+855 92 92 1000
Logo

Recent Articles

ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងសង្កែនឹងលេចរូបរាងក្បែរស្ពានថ្មចាស់ឆាប់ៗនេះ
ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងសង្កែនឹងលេចរូបរាងក្បែរស្ពានថ្មចាស់ឆាប់ៗនេះ
June 7, 2022, 5:46 a.m.
(គម្រោងស្ពានថ្មីឆ្លងកាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង​, រូបភាពពីរដ្ឋបាលខេត្តបាត់តដំបង)ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង នឹងលេចចេញជារូបរាងឆាប់ៗខាងមុខនេះ ក្រោយអន្តរក្រសួង និងរដ្ឋបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិភាក្សាគ្នាអំពីការសាងសង់ស្ពានថ្មថ្មី។ ការសាងសង់ស្ពានថ្មីដោយយកលំនាំដើមស្ពានចាស់នេះនឹងធ្វើឡើង នៅក្បែរស្ពានថ្មចាស់ដែលបច្ចុប្បន្នមានសភាពទ្រុឌទ្រោម យោងតាមការចុះផ្សាយនៅលើទំព័រ ហ្វេសបុក​ផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបង។ កិច្ចប្រជុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ នៅសាលាខេត្តក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្ត លោក ចាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងអ្នកជាប់ពាក់ព័ន្ធទាំងអស់។ក្រោយពីបានពិភាក្សាគ្នាលើកិច្ចការបច្ចេកទេស និង បញ្ហាប្រឈមផ្សេងៗ អង្គប្រជុំទាំងមូល បានសម្រេចធ្វើការសាងសង់ស្ពានថ្មថ្មីដោយមានចម្ងាយត្រឹម ៦ ម៉ែត្រនៅខាងត្បូងស្ពានចាស់ដែលមានទទឹង៨ ម៉ែត្របណ្តោយប្រវែង ១០០ ម៉ែត្រ។ អង្គប្រជុំក៏បានសម្រេចធ្វើការជួសជុល ស្ពានថ្មចាស់ផងដែរ។ (កិច្ចប្រជុំពិភាក្សាពីបច្ចេកទេស និងការសាងសង់ស្ពានថ្មី, រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង)លោកអភិបាលខេត្ត ងួន រតនៈ ក៏បានបញ្ជាក់នៅក្រោយកិច្ចប្រជុំថា យើងរង់ចាំការសម្រេច ចំពោះសំណើរនេះ និងកញ្ចប់ថវិកាពីក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ការជួសជុល ស្ពានចាស់ ខណៈស្ពានថ្មីនឹងត្រូវសាងសង់ដោយកងវិស្វកម្មជាមួយកញ្ចប់ថវិកាពីសប្បុរសជន។ទន្ទឹមគ្នានេះ លោកអភិបាលខេត្តក៏បានអំពាវនាវ និងជម្រាបជូនដល់ប្រជាពលរដ្ឋក្នុង ខេត្តបាត់ដំបងថា សូមកុំមានការព្រួយបារម្ភទៀត ដោយស្ពានចាស់នឹងត្រូវជួសជុលអភិរក្ស ហើយ សាងសង់បន្ថែមស្ពានថ្មីមួយសម្រាប់សម្រួលការធ្វើដំណើរ និង កាត់បន្ថយការកកស្ទះ ចរាចរណ៍។តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកស្វែងរកអចលនទ្រព្យនៅបាត់ដំបងថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! អត្ថបទដោយ
ខុនដូបែបសណ្ឋាគារលំដាប់ផ្កាយ៥ ប្របទេសភាពឆ្នេរសមុទ្រខេត្តព្រះសីហនុ
ខុនដូបែបសណ្ឋាគារលំដាប់ផ្កាយ៥ ប្របទេសភាពឆ្នេរសមុទ្រខេត្តព្រះសីហនុ
June 6, 2022, 5:01 p.m.
មកស្គាល់នូវគម្រោងអចលនទ្រព្យប្រណីតទេសភាពឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ​ ដែលផ្ដល់ឲ្យអ្នកនូវបទពិសោធន៍ជីវិតថ្មីប្លែក ប្រៀបដូចជាការកម្សាន្ដក្នុងពេលវិស្សមកាល។ជាមួយការរចនាគួរឲ្យទាក់ទាញ និងទីតាំងល្អឥតខ្ចោះប្របឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ បានធ្វើឲ្យគម្រោង Prince Tian Xi Wan មានភាពលេចធ្លោសាកសមជាមួយការរស់នៅបែបសម័យថ្មី និងការកម្សាន្ដបែបអភិជន។គម្រោង Prince Tian Xi Wan ជាគម្រោងខុនដូប្រណីតពហុបំណង ដែលមានទីតាំងនៅជិតឆ្នេរជ័យជំនះ នៃខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានចាប់ផ្ដើមការដ្ឋានសាងសង់កាលពីដើមខែសីហាឆ្នាំ២០១៨ ដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះមកពីប្រទេសចិនគឺក្រុមហ៊ុន Prine Real Estate Group។អំពីលំនៅដ្ឋានប្រណីត Prince Tian Xi Wanគម្រោង Prince Tian XI Wan គឺជាគម្រោងអភិវឌ្ឍចម្រុះដ៏ធំបំផុតមួយនៅក្នុងខេត្តព្រះសីហនុ ហើយ វានឹងក្លាយទៅជាកន្លែងវិស្សមកាលតំបន់ឆ្នេរសមុទ្រលំដាប់ពិភពលោក​ដែលគួរឲ្យទាក់ទាញអមជាមួយ ទេសភាពដ៏អស្ចារ្យនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ។គម្រោង Prince Tian XI Wan មានរួមបញ្ចូលជាមួយនឹង សណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូប្រណីត និងផ្សារទំនើប ដែលមាន ហាងទំនិញរួចពន្ធអន្ដរជាតិធំជាងគេ រោងភាពយន្ដ IMAX និងកន្លែងកម្សាន្ដតាមមាត់សមុទ្រជាច្រើនផ្សេងទៀត។អាគារភ្លោះកម្ពស់២៩ជាន់នៅក្នុងគម្រោង មានអាផាតមិនប្រណីតសរុបទាំងអស់ចំនួន ១០៣៨យូនីត និងមានសណ្ឋាគារប្រណីតចំនួន៣៩៣បន្ទប់ផងដែរ។ គម្រោងនេះមានសួនច្បារពណ៌បៃតងនៅលើដំបូលអគារដែលលាតសន្ធឹងទំហំ១៣០០០ម៉ែត្រការ៉េ និងចំណតឡានមានទំហំធំទូលាយរហូតទៅដល់ ២៥០០០ម៉ែត្រការ៉េ ដែលមានកន្លែងចតរថយន្ដសរុប ទាំងអស់១៣២៨កន្លែង។លក្ខណៈពិសេសនៃគម្រោង Prince Tian Xi Wanគម្រោងនេះផ្ដល់ជូននូវកន្លែងស្នាក់នៅដែលមានភាពទាន់សម័យដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗមានគុណភាពខ្ពស់។ គម្រោងនេះក៏មានផ្ដល់ជូននូវសេវាកម្មធំៗរួមមាន ផ្សារទំនើប ហាងលក់ផលិតផលម៉ាកល្បីៗ សួនកុមារ រោងភាពយន្ដ ហាងស្ប៉ា ក្លឹបហាត់ប្រាណ ទីធ្លាលេងស្គីទឹកកក ខារ៉ាអូខេ និងក្លឹបទូកល្បឿនលឿន។លើសពីនេះទៅទៀត នៅចម្ងាយត្រឹម៥គីឡូម៉ែត្រពីគម្រោងPrince Tian Xi Wan មានកន្លែងសំខាន់ៗជាច្រើនដូចជា៖ ការិយាល័យរដ្ឋបាលខេត្ត មន្ទីរអប់រំខេត្ត និងស្ថាប័នរដ្ឋជាច្រើនផ្សេងទៀត។គម្រោង Prince Tian Xi Wan ជាជម្រើសមួយដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅ ក៏ដូចជាការកម្សាន្ដចុងសប្ដាហ៍ឬពេលវិស្សមកាលជាដើម។គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៣។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
Prince Happiness Plaza បន្ថែមចំនួនអគារពាណិជ្ជកម្មក្នុងទីក្រុង ខណៈតម្រូវការកំពុងកើនឡើង
Prince Happiness Plaza បន្ថែមចំនួនអគារពាណិជ្ជកម្មក្នុងទីក្រុង ខណៈតម្រូវការកំពុងកើនឡើង
June 6, 2022, 5:01 p.m.
ក្នុងនាមជាប្រទេសមួយដែលមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនលឿន និងសក្តានុពលបំផុតនៅ លើពិភពលោក។ ប្រទេសកម្ពុជាកំពុងតែបានវិវត្តខ្លួនយ៉ាងលឿនបំផុត ជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ។ជាការគួរកត់សម្គាល់នៅរាជធានីភ្នំពេញ តម្លៃអចលនទ្រព្យ លក់ និង ជួល បានឡើងថ្លៃក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានតម្រូវការកាន់តែច្រើន។ តម្រូវការអគារការិយាល័យនៅក្នុងរាជធានី ភ្នំពេញកំពុងកើនឡើងតម្រូវការអគារពាណិជ្ជកម្មកំពុងមានការកើនឡើងខណៈដែលប្រទេកម្ពុជាកំពុងទទួលបានការវិនិយោគ និង ការចូលមកបោះទីតាំងការិយាល័យពីសំណាក់ ក្រុមហ៊ុនបរទេសជាច្រើនក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ “ត្រីមាសទី៣ នៃទីផ្សារអចលនទ្រព្យរាជធានីភ្នំពេញក្នុងឆ្នាំ២០១៩” ដែលចេញផ្សាយដោយ CBRE Cambodia បានបង្ហាញថា ចំនួនការិយាល័យនៅកម្ពុជាបន្តកើនឡើង ហើយអត្រានៃការកាន់កាប់ជាមធ្យមនៃអគារការិយាល័យគ្រប់លំដាប់ថ្នាក់ (A / B / C) បានកើនឡើង ៤.៧% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានឈានដល់ចំណុចកំពូល ៨៧.៧% ។ដោយផ្តោតលើទីផ្សារទីក្រុងភ្នំពេញ របាយការណ៍ត្រីមាសទី២ ឆ្នាំ២០១៩ បានបង្ហាញថាអគារការិយាល័យលំដាប់ខ្ពស់ នៅភ្នំពេញ មានការកាន់កាប់ពេញលេញ ក្នុងនោះមានកំណើន ០.៥៤% បើធៀបនឹងត្រីមាសទី១ ហើយការជួលក៏បន្តកើនឡើងផងដែរ។កាលពីឆ្នាំមុនអត្រានៃផលចំណេញរបស់ការិយាល័យនៅទីក្រុងភ្នំពេញមានកម្រិតខ្ពស់ពី ១០% - ១៥% ខ្ពស់ជាងផលចំណេញនៃលំនៅដ្ឋាន ៦% - ៨% ។ ការជួលការិយាល័យលំដាប់A ប្រចាំខែ មានតម្លៃ ពី ២៨-៨៨ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ការិយាល័យកម្រិត B មានតម្លៃ ២២- ២៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃពី ១២- ១៧ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់កម្រិត C ដែលស្ថិតនៅតំបន់កណ្តាលក្រុង។ថ្មីៗនេះទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញត្រូវបានគ្របដណ្ដប់ទូលំទូលាយដោយអគារការិយាល័យ កម្រិត C និង B ដែលកម្រិត C មាន ៥១% និងកម្រិត B មាន ៣៥% ​និង ១៤% សម្រាប់ការិយាល័យកម្រិត A ។ គេបានព្យាករណ៍ថា ចំណែកទីផ្សារនៃការិយាល័យកម្រិត A និង B នឹងកើនឡើងពី ៤៩% ទៅ ៧២% នៅចុងឆ្នាំ២០២១។គម្រោង Prince Happiness Plaza ផ្តល់ជូនកាន់តែច្រើនជាមួយការិយាល័យបែបទំនើបគម្រោង Prince Happiness Plaza គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលមានរួមបញ្ចូលទាំងអគារ ពាណិជ្ជកម្ម ការិយាល័យ និង អាផាតមិន ឬ ខុនដូរ។ គម្រោង Prince Happiness Plaza មានទីតាំង ស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន និង ស្ថិតនៅក្បែរតំបន់ប្រវត្តិសាស្ត្រជាច្រើនមានដូចជា វិមានឯករាជ្យ សារមន្ទីរជាតិ ព្រះបរមរាជវាំង និង តំបន់ដែលមានស្ថានទូតជាច្រើន ដូចជា ស្ថានទូត អូស្រ្តាលី ជប៉ុន ថៃ រុស្ស៊ី ម៉ាឡេស៊ី និងប្រទេសដទៃទៀត។អ្វីដែលកាន់តែពិសេសវាក៏មានទីតាំងស្ថិតនៅក្បែរ សាលារៀន ភោជនីដ្ឋានល្បីៗ ហាងលក់ទំនិញ និង ផ្សារទំនើបដូចជា ផ្សារទំនើបជប៉ុន AEON។បន្ថែមលើសពីនេះទៅទៀត គម្រោង Prince Happiness Plaza ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស និងមហាវិថីសម្ដេច ហ៊ុនសែន ដែលជាផ្លូវសំខាន់ៗតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និង តំបន់សំខាន់ផ្សេងទៀត។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Prince Happiness Plaza សូមចុចត្រង់នេះ! ឬទំនាក់ទំនងមកយើង +៨៥៥​ ៩២​ ៩២​ ១០០០​ ឬ​អ៊ីម៉ែល info@realestate.com.khRealestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
ទិញខុនដូ ឬ ការិយាល័យពី Prince Huan Yu Center ឥឡូវនេះនឹងទទួលបានគ្រឿងសង្ហារិមមួយឈុតឥតគិតថ្លៃ និង អត្ថប្រយោជន៍ជាច្រើន
ទិញខុនដូ ឬ ការិយាល័យពី Prince Huan Yu Center ឥឡូវនេះនឹងទទួលបានគ្រឿងសង្ហារិមមួយឈុតឥតគិតថ្លៃ និង អត្ថប្រយោជន៍ជាច្រើន
June 2, 2022, 8:05 a.m.
ជាមួយការរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ៧% ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យជាពិសេសវិស័យសំណង់ដែលរួមាន ការិយាល័យ ផ្សារទំនើប និង លំនៅដ្ឋាន។ ជាមួយសេចដ្ឋកិច្ចដ៏រឹងមាំ និង ការរីកចម្រើនដ៏ឆាប់រហ័សនេះ បានទាក់ទាញវិនិយោគគិន និង ក្រុមហ៊ុនបរទេសជាច្រើនមកធ្វើការរកស៊ីនៅក្នុងប្រទេសកម្ពុជា។ កត្តានេះជួយជំរុញឲ្យមានតម្រូវការខ្ពស់ផ្អែកសេវាកម្ម ការិយាល័យ និង លំនៅដា្ឋនទំនើប ដូចជាសេវាកម្ម ខុនដូ ឬ អាផាតមិនជាដើម។ដើម្បីឆ្លើយតបជាមួយតម្រូវការដែលកំពុងកើនឡើង និង ជាឳកាសវិនិយោគដ៏ល្អនោះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យ Prince Huan Yu Real Estate (Cambodia) Group Co Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holding Group ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនបានអភិវឌ្ឍគម្រោងអគារចម្រុះមួយមានឈ្មោះថាមជ្ឈមណ្ឌលព្រីនស៍ ហ័នយូ (Prince Huan Yu Center)។លក្ខណៈពិសេសនៃគម្រោងមជ្ឈមណ្ឌលព្រីនស៍ ហ័នយូមជ្ឈមណ្ឌលព្រីនស៍ ហ័នយូជាគម្រោងដ៏ធំមួយនៅក្នុងតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាទិសដៅលំនៅដ្ឋាន និង ការិយាល័យ ដ៏ពេញនិយមមួយ ព័ទ្ធជុំវិញទៅដោយគម្រោងលំនៅដ្ឋាន តូចធំ អគារពាណិជ្ជកម្ម ស្ថាប័នជាតិ និង អន្ដរជាតិ។ អ្វីដែលកាន់តែពិសេសវាស្ថិតនៅជិតទីតាំងប្រវត្តិសាស្ត្រ និង តំបន់ទេសចរណ៍ជាច្រើន នៅក្នុងរាជធានីភ្នំពេញ មានដូចជា៖ វិមានឯករាជ្យ ព្រះបរមរាជវាំង តំបន់មាត់ទន្លេ និង ផ្សាររាត្រី ជាដើម។គម្រោងទាំងមូលមានអគារភ្លោះ ចំនួនពីរដែលមានកម្ពស់រហូតទៅដល់ ៣៩​ជាន់ ជាមួយផ្ទៃក្រលាអគារសរុបប្រហែល ១៤០,០០០ ម៉ែត្រការ៉េ គ្រប់ដណ្តប់លើផ្ទៃដីសរុបប្រមាណ ៧,១២៩ ម៉ែត្រការ៉េ។មជ្ឈមណ្ឌលព្រីនហ័នយូមានផ្ដល់ជូននូវអចលនទ្រព្យច្រើនប្រភេទផ្សេងៗគ្នាជាច្រើន មានដូចជា ការិយាល័យកំរិត5A អាផាតមិនប្រណីត និងហាងទំនិញ។ទីធ្លាពាណិជ្ជកម្មនៅក្នុងគម្រោងនេះទាំងមូលមានទំហំរហូតទៅដល់ជាង ១៧,០០០ ម៉ែត្រការ៉េ។ គម្រោងនេះក៏មានការសាងសង់ សាលប្រជុំ អាងហែលទឹក កន្លែងហាត់ប្រាណ ស្កាយបារ និងសួនលើដំបូល​ផងដែរ ដើម្បីបំពេញទៅតាមតម្រូវការ នៃការរស់នៅ និង ធ្វើការ ក្នុងសម័យទំនើប។ការផ្តល់ជូនពិសេស និង អត្ថប្រយោជន៍ផ្សេងៗចាប់ផ្តើមការសាងសង់កាលពី ខែមករា ឆ្នាំ២០១៩ កន្លងទៅ មជ្ឈមណ្ឌលព្រីនស៍ ហ័នយូ គ្រោង​នឹងបញ្ចប់ការសាងសង់ និង ​ប្រគល់ផ្ទះជូន​អតិថិជន​នៅខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការលក់ យូនីតអាផាតមិន និងការិយាល័យសរុបចំនួន ១,៣០០ យូនីត ជាមួយការផ្ដល់ឲ្យនូវតម្លៃពិសេស និង អត្ថប្រយោជន៍ជាច្រើន។ទិញយូនីតមួយនៅក្នុងខុនដូរឥឡូវនេះ ជាមួយតម្លៃចាប់ពី ១១ ម៉ឺនដុល្លារ ទំហំចាប់ពី ៣១ ទៅដល់ ១០៥ ម៉ែត្រការ៉េ ជាមួយប្រាក់កក់ដំបូងត្រឹមតែ ២៥,០០០ ដុល្លារ នឹងទទួលបានការធានាជួលត្រឡប់ជាមួយអាត្រាប្រចាំឆ្នាំ ៨​% ក្នុងរយៈពេល ៣ឆ្នាំ និង ផ្ដល់ជូនគ្រឿងសង្ហារិមមួយឈុតដោយឥតគិតថ្លៃ។ ចំពោះការជាវការិយាល័យកំរិត 5A ដែលមានទំហំចាប់ពី ៤៩​ ទៅដល់ ២០៨៣​ ម៉ែត្រការ៉េ នឹងទទួលបានការធានាជួលត្រឡប់ជាមួយអាត្រាប្រចាំឆ្នាំ ៨​% ក្នុងរយៈពេល ៥​ឆ្នាំ។ចង់បានលំនៅដ្ឋាន និង ការិយាល័យប្រណីត សូមជ្រើសរើសគម្រោងមជ្ឍមណ្ឌលព្រីនស៍ហ័នយូ។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ០៩២ ៩២ ១០០០ ឬ អ៊ីម៉ែលមកកាន់ info@realestate.com.kh។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។សម្រាប់កម្មវិធី iOS និង Android។
រដ្ឋបាលខេត្តពោធិ៍សាត់កំពុងសិក្សាគម្រោងភ្លើងបំភ្លឺផ្លូវតាមទីសាធារណៈ
រដ្ឋបាលខេត្តពោធិ៍សាត់កំពុងសិក្សាគម្រោងភ្លើងបំភ្លឺផ្លូវតាមទីសាធារណៈ
May 31, 2022, 6:07 a.m.
ី(រូបតំណាង៖ គម្រោងបំពាក់អំពូលភ្លើងនៅតាមផ្លូវ)អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានចាត់ឲ្យក្រុមហ៊ុនវីសាន់ឌីវេឡុបម៉ិនអេឡិកទ្រីស៊ីធី សិក្សាស្រាវជ្រាវគម្រោងភ្លើងបំភ្លឺលើផ្លូវសំខាន់ៗតាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ និងឈានឆ្ពោះទៅរៀបចំដំឡើងជាផ្លូវការនាពេលឆាប់ៗ​ខាងមុខនេះ។លោកថា ផ្លូវក្នុងក្រុងជិត ៧០ គីឡូម៉ែត្រផ្លូវគ្របដណ្តប់ភ្លើងបំភ្លឺជិត ៣៨ គីឡូម៉ែត្រ ផ្លូវដែលមានភ្លើងបំភ្លឺស្រាប់ជាង ៣២ គីឡូម៉ែត្រ គិតជាភាគរយអត្រាផ្លូវគ្របដណ្តប់ដោយភ្លើងបំភ្លឺមានតែ ៤៦% ប៉ុណ្ណោះ។លោកស្រី លី ហ៊ួយឆៀន ប្រធានក្រុមហ៊ុន វីសាន់ឌីវេឡុបម៉ិនអេឡិកទ្រីស៊ីធី បានថ្លែងថាបច្ចុប្បន្ន ក្រុមហ៊ុនលោកស្រីបាននឹងកំពុងដំណើរការសិក្សាស្រាវជ្រាវ អំពីគម្រោងរៀបចំភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងបន្តពង្រីកវិសាលភាពទៅផ្លូវវាងក្រុងបន្ថែមទៀត។លោកស្រីបញ្ជាក់ថា៖«ផ្អែកតាមការសិក្សាស្រាវជ្រាវ ក្រុមការងារបានកំណត់បរិវេណបំភ្លឺបាន ៣៦ គីឡូម៉ែត្រ ក្នុងនោះពីកើតទៅលិច «ចាប់ពីរង្វង់មូលផ្តិល ដល់ឧកញ៉ា ឃ្លាំង មឿង ១១គីឡូម៉ែត្រ» និងពីត្បូងទៅជើង «ចាប់ពីស្ពានលលកស ដល់សាលាពោធិ៍កំបោរ ៩.៥ គីឡូម៉ែត្រ» ដោយប្រើប្រាស់បង្គោលភ្លើងចំនួន ៩១៩ បង្កោល អំពូលភ្លើង ៩៣៩ អំពូល និងទូភ្លើង ៤៤ ទូ»។បន្ថែមលើនោះលោកស្រីក៏បានឲ្យដឹងដែរថា ផ្លូវសំខាន់ៗ ក្នុងក្រុងជិត ៧០ គីឡូម៉ែត្រ ផ្លូវគ្របដណ្តប់ភ្លើងបំភ្លឺជិត ៣៨ គីឡូម៉ែត្រ ផ្លូវដែលមានភ្លើងបំភ្លឺស្រាប់ជាង ៣២ គីឡូម៉ែត្រ គិតជាភាគរយអត្រាផ្លូវគ្របដណ្តប់ដោយភ្លើងបំភ្លឺមានតែ ៤៦% ប៉ុណ្ណោះ។ដោយឡែក ផ្លូវវាងក្រុងជាង ៩ គីឡូម៉ែត្រ (ផ្លូវជាតិលេខ៥) ក្រុមហ៊ុនក៏ត្រូវសិក្សារួមគ្នាផងដែរ ព្រោះថាផ្លូវជាតិលេខ ៥បច្ចុប្បន្ន ចាប់ពីរង្វង់មូលផ្តិលដល់ឧកញ៉ា ឃ្លាំង មឿង ត្រូវកែប្រែទៅជាផ្លូវក្នុងក្រុងវិញ។ លោកនឹងបន្តអភិវឌ្ឍន៍ភ្លើងបំភ្លឺនៅតាមបណ្តាស្រុកជាប់បណ្តាយផ្លូវជាតិលេខ ៥ គឺស្រុកក្រគរ និងស្រុកបាកាន ជាពិសេសស្រុកវាលវែង ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ។លោក ម៉ៅ ធនិន ក៏បានស្នើឲ្យក្រុមហ៊ុនសិក្សាទម្រង់ផ្សេងៗ បន្ថែមទៀត មុននឹងឈានដល់ការពិគ្រោះសម្រេច ដោយផ្តោតសំខាន់ពីកំណើនប្រជាពលរដ្ឋ និងផ្លូវដែលពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់ក្រុង។លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់ និងខេត្តត្រាតមានច្រកព្រំដែនមួយឈ្មោះថា ច្រកផ្លូវលេខ៥៥ ឬច្រកថ្មដា ដែលកន្លងមកនេះប្រជាពលរដ្ឋខេត្តទាំងពីរ មានទំនាក់ទំនងល្អក្នុងការចេញចូលដោះដូរទំនិញគ្នាទៅវិញទៅមក។កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានសហការគ្នាដំឡើងបើកច្រកតំបន់នេះជាច្រកអន្តរជាតិ ព្រមទាំងបានស្ថាបនាផ្លូវជាតិលេខ៥៥ រួចរាល់ជាស្ថាពរផងដែរ៕ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅពោធិ៍សាត់! លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
REAKH Survey 2023 KH 590 x 250
ជ័យលាភីកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០១៩​ត្រូវបានប្រកាសជាផ្លូវការ
ជ័យលាភីកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០១៩​ត្រូវបានប្រកាសជាផ្លូវការ
June 6, 2022, 5:01 p.m.
ទីបំផុតកម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំ២០១៩ដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ គឺកម្មវិធីនៃការ ប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០១៩​ដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១២​ ខែធ្នូ ឆ្នាំ ២០១៩​ នៅឯសណ្ឋានគារ សូហ្វីតែលភ្នំពេញ។ វាគឺជារាត្រីមួយដ៏អស្ចារ្យ និង សំខាន់បំផុតសម្រាប់ វិស័យអចនលទ្រព្យទាំងមូលនៅក្នុងប្រទេសកម្ពុជា ហើយ បរិយាកាសនោះក៏ជាការជួបជុំគ្នាមួយដ៏ សំខាន់សម្រាប់អ្នកមានអាជីពក្នុងវិស័យអចលនទ្រព្យដើម្បីធ្វើការពិភាក្សាគ្នា ផ្លាស់ប្ដូរយោបល់ និង ឆ្លុះបញ្ចាំងអំពីភាពជោគជ័យដែលពួកគេសម្រេចបានក្នុងឆ្នាំ ២០១៩​នេះ។ភ្ញៀវកតិយសជាង៤០០ នាក់បានចូលរួមនៅក្នុងកម្មវិធីនេះ ដែលរួមមាន មន្ត្រីរាជរដ្ឋាភិបាល អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ ​ វិនិយោគគិន និង អ្នកជំនាញផ្នែកអចលនទ្រព្យ ដើរលើកំរាលព្រំ ពណ៌ក្រហមទៅកាន់សាលធំនៃសណ្ឋានគារ​ សូហ្វីតែល ជាកន្លែងរៀបចំសម្រាប់ការពិសារអាហារពេលល្ងាច ជុំគ្នា និង ការប្រកាសជាផ្លូវការរបស់ជ័យលាភីនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០១៩។ខណៈដែលគ្រប់គ្នាកំពុងសប្បាយរីករាយក្នុងការទទួលទានស្រាក្រហម និង ម្ហូបដែលត្រូវបានរៀបចំឡើង យ៉ាងពិសេសសម្រាប់រាត្រីដ៏អស្ចារ្យនោះ​ អ្នកចូលរួមកម្មវិធីទាំងអស់ក៏មានឪកាសធ្វើជាសាក្សី និង អបអរជាមួយអ្នកឈ្នះពានរង្វាន់អចលនទ្រព្យឆ្នាំ២០១៩ទាំងអស់ ខណៈពេលដែលឈ្មោះរបស់ពួកគេត្រូវ​ បានប្រកាសជាសាធារណៈម្ដងមួយៗ និង ទទួលបានការទទួលស្គាល់ចំពោះភាពជោគជ័យ និង កិច្ចខំប្រឹងប្រែងរបស់ពួកគេនៅ ក្នុងវិស័យអចលនទ្រព្យដែលជួយជម្រុញឲ្យពួកគេឈ្នះពានរង្វាន់ ទាំងអស់នេះ។អ្នកឈ្នះទាំង២៦នាក់មកពីក្រុមហ៊ុនអចលនទ្រព្យដែលមានឈ្មោះបោះសំលេងក្នុងប្រទេសកម្ពុជាត្រូវ បានប្រកាសជាផ្លូវការនៅក្នុងរាត្រីនោះ ហើយពួកគេត្រូវបានផ្តល់ឲ្យនូវពានរង្វាន់ជានិមិត្តរូបមួយ ត្រានៃកម្មវិធីប្រគល់ពានរង្វាន់ ផ្លាកតំណាងមួយដែលបញ្ជាក់ពីភាពជោគជ័យរបស់ជ័យលាភីម្នាក់ៗ និង ក្រុមហ៊ុនរបស់ពួកគេ។ក្រុមហ៊ុន CPL Cambodia Properties Limited និង ក្រុមហ៊ុន CBRE Cambodia ក្រុមហ៊ុនទាំងពីរមានកិតិ្តយសឈ្នះ ពានរង្វាន់ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ ២០១៩ សម្រាប់ប្រភេទ​ សហគ្រាស ហើយ ក្រុម ហ៊ុន Yi Fung Real Estate ឈ្នះពានរង្វាន់ជាក្រុមហ៊ុ​ន ភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ២០១៩​​ សម្រាប់ ប្រភេទ សាជីវកម្ម។ ក្រុមហ៊ុនដែលទទួលបានពានរង្វាន់ច្រើនជាងគេសម្រាប់កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យឆ្នាំ ២០១៩​គឺ ក្រុមហ៊ុន CBRE Cambodia ដែលឈ្នះពានរង្វាន់រហូតដល់ ៨ពាន ហើយក្រុមហ៊ុនដែលឈ្នះ ពានច្រើនជាងគេបន្ទាប់នោះគឺក្រុមហ៊ុន Yi Fung Real Estate ដែលឈ្នះចំនួន ៥​ ពានរង្វាន់ ខណៈ ដែលក្រុមហ៊ុន CPL Cambodia Properties Limited និង Amatak Property Service ឈ្នះពានចំនួន២ រៀងៗខ្លួន។កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យឆ្នាំ ២០១៩ នេះគឺជាឆ្នាំទីពីរនៃកម្មវិធីនេះ ដែលត្រូវបានរៀបចំ ឡើងដោយក្រុមហ៊ុន Realestate.com.kh ដោយមានការសហការគ្នាជាមួយ ក្រសួងហរិញ្ញវត្ថុ និង សេដ្ឋកិច្ច និង សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា។កម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានបង្កើតឡើង​ដើម្បីអបអរសាទរ និង ទទួលស្គាល់នូវ កិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុន និង ភ្នាក់ងារអចលនទ្រព្យដែលមានប្រជាប្រិយភាពនៅក្នុងប្រទេស ទំាំងអស់ក្នុងការលើកកម្ពស់ស្តង់ដារ និង ការអនុវត្តន៍ប្រកបដោយវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យក្នុង ប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើង ចំពោះវិស័យអចលនទ្រព្យរបស់កម្ពុជាតាមរយៈការទទួលស្គាល់នូវភាពជោគជ័យរបស់អ្នករាល់គ្នានៅក្នុង វិស័យនេះដោយ សុក្រិត ស្មើភាពគ្នា និង រាប់បញ្ចូលអ្នកគ្រប់គ្នាទាំងអស់ តាមរយៈការអនុញ្ញាតឲ្យរាល់ក្រុម ហ៊ុនទាំងអស់អាចដាក់ពាក្យចូលរួមប្រគួតបានដោយមិនគឺពីទំហំ និង ទព្យសម្បត្តិសកម្មរបស់ពួកគេ។ថ្លែងបើកកម្មវិធីនារាត្រីនោះ លោក Thomas O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា “ខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបានថា យើងទទួលបានការដាក់ពាក្យចូលរួម ច្រើនជាង ១០០ ដែលចំនួននេះគឺជាចំនួនកើនឡើងទ្វេរដងប្រៀបធៀបជាមួយចំនួនពាក្យដែលយើង ទទួលបានកាលពីឆ្នាំ២០១៨។ ខ្ញុំសូមថ្លែងអំណរគុណទៅដល់អ្នករាល់គ្នាដែលបានចំណាយពេលវេលាក្នុង ការថតជាវីដេអូ និង រៀបចំពាក្យចូលរួមប្រគួត។”“កត្តាជម្រុញមួយដ៏សំខាន់ក្នុងការរៀបចំឲ្យមានកម្មវិធីនេះឡើងគឺការជួយផ្សព្វផ្សាយអំពីវិស័យនេះជាទូទៅ ហើយ កត្តាមួយដែលសំខាន់ជាងគេបំផុតនោះគឺការផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីកំរិតវិជ្ជាជីវៈ នៃវិស័យអចលនទ្រព្យរបស់កម្ពុជា។ តាមរយៈការប្រគល់ពានរង្វាន់ទៅដល់ក្រុមហ៊ុន និង ភ្នាក់ងារអចល នទ្រព្យដែលកំពុងដំណើរការដោយមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ នឹងជួយជម្រុញឲ្យអ្នករកទិញ និង លក់ អចលនទ្រព្យទាំងអស់រួមទាំងជនជាតិកម្ពុជា និង អន្តរជាតិឲ្យទទួលយកសេវាកម្មពីភ្នាក់ងារដែលមាន វិជ្ជាជីវៈ។ ដូចអ្នករាល់បានឃើញហើយ កម្មវិធីនេះជួយបង្កើននូវភាពជឿជាក់ទៅលើវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាក្នុងកំរិតពិភពលោក។ ”លោក Thomas បានបញ្ជាក់បន្ថែម។ម្ចាស់ឧបត្ថម្ភកម្មវិធីកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយជោគជ័យដោយមានការចូល រួមឧបត្ថម្ភដោយម្ចាស់ឧបត្ថម្ភកម្មវិធីរបស់យើងរួមមាន៖ ម្ចាស់ឧបត្ថម្ភកម្មវិធីធំ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ AGILE NAKI PROPERTY CO., LTD, ចូលរួមឧបត្ថម្ភដោយ KH LAND និង សហការឧបត្ថម្ភដោយ LEVDEO, GARDEN One, Midea Cambodia, TNAOT App, Cellcard, CEO Master Club, Lumiere Residence, CHIEF BANK, និង SingMeng Telemedia។ដៃគូប្រព័ន្ធផ្សព្វផ្សាយរួមមាន: Khmer Times, EuroCham Cambodia, Property Area Asia, CTN, FRESH NEWS, Fang.com, Thmey Thmey និង Biz Khmerបញ្ជីរួមនៃជ័យលាភីទាំងអស់ពានរង្វាន់សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ:ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (សាជីកម្ម)Yi Fung Real Estateពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (សហគ្រាស)CBRE Cambodia CPL Cambodia Properties Limitedពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចនលទ្រព្យរីកចម្រើនថ្មីប្រចាំឆ្នាំPointer Property Co., Ltdពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំតំបន់CBRE Cambodiaពានរង្វាន់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យប្រចាំឆ្នាំKnight Frank Cambodiaពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំCBRE Cambodiaពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យប្រចាំឆ្នាំCBRE Cambodiaពានរង្វាន់អ្នកគ្រប់គ្រងឆ្នើមប្រចាំឆ្នាំCBRE CambodiaYi Fung Real Estateពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំCentury 21 Fortuna Investmentពានរង្វាន់ជម្រើសក្រុមហ៊ុនភ្នាក់ងារល្អឆ្នើមYi Fung Real Estate CambodiaAmatak Property Service Co., LtdC-Herald Property Service Co., LtdLSCG Real Estate Co., Ltdពានរង្វាន់សម្រាប់ភ្នាក់ងារអចលនទ្រព្យ:ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំលោកស្រី អាន សុធីតាពានរង្វាន់ភ្នាក់ងារអចលនទ្រព្យផ្នែកលក់ឆ្នើមប្រចាំឆ្នាំលោកជំទាវ ប៊ុន ណាវីលោក សៀប រិទ្ធីពានរង្វាន់ភ្នាក់ងារអចលនទ្រព្យផ្នែកជួលឆ្នើមប្រចាំឆ្នាំលោកស្រី សៅ សុគន្ធារីពានរង្វាន់អ្នកវាយតម្លៃអចលនទ្រព្យឆ្នើមប្រចាំឆ្នាំឧកញា នួន រិទ្ធីពានរង្វាន់ភ្នាក់ងារអចលនទ្រព្យរីកចម្រើនថ្មីប្រចាំឆ្នាំលោកស្រី សុន សុវិច្ឆិកាលោក​ នី​ រ៉ាស៊ីនពានរង្វាន់ជម្រើសភ្នាក់ងារអចលនទ្រព្យល្អឆ្នើមឧកញា នួន រិទ្ធីកញ្ញា ជា បុប្ផាលោក តេង លីហេងលោកស្រី តាំង ហួរដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ៖
ផ្លូវជាតិលេខ២នឹង​ពង្រីកឲ្យ​ធំនៅឆ្នាំ ២០២០ អ្នកជំនាញមានការបារម្ភពីកំណើន តម្លៃដីខ្ពស់ពេក
ផ្លូវជាតិលេខ២នឹង​ពង្រីកឲ្យ​ធំនៅឆ្នាំ ២០២០ អ្នកជំនាញមានការបារម្ភពីកំណើន តម្លៃដីខ្ពស់ពេក
June 7, 2022, 3:59 a.m.
(ទិដ្ឋភាពនៃការធ្វើចរាចរនៅលើផ្លូវជាតិលេខ២) ផ្លូវជាតិលេខ២ ជាផ្លូវដ៏សំខាន់មួយ ដែលតភ្ជាប់ទីក្រុងភ្នំពេញទៅកាន់ខេត្តតាកែវ។ បច្ចុប្បន្នផ្លូវនេះ មានលក្ខណៈតូចចង្អៀត​ និងមានការខូចខាតមួយផ្នែកធំ ហើយស្ពានជាច្រើនកន្លែងនៅលើដងផ្លូវនេះក៏មានសភាពទ្រុឌទ្រោមផងដែរ។ កាលពីឆ្នាំ ២០១៨​ រាជរដ្ឋាភិបាល​​បានបង្ហើបពីគម្រោងស្ថាបនាផ្លូវជាតិលេខ២ ឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនទំនិញ ជាពិសេសការធ្វើការឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ផ្លូវដឹកជញ្ជូនសាធារណៈ។ ជាការបញ្ជាក់បន្ថែម នៅឯ​​វេទិកា​សំណេះសំណាល​ស្ដីពី​ចល័ត​ភាព​ក្នុង​ទីប្រជុំជន​(Urban Mobility Forum​) កាលពីថ្ងៃទី​ ៥ ខែធ្នូ​ ២០​១៩​ នេះ លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រីក្រសួង​សាធារណការនិងដឹកជញ្ជូន បានលើកឡើងពីផែនការពង្រីកផ្លូវជាតិលេខ២ ខណៈរាជរដ្ឋាភិបាលបានត្រៀមថវិកាគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការសាងសង់ផ្លូវនេះ។ លោក ស៊ុន ចាន់ថុល បង្ហើបថា ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ នឹងត្រូវ​ពង្រីក​ឲ្យ​ធំ​ជាង​មុននៅក្នុង​ឆ្នាំ ២០២០ ខាងមុខនេះ ខណៈពេលនេះ​គ្រឿង​សម្ភារៈ​ និងបរិក្ខា​សំណង់ សម្រាប់​កែ​លម្អ​ផ្លូវ​នេះ ត្រូវ​បាន​ដឹកមកដល់​ប្រទេស​កម្ពុជា​​ជា​បណ្តើរ​ៗ​ហើយ ពោលគឺនៅរង់ចាំពេលវេលាសមស្របដើម្បីបើកការដ្ឋានសាងសង់ជាផ្លុវការ។ ការកែលម្អឡើងវិញនូវ​ផ្លូវ​ជាតិលេខទាំងពីរខ្សែនេះមាន​ប្រវែង​សរុប ៧២.១៧ ​គីឡូម៉ែត្រ ដោយគ្រោង​​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦ លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ និង​ក្នុងនោះថវិកា​រ​ប​ដិ​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជាមាន​ប្រមាណ​ ៨.៥ លាន​ដុល្លារ​អាមេរិក។ កំណាត់ផ្លូវធំៗរបស់ផ្លូវជាតិលេខ២គម្រោង​នេះ ឆ្លង​កាត់​រាជធានី​ និង ខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ ដោយ​ត្រូវរបែងចែក​ជា ៣ ​កំណាត់​ផ្លូវធំៗមាន​ដូចជា៖ កំណាត់​ទី១៖ ចាប់​ផ្តើម​ចេញពី​រង្វង់មូលតាខ្មៅ ដល់រង្វង់មូលគួរស្រូវ ដែលមាន​ប្រវែង ៨.៧​ គីឡូម៉ែត្រ។ ពង្រីកពី ២ គន្លង ទៅ ៤ គន្លង ដែលនៅ​តំបន់​ទីប្រជុំជនប្រវែង ៤.៣ គីឡូម៉ែត្រ មាន​ទទឹង​ផ្លូវ ១៥ ម៉ែត្រ និង​ក្រៅ​តំបន់​​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ ២០.៥ ម៉ែត្រ។ កំណាត់​ផ្លូវនេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមានកម្រាស់​ ១២ សង់ទីម៉ែត្រ។ កំណាត់​ទី២៖ ចាប់ផ្តើម​ពីរង្វង់​មូល​គួរស្រូវ ដល់​រង្វង់មូល​អូរចំបក់ ដែលមាន​ប្រវែង​ ៥៣.៨១ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ​មាន ២ គន្លង និង​ទទឹង ១៣ ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) ដែល​មាន​កម្រាស់ ១០ សង់ទីម៉ែត្រ។ កំណាត់​ទី៣៖ ផ្លូវជាតិ​លេខ២២ ចាប់ផ្តើម​ពីរង្វង់​មូលអូរចំបក់ ដល់​ផ្សារអង្គតាសោម ដែលមានប្រវែង​ ៩.៦ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប ១៣ ម៉ែត្រ ក្រាល​បេតុងកៅស៊ូ (AC) ដែលមាន​កម្រាស់ ​១០​ សង់ទីម៉ែត្រ​។សញ្ញាណវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យអ្នកជំនាញអចលនទ្រព្យមើលឃើញថាផែនការពង្រីក និងកែលម្អផ្លូវនេះនឹងជួយជំរុញដល់វិស័យដីធ្លី ឲ្យកាន់តែប្រសើរឡើងថែមទៀត។ លោក ច្រឹក សុននីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា​ តំបន់ផ្លូវជាតិលេខ ២ នឹងក្លាយជាទិសដៅថ្មីសម្រាប់ការវិនិយោគជាច្រើននៅពេលអនាគត ដោយសារទីនេះមានដីទំនេរធំៗ ដែលបច្ចប្បន្នទីនេះមិនទាន់មានគម្រោងអភិវឌ្ឍន៍ច្រើននៅឡើយទេ។ លោក សុខនីម មើលឃើញថា គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាគម្រោងព្រលានយន្តហោះ និងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ជាផ្នែកមួយដ៏សំខាន់ ដែលជួយជំរុញតម្លៃអចលនទ្រព្យបន្ថែមទៀត នៅក្នុងតំបន់ផ្លូវជាតិលេខ២នេះ។តម្លៃដីបន្តកើនឡើង ពាក់ព័ន្ធនឹងទីផ្សារដីធ្លី​ លោក សុខនីម មើលឃើញថាតម្លៃដីបានហក់ឡើងខ្ពស់ចាប់តាំងឆ្នាំ ២០១៨ ក្នុងពេល​បច្ចុប្បន្ននេះតម្លៃជាមធ្យមតាមបណ្តោយផ្លូវជាតិលេខ២មានតម្លៃ ២០០ ដល់ ៥០០ ដុល្លារ/ម៉ែត្រការ៉េ ដែលមុនឆ្នាំ២០១៨ គេអាចទិញបានក្នុងតម្លៃក្រោម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។​ចំណែក លោក លោក បា៉ន់ ដារ៉ា ប្រធានគ្រង់គ្រងទូទៅរបស់ក្រុមហ៊ុ​នអចលនទ្រព្យ BZ Properties បានឲ្យដឹងថាតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ២ ចាប់ផ្តើមកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីការប្រកាសគម្រោងព្រលានយន្តហោះថ្មីនៅក្នុងស្រុកណ្តាលស្ទឹង និងគម្រោងផ្សារទំនើបអ៊ីនអន ៣។  លោក​ដារ៉ា​ មានប្រសាសន៍ថា “ថ្វីត្បិតតែតម្លៃបានហក់ឡើង ប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺមិនមានដីសម្រាប់លក់ច្រើនឡើយ ពិសេសដីនៅជិត និងចេញពីរង្វង់គួរស្រូវ ដោយសារដីធំៗទាំងនោះ ត្រូវបានគេទិញទុកសម្រាប់គម្រោងអភិវឌ្ឍន៍នៅពេលអនាគត។” លោកបញ្ជាក់ថា ដីនៅតាមផ្លូវជាតិលេខ ២ ចាប់ពីរង្វង់មូលគួរស្រូវ ដល់​តំបន់ឃុំបឹងខ្យាងមានតម្លៃពី ៣០០ ទៅ ៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចាប់ពីបឹងខ្យាងទៅដល់ស្រុកបាទី ដីមានតម្លៃ ១០០​​ ទៅ ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីក្រោម ១ ហិចតា និងតម្លៃជាង ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីចាប់ពី ១០ ហិចតាឡើងទៅ។ដីឡើងថ្លៃខ្ពស់ខ្លាំងជាក្តីបារម្ភនៅពេលអនាគតការកើនឡើងតម្លៃគឺជាចំណុចល្អសម្រាប់ទីផ្សារដីធ្លី ប៉ុន្តែការកើនឡើងជ្រុល ក៏ជាហានិភ័យគួរឲ្យបារម្ភផងដែរ សម្រាប់វិស័យអចលនទ្រព្យ។ នេះជាការលើកឡ់ើងរបស់អ្នកនាង អាន សុធីតា នាយិការនៃក្រុមហ៊ុន CBRE ប្រចាំប្រទេសកម្ពុជា។អ្នកនាងពន្យល់ថា កំណើនតម្លៃដីខ្ពស់ខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ ២ ជាកត្តាគួរឲ្យព្រួយបារម្ភ សម្រាប់វិស័យអចលនទ្រព្យនៅក្នុងតំបន់នេះ ដោយសារនៅពេលហេដ្ឋារចនាសម្ព័ន្ធធំៗត្រូវបានភ្ជាប់ ហើយអ្នកអភិវឌ្ឍន៍ចង់ចូលទៅតំបន់ ក្រុមហ៊ុនទាំងនេះនឹងមិនអាចមានលទ្ធភាពវិនិយោគ គម្រោងឲ្យឆ្លើយតបនឹងលទ្ធភាពទីផ្សារជាក់ស្តែងទេ។ ចំណុចនេះនឹងធ្វើឲ្យមានការរាំងស្ទះ ដល់ការអភិវឌ្ឍន៍ក្នុងតំបន់។ ដូចនេះអ្វីដែលត្រូវគ្រប់គ្រង់ឲ្យបានគឺគ្រប់គ្រងតម្លៃដីធ្លីឲ្យ កើនឡើងក្នុងលក្ខណៈសមស្របតាមទីផ្សារជាក់ស្តែង។ អ្នកនាង សុធីតា​ បានបន្ថែមទៀតថាយើងត្រូវរង់ចាំក្នុងរយៈពេល ៥ ឆ្នាំទៀត ដើម្បីអាចមើលឃើញពីសន្ទុះ និងកំណើនវិនិយោគនៅតំបន់ផ្លូវជាតិលេខ ២ ហើយវិស័យលំនៅដ្ឋាននឹងបោះជំហ៊ានមុនគេនៅទីនេះ៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមការងារស្តារអូរ​ និង ប្រឡាយតម្លៃ ២.៤៥ លានដុល្លារ
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមការងារស្តារអូរ​ និង ប្រឡាយតម្លៃ ២.៤៥ លានដុល្លារ
June 2, 2022, 3:21 p.m.
(សកម្មភាពត្រួតពិនិត្យការស្តារប្រឡាយរបស់លោក សុ៊ន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន)ការដ្ឋានការងារស្តារអូរ ប្រឡាយ​ ចំនួនប្រាំខ្សែ៥ ខ្សែ​ នៅក្នុងតំបន់ អូរឈេីទាល​ អូរអេម៉ារីអូ​ អូរសំអាត​ អូរអណ្តូងអ៊ុនតាក់​ អូរស្ពានឆេះ នៅក្នុងខេត្តព្រះសីហនុត្រូវបានបើកដំណើរការនៅថ្ងៃនេះ។ ​ កិច្ចការងារស្ដារប្រឡាយអូរនេះត្រូវបានចាប់ផ្ដើមដំណើរការក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម​ ជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​គួច​ ចំរេីន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ រួមទាំងអាជ្ញាធរដែនដី ក្រុមជំនាញការ​ និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀតយោងតាមទំព័រ ហ្វេសបុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ផែនការស្តារប្រឡាយនេះគ្រោងចំណាយថវិកា​ប្រមាណ​ ១០​ ពាន់លានរៀល ឬស្មើនឹង ២.៤៥ លានដុល្លារ។បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល  កិច្ចការងារនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើកិច្ចការអាទិភាពក្នុងការស្តារអូរធម្មជាតិទាំង៥ និងលូ ដែលមានស្រាប់ក្នុងគោលបំណងបើកមុខទឹក និងដោះស្រាយបញ្ហាទឺកជំនន់ (ទឹកភ្លៀង) ក៏ដូចជាការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត។នៅក្នុងឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៤៧,០០០ ម៉ែត្រគីប ក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ និងអាចបន្តកើនរហូតដល់ ៦៤,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ ផងដែរ។ ដូច្នេះការស្តារប្រឡាយទាំង៥ ខ្សែរនេះ គឺជាលើវិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ឋក្នុង ក្រុងព្រះសីហនុទាំងមូល ពោលគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តនេះឱ្យកាន់តែប្រសើរឡើងថែមទៀត។គួររំលឹកផងដែរថា ខេត្តព្រះសីហនុជាតំបន់មានសក្តានុពលពីធម្មជាតិ មានតំបន់ឆ្នេរ លំដាប់ពិភពលោក ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ វិនិយោគិនជាតិ និងអន្តរជាតិ ជាច្រើននាក់។ ដើម្បីជំរុញដល់សក្ដានុពលតំបន់ ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានបើកការដ្ឋានស្ថាបនា​ និង ជួសជុលផ្លូវចំនួន ៣៤ ខ្សែនៅក្នុងក្រុងព្រះសីហនុ ដែលមានប្រវែង​ប្រមាណ ៨៥ គីឡូម៉ែត្រ។ ក្រៅពីនេះ ដើម្បីតភ្ជាប់តំបន់នេះទៅតំបន់ផ្សេងៗក្នុងប្រទេស រដ្ឋាភិបាលបានកំពុងសងសង់ផ្លូវល្បឿនលឿន-ព្រះសីហនុ ដែលគ្រោង​នឹងបញ្ចប់នៅចុង ឆ្នាំ២០២២ ខាងមុខ និងការពង្រីកព្រលានយន្តហោះអន្តរជាតិ ដើម្បីអាចឱ្យយន្តហោះប្រភេទធុនធំចុះចតបាន៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
មហាសន្មិសីទលើកទីពីរនៃលទ្ធកម្មវិស្វកម្មក្នុងប្រទេសកម្ពុជាកំណត់ធ្វើថ្ងៃទី ២០​ ខែ ធ្នូ
មហាសន្មិសីទលើកទីពីរនៃលទ្ធកម្មវិស្វកម្មក្នុងប្រទេសកម្ពុជាកំណត់ធ្វើថ្ងៃទី ២០​ ខែ ធ្នូ
June 6, 2022, 5:01 p.m.
ពិព័រណ៍សំណង់ និង វិស្វកម្មលើកទី២ ដែលត្រូវបានរៀបចំឡើងដោយ សហជីពលទ្ធកម្មកម្ពុជាត្រូវបាន កំណត់ធ្វើនៅថ្ងៃទី ២០​ ខែធ្នូ នៅឯសណ្ឋាគារ កាំប៉ូឌីយ៉ាណា។ គ្រប់សមាជិកទាំងអស់របស់ សហជីពលទ្ធកម្មកម្ពុជាត្រូវបានអញ្ជើញឲ្យចូលរួមពិព័រណ៍ ដោយរួមបញ្ចូល ទាំងក្រុមហ៊ុនផ្ដល់សេវាកម្មមួយចំនួន ដូចជា ផ្នែករចនាប្លង់ លទ្ធកម្ម គ្រប់គ្រងតម្លៃ សំណង់ ផ្គត់ផ្គង់ សម្ភារសំណង់ និង ច្រើនទៀត។អ្នករៀបចំកម្មវិធីចង់ប្រើប្រាស់កម្មវិធីដើម្បីធ្វើការប្រមូលផ្តុំនូវអ្នកដែលជាប់ពាក់ព័ន្ធ និង បុគ្គលមួយ ចំនួនធ្វើការនៅក្នុងវិស័យសំណង់ ដោយរាប់បញ្ចូលទាំំង អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ និង អ្នកផ្គត់ ផ្គង់សម្ភារសំណង់ដើម្បីអាចឲ្យពួកគេអាចធ្វើការពិភាក្សាគ្នា និង ផ្លាស់ប្ដូរព័ត៌មានសំខាន់ៗ និង ឳកាស ផ្សេងៗជាមួយគ្នា។ វាគឺជាវិធីសាស្ត្រមួយដ៏ល្អក្នុងការភ្ជាប់ និង បម្រើទៅដល់វិស័យពាណិជ្ជកម្មនេះឲ្យបាន ល្អ។ តើអ្នកចូលរួមអាចទទួលបានប្រយោជន៍អ្វីខ្លះ? ១ ការសម្ភាសន៍ និង ការនិយាយពិភាក្សាគ្នាអំពីកិច្ចសហការចំពោះវិស័យអចលនទ្រព្យអ្វីដែលសំខាន់បំផុតគឺការដាក់បញ្ចូលគ្នានូវ ធនធាន និង សម្ភារ បើប្រៀបធៀបជាមួយ វិស័យដ៏ទៃផ្សេងទៀត ដែលរួមមាន ការធ្វើផែនការ ការរចនាប្លង់ សំណង់ ដេគ័រ និង ការគ្រប់គ្រង់អចលនទ្រព្យ។ ដូច្នេះសកម្មភាពលទ្ធកម្មគឺមាននៅក្នុងគ្រប់ដំណើរការនៃមុខជំនួញទាំងមូល។ ដូច្នេះហើយទើបអ្នករៀបចំកម្មវិធីពិព័រណ៍នេះនឹងធ្វើការអញ្ជើញ អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ អ្នករចនាប្លង់ និង អ្នកតំណាងនៃក្រុមហ៊ុនផលិតផល និង អ្នកផ្គត់ផ្គង់ទាំងអស់ឲ្យមកអង្គុយជុំគ្នា នៅក្នុងបន្ទប់តែមួយដើម្បីជួយធ្វើឲ្យប្រសើរឡើងចំពោះឳកាសពាណិជ្ជកម្ម។២ មានការតាំងបង្ហាញគម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើនមកពីជុំវិញប្រទេសកម្ពុជា នៅក្នុងពិព័រណ៍នោះផងដែរនឹងមានការតាំងបង្ហាញគម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើនដែលកំពុងតែត្រូវបានសាងសង់នៅជុំវិញប្រទេសកម្ពុជា​ ហើយ នឹងមានការធ្វើបទបង្ហាញ និង ចង្អុលបង្ហាញអំពី តម្រូវការផ្សេងៗពីគម្រោងអភិវឌ្ឍធំៗទៅកាន់អ្នកចូលរួមកម្មវិធីដែលភាគច្រើនជាអ្នកផលិត និង ផ្គត់ផ្គងសម្ភារសំណង់។ ៣ ពិព័រណ៍សម្ភារសំណង់ដ៏ធំអស្ចារ្យនៅក្នុងប្រទេសកម្ពុជាដោយទទួលបានការគាំទ្រច្រើន និង ជោគជ័យបំផុតពីការតាំងពិព័រណ៍ដូចគ្នានេះកាលលើកមុន សហជីពលទ្ធកម្មកម្ពុជា ដែលជាអ្នករៀបចំកម្មវិធី ប្រាកដណាស់នឹងបង្កើតឳកាសដ៏ល្អឥតខ្ចោះមួយ ទៀតសម្រាប់ឲ្យក្រុមហ៊ុនផ្គត់ផ្គង់សំណង់អាចធ្វើការផ្សព្វផ្សាយអំពីផ្នែកទីផ្សារ និង មា៉ក ឬ ស្លាកយីហោ របស់ពួកគេ។ អ្នករៀបចំកម្មវិធីនឹងរៀបចំទុកកន្លែងដាច់ដោយឡែកមួយចំនួនសម្រាប់ធ្វើការតាំង បង្ហាញសម្ភារទំនើបលំដាប់ខ្ពស់។តើការតាំងពិព័រណ៍កាលពីលើកមុនទទួលបានសមិទ្ធផលអ្វីខ្លះ?ការតាំងពិព័រណ៍កាលពីលើកមុនបានបង្ហាញនូវសម្ភារ និង ផលិតផលពីរោងចក្រផ្ទាល់ ដែលមានដូចជា សម្ភារចង្ក្រានបាយ ឧបករណ៍បង្កាអគ្គីភ័យ ទ្វារ និង បង្អួច អាលុយមីញ៉ូម និង សម្ភារជាច្រើនទៀត។ ក្រៅពីនេះក៏មានការចូលរួមពី ឥស្សរជន​ និង សហគ្រិន អ្នកតំណាងគម្រោងអភិវឌ្ឍអចលនទ្រព្យចំនួន ២០ និង ក្រុមហ៊ុនផលិតសម្ភារចំនួន ៥០ ធ្វើការតាំងបង្ហាញនៅក្រោមដំបូលតែមួយ។ ម្យ៉ាងវិញទៀត ៧៤​ភាគរយនៃក្រុមហ៊ុនផ្គត់ផ្គង់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះបានក្លាយជាជម្រើសសម្រាប់ ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យនៅពេលពួកត្រូវការការផ្គត់ផ្គង ឬ ដេញថ្លៃសម្ភារផ្សេងៗ។ កម្មវិធីពិព័រណ៍លើកនេះទទួលបានការគាំទ្រ និង ឧបត្ថម្ភដោយក្រុមហ៊ុនធំៗ និង ឈានមុខគេនៅក្នុង ប្រទេសកម្ពុជា មានដូចជា Realestate.com.kh, Diguan Real Estate Development Co., Jiujie Home Technology Co., Ltd., Tnaot, 58cam.com, SingMeng Telemedia, Gold Zone Media and Wangni Enterprise Group.តើក្រុមហ៊ុនណាខ្លះនឹងមានវត្តមាននៅទីនោះ? ក្រុមហ៊ុនដែលនឹងដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៍ឆ្នាំនេះរួមមាន ៖ Hongding Commercial Real Estate Co., Ltd., Peng Huoth Group, Piphup Thmey Group, LYP Group, OCIC, Chip Mong Group, R&F Cambodia, Prince Real Estate Group, Chang Yuan Group, Shenzhen Yiju Real Estate, JinLu Group, Agile Group Hold, LingNan Properties, Golden Time Real Estate Co., Ltd., Prestige Home Cambodia, Jin Lin International, MLN Global, AMARA Boutique Apartment, Yuetai Group, MY Investment Group, Zhong Ding Group, SWOT Overseas, La Vista One, Baoli Mansion, Toul Kork Lane, YXZ Co., Ltd., 7 residences and KY development etc.លិខិតអញ្ជើញត្រូវបានផ្ញើចេញ ប៉ុន្ដែលោកអ្នកក៏អាចធ្វើការចុះឈ្មោះតាមរយៈ online ដើម្បីអាចចូលរួមដោយមិនមានការបង់ប្រាក់សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកចូលរួមតាំងពិព័រណ៍ និង ការឧបត្ថម្ភកម្មវិធី សូមធ្វើការទាក់ទងទៅ កាន់លេខទំនាក់ទំនងខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ!WeChat ID: DND-EPUCE-mail: epuc2019@outlook.comកញ្ញា ឡី +855 71- 451-8888 (Chinese / English / Cambodian)ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
គម្រោង The Peninsula Private Residences ផ្តល់ជូនជម្រើសបង់ប្រាក់ងាយស្រួល ៤ ប្រភេទ ជនបរទេសក៏អាចស្នើរកម្ចីធនាគារទិញបានដែរ
គម្រោង The Peninsula Private Residences ផ្តល់ជូនជម្រើសបង់ប្រាក់ងាយស្រួល ៤ ប្រភេទ ជនបរទេសក៏អាចស្នើរកម្ចីធនាគារទិញបានដែរ
June 6, 2022, 5:01 p.m.
នៅពេលទិញផ្ទះ អ្នកទិញភាគច្រើនតែងតែស្វែងរកមុនគេនូវទីតាំង បន្ទាប់មកតម្លៃ និងចំណុចបន្ទាប់មកទៀតគឺលក្ខខណ្ឌបង់ប្រាក់ រួមជាមួយនឹងភាពងាយស្រួល និងសេវាកម្មផ្សេងៗទាំងនៅក្នុងគម្រោង និងក្រៅគម្រោង។សម្រាប់អ្នកចង់បានលំនៅដ្ឋានល្អប្រណិត ថែមទាំងបានឆ្លើយតបនឹងចំណុចមួយចំនួនខាងលើនេះ នោះពួកគេនឹងពេញចិត្តជាមួយគម្រោងមួយគឺ គម្រោង The Peninsula Private Residences។គម្រោងនេះស្ថិតនៅក្នុងតំបន់ ក្បែររង្វង់មូលជ្រោយចង្វារ ដែលជាតំបន់ដ៏ពេញនិយមខ្លាំងបំផុតមួយ សម្រាប់អ្នកដែលប្រាថ្នាចង់រស់នៅក្នុងកន្លែងមានលក្ខណៈធម្មជាតិ និងនៅក្បែរក្រុងបំផុត។ អ្វីដែលសំខាន់បំផុតមួយទៀត គឺលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួល និងជម្រើសជាច្រើនដែលគម្រោង The Peninsula Private Residences កំពុងផ្តល់ជូន។លោក កាំ ជិន សេង ប្រធានគ្រប់គ្រងគម្រោង The Peninsula Private Residences បានប្រាប់ Realestate.com.kh ថា The Peninsula Private Residences មិនត្រឹមតែមានទីតាំងល្អ និងនៅជិតក្រុងជាងគេប៉ុណ្ណោះទេ ប៉ុន្តែគម្រោងក៏ផ្តល់ជម្រើសបត់បែន ជាមួយការទូទាត់ប្រាក់ដ៏ងាយស្រួលសម្រាប់អតិថិជនដែលមានរហូតទៅដល់៤ជម្រើស ដូចជាជាមួយនឹងជម្រើសបង់រំលោះជាមួយធនាគារដៃគូររបស់យើង RHB ដែលផ្តល់កម្ចីជូនអតិថិជនទាំងក្នុងនិងក្រៅស្រុក។ លោកកាំ ជិន សេង ជឿថាការផ្តល់ជម្រើសផ្សេងៗគ្នាបែបនេះនឹងអាចផ្តល់លទ្ធភាពឲ្យអតិថិជនបានទូលំទូលាយបំផុត។ ពាក់ព័ន្ធនឹងនិន្នាការនៃការរស់នៅខុនដូ លោកមើលឃើញថា បច្ចុប្បន្ន ទាំងអ្នកអភិវឌ្ឍន៍ និងអតិថិជនកាន់តែមានភាពចាស់ទុំ។លោកបានបន្ថែមថា អ្នកអភិវឌ្ឍន៍ត្រូវតែផ្តល់នូវផលិតផល [លំនៅដ្ឋាន] មានលក្ខណៈត្រឹមត្រូវ ដែលត្រូវនឹងទីផ្សារ លក់និងជួល ប្រកបដោយភាពឥតខ្ចោះ។ ចំណែកអតិថិជន មានជម្រើសកាន់តែច្រើន និងដឹងពីអ្វីដែលជាជម្រើសនៃការវិនិយោគល្អបំផុតដែលពួកគេចូលចិត្ត។“បច្ចុប្បន្ន មានតែគម្រោងដែលមានបទពិសោធន៍នៅក្រៅប្រទេស និងស្គាល់ច្បាស់ពីវប្បធម៌ក្នុងស្រុកប៉ុណ្ណោះ ដែលននឹងអាចប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជាបាន”។ នេះជាការអះអាងរបស់លោក កាំ ជិន សេង៕ប្រធានគ្រប់គ្រងគម្រោង The Peninsula Private Residences ប្រាប់ ៣ ចំណុច ប្រសិនចង់ទិញខុនដូបានចំនេញជាមួយបទពិសោធន៍គ្រប់គ្រងដ៏យូរឆ្នាំក្នុងវិស័យខុនដូនៅក្រៅប្រទេស និងនៅកម្ពុជាផង លោក កាំ ជិន សេង បច្ចុប្បន្នកំពុងគ្រប់គ្រងគម្រោងអចលនទ្រព្យដ៏ធំមួយ គឺគម្រោង The Peninsula Private Residences នៅតំបន់ជ្រោយចង្វារ។ លោកបានចែករំលែកពីបទពិសោធន៍ និងលក្ខណៈវិនិច្ឆ័យ មួយចំនួន ដើម្បីធានាថា ការវិនិយោគលើខុនដូនឹងអាចទទួលបានផលចំណេញ ឆាប់រហ័សក្នុងពេលអនាគត។ក្នុងបទម្ភាសន៍ជាមួយ Realestate.com.kh លោក កាំ ជិន សេង បានលើកឡើង ៣ ចំណុចជាគន្លឹះ ដើម្បីឲ្យអ្នកទិញខុនដូ យកមកពិចារណា។ ទី១ ទីតាំងល្អសម្រាប់ទីប្រជុំជន ដែលផ្តល់ភាពងាយស្រួល និងការកើនឡើងតម្លៃ ទី២ រចនាបថទាក់ទាញ មានពន្លឺធម្មជាតិ លំហូរខ្យល់ចេញចូលល្អ និងទិដ្ឋភាពស្រស់ស្អាត ដែលជួយបង្កើនភាពស្រស់ស្រាយ ផ្តល់នូវអារម្មណ៍ល្អបំផុតសម្រាប់ការរស់នៅ និងទី៣ សេវាកម្មនៅក្នុងគម្រោង រាប់ចាប់ពីការផ្តល់ជូនសេវាកម្ម បរិក្ខារទូទៅ ចំណតរថយន្ត រហូត់ដល់តំបន់សហគមន៍ដែលអាចផ្តល់ជូនកន្លែងកម្សាន្ត និងការទំនាក់ទំនងជាមួយអ្នករស់នៅក្នុងសហគមន៍ជាមួយគ្នា។ល។ចំណុចទាំងនេះត្រូវតែត្រូវបានគ្រប់គ្រងយ៉ាងល្អ ដើម្បីធានាបាននូវភាពងាយស្រួល និងភាពឯកជននៅក្នុងខុនដូ។នៅពេលនិយាយពីទីតាំង លោកបានចាប់អារម្មណ៍តំបន់ជ្រោយចង្វារជាងគេ ដោយលោកមើលឃើញថាទីនេះជាទីតាំងមានសក្តានុពលសម្រាប់ការរស់នៅ និងពាណិជ្ជកម្ម។ លោកបន្ថែមថាជ្រោយចង្វារមានលក្ខណៈធម្មជាតិដែលស្ទើរតែគ្មានតំបន់ណាផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញប្រៀបានឡើយ ដោយទីនេះអាចមើលឃើញជុំវិញបាន ៣៦០ ដឺក្រេ និងអាចមើលឃើញទន្លេ ព្រមទាំងតំបន់កណ្តាល ក្រុង ប្រសិនបើគេឈរនៅលើអគារខ្ពស់ ដូចជាអគារ The Peninsula Private Residences។ លោកជឿថានៅពេលអនាគត ទាំងអ្នកក្នុងស្រុក និងជនបរទេសនឹងកាន់តែពេញចិត្តជាមួយទីក្រុងលំនៅដ្ឋានបែបធម្មជាតិ ដែលមានសេវាកម្មគ្រប់បែបយ៉ាង ដូចជាតំបន់ជ្រោយចង្វារនេះ។គួរបញ្ជាក់ថា បើតាមអ្នកជំនាញផ្សេងៗទៀត នៅពេលនិយាយពីការនិយោគលំនៅដ្ឋាន ពួកគេតែងតែបានលើកឡើងពីកត្តាផ្លូវច្បាប់ ដែលនេះមានន័យថារាល់ពេលមានការពិចារណាទិញលំនៅដ្ឋានពីគម្រោងណាមួយ ដើម្បីធានាបានផលចំណេញ អ្នកទិញត្រូវស្វែងយល់ពីភាពស្របច្បាប់នៃគម្រោងជាមុនសិន៕សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមចុចត្រង់នេះ។ស្វែងរកអចលនទ្រព្យតាមបណ្តោយផ្លូវជាតិលេខ ៣  ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!អត្ថបទដោយ
​គម្រោង​វិនិយោគទុន​ក្នុង​វិស័យ​ទេសចរណ៍​កើនឡើង​ ៩៤% ក្នុងរយៈពេល៨ខែឆ្នាំនេះ
​គម្រោង​វិនិយោគទុន​ក្នុង​វិស័យ​ទេសចរណ៍​កើនឡើង​ ៩៤% ក្នុងរយៈពេល៨ខែឆ្នាំនេះ
June 6, 2022, 5:01 p.m.
(វេទិការ​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​២​ រៀបចំដោយក្រសួងទេសចរណ៍​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍)​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើងថាកម្ពុជាបានទទួល​ និងអនុម័តគម្រោង​វិនិយោគទុនជាច្រើនលើវិស័យទេសចរណ៍ក្នុងឆ្នាំនេះ។​ ត្រឹមរយៈពេល ៨ ខែដើមឆ្នាំនេះ ការវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើងរហូតដល់ ៩៤​% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។លោករដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ថោង ខុន បានលើកឡើងដូចនេះក្នុងពេលថ្លែងសុន្ទរកថាបើក​វេទិការ​វិនិយោគ​ទេសចរណ៍​កម្ពុជា​ លើក​ទី​២ ​ក្រោម​ប្រធានបទ “​ការកំណត់​ដំណាក់កាល​សម្រាប់​កំណើន​” ដែលរៀបចំឡើង ដោយក្រសួងទេសចរណ៍​ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍កាលពីម្សិលមិញ។នៅក្នុង​អង្គ​វេទិកា​វិនិយោគ​ទេសចរណ៍​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​បាន​បញ្ជាក់​ថា នៅក្នុង​របាយការណ៍​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ​បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេលបច្ចុប្បន្ន​នេះ​ រដ្ឋាភិបាលកម្ពុជាបាន​អនុម័ត​និង​ឯកភាព​គាំទ្រ​គម្រោង​វិនិយោគទុន​ជាតិ និង ​អន្តរជាតិ​សរុប​​ប្រមាណ​ជា ៨១៣ គម្រោងមាន​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ ២២.៥ ​ពាន់​លាន ​ដុល្លារ។ ក្នុងនោះ​ គម្រោង ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​មាន​ចំនួន​ ៣៨ ​គម្រោង​ ដែល​មាន​ទុនវិនិយោគ​សរុបចំនួន​ប្រមាណ​ជា​ ៩ ​ពាន់​លាន​ដុល្លា​រ កើនឡើង​៤៧% ។លោក ថោង ខុន បន្តថា ដោយឡែក​បើ​គិត​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​ ឆ្នាំ​២០១៩ ​នេះ ​កម្ពុជា ឯកភាព​គម្រោង​វិយោគ​ទុន​សរុប​មាន​ប្រមាណ​ ២២២​ គម្រោងមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប ៦​ ពាន់​លាន​ដុល្លា​រ អា​មេ​រិក ក្នុងនោះ​ វិស័យ​ទេសចរណ៍​មាន​គម្រោង​វិនិយោគ​ចំនួន​ ១៤​ គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ជាង ​៤,២០០​ លាន​ដុល្លារ  ​កើនឡើង ៩៤% បើ​ធៀបជាមួយ​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០១៨​។ឯកឧត្តម ថោង ខុន បន្តថា ទោះជាយ៉ាងណា ​​វិស័យ​ទេសចរណ៍នាពេលបច្ចុប្បន្ននេះ​ បានរួម​ចំណែក​ប្រមាណ​១២,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)។ រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បងមួយ។ ការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈ “​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​” ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកថាជា “​មាស​បៃតង​” ដែលបានរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​​ និង ​សង្គម ​តាមរយៈការបង្កើត​ឱកាស​មុខរបរ និង​​​ការងារ ​ជួយបង្កើន​ប្រាក់ចំណូល​ លើកកម្ពស់​ជីវភាព​រស់នៅ និងកាត់បន្ថយ​ភាព​ក្រីក្រ​របស់ប្រជា​ពលរដ្ឋបាន​យ៉ាង​មានប្រសិទ្ធភាព​។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!អត្ថបទដោយ៖
ការពង្រីកផ្លូវជាតិលេខ ៣ បាន​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​អ្នក​វិនិយោគ​ដីធ្លី
ការពង្រីកផ្លូវជាតិលេខ ៣ បាន​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​អ្នក​វិនិយោគ​ដីធ្លី
June 6, 2022, 5:01 p.m.
(ការជួសជុលផ្លូវជាតិលេខ៣ ក្នុងឆ្នាំ២០១៧ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន)នៅពេលលោក អាន ច័ន្ទថ្លា បាន​ដឹង​ព័ត៌​មាន​​ក្រៅ​ផ្លូវ​ការ​​កាលពីចុងឆ្នាំ ២០១៧ ថារដ្ឋាភិបាល​គ្រោង​​ពង្រីកផ្លូវជាតិលេខ ៣ ដែលជាផ្លូវ​ប្រវែង ២០២ គីឡូម៉ែត្រតភ្ជាប់ពីភ្នំ​ពេញ​ ទៅ​ខេត្ត​កំ​ពត លោកបាន​គិត​ថា​វា​ជា​ឱ​កាស​មិន​អាច​រំ​លង​បាន​ដែល​​​​លោក​ត្រូវ​ចាប់​យក​ដើម្បី​បង្កើនទ្រព្យ​សម្បត្តិ។ចាប់​ផ្តើម​​ពី​ដើមទុនតិចតួច និងមិន​សូវ​មាន​​បទ​ពិសោធក្នុងវិស័យដីធ្លី លោក ច័ន្ទ​ថ្លា បានសម្រេច​ចូល​ទុន ​ជា​មួយ​មិត្តភ័ក្ត  ហើយ​បណ្តាក់ទុនរួមគ្នាក្នុង​ទឹក​ប្រាក់​ចំ​នួន​ ១៤,០០០ ដុល្លារដើម្បីទិញដីទំហំ ២,៥០០ ម៉ែត្រការ៉េនៅភូមិ​ព្រៃទទឹង ចុះ​ពី​ផ្លូវ​ជាតិលេខ៣ ប្រ​ហែល​ ៥០០ ម៉ែត្រ។តម្លៃដីបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់នា​ពេល​នោះ​ ដីដែលក្រុម​លោក​ ច័ន្ទ​ថ្លា​ បានទិញមិន​ទាន់​មាន​តម្លៃ​ខ្ពស់​ទេ។ វា​ត្រូវបានព័ទ្ធជុំវិញដោយវាលស្រែ ហើយអាចធ្វើ​ដំណើរចូល​​បានតែតាមផ្លូវតូច​ ដោយសារតែតម្លៃលក់មានត្រឹមតែ ៥ ឬ​ ៦ ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ លោក ច័ន្ទថ្លា សង្ឃឹមថាដីដែល​លោក​ទិញ​នឹងកើនឡើងទ្វេដងក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ។ប៉ុន្តែសំណាងបានមកដល់ឆាប់ជាងអ្វីដែលគាត់បានរំពឹងទុក។ ពីរបីខែបន្ទាប់ពីការទិញនេះ រដ្ឋាភិបាល បានប្រកាសជាផ្លូវការនូវផែនការដើម្បីជួសជុលនិងពង្រីកផ្លូវជាតិលេខ៣ ។ តម្លៃដីធ្លីនៅជុំវិញផ្លូវធំបានហក់ឡើងស្ទើ​រ​តែ​មួយ​ប៉​ប្រិច​ភ្នែក​​ រួមទាំងដីទំហំ ២,៥០០ ម៉ែត្រការ៉េរបស់លោក ច័ន្ទថ្លា​។លោក​ថ្លែង​ថា​៖​«​​យើងបានលក់ដីនោះ​​វិញក្នុងតម្លៃ ១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក្នុង​រយៈ​ពេល​ត្រឹម​តែ បី​ខែ យើង​បាន​​ចំណេញជិត ២ ម៉ឺនដុល្លារ​ពីការទិញដី​លើកដំបូងរបស់យើង»។បន្ទាប់ពីបានឃើញភាពជោគជ័យនៃការបណ្តាក់ទុនលើកដំបូងរបស់ពួកគេ ក្រុម​ដៃ​គូ​របស់​លោក ច័ន្ទ​ថ្លា បានព្រមព្រៀងបន្ថែម​ការ​វិនិយោគដោយ​​ទិញដីទំហំធំ​ជាង​មុន​ក្នុង​តម្លៃ ៥ ម៉ឺនដុល្លារដែលមានទំហំរហូតដល់កន្លះហិកតា ហើយ​បន្ត​លក់​ចេញ​ និងទិញ​ចូល​បន្ថែម​រាល់​ពេល​មានឱ​កាស​ចំ​ណេញ។លោក​បន្ត​ថា​៖ ​«​យើងទិញដីធំជាងមុន នៅពេលយើងឃើញសក្តានុពល​។ បច្ចុប្បន្នក្រុមរបស់យើងមាន​ដី​ជិត ៥ ហិកតា។ ក្នុង​​តម្លៃដី​ប្រ​ហែល​ ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ​យើង​​មានលុយ​នៅ​ក្នុង​នោះ​ជិត​ ២ លានដុល្លារ [ភាគ​ហ៊ុន​ម្នាក់​មាន​លុយ​ប្រ​ហែល​ ២០ ម៉ឺន​ដុល្លារ​]»​។រឿងរ៉ាវនៃការបណ្តាក់ទុនរកស៊ីរបស់ លោក​ច័ន្ទថ្លា​ ឆ្លុះបញ្ចាំងពីស្ថាន​ភាព​ដែល​បាន​ផ្លាស់​ប្រែ​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៣ ក្នុងរយៈពេល ៣ ឆ្នាំចុង​ក្រោយ​នេះ ដែល​ប្រ​ជា​ពល​រដ្ឋ និង​អ្នក​ជំ​នួញ​ដី​ធ្លី​ជា​ច្រើន​នាក់​បាន​ទទួល​​ប្រយោជន៍ពី​ការអភិវឌ្ឍ​នេះ។គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មកើនឡើងយោងតាម លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អេស៊ា រៀលអ៊ីស្ទេត មានប្រសាសន៍ថា អចលនទ្រព្យនៅតាមបណ្តោយ​ផ្លូវជាតិលេខ ៣ បានកើនឡើងខ្លាំង នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈផ្លូវជាតិមួយនេះមានចំនួនគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មកើនឡើងច្រើន។លោកថាចម្ងាយផ្លូវជាតិលេខ៣ គឺវែង ដូច្នេះការផ្លាស់ប្តូរតម្លៃដីអាចត្រូវបានគេគិតតាមចន្លោះផ្លូវនីមួយៗ ដូចជា ចាប់ពីចោមចៅ រហូតដល់ ស្ពានកំពង់ទួល ដែល​ជា​ព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ តម្លៃដីសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មមានចំនួន ២០០ ដុល្លារទៅ ៤០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។លោក គង់ ថ្លែងបន្តថា ចាប់ពីស្ពានកំពង់ទួលទៅដល់អង់តាសោម ដែលស័ក្តិសមចំពោះឧស្សាហកម្ម តម្លៃដីមានតម្លៃក្នុងរង្វង់ ២០ ទៅ ៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងចាប់ពីអង់តាសោម ដល់បែកគុស និងទៅដល់ស្ថានីយ៍រថភ្លើងខេត្តកំពត តម្លៃដីមានក្នុងរង្វង់ ១០ ដុល្លារ ទៅ ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោកបន្តថា៖«ហេដ្ឋារចនាសម្ព័ន្ធដែល​ស្ថិតក្នុងការសាងសង់​កំពុងជំរុញ​តម្លៃដីឲ្យកើនឡើងផងដែរ សម្រាប់ ២ ឆ្នាំចុងក្រោយនេះ។ តម្លៃដីតាមបណ្តោយផ្លូវជាតិលេខ ៣ កើនប្រមាណជា ១០ ភាគរយ រៀងរាល់ឆ្នាំ។ ផ្លូវជាតិលេខ៣ គឺតភ្ចាប់ពីភ្នំពេញទៅកាន់គោលដៅទេសចរណ៍ខេត្តកំពត និងកំពង់ផែសមុទ្រទឹកជ្រៅ»។លោក គង់បន្តថាការស្ថាបនាផ្លូវជាតិលេខ៣ ឡើងវិញនេះធ្វើឲ្យមានគម្រោងសំណង់អចលនទ្រព្យកើនឡើងច្រើនដូចជាសំណង់ផ្ទះល្វែង បុរី ឧស្សាហកម្ម រោងចក្រ និងឃ្លាំង។  ក្នុងពេលអនាគត លោក គង់ថា ខេត្តកំពតនឹងក្លាយជា សួនឧស្សាហកម្ម ដូច្នេះតម្លៃដីនឹងកើនឡើងបន្តទៀត ដូច្នេះហើយដីនៅខេត្តកំពតប្រាកដជាមានសក្តានុពលសម្រាប់ឧស្សាហកម្ម។ផ្លូវជាតិលេខ ៣ ជាផ្លូវដឹកជញ្ជូនដ៏សំខាន់យ៉ាងណាមិញ លោក ស៊ន សៀប អគ្គនាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានឲ្យដឹងថា ផ្លូវជាតិលេខ៣ គឺតភ្ចាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លូវដែលមានសក្តានុពលសម្រាប់ឧស្សាហកម្ម និងដឹកជញ្ជូន។ លោកបន្តថា ផ្លូវជាតិលេខ៣ នឹងជំនួសឲ្យផ្លូវជាតិលេខ៤ សម្រាប់ដឹកជញ្ជូនទំនិញ ទៅកាន់កំពង់ផែទឹកជ្រៅ នៅពេលដែលផ្លូវនេះសាងសង់ចប់ជាស្ថាពរ។  វានឹងមានរោងចក្រ ឃ្លាំងទំនិញទៅសាងសង់នៅតាមបណ្តោយផ្លូវជាតិលេខ៣នេះ។លោក សៀបថា៖«បើសិនជាយើងមើលពីការអភិវឌ្ឍនៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា រាល់រោងចក្រសហគ្រាស ឧស្សាហកម្មថ្មីៗទាំងអស់ត្រូវចាប់សាងសង់នៅលើផ្លូវក្រវាត់ក្រុងទី ៣»។លោកបន្តថាជាធម្មតា តម្លៃដី សម្រាប់រោងចក្រ ឧស្សាហកម្មនៅកម្ពុជា គឺនៅទាបនៅឡើយ បើប្រៀបធៀបទៅនឹងគម្រោងលំនៅដ្ឋានប៉ុន្តែនៅពេលមានរោងចក្រ សហគ្រាសកើតឡើងច្រើន គម្រោងលំនៅដ្ឋាននឹងចូលទៅកាន់ទីនោះដែរ ដើម្បីបម្រើដល់តម្រូវការ ទៅវិញទៅមករបស់គម្រោងវិនិយោគ។ បើប្រៀបធៀបតំបន់ផ្សេងៗក្រៅពីផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ ៣ ក៏មានរោងចក្រច្រើនផងដែរ។ផ្លូវជាតិលេខ៣ គឺជាផ្លូវល្បឿនលឿនមួយយ៉ាងសំខាន់នៅកម្ពុជា ជាមួយនឹងប្រវែង ២០២ គីឡូម៉ែត្រ វាតភ្ចាប់ទីក្រុងភ្នំពេញទៅកាន់ស្រុកវាលរិញ។ ផ្លូវជាតិលេខ៣ កំពុងត្រូវបានជួសជុល ប្រមាណ២០គីឡូ ម៉ែត្រដើម្បីប្រារព្ធពិ​ធី​បុណ្យសមុទ្រនៅខេត្តកំពតចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែធ្នូ ឆ្នាំ ២០១៩ និងទិវាជិះកង់អន្តរជាតិពីខេត្តកោះកុង មកខេត្តកែប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករាឆ្នាំ ២០២០។សម្រាប់ប្រជាជនសាមញ្ញដូចជាលោក អាន ច័ន្ទថ្លា ដែលបានឃើញដីធ្លីរបស់លោក​​មានការកើនឡើង តម្លៃក្នុងរយៈពេលខ្លី​​បែបនេះ លោក​មាន​សុទិដ្ឋិ​និយម​ថា រាល់​​កា​រអភិវឌ្ឍន៍តាមបណ្តោយផ្លូវធំ​ៗរបស់ ប្រទេសកម្ពុជានឹង​ផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។លោកបាននិយាយថា៖​«​​យើងអាចគេងលក់ស្រួលនៅពេលយប់ ហើយ​លែង​សូវ​​បារម្ភពីភាព​ស្មុគ្រ​ស្មាញ ក្នុង​ការងាររបស់យើងទៀត​ហើយ»។​លោក​បន្ត​ថា​៖​«​​យើងឃើញ​ភាព​វិជ្ជមាន​សម្រាប់​​អនាគតយើង​ទៅ​មុខ​ ពីព្រោះដីរបស់យើងផ្តល់ក្តីសង្ឃឹមដល់យើង»​៕ស្វែងរកអចលនទ្រព្យតាមបណ្តោយផ្លូវជាតិលេខ ៣  ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!អត្ថបទដោយ
OCIC នឹងបញ្ចប់ការសាងសង់ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ នៅឆ្នាំ២០២០
OCIC នឹងបញ្ចប់ការសាងសង់ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ នៅឆ្នាំ២០២០
June 7, 2022, 4:10 a.m.
ក្រុមហ៊ុន OCIC គ្រោងបើកដំណើរការផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ ក្នុងត្រីមាសទី ៤ ក្នុងឆ្នាំ២០២០ ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនមកកាន់ផ្សារទំនើបកាន់តែច្រើន បន្ទាប់ពីផ្សារបានបើកដំណើរជាគម្រោងដំបូងកាលពីខែមិថុនាកន្លងទៅនេះ។​ផ្សារទំនើបដំណាក់កាលទី២ របស់អូឡាំព្យាគ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួនក្នុងខែត្រីមាសទី២ ក្នុងឆ្នាំ២០២០ ហើយនឹងបើកដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ក្រោមការវិនិយោគ សាងសង់ដោយក្រុមហ៊ុនវិនិយោគ​ទុន​OCIC។​ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ នេះត្រូវបានសាងសង់ឡើងលើផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២,០០០ ម៉ែត្រការ៉េក្នុងមួយជាន់ៗ ឬស្មើប្រមាណជា ៨៤,០០០ ម៉ែត្រការ៉េសម្រាប់ជាន់សរុបទាំង៧។លោក សៅ ម៉ូណាស៊ី អ្នកគ្រប់គ្រងផ្នែកជួលផ្សារទំនើបអូឡាំព្យាបាន និយាយថាការបង្កើតឡើងនេះ គឺឈរលើតម្រូវការរបស់អតិថិជនជាចម្បង។ លើសពីនេះផ្សារទំនើបអូឡាំព្យាមានទីតាំងយុទ្ធសាស្ត្រដ៏ល្អ បំផុត ដែលនៅចំកណ្តាលទីក្រុង។លោក សៅ ម៉ូណាស៊ីមានប្រសាសន៏ថា៖«បន្ទាប់ពីការសាងសង់បញ្ចប់នោះផ្សារទំនើបអូឡាំព្យានឹងរំពឹងថានឹងអាចទាក់ទាញភ្ញៀវប្រចាំថ្ងៃប្រមាណពី ៤ ទៅ ៥ ម៉ឺននាក់»។លោកបានបន្តថា៖ «យើងមានផែនការពង្រីកចំណតយានយន្តហើយនឹងសាងសង់ស្ពានភា្ជប់ចំណត នោះចូលមកកាន់ផ្សារទំនើបអូឡាំព្យាតែម្តង។ ​ដោយទីក្រុងអូឡាំព្យាមានគម្រោងសាងសង់ផ្ទះ ពាណិជ្ជកម្មដែលបែរទៅទៅពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ។»នៅពេលដាក់ឲ្យដំណើរការផ្សារទំនើបអូឡាំព្យានឹងមានហាងសរុបសម្រាប់ជួលប្រមាណជា ២៥០ យូនីត ខណៈបច្ចុប្បន្នមានត្រឹម ១០០ យូនីត។ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ ថ្មីនេះនឹងមានរោងកុនសម្រាប់ក្រុមគ្រួសារ មានហាងអាហារ ហាងសំលៀកបំពាក់ ហាងអេឡិចត្រូ និច អាងហែលទឹកលើអាកាសដែលមានទេសភាពស្រស់ស្អាត ហើយអាចមើលឃើញកីទ្បដ្ឋានជាតិ​អូទ្បាំពិក ជាពិសេសក្លឹបហាត់ប្រាណ កន្លែងលេងកីទ្បា សួនច្បារ ស្ពានកញ្ចក់លើអាកាស និងការរចនានានាទាក់ទាញជាច្រើនបន្ថែមទៀត។ក្រៅពីកន្លែងកម្សាន្តជាច្រើនផ្សារទំនើបក៏មានសណ្ឋាគារលំដាប់ផ្កាយប្រាំ និងអគារការិយាល័យប្រណិតកម្រិតA ​ដែលមិនធ្លាប់មានពីពេលកន្លងមកនៅក្នុងប្រទេសកម្ពុជា។គួរំលឹកផងដែរថាផ្សារទំនើបអូឡាំព្យាគឺព័ទ្ធជុំវិញដោយអគារ ៥៣ ជាន់ សណ្ឋាគារ ៣៨ ជាន់ និងអគារលំនៅដ្ឋាន បន្ថែមជាមួយនឹងស្ពានអាកាសថ្មើរជើងភ្ជាប់ចូលមកក្នុងផ្សារ ដែលមិនធ្លាប់មានពីមុនមក ខណៈផ្សារទំនើបនេះស្ថិតក្នុងទីតាំងដ៏មានសក្តានុពលក្នុងរាជធានីភ្នំពេញ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ក្រសួង​សាធារណៈ​ការ៖​ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ អាចបញ្ចប់មុនពេលកំណត់
ក្រសួង​សាធារណៈ​ការ៖​ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ អាចបញ្ចប់មុនពេលកំណត់
May 31, 2022, 9:34 a.m.
ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​៣​ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនចិននឹងត្រូវ​​រំពឹង​ថា​ នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក​ ដោយសារពេលនេះការស្ថាបនាបានសម្រេចលទ្ធផលប្រមាណ ៤០ ភាគរយហើយ។​​រាជរដ្ឋាភិបាលកម្ពុជាបាន​រំពឹង​ថាផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​៣នេះ​នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក​ ដោយសារមាន​ការជំរុញ​ពីសំណាក់​របស់​រដ្ឋាភិបាល​ ​និង​ពី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ដោយធ្វើ​យ៉ាង​ណា​ធ្វើ​ឱ្យ​បាន​លឿនតាម​ផែនការ​ ឬមុន​ផែនការ​។ នេះបើតាមអ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ គង់​ វិមាន ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក កាលពីពេល​ថ្មីៗនេះ។លោកបានឱ្យដឹងបន្តថា គម្រោង​ផ្លូវក្រវ៉ាត់ក្រុងទី៣​នេះ​ ត្រូវបានចំណាយ​ថវិកា​សរុប​ប្រមាណ​ ២៧៣ លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ការបោសសម្អាត​មីន​និ​ងយុទ្ធភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ ពន្ធ​ និង​សួយសារអាករ​ ហើយសម្រាប់ការស្ថាបនា​នឹង​ប្រើ​រយៈពេល ៤២ ខែ​ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ឆ្នាំ២០២១​។គួរបញ្ជាក់ផងដែរថាផ្លូវក្រ​វ៉ាត់​ក្រុង​ទី៣​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​ ១៤​ ខែមករា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកអគ្គ​រដ្ឋ​ ទូត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ ផ្លូវនេះ​មាន​ប្រវែង​ជាង​ ៥០ គីឡូម៉ែត្រ​​ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ​ណ៍ក្នុង​ទីក្រុង​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ផ្ទៃក្នុង​សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន និងអាចកាត់បន្ថយរយៈពេលក្នុងការធ្វើដំណើរផងដែរ៕ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ។
​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍ខ្នាត​ធំ​ទី ៥ នៅកម្ពុជាតម្លៃជាង ១០០ លានដុល្លារដាក់ឱ្យដំណើរការជាផ្លូវការ
​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍ខ្នាត​ធំ​ទី ៥ នៅកម្ពុជាតម្លៃជាង ១០០ លានដុល្លារដាក់ឱ្យដំណើរការជាផ្លូវការ
June 5, 2022, 3:41 p.m.
​រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាតម្លៃប្រមាណ១១០លានដុល្លារសហរដ្ឋអាមេរិកត្រូវដាក់សម្ពោធឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាដែលសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃនេះជារបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០ តោនក្នុងមួយថ្ងៃស្មើនឹងជិត ១ លានតោនក្នុងមួយឆ្នាំ។វត្តមានរោងចក្រស៊ីម៉ង់ថៃប៊ុនរ៉ុង បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥ នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥ នាក់។ ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរបានជាច្រើននាក់ហើយនោះ ក្រុមហ៊ុនត្រូវបង់ថ្លៃសួសារថ្មកំបោរចូលរដ្ឋប្រមាណ ៦៨ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិតប្រាក់ចំណូលពន្ធអាករ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀតនោះឡើយ។ជាមួយនឹង​កំណើន​នៃ​វិស័យ​សំណង់ និង​អចល​ទ្រព្យ​កើន​ស្ទុះ​ខ្លាំង​នៅ​ប្រទេស​កម្ពុជារយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហេតុនេះ​ធ្វើ​ឲ្យ​តម្រូវការ​ស៊ីម៉ង់ត៍​នៅ​លើ​ទីផ្សារ​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺថា​កន្លង​មក​រាល់​ការ​ផ្គត់ផ្គង់​ស៊ីម៉ង់ត៍​ជា​ច្រើន​ប្រភេទ​នៅ​ទីផ្សារ​កម្ពុជាគឺជា​ការ​នាំ​ចូល​ពី​បណ្តា​ប្រទេស​នានា​។យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដែលបានបង្ហាញឡើង ក្នុងពិធីដាក់សម្ពោធឱ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ របស់ក្រុមហ៊ុនថៃប៊ុនរ៉ុងបានបង្ហាញ​ឱ្យដឹងថាគិតមកដល់ចុងឆ្នាំ២០១៩នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍​ធំៗចំនួន៥នៅកម្ពុជា មានទុនសរុបវិនិយោគ ៨០០ លានដុល្លារ​ដែលអាចផលិតស៊ីស៊ីម៉ង់តិ៍ជិត ៨​ លានតោនក្នុងឆ្នាំ និង​អាច​ផ្តល់ការងារជូនប្រជាពលរដ្ឋបានជាង២,៧០០នាក់ ។របាយការណ៍ដដែលឱ្យដឹងទៀតថា កន្លងមកនៅឆ្នាំ២០១៧  និង២០១៨ កម្ពុជាសម្រេចបាននូវ​ការផ្គត់ផ្គង់ស៊ីម៉ង់តិ៍បានតាមសេចក្តី​ត្រូវការ​ទាំងស្រុង ប៉ុន្តែដោយសារកំណើននៃការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា បានកើនឡើងយ៉ាង​គំហុក ក្នុងរយៈកាលឆ្នាំ២០១៨ និង២០១៩ ចុងក្រោយនេះ បានធ្វើឱ្យស៊ីម៉ង់តិ៍​ក្នុង​ស្រុក​មិនអាច​ផ្គត់ផ្គង់​តាម​តម្រូវការទីផ្សារ ធ្វើឱ្យមានការនាំចូល​ស៊ីម៉ង​ពីក្រៅប្រទេសក្នុងបរិមាណ​តិចតួច ដើម្បីបង្គ្រប់តម្រូវការក្នុងស្រុក៕ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!
អ្នកជំនាញ៖ ការខ្ចីលុយធនាគារទៅបង់រំលស់ដីឡូត៍ទុកចោលអាច​ប្រឈមហានិភ័យខ្ពស់
អ្នកជំនាញ៖ ការខ្ចីលុយធនាគារទៅបង់រំលស់ដីឡូត៍ទុកចោលអាច​ប្រឈមហានិភ័យខ្ពស់
May 20, 2022, 9:19 p.m.
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះសកម្មភាព​ពុះ​ដី​ឡូត៍​​បាន​បន្ត​រីករាល​ដាល​​ខ្លាំង​​ឡើងៗ​​នៅតំបន់ជាយក្រុង និងតាមបណ្តាខេត្តជាច្រើន ​ហើយ​សកម្មភាព​ពុះដីឡូត៍ទាំងនោះទៀតសោធកំពុងតែ​ធ្វើ​ការ​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង និង​ក៏​មាន​តម្រូវការ​ទិញ​ច្រើន​ទៀត​ផងដែរ។ស្របពេល​ចលនា​នៃ​ការទិញ​ដីឡូត៍ និង​ពុះ​ដីឡូត៍​លក់​កើតមាន​ស្ទើរ​គ្រប់​ទីកន្លែងបែបនេះ បានជំរុញឱ្យ​ប្រជាពលរដ្ឋមួយចំនួនសម្រេចចិត្តទាំងប្រថុយប្រថាន ដោយមិនបានស្វែង​យល់​ពីគម្រោងអភិវឌ្ឍន៍ ដីឡូតិ៍បានច្បាស់ ហើយទៅខ្ចីពីធនាគារទៅបង់រំលោះដីឡូតិ៍អាចនឹងមានហានិភ័យនៅថ្ងៃក្រោយ។ទន្ទឹមសកម្មភាព​នៃ​ការវិនិយោគ​នេះ ឧកញ៉ាសៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group និងជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បង្ហាញក្តីព្រួយ​បារម្ភ ​ខណៈប្រជាពលរដ្ឋខ្មែរភាគច្រើន កំពុងចាប់អារម្មណ៍សន្សំលុយ ឬខ្ចីបុលបង់រំលស់ក្នុងរូបភាពផ្សេងៗ សម្រាប់ធ្វើការទិញដូរដីធ្លី ហើយទុកចោលដោយមិនព្រមវិនិយោគលើអាជីវកម្ម​ណា​មួយនោះ។លោកបានផ្តល់អនុសាសន៍ថា ចំពោះអ្នកមានសមត្ថភាពនិងធនធានស្រាប់ ហើយចង់ទិញ​អចលនទ្រព្យដែលអាច​ទាញយកផលចំណេញ​ពីអចលនទ្រព្យនោះបាន លោកលើកទឹកចិត្ត​ឱ្យខ្ចីធនាគារបង់រំលោះអចលនទ្រព្យនោះ  ព្រោះម្ចាស់អាជីវកម្មអាចមានប្រាក់ចំណេញពីការជួល ដើម្បីបង់រំលោះជាមួយធនាគារស្រាប់។ប៉ុន្តែសម្រាប់ អ្នកដែលមិនមានធនធាន ហើយទៅខ្ចីបុលពីធនាគារមកបង់រំលោះដីឡូត៍បែរជា​ទុក​ដីនោះ​ចោល​មិនព្រមអភិវឌ្ឍន៍ដើម្បីទាញប្រយោជន៍ពីដីនោះ លោកថាមិនគួរខ្ចីបុលធនាគារនោះ​ឡើយ ព្រោះអ្នកទិញអាចប្រឈមនឹងបញ្ហាសាច់ប្រាក់បង់រំលោះមានរយៈពេល​វែង ខណៈម្ចាស់​ដីឡូតិ៍មិនបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះឱ្យបានគ្រប់គ្រាន់នៅឡើយ។ម្យ៉ាងទៀតលោកពន្យល់ទៀតថា៖«ដោយសារតែ​ចង់​ពុះ​ដីឡូត៍​លក់បាន​ច្រើន និង​យកចំណេញ អ្នកវិនិយោគ​ពុះ​ដីឡូត៍​លក់មួយចំនួន​តែងតែ​ឳ្យ​អតិថិជន បង់ប្រាក់​នៅ​ក្រុមហ៊ុន​របស់ខ្លួន ដោយ​គ្មាន​ការប្រាក់។ លោកចាត់ទុកថា នេះ​ជា​ចំណុច​ហានិភ័យ​មួយ ព្រោះ​ទី១ ការទូទាត់​បែបនេះ​មិនមាន​ច្បាប់​ណាមួយ​គ្រប់គ្រង​ឡើយ ទី២ ការបង់​រំ​លោះ​បែបនេះ ក្រុមហ៊ុន​អាច​ប្រមូលបាន​ប្រាក់​ហើយ​រត់ និង​មិន​ទទួលខុសត្រូវ ម្យ៉ាង​ប្រ​ព័​ន្ឋ​បង់ប្រាក់​បែបនេះ ជាការ​ទូទាត់​ខុសច្បាប់»។នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានប្រកាស​ចាត់​ វិធានការ​ទៅ​លើ​​គម្រោង​ពុះ​ដី​ឡូត៍​លក់​ដែល​មិន​មាន​លិខិត​អនុញ្ញាត និង​ពង្រឹង​ការ​សាងសង់ គុណភាព និង​សុវត្ថិភាព​នៅ​ក្នុង​វិស័យ​សំណង់ នៅ​គ្រប់​ការដ្ឋាន​សំណង់​ទាំង​អស់ [ទាំងគម្រោងលំនៅដ្ឋាន និងគម្រោងដីឡូត៍] ដើម្បី​ធានា​​ការ​​អភិវឌ្ឍ​​វិស័យ​សំណង់​ប្រកប​ដោយ​ចីរភាព និងដើម្បីចៀសវាងការទិញលក់ដីឡូតិ៍ដែលខុសច្បាប់។ទោះយ៉ាងណាក៏ដោយ អ្នកជំនាញអចលនទ្រព្យ នៅតែដាស់តឿនទៅកាន់ពលរដ្ឋថា មុននឹងសម្រេចចិត្ត​ខ្ចីបុលធនាគារទៅទិញដីឡូត៍ ចាំបាច់គួរសិក្សាស្វែងយល់បន្ថែម អំពីឱកាស និងបញ្ហាប្រឈម ទៅថ្ងៃអនាគតខាងមុខ។ លើសពីនេះ ក៏​ត្រូវ​ពិនិត្យមើល​ទិដ្ឋភាព​ផ្លូវច្បាប់ ប្លង់កម្មសិទ្ធិត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធ ទិដ្ឋភាព​សង្គម និងទិដ្ឋភាព​សេដ្ឋកិច្ចប្រទេសជារឿងចាំបាច់៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជា ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ក្រសួងថាដំណើរការសាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុកំពុងជួបបញ្ហា​អាកាសធាតុ​​
ក្រសួងថាដំណើរការសាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុកំពុងជួបបញ្ហា​អាកាសធាតុ​​
May 20, 2022, 2:29 p.m.
​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ឯក​ឧត្ដម ​គង់ វិមាន ​ឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន​-ភ្នំពេញ​ព្រះសីហនុ​ ដែល​មាន​ប្រវែង​ ១៩០​គីឡូម៉ែត្រ​ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩ ​រហូត​មក​ដល់​ពេល​នេះ​ដំណើរ​ការ​សាងសង់​​សម្រេច​បាន​ ៦​ ភាគរយ​​ហើយ​។ឯក​ឧត្ដម ​គង់ វិមាន បានថ្លែងតាមរយៈការផ្សព្វផ្សាយពីសារព័ត៌មានក្នុងស្រុក បានឱ្យដឹងបន្ថែមថា​​ គិត​ត្រឹម​ខែ​ ឆ្នាំ​២០១៩ នេះ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​​​កំពុង​ដំណើរ​ការ​​បាន​ជាង​៦% លើ​ចម្ងាយ​​សរុប​ជាង​១៩០​​គីឡូម៉ែត្រ​ ។ លោកបន្តថា ថ្វី​ត្បិត​បាន​លទ្ធផល​ប៉ុណ្ណឹង​មែន​ តែ​ក្រុមហ៊ុន​ក៏​ពុង​សម្រុក​សាងសង់​​លូ ​ ស្ពាន ​បាន​ច្រើន​កន្លែង​ហើយ​ដែរ​​ ខណៈ​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ ដោយ​គណៈកម្មការ​ចម្រុះ​អន្តរ​ក្រសួង​ គឺ​បាន​ប្រហែល​៥០​% ​ហើយ​​ក្រុមហ៊ុន​បាន​ចែក​ចេញ​ជា​ ៤​ ផ្នែក​ ក្នុង​ការ​សាងសង់។​យ៉ាង​ណា​មិញ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនរូបនេះ ក៏បានឱ្យដឹងទៀតថា ​អំឡុង​សាង​សង់​​​​ក្រុមហ៊ុន​​បាន​​ជួប​នូវ​បញ្ហា​ជា​ច្រើន​ដែរ​ ​ដូច​ជា ​បញ្ហា​អាកាសធាតុ​​ ព្រោះ​ជា​រដូវវស្សា​ កត្តា​​ភូមិសាស្ត្រ ​ដែល​ឡើង​ចុះ​ភ្នំ​តាម​ជ្រលង​ដង​អូរ​ ស្ទឹង ​ជ្រលង​ភ្នំ ​និង​ការ​ផ្គត់​ផ្គង់​ថ្ម ​ខ្សាច់ ​ជាដើម។ លោកថា ដូច្នេះ​ការ​សាង​សង់​មិន​អាច​ពន្យារ​ពេល​ទេ ពោល​គឺ​​​នៅ​ដំណើរ​ការ​ធម្មតា​ តែ​យើង​ដឹង​ហើយ​នៅ​រដូវវស្សា​​មិន​អាច​ដំណើរ​ការ​បាន​លឿន​ទេ​​។គួរបញ្ជាក់ថា គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​ -​ ក្រុង​ព្រះសីហនុ ​មាន​ ប្រវែង​សរុប​ជាង ​១៩០ ​គីឡូ​ម៉ែត្រ​ត​ភ្ជាប់​ពី​ ភូមិ ​១ ​សង្កាត់ ​សំរោង​ក្រោម​ ខណ្ឌ​​ពោធិ៍ ​សែន ​ជ័យ ​រាជ​ធានី ​ភ្នំពេញ ​ដល់​ភូមិ ​១​សង្កាត់ ​​លេខ ​៣ ​ក្រុង​ព្រះសីហនុ។ ​ផ្លូវ​ ​នេះ​ឆ្លង​កាត់ ​រាជ​ធានី​ ភ្នំពេញ ​ប្រវែង ​៨.៣០ ​គីឡូ​ម៉ែត្រ ខេត្ត​កណ្ដាល​ ​ប្រវែង ​៩.១០​ គីឡូ​ម៉ែត្រ​ ខេត្ត​កំពង់​ស្ពឺ ​ប្រវែង ៨០.៨០ ​គីឡូម៉ែត្រ ខេត្ត​កោះ​កុង​ ប្រវែង ​១.៩២ គីឡូ​ម៉ែត្រ​ និង​ ខេត្ត​ ព្រះ សីហនុ ប្រវែង ​៨៩.៨៩ ​គីឡូម៉ែត្រ​ ​ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ ​ប្រមាណ​ជិត ​២ ពាន់ ​លាន​ដុល្លារ ​ និង​ ប្រើ​ប្រាស់​ថវិកា​​បដិភាគ ​ ដែល​ជា​ហិរញ្ញប្បទានឥត​សំណង ​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ​ប្រមាណ ​១៥០​ លាន​ដុល្លារ​។បន្ថែមពីនេះ ចិន​បាន​សន្យា ​​ជំរុញ​បញ្ចប់​គម្រោង​សាងសង់​ផ្លូវ​​ល្បឿន​លឿន​ភ្នំពេញ​ -​ ក្រុង​ព្រះសីហនុ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ត្រឹម​ ខែ​កញ្ញា ​ឆ្នាំ ​២០២២ ​ដើម្បី​ ត្រៀម​ដំណើរ​ការ​​ស្វាគមន៍ ​កិច្ច​ប្រជុំ ​ASEAN ​នៅ​ខេត្ត​​ព្រះសីហនុ ​ដែល​នឹង​ប្រព្រឹត្តិ ទៅ​នា​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ខាង​មុខ​នេះ ​។​ការ​សន្យា ​នេះ ​ខណៈ ​ដែល​ឯកឧត្ដម​ ​ទេស​រដ្ឋមន្ត្រី ​ស៊ុន ចាន់​ថុល បាន​បន្ត ​ដឹក​នាំ ​គណៈប្រតិភូ ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ពិភាក្សា​ការងារ ​ជាមួយ ​លោក​ Wen Gang អនុប្រធាន ​ក្រុមហ៊ុន​គមនាគមន៍ ​និង​សំណង់ ​ចិន​ CCCC​ (China Communications Construction Company Limited) ​នៅ​ក្នុង​ទី​ក្រសួង​ ប៉េ ​កាំង ​ប្រទេស​ចិន ​កាល​ពេល​ថ្មី​​ៗ​កន្លង​មក​៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ក្រុមហ៊ុន Realestate.com.kh ទើបបន្ថែមមុខងារថ្មីចំនួនពីរនៅលើកម្មវីធីទូរស័ព្ទរបស់ខ្លួនដើម្បីបង្កើន ភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ
ក្រុមហ៊ុន Realestate.com.kh ទើបបន្ថែមមុខងារថ្មីចំនួនពីរនៅលើកម្មវីធីទូរស័ព្ទរបស់ខ្លួនដើម្បីបង្កើន ភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ
June 7, 2022, 4:15 a.m.
ក្រុមហ៊ុន Realestate.com.kh កាលពីពេលថ្មីៗនេះបានដាក់ឲ្យដំណើរការនូវមុខងារថ្មីចំនួនពីរនៅលើកម្មវិធីទូរស័ព្ទរបស់ខ្លួន។ មុខងារថ្មីទំាងពីរនេះអាចប្រើប្រាស់បានទាំងនៅលើគេហទំព័ររបស់ក្រុមហ៊ុន​ និង កម្មវិធីនៅលើទូរស័ព្ទដៃ។ ការបន្ថែមនូវមុខងារថ្មីនេះគឺដើម្បីជួយបង្កើនភាពងាយស្រួលទៅដល់អតិថិជនក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់ក្នុងការស្វែងរកអចលនទ្រព្យ។ក្រុមហ៊ុន Realestate.com.kh គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកទីផ្សារសម្រាប់វិស័យអចលនទ្រព្យ។ ដើម្បីអាចគ្រប់គ្រងដំណែងជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកទីផ្សារសម្រាប់វិស័យអចលនទ្រព្យដែលល្អជាងគេបំផុតនោះ ការខិតខំប្រឹងប្រែងនេះគឺជាអាទិភាពចំបងមួយរបស់ក្រុមហ៊ុនក្នុងការបន្ដការអភិវឌ្ឍន៍ និង នាំយកមកនូវមុខងារថ្មីៗដើម្បីផ្ដល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏ល្អឥតខ្ជោះចំពោះការស្វែងរកអចលនទ្រព្យ។កម្មវិធីប្រើប្រាស់លើទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh អាចទាញយកបានតាមបណ្ដាញភ្ជាប់នេះ សម្រាប់ iOS និង Android.មុខងារថ្មីឈានមុខគេចំនួនពីរដែលបម្រើឲ្យទីផ្សារអចលនទ្រព្យមុខងារថ្មីពីរដែលទើបតែត្រូវបានបន្ថែមនៅលើកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh ក៏ដូចជាគេហទំព័ររបស់ក្រុមហ៊ុនផងដែរនោះគឺ Direct Chat និង Home Finder។ ការបន្ថែមមុខងារថ្មីនេះគឺជាកិច្ចខំប្រឹងប្រែងចុងក្រោយរបស់ក្រុមហ៊ុន Realestate.com.kh ក្នុងការជួយធ្វើឲ្យប្រសើរឡើងចំពោះបទពិសោធន៍របស់អ្នកប្រើប្រាស់។លោក Tom O'Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ​ ៉៉យើងពិតជារំភើបខ្លាំងណាស់សម្រាប់ការដាក់ឲ្យដំណើរការនៃមុខងារថ្មីទាំងពីរនេះ។ ខ្ញុំជឿជាក់ថាមុខងារថ្មីទាំងពីរនេះនឹងផ្ដល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីមួយចំពោះការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ​វាគឺជាអទិភាពរបស់យើងក្នុងការនាំយកមកនូវផលិតផល និង សេវាកម្មល្អៗទៅកាន់អតិថិជនរបស់យើង និង អ្នកស្វែងរកអចលនទ្រព្យទាំងអស់។"មុខងារ​ Direct ChatDirect Chat គឺជាមុខងារថ្មីមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចជជែក (chat) ឬ ចាប់ផ្ដើមសន្ទនាជាមួយភ្នាក់ងារលក់ ឬ ជួលអចលនទ្រព្យនៅលើកម្មវិធីទូរស័ព្ទ ឬ គេហទំព័រដោយផ្ទាល់។ វាមានដំណើរការដូចគ្នាជាមួយកម្មវិធី WhatsApp អញ្ចឹងដែរ។ អ្នកអាចចុះឈ្មោះជាអ្នកប្រើប្រាស់ធម្មតាដើម្បីប្រើប្រាស់វាសម្រាប់ស្វែងរកអចលនទ្រព្យ ឬផ្ទះថ្មីរបស់អ្នក ឬអ្នកអាចចុះឈ្មោះជាភ្នាក់ងារអចលនទ្រព្យដើម្បីទំនាក់ទំនងផ្ទាល់ជាមួយអ្នកដែលកំពុងស្វែងរកអចលនទ្រព្យ។ឧទាហរណ៍ អ្នកកំពុងស្វែងរកអចលនទ្រព្យ ដូចជា ខុនដូ ផ្ទះល្វែង ឬ ការិយាល័យ ឥឡូវនេះអ្នកអាចទំនាក់ទំនងដោយផ្ទាល់ (chat) ទៅកាន់ភ្នាក់ងារណាមួយ ដែលបានផ្សព្វផ្សាយអចលនទ្រព្យដែលអ្នកចាប់អារម្មណ៍ជាងគេបំផុត។អ្នកអាចសួរនាំព័ត៌មានបន្ថែមដែលអ្នកចង់ដឹងអំពីអចលនទ្រព្យទាំងអស់នោះ ហើយ ភ្នាក់ងារទាំងអស់នោះក៏អាចឆ្លើយតបមកអ្នកវិញភ្លាមៗផងដែរ។ អ្នកមិនចាំបាច់ហៅទូរស័ព្ទ ឬ ផ្ញើអ៊ីម៉ែលដូចមុនទៀតទេ។ កាន់តែពិសេសជាងនេះទៅទៀតមុខងារថ្មី (Direct Chat) ក៏អនុញ្ញាតឲ្យអ្នកផ្ញើជា រូបភាព ឯកសារ (Files) និង ព័ត៌មានអចលនទ្រព្យ (Listings) របស់អ្នកទៅកាន់អតិថិជនសក្ដានុពលផងដែរ។ អ្វីទាំំងអស់អាចធ្វើទៅបានតាមរយៈការចុចប៊ូតុងមួយ ឬ ពីរនៅលើទូរស័ព្ទដៃរបស់អ្នកជាការស្រេច។បន្ថែមពីនេះទៅទៀត មុខងារ Direct Chat ក៏មាននូវចំណុចពិសេសៗជាច្រើនទៀតដែលជួយឲ្យការទំនាក់ទំនងរបស់អ្នកកាន់តែល្អប្រសើរឡើង។ នៅផ្នែកខាងលើនៃផ្ទាំងកញ្ចក់ទូរស័ព្ទរបស់អ្នកអនុញ្ញាតឲ្យអ្នកដឹងអំពីស្ថានការណ៍ (status) របស់អ្នកនៅម្ខាងទៀត ថាតើនាង​ ឬ គាត់កំពុងតែប្រើប្រាស់កម្មវិធី នេះឬក៏អត់ (online or offline)។ ចំណុចពិសេសមួយទៀតគឺប្រសិនបើសាររបស់អ្នកត្រូវបានអាន នោះសញ្ញាគ្រីសពីរនឹងលិចឡើងនៅក្បែរសាររបស់អ្នក។ ចំណុចដែលកាន់តែពិសេសបំផុតសម្រាប់មុខងារថ្មីមួយនេះគឺ ការបកប្រែភាសាដោយស្វ័យប្រវត្ថិ (auto-translation)។ មុខងារនេះដំណើរការដូចគ្នាជាមួយកម្មវិធី WeChat ដែរ។ ប្រសិនបើអ្នកមានការបារម្មណ៍អំពីភាពមិនស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាបរទេសនោះ ចូរកុំបារម្មណ៍ មុខងារ​បកប្រែភាសាដោយស្វ័យប្រវត្ថិអាចជួយអ្នកបាន។ មុខងារនេះអនុញ្ញាតឲ្យអ្នកបកប្រែរវាងភាសា ខ្មែរ អង់គ្លេស និង ចិន។ មុខងារ Home Finderអ្នកអាចស្វែងរកឧបករណ៍ Home Finder នៅត្រង់ចំណុចក្រោមខាងស្ដាំដៃនៃផ្ទាំងកុំព្យូទ័រ ឬ ផ្ទំាងទំព័រដើមនៃកម្មវិធីលើទូរស័ព្ទរបស់អ្នក។មុខងារនេះអនុញ្ញាតឲ្យអ្នកដែលកំពុងស្វែងរកអចលនទ្រព្យអាចបំពេញនូវព័ត៌មានជាក់លាក់ទៅតាមតម្រូវការរបស់ពួកគេ។ បន្ទាប់ពីពួកគេបំពេញទម្រង់រួចរាល់ហើយនោះ ពួកគេនឹងត្រូវបានណែនាំឲ្យនូវភ្នាក់ងារល្អៗដែលអាចបំពេញនូវតម្រូវការរបស់ពួកគេបាន។មុខងារនេះជួយបង្កើតភាពងាយស្រួលសម្រាប់អ្នកស្វែងរកអចលនទ្រព្យ ដែលមានគោលបំណងស្វែងរកភ្នាក់ងារដែលគួរឲ្យទុកចិត្តបាន ហើយ ដើម្បីធានាបានថាពួកគេអាចមានឪកាសទៅពិនិត្យមើលអចលនទ្រព្យចុងក្រោយបំផុតដែលកំពុងដាក់ផ្សព្វផ្សាយនៅលើទីផ្សារ។ដើម្បីធ្វើឲ្យប្រាកដថាកម្មវិធីនេះនៅតែបង្កភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់នោះ មុខងារនេះអនុញ្ញាតឲ្យតែភ្នាក់ងារចំនួនបីប៉ុណ្ណោះចាប់យកឪកាសនេះគឺសំដៅទៅលើទម្រង់ដែលអ្នកបានបំពេញ។ ឪកាសនេះនឹងបាត់ទៅវិញនៅពេលមានភ្នាក់ងារចំនួនបីបានឆ្លើយតបទៅកាន់វា។ដូច្នេះអ្នកប្រើប្រាស់កម្មវិធីយើងទាំងអស់មិនចាំបាច់ចំណាយពេលវេលាខ្ជះខ្ជាយជាមួយភ្នាក់ងារជាច្រើនដ៏ទៃទៀតដែលព្យាយាម លក់ ឬ ជួលអចលនទ្រព្យរបស់ពួកគេនោះទេ។ហេតុអ្វីបានជាអ្នកគួរទាញយកកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh?កម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh គឺជាកម្មវិធីដែលមានប្រយោជន៍ និង ងាយស្រួលប្រើប្រាស់មួយសម្រាប់ការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ អ្នក​ប្រើប្រាស់ទាំងអស់ អាចស្វែងរកនូវអចលនទ្រព្យគ្រប់ប្រភេទទាំងអស់នៅកម្ពុជាដោយឥតគិតប្រាក់ ទំាំងការជួល និង ទិញ ជាមួយអចលនទ្រព្យច្រើនជាង ១៥០០០ កំពុងដាក់ផ្សាយនៅលើគេហទំព័រ Realestate.com.kh ដែលចំនួននេះគឺច្រើនជាងកម្មវិធីដ៏ទៃផ្សេងទៀត។ លោកអ្នកមិនចាំបាច់ធ្វើដំណើរទៅកន្លែងណាផ្សេងទៀតនោះទេ។ អ្វីគ្រប់យ៉ាងអាចធ្វើបានចេញពីបាទដៃរបស់អ្នកជាមួយកម្មវិធីទូរស័ព្ទសម្រាប់ការស្វែងរកអចលនទ្រព្យដែលល្អជាងគេនៅកម្ពុជា។ទាញយកកម្មវិធីទូរស័ព្ទឥឡូវនេះ នៅលើ iOS និង AndroidRealestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ៖
អ្នកជំនាញ៖​ ​គន្លឹះ ៣ ចំណុច ដើម្បី​វិនិយោគ​វិស័យ​អចលនទ្រព្យ​បានជោគជ័យ​
អ្នកជំនាញ៖​ ​គន្លឹះ ៣ ចំណុច ដើម្បី​វិនិយោគ​វិស័យ​អចលនទ្រព្យ​បានជោគជ័យ​
May 30, 2022, 11:16 p.m.
ទីផ្សារ​អចលនទ្រព្យ​កំពុងតែ​រីកចម្រើន​ខ្លាំង និង​មាន​ការចាប់​អា​ម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក និង​វិនិយោគិន​ពី​ក្រៅ​ស្រុក​។ វិស័យ​អចលនទ្រព្យក៏បាន​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​ជាច្រើនឲ្យ​ប្រឡូក​ចូលក្នុង​វិស័យ​នេះដែរ ហើយ​ចំណោម​នេះមាន​អ្នកខ្លះ​ក៏​ជោគជ័យ ហើយ​ខ្លះទៀតក៏​បរាជ័យក្នុង​រយៈពេល​ដ៏​ខ្លី​។​បរាជ័យ​ត្រូវបាន​ចាត់ទុកជា​បទពិសោធ​ន៍​ ចំណែក​ជោគជ័យក្នុង​វិស័យ​អចលនទ្រព្យ បាន​ក្លាយជា​ប្រធានបទ​មួយ​គួរ​ឲ្យ​ចាប់​អា​ម្មណ៍​បំផុត​។ ប៉ុន្តែ​សួរថា តើ​ភាពជោគជ័យ​កើតឡើង​ដោយសារ​កត្តា​អ្វីខ្លះ​?ពាក់ព័ន្ធការលើកឡើងនេះដែរ លោកឧកញ៉ា ចេង ខេង ​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល (CPL) ដ៏​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលរបស់​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​ផង​ដែរនោះបានលើកឡើងនា«​ពិព័រណ៍​អចលនទ្រព្យកម្ពុជាឆ្នាំ​២០១៩» កាលពីពេលថ្មីៗថា ការ​ចាប់ផ្តើម​ជីវិត​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ​មិនមែន​ជា​រឿង​ងាយស្រួល​ពេក​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​ជោគជ័យ​លើ​វិស័យ​នេះ​។ ទោះយ៉ាងណា អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជាដ៏​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​កម្ពុជា រូបនេះបានផ្តល់នៅគន្លឹះសំខាន់ៗចំនួន ៣ ដែលជាបទ​ពិសោធន៍ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យក្រុមហ៊ុនលោកអាចឈរជើងនៅក្នុង​វិស័យអចលនទ្រព្យ​មកដល់សព្វថ្ងៃនោះគឺ៖១.ធ្វើអ្វីគិតពីគុណភាពខ្ពស់នៅត្រង់ចំណុចនេះលោកថា នៅក្នុង​វិស័យ​អចលនទ្រព្យមាន​ផ្នែក​ជាច្រើនខុសៗគ្នា ហេតុនេះ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ គឺចាំបាច់ត្រូវ​គិត​ជាមុនគឺគុណភាពជាចម្បង ពិសេសរាល់ដំណើរ​ប្រតិបត្តិការ​ទៅលើ​ការទិញ លក់ ជួល​ និង​វាយ​តម្លៃ​អចលនទ្រព្យ​ដ៏​ស្ទាត់​ជំនាញ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យប្រកបដោយ​​ប្រសិទ្ធភាព ដើម្បីបញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខចំពោះអតិថិជន។ ​ហេតុនេះបើយើងរកស៊ីក្នុងវិស័យអចលនទ្រព្យគិត​ពីគុណភាពជាមុននោះ ទើបកសាងការទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្រប់ដៃគូអាជីវកម្មនានា។ ២.សេវាកម្មល្អមុខ​របរ​បម្រើ​សេវាកម្ម​អចលនទ្រព្យ​នេះ មិន​ចាំ​បាច់​ប្រើ​ដើមទុន​នោះ​ទេ សំខាន់​ត្រង់​ថា យើង​ស្រលាញ់​ការងារ​នេះ ធ្វើ​ចេញ​ពី​ចិត្ត ពី​បេះដូង អត់​ធ្មត់​តស៊ូ​ជាមួយ​ការងារ នោះ​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ លោក​ចង់​ប្រាប់​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​មក​ហើយ ដែល​មាន​លុយ​រាប់​លាន​ដុល្លារ រកស៊ី​ក្នុង​វិស័យ​នេះ​ទទួល​នូវ​ភាព​បរាជ័យ។ ដោយសារ​តែ​ពួកគេ​ទាំង​អស់​នោះ​ធ្វើ​តាម​គេ ឃើញ​គេ​បើក​អាជីវកម្ម​បម្រើ​សេវា​កម្ម​ដីធ្លីក៏​បើក​តាម​គេ ដោយ​មិន​បាន​សិក្សា​ច្បាស់​លាស់ ហើយ​ក៏​មិន​ដាក់​ចិត្ត​ធ្វើ​ចេញ​ពី​បេះដូង​ពិត​ប្រាកដ​ដែរ។លោកបញ្ជាក់ថា កាល​ពី​លោក​បើក​ជំនួញ​សេវាកម្ម​អចលន​ទ្រព្យ​មួយ​នេះ លោក​គ្មាន​លុយ គ្មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​ដោយសារ​ការ​ស្រលាញ់​ពេញ​ចិត្ត និង​ការ​តាំង​ចិត្ត​ខ្ពស់​របស់​គាត់ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុនលោកទទួល​បាន​ជោគជ័យ​មក​ដល់​ពេល​នេះ​។៣.ភាពជឿទុកចិត្តខ្ពស់មុខ​របរ​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ​នេះ លោក​ថាគឺ​មាន​ភាព​ផុយ​ស្រួយ​ណាស់។ យើង​ធ្វើការ​ជាមួយ​ចិត្ត​និង​ចិត្ត គេ​ចង់​បាន​អី យើង​បម្រើ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន ថែ​រក្សា​អតិថិជន កុំឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត បម្រើ​ឲ្យ​មាន​ប្រសិទ្ធភាព។ បើ​និយាយ​រឿង​ការងារ​រកស៊ី មុខ​ជំនួញ​ណាក៏​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដែរ ប៉ុន្តែ មុខ​ជំនួញ​អចលនទ្រព្យ លោក​គិត​ថា មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាង​គេ។ ដោយសារ​យើង​រក​ស៊ី​ក្នុង​វិស័យ​នេះ ភាគច្រើន​ទាក់ទង​តែ​ជាមួយ​អ្នក​ដែល​មាន​លុយ អ្នក​មាន​មុខមាត់​នៅ​ក្នុង​សង្គម។ ពួក​គាត់​ទាំង​នោះ ចង់​បាន​អ្វី​ដែល​ល្អ មាន​គុណភាព ដូច្នេះ យើង​ចាំបាច់ត្រូវផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជន។សរុបជារួមមកលោកថា បើសិនជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ប្រកាន់នៅគន្លឹះ ទាំង៣ចំណុច នោះនឹង​ទាក់ទាញ​ប្រជាប្រិយ​ភាព​ ការ​ជឿ​ទុកចិត្ត​ គាំទ្រ​ពីអ​តិថិ​ជន​ ដែលធ្វើ​អ្នកធ្វើ​ជំនួញ​ជោគជ័យ​មិនខានឡើយ៕ ស្វែងរកព័ត៌មានថ្មីៗ និង អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ក្រុមហ៊ុន Oxley Gem​ តែងតាំងអ្នកម៉ៅការថ្មីដើម្បីកាន់កាប់ការស្ថាបនាគម្រោងអភិវឌ្ឍន៍ចម្រុះសណ្ឋាគារ The Peak
ក្រុមហ៊ុន Oxley Gem​ តែងតាំងអ្នកម៉ៅការថ្មីដើម្បីកាន់កាប់ការស្ថាបនាគម្រោងអភិវឌ្ឍន៍ចម្រុះសណ្ឋាគារ The Peak
June 6, 2022, 5:02 p.m.
២៣ តុលា ២០១៩- ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ("Oxley Gem") ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចម្រុះ មានទីតាំងស្ថិតនៅផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ មានសេចក្តីសោមនស្សសូមប្រកាសជូនដំណឹងថា ក្រុមហ៊ុនអ្នកម៉ៅការថ្មីដ៏ធំមួយត្រូវបានតែងតាំងដើម្បីកាន់កាប់សំណង់និងបន្តដំណើរការសាងសង់សំណង់ដែលមានស្រាប់។ដោយហេតុថា យើងមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះរាជាណាចក្រកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ និង ជាវិនិយោគិននៃគម្រោងអភិវឌ្ឍន៍ The Peak នេះ ក្រុមហ៊ុន Oxley Gem បានចេញលិខិតបញ្ចប់កិច្ចសន្យាម៉ៅការសាងសង់ជាមួយក្រុមហ៊ុន Sino Great Wall International Engineering Co, Ltd (“ SINO”) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រួចហើយ ក្នុងបំណងអនុញ្ញាតឱ្យអ្នកម៉ៅការដ៏សំខាន់ដែលមានសមត្ថភាព និងមានហិរញ្ញវត្ថុអាចបន្តការស្ថាបនាគម្រោងនេះដោយរលូន ដោយមិនមានការបញ្ឈប់ការងារសាងសង់ឡើយ។ នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ ក្រុមហ៊ុន Oxley Gem ដែលបានសំរេចអនុវត្តបន្ទាប់ពីការខិតខំរួមគ្នាក្នុងការជួយក្រុមហ៊ុន SINO ប៉ុន្តែក្រុមហ៊ុន SINO មិនបានបង្ហាញលទ្ធផលប្រតិកម្មតបមកវិញគួរឱ្យកត់សម្គាល់ទេ។ ក្នុងករណីដែលយើងសម្រេចធ្វើដូច្នេះ ក្រុមហ៊ុន Oxley Gem អាចធានាបានថា គ្មានការពន្យារពេលហួសហេតុពេកណាមួយ ត្រូវកើតឡើងខុសពីផែនការនៃការបញ្ចប់ការសាងសង់គម្រោងនេះ និងការប្រគល់ជូនដល់អតិថិជន ជូនដល់ដៃគូ និងវិនិយោគិនដែលមានកិត្យានុភាពរបស់យើងផ្ទុយពីកាលបរិច្ឆេទដែលបានចុះក្នុងកិច្ចព្រមព្រៀងឡើយ។បច្ចុប្បន្នយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនស៊ីណូដើម្បីធានា ថាបុគ្គលិកនិងអ្នកម៉ៅការរងទាំងអស់ទទួលបានប្រាក់ខែត្រឹមត្រូវសម្រាប់ការងារដែលបានធ្វើ។ ក្រុមហ៊ុន Oxley Gem នៅតែស្ថិតជាអាទិភាពខ្ពស់បំផុតក្នុងការការពារផលប្រយោជន៍របស់ភាគីរងគ្រោះពីផលប៉ះពាល់នានាបើមានជាអាទិ៍។ ជាមួយគ្នានេះក្រុមហ៊ុន Oxley Gem ក៏បានទទួលការបញ្ជាក់ថា ពីអ្នកម៉ៅការសំខាន់ថ្មីរបស់យើង ថានឹងត្រូវមកជួបជាមួយភាគីរងគ្រោះទាំងអស់ ដើម្បីពិនិត្យមើលវិសាលភាពការងាររបស់ពួកគេ និងចរចាកិច្ចសន្យាការងារថ្មីជាមួយពួកគេក្នុងកម្រិតល្អបំផុត។ក្នុងនាមក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ The Peak យើងខ្ញុំសូមបញ្ជាក់ថាគម្រោងនេះនឹងមិនឲ្យមានផលប៉ះពាល់ការងារ ដោយសារការបញ្ចប់ក្រុមហ៊ុន SINO និងការជំនួសដោយអ្នកម៉ៅការថ្មី ឡើយ។ ហេតុការណ៍ទាំងអស់ វានៅតែជាបេសកកម្មដ៏ខ្ពស់បំផុតរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការ ផ្តល់ជូនគម្រោងរបស់យើងប្រកបដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់បំផុត ក្នុងការរក្សានិងទទួលបានការពេញចិត្ត ដូចក្តីរំពឹងទុករបស់លោកអ្នកដដែល។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!