+855 92 92 1000
Logo

Recent Articles

ខុនដូប្រណីត ស្កាយវីឡា ស្វាគមន៍អតិថិជនរើចូលនៅជាផ្លូវការ ចាប់ពីដើមខែកញ្ញានេះតទៅ
ខុនដូប្រណីត ស្កាយវីឡា ស្វាគមន៍អតិថិជនរើចូលនៅជាផ្លូវការ ចាប់ពីដើមខែកញ្ញានេះតទៅ
June 6, 2022, 5:01 p.m.
វិមានភ្លោះដ៏ខ្ពស់ត្រដែត បានបង្ហាញរូបរាងយ៉ាងស្រស់ប្រិមប្រិយនៅលើលំហវេហានៃទីក្រុងភ្នំពេញ​។ នេះគឺជាខុនដូប្រណីត ស្កាយវីឡា ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ការរើចូលរស់នៅរបស់អតិថិជន ចាប់ពីខែកញ្ញានេះតទៅ។ ស្កាយវីឡា គឺជាវីឡានៅ លើវេហាដ៏ធំស្កឹមស្កៃ និងជាលំនៅឋានដ៏ត្រចះត្រចង់ ដែលរួមបញ្ចូលនូវទីធ្លាលម្ហែកាយដ៏ធំទូលាយ អមដោយរុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ ស្កាយវីឡា រួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បានសម្រាប់បែបបទនៃការរស់នៅបែបអភិជនស្ថិតនៅកណ្ដាលក្រុង ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និងប្រកបដោយឯកជនភាព។អគារ ស្កាយវីឡា មិនគ្រាន់តែជាសំណង់អគារដ៏ល្អប្រណីតប៉ុណ្ណោះទេ វាគឺជាស្នាដៃសិល្បៈស្ថាបត្យកម្មដ៏វិសេសវិសាល របស់ស្ថាបត្យករតៃវ៉ាន់ លោក C.Y. Lee ដែលមានកិត្តិនាមដ៏ល្បីរន្ទឺក្នុងការរចនាអគារ Taipei 101 អគារ Kaohsiung 85 Sky Tower និងអគារ Chung Tai Chan Monastery។ផ្នត់គំនិតនៃការរចនាស្ថាបត្យកម្មពិសេសខុសប្លែកពីគេ រួមបញ្ចូលនឹងទេពកោសល្យនៃគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់លោក C.Y. Lee បង្កើតបានជាអគារ ស្កាយវីឡា ដែលនាំមកនូវកម្រិតស្តង់ដារថ្មីនៃសិល្បៈស្ថាបត្យកម្មលំនៅឋានដ៏ល្អដាច់គេ ដែលជាជម្រកដ៏សុខដុម ប្រកបដោយផាសុកភាព និងមិនអាចប្រៀបផ្ទឹមបាន។ ស្កាយវីឡា គឺជានិមិត្តរូបនៃជីវិតរស់នៅប្រកបដោយប្រណីតភាព និងភាពស៊ីវីល័យ ដែលជាលំនៅឋានប្រកបដោយកិត្យានុភាព នៅក្នុងទីក្រុងគជ់នៃតំបន់អាស៊ីអាគ្នេយ៍។ការរចនាប្លង់ដ៏ឆ្លាតវៃរបស់ខុនដូ ស្កាយវីឡា មិនត្រឹមតែបង្កើននូវសោភ័ណភាពនៃយូនីតៗនីមួយៗប៉ុណ្ណោះទេ ថែមទាំងផ្ដល់ភាពបត់បែនខ្ពស់សម្រាប់ម្ចាស់ខុនដូក្នុងការតុបតែងលម្អគេហដ្ឋានរបស់ខ្លួនទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយវាលាយបញ្ចូលគ្នានូវធម្មជាតិបៃតង និងសិល្បៈនៃការរចនាស្ថាបត្យកម្មសហសម័យ ដែលបង្ហាញចេញតាមរយៈផ្នែកខាងក្រៅនៃអគារ ដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតង និងបរិវេណលម្ហែដ៏ល្វឹងល្វើយ ដែលបង្កើតបានជាបរិយាកាស​រស់នៅប្រកបដោយភាពស្រស់បំព្រង។ទីតាំងយុទ្ធសាស្រ្តយ៉ាងល្អប្រសើរ ស្ថិតនៅជាប់ពហុកីឡដ្ឋានអូឡាំពិកស្កាយវីឡា មានទីតាំងយុទ្ធសាស្រ្តយ៉ាងល្អប្រសើរ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ពោលគឺជាប់នឹងរបងខាងត្បូងនៃពហុកីឡដ្ឋានអូឡាំពិក ស្ថិតនៅកែងមហាវិថីព្រះសីហនុ និងវិថីសាធារណរដ្ឋប៉ូឡូញ។ តំបន់នេះប្រជុំទៅដោយបណ្តាញផ្លូវយ៉ាងរស់រវើក ទីតាំងកម្សាន្ដនានាជាច្រើន ក៏ដូចជាសេវាកម្មប្រចាំថ្ងៃយ៉ាងសម្បូរបែប ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃពោរពេញដោយភាពរីករាយ។ ត្រឹមតែ ៣នាទីពីទីតាំងអគារ គឺតំបន់បឹងកេងកេង ដែលជាមជ្ឈមណ្ឌលកម្សាន្ត និងពាណិជ្ជកម្មដ៏សំខាន់បំផុតនៅក្នុងទីក្រុងភ្នំពេញ។ ចំណែកឯស្ថាប័នរាជរដ្ឋាភិបាល ស្ថានទូត ធនាគារ ក៏ដូចជាទិសដៅកម្សាន្តនានាជាច្រើនទៀតក៏ស្ថិតនៅមិនឆ្ងាយពីនេះដែរ។ ពិសេសជាងនេះទៅទៀត បណ្ដាផ្សារតូចធំជាច្រើន ដូចជា ផ្សារអូឡាំពិក ផ្សារទំនើបអ៊ីអនម៉ល១ ផ្សារទួលទំពូង និង ផ្សារធំថ្មី​ ក៏ស្ថិតនៅក្បែរទីតាំងនេះដែរ។ មិនតែប៉ុណ្ណោះ អគារ ស្កាយវីឡា ហ៊ុមព័ទ្ធទៅដោយសាលាអន្តរជាតិល្បីៗជាច្រើន ដែលអាចឱ្យលោកអ្នកផ្ញើសេចក្ដីទុកចិត្តសម្រាប់អនាគតបុត្រធីតារបស់អ្នក។ខុនដូដ៏ធំល្វឹងល្វើយ ប្រៀបផ្ទឹមបាននឹងវីឡាដ៏ប្រណីតនៅលើវេហាស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ ២៧២ ម៉ែត្រការ៉េ​ ដល់ ៥០៩ ម៉ែត្រការ៉េ​ ដែលជាកំណត់ត្រាយូនីតខុនដូមានទីធ្លាធំទូលាយបំផុតក្នុងប្រទេសកម្ពុជា។ គម្រោងនេះផ្ដល់ជូនជម្រើសយូនីតចំនួន ៨ប្រភេទ សម្រាប់គ្រួសារលំដាប់អភិជន។ បន្ថែមលើទីធ្លាធំទូលាយ យូនីតនីមួយៗរួមបញ្ចូលនូវរានហាលដ៏ល្វឹងល្វើយ អមដោយទេសភាពទីក្រុងយ៉ាងស្រស់ត្រកាល ដែលធ្វើឱ្យជីវិតរស់នៅពោរពេញដោយភាពស្រស់បំព្រង។ បន្ទប់ទទួលភ្ញៀវត្រូវបានរចនាឡើងយ៉ាងពិសេស ដោយរួមបញ្ចូលជញ្ជាំងកញ្ចក់នៅពីរជ្រុងផ្សេងគ្នា ដែលមិនត្រឹមតែផ្ដល់ជូនពន្លឺធម្មជាតិគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទស្សនីយភាពដ៏រស់រវើកនៃទីក្រុង អមដោយពិដានកម្ពស់ ៣.៦ ដល់ ៤.១ ម៉ែត្រ ដែលបង្កើតបាននូវបរិយាកាសរស់នៅប្រកបដោយផាសុកភាពបំផុត។បន្ថែមលើបន្ទប់ទទួលភ្ញៀវដ៏ល្វឹងល្វើយ គ្រប់យូនីតនៃគម្រោង ស្កាយវីឡា រួមបញ្ចូលនូវរានហាលដ៏ស្រស់សោភា ដែលផ្សារភ្ជាប់ទៅនឹងបន្ទប់ទទួលភ្ញៀវ។ រានហាលមានទីធ្លាធំល្មម ដែលអាចរៀបចំទៅជាសួនផ្កាសម្រាប់រំសាយអារម្មណ៍នៅពេលនឿយណាយ កន្លែងអាំងសាច់សម្រាប់រីករាយក្នុងក្រុមគ្រួសារ ឬ​ ទីតាំងពិសាតែនាព្រឹកព្រលឹម។បើនិយាយពីកញ្ចក់វិញ ស្កាយវីឡា ប្រើប្រាស់កញ្ចក់២ស្រទាប់ដែលមានគុណភាពបំផុត ពោលគឺអាចទប់ស្កាត់សំលេងរំខានរហូតដល់ ៩០% និងរក្សាសីតុណ្ហភាពក្នុងគេហដ្ឋានឱ្យត្រជាក់ ដែលបង្កើនផាសុកភាពថែមមួយកម្រិតទៀតសម្រាប់អ្នករស់នៅ។ចំពោះម៉ាស៊ីនត្រជាក់វិញ គឺប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត ដែលអាចបន្សុទ្ធខ្យល់ក្នុងបន្ទប់ និងលាយឡំខ្យល់បរិសុទ្ធពីបរិយាកាសខាងក្រៅ ដែលធ្វើឱ្យខ្យល់ក្នុងគេហដ្ឋានមានភាពស្រស់ថ្លា និងមានគុណភាពបរិសុទ្ធគ្រប់ពេលវេលា។យូនីតក្នុងគម្រោង ស្កាយវីឡា មានបន្ទប់គេងចំនួន២ ឡើងទៅ ក្នុងនោះមានបន្ទប់មេគ្រួសារ និងបន្ទប់គេងទី២ ដែលសុទ្ធសឹងតែមានទីធ្លាធំទូលាយ ហើយត្រូវបានរចនាឡើងផ្អែកលើគុណតម្លៃនៃផាសុកភាព និងជីវិតរស់នៅយ៉ាងពេញលេញ។ ក្នុងបរិវេណបន្ទប់គេងនីមួយៗ អាចដាក់គ្រែគេងរហូតដល់ទំហំ២ម៉ែត្រ ទូរសំលៀកបំពាក់ និងបន្ទប់ផ្លាស់សំលៀកបំពាក់ផងដែរ ហើយនៅសល់ទីធ្លាគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ផ្សេងទៀត។ចំណែកឯបន្ទប់ទឹកវិញ ត្រូវបានបែងចែកចេញជា២ផ្នែក គឺផ្នែកស្ងួតនិងផ្នែកសើម ដែលកាត់ផ្ដាច់ពីគ្នាដោយកញ្ចក់ថ្លា ហើយថែមទាំងរួមបញ្ចូលនូវអាងត្រាំទឹកថែមទៀតផង។ ចំពោះទឹកផ្កាឈូក គឺប្រើប្រាស់នូវម៉ាកល្បីលំដាប់អន្តរជាតិ ដែលមានភាពស្រស់ស្អាត គុណភាពយូរអង្វែង និងមានភាពងាយស្រួលក្នុងការសម្អាត។ ក្រៅពីនេះ នៅក្នុងបន្ទប់ទឹកក៏មានបំពាក់នូវទូរដាក់សម្ភារផងដែរ ដែលធ្វើឡើងពីវត្ថុធាតុដើមមានគុណភាពខ្ពស់ ដែលការពារពីការជ្រាបទឹក ធូលី ហើយជៀសវាងការដានកខ្វក់។និយាយពីផ្ទះបាយវិញម្តង វាត្រូវបានរចនាឡើងដោយបំពាក់នូវកញ្ចក់ពីជាន់ដល់ពិដាន ដែលអាចឱ្យពន្លឺធម្មជាតិចូលគ្រប់គ្រាន់។ ជញ្ជាំងទាំងមូលប្រើប្រាស់នូវវត្ថុធាតុដើមលំដាប់ខ្ពស់ ដែលអាចទប់ស្កាត់ផ្សែងពេលចម្អិនអាហារ ជៀសវាងការដានប្រេងកខ្វក់ និងមានភាពងាយស្រួលក្នុងការសម្អាត។ ការរចនាប្លង់រាងអក្សរ “L” ធ្វើឱ្យផ្ទះបាយមានរបៀបរៀបរយ ព្រមទាំងបង្កភាពងាយស្រួលក្នុងពេលចម្អិនអាហារថែមទៀតផង។ប្រសិនបើជីវិតរស់នៅប្រកបដោយប្រណីតភាព កិត្យានុភាព និងភាពស៊ីវីល័យ គឺជាអ្វីដែលអ្នកប្រាថ្នាចង់បាន ស្កាយវីឡា គឺជាជម្រើសដ៏ល្អបំផុតដែលនាំមកនូវបទពិសោធនៃការរស់នៅដ៏ឥតខ្ចោះដែលមិនអាចប្រៀបផ្ទឹមបាន៕
ហេតុផលសំខាន់ៗ ៣យ៉ាង ដែល Wealth Mansion ស្ថិតនៅលំដាប់កំពូលនៃខុនប្រណីតរបស់រាជធានីភ្នំពេញ
ហេតុផលសំខាន់ៗ ៣យ៉ាង ដែល Wealth Mansion ស្ថិតនៅលំដាប់កំពូលនៃខុនប្រណីតរបស់រាជធានីភ្នំពេញ
June 6, 2022, 5:01 p.m.
រាជធានីភ្នំពេញបានប្រែខ្លួនពីតំបន់ជនបទទៅជាតំបន់ដែលមានការអភិវឌ្ឍអចលនទ្រព្យថ្មីៗ និងគួរឱ្យរំភើប។ វឌ្ឍនភាពរបស់ទីក្រុងគឺស្ថិតក្នុងដំណាក់កាលមួយដែលគម្រោងជាច្រើនកំពុងរួមបញ្ចូលទាំងប្រភេទអចលនទ្រព្យលំនៅឋាន និងពាណិជ្ជកម្មមកក្នុងគម្រោងតែមួយ ដែលនេះគឺជានិន្នាការថ្មីសម្រាប់គម្រោងអភិវឌ្ឍន៍ប្រណីតៗក្នុងរាជធានីមួយនេះ។គម្រោង​ Wealth Mansion ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Everhealth International Investment and Development Co., Ltd. ដែលជាគម្រោងអភិវឌ្ឍន៍កម្រិតកំពូលដែលស្ថិតនៅតំបន់ជ្រោយចង្វារ។ គម្រោងនេះបានចាប់ផ្ដើមការដ្ឋានសាងសង់ជាផ្លូវការកាលពីឆ្នាំ២០១៩ និងជាគម្រោងមួយក្នុងចំណោមគម្រោងថ្មីៗបំផុតដែលនឹងលេចរូបរាងឡើងនៅក្នុងតំបន់ជ្រោយចង្វារ ផ្ដល់ជូនជម្រើសលំនៅឋានដ៏ពិសេសមួយទៀតសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យក្នុងតំបន់នេះ។ ខណៈពេលដែលដំណើរការសាងសង់នៃគម្រោងនេះបានជួបប្រទះបញ្ហាប្រឈមក្នុងកំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនាញការផ្នែកគ្រប់គ្រងប្រកបដោយបទពិសោធរបស់គម្រោង Wealth Mansion នៅទីបំផុត បានយកឈ្នះលើការលំបាករបស់ខ្លួន ហើយធ្វើឱ្យគម្រោងនេះដំណើរការឡើងវិញយ៉ាងរលូន។Wealth Mansion គឺជាគំរូដ៏ល្អបំផុតសម្រាប់លំនៅឋានដែលផ្ដល់ជូននូវការរស់នៅប្រកបដោយភាពទាន់សម័យយ៉ាងពិតប្រាកដ។ វាបានរួមបញ្ចូលគ្នានូវកត្តាធំបំផុតចំនួន ៣ យ៉ាង អំណោយផលសម្រាប់ការវិនិយោគសម្រាប់អនាគតខាងមុខ។ទីតាំងដ៏ពេញនិយមWealth Mansion ស្ថិតនៅប្របមាត់ទន្លេនៃតំបន់ជ្រោយចង្វារ ខាងកើតនៃទន្លេសាប ដែលផ្ដល់ជូននូវទស្សនីភាពនៃទន្លេបួនមុខ។ គម្រោងអភិវឌ្ឍន៍នេះមានកម្ពស់ ៤៥ ជាន់​ (ស្មើនឹង ១៦៦ម៉ែត្រ) ដែលឈរនៅចំណុចប្រសព្វ​នៃបណ្ដាញគមនាគមន៍យ៉ាងរស់រវើក មានដូចជា សាឡាង និងបណ្ដាញផ្លូវរថភ្លើងនាពេលអនាគត។​ អ្នកអភិវឌ្ឍន៍ទីក្រុងភ្នំពេញកំពុងស្វែងរកតំបន់ថ្មីនៅពេលដែលទីក្រុងពង្រីកទៅខាងក្រៅ ហើយជ្រោយចង្វារត្រូវបានជាប់ឈ្មោះជាតំបន់ធំបន្ទាប់។ តំបន់ដែលត្រូវគេបំភ្លេចចោល ឥឡូវកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។យូនីតលំនៅឋានប្រណីតអ្នករចនាម៉ូដរបស់គម្រោង Wealth Mansion យកចិត្តទុកដាក់ខ្ពស់ចំពោះគ្រប់ទិដ្ឋភាពនៃលំនៅឋាននៃគម្រោងនេះ។ ក្រុមហ៊ុន Rixing Design ដែលជាក្រុមហ៊ុនរចនាអន្តរជាតិដ៏ល្បីល្បាញ បានបង្កើតបរិយាកាសរស់នៅយ៉ាងរីករាយ ដោយលាយឡំនូវជីវសាស្រ្តចម្រុះ​ និងលក្ខណៈពិសេសនៃតំបន់ជ្រោយចង្វារមកក្នុងការរចនានៃអគារ Wealth Mansion។ស្ថាបត្យករនៃគម្រោង Wealth Mansion ប្រើប្រាស់បានយ៉ាងល្អនូវខ្យល់អាកាសបរិសុទ្ធ និងពន្លឺធម្មជាតិនៃតំបន់ជុំវិញ ជាមួយនឹងការការរចនាប្លង់ ដែលរួមបញ្ចូលនូវផ្នែកខាងមុខរាងពងក្រពើ សួនច្បារនៅគ្រប់ជាន់ និងផ្លូវដើរបើកចំហ។ Wealth Mansion គឺជាជម្រកដ៏មានផាសុកភាពដែលប្រើប្រាស់ថាមពលក្នុងកម្រិតអប្បបរមា ពោលគឺដោយសារការរួមបញ្ចូលគ្នានៃជីវសាស្រ្តចម្រុះទាំងបីយ៉ាង។ការរចនាប្លង់បាតដ៏ឆ្លាតវៃរបស់ Wealth Mansion អនុញ្ញាតឱ្យអ្នករស់នៅទទួលបាននូវបទពិសោធនៃការរស់នៅដ៏អស្ចារ្យមួយ តាមរយៈការរចនាប្លង់ដ៏គួរឲ្យទាក់ទាញ ការរចនាម៉ូដយ៉ាងស្អាតផូផង់ និងមុខងារជាក់ស្តែង។ ការរចនានៃអាផាតមិនដែលមានបន្ទប់គេង២ ផ្តោតសំខាន់លើបន្ទប់គេង ផ្ទះបាយ និងរានហាល។ បន្ទប់មេគ្រួសារភាគច្រើនភ្ជាប់មកជាមួយនូវបន្ទប់ទឹកផ្ទាល់ខ្លួនយ៉ាងប្រណីត។ អ្នករស់នៅអាចរីករាយជា មួយបរិយាកាសបែបគ្រួសារដែលពោរពេញដោយភាពកក់ក្ដៅ។ បរិក្ខារអគារលំដាប់ខ្ពស់Wealth Mansion ផ្តល់នូវបទពិសោធរស់នៅយ៉ាងពេញលេញ​ជាមួយនឹងសេវាកម្មយ៉ាងសម្បូរបែប។ ចាប់ផ្តើមពីបន្ទប់ទទួលភ្ញៀវប្រកបដោយផាសុកភាពដែលមានទីតាំងស្ថិតនៅក្នុងកន្លែងរង់ចាំសម្រាប់ អ្នករស់នៅក្នុងអគារសម្រាកលំហែកាយនាពេលរសៀល។ ក្រៅពីនេះ នៅមានអាងហែលទឹកទំនើបទំនើបទំហំ ៤០០ម៉ែត្រការ៉េ និងអាងហែលទឹកទំហំ ១,០០០ម៉ែត្រការ៉េមួយទៀត​ ក៏ដូចជា មជ្ឈមណ្ឌលស្ប៉ាទាន់សម័យ ភោជនីយដ្ឋាន/ហាងកាហ្វេ និងសាលសន្និសីទ/សាលពហុមុខងារ ព្រមទាំងបរិក្ខារជាច្រើនទៀត។បន្ថែមពីលើនេះទៀត អ្នករស់នៅនឹងទទួលបានសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត​តាមរយៈការការពារសន្តិសុខ២៤ម៉ោង និងសេវាសំអាតគេហដ្ឋានប្រកបដោយវិជ្ជាជីវៈ៕
ក្រុមហ៊ុន Century 21 Apex នឹងរៀបចំព្រឹត្តិការណ៍លក់ខុនដូបញ្ចុះតម្លៃ Le Conde BKK1 VVIP Sales Event នៅថ្ងៃទី០៥ ខែកញ្ញា ខាងមុខនេះ!
ក្រុមហ៊ុន Century 21 Apex នឹងរៀបចំព្រឹត្តិការណ៍លក់ខុនដូបញ្ចុះតម្លៃ Le Conde BKK1 VVIP Sales Event នៅថ្ងៃទី០៥ ខែកញ្ញា ខាងមុខនេះ!
June 6, 2022, 5:01 p.m.
គម្រោង LE CONDÉ BKK1 ដែលជាគម្រោងលំនៅឋានឆ្លាតវៃដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍លក់ខុនដូបញ្ចុះតម្លៃ VVIP Sales Event នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះនឹងនាំមកជូនលោកអ្នកនូវឱកាសដ៏ពិសេសក្នុងការក្លាយជាម្ចាស់ខុនដូទំនើបនៃគម្រោង LE CONDÉ BKK1 ជាមួយនឹងតម្លៃចាប់ផ្តើមត្រឹមតែ $8X,XXX ប៉ុណ្ណោះ។ កាន់តែពិសេស អតិថិជនដែលធ្វើការទិញខុនដូនៅក្នុងកម្មវិធី នឹងមានឱកាសឈ្នះរង្វាន់បន្ថែមទៀត រួមមាន គ្រឿងបរិក្ខារ និងឧបករណ៍ប្រើប្រាស់យ៉ាងល្អប្រណីត ព្រមទាំងម៉ូតូដ៏ថ្មីសន្លាងថែមទៀតផង!ព្រឹត្តិការណ៍ LE CONDÉ BKK1 VVIP Sales Event ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ Wangfu Guoji ក្រោមការសហការពីសំណាក់ក្រុមហ៊ុន Century 21 Apex Property។​ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តធ្វើឡើងនៅការិយាល័យលក់នៃគម្រោង LE CONDÉ ក្នុងសង្កាត់បឹងកេងកង១ នាថ្ងៃទី០៥ ខែកញ្ញា ចាប់ពីម៉ោង ១០ព្រឹកដល់៨យប់។បើនិយាយពីគោលគំនិតនៃ «លំនៅឋានទំនើប» វិញ ពិតណាស់ វាមានលក្ខណៈវិនិច្ឆ័យជាច្រើន ដែលអាចកំណត់បានថាគម្រោងអភិវឌ្ឍន៍មួយជាគម្រោងលំនៅឋានទំនើប ចាប់ពីការរចនាម៉ូដ រហូតដល់ ផាសុកភាពនៃគេហដ្ឋាន ក៏ប៉ុន្តែមិនទាន់មានគម្រោងណាមួយដែលមានបច្ចេកវិទ្យាលំនៅឋានឆ្លាតវៃនោះឡើយ។ដោយហេតុនេះហើយទើបធ្វើឱ្យគម្រោង Le Conde BKK1 មានភាពលេចធ្លោនៅលើទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា ក្នុងនាមជាគម្រោងលំនៅឋានឆ្លាតវៃដំបូងគេបង្អស់ក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Wangfu Guoji ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោង Le Conde BKK1 បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi Techologies ក្នុងការបំពាក់បច្ចេកវិទ្យាលំនៅឋានឆ្លាតវៃសម្រាប់គ្រប់យូនីតនៅលើអគារ។ បច្ចេកវិទ្យាដ៏ទំនើបនេះអនុញាតឱ្យម្ចាស់ខុនដូធ្វើការបញ្ជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីចម្ងាយ ដូចជា ការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ក៏ដូចជាឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ។ជាមួយនឹងកម្ពស់អគារកប់ពពករហូតដល់ ៤៣ជាន់ គម្រោង Le Conde BKK1 នឹងក្លាយជាគម្រោងខុនដូខ្ពស់បំផុតនៅក្នុងតំបន់បឹងកេងកង១។ គម្រោងនេះមានខុនដូសរុបចំនួន ១,០៨០ យូនីត ចាប់ពីបន្ទប់ស្ទូឌីយោ រហូតដល់ ខុនដូបន្ទប់គេង២ និងទំហំច្រើនប្រភេទ ចាប់ពី ៣០ ដល់ ៤២ ម៉ែត្រការ៉េ សម្រាប់បន្ទប់ស្ទូឌីយោ, ៥០ ដល់ ៦២ម៉ែត្រការ៉េ សម្រាប់ខុនដូបន្ទប់គេង១, និងទំហំ ៧០ ដល់ ៩០ម៉ែត្រការ៉េ សម្រាប់ខុនដូបន្ទប់គេង២។ អ្វីដែលពិសេស គ្រប់យូនីតទាំងអស់សុទ្ធសឹងតែត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារយ៉ាងពេញលេញ សម្រាប់ជីវិតរស់នៅជំនាន់ថ្មីក្នុងសតវត្សរ៍ទី ២១។លើសពីនេះទៀត ការបម្រើសេវាកម្មគ្រប់គ្រងអចលនទ្រព្យរបស់អគារនឹងត្រូវផ្ដល់ជូនដោយក្រុមហ៊ុន HOPETREE របស់ប្រទេសជប៉ុន ដែលល្បីឈ្មោះចំពោះការផ្ដល់ជូនសេវាកម្មប្រកបដោយគុណភាព។ ក្រុមហ៊ុន HOPETREE នឹងពាំ​នាំនូវសេវាកម្មលំដាប់ផ្កាយ៥ ដូចជា សេវាសម្អាតគេហដ្ឋាន និងសេវាលាងរថយន្តជាដើម។គម្រោង LE CONDÉ BKK1 មានទីតាំងប្រកបដោយសក្ដានុពលស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ដែលហ៊ុមព័ទ្ធដោយក្រុមហ៊ុនធំៗ​ សាលារៀនល្បីៗ ហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើន។ មិនថាលោកអ្នកជាអ្នកប្រកបអាជីពវ័យក្មេង ឬ អ្នកមានគ្រួសារឡើយ ទីតាំងដ៏ប្រណីតរបស់ LE CONDÉ នឹងនាំមកជូនលោកអ្នកនិងគ្រួសារនូវបទពិសោធនៃការរស់នៅដ៏ងាយស្រួល​ និងប្រកបដោយផាសុកភាពបំផុត នៅក្នុងរាជធានីភ្នំពេញ។ទទួលយកបទពិសោធដ៏ទំនើបនៃជីវិតរស់នៅក្នុងយុគសម័យសតវត្សរ៍ទី ២១ ជាមួយនឹងគម្រោងខុនដូ LE CONDÉ ហើយឆក់យកឱកាសចំណេញប្រាក់រហូតដល់ ៥២,០០០ ដុល្លារក្នុងព្រឹត្តិការណ៍ដ៏កម្រនេះ។ សូមចូលទៅកាន់ គេហទំព័រព្រឹត្តិការណ៍ដើម្បីធ្វើការចុះឈ្មោះ។ ជួបគ្នានៅថ្ងៃទី០៥ ខែកញ្ញា ខាងមុខនេះ!សម្រាប់ព័ត៌មានលម្អិត​ និងការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ LE CONDÉ BKK1 VVIP Sales Event សូមទាក់ទងមកាន់ 0962121010 / 061555075។
គម្រោងខុនដូ LEEDON HEIGHTS បានបើកសម្ពោធហើយ ចង់ដឹងទេថា មានចំណុចពិសេសអ្វីខ្លះ ដែលធ្វើឱ្យអតិថិជនមិនអាចមើលរំលងបាន
គម្រោងខុនដូ LEEDON HEIGHTS បានបើកសម្ពោធហើយ ចង់ដឹងទេថា មានចំណុចពិសេសអ្វីខ្លះ ដែលធ្វើឱ្យអតិថិជនមិនអាចមើលរំលងបាន
June 6, 2022, 8:27 p.m.
ថ្ងៃដែលទន្ទឹងរង់ចាំរបស់អតិថិជនទិញ និងកក់គម្រោងខុនដូ LEEDON HEIGHTS បានមកដល់ហើយ ដោយមានការផ្ដល់ជូនចំពោះអតិថិជននូវការបញ្ចុះតម្លៃពិសេស រហូតដល់៨% ជាមួយនឹងលក្ខខណ្ឌកាន់តែពិសេសៗជាច្រើនផ្សេងទៀត។ តើអ្នកទាំងអស់គ្នាចង់ដឹងទេថានៅក្នុងគម្រោងដ៏អស្ចារ្យមួយនេះមានចំណុចពិសេសអ្វីខ្លះទៅដែលធ្វើឱ្យអតិថិជនមិនអាចមើលរំលងបាននៅគម្រោងខុនដូនេះ?នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ពិធីសម្ពោធការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង លោកជំទាវ គឹង ចាន់ឌី រួមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិតិ្តយសសំខាន់ៗជាច្រើនរូបទៀត។នេះបើតាមលោក ហ៊ង ភាព អគ្គនាយក និង ម្ចាស់ភាគហ៊ុន គម្រោងខុនដូ LEEDON HEIGHTS, លោក ងួន ឆាយលាង នាយកគ្រប់គ្រងក្រុមហ៊ុនក្រុមលក់ និងលោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia - ភ្នាក់ងារលក់ផ្តាច់មុខប្រចាំកម្ពុជា និងជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ LEEDON HEIGHTS បានលើកឡើងពីគម្រោងនេះថា៖ គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណិតមួយនេះ មានការច្នៃប្រឌិតខ្ពស់តាមបែបស្ដង់ដារអន្ដរជាតិ ដែលនឹងផ្ដល់ជូននូវការរស់នៅដ៏សម្បូរបែបទាន់សម័យ និងប្រកបដោយផាសុកភាពខ្ពស់។ ដោយគម្រោងខុនដូនេះមានពាក្យស្លោកមួយថា៖ «លំនៅឋានថ្មី ជាមួយនឹងរស់នៅបែបបទថ្មី» ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានអគារប៉មចំនួន៤ ដែលអគារនីមួយៗមានកម្ពស់រហូតដល់ទៅ ៣៦ជាន់ នឹងសាងសង់ឡើងលើផ្ទៃដី១.៥ហិកតា ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ និងជាតំបន់កំពុងតែមានសក្ដានុពលខ្ពស់ ព្រោះជាតំបន់ដែលសម្បូរទៅដោយទីប្រជុំជន។ចំពោះលក្ខណៈពិសេសនៃគម្រោងខុនដូនេះវិញ គឺមានចំណុចសំខាន់ៗចំនួន៤ ដែលអង្រួនដល់ចិត្តអតិថិជនមិនអាចមើលរំលងបាន ដោយមានដូចជា៖១.ទីតាំងជាគម្រោងខុនដូមួយ ដែលបានហ៊ុមព័ន្ធទៅដោយគម្រោងធំៗជាច្រើននៅជុំវិញ ដូចជា៖ នៅជិតផ្សារទំនើប អ៊ីអនសែនសុខ និងមជ្ឈមណ្ឌលព្រីមៀសែនសុខ ដែលចំណាយពេលតែ៣នាទីទេពីគម្រោងខុនដូ នៅជិតមជ្ឈមណ្ឌលលក់ដុំម៉ាក្រូ និងហ្គូប៊លហៅស៍ ដែលចំណាយពេលតែ៧នាទីប៉ុណ្ណោះ ដោយនៅជុំវិញគម្រោងនេះមានសាលាជាតិ-អន្តរជាតិចំនួន៥ និងមានសួនទឹក បូករួមជាមួយនឹងទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងគម្រោងធំជាច្រើនផ្សេងទៀត។២.ប្រវត្តិក្រុមហ៊ុន និងបទពិសោធដោយគម្រោងខុនដូ LEEDON HEIGHTS មានការសហការរួមគ្នារវាងកម្ពុជា សឹង្ហបូរី និងតៃវ៉ាន់ ដែលមានបទពិសោធជាច្រើនឆ្នាំ ដោយធ្លាប់បានសាងសង់គម្រោងពីររួចមកហើយ ដែលមានដូចជា Lyve Inc Hotel និង Lyve Ine Hotel & Residence ដែលទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន រហូតទទួលបានពានរង្វាន់ ASIA PROPERTY AWARDS នេះបញ្ជាក់ថា អ្នកអភិវឌ្ឍន៍គម្រោងនេះមិនមែនជាក្រុមហ៊ុនថ្មីថ្មោងនោះទេ គឺពួកគាត់មានបទពិសោធខ្ពស់ក្នុងការសាងសង់ និងមានកេរ្តិ៍ឈ្មោះក្នុងការអភិវឌ្ឍអចលនទ្រព្យជាដើម។៣.គុណភាព និងសោភ័ណភាពមិនថាគម្រោងណានោះទេ ចំពោះគុណភាពសំណង់ គឺជាកត្តាចាំបាច់ដែលយើងត្រូវយកចិត្តទុកដាក់បំផុត។ សម្រាប់គម្រោងនេះវិញ ទាក់ទងទៅនឹងការរចនាឌីហ្សាញ គឺធ្វើឡើងដោយក្រុមហ៊ុន CREATE ARCHITECTURE ដែលមកពីប្រទេស សឹង្ហបូរី និងធ្វើឡើងតាមរចនាបថពីរ គឺ Urban Oasis មានន័យថា មានថ្លុកទឹកនៅកណ្តាល និង Leaf Anatomy ដែលមានទស្សនវិស័យនៃ «កាយវិភាគវិទ្យារបស់ស្លឹកឈើ» ដោយការរចនាបណ្តាញផ្លូវដើរឆ្លងកាត់ខ្វាត់ខ្វែងគ្នា ដែលដើរតួដូចជាសរសៃនៅក្នុងស្លឹកឈើ ដែលនាំឱ្យគម្រោងទាំងមូលមានភាពស្រស់បំព្រង»។៤.លក្ខខណ្ឌចំពោះការបង់ប្រាក់ការផ្ដល់ជូនលើសពីការរំពឹងទុកជូនរបស់អតិថិជននោះ ក្នុងឱកាសបើកសម្ពោធការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ គម្រោងខុនដូមួយនេះ នឹងផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេស រហូតដល់៨% និងលក្ខខណ្ឌកាន់តែពិសេសជាច្រើនទាំងតម្លៃ កាដូ និងរង្វាន់ជាច្រើនផ្សេងទៀត សម្រាប់អតិថិជន អញ្ជើញទៅទស្សនា ទិញ ឬ កក់គម្រោងខាងលើនេះ។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺគម្រោងខុនដូ LEEDON HEIGHTS នេះបានផ្ដោតទៅលើប្រជាជនក្នុងស្រុកយើងជាអាទិភាព ដូច្នេះបានផ្តល់ជូននូវតម្លៃដ៏សមរម្យមួយ គឺចាប់ផ្តើមពី១៧០០ដុល្លារ/ម៉ែត្រការ៉េ។គួរបញ្ជាក់ផងដែរថា៖ នៅក្នុងឱកាសបើកសម្ពោធការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ ក្រុមហ៊ុន LEEDON HEIGHTS CO., LTD បានចូលរួមការងារមនុស្សធម៌ដែលបានឧបត្ថម្ភផ្ទះចំនួន ១០ខ្នង ជូនសមាគមអតីតយុទ្ធជនកម្ពុជា ដែលស្មើនឹងទឹកប្រាក់ ៣០,០០០ដុល្លារអាមេរិកផងដែរ៕
គម្រោង Vue Aston ដើរតួជាអ្នកត្រួសត្រាយផ្លូវក្នុងដំណើរអភិវឌ្ឍន៍ទីក្រុងរណបថ្មី នៅខណ្ឌច្បារអំពៅ
គម្រោង Vue Aston ដើរតួជាអ្នកត្រួសត្រាយផ្លូវក្នុងដំណើរអភិវឌ្ឍន៍ទីក្រុងរណបថ្មី នៅខណ្ឌច្បារអំពៅ
June 6, 2022, 10:02 p.m.
ទស្សនវិស័យនគរូបនីយកម្មរបស់រាជធានីភ្នំពេញ ដែលមានទំនោរអភិវឌ្ឍន៍ឆ្ពោះទៅកាន់តំបន់ជាយក្រុង បាននាំមកនូវដង្ហើមថ្មីសម្រាប់តំបន់ជាច្រើនដែលគេធ្លាប់ចាត់ទុកថាជាតំបន់ជនបទ។​ សន្ទុះនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ទីក្រុងមួយនេះ ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការរីកលូតលាស់នៃខណ្ឌចំការមន ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក និង ខណ្ឌសែនសុខ។ ផ្អែកលើសន្ទុះនៃការវិវឌ្ឍន៍ទៅមុខដ៏អស្ចារ្យនេះ យើងអាចទាយដឹងថា​ មិនយូរឡើយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានឹងបោះជំហានទៅមុខថែមមួយកម្រិតទៀត តាមរយៈការកសាងទីក្រុងរណបថ្មី ជាក់ជាមិនខាន។យ៉ាងណាមិញ គំនិតនៃការបង្កើតទីក្រុងរណបមិនមែនជារឿងចម្លែកឡើយនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។ ជាក់ស្ដែង ទីក្រុងកោះពេជ្របានបង្ហាញយ៉ាងច្បាស់ពីពីសក្តានុពល និងភាពជោគជ័យនៃគោលគំនិតមួយនេះក្នុងបរិបទទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន។ ភាពពេញនិយមនៃទីក្រុងកោះពេជ្រក្នុងរង្វង់អ្នកទិញអចលនទ្រព្យជំនាន់ថ្មី បានញ៉ាំងឱ្យ ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (ហៅកាត់ថា OCIC) ដែលជាម្ចាស់គម្រោងទីក្រុងកោះពេជ្រផងនោះ សម្រេចចិត្តបណ្ដាក់ទុនកសាងទីក្រុងរណបថ្មីមួយទៀត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។បើនិយាយពីខណ្ឌច្បារអំពៅវិញ នាពេលចុងក្រោយនេះ តំបន់មួយនេះបាននិងកំពុងបង្កើនសកម្មភាពអភិវឌ្ឍន៍យ៉ាងខ្លាំង ទាំងផ្នែកអចលនទ្រព្យពាណិជ្ជកម្ម និង អចលនទ្រព្យលំនៅឋាន។ ក្នុងចំណោមគម្រោងជាច្រើនដែលនឹងលេចរូបរាងឡើង នាប៉ុន្មានឆ្នាំខាងមុខ គម្រោងដែលមានភាពលេចធ្លោបំផុត គឺគម្រោង Vue Aston ដែលនឹងផុសឡើងនៅលើដែនដីដ៏សែនមនោរម្យនៃសង្កាត់និរោធ។Vue Aston ជាគម្រោងខុនដូប្រណីតកម្ពស់ ៣៨ ជាន់ មានទីតាំងស្ថិតនៅប្របមាត់ទន្លេ​​ ដែលជាគម្រោងលំនៅឋានទំនើបត្រូវបានរចនាឡើងដោយសង្កត់ធ្ងន់ចំពោះគុណតម្លៃនៃផាសុកភាព​ ដូចគ្នាទៅនឹងខុនដូប្រណីតៗនៅកណ្តាលក្រុង។ Vue Aston បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីដើមឆ្នាំ ២០២០ ដែលជាគម្រោងអភិវឌ្ឍន៍ទំនើបបំផុតក្នុងខណ្ឌច្បារអំពៅ។ ខណៈពេលដែលគម្រោងទីក្រុងរណបរបស់ ក្រុមហ៊ុន OCIC ស្ថិតនៅក្នុងដំណាក់កាលនៃការគ្រោងផែនការ គម្រោង Vue Aston ដើរតួជាអ្នកត្រួសត្រាយផ្លូវក្នុងដំណើរការអភិវឌ្ឍនៅតំបន់ប្រកបដោយសក្ដានុពលនេះ។លំនៅឋានទំនើប អមដោយបរិក្ខារទាន់សម័យគម្រោងខុនដូនៅកណ្ដាលក្រុងបានលើកកម្ពស់ស្តង់ដារលំនៅឋានទៅកាន់កម្រិតថ្មីមួយទៀតកាន់តែប្រណីត និងទំនើបជាងមុន។ គម្រោង Vue Aston ក៏មិនខុសពីគម្រោងទាំងអស់នោះដែរ គឺត្រូវបានអភិវឌ្ឍន៍ឡើង ដោយគិតគូរយ៉ាងដិតដល់ពីតម្រូវការជាក់ស្តែង និងការរំពឹងទុករបស់អតិថិជនសម័យទំនើប។ខុនដូ Vue Aston ផ្ដល់ជូនជម្រើសយូនីតច្រើនប្រភេទ ចាប់ពីបន្ទប់ស្ទូឌីយោ (ទំហំរហូតដល់ ៥៥ ម៉ែត្រការ៉េ) រហូតដល់ អាផាតមិនប្រភេទ ៤ បន្ទប់គេង (ទំហំរហូតដល់ ២៣៩ ម៉ែត្រការ៉េ) ជាមួយនឹងការរចនាប្លង់ខុសប្លែកពីគ្នា ដើម្បីបំពេញតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នករស់នៅម្នាក់ៗ។ បន្ទប់នីមួយៗត្រូវបានរចនាប្លង់យ៉ាងឆ្លាតវៃ ដែលអនុញ្ញាតឱ្យអ្នករស់នៅផ្លាស់ទីពីបន្ទប់មួយទៅបន្ទប់មួយទៀតដោយផាសុកភាព​ ព្រមទាំង បង្កើតបាននូវបរិយាកាសរស់នៅដ៏កក់ក្ដៅនិងសុខដុមរមនា ជាគេហដ្ឋានប្រកបដោយសុភមង្គលយ៉ាងពិតប្រាកដ។លើសពីនេះ អគារលំនៅឋានដ៏អស្ចារ្យនេះ រួមបញ្ចូលនូវបរិក្ខារគុណភាពខ្ពស់ និងសម្បូរបែប ដូចនឹងការរំពឹងទុករបស់អតិថិជន។ ការរចនាម៉ូដរបស់អគារនេះ ទាញយកគុណប្រយោជន៍ពីទីតាំងដ៏ឥតខ្ចោះស្ថិតនៅប្របមាត់ទន្លេ ពោលគឺផ្តល់ជូនអ្នករស់នៅនូវទេសភាពដ៏ល្វឹងល្វើយនិងសែនមនោរម្យនៃទន្លេបាសាក់ និងទន្លេមេគង្គ។ ខណៈពេលដែលលោកអ្នករីករាយកម្សាន្តជាមួយនឹងបរិក្ខារលំដាប់ខ្ពស់នៅលើអគារ ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារធម្មជាតិលើអាកាស និងបរិក្ខារអគារជាច្រើនទៀត លោកអ្នកអាចគយគន់ទស្សនីយភាពដ៏ស្រស់ត្រកាលនៃផ្ទៃទឹក អមដោយខ្យល់អាកាសដ៏បរិសុទ្ធ។ទីតាំងរស់នៅដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារគ្រប់ជំនាន់ទីតាំង គឺជាកត្តាដ៏សំខាន់ដែលអាចកំណត់ពីភាពជោគជ័យរបស់គម្រោងអចលនទ្រព្យមួយ។ គម្រោង Vue Aston មានទីតាំងយុទ្ធសាស្រ្តយ៉ាងអំណោយផលស្ថិតនៅចន្លោះតំបន់សំខាន់ៗពីរ ដែលអ្នកជំនាញរំពឹងថានឹងក្លាយទៅជាទីតាំងមានតម្លៃដីធ្លីខ្ពស់បំផុតមួយក្នុងទីក្រុងភ្នំពេញ នាប៉ុន្មានឆ្នាំខាងមុខនេះ។ ស្ថិតនៅប៉ែកខាងជើងនៃអគារ Vue Aston គឺទីក្រុងកោះពេជ្រ ដែលគេស្គាល់ថាជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ និងជាគំរូទីក្រុងរណបដែលក្រុមហ៊ុនអភិវឌ្ឍន៍តែងតែសម្លឹងមើល។ ទីក្រុងកោះពេជ្រផ្សារភ្ជាប់ទៅនឹងតំបន់កណ្ដាលក្រុង នៅប៉ែកខាងលិច ហើយផ្សារភ្ជាប់ទៅនឹងតំបន់ក្បែរគម្រោង Vue Aston នៅប៉ែកអាគ្នេយ៍តាមរយៈគម្រោងស្ពានបេតង់ខ្សែកាប ដែលនឹងសម្រេចការសាងសង់ជាស្ថាពរនាប៉ុន្មានឆ្នាំខាងមុខនេះដែរ។បើនិយាយពីសង្កាត់និរោធវិញ តំបន់នេះនឹងមានទីក្រុងរណបផ្ទាល់ខ្លួនផងដែរ គឺគម្រោងទីក្រុងរណបកោះនរា ដែលនឹងត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC។ យោងតាមផែនការដំណាក់កាលដំបូងដែលត្រូវបានបោះពុម្ភផ្សាយ គម្រោងទីក្រុងរណបកោះនរា មានទីតាំងស្ថិតក្បែរគម្រោង Vue Aston ដែលមានន័យថា​ តម្លៃដីធ្លីនៅតំបន់ជុំវិញនឹងកើនតម្លៃជាក់ជាមិនខាន។Vue Aston ផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងបត់បែនខ្ពស់ សម្រាប់អតិថិជនទាំងអស់ដែលទិញលំនៅឋាននៅពេលនេះ។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការទិញ ឬ ព័ត៌មានលម្អិតអំពី Vue Aston សូមទាក់ទងមកកាន់យើងខ្ញុំនៅថ្ងៃនេះ!
REAKH Survey 2023 KH 590 x 250
អាផាតមិនលំដាប់ខ្ពស់ Baoli Mansion គ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជននាពេលដ៏ខ្លីខាងមុខនេះ!
អាផាតមិនលំដាប់ខ្ពស់ Baoli Mansion គ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជននាពេលដ៏ខ្លីខាងមុខនេះ!
June 1, 2022, 6:57 a.m.
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើងជាងមុន ដែលនាំឱ្យយុវជនសម័យថ្មីមានទំនោរទៅលើការបង្កើនគុណភាពនៃជីវិត។ ដោយហេតុនេះហើយ អាផាតមិនបំពាក់ដោយគ្រឿងសង្ហារិមពេញលេញហើយ និងមានទំហំតូច ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារ ហើយក៏ជាប្រភេទលំនៅឋានដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសម័យបច្ចុប្បន្នកំពុង​យកចិត្តទុកដាក់។នៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា ប្រភេទអាផាតមិនខ្នាតតូចបាននិងកំពុងវាយលុកនៅលើទីផ្សារយ៉ាងខ្លាំង ខណៈដែលគម្រោងថ្មីៗជាច្រើនកំពុងលេចរូបរាងឡើងពាសពេញទីក្រុង។ កត្តាទីតាំង គឺនៅតែជាចំណុចអាទិភាពរបស់វិនិយោគិន ក៏ប៉ុន្តែផាសុកភាពនៃការរស់នៅក៏បានក្លាយទៅជាកត្តាចំបងផងដែរ។ ចំណុចទាំង២នេះរួមបញ្ចូលគ្នាបង្កើតបានជាលំនៅឋានដ៏ល្អឥតខ្ចោះសម្រាប់អ្នករស់នៅ។ក្នុងចំណោមគម្រោងទាំងអស់ ដែលបានចាប់ផ្តើមការសាងសង់ កាលពីឆ្នាំ២០១៨ គម្រោង Baoli Mansion ដំណាក់កាលទី១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងស្រស់ស្អាត និងលេចធ្លោបំផុត។ មិនថាគុណភាពសំណង់ សន្ទុះនៃការសាងសង់ លក្ខខណ្ឌជួលត្រលប់ ឬ សេវាកម្មគ្រប់គ្រងអចលនទ្រព្យឡើយ គម្រោង​ Baoli Mansion មានលក្ខណៈពិសេសគ្រប់យ៉ាង ដែលធ្វើឱ្យគម្រោងមួយនេះមានភាពប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ។នាពេលបច្ចុប្បន្ននេះ ដំណាក់កាលដំបូងនៃគម្រោង Baoli Mansion បានប្រកាសយ៉ាងឱឡារិកថា អគារអាផាតមិនដែលមានរចនាបថសណ្ឋាគាររបស់គម្រោងនេះ បានឈានដល់ដំណាក់កាលនៃការតុបតែងផ្នែកខាងក្នុង និងខាងក្រៅ ហើយនឹងត្រូវប្រគល់ជូនអតិថិជនជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ដោយឡែក ខណ្ឌ៧មករា ដែលជាទីតាំងរបស់គម្រោង Baoli Mansion ប្រមូលផ្ដុំទៅដោយស្ថាប័នរដ្ឋបាល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលជាស្នូលនៃរាជធានីភ្នំពេញ។ តំបន់នេះប្រជុំទៅដោយ ផ្សារទំនើបធំៗ ហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងលក់សំលៀកបំពាក់ជាច្រើនទៀត ដែលប្រៀបផ្ទឹមបានទៅនឹងវិថី Champs-Élysées ក្នុងទីក្រុងប៉ារីស និង វិថី Wangfujing Street ក្នុងទីក្រុងប៉េកាំង។Baoli Mansion មានចម្ងាយត្រឹមតែ ១០០ ម៉ែត្រពីច្រកខាងត្បូងនៃទីស្ដីការគណៈមន្រ្តី​ ស្ថិតនៅកែងផ្លូវ១២៨ និងផ្លូវ១៣៩ ក្នុងខណ្ឌ៧មករា។ អគារនេះមានទីតាំងភូមិសាស្ត្រយ៉ាងពិសេស ដែលប្រមូលផ្ដុំដោយស្ថាប័នរដ្ឋាភិបាល ហើយជាទិសដៅរបស់ពាណិជ្ជករសម័យទំនើប។ ក្នុងរង្វង់ចម្ងាយ ២គីឡូម៉ែត្រពីអគារនេះ រួមមាន ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ក្រសួងឧស្សាហកម្ម ធនាគារកាណាឌីយ៉ា ធនាគារចិន ក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាល និងធុរកិច្ចជាច្រើនទៀត។ព័ទ្ធជុំវិញអគារ គឺមហាវិថីព្រះមុនីវង្ស (ស្ថិតនៅប៉ែកខាងកើត) មហាវិថីហ្សាវ៉ាហារឡាលនេហ៍រុ (ស្ថិតនៅប៉ែកខាងលិច) មហាវិថីព្រះសីហនុ (ស្ថិតនៅប៉ែកខាងត្បូង) និង មហាវិថីសហព័ន្ធរុស្ស៊ី (ស្ថិតនៅប៉ែកខាងជើង)។ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យអន្តរជាតិសិង្ហបុរី និងសាកលវិទ្យាល័យល្បីៗផ្សេងៗជាច្រើនទៀត គឺស្ថិតនៅរង្វង់ចម្ងាយត្រឹមតែ ៣ គីឡូម៉ែត្រពីទីនេះ។ ក្រៅពីនេះ បណ្ដាផ្សារលក់ទំនិញនានា ដូចជា ផ្សារធំថ្មី ផ្សារអូរឬស្សី ផ្សារទំនើបសូរិយា និងផ្សារទំនើបផាកសុន ក៏ស្ថិតនៅមិនឆ្ងាយពីទីនេះដែរ។  គម្រោង Baoli Mansion ផ្តោតលើអាផាតមិនខ្នាតតូចនិងខ្នាតធំ ដែលមានការតុបតែងខាងក្នុងយ៉ាងស្អាតផូផង់។ យូនីតអាផាតមិន មានរាងការ៉េ មានការរចនាខាងក្នុងយ៉ាងឆើតឆាយ អមជាមួយដោយមុខងារយ៉ាងពេញលេញ  និងមានការរចនាម៉ូដដែលគិតគូរដល់គុណភាពជីវិតរបស់អ្នករស់នៅ ដោយផ្សារភ្ជាប់នឹងទេសភាពដ៏ល្វឹងល្វើយនៃទីក្រុងដ៏រស់រវើក ដែលនាំមកនូវជីវិតរស់នៅគ្មានដែនកំណត់។ ដំណាក់កាលដំបូងនៃគម្រោងនេះមាន ២៨ ជាន់ដែលមានអាផាមិនចំនួន ៦៤៤ យូនីត ដែលលាតសន្ធឹងចាប់ពីជាន់ទី៥ ឡើងទៅ។ អគារនេះក៏រួមបញ្ចូលនូវជណ្តើរយន្តល្បឿនលឿនចំនួន ៥ ចំណតរថយន្តចំនួន ២៤០កន្លែង និងចំណតម៉ូតូចំនួន ៤៥០កន្លែង។ នៅតាមជាន់នីមួយៗមានអាផាតមិនសរុបចំនួន ២៨ យូនីត បែងចែកជា ៤ ប្រភេទយូនីតផ្សេងពីគ្នា ចាប់ពីទំហំ ៤៧ ដល់ ៥៧ ម៉ែត្រការ៉េ ដោយ ២០យូនីតក្នុងចំណោមនោះ មានទំហំ ៤៧ម៉ែត្រការ៉េ។ ចំពោះទីធ្លាសុទ្ធវិញមានអត្រាជាមធ្យម ប្រហែល ៧៧.៥៣% ដែលជាអត្រាខ្ពស់លើសពីគម្រោងខ្ពស់ៗនៅជុំវិញ។បន្ទប់ទទួលភ្ញៀវនៅជាន់ផ្ទាល់ដី មានកម្ពស់ពិដានយ៉ាងស្រឡះដល់ទៅ ៦ម៉ែត្រ ពោលគឺមិនត្រឹមតែផ្តោតទៅលើឧត្ដមភាព និងប្រណីតភាពនៃការរចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវអារម្មណ៍កក់ក្ដៅដូចនៅគេហដ្ឋានផ្ទាល់ខ្លួន។ អគារនេះមានក្លិបវីអាយភី ដែលរួមមាន ហាងកាហ្វេ កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន និង បារ ដែលអ្នករស់នៅក្នុងអគារអាចចូលប្រើប្រាស់ផងដែរ។ក្រុមហ៊ុន FTCP ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យប្រកបដោយបទពិសោធ មានប្រភពពីតៃវ៉ាន់ នឹងផ្តល់កញ្ចប់សេវាកម្មពិសេសដល់ម្ចាស់អាផាតមិនមកពីក្រៅប្រទេ រួមមាន ការជួលត្រឡប់មកវិញ សេវាថែទាំ ការទូទាត់ហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ពីច្បាប់ពន្ធ និងសេវាកម្មផ្សេងទៀតតម្រូវតាមតម្រូវការជាក់ស្ដែងរបស់អ្នក។ ធ្វើការជាមួយពួកគេ ដើម្បីគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ហើយអ្នកនឹងអាចទទួលបានលទ្ធផលវិនិយោគ និងប្រមូលប្រាក់ចំណេញដោយគ្មានភាពរអាក់រអួល។អ្នកអភិវឌ្ឍន៍ផ្តល់ជូនជម្រើសនៃការធានាជួលត្រលប់រហូតដល់ ១០ឆ្នាំសម្រាប់អ្នកទិញ ក្នុងនោះ រួមមាន ៨,០០០ ដុល្លារក្នុងមួយឆ្នាំក្នុងអំឡុងពេល ៥ ឆ្នាំដំបូង ហើយបន្ទាប់មក ៧០ ភាគរយនៃការធានាជួលត្រលប់ (មិនរាប់បញ្ចូលពន្ធ) នឹងត្រូវបង់ជូនម្ចាស់អាផាតមិនចាប់ពីឆ្នាំទី ៦ដល់ឆ្នាំទី១០ អាស្រ័យលើទំហំនៃយូនីត។ ចំពោះជម្រើសទី២វិញ ម្ចាស់គម្រោងផ្ដល់ជូនលក្ខខណ្ឌទិញត្រលប់ស្មើនឹង ១២០% នៃថ្លៃដើម នៅរយៈពេល ៥ឆ្នាំ បន្ទាប់ពីប្រគល់ជូនជាផ្លូវការ។អគារ Baoli Mansion ស្ថិតក្នុងចំណោមគម្រោងលំនៅឋានប្រកបដោយសក្តានុពលបំផុត ជាមួយនឹងទីតាំងដ៏ប្រសើរ ការរចនាប្រកបដោយប្រណីតភាព ផាសុកភាពនៃការរស់នៅ និង សោភ័ណភាពនៃលំនៅឋាន ដែលជាកន្លែងជម្រកដ៏ល្អឥតខ្ចោះ សម្រាប់ឥស្សរជន និងអ្នកល្បីល្បាញ ក៏ដូចជាការវិនិយោគសម្រាប់វិនិយោគិនក្រៅស្រុក៕
គម្រោងខុនដូ LEEDON HEIGHTS មានអគារប៉មចំនួន៤ កម្ពស់៣៦ជាន់ ក្បែរផ្សារទំនើបអ៊ីអនម៉លសែនសុខ ចាប់ផ្ដើមទទួលកក់ហើយ ក្នុងម្លៃពិសេស
គម្រោងខុនដូ LEEDON HEIGHTS មានអគារប៉មចំនួន៤ កម្ពស់៣៦ជាន់ ក្បែរផ្សារទំនើបអ៊ីអនម៉លសែនសុខ ចាប់ផ្ដើមទទួលកក់ហើយ ក្នុងម្លៃពិសេស
June 6, 2022, 5:01 p.m.
ភ្នំពេញ៖ គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណីត ស្ដង់ដារអន្ដរជាតិ ប្រកបដោយផាសុកភាព កម្ពស់៣៦ជាន់ មានអគារប៉មចំនួន៤ សាងសង់លើដី១.៥ហិកតា ស្ថិតនៅក្នុងតំបន់មានសក្ដានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ និងជាទីប្រជុំជន បានសម្ពោធគម្រោងបើកទទួលកក់ហើយ ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះតទៅ ដោយផ្ដល់ជូនតម្លៃពិសេសមិនធ្លាប់មាន។គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណីតមួយនេះហ៊ុមព័ន្ធដោយគម្រោងធំៗជាច្រើននៅជុំវិញ ដូចជា៖ នៅជិតផ្សារទំនើបអ៊ីអនម៉លសែនសុខ សាលាជាតិ-អន្តរជាតិ មជ្ឈមណ្ឌលដឹព្រីមៀសែនសុខ មជ្ឈមណ្ឌលលក់ដុំម៉ាក្រូ សួនទឹក ទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងគម្រោងធំជាច្រើនទៀត។លោក ហ៊ង ភាព គណៈគ្រប់គ្រង គម្រោងខុនដូ LEEDON HEIGHTS បានថ្លែងថា នេះមិនមែនជាគម្រោងទីមួយទេ ដែលបានចាប់ផ្ដើមសាងសង់ និងទទួលបានជោគជ័យជាច្រើនគម្រោងហើយនៅរាជធានីភ្នំពេញ។ ប៉ុន្ដែគម្រោងនេះ កាន់តែពិសេសជាងគម្រោងមុនៗដែលមានការរចនាឡើងយ៉ាងល្អឥតខ្ចោះក្រោមការបណ្តាក់ទុនរួមគ្នារវាងសាជីវកម្មកម្ពុជា សឹង្ហបូរី និងតៃវ៉ាន់ ដែលមានបទពិសោធជាច្រើនឆ្នាំ ក្នុងការអភិវឌ្ឍអគារពាណិជ្ជកម្ម សណ្ឋាគារ អាផាមិន ខុនដូដ៏ប្រណីតៗប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា។សម្រាប់គម្រោងនេះ អតិថិជន ក្រៅពីរស់នៅប្រកបដោយផាសុកភាព ជាមួយភាពស្រស់បំព្រង និងតុបតែងរចនាដ៏ប្រណីត ក៏នឹងទទួលបានអត្ថប្រយោជន៍ជាងច្រើន ដូចជាការផ្ដល់ជូននូវតម្លៃពិសេស ជាមួយនឹងគ្រឿងសង្ហារឹមជាច្រើនទៀតផងដែរ។លោកបន្ដថា គម្រោងខុនដូនេះ នឹងសម្ពោធការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋាននៅថ្ងៃទី១៣ ខែសីហា សប្ដាហ៍ក្រោយនេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២៤។ សម្រាប់ក្នុងឱកាសសម្ពោធការិយាល័យបើកលក់នៅថ្ងៃខាងមុខនេះ ក៏នឹងមានការផ្ដល់ជូនកម្មវិធីប្រម៉ូសិនពិសេស ដោយមានការបញ្ចុះតម្លៃ និងរង្វាន់ជូនអតិថិជនផងដែរ។ជាមួយគ្នានេះ លោក ងួន ឆាយលាង នាយកគ្រប់គ្រងក្រុមហ៊ុនក្រុមលក់បានថ្លែងថា «ខុនដូរបស់យើងត្រូវបានរចនាឡើងទៅតាម ទស្សនវិស័យនៃ «កាយវិភាគវិទ្យារបស់ស្លឹកឈើ Leaf Anatomy» ដោយការរចនាបណ្តាញផ្លូវដើរឆ្លងកាត់គ្នាខ្វាត់ខ្វែង ដើរតួដូចជាសរសៃនៅក្នុងស្លឹកឈើ ដែលនាំឱ្យគម្រោងទាំងមូលមានភាពស្រស់បំព្រង។ បណ្តាញនៃសរសៃវ៉ែនទាំងនេះហើយ ដែលនឹងនាំយើងឱ្យទៅដល់គ្រឿងបរិក្ខារយ៉ាងសម្បូរបែបនៅទូទាំងបរិវេណខុនដូ មានអាងហែលទឹកដ៏ធំទូលាយ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណ ធ្វើឱ្យចរាចរនេះបង្កើតបានជាសហគមន៍មួយដ៏ស្រស់ស្អាត»។ព្រមជាមួយគ្នានោះ លោកស្រី អាន សុធីតា អគ្គនាយិកា CBRE Cambodia ក៏បានថ្លែងបញ្ជាក់ថា «គម្រោងរបស់យើង ក្រៅពីភាពល្អប្រណីត ប្រកបដោយគុណភាពខ្ពស់ តម្លៃក៏សមរម្យជាងគេ បើប្រៀបធៀបទៅនឹងគម្រោងផ្សេងៗទៀតហើយ យើងក៏មានការផ្ដល់ជូននូវគម្រោងបង់ប្រាក់ ដែលអាចបត់បែនស័ក្តិសមនឹងស្ថានភាពរបស់អតិថិជនចង់បានផងដែរ»។លោកស្រីបញ្ជាក់ថា ប្រសិនបើក្រឡេកមើលគម្រោងខុនដូប្រណីតផ្សេងៗទៀត នៅលើទីផ្សារបច្ចុប្បន្ននេះ តម្លៃជាទូទៅនឹងចាប់ផ្តើមពីប្រហែល ២,៥០០ ទៅ ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលអាចនឹងស្ថិតនៅលើបន្ទាត់មួយ ដែលលើសពីលទ្ធភាពរបស់អតិថិជនដែលជាប្រជាជនក្នុងស្រុករបស់យើងមួយចំនួន។ ចំណែកនៅខុនដូ LEEDON HEIGHTS ស្របនឹងផ្នត់គំនិត របស់យើង គឺផ្ដោតទៅលើប្រជាជនក្នុងស្រុកយើងជាអាទិភាព ដូច្នេះយើងបានផ្តល់ជូននូវតម្លៃដ៏សមរម្យមួយ គឺចាប់ផ្តើមពី ១,៧០០ដុល្លារ/ម៉ែត្រការ៉េ តែប៉ុណ្ណោះ៕សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ 092 92 1000 ឬ info@realestate.com.kh។
គម្រោង Baoli Mansion (ដំណាក់កាលទី ១) នឹងបានប្រគល់ជូនអតិថិជន កាលពីដើមខែកញ្ញា ឆ្នាំ២០២០
គម្រោង Baoli Mansion (ដំណាក់កាលទី ១) នឹងបានប្រគល់ជូនអតិថិជន កាលពីដើមខែកញ្ញា ឆ្នាំ២០២០
June 6, 2022, 5:01 p.m.
សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាយុវជនជាច្រើនមានក្តីសុបិនចង់មានគ្រួសារនិងរស់នៅប្រកបដោយគុណភាព។ នៅពេលជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងតម្រូវការសម្រាប់អាផាតមិនខ្នាតតូចដែលមានគ្រឿងសង្ហារិមទំនើបៗ កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ និងជំរុញក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យនេះ។ជាលទ្ធផលទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជាត្រូវបានគ្របដណ្តប់ដោយការផ្តល់ជូននូវអាផាមិនដែលមានគ្រឿងសង្ហារិមពេញលេញដែលត្រូវបានផលិតនិងបង្ហាញដោយគ្រឿងបរិក្ខារល្អៗ។ អ្នកអភិវឌ្ឍន៍នៃអាផាតមិនថ្មីៗនេះក៏ត្រូវពឹងផ្អែកលើទីតាំងផងដែរដែលជាកត្តាសម្រេចចិត្តក្នុងការទិញអចលនទ្រព្យដើម្បីជាលក្ខខណ្ឌក្នុងការពិចារណានៅពេលដែលអ្នករស់នៅទីក្រុងភ្នំពេញចាប់ផ្តើមចូលចិត្តការរស់នៅប្រកបដោយគុណភាពខ្ពស់ដែលត្រូវនឹងសន្ទុះនៃការចង់ទិញរបស់ពួកគេ។គម្រោង Baoli Mansion បានចាប់ផ្តើមនៅឆ្នាំ ២០១៨ គឺជាផ្នែកមួយនៃសំណង់អគារជំនាន់ថ្មី។ Baoli Mansion ផ្តល់ជូននូវចំណុចពិសេសជាច្រើន ដែលបំពេញតម្រូវការសម្រាប់អ្នករស់នៅ និងអ្នកពាក់ព័ន្ធដទៃទៀត។ ដំណោះស្រាយនៃការរស់នៅយ៉ាងពេញលេញ និងការវិនិយោគត្រូវបានផ្តល់ជូនជាមួយនឹងកញ្ចប់ក្នុងការគ្រប់គ្រង អចលនទ្រព្យដែលមានជំនាញធ្វើឱ្យវាក្លាយជាជម្រើសខ្ពស់នៃលំនៅឋានដ៏ល្អ និងការវិនិយោគសម្រាប់មនុស្ស ជាច្រើននៅលើទីផ្សារ។ដំណាក់កាលដំបូងរបស់ Baoli Mansion ដែលរួមបញ្ចូលទាំងអាគារផ្ទះល្វែងដែលមានរចនាបថសណ្ឋាគារ កំពុងតែជិតបញ្ចប់ការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅហើយគ្រោងនឹងប្រគល់ជូនអតិថិជននៅចុងខែកញ្ញា ឆ្នាំ២០២០។ទីតាំងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញអគារ Baoli Mansion មានទីតាំងស្ថិតនៅក្នុងខណ្ឌ៧មករា ដែលមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ គម្រោងនេះព័ទ្ធជុំវិញដោយការពាណិជ្ជកម្មជាច្រើនប្រភេទដែលមានតម្លៃសមរម្យ និងប្រណីត។ ធនាគារនិងសេវាសាធារណៈសំខាន់ៗក៏នៅជិតគ្នាដែរ។ បរិមាណនគរូបនីយកម្មនៅក្នុងតំបន់នេះត្រូវបានគេប្រៀប ធៀបទៅនឹងវិថី Wangfujing នៅទីក្រុងប៉េកាំង។Baoli Mansion ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីកម្ពុជាក្រោម និងផ្លូវលេខ ១៣៩។ ទីតាំងនេះត្រូវបានផ្សារភ្ជាប់ដោយបណ្តាញផ្លូវខ្វាត់ខ្វែង ដូចជា មហាវិថីព្រះមុនីវង្ស មហាវិថីហ្សាវ៉ាហារឡាលនេហ៍រុ មហាវិថីព្រះសីហនុ និង មហាវិថីសហព័ន្ធរុស្ស៊ី។លំនៅឋានប្រណីតសម្រាប់គ្រួសារសម័យទំនើបអគារ Baoli Mansion ផ្តល់ជូននូវអាផាតមិនប្រណីតទំនើបជាមួយនឹងការរចនាប្លង់ឆ្លាតវៃ និងមានមុខងារពេញលេញដែលត្រូវបានរចនាឡើងដើម្បីទទួលបាននូវមាតិកាក្នុងស្រុកយ៉ាងសម្បូរបែបជាមួយនឹងភាពរុងរឿងជាបន្តបន្ទាប់។ដំណាក់កាលដំបូងនៃគម្រោងនេះមាន ២៨ ជាន់ដែលមានអាផាមិនចំនួន ៦៤៤ យូនីត ដែលលាតសន្ធឹងចាប់ពីជាន់ទី៥ ឡើងទៅ។ អគារនេះក៏រួមបញ្ចូលនូវជណ្តើរយន្តល្បឿនលឿនចំនួន ៥ ចំណតរថយន្តចំនួន ២៤០កន្លែង និងចំណតម៉ូតូចំនួន ៤៥០កន្លែង។ នៅតាមជាន់នីមួយៗមានអាផាតមិនសរុបចំនួន ២៨ យូនីត បែងចែកជា ៤ ប្រភេទយូនីតផ្សេងពីគ្នា ចាប់ពីទំហំ ៤៧ ដល់ ៥៧ ម៉ែត្រការ៉េ ដោយ ២០យូនីតក្នុងចំណោមនោះ មានទំហំ ៤៧ម៉ែត្រការ៉េ។ ចំពោះទីធ្លាសុទ្ធវិញមានអត្រាជាមធ្យម ប្រហែល ៧៧.៥៣% ដែលជាអត្រាខ្ពស់លើសពីគម្រោងខ្ពស់ៗនៅជុំវិញ។បន្ទប់ទទួលភ្ញៀវនៅជាន់ផ្ទាល់ដី មានកម្ពស់ពិដានយ៉ាងស្រឡះដល់ទៅ ៦ម៉ែត្រ ពោលគឺមិនត្រឹមតែផ្តោតទៅលើឧត្ដមភាព និងប្រណីតភាពនៃការរចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវអារម្មណ៍កក់ក្ដៅដូចនៅគេហដ្ឋានផ្ទាល់ខ្លួន។ អគារនេះមានក្លិបវីអាយភី ដែលរួមមាន ហាងកាហ្វេ កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន និង បារ ដែលអ្នករស់នៅក្នុងអគារអាចចូលប្រើប្រាស់ផងដែរ។ក្រុមហ៊ុន FTCP ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យប្រកបដោយបទពិសោធ មានប្រភពពីតៃវ៉ាន់ នឹងផ្តល់កញ្ចប់សេវាកម្មពិសេសដល់ម្ចាស់អាផាតមិនមកពីក្រៅប្រទេ រួមមាន ការជួលត្រឡប់មកវិញ សេវាថែទាំ ការទូទាត់ហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ពីច្បាប់ពន្ធ និងសេវាកម្មផ្សេងទៀតតម្រូវតាមតម្រូវការជាក់ស្ដែងរបស់អ្នក។ ធ្វើការជាមួយពួកគេ ដើម្បីគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ហើយអ្នកនឹងអាចទទួលបានលទ្ធផលវិនិយោគ និងប្រមូលប្រាក់ចំណេញដោយគ្មានភាពរអាក់រអួល។ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះមានភាពប្រសើរឡើង អ្នកអភិវឌ្ឍន៍ផ្តល់ជូនជម្រើសនៃការធានាជួលត្រលប់រហូតដល់ ១០ឆ្នាំសម្រាប់អ្នកទិញ ក្នុងនោះ រួមមាន ៨,០០០ ដុល្លារក្នុងមួយឆ្នាំក្នុងអំឡុងពេល ៥ ឆ្នាំដំបូង ហើយបន្ទាប់មក ៧០ ភាគរយនៃការធានាជួលត្រលប់ (មិនរាប់បញ្ចូលពន្ធ) នឹងត្រូវបង់ជូនម្ចាស់អាផាតមិនចាប់ពីឆ្នាំទី ៦ដល់ឆ្នាំទី១០ អាស្រ័យលើទំហំនៃយូនីត។ ចំពោះជម្រើសទី២វិញ ម្ចាស់គម្រោងផ្ដល់ជូនលក្ខខណ្ឌទិញត្រលប់ស្មើនឹង ១២០% នៃថ្លៃដើម នៅរយៈពេល ៥ឆ្នាំ បន្ទាប់ពីប្រគល់ជូនជាផ្លូវការ។អគារ Baoli Mansion ស្ថិតក្នុងចំណោមគម្រោងលំនៅឋានប្រកបដោយសក្តានុពលបំផុត ជាមួយនឹងទីតាំងដ៏ប្រសើរ ការរចនាប្រកបដោយប្រណីតភាព ផាសុកភាពនៃការរស់នៅ និង សោភ័ណភាពនៃលំនៅឋាន ដែលជាកន្លែងជម្រកដ៏ល្អឥតខ្ចោះ សម្រាប់ឥស្សរជន និងអ្នកល្បីល្បាញ ក៏ដូចជាការវិនិយោគសម្រាប់វិនិយោគិនក្រៅស្រុក៕
ខុនដូប្រណីត Sky Villa ស្វាគមន៍អតិថិជនរើចូលនៅ ត្រឹម ៣ខែ ទៀតប៉ុណ្ណោះ!
ខុនដូប្រណីត Sky Villa ស្វាគមន៍អតិថិជនរើចូលនៅ ត្រឹម ៣ខែ ទៀតប៉ុណ្ណោះ!
May 31, 2022, 10:51 p.m.
នៅពេលធ្វើដំណើរឆ្លងកាត់ពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយមហាវិថីព្រះសីហនុ លោកអ្នកប្រាកដជាទាក់ភ្នែកជាមួយនឹងអគារភ្លោះដ៏ខ្ពស់ត្រដែត ជាប់នឹងរបងខាងត្បូងនៃ​ពហុកីឡដ្ឋាន​ ជាក់ជាមិនខាន។ នេះជា​អគារ ស្កាយវីឡា (Sky Villa)​ ដែលជាខុនដូលំដាប់អភិជនត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដោយបង្កប់នូវសិល្បៈស្ថាបត្យកម្មប្រកបដោយភាពទាន់សម័យ ជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីតមិនអាចប្រៀបផ្ទឹមបាន។ស្កាយវីឡា ជានិមិត្តរូបនៃជីវិតរស់នៅប្រកបដោយ​​ប្រណីតភាព​ កិត្យានុភាព និងភាពទាន់សម័យ​ ដែលជាវីឡាលើវេហាដ៏ធំស្កឹមស្កៃ ស្ថិតនៅចំកណ្ដាលទីក្រុងគជ់នៃតំបន់អាស៊ី។​ ចាប់ពីខ្លោងទ្វាររហូតដល់ដំបូលអគារ គ្រប់ទីតាំងត្រូវបានតុបតែងយ៉ាងស្រស់ប្រិមប្រិយ​​ ដើម្បីស្វាគមន៍លោកអ្នកទៅកាន់ពិភពថ្មីនៃភាពខ្ពង់ខ្ពស់ និងភាពស៊ីវីល័យ។​​ បរិវេណទទួលភ្ញៀវ (Grand Lobby)​ ដ៏ធំល្វឹងល្វើយនៅជាន់ផ្ទាល់ដី ត្រូវបានតុបតែងយ៉ាងស្អាតផូផង់​ អមដោយពិដានកម្ពស់១០ម៉ែត្រ។ នៅចំពីមុខច្រកចូលមានជណ្ដើរយ៉ាងសមសួនចំនួន២នៅសងខាង ដែលនាំលោកអ្នកទៅកាន់សាល Grand Ballroom ដ៏ស្រស់ឆើតឆាយនៅជាន់ឡៅតឿ ស័ក្ដិសមសម្រាប់គ្រប់កម្មវិធី មិនថាពិធីមង្គលការ ពិធីជប់លៀងខួបកំណើត និងកម្មវិធីជួបលៀងផ្សេងទៀតឡើយ។មកដល់ជាន់ទី ៣៤ និង​ ៣៥ លោកអ្នកនឹងទទួលបានបទពិសោធថ្មី ប្លែក និងពេញលេញនៃការកម្សាន្ត និងលម្ហែកាយ ជាមួយនឹងបរិក្ខារលំដាប់ខ្ពស់ និងសម្បូរបែប។ អមដោយទេសភាពទីក្រុងដ៏ស្រស់ត្រកាល ស្កាយបារ ជាទីតាំងលម្ហែដ៏ពិសេសបំផុតសម្រាប់គូស្នេហ៍ មិត្តភក្តិ ឬ គ្រួសារ ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់នៃការក្រឡុកស្រា អាហារពិសេសៗ អមដោយបរិយាកាសដ៏រ៉ូមេនទិកបំផុត។​លោកអ្នកក៏អាចរំសាយភាពធុញថប់ផងដែរ ជាមួយនឹងភោជនីយដ្ឋាន Alfresco Dining កំដរអារម្មណ៍នៅក្នុងបន្ទប់កម្សាន្ត (Entertainment Room) ឬ សម្រាកលម្ហែអារម្មណ៍នៅ Cloud Pavillion អមដោយសួនផ្កាចម្រុះនិងរុក្ខជាតិបៃតងដ៏ស្រស់សោភា។ មិនត្រឹមតែប៉ុណ្ណឹងឡើយ នៅលើអគារក៏រួមបញ្ចូលផងដែរនូវ អាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់ស្បារ បន្ទប់ម៉ាស្សា និងបន្ទប់អានសៀវភៅយ៉ាងស្ងប់ស្ងាត់ ដែលធានាថាជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកពោរពេញដោយខ្លឹមសារ និងគ្មានភាពនឿយណាយ។បន្ថែមលើគុណតម្លៃនៃប្រណីតភាព ឧត្ដមភាព​​ និងភាពទាន់សម័យ ម្ចាស់គម្រោងយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងសុខុមាលភាពយ៉ាងពេញលេញរបស់អ្នករស់នៅ។ តួយ៉ាងដូចជា​ជញ្ជាំងផ្នែកខាងក្រៅនៃអគារ​ ត្រូវបានស្រោបដោយរូបធាតុការពារអគ្គិភ័យ​ ដែលជារបាំងប្រឆាំងនឹងការឆាបឆេះបានយ៉ាងល្អបំផុត។ ចំណែកឯបង្អួចវិញ ត្រូវបានរចនាតាមបច្ចេកវិទ្យាការពារសម្លេងរំខាន ដើម្បីនាំមកនូវបរិយាកាសរស់នៅដែលមានភាពស្ងប់ស្ងាត់ ប្រកបដោយឯកជនភាព និងកាត់ផ្ដាច់ពីពិភពខាងក្រៅ។ជាមួយគ្នានេះដែរ កញ្ចក់ព័ទ្ធជុំវិញអគារ គឺជាប្រភេទកញ្ចក់មានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ ដោយអនុញាតិពន្លឺធម្មជាតិចូលគ្រប់គ្រាន់ ប៉ុន្តែទប់ស្កាត់កម្ដៅព្រះអាទិត្យ ដែលធានាថាសីតុណ្ហភាពក្នុងយូនីតនីមួយៗមានភាពត្រជាក់​គ្រប់ពេលវេលា។ ​មិនត្រឹមតែប៉ុណ្ណឹងឡើយ ដើម្បីការពារការជ្រាបទឹកចូលមកផ្នែកខាងក្នុងយូនីត ផ្ទៃនៃដំបូល បន្ទប់ទឹក ផ្នែកខាងក្រៅនៃជញ្ជាំង និងស៊ុមបង្អួច ត្រូវបានការពារដោយរូបធាតុ Polyurethane (PU)។ក្រៅពីនេះ​ ដើម្បីផ្តល់ជូនភាពងាយស្រួល សុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា​ ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជា សេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។ ខុនដូភ្លោះនេះត្រូវបានបំពាក់ដោយកាមេរ៉ាសុវត្ថិភាពដ៏ទំនើប សន្ដិសុខការពារ ២៤ម៉ោង ព្រមទាំងចំណតរថយន្តក្រោមដីចំនួន ៤ជាន់។ ហើយអ្វីដែលពិសេសបំផុតនោះគឺ នៅគ្រប់យូនីតទាំងអស់សុទ្ធសឹងតែបំពាក់ដោយជណ្តើរសុវត្ថិភាពរៀងខ្លួន អមដោយជណ្តើរសុវត្ថិភាពរួមមួយទៀត នៅគ្រប់ជាន់ទាំងអស់។អគារ​ ស្កាយវីឡា​ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងរបងខាងត្បូងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ស្កាយវីឡា ជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ដូចគ្នា។ ​អគារភ្លោះកម្ពស់ ៣៥ ជាន់នេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលធ្លាប់មានស្នាដៃរចនាម៉ូដ អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery ជាដើម។ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីបន្ទប់គេង២ ដល់ បន្ទប់គេង៣ និងទំហំចាប់ពី ២៧២ ដល់ ៥០៩ ម៉ែត្រការ៉េ​។ គម្រោងនេះបានសម្រេចការសាងសង់ជាង ៩៥% ហើយគ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជនយ៉ាងយូរបំផុត ត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ នេះហើយ។ មកទល់សព្វថ្ងៃ យូនីតនៃគម្រោងស្កាយវីឡា លក់អស់ជាង ៦៦% ដោយយូនីតមានតម្លៃចាប់ផ្ដើមចាប់ពី ២,៦០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕
ខុនដូទំនើប The Hexa ផ្ដល់ជូនប្រូម៉ូសិនបង់រំលស់គ្មានការប្រាក់រយៈពេល ​៣ឆ្នាំ សម្រាប់អតិថិជនកម្ពុជា
ខុនដូទំនើប The Hexa ផ្ដល់ជូនប្រូម៉ូសិនបង់រំលស់គ្មានការប្រាក់រយៈពេល ​៣ឆ្នាំ សម្រាប់អតិថិជនកម្ពុជា
June 6, 2022, 5:01 p.m.
ការលេចរូបរាងឡើងនៃគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើននៅជុំវិញទីក្រុងភ្នំពេញ ផ្ដល់នូវជម្រើសយ៉ាងសម្បូរបែបសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ទាំងប្រភេទអចលនទ្រព្យលក្ខណៈលំនៅឋាន និង អចលនទ្រព្យលក្ខណៈពាណិជ្ជកម្ម។ ក្នុងរបត់ទីផ្សារថ្មីនេះ សញ្ញាណដែលយើងអាចសម្គាល់ឃើញយ៉ាងច្បាស់ គឺការរីកដុះដាលនៃគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់នៅបណ្ដាតំបន់ប្រជុំជនសំខាន់ៗនៃទីក្រុងភ្នំពេញ។ យ៉ាងណាមិញ ដោយសារតែវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩ និងការធ្លាក់ចុះនៃចំនួនអតិថិជនបរទេស ទីផ្សារអចលនទ្រព្យកម្រិតខ្ពស់ក៏មានការថមថយសកម្មភាពយ៉ាងខ្លាំងផងដែរនារយៈពេលចុងក្រោយនេះ។រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសកាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ អនុញាតិឱ្យអាជីវកម្មទូទាំងប្រទេសបើកទ្វារដំណើរការឡើងវិញ​ ដែលនេះបានបង្ហាញពីសញ្ញាណនៃការវិលត្រលប់មកវិញរបស់ប្រទេសកម្ពុជា ក្នុងនាមជាគោលដៅវិនិយោគដ៏រឹងមាំនៅតំបន់អាស៊ីអាគ្នេយ៍។យ៉ាងណាក៏ដោយ វាមិនមែនមានន័យថា អ្វីៗគ្រប់យ៉ាងសុទ្ធសឹងតែនឹងវិលត្រលប់ទៅរកសភាពដើមនោះឡើយ។ ភាពភ័យខ្លាចពីការរាតត្បាតនៃមេរោគកូវីដ១៩ បាននាំមកនូវទំនោរទីផ្សារថ្មីក្នុងវិស័យអចលនទ្រព្យកម្ពុជា។ គម្រោងអភិវឌ្ឍន៍កម្រិតមធ្យមដែលមិនសូវការចាប់អារម្មណ៍នៅមុនវិបត្តិកូវីដ១៩ កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់អតិថិជនកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបមករកសភាពដើមវិញ។ ទន្ទឹមគ្នានេះដែរ អតិថិជនកម្ពុជាមើលឃើញប្រភេទអចលនទ្រព្យកម្រិតមធ្យមជាជម្រើសលំនៅឋានដ៏ល្អប្រសើរសម្រាប់ថ្ងៃអនាគត ដោយពុំតម្រូវឱ្យពួកគាត់ការចំណាយទុនហួសសពីលទ្ធភាព។ខុនដូ The Hexa ជាខុនដូកម្រិតមធ្យម ដែលកំពុងទាក់យកចំណាប់អារម្មណ៍ពីសំណាក់អ្នកស្វែងរកទិញអចលនទ្រព្យនៅកម្ពុជា ដោយសារគុណតម្លៃ និងលក្ខណៈពិសេសជាច្រើនរបស់គម្រោងនេះ។ កត្តាទីតាំង បរិក្ខារក្នុងអគារ និងតម្លៃ បានធ្វើឱ្យ The Hexa ក្លាយជាជម្រើសលំនៅឋានដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនទូទៅ ពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម។ទីតាំងខុនដូ The Hexa មានទីតាំងស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ដែលជាតំបន់ប្រជុំជនប៉ែកខាងជើងនៃរាជធានីភ្នំពេញ។ ខណ្ឌមួយនេះផ្សារភ្ជាប់ទៅនឹងទីប្រជុំជនកណ្តាលក្រុងតាមរយៈមហាវិថីព្រះស៊ីសុវត្ថិ ព្រមទាំងតភ្ជាប់ទៅនឹងបណ្ដាញផ្លូវយ៉ាងខ្វាត់ខ្វែងដែលផ្សារភ្ជាប់ទៅនឹងខណ្ឌទួលគោក និងខណ្ឌសែនសុខ។ 0ខណ្ឌសែនសុខ​ ដែលស្ថិតនៅជាប់តំបន់នេះ ត្រូវបានហ៊ុមព័ទ្ធដោយទិសដៅកម្សាន្តសំខាន់ៗជាច្រើន ពិសេស ផ្សារទំនើបអ៊ីអនម៉លទី ២ ដែលជាផ្សារទំនើបធំបំផុតក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ខណ្ឌឬស្សីកែវ ស្ថិតនៅចន្លោះមជ្ឈមណ្ឌល Phnom Penh City Center និងតំបន់អភិវឌ្ឍន៍រហ័សជាយក្រុង ដែលមានប្រជាជនរស់នៅប្រមាណ ៦​សែននាក់។ជាមួយនឹងទីតាំងយុទ្ធសាស្រ្តនេះ ខុនដូ The Hexa នឹងក្លាយទៅជាជម្រើសលំនៅឋានដ៏អស្ចារ្យជាក់ជាមិនខាន សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ពិសេសបញ្ញាវន្ត និងអ្នកកម្រិតប្រាក់ចំណូលមធ្យម ដោយរួមបញ្ចូលនូវយូនីតការិយាល័យទាន់សម័យសម្រាប់តម្រូវការនៅក្នុងតំបន់ជុំវិញ។ ស្របពេលដែលនិន្នាការអភិវឌ្ឍន៍ទីក្រុងនាពេលបច្ចុប្បន្នមានទំនោរឆ្ពោះទៅកាន់ជាយក្រុង ម្ចាស់ខុនដូនៃគម្រោង The Hexa នឹងអាចរីករាយជាមួយនឹងទិសដៅកម្សាន្តនៅជុំវិញតំបន់នេះ។បរិក្ខារ​ និងសេវាកម្មខុនដូ The Hexa ផ្ដល់ជូនជម្រើសយូនីតច្រើនប្រភេទ ចាប់ពីខុនដូបន្ទប់គេង១​ ដល់បន្ទប់គេង ៣ និងទំហំចាប់ពី ៣០ ដល់ ៦៤ ម៉ែត្រការ៉េ ដែលគ្រប់ប្រភេទយូនីតត្រូវបានរចនាប្លង់ខុសប្លែកពីគ្នា នាំមកនូវជម្រើសលំនៅឋានយ៉ាងសម្បូរបែបសម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញគេហដ្ឋានថ្មី។ ទោះបីមានទំហំខុសគ្នា ការរចនាប្លង់យ៉ាងឆ្លាតវៃ ធ្វើឱ្យយូនីតនីមួយៗហាក់បីដូចជាធំទូលាយ គ្រប់គ្រាន់សម្រាប់ការរស់នៅប្រកបដោយផាសុកភាព។ជាន់ផ្ទាល់ដី ត្រូវបានប្រើប្រាស់ជាបរិវេណទទួលភ្ញៀវ ផ្ដល់ជូនភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងអគារ ជាមួយនឹងការបម្រើសេវាកម្មយ៉ាងដិតដល់​ រួមមាន សេវាគេហបាល សេវាគ្រប់គ្រងអចលនទ្រព្យ និងបរិវេណធ្វើការបើកចំហរ (ក្នុងចំណោមបរិក្ខារជាច្រើនទៀត)។ ចំណែកឯជាន់ខាងលើបំផុតនៃអគារវិញ រួមបញ្ចូលនូវកន្លែងហាត់ប្រាណ អាងហែលទឹក និង ស្កាយបារប្រកបដោយបរិយាកាសរ៉ូមែនទិក ផ្ដល់ជូនយ៉ាងពិសេសបំផុតសម្រាប់តែអ្នករស់នៅក្នុងអគារ។ជាមួយនឹងលក្ខណៈពិសេសជាច្រើនដូចបានរៀបរាប់ខាងលើ វាមិនមានអ្វីលំបាកឡើយក្នុងការស្រមើស្រមៃអំពីជីវិតរស់នៅដ៏កក់ក្ដៅ និងសុភមង្គលនៅក្នុងខុនដូ The Hexa។ ហើយវាកាន់តែអស្ចារ្យថែមទៀត ប្រសិនបើអ្នកដឹងពីតម្លៃយូនីតក្នុងគម្រោងនេះ។តម្លៃយូនីតទោះបីខុនដូ The Hexa ជាប្រភេទខុនដូតម្លៃមធ្យម ខុនដូនេះបំពេញតម្រូវការគ្រប់ជ្រុងជ្រោយសម្រាប់ជីវិតរស់នៅប្រកបដោយផាសុកភាព។ យូនីតក្នុងគម្រោងនេះមានតម្លៃ ចាប់ផ្តើមត្រឹមតែ ៥ម៉ឺនដុល្លារ ឬ ស្មើនឹង ១,៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ បើប្រៀបធៀបទៅនឹងខុនដូកម្រិតមធ្យមដទៃទៀត The Hexa មានតម្លៃទាបជាងខុនដូរហូតដល់ ៣០% ក្នុងមួយម៉ែត្រការ៉េ។ ចំណុចនេះហើយបានធ្វើឱ្យ The Hexa ក្លាយជាគម្រោងដ៏លេចធ្លោនៅលើទីផ្សារអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ។ អ្វីដែលពិសេសជាងនេះទៅទៀត សម្រាប់អតិថិជនកម្ពុជាដែលទិញខុនដូនាពេលនេះ នឹងទទួលបានលក្ខខណ្ឌបង់រំលស់រយៈពេល ៣ឆ្នាំ ដោយគ្មានការប្រាក់។SJS Construction & Development ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះមានប្រភពពីទីក្រុងតៃវ៉ាន់។ ក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះមានគោលដៅចំបងក្នុងការស្ថាបនាគម្រោងលំនៅឋានមានលក្ខណៈសាមញ្ញ ប៉ុន្តែមានគុណភាពខ្ពស់ សម្រាប់បំពេញតាមតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធ្លាប់មានស្នាដៃស្ថាបនាគម្រោងបុរី​ SJS1 ដែលជាគម្រោងបុរីដ៏ពេញនិយម និងលក់ដាច់យ៉ាងឆាប់រហ័ស។ តាមរយៈបទពិសោធនេះ ម្ចាស់គម្រោងនឹងនាំមកជូនអ្នកស្វែងរកទីញអចលនទ្រព្យនូវលំនៅឋានប្រកបដោយគុណភាព​ ស្របតាមសេចក្ដីត្រូវការរបស់ទីផ្សារ៕
ផ្សារទំនើប K MALL របស់ក្រុមហ៊ុន Urbanland ត្រៀមបើកដំណើរជាលើកដំបូងនៅឆ្នាំ ២០២១ ខាងមុខនេះហើយ!
ផ្សារទំនើប K MALL របស់ក្រុមហ៊ុន Urbanland ត្រៀមបើកដំណើរជាលើកដំបូងនៅឆ្នាំ ២០២១ ខាងមុខនេះហើយ!
June 7, 2022, 1:26 a.m.
K Mall ជាផ្សារទំនើបដ៏ថ្មីមួយស្ថិតនៅលើមហាវិថី វេង ស្រេង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Urbanland។ ផ្សារទំនើបនេះនឹងបើកជូនសាធារណជនជាលើកដំបូងនៅឆ្នាំ ២០២១ខាងមុខនេះ។ K Mall មានជាង ៤០ ហាងដែលត្រៀមខ្លួនស្វាគមន៍អតិថិជន ក្នុងនោះរួមមាន ហាងទំនិញ និង ហាងអាហារធំៗជាច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយផ្ដល់ជូនអតិថិជននូវជម្រើសដ៏សម្បូរបែប។ផ្សារទំនើប K Mall ផ្តល់នូវបរិយាកាសដ៏ល្អឥតខ្ចោះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និង ផ្គត់ផ្គង់នូវទំនិញជាច្រើនមុខដែលពិបាកស្វែងរកនៅក្នុងតំបន់ដ៏មមាញឹកមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ចំណុចពិសេសនៃទីតាំងរបស់ K Mall គឺមានភាពងាយស្រួលក្នុងការស្វែងរក មិនថាអតិថិជនធ្វើដំណើរពីតំបន់ណាមួយឡើយ។ ជាពិសេស ថែមទាំងជួយសម្រួលមធ្យោបាយធ្វើដំណើរ និងបំពេញរាល់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនដែលរស់នៅក្បែរៗនោះផ្ទាល់តែម្ដង។មកដល់ពេលនេះ ផ្សារទំនើប K Mall ទទួលបានការជួលជាង ៥០% មកហើយអតិថិជននឹងត្រេកអរក្នុងការដើរទិញទំនិញដ៏សម្បូរបែបទាំង ៣ ជាន់ក្នុងផ្សារទំនើប K Mall ដោយក្នុងនោះរួមមាន ហាងល្បីៗក្នុងស្រុកដូចជា ផ្សារទំនើប ឡាក់គី (Lucky Supermarket) ហាងសម្លៀកបំពាក់ ហ្សិនដូ (Zando) និង ហាងស្បែកជើង ណាតា (Nata Footwear) ដែលសុទ្ធសឹងជាហាងយីហោធំៗដែលមានវត្តមានដំបូងគេនៅមហាវិថី វេង ស្រេង។ K Mall មិនត្រឹមតែជាផ្សារទិញឥវ៉ាន់ប៉ុណ្ណោះទេ វាក៏ជាកន្លែងសម្រាប់លម្ហែកាយផងដែរ។ អតិថិជនដែលនិយមញ៉ាំកាហ្វេ នឹងរីករាយជាមួយវត្តមាន ប្រោន (Brown Coffee) ព្រោះហាងកាហ្វេក្នុងស្រុកដែលទទួលបានគាំទ្រយ៉ាងពេញទំហឹងនេះគ្រោងនឹងបើកសម្ពោធសាខាថ្មីបំផុតរបស់ខ្លួននៅច្រកចូលនៃផ្សារនេះផ្ទាល់តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ឡាក់គីបឺហ្គឺរ ( Lucky Burger) ក៏នឹងត្រៀមខ្លួនក្នុងការបម្រើជូននូវបឺហ្គឺរដែលមានរសជាតិឆ្ងាញ់ជាប់ចិត្តជូនដល់អតិថិជនផងដែរ។ សម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្ត ក៏អាចធ្វើការអញ្ជើញទៅទស្សនាភាពយន្តខ្នាតធំចុងក្រោយបង្អស់នៅរោងភាពយន្ត លេជេន (Legend Cinema) ដោយរួមមានទាំង Premium Hall និង Kids’ Hall។លោក កាំង ហុក នាយកគ្រប់គ្រងក្រុមហ៊ុន Urbanland Asia Investment Co., Ltd បានមានប្រសាសន៍ថា៖ «ផ្សារទំនើប K Mall បានសម្រេចការកក់ជួលទីតាំងបានជាង ៥០%ហើយ។ ទន្ទឹមនឹងនេះ យើងរំពឹងថានឹងមានការជួលបន្ថែមទៀត នៅប៉ុន្មានខែខាងមុខនេះ។ យើងជឿថាចក្ខុវិស័យ និង ទីតាំងដ៏មានសក្ដានុពលរបស់ K Mall ជាកត្តាមួយដែលជម្រុញឲ្យមានការគាំទ្រពីសំណាក់ដៃគូអាជីវកម្មរបស់យើង»។លោកបានបន្តទៀតថា៖ «ការរចនាផ្ទៃខាងក្នុងផ្សារទំនើបនេះគឺផ្ដើមចេញពីការគិតគូរយ៉ាងល្អិតល្អន់បំផុត ក្នុងគោលបំណងផ្ដល់ជូននូវបទពិសោធថ្មីសន្លាងដល់អតិថិជនដែលមកទស្សនាកម្សាន្តនៅផ្សារទំនើប។ យើងសង្ឃឹមថាអតិថិជននឹងពេញចិត្តនូវការបំផុសគំនិតបែបស្ថាបត្យកម្មទំនើបនៅផ្នែកខាងក្រៅ ព្រមទាំងមានហាងអាជីវកម្មចម្រុះនៅផ្នែកខាងក្នុងដែលត្រៀមខ្លួនបម្រើសេវាកម្ម និងឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកផ្ទាល់តែម្ដង»។K Mall នឹងបើកដំណើរការជាសាធារណៈនៅឆ្នាំ ២០២១នេះ ហើយយើងត្រៀមខ្លួនក្នុងការស្វាគមន៍អតិថិជនគ្រប់ជាតិសាសន៍។ទិដ្ឋភាពផ្សារទំនើប K Mall និង ទីធ្លាថ្មើរជើងយ៉ាងធំទូលាយ ដែលជាចំណុចពិសេសនៃ KMH Park នៅតំបន់វេងស្រេងKMH Park គឺជាផែនការធំថ្មីបែបសហគមន៍ផ្សារទំនើប K Mall ស្ថិតនៅតាមបណ្តោយមហាវិថី វេង ស្រេង ដោយធ្វើដំណើរប្រមាណ ៥នាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និង ពីរង្វង់មូលចោមចៅ។ ផ្សារទំនើប K Mall គឺជាផ្នែកមួយនៃ KMH Park ដែលជាផែនការអភិវឌ្ឍន៍ថ្មីមួយរបស់ក្រុមហ៊ុន Urbanland ជាសមាជិកមួយរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP។ ក្នុងដំណាក់កាលទី១ គម្រោងអភិវឌ្ឍន៍លើទំហំដី ៦ ហិកតានេះរួមមាន ផ្ទះអាជីវកម្មទំនើបចំនួន៤០ខ្នង ផ្សារទំនើប K Mall កម្ពស់ ៣ជាន់ អគារការិយាល័យកម្ពស់ ៩ជាន់ តារាងបាល់ទាត់ និងសួនលម្ហែកាយ។ គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនូវកន្លែងមួយដែលពួកគាត់អាចរស់នៅក៏បាន ធ្វើការក៏បាន និងលម្ហែកាយក៏បាន ជាលក្ខណៈសហគមន៍ចម្រុះមួយដែលជាបណ្ដុំនៃលំនៅឋាន ការិយាល័យពាណិជ្ជកម្ម កន្លែងលក់ដូរ និងសួនលម្ហែកាយធម្មជាតិ ក្នុងផែនការអភិវឌ្ឍចម្រុះដ៏ទូលំទូលាយមួយ។ដំណាក់កាលទី ១ របស់ KMH Park ជាគ្រោងការណ៍មួយដែលរួមបញ្ចូលការរស់នៅ ការធ្វើការ និងការកម្សាន្តបែបសហគមន៍ដ៏មមាញឹកមួយនៅទីក្រុងភ្នំពេញផ្សារទំនើប K Mall មានទីតាំងទល់មុខ ផ្ទះអាជីវកម្មទំនើបចំនួន ៤០ខ្នង និង អគារការិយាល័យដែលជាច្រកធំចូល KMH Park តែម្តង។ K Mall មានកន្លែងសម្រាប់ជួលសរុប ១២,០០០ម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន រោងភាពយន្ត ផ្សារទំនិញប្រចាំថ្ងៃ ព្រមទាំងមានភោជនីយដ្ឋាន និងហាងលក់សម្ភារប្រើប្រាស់ចំនួនជាង៤០ កន្លែងទៀត។ K Mall ក៏មាននូវទីធ្លាសាធារណៈធំទូលាយ និងបើកចំហ ដែលស័ក្ដិសមសម្រាប់ការរៀបចំកម្មវិធីនានា ជាពិសេសនាពេលបុណ្យទាន ការលក់ចុងសប្តាហ៍ និងពិធីជួបជុំនានាៗ។ ការរចនាបែបសហសម័យនេះ គឺពិតជាផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការរៀបចំកម្មវិធីនានា។ ជាពិសេស K Mall បានរួមបញ្ចូលគ្នាទាំងសិល្បៈនិងវប្បធម៌នៅក្នុងផ្សាររបស់ខ្លួន ដើម្បីឱ្យក្លាយទៅជាទិសដៅដ៏ពេញនិយមមួយ សម្រាប់ការតាំងពិព័រណ៍ ការបញ្ចាំងភាពយន្តជាសាធារណៈ និងការប្រគុំតន្ត្រីខ្នាតតូច បានគ្រប់រដូវកាល។ K Mall មានទីធ្លាចំណតដែលអាចផ្ទុកម៉ូតូចំនួន ៧០០គ្រឿង និងរថយន្ត ៣០០គ្រឿង ដែលជួយបង្កើនផាសុកភាព និងភាពងាយស្រួលដល់អតិថិជនដែលមកលេងកម្សាន្ត និងទស្សនា។៨០% នៃផ្ទះអាជីវកម្មចំនួន៤០ខ្នង ត្រូវបានកក់ទិញរួចជាស្រេចKMH Park មានផ្ទះអាជីវកម្មទំនើបចំនួន៤០ខ្នង ដែលត្រូវបានសាង់សង់ឡើងដើម្បីបំពេញតម្រូវការសម្រាប់ការប្រកបអាជីវកម្ម និងសម្រាប់ជាលំនៅឋាន។ ផ្ទះអាជីវកម្មទាំងនេះមានចិញ្ចើមផ្លូវមុខផ្ទះប្រវែង៥ម៉ែត្រ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកថ្មើរជើង ព្រមទាំងមានទីធ្លាចំណតប្រវែង ៥ ម៉ែត្របន្ថែមពីលើ។ ផ្ទះដែលមានទំហំ ៥.២ ម៉ែត្រ x ២១ ម៉ែត្រ នេះ មានលក្ខណៈពិសេសត្រង់ដំបូលថ្លាដែលអាចឱ្យពន្លឺថ្ងៃចូលគ្រប់គ្រាន់តាំងពីលើផ្ទះរហូតដល់ជាន់ទី១ ហើយក្នុងផ្ទះមួយខ្នងៗសុទ្ធតែមានបង្អួចចំហៀងដែលបែរមុខទៅរកផ្លូវធំ។ផ្ទះអាជីវកម្មទំនើប ៤០ខ្នងនេះត្រូវបានសាងសង់ជិតរួចរាល់ហើយ ដោយចំនួន៨០% ត្រូវបានកក់ទិញរួចជាស្រេច តែក៏នៅមានប៉ុន្មានខ្នងចុងក្រោយផងដែរ។ ការសាងសង់មានលក្ខណៈឆាប់រហ័ស ដែលអាចឱ្យម្ចាស់លំនៅឋានរើចូលបាននាដើមឆ្នាំ ២០២១នេះ។ នៅសល់ត្រឹម ៨ ខ្នងទៀតប៉ុណ្ណោះ! រួសរាន់ឡើងដើម្បីក្លាយជាម្ចាស់នៃផ្ទះអាជីវកម្មទំនើបទាំងនេះ!សម្រាប់ការកក់ទិញ និងត្រួតពិនិត្យដំណើរការសាងសង់នៃផ្ទះអាជីវកម្ម សូមទាក់ទងមកកាន់៖លេខទូរស័ព្ទ៖ 078 888 580 / 012 444 371ឬ ចូលទៅកាន់គេហទំព័រ៖ https://urbanlandasia.com/projects/kmh-park។សម្រាប់ការកក់ទីតាំងជួលនៅក្នុងផ្សារទំនើប K Mall សូមទាក់ទងមកកាន់លេខទូរស័ព្ទ 099 888 596 ឬ អ៊ីម៉ែល៖ leasing@urbanlandasia.com ឬ ចូលទៅកាន់គេហទំព័រ៖ https://urbanlandasia.com/projects/k-mall។មានទីតាំងនៅទល់មុខផ្សារទំនើប K Mall ផ្ទះអាជីវកម្មទំនើបទាំង ៤០ ខ្នងនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងដើម្បីឱ្យអ្នករស់នៅ និង ប្រកបរបរនៅទីនោះទទួលបាននូវភាពអ៊ូអរចេញពីផ្សារទំនើប K Mall ផ្ទាល់តែម្ដង។ផ្ទះអាជីវកម្មទំនើបដែលទំហំ ៥.២ ម៉ែត្រ x ២១ ម៉ែត្រ ទាំងនេះ គឺពិសេសត្រង់ដំបូលដែលមានលក្ខណៈបើកចំហ អាចឱ្យពន្លឺថ្ងៃចូលគ្រប់គ្រាន់តាំងពីលើផ្ទះរហូតដល់ជាន់ទី១ ហើយក្នុងផ្ទះមួយខ្នងៗសុទ្ធតែមានបង្អួចចំហៀងដែលបែរមុខទៅរកផ្លូវធំ។ចិញ្ចើមផ្លូវដែលមានប្រវែង ៥ ម៉ែត្រ ទីធ្លាចំណតធំទូលាយ និង ដើមឈើជាប់ផ្លូវសុទ្ធតែជាចំណុចសំខាន់នៃ KMH Park។ការផ្ដិតយកទិដ្ឋភាពពីខាងលើនៃ KMH Park បង្ហាញពីដំណើរការសាងសង់ដំណាក់កាលទី១ ដែលមានផ្ទះអាជីវកម្មចំនួន ៤០ខ្នង និង អគារការិយាល័យ(ខាងឆ្វេង) និង ផ្សារទំនើបK Mall (ខាងស្តាំ) ដែលនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំក្រោយ។អំពីផ្សារទំនើប K Mallផ្សារទំនើប K Mall ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថី វេង ស្រេង មានចម្ងាយប្រមាណ៥នាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និង រង្វង់មូលចោមចៅ។ ដើម្បីឱ្យកាន់តែងាយស្រួល អតិថិជនក៏អាចធ្វើដំណើរពីផ្លូវជាតិលេខ៣ និងមហាវិថី ហ៊ុនសែន (ផ្លូវ ៦០ម៉ែត្រ) បានផងដែរ។ K Mall មានកន្លែងសម្រាប់ជួល ១២,០០០ ម៉ែត្រការ៉េ ដែលលាតសន្ធឹងលើកម្ពស់បីជាន់ ហើយ K Mall នេះនឹងបង្កើនភាពរស់រវើកយ៉ាងសម្បូរបែបដោយរួមបញ្ចូលនូវអាហារ និងភេសជ្ជៈចម្រុះជាច្រើនមុខ ភាពងាយស្រួលក្នុងការដើរទិញឥវ៉ាន់ប្រចាំថ្ងៃ ការកម្សាន្ត ការបង្ហាញសម្លៀកបំពាក់ និង ស្បែកជើងជាច្រើនម៉ូដ ដែលធ្វើឱ្យ K Mall ក្លាយជាទិសដៅមួយសម្រាប់បំពេញរាល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជនដែលរស់នៅក្នុងតំបន់វេងស្រេងផងដែរ។អំពីក្រុមហ៊ុន UrbanlandUrbanland ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយស្ថាបត្យករខ្មែរ កាំង ហុក។ Urbanland ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ហើយទទួលបានកេរ្តិ៍ឈ្មោះក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ពេញលេញ ដោយមានទំនោរពិសេសមួយសម្រាប់គំនិតកែច្នៃជីវភាពប្រកបដោយសោភ័ណភាពទាក់ភ្នែក ដូចដែលអាចមើលឃើញ តាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (ពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort។ Urbanland នឹងបន្តនូវគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេងស្រេងគឺ KMH Park ដែលជាផែនការធំថ្មី បូកបញ្ចូលចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការប្រែក្លាយដីឧស្សាហកម្មដែលមានស្រាប់ទៅជាតំបន់រស់នៅ និងធ្វើពាណិជ្ជកម្ម ដែលក្នុងនោះរួមមានការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងដទៃទៀតរបស់ Urbanland សូមចូលទៅកាន់គេហទំព័រ urbanlandasia.com។
ផ្ទះវីឡាទំនើបអមដោយសួនផ្កាសាគូរ៉ាបែបជប៉ុនមាននៅកម្ពុជាហើយ
ផ្ទះវីឡាទំនើបអមដោយសួនផ្កាសាគូរ៉ាបែបជប៉ុនមាននៅកម្ពុជាហើយ
May 31, 2022, 3:08 a.m.
គម្រោងបុរីលំដាប់ខ្ពស់ថ្មីមួយ ស្ថិតនៅភាគខាងត្បូងខណ្ឌដង្កោ​ រាជធានីភ្នំពេញ បានលេចរូបរាងហើយ នោះគឺជាគម្រោងបុរី ជាម តិច ដឹសាគូរ៉ាផាក ដែលត្រូវបានប្រកាសសម្ពោធបើកលក់ជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នេះ។នៅក្នុងកម្មវិធីសម្ពោធនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក ជាម តិច អគ្គនាយកបុរី និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយស និងបណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។លោក ហោ ហេងលី​ ស្ថាបត្យករបានលើកឡើងថា៖ «ការផ្លាស់ប្ដូរបទពិសោធ និងវប្បធម៍ថ្មីនៃការរស់នៅថ្មី ផ្ដល់ជូននូវកន្លែងរស់នៅដែលមានសុវត្ថិភាព ផាសុកភាព និងសុភមង្គលសុខដុមរមនា ជាគំនិតចំបងនៃការឌីហ្សាញរបស់ពួកយើងខ្ញុំ។»លោកបានបន្ថែម៖ «ថាការចូលរួមសិក្សា និងសហការជាមួយអ្នកជំនាញលើប្រព័ន្ធហេដ្ឋារចនា ប្រព័ន្ធលូជំលៀសទឹកភ្លៀង ទឹកកខ្វក់ និងការគ្រប់គ្រងបណ្ដាញទឹកស្អាត គ្រប់បណ្ដាញអគ្គិសនី គ្រឹះអគារ និងគ្រឿងបង្គុំរបស់អគារ។ ការបរិច្ចាគទីធ្លាសម្រាប់កុមារ ផ្លូវដើរ​ ចំណតរថយន្ត សួនក្នុងរបងផ្ទះ ទាំងនេះជាអ្វីដែលក្រុមការងារយើងខ្ញុំផ្ដល់អាទិភាព។»លោកស្រី យួម ចាន់រ៉ានី ប្រធានផ្នែកលក់បានប្រាប់ឲ្យដឹងថា គម្រោងបុរី ជាម តិច គឺជាបុរីដំបូង និងតែមួយគត់នៅកម្ពុជាដែលមានផ្នត់គំនិតបង្កើតថ្មីដោយជ្រើសរើសការដាំផ្កាសាគូរ៉ាធ្វើជាសួនប្លែកៗដើម្បីផ្តល់ជូននូវការរស់នៅជាមួយភាពស្រស់បំព្រងនៃពិភពផ្កាសាគូរ៉ា និង​ការរស់នៅដែលផ្សារភ្ជាប់នឹងរដូវផ្ការីកជាមួយនឹងពិធីបុណ្យផ្កាសាគូរ៉ាបែបជប៉ុន។លំនៅឋានបែបវីឡាទាំង៥ប្រភេទ វីឡាឃ្វីន វីឡាសាគូរ៉ា វីឡាភ្លោះ វីឡាកូនកាត់ និងវីឡាកូនកាត់SC ព្រមជាមួ​យនឹងផ្ទះអាជីវកម្ម របស់គម្រោងបុរី ជាម តិច ពិតជាអស្ចារ្យជាមួយសោភ័ណភាពដ៏ស្រស់ត្រកាលដែលគ្របដណ្តប់ទៅដោយសួនផ្កាសាគូរ៉ា រួមជាមួយធម្មជាតិបៃតងចម្រុះដ៏ស្រស់បំព្រងនឹងធ្វើឲ្យជីវិតរបស់លោកអ្នកពោរពេញទៅដោយភាពស្រស់ថ្លា និងកាន់តែមានសុភមង្គល ព្រមជាមួយនឹងក្លិបហាត់ប្រាណ អាងហែលទឹក កន្លែងពិកនិក ដែលអាចឲ្យលោកអ្នកធ្វើការរំសាយអស់នូវភាពតានតឹងដោយមិនចាំបាច់ទៅណាឆ្ងាយ។ក្នុងឱកាស​សម្ពោធបើកលក់ជាផ្លូវការនេះ បុរីជាម តិចផ្តល់ជូននូវប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ១០% ដើម្បីជាការលើកទឹកស​ម្រាប់​អតិថិជនដែលបានអញ្ជើញចូលរួមដោយ​ផ្ទាល់។​ទីតាំងគម្រោងបុរី ជាម តិច នៅជាប់ផ្លូវជាតិលេខ២ ត្រឹ​មតែ១គីឡូម៉ែត្រពីផ្លូវសម្តេចតេជោហ៊ុន សែន។ តំបន់នេះជាតំបន់អភិវឌ្ឍន៍ចម្រុះសម្បូរបែបមានមហាវិថីធំៗ ដូចជា​ ផ្លូវ៥០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ផ្លូវសម្តេចតេជោ និងគម្រោងធំៗជាច្រើន ដូចជា ផ្សារទំនើប AEON 3 ផ្សារទំនើប PH Diamond Place ផ្សារទំនើប ChipMong Megamall​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​មន្ទីរពេទ្យអន្តរជាតិ សាលារៀនអន្តរជាតិ ISPP​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អគារខុនដូខ្ពស់ៗ ទីក្រុងកូននាគ (ING CITY) ព្រមទាំង​គម្រោងព្រលានយន្តហោះអន្តរជាតិថ្មីផងដែរ។សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទលេខ 069 6789 39 / 089 289 456 ​ឬ ទំព័រហ្វេសប៊ុក Borey Cheam Tech។
ផ្ទះលំហែកាយក្នុងគម្រោងទីក្រុងវិស្សមកាល ឆ្នេរតារាចន្ទ តម្លៃក្រោម ៦ម៉ឺនដុល្លារ!
ផ្ទះលំហែកាយក្នុងគម្រោងទីក្រុងវិស្សមកាល ឆ្នេរតារាចន្ទ តម្លៃក្រោម ៦ម៉ឺនដុល្លារ!
June 4, 2022, 11:43 p.m.
ខេត្តកោះកុង មានឆ្នេរសមុទ្រប្រវែង ២១៥ គីឡូម៉ែត្រ ដែលស្មើនឹង ៥០% នៃឆ្នេរសមុទ្រសរុបរបស់ប្រទេសកម្ពុជាខេត្តកោះកុង គឺជាតំបន់ភ្នំជាប់ឆ្នេរសមុទ្រស្ថិតនៅប៉ែកនិរតីនៃប្រទេស ហើយជាខេត្តមួយក្នុងចំណោមខេត្តជាប់សមុទ្រទាំង ៤ របស់ប្រទេសកម្ពុជា។ ទឹកដីដ៏ស្រស់ត្រកាលនេះ ប្រជុំទៅដោយធនធានធម្មជាតិ ជីវៈចម្រុះយ៉ាងសម្បូរបែប និងឆ្នេរសមុទ្រយ៉ាងវែងអន្លាយប្រវែង ២១៥ គីឡូម៉ែត្រ ហើយជាជម្រកព្រៃកោងកាងធំបំផុតលំដាប់ទី២ នៅក្នុងពិភពលោក។​ខេត្តកោះកុង ក៏មានទីតាំងភូមិសាស្រ្តយ៉ាងអំណោយផលផងដែរ ពោលគឺមានព្រំប្រទល់ជាប់ឈូងសមុទ្រថៃ​ ព្រំដែនប្រទេសថៃ និងបណ្ដាខេត្តនៅប៉ែកនិរតី ពិសេសខេត្តព្រះសីហនុ ដែលជាតំបន់ពាណិជ្ជកម្មធំបំផុតបន្ទាប់ពីរាជធានីភ្នំពេញ។ លក្ខណៈពិសេសទាំងអស់នេះ បានធ្វើឲ្យខេត្តកោះកុង ក្លាយទៅជាទិសដៅអភិវឌ្ឍន៍ដ៏ទាក់ទាញបំផុតមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស។ ក្នុងចំណោមគម្រោងថ្មីៗជាច្រើនដែលគ្រោងនឹងផុសរូបរាងនាប៉ុន្មានឆ្នាំខាងមុខនេះ គម្រោងដែលមានភាពលេចធ្លោបំផុតគឺ គម្រោង ឆ្នេរតារាចន្ទ។ឆ្នេរតារាចន្ទ គឺជាឋានសួគ៍លំហែកាយបែបវប្បធម៍ និងអេកូឡូស៊ី តាមបណ្ដោយឆ្នេរសមុទ្រ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ ឆ្នេរតារាចន្ទ​ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងលម្ហែកាយខ្នាតយក្ស តារាសាគរ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ៣៦០ គីឡូម៉ែត្រការ៉េ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែង ៩០ គីឡូម៉ែត្រ។គម្រោង ឆ្នេរតារាចន្ទ គីជាគម្រោងអភិវឌ្ឍន៍ចម្រុះ​ ជាមួយនឹងទំហំអភិវឌ្ឍន៍សរុបប្រមាណ ៤.៥ លានម៉ែត្រការ៉េ​ គ្របដណ្ដប់លើផ្ទៃដី ២០គីឡូម៉ែត្រការ៉េ។ គម្រោងទីក្រុងវិស្សមកាលនេះ រួមបញ្ចូលនូវ លំនៅឋានលក្ខណៈឯកជន សណ្ឋាគារ​លំដាប់ផ្កាយប្រាំ និងរមណីយដ្ឋានអេកូឡូស៊ីជាប់ឆ្នេរសមុទ្រ ដែលនាំមកនូវបទពិសោធថ្មីនិងប្លែកនៃការរុករកក្នុងពិភពបាតសមុទ្រ​ និងឧទ្យានអេកូឡូស៊ីដ៏ស្រស់ស្អាតដាច់គេ។ជាមួយគ្នានេះ គម្រោង ឆ្នេរតារាចន្ទ​ រួមបញ្ចូលនូវអគារពាណិជ្ជកម្មស្តង់ដារអន្តរជាតិ ដែលមានផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត ហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ​ បារ រោងភាពយន្ត សាលរៀបចំកម្មវិធី មណ្ឌលសុខភាព និង មជ្ឈមណ្ឌលអប់រំ ជាដើម។​ បន្ថែមពីលើនេះទៀត គម្រោងនេះស្ថិតនៅក្បែរអាកាសយាន្តដ្ឋានស្តង់ដារអន្តរជាតិ តារាសាគរ និងទីលានវាយកូនហោ្គល​ប្របឆ្នេរសមុទ្រ តារាសាគរ ថែមទៀតផង។គម្រោង ឆ្នេរតារាចន្ទ បានចាប់ផ្ដើមជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១​ ហើយរំពឹងថានឹងបញ្ចប់ជាសាងសង់ជាស្ថាពរត្រឹមឆ្នាំ ២០២១។ ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្តោតសំខាន់លើការសាងសង់លំនៅឋានឯកជន ដែលគ្របដណ្ដប់លើផ្ទៃដី ១៧០,០០០ ម៉ែត្រការ៉េ។គម្រោងនេះ ផ្ដល់ជូនជម្រើសផ្ទះវីឡា និងផ្ទះបឹងហ្គាឡូ ចំនួន៦ប្រភេទ​ ចាប់ពីយូនីតបន្ទប់គេង១ ដល់ បន្ទប់គេង៣​​​ និងទំហំចាប់ពី​ ៣៥ម៉ែត្រការ៉េ​ ដល់ ៣០២ម៉ែត្រការ៉េ។ ចំពោះការរចនាខាងក្នុងវិញ ស្ថាបត្យករបានរួមបញ្ចូលគ្នារវាងរចនាបថប្រពៃណីខ្មែរ និងស្ថាបត្យកម្មបែបរមណីយដ្ឋានវិស្សមកាល ដែលមិនត្រឹមតែនាំមកនូវភាពស្រស់ស្រាយ និងធូរស្បើយក្នុងអារម្មណ៍ ថែមទាំងបង្កើតនូវបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល​ ផ្អែមល្ហែម និងរ៉ូមេនទិក។ ផ្ទះនីមួួយៗ មានបន្ទប់គេងយ៉ាងស្រស់ស្អាត បន្ទប់ទទួលភ្ញៀវ និងរានហាលនៅខាងមុខផ្ទះ ដែលអាចឲ្យអ្នករស់នៅសម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធពីឆ្នេរសមុទ្រ ក៏ដូចជាអង្គុយគយគន់ទិដ្ឋភាពថ្ងៃលិចលើមហាសាគរដ៏ស្រស់បំព្រងជាមួយគូស្នេហ៍ក្រោមបរិយាកាសដ៏រ៉ូមេនទិក។លំនៅឋានក្នុងគម្រោង ឆ្នេរតារាចន្ទ មានតម្លៃចាប់ផ្ដើមត្រឹមតែ​ ៥៦,៣២០ ដុលា្លរ ប៉ុណ្ណោះ។ សម្រាប់លោកអ្នកដែលទិញផ្ទះនៅថ្ងៃនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ក្លាយជាសមាជិកអចិន្រៃ្តយ៍នៃ រមណីយដ្ឋានវិស្សមកាល តារាសាគរជម្រើសក្នុងការជួលត្រលប់ទៅកាន់ម្ចាស់គម្រោងជម្រើសក្នុងលក់ត្រលប់ទៅកាន់ម្ចាស់គម្រោងវិញក្នុងតម្លៃដើម (៥ឆ្នាំ ក្រោយការប្រគល់លំនៅឋានជាផ្លូវការ)។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង ឆ្នេរតារាចន្ទ សូមទាក់ទងមកកាន់ 092 92 1000 ឬ info@realestate.com.kh។
Concept នៃការរស់នៅបែបថ្មីក្នុងផ្ទះវីឡាទំនើបនឹងលេចរូបរាងឆាប់ៗនេះ!
Concept នៃការរស់នៅបែបថ្មីក្នុងផ្ទះវីឡាទំនើបនឹងលេចរូបរាងឆាប់ៗនេះ!
June 1, 2022, 6:59 a.m.
គម្រោងបុរីលំដាប់ខ្ពស់ថ្មីមួយនឹងលេចរូបរាងឡើងឆាប់ៗនេះនៅលើផ្លូវជាតិលេខ២ ត្រឹមតែ១គីឡូម៉ែត្រពីផ្លូវសម្តេចតេជោហ៊ុន សែន។ តំបន់នេះជាតំបន់អភិវឌ្ឍន៍ចម្រុះសម្បូរបែបមានមហាវិថីធំៗ ដូចជា ផ្លូវ៥០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ផ្លូវសម្តេចហ៊ុនសែន និងគម្រោងធំៗជាច្រើន រួមមាន៖ផ្សារទំនើប៖ AEON 3, PH Diamond Place, និង ChipMong Megamallមន្ទីរពេទ្យ៖ មន្ទីរពេទ្យអន្តរជាតិចិន (មន្ទីរពេទ្យរ៉ូយ៉ាលខេមបូឌា)សាលារៀន៖ សាលារៀនអន្តរជាតិ ISPPអាគារខុនដូ៖ R&F Glory, Urban Village, និង Na Ningបុរីផ្សេងៗ៖ ទីក្រុងកូននាគ (ING CITY), បុរី ប៉េងហួត, បុរី ជីបម៉ុង, បុរី អរគីដេវីឡា, និងបុរីភ្នំពេញគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនោះគឺគម្រោងបុរី ជាម តិច ដែលមានផ្នត់គំនិតបង្កើតថ្មីតែមួយគត់ និងដំបូងគេនៅក្នុងប្រទេសកម្ពុជាដោយជ្រើសរើសការដាំផ្កាសាគឺរ៉ាធ្វើជាសួនប្លែកៗ ដើម្បីផ្តល់ជូននូវការរស់នៅជាមួយភាពស្រស់បំព្រងនៃពិភពផ្កាសាគឺរ៉ា និងការរស់នៅដែលផ្សារភ្ជាប់នឹងរដូវផ្ការីកជាមួយនិងពិធីបុណ្យផ្កាសាគឺរ៉ាបែបជប៉ុន។ បុរី ជាម តិច មិនមែនត្រឹមតែជាផ្ទះសម្រាប់រស់នៅនោះទេ វាជាលំនៅឋានប្រកបដោយក្តីសុខ សុភមង្គល តាមរយៈការផ្តល់ជូននូវ ក្លិបហាត់ប្រាណ អាងហែលទឹក កន្លែងក្មេងលេង កន្លែងអង្គុយទទួលទានអាហារបែបគ្រួសារ។គួរបញ្ជាក់ផងដែរថា គម្រោងបុរី ជាម តិច នឹងចាប់ផ្តើមសម្ពោធបើកលក់ជាផ្លូវការនៅ ថ្ងៃទី០១ សីហា ឆ្នាំ២០២០ នេះហើយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភេទផ្ទះ រួមមាន ផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ផ្ទះអាជីវកម្ម ដែលមានម៉ូដផ្ទះទំនើបជាមួយការរចនាទាន់សម័យ ស័ក្តិសមជាមួយគ្រួសារសម័យថ្មី។ក្នុងឱកាសបើកលក់ជាផ្លូវការខាងមុខនេះ បុរីនឹងផ្តល់ជូនប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ៨% គ្រប់ប្រភេទផ្ទះទាំងអស់ ហើយកាន់តែពិសេសលើសពីនេះទៀតសម្រាប់អ្នកអញ្ជើញចូលរួមផ្ទាល់។សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទលេខ 069 6789 39 / 089 289 456 ឬ ទំព័រហ្វេសប៊ុក Borey Cheam Techhttps://www.facebook.com/boreycheamtech/
TNAOT APP ប្រមូលផ្តុំស្នាដៃកម្សាន្ត ចំណេះដឹង និងព័ត៌មានបែបឌីជីថលថ្មីបំផុតនៅកម្ពុជា
TNAOT APP ប្រមូលផ្តុំស្នាដៃកម្សាន្ត ចំណេះដឹង និងព័ត៌មានបែបឌីជីថលថ្មីបំផុតនៅកម្ពុជា
June 3, 2022, 10:24 a.m.
រូបភាព១៖ TNAOT APP ជាវេទិកាប្រមូលផ្ដុំស្នាដៃ បែបឌីជីថលថ្មីបំផុតនៅកម្ពុជាស្របពេលពិភពលោក កាន់តែធ្វើទំនើបកម្មទៅលើប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល “កម្ពុជា” ទោះជាប្រទេសតូច ជាមួយចំនួនពលរដ្ឋប្រមាណ ១៦លាននាក់ ក៏កំពុងស្រូបយកបច្ចេកទេស និងគំហើញថ្មីៗពីបរទេស ដើម្បីពង្រឹងសក្តានុពលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឆ្ពោះទៅដល់ស្តង់ដាបែបឌីជីថលដែរ។គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ ពលរដ្ឋកម្ពុជាប្រមាណ ១០លាននាក់ ស្មើប្រមាណ ៦៣% នៃប្រជាជនកម្ពុជាសរុប កំពុងរស់នៅជាមួយបច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់កម្មវិធីទំនាក់ទំនងសង្គម និងកម្មវិធីផ្សេងៗទៀតលើទូរសព្ទ។ តួលេខនេះ ក៏រំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័សបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ស្របទៅនឹងការវិវត្តន៍នៃវិស័យបច្ចេកវិទ្យា។ផ្អែកលើកំណើនយ៉ាងលឿនក្នុងបរិបទប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា ដូចនេះ TNAOT APP ក៏កំពុងបោះជំហានជាមួយចក្ខុវិស័យដ៏រឹងមាំនៅលើទឹកដីកម្ពុជា ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយឌីជីផល បែបថ្មីដ៏ធំមួយ ពោលគឺ TNAOT APP មានទស្សនវិស័យចម្បង ក្នុងការផ្សារភ្ជាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាទំនើបតាមរយៈកម្មវិធីទូរសព្ទវ័យឆ្លាត ដោយបើកទូលាយនូវ ការទទួល និងផ្ដល់ព័ត៌មានទាន់ហេតុការណ៍ថ្មីៗដែលកំពុងកើតឡើងទាំងក្នុងស្រុក និងអន្ដរជាតិ រួមទាំងមាតិកាសម្បូរបែប ពីការចូលរួមបញ្ចេញគំនិតមតិ និងបង្ហោះស្នាដៃរបស់អ្នកប្រើប្រាស់ក្នុង TNAOT APP ផ្ទាល់តែម្តង។រូបភាព២៖ TNAOT APP នៅក្នុង App Store និង Google Playចាប់តាំងពីឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ TNAOT APP តែងបានចូលរួមកម្មវិធីថ្មីៗ និងទទួលបាននូវមាតិកាប្រចាំថ្ងៃដ៏សម្បូរបែប ទាំងព័ត៌មាន ការកម្សាន្ត និងចំណេះដឹងទូទៅ នៅលើទូរសព្ទដៃរបស់ពួកគាត់។ យើងខ្ញុំអាចចាត់ទុកបានថា នេះជាការបោះជំហានទៅមុខមួយរបស់ TNAOT APP ក្នុងប្រតិបត្តិការប្រមាណជាង ២ ឆ្នាំមកនេះ ។ដោយសម្លឹងឃើញតម្រូវការ និងឈរលើគោលជំហរវឌ្ឈនភាព TNAOT APP មានក្រុមការងារជំនាញ សកម្ម និងមានភាពច្នៃប្រឌិតខ្ពស់ ធ្វើយ៉ាងណា បំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ ដើម្បីបង្កើតមាតិកាប្រចាំថ្ងៃឲ្យកាន់តែសម្បូរបែប និងមានអត្ថប្រយោជន៍ ការចូលរួមបង្ហោះស្នាដៃរបស់មិត្តអ្នកប្រើប្រាស់ ទាំងអ្នកធម្មតា អ្នកមានចំណេះដឹងវិជ្ជាជីវៈ និងស្ថាប័នផ្សេងៗ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ TNAOT APP ដោយក្នុងនោះ មានដូចជា ការចែករំលែកតាមរយៈ News Feed, Wemedia ជាដើម។ អ្វីកាន់តែអស្ចារ្យទៀតនោះ News Feed និង Wemedia របស់ TNAOT APP ដែលជាវេទិកាថ្មីមួយ មិនត្រឹមបើកទូលាយសម្រាប់សាធារណជនបង្ហោះស្នាដៃប៉ុណ្ណោះទេ តែអ្នកបង្ហោះស្នាដៃទាំងនោះ ក៏នឹងទទួលបានអ្នកគាំទ្រ រួមនិងរង្វាន់ពី TNAOT APP ទៀតផង។ រូបភាព៣៖ អ្នកប្រើប្រាស់សកម្មនៅក្នុង TNAOT APP ដូចនេះ បន្ថែមលើមាតិកាសារព័ត៌មានប្រចាំថ្ងៃទាំងភាសាខ្មែរ និងភាសាចិន នៅលើ TNAOT APP យើងមានក្រុមការងារជំនាញដែលសកម្ម និងមានភាពច្នៃប្រឌិតខ្ពស់ ធ្វើយ៉ាងណា ឲ្យមានការចូលរួមឲ្យបានច្រើន និងសកម្មពីសាធារណជនគ្រប់គ្នា គ្រប់ស្ថាបនផ្សេងៗ ដើម្បីមកបង្កើតនូវវេទិការបង្ហាញពីស្នាដៃរបស់ខ្លួន។ ទន្ទឹមនឹងនេះ TNAOT APP ក៏កំពុងសហការជាមួយបណ្តាប្រព័ន្ធផ្សព្វផ្សាយ តារាល្បីៗ Influencers លើបណ្តាញសង្គម តារា TikTok និង YouTuber ជាដើម ដើម្បីជួយផ្សព្វផ្សាយ ដល់អ្នកដែលចង់មានវេទិកាស្នាដៃផ្ទាល់ខ្លួនមកបង្កើតនូវកម្មវិធីថ្មីៗ ប្លែកៗចែករំលែកក្នុង TNAOT APP នឹងជំរុញឲ្យកម្មវិធីទូរសព្ទនេះពោរពេញទៅដោយព័ត៌មាន និងមាតិកាកាន់សម្បូរបែប និងមានតម្លៃ។រូបភាព៤៖ មាតិកាសំខាន់ ដែលមានក្នុង TNAOT APPចំណុចដែលមិនអាចមើលរំលងបាន ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលឈានមុខគេ TNAOT APP ក៏តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ កិច្ចការសង្គម និងការការពារធម្មជាតិ ទៀតផង ដោយមានកិច្ចសហការជាមួយស្ថាប័នរាជរដ្ឋាភិបាល អង្គការ និងសមាគមក្រៅរដ្ឋាភិបាលជាដើម។ កន្លងមក TNAOT APP បានបរិច្ចាគថវិកា សម្ភារៈដល់យោធិនពិការ អតីតយុទ្ធជន ក៏ដូចជាការដាំកូនឈើជាដើម។ ថ្មីៗនេះ TNAOT APP ក៏បង្កើតយុទ្ធនាការផ្តល់ម៉ាស់ការពារវីរុសកូវីដ ១៩ រាប់ម៉ឺនម៉ាស់ទៅដល់ប្រជាជនកម្ពុជា ទាំងទីសាធារណៈ សមាគម អង្គភាព ក្រសួងស្ថាប័ននានា ដែលសកម្មភាពទាំងនេះបង្ហាញថា ទោះជាស្ថិតក្នុងវិស័យឯកជនក្តី TNAOT APP នៅតែយកចិត្តទុកដាក់ជាខ្លាំងក្នុងការចូលរួមជាមួយវិស័យរដ្ឋ និងវិស័យសាធារណៈ។ រូបភាព៥៖ ការចូលសកម្មសង្គម និងព្រឹត្តិការណ៍សាធារណៈនានារបស់ TNAOT APP (១)រូបភាព៦៖ ការចូលសកម្មសង្គម និងព្រឹត្តិការណ៍សាធារណៈនានារបស់ TNAOT APP (២)ជារួម ឈរលើទស្សនវិស័យរឹងមាំ និងការប្តេជ្ញារួមគ្នា TNAOT APP នឹងក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលឈានមុខគេ ក្នុងការប្រមូលផ្តុំស្នាដៃ និងបង្ហាញមាតិកាល្អៗសម្រាប់កម្ពុជា៕
ចំណុចដែលអ្នកគួរដឹងពីព្រឹត្តិការណ៍ Vue Aston VIP Event!
ចំណុចដែលអ្នកគួរដឹងពីព្រឹត្តិការណ៍ Vue Aston VIP Event!
June 6, 2022, 5:01 p.m.
តើអ្នកបានត្រៀមខ្លួន ក្លាយជាម្ចាស់ខុនដូដ៏ពេញនិយមបំផុតនៅខណ្ឌច្បារអំពៅ ហើយឬនៅ? ព្រឹត្តិការណ៍ Vue Aston VIP Event នឹងឈានមកដល់ នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ចុងសប្ដាហ៍នេះ ដោយនាំមកជូនលោកអ្នកនូវឱកាសចំណេញប្រាក់រហូតដល់ ៤ម៉ឺនដុល្លារ អមដោយរង្វាន់ពិសេសៗយ៉ាងសន្ធឹកសន្ធាប់!ទីតាំង៖ ការិយាល័យលក់ គម្រោង Vue Astonកាលបរិច្ឆេទ៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២០ ចាប់ពីម៉ោង ២រសៀល ដល់ ៨យប់តើខ្ញុំនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ពីព្រឹត្តិការណ៍នេះ?អតិថិជន ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ Vue Aston VIP Event នឹងទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យបំផុត ដោយគ្រាន់តែធ្វើការកក់ខុនដូ ដែលអ្នកពេញចិត្ត។កាន់តែពិសេសជាងនេះទៅទៀត សម្រាប់រាល់ចំនួនទឹកប្រាក់ដែលអ្នកបានធ្វើការកក់ លោកអ្នកទទួលបានតម្លៃប្រាក់កក់ទ្វេដង ដែលចំនួនប្រាក់កក់ទ្វេដងនេះ នឹងត្រូវដកចេញពីតម្លៃលក់ចុងក្រោយរបស់យូនីតដែលអ្នកពេញចិត្ត! ការផ្ដល់ជូនដ៏ពិសេសនេះ អនុវត្តចំពោះតែចំនួនប្រាក់កក់ ដូចខាងក្រោម៖កក់ប្រាក់ចំនួន ១,០០០ ដុល្លារ ទទួលបានតម្លៃប្រាក់កក់ទ្វេដង ស្មើនឹង ២,០០០ ដុល្លារកក់ប្រាក់ចំនួន ២,០០០ ដុល្លារ ទទួលបានតម្លៃប្រាក់កក់ទ្វេដង ស្មើនឹង ៤,០០០ ដុល្លារកក់ប្រាក់ចំនួន ៥,០០០ ដុល្លារ ទទួលបានតម្លៃប្រាក់កក់ទ្វេដង ស្មើនឹង ១០,០០០ ដុល្លារតម្លៃប្រាក់កក់ទ្វេដងនេះ នឹងត្រូវដកចេញពីតម្លៃលក់ចុងក្រោយនៃយូនីតដែលអ្នកជ្រើសរើស។បញ្ជាក់៖ ប្រាក់កក់ដែលបានបង់ហើយ មិនអាចដកវិញបានឡើយ។ តម្លៃប្រាក់កក់ទ្វេដងនេះ អនុវត្តចំពោះតែអតិថិជនដែលជ្រើសរើសលក្ខខណ្ឌបង់មុន ១០%, ៣០%, ៥០%, ឬ ការបង់ប្រាក់ទាំងស្រុងតែប៉ុណ្ណោះ។បន្ថែមពីលើនេះ អ្នកចូលរួមកម្មវិធីទាំងអស់នឹងមានឱកាសឈ្នះរង្វាន់បន្ថែម រួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ និង ម៉ូតូ១គ្រឿង (តម្លៃ ៣,០០០ ដុល្លារ) តាមរយៈការចាប់ឆ្នោតផ្សងសំណាងនៅចុងកម្មវិធី!តើខ្ញុំអាចចូលរួមព្រឹត្តិការណ៍នេះ ដោយរបៀបណា?វាពិតជាងាយស្រួលក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ! ជាដំបូង លោកអ្នកគ្រាន់តែធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់មួយនេះ៖ Vue Aston VIP Event។ បន្ទាប់មក នៅថ្ងៃសៅរ៍ ទី០១ ខែសីហា (ថ្ងៃកម្មវិធី) គ្រាន់តែអញ្ជើញមកកាន់ទីតាំងព្រឹត្តិការណ៍ ជាការស្រេច។ទទួលបានគូប៉ុងធ្វើដំណើរទៅកាន់ទីតាំងព្រឹត្តិការណ៍ ដោយឥតគិតថ្លៃ ដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ Vue Aston VIP Event ក្រមហ៊ុន Realestate.com.kh បានសហការជាមួយនឹងក្រុមហ៊ុន LM Car ដើម្បីផ្ដល់ជូនសេវាធ្វើដំណើរ ដោយឥតគិតថ្លៃ។សូមទាញយកកម្មវិធី LM Car App រួចវាយបញ្ចូលលេខទូរស័ព្ទដែលអ្នកបានចុះឈ្មោះចូលរួមកម្មវិធី ដើម្បីទទួលបានគូប៉ុងឥតគិតថ្លៃនេះ។ទាញយក LM Car App៖ https://cardownload.lemajestic.com/pc/អត្ថបទដោយ៖
មជ្ឈមណ្ឌលអាជីវកម្មចម្រុះ Holiday Outlets ផ្តល់ជូនឱកាសវិនិយោគដែលផ្តល់ផលចំណេញខ្ពស់
មជ្ឈមណ្ឌលអាជីវកម្មចម្រុះ Holiday Outlets ផ្តល់ជូនឱកាសវិនិយោគដែលផ្តល់ផលចំណេញខ្ពស់
June 6, 2022, 5:01 p.m.
មជ្ឈមណ្ឌលអាជីវកម្មដ៏ថ្មីសន្លាង ស្ថិតនៅប៉ែកខាងត្បូងនៃទីក្រុងភ្នំពេញ នឹងបើកទ្វារស្វាគមន៍អតិថិជនក្នុងពេលឆាប់ៗនេះហើយ។ មជ្ឈមណ្ឌលអាជីវកម្មថ្មីមួយនេះ នឹងនាំមកជូនលោកអ្នកនូវបទពិសោធថ្មីនៃការកម្សាន្តទិញទំនិញ មិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។គម្រោង Holiday Outlets គឺជាគម្រោងមជ្ឈមណ្ឌលអាជីវកម្មចម្រុះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលអាជីវកម្មថ្មីមួយនេះ គឺជាបណ្តុំហាងលក់រាយលំដាប់ខ្ពស់ ដែលប្រមូលផ្តុំទៅដោយផលិតផលម៉ាកល្បីៗមកពីបរទេស និងផលិតផលស្នាដៃខ្មែររបស់សហគ្រិនក្នុងស្រុក។អំពីក្រុមហ៊ុនអភិវឌ្ឍគម្រោងក្រុមហ៊ុន Royal Sino Investment Group (RSI) គឺជាក្រុមហ៊ុនវិនិយោគឯកជនដ៏ចំណាស់មួយ ដែលបានប្រកបអាជីវកម្មក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ។ ដោយមើលឃើញពីការរីកលូតលាស់យ៉ាងខ្លាំងនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា ក្រុមហ៊ុនមួយនេះបានស្ថាបនាគម្រោង Holiday Outlets ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការផ្តល់ជូននូវបទពិសោធទិញទំនិញថ្មី និងប្លែក ដើម្បីបំពេញតាមតម្រូវការអតិថិជននាសម័យទំនើប។ទីផ្សារទំនើប Outlets ដំបូងបង្អស់ក្នុងទីក្រុងភ្នំពេញផលិតផលម៉ាកល្បីៗដែលលោកអ្នកធ្លាប់តែបានឃើញនៅលើទីផ្សារក្រៅប្រទេស ឥឡូវនេះ បានមកដល់ប្រទេសកម្ពុជាហើយ។ Holiday Outlet​s គឺជាផ្សារទំនើប Outlets ដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ ដែលនាំមកជូនលោកអ្នកនូវផលិតផលម៉ាកល្បីៗរាប់រយមុខ ពីទូទាំងពិភពលោក។ ម៉ាកល្បីៗដែលធ្លាប់តែនៅឆ្ងាយ​ ឥឡូវនេះនៅជិតបង្កើយ។លើកស្ទួយសហគ្រិនភាព និងវិស័យទេសចរណ៍Holiday Outlets ត្រូវបានរចនាម៉ូដយ៉ាងពិសេស ដោយយកគំរូតាមទីផ្សារលក្ខណៈប្រពៃណីខ្មែរ។ មជ្ឈមណ្ឌលអាជីវកម្មមួយនេះបានបម្រុងទុកតូបលក់ទំនិញរាប់រយកន្លែងរួចជាស្រេច សម្រាប់សហគ្រិនក្នុងស្រុកដែលមានបំណងចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន។តូបលក់ទំនិញទាំងអស់នេះមានទីតាំងស្ថិតនៅតំបន់ The Holiday Square ដែលជាផ្នែកមួយរបស់ Holiday Outlets។ នៅទីនោះ ទាំងអតិថិជនក្នុងស្រុក និងភ្ញៀវបរទេស អាចស្វែងរកផលិតផលក្នុងស្រុកយ៉ាងសម្បូរបែប រួមមាន មុខម្ហូបខ្មែរ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ សំលៀកបំពាក់ និងផលិតដោយស្នាដៃកូនខ្មែរជាច្រើនទៀត។ជាមួយនឹងហាងលក់ទំនិញយីហោក្នុងស្រុកនិងក្រៅប្រទេសរាប់រយហាងស្ថិតនៅកន្លែងតែមួយ Holiday Outlets នឹងក្លាយទៅជាមជ្ឈមណ្ឌលលក់ទំនិញដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា ជាក់ជាមិនខាន។ម៉ូដែលអាជីវកម្មដ៏ថ្មីសន្លាងសម្រាប់ហាងលក់រាយដើម្បីធានាថាការវិនិយោគរបស់លោកអ្នកនាំមកនូវផលចំណេញយ៉ាងពិតប្រាកដ Holiday Outlets ផ្ដល់ជូននូវ លក្ខណៈពិសេសមួយដែលអាចអោយអ្នកទិញយូនីតអាចចំណេញលុយមកវិញបានទាំងអស់​តាមលក្ខខណ្ឌទិញត្រឡប់មកវិញដែលម្ចាស់គម្រោងផ្ដល់ឱ្យ។លក្ខខណ្ឌទិញត្រឡប់មកវិញនេះ អនុញាតិឱ្យអ្នកទិញធ្វើការលក់យូនីតត្រឡប់មកម្ចាស់គម្រោងវិញ ក្នុងតម្លៃដ៏ពិសេស គឺស្មើនឹង ១៣០% នៃតម្លៃដើម។Holiday Outlets ផ្ដល់ជូនកញ្ចប់វិនិយោគ ២ប្រភេទ សម្រាប់សហគ្រិនវ័យក្មេង ម្ចាស់អាជីវកម្ម និងវិនិយោគិនបរទេស។កញ្ចប់វិនិយោគប្រភេទ Aប្រសិនបើលោកអ្នកមានគម្រោងក្នុងការចាប់ផ្ដើមអាជីវកម្មថ្មីនៅមជ្ឈមណ្ឌល Holiday Outlets កញ្ចប់វិនិយោគប្រភេទ A គឺជាជម្រើសដ៏ស័ក្តិសម ដែលផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដូចជា៖ចាប់ផ្ដើមគំនិតអាជីវកម្មថ្មីជាមួយនឹងសហគមន៍សហគ្រិនដែលមានគំនិតដូចនឹងលោកអ្នកថ្លៃថែទាំទាបលក្ខខណ្ឌបង់រំលស់រយៈពេល ២៤ខែ (២ ឆ្នាំ)លក្ខខណ្ឌទិញត្រឡប់មកវិញពីម្ចាស់គម្រោងកញ្ចប់វិនិយោគប្រភេទ Bប្រសិនបើអ្នកមានបំណងចង់ទិញយូនីតទុក ប៉ុន្តែពុំមានគម្រោងបើកអាជីវកម្មថ្មីនោះឡើយ កញ្ចប់វិនិយោគប្រភេទ B គឺជាជម្រើសដ៏ស័ក្តិសម ដែលផ្តល់ជូនអត្ថប្រយោជន៍ដូចជា៖កិច្ចសន្យាជួលត្រឡប់ទៅកាន់ម្ចាស់គម្រោងទទួលបានប្រាក់ចំណូលដោយប្រយោល (កើនឡើងរៀងរាល់ឆ្នាំ)ការគ្រប់គ្រងដែលគ្មានភាពស្មុគស្មាញលក្ខខណ្ឌបង់រំលស់រយៈពេល ២៤ខែ (២ ឆ្នាំ)លក្ខខណ្ឌទិញត្រឡប់មកវិញពីម្ចាស់គម្រោងតាមរយៈការផ្ដល់ជូនកញ្ចប់វិនិយោគដែលមានភាពបត់បែនខ្ពស់ មជ្ឈមណ្ឌល Holiday Outlets បង្កភាពងាយស្រួលសម្រាប់វិនិយោគិន ក៏ដូចជាសហគ្រិនវ័យក្មេងក្នុងការចាប់ផ្ដើមអាជីវកម្មថ្មី ហើយរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងទីផ្សារប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។*កញ្ចប់វិនិយោគប្រភេទ A ផ្ដល់ជូនម្ចាស់អាជីវកម្មនូវជម្រើសក្នុងការលក់យូនីតរបស់ខ្លួនមកកាន់ម្ចាស់គម្រោងវិញ ក្រោយរយៈពេល ៥ឆ្នាំ ១០ឆ្នាំ ឬ ១៥ឆ្នាំ បន្ទាប់ពីទិញយូនីតនោះ ដោយទទួលបានទាំងថ្លៃដើម និងប្រាក់ចំណេញបន្ថែម ៣០% ពោលគឺស្មើនឹង ១៣០% នៃតម្លៃដើមរបស់យូនីត។*កញ្ចប់វិនិយោគប្រភេទ B ផ្ដល់ជូនម្ចាស់អាជីវកម្មនូវជម្រើសក្នុងការលក់យូនីតរបស់ខ្លួនមកកាន់ម្ចាស់គម្រោងវិញ ក្រោយរយៈពេល ៥ឆ្នាំ ១០ឆ្នាំ ឬ ១៥ឆ្នាំ បន្ទាប់ពីទិញយូនីតនោះ។​ ដើម្បីធានាថាការវិនិយោគផ្ដល់ផលចំណេញខ្ពស់ រៀងរាល់ ៥ឆ្នាំម្ដង ម្ចាស់គម្រោងនឹងបង្កើនប្រាក់ចំណូល (ពីការជួលត្រឡប់) សម្រាប់លោកអ្នក។សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកកាន់លេខទូរស័ព្ទ 092 92 1000/099 551 066 ឬ ចូលទៅកាន់គេហទំព័រ https://holiday-outlets.com/។
គម្រោង Sky Villa នឹងប្រគល់លំនៅឋានជូនអតិថិជន នាពេលឆាប់ៗនេះហើយ
គម្រោង Sky Villa នឹងប្រគល់លំនៅឋានជូនអតិថិជន នាពេលឆាប់ៗនេះហើយ
June 6, 2022, 5:01 p.m.
ស្របពេលដែលទីក្រុងរីកលូតលាស់ទៅមុខ ប្រភេទគេហដ្ឋានមានទីធ្លាធំទូលាយស្ថិតនៅកណ្ដាលក្រុង ក៏ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពផងដែរ ពិសេសម្រាប់ប្រភេទលំនៅឋានលំដាប់ខ្ពស់។​ លំនៅឋានប្រភេទនេះ​ ជារឿយៗ ត្រូវបានរួមបញ្ចូលនូវឧបករណ៍ប្រើប្រាស់ និងគ្រឿងសង្ហារឹមប្រណីត អមដោយបរិក្ខារសម័យទំនើប ដែលធ្វើឱ្យវាក្លាយជាជម្រើសគេហដ្ឋាន​ ដែលមិនអាចរំលងបានសម្រាប់អ្នកដែលប្រាថ្នាចង់បានជីវិតរស់នៅប្រកបដោយប្រណីតភាព និងភាពស៊ីវីល័យ។តួយ៉ាងដូចជា អគារ 15 Central Park West ក្នុងតំបន់ពាណិជ្ជកម្ម Manhattan នៃទីក្រុងញូយ៉ក អគារ​ One Hyde Park នៅកណ្ដាលទីក្រុងឡុងដ៍ និង​ អគារ Cullinan ក្នុងទីក្រុងហុងកុង ជាដើម ដែលសុទ្ធសឹងជាអគារលំនៅឋានប្រណីត និងធំល្វឹងលើ្វយ ប្រៀបផ្ទឹមបានទៅនឹងផ្ទះវីឡាដ៏ស្កឹមស្កៃ ស្ថិតនៅកណ្ដាលតំបន់ដ៏មានកិត្យានុភាពបំផុតនៅទូទាំងពិភពលោក។ចូលរួមក្នុងចំណោមនេះ​ គឺអគារ​ ស្កាយវីឡា​ (Sky Villa) ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ អគារខុនដូប្រណីតនេះ គ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជននៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ដែលផ្ដល់ជូនបទពិសោធយ៉ាងពេញលេញនៃរបៀបរស់នៅប្រកបដោយភាពស៊ីវីល័យ នៅកណ្ដាលទីក្រុងគជ់នៃតំបន់អាស៊ី។អគារភ្លោះកម្ពស់ ១៤០ម៉ែត្រនេះ ទទួលបានកិត្យានុភាពជាគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់ដ៏អស្ចារ្យបំផុត និងពេញនិយមបំផុតក្នុងទីក្រុងភ្នំពេញ ដែលជាលំនៅឋានក្នុងក្ដីស្រមៃសម្រាប់មនុស្សទូទៅ។ ខុនដូនេះផ្ដល់ជូនភាពងាយស្រួល និងផាសុកភាព​ ជាមួយនឹងទីតាំងស្ថិតនៅកណ្ដាលក្រុង ហើយផ្ដល់ជូននូវទីធ្លាដ៏ធំល្វឹងល្វើយ ហាក់បីដូចជាផ្ទះវីឡានៅលើវេហា។ការរចនាម៉ូដរបស់អគារ ស្កាយវីឡា បង្កប់នូវសិល្បៈស្ថាបត្យកម្មប្រកបដោយសោភ័ណភាព និងការច្នៃប្រឌិតខ្ពស់។ អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលមានស្នាដៃយ៉ាងល្បីរន្ទឺក្នុងការរចនា អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery។ លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរចនាអគារ​ ស្កាយវីឡា ឱ្យក្លាយទៅជានិមិត្តរូបនៃជីវិតរស់នៅសម័យទំនើបនៅចំកណ្តាលរាជធានីភ្នំពេញ។ដោយមានស្ថាបត្យករយ៉ាងប៉ិនប្រសប់ធ្វើការរចនាដោយផ្ទាល់ ស្កាយវីឡា នឹងកំណត់ស្តង់ដារថ្មីនៃស្ថាបត្យកម្មលំនៅឋានប្រកបដោយប្រណីតភាពបំផុត។ ស្កាយវីឡា គឺជានិមិត្តរូបនៃជីវិតរស់នៅប្រកបដោយ​​ប្រណីតភាព​ កិត្យានុភាព និងភាពទាន់សម័យ​ អមដោយបរិក្ខារលំដាប់ខ្ពស់ ដែលនាំឱ្យគម្រោងនេះពិសេសដាច់ពីគេ។ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ ២៧២ ដល់ ៥០៩ ម៉ែត្រការ៉េ​ ដែលជាកំណត់ត្រាយូនីតខុនដូមានទីធ្លាធំទូលាយបំផុតក្នុងប្រទេសកម្ពុជា។ អគារភ្លោះកម្ពស់ ៣៥ជាន់នេះ​ នឹងក្លាយទៅជាទីសម្គាល់ថ្មីនៃទីក្រុងភ្នំពេញ ដែលជាទីក្រុងគជ់នៃតំបន់អាស៊ី។ នៅលើជាន់នីមួយៗ មានតែ​៤យូនីតប៉ុណ្ណោះ ជាមួយនឹងកម្ពស់ពិដានចាប់ពី ៣.៦ ដល់ ៤.១​ ម៉ែត្រការ៉េ។បរិវេណទទួលភ្ញៀវ (Grand Lobby)​ ដ៏ធំល្វឹងល្វើយនៅជាន់ផ្ទាល់ដី ត្រូវបានតុបតែងយ៉ាងស្អាតផូផង់​ អមដោយពិដានកម្ពស់១០ម៉ែត្រ ផ្ដល់ជូននូវបរិយាកាសដ៏ស្រស់ស្រាយ និងពន្លឺធម្មជាតិគ្រប់គ្រាន់។ នៅចំពីមុខច្រកចូលមានជណ្ដើរយ៉ាងសមសួនចំនួន២នៅសងខាង ដែលនាំលោកអ្នកទៅកាន់សាល Grand Ballroom ដ៏ស្រស់ឆើតឆាយនៅជាន់ឡៅតឿ ស័ក្ដិសមសម្រាប់គ្រប់កម្មវិធី មិនថាពិធីមង្គលការ ពិធីជប់លៀងខួបកំណើត និងកម្មវិធីជួបលៀងផ្សេងទៀតឡើយ។ស្កាយវីឡា នាំមកនូវពិភពនៃការរស់នៅដ៏ស្រស់បំព្រង អមដោយទេសភាពទីក្រុងដ៏ទាក់ទាញ គួរឱ្យចង់គយគន់។ នៅជាន់ទី៣៤ មានអាងហែលទឹក​​ ក្លិបហាត់ប្រាណ បន្ទប់សូណា ស្ប៉ា កន្លែងលេងកម្សាន្តសម្រាប់កុមារ ភោជនីយដ្ឋានស្តង់ដារអន្តរជាតិ និងពិសេសបំផុតគឺ ស្កាយបារ ដែលជាទីតាំងដ៏សុខសាន្តសម្រាប់សម្រាកលម្ហែកាយ និងរំសាយអារម្មណ៍នៅពេលនឿយហត់។ បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។ដើម្បីធានាបាននូវភាពងាយស្រួល សុវត្ថិភាព និង បទពិសោធរស់នៅដ៏ប្រណីតសម្រាប់អ្នករស់នៅ ស្កាយវីឡា​ ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជា សេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។​ បរិវេណអគារ ត្រូវបានបំពាក់ដោយប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដ៏ទំនើប សន្ដិសុខការពារ ២៤ម៉ោង ព្រមទាំងចំណតរថយន្តក្រោមដីចំនួន ៤ជាន់។ កាន់តែពិសេសជាងនេះទៅទៀត អគារទាំងមូលបានរួមបញ្ចូលនូវទីធ្លាលម្ហែកាយដ៏ធំទូលាយអមដោយរុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ស្កាយវីឡា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញក្នុងខណ្ឌ៧មករា ខាងត្បូងពហុកីឡដ្ឋានជាតិអូឡាំពិក។ ទីតាំងដ៏ល្អរបស់គម្រោងនេះបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់បឹងកេងកង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។ នៅក្បែរគម្រោងនេះសម្បូរទៅដោយអគារស្ថានទូត ធនាគារ ផ្សារទំនើប និងក្រុមហ៊ុនពហុជាតិជាច្រើន ពិសេសគឺ ផ្សារទំនើបអូឡាំព្យាម៉លដែលស្ថិតនៅក្បែរគម្រោងនេះបំផុត។ ក្រៅពីនេះផ្សារទំនើបអ៊ីអនម៉ល ផ្សារទួលទំពូង និងផ្សារធំថ្មីក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរពីគម្រោងនេះ។បន្ថែមពីលើនេះទៀត ទីតាំងនៃស្កាយវីឡា ហ៊ុមព័ទ្ធដោយសាលាអន្តរជាតិល្អៗជាច្រើន ស័ក្តិសមសម្រាប់បុត្រធីតាលោកអ្នក។ ស្កាយវីឡា គឺជាលំនៅឋានក្នុងក្ដីសុបិនសម្រាប់គ្រួសារដែលស្រមៃចង់បានជីវិតរស់នៅយ៉ាងពេញលេញនៅកណ្ដាលក្រុង។គម្រោងនេះបានសម្រេចការសាងសង់ជាង ៩៥% ហើយគ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជនយ៉ាងយូរបំផុត ត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ នេះហើយ។ មកទល់សព្វថ្ងៃ យូនីតនៃគម្រោងស្កាយវីឡា លក់អស់ជាង ៦៦% ដោយយូនីតមានតម្លៃចាប់ផ្ដើមចាប់ពី ២,៦០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕
ភូមិគ្រឹះបិតាស្ថាបត្យកម្ម លោក វណ្ណ មូលីវណ្ណ ដាក់លក់ក្នុងតម្លៃ ៧លានដុល្លារ
ភូមិគ្រឹះបិតាស្ថាបត្យកម្ម លោក វណ្ណ មូលីវណ្ណ ដាក់លក់ក្នុងតម្លៃ ៧លានដុល្លារ
June 7, 2022, 5:35 a.m.
ប្រសិនជាលោកអ្នកធ្វើដំណើរតាមបណ្តាយមហាវិថីម៉ៅសេទុង លោកអ្នកប្រាកដជាបានឃើញ និងចាប់អារម្មណ៍ភូមិគ្រឹះមួយដែលមានលក្ខណៈពិសេសជាងគេ ប្រៀបធៀបនឹងផ្ទះ ក៏ដូចជាសំណង់ផ្សេងៗដែលនៅក្បែរនោះ។ អមទៅដោយសិល្បៈនៃស្ថាបត្យកម្មខ្មែរទំនើប ភូមិគ្រឹះនេះគឺជាភូមិគ្រឹះរបស់បិតាស្ថាបត្យកម្ម ដែលប្រជាជនខ្មែរ និងជនបរទេសបានស្គាល់រន្ទឺនោះគឺ លោក វណ្ណ មូលីវណ្ណ។តួយ៉ាងដូចជាភូមិគ្រឹះដ៏ល្បីល្បាញរបស់លោកមួយនេះ ដែលត្រូវបានសាងសង់ឡើងកាលពីទស្សវត្សរ៍ឆ្នាំ ៦០ និងនៅតែបន្តឈរយ៉ាងរឹងមាំនៅក្នុងទីប្រជុំជនមមាញឹក បើទោះជាមានអគារខ្ពស់ៗថ្មីបានរំលេចខ្លួននៅជុំវិញនោះក្តី។នៅលើផ្ទៃដីសរុប ៩២៤ ម៉ែត្រការ៉េ ភូមិគ្រឹះនេះបានចែកចេញជាពីរជាន់ ដែលមានបន្ទប់គេង៤ និងបន្ទប់ទឹក៥ ដែលមានទំហំធំទូលាយ និងត្រូវបានរចនាឱ្យមានពន្លឺ ខ្យល់អាកាស និងធម្មជាតិបៃតងសមត្រដងជាមួយគ្នា ដែលបង្កើតអារម្មណ៍ស្រស់ស្រាយចំពោះអ្នកដែលស្នាក់នៅក្នុងនោះ។ចំពោះទីតាំងភូមិគ្រឹះទៀតសោត គឺងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីតាំងនានា ដូចជា ផ្សារទួលទំពូង ផ្សារទំនើបអ៊ីអនម៉ល ផ្សារទំនើបដឹ ផញ ម៉ល សាលារៀន ធនាគារ និងភោជនីយដ្ឋានជាច្រើន។ កាន់តែពិសេសជាងនេះទៅទៀត ភូមិគ្រឹះនេះកំពុងដាក់លក់នៅក្នុងតម្លៃត្រឹមតែ ៧លានដុល្លារ តែប៉ុណ្ណោះ។ស្របជាមួយនឹងសន្ទុះនៃអចនលទ្រព្យនៅកម្ពុជា ជាពិសេសខណៈដែលភូមិគ្រឹះរបស់ លោក វណ្ណ មូលីវណ្ណ ស្ថិតនៅកណ្តាលទីក្រុងតែម្តង វាបានបង្ហាញយ៉ាងច្បាស់អំពីសក្តានុពលនៃទីតាំង និងប្រវត្តិសំណង់ ចំពោះអតិថិជនគ្រប់គ្នាដែលមានបំណងចង់ក្លាយជាម្ចាស់ភូមិគ្រឹះពិសេសនេះ មិនថាលោកអ្នកទិញសម្រាប់រស់នៅ ឬ សម្រាប់ទុកវិនិយោគនៅថ្ងៃអនាគត។គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែលោក វណ្ណ មូលីវណ្ណ បានចែកឋានរួចទៅហើយក្តី ប៉ុន្តែស្នាដៃរបស់លោកនៅតែបន្តធ្វើឱ្យមនុស្សគ្រប់គ្នាមានការកោតសរសើរមិនដាច់ពីមាត់ ដោយស្នាដៃទាំងនោះបានបន្សល់ទុកយ៉ាងច្បាស់តាមរយៈសំណង់សាធារណៈល្បីៗ ដូចជា កីឡដ្ឋានជាតិអូឡាំពិក សាលសន្និសីទចតុមុខ និងវិមានឯករាជ្យជាដើម ដោយស្នាដៃទាំងនេះសុទ្ធតែបានធ្វើឱ្យពិភពលោកខាងក្រៅស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។ចំណុចពិសេសនៃស្នាដៃដែលលោកបង្កើតកន្លងមក ត្រូវបានគេស្គាល់ថាជាការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបខ្មែរទំនើប និងខ្មែរបុរាណបូកបញ្ចូលគ្នា ដើម្បីរក្សាភាពជារបស់ខ្មែរប៉ុន្តែក៏សមស្របជាមួយនឹងសម័យទំនើប ដោយគេឱ្យឈ្មោះថាជា ស្ថាបត្យកម្មខ្មែរទំនើប។សម្រាប់លោក លោកស្រី ដែលមានបំណងចង់ក្លាយជាម្ចាស់ថ្មីនៃភូមិគ្រឹះនេះ លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមការងារដើម្បីធ្វើការណាត់ជួបតាមរយៈលេខទូរស័ព្ទ +855 77 959 861 ឬ តាមអាសយដ្ឋានអ៊ីមែល inquiry@independentpropertyservices.com ៕
គម្រោង Vue Aston អញ្ជើញលោកអ្នកចូលរួមព្រឹត្តិការណ៍ VIP Event នាថ្ងៃទី០១ ខែសីហា ខាងមុខនេះ!
គម្រោង Vue Aston អញ្ជើញលោកអ្នកចូលរួមព្រឹត្តិការណ៍ VIP Event នាថ្ងៃទី០១ ខែសីហា ខាងមុខនេះ!
June 6, 2022, 5:01 p.m.
គម្រោងខុនដូ Vue Aston មានកិត្តិយសក្នុងការស្វាគមន៍ លោក លោកស្រី អ្នកនាង កញ្ញា ចូលរួមក្នុងព្រឹត្តិការណ៍ Vue Aston VIP Event ដែលនឹងប្រព្រឹត្តធ្វើឡើ់ង នៅថ្ងៃសៅរ៍ ទី០១​ ខែសីហា ឆ្នាំ២០២០​ ខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏កម្រនេះនាំមកជូនលោកអ្នកនូវឱកាសចំណេញប្រាក់ភ្លាមៗ រហូតដល់ ៤ម៉ឺនដុលា្លរ ព្រមទាំងឱកាសចូលរួមការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ទូរស័ព្ទ iPhone ម៉ូតូដ៏ថ្មីសន្លាង និងកាដូពិសេសៗជាច្រើនទៀត។ព្រឹត្តិការណ៍ Vu​e Aston VIP Event ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះ Peninusla Capital ក្រោមការសហការពីសំណាក់ក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុន FazWaz និងក្រុមហ៊ុន HUIONE Pay។ កម្មវិធីនេះចាប់ផ្ដើម ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៨យប់ នៅទីតាំងការិយាល័យលក់ គម្រោង Vue Aston ស្ថិតនៅតាមបណ្ដោយវិថីរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។គម្រោង Vue Aston គឺជាគម្រោងអភិវឌ្ឍន៍ដ៏ថ្មីសន្លាង ស្ថិតនៅតំបន់អភិវឌ្ឍន៍រហ័សនៃខណ្ឌច្បារអំពៅ។ គម្រោងនេះមានខុនដូសរុបចំនួន ៨៩៥ យូនីត មានទំហំចាប់ពី ៦៦ម៉ែត្រការ៉េ ដល់ ១០១ម៉ែត្រការ៉េ ដែលផ្ដល់ជម្រើសយ៉ាងសម្បូរបែបសម្រាប់អតិថិជន។គម្រោងនេះមានទីតាំងយ៉ាងល្អ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលនាំមកនូវបរិយាកាសរស់នៅដ៏ស្រស់ថ្លា ស្រស់ស្រាយ និងបរិសុទ្ធ ហើយនៅមិនឆ្ងាយពីទីប្រជុំជនកណ្ដាលក្រុង។ អមជាមួយនឹងបរិក្ខារអគារជាច្រើន ដូចជា ក្លិបហាត់ប្រាណ សូណា និងអាងហែលទឹក គម្រោងនេះហ៊ុមព័ទ្ធដោយ ហាងកាហ្វេ ផ្សារទំនើប ភោជនីយដ្ឋាន​ និងទីតាំងកម្សាន្តជាច្រើនទៀត ដែលនាំមកជូននូវជីវិតរស់នៅយ៉ាងពេញលេញ និងប្រកបដោយផាសុកភាព។បន្ថែមពីលើនេះទៀត គ្រប់យូនីតនៃគម្រោង Vue Aston ផ្ដល់ជូនទេសភាពដ៏ស្រស់ត្រកាលរបស់ទន្លេមេគង្គ។ កាន់តែពិសេស គម្រោងនេះស្ថិតនៅក្បែរគម្រោងស្ពាន កោះពេជ្រ-កោះនរា ដែលធ្វើឱ្យការធ្វើដំណើរទៅកាន់ទីប្រជុំជនកណ្ដាលក្រុង មានលក្ខណៈរហ័ស និងងាយស្រួលជាងមុន។ជាមួយនឹងតម្លៃដ៏ទាក់ទាញ ម្ចាស់គម្រោងផ្តល់ជូននូវការធានាជួលត្រលប់ ៣៥% ក្នុងរយៈពេល ៥ឆ្នាំ។ ជាមួយគ្នានេះដែរ លក្ខខណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល ហើយអតិថិជនក៏អាចស្នើឥណទានពីធនាគារដៃគូជាមួយអត្រាការប្រាក់សមរម្យបំផុត។ព្រឹត្តិការណ៍ Vue Aston VIP Event ស្វាគមន៍រាល់លោកអ្នក ដែលកំពុងស្វែងរកទិញ ឬ មានគម្រោងទិញអចលនទ្រព្យនាពេលខាងមុខ។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមធ្វើការចុះឈ្មោះដោយសេរី តាមរយៈតំណរភ្ជាប់ខាងក្រោម។អត្ថបទដោយ៖