+855 92 92 1000
Logo

Recent Articles

ផ្លូវជាតិ​លេខ១រីកចម្រើនអ្វីខ្លះហើយមកទល់ពេលនេះ?
ផ្លូវជាតិ​លេខ១រីកចម្រើនអ្វីខ្លះហើយមកទល់ពេលនេះ?
June 1, 2022, 5:38 p.m.
បន្ទាប់ពីការជួសជុលស្ថាបនា និងពង្រីកឱ្យធំជាងមុនផ្លូវជាតិលេខ១នាពេលបច្ចុប្បន្ន កំពុងតែបង្ហាញភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ នៅតាមដងវិថីយើងឃើញមានហាងទំនើបៗជាច្រើនកំពុងតែរីកដុះដាលជាបន្តបន្ទាប់ និងបានកែប្រែតំបន់នេះក្លាយទៅជាតំបន់មួយដ៏ស៊ីវីល័យ និងទំនើបមិនចាញ់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅកណ្ដាលទីក្រុងឡើយ។ផ្លូវជាតិលេខ១នេះស្ថិតនៅក្នុងគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១របស់ចិន និងបានលាតត្រដាងនូវវត្តមានសំណង់អគារពាណិជ្ជកម្ម និងបុរីជាច្រើននៅទីនោះដោយសារតែតំបន់នោះមានសក្តានុពលខ្ពស់ និងមានភាពងាយស្រួលក្នុងការរស់នៅខ្យល់អាកាសល្អ និងត្រជាក់ត្រជុំដែលជាទីប្រាថ្នារបស់អ្នកដែលចង់បានលំនៅដ្ឋានសម្រាប់រស់នៅ ។ថ្ងៃនេះ Realestate.com.kh នឹងលើកយកគម្រោងខ្លះៗមកជម្រាបជូន៖១. ផ្សារ​សហគមន៍បែបទំនើប និងស៊ីវីល័យចម្ងាយប្រមាណប្រហែលជា៣គីឡូម៉ែត្រពីស្ពានច្បារអំពៅ លោកអ្នកនឹងឃើញផ្សារទំនើបមួយ នៅខាងឆ្វេងដៃទើបតែនឹងបើកដំណើរការគឺ The Park Community Mall ដែលមានលក្ខណៈស្រដៀង TK Avenue និងនៅខាងស្ដាំដៃ យើងឃើញមានភោជនីយដ្ឋានទំនើបៗ និងហាងលក់សម្លៀកបំពាក់ ព្រមទាំងហាងទំនិញផ្សេងៗទៀតផង។២. គម្រោង​ផ្សារ​ទំនើប​ ECO Mallគម្រោង​ផ្សារទំនើប​ដ៏ធំបែបចម្រុះ​មួយនេះគឺស្ថិត​នៅជាប់ នៅតាមបណ្តោយផ្លូវជាតិ​លេខ​១លើផ្ទៃដី​៦ហិកតា និង​មាន​ផ្ទៃ​សំណង់​សរុប២៦​ម៉ឺន​៨​ពាន់​ម៉ែត្រក្រឡាដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ​២០២១ ខាងមុខនេះ​។​ គម្រោង​ផ្សារទំនើប​នេះនឹង​នាំយកមក​នូវ ភាពសម្បូរ​បែប​ជាមួយនឹង​បែបផែន​ជីវិតទំនើប​ទាន់សម័យ​ និង​ពេញនិយម​ផងដែរ​ ។៣. គម្រោងទីក្រុង​រណបថ្មី​នៅលើដីកោះនរាកោះនរា​នឹងត្រូវ​បានកែប្រែមុខមាត់​ថ្មី​បន្ទាប់​ពី​ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុន​វិនិយោគ និងអភិវឌ្ឍន៍ដ៏ធំ​របស់កម្ពុជា​មានគម្រោង​អភិវឌ្ឍ​ទៅជាទីក្រុងរណបដូច​ទីក្រុងកោះពេជ្រលើ​ផ្ទៃដី​ទំហំ​១០០​ហិកតា។៤. គម្រោងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ (Prince Manor Resort)ក្រុមហ៊ុន​ព្រីនស៍ជាក្រុមហ៊ុនយក្សមួយ​ធ្លាប់វិនិយោគលើវិស័យ​ខុនដូ សណ្ឋាគារ ធនាគារ និងអគារពាណិជ្ជកម្មក៏បានបោះទុនវិនិយោគធ្វើ​មជ្ឈមណ្ឌលកម្សាន្ត​មួយ​នៅលើទឹកដីកោះប្រាក់តាមបណ្តោយទន្លេមេគង្គ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដោយគម្រោងនេះសាងសង់ឡើងនៅលើផ្ទៃដីជាង ១៣ហិកតា ។៥. គម្រោង​បុរីនានាផ្លូវជាតិ​លេខ​១​ មាន​គម្រោងបុរីជាច្រើនដូចជា៖ បុរីប៉េងហួត  បុរីហេងមានជ័យ (ក្នុងសង្កាត់និរោធ) បុរិ​ហាយធិច  បុរី​សម្បត្តិមានហេង បុរី​លឹមឈាងហាក់ បុរី​មង្គល​ភ្នំពេញ (នៅជិតផ្សារ​ព្រែក​ឯង) និងសំណង់លំនៅដ្ឋាន​ផ្សេងៗទៀតផងដែរ ។ក្រៅពីគម្រោងទាំងនោះក៏មានសំណង់អគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ ធនាគារ និងកន្លែងកម្សាន្តតូចធំ កំពុងតែមានសន្ទុះកើនឡើងផងដែរ ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
៤ ចំណុចដែលធ្វើឲ្យតំបន់មាត់ទន្លេមានភាពទាក់ទាញបំផុត សម្រាប់ការរស់នៅ
៤ ចំណុចដែលធ្វើឲ្យតំបន់មាត់ទន្លេមានភាពទាក់ទាញបំផុត សម្រាប់ការរស់នៅ
June 6, 2022, 6:34 a.m.
មនុស្សជាច្រើនតែងតែលើកឡើងពីលក្ខណៈពិសេសនៃតំបន់លំនៅដ្ឋានល្អៗនៅទីក្រុងភ្នំពេញ។ ទីតាំងមួយដែលត្រូវបានគេចាត់ទុកថាមានលក្ខណៈល្អជាងគេមានភាពទាក់ទាញខ្លាំងជាងគេ និងសក្តានុពលខ្ពស់ជាងគេនៅពេលអនាគតគឺតំបន់មាត់ទន្លេ។ហេតុអ្វីតំបន់មាត់ទន្លេមានលក្ខណៈពិសេសសម្រាប់ការរស់នៅ?ខាងក្រោមនេះគឺជាចំណុចពិសេសចំនួន៤ដែលធ្វើឲ្យតំបន់មាត់ទន្លេមានភាពសម្បូរបែបសម្រាប់ការរស់នៅក្នុងទីក្រុង។  អានអត្ថបទបន្ថែមអំពី៖ តំបន់មាត់ទន្លេក្នុងទីក្រុងភ្នំពេញត្រូវការគម្រោងសាងសង់អគារខ្ពស់ៗបន្ថែមទៀត!មានទេសភាពស្រស់ស្អាតតំបន់មាត់ទន្លេជាកន្លែងដែលអាចផ្តល់ភាពធម្មជាតិជាមួយខ្យល់អាកាសបរិសុទ្ធ និងពន្លឺព្រះអាទិត្យល្អបំផុតនៅក្នុងទីក្រុង។ ទីនេះជាកន្លែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ ដែលបានប្រមូលផ្តុំដោយទស្សនីយភាពដ៏គួរឲ្យចង់គយគន់ អមដោយទន្លេបួនមុខប្រសព្វគ្នាក្នុងនោះរួមមាន៖ ទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់។គេមើលឃើញថា តំបន់តាមដងទន្លេមានលក្ខណៈពិសេសបំផុតសម្រាប់សំណង់អគារខ្ពស់ៗ។ នេះជាចំណុចល្អឥតខ្ចោះដែលអ្នកមិនអាចរកបាននៅតំបន់ផ្សេងឡើយ។ ក្រៅពីនេះតំបន់ជាប់ដងទន្លេអាចមើលឃើញទេសភាពនៃស្ថាបត្យកម្មចម្រុះដែលបន្សល់ទុកពីសម័យកាលផ្សេងៗគ្នា។ជាកន្លែងប្រាព្ធពិធីបុណ្យជាតិតំបន់ដងទន្លេគឺជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ការប្រារព្ធពិធីជាតិធំៗជារៀងរាល់ឆ្នាំដូចជា៖ បុណ្យអុំទូកជាដើម។ ជាទីតាំងគោលសម្រាប់ពិធីបុណ្យជាតិធំៗហើយជាកន្លែងសម្រាប់ប្រមូលផ្តុំគ្នារបស់ សាធារជនដែលធ្វើឲ្យមាត់ទន្លេមានភាពអ៊ូអរយ៉ាងខ្លាំង។តំបន់ទេសចរណ៍តំបន់មាត់ទន្លេគឺជាទីតាំងដ៏ងាយស្រួលទាំងការធ្វើដំណើរ ការស្នាក់នៅ ការកំសាន្ត និងជាតំបន់ទេចរណ៍ដ៏សំខាន់មួយនៅក្នុងទីក្រុង។ ព្រះបរមរាជវាំងជាទិសដៅទេសចរណ៍ដ៏ធំមួយសម្រាប់ជនជាតិខ្មែរ និងជនបរទេស។   លើសពីនេះសួនសាធារណៈ​តាមដងទន្លេ បានក្លាយជាកន្លែងដើរកម្សាន្ត និងលំហែកាយដ៏ពេញនិយមសម្រាប់អ្នកក្នុងស្រុក និងមួយផ្នែកធំជាជនបរទេសផងដែរ។​បណ្តុំសេវាកម្មបរទេសភាគច្រើនបានស្គាល់ និងចូលចិត្តស្នាក់នៅតាមតំបន់មាត់ទន្លេ ដោយសារនៅទីនេះបាន ប្រមូលផ្តុំដោយសេវាកម្មដូចជា ភោជនីយដ្ឋាន​ ដែលប្រមូលផ្តុំដោយអាហារគ្រប់បែបមកពី ប្រទេសអាឡឺម៉ង់ ថៃ បារាំង  កូរ៉េ កាណាដា ជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលី អ៊ីតាលី​ និងផ្សេងៗទៀត។ បារ ក្លឹបរាត្រី ផ្សារទំនើប សាលារៀន ហាងកាហ្វេ មន្ទីរពេទ្យ និងតំបន់ពាណិជ្ជកម្មអន្តរជាតិជាច្រើនទៀតគឺមានវត្តមាននៅក្នុងតំបន់តាមមាត់ទន្លេ។ជាការពិតណាស់ តំបន់មាត់ទន្លេ​ក្នុងទីក្រុងភ្នំពេញគឺពិតជាទីតាំងដ៏ល្អបំផុតមួយសម្រាប់ការ រស់នៅក្នុងទីក្រុងភ្នំពេញ។ ការអភិវឌ្ឍន៍នឹងបន្តហូរចូលថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីកែប្រែ តំបន់ទាំងមូលឲ្យទៅជាតំបន់លំនៅដ្ឋាន ប្រកបដោយភាពរីករាយ និងផាសុកភាព៕ប្រសិនបើចង់ទិញអចលនទ្រព្យ? សូមមើល អចលនទ្រព្យសម្រាប់លក់នៅតាមមាត់ទន្លេនៃទីក្រុងភ្នំពេញ ឥឡូវនេះ!
ត្រឹមរយៈពេល២ខែដំបូងនៃឆ្នាំ២០១៩ មានគម្រោង និងរោងចក្រ ៤៥ កន្លែងចាប់ផ្ដើមបើកដំណើរការ
ត្រឹមរយៈពេល២ខែដំបូងនៃឆ្នាំ២០១៩ មានគម្រោង និងរោងចក្រ ៤៥ កន្លែងចាប់ផ្ដើមបើកដំណើរការ
May 9, 2022, 6:03 a.m.
យោងតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC គិតត្រឹមរយៈពេល២ខែដំបូងនៃឆ្នាំនេះពោលគឺក្នុង ខែមករា និងខែកុម្ភៈកន្លងទៅថ្មីៗនេះបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ លើគម្រោង និងរោងចក្រចំនួន៤៥គម្រោង ដែលមានទុនវិនិយោគសរុបរហូតដល់ជាង៨២៥លានដុល្លារអាមេរិក។គម្រោង​​ដែលត្រូវបាន ​អនុម័ត​បើកឲ្យ​ដំណើរការ​ទាំង​៤៥​នោះគឺភាគច្រើនជា​រោងចក្រ​កាត់ដេរ ផលិតកាបូប និងផលិតសម្ភារៈប្រើប្រាស់​ផ្សេងៗ​ទៀត  ហើយ​រោងចក្រ​ទាំងនោះក៏មាន​សមត្ថភាព​អាចបង្កើត​ការងារ​បាន​រហូត​ដល់ជាង៦ម៉ឺន​កន្លែង​ផងដែរ។អានអត្ថបទបន្ថែមអំពី៖  ម្ចាស់រោងចក្រ ឃ្លាំង និងយានដ្ឋានធំៗក្នុងទីប្រជុំជនត្រូវតែរើទៅ​តំបន់​ជាយក្រុង​ឱ្យ​​អស់​នៅ​ត្រឹម​ឆ្នាំ​២០២១!តាមសេចក្ដី​ប្រកាស​ព័ត៌មាន របស់ CDC បានឲ្យ​ដឹងថា នៅក្នុងខែកុម្ភៈ មានការ​អនុម័ត​ បើកឱ្យដំណើរការ​គម្រោង​អភិវឌ្ឍន៍​ និង​រោងចក្រជា​ច្រើនដែលមាន​រហូត​ដល់៣២គម្រោង​ ជាមួយ​ទុនវិនិយោគ​ជាង៧៥៧លានដុល្លារ​អាមេរិកខណៈដែល​នៅខែមករា​មានគម្រោង​អភិវឌ្ឍន៍​ និង​រោងចក្រ​តែ​១៣គម្រោងជាមួយ​ទុនវិនិយោគ​ជាង៦៧លានដុល្លារ​អាមេរិកប៉ុណ្ណោះ ។CDC បានបង្ហាញទិន្នន័យអំពីការវិនិយោគដោយផ្ទាល់របស់បរទេសមកលើកម្ពុជាថាចាប់ពី​ឆ្នាំ២០១៣ដល់ឆ្នាំ២០១៧កម្ពុជា​បាន​ទទួល​គម្រោង​វិនិយោគ​ពីបណ្ដាក្រុមហ៊ុនក្នុងស្រុក និង​បរទេស សរុប​ប្រមាណ​ជា៩៧០​គម្រោងដែលមានទុនវិនិយោគ​សរុប​ចំនួន​ជាង២៣ពាន់​​លានដុល្លារ​អាមេរិក ។បើគិតក្នុងរយៈ​ពេល​៥ឆ្នាំពោលគឺ​ចាប់​ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ទុន​វិនិយោគ​ផ្ទាល់​ពីបរទេសជាមធ្យម​ប្រចាំ​ឆ្នាំមាន​ប្រមាណ​ជា៤០%នៃទុន​វិនិយោគ​សរុប​ក្នុងឆ្នាំ​នីមួយៗ ។ យ៉ាងណាមិញនៅក្នុង​ឆ្នាំ២០១៨ទុន​វិនិយោគផ្ទាល់​ពីបរទេស​បានកើនឡើង​ជិត៧០% នៃទុន​វិនិយោគ​សរុបដែលត្រូវ​បានកត់​ត្រា​ដោយCDC ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
អចលនទ្រព្យវៀតណាម ស្រូបយកវិនិយោគិនទាំងចិន ទាំងជប៉ុន
អចលនទ្រព្យវៀតណាម ស្រូបយកវិនិយោគិនទាំងចិន ទាំងជប៉ុន
May 23, 2022, 5:02 a.m.
វិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានបន្តមានភាពរឹងមាំក្នុងឋានៈជាសេដ្ឋកិច្ចខ្លាបីឆ្នាំជាប់ៗគ្នា និងបានស្រូបយកអ្នកវិនិយោគទាំងចិន និងជប៉ុនជាមួយទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារ ។យោងតាមក្រសួងផែនការ និងបរិស្ថានវៀតណាមបានបង្ហាញថាការវិនិយោគដោយផ្ទាល់ពីបរទេសលើវិស័យអចលនទ្រព្យមានសរុបចំនួន៧០០លានដុល្លារនៅក្នុងគម្រោងចំនួន៦១៨។ គម្រោងថ្មីចំនួន៣៩ត្រូវបានអនុម័ត ហើយភ្នាក់ងារអចលនទ្រព្យចំនួន២,២៧៩ត្រូវបានផ្តល់អាជ្ញាប័ណ្ណដែលនេះតំណាងឲ្យការកើនឡើងជិត៧០ភាគរយបើធៀបនឹងឆ្នាំមុនៗកន្លងមក ។អានអត្ថបទបន្ថែមអំពី៖ ក្រុមហ៊ុនជប៉ុនចំនួន៥២នឹងមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា!វិនិយោគិនសិង្ហបុរី ហុងកុង និងតៃវ៉ាន់គឺជាអ្នកទិញអចលនទ្រព្យអាផាតមេនមានសេវាកម្មថែទាំ (service apartment) និងខុនដូច្រើនជាងគេក្នុងអត្រារហូតដល់ទៅ៧៥ភាគរយនៃទីផ្សារទិញហើយដាក់ជួល។ក្រុមហ៊ុន Kajima របស់ជប៉ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Indochina Capital ដែលមានមូលដ្ឋាននៅទីក្រុងហាណូយនឹងធ្វើការវិនិយោគលើគម្រោងប្រកបដោយសក្តានុពលចំនួន ៥០ ក្នុងរយៈពេល ១០ ឆ្នាំ ដែលនឹងរួមបញ្ចូលនូវ អាផាតមេន សណ្ឋាគារ និងអគារការិយាល័យ ។ក្រៅពីនោះមានក្រុមហ៊ុនជប៉ុនផ្សេងទៀតដូចជា Creed Group, Tokyu, Hankyu Realty, Nishi-Nippon Railroad និង Sanyo Homes ដែលបាន និងកំពុងវិនិយោគ ក្នុងវិស័យអចលនទ្រព្យដែលកំពុងរីកលូតលាស់របស់ប្រទេសវៀតណាម ។គួរបញ្ជាក់ផងដែរថាអ្នកវិនិយោគទុនបរទេសមិនមែនគ្រាន់​តែចូលមកវៀតណាមដើម្បីបង្កើតប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានប្តេជ្ញារក្សាទុនរបស់ពួកគេនៅទីនេះទៀត ពោលគឺពួកគេមានបំណងនៅទីនេះសម្រាប់រយៈពេលវែង ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
តំបន់មាត់ទន្លេក្នុងទីក្រុងភ្នំពេញត្រូវការគម្រោងអគារខ្ពស់ៗ បន្ថែមទៀត
តំបន់មាត់ទន្លេក្នុងទីក្រុងភ្នំពេញត្រូវការគម្រោងអគារខ្ពស់ៗ បន្ថែមទៀត
June 6, 2022, 5:02 p.m.
រាជធានីភ្នំពេញគឺជាទីក្រុងដែលព័ទ្ធជុំវិញដោយទឹក។ ភ្នំំពេញស្ថិតនៅចំចំណុចប្រសព្វរវាងទន្លេ៤មុខកាត់គ្នាក្នុងនោះមានដូចជា៖ ទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់។ កត្តានេះបានធ្វើអោយតំបន់តាមដងទន្លេមានលក្ខណៈពិសេសបំផុតសម្រាប់សំណង់អគារខ្ពស់ៗ ប៉ុន្តែបច្ចុប្បន្នតំបន់មាត់ទន្លេនៅមានការសាងសង់តិចតួចនៅឡើយ ហើយដីមួយផ្នែកធំនៅជាដីទំនេរ។គម្រោងធំៗមួយចំនួននៅតាមតំបន់មាត់ទន្លេបានកំពុងដំណើរការសាងសង់ និងខ្លះទៀតស្ថិតនៅក្នុងផែនការសាងសង់។ ប៉ុន្តែទោះយ៉ាងណាក៏តំបន់ទាំងនេះនៅមិនទាន់មានការវិនិយោគធំៗ និងប្រភេទអគារខ្ពស់ៗច្រើននៅឡើយ ដែលនេះគឺផ្ទុយពីតំបន់កណ្តាលក្រុងដូចជាសង្កាត់បឹងកេងកង១ និងខណ្ឌទួលគោកដែលមានគម្រោងអភិវឌ្ឍន៍ខ្ពស់ៗជាច្រើនទាំងប្រភេទលំនៅដ្ឋាន និងពាណិជ្ជកម្ម។ប៉ុន្តែតំបន់កោះពេជ្រអាចជាករណីលើកលែងមួយ។ កោះពេជ្រមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះតំបន់មាត់ទន្លេផ្សេងទៀតដូចជា៖ ជ្រោយចង្វារ កោះនរា និងអរិយក្សត្រនឹងអាចក្លាយជាតំបន់រីកចម្រើននៅពេលអនាគត។អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់៥ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ!លោក ស៊ន សៀប ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បាននិយាយថាទីក្រុងភ្នំពេញមានទីតាំងល្អបំផុតភ្ជាប់មកជាមួយនឹងទន្លេបួនមុខ។ លោកបាន អះអាងថាទីតាំងទាំងនេះគឺល្អឥតខ្ចោះសម្រាប់ការអភិវឌ្ឍគម្រោងអគារខ្ពស់ៗ។ លោក សៀប បានបន្ថែមទៀតថាអ្នកអភិវឌ្ឍន៍បានចាប់ផ្តើមសាងសង់គម្រោងអគារខ្ពស់ៗនៅតាមដងទន្លេ សាប និងទន្លេបាសាក់ខណៈដែលដីនៅតាមដងទន្លេមេគង្គលើ និងមេគង្គក្រោមមិនទាន់​មានការអភិវឌ្ឍនៅឡើយ។លោក សៀប បានបញ្ជាក់ដែរថា "កោះពេជ្រ និងជ្រោយចង្វារកំពុងមានសកម្មភាពសាងសង់ច្រើន។ អ្នកអភិវឌ្ឍន៍មានបំណងកែប្រែតំបន់ទាំងនេះឲ្យទៅជាតំបន់លំនៅដ្ឋានខ្ពស់ប្រកបដោយលក្ខណៈប្រណិត។ ចំណែកតំបន់ភូមិកោះនរា និងអរិយក្សត្រត្រូវរង់ចាំគម្រោងអភិវឌ្ឍន៍ធំៗបោះទុនវិនិយោគនៅពេលអនាគត។”តំបន់កោះនរាស្ថិតនៅជិតកោះពេជ្រដែលស្ថិតនៅខណ្ឌចែកគ្នាដោយទន្លេបាសាក់ និងទន្លេមេគង្គ។ រីឯតំបន់អរិយក្សត្រវិញស្ថិតនៅតាមបណ្តោយច្រាំងទន្លេមេគង្គប៉ែកខាងកើតនៃទីក្រុង នៅក្នុងខេត្តកណ្តាល។"ការអភិវឌ្ឍនៅតំបន់កោះនរា និងអរិយក្សត្រអាចនឹងត្រូវចំណាយរយៈពេលមធ្យមទៅរយៈពេលវែងពី៥ទៅ១០ឆ្នាំទៀត។ តំបន់នេះត្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនទៀតដូចជាស្ពាន ជាដើម។ នៅពេលមានស្ពានវានឹងនាំជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យបន្ថែមទៀត។” នេះជាការបញ្ជាក់របស់ លោក សៀប។ថ្មីៗនេះ ក្រុមហ៊ុន OCIC បានអះអាងថាក្រុមហ៊ុននេះគ្រោងនឹងអភិវឌ្ឍទីក្រុងរណបថ្មីមួយទៀតទំហំជាង១០០ហិចតាលាតសន្ធឹងពីកោះនរាដល់កៀនស្វាយ។ ហើយគម្រោងនេះនឹងត្រូវអភិវឌ្ឍស្រដៀងគ្នាទៅនឹងការភិវឌ្ឍនៅកោះពេជ្រ។ នេះបើយោងតាមសារព័ត៌មាន (Fresh News)។លោក តេង រិទ្ធី ជាស្ថាបនិក​ និងជាប្រធានក្រុមហ៊ុន R'Investment Group បានអះអាងថាភាគច្រើននៃតំបន់នៅតាមបណ្តោយដងទន្លេត្រូវបានគេកំណត់រួចរាល់សម្រាប់ការសាងសង់អគារកម្ពស់ខ្ពស់ និងមធ្យមនៅពេលខាងមុខ។​លោក រិទ្ធី បាន​និយាយថាវត្តមានរបស់គម្រោង OCIC តាមបណ្តោយច្រាំងទន្លេនៅច្បារអំពៅនឹងធ្វើឲ្យតំបន់ទាំងមូលកាន់តែមានភាពទាក់ទាញ។ លោកបានបន្តទៀតថាវិនិយោគិនជាច្រើនបានសំឡឹងឃើញពីសក្តានុពលរបស់តំបន់នេះរួចទៅហើយ។លោក រិទ្ធី បានបញ្ជាក់ថា "ការអភិវឌ្ឍទីក្រុងភ្នំពេញគឺស្រដៀងគ្នាទៅនឹងការអភិវឌ្ឍទីក្រុងបាងកក ឬការអភិវឌ្ឍទីក្រុងនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងទសវត្សរ៍ឆ្នាំ១៩៧០"។ លោកបាននិយាយថា វាមានភាពសមហេតុផលក្នុងការសន្មត់ថារាជធានីភ្នំពេញនឹងពង្រីកទៅផ្នែកម្ខាងទៀត [ខាងកើត] នៃទន្លេនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខជាពិសេសនៅពេលមានការអភិវឌ្ឍពេញលេញនៅផ្នែកខាងលិចនៃទន្លេ។ដូចគ្នានឹងលោកស៊ន សៀប ដែរ លោក រិទ្ធី ជឿថាហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគឺចាំបាច់ត្រូវផ្តល់ដោយរដ្ឋាភិបាលដើ​ម្បីលើកទឹកចិត្តដល់វិនិយោគិន។បើពិនិត្យអោយស៊ីជម្រៅអំពីសក្តានុពលនៅតំបន់ជ្រោយចង្វារ លោក James Hewson ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន CBRE Cambodia បាននិយាយថា តំបន់នេះមានសក្តានុពលខ្លាំង។ លោកបានបញ្ជាក់ថា ដីនៅតំបន់ជ្រោយចង្វារ មានតម្លៃសមរម្យ និងនៅទំនេរច្រើន និងថែមទាំងនៅជិតតំបន់កណ្តាលក្រុងទៀតផង។លោក Hewson "គម្រោង OCIC ដែលមានទំហំជាង ៣០០ ហិចតា ស្ថិតនៅតំបន់ជ្រោយចង្វារ នឹងត្រូវបង្កើតជាគម្រោងអភិឌ្ឍន៍ចម្រុះ ដែលមានអគារខ្ពស់ៗជាច្រើន។ ចំណែកនៅតាមបណ្តោយ ផ្លូវជាតិលេខ ៦A វិញ ក៏មានឱកាសវិនិយោគជាច្រើនសម្រាប់អគារលំនៅដ្ឋានខ្ពស់ផងដែរ។”ពាក់ព័ន្ធនឹងតម្លៃដី លោក សៀប បាន បង្ហាញតម្លៃដីផ្សេងៗគ្នានៅតាមតំបន់មាត់ទន្លេ។ លោកថា កោះពេជ្រមានតម្លៃដីថ្លៃជាងគេ ដោយដីនៅទីនេះមានតម្លៃពី៣,៥០០ដុល្លារទៅ ៥,០០០ ដុល្លារ/ម៉ែត្រការ៉េ។ ចំណែកដីនៅជ្រោយចង្វារអាចមានតម្លៃចាប់ពី៧០០ ទៅ ២,០០០ដុល្លារ/ម៉ែត្រការ៉េ។បច្ចុប្បន្ន ដីនៅកោះនរា មានតម្លៃចាប់ពី៥០០ ដុល្លារដល់ ១,០០០ ដុល្លារ/ម៉ែត្រការ៉េរីឯអរិយក្សត្រជាតំបន់ ដែលមានតម្លៃទាបជាងគេ គឺមានតម្លៃក្រោម ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោក រិទ្ធី ជឿថា  "ក្នុងរយៈពេលប្រាំឆ្នាំទៀតអគារខ្ពស់ៗ ជាច្រើននឹងត្រូវបានអភិវឌ្ឍឡើងនៅតំបន់ទាំងនេះ ហើយច្រាំងទន្លេក្នុងរាជធានីភ្នំពេញនឹងប្រែក្លាយជាទីក្រុងទំនើប"៕ស្វែងរកព័ត៌មានស្ដីពីការអភិវឌ្ឍ ឬចង់ទិញ ឬជួលអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh!
CREA News Page 590x250 KH
ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ
ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ
June 6, 2022, 3:02 p.m.
ជាទូទៅការទិញអចលនទ្រព្យធ្វើឡើងក្នុងគោលបំណងពីរបែប ទី១ ទិញដើម្បីស្នាក់នៅ​រយៈពេលវែង និងទី២ ទិញសម្រាប់ការវិនិយោគនៅពេលអនាគត។ការវិនិយោគបែបណាក៏ដោយគឺទាមទារឲ្យអ្នកទិញត្រូវមានភាពច្បាស់លាស់ និងធ្វើការសម្រេចចិត្តវិនិយោគជាមួយអចលនទ្រ​ព្យដ៏ត្រឹមត្រូវមួយ។ ប៉ុន្តែប្រសិនបើអ្នកវិនិយោគខុសគោលដៅ អ្នកមិនមែនត្រឹមតែខាតបង់ប្រាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងពេលវេលាកម្លាំងកាយចិត្ត។ដូច្នេះតើអ្នកបានដឹងអ្វីខ្លះ អំពីការវិនិយោគមួយ ដែលចាត់ទុកថាជាវិនិយោគដែលអាចធានាបានផលចំណេញ? ខាងក្រោមនេះ យើងនឹងបង្ហាញពីកត្តា៥យ៉ាងដែលអ្នកត្រូវស្វែងយល់ជាមុនសិនប្រសិនបើចង់ទទួលបានផលចំណេញពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា។អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន!១. ទិញរស់នៅ ឬទិញវិនិយោគទិញសម្រាប់រស់នៅ និងទិញទុកលក់វិញមានលក្ខណៈខុសគ្នា។ ទិញផ្ទះ ឬទិញដីសម្រាប់សាងសង់ផ្ទះរស់នៅគឺត្រូវទាមទារការគិតគូកត្តាមួយចំនួនដែលជះឥទ្ធិពលរយៈពេលវែងក្នុងនោះទីតាំងគឺជាកត្តាសំខាន់ប៉ុន្តែវាក៏អាស្រ័យគោលបំណងនៃការរស់នៅរបស់អ្នកផងដែរ ថាតើអ្នកចង់បានការរស់នៅបែបគ្រួសារ ដែលមានស្ងប់ស្ងាត់ ឬរស់នៅផង និងធ្វើអាជីវកម្មផង។ចំណែកទិញទុកវិនិយោគមានលក្ខណៈពិសេសមួយគឺអ្នកអាចជ្រើសរើសតំបន់ណាមួយក៏បាន (ទិញឆ្ងាយពីក្រុង ឬជិតក្រុង) សំខាន់ឲ្យមានសក្តានុពលដែលចលក់ចំណេញច្រើន។ ជាទូទៅការទិញអចលនទ្រព្យនៅតាមតំបន់ជាយក្រុង ឬក្រៅក្រុងមានឱកាសចំណេញច្រើនព្រោះអ្នកអាចទិញបានក្នុងតម្លៃទាប។ ប៉ុន្តែការរង់ចាំជាអ្វីដែលអ្នកត្រូវពិចារណា។តែទោះយ៉ាងណាសម្រាប់អ្នកដែលមានដើមទុនច្រើន ការវិនិយោគនៅតំបន់កណ្តាលក្រុងគឺអាចទទួលបានផលចំណេញជាទីគាប់ចិត្ត។២. អចលនទ្រព្យស្របច្បាប់អចលនទ្រព្យស្របច្បាប់ គឺសំដៅដល់អចលនទ្រព្យដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង)។ នេះជាចំណុចដំបូងគេបង្អស់ ដែលអ្នកត្រូវតែទទួលបាន។ វិនិយោគអចលនទ្រព្យស្របច្បាប់ គឺចំណេញលើសពីហិរញ្ញត្ថុ។៣. មើលពីអនាគតនៃតំបន់ជាធម្មតាតំបន់អភិវឌ្ឍន៍នីមួយៗតែងតែងត្រូវបានកំណត់ទៅតាមផែនការមេនៃការអភិវឌ្ឍរបស់ ខេត្ត/ក្រុង។​ ផែនការមេ ឬប្លង់មេទាំងនេះអាចប្រាប់អ្នកអំពីអនាគតនៃអចលនទ្រព្យនៃតំបន់ដែលអ្នកចង់ទិញ។ ចំណុចនេះមានន័យថា អ្នកត្រូវសិក្សាពាក់ព័ន្ធទៅនឹងសកម្មភាពសេដ្ឋកិច្ច ទំនោរនៃការរស់នៅ តំបន់ឧស្សាហកម្ម គម្រោងលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងលំហូរអ្នកចំណូលថ្មីទៅកាន់តំបន់នេះ។​បើតាម លោក តេង រិទ្ធី ស្ថាបនិក និងនិយកក្រុមហ៊ុន P R' Investment Group បានលើកឡើងដោយផ្នែកលើផែនការមេរបស់សាលាក្រុងភ្នំពេញ។ទីក្រុងភ្នំពេញត្រូវបានបែងចែកតំបន់អភិវឌ្ឍន៍សំខាន់ៗដូចជា៖ជ្រោយចង្វា៖ តំបន់ពាណិជ្ជកម្ម លំនៅដ្ឋានប្រណិង និងការិយាល័យព្រែកភ្នៅ៖ តំបន់ដោះដូរពាណិជ្ជកម្ម និងមជ្ឈមណ្ឌលដឹកជញ្ជូនអរិយក្សត៖ មជ្ឈមណ្ឌលកំសាន្ត និងទីតាំងការងារបឹងកក់៖ មជ្ឍមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិដូនពេញ ៖ តំបន់កំពង់ផែ និងគម្រោងអភិវឌ្ឍន៍ខ្នាតធំចោមចៅ៖ តំបន់រោងឧស្សាហកម្ម ដឹកជញ្ជូន ​និងអាជីវកម្មច្បារអំពៅ៖ តំបន់លំនៅដ្ឋាន និងការលម្ហែកាយតាខ្មៅ៖ ការស្នាក់នៅ ស្ថាប័នការងារ និងទីតាំងកំសាន្ត៤. ស្គាល់តំបន់ឲ្យច្បាស់មុនសម្រេចចិត្តទិញដឹងពីតំបន់ច្បាស់ទើបអ្នកអាចដឹងអំពីសក្តានុពលពិតប្រាកដ ឬបញ្ហាប្រឈមនានាដែលមាននៅទីតាំងនោះក្នុងពេលបច្ចុប្បន្ន។ការស្គាល់តំបន់បានច្បាស់លាស់ អ្នកនឹងដឹងពីស្ថានភាពទូទៅដូចជា៖ ដីមានជម្លោះ ដីកម្មសិទ្ធិរដ្ឋ ដីសម្បទាន អសន្តិសុខ និងតំបន់មានទឹកជំនន់ជាដើម។ ដូចគ្នាដែរសម្រាប់សក្តានុពលវិញ អ្នកអាចដឹងពីចំនួនប្រជាសាស្ត្រ តម្លៃដីសកម្មភាពសេដ្ឋកិច្ច ឬភាពងាយស្រួលនៃការរស់នៅ និងធ្វើដំណើរជាដើម។​៥. ត្រូវដឹងថា នរណានឹងជួលអចលនទ្រព្យរបស់អ្នកបើអ្នកចង់ទិញអចលនទ្រព្យទុកដាក់ជួលដើម្បីបានប្រាកចំណូលប្រចាំខែដំបូងអ្នកត្រូវដឹងថា តើអ្នកចង់បានអតិថិជនប្រភេទណាជាអ្នកចំណូលទាប កម្មកររោងចក្រ សិស្សនិស្សិត អ្នកប្រកបអាជីវកម្ម បុគ្គលិកក្រុមហ៊ុន ឬជនបរទេស។ មនុស្សទាំងនេះមានតម្រូវការខុសគ្នា ហើយការចំណាយរបស់ពួកគេក៏មានកម្រិតខុសគ្នាផងដែរ។សម្រាប់ទីផ្សារអចលនទ្រព្យជួលនៅភ្នំពេញអ្នកជួលមានតាមលំដាប់ខុសៗគ្នាដែលមានចាប់ពីតម្លៃក្រោម ៥០ដុល្លារ/ខែ រហូតដល់រាប់ពាន់ដុល្លារ។នៅពេលដឹងពីអ្នកជួល អ្នកអាចសិក្សាអំពីនិន្នាការ និងអត្តចរិករបស់អ្នកជួល។ ឧទារណ៍បើអ្នកចង់ជួលអោយជនបរទេស អ្នកត្រូវទិញផ្ទះនៅតំបន់កណ្តាលក្រុង ហើយផ្ទះត្រូវមានដេរគ័របែបអឺរ៉ុប។ក្រៅពីនេះ ជនជាតិជន និងខ្មែរក៏មាននិន្នាការរស់នៅផ្សេងៗគ្នាផងដែរ។ ដូច្នេះអ្នកត្រូវដឹងថាអចលនទ្រព្យរបស់អ្នកត្រូវជួលអោយអ្នកណាបន្ទាប់មកអ្នកនឹងដឹងថាអ្វីដែលពួកគេត្រូវការ។​ជារួមរាល់ការវិនិយោគអ្នកត្រូវធ្វើទៅតាមលទ្ធភាពជាក់ស្តែងរបស់ខ្លួន ដោយភ្ជាប់មកជាមួយ កត្តាវាយតម្លៃ ជាមូលដ្ឋានដូចបានបញ្ជាក់ខាងលើ។ ជាការណែនាំ អ្នកត្រូវមានភាពច្បាស់លាស់ ទាំងផ្នែកហិរញ្ញវត្ថុ និងចំណឹងដឹងអំទីផ្សារ ហើយប្រសិនបើអ្នកមិនទាន់មានភាពស៊ីជម្រៅនៅក្នុងវិស័យនេះទេការស្វែងរកការប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ជាជម្រើសដែលមិនអាចខ្វះបាន៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
​​​តំបន់​ភ្នំរាប​នឹង​ក្លាយ​ជា​បេះដូង​នៃ​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍
​​​តំបន់​ភ្នំរាប​នឹង​ក្លាយ​ជា​បេះដូង​នៃ​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍
June 7, 2022, 4:54 a.m.
រូបភាពតំណាង​​ការ​វិវត្តនៃ​វិស័យ​ដីធ្លី ​និង​ការវិនិយោគ​នៅ​កម្ពុជាកំពុង​តែ​មាន​សន្ទុះ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ តំបន់​ភ្នំរាបកំពុង​ក្លាយ​ជា​គោលដៅ​សំខាន់​ក្នុង​ការអភិវឌ្ឍ ព្រោះ​តែ​តំបន់ដ៏មានសារសំខាន់​​នេះបាន​ត​ភ្ជាប់​យ៉ាង​ល្អ​បំផុតជា​មួយ​ ​ប៉ូល សេដ្ឋកិច្ច​ សំខាន់ៗក្នុង​រាជធានីភ្នំពេញ ។​តំបន់ភ្នំរាប​នេះ​​​ជា​តំបន់​ល្អសម្រាប់​ការអភិវឌ្ឍពី​ព្រោះ​វាមាន​សណ្ឋានដី​ខ្ពស់ងាយ​ស្រួល​ក្នុង​ការ​អភិវឌ្ឍ​លើ​គ្រប់​គម្រោង​ទាំង​អស់។ តំបន់ភ្នំរាបប្រៀប​បានទៅ​នឹងបេះដូង​នៃ​តំបន់​សេដ្ឋកិច្ច តំបន់ពាណិជ្ជកម្ម និង​តំបន់ទេសចរណ៍ព្រោះតំបន់​នេះ​ស្ថិត​នៅ​ចំ​កណ្តាលទី​ប្រជុំ​របស់​គម្រោង​អភិវឌ្ឍរបស់​រាជរដ្ឋាភិបាល ។អានអត្ថបទបន្ថែម៖ ស្វែងយល់៥ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ!​តាមការសង្កេតមើលទៅភាគខាង​ជើង​ឈាង​ខាងលិច តំបន់​នេះស្ថិត​នៅ​ជិត​ផ្លូវ​ ៥១ ដែល​ជាផ្លូវ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​របស់រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​ជាតំបន់​សេដ្ឋកិច្ចពិសេស ហើយ​បើ​មើល ​មក​ខាងត្បូង​វិញ​គឺ​តភ្ជាប់​ជាមួយ​បឹងតាមោកដែលជាតំបន់​​អភិវឌ្ឍន៍ ជាផ្សារ​បោះដុំ និង​គម្រោង​មជ្ឈមណ្ឌលពាណិជ្ជកម្ម​ធំៗនាពេល​អនាគត ។​ហេតុ​នាំ​ឲ្យ​នេះ​តំបន់នេះអាច​អភិវឌ្ឍ​ទៅ​ជា​គម្រោង​ បាន​គ្រប់លក្ខខណ្ឌ ពិសេសប្រសិន​បើ​ អ្នក​រកស៊ី​ គេ​ចង់​បង្កើត​រោងចក្រ ឬ​គេ​ចង់​បង្កើត​ជាផ្សារ ​សម្រាប់ប្រជាជននោះ​រាល់ផលិតផល និង​សេវាកម្ម​ទាំងអស់​គឺ ​ត្រូវ​បាន​តភ្ជាប់​យ៉ាង​ល្អ ដែល​ធ្វើ​ឱ្យ​ចំណាយ​តិច តែ​ចំណេញ​ច្រើនលើ​ការ​ដឹកជញ្ជូន និង​ពេលវេលា ពីព្រោះតំបន់ដ៏ប្រសិទ្ធិនេះស្ថិត​នៅចំ​កណ្តាល និង​មាន​ផ្លូវ​តភ្ជាប់​ខ្វាត់ខ្វែង​ប្រៀបដូចជាសសៃឈាម​ ។ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
វៀតណាម​នឹង​ទិញ​ យន្តហោះ​ Boeing ១០០គ្រឿង ពីអាមេរិក តម្លៃជិត​ ១៣​ពាន់​លានដុល្លារ
វៀតណាម​នឹង​ទិញ​ យន្តហោះ​ Boeing ១០០គ្រឿង ពីអាមេរិក តម្លៃជិត​ ១៣​ពាន់​លានដុល្លារ
May 9, 2022, 6:03 a.m.
ក្រុមហ៊ុនអាកាសចរណ៍​វៀតណាម​ឈ្មោះ Vietjet ប្រកាសថាខ្លួននឹង​ទិញ​យន្តហោះ​ Boeing ដែលមាន​តួខ្លួន​តូចៗ​ចំនួន១០០គ្រឿងក្នុង​ទឹក​ប្រាក់​សរុប​ប្រមាណជិត​១៣​ពាន់​លានដុល្លារអាមេរិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express ដែល​យោង​ប្រភព​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ដំណឹងនេះកើត​ឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិកទើបតែបាន​អនុញ្ញាតឱ្យ​ប្រទេស​វៀតណាម​អាច​ធ្វើការហោះហើរត្រង់​ទៅ​កាន់​សហរដ្ឋ​អាមេរិកកាលពីពេល​ថ្មីៗ​នេះ ។អានព័ត៌មានបន្ថែមអំពី៖ វៀតណាមកំពុងធ្វើការដុតដៃដុតជើង ដើម្បីឱ្យគម្រោងរថភ្លើងក្រោមដីរបស់ខ្លួនរួចរាល់ក្នុងឆ្នាំ២០២០កាលជំនាន់​ដែល​លោក​ បារ៉ាក់ អូបាម៉ា នៅជាប្រធានាធិបតី​អាមេរិក និង​បាន​មកទស្សនកិច្ច​នៅ​វៀតណាមនាឆ្នាំ​២០១៦ ក្រុមហ៊ុន​ Vietjet ក៏បាន​ចុះ​កិច្ច​ព្រមព្រៀងទិញ​យន្តហោះ​ Boeing 737 MAX ដែលមាន​តួខ្លួន​តូចៗពី​សហរដ្ឋអាមេរិក​ផងដែរ ។ប្រភព​ពី Reuters បាន​ប្រាប់​ថាក្រុមហ៊ុន​ Vietjet នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ទិញ​យន្តហោះ​ Boeing របស់​ក្រុមហ៊ុន​អាមេរិកនៅក្រៅ​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន ចុងខែកុម្ភៈនេះ ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
អាមេរិក វិនិយោគរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះនៅវៀតណាម
អាមេរិក វិនិយោគរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះនៅវៀតណាម
May 9, 2022, 6:03 a.m.
សារព័ត៌មានក្នុងស្រុកវៀតណាមកាលពីម្សិលមិញនេះបានរាយការណ៍មកថាក្រុមហ៊ុនផលិតគ្រឿងបង្គុំយន្ដហោះដ៏ធំរបស់អាមេរិក UAC នឹងវិនិយោគរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះនៅវៀតណាមដើម្បីនាំទៅលក់នៅ អាមេរិកខាងជើង និងទីផ្សារអឺរ៉ុបលើទុនចំណាយប្រមាណ ១៧០ លានដុល្លារ ។ក្នុងអំឡុងជំនួបកំពូលរវាងមេដឹកនាំកំពូល អាមេរិក និងកូរ៉េខាងជើង វៀតណាម ទើបតែមានការ​​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្ដហោះ១១០គ្រឿងពីអាមេរិក​​ដែលមានតម្លៃ​១៥ពាន់លានដុល្លារអាមេរិក ។ប្រភពព័ត៌មានបានឲ្យដឹងថានេះជា​រោងចក្រ​ផលិតគ្រឿង​បង្គុំ​យន្ដហោះទី២ ហើយដែលនឹង​មាន​នៅវៀតណាមខណៈដែល​រោងចក្រ​ទី១ទើបតែ​បានសម្ពោធ​ បើកដំណើរការ​កាលពី​ដើមខែធ្នូ​ឆ្នាំ២០១៨ដែលជាការវិនិយោគ​ របស់ក្រុមហ៊ុន​កូរ៉េ ខាងត្បូងជាមួយនឹងដើមទុន​២០០​លានដុល្លារអាមេរិក ។ប្រភពព័ត៌មានបានឲ្យដឹងទៀតថារោងចក្រផលិតគ្រឿងយន្ដហោះ ដែលជាការវិនិយោគ​ដោយក្រុមហ៊ុន​អាមេរិក UAC នេះអាច​ផលិត​គ្រឿង​បង្គុំ យន្ដ​ហោះ ​ប្រមាណ​៤ពាន់​ប្រភេទនៃផ្នែក​ចំនួន​ ៥លាន​ផ្នែក ​ដែលប្រើប្រាស់​បានគ្រប់​ប្រភេទ នៃយន្ដហោះទាំងអស់។ ហើយផលិតផល​ទាំងនោះនឹងនាំចេញទៅកាន់ទីផ្សារ​ នៅឯ អាមេរិក​ខាងជើង និងអឺរ៉ុប ។រោងចក្រនេះគ្រោង​នឹង​នាំចេញ​ឲ្យបានក្នុងតម្លៃទឹកប្រាក់​២៥លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២១នឹងឆ្នាំបន្ទាប់នឹងនាំចេញ៨៥លានដុល្លារអាមេរិកនឹង​ចាប់ពីឆ្នាំ២០២៦ទៅគ្រោងនឹងនាំចេញឲ្យបាន​ដល់១៨០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
​​​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បើកកិច្ចប្រជុំចាត់ចែងការងារសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី លើផ្ទៃដី២៦០០ហិកតា នៅខេត្តកណ្តាល និងតាកែវ
​​​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បើកកិច្ចប្រជុំចាត់ចែងការងារសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី លើផ្ទៃដី២៦០០ហិកតា នៅខេត្តកណ្តាល និងតាកែវ
May 29, 2022, 9:49 p.m.
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានដឹកនាំកិច្ចប្រជុំមួយនៅទីស្តីការក្រសួងរៀបចំដែនដី ដើម្បីចាត់ចែងការងារ សម្រាប់ការសាងសង់ព្រលានយន្តហោះថ្មី​ដែលមានភូមិសាស្រ្តនៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។តាមការប្រកាសរបស់ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្រោយកិច្ចប្រជុំ មានលទ្ធផលមួយចំនួនដូចតទៅ៖១៖ ជម្រាបជូនអំពីការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីខ្នាត 4F លើផ្ទៃដីទំហំ ២៦០០ហិកតា ដែលអាចទទួលយន្តហោះខ្នាតធំបានស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។​​២៖ ប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរៀបចំកិច្ចព្រមព្រៀងដាក់ពិគ្រោះយោបល់ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងសុំការសម្រេចពី រាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាជាមួយក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងសិក្សាកំណត់តំបន់សុវត្ថិភាពនៃការហោះហើរ។៣៖ ប្រគល់ភារកិច្ចជូនក្រុមការងារគាំទ្រដល់ការរៀបចំទីតាំងគម្រោងសាងសង់ចុះកំណត់និយាមកាទីតាំងគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បោះបង្គោលព្រំកំណត់តំបន់លំនៅឋាន និងកម្ពស់អគារ រៀបចំប្លង់លម្អិតនគរូបនីយកម្ម និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ។៤៖ អនុវត្តឱ្យមានការឯកភាពគ្នានូវប្រព័ន្ធនិយាមកា Datum WGS 84 ក្នុងការវាស់វែងគូសទីតាំងក្បាលដីក្នុងផែនទីតែមួយ។៥៖ រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលខេត្តតាកែវសហការជាមួយក្រុមការងារ និងក្រុមហ៊ុនក្នុងការអនុវត្តតួនាទី និងភារកិច្ចគាំទ្រដល់គម្រោងសាងសង់អាកាសយានដ្ឋានស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។៦៖ ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាលរដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឱ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ ជំហានបន្ទាប់ តាមការចាំបាច់ ផ្អាកជាបណ្តោះអាសន្នការធ្វើចរន្តការដីស្ថិតក្នុងទីតាំង ដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង។៧៖ ស្នើស្ថាប័នពាក់ព័ន្ធគិតគូរជាមុនអំពីហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាអាទិ៍ ឩការបង្កប់បំពង់ហ្គាស បណ្តាញផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ ខ្សែកាបអុបទិក អាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវមុនបង្ហូរចូលលូសាធារណៈ អង់តែនទូរសព្ទ និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីផ្សេងទៀត ចៀសវាងរៀបចំតាមក្រោយដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់ ជាពិសេសប្រព័ន្ធការពារ និងរំដោះទឹកជំនន់។៨៖ ស្នើក្រុមហ៊ុនបង្កើតទីស្នាក់ការបណ្តោះអាសន្នសម្រាប់ធ្វើការនៅលើទីតាំង ជ្រើសរើសបុគ្គលិកចេញពីមូលដ្ឋានដែលមានកាយសម្បទា និងលក្ខណសម្បត្តិតាមចំនួនសមស្របមកបម្រើការងារចាំបាច់ក្នុង ការអនុវត្តគម្រោង។ជំហានបន្ទាប់អាចជ្រើសរើសបុគ្គលិកបន្ថែម តាមតម្រូវការជាក់ស្តែង។៩៖ លើកទឹកចិត្តប្រើប្រាស់ធនធានមនុស្សក្នុងស្រុកទាំងអ្នកជំនាញ និងអ្នកគ្មានជំនាញឱ្យអស់លទ្ធភាព ក្នុងការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។គួរបញ្ជាក់ផងដែរថាព្រលានយន្តហោះភ្នំពេញថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ ។ រដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនមួយ ជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ ដើម្បីសាងសង់ដែលរាជរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
 ​​​ទីផ្សារកាស៊ីណូម៉ាឡេស៊ី ចូលខេត្តព្រះសីហនុក្នុងឆ្នាំ២០១៩នេះ
​​​ទីផ្សារកាស៊ីណូម៉ាឡេស៊ី ចូលខេត្តព្រះសីហនុក្នុងឆ្នាំ២០១៩នេះ
May 19, 2022, 2:30 p.m.
រូបភាពតំណាងយោងតាមរបាយការណ៍របស់ TTG Asia និង Casino News Daily កាលពីថ្មីៗកន្លងទៅនេះបានឱ្យដឹងថាក្រុមហ៊ុនបដិសណ្ឋារកិច្ច WA Hospitality របស់ម៉ាឡេស៊ីបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Won Majestic របស់កម្ពុជាដើម្បីចូលមកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូផ្កាយ៥ Won Majestic ក្នុងខេត្តព្រះសីហនុ ។គម្រោងសណ្ឋាគារនិងកាស៊ីណូ Won Majestic នេះនឹងមានទីតាំងស្ថិតនៅទល់មុខសណ្ឋាគារ សុខា មានបន្ទប់សរុបចំនួន១៥០បន្ទប់ដែលនឹងបម្រើការជាសេវាកម្មទាំងកាស៊ីណូ​ និងសណ្ឋាគារ ។អានអត្ថបទបន្ថែម៖ កម្ពុជា​ចាំបាច់​ត្រូវ​​​បង្កើន​ល្បឿន​​បញ្ចេញ​​​ច្បាប់​កាស៊ីណូដើម្បី​​ប៉ះប៉ូវ​ផល​ប៉ះពាល់​អវិជ្ជមានអាជីវកម្ម​កាស៊ីណូបច្ចុប្បន្ន សណ្ឋាគារ និងកាស៊ីណូផ្កាយ៥ នេះកំពុងដំណើរការសាងសង់ ហើយគ្រោងនឹង បើកដំណើរការ ជាផ្លូវការនៅដើមឆ្នាំ ២០២១ ។គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន WA Hospitality  គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី បង្កើតឡើងកាលពីឆ្នាំ ២០១៥ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន World Avenues នៅចក្រភពអង់គ្លេស ។ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
គម្រោងអភិវឌ្ឍន៍ដ៏ច្រើនប្រមូលផ្តុំគ្នានៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន
គម្រោងអភិវឌ្ឍន៍ដ៏ច្រើនប្រមូលផ្តុំគ្នានៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន
June 4, 2022, 9:37 p.m.
ភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានធ្វើឱ្យស្តង់ដារជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែខ្ពស់ជាងមុនបន្ថែមទៀតបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន។ ការកើនឡើងនៃចំណូលរបស់ប្រជាជន បានធ្វើឱ្យតម្រូវការអចលនទ្រព្យមានការកើនឡើងខ្ពស់ដូចគ្នាដែរព្រោះប្រជាជនកម្ពុជាឥឡូវនិយមស្នាក់នៅសំណង់គម្រោងអភិវឌ្ឍន៍ធំៗ ក៏ដូចជាវិនិយោគទៅលើគម្រោងទាំងនោះផងដែរ។ដោយមើលឃើញពីការរីកចម្រើនខាងផ្នែកនេះហើយ ទើបអ្នកវិនិយោគខ្នាតយក្សជាច្រើនសុទ្ធតែសម្លឹងឃើញសក្តានុពលនៃតំបន់ថ្មីៗដើម្បីប្រែក្លាយតំបន់ទាំងនោះទៅជាទីប្រជុំថ្មីប្រកបដោយការរស់នៅ និងប្រកបរបរបែបទំនើបទាន់សម័យ។ ក្នុងនោះមហាវិថីសម្តេចហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បាននឹងកំពុងក្លាយជាតំបន់ដ៏ពេញនិយមបំផុតមិនថាសម្រាប់អ្នកវិនិយោគក៏ដូចជាអ្នកដែលកំពុងស្វែងរកទិញអចលនទ្រព្យ។ជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនដូចជាអាគារស្នាក់នៅ បុរី ផ្សារទំនើប អគារពាណិជ្ជកម្ម មជ្ឈម​ណ្ឌលកំសាន្ត ធនាគារ និងភោជនីយដ្ឋានធំៗដែលនឹងមានវត្តមាននៅតាមបណ្តាយមហាវិធីដ៏ថ្មីស្រឡាងមួយនេះមហាវិថីនេះក៏នឹងមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្បីៗចំនួនលេចរូបរាងឡើងនៅក្នុងពេលេឆាប់ៗនេះដែរ។អានអត្ថបទបន្ថែមអំពី៖ មហាវិថី សម្តេច ហ៊ុន សែនក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូងគម្រោងទាំងនេះមានរួមមាន៖១. គម្រោងបុរី អ & អេហ្វគម្រោងនេះត្រូវបានអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន អ &អេហ្វ គ្រុប ដោយសាងសង់សំណង់ខុនដូខ្នាតយក្ស ដែលគ្រប់បណ្តប់នៅលើផ្ទៃដី៥៦០,០០០ម៉ែត្រការ៉េ។ គម្រោងនេះមានខុនដូទំនើបៗ បូករួមជាមួយនឹងឧទ្យានដ៍ខៀវស្រងាត់នៅក្នុងគម្រោងនេះ បង្កើតបានជាសហគមន៍ពណ៌បៃតងមួយផ្ទាល់ខ្លួនផងដែរ។២. គម្រោងបុរី​វីឡាវូដលែនគម្រោងនេះគឺជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនដ៏ល្បីគឺក្រុមហ៊ុនណាគី គ្រុប ដោយសាងសង់លំនៅដ្ឋានដូចជាផ្ទះវីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់។ គោលបំនងដ៍ធំនៃបុរីវូឌលែនក្នុងការផ្តល់ជូនទៅដល់អតិថិជនគឺជាលំនៅដ្ឋានប្រកបដោយស្តង់ដារប្រទេសសឹង្ហបុរី ជាមួយនឹងការរស់នៅបែបអភិជននៅក្នុងតំបន់អភិវឌ្ឍន៍ដែលកំពុងមានការរីកចម្រើនខ្លាំង។៣. គម្រោងខុនដូលីងណានគម្រោងលីងណានត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Zhongjian Hesheng Properties Co Ltd. ដែលបានសាងសង់គម្រោងនេះនៅលើផ្ទៃដីជាង២ហិចតាផ្តោតសំខាន់ទៅលើលំនៅដ្ឋានបែបខុនដូកម្ពស់កប់ពពក។ គម្រោងនេះមិនត្រឹមតែជាល្អសម្រាប់ការស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពិសេសបំផុតសម្រាប់អ្នកដែលចង់វិនិយោគទៅលើការជួលចេញផងដែរ ព្រោះគម្រោងនេះមានការជួលត្រលប់ទៅវិញដោយឱ្យថ្លៃចំណេញរហូតដល់១២%នៃតម្លៃយូនីតនោះក្នុងមួយឆ្នាំឯណោះ។៤. គម្រោងខុនដូ Urban Villageគម្រោងUrban Village ជាគម្រោងដែលអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុន Urban Hub ដែលគម្រោងខុនដូមួយនេះក៏ផ្តោតសំខាន់ទៅលើការស្នាក់នៅបែបស៊ីវីល័យហុំព័ទ្ធដោយធម្មជាតិបៃតងស្រស់បំព្រម។​ ជាមួយនឹងតម្លៃយ៉ាងសមរម្យ គម្រោងខុនដូនេះក៏មានជម្រើសបង់ប្រាក់យ៉ាងងាយស្រួលទៀតផង ពោលគឺសាកសមបំផុតសម្រាប់អ្នកដែលមានប្រាក់ចំនូលមធ្យម។៥. គម្រោងបុរីប៉េង ហួតមិនខុសពីគម្រោងផ្សេងៗដែលសម្លឹងមើលឃើញពីអនាគតនៃតំបន់នេះទេសូម្បីតែ បុរី ប៉េង​ ហួត ក៏បានដាក់ទីអភិវឌ្ឍន៍នៅទីនេះដែរ ដោយគម្រោងរប​ស់បុរីនេះមានឈ្មោះថា ដឹស្តា ដាមិន។ អ្វីដែលពិសេសនោះគឺថាគម្រោងនេះក៏នឹងអភិវឌ្ឍន៍ផ្សារទំនើបខ្នាតអន្តរជាតិរបស់ខ្លួនមួយស្របពេលជាមួយនឹងគ្នានេះដែរ ដោយគម្រោងនេះរឹតតែធ្វើឱ្យតំបន់នេះកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។៦. គម្រោងបុរីលែនម៉ាកគម្រោងនេះគឺជាគម្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុនជីប ម៉ុង លែន ដែលទើបតែនឹងប្រកាសលក់ផ្ទះជាច្រើនប្រភេទមានតាំងពីវីឡាទោល វីឡាកូនកាត់ រឺផ្ទះប្រកបអាជីវកម្មជាដើមដើម្បីជាជម្រើសដល់អតិថិជនដែលកំពុងតែស្វែងរកលំនៅដ្ឋានដែលខ្លួនប្រាថ្នា។ដូច្នេះសម្រាប់បងប្អូនដែលកំពុងតែសម្លឹងមើលគម្រោងអភិវឌ្ឍន៍ថ្មីៗ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទីក្រុងរណបមួយនេះ៕សូមកុំភ្លេចពិចារណាគម្រោងធំៗប្រកបដោយស្តង់ដារអន្តរជាតិទាំង៦ខាងលើនេះ រឺក៏អាចចូលទៅកាន់គេហទំព័រផ្សព្វផ្សាយអចនទ្រពុ្យដើម្បីមើលពី គម្រោងទាំងអស់ និងគម្រោងផ្សេងៗទៀតជាច្រើនទៀតទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត!
ស្វែងយល់៥ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ
ស្វែងយល់៥ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ
June 4, 2022, 4:05 p.m.
ស្របពេលដែលទីផ្សារអចលនទ្រព្យកំពុងតែរីកចម្រើនខ្លាំង និងមានការចាប់អាម្មណ៍ខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក និងវិនិយោគិនពីក្រៅស្រុក។ វិនិយោគិនថ្មីៗជាច្រើនបានចាប់ផ្តើមវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងនោះអ្នកខ្លះក៏ទទួលបានជោគជ័យ ហើយខ្លះទៀតក៏បរាជ័យក្នុងរយៈពេលដ៏ខ្លី។បរាជ័យត្រុវចាត់ទុកបទពិសោធន៍ចំណែកជោគជ័យក្នុងវិស័យអចលនទ្រព្យ បានក្លាយជាប្រធានបទមួយគួរឲ្យចាប់អាម្មណ៍បំផុត។ ប៉ុន្តែសួរថាតើភាពជោគជ័យកើតឡើងដោយសារកត្តាអ្វីខ្លះ?វាមានកត្តាច្រើនជុំវិញសំនួរនេះហើយខាងក្រោមនេះជាគំនិតគួរពិចារណា៥យ៉ាង​ដែល​វិនិយោគិនថ្មីៗត្រូវតែស្វែងយល់មុននឹងឈានជើងចូលក្នុងវិស័យមួយនេះ។អានអត្ថបទបន្ថែម​៖ ស្វែងយល់អំពីច្បាប់កម្មសិទ្ធិដីធ្លីនៅកម្ពុជា!១. ចក្ខុវិស័យអ្នកត្រូវតែមាន «​ចក្ខុវិស័យ​» ច្បាស់លាស់សម្រាប់អនាគតនៃគម្រោងវិនិយោគរបស់អ្នក។ នៅពេលមានចក្ខុវិស័យត្រឹមត្រូវអ្នកនឹងដើរទៅតាម​ផែនការអនាគតដ៏​វែងឆ្ងាយ​។ មានចក្ខុវិស័យទើបធ្វើឲ្យអ្នកដើរទៅមុខដោយមិនវង្វេងផ្លូវហើយនេះក៏ជាអ្វីដែលអាចដឹកនាំក្រុមការងារទាំងអស់អោយគិត និងចូលរួមកិច្ចការក្នុងទិសដៅតែមួយ។២. ភាពស្របច្បាប់គ្មានគម្រោងជោគជ័យណាមួយដែលអាចជ្រកក្រោមស្លាកនៃគម្រោងក្រៅផ្លូវច្ប​ាប់បានឡើយ។ នៅពេលអ្នកចាប់ផ្តើមវិនិយោគ អ្នកត្រូវតែដាក់ស្នើររាល់តម្រូវការផ្លូវការផ្នែកច្បាប់ឲ្យបានត្រឹមត្រូវ។ ត្រូវចងចាំថាចំណុចខ្លាំងមួយរបស់គម្រោងអចលនទ្រព្យគឺការគាំទ្រដោយច្បាប់។៣. ភាពចន្លោះប្រហោងនៃច្បាប់ច្បាប់ជាគឺជាព្រំដែនដែលតម្រង់ទិស និងប្រាប់ថាអ្វីដែលអ្នកអាចធ្វើបាន និងអ្វីមិនអាចធ្វើបានដែលនេះមានន័យថាអ្នកអាចធ្វើអ្វីក៏បានឲ្យតែស្ថិតក្នុងក្របខណ្ឌនៃច្បាប់។ ប៉ុន្តែភាពចន្លោះនៃច្បាប់គឺជាឱកាសដ៏ល្អឥតខ្ចោះដែលអ្នកវិនិយោគត្រូវតែរកឲ្យឃើញនៅពេល​ប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ។តាមជាក់ស្តែងជាទូទៅច្បាប់ក្នុងការគ្រប់គ្រងវិស័យអចលទ្រព្យកម្ពុជានៅមានភាពធូរលុងនៅឡើយ។​ គេមើលឃើញថាច្បាប់មួយចំនួនត្រូវបង្កើតឡើងថ្មីៗ ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍដីធ្លីគ្រប់គ្រងភ្នាក់ងារ ឬការសាងសង់ជាដើម ដែលកំពុងកើនឡើងដ៏ឆាប់រហ័សក្នុងពេលបច្ចុប្បន្ន។ ទោះយ៉ាងណាគេមើលឃើញថាដើម្បីធានាដល់និរន្តរភាពរយៈពេលវែងនៃវិស័យទាំងមូលក​ម្ពុជាត្រូវការបទបញ្ញត្តិជាច្រើនទៀត។  ៤. ដឹងពីទំនោរនៃទីផ្សារទំនោរនៃទីផ្សារមានឥទ្ធិពលខ្លាំងលើការទិញលក់អចលនទ្រព្យ។​ កាលពីមុនគេមិនឃើញមានគម្រោងលំនៅដ្ឋានតម្លៃទាបនៅតាមជាយក្រុងនោះទេ ហើយគម្រោងដីឡូតិ៍ក៏មិនមានអ្នកចាប់អាម្មណ៍ដែរ។ ប៉ុន្តែបច្ចុប្បន្នមនុស្សមនុស្សភាគច្រើនចាប់អាម្មណ៍ផ្ទះ ឬដីតាមជាយក្រុងនោះជាមូលហេតុដែលគម្រោងតម្លៃសមសម្យជាច្រើនរីកដុះដាលនៅតាមតំបន់ជាយក្រុង។ការវិភាគការតាមដាន និងសិក្សាស្វែងយល់ពីរបត់នៃទីផ្សារអចលនទ្រព្យទាំងពេលកន្លងមក និងបច្ចុប្បន្នបានល្អិតល្អន់អាចជួយអោយអ្នកទទួលបានភាពជោគជ័យក្នុងអាជីវកម្ម។ បន្ថែមលើសពីនេះទៀត​អ្នកក៏ត្រូវអាចរកឃើញពីទំនោររបស់អ្នកទិញនៅក្នុងរយៈ ២ ឆ្នាំ ៥ ឆ្នាំ ឬ ១០ ឆ្នាំទៅមុន ប្រសិនបើចង់ឈរជើងដោយភាពរឹងមាំក្នុងទីផ្សារមួយនេះ។៥. ចេះបង្កើតឱកាសវិនិយោគវិនិយោគត្រូវពឹងផ្នែកលើកត្តាគាំទ្រពីខាងក្រៅដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកច្បាប់ជាដើម។  ប៉ុន្តែសូមចង់ចាំថាអ្នកវិនិយោគត្រូវតែចេះបង្កើតឱកាសដោយខ្លួនឯង និងផ្តល់ឱកាសនេះអោយអ្នកដទៃជួយបង្ករបង្កើតសកម្មភាពសេដ្ឋកិច្ចនានានៅក្នុងតំបន់នៃគម្រោងរបស់អ្នក។នេះមានន័យថាអ្នកត្រូវវិនិយោគនៅកន្លែងថ្មីដែលមិនទាន់មានគម្រោងផ្សេង​ ហើយដើរតួជាអ្នកស្រូបយកទាំងមនុស្ស និងគម្រោងផ្សេងៗអោយចូលទៅតំបន់នោះ។  អភិវឌ្ឍគម្រោងវិនិយោគបែបនេះអ្នកអាចបង្កើតកេរ្តិ៍ឈ្មោះបានយ៉ាងឆាប់រហ័ស។ អ្នកជំនាញជាច្រើនបានអះអាងថាតំបន់ជាយក្រុងក្នុងរង្វង់៣០គីឡូម៉ែត្រពីតំបន់កណ្តាលក្រុង មានសក្តានុពលបំផុតនៅពេលអនាគត។ ជាការពិតណាស់គម្រោងបែបនេះត្រូវតែត្រូវការធនធានដើមទុនធំដើម្បីវិនិយោគតែទោះយ៉ាងណាអ្នកអាចធ្វើក្នុងកម្រិតណាមួយតាមលទ្ធភាពជាក់ស្តែងរបស់អ្នក។៦. ដើមទុនរាល់ការវិនិយោគត្រូវតែមានដើមទុន  ដើមទុនច្រើនវិនិយោបានកាន់តែធំ ហើយអាចទទួលបានទំនុកចិត្តពីអ្នកទិញបានកាន់តែខ្លាំង។ សម្រាប់ពេលបច្ចុប្បន្នមានវិយោគិនមួយចំនួនបានធ្វើការវិនិយោគដោយប្រើប្រាស់ដើមទុនតិចតួច ដោយរំពឹងលើការលក់មុនគម្រោង (ធ្វើនំអត់ម្សៅ)។ ពាក់ព័ន្ធនឹងចំណុចនេះទាំងអ្នកជំនាញរដ្ឋាភិបាល និងភាគីធនាគារបានព្រមានពីហានិភ័យខ្ពស់ ដោយសារតែគម្រោងនឹងជាប់គាំង នៅពេលគម្រោងមិនមានទុនបង្វិលគ្រប់គ្រាន់ដើម្បីដំណើរការសាងសង់ឲ្យចប់ទាំងស្រុង។សរុបទៅការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យគឺពិតជាត្រូវទាមទារឲ្យវិនិយោគិនខ្លួ​នឯងធ្វើការថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ។ សម្រាប់វិនិយោគថ្មីថ្មោងអ្នកពិតជាមិនអាចធ្វើសម្រេចចិត្តដោយខ្វះការប្រឹក្សាយោបល់ពីអ្នកជំនាញបានទេ៕ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh នៅថ្ងៃនេះ!
ព្រលា​នយន្តហោះ​​អន្តរជាតិ​ទី៤​របស់​កម្ពុជា​ ចាប់ផ្តើម​សាងសង់ដំណាក់កាល​ដំបូង​ និងបាន​បញ្ចប់​ទាន់ពេល​វេលា​ ​និង​តាម​ការ​គ្រោងទុក
ព្រលា​នយន្តហោះ​​អន្តរជាតិ​ទី៤​របស់​កម្ពុជា​ ចាប់ផ្តើម​សាងសង់ដំណាក់កាល​ដំបូង​ និងបាន​បញ្ចប់​ទាន់ពេល​វេលា​ ​និង​តាម​ការ​គ្រោងទុក
May 9, 2022, 6:03 a.m.
​​កម្ពុជា​បាន​ និង​កំពុង​ចាប់ផ្តើម​សាងសង់ព្រលា​នយន្ត​ហោះ​ទី១​នៅក្នុង​ខេត្តកោះកុងដែលជា​ព្រលា​នយន្តហោះលំដាប់អន្តរជាតិទី៤​របស់​កម្ពុជា។​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​UNION​ ​DEVELOPMENT​ ​GROUP​ ​Co​,​ ​Ltd បានឱ្យដឹងថា៖ «​គម្រោង​តារា​សាគរ​នៃ​ក្រុមហ៊ុន​ ​UNION​ ​DEVELOPMENT​ ​GROUP​ ​មាន​ធនធាន​ធម្មជាតិ​ ​ផ្លូវ​គមនាគមន៍​ ​និង​គោលនយោបាយ​មិន​អាច​ចម្លង​បាន​» ។អានអត្ថបទបន្ថែម៖ ៣គម្រោងក្នុងឆ្នាំ២០១៩ធ្វើឱ្យខេត្តកោះកុងកាន់តែរីកមុខរីកមាត់​លោក​បន្ត​ថា៖​ «​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​ ​ដោយ​ប្រើ​កម្លាំង​ពេញលេញ​​តាម​ស្តង់​ដា​ ​4F​ ​ដែល​ជា​ស្តង់​ដា​អន្តរជាតិ​កម្រិតខ្ពស់​បំផុត​» ​។លោក​បន្ត​ទៀតថា៖​ «គម្រោង​សាងសង់​ដំណាក់កាល​ដំបូង​បាន​បញ្ចប់​ទាន់ពេល​វេលា​ ​និង​តាម​ការ​គ្រោងទុក» ​។ការ​សាង​សង់​ព្រលា​ននេះ​ជា​រឿង​ល្អ ​សម្រាប់​កម្ពុជា​​ដែល​វា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ដទៃទៀត ​ហោះហើរ​ត្រង់​មក​កម្ពុជា​ ​និង​ផ្តល់​ជម្រើស​ជើង​ហោះហើរ​កាន់តែ​ច្រើន​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​។ នេះមិនមែន​ជាការប្រកួត​ប្រជែងជា​មួយ​ព្រលា​នយន្ត​ហោះ​ ខេត្ត​ព្រះសីហនុ​នោះទេ​​តែ​វា​ជា​ការជម្រុញ​ការ​វិនិយោគ​ ​និង​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​នានា ​៕​ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
ម្ចាស់រោងចក្រ ឃ្លាំង និងយានដ្ឋានធំៗក្នុងទីប្រជុំជន ត្រូវតែរើទៅ​តំបន់​ជាយក្រុង​ឱ្យ​​អស់ ​នៅ​ត្រឹម​ឆ្នាំ​២០២១
ម្ចាស់រោងចក្រ ឃ្លាំង និងយានដ្ឋានធំៗក្នុងទីប្រជុំជន ត្រូវតែរើទៅ​តំបន់​ជាយក្រុង​ឱ្យ​​អស់ ​នៅ​ត្រឹម​ឆ្នាំ​២០២១
June 4, 2022, 4:59 p.m.
យោង​តាម​សេចក្ដីជូនដំណឹង​របស់ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​២៦ ​កុម្ភៈ ឆ្នាំ​២០១៩កន្លងទៅនេះ​បាន​ឲ្យ​ដឹង​ថា៖ «ដើម្បី​ឱ្យ​រាជធានី​ភ្នំពេញ ​រក្សា​បាន​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈព្រមទាំង​បញ្ចៀស​​បាន​ ការ​កកស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍នោះ ពលរដ្ឋ​ជា​ម្ចាស់​រោងចក្រ សហ​គ្រាស​ ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន ជួសជុល​រថយន្ត​ធំ​ៗ ត្រូវ​ផ្លាស់​ប្ដូរ​ទីតាំងទៅកាន់ជាយក្រុង អាជីវកម្មឱ្យ​​បាន​មុន​ឆ្នាំ​២០២១​» ។ទស្សនាកិច្ចសំភាសន៍ដែលជជែកអំពី៖ សក្តានុពល និងការអភិវឌ្ឍនៅតំបន់ផ្លូវក្រវ៉ាត់ក្រុង​​នៅក្នុងសេចក្ដីជូនដំណឹង​ បានបញ្ជាក់​ថា រោងចក្រ សហគ្រាស​ ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ ជួសជុល​រថយន្ត​ធំ​ៗ​ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ ឱ្យទៅ​ស្ថិត​នៅ​តាម​បណ្ដោយ ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ដែល​កំពុង​ស្ថាបនា​ផ្លូវ​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់ពី​ស្ពាន​ព្រែក​ព្នៅ មហាវិថី​ឈ្នះ​ឈ្នះ (​ផ្លូវ​កប់​ស្រូវ​) ផ្លូវជាតិ​លេខ​៤​ ត្រង់​គីឡូម៉ែត្រ លេខ​១៤+១០៥ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​២៤+៨៤០ ដោយ​កាត់ ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដែល​គម្រោង​សាងសង់​ផ្លូវ ក្រ​វ៉ា​ត់​ក្រុង​ទី​៣ នឹង​រួចរាល់​នៅ​ឆ្នាំ​២០២១ ខាង​មុខ​ ។ឯកឧត្តម ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ យ៉ាងច្បាស់ថា ៖ «ក្រោយ​ពេលផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ សាងសង់​រួចរាល់ រដ្ឋបាល ​រាជធានី​ភ្នំពេញ នឹង​ហាមឃាត់​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ទាំងអស់ មិន​អនុញ្ញាតិ ​ឲ្យ​ចរាចរ​ចូល​ទៀត​ឡើយ»​ ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
គម្រោងសាងសង់ ផ្សារទំនើប Big C នឹងផុសឡើង នៅខេត្តបន្ទាយមានជ័យ ឆាប់ៗនេះ
គម្រោងសាងសង់ ផ្សារទំនើប Big C នឹងផុសឡើង នៅខេត្តបន្ទាយមានជ័យ ឆាប់ៗនេះ
May 29, 2022, 2:11 p.m.
យោងតាមការចុះផ្សាយដោយ CDC ក្នុងខែកុម្ភៈកាលពីថ្មីកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តឲ្យក្រុមហ៊ុន «Big C Supercenter (Cambodia) Co., LTD» សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម តម្លៃប្រមាណ៦.៨លានដុល្លារនៅក្នុងខេត្តបន្ទាយមានជ័យ ។គម្រោងនេះ មានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីសាងសង់រួចមជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹងមានលក់ទំនិញប្រើប្រាស់ ដែលមានគុណភាពខ្ពស់ និងសមស្របទៅតាមប្រាក់ចំណូលប្រជាជនដែលមានកម្រិតមធ្យម និងទាប ។  អានអត្ថបទបន្ថែម៖ បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត!គួរបញ្ជាក់ផងដែរថា គម្រោងនេះក៏នឹងជួយបង្កើតការងារ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ ចំនួន ១,២២២ កន្លែង ។ បច្ចុប្បន្ន ក្រុងប៉ោយប៉ែតកំពុងមានសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំង និងជាទីក្រុង ដែលនៅជាប់ព្រំដែនប្រទេសថៃ ដែលវាបានក្លាយជា ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា ។ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់នៅប៉ោយប៉ែតសូមចូលទៅកាន់ Realestate.com.kh
 ចូលដើមត្រីមាសទី១ភ្លាមតម្លៃ​​បន្ទប់​ខុនដូ​សម្រាប់ជួលអាច​នឹងធ្លាក់​ចុះ
ចូលដើមត្រីមាសទី១ភ្លាមតម្លៃ​​បន្ទប់​ខុនដូ​សម្រាប់ជួលអាច​នឹងធ្លាក់​ចុះ
May 9, 2022, 6:03 a.m.
(រូបភាពតំណាង)ក្នុង​ពិធី​សម្ពោធ​របាយការណ៍​ព្យាករស្ថានភាព​អចលន​ទ្រព្យនៅ​រាជធានី​ភ្នំពេញឆ្នាំ២០១៩កន្លងទៅនេះនាយិកា​ក្រុមហ៊ុន CBRE Cambodia លោក​ស្រី អាន សុធីតា បានឱ្យដឹងថា​តម្លៃ​​ជួលបន្ទប់ខុនដូ​​នៅ​ចុង​ឆ្នាំ២០១៩​នេះនឹងមានការ​​ធ្លាក់​ចុះ ​​ពិសេស​​តំបន់​ដែលនៅ​ឆ្ងាយ​​ពី​ចំណុច​កណ្តាល​ក្រុង​ដែលចំនួនមានរហូត​ដល់​ជិត២ម៉ឺន​យូនីត ។យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលន​ទ្រព្យ CBRE Cambodia បានបង្ហាញថាមានខុនដូចំនួន៨បានបញ្ចប់ការសាងសង់ក្នុងចុងឆ្នាំ២០១៨។ ខុនដូ​ដែល​មាន​ទីតាំងនៅ​ក្រៅ​តំបន់​កណ្តាល​ទីក្រុងភ្នំពេញនឹង​កើន​ឡើង​ជិត១២០ភាគរយក្នុងដំណាច់ឆ្នាំ២០១៩។ បើធៀបនឹងឆ្នាំ២០១៨ចំនួន​បន្ទប់​ខុនដូដែល​នឹង​ដាក់​ចូល​ទីផ្សារ​នៅ​ដំណាច់​ឆ្នាំ២០១៩នេះ មានរហូតទៅដល់​​​ ៣១,១១២ យូនីត​ ។អានអត្ថបទបន្ថែម៖ តើចំនួនខុនដូពិតជាមានច្រើនលើសពីតម្រូវការមែនទេ?លោក​ស្រីបានបន្ថែមថាបច្ចុប្បន្ន​​តម្លៃ​ជួល​ខុនដូក្នុង១ខែជា​មធ្យម​មាន​ចន្លោះពី១០ទៅ១៥​ដុល្លារ​ក្នុង១​ម៉ែត្រ​ការ៉េ​​​ ហើយនៅចុងឆ្នាំ២០១៩​តម្លៃ​នឹង​អាច​ធ្លាក់​ចុះជាងនេះបន្តិច​បន្តួច​ ។ក្នុង​ឆ្នាំ​២០១៩​នេះ​មិន​សូវ​មាន​គម្រោង​ថ្មីៗ​ប្រកាស​ចាប់​ផ្តើម​សាងសង់​​ទេខណៈ​គម្រោង ​ដែល​នឹង​ត្រូវ​បញ្ចប់ការ​សាងសង់​ក្នុង​ឆ្នាំ​នេះ​បាន​លក់​លើស​ពី៥០ភាគរយ​រួច​ហើយ​​ឯ​តម្លៃ​លក់​​អាច​មានជា​មធ្យម​​ចាប់​ពី​​១,៦០០ដុល្លារ​ទៅ​ដល់​៣,១០០ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ ។​លោក ង៉ែត ជូ ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​ប្រាប់​ថា ការ​កើន​ឡើង​ដ៏ច្រើននៃចំនួនខុនដូបែប​នេះ​វា​អាច​​នឹង​​មាន​បញ្ហា​ទីផ្សារ​ ព្រោះ​បើ​យើង ​មើល​ទៅ​ទីផ្សារ​ខុនដូ ​សម្រាប់​ប្រជាជន​ក្នុង​ស្រុកហាក់​មិន​សូវ​ពេញ​និយម​ទេ​ ខណៈ​​ទីផ្សារ​​ផ្ទះ​ល្វែង បុរី និង​វីឡា​​កំពុង​កើន​ឡើង​ច្រើន​​ និង​ពេញ​និយម​យ៉ាងខ្លាំង ​។​ ​បើ​និយាយ​ពី​ទីផ្សារ​ក្នុង​ស្រុក​​​គឺ​តូច​ចង្អៀត​ណាស់ ដូច្នេះ​ភាព​ជោគជ័យ​សម្រាប់​ខុនដូ ​​​វា​អាស្រ័យ​​លើ​ម្ចាស់​គម្រោង​ថា «តើ​ពួក​គាត់មាន​ទំនាក់​ទំនង​ និង​ទីផ្សារ​បែប​ណា​ជា​មួយ​អតិថិជន​បរទេស​?» ព្រោះកម្ពុជា​មាន​ចំណុច​ពិសេស​មួយដែល​អនុញ្ញាត​​ឲ្យ​បរទេស​មាន​សិទ្ធិ​ក្នុង​ការ​ទិញ ឬជួល​ខុនដូសម្រាប់ស្នាក់នៅ ។ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬខុនដូសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
អត្រា​​តម្លៃ​​ដី​​​នៅ​ខណ្ឌ​សែនសុខនឹងកើន​ឡើង​​​​ខ្ពស់​ ​ជាងខណ្ឌផ្សេងៗ ក្នងរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០១៩នេះ​​​
អត្រា​​តម្លៃ​​ដី​​​នៅ​ខណ្ឌ​សែនសុខនឹងកើន​ឡើង​​​​ខ្ពស់​ ​ជាងខណ្ឌផ្សេងៗ ក្នងរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០១៩នេះ​​​
June 2, 2022, 10:50 a.m.
តម្លៃ​ដី​នៅ​តាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ដើម​ឆ្នាំ២០១៩នេះ​ត្រូវ​បាន​នាំ​មុខដោយ​ខណ្ឌ សែនសុខ ខណៈខណ្ឌ​ជ្រោយចង្វារ​ស្ថិត​នៅ​ទ្រឹងនៅឡើយ។​បើ​តាម​របាយ​ការណ៍​ស្រាវជ្រាវ ​​ពី​​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ឃី រៀល​អ៊ី​ស្ទេត​ បាន​ឲ្យ​ដឹង​ថាជា​មួយ​​​អត្រា​កំណើន១៧.១ភាគរយធៀប​ទៅ​នឹង​ដើម​ឆ្នាំ​​២០១៨ ខណ្ឌ​សែនសុខបាន​ក្លាយ​ជា​តំបន់​ដែល​អចលន​ទ្រព្យ​ កើន​តម្លៃ​​​ខ្ពស់​ជាង​គេ​ នៅ​ដើម​ឆ្នាំ​២០១៩ ។ ខណៈដែលតម្លៃ​ដី​​ក្នុង​ ខណ្ឌ​មានជ័យមាន​​អត្រា​កំណើន​១៦ភាគរយខណ្ឌ​ដង្កោ​១២.១​ភាគរយ ខណ្ឌ​ព្រែកព្នៅ១០.១ ​ភាគរយ និង​ខណ្ឌ​ឫស្សីកែវ៩.៦ភាគរយកំពុងតែតាមពីក្រោយយ៉ាងប្រភិតប្រភីង ។អានអត្ថបទបន្ថែម៖ អ៊ីអនម៉ល២ ជម្រុញតម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងខ្លាំង!របាយ​ការណ៍​បង្ហាញ​ថាតម្លៃ​​ដី​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ មាន​កំណើន​ ៩.៣​ភាគរយ, ខណ្ឌ​ទួលគោក ៦.៣​ភាគរយ, ខណ្ឌ​ពោធិ៍សែនជ័យ ៥.៥​ភាគរយ និង​ខណ្ឌ ​៧មករា ចំនួន ២.៩ភាគរយ។ ចំណែកឯ ​តម្លៃ​ដី​នៅ​ខណ្ឌ​​ដូនពេញ មាន​កំណើន​ ១.៧ភាគរយ ខណ្ឌ​ចំការមន ១ ​ភាគរយ និង​​តម្លៃដី​នៅ​ខណ្ឌ​ជ្រោយចង្វារ​មិន​មាន​កំណើនអ្វីទាល់តែសោះ​ ។​លោក សន សៀប ស្ថាបនិក និងជានាយក​ក្រុមហ៊ុន​ ឃី រៀល​​អ៊ីស្ទេត បាន​ប្រាប់​ថាការ​ស្ទុះ​ឡើង​នៃ​តម្លៃ​ដី ​នៅ​ក្នុង​ខណ្ឌ​សែនសុខ​គឺ​ដោយ​​សារ​​ទី​នោះ​មាន​​គម្រោង​ធំៗ​ជា​ច្រើន​​ដូច​ជាផ្សារ​ទំនើប​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​អគារ​ខុនដូ ​ការិយាល័យ និង​លំនៅឋាន​ជា​ដើម​។ បច្ចុប្បន្ន​ខណ្ឌ​សែនសុខ​កំពុង​វិវឌ្ឍ​ខ្លួនក្លាយ​ទៅ​ជា​កន្លែង​រស់​នៅ និង​​ប្រកប​មុខ​ជំនួញដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​គ្រប់​លំដាប់​ថ្នាក់​ ។​លោកបានបន្ថែមថា៖ «​តម្លៃ​ដី​​ក្នុង​​ខណ្ឌ​​សែនសុខ​នឹង​បន្ត​កើន​ឡើង​​ទៀត ។ ​ដី​លំនៅដ្ឋានក្នុង​ខណ្ឌ​​សែនសុខមាន​តម្លៃ​ចាប់​ពី៣៥០ដុល្លារ​​ ទៅ​​១,៤០០ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ ចំណែក​តំបន់​ពាណិជ្ជកម្ម​មាន​តម្លៃ​ពី​៨០០​ដុល្លារ ​ទៅ​ដល់​ ២,៩០០​ដុល្លារ​​ក្នុង​១ ​ម៉ែត្រ​ការ៉េ» ។បច្ចុប្បន្ន​ខណ្ឌ​​សែនសុខកំពុង​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ពិសេស​​មាន​​ប្រព័ន្ធ​​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ​ថ្នល់​​​ធំ​ទូលាយ និង​នៅ​មាន​ដី​ទំនេរ​ធំៗ​ជា​ច្រើន ដូចនេះតម្លៃ​អចលន​ទ្រព្យ​នៅ​ខណ្ឌ​សែនសុខ​នឹង​បន្ត​​កើន​ឡើង​ខ្ពស់​ជាង​គេក្នុង​ឆ្នាំ​២០១៩​នេះ ។​ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
៣គម្រោងក្នុងឆ្នាំ២០១៩ធ្វើឱ្យខេត្តកោះកុងកាន់តែរីកមុខរីកមាត់
៣គម្រោងក្នុងឆ្នាំ២០១៩ធ្វើឱ្យខេត្តកោះកុងកាន់តែរីកមុខរីកមាត់
June 1, 2022, 9:12 a.m.
(រូបភាពតំណាង)ខេត្តកោះ​កុងមានព្រំប្រទល់​ជាប់ និងខេត្តព្រះសីហនុជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃដែលជាច្រកក្នុងការនាំទំនិញចេញចូលដ៏សំខាន់មួយសម្រាប់កម្ពុជា។  ម្យ៉ាងទៀតខេត្តនេះ ជាតំបន់ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្មដែលជា​ខេត្ត​​មួយសម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍​ធម្មជាតិ ។អានអត្ថបទបន្ថែម៖  ការណែនាំអ្នកទិញដីឡូតិ៍ៈ អ្នកត្រូវដឹងអ្វីខ្លះមុនពេលសម្រេចធ្វើវិនិយោគមានគម្រោងធំៗចំនួន៣កំពុងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៩នេះបាននិងកំពុងធ្វើឱ្យខេត្តកោះកុងកាន់តែបង្កើនភាពទាក់ទាញកាន់តែខ្លាំងឡើងបន្ថែមទៀតផង។ គម្រោងទាំង៣ នោះមានដូចជា៖១- ការពង្រីក​ផ្លូវជាតិ​លេ៤៨ចេញពី​ផ្លូវជាតិ​លេខ៤​​ទៅកាន់​ទីរួមខេត្ត​កោះកុងដែល​នឹង​ធ្វើឲ្យ​ខេត្ត​ដាច់ស្រយាល​មួយ​នេះ​​ទទួលបានភាពទាក់ទាញ និង​ការ​អ​ភិ​វ​ឌ្ឍ​បន្ថែម​ទៀត​នា​ពេល​អនាគត ។ ការពង្រីក​ផ្លូវជាតិ​លេខ៤៨នេះ​ ​ត្រូវ​បាន​ប្រកាសដោយ​សម្តេច​តេជោ ​ហ៊ុន​ ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំឡុង​ពេល​សម្តេចអញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​កាលពី​ចុងឆ្នាំ​មុន​។២- គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ​ទី៤របស់កម្ពុជាដែលមានតម្លៃ៣៥០លានដុល្លារសាងសង់លើ​ទំហំ​ដីរហូតដល់៧៥០ហិកតាដោយមានការ​វិនិយោគពី​ក្រុមហ៊ុន Union Development Group ​Co., Ltd. ។៣- ការសាងសង់​ផ្លូវ​តភ្ជាប់​រវាង​ស្រុក​សំឡូត​ក្នុង​ខេត្ត​បាត់ដំបង​​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ទៅកាន់​ខេត្តកោះកុង។ គម្រោង​ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៩នេះ​ហើយដែលមាន​ប្រវែង ​ជាង ១៩០គីឡូម៉ែត្រ​។គួរបញ្ជាក់ផងដែរថាគម្រោងធំៗទាំង៣នេះនឹងធ្វើឱ្យសេដ្ឋកិច្ចខេត្តកោះកុងរីកលូតលាស់យ៉ាងខ្លាំងមិនចាញ់ខេត្តផ្សេងៗឡើយ។ ជាមួយនឹងគម្រោងយក្សទាំង៣នេះតម្លៃដីក្នុងខេត្តកោះកុងនឹងកើនឡើងលើសពីការរំពឹងទុក ។ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស
ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស
June 6, 2022, 5:02 p.m.
វត្តមានរបស់ជនជាតិចិនចេញទៅក្រៅប្រទេសដើម្បីវិនិយោគ ប្រកបរបរ រឺធ្វើការមិនមែនជារឿងថ្មីៗនោះទេ ព្រោះជនជាតិចិនមានប្រវត្តិត្រាច់ចរចេញទៅតាំងលំនៅបណ្តោះអាសន្ន រឺអាចិន្ត្រៃយ័័នៅប្រទេសដទៃតាំងពីបុរាណមកម្ល៉េះ។ទោះជាយ៉ាងណាក៏ដោយកំណើនរបស់ជនជាតិចិនចំណាកស្រុកទៅក្រៅប្រទេសមួយរយះពេលចុងក្រោយនេះត្រូវបានគេមើលឃើញថាមានសន្ទុះកើនឡើង ពោលគឺមិនថាក្នុងទ្វីបអាស៊ី ឧបទ្វីបអាស៊ីអាគ្នេយ៍ ទ្វីបអាហ្វ្រិច រឺទ្វីបអឺរ៉ុបនោះទេ សុទ្ធតែមានឃើញវត្តមានរបស់ជនជាតិចិនទាំងក្រុមៗរស់នៅ។​ស្របជាមួយនឹងកំណើនរបស់ជនជាតិចិននៅក្រៅប្រទេសនេះ ការមកដល់របស់ពួកគេក៏បាននាំមកនូវតម្រូវការកាន់តែខ្លាំងនូវអចលនទ្រព្យជាច្រើនរួមមានផ្ទះ និងដីផ្សេងៗ ដែលចលនានេះបានធ្វើឱ្យតម្លៃអចលនទ្រព្យនៅតាមប្រទេសនីមួយៗសុទ្ធតែត្រូវប៉ាន់បានថ្លៃខ្ពស់ណាស់។អានអត្ថបទបន្ថែម៖ ខ្សែក្រវាត់មួយ ផ្លូវមួយ៖ វិនិយោគិនចិនបង្ហាញពីជំនឿចិត្តលើវិស័យ អចលនទ្រព្យកម្ពុជា!ប៉ុន្តែតើអ្វីទៅជាហេតុផលដែលធ្វើឱ្យជនជាតិចិនយ៉ាងច្រើនកុះករទិញអចលនទ្រព្យនៅក្រៅប្រទេសយ៉ាងដូច្នេះ? បើតាមការលើកឡើងរបស់លោក Charles Pittar អគ្គនាយកប្រតិបត្តិនៃគេហទំព័័រ  Juwai.com ហេតុផលធំៗទាំង៤យ៉ាងដែលញុំាងឱ្យប្រជាជនចិនទិញអចនលទ្រព្យច្រើនបែបនេះ មានដូចជា៖១​. ដើម្បីវិនិយោគជាសមិទ្ធិផលដ៏ធំនៃការបើកចំហសេដ្ឋកិច្ចក្នុ្ងងស្រុកការរៀបចំគោលនយោបាយទាក់ទាញវិនិយោគិន និងយុទ្ធសាស្ត្រផ្សេងៗទៅលើវិស័យឧស្សាហកម្ម ប្រជាជនចិននាសតវត្សរ៍ទី២១នេះកាន់តែមានជីវភាពល្អទៅៗដោយក្នុងនោះផងដែរ ប្រជាជនរបស់ខ្លួនជាច្រើនចាប់ផ្តើមមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការវិនិយោគនៅក្រៅប្រទេស។​ក្នុងនោះផងដែរ ការវិនិយោគនៅលើវិស័យអចលនទ្រព្យត្រូវបានជនជាតិចិនយល់ថាជាការវិនិយោគដ៏សុវត្ថិភាពបំផុត បើប្រៀបធៀបនឹងការបណ្តាកទុនទៅលើវិស័យដទៃៗផ្សេងទៀត ព្រោះថាកាលណាកំណើនមនុស្សនៅតែបន្តកើនឡើង តម្រូវការអចលនទ្រព្យនៅតែមាន។លើសពីនេះទៅទៀតប្រជាជនចិននិយមវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះតម្លៃអចលនទ្រព្យនៅប្រទេសទាំងនេះកំពុងស្ថិតនៅក្នុងតម្លៃទាបដែលក្នុងពេលអនាគតដ៏ល្បីនឹងអាចឡើងថ្លៃខ្ពស់បាន។ ដូច្នេះហើយការវិនិយោគក្នុងវិស័យនេះអាចនាំឱ្យពួកគេចំនេញជាច្រើន។២. ដើម្បីការបង្ហាញពីស្តង់ដារជីវភាពក្រៅពីការវិនិយោគ ការទិញផ្ទះក៏អាចធ្វើឡើងដើម្បីបង្ហាញទៅអ្នកដទៃផងដែរ ពោលគឺសម្រាប់ជនជាតិចិនមួយចំនួន កម្មសិទ្ធិជាម្ចាស់អចលនទ្រព្យនៅក្រៅប្រទេសគឺជាមោទនភាព និងជាសូចនាករបង្ហាញពីភាពជោគជ័យរបស់ពួកគេ។ ប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិច កាណាដា អូស្ត្រាលី ណូវេលហ្សេឡង់ និងចក្រភពអង់គ្លេសជាដើម សុទ្ធតែជាឋានសួគ៌នៃលំនៅដ្ឋានរបស់ជនជាតិចិន។បើទោះបីជនជាតិចិនមួយចំនួនដែលទិញផ្ទះ រឺអចលនទ្រព្យនៅឯក្រៅប្រទេសពុំមានបំនងក្នុងការទៅស្នាក់នៅទីនោះដោយអចិន្ត្រៃយ៍ក៏ពិតមែន ប៉ុន្តែងារជាម្ចាស់អចលនទ្រព្យនៅក្នុងប្រទេសជឿនលឿនទាំងនេះ បានបង្ហាញថាពួកគេមានសមត្ថភាព និងភាពខ្ពង់ខ្ពស់គួរឱ្យស្ងើចសរសើរ។​៣. ចំនាកស្រុកហេតុផលផ្សេងទៀតដែលធ្វើឱ្យជនជាតិចិនទិញអចលនទ្រព្យនៅក្រៅប្រទេស គឺដោយសារតែពួកគេមានគម្រោងធ្វើចំណាកស្រុក ដូច្នេះហើយពួកគេទិញអចលនទ្រព្យទុកជាមុនឱ្យហើយ ដើម្បីជៀសវាងចំនាយប្រាក់ទៅលើថ្លៃជួល។ថ្វីត្បិតតែនៅក្នុងប្រទេសចិន រដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតី ស៊ឺ ជីងពីង បានរិះរកគ្រប់មធ្យោបាយដើម្បីបង្កើនការងារដល់ប្រជាជននៅក្នុងស្រុកក៏ពិតមែន ប៉ុន្តែទីផ្សារក្នុងស្រុកនៅតែមានភាពតូចចង្អៀត និងមានការប្រកួតប្រជែងខ្ពស់ ដោយសារតែប្រជាជននៅក្នុងប្រទេសនេះមានចំនួនច្រើនពេក។ដូច្នេះដើម្បីទទួលបានឱកាសការងារច្រើនជាងមុន មានជនជាតចិនជាច្រើនដែលសម្រេចចិត្តចេញទៅប្រកបអាជីវកម្ម រឺធ្វើការងារនៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសដែលត្រូវការកម្លាំងពលករសកម្មជាដើម។៤. បន្តការសិក្សាតាមរយះទិន្នន័យពីគេហទំព័រក្រសួងអប់រំរបស់សាធារណរដ្ឋប្រជាមានិតចិន មកទល់ឆ្នាំ២០១៨​​ ខែមេសា មាននិស្សិតចិនប្រមាណ ១,៤៥៤,១០០នាក់ ដែលបានសិក្សា និងបន្តការសិក្សានៅឯក្រៅប្រទេស។ក្នុងនោះ ក្រៅពីនិស្សិតដែលទៅសិក្សាដោយអាហារូបករណ៍ និស្សិតដែលទៅបន្តការសិក្សាដោយខ្លួនឯង (ជាពិសេសនៅប្រទេសលោកខាងលិច) តែងត្រូវបានឳពុកម្តាយរបស់ពួកគេទិញផ្ទះ រឺអាផាតមិនសម្រាប់ឱ្យពួកគេស្នាក់នៅតែម្តង។ ក្នុងនោះ សហរដ្ឋអាមេរិច អូស្ត្រាលី និងចក្រភពអង់គ្លេសសុទ្ធតែជាប្រជាជនដែលឳពុកម្តាយជនជាតិចិនដែលមានជីវភាពធូរធារនិយមបញ្ជូនកូនទៅបន្តការសិក្សា។តាមការបង្ហាញពីលោក ទៅកាន់សារពត៌មាន ក៏បានឱ្យដឹងបន្ថែមទៀតថា និន្នាការដែលជនជាតិចិនទិញអចលនទ្រព្យនៅក្រៅប្រទេសគ្រាន់តែជាចំនុចចាប់ផ្តើមប៉ុណ្ណោះ ពោលគឺបើប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលជនជាតិចិនបានចំនាយប្រាក់ទិញអចលនទ្រព្យសរុបប្រមាណ ៥០ ពាន់លានដុល្លារសហរដ្ឋអាមេរិចនោះ ចំនួននេះនឹងកើនឡើងរហូតទៅដល់ ២០០ ពាន់លានដុល្លារសហរដ្ឋអាមេរិចនៅរយះពេល១០ឆ្នាំខាងមុខ។គូសបញ្ជាក់ផងដែរថាមិនខុសពីប្រទេសដទៃនៅលើពិភពលោកនោះទេ ប្រទេសកម្ពុជាសព្វថ្ងៃក៏កំពុងស្វាគមន៍វិនិយោគិនជនជាតិចិនដែលចូលមកវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យក្នុងចំនួនមួយគួរឱ្យគត់សម្គាល់ផងដែរ ដោយក្នុងនោះយើងឃើញថា មូលហេតុចម្បងដែលទាក់ទាញពួកគេឱ្យចូលមកក្នុងប្រទេសកម្ពុជានេះគឺដើម្បីការវិនិយោគតែម្តង៕​ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!