+855 92 92 1000
Logo

Recent Articles

ខេត្តបាត់ដំបង៖ វិស័យអចលនទ្រព្យដើរយឺតបន្តិច ប៉ុន្តែមា​នសក្តានុពលខ្លាំងផ្នែកពាណិជ្ជកម្ម
ខេត្តបាត់ដំបង៖ វិស័យអចលនទ្រព្យដើរយឺតបន្តិច ប៉ុន្តែមា​នសក្តានុពលខ្លាំងផ្នែកពាណិជ្ជកម្ម
June 7, 2022, 7:10 a.m.
ខេត្តបាត់ដំបនមានផ្ទៃដីចំនួន ១១,៧៤៨ គីឡូមែត្រការ៉េ និងមានប្រជាជនចំនួន​ ១,២៨៣,២២៣ នាក់។ ខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាល មានបំណងប្រែក្លាយខេត្តនេះឲ្យទៅជាតំបន់ សេដ្ឋកិច្ចស្នូលត្រឹមឆ្នាំ២០៣០។អ្នកតំណាងរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ប្រចាំខេត្តបាត់ដំបងបានឲ្យថា ខេត្តបាត់ដំបងមាន ការអភិវឌ្ឍន៍លើផ្នែកអចលនទ្រព្យគួរឲ្យកត់សម្គាល់ដែរ ប៉ុន្តែហាក់នៅមានភាពយឺត​យ៉ាវជាងតំបន់ដ៏ទៃ។ បើទោះបីជាយ៉ាងណាលោកបញ្ជាក់ថាបាត់ដំបងមាន​សក្តានុពលសម្រាប់ពាណិជ្ជកម្ម​នៅពេលអនាគត។ ផែនការអភិវឌ្ឍន៍ដីខេត្តបាត់ដំបងដីនៅក្នុងខេត្តបាត់ដំបងត្រូវបានបែងចែកជា ៥ តំបន់ផ្សេងគ្នាដូចជា៖ នគរូបនីយកម្ម តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម និងឧស្សាហកម្ម តំបន់ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្រ្ត និងសមាហរណកម្មចំរុះ បើយោងតាមអនុក្រឹត្យស្តីពីការដាក់ឲ្យប្រើប្រាស់ផែនការរៀបចំដែនដីខេត្តបាត់ដំបង។ ស្ថានភាពវិស័យទេសចរណ៍ និងវិស័យសណ្ឋាគារដោយសារតែជាខេត្តដែលសំបូរទៅដោយតំបន់ទេសចរណ៍ ទាំងតំបន់ប្រវត្តិសាស្រ្តនិងធម្មជាតិ ដូចជាសំណង់ប្រវត្តិសាស្រ្ត រូងប្រជៀវ និងរថភ្លើងឬស្សី ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន។ ការទាក់ទាញទេសចរនេះ បានធ្វើឲ្យវិស័យបដិសណ្ឋាកិច្ច ដូចជាសណ្ឋាគារ ផ្ទះសំណាក់មានការរីកលូតលាស់យ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការផ្នែកទេសចរណ៍។ ជាក់ស្តែងតម្លៃបន្ទប់ដែលខ្ពស់បំផុតនៅខេត្តបាត់ដំបង ដែលមានប្រដាប់ទៅដោយបរិក្ខារដូចជា៖ អាងហែលទឹកជាដើមមានតម្លៃពី ៨០ ដុល្លារ ទៅ ១២០ ដុល្លារ ហើយតម្លៃកណ្តាលមានពី ៣០ ដុល្លារទៅ ៧០ ដុល្លារក្នុងមួយយប់។ទោះយ៉ាងណាន ភ្ញៀវទេសចរក៏អាចរកបាននូវបន្ទប់ដែលមានតម្លៃត្រឹមតែ ១០ ដុល្លារផងដែរ។ដូច្នេះ គេរំពឹងថា ផែនការអភិវឌ្ឍន៍ក្រុងនឹងធ្វើឲ្យវិស័យសណ្ឋាគារ និងផ្ទះសំណាក់រីកមុខមាត់ថ្មី ដោយវាជាការលើកទឹកចិត្តដល់អ្នកវិនិយោគទុនលើសណ្ឋាគារទំនើបឲ្យបោះទុនប្រកបអាជីវកម្មក្នុងតំបន់នោះផងដែរ។ ជាភ័ព្ទសំណាងល្អភ្ញៀវទេសចរកាន់តែច្រើនឡើងបានកំពុងតែជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅកំសាន្ត ហើយគម្រោងផែនការអភិឌ្ឍន៍នេះ នឹងផ្លាស់ប្តូរមុខមាត់ខេត្តបាត់ដំបងនៅពេលឆាប់ៗខាងមុខនេះ។អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺអចលនទ្រព្យនៅខេត្តបាត់ដំបង នឹងមានការប្រែប្រួលខ្លាំងផងដែរ។ ទស្សនវិស័យនៃផែនការអភិវឌ្ឍន៍នេះ នឹងជាកតាលីករជំរុញឲ្យមានការបោះទុនវិនិយោគចូលក្នុងខេត្តនេះ​ ដោយសារតែតែតំបន់នេះខេត្តដែលអំណោយផលលើគ្រប់វិស័យ រាប់ចាប់តាំងពីវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ថ្មីៗនេះក្រុមហ៊ុនចិនបានបន្ថែមទុនបន្ថែមនៅក្នុងខេត្តបាត់ដំបងផងដែរ។ តម្លៃអចលនទ្រព្យទាក់ទងនឹងតម្លៃដីវិញ បើតាមអ្នកតំណាងភ្នាក់ងារវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ប្រចាំខេត្តបាត់ដំបង់បានឲ្យដឹងថាដីនៅក្នុងខេត្តបាត់ដំបងចាប់ផ្តើមមានកំណើនគួរឲ្យកត់ សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាក់ស្តែងដីនៅកណ្តាលក្រុងតំបន់មានសក្តានុពលដូចជា សង្កាត់ស្វាយប៉ោ គឺមានតម្លៃចន្លោះពី ២,៤០០ ដុល្លារ ទៅដល់ ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីចេញក្រៅក្រុងមានតម្លៃជាមធ្យមចាប់ពី ១០០ ដុល្លារ ទៅ ៣០០ ដុល្លារក្នុងមួយមែត្រការ៉េ។នៅខេត្តបាត់តំបងមានផ្ទះវីឡាច្រើនចាប់ពីវីឡាធម្មតា រហូតដល់ផ្ទះវីឡាប្រណិត ដែលមានទំហំផ្សេងៗ គ្នា។ ភាគច្រើនស្ថិតនៅតាមជាយក្រុង​ ចំពោះវីឡាខ្នាតតូចមានតម្លៃចាប់ពី ៥០,០០០ ដុល្លារ ចំណែកវិឡាខ្នាតធំវិញគឺមានតម្លៃរហូតដល់ ៦០០,០០០ ដុល្លារ។ លើសពីកន្លែងស្នាក់នៅធម្មតា ជាទូទៅផ្ទះវីឡាទាំងនេះត្រូវបានគេប្រើជាការិយាល័យការងារ និងមួយចំនួនទៀតជាផ្ទះលម្ហែ។អានព័ត៌មានបន្ថែមពីខេត្តបាត់ដំបង  ឬចង់រកអចលនទ្រព្យនៅបាត់ដំបង។ អ្នកក៏អាចស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅកម្ពុជាលើគេហទំព័រ Realestate.com.kh
គម្រោងបុរីដ៏ធំមួយប្រាប់ពីគន្លឹះដែលខ្លួនអាចលក់ផ្ទះជាង ២,០០០ ល្វែងក្នុងរយៈពេលត្រឹមតែ ៤ ខែ
គម្រោងបុរីដ៏ធំមួយប្រាប់ពីគន្លឹះដែលខ្លួនអាចលក់ផ្ទះជាង ២,០០០ ល្វែងក្នុងរយៈពេលត្រឹមតែ ៤ ខែ
June 4, 2022, 12:48 a.m.
សំណង់អចលនទ្រព្យប្រភេទលំនៅដ្ឋានយ៉ាងសម្បូរបែបត្រូវបានគេឃើញមានការសាងសង់ឡើងយ៉ាងគំហុកទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ស្របពេលដែលកំណើន និងចំណូលរបស់ប្រជាជនក៏មានការកើនឡើងដូចគ្នា ដែលនិន្នាការមួយនេះបានធ្វើឱ្យការផ្គត់ផ្គង់ និងតម្រូវការលំនៅដ្ឋានការកើនឡើងគួរឱ្យកត់សម្គាល់។មិនថាលំនៅដ្ឋានប្រភេទខុនដូ បុរី ឬដីឡូដ៍សុទ្ធតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយសារតែអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកសុទ្ធតែបានសម្លឹងឃើញពីឳកាសវិនិយោគមួយនេះ។ តួយ៉ាងដូចជានៅរាជធានីភ្នំពេញតែមួយ មានបុរីមិនក្រោម ១០០ គម្រោងនោះទេ ដែលបានបើកទ្វារចាំបំពេញតម្រូវការរបស់អ្នកស្វែងរកទិញលំនៅដ្ឋាន។ ក្នុងនោះ​ បុរី វី អាយ ភី ដែលជាបុរីតម្លៃសមរម្យបានលេចមុខមាត់ និងទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុង ស្រុក។ជាមួយនឹងល្បឿននៃការលក់ដ៏មិនគួរឱ្យជឿ បុរី វី អាយ ភី បានលក់ផ្ទះគម្រោងទី២របស់ខ្លួនរហូត ដល់ទៅ ២,០០០ខ្នង ដោយប្រើប្រាស់ពេលត្រឹមតែ ៤ ខែប៉ុណ្ណោះ។ តាមរយៈការសម្ភាសន៍ផ្ទាល់ពីក្រុមការងារជាមួយនឹងលោក ស៊ុម ស៊ីដែត ប្រធានផ្នែកទីផ្សារ និងផ្នែកលក់របស់បុរី វី អាយ ភី ដើម្បីស្វែងយល់អំពីយុទ្ធសាស្ត្រ និងគន្លឹះ ដែលធ្វើឱ្យបុរីមួយនេះអាចលក់បានដាច់ខ្លាំងបែបនេះ។  ខាងក្រោមនេះគឺជាចំណុចគន្លឹះសំខាន់ៗ ដែលលោក ស៊ុម ស៊ីដែតបានលើកឡើងដោយផ្នែកទឡើងស្ថានភាពជាក់ស្តែងនៃការងាររបស់លោក។១. កេរ្តិ៍ឈ្មោះបុរីដើម្បីលក់អចនលទ្រព្យបានជោគជ័យ លោកស៊ីដែនជឿថា ទំនុកចិត្តពីអតិថិជនគឺជារឿងសំខាន់បំផុត។ ដោយសម្លឹងឃើញពីចំំណុចនេះហើយ ទើបបុរី វី អាយ ភី បានព្យាយាមយ៉ាងស្វះស្វែងនៅក្នុងការពង្រឹងរ្តិ៍ឈ្មោះរបស់គម្រោងឱ្យបានល្អប្រសើរតាមរយៈការផ្តល់ជូនបុរីដែលមានស្តង់ដារ និងតម្លៃសមរម្យ។ ជាក់ស្តែងភ្ញៀវមួយចំនួនរបស់គម្រោងបុរី វី អាយ​ ភី នៅកំពង់សោម គឺជាភ្ញៀវដែលមានទិញផ្ទះនៅបុរី វី អាយ ភី នៅភ្នំពេញរួចទៅហើយ ដោយសារពួកគាត់មានការជឿជាក់ចំពោះក្រុមហ៊ុនមួយនេះ។ ស្វែងយល់ពីឯកសារផ្លូវច្បាប់ពេលទិញផ្ទះក្នុងបុរី! ២. ទីតាំងដោយសារតែខេត្តព្រះសីហនុពេលនេះកំពុងមានការបោះជំហានយ៉ាងលឿនបំផុតក្នុងវិស័យអចលនទ្រព្យ ដូច្នេះហើយការជ្រើសយកទីតាំងមកសាងសង់បុរីនេះ គឺពិតជាដោយមើលឃើញលើសក្តានុពល និងអនាគតនៃតំបន់នេះ។ ម្យ៉ាងវិញទៀត បុរី វី អាយ ភី ស្ថិតនៅក្បែរទីប្រជុំជនទៀតផង ដោយចំណាយមិនដល់ ២០ នាទីនោះឡើយ ដើម្បីធ្វើដំណើរទៅកាន់ឆ្នេរអូរឈើទាល។ រីឯនៅឯទីតាំងផ្ទាល់ ក៏មានផ្សារសហគមន៍ផ្ទាល់ខ្លួនក្នុងបុរី ក៏ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើននៅក្បែរនោះដែរ។​៣. តម្លៃបើនិយាយពីតម្លៃវិញ លោក លោក ស៊ីដែត បញ្ជាក់ថា បុរី វី អាយ ភី ផ្តល់ជូននៅតម្លៃយ៉ាងសមរម្យបំផុត ដែលផ្តល់ឱកាសឱ្យអតិថិជនគ្រប់រូប ជាពិសេសអ្នកមានចំណូទាប និងមធ្យមក៏អាចក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃរបស់ខ្លួនបានដែរ។ លើសពីនេះទៀត ខាងក្រុមហ៊ុនផ្ទាល់ក៏មានជាការបង់រំលោះរយៈពេលយូររហូតដល់ទៅ ១៥ ឆ្នាំសម្រាប់អតិថិជនចង់បង់ប្រាក់ផ្ទាល់ជាមួយគម្រោង។៤. គុណភាពសំណង់លើកឡើងពាក់ព័ន្ធនឹងគុណភាព លោកបានបញ្ជាក់ថាគម្រោងនីមួយៗត្រូវធានាពីគុណភាព ត្រឹមត្រូវដល់អ្នកទិញ។ គម្រោងបុរី វី អាយ​ ភីបានសាងសង់ផ្ទះរាប់ពាន់ខ្នងហើយដើម្បីធានាបានគុណភាពយូរអង្វែង គម្រោងបានជ្រើសរើសក្រុមអ្នកអភិវឌ្ឍន៍សុទ្ធតែជាវិស្វករជំនាញដែលមានបទពិសោធន៍ក្នុងការសាងសង់លំនៅដ្ឋានជាច្រើនឆ្នាំមកហើយ។ បន្ថែមលើនេះទៀត ក្រុមវិស្វករជំនាញទាំងអស់បានយកចិត្តទុកដាក់យ៉ាងសកម្មបំផុតទៅលើការត្រួតពិនិត្យលើការសាងសង់ និងគុណភាពសំណង់ផ្ទាល់ខ្លួនឯង ដើម្បីធានាថារៀងរាល់ផ្ទះរបស់បុរី វី អាយ​ ភី នីមួយៗសុទ្ធតែធ្វើទៅតាមស្តង់ដារផ្លូវការដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។​៥. បណ្តាញនៃភ្នាក់ងារលក់ក្រៅពីចំណុចទាំងឡាយខាងលើ ការរៀបចំបណ្តាញភ្នាក់ងារលក់គម្រោងរបស់បុរី វី អាយ ភី ក៏បានរៀបចំយ៉ាងយកចិត្តទុកដាក់ផងដែរ ពោលគឺបុគ្គលិកផ្នែកលក់ម្នាក់ៗសុទ្ធតែត្រូវបានហ្វឹកហ្វឺនបង្ហាត់ប​ង្ហាញពីយុទ្ធសាស្ត្រនៃការលក់ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ។ លើសពីនេះទៅទៀត បុរី វី អាយ ភី​ ក៏មានរៀបចំទីតាំងលក់គម្រោងនៅកន្លែងផ្សេងៗគ្នា ដើម្បីងាយស្រួលឱ្យអតិថិជនស្វែងរក និងសាកសួរព័ត៌មាន។៦. យុទ្ធសាស្ត្រទីផ្សារចុងក្រោយ ក៏ជាចំណុចសំខាន់មិនអាចខ្វះបានដែរនោះ គឺការផ្តោតទៅលើយុទ្ធសាស្ត្រទីផ្សារ។ បុរី វី អាយ ភីតែងតែ​ដាក់ចេញជាយុទ្ធសាស្ត្រដ៏ទាក់ទាញជាច្រើនដូចជាការសម្រួលលក្ខខណ្ឌបង់ប្រាក់ ការចូលរួមពិពណ៌ធំៗ ការផ្សព្វផ្សាយតាមបណ្តាញសង្គម គេហទំព័រអចលនទ្រព្យដូចជានៅលើ Realestate.com.kh និងការផ្សព្វផ្សាយក្រៅប្រព័ន្ធអ៉ីនធើណិតផងដែរ។ទាំងអស់នេះគឺជាគន្លឹះសង្ខេបខ្លីៗដែលបុរី វី អាយ ភីបានចែករម្លែក និងបង្ហាញពីចំណុចខ្លាំងនៅពីខាងក្រោយភាពជោគជ័យនៃការលក់គម្រោងបុរីរបស់ខ្លួន។​ អត្ថបទនេះអាចចាត់ទុកជាគន្លឹះមួយសម្រាប់បណ្តាក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក៏ដូចជាបុគ្គលក្នុងវិស័យពាក់ព័ន្ធមួយនេះ ក្នុងការតម្រង់យុទ្ធសាស្ត្រនៃការលក់របស់ខ្លួន ដើម្បីឱ្យទទួលបានលទ្ធផលផ្លែផ្កាដូចជាបុរី វី អាយ ភី នេះដែរ៕ចង់ទិញផ្ទះនៅក្នុងទីក្រុងភ្ណំពេញ ឬខុនដូនៅក្នុងក្រុងភ្នំពេញ ឬអចលនទ្រព្យទ្រព្យនៅក្នុងខេត្តព្រះសីហនុ សូមចូលទៅកាន់ Realestate.com.kh!
ស្ងាត់ៗ! អាកាសយានដ្ឋាននៅខេត្តកោះកុង ជិតបញ្ចប់ការសាងសង់ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិហើយ
ស្ងាត់ៗ! អាកាសយានដ្ឋាននៅខេត្តកោះកុង ជិតបញ្ចប់ការសាងសង់ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិហើយ
May 29, 2022, 5:38 p.m.
កំណើនភ្ញៀវអន្តរជាតិពីបណ្តាប្រទេសនានាចូលមកកាន់ប្រទេសកម្ពុជា ដើម្បីមកទេសចរណ៍កំសាន្ត ក៏ដូចជាដើម្បីវិនិយោគ បានធ្វើឱ្យខេត្តជាច្រើនដែលធ្លាប់តែមានភាពស្ងៀមស្ងាត់ប្រែក្លាយមានភាពមមារញឹកជាមួយនឹងការអភិវឌ្ឍជាច្រើន ជាពិសេសក្នុងវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ផ្លូវថ្នល់ ស្ពាន និងអាកាសយានដ្ឋានជាដើម។តួយ៉ាងនៅក្នុងខេត្តកោះកុងដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ ដាច់ឆ្ងាយពីតំបន់ផ្សេងៗដោយព្រៃប្រឹក្សា និងជ្រលងភ្នំអាចនឹងក្លាយជាអ៊ូរអរមិនខាននៅពេលខាងមុខនេះ ដោយសារតែពេលនេះអាកាសយានដ្ឋាននៅក្នុងខេត្តនេះកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។មានទីតាំងស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង អាកាសយានដ្ឋានក្នុងខេត្តកោះកុងនេះស្ថិតក្រោមការវិនិយោគសាងសង់ដោយក្រុមហ៊ុនចិនមួយនោះថា Union Development Group (UDG) ដោយក្នុងនោះមានជនជាតិខ្មែរ និងចិនរាប់សិបនាក់ដែលកំពុងមមាញឹកសាងសង់ ព្យាយាមយ៉ាងណាឱ្យអាកាសយានដ្ឋាននេះអាចបញ្ចប់ឱ្យបាននៅក្នុងខែឧសភា ឆ្នាំ២០២០ខាងមុខ។​ព្រលានយន្តហោះខេត្តកោះកុងតម្លៃ ៣.៨ ពាន់លានដុល្លារ និងមានប្រវែងវែងជាងព្រលានយន្តហោះនៅភ្នំពេញ ដោយផ្លូវយន្តហោះរបស់ព្រលាននេះមានប្រវែងបណ្តោយរហូតដល់ទៅ ៣.២ គីឡូម៉ែត្រ ជាមួយនឹងទទឹង ៦០ ម៉ែត្រ។នៅពេលដែលដាក់ដំណើរការព្រលាននេះអាចនឹងទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីក្រៅប្រទេសបានជាច្រើន ដោយសូម្បីតែយន្តហោះប្រភេទធំៗ (ប្រភេទបូអ៉ីញ ៧៧៧ ប្រភេទបូអ៉ីន ៧៨៧ និងប្រភេទ Airbus A340-600) ដែលពិបាកចុះចតនៅព្រលានយន្តហោះពោធិចិនតុងក៏អាចចុះចតនៅព្រលានយន្តហោះនេះបានដែរ។​ក្រៅពីនោះ ព្រលានយន្តហោះឯស្រុកបុទុមសាគរនេះ ក៏បើកឱ្យមានការហោះហើរត្រង់ទៅមក ប្រទេសក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិចផងដែរ។ បន្ថែមលើនេះ បើតាមការបង្ហាញពីសារ ពត៌មានថ្មីៗ ក៏បានឱ្យដឹងថា “នៅ​ឆ្នាំ​២០៣០ អ្នកដំណើរ​ឆ្លងកាត់​តំបន់​នេះ មាន​ចំនួន ​៧៥​ ម៉ឺន​នាក់ ហើយ​ការដឹក​ទំនិញ​ប្រចាំ​ឆ្នាំមាន​ចំនួន ​៩ ​លាន​តោន​។ ចំណែក​ក្នុង​ឆ្នាំ​២០៥០ អ្នកដំណើរ​ឆ្លងកាត់ មាន​ចំនួន ​៤៤​ លាន​នាក់ ហើយ​ការដឹកជញ្ជូន​ប្រចាំ​ឆ្នាំមាន​ចំនួន​៣៦​លាន​តោន​។”​វត្តមានរបស់គម្រោងព្រលានយន្តហោះននេះបានជំរុញតម្លៃដីធ្លីនៅខេត្តកោះកុងឲ្យហហក់ឡើងថ្លៃជាមុន ក្នុងនោះគម្រោងវិនិយោគនានាបានបន្តចូលទៅទីនេះ ជាំពិសេសវិនិយោគិនមកពីប្រទេសចិន។ គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគលើព្រលានយន្តហោះក្នុងខេត្តកោះកុងនេះ ត្រូវបានវិនិយោគនៅលើដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ដែលមានទំហំសរុបជាង ៤ម៉ឺន ៥ ពាន់ហិចតា ដោយគ្របបណ្តប់លើស្រុកធំៗចំនួន ២ ដែលមានដូចជាស្រុកបុទុមសាគរនិងស្រុកគីរីសាគរ។ សព្វថ្ងៃដោយឃើញពីសក្តានុពលដែលខេត្តកោះកុងនេះអាចនាំវិនិយោគិនបរទេសជាច្រើនមករួចដែលបានងាកទៅវិនិយោគនៅតំបន់ទាំងនេះ ក្នុងនោះមានការវិនិយោគបានផ្តោតសំខាន់លើអាជីវកម្មប្រភេទសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ទីលានវាយកូនគោល តំបន់កំសាន្តនៅតាមឆ្នេរសមុទ្រ និងកំពង់ផែកសមុទ្រទឹកជ្រៅសម្រាប់នាវាដឹកទំនិញខ្នាតយក្សជាដើម៕ស្វែងរកអចលនទ្រព្យនៅក្នុងខេត្តកោះកុង ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា សូមចូល ទៅកាន់ Realestate.com.kh!
ជប៉ុនចាប់ផ្តើមជំរុញវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន
ជប៉ុនចាប់ផ្តើមជំរុញវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន
May 30, 2022, 9:35 p.m.
នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើទស្សនកិច្ចនៅ ប្រទេសជប៉ុន។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបជាមួយលោក ម៉ាសាហ៉ីរ៉ូ អីម៉ាមូរ៉ា អ្នកតំណាងសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដើម្បីជួបពិភាក្សាការងាររវាងប្រទេសទាំងពីរ។សមាជិកសភារបស់ជប៉ុនបានអបអរសាទរដល់ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងបានសន្យាជួយជំរុញវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបន្ថែមទៀត។បើតាមប្រភពព័ត៌មាន Fresh News ភាគីជប៉ុនបានបង្ហាញជំហរក្សាទំនាក់ទំនងជប៉ុន-កម្ពុជាឲ្យន់តែល្អប្រសើរឡើងនៅពេលអនាគត។ ជាពិសេសបានប្រកាសប្តេជ្ញាចិត្តជំរុញឱ្យអ្នកវិនិយោគជប៉ុនកាន់តែច្រើនថែមទៀតមកបណ្តាក់ទុករកស៊ីនៅកម្ពុជា។ សមាជិកសភាទាំងអស់នេះបានលើកពីភាពអំណោយផលជាច្រើនសម្រាប់ការវិនិយោគនៅកម្ពុជា។ភាគីជប៉ុនហាក់មានជំនឿជាក់លើសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ហេតុនេះហើយសមាជិកសភារបស់ ប្រទេសនេះបានលើកឡើងថាខ្លួននឹងជំរុញឱ្យអ្នកវិនិយោគជប៉ុនបន្តចូលមកបណ្តាក់ទុនឲ្យកាន់តែខ្លាំងក្លាថែមទៀត។លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថាគោលបំណងនៃដំណើរទស្សនកិច្ច មកកាន់ប្រទេសជប៉ុនពេលនេះ គឺដើម្បិជាមួយវិនិយោគិន អ្នកអភិវឌ្ឍន៍ ក្រុមហ៊ុនផ្សេងៗរបស់ជប៉ុនផងដែរ ដើម្បីបង្ហាញពីគេឱកាសវិនិយោគ​នៅកម្ពុជា។រំលឹកផងដែរថា បច្ចុប្បន្នទំនាក់ទំនងកម្ពុជាជប៉ុនកាន់តែមានភាពល្អប្រសើរហើយជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា។ ជាមួយគ្នានេះដែទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីមានការកើនឡើងគួរឲ្យកត់សម្គាល់​ ចំណែកការវិនិយោគវិញគិតមកដល់ត្រឹមឆ្នាំ ២០១៨ ជប៉ុនបានដាក់ទុនវិនិយោគគិតជាទឹកប្រាក់សរុបប្រមាណជាង ២ ពាន់លានដុល្លារ៕ចង់វិនិយោគលើវិស័យដីធ្លីនៅកម្ពុជាមែនទេ? លោកអ្នកអាចតាមដានព័ត៌មានថ្មីៗអំពីវិស័យ អចលនទ្រព្យនៅកម្ពុជានៅលើ Realestate.com.kh!
តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា
តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា
June 7, 2022, 3:34 a.m.
កំណើននៃការវិនិយោគពីបរទេសបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចកាន់តែច្រើនឡើង។ កំណើនឡើងនៃចំនួនតំបន់សេដ្ឋកិច្ចពិសេសគឺជា សញ្ញាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយវាជាបច្ច័យមួយពាក់ព័ន្ធនឹងកំណើនវិស័យអចលនទ្រព្យផងដែរ។បច្ចុប្បន្ននេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៦ និង នៅតាមបណ្តាខេត្តដូចជា៖​ ខេត្តព្រះសីហនុ កោះកុង និងស្វាយរៀង។ ក្រុមហ៊ុនដែលបោះទុនវិនិយោគទាំងនោះ ភាគច្រើនសុទ្ធតែជាក្រុមហ៊ុនបរទេសដូចជា៖ ក្រុមហ៊ុនចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និងថៃជាដើម។ សម្រាប់តំបន់សេដ្ឋកិច្ចនៅក្នុងក្រុងព្រះសីហុ ភាគច្រើនត្រូវបានវិនិយោគ ដោយក្រុមហ៊ុនចិន ក្នុងនោះមនាក្រុមហ៊ុនចំនួន ១៣១ កំពុងប្រតិបត្តិការ និងផ្តល់ការងារដល់មនុស្សចំនួន ២២,០០០ នាក់។ការបណ្តាក់ទុកវិនិយោគពីបរទេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានរដ្ឋភិបាលលើកទឹកចិត្តខ្ពស់។  វាល្អត្រង់ថាមានការអនុគ្រោះពន្ធ ឬយកពន្ធតិច និងមានតម្លៃពលកម្មទាប ដែលជាកត្តាអំណោយផលដល់ប្រតិបត្តិការពាណិជ្ជកម្ម។លក្ខណៈពិសេសរបស់តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុនអាចគ្រប់គ្រងដោយខ្លួនឯង ហើយគ្រប់សេវាកម្មទាំងអស់មាននៅមួយកន្លែង ដែលអតិថិជនអាចរកបាន និងមានសុវត្ថិភាព។ដើម្បីទាក់ទាញឲ្យមានការវិនិយោគពីបរទេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រដ្ឋបានអនុគ្រោះពន្ធ និងផ្តល់ទិដ្ឋាការអចិន្ត្រៃយ៍ដល់អ្នកវិនិយោគទុនថែមទៀត។ នេះជាមូលហេតុចម្បង ដែលទាក់ទាញក្រុមហ៊ុនជាច្រើនឲ្យមកបោះទុនវិនិយោគ តំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន និងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។​ទោះយ៉ាងណាអ្នកជំនាញបាន លើកឡើងពីបញ្ហាពីរដែលរាំងស្ទះដល់កំណើនរោងចក្រឧស្សាហកម្មនៅកម្ពុជាពោលគឺកង្វះកំលាំងពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។មានមតិជាច្រើនពីក្រុមហ៊ុនបរទេសបានលើកឡើងថាប្រទេសកម្ពុជាគួរតែដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធទើបអាចធ្វើឲ្យប្រតិបត្តិការពាណិជ្ជកម្មមានភាពរលូន។ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលបានកំពុងព្យាយាមផ្តល់ហេដ្ឋារចនាសម័ន្ធល្អប្រសើរនៅទូទាំងប្រទេសកម្ពុជា។  លើសពីនេះទៅទៀតរដ្ឋបានបញ្ចុះតម្លៃការដឹកជញ្ជូន និងតម្លៃអគ្គីសនី ដែលមានកម្រិតខ្ពស់ជាងប្រទេសជិតខាងដូចជា៖ ថៃ និងវៀតណាម។ទាក់ទងនិងវិស័យអចលនទ្រព្យ តំបន់សេដ្ឋកិច្ចពិសេសបាននដើរតួរជាផ្នែកមួយដ៏សំខាន់សម្រាប់អភិវឌ្ឍអចលនទ្រព្យ ហើយទីផ្សារអចលនទ្រព្យត្រូវបានគេមើលឃើញថានឹងបន្តមានកំណើនឡើងថែមទៀត ជាពិសេសនៅតាមទីតាំង ដែលមានតំបន់សេដ្ឋកិច្ចពិសេស ដូចជានៅក្នុងក្រុងព្រះសីហនុ៕តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
CREA News Page 590x250 KH
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់កម្ចីជាង ៧ លានដុល្លារសាងសង់រោងចក្រថាមពលសូឡានៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់កម្ចីជាង ៧ លានដុល្លារសាងសង់រោងចក្រថាមពលសូឡានៅកម្ពុជា
May 26, 2022, 4:42 a.m.
ក្នុងមួយរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាបានកំពុងជួបប្រទះវិបត្តិកង្វះថាមពលអគ្គីសនី ដោយសារតែកំណើននៃតម្រូវការក្រុងស្រុកបានកើនឡើងខ្លាំង និងកង្វះទុនវិនិយោគ ដើម្បីបម្លែងថាមពលធម្មជាតិផ្សេងៗ​មកជាថាមពលអគ្គីសនី។ឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់របស់កម្ពុជានេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីដល់កម្ពុជា ដើម្បីសាងសង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យ (ប្រព័ន្ធសូឡា) នៅពេលខាងមុខនេះ។បើផ្អែកតាមការចេញផ្សាយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា ADB បានផ្តល់ជំនួយចំនួនជាង ៧ លានដូល្លា ដើម្បីគាំទ្រដល់ការកសាងឧទ្យានថាមពលព្រះអាទិត្យ កម្លាំង ១០០ មេហ្គាវ៉ាត់នៅកម្ពុជា។គេសង្កេតឃើញថា កន្លងមកការទាញយកថាមពលអគ្គីសនីរបស់កម្ពុជាបានពឹងផ្អែកខ្លាំងទៅ លើការទាញយកដោយទឹក (៦២%) និងឥន្ទនៈផូសីល (៣៦%)។ ចំណែកឯការទាញយកដោយ ថាមពលពន្លឺព្រះអាទិត្យវិញមានចំនួនត្រឹមតែ ១០% ប៉ុណ្ណោះ។ តាមការសិក្សារបស់ ADB កម្ពុជាអាចបន្ថែមថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យទៅក្នុងបណ្តាញអគ្គិសនីបានប្រហែល ២០០ មេហ្កាវ៉ាត់ ត្រឹមឆ្នាំ ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់​​ និងមិនប៉ះពាលដល់បណ្តាញចែកចាយអគ្គិសនីឡើយ។ការបង្កើតឧទ្យានថាមពលព្រះអាទិត្យនេះអាចផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។ ចំណុចដែលគួរកត់សម្គាល់ដំបូងបំផុតនោះ គឺការបង្កើតឲ្យមានភាពចំរុះនៃប្រភពថាមពល អគ្គីសនី។ ការធ្វើដូច្នេះ វាអាចបញ្ជៀសកម្ពុជាពីការពឹងផ្អែកទាំងស្រុងលើប្រភពថាមពលតែមួយ ដែលអាចនាំឲ្យមានកង្វះថាមពលអគ្គីសនី។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យមានការប្រកួតប្រជែងគ្នាក្នុងការផ្គត់ផ្គង់ថាមពលអគ្គីសនី ដែលអាចធ្វើឲ្យតម្លៃអគ្គីសនីធ្លាក់ទាបផងដែរ។ចំណុចដែលគួរពិនិត្យទីពីរនោះ គឺវានឹងជួយកាត់បន្ថយការរាំងស្ទះផលិតកម្មដោយថាមពល អគ្គីសនី។ អ្នកជំនាញជឿថាកម្ពុជាខាតបង់ចំណូលចំនួន ៦ លានដុល្លាអាមេរិច ប្រសិនបើ កម្ពុជាដាច់រន្តអគ្គសនីមួយថ្ងៃពេញ។ ដូច្នេះ ការជំរុញផលិតថាមពលអគ្គសនីបន្ថែមទៀតនេះជាកត្តាសមប្រកបមួយ ដែលអាចជួយដល់វិស័យឧស្សាហកម្ម និងរោងចក្រក្នុងការបន្តសង្វាក់ផលិតកម្មដ៏មានប្រសិទ្ធភាព។ចំណុចទីបីនោះ គឺ ការផ្គត់ផ្គង់នេះ អាចជួយដល់ការបណ្តាក់ទុនវិនិយោគពីបរទេសផងដែរ។ វិនិយោគិនបរទេស ជាទូទៅតតែងតែពិនិត្យមើលលក្ខខណ្ឌផ្សេងៗ ដែលផ្តល់ផលចំណេញដល់ ការប្រកបមុខរបររកស៊ីរបស់ពួកគេ។ ជាមួយនឹងការខាតបង់យ៉ាងច្រើនរបស់ ក្រុមហ៊ុនឯកជន ដោយសារតែកង្វះថាមពលអគ្គីសនីកន្លងមកបានធ្វើឲ្យវិនិយោគិនខ្លះរារែកក្នុងការបោះទុនចូលក្នុងប្រទេសកម្ពុជា។ ដូច្នេះ គេរំពឹងថាការបង្កើតថាមពលអគ្គីសនីពីពន្លឺព្រះអាទិត្យថ្មីនេះនឹងជួយយ៉ាងច្រើនដល់វិស័យវិនិយោគរបស់កម្ពុជាផងដែរ៕រំលឹកផងដែរថា ក្រោមជំនួយឧបត្ថម្ភពីប្រទេសចិនកម្ពុជាអាចសាងសង់បានទំនប់វារីអគ្គីសនីសេសានក្រោម ២ ដែលផ្តល់សារប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា។ ក្រុមហ៊ុនចិនក៏ធ្លាប់បានបង្ហាញពីគោលដៅវិនិយោគលើរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជាក្នុងពេលថ្មីៗនេះ។ ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
តើការអភិវឌ្ឍដីឡូត៍មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
តើការអភិវឌ្ឍដីឡូត៍មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
June 6, 2022, 1:21 a.m.
ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៧% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ ជាក់ស្តែង ធនាគារពិភពលោកបានលើកឡើងថា កម្ពុជាមានកំណើនដល់ទៅ ៧.៥% ក្នុងឆ្នាំ ២០១៨ និងថយចុះក្រោម​ ៧% នៅឆ្នាំ ២០១៩ នេះ។ជាមួយគ្នានេះដែរ វិស័យអចលនទ្រព្យក៏ត្រូវបានគេមើលឃើញថាកំពុងតែរីកចម្រើនខ្លាំងក្នុង រយៈពេលមួយទសវត្សរ៍ចុងក្រោយ។ វិស័យដីធ្លីជាផ្នែកមួយដែលទទួលបានការអភិវឌ្ឍនច្រើនពី វិនិយោគិនជាតិ និងអន្តរជាតិ និងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញក្នុងស្រុក។ ក្នុងនោះការអភិវឌ្ឍដ៏ឡូត៍បានកំពុងតែមានសន្ទុះខ្លាំងនៅគ្រប់ទីកន្លែងក្នុងប្រទេស កម្ពុជា។ តើការវិនិយោគលើគម្រោងដីឡូត៍នេះបានផ្តល់ផលចំណេញចំណេញដូចម្តេចដល់វិស័យអចលនទ្រព្យ?​ ប៉ុន្តែវាអាចមានផលអវិជ្ជមានដល់ដំណើរការអភិវឌ្ឍន៍វិស័យនេះដែរឬទេ?បើមើលលើទិដ្ឋភាពជាក់ស្តែង គម្រោងដីឡូតិ៍បានផ្តល់ផលវិជ្ជមានដូចជា៖ជំរុញសកម្មភាពសេដ្ឋកិច្ចយើងសង្កេតឃើញថាគម្រោងដីឡូត៍ជាច្រើនមាននៅតំបន់ជាយក្រុង ហើយការវិនិយោគលើគម្រោងអភិវឌ្ឍន៍ដីឡូតិ៍នេះបានចាប់យកអតិថិជនក្នុងស្រុក ដែលមានបំណងចង់បានដីមួយ កន្លែងសម្រាប់សាងសង់គេហដ្ឋានមួយ និងធ្វើអាជីវកម្មនៅតំបន់នោះ។ ដូច្នេះ វាជំរុញឲ្យមានការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅតំបន់ដែលមានដីឡូតិ៍ផងដែរ។ ឱកាសវិនិយោគរបស់អ្នកចំណូលទាបអ្នកចំណូលទាបមិនមានទ្ធភាពទិញផ្ទះ ឬដីធំៗនោះទេ ប៉ុន្តែពួកគេអាចសន្សំប្រាក់ជាមួយ ការវិនិយោគដីធ្លី (ដីដែលមានភាពស្របច្បាប់)។ ការអភិវឌ្ឍដីឡូតិ៍ជាឱកាសល្អសម្រាប់អ្នក ចំណូលទាប ក្នុងការវិនិយោគបើទោះបីជាតំបន់ដីឡូតិ៍ស្ថិតនៅតំបន់ឆ្ងាយពីទីក្រុងបន្តិចក្តី។ ដោយសម្លឹងឃើញផលចំណេញនៃការវិនិយោគ ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលគ្រប់គ្រាន់ ល្មមអាចនឹងវិនិយោគបាននាំគ្នាសំរុកទិញដី ដែលជាហេតុធ្វើឲ្យតម្រូវការកើនឡើង ហើយវាក៏ជំរុញដល់ដល់តម្លៃអចលនទ្រព្យនៅតំបន់នោះផងដែរ។ ហេតុអ្វីទិញដីនៅជិតរោងចក្រ?ធ្វើឲ្យទីក្រុងរីកធំឆាប់រហ័សការអភិវឌ្ឍដីឡូតិ៍មានលក្ខណៈពិសេសមួយត្រង់ថា វាបានតភ្ជាប់តំបន់ជាយក្រុងទៅនឹងតំបន់ក្រុង និងបានប្រែក្លាយតំបន់ស្ងប់ស្ងាត់ឲ្យប្រែក្លាយជាតំបន់មានសក្ដានុពល។ បច្ចុប្បន្នទីក្រុងភ្នំពេញត្រូវបានពង្រីកកាន់តែធំជាមុន ក្នុងនោះវត្តមានគម្រោងដីឡូតិ៍នេះឯងដែលបានទាញយកប្រជាជនកាន់តែច្រើនឡើងឲ្យទៅតាំងទីលំនៅ និងសាងសង់លំនៅដ្ឋាននៅតាម ជាយក្រុង ពោលគឺទីក្រុងរីកទៅគ្រប់ទិស ពិសេសប៉ែកខាងលិច និងខាងត្បូងនៃទីក្រុង។បើទោះបីជាយ៉ាងណាស្របពេលដែលវិស័យដីធ្លីកំពុងរីកចម្រើនបញ្ហាមួយចំនួនត្រូវបានគេមើលឃើញថាកំពុងកើតឡើង ដែលបានបង្ករការរាំងស្ទះដល់វិស័យទាំងមូល។ ការអភិវឌ្ឍន៍ដីឡូតិ៍បានផ្តល់ផលអវិជ្ជមានមួយចំនួនដូចជា៖ការឆបោកស្របនឹងកំណើននៃការអភិវឌ្ឍ និងតម្រូវការទិញពីប្រជាពលរដ្ឋខ្មែរ ជនទុច្ចរិតមួយចំនួនបានឆបោក ឬកេងប្រវ័ញ្ចអតិថិជនក្នុងរូបភាពផ្សេងៗគ្នាដូចជា៖ ការលក់ដីឡូតិ៍ខ្យល់ ប្លង់រឹងក្លែងក្លាយ ដីមានវិវាទ ម្ចាស់ក្លែងក្លាយ និងការបង់ប្រាក់មុនគម្រោងជាដើម។ ថ្មីៗនេះក្រសួងបានចេញសេចក្តីប្រកាសណែនាំអ្នកទិញដី និងផ្ទះកុំឲ្យចាញ់បោកគេ!កត្តារាំងស្ទះដល់ការអភិវឌ្ឍក្រុងអនាគតជាក់ស្តែងយើងឃើញថា ការអភិវឌ្ឍដីឡូតិ៍ច្រើនតែមាននៅតំបន់ជាយក្រុង ហើយការពុះដីឡូតិ៍មួយចំនួនពុំបានធ្វើតាមស្តង់ដារត្រឹមត្រូវនោះទេដូចជា៖ ការធ្វើផ្លូវតូចពេក ប្រព័ន្ធលូតូចពេក (ខ្លះមិនមានប្រព័ន្ធលូ) គ្មានប្រពន្ធទឹក និងជាពិសេសគម្រោងមិនបាន កំណត់ឲ្យសាងសង់ផ្ទះប្រភេទណានោះទេ ពោលគឺសាងសង់បែបណាក៏បាន។  ​ស្វែងយល់ពីច្បាប់នៃការអភិវឌ្ឍដីនៅកម្ពុជា។ អ្នកជំនាញជាច្រើនបានបង្ហាញពីកង្វក់ថា នៅពេលរដ្ឋាភិបាលចង់ប្រែក្លាយតំបន់ទាំងនេះទៅជាតំបន់លំនៅដ្ឋានស្អាត និងមានសណ្ដាប់ធ្នាប់នៅពេលអនាគត នោះរដ្ឋាភិបាលនឹងប្រឈមមុខនឹងបញ្ហា។ លើសពីនេះទៀតពួកគេព្រមានថា​តំបន់ដីឡូតិ៍អាចក្លាយតំបន់លំនៅដ្ឋានអនាធិបតេយ្យ និង​រហូតដល់អ្នកជំនាញមួយចំនួនប្រើពាក្យថាវាជា “មហារីកអចលនទ្រព្យ” ទៀតផង៕ស្វែងរកព័ត៌មានថ្មីៗអំពីវស័យអចលនទ្រព្យ ឬចង់វិនិយោគដីធ្លី ផ្ទះក្នុងបុរី ឬខុនដូនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
ខុនដូលំដាប់ខ្ពស់នឹងធ្លាក់ថ្លៃ ស្របពេលកំណើននៃការផ្គត់ផ្គង់មានច្រើន
ខុនដូលំដាប់ខ្ពស់នឹងធ្លាក់ថ្លៃ ស្របពេលកំណើននៃការផ្គត់ផ្គង់មានច្រើន
May 23, 2022, 7:32 a.m.
នៅដើមឆ្នាំនេះ ក្រុមហ៊ុន CBRE Cambodia បានចេញផ្សាយរបាយការណ៍នៃការព្យាករណ៍ អំពីទីផ្សារអចលនទ្រព្យប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៩ ។ របាយការណ៍​នេះមានឈ្មោះថា "Fearless Forecast" បានផ្តោតសំខាន់លើស្ថានភាពនៃទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូល ក្នុងនោះមានបង្ហាញទាំង ពីវិស័យលំនៅដ្ឋាន និងវិស័យពាណិជ្ជកម្ម ព្រមទាំងកំណើននៃវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជា។ការព្យាករណ៍នេះបានផ្តោតលើប្រធានបទជាច្រើន ជុំវិញទីផ្សារអចលនទ្រព្យកម្ពុជា ដោយប្រៀបធៀប ទៅនឹងការរកឃើញនៅក្នុងឆ្នាំកន្លងមក។ វាបានដាក់បញ្ចូលផ្នែកសំខាន់ៗមួយចំនួន រួមមាន៖ កំណើននៃការសាងសង់ តម្លៃជួល និងតម្លៃទិញលក់អចលនទ្រព្យ ភាពរីកចម្រើននៃក្រុង​សំខាន់ៗ និងព័ត៌មាននៃការវិវត្តន៍ចុងក្រោយនៃទីផ្សារ។បើតាមរបាយការណ៍នេះ អ្វីដែលគួរឲ្យចាប់អាម្មណ៍ជាងគេគឺការអភិវឌ្ឍខុនដូ ដែលបានកើនឡើង ច្រើនក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ឆ្លើយតបនឹងកំណើនដ៏សម្បើមនេះ ខុនដូកម្រិតខ្ពស់ ត្រូវបានព្យាករណ៍ថានឹងថយចុះតម្លៃបន្តិច។​របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថាការផ្គត់ផ្គង់នឹងកើនឡើងនៅគ្រប់ផ្នែកទាំងអស់នៃទីផ្សារ។ ចំណែកចំនួនអ្នកចូលរួមក្នុងវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជាបានកើនឡើងខ្ពស់ក្នុងឆ្នាំ ២០១៨។ទាក់ទងនឹងវិស័យការិយាល័យ របាយការណ៍របស់ CBRE បង្ហាញថាវិស័យនេះមានភាពរីកចម្រើន ច្រើននៅរាជធានីភ្នំពេញ។ អគារការិយាល័យប្រភេទ A ដែលជាបរិបទថ្មីសម្រាប់កម្ពុជានៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ឆ្នាំទៀត។នៅក្នុងកិច្ចពិភាក្សាជាមួយទូរទ្ទស្សន៍អចលនទ្រព្យ Realstate.com.kh TV កញ្ញា គឹម គិនកេសា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE បានបកស្រាយ លម្អិតពីរបាយការណ៍នៃការព្យាករណ៍អំពីទីផ្សារអចលនទ្រព្យប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០១៩ នេះ។ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅលើរបាយការណ៍នេះ សូមទស្សនាវីដេអូទាំងស្រុងរបស់យើង។​រំលឹកផងដែរថាទូរទ្ទស្សន៍អចលនទ្រព្យ Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ ស្ដីអំពីនិន្នាការទីផ្សារ ច្បាប់ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារអចលនទ្រព្យ កម្ពុជាក្នុងពេលបច្ចុប្បន្ន៕ស្វែងយល់អំពីព័ត៌មានថ្មីៗទាក់ទងនឹងវិស័យអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
2019 Real estate survey
ការស្ទង់មតិអំពីទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ ដំណើរការតាមប្រព័ន្ធអនឡាញ
June 6, 2022, 5:02 p.m.
ក្រុមហ៊ុន​ Realestate.com.kh កំពុងធ្វើការស្ទង់មតិអំពីវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៩ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះការយល់ឃើញរបស់អ្នកទីញ អ្នកវិនិយោគ និងប្រជាជនទូទៅទាក់ទងនឹងចំណុចសំខាន់ៗដូចជា៖​ភាពរីកចម្រើននៃទីផ្សារអចលនទ្រព្យការកើនឡើងតម្លៃអចលនទ្រព្យលទ្ធភាពក្នុងការទិញអចលនទ្រព្យការជ្រើសរើសទីតាំងតម្រូវការកម្ចីទិញអចលនទ្រព្យការស្វែងរកអចលនទ្រព្យការរំពឹងទុកសម្រាប់វិស័យអចលនទ្រព្យនៅពេលអនាគតរាល់មតិយោលបល់របស់អ្នក វាមានសារៈសំខាន់ក្នុងការឆ្លុះបញ្ជាំងស្ថានភាពទូទៅនៃទីផ្សារអចលនទ្រព្យ និងបម្រែបម្រួលនៅក្នុងទីផ្សារទាំងមូល។ ការស្ទង់មតិនេះនឹងក្លាយទៅជាប្រភពទិន្នន័យអចលនទ្រព្យដ៏ល្អបំផុតមួយប្រចាំឆ្នាំ២០១៩។ សូមចំណាយពេល ពីបី នាទី ដើម្បីបំពេញតាមសំណួរខ្លីៗរបស់យើង។អ្នកអាចបំពេញការស្ទង់មតិនេះជាភាសាភាសាខ្មែរ ឬអង់គ្លេស។ជាមួយនឹងការស្ទង់មតិនេះអ្នកក៏អាចមានឱកាសឈ្នះរង្វាន់សម្រាប់ការស្នាក់នៅដោយឥតគិតថ្លៃនៅក្នុងសណ្ឋាគារ Lumiere ឬសណ្ឋាគារ Snowbell​ នៅក្នុងទីក្រុងភ្នំពេញ។សូមបំពេញចុចនៅទីនេះដើម្បី ចូលរួមបំពេញការស្ទង់មតិនេះ!ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
ក្រុមហ៊ុន ជីប ម៉ុង លែន បោះទុនវិនិយោគគម្រោង ផាក លែន ធីខេ ខុនដូ កម្ពស់ ២៦ ជាន់នៅក្នុងខណ្ឌ សែន សុខ
ក្រុមហ៊ុន ជីប ម៉ុង លែន បោះទុនវិនិយោគគម្រោង ផាក លែន ធីខេ ខុនដូ កម្ពស់ ២៦ ជាន់នៅក្នុងខណ្ឌ សែន សុខ
May 30, 2022, 2:02 p.m.
ដោយមើលឃើញថា តម្រូវការនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តងនៅតែមានការកើនឡើងមិនឈប់មិនឈរបានធ្វើឱ្យក្រុមហ៊ុន ជីប ម៉ុង លែន (Chip Mong Land) មើលឃើញពី សក្តានុពល និងចាប់យកឳកាសក្នុងការក្លាយជាខ្លួនជាក្រុមហ៊ុនអ្នកអភិវឌ្ឍ ​អចលនទ្រព្យមួយដែលកំពុងឈាន មុខនៅក្នុងវិស័យនេះ។​តួយ៉ាង ថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសធ្វើការបើកលក់គម្រោងថ្មីបំផុតចុងក្រោយរបស់ខ្លួន គឺគម្រោង ផាក លែន ធីខេ ខុនដូ (Park Land TK Condo) ដែលមានទីតាំងនៅលើតាមបណ្តាយផ្លូវលោកឧញ៉ា ម៉ុង ឫទ្ធី ក្នុងខណ្ឌ សែន សុខ។ គម្រោងនេះមានកម្ពស់សរុប ២៦ជាន់ ដោយក្នុងអាគារនេះរួមមានលំនៅដ្ឋាន ចំនតយានយន្ត (៤ជាន់) ក្លិបហាត់ប្រាណ ហាងហែលទឹកលើអាកាស កន្លែងក្មេងលេង ស្កាយបារ (Sky Pavilion) កន្លែងធ្វើការរួមគ្នា (Co-working Space) និងផ្លូវរត់ហាត់ប្រាណលើដំបូល (Jogging-Track) ទៀតផង។រំលឹកដែរថា ក្រុមហ៊ុនជីប ម៉ុង នឹងបើកលក់ជាផ្លូវការគម្រោង ផាក លែន ធីខេ ខុនដូនេះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ។ដូច្នេះសម្រាប់អ្នកដែលទន្ទឹងរងចាំគម្រោងនេះ អ្នកអាចអញ្ជើញទៅទទួលយកពត៌មានលម្អិតបានដោយផ្ទាល់ ឬចុចលើ Link ខាងក្រោមដើម្បីសាកសួរពីពត៌មានបន្ថែម៕​- ចុចទីនេះ៖ tps://www.realestate.com.kh/park-land-tk-condo/104556/ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬតាមដានព័ត៌មានអចលនទ្រព្យថ្មីៗ សូមចូលទៅកាន់ Realestate.com.kh!
កោះចំនួន ៥ នៅប្រទេសកម្ពុជាកំពុងមានសក្តានុពលសម្រាប់ការវិនិយោគ
កោះចំនួន ៥ នៅប្រទេសកម្ពុជាកំពុងមានសក្តានុពលសម្រាប់ការវិនិយោគ
June 6, 2022, 2:09 p.m.
ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជាកាន់តែមានចំនួនច្រើនទៅៗ ដែលកំណើននេះហើយដែលផ្តើមឱ្យកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងនោះវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យហាក់ដូចជាដើរទន្ទឹមគ្នាយ៉ាងល្អគួរឱ្យកត់សម្គាល់។ងាកមកមើលលើការវិនិយោគអចលនទ្រព្យនាតំប់ន់ទេសចរណ៍វិញម្តង មានខេត្ត និងតំបន់ទេសចរណ៍មួយចំនួនដែលកំពុងតែមានសក្តានុពលក្នុងការអភិវឌ្ឍយ៉ាងខ្លាំង បើទោះជាភាគច្រើននៃតំបន់ទាំងនោះមិនទាន់មានអ្នកវិនិយោគណាម្នាក់សម្លឹងឃើញ ឬចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍ណាមួយក៏ដោយ។ តួយ៉ាងខាងក្រោមនេះនេះគឺជាតំបន់កោះស្អាតៗទាំង ៥ ដែលពោរពេញទៅដោយសក្តានុពលក្នុងការវិនិយោគដោយក្នុងនោះមានដូចជា៖ ១. កោះរ៉ុងបើប្រៀបធៀបជាមួយនឹងកោះមួយចំនួន កោះរ៉ុងហាក់មានប្រៀបច្រើនជាងគេក្នុងការទាក់ទាញ អ្នកវិនិយោគ ព្រោះកោះនេះមានគមនាគមន៍ផ្លូវទឹកដែលនាំយកអ្នកដំណើរ និងអ្នកទេសចរណ៍ទៅ កាន់កោះជារៀងរាល់ថ្ងៃរួចទៅហើយ ដូច្នេះហើយវារឹតតែធ្វើឱ្យអ្នកវិនិយោគកាន់តែសម្លឹងឃើញឱកាស អភិវឌ្ឍន៍នៅលើកោះនេះបន្ថែមទៀត។ ការវិនិយោគនៅលើកោះនេះ ភាគច្រើនជាប្រទេសគម្រោង សណ្ឋាគាររម​ណីដ្ឋាន និងភោជីយដ្ឋាន។​រដ្ឋាភិបាលប្រកាសថានឹងផ្តល់ប្លង់កម្មសិទ្ធិកាន់កាប់ដល់ពលរដ្ឋដែលរស់នៅលើកោះរ៉ុង។ ២. កោះរ៉ុងសន្លឹម​នៅក្បែរកោះរ៉ុង ក៏៏មានកោះដែលមានខ្សាច់សក្បុសនៅក្បែរនោះ គឺកោះរ៉ុងសន្លឹម។ លក្ខណៈពិសេសរបស់កោះរ៉ុងសន្លឹមគឺជាឆ្នេរខ្សាច់សដ៏វែងជាមួយនឹងទឺកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតជាទេសភាពដ៏កម្រមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទៅលម្ហែកាយនៅទីនោះ។ មិនខុសពីកោះរ៉ុងនោះទេ កោះរ៉ុងសន្លឹម គឺជាតំបន់ដែលកំពុងមានសក្តានុពលមួយសម្រាប់គម្រោងវិនិយោគភោជនីយដ្ឋាន សណ្ឋាគារ ឬផ្ទះលម្ហែកាយជាដើម។​៣. កោះស្តេចមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង។ កោះស្តេចកំពុងក្លាយខ្លួនជាគោលដៅទេសចរណ៍មួយដែលកំពុងទទួលបានប្រជាប្រិយភាពពីអ្នកដែលនិយមទៅលេងសមុទ្រ។ ថ្វីបើនៅលើកោះស្តេចមានប្រជាជនរស់នៅច្រើន មិនដូចកោះទាំងពីរខាងលើក៏ពិតមែន ប៉ុន្តែកោះនេះនៅមានកង្វះខាតច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការវិនិយោគរៀបចំតំបន់ទេសចរណ៍ជាដើម។ ធម្មជាតិដ៏អំនោយផលដែលកោះនេះផ្តល់ឱ្យ អាចនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមិនថាជាតិ និងអន្តរជាតិ នៅពេលដែលមានការរៀបចំ​ឱ្យបានត្រឹមត្រូវ បូករួមជាមួយនឹងការផ្សព្វផ្សាយឱ្យទូលំទូលាយ។​៤. កោះពស់មិនខុសពីកោះផ្សេងៗខាងលើ កោះពស់ក៏ជាកោះដែលមានសក្តានុពលក្នុងការអភិវឌ្ឍពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសំណង់ដែរ ប៉ុន្តែវាពិសេសជាងកោះដ៏ទៃត្រង់ថាវាចម្ងាយជិតបង្កើយទៅនឹងដីគោក ពោលគឺមិនដល់១គីឡូម៉ែត្រផងឆ្លងទៅកោះនេះ។ លើសពីនេះទៅទៀត កោះនេះមានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ស្ពាន ផ្លូវថ្នល់ និងគម្រោងផ្ទះលម្ហែកាយមួយចំនួនអភិវឌ្ឍន៍រួចរាល់យ៉ាងស្អាតហើយ។ ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួនធ្វើ​ឱ្យកោះនេះអាក់ខានមិនមានការអភិវឌ្ឍអ្វីបន្ថែមទៀត ហើយសូម្បីតែអ្នកទេសចរណ៍ក៏មិនអាចចូលទៅបាន។ នាពេលអនាគត ប្រសិនជាមានអ្នកដែលអាចយកតំបន់នេះមកដំណើរការអភិវឌ្ឍន៍បន្ថែម វាពិតជាក្លាយជាទីទាក់ទាញមួយដ៏ល្បីជាក់ជាមិនខាន។៥. កោះទន្សាយមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តកែប កោះនេះមានមនុស្សទៅលេងស្ទើរតែមុនកោះផ្សេងៗណាទាំងអស់ខាងលើ ដោយសារតែចម្ងាយពីដីគោកទៅកោះនេះគឺមិនដល់មួយម៉ោងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កោះនេះមិនទាន់មានការអភិវឌ្ឍណាមួយរីកជាដុំកំភួននោះទេ។ តួយ៉ាង នៅលើកោះមិនសូវមានមនុស្សរស់នៅប៉ុន្មានឡើយ សូម្បីតែអ្នកដែលចង់សម្រាកលម្ហែកាយនាពេលយប់ក៏ពិបាកក្នុងការរកជម្រើសសម្រាប់កន្លែងស្នាក់នៅផងដែរ។ ខណៈដែលសក្តានុពលទេសចរណ៍ខេត្តកំពត និងកែបនេះកំពុងតែរីកលូតលាស់យ៉ាងខ្លាំង ជាពិសេសពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ វាពិតជាឱកាសល្អមួយនៅក្នុងការចាប់កោះនេះមកធ្វើការវិនិយោគបន្ថែមដើម្បីទទួលបានផល ចំណេញវិញពីការទៅលេងកំសាន្ត និងស្នាក់នៅទីនោះ។​គួរបញ្ជាក់ផងដែរថា ស្របពេលជាមួយនឹងកំណើននៃប្រាក់ចំណូលរបស់ប្រជាជនខ្មែរ ក៏ដូចជាវត្តមានយ៉ាងទូលំទូលាយនៃវិស័យបច្ចេកវិទ្យា ដូចជាបណ្តាញសង្គមជាដើម គម្រោងអភិវឌ្ឍន៍កោះទាំងនេះអាចនឹងទាក់់ទាញការចាប់អារម្មណ៍អ្នកភ្ញៀវទេសចរណ៍យ៉ាងច្រើន ប្រសិនជាមានការវិនិយោគដែលគួរឱ្យចាប់អារម្មណ៍ណាមួយកើតមាន។ កត្តានេះដែរក៏នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានការលូតលាស់ឡើងមួយកម្រិតទៀត៕តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកទិញអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
ហេតុអ្វីអ្នកគួរទិញដីនៅជិតតំបន់រោងចក្រ?
ហេតុអ្វីអ្នកគួរទិញដីនៅជិតតំបន់រោងចក្រ?
May 27, 2022, 9:26 p.m.
សេដ្ឋកិច្ចរបស់កម្ពុជាបានពឹកផ្នែកលលើវិស័យបួនធំៗ រួមមាន៖ កសិកម្ម  ទេសចរណ៍ ឧស្សាហកម្ម និងអចលនទ្រព្យ។ ភាពរិកម្រើននៃសេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថាបានចាប់ផ្កើមឡើងនៅពេលមានកំណើនវិស័យរោងចក្រឧស្សាហកម្ម ដែលបានជំរុញផលិតកម្ម ក្នុងស្រុក និងនាំចេញទីផ្សារបរទេស។មានការលើកឡើងជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ និងវិស័យរោងចក្រ ពោលគឺការចូលរួមចំណែករបស់រោងចក្រចំពោះកំណើននៃវិស័យអចលលនទ្រព្យនៅទូទាំប្រទេស។ អាជីវកម្មអចលនទ្រព្យបានចាប់យកតំបន់រោងចក្រឧស្សាហកម្មជាកត្តាចម្បង សម្រាប់ការលក់របស់ខ្លួន ជាពិសេសគម្រោងដីឡូតិ៍។តើដីនៅជិតរោងចក្រពិតជាដីមានសក្តានុពលមែនឬ?នេះប្រហែលជាការពិត បើមើលទៅតាមទិដ្ឋភាពជាក់ស្តែងរបស់កម្ពុជា។ គេសង្កេតឃើញថាការទិញដីនៅជិតរោងចក្រផ្តល់ផលប្រយោជន៍ជាច្រើនដល់អ្នកទិញ។ជាទីប្រជុំជនកន្លែងដែលមានរោងចក្រ ជាកន្លែងដែលបានប្រមូលផ្តុំដោយមនុស្សជាច្រើន។ ដូចនេះវាអាចប​ង្កើតជាតំបន់ដែលមានតម្រូវការ និងសកម្មភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។តម្លៃដីឆាប់កើនឡើងមានរោងរោងចក្រនៅជិតអាចធ្វើឲ្យដីនៅតំបន់ជុំវិញនោះ កើនឡើងឆាប់រហ័ស ដោយសារមនុស្សនឹងផ្លាស់ប្តូរចូលមកទីតាំងនេះកាន់តែច្រើនឡើង។ ប្រជាពលរដ្ឋ និងអ្នកចំណូលថ្មីត្រូវការទិញដីនៅជិតតំបន់រោងចក្រ ដើម្បីធ្វើលំនៅដ្ឋាន ឬបង្កើតសកម្មភាពសេដ្ឋកិច្ចដូចជា៖ លក់ដូរ ឬបើកអាជីវកម្មណាមួយ ដើម្បីទទួលបានប្រាក់ចំណូលវិញ។សាងសង់ផ្ទះជួលរោងចក្រធំៗមានកម្មកររាប់ពាន់នាក់ ដែលជាឳកាសសម្រាប់អ្នកជំនួញខ្នាតតូច និងមធ្យម។ មិនតែប៉ុណ្ណោះ អ្នកដែលមានដីនៅជិតរោងចក្រក៏អាចសង់ជាបន្ទប់ ឬផ្ទះជួល ដែលនេះត្រូវបាន គេចាត់ទុកថាជាការវិនិយោគល្អបំផុត។​ហេដ្ឋារចនាសម្ព័​ន្ធល្អប្រសើររដ្ឋាភិបាលព្យានឹងបង្កលក្ខណៈងាយស្រួលដល់រោងចក្រ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ ទឹក ភ្លើង សេវាកម្មសាធារណៈផ្សេងៗត្រូវបានតភ្ជាប់ទៅដលតំបន់នោះ។ កាលណាតំបន់មួយមាន  ហេដ្ឋារចនាសម្ព័ន្ធរឹងមាំតំបន់នោះនឹងមានសក្តានុពលបំផុតសម្រាប់ សកម្មភាពសេដ្ឋកិច្ច និងលំនៅដ្ឋាន។ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានលើកឡើងថា ការវិនិយោគត្រូវមានការប្រុងប្រយ័ត្នបំផុត។ ពិសេសត្រូវកំណត់ឲ្យច្បាស់ពីគោលបំណងនៃ ការវិនិយោគ ថាអ្នកនឹងទិញទុកលក់យកចំណេញ ធ្វើអាជីវកម្ម ឬទិញទុកសាងសង់ផ្ទះ សម្រាប់រស់នៅ។ ជាទូទៅ តំបន់រោងចក្រមិនមែនជាតំបន់លំនៅដ្ឋាន ដែលមានផាសុកភាពនោះទេ។ បើពិនិត្យទៅតាម ផែនការអភិវឌ្ឍន៍ក្រុង គេបានបែងចែកដាច់ពីគ្នារវាងតំបន់លំនោដ្ឋាន តំបន់ពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្ម។តាមដានជាមួយ Realestate.com.kh ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីទីផ្សារអចលនទ្រព្យកម្ពុជា! ឬស្វែងរកទិញ ឬជួលអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា!
តើផ្លូវរថភ្លើង និងវិស័យអចលនទ្រព្យមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?​
តើផ្លូវរថភ្លើង និងវិស័យអចលនទ្រព្យមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច?​
June 7, 2022, 1:48 a.m.
ក្នុងរយៈពេលថ្មីៗនេះ ផ្លូវដែកនៅក្នុងប្រទេសកម្ពុជាកំពុងតែរីកដុះដាលយ៉ាងខ្លាំង ដោយគេរំពឹងថាវានឹងជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីតំបន់មួយទៅតំបន់មួយ។ ជាក់ស្តែង នៅខែមេសា ឆ្នាំ២០១៩ យើងឃើញការបើកសម្ពោធផ្លូវដែកនៅតំបន់ប៉ោយប៉ែត ដោយដាក់ឲ្យដំណើរការជាផ្លូវការ ហើយផ្លូវដែកនោះ​ បានក្លាយជាផ្នែកមួយនៃផ្លូវដែកអាស៊ាន ដែលអាចធ្វើដំណើរដល់ប្រទេសសិង្ហបុរីផងដែរ។ លើសពីនេះទៅទៀត យើងក៏មានផ្លូវដែកភ្ជាប់ខេត្តព្រះសីហនុ កំពត រហូតមកដល់ភ្នំពេញផងដែរ។តើការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនេះ អាចជួយអ្វីដល់អចលនទ្រព្យនៃប្រទេសកម្ពុជា?ផ្លូវរថភ្លើងនៅកម្ពុជាទីក្រុងភ្នំពេញគឺជាចំណុចប្រសព្វ នៃការភ្ជាប់គ្នានៃផ្លូវដែកនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅដល់ប៉ោយប៉ែត មានប្រវែង ៣៨៦ គីឡូម៉ែត។ ផ្អែកតាមការលើក ឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ការសាងសង់ផ្លូវដែកភ្ជាប់ពីភ្នំពេញទៅកាន់ប៉ោយប៉ែតនេះ ចំណាយអស់ទឹកប្រាក់ ៩៦.៦ លានដូល្លាអាមេរិច ដែល ១៣ លានដូល្លាជាជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី និង ៨៣.៦ លានដូល្លាផ្សេងទៀតជាការចំណាយរបស់រដ្ឋាភិបាល។ ចំណែកផ្លូវដែក ដែលភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុ មានចំងាយប្រមាណ ២៦៦ គីឡូម៉ែត និងមានចំណតនៅខេត្តតាកែវ និងកំពត។  ទំនាក់ទំនងជាមួយវិស័យអចលនទ្រព្យចំណុចជាច្រើនត្រូវបានគេលើកឡើងទាក់ទងនឹងផលប្រយោជន៍របស់ផ្លូវដែកចំពោះសេដ្ឋកិច្ចប្រទេសកម្ពុជា។ ចំពោះវិស័យអចលនទ្រព្យវិញ ផ្លូវដែកកម្ពុជាក៏ដើរតួនាទីសំខាន់ណាស់ដែរ ក្នុងការជំរុញវិស័យអចលនទ្រព្យឲ្យកាន់តែប្រសើរឡើង បើទោះបីជាវាហាក់មានលក្ខណៈប្រយោលក៏ដោយ។ភាពងាយស្រួលក្នុងការធ្វើដំណើរការធ្វើដំណើរងាយស្រួលបានបន្ថែមគុណតម្លៃដល់វស័យទេសចរណ៍នៅកម្ពុជា។ ភាពរីកម្រើននៃទេសចរណ៍ វានឹងជួយជំរុញដល់វិស័យអចលនទ្រព្យពោលគឺធ្វើឲ្យមានកំណើនសណ្ឋាគារ និងកន្លែងលេងកំសាន្តសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ក្នុងពេលថ្មីៗ គេហទំព័រអន្តរជាតិមួយបានចាត់ចំណាត់ថ្នាក់កម្ពុជាចូលជាប្រទេស ដែលងាយស្រួលសម្រាប់ភ្ញៀវទេសចរមកលេងកំសាន្ត។មិនតែប៉ុណ្ណោះវិស័យសណ្ឋាគារក៏កំពុងតែវិវឌ្ឍខ្លួនយ៉ាងខ្លាំងមកជាសណ្ឋាគារលំដាប់ខ្ពស់ ដើម្បីផ្តល់សេវាកម្មដល់អតិថិជនតាមតម្រូវការ។ ដូច្នេះ ការរីកចម្រើនផ្លូវដែកនេះអាចជួយសម្រួលដល់ភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្តបានយ៉ាងងាយ ហើយក៏ជាឳកាសសម្រាប់អ្នកវិនិយោគទុនក្នុងការបើកជាសណ្ឋាគារ ឬរមណីយដ្ឋានផ្សេងៗផងដែរ។ការស្រូបយកវិនិយោគិនការរីកចម្រើនផ្លូវដែកនេះក៏ជួយដល់ការទាក់ទាញការវិនិយោគពីបរទេស។ ដោយហេតុថាពេលវិនិយោគិនសំឡឹងពឺឱកាសវិនិយោគ ពួកគេបានយកចិត្តទុកដាក់ខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ តួយ៉ាងដូចជាផ្លូវរថភ្លើង និងផ្លូវថ្នល់ជាដើម។រំលឹកផងដែរថា ក្នុងពីខែកន្លងទៅ កម្ពុជា និងថៃ​បានដាក់សម្ពោធផ្លូវដែករួមគ្នា ហើយប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវដែកនេះ។ គេជឿថា ផ្លូវដែកនេះនឹងជួយសម្រួលដល់ការនាំចេញនាំចូលទំនិញបានមួយកំរិតទៀត ហើយវានឹងធ្វើឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនឡើងផងដែរ។ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
EuroCham real estate and construction forum
សភាពាណិជ្ជកម្មអឺរ៉ុបនឹងប្រារព្ធវេទិកាអចលនទ្រព្យ និងសំណង់ឆ្នាំ២០១៩
June 7, 2022, 2:58 a.m.
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏បំផុតមួយប្រចាំឆ្នាំ ២០១៩ នេះនៅចុងខែនេះ។វេទិកាអចលនទ្រព្យ និងសំណង់របស់ EuroCham គ្រោងនឹងធ្វើនៅសណ្ឋាគារ Raffles Hotel Le Royal នៅថ្ងៃទី ៣១ ខែឧសភា ចាប់ពីម៉ោង ៨ ព្រឹក​ ក្រោមប្រធានបទ " Time to Compete" ។វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈពេលដែលប្រទេសមួយនេះកំពុងស្គាល់ពីភាពរីកចម្រើន និងទំនើបកម្ម ប្រកបដោយការប្រកួតប្រជែងដ៏ខ្លាំងក្លា។ ក្រុមហ៊ុន EuroCham នឹងរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណង ដើម្បីផ្តល់ការពិភាក្សា និងស្វែងយល់អំពីវឌ្ឍនភាពនេះបន្ថែមទៀត។វេទិការអចលនទ្រព្យ និងសំណង់ឆ្នាំ ២០១៩ នឹងប្រារព្ធពេញមួយថ្ងៃ ដោយមានការពិភាក្សាស៊ីជម្រៅអំពីស្ថានភាពជាក់លាក់នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ ការជជែកដេញដោលគ្នា និងការវិភាគទីផ្សារដើម្បីស្វែងរកចំណុចរួមសមស្របមួយ។ អ្នកដឹកកំពូលៗមកពីវិស័យសាធារណៈ និងវិស័យឯកជននឹងធ្វើការជជែកវែកញែក និងដេញដោលគ្នាលើប្រធានបទសំខាន់ៗនៅក្នុងវេទិកានេះ។ប្រធានបទទាំងនេះនឹងត្រូវបានផ្តោតលើបួនផ្នែកធំៗ៖និន្នាការទីផ្សារ និងស្តង់ដារក្នុងការវាស់វែងឱកាសវិនិយោគតម្រូវការហេដ្ឋារចនាសម្ព័ន្ធការគ្រប់គ្រង​អចលនទ្រព្យរបៀបវារៈកម្មវិធីឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយ លោក George Edgar ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោក Arnaud Darc ប្រធានរបស់ EuroCham នឹងថ្លែងបើកសុន្ទរកថាសម្រាប់វេទិកានេះ។អ្នកដែលចាប់អារម្មណ៍ចំពោះការវិនិយោគ ការបង្កើតអាជីវកម្ម អចលនទ្រព្យ សំណង់ និងឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា អាចចូលរួមស្វែងរកព័ត៌មាន និងការអប់រំផ្សេងៗនៅក្នុងវេទិកានេះ។កម្មវិធីនេះមានការឧបត្ថម្ភពី ក្រុមហ៊ុន Comin Asia ក្រុមហ៊ុន JKA Healthcare ក្រុមហ៊ុន Archetype Group ក្រុមហ៊ុន​DFDL ក្រុមហ៊ុន Sika Building Trust ការសែតខ្មែរថាមស៍ គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ក្រុមហ៊ុន Thalias Hospitality ក្រមហ៊ុន Smart ក្រុមហ៊ុនធានារ៉ាប់រង Infinity សណ្ឋាគារ Sofitel Hotels & Resorts, ក្រុមហ៊ុន Total សាលា Australian International School រាជធានីភ្នំពេញព្រឹត្តិការណ៍ធនាគារ Event Bank  និងធនាគារ Bred Bank។សូមកំណត់ចំណាំប្រសិនបើអ្នកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញឲ្យក្រុមហ៊ុនរបស់អ្នកកាន់តែរីកចម្រើនទៅមុខ និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនៅពាក់កណ្តាលឆ្នាំ ២០១៩ នេះ សូមកុំស្ទាក់ស្ទើរក្នុងការចុះឈ្មោះចូលរួមវេទិកានេះ ព្រោះនេះគឺជាឱកាសរបស់អ្នក ដើម្បីរៀនសូត្រពីអ្នកជំនាញ និងបណ្តាក្រុមហ៊ុននានានៅក្នុងវិស័យទាំងមូល។ជាពិតណាស់ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងយ៉ាងច្រើន ប្រសិនបើអ្នកចង់ធ្វើជំនួញដោយជោគជ័យ អ្នកត្រូវតែទទួលយកការអប់រំឲ្យបានច្រើន និងស្គាល់ទីផ្សារឲ្យបានច្បាស់។សម្រាប់ព័ត៌មានប​ន្ថែមអំពីវេទិកានេះ សូមមើលនៅទីនេះ!Realestate.com.kh ក៏មានជាសៀវភៅណែនាំអំពីការវិនិយោគនៅកម្ពុជាឆ្នាំ២០១៩ (ភាសាអង់គ្លេស) លោកអ្នកអាចទាញយកដោយឥតគិតថ្លៃនៅទីនេះ។
គម្រោង Lingnan Garden ជាលំនៅដ្ឋានបែបអេកូធម្មជាតិប្លែកគេតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ
គម្រោង Lingnan Garden ជាលំនៅដ្ឋានបែបអេកូធម្មជាតិប្លែកគេតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ
June 6, 2022, 11:43 p.m.
"ដីមួយអ៊ីញមានតម្លៃស្មើ​មាសមួយក្រាម!" មានន័យថាជាស្ថានភាពបច្ចុប្បន្ននៃតម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញ។នេះជាការពិត...តម្លៃដីធ្លីនៅតាមតំបន់កំពុងអភិវឌ្ឍន៍នៃរាជធានីភ្នំពេញបានកើនឡើងយ៉ាងលឿននៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងនគរូបនីយកម្មទីក្រុង។ បច្ចុប្បន្នតម្លៃដីជាមធ្យមនៅតាមសង្កាត់រដ្ឋបាលសំខាន់ៗចំនួនបួនដូចជាខណ្ឌដូនពេញតម្លៃបានឈានដល់ជាង ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទន្ទឹមនឹងនេះដែរតំបន់ដែលកំពុងផុសឡើងដូចជាខណ្ឌសែនសុខ តំបន់បឹងកក់ និងមហាវិថីសម្តេចហ៊ុនសែនក៏កំពុងតែត្រូវប៉ាន់ផងដែរ ដែលតម្លៃដីនៅក្បែរតំបន់ពាណិជ្ជកម្មស្ទើរតែឡើងតាមកំរិតមធ្យមនៃទីប្រជុំជន។មហាវិថីសម្តេច​ហ៊ុនសែនដែលគេហៅថាមហាវិថីនាយករដ្ឋមន្ត្រីដោយសារតម្លៃដីខ្ពស់ អ្នកអភិវឌ្ឃន៍ខ្លះបានបោះបង់ចោល តំបន់រួមមួយចំនួនដែលជាទីតាំងសម្រាប់អភិវឌ្ឍន៍តំបន់បៃតង   ដើម្បីបង្កើនបរិវេនរបស់​អាគារក្នុងគោលបំណងជៀសវាងការបាត់បង់ផលប្រយោជន៍ណាមួយ។ អ្វីដែលពួកគេផ្តល់គឺលំនៅដ្ឋានដង់ស៊ីតេខ្ពស់ដោយផ្តល់នូវការពេញចិត្តទាបដល់ម្ចាស់លំនៅដ្ឋាន និងទទួលបានសក្តានុពលនៃផលចំណេញមកវិញ។ ផ្ទុយទៅវិញប្រសិនបើគម្រោងអភិវឌ្ឍន៍នៃ​ដង់ស៊ីតេទាប និងសមាមាត្រផ្ទៃក្រឡាទាប ឬទោះបីជាមានទេសភាពសួនច្បារមួយចំនួនក៏ដោយ វាច្បាស់ជាប៉ះពាល់ដល់អ្នកទិញផ្ទះដែរ។គម្រោង Lingnan Garden មានចម្ងាយ ១ គីឡូម៉ែត្រពីផ្លូវប្រសព្វរវាងមហាវិថីសម្តេចហ៊ុនសែន និងមហាវិថីមុននីវង្ស ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Lingnan Real Estate ។ មានគោលបំណងដើម្បីបង្កើតបទពិសោធន៏ថ្មីនៃការរស់នៅបែបធម្មជាតិ អ្នកអភិវឌ្ឍន៍បានបណ្តាក់ទុនដ៏ធំមួយលើការបង្កើតសួនត្រូពិកដែលមានទំហំ ៦,៥០០ ម៉ែត្រការ៉េដែលជាទំហំស្តង់ដារនៃតំបន់បៃតងរហូតដល់ ៣០% ។តំបន់ដែលមានដង់ស៊ីតេទាបជាមួយទេសភាពបែបធម្មជាតិយោងតាមផែនការរបស់ Lingnan Garden គម្រោងនេះស្ថិតនៅលើវិថីពាណិជ្ជកម្មដែលមានការរីកចម្រើនមួយលាតសន្ធឹងតាមបណ្ដោយមហាវិថីសម្តេចហ៊ុនសែនដែលជា «សរសៃឈាមចរាចរ» នៅភាគខាងត្បូងនៃរាជធានីភ្នំពេញដើម្បីទាក់ទាញអតិថិជនពីខាងក្រៅ។ ហើយផ្ទះបូរី និងអាផាតមិនកំពុងតែកើតឡើងបណ្ដើរៗ។ភាគច្រើនអគារអាផាតមិន​បែរទៅភាគខាងត្បូងដែលព័ទ្ធជុំវិញដោយសួននៅក្នុងប្លង់អ័ក្ស។ គម្រោងនេះមានដូចជាសួនបាញ់ទឹក ស្វ៊ែរ អាងហែលទឹក កញ្ចុះអង្គុយលេង និងរុក្ខជាតិត្រូពិចដែលបង្ហាញពីសហគមន៍ទាំងមូល។ សម្រស់ស៊ីមេទ្រីនៃទំនៀមទម្លាប់ចិនធ្វើឱ្យសហគមន៍មានថាមពលវិជ្ជមានដូចឋានសួគ៌ និងភាពច្នៃប្រឌិត។ជីវិតការរស់ដ៏អស្ចារ្យខ្យល់អាកាសបរិសុទ្ធ និងទេសភាពនៅទីនោះធ្វើឲ្យអ្នក​ចង់​ត្រឡប់​មកផ្ទះវិញជារៀងរាល់ថ្ងៃដែល​នេះជាហេតុផលដ៏ល្អសមនឹងទទួលបានបន្ទាប់ពីនឿយហត់​ក្នុងការងាររបស់អ្នក។ មិនថាអ្នកពិបាកប៉ុណ្ណាទេអ្នកអាច​បោះចោលនូវភាពនឿយហត់ហើយរីករាយនឹងជីវិតរបស់អ្នកនៅទីនេះ។ Lingnan Garden មានផ្ទះធំៗជាច្រើនដែលមានទំហំចាប់ពី ៤៨ រហូតដល់ ១៤៨ ម៉ែត្រការ៉េ និងមានសួនច្បារឯកជនផ្តាច់មុខ​ដែលអ្នកអាចងូតទឹក ឬសម្រាកដោយរីករាយ​។ចក្ខុវិស័យនៃជីវិតរស់នៅជាមួយគម្រោង Lingnan Garden។ ផ្តល់ជូនទេសភាពដ៏រស់រវើក និងទំនាក់ទំនងប្រកបដោយសុខដុមរម្យនា យើងចែករំលែកបទពិសោធន៏ប្រកបដោយផាសុកភាព និងជម្រុញដល់ការរស់នៅរបស់យើងឲ្យឧត្ដុង្គឧត្ដម។ ទាំងចាស់ ទាំងក្មេងអាចលេង និងដើរដោយសុវត្ថិភាពទោះបីជាអ្នកជិតខាងមានពិធីជប់លៀង ឬមានការពិភាក្សាដ៏ល្អ។បរិក្ខារសម្បូរបែប និងប្រណីតនៅជិតអ្នកបង្កើតឡើងដើម្បីក្លាយជាសហគមន៍ប្រណីតលក្ខណៈអន្តរជាតិ គម្រោង Lingnan Garden ផ្តល់ជូននូវអគារររស់នៅនំនើបដែលមានចំណតរថយន្តក្រោមដីជាង ១,៣០០ កន្លែង។ នៅលើកំពូលអគារមានអាងហែលទឹកដ៏ធំមួយ ក្លឹបប្រណីតមួយ និងកន្លែងហាត់ប្រាណទំនើបដែលលោកអ្នកទទួលបាននូវការការកម្សាន្តផ្ទាល់ខ្លួនដ៏ល្អឥតខ្ចោះ។ជាការពិតណាស់ Lingnan Garden ត្រូវបានហ៊ុំព័ទ្ធដោយតំបន់សំខាន់ៗជាច្រើនដូចជាទន្លេមេគង្គ នៅភាគខាងកើត និង Phnom Penh ING New City នៅភាគខាងលិច ភាគខាងត្បូងស្ថានទូត និងមានចម្ងាយ ១០ គីឡូម៉ែត្រភាគខាងជើងទៅអាកាសយានដ្ឋានអន្តរជាតិថ្មី ចំងាយ ១ គីឡូម៉ែត្រពីសាលាអន្តរជាតិកាណាដា ISPP ធ្វើដំណើរ ១០ នាទីសាលាអន្តរជាតិកាណាដា CIS ។ ម៉្យាងទៀតនៅជិតមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្តារ (Star  Medical) មេហ្គាម៉ល (Mega Mall) និងផ្សារទំនើបអ៊ីអន។មានសេវាកម្មបម្រើ ២៤ ម៉ោងផ្តល់ជូនប្រកបដោយកិត្តិយសLingnan Garden ក៏មិនខុសពីលំនៅដ្ឋានទំនើបៗផ្សេងទៀតដែរដែលគិតគូរលើតម្រូវការរបស់អ្នករស់នៅដោយផ្តល់នូវការគ្រប់គ្រងអចលនទ្រព្យពេញមួយថ្ងៃ។ យើងមានបុគ្គលិកដែលមានគំនិត និងមានវិជ្ជាជីវៈលើសីលធម៌និងភាពវៃឆ្លាត ពួកគេនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ដូចជាថៅកែ។ជ្រើសរើសផ្ទះដ៏ស្រស់ស្អាតនៅទីនេះ១-បន្ទប់គេង ១ (យូនីត A1)យូនីតប្រភេទនេះមានទំហំ ៦៨.០១  ម៉ែត្រការ៉េដែលមានអ្វីគ្រប់យ៉ាងដើម្បីបំពេញចិត្តលោកអ្នក មានបន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក ផ្ទះបាយ និងរានហាល។២-បន្ទប់គេង ២ (បន្ទប់ A5)យូនីតដែលមានបន្ទប់គេង ២ នេះមានរានហាលភ្លោះដែលអ្នកអាចមើលទេសភាពស្រស់ស្អាតនៃទន្លេមេគង្គ។ មានបន្ទប់ទទួលភ្ញៀវជាមួយកន្លែងញ៉ាំបាយមួយ ផ្ទះបាយមួយ និងបន្ទប់ទឹកមួយដែលត្រូវបានរចនាឡើងយ៉ាងល្អក្នុងទំហំ ៧៨.៦៣ ម៉ែត្រការ៉េ។៣-បន្ទប់គេង ៣ (យូនីត A3)យូនីតនេះមានលក្ខណៈពិសេសគួរឲ្យស្រលាញ់ និងមានរានហាលធំទូលាយដែលអាចមើលទេសភាពដ៏ស្រស់ស្អាតនៃសួនសហគមន៍។ វាមានទំហំធំ ១១១.៩៦ ម៉ែត្រការ៉េដែលសមស្របសម្រាប់គ្រួសារដែលមានសមាជិកច្រើន និងមានបន្ទប់ទទួលភ្ញៀវធំទូលាយ បន្ទប់ទឹកពីរ និងសួនច្បារខ្នាតតូចនៅមាត់ទ្វារផងដែរ។លើសពីនេះទៅទៀតក្រុមហ៊ុនអភិវឌ្ឍន៍កំពុងតែផ្តល់ជូនអតិថិជននូវជម្រើសដ៏កម្រមួយដែលអាចទទួលបានផលចំនេញមកវិញអប្បរមា ៥ ឆ្នាំក្នុងអត្រាប្រចាំឆ្នាំ ៧% ។ ប្រសិនបើអ្នកយល់ឃើញនេះជាសក្តានុពលដ៏អស្ចារ្យ និងមានទំនុកចិត្តលើការវិនិយោគ។ សូមរួសរាន់ឡើងទាន់ឱកាសនេះនៅបើកដោយលោកអ្នកគ្រាន់តែភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណរបស់អ្នកប៉ុណ្ណោះ!ចង់បានព័ត៌មានលម្អិតអំពីគម្រោង Lingnan Garden សូមទាក់ទងយើងនៅថ្ងៃនេះ!
ខុនដូ New Landmark ជាប់មាត់សមុទ្រចាប់ផ្តើមបើកលក់ហើយ
ខុនដូ New Landmark ជាប់មាត់សមុទ្រចាប់ផ្តើមបើកលក់ហើយ
June 7, 2022, 12:35 a.m.
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទីក្រុងឆ្នេរសមុទ្រនៃក្រុងព្រះសីហនុបានក្លាយទៅជាតំបន់មួយមានការរីកចម្រើនលឿនបំផុតក្នុងចំណោមតំបន់នានាដែលកំពុងមានការលូតលាស់នៅប្រទេសកម្ពុជា។ ជាការពិតវាបានក្លាយជាតំបន់លំដាប់ផ្កាយនៅក្នុងតំបន់។ ជាពិសេសក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការសាងសង់ និងការអភិវឌ្ឍបានកើនឡើងក្នុងខេត្តព្រះសីហនុ។ មនុស្សជាច្រើននិយាយថាតំបន់នេះគឺមានភាពខុសប្លែកជារៀងរាល់ថ្ងៃ។ល្បឿននៃការរីកចម្រើនបច្ចុប្បន្ននេះ ធ្វើឲ្យមនុស្សជាច្រើននិយាយថាក្រុងព្រះសីហនុកំពុងប្រែក្លាយទៅជាទីក្រុងឌូបៃមួយទៀត។កំណើនយ៉ាងឆាប់រហ័សនេះបានធ្វើឲ្យតម្លៃអចលនទ្រព្យមានការកើនឡើងយ៉ាងខ្លាំង។ ការជួលអាផាតមិនប្រចាំខែដែលមានទំហំ ៣០ ម៉ែត្រការ៉េក្នុងខេត្តព្រះសីហនុបានកើនដល់ ១,០០០ ដុល្លារ។ នេះជារឿងធម្មតាដែលឃើញមានការកើនឡើងប្រចាំឆ្នាំជាង ១០ ភាគរយ។គម្រោង New Landmark គឺជាអគារស្នាក់នៅខ្នាតធំមួយក្នុងចំណោមអគារលំនៅដ្ឋានខ្នាតធំចំនួនពីរបីដែលអាចមើលឃើញសមុទ្រនៅក្រុងព្រះសីហនុហើយវាប្រាកដជាក្លាយជាជម្រើសដ៏សំខាន់សម្រាប់ការវិនិយោគបរទេស។លើសពីនេះទៅទៀតការិយាល័យលក់ថ្មីរបស់គម្រោង New Landmark នឹងរៀបចំពិធីសម្ពោធនៅខេត្តព្រះសីហនុ។ ជាមួយនឹងការប្រូម៉ូសិនមានកំណត់៖ បីឆ្នាំនៃការជួលត្រឡប់មកវិញ ១២% ក្នុងមួយឆ្នាំនឹងអាចក្លាយជារបស់អ្នក។ ការផ្តល់ជូននេះសម្រាប់តែអ្នកទិញ ៥០ នាក់ដំបូងប៉ុណ្ណោះ។ព័ត៌មានលម្អិតអំពី New Landmark ៖-        អាស័យដ្ឋាន៖ ភូមិ ៤ សង្កាត់ ៤ (នៅជិតរង្វង់មូលតោពីរ) ខេត្តព្រះសីហនុ ប្រទេសកម្ពុជា-       កម្ពស់៖ ៣៧ ជាន់-       ទេសភាព៖ មានទេសភាពមាត់សមុទ្រ ២០០ ម៉ែត្រពីឆ្នេរអូរឈើទាល-       ក្រុមហ៊ុនសាងសង់៖ ក្រុមហ៊ុន New Landmark Group និងក្រុមហ៊ុន 7 China Construction Bureau Ltd.-       នៅក្បែរនោះ៖ សណ្ឋាគារផ្កាយ ៥ អាផាតមិនទេសភាពមាត់សមុទ្រ កន្លែងកម្សាន្តដ៏ធំបំផុតនៅក្រុងព្រះសីហនុ និងអគារពាណិជ្ជកម្មជាច្រើន- ​   ការរៀបចំ៖ ផ្ទះដែលបានសាងសង់រួចរាល់មានការរចនាគុណភាពខ្ពស់​ សម្ភារៈប្រើប្រាស់ និងគ្រឿងសង្ហារិមម៉ាកល្បីៗ-     តម្លៃ៖ យូនីតទំហំអប្បបរមា ៣០ ម៉ែត្រការ៉េ មានប្លង់រឹង តម្លៃលក់ចាប់ពី ៤០,០០០ ដុល្លារ-     តំបន់ជុំវិញ៖ សណ្ឋាគារ Gobo East សណ្ឋាគារ White Sand Palace កាស៊ីណូនិងសណ្ឋាគារ Jin Bei សណ្ឋាគារ Prince ហាងទំនិញរួចពន្ធ សាលារៀន ធនាគារ និងប៉ុស្តិប៉ូលីស។-     លក្ខណៈពិសេស៖ ជាសហគមន៍ដំបូងដែលមានភាពឆ្លាតវៃ និងការពារបរិស្ថាននៅខេត្តព្រះសីហនុ ចេញចូលប្រើ QR កូដ ចាក់សោរប្រើស្នាមម្រាមដៃ សេវាវ៉ាយហ្វាយឥតគិតថ្លៃ ទឹកម៉ាស៊ីនដែលអាចពិសារបាន ទីលានវាយកូនហ្គោល កន្លែងវាយតេនីស និងផ្លូវសម្រាប់រត់ជាដើម។ ជាអគារដែលមានការរចនាបែបទឹករាំ និងតន្ត្រីដ៏អស្ចារ្យដំបូងបង្អស់នៅក្រុងព្រះសីហនុ។អាផាតមិននេះក៏មានហាងទំនិញ (ម៉ាត)  ហាងកែសម្ផស្ស ក្លឹបកម្សាន្ត ធនាគារ ហាងកាហ្វេ កន្លែងហាត់ប្រាណអាងហែលទឹកឯកជន។គម្រោង​ New Landmark គឺជាអគារអភិវឌ្ឍន៍ចម្រុះថ្មីមួយដែលមានផ្ទៃក្រឡា ២០០,០០០ ម៉ែត្រការ៉េនៅក្នុងក្រុងឆ្នេរដ៏ស្រស់ស្អាតនៃក្រុងព្រះសីហនុ។ ផ្តល់ជូននូវផលិតផលបីប្រភេទ៖ អាផាតមិនទេសភាពមាត់សមុទ្រ សណ្ឋាគារលំដាប់ខ្ពស់ (ផ្កាយប្រាំ) និងជាកន្លែងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ។New Landmark មានទីតាំងស្ថិតនៅជិតរង្វង់មូលតោពីរដែលជាទីតាំងដ៏ល្បីល្បាញនៅចំបេះដូងនៃក្រុងព្រះសីហនុហើយនៅជិតផ្លូវធំ Poulowai ផ្លូវ ៣០០ ។ ចំណាយពេលតិចសម្រាប់ការធ្វើដំណើរទៅមាត់សមុទ្រ ពីរនាទីឆ្នេអូរឈើទាលដ៏ល្បីល្បាញ។ ទឹកសមុទ្រដ៏ថ្លាមានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីមាត់ទ្វារ។ គម្រោងនេះស្របតាមការពង្រីកទីក្រុងទៅកាន់ភាគខាងត្បូង និងខាងកើត។ក្នុងរង្វង់ចម្ងាយមួយគីឡូម៉ែត្រពី New Landmark មានសណ្ឋាគារ ភោជនីយដ្ឋាន និងហាងទំនិញធំៗ ក្លឹបកម្សាន្តនិងកាស៊ីណូ និងកន្លែងកម្សាន្តជាច្រើនទៀត។ មានទាំងសណ្ឋាគារ Gobo East សណ្ឋាគារ White Sand Palace សណ្ឋាគារនិងកាស៊ីណូ Jin Bei និងហាងទំនិញរួចពន្ធ។ ជីវិតមានភាពរស់រវើក និងសកម្មមួយនៅក្រុងព្រះសីហនុ។New Landmark នឹងធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំផងដែរជាមួយនឹងអាជីវកម្មពាណិជ្ជកម្មជាច្រើនរាប់បញ្ចូលទាំងផ្សារទំ​នើបធំជាងគេនៃក្រុងព្រះសីហនុដែលមានទំហំ ១០,០០០ ម៉ែត្រការ៉េ ភោជនីយដ្ឋានចិននិងបស្ចិមប្រទេស បារ ហាងលក់សំលៀកបំពាក់ ហាងលក់ទំនិញ (ម៉ាត) ហាងកាហ្វេ ក្លឹបស្ប៉ា និងសេវាកម្មលំហែកាយ និងកម្សាន្តផ្សេងៗ។មិនត្រឹមតែប៉ុណោះទេ ក៏មានអាងហែលទឹកឯកជនលើដំបូល មជ្ឈមណ្ឌលវប្បធម៌ កន្លែងវាយតេនីស កន្លែងវាយកូនហ្គោល បន្ទប់ប្រជុំសាធារណៈ និងជាច្រើនទៀត។ កន្លែងទាំងអស់បង្កើតបទពិសោធន៍ប្រណីតលំដាប់ខ្ពស់។ ក្នុងពេលជាមួយគ្នានេះដែរ New Landmark នឹងបង្ហាញពីអគារដែលមានការរចនាបែបទឹករាំ និងតន្ត្រីដ៏អស្ចារ្យដំបូងបង្អស់នៅក្រុងព្រះសីហនុ។New Landmark គឺជាផ្ទះក្នុងក្តីសុបិនមួយដែលអ្នកសមនឹងទទួលបាន ជាកន្លែងដែលអ្នកគេងលក់ស្រួលស្តាប់សំឡេងសមុទ្រស្ងប់ស្ងាត់ហើយភ្ញាក់ឡើងនៅព្រឹកព្រលឹមស្រស់ថ្លា។នេះគឺជាគុណសម្បត្តិសំខាន់ៗចំនួន ៧ របស់ New Landmark ដែលស្ថិតនៅលើទីតាំងដ៏សំខាន់!●        នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជាបានទាក់ទាញអ្នកទេសចរអន្តរជាតិចំនួន ៦.២ លាននាក់ កើនឡើង ១០.៧% ធៀបនឹងឆ្នាំមុន។ ភ្ញៀវទេសចរចិនមានចំនួនច្រើនជាងគេប្រហែល ២ លាននាក់។ ភ្ញៀវទេសចរច្រើនជាង ២ លាននាក់បានមកទស្សនាខេត្តព្រះសីហនុដោយកើនឡើង ៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅមួយដើម្បីទទួលបានភ្ញៀវ ទេសចរអន្តរជាតិ ៧.៥ លាននាក់នៅក្នុងឆ្នាំ ២០២០ និង ១៥ លាននាក់នៅឆ្នាំ ២០៣០ ។●        ការពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុនឹងត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០ ។●        មជ្ឈមណ្ឌលសន្និសីទអន្តរជាតិអាស៊ានមានគម្រោងសាងសង់នៅក្រុងព្រះសីហនុ។●     ផ្លូវរថភ្លើងអាស៊ាន (Trans-Asian) ដែលភ្ជាប់ប្រទេសកម្ពុជា សិង្ហបុរី វៀតណាម ឡាវ ចិន រុស្ស៊ី និងអឺរ៉ុបអាស៊ីនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២១ ។●     កីឡាអាស៊ីបូព៌ា (Sea Game) នឹងត្រូវប្រារព្ធឡើងនៅរាជធានីភ្នំពេញនៅឆ្នាំ ២០២៣ ហើយព្រឹត្តិការណ៍កីឡាលើទឹកនឹងត្រូវរៀបចំឡើងនៅខេត្តព្រះសីហនុ។●        នៅចុងឆ្នាំ ២០១៩ ផលិតកម្មប្រេងនឹងសម្រេចបានជាមួយនឹងទិន្នផលប្រចាំថ្ងៃ ៣០,០០០ បារ៉ែលនៅក្នុងតំបន់នេះ។ លើសពីនេះទៀតនៅឆ្នាំ ២០២០ ឧស្ម័នធម្មជាតិនឹងត្រូវបានផលិតឡើងទ្រង់ទ្រាយធំ។●        គ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៣ គឺជាផែកុងតឺន័រថ្មី ២០០ លានដុល្លារនៅក្នុងទីក្រុងឆ្នេរសមុទ្រ សម្រាប់ការនាំចូលនិងនាំចេញធ្យូងថ្ម ដែក ជី និងប្រេងហើយវានឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ និងស្វាគមន៍នាវាទេសចរពីទូទាំងពិភពលោក។●        ផ្លូវហាយវ៉េដែលតភ្ជាប់ទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុជិតបញ្ចប់ហើយ។●        តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុត្រូវបានផ្តល់មូលនិធិ និងស្ថាបនាដោយក្រុមហ៊ុនចិន China Red Bean Group គឺជាតំបន់សហប្រតិបត្តិការក្រៅប្រទេសធំបំផុតមួយដែលត្រូវបានទទួលយក ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុនៃប្រទេសចិន។ វាបានបង្កើតការងារ ៦០% នៅក្នុងខេត្តព្រះសីហនុ។គេមើលឃើញថានៅពេលអនាគតឧស្សាហកម្មថ្មីជាច្រើននឹងពន្លឿននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍នេះ។ ភាពរីកចម្រើនដែលជំរុញដោយវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍នឹងទាក់ទាញមនុស្សកាន់តែច្រើនឡើងៗ និងបង្កើនសេដ្ឋកិច្ចផងដែរ។ក្រុងព្រះសីហនុត្រូវបានកំណត់ជាទីក្រុង Dubai ឬ Shenzhen ទីពីររបស់ពិភពលោក៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុនៅថ្ងៃនេះ សូមចូលទៅកាន់ Realestate.com.kh!
ទំនាក់ទំនងរវាងវិស័យរោងចក្រកាត់ដេរ និងវិស័យអចលនទ្រព្យកម្ពុជា
ទំនាក់ទំនងរវាងវិស័យរោងចក្រកាត់ដេរ និងវិស័យអចលនទ្រព្យកម្ពុជា
May 9, 2022, 6:01 a.m.
ជាមួយនឹងលំហូរចូលយ៉ាងច្រើននៃការវិនិយោគផ្ទាល់មកពីក្រៅប្រទេសបានធ្វើឲ្យកម្ពុជាទទួលបានកំណើននៃការសាងសង់រោងចក្រជាច្រើនមិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសផងដែរ។ផលិតកម្មវិស័យរោងចក្រកាត់ដេរ ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវិស័យអចលនទ្រព្យ។ តំបន់ ឬទីតាំង ដែលប្រមូលផ្តុំដោយរោងចក្រគឺជាតំបន់ដែលបានប្រមូលផ្តុំដោយអាជីវកម្ម ប្រជាជាជន សកម្មភាពសេដកិច្ចនានា។ (អត្ថបទពាក់ព័ន្ធ)ជាទូទៅគេមើលឃើញថាភាពរីចម្រើននៃវិស័យរោងចក្រនេះមានចំណែកដ៏សំខាន់មួយដល់ភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា។ ប៉ុន្តែបើគេមើលអោយលម្អិត តើតាមភាពជាក់ស្តែង កំណើនរោងចក្រក្នុងប្រទេសកម្ពុជាបានផ្តល់ផលវិជ្ជមាន ឬជួយដល់វិស័យអចលនទ្រព្យឲ្យរីកចម្រើនដូចម្តេចខ្លះ?គេមិនអាចប្រកែកបានទេចំពោះទំនាក់ទំនងរវាងរោងចក្រកាត់ដេរ និងវិស័យអចលនទ្រព្យ​​ ដែលបានផ្តល់ផលវិជ្ជមានដល់វិស័យដីធ្លី នេះបើយើងពិនិត្យទៅលើស្ថានភាពជាក់ស្តែងនៅកម្ពុជា។ខាងក្រោមនេះគឺជាចំណុចធំៗ ដែលវិស័យរោងចក្របានជួយរុញច្រានវិស័យអចលនទ្រព្យឲ្យហក់ឡើងជាលំដាប់។ ជួយជំរុញតម្លៃដីធ្លីកំណើននៃវិស័យរោងចក្រធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើង។ តួយ៉ាងតម្លៃដីធ្លី និងផ្ទះកើនឡើងខ្ពស់ ដោយសារតែតម្រូវការនៃការស្នាក់នៅ និងការទិញលក់កើនឡើង។ជាទូទៅ តម្លៃដីធ្លី និងផ្ទះកើនឡើង ឬធ្លាក់ចុះទៅតាមស្ថានភាពសេដ្ឋកិច្ច ឬគម្រោងផ្សេងៗ ដែលជំរុញឲ្យមានកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់នោះ។ ជាក់ស្តងនៅឆ្នាំ ២០១៤ តម្លៃដីធ្លីនៅតាមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅទៅបានកើនឡើងពី១៥% ទៅ២០%។ជំរុញដល់ការសាងសង់ការសាងសង់បានសំរុកទៅកាន់តំបន់ដែលមានរោងចក្រ និងមានមនុស្សរស់នៅច្រើន។ គម្រោងទាំងនេះមានដូចជា ផ្ទះជួល ផ្ទះអាជីវកម្ម ផ្សារ និងសំណង់តូចធំដើម្បីបំពេញតាមតម្រូវនៃការស្នាក់នៅ និងហូបចុករបស់កម្មករ។​ តំបន់ទាំងនេះមានការរីកដុះដាលឆាប់រហ័សជាងតំបន់ដែលគ្មានរោងចក្រ។ចំណុចទាំងនេះជាកត្តាដ៏សំខាន់ដែលអាចទាក់ទាញគម្រោងវិនិយោគធំៗឲ្យចូលទៅកាន់តំបន់នោះ ឬតំបន់ដែលជាប់គ្នានោះ។ ជាក់ស្តែងដូចជា គម្រោងបុរីពិភពថ្មី នៅសង្កាត់កំប៉ូល ជាដើម។ ក្រៅពីនេះ គម្រោងដីឡូតិ៍ជាច្រើនបានជ្រើសរើសយកទីតាំងជិតរោងចក្រ ដើម្បីធ្វើជាទីតាំងល្អបំផុតសម្រាប់ការអភិវឌ្ឍន៍របស់ពួកគេ។​លើសពីនេះទៅទៀត នៅពេលដែលសកម្មភាពសេដ្ឋកិច្ចរីកម្រើនខ្លាំង នោះនឹងជម្រុញឲ្យ រដ្ឋាភិបាលធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទាំងនេះ បានឆាប់រហ័សផងដែរ។ជំរុញការទិញលក់អចលនទ្រព្យអ្នកមានចំណូលទាប ពិសេសអ្នកធ្វើការក្រុមហ៊ុន​ ឬរោងចក្រសហគ្រាស តែងតែចាប់អារម្មណ៍ទិញអចលនទ្រព្យខ្នាតតូច ពិសេសដីឡូតិ៍ដែលនៅតាមតំបន់ជាយក្រុង។ ការទិញលក់មួយភាគធំត្រូវបានអ្នកអភិវឌ្ឍន៍ផ្តោតសំខាន់លើអ្នកមានចំណូលទាប (កម្មកររោងចក្រ) ដោយផ្តល់ជូនការបង់រំលស់គ្មានការប្រាក់។ជំរុញសកម្មភាពសេដ្ឋកិច្ចវិស័យរោងចក្រជំរុញឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា មានការកើនឡើងជាលំដាប់ តាមរយៈការវិនិយោគពីបរទេស។ ជាក់ស្តែង ប្រាក់ខែគោលរបស់កម្មករនិយោជិក កើនឡើងជិតដល់២០០ ដូល្លារ/ខែ។ ជាមួយនឹងប្រាក់ចំណូលនេះ កម្មករនិយោជិក អាចការប្រើប្រាស់ដើម្បីសាងសង់ផ្ទះសំបែង បើកអាជីវកម្មផ្ទាល់ខ្លួន ទិញដី និងទិញផ្ទះជាដើម។ សើសពីនេះទៀត ​សកម្មភាពសេដ្ឋកិច្ចផ្សេងៗត្រូវបានធ្វើឡើងយ៉ាងមមារញឹកនៅក្នុងតំបន់រោងចក្រដូចជា ផ្សារទំនិញ ចំណីអាហារ ការលក់ដូរ និងសេវាកម្មផ្សេងៗសម្រាប់បំពេញតាមតម្រូវការរស់នៅ ប្រចាំថ្ងៃរបស់កម្មករ។អ្នកអាចតាមដានព័ត៌មានថ្មីៗ អំពីវិស័យអចលនទ្រព្យកម្ពុជានៅទីនេះ! ឬប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យជួល ខុនដូ អាផាតមេននៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
ហ្វីលីពីនកំពុងបោះជំហានវិនិយោគក្នុងប្រទេសកម្ពុជា
ហ្វីលីពីនកំពុងបោះជំហានវិនិយោគក្នុងប្រទេសកម្ពុជា
June 4, 2022, 8:39 a.m.
ប្រទេសកម្ពុជា កំពុងព្យាយាមទាក់ទាញវិនិយោគិនបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ បើប្រៀបធៀបកាលពីឆ្នាំកន្លងទៅ កម្ពុជាសម្រេចបានកំណើន ៧.៥% នៅឆ្នាំ២០១៨ ដែលជាការសម្រេចបានហួសពីការរំពឹងទុក។ ការកើនឡើងនេះធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។ ហើយបើទោះបីជាសេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងត្រូវធ្លាក់ចុះបន្តិចនៅឆ្នាំ ២០១៩ ក៏ដោយ តែវានឹងមិនធ្វើឲ្យមានការរាំងស្ទះដល់ការវិនិយោគពីបរទេសនោះឡើយ។នៅពេលដែលយើងនិយាយអំពីការវិនិយោគផ្ទាល់មកពីបរទេស យើងតែងសំដៅទៅលើ ការវិនិយោគមកពីប្រទេសធំៗដូចជា៖ ចិន កូរ៉េ ជប៉ុន អឺរ៉ុប ជាដើម។ ប៉ុន្តែយើងមិនគួរមើលរំលង ការវិនិយោគទុនមកពីប្រទេសតំបន់អាស៊ានដូចគ្នាទេ ជាពិសេស ប្រទេសហ្វីលីពីន។ក្នុងពេលថ្មីៗកន្លងទៅនេះ បើតាមការលើកឡើងរបស់លោក Chrisopher Baltazar Montero ដែលជាឯកអគ្គរដ្ឋទូតជិតចប់អាណត្តិប្រទេសហ្វីលីពីនប្រចាំកម្ពុជាបានឲ្យដឹងថា មានក្រុមហ៊ុន របស់ហ្វីលីពីន កំពុងរៀបចំវិនិយោគលើការកែច្នៃស្វាយពីខេត្តព្រៃវែងទៅកាន់ទីផ្សារប្រទេស ហ្វីលីពីន និងទីផ្សារពិភពលោកផងដែរ។      នៅក្នុងឆ្នាំ២០១០ វិនិយោគិនហ្វីលីពីនបានសិក្សាពីឳកាសក្នុងការវិនិយោគនៅប្រទេសកម្ពុជា ហើយចាប់តាំងពីពេលនោះមកគេសង្កេតឃើញក្រុមហ៊ុនហ្វីលីពីនដំណើរការយ៉ាងច្រើននៅក្នុង ប្រទេសកម្ពុជា។ លើសពីនេះទៀតដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ថ្មីៗនេះនេះក៏មានការដាក់ឲ្យមានជើងហោះហើរត្រង់មកកាន់កម្ពុជាផងដែរ។ដូច្នេះការលើកឡើងពីគម្រោងក្នុងការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីនលើផលិតផលស្វាយកែច្នៃនេះ គឺជាចំណុចនៃការអភិវឌ្ឍថ្មីមួយទៀតរវាងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងហ្វីលីពីន។ប្រទេសកម្ពុជា និងហ្វីលីពីនមានការផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងការកែច្នៃស្វាយ ស្រូវ និងផលិតផលចេកផងដែរ។ មិនតែប៉ុណ្ណោះលោកឯកអគ្គរដ្ឋទូតបានថែមទាំងលើកឡើងថា មានក្រុមហ៊ុនហ្វីលីពីនគ្រោងនឹងវិនិយោគលើការនាំចូលអង្ករទៅកាន់ទីផ្សាររបស់ខ្លួន។ដោយសារតែកង្វះខាតការវិនិយោគលើវិស័យកសិឧស្សាហកម្មនៅប្រទេសកម្ពុជា ការវិនិយោគលើផលិតផលកែច្នៃនេះ ត្រូវបានគេមើលឃើញថាជាសក្តានុពលសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ លើសពីនេះទៅទៀត ការវិនិយោគនេះ នឹងបង្កើតការងារឲ្យប្រជាពលរដ្ឋកម្ពុជានៅតំបន់ និងជួយសម្រួលដល់ជីវភាពប្រជាជននៅក្នុងតំបន់។   គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងហ្វីលីពីនកើតមានឡើងចាប់ពីសត្សវត្សរ៍ទី១៦មកម្ល៉េះ។ ទំនាក់ទំនងនេះ ត្រូវបានកាត់ផ្តាច់ម្តងក្នុងសម័យប៉ុលពតឆ្នាំ១៩៧៥។ នៅក្នុងឆ្នាំ១៩៩១ អ្នកជំនួញហ្វីលីពីនបានចាប់ផ្តើមចាប់ផ្តើមអាជីវកម្មក្នុងប្រទេសកម្ពុជាឡើងវិញ ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានរីកចម្រើនជាលំដាប់រហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្នហ្វីលីពីនអាជីវកម្មជាង ៥០ ក្រុមហ៊ុន​ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទាំងនេះបានចូលរួមនៅក្នុងវិស័យជាច្រើនរាប់ចាប់ផលិតកម្មអាហារ ដល់ក្រុមហ៊ុនអាកាសចរណ៍ និងទូរគមនាគមន៍៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាមែនទេ? ឬចង់តាមដានព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh!
របាយការណ៍ CBRE៖ ទស្សនវិស័យនៃទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ២០១៩
របាយការណ៍ CBRE៖ ទស្សនវិស័យនៃទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ២០១៩
June 6, 2022, 7:10 a.m.
ដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីវិស័យអចលនទ្រព្យកម្ពុជា យើងគួរស្វែងយល់ពីកត្ដា សំខាន់ៗមួយចំនួនដូចជា សេដ្ឋកិច្ច វិស័យលំនៅដ្ឋាន ការិយាល័យ ឧស្សាហកម្ម និងការលក់រាយ។តើសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈដូចម្តេច?កត្តាសេដ្ឋកិច្ចកម្ពុជាទទួលបានស្ថេរភាពនៃកំណើនសេដ្ឋកិច្ចដ៏រាំងមាំ ប៉ុន្តែយោងតាមរបាយការណ៍របស់ធនាគារពិភពលោកកំណើនសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះបន្តិចគឺថយមកត្រឹម ៦.៨ % ក្នុងឆ្នាំ ២០១៩។ទោះយ៉ាងណាដោយសារតែ​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាអំណោយផល និងអត្រាប្តូរប្រាក់មានស្ថេរភាព កត្តាទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសល្អសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ជាមួយគ្នានេះដែរ វិស័យដែលជំរុញសេដ្ឋកិច្ចជាងគេគឺស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។​ នៅក្នុងឆ្នាំ ២០១៩ វិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ១០.២% ដែលត្រូវបានគាំទ្រជាសំខាន់ដោយវិស័យឧស្សាហកម្ម និងសំណង់។ រីឯវិស័យសំណង់វិញត្រូវបានគេរំពឹងថានឹងរក្សា បាននូវកំណើនដ៏រឹងមាំដដែល។យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថាអត្រាកំណើននៃវិស័យសំណង់នៅក្នុងប្រទេស កម្ពុជាក្នុងឆ្នាំ២០១៨ មាន ១៨.១%។វិស័យទេសចរណ៍វិញ ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៦.២ លាននាក់ក្នុងឆ្នាំ ២០១៨ ដែលកើនឡើងចំនួន ១១.៥ % ក្នុងនោះប្រាក់ចំណូលតាមរយៈការលក់សំបុត្រអង្គរវត្តបានកើន ឡើងដល់ ១០៥ លានដុល្លារកាលពីឆ្នាំមុន។វិស័យលក់រាយ (ផ្សារទំនើប)វិស័យលក់រាយបែបទំនើបបានចាប់ផ្ដើមរីកធំធាត់នៅក្នុងប្រទេសកម្ពុជា ដោយសារមានការបង្កើតផ្សារទំើបកាន់តែច្រើន  និងការផ្លាស់ប្តូរឥរិយាបទរបស់អ្នកទិញ ដោយបានផ្លាស់ប្តូរពីការទិញទំនិញនៅផ្សារធម្មតា ឬហាង មកទិញទំនិញនៅផ្សារទំនើបវិញ។ តួយ៉ាង យើងអាចសង្កេតឃើញថា ដោយវិស័យនេះមានរូបរាងជាផ្សារបែបសហគមន៍ និងផ្សារទំនើប។អ្នកអភិវឌ្ឍន៍ពីពីបរទេសដូចជា៖ AEON និង Oxley holdings និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកដូចជា៖ ប៉េង ហួត និងជីប ម៉ុង បានប្ដេជ្ញាចិត្ត និងបោះជំហានចូលក្នុងវិស័យលក់រាយ (ផ្សារទំនើប)។ ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសថានឹងបង្កើតផ្សាចំនួន៦ ក្នុងរយៈពេល៣ឆ្នាំ។ ដូចគ្នានេះដែល ក្រុមហ៊ុន ប៉េង​​ ហួត នឹងបង្កើតផ្សាចំនួន២ ដោយគ្រោងនឹងបញ្ជប់ក្នុងឆ្នាំ២០២៣ខាងមុខ។សម្រាប់ផ្សារទំនើបបែបសហគមន៍វិញ ក្នុងឆ្នាំនេះ មានគម្រោងចំនួន៦ បានបញ្ជប់ដូចគ្នា ដែលមានដូចជាផ្សារ Midtown Mall ផ្សារ Downtown 93 ផ្សារ Chip Mong Noro Mall​ ផ្សារ WB Arena និងផ្សារ The Point។ក្នុងវិស័យលក់រាយបែបទំនើបនេះ បានកើនឡើងរហូតដល់ ២០៧ %  បន្ទាប់ពី Oxley Holding បានបោះទុនមកកម្ពុជា។វិស័យឧស្សាហកម្មវិស័យឧស្សាហកម្មរបស់កម្ពុជាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលលមានប្រមាណជា ៥៦% នៃកំណើន ទិន្នផលក្នុងស្រុកសរុប(GDP)របស់ប្រទេសមួយនេះ។ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនៃប្រទេសបាន បញ្ជាក់ថា​ វិស័យឧស្សាហកម្ម នៅឆ្នាំ២០១៨ បានកើនឡើង១០,២% ដោយក្នុងនោះវិស័យសំណង់ច្រើន ជាងគេ ដែលមានប្រមាណ ១៨,១ភាគរយ វិស័យផលិតកម្មមិនមែនវាយនភណ្ឌ ៩,៣%  វិស័យផលិតកម្មវាយនភណ្ឌ ៧,៨%។ការកើនឡើងនេះបណ្ដាលមកពីការសាងសង់នៃហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អ តួយ៉ាង ការសាងសង់នៃផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវល្បឿងលឿន និងការពង្រីកផ្លូវជាតិជាច្រើន។ ទីតាំងនៃតំបន់ឧស្សាហកម្មគឺស្ថិតនៅទិសខាងលិច និងខាងត្បូងឈាងខាងលិចដោយក្នុងនោះមាននៅតាមផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤។ ដោយសារតែតំបន់ទាំងនេះមានការតភ្ជាប់ទៅនឹងកំពង់ផែទីក្រុងព្រះសីហនុ។ ម្យ៉ាងវិញទៀត ខណ្ឌពោធន៍សែនជ័យ និងខណ្ឌសែនសុខជាខណ្ឌឧស្សាហកម្មដ៍មមាញឹកដោយមានកំពង់ផែស្ងួត និងតំបន់សេដ្ឋកិច្ចពិសេស។វិស័យការិយាល័យវិស័យការិយាល័យនៅភ្នំពេញទាំងនៅតំបន់ពាណិជ្ជកម្ម និងតំបន់មិនមែនពាណិជ្ជកម្ម គឺនៅតែជាចំណុចទាក់ទាញសម្រាប់ការវិនិយោគក្នុងវិស័យមួយនេះ។ប៉ុន្ដែយោងតាមការសង្កេតលើទីផ្សា ការផ្គត់ផ្គង់នៃការិយាល័យកម្រិត C មានការថយចុះ​ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដោយសារតែការផ្លាស់ប្តូរឥរិយាបថនៃទីផ្សារ និងការជួសជុល ឬការអភិវឌ្ឍអគារការិយាល័យកម្រិត C។សម្រាប់ការិយាល័យសហកម្មសិទ្ធិ ដែលវាគឺជាបរិបទថ្មីនៃប្រភេទការិយល័យនៅភ្នំពេញ។ ការិយាល័យមានការកាន់កាប់ដោយម្ចាស់កម្មសិទ្ធផ្សេងៗគ្នាក្នុងប្លង់តែមួយ។ ទំនោរថ្មីនេះនេះបានលេចជារូបរាងបណ្ដើរៗ ក្នុងឆ្នាំ២០១៩ ត្រឹមត្រីមាសទី១ ក្នុងនោះភ្នំពេញមានការិយាល័យសហកម្មសិទ្ធិកម្រិត B ប្រមាណ ២០,២៦៤ ម៉ែត្រការ៉េ ក្នុងនោះគម្រោង TK Royal One បានប្រើប្រាស់ជាការិយាល័យសហកម្មសិទ្ធិដំបូងគេបង្អស់ ។ ហើយក្នុងឆ្នាំ ២០១៩ ក៍មានគម្រោង ការិយាល័យសហកម្មសិទ្ធិចំនួន ៣គម្រោងទៀត នឹងលេចរូបរាងឡើង គឺគម្រោង Diamond Twin Tower គម្រោង Fortune Towe និងគម្រោង Star City។ មិនត្រឹមតែប៉ុណ្ណោះ ក៍មានការព្យាករណ៍ថា ភ្នំពេញនិងមាន ការិយាល័យសហកម្មសិទ្ធិកម្រិត  A នៅឆ្នាំក្រោយផងដែរ។សម្រាប់តម្លៃលក់វិញ អត្រាតម្លៃហាក់មានសភាពថេរក្នុងរយៈពេល១២ខែចុងក្រោយ ដោយក្នុងមួយការ៉េ ដាក់លក់ប្រមាណជា ៣,៤០០ ដុល្លារ ទៅ ៤,០០០ ដុល្លារ។វិស័យលំនៅដ្ឋានការផ្គត់ផ្គង់នៃខុនដូ មានការកើនឡើងតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។  អ្នកវិនិយោគ និងអ្នកទិញភាគច្រើនជាជនបរទេស ដែលមានដូចជា៖ ចិន កូរ៉េ សង្ហបុរី ម៉ាឡេស៊ី និងជប៉ុនជាដើម។ ការវិនិយោគខុនដូនៅកម្ពុជាអាចទទួលបានអត្រាចំណេញត្រលប់មកវិញមានរហូតដល់ ៥% ទៅ ៨ %។រហូតដល់ឆ្នាំ២០២០ ខណ្ឌចំការមននៅតែជាខណ្ឌដែលមានសក្ដានុពលក្នុងការផ្គត់ផ្គង់ខុនដូ ដែលមានយូនីតសរុបទាំងអស់ ១២,០០០យូនីត។ សម្រាប់ខណ្ឌប៧មករា និងសែនសុខវិញក៍មានការកើនឡើង ៧% ផងដែរ។ ទាក់ទងតម្លៃនៃខុនដូវិញ គឺអាចមានការកើនឡើង ៨ %ក្នុងឆ្នាំ ២០១៩។រឺឯវិស័យអាផាតមេនវិញ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ ពោលគឺមានការកើនឡើងក្នុងអត្រាមធ្យម ដោយអាផាតមេនកម្រិត A និងកម្រិតB មានប្រមាណជា ១,១៣៥ យូនីត។ ក្នុងឆ្នាំ២០២០ គេព្យាករណ៍ថានឹងមានប្រមាណជាជាង ២,៧៦៣ យូនីត។​ហើយទីតាំងសំខាន់ៗនៃការជួលអាផាតមេននៅភ្នំពេញគឺមានដូចជា៖ តំបន់បឹងកេងកង១ បឹងកេងកង២ ទន្លេបាសាក់ និងដូនពេញ។ បច្ចុប្បន្ន ការជួលអាផាមេនតកម្រិត A មានចាប់ពី ១៧ ដុល្លារ រហូតដល់ ៣៤ ដុល្លារក្នុងមួយការ៉េ។ ចំណែកអាផាតមេនកម្រិត B វិញ គឺចាប់ពី ១៣ ដុល្លារ រហូតដល់ ២២ ដុល្លារ ក្នុងមួយការ៉េ។អ្នកអាចតាមដានព័ត៌មានថ្មីៗ អំពីវិស័យអចលនទ្រព្យកម្ពុជានៅទីនេះ! ឬប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យជួល ខុនដូ អាផាតមេននៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
ក្រសួងសេដ្ឋកិច្ចចេញសេចក្តីប្រកាសណែនាំអ្នកទិញដីឡូត៍ និងអ្នកទិញផ្ទះកុំឲ្យចាញ់បោកគេ
ក្រសួងសេដ្ឋកិច្ចចេញសេចក្តីប្រកាសណែនាំអ្នកទិញដីឡូត៍ និងអ្នកទិញផ្ទះកុំឲ្យចាញ់បោកគេ
June 6, 2022, 1:52 a.m.
ក្នុងមួយរយៈពេលចុងក្រោយនេះ សកម្មភាពពាណិជ្ជកម្មទៅលើអចលនវត្ថុ ជាពិសេសដីឡូត៍ និងលំនៅដ្ឋានហាក់មានសភាពផុសផុលខ្លាំង ដែលធ្វើឲ្យវិស័យអចលនទ្រព្យមានការរីក​ ចម្រើនជាលំដាប់។ ហេតុនេះហើយទីផ្សារអចលនទ្រព្យក៏បានក្លាយជាគោលដៅ សម្រាប់ជនទុច្ចរិតមួយចំនួន ដែលព្យាយាមបោកបញ្ចោតអ្នកទិញ។យើងឃើញថា កន្លងមកបញ្ហានេះត្រូវបានចោទឡើងជារឿយៗ ដែលធ្វើឲ្យអ្នករងគ្រោះខាតបង់ពេលវេលា និងថវិកាជាច្រើន។ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដែលចុះនៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៩ នេះ ដើម្បីជូនដំណឹងដល់អ្នកមានបំណងចង់ ទិញអចលនទ្រព្យទាំងអស់ឲ្យមានការប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តទិញ។យោងតាមសេចក្តីប្រកាសព័ត៌មានថ្មីនោះ ក្រសួងបានផ្តល់តម្រុយដល់អ្នកដែលចង់ទិញដីឡូត៍ ដើម្បីពិនិត្យពិច័យឲ្យបានល្អិតល្អន់។ ជាដំបូងអ្នកទិញត្រូវកំណត់ឲ្យបានច្បាស់ថាគម្រោងពុះដីឡូត៍ពិតជារបស់អ្នកអភិវឌ្ឍមែន។ ដើម្បីបញ្ជាក់បាននូវកម្មសិទ្ធិដីនេះ អ្នកទិញអាចស្នើសុំមើលវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ។  មិនតែប៉ុណ្ណោះ អ្នកទិញត្រូវពិនិត្យមើលថាតើដីដែលខ្លួនបម្រុងនឹងទិញនោះមានជាប់បន្ទុកណាមួយឬទេ។ ប្រសិនបើដីដែលអ្នកទិញនោះមានជាប់បន្ទុក អ្នកគួរស្នើឲ្យគេដោះបន្ទុកនោះចេញសិន មុននឹងអ្នកសម្រេចចិត្តទិញ។ ក្រោយមក អ្នកទិញគួរស្នើសុំឲ្យមានការបង្ហាញពីលិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ជាក់ថា គម្រោងដែលកំពុងតែធ្វើនោះ ធ្វើឡើងដោយស្របតាមច្បាប់ត្រឹមត្រូវ។ អ្នកទិញក៏គួរពិនិត្យមើលឯកសារបង់ពន្ធអចលនវត្ថុផងដែរ ដើម្បីជៀសវាងបញ្ហាដែលអាចកើតមានជាមួយនាយកដ្ឋានពន្ធដារនៅពេលក្រោយ។ មួយវិញទៀត អ្នកទិញត្រូវពិនិត្យមើលប័ណ្ណបំបែកក្បាលដី និងមើលខ្លឹមសារដែលបានចែងក្នុងកិច្ចសន្យាទិញលក់ឲ្យបានល្អិតល្អន់។សម្រាប់អ្នកមានបំណងទិញលំនៅដ្ឋានវិញ ក្រសួងក៏បានផ្តល់ដំណឹងឲ្យពិនិត្យលើចំណុចមួយចំនួនដូចគ្នា។ អ្នកទិញត្រូវស្នើពិនិត្យមើលលិខិតអនុញ្ញាតសាងសង់ ដែលចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬសាលាខេត្ត ក្រុង។ ក្រោយមកអ្នកទិញត្រូវពិនិត្យមើលវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ។ដើម្បីបញ្ជាក់ថាអ្នកលក់គឺជាម្ចាស់ពិត និងបញ្ជាក់ថាដីនោះមិនមានជាប់បន្ទុកផ្សេងៗនោះទេ។ មិនតែប៉ុណ្ណោះ អ្នកទិញត្រូវពិនិត្យមើលអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋាន ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយស្នើសុំពិនិត្យមើលឯកសារបង់ពន្ធ និងប័ណ្ណបំបែកក្បាលដី។ ជាចុងក្រោយ អ្នកទិញ ត្រូវពិនិត្យខ្លឹមសារឲ្យបានលំអិតនៃកិច្ចសន្យាទិញលក់លំនៅឋាននោះ។សម្រាប់អ្នកដែលទើ់បប្រឡូកក្នុងវិស័យអចលនទ្រព្យថ្មីថ្មោង គឺត្រូវតែធ្វើការសិក្សាស្វែងយល់ពីស្ថានភាពទីផ្សារឲ្យបានច្បាស់លាស់ជាមុនសិន។ បើអ្នកត្រូវការទិញ ឬវិនិយោគភ្លាមៗ អ្នកត្រូវរកជំនួយពីអ្នកច្បាប់ ឬភ្នាក់ងារអចលនទ្រព្យដែលមានវិជ្ជាជីវៈច្បាស់លាស់៕ស្វែងរកព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh!