+855 92 92 1000
Logo

Recent Articles

អ្នកជំនាញ៖​ ​គន្លឹះ ៣ ចំណុច ដើម្បី​វិនិយោគ​វិស័យ​អចលនទ្រព្យ​បានជោគជ័យ​
អ្នកជំនាញ៖​ ​គន្លឹះ ៣ ចំណុច ដើម្បី​វិនិយោគ​វិស័យ​អចលនទ្រព្យ​បានជោគជ័យ​
May 30, 2022, 11:16 p.m.
ទីផ្សារ​អចលនទ្រព្យ​កំពុងតែ​រីកចម្រើន​ខ្លាំង និង​មាន​ការចាប់​អា​ម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក និង​វិនិយោគិន​ពី​ក្រៅ​ស្រុក​។ វិស័យ​អចលនទ្រព្យក៏បាន​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​ជាច្រើនឲ្យ​ប្រឡូក​ចូលក្នុង​វិស័យ​នេះដែរ ហើយ​ចំណោម​នេះមាន​អ្នកខ្លះ​ក៏​ជោគជ័យ ហើយ​ខ្លះទៀតក៏​បរាជ័យក្នុង​រយៈពេល​ដ៏​ខ្លី​។​បរាជ័យ​ត្រូវបាន​ចាត់ទុកជា​បទពិសោធ​ន៍​ ចំណែក​ជោគជ័យក្នុង​វិស័យ​អចលនទ្រព្យ បាន​ក្លាយជា​ប្រធានបទ​មួយ​គួរ​ឲ្យ​ចាប់​អា​ម្មណ៍​បំផុត​។ ប៉ុន្តែ​សួរថា តើ​ភាពជោគជ័យ​កើតឡើង​ដោយសារ​កត្តា​អ្វីខ្លះ​?ពាក់ព័ន្ធការលើកឡើងនេះដែរ លោកឧកញ៉ា ចេង ខេង ​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល (CPL) ដ៏​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលរបស់​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​ផង​ដែរនោះបានលើកឡើងនា«​ពិព័រណ៍​អចលនទ្រព្យកម្ពុជាឆ្នាំ​២០១៩» កាលពីពេលថ្មីៗថា ការ​ចាប់ផ្តើម​ជីវិត​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ​មិនមែន​ជា​រឿង​ងាយស្រួល​ពេក​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​ជោគជ័យ​លើ​វិស័យ​នេះ​។ ទោះយ៉ាងណា អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជាដ៏​ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​កម្ពុជា រូបនេះបានផ្តល់នៅគន្លឹះសំខាន់ៗចំនួន ៣ ដែលជាបទ​ពិសោធន៍ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យក្រុមហ៊ុនលោកអាចឈរជើងនៅក្នុង​វិស័យអចលនទ្រព្យ​មកដល់សព្វថ្ងៃនោះគឺ៖១.ធ្វើអ្វីគិតពីគុណភាពខ្ពស់នៅត្រង់ចំណុចនេះលោកថា នៅក្នុង​វិស័យ​អចលនទ្រព្យមាន​ផ្នែក​ជាច្រើនខុសៗគ្នា ហេតុនេះ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ គឺចាំបាច់ត្រូវ​គិត​ជាមុនគឺគុណភាពជាចម្បង ពិសេសរាល់ដំណើរ​ប្រតិបត្តិការ​ទៅលើ​ការទិញ លក់ ជួល​ និង​វាយ​តម្លៃ​អចលនទ្រព្យ​ដ៏​ស្ទាត់​ជំនាញ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យប្រកបដោយ​​ប្រសិទ្ធភាព ដើម្បីបញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខចំពោះអតិថិជន។ ​ហេតុនេះបើយើងរកស៊ីក្នុងវិស័យអចលនទ្រព្យគិត​ពីគុណភាពជាមុននោះ ទើបកសាងការទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្រប់ដៃគូអាជីវកម្មនានា។ ២.សេវាកម្មល្អមុខ​របរ​បម្រើ​សេវាកម្ម​អចលនទ្រព្យ​នេះ មិន​ចាំ​បាច់​ប្រើ​ដើមទុន​នោះ​ទេ សំខាន់​ត្រង់​ថា យើង​ស្រលាញ់​ការងារ​នេះ ធ្វើ​ចេញ​ពី​ចិត្ត ពី​បេះដូង អត់​ធ្មត់​តស៊ូ​ជាមួយ​ការងារ នោះ​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ លោក​ចង់​ប្រាប់​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​មក​ហើយ ដែល​មាន​លុយ​រាប់​លាន​ដុល្លារ រកស៊ី​ក្នុង​វិស័យ​នេះ​ទទួល​នូវ​ភាព​បរាជ័យ។ ដោយសារ​តែ​ពួកគេ​ទាំង​អស់​នោះ​ធ្វើ​តាម​គេ ឃើញ​គេ​បើក​អាជីវកម្ម​បម្រើ​សេវា​កម្ម​ដីធ្លីក៏​បើក​តាម​គេ ដោយ​មិន​បាន​សិក្សា​ច្បាស់​លាស់ ហើយ​ក៏​មិន​ដាក់​ចិត្ត​ធ្វើ​ចេញ​ពី​បេះដូង​ពិត​ប្រាកដ​ដែរ។លោកបញ្ជាក់ថា កាល​ពី​លោក​បើក​ជំនួញ​សេវាកម្ម​អចលន​ទ្រព្យ​មួយ​នេះ លោក​គ្មាន​លុយ គ្មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​ដោយសារ​ការ​ស្រលាញ់​ពេញ​ចិត្ត និង​ការ​តាំង​ចិត្ត​ខ្ពស់​របស់​គាត់ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុនលោកទទួល​បាន​ជោគជ័យ​មក​ដល់​ពេល​នេះ​។៣.ភាពជឿទុកចិត្តខ្ពស់មុខ​របរ​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ​នេះ លោក​ថាគឺ​មាន​ភាព​ផុយ​ស្រួយ​ណាស់។ យើង​ធ្វើការ​ជាមួយ​ចិត្ត​និង​ចិត្ត គេ​ចង់​បាន​អី យើង​បម្រើ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន ថែ​រក្សា​អតិថិជន កុំឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត បម្រើ​ឲ្យ​មាន​ប្រសិទ្ធភាព។ បើ​និយាយ​រឿង​ការងារ​រកស៊ី មុខ​ជំនួញ​ណាក៏​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដែរ ប៉ុន្តែ មុខ​ជំនួញ​អចលនទ្រព្យ លោក​គិត​ថា មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាង​គេ។ ដោយសារ​យើង​រក​ស៊ី​ក្នុង​វិស័យ​នេះ ភាគច្រើន​ទាក់ទង​តែ​ជាមួយ​អ្នក​ដែល​មាន​លុយ អ្នក​មាន​មុខមាត់​នៅ​ក្នុង​សង្គម។ ពួក​គាត់​ទាំង​នោះ ចង់​បាន​អ្វី​ដែល​ល្អ មាន​គុណភាព ដូច្នេះ យើង​ចាំបាច់ត្រូវផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជន។សរុបជារួមមកលោកថា បើសិនជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ប្រកាន់នៅគន្លឹះ ទាំង៣ចំណុច នោះនឹង​ទាក់ទាញ​ប្រជាប្រិយ​ភាព​ ការ​ជឿ​ទុកចិត្ត​ គាំទ្រ​ពីអ​តិថិ​ជន​ ដែលធ្វើ​អ្នកធ្វើ​ជំនួញ​ជោគជ័យ​មិនខានឡើយ៕ ស្វែងរកព័ត៌មានថ្មីៗ និង អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ក្រុមហ៊ុន Oxley Gem​ តែងតាំងអ្នកម៉ៅការថ្មីដើម្បីកាន់កាប់ការស្ថាបនាគម្រោងអភិវឌ្ឍន៍ចម្រុះសណ្ឋាគារ The Peak
ក្រុមហ៊ុន Oxley Gem​ តែងតាំងអ្នកម៉ៅការថ្មីដើម្បីកាន់កាប់ការស្ថាបនាគម្រោងអភិវឌ្ឍន៍ចម្រុះសណ្ឋាគារ The Peak
June 6, 2022, 5:02 p.m.
២៣ តុលា ២០១៩- ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ("Oxley Gem") ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចម្រុះ មានទីតាំងស្ថិតនៅផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ មានសេចក្តីសោមនស្សសូមប្រកាសជូនដំណឹងថា ក្រុមហ៊ុនអ្នកម៉ៅការថ្មីដ៏ធំមួយត្រូវបានតែងតាំងដើម្បីកាន់កាប់សំណង់និងបន្តដំណើរការសាងសង់សំណង់ដែលមានស្រាប់។ដោយហេតុថា យើងមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះរាជាណាចក្រកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ និង ជាវិនិយោគិននៃគម្រោងអភិវឌ្ឍន៍ The Peak នេះ ក្រុមហ៊ុន Oxley Gem បានចេញលិខិតបញ្ចប់កិច្ចសន្យាម៉ៅការសាងសង់ជាមួយក្រុមហ៊ុន Sino Great Wall International Engineering Co, Ltd (“ SINO”) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រួចហើយ ក្នុងបំណងអនុញ្ញាតឱ្យអ្នកម៉ៅការដ៏សំខាន់ដែលមានសមត្ថភាព និងមានហិរញ្ញវត្ថុអាចបន្តការស្ថាបនាគម្រោងនេះដោយរលូន ដោយមិនមានការបញ្ឈប់ការងារសាងសង់ឡើយ។ នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ ក្រុមហ៊ុន Oxley Gem ដែលបានសំរេចអនុវត្តបន្ទាប់ពីការខិតខំរួមគ្នាក្នុងការជួយក្រុមហ៊ុន SINO ប៉ុន្តែក្រុមហ៊ុន SINO មិនបានបង្ហាញលទ្ធផលប្រតិកម្មតបមកវិញគួរឱ្យកត់សម្គាល់ទេ។ ក្នុងករណីដែលយើងសម្រេចធ្វើដូច្នេះ ក្រុមហ៊ុន Oxley Gem អាចធានាបានថា គ្មានការពន្យារពេលហួសហេតុពេកណាមួយ ត្រូវកើតឡើងខុសពីផែនការនៃការបញ្ចប់ការសាងសង់គម្រោងនេះ និងការប្រគល់ជូនដល់អតិថិជន ជូនដល់ដៃគូ និងវិនិយោគិនដែលមានកិត្យានុភាពរបស់យើងផ្ទុយពីកាលបរិច្ឆេទដែលបានចុះក្នុងកិច្ចព្រមព្រៀងឡើយ។បច្ចុប្បន្នយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនស៊ីណូដើម្បីធានា ថាបុគ្គលិកនិងអ្នកម៉ៅការរងទាំងអស់ទទួលបានប្រាក់ខែត្រឹមត្រូវសម្រាប់ការងារដែលបានធ្វើ។ ក្រុមហ៊ុន Oxley Gem នៅតែស្ថិតជាអាទិភាពខ្ពស់បំផុតក្នុងការការពារផលប្រយោជន៍របស់ភាគីរងគ្រោះពីផលប៉ះពាល់នានាបើមានជាអាទិ៍។ ជាមួយគ្នានេះក្រុមហ៊ុន Oxley Gem ក៏បានទទួលការបញ្ជាក់ថា ពីអ្នកម៉ៅការសំខាន់ថ្មីរបស់យើង ថានឹងត្រូវមកជួបជាមួយភាគីរងគ្រោះទាំងអស់ ដើម្បីពិនិត្យមើលវិសាលភាពការងាររបស់ពួកគេ និងចរចាកិច្ចសន្យាការងារថ្មីជាមួយពួកគេក្នុងកម្រិតល្អបំផុត។ក្នុងនាមក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ The Peak យើងខ្ញុំសូមបញ្ជាក់ថាគម្រោងនេះនឹងមិនឲ្យមានផលប៉ះពាល់ការងារ ដោយសារការបញ្ចប់ក្រុមហ៊ុន SINO និងការជំនួសដោយអ្នកម៉ៅការថ្មី ឡើយ។ ហេតុការណ៍ទាំងអស់ វានៅតែជាបេសកកម្មដ៏ខ្ពស់បំផុតរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការ ផ្តល់ជូនគម្រោងរបស់យើងប្រកបដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់បំផុត ក្នុងការរក្សានិងទទួលបានការពេញចិត្ត ដូចក្តីរំពឹងទុករបស់លោកអ្នកដដែល។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ចុះហត្ថលេខារួមគ្នាដើម្បីជំរុញវិស័យសណ្ឋាគារនៅកម្ពុជា
គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ចុះហត្ថលេខារួមគ្នាដើម្បីជំរុញវិស័យសណ្ឋាគារនៅកម្ពុជា
June 6, 2022, 9:42 p.m.
នៅព្រឹកថ្ងៃទី ២២ ខែតុលា គម្រោង CEO KT Pacific និងសណ្ឋាគារ Wyndham ធ្វើពិធីចុះហត្ថលេខារួមគ្នាលើផ្នែកសណ្ឋាគារ និងលំនៅដ្ឋាន ដែលបានធ្វើឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពី​ប្រធានក្រុមហ៊ុន Wyndham Group Asia Pacific ក្រុមហ៊ុន KT Pacific Group ក្រុមហ៊ុន  LiXin Group មន្រ្តីរដ្ឋាភិបាលជាច្រើននាក់ និងភ្ញៀវកិត្ដិយសជាច្រើនរូប។ សុន្ទរកថារបស់លោក ជូន អូនអូ នាយកប្រតិបត្តិក្រុមហ៊ុនសណ្ឋាគារ Wyndham ថ្លែងនាឱកាសនេះ លោក  ជូន អូនអូ ប្រធានសណ្ឋាគា Wyndham គឺជាសណ្ឋាគារធំជាងគេ និងមានភាពរីកចម្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសអាមេរិក បានលើកឡើងថា ជាមួយទំនាក់ទំនង និងបទពិសោធន៍ប្រតិបត្តិការអាជីវកម្ម ទូលំទូលាយ យើងធានាថាប្រតិបត្តិការសណ្ឋាគារនេះនឹងដំណើរការ ទៅដោយរលូន។ បើតាមលោក  ជូន អូនអូ បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រតិបត្តិការម៉ាកយីហោចំនួន ២៣ និងសណ្ឋាគារជិត ៩,០០០ នៅក្នុងប្រទេសចំនួន ៨០ លើទ្វីបចំនួន ៦ ហើយបានចុះបញ្ជីនៅទីក្រុងញូវយ៉កក្នុងខែមិថុនាឆ្នាំ២០១៨ ។លោកបានបន្ថែមទៀតថាសណ្ឋាគារ Wyndham គឺជាសណ្ឋាគារលំដាប់ផ្កាយ ៥ មានភាពទំនើបបំផុត និង​មានសេវាកម្មល្អបំផុត ប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅបំផុត។ប្រទេសកម្ពុជាមានគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបាន ១៥ លាននាក់នៅឆ្នាំ២០៣០ ជាមួយការនាំមកនូវការងារចំនួន ២ លានកន្លែងដល់ប្រជាជនក្នុងស្រុក។ នៅឆ្នាំ ២០២៨ ប្រទេសកម្ពុជានឹងត្រូវការបន្ទប់សណ្ឋាគារបន្ថែមចំនួន ១០ម៉ឺនបន្ទប់បន្ថែម។ សុន្ទរកថារបស់លោក ស៊ី មីងចាវ នាយកប្រតិបត្តិក្រុមហ៊ុន Lixin Groupលោក  ស៊ី មីងចាវ  នាយកប្រតិបត្តិលោកគម្រោង CEO KT Pacific បាននិយាយថា ជាមួយទីតាំងស្នូលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក្នុងតំបន់ខណ្ឌ ៧ មករា តំបន់ទាំងមូលនឹងក្លាយជាទីសម្គាល់សម្រាប់អាជីវកម្មសណ្ឋាគារ អន្តរជាតិនៃក្រុមហ៊ុនលីស៊ីនគ្រុប និងក្រុមហ៊ុនស៊ូជីប៉ាស៊ីហ្វិកគ្រុប ដែលបានចូលមកទីក្រុងភ្នំពេញ។ លោកបានលើកឡើងដែរថាកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ នឹងត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ហើយគេរំពឹងថាឆ្នាំ២០៣០ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរធុរកិច្ចចំនួន១៥ លាននាក់។  ម្យ៉ាងវិញទៀត ភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទិសដៅវិនិយោគយ៉ាងខ្លាំងរបស់ពិភពលោក។ អំពីគម្រោង  CEO KT Pacificគម្រោងគម្រោង CEO KT Pacific ស្ថិតនៅចម្ងាយតែ ៣០០ ម៉ែត្រប៉ុណ្ណោះពីទីស្តីការនាយករដ្ឋមន្ត្រី។ ស្តិតនៅក្នុងទីតាំងពាណិជ្ជកម្ម និងលំនៅដ្ឋានអន្តរជាតិដំបូងគេនៅទីក្រុងភ្នំពេញ គម្រោងនេះមានអគារភ្លោះ ដែលមានកម្ពស់ ១៣០ ម៉ែត្រ ដែលខ្ពស់ជាងគេតែមួយគត់នៅរាជធានីភ្នំពេញ។លើសពីនេះទៀតគម្រោងនេះត្រូវបានរចនាឡើងសម្រាប់ឥស្សរជនអាជីវកម្មពិភពលោក ដែលមានសេវាកម្មអាជីវកម្មលំដាប់ផ្កាយ ៥ កន្លែងកម្សាន្ត ដូចជា សាលពិធីជប់លៀងអន្តរជាតិ បន្ទប់ញ៉ាំស្រាក្រហម មជ្ឈមណ្ឌលស្ប៉ា កន្លែងរត់ហាត់ប្រាណ​ អាង ហាលទីកស្តង់ដារអន្ដរជាតិរហូតដល់ ៣០ ម៉ែត្រ។  ទីកន្លែងរត់ហាត់ប្រាណលើអាកាសតែមួយប៉ុណ្ណោះប្រវែង ៣៣០ ម៉ែត្រនៅភ្នំពេញ។ គម្រោង CEO KT Pacific មានអាផាតមេនសរុប ១,១៥៦ យូនីត។ អគារ A មាន ៤៨២ យូនីត ទាំងសណ្ឋាគារពាណិជ្ជកម្ម និកន្លែងកម្សាន្ត។ គម្រោងនេះផ្តល់ជូនការជួលត្រឡប់ប្រចាំខែចំនួន ១៨,៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ ក្នុងរយៈពេលរហូតដល់ ១០ ឆ្នាំ បើធៀបនឹងទីផ្សារជួលនៅរាជធានីភ្នំពេញបច្ចុប្បន្នជាទូទៅមានរយៈពេល ២ ឆ្នាំប៉ុណ្ណោះ ។ ការរួមបញ្ចូលគ្នារវាង Wyndham Group និងគម្រោង CEO KT Pacific នឹងបង្កើតគំរូថ្មីសម្រាប់វិស័យសណ្ឋាគារ លំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ ហើយក្នុងពេលតែមួយបង្កើតជម្រើសដំបូងល្ពបំផុតសម្រាប់វិនិយោគិន ដែលផ្តល់ជូនប្រាក់ចំណេញខ្ពស់ និងការជួលរយៈពេលវែងបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយនេះនឹងនាំមកនូវឱកាសគ្មានដ៏ល្អបំភុតនៅក្នុងអាស៊ីអាគ្នេយ៍ទាំងមូល៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ការវិនិយោគ ២ ដែលគួរវិនិយោគដើម្បីធានាសុខមាលភាពអចលនទ្រព្យកម្ពុជា
ការវិនិយោគ ២ ដែលគួរវិនិយោគដើម្បីធានាសុខមាលភាពអចលនទ្រព្យកម្ពុជា
May 28, 2022, 6:29 a.m.
(ឧកញ៉ា សៀ ឬទ្ធី ពេលកំពុងផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩)អ្នក​ជំនាញល្បីឈ្មោះផ្នែកអចលនទ្រព្យ ​បាន​លើក​ឡើង​ថា កម្ពុជា​អាច​នឹង​ក្លាយ​ជា​កូន​ខ្លា​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ាន។ ការ​អះអាង​យ៉ាង​ដូច្នេះ ដោយសារ​តែ​ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​មើល​ឃើញ​ថាកម្ពុជា​មាន​កំណែ​ទម្រង់រឹត​បន្តឹង​លើ​ប្រព័ន្ធ​ច្បាប់ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បរិស្ថាន​អាជីវកម្ម​មាន​ភាព​ល្អ​ប្រសើរ ជាពិសេសគឺ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​​នៅតែរក្សាជា​រៀង​រាល់​ឆ្នាំ​ក្នុង​រង្វង់ ៧%។ការ​កំណត់​ភាព​រីក​ចម្រើន​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​គឺ​ផ្អែក​លើ​កត្តា​សំខាន់ៗ ដូចជាស្ថិរភាព​នយោបាយ​និង​បរិស្ថាន​អាជីវកម្ម​មាន​លក្ខណៈ​ប្រសើរ​ជាង​កាល​ពី​ឆ្នាំ​កន្លង​មក ដែល​ធ្វើ​ឱ្យ​វិនិយោគិន​មាន​ទំនុក​ចិត្ត។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ឱកាស​វិនិយោគ​មាន​ភាព​ទូលាយ​ចំពោះ​វិនិយោគិន​បរទេស និង​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ក៏​ជា​ចំណុច​សំខាន់​ល្អ​មួយ​ផង​ដែរ​សម្រាប់​កម្ពុជា។ យ៉ាងណាអ្នកជំនាញបានអះអាងថា  ដើម្បីធានាបានសុខមាលភាព និងនិរន្តភាពដល់វិស័យ​អចលនទ្រព្យកម្ពុជា អ្នកវិនិយោគចាំបាច់ត្រូវតែគិតទៅដល់វិស័យសំខាន់២ ដែលមិនគួរមើល​រំលង់​នោះឡើយ។លើកឡើងនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៩ នៅសណ្ឋាគាណាហ្គាវើល ថ្ងៃទី ០៤ ខែតុលា លោកឧកញ៉ាសៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group ព្រមទាំងជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានកត់សម្គាល់ឃើញ វិស័យ២ធំៗ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិយោគគិនបរទេសនិងអ្នកវិយោគក្នុងស្រុក ផ្នែកអចលនទ្រព្យកំពុងគិតពិចារណានោះគឺ វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម។ លោក​បញ្ជាក់​​សម្រាប់​វិស័យ​ទេសចរណ៍ អ្នកវិយោគជាច្រើនមើលឃើញថា សន្ទុះនៃការអភិវឌ្ឍន៍សំណង់​ផ្ទះល្វែង បុរី ខុនដូ មានចំនួនច្រើន ដែលជាហេតុធ្វើឱ្យមានការការប្រកួតប្រជែងខ្លាំង។ ហេតុនេះ លោកឧកញ៉ាបានណែនាំថា សម្រាប់អ្នកដែលមានដី និងមានធនធានស្រាប់ គួរតែបង្វែរទិសដៅមកអភិវឌ្ឍន៍ដីនោះជាទៅកន្លែងទេសចរណ៍ ដូចជា សណ្ឋាគារ រម្មនីយដ្ឋាន កសិទេស​ចរណ៍​វិញ ឬជាមជ្ឈមណ្ឌលកំសាន្តជាដើម ទើបអាចរក្សាបានផលចំណេញ និងបញ្ចៀសពី​ដៃគូ​ប្រកួតប្រជែងនៅក្នុងវិស័យអចលនទ្រព្យ។ដោយឡែក សម្រាប់វិស័យឧស្សាហកម្មវិញ អ្នកជំនាញអចលទ្រព្យរូបនេះ បានចែករំលែកបទ​ពិសោធន៍ដល់ម្ចាស់អចលនទ្រព្យដែរថា គួរសាងសងជាឃ្លាំង និងសង់រោងចក្រសម្រាប់ជួល ព្រោះបច្ចុប្បន្នអ្នកសាងសង់ឃ្លាំងនិងរោងចក្រសម្រាប់ជួល ភាគច្រើនជាជនបរទេស​។ហេតុនេះ​លោកបន្តថា បើសិនមានដីហើយអភិវឌ្ឍន៍ជាឃ្លាំងនៅឯជាយក្រុងសម្រាប់ជួលវិញ ម្ចាស់អាជីវកម្ម នឹងអាចទទួលបានផលចំណេញយ៉ាងតិចពី៨%ទៅ១០% ក្នុងមួយឆ្នាំ។យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​បី​មាន​ចំណុច​វិជ្ជមាន​ទាំង​អស់​នេះ​ក្តី ក៏​អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យ​នៅអះអាងថា បើអ្នកចង់ឱ្យការអភិវឌ្ឍន៍របស់ខ្លួន លើវិស័យទាំង២ខាងលើបានជោគជ័យ និងចៀសវាងពីហានិភ័យណាមួយនោះ ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែស្វែងយល់ពីព័ត៌មាន និងធនធានក្នុងគម្រោងអាជីវកម្ម​របស់​ខ្លួន​ឱ្យបានច្បាស់និងត្រឹមត្រូវសិន ទើបអាចធានាបាន​សុខាមាលភាព និរន្តភាព និងឈានទៅអភិវឌ្ឍន៍វិស័យអចលទ្រព្យកម្ពុជាបានពិតប្រាកដ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
កម្មវិធីពិសេសផ្តល់ជូនក្នុងឱកាសបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ
កម្មវិធីពិសេសផ្តល់ជូនក្នុងឱកាសបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ
June 7, 2022, 6:50 a.m.
ជាវទូរទស្សន៍ស៊ីងម៉ឹងអ៊ីនធើណិត និងទទួលបានទូរទស្សន៍ស៊ីងម៉ឹងដោយឥតគិតថ្លៃក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ SingMeng Telemedia បានក្លាយជាអ្នកផ្គត់ផ្គង់សេវាកម្មទូរទស្សន៍ដ៏ធំមួយនៅកម្ពុជា។ ក្រុមហ៊ុនបានផ្តោតសំខាន់ទៅលើគម្រោងអចលនទ្រព្យ ប៉ុន្តែក្នុងនោះ ក្រុមហ៊ុនក៍មាន ផ្តល់សេវាកម្មសម្រាប់អ្នកប្រើប្រាស់ឯកជនដែរ។SingMeng Telemedia បានបង្កើតកម្មវិធីពិសេសថ្មីដើម្បីអបអរសាទរ 'ពិធីបុណ្យអុំទូក'។ ការផ្តល់ជូននេះរួមបញ្ចូល ទាំងការសាកល្បងប្រើសប្រាស់ដោយឥតគិតថ្លៃរយៈពេលបីខែ លើសេវាកម្មទូរទស្សន៍របស់ពួកយើង។ការផ្តល់ជូននេះសម្រាប់អតិថិជនទាំងឡាយណាដែលបានកំពុងប្រើប្រាស់សេវាអ៊ីនធើណិតរបស់ក្រុមហ៊ុន ស៊ីងម៉ឹង។ ក្រោយពេលបញ្ចប់ការសាកល្បងសេវាកម្មនេះ លោកអ្នកអាចសម្រេចចិត្តថាគួរភ្ជាប់ ឬមិនភ្ជាប់ សេវាកម្មទូរទស្សន៍នេះ វាជាជម្រើសរបស់លោកអ្នក! ព័ត៌មានលម្អិតបង់លុយសម្រាប់សេវាអ៊ីនធើណិតចាប់ពី ៦ ខែ​ឬ ១ ឆ្នាំទៅ និងទទួលបានការសាកល្បងដោយឥតគិតថ្លៃ រយៈពេល ៣ ខែលើដំណោះស្រាយទូរទស្សន៍របស់ពួកយើង។ជាវ ១ ឆ្នាំទទួលបាន ការសាកល្បងឥតគិតថ្លៃ រយៈពេល ៣ ខែ ដោយមិនចាំបាច់ដាក់ប្រាក់កក់ ជាវ ៦ ខែទទួលបាន ការសាកល្បងឥតគិតថ្លៃ រយៈពេល ៣ ខែ បូករួមនឹងប្រាក់កក់ ៣០ ដុល្លារសម្រាប់ការដាក់ប្រាក់ក្រុមហ៊ុន និងសងវិញ ហើយម្យ៉ាងទៀត អាចប្រើជាសេវាកម្មឥតគិតថ្លៃ ។ការផ្តល់ជូនពិសេសនេះមានសម្រាប់តិថិជនទាំងអស់ ទាំងចាស់ និងថ្មី តើការផ្សព្វផ្សាយនេះមានគោលដៅអ្វី?ទូរទស្សន៍ SingMeng តំណាងឱ្យជំហានថ្មីមួយនៅក្នុង ឧស្សាហកម្មកម្សាន្ត ទូរទស្សន៍ ។ ដំណោះស្រាយទូរទស្សន៍នេះផ្តល់នូវគុណប្រយោជន៍ថ្មីដល់អតិថិជនដូចជា៖ បទពិសោធន៍មើលទូរទស្សន៍ HD ពិតៗប៉ុស្តិ៍ទូរទស្សន៍ផ្សាយផ្ទាល់ជាង ១១០ ប៉ុស្តិ៍ភាពយន្តរាប់រយរឿងនៅតាមតម្រូវការប្រព័ន្ធកម្មវិធីផ្លាស់ប្តូរពេលវេលាចូលប្រើ YouTube YouKu & iQIY Appsអន្តរកម្មវិចារណញាណនិងពហុភាសាទោះយ៉ាងណាប្រជាជនកម្ពុជា ភាគច្រើននៅតែបន្តប្រើប្រាស់ដំណោះស្រាយទូរទស្សន៍ ផ្សេងទៀតដែលការផ្តល់នូវអត្ថប្រយោជន៍តិចតូចសម្រាប់ខ្លួនគេនិងក្រុមគ្រួសារ។ ជាមួយនឹង រយៈពេល ៣ ខែនេះការសាកល្បងដោយឥតគិតថ្លៃលើដំណោះស្រាយទូរទស្សន៍ SingMeng Telemedia ចង់បង្ហាញដល់ទស្សនិកជនរបស់ពួកយើងថា ដំណោះស្រាយទូរទស្សន៍ល្អជាង គេនៅលើទីផ្សារ ហើយដំណោះស្រាយនេះបានត្រៀមរួចរាល់សម្រាប់ពួកគេហើយ!តើមាតិកាប្រភេទណានៅលើទូរទស្សន៍ SingMeng TV?ក្នុងកំឡុងពេលសាកល្បងឥតគិតថ្លៃរយៈពេល ៣ ខែនេះអតិថិជននឹងអាចទទួលបាន នូវរាល់ទូរទស្សន៍ស៊ីធីអិម។បន្ទាប់ពីបាន ផ្តល់ជូននូវ ប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ ជាភាសាខ្មែរ ទាំងអស់ក្រុមហ៊ុន បាន សម្រេចចិត្តបន្តវិនិយោគនៅក្នុងតំបន់នេះនិងផ្តល់ជូននូវមាតិកាទូទាំងពិភពលោក។ សព្វថ្ងៃ SingMeng TV ផ្តល់ប៉ុស្តិ៍ទូរទស្សន៍ផ្សាយផ្ទាល់ចំនួន ១០៩ ក្នុងនោះមានប៉ុស្តិ៍ខ្មែរចំនួន ២១ ប៉ុស្តិ៍ទូរទស្សន៍ចិនចំនួន ៣៣ ប៉ុស្តិ៍អន្តរជាតិចំនួន ៥៣ និងប៉ុស្តិ៍លេងហ្គេមចំនួន ៣ ។ ក្នុងរយៈពេលមិនដល់ ៣ឆ្នាំផងក្រុមហ៊ុននេះបានបើកដំណើរការប៉ុស្តិ៍ផ្ទាល់ខ្លួនក៏ដូចជាមានប៉ុស្តិ៍ ជាច្រើន ដូចជា ​Fox Movies Premium,  Warner TV, Fox Sports, Discovery ឬ Natural Geographic ជាដើម។សូមមកទទួលយកយកទូរទស្សន៍ឥតគិតថ្លៃរបស់អ្នក៖ គេហទំព័រ៖ http://smtelemedia.com/ហ្វេសប៊ុក៖ https://www.facebook.com/singmengcambodia/ ទូរសព្ទ័បន្ទាន់ ៖ +៨៥៥ ៩៦ ៦៦៦១ ៨៨៨ / +៨៥៥ ៨៩ ៩៦៦ ៨៨៨។ ប្រសិនបើលោក-អ្នកកំពុងស្វែងរកអចលនទ្រព្យសម្រាប់លក់នៅនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
CREA News Page 590x250 KH
ស្ងាត់ៗ ក្រុមហ៊ុន ជីបម៉ុងលែន ទិញយកក្រុមហ៊ុន ហ្គ្រែន ភ្នំពេញបាត់
ស្ងាត់ៗ ក្រុមហ៊ុន ជីបម៉ុងលែន ទិញយកក្រុមហ៊ុន ហ្គ្រែន ភ្នំពេញបាត់
June 7, 2022, 6:42 a.m.
យោងតាមសេចក្តីជូនដំណឹងមួយ ដែលចេញនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ថ្មីៗនេះ ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ ទៅឲ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី (Chip Mong Co., Ltd.)គឺបានបញ្ជាក់ថាក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ បានលក់ទ្រព្យសម្បត្តិសកម្មទាំងអស់ទៅឲ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី។ នៅថ្ងៃទី១៦ ខែតុលានេះដែរ ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ដើម្បី ប្រគល់សិទ្ធិកាន់កាប់ និងសិទ្ធិគ្រប់គ្រងទាំងអស់ពីក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ ជូនក្រុមហ៊ុន ជីប ម៉ុងលែន។​យោងតាមការជូនដំណឹងដដែលនេះ គណៈគ្រប់គ្រងក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី ខូអិលធីឌី ក៏បានជូនដំណឹងជាផ្លូវការដល់ម្ចាស់លំនៅដ្ឋាន និងអតិថិជន ទាំងអស់ឲ្យ បានជ្រាបថា ក្រុមហ៊ុនបានលក់ទ្រព្យសកម្ម និងអាជីវកម្មទាំងអស់ទៅឲ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា លាង ឃុន និងលោក ឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតជូនដំណឹងនេះតទៅ។គួរបញ្ជាក់ដែរថា​ គម្រោង ហ្គ្រេនភ្នំពេញអន្តរជាតិ ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ២៦០ ហិកតា ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហ្គ្រេនភ្នំពេញ គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំជាងគេ នៅប៉ែកខាងជើងទីក្រុងភ្នំពេញ ដែលអភិវឌ្ឍជាទីក្រុងរណបបែបស៊ីវីល័យ លំនៅដ្ឋានបែបសហគមន៍ ដើម្បីបំពេញតម្រូវការអ្នករស់នៅក្នុងរាជធានីភ្នំពេញ៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ស្វែងយល់ពីមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រនៃការវាយតម្លៃអចលនទ្រព្យ
ស្វែងយល់ពីមូលដ្ឋានគ្រឹះ និងវិធីសាស្ត្រនៃការវាយតម្លៃអចលនទ្រព្យ
June 4, 2022, 3:52 a.m.
ការវាយតម្លៃអចលនទ្រព្យមានសារៈសំខាន់ ព្រោះវាជាកត្តាមួយក្នុងការកំណត់ថាតើអចលនទ្រព្យ មួយអាចមានតម្លៃប៉ុន្មាននឹងថាតើនឹងកើនឡើងតម្លៃ ឬថាតើអាចនឹងធ្លាក់ចុះតម្លៃជាដើម។ ជាទូទៅ ការវាយតម្លៃអចលនទ្រព្យត្រូវធ្វើដោយអ្នកមានជំនាញវិស័យអចលនទ្រព្យ ដើម្បីឲ្យការវាយតម្លៃ​ មានលក្ខណៈសមស្រប និងអាចទទួលយកបាន ដែលអាចជួយការពារផលប្រយោជន៍គ្រប់ភាគីពាក់ព័ន្ធ អ្នកទិញ អ្នកលក់ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ ដើម្បីភាពជោគជ័យ និងផលប្រយោជន៍រយៈពេលវែង។ ហេតុអ្វីត្រូវវាយតម្លៃអចលនទ្រព្យ?វាជាដំណើរការនៃផ្តល់ ឬបង្កើតគំនិតប្រកបដោយសុភវិនិច្ឆ័យទៅលើតម្លៃអចលនទ្រព្យមួយ ឬច្រើន ដោយផ្អែកលើវិធីសាស្រ្ត/រូបមន្ត និងការអង្កេតច្បាស់លាស់របស់អ្នកវាយតម្លៃ។ការវាយតម្លៃអចលនទ្រព្យត្រូវបានធ្វើឡើងក្នុងគោលបំណងខុសៗគ្នា អាស្រ័យទៅតាមភាពចាំបាច់ និងតម្រូវ ការរបស់អ្នកស្នើសុំ។ ទាហរណ៍ នៅពេលអ្នកត្រូវការលក់អចលនទ្រព្យ តែមិនដឹងថាគួរត្រូវលក់ក្នុងតម្លៃប៉ុន្មាន ដូច្នេះ អ្នកត្រូវស្វែងរកអ្នកជំនាញ (ក្រុមហ៊ុនវាយតម្លៃ) ដើម្បីវាយតម្លៃ និងកំណត់ទីផ្សារអចលនទ្រព្យរបស់អ្នក ដើម្បីអាចដាក់លក់បានសមស្របតាម តម្លៃទីផ្សារ ជៀសវាងការដាក់លក់តម្លៃខ្ពស់ ឬទាបជាងទីផ្សារ។ លោក-អ្នកត្រូវការទិញអចលនទ្រព្យណាមួយពីម្ចាស់អចលនទ្រព្យដែលប្រកាសលក់ តែលោក-អ្នកមិន ច្បាស់ពីតម្លៃទីផ្សារដែលត្រូវទិញ ។ល។ វាចាំបាច់ណាស់ដែលលោក-អ្នកត្រូវតែធ្វើការ វាយតម្លៃអចលនទ្រព្យ របស់លោក-អ្នក ដើម្បីកំណត់ដឹងពីតម្លៃទីផ្សាររបស់អចលនទ្រព្យនោះ (Market Values)។ មួយវិញទៀត ឧទាហរណ៍ថា អ្នកចង់ខ្ចីលុយធនាគារមួយ ហើយជាលក្ខខណ្ឌតម្រូវឲ្យអ្នកត្រូវតែមានទ្រព្យ ធានាសម្រាប់ការស្នើសុំខ្ចីប្រាក់នោះ ដូច្នេះហើយ ដើម្បីឲ្យធនាគារអាចផ្តល់កម្ចីឲ្យអ្នកតាមការស្នើសុំ ធនាគារតម្រូវឲ្យអ្នកវាយតម្លៃអចលនទ្រព្យរបស់អ្នកជាមុនសិន។ ឧបមាថា អចលនទ្រព្យរបស់អ្នកត្រូវ បានអ្នកជំនាញវាយតម្លៃឲ្យបានត្រឹម ១០០,០០០ដុល្លារ ដូច្នេះ មានន័យថា ធនាគារអាចផ្តល់កម្ចីឲ្យ អ្នកយ៉ាងច្រើនបំផុត ៧០,០០០ដុល្លារ (គឺស្មើនឹង ៧០% នៃតម្លៃអចលនទ្រព្យរបស់អ្នក) ប៉ុណ្ណោះ ។ការវាយតម្លៃអចលនទ្រព្យ មិនមែនត្រឹមតែធ្វើឡើងដើម្បីតែគោលបំណងទិញ-លក់ ជួល និងកម្ចីប៉ុណ្ណោះ ទេ ប៉ុន្តែវាមានភាពចាំបាច់ និងគោលបំណងមួយចំនួនទៀត ដូចជា៖ ការដាក់បញ្ចាំ ធ្វើគណនីយភាព ធ្វើ ទិដ្ឋាកាទៅក្រៅប្រទេស ធានារ៉ាប់រង បែងចែកទ្រព្យសម្បត្តិ និងការវាយតម្លៃដើម្បីបង់ពន្ធ ជាដើម ។នៅប្រទេសកម្ពុជា ការវាយតម្លៃដែលយើងជួបញឹកញាប់បំផុតនោះ គឺការវាយតម្លៃអចលនទ្រព្យ ក្នុងគោលបំណងខ្ចីប្រាក់ពីធនាគារ ដែលនោះគឺជាលក្ខខណ្ឌតម្រូវរបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលតម្រូវ ឲ្យម្ចាស់ទ្រព្យដែលស្នើសុំប្រាក់កម្ចីនោះត្រូវធ្វើការវាយតម្លៃអចលនទ្រព្យរបស់ខ្លួនជាមុន ដើម្បីកំណត់ដឹង ពីតម្លៃទីផ្សារអចលនទ្រព្យ ដែលជាកម្មវត្ថុនៃការធានាប្រាក់កម្ចីនោះ។ ហើយការវាយតម្លៃអចលនទ្រព្យ មិន មែនចេះតែវាយតម្លៃដោយម្ចាស់អចលនទ្រព្យខ្លួនឯង ឬធនាគារខ្លួនឯងនោះទេ គឺត្រូវពឹងពាក់ក្រុមហ៊ុន វាយតម្លៃណាមួយដែលលោក-អ្នកពេញចិត្ត ហើយជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណសេវាកម្មវាយតម្លៃអចលនវត្ថុ ចេញដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា មានដូចជា៖ ក្រុមហ៊ុន​ ប៊ុណ្ណា រៀលធី គ្រុប ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ក្រុមហ៊ុន ស៊ី-ភី-អិល ជាដើម ។ វិធីសាស្ត្រ ឬរូបមន្តនៃការវាយតម្លៃក្នុងការវាយតម្លៃអចលនទ្រព្យមួយ អ្នកវាយតម្លៃមិនអាចគ្រាន់តែប្រើរូបមន្តតែមួយដដែលៗបានទេ គឺត្រូវប្រើវិធីសាស្ត្រ ឬរូបមន្តផ្សេងៗគ្នា អាស្រ័យទៅតាមគោលបំណងនៃការវាយតម្លៃ ភ្ជាប់ជាមួយ នឹងប្រភេទនៃអចលនទ្រព្យដែលត្រូវវាយតម្លៃ ។ខាងក្រោមនេះ ជាវិធីសាស្ត្រ/រូបមន្ត នៃការវាយតម្លៃអចលនទ្រព្យ ដែលបានអនុវត្តជាទូទៅ និងជាប្រចាំ ដែលគេនិយមប្រើប្រាស់ក្នុងការផ្តល់សេវាកម្មវាយតម្លៃអចលនទ្រព្យទូទាំងពិភពលោក៖១)     ​​ វិធីសាស្រ្តប្រៀបធៀប Sale Comparison Approach២)      វិធីសាស្រ្តថ្លៃដើម Cost Approach ឬ Cost Replacement Approach៣)      វិធីសាស្ត្រប្រាក់ចំណូល Income Capitalization Approach៤)      វិធីសាស្ត្រវិនិយោគ Investment ឬ Profits៥)      វិធីសាស្រ្តសំណល់ Residualក្នុងចំណោមវិធីសាស្ត្រ/រូបមន្ត ទាំង ០៥ នេះ មានតែវិធីសាស្រ្តសំខាន់ៗ ០៣ ប៉ុណ្ណោះ ដែលគេនិយមប្រើ ប្រាស់ច្រើនបំផុតក្នុងដំណើរការ និងការអនុវត្តជាក់ស្តែងលើការវាយតម្លៃអចលនទ្រព្យនោះគឺ (១) វិធីសាស្រ្ត ប្រៀបធៀប (២) វិធីសាស្រ្តថ្លៃដើម និង (៣) វិធីសាស្ត្រប្រាក់ចំណូល ហើយសម្រាប់នៅប្រទេសកម្ពុជាយើងវិញ វិធីសាស្ត្រដែលគេប្រើញឹកញាប់បំផុតគឺវិធីសាស្រ្តប្រៀបធៀប ។វិធីសាស្រ្តប្រៀបធៀប ត្រូវបានគេប្រើដោយយកអចលនទ្រព្យដែលទើបតែលក់ចេញមួយចំនួន យកមកប្រៀបធៀបតម្លៃលក់ ហើយកំណត់យកតម្លៃកណ្តាលមួយដោយចាត់ទុកជា តម្លៃទីផ្សារ (Market Values) ។ អចលនទ្រព្យដែលយកមកប្រៀបធៀបនោះ ត្រូវតែជាអចលនទ្រព្យដែលមាន ទីតាំងតែមួយ ទំហំប្រហាក់ប្រហែល រូបរាងប្រហាក់ប្រហែល ស្ថានភាពប្រហាក់ប្រហែល ប្រភេទ អចលនទ្រព្យដូចគ្នា និងលក្ខខណ្ឌដទៃៗប្រហាក់ប្រហែល ហើយក្នុងករណីដែលលក្ខខណ្ឌរបស់វា មិនមានភាពប្រហាក់ប្រហែលគ្នានោះ អ្នកវាយតម្លៃនឹងប្រើការកាត់រំលោះ ឬបូកបន្ថែមតម្លៃរបស់ អចលនទ្រព្យនោះទៅតាមស្ថានភាព និងលក្ខខណ្ឌផ្សេងៗជាក់ស្តែង ។ ឧទាហរណ៍៖ អ្នកវាយតម្លៃបានចុះវាយតម្លៃដីមួយកន្លែងដែលមានទំហំក្បាល ៣០ម៉ែត្រ ជម្រៅ ៤០ ម៉ែត្រ ដែលមានទីតាំង ស្ថិតនៅឡូត៍ លេខ ១៣ ផ្លូវលេខ ៥៥៤ ភូមិ ១០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អ្នកវាយតម្លៃបានចុះទៅវាយតម្លៃដីនោះ ដោយបានចុះប្រមូលទិន្នន័យអចលនទ្រព្យ ដែលបានលក់ក្នុងឆ្នាំ២០១៩ នេះ បានចំនួន ៥ អចលនទ្រព្យ ដោយអចលនទ្រព្យទី១ លក់បានតម្លៃ ៣,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទី២ លក់បាន ៣,៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ទី៣ លក់បាន ៣,៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ទី៤ ៤,១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីទី ៥ លក់បាន ៤,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះ បើយើងរកតម្លៃមធ្យមរបស់អចលនទ្រព្យទាំងនេះគឺស្មើនឹង ៣,៨៦០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដូចនេះមានន័យថា តម្លៃទីផ្សារនៃដីឡូត៍លេខ ១៣ ផ្លូវ ៥៥៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោកនេះគឺតម្លៃ ៣,៨៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬស្មើនឹងតម្លៃសរុប ៤,៦៣២,០០០ ដុល្លារ។ សូមចងចាំថា នេះគ្រាន់តែជាឧទាហរណ៍សាមញ្ញៗប៉ុណ្ណោះ ពេលវាយតម្លៃជាក់ស្តែង គេត្រូវកាត់រំលោះ ដកចេញ ឬបូកតម្លៃបន្ថែមទៅលើអចលនទ្រព្យ ដែលមានស្ថានភាព និងលក្ខខណ្ឌខុសគ្នា ឬប្រហាក់ប្រហែលគ្នា ដោយគិតលើ៖ រូបរាងដី ស្ថានភាពដី ទីតាំងល្អ ឬមិនល្អ ប័ណ្ណកម្មសិទ្ធិ (ប្លង់ទន់ ឬប្លង់រឹង) ប្រភេទដី ដីបឹង ដីទំនាប ឬដីរាបស្មើ ទីប្រជុំជន ឬអត់? ។ល។  វិធីសាស្រ្តថ្លៃដើម ត្រូវបានគេប្រើដើម្បីវាយតម្លៃអចលនទ្រព្យមួយដែលបានកែឆ្នៃ អភិវឌ្ឍ ជួស ជុល ឬធ្វើអ្វីមួយបន្ថែមទៅលើអចលនទ្រព្យសភាពដើម ដូចជាសង់អគារបន្ថែមជាដើម ។ វិធីសាស្ត្រ នេះពាក់ព័ន្ធនឹងការគណនា និងវាយតម្លៃដាច់ដោយឡែកពីគ្នារវាងដី និងអគារ។វិធីសាស្រ្តប្រាក់ចំណូលត្រូវបានគេប្រើដើម្បីគណនានូវតម្លៃអចលនទ្រព្យមួយ ដែលមានចរន្ត ប្រាក់ចំណូលពីការជួល ដូចជា៖ អាផាតមែន អគារជួល ផ្ទះជួល និងហាងជួលជាដើម។ អ្នកវាយតម្លៃអាចប្រើប្រាស់រូបមន្តនេះបានត្រឹមត្រូវ លុះត្រាតែអចលនទ្រព្យនោះ អាចផលិត ឬបង្កើតប្រាក់ចំណូលក្នុង ពេលអនាគត់បាន ហើយប្រាក់ចំណូលនោះត្រូវតែអាចស្មានទុក មុនបានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់បំផុត ។ ចំណែកវិធីសាស្ត្រ ០២ ផ្សេងទៀត យើងនឹងមិនលើកយកមកបកស្រាយក្នុងទីនេះទេ ដោយសារតែវា មិនសូវសំខាន់ និងមិនសូវមានការប្រើប្រាស់ជាទូទៅទេ។​សូមបញ្ជាក់ដែរថា សមាគមអ្នកវាយតតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពូជាក៏មានក្រុមការងារ ដើម្បីជួយប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ ការទិញ ការលក់ និងការវាយតម្លៃជាដើម។  សូមធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារ ប្រសិនបើអ្នកត្រូវការជំនួយពាក់ព័ន្ធនឹងការវិយោគនានា។ អ្នកត្រូវការការរវង្វាយតម្លៃពីអចលនទ្រព្យកម្ពុជាដែរឫទេ?  យើងអាចនាំអ្នកឲ្យជួបជាមួយអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជានៅថ្ងៃនេះ!ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
បណ្ឌិត គីម ហ៊ាង ចង់ឃើញរដ្ឋាភិបាលពន្យារពេល ១ ឆ្នាំទៀត ឲ្យកាស៊ីណូអនឡាញ ដើម្បីបញ្ចៀសហានិភ័យអចលនទ្រព្យ
បណ្ឌិត គីម ហ៊ាង ចង់ឃើញរដ្ឋាភិបាលពន្យារពេល ១ ឆ្នាំទៀត ឲ្យកាស៊ីណូអនឡាញ ដើម្បីបញ្ចៀសហានិភ័យអចលនទ្រព្យ
June 7, 2022, 3:19 a.m.
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិន អ្នកជំនួញ និងជនជាតិចិនជាច្រើនបានសម្រុកចូលមកលេង រស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលកត្តានេះបានជំរុញឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងគំហុក។ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fresh News ឯកឧត្តម គៀត ចាន់ថារិទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថាមកត្រឹមខែ កក្កដា ឆ្នាំ២០១៩ មានជនជាតិចិនប្រមាណជា ២ លាននាក់បានចូលមកដល់ក្នុងប្រទេសកម្ពុជា​ ដែលក្នុងនោះចំនួន ២៥ ម៉ឺននាក់កំពុងរស់នៅ ធ្វើការ និងវិយោគនៅកម្ពុជា។ យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន Furi Times Square ​ដែល​បានចេញផ្សាយកាលពីពាក់កណ្តាលឆមាសទី២​ ឆ្នាំ២០១៨  កន្លងទៅបាន​បង្ហាញ​ថា តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ដល់ ​៤,០០០​ ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ជាពិសេស​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាលជាទី​តាំង​ដែល​មាន​សកម្មភាព​ទិញ​លក់​ខ្លាំង និង​ថ្លៃ​ខ្ពស់​ជាងគេ ពោលគឺ​មាន​តម្លៃ​ពី១,៥០០ ទៅ ២,៥០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ កាលពី​ឆ្នាំ២០១៥ ប៉ុន្តែ​ឆ្នាំ២០១៨ ​កើនឡើងឡើង​ដល់ ២,០០០ ដល់ ៤,០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។របាយការណ៍តម្លៃដីរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ចេញផ្សាយនៅឆមាសទី១ ឆ្នាំ២០១៩ បានបង្ហាញថាតម្លៃនៅខេត្តព្រះសីហនុបានបន្ត កើនឡើងខ្ពស់គួឲ្យកត់សម្គាល់។ ក្នុងនោះដីសង្កាត់មួយកើនឡើងជិត ៦៥% រីឯសង្កាត់បីកើនឡើងជាង ៩០% ធៀបនឹងឆមាសទី២​ ឆ្នាំ២០១៨។ ក្នុងរយៈពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទល្បែងឌីជីថល ឬកាស៊ីណូអនឡាញនៅ កម្ពុជា។ បន្ទាប់ពីមានសេចក្តីប្រកាសនេះ ជនជាតិចិនរាប់ម៉ឺននាក់បានចាកចេញពីកម្ពុជា។​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ លោក អាត់ បូនី បាន​ប្រាប់វិទ្យុ​អាស៊ីសេរី​កាលពីដើមខែ​កញ្ញា កន្លងទៅថា មាន​ជនជាតិ​ចិន​យ៉ាង​ហោច​ណាស់ ជិត ១២​ ម៉ឺន​នាក់​ហើយ​បានចាកចេញពីកម្ពុជាគិតដល់ត្រឹមថ្ងៃទី៥ ខែ​កញ្ញា​​ ឆ្នាំ២០១៩ ​នេះ។អ្នកជំនាញសាទរចំពោះវិធានការបិទល្បែងអនឡាញការបិទល្បែងអនឡាញ និងការហូរចេញនៃជនជាតិចិនបានក្លាយជាក្តីកង្វល់មួយ សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ប៉ុន្តែអ្នកជំនាញក៏សាទរចំពោះវិធានការរបស់រដ្ឋាភិបាល ផងដែរ។ អ្នកជំនាញយល់ឃើញដូចៗគ្នាថា វិធានការរបស់រដ្ឋាភិបាលនេះគឺជាសញ្ញាណវិជ្ជមានដ៏ល្អមួយ សម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរបស់កម្ពុជាក្នុងរយៈពេលវែង។ ក្នុងបទសម្ភាសន៍ជាមួយ Realestate.com.kh កាលពីដើមខែកញ្ញា លោកឧកញ៉ា នួន រិទ្ធី នាយកប្រតិបត្តិរ​បស់ក្រុម​ហ៊ុន Khmer Appraisal Foundation​ បាន​លើក​ឡើង​ថា៖ «​ជនជាតិចិនដែលចាកចេញពីខេត្តព្រះសីហនុគឺជាទេស​ចរ​មក​លេ​ងល្បែង ស៊ីសង ​មិនមែនជា​អ្នកវិនិយោគទេ»។ លោក​ថា៖​«​​ការសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសង គឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីច្រោះ​​យក​វិនិយោគិនល្អៗ ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋ កិច្ចកម្ពុជាក្នុងរយៈពេលវែង»​។ ដូចគ្នានេះដែរ ថ្លែងនៅក្នុងពីព័រណ៍អចលនទ្រព្យឆ្នាំ ២០១៩​ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh កាលពីដើមខែតុលានេះ បណ្ឌិត គីម ហ៊ាង ជានាយកប្រតិបត្តិក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ក៏មើលឃើញពីផលចំណេញរយៈពេលវែងសម្រាប់ សេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យអចលនទ្រព្យ។ លោកថាការបញ្ឈប់ការភ្នាល់ល្បែងអនឡាញនឹង​ផ្តល់​ផល​ល្អ​សម្រាប់​ម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង ប្រកបដោយស្ថេភាព និងនិរន្តរភាព។ អចលនទ្រព្យរងផលប៉ះពាល់ បើបិទល្បែងអនឡាញភ្លាមៗទោះយ៉ាងណា បណ្ឌិត គីម ហ៊ាង មើលឃើញថាក្នុងរយៈពេលខ្លី ការហូរចេញដ៏ច្រើននៃជនជាតិចិន ដែលបណ្តាលមកពីការបិទល្បែង អនឡាញនេះ នឹងធ្វើឲ្យប៉ះពាល់[ច្រើន]ដល់តម្លៃដីធ្លីនៅក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត និងក្រុងបាវិត។លោកបានបញ្ជាក់ថា អគារនៅក្នុងព្រះសីហនុ ដែលធ្លាប់ជួល ២ ម៉ឺនដុល្លារពីមុន ឥឡូវធ្លាក់ក្រោម ១ ម៉ឺនដុល្លារ (ប៉ុន្តែគ្មានអ្នកជួល) រីឯដីធ្លីធ្លាប់មានតម្លៃ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់មកត្រឹម ១៥០ ដុល្លារ។ សម្រាប់បញ្ហានេះ បណ្ឌិត គីម ហ៊ាង បានលើកឡើងថា ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ ចុះនៃវិស័យអចលនទ្រព្យគឺត្រូវបន្តការចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការស្រាប់ក្នុងពេលបច្ចុប្បន្នឲ្យបានរយៈពេលមួយឆ្នាំទៀត។  នេះមានន័យថា សម្រាប់ក្រុមហ៊ុន កាស៊ីណូ ដែលមានអជ្ញាប័ណ្ណកំពុងដំណើរការ និងកំពុងជួលអគារស្រាប់គួរត្រូវបានបន្តកិច្ចសន្យាមួយឆ្នាំទៀត ចំណែកបើមានអជ្ញាប័ណ្ណ តែមិនធ្វើប្រតិបត្តិការត្រូវដកយកវិញ ហើយរដ្ឋក៏នឹងមិនផ្តល់អជ្ញាប័ណ្ឌដល់ក្រុមហ៊ុនថ្មីទៀតដែរ។ លោកជឿថា ការធ្វើបែបនេះអាចធ្វើឲ្យស្ថានភាពទីផ្សារអចលនទ្រព្យ [ការទិញលក់-ជួល ការសាងសង់ជាដើម] មានលំនឹងជាធម្មតា។ ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនយល់ឃើញថាការបិទល្បែងអនឡាញអាចផ្តល់ផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើវិស័យអចលនទ្រព្យ។ លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CPL បានលើកឡើងនៅក្នុងពិព័រណ៍អចលនទ្រព្យដែរថាយើងមិនគួរមានក្តីបារម្ភ ខ្លាំងពេកនោះទេចំពោះការបិទល្បែងអនឡាញ [ពិសេសនៅខេត្តព្រះសីហនុ] ដោយសារទីផ្សារអចលនទ្រព្យកម្ពុជាមិនផុយស្រួយ ដោយសារការចាកចេញនៃជនជនជាតិចិនពីកម្ពុជានោះទេ។ ផ្ទុយទៅវិញ ការធ្វើនេះគឺដើម្បីស្ថេរភាពនៃវិស័យអចលនទ្រព្យរយៈពេលយូរ។» ឧកញ៉ា ចេង ខេង បានបន្តថា “រដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍខេត្ត ព្រះសីហនុ”។ បើតាមការអះអាង ក្រុមអ្នកជំនាញសភាពាណិជ្ជកម្មដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន និងលោក ឧកញ៉ា លី ហួរ ជាសហប្រធាន បានក៏មានរៀបក្រុមការងារ​ ត្រួតពិនិត្យ ដែលបានជជែកជាមួយភាគីរដ្ឋាភិបាលក្នុងការកំណត់ និងវាយតម្លៃហានិភ័យ និងបញ្ហានានាដែលអាចកើតមាននៅខេត្តព្រះសីហនុ។ ជាលទ្ធផល ដោយសារសំណង់អគារ នៅខេត្តព្រះសីហនុកំពុងមានដំណើរការសាងសង់យ់ាងមមារញឺក ចំណែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនមិនទាន់សាងសង់រួចរាល់ផងនោះ ដែលទាំងនេះវាបានបង្ករឲ្យមានបញ្ហា ភាពគ្មានសណ្ឋាប់ធ្នាប់ និងសុវត្ថិភាពជាដើម ដល់ការរស់នៅរបស់ប្រជាជន។ បើតាមការពិភាក្សា ទិសដៅបន្ទាប់ រដ្ឋាភិបាលនឹងត្រូវរៀបចំឲ្យមានលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងខេត្តព្រះសីហនុសម្រាប់អ្នកក្នុងស្រុក។​សូមបញ្ជាក់ដែរថា​ បើយោងតាមស្នងការខេត្តព្រះសីហនុ ជួន ណារិន្ទ បាន​ប្រាប់សារព័ត៌មានក្នុងស្រុក VOD​ ​កាលពី​ខែកក្កដា​ ឆ្នាំ២០១៩​ ថា​ អាជីវកម្មស្ទើរតែ ៩០% នៅក្នុងខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន​ ​ដែលរាប់ចាប់តាំងពី​ផ្ទះសំណាក់​ សណ្ឋាគារ​ ហាង​ម៉ាស្សា​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ជាដើម។ បច្ចុប្បន្នក្រុងព្រះសីហនុមានសណ្ឋាគារ​ និង​ផ្ទះសំណាក់​ចំនួន​ ១៥៦ ទីតាំង កាស៊ីណូ​ចំនួន​ ៦២ ​ ​ក្លឹប​កម្សាន្តចំនួន ៤៨ ​ហាងខារ៉ាអូខេ​ចំនួន ៤១  ហាង​ម៉ាស្សា​ចំនួន ៤៦ និងភោជនីយដ្ឋាន​​ ៤៣៦ ទីតាំង៕ ស្វែងរកឬចង់ទិញអចលនទ្រព្យនៅកម្ពុជា ឬ អចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុនៅថ្ងៃនេះ!
គម្រប់ខួបមួយឆ្នាំ គម្រោង អ & អេហ្វ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករដ៏ធំនៅភ្នំពេញ
គម្រប់ខួបមួយឆ្នាំ គម្រោង អ & អេហ្វ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករដ៏ធំនៅភ្នំពេញ
June 6, 2022, 5:02 p.m.
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ គម្រោង អ & អេហ្វ កម្ពុជា  បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍មួយឆ្នាំនៃការដំណើរការគម្រោងនៅក្នុងទីក្រុងភ្នំពេញ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធពាណិជ្ជករជាមួយដៃគូសហការសម្ព័ន្ធពាណិជ្ជករជាច្រើន។ ក្រុមហ៊ុន អ & អេហ្វ ក​ម្ពុជា បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅបុរីមជ្ឈមណ្ឌលភ្នំពេញដែលស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចហ៊ុនសែន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ថ្នាក់ដឹកនាំកិតិ្ដយសនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា ដៃគូសហការសម្ព័ន្ធពាណិជ្ជករ និងសំណាក់អ្នកសារព័ត៌មានមកពីអង្គភាពធំៗប្រចាំនៅកម្ពុជាសរុបប្រមាណជាង៣០០នាក់។ កម្មវិធីនេះបានប្រព្រឹត្តិទៅប្រកបដោយបរិយាកាសសប្បាយរីករាយ​ និងអ៊ូអរក្រៃលែង ដោយថ្នាក់ដឹកនាំកិតិ្តយសទាំងឡាយបានធ្វើការសំណេះសំណាលជាមួយនឹងដៃគូពាណិជ្ជករនានាដោយសេចក្ដីសោមនស្សរីករាយ ចំណែកឯម្ចាស់ផលិតផលសំខាន់ៗជាច្រើនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្លាយជាសមាជិកសម្ព័ន្ធពាណិជ្ជកររបស់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា នាឱកាសនោះផងដែរ។រួមគ្នាបង្កើតយុគសម័យថ្មីនៃរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុន អ & អេហ្វ កម្ពុជាបើកឆាកកម្មវិធីនេះដោយមានការសម្ដែងរបាំប្រពៃណីបានញ៉ាំងបរិយាកាសនៃកម្មវិធីឲ្យកាន់តែមានភាពទាក់ទាញ និងរស់រវើក។ លោក ស៊ី វិនសួយ នាយកគ្រប់គ្រងទូទៅ​របស់ក្រុមហ៊ុន អ & ​អេហ្វ បានឡើងថ្លែងសុន្ទរកថាធ្វើការអរគុណទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាអញ្ជើញចូលរួម ព្រមទាំងធ្វើការជូនពរដល់បណ្ដាដៃគូក្នុងសម្ព័ន្ធពាណិជ្ជករទាំងអស់ឱ្យទទួលបានភាពជោគជ័យ និងរួមដៃគ្នាកសាងអនាគតដ៏ត្រចះត្រចង់ប្រកបដោយសុទិដ្ឋិនិយមផងដែរ។អស់រយៈពេល ២៥ ឆ្នាំមកនេះ ក្រុមហ៊ុន អ & អេហ្វ គ្រុប បានបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យជាច្រើននៅជុំវិញពិភពលោក។ ចាប់ផ្ដើមពី “បុរី ប៉ាន់ពិជូជាង ថ្មី” រហូតដល់ការក្ដោបក្ដាប់សិទ្ធិកាន់កាប់សណ្ឋាគារ ប្រណិតៗធំៗនៅជុំវិញសកលលោក ក្រុមហ៊ុន អ & អេហ្វ គ្រុប នៅតែរក្សាខ្ជាប់នូវបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកប្រតិបត្តិការទីក្រុងដើម្បីជួយជំរុញការអភិវឌ្ឍទីក្រុង និងលើកកម្ពស់ស្ដង់ដាររស់នៅរបស់ប្រជាជនក្នុងតំបន់ឲ្យកាន់តែប្រសើរឡើងជានិច្ច។ ចាប់តាំងពីឆ្នាំ ២០១៧ មក ក្រុមហ៊ុន អ & អេហ្វ គ្រុប បានឈានជើងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនាំមកនូវគម្រោងសំខាន់ៗចំនួនពីរជាបន្ដបន្ទាប់គឺគម្រោង បុរីមជ្ឈមណ្ឌលភ្នំពេញ និងគម្រោង អ &អេហ្វ ហ័រហ៊្វូ ដែលជាសមិទ្ធផលដំបូងគេបង្អស់ក្នុងការបើកទំព័រគម្រោងលំនៅដ្ឋាននៅក្នុងរាជធានីភ្នំពេញ និងបង្កើននូវស្ដង់ដារជីវភាពរស់នៅរបស់អ្នកភ្នំពេញឲ្យប្រសើរឡើងមួយកម្រិត ទៀត។ លើសពីនេះទៅទៀត គម្រោងក៏ទទួលបានជ័យលាភីលក់ដាច់ច្រើនជាងគេប្រចាំឆ្នាំ២០១៨ ក្នុងទីផ្សារកម្ពុជាផងដែរ។ចាប់ផ្តើមដោយយភាពអស្ចារ្យ និងសម្រេចបានភាពជោគជ័យនឹកស្មានមិនដល់នៅក្នុងកម្មវិធីនេះ  អ &អេហ្វ គ្រុប ក៏បានអញ្ជើញតារាចម្រៀងកិត្តិយសដ៏ល្បីប្រចាំកម្ពុជា និងជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន អ & អេហ្វ ប្រចាំនៅកម្ពុជា ហើយក៏ជាពាណិជ្ជករមួយរូបផងដែរ គឺ អ្នកនាង ឱក សុគន្ធកញ្ញា ដើម្បីចែករំលែកនូវបទពិសោធន៍អស់រយៈកាល ១ ឆ្នាំមកនេះ ចំពោះការចូលជាសមាជិកក្នុងសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ កម្ពុជា។ នាឱកាសនោះដែរ លោក ស៊ី វិនសួយ នាយកគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានឡើងផ្ដល់ប័ណ្ណសរសើរដល់អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងនាមជាទូតសុឆន្ទៈនៃសម្ព័ន្ធពាណិជ្ជករដ៏ឆ្នើមមួយរូប​។ បន្ទាប់មកទៀត បណ្ដាដៃគូសម្ព័ន្ធពាណិជ្ជករ អ&អេហ្វ បានឡើងសម្ដែងចំណាប់អារម្មណ៍ក្រោយពីចូលជាសមាជិករបស់សម្ព័ន្ធជាបន្តបន្ទាប់ ព្រមទាំងបង្ហាញពីទស្សនៈផ្ទាល់ខ្លួនដែលមានកន្លងមកនេះស្ដីពីការអភិវឌ្ឍអនាគតកាលនៃវិស័យពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។ ក្នុងនាមជាសមាជិកដែលប្រកបរបរនៅកម្ពុជាព្រមទាំងជាអ្នកចូលរួមបង្កើតអនាគតភ្នំពេញដ៏រុងរឿង។ មិនថា ក្រុមហ៊ុន អ &អេហ្វ គ្រុប ឬដៃគូពាណិជ្ជករទេ សុទ្ធតែជាចំណែកដ៏សំខាន់មួយក្នុងរង្វង់អេកូឡូ ស៊ីសេដ្ឋកិច្ចភ្នំពេញ គឺត្រូវដើរទន្ទឹមគ្នានឹងដំណើរអភិវឌ្ឍទីក្រុងនៃរាជធានីទាំងមូល។ ការដាក់ដំណើរការវេទិកាសម្ព័ន្ធពាណិជ្ជករ អ & អេហ្វ ពិតជាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន អ & អេហ្វ កម្ពុជា និងបណ្ដាពាណិជ្ជករធំៗប្រចាំនៅកម្ពុជា ក្នុងការអនុម័តតាមទំនោរនិយម និងតម្រូវការអភិវឌ្ឍន៍របស់វិស័យពាណិជ្ជកម្មភ្នំពេញ។ ក្រុមហ៊ុន អ &អេហ្វ ជឿថា មានតែអនុវត្តនូវយុទ្ធសាស្ត្ររួមសុខ រួមទុក្ខ យុទ្ធសាស្ត្រចែករំលែក និងយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ក្នុងរង្វង់អេកូឡូស៊ីសេដ្ឋកិច្ចនេះទេ ទើបអាចជំរុញឲ្យមានការរីកចម្រើនដល់គ្រប់អ្នកពាក់ព័ន្ធ និងប្រសើរឡើងនៅពេលអនាគត។កម្មវិធីទាំងមូលប្រព្រឹត្តិទៅដោយភាពរីករាយ ជាមួយការបន្លឺស្នូរទះដៃយ៉ាងខ្លាំង អមដោយការបាញ់កាំជ្រួចក្រដាស ដើម្បីអបអរសាទរបើកសម្ពោធពិធីចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់អគ្គនាយក ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ថ្នាក់ដឹកនាំកំពូលនៃម៉ាកអាជីវកម្មសំខាន់ៗ​ និងទូតសុឆន្ទៈសម្ព័ន្ធពាណិជ្ជករ។អ & អេហ្វ កម្ពុជាជឿជាក់លើអនាគតនៃវិស័យអចលនទ្រព្យកម្ពុជាចំពោះ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ឆ្នាំ២០១៩ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យអចលនទ្រព្យ។ ក្នុងនាមជាអ្នកសាងសង់លំនៅដ្ឋានបែបទំនើបនៅក្នុងទីក្រុងភ្នំពេញ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា សង្ឃឹមថាក្រៅពីបង្កើនជីវភាពរស់នៅរបស់ប្រជាជន ក្រុមហ៊ុនក៏សង្ឃឹមជឿជាក់ថានឹងអាចបន្តរីកចម្រើនទៅមុខជាមួយគ្នាជាមួយនឹងដៃគូសហការ និងពាណិជ្ជករគ្រប់វិស័យទាំងអស់ ដើម្បីបង្កើតបាននូវគុណតម្លៃការអភិវឌ្ឍទីក្រុងឲ្យប្រសើរឡើង។ លោក វ៉ាង ជីហាវ  អគ្គនាយក ក្រុមហ៊ុន អ & អេហ្វ កម្ពុជា បានមានប្រសាសន៍បង្ហាញថា៖ «ក្រុមហ៊ុន អ & អេហ្វ កម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហដើមរបស់ខ្លួនជានិច្ច ដោយពាំនាំមកនូវឱកាសរួមសហការធុរកិច្ចនានា សម្រាប់រាជធានីភ្នំពេញ និងអ្នកវិនិយោគគ្រប់វិស័យ ហើយយើងនឹងមិនធ្វើឱ្យដៃគូសហការដែលជឿទុកចិត្តលើ ក្រុមហ៊ុន អ & អេហ្វ កម្ពុជា ខកបំណងឡើយ»។  លោកបានបន្ថែមថា ឥឡូវនេះ យើងនៅបន្ដធ្វើការស្វាគមន៍បណ្ដាពាណិជ្ជករ ម្ចាស់ផលិតផល និងអ្នកវិនិយោគពីជុំវិញសកលលោកដែលមានបំណងមកចូលរួមក្នុងសម្ព័ន្ធពាណិជ្ជកររបស់យើង ដើម្បីរួមគ្នាបង្កើតភាពជោគជ័យ និងផលចំណេញសម្រាប់ទាំងអស់គ្នានៅពេលអនាគត៕ តាមដានព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យនៅកម្ពុជា ឬអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
ធនាគារពិភពលោក៖ វិស័យ​សំណង់​កម្ពុជា​មាន​កំ​ណើន​រឹង​មាំ ខណៈកំណើនសេដ្ឋកិច្ចនឹងមាន ៧ ភាគរយ
ធនាគារពិភពលោក៖ វិស័យ​សំណង់​កម្ពុជា​មាន​កំ​ណើន​រឹង​មាំ ខណៈកំណើនសេដ្ឋកិច្ចនឹងមាន ៧ ភាគរយ
June 6, 2022, 5:01 p.m.
ធនាគារពិភពលោកបានឱ្យដឹងថាវិស័យសំណង់នៅកម្ពុជានៅតែបន្តកើនឡើងខ្លាំង​ដោយសារ​តែមានកំ​ណើន​ខ្ពស់​​នៃទុន​​វិនិយោគដែល​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋា​ភិ​បាល រួម​ផ្សំ​នឹង​កំ​ណើន​ការ​​នាំចូលសម្ភារៈសំណង់យ៉ាងច្រើនចូលមកក្នុងប្រទេស។របាយ​ការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹង កើនឡើង ៧ ភាគរយនៅ​ឆ្នាំ​នេះ ដែលបានរួមចំណែកដល់កំណើនដ៏ខ្លាំងក្លានៃវិស័យអចលនទ្រព្យ។លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថាការនាំចូលដែកថែបសរុបបានកើនឡើង ៦៣,៥ ភាគរយក្នុងរយៈពេល ៩ ខែដំ​បូង​​ឆ្នាំនេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វាបង្ហាញពីកំណើនខ្លាំង ដោយ​កាល​ពី​ឆ្នាំ ២០១៨ ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​ដ៏​សំ​ខាន់​ក្នុង​វិ​ស័យ​សំណង់​នេះសម្រេច​បាន​ត្រឹម​តែ​ ២៧,៧ ភាគរយប៉ុណ្ណោះ​ធាប​នឹង​​ឆ្នាំ ២០១៧។លោក​បន្ត​ថា​៖​«​ដែកថែបគឺជាវត្ថុធាតុដើមសំខាន់នៅក្នុងវិស័យសំណង់ហើយយើងមិនផលិតដែកថែបនៅក្នុងស្រុកទេ។ ប្រសិនបើយើងឃើញការនាំចូលដែកកើនឡើងយ៉ាងខ្លាំងវាអាចឆ្លុះបញ្ចាំងពីរបៀបដែលវិស័យសំណង់ដំណើរការ»។ការវិនិយោគវិស័យសំណង់បន្តកើនឡើងការវិនិយោគសរុបលើវិស័យសំណង់នៅកម្ពុជាបានកើនឡើងដល់ជាង ៣ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០១៩ គឺ​កើន​ឡើង​រហូត​ដល់​ ៥៧,៥ ភាគរយ​ឯណោះ​ពីចំនួន​​ត្រឹមតែ ២,១ ពាន់លានដុល្លារ នៅ​​រយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។​ នេះបើយោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៃក្រុមហ៊ុន V Trust Appraisal មានប្រសាសន៍ថាតម្លៃនៃការវិនិយោគក្នុងវិស័យសំណង់បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទសវត្សចុងក្រោយនេះដោយសារតែការកើនឡើងនៃតម្រូវការលំនៅដ្ឋានក្នុងចំណោមអ្នកទិញក្នុងស្រុកដែល​ទើបនឹងរៀប​​អាពាហ៍ពិពាហ៍ និងប្រជាជនវណ្ណៈកណ្តាល។លោកក៏បានបន្ថែមទៀតថាតម្រូវការអគារ​ការិយាល័យការិយាល័យ សេវាកម្មផ្ទះល្វែង អាផាតមិន និងអគារពាណិជ្ជកម្មកាន់តែច្រើនឡើងៗបានរួមចំណែកដល់តម្រូវការកើនឡើងនៃសម្ភារៈសំណង់។លោកបានមានប្រសាសន៍ថា៖​«​​ការកើនឡើងនៃការនាំចូលដែកថែប និងសម្ភារៈសំណង់បង្ហាញពីការរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំនៃ​​កំណើននៃវិស័យសំណង់កម្ពុជា​»​​។លោក ឈាង ស៊ុយ​ហ៊ាង​ តំណាងម្ចាស់ឡឥដ្ឋជាង ១០០ នាក់នៅស្រុកមុខកំពូលនិងស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថាតម្រូវការឥដ្ឋនៅតែខ្ពស់ ដោយ​មាន​​ការបញ្ជាទិញភាគច្រើនមកពីខេត្តព្រះសីហនុ កំពត ភ្នំពេញ និងប៉ោយប៉ែត ដែលសុទ្ធ​សឹង​ជា​ទិស​ដៅ ដែល​មាន​វិស័យនេះកំពុងមានការរីកចម្រើន។បើ​ទោះ​បី​ជា​វិ​ស័យ​នេះ​មិនទាន់​មានសញ្ញានៃការធ្លាក់ចុះនាពេលឆាប់ៗនេះក៏​ដោយ លោក លី សុដេត ​ពីធនាគារពិភពលោករំឭក​​ថាគួរ​​មានយុទ្ធសាស្ត្រមួយចំនួននៅក្នុងដៃដើម្បីការពារហានិភ័យណាមួយពី​ការ​រង​គ្រោះ​ពី​វិ​ស័យ​នេះ។​លោក​ថ្លែង​ថា​៖​«​​វិស័យសំណង់តែងតែមានវដ្តនៃការរីកដុះដាល។ យើងមិនរំពឹងថាកំណើនសំណង់នឹងបន្តជារៀងរហូតនោះទេ»៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកបន្តចូលមកកាន់ទីផ្សារកម្ពុជា
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកបន្តចូលមកកាន់ទីផ្សារកម្ពុជា
June 4, 2022, 8:07 a.m.
ដោយមើលឃើញទីផ្សារកម្ពុជាកំពុងមានភាពរីកចម្រើន ជាមួយឱកាសវិនិយោគសម្បូរបែបលើវិស័យ អចលនទ្រព្យ គេក៏ឃើញមានក្រុមហ៊ុន/ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ចូលមកកាន់ទីផ្សារកម្ពុជា តាមរយៈការទិញសិទ្ធិធ្វើអាជីវកម្មពីអ្នកវិនិយោគិនក្នុងស្រុក ដើម្បីលក់សិទ្ធិអាជីវកម្មបន្ត និងបើកដំណើរការអាជីវកម្មនេះដោយប្រើប្រាស់ឈ្មោះក្រុមហ៊ុនអន្តរជាតិ ទាំងនោះដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍អតិថិជននៅពេលមានតម្រូវការអចលនទ្រព្យ និងដើម្បីតម្រូវចិត្តប្រជាជនកម្ពុជាបច្ចុប្បន្នដែលចូលចិត្ត និងនិយមការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ។ បច្ចប្បន្ន មានក្រុមហ៊ុន និងភ្នាក់ងារផ្តល់សេវាកម្មអចលនទ្រព្យក្នុងស្រុកក្រោម ២០០ ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈ និងផ្តល់សេវាកម្មអចលនទ្រព្យ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ខណៈក្រុមហ៊ុនអ្នកគក់ជេ និងភ្នាក់ងារដែលមិនមានអាជ្ញាប័ណ្ណ និងមិនមានវិញ្ញាបនបត្រវិជ្ជាជីវៈមានរាប់មិនអស់។ក្រុមហ៊ុន/ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិបោះជំហានចូលទីផ្សារកម្ពុជាវត្តមានរបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិចូលមកទីផ្សារកម្ពុជា គឺស្របពេលដែលតម្រូវការ សេវាកម្មនេះនៅកម្ពុជា ដែលផ្តល់ដោយក្រុមហ៊ុន ឬភ្នាក់ងារក្នុងស្រុកនៅមានកម្រិត និងខ្វះស្តង់ដារវិជ្ជាជីវៈ និងស្របពេលដែលប្រជាជនកម្ពុជាចូលចិត្ត និងនិយមប្រើប្រាស់សេវាកម្ម ដែលមានស្តង់ដារ មានវិជ្ជាជីវៈ និងមានគុណភាព។ គេមើលឃើញថា បច្ចុប្បន្ននេះអ្នកប្រើប្រាស់សេវាកម្មភាគច្រើន ចាប់ផ្តើមងាកទៅរកការប្រើប្រាស់សេវាកម្មណាដែលមាន ការទទួលស្គាល់ និងទទួលខុសត្រូវស្មោះត្រង់ វិជ្ជាជីវៈ មានស្តង់ដារការងារច្បាស់លាស់ និងត្រឹមត្រូវ (ដែលគេនិយមហៅថា “មាន BRAND”) ។គិតមកដល់បច្ចុប្បន្ន គេក៏ឃើញមានវត្តមានរបស់ក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យរបស់អាមេរិក ចូលមកកាន់ទីផ្សារកម្ពុជា តាមរយៈការទិញនូវ Franchise ប្រភេទ (Regional Operating Principal) យកមកលក់បន្តនៅប្រទេសកម្ពុជា (sub franchise) និងវាយលុកទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងនោះមាន៖  ក្រុមហ៊ុន Century 21 Cambodia ក្រុមហ៊ុន Huttons CPL ក្រុមហ៊ុន  ERA Realty Network  ក្រុមហ៊ុន Keller William Cambodia និងក្រុមហ៊ុន CBRE ជាដើម។ក្រុមហ៊ុនទាំងនេះ បានចូលមកកាន់ទីផ្សារកម្ពុជា ក្នុងគោលបំណងធំពីរគឺ៖ ដើម្បីលក់សិទ្ធិធ្វើអាជីវកម្មប្រភេទសេវាកម្ម ភ្នាក់ងារអចលនវត្ថុ (Real Estate Franchising)  នៅលើទឹកដីនៃប្រទេសកម្ពុជា និងផ្តល់សេវាកម្មអចលនទ្រព្យទូលំទូលាយដោយខ្លួនឯងផងដែរ តាមរយៈការប្រើប្រាស់ឈ្មោះក្រុមហ៊ុនទាំងនេះជាឧបករណ៍ទាក់ទាញអតិថិជន អ្នកវិនិយោគ និងម្ចាស់អចលនទ្រព្យទាំងក្នុង និងក្រៅស្រុក។នៅក្នុងនោះ គេឃើញមានក្រុមហ៊ុនធំៗពីរកំពុងតែវាយលុកទីផ្សារកម្ពុជាយ៉ាងពុះកញ្ជ្រោលទាំងការលក់ Sub Franchise បន្ត និងបើកដំណើរការអាជីវកម្មអចលនទ្រព្យ (សេវាកម្មទិញ លក់ ជួលអចលនទ្រព្យ) នៅកម្ពុជា មាន៖ ក្រុមហ៊ុន Century 21​ Cambodia ដែលបានចូលមកកាន់ទីផ្សារកម្ពុជាតាំងពីឆ្នាំ ២០១១ ដែលបើក និងដំណើរការនៅលើទឹកដីប្រទេសកម្ពុជា។ ស្ថាបនិកដែលនាំចូល Century 21 គឺលោក គុយ វ៉ាត ដែលជាស្ថាបនិករបស់ Park Café និងជាម្ចាស់ក្រុមហ៊ុន V-Trust Properties ផងដែរ ។ Century 21​ Cambodia គឺជាការិយាល័យទី ៧៥ ដែលបើកនៅកម្ពុជា ។ក្រុមហ៊ុនមហាគ្រួសារនៅកម្ពុជាក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនបែប Regional Operating Principal មួយដែលនាំចូលសិទ្ធិធ្វើអាជីវកម្មពីអាមេរិកមកលក់បន្តនៅកម្ពុជា តាំងពីអំឡុងឆ្នាំ ២០១១ មកម្លេះ។ រាល់ក្រុមហ៊ុនដែលបានទិញសិទ្ធិអាជីវកម្មពី Century 21 Cambodia ត្រូវបានតម្រូវឲ្យដាក់ឈ្មោះ Century 21 នៅពីមុខឈ្មោះក្រុមហ៊ុនរបស់ខ្លួន និងតម្រូវឲ្យធ្វើតាម Business Model របស់ក្រុមហ៊ុនមេនៅសហរដ្ឋអាមេរិក ឧទាហរណ៍៖ ក្រុហ៊ុន Century 21 Dream Property ជាដើម ។ បច្ចុប្បន្ន ក្រុមហ៊ុន Century 21 Cambodia មានសាខាដល់ ១៧ ដែលបានបើក និងដំណើរការនៅក្នុងប្រទេសកម្ពុជា ពិសេសគឺប្រតិបត្តិការនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនមហាគ្រួសារ។ Century 21 Cambodia ឈរលំដាប់លេខ ១ ផ្នែកលក់សិទ្ធិ sub franchise ដែលមានសមាជិក sub franchise ច្រើនជាងគេ នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន ហើយកំពុងមានកេរ្តិ៍ឈ្មោះលេចធ្លោក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ពិសេសលើសេវាកម្មភ្នាក់ងារអចលនទ្រព្យ (ទិញ លក់ និងជួល)។បណ្ឌិត គីម ហ៊ាង នាំយកក្រុមហ៊ុន Keller William Realty (KW) រីឯក្រុមហ៊ុន Keller William Realty (KW) ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មាន​មូលដ្ឋាន​នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក និង​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨៣​ ដោយស្ថាបនិក ០២ រូប គឺ លោក Gary Keller និងលោក Joe Williams។ Keller William Realty (KW) គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក និង​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​ ២០១៧ ដែលមានរហូតដល់​ជាង ១ ពាន់​លាន​ដុល្លារ​ ជាមួយ​ភ្នាក់ងារ ​សរុប​ចំនួន ១៦៥,៦៤២ នាក់​ទូទាំង​ពិភពលោក​។ Keller Williams Cambodia ឬ Keller Williams (Khmer Real Estate) ត្រូវបាននាំចូលមកទីផ្សារកម្ពុជាដោយលោក គីម ហ៊ាង ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត។ លោក គីម ហ៊ាង បាននាំចូលក្រុមហ៊ុននេះមកកាន់ទីផ្សារកម្ពុជា នៅអំឡុងខែឧសភា ឆ្នាំ២០១៨ ដោយបានទិញសិទ្ធិ​ Master Franchise ពី Keller Williams Realty (KW) ហើយមានផែនការលក់បន្ត sub franchise នៅដើមឆ្នាំ២០១៩ ។ Huttons CPL Cambodia​ ក៏ជាក្រុមហ៊ុនមួយដែលនាំចូលពីអាមេរិកដូចគ្នា ដោយលោកឧកញ៉ា ចេង ខេង និងបានដំណើរមកដល់ពេលបច្ចុប្បន្ននេះ។ក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន ERA Realty Network (ERA) ដែលមានបទពិសោធន៍ជោគជ័យច្រើនឆ្នាំនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេស តំបន់អាស៊ីជា ច្រើនបានពង្រីកទីផ្សាររបស់ខ្លួនមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៨។ ចំណែក ក្រុមហ៊ុន CBRE ដែលបច្ចុប្បន្នកំពុងផ្តោតលើសេវាកម្មភ្នាក់ងារអចលនវត្ថុ វាយតម្លៃ និងគ្រប់គ្រងអចលនទ្រព្យ ដោយមានអគ្គនាយិកាដឹកនាំក្រុមហ៊ុន អ្នកនាង អាន សុធីតា។ ក្រុមហ៊ុននេះមានអចលនទ្រព្យធំៗក្នុងដៃ ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការធ្វើទីផ្សារដាក់លក់ និងជួលលំដាប់ថ្នាក់មួយ ដែលអាចនិយាយបានថាជាក្រុមហ៊ុន លំដាប់ជួរមុខ (លំដាប់កំពូលទាំង ១០) ដែលទទួលបានការជឿជាក់ពីសំណាក់អតិថិជន និងម្ចាស់អចលនទ្រព្យពីគ្រប់មជ្ឍដ្ឋាន។ ក្រុមហ៊ុន CBER ក៏ផ្តោតលើសេវាកម្មមួយទៀតដែរ គឺសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដែលទទួលបាន ភាពលេចធ្លោជាងគេក្នុងចំណោមក្រុមហ៊ុនធំៗ និងល្បីៗនៅកម្ពុជាលើសេវាកម្មគ្រប់គ្រង អចលនទ្រព្យនេះ។ ទោះជាយ៉ាងណាក្រុមហ៊ុន CBRE មិនផ្តោតលើការលក់បន្ត sub franchise នោះទេ ។មូលហេតុដែលក្រុមហ៊ុនអន្តរជាតិទាំងនេះ អាចចូលមកកាន់ទីផ្សារកម្ពុជាបាន ដោយសារតែភាពរីកចម្រើនក្នុង វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា កំពុងតែមានភាពទាក់ទាញខ្លាំងបំផុត ហើយការវិនិយោគលើវិស័យមួយនេះ ក៏ពុងទាក់ទាញ អ្នកវិនិយោគមកពីបរទេសយ៉ាងច្រើនផងដែរ ពិសេសអ្នកវិនិយោគទុនចិន ជ​ប៉ុន កូរ៉េ ជាដើម ហើយកត្តាមួយទៀត ដោយសារតែការការប្រើប្រាស់ឈ្មោះ ក្រុមហ៊ុនអន្តរជាតិទាំងនោះលើទឹកដីកម្ពុជា ងាយស្រួលទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន និងវិនិយោគិនបរទេស។  មួយវិញទៀត សម្រាប់ប្រជាជនកម្ពុជា បច្ចុប្បន្ននេះក៏មាននិន្នាការខ្លាំងទៅលើការប្រើប្រាស់សេវាកម្មក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះទាំងនោះផងដែរ។ ការចូលមកកាន់ទីផ្សារកម្ពុជារបស់ក្រុមហ៊ុនលំដាប់ពិភពលោកទាំងនោះ នឹងជួយជំរុញ វិស័យអចលនទ្រព្យនៅកម្ពុជាឲ្យកាន់តែរីក ចម្រើន និងមានវឌ្ឍនៈភាពល្អប្រសើរ ពិសេសគឺការនាំកិត្តិយស និងកេរ្តិឈ្មោះវិស័យអចលនទ្រព្យនៅកម្ពុជាឲ្យមជ្ឍដ្ឋានអន្តរជាតិ បានស្គាល់តាមរយៈការចូលទីផ្សាររបស់ក្រុមហ៊ុនទាំងនេះ។ ទទឺមជាមួយគ្នានេះ ក្រុមហ៊ុនទាំងនេះនឹងធ្វើការប្រកួតប្រជែងគ្នា​យ៉ាងខ្លាំងក្លា ដូច្នេះគេនឹងរង់ចាំមើលថា រវាងក្រុមហ៊ុនធំៗទាំងនេះ តើមួយណាប្រជែងយកទីផ្សារកម្ពុជាបានខ្ពស់ជាងគេ? ខណៈលោក គីម ហ៊ាង បានលើកឡើងថា ក្នុងឆ្នាំ២០២២ Keller Williams មានឱកាសក្តោបទីផ្សារអចលនទ្រព្យ ៣០%។ សម្រាប់ផលចំណេញជារួមវិញ គេរំពឹងថា វត្តមានរបស់ក្រុមហ៊ុនលំដាប់ពិភពលោកទាំងនោះមក កាន់ទីផ្សារកម្ពុជា វានឹងជួយអភិវឌ្ឍធន ធានមនុស្ស វិជ្ជាជីវៈ និងសមត្ថភាពរបស់ភ្នាក់ងារអចលនទ្រព្យ មួយចំនួនធំឲ្យកាន់តែប្រសើរឡើង។ ពោលគឺជួយដល់អ្នកមិនទាន់មានស្តង់ដារ និងខ្វះវិជ្ជាជីវៈឲ្យក្លាយជា អ្នកជំនាញផ្នែក ផ្តល់សេវាកកម្មអចលនទ្រព្យ ប្រកដោយភាពត្រឹមត្រូវក្នុងប្រទេសកម្ពុជា។ នេះមានន័យថា ការចូលមកកាន់ទីផ្សារកម្ពុជារបស់ក្រុមហ៊ុនលំដាប់ពិភព លោកទាំងនោះ​ពិតជាបាន ជួយជំរុញវិស័យអចលនទ្រព្យកម្ពុជាឲ្យកាន់តែរឹងមាំ និងលូតលាស់ទៅមុខថែមទៀត៕ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមគម្រោងជួសជុលផ្លូវខូចនៅក្នងក្រុង
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្ដើមគម្រោងជួសជុលផ្លូវខូចនៅក្នងក្រុង
June 7, 2022, 1:41 a.m.
អជ្ញាធរខេត្តព្រះសីហនុបានប្រកាសពីការចាប់ផ្តើមដំណើរការជួលជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត និងការសាងសង់ផ្លូវថ្មីនៅក្នុងទីក្រុង។ គម្រោងនេះរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៨ ខែ។ យោងតាមអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដែលបានធ្វើការប្រកាសតាមរយៈ ការបង្ហោះសារលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃអាទិត្យនេះ ផ្លូវ​ចំនួន ២៤ ខ្សែ ដែលប្រវែងប្រមាណ ៧៤ គីឡូម៉ែត្រនឹងត្រូវបានជួសជុលឡើងវិញជាមួយនឹងថវិកាចំនួន១០០ លានដុល្លារពីរដ្ឋាភិបាលកម្ពុជា។ ការងារនេះត្រូវបានអនុវត្តក្នុងពេលតែមួយដោយក្រុមហ៊ុនម៉ៅការចំនួន ៧ ផ្សេងគ្នា។គម្រោងជួសជុលត្រូវបានសិក្សា និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូប រួមមាន៖ ឯកឧត្តម ជា សុផារ៉ារដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ឯកឧត្តមស៊ុន ចាន់ ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ នេះបើយោងតាមទំព័រហ្វេកបុកដដែល។ ទឺកប្រាក់ចំនួន១០០ លានដុល្លារនេះត្រូវបានទាញចេញពីថវិកាបម្រុងរបស់ជាតិ ដោយនាយករដ្ឋមន្រ្តី ហ៊ុន​ សែន កាលពីខែសីហា ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការដឹកជញ្ជូនសម្ភារៈសំណង់ធុនធ្ងន់ជាញឹកញាប់ នៅពេលដែលវិស័យអចលនទ្រព្យ និងវិស័យសំណង់មានការរីកចម្រើននៅក្នុងទីក្រុងជាប់មាត់សមុទ្រមួយនេះ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្រុងព្រះសីហនុនៅថ្ងៃនេះ! កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ២០១៩ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ!
ឧកញ៉ា សៀ ឬទ្ធី ប្រាប់ ៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវ
ឧកញ៉ា សៀ ឬទ្ធី ប្រាប់ ៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវ
June 2, 2022, 11:59 a.m.
បច្ចុប្បន្ននេះ ការទិញលក់អចលនទ្រព្យបានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ប្រជាជន កម្ពុជា ពិសេសអ្នកមានបំណងវិនិយោគ អ្នកចង់ទិញលំនៅដ្ឋាន ឬដី និងអ្នកត្រៀមខ្លួនប្រឡូកក្នុងវិស័យអចលនទ្រព្យ។​ នៅពេលលើកឡើងការទិញលក់អចលនទ្រព្យ សម្រាប់អ្នកជំនាញ នៅពេលអនាគតទីផ្សារខុនដូនឹងមានតម្រូវការច្រើន [ច្រើនជាងផ្ទះជាប់ដី] ខណៈផ្ទះជាប់ដី​ (បុរី) នឹងត្រូវអភិវឌ្ឍកាន់តែឆ្ងាយពីទីក្រុង​​​។ នេះ​បើ​យោង​តាម​លោកឧកញ៉ា សៀ ឬទ្ធី វិនិយោគិន​ផ្នែក​អចលនទ្រព្យដ៏លេចធ្លោម្នាក់នៅកម្ពុជា។ ថ្លែងសុន្ទរកថាបើកកម្មវិធី Realestate.com.kh Expo 2019 ថ្មីៗនេះ នៅឯណាហ្គាវើល លោក សៀ ឬទ្ធី  ដែលជាប្រធានក្រុមហ៊ុន WorldBridge Group បានចែករំលែកបទពិសោធន៍នៃការងារវិនិយោគ​ អចលនទ្យដល់អ្នកចូលរួមជាច្រើននាក់។ លោកបានបង្ហាញពីឱកាសវិនិយោគទៅពេលអនាគតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ដោយប្រាប់ឲ្យអ្នកទិញត្រូវចេះស្វែងរក ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់មុននឹងសម្រេចចិត្តវិនិយោគណាមួយ។ ៣ ចំណុច ដើម្បីទិញខុនដូបានត្រឹមត្រូវភ្ជាប់ពីនឹងចំណុចនេះ លោក សៀ ឬទ្ធី បានបង្ហាញពីឱកាសវិនិយោគ និងនិន្នាការរស់នៅនៅក្នុងទីក្រុងភ្នំពេញទៅពេលអនគត ដោយលោកសំដៅដល់ការទិញខុនដូ។ លោកបានបង្ហាញពីគន្លឹះសំខាន់ ៣​ ធំៗ ដើម្បីអាចទិញខុនដូបានត្រឹមត្រូវ និងទទួលបានផលចំណេញ។ - ទី១ ទីតាំង៖ តាមការគូសបញ្ជាក់នេះសំដៅដល់កន្លែងគម្រោងមួយណា ដែលស្ថិតនៅតំបន់កណ្តាលក្រុង ឬតំបន់ក្រុង ជិតកន្លែងធ្វើការ សាលារៀន ជាដើម ។ល។ ដែលអាចធានានូវសេវាកម្មចាំបាច់ ដើម្បីបំពេញតាមតម្រូវការរស់នៅប្រចាំថ្ងៃ។- ទី២ អ្នកអភិវឌ្ឍន៍៖ ម្ចាស់គម្រោងខុនដូទាំងអស់មិនមែនសុទ្ធតែជាអ្នកអភិវឌ្ឍន៍នោះទេ មានន័យថាពួកគេគ្រាន់តែជាអ្នកមានដើម្បីទុន តែខ្វះបទពិសោធន៍សាងសង់គម្រោងធំៗ។ ជាឧទាហរណ៍ ការវិនិយោគនៅកម្ពុជានៅអំឡុងឆ្នាំ២០០៨ ដែលភាគច្រើនជាជនជាតិកូរ៉េ ដែលមើលឃើញពីឱកាសនៅកម្ពុជា ប៉ុន្តែពួកគេមិនមែនជាអ្នកអភិវឌ្ឍន៍ទេ។ កត្តានេះអាចជំរុញការអភិវឌ្ឍន៍ឲ្យមានការរាំងស្ទះដល់ដំណើរអភិវឌ្ឍន៍ ដោយប្រការណាមួយ។ ដូច្នេះ ការសាកសួរលម្អិតពីប្រវត្តិអ្នកអភិវឌ្ឍន៍គឺមានសារៈសំខាន់ណាស់។​ - ទី៣ ដើមទុនរបស់អ្នកអភិវឌ្ឍន៍៖ ជាការណែនាំ អ្នកទិញត្រូវសិក្សាពីប្រវត្តិរបស់អ្នកអភិវឌ្ឍន៍ ថាតើពួកគេមានដើម្បីទុនគ្រប់គ្រាន់ដើម្បីបញ្ចប់គម្រោងដែរឬទេ ធ្លាប់សាងសង់គម្រោងណាខ្លះ ធ្វើនៅកន្លែងណាខ្លះ  ហើយទទួលបានជោគជ័យដែរឬទេ និងស្តង់ដារគុណភាពបែបណា ជាដើម។ល។បន្ថែមលើចំណុចទាំងបីនេះ អ្នកទិញខុនដូត្រូវដឹងឲ្យច្បាស់ពីគោលបំណងរបស់ខ្លួន ថាតើទិញដើម្បីរស់នៅ ឬទិញដើម្បីវិនិយោគ។ ករណីទិញសម្រាប់រស់នៅ អ្នកទិញអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត និងរបៀបរស់ដ៏ទាន់សម័យ ដែលអាចផ្តល់ភាពសុខដុមសម្រាប់គ្រួសារ។​ ប៉ុន្តែបើទិញសម្រាប់​សម្រាប់ការវិនិយោគត្រូវពិចារណាពីសក្តានុពលពេល និងអត្រាជួលនៅពេលអនាគត៕ ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ប​ណ្ឌិត គីម ហ៊ាង៖ អ្នកលក់ដីឡូត៍ត្រូវត្រៀមខ្លួនលក់បុរី និងខុនដូវិញ ព្រោះដីឡូត៍អាចនឹងអស់ទីផ្សារនៅក្នុងរយៈពេលពីរឆ្នាំទៀត
ប​ណ្ឌិត គីម ហ៊ាង៖ អ្នកលក់ដីឡូត៍ត្រូវត្រៀមខ្លួនលក់បុរី និងខុនដូវិញ ព្រោះដីឡូត៍អាចនឹងអស់ទីផ្សារនៅក្នុងរយៈពេលពីរឆ្នាំទៀត
June 1, 2022, 4:29 a.m.
នៅក្នុងការធ្វើបទបង្ហាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ កាលពីសប្តាហ៍មុខនេះ លោក បណ្ឌិតគីម ហ៊ាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត និងជាប្រធានក្រុមហ៊ុន  Keller Williams  ​ប្រចាំកម្ពុជាបានលើកឡើងពីថាអ្នកលក់ដីឡូត៍ត្រូវតែត្រៀមខ្លួន និងរៀនលក់គម្រោងផ្ទះ បុរី និងខុនដូវិញ ព្រោះទីផ្សារដីឡូត៍អាចនឹងត្រូវបាត់បង់ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។ បណ្ឌិតគីម ហ៊ាង បានលើកឡើងថាទីផ្សារដីឡូត៍បានពេញនិយមខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែលោកមើលឃើញថាវានឹងថមថយទៅវិញ ដោយសារនៅដីនៅជុំវិញ ឬជិតៗក្រុងមានតម្លៃថ្លៃ និងគ្មានដីទំនេរសម្រាប់ពុះឡូត៍ទៀតនោះទេ។ ហើយដីឡូត៍ដែលបន្តពុះនៅពេលបច្ចុប្បន្នបានចេញកាន់តែឆ្ងាយទៅៗពីតំបន់ជាយក្រុង ដែលវាហាក់ឆ្ងាយពីក្តីស្រមៃរបស់អ្នកទិញ។ ដូច្នេះសម្រាប់និន្នាការថ្មីនៅក្នុងឆ្នាំបន្តបន្ទាប់ បណ្ឌិត គីម ហ៊ាង បានប្រាប់ឲ្យអ្នកលក់ដីឡូត៍ រៀនលក់បុរី និងខុនដូវិញ។ បើតាមអ្នកជំនាញរូបនេះ ឆ្នាំ២០២០ ការលក់បុរីនឹងមាន ៦០ ភាគរយ ខណៈការលក់ខុនដូមាន ៣០ ភាគរយ ​និងលក់ដីឡូត៍ មាន ១០ ភាគរយ។ ចំណែកឆ្នាំ២០២១ ការលក់បុរី​មានពី ៥០ ទៅ ៥៥ ភាគរយ ខុនដូនឹងមាន ៤០ ភាគរយ ហើយដីឡូត៍អាចនៅពី ៥ ភាគរយ។ រីឯឆ្នាំ ២០២០ ការលក់បុរីអាចនៅត្រឹម ៥០ ភាគរយ ការលក់ខុនដូអាចកើនឡើងពី ៤០ ទៅ ៤៥​ ភាគរយ និងដីឡូត៍កាន់តែតិច។ បើតាមការលើឡើងនេះ លោកចង់បញ្ជាក់ថា ការលក់ខុនដូនឹងកើនឡើងខ្ពស់ ចំណែកបុរីនឹងថយបន្តិចម្តងៗ ខណៈដីឡូត៍នឹងត្រូវបាត់បង់ទីផ្សារ។លោករំពឹងថា ក្នុងរយៈពេល ៥​ ឆ្នាំទៅមុខទីផ្សារខុនដូនឹងកាន់តែពេញនិយម។ លោកបានធៀបទីផ្សារកម្ពុជាទៅទីផ្សារថៃកាលពី ២០ មុនថាកាលពី ២០ ឆ្នាំមុនប្រជាជនថៃមិនរស់នៅក្នុងខុនដូទេ ប៉ុន្តែពេលនេះភាគច្រើននៃអ្នករស់នៅខុនដូជាប្រជាជនថៃ ដោយសារពួកគេមានកន្លែងដែលពួកគេចាំបាច់ត្រូវធ្វើដំណើរទៅញឹកញាប់ដូចជា កន្លែងធ្វើការក្នុងក្រុង និង​សាលារៀនជាដើម។ លោកជឿថាកម្ពុជាក៏នឹងមានការវិត្តន៍ដូចគ្នាទៅនឹងប្រទេសថៃដែរ ដោយសារកំណើននៃប្រជាជនក្នុងក្រុងភ្នំពេញ និងការកកស្ទះ​ចរាចរណ៍។ សូមបញ្ជាក់ដែរថា ក្នុងមួយឆ្នាំៗទីក្រុងភ្នំពេញមានកំណើនប្រជាជនប្រមាណ ១០​ ទៅ ១៥ ម៉ឺននាក់ចូលមករស់នៅ និងធ្វើការ ហើយបច្ចុប្បន្នទីក្រុងភ្នំពេញនមួយយប់មានមនុស្សស្នាក់នៅប្រមាណ ៣ លាននាក់៕ ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ បំបែកកំណត់ត្រានៃការលក់អចលនទ្រព្យចំនួន ៣០ លានដុល្លារក្នុងពិព័រណ៍ឆ្នាំ២០១៨​
ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ បំបែកកំណត់ត្រានៃការលក់អចលនទ្រព្យចំនួន ៣០ លានដុល្លារក្នុងពិព័រណ៍ឆ្នាំ២០១៨​
June 6, 2022, 5:02 p.m.
មនុស្សរាប់ពាន់នាក់ ទាំងអ្នកចូលរួមទស្សនា ​ អ្នកទិញអចលនទ្រព្យ អ្នកវិនិយោគ ភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍បានប្រមូលផ្តុំគ្នានៅសណ្ឋាគារណាហ្គាវើលកាលពីចុងសប្តាហ៍ថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ ២០១៩នេះ  នៅឯការតាំងពិព័រណ៍អចលនទ្រព្យធំជាងគេបង្អស់ នៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ​ក្រុមហ៊ុន Realestate.com.kh។ ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ជាវេទិកាដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយវេទិកានេះមានគោលដៅសំខាន់បំផុតក្នុងការនាំយកអ្នកទិញឲ្យជួបផ្ទាល់ជាមួយអ្នកលក់។ លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា៖«ព្រឹត្តិការណ៍អចលនទ្រព្យមួយនេះជាការតាំងបង្ហាញដ៏ធំបំផុតប្រចាំឆ្នាំសម្រាប់កម្ពុជានៅឆ្នាំនេះ»។លោក O’Sullivan មានប្រសាសន៍ថា៖«នេះគឺព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ក្រុមហ៊ុន និងក្រុមការងាររបស់ Realestate.com.kh​។ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ របស់យើងពិតជាទទួលបានជោគជ័យបំផុតក្នុងការលក់អចលនទ្រព្យ។ ខណៈពេលនេះយើងកំពុងធ្វើការបូកសរុបលទ្ធផលចុងក្រោយ ក៏ប៉ុន្ដែយើងប្រាកដច្បាស់ថាចំនួនអ្នកចូលរួមគឺមានការកើនឡើងទ្វេដងបើប្រៀបធៀបជាមួយព្រឹត្តិការណ៍កាលពីឆ្នាំមុន ហើយវាបានបំបែកកំណត់ត្រានៃការលក់អចលនទ្រព្យដែលមានចំនួន ៣០ លានដុល្លារកាលពីពិព័រណ៍ឆ្នាំ២០១៨​ផងដែរ។ តាមរយៈព័ត៌មានបឋមរបស់យើងបង្ហាញថាចំនួននៃការលក់អចលនទ្រព្យក្នុងកំឡុងពេលពិព័រណ៍នោះគឹមានចំនួនលើសពី ៤០ លានដុល្លារហើយ»។ពិព័រណ៍អចលនទ្រព្យកម្ពុជាត្រូវបានរៀបចំឡើងយ៉ាងល្អ និងបានទទួលការគាំទ្រកាន់តែខ្លាំងឡើង ដោយសារពិព័រណ៍ឆ្នាំនេះបានប្រមូលផ្តុំដោយគម្រោងធំៗ អ្នកជំនាញល្បីៗក្នុងវិស័យអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ ភ្នាក់ងារ ស្ថាប័នហិរញ្ញវត្ថុ អ្នកជំនាញផ្នែកច្បាប់ អ្នកវិនិយោគក្នុងស្រុកនិងអន្តរជាតិ និងអ្នកទិញផ្ទះជាច្រើននាក់។ អ្នកជំនាញអចលនទ្រព្យ និងអ្នកច្បាប់ជាង ២០ នាក់បានធ្វើបទបង្ហាញអំពីប្រធានបទនានាជុំវិញ ទីផ្សារ និងនិន្នាការបច្ចុប្បន្ននៃវិស័យអចលនទ្រព្យ។ ក្នុងនោះមានដូចជា លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group ដែលបានថ្លែងសុន្ទរកថាបើកកម្មវិធី លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីភីអិល បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate  លោក ស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate លោកស្រី Catherine Chan នាយកប្រតិបត្តិរបស់គម្រោង Urban Village និងលោក Li Min នាយកប្រតិបត្តិក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប ជាដើម។ លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE កម្ពុជា ដែលជាវាគ្មិនម្នាក់នៅក្នុងសិក្ខាសាលា បានមានប្រសាសន៍ថា៖«ព្រឹត្តិការណ៍នេះត្រូវបានរៀបចំយ៉ាងល្អ និង​មានអ្នកចូលរួមច្រើន ហើយក្រុមហ៊ុន CBRE កម្ពុជានឹងវិលត្រឡប់មកវិញនៅឆ្នាំក្រោយ»។អចលនទ្រព្យជាច្រើនលក់ដាច់ភ្លាមៗនៅក្នុងពិព័រណ៍ផ្ទាល់លោក Li Yan Jin អ្នកគ្រប់គ្រងផែនការរបស់ក្រុមហ៊ុន  Prince Huan Yu Real បានឲ្យដឹងថា ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group បានលក់អចលនទ្រព្យរបស់ខ្លួនចំនួន​ច្រើនជាង ៧០​ យូនីត ដែលមានតម្លៃសរុបជាង ១៥ លានដុល្លារ។លោក Li បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានលក់ការិយាល័យសរុបចំនួន ៤៨ យូនីតនៃគម្រោង Prince Huan Yu Center នៅឯទីក្រុងភ្នំពេញ និងខុនដូ​ចំនួន ២៤ យូនីតនៃគម្រោង Prince Golden Bay នៅខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏ទទួលបានអ្នកចាប់អារម្មណ៍ទិញគម្រោងរបស់ខ្លួនចំនួន ១៦៨ នាក់ ដែលក្នុងនោះ ៦៨ នាក់ជាប្រជាជនកម្ពុជា។ចំណែកក្រុមហ៊ុន Morgan Groupវិញបានលក់ខុនដូចំនួន ៥០ យូនីតនៃគម្រោង Morgan EnMaison។ ការលក់នេះមានតម្លៃសរុបប្រហែល ៧.៥ លានដុល្លារ ក្នុងនោះខុនដូ ១៧ យូនីត ត្រូវបានទិញដោយប្រជាជនកម្ពុជា​តាមការបញ្ជាក់ដោយ លោក Yao Chao អ្នកគ្រប់គ្រងផែនការរបស់ Morgan Group។គម្រោង Toul Kork Lane ក៏បានលក់ចំនួនពីរដែរ ដែលមានតម្លៃជិត ១៣ ម៉ឺនដុល្លារ។ពិព័រណ៍ Realestate.com.kh ឆ្នាំ ២០១៩ មានការគាំទ្រពីក្រុមហ៊ុន LukFook Jewellery Cambodia ដែលជាក្រុមហ៊ុនគ្រឿងអលង្ការមានមូលដ្ឋាននៅហុងកុងដែលមានហាងលក់រាយរាប់ពាន់កន្លែងនៅទូទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍។ក្រៅពីនេះ ម្ចាស់ឧបត្ថម្ភកម្មវិធីផ្សេងៗទៀតមានដូចជាក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ ZTO Express, ក្រុមហ៊ុន Ezecom គម្រោង LZ Sea View Residence ក្រុមហ៊ុន Cellcard ការសែត ខ្មែរថាមស៍ ក្រុមហ៊ុន Netease​ សណ្ឋាគារ Lumiere Residence ក្រុមហ៊ុនស្ថាបត្យកម្ម YuanDao សណ្ឋាគារ Snowbell Hotel និងហាងទំនិញរួចពន្ធ CDF។ពិព័រណ៍អចលនទ្រព្យនេះមានអ្នកអភិវឌ្ឍន៍ចូលរួមជាច្រើនដូចជា៖ ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International ក្រុមហ៊ុន Pafillia Property Developers ក្រុមហ៊ុ​ន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុន MAA Architecture & Design​ ក្រុមហ៊ុន Unicom Science Plastic (Cambodia) ក្រុមហ៊ុន Aristo Developers ក្រុមហ៊ុន Beyond Design ក្រុមហ៊ុន HLG ក្រុមហ៊ុន Leptos Estate ក្រុមហ៊ុន E-Power ក្រុមហ៊ុន Huateng (Cambodia) Investment ក្រុមហ៊ុន International Top Agent ក្រុមហ៊ុន The Bund ក្រុមហ៊ុន CBRE ក្រុមហ៊ុន WanHao ក្រុមហ៊ុន FDD Real Estate ក្រុមហ៊ុន​ Century 21 Cambodia ក្រុមហ៊ុន Zenearth។ គម្រោងធំៗមានដូចជា៖ គម្រោង Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark គម្រោង Toul Kork Lane គម្រោង Urban Village គម្រោង Victory Bay​ គម្រោង  SH Condo គម្រោង M Residence ធនាគារ Chief Bank គម្រោង North Park គម្រោង The Penthouse គម្រោង Oxley Emerald គម្រោង Orkide Villa គម្រោង Le Bassac គម្រោង R&F ( ITA) និងគម្រោង Wealth Mansion។ ដៃគូរផ្សព្វផ្សាយនៅក្នុងពិព័រណ៍ឆ្នាំនេះមានដូចជា សារព័ត៌មានសប្បាយ គេហទំព័រ Property Area Asia, Fresh News, EuroCham, Biz Khmer, Thmey Thmey, KHB Media, Business Cambodia, The Cambodia China Times, Forward Asia, Khmer Times, Nice TV, Cambodia Sin Chew Daily, Gold Zone Media, Grep Tech, B2B Cambodia, Angkor Today, CTN, 58.com, Khmer Load និង My TV.សូមបញ្ជាក់ដែរ បន្ទាប់ពីពិព័រណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍ពានរង្វាន់អចលនវត្ថុកម្ពុជាប្រចាំឆ្នាំ២០១៩ ដែលនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០១៩នេះ។ សម្រាប់ក្រុមហ៊ុនភ្នាក់ងារ ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ សូមដាក់ពាក្យចូលរួមដោយឥតគិតថ្លៃឥឡូវនេះ! ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ក្រុមហ៊ុន Aristo អ្នកអភិវឌ្ឍន៍ឆ្មើមនៅសមុទ្រមេឌីទែរ៉ានេ ចូលរួមពិព័រណ៍អចលនទ្រព្យកម្ពុជា
ក្រុមហ៊ុន Aristo អ្នកអភិវឌ្ឍន៍ឆ្មើមនៅសមុទ្រមេឌីទែរ៉ានេ ចូលរួមពិព័រណ៍អចលនទ្រព្យកម្ពុជា
June 6, 2022, 5:02 p.m.
ក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំនេះ ក្រុមហ៊ុន អារីស្តូ (Aristo) បានត្រៀមខ្លួនរួចរាល់ ក្នុងការបង្ហាញពីឱកាសវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យនៅសាយប្រីស (Cyprus) និងការផ្តល់ជូនទិដ្ឋការធ្វើដំណើរដោយឥតគិតថ្លៃទៅកាន់ប្រទេសជាង ១៥០ នៅទូទាំងពិភពលោក!អស់រយៈពេលជាង​ ៤ ទសវត្សរ៍ អារីស្តូ គឺជាជម្រើសល្អបំផុតសម្រាប់ការបង្កើតភាពជា ដៃគូអលនទ្រព្យយូរអង្វែងនៅសាយប្រីស។ ក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលទទួលបានពានរង្វាន់ អារីស្តូអាចផ្តល់ជូននូវដំណោះស្រាយអចលនទ្រព្យ សម្រាប់អ្នក និងអតិថិជនរបស់អ្នក ជាមួយនឹងអចលនទ្រព្យកម្មសិទ្ធិរហូតនៅទីតាំងធំសំខាន់ៗ​នៅក្នុងប្រទេសសាយប្រីស។ហេតុអ្វីត្រូវជួប Aristo? បទពិសោធន៍ជាង ៤០ ឆ្នាំក្នុងវិស័យសំណង់ និងអចលនទ្រព្យ។អភិវឌ្ឍលើកោះចំនួនជាង ៣០០ ដែលមាន ៣៥ គម្រោងកំពុងដំណើរការនៅលើទីផ្សារ។អតិថិជនពេញចិត្តជាង ១៤.០០០ នាក់។ឱកាសវិនិយោគទ្រង់ទ្រាយធំ។ការិយាល័យតំណាងនៅប្រទេសចិន អេហ្ស៊ីប ក្រិក សហព័ន្ធ​អារ៉ាប់រួម និងវៀតណាម។បណ្តាញទូលំទូលាយនៃដៃគូនៅជុំវិញពិភពលោក។ធានាការផ្តល់ជូនតាមការកំណត់ និងប័ណ្ណកម្មសិទ្ធិ។ផ្តល់ជូនសេវាកម្មបម្រើអតិថិជនល្អបំផុតបន្ទាប់ពីទិញរួច រួមមានការគ្រប់គ្រងអចលនទ្រព្យ ថែទាំ ជួល និងលក់ឡើងវិញ។កាណែនាំពីប្រទេសសាយប្រីស  (Cyprus)ក្នុងនាមជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅសហភាពអ៊ឺរ៉ុបនិងជាប្រទេសល្អបំផុតមួយក្នុងការផ្លាស់ប្តូរទីលំនៅនៅទូទាំងពិភពលោក យោងទៅតាមក្រុមហ៊ុនអចលនទ្រព្យ (Knight Frank) សាយប្រីស គឺជាកន្លែងដ៏គួរឱ្យទាក់ទាញក្នុងការធ្វើជំនួញ និងជាប្រទេសល្អបំផុតសម្រាប់រស់នៅ។ អចលនទ្រព្យនៅសាយប្រីសបានបង្ហាញឱ្យឃើញថាមានការពេញនិយមកាន់តែខ្លាំងឡើងសម្រាប់វិនិយោគិនបរទេសដែលមានរហូតដល់ ២៥% នៃអ្នកវិនិយោគលើកោះនេះ។ ការលើកទឹកចិត្តផ្នែកពន្ធលើអចលនទ្រព្យ៖- មិនយកពន្ធលើអចលនទ្រព្យ។- មិនយកថ្លៃសេវាផ្ទេរសិទ្ធិ។- គោលនយោបាយកាត់បន្ថយពន្ធអាករលើតម្លៃបន្ថែម ៥ ភាគរយសម្រាប់ការទិញអចលនទ្រព្យដំបូង។- មិនយកពន្ធមរតក។- ពន្ធលើប្រាក់ចំណេញទាប។កម្មវិធីវិនិយោគនៅសាយប្រីស និងការស្នាក់នៅជាអចិន្រ្តៃយ៍សព្វថ្ងៃកោះសាយប្រីសផ្តល់ជូននូវកម្មវិធីសាមញ្ញ និងលឿនបំផុត និងមានប្រសិទ្ធិភាពបំផុតនៅទូទាំងពិភពលោក សម្រាប់ការទទួលបានសិទ្ធិជាពលរដ្ឋ និងការស្នាក់នៅជាអចិន្ត្រៃយ៍តាមរយៈការវិនិយោគលើអចលនទ្រព្យ។សញ្ជាតិសាយប្រីសត្រួតពិនិត្យក្នុងរយៈពេល ៨ ខែ។ការវិនិយោគលើអចលនទ្រព្យអប្បបរមាចំនួន ២លានផោន​ ឬ ២.៤៦ លានដុល្លារ​ (បូកនឹងតម្លៃបន្ថែម)អំណោយរបស់រដ្ឋាភិបាលចំនួន ១៥០,០០០ ផោន (គិតត្រឹមថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០១៩)គ្របដណ្ដប់ក្រុមគ្រួសារទាំងមូលរួមទាំងអ្នកនៅក្នុងបន្ទុក និងឪពុកម្តាយរបស់វិនិយោគិន។ការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៥៨ ។សេរីភាពក្នុងការរស់នៅ ការងារ និងការធ្វើដំណើរក្នុងសហគមន៍អ៊ឺរ៉ុប។មានសុពលភាពពេញមួយជីវិត។ការស្នាក់នៅអចិន្ត្រៃយ៍នៅសាយប្រីសចេញជូនក្នុងរយៈពេល ២ ខែ។ការវិនិយោគលើអចលនទ្រព្យអប្បបរមាចំនួន ៣០០.០០០ ផោន ឬជិត ៣៧ ម៉ឺនដុល្លារ  (បូកនឹងតម្លៃបន្ថែម)គ្របដណ្តប់លើក្រុមគ្រួសារទាំងមូលរួមទាំងអ្នកនៅក្នុងបន្ទុកនិងឪពុកម្តាយរបស់អ្នកស្នើសុំ និងប្តីប្រពន្ធ។មានភាពងាយស្រួលចេញចូលសហភាពអឺរ៉ុប។មានសុពលភាពពេញមួយជីវិត។ដើម្បីស្វែងយល់បន្ថែមលម្អិត អំពីការវិនិយោគអចលនទ្រព្យនៅសាយប្រីស និងកម្មវិធីវិនិយោគដើម្បីទទួលបានសញ្ជាតិ ឬតាំងទីលំនៅអចិន្ត្រៃយ៍ សូមណាត់ជួបជាមួយអ្នកជំនាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ នៅស្តង់លេខ ៤៨។ បើចង់សាកសួររៀឥឡូវនេះ សូមទាក់ទងមកកាន់ អ៊ីម៉ែល៖ mily.bonanza@aristodeveloeprs.com ឬ៖+855 (0) 98 67 67 82៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជានៅថ្ងៃនេះ!
ខេត្តសៀមរាបនឹងមានក្រុង២ “មួយជាទីក្រុងវប្បធម៌ និងមួយជាទីក្រុងទំនើប”
ខេត្តសៀមរាបនឹងមានក្រុង២ “មួយជាទីក្រុងវប្បធម៌ និងមួយជាទីក្រុងទំនើប”
June 7, 2022, 5:38 a.m.
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយតម្លៃដីធ្លីនៅសៀមរាបបានកើនឡើង ចំណែកការសាសង់ក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះបច្ចុប្បន្នរដ្ឋាភិបាលបានប្រកាសរៀបចំផែនការរៀបចំទីក្រុងសៀមរាបដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរបន្ថែមទៀត។ លើកឡើងថ្មីៗនេះ តាមរយៈបទសម្ភាសន៍ជាមួយ Fresh News ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងពីផែន ការសាងសង់ទីក្រុងថ្មីមួយទៀត “ជាទីក្រុងទំនើប” នៅក្នុងខេត្តសៀមរាប។​ តាមការបញ្ជាក់របស់លោកគម្រោងទីក្រុងថ្មីនេះនឹងត្រូវបានសាងសង់នៅភាគខាងកើតនៃក្រុងសៀមរាបបច្ចុប្បន្ន ដែលមានចម្ងាយ ប្រមាណ ៦០ គីឡូមែត្រ។ បើតាមលោករដ្ឋមន្រ្តីទីក្រុងថ្មីនេះត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេទេសចរណ៍របស់ខេត្តដែលឥឡូវនេះកំពុងត្រូវបានព្រាងហើយអាចនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ ទីក្រុងថ្មីនេះ នឹងត្រូវអនុញ្ញាតឲ្យសាងសង់អគារខ្ពស់ៗ ដែលមានផលប្រយោជន៍សម្រាប់វិស័យអចលនទ្រព្យ និងការវិនិយោគចម្រុះ។ មិនតែប៉ុណ្ណោះ សៀមរាបក៏មានអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយ ដែលនឹងភ្ជាប់ទីក្រុងសៀមរាបជាមួយនឹងតំបន់ និងពិភពលោកផងដែរ។ គេមើលឃើញថាផែនការបង្កើតក្រុងទីក្រុងថ្មីនេះនឹងជួយបន្ថែមភាពទំនើប និងប្លែកពីទីក្រុងសៀមរាបបច្ចុប្បន្ន។ ខុសប្លែកត្រង់ថា ដោយសារតែសៀមរាបគឺជាតំបន់ វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណជាបេតិកភណ្ឌពិភពលោកយ៉ាងច្រើន ដែលជាហេតុធ្វើឲ្យ ការសាងសង់អគារខ្ពស់ៗមិនត្រូវបានអនុញ្ញាត។ ដូច្នេះ វិស័យអចលនទ្រព្យ និងពាណិជ្ជកម្មក៏នៅមានកម្រិតផងដែរ។ប៉ុន្តែសម្រាប់គម្រោងទីក្រុងថ្មីវិញ ការសាងសង់ខ្នាតធំបែបពាណិជ្ជកម្ម និងលំនៅដ្ឋាននឹងរីកលូតលាស់យ៉ាងឆាប់រហ័ស។ អ្នកជំនាញមើលឃើញថា គម្រោងអភិវឌ្ឍន៍ក្រុងថ្មីនឹងជួយជំរុញតម្លៃអចលនទ្រព្យក្នុងខេត្តនេះឲ្យកើនឡើងខ្ពស់ថែមទៀត។​ផែនការយុទ្ធសាស្ត្រ ដើម្បីទាក់ទាញទេសចរណ៍រដ្ឋាភិបាលក៏បានរៀបចំផែនការជាយុទ្ធសាស្ត្រក្នុងការស្រូបយកចំនួនភ្ញៀវទេសចរឲ្យចូលមកកាន់តែច្រើន និងស្នាក់នៅរយៈពេលយូរ។ ជាយុទ្ធសាស្រ្ត ផែនការចំនួន ៤ ធំៗត្រូវបានដាក់ចេញដូចជា៖ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់របស់ភ្ញៀវទេសចរ ការបង្កើតការប្រកួតប្រជែង ការបង្កើតការតភ្ជាប់ និងការបង្កើតអត្តសញ្ញាណថ្មី។ តាមរយៈយុទ្ធសាស្រ្តខាងលើ ខេត្តសៀមរាបនឹងក្លាយទៅជាតំបន់ទេសចរណ៍ពីរបែប ដែលម្ខាងជាតំបន់ប្រវត្តិសាស្រ្ត និងម្ខាងជាតំបន់ទំនើប។ ជាមួយការរៀបចំនេះ អ្នកទេសចរណ៍អាចទទួលអារម្មណ៍ពីរផ្សេងគ្នានៅពេលស្នាក់នៅក្នុងខេត្តសៀមរាប។លើសពីនេះទៅទៀត តំបន់ ៤ ផ្សេងទៀត ក្រៅពីតំបន់អង្គរនឹងត្រូវបានគេយកមកអភិវឌ្ឍ៖ តំបន់បឹងទន្លេសាប តំបន់ឧទ្យានជាតិគូលែន ទីក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរ។  សម្រាប់តំបន់បឹងទន្លេសាប គេបង្កើតឲ្យមានភាពចម្រុះនៃសកម្មភាពទេសចរណ៍ ដូចជា ការជិះក្របីជាដើម ហើយការបង្កើតឲ្យទំនាក់ទំនងជាមួយអ្នករស់នៅលើទឹកនៃតំបន់នោះ។ ចំណែកតំបន់ឧទ្យានជាតិគូលែន នឹងត្រូវអភិវឌ្ឍជាលក្ខណៈអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍សាសនា ដូចជាការដើរឡើងភ្នំ។ តំបន់ទីក្រុងសៀមរាប ត្រូវបានគេធ្វើជាវិថីម្ហូបអាហារ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ សម្រាប់តំបន់ប្រាសាទអង្គរវិញ នឹងត្រូវបំពាក់ភ្លើងបំភ្លឺ ដើម្បីដាក់ឲ្យទេសចរអាចទស្សនាប្រាសាទអង្គរនាពេលរាត្រី៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅសៀមរាប នៅលើគេហទំព័រ Realestate.com.kh ថ្ងៃនេះ!
អ្នកជំនាញ៖ គម្រោង​បុរីថ្មីៗ​​នឹង​មាន​ចម្ងាយ​ជាង ៣០ គី​ឡូ​ម៉ែត្រ​ពី​ភ្នំពេញ ហើយពេលនោះ​ទី​ផ្សារ​ខុន​ដូ​​នឹងកាន់តែត្រូវប៉ាន់
អ្នកជំនាញ៖ គម្រោង​បុរីថ្មីៗ​​នឹង​មាន​ចម្ងាយ​ជាង ៣០ គី​ឡូ​ម៉ែត្រ​ពី​ភ្នំពេញ ហើយពេលនោះ​ទី​ផ្សារ​ខុន​ដូ​​នឹងកាន់តែត្រូវប៉ាន់
June 6, 2022, 5:02 p.m.
នៅពេល​លោក លី វុទ្ធី សម្រេច​ចិត្ត​​ទិញផ្ទះកាលពី ២ ឆ្នាំមុន លោក​ត្រូវ​បាន​ឪពុកម្តាយបង្អាក់​ទឹក​ចិត្ត​នៅ​ពេល​ដំ​បូង​ ​ដោយ​​​ពួកគេបាន​លើក​ឡើង​ថា​​ផ្ទះ​ដែលលោក​ វុទ្ធី​ ចង់​ទិញ​​មានចម្ងាយ​ឆ្ងាយ​ពី​​ទីប្រជុំជន។ដោយ​​ចំណាយថវិកាចំនួន ៥៥,០០០ ដុល្លារ លោក​វុទ្ធី អាច​ទិញ​​​ផ្ទះថ្មី​មួយ​​ល្វែងនៅ​ក្នុង​បុរី​មួយ​​ ​​ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ។ ​លោក វុទ្ធី មិន​ទទួល​បានការ​លើក​ទឹក​ចិត្ត​ពី​ឱ​ពុក​ម្តាយ​នោះ​ទេ តែ​លោក​មាន​ភាព​អត់​ធ្មត់ ហើយ​តាំង​ចិត្ត​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដោ​យ ជឿជាក់ថាតម្លៃនឹងកើនឡើងខ្ពស់ជាងថវិការបស់គាត់នា​ពេល​អន​គត។​លោកថ្លែង​ថា​៖​​«​វានៅឆ្ងាយបន្តិចប៉ុន្តែខ្ញុំមិនអាចទិញផ្ទះ​នៅកណ្តាលក្រុង​ដោយប្រើ​លុយ​ត្រឹម​ជាង​៥ ម៉ឺន​បាន​ទេ។ ខ្ញុំ​ជឿ​ថា នៅពេលណាដែលយើងមានលទ្ធភាព យើងត្រូវសម្រេច​ចិត្ត​ទិញ​ផ្ទះ​ឲ្យ​បាន​លឿន​​ទោះបីជាវានៅឆ្ងាយបន្តិចក៏ដោយ។ ប្រសិនបើយើងរង់ចាំ យើងនឹងត្រូវ​ទៅកាន់​តែ​ឆ្ងាយ ឬចំណាយកាន់​តែ​ច្រើនជាងនេះ»។​ពីរឆ្នាំ​ក្រោម​មក​ ការយល់ឃើញ​របស់វុទ្ធីកំពុងតែក្លាយជាការពិត។ តម្លៃផ្ទះនៅជុំវិញផ្ទះ​​របស់គាត់កំពុងកើនឡើងហើយអ្នកអភិវឌ្ឍន៍បុរីកាន់តែច្រើនកំពុងជំរុញឆ្ងាយពីកណ្តាលទីក្រុង។គម្រោងបុរីបន្តពង្រីកទៅជាយក្រុងការ​ពង្រីក​ទី​ក្រុង ការ​កើន​ឡើង​តម្លៃដី​ធ្លី​ និង​ទី​តាំង​ទំ​នេរនៅជាយ​ទី​ក្រុង​​មាន​កាន់​តែតិចកំ​ពុងរុញ​​​គម្រោង​ផ្ទះ​ល្វែងកម្រិត​មធ្យម​​នៅ​តាម​បុរី​ ដែល​កំ​ពុង​ប្រ​មូល​ផ្តុំ​ជុំ​វិញ​​​ភ្នំពេញ​​​នឹងរំ​កិល​ខ្លួនកាន់​តែឆ្ងាយជាង​មុន។ នៅ​ឆ្នាំ២០៣០ ខាង​មុខ គម្រោង​បុរី​ថ្មី​ៗ​អាចនឹង​​មាន​គម្លាត​ដល់ទៅ ៣០ ទៅ ៣៥ គី​ឡូ​ម៉ែត្រ​ពី​ទី​ក្រុង​​។ នេះបើយោង​តាម​របាយ​ការណ៍​របស់​ VTrust Appraisal។នាយក​ផ្នែក​ស្រាវ​ជ្រាវ​ក្រុម​ហ៊ុន VTrust Appraisal លោក​ ហ៊ឹម សី​ហា បាន​លើក​ឡើង​ថាគម្រោង​ផ្ទះ​ល្វែង​តាម​បុរី ដែល​មាន​គម្លាត​កាន់​តែ​ឆ្ងាយ​ពី​ទី​ក្រុង​នឹង​ធ្វើ​ឲ្យ​គម្រោង​ខុន​ដូ តម្លៃ​សម​រម្យ​កាន់​តែ​មានតម្រូវ​​​ការ​ ដោយ​សារថា​​គម្រោង​ខុន​ដូមាន​អំ​ណោយ​ផល​សម្រាប់​ទី​ប្រ​ជុំ​ជន​​ដោយ​សារ​ត្រូវ​ការ​ទំ​ហំ​ដី​តូច​ល្មម។លោក​ថ្លែង​ថា​៖​«​ការកើន​ឡើង​ថ្លៃដី​ធ្លី​នៅ​ជាយ​ភ្នំ​ពេញ​ បាន​កំពុងជំរុញឱ្យគម្រោងបុរីថ្មីៗ​ត្រូវបានអភិវឌ្ឍកាន់តែឆ្ងាយ»។ លោក​បន្ត​ថា​៖​«​នា​ពេល​ខាង​មុខ គឺមាន​តែ​គម្រោង​ខុន​ដូ​ប៉ុណ្ណោះ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទី​ក្រុង។​ ដូច្នេះ​ អ្នក​ដែល​ចង់​មាន​ទី​តាំង​រស់​នៅ​កណ្តាល​ក្រុង​នឹង​ត្រូវ​ជ្រើស​រើស​យក​ការរស់​នៅ​តាម​ខុន​ដូ​ជា​ជាង​ទិញ​ផ្ទះ​តម្លៃមធ្យ​ម​តាម​បុរី​ដែល​មាន​ទី​តាំង​ឆ្ងាយ​ពី​ទី​ក្រុង​ដល់​ទៅ ២៥ គីឡូ​ម៉ែត្រ​ ឬ ៣៥ គី​ឡូ​ម៉ែត្រ»។គម្រោងបុរីជាច្រើនកំពុងត្រូវបានអភិវឌ្ឍនៅតំបន់ខាងក្រៅទី​ប្រ​ជុំ​ជន​ក្នុង​ទី​ក្រុង​រួច​ទៅ​ហើយ​។ គម្រោង​ បុរី The Flora ស្ថិតនៅចម្ងាយប្រហែល ១៧ គីឡូម៉ែត្រពីវត្តភ្នំ។ ទន្ទឹមនឹងនេះបុរីពិភព​​ថ្មីកំពុងសាងសង់គម្រោងជាច្រើនដែលគម្រោងទាំងអស់មានចម្ងាយ ១០ គីឡូម៉ែត្រ ឬច្រើនជាងនេះ។​លោក ច្រឹ​ក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថាលោករំពឹងថាទំហំគ្រួសារជាមធ្យមនៅភ្នំពេញប្រហែល ៤ ទៅ ៥ នឹងធ្លាក់ចុះនាពេល​ខាង​មុខ។ការផ្លាស់ប្តូរពីលំនៅដ្ឋានជាប់ដីទៅខុនដូលោកថ្លែង​​ថា៖​«​នាពេលអនាគត ទំ​ហំគ្រួសារ​ជាមធ្យមនឹងមានតែម្នាក់ឬពីរនាក់ប៉ុណ្ណោះ​។ ក្មេង​ជំនាន់ក្រោយមិនចង់រស់នៅកន្លែងដែលមានមនុស្សច្រើនទេ ហើយពួកគេនឹងផ្លាស់ប្តូរពីផ្ទះបែបប្រពៃណី [បុរី] ទៅខុនដូវិញ»​។យោងតាមរបាយការណ៍របស់ VTrust Appraisal ភ្នំពេញ ២០៣០ រាជធានីភ្នំពេញនឹងមានការកើនឡើងជាលំដាប់នៃការផ្គត់ផ្គង់​ខុនដូក្នុងរយៈពេល ១០ ឆ្នាំខាងមុខដែលឈានដល់ ២៩៥,០០០ យូ​នីត​​នៅចុងទសវត្សរ៍នេះ។ ចំ​នួន​នេះស្មើរ​នឹង​កា​រកើនឡើង ៥ ដងពី​ចំ​នួន​​ឆ្នាំ ២០១៨ នៅពេលដែលមានខុនដូចំនួនជាង ៦១,០០០ នៅក្នុងរាជធានី។របាយការណ៍ដដែលបានព្យាករណ៍ថាផ្ទះល្វែង​តាម​បុរី​​នឹងកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំទៀតពីប្រមាណ ១៥០,០០០ នៅចុងឆ្នាំ ២០១៨ ដល់ប្រហែល ៤៥០,០០០ នៅឆ្នាំ២០៣០។ដោយឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ លោក វុទ្ធី ​ក្នុងការទិញផ្ទះមួយដែលកាលពី ២ ឆ្នាំមុន លោកវុទ្ធី ហាក់​រីករាយដែលគាត់បានទិញទ្រព្យសម្បត្តិនា​ពេល​នោះ។​លោក​បន្ត​ថា​៖​«​ទៅ​អនាគតទៅ ផ្ទះថ្មីនឹងកាន់តែឆ្ងាយ​ពីទីក្រុង ហើយបើយើងស្ទាក់ស្ទើរក្នុងការទិញយើងនឹងត្រូវទៅកាន់​តែ​ឆ្ងាយ ឬក៏​បង្ខំ​ចិត្ត​ទិញខុនដូទោះ​មាន​ទំ​ហំ​តូច»៕ ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!
ក្រុមហ៊ុន អ&អេហ្វ គ្រុបបង្កើតកម្មវិធីសុខមាលភាពសាធារណៈក្នុងរាជធានីភ្នំពេញ
ក្រុមហ៊ុន អ&អេហ្វ គ្រុបបង្កើតកម្មវិធីសុខមាលភាពសាធារណៈក្នុងរាជធានីភ្នំពេញ
May 9, 2022, 6:02 a.m.
កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន អ&អេហ្វ​ គ្រុប បានរៀបចំកម្មវីធីសុខមាភាពសាធារណៈក្នុងគោលបំណងរៀបចំ និងកសាងបរិស្ថានលំនៅដ្ឋានស្អាត និងគុណភាពល្អ  ដើម្បីបង្កើនសម្រស់រាជធានីភ្នំពេញ។ នេះគឺជាការរួមចំណែកក្នុងកិច្ចការសង្គមរបស់ក្រុមហ៊ុន អ&អេហ្វ ​គ្រុប​ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈក្នុងរាងធានីភ្នំពេញ។ ក្រុមហ៊ុន អ&អេហ្វ​គ្រុប​បានចាប់ផ្ដើមដំណើរការកម្មវិធីសម្អាតបរិស្ថានតាមរយៈការរើសសំរាម និងសម្អាតស្មៅនៅតាមដងវិថីសម្ដេច ហ៊ុន សែន ដោយមានការចូលរួមដោយលោក​ កែវ​ សាវឿន​ ចៅសង្កាត់ចាក់អង្រែលើ​ ​ខណ្ឌមានជ័យ លោក​ Gu Zhongcheng លោក Zhao Shijun និង Hong Suofei ដែលជាអ្នកតំណាងរបស់ អ&អេហ្វគ្រុប និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ផ្សេងទៀត។សកម្មភាពនេះមានគោលបំណងជួយលើកមុខមាត់ និងបង្កើនសម្រស់រាជធានីភ្នំពេញ។ ក្រុមហ៊ុន​ អ&អេហ្វ គ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ថ្នាក់អន្ដរជាតិ ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងវិស័យអចលនទ្រព្យ។ ក្រុមហ៊ុនមានបេសកកម្មក្នុងការចូលរួមចំណែកសាងសង់ទីក្រុង​មួយ ដែលប្រកបដោយបរិស្ថានរស់នៅល្អ ​ ​និងការស្រុះស្រួលគ្នា។ ក្រុមហ៊ុន អ&អេហ្វគ្រុប គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ដែលល្អបំផុតទាំង ១០ មានមូលដ្ឋាននៅក្នុងប្រទេសចិន​ ដែលមានការទទួលខុសត្រូវខ្ពស់សម្រាប់កាតព្វកិច្ចសង្គម និងការអភិវឌ្ឍជាមួយនិន្នាការលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងឲ្យកាន់តែប្រសើរឡើង ម្យ៉ាងទៀតក្រុមហ៊ុនក៏​តែងតែយកចិត្តទុកដាក់ទៅដល់ជីវភាពរស់នៅរបស់ប្រជាជន និងការផ្តល់ទៅឲ្យសង្គមវិញតាមរយៈររៀបចំកម្មវិធីសុខុមាលភាពសាធារណៈ និងកម្មវិធីសង្គមផ្សេងៗទៀត។​ការឈានជើងចូលទីក្រុងភ្នំពេញនៅឆ្នាំ ២០១៧ ​ អ&អេហ្វគ្រុប  បានធ្វើការសិក្សាពីសក្តានពលវវិនិយោគនៅក្នុងទីក្រុងភ្នំពេញ និងបានបោះជំហានចូលក្នុងទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងមួយនេះ ដែលធានានាំមកនូវលំនៅដ្ឋាន ដែលមានគុណភាពល្អ ​​ប្រកបដោយភាពប្រណិតនៅចំកណ្តាលទីក្រុងភ្នំពេញ ពោលគឺបង្កើតឲ្យមានបរិយាកាសរស់នៅបែបថ្មី ​ ស្របតាមនិន្នាការនៃការរស់ទំនើបនៅក្នុងទីក្រុង។ គម្រោងដ៏ធំនេះនឹងក្លាយជាតំបន់លំនៅដ្ឋានលំដាប់អន្តរជាតិ ដែលមានទំហំអភិវឌ្ឍន៍សរុបប្រមាណជា ៥៦០,០០០ ម៉ែត្រការ៉េ ​ដែលតំបន់ទាំងមូលនឹងត្រូវបង្កើតជាសហគមន៍លំនៅដ្ឋាន អមដោយសួនច្បារធម្មជាតិ និងឈរនៅលើ​ទីតាំងល្អតាមវិថីសម្តេច ហ៊ុន សែន។ បង្កើតឡើងជាលក្ខណៈអន្តរជាតិ គម្រោងទាំងមូលមានសេវាកម្មទំនើបៗ មានអគារពាណិជ្ជកម្មខ្ពស់ៗនៅកណ្តាលទីក្រុងភ្នំពេញ ដែលអាចធានាបានទាំងគុណភាព ការឡើងថ្លៃនៅពេលអនាគត។ គម្រោងមានក្លឹបកីឡាលំដាប់ខ្ពស់មានទំហំ ២៧០០ ម៉ែត្រការ៉េ  ​ ​និង ​តំបន់ពាណិជ្ជកម្មអន្តរជាតិទំហំជិត ១០,០០០ ម៉ែត្រការ៉េ។ ផ្ទះប្រណិត​នៅភ្នំពេញដោយមានគោលដៅបង្កើតជាលំនៅដ្ឋានបែបធម្មជាតិទំនើប ដែលប្រើប្រាស់បរិក្ខារមានគុណភាព ទីនេះនឹងផុ្តល់ជូនបរិយាកាសរស់នៅល្អជាងគេនៅក្នុងទីក្រុងជាមួយកន្លែង​លម្ហែកម្សាន្តលើពពក ​ ​សួនច្បារ សាសវិចិត្រសិល្បៈ ​ ​ ​ផ្សារទំនើប និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យ។ ជាមួយនឹងកម្ពស់ដ៏ខ្ពស់ស្កឹមស្កៃរហូតដល់ ១៧៤ ម៉ែត្រ គម្រោង អ & អេហ្វនឹងក្លាយជាទីតាំងសម្គាល់ថ្មីនៅរាជធានីភ្នំពេញ។ក្នុងរយៈពេល ២ ឆ្នាំនៅកម្ពុជា ដោយដើរតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ​ ​ ​ក្រុមហ៊ុនអ & អេហ្វ ប្រកាន់ភ្ជាប់នូវគោលគំនិតស្នូលក្នុងការបង្កើតលំនៅដ្ឋាន​រស់នៅបែបថ្មី ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ប្រកបដោយភាពស្រស់ស្អាត ​និងរីកចម្រើនទៅមុខជានិច្ច។ ក្រុមហ៊ុន អ & អេហ្វ នឹងខិតខំបង្កើនសមត្ថភាពស្នូលកក្នុងការរួមចំណែកជំរុញ និងអភិវឌ្ឍសង្គមឲ្យកាន់តែប្រសើរឡើង៕  ​​​ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
រដ្ឋាភិបាលនឹងអភិវឌ្ឍទ្យានជាតិ “ភ្នំបូកគោ” ឲ្យក្លាយជាទីក្រុងទំនើប
រដ្ឋាភិបាលនឹងអភិវឌ្ឍទ្យានជាតិ “ភ្នំបូកគោ” ឲ្យក្លាយជាទីក្រុងទំនើប
June 7, 2022, 3:57 a.m.
ក្រៅពីទេសចរណ៍វប្បធម៌ ដែលមានប្រាង្គប្រាសាទនានា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលស្រស់ត្រកាលតួយ៉ាងភ្នំបូកគោ។ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត ភ្នំបូកគោត្រូវបានទេសចរទាំងក្នុង និងក្រៅស្រុកកោតស្ញប់ស្ញែង ដោយសារតែសម្រស់បែប ធម្មជាតិដ៏ស្រស់ស្អាតរបស់វា។តាមរយៈវគ្គសិក្ខាសាលានៅក្នុងខែសីហាកន្លងទៅ  រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឧទ្យានជាតិ ភ្នំបូកគោ ឲ្យទៅជាទីក្រុងឆ្លាតវៃមួយ។​ ស្របនឹងចក្ខុវិស័យនៃឆ្នាំ២០៣៥ ក្នុងការប្រែក្លាយទីក្រុងនេះឲ្យទៅជាទីក្រុងអភិវឌ្ឍន៍ឆ្លាតវៃ ទេសចរណ៍បៃតង ធម្មជាតិ ដែលមានតែមួយក្នុងប្រទេសកម្ពុជា ទីក្រុងនេះនឹងត្រូវបែងចែកជា ៨ ផ្នែកដូចខាងក្រោម៖ តំបន់លំនៅដ្ឋាន មានផ្ទៃដីទំហំ ៣,៣៩០ ហិចតា ដែលស្មើនឹង ៣៧.៨៥% នៃផ្ទៃដី ដែលអាចសាងសង់បានតំបន់ពាណិជ្ជកម្ម មានផ្ទៃដី ៨២១ ហិចតា ដែលស្មើនឹង ៩.១៧%តំបន់ចម្រុះ មានផ្ទៃដី ៣៨០ ហិចតា ស្មើនឹង ៤.២២%តំបន់ដឹកជញ្ជូន មានផ្ទៃដី ៦៤៤ ហិចតា ស្មើនឹង ៧.១៧%តំបន់ទេសចរណ៍ មានផ្ទៃដី ៨៥៦ហិចតា ស្មើនឹង ៩.៥៦%តំបន់រដ្ឋបាល និងសេវាសាធារណៈ មានផ្ទៃដី ៩៩៥ហិចតា ស្មើនឹង ១១.១១%តំបន់លំហសាធារណៈ និងផ្ទៃបៃតង មានផ្ទៃដី ១,១០២ ហិចតា ស្មើនឹង ១២.៣០%តំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស មានផ្ទៃដី ៦៣៧ ហិចតា ស្មើនឹង ៧.១១%។ទីក្រុងទេសចរណ៍ និងលំនៅដ្ឋានបូកគោគ្រប់ដណ្តប់លើផ្ទៃក្រឡាប្រមាណ ៥ ភាគរយ នៃទំហំឧទ្យានជាតិបូកគោ ១៥៤,៤៥៨ មែ៉ត្រការ៉េ។ការបែងចែកនេះ អនុវត្តទៅតាមប្លង់គោលនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ហើយការប្រែក្លាយឧទ្យានជាតិភ្នំបូកគោនេះឲ្យទៅជាទីក្រុងអភិវឌ្ឍន៍វៃឆ្លាតនោះ គឺមានការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ឯកជន ប្រជាពលរដ្ឋ រដ្ឋ និងដៃគូអន្តរជាតិ។​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃដីខេត្តកំពតបានកើនឡើងខ្ពស់ជាលំដាប់ ដីតំបន់ភ្នំ ដីជុំវិញខេត្តកំពត ក្នុងរង្វង់ ២០ គីឡូម៉ែត្រ ដីមាត់សមុទ្រ និងដីតាមដងព្រែកកំពតសុទ្ធតែមានសក្តានុពលសម្រាប់វិស័យទេចរណ៍៕ ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅកំពតឬអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!