+855 92 92 1000
Logo

Recent Articles

វិភាគ៖ ការទិញដីឡូតិ៍ជាឱកាស តែអាចមានហានិភ័យ
វិភាគ៖ ការទិញដីឡូតិ៍ជាឱកាស តែអាចមានហានិភ័យ
June 4, 2022, 2:26 p.m.
សកម្មភាពនៃការពុះដីឡូតិ៍លក់ បានចាប់ផ្តើមមានសកម្មភាពតាំងពីអំឡុងឆ្នាំ ២០១២ មកម្លេះ ហើយវាបានរីកដុះដាលបនិ្តចម្តងៗ រហូតមកចាប់ផ្តើមកក្រើកខ្លាំងក្នុងឆ្នាំ ២០១៦ មកដល់ពេលនេះតែម្តង។ ដំបូងឡើយ សកម្មភាពនៃការពុះដីឡូតិ៍លក់នេះ មានតែនៅទីក្រុងភ្នំពេញ និងជាយៗក្រុងភ្នំពេញនៃទឹកដីខេត្តកណ្តាល និងកំពង់ស្ពឺ ក្រោយមក បានរីករាលដាលទៅដល់ សៀមរាប ក្រុងព្រះសីហនុ បន្ទាប់មក ធ្លាយដល់កំពត កំពង់ចាម ត្បូងឃុំ តាខ្មៅ (ខេត្តកណ្តាល)   បាវិត (ស្វាយរៀង) ហើយបច្ចុប្បន្ននេះ បានរីក សាយគ្រប់ខេត្ត-ក្រុងទៅហើយ ។មូលហេតុចម្បងដែលនាំទៅដល់ការពុះដីឡូតិ៍លក់នេះ ដោយសារតែម្ចាស់ដីមានដីធំៗ ពិបាកក្នុងការរកអតិថិជនមកទិញដីនោះទាំងមូល ទើបពួកគាត់សម្រេចចិត្តពុះជាឡូត៍តូចៗ ដើម្បីលក់ជូនសាធារណៈជនវិញ ។ដីឡូតិ៍ក្នុងមួយឡូត៍ មានតម្លៃចាប់ពី ១,៥០០ ដុល្លាររហូតដល់តម្លៃ ២០,០០០ ដុល្លារ (គិតជាមធ្យម) អាស្រ័យតាមទីតាំងជិត ឬឆ្ងាយ ទីតាំងល្អ ឬមិនល្អ ទីប្រជុំជន ឬដាច់ស្រយ៉ាល តំបន់អភិវឌ្ឍន៍ ឬមិនសូវមានការ អភិវឌ្ឍន៍ជាដើម ។ល។ការវិនិយោគ ឬការទិញដីឡូតិ៍ វាជាឱកាសសម្រាប់អ្នកខ្សត់ខ្សោយ ឬអ្នកមានជីវភាពក្រោមមធ្យម ដែលគាត់មានលុយបន្តិចបន្តួចអាចទិញដីឡូតិ៍យកមកសង់លំនៅដ្ឋាន សម្រាប់ស្នាក់នៅ ឬទុកលក់យកប្រាក់ចំណេញ ប៉ុន្តែក៏អាចក្លាយទៅជាហានិភ័យដែរ ប្រសិនបើអ្នកទិញមិនបានសិក្សា អោយបានច្បាស់លាស់ និងស៊ីជម្រៅទៅលើគម្រោង ឬដីឡូតិ៍ដែលចង់ទិញ ឬនឹងទិញនោះ។ ដូច្នេះ មានន័យថា ការទិញដីឡូតិ៍ វាអាចជាឱកាសផង ជាហានិភ័យផង គឺវាអាស្រ័យទៅលើអ្នកទិញចេះពិនិត្យ និងវាយតម្លៃអោយបានត្រឹមត្រូវ មុននឹងទិញដីឡូតិ៍ពីគម្រោងណាមួយ។ជាប្រការល្អបំផុត សម្រាប់អ្នកទិញ មុននឹងទិញដីឡូតិ៍ត្រូវស្វែងរកអ្នកជំនាញអោយជួយផ្តល់ប្រឹក្សាយោបល់ ប្រសិនបើពួកគេមិនចេះធ្វើការស្រាវជ្រាវដោយខ្លួនឯង ឬមិនដឹងថាត្រូវធ្វើយ៉ាងម៉េច ដើម្បីទិញបាន ដីឡូតិ៍ល្អ។ដើម្បីទិញដីឡូតិ៍អោយបានត្រឹមត្រូវ និងជៀសវាងការចាញ់បោកគេ ឬហានិភ័យផ្សេងៗដែលអាច នឹងកើតឡើងជាយថាហេតុ អ្នកទិញត្រូវចេះសាកសួរព័ត៌មានពីម្ចាស់គម្រោង និងស្រាវជ្រាវអោយបានច្បាស់លាស់ពីប្រភពផ្សេងៗ នូវព័ត៌មាន និងមូលដ្ឋានដូចខាងក្រោម៖១) ប្លង់ដី ឬប័ណ្ណកម្មសិទ្ធិដីធ្លី តើដីទាំងមូលដែលគេយកមកពុះជាឡូត៍លក់នោះ ជាដីប្លង់រឹង ឬប្លង់ទន់? ហើយប្រសិនជាប្លង់រឹងវិញ  ពេលគេលក់អោយយើង (អ្នកទិញ) គេបំបែកក្បាលដីជាប្លង់រឹងអោយ ឬអត់? ឬគេកាត់ឈ្មោះត្រឹមស្រុក-ខណ្ឌ ឬឃុំ-សង្កាត់? ។“អ្នកត្រូវសិក្សា និងសួរអោយបានច្បាស់ពីបញ្ហាប្លង់ដី ដើម្បីប្រសិទ្ធភាពខ្ពស់ អ្នកគួរទិញតែដីឡូតិ៍ណាដែលមានប្លង់រឹង ហើយកាត់ឈ្មោះជូនអតិថិជនជាប្លង់រឹងដែរ ។ជារួមអ្នកទិញមិនគួរទិញដីឡូតិ៍ពីគម្រោងណាមួយដែលមានត្រឹមតែប្លង់ទន់ នោះទេ ពីព្រោះវាអាចនឹងមានហានិភ័យច្រើនណាស់ ប្រសិនបើលោក-អ្នកមិនស្គាល់ច្បាស់ពីម្ចាស់គម្រោង ឬគម្រោងនោះច្បាស់លាស់។”២) តើដីដែលគេយកមកពុះដីឡូតិ៍លក់នោះ ជាដីផ្ទាល់របស់ម្ចាស់គម្រោង ឬទិញពីគេ? ហើយបើទិញពីគេ​ តើបង់លុយថ្លៃទិញដីនោះផ្តាច់ ហើយឬនៅ? ឬនៅបង់ជាដំណាក់កាលទៀត? “ប្រសិនបើអ្នកទិញរកឃើញថា គម្រោងទាំងមូលនោះជាដីទិញពីគេ ហើយមិនទាន់បង់លុយដាច់អោយ ម្ចាស់ដើម អ្នកត្រូវតែប្រុងប្រយ័ត្នខ្ពស់ ហើយមិនគួរទិញជាដាច់ខាត ព្រោះអាចនឹងមានបញ្ហានៅពេល ដែលគម្រោងដីឡូតិ៍នេះលក់មិនដាច់សោះ ឬលក់ មិនបានគ្រប់ចំនួនលុយដែល ត្រូវយកទៅទូទាត់ ជូនម្ចាស់ដីដើម ឬម្ចាស់ដីដើមរករឿងដោយសារតែការទូទាត់លុយថ្លៃទិញដីនោះ មានការយឺតយ៉ាវ ឬមិនទៀងទាត់ នាំអោយម្ចាស់ដីដើមនោះ មិនសប្បាយចិត្ត បង្អាក់ការអភិវឌ្ឍន៍ ឬបញ្ចប់កិច្ចសន្យាជាមួយម្ចាស់គម្រោង ដែលធ្វើអោយប៉ះពាល់ដល់យើងដែលជាអ្នកទិញដីឡូតិ៍នោះ។” ៣) មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយឬនៅ? មុនពេលទិញដីឡូតិ៍ពីគម្រោងណាមួយ ត្រូវសាកសួរពីច្បាប់ទំលាប់ដែលម្ចាស់គម្រោងត្រូវតែមាន និងត្រូវតែបង្ហាញពីភាពស្របច្បាប់នៃគម្រោងរបស់ខ្លួនដល់អតិថិជនដែលនឹងទិញ ដីឡូតិ៍ពីគម្រោងរបស់ខ្លួន។ ជាគោលការណ៍ ម្ចាស់គម្រោងត្រូវដាក់តាំងរាល់លិខិតអនុញ្ញាត អោយធ្វើអាជីវកម្មពុះដីឡូតិ៍ពីស្ថាប័នមានសមត្ថកិច្ចនៅការិយាល័យលក់ ឬរៀបចំទុកក្នុង Dosé អោយបានត្រឹមត្រូវដើម្បីទុកបង្ហាញអតិថិជន ករណីមានការស្នើសុំមើល។ បច្ចុប្បន្ន ការពុះដីឡូតិ៍លក់ត្រូវស្នើសុំច្បាប់នៅថ្នាក់ស្រុក ឬខណ្ឌ ដែលគម្រោងនោះ ស្ថិតនៅ គម្រោងដីឡូតិ៍ទាំងមូលត្រូវតែមានការគូប្លង់ដោយមន្រ្តីជំនាញនៅភូមិបាលស្រុកខណ្ឌ មិនអាចចេះតែគូ ដោយខ្លួនឯង ឬជួលអ្នកផ្សេងក្រៅពីមន្ត្រីមកសុរិយោដីឡើយ។តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានណែនាំអោយអ្នកទិញ ត្រូវសាកសួរ ឬសុំមើល ឯកសារ ដូចខាងក្រោម៖ឈ្មោះរបស់ម្ចាស់គម្រោងនៅលើប័ណ្ណកម្មសិទ្ធិកម្មសិទ្ធិនៃដីដែលយកមកពុះឡូត៍នោះ (តើជាឈ្មោះ របស់ម្ចាស់គម្រោង ឬរបស់អ្នកផ្សេង)។ប្រសិនជាអាចត្រូវចេះត្រួតពិនិត្យមើលប័ណ្ណកម្មសិទ្ធិនោះថាមានជាប់បន្ទុក ឬអត់?លិខិតអនុញ្ញាតអោយអភិវឌ្ឍន៍ដីនោះ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច (ដូចជា៖ ថ្នាក់ស្រុកជាដើម)។ឯកសារបង់ពន្ធអចលនវត្ថុ ។ប័ណ្ណបំបែកក្បាលដី ។ខ្លឹមសារលំអិតនៃ កិច្ចសន្យាលក់-ទិញ ដីឡូតិ៍ ។៤) តើអ្នកទិញដីឡូតិ៍នោះពីម្ចាស់គម្រោងផ្ទាល់? ឬពីភ្នាក់ងាលក់ ឬអ្នកគួកជេ? មានរឿងរ៉ាវច្រើនពាក់ព័ន្ធនឹងការទិញដីឡូតិ៍ពីភ្នាក់ងារលក់ ឬអ្នកគួកជេ និថអ្នកធ្វើទីផ្សារ ដោយសារ តែពួកគាត់មួយចំនួននោះ មិនសូវមានការទទួលខុសត្រូវ និងភាគច្រើនចូលចិត្តបង្ហាញព័ត៌មាន បំប៉ោងច្រើន ហើយខ្វះការទទួលខុសត្រូវ ខ្វះវិជ្ជាជីវៈ ប្រឹងលក់អោយតែដាច់ មិនគិតគុណធម៌ មិនគិតពីការលំបាករបស់អ្នកទិញ ដែលខំសន្សំលុយទំរាំតែបានយកមកទិញដីឡូតិ៍នោះ។ ពេលមានបញ្ហាកើតឡើងភាគច្រើនពួកគាត់ មិនសូវជាចេញមុខទទួលខុសត្រូវឡើយ ហើយច្រើនតែនិយាយ ឬយកឡេសថា គាត់និយាយ ឬផ្សព្វផ្សាយ លក់តាមការណែនាំរបស់ម្ចាស់គម្រោងតែប៉ុណ្ណោះ ។៥)  ហេដ្ឋារចនាសម្ព័ន្ធតើគម្រោងទាំងមូលស្ថិតនៅលើផ្លូវរដ្ឋ ឬផ្លូវឯកជនដែលម្ចាស់គម្រោងធ្វើដោយខ្លួនឯង? ផ្លូវប៉ុន្មានម៉ែត្រ? មាន ប្រព័ន្ធលូ ទឹក ភ្លើង ដាំបង្គោលឡូត៍ ធ្វើផ្លូវ (ក្រាលថ្មមិច ឬចាក់បេតុង?) នៅក្នុងគម្រោងមានរៀបចំអ្វីខ្លះបន្ថែម ទៀត ដូចជា សួនសាធារណៈ ស្រះទឹក ផ្សារ កន្លែងហាត់ប្រាណ កន្លែងលម្ហែកាយ ។ល។៦) ព័ត៌មានបំប៉ោង ឬព័ត៌មានខ្យល់ជាទូទៅ ម្ចាស់គម្រោង ភ្នាក់ងារលក់ ឬអ្នកគួកជេនីមួយៗ តែងតែព្យាយាមបំប៉ោងព័ត៌មាន (ប្រើប្រាស់ព័ត៌មាន មិនពិត) ដើម្បីលើកកម្ពស់ និងផ្តល់តម្លៃអោយគម្រោងដីឡូតិ៍របស់គេលក់ឆាប់ដាច់ ។ ឧទាហរណ៍៖ គេផ្សព្វផ្សាយថាគម្រោងរបស់គេនឹងមានធ្វើផ្សារ តារាងបាល់ទាត់ សួនលម្ហែកាយ អាងហែលទឹក ។ល។ តែធាតុពិត ពួកគេមិនធ្វើវាទេ គ្រាន់តែផ្សព្វផ្សាយដើម្បីទាក់ទាញ និងលក់គម្រោងរបស់គេអោយឆាប់ដាច់ប៉ុណ្ណោះ (ទោះយ៉ាងណា ក៏មានគម្រោងខ្លះគេធ្វើពិត តាមការផ្សព្វផ្សាយដែរ)។៧) ព័ត៌មានមូលដ្ឋានមុននឹងទិញដីឡូតិ៍ណាមួយ វាចាំបាច់ណាស់ ដែលអ្នកមិនត្រូវមើលរំលង មេភូមិ ប្រជាពលរដ្ឋនៅក្បែរគម្រោង និងមេឃុំ ឬចៅសង្កាត់ ដើម្បីសាកសួរព័ត៌មានផ្សេងៗពីពួកគាត់លើគម្រោងនោះ និងសាកសួរពីប្រវត្តិម្ចាស់ គម្រោងអោយបានច្បាស់លាស់។ ពួកគាត់ជាមនុស្សសំខាន់ទី១ ដែលផ្តល់ព័ត៌មានសុក្រឹត្យដល់អ្នកទិញ ជាងម្ចាស់គម្រោង ឬអ្នកលក់ដីឡូតិ៍ទៅទៀត ។ ម្ចាស់គម្រោង ឬអ្នកលក់ដីឡូតិ៍ខ្លះ មិនផ្តល់ព័ត៌មានពិត អោយអ្នកទិញទេ ដែលជាកត្តាធ្វើអោយអ្នកទិញពិបាកកំណត់ និងវាយតម្លៃក្នុងការសម្រេច ចិត្តទិញដីឡូតិ៍នោះ។៨) តម្លៃថោក ឬថ្លៃជាការពិតណាស់ ដីឡូតិ៍មានតម្លៃថោកសមរម្យ តាមទីតាំង និងភូមិសាស្រ្តរបស់គម្រោង ប៉ុន្តែក៏ មានគម្រោងខ្លះលក់ថ្លៃកប់ពពក ខណៈទីតាំង និងភូមិសាស្រ្ត ឬស្ថានភាពជុំវិញ មិនសូវល្អឡើយ។ ហេតុដូច្នេះ មុនសម្រេចិត្តទិញដីឡូតិ៍ណាមួយ ត្រូវប្រៀបធៀបតម្លៃជាមួយគម្រោងផ្សេងៗជាមុនសិន ជៀសវាង ទិញចំដីឡូតិ៍មិនត្រូវប៉ាន់ ហើយតម្លៃថ្លៃខ្លាំង។ តម្លៃទីផ្សារជាមូលដ្ឋាន ដែលអ្នកទិញអាចផ្គូរផ្គងបាន គឺ បើដីឆៅក្នុងតំបន់នោះ តម្លៃ ១ ម៉ែត្រការេ ១០ ដុល្លារ ពេលដែលគេពុះដីឡូតិ៍លក់ តម្លៃប្រហាក់ប្រហែលដែល គួរទទួលយកបានគឺ ១ ឡូត៍ តម្លៃចន្លោះពី ៤.០០០ ទៅ ៦.០០០ ដុល្លារ ប៉ុណ្ណោះ ។ បើលក់ថ្លៃជាងនេះ មាន ន័យថា គម្រោងនោះ លក់ថ្លៃជាងគេហើយ ។៩) ការបង់ថ្លៃដីឡូតិ៍តើអ្នកទិញបង់ផ្តាច់ ឬបង់រំលស់? ហើយបើអ្នកបង់រំលស់ តើគេគិតការប្រាក់ឬអត់?ប្រការនេះក៏សំខាន់ណាស់ ពិសេសសម្រាប់អ្នកវិនិយោគ (ទិញទុកលក់យកចំណេញ) ។ មានគម្រោងច្រើន គួរសមដែរ ដែលអនុញ្ញាតអោយអ្នកទិញបង់រំលស់ជាមួយធនាគារ ឬម្ចាស់គម្រោងផ្ទាល់ ជាមួយនឹងអត្រា ការប្រាក់ ១% ក្នុងមួយខែ ឬ ១២% ក្នុងមួយឆ្នាំ។ ប៉ុន្តែក៏មានគម្រោងមួយចំនួន មានការបង់រំលស់ដោយ មិនគិតការប្រាក់ ក្នុងរយៈពេលត្រឹម ២៤ ខែ ដោយតម្រូវអោយអតិថិជនបង់មុន ចាប់ពី ៣០% ទៅ ៥០% ហើយប្រាក់ដែលនៅសល់គឺបង់រំលស់រយៈពេល ២៤ ខែ ដោយគ្មានការប្រាក់ ។ ដូច្នេះមានន័យថា សម្រាប់អ្នក ទិញទុកលក់យកចំណេញ មិនគួរទិញដីដែលមានគិតការប្រាក់នោះទេ ពីព្រោះថា ភាគរយនៃប្រាក់ចំណេញ របស់អ្នកនឹងថយចុះ ឬគ្មានតែម្តង បើអ្នកទិញដីបង់រំលស់ដែលមានគិតការប្រាក់ ។១០) កត្តាប្រៀបធៀបតម្លៃប្រៀបធៀប ទីតាំងប្រៀបធៀប ចំណុចសក្តានុពល ស្ថានភាពនៅជុំវិញគម្រោង និងការអភិវឌ្ឍន៍ផ្សេងៗ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក-ភ្លើង ផ្សារ សាលារៀន ទីប្រជុំជន ។ល។ ជាការពិតណាស់ អ្នកត្រូវតែដឹង ច្បាស់ពីតម្លៃប្រៀបធៀប នឹងគម្រោងគេផ្សេងៗ នៅជិតៗនឹងគម្រោងដែលយើងទិញ ឬនៅទីតាំងផ្សេងៗ ដែលមានស្ថានភាពប្រហាក់ប្រហែល ថាតើទីតាំងគម្រោងដែលយើងចង់ទិញ វាល្អ ឬអត់? ស្ថានភាពបច្ចុប្បន្ន មានការអភិវឌ្ឍកម្រិតណា? ហើយក្នុងពេលអនាគត ៣-៥ ឆ្នាំខាងមុខ រំពឹងថានឹងមានការអភិវឌ្ឍន៍កំរិតណា?ស្វែងរកដីឡូតិ៍សម្រាប់លក់នៅប្រទេសកម្ពុជា!
ស្ពានបេឡេឫស្សីកែវ-ជ្រោយចង្វារដាក់ឱ្យដំណើរការឡើងវិញនៅថ្ងៃនេះ!
ស្ពានបេឡេឫស្សីកែវ-ជ្រោយចង្វារដាក់ឱ្យដំណើរការឡើងវិញនៅថ្ងៃនេះ!
June 2, 2022, 6:20 p.m.
អស់រយៈពេលប៉ុន្មានប្រហែលជាជិតមួយខែហើយ ពោលគឺតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩មក សាលារាជធានីភ្នំពេញបានធ្វើសេចក្តីប្រកាសផ្អាកការប្រើប្រាស់ស្ពានបេឡេដែលតភ្ជាប់ពីខណ្ឌឫស្សីកែវ មកកាន់ខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស។ ប៉ុន្តែស្ពានបេឡេនេះបានធ្វើការបើកដំណើរការឡើងវិញហើយ ពោលគឺនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៩នេះ។ស្របជាមួយនឹងការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវស្ពានដែកឆ្លងកាត់ទន្លសាបមួយនេះ លោកម៉េត មាសភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បីថែរក្សានូវគុណភាព និងធានាដល់សុវត្ថិភាពនៃការប្រើប្រាស់ទៅដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះឱ្យសមស្របតាមបទដ្ឋានបច្ចេកទេស ទើបរដ្ឋបាលសាលារាជធានីភ្នំពេញសម្រេចចិត្តផ្អាកការធ្វើដំណើរមួយរយៈពេលខ្លីនេះ។សម្រាប់ការជួសជុលថែទាំទៅលើស្ពានបេឡេនេះ សាលារាជធានីភ្នំពេញបានផ្តោតសំខាន់ទៅដល់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើគ្រឿង​បង្គំ​ស្ពាន​ផ្នែក​ខាងលើ​ និង​ផ្នែក​សសរ​ទម្រ​ស្ពាន ដែលជាចំណុចសំខាន់បំផុតជំហរយ៉ាងរឹងមាំរបស់ស្ពាន។គូរបញ្ជាក់ផងដែរថា ថ្វីបើស្ពានមិត្តភាពជប៉ុនកម្ពុជា ជប៉ុន ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីខែមេសាមកម្ល៉េះក៏ពិតមែន ប៉ុន្តែស្ពានបេឡេនេះនូវតែបានជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកធំ ជាពិសេសសម្រាប់អ្នកដែលចង់ឆ្លងពីខណ្ឌជ្រោយចង្វារ ទៅខណ្ឌឫស្សីកែវ ឬត្រលប់មកវិញ ដោយមិនចាំបាច់ធ្វើដំណើរវៀងវែងឆ្ងាយ ពោលគឺស្ពាននេះបានសន្សំពេលវេលា និងការចំណាយជាច្រើនសម្រាប់ប្រជាពលរដ្ឋ។ដូច្នេះការដាក់ឱ្យដំណើរការ និងប្រើប្រាស់នៃស្ពាននេះឡើងវិញ ត្រូវបានគេជឿថាជារឿងដែលគួរឱ្យអបអរមួយ ព្រោះវានឹងជួយសម្រួលចរាចរណ៍ទីក្រុងភ្នំពេញបានយ៉ាងល្អប្រសើរជាងមុន៕​ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញវនៅថ្ងៃនេះ!
ស្វែងយល់ពីការអភិវឌ្ឍដីតំបន់ឆ្នេរសមុទ្រកម្ពុជា
ស្វែងយល់ពីការអភិវឌ្ឍដីតំបន់ឆ្នេរសមុទ្រកម្ពុជា
June 6, 2022, 4:01 a.m.
ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាត្រូវបានគេឲ្យឈ្មោះថាជាឆ្នេរល្អដាច់គេនៅក្នុងពិភពលោក។ ដើម្បីរក្សា សោភ័ណភាព និងប្រើប្រាស់ឆ្នេរដ៏មានសក្តានុពលនេះឲ្យបានជាប្រយោជន៍ជាតិ រាជរដ្ឋាភិបាល មានការកំណត់គន្លាតសម្រាប់ការសាងសង់សំណង់ និងការប្រើប្រាស់ឆ្នេរ ឲ្យបានត្រឹមត្រូវ មានប្រសិទ្ធិភាព និងចីរភាព។​ នេះបើយោងតាមសារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លេខ ៤៤២ ចុះថ្ងៃទី ០៨ កុម្ភៈ ២០១២។ តើត្រូវសាងសង់គន្លាតប៉ុន្មានម៉ែត្រពីឆ្នេរសមុទ្រ? តាមសារាចរណែនាំតំបន់ឆ្នេរត្រូវបានបែងចែកជាពីរផ្នែក៖ ឆ្នេរសមុទ្រ និងដីចំណីឆ្នេរ។ ឆ្នេរសមុទ្រត្រូវបានគិតរាប់ចាប់ពីទឹកជោរខ្ពស់បំផុតឡើងមកលើគោកចំនួន ៣០ មែ៉ត្រ សម្រាប់ឆ្នេរជម្រាល និងកំណត់ចំនួន ២០ ម៉ែត្រសម្រាប់ឆ្នេរចោត។ ចំណែកឯដីចំណីឆ្នេរ រាប់ចាប់ពីព្រំនៃឆ្នេរសមុទ្ររហូតដល់ ៥០ មែ៉ត្រចូលទៅខាងដីគោក។ ប៉ុន្តែប្រសិនបើមានផ្លូវនៅតំបន់នោះ គេត្រូវរាប់ដល់ត្រឹមផ្លូវសាធារណៈនោះ។​ ជាការកំណត់ដោយច្បាប់ ផ្នែកទាំងពីរនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលមិនអាចឲ្យមានការសាងសង់សំណង់ណាមួយ នៅលើតំបន់នេះនោះទេ។ នេះមានន័យថា រាល់ការសាងសង់សំណង់ផ្សេងៗ អាចធ្វើទៅបានចម្ងាយយ៉ាងហោចណាស់ ៥០ ម៉ែត្រពីឆ្នេរសមុទ្រ។ការប្រើប្រាស់ដីចំណីឆ្នេរដីចំណីឆ្នេរត្រូវបានបែងចែកជាពីរប្រភេទ ដែលមានដូចជា ដីចំណីឆ្នេរ ដែលជាទីប្រជុំជនសម្រាប់គោលដៅទេសចរណ៍ និងដីចំណីឆ្នេរ ដែលមិនសូវមានមនុស្សរស់នៅ។  ១. ដីចំណីឆ្នេរ នៅទីប្រជុំជនរាល់ការសាងសង់សំណង់ណាមួយ ដែលត្រូវបានអនុញ្ញាតនៅលើដីចំណីឆ្នេរនេះមិនត្រូវឲ្យមានការប៉ះពាល់ដល់សោភ័ណភាពឆ្នេរ និងប្រាស់ចាកពីការបំរើសម្រាប់ទេសចរណ៍នៃតំបន់នោះទេ។សកម្មភាពខាងក្រោមនេះ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដូចខាងក្រោម៖គេអាចសាងសង់ជាតូបតូចៗ ដែលនៅចន្លោះដើមឈើ និងត្រូវមានចម្ងាយពីគ្នា ប្រមាណ ១៥ មែ៉ត្រ ដើម្បីកុំឲ្យប៉ះពាល់ដល់ការដើរចេញចូលរបស់ភ្ញៀវទេសចរណ៍។កន្លែងចតយានយន្តក៏ត្រូវបានអនុញ្ញាតឲ្យដាក់ផងដែរ ប៉ុន្តែមិនត្រូវប៉ះពាល់ដល់ សោភ័ណភាពនោះទេ។គេអនុញ្ញាតឲ្យមានការសាងសង់បន្គន់សាធារណៈក្នុងចំនួនសក្តិសម ប៉ុន្តែមិនត្រូវប៉ះ ពាល់ដល់សោភ័ណភាពនោះទេ។ការសាងសង់រូបសំណាក់ផ្សេងៗក៏អាចធ្វើទៅបាន ដើម្បីលំអទស្សនីយភាពនៃតំបន់ នោះផងដែរ។មិនអនុញ្ញាតឲ្យមានការសាងសង់កំពង់ផែនោះទេ ប៉ុន្តែក្នុងករណីដែល ការសាងសង់នោះ​ផ្តល់ផលប្រយោជន៍ខ្លាំង សម្រាប់សេដ្ឋកិច្ច គេអាចនឹងត្រូវបានអនុញ្ញាតបាន។រាល់សំណង់រឹងមាំផ្សេងៗ ត្រូវបានហាមឃាត់ លើកលែងតែសំណង់ដូចជាស្ពានសម្រាប់ សម្រួលដល់ការធ្វើដំណើរ ឬកន្លែងទស្សនាទិដ្ឋភាពក្រោមបាទសមុទ្រជាដើម ដែលសម្រួលដល់វិស័យទេសចរណ៍ អាចត្រូវបានអនុញ្ញាតឲ្យធ្វើឡើងក្នុងតំបន់នោះ។២.​ ដីចំណីឆ្នេរ ដែលមិនសូវមានមនុស្សការប្រើប្រាស់នឹងត្រូវបានអនុញ្ញាតដូចខាងក្រោម៖អាចអនុញ្ញាតឲ្យមានការសាងសង់កំពង់ផែផ្សេងៗ ប៉ុន្តែគេត្រូវគិតគូរពីបញ្ហាប៉ះពាល់ ដល់បរិស្ថាន។អនុញ្ញាតឲ្យសាងសង់កំពង់ផែលើទឹក សម្រាប់បំរើវិស័យទេសចរណ៍ ប៉ុន្តែត្រូវគិតគូរពីបញ្ហាបរិស្ថានអនុញ្ញាតឲ្យមានការរៀបចំភូមិដ្ឋានថ្មីផងដែរបើមានសំណង់រោងចក្រផ្សេង ដែលបញ្ចេញផ្សែង ត្រូវតែមានការសិក្សាពីផលប៉ះពាល់ បរិស្ថានផងដែរអនុញ្ញាតឲ្យមានការសាងសង់សំណង់ផ្សេងទៀត ដែលស្របតាមគោលការណ៍របស់ រាជរដ្ឋាភិបាល។ ស្វែងអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ ឬអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ!
មន្រ្តី​ធនាគារ​ជាតិ​ក្រើន​រំ​ឭក​ពី​ផល​លំ​បាក​នៃ​ការ​ទទួល​​​កម្ចីទិ​ញ​ផ្ទះ​​ពី​ម្ចាស់​បុរី​ផ្ទាល់
មន្រ្តី​ធនាគារ​ជាតិ​ក្រើន​រំ​ឭក​ពី​ផល​លំ​បាក​នៃ​ការ​ទទួល​​​កម្ចីទិ​ញ​ផ្ទះ​​ពី​ម្ចាស់​បុរី​ផ្ទាល់
June 6, 2022, 5:02 p.m.
កំ​ណើន​​ការទទួល​កម្ចី​ដោយ​ផ្ទាល់​ពីម្ចាស់​បុរី ឬ​​​​ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ ​បានធ្វើ​ឲ្យ​​មន្រ្តីជាន់​ខ្ពស់​ពីធនាគារកណ្តាល​កម្ពុជាបង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​ ហើយ​​​បាន​ក្រើន​រំ​ឭក​ដល់​អ្ន​កទិញផ្ទះ​ឲ្យ​បង្កើន​ការ​​​ប្រុងប្រយ័ត្ននិងពិចារណាឲ្យ​បាន​ហ្មត់​ចង់​ពី​ អត្រាការប្រាក់​។ថ្លែងក្នុងឱកាសនៃការធ្វើបទបង្ហាញពី​លទ្ធផលឆមាស​ទី​មួយ​ឆ្នាំ ២០១៩ របស់​ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃសៅរ៍ លោកស្រី ជា សិ​រី អគ្គនាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បានមានប្រសាសន៍ថាវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ហើយ​តម្រូវ​ការ​​ប្រាក់កម្ចីទិញផ្ទះក៏​កំ​ពុង​កើន​ឡើង​។ លោក​ស្រី​បាន​បន្ត​ថា គូស្រករ​​វ័យក្មេងកាន់តែច្រើន តែង​ចង់​បាន​របៀប​នៃ​ការ​រស់​នៅ​ថ្មី​ដោយ​​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​ឱពុកម្តាយ​តាម​រយៈ​ការ​មាន​ផ្ទះ​ដោយ​ខ្លួន​ឯង ដោយ​ការ​ទទួល​កម្ចី។​តាម​រយៈ​និន្នា​ការ​នេះ លោក​ស្រី សិរី ​បានជំរុញឱ្យអ្នកទិញអចលនទ្រព្យធ្វើការស្រាវជ្រាវដោយខ្លួនឯងឲ្យ​បាន​លម្អិត​មុនពេលសម្រេច​ចិត្ត​ ដោយ​សារ​ថា​ការ​ទិញ​ផ្ទះ​បង់​រំ​លស់​ពី​ម្ចាស់​បុ​រី ដោយ​ផ្ទាល់​តែង​មាន​​អត្រាការប្រាក់ខ្ពស់ជាងឆ្ងាយ​ធៀ​បនឹង​ការ​ទទួល​កម្ចី​ពី​ធនាគារ​។គម្រោងតែងតែចង់ឲ្យអ្នកទិញបង់ផ្ទាល់ដោយមិនបញ្ចេញ​ចំ​ឈ្មោះ លោក​ស្រី​ សិរី បាន​លើក​ឡើង​ថា​មាន​ក្រុមហ៊ុនអភិវឌ្ឍន៍​ខ្លះមាន​ចេត​នា​អូស​បន្លាយ​ពេល​អ្នក​ទិញ​ផ្ទះឲ្យ​បង់​កម្ចី​តាម​ក្រុម​ហ៊ុន​ជៀស​ជាង​តា​ម​ធនាគារ​ ដោយ​អូស​បន្លាយ​ការ​ផ្តល់​ប្លង់​កម្ម​សិទ្ធ។លោក​ស្រី​ថ្លែង​ថា​៖«​ម្ចាស់គម្រោង​​ខ្លះ គាត់​អត់​ចង់​ចេញ​ប្លង់ហ្នឹង​​ឲ្យ​យើង​ទេ គាត់​អត់​ជួយ​​សម្រួល​យើង​ជា​មួយ​ធនាគារ​ ព្រោះ​គាត់​ចង់​ទុក​យើង​ឲ្យ​ខ្ចី​លុយ​គាត់ ហើយ​ឲ្យ​ការ​ប្រាក់​គាត់»។ លោក​ស្រី​បន្ត​ថា​៖​«​មាន​គម្រោង​ខ្លះ​ [អ្នក​ទិញ​] បាន​លុយ​កម្ចី​ពី​ធនាគារ​ ហើយ​យក​ទៅ​ឲ្យ​ម្ចាស់​គម្រោង តែ​ម្ចាស់​គម្រោង​អត់​យក​ភ្លាម​ៗ​ទេ​។ គាត់​ទុក​ឲ្យ​យើង​ចិញ្ចឹម​គាត់​មួយ​ឆ្នាំ ១៨ ភាគរយ​»។ដោយសារ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា ដូច្នេះ​ធនាគារជាតិនៃកម្ពុជាមិនមាន​ទិន្ន​ន័យ​​ទំ​ហំ​ ប្រាក់កម្ចីទិញផ្ទះដែល​អ្នកទិញ​ ធ្វើ​តាម​ក្រុម​ហ៊ុ​ន​អភិវឌ្ឍន៍អចល​ន​ទ្រព្យ​នោះ​ទេ។ការ​ទិញ​ផ្ទះ​ដោយ​ការ​បង់​រំ​លស់​ពី​ម្ចាស់​បុរី ឬ ម្ចាស់​គម្រោង​អភិវឌ្ឍន៍​អចល​ន​ទ្រព្យ​ដោយ​ផ្ទាល់​បាន​ចាប់​ផ្តើម​ ក​ក្រើក​ខ្លាំង​នៅ​រយៈ​ពេល​បី​ ទៅ​បួន​ឆ្នាំ​ចុង​ក្រោយ។ ជាទូ​ទៅ ម្ចាស់​បុរី​បាន​អនុ​ញ្ញាត្តិ​ឲ្យ​អ្នក​ទិញ​ផ្ទះ​ ទិញ​ដោយ​មាន​លក្ខខណ្ឌងាយ​ស្រួល ដោយ​​មិន​ចាំ​បាច់​មានប្រាក់​តម្កល់​ដំ​បូង មិន​មាន​ការ​ត្រួត​ពិនិត្យ​ប្រ​វត្តិ​​ឥណ​ទាន ឬមិន​មាន​វាយ​តម្លៃ​ពី​លទ្ធ​ភាព​សង​ត្រ​លប់ ព្រម​ទាំង​អនុ​ញ្ញាត្តិ​ឲ្យ​មាន​ការ​បង់​រំ​លស់​​​រយៈ​ពេល​វែងដល់​ទៅ ២០ ឬ ៣០ ឆ្នាំ​។ការប្រាក់អាចកើនពីរដង ឬបីដងនៃថ្លៃដើមទោះបីប្រាក់កម្ចី ពី​បុរី ឬ ម្ចាស់​គម្រោង​អចលន​ទ្រព្យ​​ទាំងនេះដំបូងមើលទៅគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកទិញក៏ដោយ តែ​​អត្រាការប្រាក់គឺ​​កើនឡើងទ្វេដង ឬបីដងនៃតម្លៃផ្ទះ នៅ​ពេល​ប្រាក់​កម្ចី​ត្រូវ​បាន​សង​ត្រលប់​ទាំង​ស្រុង។ខុស​គ្នា​ពី​ ម្ចាស់​បុរី ​ធនាគាររបស់ប្រទេសកម្ពុជាជាធម្មតាតម្រូវឱ្យអ្នក​ទិញ​ផ្ទះ​ត្រូវ​​មាន​ប្រាក់​យ៉ាងហោចណាស់ ៣០ ភាគរយនៃ​តម្លៃ​ផ្ទះ​ និងមានការត្រួតពិនិត្យរយៈពេលវែងលើប្រវត្តិឥណទាន និងសមត្ថភាពក្នុងការសង។ តែ​អត្ថ​ប្រ​យោជន៍​គឺ​ អ​ត្រាការប្រាក់សម្រាប់ប្រាក់កម្ចីពី​ធនាគារ​​មានអត្រាចន្លោះ​ពី​ ៧ ទៅ ១២ ភាគរយក្នុង​មួយ​ឆ្នាំ​។យោងតាមទិន្នន័យចុងក្រោយរបស់ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ប្រាក់កម្ចី​ទិញ​ផ្ទះ​នៅ​កម្ពុជា​បាន​កើន​ដល់​ចំនួន ៣.២ ពាន់លានដុល្លារគិត​ត្រឹម​ដំ​ណាច់​ខែ​​មីនាឆ្នាំ​នេះ គឺ​ការកើនឡើង ៣៤ ភាគរយធៀបនឹងដំ​ណាច់​ខែ​មិនា​ឆ្នាំ​មុន។លោកអឿសុធារ័ត្ន នាយកប្រតិបត្តិ ស៊ី​ប៊ី​ស៊ី​ បានប្រាប់ Realestate.com.kh ថា «​ការ​ផ្តល់​កម្ចី​ទិញ​ផ្ទះ​​ដោយស្ថាប័នហិរញ្ញវត្ថុកំ​ពុង​ដំណើរ​ការ​យ៉ាង​ល្អ​នៅក្នុងទីផ្សារប្រទេសកម្ពុជា​»។លោក​បន្ត​ថា​៖​«​​​និន្នាការនេះកំពុងកើនឡើងក្នុងល្បឿនដូចឆ្នាំមុនហើយស្របនឹងកំណើនវិ​ស័យ​អចល​ន​ទ្រព្យ​ទូទៅ»។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
អគារ King Power Mahanakhon៖ លំនៅដ្ឋានលំដាប់មហាសេដ្ឋីនៅចំកណ្តាលទីក្រុងបាងកក
អគារ King Power Mahanakhon៖ លំនៅដ្ឋានលំដាប់មហាសេដ្ឋីនៅចំកណ្តាលទីក្រុងបាងកក
June 7, 2022, 4:43 a.m.
ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃនៅតែមានលក្ខណៈល្អប្រសើរ បើទោះបីជាការសាងសង់ អគារខ្ពស់មានចំនួនច្រើនខ្លាំង រីឯតម្រូវការ​ និងការទិញ-លក់ហាក់មានការថយចុះក៏ដោយ នេះបើតាម របាយការណ៍ CBRE របស់ថៃក្នុងឆមាសទី១ ឆ្នាំ២០១៩។ បើយោងតាមបាយការណ៍ការរស់ នៅសកលប្រចាំឆ្នាំរបស់ CBRE បានបង្ហាញថា អចលនទ្រព្យនៅក្នុងទីក្រុង បាងកកត្រូវបានគេចាត់ទុកថាមានតម្លៃខ្ពស់ធៀបទៅនឹងទីក្រុងធំៗផ្សេងទៀតក្នុងតំបន់អាស៊ីដូចជា៖ សិង្ហបុរី និងសៀងហៃ។ ក្នុងចំណោមអគារខ្ពស់រាប់ពាន់អគារ King Power Mahanakhon គឺគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំជាងគេមួយ និងជាអគារខ្ពស់បំផុតលំដាប់ទី ២ នៅក្នុងទីក្រុងបាងកក ដែលមានកម្ពស់ ៧៨ ជាន់ ស្មើនឹង ៣១៤ ម៉ែត្រ ខណៈអគារខ្ពស់លំដាប់ទី ១ គឺអគារ Magnolias Waterfront Residences Iconsiam ដែលមានកម្ពស់ ៣១៨ ម៉ែត្រ។ King Power Mahanakhon បានដាក់ដំណើរជាផ្លូវការនៅឆ្នាំ២០១៦ និងបានស្វាគមន៍ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។​ ទីក្រុងបាងកកគឺជាទីក្រុងដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទីពីរបន្ទាប់ពីទីក្រុងហុងកុង។ នេះយោងតាមរបាយការណ៍របស់ Euromonitor International​ ឆ្នាំ ២០១៨ ស្តីអំពីទីក្រុងទិសដៅទេសចរណ៍ ទាំង ១០០។ នៅក្នុងឆ្នាំ ២០១៨ ចំនួនអ្នកទេសចរពីកម្ពុជាមានរហូតដល់ ១,២៣០,៤៧៣ នាក់ ដែលចូលទៅក្នុងប្រទេសថៃក្នុងគោលដៅទេសចរណ៍ ការពិនិត្យសុខភាព និងការកម្សាន្តជាមួយ របៀបរស់នៅបែបស៊ីវិល័យ។ពាក់ព័ន្ធវិស័យអចលនទ្រព្យ ក្នុងចំណោមបណ្តុំពាណិជ្ជកម្មអាស៊ី​ ទីផ្សារអចលនទ្រព្យរបស់ទីក្រុងបាងកកគឺមានភាពទាក់ទាញខ្លាំង សម្រាប់ទាំងការរស់នៅ និងសកម្មភាពអាជីវកម្មផ្សេងៗ។ វិស័យលំនៅដ្ឋានមានភាពទាក់ទាក់ទាញដោយហេតុថា បាងកក បានប្រមូលផ្តុំដោយភាពស៊ីវិល័យ របៀបរស់នៅមួយដ៏លេចធ្លោក្នុងណោមប្រទេសរីកចម្រើនក្នុងតំបន់អាស៊ី។​ តួយ៉ាងដូចជា គម្រោងខុនដូកប់ពពក របស់ King Power Mahanakhon បានបន្ថែមភាពទាក់ទាញមួយកម្រិតទៀត ទៅដល់ទីក្រុងមួយនេះទាំងផ្នែកទេចរណ៍ និងលំនៅដ្ឋានលំដាប់អន្តរជាតិ។ លោក Marc Begassat នាយកគ្រប់គ្រងរបស់អគារ King Power Mahanakhon បានមានប្រសាសន៍ថា វាពិតជាឱកាសមួយដ៏កម្រក្នុងការក្លាយជាម្ចាស់លំនៅដ្ឋាននៅក្នុងអគារដ៏ល្បីល្បាញ និងលេចធ្លោមួយនេះ។ លោក Marc ជឿជាក់ថា King Power Mahanakhon អាចផ្តល់ជូននូវបទពិសោធការរស់នៅប្រកបដោយភាពប្រណិតក្នុងទីក្រុង។ តើ King Power Mahanakhon មានលក្ខណៈពិសេសអ្វីខ្លះ? អគារនេះមានទីតាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម Sathorn នៃទីក្រុងបាងកក ហើយក៏ជិតស្ថានីយរថភ្លើងអាកាស Chong Nonsi BTS ផងដែរ។  The Ritz-Carlton Residences ជាឈ្មោះរបស់គម្រោងលំនៅដ្ឋាននៅក្នុងអគារដ៏ធំនេះ។ លំនៅដ្ឋាននៅ ក្នុងអគារនេះមានចាប់ពីជាន់ទី ២៣ ដល់ទី​ ៧៣ និងមានយូនីតសរុបចំនួន ២០៩ យូនីត ជាមួយទំហំចាប់ពី ១៣៥ ម៉ែត្រការ៉េ ទៅ ៤៤៧ ម៉ែត្រការ៉េ​ ក្នុងនោះយូនីតនីមួយៗមានចាប់ពី ២ ទៅ ៤ បន្ទប់គេង។ អគារទាំងមូល ព្រមទាំងការរចនាផ្ទៃខាងក្នុង ត្រូវបានធ្វើឡើងដោយវិស្វករជនជាតិបារាំង David Collins studio។​ គ្រប់ផ្នែក គ្រប់យ៉ាងត្រូវបានបង្កើតឡើងដោយរំលេចចេញនូវភាពល្អិត នៃការចនាបែបឥតខ្ចោះ អមបដោយបរិក្ខា និងសម្ភារៈតុបតែងលំដាប់អន្តរជាតិ។ ចំពោះកម្មសិទ្ធិនៅ The Ritz-Carlton Residences អ្នកទិញនឹងទទួលបានកម្មសិទ្ធិកាន់កាប់រហូត។  ត្រង់ចំណុចនេះ អ្នកតំណាងរបស់ CBRE ប្រទេសថៃ បានឲ្យដឹងាថានៅក្នុងទីក្រុងបាងកកមានតែគម្រោង ៧ ទៅ ៨ ប៉ុណ្ណោះ ដែលផ្តល់ជូនកម្មសិទ្ធិកាន់កាប់រហូត (Freehold) បែបនេះ។ The Ritz-Carlton Residences ផ្តល់ជូនសេវាកម្មលំដាប់ផ្កាយ ៥ ក្នុងនោះនៅជាន់ទី ៥៤ ម្ចាស់យូនីតអាចរីករាយក្នុងការអានសៀវភៅនៅបណ្ណាល័យ កន្លែងទទួលភ្ញៀវ បារ កន្លែងទទួលទានអាហារ ផ្ទះបាយ ទីធ្លារអង្គុយលេង បន្ទប់ប្រជុំ និងបន្ទប់មើលទូរទស្សន៍។ បន្ថែមលើសពីនេះទៀត ម្ចាស់យូនីតក៏អាចប្រើប្រាស់បានសេវាកម្មជាច្រើននៅជាន់ទី ៧ បានផងដែរ ដែលមានដូចជា៖​ កន្លែងហាត់ប្រាណ អាងហែលទឹក កន្លែងអង្គុយលេង កន្លែងមើលកុនលក្ខណៈបុគ្គល បារខ្នាតតូច បន្ទប់លេងហ្គេម ស្ទូឌីយ៉ូ បន្ទប់សម្រាប់ក្មេងៗ និងផ្សេងៗទៀត។គម្រោងនេះមានចំណតរថយន្តសរុបចំនួន ៥៩៩ កន្លែង បែងចែកជាចំណតធម្មតា ២០០ កន្លែង និងចំណតស្វ័យប្រវត្តិ ៣៩៩ កន្លែង។ ដោយសារនេះជាគម្រោងអភិវឌ្ឍនចម្រុះ ក្រៅពីលំនៅដ្ឋាន នៅជាន់លើបំផុត មានជា Mahanakhon SkyWalk ជាទីលំហដ៏ខ្ពស់ជាងគេក្នុងប្រទេសថៃ មានស្កាយបារ និងភោជនីយដ្ឋានខ្ពស់ជាងគេក្នុងប្រទេសថៃ ចំណែកជាន់ក្រោមចំនួន ៣ ជាន់ជាហាងលក់រាយ និងគ្រឿងសំអាង។ ក្រៅពីនេះនៅក្នុងអគារនេះមានជាសណ្ឋាគារលំដាប់ពិភពលោក Orient Express Hotel ដែលនិងក្លាយជាគោដៅថ្មីមួយសម្រាប់ការស្នាក់នៅរបស់អ្នកដំណើរ។ ប្រសិនបើនិយាយអំពីតម្លៃវិញ ដោយសារ The Ritz-Carlton Residences មានគោលដៅចាប់យកអតិថិជនលំដាប់សេដ្ឋី និងអ្នកជំនួញធំៗនៅទូទាំងពិភពលោក ដូចនេះវាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលតម្លៃហាក់មានកម្រិតខ្ពស់ជាងអចលនទ្រព្យធម្មតា។ ជាក់ស្តែងយូនីតរបស់ The Ritz-Carlton Residences មានតម្លៃចាប់ពីជាង ១.៣ លានដុល្លារ ឬជាង ១ ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ៕បើគេក្រឡេកមើលកម្ពុជាវិញ នៅក្នុងទីក្រុងភ្នំពេញក៏មានអចលនទ្រព្យប្រើប្រាស់ចម្រុះស្រដៀងគ្នានេះដែរ គឺសណ្ឋាគារ និងរមណីយដ្ឋាន Rosewood ដែលស្ថិតនៅក្នងអគារវឌ្ឍនៈ ប៉ុន្តែ Rosewood មិនធំខ្លាំងដូច King Power Mahanakhon នោះទេ៕ ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
News Page Concierge Service 590x250 KH
កម្ពុជាប្រមូលពន្ធពីការនាំចូលទំនិញបានជាង ១ ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០១៩
កម្ពុជាប្រមូលពន្ធពីការនាំចូលទំនិញបានជាង ១ ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០១៩
June 1, 2022, 11:57 a.m.
យោងតាមរបាយការណ៍ស្តីពីការប្រមូលចំណូលពីពន្ធ និងអាករលើទំនិញនាំចូល ដែលទទួលបាន បន្ទាប់កិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅក្នុងខែកក្កដានេះ បានបង្ហាញថា​ ពន្ធលើទំនិញនាំចូលប្រមាណជា ៦៥% នៃផែនការប្រចាំឆ្នាំដែលបានប្រមូលនៅត្រឹមឆមាសទី១ ឆ្នាំ ២០១៩ នេះ។ នេះបើតាមការចុះផ្សាយដោយ Fresh News។ ពន្ធកើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨នៅរយៈពេល ៦ខែ ឆ្នាំ២០១៩ កម្ពុជាប្រមូលពន្ធលើការនាំចូលទំនិញពីបណ្តាប្រទេសផ្សេងៗ ប្រមាណ ១,៤៧៥លានដុល្លារអាមេរិក ដែលកើនឡើង ២៥.៥% ស្មើនឹងប្រមាណ ៣០០លានដុល្លារអាមេរិក បើធៀប ៦ ខែដំបូងក្នុងឆ្នាំ២០១៨។ របាយការណ៍បានបង្ហាញថា ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់។ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល) មានកំណើនជាង ៣៣.៨% អាករពិសេសកើន ៣១.១% និងអាករលើតម្លៃបន្ថែម (VAT) កើន ២៨.៦%។ក្នុងនោះផងដែរ មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន៖ ១. យានយន្ត និងគ្រឿងចក្រគ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប ២. ប្រេងឥន្ធនៈ និងថាមពលប្រមាណ ១៧.១% នៃចំណូលសរុប និង៣. ទំនិញចម្រុះ និងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប។ប្រសិទ្ធិភាព និងកំណើនពន្ធគយដ៏ល្អប្រសើនេះគឺដោយសារការពង្រឹងនូវអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាពគយ និងការរីកចម្រើនគុណភាពសមត្ថភាពធនធានមនុស្ស។ ម្យ៉ាងវិញទៀត នេះក៏ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងរក្សាសុខសន្តិភាព និងស្ថេរិភាពនយោបាយនៅទូទាំងប្រទេសកម្ពុជា រួមជាមួយការកែទម្រង់មុតស្រួចនៅគ្រប់ស្ថាប័នរដ្ឋ ដើម្បីកំណើនសេដ្ឋកិច្ចជាតិទាំងមូល៕ ស្វែងរកអចល​នទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
អគារ​ការិយាល័យ​កើន​ឡើង​ ស្របពេល​ការវិនិយោគពីបរទេសឈានជើងចូលកម្ពុជា
អគារ​ការិយាល័យ​កើន​ឡើង​ ស្របពេល​ការវិនិយោគពីបរទេសឈានជើងចូលកម្ពុជា
June 6, 2022, 5:02 p.m.
ការ​ផ្គត់​ផ្គង់​អគារ​ការិយាល័យនៅ​ភ្នំពេញបានបន្តកើនឡើង​​យ៉ាង​ខ្លាំងនៅ​ឆ្នាំ​នេះ​ ដោយសារកំ​ណើន​​ចំនួនក្រុមហ៊ុនថ្មី​ចូល​ធ្វើ​អាជីវ​កម្ម​នៅ​កម្ពុជា ជា​ពិសេស​ក្រុម​ហ៊ុន​​វិនិយោគផ្ទាល់​ពី​​​បរទេស។យោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនផ្គត់​ផ្គង់​សេវា​អចលនទ្រព្យ CBRE អគារ​ការិយា​ល័យ​នៅ​ភ្នំពេញ​បាន​កើន​ដល់​​ផ្ទៃ​ក្រ​លា​សរុប​ ៣៥៩,៣០០ ម៉ែត្រ​ការ៉េ (បូ​ក​បញ្ចូល​ស្តុក​ដែល​មាន​ស្រាប់​តាំង​ពី​ឆ្នាំ​កន្លង​ទៅ​) គិត​ត្រឹម​ដំ​ណាច់​ខែមិថុនាឆ្នាំ​នេះ គឺ​កើន​ឡើង​ ១២​ ភាគរយពីត្រឹម​ ៣២០,៩០០ ម៉ែត្រការ៉េ​​កាល​ពី​ដំ​ណាច់​ខែ​មិថុនា​​​ឆ្នាំ​ ២០១៨។កញ្ញា​ គីម គីន​កេសា​ អ្នកវិភាគជាន់ខ្ពស់របស់ CBRE បានឲ្យ​ដឹង​ថា​​តម្រូវការ​ការិយាល័យអាជី​វកម្ម​បាន​កើន​ឡើងគួរ​ឲ្យ​កត់​សម្គាល់​​​នៅ​​ភ្នំពេញក្នុងប៉ុន្មានឆ្នាំចុង​ក្រោយ​​នេះ ស្របពេល​ការ​ផ្គត់​ផ្គង់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ ​កញ្ញា​បាន​លើក​ឡើង​ថា ​អត្រាអ្នកជួលមាន​រហូត​ដល់ទៅ ៨៥ ភាគរយ នៃការ​ផ្គត់​ផ្គង់​សរុប។​កញ្ញា​​ កេសា​ បានបញ្ជាក់ថា៖​ «​ក្រុម​ហ៊ុន​សួរ​ព័ត​មាន​ដើម្បី​ជួល​ទី​តាំង​​ភាគច្រើនដែលយើងបានទទួលក្នុងរយៈពេល ១២​ ខែចុងក្រោយនេះគឺមកពីក្រុមហ៊ុនអន្តរជាតិមកពីប្រទេសចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី និងបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។ កញ្ញា​បន្ត​ថា​ ក្រុមហ៊ុនភាគច្រើនកំពុងស្វែងរកការិយាល័យដែល​មាន​ផ្ទៃ​ក្រ​លា​​ចន្លោះ​ពី ១០០ ម៉ែត្រ​កា​រ៉េ ទៅ ៣០០ ម៉ែត្រ​ការ៉េ។យោង​តាម​ CBRE ក្នុង​អំ​ឡុង​ពេល​ពី​ខែ មក​រា ដល់ ខែ​មិ​ថុនា ឆ្នាំ​នេះ ការ​ជួល​ផ្ទៃ​ក្រ​លា​សម្រាប់​ការិយា​ល័យ​សរុប មាន​​ទំហំ ៦,៥០០ ម៉ែត្រ​ការ៉េ កើន​ឡើង​​ពីរដងពី​ត្រឹម ៣,១០០ ម៉ែត្រ​កា​រ៉េ ក្នុង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ២០១៨។របាយការណ៍របស់ក្រុមហ៊ុននេះបានកំ​ណត់​ប្រ​ភព​​ការិយាល័យជា​បី​ថ្នាក់ រួម​មាន​កម្រិត A កម្រិត​ B និងកម្រិត​ C។ យោងទៅតាមកញ្ញា កេសា ការិយាល័យ​លំដាប់ C មានអត្រាទំនេរទាបជាង​គេ ដោយ​មាន​ត្រឹម 7 ភាគរយ​ប៉ុណ្ណោះ​ តែ​និន្នា​ការ​ថ្មី​មួយ​​បាន​កើត​ឡើង​ដោយ​សារ​​តម្រូវការកំពុងផ្លាស់ប្តូរឆ្ពោះទៅរកការិយាល័យកម្រិត B។ស្រ​ប​ពេល​មាន​កំ​ណើន​អគារ​ការិយា​ល័យ ​ការផ្គត់ផ្គង់អគារប្រ​ភេទ​នេះ​ក៏​កំ​ពុងមាន​ភាព​ចម្រុះ ​និង​សំ​បូរ​បែប​ជាង​មុន​ដែរ គឺ​អគារ​ការិយា​ល័យ​ប្រ​ភេទ​សហ​កម្ម​សិទ្ធ​។យោងតាមរបាយការណ៍របស់ CBRE អគារ​ការិយាល័យសហ​កម្ម​សិទ្ធ​បានបង្ហាញខ្លួននៅរាជធានីភ្នំពេញកាលពីឆ្នាំមុន។ បច្ចុប្បន្ននេះមានការិយាល័យ​ប្រ​ភេទ​នេះ​​ចំ​នួន​សរុប​ ៤ ម៉ឺនម៉ែត្រការ៉េក្នុងរាជធានី។ទោះយ៉ាងណាចំនួនសរុបត្រូវបានគេរំពឹងថានឹងឈានដល់ជិត ១០០,០០០ ម៉ែត្រការ៉េនៅចុងឆ្នាំនេះ ហើយ​នឹង​បន្ត​កើន​ដល់​ ៦០០,០០០ ម៉ែត្រការ៉េនៅឆ្នាំ ២០២២ ។លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​បានមានប្រសាសន៍ថាការបន្តរីកលូតលាស់នៃការិយាល័យនៅកម្ពុជាឆ្លុះបញ្ចាំងពីសកម្មភាពរីកចម្រើន​ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និង​បង្ហាញ​ថា​​ក្រុមហ៊ុនថ្មីនៅតែបន្តបង្កើតខ្លួននៅកម្ពុជា។លោកបន្តថា៖ ​«​​បរិយាកាសវិនិយោគនៅកម្ពុជានៅតែមានភាពទាក់ទាញ ហើយយើងទទួលបានព័ត៌មានអំពីក្រុមហ៊ុនថ្មីដែលបង្កើតថ្មី​​ស្ទើរតែរៀងរាល់ថ្ងៃ»៕របាយ​ការណ៍​របស់​ CBRE មិន​បាន​រាប់​បញ្ចូល​ការិយាល័យធ្វើការរួមគ្នា (co-working space) ទេ ស្រ​ប​ពេល​ទី​តាំង​ការិយាល័យធ្វើការរួមគ្នាក៏​កំ​ពុង​ពេញនិយមដែរ​នៅ​ភ្នំ​ពេញ​ ជា​ពិ​សេស​សម្រាប់​​​ក្រុមហ៊ុនទើបបង្កើតថ្មីដែល​ត្រូវ​ការ​​កន្លែងធ្វើការតូចៗ និង​មាន​ថ្លៃ​ឈ្នួល​ទាប។ស្វែងរកការិយាល័យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញ ឬខុនដូសម្រាប់លក់នៅក្នងទីក្រុងភ្នំពេញ នៅថ្ងៃនេះ!
តោះមកមើលគម្រោងខុនដូផ្តល់ជូនអត្រាជួលត្រលប់ខ្ពស់បំផុតនៅកម្ពុជា
តោះមកមើលគម្រោងខុនដូផ្តល់ជូនអត្រាជួលត្រលប់ខ្ពស់បំផុតនៅកម្ពុជា
June 7, 2022, 3:42 a.m.
នៅពេលនិយាយអំពីការវិនិយោគលើវិស័យលំនៅដ្ឋាន ពិសេសខុនដូ គេតែងគិតដល់បរិបទនៃការរស់នៅបែបទំនើប ជាមួយលំនៅដ្ឋានលក្ខណៈប្រណិត។ ប៉ុន្តែទាំងនេះមិនមែនជាអ្វីតែម្យ៉ាង ដែលផ្តល់ជូនដោយខុនដូប៉ុណ្ណោះទេ ការទិញខុនដូ គឺអាច ទទួលបានផលចំណេញជាច្រើនទៀត ហើយមួយក្នុងចំណោមនេះគឺផលចំណេញពីការជួលត្រលប់ ពីគម្រោងផ្ទាល់។ គម្រោងជាច្រើនបានយកចិត្តទុកដាក់ខ្ពស់ដល់ការវិនិយោគរបស់អតិថិជន ហើយតាមរយៈការជួលត្រលបប្រចាំឆ្នាំ វាអាចផ្តល់ទំនុកចិត្ត និងឱកាសចំណេញដល់អ្នកទិញ បានភ្លាមៗ។ តើអ្វីទៅជាការធានាប្រាក់ចំណេញពីការជួលត្រលប់ ឬ Guarantee Rental Return (GRR)? ការធានាប្រាក់ចំណូលពីការជួលត្រលប់គឺជាការធានាផ្តល់ប្រាក់ចំណេញតាមរយៈគម្រោងជួល ក្នុងពេលអនាគតដោយអ្នកអភិវឌ្ឍន៍ ឫក្រុមហ៊ុនដែលគ្រប់គ្រងអចលនទ្រព្យផ្តល់ជូនអ្នកទិញ ដោយផ្នែកតាមកិច្ចសន្យា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់។ការធានាជួលត្រលប់គឺជាមធ្យោបាយដ៏ងាយស្រួលបំផុតដែលអាចទទួលបានការជួលត្រលប់ តាមការរំពឹងទុកប្រចាំឆ្នាំ។ ត្រូវចងចាំថា ផលចំណេញដែលរំពឹងទុកប្រចាំឆ្នាំគឺជាទឹកប្រាក់ ទទួលបានបន្ទាប់ពីកាត់ពន្ធរួច។ ឧទាហរណ៍ប្រសិនបើអ្នកទិញយូនីតមួយ ដែលមានតម្លៃ ១៩៥,០០០ ដុល្លារ ប្រសិនបើអ្នកទទួលបានការជួលត្រលប់ ៨ % ក្នុងមួយឆ្នាំ នោះអ្នកនឹងទទួលបាន ១៥,៤០០ ដុល្លារក្នុងមួយឆ្នាំ។ខាងក្រោមនេះជាខុនដូ ១២ គម្រោង ដែលបានកំពុងផ្តល់ជូនផែនការជួលត្រលប់ ដែលអ្នកទិញ គួរធ្វើការពិចារណានៅពេលចង់វិនិយោគខុនដូនៅកម្ពុជា។  ១. គម្រោង Blue Bayគម្រោង Blue Bay ស្ថិតនៅឆ្នេរ​ឯករាជ្យនៃខេត្តព្រះសីហនុ ដែលអគារដំបូងរបស់គម្រោង លាតសន្ធឹងលើផ្ទៃដីចំនួន ១១០,០០០ ម៉ែត្រការ៉េ មានកម្ពស់ ៣៧ ជាន់ និងមាន ១,៤៤៨ យូនីត ដែលក្នុងមួយយូនីតមានទំហំ ៥៥ ទៅ ១១៤ ម៉ែត្រការ៉េ។ គម្រោង Blue Bay នេះក៏មានរួមបញ្បូលសេវាកម្មកំសាន្តជាច្រើនមាន ដូចជាអាងហែលទឹកលើដំបូល សួនច្បារ កន្លែងហាត់ប្រាណ ផ្សារលក់ទំនិញរួចពន្ធ  និងកន្លែងផ្សេងៗនៅក្នុងគម្រោងផ្ទល់តែម្តង។ គម្រោង Blue Bay នឹងបញ្ចប់ការសាងសង់​​ និងប្រគល់ផ្ទះជូនអតិថិជននៅខែធ្នូ ឆ្នាំ ២០១៩ នេះ។ យូនីតនីមួយៗរបស់ Blue Bay មានតម្លៃចាប់ផ្តើមត្រឹមតែ ៣,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយ​ ក្រុមហ៊ុនក៏ផ្តល់ជូនការធានាជួលត្រឡប់ប្រចាំឆ្នាំរហូតដល់ ៦៤% សម្រាប់រយៈពេល ៨ ឆ្នាំ។ ចាប់អារម្មណគម្រោង Blue Bay សូមចុចទីនេះ! ២. គម្រោងThe Peak Residencesគម្រោងនេះស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននៃទីក្រុងភ្នំពេញ ដែលមាន ៥៥ ជាន់ និង ១,០១៤ យូនីត។ យូនីត របស់ The Peak Residences មានទំហំ ៦២ - ១២៧ម៉ែត្រការ៉េ។ មិនតែប៉ុណ្ណោះ គម្រោង The Peak Residences ក៏បានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបជាច្រើន មានដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ខ្សែអុីនធើណិតត ជាដើម ហើយអតិថិជនក៏អាចលេងកំសាន្តជាមួយនឹងអាងហែលទឹក បន្ទប់សូណា សួនច្បារ និងកន្លែងហាត់កីឡាផងដែរ។គម្រោង The Peak Residences ត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុនឈ្មោះ Oxley Gem (Cambodia) ដែលធានាការជួល ៧៥% សម្រាប់រយៈពេល ១៥ ឆ្នាំ។ គម្រោងនេះ នឹងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ ២០២០ និងមានតម្លៃ ១៧៦,០០០ ដុល្លារក្នុងមួយយូនីត។  អ្វីដែលពិសេសនោះគឹ គម្រោងនេះ ស្ថិតនៅក្នុងទីក្រុង ដែលអាចមើលទេសភាពទីក្រុងដ៏ស្រស់ស្អាតបំផុត។ ៣. គម្រោងគម្រោង ព្រីនស៍ ហ្គោលដិន បេគម្រោងនេះ ស្ថិតនៅលើឆ្នេរសុខានៃខេត្តព្រះសីហនុ ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ២២,២០១ ម៉ែត្រការ៉េ ដែលមានអគារអាផាតមេនបួន ដែលមានចំនួន ២,១០០ យូនីត និងផ្សារ ដែលមានកម្ពស់ ៥ ជាន់ស្ថិតនៅលើផ្ទៃដី ៥០,០០០ ម៉ែត្រការ៉េ។ លើសពីនេះទៅទៀត គម្រោងនេះ មានកម្ពស់ ៤១ ជាន់ និងក្នុងមួយយូនីតមានទំហំចាប់ពី ៤៥ ទៅ ៧៦ ម៉ែត្រការ៉េ ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៩នេះ។គម្រោងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ក្រុមហ៊ុន ព្រីនហ័នយូ​ រៀលអុីស្ទេត ដែលធានាការជួល ១៦% សម្រាប់រយៈពេល ២ ឆ្នាំ។ តម្លៃក្នុងមួយម៉ែត្រការ៉េគឺ ២,៣០០ដុល្លារ ឬតម្លៃសរុបគឺ ១០៣,៨៩១ដុល្លារក្នុងមួយម៉ែត្រការ៉េ។ គម្រោងនេះក៏មានបំពាក់បរិក្ខារទំនើបដូចជា អាងហែលទឹក សួនច្បារ កន្លែងហាត់ប្រាណ បន្ទប់សូណាជាដើម។ ៤. គម្រោង Cheerful Bay  គម្រោងនេះ ស្ថិតនៅឆ្នេរអូត្រេះនៃខេត្តព្រះសីហនុ ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ៤០,០០០ ម៉ែត្រការ៉េ មាន ៨អគារ។ អគារទាំងនោះ សុទ្ធតែអាចមើលឃើញទេសភាពឆ្នេរដ៏ស្រស់ស្អាត។ ប្លុក H មាន ៣ អគារដែលមាន ២៩ជាន់ ហើយប្លុក G មាន ៥ អគារដែលមាន២០ជាន់។ ចំនួនយូនីតសរុបគឺ ៦៨៣ ដែលយូនីតនីមួយៗមានទំហំ ៥១ ទៅ ៣០៣ ម៉ែត្រការ៉េ។ក្រុមហ៊ុន Yunnan Jingcheng Group ដែលជាក្រុមហ៊ុនសាងសង់គម្រោងនេះ ធានាការជួលត្រឡប់ ៩៧% សម្រាប់រយៈពេល ១៥ ឆ្នាំ ហើយគម្រោងនេះ នឹងត្រូវបានបញ្ចប់ និងប្រគល់ជូនអតិថិជននៅខែមិថុនា ឆ្នាំ២០២១។ តម្លៃសរុប គឺ ៩៩,៤៨០ដុល្លារ ចំណែកឯបរិក្ខារនៅក្នុងខុនដូមានលក្ខណៈទំនើបបំផុត ដូចជាម៉ាស៊ីនត្រជាក់ គ្រឿងសង្ហារិមជាដើម។ ចាប់អារម្មណ៍គម្រោង Cheerfule Bay សូមចុចទីនេះ! ៥. គម្រោង La Vista Oneគម្រោងនេះមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងទន្លេមេគង្គ និងទន្លេសាប តំបន់ជ្រោយចង្វារ។ គម្រោងខុនដូនេះ មានយូនីតសរុបចំនួន ១,៧៥០ ដែលយូនីតនីមួយៗ មានទំហំ ចាប់ពី ៤៨ ទៅ ១២៧ ម៉ែត្រការ៉េ និងមានកម្ពស់ ៤១ជាន់។គម្រោង La Vista One ត្រូវបានសាងសង់ដោយក្រុមហ៊ុន Yin Yi Venture ក្នុងនោះគម្រោងនេះក៏មានធានាការជួលត្រលប់មកវិញរហូតដល់ ១៨% សម្រាប់រយៈពេល ៣ ឆ្នាំ។ ខុនដូនេះមានតម្លៃ ២,២០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ រីឯតម្លៃសរុបគឺ៨០,០០០ដុល្លារ។ គម្រោងនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១។ ៦. គម្រោងលីងណានហ្គាដិនគម្រោងនេះស្ថិតនៅមហាវិថីហ៊ុនសែន សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានចំនួនយូនីតសរុប ១,៩០២ និងមាន ៣៣ ជាន់។ យូនីតនីមួយៗនៅក្នុងគម្រោងនេះមានទំហំចាប់ពី ៦៦ ទៅ ១៤៥ ម៉ែត្រការ៉េ ដែលមានពី  ១ ទៅ ៤ បន្ទប់គេង ជាមួយនឹងរានហាលខាងមុខ។ ប​ន្ទប់នីមួយៗ មានបំពាក់ដោយបរិក្ខារទំនើបៗ។   គម្រោងនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ ២០២០ ហើយគម្រោងនឹងប្រគល់ផ្ទះជូនអតិថិជននៅឆ្នាំដដែល។ ក្រុមហ៊ុនក៏ធានាការជួលត្រឡប់ ៣៥% សម្រាប់រយៈពេល ៥ ឆ្នាំ។ តម្លៃក្នុងមួយម៉ែត្រការ៉េគឺ ២,១០០ដុល្លារ និងតម្លៃសរុបគឺ ១៣៨,៥៧៩ ដុល្លារ។៧. គម្រោង The Peninsula Private Residenceគម្រោង Peninsula Private Residence ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ដែលជាតំបន់ ដែលមានការអភិវឌ្ឍឆាប់រហ័ស។ គម្រោងនេះមាន ២៥ ជាន់ និងមាន ១៥៥ យូនីត ដែលក្នុងមួយយូនីតមានពី ១ ទៅ ៤ បន្ទប់គេង ជាមួយរានហាល និងមានទំហំពី ៤២.១២ ទៅ ១២៩.៥៨ ម៉ែត្រការ៉េ។Peninsula Private Residence ធានាការជួលត្រឡប់ ៨% សម្រាប់រយៈពេល ២ ឆ្នាំ។ គម្រោងនេះនឹងត្រូវបានបញ្ចប់ និងប្រគល់ផ្ទះនៅឆ្នាំ២០២០។ យូនីតមានតម្លៃ២,០២០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃសរុប ១១៣,៤៤៣ដុល្លារ។៨. គម្រោង New Landmarkគម្រោងនេះមានសាងសង់លើផ្ទៃដីចំនួន ១៤,៤៦៨ ម៉ែត្រការ៉េ ដែលមានចំនួនយូនីតសរុបចំនួន ៣,៤១៩ និងយូនីតមានទំហំពី ៣១ ទៅ ១០៦ ម៉ែត្រការ៉េ។ ខុនដូនេះមាន ៣៧ជាន់ និងគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ ហើយនឹងត្រូវប្រគល់ជូនអតិថិជននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២១ សម្រាប់អគារ B។ លើសពីនេះទៅទៀត អគារC មាន ៣៧ ជាន់ ដូចអគារ B ដែរ និងអគារ A មាន ៣៣ ជាន់។គម្រោងនេះ ត្រូវបានសាងសង់ដោយ ក្រុមហ៊ុន Wan Heng Run Investmentហើយ​ក្រុមហ៊ុន ធានាការជួលត្រឡប់ ៣៦% សម្រាប់រយៈពេល ៣ ឆ្នាំ។ យូនីតមានតម្លៃ ១,៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និង ៤០,០០០ ដុល្លារសម្រាប់តម្លៃសរុប។៩. គម្រោង Sky Park Condoគម្រោង Sky Park Condo ស្ថិតនៅផ្លូវជាតិលេខ ៦ នៅខេត្តសៀមរាប។ គម្រោងនេះមានចម្ងាយត្រឹមតែ ៥ នាទីពីផ្សារទំនើប Heritage Walk  និង ៨ នាទីពីផ្សារចាស់ ហើយ ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិ និងប្រាសាទអង្គរវត្ត រី​ឯពីផ្សារលើតែ ១៥ នាទីប៉ុណ្ណោះ។ អភិវឌ្ឍលើផ្ទៃដីចំនួន ៥,៦០០ ម៉ែត្រការ៉េ មានកម្ពស់ ៤ ជាន់ ហើយក្នុងមួយជាន់មាន ១០ យូនីត។ ក្នុងមួយយូនីតមានទំហំ ៧២ ទៅ ១៣៨ ម៉ែត្រការ៉េ។ក្រុមហ៊ុន Hunter Estate ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះកំពុងផ្តល់ជូន​ការជួលត្រឡប់ ក្នុងអត្រា ១២% សម្រាប់រយៈពេល ២ ឆ្នាំ។ យូនីតក្នុងគម្រោងនេះមានតម្លៃត្រឹមតែ ៩១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬ ៦៧,០០០ដុល្លារសម្រាប់តម្លៃសរុប។ ខុនដូបំពាក់ដោយបរិក្ខារទំនើបៗ ហើយអតិថិជនអាចលេងកំសាន្តជាមួយនឹងអាងហែលទឹក បន្ទប់ហ្សូណា ជាដើម។១០. គម្រោងឆ្នេរសមុទ្រមរកតគម្រោងនេះ ស្ថិតនៅចម្ងាយ ២០០ ម៉ែត្រពីច្រកទ្វារចូលនៃឈូងសមុទ្រថៃ នៅខេត្តព្រះសីហនុ ដែលមានបន្ទប់ស្នាក់នៅសរុបចំនួន ៥៣៦​ យូនីត។ គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនក្រុមហ៊ុន ជានឈ័ង អូនើ រៀលអ៊ីស្ទេត ឯ.ក ដែលធានាការជួលត្រឡប់ ២៤% ក្នុងយៈពេល ៣ ឆ្នាំ។ យូនីតនេះមានតម្លៃ ២,០៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងតម្លៃសរុបត្រឹមតែ ៦០,១៤៧ដុល្លារក្នុងមួយយូនីត។ ខុនដូមានបំពាក់ដោយ គ្រឿងសង្ហារិម និងបរិក្ខារទំនើបៗដូចជា ឧបករណ៍បន្ទប់ទឹកម៉ាក TOTO ម៉ាស៊ីនត្រជាក់ក្រិក ទូរទឹកកក Haier ទូរទស្សន៍ម៉ាក TCL និងយីហោផ្សេងៗទៀត។ដំណាក់កាលដំបូងនៃគម្រោងនេះ គឺខុនដូសម្រាប់ស្នាក់នៅដែលមាន ៣០ ជាន់ ដែលមានទំហំ ៤០ ទៅ ៥០ម៉ែត្រការ៉េ។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។១១. គម្រោងThe Viewគម្រោងនេះ មានទីតាំងនៅបឹងកេងកង១ ចំការមន នៃរាជធានីភ្នំពេញ។ គម្រោងមានកម្ពស់ ៣៣ ជាន់ បែងចែកជាជាខុនដូ និងសេវាកម្មអាផាតមេន ដែលមានចំនួន ៣២០ យូនីត ហើយយូនីតមានទំហំពី ២៦ ទៅ ៦១ ម៉ែត្រការ៉េ។ សន្តិសុខត្រូវបានធានារយៈពេល ២៤ ម៉ោង ដែលធ្វើឲ្យអតិថិជនអាចទទួលបានអារម្មណ៍សុវត្ថិភាព។គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Grand RichFortune ហើយក្រុមហ៊ុនធានា ជួលត្រលប់ក្នុងអត្រា ១៩% ក្នុងរយៈពេល ៥ ឆ្នាំ។ គម្រោងនេះ បានបញ្ចប់ការសាងសង់ របស់ខ្លួននៅឆ្នាំ ២០១៨។ កន្លងទៅនេះ គម្រោងនេះក៏មានបន្ទប់អាផាតមិនសម្រាប់ជួលក្នុងតម្លៃ ១,០០០ ដុល្លារក្នុងមួយខែផងដែរ។ អតិថិជនអាចរីករាយជាមួយនឹងបរិក្ខារ និងកន្លែងលំហែកាយផ្សេងៗដូចជាអាងហែលទឹក សួនច្បារ ដោយមានទេសភាពទីក្រុងដ៏ស្រស់ស្អាតផងដែរ។១២. គម្រោង Baoli Mansionគម្រោង Baoli Mansion គឺជាគម្រោងប្រណិត និងស្រស់ស្អាត ដែលនឹងឈរជាទីសម្គាល់ថ្មីមួយ នៅក្នុងទីក្រុង និងផ្តល់ជូនឱកាសវិនិយោគល្អបំផុត ការជួលត្រលប់ក្នុងអត្រា ១៦% ក្នុងរយៈពេល ២ ឆ្នាំ។ Baoli Mansion មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី  ជិតស្ថានីយ៍រថភ្លើង និងត្រឹមតែ១៥នាទីពីព្រលានយន្តហោះ។ Baoli Mansion ព័ទ្ធជុំវិញដោយ ស្ថាប័នរដ្ឋសំខាន់ៗ ស្ថាប័នអប់រំ និងស្ថាប័នពាណិជ្ជកម្ម  ផ្សារទំនើប សេវាកម្មកំសាន្តជាច្រើននៅក្នុងទីក្រុង។ Baoli Mansion នឹងមានលំនៅដ្ឋានប្រណិតដែលមានទំហំចាប់ពី ៤៥ ម៉ែត្រការ៉េ ដល់ ៥៥ ម៉ែត្រការ៉េ។ នៅក្នុងគម្រោង Baoli Mansion មានផ្តល់ជូនសេវាកម្មដូចជា ចំណតរថយន្ត សេវាកម្មថែរក្សាលំនៅដ្ឋាន កន្លែងហាត់ប្រាណ ហាងកាហ្វេ ភោជនីយដ្ឋាន និងបា៕ស្វែងរកខុនដូសម្រាប់លក់នៅកម្ពុជានៅថ្ងៃនេះ!
“ពិព័រណ៍លទ្ធកម្មវិស្វកម្មខ្សែក្រវ៉ាត់មួយផ្លូវមួយ"  នឹងត្រូវរៀបចំនៅខែសីហា ខាងមុខ
“ពិព័រណ៍លទ្ធកម្មវិស្វកម្មខ្សែក្រវ៉ាត់មួយផ្លូវមួយ" នឹងត្រូវរៀបចំនៅខែសីហា ខាងមុខ
June 1, 2022, 6:47 a.m.
កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដ៏មានឥទ្ធិពលប្រចាំឆ្នាំ! នៅឆ្នាំ ២០១៩ "ពិព័រណ៍លទ្ធកម្មវិស្វកម្មខ្សែក្រវ៉ាត់មួយផ្លូវមួយ" លើកដំបូងត្រូវបានកំណត់ និងរៀបចំដោយសហជីពលទ្ធកម្មវិស្វកម្មកម្ពុជា។ ពិព័រណ៍នេះនឹងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា និងចិន។ ការរៀបចំកម្មវិធីនៅឆ្នាំនេះគឺដើម្បីសម្រេចឲ្យបាននូវគោលដៅដូចជា៖ ដើម្បីផ្សារភ្ជាប់ភាពចម្រុងចម្រើននៃវិស័យសំណង់ និងអចលនទ្រព្យនៃប្រទេសកម្ពុជាជាមួយប្រទេសចិន ដើម្បីផ្សារភ្ជាប់លទ្ធកម្មសម្រាប់វិស្វកម្ម និងអចលនទ្រព្យរវាងតំបន់ទាំងពីរ។ យើងមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានធ្វើការជាមួយអ្នកសម្រាប់ឱកាសនានាដើម្បី ពន្លឿនការអភិវឌ្ឍទំនាក់ទំនងកម្ពុជា និងចិនព្រមទាំងគោលនយោបាយឈ្នះ-ឈ្នះផងដែរ។ទីកន្លែង៖ សណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ប្រទេសកម្ពុជាកាលវិភាគ៖ ការចូលរួមនៅក្នុងកម្មវិធីនៅថ្ងៃទី ១ និងទស្សនៈកិច្ចធុរកិច្ចនៅថ្ងៃទី ២​ រហូតដល់ថ្ងៃទី​ ៤ពិធីបើក៖ ថ្ងៃទី ១៥ ខែសីហាពេលវេលាពិព័រណ៍៖ ម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ ល្ងាចអ្នករៀបចំ៖ សហជីពលទ្ធកម្មវិស្វកម្មកម្ពុជាប្រតិបត្តិករ៖ ក្រុមហ៊ុន Kaige Business Service Investment Co., Ltdសហប្រតិបត្តិករ៖ក្រុមហ៊ុន HGB Group, គេហទំព័រ Realestate.com.kh, www.58cam.com, ទូរទស្សន៍ NICE TV , ក្រុមហ៊ុន Toja (Xiamen) Equity Investment Fund Management Co.,ltd, ក្រុមហ៊ុន Zizhuan Investment Management Co., Ltd., ក្រុមហ៊ុន Yaojie Asset Management Co., Ltd., ក្រុមហ៊ុន Hongding Commercial Real Estate Co., Ltd., ក្រុមហ៊ុន Jiujie Home Technology Co., Ltd., និងក្រុមហ៊ុន KVBC Universal Business Centre ។ជម្រើសសម្រាប់អ្នកតាំងពិព័រណ៌៖ ព័ត៌មានលម្អិតមានភ្ជាប់ជូន ផែនការ A៖តម្លៃស្តង់ ២៥០០ ដុល្លារមានតុមួយ កៅអីប្រាំ អ្នកបកប្រែម្នាក់សម្រាប់ស្តង់មួយបញ្ចុះតម្លៃ ១០% សម្រាប់ការកក់ស្តង់ចាប់ពីបីឡើងបន្ទប់សណ្ឋាគារមួយសម្រាប់មនុស្ស ២ នាក់រយៈពេល ២ យប់នៅថ្ងៃទី ១៤-១៥ ខែសីហា ចំពោះការកក់ស្តង់មួយ។ផែនការ B៖ទស្សនៈកិច្ចធុរកិច្ច ១,០០០ ដុល្លារ/មនុស្សម្នាក់មានផ្តល់ជូនកន្លែងស្នាក់នៅ និងអាហារបន្ទប់សណ្ឋាគារមួយរយៈពេល ២ យប់នៅថ្ងៃទី ១៦-១៨ ខែសីហា។ផែនការ C៖ស្តង់ + ទស្សនៈកិច្ចធុរកិច្ចតម្លៃពិសេស ៤,០០០ ដុល្លារ (តម្លៃធម្មតាគឺ ៤,៥០០ ដុល្លារ ទទួលបានការផ្តល់ជូនទាំងអស់ខាងលើ) សម្រាប់មនុស្ស ២ នាក់១,០០០ ដុល្លារ/ មនុស្សម្នាក់ សម្រាប់សមាជិកបន្ថែមនៅក្នុងក្រុមរបស់អ្នក៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ចូលរួម​ផ្លាស់​ប្តូរ​កម្ពុជា
គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ចូលរួម​ផ្លាស់​ប្តូរ​កម្ពុជា
June 7, 2022, 6:45 a.m.
ធនធានមនុស្សគឺជាមូលដ្ឋាន​គ្រឹះសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ នៅទូទាំងពិភពលោក អ្នកជំនាញបានកត់សម្គាល់ឃើញ​ពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ប្រទេសចិនក្នុងរយៈពេលបីទសវត្សរ៍ កន្លងមកនេះ។ ប្រទេសនេះបានងាក​ចេញពីប្រទេសកសិកម្មមួយទៅជាប្រទេសមហាអំណាចមួយក្នុង រយៈពេលដ៏ខ្លី។ កត្តាសំខាន់មួយក្នុងចំណោម​កំណើនដ៏អស្ចារ្យនេះគឺមាន​ប្រជាជនវ័យក្មេង និងការចេះ​សម្របខ្លួន។ ទោះយ៉ាងណាក៏ដោយឥឡូវនេះកម្មកររបស់ចិនមានអាយុជាមធ្យមលើសពី ៤០ ឆ្នាំ ដែលបាន​កំពុងធ្វើឲ្យសេដ្ឋកិច្ចថមថយបន្តិច។គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះ​ទេដែលវិនិយោគិនអចលនទ្រព្យចិនកំពុងផ្តោតការយកចិត្តទុកដាក់លើវិស័យថ្មីៗ។ ជាពិសេសវិស័យដែលអាចទទួលបានកំណើនលឿនដូចគ្នាទៅ​នឹងប្រទេសចិនបានធ្វើកន្លងមក​។ ក្នុង​នោះ​​ប្រទេសកម្ពុជាកំពុងស្ថិតក្នុងក្រសែភ្នែក​អ្នក​វិនិយោគ​ផងដែរ​។យោងតាមទិន្នន័យពីឆ្នាំ ២០១៧ ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១៦ លាននាក់។ អាយុជាមធ្យមនៅពេលនោះគឺ ២៧ ឆ្នាំហើយអ្នកដែលមានអាយុក្រោម ៣៤ ឆ្នាំមានចំនួន ៧០% នៃពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនេះដែរ​ចំនួនប្រជាជនកំពុងកើនឡើងប្រហែល ១.៥% ។ដូច្នេះគេជឿជាក់ថាប្រទេសកម្ពុជាកំពុងស្ថិតក្នុងយុគសម័យមាសនៃការអភិវឌ្ឍសេដ្ឋកិច្ច។ នេះកើតឡើងដោយសារតែកម្លាំងពលកម្មវ័យក្មេង និងមានសមត្ថភាព។ក្នុងរយៈពេលតែប៉ុន្មានឆ្នាំទៀត ប្រជាជនកម្ពុជាភាគច្រើននឹងឈានដល់កម្រិតកំពូលនៃឆ្នាំធ្វើការ របស់ពួកគេ នោះមានន័យថាសេដ្ឋកិច្ចនឹងដើរទៅមុខយ៉ាងរលូន។គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ស្ថិត​នៅចំកណ្ដាល​បេះ​ដូង​រាជធានី​រាជធានីភ្នំពេញ ជារាជធានីរបស់​ប្រទេសកម្ពុជាបាន​ទាក់​ទាញ​ក្រសែភ្នែក​សម្រាប់វិនិយោគិនបរទេស។ យោងតាមទិន្នន័យរបស់ក្រសួងនគរូបនីយកម្ម​ និង​សំណង់ ចំនួនអាផាតមេន​ដែលមាន​នៅរាជធានី ភ្នំពេញរួមទាំងអគារដែលទើបសាងសង់ថ្មីៗមា​នជិត ៣០,០០០ យូនីត​នៅចុងឆ្នាំ ២០១៨ ។តាមការប៉ាន់ស្មានប្រជាជននៅភ្នំពេញនឹងកើនឡើងដល់ ៧ លាននាក់នៅឆ្នាំ ២០៣០ ដែលមានន័យថានឹង មានតម្រូវការលំនៅដ្ឋានកាន់តែ​ច្រើន។បច្ចុប្បន្ន​នេះ​ តម្លៃ​អាផាតមេន​ប្រហែល​ ៣,០០០ ដុល្លារ​ក្នុង​មួយម៉ែត្រ​ការ៉េ រីឯអត្រាតម្លៃ​ជួល​ត្រឡប់មកវិញប្រហែល​ ៨ ទៅ ១០ ភាគរយ។ ដោយ​ផ្អែក​លើ​ភាព​ខុស​គ្នា​រវាង​ការផ្គត់​ផ្គង់​ និង​តម្រូវការ អត្រា​ជាម្ចា់​ស់​កម្មសិទ្ធ​ នៃ​អាផាតមេន​អាច​ឈាន​ដល់ ៩៥ ភាគរយ។​ដូច្នេះកត្តាខាងលើនេះ​នាំ​ឲ្យ​មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលវែងនៃតម្លៃអាផាតមេន ឬអត្រាជួលត្រឡប់មកវិញ។ទីតាំងល្អឥតខ្ចោះនៅក្នុងទីក្រុងព្រីនស៍ រៀល អ៊ីស្ទេត គឺជាឈ្មោះ​ដែលនាំមកនូវអចលនទ្រព្យ​ ដែលមានគុណភាពខ្ពស់សម្រាប់ប្រទេសកម្ពុជា។ ដោយបានប្តេជ្ញាចិត្តដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាជាអ្នកគាំទ្រ និងជាអ្នកផ្តល់​ជីវិតប្រកបដោយគុណភាព  ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបង្កើតគម្រោង​ជាច្រើនចាប់តាំងពីក្រុមហ៊ុន​នេះ​បានបង្កើតឡើងនៅឆ្នាំ ២០១៥ ។រហូតមកដល់ពេលនេះក្រុមហ៑ុនបានវិនិយោគជាង ២ ពាន់លានដុល្លារអាមេរិក។ ដោយកាន់កាប់ដីបម្រុងជាង ១២ លានម៉ែត្រការ៉េ ក្រុមហ៊ុន​នេះនឹងពង្រីកទុនវិនិយោគកើនឡើងរហូត​ដល់ ៦ ពាន់លានដុល្លារក្នុង រយៈពេលមួយទសវត្សរ៍ទៀត។ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍មួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់​ក្រុមហ៊ុន​នេះ គឺស្ថិតនៅក្នុងទីផ្សារសម្រាប់អ្នកទិញដែលកំពុងស្វែង​រក​លំនៅដ្ឋាន​ព្រម​ជាមួយឱកាសពាណិជ្ជកម្ម។គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីដែលជាផ្លូវសំខាន់មួយក្នុងចំណោមផ្លូវធំៗនៅក្នុងរាជធានី។ តំបន់សំខាន់នេះជាប់​ជាមួយខណ្ឌសុខសែន ខណ្ឌទួលគោក និងខណ្ឌមានជ័យ។ ការធ្វើ​ដំណើរ​តាមរថយន្ត​ពី​គម្រោង​នេះ​​ទៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្ថានីយ៍រថភ្លើង​មិនដល់ ១៥ នាទីឡើយ នៅជិតការិយាល័យនាយករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និងសាលាក្រុងផងដែរ។ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា គឺជាអគារ​ប្រើប្រាស់​ចម្រុះដែលមានការិយាល័យ 5A ខុនដូ អាផាតមេន និងជាបណ្តុំទីតាំង​អាជីវកម្មដែលផ្តល់ជូនសម្រាប់​​អ្នកលក់រាយលំដាប់កំពូល។ មិនត្រឹមតែជាកន្លែងស្នាក់នៅ ប៉ុណ្ណោះទេប៉ុន្តែក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែររួម​ជាមួយនឹងសេវាកម្មកំសាន្ត និងលម្លែកាយ​។សេវាកម្ម​សំខាន់ៗ​នៅ​ជុំវិញ​គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សាមានសេវា​កម្ម​ក្នុង​ទីក្រុងសំខាន់ៗជាច្រើនស្ថិតនៅក្នុងចម្ងាយពីរបីគីឡូម៉ែត្រពី ព្រីនស៍ អ់៉ីនធើណាសិនណល ផ្លាហ្សា។ ទាំងនេះរួមមានផ្សារបោះដុំម៉ាក្រូ TK Avenue ក៏ដូចជាស្ថាប័នអប់រំដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស។ មានមន្ទីរពេទ្យដែលមានគុណភាពដូចជាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យកុមារជាតិផងដែរ។បង្កើត​ឡើង​ដើម្បី​ជាមជ្ឈមណ្ឌលពាណិជ្ជកម្មកំពូលមួយនៃទីក្រុងដែលមាន​ផ្នែកពាណិជ្ជកម្មទំហំ ៣៥,០០០ ម៉ែត្រការ៉េរបស់ ព្រីនស៍ អ់៉ីនធើណាសិនណល ផ្លាហ្សាមានទំហំ ៣ កម្រិត​ដំបូងនៃអគារនេះ។ វាមានផ្សារទំនើបដ៏ធំ មហោស្រពឌីជីថល IMAX ក្លឹបហាត់ប្រាណធំៗ ភោជនីយដ្ឋាន បារ មជ្ឈមណ្ឌលកាស៊ីណូ និងសួនកុមារ។មជ្ឈមណ្ឌលនេះធ្វើឲ្យម្ចាស់​លំនៅដ្ឋាន​រីករាយគ្រប់​នាទីនៃការរស់នៅរបស់ពួកគេដោយមិនចាំបាច់ធ្វើដំណើរ ព្រមទាំង​ទាក់ទាញមនុស្សម្នារមកពីគ្រប់ទិសទីជុំវិញទីក្រុងផងដែរ។លើសពីលក្ខណៈពិសេសអស្ចារ្យទាំងនោះ ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ក៏មានក្លឹបហាត់ប្រាណ និងអាងហែលទឹកធំទូលាយផងដែរ។ ជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នករស់នៅក្នុងការសម្រាកលម្ហែកាយ បង្កើនភាពស្រស់ស្រាយបន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ ជាការពិតអគារ​ទាំងមូលត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធសន្តិសុខ ២៤ ម៉ោង  ធានាបាននៅសុវត្ថិភាពជូនម្ចាស់លំនៅដ្ឋានគ្រប់ពេល។​តើយូនីតនៅ ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា មានលក្ខណៈបែបណា? យូនីតនៅព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា មានទំហំចាប់ពី ៥០ ទៅ ១៥៧ ម៉ែត្រការ៉េ ដែលផ្តល់នូវជម្រើសជាច្រើនសម្រាប់ទាំងផ្ទះ ឬជម្រើសវិនិយោគ។ អាផាតមេនទាំងអស់ត្រូវបានបង្កើតជាផ្ទះដ៏ប្រណិតមួយដែលមានបំពាក់នូវសម្ភារៈទំនើប ៗ ពេញលេញ និងការរចនាម៉ូដផ្ទៃខាងក្នុងទាន់សម័យបំផុតសម្រាប់ភ្ញៀវដែលជាឥស្សរជន។ជាមួយនឹងសេវាកម្មលំដាប់ទំនើប  ទីតាំងល្អ និងម៉ាកយីហោល្បីល្បាញ នេះមិនមែនការភ្ញាក់ផ្អើលទេ ដែលយូនីតនៅព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សាបានកំពុងតែលក់ដាច់ខ្លាំង ជាមួយការគាំទ្រដ៏ខ្លាំងក្លា។ សូមកុំឲ្យឱកាសនេះកន្លងហួសឲ្យសោះ កុំរង់ចាំរហូតដល់តម្លៃឡើងខ្ពស់ ឬយូនីតទាំងនោះត្រូវបានលក់អស់៕ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
ខេត្ត​ព្រះសីហនុ​បន្ត​រីកចម្រើន​ទៅជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ក្នុង​តំបន់
ខេត្ត​ព្រះសីហនុ​បន្ត​រីកចម្រើន​ទៅជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ក្នុង​តំបន់
June 7, 2022, 6:42 a.m.
ត្រង់ចំណុចនេះ យើង​គ្រប់​គ្នាដឹងហើយ​អំពីគោលនយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន។ ប៉ុន្តែតើវាមាន ​ដំណើរការ​ដូចម្តេចនៅក្នុងប្រទេសកម្ពុជា? ជាការពិត លទ្ធផលនៃផែនការនេះ​កំពុងជះឥទ្ធិពល​នៅ ក្នុងក្រុងព្រះសីហនុ។ ទីក្រុងកំពង់ផែភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជាកំពុងប្រែក្លាយខ្លួនទៅ ជាមជ្ឈមណ្ឌលក្នុង​តំបន់សម្រាប់ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូន និងឧស្សាហកម្ម។ដោយមានកោះ និងឆ្នេរខ្សាច់ល្អបំផុត​មួយ​ចំនួន​នៅក្នុងប្រទេសកម្ពុជា ខេត្តព្រះសីហនុលេចធ្លោដូចជាត្បូងមួយគ្រាប់សម្រាប់ផ្នែកបដិសណ្ឋារកិច្ច។ លើសពីនេះទៅទៀតវាជាតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ហើយជាកំពង់ផែសមុទ្រទឹកជ្រៅ តែមួយគត់របស់ប្រទេសកម្ពុជា។ជម្រើស​នៃការ​ដឹក​ជញ្ជូន​មាន​ការ​រីកចម្រើន​នៅ​ខេត្ត​ព្រះ​សីហនុទើបតែខែមុនក្នុងខែកក្កដាឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ 9Air  បានបើកដំណើរការជើងហោះហើរត្រង់ពី ក្វាងចូវមកក្រុងព្រះសីហនុ។ក្រុមហ៊ុនអាកាសចរណ៍យក្សក្នុងតំបន់គឺ AirAsia ក៏បានបើកដំណើរការ​ជើងហោះហើរទៀងទាត់មួយ ដោយភ្ជាប់អាកាសយានដ្ឋានអន្តរជាតិដនមឿងក្នុងទីក្រុងបាងកកជាមួយក្រុងព្រះសីហនុ។ ផ្លូវនេះប្រើយន្តហោះ Airbus A320 ចំនួន ១៨០ កៅអីដោយហោះហើរ ៤ ថ្ងៃក្នុងមួយសប្តាហ៍។លោក សិន ចាន់សេរី​វុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល  (SSCA) មានប្រសាសន៍ ថាបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានជើងហោះហើរជាង ៥០០ ជើងក្នុងមួយសប្តាហ៍។ក្នុងរយៈពេល ៥ខែដំបូង កាលពីដើមឆ្នាំ ២០១៨ អាកាសយានដ្ឋានខេត្តព្រះសីហនុបានទទួលភ្ញៀវទេសចរបរទេសសរុប ចំនួន ៥៥,៩៤៧ នាក់ដោយកើនឡើង ៨៨.៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ គេរំពឹងថាអាកាសយានដ្ឋាន នឹងទទួលភ្ញៀវទេសចរជាងមួយលាននាក់នៅឆ្នាំ ២០២១ ។ហេតុអ្វី​បាន​ជាមាន​ផ្លូវ​ថ្មីៗ​ទៅ​ខេត្ត​ព្រះសីហនុ?ប្រទេសថៃគឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុត។ ការហោះហើរត្រង់ពីទីក្រុងបាងកកមកក្រុងព្រះសីហនុ នឹងពិតជាទាក់ទាញ​ភ្ញៀវទេសចរឱ្យមកចូល​ក្រុងព្រះសីហនុ។ បើតាមមន្ត្រីនៅខាងក្នុង អាកាសយានដ្ឋាន​ គេរំពឹងថាចំនួនអ្នកធ្វើដំណើរអន្តរជាតិក្នុងក្រុងព្រះសីហនុនឹងមានការកើនឡើង នៅប៉ុន្មានខែខាងមុខនេះហើយឧស្សាហកម្មទេសចរណ៍នៅខេត្តព្រះសីហនុនឹងឡើងដល់កំពូលថ្មីមួយនៅឆ្នាំ ២០១៩ ។ក្រុងព្រះសីហនុត្រូវបានភ្ជាប់ទៅនឹងរាជធានីដែលជាផ្លូវល្អបំផុតមួយនៅក្នុងប្រទេស។ តាមសមុទ្រ អាចចូលទៅដល់កំពង់ផែ Sattahip ក្នុងប្រទេសថៃ ចម្ងាយ ២១៨ ម៉ាយល៍ និងចម្ងាយ ៤២០ ម៉ាយល៍ ទៅហូជីមីញប្រទេសវៀតណាម ចម្ងាយ ៦០៣ ម៉ាយល៍ទៅសិង្ហបុរី និង ១,២១០ ម៉ាយល៍ទៅក្វាងចូវប្រទេសចិន។ដោយមានទីតាំងភូមិសាស្ត្រមានអំណោយផល និងធនធានដឹកជញ្ជូនមានភាពងាយស្រួល វានឹងផ្លាស់ប្តូរទៅ ជាមជ្ឈមណ្ឌលថ្មីមួយនៅលើរបៀងសេដ្ឋកិច្ចនៅភាគខាងត្បូងប្រទេសកម្ពុជា។បណ្តាញដឹកជញ្ជូនជាច្រើននឹងជួយឲ្យក្រុងព្រះសីហនុទទួលបាន​ការចាប់អារម្មណ៍។ការអភិវឌ្ឍន៍ការដឹកជញ្ជូនក្រុងព្រះសីហនុមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងការដឹកជញ្ជូនតាមអាកាស ផ្លូវគោក និងផ្លូវសមុទ្រ។ ទីក្រុងឆ្នេរសមុទ្រមួយនេះបានត្រៀមខ្លួន រួចជាស្រេចដើម្បីឈានទៅរកយុគសម័យថ្មីនៃវឌ្ឍនភាពសេដ្ឋកិច្ច ។.ពីសមុទ្រ មានព្រែកជីកក្រា។ ផ្លូវថ្មីនៃព្រែកជីកក្រាដើម្បីផ្លាស់ប្តូរផ្លូវដឹកទំនិញនៃច្រកសមុទ្រម៉ាឡាកា ដែល​នឹងជំរុញការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា។ ជាចំណតទីមួយនៃការចូល​ចតនៅកំពង់ផែ ក្រុងព្រះសីហនុនឹងកាន់តែមានសារៈសំខាន់សម្រាប់តំបន់ប៉ាស៊ីហ្វិក។តាមផ្លូវគោកយើងមានផ្លូវដែកល្បឿនលឿនឆ្លងកាត់អាស៊ាន និងផ្លូវល្បឿនលឿន​ក្រុងព្រះសីហនុ។ ជាមួយនឹង ការស្ថាបនាផ្លូវដែកល្បឿនលឿនក្នុងតំបន់អាស៊ាន ​យើងនឹងចំណាយពេលត្រឹមតែ ៣.៥ ម៉ោងដោយរថភ្លើង ទៅដល់ខេត្តយូណានប្រទេសចិន។ផ្លូវដែកល្បឿនលឿនតំបន់អាស៊ាននឹងភ្ជាប់បណ្តាញដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ដែលគ្របដណ្តប់លើប្រទេសមីយ៉ាន់ម៉ា វៀតណាម ថៃ សិង្ហបុរី និងប្រទេសដទៃទៀត។ នេះមានន័យថាលំហូរនៃអចលនទ្រព្យថ្មីនៅក្នុងរង្វង់សេដ្ឋកិច្ចជុំវិញ ផ្លូវដែកល្បឿនលឿនតំបន់អាស៊ាន រួមមានទាំងប្រទេសកម្ពុជាផងដែរ។ការហោះហើរថ្មី​ៗមក​ក្រុង​ព្រះសីហនុ​កំពុង​ដំណើរការនៅពេលអនាគត ផ្លូវល្បឿនលឿនប្រវែង ១៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុនឹង ត្រូវបើកដំណើរការ។ នៅពេលនោះការធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុនឹងត្រូវបានកាត់បន្ថយ មកត្រឹមរយៈពេលពីរម៉ោងដែលនឹងមានអំណោយផលសម្រាប់ទីក្រុងទាំងពីរ។នៅលើអាកាសមានផ្លូវអាកាសដោយផ្ទាល់ភ្ជាប់ក្រុងព្រះសីហនុទៅពិភពលោក។ អាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុមានជើងហោះហើរថេររៀងរាល់សប្តាហ៍ទៅកាន់ទីក្រុងធំៗ ៗរបស់អាស៊ាន និងចិន ដែលផ្នែកខាងត្បូងគឺចំណាយពេល​តែ ២ ទៅ ៣ ម៉ោងប៉ុណ្ណោះតាមជើង​យន្តហោះ។ទិន្នន័យបានបង្ហាញថាចាប់ពីខែមីនាឆ្នាំ ២០១៦ ដល់ខែកក្កដាឆ្នាំ ២០១៩ មានជើងហោះហើរត្រង់ចំនួន ២៩ ពីទីក្រុងធំ ៗ របស់ប្រទេសចិនមកក្រុងព្រះសីហនុត្រូវបានដាក់ឲ្យដំណើរការរួមមានទីក្រុង ទីក្រុងប៉េកាំង ធានជីង​ ជឹងចូវ ស៊ីអាន ស៊ឺងយ៉ាង អ៊ូហាន ឆាងសា ណានឆាង សៀងហៃ ហាំងចូវ វេនចូវ អូ៊ស៊ី អ៊ីអូ ឆឹងទូ ឆុងឈីង ឃុនមីង គួនយាង ក្វាងចូវ ហ្វូចូវ ហ្សិនជិន ហ្សែមិន ណាននីង ជៀយ៉ាង សានយ៉ា ជីនជាំង ចានជាំង សាន់ថូវ ហុងកុង និងទីក្រុងម៉ាកាវ។ឆាប់ៗនេះ​នឹងមាន​កាលវិភាគហោះហើរថ្មី​មួយ​ចំនួន​ទៀតដូចជា៖​ស៊ីស័ងបាន់ណា - ក្រុងព្រះស៊ីហនុថៃយាន - ក្រុងព្រះស៊ីហនុណានជីង- ក្រុងព្រះស៊ីហនុអ៊ីឆាង - ក្រុងព្រះស៊ីហនុចំពោះ​ល្បឿន​នៃការ​រីកចម្រើន​នេះ ចំនួនជើងហោះហើរត្រង់ពីក្រុងព្រះសីហនុទៅប្រទេសចិន ហុងកុង ម៉ាកាវ និងតៃវ៉ាន់ នឹងឈានដល់ ៣៣ ជើងនាពេលឆាប់ៗនេះ! ការពង្រីកផ្លូវអាកាសក្នុងក្រុងព្រះសីហនុយ៉ាង ឆាប់រហ័សនឹងនាំឱ្យមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មទេសចរណ៍។ ហើយទីផ្សារអចលនទ្រព្យ នៅក្រុងព្រះសីហនុនឹងទទួលបាន​អត្ថប្រយោជន៍​ពីការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍។ពីមុនជាភូមិនេសាទតូចមួយនៅជាយឆ្នេរឈូងសមុទ្រថៃ ឥឡូវនេះ​ក្រុងព្រះសីហនុកំពុងស្ថិតនៅលើផ្លូវ ក្លាយជាទីក្រុងឆ្នេរសមុទ្រអន្តរជាតិ។មិនត្រូវ​មើលរំលងពីសក្តានុពលនៃការអភិវឌ្ឍវិស័យអចលនទ្រព្យនាពេលអនាគតរបស់ក្រុងព្រះសីហនុឡើយ​។ឱកាសវិនិយោគជាមួយ ព្រីនស៍ ធាន ស៊ី វ៉ាន គម្រោង  ព្រីនស៍ ធាន ស៊ី វ៉ាននឹងដឹកនាំការរីកចម្រើន​នៃក្រុងព្រះសីហនុទៅអនាគត។ តើ​លោក​អ្នក​ចូលរួម​ចាប់យកឱកាស ឬ​រង់ចាំ និងឱ្យឱកាសនេះ​កន្លងផុត? សូម​មើលរំលងឱកាសនេះ ហើយសោកស្តាយ​ដែល​មិន​ទទួល​បាន​វិនិយោគ​។ចូលរួម​ជាមួយយើង និងសាកសួរអំពីគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន  នៅថ្ងៃនេះ!​ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុ និងអចលនទ្រព្យសម្រាប់ជួលនៅក្រុងព្រះសីហនុ នៅថ្ងៃនេះ!
វិស័យខុនដូ អាផាតមេន ការិយាល័យ និងផ្សារទំនិញនៅក្នុងឆមាសទី២ ឆ្នាំ២០១៩
វិស័យខុនដូ អាផាតមេន ការិយាល័យ និងផ្សារទំនិញនៅក្នុងឆមាសទី២ ឆ្នាំ២០១៩
June 1, 2022, 9:06 p.m.
ការវិនិយោគលើវិស័យសំណង់កំពុងកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០១៩ ទុនវិនិយោគសរុបត្រូវបានគេរំពឹងថា​នឹងកើនឡើង ៤.៨  ពាន់លានដុល្លារ ដែលនឹងមានគម្រោងសាងសង់ប្រមាណ ១,៩០០ គម្រោង។ ជាក់ស្តែងក្នុងរយៈ ៤ ខែដំបូង​ ឆ្នាំ២០១៩ ពោលគឺពីខែ មករា ដល់ខែមេសា ទឹកប្រាក់វិនិយោគ មាន ២.៧ ពាន់លានដុល្លារ និងមានគម្រោងជាង ១,៣០០ គម្រោង ដែលបានទទួលសិទ្ធិអនុញ្ញាតសាងសង់ជាផ្លូវការ។ វិស័យសំខាន់ៗនៅក្នុងទីផ្សារអចលនទ្រព្យ ដែលជានិន្នាការថ្មីថ្មោងនៅឡើយសម្រាប់កម្ពុជា ដូចជា ខុនដូ ការិយាល័យ ផ្សារលក់រាយ និងអាផាតតមេនជាដើម កំពុងត្រូវបានគេយកចិត្តទុកដាក់បំផុត។ យកចិត្តទុកដាក់ដោយហេតុថា វានៅមានលក្ខណៈក្មេងខ្ចី ប៉ុន្តែពោពេញដោយសក្តានុពលវិនិយោគ។ វិស័យខុនដូយោងតាមរបាយការណ៍ CBRE Camboida ឆមាសមាសទី ២ បានឲ្យដឹងថា គម្រោងខុនដូចំនួន៨ ថ្មី ដែលបានប្រកាស សាងសង់នៅក្នុងឆមាសទី២ ឆ្នាំ២០១៩ ដែលធ្វើឲ្យការផ្គត់ផ្គង់កើនឡើងជាង ៥,៨០០ យូនីត។ ចំណែកសម្រាប់គម្រោងដែលបានសាងសង់រួចមានចំនួន ៥ គម្រោង ដែលបានដាក់បន្ថែមការផ្គត់ផ្គង់ចំនួន ១,៣៩៣ យូនីតក្នុងឆមាសទី២ នៃឆ្នាំ២០១៩នេះ។ ការកើនឡើងនេះមានចំនួន ៩.១៣%។ខុនដូត្រូវបានបែងចែកជា ៣ ប្រភេទ មានដូចជា ខុនដូតម្លៃទាប ដែលមានតម្លៃជាមធ្យម ១,៥០១ ដុល្លារ/ម៉ែត្រការ៉េ ខុនដូតម្លៃមធ្យម ដែលមានតម្លៃជាមធ្យម ២,៥៦៨ដុល្លារ/ម៉ែត្រ ការ៉េ និងប្រភេទខុនដូលំដាប់ខ្ពស់ ដែលមានតម្លៃ ៣,២៥៤ ដុល្លារម៉ែត្រការ៉េ។ ផ្អែកតាមរបាយការណ៍ដដែលនេះ តម្លៃនៃការលក់ខុនដូលំដាប់ខ្ពស់ និងមធ្យមបានធ្លាក់ចុះក្រោម ១% ខណៈតម្លៃលក់ខុនដូតម្លៃទាបកើនឡើងដល់ ១.៩%។ សម្រាប់ការជួល ត្រូវបានគេមើលឃើញថាបានកើនឡើងដល់ទៅ ៣% សម្រាប់ខុនដូលំដាប់ខ្ពស់ និង ៤.៣% ចំពោះខុនដូតម្លៃមធ្យម ក្នុងនោះតម្លៃជួលរបស់ខុនដូលំដាប់ខ្ពស់មានតម្លៃជួលជាមធ្យម ១៤.៦១ ដុល្លារ /មែ៉ត្រការ៉េ និងខុនដូមធ្យមមានតម្លៃ ១២ ដុល្លារ/ម៉ែត្រការ៉េ។វិស័យការិយាល័យចំពោះការផ្គត់ផ្គង់គម្រោងការិយាល័យ ត្រូវបានគេបែងចែកជា ២ ប្រភេទ ដូចជា ប្រភេទការិយាល័យឯកកម្មសិទ្ធិ និងសហកម្មសិទ្ធិ។ ក្នុងការផ្គត់ផ្គង់ត្រឹមឆមាសទី ២ នេះ ការិយាល័យឯកកម្មសិទ្ធិនេះមានទំហំផ្គត់ផ្គង់សរុបរហូតដល់ ៣៥៩,០០០ មែត្រការ៉េ។ ក្នុងនោះកម្រិតនៃការកាន់កាប់ការិយាល័យឯកកម្មសិទ្ធិ បើគិតត្រឹមឆមាសទី២នេះ មានចំនួន ៨៦.៥% ដែលជាតួលេខមួយមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់។ចំណែកការិយាល័យឯកកម្មសិទ្ធិកម្រិត C មានការធ្លាក់ចុះ ៥.៩% ក្នុងឆមាសទី២ ឆ្នាំ២០១៩នេះ ពោលគឺនៅឆមាសទី ១ មានទំហំ ១៩០,៥៦៥ មែត្រការ៉េ ចំណែកឆមាសទី២ មាន ១៧៩,៣០៩ មែត្រការ៉េ។ សម្រាប់ការិយាល័យសហកម្មសិទ្ធិ ត្រូវបានគេឃើញថាការបញ្ចប់របស់គម្រោង ស្តារ ស៊ីធី បានជំរុញកើនផ្តត់ផ្គង់ចំនួន ៥១% ដែលមានទំហំផ្គត់ផ្គង់ដល់ទៅ ៤០.៥០០ មែ៉ត្រការ៉េ។ ការផ្គត់ផ្គង់នេះ នឹងបន្តកើនឡើងថែមទៀត នៅពេលដែលគម្រោងផ្សេងៗទៀតត្រូវបានបញ្ចប់ដូចជា គម្រោង Versailles Square ដែលមានទំហំផ្តត់ផ្គង់ចំនួន ១១,២៦០ មែ៉ត្រការ៉េ។ចំណែកការជួលវិញ ការិយាល័យឯកកម្មសិទ្ធិ កម្រិត B ដែលនៅក្នុងតំបន់ពាណិជ្ជកម្ម បាននកើនឡើងចំនួនជិត ១% និងនៅតំបន់មិនមែនពាណិជ្ជកម្ម កើនឡើងប្រមាណ ៤.៧% ចំណែកកម្រិតC ដែលនៅក្នុងតំបន់មិនមែនពាណិជ្ជកម្មកើនឡើងប្រមាណ៤.២% ឃើញកំណើនកើនឡើង នៅពេលដែលការិយាល័យឯកកម្មសិទ្ធិ កម្រិត C ដែលនៅតំបន់មិនមែនពាណិជ្ជកម្ម ធ្លាក់ចុះចំនួនប្រមាណ ២.៦%។ វិស័យផ្សារលក់រាយផ្អែកតាមរបាយការណ៍នេះ ការផ្គត់ផ្គង់វិស័យលក់រាយ បានការកើនឡើងរហូតដល់ ៧%ក្នុងឆមាសទី២នេះ។ ក្នុងនោះគម្រោងដែលទើបតែបានបញ្ចប់មានដូចជា ផ្សារទំនើបអូឡាំព្យា និងផ្សារទំនើបមីតថោន។ ស្របពេលជាមួយគ្នានេះផ្សារទំនើប (Shopping Mall) បានកើនឡើងតែ ៤% ប៉ុណ្ណោះ ស្របពេលដែលផ្សារសហគមន៍បានធ្លាក់ចុះចំនួន ៥.៧% និងផ្សារលក់ធម្មតា (Retail Podium) ក៏ធ្លាក់ចុះចំនួន ៤% ផងដែរ។ ចំណែកការកាន់កាប់វិញ មានចំនួន ៧.៩% នៃការផ្គត់ផ្គង់សរុបដែលថយចុះបន្តិចពីឆមាសទី១។វិស័យអាផាតមេនការផ្គត់ផ្គង់ មានការកើនឡើងរហូតដល់ ៣៤% ជាមួយនឹងការបញ្ចប់គម្រោង Alpha Residence និង The View Apartment។ យោងតាមរបាយការណ៍នេះ បង្ហាញថាតំបន់តំបន់ ៣ ដែលមានការផ្គត់ផ្គង់ច្រើនជាងគេនៅទីក្រុងភ្នំពេញ រួមមាន៖ បឹងកេងកង១ ដូនពេញ និងទន្លេបាសាក់។ សម្រាប់បឹងកេងកង១ ការផ្គត់ផ្គង់មានរហូតដល់ ៣៨% ដូនពេញចំនួន ២៦% និងទន្លេបាសាក់ចំនួន១៤%។ ការផ្គត់ផ្គង់ក៏មាននៅតាមតំបន់ផ្សេងៗ ដូចជាទួលគោក មានចំនួន៤% និងទួលទំពូងមានចំនួន៦%។ ស្វែងរកខុនដូសម្រាប់លក់នៅក្នងទីក្រុងភ្នំពេញ ឬ ការិយាល័យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃនេះ!
Developers target local buyers with condos under $50k
វិស័យខុន​ដូចាប់ផ្តើម​​ផ្តោត​លើ​​​តម្លៃ​ក្រោម​ ៥ ម៉ឺន​ដុល្លារជាទីផ្សារដ៏ធំបំផុតនៅកម្ពុជា
June 6, 2022, 5:02 p.m.
នៅ​ពេលវិស័យ​​ខុន​ដូ​​បាន​ចាប់​កំណើ​ត​ដំ​បូង​នៅ​កម្ពុជា​កាល​ពី​ចុង​ទសវត្យរ៍​ឆ្នាំ​ ២០០០ មាន​គម្រោង​តែពីរ ទៅ បី​​​​ប៉ុណ្ណោះត្រូវ​បាន​សាង​សង់​នៅភ្នំពេញ ហើយ​​សុទ្ធ​សឹង​ធ្វើ​​ឡើង​ដើម្បី​ឆ្លើយ​តប​តម្រូវ​​ការ​​​អតិថិជនជា​ជន​បរទេស។តែ​ជាងមួយទសវត្សរ៍ក្រោយមក ស្ថាន​ភាព​ទី​ផ្សារ​បាន​ផ្លាស់​ប្តូរ។ និន្នាការថ្មីមួយ​បាន​​លេចឡើង ដោយ​សារ​កំ​ណើន​ប្រ​ជាជន​កម្ពុជា​​វណ្ណៈកណ្តាល ហើយ​ពួក​គេ​​កំពុងត្រូវ​​ការលំ​នៅ​ដ្ឋាន​ផ្ទាល់​ខ្លួន​ ដែល​មាន​បែ​ប​បទ​រស់​នៅ​បែប​ស៊ី​វិ​ល័យ។​លោក អ៊ុក ច័ន្ទដារ៉ា​​វុធ នាយក​ផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Seven Residence Co Ltd បានសង្កេត​ឃើញ​​ថា​​​តម្រូវ​ការ​ខុន​ដូ​ដែល​មាន​លក្ខណ​ៈ​សាង​សង់​ស្រប​តាម​តម្រូវ​ការ​ប្រ​ជាជន​ក្នុង​ស្រុក​ចាប់​ផ្តើម​កើន​ឡើង​។ ​លោកដារ៉ា​វុធ បានថ្លែងថានៅ​​មានភាព​មិន​ស៊ី​ ចង្វាក់​​​គ្នា​រវាង​តម្រូវ​ការ​និង​ការ​ផ្គត់​ផ្គង់​ខុន​ដូ​ សម្រាប់​ប្រ​ជាជន​ក្នុង​ស្រុក​ ហើយ​ក្រុម​ហ៊ុ Seven Residence ក៏​សម្រេច​​សាងសង់អគារខុន​ដូ​ The Seven Residence Condominium ដែល​ប្រ​ភេទ​ខុនដូ​តំលៃសមរម្យស្ថិតនៅក្នុងខ័ណ្ឌ​​សែនសុខ​។លោក​ថ្លែង​ថា​៖​«​ពេល​នេះ ប្រជាជនកម្ពុជាកាន់តែច្រើនឡើង​​ចាប់​អារម្មណ៍​ទិញខុនដូ តែ​គ្រាន់​តែ​ថា​​ពួកគេចង់​បាន​តម្លៃសម​រម្យ​ជាង​គម្រោង​​ខុន​ដូ​មុនៗ»​។ លោកបន្តថាក្រុម​ហ៊ុន​ The Seven Residence បានលក់ចេញ​ ៣០ ភាគរយ​ ចាប់​​តាំងពីបើកលក់គម្រោង​ខុន​ដូតម្លៃ​សម​រម្យ​នេះ​កាល​ពី​ខែមករា។ ជាង​ ៩០ ភាគ​រយ​នៃ​អ្នកបញ្ជា​​ទិញ​គឺ​ជា​អតិ​ថិ​ជនកម្ពុជា។​លោកបន្តថា៖​​«ក្នុងរយៈពេល ៥ ឆ្នាំទៀត​ ប្រ​ជាជនកម្ពុជានឹងលែង​សូវ​ទិញ​ផ្ទះ​ល្វែងទៀត​ហើយ​ ដោយ​សារ​​ត​ម្លៃកាន់​តែ​ថ្លៃ​ ​ហើយមាន​ទីតាំង​ឆ្ងា​យពីកណ្តាលក្រុង​។ ពួក​គេ​ នឹង​ងាក​មក​ទិញ​ខុន​ដូ​ដែលមានតំលៃសមរម្យវិញ​ដែលស្ថិតនៅជិតតំបន់ទីប្រជុំជន»។វា​ជា​និន្នាការថ្មីមួយនៅក្នុងវិស័យខុន​ដូ​នៅកម្ពុជា។ អ្នកអភិវឌ្ឍន៍ជាច្រើនកំពុងផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេមក​រក​អ្នកទិញក្នុងស្រុក។ជា​ទូ​ទៅ​ ខុនដូ​តម្លៃ​សម​រម្យ​នា​ពេល​នេះ​មាន​តម្លៃ​ប្រ​ហែល ៥ ម៉ឺន​ដុល្លារ​ក្នុង​មួ​យ​យូ​នីត ឬ ស្មើរ​នឹង​ ១,៤០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​កា​រ៉េ។យោងតាមរបាយការណ៍ថ្មីមួយរបស់​​ក្រុមហ៊ុនគ្រប់​គ្រង​សេវា​អចលនទ្រព្យ CBRE គម្រោងខុនដូចំនួន ១៣ គម្រោង​​ត្រូវបានបញ្ចប់ហើយដាក់នៅលើទីផ្សារផ្ទះសម្បែង​ក្នុងអំឡុងឆមាសទីមួយ​ឆ្នាំនេះ។ របាយការណ៍នេះបានឱ្យដឹងថាជិត ៧០ ភាគរ​យ​​នៃ​គម្រោង​ទាំង​នេះ គឺ​ជា​ខុនដូ​តម្លៃសមរម្យ។ខុនដូតម្លៃសមរម្យកំពុងមានកំណើននៅក្នុងទីផ្សារតួលេខរបស់ CBRE បានបង្ហាញថាគិត​ត្រឹម​ដំ​ណាច់​​ខែមិថុនា ការផ្គត់ផ្គង់ខុនដូសរុបនៅ​ភ្នំពេញមានចំនួន ១៦,៦៥៧ យូ​នីត​​។ ក្នុង​នោះ​ ខុន​ដូតម្លៃ​មធ្យម​ មាន​ប្រ​ហែល​ពាក់​កណ្តាល ខណៈគម្រោង​ខុន​ដូ​តម្លៃ​សម​រម្យ​ និង​តម្លៃ​ខ្ពស់​ មាន​ជាង ២០ ភាគ​រយ​ដូច​គ្នា។CBRE បាន​ចាត់​ថ្នាក់​ខុន​ដូត​ម្លៃមធ្យម ដោយ​គិត​ក្នុងមួយម៉ែត្រការ៉េ ស្មើរ​តម្លៃ​ ៣,២៥៤ ដុល្លារ​ ​ចំណែក​ខុនដូ​តម្លៃមធ្យម ២,៥៦៨ ដុល្លារ និង​ខុន​ដូតម្លៃ​សម​រម្យ​ ១,៥០១ ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។​លោក James Hewson អ្នកគ្រប់គ្រងការស្រាវជ្រាវនិងប្រឹក្សា​យោបល់របស់ CBRE បានថ្លែងថាការអភិវឌ្ឍខុនដូដែលមានតម្លៃសមរម្យ​ នៅ​មាន​​​ចំណែកតូច​នៅ​ឡើយ​ធាប​នឹង​ចំ​នួន​ខុន​ដូរ​សរុប តែ​វា​កំ​ពុង​មាន​កំ​ណើន​ខ្លាំង​នៅ​មួយ​ឆ្នាំ​ចុង​ក្រោយ។លោកបានមានប្រសាសន៍ថា៖ «​​ឥឡូវនេះមានការផ្គត់ផ្គង់ខុនដូតម្លៃ​​ខ្ពស់នៅក្នុងទីផ្សារ តែ​ក្រុមហ៊ុនអភិវឌ្ឍន៍កំពុងចាប់ផ្តើមសាង​សង់​ខុន​ដូរ​តម្លៃ​សមរ្យ​ដើម្បី​កាត់​បន្ថយ​​ហានិភ័យ លើ​ការ​ពឹង​តែ​ខុន​ដូ​រ​តម្លៃ​ខ្ពស់​មួយ​មុខ​ដែល​ហាក់​មាន​ភាពឆ្អែតរួចទៅហើយ»។​ លោក​បន្ត​ថា​៖​«​មាន​ការ​ព្យាករណ៍ថា ខុន​ដូ​រ​តំលៃសមរម្យនឹងមានការកើនឡើងយ៉ាងខ្លាំងក្នុងការផ្គត់ផ្គង់ក្នុងរយៈពេលបីឆ្នាំខាងមុខនេះ»​​។លោកបានបន្ថែមថាកំណើនភាគច្រើននៃខុនដូគឺអាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធនិងលទ្ធភាពប្រើប្រាស់។ នេះជាការព្រួយបារម្ភចម្បងសម្រាប់គម្រោងដែលមានតំលៃសមរម្យដែលជាញឹកញាប់ជ្រើសរើសទីតាំងចុះ​ពី​ទី​ប្រជុំ​ជន​​ដើម្បីរក្សាតម្លៃទាប។យោងតាមរបាយការណ៍​របស់ CBRE នៅ​ឆ្នាំក្រោយ​នេះ ខុនដូដែល​បញ្ចប់ការ​សាង​សង់​ហើយ​ដាក់​នៅ​លើ​ទី​ផ្សារ​នឹងកើនដល់ ៤០,០០០ យូនីត​នៅ​​ភ្នំពេញ​។ ក្នុង​នោះ​ ជាងមួយភាគបួន ជា​ប្រ​ភេទ​ខុន​ដូ​​តម្លៃសមរម្យ។ស្វែងរកខុនដូសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
រដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ស្តីពី «ពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក»
រដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ស្តីពី «ពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក»
June 6, 2022, 5:03 a.m.
នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នេះ រដ្ឋាភិបាលបានអនុមអនុម័តលើច្បាប់ថ្មី ពាក់ព័ន្ធនឹងការគ្រប់គ្រងលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។  តាមរយៈមន្ត្រីរដ្ឋាភិបាលសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយមិនមានការកែប្រែវិញឡើយ។ គោលដៅនៃការបង្កើតច្បាប់ស្ដីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» គឹដើម្បីមូលដ្ឋានដ៏សំខាន់មួយក្នុងការជំរុញពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក ក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្ត តាមរយៈការទទួលស្គាល់សុពលភាព អនុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ ច្បាប់នេះនឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ដោយធ្វើយ៉ាងណាធានាបាននូវការប្រកបអាជីវកម្មស្របតាមក្របខណ្ឌច្បាប់ ដែលគាំទ្ររាល់សកម្មភាព និងប្រតិបត្តិការអាជីវកម្មគ្រប់ទម្រងតាមប្រព័ន្ធអនឡាញអេឡិចត្រូនិក និងឌីជីថល។ គេជឿថាការធ្វើបច្ចុប្បន្នភាពនៃទីផ្សារប្រព័ន្ធអេឡិចត្រូនិក គឺអាចបង្កើតទម្រងឌីជីថលដ៏រឹងមាំមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្រពពេល កម្ពុជាកំពុងឈានទៅរកបដិវត្តន៍ឧស្សាហកម្ម ០.៤។ តើច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះនឹងផ្តល់សារៈប្រយោជន៍អ្វីខ្លះ? សម្រួល និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងក្នុងប្រទេស និងអន្តរជាតិ ដើម្បីធានាទាំងផ្នែកច្បាប់ សុក្រឹតភាព និងភាពអាចជឿទុកចិត្តបាន នៃទម្រង់អេឡិចត្រូនិក និងទំនាក់ទំនងអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មកម្ពុជា និងជាមួយអន្តរជាតិ។ បង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពីសំណាក់ក្រសួង-ស្ថាប័នរដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការចុះបញ្ជី ការបង្កើត ឬការរក្សាទុកក្នុងទម្រង់អេឡិចត្រូនិកជាមួយក្រសួង ស្ថាប័នរដ្ឋ តាមរយៈការទទួលស្គាល់សកម្មភាព និងប្រអេឡិចត្រូនិក។លើកកំពស់ទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិកក្នុងសកម្មភាព និងប្រតិបត្តិការនានា តាមរយៈការទទួលស្គាល់សុពលភាព អានុភាពគតិយុត្ត និងភាពអាចអនុវត្តបាននៃទម្រង់អេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក ភស្តុតាងអេឡិចត្រូនិក ហត្ថលេខាអេឡិចត្រូនិក និងធានាដល់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកបានឆាប់រហ័ស និងមានសុវត្ថិភាព។លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់នៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការការពារព័ត៌មានឯកជនដល់អ្នកប្រើប្រាស់ និងការទទួលបានព័ត៌មានច្បាស់លាស់ និងគ្រប់គ្រាន់អំពីទំនិញ ឬសេវាដាក់លក់តាមប្រព័ន្ធអេឡិចត្រូនិក។ទប់ស្កាត់រាល់សកម្មភាពដែលបង្កឱ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត៕ (ប្រភព Fresh News)ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្ណំពេញនៅថ្ងៃនេះ
CBRE​៖ ខុនដូតម្លៃសមរម្យនឹងកើនដល់ជាង ៧,០០០ យូនីតក្នុងឆ្នាំ​២០១៩
CBRE​៖ ខុនដូតម្លៃសមរម្យនឹងកើនដល់ជាង ៧,០០០ យូនីតក្នុងឆ្នាំ​២០១៩
June 1, 2022, 5:21 p.m.
ក្នុងពេលថ្មីៗនេះ គម្រោងខុនដូតម្លៃសមរម្យចំនួន ៥ គម្រោងបានសម្ពោធបើកជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ ដែលនឹងបន្ថែមការផ្គត់ផ្គង់ប្រមាណជាង ៣,០០០ យូនីតទៅក្នុងទីផ្សារ ដែលគេរំពឹងថាចំនួនខុនដូតម្លៃទាបទាំងអស់មានប្រមាណជាង ៧,០០០ យូនីតនៅក្នុងឆ្នាំ ២០១៩។យោងតាមបាយការណ៍ទីផ្សារខុនដូឆ្នាំ ២០១៩ របស់ CBRE បានបង្ហាញថា គម្រោងថ្មីទាំង ៥​ នេះមានដូចជា៖ គម្រោងលំនៅដ្ឋាន អារ៉ាកាវ៉ា មាន ២,០០០ យូនីត គម្រោង ថ្ម១ ដុំ មាន​១២០ យូនីត គម្រោងភ្នំពេញស្តា មាន ២៥០ យូនីត​ គម្រោង បុរី ឃីឡាមាន ៣០០ យូនីត និងគម្រោង សិវែន រ៉េស៊ីដិន មាន ៣០០ យូនីត។ ខុនដូតម្លៃសមរម្យមានទាបបំផុតចាប់ពីជាង ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ រហូតដល់ជាង ១,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍។ កម្រិតតម្លៃខុនដូមានលក្ខណៈខុសគ្នាគឺអាស្រ័យទៅតាមទីតាំង ទំហំយូនីត សេវាកម្មក្នុងគម្រោង និង តំបន់់សេវាកម្មជុំវិញ។ សម្រាប់គម្រោងថ្មីៗ ពេលនេះបានកំពុងចាប់យកតំបន់រីកចម្រើនថ្មី ដូចជា ទួលគោក សែនសុខ និងខណ្ឌជ្រោយចង្វារ៕  ស្វែងយល់ពីគម្រោង អារ៉ាកាវ៉ា ឬគម្រោងភ្នំពេញស្តា ឥឡូវនេះ!
តម្លៃដីសង្កាត់ ៣ ក្រុងព្រះសីហនុកើនឡើងជិត ១០០ % ត្រឹមឆមាសទី១​ ឆ្នាំ២០១៩
តម្លៃដីសង្កាត់ ៣ ក្រុងព្រះសីហនុកើនឡើងជិត ១០០ % ត្រឹមឆមាសទី១​ ឆ្នាំ២០១៩
May 31, 2022, 2:00 a.m.
គិតតែត្រឹមរយៈពេល ៦ខែដំបូង ឆ្នាំ២០១៩ នេះ តម្លៃដីខេត្តព្រះសីហនុបានហក់ឡើងខ្ពស់់គួរឲ្យកត់សម្គាល់ ដែលតំបន់មួយចំនួនកើនឡើងស្ទើរតែគុណនឹងពីរ​ ធៀបទៅនឹងឆមាសទី២ ឆ្នាំ២០១៨។ យោងតាមរបាយការណ៍តម្លៃដីចេញផ្សាយថ្មីៗ​នេះ ដោយក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានបង្ហាញថា​ តម្លៃដីនៅក្នុងក្រុងព្រះសីហនុកំពុងបន្តកើនឡើងខ្ពស់។ ក្នុងចំណោមសង្កាត់ ចំនួន ៤ សង្កាត់មួយមានតម្លៃដីកើនឡើងរហូតជាង ៦០% និងសង្កាត់បី មានតម្លៃដីកើនឡើងជាង ៩០%។ របាយការណ៍បង្ហាញថា ក្នុងរយៈ ៦ខែដំបូងក្នុងឆ្នាំ ២០១៩នេះតម្លៃដីនៅសង្កាត់បី កើនឡើងដល់ជាង ១,៧០០ ដុល្លារ/មែ៉ត្រការ៉េ​ ធៀបទៅនឹងឆមាសទី២ ឆ្នាំមុនតម្លៃដីជាមធ្យម ៨០០ ដុល្លារ/ម៉ែត្រការ៉េ។ រីឯសង្កាត់មួយក៏មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដែលពីតម្លៃដីជាមធ្យមខ្ទង់ ៣០០ ដុល្លារ/ម៉ែត្រការ៉េ រហូតដល់ត្រីមាសទី១ ឆ្នាំនេះ កើនដល់ ៥០០ ដុល្លារ/ម៉ែត្រការ៉េ។ លោក ស៊ន សៀប ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យតម្លៃដីនៅសង្កាត់ ៣ កើនឡើងខ្ពស់ជាងគេ ដោយសារតែតំបន់នេះស្ថិតនៅជាប់មាត់សមុទ្រ និងមានសក្តានុពល បំផុតសម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ និងជាអគារខ្ពស់ៗបែបលំនៅដ្ឋាន ពាណិជ្ជកម្ម និងសណ្ឋាគារលំដាប់ផ្កាយ។ លោកថា បច្ចុប្បន្នគម្រោងធំៗ ដូចជាគម្រោង Blue Bay និងគម្រោង Treasure Bay ជាដើម បានកំពុងសាងសង់នៅក្នុងតំបន់នេះ។ មើលលម្អិតពីគម្រោង Blue Bay ចុចនៅទីនេះ! ទាក់ទងនឹងការកើនឡើងនៅសង្កាត់មួយវិញ លោក សៀប ពន្យល់ថា ដោយសារតែតម្លៃដីនៅក្នុងតំបន់មានលក្ខណៈទាបស្រាប់ដែលធ្វើឲ្យការកើនឡើងមានកម្រិត ខ្ពស់។ ម្យ៉ាងវិញទៀត ការទិញលក់នៅតំបន់ក្រៅក្រុង ចាប់ផ្តើមមានប្រតិបត្តិការច្រើន ដោយហេតុថា ភាគច្រើន អ្នកក្នុងបានលក់ដីក្នុងតំបន់កណ្តាលដែលមានតម្លៃថ្លៃ រួចមកទិញ ដីនៅផ្នែកខាងក្រៅវិញ។ លោកសៀប បញ្ជាក់ថា ដីសង្កាត់មួយពេលនេះត្រូវបា៉ន់សម្រាប់ការទិញដើម្បីធ្វើលំនៅដ្ឋាន និងផ្ទះជួល។ ចំណែកសង្កាត់ពីរ ដែលមានតម្លៃដីខ្ពស់ជាងគេស្រាប់គឺមានកំណើនប្រមាណតែ ១៥.២% ប៉ុណ្ណោះ ដោយសារតែការអភិវឌ្ឍនៅក្នុងសង្កាត់នេះ មានការលូតលាស់រួចស្រាប់ទៅហើយ។ បច្ចុប្បន្នទីនេះមានតម្លៃជាមធ្យមគឺជិត ២, ០០០ ដុល្លារ/ម៉ែត្រការ៉េ។ ផ្ទុយពីសង្កាត់ទាំង ៣​ ខាងលើ សង្កាត់បួនជាសង្កាត់ដែលមានតម្លៃដីកើនឡើងតិចជាងគេ ត្រឹមតែប្រមាណជិត ៦%។ ការកើនឡើងតិចតួចនេះ ត្រូវបានលោក សៀប បញ្ជាក់ថា ដោយសារការកើនឡើងយ៉ាងគំហុកនៅក្នុងឆមាសទី១ និងឆមាសទី២ នៃឆ្នាំ២០១៨ រួចមកហើយ។ ម្យ៉ាងវិញទៀត ដីនៅក្នុងសង្កាត់បួនភាគច្រើនជាដីធំៗ ដែលធ្វើឲ្យមានការទិញដូរតិចតួច។ ប៉ុន្តែទោះយ៉ាងណា តំបន់នេះមានតម្លៃដីខ្ពស់គួរសមរួចទៅហើយ បើតាមរបាយការណ៍ ដីពីមុនតម្លៃជាមធ្យម ១,២០០ ក្នុងមួយម៉ែត្រការ៉េ ឥឡូវនេះកើនដល់ ​​១,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍនៅក្នុងក្រុងព្រះសីហនុត្រង់ចំណុចនេះលោក សៀប បានឲ្យដឹងថាការសាងសង់កំពុងធ្វើឡើងយ៉ាងមមាញឹកនៅក្នុង ក្រុងព្រះសីហនុ ដែលនេះមានន័យថា គម្រោងភាគច្រើនមិនទាន់បានបញ្ចប់នៅឡើយ ហើយនេះជាមូលហេតុដែលធ្វើឲ្យតម្លៃជួលកើនឡើងខ្ពស់។ លោកមើលឃើញថា បច្ចុប្បន្នទីនេះ ហាក់មានបញ្ហាមួយចំនួន ដែលធ្វើឲ្យក្រុងព្រះសីហនុ មិនទាន់ជាកន្លែងដែលអាចទាក់ទាញអ្នកទេសចរច្រើននោះទេ ប៉ុន្តែលោកព្យាករណ៍ថា នៅពេលដែលការសាងសង់បានបញ្ចប់រួចរាល់ ខេត្តព្រះសីហនុនឹងមានដំណើរការល្អឡើងវិញ សម្រាប់វិស័យទេសចណ៍ ចំណែគតម្រូវការជួល និងស្នាក់នៅនឹងមានកាន់តែច្រើនថែមទៀត។ លោក សៀប ជឿជាក់ថា ការវិនិយោគនៅក្នុងខេត្តព្រះសីហនុនឹងទទួលបានឱកាសចំណេញ នៅពេលខាងមុខ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ ឬអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ។
ខុនដូ New Landmark នៅក្រុងព្រះសីហនុតម្លៃត្រឹមតែ ៤ ម៉ឺនដុល្លារប៉ុណ្ណោះ
ខុនដូ New Landmark នៅក្រុងព្រះសីហនុតម្លៃត្រឹមតែ ៤ ម៉ឺនដុល្លារប៉ុណ្ណោះ
June 6, 2022, 5:02 p.m.
ក្រុងព្រះសីហនុកំពុងមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លំហូរនៃការវិនិយោគចូលនឹងត្រូវផ្លាស់ប្តូរទីក្រុងកំពង់ផែទៅជាទីក្រុងបែបរមណីយដ្ឋាន។ លើសពីនេះ នៅសីហនុនៅតែមានជម្រើសដែលមានតម្លៃសមរម្យ។ គម្រោង​ New Landmark កំពុងផ្តល់ជូននូវអចលនទ្រព្យដែលមានតម្លៃចាប់ផ្តើមត្រឹមតែ ៤០,០០០ ដុល្លារប៉ុណ្ណោះ។ឆ្នេរអូរឈើទាលជាមជ្ឈមណ្ឌលមួយនៃខេត្តព្រះសីហនុ និងជាឆ្នេរសមុទ្រដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ក្រុមគ្រួសារនៅថ្ងៃឈប់សម្រាក វិស្សមកាល និងឱកាសជាច្រើនទៀត។ មានសណ្ឋាគារលំដាប់ខ្ពស់ កន្លែងបរិភោគអាហារសម្បូរបែប និងមានកន្លែងធម្មជាតិស្រស់ស្អាតជាច្រើន។ឆាប់ៗនេះនឹងមានអគារថ្មីមួយដែលឆក់យកក្រសែភ្នែកនៅក្នុងចំណោមអគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ នោះគឺជាអគាររបស់គម្រោង New Landmark។ គម្រោងនេះស្ថិតនៅចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីឆ្នេរអូរឈើទាល និងបែកខាងស្តាំនៃរង្វង់មូលតោពីរ។ អគារនេះតំណាងឱ្យនិន្នាការថ្មីមួយនៃខេត្តព្រះសីហនុ ដោយបង្ហាញពីអត្តសញ្ញាណទីក្រុងថ្មីសម្រាប់ក្រុងព្រះសីហនុ។ ជាការពិតណាស់មានអាគារជាច្រើននឹងអនុវត្តតាម New Landmark និងយកគំរូរចនាបថរបស់គម្រោងនេះផងដែរ។សាងសង់ឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Construction Group គម្រោង New Landmark មានផ្ទៃដីសរុប ២០០,០០០ ម៉ែត្រការ៉េ។ នៅក្នុងបរិវេណនេះមានអគារទំនើបចំនួនបួន មានអាផាតមេនសម្រាប់សម្រាកលម្ហែកាយ សណ្ឋាគារលំដាប់ផ្កាយ ៥ ក្លឹបកម្សាន្តដ៏ធំមួយដែលមានទំហំ ១០,០០០ ម៉ែត្រការ៉េ និងមានតំបន់ពាណិជ្ជកម្មជាច្រើនទៀត។ ចាប់អារម្មណ៍គម្រោង New Landmark ចុចនៅទីនេះ!​ យូនីតទាំងអស់នៅ New Landmark ពោរពេញទៅដោយភាពប្រណិតអាផាតមេនប្រណីតៗគឺល្អឥតខ្ចោះមិនថាអ្នកកំពុងស្វែងរកផ្ទះសម្រាប់សម្រាកលម្ហែកាយ ឬឱកាសសម្រាប់វិនិយោគ។ យូនីតទាំងនោះត្រូវបានតុបតែងយ៉ាងល្អិតល្អន់ហើយបានបង្កើតឡើងដោយប្រើសម្ភារៈ និងបរិក្ខាប្រើប្រាស់ដែលមានម៉ាកយីហោល្បីៗ និងទំនើបៗ។យូនីតនៅ New Landmark មានទំហំផ្សេងៗគ្នា ចាប់ពីយូនីតស្ទូឌីយោរហូតដល់យូនីតបន្ទប់គេងពីរ។ រចនាបថទូទៅបំផុតគឺមានទំហំចាប់ពី ៣០ ទៅ ៥១ ម៉ែត្រការ៉េ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើលោកអ្នកកំពុងស្វែងរកយូនីតខ្នាតធំ គម្រោង New Landmark ក៏មានយូនីតទំហំធំដល់ទៅ ១០៦ ម៉ែត្រការ៉េផងដែរ។បច្ចុប្បន្ននេះគម្រោង New Landmark បានចាប់ផ្តើមបើកលក់អាគារ B មាន ៣៧ ជាន់ ហើយគ្រោងនឹងប្រគល់ជូនក្នុងរយៈពេល ២ ឆ្នាំទៀត។ នោះមានន័យថាប្រសិនបើលោកអ្នកទិញបានលឿន លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃដ៏ច្រើន។អ្នកអាចបង់ប្រាក់ត្រឹមតែ ៤០,០០០ ដុល្លារក្នុងមួយយូនីតនៅ New Landmarkសម្រាប់អ្នកទិញដំបូង គម្រោង New Landmark កំពុងផ្តល់ជូននូវតម្លៃដ៏អស្ចារ្យ។ ការទិញយូនីតណាមួយនៅជាន់ទី ១១ ដល់ទី ១៥ អាចផ្តល់ជូននូវផលចំណេញពីការជួលត្រឡប់មកវិញក្នុងអត្រា ១២ ភាគរយក្នុងមួយឆ្នាំសម្រាប់រយៈពេលបីឆ្នាំ។ នេះមានន័យថាប្រសិនបើលោកអ្នកទិញយូនីតដែលមានទំហំ ៣០ ម៉ែត្រការ៉េ លោកអ្នកចំណាយត្រឹមតែ ៤0,000 ដុល្លារប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់យូនីត នៅពេលដែលគម្រោងនេះបានបញ្ចប់រួចរាល់។តម្លៃមធ្យមនៃយូនីតគឺ ១,៩០០ ដុល្លារប៉ុន្តែលោកអ្នកអាចកាត់កងមកវិញបានយ៉ាងច្រើនជាមួយនឹងការជួលត្រឡប់មកវិញ។ មិនចាំបាច់បង់ប្រាក់ពេញឡើយ ដែលនេះជាជម្រើសល្អបំផុត។ គម្រោង New Landmark ជាកន្លែងទំនើបទាន់សម័យNew Landmark គឺជាសហគមន៍អេកូវ័យឆ្លាតដំបូងគេនៅខេត្តព្រះសីហនុដែលត្រូវបានកំណត់ឲ្យប្រើប្រាស់ QR កូដ សម្រាប់ត្រួតពិនិត្យការចេញចូល ចាក់សោរដោយប្រើស្នាមម្រាមដៃ ប្រើអ៊ីនធើណិត ឥតគិតថ្លៃ ទឹកម៉ាស៊ីនដែលអាចពិសារបាន ទីលានវាយកូនហ្គោល ទីលានវាយតេនីស និងផ្លូវថ្មើជើង។មជ្ឈមណ្ឌលពាណិជ្ជកម្មធំទូលាយដែលគ្របដណ្តប់លើអាជីវកម្មជាច្រើនដូចជាហាងទំនិញ  ធនាគារ ភោជនីយដ្ឋានចិននិងអឺរ៉ុប ហាងកាហ្វេ ហាងកែសម្ផស្ស ស្ប៉ា កន្លែងហាត់ប្រាណ អាងហែលទឹកឯកជនលើដំបូល និងកន្លែងជាច្រើនទៀត។New Landmark ក៏មានមជ្ឈមណ្ឌលវប្បធម៌ សាលប្រជុំសាធារណៈ ចំណតរថយន្តក្រោមដីដ៏ធំ និងជាអគារទឹករាំដំបូងគេនៅក្រុងព្រះសីហនុ។មានចំងាយ ១ គីឡូម៉ែត្រនៃគម្រោងនេះមានសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់រាយ ហាងទំនិញរួចពន្ធ និងកាស៊ីណូធំៗ ព្រមទាំងកន្លែងកម្សាន្តជាច្រើនទៀតដូចជាសណ្ឋាគារ Gobo East សណ្ឋាគារវិមានខ្សាច់ស សណ្ឋាគារនិងកាស៊ីណូ Jin Bei ដែលធ្វើឲ្យជីវិតមានភាពស្រស់បំព្រង និងរីករាយ។សូមកុំឲ្យឱកាសនេះកន្លងហួសឲ្យសោះ។ លោកអ្នកអាចមានផ្ទះក្នុងក្តីសុបិន្តរបស់លោកអ្នកដោយចំណាយក្រោម ៥០,០០០ ដុល្លារប៉ុណ្ណោះ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុនៅថ្ងៃនេះ សូមចូលទៅកាន់ Realestate.com.kh!
ចំ​ណតយាន​យន្ត​​ក្រោម​ដី​ត្រូវ​បង្កើន​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ
ចំ​ណតយាន​យន្ត​​ក្រោម​ដី​ត្រូវ​បង្កើន​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ
June 6, 2022, 5:02 p.m.
លោកនាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន កាល​ពី​ថ្មីៗនេះ​បាន​​​ជំ​រុញ​ឲ្យ​មាន​ការ​បង្កើត​ទី​ចំ​ណត​យានយន្ត​សាធារណៈក្រោម​ដី​​ឲ្យ​កាន់​តែ​ច្រើន ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​នៅ​ទី​ក្រុង​ភ្នំពេញ​។ថ្លែង​​ក្នុងឱកាស​ជួប​សំណេះសំណាល​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ស្វី​ស កាល​ពី​​ថ្ងៃទី​៤​ ខែ​កក្កដា លោក​នាយ​ក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​​​ថា​​កង្វះ​​ចំណតរថយន្តបាន​ក្លាយ​ជា​​បញ្ហា​ចម្បង​មួយ​ក្នុង​ចំ​ណោម​បញ្ហា​ផ្សេងៗ​ទៀត​​នា​ពេល​បច្ចុប្បន្ន​ដែលត្រូវ​ពន្លឿន​កា​រ​ដោះ​ស្រាយ។លោក​នាយ​ក​រដ្ឋ​មន្រ្តី បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យ​បង្កើត​ចំណតរថយន្ត​បន្ថែម ជា​ពិសេស​ចំណត​ក្រោម​ដី ដើម្បី​បញ្ចៀស​ការប្រើ​ចិញ្ចើមផ្លូវ​សម្រាប់​ចំណត​យានតយន្ត​។​លោក​នាយ​ក​រដ្ឋ​មន្រ្តី​ថ្លែង​ថា​៖​«​សួន​ច្បារ​មួយ​ចំ​នួន​ [យើង​អាច​] ប្រើ​ប្រាស់​ផ្នែក​ខាង​ក្រោម​ ពីរ​បី​ជាន់​ខាង​ក្រោម​​ដើម្បីធ្វើ​ចំ​ណត​រថ​យន្ត​ បើ​មិន​អ៊ីចឹង​ទេ ចិញ្ចឹម​ផ្លូវ​របស់​យើង​ចត​ដោយ​រថ​យន្ត»។ លោក​បន្ត​ថា​៖​«​ភ្នំពេញ​បើ​សិន​ជា​រថយន្ត​ចេញ​តែ​ ៥០ ភាគរយ​​ មធ្យោ​បាយ​ធ្វើ​ដំ​ណើរកក​ទាំង​អស់​។ គាំង​ភ្នំពេញ»។ស្ថាន​ភាព​ជីវភាពរបស់​ប្រ​ជា​ជន​នៅ​ភ្នំពេញ​មាន​ភាព​ប្រ​សើរ​ជាង​មុន​ ហើយ​ដោយ​សារ​ការ​ប្រើ​ប្រាស់​មធ្យោ​បាន​ផ្ទាល់​ខ្លួន​នៅ​តែ​មាន​ប្រ​ជា​ប្រិយ​ខ្លាំង​ក្នុង​ចំ​ណោម​ប្រ​ជាជន​កម្ពុជា ចំ​នួន​រថយន្ត​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​។កំ​ណើន​នេះ​ ស្រប​ពេល​ដែល​​រាជធានីភ្នំពេញមានកន្លែងចតយានយន្តតិចតួចណាស់ទាំងសាធារណៈ និង​ចំ​ណត​​ឯកជន។ការកើនឡើងនៃចំនួនយានតយន្តយោងតាមតួលេខដែលទទួលបានពីក្រសួងសាធារណការនិងដឹកជញ្ជូន គិត​ត្រឹម​ដំ​ណាច់​ឆ្នាំ ២០១៦ មាន​យានយន្តចំនួន ៤៤ ម៉ឺន​គ្រឿង​ និងម៉ូតូចំនួន ១.៦ លាន​គ្រឿង​ គ្រឿងដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។​មន្រ្តី​ក្រសួង​សាធារណៈ​ការ​បាន​បញ្ជាក់​ថា ចំ​នួន​រថយន្ត​ចុះ​បញ្ជី​បាន​កើន​ឡើង​ជា​ប្រ​ចាំ​ឆ្នាំ​ដែល​មាន​ការ​ចុះ​បញ្ជី​ថ្មី​ចន្លោះ​ពី ៣០ ម៉ឺន​គ្រឿង ទៅ ៤០ ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំៗ។លោក មេត ​មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ភ្នំពេញ កំពុងប្រឈមនឹង​ការ​ខ្វះ​ខាត​ទីកន្លែងចតយានយន្តសាធារណៈដោយសារតែចំនួនរថយន្តបាន​​កើនឡើងលឿន​រហ័ស។លោកភក្តី បានឲ្យ​ដឹង​ថា​រា​ជធានីភ្នំពេញនា​ពេល​នេះ​មាន​ចំណតរថយន្ត​ក្រោមដីចំនួនពី​រ​កន្លែង​ដែល​កំ​ពុង​ដំ​ណើរការ​ និង​មាន​បី​ ទៅ បួន​កន្លែង​ទៀត​កំ​ពុង​ត្រូវ​បាន​សាង​សង់​​។ តែ​លោក​សូម​មិន​ទាន់​​ផ្តល់ព័ត៌មានលម្អិតអំពីគម្រោងដែល​កំ​ពុង​សាង​សង់​នៅ​ឡើយ​។​លោក​បន្ត​ថា​៖​«​​ចំណត​យានត​យន្ត​ក្រោមដីគឺជាការវិនិយោគត្រូវ​ការ​លុយ​ច្រើន​។ យើងតែងតែលើកទឹកចិត្តដល់ការវិនិយោគឯកជនសម្រាប់គម្រោងប្រភេទនេះ ដើម្បី​​ពន្លឿនការអភិវឌ្ឍនិងជួយដោះស្រាយបញ្ហាកកស្ទះ»​។ចំណតឯកជនយោងតាមលោកភក្តី ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) បានសាងសង់ចំណតរថយន្តក្រោមដីដំ​បូង​គេ​​នៅភ្នំពេញ ដែល​មាន​ទី​តាំង​ក្រោម​​សួនចន្លោះពី​អគារវឌ្ឍនៈ និងអគារកាណាឌីយ៉ា។ចំណ​ត​រថយន្ត​ OCIC មានទំហំ ៨,៧០៤ ម៉ែត្រ​ការ៉េ មាន​ពីរជាន់ និងអាចផ្ទុករថយន្តជាង ៣០០ គ្រឿង។លោក ទូច សំណាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OCIC បាននិយាយថាចំ​ណត​យានយន្ត​ក្រោម​ដី​​នេះ បានបើកដំណើរការតាំងពីដើមឆ្នាំ ២០១៨។ លោកបានអះអាងថារចនាសម្ព័ន្ធក្រោមដីបានជួយកាត់បន្ថយការកកស្ទះនៅក្នុងតំបន់នេះហើយបានរក្សាទុកចរាចរណ៍តាមដងផ្លូវ។លោក​បន្ត​​ថា៖​«​​បើគ្មានកន្លែងចតរថយន្តសមស្របទេ អ្នក​បើក​បរ​ចត​យាន​យន្ត​ពួកគេនៅតាមផ្លូវសាធារណៈហើយបង្កឱ្យមានការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ»​។ លោក​បញ្ជាក់​ថា​៖​«​វាតែងតែជាដំណោះស្រាយដ៏ល្អក្នុង​ការ​​សាងសង់​ចំណតក្រោមដីពីព្រោះឥ​លូវ​នៅ​លើ​ដី​លែង​មាន​​កន្លែងទំនេរច្រើន​ទៀត​ហើយ​»។ចំណត​​ក្រោមដីមួយ​ផ្សេងទៀតដែល​កំពុង​ដំណើរការ​គឺ​ចំណត​របស់​​ណាហ្គាវើល។​ក្រុម​ហ៊ុន វឌ្ឍនៈធ្លាប់​ត្រូវបានរាយការណ៍ថាបានដាក់ផែនការសម្រាប់ការសាងសង់ចំ​ណត​ក្រោម​ដី​ដែល​មាន​ទំ​ហំ ៥,០០០ ម៉ែត្រ​ការ៉េ។ ផ្សេង​ពី​នេះ ក៏​មាន​សេច​ក្តី​រាយ​ការណ៍​ផ្សេង​ដែរ​ថា ចំ​ណត​នៅ​ក្រោម​សួន​ ដែល​នៅ​ទល់​មុខ​សណ្ឋាគារសាន់វ៉េ​ភ្នំពេញ កំ​ពុង​ត្រូវ​បាន​សាង​សង់។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញនៅថ្ងៃនេះ!
គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន រមណីយដ្ឋានដ៏ទំនើបបំផុតនៅខេត្តព្រះសីហនុ
គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន រមណីយដ្ឋានដ៏ទំនើបបំផុតនៅខេត្តព្រះសីហនុ
June 6, 2022, 7:20 p.m.
ប្រទេសកម្ពុជាទទួលបានកំណើន GDP ជាង ៧ ភាគរយក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា និងបានក្លាយទៅជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសកំពុងរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក។ ជាមួយគ្នានេះលំនៅដ្ឋាននៃគម្រោងអភិវឌ្ឍន៍របស់ ព្រីនស៍ ធាន ស៊ី វ៉ានគឺស្ថិតនៅចំផ្នែកកណ្តាលនៃការរីកចម្រើននៅក្រុងឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ។ក្រុងព្រះសីហនុគឺជាលំនៅដ្ឋានស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសធំបំផុតនៅកម្ពុជា និងជាកំពង់ផែទឹកជ្រៅតែមួយគត់របស់ប្រទេស។ដោយសារមានគោលនយោបាយ "ខ្សែក្រវ៉ាត់មួយផ្លូវមួយ" របស់ប្រទេសចិន ខេត្តព្រះសីហនុកំពុងស្ថិតនៅលើល្បឿននៃការផ្លាស់ប្តូរដ៏ឆាប់រហ័ស។ ហើយការរីកចម្រើននេះមានស្ទើរតែគ្រប់វិស័យទាំងអស់ពោលគឺមានទាំងការដឹកជញ្ជូន និងទេសចរណ៍ព្រមទាំងការផលិតធំៗ ដែលកំពុងមានការកើនឡើងជាលំដាប់។ ខាងក្រោមនេះជាសក្តានុពលសំខាន់ៗមួយចំនួននៃក្រុងព្រះសីហនុ៖១. ផ្លូវល្បឿនលឿនភ្ជាប់ទីក្រុងព្រះសីហនុ និងរាជធានីភ្នំពេញដែលបច្ចុប្បន្នកំពុងត្រូវបានសាងសង់។២.   មានគម្រោងជាច្រើនសម្រាប់ការដឹកជញ្ជូនទំនិញថ្មីៗនៅក្រុងព្រះសីហនុ។៣. ក្រុមហ៊ុនចិនបានវិនិយោគ ២.៨ ពាន់លានដុល្លារសម្រាប់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ។៤. អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុបច្ចុប្បន្នកំពុងតែពង្រីកបន្ថែម។៥. ការទាញយកប្រេងនៅឈូងសមុទ្រត្រូវបានកំណត់ទៅនៅចុងឆ្នាំនេះ។៦. មានគម្រោងជាច្រើនសម្រាប់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិអាស៊ាននៅក្នុងខេត្តព្រះសីហនុ។៧. បច្ចុប្បន្ននេះមានជើងហោះហើរត្រង់ដោយភ្ជាប់ខេត្តព្រះសីហនុទៅកាន់ទីក្រុងចំនួន ២៧ របស់ប្រទេសចិន។គម្រោង  ព្រីនស៍ ធាន ស៊ី វ៉ាន ជារមណីយដ្ឋានដ៏ទំនើបបំផុតនៅខេត្តព្រះសីហនុគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន មានទីតាំងស្ថិតនៅក្រុងឆ្នេរនៃក្រុងព្រះសីហនុ នៅជាប់សាលាខេត្ត និងប៉ែកខាងស្តាំនៃឆ្នេរជ័យជំនះ។ លើសពីនេះទៅទៀតមានទេសភាពសមុទ្រដ៏ស្រស់ស្អាតបំផុតនៅក្នុងទីក្រុង។ព្រីនស៍ ធាន ស៊ី វ៉ាន គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៣៤០,០០០ ម៉ែត្រការ៉េ។ គម្រោងនេះមានសណ្ឋាគារលំដាប់ផ្កាយ ៥ មានហាងទំនិញរួចពន្ធធំបំផុតនៅខេត្តព្រះសីហនុ ផ្សារទំនើប រោងភាពយន្ត IMAX ផែឯកជន និងឆ្នេរកំសាន្តមានសួនច្បារលើអាកាសទំហំ ១៣,០០០ ម៉ែត្រការ៉េបង្ហាញពីចំណុចសំខាន់មួយនៃតំបន់រួមរបស់អគារ។ ក៏មានអាងហែលទឹកក្តៅ អាងហែលទឹកខាងក្រៅអមដោយសួន និងមានចំណតយានយន្តធំទូលាយទំហំ ២៥,០០០ ម៉ែត្រការ៉េ។លើសពីនេះទៅទៀត គម្រោងរីសតនេះមានប៊ូទិក ហាងលក់ទំនិញទំនើប កន្លែងទទួលទានអាហារ សួនកម្សាន្តលក្ខណៈគ្រួសារ ក្លឹបស្ប៉ា កន្លែងជិះស្គីទឹកកក អគារ KTV និងកន្លែងជាច្រើនទៀត។តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅខែមីនាឆ្នាំ ២០២៣ ។ អគារអាផាតមិនទំនើបនេះមានទំហំចាប់ពី ៣៩ ដល់ ១២៧ ម៉ែត្រការ៉េ។ ប្រសិនបើអ្នកចាប់អារម្មណ៍ សូមកុំស្ទាក់ស្ទើរក្នុងការទៅមើលការិយាល័យលក់របស់គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន នៅថ្ងៃនេះ។ ឬចុចនៅទីនេះដើម្បីមើលគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន។ ក្រុងព្រះសីហនុអនុវត្តតាមមាគាររបស់ទីក្រុង Shenzhen ការអនុវត្តតាមមាគាររបស់ទីក្រុង Shenzhen ប្រទេសចិន ខេត្តព្រះសីហនុមិនត្រឹមតែជាតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកតែមួយប៉ុណ្ណោះទេ ប៉ុន្តែបើយោងទៅតាមយុទ្ធសាស្ដ្រអភិវឌ្ឍន៍ឧស្សាហកម្មថ្នាក់ជាតិឆ្នាំ ២០១៥-២០២៥ នឹងផ្លាស់ប្តូរទៅជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្មបៃតង។នៅពេលនោះខេត្តព្រះសីហនុនឹងក្លាយទៅជាតំបន់ឧស្សាហកម្មដ៏សំខាន់បំផុត និងជាគោលដៅទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ដោយសារតែគោលនយោបាយរូបវន្ត ទិន្នផលឧស្សាហកម្មរបស់ក្រុងព្រះសីហនុមានចំនួនច្រើនជាង ៥០% នៃផលិតផលក្នុងស្រុកសរុបថ្នាក់តំបន់។ សហគ្រាសនានាដែលវិនិយោគ និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអាចទទួលបានការលើកលែងលើពន្ធនាំចេញនាំចូល ពន្ធលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូលរហូតដល់ប្រាំបួនឆ្នាំ។ដូចជាទីក្រុងហុងកុងដែរ ក្រុងព្រះសីហនុគឺជាទីក្រុងកំពង់ផែដែលមានទីផ្សាសេរី។ ប៉ុន្មានឆ្នាំថ្មីៗនេះបរិមាណនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកំពុងតែកើនឡើង។ ឧទាហរណ៍ ចំនួនទឹកប្រាក់នៃ FDI នៅឆ្នាំ ២០១៧ បានកើនឡើង ១២ ភាគរយបើប្រៀបធៀបឆ្នាំមុនៗ។កាស៊ីណូនៅក្រុងព្រះសីហនុក្រុងព្រះសីហនុក៏មានឧស្សាហកម្មល្បែងធំៗស្របច្បាប់ផងដែរ។ កាស៊ីណូដែលទទួលបានអាជ្ញាប័ណ្ណរដ្ឋចំនួន ៧៦កំពុងដំណើរការនៅក្រុងព្រះសីហនុ។ នៅពាក់កណ្តាលឆ្នាំ ២០១៨ ប្រទេស កម្ពុជាទទួលបានពន្ធចំនួន ១៨.៧ លានដុល្លារពីវិស័យកាស៊ីណូ។ដោយមានបំណងចង់ប្រកួតប្រជែងជាមួយប្រទេសសិង្ហបុរី ក្រុងព្រះសីហនុត្រូវបានគេរំពឹងថានឹងក្លាយជាកំពង់ផែទឹកជ្រៅធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមានកំពង់ផែសមុទ្រពាណិជ្ជកម្មសេរីទំហំ ១០ គីឡូម៉ែត្រការ៉េដែលទទួលខុសត្រូវលើការដឹកជញ្ជូននាំចូល និងនាំចេញរបស់កម្ពុជា។ ក្នុងឆ្នាំ ២០១៧ ប្រតិបត្តិករផែទទួលបានទំហំទឹកប្រាក់ចំនួន ៥២.១៤លានដុល្លារ ពោលគឺកើន ១៦,៨% ធៀបនឹងឆ្នាំមុន។ប្រទេសជប៉ុនបានផ្តល់កម្ចីសម្បទានចំនួន ២០៩ លានដុល្លារដើម្បីសាងសង់ផែកុងតឺន័រថ្មីនៅកំពង់ផែ។ កំពង់ផែនេះមានប្រវែង ៣៥០ ម៉ែត្រ និងមានជម្រៅ ១៤.៥ ម៉ែត្រ។កំពង់ផែទឹកជ្រៅដ៏ធំមួយទៀតដែលមានតម្លៃ ២.៨ ពាន់លានដុល្លារត្រូវបានកសាងឡើងដោយក្រុមហ៊ុនសាងសង់ចិននៅឆ្នេរជ័យជំនះនៅឆ្នាំនេះ។ នៅពេលគម្រោងនេះត្រូវបានបញ្ចប់វានឹងធ្វើឱ្យក្រុងព្រះសីហនុក្លាយទៅជាទីក្រុងប្លែកគេតែមួយគត់នៅក្នុងតំបន់អាស៊ី។សូមកុំឱ្យឱកាសនេះបាត់បង់ព្រីនស៍ ធាន ស៊ី វ៉ាន នឹងដឹកនាំការរីកចម្រើននៃក្រុងព្រះសីហនុនាពេលអនាគត។ តើអ្នកនឹងចូលរួមទទួលយកផលចំណេញ ឬរង់គ្រាន់តែរង់ចាំមើល? សូមកុំមើលត្រឡប់ក្រោយហើយសោកស្តាយចំពោះការមិនទទួលបានឱកាសនេះ។ ចាប់យកឱកាសវិនិយោគក្នុងតំបន់ឆ្នេរមាស។ សូមសាកសួរគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន នៅថ្ងៃនេះ។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុនៅថ្ងៃនេះ!
គម្រោងបុរី វី អាយ ភី ក្រុងព្រះសីហនុ៖ ទិញភ្លាមបង់ត្រឹមតែ ១៧៣ ដុល្លារក្នុងមួយខែ
គម្រោងបុរី វី អាយ ភី ក្រុងព្រះសីហនុ៖ ទិញភ្លាមបង់ត្រឹមតែ ១៧៣ ដុល្លារក្នុងមួយខែ
June 6, 2022, 5:02 p.m.
គម្រោងអភិវឌ្ឍន៍ជាច្រើនបានកំពុងសាងសង់ឡើងជាបន្តបន្ទាប់ នៅក្នុងខេត្ត ព្រះសីហនុ ដែលបានធ្វើឲ្យមុខមាត់ខេត្តនេះបានផ្លាស់ប្តូរសឹងតែទាំងស្រុងពីខេត្តស្ងប់ស្ងាត់ ទៅជាខេត្តទិសដៅវិនិយោគដ៏ធំជាងគេសម្រាប់ពេលបច្ចប្បន្ននេះ។  ក្នុងចំណោមគម្រោងជាច្រើន គម្រោងបុរីវីអាយភី ក៏បានបង្ហាញខ្លួនក្នុងការប្រកួតប្រជែង ក្នុងទឹកដីនៃភាគនិរតីនៃប្រទេសកម្ពុជាផងដែរ។ បុរីវីអាយភី មានលក្ខណៈពិសេសច្រើន តែគោលការណ៍មួយដែលធ្វើឲ្យបុរីវីអាយភី មានការចាប់អារម្មណ៍ខ្លាំង គឺការបង់ប្រាក់ដ៏ងាយស្រួល និងបង់ទាប់បំផុតប្រចាំខែ។ តើត្រូវបង់ប៉ុន្មានក្នុងមួយខែ? គម្រោងនេះតម្រូវឲ្យអតិថិជនបង់ត្រឹមតែ ១៧៣ ដុល្លា/ខែ ដែលតម្លៃសរុបរបស់ផ្ទះគឺចាប់ពី ៣,១៤៨០ ដុល្លាក្នុងមួយយូនីត។ ការផ្តល់ជូនបែបនេះ គឺជាអ្វីដែលអតិថិជនត្រូវការ ហើយវាជាអ្វី ដែលបុរីវីអាយភីបានទទួលការគាំទ្រនៅពេលអភិវឌ្ឍន៍គម្រោងទី ១ នៅក្នុងទីក្រុងភ្នំពេញ។  ចាប់អាម្មណ៍គម្រោងបុរីវីអាយភី សូមចុចនៅទីនេះ! តើបុរីវីអាយភីកំពង់សោមមានចំណុចល្អអ្វីខ្លះ? គម្រោងវី អាយ ភី មានលក្ខណៈពិសេសដូចជា៖       ១. បរិក្ខារក្នុងគេហដ្ឋានត្រូវបានបំពាក់តាមស្តង់ដាបរទេស ដែលមានគុណភាពខ្ពស់។ នៅក្នុងគេហដ្ឋានមួយមានបន្ទប់ពីរ និងមានបន្ទប់ទឹកពីរផងដែរ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលជាអ្នករស់នៅ។       ២. បរិយាកាសជុំវិញគេហដ្ឋាន មានលក្ខណៈទាក់ទាញ ដោយសារតែមានសួនច្បារ ដ៏ស្រស់ស្អាតសម្រាប់សម្រាកលម្ហែកម្សាន្តនៅពេលព្រលឹម និងពេលល្ងាច។ សម្រាប់អតិថិជនដែលមានវ័យចំណាស់ ពួកគាត់អាចដើរហាត់ប្រាណយ៉ាងងាយស្រួល។        ៣. សុវត្ថិភាពត្រូវបានធានាដោយសារតែមានការយាមកាមយ៉ាង ២៤ ម៉ោង នៅតាមច្រកទ្វារចេញចូល។ ដូច្នេះ អ្នករស់នៅក្នុងបុរីអាចមានទំនុកចិត្ត និងមិនបាច់មានការភ័យព្រួយអ្វីនោះឡើយ។       ៤. ខេត្តព្រះសីហនុបច្ចុប្បន្ន ជាឳកាសល្អសម្រាប់ការវិនិយោគ។ ជាមួយនឹងសក្តានុពលពិសេសក្នុងការទាក់ទាញវិនិយោគិនបរទេស តម្លៃអចលនទ្រព្យអាចកើនឡើងខ្ពស់ជាងពេលបច្ចុប្បន្នខ្លាំង ដែលអាចធ្វើឲ្យអតិថិជនទទួលបានផលចំណេញពីការវិនិយោគលើគម្រោងនោះផងដែរ។ តើបុរីវីអាយភី ស្ថិតនៅកន្លែងណា? បុរី វី អាយ ភី ទីតាំងនៅតាមបណ្តាយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ព្រៃនប់។  ស្ថិតនៅបណ្តោយផ្លូវជាងលេខ ៤ វាជាទីតាំងដ៏ល្អសម្រាប់ការវិនិយោគ ដែលស្ថិតនៅជិតផ្សារ មន្ទីរពេ្យ សាលារៀន ធគារគារ និងកន្លែងកំសាន្ត។ មិនតែប៉ុណ្ណោះ ទីនេះគឺជាទីតាំងរីកចម្រើនថ្មី មានសក្តានុពលសម្រាប់អាជីវកម្មតូច ធំ ដែលជាផ្នែកមួយដ៏ចាំបាច់សម្រាប់ការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ គម្រោងបុរីវីអាយភី ជាលំនៅដ្ឋានខ្នាតធំ ដែលមានផ្ទះរហូតដល់ទៅជាង ៤,០០០ ខ្នង មកទល់ពេលនេះបុរី វី អាយ ភីត្រូវបាងសាងសង់រួចរាល់ជាង ៨០% ហើយគម្រោងនេះគ្រោងនឹង បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។គម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយនេះមានផ្ទះជាច្រើនខ្នាតសម្រាប់ជ្រើសរើស ដោយក្នុងនោះមានដូចជាផ្ទះល្វែងទំហំ ៤.១ម៉ែត្រ x ១០.៧៥ ម៉ែត្រ  ៤.១ម៉ែត្រ x ១៤ ម៉ែត្រ និង ៤.១ម៉ែត្រ x ១៦ ម៉ែត្រ។បុរីវីអាយភី មានផ្ទះ គ្រួសារ​មានសុភមង្គល! ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ ឬអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ។ លោកអ្នកអាចដាក់លក់​ និងជួល អចលនទ្រព្យនៅលើគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh នៅថ្ងៃនេះ!