+855 92 92 1000
Logo

Recent Articles

ក្រសួងសេដ្ឋកិច្ចរំលឹកម្ចាស់អចលនទ្រព្យឲ្យបង់ពន្ធប្រចាំឆ្នាំមុន ពេលផុតកំណត់
ក្រសួងសេដ្ឋកិច្ចរំលឹកម្ចាស់អចលនទ្រព្យឲ្យបង់ពន្ធប្រចាំឆ្នាំមុន ពេលផុតកំណត់
June 7, 2022, 2:58 a.m.
ថ្មីៗនេះ នាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បង់ពន្ធប្រចាំឆ្នាំ ឲ្យប្រញ៉ាប់ទៅបង់ឲ្យបានមុនថ្ងៃផុតកំណត់។ បើយោងតាមសេចក្តីជូនដំណឹង ការប្រមូលពន្ធអចលនទ្រព្យ និងការបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ២០១៩ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។   ការជូនដំណឹងត្រូវបានធ្វើជាលើកទី២ បន្ទាប់ការប្រកាសលើកទី១ នៅក្នុងខែមេសា កន្លងទៅ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យអចលនទ្រព្យមានកំណើនខ្លាំង ក្នុងនោះ ការទិញលក់ដីធ្លី  និងផ្ទះជាដើមមានភាពផុសផុលនៅគ្រប់ទីកន្លែង។ ទាំងនេះគឺបានបង្ហាញពី សក្ដានុពលនៃទីផ្សារអចលនទ្រព្យ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញនៅថ្ងៃនេះ!
តម្លៃជួលអចលនទ្រព្យនៅប៉ោយប៉ែតបន្តកើនឡើង
តម្លៃជួលអចលនទ្រព្យនៅប៉ោយប៉ែតបន្តកើនឡើង
June 5, 2022, 3:06 p.m.
បច្ចុប្បន្នអ្នកជំនាញជាច្រើនបានមើលឃើញសក្តានុពលនៃតំបន់មួយចំនួ​ននៅទូទាំងប្រទេសកម្ពុជា ហើយប៉ោយប៉ែតត្រូវបានគេចាត់ទុកថាជាទីតាំងថ្មីមួយបន្ទាប់ពីក្រុងព្រះសីហនុ ឬសៀមរាប។  នេះក៏ដោយសារតែតំបន់ប៉ោយប៉ែត ដែលជាចំណុចប្រសព្វរវាងច្រកព្រំដែនកម្ពុជាថៃ និងក៏ជាទិសដៅតំបន់កាស៊ីណូសម្រាប់ជនបរទេសផងដែរ។កំណើនសាងសង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ោយប៉ែតទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។ សំណង់អគារតូចធំបានរីកដុះដាលច្រើនគួរឲ្យកត់សម្គាល់។ លោក ហោ គន្ធា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group នៅក្នុងប៉ោយប៉ែតបានប្រាប់ Realestate.com.kh ថាការសាងសង់បានកំពុងដំណើរយ៉ាងច្រើននៅក្នុងតំបន់ប៉ោយប៉ែតក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះមានទាំងគម្រោងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងអគារខ្ពស់។ លោកបាននិយាយថា «ឥឡូវនេះគម្រោងដែលកំពុងតែបុកគ្រឹះសាងសង់មានខ្ទង់ ២០ គម្រោង ជាអគារដែលមានកម្ពស់ចន្លោះពី ៨ ទៅជាង ២០ ជាន់  ដែលគម្រោងទាំងនេះជាសណ្ឋាគារ ផ្ទះជួល និងខុនដូ»។ លោកបានពន្យល់ថា កំណើននៃការសាងសង់ច្រើនបែបនេះ គឺដើម្បីបំពេញតាមតម្រូវការ កន្លែងស្នាក់នៅកំពុងកើនឡើង។ មូលហេតុចម្បងមួយកំណើនឡើងនៃវិនិយោគិន និងបរទេស ពិសេសជនជាតិចិនដែលបានកំពុងផ្លាស់ប្តូរទៅកាន់តំបន់ប៉ោយប៉ែត។​តម្លៃជួលកើនឡើងនៅពេលនិយាយពីការជួល លោក គន្ធា បញ្ជាក់ថាតម្លៃជួលកើនឡើងពីរដង បីដង ឬខ្ពស់ជាងនេះ ធៀបនឹងឆ្នាំ២០១៨។ លោកថាផ្ទះប្រភេទ E0, E1 ដែលធ្លាប់ជួលចន្លោះ ៣០០ ទៅ ៥០០ ដុល្លារកើនឡើងដល់ ១,៥០០ ទៅ ២,០០០ ដុល្លារ។ ចំណែកបន្ទប់ជួលធម្មតា [មួយបន្ទប់] ពីមុនជួលត្រឹម ១៥០ ដុល្លារ កើនឡើងដល់ ៥០០ ដុល្លារ ទៅ ៨០០ ដុល្លារ។ ក​ន្លងមករដ្ឋាភិបាលបានកំពុងប្រែក្លាយទីក្រុងប៉ោយប៉ែតឱ្យទៅជាតំបន់ឧស្សាហកម្មប្រកបដោសក្ដានុពលមួយនៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ ច្រកព្រំដែនសំខាន់មួយទៀតគឺច្រកអន្តរជាតិស្ទឹងបត់ ត្រូវបានឲ្យបើកដំណើរជាផ្លូវការ។ កត្តានេះបានជះឥទ្ធិពលជាវិជ្ជកម្មដល់ការទិញលក់អចលនទ្រព្យអចលនទ្រព្យ និងតម្លៃដីនៅក្នុងតំបន់។ ដីនៅនៅតាមបណ្តោយផ្លូវជាតិលេខ ៥ កើនឡើងពី ក្រោម ១,០០០​ ដុល្លារ/ម៉ែត្រការ៉េទៅ ១,៥០០ ដុល្លារ/ម៉ែត្រការ៉េ។ នេះជាការលើកឡើងរបស់លោក គន្ធា។ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប៉ោយប៉ែត ឬអចលនទ្រព្យសម្រាប់លក់នៅកម្ពុជានៅថ្ងៃនេះ!
វគ្គសិក្សាជំនាញវាយតម្លៃអចលនទ្រព្យចាប់បើកជាផ្លូវការហើយ
វគ្គសិក្សាជំនាញវាយតម្លៃអចលនទ្រព្យចាប់បើកជាផ្លូវការហើយ
June 6, 2022, 7:29 p.m.
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានៅក្នុងឆ្នាំ ២០១៩​ នេះ បានសម្រេច បង្កើតឲ្យមានវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈវាយតម្លៃអចលនទ្រព្យដំបូងគេ នៅក្នុងប្រទេសកម្ពុជា។ បើតាមការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគម CVEA បានឲ្យដឹងថា វគ្គសិក្សាថ្មីនេះជាវគ្គសិក្សាថ្មីជំនាន់ទី១ ដែលសមាគមទាំងមូលបានសម្រេចបង្កើតឡើងនេះ គឺក្នុងគោលដៅជួយពង្រឹងសមត្ថភាពរបស់ភ្នាក់ងារ ផ្នែកវាយតម្លៃ ដើម្បីធានាបានប្រសិទ្ធិភាពការងារ ដោយផ្នែកលើមូលដ្ឋានគ្រឹះវាយតម្លៃច្បាស់លាស់ វិជ្ជាជីវៈត្រឹមត្រូវ និងតាមបច្ចេកទេស។​លោកលើកឡើងបន្ថែមទៀតថាការបង្កើតឲ្យមានវគ្គសិក្សាជំនាញគឺដើម្បីឆ្លើយតបនឹងតម្រូវការ នៅក្នុងទីផ្សារ។​ នេះមានន័យថាស្របពេលទីផ្សារកាន់តែរីកចម្រើន វាទាមទារឲ្យមានក្រុមងារការដែលមានជំនាញពិតប្រាកដ ដើម្បីជួយជំរុញដល់និរន្តរភាពនៃការ ការអភិឌ្ឍរបស់វិស័យអចលនទ្រព្យទាំងមូល។ សម្រាប់វគ្គសិក្សានេះ នៅពេលបញ្ចប់វគ្គសិក្សា ភ្នាក់ងារនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ វិញ្ញាបនប័ត្រ ត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ទទួលបានចំណេះដឹង និងបទពិសោធន៍ក្នុងការអនុវត្តការងារវាយតម្លៃ ជាក់ស្តែងពីគ្រូឧទ្ទេសនាមដែលជាស្ថាបនិក អ្នកគ្រប់គ្រង និងអ្នកជំនាញក្នុង វិស័យអចលនទ្រព្យ។ពង្រឹងសមត្ថភាពចេះប្រើប្រាស់រូបមន្ត និងវិធីសាស្រ្តសម្រាប់ការវាយតម្លៃ អចលនវត្ថុ។ទទួលបានចំណេះដឹងពីដំណើរការនៃការវាយតម្លៃអចលនវត្ថុ។សមត្ថភាពរៀបចំរបាយការណ៍វាយតម្លៃអចលនវត្ថុ។ការយល់ដឹងពីលក្ខខណ្ឌ និងនីតិវិធីស្នើសុំអាជ្ញាប័ណ្ណ និងវិញ្ញាបនប័ត្រវិជ្ជាជីវៈ។ដឹងពីការកំណត់តម្លៃសេវា និងកម្រៃសេវាជើងសារវិជ្ជាជីវៈ។ដឹងពីក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃ។យល់ដឹងពីចំណេះដឹងផ្នែកមូលដ្ឋានទាក់ទងនឹងវិស័យច្បាប់។យល់ដឹងពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងច្បាប់កិច្ចសន្យា។យល់ដឹងពីពន្ធពាក់ព័ន្ធអចលនទ្រព្យ និងការកំណត់ពន្ធលើអចលនវត្ថុ។យល់ដឹងពីការវាយតម្លៃអចលនទ្រព្យតាមរយៈការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ។ស្វែងយល់ពីវិធីសាស្រ្តនៃការលក់ និងការផ្សព្វផ្សាយរបស់ភ្នាក់ងារអចលនទ្រព្យ។វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីពេលនេះតទៅ ហើយការសិក្សាមាន ២ វេន។ វេនទីមួយគឺថ្ងៃច័ន្ទ ដល់ សុក្រ ដែលរៀនពីម៉ោង៥ៈ៣០ រហូតដល់ម៉ោង ៨ៈ ៣០ ល្ងាច និងចូលរៀនថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។ សម្រាប់វេនទីពីរគឺថ្ងៃសៅរ៍ និងអាទិត្យ ដែលរៀនពីចំនួនពីរថ្ងៃពេញ និងចូលរៀននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។ រំលឹកផងដែរថា ក្រោមការសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតមកដល់ពេលនេះ សាលាបណ្តុះបណ្តាលជំនាញអចលនទ្រព្យ បានបញ្ចប់វគ្គសិក្សាជំនាញទិញ និងលក់អចលនវត្ថុប្រកបដោយវិជ្ជាជីវៈ  ៤ ជំនាន់រួចមកហើយ និងមានសិស្សបានចូលរៀនជាង ១,០០០ នាក់៕  ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
កម្ចី​អចល​ន​ទ្រព្យ​​កើន​ដល់ជាង ៣.៤២ ពាន់​លាន​ដុល្លារ​ ខណៈនិន្នាការនៃការរស់នៅកាន់តែប្រសើរឡើង
កម្ចី​អចល​ន​ទ្រព្យ​​កើន​ដល់ជាង ៣.៤២ ពាន់​លាន​ដុល្លារ​ ខណៈនិន្នាការនៃការរស់នៅកាន់តែប្រសើរឡើង
June 6, 2022, 5:02 p.m.
កម្ចី​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិ​ស័យ​អចល​ន​ទ្រព្យ​​ដែល​ផ្តល់​ដោយ​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជាបន្ត​មាន​​​កំណើន​ខ្លាំង​​​នៅ​រយៈ​ពេល ១២ ខែ​ចុង​ក្រោយ​​ ដោយ​សារ​កំណើន​ការ​វិ​និយោគ និង​ភា​ព​រឹង​មាំ​​នៃ​វិ​​ស័យ​អចលន​ទ្រព្យ​កម្ពុជា។យោង​តាម​របាយ​ការណ៍​​ចុង​ក្រោយ​របស់​ការិយា​ល័យ​ឥណទាន​កម្ពុជា​ (CBC)​ ទំ​ហំ​​​កម្ចី​ដែល​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ផ្តល់​ឲ្យ​ទៅ​វិ​ស័យ​​អចលនទ្រព្យ​បាន​កើន​ដល់​​ជិត ៣.៤២ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំ​ណាច់​ខែ​មិ​ថុនា​​ឆ្នាំ​ ២០១៩ នេះ គឺ​កើន​ឡើង​ ៣០ ភាគរយ​ពី​ត្រឹម​ ២.៤៩ ពាន់​លាន​ដុល្លារ​ពី​កាល​ពី​ដំ​ណាច់​ខែមិថុនា​​ឆ្នាំ២០១៨។​ទិន្ន​ន័យ​ទឹក​ប្រាក់​នៃ​កម្ចី​នេះគឺ​យោង​តាម​ទិន្ន​ន័យ​​​​សន្ទស្សន៍​ឥណទានប្រើ​ប្រាស់​​លក្ខណៈ​បុគ្គល​របស់​ CBC ដែល​ផ្តោត​លើ​ឥណ​ទាន​បី​ប្រ​ភេទ​រួម​មាន​ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance Loans) កម្ចីអចលនទ្រព្យ (Mortgage Loan) ប័ណ្ណឥណទាន (Credit Card Loans)។​ CBC បង្ហាញ​ថា កម្ចី​អចល​ន​ទ្រព្យមាន​ ៤៧.៨ ភាគរយ​នៃកម្ចីប្រើ​ប្រាស់​លក្ខណៈ​បុគ្គលសរុប​ចំ​នួន ៧.១៦ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំ​ណាច់​ខែ​មិ​ថុនា​ឆ្នាំ​នេះ។គិត​ត្រឹម​ដំ​ណាច់​ខែ​មិថុនា​ដ​ដែល ចំ​នួន​គណ​នី​សម្រាប់កម្ចី​ទិញ​អចល​ន​ទ្រព្យ​មាន​សរុប ១៣១,៣៧៦ គណនីគឺកើន​ឡើង ១៩ ភាគរយ​ពី ១១០,៣០២ កាល​ពី​ដំណាច់​ខែ​ធ្នូ​ ឆ្នាំ២០១៨។លោកស្រី សូ ផន​ណារី អនុ​ប្រ​ធាន​នាយក​ប្រតិ​បត្តិ​ និង​ជា​ប្រ​ធាន​នាយិ​កា​ប្រ​តិ​បត្តិ​ការ ធនាគារអេស៊ីលីដាបាន​លើក​ឡើង​​​កំណើនប្រាក់កម្ចីក្នុង​វិ​ស័យ​អចលន​ទ្រព្យដែល​សម្រេច​បាន​អត្រា ៣០ ភាគរយ​គឺជាការវិ​វត្តន៍​​ល្អដែលបង្ហាញថាស្ថាប័នផ្តល់ប្រាក់កម្ចីនិងប្រជាជនកម្ពុជាមើលឃើញឱកាសកាន់តែច្រើននៅក្នុងវិស័យនេះ។អ្នក​ស្រី បន្ថែមទៀតថាការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់កម្ចីទិញផ្ទះដោយប្រជាជនកម្ពុជាក្នុង ប៉ុន្មានឆ្នាំចុង​ក្រោយ​​នេះគឺដោយសារ​ប្រាក់ចំណូលរបស់ប្រជាជនរួម​ផ្សំ​នឹង​កំ​ណើន​ ចំណេះដឹងអំពីសេវា កម្មហិរញ្ញវត្ថុនិងកំ​ណើន​​លទ្ធភាពទិញផ្ទះផ្ទាល់ខ្លួន។អ្នក​ស្រី​បញ្ជាក់​ថា​៖​«​កំណើន​កម្ចី​អចលន​ទ្រព្យ​​ឆ្លុះបញ្ចាំងពីការ​យល់​ឃើញ​ជា​​វិជ្ជមានរបស់អ្នកផ្គត់ផ្គង់សេវា​ហិរញ្ញវត្ថុ​ និង​អ្នក​ទទួល​ ទៅលើ​​ស្ថេរភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសកម្ពុជា»​។ អ្នក​ស្រី​បន្ត​ថា​៖​«​មាន​​ឱកាសអភិវឌ្ឍន៍​ក្នុងវិស័យនេះ ប៉ុន្តែយើងតែងតែមាន​ការ​ប្រុង​ប្រ​យ័ត្ន​​​ខ្ពស់​ និង​តាម​ដាន​វិ​ស័យ​នេះ​យ៉ាង​យកចិត្ត​ទុក​ដាក់​​ដែរ ​​ដើម្បីកាត់បន្ថយហានិភ័យ»។យោងតាមអ្នក​ស្រី​ ណារី ប្រាក់កម្ចីអចន​ទ្រព្យ​របស់អេស៊ីលីដា​មានចំនួនសរុប ២៧៣ លានដុល្លារនៅចុងខែមិថុនាឆ្នាំនេះ ស្មើរ​នឹង​​ចំនួនអតិថិជនមានចំនួន ៧,៩១៣ នាក់។កម្ពុជាចាប់ផ្តើមផ្តោតលើការរស់នៅប្រកបដោយផាសុកភាពលោក នួន រិទ្ធី នាយកប្រតិបត្តិនៃក្រុម​ហ៊ុន​សេវា​អចន​ទ្រព្យ​ Khmer Appraisal Foundation (KFA) បានមានប្រសាសន៍ថាវិស័យហិរញ្ញវត្ថុបានជួយដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យហើយវិស័យទាំងពីរកំពុងរីកចម្រើនស្របនឹងកំណើនសេដ្ឋកិច្ច។​លោកបានបន្ថែមថាប្រទេសកម្ពុជាមានចំនួនប្រជាជនពេញវ័យច្រើន ហើយ​កំ​ពុង​ងាក​ទៅ​រក​បែប​បទនៃ​ការ​រស់នៅថ្មី ដោយ​គូរ​ស្រ​ករ​វ័យក្មេងចង់​រស់​នៅ​ដោយ​ឯក​រាជ្យ​ពី​ឳពុក​ម្តាយ ហើយ​អាចមានលទ្ធភាពទិញផ្ទះរស់នៅផ្ទាល់​ខ្លួន​​។លោកបន្ត​​ថា៖​«​​នៅពេលដែលប្រជាជនមានប្រាក់ចំណូលទាប ពួកគេយកចិត្តទុកដាក់ខ្លាំង​បំផុតតែ​លើ​អាហារហូប​ចុក​​សម្រាប់បរិភោគ»​។ លោក​បន្ថែមថា ប្រាក់ចំណូលប្រ​ជា​ជន​​កម្ពុជាកំពុង​កើនឡើងហើយពួកគេចង់​បាន​​កន្លែងរស់នៅ​មានផាសុខភាព។ លោកបន្តថា៖ «ឥឡូវប្រជាជនកម្ពុជាមានប្រាក់ចំណូលខ្ពស់ហើយចង់បាន​​របៀបរស់នៅល្អ​ជាង​មុន​​។ អ្នកដែលមានផ្ទះនៅកម្រិតមធ្យម​ បាន​ប្តូរ​ទៅ​រក​​កម្រិតខ្ពស់ ហើយអ្នកដែលរស់នៅក្នុងកម្រិតទាប ប្តូរ​មក​​កំរិតមធ្យម»​។ក្តីបារម្ភចំពោះកម្ចីទិញផ្ទះ ដែលមានអត្រាការប្រាក់ខ្ពស់ចំនួនប្រាក់កម្ចីទិញផ្ទះមានចំនួន ៣.៤២ ពាន់លានដុល្លារគឺជាប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុហើយ CBC មិនទាន់រាប់បញ្ចូលប្រាក់កម្ចីដែលអ្នកទិញទិញផ្ទះដោយបង់រំលស់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដូចជាបុរីទេ។ ប្រសិនបើការបង់រំលស់សម្រាប់ផ្ទះពីបុរីនឹងត្រូវបានបន្ថែមនៅក្នុងរបាយការណ៍ នោះតួលេខនេះអាចនឹងកាន់តែធំឡើងនៅពេលដែលមាននិន្នាការកើនឡើងនៃការទិញផ្ទះពីការបង់ រំលស់ពីបុរី។កំ​ណើន​​ការទទួល​កម្ចី​ដោយ​ផ្ទាល់​ពីម្ចាស់​បុរី ឬ​​​​ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ ​បានធ្វើ​ឲ្យ​​មន្រ្តីជាន់​ខ្ពស់​ពីធនាគារកណ្តាល​កម្ពុជាបង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​ ហើយ​​​បាន​ក្រើន​រំ​ឭក​ដល់​អ្ន​កទិញផ្ទះ​ឲ្យ​បង្កើន​ការ​​​ប្រុងប្រយ័ត្ននិងពិចារណាឲ្យ​បាន​ហ្មត់​ចង់​ពី​ អត្រាការប្រាក់​។ថ្លែងក្នុងឱកាសនៃការធ្វើបទបង្ហាញពី​លទ្ធផលឆមាស​ទី​មួយ​ឆ្នាំ ២០១៩ របស់​ធនាគារជាតិនៃកម្ពុជាកាលពី​ចុង​ខែ​កក្ក​ដា​ លោកស្រី ជា សិ​រី អគ្គនាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បានមានប្រសាសន៍ថាវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ហើយ​តម្រូវ​ការ​​ប្រាក់កម្ចីទិញផ្ទះក៏​កំ​ពុង​កើន​ឡើង​។ លោក​ស្រី​បាន​បន្ត​ថា គូស្រករ​​វ័យក្មេងកាន់តែច្រើន តែង​ចង់​បាន​របៀប​នៃ​ការ​រស់​នៅ​ថ្មី​ដោយ​​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​ឱពុកម្តាយ​តាម​រយៈ​ការ​មាន​ផ្ទះ​ដោយ​ខ្លួន​ឯង ដោយ​ការ​ទទួល​កម្ចី។​តាម​រយៈ​និន្នា​ការ​នេះ លោក​ស្រី សិរី ​បានជំរុញឱ្យអ្នកទិញអចលនទ្រព្យធ្វើការស្រាវជ្រាវដោយខ្លួនឯងឲ្យ​បាន​លម្អិត​មុនពេលសម្រេច​ចិត្ត​ ដោយ​សារ​ថា​ការ​ទិញ​ផ្ទះ​បង់​រំ​លស់​ពី​ម្ចាស់​បុ​រី ដោយ​ផ្ទាល់​តែង​មាន​​អត្រាការប្រាក់ខ្ពស់ជាងឆ្ងាយ​ធៀ​បនឹង​ការ​ទទួល​កម្ចី​ពី​ធនាគារ​៕ ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
លោក​ ខន គង្គារ៖ ៦ ចំណុចជំរុញវិនិយោគបរទេសឲ្យវិនិយោគនៅកម្ពុជា
លោក​ ខន គង្គារ៖ ៦ ចំណុចជំរុញវិនិយោគបរទេសឲ្យវិនិយោគនៅកម្ពុជា
May 9, 2022, 6:02 a.m.
អ្នកជំនាញនៅតែមើលឃើញ និងជឿជាក់លើភាពរីកចម្រើន និងសក្តានុពលដ៏ធំធេងនៃវិស័យខុនដូនៅកម្ពុជា។ បើតាមលោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA ប្រចាំកម្ពុជា ដំណើរការវិនិយោគក្នុងវិស័យខុនដូកំពុងតែដំណើរការល្អប្រសើរព្រោះថាទីផ្សារនេះទើបតែចាប់ផ្តើមឡើងតែប៉ុណ្ណោះ​ បើធៀបនឹងប្រទេសក្នុងតំបន់គឺថាដើរក្រោយថៃ ៣០ ឆ្នាំ និងរហូតដល់ ៥០ ឆ្នាំក្រោយសិង្ហបុរី។ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជាទៅកាន់វិនិយោគិនជាតិ និងអន្តរជាតិ លោកគង្គារតែងតែទទួលបានអ្នកវិនិយោគជាច្រើននាក់ចាប់អាម្មណ៍វិនិយោគនៅកម្ពុជា។ តាមការអះអាងរបស់លោកទុនវិនិយោគរាប់លានដុល្លារបានហូរចូលក្នុងទីផ្សារកម្ពុជា។​ តើអ្វីជាចំណុចគន្លឹះដែលធ្វើឲ្យវិនិយោគិនហានបោះទុននៅកម្ពុជា? តាមការលើកឡើងរបស់លោកគង្គារ នៅពេលនិយាយពីកម្ពុជា លោកបានបង្ហាញពីភាពខ្លាំង ៦ ចំណុចទៅកាន់វិនិយោគិនបរទេស ហើយនេះជាចំណុចសក្តានុពលក្នុងការទាក់ទាញលំហូរ វិនិយោគមកកាន់កម្ពុជា។  ចំណុចទាំងនេះមានដូចជា៖ ១. គោលនយោបាយរដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជា បង្កើតគោលនយោបាយដែលគាំទ្រទាំងស្រុងដល់ដំណើរការរបស់ក្រុមហ៊ុន ឯកជន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះមានន័យថារដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យគ្រប់គ្រងក្រុមហ៊ុន១០០% តែម្តង  ដោយមិនមានការចែកចំណែកភាគហ៊ុន [៤៩% និង ៥១%] ដូចមុនទៀតឡើយ។ ២. ផលិតផលផលិតក្នុងស្រុក (GDP) របស់ប្រទេសកម្ពុជាប្រទេសកម្ពុជាមានកំណើន GDP ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពលោក និងជាប្រទេសដែលមានកំណើតសេដ្ឋកិច្ចខ្ពស់ជាងគេនៅតំបន់អាស៊ី។ លើសពីនេះទៅទៀត កម្ពុជាក៏អាចរក្សាកំណើនសេដ្ឋកិច្ចចំនួន ៧% រយៈពេល ៦ ឆ្នាំជាប់គ្នា។៣. ស្ថេរភាពនយោបាយបើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗនៅក្នុងតំបន់ គោលនយោបាយរបស់កម្ពុជាមានលក្ខណៈស្ថេរភាពជាងគេ ដោយសារតែក្នុងរយៈពេល ៣០ ឆ្នាំនេះ យើងមិនមានការផ្លាស់ប្តូររបបទេ។៤. ចំនួនប្រជាជនកម្ពុជាមានយុវជនប្រមាណ ៧០% ដែលជាកម្លាំងពលកម្មដ៏មានសក្តានុពល ច្រើនសម្រាប់ការធ្វើការងារ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ ចំណែកតម្លៃពលកម្មវិញ​ក៏នៅមានកម្រិតទាបផងដែរ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗក្នុងតំបន់។ ដូច្នេះកត្តាទាំងអស់នេះបានរួមចំណែកក្នុងការធ្វើឲ្យវិនិយោគិនពិចារណាពីកម្ពុជា។ ៥. តម្លៃអចលនទ្រព្យចំពោះតម្លៃអចលនទ្រព្យវិញ បើទោះបីជាតម្លៃមានការកើនឡើងក៏ដោយ ប៉ុន្តែបើប្រៀធៀបនឹងប្រទេសជិតខាងតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ។ ជាក់ស្តែង ខុនដូនៅសិង្ហបុរីមានតម្លៃ ១៦,០០០ ដុល្លារទៅ ១០០,០០០ ដុល្លារ/ម៉ែត្រការ៉េ។ ខុនដូនៅវៀតណាម មានតម្លៃចាប់ពី ៣,៥០០ ​ទៅ ៥,០០០ដុល្លារ។ នៅភូមា មានតម្លៃពី ៣,៤០០ដុល្លារឡើងទៅ និងថៃមានតម្លៃមធ្យមចាប់ពី ៥,០០០ ដុល្លារ ឡើងទៅ។ ប៉ុន្តែនៅកម្ពុជា ខុនដូមានតម្លៃចាប់ពី ២,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយមែត្រការ៉េ។៦. អតិផរណាបើប្រៀបធៀបកម្រិតអតិផរណា កម្ពុជាស្ថិតក្នុងកម្រិត ២.៨% ទាបជាងប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី និងវៀតណាម ដែលកើតឡើងរហូតដល់ ៦.៨%។ ដូច្នេះ សម្រាប់អ្នកវិនិយោគ គេអាចពិចារណាលើចំណុចទាំងនេះ ដែលជាឳកាសល្អសម្រាប់វិនិយោគនៅប្រទេសកម្ពុជា។ដោយមើលឃើញចំណុចសក្តានុពលទាំងនេះនៅក្នុងទីផ្សារកម្ពុជា លោកគង្គារ ជឿជាក់ថា​ឱកាសវិនិយោគនៅកម្ពុជានៅមានរយៈពេលវែង ពោលគឺពី ៣០ ទៅ ៥០ ឆ្នាំទៅមុខទៀត។ បើពិនិត្យពីផលចំណេញវិញ អ្នកវិនិយោគអាចទទួលបានប្រាក់ចំណេញពីការកើនឡើងតម្លៃពី ១៥% ទៅ ២៥% ក្នុងមួយឆ្នាំ។ ចំណែកផលចំណេញពីការវិនិយោគ (Return On Investment ) គឺអាចទទួលបានកាន់តែខ្ពស់ ដោយសារតាមរយៈរូបមន្តនៃការបង់ប្រាក់មុនគម្រោង៕ ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
REAKH Survey 2023 KH 590 x 250
ស៊ន សៀប៖ ជ្រើសរើសភ្នាក់ងារអចលនទ្រព្យត្រូវធ្វើដូចជ្រើសរើសវេជ្ជបណ្ឌិត ឬមេធាវីអញ្ចឹង
ស៊ន សៀប៖ ជ្រើសរើសភ្នាក់ងារអចលនទ្រព្យត្រូវធ្វើដូចជ្រើសរើសវេជ្ជបណ្ឌិត ឬមេធាវីអញ្ចឹង
May 19, 2022, 10:54 a.m.
ស្វែងរកអចលនទ្រព្យមិនមែនជារឿងដែលពិបាកខ្លាំងនោះទេ​ ប៉ុន្តែស្វែងរកអចលទ្រព្យដែលអាចធានា បានផលចំណេញ និងធានាបានសុវត្ថិភាពពេញលេញ ទើបជារឿងធ្វើឲ្យស្មុគស្មាញ។ ស្មុគស្មាញដោយហេតុ ថាអ្នកនៅមិនទាន់យល់ដឹងស៊ីជម្រៅអំពីបរិបទនៃទីផ្សារ និងស្ថានភាពជាក់ស្តែងនៃនិតិវិធីនានា ដើម្បីធានាបានការទិញលក់ដែលឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់អ្នក។ ប៉ុន្តែ សម្រាប់ពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកមិនសូវយល់អំពីទីផ្សារ មិនមែនមានន័យអ្នកមិនគួរបន្តការវិនិយោគនោះឡើយ ហេតុផលត្រង់ថា អ្នកអាចទៅរកអ្នកជំនាញឲ្យជួយអ្នកបាន។ សំំណួរបន្ទាប់សួថាតើអ្នកត្រូវស្វែងរកអ្នកជំនាញល្អបំផុត មួយដោយរបៀបណា? ឆ្លើយនឹងសំណួរនេះ លោក ស៊ន សៀប នាយកប្រតបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតបានប្រាប់ Realestate.com.kh ក្នុងន័យធៀបថា «ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យមួយប្រៀបដូចជាការជ្រើសរើសគ្រូពេទ្រ វេជ្ជបណ្ឌិត ឬមេធាវីអញ្ចឹងដែរ»។ លោកបានពន្យល់ថានៅពេលមានបញ្ហាណាមួយកើតឡើងតាមផ្លូវតុលាការ យើងត្រូវតែរកមេធាវីឲ្យជួយការពារ និងដោះស្រាយ។​ ចំណែកនៅពេលឈឺយើងត្រូវតែរកគ្រូពេទ្យ ឬវេជ្ជបណ្ឌិតជំនាញណាមួយឲ្យត្រូវនឹងស្ថានភាពជម្ងឺដើម្បីជួយព្យាបាល។ ចំណុចនេះវាមិនមានអ្វីខុសគ្នាពីការស្វែងរកអ្នកជំនាញអចលនទ្រព្យនោះទេ។  នេះជាកាបញ្ជាក់របស់ លោក សៀប។ លោកបន្តថាអ្នកជំនាញមានច្រើន ប៉ុន្តែពួកគេមានជំនាញខុសៗ មានបទពិសោធន៍ផ្សេងៗគ្នា និងធ្វើការផ្តោតលើតំបន់ខុសៗគ្នាផងដែរ។ ក្រៅពីមើលលើអ្នកជំនាញ អ្នកទិញក៏ត្រូវមើលពីខ្លួនឯងដែរ។ មានន័យថាអ្នកទិញត្រូវដឹងអំពីគោលបំណងពិតប្រាកនៃការទិញអចលនទ្រព្យ ឬការវិនិយោគរបស់ខ្លន។ បន្ទាប់មកពួកគេត្រូវជ្រើសរើសយកក្រុមហ៊ុន ឬភ្នាក់ងារណាមួយដែលធ្វើការមានជំនាញត្រូវជាមួយគោលដៅវិនិយោគនោះ។ ឧទាហរណ៍៖ ប្រសិនបើអ្នកត្រូវការលក់ដី អ្នកត្រូវរកភ្នាក់ងារដែលមានជំនាញផ្តោតលើការលក់។ បើអ្នកវចង់វិនិយោគសណ្ឋាគារអ្នកត្រូវស្វែងរកភ្នាក់ងារដែលជំនាញខាងអចលនទ្រព្យបែបពាណិជ្ជកម្ម ផ្តោតលើការទិញលក់សណ្ឋាគារ។​ ជារួមអ្នកជំនាញមានច្រើន ពោលអ្នកជំនាញខ្លះទៀតផ្តោតលើខុនដូសុទ្ធសាត ខ្លះផ្តោតលើការវាយតម្លៃ និងខ្លះទៀតផ្តោតលើអចលនទ្រព្យបែបឃ្លាំង និងរោងចក្រ ។ល។   ដូចនេះអ្នកទិញខ្លួនឯងត្រូវកំណត់ឲ្យបានពីអត្តសញ្ញាណរបស់ក្រុមហ៊ុននីមួយៗ។ ក្រៅពីជំនាញតាមឯកទេសរបស់ភ្នាក់ងារ អ្នកក៏ត្រូវតែកំណត់ឲ្យបានចំពោះ​ភាពស្របច្បាប់ភ្នាក់់ងារ និងអាជ្ញាប័ណ្ណក្រុមហ៊ុន។ នេះជាការលើកឡើងរបស់លោក សៀប៕  ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
តើការបង្កើតទីក្រុងឆ្លាតវៃរបស់កម្ពុជាត្រូវចាប់ផ្តើមពីចំណុចណាទៅ?
តើការបង្កើតទីក្រុងឆ្លាតវៃរបស់កម្ពុជាត្រូវចាប់ផ្តើមពីចំណុចណាទៅ?
June 7, 2022, 3:24 a.m.
ចាប់ពីពេលនេះទៅកម្ពុជាកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការអភិវឌ្ឍជាសកល។ អ្នកជំនាញជាច្រើនបានមើលឃើញពីសក្តានុពលរបស់កម្ពុជា និងដាក់ការវាយតម្លៃខ្ពស់ថាឥឡូវនេះជាដំណាក់កាលចាំបាច់ដែលកម្ពុជាត្រូវផ្លាស់ប្តូរទៅជាទីក្រុងឆ្លាតវៃ។​ក្របខណ្ឌទីក្រុងឆ្លាតវៃអាស៊ាន  គេបានកំណត់ថាទីក្រុងឆ្លាតវៃជាទីក្រុងមួយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងព័ន្ធឌីជីថលបួករួមនឹងមធ្យោបាយមិនមែនបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ទីក្រុង ពោលគឺធ្វើឲ្យយ៉ាងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅ និងបង្កើតឱកាសថ្មីៗ។នៅក្នុងខែមេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានព្រមព្រៀងជាគោលការណ៍ឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រៀបចំបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន ដែលគាំទ្រដល់ការបង្កើតតំបន់ក្រុងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅកម្ពុជា​​ ក្នុងនោះទីក្រុងចំនួនបីត្រូវបានជ្រើសរើសរួមមាន៖ ក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។ នៅក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន គេបានកំណត់ដាក់សាកល្បងទីក្រុងទាំងអស់ចំនួន ២៦ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់កម្ពុជា ដើម្បីឲ្យសម្រចបានផែនការអភិវឌ្ឍទីក្រុងវ័យឆ្លាតនេះ កម្ពុជាត្រូវទាមទាជាដំបូងឲ្យមានផែនការមេ និងគោលនយោបាយច្បាស់លាស់ ដែលមានលក្ខណៈសមាហរណកម្ម និងអនុវត្តតាមគោលការណ៍ត្រឹមត្រូវ ដើម្បីធានាបានផលប្រយោជន៍ពិតប្រាកដពីគម្រោងនេះ។​ គម្រោងនៅទន់ខ្សោយ ហើយអ្នកវិនិយោគតិចកង្វះខាតការរៀបចំប្លង់មេ ក្នុងការកំណត់ពីតំបន់អភិវឌ្ឍន៍ជាក់លាក់ និងការរៀបចំអគារឲ្យ សាងសង់មានរបៀបរៀបរយ និងស្តង់ដារនៅតែជាបញ្ហា សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ នៅកម្ពុជា។ ជាក់ស្តែងនៅក្នុងតំបន់ខ្លះនៃក្រុងភ្នំពេញ តំបន់ឧស្សាហកម្ម និងលំនៅដ្ឋាន ត្រូវបានអភិវឌ្ឍនៅជាមួយគ្នា ក្នុងនោះគេឃើញមានរោងចក្រ សាងសង់នៅជិតសាលារៀនជាដើម។ ថ្លែងនៅក្នុងកិច្ច​ពិ​ភា​ក្សាស្តីពី “ទី​ក្រុង​វៃឆ្លាត និង​អនាគត​នៃ​ការ​អភិវឌ្ឍ​ទី​ក្រុង” ​ត្រូវ​បាន​រៀប​ ចំ​ឡើង​នៅ​ភ្នំពេញ ដែល​ជា​កិច្ច​សហ​ការ​រៀប​ចំ​ដោយ​ក្រុមហ៊ុន​គ្រប់​គ្រង​អចល​ន​ទ្រព្យ CBRE ក្រុម​ហ៊ុន​ប្រឹក្សា​វិនិយោគ DFDL និង​ ក្រុម​ហ៊ុន​ផ្នែក​សំ​ណង់ Archetype កាលពីខែមិថុនាថ្មីៗនេះ  លោក Guillaume Massin សហ​អគ្គ​នាយក​ក្រុម​ហ៊ុន DFDL បានកត់សម្គាល់នូវភាពមិនច្បាស់លាស់មួយ ទាក់ទងនឹងកញ្ចប់ថវិកាសម្រាប់គម្រោងទីក្រុងឆ្លាតវៃ និងថាតើគម្រោងនេះ នឹងដឹកនាំដោយរាជរដ្ឋាភិបាល ឬក្រុមហ៊ុនឯកជន ឬដោយការសហការគ្នារវាងឯកជន និងរដ្ឋ។​ទោះយ៉ាងណា ការអភិឌ្ឍក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមដើរតាមគម្រោងអភវិឌ្ឍដ៏ឆ្លាត វៃជាបណ្តើរៗ ពោលគឺមានកំណើនលឿន​រហ័ស និង​ត្រូវ​បាន​ផ្លាស់​ប្តូរជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច​ដ៏​រស់​រវើក​មួយ។ លោក​លើក​ឡើង​ថា​៖​ «​កាល​ពី​១០ ឆ្នាំ​មុន យើង​ស្ទើរ​តែ​មិន​ដែល​ស្រ​មៃ​ផង​ថា សំ​ណង់​ផ្សារ​ទំ​នើប​ធំៗ និង​អគា​ខ្ពស់​ៗ​នឹង​លេច​រូប​រាង​ដូច​ពេល​នេះ»។ លោក​បន្ត​ថាការ​អភិវឌ្ឍ​គម្រោង​​ថ្មី​ និងការ​សាង​សង់​អាកាសយាន្ដ​ដ្ឋាន​អន្តរជាតិ​ថ្មី​ជា​ដើមសុទ្ធ​សឹង​ធ្វើ​តាម​គោល​គំ​និត​ទី​ក្រុង​ឆ្លាត​វៃ។ ​លោកជឿថា ៖​«​​គម្រោងជា​ច្រើន​ទៀតនឹង​ចូល​មក ប៉ុន្តែ​កម្ពុ​ជា​ត្រូវ​តែ​ខិត​ខំ​ដើម្បី​ធ្វើ​ឲ្យ​ប្រហាក់ប្រហែល​នឹង​ប្រ​ទេស​ផ្សេង។ «ខ្ញុំ​គិត​ថា​ កម្ពុជា​មានភាព​ប្រ​កួត​ប្រ​ជែង​ទាក់​ទង​នឹង​ការ​រៀប​ចំ​ ទី​ក្រុង​»។កម្ពុជាទទួលបានការគាំទ្រផ្នែកបច្ចេទេស និងបច្ចេកវិទ្យានៅក្នុងកិច្ចប្រជុំថ្មីរវាងកម្ពុជា និងវៀតណាម ភាគីទាំងពីបានយល់ព្រមដោះស្រាយបញ្ហារួមគ្នានូវបញ្ហាមួយចំនួនដូចជា ការកកស្ទះចរាចរណ៍ ការគ្រប់គ្រងសំរាម ការបំពុលបរិស្ថាន និងបទឧក្រិដ្ឋជាដើម។ ប្រទេសបរទេសផ្តល់ជំនួយទីក្រុងឆ្លាតវៃដល់ប្រទេសកម្ពុជា។នៅឆ្នាំ ២០១៦ ប្រទេសកម្ពុជា និងកូរ៉េបានឯកភាពគ្នាធ្វើសហប្រតិបត្តិការ និងប្រែក្លាយទីក្រុងកំពង់ផែក្រុងព្រះសីហនុទៅជាទីក្រុងដ៏ឆ្លាតវៃមួយ។ ដោយផ្នែកលើបច្ចេកវិទ្យាកូរ៉េ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកបែបទំនើប ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្រុងព្រះសីហនុ។ កាលពីខែមីនាក្រុមហ៊ុនរបស់សិង្ហបុរីមួយបានបញ្ជាក់ថានឹងធ្វើការជាមួយប្រទេសកម្ពុជាដើម្បីកសាងទីក្រុងឆ្លាតមួយទំហំមួយគីឡូម៉ែត្រការ៉េមួយនៅរាជធានីភ្នំពេញដែលផ្តោតសំខាន់ បណ្តាញចែកចាយអគ្គិសនី និងប្រព័ន្ធផ្លូវចរាចរណ៍។ នៅក្នុងខែកម្ភះ អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន បានលើកឡើងនៅក្នុងវេទិកាអភិវឌ្ឍទីក្រុងនៅទីក្រុងភ្នំពេញថា ដោយផ្នែកលើ បទពិសោធន៍កន្លងមករបស់ខ្លួន ជប៉ុននឹងជួយប្រទេសកម្ពុជាបង្កើតទីក្រុងឆ្លាតវៃ ដោយបញ្ចៀសពីកំហុសឆ្គងនានា ដែលជប៉ុនបានជួបប្រទះពាក់ព័ន្ធនឹងវិស័យលំនៅដ្ឋាន ចរាចរណ៍ និងបរិស្ថាន៕ (ប្រភព The Asean Post) ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
Huangshan International គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ពិសេសនៅកណ្ដាលរាជធានីភ្នំពេញ
Huangshan International គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ពិសេសនៅកណ្ដាលរាជធានីភ្នំពេញ
June 7, 2022, 7:09 a.m.
គម្រោង Huangshan International គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ល្អប្រណីតនៅកណ្ដាលរាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមហ៊ុន Huibang International Investment Group។ គម្រោងមួយនេះផ្តល់ជូននូវអាផាតមិនប្រណីតលំដាប់ថ្នាក់ខ្ពស់ ការិយាល័យទំនើបស្តង់ដារពិភពលោក មជ្ឈមណ្ឌលកម្សាន្ត និងពាណិជ្ជកម្ម រួមជាមួយសេវាបម្រើម្ហូបអាហារដ៏មានគុណភាព ព្រមទាំងសណ្ឋាគារលំដាប់ផ្កាយ ដែលធ្វើឱ្យ Huangshan International ក្លាយជាគម្រោងអភិវឌ្ឍន៍ដ៏លេចធ្លោក្នុងព្រះរាជាណាចក្រកម្ពុជា។គម្រោង Huangshan International គឺជាជម្រើសដ៏ពិសេសសម្រាប់ប្រជាជនកម្ពុជា ជនបរទេស និងភ្ញៀវទេសចរ ដែលកំពុងស្វែងរកគេហដ្ឋានប្រកបដោយផាសុកភាព ឱកាសវិនិយោគដែលផ្តល់ផលចំណេញខ្ពស់ និងបទពិសោធនៃការកំសាន្តដែលមិនអាចបំភ្លេចបាន ជាមួយនឹងការបម្រើសេវាកម្មដ៏ល្អឥតខ្ចោះ សម្បូរបែប និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។ទន្ទឹមនឹងនេះ Huangshan International ត្រូវបានអ្នកជំនាញចាត់ទុកជាគម្រោងអចលនទ្រព្យដ៏មានសក្តានុពលដែលនឹងនាំផលចំណេញខ្ពស់សម្រាប់វិនិយោគិន ដ្បិតគម្រោងនេះមានទីតាំងស្ថិតនៅចំណុចកណ្តាលនៃតំបន់ទន្លេបាសាក់ ដែលគេចាត់ទុកថាជា "Marina Bay" របស់រាជធានីភ្នំពេញ​ និងជាពិភពកំសាន្តនាពេលរាត្រីដ៏ទាក់ទាញបំផុតសម្រាប់ជនបរទេស ភ្ញៀវទេសចរ និងពិសេសគឺយុវវ័យកម្ពុជាតែម្តង។ចំណែកឯទីតាំងនៃអគារកម្ពស់៤៧ជាន់នេះវិញគឺស្ថិតនៅតាមបណ្តោយវិថីរដ្ឋសភា​ ដែលហ៊ុមព័ទ្ធដោយអគាររដ្ឋសភាជាតិផ្ទាល់​ និងស្ថានទូតបរទេសជាច្រើនទៀត។ វាមានចម្ងាយត្រឹមតែ៥នាទីប៉ុណ្ណោះពីព្រះបារមរាជវាំង វិមានឯករាជ្យ និងតំបន់មាត់ទន្លេ ដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងការដើរលេងកំសាន្ត និងរំសាយអារម្មណ៍នៅពេលធុញថប់។ ក្រៅពីនេះនៅជុំវិញអគារ Huangshan International ក៏សម្បូរទៅដោយសណ្ឋាគារប្រណីតៗ ទីតាំងកំសាន្តសំខាន់ៗ ក៏ដូចជាផ្សារទំនើប AEON Mall ផងដែរ។ចំពោះយូនីតនៃគម្រោងនេះវិញ ត្រូវបានបែងចែកទៅជាច្រើនប្រភេទដើម្បីតម្រូវដល់គ្រប់ទំហំគ្រួសារ ចាប់ពីយូនីតស្ទូឌីយោ អាផាតមិន រហូតដល់ ផែនហៅស៍ដ៏ល្អប្រណីត ដែលមានទំហំចាប់ពី ៤៦ ដល់ ២២៧ ម៉ែត្រការ៉េ។ យូនីតនីមួយៗត្រូវបានបំពាក់ដោយគ្រឿងសង្ហារិមគុណភាពខ្ពស់ ហើយមានតម្លៃចាប់ពី ២,៥៤៧ដុល្លារ ក្នុង១ម៉ែត្រការេ។ក្រៅពីលក្ខណៈពិសេសខាងលើ គម្រោង Huangshan International ប្រើប្រាស់បច្ចេកទេសវិស្វកម្មបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវគុណភាពនិងសុវត្ថិភាព ព្រមទាំងរចនាកម្ពស់ពិដានដ៏ទូលាយរហូតដល់ ៣.៣ម៉ែត្រ ដែលនាំឱ្យយូនីតនីមួយៗមានភាពបត់បែនខ្ពស់និងអាចប្រើប្រាស់សម្រាប់គ្រប់តម្រូវការរបស់ម្ចាស់យូនីត។ ទន្ទឹមនឹងនេះ ការចេញចូលក្នុងអគារត្រូវបានសម្រួលយ៉ាងរលូន ជាមួយនឹងជណ្តើរប្រអប់ល្បឿនលឿនចំនួន៦គ្រឿងសម្រាប់អ្នករស់នៅក្នុងអគារ និងភ្ញៀវទូទៅ ព្រមទាំងជណ្តើរយន្ត១គ្រឿងទៀតសម្រាប់រថយន្ត។កាន់តែពិសេសជាងនេះទៅទៀត នៅជាន់កំពូលនៃអគារមានក្លិបកម្សាន្តបែប VIP មួយ ដែលរចនាឡើងយ៉ាងសម្រិតសម្រាងតាមស្ថាបត្យកម្មបុរាណ Huizhou របស់ប្រទេសចិន ដែលជារចនាបទថ្មីសន្លាងក្នុងរាជធានីភ្នំពេញ។ ក្លិបកម្សាន្តនេះផ្តល់ជូននូវសេវាកម្មដូចជាបន្ទប់សម្អាង កន្លែងពិសាតែ ផ្ទះបាយ និងរោងកុនកម្រិតស្តង់ដារថែមទៀតផង។ ក្រៅពីនេះ លោកអ្នកក៏អាចក្រេបយកបទពិសោធថ្មីពីប្រពៃណីរស់នៅបែបតំបន់ច្រាំងខាងត្បូងនៃទន្លេយ៉ង់សេ តាមរយៈសួនឧទ្យានដ៏ស្រស់សោភា និងទីតាំងព្យាបាលបែបប្រពៃណីចិននៅក្នុងអគារផ្ទាល់។ សម្រាប់ការគ្រប់គ្រងទូទៅនិងសុវត្ថិភាពនៅក្នុងអគារវិញ នឹងត្រូវរ៉ាប់រងដោយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ Huipai Golden Key ដែលបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍នេះផ្ទាល់។ Huipai Golden Key ផ្តល់ជូនសេវាកម្មថែទាំគេហដ្ឋាន សន្តិសុខ២៤ម៉ោង កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធរោទិ៍សុវត្ថិភាព ដោយយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅក្នុងអគារ តាមគំរូរបស់សណ្ឋាគារ Fairmont Peace Hotel នៅក្នុងទីក្រុងសៀងហៃ។គម្រោង Huibang Huangshan International មានយូនីតអាផាតមេនសរុបចំនួន៦៧០យូនីត និងជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huibang International Real Estate Development Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huibang International Investment Group។ គម្រោងនេះផ្តល់ជូននូវអាផាតមិនចំនួន៩ប្រភេទដាច់ដោយឡែកពីគ្នា ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៣!លោកអ្នកអាចអញ្ជើញមកទស្សនាអាផាតមិនគំរូនៅការិយាល័យរបស់គម្រោង Huibang Huangshan International ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៦៨ វិថីរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ (ជាប់នឹងសណ្ឋាគារ Huangshan)។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០៩២​​ ៩២ ១០០០ឬ info@realestate.com.khRealestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះសូមទំនាក់ទំនងទៅកាន់៖នីន កាំង (ខ្មែរ និង ចិន)+855 78 637 323+855 93 552 305nin.kang@realestate.com.kh Tyler Stuart (English)+855 12 599 699+855 81 599 669tyler.stuart@realestate.com.kh
លំនៅដ្ឋាន  Agile Sky Residences៖ សករាជថ្មីនៃលំនៅ​ដ្ឋានប្រណិតនៅកម្ពុជា
លំនៅដ្ឋាន Agile Sky Residences៖ សករាជថ្មីនៃលំនៅ​ដ្ឋានប្រណិតនៅកម្ពុជា
May 9, 2022, 6:02 a.m.
ក្នុងអំឡុងឆ្នាំ ២០១៩ តំបន់អចលនទ្រព្យជាច្រើនរួមទាំងការអភិវឌ្ឍលំនៅដ្ឋាន ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រើប្រាស់ចម្រុះត្រូវ​បានពង្រីកនៅលើទីផ្សារ។ទោះជាយ៉ាងណាក៏ដោយលំនៅដ្ឋាននៅតែជាផ្នែកដ៏ធំបំផុតរបស់​ទីផ្សារ ហើយជាមួយនឹងភាព​ប្រសើរឡើងនៃហេដ្ឋារ ចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ការអភិវឌ្ឍពាណិជ្ជកម្ម និងការប្រើប្រាស់ចម្រុះកាន់ តែច្រើននឹងកើតឡើង ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ​។ នេះជាការលើកឡើងរបស់លោកស្រី Zhou Miao អ្នកគ្រប់គ្រង​ផែនការរបស់​ក្រុមហ៊ុន  Agile Sky Residences។ គេយល់ច្បាស់ថាគម្រោង​​នេះ​មានសក្តានុពលខ្លាំង​នៅក្នុងប្រទេសកម្ពុជា។ គម្រោងលំនៅដ្ឋានធំបំផុតមួយដែល ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរទីផ្សារអចលនទ្រព្យគឺលំនៅដ្ឋាន​  Agile Sky Residences ។ លំនៅដ្ឋាន Agile Sky Residences បានបង្កើត​ជាមួយនឹងបេសកកម្មដ៏សាមញ្ញមួយគឺ៖ មានគោលបំណងចាប់ផ្តើមនូវ​​សករាជថ្មីនៃលំនៅដ្ឋាន​ប្រណិតនៅកម្ពុជា។លោកស្រី Zhou បាន​មានប្រសាសន៍ថា  “លំនៅដ្ឋាន Agile Sky Residences គឺជាទីលំនៅដ្ឋាន​ល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មី នៅក្នុងទីក្រុង។ ខុនដូនីមួយៗត្រូវបានរចនា​ឡើង​បែបស៊ីវិល័យ និងប្រើប្រាស់សម្ភារៈលំដាប់​ទំនើប​ ចុងក្រោយ​បង្អស់ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ ព្រមទាំង​គ្រឿងសង្ហារិមដែលមានគុណភាពខ្ពស់​” ។រាជធានី​ភ្នំពេញមិនទាន់ត្រូវបានគេស្គាល់ជាទីក្រុងអាគារខ្ពស់ៗនៅឡើយទេ ប៉ុន្តែឆាប់​ៗនេះ​នឹង​មាន​ការផ្លាស់​ប្តូរ។ លំនៅដ្ឋាន​  Agile Sky Residences គ្រោងនឹងក្លាយជាអគារខ្ពស់ជាងគេមួយនៅក្នុងប្រទេស។ អគារ​នេះ​មានកម្ពស់ ៤៤ ជាន់ និងមាន​ជិត ១,០០០ យូនីត។តើ​លំនៅដ្ឋាន​ Agile ស្ថិត​នៅ​កន្លែងណា?គម្រោង  Agile Sky Residences Residence ស្ថិតនៅទីតាំងល្អមួយ​ក្នុងសង្កាត់បឹងកេងកង ៣ នៃរាជធានីភ្នំពេញ។ តំបន់នេះមាន​សេវាកម្មនៅជិត​ជាច្រើន​ដូចជា៖ សាលាអន្តរជាតិ មន្ទីពេទ្យ ហាងកាហ្វេ ភោជនីយដ្ឋាន និងសេវាកម្ម​ជាច្រើនទៀត។ លំនៅដ្ឋាន  Agile Sky Residences ស្ថិតនៅខាងស្តាំមហាវិថីព្រះមុនីវង្សដែលជាផ្លូវធំមួយក្នុងរាជធានីភ្នំពេញ។ មធ្យោបាយធ្វើដំណើរមានភាពងាយស្រួលនៅ  Agile Sky Residences។ លោកអ្នក​អាចធ្វើ​ដំណើរទៅមកបានលឿន និងរហ័ស។ការវិនិយោគ​ទៅជាមួយ​ Agileយូនីតនៅ   Agile Sky Residences Residences មានទំហំចាប់​ពី ៣៩ ទៅ ១១១ ម៉ែត្រការ៉េ។ យូនីត​នីមួយៗ​មានចាប់ពីប្រភេទ​ស្ទូឌីយោ រហូតដល់យូនីតដែលមានបន្ទប់គេងបី។ យូនីតទាំងអស់​ត្រូវបានធ្វើឡើង​មាន​បរិវេណ​ធំទូលាយ។ ការរស់នៅនៅក្នុងលំនៅដ្ឋាន   Agile Sky Residences Residences មានភាព​ធំទូលាយ និងមានផាសុកភាព។លោកស្រី Zhou ជឿជាក់ថាលំនៅដ្ឋាន  Agile Sky Residences នឹងក្លាយជាជម្រើសលំនៅដ្ឋាន​ដ៏ពេញនិយមសម្រាប់អ្នកទិញ។ លោកស្រី​បានពន្យល់ថាគម្រោង​  Agile Sky Residences Residences ជាការអភិវឌ្ឍរបស់ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ ដែលអាចធានាបាននូវ សំណង់ដែលមានគុណភាពខ្ពស់។លើសពីនេះទៅទៀតទីតាំងរបស់វាស្ថិតនៅចំកណ្តាលសង្កាត់បឹងកេងកង ៣ នៃរាជធានីភ្នំពេញ មានន័យថា វាអាចចេញចូលទៅតំបន់ពាណិជ្ជកម្មកណ្តាលនៃរាជធានីបាន​ងាយស្រួល​។ បើនិយាយពីការរចនាវិញមានលក្ខណៈប្លែកគេ និងល្អឥតខ្ចោះសម្រាប់ការរស់នៅ ឬការវិនិយោគ។ការជួលមាន​ការ​កើនឡើងជាប្រចាំនៅរាជធានី​ភ្នំពេញពីមួយឆ្នាំទៅមួយឆ្នាំ។ លោកស្រី Zhou  បានបន្ថែមទៀតថាផលចំណេញពីការជួលត្រឡប់​មកវិញ​នៅ​រាជធានី​ភ្នំពេញគឺខ្ពស់ជាងគេលំដាប់ទីបួននៅលើពិភពលោក។ នេះមានន័យថានៅពេលទីផ្សារមានការលូតលាស់ល្អ វិនិយោគិនអាចរំពឹងថានឹងមានលំហូរនៃការជួល​ ត្រឡប់មកវិញខ្ពស់​ផងដែរ។គម្រោងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Agile Group ដែលជាក្រុមហ៊ុន​អភិវឌ្ឍន៍កំពូលទាំង ១០ នៅក្នុងប្រទេសចិនដែលគ្រប់ដណ្តប់លើវិស័យធំៗ ចំនួន ៨ រួមមាន៖ អចលនទ្រព្យ សេវាកម្មជីវិត ការអភិរក្ស ការអប់រំ សំណង់ ការគ្រប់គ្រងលំនៅដ្ឋាន ការវិនិយោគទុន និងការគ្រប់គ្រងអចលនទ្រព្យ​ពាណិជ្ជកម្ម។  Agile Sky Residences Residence ត្រូវបានរចនាដោយលោក Patrick Leung អ្នករចនាផ្ទៃខាងក្នុងដ៏ល្បីល្បាញមួយ​រូប​មកពីហុងកុង ដែលបានឈ្នះពានរង្វាន់អន្តរជាតិជាង ២០០ ពានរង្វាន់។ចូលរួម​​ជាមួយ​គម្រោង  Agile Sky Residencesគម្រោង  Agile Sky Residences បានចាប់ផ្តើមសាងសង់ហើយ។ មិនយូរទេ​គម្រោង​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​។  ការបញ្ចប់គម្រោងទាំងមូល និងការប្រគល់លំនៅដ្ឋាន​​គ្រោង​នឹង​ធ្វើ​ឡើង​នៅឆ្នាំ ២០២២ ។គម្រោងនេះគឺជាជម្រើស​ដ៏ឆ្លាតវៃសម្រាប់មនុស្ស​គ្រប់​រូប​នៅក្នុង​ទីផ្សារអចលនទ្រព្យនៅរាជ​ធានី​ភ្នំពេញ។ លំនៅដ្ឋានដ៏អស្ចារ្យ​នេះ​អាចលក់ចេញយ៉ាងងាយស្រួលមុនពេលគម្រោង​ត្រូវ​បញ្ចប់។ សូម​កុំឱកាស​នេះ​កន្លង ​ហួសឲ្យ​សោះ​។សូមផ្ញើសារ ឬទូរស័ព្ទមកយើងនៅ​ថ្ងៃនេះដើម្បីស្វែងយល់បន្ថែមអំពីគម្រោង  Agile Sky Residences៕ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
គោលគំនិតសំខាន់ៗចំនួន ៣ សម្រាប់ការកែលម្អទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ
គោលគំនិតសំខាន់ៗចំនួន ៣ សម្រាប់ការកែលម្អទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ
June 6, 2022, 5:02 p.m.
រាជធានីភ្នំ​ពេញជាទីក្រុងដែលមានភាពចម្រុះ និងសក្តានុពល​ដែលមានផ្តល់ជូន​សេវា​ម្ម​ យ៉ាងច្រើន។ ទោះយ៉ាងណាក៏ដោយ ច្បាស់ណាស់ថារាជធានីមួយ​នេះកំពុងខ្វះខាតសួន និងទីធ្លាសាធារណៈផ្សេងទៀត។ក្នុងទីក្រុង​មានតំបន់មួយចំនួនប៉ុណ្ណោះដែលមនុស្សអាចប្រមូលផ្តុំ និងទំនាក់ទំនងសង្គមបាន។ ទាំងនេះរួមមានផ្លូវ​តាមបណ្តោយមាត់ទន្លេ មហាវិថីព្រះសុរាម្រឹត និងមហាវិថីសហព័ន្ធរុស្ស៊ី។ កន្លែងទាំងនេះមាន​មនុស្ស​ច្រើន​នៅពេលដែលព្រះអាទិត្យចាប់ផ្តើ​ម​លិច។ មានក្មេងៗមកដើរ​លេង ក្មេងជំទង់ជិះក្តារស្គីលេង រីឯមនុស្សពេញវ័យវិញ​ហាត់ប្រាណ ដោយ​ការ​លេងវាយសី ឬរាំតាមចង្វាក់រាំរែកជាដើម​។តាមពិតប្រជាប្រិយភាពនៃតំបន់ទាំងនេះនៅក្នុងរាជធានីភ្នំពេញបង្ហាញថាមានតម្រូវការខ្ពស់។ មនុស្សចង់ចេញក្រៅហើយចូលរួមក្នុងសកម្មភាពផ្សេងៗ។ អាចនិយាយបានថាសួនកុមារ និងសួនសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅ​របស់សហគមន៍ក្នុង​មូលដ្ឋាន។ កន្លែងទាំងនោះ​ជួយ​លើកកម្ពស់ទាំងសុខុមាលភាពផ្លូវចិត្ត និងរាងកាយ។ទីធ្លាសាធារណៈ​ទៅ​ជារបស់​ឯកជនជាមួយនឹងអត្ថប្រយោជន៍ទាំងនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកំពុងដាក់បញ្ចូលទីធ្លារួមនៅក្នុងការរចនាគម្រោងរបស់ពួកគេ។ ការអភិវឌ្ឍន៍ដែលពេញនិយមបំផុតនៅក្នុងរាជធានីរួមមានទីធ្លាសម្រាប់លក់រាយ និងផ្លាហ្សា។គេអាចឃើញមានដូចជាគម្រោង Urban Village ដែលបានបង្កើតសួនធម្មជាតិនៅក្នុងនោះដែរ  រួមទាំងសួនកុមារ និងកន្លែងសកម្មភាពនានានៅក្នុងបរិវេណគម្រោងនេះ។ ការដាក់បន្ថែមគំនិតថ្មីនេះជាធម្មតាមាននិន្នាការផ្តោតលើសហគមន៍រស់នៅបែបធម្មជាតិ។ គម្រោងដែលមានភាពច្នៃប្រឌិតពិតប្រាកដកំពុងផ្តល់នូវទីធ្លាសាធារណៈ អតិបរមាដើម្បីធានាបាននូវលទ្ធផលល្អបំផុតសម្រាប់អ្នករស់នៅ និងអាជីវកម្ម នៅក្នុងគម្រោងទាំងមូល។ ទោះបីមានភាពខ្វះខាតទីធ្លាសាធារណៈក៏ដោយ ក៏តំបន់ដែលអភិវឌ្ឍដោយក្រុមហ៊ុនឯកជននៅ ក្នុងរាជធានីភ្នំពេញកំពុងបោះជំហានទៅមុខដើម្បីរៀបចំការអភិវឌ្ឍទីក្រុង។ ទីធ្លាទាំងនេះ កំពុងបំពេញតម្រូវការសម្រាប់​ប្រជាជនក្នុងការធ្វើទំនាក់ទំនងសង្គម និងជួយបង្កើត សហគមន៍នៅក្នុងទីក្រុងរបស់ពួកគេ។ ហើយមិនត្រឹមតែការអភិវឌ្ឍលំនៅដ្ឋានប៉ុណ្ណោះទេ វាក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើន​ផងដែរ។ ផ្សារទំនើបកំពុងរីកចម្រើន​ដោយបង្កើតទីធ្លា សាធារណៈនៅជាប់នឹងហាងលក់រាយ។ តំបន់ចំនួនពីរ TK Avenue ទួលគោក និងផ្សារទំនើប​ណូរ៉ូ ដែល​នឹង​បង្កើត​ឡើង​ឆាប់​ៗក៏​ជាផ្នែក​មួយ​សំខាន់​ផងដែរ។យើងគ្រប់​គ្នាបានដឹងអំពីទឹកជំនន់ដ៏ធំដែលបានវាយប្រហារខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ រីឯប្រទេស​ជិតខាង​វិញ ទីក្រុងបាងកករបស់​ប្រទេសថៃ សួន​សាធារណៈជាឆ្អឹងខ្នង​នៃយុទ្ធសាស្ត្រការពារទឹកជំនន់របស់ពួកគេ។ ការសិក្សាបង្ហាញថាដើមឈើជួយ​កាត់បន្ថយផលប៉ះពាល់កំដៅនៃទីក្រុងបានច្រើន និងអាចកាត់បន្ថយសីតុណ្ហភាពព័ទ្ធជុំវិញបានដល់ ១៥ អង្សាសេ។គោលគំនិតសំខាន់ៗចំនួនបីសម្រាប់ការកែលម្អទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញក្រុមហ៊ុន COLE  ជាក្រុមហ៊ុន​ស្ថាបត្យកម្ម និងឌីហ្សាញ ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលបានចាប់អារម្មណ៍ក្នុងការជំរុញការអភិវឌ្ឍទីធ្លា​សាធារណៈនៅក្នុងទីក្រុង។ ជាមួយនឹងបញ្ហាទាំងអស់ខាងលើនេះ ក្រុមហ៊ុន COLE បានបំផុសនូវគំនិតចំនួនបី (ប្លែកគេបន្តិច) សម្រាប់បង្កើតទីធ្លាបៃតង បន្ថែមទៀតនៅក្នុងរាជធានី៖១. ដាំដើម​ឈើ​ជារបងវត្តសាកស្រមៃមើលបើយើងរុះរបងជុំវិញវត្ត​សំខាន់ៗទាំងនេះចេញ​ហើយដាក់​ជំនួសមកវិញ​ដោយដើមឈើ តើល្អកម្រិតណា។ ការធ្វើបែបនេះ​អាចផ្តល់កន្លែង​​ដ៏អស្ចារ្យសម្រាប់​មនុស្ស​អង្គុយលេង និងរីករាយជាមួយ​ជីវិតតាមដងផ្លូវ​ដែល​មានសភាពអ៊ូអរ។សូមពិនិត្យមើលផែនទីខាងលើដែលយើងបានដៅ​វត្តសំខាន់ៗ​មួយចំនួននៅក្នុងទីក្រុង។ ការដាំដើមឈើ​ជារបងវត្ត​​​តាម​សង្កាត់ភាគច្រើន​នាំឲ្យ​មានទីធ្លា​សាធារណៈផ្ទាល់ខ្លួន។២. បង្កើតផ្លូវថ្មើរជើងផ្លូវលេខ ២៤០ នឹងក្លាយជាតំបន់អាទិភាពសម្រាប់អ្នកថ្មើរជើង។ អាចធ្វើទៅបានដោយបង្កើតផ្លូវថ្មើរជើងបៃតងរវាងព្រះបរមរាជវាំង និងវិមានឯករាជ្យ។ អ្នកទេសចរ និងភ្ញៀវក្នុងស្រុកអាចឆ្លៀតឱកាសដើរលម្ហែបានតាមផ្លូវសងខាងនេះ។៣. ការបង្កើតតំបន់រួមសម្រាប់ស្ថានទូតការបង្កើតតំបន់ថ្មីសម្រាប់ស្ថានទូតនឹងជួយរំដោះដីសំខាន់ៗដែលមានទេសភាពស្រាប់។ ការធ្វើបែបនេះអាចបន្ថែមទាំងសួនតូចៗ និងសួនទីតាំងនៅកណ្តាលក្រុងធំៗសម្រាប់អ្នករស់នៅភ្នំពេញទាំងអស់ទទួលបានភាពរីករាយ។គុណប្រយោជន៍មួយទៀតនៃការបង្កើតតំបន់ថ្មីសម្រាប់ស្ថានទូតគឺការធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញនៃតំបន់ដាច់ស្រយាលមួយនៃទីក្រុង ដែលនឹងនាំឱ្យមានមនុស្សកាន់តែច្រើនហើយអាជីវកម្មនៅទីនោះនឹងរីកចម្រើនផងដែរ៕ ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
ប្រតិបត្តិការទិញ-លក់ និងជួលអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ
ប្រតិបត្តិការទិញ-លក់ និងជួលអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ
June 4, 2022, 5:48 a.m.
លំហូរនៃការវិនិយោគជំរុញដល់សកម្មភាពអភិវឌ្ឍគម្រោងធំៗនៅក្នុងទីក្រុងឲ្យពុះកញ្ជោលឡើងខ្លាំងក្នុងឆ្នាំបន្តបន្ទាប់ក្នុងរយៈជិតមួយទស្សវត្សរ៍ចុងក្រោយ។ ត្រឹមឆមាសទី១ ឆ្នាំ២០១៩ គម្រោងដែលមានទឹកប្រាក់វិនិយោគចំនួន ៥.២ ពាន់លានដុល្លារត្រូវបានអនុម័ត។ ចំនួននេះកើនឡើង ៤៨.៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ជាការពិតណាស់ កំណើនសកម្មភាពវិនិយោគបែបនេះ វាបញ្ជាក់ថាវិនិយោគិនមើលឃើញពីសក្តាពលនៃតម្រូវការអចលនទ្រព្យ ឬអាចនិយាយបានថាវិសាលភាពនៃការទិញ-លក់ និងជួលអចលនទ្រព្យ នៅក្នុងប្រទេសកំពុងមានដំណើរការប្រសើរឡើងជាងមុន។ លោក ឡុង គឹមសួគ៌ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Advanced Property ដែលជាក្រុមហ៊ុនផ្តោតលើទិញ-លក់ និងជួលនៅក្នុងក្រុងបានឲ្យដឹងថា ការទិញលក់អចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញនៅពេលបច្ចុប្បន្នមានដំណើរប្រសើរឡើងជាបន្តបន្ទាប់។ លោកមើលឃើញថា អ្នកទិញមកក្រៅប្រទេសបានបន្តហូរចូលមកកម្ពុជារួមមាន ចិន កូរ៉េ សិង្ហបុរី និងអឺរ៉ុបជាដើម។ ចំណែកអ្នកក្នុងស្រុកក៏មានតម្រូវការកាន់តែច្រើន។ ការទិញលក់អចលនទ្រព្យមិនទៀតទាត់ទោះយ៉ាងណាលោកកត់សម្គាល់ឃើញថាការទិញលក់ ឬជួលពីអតិជនថិជនមិនមែនតែងតែកើនឡើងជានិច្ចនោះទេ។ មានន័យថាការឡើងចុះគឺអាស្រ័យទៅតាមកត្តាជះឥទ្ធិពលផ្សេងៗ។  លោក បញ្ជាក់បន្ថែមថា ជាក់ស្តែងនៅរយៈពេលចុងក្រោយ ការជួលអចលនទ្រព្យហាក់ថមថយបន្តិច [សម្រាប់ក្រុមហ៊ុនរបស់លោក] ដោយលោកបានពន្យល់ថាប្រការនេះប្រហែលអាចបណ្តាលមកពីកត្តាតម្លៃ ជួលថ្លៃនៅក្នុងក្រុង ខណៈអ្នកស្នាក់នៅជាជនជាតិបរទេស ពិសេសប៉ែកអឺរ៉ុបបានធ្លាក់ចុះ។ លោកគឹមសួគ៌ជឿថាការទិញលក់ និងជួលកើនឡើង ឬថយចុះ [មិនទៀតទាត់] វាជានិន្នាការទូទៅនៅ ក្នុងទីផ្សារ។​ លើកឡើងជាគោលការណ៍រួមលោកគឹមសួគ៌បានបង្ហាញពីមូលហេតុសំខាន់ៗមួយចំនួន ដែលមានជះឥទ្ធិពលលើប្រតិបត្តិការទីផ្សារ ដូចជា កត្តានយោបាយ និងសេដ្ឋកិច្ច ដែលជារឿងត្រូវយកបានចិត្តទុកដាក់ខ្ពស់ពីអ្នកវិនិយោគ និងអ្នកទិញអចលនទ្រព្យ។បើនិយាយដោយចំពោះវិញ គម្រោងនីមួយៗ អាចទទួលបានអ្នកទិញ-ជួលច្រើន ឬ​តិចអាស្រ័យទៅលើ ទីតាំង ឬតំបន់វិនិយោគថាឆ្ងាយ ឬជិតក្រុង ការហូរចូលគម្រោងថ្មីៗ ដែលបន្ថែមការផ្គត់ផ្គង់ ផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អ្នកទិញ និងការអភិវឌ្ឍន៍ធំ ដែលមានឥទ្ធិពលស្រូបយកចំនួនប្រជាជន [តួយ៉ាងផ្សារអ៊ីអន]។ នេះជាការបញ្ជាក់របស់លោក គឹមសួគ៌។ អ្នកស្រី តាំង ហួរ ជានាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service ក៏មើលឃើញប្រហាក់ ប្រហែលនឹងលោក គឹមសួគ៌ដែរ។ អ្នកស្រីនិយាយថាបើមើលជារួមការទិញលក់​ និងជួលនៅក្នុងក្រុង នៅពេលបច្ចុប្បន្នបានថយចុះបន្តិចធៀបនឹងឆ្នាំមុន។ ហើយការបន្ថែមចំណែកទីផ្សារ[ កាផ្គត់ផ្គង់]កាន់ តែច្រើនអាចមូលហេតុចម្បងមួយ ធ្វើឲ្យការទិញលក់​ និងជួលអចលនទ្រព្យនីមួយៗ នៅក្នុងក្រុងថយចុះ។ ទោះយ៉ាងណាសម្រាប់ក្រុមហ៊ុនរបស់លោកស្រី ប្រតិបត្តិការនៅតែមានដូចធម្មតា និងពេលខ្លះមិនអាចរកអចលនទ្រព្យបានតាមតម្រូវការនោះទេ។ អ្នកស្រីលើកឡើងថា “មានអតិថិជនស្វែងរកអចលនទ្រព្យនៅក្នុងក្រុងជាដីធំៗនៅតំបន់បឹងកេងកង១ ទន្លេបាសាក់ ផ្លូវមុនីវង្ស និងជិតសណ្ឋាគារណាហ្គាវើលជាដើម ប៉ុន្តែខ្ញុំមិនមានដីអោយអតិថិជនទេ ម្យ៉ាងទៀតដីក្នុងក្រុងក៏ មានតម្លៃថ្លៃខ្ពស់គួរសមដែរ។”  ស្របពេលប្រតិបត្ដិការហាក់ថយចុះបន្តិចនៅក្នុងក្រុង ប៉ុន្តែនៅក្រៅក្រុងវិញ ការទិញលក់នៅតែមាន ច្រើន។ អ្នកស្រីតាំងហួរ មើលឃើញថាគម្រោងបុរី វីឡា ផ្ទះអាជីវកម្មនៅតាមជាយក្រុងកំពុងត្រូវប៉ាន់។ តម្រូវការសម្រាប់ផ្ទះទាំងនេះនៅមានអតិថិជនទិញយ៉ាងផុសផុល ពិសេសតាមរយៈផែនការបង់រំលស់ ផ្ទាល់ជាមួយគម្រោង វាជាកត្តាជំរុញដល់ការទិញលក់ឲ្យកាន់តែប្រសើរឡើងនៅពេលបច្ចុប្បន្ននេះ៕  ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
គម្រោង Huibang Huangshan International សម្ពោធបើកជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ
គម្រោង Huibang Huangshan International សម្ពោធបើកជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ
June 7, 2022, 4:47 a.m.
គម្រោងថ្មីមួយបានបើកសម្ពោធនៅក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណងបង្កើតជាទីសម្គាល់ដ៏លេចធ្លោមួយនៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះមានឈ្មោះថា​ Huibang Huangshan International។ កាលពីដើមខែសីហាកន្លងទៅ Huibang Huangshan International បានរៀបចំពិធីសម្ពោធបើក គម្រោងរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមដោយលោកឧកញ៉ា ហ៊ុន តូ ឧកញ៉ា ជា សឿន អ្នកស្រី ហ៊ុន ឡេង និងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើននាក់ផ្សេងទៀត។ ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងជាលក្ខណៈអាកាសចរណ៍ ដោយភ្ញៀវដែលបានចូលរួមទាំងអស់ជិត ៣០០​​ នាក់ បានដើរឆ្លងកាត់ផ្លូវយន្ដហោះ ហើយចូលទៅដល់ច្រកឡើងយន្ដហោះ ហើយ​បន្ទាប់មកពួកគេត្រូវបានស្វាគមន៍ដោយអ្នកបំរើលើយន្ដហោះ។ លោក Chao Shen ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Huibang International Real Estate បានថ្លែងសុន្ទរកថាបើកកម្មវិធីនាពេលរាត្រីនោះទៅកាន់អ្នកចូលរួមដ៏ច្រើន។ លោក  Chao បានលើកឡើងថា យើងកំពុងជំរុញជំហាននៃការអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងភ្នំពេញឲ្យកាន់តែប្រសើរ។ យើងមានបំណងនាំយកលំនៅដ្ឋានបែបអន្តរជាតិ និងគុណភាពខ្ពស់ឲ្យកាន់តែច្រើនថែមទៀតសម្រាប់ប្រជាជនរាប់ម៉ឺនគ្រួសារ ហើយក្រុមហ៊ុន Huibang Huangshan Internationalនឹងដឹកនាំគំនិតថ្មីនេះ។ព័ត៌មានលម្អិតអំពីក្រុមហ៊ុន Huibang Huangshan Internationalគម្រោងដែលទើបសម្ពោធថ្មីស្ថិតនៅក្នុងតំបន់អភិវឌ្ឍជាងគេ និងពេញនិយមជាងគេនៅក្នុងទីក្រុងភ្នំពេញ។ ជាមួយទីតាំងនៅសង្កាត់ទន្លេបាសាក់ គម្រោងនេះត្រូវបានព័ទ្ធជុំវិញដោយស្ថានទូត ក្រុមហ៊ុនផ្ដល់សេវាកម្មអន្ដរជាតិផ្សេងៗ ភោជនីយដ្ឋាន និងលំនៅដ្ឋានជាច្រើនផ្សេងទៀត។ លើសពីនេះទៅទៀតនៅជុំវិញតំបន់សម្បូរដោយតំបន់ទេសចរសំខាន់ៗរបស់ទីក្រុង។ តំបន់ទាំងនេះរួមមាន៖ វិមានឯករាជ្យ  ព្រះបរមរាជវាំង សារមន្ទីរជាតិ វត្តភ្នំ ផ្សារកណ្តាល​ ផ្សារទួលទំពូង និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងជាដើម។ ក្រៅពីនេះ​ក៏មានស្ថាប័នរដ្ឋធំៗ ចំនួន ៦ នៅតំបន់ជុំវិញនោះដែរ។បន្ថែមលើសពីនេះទៀត តំបន់នេះក៏មានផ្សារទំនើបលំដាប់ខ្ពស់ សណ្ឋាគារប្រណិត សាលារៀនអន្តរជាតិ និងមន្ទីរពេទ្យផងដែរ។ កោះពេជ្រដែលជាកន្លែងមួយក្នុងចំណោមទីតាំងអាជីវកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សគឺនៅជាប់នឹងតំបន់នេះផងដែរ។ សេវាកម្មដែលមាននៅខាងក្រៅក៏ត្រូវបានរៀបចំឲ្យមាននៅខាងក្នុងគម្រោងផ្ទាល់ផងដែរ។ គម្រោង Huibang Huangshan International មានកន្លែងទទួលភ្ញៀវធំទូលាយ [កន្លែងផ្តល់ជូនសេវាកម្ម អតិថិជន] ចំណតរថយន្ត អាងហែលទឹក បន្ទប់ហាត់ប្រាណ ភោជនីយដ្ឋាន ខេធីវី និងក្លឹបលំដាប់ខ្ពស់។ គ្រប់សេវាកម្មទាំងអស់ត្រូវបានដាក់បញ្ចូល ដើម្បីជួយបន្ថែមភាពងាយស្រួល និងលើកកម្ពស់គុណភាពនៃការរស់នៅរបស់ម្ចាស់លំនៅដ្ឋាន៕ ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
តម្លៃឥដ្ឋ​​ចាប់ផ្តើមមាន​ស្ថិរ​ភាពវិញ ​បន្ទាប់ពីបាន​​ឡើងយ៉ាង​ខ្លាំង​នៅ​ដើម​ឆ្នាំ២០១៨
តម្លៃឥដ្ឋ​​ចាប់ផ្តើមមាន​ស្ថិរ​ភាពវិញ ​បន្ទាប់ពីបាន​​ឡើងយ៉ាង​ខ្លាំង​នៅ​ដើម​ឆ្នាំ២០១៨
June 6, 2022, 10:56 p.m.
តម្លៃឥដ្ឋនៅកម្ពុជាបាន​រក្សា​ស្ថិរ​ភាព​​​នៅ​ជាង​មួយ​ឆ្នាំ​ចុង​​ក្រោយ​នេះ បើ​ទោះ​បី​ជា​តម្រូវ​ការ​សម្រាប់​វិ​ស័យ​សំ​ណង់​នៅ​បន្ត​កើន​ឡើង ដោយសារ​អ្នក​ផលិត​បាន​បង្កើន​ផលិត​កម្ម ហើយ​អាច​ឆ្លើយ​តប​នឹង​កំ​ណើន​តម្រូវ​ការ​​។ នេះ​បើ​យោង​តាម​ពាណិជ្ជ​ករ​​​​ក្នុង​ឧស្សា​ហ​កម្ម​នេះ។យោងតាមលោក ឈាង ស៊ុយហ៊ាង​ ​តំណាងសហ​គម​អ្នក​ផលិត​ឥដ្ឋជាង ១០០ សហ​គ្រាស​នៅស្រុកមុខកំពូលនិងស្រុកខ្សាច់កណ្តាល​ខេត្ត​កណ្តាល​ តម្លៃឥដ្ឋ​បានរក្សា​កម្រិត​ប្រ​ហាក់​ប្រហែល​នៅ​ជាង ១ ឆ្នាំ​កន្លះ​ចុង​ក្រោយគិត​ចាប់​ពី​ខែ​មី​នា​ឆ្នាំ​២០១៨ មក។លោក ស៊ុយហ៊ាង បាននិយាយថាតម្លៃ​ឥដ្ឋនា​ពេល​នេះ​​មានតម្លៃ ៤០០ ដុល្លារក្នុងមួយម៉ឺន​ឥដ្ឋ​ គឺ​មិន​មាន​ការប្រែ​ប្រួល​ទេ​ធាប​នឹង​ដើម​ឆ្នាំ ២០១៨មក។ តម្លៃ​ឥដ្ឋ​នៅ​កម្ពុជា​បានចាប់​ផ្តើម​កើន​ឡើង​ខ្លាំង​នៅ​ចាប់​ពី​ដើម​ឆ្នាំ​២០១៧ ដែល​កាល​នោះ ឥដ្ឋ​មួយ​ម៉ឺន​ដុំ​មាន​តម្លៃ ១៨០ ដុល្លារ។ តម្លៃ​នេះ​បាន​កើន​ដល់ ៣០០ ដុល្លារ​នៅ​ចុង​ឆ្នាំ​២០១៧ ហើយ​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំង​ត្រឹម​តែ​ ៣ ខែ​បន្ទាប់​ដែល​ធ្វើ​ឲ្យ​តម្លៃ​ឥដ្ឋ​មួយ​ម៉ឺន​ដុំ​បាន​កើន​ដល់ ៤០០ ដុល្លារ។យោង​តាម​លោក ស៊ុយ​ហ៊ាង កំ​ណើន​តម្រូវការឥដ្ឋ​នៅ​តែ​ខ្លាំង​នៅ​ឆ្នាំ​នេះ ដែល​ការ​បញ្ជា​ទិញ​ភាគ​ច្រើន​បានមកពី​ខេត្ត​​ព្រះសីហនុ កំពត ភ្នំពេញ និងប៉ោយប៉ែត ជា​ទី​ដែល​វិ​ស័យ​សំ​ណង់​កំ​ពុង​មាន​សកម្ម​ភាព​ខ្លាំង។លោក​បន្ត​ថា​៖​«​​ម្ចាស់ឡ​ឥដ្ឋ​ជា​ច្រើន​បាន​ពង្រីក​ការ​ផលិត​។ អ្នក​ដែល​ធ្លាប់​មាន​តែ​ ២ ដំ​បូល​ (ឡ​ផលិត​ឥដ្ឋ​) កាល​ពី​មុន បាន​ដំ​ឡើង​ដល់៤ ដំ​បូង។ អ្នក​មាន​ ៤ កើន​ដល់​ ៦ ដំ​បូល អ៊ីចឹង​ទៅយើង​ផលិត​បាន​ច្រើន​ជាង​មុន​ ហើយ​ទាន់​តម្រូវ​ការ​ដែល​កើន​ឡើង​»។ លោក​បន្ត​ថា៖​«តម្រូវ​ការ​នៅ​បន្ត​កើន​ ហើយ​ពេល​ខ្លះ​ក៏​យើង​ពិ​បាក​ផ្គត់​ផ្គង់​ឲ្យ​ទាន់​ពេល​ដែរ តែ​យើង​សម្រេច​មិន​ដំ​ឡើង​ថ្លៃ​ទេ​ដោយ​សារ​យើង​បង្ការ​កុំ​ឲ្យ​មាន​​ការ​នាំ​ចូល​ឥដ្ឋ​ពី​វៀត​ណាម​មកជំ​នួស​»។លោកស៊ុយហ៊ាងប៉ាន់ស្មានថាបច្ចុប្បន្ននេះមានឡឥដ្ឋប្រមាណ ៣០០ ឡនៅក្នុងប្រទេសកម្ពុជា (បូក​បញ្ចូល​ទាំង​ម្ចាស់​សិប្ប​កម្ម​នៅ​ក្នុង​សហ​គម​របស់​លោក)។ សម្រាប់​សមាជិក​ក្នុង​សហ​គម​អ្នក​ផលិត​ឥដ្ឋ​ស្រុក​មុខ​កំ​ពូល និង​ ស្រុក​ខ្សាច់​កណ្តាល សិប្ប​កម្ម​​នីមួយៗមានសមត្ថភាពធ្វើឥដ្ឋបានយ៉ាងតិច ១០ ម៉ឺន​​ឥដ្ឋក្នុងមួយថ្ងៃ អ៊ីចឹង​អ្នក​ផ្គត់​ផ្គង់​ពី​សហ​គម​នេះ​អាច​ផ្គត់​ផ្គង់​យ៉ាង​ហោច​ណាស់ ១០ លាន​ដុំ​ក្នុង​មួយ​ថ្ងៃ។កម្ពុជានៅតែពឹងផ្អែកលើការនាំចូលសម្ភារៈសំណង់ប្រទេសកម្ពុជាបានមើលឃើញការហូរចូលយ៉ាងច្រើននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេលជាង​មួយ​ទសវត្យ​ចុង​ក្រោយ ហើយ​​វិ​ស័យ​អចលនទ្រព្យ សំណង់ និងបដិសណ្ឋារកិច្ចគឺជាវិស័យ​ដែល​ទទួល​បាន​លំ​ហូរ​ចូល​វិនិយោគ​ដ៏​ខ្លាំង​ក្លា​។ផលិ​ត​កម្មឥដ្ឋបាន​ទទួល​អត្ថប្រយោជន៍ពីការរីកដុះដាលនៃសំ​ណង់​អគារ​ផ្សារទំនើប អគារ​ការិយាល័យ ​អគារខុនដូ និងគម្រោង​​ជាច្រើនទៀត។ក្នុងរយៈពេល ៦ ខែដំ​បូង​ឆ្នាំនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) បានអនុម័តគម្រោងសាងសង់ចំនួនជាង ២,០០០ គម្រោងដែលមានទឹកប្រាក់វិនិយោគប្រមាណជាង ៣,៣ ពាន់លានដុល្លារ។លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃចន្ទថាស្ថិរភាពសេដ្ឋកិច្ច កំ​ណើន​ការវិនិយោគផ្ទាល់ពីបរទេស និងវឌ្ឍនភាពអចលនទ្រព្យបានរួមចំណែកធ្វើឱ្យមានតម្រូវ​ការ​សម្ភារៈ​​សំណង់​កាន់តែច្រើនឡើង។ទោះយ៉ាងណាលោកបានកត់សម្គាល់ថាប្រទេសកម្ពុជានៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលសម្ភារៈសំណង់ផ្សេងៗទៀតដូចជាដែកថែប និងផលិត​ផល​តុប​តែង​ផ្នែកខាងក្នុង។លោក​ថ្លែង​ថា​៖​«​យើងរំ​ពឹង​ថា​ផលិតកម្មក្នុងស្រុករបស់យើងនឹង​រីកចម្រើន​ជាងនេះ​ ដូច្នេះយើងនឹង​អាចរក​ផលិត​ផល​​ក្នុងស្រុកបានកាន់តែច្រើនសម្រាប់​វិ​ស័យ​សំ​ណង់​ និងកាត់​បន្ថយ​ការ​ពឹងផ្អែក​លើការនាំចូល»៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
ប្រញាប់ឡើង! គម្រោង The Gateway ជិតបញ្ចប់ការសាងសង់ ផ្តល់ជូនការបញ្ចុះតម្លៃចុងក្រោយ
ប្រញាប់ឡើង! គម្រោង The Gateway ជិតបញ្ចប់ការសាងសង់ ផ្តល់ជូនការបញ្ចុះតម្លៃចុងក្រោយ
June 6, 2022, 5:02 p.m.
គម្រោង The Gateway​ ដែលស្ថិតនៅក្នុងតំបន់ទួលគោកនៃទីក្រុងភ្នំពេញបានកំពុងឈាន ដល់ចំណុចរបត់ថ្មីមួយសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ។ ថ្មីៗនេះជាន់លើបង្អស់នៃអគារត្រូវបានសាងសង់រួចរាល់​។ ចំណែកការប្រគល់ផ្ទះរំពឹងថានឹងធ្វើនៅក្នុងខែធ្នូចុងឆ្នាំនេះ ហើយអគារ ៨០% នៃយូនីតត្រូវបានលក់រួចរាល់។ ដើម្បីរំលឹកដល់ការបញ្ចប់ការសាងសង់ដំណាក់កាលចុងក្រោយនេះ គម្រោង The Gateway ផ្តល់ជូន ការបញ្ចុះតម្លៃពិសេសរហូតដល់ ៣% ចំពោះអតិថិជនដែលមកកាន់ការិយាល័យលក់ដោយផ្ទាល់​ ហើយការបញ្ចុះតម្លៃនេះមានរហូតដល់ចុងខែសីហានេះ។​ សូមកុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះ!អគារអភិវឌ្ឍន៍ចម្រុះដ៏សម្បូរបែបនេះស្ថិតនៅតំបន់ប្រជុំជនក្នុងទីក្រុងមានទីតាំងនៅលើផ្លូវសហព័ន្ធរុស្សី ដែលជាតំបន់បណ្តុំទៅដោយអភិជនប្រកបទៅដោយជីវិតរស់នៅស៊ីវីល័យលំដាប់អន្តរជាតិ។គម្រោងThe Gateway មានអគារលំនៅដ្ឋានកម្ពស់ ៣៩ ជាន់ ជាមួយលំនៅដ្ឋានសរុប ៥៧២ យូនីត និងអគារការិយាល័យកម្ពស់ ៣៦ ជាន់ ដែលមានការិយាល័យសរុបចំនួន ២៩៩ យូនីត។ យូនីតខុនដូមានចាប់ពី ១ ​ទៅ ៣ បន្ទប់គេង ក្នុងនោះមានទំហំចាប់ពី ៥២ ម៉ែត្រការ៉េ ទៅ ១១០ ម៉ែត្រការ៉េ​។ ចំណែកតម្លៃមានចាប់ពី​ ១៦៧,០០០ ដុល្លារឡើងទៅ។  ម្ចាស់លំនៅដ្ឋានអាចទទួលបាន សេវាកម្មដែលមានស្រាប់​ដូចជា ផ្សារទំនើប ២ ជាន់ អគារការិយាល័យ និងផ្សេងៗទៀត។ ជាមួយសេវាកម្មទាំងនេះ The Gateway នឹងក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នក។ អគារ Gateway ​ជិតបញ្ចប់ការសាងសង់តាមរយៈសកម្មភាពជាពេលកន្លងមក The Gateway កំពុងសម្រេចបានការបញ្ចប់គម្រោងសាងសង់ដូចដែលធ្លាប់បាននិយាយ។​ ការសាងសង់ជាន់លើបង្អស់ត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ ហើយការសាងសង់ផ្ទៃខាងក្នុងនឹងបញ្ចប់ឆាប់ៗ។ ការដាក់កញ្ចក់ផ្នែកខាងក្រៅរួចរាល់បានពាក់កណ្តាល ដោយឡែកការរចនាផ្ទៃខាងក្នងនឹងត្រូវសំរេចឲ្យបានឆាប់រហ័ស។ គ្រឿងបរិក្ខារទាំងអស់មានលក្ខណៈទំនើប និងទាន់សម័យ។ នៅក្នុងគម្រោងនេះមានកន្លែងហាត់ប្រាណ អាងហែលទឹក​ កន្លែងអង្គុយលេង កន្លែងសូណា សួនច្បារ និងន្លែងកម្សាន្តជាច្រើនទៀត។ជាការពិតណាស់ គម្រោង The Gateway នឹងបញ្ចប់ការសាងសង់ឆាប់ៗនេះ រីឯការប្រគល់ផ្ទះនឹងធ្វើនៅខែធ្នូក្នងឆ្នាំនេះ។ អតិថិជននឹងទទួលបានសិទ្ធិកាន់កាប់ពេញលេញនៅបន្ទាប់ពី​ការប្រគល់ផ្ទះរយៈពេល ៣ ខែ។ យូនីតនៅក្នងគម្រោង Gateway លក់ដាច់លឿនបំផុតមនុស្សជាច្រើនបានមើលឃើញអត្ថប្រយោជន៏នៃគម្រោងដ៏អស្ចារ្យនេះ។ The Gateway លក់អស់ ៨០% នៃយូនីតសរុប ហើយមកទល់ពេលនេះនៅសល់ជាង ១០០ យូនីតទៀតទេ ដែលនេះជាចំនួនតិចបំផុត។​ ឥឡូវនេះជាឱកាសពិសេសរបស់អ្នកក្នុងការទទួលយកការបញ្ចុះតម្លៃពិសេសពីគម្រោងដ៏អស្ចារ្យមួយនេះ។​បន្ទាប់ពីការផ្សព្វផ្សាយពីកាលបរិច្ឆេទប្រគល់ផ្ទះនេះទៅ  ខុនដូដែលនៅសល់នឹងត្រូវបានលក់ដាច់យ៉ាងឆាប់រហ័ស។ សូមមកកាន់ការិយាល័យលក់របស់ Gatewayដោយផ្ទាល់ ដើម្បីទទួលយកព័ត៍មានលម្អិតទាក់ទងបញ្ចុះតម្លៃដ៏អស្ចារ្យនេះ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលក់អស់ជាង ៦០% ហើយ
ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលក់អស់ជាង ៦០% ហើយ
June 6, 2022, 5:02 p.m.
រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អភិឌ្ឍន៍ធំៗជាច្រើនបានចាប់អារម្មណ៍ និងទិញស្តង់ ដើម្បីដាក់តាំងបង្ហាញគម្រោងរបស់ខ្លួននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩។ គិតមកដល់ពេលនេះស្តង់តាំងបង្ហាញគម្រោងប្រមាណជាង ៦០%  ត្រូវបានកក់ទុករួចរាល់ ហើយចំនួនដែលនៅសល់រំពឹងថានឹងអាចលក់អស់ក្នុងរយៈពេលខ្លីទៀតប៉ុណ្ណោះ។  ស្តង់តាំងបង្ហាញនឹងឡើងថ្លៃ ៣០% ក្នុងពេលឆាប់ៗនេះ! ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាវេទិកាគម្រូក្នងប្រវត្តិសាស្ត្រនៃការទិញលក់អចលនទ្រព្យនៅក្នុងប្រទេស កម្ពុជា។ ហើយពិព័រណ៍អចលនទ្រព្យនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៤ - ០៥ ខែតុលា ខាងមុខ ដែលមានទីតាំងនៅសណ្ឋាគារណាហ្គាវើល ភ្នំពេញ នៅសាលធំ ជាន់ទី២ ក្នុងរាជធានីភ្នំពេញ។ ហេតុអ្វីគម្រោងជាច្រើនគាំទ្រព្រឹត្តិការណ៍ដ៏ធំនេះ? គ្រប់គ្នាបានទទួលស្គាល់ពីភាពជោគជ័យរបស់ពិព័រណ៍មួយនេះនាពេលកន្លងមក [ពិព័រណ៍ អចលនទ្រព្យឆ្នាំ២០១៨] ជាក់ស្តែង ពិព័រណ៍នេះធ្លាប់មានអ្នកចូលរួមទស្សនាជាង ១ ម៉ឺននាក់ គម្រោងជាង ៥០ បានចូលរួម តាំងបង្ហាញ ជាពិសេសការទិញ-លក់បានធ្វើនៅក្នុងពិព័រណ៍នេះ គិតជាទឹកប្រាក់ជិត ៣០ លានដុល្លារ។ គម្រោង La Vista One បានចូលរួមក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ ហើយនៅក្នុងពិព័រណ៍ឆ្នាំ ២០១៩ នេះវិញ​    La Vista One ក៏នឹងដាក់តាំងបង្ហាញគម្រោងនៅក្នុងវេទិកានេះបន្តទៀតដែរ។ អ្នកនាង Wendy Deng ប្រធានផ្នែករៀបចំផែនការរបស់គម្រោង La Vista One បាននិយាយថា “ខ្ញុំជឿជាក់លើពិព័រណ៍អចលនទ្រព្យកម្ពុជាថានឹងអាចជួយជំរុញដល់ការធ្វើទីផ្សារ ​ជាពិសេសការលក់តែម្តង។” អ្នកនាងបានបន្ថែមថា តាមរយៈពិព័រណ៍បទពិសោធន៍ដ៏ល្អដែលបាន ពីការចូលរួមជាមួយពិព័រណ៍ឆ្នាំ២០១៨កន្លងមក នេះជាមូលហេតុ ដែលជំរុញឲ្យគម្រោង  La Vista One ត្រូវតែចូលរួមម្តងទៀតនៅក្នុងឆ្នាំនេះ។ សម្រាប់ឆ្នាំ ២០១៩ វិញ ខ្ញុំចង់ដាក់តាំងបង្ហាញគម្រោង​​ La Vista One ទៅដល់សារណៈជន អ្នកទិញ អ្នកវិនិយោគ និងអ្នកនៅក្នុងវិស័យអចលនទ្រព្យទាំងមូលឲ្យបានឃើញពីលក្ខណៈពិសេសរបស់គម្រោង និងការផ្តល់ជូនដ៏សម្បូរបែបសម្រាប់អតិថិជននៅក្នុងពិព័រណ៍នេះ។ នេះជាកាអះអាងរបស់ អ្នកនាង  Wendy។ លោក Scott Kang ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ណាគីគ្រុប ពេញចិត្តជាមួយការធ្វើការងារជាមួយ Realestate.com.kh  នាពេលកន្លងមក និងពិតជាពេញចិត្តពិព័រណ៍នេះបំផុត។ លោក Scott បានលើកឡើងថា គម្រោងមានអ្នកចាប់អារម្មណ៍ទិញច្រើននៅក្នុងពិព័រណ៍នេះ។ “យើងមើលឃើញមានលទ្ធផលច្រើន មានគម្រោងជាច្រើន និងអ្នកទស្សនាដ៏ច្រើនចូលរួមក្នុងវេទិកានេះ។”  គម្រោងជាច្រើនបានទិញកន្លែងពិព័រណ៍រួចរាល់គម្រោងជាច្រើនបានចូលរួមក្នុងពិព័រណ៍ដដ៏ធំនេះ ដែលមានដូចជា គម្រោង Creed Urban Village, La Vista One,  M-Residence, Prince Real Estate Group, Pafilia Cyprus, Victory Bay, Prince Jin Jaa, Morgan Tower, Bel Air, Prince Huan Yu, CPZY Development, R&F Group, និងគម្រោង Orkide Villa។ ​ បន្ថែមពីគម្រោងលំនៅដ្ឋានក្រុមហ៊ុនអចលទ្រព្យធំៗដូចជា  ក្រុមហ៊ុន Yi Fung Real Estate ក្រុមហ៊ុន​ Lucky Property ក្រុមហ៊ុន International Top Agent ក្រុមហ៊ុន ARU ME METAL Co.,Ltd និង Pearl Bay Consulting​ បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួម។​ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាបានក្លាយជាវេទិកាគម្រូមួយសម្រាប់ប្រវត្តិសាស្រ្តនៃការ ទិញ-លក់អចលនទ្រប្យនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការដាក់បង្ហាញគម្រោងបុរី ខុនដូ ដី និងអចលនទ្រព្យផ្សេងៗរាប់រយគម្រោងវេទិកានេះបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ អ្នកទិញក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់ក្នុងពិព័រណ៍កន្លងមក។សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន។ សូមចុះឈ្មោះចូលរួមឥឡូវនេះ! ចុះឈ្មោះទីនេះ៖ ​https://realestatekh.lpages.co/october-property-expo-2019-attendees-khmer/សម្រាប់ការធ្វើម្ចាស់ឧបត្ថម្ភ ឬចង់កក់កន្លែងតាំងគម្រោងនៅសូមទាក់ទង៖ភាសាខ្មែរ និងចិន៖ nin.kang@realestate.com.kh​​​​  ឬទូរស័ព្ទ (+៨៥៥) ៩៣ ៥៥២ ៣០៥ និង (+៨៥៥) ៧៨ ៦៣៧ ៣២៣អង់គ្លេស៖ tyler.stuart@realestate.com.kh  ឬទូរស័ព្ទ (+៨៥៥) ១២ ៥៩៩ ៦៦៩ និង (+៨៥៥) ៨១ ៥៩៩ ៦៦៩
ព្រឹត្តិការណ៍ប្រចាំឆ្នាំ៖ ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងធ្វើនៅថ្ងៃទី ៤ - ៥ ខែតុលា ឆ្នាំ២០១៩
ព្រឹត្តិការណ៍ប្រចាំឆ្នាំ៖ ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងធ្វើនៅថ្ងៃទី ៤ - ៥ ខែតុលា ឆ្នាំ២០១៩
June 7, 2022, 12:26 a.m.
ក្រុមហ៊ុន Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០១៩ នេះ ឬហៅថា​ “ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩”។ ពិព័រណ៍ឆ្នាំនេះនឹងធ្វើនៅថ្ងៃទី ០៤ - ០៥ ខែតុលា ជាមួយនឹងការតាំងបង្ហាញគម្រោងអចលនទ្រព្យធំៗ  និងក្រុមហ៊ុនអចលនទ្រព្យចម្រុះទាំងក្នុងស្រុក និងអន្តរជាតិ។ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាបានក្លាយជាវេទិកាគម្រូមួយសម្រាប់ប្រវត្តិសាស្រ្តនៃការទិញ-លក់អចលនទ្រប្យនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការដាក់បង្ហាញគម្រោងបុរី ខុនដូ ដី និងអចលនទ្រព្យផ្សេងៗរាប់រយគម្រោង វេទិកានេះបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ អ្នកទិញក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់ក្នុងពិព័រណ៍កន្លងមក។ពិព័រណ៍អចលនទ្រព្យពិត បង្ហាញគម្រោងពិត ជួបគ្នាជាមួយអតិថិជនពិត បានជំរុញការទិញ-លក់ នៅនឹងកន្លែងភ្លាមៗ  សរុបជាទឹកប្រាក់រាប់សិបលានដុល្លារ។ សម្រាប់ឆ្នាំនេះ ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកនេះនឹងធ្វើនៅសណ្ឋាគារណាហ្គាវើល ភ្នំពេញ នៅសាលធំ ជាន់ទី២ រយៈពេលពីរថ្ងៃ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច។ ពិព័រណ៍អចលទ្រព្យកម្ពុជា ជាវេទិកាប្រចាំឆ្នាំល្អបំផុតសម្រាប់អ្នកស្វែងរកឱកាសវិនយោគ៖ ឱកាសល្អបំផុតក្នុងការស្វែងរកគម្រោងលំនៅដ្ឋានច្រើនជម្រើសក្នុងពេលតែមួយគម្រោងធំៗ ដូចជា ផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍  មានតាំងបង្ហាញនៅនឹងកន្លែងល្អបំផុតសម្រាប់អ្នកចង់ស្វែងយល់ពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជាផ្តល់ជូនឱកាសបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ ក្រៅពីការតាំងបង្ហាញគម្រោងលំនៅដ្ឋានដ៏ប្រណិត និងជួបគ្នារវាងអ្នកលក់ និងអ្នកទិញ នៅក្នុងពិព័រណ៍ដ៏ធំនេះនឹងមាន វគ្គសិក្ខា​ សាលាអប់រំសម្រាប់វិស័យអចលនទ្រព្យក៏នឹងដំណើរការពីរថ្ងៃពេញផងដែរ ជាមួយប្រធានក្តៅៗ ល្អៗ ទាក់ទងនឹងស្ថានភាពទីផ្សារស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ន ដោយមានការធ្វើបទបង្ហាញពីវាគ្មិនជំនាញៗទាំងក្នុងស្រុក និងអន្តរជាតិ។សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន។ សូមចុះឈ្មោះចូលរួមឥឡូវនេះ! សម្រាប់ការធ្វើម្ចាស់ឧបត្ថម្ភ ឬចង់កក់កន្លែងតាំងគម្រោងនៅសូមទាក់ទង៖ភាសាខ្មែរ និងចិន៖ nin.kang@realestate.com.kh​​​​  ឬទូរស័ព្ទ (+855) 93 552 305 និង (+855) 78 637 323អង់គ្លេស៖ tyler.stuart@realestate.com.kh  ឬទូរស័ព្ទ (+855) 12 599 669 និង (+855) 81 599 669ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
គម្រោង New Landmark  ធានាជួលត្រលប់ក្នុងអត្រាខ្ពស់រហូតដល់ ២៤% រយៈពេល ២ ឆ្នាំ
គម្រោង New Landmark ធានាជួលត្រលប់ក្នុងអត្រាខ្ពស់រហូតដល់ ២៤% រយៈពេល ២ ឆ្នាំ
June 2, 2022, 9:54 p.m.
ខេត្តព្រះសីហនុបានក្លាយជាជម្រុកនៃគម្រោងអភិវឌ្ឍន៍ធំៗ ទាំងគម្រោងលំនៅដ្ឋាន ខុនដូ អគារពាណិជ្ជកម្ម អគារអភិវឌ្ឍន៍ចម្រុះ និងគម្រោងបែបលម្ហែកាយដ៏សម្បូរ៍បែប។ គិតមកដល់ពេលនេះមានគម្រោងតិចតួចនៅឡើយ ដែលបានបញ្ចប់ការសាងសង់ ប៉ុន្តែគម្រោងភាគច្រើននឹងត្រូវបញ្ចប់នៅចាប់ពីឆ្នាំ ២០២១ ទៅ។ គម្រោង New Landmark គឺជាអគារអភិវឌ្ឍន៍ចម្រុះដ៏ធំមួយ ដែលមានរហូតដល់ ៤ អគារ ហើយអគារ (B) គ្រោងនឹងបញ្ចប់នៅត្រឹម ឆ្នាំ២០២១ ខាងមុខ។ New Landmark មានលំនៅដ្ឋានសរុបចំនួន ៤,០០៩ យូនីត ចែកជាអាផាតមេន ៣,៥៤៥ យូនីត និងសណ្ឋាគារចំនួន ៤៦៤ បន្ទប់។ គម្រោងទាំងមូលមាន ផ្ទៃដីសាងសង់ទំហំ ២០ ម៉ឺនម៉ែត្រការ៉េ នៅក្នុងទីក្រុង ជាប់នឹងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃក្រុង ព្រះសីហនុ។ ភាពអស្ចារ្យមិនមែនជាអ្វីតែម្យ៉ាង ដែលមាននៅក្នុងគម្រោង New Landmark  ប៉ុណ្ណោះទេ ប៉ុន្តែជាមួយការគិតគូពីឱកាសវិនិយោគ និងផលចំណេញសម្រាប់អ្នកទិញគឺជាផ្នែកដ៏សំខាន់ ដែលម្ចាស់គម្រោងបានផ្តោតលើជាចម្បង។  ធានាជួលត្រលប់ក្នុងអត្រា ២៤ % រយៈពេល ២ ឆ្នាំលោក Fei Lu ជានាយកផ្នែកលក់របស់គម្រោង  New Landmark ​បានមានប្រសាសន៍ថា ដើម្បីដើម្បីអបអរសាទរដល់គម្រោងថ្មីនេះ New Landmark សម្រេចផ្តល់អត្ថប្រយោជន៍ដល់អតិថិជនទាំងអស់ឲ្យទទួលបានការធានាជួលត្រលប់់ក្នុងអត្រា ២៤% ក្នុងរយៈពេល ២ ឆ្នាំ។ លោកបានបន្ថែមថា ចាប់តាំងពីមានការផ្តល់ជូនការជួលត្រលប់ខ្ពស់មក អតិថិជនទាំងចាស់​ទាំងថ្មីបានចាប់អាម្មណ៍ច្រើនលើម្រោងនេះ ដូច្នេះហើយដើម្បីឆ្លើយតបការស្នើសុំរបស់អតិថិជនជាបន្តបន្ទាប់ គម្រោង New Landmark នឹងនៅតែបន្តផ្តល់ជូនការធានាជួលត្រលប់ដ៏ល្អបំផុត។ លោក Fei បានលើកឡើងពីគុណសម្បត្តិ ៩ ចំណុចរបស់គម្រោង New Landmark៖ ១) អគាររបស់ New Landmark ឈរនៅលើតំបន់ស្នូលនៃក្រុងព្រះសីហនុ ដែលមានចម្ងាយតែ ១ នាទីប៉ុណ្ណោះពីរង្វង់មូលតោពីរ និងនៅជិតផ្លូវលេខ៣០០ (ផ្លូវពូលូវៃ)។២) ជាប់មាត់សមុទ្រ អមដោយទិដ្ឋភាពសមុទ្រ ដែលមានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក គឹ"ឆ្នេរអូឈើទាល"។៣) ផ្តល់ទំនុកចិត្តដោយសារគម្រោងត្រូវបានសាងសង់ដោយក្រុមហ៊ុនលំដាប់កំពូលនៅលើពិភពលោក "ក្រុមហ៊ុនចិន China Construction Group"។ ៤) ផ្តល់ជូនផលចំណេញពីការជួលត្រលប់ក្នុងអត្រាខ្ពស់ចាប់ពី ១០% -១៥% ដែលអត្រាជួលត្រលប់នេះខ្ពស់ជាគម្រោងផ្សេងៗនៅអាស៊ីអាគ្នេយ៍។ ៥) បូទីកអាផាតមេនបំពាក់ដោយបរិក្ខារ និងគ្រឿងសង្ហារិមប្រណិត។៦) សេវាកម្មនៅក្នុងគម្រោងមានដូចជា៖ រួមទាំងកាស៊ីណូធំជាងគេនៅក្នុងខេត្តព្រះសីហនុ ដែលមានទំហំ ១ ម៉ឺនម៉ែត្រការ៉េ  ក្លឹបហាត់ប្រាណ ហាងទំនិញ ក្លឹបកំសាន្ត អាងហែលទឹក កន្លែងបើកបរជាដើម ។ល។៧) ក្នុងពេលជាមួយគ្នានេះដែរ New Landmark នឹងមានកន្លែងទឹករាំដំបូងនៅក្នុងខេត្តព្រះសីហនុ ដែលមានទំហំជិត ២ ពាន់ម៉ែត្រការ៉េ។ ៨) សហគមន៍អេកូវ័យឆ្លាតដំបូងគេ ដែលប្រើប្រាស់ប្រព័ន្ធ QR ក្នុងការត្រួតពិនិត្យ ចាក់សោរដោយប្រើស្នាមម្រាមដៃ ប្រព័ន្ធអ៊ីនធើណិតឥតគិតថ្លៃ ទឹកបរិសុទ្ធ ដែលមានគុណភាពល្អ។៩) ផ្តល់កម្មសិទ្ធិកាន់កាប់រហូត (Freehold) បើនិយាយអំពីតម្លៃវិញ New Landmark ក៏ជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយដែរ ដែលយូនីតរបស់វាមានតម្លៃត្រឹមតែចាប់ពី​ ៤​ ម៉ឺនដុល្លារប៉ុណ្ណោះ៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុនៅថ្ងៃនេះ សូមចូលទៅកាន់ Realestate.com.kh!
ប្រយ័ត្ន៖ ការឆបោកក្នុងវិស័យអចលនទ្រព្យបន្តកើតមាន ខណៈទីផ្សារដីធ្លីកំពុងតែមានហាងឆេង
ប្រយ័ត្ន៖ ការឆបោកក្នុងវិស័យអចលនទ្រព្យបន្តកើតមាន ខណៈទីផ្សារដីធ្លីកំពុងតែមានហាងឆេង
May 26, 2022, 1:39 a.m.
ស្របពេលដែលទីផ្សារដីកំពុងមានសន្ទុះកំណើនទិញលក់ច្រើន ហើយតម្លៃដីចេះតែបន្តកើនឡើងជានិច្ច សកម្មភាពឆបោកក៏នៅតែបន្តកើតមានជាប់ជានិច្ចដែរ។ នៅក្នុងខែកក្កដា និងសីហា ឆ្នាំ២០១៩នេះ ការឆបោក ២ ករណីត្រូវបានរកឃើញ ដែលនេះជាសញ្ញាមួយបញ្ហាថារូបភាពឆបោកក្នុងទីផ្សារអចលនទ្រព្យនៅតែកើតមាន និងមានប្រសិទ្ធិភាព។ នេះក៏ជាសញ្ញាមួយប្រាប់ឲ្យអ្នកទិញត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលចង់វិនិយោគ​ ឬទិញដីពីអ្នកលក់ណាម្នាក់ ឬក្រុមណាមួយ។ ករណីឆបោកមួយត្រូវបានធ្វើឡើងក្នុងរូបភាពជាការចូលរួមបណ្តាក់ទុនវិនិយោគ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ប្រចាំខែ។ ប៉ុន្តែចុងក្រោយអ្នកទិញមិនអាចទទួលបាន ផលចំណេញដូចការសន្យា។ ករណីឆបោកមួយទៀតបានកើតឡើងនៅក្នុងនៅក្នុងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងការដើរចង្អុលដីគេលក់យកប្រាក់កក់ចំនួនរាប់ម៉ឺនដុល្លារ។ បើតាមការចុះផ្សាយរបស់ Fresh News ក្រុមជនឆបោកមានគ្នាច្រើន [៥ នាក់]  ហើយក្រុមនេះគ្រាន់តែដើរចង្អុលដីគេ លក់យកលុយកក់ [រួចហើយគេចខ្លួន]។ ក្នុងករណីនេះជាក់ស្តែង ជនឆបោកបានប្រើប្រាស់ប្លង់ដីកូពីទំហំជាង ១៧ ហិកតា ដើម្បីមកជួបអ្នកទិញ និងចុះកិច្ចសន្យាប្រគល់-ទទួលប្រាក់កក់ចំនួន ៥ ម៉ឺនដុល្លារ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ កម្ពុជាបានលើកឡើងថា ការឆបោកជារូបភាពមួយដែលមានទម្រង់គួរឲ្យទុកចិត្តបានមិនថាផ្នែក ច្បាប់ ឬផ្នែកណាមួយឡើយ។ នេះមានន័យថាអ្នកឆបោកបានរៀបចំសេណារីយ៉ូយ៉ាងល្អ មិនឲ្យអ្នកទិញមើលដឹងដោយងាយនោះឡើយ។​ លោកសុខនីមបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យចាញ់បោកគេគឺដោយសារតែអ្នកទិញ មិនសូវមានចំណេះដឹង និងមិនបានសិក្សាឲ្យស៊ីជម្រៅលើឯកសារផ្លូវច្បាប់។ លោកក៏ធ្លាប់បាន លើកឡើងដែរថា ការចង់ចំណេញខ្លាំងពេកក៏អាចជាមូលហេតុនៃចាញ់បោកគេផងដែរ។ កង្វះខាតវិជ្ជាជីវៈរបស់អ្នករកស៊ីដីធ្លីអាចបង្ករទៅការអំពើឆបោក តួយ៉ាងដូចជាករណីឆបោកនៅកំពង់ស្ពឺ ពាក់ព័ន្ធការលក់ដី ដែលមិនមានការអនុញ្ញាតពីម្ចាស់ដី។ ជាការណែនាំ លោក សុខនីម បានមានប្រសាសន៍ថា​ អ្នកទិញត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅពាក់ព័ន្ធ ផ្លូវច្បាប់ ជាពិសេសត្រូវធ្វើការជាមួយភ្នាក់ងារដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ជំនាញច្បាស់លាស់ និងវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីធានាបានការការពារលើហានិភ័យនានាពាក់ព័ន្ធនឹងការឆបោក ក្នុងរូបភាពណាមួយ។ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ!
កំ​ណើន​សេដ្ឋ​កិច្ច និងលំហូរ​វិនិយោគកំ​ពុង​ផ្តល់​ភាព​វិជ្ជមាន​កាន់​តែ​ខ្លាំងដល់​វិស័យ​អចល​ន​ទ្រព្យ
កំ​ណើន​សេដ្ឋ​កិច្ច និងលំហូរ​វិនិយោគកំ​ពុង​ផ្តល់​ភាព​វិជ្ជមាន​កាន់​តែ​ខ្លាំងដល់​វិស័យ​អចល​ន​ទ្រព្យ
June 6, 2022, 5:02 p.m.
ស្ថិរ​ភាពម៉ា​ក្រូ​សេដ្ឋកិច្ច និងកំ​ណើន​លំហូរវិនិយោគ​ផ្ទាល់​ពី​បរទេស​​ (FDIs) ក្នុងឆមាសទី ១ ឆ្នាំនេះ បាន​ក្លាយ​ជាកត្តា​វាស់​វែង​ដ៏​រឹង​​មាំនៃ​សេដ្ឋ​កិច្ច​កម្ពុជា​ និង​បង្កើត​ជា​សញ្ញា​វិជ្ជ​មាន​​ថា​​វិ​ស័យអចលនទ្រព្យ​​នឹង​នៅ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ទាប់​​។កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ធនាគារ​ជាតិ​នៃ​កម្ពុជា បានព្យាករថាកម្ពុជា​នឹងមានកំ​ណើន​ផ្នែក​សេដ្ឋ​កិច្ច​ ៧.១​ ភាគរយ​ក្នុងឆ្នាំ២០១៩ នេះ​ដោយ​បាន​រួម​ចំ​ណែក​ខ្លាំង​ដោយ​​វិស័យសំណង់ វិស័យ​អចលនទ្រព្យ និងវិស័យទេសចរណ៍ជា​ដើម។​ទន្ទឹមនឹងនេះដែរ នៅដើមខែនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថាខ្លួនបានយល់ព្រមលើគម្រោង​ស្នើរ​សុំ​​វិនិយោគដែលមានទឹកប្រាក់ចំនួន ៥.២ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះគឺជាការកើនឡើង ៤៨.៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នាយកក្រុមហ៊ុនសេវាកម្មអចលនទ្រព្យកម្ពុជា CBRE (ខេមបូឌា) អ្នក​ស្រី អាន សុ​ធី​តា បាន​មានប្រសាសន៍ថាលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់វិនិយោគិនទៅលើបរិយាកាសអាជីវកម្មនៅកម្ពុជា។ អ្នក​ស្រីបញ្ជាក់​​ថា កត្តា​នេះ​មាន​ន័យ​ថា​​តម្រូវការ​អចល​ន​ទ្រព្យ​ និង​សេវា​កម្ម​ផ្សេងៗ​នៅតែកើនឡើង។លោកស្រីបន្ត​​ថា៖​ «​​កំណើនសេដ្ឋកិច្ចរឹងមាំគឺជាសញ្ញាល្អសម្រាប់វិស័យអចលនទ្រព្យហើយវាបង្កើតនូវទំនុកចិត្តភាគី​ពាក់​ព័ន្ធ​នា​នា​​នៅក្នុងឧស្សាហកម្មនេះ»​។លោកស្រីបានបន្ថែមទៀតថាចំនួនគម្រោង​ស្នើរ​សុំ​វិនិយោគ​ដែល​ត្រូវ​បាន​​អនុម័តពី CDC កាន់តែច្រើនមានន័យថាតម្រូវការដីសម្រាប់​សាង​សង់​រោងចក្រនឹង​កើន​ឡើង ជា​ពិ​សេស​ទី​តាំង​នៅ​តំ​បន់​​ជុំវិញ និង​ជាយ​រាជធានីភ្នំពេញ។អ្នក​ស្រី​បន្ត​ថា​៖​ «​ការសា​ក​សួរ​រក​ដី​ទំ​នេរ​ដើម្បី​សាង​សង់​រោង​ចក្រ​កំពុងកើនឡើង ជា​ពិ​សេស​តំ​បន់​ជាយ​​ក្រុង​ ហើយ​យើង​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ថា​អាច​នឹង​ថម​ថយ​នៅ​ពេល​ឆាប់​ៗ​ទេ»។រោងចក្របានផ្លាស់ប្តូរទីតាំងពីប្រទេសចិនចូលមកកម្ពុជាបើតាមអ្នក​ស្រី សុ​ធីតា ​មាននិន្នាការកើនឡើងនៃរោងចក្រដែលផ្លាស់ប្តូរទីតាំង​​មកប្រទេសកម្ពុជាពីប្រទេសចិន។ លោកស្រីបាននិយាយថានេះកំពុងបង្កើតតម្រូវការបន្ថែមទៀតទាំងកន្លែងរោងចក្រនិងកន្លែងការិយាល័យ។ទិន្នន័យរបស់ CBRE បានបង្ហាញថា ក្នុង​​រយៈពេល ៦ ខែដំបូងនៃឆ្នាំនេះផ្ទៃ​ក្រ​លា​​ការិ​យា​ល័យ​ថ្មី​​ទំហំ ៦,៥០០ ម៉ែត្រការ៉េ ត្រូវ​បាន​ជួល​។​ នេះគឺជា​ការ​កើន​ឡើង​​ទ្វេដងបើធាប​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ។បើ​បូក​បញ្ចូ​ល​ទាំង​អគារ​ការិ​យា​ល័យ​បង្កើត​ថ្មី និង​អគារ​ដែល​មាន​ស្រាប់ ចំនួន​ការិយា​ល័យ​សរុប​នៅ​ភ្នំពេញ​បានកើនឡើងដល់ជិត ៣៦០,០០០ ម៉ែត្រការ៉េគិត​ត្រឹម​​ចុងខែមិថុនា​ឆ្នាំ ២០១៩ នេះ។មាន​ការ​​ព្យាករ​​ថាកម្ពុជានឹងដើរតួនាទីដ៏​សំខាន់ជាងមុនក្នុងវិស័យផលិតកម្មនា​ពេល​ខាង​មុខ​។យោងតាម ​​NBC ប្រទេសកម្ពុជាបាននាំចេញទំនិញដែលមានតម្លៃប្រហែល ៦,៨ ពាន់លានដុល្លារនៅឆមាសទីមួយក្នុងឆ្នាំនេះ។ តួលេខនេះតំណាងឲ្យ​ជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនិងបានកើនឡើង ១៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីខែមុនថាកំណើននៃការនាំចេញនឹងនៅតែរឹងមាំពេញមួយឆ្នាំ។លោកបញ្ជាក់​ថា​៖​«​​ក្នុងរយៈពេល ៦ ខែដំបូង​ឆ្នាំនេះ ការ​នាំ​ចេញ​មិនមានការធ្លាក់ចុះនោះ​ទេ។ កំណើននាំចេញគឺខ្លាំង” ។ លោកបានបន្ថែមថាវិស័យកាត់ដេរកំពុងដំណើរការល្អដោយសារការនាំចូលវត្ថុធាតុដើមបានកើនឡើង។យ៉ាងណាក៏ដោយ ស្រប​ពេល​មា​នសកម្មភាពវិជ្ជមានលើ​កត្តា​វាស់​វែង​ពី​សុខុ​មាល​ភាព​សេដ្ឋ​កិច្ច​កម្ពុជា​ក៏​ប្រ​ឈម​នឹង​​ហានិភ័យមួយ​ចំ​នួន​ផង​ដែរ។ ការប្រ​ឈម​នឹង​ការ​បាត់​បង់​ប្រ​ព័ន្ធអនុ​គ្រោះ​ពន្ធ​ អ្វីៗ​ទាំងអស់លើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុបអាចប៉ះពាល់ដល់កំណើនឧស្សាហកម្ម។កាលពីខែកុម្ភៈឆ្នាំនេះ សហភាព​​អ៊ឺរ៉ុបបានប្រកាសថាខ្លួនបានចាប់ផ្តើមរាប់ថយក្រោយរយៈពេល ១៨ ខែដើម្បីសម្រេច​ពី​ការ​ដក​ EBA ពី​កម្ពុជា​ក្រោម​ហេតុ​ផល​​ស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់នៅក្នុងប្រទេស។ការបាត់បង់កិច្ចព្រមព្រៀង EBA អាចប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជាដែលមានចំនួន ១៦ ភាគរយនៃទំ​ហំ​សេដ្ឋ​កិច្ច​​របស់ប្រទេស។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ និងអចលនទ្រព្យសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ!
គោលការណ៍ ២០ ចំណុចពីរបៀបប្រើប្រាស់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ
គោលការណ៍ ២០ ចំណុចពីរបៀបប្រើប្រាស់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ
June 4, 2022, 7:33 a.m.
វិស័យអចលនទ្រព្យបានចាប់ផ្តើមមានសន្ទុះកំណើនខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយភាពរីកចម្រើន និងឱកាសវិនិយោគនឹងនៅតែបន្តសក្តានុពលថែមទៀត ក្នុងរយៈពេល ១០ ឆ្នាំទៀត។ នេះជាការលើកឡើងរបស់លោក  ម៉ាន់ ​ច័ន្ទឌី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Prenium Housing Co., Ltd។ នេះមានន័យថាសម្រាប់អ្នករកស៊ីក្នុងវិស័យ​ គ្រប់គ្នានឹងទទួលបានឱកាសច្រើនថែមទៀតពីភាពរីកចម្រើននៃវិស័យនេះ។ ទោះយ៉ាងណាលោកជឿថាការវិនិយោគលើអចលនទ្រព្យឲ្យទទួលបានប្រាក់ចំណេញមិនមែនជារឿងងាយស្រួលនោះទេ ពិសេសសម្រាប់អ្នកដែលទើបនឹងចាប់ផ្តើមរៀនវិនិយោគថ្មីៗ ឬអ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាស្រាវជ្រាវលើការវិនិយោគនេះ។ប៉ុន្តែសម្រាប់អ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកពួកគេជឿថាភាគជោគជ័យនៃការវិនិយោគលើអចលនទ្រព្យគឺភាពងាយស្រួលបំផុត។ ហេតុអ្វី? តើអ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកមានអាថ៌កំបាំងអ្វីខ្លះនៅពីក្រោយខ្នងពួកគេ? ឆ្លើយនឹងសំណួរទាំងនេះ លោក ម៉ាន់ ​ច័ន្ទឌី បានបង្ហាញពីគោលគារណ៍ ២០ ចំណុច ដែលលោក ទទួលបានតាមរយៈការធ្វើការងារជាក់ស្តែង និងការរៀនសូត្រពីបុគ្គលឆ្នើមក្នុងវិស័យ អចលនទ្រព្យ។គោលការណ៍ច្បាស់លាស់ដែលត្រូវប្រកាន់ខ្ជាប់ក្នុងការធ្វើវិនិយោគលើអចលនទ្រព្យរួមមាន៖  ១. ផ្តោតការិនិយោគជាចម្បងលើអចលនទ្រព្យប្រភេទផ្ទះ ផ្ទះគឺ​ ជាប្រភេទអចលនទ្រព្យ​​ដែលសាកសមជាងគេ សម្រាប់ការវិនិយោគ ដោយសារផ្ទះគឺជា ប្រភេទអចលនទ្រព្យដែលមានតម្រូវការកើនឡើងគ្រប់ពេល។ អចលនទ្រព្យប្រភេទផ្ទះអាច ធ្វើកម្ចី ប្រាក់ពីធនាគារមកធ្វើការវិនិយោគបានច្រើន និងមានរយៈពេលយូរ រួមជាមួយ ការប្រាក់ទាប។ ពិសេសជាងនេះទៀតនោះអចលនទ្រព្យប្រភេទផ្ទះនេះ អាចឲ្យយើងរកកម្រៃ បន្ថែមផ្សេងទៀតបានដូចជាការជួលជាដើម។២. ចាប់ផ្តើមវិនិយោគទុនបន្តិចបន្តួចជាមុនសិន មុននឹងធ្វើការ បន្ថែមដើមទុនឲ្យកើនឡើងជាបន្តបន្ទាប់ វិធីនេះគឺជាវិធីល្អ ព្រោះ​វាអាចជួយឲ្យយើងបានដកស្រង់យកបទពិសោធន៍ពីកំហុសឆ្គងក្នុងការវិនិយោគបន្តិចបន្តួច ដើម្បីយកមកធ្វើជាមូលដ្ឋានសម្រាប់ ការវិនិយោគនៅគ្រាបន្តបន្ទាប់ទៀត ហើយវាក៏ អាចជួយឲ្យយើង កាន់តែមានជំនឿចិត្តបន្ថែមទៀត ក្នុងការវិនិយោគលើកក្រោយៗទៀត​។៣. ជ្រើសរើសផ្ទះដែលមានអ្នកជិតខាងល្អ ប្រសើរជាងផ្ទះដែលមានទីតាំងល្អ ការមានអ្នកជិតខាងល្អគឺអាចជួយឲ្យផ្ទះមានតម្លៃល្អទៅថ្ងៃក្រោយ ហើយនេះក៏ទាក់ទងទៅនឹងការរស់នៅប្រចាំថ្ងៃដែរផងដែរ។ បន្ថែមពីនេះទៀត បើមាន តែទីតាំងល្អ ហើយមិនមានអ្នកជិតខាងល្អ អចលនទ្រព្យអាចនឹងលក់មិនបានតម្លៃខ្ពស់ឡើយ។៤. ជ្រើសរើសអចលនទ្រព្យដែលមនុស្សភាគច្រើនចង់រស់នៅ និងមានតម្រូវការជួលច្រើន ត្រូវផ្តោតលើអចលនទ្រព្យដែលមានទីតាំងចំផ្លូវចេញចូលងាយស្រួល ងាយស្រួលក្នុងការធ្វើ ដំណើរទៅធ្វើការ ងាយស្រួលទាំងការរស់នៅប្រចាំថ្ងៃ និងមានបរិយាកាសល្អ ហើយមួយវិញ ទៀតគឺត្រូវគិតពីផលចំណេញត្រឡប់វិញដូចជាបរិយាកាសរស់នៅល្អ និងថាតើវាសមស្របជាមួយនឹង ទឹកប្រាក់ដែលយើងវិនិយោគឬទេ?៥. ត្រូវទិញអចលនទ្រព្យឲ្យបានក្នុងតម្លៃទាបជាងទីផ្សារ ដើម្បីទទួលបានផលចំណេញតាំងពីចាប់ផ្តើមទិញដំបូងយើងត្រូវផ្តោតលើអចលនទ្រព្យដែលយើងអាចតថ្លៃបាន ដូចជា ផ្ទះចាស់ ឬម្ចាស់អចលនទ្រព្យត្រូវការប្រាក់បន្ទាន់។ យើងត្រូវចងចាំទុកថាតម្លៃលក់គឺ ជាតម្លៃដែលអ្នកលក់ ស្នើឡើងជាលើកដំបូងប៉ុណ្ណោះ។៦. វិនិយោគលើអចលនទ្រព្យដែលនៅជិតយើងអចលនទ្រព្យដែលមានទីតាំងនៅជិតយើងគឺជាទីតាំងដែលយើងស្គាល់គ្រប់ច្រកល្ហកទាំងអស់ យើងងាយស្រួលក្នុងការត្រួតពិនិត្យទីតាំង ថាតើវាមានអ្វីខ្លះកើតឡើងថ្មីៗឬទេ ហើយវាក៏ងាយស្រួលក្នុងការ ស្រាវជ្រាវតម្លៃទិញលក់នៅកន្លែងនោះបានយ៉ាងជាក់ច្បាស់។៧. អង្កេតតាមដានអចលនទ្រព្យគោលដៅគ្រប់ពេលវេលា ដើម្បីឲ្យប្រាកដក្នុងចិត្តមុន នឹងសម្រេចចិត្តទិញ ធ្វើឲ្យដូចជា តោលបចាប់ចំណី ពោលគឺតាមដានយ៉ាងកៀកកិតបំផុតទាំងពេលព្រឹក ថ្ងៃ  ល្ងាច និងពេលយប់ ដើម្បីឲ្យដឹងពីអ្វីដែលបានកើតឡើងក្នុងកន្លែងនោះ ឬតំបន់នោះ យើងត្រូវដឹងឲ្យបានថា តើនឹងមានហាងលក់ដូរ ឬអគារខ្ពស់ៗ កំពុងសាងសង់ដែរឬទេ ឬក៏មាន គម្រោងសាងសង់អាគារផ្សេងៗ តូចធំដែរឬទេ ពីព្រោះអ្វីដែលយើងបានរៀបរាប់ មកនេះវានឹងជួយបន្ថែមតម្លៃអចលនទ្រព្យរបស់យើងនៅពេលអនាគត។៨. ធ្វើផែនការគ្រប់យ៉ាងឲ្យបានហ្មត់ចត់ និងដំណើរការតាមជំហានមួយៗច្បាស់លាស់ មុនពេលសម្រេចចិត្ត វិនិយោគលើអចលនទ្រព្យគ្រប់ពេល យើងត្រូវតែគិតតាមក្បួនខ្នាតឲ្យ បានល្អិតល្អន់ជា​មុន។គឺយើងត្រូវគិតថា ទិញយកមកធ្វើអ្វី? បានផលតបស្នងត្រឡប់មកវិញ ប៉ុន្មាន? ត្រូវថែមលុយ​ អភិវឌ្ឍអស់ប៉ុន្មានទៀត? ហើយបើលក់វិញ​បានប៉ុន្មាន? យើងធ្វើរបៀបនេះគឺ ដើម្បីបានតួលេខមួយដែលយើងយកវាជាគោល សម្រាប់តថ្លៃ អចលនទ្រព្យទាំងនោះ។៩. ត្រូវមើលឲ្យបានស៊ីជម្រៅ ថាតើអចលនទ្រព្យនោះអាចធ្វើអ្វីបានខ្លះ និងអាចធ្វើឲ្យមានប្រយោជន៍ច្រើនជាងពេលនេះឬទេ?ឧទាហរណ៍ដូចជា យើងទៅមើលអចលនទ្រព្យមួយជាផ្ទះចាស់ មានទំហំ ៥០០ ម៉ែត្រការ៉េ យើង​ត្រូវមើលឲ្យបានស៊ីជម្រៅជាងនេះទៀតគឺថា តើយើងអាចប្រែក្លាយ​ដីនេះសាងសង់ ផ្ទះល្វែង អគារខ្ពស់ ឬបន្ទប់ជួលបានដែរឬទេ? ធ្វើបានប៉ុន្មានជាន់ តំបន់នោះមានច្បាប់កំណត់កម្ពស់អគារឬទេ?  បើធ្វើរួចហើយអាចមានអ្នកទិញឬជួលដែរឬទេ យើងទទួលបានប្រាក់ចំណេញប៉ុន្មានដែរជាដើម។១០. យើងគួរអភិវឌ្ឍអចលនទ្រព្យឲ្យទៅតាមតម្រូវការនៅក្នុងតំបន់នោះប្រសិនបើទីតាំនោះសាកសមជាមួយនឹងការធ្វើបន្ទប់ជួលយើងគួរធ្វើបន្ទប់ជួល យើងមិនគួរ ទៅធ្វើផ្ទះល្វែងទេ ហើយផ្ទុយគ្នាមកវិញបើទីតាំងនោះសាកសមសម្រាប់ធ្វើផ្ទះល្វែង យើងមិនគួរធ្វើបន្ទប់ជួលនោះទេ។ ប្រសិនបើយើងមិនគោរពតាមគោលការណ៍ទាំងនេះទេ ក្រោយពីយើងធ្វើការអភិវឌ្ឍន៍រួច  ផលវិបាកផ្សេងៗអាចនឹងកើតឡើងមកជាបន្តបន្ទាប់។ ១១. ជ្រើសរើសអចលនទ្រព្យដែលត្រូវវិនិយោគដោយយកចិត្តទុកដាក់បំផុត អ្នកជំនាញវិនិយោគលើអចលនទ្រព្យលំដាប់ពិភពលោកតែងតែជ្រើសរើសតាមរូបមន្ត ១០០-៣០-៣-១ មានន័យថាពួកគេធ្វើតាមរូបមន្តនេះយ៉ាងម៉ឹងមាត់ ដោយស្វែងរកអចលនទ្រព្យ ១០០កន្លែង ធ្វើការស្នើទិញ ៣០កន្លែង អ្នកលក់ឆ្លើយតបមកវិញ ៣​ កន្លែង បន្ទាប់មកជ្រើសរើសទិញពិតប្រាកដតែ ១ កន្លែងគត់។១២. ជ្រើសរើសអចលនទ្រព្យដែលផ្តល់លំហូសាច់ប្រាក់វិជ្ជមាន និងទទួលបានថ្លៃដើម ត្រឡប់មកវិញលឿន យើងជាអ្នកវិនិយោគត្រូវរំលឹកខ្លួនឯងជាប្រចាំថា លំហូសាច់ប្រាក់ដែល​ត្រូវទទួលបានមកវិញពីការវិនិយោគនេះគឺជារឿងសំខាន់បំផុត។ ហេតុដូច្នេះរាល់អចលនទ្រព្យដែលយើងបានវិនិយោគ​ និងកាន់កាប់ ត្រូវតែផ្តល់លំហូរសាច់ប្រាក់ត្រឡប់មកវិញល្អប្រសើ ដើម្បីទប់ស្កាត់ដល់ការរាំងស្ទះការវិនិយោគថ្មីៗជាបន្តទៀតនៅពេល​អនាគត។១៣. ត្រូវមានការព្រមព្រៀងមួយដ៏ល្អជាមុនសិន មុននឹងសម្រេចចិត្តវិនិយោគបើចង់ទទួលបានកិច្ចព្រមព្រៀងមួយដ៏ល្អ យើង​ត្រូវយល់ឲ្យបានគ្រប់ជ្រុងជ្រោយនូវអចលនទ្រព្យ ដែលយើងមានបំណងចង់វិនិយោគនោះរួមជាមួយនឹងភាពអត់ធ្មត់ក្នុងការចចារ។ យើងជាអ្នកវិនិយោគមិនត្រូវសម្តែងអាការៈណាមួយដែលបង្ហាញថាយើងចង់បានអចលនទ្រព្យនោះហួសហេតុពេកទេនោះឡើយ។ ម្យ៉ាងទៀត អ្នកវិនិយោគ ឬអ្នកទិញត្រូវធ្វើផែនការទុកជាមុន ជាមួយការចេះរងចាំដោយចិត្តត្រជាក់ និងអត់​ធ្មត់ ហើយផែនការត្រូវបទបែនបានជានិច្ច។ ត្រូវត្រៀមចិត្តបញ្ឍប់ការទិញ-លក់​ភ្លាមៗ ប្រសិនបើមានហេតុការណ៍ផ្សេងៗកើតឡើងប៉ះពាល់​ដល់​ផែនការដែលបានគ្រោងទុក។​១៤. យើងត្រូវដឹងពីខួបនៃអាជីវកម្ម និងចង្វាក់នៃការវិនិយោគត្រឹមត្រូវចង្វាក់នៃការវិនិយោគដែលសាកសមបំផុតនោះគឺ នៅពេលដែលអចលនទ្រព្យចុះថ្លៃយើងទិញ ពេលឡើងថ្លៃយើងលក់វិញ ឬក៏ នៅពេលដែលអ្នកផ្សេងឲ្យថ្លៃខ្ពស់យើងនៅស្ងៀម ពេលពួកគេនៅស្ងៀមយើងទិញ។ នៅពេលដែលប្រតិបបត្តិការទិញលក់អចលនទ្រព្យមានការធ្លាក់ថ្លៃ យើងត្រូវត្រៀមទុន វិនិយោគឲ្យបានច្រើន ដើម្បីអាចឲ្យយើងប្រមូលទិញ បានច្រើនតាមតម្រូវការ។១៥. ព្យាយាមប្រើលុយអ្នកផ្សេងមកវិនិយោគឲ្យបានច្រើន​តាមតែអាចធ្វើទៅបានបើយើងប្រើប្រាស់ទុនវិនិយោគរបស់អ្នកផ្សេងបាន ច្រើនប៉ុនណា យើងកាន់តែមានឱកាស ទទួលផលមកវិញ​បានច្រើនថែមទៀតផងដែរ។ ការប្រើប្រាស់លុយអ្នកផ្សេងនេះសំដៅដល់ លុយកម្ចីធនាគារ ឬក៏ខ្ចីបងប្អូន និងមិត្តភ័ក្ត្រជាដើម។ល។១៦.​ ប្រថុយរបៀបអ្នកជំនាញយើងត្រូវតែដឹងឲ្យប្រាកដថានៅពេលដែល គ្រប់ពេលយើងវិនិយោគលើអចលនទ្រព្យ នឹងមានការ​ប្រថុយប្រថានអ្វីខ្លះកើតឡើង  ហើយយើងក៏ត្រូវដឹងផងដែរថា យើងអាចគ្រប់គ្រងបានរាល់ការប្រថុយប្រថានទាំងនោះ។ ១៧. គិតដល់ការលក់ចេញជានិច្ច ប្រសិនបើមើលឃើញថាអចលនទ្រព្យនោះផ្តល់ប្រាក់ចំណេញពេលវេលាដែលល្អបំផុតក្នុងការលក់អចលនទ្រព្យ គឺការលក់ដោយមិនមានសម្ពាធណាមួយ។ មានន័យថាយើងអាចរង់ចាំលក់នៅពេលដែលអចលនទ្រព្យទទួលបានតម្លៃល្អ ឬចំពេលឡើងថ្លៃ។ បើយើងជាអ្នកវិនិយោគឆ្លាតវៃ យើងត្រូវតែពិចារណាគ្រប់តម្លៃដែលអ្នកទិញបានស្នើ  ពីព្រោះមានករណីខ្លះ បើយើងមិនលក់ យើងអាចមានបញ្ហា ដែលធ្វើឲ្យយើងខាតផលប្រយោជន៍ ច្រើនជាង​ការលក់ចេញ។១៨. វិនិយោគក្នុងរយៈពេលកាន់តែខ្លីកាន់តែល្អបើយើងវិនិយោគក្នុងរយៈពេលកាន់តែខ្លី នោះធ្វើឲ្យ​យើង​ទទួលផលកាន់តែច្រើន ពីការវិនិយោគ ហើយក៏អាចកាត់បន្ថយហនិភ័យបានកាន់តែច្រើនផងដែរ។ ១៩. យើងត្រូវវិនិយោគអចលនទ្រព្យនៅតំបន់ដែលគេកំពុង​អភិវឌ្ឍន៍គឺជារឿងដែលល្អបំផុតតំបន់អភិវឌ្ឍន៍ជាតំបន់សក្តានុពល យើងអាចដាក់ទុន វិនិយោគ​ចំនួនតិច ប៉ុន្តែអាចទទួលបានផលចំណេញច្រើន។២០. វិន័យចំពោះការវិនិយោគលើអចលនទ្រព្យគឺជារឿងសំខាន់បំផុត ត្រូវចងចាំជានិច្ចថាប្រសិនបើកើតមានកំហុសឆ្គងណាមួយកើតឡើងនោះវាអាចធ្វើឲ្យជីវិតអ្នក ខាតបង់យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះប្រសិនបើមានចំណុចណាមួយមិនច្បាស់ យើង​មិនដឹង ឬ មិនប្រាកដក្នុងចិត្ត យើងត្រូវតែស្វែងរកអ្នកជំនាញឲ្យជួយប្រឹក្សាយោបល់ភ្លាម។ ហើយយើងត្រូវប្រកាន់ខ្ជាប់ថាប្រសិនបើអចលនទ្រព្យមិនចំណុចល្អខ្លាំង ឬ តម្លៃមិនធូរថ្លៃទេនោះ យើងមិនត្រូវវិនិយោគដោយប្រថុយប្រថាននោះទេ៕ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ! សូមចូលទៅកាន់ Realestate.com.kh ដើម្បីស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពជា!