+855 92 92 1000
Logo

Recent Articles

Realestate.com.kh ទទួលសិទ្ធិកាន់កាប់ស្របច្បាប់លើគេហទំព័រ B2B Cambodia
Realestate.com.kh ទទួលសិទ្ធិកាន់កាប់ស្របច្បាប់លើគេហទំព័រ B2B Cambodia
June 6, 2022, 5:01 p.m.
កាលពីថ្មីៗនេះគេហទំព័រអចលនទ្រព្យលេខ១នៅកម្ពុជា Realestate.com.kh បានទទួលសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់គេហទំព័រ B2B Cambodia​ ដែលជាគេហទំព័រផ្ដល់ជូនប្រភពព័ត៌មានអនឡាញដ៏គួរឲ្យទុកចិត្តបំផុតសម្រាប់វិនិយោគិន ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងក្រុមហ៊ុនអន្ដរជាតិដែលមានបំណងចង់ពង្រីកប្រតិបត្តិការរបស់ខ្លួនមកក្នុងទីផ្សារប្រទេសកម្ពុជា។ជារៀងរាល់ថ្ងៃ គេហទំព័រ B2B Cambodia បានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់មកពីទូទាំងពិភព លោក មានដូចជា​៖ សហរដ្ឋអាមេរិច សឹង្ហបុរី ថៃ ម៉ាឡេស៊ី វៀតណាម អូស្រ្ដាលី និងជាពិសេសប្រទេសកម្ពុជា។លោក Thomas O'Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា៖ ការទិញយកគេហទំព័រ B2B Cambodia គឺជារឿងមួយដែលរំភើបព្រោះតម្លៃស្នូលរបស់ B2B Cambodia ស្របទៅនឹងតម្លៃស្នូលរបស់ក្រុមហ៊ុន Realestate.com.kh។ វាជួយបង្កើតតម្លាភាពនៅក្នុងទីផ្សារ បង្កភាពងាយស្រួលក្នុងការស្វែងយល់ពីឪកាសធ្វើជំនួញ និងជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យមាន ភាពប្រសើរឡើងផងដែរ។លោក O'Sullivan ក៏បានបន្ដថា៖ ពួកយើងបានធ្វើការជាមួយគេហទំព័រ B2B Cambodia ចំនួន៥ឆ្នាំមកហើយ ដូច្នេះការទិញយកគេហទំព័រមួយនេះគឺជាការសម្រេចចិត្តមួយដ៏ងាយស្រួលបំផុត។ ក្រុមហ៊ុនអន្ដរជាតិ និងបុគ្គលឯកជនជាច្រើនដែលកំពុងសម្លឹងមើលឳកាសបើកអាជីវកម្ម និង ផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកម្ពុជា ពួកគេប្រាកដណាស់ជាស្វែងរកទិញ ឬជួលផ្ទះសម្រាប់ស្នាក់នៅ និង ស្វែងរកអចលនទ្រព្យប្រភេទពាណិជ្ជកម្ម ដូចជា ការិយាល័យ ហាង ឬ អចលនទ្រព្យផ្សេង។”"ពួកយើងជឿជាក់ថា ការទទួលសិទ្ធិកាន់កាប់ស្របច្បាប់នេះនឹងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អតិថិជនរបស់យើងក្នុងការបង្កើនចំនួនអតិថិជនសក្ដានុពល ជាពិសេសតម្រូវការផ្សេងៗដែលទាក់ទងនឹងអចលនទ្រព្យពាណិជ្ជកម្ម ក៏ដូចជាសេវាកម្មផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យ រួមមានទូរគមនាគមន៍ ទីប្រឹក្សាធុរកិច្ច ច្បាប់ ធនាគារ ធានារ៉ាប់រង និងក្រុមហ៊ុនដឹកជញ្ជូនជាដើម។ ពួកយើងក៏ផ្ដល់ឲ្យក្រុមហ៊ុន​ និងបុគ្គលផ្សេងៗ នូវមគ្គុទ្ទេសក៍ច្បាស់លាស់ពីអាជីវកម្ម និងការរស់នៅក្នុងប្រទេសកម្ពុជា រួមមានព័ត៌មានទូទៅអំពីសាលារៀនឈានមុខគេមួយចំនួន ការណែនាំអំពីស្ថានទូត ឬស្ថានកុងស៊ុល និងជួយសម្របសម្រួលឪកាសការងារនៅក្នុងប្រទេសកម្ពុជាជាដើម" លោក O'Sullivan បានបញ្ជាក់បន្ថែម។ ការទិញយកគេហទំព័រ B2B Cambodia ដោយក្រុមហ៊ុន Realestate.com.kh ត្រូវបានសម្របសម្រួល ដោយក្រុមហ៊ុន Cambodian Investment Management (CIM)។លោក Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុន CIM បាននិយាយថា “គេហទំព័រ B2B Cambodia នូវតែជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់អ្នកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។”គេហទំព័រ B2B Cambodia ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១២ ក្នុងគោលបំណងជួយអ្នកជំនួញ វិយោគិន​ និងថ្នាក់គ្រប់គ្រងក្រុមហ៊ុនក្នុងការរៀបចំបង្កើត ឬគ្រប់គ្រងជំនួញរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ គេហទំព័រនេះផ្ដល់ជូននូវព័ត៌មានទូទៅ ការប្រមើមើលទីផ្សារ មគ្គុទ្ទេសក៍ណែនាំ និងបញ្ជីអាជីវកម្មដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។លោក Steve Noble និពន្ធនាយកនៃ គេហទំព័រ B2B Cambodia បាននិយាយថា៖ បច្ចុប្បន្នក្រុមការងាររបស់លោកបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យគេហទំព័រនេះកាន់តែមានភាពប្រសើរឡើងរួមនឹងការបញ្ចូលមាតិកាថ្មីៗដែលមានប្រយោជន៍សម្រាប់អ្នកអាន ជាពិសេសអ្នកដែលចង់ធ្វើជំនួញនៅក្នុងប្រទេសកម្ពុជា។លោកបានបន្ថែមថា "បើនិយាយអំពីផ្នែកបច្ចេកទេស យើងទទួលបានសម្មតិផលជោគជ័យជាច្រើន ទោះបីមានចំណុចខ្លះហាក់មិនទាន់បានចេញជារូបរាងក៏ពិតមែនប៉ុន្ដែពួកយើងមានផែនការយុទ្ធសាស្រ្ដដើម្បីសម្រេចបាន និងក្លាយជាធនធានដែលមិនអាចខ្វះបាន សម្រាប់អាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា។"B2B Cambodia បានដាក់ដំណើរការមុខងារជជែកដោយផ្ទាល់ ហើយមុខងារនេះបានបង្កើតការសន្ទាន ច្រើនជាង១០០រួចទៅហើយ ដែលការសន្ទនាទាំងនោះទាក់ទិននឹងការចុះបញ្ជីអាជីវកម្ម ពន្ធ សវនកម្ម ធនាគារ ហិរញ្ញវត្ថុ និងអចលនទ្រព្យជាដើម។លោកក៏បានបន្ថែមថា៖ "វាក៏ជារឿងសំខាន់សម្រាប់ពួកយើងក្នុងការស្ដាប់មតិរបស់អតិថិជន ដើម្បីយល់កាន់តែច្បាស់ពីអ្វីដែលសំខាន់សម្រាប់ពួកគេក្នុងការផ្ដល់ជូនព័ត៌មានសំខាន់ៗ នៅក្នុងបរិបទជំនួញដែលកំពុងមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សមួយនេះ។"ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ដាក់បញ្ចូលព័ត៌មានអាជីវកម្មរបស់អ្នកទៅក្នុងបញ្ជីអាជីវកម្មដែលកំពុងប្រត្តិបត្តិការក្នុងប្រទេសកម្ពុជារបស់គេហទំព័រ B2B Cambodia អ្នកអាចទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនរបស់ Realestate.com.kh ឬ ផ្ញើអ៊ីម៉ែលទៅកាន់លោកSteve Noble ដោយផ្ទាល់តាមរយៈអាសយដ្ឋាន steve.noble@b2b-cambodia.com។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
ហេតុអ្វីបានជាវិនិយោគិនកាន់តែច្រើនងាកមករកការអភិវឌ្ឍអាផាតមេនដែលមានទីធ្លាធំទូលាយ?
ហេតុអ្វីបានជាវិនិយោគិនកាន់តែច្រើនងាកមករកការអភិវឌ្ឍអាផាតមេនដែលមានទីធ្លាធំទូលាយ?
June 6, 2022, 5:01 p.m.
សុភមង្គលអាចកើតចេញពីកត្តាដ៏សាមញ្ញដែលមនុស្សជាច្រើនពុំសូវបានគិតដល់។ តួយ៉ាងដូចជា គ្រែគេងដ៏ធំទូលាយនិងមានផាសុកភាព​ ទីតាំងរំសាយអារម្មណ៍ផ្ទាល់ខ្លួនដែលមានភាពស្ងប់ស្ងាត់ ឬ ពន្លឺចែងចាំងដ៏ស្រាលស្រទន់របស់ព្រះអាទិត្យនាព្រឹកព្រលឹមជាដើម។ ក៏ប៉ុន្តែ អ្វីដែលមនុស្សភាគច្រើនប្រាថ្នាចង់បានបំផុតនោះគឺគេហដ្ឋានដែលផ្តល់នូវអារម្មណ៍កក់ក្តៅនិងសុភមង្គល។ទន្ទឹមគ្នានេះដែរ ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជាបានកំពុងរីកលូតលាស់ឥតឈប់ឈរ​ពីមួយឆ្នាំទៅមួយឆ្នាំ ស្តង់ដារលំនៅដ្ឋានដែលអតិថិជនទាមទារចង់បាន ក៏មានកម្រិតកាន់តែខ្ពស់ជាងមុនផងដែរ។ បន្ថែមលើកត្តាហេដ្ឋារចនាសម័្ពន្ធជុំវិញ ទីតាំងភូមិសាស្រ្ត និងរចនាបទទាន់សម័យ កត្តាគុណភាពគឺជាចំណុចទាមទារដ៏ចំបងរបស់់អតិថិជនដែលនាំឱ្យគុណភាពអាផាតមេននាពេលបច្ចុប្បន្នឈានទៅដល់កម្រិតថ្មីមួយទៀត។ គេហដ្ឋានប្រណីតដែលមានទីធ្លាធំទូលាយបានក្លាយជាលំនៅដ្ឋានក្នុងក្តីសុបិន្តរបស់ប្រជាជនកម្ពុជា ពិសេសអ្នករស់នៅក្នុងទីក្រុង។អាផាតមេនធំទូលាយនាំមកនូវបទពិសោធជីវិតដ៏ថ្មីសន្លាងទទួលបានបទពិសោធនៃការរស់នៅដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងគម្រោងខុនដូប្រណីត Prince International Plaza។ រីករាយជាមួយនឹងអាផាតមេនសម័យទំនើបពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ដែលនាំជីវិតលោកអ្នកឆ្ពោះទៅរកភាពសុខសាន្តនិងស៊ីវីល័យ។ យូនីតរបស់គម្រោង Prince International Plaza ផ្តល់ជូននូវទីធ្លាធំទូលាយរហូតដល់១៥៧ម៉ែត្រការ៉េ ការរចនាប្លង់ដ៏វៃឆ្លាតដែលផ្តោតសំខាន់លើមុខងារនៃបន្ទប់នីមួយៗក៏ដូចជារចនាសម្ព័ន្ធយូនីតទាំងមូល ព្រមទាំងការរចនាម៉ូដប្រកបដោយសោភ័ណភាពនិងមានផាសុកភាពខ្ពស់ ស័ក្តិសមសម្រាប់គ្រួសារដែលប្រាថ្នាចង់បានជីវិតរស់នៅប្រកបដោយគុណភាពនិងសុភមង្គល។លំនៅដ្ឋានប្រកបដោយសោភ័ណភាពក្រោកពីដំណេករៀងរាល់ព្រឹកដោយអារម្មណ៍ស្រស់ថ្លានិងស្រស់ស្រាយ ក្រោមពន្លឺព្រះអាទិត្យដ៏ស្រាលស្រទន់។ រីករាយជាមួយនឹងជីវិតគ្រួសារដ៏មានសុភមង្គល ទីធ្លាលំនៅដ្ឋានដ៏ធំទូលាយ ទេសភាពដ៏ស្រស់ត្រកាល ព្រមទាំងបរិយាកាសជុំវិញដ៏រស់រវើក។ ក្លាយជាម្ចាស់អាផាតមេនដ៏ធំទូលាយរបស់ Prince International Plaza នៅថ្ងៃនេះ!លំនៅដ្ឋានដែលនាំមកនូវភាពសុខដុមរមនាមិនថាគ្រួសារ ឬ គូស្វាមៃភរិយាថ្មី យូនីតអាផាតមេនដ៏ធំទូលាយរបស់ Prince International Plaza នឹងនាំមកនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បានសម្រាប់ការបើកទំព័រជីវិតថ្មីរបស់អ្នក។ជម្រើសអាផាតមេនបត់បែនខ្ពស់សម្រាប់តម្រូវការលោកអ្នកមិនថាលោកអ្នកចង់បានទីកន្លែងដ៏បរិសុទ្ធសម្រាប់ហាត់ប្រាណនាព្រឹកព្រលឹម សួនច្បារបរិសុទ្ធសម្រាប់កំសាន្តជាមួយបុត្រធីតា ឬទីតាំងឯកជនសម្រាប់បំពេញចំណង់ចំណូលចិត្តផ្ទាល់ខ្លួនឡើយ យូនីតនីមួយៗត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ដើម្បីបំពេញតាមរបៀបរស់នៅផ្ទាល់ខ្លួនរបស់អ្នក។នាពេលបច្ចុប្បន្ន អាផាតមេនដែលមានទីធ្លាធំទូលាយបានក្លាយជាជម្រើសដ៏ពេញនិយមរបស់អតិថិជន។ សូមកុំឱ្យឱកាសដ៏ពិសេសនេះរំលងផុតទៅឱ្យសោះ! គម្រោង Prince International Plaza ផ្តល់ជូននូវយូនីតច្រើនប្រភេទ ចាប់ពីស្ទូឌីយោទំហំ៥០ម៉ែត្រការ៉េ រហូតដល់អាផាតមេនបែបគ្រួសារទំហំ១៥៧ម៉ែត្រការ៉េ។ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖នីន កាំង+855 78 637 323+855 93 552 305nin.kang@realestate.com.khសួន ស៊ូម៉ី+855 77 241 285mey.soun@realestate.com.khប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖ចេង ហ៊ុយហុង+855 98 526 671cheng.huyhong@realestate.com.khស៊ុន ប៊ុនរតនៈ+855 17 884 161rattanak.sun@realestate.com.kh
ទិញផ្ទះក្នុង Borey Galaxy 11 ថ្ងៃនេះជាមួយការផ្ដល់ជូនពិសេស បញ្ចុះតម្លៃ៨ % គ្មានការប្រាក់ និងប្រាក់កក់
ទិញផ្ទះក្នុង Borey Galaxy 11 ថ្ងៃនេះជាមួយការផ្ដល់ជូនពិសេស បញ្ចុះតម្លៃ៨ % គ្មានការប្រាក់ និងប្រាក់កក់
May 19, 2022, 12:55 p.m.
បុរី Galaxy 11គឺជាគម្រោងថ្មីមួយដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរដែលកំពុងស្វែងរកទិញផ្ទះដែលមានទីតាំងល្អ និងសក្ដានុពលខ្លាំង។ ពោលគម្រោងបុរី Galaxy 11 មានទីតំាងស្ថិតនៅក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញជាតំបន់ដែលកំពុងមានសន្ទុះអភិវឌ្ឍខ្លំាងបំផុត គឺតំបន់ផ្លូវ៦០​ម៉ែត្រ ឬ មហាវិថីសម្ដេចតេជោ ហ៊ុន សែន។ផ្ដល់ជូនពិសេស បញ្ចុះតម្លៃ ៨% ភ្លាមៗ សម្រាប់ការទិញផ្ទះប្រភេទណាមួយក្នុងខែកុម្ភៈនេះជាមួយទីតាំងល្អ និងគុណភាពសំណង់រឹងមាំ គម្រោងបុរី Galaxy 11 ផ្ដល់ជូននូវគេហដ្ឋានប្រណីតមានតម្លៃ សមរម្យបំផុតជាមួយជម្រើសច្រើនប្រភេទសម្រាប់ប្រជាជនខ្មែរទូទៅ រួមមាន ផ្ទះអាជីវកម្ម វីឡាទោល និង វីឡាប្រណីត ដោយមានតម្លៃចាប់ផ្ដើមត្រឹម ៩ម៉ឺនដុល្លារប៉ុណ្ណោះជាមួយគម្រោងបង់ប្រាក់ងាយៗ ដោយគ្មានការប្រាក់ និងប្រាក់កក់ ហើយអ្វីដែលកាន់តែពិសេសនោះ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ៨% ភ្លាមសម្រាប់ការទិញប្រភេទផ្ទះណាមួយក្នុងខែកុម្ភៈនេះ។សម្រាប់អ្នកចាប់អារម្មណ៍ចង់ទិញ អាចធ្វើការបង់ប្រាក់ដំបូងចំនួន៣០​ភាគរយនៃតម្លៃផ្ទះ ហើយចំនួន៧០​ភាគរយដែលនៅសល់អាចបង់ជាប្រចាំខែរយៈពេល១៨ខែដោយគ្មានការប្រាក់។ អ្នកក៏អាចស្នើសុំកម្ចីទិញផ្ទះរយៈពេលរហូតទៅដល់២០ឆ្នាំជាមួយធនាគារដៃគូរបស់បុរីផ្ទាល់គឺធនាគារ Shinhan Bank។ អ្នកអាចខ្ចីរហូតទៅដល់ ៧០ ភាគរយនៃតម្លៃផ្ទះសរុបជាមួយអាត្រាការប្រាក់ ៤.៩៩ ភាគរយ។(ប្រភេទវីឡាប្រណីត)អំពីគម្រោង Galaxy 11(ប្រភេទវីឡាទោល)Borey Galaxy 11 គីជាគម្រោងបុរីថ្មីមួយនៅក្នុងរាជធានីភ្នំពេញដែលល្អបំផុតជាមួយការរចនាដ៏ល្អ ឥតខ្ជោះចាប់តាំងពីផ្ទះនីមួយៗរហូតទៅដល់បរិវេនខាងក្នុងបុរី និងមានការយកចិត្តទុកដាក់ខ្ពស់ អំពីផាសុកភាពរបស់អ្នករស់នៅក្នុងបុរីនេះ។ Borey Galaxy 11 ​មានទីតាំងស្ថិតនៅក្នុង ភូមិព្រែកជ្រៃ, សង្កាត់ស្ពានថ្ម, ខណ្ឌដង្កោ, រាជធានីភ្នំពេញ និងមានចម្ងាយត្រឹម ៥នាទីប៉ុណ្ណោះពី ផ្សារទំនើប Aeon Mall 3 ដែលជាផ្សារទំនើបរបស់ជប៉ុន។ Borey Galaxy 11 ក៏មានទីតាំងនៅជិតផ្សារទំនើប Chip Mong Mega Mall និង​ ផ្សារទំនើប Peng Huot Diamond Place ផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះ គម្រោងនេះស្ថិតនៅលើបណ្ដាយផ្លូវទៅកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី។គម្រោង Galaxy 11 លក់អស់បាន ៤០%ហើយ(ប្រភេទផ្ទះអាជីវកម្ម)គម្រោង Borey Galaxy 11 ត្រូវបានអភិវឌ្ឍនៅលើដីទំហំសរុបបីហិចតា មានផ្ទះសរុបទាំងអស់ចំនួន 150​ ខ្នង ដែលមានជាប្រភេទ ផ្ទះអាជីវកម្ម ផ្ទះវីឡាទោល និង វីឡាប្រណីត។ គម្រោង Borey Galaxy 11 គឺជាជម្រើសល្អបំផុតសម្រាប់គ្រួសារថ្មីថ្មោងដែល​ទើបរៀបការរួច ហើយចង់មានផ្ទះសម្បែងខ្លួនឯង ឬ​ ក្រុមគ្រួសារដែលជាអ្នកធ្វើការងារទាំងប្ដី និង ប្រពន្ធ ឬ អ្នកនៅលីវ ដែលធ្វើការនៅក្នុងតំបន់កណ្ដាលទីក្រុង ពីព្រោះគម្រោង Borey Galaxy 11 ស្ថិតនៅលើទីតាំងដែលអាចបង្ករ ភាពងាយស្រួលក្នុងការចូលមកកាន់ទីក្រុងដោយមិនចាំបាច់ចំណាយពេលច្រើន។ ម្យ៉ាងវិញទៀតវាក៏ជាគម្រោងដែលល្អមួយសម្រាប់វិនិយោគដែលអាចមានឪកាសចំណេញប្រាក់ខ្ពស់។ម្ចាស់គម្រោង Galaxy 11 យកចិត្តទុកដាក់ខ្ពស់ពីផាសុកភាព និងភាពស្រណុកសុខស្រួលរបស់អតិថិជនភាពស្រនុកសុខស្រួលរបស់អ្នករស់នៅក្នុងបុរី និងបរិយាកាសនៃការរស់នៅល្អ គីជាតម្លៃ និងអ្វីដែលមា្ចស់គម្រោង Borey Galaxy 11 ចង់ផ្ដល់ទៅឲ្យអ្នកទិញផ្ទះនៅក្នុងគម្រោងនេះ។ គម្រោង Borey Galaxy 11 ត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់បំផុត ដោយមានការដាក់បញ្ចូលនូវទីធ្លាបៃតង មានដូចជា សួនច្បារ ឧទ្យាន ទីធ្លាសាធារណៈ និងមានដាំដើមឈើនៅមុខផ្ទះនីមួយៗ និង នៅតាមផ្លូវធ្វើដំណើរនៅក្នុងបុរីទាំងមូល។អ្វីដែលកាន់តែពិសេសជាងនេះ នៅក្នុងគម្រោង Borey Galaxy 11 ទាំងមូលក៏មាននូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួន ដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ ចំណតរថយន្ដ ប្រព័ន្ធប្រកាសអាសន្នពេលមានអគ្គីភ័យ សន្ដិសុខ ២៤​ម៉ោង និង ម៉ាស៊ីនភ្លើង។Borey Galaxy 11 ត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែ មិថុនា ឆ្នាំ២០១៩។ គម្រោងទាំងមូលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៣។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
June 5, 2022, 5:20 p.m.
ខណៈនេះ​ ការងារទប់ស្កាត់ និងបង្ការការផ្ទុះឡើងនូវជំងឺរលាកសួតដែលចម្លងដោយវីរុស កូរូណាប្រភេទថ្មី (COVID-19) កំពុងស្ថិតក្នុងដំណាក់កាលក្ដៅគគុក។ ការពាក់ម៉ាស គឺជាវិធីបង្ការ ដ៏មានប្រសិទ្ធភាពបំផុតខណៈពេលនេះ។ ម្យ៉ាងវិញទៀតវាក៏អាចជួយបង្ការការឆ្លងជំងឺផ្ដាសាយ និងការចម្លងមេរោគផ្សេងៗបានផងដែរ។ប៉ុន្តែដោយសារតែការរាតត្បាតនៃជំងឺរលាកសួតនេះបន្តរីករាលដាល ហើយស្ថានភាពកាន់តែ យ៉ាប់យ៉ឺនទៅៗទៀតនោះ ជាហេតុបណ្ដាលឱ្យម៉ាស ដែលប្រើប្រាស់សម្រាប់ការពារបានក្លាយជា ធនធានដ៏ខ្វះខាតមួយ។ បន្ទាប់ពីទទួលបានព័ត៌មានមួយនេះរួចមក ក្រុមហ៊ុន អ&អេហ្វ កម្ពុជា បានចូលរួមចំណែកក្នុងការងារការពារ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរូណាប្រភេទថ្មីនេះ។ដើម្បីធានានូវសុវត្ថិភាព និងសុខភាពរបស់ប្រជាជនខ្មែរ និងចិនដែលរស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា នឹងរៀបចំកម្មវិធីសប្បុរស​ក្រោមប្រធានបទ “បង្ការការរាតត្បាតជំងឺ ចាប់ផ្ដើមពីយើង” ដោយការចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចិនដោយឥតគិតថ្លៃ។ក្រុមហ៊ុន អ&អេហ្វ កម្ពុជា នឹងរៀបចំស្តង់សម្រាប់ធ្វើជាទីតាំងចែកម៉ាស់នៅតាមអគារ ផ្នែកលក់លើមហាវិថីព្រះមុន្នីវង្ស អគារផ្នែកលក់នៃបុរី អ&អេហ្វ ដែលស្ថិតនៅលើមហាវិថី សម្ដេចតេជោ ហ៊ុនសែន និងនៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។លោកអ្នកគ្រាន់តែ ស្កេនបារកូដនៅនឹងកន្លែង ហើយចូលរួមលេងល្បែងអនឡាញតាម Facebook ងាយៗ​ដើម្បីឈ្នះម៉ាស់ និងកាដូដ៏អស្ចារ្យផ្សេងៗទៀត។ កម្មវិធីចែកម៉ាស់នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី24ដល់ថ្ងៃទី26 ខែកុម្ភៈ​ សម្រាប់បងប្អូនដែលមានតម្រូវការ​ សូមអញ្ជើញរួសរាន់មកទទួលយកម៉ាស់ដោយឥតគិតថ្លៃ។ខណៈពេលដែលស្ថានការណ៍ជំងឺរាតត្បាតកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំងនោះ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ក្រៅពីរៀបចំធ្វើការបង្ការ និងទប់ស្កាត់នៅក្នុងក្រុមហ៊ុនផ្ទាល់រួចរាល់ហើយនោះ ក្រុមហ៊ុនក៏នឹងចូលរួមចំណែកក្នុងការជួយទប់ស្កាត់ និងបង្ការជាសាធារណៈដោយសកម្មភាពជាក់ស្ដែងផងដែរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះទាំងអស់គ្នា។ ពួតដៃគ្នាជំនះឧបសគ្គ រួមគ្នាឆ្លងកាត់គ្រាលំបាកនេះ។ក្រុមហ៊ុន អ&អេហ្វ កម្ពុជា រក្សាគោលគំនិតដើម គឺបោះជំហានឆ្ពោះទៅមុខជានិច្ចដោយចូលរួមចំណែកជាកម្លាំងក្នុងការជួយទប់ស្កាត់ និងបង្ការជំងឺរាតត្បាតនេះតាមវិធីរបស់ខ្លួន។ កិច្ចការនេះបង្ហាញអំពីទំនួលខុសត្រូវ និងកាតព្វកិច្ចសង្គមរបស់ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ដើម្បីជាគំរូ និងផ្សព្វផ្សាយឱ្យសកលលោកបានយល់ពីស្មារតីដ៏សប្បុរស មួយនេះ។ភាពប៉ិនប្រសប់មិនធម្មតា បង្កើតភាពអស្ចារ្យដោយសារភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជាជាមួយនឹងភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាជន តម្រូវការនៃការរស់នៅដ៏ប្រសើរក៏មានការប្រែប្រួលថែមមួយកម្រិតទៀតផងដែរ។ ក្រុមហ៊ុន អ&អេហ្វ កម្ពុជាបើកដំណើរការគម្រោង Phnom Penh Central City និង Phnom Penh Glory នាំមកនូវរបៀបរស់នៅបែបអន្តរជាតិ តាមរយៈការអនុវត្តតាមស្តង់ដាររស់នៅអន្តរជាតិថ្មីទាំងស្រុង។គម្រោងទាំងនេះស្ថិតនៅទឹកដីស្នូលរដ្ឋបាលនៃទីក្រុងភ្នំពេញ ផ្លូវដឹកជញ្ជូនសំខាន់ៗចំនួនពីរដែលជាទីប្រសព្វរវាងមហាវិថីសម្តេច ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ដោយពឹងផ្អែកទៅលើចំនុចសំខាន់នៃការអភិវឌ្ឍទីក្រុងនាពេលអនាគតរបស់រាជធានីភ្នំពេញ ដែលជាតំបន់ទីក្រុងថ្មីបែបអន្តរជាតិ។ ការរស់នៅ និងការធ្វើពាណិជ្ជកម្មគឺដើរតាមការអភិវឌ្ឍរបស់ប្រទេសយ៉ាងជិតស្និទ្ធ។ គម្រោងនេះគឺមានទីតាំងនៅជិតផ្សារ Aeon Mall មជ្ឈមណ្ឌលលក់ទំនិញប៉េងហួត អគារគ្រប់ប្រភេទ ផ្ដល់ជូននូវកន្លែងសម្រាកលំហែកាយ​ និងការរស់នៅប្រកបដោយភាពរីករាយជាមួយនឹងជីវិត។គម្រោងនេះមានសួនឯកជនដែលធំជាងគេនៅទីក្រុងភ្នំពេញមានទំហំ 3 ម៉ឺនម៉ែត្រការ៉ែ រួមមានការិយាល័យឯកជនដែលមានទំហំ 2700 ម៉ែត្រការ៉េ ទីលានវាយសី ក្លឹបវាយកូនហ្គោល អាងហែលទឹក កន្លែងកម្សាន្ដសម្រាប់កុមារ និងកន្លែងលំហែកាយផ្សេងៗទៀត។ បង្កើតគុណភាពរស់នៅដ៏ប្រសើរសម្រាប់ជីវិតមនុស្ស។ លើសពីនេះទៅទៀត គម្រោងនេះមានផែនការសាងសង់អគារពាណិជ្ជកម្មអន្តរជាតិមានទំហំជិត1ម៉ឺនម៉ែត្រការ៉េបន្ថែមទៀត ដើម្បីធ្វើឱ្យអ្នករស់នៅមានភាពសប្បាយរីករាយជាមួយនឹងការរស់នៅដ៏អស្ចារ្យបែបអន្តរជាតិនេះ។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
ខុនដូប្រណីត The Sky Villa នឹងដាក់ដំណើរការនៅក្នុងឆ្នាំ២០២០នេះហើយ
ខុនដូប្រណីត The Sky Villa នឹងដាក់ដំណើរការនៅក្នុងឆ្នាំ២០២០នេះហើយ
June 6, 2022, 5:01 p.m.
មកស្គាល់នូវគម្រោងអចលនទ្រព្យប្រណីតលំដាប់ខ្ពស់ The Sky Villa ដែលផ្ដល់នូវការរស់នៅនិងការកម្សាន្ដបែបអភិជននៅកណ្ដាលរាជធានីភ្នំពេញ។អាគារភ្លោះកម្ពស់៣៥ជាន់ នៃគម្រោង The Sky Villa ជាលំនៅដ្ឋានប្រណីតក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់រូបដែលប្រាថ្នាចង់បាន ជាមួយការរចនាដ៏ល្អឥតខ្ជោះ និងបំពាក់សម្ភារបរិក្ខារទំនើប និងទាន់សម័យ។គម្រោងនេះស្ថិតនៅតាមបណ្ដោយមហាវិថី The Poland Republic ក្នុងខណ្ឌ៧មករា នៅជិតពហុកីឡាដ្ឋានជាតិអូឡាំពិត និងផ្សារទំនើប Olympia ដែលជាតំបន់ដែលកំពុងមានការអភិវឌ្ឈយ៉ាងខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ។The Sky Villa ផ្ដល់ជូននូវបទពិសោធន៍ និងរបៀបរស់នៅថ្មីខុសប្លែក ដោយគម្រោងនេះត្រូវបានរចនាឡើងដោយគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាបានថាអ្នករស់នៅទទួលបានអារម្មណ៍ និង បទពិសោធន៍ជីវិតថ្មី អមជាមួយទេសភាព និងទិដ្ឋភាពដ៏ស្រស់បំព្រងនៃរាជធានីភ្នំពេញ។គម្រោងខុនដូប្រណីត The Sky Villa ត្រូវបានរចនាឡើងដោយស្ថាបត្យករល្បីឈ្មោះលំដាប់អន្ដរជាតិ​លោក C.Y. Lee ដែលធ្លាប់បានបញ្ចេញស្នាដៃគូរប្លង់គម្រោង និងអាគារធំៗល្បីឈ្មោះជាច្រើន ដូចជាអគារ Taipei 101។​គម្រោង The Sky Villa បានបង្កើននូវប្រណីតភាព និងឧត្តមភាពក្នុងការរស់នៅ។ គម្រោងនេះ នាំមកនូវបទពិសោធន៏រស់នៅប្រចាំថ្ងៃរបស់អ្នកជាមួយការកម្សាន្ដ និងសេវាកម្មសម្បូរបែប ដែលមានស្រាប់នៅក្នុងអគារ។ជាក់ស្ដែងនៅជាន់លើបង្អស់របស់អាគារនេះ មានទីធ្លាធំទូលាយសម្រាប់អ្នកអាចអង្គុយលេង ហើយនៅជាន់៣៤ និង៣៥ អ្នកអាចរីករាយជាមួយ អាងហែលទឹក សួនច្បារ ក្លឹបហាត់ប្រាណ សូណា និងស្ប៉ា ភោជនីយដ្ឋាន និងកន្លែងកម្សាន្ដជាច្រើនទៀត។គម្រោងនេះក៏មានផ្ដល់ជូននូវសេវាកម្មរៀបចំ ដឹកជញ្ចូន សម្អាត បោកគក់ និងហាងទំនិញ។ក្រុមហ៊ុនអភិវឌ្ឍគម្រោង ​Sky Villa ផ្ដល់អាទិភាពខ្ពស់ចំពោះសុវត្ថិភាព។ ខុនដូភ្លោះនេះ បានបំពាក់ដោយកាំមេរ៉ាសុវត្ថិភាព និងមានការត្រួតពិនិត្យដ៏តឹងរុឹងបំផុតពីសំណាក់សន្ដិសុខ២៤ម៉ោង។​ យូនីតនីមួយៗត្រូវបានបំពាក់ដោយសោរឌីជីថលដើម្បីបង្កើនសន្ដិសុខក្នុងផ្ទះ និងផ្ដល់ឲ្យអ្នកនូវភាពស្ងប់ស្ងាត់។ អាគារ The Sky Villa មានកន្លែងចតរថយន្ដក្រោមដីធំទូលាយ ដែលមានកម្ពស់៤ជាន់។គម្រោង The Sky Villa មានយូណីតសរុបទាំងអស់ចំនួន ២៥៦ យូនីត។ យូនីតនីមួយៗមានទំហំចាប់ពី ២៧០ ទៅ​ ៥០០ ម៉ែត្រការ៉េ ដែលជាខុនដូធំជាងគេបង្អស់នៅកម្ពុជា។ គម្រោង The Sky Villa ជាជម្រើសមួយដ៏ល្អឥតខ្ចោះសម្រាប់អ្នក ដែលមានបំណងចង់រស់នៅក្នុងលំនៅដ្ឋានប្រណីតលំដាប់ខ្ពស់។The Sky Villa គឺជាគម្រោងអភិវឌ្ឍដែលត្រូវបានបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី។ ក្រុមហ៊ុនទាំងពីរនេះ ជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍអចលនទ្រព្យ និងសំណង់។បើចង់ឲ្យជ្រាបច្បាស់ សូមទស្សនារូបភាព៣៦០ដឺក្រេនៃគម្រោងនេះដូចខាងក្រោម៖Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
News Page Concierge Service 590x250 KH
គម្រោង Garden One នាំមកនូវបទពិសោធន៍រស់នៅថ្មីក្នុងទីក្រុងជាមួយធម្មជាតិបៃតង
គម្រោង Garden One នាំមកនូវបទពិសោធន៍រស់នៅថ្មីក្នុងទីក្រុងជាមួយធម្មជាតិបៃតង
May 26, 2022, 1:53 a.m.
ខណ្ឌទួលគោក ជាតំបន់សម្បូរដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលស្ថិតនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញ។ ទួលគោកជា តំបន់មួយក្នុងចំណោមតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងបំផុតនៅក្នុងរាជធានីជាមួយវត្តមាននៃគម្រោងអភិវឌ្ឍធំៗជាច្រើនដែលបានកំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែងដូចជា៖ សំណង់លំនៅដ្ឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម និងគម្រោងផ្សេងៗជាច្រើនទៀត។ក្នុងនោះដែរគម្រោងខុនដូទំនើប Garden One ជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនក្នុងខណ្ឌទួលគោកដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៨ ខែវិច្ឆកា​ ឆ្នាំ២០១៩។ បច្ចុប្បន្នគម្រោង Garden One កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតពីសំណាក់ ប្រជាជនខ្មែរ ក៏ដូចជាវិនិយោគិនបរទេស។អំពីគម្រោង Garden Oneស្ថិតនៅក្នុងសង្កាត់បឹងកក់២ គម្រោង Garden One មានទីតាំងនៅចន្លោះផ្លូវ ៥៧២ និង៥៧៤ ខាងក្រោយសាលាឥទ្រ្ទទេវីដែលជាតំបន់ទីប្រជុំជន។ គម្រោង ខុនដូទំនើប Garden One នឹងនាំមកនូវការរស់នៅប្លែក និង បទពិសោធន៍ថ្មីជាមួយការរួមបញ្ចូលធម្មជាតិទៅក្នុងការរស់នៅប្រចាំថ្ងៃ។អគារទាំងមូលរបស់គម្រោង Garden One ត្រូវបានរចនាឡើងដោយភ្ជាប់ជាមួយរុក្ខជាតិបៃតងនៅតាមមាត់បង្អួច ទ្វារ​និងរាលហានខាងមុខ ដែលនឹងជួយបង្កើតនូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិគ្រប់ពេលវេលាទាំងអស់។គម្រោង Garden One ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនល្បីឈ្មោះ​ និងមានបទពិសោធន៍ច្រើនឆ្នាំមកពីប្រទេសចិនគឺ ក្រុមហ៊ុន JianZhong YuTong Co., Ltd ។ ខុនដូប្រណីត Garden One មានកម្ពស់ ២៩ជាន់ ជាមួយយូនីតសរុប ២៧១​ ជាប្រភេទ ស្ទូឌីយ៉ូ និង យូនីតដែលមានបន្ទប់គេងពីរ មានទំហំចាប់ពី ៤៤ដល់ ៩១ម៉ែត្រការ៉េ ។យូនីតទាំងអស់នេះស្ថិតនៅពីជាន់ទី ៥ ទៅដល់ជាន់ទី ២៧។ លើសពីនេះទៅទៀតគម្រោង Garden One ក៏មានប្រភេទយូនីតប្រណីតដែលមានទំហំធំរហូតទៅដល់ ១៣៩ ម៉ែត្រការ៉េស្ថិតនៅជាន់ទី ២៧។លក្ខណៈពិសេសនៃគម្រោង Garden Oneគម្រោងខុនដូ Garden One នឹងបំពាក់ដោយសម្ភារបរិក្ខារ ទំនើបៗមានគុណភាពខ្ពស់ ប្រព័ន្ធប្រកាសអាសន្ន កាំមេរ៉ាសុវត្ថិភាព​ និងសេវាកម្មសន្ដិសុខ ២៤​ម៉ោង។ អគារ Garden One មានកន្លែងសម្រាប់ចតរថយន្ដជាច្រើន កម្ពស់៥ជាន់ លាតសន្ធឹងចាប់ពីជាន់​ B1 ដល់ជាន់ទី៤ ដំណើរការដោយប្រព័ន្ធចំណតឆ្លាតវៃ។ ដូច្នេះគ្រប់យានយន្ដទាំងអស់នឹងត្រូវលើកឡើងដោយជណ្ដើរយន្ដទៅកាន់ចំណតរថយន្ដនីមួយៗ។ គម្រោង Garden One ក៏មានផ្ដល់នូវសេវាកម្មជាច្រើន​ទៀតនៅផ្នែកខាងលើនៃអគារ រួមមាន៖ កន្លែងហាត់ប្រាណ អាងហែលទឹក ស្កាយបារ ភោជនីដ្ឋាន និងសេវាកម្មកំសាន្តផ្សេងៗជាច្រើនទៀត។គម្រោង Garden One មានតម្លៃសមរម្យជាមួយការរចនាដ៏ល្អឥតខ្ជោះ និងការផ្ដល់ជូនដ៏សម្បូរបែប យូនីតនៅក្នុងគម្រោង Garden One មានតម្លៃចាប់ផ្ដើមត្រឹមតែ៨ម៉ឺនដុល្លារប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកទិញយូនីតណាមួយពីគម្រោង Garden One អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីក្រុមហ៊ុនអភិវឌ្ឍ មានដូចជា៖ ការធានាជួលត្រឡប់ជាមួយអាត្រា ១២% ក្នុងរយៈពេល ២ឆ្នាំ និង ការទិញត្រឡប់វិញ ១០០% បន្ទាប់ពីប្រគល់ផ្ទះបានរយៈពេល២ឆ្នាំ។ទោះបីជាលោកអ្នកគ្មានបំណងរស់នៅក្នុងអគារនេះក៏ដោយ គម្រោង Garden One គឺជាគម្រោងមួយដែលល្អបំផុតសម្រាប់ការវិនិយោគ ពីព្រោះអ្នកអាចរកចំណូលបានពីការជួលប្រមាណពី ៨០០​ ទៅ ១០០០ ដុល្លារក្នុងមួយខែ សម្រាប់យូនីតមានបន្ទប់គេង១ និង ពី ១០០០ ទី ១៥០០​ ដុល្លារក្នុងមួយខែ សម្រាប់យូនីតមានបន្ទប់គេង២។ Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
គម្រោង Prince Golden Bay បញ្ចប់ការសាងសង់បាន៥០% និងលក់អស់ច្រើនជាង៤០%ហើយ
គម្រោង Prince Golden Bay បញ្ចប់ការសាងសង់បាន៥០% និងលក់អស់ច្រើនជាង៤០%ហើយ
June 6, 2022, 5:01 p.m.
ការសាងសង់គម្រោងអភិវឌ្ឍចម្រុះដ៏ធំនៅតំបន់ជាប់មាត់សមុទ្រខេត្តព្រះសីហនុ Prince Golden Bay បានបញ្ចប់ការសាងសង់ប្រហែលជា ៥០%ហើយ ខណៈដែលគម្រោងនេះត្រូវបានលក់អស់ច្រើនជាង ៤០% ហើយដែរ។ គម្រោង Prince Golden Bay គ្របដណ្តប់លើផ្ទៃដី ២២,២០១ ម៉ែត្រការ៉េ ដែលមានជាប្រភេទ អាផាតមិន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គម្រោងនេះមានអគារអាផាតមិនចំនួន​ ៤ ដែលមានយូនីតសរុបទាំងអស់ជាង ២,០០០ និង ផ្សារទំនើបចំនួន ៥ជាន់មានទំហំធំសម្បើមរហូត ៥០,០០០ ម៉ែត្រការ៉េ។ នេះជាផ្សារទំនើបខ្នាតធំដំបូងគេនៅក្នុងក្រុងព្រះសីហនុ ដែលផ្តល់ជូននូវសេវាកម្មដូចជា៖ កន្លែងញ៉ាំអាហារ ហាងទិញឥវ៉ាន់ និងការកម្សាន្តផ្សេងៗ។គម្រោង Prince Golden Bay ស្ថិតនៅលើទីតាំងមានសក្ដានុពលខ្ពស់គម្រោង Prince Golden Bay ស្ថិតនៅបណ្ដោយ ឆ្នេរសុខា ដែលជាតំបន់ឆ្នេរដ៏ពេញនិយមបំផុតនៅក្នុងខេត្តព្រះសីហនុ។ គម្រោង Prince Golden Bay នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់នៅក្នុងទីក្រុង ដោយមានចំងាយត្រឹមតែ៤០០ ម៉ែត្រប៉ុណ្ណោះពីឆ្នេរខ្សាច់ និងសណ្ឋាគារសុខា ដែលជាទីសម្គាល់ទេសចរណ៍ដ៏ធំមួយនៅក្នុងខេត្តព្រះសីហនុ។ នៅពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងស្វាគមន៍ដល់អ្នករស់នៅប្រមាណ ៥០,០០០ នាក់ ជាមួយនឹងការរស់នៅប្រកបដោយភាពប្រណីត។មិនត្រឹមតែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នោះទេ គម្រោង Prince Golden Bay នឹងវិវត្តខ្លួនទៅជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និង វប្បធម៌ នៃខេត្តព្រះសីហនុផងដែរ។គម្រោង Prince Golden Bay នាំមកជូនផ្សារទំនើបខ្នាតធំដំបូងគេនៅក្នុងក្រុងព្រះសីហនុមជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Golden Bay នឹងក្លាយទៅជាកន្លែងដោះដូរទំនិញខ្នាតធំ ដំបូងគេបង្អស់នៅក្នុងខេត្តព្រះសីហនុ ជាមួយទំហំ ៥០,០០០ ម៉ែត្រការ៉េ​ ដោយមានបែងចែកជា ហាងលក់ទំនិញ ផ្សារទំនើប តូប ហាងលក់រាយ និងសេវាកម្មជាច្រើនទៀត។គម្រោង Prince Golden Bay ផ្ដល់ការរស់នៅបែបទំនើបជាមួយជម្រើសសម្បូរបែបអាផាតមិននៅក្នុងគម្រោង Prince Golden Bay មានទំហំ​ និងការរចនាខុសៗគ្នាដែលសមស្រមជាមួយតម្រូវការផ្សេងៗគ្នានៃមនុស្សសម័យថ្មី។ គម្រោងទាំងមូលមាន យូនីតប្រភេទស្ទូឌីអូសរុប ១៨៤៦ យូនីតមានបន្ទប់គេង១ ចំនួន១៧៥ និង យូនីតដែលមានបន្ទប់គេង២ ចំនួន៣៥៤ ដែលមានទំហំ ចាប់ពី ៤២ ទៅ ៧៦ ម៉ែត្រការ៉េ អមដោយទេសភាពស្រស់ស្អាតរបស់សមុទ្រ។ គ្រប់យូនីតទាំងអស់នឹងបំពាក់ទៅដោយសម្ភារបរិក្ខារទំនើប និងមានគុណភាពខ្ពស់​ ហើយ អ្នករស់នៅក្នុងអគារនេះក៏អាចរីករាយជាមួយការផ្ដល់ឲ្យដ៏សម្បូរបែប ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក និងកន្លែងអង្គុយលេងជាមួយសួនច្បារខៀវស្រងាត់នៅជាន់ដំបូល។គម្រោង Prince Golden Bay ជាគម្រោងដ៏ល្អបំផុតសម្រាប់ការវិនិយោគដោយជាមធ្យមតម្លៃនៃយូនីតនីមួយៗនឹងមានការកើនឡើងប្រហែល ៨%ក្នុងមួយឆ្នាំ ហើយរាល់ការជាវយូនីតណាមួយនៅក្នុងគម្រោង Prince Golden Bay លោកអ្នកគ្រាន់តែបង់ប្រាក់កកត្រឹម ៣០% ប៉ុណ្ណោះ​នឹងទទួលបានការធានាជួលត្រឡប់វិញពីក្រុមហ៊ុនអភិវឌ្ឍគម្រោងជាមួយអាត្រា៨% ក្នុងរយៈពេល២ឆ្នាំ។ គម្រោង Prince Golden Bay នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែ ធ្នូ ឆ្នាំ ២០២១ខាងមុខនេះ។ Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
ប្រម៉ូសិនពិសេស បញ្ចុះតម្លៃ ៥% ភ្លាមៗរាល់ការទិញខុនដូពីគម្រោង New Landmark តាមរយៈ Realestate.com.kh
ប្រម៉ូសិនពិសេស បញ្ចុះតម្លៃ ៥% ភ្លាមៗរាល់ការទិញខុនដូពីគម្រោង New Landmark តាមរយៈ Realestate.com.kh
June 4, 2022, 2:15 a.m.
ឆាប់ឡើងប្រម៉ូសិនពិសេស ត្រឹម៤ម៉ឺនដុល្លារលោកអ្នកអាចទិញយូនីតមួយដ៏ស្រស់ស្អាតនៅក្នុងគម្រោងខុនដូ New Landmark ក្នុងខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាគឺខេត្តព្រះសីហនុ។ អ្វីដែលកាន់តែពិសេសរាល់ការទិញយូនីតនីមួយៗនៃគម្រោង New Landmark តាមរយៈ Realestate.com.kh នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗចំនួន៥% រហូតដល់ថ្ងៃទី ៨​ ខែកុម្ភៈ។ ជាមួយការបង់ប្រាក់កក់ដំបូងត្រឹម៣០% ប៉ុណ្ណោះ លោកអ្នកនឹងទទួលបានការធានាជួលត្រឡប់វិញពីម្ចាស់គម្រោងជាមួយអាត្រា១២​% ក្នុងរយៈពេលពីរឆ្នាំ។ ​មាន​ចម្ងាយ​ត្រឹម​២០០ ម៉ែត្រ ពី​​ឆ្នេរ​អូរ​ឈើទាល​ ដែលជាឆ្នេរដ៏ល្បីឈ្មោះក្នុងខេត្តភាគខាងត្បូង នៃប្រទេសកម្ពុជាមួយនេះ។ គម្រោង New Landmark ស្ថិតនៅលើ​ទីតាំង​មួយ ដែលមាន​សក្ដានុពល​ខ្លាំង​បំផុតសម្រាប់ការរស់នៅ និងការវិនិយោគផងដែរ។ បច្ចុប្បន្នការ សាងសង់របស់គម្រោង New Landmark ត្រូវបានបញ្ចប់ប្រហែលជា១២% ហើយ។ លម្អិតអំពីគម្រោង New Landmark គម្រោង New Landmark មានអគារទំនើប​សរុប​ទាំងអស់​ចំនួន​បួន​រួមមាន ខុន​ដូ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ក្លិប​កម្សាន្ត និង​អគារ​ពាណិជ្ជកម្ម ដែលមាន​ហាង​ទំនិញ ធនាគារ ភោជនីយដ្ឋាន​ចិន និង​អឺរ៉ុប ហាង​កាហ្វេ ហាង​កែ​សម្ផស្ស និង​ស្ប៉ា​។ គម្រោង New Landmark ត្រូវបានវិនិយោគដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធរបស់​ក្រុមហ៊ុន​ដ៏​ល្បី​ឈ្មោះមកពី​ប្រទេស​ចិន​លើ​វិស័យ​សំណង់គឺក្រុមហ៊ុន China Construction Group។ ជាមួយទំហំអភិវឌ្ឍជាង ២០០,០០០ ម៉ែត្រការ៉េ គម្រោង New Landmark មាន​សាងសង់​កន្លែង​ហាត់ប្រាណ  អាង​ហែល​ទឺ​ក ទីលាន​វាយ​កូន​ហ្គោល ទីលាន​វាយ​តេ​នី​ស ផ្លូវ​ថ្មើរជើង មជ្ឈមណ្ឌល​វប្បធម៌ សាលប្រជុំ​សាធារណៈ និង​ចំណតរថយន្ត​ក្រោម​ដី​ជាច្រើនកន្លែង។ នៅក្នុងគម្រោង New Landmark ទាំងមូលមានយូនីតសរុបទាំងអស់ ៤១២៤ ដែលយូនីតចំនួន៣៤១៩​ជាអាផាតមិន ហើយ យូនីតផ្សេងទៀតជាបន្ទប់សណ្ឋាគារ។ យូ​នី​ត​នៅក្នុង​គម្រោង New Landmark មាន​ទំហំ​ផ្សេងៗ​ពីគ្នាចាប់ពី​ប្រភេទ​ស្ទូ​ឌី​យោ រហូតដល់​យូ​នី​ត​ដែលមាន​បន្ទប់​គេង​ពីរជាមួយ​ទំហំ​ចាប់ពី ៣០ ទៅ​៥១ម៉ែត្រការ៉េ​។​ចំណុចពិសេសផ្សេងៗនៃគម្រោង New Landmark គ្រប់​យូ​នី​ត​នីមួយៗត្រូវបាន​ធ្វើការ​រចនា និង​តុបតែង​ដោយ​យកចិត្តទុកដាក់​បំផុតជាមួយ​ការប្រើប្រាស់ និង​បំពាក់​ឧបករណ៍​បរិក្ខារ​ទំនើប ទាន់សម័យ និង​មានគុណ​ភាពល្អ ដើម្បី​ធានាបាន​នូវ​ផាសុកភាព​របស់​អ្នករស់នៅ និង​ផ្ដល់ជូន​ពួកគេនូវ​ផ្ទះមួយ​ដែលមាន​គុណភាព​ល្អ​។​ ​ម្យ៉ាងវិញទៀត បើ​លោកអ្នក​កំពុង​ស្វែងរក​យូ​នី​ត​ធំ​ទូលាយ មាន​បន្ទប់​គេង​ច្រើន​នោះ គម្រោង New Landmark ក៏មាន​ផ្ដល់ជូន​យូ​នី​ត​ដែលមាន​ទំហំ​ធំ​រហូតដល់ ១០៦ ម៉ែត្រការ៉េ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​លក់​យូ​នី​ត​នៅក្នុង​អគារ B ដែលមាន​កម្ពស់​រហូត​ទៅដល់ ៣៧ ជាន់ ដែល​គ្រោងនឹង​បញ្ចប់​ការសាងសង់នៅ​ឆ្នាំ​២០២១​។ អ្នករស់នៅ​ក្នុង​អគារ​ខុន​ដូ​នៃ​គម្រោង New Landmark ក៏​អាច​រីករាយ​ជាមួយ​ការបំពាក់​បច្ចេកវិទ្យា​ចុងក្រោយ ដូចជា​ការគ្រប់គ្រង​ការចេញចូល​ដោយ​ប្រព័ន្ធ QR កូដ បើក​សោរ ឬ​ចាក់សោរ​ដោយ​ប្រើប្រាស់​ក្រយៅដៃ និង​ការប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​។ ជាងនេះទៅទៀត នៅក្នុង​អគារ​នេះក៏មាន​ដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹកដែល​អាច​អនុញ្ញាតឲ្យ​អ្នក​ពិសា​ទឹកចេញពី​ក្បាល​រ៉ូ​ប៊ី​ណេ​ដោយផ្ទាល់ផងដែរ​។​ផ្ទះគំរូនៃគម្រោងខុនដូ New LandmarkRealestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
តើឆ្នាំ២០២០នេះកម្ពុជាមានសក្ដានុពលអ្វីខ្លះដើម្បីស្រូបយកការវិនិយោគបន្ថែមទៀត?
តើឆ្នាំ២០២០នេះកម្ពុជាមានសក្ដានុពលអ្វីខ្លះដើម្បីស្រូបយកការវិនិយោគបន្ថែមទៀត?
May 9, 2022, 5:59 a.m.
(រូបភាពពីលើអាកាសនៃមាត់សមុទ្រខេត្តព្រះសីហនុ /​ Realestate.com.kh)អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីសុទិដ្ឋិនិយមចំពោះវិស័យ​អចលនទ្រព្យ​កម្ពុជា​ ហើយវិស័យនេះនឹង​នៅតែបន្តភាពរីកចម្រើន​ទៅមុខ​។ ក្នុងនោះ​តម្លៃ​អចលនទ្រព្យ​​នឹងនៅ​តែ​បន្ត​កើន​ឡើង​ ដោយគិតជា​មធ្យម​ កើន​ពី ១០​% ទៅ ១៥​% ជា​រៀងរាល់​ឆ្នាំ​។លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​ ​មើលឃើញថា តម្លៃអចលនទ្រព្យនឹង​បន្ត​ឡើងថ្លៃ​ពី ​១០​% ទៅ ១៥​% ប្រចាំឆ្នាំ ដោយផ្នែកលើ​ ក​ត្តា​ចំនួន ៣ ​ ក្នុងនោះរួមមាន វិស័យ​លំនៅដា្ឋន វិស័យ​ដីធ្លី​ និង​ប្រតិបត្តិការ​ទិញ​ និងជួល​ដែលនឹងបន្តមានដំណើរការយ៉ាងសកម្មនៅពេលអនាគត។តម្លៃអចលនទ្រព្យធៀបនឹងប្រទេសជិតខាង( The Peak ជាគម្រោងអភិវឌ្ឍចម្រុះរួមមាន អាផាមិន សណ្ឋាគារ ភោជនីដ្ឋាន និង ផ្សារទំនើប ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទន្លេបាសាក់) អ្នកជំនាញជាច្រើនបានមើលឃើញដូចៗគ្នាថា កម្ពុជាមានកម្រិតតម្លៃអចលនទ្រព្យទាប​នៅឡើយ បើ​ធៀប​នឹង​ប្រទេសជិតខាង​ ដូចជា៖ ​ប្រទេស​ថៃ​ វៀតណាម​ និង​បណ្ដា​ប្រទេស​ផ្សេង​ៗនៅក្នុង​តំបន់​អាស៊ាន​នេះ​។ លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA ប្រចាំកម្ពុជា ធ្លាប់បាន លើកឡើងថា តម្លៃអចលនទ្រព្យនៅកម្ពុជាបន្តកើនឡើងជានិច្ច ប៉ុន្តែបើប្រៀធៀបនឹង ប្រទេសជិតខាង តម្លៃនេះនៅតែមានកម្រិតទាបនៅឡើយ។ ជាក់ស្តែង នៅ សិង្ហបុរី ខុនដូមានតម្លៃ ១៦,០០០ ដុល្លារទៅ ១០០,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូនៅ វៀតណាមមានតម្លៃពី ៣,៥០០ ​ទៅ ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នៅភូមាមានតម្លៃពី ៣,៤០០ ដុល្លារឡើងទៅ និង ថៃមានតម្លៃមធ្យមចាប់ពី ៥,០០០ ដុល្លារឡើងទៅ។តម្លៃខុនដូនៅកម្ពុជាលោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ ខុនដូតម្លៃសមរម្យមានតម្លៃចន្លោះពី ១,២០០ ដុល្លារ ទៅ ១,៥០០ ដុល្លារ ឡើងទៅក្នុងមួយម៉ែត្រការ៉េ និងខុនដូថ្នាក់កណ្តាលមានតម្លៃពី ១,៥០០ ទៅ ២,៥០០ ដុល្លារជាងក្នុងមួយម៉ែត្រការ៉េ និងខុនដូតម្លៃខ្ពស់មានតម្លៃចាប់ពី ៣,០០០ ​ដុល្លារ/ម៉ែត្រការ៉េ។បើយោងតាមរបាយការណ៍របស់ CBRE Cambodia ឆ្នាំ២០២០ នេះវិញ CBRE Cambodia រំពឹងថា ទីផ្សារខុនដូ នឹងកើនឡើង ​៥៥ ភាគរយ​ ក្នុងនោះ ​​ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ (affordable) ​មានភាពទាក់ទាញខ្លាំងជាងគេក្នុងចំណោម​អតិថិជន​ក្នុង​ស្រុក​។(រូបភាពនៃអាផាតមិននៅក្នុងគម្រោង The Peak)តម្រូវការលំនៅដ្ឋាននៅកម្ពុជាបើនិយាយអំពីតម្លៃផ្ទះទូទៅវិញ មិនថា វីឡា ឬផ្ទះក្នុងបុរីនោះទេ ​គឺនៅ​មិនទាន់​ឈានដល់កម្រិត ខ្ពស់បំផុតនៅឡើយ ស្របពេលដែលតម្រូវការសរុបត្រូវបានគេប៉ាន់ស្មានថាមានប្រមាណជាង ៨០ ម៉ឺនខ្នង គិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ពោលគឺប្រមាណជាង ៥​ ម៉ឺនខ្នង ក្នុងមួយឆ្នាំៗ ​នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។លោក តេង រឹទ្ធី ស្ថាបនិកក្រុមហ៊ុន R’ Investment Group បានលើកឡើងថា ​តម្រូវ​ការបាន​ធ្វើ​ឲ្យ​តម្លៃអចលនទ្រព្យមានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក​បានពន្យល់ថា ដោយសារកំណើនសេដ្ឋកិច្ចទើប ធ្វើឱ្យអ្នកទិញមាន​លទ្ធភាពទិញលំនៅដ្ឋាន។ក្នុងចំណោមផ្ទះទាំងអស់ ផ្ទះតម្លៃសមរម្យ ដែលមានតម្លៃក្រោម ៥ ម៉ឺនដុល្លារ នឹងមានតម្រូវការច្រើនជាងគេ ដោយមូលហេតុថា ប្រជាជនមួយផ្នែកធំជាអ្នកមានចំណូលមធ្យម។(Morgan EnMaison គឺជាគម្រោងអភិវឌ្ឍចម្រុះ រួមមានអគារសា្នក់នៅលំដាប់ខ្ពស់ ផ្សារទំនើប ទីធ្លាពាណិជ្ជកម្ម និង កន្លែងកំសាន្ដជាច្រើនផ្សេងទៀត)យោងតាមការស្ទង់មតិអចលនទ្រព្យឆ្នាំ ២០១៩ របស់ Realestate.com.kh ក្នុងចំណោមអ្នកផ្តល់ចម្លើយជាង ២០០០ នាក់ បានបង្ហាញថា ប្រហែល ៤០% នៃអ្នកផ្ដល់ចម្លើយទាំងអស់ ចាប់អារម្មណ៍ចង់ទិញផ្ទះតម្លៃក្រោម ៥ ម៉ឺនដុល្លារ និងមាន ២៦% ចាប់អាម្មណ៍ទិញផ្ទះតម្លៃ ៥ ម៉ឺន ទៅ ៧.៥ ម៉ឺន ។(ទិដ្ឋភាពនៃបន្ទប់ទទួលភ្ញៀវនៅក្នុងអគារស្នាក់នៅលំដាប់ខ្ពស់នៃគម្រោង Morgan EnMaison) នេះយើងមើលឃើញថា ផ្ទះតម្លៃក្រោម ៧៥,០០០ ដុល្លារ ជាទីផ្សារដ៏ធំនៅកម្ពុជា។ កត្តាសំខាន់ៗនៃលំហូវិនិយោគនៅកម្ពុជាទាំងអ្នកជំនាញ និងភាគីរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង គៀងគររកវិនិយោគបរទេសឲ្យបន្តបោះទុននៅកម្ពុជា។ ប៉ុន្តែតើអ្វីជាចំណុចគន្លឹះដែលអាចទាក់ទាញវិនិយោគិនឲ្យចូលមកកម្ពុជា? យោងតាមអ្នកជំនាញផ្នែកវិនិយោគ កម្ពុជាមានសក្ដានុពល៦ចំណុចសំខាន់ៗដែលអាចទាក់ទាញ​វិនិ យោគគិនបរទេសឲ្យមកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា។ សក្ដានុពលទាំងនោះរួមមាន៖១. គោលនយោបាយរាជរដ្ឋាភិបាលរាជរដ្ឋាភិបាលកម្ពុជាបង្កើតគោលនយោបាយដែលគាំទ្រទាំងស្រុងដល់ដំណើរការរបស់ក្រុមហ៊ុន ឯកជនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះមានន័យថារដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យមានការគ្រប់គ្រងក្រុមហ៊ុន១០០% តែម្តង  ដោយមិនមានការចែកចំណែកភាគហ៊ុន [៤៩% និង ៥១%] ដូចមុនទៀតឡើយ។ ២. ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាប្រទេសកម្ពុជាមានកំណើន GDP ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពលោក និងជាប្រទេសដែលមានកំណើតសេដ្ឋកិច្ចខ្ពស់ជាងគេនៅតំបន់អាស៊ី។ លើសពីនេះទៅទៀត កម្ពុជាក៏អាចរក្សាកំណើនសេដ្ឋកិច្ចចំនួន ៧% រយៈពេល ៦ ឆ្នាំជាប់គ្នា។៣. ស្ថេរភាពនយោបាយបើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗនៅក្នុងតំបន់ គោលនយោបាយរបស់កម្ពុជាមានស្ថេរភាពជាងគេ។ ៤. ចំនួនប្រជាជនកម្ពុជាមានយុវជនប្រមាណ ៧០% ដែលជាកម្លាំងពលកម្មដ៏មានសក្តានុពល ច្រើនសម្រាប់ការធ្វើការងារ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ ចំណែកតម្លៃពលកម្មវិញ​ក៏នៅមានកម្រិតទាបផងដែរ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗក្នុងតំបន់។ ដូច្នេះកត្តាទាំងអស់នេះបានរួមចំណែកក្នុងការធ្វើឲ្យវិនិយោគិនពិចារណាពីកម្ពុជា។ ៥. តម្លៃអចលនទ្រព្យចំពោះតម្លៃអចលនទ្រព្យវិញ បើទោះបីជាតម្លៃមានការកើនឡើងក៏ដោយ ប៉ុន្តែបើប្រៀធៀបនឹងប្រទេសជិតខាងតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ។ នៅកម្ពុជា គម្រោងខុនដូមួយចំនួនមានតម្លៃក្រោម ២,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយមែត្រការ៉េ។៦. អតិផរណាបើប្រៀបធៀបកម្រិតអតិផរណា កម្ពុជាស្ថិតក្នុងកម្រិត ២.៨% ទាបជាងប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី និងវៀតណាម ដែលកើតឡើងរហូតដល់ ៦.៨%។ ដូច្នេះសម្រាប់អ្នកវិនិយោគ គេអាចពិចារណាលើចំណុចទាំងនេះ ដែលជាឳកាសល្អសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
ស្វែងយល់អំពី ៥ ជំហ៊ាននៃការបង់ថ្លៃពន្ធអចលនទ្រព្យតាមប្រព័ន្ធអនឡាញ
ស្វែងយល់អំពី ៥ ជំហ៊ាននៃការបង់ថ្លៃពន្ធអចលនទ្រព្យតាមប្រព័ន្ធអនឡាញ
May 30, 2022, 9:30 p.m.
យោងតាមប្រកាសអន្តរក្រសួងស្តីពី ការផ្តល់សេវាកម្មព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងបានសម្រេចដាក់ចេញនូវគោលការណ៍សំខាន់​ៗ​ ចំនួន ១០ ចំណុច ដើម្បីធានាពីប្រសិទ្ធិភាពនៃការអនុវត្តន៍ការប្រមូលពន្ធអចលនទ្រព្យនៅកម្ពុជា។ ដើម្បីជួយសម្រួលដល់ម្ចាស់អចលនទ្រព្យដែលមានកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំ ក្រសួងបានដាក់ចេញនូវរបៀបបង់ពន្ធថ្មី ពោលគឺ “ការត្រួតពិនិត្យព័ត៌មាន និង​ការបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិក”។ ដើម្បីអាចត្រួតពិនិត្យ និងបង់ពន្ធនៅលើប្រព័ន្ធអនឡាញបាន ម្ចាស់អចលនទ្រព្យត្រូវឆ្លងកាត់ ៥ ដំណាក់កាលដូចខាងក្រោម៖១. ស្កែន QR កូដ លើសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលស្កែន QR កូដ លើសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ អ្នកនឹងទទួលបានព័ត៌មាន លម្អិត (ដោយឥតគិតថ្លៃ) អំពីក្បាលដី រួមមាន៖ ទីតាំងក្បាលដី លេខក្បាលដី ទំហំដី ប្រភេទទ្រព្យ ឈ្មោះម្ចាស់កម្មសិទ្ធិ ជាដើម។ ២. ចូលមើលព័ត៌មានអំពីបន្ទុកលើអចលនទ្រព្យដើម្បីចូលមើលព័ត៌មានអំពីបន្ទុកលើអចលនទ្រព្យ អ្នកត្រូវចុចនៅលើពាក្យ “ព័ត៌មានអំពីបន្ទុក” បន្ទាប់មកអ្នកនឹងឃើញអំពីតម្លៃសេវា ចំនួន ២០០០០ រៀល ពីការទទួលព័ត៌មានសុរិយោដី ក្នុងមួយលើក។ បន្ទាប់មកសូមចុចលើបូតុង ចូលមើលព័ត៌មាន។ ៣. បំពេញព័ត៌មានអ្នកស្នើសុំ និងការជ្រើសរើសធនាគារព័ត៌មានដែលត្រូវបំពេញមានដូចជា៖ ឈ្មោះពេញលេខទូរស័ព្ទអ៊ីម៉ែលលេខកូដសុវត្ថិភាព បន្ទាប់មកចុច បូតុង “បញ្ជូន” នោះផ្ទាំងបញ្ជាក់ពីព័ត៌មានរបស់អ្នកស្នើសុំនឹងចេញមក។​ប្រសិនបើអ្នកពិនិត្យឃើញថា ព័ត៌មានដែលបានបំពេញពិតជាត្រឹមត្រូវអស់ហើយ សូមចុច បូតុង “យល់ព្រមទូទាត់” ដើម្បីធ្វើការបង់ថ្លៃសេវា។​៤. បំពេញព័ត៌មានកាតសម្រាប់ការទូទាត់អ្នកត្រូវបំពេញព័ត៌មានកាត រួចចុចលើ បូតុង “Confrim and Pay”។ បន្ទាប់មកអ្នកនឹងឃើញ ផ្ទាំងបញ្ជាក់ពីការបង់សេវា នឹងផ្ញើទៅកាន់អ៊ីម៉ែលរបស់អ្នក។ បន្ទាប់មកអ្នកត្រូវចុចលើបូតុង “មើលព័ត៌មានបន្ទុក”។ ៥.​ បង្ហាញព័ត៌មានបន្ទុកនៅលើអចលនទ្រព្យបន្ទាប់ពីបានចុចនៅលើបូតុងមើលព័ត៌មានបន្ទុក រួចហើយ ព័ត៌មានអំពីបន្ទុកនឹងបង្ហាញដល់អ្នក។ សូមបញ្ជាក់ថា មានតែសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីប៉ុណ្ណោះ ដែលអាចមានQR កូដ ដើម្បី ស្កែនចូលទៅធ្វើប្រតិបត្តិការនេះ។ សម្រាប់អ្នកដែលមានសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យចាស់ លោកអ្នក​ត្រូវទៅបង់ពន្ធដោយផ្ទាល់នៅសាខាពន្ធដារក្នុងតំបន់របស់អ្នក ឬនៅតាមធានាគារដៃគូរបស់រដ្ឋ៕ សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
ដំណើរទស្សនកិច្ចសប្បុរសធម៌នៅភ្នំពេញរបស់ ក្រុមហ៊ុន អ & អេហ្វ គ្រុប
ដំណើរទស្សនកិច្ចសប្បុរសធម៌នៅភ្នំពេញរបស់ ក្រុមហ៊ុន អ & អេហ្វ គ្រុប
June 6, 2022, 6:10 a.m.
ទីក្រុងដ៏ល្អប្រពៃមួយ គឺមិនអាចឃ្លាតឆ្ងាយពីការបរិច្ចាគ និងសេចក្តីខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ៗឡើយ។ ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេទាំង 10 នៅប្រទេសចិន ក្រុមហ៊ុន អ & អេហ្វ គ្រុបបានប្រកាន់ខ្ជាប់ និងនាំមុខគេសម្រាប់កិច្ចការងារសប្បុរសធម៌។ ស្របពេលដែលកំពុងសាងសង់លំនៅដ្ឋានដ៏ល្អប្រណីតសម្រាប់ម្ចាស់អចលនទ្រព្យលើសកលលោក ក្រុមហ៊ុន​ក៏បានចូលរួមផ្ដល់នូវសេចក្តីស្រលាញ់ និង ការយកចិត្តទុកដាក់ដើម្បីចែករំលែកភាពកក់ក្តៅរបស់ខ្លួនជូនដល់ប្រជាជននៅក្នុងទីក្រុងនីមួយៗ។រួមដំណើរជាមួយសេចក្តីស្រលាញ់ និងអុជបំភ្លឺនូវសេចក្តីសង្ឃឹមកាលពីថ្ងៃទី21 ខែមករា ឆ្នាំ2020 ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា បានរៀបចំកម្មវិធីទស្សនកិច្ច សប្បុរសធម៌នៅភ្នំពេញដោយបានធ្វើដំណើរឆ្ពោះទៅកាន់អង្គការកុមារអាស៊ីអាស្ពេកា (Enfants d'Asie)។ ទន្ទឹមនឹងការនាំយកនូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់កាន់តែច្រើនជូនចំពោះកុមារ ក្រុមហ៊ុនសង្ឃឹមថាសេចក្តីស្រលាញ់ដ៏តិចតួចទាំងនេះអាចប្រែក្លាយទៅជាការជូនពរ ការលើកទឹកចិត្ត និងការផ្តល់នូវកម្លាំងចិត្តបន្ថែមមួយកម្រិតទៀតដល់កុមារនៅក្នុងដំណើរលូតលាស់របស់ពួកគេ។កម្មវិធីសប្បុរសធម៌លើកនេះ បានប្រារព្ធធ្វើឡើងនៅក្នុងទីស្នាក់ការកណ្តាលរបស់សាលារៀនអង្គការនេះកុមារអាស៊ីអាស្ពេកា។ មុនពេលចាប់ផ្តើមកម្មវិធី អ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា បានចុះជួប និងលេងកម្សាន្តជាមួយនឹងកុមារ។ កុមារទាំងនេះហាក់បីដូចជាទេពធីតា/ទេវបុត្រពោរពេញ ទៅដោយស្នាមញញឹមដ៏ស្មោះសរបំផុត ដែលស្ថិតក្នុងវ័យមួយប្រកបដោយភាពទៀងត្រង់។ ពួកគេគួរតែដូចជាផ្ការីកនានិទាឃៈរដូវដែលពោរពេញដោយភាពស្វាហាប់ និងសេចក្តីសង្ឃឹមគ្មានដែនកំណត់។គោលបំណងនៃកម្មវិធីសប្បុរសលើកនេះកម្មវិធីនេះមានគោលបំណងដើម្បីលើកទឹកចិត្តដល់កុមារទាំងអស់ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ តស៊ូដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួនប្រកបដោយភាពអង់អាច តាមរយៈការនាំយក នូវសម្ភារៈប្រើប្រាស់គ្រប់ប្រភេទដ៏សម្បូរបែប ដែលចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនដល់កុមារ​ ហើយពួកគេពិតជាមានអារម្មណ៍ត្រេកអរក្រៃលែងនៅពេលទទួលបានកាដូទាំងនេះ។ ទិដ្ឋភាពនេះបានធ្វើឱ្យអ្នកចូលរួមក្នុងកម្មវិធីនេះមានសេចក្ដីរំភើបឥតឧបមា។ ភាពកក់ក្តៅតិចតួចផ្តល់នូវសេចក្តីស្រលាញ់ដ៏ធំធេង សកម្មភាពរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ដែលប្រារព្ធធ្វើឡើងនេះគឺដើម្បីរក្សានូវស្នាមញញឹមដ៏គួរឱ្យស្រលាញ់របស់កុមារ ដើម្បីឱ្យពួកគេទទួលបាននូវភាពសប្បាយរីករាយ និងអស់កង្វល់។ក្រោយបញ្ចប់កម្មវិធីក្មេងៗនៅទីនោះបាននិយាយថា៖ “ពួកខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលលោកពូ និងអ្នកមីងទាំងអស់គ្នាមកលេងពួកខ្ញុំនៅសាលា។ ថ្ងៃអនាគតពួកខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមចំណែកជួយដល់សង្គម។” ថ្នាក់ដឹកនាំសាលារៀនក៏បានសំដែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះកម្មវិធីសំណោះសំណាលរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា លើកនេះ ដោយយមានប្រសាសន៍ថា៖ “កម្មវិធីនេះបានធ្វើឱ្យក្មេងៗមានអារម្មណ៍ទទួលបាននូវសេចក្តីស្រលាញ់ពីសង្គម ទន្ទឹមនឹងនេះក៏បានផ្តល់នូវភាពកក់ក្តៅដល់ក្មេងៗផងដែរ សូមអរគុណដល់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ដែលបានគាំទ្រដល់សកម្មភាពលើកនេះ។”លោក YU GUANG JI អ្នកទទួលខុសត្រូវផ្នែកទីផ្សារបរទេសរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា បានមានប្រសាសន៍នៅពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា៖ “ក្នុងនាមជាតំណាងរបស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូទាំងអស់ក្នុងសាលារៀនអង្គការកុមារអាស៊ីអាស្ពេកា (Enfants d'Asie) ដែលបានបរិច្ចាគទាំងកម្លាំងកាយចិត្តជួយដល់កុមារកម្ពុជា ហើយសង្ឃឹមថា ក្មេងៗទាំងនេះអាចរស់នៅ និងសិក្សាប្រកបដោយសុខភាពល្អ និងសប្បាយរីករាយនៅក្នុងមហាគ្រួសារមួយនេះ។ ក្រុមហ៊ុន អ & អេហ្វ គ្រុប នឹងបន្តចូលរួមចំណែកជាកម្លាំងក្នុងសកម្មភាពសប្បុរសធម៌នាថ្ងៃអនាគត ដោយចាត់ទុកទំនួលខុសត្រូវចំពោះសង្គម និងប្រសិទ្ធភាព និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាកត្តាសំខាន់ដូចគ្នា ព្រមទាំងខិតខំអនុវត្ត និងចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីជាការតបស្នងសងគុណដល់សង្គមវិញ។”ជូនផ្កាកុលាបឱ្យគេ រក្សាក្លិនក្រអូបជាប់នឹងដៃ។ ក្រុមហ៊ុន អ & អេហ្វ គ្រុប នឹងរៀបចំកម្មវិធីសប្បុរសធម៌ជាប្រចាំក្នុងឆ្នាំ2020 ពេញមួយឆ្នាំ បន្តអនុវត្តទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម ក៏ដូចជាបន្តចូលរួម និងគាំទ្រដល់វិស័យសប្បុរសធម៌ ដើម្បីផ្សព្វផ្សាយនូវស្មារតីសប្បុរសរបស់ក្រុមហ៊ុន អ & អេហ្វ គ្រុប ទន្ទឹមនឹងនេះផងដែរ ក៏សង្ឃឹមថា អាចនឹងជួយជំរុញដល់មជ្ឈដ្ឋានសង្គមកាន់តែច្រើនឱ្យចូលរួមក្នុងសកម្មភាពចែករំលែកក្តីស្រលាញ់ ដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់អ្នកដែលជួបប្រទះភាពខ្វះខាត និងត្រូវការជំនួយប្រៀបបានដូចជាអុជបំភ្លឺនូវក្តីសង្ឃឹម និងផ្ដល់ជូននូវក្តីប្រាថ្នា។សាងសង់លំនៅដ្ឋានប្រកបដោយគុណភាពឈានទៅកាន់ភាពល្អប្រសើរនៅឆ្នាំ2017 ក្រុមហ៊ុន អ & អេហ្វ គ្រុប បានបោះជំហានចូលមកក្នុងទីផ្សាររាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដោយពាំនាំមកនូវគម្រោងធំៗចំនួនពីរ ពោលគឺគម្រោង “បុរី អ & អេហ្វ” និង គម្រោង “អ & អេហ្វ ហ័រហ៊្វូ” បើកនូវទំព័រដំបូងសម្រាប់លំនៅដ្ឋានប្រណីតនៅរាជធានីភ្នំពេញ ដោយ ផ្លាស់ប្តូរនូវលំនៅដ្ឋានបែបប្រពៃណីនៅភ្នំពេញ ឱ្យឈានទៅរករបៀបរស់នៅតាមបែបអន្តរជាតិដ៏ថ្មីសន្លាង។“បុរី អ&អេហ្វ”ជាបុរីឧទ្យានស្ដង់ដារអន្តរជាតិលើផ្ទៃដីទំហំ 56 ម៉ឺនម៉ែត្រការ៉េគម្រោងចាក់គ្រឹះនៅចំកណ្ដាលនៃតំបន់ស្នូលនៃរាជធានីភ្នំពេញ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេច ហ៊ុន សែន និងមហាវិថី ព្រះមុនីវង្ស ងាយស្រួលក្នុងការធ្វើដំណើរ ចម្ងាយប្រមាណជា 30 នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ជុំវិញបុរីមានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់បែបយ៉ាង​ដែលអាចបម្រើទាំងផ្នែកពាណិជ្ជកម្ម និងកំសាន្ត រួមមានដូចជាសណ្ឋាគារប្រណីត មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតធំ សាលារៀនអន្តរជាតិ មន្ទីរពេទ្យ ។ល។ក្នុងគម្រោងបុរីនេះ​ ក៏មានផងដែរនូវសួនឧទ្យានលក្ខណៈ​ឯកជនទំហំ 3​ ម៉ឺនម៉ែត្រការ៉េ អមទៅដោយទេសភាពសួនទឹកចំនួនបី និងសួនច្បារចំនួន 1 យ៉ាងស្រស់ស្អាត។ បំពាក់នូវក្លឹបឯកជនសរុប 2700 ម៉ែត្រការ៉េ កន្លែងហាត់ប្រាណ បន្ទប់វាយកូនហ្គោល ។ល។ ស័ក្ដិសមសម្រាប់ទាំងការស្នាក់នៅ ការលំហែកាយ និងជាទីតាំងដ៏ល្អប្រពៃសម្រាប់ជំនួបពិភាក្សាធុរកិច្ចផងដែរ។បុរី អ & អេហ្វ លំនៅដ្ឋានប្រណីតដ៏ស្រស់ស្អាតទំហំចាប់ពី 54 ដល់ 130 ម៉ែត្រការ៉េ កំពុងតែដាក់លក់នៅទូទាំងពិភពលោក។ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ រាល់ការទិញគេហដ្ឋានក្នុង “បុរី អ &អេហ្វ” ឥឡូវនេះ លោកអ្នកនឹងទទួលបានកាដូក៏ច្រើនសន្ធឹកសន្ធាប់ទ្វេដងភ្លាមៗ! សូមស្វាគមន៍មកកាន់ការិយាល័យដើម្បីសាកសួរព័ត៌មានលម្អិតអំពីកម្មវិធីប្រូម៉ូសិនឱ្យកាន់តែច្បាស់។លេខទូរសព្ទទំនាក់ទំនងទិញគេហដ្ឋាន៖ 018 888​​ 2777។ អាសយដ្ឋានការិយាល័យលក់៖ ចម្ងាយ 300 ម៉ែត្រខាងត្បូងចំណុចប្រសព្វ (ច្រមុះជ្រូក) នៃមហាវិថីសម្តេច ហ៊ុនសែន និងផ្លូវ271 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
អ្នកជំនាញអចលនទ្រព្យត្រូវហ៊ាននិយាយការពិតដើម្បីរក្សាសេ្ថរភាពទីផ្សារ
អ្នកជំនាញអចលនទ្រព្យត្រូវហ៊ាននិយាយការពិតដើម្បីរក្សាសេ្ថរភាពទីផ្សារ
May 19, 2022, 10:51 a.m.
ឆ្នាំ ២០១៩ កន្លងផុតទៅ វិស័យអចលនទ្រព្យបានដំណើរជាធម្មតា។ ប៉ុន្តែការទិញលក់ និងតម្លៃអចលនទ្រព្យជាទូទៅហាក់មិនមានការកើនឡើងនោះទេចូលដល់ដើមឆ្នាំ២០២០។ នេះបើតាមលោក ឃាង ពុទ្ធី ប្រធានសមាគមអចលនទ្រព្យកម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយ Realestate.com.kh នៅថ្ងៃនេះ លោក ឃាង ពុទ្ធី បានបង្ហាញពីការមើលឃើញរបស់លោកថា  វិស័យអចលនទ្រព្យនៅដើមឆ្នាំ២០២០ នេះហាក់មានការធ្លាក់ចុះបន្តិច ពោលគឺតម្លៃ អចលនទ្រព្យមិនមានការកើនឡើងថែមទៀតនៅឡើយទេ​ ដោយសាររងឥទ្ធិពលអវិជ្ជមានពីឆ្នាំ២០១៩ មក។ ឥទ្ធិពលនេះគឺលោកចង់សំដៅដល់ការចាកចេញរបស់ជនជាតិចិនរាប់ម៉ឺននាក់ពីកម្ពុជា។  ទោះយ៉ាងណាលោករំពឹងថាទីផ្សារនៅកម្ពុជានឹងប្រសើរឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែការខិតខំប្រឹងប្រែងរប​ស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងការគៀងគរវិនិយោគទុនពីបរទេស និងការប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក។ការឡើងចុះនៃវិស័យអចលនទ្រព្យគឺជានិន្នាការទូទៅ នេះដោយសារតែអចលនទ្រព្យត្រូវពឹងផ្នែកលើស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស និងសេដ្ឋកិច្ចអន្តជាតិ។  ពាក់ព័ន្ធនឹងការកើនឡើង ឬថយចុះនៃទីផ្សារអចលនទ្រព្យនេះ លោក ពុទ្ធីបាន និយាយថា អ្នកជំនាញត្រូវស្មោះ ត្រង់និយាយការពិត បើទីផ្សារល្អ ថាល្អ បើមិនល្អត្រូវថា មិនល្អ ព្រោះអ្នកជំនាញមានតួនាទីប្រាប់ការពិតដល់អតិថិជន ជៀសវាងការនិយាយតែល្អ ហើយលាក់បាំងចំណុចអសកម្ម  ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដែលចំណុចនេះបន្តិចៗម្តងអាចជាបញ្ហាធំសម្រាប់វិស័យទាំងមូលនេះនៅពេលអនាគត។ ជាក់ស្តែង ប្រសិនអ្នកជំនាញដឹងថាទីផ្សារមិនមានដំណើរការល្អ តែបែរជាផ្សព្វផ្សាយថាល្អ វានឹងជំរុញឲ្យអ្នកគ្រប់គ្នា ដែលប្រកបរបរផ្សេង និងមិនមានជំនាញ ចំណេះដឹង និងវិជ្ជាជីវៈអចលនទ្រព្យ ងាកមករកស៊ីក្នុងវិស័យអចលនទ្រព្យ។ ហើយទីបំផុតទៅ ទាំងអ្នកជំនាញខ្លួនឯង អ្នកទិញ ភ្នាក់ងារគ្មានវិជ្ជាជីវៈ ត្រូវទទួលរងនូវវិបត្តិសេដ្ឋកិច្ច។ ហើយបើទោះបីជាវិបត្តិនេះមិនខ្លាំងក្លាដូចឆ្នាំ ២០០៨ ក៏ដោយ ប៉ុន្តែវានឹងធ្វើឲ្យរាំងស្ទះដល់ភាពរីកចម្រើនរបស់វិស័យទាំងមូល។ ពិតណាស់ វិស័យអចលនទ្រព្យជាវិស័យមួយល្អបំផុត ប៉ុន្តែវាទាមទាឲ្យគ្រប់គ្នាយល់ច្បាស់ពីព័ត៌មានពិត ប្រាកដ ពីទីផ្សារមួយនេះ ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍ នេះបើតាមលោក ពុទ្ធី។  Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
ពិព័រណ៌លំនៅដ្ឋាន និង ជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាវិលត្រឡប់មកវិញហើយ   សម្រាប់ឆ្នាំ ២០២០​ នេះ
ពិព័រណ៌លំនៅដ្ឋាន និង ជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាវិលត្រឡប់មកវិញហើយ សម្រាប់ឆ្នាំ ២០២០​ នេះ
June 6, 2022, 5:01 p.m.
តើលោកអ្នកមានបំណងចង់ទិញផ្ទះ ឬ ឡានថ្មីសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និង មនុស្សជាទី ស្រឡាញ់របស់អ្នកនៅក្នុងឆ្នាំថ្មីនេះមែនទេ? បើដូច្នេះមែនលោកអ្នកគួរតែចូលរួម ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាសម្រាប់ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ និង២៥ ខែមេសា ខាងមុខនេះនៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២០នេះ គឺជាការរៀបចំលើកទីពីរនៃ ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជា ដោយ Realestate.com.kh ជាក្រុមហ៊ុនលេខ១នៅក្នុងប្រទេសកម្ពុជាសម្រាប់ផ្នែកទីផ្សារអចលនទ្រព្យ។​លោក Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា​ ដោយមានការគាំទ្រយ៉ាងច្រើនក្រៃលែង និង ភាពជោគជ័យលើសពីការរំពឹងទុកជាមួយចំនួនអ្នកចូលរួមជាង ២ម៉ឺននាក់ក្នុងព្រឹត្តិការណ៍កាលពីឆ្នាំមុន គឺពិព័រណ៍លំនៅដ្ឋាន និង ជីវិតទាន់សម័យកម្ពុជាឆ្នាំ២០១៩ ក្រុមហ៊ុន Realestate.com.kh ពិតជាមានកត្តិយស និងរំភើបក្នុងការរៀបចំ និងនាំយកមហាព្រឹត្តិការណ៍នេះត្រឡប់មកវិញសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាគ្រប់គ្នាដែលរស់នៅក្នុងប្រទេសកម្ពុជា។(ព្រឹត្តិការណ៍ពិព័រណ័លំនៅដ្ឋានឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ / Realestate.com.kh) លោក​ O’Sullivan​ មានប្រសាសន៍ថា “យើងពិតជារំភើបខ្លាំងណាស់ក្នុងការនាំយកព្រឹត្តិការណ៍ ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យត្រឡប់មកកាន់ប្រជាជនកម្ពុជាវិញ ជាពិសេសអ្នកដែលកំពុងគិតពិចារណាក្នុងការទិញផ្ទះដំបូង ឬឡានដំបូងរបស់ពួកគេ ឬសម្ភារៈផ្សេងៗ។”លោក​ O’Sullivan​ បានបញ្ជាក់បន្ថែមថា “គោលបំណងធំបំផុតរបស់យើងគឺផ្ដល់ឲ្យក្រុមគ្រួសារជនជាតិកម្ពុជានូវឱកាសទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំឆ្នាំនៅព្រឹត្តិការណ៍ពិព័រណ៍នេះ និងបង្កើតកន្លែងមួយដែលក្រុមគ្រួសារទាំងអស់អាចចំណាយពេលយ៉ាងសប្បាយរីករាយជាមួយគ្នានាចុងសប្ដាហ៍។”លោក​ ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CPL ដែលបានចូលរួម ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ឆ្នាំ២០១៩​​ បានមានប្រសាសន៍ថាពិព័រណ៍នេះមានការរៀបចំល្អ ហើយ វាបានទាក់ទាញមនុស្សរាប់ពាន់នាក់មកទស្សនាដែលនេះជាឱកាសល្អសម្រាប់ក្រុមហ៊ុនដែលបានចូលរួមធ្វើការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ពួកគេ។លោក​ ឧកញ៉ា ចេង ខេង​ មានប្រសាសន៍ថា “យើងឃើញថាមានការចាប់អារម្មណ៍ច្រើនមែនទែន។ វាជាកម្មវិធីមួយដែលល្អមានមនុស្សយ៉ាងច្រើនកុះករចូលរួមក្នុងកម្មវិធីនេះ។”(បរិវេនខាងក្រៅនៃព្រឹត្តិការណ៍ពិព័រណ័លំនៅដ្ឋានឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ / Realestate.com.kh) តើនឹងមានការតាំងបង្ហាញអ្វីខ្លះនៅក្នុងពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០​នេះ?ក្រៅពីមានតំាំងបង្ហាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមកពីគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ ផ្ទះល្វែង ខុនដូ វីឡា​ និងដី។ ពិព័រណ៍នេះក៏មានតាំងបង្ហាញសម្ភារផ្សេងៗផងដែរមានដូចជា៖ ឡាន សំលៀកបំពាក់ គ្រឿងសង្ហារិម សម្ភារចង្ក្រានបាយ សម្ភារកីឡា ម៉ូតូ ទូរស័ព្ទ និង សម្ភារជាច្រើនផ្សេងទៀត។ព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញពីវិស័យហិរញ្ញវត្ថុផងដែរ ដែលមានការចូលរួមពីធនាគារ និង មីក្រូហិរញ្ញវត្ថុធំៗនៅក្នុងប្រទេកម្ពុជា។ ក្រៅពីនេះក៏មានស្ដង់លក់ចំណីអាហារ​ និងកន្លែងកំសាន្ដសម្រាប់គ្រួសារផងដែរ។ក្រុមហ៊ុនមួយចំនួនបានកក់ស្ដង់របស់ពួកគេរួចរាល់ហើយសម្រាប់ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០​ខណៈពេលនេះមានក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនស្ថាបត្យកម្មមួយចំនួនបានកក់កន្លែងរបស់ពួកគេរួចរាល់ហើយសម្រាប់ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០​ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤​ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។ក្រុមហ៊ុនទាំងនោះរួមមាន៖ Prince Real Estate (Cambodia) Co., Ltd, Morganford Investment (Cambodia) Co., Ltd., Urban Village Phnom Penh, Garden One, La Vista One, Creed Group, Borey VIP, Borey Mongkul Phnom Penh, Borey Lorn City, Borey The Flora, Elite Capital 168, Parc 21 Residence, MZ Design, Aristo Developers, and ACMA Hitachi ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ​កម្ពុជាឆ្នំា២០២០ នេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ ខាងមុខនេះ នៅសាលពិព័រណ៍កោះពេជ្រ។សូមទស្សនារូបភាពមួយចំនួនពីព្រឹត្តិការណ៍ឆ្នាំមុនប្រសិនបើលោកអ្នកជាម្ចាស់គម្រោង ក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធផ្សេងៗក្នុងវិស័យអចលនទ្រព្យ ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នកនៅក្នុងពិព័រណ៍លំនៅដ្ឋាន និង ជីវិតទាន់សម័យ​កម្ពុជាឆ្នំា២០២០នេះ សូមទំនាក់ទំនងមកកាន់ Realestate.com.kh ឥឡូវនេះ!សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និងការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.khTyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
គម្រោងមជ្ឈមណ្ឌល Prince Huan Yu ផ្ដល់ជូនការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ
គម្រោងមជ្ឈមណ្ឌល Prince Huan Yu ផ្ដល់ជូនការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ
June 7, 2022, 6:32 a.m.
ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជិតចូលមកដល់ហើយ តើអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ឆ្នាំថ្មីខាងមុខនេះ?ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២០ ដែលជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ គម្រោងមជ្ឈមណ្ឌល ​Prince Huan Yu នឹងធ្វើការផ្ដល់ជូននូវប្រម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា ប័ណ្ណបញ្ចុះតម្លៃ ឬ ការទទួលបានសម្ភារក្នុងផ្ទះមួយចំនួនដោយឥតគិតថ្លៃចំពោះ ការជាវផ្ទះ ឬ ការិយាល័យពីគម្រោងមជ្ឈមណ្ឌល​ Prince Huan Yu ក្នុងរដូវកាលនេះ។ ឆាប់ឡើងទិញគម្រោងអចលនទ្រព្យទំនើបឥឡូវនេះជាមួយការបញ្ចុះតម្លៃដ៏ច្រើនពុំធ្លាប់មាន។ជាមួយទីតាំងល្អ ការរចនាស្អាតឥតខ្ជោះ និង​ សំណង់មានគុណភាពខ្ពស់ គម្រោងមជ្ឈមណ្ឌល Prince Huan Yu បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អតិថិជនក្នុងស្រុក ក៏ដូចជាវិនិយោគគិនក្រៅស្រុកផងដែរ។មានទីតាំងស្ថិតនៅចំណុចកណ្ដាលនៃតំបន់ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ គម្រោងមជ្ឈមណ្ឌល Prince Huan Yu ត្រូវបានសាងសង់ដោយក្រុមហ៊ុន Prince Huan Yu Real Estate Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Holding Group ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាល និងធុរកិច្ចសំខាន់ៗរបស់រាជធានីភ្នំពេញ។គម្រោងមជ្ឈមណ្ឌល Prince Huan Yu គឺជាគម្រោងចម្រុះដែលរួមមាន ខុនដូ ការិយាល័យ កន្លែងលក់ទំនិញរាយ និងកន្លែងធ្វើអាជីវកម្ម។ គម្រោងនេះមានទំហំ ១៤០,០០០ ម៉ែត្រការ៉េ ដោយមាន ការិយាល័យកំរិត 5A និង អគារពាណិជ្ជកម្មទំហំរហូតទៅដល់ ១៧.០០០ ម៉ែត្រការ៉េ។ក្រុមហ៊ុនអភិវឌ្ឍគម្រោងមជ្ឈមណ្ឌល Prince Huan Yu មានបំណងចង់ឲ្យគម្រោងមួយនេះក្លាយ ជាទីសំគាល់ថ្មីនៃតំបន់ពាណិជ្ជកម្មកណ្ដាលនៃរាជធានីភ្នំពេញ ដែលអាចបំពេញបានយ៉ាងពេញលេញនូវសេចក្ដីត្រូវការនៃ ការរស់នៅ វិស្សមកាល អាជីវកម្ម និងការកំសាន្តផ្សេងៗ។ជាមួយតម្រូវការខ្ពស់ គួបផ្សំនឹងតម្លៃជួលខ្ពស់នៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាលនៃរាជ ធានីភ្នំពេញ សបញ្ជាក់ឲ្យឃើញថាគម្រោងមជ្ឈមណ្ឌល Prince Huan Yu គឺជាគម្រោងដែលល្អ បំផុតសម្រាប់ការវិនិយោគនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អផ្ដល់ទំនុកចិត្តខ្ពស់ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន  Prince Huan Yu Real Estate Group តែងតែប្រកាន់ខ្ជាប់ជាមួយបេសកកម្ម “ការកសាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង”។ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនបានឈានជើង ចូលវិនិយោគនៅក្នុងទីក្រុងចំនួនពីរក្នុងប្រទេសកម្ពុជា គឺ ទីក្រុងភ្នំពេញ និង ទីក្រុងព្រះសីហនុ ជាមួយគម្រោងអភិវឌ្ឍអចលនទ្រព្យធំៗចំនួន៦ មានដូចជា៖  Prince Huan Yu Centre , Prince Finance Centre និង Prince Golden Bay​ ។ សម្រាប់ឆ្នាំ ២០២០ នេះ ក្រុមការងារនៃគម្រោងមជ្ឈមណ្ឌល Prince Huan Yu សូមជូនពរទៅដល់ គ្រប់គ្នាឲ្យជួបដែលសំណាងល្អ  ហើ់យ ក្រុមហ៊ុននឹងបន្ដបេសកកម្មកសាងលំនៅដ្ឋានល្អសម្រាប់ ការរស់នៅដ៏ល្អប្រសើរទាន់សម័យ និង ការរីកចម្រើនរុងរឿងរបស់ប្រទេសកម្ពុជា។ Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
CBRE Cambodia បានព្យាករថាវិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២០ នឹងមានសន្ទុះកាន់តែខ្លាំង
CBRE Cambodia បានព្យាករថាវិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២០ នឹងមានសន្ទុះកាន់តែខ្លាំង
June 6, 2022, 11:11 p.m.
(រូបទេសភាពពីលើអាកាសនៃអគារខ្ពស់ៗក្នុងតំបន់ទន្លេបាសាក់ក្នុងខណ្ឌចំការមន/ Realestate.com.kh) របាយការណ៍ព្យាករណ៍ទីផ្សារអចលនទ្រព្យឆ្នាំ២០២០ របស់ ក្រុមហ៊ុន CBRE Cambodia ដែលមានចំណងជើងថា “Fearless Forecast 2020” បានព្យាករថាវិស័យអចលនទ្រព្យរបស់ កម្ពុជានៅក្នុងឆ្នាំ ២០២០​ នឹងមានសន្ទុះកាន់តែខ្លាំង។ ប៉ុន្តែលោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia និងជាវាគ្មិនសំខាន់នៅក្នុងព្រឹត្តិការណ៍នេះ បានក្រើនរំលឹក ថា ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ការកែតម្រូវមួយ ចំនួនចាំបាច់ត្រូវធ្វើឡើងដើម្បីទ្រទ្រង់វិស័យមួយនេះ។វិស័យអចលនទ្រព្យឆ្នាំ ២០២០ ចាប់ផ្ដើមឡើងជាមួយសន្ទុះវិជ្ជមានCBRE Cambodia បានប៉ាន់ស្មានថាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស កម្ពុជាក្នុងឆ្នាំ២០១៩នឹងមានចំនួនប្រមាណ ៧.១% ។ កំណើននេះគឺបានមកពីការចូលរួម ចំណែកនៃភាពរីកចម្រើនជាបន្តបន្ទាប់នៅក្នុងវិស័យសំណង់ រួមជាមួយវិស័យទេសចរណ៍ និងលក្ខណៈពិសេសៗមួយចំនួនរបស់កម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយជាទិសដៅវិនិយោគដ៏ មានសក្ដានុពលមួយសម្រាប់វិនិយោគគិនក្រៅស្រុក បើប្រៀបធៀបជាមួយប្រទេសជិតខាង។យោងតាមរបាយការណ៍របស់ CBRE Cambodia ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ សរុបចំនួន ៩.៣ ពាន់លានដុល្លារអាមេរិក បានហូរចូលមកក្នុងប្រទេសកម្ពុជា លើគម្រោងវិនិយោគសរុបចំនួន ៤.៤៤៦។ ខណៈកម្ពុជាទទួលបានគម្រោងថ្មីដ៏ច្រើនសន្ធឹក សន្ធាប់ លោក Marc Townsend បានលើកឡើងថាមានតែអាជ្ញាប័ណ្ណសាងសង់ ចំនួន ៣ ប៉ុណ្ណោះត្រូវបានចេញសម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីនៅក្នុងទីក្រុងហូជីមិញ ខណៈកម្ពុជាបាន ចេញអាជ្ញាប័ណ្ណសាងសង់ចំនួន ៤០៥ កាលពីឆ្នាំមុន ត្រឹមតំបន់ជុំវិញសណ្ឋាគារ Rosewood ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។(លោក​ Marc Townsend, ប្រធានក្រុមហ៊ុន CBRE Cambodia ធ្វើបទបង្ហាញទៅកាន់អ្នកចូលរួមភាគច្រើនជាអ្នកធ្វើការក្នុងវិស័យអចនលទ្រព្យ និង វិនិយោគគិន. Realestate.com.kh)គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៩ ទិន្នន័យរបស់ CBRE Cambodia បានបង្ហាញថា វិស័យខុនដូបានបើកដំណើរការគម្រោងថ្មីចំនួន ២៧ ដែលមាន ១៦.៥០០ យូនីត និងគម្រោងបានបញ្ចប់ចំនួន ១១ ដែលមានចំនួន ៣,៨០០ យូនីត។ ការផ្គត់ផ្គង់ខុនដូនាពេលបច្ចុប្បន្នត្រូវបានបែងចែកជា ប្រភេទលំដាប់ខ្ពស់ (High-End) មាន ២៣% ថ្នាក់កណ្តាល (Mid-Range) មាន ៥៣% និងតម្លៃសមរម្យ​ (Affordable) មាន ២៤% ។ CBRE Cambodia ក៏បានព្យាករថាការផ្គត់ផ្គង់យូនីតខុនដូនៅឆ្នាំ២០២០ នឹងត្រូវបែងចែកជាប្រភេទលំដាប់ខ្ពស់ (High-End)​ ដែលមាន ២៤% ថ្នាក់កណ្តាល (Mid-Range) មាន ៤៦% និងតម្លៃសមរម្យ​ (Affordable) មាន ៣០% ។ការផ្លាស់ប្តូរឆ្ពោះទៅរកយូនីតដែលមានតម្លៃសមរម្យត្រូវបានគេលើកឡើងថា ដោយសារតែតម្រូវការមានការកើនឡើងក្នុងចំណោមអតិថិជនជាជនជាតិខ្មែរ។ ប្រសិនបើគម្រោងខុនដូមួយចំនួនអាចបញ្ចប់តាមការគ្រោងទុក ក្នុងពេលឆាប់ៗនេះ គេរំពឹងថាវានឹងជំរុញតម្លៃឲ្យធ្លាក់ចុះនៅគ្រប់ផ្នែកទាំងអស់នៃទីផ្សារ។របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ប្រាក់កម្ចីទិញផ្ទះបានកើនឡើងដល់ ៣០ ភាគរយ នៅឆ្នាំ ២០១៩ ពោលគឺកើនឡើងពី ២.៩ពាន់លានដុល្លារទៅដល់ ៣.៤ ពាន់លានដុល្លារអាមេរិក។ ក្នុងពេលជាមួយគ្នា ប្រាក់កម្ចីអតិថិជនបានកើនឡើងពី ៦.២ ពាន់លានដុល្លារ ទៅ ៧.១ ពាន់លានដុល្លារ។ CBRE Cambodia បញ្ជាក់ថាការកើនឡើងនៃទំហំប្រាក់កម្ចីទាំងនេះ ដោយសារតែកំណើនតម្លៃអចលនទ្រព្យ ការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនកម្ពុជា និងការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងវិស័យធនាគារ។(រូបភាពពីលើអាកាសនៃសមុទ្រ និង អគារខ្ពស់ៗដែលកំពុងត្រូវបានសាងសង់ក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន / Realestate.com.kh)មូលនិធិអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាត្រូវបានបែបចែកទៅលើផ្នែកផ្សេងៗគ្នា។ លោក Marc Townsend បានលើកឡើងថាក្រុមហ៊ុនទាំងនេះមិនមានវត្តមាននៅក្នុងទីផ្សារកម្ពុជាក្នុង រយៈពេលជិតមួយទសវត្សរ៍មុន ប៉ុន្តែនៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនទាំងនេះបានធ្វើពិពិធកម្ម ទៅជាប្រាក់កម្ចី ផ្នែកសំណង់ រចនាសម្ព័ន្ធមូលនិធិផ្លូវការ និងក្រៅផ្លូវការ (formal & informal fund structures) ផ្សារមូលបត្រ(IPOs) ប្រាក់កម្ចីពីបរទេស (off-shore lending) ការប្រមូលមូលនិធិពីប្រភពផ្សេងគ្នាច្រើន (crowd-funding) និង កម្ចីសម្រាប់ក្រុមហ៊ុនថ្មីថ្មោង (venture capitals)។ជារួមកម្ពុជានៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញ បើប្រៀបធៀបជាមួយប្រទេសជិតខាង។ ជាក់ស្តែង ទិន្នន័យពីក្រុមហ៊ុន CBRE Cambodia រកឃើញថា តម្លៃដីធ្លីនៅទីក្រុងហូជីមិញ គិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៩ កើនឡើងដល់ ៣ ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងតំបន់កណ្តាលក្រុង បើប្រៀបធៀបនឹងតំបន់ដូនពេញ តម្លៃជាមធ្យមត្រឹម ៦,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ទាំងនេះគ្រាន់តែជាទិន្នន័យរួមមួយចំនួនដែលបង្ហាញថាសេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តមានកំណើននៅឆ្នាំ២០២០ នេះ។បញ្ហាប្រឈមក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងវគ្គសំណួរចម្លើយ មានការលើឡើងពីបញ្ហាធំៗចំនួន ២ គឺការដកប្រព័ន្ធអនុគ្រោះពន្ធពី កម្ពុជា និង​ការគំរាមកំហែងនៃការផ្គត់ផ្គង់លើសតម្រូវការ ដែលអាចជះឥទ្ធិពលអវិជ្ជមាន ដល់ទីផ្សារ។ក្នុងចំណោមអ្នកចូលរួមដែលបានផ្តល់ការស្ទង់មតិ ភាគច្រើនបានយល់ស្របថាការដក EBA នឹងមានឥទ្ធិពល “មធ្យម” ទៅលើសេដ្ឋកិច្ចកម្ពុជា។ ទោះបីវាអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអចលនទ្រព្យ ក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ដឹងថាតើនឹងមានអ្វីកើតឡើងនោះទេរហូតទាល់តែបញ្ហាកើតឡើងជាក់ស្តែង នេះបើយោងតាមវាគ្មិន។(អគារខ្ពស់ៗរីកដុះដាលដូចផ្សិតក្នុងខេត្តព្រះសីហនុ/ Realestate.com.kh) ទាក់ទងនឹងបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការ លោក Marc Townsend ផ្តល់ជាគំនិតថា ប្រសិនបើមានការផ្គត់ផ្គង់លើសតម្រូវការ ហេតុអ្វីតម្លៃនៅតែបន្តកើនឡើង? លោកបានលើក យកប្រទេសវៀតណាមជាឧទាហរណ៍មួយ នៅពេលដែលប្រទេសនេះបានក្លាយជាទិសដៅនៃ ការបណ្តាក់ទុនអចលនទ្រព្យ ហើយពេលនោះរាជរដ្ឋាភិបាលបានបន្ធូរបន្ថយផ្នែកច្បាប់ ស្តីពីភាពជាកម្មសិទ្ធិរបស់ជនបរទេស។ កត្ដានេះបានជំរុញទីផ្សារអចលនទ្រព្យក្នុងប្រទេស វៀតណាមឲ្យឈានឡើងទៅដល់ចំណុចកំពូល។ វិស័យអចលនទ្រព្យនៅកម្ពុជាក៏អាចនឹងឡើងទៅដល់កំរិតនេះផងដែរ។(អគារខ្ពស់ៗមានដូចជា ខុនដូ អផាតមិន និង សណ្ឋាគារ នៅប្របឆ្នេរឯករាជ្យក្នុងខេត្តព្រះសីហនុ / Realestate.com.kh) Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.khអត្ថបទដោយ
The Palms គម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានដំបូងនៅក្នុងរាជធានីភ្នំពេញ
The Palms គម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានដំបូងនៅក្នុងរាជធានីភ្នំពេញ
June 6, 2022, 5:01 p.m.
ហេតុអ្វីចំាបាច់ចំណាយថវិកា និងពេលវេលាសម្រាប់ដំណើរកំសាន្ដ នៅពេលដែលអ្នកគ្រាន់តែត្រឡប់មក ផ្ទះ ហើយ មានអារម្មណ៍ហាក់ដូចជាអ្នកកំពុងស្នាក់នៅក្នុងរមណីដ្ឋាន ឬ រីសត ដ៏ប្រណីតមួយ បន្ទាប់ពី អ្នកបានចំណាយពេលពេញមួយថ្ងៃនៅក្នុងការិយាល័យ។ នេះគឺជាអ្វីដែលគម្រោង The Palms អាចផ្ដល់ជូនទៅដល់លោកអ្នកបាន។គម្រោង The Palms ត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Oxley-Worldbridge (Cambodia) Co., Ltd ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Worldbridge Land (Cambodia) Co., Ltd ជាក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។The Palms គឺជាគម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានប្រណីតដំបូងគេស្ថិតនៅក្នុងរាជាធានីភ្នំពេញ។ គម្រោងនេះមានផ្តល់ជូននូវប្រភេទលំនៅដ្ឋានបែបផ្ទះវីឡាជាប់មាត់ទន្លេ មានជាមួយផ្លូវដើរលំហែប្រប ដងទន្លេ និង កន្លែងកំសាន្តជាច្រើនផ្សេងទៀតដែលអ្នក និង មនុស្សជាទីស្រលាញ់របស់អ្នកអាចកំសាន្ត រីករាយជាមួយគ្នាពេញមួយឆ្នាំ។ក្រុមហ៊ុន Oxley-Worldbridge ក៏ជាក្រុមហ៊ុនស្ថិតនៅពីក្រោយការអភិវឌ្ឍន៍គម្រោងធំៗដែល ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ មានដូចជាគម្រោង The Bridge និង The Peak។The Palms មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ នៅជាប់ជាមួយដងទន្លេមេគង្គ។ សម្រាប់គម្រោងទាំងមូលមានសាងសង់ វីឡា និង វីឡាប្រណីតជាង ២០០ ខ្នង ដែលព័ទ្ធជុំវិញទៅដោយដើមត្នោត ទេសភាពខៀវស្រងាត់ និងទឹកដែលមានពន្លឺចែងចាំង ជាមួយការរៀបចំដ៏ល្អឥតខ្ចោះសម្រាប់ ការរស់នៅ ដែលវាហាក់ដូចជាពិភពលំនៅដ្ឋានមួយដែលនៅដាច់ឆ្ងាយពីភាពអ៊ូអរនៃទីក្រុង។អ្នករស់នៅក្នុងគម្រោង The Palms អាចរស់នៅក្នុងជីវិតដ៏អស្ចារ្យ ជាមួយកន្លែងកម្សាន្ត និង លក្ខណៈពិសេសផ្សេងៗនៃលំនៅដ្ឋានបែបសហគមឯកជន។ គ្រប់យូនីតទាំងអស់មានកន្លែងអង្គុយលេង ប្របមាត់ទឹក ឆ្នេរខ្សាច់សិប្បនិម្មិត កន្លែងអាំងសាច់ (BBQ) កន្លែងលេងទឹក អាងហែលទឹកសុខភាព និង អាងហែលទឹកឯកជន។វីឡាបែបរមណីយដ្ឋានរបស់គម្រោង The Palms មានទំហំចាប់ពី ៣៧៧ ម៉ែត្រការ៉េ ដល់ ១,០៨៦ ម៉ែត្រការ៉េ។ គ្រប់យូនីតទាំងអស់ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់ និង ផ្ចិតផ្ចង់ ជាមួយការ ប្រើប្រាស់សម្ភារដែលមានគុណភាពខ្ពស់ ធ្វើឲ្យគម្រោង The Palms ក្លាយជាគំរូដ៏ល្អបំផុត សម្រាប់ការរស់នៅបែបរមណីយដ្ឋានប្រណីតដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។វីឡាលំដាប់ប្រណីតបំផុតនៅក្នុងគម្រោង The Palms គឺជាប្រភេទវីឡាជាប់មាត់ទឹក ដែលមានចំងាយត្រឹមពីរ ឬ បីជំហានពីដងទន្លេមេគង្គ អមដោយផ្លូវវដើរកំសាន្តជាប់មាត់ទឹកជាមួយ ខ្យល់បរិសុទ្ធពីទន្លេ។ប្រាកដណាស់ ប្រណីតភាព និងភាពងាយស្រួល មិនអាចដាច់ចេញពីគ្នាបានទេ។​ គម្រោង The Palms ស្ថិតបណ្ដោយផ្លូវជាតិលេខ ១ និងមានចម្ងាយត្រឹម ៥ នាទីពីស្ពានទន្លេបាសាក់។កត្តានេះជួយបង្កភាពងាយស្រួលទៅដល់អ្នករស់នៅក្នុងគម្រោងនេះ ព្រោះពួកគេអាចធ្វើដំណើរបាន យ៉ាងងាយស្រួលទៅតំបន់នានាក្នុងរាជធានីភ្នំពេញ តាមរយៈមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថី សម្តេច ហ៊ុន សែន។គម្រោងThe Palms គឺជាការអភិវឌ្ឍន៍ដំបូងបំផុត ដែលនាំមកនូវការស្នាក់នៅបែប រមណីយដ្ឋានលំដាប់ខ្ពស់ដល់អ្នករស់នៅក្នុងទីក្រុង។ការសាងសង់បានចាប់ផ្តើមកាលពីខែឧសភាឆ្នាំ២០១៨។ គម្រោង The Palms នឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២០ខាងមុខនេះ។សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមក៖ ០៩២ ៩២ ១០០០ ឬអ៊ីមែល៖ info@realestate.com.kh​Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
គម្រោងខុនដូ Happy City ផ្ដោតលើគុណភាពសំណង់ជាចំបង ហើយ គម្រោងនឹងបញ្ចប់ចុងឆ្នាំ ២០២០នេះ
គម្រោងខុនដូ Happy City ផ្ដោតលើគុណភាពសំណង់ជាចំបង ហើយ គម្រោងនឹងបញ្ចប់ចុងឆ្នាំ ២០២០នេះ
June 7, 2022, 4:28 a.m.
កាលពីដើមឆ្នាំ២០២០​ វិស័យសំណង់កម្ពុជាដែលជាវិស័យមួយកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយ បានជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ និង បង្កើតឱកាសការងារដ៏ច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជាបានជួបប្រទះជាមួយសោកនាដកម្មដ៏អាក្រក់មួយ ដោយអគារកម្ពស់ ៦ ជាន់ស្ថិតនៅក្នុងខេត្តកែប បានបាក់ខណៈដែលសំណង់កំពុងត្រូវបានសាងសង់។ ករណីនេះបានឆក់យកជីវិតមនុស្សចំនួន៣៦នាក់ និង បង្កឲ្យរងរបួស ២៣​នាក់ផ្សេងទៀត។ករណីបាក់រំលំអគារនេះកើតឡើងក្នុងរយៈពេលមិនដល់កន្លះឆ្នាំផង បន្ទាប់ពីអគារកម្ពស់ ៧ ជាន់ដែល កំពុងត្រូវបានសាង់សងដូចគ្នាបានបាក់រំលំនៅខេត្តព្រះសីហនុ ដែលបានសម្លាប់ជីវិតមនុស្ស ២៨​នាក់ និង ២៦​នាក់ផ្សេងទៀតរងរបួស។គ្រោះថ្នាក់ដែលបានបង្កឡើងដោយកំហុសរបស់មនុស្ស និងការត្រួតពិនិត្យមិនបានដិតដល់បង្កជាផលរំខានទៅដល់រីកលូតលាស់នៃវិស័យសំណង់ និង អចលនទ្រព្យរបស់កម្ពុជា។ព្រឹត្តិការណ៍ទាំងនេះគួរតែជាការរំលឹកទៅដល់អ្នកអភិវឌ្ឍន៍និងអ្នកទិញដែលពួកគេគួរតែមានការប្រុងប្រយ័ត្ន និង ត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីគម្រោង ភាពជឿជាក់ និង គុណវុឌ្ឍិ របស់អ្នកម៉ៅការ ឬ អ្នកសាងសង់។នៅថ្ងៃកើតហេតុនៃការបាក់អគារនៅខេត្តកែប គឺជាថ្ងៃដែលគម្រោងខុនដូរ Happy City ដែលមានកម្ពស់ ៣០ ជាន់ស្ថិតនៅបណ្ដោយផ្លូវជាតលេខ ៤ ក្នុងខេត្តព្រះសីហនុបានបញ្ចប់ការសាងសង់គ្រោងអគារទាំងមូល។អំពីគម្រោង Happy Cityគម្រោងខុនដូ Happy City ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Yuejing (Cambodia) Real Estate Co., Ltd ជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលទ្រព្យដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការសាងសង់គម្រោង អចលនទ្រព្យ និង ការគ្រប់គ្រង។គម្រោង Happy City គឺជាគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ដែលមានយូនីតបំពាក់ដោយគ្រឿងសង្ហារិម រួចជាស្រេច ជាមួយសម្ភារបរិក្ខា និង សេវាកម្មផ្សេងៗដែលល្អបំផុតសម្រាប់ទាំងការរស់នៅប្រចំាថ្ងៃ ឬ ជាផ្ទះលំហែកាយ។ គម្រោង Happy City មានទីតាំងនៅទីទួលខ្ពស់ដែលអាចអនុញ្ញាតឲ្យអ្នកមើលឃើញ ទេសភាព ឆ្នេរឯករាជ្យ និង ឆ្នេរ Victory​ ហើយ វាជាគម្រោងដែលល្អបំផុតសម្រាប់ការវិនិយោគលើវិស័យ អចលនទ្រព្យនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។តាមការគ្រោងទុកគម្រោងHappy City​​ នឹងបញ្ចប់ការសាងសង់ និង បើទ្វារស្វាគមន៍អតិថិជននៅបំណាច់ឆ្នាំ២០២០ នេះ ហើយវានឹងក្លាយទៅជាគម្រោងអភិវឌ្ឍន៍ដំបូងគេដែលបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងទីក្រុងនៃភាគខាងត្បូងនៃប្រទេសកម្ពុជាដែលមានឆ្នេរសមុទ្រស្រស់ស្អាតជាច្រើនជាមួយឆ្នេរខ្សាច់សក្បុសមួយនេះ។ដោយសារគម្រោងនេះនឹងបញ្ចប់តាមការគ្រោងទុកនេះបង្ហាញពីការរក្សាបាននូកេរ្តិ៍ឈ្មោះល្អ និង សមត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងរបស់អ្នកអភិវឌ្ឍន៍គម្រោង។គម្រោង Happy City មានចម្ងាយតែ ១,៩ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយចាប់ពីជាន់ទី ៥ ឡើងទៅ អ្នក អាចមើលឃើញទេសភាពដ៏ស្រស់ស្អាតរបស់ឆ្នេរឯករាជ្យ និង ឆ្នេរ Victory ហើយនៅផ្នែកខាងត្បូវនៃ គម្រោងនេះគឺជាបណ្ដុះនៃការិយាល័យរដ្ឋបាលខេត្ត និង តំបន់ទីប្រជុំជន ដែលអ្នកអាចធ្វើដំណើរទៅ មកបានគ្រប់ពេលជាមួយចរាចរណ៍មិនមមាញឹកខ្លាំង។ដោយមានទីតាំងដ៏ល្អឥតខ្ចោះបានធ្វើឲ្យគម្រោង Happy City ក្លាយជាគម្រោងមួយដ៏ល្អបំផុតសម្រាប់ លំនៅដ្ឋានបែបលំហែកាយ និង ជីវិតរស់នៅបែបទាន់សម័យ។ ជាមួយកំពង់ផែទឹកជ្រៅ បណ្ដុះកាស៊ីណូ និង លក្ខណៈពិសេសជាច្រើនទៀតរបស់ខេត្តព្រះសីហនុបាន​ផ្ដល់គុណប្រយោជន៍ជាច្រើនទៅដល់គម្រោង Happy City សម្រាប់អត្រានៃការជួល។ បន្ថែមពីនេះទៀត ការអនុវត្តការគ្រប់គ្រងអចលនទ្រព្យរបស់ ក្រុមហ៊ុន Yuejing គឺស្របគ្នាជាមួយការអនុវត្តកំរិតស្ដង់ដារអន្ដរជាតិ រួមមានការការពារផលប្រយោជន៍របស់ម្ចាស់អចលនទ្រព្យ និងការលើកកម្ពស់សុខុមាលភាពរបស់អ្នករស់នៅក្នុងអគារផ្ទាល់។នៅក្នុងគម្រោង Happy Cityទាំងមូលមានយូនីតប្រភេទស្ទូឌីយោ សរុបទាំងអស់១៦០០ ដែលមានទំហំចាប់ពី ៣០.៥៧ ទៅដល់ ៤២.៤៤ ម៉ែត្រការ៉េ។ រាល់យូនីតនីមួយៗ ត្រូវបានរចនា និង តុបតែងយ៉ាងស្រស់ស្អាតជាមួយ សម្ភារ បរិក្ខារ និង គ្រឿងសង្ហារិមដែលមានគុណភាពខ្ពស់ និង ឧបករណ៍សំខាន់ៗផ្សេងទៀតដូចជា ម៉ាស៊ីនត្រជាក់ និង ទូរទស្សន៍។យូនីតនៃគម្រោងខុនដូ Happy City មានតម្លៃចាប់ផ្ដើមចាប់ពី ៤ ម៉ឺនដុល្លារឡើងទៅ ជាមួយកម្មសិទ្ធិកាន់កាប់អចលនទ្រព្យជារៀងរហូត។ វិនិយោគជាមួយគម្រោង Happy City គឺជាការនិយោគដែលមានហានិភ័យតិចតួចបំផុត។ ជាមួយអត្រាចំណេញ ៨% ក្នុងរយៈពេល ២ ឆ្នាំ បានធ្វើឲ្យគម្រោង Happy City ក្លាយជាគម្រោងមួយដែលមានសក្ដានុពលបំផុតសម្រាប់ការ វិនិយោគលើអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Happy City  សូមចុចត្រង់នេះ! ឬទំនាក់ទំនងមកយើង +៨៥៥​ ៩២​ ៩២​ ១០០០​ ឬ​អ៊ីម៉ែល info@realestate.com.khRealestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
គម្រោង Wealth Mansion នាំមកនូវផ្ទះក្នុងក្ដីស្រមៃនៅប្របមាត់ទន្លេសាប
គម្រោង Wealth Mansion នាំមកនូវផ្ទះក្នុងក្ដីស្រមៃនៅប្របមាត់ទន្លេសាប
June 6, 2022, 5:01 p.m.
ខណ្ឌជ្រោយចង្វារជាឧបទ្វីបកណ្ដាលទីក្រុងមួយដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ​​ព័ទ្ធជុំវិញទៅដោយទន្លេសាប និងទន្លេមេគង្គ។ ជាមួយសក្ដានុពលដ៏ច្រើនលើសលប់ ខណ្ឌជ្រោយចង្វារបានក្លាយជាតំបន់មួយដែលកំពុងមានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនះជាពិសេសក្នុងវិស័យអចលនទ្រព្យជាមួយនឹងការរីកដុះដាលដូចផ្សិតនូវគម្រោងអចលនទ្រព្យជាច្រើន មានដូចជា៖ លំនៅដ្ឋាន ការិយាល័យ និងផ្សារទំនើបជាដើម។ គម្រោងអភិវឌ្ឍខុនដូទំនើបថ្មីមួយដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ ហើយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតនោះគឺ គម្រោងខុនដូទំនើប Wealth Mansion។ អំពីអគារ Wealth MansionWealth Mansion ជាគម្រោងខុនដូប្រណីតនៅប្របមាត់ទឹកក្នុងតំបន់ជ្រោយចង្វារដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនល្បីឈ្មោះមានប្រភពមកពីប្រទេសចិនគឺ ក្រុមហ៊ុន Everhealth International Investment Development Co., Ltd ។ ជាមួយវត្តមានគម្រោងធំៗដូចជា Wealth Mansion​ នឹងជួយលើកកម្ពស់មុខមាត់តំបន់ជ្រោយចង្វារ និងធ្វើឲ្យអចលនទ្រព្យនៅក្នុងតំបន់នោះមានការកើនឡើងថ្លៃ ដែលនេះជាឳកាសល្អ បំផុតសម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ។ គម្រោងខុនដូ Wealth Mansion ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៩។ គម្រោងខុនដូប្រណីតដែលមានចំនួន៤៥ជាន់មួយនេះ មានកម្ពស់សរុប១៦៦ម៉ែត្រ។ គម្រោង Wealth Mansion មានទីតាំងល្អបំផុត នៅក្បែរសាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្សារទំនើប និងជាពិសេសវាស្ថិតនៅក្បែរ ស្ពានមិត្តភាពកម្ពុជា ជប៉ុន និង សា្ពនមិត្តភាពកម្ពុជា ចិន​ ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកក្នុងតំបន់កណ្ដាលភ្នំពេញ។គម្រោង Wealth Mansion ត្រូវបានរចនាដោយក្រុមហ៊ុនរចនាប្លង់ដ៏ល្បីឈ្មោះមួយគឺ ក្រុមហ៊ុន Rixing Design និងសាងសង់ដោយក្រុមហ៊ុនសំណង់ដែលមានបទពិសោធន៍ច្រើនឆ្នាំរបស់ប្រទេសចិនគឺក្រុមហ៊ុន China Construction Third Engineering Bureau ។ គម្រោង Wealth Mansion នឹងទទួលបានជោគជ័យ និងបញ្ចប់ការសាងសង់តាមការគ្រោងទុក ដោយសារគ្រប់ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់មានការយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យការសាង់សងអាចដំណើរការរលូនទៅមុខ ជាមួយការផ្ដោតសំខាន់លើ គុណភាព បច្ចេកទេស និងសោភ័ណភាព។ លក្ខណៈពិសេសនៃគម្រោង Wealth Mansionគម្រោង Wealth Mansion ផ្ដល់ជូននូវបទពិសោធន៍ថ្មីនៃការរស់នៅពិសេស ជាមួយការរចនាប្លង់ដ៏ឈ្លាសវៃ ដែលអាចនាំមកនូវខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ និង ពន្លឺថ្ងៃ គ្រប់គ្រាន់ចូលមកក្នុងអគារ ដែលជួយ សម្រួលទៅដល់ការប្រើ់ប្រាស់ថាមពល ហើយអ្វីដែលកាន់តែពិសេសនោះគឺនៅក្នុងអគារនេះក៏មានការរចនាសួនបៃតងផងដែរ។ អ្នករស់នៅក្នុងអគារ Wealth Mansion នឹងរីករាយជាមួយបរិយាកាសគួរឲ្យចង់រស់នៅនៃយូនីតនីមួយៗ។ គ្រប់យូនីតទាំងអស់មានបំពាក់ដោយគ្រឿងសង្ហារិម ឧបករណ៍ទំនើបទាន់សម័យ និងប្រព័ន្ធភ្លើងរួចស្រេច ដែលអាចអនុញ្ញាតឲ្យលោកអ្នកអាចរើចូលទៅនៅបានភ្លាមៗបន្ទាប់ពីការប្រគល់ផ្ទះ។គម្រោង Wealth Mansion នាំមកនូវសេវាកម្មសណ្ឋាគារលំដាប់ផ្កាយប្រាំONYX Hospitality Group ដែលជាក្រុមហ៊ុនផ្នែកបដិសណ្ឋាកិច្ចមានទីស្នាក់ការធំនៅក្នុងប្រទេសថៃ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Everhealth International Investment Development Co., Ltd ក្នុងការដាក់ដំណើរការសណ្ឋាគារលំដាប់ផ្កាយ៥ដំបូងបង្អស់របស់ខ្លួននៅក្នុងអគារ Wealth Mansion។អ្នកអភិវឌ្ឍគម្រោង Wealth Mansion ក៏មានផ្ដល់ជូនជាកញ្ចប់សេវាកម្មពេញលេញមួយសម្រាប់អ្នកទិញយូនីតនៅក្នុងគម្រោងនេះ រួមមាន ការគ្រប់គ្រងលើការជួល ការថែរក្សាផ្ទះសម្បែង និងការប្រមូលថ្លៃជួលផ្ទះជាប្រចាំខែ។ អ្នករស់នៅក្នុងគម្រោង Wealth Mansion ក៏អាចរីករាយជាមួយបរិក្ខារផ្សេងៗទៀតនៅក្នុងអគារនេះ មានដូចជា៖ ក្លឹបហាត់ប្រាណ ស្បា៉ និងហាងហែលទឹកដ៏ធំលើអាកាស។រីឯចំណតរថយន្ដវិញក៏មានទំហំធំទូលាយមានរហូតទៅដល់៨៣០កន្លែង ដែលបង្កភាពងាយស្រួលដល់ការចេញចូលរបស់អ្នក។សេវាកម្មផ្សេងៗទៀតក៏មានផ្ដល់ជូនផងដែរដូចជា៖ ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលវាធ្វើឲ្យការរស់នៅរបស់អ្នកមានភាពងាយស្រួលមួយកំរិតថែមទៀត។ លើសពីនេះទៅទៀត គម្រោងនេះក៏មានសាលប្រជុំ និង បន្ទប់ពហុមុខងារដែលអនុញ្ញាតឲ្យអ្នករៀបចំការប្រជុំបាន។ ដូច្នេះមានន័យថាអ្នកគ្រាន់តែធ្វើដំណើរចេញពីទ្វារផ្ទះរបស់អ្នក អ្នកនឹងទៅដល់កន្លែងប្រជុំភ្លាម។គម្រោង Wealth Mansion ក៏មានផ្ដល់ជូននូវសេវាកម្មសំអាត និងសន្ដិសុខ២៤ម៉ោង ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងបង្កភាពងាយស្រួលទៅដល់អ្នករស់នៅក្នុងអាគារទាំងអស់។ យូនីតក្នុងគម្រោង Wealth Mansion មានតម្លៃសមរម្យគម្រោងខុនដូ Wealth Mansion មានយូនីតសរុបទាំងអស់ ១១៨៤។ យូនីតនីមួយៗមានតម្លៃចាប់ពី ២២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។គម្រោងWealth Mansion គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១។ អ្នកទិញគម្រោង Wealth Mansion ក៏អាចរីករាយជាមួយការផ្ដល់ជូននូវការធានាជួលត្រឡប់វិញក្នុងរយៈពេល២ឆ្នាំពីក្រុមហ៊ុនអភិវឌ្ឍគម្រោងផ្ទាល់។គម្រោង Wealth Mansion  ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅប្រកបដោយភាពស៊ីវីល័យ និងឧត្តមភាព។ ម្យ៉ាងវិញទៀតគម្រោង Wealth Mansion គឺជាគម្រោងដែលល្អបំផុតសម្រាប់ការវិនិយោគផងដែរ។ Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
មន្រ្តីនាំពាក្យ៖ ​​ ការស្ថាបនា​​ពង្រីកផ្លូវជាតិលេខ២ គ្រោង​​ប្រើ​​ពេល ៣០ ខែ
មន្រ្តីនាំពាក្យ៖ ​​ ការស្ថាបនា​​ពង្រីកផ្លូវជាតិលេខ២ គ្រោង​​ប្រើ​​ពេល ៣០ ខែ
June 3, 2022, 10:47 p.m.
(ស្ថានភាពផ្លូវជាតិលេខ២កំពុងត្រូវបានឈូសឆាយ)ការដ្ឋាន​​សាង​សង់​​​ពង្រីក​ផ្លូវ​ជាតិ​លេខ​​២ បាន​​ចាប់​​ផ្ដើម​​ឈូស​​ឆាយ​ពង្រីក​​​ចាប់​​ពី​​រង្វង់​មូល​គួរ​ស្រូវ​​ក្នុង​ខណ្ឌ​ដង្កោ​រាជធានី​​ភ្នំពេញ​ ​រហូត​​ដល់ទី​ប្រជុំ​​ជន​​​ផ្សារ​សំរោង​យ៉ោង​ក្នុង​​ស្រុក​បាទី​​ខេត្ត​​តាកែវ​ហើយ​គិត​​ត្រឹម​សប្ដាហ៍​មុន​​នេះ​។ នេះបើតាមការបញ្ជាក់របស់ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។លោក​ គង់ វិមាន​ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​​បាន​ថ្លែង​ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកឱ្យ​ដឹង​ថា ការ​ឈូស​ឆាយ​​ពង្រីក​កំពុង​ចាប់​​ផ្ដើម​យ៉ាង​សកម្ម​ ខណៈ​ដំណោះ​ស្រាយនៃ​ផល​ប៉ះពាល់​​​​ដី​របស់​​ប្រជាពលរដ្ឋ​​ត្រូវ​​​ធ្វើ​ជា​បន្ត​បន្ទាប់ ដោយ​អនុវត្ត​តាម​​ច្បាប់​ផ្លូវ​​ថ្នល់​​ ហើយ​​ការ​សាង​សង់​នឹង​ត្រូវ​​ធ្វើ​ឡើង​​តាម​​​ផ្លូវ​ចាស់​ដដែល។ ទោះជាយ៉ាងណាលោក​​មិន​ទាន់​អាច​​ប្រាប់​ពីពេល​វេលា​ជាក់​លាក់​នៃថ្ងៃសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនៅឡើយទេ ដោយលោកគ្រាន់តែបញ្ជាក់ថានឹងចាប់ផ្តើមឆាប់​ៗ​នេះ​។ ប៉ុន្តែលោកអះអាងថា ការស្ថាបនា​​ពង្រីកផ្លូវជាតិលេខ២គ្រោងនឹង​​ប្រើរយៈ​​ពេល ៣០ ខែ ឬ (ប្រហែល ២ឆ្នាំ​កន្លះ)៕ គម្រោង​នេះឆ្លង​កាត់​រាជធានី​ និងខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ ដោយ​ត្រូវរបែងចែក​ជា ៣ ​កំណាត់​ផ្លូវធំៗមាន​ដូចជា៖ កំណាត់​ទី១៖ ចាប់​ផ្តើម​ចេញពី​រង្វង់មូលតាខ្មៅ ដល់រង្វង់មូលគួរស្រូវ ដែលមាន​ប្រវែង ៨.៧​ គីឡូម៉ែត្រ។ ពង្រីកពី ២ គន្លង ទៅ ៤ គន្លង ដែលនៅ​តំបន់​ទីប្រជុំជនប្រវែង ៤.៣ គីឡូម៉ែត្រ មាន​ទទឹង​ផ្លូវ ១៥ ម៉ែត្រ និង​ក្រៅ​តំបន់​​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ ២០.៥ ម៉ែត្រ។ កំណាត់​ផ្លូវនេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមានកម្រាស់​ ១២ សង់ទីម៉ែត្រ។ កំណាត់​ទី២៖ ចាប់ផ្តើម​ពីរង្វង់​មូល​គួរស្រូវ ដល់​រង្វង់មូល​អូរចំបក់ ដែលមាន​ប្រវែង​ ៥៣.៨១ គីឡូម៉ែត្រ ស្ថិតនៅក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ​មាន ២ គន្លង និង​ទទឹង ១៣ ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) ដែល​មាន​កម្រាស់ ១០ សង់ទីម៉ែត្រ។ កំណាត់​ទី៣៖ ផ្លូវជាតិ​លេខ២២ ចាប់ផ្តើម​ពីរង្វង់​មូលអូរចំបក់ ដល់​ផ្សារអង្គតាសោម ដែលមានប្រវែង​ ៩.៦ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប ១៣ ម៉ែត្រ ក្រាល​បេតុងកៅស៊ូ (AC) ដែលមាន​កម្រាស់ ​១០​ សង់ទីម៉ែត្រ​។ការកែលម្អឡើងវិញនូវ​ផ្លូវ​ជាតិលេខ២ នេះមាន​ប្រវែង​សរុប ៧២.១៧ ​គីឡូម៉ែត្រ ដោយគ្រោង​​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦ លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាលកូរ៉េ​ ​ក្នុងនោះថវិកា​ប​ដិ​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជាមាន​ប្រមាណ​ ៨.៥ លាន​ដុល្លារ ។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
ខុនដូប្រណីតតាមបែបធម្មជាតិនៅតំបន់ទួលគោក តម្លៃត្រឹមតែ៨មុឺនដុល្លារប៉ុណ្ណោះ
ខុនដូប្រណីតតាមបែបធម្មជាតិនៅតំបន់ទួលគោក តម្លៃត្រឹមតែ៨មុឺនដុល្លារប៉ុណ្ណោះ
June 6, 2022, 11:22 p.m.
បើយោងតាមការសិក្សាមួយបានឱ្យដឹងថា ជាមធ្យមមនុស្សម្នាក់ៗចំណាយពេលប្រចាំថ្ងៃប្រហែល៩០%នៅក្នុងអគារ ដែលភាគច្រើនគឺសម្រាប់ការបំពេញការងារនៅក្នុងការិយាល័យ ការកម្សាន្ត និងការសម្រាកនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួន។មនុស្សភាគច្រើនពុំសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់លំហែកាយឬស្រូបយកខ្យល់អាកាសបរិសុទ្ធពីបរិស្ថានខាងក្រៅឡើយ។ ដោយហេតុនេះហើយ ការផ្សារភ្ជាប់ធម្មជាតិជាមួយនឹងអគាររស់នៅប្រចាំថ្ងៃ គឺជាដំណោះស្រាយដ៏ល្អប្រសើរ និងស័ក្តិសមបំផុតសម្រាប់បរិបទនៃការរស់នៅសម័យបច្ចុប្បន្ន ដែលមិនត្រឹមតែបង្កើននូវផាសុកភាព និងសុខុមាលភាពប៉ុណ្ណោះទេ ថែមទាំងបន្ថែមនូវគុណភាពជីវិតសម្រាប់មនុស្សនាសម័យទំនើប។ស្របពេលដែលផ្នត់គំនិតនៃរបៀបរស់នៅបៃតង (Green Living) កំពុងសាយភាយនៅក្នុងគំនិតរបស់ប្រជាជនកម្ពុជា គោលគំនិតនៃការអភិវឌ្ឍអគារបៃតង (Green Building) ក៏កំពុងរីកដុះដាលផងដែរនៅក្នុងវិស័យអចលនទ្រព្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសម័យទំនើបដែលមានទំនោរទៅរករបៀបរស់នៅដែលខ្វាយខ្វាល់ពីបរិស្ថាន និងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។ គម្រោងអគារបៃតងបានកំពុងរីកលូតលាស់យ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដោយមានទាំងគម្រោងអគារការិយាល័យ ​មជ្ឈមណ្ឌលកំសាន្ត និងពិសេសគឺអគារខុនដូសម្រាប់ស្នាក់នៅ។ ក្នុងចំណោមនោះ គម្រោងមួយដែលមានលក្ខណៈពិសេសគឺគម្រោងលំនៅដ្ឋានប្រណីតបែបទីក្រុងបៃតង Garden One ដែលមានទីតាំងស្ថិតនៅខណ្ឌទួលគោក។អំពីគម្រោង Garden OneGarden One គឺជាគម្រោងលំនៅដ្ឋានប្រណីតបែបទីក្រុងបៃតង ដែលអភិវឌ្ឍដោយក្រុមហ៊ុន JianZhong YuTong Co.,Ltd របស់ប្រទេសចិន។ គម្រោងនេះមានកម្ពស់២៩ជាន់​ និងយូនីតអាផាតមិនសរុបចំនួន២៧១ ហើយមានទីតាំងស្ថិតនៅចន្លោះផ្លូវលេខ៥៧២និង៥៧៤ ក្រោយវិទ្យាល័យឥទ្រ្ទទេវី។ គម្រោង Garden One គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២១ខាងមុខនេះ។លំនៅដ្ឋានប្រណីតអមជាមួយនឹងរុក្ខជាតិបៃតងគម្រោង Garden One នាំមកនូវបទពិសោធជីវិតថ្មីប្លែកសម្រាប់អ្នកស្នាក់នៅ។ អគារទាំងមូលរបស់គម្រោងនេះ ត្រូវបានរចនាឡើងតាមបែបទាន់សម័យ ដោយផ្សារភ្ជាប់ធម្មជាតិជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ចាប់ពីខ្លោងទ្វារអគារ ជាន់ទទួលភ្ញៀវ រហូតដល់ជាន់ដំបូល គ្រប់ទីតាំងទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ឱ្យមានខ្យល់ចេញចូលបរិសុទ្ធ​ ពន្លឺចែងចាំងគ្រប់គ្រាន់​ពីធម្មជាតិ អមជាមួយនឹងរុក្ខជាតិបៃតងដ៏មានសោភ័ណភាព ដែលធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ស្រស់ថ្លា គ្រាន់តែឈានជើងចូលទៅក្នុងបរិវេណអគារ។ចំពោះការរចនាផ្នែកខាងក្នុងរបស់យូនីតនីមួយៗវិញ ក៏បានគិតគូរយ៉ាងម៉ត់ចត់ពីគុណតម្លៃផ្នែកធម្មជាតិ ដោយមានរុក្ខជាតិបៃតងអមនៅតាមទ្វារចូល មាត់បង្អួច និងរានហាលខាងមុខ ដែលបង្កើតបាននូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិគ្រប់ពេលវេលា។ រីឯបង្អួចកញ្ចក់នៅតាមបន្ទប់គេងនីមួយៗត្រូវបានរចនាឡើងយ៉ាងខ្ពស់ស្រឡះអាចឱ្យពន្លឺចេញចូលគ្រប់គ្រាន់ ដែលជួយឱ្យអ្នកស្នាក់នៅមានអារម្មណ៍ស្រស់ស្រាយក្រោយពីភ្ញាក់ពីដំណេករៀងរាល់ព្រឹក ក្រោមពន្លឺសូរិយាដ៏ស្រាលស្រទន់នាព្រឹកព្រលឹម។ បន្ថែមពីលើនេះទៀត គ្រប់យូនីតសុទ្ធសឹងតែមានរានហាលផ្ទាល់ខ្លួនដែលអាចឱ្យអ្នករស់នៅអគាររំសាយអារម្មណ៍ ស្រូបយកខ្យល់ត្រជាក់នាពេលល្ងាច និងគយគន់ទេសភាពដ៏ស្រស់បំព្រងនៃតំបន់ទួលគោក។សេវាកម្មដ៏សម្បូរបែបនាំមកនូវជីវិតរស់នៅដ៏សុខសាន្ត​ និងពេញលេញក្រៅពីការរចនាដ៏ពិសេសតាមបែបធម្មជាតិ គម្រោងមួយនេះផ្តល់ជូននូវសេវាកម្មជាច្រើនដើម្បីនាំយកនូវជីវិតរស់នៅដ៏សុខសាន្ត និងពេញលេញសម្រាប់អ្នករស់នៅ។ អ្នករស់នៅក្នុងអគារអាចរីករាយជាមួយនឹងកន្លែងហាត់ប្រាណដ៏ទំនើប អាងហែលទឹក ស្កាយបារ ភោជនីយដ្ឋាន និងសេវាកម្មកំសាន្ដផ្សេងៗជាច្រើនទៀត។ជាមួយគ្នានេះដែរ ខុនដូប្រណីតនេះបង្កើតនូវសុវត្ថិភាពផ្លូវចិត្តសម្រាប់អ្នករស់នៅ ដោយមានបំពាក់បច្ចេកវិទ្យាទំនើបក្នុងការការពារសុវត្ថិភាព រួមមានប្រព័ន្ធប្រកាសអាសន្ន កាំមេរ៉ាសុវត្ថិភាព និងសេវាកម្មសន្ដិសុខ២៤ម៉ោង។ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺចំណតរថយន្ដដ៏ឆ្លាតវៃ ដែល អាចលើកដាក់យានយន្ដរបស់អ្នករស់នៅទៅកាន់ចំណតរថយន្ដនីមួយៗតាមប្រព័ន្ធជណ្តើរយន្តស្វ័យប្រវត្តិ។ជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះគួបផ្សំនឹងសេវាកម្មដ៏សម្បូរបែប Garden One ផ្តល់ជូននូវជម្រើសអាផាតមិនប្រណីត ចាប់ពីយូនីតមានបន្ទប់គេង១រហូតដល់យូនីតមានបន្ទប់គេង៣ ដែលមានតម្លៃសមរម្យចាប់ពី៨មុឺនដុល្លារតែប៉ុណ្ណោះ។គួរបញ្ជាក់ថា យូនីតអាផាតមិននៃគម្រោង Garden One​ បានលក់ដាច់អស់៥០%ហើយ។ ប្រសិនបើលក់អ្នកមានបំណងចង់ទិញគេហដ្ឋានប្រណីតទាន់សម័យអមជាមួយនឹងធម្មជាតិ សូមរួសរាន់អញ្ជើញមកទស្សនាអាផាតមិនគំរូនៅទីតាំងគម្រោងផ្ទាល់ ស្ថិតនៅនៅចន្លោះផ្លូវលេខ៥៧២និង៥៧៤ ក្រោយវិទ្យាល័យឥទ្រ្ទទេវី ឬ​អាចទាក់ទងមកក្រុមការងារ តាមរយៈលេខទូរស័ព្ទ ០៩​២ ៩២ ១០០០​​ ឬ អុីម៉ែល info@realestate.com.khRealestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh