+855 92 92 1000
Logo

Recent Articles

ឯកឧត្តម សាយ សំអាល់ “កម្ពុជាកំពុងក្លាយជាទិសដៅ វិនិយោគដ៏មានសក្តានុពលក្នុងតំបន់អាស៊ីអាគ្នេយ៍”
ឯកឧត្តម សាយ សំអាល់ “កម្ពុជាកំពុងក្លាយជាទិសដៅ វិនិយោគដ៏មានសក្តានុពលក្នុងតំបន់អាស៊ីអាគ្នេយ៍”
June 7, 2022, 2:06 a.m.
កាលពីថ្ងៃទីនៅថ្ងៃទី២១ ខែមិនា​ ឆ្នាំ២០១៩ កន្លងទៅ គម្រោងថ្មីមួយ ដែលមានឈ្មោះថា ឈីហ្វថោវវើ បានចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការស្ថិត​នៅ​ផ្លូវព្រះមុនីវង្ស​ កែងនឹងផ្លូវ៣២២​ សង្កាត់​បឹង​កេងកង​ទី១​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម​ លាង​ មុនីរិទ្ធិ​ រដ្ឋលេខាធិការ​ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក Chau Chung Kai ស្ថាបនិក និងជាប្រធានធនាគារ Chief Bank និងលោក Dato 'Jack Yap, នាយកគ្រប់គ្រងក្រុមហ៊ុន JS Property International។ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោង ឈីហ្វថោវវើ នាឱកាសនេះ ឯកឧត្តម សាយ សំអាល់ បានបង្ហាញពីចំណុចវិជ្ជមាននៃការវិនិយោគពីបរទេសនៅក្នុងប្រទេសកម្ពុជា។លោកបានមានប្រសាសន៍ថា "បច្ចុប្បន្នកម្ពុជាកំពុងក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពលមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ ដោយសារកម្ពុជាមានស្ថេរភាពនយោបាយល្អ និងមានគោលនយោបាយ ទាក់ទាញវិនិយោគិនបរទេស។”លោកមើលឃើញថាបច្ចុប្បន្នអគារធំៗបានដើរតួជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញឲ្យមានការវិនិយោគ បន្ថែមទៀតចូល​មកកម្ពុជា។ ទទឹមជាមួយគ្នានេះដែរ លោក សំអាល់ ក៏បានលើកទឹកចិត្តឲ្យអ្នកវិនិយោគគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ជាពិសេសការគោរពតាម គោលការណ៍នៃការការពារបរិស្ថាន។ជាមួយគ្នានេះដែរឯកឧត្តម លាង​ មុនីរិទ្ធិ​ បានផ្តល់ទុកចិត្ត និងការវាយតម្លៃខ្ពស់ចំពោះសម្មិទ្ធផលនៃការវិយោគនៅ កម្ពុជាដូចជាគម្រោងអគារ ឈីហ្វថោវវើ នេះ។ លោកក៏ជឿជាក់ដែរថា គម្រោងនេះនឹងកសាងទំនុកចិត្តដល់វិនិយោគិនឱ្យមកបណ្តាក់ទុនបន្ថែមទៀតនៅក្នុងប្រទេស កម្ពុជា។  “ទាំងនេះគឺកំពុងជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។”អភិវឌ្ឍដោយក្រុមហ៊ុន JS Property International  អគារឈីហ្វថោវវើនឹងក្លាយជាអគារខ្ពស់បំផុតមួយ ដែលមានកម្ពស់រហូតដល់  ១៥៨ ម៉ែត្រ បែបចែកជាកន្លែងស្នាក់នៅ ពាណិជ្ជកម្ម ការិយាល័យ និងសណ្ឋាគារ។ នៅលើដំបូលនៃអគារនឹង ត្រូវសាងសង់ជាអាងហែលទឹកដ៏ប្រណិតបំផុតដំបូងគេ នៅក្នុងប្រទេសប្រទេស។លោក Jack Yap ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន JS Property  បានលើកឡើងថា អគារឈីហ្វថោវវើ គីមានកម្ពស់ ៤០ ជាន់ នឹងក្លាយជាសម្គាល់នៃមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុង ដែលបានបង្កើតទ្បើងដោយផ្អែកលើ គោលគំនិត ៣ ធំៗ គឺ៖ រស់នៅ  ធ្វើការងារ និងកម្សាន្ត។​លោកបានបន្ថែមថាអគារពាណិជ្ជកម្មថ្មីនេះ មាន ២៥ ជាន់ជាការិយាល័យ ៥ ជាន់ជាតំបន់ពាណិជ្ជកម្មសម្រាប់ជួល និង ១០ ជាន់ផ្សេងទៀតជាបន្ទប់សណ្ឋាគារ។ ​ រីឯសេវាកម្មសំខាន់ៗមានដូចជា៖  បន្ទប់ប្រជុំធំទូលាយ និងបន្ទប់រាំ ក្លឹបហាត់ប្រាណ និងកន្លែងធុរកិច្ចដ៏ទំនើប អមដោយទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង រួមជាមួយសេវាកម្មសំខាន់ៗ ជាច្រើនទៀត។បន្ថែមលើសពីនេះទៀត ក្នុងនោះគម្រោងនឹងមានសេវាកម្មប្រឹក្សាយោបល់ផ្នែកអាជីវកម្ម បរទេសជាលក្ខណៈឯកជន។ ម្យ៉ាងវិញទៀត ឈីហ្វថោវវើ ក៏មានប្រព័ន្ធចំណតរថយន្តក្រោមដីដោយស័្វយប្រវត្តិផងដែរ។ទាក់ទងនឹងក្រុមហ៊ុនអភិវឌ្ឍន៍ លោក  Jack និយាយថា ក្រុមហ៊ុន JS Property International ត្រូវបានបណ្តាក់ទុនរួមគ្នាដោយក្រុមហ៊ុន JS & Partner និងឈីហ្វថោវវើរៀលអ៊ីស្ទេតខេមបូឌា ខូអិលធីឌី ដែលមានដៃគូសហការក្នុងស្រុក និងបរទេសដូចជា៖ កម្ពុជា ម៉ាទ្បេស៊ី និងហុងកុង៕ចង់អានអត្ថបទព័ត៌មានថ្មីៗ អំពីវិស័យអចលនទ្រព្យ នៅលើគេហទំព័ Realestate.com.kh today!អ្នកអាចស្វែងរក អចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជា ឬ អចលនទ្រព្យសម្រាប់ជួលនៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះ!
ទស្សនៈនៃការវិនិយោគអចលទ្រព្យនៅក្នុងខេត្ត សៀមរាបសម្រា​​ប់ឆ្នាំ២០១៩
ទស្សនៈនៃការវិនិយោគអចលទ្រព្យនៅក្នុងខេត្ត សៀមរាបសម្រា​​ប់ឆ្នាំ២០១៩
June 6, 2022, 1:34 p.m.
សៀមរាបគឺជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា។ ជាមួយនឹងកំណើននៃវិស័យទេសចរណ៍ខេត្តសៀមរាបបានក្លាយជាទិសដៅវិនិយោគផ្នែកអចលនទ្រព្យដ៏មាមាញឹកមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលបានកំពុងរុញច្រានវិស័យសំណង់ឲ្យងើបឡើងច្រើននៅក្នុងទីក្រុង។ ទោះយ៉ាងជាណាក្នុងរយៈពេលចុងក្រោយឆ្នាំថ្មីៗនេះក្រុងព្រះសីហនុឯណោះវិញ ក៏ទទួលបានឱកាសវិនិយោគជាច្រើនលើវិស័យអចលនទ្រព្យផងដែរ។ ការវិនិយោគរបស់វិនិយោគិនចិននៅក្នុងខេត្តតំបន់ឆ្នេរសមុទ្រនេះបានជំរុញឱ្យមានការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រកម្ពុជា។អ្នកជំនាញមួយចំនួនបាននិយាយថាខេត្តសៀមរាបកំពុងត្រូវបានអភិឌ្ឍក្នុងដំណើរស្រដៀងគ្នាទៅនឹងខេត្តព្រសីហនុដែរ។ ខណៈអ្នកខ្លះទៀតអះអាងថាសៀមរាបនឹងរីកចម្រើនបន្តិចម្តងៗ។ ជុំវិញការលើកឡើងទាំងនេះ លោក គី កុសល ដែលជាអ្នកនិពន្ធរបស់ក្រុមហ៊ុន Realestate.com.kh បានជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកជំនាញអចលនទ្រព្យ ៤ នាក់ នៅខេត្តសៀមរាប ដើម្បីស្វែងយល់ស៊ីជម្រៅអំពីស្ថានភាពនៃទីផ្សារខេត្តសៀមរាបនៅពេលបច្ចុ​ប្បន្ន។អានអត្ថបទបន្ថែម៖ វិស័យសណ្ឋាគារខេត្តសៀមរាបមានសក្តានុពលតែមានហានិភ័យតើអ្វីដែលជាចំណុចខ្លាំង និងចំណុចខ្សោយនៃទីផ្សារអចលនទ្រព្យខេត្តសៀមរាបក្នុងឆ្នាំ២០១៨?លោក ច្រឹក សុខនីម ប្រធានសមាគមន៍​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបដិសណ្ឋារកិច្ច​បានក្លាយជាវិស័យដ៏ធំបំផុតមួយនៅក្នុងខេត្តសៀមរាប។ ទីផ្សារផ្ទះជួល និងកន្លែងស្នាក់នៅដែលមានតម្លៃទាប និងមធ្យមកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ផ្ទុយទៅវិញទីផ្សារអាផាតមិន និងអចលនទ្រព្យពាណិជ្ជកម្មធំៗមិនសូវមានដំណើរការល្អទេដោយសារតម្រូវការនៅទីនេះមិនទាន់មានភាពពេញនិយមខ្លាំងនៅឡើយ។ទោះយ៉ាងណាយើងបានមើលឃើញពីភាពរីកចម្រើនទាំងគម្រោងអភិឌ្ឍន៍ចម្រុះ និងគម្រោងលំនៅដ្ឋាននៅឆ្នាំ២០១៨នេះ។ ចំណែកសេវាកម្មគ្រប់គ្រងអចលនទ្រព្យទ្រព្យក៏បានកើនឡើង យ៉ាងខ្លាំងផងដែរ ខណៈវិស័យសំណង់បានបង្ហាញភាពវិជ្ជមានច្រើនគួរឲ្យកត់សម្គាល់។​បើនិយាយពីដីតាមតំបន់ជាយក្រុងវិញយើងឃើញថាវាបានចាប់ផ្ដើមមានតម្រូវការច្រើនពីប្រជាជនក្នុងស្រុក និងវិនិយោគិនហើយកត្តានេះបានជំរុញតម្លៃដីឲ្យកើនឡើងខ្ពស់ជាងឆ្នាំកន្លងមក។លោក Charles Evans នាយកក្រុមហ៊ុន Cambodia Property Shop ខ្ញុំគិតថាឆ្នាំ២០១៨ជាឆ្នាំដ៏ល្អមួយសម្រាប់ទីផ្សារដីធ្លីនៅសៀមរាប។ តម្លៃដីបានកើនឡើងហើយជាមួយគ្នាដែរ វិស័យសណ្ឋាគារ និងអាជីវកម្មជាច្រើនត្រូវបានអភិវឌ្ឍយ៉ាងច្រើននៅក្នុងក្រុង។ ទាំងវិស័យទេសចរណ៍ និងការបណ្តាក់ទុនវិនិយោគពីប្រទេសចិន ខ្ញុំមើលឃើញថាបានកើនឡើងខ្លាំង។ ទន្ទឹមជាមួយគ្នានេះដែរ ប្រជាជនក្នុងស្រុកជាច្រើនបានចាប់ផ្តើមវិនិយោគលើវិស័យដីធ្លី។ ចំណុចនេះបានធ្វើឲ្យតម្លៃដីធ្លីកើនឡើង ហើយទីក្រុងទាំងមូលកាន់តែរីកធំជាងមុន។ទោះជាយ៉ាងណាក៏ដោយខ្ញុំបានមើលឃើញពីកង្វះខាតផ្នែកវិជ្ជាជីវៈក្នុងចំណោមភ្នាក់ងារអចលនទ្រព្យ។  នៅឆ្នាំ២០១៨យើងឃើញមានអ្នកដែលមិនមានបទពិសោធន៍គ្មានក្រុមហ៊ុនស្របច្បាប់ គ្មានអាជ្ញាប័ណ្ណបានដើរតួជាឈ្មួញកណ្តាល/ភ្នាក់ងារ។ទាក់ទងនឹងទីផ្សារជួលវិញ តម្លៃជួលភាគច្រើនបាននៅទ្រឹង និងបានធ្លាក់ចុះ សម្រាប់ប្រភេទ ផ្ទះវីឡា អាផាតមេន និងអចលនទ្រព្យពាណិជ្ជកម្ម។លោក Choch Cho ស្ថាបនិក និងនាយកប្រតិបត្តិនៃ Siem Reap Property Servicesការជួលមិនសូវមានច្រើនទេនៅដើមឆ្នាំ ២០១៨។ ទោះបីយ៉ាងណារយៈពេលពីរបីខែចុងឆ្នាំ២០១៨ ឃើញថាការជួលបានកើនឡើងវិញ។ កើនឡើងដោយសារតែជនបរទេសមកពីបច្ចឹមប្រទេស នៅតែបន្តចូលមកខេត្តសៀមរាបសម្រាប់ការចូលនិវត្តន៍របស់ពួកគេ។ យើងក៏មើលឃើញពីការកើនឡើងនៃនិន្នានៃការធ្វើការងារតាមប្រព័ន្ធដែលពួកគេបានចូលមកស្នាក់នៅក្នុងខេត្តសៀមរាប​។ កត្តាទាំងនេះបានជួយពង្រឹងសេដ្ឋកិច្ចនៅក្នុងខេត្ត។បច្ចុប្បន្នអាផាតមេន ២ បន្ទប់គេង អាចជួលបានពីចន្លោះពី៣០០ទៅ៦០០ដុល្លារក្នុងមួយខែ ដែលជាផ្ទះវីឡាឯកជន៤បន្ទប់គេងមានតម្លៃចន្លោះពី៨០០ដុល្លារទៅ១,៥០០ដុល្លារ និងអាផាមេនប្រភេទស្ទូឌីយូមានតម្លៃពី១៥០​ទៅ៣០០ដុល្លារក្នុងមួយខែ។ សង្កាត់សាលាកំរើក វត្តបូព៌ និងវត្តដំណាក់គឺជាកន្លែងពេញនិយមសម្រាប់អ្នកជួលកន្លែងស្នាក់នៅ។ម្យ៉ាងវិញទៀត ដោយសារតែដីនៅក្នុងខេត្តសៀមរាបមានតិច ហើយតម្រូវការបានកើនឡើងច្រើនវាបានជំរុញតម្លៃដីធ្លីឲ្យហក់ឡើងខ្ពស់។លោក ភិន វណ្ណា នាយកប្រតិបត្តិក្រុមហ៊ុន Camglobe Realtor  ក្នុងខេត្តសៀមរាបការទិញលក់ដីធ្លីបានកើនឡើងខ្លាំងនៅក្នុងអំឡុងឆ្នាំ២០១៨កន្លងទៅ។ កំណើនបានរីករាលដាលទៅដល់ឃុំដំដែក និងតំបន់ភ្នំក្រោមដែលបានធ្វើឲ្យតំបន់ទាំងនេះមានប្រជាប្រិយភាពខ្លាំង។ ចំណែកដីនៅជុំវិញផ្សារត្រាំនាគបានឡើងថ្លៃខ្ពស់ជាងឆ្នាំកន្លងមក។ ខ្ញុំគិតថាដោយសារតែតម្រូវការរបស់អ្នកវិនិយោគកើនឡើងកាន់តែច្រើនទើបធ្វើឲ្យតំបន់ក្រៅក្រុងចាប់ផ្តើមរីកចម្រើន។ដីនៅតាមតំបន់នេះដែលមានតម្លៃត្រឹម១ដុល្លារពីមុនបានឡើងដល់៥ដុល្លារក្នុងឆ្នាំ២០១៨។ ដីនៅក្នុងក្រុងពិសេសនៅជិតផ្សារត្រាំនាគក្នុងសង្កាត់ស្លរក្រាមបានឡើងថ្លៃរហូតដល់២០០ ដុល្លារ/ម៉ែត្រការ៉េ។តើទីផ្សារអចលនទ្រព្យនៅក្នុងខេត្តសៀមរាបនឹងមានលក្ខណៈដូចម្តេចនៅក្នុងឆ្នាំ ២០១៩?លោក ច្រឹក សុខនីមប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្មអចលនទ្រព្យនៅក្នុងខេត្តសៀមរាបខ្ញុំគិតថា​ឆ្នាំ២០១៩គឺជាឆ្នាំដែលត្រូវធ្វើការងារនេះដើម្បីទទួលបានភាពរីកចម្រើនក្នុងរយៈពេលតែ៣ទៅ៥ឆ្នាំទៀត។ មួយវិញទៀត វិនិយោគិនអន្តរជាតិ ពិសេសជនជាតិចិន នឹងឆ្ពោះទៅកាន់ខេត្តសៀមរាបដូចដែលពួកគេបានចូលទៅវិនិយោគនៅក្នុងក្រុងព្រះសីហនុដែរ។វិស័យទេសចរណ៍នឹងបន្តជំរុញកំណើនៃការជួលកន្លែងស្នាក់នៅ ជាមួយនឹងការជំរុញដល់វិស័យ ដែលពាក់ព័ន្ធដូចជា៖ ម្ហូបអាហារ និងភេសជ្ជៈ កន្លែងកម្សាន្ត អាផាតមិន សណ្ឋាគារ អេកូទេសចរណ៍ និងផ្នែកសំខាន់ៗជាច្រើនទៀត។ កំណើនសេដ្ឋកិច្ចក្នុងខេត្តនេះរំពឹងនឹងមានចំនួន១៣ភាគរយក្នុងឆាំនះ។លោក Charles Evansបន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៨ ខ្ញុំមានសុទិដ្ឋិនិយមថាឆ្នាំនេះគឺជាឆ្នាំដ៏ល្អសម្រាប់ការធ្វើអាជីវកម្ម។ វាគ្មានអ្វីគួរឲ្យសង្ស័យទេ វិនិយោគិនចិននឹងគ្របដណ្តប់ទីផ្សារនៅឆ្នាំ២០១៩។ជនជាតិចិននឹងបន្តទិញដី និងអចលនទ្រព្យផ្សេងទៀតនៅក្នុងខេត្ត។ តម្លៃដីធ្លីដែលកំពុងកើនឡើងនៅខេត្តសៀមរាបមានលក្ខណៈដូចគ្នានឹងខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត។ ខ្ញុំជឿជាក់ថាដីធ្លីគឺជាកំពុងមានសក្តានុពលខ្លាំងបំផុត និងជាផ្នែកមួយដែលល្អបំផុតនៅក្នុងខេត្តសៀមរាបនៅពេលនេះ។ វាមានសក្តានុពលដោយសារតែមានការផ្គត់ផ្គង់មានកម្រិត ចំណែកតម្រូវការកើនឡើងជានិច្ច។លោក Choch Choអ្នកវិនិយោគ និងអ្នកទេសចរជនជាតិចិនជាច្រើននាក់នឹងមកចូលមកខេត្តសៀមរាបនៅឆ្នាំ ២០១៩។ ចំណែកអាជីវកម្មដែលផ្តោតលើភ្ញៀវទេសចរលោកខាងលិចអាចមានការលំបាកខណៈចំនួនភ្ញៀវទេសចរអឺរ៉ុបកំពុងធ្លាក់ចុះ។ ដើម្បីថែរក្សាស្ថេរភាពនៃទីផ្សារ យើងត្រូវការអាជីវកម្មចម្រុះទាំងពីសំណាក់អ្នកក្នុងស្រុក និងជនជាតិអឺរ៉ុប។ទន្ទឹមនឹងនេះដែរភ្នាក់ងារអចលនទ្រព្យនៅតំបន់នេះត្រូវបង្កើនជំនាញវិជ្ជាជីវៈ  ចំណេះដឹង និងមានភាពស្មោះត្រង់។ជាមួយគ្នានេះដែររដ្ឋាភិបាលត្រូវជំរុញកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ឲ្យមានភាពប្រសើរ ឡើង។​ រដ្ឋត្រូវលើកម្ពស់សុវត្ថិភាព និងបរិស្ថានស្អាត ដើម្បីស្វាគមន៍ការវិនិយោគបន្ថែមទៀត។លោក ភិន វណ្ណាឆ្នាំនេះនឹងមានគម្រោងច្រើនថែមទៀតចាប់ផ្តើមសាងសង់នៅតាមតំបន់ជាយក្រុង។ ប្រជាជនក្នុងស្រុកជាច្រើនដែលបានទិញដីកាលពីឆ្នាំមុននឹងចាប់ផ្តើមសាងសង់លំនៅដ្ឋាន ឬអគារពាណិជ្ជកម្មនៅលើដីរបស់ពួកគេ។ចំណែកអ្នកអភិវឌ្ឍន៍ចិនក៏នឹងចាប់ផ្តើមសាងសង់គម្រោងរបស់ពួកគេនៅក្នុងឆ្នាំនេះដើម្បីអាចបញ្ចប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។​សម្រាប់លទ្ធភាពនៃការទិញវិញអ្នកអភិវឌ្ឍន៍ក្នុងស្រុកនឹងកំណត់គោលដៅចាប់យកអ្នក ដែលមានចំណូលទាប និងមធ្យមដែលមានលទ្ធភាពទិញលំនៅដ្ឋានតម្លៃក្រោម ៥០,០០០ ដុល្លារ។បើពិនិត្យជារួមភាពរីកចម្រើននៃសកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យនឹងមានលក្ខណៈប្រសើរឡើង ប៉ុន្តែវានឹងមិនអភិវឌ្ឍលឿនរហ័សដូចនៅក្រុងព្រះសីហនុទេ។ ដោយហេតុថានៅសៀមរាបមានការរឹត បន្តឹងច្រើនលើការអភិវឌ្ឍអគារខ្ពស់ៗ។ ម្យ៉ាងទៀតការវិនិយោគកាស៊ីណូក៏មិនត្រូវបានគេអនុញ្ញាតឲ្យហូរចូលដោយងាយស្រួលឡើយ។ជាទូទៅប្រជាជននៅក្នុងខេត្តសៀមរាបបានដឹងផលចំណេញ និងការប្រឈមមួយចំនួនដែលកំពុងកើតមាននៅក្នុងក្រុងព្រះសីហនុ។ ដូច្នេះហើយទើបពួកគេមានការប្រុងប្រយ័ត្នជាមុន សម្រាប់ការវិនិយោគពីបរទេស៕ទទួលបានព័ត៌មានអភិវឌ្ឍន៍ថ្មីៗសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងខេត្តសៀមរាប!
រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យក្នុងខេត្តកំពង់់ស្ពឺ នឹងដំណើរការនៅខែមេសានេះ
រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យក្នុងខេត្តកំពង់់ស្ពឺ នឹងដំណើរការនៅខែមេសានេះ
June 5, 2022, 3:49 a.m.
ក្នុងរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ ប្រទេសកម្ពុជា ជាពិសេសគឺក្នុងទីក្រុងភ្នំពេញសុទ្ធតែទទួលរងនូវបញ្ហាដាច់អគ្គីសនី ខណៈដែលរដូវនេះជារដូវប្រាំងក្តៅហួតហែង ដូច្នេះហើយតម្រូវការនៃការប្រើប្រាស់អគ្គីសនីក៏កើនឡើងខ្លាំង ស្របពេលដែលរោងចក្រវារីអគ្គីសនីមិនអាចផលិតថាមពលបានដោយសារតែកង្វះទឹក។ដោយមើលឃើញពីផលលំបាកជាច្រើនដែលបង្កមកពីកង្វះថាមពលអគ្គីសនីដើម្បីផ្គត់ផ្គង់នេះហើយ អគ្គីសនីកម្ពុជា (Electricite du Cambodge) បានសម្រេចដាក់បន្ថែមប្រភពផ្គត់ផ្គង់ ដោយក្នុងនោះរួមមានទាំងការបញ្ជាទិញភ្លើងពីបរទេសបន្ថែម និងការបង្កើនផលិតកម្មភ្លើងក្នុងស្រុក។ ​តួយ៉ាងរោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្រ ដែលគ្រប់គ្នាស្គាល់ថាជាថាមពលសូឡាមួយនឹងបើកដំណើរការ ដើម្បីចម្រាញ់ថាមពលអគ្គីសនីឱ្យប្រើប្រាស់នៅក្នុងខែមេសាឆាប់ៗខាងមុខនេះហើយ (នេះបើតាមការប្រកាសជាសាធារណៈពីអគ្គីសនីកម្ពុជា)។ សួនបន្ទះសូឡានេះមានទីតាំងនៅក្នុងភូមិត្មាតពង ខេត្តកំពង់ស្ពឺ ដែលជាទីតាំងមួយនៅមិនឆ្ងាយប៉ុន្មាននោះទេ ពីរាជធានីភ្នំពេញ។តាមការលើកឡើងពីប្រភពតែមួយនេះដែរបានបង្ហាញថា បន្ទះសូឡានេះអាចផលិតថាមពលបានរហូតដល់ទៅ ៦០ មេហ្គាវ៉ាត់ នៅពេលដែលវាដំណើរការពេញលេញ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងខែមេសានេះ វានឹងផលិតថាមពលប្រមាណ ២០ មេហ្គាវ៉ាត់ជាមុនសិនដើម្បីផ្គត់ផ្គង់ និងចែកចាយឱ្យប្រើប្រាស់។ការដាក់ឱ្យផលិតថាមពលនេះ ត្រូវបានគេដឹងថាគឺធ្វើឡើងដល់ទៅ៤ខែមុនការគ្រោងទុក ដោយសារតែតម្រូវការនាពេលនេះមានលក្ខ​ណៈបន្ទាន់ខ្លាំង។​ ទោះជាយ៉ាងណាក៏ដោយ រោងចក្រនេះនឹងដំណើរការទាំងស្រុងតែម្តងនៅក្នុងខែសីហាខាងមុខ។ថ្វីបើនឹងមានការផ្គត់ផ្គង់ថាមពលពីប្រភពទាំងនេះទៅហើយក្តី ប៉ុន្តែបរិមាណនៃតម្រូវការនៅតែមិនទាន់សមតុល្យទៅនឹងការផ្គត់ផ្គង់នៅឡើយ។​ តាមការបង្ហើបស្របគ្នានោះដែរបានបង្ហាញថា កម្ពុជាអាចនឹងមានគម្រោងសួនថាមពលសូឡារនេះបន្ថែមចំនួនពីរទៀតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្ត​ពោសាត់ ដោយកន្លែងទាំងពីរនេះអាចនឹងផលិតថាមពលបានរហូតដល់ទៅ ១៨០មេហ្គាវ៉ាត់។គូសបញ្ជាក់ផងដែរថា គម្រោងផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនេះគឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីផលិតថាមពលប្រើប្រាស់ ដោយសារតែថាមពលព្រះអាទិត្យគឺកើតមានជាទៀងទាត់រៀងរាល់ថ្ងៃ ពោលគឺមិនពិបាកប៉ាន់ស្មានដូចជាបរិមាណទឹកនោះឡើយ។ ម្យ៉ាងវិញទៀត កម្ពុជានៅសល់ដីទំនេរច្រើន ដែលសាកសមបំផុតនៅក្នុងការបំពាក់ផ្ទាំងសូឡាដើម្បីស្រូបយកថាមពលពន្លឺព្រះអាទិត្រនេះ៕​ប្រភព៖ Khmer Timesស្វែងរកព័ត៌មានថ្មីៗ នៃទីផ្សារអចលនទ្រព្យអចលនទ្រព្យកម្ពុជា! ឬចង់ដាក់លក់ ដាក់ជួល និងស្វែងរកអចលនទ្រព្យណាមួយ សូមចូលទៅកាន់ Realestate.com.kh!
កម្មវិធីព័ត៌មាន “ត្នោត​ App” ពេញនិយមលើទូរស័ព្ទដៃ
កម្មវិធីព័ត៌មាន “ត្នោត​ App” ពេញនិយមលើទូរស័ព្ទដៃ
June 7, 2022, 6:08 a.m.
កម្មវិធីព័ត៌មានលើទូរស័ព្ទដៃ ថ្មីមួយត្រូវបានទាញយកមកប្រើប្រាស់ដ៏ច្រើនបំផុតនៅក្នុង ប្រទេសកម្ពុជា ពិសេសក្នុងចំណោមជនបរទេស។ អ្វីស្ទើរគ្រប់យ៉ាង​អាចស្វែងរកបាននៅលើកម្ម វិធីថ្មីនេះ។ តើកម្មវិធីដ៏អស្ចារ្យនេះមានលក្ខណៈពិសេសដូចម្តេចខ្លះ?ត្នោតជាឈ្មោះផ្លុវការរបស់កម្មវិធីនេះ វាអាចជួយអ្នកគ្រប់យ៉ាង ឆ្លើយសំណួរអ្នក ប្រសិនបើអ្នកចង់ដឹងពីផ្លូវ ដែលអ្នកត្រូវធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែតើវាអាចប្រាប់ពីកន្លែងលក់ម្ហូបអាហារឆ្ងាញ់ៗ? ចង់ជួលផ្ទះតម្លៃទាប? បញ្ចូលកាតទូរស័ព្ទ? ស្វែងរកមន្ទីរពេទ្យបានដែរឬទេ?ចម្លើយគឺត្នោត App អាចជួយអ្នកបានគ្រប់យ៉ាង។ អ្នកមិនចាំបាច់ពិបាកស្វែងរកតាមកាសែត ឬចំណាយពេលរាប់ម៉ោងលើ Googleទេ។ ជាមួយកម្មវិធីត្នោតសេវាកម្មត្រូវបានផ្តល់ជូន សម្រាប់អ្នក។ មនុស្សជាច្រើនមានការយល់ច្រឡំ ឬខកចិត្តជាមួយព័ត៌មានមួយចំនួនកន្លងមក។ ប៉ុន្តែត្នោត App អាចដោះស្រាយបញ្ហាទាំងនេះបាន។​​ សូមអ្នករីករាយជាមួយភាពងាយស្រួលនៅទីនេះ!បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយក្នុងរយៈពេលដ៏ខ្លី​ដរាបណាអ្នកមានកម្មវិធីពិសេសមួយនេះនៅលើស្មាតហ្វូនរបស់អ្នក។​  ត្នោតផ្តល់ជូនលោកអ្នកនូវព័ត៌មានអំពីអាហារ ការបញ្ចុះតម្លៃផ្ទះជួល រថយន្តជួល ព័ត៌មាន បញ្ចូលកាតទូរស័ព្ទ និងផ្សេងៗទៀត។ការស្វែងរករបស់គេហទំព័រត្នោតគឺសាមញ្ញសម្រាប់មនុស្សគ្រប់គ្នា។ នៅពេលអ្នកចូលទៅគេហទំព័រនេះ អ្នកនឹងឃើញមានជម្រើសទាំងអស់នៅលើទំព័រដើមដែលមានដូចជា៖ ការងារ ម្ហូបអាហារ ការកម្សាន្ត សុខភាព អប់រំ និងផ្នែកសំខាន់ៗជាច្រើនទៀត។ នេះគឺជារបៀបមួយចំនួនដែលគេហទំព័រ ត្នោត អាចជួយអ្នកបាន៖1. ផ្តល់ឲ្យអ្នកនូវនិន្នាការថ្មីៗប្រទេសកម្ពុជា!តើមានអ្វីកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាដែលអាចជាចំណាប់អារម្មណ៍ ឬជាប់ទាក់ទងនឹងអ្នក? ត្នោត App គ្របដណ្តប់ព័ត៌មាន ព្រឹត្តិការណ៍ ព័ត៌មានកំសាន្ត ទំនាក់ទំនង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កីឡា និងព័ត៌មានជាច្រើនទូទៅនៃនិន្នាការពេលបច្ចុប្បន្ននេះ។​អ្នកអាចរីករាយជាមួយការមើលវីដេអូខ្លីៗ នៅលើគេហទំព័រ ត្នោត App បានគ្រប់ពេលវេលា។  អ្នកក៏អាចដាក់បញ្ចូលវីដេអូ និងចែករំលែកសាច់រឿង ឬសកម្មភាពរបស់អ្នក ហើយក៏អាចមើល ពីសាច់រឿងនានារបស់អ្នកដ៏ទៃវិញបានដែរ។ ស្តាប់ទៅគួរឱ្យចាប់អារម្មណ៍ខ្លាំង ដែរឬទេ?២. អ្នកត្រូវចុះឈ្មោះសិនតើអ្នកត្រូវបញ្ចូលទឹកប្រាក់ក្នុងគណនីទូរស័ព្ទរបស់អ្នកដែរឬទេ? អ្នកមិនចាំបាច់រវល់ស្វែងរកហាងទំនិញទាំងថ្ងៃក្តៅនោះឡើយ ដោយសារអ្នកអាចស្វែងរកបានដោយងាយស្រួលនៅលើ​ ត្នោត App ។ បញ្ចូលលេខទូរស័ព្ទរបស់អ្នក ជ្រើសយកចំនួនទឹកប្រាក់ ការទូទាត់ និងបញ្ចប់ប្រតិបត្តិការ! អ្នកមានជម្រើសច្រើន​ដូចជា៖ Alipay​ WeChat Mpay និងជម្រើសផ្សេងៗទៀត។លើសពីនេះទៀត អ្នកផ្តល់សេវាអ៊ីនធើណិតក្នុងស្រុកជាច្រើនក៏មានផ្តល់សេវាកម្មផងដែរ ដូច្នេះអ្នក អាចបង់ថ្លៃវិក័យប័ត្ររបស់អ្នកទាំងអស់នៅកន្លែងតែមួយ។តើអ្នកកំពុងស្វែងរកហាងលក់អាហារល្បីៗ? ចុចលើ "Gourmet" នៅក្រោមផ្នែកមួយ ដែលនិយាយពី អាជីវកម្ម ទីនេះមានជម្រើសម្ហូបអាហារយ៉ាងច្រើន និងលេខទូរស័ព្ទ និងអាសយដ្ឋានរបស់ភោជនីយ ដ្ឋាននីមួយៗ។ សូមចុចលើទីតាំង ដើម្បីមើលផែនទី នោះអ្នកនឹងស្គាល់ទីតាំងជាក់លាក់នៃ ភោជនីយដ្ឋាន។​ មជ្ឈមណ្ឌលកម្សាន្ត KTV បារ ក្លិបថតរូប ក៏ត្រូវបានដាក់បញ្ចូលក្នុងត្នោត App ។ ការអផ្សុកនឹងចេញឆ្ងាយពីជីវិតរបស់អ្នក។ការធ្វើបច្ចុប្បន្នភាពសេវាអនឡាញត្នោត app មានភាពងាយស្រួលបំផុត។ ការជួលផ្ទះ ការស្វែងរក ការងារ ការរប្តូររូបិយប័ណ្ណ ការបញ្ចុះតម្លៃ និងសេវាកម្មវេជ្ជសាស្ត្រ អាចរកបាននៅលើត្នោត App ។3. ការផ្សព្វផ្សាយដ៏សម្បូបែបត្នោត App គឺជាវេទិកាពត៌មានមួយដែលអាចឲ្យអ្នកមានទំនាក់ទំនងគ្នាទៅវិញទៅមក។ អ្នកអាច បង្ហោះចូលទាក់ទងនឹងអាជីវកម្ម ពាណិជ្ជកម្ម ការស្វែងរកការងារ ការលក់ និងព័ត៌មានពីអាជីវកម្ម យ៉ាងងាយស្រួលនៅទីនេះ។ ដូច្នេះអ្នកអាចទទួលបានអ្វី ដែលអ្នកត្រូវការបានយ៉ាងឆាប់រហ័ស។អ្នកមិនចាំបាច់រង់ចាំទៀតនោះទេ។ គ្រាន់តែយកទូរស័ព្ទស្មាតហ្វូនរបស់អ្នកមកស្កេន QR កូដ ហើយទាញយក ត្នោត App ដោយឥតគិតថ្លៃ! សូមរីករាយជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យភ្លាមៗ។ត្នោត App ក៏នឹងត្រូវបានដាក់តាំងបង្ហាញនៅស្តង់លេខ ១២​ លេខ ១៣ លេខ ៣៨ និងលេខ ៣៧ នៅក្នុងពិព័រណ៍លំដ្ឋានកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំឡើយដោយក្រុមហ៊ុន Realestate.com.kh ។ អ្នកអាចចុះឈ្មោះ ចូលរួមដោយសេរី នៅក្នុងពិព័រណ៍ដ៏ធំមួយនេះ។ពិព័រណ៍ ពិព័រណ៍លំដ្ឋានកម្ពុជាឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះត្រូវបានរំពឹងថានឹងមានអ្នកតាំង ពិព័រណ៍ជាង ១០០ គម្រោង  និងអ្នកទស្សនាជាង ១០,០០០ នាក់។សម្រាប់ព័ត៌មានលម្អិត សូមស្គែន QR កូដ និងពិភាក្សាជាមួយអ្នកតំណាងអតិថិជន។
6 ដំបូន្មានដើម្បីឱ្យផ្ទះរបស់អ្នកលក់បានលឿនតាមតម្លៃដែលអ្នកចង់បាន
6 ដំបូន្មានដើម្បីឱ្យផ្ទះរបស់អ្នកលក់បានលឿនតាមតម្លៃដែលអ្នកចង់បាន
May 26, 2022, 9:31 a.m.
យើងចែករំលែកគន្លឹះចំនួន6ដើម្បីឱ្យផ្ទះរបស់អ្នកលក់បានលឿនតាមតម្លៃដែលអ្នកចង់បានការលក់ទ្រព្យសម្បត្តិរបស់អ្នកឱ្យបានឆាប់រហ័សវាអាចមានភាពស្មុគស្មាញ និងមានការលំបាកផងដែរ។ខាងក្រោមនេះជាដំបូន្មានទាំង៦ចំណុចដែលធ្វើឲ្យលោកផ្ទះដាច់ឆាប់រហ័ស៖អានអត្ថបទទាក់ទងអំពី៖ សុពលភាព​វិញ្ញាបនបត្រ​ សម្គាល់​អចលនទ្រព្យ​ទាំង៦យ៉ាងដែលអ្នកគួរតែដឹង!គន្លឹះ# 1: ទទួលបានតម្លៃត្រឹមត្រូវការទទួលបានតម្លៃលក់ច្បាស់លាស់វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលក់ផ្ទះរបស់អ្នក។ ភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈនឹងធ្វើការវាយតម្លៃអចលនទ្រព្យរបស់អ្នកដែលបម្រុងនឹងលក់ចេញ នេះជាការល្អមួយដើម្បីធ្វើឲ្យការលក់របស់អ្នកមានភាពពិតប្រាកដ។ ប្រសិនបើអ្នកជ្រើសរើសលក់អចល​នទ្រព្យរបស់អ្នកដោយផ្ទាល់ ដើម្បីដឹងតម្លៃជាក់លាក់លោកអ្នកត្រូវសិក្សាតម្លៃអចលនទ្រព្យដែលស្ថិតនៅក្បែរលោកអ្នកជាមុនសិន ធ្វើដូចនេះលោកអ្នកក៏អាចដឹងអំពីតម្លៃជាក់លាក់ណាមួយផងដែរ។ តម្លៃទាបពេកអ្នកបាត់បង់ផ្នែកហិរញ្ញវត្ថុ តម្លៃខ្ពស់ពេកអ្នកនឹងមិនអាចរកអ្នកទិញបានងាយស្រួលនោះទេ។គន្លឹះ# 2: ចំណាប់អារម្មណ៍ដំបូងមានសារៈសំខាន់មើលជុំវិញផ្ទះរបស់អ្នក  តើវាស្អាត និងមានសណ្តាប់ធ្នាប់ដែរឬទេ? តើសួនច្បារមានការរៀបចំល្អ និងមានទាក់ទាញ? តើមានការមើលថែរក្សាបានត្រឹមត្រូវឬអត់? វាមានក្លិនស្រស់ស្រាយ​ ឬទេ? ការយកចិត្តទុកដាក់ទៅភាពលម្អិត និងអនាម័យធ្វើឲ្យអ្នកដែលមកមើលផ្ទះមានចំណាប់អារម្មណ៍កាន់តែខ្លាំង និងចំណាយពេលមើលផ្ទះរបស់អ្នកកាន់តែយូរ និងលម្អិត ហើយពួកគេអាចធ្វើការសម្រេចចិត្តថាតើពួកគេសាកសមរស់នៅក្នុងផ្ទះនេះដែរឬទេ?គន្លឹះទី 3: មាននិន្នាការជួសជុលកុំព្រងើយកន្តើយចំពោះការជួសជុល វាជាការចាំបាច់ដែលអាចធ្វើឲ្យផ្ទះរបស់យើងមានសភាពថ្មីដូចដើម។ ប្រសិនបើពួកគេចាប់អារម្មណ៍អ្នកទិញនឹងរកមើលវិធីនៃការចរចាតម្លៃរបស់អ្នកភ្លាមៗដោយសារតែតម្លៃនៃការជួសជុលជាក់ស្តែង ហើយប្រសិនបើផ្ទះរបស់អ្នកមានភាពចន្លោះប្រហោង ឬខូចខាតកន្លែងណាមួយអ្នកទិញនឹងធ្វើការតថ្លៃដោយបញ្ចុះតម្លៃរប​ស់ផ្ទះជាមិនខាន។គន្លឹះ # 4: លក់ជាមួយការសន្យាអ្នកលក់ និងអ្នកទិញប្រហែលជាមានការមិនពេញចិត្តបន្ទាប់ធ្វើការផ្ទេរផ្ទះ ដោយសារមានបញ្ហានូវគុណភាពផ្ទះ ឬការការពារទៅលើហិរញ្ញវត្ថុ ដូចនេះអ្នកត្រូវធ្វើកិច្ចសន្យាថាការទិញលក់ ប្រកបដោយភាពត្រឹមត្រូវ ហើយភាគីទាំងអ្នកលក់ និងអ្នកទិញនឹងមិនមានខាតបង់ប្រយោជន៍ទាំងសងខាង។ ដូចនេះមានតែការចុះកិច្ចសន្យា និងភាគីដែលធ្វើជាសាក្សីដែលអាចអោយ អ្នកលក់ និងអ្នកទិញប្រកបដោយភាពជឿជាក់។គន្លឹះ # 5: ធ្វើឱ្យផ្ទះរបស់អ្នកមានភាពអស្ចារ្យផ្ទះរបស់អ្នកត្រូវរៀបចំទុកដាក់ជាថ្មីដើម្បីឲ្យឃើញថាមានភាពទូលាយ ងាយស្រួលក្នុងការរៀបចំក៏ដូចជា សម្រាប់អ្នកដែលមានបំណងទិញគឺផ្តល់អារម្មណ៍មួយសម្រាប់ពួកគាត់អាចរៀបចំ ផ្ទះថ្មីទៅតាមចំណង់ចំណូលចិត្តរបស់គាត់។ នេះក៏ជាការផ្តល់ជូនអ្វីមួយដល់អ្នកដែលមកមើលផ្ទះរបស់អ្នក អោយពួកគេមានជម្រើសច្រើនសម្រាប់ការរៀបចំផ្ទះ។គន្លឹះ # 6: ជ្រើសរើសយករូបថតដ៏ស្រស់ស្អាតនៅពេលដែលអ្នកបានសម្អាតហើយធ្វើការពង្រាយនិងជួសជុលទាំងអស់តម្រូវឱ្យថតរូបជំនាញ ហើយបង្ហោះចូលប្រព័ន្ធអ៊ីនធឺណេត ដោយសារបច្ចុប្បន្នមានមនុស្សជាច្រើនបានស្វែងរកលំនៅដ្ឋានតាមអ៊ីនធឺណេត។ ការដែលបង្ហោះរូបភាពជាច្រើនប្រកបដោយភាពស្រស់ស្អាត វាពិតជាវិធីទាក់ទាញបំផុតមួយដើម្បីឲ្យគេចាប់អារម្មណ៍ ហើយពួកគេនឹងធ្វើការទាក់ទងដោយផ្ទាល់ ទៅកាន់លោកអ្នក។ លោកអ្នកអាចអាប់ឡូតអចលនទ្រព្យរបស់លោកអ្នកជាមួយនឹង Realestate.com.kh ដោយឥតគិតថ្លៃធ្វើតាមគន្លឹះងាយៗទាំងនេះហើយមិនថាលក្ខខណ្ឌទីផ្សារអ្នកនឹងលក់អចលនទ្រព្យរបស់អ្នកយ៉ាងធ្ងន់ធ្ងរលើអចលនទ្រព្យរាប់ពាន់នាក់ផ្សេងទៀតនៅលើទីផ្សារ។ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
REAKH Survey 2023 KH 590 x 250
“គម្រោងពាណិជ្ជកម្ម Chief Tower សាងសង់នៅចំបេះដូង នៃទីក្រុងភ្នំពេញ” បទសម្ភាសន៍ជាមួយ លោក Dato Jack Yap និងលោក Koy Le San
“គម្រោងពាណិជ្ជកម្ម Chief Tower សាងសង់នៅចំបេះដូង នៃទីក្រុងភ្នំពេញ” បទសម្ភាសន៍ជាមួយ លោក Dato Jack Yap និងលោក Koy Le San
June 7, 2022, 4:58 a.m.
នៅថ្ងៃទី២១ ខែមីនានេះ គម្រោងថ្មីមួយ ដែលមានឈ្មោះថា ឈីហ្វថោវវើ (Chief Tower ) បានចាប់ផ្តើមបើក ការដ្ឋានសាងសង់នៅក្នុងរាជធានីភ្នំពេញ។ អគារឈីហ្វថោវវើនឹងក្លាយជាអគារខ្ពស់ បំផុតនៅក្នុង តំបន់បឹងកេងកង ១ ដោយអាគារនេះគឺលាយផ្សំ ទៅដោយទីធា្លរសម្រាប់ស្នាក់នៅ ពាណិជ្ជកម្ម ការិយាល័យ និងសណ្ឋាគារ។ បន្ថែមលើសពីនេះ​​ទៀត នៅលើដំបូលនៃអគារ នឹងត្រូវសាងសង់ជាអាងហែលទឹកដ៏ប្រណិតបំផុតដំបូងគេនៅក្នុងប្រទេសប្រទេស។អភិវឌ្ឍដោយក្រុមហ៊ុន JS Property International អគារឆីថាវើមានកម្ពស់ ១៥៨ ម៉ែត្រ ស្ថិតនៅ ចំបេះដូងនៃទីក្រុងភ្នំពេញ។ គម្រោងនេះផ្តល់ជូនលក្ខណៈពិសេសបំផុត សម្រាប់ការរស់នៅនៅក្នុងទីក្រុង។ ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងនេះ Realestate.com.kh បានជួបមួយលោក Jack Yap ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន JS Property និងលោក Koy Le San ជានាយកប្រតិបត្តិ។អ្នកគ្រប់គ្រងទាំងពីរបានពន្យល់លម្អិតអំពីប្រភេទលំនៅដ្ឋាន លក្ខណៈពិសេស និងសេវាកម្មសំខាន់ៗ ដែលគម្រោង ឈីហ្វថោវវើនឹងផ្តល់ជូនអតិថិជនរបស់ខ្លួន។ ១. តើគម្រោងឆីវថាជាការអភិវឌ្ឃបែបណា? ហើយគម្រោងនេះនឹងជួយដល់ការអភិវឌ្ឃវិស័យ អចលនទ្រព្យដូចម្តេច? អគារឈីហ្វថោវវើគីជាទីសម្គាល់នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានកម្ពស់ ៤០ ជាន់ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ដែលជាកន្លែង ដ៏មានប្រជាប្រិយភាពបំផុតនៃទីក្រុងភ្នំពេញ។២. តើគម្រោងឈីហ្វថោវវើ ត្រូវបានអភិវឌុ្ឍដោយវិនិយោគិនក្នុងស្រុក ឬវិនិយោគិនបរទេស?គម្រោង ឈីហ្វថោវវើ គឺជាការអភិវឌ្ឍអចលនទ្រព្យរបស់ក្រុមហ៊ុន JS Property International ដែលបាន       បណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន JS & Partner និង ឈីហ្វថោវវើរៀលអ៊ីស្ទេតខេមបូឌា ខូអិលធីឌី។ ក្រុមហ៊ុនទាំងពីរនេះជាក្រុមហ៊ុនក្នុងស្រុក ដែលមានដៃគូសហការក្នុងស្រុក និងបរទេសដូចជា៖ កម្ពុជា ម៉ាទ្បេស៊ី និងហុងកុង។៣. តើក្រុមហ៊ុនJS Property International  មានចក្ខុវិស័យក្នុងការអភិវឌ្ឍដូចម្តេចខ្លះ?សម្ព័ន្ធក្រុមហ៊ុនរបស់ JS Property International មានវត្តមាននៅប្រទេសកម្ពុជាជាង១ ទសវត្សរ៍មកហើយ។ ក្រៅពីការអភិវឌ្ឍន៍អចលនទ្រព្យដែលផ្តោតសំខាន់លើការសាងសង់អគារខុនដូ រោងចក្រ និងសណ្ធាគារ យើងក៏ជា សម្ព័ន្ធក្រុមហ៊ុនដែលបានចូលរួមក្នុងវិស័យធនាគារ វិស័យអចលទ្រព្យ និងវិស័យឧស្សាហកម្ម ព្រមទាំងបាន ដើរតួជាអ្នកផ្គត់ផ្គង់ម្ហូបអាហារ និងភេសជ្ជៈផងដែរ។​បេសកកម្មចម្បងរបស់ JS Group គឺដើម្បីផ្តល់ជូននូវអចលទ្រព្យ ដែលមានគុណភាពល្អឥតខ្ចោះ គ្មាន គូប្រៀប ដែលជួយជំរុញគុណភាពនៃការរស់នៅ និងបង្កើនតម្លៃសម្រាប់មនុស្សជាតិ ។​តួយ៉ាងយើងនៅតែទទូចក្នុងការជំរុញឲ្យប្រសើរទ្បើងជាបន្តបន្ទាប់ទាំងបច្ចេកវិទ្យាសំណង់ និងការផ្តល់ជូននូវនិន្នាការ ថ្មីៗនៃបច្ចេកវិទ្យាស្ថាបត្យកម្មទំនើបចុងក្រោយ។ ទាំងនេះគឺជាចក្ខុវិស័យរបស់យើង ក្នុងការធានាផ្តល់ឲ្យមនុស្សគ្រប់គ្នាអាចមានផ្ទះផ្ទាល់ខ្លួន ជាមួយនឹងតម្លៃសមរម្យ។ ម្យ៉ាងទៀត យើងចង់ផ្តល់ជូននូវប្រភេទការិយាល័យដ៏ល្អឥតខ្ជោះនៅក្នុងទីក្រុង។៤. តើអគារ ឈីហ្វថោវវើ មានសេវាកម្មអ្វីខ្លះ?គម្រោង ឈីហ្វថោវវើ គឺជាអគារពាណិជ្ជកម្មមួយ ដែលមាន ២៥ ជាន់ជាការិយាល័យ ៥ ជាន់ជាតំបន់ពាណិជ្ជកម្មសំរាប់ជួល និង ១០ជាន់ផ្សេងទៀតជាបន្ទប់សណ្ឋាគារ។ គម្រោងនេះបានបែង ចែកជាតំបន់ពាណិជ្ជកម្ម កន្លែងស្នាក់នៅ ការិយាល័យពាណិជ្ជកម្ម ហើយនៅក្នុង​អគារ ឈីហ្វថោវវើ ត្រូវបានបែងចែកកន្លែងសេវាកម្មសំខាន់ៗជាច្រើនដូចជា៖  បន្ទប់ប្រជុំធំទូលាយ និងអាចមើលឃើញទិដ្ឋភាពទីក្រុង បន្ទប់រាំ ក្លឹបហាត់ប្រាណ និងកន្លែងធុរកិច្ចដ៏ទំនើប ក្នុងនោះយើងមានអ្នកជួយប្រឹក្សាផ្នែកអាជីវកម្មបរទេសជាលក្ខណៈឯកជន។ ជាពិសេសទៀតនោះ ឈីហ្វថោវវក៏មាន ប្រព័ន្ធចំណតរថយន្តក្រោមដីដោយស័្វយប្រវត្តិថែមទៀត។ ៥.​ តើ ឈីហ្វថោវវើ មានលក្ខណៈពិសេសខុសគ្នាដូចម្តេច បើប្រៀបធៀបជាមួយនិងអគារ ពាណិជ្ជកម្មដ៏ទៃទៀតនៅទីក្រុងភ្នំពេញ? គម្រោង ឈីហ្វថោវវើ គឺជាអគារពាណិជ្ជកម្មមួយ ដែលត្រូវបានបង្កើតទ្បើងស្របតាមតម្រូវការ អាជីវកម្មខ្នាតតូច និងមធ្យម។​ ជាមួយនឹងការសាងសង់នៅលើទីតាំងដ៏ល្អឥតខ្ចោះ អគារឈីហ្វថោវវើ មានហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប និងមានលក្ខណៈពិសេស ជាមួយនឹងសំណង់ ដែលមានគុណភាពខ្ពស់ ប្រកបដោយភាពរឹងមាំ និងផាកសុខភាព។  យើងគេរំពឹងទុកថា ឈីហ្វថោវវើ នឹងក្លាយជាទីកន្លែងដ៏ល្អឥតខ្ជោះ សម្រាប់អ្នកជំនួញ ឬក្រុមការងារអាជីវកម្មថ្មីថ្មោង ហើយនៅទីនេះក៏ជាកន្លែងជួយ ប្រឹក្សាយោបល់ ដើម្បីជួយដល់អ្នក ដែលចង់អភិវឌ្ឍន៍អាជីវកម្មរបស់ពួកឲ្យកាន់តែរីកចម្រើនទៅមុខ។៦. តើជីវិតរបស់យើងនឹងទៅជាយ៉ាងណា នៅពេលរស់នៅក្នុងគម្រោងឈីហ្វថោវវើ? តើអ្វីជាការប្តេជ្ញាចិត្តរបស់ អ្នកក្នុងការ សម្រេចឲ្យនៅក្នុងគម្រោងមួយនេះ?គម្រោងឈីហ្វថោវវើគឺជាអគារពាណិជ្ជកម្មមួយ ដែលបង្កើតទ្បើងដោយផ្អែកលើគោលគំនិត ៣ ធំៗ គឺ៖ រស់នៅ  ធ្វើការងារ និងកម្សាន្ត។​ យើងមានការតាំងចិត្តយ៉ាងមុតមាំថា យើងនឹងផ្តល់ឲ្យអតិថិជននូវអ្វីគ្រប់យ៉ាង មិនត្រឹមតែជីវិតការងារ ប៉ុន្តែជាសំខាន់បំផុតគឺ សុខភាព ការកម្សាន្ត និងការសម្រាកលម្ហែកាយ ដែលនឹងត្រូវ ផ្តល់ជូនដោយឈីហ្វថោវវើ។​៧. បើនិយាយអំពីសំណង់ស្ថាបត្យកម្មវិញ តើអគារនេះមានលក្ខណៈលេចធ្លោខុសពីអគារពាណិជ្ជ ដ៏ទៃទៀតដូចម្តេចខ្លះ?គម្រោងឈីហ្វថោវវើនឹងត្រូវបង្កើតឲ្យទៅជាទីសម្គាល់ថ្មីមួយតំបន់ពាណិជ្ជកម្មដ៏ល្បីល្បាញនៅក្នុងទីក្រុងភ្នំពេញ។ ស្ថាបត្យកម្ម របស់អគារ ឈីហ្វថោវវើ បានរួមបញ្ចូលនូវគំនិតច្នៃប្រឌិត និងការដាក់បន្ថែមនូវអ្វី ដែលថ្មី ដែលជាបេសកកម្ម ចម្បងនៃគម្រោង ដើម្បីក្លាយជាគោលដៅអាជីវកម្មដ៏ធំបំផុតនៅក្នុងទីក្រុងភ្នំពេញ។ អគារនេះត្រូវបានរចនាម៉ូត ស្របទៅតាមស្តង់ដារទំនើប សាកសមនឹងអ្វីដែលសហគ្រិនត្រូវការ បង្ហាញពីភាពច្បាស់លាស់ ការឆ្ពោះទៅមុខ ភាពទាក់ទាញ​​ ភាពរឹងមាំ និងភាពច្នៃប្រឌិត។៨. តើគម្រោងឈីហ្វថោវវើមានលក្ខណៈពិសេសអ្វីខ្លះ?ទី១ គម្រោងមានអាងហែលទឹកនៅលើដំបូល។ សម្រាប់អ្នករស់នៅក្នុងគម្រោង ពួកគេអាចទទួលបានការកម្សាន្ត​ និងការងូតទឹកលេងនៅក្នុងអាងហែលទឹកលើដំបូល ដែលជាកន្លែងល្អបំផុតតែមួយគ្មានពីរ ។  ជាមួយអាកាសធាតុត្រូពិច ដែលមានលក្ខណៈក្តៅ ហើយសើម នៅទីក្រុងភ្នំពេញ គួបផ្សំជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យនៃទីក្រុង ដែលគេជឿជាក់ថា ឈីហ្វថោវវើនឹងក្លាយជាបទពិសោធន៍រស់នៅដ៏ល្អឥតខ្ចោះនៅក្នុងទីក្រុង។ទី២ បន្ទប់ធុរៈកិច្ចដ៏ល្អប្រណិត និងបន្ទប់ប្រជុំអាចមើលឃើញទេសភាពដ៏អស្ចារ្យនៃទីក្រុង។ យើងសូមផ្តល់ជូននូវ បន្ទប់ធុរៈកិច្ចដ៏ល្អប្រណិត ដែលមានសារៈសំខាន់បំផុតសម្រាប់ជំនួញបរទេស និងអាជីវកម្មខ្នាតតូច ឬការប្រជុំនានា។ គំនិតឆ្លាតវៃ ត្រូវបានរចនាចេញជាបន្ទប់ធុរៈកិច្ចដ៏ល្អប្រណិតនេះទ្បើងមកក៏ដើម្បីជួយបន្ថែមភាពងាយស្រួលសម្រាប់ការ ប្រជុំគណៈនាយក និងការប្រជុំសហគ្រិន។ទី៣ ប្រព័ន្ធចំណតរថយន្ត ស្វ័យប្រវត្តិ។ ប្រព័ន្ធចំណតរថយន្តដោយស្វ័យប្រវត្តិ ត្រូវបានផ្តល់ជូនដល់អតិថិជន ដើម្បីជួយកាត់បន្ថយភាពមមាញឹក និងការកកស្ទះចរាចរណ៍ ដែលកើតទ្បើងនៅពេលចតរថយន្ត និងជួយសន្សំ ពេលវេលាសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ។៩. ហេតុអ្វីបានអ្នកអភិវឌ្ឍន៍ ជ្រើសរើសតំបន់បឹងកេងកងជាទីតាំងអាទិភាព?បឹងកេងកង១ គឺជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានលក្ខណៈអំណាយផលជាងគេនៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងតំបន់នេះមានសេវាកម្មចម្រុះ រួមមានមន្ទីរពេទ្យ សាលារៀន ផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ស្ថាប័នរដ្ឋ និងកន្លែងសេវាកម្មសំខាន់ៗ ជាច្រើនទៀត។ លើសពីនេះ បឹងកេងកងស្ថិតនៅចំបេះដូងនៃទីក្រុងភ្នំពេញ ហ៊ុំព័ទ្ធដោយមហាវិថីសំខាន់ៗដូចជា មហាវិថីព្រះមុនីវង្ស មហាវិថីសីហនុ មហាវិថីនរោត្តម និងផ្សេងៗទៀត ។ចង់អានអត្ថបទព័ត៌មានថ្មីៗ អំពីវិស័យអចលនទ្រព្យ នៅលើគេហទំព័ Realestate.com.kh today!អ្នកអាចស្វែងរក អចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជា ឬ អចលនទ្រព្យសម្រាប់ជួលនៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះ!
សុពលភាព​វិញ្ញាបនបត្រ​ សម្គាល់​អចលនទ្រព្យ​ទាំង ៦យ៉ាង ដែលអ្នកគួរតែដឹង
សុពលភាព​វិញ្ញាបនបត្រ​ សម្គាល់​អចលនទ្រព្យ​ទាំង ៦យ៉ាង ដែលអ្នកគួរតែដឹង
June 7, 2022, 3:21 a.m.
​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​ ​ឬ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​មាន​សារៈសំខាន់​ណាស់​ដើម្បី​យក​មក​ប្រើប្រាស់​ជា​មូលដ្ឋាន​ច្បាប់​ ​និង​ប្រើប្រាស់​ជាឯក​សារ​ទិញ​លក់​ អចលនទ្រព្យ​នានា។ ខាងក្រោមនេះជាសុពលភាព​វិញ្ញាបនបត្រ​ សម្គាល់​អចលនទ្រព្យ​ទាំង៦យ៉ាងដែលអ្នកគួរតែដឹង។អានអត្ថបទទាក់ទងអំពី៖ និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ!១. ប័ណ្ណ​សម្គាល់​សិទ្ឋិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ​និង​ប្លង់​ស្លាបមាន់​​ប័ណ្ណ​នេះ​គឺជា​ប្លង់​បញ្ជាក់​ពី​ការ​កាន់កាប់​​ដែល​បាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ដំបូង​គេ​ ​ក្រោយពី​សម័យ​សង្រ្គាម​ ​បន្ទាប់ពី​ការ​ចេញ​នូវ​សេចក្តី​ណែនាំ​អនុវត្តន៍​លេខ០៣​សណន​​ចុះ​ថ្ងៃទី៣​ ​មិថុនា​ ​ឆ្នាំ១៩៨៩​។​ ​ប័ណ្ណ​នេះ​បាន​ចេញ​ឲ្យ​ប្រើប្រាស់​នៅចន្លោះ​ឆ្នាំ១៩៨៩​​ដល់​ឆ្នាំ១៩៩៣​ ​ដោយ​អាជ្ញា​ធ​រសូរិ​យោ​ដី​របស់​រដ្ឋកម្ពុជា​។​ ​ប័ណ្ណ​នេះ​ផង​ដែរ​គឺ​នៅ​មាន​សុ​ពលភាព​អាច​កាន់​កាប់​ប្រើប្រាស់​ ​ចាត់ចែង​ ​លក់ដូរ​ ​ផ្ទេរ​កម្ម​សិទ្ឋ​បាន​ស្របតាម​ច្បាប់​។២. វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​​ប្លង់​ឬ​ប័ណ្ណ​នេះ​គ៏​ជា​ប្លង់​បញ្ជា​ក់​ពី​សិទ្ឋ​កាន់កាប់​របស់​ម្ចាស់ដី​ធ្លី​ដែរ​ ​ហើយ​ប្លង់​នេះ​ភា​​គ​ច្រើន​គេ​ឃើញ​មាន​ប្រើប្រាស់​នៅក្នុង​ឆ្នាំ១៩៩២​ដោយ​អាជ្ញា​ធ​រសូរិ​យោ​ដី​របស់​រដ្ឋកម្ពុជា​ផង​ដែរ​។​ ​ប្លង់​ប្រភេទ​នេះ​មិនសូវ​ឃើញ​ប្រើប្រាស់​ទេ​ ​ហើយ​ប័ណ្ណ​នេះ​ជា​ប័ណ្ណ​មួយ​ប្រភេទ​​ប្លង់​ឬ​ប័ណ្ណ​នេះ​ដែរ​ ​វា​មាន​ចំណងជើង​ស្រដៀងគ្នា​នឹង​ប័ណ្ណ​ ​L​​Map​ ​ដែល​វា​ធ្វើឲ្យ​មានការ​ច្រឡំ​គ្នា​ ​ប្រសិនជា​យើង​មិនបាន​ឃើញ​រូបភាព​ ​ប៉ុន្តែ​វា​មាន​លក្ខណៈ​ខុសគ្នា​ពី​ប្លង់ L​​Map​ ​ព្រោះ​ប្លង់​នេះ​វា​មាន​ទម្រង់​ជា​ប័ណ្ណ​បញ្ជាក់​កម្មសិទ្ឋិ​កាប់​កាប់​តែប៉ុណ្ណោះ​។​៣. ​ប័ណ្ណ​សម្គាល់​សិទ្ឋិ​កាន់កាប់​អចលនវត្ថុ​ឬ​ប្លង់​ដាច់​ដោយ​ដុំ​​ប័ណ្ណ​សម្គាល់​សិទ្ឋ​កាន់កាប់​អចលនវត្ថុ​ ​ឬ​ប្លង់​ដាច់​ដោយ​ដុំ​គឺជា​ប័ណ្ណ​បញ្ជា​ក់​ពី​សិទ្ឋិ​កាន់កាប់​មួយ​ប្រភេទ​ដែល​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​រាជធានី​ ​ខេត្ត​។​ ​ប្លង់​នេះ​យើង​ឃើញ​ភាគច្រើនចេញ​ឲ្យ​ប្រើប្រាស់ពីឆ្នាំ១៩៩៨​មកដល់​បច្ចុប្បន្ន​។​ ​ប័ណ្ណ​ឬ​ប្លង់​រ៉ឹង​ប្រភេទ​នេះ​ ​វា​កើត​ចេញពី​ការ​ស្នើសុំ​ធ្វើ​ ​ដោយ​ម្ចាស់​កម្ម​សិទ្ឋ​ ឯកជន​ដោយឡែក​តែម្នាក់ឯង​ ​ដើម្បី​យក​ទៅ​ប្រើប្រាស់ ​តាម​គោល​បំណង​រៀង​ៗ​ខ្លួន​។​ ​សោហ៊ុយ​ឬ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ប្លង់​នេះ​ ​ជា​បន្ទុក​របស់​ម្ចាស់​កម្ម​សិទ្ឋ​ឯកជន​។​៤. វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន​ឬ​ប័ណ្ណ​កម្ម​សិទ្ឋ​រួម​​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន​ ​ឬ​ប័ណ្ណ​កម្ម​សិទ្ឋ​រួម​គឺជា​ប្រភេទ​ប័ណ្ណកម្ម​សិទ្ឋ​ថ្មី​មួយ​ ​ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ២០១០​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​ ​ប័ណ្ណ​កម្ម​សិទ្ឋ​នេះ​គឺជា​ប្លង់​បញ្ជា​ក់​ ពី​សិទ្ឋ​កម្ម​សិទ្ឋ​លើ​ចំណែក​ ឯកជន​របស់​អ្នក​ស្នាក់នៅ​​លើ​អគារ​សហ​កម្ម​សិទ្ឋ​ (​ខុន​ដូ​)​។​ ​ប្លង់​នេះ​ជា​ទម្រង់​ថ្មី​មួយ​នៃ​កម្ម​សិទ្ឋ ​ហើយ​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​កាន់កាប់​អចលនទ្រព្យ​ដោយ​ស្របច្បាប់នៅ​ប្រទេស​កម្ពុជា​បាន​ចាប់ពី​ជាន់ទី១ឡើង​ទៅ​។​៥. ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ឬ​ប្លង់​រឹង​​វា​ជា​ប័ណ្ណ​កម្ម​សិទ្ឋ​ពេញលេញ​ ​ហើយ​មាន​ភាព​រ៉ឹង​មាំ​ផ្នែក​ផ្លូវច្បាប់​ ជា​ប័ណ្ណ​ផ្សេងទៀត​ទាំងអស់​ ​និង​ជា​ប័ណ្ណ​កម្ម​សិទ្ឋ​ដែល​ផ្តល់​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​រាជធានី​ ​ខេត្ត​ ​ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​​ស្របតាម​គោ​លនុ​បាយ​របស់​រដ្ឋាភិបាល​។​ ​ប័ណ្ណ​ឬ​ប្លង់​នេះ​ ​វា​ជា​ប័ណ្ណ​ដែលចេញ​ឲ្យ​ប្រើប្រាស់​ចុងក្រោយ​គេ​បង្អស់​ ​និង​ទំនើប​ជាងគេ​។​៦. ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​មាន​ភ្ជាប់​ ​Q​ ​Code​​នៅ​ថ្ងៃទី១​ ​មករា​ ​ឆ្នាំ២០១៩ខាងមុខ​ ​រដ្ឋាភិបាល​តាមរយៈ ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ ​និង​សំណង់ ​នឹង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ថ្មី​មួយទៀត​ ​ដែល​មាន​ដាក់បញ្ចូល​ ​Q​ ​Code​ ​នៅ​លើ​សន្លឹក​ប័ណ្ណ​ជំនួស​ប្លង់​កម្ម​សិទ្ឋ​ចាស់​ទាំងអស់​ ​ដែល​បាន​ចេញ​ជាច្រើន​ដំណាក់កាល​នា​ពេល​កន្លងមក ​។​ប្រភពពី៖ propertyarea.asiaស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
គិតមកដល់ចុងត្រីមាសទី១ ការទិញ​ ​លក់​ ​ជួល​ដីក្នុងខេត្តព្រះសីហនុស្ថិត​ក្នុង ​សភាព​ទ្រឹង
គិតមកដល់ចុងត្រីមាសទី១ ការទិញ​ ​លក់​ ​ជួល​ដីក្នុងខេត្តព្រះសីហនុស្ថិត​ក្នុង ​សភាព​ទ្រឹង
May 30, 2022, 7:35 p.m.
ចរន្ត​នៃ​ការទិញ​លក់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​គេ​ដឹងឮ​ ថាមាន​ភា​ពពុះ​កញ្រ្ជោល​ជា​ខ្លាំង​ក្រោយពី​មាន​ការ​សម្រុកចូល​មក​វិ​និ​យោ​គ​ យ៉ា​ង ​គំហុក ​ពីសំណាក់​អ្នក​វិនិយោគ​ជនជាតិ​ចិន ​។​ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការគួរ​ឱ្យ​គត់​សម្គាល់​នោះគឺ​នៅ​ត្រឹម​មួយរយៈពេល​ខ្លី​នៃ​ដើមឆ្នាំ២០១៩នេះ​​សកម្មភាព​នៃ​ការទិញ​លក់​ ​ឬ​ជួល​អចលនទ្រព្យ​ហាក់​មានភាព​នៅ​ទ្រឹង ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ ​។​មន្ត្រី​ជាន់ខ្ពស់​នៃ​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា​ការទិញ​ ​និង​ការជួល​ដី​នៅក្នុងខេត្ត​ព្រះសីហនុ​​ក្នុងរយៈ​ពេល២ខែ​ដើមឆ្នាំ២០១៩នេះ​ ​ហាក់​មាន​ភាព​នៅ​ទ្រឹង​​ដោយសារ​តម្លៃ​ដី​ ​និង​តម្លៃ​នៃ​ការជួល​បានឡើង​កប់​ពពក​រួច​ទៅ​ហើយ​។​អានអត្ថបទទាក់ទងអំពី៖ ស្វែងយល់១០ចំណុចពិសេសនៃការរស់នៅក្នុងខុនដូនៅកម្ពុជា!លោក​ ​នង​ ​ឌី​ណា​រ៉ា​ ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ ​និង​ពិធីការ​សាលាខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹងថា​ពេលនេះ​តម្លៃ​អចលនទ្រព្យ​ទាំង​ក្នុង​ក្រុង​ ​និង​ក្រៅក្រុង​នៅតែ​រក្សា​សភាព​ធម្មតា សកម្មភាព​ទិញ​ ​ឬ​លក់​ ​ជួល​នៅក្នុង​ក្រុង​ព្រះសីហនុ​ពេលនេះ​គឺ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ពោល​គឺ​ភាគច្រើន​នៅ​ដំណើរការ​ដូច​កាលពី​ឆ្នាំ​ចាស់កន្លងទៅ​។លោក​បន្ត​ថា​​តម្លៃ​ដី​ក្នុង​តំបន់​ក្រុង​​គឺ​នៅ​រក្សា​តម្លៃដដែលចំណែកឯ​ដី​ដែល​ស្ថិតនៅ​ក្រៅក្រុង​ក្នុង​ចម្ងាយ​ប្រមាណ​ជាង៣​​ទៅ៥គីឡូម៉ែត្រ​ឡើងក៏មានការកើនឡើងអ្វីដែរ ។បច្ចុប្បន្នតម្លៃ​ដី​ ​និង​តម្លៃ​នៃ​ការជួលនៅខេត្តព្រះសីហនុ​ពេលនេះ​ហាក់​មានភាពឆ្អែតទៅ​ហើយ​។ ​ពេលនេះ​បើសិនជា​ការទិញ​ ​ហើយ​យក​មក​ប្រើ​ផ្ទាល់វា​នៅតែ​មាន​ភាពល្អ​ប្រសើរ​មិន​ជា​​បញ្ហា​នោះ​ទេ​ ​ប៉ុន្តែ​បើ​ទិញ​ដើម្បី​វិនិយោគ​បន្ត​វា​ទំនងជា​ប្រើ​ពេល​យូរបន្តិច​ទើប​ទទួល​បានផល​៕ជារួមតម្លៃ​នៅពេល​នេះ​វា​មិនទាន់​ដល់​កំពូល​នៅឡើយ​នោះ​ទេ​​ប៉ុន្តែ​ឱកាស​នៃ​​ការ​ឡើង​គឺនៅ​មាន​តិចតួច​ណាស់៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ថា កំពង់ផែ​​អន្តរជាតិ​ខេត្តកំពតគឺជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់
​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ថា កំពង់ផែ​​អន្តរជាតិ​ខេត្តកំពតគឺជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់
May 9, 2022, 6:01 a.m.
​ក្នុង​ឱកាស​ដឹកនាំ​ក្រុមការងារ​ ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងទេសចរណ៍​ ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​សាងសង់​ ​«​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​»​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ទឹកឈូ​ ​ខេត្តកំពត​ ​នាពាក់កណ្ដាល ខែមីនា​​នេះ​ ​​រដ្ឋមន្រ្តី​ទេសចរណ៍​ ​លោក​ ​ថោង​ ​ខុន​ ​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គម្រោង​ ​និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​មានប្រសាសន៍​ ​ណែនាំ​ដល់​ក្រុមហ៊ុន​ទទួល ​ម៉ៅការ​សាងសង់​ ​និង​ក្រុមហ៊ុន​ ប្រឹក្សាការសាងសង់​ត្រូវ​ខិត​ខំ​​ពន្លឿនដំណើ​រការ សាងសង់​ ​ដោយ​អនុវត្ត​ទៅតាម​ផែនការ​សកម្មភាព​ ​និង ​ប្រកបដោយ​គុណភាព​ខ្ពស់ ​។លោករដ្ឋមន្ត្រីបាន​លើកឡើង​ថា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ក្នុង​ការធានា​រ៉ាប់រង​ ​និង​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ ​។អានអត្ថបទទាក់ទងអំពី៖ ខេត្តកំពតកំពូលចិត្ត ពេលនេះកំពុងទាក់ទាញវិនិយោគជប៉ុនបណ្តើរៗហើយ!​​កំពង់ផែ​នេះ​ ​គឺជា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ ​ដែល​នឹងអាច​ផ្ទុក​ទេសចរ​ ​និង​អ្នកដំណើរ​ប្រមាណ ១លាន​នាក់​។​ ​កំពង់ផែ​នេះ​ ​មាន​រចនាសម្ព័ន្ធ​ តាម​ស្តង់ដារ​ អន្តរជាតិ​ ​និង​ជា​កំពង់ផែ​សម្រាប់​អ្នកដំណើរ​ ​(​មិនមែន​ជា​កំពង់ផែ​ទំនិញ​ឡើយ​)​។​គួរបញ្ជាក់ផងដែរថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ បច្ចុប្បន្ន​សម្រេច​បាន​ប្រមាណ​ជាង​ ​២៥​%​ ​ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ២០១៩​ខាងមុខ​ ​ស្រប​ពេល​នឹង​ខេត្តកំពត​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី២​ ។​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះនឹង​ធ្វើឲ្យ​កម្ពុជា​អាច​ពង្រីក​សក្តា​នុ​ពល​ទេសចរណ៍តាមផ្លូវទឹក​ដ៏​សំខាន់​មួយទៀត​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​នេះ​ ​ព្រោះ​មិន​ត្រឹមតែ​ជា​ការ​តភ្ជាប់​កម្រិត​តំបន់​នោះ​ទេ​ ​តែ​កំពង់ផែ​នេះ​អាច​ទទួល​ នាវា​ទេសចរណ៍​ លំដាប់​អន្តរជាតិ​ផង​ដែរ​តាមរយៈ​ការ​តភ្ជាប់​ ​ជាមួយ​កោះ​ភូ​កុក​ ​ឬ​កោះត្រល់​ ​នៃ​ប្រទេស​វៀតណាម​ ​និង​ប្រទេស​ថៃ​ពិតជា​មាន​សារៈសំខាន់​នឹង​ធ្វើឲ្យ​កម្ពុជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់តែ​ច្រើន​ថែមទៀត ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
ក្រុមហ៊ុន FDD “វិនិយោគជោគជ័យ ត្រូវជ្រើសយកភ្នាក់ងារអចលនទ្រព្យ ផ្តល់ទំនុកចិត្តខ្ពស់”
ក្រុមហ៊ុន FDD “វិនិយោគជោគជ័យ ត្រូវជ្រើសយកភ្នាក់ងារអចលនទ្រព្យ ផ្តល់ទំនុកចិត្តខ្ពស់”
June 6, 2022, 5:02 p.m.
ស្របពេល ដែលបរិបទនៃវិនិយោគសកលកំពុងតែផ្លាស់ប្តូរ តំបន់អាស៊ីអាគ្នេយ៍កំពុងតែក្លាយជា ចំណុចក្តៅថ្មីមួយ។ ប្រទេសកម្ពុជាគឺជាតំបន់ ដែលភាពរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹង សក្តានុពលដ៏សម្បើម និងកំណើនដ៏ខ្លាំងក្លានៃវិស័យអចលនទ្រព្យ។ វិនិយោគិនជាច្រើនចង់ចាប់​ យក​ឱកាសដីល្អនេះ។ ទោះបីជាយ៉ាងណាក៏ដោយមានមនុស្សជាច្រើន មិនសូវបានដឹងបរិយាកាស គោលនយោបាយ និងច្បាប់ទំលាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។ជាក់ស្តែង ជារឿយៗអ្នកត្រូវមានអ្នកប្រឹក្សាដ៏ជំនាញម្នាក់ ជួយអ្នកក្នុងដំណើរការការងារ ដើម្បីឲ្យអ្នកអាចធ្វើការប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ទាំងនេះទាក់ទងចាប់ពីការស្រាវជ្រាវ រហូតដល់ការទិញ ឬជួល ផ្ទះ ឬដី។ ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន ពិតជាអាចជួយអ្នកបានគ្រប់យ៉ាង និងធ្វើការងារជាច្រើនសម្រាប់អ្នកបានដោយសុវត្ថិភាព។ក្រុមហ៊ុន FDD Real Estate Co., Ltd គឺជាភ្នាក់ងារអចលនទ្រព្យវិជ្ជាជីវៈ មានព័ត៌មានយ៉ាង ទូលំទូលាយ ដែលអាចជួយអ្នកក្នុងការប្រឹក្សាយោបល់យ៉ាងច្បាស់លាស់ និងឆាប់រហ័ស​ ស្របទៅនឹងស្ថានភាពជាក់លាក់ និងធ្វើឲ្យអ្នកអាចយល់ច្បាស់ពីទីផ្សារអចលនទ្រព្យទាំងមូល ព្រមទាំងជួយសន្សំសំចៃពេលវេលា និងថវិកាបានល្អបំផុត។លើសពីនេះទៅទៀតនៅទីនេះមានផ្តល់ជូនសេវាគ្រប់យ៉ាងនៅនឹងកន្លែង ក្នុងនោះរួមសេវាកម្ម ផ្នែកស្វែងរកអចលនទ្រព្យ ការវាយតម្លៃ ច្បាប់ កិច្ចសន្យា និងប្រតិបត្តិការលក់ជួល ជាមួយនឹង ដំណើរការ ការងារប្រកបដោយភាពច្បាស់លាស់ ដើម្បីសម្រេចបានតាមគោលដៅពិតប្រាកដ របស់អ្នក។ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ជាភ្នាក់ងារផ្តល់ សេវាកម្មលក់ជួលអចលនទ្រព្យ ដែលផ្តោតលើការលក់លំនៅដ្ឋាន និងការលក់ដីធ្លីនៅក្នុង ប្រទេសកម្ពុជា។ ក្រុមហ៊ុនមានប្រតិបត្តិការងារ ដែលលក្ខណៈប្រកួតប្រជែងខ្លាំង ជាមួយនឹងអចលនទ្រព្យជាច្រើនប្រភេទ (listings) និងអ្នកចាប់អារម្មណ៍ទិញជាច្រើននាក់ (lead) ដែលត្រូវបានគាំទ្រដោយក្រុមអ្នកបច្ចេកទេសច្បាស់លាស់។ ក្រុមហ៊ុននេះបានបំពេញតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ ភាពជាក់លាក់ និងប្រសិទ្ធភាពខ្ពស់នៃសេវាកម្មពហុវិស័យរបស់ពួកគេ។ឯកទេស៖ សេវាលំនោដ្ឋានថ្មីសេវាលក់ ឬជួលផ្ទះសេវាលក់ ឬជួលផ្ទះអាជីវកម្ម និងការិយាល័យសេវាលក់ដីសេវាវាយតម្លៃអចលនទ្រព្យតើត្រូវវាយតម្លៃអចលនទ្រព្យរបស់អ្នកដោយរបៀបណា?​បច្ចុប្បន្ននេះសកម្មភាពវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសជាច្រើនកំពុងហូរចូលមកក្នុង ប្រទេសកម្ពុជា។ គេឃើញថាសក្តានុពលកំណើននៃថ្លៃដើមនៃលំនៅដ្ឋាន និងដីធ្លីមានកម្រិតខ្ពស់ខ្លាំង។ បន្ថែមលើផលចំណេញត្រលប់ដ៏ខ្ពស់នេះ វាក៏បានផ្តល់អត្ថប្រយោជន៍ ជាច្រើនទៀតផងដែរ។​ប្រសិនបើអ្នកមានអចលនទ្រព្យផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយអ្នកត្រូវការភ្នាក់ងារ ដែលមានជំនាញវិជ្ជាជីវៈ និងមានការទទួលស្គាល់ត្រឹមត្រូវ ដែលអាចផ្តល់សេវាកម្មវាយតម្លៃជាទីគាប់ ចិត្ត។ ក្រុមហ៊ុន FDD Real Estate អាចផ្តល់ជូននូវការវាយតម្លៃប្រកបដោយភាពច្បាស់លាស់ ឆ្លើយតបទៅតម្លៃពិតប្រាកដរបស់អចលនទ្រព្យរបស់អ្នក។មានភាពងាយស្រួលក្នុងការជួល ឬដាក់លក់ផ្ទះ ប្រសិនបើអ្នកចង់លក់ ឬលក់អចលនទ្រព្យ អ្នកត្រូវរកវិធីដ៏ល្អមួយ ដើម្បីភ្ជាប់ជាមួយអ្នកទិញពិតប្រាកដ។ ប្រសិនបើអ្នកពឹងផ្អែកលើវនៃសង្គម វាត្រូវបានគេមើលឃើញថាមានភាពយឺតយ៉ាវ និងគ្មានគោលដៅច្បាស់លាស់។ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate  កំពុងសហការជាមួយ​ ត្នោត App ដែលជាកម្មវិធីផ្តល់ ព័ត៌មានធំទូលំទូលាយមួយនៅកម្ពុជា និង Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយ អចលនទ្រព្យល្អបំផុតមួយគឺ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងប្រកប ដោយប្រសិទ្ធភាព រវាងអ្នកលក់ និងអ្នកទិញ។ទីពីរមានរបៀប និងនីតិវិធីជាច្រើន ដែលត្រូវធ្វើនៅពេលអ្នកចង់ដាក់ជួលផ្ទះ។ អ្នកត្រូវធ្វើការជាមួយរដ្ឋាភិបាល ធនាគារ និងមេធាវី និងទាក់ទងជាមួយអ្នកជួល។ ដំណើរការនេះអាចជាការរឿងឈឺក្បាល ប្រសិនបើអ្នកធ្វើដោយខ្លួនឯង។ក្រុមហ៊ុន FDD Real Estate មានបទពិសោធន៍ច្រើនទាក់ទងនឹងទីផ្សារក្នុងស្រុក និងក្រុម អ្នកជំនាញ ដែលរង់ចាំជួយធ្វើការប្រកបប្រសិទ្ធិភាព ដើម្បីដោះស្រាយគ្រប់ជំហាននៃដំណើរការ។ យើងផ្តល់ជូនសេវាកម្មដល់អ្នកគ្រប់យ៉ាង ទាំងអចលនទ្រព្យ និងសេវាកម្មបម្រើអតិថិជន។ FDD នឹងធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅបំផុត។តើអ្នកជៀសវាងហានិភ័យនៃការទិញលក់ធ្លីដោយរបៀបណា?ការបង្កើតហេដ្ឋារចនាសម្ព័ន្ធខ្នាតធំដូចជា៖ ផ្លូវដែក ផ្លូវហាយវេ និងអាកាសយានដ្ឋានថ្មីបានជំរុញ ឱ្យតម្លៃដីហក់ឡើងខ្ពស់។ តម្លៃដីបានកើនឡើងនៅតាមបណ្តាខេត្តក្រុង សំខាន់ៗ៖ ក្រុងភ្នំពេញ សៀមរាប កំពត ក្រុងព្រះសីហនុ និងប៉ោយប៉ែត ដែលជារឿយត្រូវបានផ្សព្វផ្សាយនៅតាម សារព័ត៌មានអន្ដរជាតិ។ ជាការពិតណាវិស័យ ដីបានក្លាយទៅជាផ្នែកមួយដ៏មានប្រជាប្រិយ សម្រាប់ការវិនិយោគនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។តម្លៃដីធ្លីបានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែក៏មានហានិភ័យជាច្រើនដែរ ពាក់ព័ន្ធនឹងប្រតិបត្តិការ ទិញលក់។ ក្នុងនោះរួមបញ្ចូលទាំងជម្លោះដីធ្លី ឯកសារមិនត្រឹមត្រូវ ឬការបោកប្រាស់។ ភ្នាក់ងារដែលអាចទុកចិត្តបានដូចជា FDD អាចជួយអ្នកឱ្យជៀសផុតពីហានិភ័យទាំងនេះ។អចលនទ្រព្យ FDD នឹងវិភាគទីផ្សារតាមតម្រូវការរបស់អ្នក។ យើងនឹងជួយអ្នកតាមរយៈ ការផ្តល់នូវព័ត៌មានទាំងអស់ដែលអ្នកត្រូវការ ហើយអ្នកនឹងក្លាយជាអ្នកទិញ និងអ្នកលក់ឆ្លាតវៃ។ យើងហ៊ាននិយាយថា រាល់ហានិភ័យដែលអាចកើតមាន នឹងអាចត្រូវដោះស្រាយប្រកបដោយប្រសិទ្ធភាព។តើអ្វីដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate Co. , Ltd អាចប្រកួតប្រជែង និងគួរឱ្យ ទុកចិត្តនៅក្នុងទីផ្សារ?គុណសម្បត្តិរបស់ក្រុមហ៊ុន FDD១. មានក្រុមជំនាញឯកទេស២. មានព័ត៌មានច្បាស់លាស់៣. មានអតិថិជនក្នុងដៃ៤. មានកេរ្តិ៍ឈ្មោះល្អ អាចផ្តល់ជូនសេវាកម្មល្អបំផុតសម្រាបអតិថិជនជាមួយនឹងលក្ខណៈពិសេសទាំងនេះនៅក្នុងដៃ ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate នឹងក្លាយជាភ្នាក់ងារអចលនទ្រព្យធំបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំ។ នៅពេលអនាគត FDD នៅកម្ពុជានឹងដើរតាមនិន្នាការនៃគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ និងគោលនយោបាយផ្លូវសូត្រសតវត្សទី ២១ របស់ចិន​ ហើយក្រុមហ៊ុននិងខិតខំធ្វើយ៉ាងណាក្នុងបង្កើនគេឈ្មោះដើម្បីឲ្យក្លាយជចាជម្រើសទីមួយ សម្រាប់ប្រជាជនកម្ពុជា និងជនបរទេស ដែលចង់វិនិយោគលើអចលនទ្រព្យ!ដើម្បីស្វែងយលបន្ថែមអំពី FDD សូមជួបយើងនៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh នៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញ។ ពិព័រណ៍មានអ្នកចូលរួមតាំងបង្ហាញជាង ១០០ ក្រុមហ៊ុន និងអ្នកទស្សនាជាង ១០,០០០ នាក់។ នេះគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងឆ្នាំ២០១៩ នេះ។ក្រុមហ៊ុនFDD Real Estate នឹងមានវត្តមាននៅស្តង់លេខ ២០ និង២១។ លោកអ្នកនឹងមានឱកាសស្វែងយល់បន្ថែមពីយើង ព្រមទាំងទទួលយកការផ្តល់ជូនពិសេសនៅក្នុងឱកាសនេះ។សូមចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ លោកអ្នកក៏មានឱកាសឈ្នះរង្វាន់ដ៏ច្រើននៅក្នុងកម្មវិធីនេះ!​
​ក្រុមហ៊ុន​សំណង់​កូរ៉េ​ជា​ច្រើន​បាន​ ​និង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា
​ក្រុមហ៊ុន​សំណង់​កូរ៉េ​ជា​ច្រើន​បាន​ ​នឹង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា
June 1, 2022, 6:54 p.m.
​ក្រុមហ៊ុន​សំណង់កូរ៉េ​កាន់តែ​ច្រើនទៅៗបាននឹង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា​ជាថ្មី​ ​ដោយសារ​ការ​រីកចម្រើននៃ​វិស័យ​អចលនទ្រព្យ​ ​និង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នេះបើតាមប្រសាសន៍របស់លោក ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ប្រធាន​សមាគម​អ្នកសាង​សង់​ នៅចុងពិធីចុះហត្ថលេខាលើ​អនុសារណៈ​ កិច្ច​ព្រមព្រៀង​រវាង​សមាគម​អ្នកសាង​សង់​កម្ពុជា​ ​(​CCA​)​ ​និង​ទីភ្នាក់ងារ ​លើក​កម្ពស់​ ពាណិជ្ជកម្ម​ និង​វិនិយោគ​កូរ៉េ​ ​(​KOTRA​)​ ​នាថ្ងៃទី១៤​ ​ខែមីនា ម្សិលមិញនេះ ។អានអត្ថបទទាក់ទងអំពី៖ ស្វែងយល់ ១០ ចំណុចពិសេសនៃការរស់នៅក្នុងខុនដូ នៅកម្ពុជា!លោក​ឧកញ៉ា​​បន្ត​ថា​កាលពី​អំឡុង​បណ្តា​ប្រទេស​លើ​ពិភពលោក​បាន​ជួប​វិបត្តិ សេដ្ឋកិច្ច​ ពិភពលោក​ឆ្នាំ២០០៨​មាន​ក្រុមហ៊ុន​ ​និង​អ្នក​វិនិយោគទុន​កូរ៉េ​មួយចំនួន​ធំ​​បាន​ផ្អាក​ការ​វិនិយោគ​នៅ​កម្ពុជា​ហើយ​ត្រឡប់ទៅ​ប្រទេស​គេ​វិញ​ ​ហើយ​ពេលនេះបណ្តា​អ្នក​វិនិយោគ​ទាំងនោះ​បាន​កំពុង​ត្រឡប់​មក​ស្វែងរក​ការ​វិនិយោគទុន​ឡើងវិញ​​ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​​កំពុង​រក្សា​កំណើន៧% ​។​លោក​ឧកញ៉ា​បាន​បញ្ជាក់ថាវា​ជា​សញ្ញា​វិជ្ជមាន​មួយសម្រាប់​ប្រទេស​ទាំងពីរ។ យើងប្រារព្ធពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​រវាង​វិស័យ​ឯកជន​កម្ពុជា​-កូរ៉េ​នេះ​ ​ឡើងក្នុង​គោលបំណង​ដ៏សំ​ខាន់​មួយគឺផ្តល់​ព័​ត៌​មាន​អោយ​គ្នា​​ទៅវិញទៅមក​អំពី​ព័ត៌មាន​ឱកាសវិនិយោគទុន​នៅ​កម្ពុជា​ ​និង​នៅ​កូរ៉េ ។គួរបញ្ជាក់ផងដែរថាទីភ្នាក់ងារ​ ​KOTRA​ ​របស់​កូ​រ៉​ខាងត្បូង​​បច្ចុប្បន្នមាន​ស្នាក់​ការ​តំបន់​ចំនួន១០​ ​និង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ប្រទេស​ចំនួន១២៧ប្រទេស​ ​និង​នៅក្នុង​ប្រទេស​ចំនួន៨៦ ​៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
OneDaPay  “មធ្យោបាយដ៏មានសុវត្ថិភាព និងរហ័សបំផុតនៃ ការប្តូរប្រាក់យ័នទៅជាដុល្លារនៅក្នុងប្រទេសកម្ពុជា”
OneDaPay “មធ្យោបាយដ៏មានសុវត្ថិភាព និងរហ័សបំផុតនៃ ការប្តូរប្រាក់យ័នទៅជាដុល្លារនៅក្នុងប្រទេសកម្ពុជា”
June 7, 2022, 12:11 a.m.
ការប្តូររូបិយប័ណ្ណគឺមានភាពចាំបាច់សម្រាប់ទាំងជនបរទេស និងអ្នកទេសចរ ដែលមកដល់ប្រទេស កម្ពុជា។ សម្រាប់ជនជាតិចិនការរូបិយប័ណ្ណរវាងប្រាក់ដុល្លារអាមេរិក និងប្រាក់យ័ននឹងក្លាយជារឿងដ៏សំខាន់មួយ។ មានកត្តាសំខាន់ៗចំនួន ៣ ដែលត្រូវពិចារណានៅពេលប្តូររូបិយប័ណ្ណ៖១. សុវត្ថិភាព២. រយៈពេល៣. អត្រា​ប្តូ​រ​ប្រាក់OneDaPay (កម្មវិធីលើទូស័ព្ទដៃ) គឺជាកន្លែងទូទាត់ប្រាក់ដ៏ឆ្លាតវៃថ្មី ដែលជឿទុកចិត្ត ដោយប្រជាជនចិននៅក្នុងប្រទេសកម្ពុជា។ ទាំងប្រតិបត្តិការអនឡាញ និងប្រតិបត្តិការផ្ទាល់ OneDaPay  ផ្តល់នូវដំណោះស្រាយល្អបំផុតចំពោះ ការទូទាត់ប្រាក់ និងការផ្តល់សំណង ការផ្ទេរប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ នេះគឺជាកម្មវិធីថ្មីមួយ ដែលផ្តល់ជម្រើសដ៏ឆ្លាតវៃសម្រាប់ការគ្រប់គ្រងសាច់ប្រាក់របស់អ្នក។កម្មវិធី OneDaPay មានដូចជា៖ប្តូររូបិយប័ណ្ណទូទាត់វិក្កយបត្រ ផ្ញើ និងទទួលប្រាក់ទូទាត់កាតឥណទានបញ្ចូលទឹកប្រាក់ទូរស័ព្ទទូទាត់ថ្លៃទឹកភ្លើងផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈជាមួយនឹងការរចនាឡើងជាពីរភាសា គឺភាសាចិន និងភាសាអង់គ្លេស កម្មវិធី OneDaPay អាចផ្តល់នូវភាពងាយស្រួលក្នុងាការប្រើប្រាស់សម្រាប់ស្ទើរគ្រប់ជាតិសាសន៍។សូមស្វែងរកព័ត៌មានលម្អិតជាមួយយើង!១. សុវត្ថិភាពសុវត្ថិភាពត្រូវតែមានជាចម្បងនៅពេលនិយាយអំពីសាច់ប្រាក់។ កម្មវិធីទូរស័ព្ទដៃ OneDaPay មានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមជនជាតិចិននៅក្នុងប្រទេសកម្ពុជា កម្មវិធីផ្តល់សេវាផ្នែក ហិរញ្ញវត្ថុ ដែលអាចជឿជាក់បានមួយនេះ ត្រូវបានជឿទុកចិត្ត និងប្រើប្រាស់យ៉ាងទូលំទូលាយ។២. ល្បឿនការប្តូរប្រាក់មិនមានដែនកំណត់ សម្រាប់ប្រតិបត្តិការនៅលើ OneDaPay។ ការផ្ទេរប័ណ្ណ ធនាគារត្រូវបានបញ្ចប់ក្នុងរយៈពេល ២ ទៅ ២៤ ម៉ោង។ ប្រសិនបើអ្នកត្រូវការប្រាក់ជាបន្ទាន់ អ្នកអាចជ្រើសរើសមុខងារដែលកំណត់ប្រតិបត្តិការក្នុងរយៈវេលាខ្លីបំផុត ដើម្បីជួយសម្រួលតាមតម្រូវការរបស់អ្នក។៣. អត្រាប្តូរប្រាក់ត្រឹមត្រូវកម្មវិធីនេះផ្តល់ឱ្យអ្នកនូវអត្រាប្តូរប្រាក់ថ្មីៗ នៅពេលប្តូរពីប្រាក់​ដល្លារ ទៅប្រាក់យ័ន។ អ្នកក៏អាចត្រួតពិនិត្យអត្រាឡើងចុះបានតាមការប្រែប្រួលជាក់ស្តែង ដូច្នេះអ្នកអាច ជ្រើសរើសនៅពេលណា ដែលអ្នកគិតថាវានឹងផ្តល់ផលចំណេញច្រើនបំផុតសម្រាប់អ្នក។៤. ការទូទាត់កាតឥណទានពិតណាស់ OneDaPay ក៏អាចប្រើប្រាស់សម្រាប់ការទូទាត់សងកាតឥណទានបានដោយ ងាយស្រួល។  អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែ ចុះឈ្មោះលេខប័ណ្ណឥណទាន បន្ទាប់មកអ្នកអាចទូទាត់សងបានយ៉ាងងាយ និងឆាប់រហ័ស។៥. បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃអ្នកអាចរីករាយជាមួយការទិញកាតទូរស័ព្ទបានយ៉ាងស្រួល ឬបង់វិក័យប័ត្រទឹកប្រាក់បានទាន់ចិត្ត។ ជាមួយ OneDaPay អ្នកអាចសម្រេចប្រតិបត្តិការគ្រប់យ៉ាង ដោយគ្រាន់តែចុចនៅ លើទូរស័ព្ទដៃរបស់អ្នកប៉ុណ្ណោះ។  ៦. សេវាកម្មហិរញ្ញវត្ថុកម្មវិធីនេះក៏អាចផ្តល់ប្រាក់ចំណូលបន្ថែមបានដែរ ទោះបីជាអ្នកនៅទីណា និងកំពុងធ្វើអ្វីក៏ដោយ។ OneDaPay  មានសេវាប្រាក់បញ្ញើ ដែលមានអត្រាការប្រាក់ខ្ពស់ និងថែមទាំង​ផ្តល់សេវាសន្សំដ៏ល្អមួយផងដែរ។៧. សេវាកម្មបន្ថែមក្រៅពីសេវាកម្មខាងលើ  OneDaPay នឹងផ្តល់ជូននូវសេវាកម្មដឹកជញ្ជូន  ការិយាល័យធ្វើការងារផ្ទាល់ និងសេវាកម្មផ្សេងៗ ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់អ្នកនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពរីករាយ។អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃ។ សូមសាកល្បងទាញយកឥឡូវនេះ!ដើម្បីសិក្សាបន្ថែម អំពីកម្មវិធីដ៏អស្ចារ្យនេះ អ្នកអាចចូលរួមទស្សនាផ្ទាល់នៅក្នុងកម្មវិធីតាំងពិព័រណ៍ លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩។ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រ។  អ្នកតាំងបង្ហាញគម្រោងជាង ១០០ ក្រុមហ៊ុននិងអ្នកទស្សនាជាង ១០,០០០ នាក់ ត្រូវបានរំពឹងនឹងចូលរួមនៅក្នុងកម្មវិធីដ៏ធំសម្បើមមួយនេះ។OneDaPay​ ដែលជាកម្មវិធីលើទូរស័ព្ទដៃដ៏ពេញនិយមនេះនឹងតាំងបង្ហាញនៅស្តង់លេខ ១៦១ ៣៥ និង ៣៦៕សូមចុះឈ្មោះចូលរួមដោយឥតគិតថ្លៃនៅទីនេះ!  ជាមួយគ្នាដែរ អ្នកក៏អាចតាមដាននៅលើហ្វេសប៊ុក ដើម្បីដឹងអំពីការផ្សព្វផ្សាយទាំងអស់ និងការផ្តល់ជូនពិសេសៗរបស់ពិព័រណ៍នេះ៕
តំបន់ភាគខាងជើងឆៀងខាងលិច រាជធានីភ្នំពេញ មានអ្វីរីកចម្រើន និងទាក់ទាញគួរឱ្យកត់សម្គាល់ខ្លះ?
តំបន់ភាគខាងជើងឆៀងខាងលិច រាជធានីភ្នំពេញ មានអ្វីរីកចម្រើន និងទាក់ទាញគួរឱ្យកត់សម្គាល់ខ្លះ?
June 4, 2022, 2:35 p.m.
ជាច្រើនឆ្នាំនៃការជួសជុល និងកែលម្អផ្លូវជាតិលេខ៦ដែលមាន​ប្រវែង​៤០​គីឡូម៉ែត្រ បានលើកមុខមាត់ខណ្ឌជ្រោយចង្វារ និងកំពុងបង្ហាញសម្រស់ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិតូចធំៗជាច្រើនចូលមកវិនិយោគតំបន់នេះឲ្យក្លាយជា «ទីក្រុងនាគរាជសម្តេចតេជោ» លើផ្ទៃដីជាង៣ម៉ឺនហិកតានៃភាគខាងកើតរាជធានីភ្នំពេញ។ចង់ដឹងទេថាមានគម្រោងអភិវឌ្ឍន៍អ្វីខ្លះដែលផុសឡើងក្នុងខណ្ឌជ្រោយចង្វារ និងតាមបណ្ដោយផ្លូវជាតិលេខ៦ ។ តោះ! មកមើលរបាយការណ៍ពី Realestate.com.kh ទាំងអស់គ្នា៖១.ទីក្រុង​រណប​ជ្រោយ​ចង្វារ «ទីក្រុង​នៃ​អនាគត»ជាគម្រោងដែលធ្វើការវិនិយោគដោយ​អ្នកឧកញ៉ា ពុង ឃាវសែ នៃ​ប្រធាន​ក្រុម ប្រឹក្សាភិបាល ក្រុមហ៊ុន​បណ្តាក់​ទុន​វិនិយោគ​កម្ពុជា​ក្រៅ​ប្រទេស (OCIC) ក្នុងទុន​វិនិយោគ ១៦០០​លាន​ដុល្លារ​អាមេរិក​ លើផ្ទៃ​ក្រឡា​សាងសង់មាន​ទំហំ ៣៨៧​ហិកតា​។ ទីក្រុង​រណប​នេះ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​ក្នុង​គម្រោង​ប្លង់មេ និង​មាន​ការ​សាងសង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ ផ្សារ​ទំនើប លំនៅដ្ឋាន​ប្រណិតៗ អគារ​ស្នាក់​នៅ​រួម និងកន្លែងកំសាន្តផ្សេងៗទៀត ។២. ទីក្រុងរណបអ័រគីដេរ ដឺបូតានិកទីក្រុងបូតានិចគឺជាគម្រោងដ៏មហិមាររបស់ Orkide Villa ដែលមានការបំផុស ទៅដោយធម្មជាតិដ៏ស្រស់ស្អាត គម្រោងនេះកំពុងត្រូវបានអភិវឌ្ឍលើដីជាង 200 ហិកតា នៅចន្លោះទន្លេមេគង្គ និងទន្លេសាបជាតំបន់មានការអភិវឌ្ឍចម្រុះដែលផ្តល់នូវលំនៅដ្ឋានតំបន់ពាណិជ្ជកម្ម សាលាអន្តរជាតិ និងសួនច្បារបូទីនទីមួយ នៅក្នុងប្រទេសកម្ពុជា ។៣. ទីក្រុងរណបតេជោមរកត ទីក្រុង មិត្តភាព កម្ពុជា-ចិន នៅតំបន់ទីក្រុងរណបតេជោមរកតដែលមានតម្លៃ វិនិយោគ រហូតដល់ ១,៥០០លាន​ដុល្លារអាមេរិក។ នេះដោយសារសក្តានុ​ពល ផ្លូវជាតិលេខ៦នឹងមានការរីកចម្រើនខ្លាំង ​និងក្លាយជាតំបន់ លំនៅដ្ឋាន និងមជ្ឈ​មណ្ឌលពាណិជ្ជកម្ម យ៉ាងរស់រវើកនាពេលអនាគត ។៤. គម្រោងបុរីតូចធំតំបន់ដែលមានទន្លេព័ទ្ឋជុំវិញនេះ ជាទីតាំងដ៏​ល្អបំផុតសម្រាប់វិនិយោគ ជាតំបន់ដ៏ទាក់ទាញប្រៀបបាន​ដូចជាគ្រាប់ពេជ្រ ដែលមានគម្រោងបុរីជាច្រើនបាន និងកំពុងវិនិយោគនៅតំបន់នេះដូចជា បុរីប៉េងហួត, បុរីវិមានភ្នំពេញ, បុរីឌឹផ្លរ៉ា, បុរីអ័រគីដេ ជាដើម ។៥. គម្រោងសា​លពិរព័​ណ៍របស់ OCICទឹកប្រាក់១៨លាន​ដុល្លារ​អាមេរិកនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុន​បណ្តាក់​ទុន​ វិនិយោគ​កម្ពុជា​ក្រៅ​ប្រទេស (ហៅកាត់ថា OCIC) ​ដើម្បី​សាងសង់​សា​លពិរព័​ណ៍​ដ៏​ធំ​ ​និង​មាន​ស្តង់​ដា​អន្តរជាតិ​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​ ។ សំណង់នៃគម្រោងនេះ ​មាន​ទំហំ​ជាង៣ម៉ឺន​ម៉ែត្រការ៉េ​ ​ក្នុង​នោះ១ម៉ឺន​ម៉ែត្រការ៉េ​ស្ថិតនៅ​ក្រោម​ដី​ ដែល​នឹងប្រើប្រាស់​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ២០២០ខាងមុខនេះ​ ។ជារួមតំបន់ស្ថិតនៅស្របតាម​មាត់ទន្លេ និងផ្លូវជាតិលេខ៦បាននិងកំពុងក្លាយជាទីតាំងនៃការចាប់អារម្មណ៍របស់អ្នក​វិនិយោគជាតិ អន្តរជាតិដែលបាន និងកំពុងស្វែងរកដីដើម្បីសាងសង់បុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានាព្រោះថាតំបន់នេះមិនត្រឹមតែមានខ្យល់អាកាសបរិសុទ្ឋទេតែមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ តាមរយៈស្ពានជ្រោយចង្វារភ្លោះ, ស្ពានឧកញ៉ាលីយ៉ុងផាត់ (ព្រែកព្នៅ), ស្ពានថ្មីដែលនឹងវិនិយោគដោយក្រុមហ៊ុនOCIC តភ្ជាប់ទៅកាន់ តំបន់ជ្រោយចង្វារ ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់នៅក្នុងតំបន់ជ្រោយចង្វារសូមចូលទៅកាន់ Realestate.com.kh!
ក្រសួងដែនដីប្រាប់ពលរដ្ឋខេត្តព្រះសីហនុឲ្យដាក់ដីជួល ជាជាងលក់ដាច់ទៅឲ្យវិនិយោគិន
ក្រសួងដែនដីប្រាប់ពលរដ្ឋខេត្តព្រះសីហនុឲ្យដាក់ដីជួល ជាជាងលក់ដាច់ទៅឲ្យវិនិយោគិន
May 9, 2022, 6:01 a.m.
ថ្លែងកាលពីពេលថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តឲ្យពលរដ្ឋនៅក្នុងខេត្តព្រះសីហនុដាក់ជួលដីទៅឲ្ យវិនិយោគិនវិញ ជំនួសឲ្យការលក់ដាច់ទាំងស្រុង ដើម្បីកុំឲ្យខាតប្រយោជន៍រយៈពេលវែង។ ​នេះបើយោងតាមគេហទំព័ររបស់សមាគមអ្នកសាងសង់កម្ពុជា។«ខ្ញុំអំពាវនាវឲ្យមន្ត្រីថ្នាក់ក្រោមប្រាប់ទៅប្រជាពលរដ្ឋកុំឱ្យលក់ដី ប៉ុន្តែឲ្យដាក់ជួលវិញ។​ ជួលរយៈពេល ២០ ឆ្នាំ ហើយអ្នកជួលនឹងធ្វើអាជីវកម្មរយៈពេល ១៥ ឆ្នាំ បន្ទាប់មកគេនឹងប្រគល់ឲ្យម្ចាស់ដើមវិញ ចុងក្រោយម្ចាស់ដីនឹង ទទួលបានទាំងអគារថែមទៀត។ ប៉ុន្តែបើកលក់ដីនោះវិញ អ្វីគ្រប់យ៉ាងត្រូវចប់»។  នេះជាការលើក ឡើងរបស់ ឯកឧត្តម ជា សុផារ៉ា។ ការលើកឡើងបែបនេះ ដោយសារតែបច្ចុប្បន្នតម្លៃដីធ្លីនៅក្នុងខេត្តព្រះសីហនុបានកើនឡើងយ៉ាងខ្លាំង។ តាមការសិក្សា បាន​បង្ហាញ​ថា តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ដល់ជាង ​៤,០០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ នៅតាមតំបន់ឆ្នេរសំខាន់ៗ ជាពិសេសឆ្នេរ​អូរ​ឈើទាល​ ដែលតំបន់មានសក្តានុពលខ្លាំង និងតម្លៃដីហក់ឡើងខ្ពស់ជាងគេ។​ ម្យ៉ាងវិញទៀតតម្លៃជួលនៅក្នុងខេត្តនេះក៏បានហក់ឡើងយ៉ាងខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។ គេជឿថាសម្រាប់អ្នកដែលមានដីធ្លី ឬអចលនទ្រព្យណាមួយនៅក្នុងខេត្តព្រះសីហនុ គឺអាចស្វែងរកឱកាសវិនិយោគ ដ៏ល្អបំផុតនៅពេលបច្ចុប្បន្ន និងទៅអនាគត៕ស្វែងរកព័ត៌មានប​ន្ថែមសូមចូលកាន់ Realestate.com.kh ឬចង់ទិញ ជួល អចលនទ្រព្យនៅក្រុងព្រះសីហនុ!
ជួបជាមួយ ឌីជេ ណាណា នៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ (Home & Lifestyle Expo)
ជួបជាមួយ ឌីជេ ណាណា នៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ (Home & Lifestyle Expo)
June 6, 2022, 5:02 p.m.
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩នៅក្នុងឆ្នាំនេះ កាន់តែអស្ចារ្យជាងមុនមិនត្រឹមតែមានការតាំងពិព័រណ៍អំពីគម្រោងលំនៅដ្ឋាន និងមានការតាំងបង្ហាញអំពីសេវាកម្ម និងផលិតផលជាច្រើនទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ កាន់តែពិសេសជាងនេះយើងមានជនល្បីឈ្មោះមួយរូប ជាតំណាងនៃកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជានេះ គឺ ឌីជេ ណាណា ដែលជាពិធីការនីដ៏ល្បីឈ្មោះនៅក្នុង ប្រទេសកម្ពុជា។សូមស្វាគមន៍ ឌីជេ ណាណា ដែលបានក្លាយជាអ្នកតំណាងផ្លូវការនៅក្នុងកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ (Home & Lifestyle Expo)។ជម្រើសដ៏ច្រើនសម្បូរបែបRealestate.com.kh មិនត្រឹមតែនាំយកព្រឹតិ្តការណ៍ពិព័រណ៍លំនៅដ្ឋាន តែមួយមុខទេ ប៉ុន្តែមានការតាំង បង្ហាញផលិតផល និងសេវាកម្មជាច្រើនដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែង ដីជេ ណាណា ដែលជាអ្នកផ្តល់ប្រឹក្សាទាក់ទងនឹងជីវិត និងស្នេហា និងជាអ្នកតំណាងផ្លូវការឲ្យពិព័រណ៍នេះផ្ទាល់បានឲ្យដឹងថា “ការទិញលំនៅដ្ឋានមួយគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុភមង្គល បន្ថែមពីនេះតម្រូវការផ្សេងៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ចាំបាច់ត្រូវតែមាន តួយ៉ាងពិព័រណ៍លំនៅដ្ឋានកម្ពុជានេះមានការតាំងបង្ហាញដ៏សម្បូរបែបដែលមានដូចជា លំនៅដ្ឋាន រថយន្ត គ្រឿងបរិក្ខា សិង្ហារឹម សំភារកីឡា និងមានជាច្រើនទៀត។”មានអ្នកចូលរួមបង្ហាញក្នុងពិព័រណ៍នេះមានដូចជា៖ ក្រុមហ៊ុន CC Peninsula Co., LTD គម្រោង CEO KT Pacific គេហទំព័រព័ត៌មានអេឡិកត្រូនិក Tnaot App គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោងលំនៅដ្ឋាន  V-House ក្រុមហ៊ុនអចលនទ្រព្យ V-House, LCJ - H.Y.O (Cambodia) International Real Estate Company Limited ក្រុមហ៊ុន Wufu Center Of Sihanouk ក្រុមហ៊ុន OC Consultancy Services ក្រុម​ហ៊ុន E-Now international Co.,Ltd  ក្រុមហ៊ុនអចលនទ្រព្យ Pointer Property​ ក្រុមហ៊ុន Oneda Asian Investment Group Co.,Ltd​ ក្រុមហ៊ុន China Pacific E&G Investment Co.,Ltd, ក្រុមហ៊ុន E-Gets គម្រោង Open House ក្រុមហ៊ុន Capital Loan គម្រោង Romduol City ក្រុមហ៊ុនអចលនទ្រព្យ Lucky Real Estate Co., Ltd ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Chun Hui Yuan ក្រុមហ៊ុន KH Land ក្រុមហ៊ុន BCCI International គម្រោងបុរី The Flora គម្រោងអភិវឌ្ឍន៍ចម្រុះ Prince Golden Bay ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate គម្រោង Baoli (Cambodia) Real Estate Co Ltd​ ក្រុមហ៊ុន Master Star Land Property ក្រុមហ៊ុន Heng He Group ក្រុមហ៊ុន  Ruiting ក្រុមហ៊ុន Ecoflo និងសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា ក្រុមហ៊ុនទាំង អស់នេះបានចូលរួមជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា។ សូមចូលរួម និងចូលទៅសាក សួរព័ត៌មានបន្ថែមនៅតាមស្តង់ពិព័រណ៍នីមួយៗផងដែរ។ប្រសិនបើអ្នកស្វែងរកលំនៅដ្ឋាន សេវាកម្ម ផលិតផល ផ្សេងទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ ពិព័រណ៍នេះពិតជាមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។ លោកអ្នកនឹងទទួលបានការផ្តល់ជូនដ៏សម្បូរបែប និងមានការបញ្ចុះតម្លៃដ៏ច្រើន។កុំឲ្យឱកាសដ៏ល្អនេះរំលងផុតទៅ! សូមបញ្ជាក់ផងដែរថាលោកអ្នកអាចចូលរួមដោយសេរី។ មានឱកាសឈ្នះរង្វាន់ដ៏ច្រើនសម្បើមលើសពីនេះទៀតមានសិក្ខាសាលាដែលចូលរួមដោយវាលគ្មិនល្បីជាច្រើនអ្នក នឹងលើកយកប្រធានបទដ៏មានប្រយោជន៍សម្រាប់លោកអ្នក។កុំភ្លេចចូលរួមទាំងអស់គ្នាជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo) ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា។ចុះឈ្មោះចូលរួមដោយសេរី លោកអ្នកមានឱកាសឈ្នះរង្វាន់ដ៏ច្រើន!ចុចលីងនេះដើម្បីចុះឈ្មោះ៖ https://realestatekh.lpages.co/reakh-homes-lifestyle-expo-2019-attendee-khmer/ឬចូលទៅកាន់ហ្វេសប៊ុក៖ https://www.facebook.com/events/409617939780977/ទំនាក់់ទំនងក្នុងការកក់ស្តង់៖ +855 78 637 323 (ភាសាខ្មែរ និងចិន) ឬ +855 12 599 699 (អង់គ្លេស).
ស្វែងយល់ពីកម្ចី ២ បែបសម្រាប់ទិញផ្ទះនៅកម្ពុជា
ស្វែងយល់ពីកម្ចី ២ បែបសម្រាប់ទិញផ្ទះនៅកម្ពុជា
May 29, 2022, 2:14 a.m.
យោងតាមការស្ទង់មតិវិស័យអចលនទ្រព្យឆ្នាំ ២០១៨ បានបង្ហាញ ក្នុងចំណោមអ្នកចូលរួមស្ទង់មតិ ចំនួន ២,០០០ នាក់ មាន ៧៥ ភាគរយ បានអះអាងថាពួកគេត្រូវការកម្ចីទិញផ្ទះ។ប្រាកដណាស់ការទិញផ្ទះទាមទារឲ្យមានប្រាក់ដើមច្រើន ដែលអ្នកទិញមួយចំនួនអាចមានលទ្ធភាព គ្រប់គ្រាន់ ខណៈអ្នកទិញមួយចំនួនទៀតត្រូវស្វែងរកកម្ចីពីធនាគារដើម្បីទិញផ្ទះ។ ខាងក្រោមនេះជាលក្ខណៈពីយ៉ាងនៃប្រាក់កម្ចីទិញផ្ទះនៅក្នុងប្រទេសកម្ពុជា៖កម្ចីពីធនាគារនៅពេលដែលធ្វើសំណើខ្ចីប្រាក់ពីធនាគារយើងត្រូវបា្រកដថាត្រូវមានឯកសារសំខាន់ៗមួយចំនួន ដូចជា៖ លិខិតបញ្ជាក់ខែ កិច្ចសន្យាការងារ លិខិតបញ្ជាក់ពីការបង់ពន្ធប្រចាំខែ និងឆ្នាំ និងអត្តសញ្ញាណប័ណ្ណដែលនៅមានសុពលភាព ឬលិខិតឆ្លងដែន។ តាមរយៈធនាគារអ្នកទិញផ្ទះតម្រូវឱ្យមាន ៣០ ភាគរយយ៉ាងតិចនៃតម្លៃអចលនទ្រព្យសរុប ដែលមានន័យថា អ្នកអាចអាចខ្ចីបាន ៧០ ភាគរយ។ ឧទាហរណ៍៖ ប្រសិនបើផ្ទះមានតម្លៃ ១០ ម៉ឺនដុល្លារ អ្នកទិញត្រូវមាន ៣ម៉ឺនដុល្លារ ក្នុងនោះធនាគារនឹងឲ្យខ្ចី ៧ ម៉ឺនដុល្លារ។ ការទាមទារឲ្យមានតម្រូវការបែបនេះ ដោយសារទីផ្សារលំនៅដ្ឋាន និងសេដ្ឋកិច្ចកម្ពុជានៅមាន ហានិភ័យជាងប្រទេសអភិវឌ្ឍន៍។ ដើម្បីការពាររាល់ហានិភ័យណាមួយ ធនាគារតម្រូវឱ្យ ដាក់ប្រាក់តម្កល់ខ្ពស់ ជាមួយនឹងនឹងអត្រាការប្រាក់ខ្ពស់ចាប់ពី ៨ ទៅ ១៣ ភាគរយក្នុងមួយឆ្នាំ។ ទោះយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ន​នេះ អ្នកជំនាញអចលនទ្រព្យជឿថា ការទិញផ្ទះ ដោយប្រើប្រាស់កម្ចីពីធនាគារអាចធានាបានសុវត្ថិភាពខ្ពស់។  កម្ចីពីគម្រោង ឬអ្នកភិវឌ្ឍន៍អ្នកមួយចំនួនមួយមិនចង់ខ្ចីប្រាក់ពីធនាគារនោះទេ ដោយសារធនាគារមានលក្ខខណ្ឌតឹងតែង ដូចនេះពួកគេត្រូវស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីអាចទិញផ្ទះបាន។ មធ្យោបាយគឺការទទួល យកកម្ចីពីអ្នកអភិវឌ្ឍន៍ដោយផ្ទាល់ ឬជាទូទៅហៅថា ការបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍។ បុរីបានដើរតួទីជាធនាគារសម្រាប់អ្នកដែលចាប់អារម្មណ៍ទិញលំនៅដ្ឋាន និងរស់នៅក្នុងគម្រោងបុរីរបស់ពួកគេ។ជាទូទៅ ផ្ទះក្នុងបុរីមានតម្លៃទាប​ មធ្យម និងខ្ពស់ទៅតាមប្រភេទនីមួយៗរបស់វា។ យ៉ាងណាមិញ ដំណើការនៃទិញផ្ទះ ដោយបង់ផ្ទាល់ជាមួយបុរីមានលក្ខខណ្ឌងាយស្រួល ទាំងផែនការ នៃការបង់ ប្រាក់ និងឯកសារចាំបាច់ដែលតម្រូវ។ កម្ចីទិញផ្ទះពីអ្នកអភិវឌ្ឍន៍បុរីមានភាពងាយស្រួល ដោយសារការមិនតម្រូវឲ្យបង់ប្រាក់តម្កល់ច្រើន និងមិនទាមទារឲ្យមានឯកសារពាក់ព័ន្ធច្រើន។ នេះជាឱកាសដ៏ល្អបំផុត សម្រាប់អ្នកមិនមានលទ្ធភាពខ្ចីប្រាក់ពីធនាគារ  ពួកគេអាចងាកទៅរក ហិរញវត្ថុពីអ្នកអភិវឌ្ឍន៏បុរីវិញ ដើម្បីទិញផ្ទះក្នុងក្ដីសុបិន្តរបស់ពួកគេបាន។ ជារួមទៅ អ្នកអភិវឌ្ឍន៍បុរីគឺជាអ្នកលក់ផង និងជាធនាគារផង។ ប៉ុន្តែអ្នកទិញមិនអាចខ្ចីប្រាក់ពី អ្នកអភិវឌ្ឍន៍មួយទៅទិញ ផ្ទះនៅក្នុងគម្រោងផ្សេង មួយទៀតបានឡើយ។ សូមចងចាំថា ក្នុងករណីដែលអ្នកទិញមិនបានបំពេញកិច្ចព្រៀមព្រៀងបង់ប្រាក់ ដែលបានចែង ក្នុងកិច្ចសន្យាដូចជា៖ ការបង់ប្រាក់ប្រចាំខែមិនទាន់ពេល ឬការខកខានបង់ប្រាក់ ម្ចាស់បុរីមានសិទ្ធិ ស្របច្បាប់ក្នុងការលក់ផ្ទះទាំងនោះវិញនៅក្នុងទីផ្សារ៕ចង់ស្វែងយល់ពីព័ត៌មានថ្មីៗនៃទីផ្សារអចលនទ្រព្យកម្ពុជា! ឬអ្នកត្រូវការកម្ចីទិញផ្ទះមែនទេ សូមចូលទៅកាន់ Realestate.com.kh!
JICA បានបោះលុយមួយចំនួនធំ សង់ស្ពានចំនួន៥នៅខេត្តក្រចេះ
JICA បានបោះលុយមួយចំនួនធំ សង់ស្ពានចំនួន៥នៅខេត្តក្រចេះ
June 2, 2022, 9:04 p.m.
ខេត្តក្រចេះមានសក្ដានុពលជាគោលដៅបរិស្ថាន និងអេកូទេសចរណ៍ ដែលមានរមណីយដ្ឋានព្រែកកាំពីដែលមានសត្វផ្សោតទឹកសាបដ៏កម្រនៅលើពភពលោក។ បច្ចុប្បន្នខេត្តក្រចេះមានផ្លូវគមនាគមន៍តភ្ជាប់៣ខ្សែគឺផ្លូវជាតិលេខ៧A ចម្ងាយ៣៤0គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងផ្លូវកៅស៊ូកំណាត់ផ្លូវជាតិលេខ៧៣មួយខ្សែកាត់ស្រុកតំបែខេត្តត្បូងឃ្មុំមកទល់នឹងស្រុកឆ្លូង និងមានផ្លូវតាមជួរមាត់ទនេ្លមួយខ្សែទៀតមានចម្ងាយប្រហាក់ប្រហែលនឹងផ្លូវទឹកទនេ្លមេគង្គ២២០គីឡូម៉ែត្រ ។អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីច្បាប់កម្មសិទ្ធិដីធ្លីនៅកម្ពុជា!លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានបោះលុយមួយចំនួនធំសាងសង់ស្ពានសំខាន់ៗចំនួន៥នៅបណ្ដោយកំណាត់ផ្លូវលេខ៧៣ពីក្រចេះទៅឆ្លូង ។ស្ពានដែលកំពុងសាងសង់នេះរួមមាន ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូងដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥គឺស្ពានពាមទេ ស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ ដែលស្ពានទាំង៥មានប្រវែងសរុប ៤៦០ម៉ែត្រ។លោកបានបន្ថែមថាគម្រោងនេះកំពុងសាងសង់ដោយក្រុមហ៊ុនសំណង់ HAZAMA ដែលនឹងត្រូវចំណាយពេល ២៨ខែក្នុងការសាងសង់ ពោលគឺនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
ខេត្តចំនួន២នៅកម្ពុជាត្រូវបានរដ្ឋាភិបាល​ជប៉ុន ជួយ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​វិស័យ​អប់រំឡើងវិញ​
ខេត្តចំនួន២នៅកម្ពុជាត្រូវបានរដ្ឋាភិបាល​ជប៉ុន ជួយ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​វិស័យ​អប់រំឡើងវិញ​
May 29, 2022, 4:17 a.m.
(រូបភាពតំណាង)«គម្រោង​ទ្រង់ទ្រាយ​តូចសន្តិសុខ​មនុស្សជាតិ» របស់រដ្ឋាភិបាល​ជប៉ុនបាន​ផ្ដល់​ជំនួយ​ឥតសំណង​ក្នុងទំហំ​ទឹកប្រាក់​ជិត២៧​ម៉ឺន​ដុល្លារសម្រាប់​ការស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រនៅ​ខេត្តឧ​ត្ត​រ​មានជ័យ ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ខេត្ត បាត់ដំបង និង​ការ​បំពាក់​គ្រឿង​បរិក្ខារ​សិក្សានៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគខេត្ត​បាត់ដំបង ។ការ​ផ្ដល់​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​នេះធ្វើឡើង​នា​រសៀល​ថ្ងៃទី១៣ ខែមីនា​ឆ្នាំ ២០១៩ ដោយមាន​ការចូលរួម​ដោយ ឯកឧត្ដម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ិ​សា ឯកអគ្គរាជទូត ជប៉ុន ប្រចាំ​កម្ពុជា និង​តំណាង​ទទួល​ជំនួយ​ទាំង៣​របស់​កម្ពុជា​។​អានអត្ថបទបន្ថែមអំពី៖ ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស!​ឯកឧត្ដម ​ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ិ​សា បាន​បញ្ជាក់​ថារដ្ឋាភិបាល​ជប៉ុនផ្ដល់ជំនួយ​ជិត៩​ម៉ឺន​ដុល្លារ​ដ​ដល់​ប្រធាន​មន្ទីរ​ធនធាន​ទឹក ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រាប់​ការស្ដារ​ប្រព័ន្ធធារាសាស្ត្រទំនប់​អូរ​ស្នូក មាន​ប្រ​វែង ១០៥០ ម៉ែត្រ ដែលមាន​ទីតាំង​ក្នុង ក្រុង សំរោង ខេត្ត ឧ​ត្ត​រ​មានជ័យ​។ ក្នុង​គម្រោង​នេះ​ផ្ទាល់​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន ប្រមាណ១៣០០នាក់​អាច​ទទួលបាន​ប្រព័ន្ធ​ស្រោចស្រព​មាន​ស្ថេរភាព និង​អាច​បង្កើន​ផ្ទៃដី​កសិកម្ម​ផងដែរ​ ។​សម្រាប់​គម្រោង​ទី២មាន​ថវិកាជិត៩​ម៉ឺន​ដុល្លារ ជួយ​ដល់​ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តបាត់ដំបង ការស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ បឹង​ខ្ទុំ ប្រវែង​១៦៥០ម៉ែត្រ​ ដែល​មាន​ទីតាំង​ក្នុង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​គម្រោង​នេះ​ផ្ទាល់​អាច​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ជាច្រើន ​រយ​នាក់​ក្នុង​ការងារ​កសិកម្មជាពិសេស​ដំណាំ​ស្រូវសែន​ក្រអូប​។​គម្រោង​ទី​៣មាន​ថវិកា​ជាង៨​ម៉ឺន៥​ពាន់​ដុល្លារ ដោយ​គម្រោង​មួយ​នេះ​ជួយ​ដល់ការពង្រីក​បន្ថែម​បរិក្ខារ​សាលារៀន និង​តម្លើង​សម្ភារៈ​ បណ្ដុះបណ្ដាល ​ក្នុង​វិទ្យាស្ថាន​ ពហុបច្ចេកទេស​ភូមិភាគ​ខេត្តបាត់ដំបង ។​គួរបញ្ជាក់ផងដែរថាជំនួយឥតសំណង​ទាំង៣​គម្រោង​ខាងលើនេះគឺ​ស្ថិតក្រោមជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​ គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិដែល​ជប៉ុនជួយ​ដល់​កម្ពុជា​ ​តាំងពី​ឆ្នាំ ១៩៩១មកម្ល៉េះ ៕ប្រភពពី៖ ទូរទស្សន៍បាយ័នស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
វៀតណាមសុខចិត្តទ្រាំលំបាក ជម្លៀសប្រជាជន៤០០០គ្រួសារ ចេញដើម្បីធ្វើផ្លូវល្បឿនលឿន
វៀតណាមសុខចិត្តទ្រាំលំបាក ជម្លៀសប្រជាជន៤០០០គ្រួសារ ចេញដើម្បីធ្វើផ្លូវល្បឿនលឿន
May 9, 2022, 6:01 a.m.
(រូបភាពតំណាង)វៀតណាមបានរើខ្លួនចេញពីឋានៈដែលជាប្រទេសក្រីក្របំផុតមួយក្នុងលោក មកក្លាយជាប្រទេសដែលមានអត្រាការអភិវឌ្ឍខ្លាំងបំផុតមួយនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗជាច្រើន។​  ទន្ទឹមនឹងនេះរដ្ឋាភិបាលវៀតណាមបានអនុម័តការសិក្សា និងគម្រោងសាងសង់ជាច្រើនពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវ ថ្នល់ ស្ពាន និងអគារជាច្រើនដែលគម្រោងទាំងនេះសុទ្ធតែជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។​អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្មនៅកម្ពុជា!តួយ៉ាង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ លោក វៀង វ៉ាន់ថេ (Nguyen Van The)​រដ្ឋមន្ត្រីក្រសួងគមនាគមន៍វៀតណាមបានធ្វើសេចក្តីប្រកាសជាផ្លូវការមួយទាក់ទិននឹងការបំលាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋខ្លួនដែលរស់នៅក្នុងផ្ទៃដីទំហំប្រមាណ៤៨០០ហិចតា(ក្នុងខេត្តចំនួន១៣)ឱ្យទៅរស់នៅកន្លែងផ្សេង (នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន វៀតណាម)។គោលបំណងនៃការជម្លៀស និងបំលាស់ទីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរបស់ខ្លួននេះ ត្រូវបានធ្វើឡើងនៅក្នុងគោលបំណងដើម្បីយកកន្លែងដែលប៉ះពាល់នេះដើម្បីសាងសង់ផ្លូវល្បឿនលឿន (expressway) ដែលលាតសណ្ធឹងពីភាគខាងជើងទៅភាគខាងត្បូង។គម្រោងនេះបានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបជាង៤០០០គ្រួសារ ដោយក្នុងនោះទាំងសំណងទាំងការចំណាយសាងសង់នឹងធ្វើឡើងអស់ទឹកប្រាក់ប្រមាណ៥៣៣.៨លានដុល្លារ។ចំណែកឯសំណង់ទៅដល់ប្រជាពលរដ្ឋដែលត្រូវរើលំនៅដ្ឋានរបស់ខ្លួននោះនឹងត្រូវចេញឱ្យមុនពេលត្រីមាសទី២ក្នុងឆ្នាំ២០១៩នេះ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនេះចាប់ផ្តើមការដ្ឋានសាងសង់បានកាន់តែលឿន។​គូសបញ្ជាក់ផងដែរថាផលប៉ះពាល់ទៅលើប្រជាជនជាង៤០០០គ្រួសារនេះគឺគ្រាន់តែជំហានដំបូងមួយដែលជាផ្នែកនៃគម្រោងតែប៉ុណ្ណោះ ដោយក្នុងនោះគម្រោងផ្លូវល្បឿនលឿននេះទាំងមូលនឹងមានសរុប១១កំណាត់ ដែលនឹងចំនាយទឹកប្រាក់សរុប៥.០៦ពាន់លានដុល្លារ ដោយមានប្រវែងសរុប២០០០គីឡូម៉ែត្រតភ្ជាប់ពីខេត្តណាំដិញ (នៅជិតរដ្ឋធានីហាណូយ) ទៅកាន់ខេត្តវិញឡុង គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥៕ស្វែងរកគម្រោងបុរីសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ប្រទេសទាំង១០ដែលជាប់ឈ្មោះជាប្រទេសល្អបំផុតសម្រាប់ប្រជាជនចូលនិវត្តន៍រស់នៅ
ប្រទេសទាំង១០ដែលជាប់ឈ្មោះជាប្រទេសល្អបំផុតសម្រាប់ប្រជាជនចូលនិវត្តន៍រស់នៅ
June 3, 2022, 2:50 a.m.
ឋានសួគ៌នាពេលចូលនិវត្តន៍គឺជាក្តីស្រមៃដ៏ធំមួយដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាព្យាយាមធ្វើការរកស៊ីដើម្បីស្រនុកខ្លួននៅពេលដែលខ្លួនចាស់ទៅ។ថ្វីបើការផ្លាស់ប្តូរទីលំនៅនៅពេលដែលចូលនិវត្តន៍មិនមែនជារឿងទូទៅដែលកើតមានសម្រាប់ពលរដ្ឋខ្មែរក៏ពិតមែន ប៉ុន្តែនិន្នាការមួយនេះបានកើតមានឡើងនៅក្នុងប្រទេសជាច្រើន ជាពិសេសគឺសម្រាប់ប្រជាជននៅប្រទេសអភិវឌ្ឍន៍ ដែលពួកគេតែងតែធ្វើចំណាកស្រុកទៅរស់នៅក្រៅប្រទេសដើម្បីសោយសុខពេលវេលា និងប្រាក់ដែលពួកគេខំសន្សំកន្លែងមក។​អានអត្ថបទទាក់ទងអំពី៖ ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស!តួយ៉ាងក្នុងចំនោមប្រទេសជាច្រើនក្នុងពិភពលោកក្នុងនោះមានប្រទេសចំនួន១០ដែលត្រូវបានគេចាត់ទុកជាប្រទេសដែលសាកសមបំផុតសម្រាប់អ្នកដែលចង់ចំនាកស្រុកដើម្បីរស់នៅពេលដែលពួកគេចូលនិវត្តន៍ (នេះបើយោងការដកស្រង់ចេញពីតារាងការចូលនិវត្តន៍ទូទាំងសកលលោកប្រចាំឆ្នាំ២០១៩ រឺ  (The Annual Global Retirement Index 2019)។ដើម្បីចាត់ទុកថាប្រទេសនោះជាប្រទេសដែលល្អបំផុតសម្រាប់និវត្តន៍ជន គេមើលទៅលើកត្តាសំខាន់ៗមួយចំនួនរួមមានដូចជាស្ថានភាពនៃការទិញទំនិញ ការវិនិយោគលើអចលនទ្រព្យ ទិដ្ឋាការរស់នៅរបស់ជនចូលនិវត្តន៍រយះពេលយូរ ថ្លៃចំណាយជីវភាព សន្តិសុខសុវត្ថិភាព បរិស្ថាន និងបែបផែននៃការរស់នៅនៅក្នុងប្រទេសនោះជាដើម។​ប្រទេសទាំង១០នោះមានដូចជា៖១០. ប្រទេសអេស្ប៉ាញ៩. ប្រទេសថៃ៨. ប្រទេសពេរ៉ូ៧​. ប្រទេសព័រទុយហ្គាល់៦. ប្រទេសកូឡុំប៊ី៥. ប្រទេសម៉ាឡេស៊ី៤. ប្រទេសអេក្វាដ័រ៣. ប្រទេសម៉ិចស៊ីកូ២. ប្រទេសកូស្តារីកា១. ប្រទេសប៉ាណាមាសម្រាប់ប្រទេសទាំង១០នេះ ភាគច្រើនគឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិចឡាទីនដោយសារតែភាគច្រើនប្រជាជនដែលធ្វើចំណាកស្រុកទៅរស់នៅលំហែកាយក្រោយពេលចូលនិវត្តន៍នេះភាគច្រើនសុទ្ធតែជាជនជាតិស្បែកស រឺជនជាតិអឺរ៉ុប។ ថ្វីបើបែបនេះមែនសព្វថ្ងៃនេះអត្រាប្រជាជនអាស៊ីវ័យចំណាស់មួយចំនួនក៏ចាប់ផ្តើមមានទម្លាប់ដូចជាជនជាតិអឺរ៉ុបដែរ (ឧទាហរណ៍ដូចជាប្រជាជនជប៉ុនជាដើម)។ជាក់ស្តែងរដ្ឋាភិបាល និងអ្នកវិនិយោគជប៉ុនបានសហការជាមួយប្រទេសមួយចំនួន ដែលក្នុងនោះរួមមានទាំងប្រទេសកម្អុជាផងដែរដើម្បីសាងសង់ និងបង្កើតជាសហគមន៍មួយសម្រាប់ជនជាតិជប៉ុនដើម្បីឱ្យពួកគេអាចមករស់នៅក្នុងប្រទេសកម្ពុជាបាននៅពេលដែលពួកគេផុតអាយុបំពេញការងារបាន ដែលគម្រោងលំនៅដ្ឋានទាំងនោះឃើញថាបានទទួលការគាំទ្រគួរសមពីសំណាក់ជនជាតិជប៉ុនផ្ទាល់ក៏ដូចជាប្រជាជនខ្មែរទូទៅទៀតផង។ទោះជាបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់ទទួលបានតំណែងណាមួយនៅក្នុងចំណាត់ថ្នាក់ប្រទេសទាំង១០ដូចដែលរៀបរាប់ខាងលើក៏ពិតមែន ប៉ុន្តែជាមួយនឹងការអភិវឌ្ឍក៏ដួចជាគោលនយោបាយលើកទឹកចិត្តផ្សេងៗកម្ពុជាអាចនឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយសម្រាប់អ្នកចូលនិវត្តន៍នៅថ្ងៃអនាគតយ៉ាងខ្លីខាងមុខ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!