+855 92 92 1000
Logo

Recent Articles

Morgan Tower បានបញ្ចប់ការសាងសង់ដោយជោគជ័យ ! Morgan នឹងបើកយុគ្គសម័យថ្មីនៃជំនួញអន្តរជាតិនៅកម្ពុជាប្រកបដោយលទ្ធភាព​ !
Morgan Tower បានបញ្ចប់ការសាងសង់ដោយជោគជ័យ ! Morgan នឹងបើកយុគ្គសម័យថ្មីនៃជំនួញអន្តរជាតិនៅកម្ពុជាប្រកបដោយលទ្ធភាព​ !
June 2, 2022, 3:14 p.m.
ក្រឡេកទៅមើលមជ្ឈមណ្ឌលពាណិជ្ជកម្មល្បីៗ នៅលើពិភពលោក ពួកគេមិនត្រឹមតែ ល្បីល្បាញលើវិស័យសំណង់អគារខ្ពស់ៗប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេកោតសរសើរ ចំពោះកេរ្តិ៍ឈ្មោះអាជីវកម្មដ៏អស្ចារ្យរបស់ពួកគេ។ នៅក្នុងជំហាននៃការអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះ អគារខ្ពស់ៗ មិនត្រឹមតែទាក់ទាញចក្ខុវិស័យអាជីវកម្មរបស់សហគ្រិនឆ្នើមប៉ុណ្ណោះទេ ក៏បង្ហាញពីការចាប់ផ្តើមនៃក្តីសុបិន្តដ៏អស្ចារ្យផងដែរ។នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹងការរៀបចំចាក់សាបចុងក្រោយបង្អស់ Morgan Tower ត្រូវបានបញ្ចប់ការសាងសងជាស្ថាពរ​ ដែលជាអគារការិយាល័យបានទទួលពានរង្វាន់ មាសលំដាប់អន្តរជាតិចំនួន ៤ ក្នុងនោះមានមជ្ឈមណ្ឌលអាជីវកម្មស្នូលរបស់ប្រទេសកម្ពុជា ពីអង្គការអន្តរជាតិ LEED និងក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Asia ក៏បង្ហាញថាប្រទេសកម្ពុជាបានបើកជំនួញទីក្រុងអន្តរជាតិជំនាន់ថ្មី។ ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន Morgan Group និងដៃគូសហការបានចូលរួមពិធីបញ្ចប់ការសាងសង់ នឹងកាត់ខ្សែរបូណ៏ ដែរជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្ត​​​ដ៏ជោគជ័យនៃអគារ Morgan Tower ។នៅម៉ោង ៩ ព្រឹកថ្ងៃទី ១៦ ពិធីសូត្រមន្តសូមសេរីសួស្ដីត្រូវបានប្រារព្ធធ្វើនៅ Morgan Tower ។ នៅក្រោមបរិយាកាសដ៏ពិសិដ្ឋនេះ ព្រះសង្ឃបានសូត្រធម៌យ៉ាងឧឡារិកដោយប្រោះទឹកមន្ត ដើម្បីបួងសួងអោយអគារ Morgan Tower បញ្ចប់បានយ៉ាងល្អ និង ជូនពរអោយអគារ Morgan Tower មានការអភិវឌ្ឍ នឹង រីកចំរើនខ្លាំងនាពេលអនាគត។បន្ទាប់មក ថ្នាក់ដឹកនាំនិងភ្ញៀវកត្តិយស បានចុះទស្សនាទីតាំងការិយាល័យនៅជាន់ទី ១០ នៃអគារ Morgan Tower បានស្វែងយល់អំពីបរិយាកាសនៃការិយាល័យនិងទីតាំងនាពេលអនាគត​ ក្រោមការពន្យល់ពីអ្នកប្រឹក្សាវិនិយោគ ។ ដោយឈរសម្លឹងមើលពីលើឃើញទេសភាពដ៏ធំទូលាយនៃទន្លេមេគង្គនិងជុំវិញទីក្រុងភ្នំពេញដែលមានសភាពអ៊ូអរ ភ្ញៀវដែលបានចូលរួមទស្សនា បានទទួលស្គាល់ខ្ពស់ចំពោះចក្ខុវិស័យនឹងយុទ្ធសាស្រ្តដ៏ល្អប្រសើររបស់ Morgan ហើយបានកោតសរសើរអំពីវឌ្ឍនភាពនៃគម្រោងនេះប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់។នៅម៉ោង ១០:១៨ នាទីប្រធានក្រុមហ៊ុន Morgan Group លោក ឌិងយ៉ុងជុន ផ្ទាល់បានដឹកនាំក្រុមការងារទៅដល់ជាន់ទី ៤៨ ហើយរួមជាមួយភ្ញៀវដែលមានវត្តមាននិងមើលកម្មវីធីលើអគារ Morgan ។ បុគ្គលិកបានធ្វើការផ្សាយផ្ទាល់ពីដំណើរការរៀបចំពិធីទាំងមូល​​ ហើយបាននាំមកឱកាសដ៏រីករាយនេះទៅ ម្ចាស់វិនិយោគិននិងដៃគូជំនួញ របស់ Morgan Tower នៅទូទាំងពិភពលោកបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ដោយសារតែផលប៉ះពាល់នៃ covid 19 នេះម៉ូហ្គិនក៏គោរពយ៉ាងខ្ជាប់នូវបទប្បញ្ញត្តិបង្ការការរីករាលដាលរបស់រដ្ឋាភិបាលកម្ពុជានិង​ សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះភ្ញៀវដែលបាន អញ្ជើញមកកម្មវិធីនេះមានតែ២០អ្នកទេ ហើយភ្ញៀវផ្សេងទៀតជាមួយម្ចាស់វិនិយោគិននិងដៃគូអាជីវកម្មមកពីគ្រប់ទិសទីនៃប្រទេសបានត្រឹមមើលតាមរយះការផ្សាយផ្ទាល់ ។ បរិយាកាសរីករាយបានដក់ជាប់ក្នុងដួងចិត្តភ្ញៀវគ្រប់រូបតាមរយៈអ៊ីធឺណិតនិងទទួលបានការអបអរសាទរដ៏ស្មោះពីសំណាក់​ ម្ចាស់ដៃគូអាជីវកម្មនិងវិនិយោគិនមកពីប្រទេសចិន​ សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង​ សហរដ្ឋអាមេរិកអឺរ៉ុបនិងប្រទេសផ្សេងទៀត។ក្នុងអំឡុងពេលនេះ ដៃគូសហការក្រៅប្រទេសរបស់ Morgan BLUEYE ប្រទេសកូរ៉េខាងត្បូង និងPARTNERS REALTY ប្រទេសចិនបានជួនផ្លាក់ជូនពរដល់ Morgan ក្នុងនាមម្ចាស់ក្រុមហ៊ុនបរទេស និងបានជូនពរដល់ Morgan ឲ្យទទួលបានភាពជោគជ័យរបស់ខ្លួននាថ្ងៃអនាគត។លោក ឌិងយ៉ុងជុន ប្រធានក្រុមហ៊ុន Morgan Group ទទួលការជូនពរពីវិនិយោគិនចជាច្រើន លោកបានមាន​ប្រសាសន៍ថា “សមិទ្ធិផលដ៏អស្ចារ្យរបស់ Mogan Tower សព្វថ្ងៃនេះ គឺមិនអាចកើតមានបានទេប្រសិនជាគ្មានវត្តមាន និងការគាំទ្ររបស់សំណាកម្ចាស់សហគ្រាស នឹងអ្នកវិនិយោគ។ នៅក្រោមការគាំទ្របែបនេះ បានធ្វើអោយ Morgan មានកំលាំងចិត្ត មានទំនុកចិត្ត បានជំនះរាល់ការលំបាក និងអាចបញ្ចប់ការសាងសង់តាមការកំណត់។ Morgan សង្ឈឹមថានឹងថ្លែងអំណគុណដល់អ្នកគាំទ្រទាំងអស់ ជាមួយនឹងសកម្មភាពជាក់ស្តែងនៃការបញ្ជប់ការសាងសង់អគារ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់សហគ្រាស នឹងអ្នកវិនិយោគដែលបានយកចិត្តទុកដាក់ និងជួយដល់ក្រុមហ៊ុន Morgan ក្នុងកំឡុងពេលនេះ។ចាប់តាំងពីការបុកគ្រឹះរបស់ Morgan Tower នៅខែសីហាឆ្នាំ ២០១៨​ រហូតដល់បានបញ្ចប់ ៤៨ ជាន់ អស់រយៈពេល ២៨ខែ ហើយវាបានផ្តល់នៅចម្លើយដ៏ល្អឥតខ្ចោះដល់វិនិយោគិន និងដៃគូអាជីវកម្មជាច្រើន។ស្ថិតក្រោមបរិយាកាសពិសេសនៃការរីករាលដាលនៃជំងឺcovid 19 ឆ្នាំ ២០២០ Morgan បានទប់ទល់នឹងហានិភ័យនៃការរីករាលដាលនៃជំងឺcovid 19 សម្ភារសំណង់ខ្វះខាត ថ្លៃពលកម្មកើនឡើង និងការលំបាកក្នុងការសាងសង់ក្នុងរដូវវស្សា​ ហើយបានប្រកាន់ ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវវឌ្ឍនភាពនៃសំណង់និងស្តង់ដារសំណង់ហើយខិតខំធ្វើឱ្យសំណង់នឹងផលិតផលល្អបំផុតតាមស្តង់ដាដ៏តឹងរឹង។Morgan Group សង្ឃឹម Morgan Tower នឹងបញ្ចប់ការសាងសង់បានយ៉ាងជោគជ័យ ក្នុងពេលដំណាលគ្នានេះដែរក្រុមហ៊ុនត្រៀមនឹងប្រគល់ជូននៅអគារការិយាល័យ នាពេលអនាគត។Morgan Tower ជាទំព័រ CBD កម្ពុជាMorgan Tower ជាស្ថាបត្យកម្មដែលទទួលបានពានរង្វាន់មាសពី LEED អន្តរជាតិ - ដែលជាកន្លែងសម្គាល់អាជីវកម្មអន្តរជាតិនៅកម្ពុជាមានទីតាំងស្ថិតនៅកោះពេជ្រ CBDនៃរាជធានីភ្នំពេញ ។ ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច “ត្បូងពេជ្រមាសនិងប្រាក់” អគារនេះមានចម្ងាយតែ ៥០០ ម៉ែត្រប៉ុណ្ណោះពីច្រកចូលកោះនរា នៅតំបន់សេដ្ឋកិច្ចថ្មី ចក្ខុវិស័យយុទ្ធសាស្ត្រដ៏លេចធ្លោរបស់ Morgan ប្រមូលធនធានអន្តរជាតិ​ ដែលមានគុណភាពខ្ពស់ វាជាកាតមាសមួយផ្សេងទៀតសម្រាប់អាជីវកម្មលំដាប់ខ្ពស់ របស់ប្រទេសកម្ពុជាក្នុងយុគ្គសម័យថ្មី។ស្នាដៃដែលទទួលបានវិញ្ញាបនបត្រអន្តរជាតិ LEED Gold Awardអគារនេះត្រូវបានធ្វើឡើងយ៉ាងប្រណីតជាមួយនឹងសាលទទួលភ្ញៀវដែលមានកំពស់ ១២ ម៉ែត្រ ជាន់នីមួយៗ កំពស់ ៣.៩ ម៉ែត្រ និងមានជណ្តើរយន្តល្បឿនលឿនចំនួន ១៥ គ្រឿងដែលពីជាន់ក្រោមទៅដល់ជាន់ដំបូលអស់30វិនាទី ។ កន្លែងការិយាល័យដំបូងមានអុកស៊ីសែនគ្រប់គ្រាន់ ផ្ទៃខាងក្រៅ បានតម្លើងដោយកញ្ចក់ប្រហោងប្រភេទ LOW-E ដែលស្រោបដោយថ្នាំកូដវិទ្យុកម្មទាប ជាមួយនឹងបន្ទះអាលុយមីញ៉ូមបញ្ឈរ ហើយមានប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់កណ្តាលពេញលេញជាមួយនឹងថាមពលសន្សំសំចៃដ៏វៃឆ្លាតដែលបង្កើតទីធ្លាដែលមានសីតុណ្ហភាពថេរអុកស៊ីសែនថេរ។ រចនាសម្ព័ន្ធស៊ុមការិយាល័យដែលអាចផ្តាច់បាន និងមានប្រព័ន្ធការិយាល័យឆ្លាតវៃ ចំនួន ១៨​​ បំពេញសេចក្តីត្រូវការរបស់សហគ្រាសគ្រប់វិស័យ។ជាទីកន្លែងដែលរចនាឡើងយ៉ាងកំពូលនៅកម្ពុជា ការច្នៃប្រឌិតថ្មីនៃរង្វង់អាជីវកម្មអន្តរជាតិអគារ Morgan Tower ផ្តល់នូវទីតាំងអាជីវកម្មដំបូងគេចំនួន ៤,០០០ ម៉ែត្រការ៉េសម្រាប់អ្នកជំនួញអន្តរជាតិរួមទាំង ស្កាយបារនៅជាន់ខាងលើ​ ភោជនីយដ្ឋានសិល្បៈMichelinដ៏ប្រណីត អាងហែលទឹក Infinity ចំណត់ឧទ្ធម្ភាគចក្រ ការិយាល័យប្រធាននិងរដ្ឋបាលដ៏ទំនើប រួមជាមួយការគ្រប់គ្រងដោយក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រតិបត្តិការដ៏ល្បីល្បាញលើពិភពលោក បង្កើតរង្វង់វរជនអាជីវកម្មលំដាប់ពិភពលោកជាមួយនឹងសេវាកម្មផ្តាច់មុខដែលលើសពីស្តង់ដារអន្តរជាតិ។ការគ្រប់គ្រងពានរង្វាន់មាស+ អ្នកពិគ្រោះយោបល់ជំនាញ Morgan អមជាមួយដំណើរសម្រាប់សហគ្រាសសេវាគ្រប់គ្រងរបស់ MORGAN TOWER ដឹកនាំដោយក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រតិបត្តិការដ៏ល្បីល្បាញលើពិភពលោកដែលមានប្រវត្តិជាង 200 ឆ្នាំមកហើយ ដើម្បីផ្តល់សេវាកម្មគ្រប់គ្រងការិយាល័យលំដាប់ខ្ពស់និងទាក់ទាញការវិនិយោគទូទាំងពិភពលោក រហូតមកដល់ពេលនេះមានក្រុមហ៊ុនអន្តរជាតិជាង ១០ដែលមានចិត្តចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយនឹងត្រៀមចូលជាផ្លូវការ។បន្ថែមលើនេះសាលតាំងពិព័រណ៍ផែនកាការអភិវឌ្ឍន៍កម្ពុជានិងមជ្ឈមណ្ឌលសេវាកម្មសហគ្រិនភាពនៅរាជធានីភ្នំពេញដំបូងដែលផ្តួចផ្តើមដោយក្រុមហ៊ុនម័រហ្គ្រីនគ្រុបកំពុងដំណើរការសាងសង់ហើយត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅខែមីនាឆ្នាំ ២០២១ ហើយនឹងផ្តល់សេវាកម្មដ៏មានឥទ្ធិពលសម្រាប់សហគ្រាសដែលតាំងលំនៅ ។ម៉ូហ្គិនរួមជាមួយរដ្ឋាភិបាល ទីភ្នាក់ងារច្បាប់ល្បីឈ្មោះលំដាប់អន្តរជាតិ និងទីភ្នាក់ងាគណនេយ្យ ដើម្បីផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ជំនាញគ្រប់គ្រងអាជីវកម្មដែលចាំបាច់ជាច្រើនរួមមានកិច្ចការរដ្ឋបាល សវនកម្មហិរញ្ញវត្ថុ ទីប្រឹក្សាច្បាប់និងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវលើសពីនេះទៀត Morgan សហការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុល្បីល្បាញលំដាប់អន្តរជាតិ ជាមួយធនាគា អ្នកវិនិយោគិនល្បីល្បាញ ផ្តល់សេវាកម្មគ្រប់គ្រងទ្រព្យសកម្មនិងសេវាកម្មការវិនិយោគហិរញ្ញប្បទានសហគ្រាស។​ នឹងផ្តល់ដើមទុនសម្រាប់សហគ្រាសច្នៃប្រឌិត សហគ្រាសអ៊ិនធឺណិតដែលចូលមកតាំងទីនៅ Morgan Towerនិងជួយសហគ្រាសឱ្យចូលក្នុងការអភិវឌ្ឍហិរញ្ញប្បទានទីផ្សារមូលធនអន្តរជាតិឈរនៅជួរមុខនៃឧស្សាហកម្ម។អគារ Morgan Tower ដែលមានគុណភាពលេចធ្លោនិងប្លែកអស្ចារ្យទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនពីទូទាំងពិភពលោកនិងជាមជ្ឈមណ្ឌលពាណិជ្ជកម្មវរជនរបស់ទីក្រុង។ ការបញ្ចប់គម្រោងតាមការគ្រោងទុកមិនត្រឹមតែជាសមិទ្ធិផលពេញលេញជាដំណាក់កាលប៉ុណ្ណោះទេប៉ុន្តែក៏ជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃអាជីវកម្មអន្តរជាតិរបស់កម្ពុជាផងដែរ! អគារ Morgan Tower នឹងត្រៀមប្រគល់ជូនអគារការិយាល័យនៅឆ្នាំ ២០២១។ រូបភាពដ៏អស្ចារ្យនិងរុងរឿងរបស់រាជធានីភ្នំពេញត្រូវបានលាតត្រដាង។ អគារ Morgan Tower នឹងស្វាគមន៍ការចូលរួមរបស់ក្រុមហ៊ុនល្បី ៗ មកពីជុំវិញពិភពលោកជាមួយនឹងចក្ខុវិស័យទូលំទូលាយនិងភាពខ្លាំងក្លា។លេខទូរស័ព្ទទំនាក់ទំនង៖ 023995999 / 068232306
ស្ថាបត្យកម្មជំនាន់ថ្មីដោយក្រុមហ៊ុន The Room Design Studio
ស្ថាបត្យកម្មជំនាន់ថ្មីដោយក្រុមហ៊ុន The Room Design Studio
June 7, 2022, 6:34 a.m.
ចាប់តាំងពីជំនាន់មុនមកទល់ពេលបច្ចុប្បន្នទីក្រុងភ្នំពេញតែងតែត្រូវបានគេចាត់ទុកជារាជធានី ដែលពោរពេញទៅដោយសំណង់ពិសេសៗ រួមបញ្ចូលទាំងសំណង់សម័យអាណានិគម សំណង់ទំនើបជាច្រើន។ ក្នុងចំណោមស្ថាបត្យកម្មយ៉ាងចំណានទាំងនេះ ក៏មានការបង្កប់ស្នាដៃដោយក្រុមហ៊ុនស្ថាបត្យកម្មល្បីមួយគឺក្រុមហ៊ុន The Room Design Studio។​ក្រុមហ៊ុន The Room Design Studio ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០៨ ក្នុងកំឡុងពេលមួយដែលទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះមានការងើបឡើងយ៉ាងលឿន។ ក្រុមហ៊ុននេះផ្តោតសំខាន់លើការរចនាគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ចដែលស្ថាបនាឡើងសម្រាប់សហគមន៍ទាំងមូល រហូតដល់ហេដ្ឋារចនាសម្ព័ន្ធធំៗ។ ក្រុមហ៊ុន The Room Design Studio អនុវត្តការតុបតែងរបស់ពួកគេដោយជ្រើសយកគោលគំនិតរចនាបែបទំនើបទាន់សម័យ សាកសមក្នុងការតុបតែងគេហដ្ឋាន ឬអគារការិយាល័យដើម្បីបំពេញតម្រូវការអតិថិជនក្នុងស្រុក និងក្រៅស្រុក។ ស្នាដៃរបស់ក្រុមហ៊ុន The Room Design Studio រួមមានដូចជានៅសណ្ឋាគារ​The One Resort អាគារការិយាល័យពាណិជ្ជកម្ម Regus Office Exchange Square អាគារខុនដូ Skyline Apartments ក្រុមហ៊ុនរថយន្ត BMW Phnom Penh -ល-។ការកសាងអត្តសញ្ញាណតាមរយៈស្ថាបត្យកម្មស្ថាបត្យកម្មត្រូវសម្របខ្លួនទៅតាមតម្រូវការរបស់អតិថិជន ដូច្នេះក្រុមហ៊ុន The Room Design Studio ប្រកាន់ខ្ជាប់នូវគោលការណ៍នេះជាប់ជានិច្ចក្នុងការអនុវត្តរាល់ការរចនាម៉ូដរបស់ពួកគេសម្រាប់អតិថិជនកម្ពុជា។ ដោយសម្លឹងឃើញពីភាពរស់រវើក ដែលរួមបញ្ចូលនូវសម្រស់ធម្មជាតិ មរតកដ៏សំបូរបែប និងភាពកក់ក្តៅបន្សល់ទុកដោយបុព្វបុរសខ្មែរ វាជាកត្តាលើកទឹកចិត្តដល់ស្ថាបត្យកររបស់ The Room ក្នុងការប្តេជ្ញាចិត្តបង្កើតនូវភាពច្នៃប្រឌិតថ្មីៗតាមរយៈស្នាដៃរបស់ពួកគេ។ចាប់តាំងពីបង្កើតបានជាង១០ឆ្នាំមកនេះ The Room Design Studio បានបង្កើនការយល់ដឹងពីវប្បធម៌ និងប្រវត្តិសាស្ត្រក្នុងតំបន់ដែលបានមើលឃើញតាមរយៈស្នាដៃរបស់គេ។ ជាលទ្ធផលគេអាចមើលឃើញយ៉ាងច្បាស់តាមរយៈសមិទ្ធផលរបស់ក្រុមហ៊ុន The Room Design Studio ដែលបានបង្ហាញនូវអត្តសញ្ញាណជាតិដ៏រឹងមាំលើទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា។សិល្បៈនៃការតុបតែងផ្ទៃខាងក្នុងដ៏មានអត្ថន័យក្រុមហ៊ុន The Room Design Studio ទទួលស្គាល់ថាចំនុចស្នូលនៃស្ថាបត្យកម្មរបស់ខ្លួនគឺជាការរួមបញ្ចួលគ្នារវាងមុខងារជាច្រើន ដោយមានការរួមសហការជាមួយវិចិត្រករ សិប្បករ និងលទ្ធកម្មផ្គត់ផ្គង់ក្នុងស្រុកដើម្បីបង្កើត សោភ័ណភាព និងទម្រង់ថ្មីៗដែលមានលក្ខណៈពិសេសមិនចាញ់ស្នាដៃរបស់​​ក្រុមហ៊ុន​អន្តរជាតិនោះឡើយ។ចាប់ផ្ដើម និងបញ្ចប់ដោយអ្នកជំនាញក្រុមហ៊ុន The Room Design Studio ដំណើរការទៅដោយរលូន មិនមែនធ្វើតួនាទីត្រឹមជាអ្នករចនាម៉ូដអគារតំណាងប៉ុណ្ណោះទេ។ ដំណាក់កាលដំបូងនៃគម្រោងនីមួយៗរួមមានការត្រួតពិនិត្យ និងកែប្រែគំរោងសាងសង់ដើម្បីឆ្លើយតបទៅនឹងបទដ្ឋាននៃការរចនាក៏ដូចជាត្រូវគោរពតាមបទបញ្ជា រួមទាំងការអនុញ្ញាតិត្រឹមត្រូវ កិច្ចសន្យាម៉ៅការ និងការប៉ាន់ប្រមាណការចំណាយពេលវេលាក្នុងការសាងសង់។ការគ្រប់គ្រងគម្រោងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតយីហោ និងបង្កើតអត្ថន័យនៃអគារ។ ចំណេះដឹងក្នុងតំបន់ស៊ីជម្រៅរបស់ក្រុមហ៊ុន The Room Design Studio ត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន និងជំនាញក្នុងការងារសំខាន់ៗ ជួយធានា និងសម្រួលប្រតិបត្តិការណ៍ការងារចាប់ពីការចាប់ផ្តើមរហូតដល់បញ្ចប់។គម្រោងល្បីៗដែលជាស្នាដៃរបស់ The Room Design StudioThe One ResortRegus Office Exchange SquareSkyline ApartmentsTK Office BuildingUNICEF CambodiaBMW Phnom PenhHongKong Land Phnom Penh
ចំនួននៃអតិថិជនដើរហាងទំនិញថយចុះ25% បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី28 ខែវិច្ឆិកា
ចំនួននៃអតិថិជនដើរហាងទំនិញថយចុះ25% បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី28 ខែវិច្ឆិកា
June 6, 2022, 5:01 p.m.
ចំនួននៃអតិថិជនដើរហាងទំនិញមានការធ្លាក់ចុះរហូតដល់២៥% ក្នុងកំឡុងពេល​ ២៩​ខែវិច្ឆិកា ដល់ ថ្ងៃ០១ ខែធ្នូ នេះបើយោងតាមកម្មវិធីតាមដានភាពចល័តរបស់Google ។ នេះត្រូវបានចាត់ទុកថាជាការឆ្លងសហគមន៍ដំបូងបង្អស់នៅលើពិភពលោក ដែលករណីថ្មីនេះបានបង្ខំឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទិញទំនិញមួយ ដើម្បីគ្រប់គ្រងទីផ្សារអ្នកប្រើប្រាស់និងទីផ្សារលក់ក្នុងប្រទេស។មុនពេលឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកា ឧបករណ៍ចល័តរបស់Google បានកត់ត្រាចំនួនអតិថិជនដើរហាងទំនិញនៅកម្ពុជាវិលត្រឡប់ទៅកាន់គោលដៅហាងទំនិញនិងកន្លែងកម្សាន្ត។ ខែតុលាឆ្នាំ ២០២០ មានការថយចុះ ១៥ ភាគរយនៃអ្នកទិញទំនិញបើធៀបទៅនឹងខ្សែបន្ទាត់មូលដ្ឋាន។ នេះត្រូវបានគេតាមដាននៅខែវិច្ឆិកាដោយចរាចរណ៍អ្នកប្រើប្រាស់ទាបជាង -៦% ដោយនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកាកាត់បន្ថយគម្លាតបន្ថែមទៀតជាមួយនឹងសញ្ញា ៤% នៅខាងក្រោមបន្ទាត់មូលដ្ឋាននៃចរាចរណ៍អ្នកប្រើប្រាស់។ទិន្នន័យចល័តរបស់Google បានបង្ហាញពីចំនួននៃប្រជាជនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា មានសន្ទុះនៃការចេញក្រៅទៅកន្លែងកម្សាន្ត និងហាងទំនិញជាថ្មីម្តងទៀត - ដោយសារតែការចេញទៅក្រៅ ឬដើរផ្សារទិញទំនិញត្រូវបានកំណត់ចំពោះកន្លែងដែលមនុស្សអាចទៅ និងពីការការពារវីរុសប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសនេះ។យោងតាមរបាយការណ៍របស់កាសែត Khmer time មនុស្សជាង ១១.០០០ នាក់ដែលជាប់ទាក់ទងនឹងឧប្បត្តិហេតុថ្ងៃទី ២៨ ខែវិច្ឆិកាបានឆ្លងកាត់ការធ្វើតេស្តិ៍កូវីត - ១៩ ។ គិតត្រឹមថ្ងៃទី៧ ខែធ្នូ ករណីថ្មីចំនួន ៣២ ពីការឆ្លងជម្ងឺកូវីត១៩បែបសហគមន៍ ត្រូវបានគេរកឃើញថាមានចំនួនករណីកើនឡើងនៅកម្ពុជារហូតដល់ ៣៤៨ ករណី។បច្ចុប្បន្ននេះអាជ្ញាធរសុខាភិបាលកំពុងធ្វើការតាមដាននិងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់“ អ្នកជំងឺសូន្យ” ដែលត្រូវបានគេជឿថាជាប្រភពនៃការឆ្លងសហគមន៍ដំបូងគេនៅប្រទេសកម្ពុជា។ការធ្វើឲ្យប្រសើរឡើងវិញផ្សារទំនើប AEON 1 បើកដំណើរការាឡើងវិញនៅថ្ងៃ ០២ ខែធ្នូ ឆ្នាំ២០២០ ក្រោយព្រឹត្តិការណ៍នៃការឆ្លងសហគមន៍ ផ្សារទំនើប AEON 1 អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅថ្ងៃ០២ ខែធ្នូ ក្រោយពេលប្រកាសឲ្យបិទបណ្ដុះអាសន្ននៅថ្ងៃ ២៨ ខែវិច្ឆិកា។ ទោះយ៉ាងណា ផ្សារទំនើបនេះមិនទាន់មានមនុស្សច្រើនហ៊ាននោះទេ ក៏ព្រោះវាតែជាតំបន់សាធារណៈ និងជាកន្លែងដែលករណីឆ្លងសហគមន៍បានកើតមាន។ករណីកូវីត ១៩ ថ្មីនេះបានឆ្លងរីករាលដាលនៅផ្សារទំនើបដែលពេញនិយមមួយនៅក្នុងទីក្រុង ដែលជះឥទ្ធិពលដល់អ្នកជួលហាងទំនិញម្ដងទៀត ដែលធ្វើឲ្យការរកស៊ីរបស់ពួកគេត្រលប់ទៅដូចជាប៉ុន្មានខែដំបូងនៃកូវីត ១៩ ដែលពួកគេមិនអាចធ្វើអាជីវកម្មលក់ដូរបានសោះ ដោយសារតែគ្មានអ្នកដើរទិញទំនិញនៅហាងទំនិញនោះឡើយ។ “ស្ថានភាពនេះនៅបន្ត” យោងតាមលោក Simon Griffiths ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន​ផ្សារទំនើប បានបន្តថា​ “នេះជាករណីដែលមានចំនួនច្រើនជាករណីមុនៗ”។ លោក Simon រំពឹងថានៅក្នុងខែធ្នូនេះ គឺជាខែដែលអ្នកលក់់ទាំងអស់អាចបង្កើនការលក់របស់ពួកគេវិញបាន ប៉ុន្តែក្នុងអំឡុងពេលនេះវាមិនអាចកើតមានឡើងបានទៀតទេ។ វិស័យនេះត្រូវតែអត់ធ្មត់ធ្វើតាមការណែនាំប៉ុន្តែត្រូវចាំថាអ្វីគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ”។ លោកបានកត់សម្គាល់ថា “ស្ថានភាពបច្ចុប្បន្នការលក់ និងប្រាក់ចំណូលយ៉ាងហោចណាស់ពាក់កណ្តាលនៃខែធ្នូនឹងធ្លាក់ចុះ ហើយជះឥទ្ធិពលអវិជ្ជមានដល់អ្នកលក់នៅតាមហាងទំនិញជាច្រើន”។ការប្រុងប្រយ័ត្ននិងការរឹតបន្តឹងថ្មីលើការជួបជុំសាធារណៈធំ ៗ ត្រូវបានអនុវត្តនៅពេលដែលករណីឆ្លងសហគមន៍ថ្មីត្រូវបានរកឃើញ។ ឧប្បត្តិហេតុថ្ងៃទី២៨ ខែវិច្ឆិកាត្រូវបានគេចាត់ទុកថាផ្លូវទៅកាន់ការជាសះស្បើយនៅតែជាដំណើរដ៏វែងឆ្ងាយដែលមិនទាន់ចប់។
ឱកាសកម្រមាន! អាគារការិយាល័យ KY iCenter ផ្ដល់ជូនតម្លៃជួលតែ១ដុល្លារក្នុង១ខែ!
ឱកាសកម្រមាន! អាគារការិយាល័យ KY iCenter ផ្ដល់ជូនតម្លៃជួលតែ១ដុល្លារក្នុង១ខែ!
May 31, 2022, 9:27 a.m.
ដោយមើលឃើញអំពីសន្ទុះនៃការអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនអន្តរជាតិជាច្រើន ក៏កំពុងជ្រៀតចូលទីផ្សារការងារនេះផងដែរ ទន្ទឹមនឹងនោះតម្រូវការនៃអគារការិយាល័យក៏ កំពុងមានប្រជាប្រិយភាពជាខ្លាំង។អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ (រឺជាភាសាអង់គ្លេស KY iCenter ) ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនទីតានស្តូនគ្រុប និងគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ គឹអគារការិយាល័យកម្រិត A កម្ពស់៣៣ជាន់សម្រាប់ជួល ដែលមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន និងហុំព័ទ្ធជុំវិញដោយស្ថាប័នសំខាន់ៗជាច្រើនដូចជាក្រសួង  ហាងលក់ទំនិញ ភោជនីយដ្ឋាន ផ្សារទំនើប និងហាងកាហ្វេ។ អាគារនេះកំពុងបើកទទួលការកក់ រឺជួលពីសំណាក់អតិថិជនដែលមានចំនាប់អារម្មណ៍ផងដែរ។​ស្របពេលនឹងពេលបញ្ចប់គម្រោង អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ បានផ្តល់ជូនការបញ្ចុះតម្លៃដែលមិនធ្លាប់មានទៅកាន់អតិថិជនរបស់ខ្លួន ពោលគឺសម្រាប់អតិថិជនដែលធ្វើការចុះកិច្ចសន្យាជួលចាប់ពីរយៈពេល២ឆ្នាំឡើងទៅ នឹងទទួលបានការជួលការិយាល័យត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងមួយខែសម្រាប់រយៈពេល២ខែដំបូង។​អគារនេះមានប្រភេទការិយាល័យច្រើនជម្រើស និងច្រើនទំហំ សាកសមសម្រាប់អាជីវកម្មគ្រប់ប្រភេទ។​ ជម្រើសការិយាល័យដែលអាចជ្រើសរើសបានមានដូចជាៈ ១.  ប្រភេទ “iWork Open Space” ជាការិយាល័យប្រើប្រាស់រួម​២. ប្រភេទ “iWork Basic” ការិយាល័យបែបសាមញ្ញមិនរួមបញ្ជូលគ្រឿងសង្ហារឹម៣​. ប្រភេទ “iWork Delicate” ការិយាល័យដែលមានគ្រឿងសង្ហារឹមពេញលេញ៤. ប្រភេទ “iStudio”​ ការិយាល័យស្ទូឌីយោឯកជនក្រៅពីនេះ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ ក៏មានបន្ទប់សម្រាប់កិច្ចប្រជុំដែលបំពាក់នូវឧបករណ៍ និងបច្ចេកវិទ្យាទំនើប ដែលផ្តល់ជូនសម្រាប់អតិថិជនដែលកំពុងស្វែងរកជួលការិយាល័យរយៈពេលខ្លី ឬវែង​តាមតម្រូវអាជីវកម្មរបស់លោកអ្នក។ក្នុងកំឡុងពេលកូវីត ១៩ នេះផងដែរ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ បានគិតគូរដល់សុវត្ថិភាពលោកអ្នកដែលជាអតិថិជន និងបុគ្គលិកដែលចរាចរណ៍ក្នុងអាគារ ដោយធានាឱ្យបាននូវអនាម័យ និងការការពារយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីទប់ស្កាត់ និងការងារជម្ងឺកូវីត១៩ដោយបំពាក់៖១.​ ប្រព័ន្ធវាស់កំដៅស្វ័យប្រវត្តិ២. ប្រព័ន្ធបន្សុត​ខ្យល់៣. ប្រព័ន្ធទឹកស្អាតដែលមានអនាម័យខ្ពស់៤. ប្រព័ន្ធភ្លើងសម្លាប់មេរោគ៥. ម៉ាស៊ីនសម្ងួតដៃ​ ដែលប្រើភ្លើង UV ដើម្បីសម្លាប់មេរោគ៦. ប្រព័ន្ធសម្លាប់មេរោគនៅក្នុងអគារ៧. បន្ទប់ប្រជុំដែលមានការសម្អាតជាប្រចាំអនាម័យខ្ពស់បំផុត៨. សេវាធានារា៉ប់រងសុខភាពក្រៅពីការការពារទាំងនេះ អាគារ​ខេវ៉ាយអាយសេនធ័រក៏មានរួមបញ្ជូលសេវាកម្មដូចជា៖១. ប្រព័ន្ធសន្តិសុខ ២៤ ម៉ោង ការត្រួតពិនិត្យចេញចូលក្នុងអគារ ប្រព័ន្ធការពារអគ្គិភ័យ សេវាសំអាតឧបករណ៍ប្រើប្រាស់រួម​​ ការត្រួតពិនិត្យសត្វល្អិតដោយឥតគិតថ្លៃ ការគ្រប់គ្រងចំណតរថយន្ត ការគាំទ្របច្ចេកទេស និងប្រព័ន្ធអ៉ីនធើណេត។២. សេវាកម្មផ្ដល់ព័ត៌មានទៅកាន់អតិថិជន ដើម្បីជំនួយដល់ការងាររដ្ឋបាលរបស់លោកអ្នក។៣. សេវាកម្មពិគ្រោះយោបល់ ប្រឹក្សាពន្ធ សេវាកម្មជ្រើសរើសបុគ្គលិក ការផ្តល់ជូនពិសេសធានារ៉ាប់រងអាយុជីវិត Titan Stone life ការបង្រៀនមុនការចុះឈ្មោះ និងដំបូន្មានហិរញ្ញវត្ថុ។៤. កម្មវិធីទូរស័ព្ទដៃដែលអាចឲ្យលោកអ្នកមានភាពងាយស្រួលក្នុងការកក់ទុកបន្ទប់ប្រជុំ ក្លឹបហាត់ប្រាណ បង់ប្រាក់តាមអនឡាញ បញ្ចូលប្រាក់សម្រាប់អតិថិជនពិសេស ផ្ញើសារតាមទូរស័ព្ទដៃ ការចុះឈ្មោះចូលរួមកម្មវិធី និងសេវាកម្មជួសជុលផ្សេងៗទៀត។៥. មានផ្តល់ជូនប្រព័ន្ធពិន្ទុសមាជិកដែលប្តូរចំនួនទឹកប្រាក់ជួល ដោយលោកអ្នកអាចត្រូវប្រើប្រាស់ សម្រាប់ការកក់ទុកបន្ទប់ប្រជុំ បន្ទប់កន្លែងហាត់ប្រាណ និងបន្ទប់សូណាជាដើម។បរិយាកាស និងសេវាកម្មឈានមុខទាំងនេះគឺមានផ្តល់ជូនលោកអ្នកដោយ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័័រមួយតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលចាប់ចំនាប់អារម្មណ៍ជួលការិយាល័័យ រឺទទួលយកពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩២​ ៩២១០០០។ សម្រាប់រូបភាព និងព័ត៌មានលម្អិត សូមចុចលើ Link នេះ៖ https://www.realestate.com.kh/new-developments/ky-icenter-149938/
អចលនទ្រព្យជាច្រើនព្រមជាមួយការបញ្ចុះតម្លៃដែលមិនធ្លាប់មាន ក្នុងពិព័រណ៍YEPS ឆ្នាំ២០២០តាមអនឡាញ!
អចលនទ្រព្យជាច្រើនព្រមជាមួយការបញ្ចុះតម្លៃដែលមិនធ្លាប់មាន ក្នុងពិព័រណ៍YEPS ឆ្នាំ២០២០តាមអនឡាញ!
June 6, 2022, 5:01 p.m.
ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តាមអនឡាញ កំពុងតែដំណើរការហើយនៅលើគេហទំព័ររបស់ខ្លួន។ គម្រោងទាំងនោះផ្ដល់ជូនលោកអ្នកនូវកញ្ចប់បញ្ចុះតម្លៃពិសេសមិនដែលមានពីមុនមក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ចូលរួមដោយសេរី ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះទាំងអស់គ្នា។គម្រោង Le Condé BKK1គម្រោង Le Condé BKK1 គឺជាគម្រោងខុនដូដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យបំផុត និងធំជាងគេនៅក្នុងសង្កាត់បឹងកេងកង១។តម្លៃចាប់ផ្តើមត្រឹមតែ $88,000 ប៉ុណ្ណោះ (បញ្ចុះតម្លៃរហូតដល់២០%)ការបញ្ចុះតម្លៃនេះមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តែប៉ុណ្ណោះបង់ប្រាក់ប្រចាំខែចំនួន៣០ខែ ដោយគ្មានការប្រាក់គ្រប់យូនីតសុទ្ធតែមានបំពាក់នូចគ្រឿងសង្ហារឹម និងបច្ចេកវិទ្យាផ្ទះឆ្លាតវៃ Xiaomiគ្រប់គ្រងដោយ ក្រុមហ៊ុន HOPETREE ជាក្រុមហ៊ុនអចលនទ្រព្យជប៉ុនខុនដូដំបូងគេបង្អស់ដែលផ្ដល់ជូននូវសេវាកម្មបែបសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ដែលសំអាតផ្ទះ លេងរថយន្ត និងសេវាកម្មផ្សេងទៀតចំនួន២ឆ្នាំគម្រោង AGILE SKY RESIDENCEគម្រោង Agile Sky Residence ជាគម្រោងអភិវឌ្ឍន៍ប្រណិតដែលស្ថិតនៅបណ្ដោយមហាវិថីព្រះមុនីវង្ស។តម្លៃចាប់ផ្តើមត្រឹមតែ $82,210 ប៉ុណ្ណោះ (បញ្ចុះតម្លៃរហូតដល់២3%)ការបញ្ចុះតម្លៃនេះមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តែប៉ុណ្ណោះខុនដូប្រណិតក​ម្ពស់៤៤ជាន់នៅលើមហាវិថីព្រះមុនីវង្សការបង់ប្រាក់ងាយស្រួល និងពុំមានការប្រាក់ធានាជួលត្រលប់ដែលអាចរកចំណូលចាប់ពី 8%ក្នុងមួយឆ្នាំស្ថិតនៅលើបណ្ដោយមហាវិថី កណ្ដាលរាជធានីភ្នំពេញគម្រោង ROSE APPLE SQUARERose Apple Square ជាគម្រោងខុនដូបែបសហគមន៍ដំបូងគេបង្អស់នៅកណ្តាលក្រុងសៀមរាប។បង់ត្រឹមតែ $3xx/ខែប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់តម្លៃចាប់ផ្តើមត្រឹមតែ $75,580 ប៉ុណ្ណោះទទួលបានការបញ្ចុះតម្លៃរហូតដល់ ២០% ចំនួនមានកំណត់ការបញ្ចុះតម្លៃនេះមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តែប៉ុណ្ណោះគម្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុនល្បីឈ្មោះគឺក្រុមហ៊ុន Urban Living Solutionមានទីតាំងត្រឹមតែប៉ុន្មាននាទីពីផ្សារទំនើប Heritage Walkគម្រោង RATANA PLAZA TOP APARTMENTRatana Plaza Top Apartment គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយដែលផ្ដោតសំខាន់លើការផ្ដល់ជូនលោកអ្នកនូវអាផាតមិនដែលមានគុណភាព និងការវិនិយោគដ៏ល្អ។តម្លៃចាប់ផ្តើមត្រឹមតែ $42,029 ប៉ុណ្ណោះ (បញ្ចុះតម្លៃរហូតដល់30%)ការបញ្ចុះតម្លៃនេះមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តែប៉ុណ្ណោះស្ថិតនៅក្នុងខណ្ឌសែនសុខអាចរំលោះជាមួយក្រុមហ៊ុន គ្មានការប្រាក់ 0%ខុនដូបញ្ចប់ការសាងសង់ចុងឆ្នាំ2020ទីតាំងងាយស្រួលជួល និងលក់ចេញវិញត្រឹមតែ 9នាទីពីផ្សារទំនើបអ៊ីអនម៉លសែនសុខមានចំណាប់អារម្មណ៍លើអចលនទ្រព្យទាំងអស់ខាងលើនេះ ឬមួយលោកអ្នកចង់ស្វែងរកផ្សេងទៀត សូមចូលទៅកាន់គេហទំព័រពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើនរហូតដល់២០គម្រោង និងអចលនទ្រព្យលក់បន្តជាង២០០ទៀត សុទ្ធតែដាក់លើក្រោមតម្លៃទីផ្សារ។
CREA News Page 590x250 KH
ក្រុមហ៊ុន API Global សហការជាមួយក្រុមហ៊ុន Leander Group ផ្ដល់ជូនប្រជាជនកម្ពុជានូវឱកាសវិនិយោគដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស
ក្រុមហ៊ុន API Global សហការជាមួយក្រុមហ៊ុន Leander Group ផ្ដល់ជូនប្រជាជនកម្ពុជានូវឱកាសវិនិយោគដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស
June 6, 2022, 5:01 p.m.
ឱកាសនៃការវិនិយោគលើអចលនទ្រព្យសម្រាប់ប្រជាជនកម្ពុជាតាមរយៈក្រុមហ៊ុន API Global និង ក្រុមហ៊ុនLeander Group។ តើលោកអ្នកដែលមានចំណាប់អារ្មមណ៍វិនិយោគ ឬចង់ក្លាយខ្លួនជាម្ចាស់អចលនទ្រព្យនៅចក្រភពអង់គ្លេសដែរឬទេ? ក្រុមហ៊ុន API Global កំពុងសហការជាមួយក្រុមហ៊ុន Leander Group ដើម្បីចូលខ្លួនក្នុងទីផ្សារអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ដល់ជូននូវអ្វីដែលពិសេស។ក្រុមហ៊ុន API Global សហការជាមួយក្រុមហ៊ុន Leander Groupក្រុមហ៊ុន API Global គឺជាក្រុមហ៊ុនអចលនទ្រព្យមួយដែលមានមូលដ្ឋានគ្រឹះនៅប្រទេសអង់គ្លេស ដែលមានជំនាញក្នុងការផ្ដល់ជូននូវដំណោះស្រាយសម្រាប់អ្នកវិនិយោគលើបញ្ហាដែលពួកគេកំពុងជួបប្រទះក្នុងវិស័យរបស់ពួកគេ។ ក្រុមហ៊ុន API Global ផ្ដោតសំខាន់លើការសហការគ្នាជាមួយគម្រោងអភិវឌ្ឍន៍ឈានមុខ និងល្បីៗដើម្បីធានាសុវត្ថិភាពនៃការវិនិយោគដែលពួកគេ។ ភាពឧស្សាហ៍ព្យាយាមរបស់ ក្រុមហ៊ុន API Global ក៏ធានាសុវត្ថិភាពដើមទុនដែលកំពុងមានកំណើនផងដែរដោយក្រុមអ្នកជំនាញរបស់ពួកគេដែលផ្លាស់ប្តូរទីផ្សាដ៏ធំដើម្បីទទួលបានឱកាសល្អបំផុត។ក្រុមហ៊ុន Leander Group ជាក្រុមហ៊ុនវិនិយោគឯកជនមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ នៅហុងកុង ដែលជាក្រុមហ៊ុនវិនិយោគដ៏ជោគជ័យមួយ ជំនាញលើការរកទិញដីធ្លី និងគម្រោងអភិវឌ្ឍន៍ដែលទាំងផ្ដល់ជូននូវឱកាសវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសអង់គ្លេស និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ក្រុងចក្រភពអង់គ្លេស ក្រុមហ៊ុន Leander Group បានវិនិយោគជាទឹកប្រាក់ចំនួន ១០០ លានផោន ទៅក្នុងតម្លៃក្នុងស្រុកសរុប (GDV) នៃគម្រោងនៅទីក្រុងឡុង និងខេមប្រ៊ីដ។ ក្រុមហ៊ុន Leander Group ថ្មីៗនេះបានលើកគម្រោងទឹកប្រាក់ជាង ៥០ លានផោន សម្រាប់គម្រោងចំនួន ១០ ក្នុងទីផ្សារអចលនទ្រព្យចក្រភពអង់គ្លេស។ លើសពីនេះ ការផ្តល់ជូនរបស់ក្រុមហ៊ុន Leander Group បច្ចុប្បន្នត្រូវបានរួចផុតពីពន្ធលើដីទំនេរ (SLDT) រហូតដល់ខែមីនាឆ្នាំ ២០២១ ។ក្នុងទ្វីបអាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្ននេះក្រុមហ៊ុន Leander Group បានខិតខំប្រឹងប្រែងពង្រីកខ្លួននៅក្នុងប្រទេសកម្ពុជា អាចត្រូវបានគេមើលឃើញនៅក្នុងគម្រោងខេត្តកំពត និងសៀមរាបដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាមេរិក។ ផ្ទៃដីដែលស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទាំងនោះត្រូវបានបែងចែកទៅជាគម្រោងលំនៅដ្ឋានខ្នាតធំៗជាច្រើន ហើយនេះជាសញ្ញានៃការរីកចម្រើនជាបន្តបន្ទាប់លើវិស័យអចលនទ្រព្យ និងបន្តទៅអភិវឌ្ឍន៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។ភាពជាដៃគូរបស់ក្រុមហ៊ុន Global Global និងក្រុមហ៊ុន Leander Group បច្ចុប្បន្នកំពុងផ្តល់ជូនអតិថិជនកម្ពុជានូវសេវាកម្មវិនិយោគលំដាប់ខ្ពស់មួយដែលយកចិត្តទុកដាក់លើដំណើរការវិនិយោគក្រៅប្រទេសទាំងមូល។ ក្នុងពេលដំណាលគ្នានេះ ភាពជាដៃគូកំពុងផ្តល់ឱកាសដល់វិនិយោគិននៅកម្ពុជាក្នុងការទិញអចលនទ្រព្យនៅ Birmingham ចក្រភពអង់គ្លេស៖ គម្រោង The APEX Lofts។គម្រោង The APEX Loftsគម្រោង The APEX Lofts គឺជាគម្រោងអភិវឌ្ឍន៍ដែលលិចរូបរាងនៅចំកណ្តាលគម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលគួរឱ្យចាប់អារម្មណ៍ និងទាក់ភ្នែកជាច្រើននាពេលឆាប់ៗខាងមុខនេះ។ វាត្រូវបានរចនាឡើងដោយផ្តោតជាសំខាន់លើការបំពេញនូវតម្រូវការរបស់អ្នកកាន់កាប់ តាមរយៈការច្នៃប្រឌិតលើផ្នែកស្ថាបត្យកម្ម ការធ្វើសមាហរណកម្មទីក្រុងថ្មី និងការផ្តល់នូវលក្ខណៈពិសេសប្លែកៗ។គម្រោង The APEX Lofts ផ្តល់ជូននូវគេហដ្ឋានដែលត្រូវបានរចនាយ៉ាងល្អប្រណិត មានជម្រើសច្រើនដូចជា ១បន្ទប់គេង ២បន្ទប់គេង ផ្ទះល្វែងដែលមានជាងប្រាំបួនជាន់ ផ្ដល់ជូននូវទស្សនីយភាពដែលល្អឥតខ្ចោះរបស់ទីក្រុង Birmingham។ និមិត្តរូបនៃបេតិកភណ្ឌឧស្សាហកម្មនៃតំបន់នេះ​គឺ ដំបូលបែប “Saw Tooth” ដែលត្រូវបានរួមបញ្ចូលក្នុងការរចនាគម្រោង The APEX Lofts ។យូនីតនៃគម្រោង The APEX Loft មានអមមកជាមួយគ្រឿងសង្ហារឹមសុទ្ធតែជាម៉ាកល្បីដែលមានបំពាក់រួចជាស្រេចនៅតាមបន្ទប់ផ្ទះបាយ បន្ទប់ទឹក។ ចំពោះការតុបតែងផ្ទៃខាងក្នុងវិញរបស់គម្រោង APEX Lofts ដែលទទួលឥទ្ធិពលបែបសហសម័យ។ បង្អួចពីរជាន់ដែលអាចបត់ចេញចូលបាន ដែលអាចអនុញ្ញាតឲ្យពន្លឺ និងខ្យល់អាចចេញចូលក្នុងបន្ទប់បានយ៉ាងល្អ។ ការប្រើប្រាស់លំហធំទូលាយ និងពន្លឺធម្មជាតិទាំងនេះ គឺជាប្រភេទផ្ទះល្វែងដែលមានជំនាញ និងគិតគូបានខ្ពស់ដែលត្រូវបានរចនាឡើងដើម្បីឱ្យសមស្របទៅនឹងរបៀបរស់នៅបែបមមាញឹកនៃទីក្រុង។ចំនុចសំខាន់នៃអចលនទ្រព្យ១បន្ទប់គេង ២បន្ទប់គេង ២ជាន់ ឬច្រើនជាន់ ទំនេរបញ្ចប់ការសាងសង់នៅប្រមាណត្រីមាសទី៣នៃឆ្នាំ២០២១បំពាក់គ្រឿងសង្ហារឹមជូនសេវាកម្មប្រឹក្សាផ្នែកច្បាប់ កម្ចី និងពន្ធគ្រឿងបរិក្ខារផ្សេងទៀតក៏ត្រូវបានផ្ដល់ជូននូវក្នុងគម្រោងនេះផងដែរដូចជា កន្លែងចត ហាងទំនិញ ក្លឹបហាត់ប្រាណសម្រាប់អ្នករស់នៅ និងសូនច្បារនៅលើដំបូលអគារ។តំបន់ដែល APEX Lofts មានទីតាំងស្ថិតនៅត្រូវបានគេកំណត់ថាជាតំបន់មានកំណើនលំនៅដ្ឋានដ៏សំខាន់របស់ទីក្រុង ហើយក៏ជាទីតាំងនៃស្ថានីរថភ្លើង HS2 ថ្មីមួយទៀតនៅជុំវិញកាច់ជ្រុងផ្លូវ Curzon ។ ស្ថានីរថភ្លើងថ្មីនេះត្រូវបានគេប៉ាន់ស្មានថាអាចធ្វើដំណើរទៅកាន់រដ្ឋធានីឡុងកាន់តែជិតនៅត្រឹម ៤៩ នាទីប៉ុណ្ណោះ។ លើសពីនេះ គេរំពឹងថានឹងទាក់ទាញការវិនិយោគថ្មីប្រមាណ ១,៥ កោដិផោន និងបង្កើតការងារ ២២.០០០ នៅក្នុងតំបន់។ទីក្រុង Birmingham ត្រូវបានគេស្គាល់ថាជាទីក្រុងធំទី២ដែលនៅជិតទីក្រុងឡុង វាគឺជាគោលដៅអាជីវកម្មឈានមុខគេដែលមានសេដ្ឋកិច្ចក្នុងតំបន់ជាង ៩០ ពាន់លានផោន។ ចំណាប់អារម្មណ៍ក្នុងអាជីវកម្មនេះដោយសារតែការផ្លាស់ប្តូរទីតាំងរបស់ធនាគារ Deutsche និងធនាគារ HSBCដែលបាននាំមកជាមួយអ្នកជំនាញដែលមានទ្រព្យសម្បត្តិច្រើនដើម្បីចំណាយនៅក្នុងទីក្រុងដែលកំពុងរីកចម្រើនមួយនេះ។ការធ្វើជំនួញធំៗមិនមែនជាកម្លាំងជំរុញតែមួយគត់នៅក្នុងទីក្រុងទេ ដោយសារតែសកលវិទ្យាល័យធំៗចំនួន៥ ដែលមានទីតាំងនៅក្នុងទីក្រុងនេះ ដែលជាមូលហេតុធ្វើឲ្យសិស្សជាតិចំនួន ៧៣,០០០នាក់ និងនិស្សិតអន្តរជាតិផ្សេងទឿតជ្រើសយុទីក្រុង Birmingham ដើម្បីសិក្សាបន្ត និងបង្កើតមុខរបរផ្ទាល់ខ្លួន។ មូលហេតុទាំងនេះបានធ្វើឲ្យទីក្រុងនេះមានការរីកចម្រើនផ្នែកទីផ្សារឥតឈប់ឈរសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនដែលកំពុងសម្លឹងមើលការអភិវឌ្ឍន៍រយៈពេលវែង។
ខណ្ឌសែនសុខ ខណ្ឌមានជ័យផ្តល់ជូនខុនដូនូវតម្លៃលក់មធ្យមទាបបំផុត
ខណ្ឌសែនសុខ ខណ្ឌមានជ័យផ្តល់ជូនខុនដូនូវតម្លៃលក់មធ្យមទាបបំផុត
June 6, 2022, 5:01 p.m.
អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនិងអ្នកស្វែងរកអចលនទ្រព្យ មើលឃើញថាខណ្ឌសែនសុខ ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សំខាន់សម្រាប់ប៉ុន្មានឆ្នាំខាងមុខ។យោងតាមរបាយការណ៍ទីផ្សាររបស់ក្រុមហ៊ុន Realestate.com.kh បានបង្ហាញថា តម្លៃលក់មធ្យមរបស់ខុនដូ/អាផាតមិននៅក្នុងខណ្ឌសែនសុខកំណត់ត្រឹម ១៣៨,០០០ដុល្លារ ស្របពេលដែលក្នុងខណ្ឌមានជ័យវិញតម្លៃមធ្យមស្មើនឹង១១៥,០០០ដុល្លារ។ ខណ្ឌទាំងពីនេះផ្ដល់ជូនតម្លៃលក់ជាមធ្យមទាបជាងគេក្នុងអំឡុងខែ តុលា - វិច្ឆិកា ២០២០។ ខណ្ឌសែនសុខ និងខណ្ឌមានជ័យកំពុងមើលឃើញថាជាខណ្ឌដែលមានការរីកចម្រើន មានផ្ទៃដីធំទូលាយសាកសមបំផុតសម្រាប់បុរីធំ ៗ ខុនដូខ្ពស់ និងផ្សារទំនើបពហុជាន់ ដូចជាផ្សារអ៊ីអនម៉ល ២ និងផ្សារអ៊ីអនម៉ល ៣ នាពេលខាងមុខនេះ។ នេះជាលទ្ធផលនៃទីក្រុងភ្នំពេញ ក្នុងការអភិវឌ្ឍន៍វិស័យនគរូបនីយកម្មយ៉ាងឆាប់រហ័សដែលនេះជំរុញឱ្យអ្នកអភិវឌ្ឍន៍ជាច្រើនសំឡឹងមើលឱកាសអភិវឌ្ឍន៍គម្រោងថ្មីៗជាច្រើនទៀត។ជាពិសេសខណ្ឌសែនសុខកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងខុនដូដែលមានគុណភាពខ្ពស់ ដែលស្ថិតនៅជិតខណ្ឌដូនពេញ និងខណ្ឌ ៧ មករា។ គម្រោង City Gem គឺជាគម្រោងខុនដូថ្មីមួយដែលមានទីតាំងស្ថិតជិតផ្សារទំនើបអ៉ីអន២ បច្ចុប្បន្ននេះកំពុងផ្តល់ជូននូវលំនៅដ្ឋានរបស់ខ្លួន (រហូតដល់ទៅ ៣៩ មែត្រការ៉េ) ដែលមានតម្លៃទាបត្រឹម ៣៦.០០០ ដុល្លារ។ ខុនដូលំដាប់ខ្ពស់ ៗ ជាច្រើនទៀតនៅក្នុងតំបន់ដូចជាគម្រោង Phnom Penh Galaxy Garden មានផ្ទះស្នាក់នៅ (រហូតដល់ ៨០ ម៉ែត្រការ៉េ) ដែលអាចមានតម្លៃទាបត្រឹម ៦៦.០០០ ដុល្លារ។អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនរំពឹងថាតម្លៃដីធ្លី /អចលនទ្រព្យរបស់ខ្លួននៅក្នុង ខណ្ឌសែនសុខនឹងកើនឡើងនៅពេលគម្រោងបុរីនិងខុនដូជាច្រើនត្រូវបានប្រកាសបញ្ចប់ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។ខណ្ឌមានជ័យកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកអភិវឌ្ឍន៍ខុនដូជាច្រើននៅចុងឆ្នាំនេះ។ តំបន់ជាយក្រុងនេះមានប្រជាជនរស់នៅច្រើនគោះគរដោយសារតែមានបណ្ដុំហាងទំនិញជាច្រើននៅជុំវិញនោះ។ គម្រោង Urban Village Phase I គឺជាគម្រោងមួយដែលកំពុងត្រួសត្រាយខណ្ឌមានជ័យ ដែលជាគោលដៅខុនដូ។ យូនីតដែលមានទំហំ ៦៧ម៉ែត្រការ៉េ ដាក់លក់ត្រឹម ៨០,០០០ដុល្លារប៉ុណ្ណោះ។តម្លៃដីធ្លីរបស់ខណ្ឌសែនសុខនៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់នៅពេលដែលអ្នកអភិវឌ្ឍន៍កាន់តែបង្ហាញចំណាប់អារម្មណ៍នៅក្នុងខណ្ឌនោះ។ការប្រកាសរបស់ផ្សារអ៉ីអនម៉ល ៣ និងការបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ថ្មីដែលសហការជាមួយ ក្រុមហ៊ុនលំដាប់អន្ដរជាតិ R&F ជាច្រើនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ អ្នកអភិវឌ្ឍន៍ជាច្រើននៅចុងឆ្នាំ ២០២០ នៅក្នុងខណ្ឌសែនសុខ។ខណ្ឌឫស្សីកែវ ដែលនៅជាប់នឹងខណ្ឌសែនសុខ ក៏ជាកន្លែងសម្រាប់គម្រោងទំនើបៗដែលមានតម្លៃ មិនគួរឱ្យជឿ។ ខុនដូ Hexa ដែលជាខុនដូលំដាប់កណ្តាល គឺជាគម្រោងអភិវឌ្ឍន៍ដែលមានការពេញនិយមបំផុតអមជាមួយនឹងយូនីតដែលមានទំហំរហូតដល់ ៦៤ ម៉ែត្រការ៉េ និងតម្លៃត្រឹម ៤៤.០០០ ដុល្លារ។ការលក់អចលនទ្រព្យតាមអ៉ីនធើណេតរបស់ Realestate.com.kh ២០២០ កំពុងដំណើរការចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង ២០ គម្រោងនៅទូទាំងប្រទេសកម្ពុជា ផ្តល់ជូនអ្នកទិញនូវឱកាសដើម្បីទិញខុនដូឬបុរីក្នុងក្តីសុបិនដោយមានការបញ្ចុះតម្លៃរហូតដល់ ៤០% ។ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះមិនគិតថ្លៃទេ។
ខុនដូបែបវីឡាស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ អាចរកមានតែនៅស្កាយវីឡាយតែប៉ុណ្ណោះ
ខុនដូបែបវីឡាស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ អាចរកមានតែនៅស្កាយវីឡាយតែប៉ុណ្ណោះ
May 30, 2022, 10:12 p.m.
មួយរយៈប្រមាណ៥ឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញត្រូវបានគេមើលឃើញថាមានវត្តមានអាគារខ្ពស់ជាច្រើនដូចជាអាគារខុនដូ និងអគារពាណិជ្ជកម្មកើនឡើងគួរឱ្យកត់សម្គាល់ ខណៈពេលដែលទម្លាប់នៃការរស់នៅរបស់ប្រជាជនខ្មែរចាប់ផ្តើមមានការផ្លាស់ប្តូរច្រើនមកចាប់អារម្មណ៍ជាមួយនឹងការរស់នៅតាមខុនដូវិញ។ ក្នុងនោះគម្រោងខុនដូមួយដែលមានលក្ខណៈពិសេសខុសពីគេ មិនថាលើស្ថាបត្យកម្ម សម្ភារៈតាំងលម្អ គុណភាពសំណង់ និងទីតាំងនោះគឺ ខុនដូប្រណិតស្កាយវីឡា។ស្កាយវីឡា គឺជាគម្រោងខុនដូប្រភេទវីឡាលើវេហាដ៏ធំស្កឹមស្កៃ និងជាលំនៅឋានដ៏ត្រចះត្រចង់ ដែលរួមបញ្ចូលនូវទីធ្លារលំហែកាយដ៏ធំទូលាយ អមដោយ រុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ ស្របពេលដែលទីក្រុងរីកលូតលាស់ទៅមុខ ប្រភេទគេហដ្ឋានមានទីធ្លារធំទូលាយស្ថិតនៅកណ្ដាលក្រុង ក៏មានតិចទៅៗដោយសារតែទំហំសាងសង់មានកម្រិត ប៉ុន្តែបញ្ហានេះមិនមាននៅក្នុងគម្រោងខុនដូស្កាយវីឡាឡើយ ព្រោះខុនដូនេះផ្តោតសំខាន់ទៅលើទីធ្លា ដោយផ្តល់ជូនទំហំធំធូលាយមិនធ្លាប់មាននៅក្នុងគម្រោងខុនដូផ្សេងទៀតក្នុងរាជធានីភ្នំពេញ។ ស្កាយវីឡា រួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បាន សម្រាប់បែបបទនៃការរស់នៅបែបអភិជនស្ថិតនៅកណ្ដាលក្រុង ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និងប្រកបដោយឯកជនភាព។ ស្កាយវីឡាមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញក្នុងខណ្ឌ៧មករា ខាងត្បូងពហុកីឡដ្ឋានជាតិអូឡាំពិក។ បច្ចុប្បន្ននេះសាងសង់រួចរាល់បាន ៩៩% ដែលគ្រោងនឹងប្រគល់ជូនលោកអ្នកដែលជាម្ចាស់លំនៅដ្ឋានដ៏ប្រណិតនេះនៅថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះហើយ។ ខុនដូដែលមានទីតាំងដ៏ល្អរបស់គម្រោងនេះបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់បឹងកេងកង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។នៅក្បែរគម្រោងនេះសម្បូរទៅដោយអគារស្ថានទូត ធនាគារ ផ្សារទំនើប និងក្រុមហ៊ុន ពហុជាតិល្បីៗជាច្រើនពិសេសគឺផ្សារទំនើបអូឡាំព្យាម៉លដែលស្ថិតនៅក្បែរគម្រោងនេះបំផុត។ ក្រៅពីនេះផ្សារទំនើបអ៊ីអនម៉លផ្សារទួលទំពូងនិងផ្សារធំថ្មីក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរពីគម្រោងនេះ។គម្រោងស្កាយវីឡា គឺជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte., Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ហើយសុទ្ធសឹងតែជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់។អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលធ្លាប់មានស្នាដៃយ៉ាងល្បីរន្ទឺក្នុងការរចនា អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery។លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរចនាអគារ​ ស្កាយវីឡា ឱ្យក្លាយជានិមិត្តរូបនៃជីវិតរស់នៅសម័យទំនើបនៅចំកណ្តាលរាជធានីភ្នំពេញ។ ផ្នត់គំនិតនៃការរចនាស្ថាបត្យកម្មពិសេសខុសប្លែកពីគេ រួមបញ្ចូលនឹងទេពកោសល្យនៃគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់លោក C.Y. Lee បង្កើតបានជាខុនដូស្កាយវីឡា ដែលនាំមកនូវកម្រិតស្តង់ដាថ្មីនៃសិល្បៈស្ថាបត្យកម្ម លំនៅឋានដ៏ល្អដាច់គេ ដែលជាជម្រកដ៏សុខដុមប្រកបដោយផាសុកភាព។ការរចនាប្លង់ដ៏ឆ្លាតវៃរបស់ខុនដូ ស្កាយវីឡា មិនត្រឹមតែបង្កើននូវសោភ័ណភាពនៃ យូនីតៗនីមួយៗប៉ុណ្ណោះទេ វាថែមទាំងផ្ដល់ ភាពបត់បែនខ្ពស់សម្រាប់ម្ចាស់ខុនដូក្នុងការតុបតែងលម្អគេហឋានរបស់ខ្លួនទៅតាម ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ វាលាយបញ្ចូលគ្នានូវធម្មជាតិបៃតង និងសិល្បៈនៃការរចនាស្ថាបត្យកម្មសហសម័យ ដែលបង្ហាញចេញតាមរយៈផ្នែកខាងក្រៅនៃអគារ ដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងនិងបរិវេណលម្ហែដ៏ល្វឹងល្វើយ ដែលបង្កើត បានជាបរិយាកាស​រស់នៅប្រកបដោយភាពស្រស់បំព្រង។ស្កាយវីឡា នាំមកនូវពិភពនៃការរស់នៅដ៏ស្រស់បំព្រងអមដោយទេសភាពទីក្រុងដ៏ទាក់ទាញ គួរឱ្យចង់គយគន់។ នៅជាន់ទី៣៤ មានអាងហែលទឹកដ៏ត្រជាក់ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង ដែលជាទីតាំងដ៏សុខសាន្តសម្រាប់សម្រាកលម្ហែកាយ និងរំសាយ អារម្មណ៍នៅពេលនឿយហត់។ អ្វីដែលពិសេសបំផុតនោះគឺ ក្លឹបស្កាយបារនៅជាន់ដំបូល ដែលបម្រើសេវាកម្មលំដាប់ផ្កាយ៥ និងសម្បូរបែបរួមមាន ក្លឹបហាត់ប្រាណ បន្ទប់សោណា និងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដាអន្តរជាតិ។បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ នៅជាន់ទី៣៥ មានកន្លែងអង្គុយលំហែកាយដ៏ធំទូលាយ បន្ទប់កម្សាន្ត បន្ទប់ទទួលទានអាហារពេលល្ងាចបែបឯកជន អាចរៀបចំកម្មវិធីសម្រាប់ការជួបជុំអាហារពេលល្ងាចយ៉ាងសាកសមសម្រាប់លោកអ្នកដែលចូលចិត្តអារម្មណ៍បែបឯកជន អាចក្លាយជាទីធ្លារអានសៀវភៅ​។ លើសពីនោះទៀតមានភោជនីយដ្ឋានបែបបារាំង និងជប៉ុន។ព័ត៌មានលម្អិតពីយូនីតនៅគម្រោងខុនដូស្កាយវីឡាស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ ២៧២ ម៉ែត្រការ៉េ​ ដល់ ៥០៩ ម៉ែត្រការ៉េ​ ដែលអាចនិយាយបានថាជាយូនីតខុនដូ ដែលមានទំហំធំបំផុតក្នុងប្រទេសកម្ពុជា។ គម្រោងនេះផ្ដល់ជូនជម្រើសយូនីតចំនួន ៨ប្រភេទ សម្រាប់អតិថិជនជ្រើសរើស។ បន្ទប់ទទួលភ្ញៀវត្រូវបានរចនាឡើងយ៉ាងពិសេស ដោយរួមបញ្ចូលជញ្ជាំងកញ្ចក់នៅពីរ ជ្រុងផ្សេងគ្នា ដែលមិនត្រឹមតែផ្ដល់ជូនពន្លឺធម្មជាតិគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទស្សនីយភាពដ៏រស់រវើកនៃទីក្រុង អមដោយពិដានកម្ពស់ ៣.៦ ដល់ ៤.១ ម៉ែត្រ ដែលបង្កើតបាននូវបរិយាកាសរស់នៅប្រកបដោយផាសុកភាពបំផុត។ បន្ថែមលើបន្ទប់ទទួលភ្ញៀវដ៏ល្វឹងល្វើយ គ្រប់យូនីតនៃគម្រោង ស្កាយវីឡា រួមបញ្ចូលនូវរានហាល ដែលផ្សារភ្ជាប់ទៅនឹងបន្ទប់ទទួលភ្ញៀវ។ រានហាលមានទីធ្លារធំល្មម ដែលអាចរៀបចំទៅជាសួនផ្កាសម្រាប់រំសាយអារម្មណ៍ នៅពេលនឿយណាយ កន្លែងអាំងសាច់សម្រាប់រីករាយក្នុង ក្រុមគ្រួសារ ឬ​ ជាទីតាំងសម្រាប់ផឹកតែនាព្រឹកព្រលឹម។ក្រៅពីនេះ​ ដើម្បីផ្តល់ជូនភាពងាយស្រួលសុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា​ ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជាសេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។បច្ចុប្បន្ននេះយូនីតចំនួន ១៨២ក្នុងចំណោម ២៥៦ នៃស្កាយវីឡាមានម្ចាស់រូចរាល់ហើយ ដែលស្មើនឹង ៧១.០៩%។ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥% ពីគម្រោងស្កាយវីឡា ហើយចំពោះវិធីសាស្រ្តនៃការបង់ប្រាក់មានជាច្រើនប្រភេទ។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍លើគម្រោងខុនដូប្រណិត ស្កាយវីឡា សូមធ្វើការទំនាក់ទំនងមកក្រុមការងារយើងខ្ញុំឥឡូវនេះដើម្បីទទួលបានព័ត៌មានបន្ថែម និងការបញ្ជុះតម្លៃផ្សេងៗ។សម្រាប់ពត៌មានបន្ថែមពីគម្រោងខុនដូ ស្កាយវីឡា សូមចុចទៅកាន់ Link នេះ៖ https://www.realestate.com.kh/new-developments/sky-villa/
ចាំអង្កាល់ទៀត! ផ្ទះ និងខុនដូបញ្ចុះតម្លៃរហូតដល់៤០%ក្នុងកម្មវិធីនេះ!
ចាំអង្កាល់ទៀត! ផ្ទះ និងខុនដូបញ្ចុះតម្លៃរហូតដល់៤០%ក្នុងកម្មវិធីនេះ!
June 6, 2022, 5:01 p.m.
នៅមិនដល់ប៉ុន្មានម៉ោងទៀតទេ ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ តាមអនឡាញ នឹងចាប់ផ្ដើមដំណើរការជាផ្លូវការនៅលើគេហទំព័ររបស់ yearendpropertysale.realestate.com.kh។ព្រឹត្តការណ៍ពិព័រណ៍តាមអនឡាញនេះ នឹងត្រូវបានប្រារព្ធឡើងពីថ្ងៃទី ២៧ ខែវិច្ជិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងកម្មវិធីនេះ មានការចូលរួម ពីគម្រោងអភិវឌ្ឍន៍ល្បីៗ ជាង២០គម្រោង ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាមួយនឹងការបញ្ចុះតម្លៃដែលមិនធ្លាប់មានរហូតដល់ ៤០%ឯណោះ។ពិព័រណ៍នេះផងដែរក៍មានការដាក់តាំងលក់អចលនទ្រព្យជាច្រើនប្រភេទទៀត រួមមានដី និងផ្ទះដែលមានតម្លៃក្រោមទីផ្សារបច្ចុប្បន្ន។​ លោកអ្នកក៏អាចធ្វើការប្រឹក្សាយោបល់ជាមួយ​ អ្នកជំនាញអចលនទ្រព្យរបស់កម្មវិធី ចំពោះចម្ងល់អំពីគម្រោងផ្ទាល់ ឬការ វិនិយោគផ្សេងៗដើម្បីទទួលបានប្រាក់ចំនេញខ្ពស់។​ លោកអ្នកអាចចូលរួមមើលការដាក់តាំង គម្រោងទាំងនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើការចុះឈ្មោះពីថ្ងៃនេះតទៅ។ លោកអ្នកអាចមើលតាមទូរស័ព្ទ ឬកុំព្យូទ័រនៅគេហដ្ឋានផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅ។គួរបញ្ជាក់ផងដែរថានេះជាឱកាសល្អបំផុតសម្រាប់ អតិថិជនដែលកំពុង ស្វែងរកអចលនទ្រព្យ ក្នុងតម្លៃពិសេស ដើម្បីទិញទុកសម្រាប់ចំនេញ វិនិយោគ ឬរស់នៅផ្ទាល់។​ ដូចគ្នាផងដែរ ពិព័រណ៍នេះមានក្រុមហ៊ុនល្បីៗចូលរួមជាច្រើនរួមមានដូចជា៖ បុរី អារ៉ាតា ហ្កាដិន រ៉េស៊ីឌិនស៏,​ គម្រោងខុនដូ Garden One, គម្រោងខុនដូ The Hexa, គម្រោងខុនដូ City Gem, គម្រោង Won Majestic, គម្រោង Phnom Penh Galaxy Garden, ក្រុមហ៊ុន ខេអេច លែន, គម្រោងខុនដូ ដឹ លីដុនហាយស៍ ខនដូមីនៀម, បុរី អាប់ថោន,បុរីឡាផាម, គម្រោង លំនៅឋាន អារ៉ាខាវ៉ា, គម្រោងខុនដូ Rose Apple Square, គម្រោងខុនដូ រ៉ូយ៉ាល់ ស្កាយលែន, គម្រោងខុនដូ Le Condé BKK1, គម្រោងខុនដូ Agile Sky Residence, គម្រោងខុនដូ Vue Aston, គម្រោងខុនដូ Ratana Plaza Top Apartment, គម្រោងខុនដូ ព្រីនស៍ ហេបភីនេស ផ្លាហ្សា, គម្រោង Dara Sakor, គម្រោង Stardream Lake Tourism Town។តើកម្មវិធីដំណើរយ៉ាងដូច្នេះ?១. ដំបូងលោកអ្នកតម្រូវឲ្យធ្វើការចុះឈ្មោះជាមុនសិន២. នៅថ្ងៃកម្មវិធី លោកអ្នកអាចចូលមើលអចលនទ្រព្យដែលមានដាក់បង្ហាញនៅលើ គេហទំព័របានដោយសេរី៣. ប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យណាមួយហើយ លោកអ្នកអាចធ្វើការកក់អចលនទ្រព្យនោះដោយគ្រាន់តែចុចលើបូតុង កក់ទុក ។គួរបញ្ជាក់ផងដែរថា ចំពោះប្រាក់កក់របស់លោកអ្នក ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងអចលនទ្រព្យដែលខ្លួនបានកក់រួច លោកអ្នកអាចធ្វើការស្នើសុំប្រាក់កក់ត្រលប់វិញនៅកំឡុងពេល១៤ថ្ងៃបន្ទាប់ពីការកក់រួចបានយ៉ាងងាយស្រួល។ ចាំដល់ណាទៀត! នេះជាឱកាសពិសេសបំផុតចំពោះលោកអ្នកដែលកំពុងស្វែងរកទិញគេហដ្ឋានសម្រាប់រស់នៅ រឺវិនិយោគគ្រប់ប្រភេទ៕សម្រាប់អតិថិជនដែលចង់ធ្វើការចុះឈ្មោះចូលរួមពិព័រណ៍អចនលទ្រព្យបំណាច់ឆ្នា២០២០តាមអនឡាញ លោកអ្នកអាចធ្វើបានតាមរយៈ https://www.yearendpropertysale.realestate.com.kh/km រឺទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំតាមទូរស័ព្ទលេខ 092 92 1000។
មិនធ្លាប់មាន!! បង់រំលោះ ៨ ដុល្លារ រៀងរាល់ថ្ងៃ ជាមួយគម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា
មិនធ្លាប់មាន!! បង់រំលោះ ៨ ដុល្លារ រៀងរាល់ថ្ងៃ ជាមួយគម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា
June 6, 2022, 5:01 p.m.
លោកអ្នកអាចធ្វើការទិញផ្ទះដោយគ្រាន់តែចំណាយ ៨ ដុល្លារ ជារៀងរាល់ថ្ងៃ។ លោកអ្នកកំពុងតែឆ្ងល់ហើយមែនទេ អ្នកខ្លះទៀតកំពុងមានការសង្ស័យហើយមែនទេ? សំណួរជាច្រើនកំពុងផុសចេញមក ថាតើផ្ទះនោះមានសភាពបែបណា?ខាងក្រោមនេះគឺជាព័ត៌មានលម្អិតទាក់ទងនឹងគម្រោង៖១. គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា គឺជាអចលនទ្រព្យឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ដែលត្រូវបានវិនិយោគដោយព្រីនស៍រៀលអ៊ីស្ទេតគ្រុប ជាក្រុមហ៊ុនធំមួយដែលមានបទពិសោធន៍ក្នុងវិស័យនេះយូរឆ្នាំមកហើយ។២. គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅបណ្ដោយមហាវិថីព្រះមុនីវង្ស ដែលជាតំបន់ក្នុងមជ្ឈមណ្ឌលទាំង៧ របស់រាជធានីភ្នំពេញ ។ មជ្ឈមណ្ឌលរដ្ឋបាល៖ ជាតំបន់ស្នូលនៃរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលផ្ដុំនូវស្ថាប័នរដ្ឋថ្នាក់ជាតិគ្រប់កម្រិត និងទីប្រជុំនៃស្ថានទូតរបស់ប្រទេសនានា។មជ្ឈមណ្ឌលវប្បធម៍៖ គម្រោងនេះហ៊ុមព័ទ្ធទៅដោយសារមន្ទីរជាតិ វិមានឯករាជ្យ និងអគារនិមិត្តសញ្ញាវប្បធម៌ជាច្រើនទៀត ដែលសម្រេចបាននូវជីវិតរស់នៅដ៏ប្រសើររបស់ឥស្សរជនទីក្រុងភ្នំពេញ។មជ្ឈមណ្ឌលអប់រំ៖ ប្រមូលផ្ដុំដោយធនធានអប់រំប្រកបដោយគុណភាពខ្ពស់ដូចជាសាលាអន្តរជាតិភ្នំពេញ ( ISPP)សាលាអន្តរជាតិផារ៉ាហ្គន សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលអនុញ្ញាតនូវការស្រូបយកចំណេះដឹងដ៏ទូលំទូលាយគ្មានដែនកំណត់។មជ្ឈមណ្ឌលផ្សារទំនើប៖ ផ្សារទំនើបធំៗជាច្រើនស្ថិតនៅជុំវិញគម្រោង រួមមាន ផ្សារទំនើបអ៊ីអន៣ ទីក្រុងពាណិជ្ជកម្មPH ផ្សារទំនើបPH Eco Mall និងផ្សារទួលទំពូង ផ្សារកណ្ដាល ដែលបង្ហាញពីភាពរស់រវើកនៃពាណិជ្ជកម្មទីក្រុង។មជ្ឈមណ្ឌលទូរគមនាគមន៍៖ គម្រោងមានទីតាំងស្ថិតនៅតាមបណ្ដោយដងវិថីសំខាន់ៗដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានថ្មី ពោលគឺស្ថិតនៅត្រង់ចំណុចប្រសព្វនៃមហាវិថីសំខាន់ៗចំនួនបីគឺ មហាវិថីព្រះមុនីវង្ស មហាវិថីយោធពល ខេមរៈភូមិន្ទ (ផ្លូវ២៧១) និងមហាវិថីសម្ដេចតេជោ ហ៊ុន សែន។មជ្ឈមណ្ឌលពាណិជ្ជកម្ម៖ ស្ថិតនៅតំបន់ស្នូលនៃគម្រោងភ្នំពេញ CBD ដែលមានគម្រោងធំៗចំនួន ៤ ហ៊ុមព័ន្ធជុំវិញ ដែលបង្កើតបានជាបណ្ដុំនៃអគារពាណិជ្ជកម្ម ដែលមានបរិយាកាសអាជីវកម្មប្រកបដោយគុណភាពខ្ពស់ និងក្លាយជាចលករនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។មជ្ឈមណ្ឌលរស់នៅ៖ គម្រោងនេះនឹងជះឥទ្ធិពលល្អដល់ប្រជាជនជាង ២០ម៉ឺននាក់ ដែលរស់នៅជុំវិញគម្រោង ដោយមានប្រមូលផ្ដុំដោយបរិក្ខារមប្រើសេវាកម្មរស់នៅគ្រប់តម្រូវការ ដូចជាមន្ទីរពេទ្យពហុព្យាបាលហ្វឺសសេនធឺរ និងមន្ទីរពហុព្យាបាលបាយ័នសម្រាប់ការការពារសុខភាពរបស់ប្រជាជន។ ទន្ទឹមនឹងនេះ ក៏មាននូវសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភោជនីយដ្ឋានទន្លេបាសាក់ ស្តាតអូឡាំពិក ណាហ្គាវើលដ៏។ល។ ដែលនាំមកនូវបទពិសោធន៍នៃជីវិតរស់នៅកាន់តែប្រសើរ។៣. អគារគិតគូរយ៉ាងល្អិតល្អន់លើគុណភាព ប្រើប្រាស់រចនាបថទំនើប ដែលពោរពេញទៅដោយភាពសិល្បៈ រួមជាមួយនឹងការតុបតែងសម័យទំនើបប្រកបដោយភាពផ្ចិតផ្ចង់។ ការជ្រើសរើសសម្ភារៈម៉ាកល្បីៗជុំវិញពិភពលោក និងពីគ្រប់តំបន់ ដើម្បីកសាងនូវស្នាដៃប្រណីតប្រចាំសម័យកាលថ្មីនេះ។យូនីតនីមួយៗបានបំពាក់នូវគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ ម៉ាកល្បីៗ។ ដែលបន្ថែមរស់ជីវិតឲ្យកាន់តែមានរីករាយសម្រាប់យុវវ័យក្នុងយុគសម័យថ្មីនេះ។ ៤. លំនៅឋានស្តង់ដារអន្តរជាតិ នាំមុខគេក្នុងការរស់នៅបែបទាន់សម័យ មានស្កាយបារ អាងហែលទឹកធំទូលាយ កន្លែងប្រណីតដូចជាក្លឹបហាត់ប្រាណលំដាប់ខ្ពស់ និងបារបែបបារាំង បំពេញចិត្តរាល់ការក្ដីស្រមៃរបស់ជីវិតបែបយុវវ័យនៅភ្នំពេញដែលមានភាពសប្បាយគួរឱ្យរំភើបជារៀងរាល់ថ្ងៃ។៥. បរិក្ខារទំនើបសម្រាប់លំនៅឋានបែបយុវវ័យលំដាប់ថ្នាក់អន្តរជាតិគម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា ប្តេជ្ញាផ្តល់សេវាកម្មល្អបំផុត និង 24 ម៉ោង ដើម្បីឲ្យអតិថិជនទាំងអស់ទទួលបាននូវភាពកក់ក្តៅ និងសេវាកម្មល្អឥតខ្ចោះ។ ពិតណាស់ គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា អាចជួយសម្រួលបន្ទុករបស់យុវជនដែលកំពុងស្វែងរកទិញលំនៅដ្ឋានផ្ទាល់ខ្លួន។ តម្លៃចាប់ពី ៦០,០០០ដុល្លារ បង់រំលោះ ២០% ដែលស្មើនឹង ១២,០០០ដុល្លារ ការបង់ប្រាក់ប្រចាំខែចាប់ផ្តើមពី ២៥២ ដុល្លារ ដែលទូទាត់ប្រចាំថ្ងៃមានតម្លៃទាបបំផុតស្មើ ៨ ដុល្លារ។ (ព័ត៌មានលម្អិតសូមសាកសួរនៅមជ្ឈមណ្ឌលលក់ភ្នំពេញនៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបឬតាមរយៈទូរស័ព្ទ)អ្នកអាចមានលទ្ធភាពទទួលបានផ្ទះដ៏មានគុណភាពសម្រាប់អ្នក និងក្រុមគ្រួសារ ដោយសារតែវិធីសាស្រ្តនៃការបង់ប្រាក់គឺមានតម្លៃទាបអាចទទួលយកបាន ផ្ដល់ឱកាសដល់លោកអ្នកក្នុងការក្លាយជាម្ចាស់ផ្ទះដែលមានតម្លៃសមរម្យ ស្ថិតនៅកណ្ដាលទីក្រុងដែលជាតំបន់ដែលមានកត្តានុពលខ្លាំង។ ប្រភេទផ្ទះ
ពាក្យស្នើសុំឥណទានបុគ្គលនៅកម្ពុជា កើនឡើងដល់៥០% ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០
ពាក្យស្នើសុំឥណទានបុគ្គលនៅកម្ពុជា កើនឡើងដល់៥០% ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០
June 6, 2022, 5:01 p.m.
អចលនទ្រព្យដែលមានការចាប់អារម្មណ៍ជាងគេសម្រាប់ប្រជាជនកម្ពុជា គឺគម្រោងបុរី។ ក្នុងត្រីមាសទី៣​ នៃឆ្នាំ២០២០នេះ កម្ចីអចលនទ្រព្យមានកំណើនរហូតដល់៥០% នេះបើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា។ ការរីករាលដាលនៃជំងឺកូវីត ១៩ បានធ្វើឲ្យទីផ្សារនៅកម្ពុជាអន់ថយគួរឲ្យកត់សម្គាល់។ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ សេដ្ឋកិច្ចកំពុងចាប់ផ្តើមមើលឃើញសញ្ញានៃការងើបឡើងវិញដែលត្រូវបានជំរុញដោយតម្រូវការក្នុងស្រុក។តាមរបាយការណ៍នៃការិយាល័យឥណទានកម្ពុជាដែរនេះ បានបង្ហាញថាសមតុល្យឥណទានអតិថិជនសរុបមានចំនួន ៩,១១ ពាន់លានដុល្លារអាមេរិកត្រូវបានកត់ត្រាគិតត្រឹមខែកញ្ញាឆ្នាំ ២០២០។ ថវិកាប្រមាណ ៥១% ឬ ៤,៦ ពាន់លានដុល្លារត្រូវបានស្នើជាកម្ចីអចលនទ្រព្យ និងសមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំនួន ៤៧,៩០% ឬ ៤,៣ ពាន់លានដុល្លារ។ សមតុល្យប័ណ្ណឥណទានមានចំនួនត្រឹមតែ ០,៥៨% ឬ ៥២ លានដុល្លារប៉ុណ្ណោះ។របាយការណ៍ក៏បានបង្ហាញបន្ថែមទៀតនូទំហំឥណទានលក្ខណៈបុគ្គលសរុបចំនួន ១,២៧ លានត្រូវបាន ធ្វើឡើងនៅត្រីមាសទី ៣ ឆ្នាំ ២០២០នេះ។ កម្ចីអចលនទ្រព្យមានចំនួន ១០.៥៨% ឬ ~ ១៣៥.០០០ គណនី ឬឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ៨១,១២% ឬ ១,០៣ លាន។ កម្ចីប័ណ្ណឥណទានត្រូវបានគេកត់ត្រាទុកនៅ ៨,៣០% ឬ ~ ១០៥.០០០ គណនីឥណទានសរុប។ទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ដោយសារតែការរឹតត្បិតការធ្វើដំណើរអន្តរជាតិ និងការរំខានដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក។ ទាំងនេះរារាំងដល់អតិថិជនអន្តរជាតិ និងរំខានដល់កាលវិភាគសាងសង់នៃការអភិវឌ្ឍន៍ជាច្រើន។ ការធ្លាក់ចុះនៃអតិថិជនបរទេស ជាពិសេសប៉ះពាល់ដល់តម្លៃលក់ផ្ទះល្វែងធំៗដែលជាលទ្ធផល ធ្វើឱ្យតម្លៃលក់មធ្យមភាគធ្លាក់ចុះ ៣០ ភាគរយ យោងតាមរបាយការណ៍ទីផ្សាររបស់គេហទំព័រ Realestate.com.kh។ដោយសារតែមានការគំរាមកំហែងពីការរីករាលដាលនៃកូវីត ១៩ ម្ចាស់គម្រោងអភិវឌ្ឍន៍បាន ផ្លាស់ប្ដូរគំនិតដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជនទីផ្សារក្នុងស្រុក។ អចលនទ្រព្យដែលមានតំលៃសមរម្យដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអតិថិជនក្នុងស្រុកជាច្រើននៅតែមានស្ថេរភាពពេញមួយឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ទីផ្សារ របស់ Realestate.com.kh ។ចំនួននៃពាក្យស្នើសុំឥណទានបុគ្គលបានកើនឡើងនៅត្រីមាសទី៣ ឆ្នាំ ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជាអាចមើលឃើញសញ្ញានៃការងើបឡើងវិញដោយសារការកើនឡើងនៃចំណាប់អារម្មណ៍ក្នុងស្រុកជាពិសេសផ្នែកអចលនទ្រព្យដែលមានតំលៃសមរម្យ។
Le Condé BKK1 ជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់ម​នុស្សជំនាន់ថ្មី
Le Condé BKK1 ជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់ម​នុស្សជំនាន់ថ្មី
June 6, 2022, 7:29 p.m.
រាជធានីភ្នំពេញ ជាតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងជាងក្នុងប្រទេសកម្ពុជា ហើយវាក៏កំពុងមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យថ្មី ថែមទាំងទាក់ទាញម្ចាស់គម្រោងអភិវឌ្ឍន៍ថ្មីៗកាន់តែច្រើន។ អគារដ៏ខ្ពស់ជាច្រើនកំពុងលិចរូបរាងឡើង ហើយខ្លះទៀតបានឡើងខ្ពស់កប់ពពករួចទៅហើយ ប៉ុន្តែមានតែគម្រោងមួយចំនួនតូចប៉ុណ្ណោះដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗទាន់សម័យ។ ក្នុងពេលឆាប់ៗនេះក្ដីស្រមៃដែលចង់ធ្វើជាម្ចាស់របស់ផ្ទះប្រណិតបំពាក់បច្ចេកវិទ្យាឆ្លាតវៃ និងលក្ខខណ្ឌផ្សេងជាច្រើនទៀតលោកអ្នកអាចរកបាននៅគម្រោង Le Condé BKK1។ខុនដូ Le Condé BKK1 បានចាប់ផ្ដើមសាងសង់នាខែកក្កដា ឆ្នាំ២០២០ ដែលធ្វើឲ្យគម្រោងនេះជាគម្រោងចុងក្រោយគេបង្អស់នៅក្នុងទីក្រុង។ រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាទីក្រុងប៉ារីសនៃប៉ែកបូព៌ា តាមរយៈបណ្តុំអគារដែលមានចរិតលក្ខណៈស្ថាបត្យកម្មបារាំង ស្ថិតនៅពាសពេញតំបន់បឹងកេងកង១។ តំបន់នេះប្រមូលផ្ដុំទៅដោយ ហាងកាហ្វេ​ ផាប់ និង​ ភោជនីយដ្ឋាន នានាជាច្រើននៅគ្រប់ច្រកល្ហកដែលមើលទៅហាក់បីដូចជាទីប្រជុំជននៅប្រទេសលោកខាងលិច។ ជាមួយគ្នានេះដែរ តំបន់នេះត្រូវបានហ៊ុមព័ទ្ធដោយហាងម៉ាកសញ្ញា អន្តរជាតិល្បីៗជាច្រើនរួមមាន ប្រោនកាហ្វេ (Brown Coffee) ភោជនីយដ្ឋាន Topaz ភោជនីយដ្ឋាន Terrazza និង ហាង Hops Beer ជាដើម ដែលអាចឱ្យលោកអ្នកភ្លក្សរសជាតិថ្មីប្លែកនៃម្ហូបចម្រុះមកពីទូទាំងពិភពលោក។ បើនិយាយពីការកម្សាន្ត និងការដើរទិញឥវ៉ាន់វិញ តំបន់នេះក៏ផ្ដល់ជូនជម្រើសយ៉ាងសម្បូរបែបផងដែររួមមាន ផ្សារទំនើប អ៊ីអនម៉ល ផ្សារទំនើប Noro Mall ហាងលក់សម្លៀកបំពាក់ Zando ហាងស្ប៉ា Bodia Spa និងទិសដៅកម្សាន្តជាច្រើនទៀត សម្រាប់ជីវិតរស់នៅទំនើបបែបអភិជន។ បន្ថែមពីលើនេះទៀត នៅជុំវិញតំបន់បឹងកេងកង១ ក៏សម្បូរទៅដោយសាលាអន្តរជាតិផងដែរ ជាក់ស្ដែងដូចជា សាលាអន្តរជាតិលំដាប់ខ្ពស់ Raffles Montessori International School of Phnom Penh ជាដើម។ខុនដូដ៏ប្រណិតមួយនេះឈរនៅចំកណ្ដាលនៃខណ្ឌដែលមានភាពមមាញឹកមួយនេះធ្វើឲ្យខ្លួនឯងមានភាពចាប់អារម្មណ៍ដោយសារការរចនាម៉ូដយ៉ាងសមសួនរបស់វា។ គម្រោងនេះត្រូវបានបញ្ចប់ការតុបតែងផ្នែកខាងក្នុងរួចរាល់ និងមានបំពាក់នូវបច្ចេកទេសផ្ទះឆ្លាតវៃដែលជាបច្ចេកវិទ្យាជំនាន់ថ្មីបំផុត។អគាររចនាម៉ូដយ៉ាងទាក់ទាញLe Condé BKK1 ជាគម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុន Wangfu International Real Estate Development Co., Ltd. បង្កើតឡើងក្រោមផ្នត់គំនិត «បេះដូងនៃរាជធានីភ្នំពេញ» គម្រោងអភិវឌ្ឍន៍ចម្រុះនេះ នឹងក្លាយទៅជាទីសម្គាល់ថ្មីដ៏អស្ចារ្យ ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ។ ការរចនាស្ថាបត្យកម្មរបស់អគារ Le Condé BKK1 ត្រូវបានបំផុសគំនិតចេញពីទិដ្ឋភាពជនបទដ៏ស្រស់បំព្រងនៃតំបន់អាស៊ីអាគ្នេយ៍ ដោយលាយបញ្ចូលគ្នារវាងទេសភាពត្រូពិកដ៏ស្រស់ត្រកាល និងសិល្បៈបូព៌ាដ៏ឆើតឆាយ។ ផុសឡើងយ៉ាងត្រដែតទៅលើលំហវេហាដ៏ធំល្វឹងល្វើយ សំណង់ដ៏វិសេសវិសាលនេះមានកម្ពស់ ៤៣ជាន់ ស្មើនឹង ១៤៥ម៉ែត្រ។ មុនពេលប្រគល់លំនៅឋានជូនអតិថិជន គ្រប់យូនីតត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមយ៉ាងពេញលេញ​ ស្របតាមរបត់ថ្មីនៃទីផ្សារលំនៅឋានសម័យទំនើប។ការរចនាម៉ូដដែលមានគុណភាពខ្ពស់រចនាម៉ូដខាងក្រៅរបស់ខុនដូ Le Condé BKK1 ក៏អាចឆក់យកការចាប់អារម្មណ៍របស់លោកអ្នកបានរួចស្រាចទៅហើយ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺការរចនាផ្នែកខាងក្នុងរបស់អគារ។ ផ្នែកកោងខាងក្រៅរបស់វាហូរនៅខាងក្នុងបង្កើតជាជញ្ជាំងពណ៌សដែលតម្រង់ផ្លូវដ៏ធំទូលាយសម្រាប់ម្ចាស់ផ្ទះទាំងឡាយ។ សួនច្បារនៅសងខាងផ្លូវដើរ និងដាក់ពន្យួរខាងលើបង្កើតឲ្យមានបរិយាកាសល្អត្រកាល និងបំពេញបន្ថែមដោយអារម្មណ៍ធម្មជាតិ។ កញ្ចក់ដើរតួយ៉ាង សំខាន់ក្នុងការរចនារបស់អគារ វាអាចអនុញ្ញាតឲ្យលោកអ្នកទទួលបាននូវទស្សនីយភាពទីក្រុងយ៉ាងពេញលេញ និងត្រជាក់ភ្នែកគយគនមិនចេះជិនណាយ លើសពីនេះវាជួយការពារពន្លឺព្រះអាទិត្យដ៏ក្ដៅដែលជះចូលមកពីខាងក្រៅ។ស្ថិតក្នុងតំបន់ដែលមានភាពមមាញឹកខ្លាំងរាជធានីភ្នំពេញមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដោយអភិវឌ្ឍន៍ខ្លួនឯងពីទីក្រុងតូចមួយ ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មមាញឹកមួយ។ ដែលវាបង្ហាញនូវបរិបទការងារយ៉ាងសកម្មរបស់អ្នករស់នៅក្នុងតំបន់ ហើយ Le Condé BKK1 នឹងផ្ដល់ជូនលោកអ្នកនូវលំនៅដ្ឋានដ៏កក់ក្ដៅដែលផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅដោយគ្រាន់តែប្រើប្រាស់ជាមួយម្រាមដៃរបស់ពួកគេប៉ុណ្ណោះ។យូនីតរបស់ Le Condé BKK1 សាងសង់ក្រោមបទដ្ឋានច្បាស់លាស់ដែលអាចឲ្យពន្លឺជះចូលក្នុងអគារបានគ្រប់គ្រាន់។ បរិយាកាសក្នុងយូនីតនីមួយៗអនុញ្ញាតឲ្យលោកអ្នកអាចសម្រាកលំហែកាយបែបឯកជន ឬជាមួយគ្រួសារយ៉ាងមានក្ដីសុខ និងអាចធ្វើអ្វីៗគ្រប់យ៉ាងដែលចង់ធ្វើនៅក្នុងផ្ទះរបស់ខ្លួនដោយមិនត្រូវក្រែងចិត្តនរណា។ បន្ទប់ត្រូវបានរៀបចំឡើងយ៉ាងស្ទាត់ជំនាញអនុញ្ញាតឲ្យការបម្លាស់ទីពីបន្ទប់មួយ ទៅបន្ទប់មួយកាន់តែមានភាពងាយស្រួល។លំនៅឋាននាអនាគតខុនដូ Le Condé BKK1 បានបញ្ចូលនូវលក្ខណៈពិសេសទាំងអស់នេះចូលគ្នា ជាមួយនឹងប្រព័ន្ធផ្ទះឆ្លាតវៃ។ ប្រព័ន្ធគ្រប់គ្រងផ្ទះនេះត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Xiaomi Techologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយរបស់ប្រទេសចិន។ ប្រព័ន្ធលំនៅឋានឆ្លាតវៃនេះ នឹងផ្សារភ្ជាប់ទៅនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលអនុញាតឱ្យម្ចាស់អាផាតមិនធ្វើការគ្រប់គ្រង និងបញ្ជាឧបករណ៍ក្នុងផ្ទះពីចម្ងាយ ដូចជាការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ការកំណត់ម៉ោងរោទិ៍សម្រាប់ការងារផ្ទះ និង បច្ចេកវិទ្យាសន្សំសំចៃ ថាមពលដោយស្វ័យប្រវត្តិដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ។ តើអ្នកណាដឹងថាការរស់នៅទំនើបបែបនេះមកដល់រាជធានីភ្នំពេញឆាប់ដល់ថ្នាក់នេះ?គម្រោង Le Condé BKK1 ជាឧទាហរណ៍មួយនៃការអភិវឌ្ឍន៍ជាច្រើនដែលអ្នកអាចរកបាននៅភ្នំពេញ។ យើងសុទ្ធតែដឹងអំពីវិបត្តិសេដ្ឋកិច្ចដែលកើតមាននៅក្នុងឆ្នាំ២០២០ ដែលវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកវិនិយោគមួយចំនួន ប៉ុន្តែ​គម្រោង Le Condé BKK1 បានឈរជើងយ៉ាងរឹងមាំ បើទោះបីជាមានការប៉ះទង្គិចបន្តិចបន្ទួចពីទីផ្សារនេះក៏ដោយ។ តើលោកអ្នកត្រៀមខ្លួនរស់នៅក្នុងយុគសម័យនៃការរស់នៅថ្មីនេះហើយឬនៅ?ចង់ដឹងព័ត៌មានលម្អិតបន្ថែមជាមួយ គម្រោង Le Condé BKK1 នៅថ្ងៃនេះ
ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងប្រព្រឹត្តតាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងជម្ងឺកូវីត១៩
ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងប្រព្រឹត្តតាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងជម្ងឺកូវីត១៩
June 6, 2022, 5:01 p.m.
នេះជាលើកទី២ ដែលគេហទំព័រអចលនទ្រព្យ Realestate.com.kh​ បានរៀបចំពិព័រណ៍អចលនទ្រព្យតាមប្រព័ន្ធអនឡាយ ដែលការសម្រេចចិត្តនេះគឺធ្វើឡើងស្របពេលដែលជម្ងឺកូវីត១៩នៅតែបន្តជាការបារម្ភរបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន ដូច្នេះដើម្បីធានាសុវត្ថិភាពរបស់អ្នកចូលរូមទស្សនាពិព័រណ៍ គេហទំព័រអចលនទ្រព្យ Realestate.com.kh បានពន្យារពេលពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលត្រូវប្រារព្ធនៅថ្ងៃទី២៧ -២៨ ខែវិច្ឆិកា មានទីតាំងស្ថិតនៅមជ្ឈមណ្ឌល ដឺ ព្រេមៀ សេនធ័រ សែនសុខរបស់ខ្លួនវិញ។ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០តាមអនឡាញនេះ នឹងត្រូវបានប្រារព្ធឡើងពីថ្ងៃទី ២៧ ខែវិច្ជិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងកម្មវិធីនេះ មានវត្តមាននៃការចូលរួមពីគម្រោងអភិវឌ្ឍន៍ល្បីៗជាង២០គម្រោង ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាមួយនឹងការបញ្ចុះតម្លៃដែលមិនធ្លាប់មានគឺរហូតដល់ ៤០%ឯណោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ពិព័រណ៍នេះក៍មានការដាក់តាំងលក់អចលនទ្រព្យរួចមានដី និងផ្ទះជាច្រើនខ្នងដែលមានតម្លៃក្រោមទីផ្សារផងដែរ។​ ក្រៅពីនេះទៅទៀត លោកអ្នកក៏អាចធ្វើការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យរបស់យើងខ្ញុំពីថ្ងៃនៅរហូតដល់ថ្ងៃកម្មវិធី ប្រសិនជាលោកអ្នកមានចម្ងល់អំពីគម្រោងផ្ទាល់ រឺការវិនិយោគផ្សេងៗដើម្បីទទួលបានផលចំនេញល្អ។​លោកអ្នកអាចចូលរួមមើលការដាក់តាំងគម្រោងទាំងនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើការចុះឈ្មោះពីថ្ងៃនេះតទៅ ដោយលោកអ្នកអាចមើលតាមទូរស័ព្ទ រឺកុំព្យូទ័របាននៅគេហដ្ឋានផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅ។ នេះជាឱកាសល្អបំផុតសម្រាប់អតិថិជនដែលកំពុងស្វែងរកអចលនទ្រព្យតម្លៃពិសេស ដើម្បីទិញទុកសម្រាប់ចំនេញ វិនិយោគ រឺរស់នៅផ្ទាល់។​គួរបញ្ជាក់ផងដែរថា ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ តាមគម្រោងគឺប្រារព្ធពិព័រណ៍២ស្របពេលគ្នា គឺពិព័រណ៍នៅកន្លែងដែលតាំងទីនៅខណ្ឌសែនសុខ និងការលក់នៅតាមអនឡាញនៅលើបណ្តាញអ៊ីនធើណែត។ ទោះបីជាពិព័រណ៍នៅខាងក្រៅត្រូវបានពន្យារពេលក៏ដោយ ប៉ុន្តែការប្រារព្ធធ្វើនៅលើបណ្ដាញអ៊ិនធើណេតនៅតែបន្តដំណើរការជាធម្មតា។សម្រាប់អតិថិជនដែលចង់ធ្វើការចុះឈ្មោះចូលរួមពិព័រណ៍អចនលទ្រព្យបំណាច់ឆ្នា២០២០តាមអនឡាញ លោកអ្នកអាចធ្វើបានតាមរយៈ https://www.yearendpropertysale.realestate.com.kh/km រឺទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំតាមទូរស័ព្ទលេខ 092 92 1000។
ផ្សារទំនើបធំៗ ទាន់សម័យជាច្រើនមានកើនឡើងទ្វេដងនៅឆ្នាំ២០២៥ នៅក្នុងរាជធានីភ្នំពេញ
ផ្សារទំនើបធំៗ ទាន់សម័យជាច្រើនមានកើនឡើងទ្វេដងនៅឆ្នាំ២០២៥ នៅក្នុងរាជធានីភ្នំពេញ
June 7, 2022, 2:12 a.m.
ផ្សារទំនើប Big Tree Community ដែលមានទីតាំងនៅបណ្ដោយផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ។ បើកដំណើរការសាកល្បងនៅខែ កក្កដា ឆ្នាំ២០២១យោងតាមរបាយការណ៍របស់ក្រុមហ៊ុន The Mall ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនស្រាវជ្រាវលើ វិស័យផ្សារទំនើបនៅកម្ពុជា បានឲ្យដឹងថាហាងសម្រាប់ជួលនៅក្នុងទីក្រុងភ្នំពេញត្រូវបាន រំពឹងថានឹងមានការកើនឡើងដល់ ១ លានម៉ែត្រក្រឡា នៅឆ្នាំ២០២៥ នឹងមានហាងទំនើបល្បីៗ រហូតដល់ទៅ ៦២កន្លែងនៅក្នុងរយៈពេល៥ឆ្នាំ។គិតមកត្រឹមបច្ចុប្បន្ននេះ មានអគារពាណិជ្ជកម្មទាន់សម័យទំនើបចំនួន ៩ កន្លែង​​​ មានទំហំសរុប ៥០,០៤៥ ម៉ែត្រក្រឡា ត្រូវបានចាប់ផ្ដើមដំណើរការហើយ។ នៅឆ្នាំ២០២១ អគារពាណិជ្ជកម្មចំនួន ១៨កន្លែងទៀត ដែលប្រើប្រាស់ផ្ទៃក្រឡារហូតដល់ ២១៧,០៩២​ម៉ែត្រក្រឡា ក៏គ្រោងនឹងបើកដំណើរការផងដែរ។ របាយការណ៍របស់ក្រុមហ៊ុន The Mall បានលើកឡើងថានឹងមានផ្សារទំនើប ចំនួន ១៤ កន្លែងទៀត គ្រោងបើកនៅចន្លោះឆ្នាំ២០២២ -២០២៥ ខាងមុខ (ទំហំសរុប ២៤២,២២៦​ម៉ែត្រក្រឡា)លោក Simon Griffiths នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន The Mall បានមានប្រសាសន៍ថា “ក្នុងខណ្ឌសែនសុន ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ គឺជាតំបន់ដែលមានការអភិវឌ្ឍន៍ខ្លាំង និងពេញនិយមសម្រាប់អចលនទ្រព្យសម្រាប់ការ ជួលដែល នឹងមកដល់នាពេលឆាប់ៗ។​” លោកបានបន្ថែមទៀតថា “ផ្សារកាន់តែធំ តម្រូវការនៃការផ្គត់ផ្គង់ទំនិញសម្រាប់អតិថិជនកាន់តែច្រើន ទំហំនៃហាងទំនិញក៏ត្រូវការ ទីធ្លាកាន់តែទូលាយ ដើម្បីដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន។”ផ្សារសហគមន៍កំពុងមានកំណើនកើនឡើងដើម្បីក្លាយខ្លួនជាអគារពាណិជ្ជកម្មមួយដ៏ល្បីក្នុងត្រីមាសនៃឆ្នាំ២០២០នេះ ផ្សារទំនើបធំៗនៅក្នុងរាជធានីភ្នំពេញមានចំនួនសរុបដល់ទៅ ៣០កន្លែង។ ទន្និន័យរបស់ក្រុមហ៊ុន The Mall ​បានបែងចែកអចលនទ្រព្យទាំងនោះទៅជា ៥ប្រភេទខុសគ្នាៗ ដូចជា​ shopping malls, community malls, shopping centers, retail podiums និង retail arcades។ផ្សារទំនើបនៅរាជធានីភ្នំពេញ ១៧កន្លែង ក្នុងចំណោម ៣០ ត្រូវបានចាត់ទុកជាប្រភេទផ្សារសហគមន៍ ដែលមានហាងទំនិញតូចៗជាច្រើននៅខាងក្នុង និងប្រើប្រាស់ទីធ្លាដែលអាចដាក់ជួលបានអស់ផ្ទៃក្រឡាសរុប ៩៣,៦៩៧ម៉ែត្រក្រឡា។ មជ្ឈមណ្ឌលលក់ទំនិញចំនួន ៥កន្លែងផ្សេងទៀត ប្រើប្រាស់ផ្ទៃក្រឡាសរុបប្រហែល ៨៦.៥០០ ម៉ែត្រក្រឡា។ខណៈពេលដែលផ្សារទំនើបតែ ៣ ប៉ុណ្ណោះកំពុងដំណើរការ ហើយក៏ជាផ្សារទំនើបដែលប្រើប្រាស់ទីធ្លាធំបំផុតរហូតដល់ទៅ ១៤៤,៤០០ម៉ែត្រក្រឡា។ របាយការណ៍របស់ក្រុមហ៊ុន The Mall បានបន្ថែមថាបរិវេណដែលនឹងផ្គត់ផ្គង់នៅឆ្នាំ២០២៥ គឺត្រូវប្រើប្រាស់ដើម្បីសាងសង់ជាផ្សារបែបមានរចនាបទទំនើប។ នៅក្នុងរបាយការណ៍បានលើកយកប្រភេទ retail podiums ដែលមាន ៤កន្លែង ប្រើប្រាស់ផ្ទៃក្រឡា ​៣៦,៩៨៤ ម៉ែត្រក្រឡា និង ប្រភេទ retail arcades ចំនួន ១កន្លែង ប្រើប្រាស់ ៩,២០០ ម៉ែត្រក្រឡាមកធ្វើការបកស្រាយផងដែរ។ Retail podiums និង retail arcades ត្រូវបានគេរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២៥ ដោយសារតែការអភិវឌ្ឍន៍គម្រោងចម្រុះធំៗ។បទពិសោធន៍ថ្មីនៃការទិញទំនិញ សម្រាប់មនុស្សជំនាន់ថ្មីលោក​ Simon បានបញ្ជាក់ថា មានកត្តាជាច្រើនដែលជំរុញដល់ការកំណើននៃការផ្គត់ផ្គង់ហាងលក់ទំនិញនៅកម្ពុជា។ ប្រជាប្រិយភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយទីផ្សារបុរីមានកើនឡើង ជាពិសេសនៅតាមជាយក្រុងភ្នំពេញ។លោកបានបន្ថែមទៀតថា “ម្ចាស់គម្រោងអភិវឌ្ឍន៍បុរីជាច្រើនមើលឃើញអំពីការប្រកួតប្រជែង យ៉ាងខ្លាំងនៅក្នុងវិស័យរបស់ពួកគេ ដូចនេះដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែង នោះគឺត្រូវប្រែគម្រោងរបស់គេទៅជាហាងទំនិញសម័យថ្មីក្នុងទាក់ទាញចំណាប់អារម្មណ៍អតិថិជន។ ទាំងអស់នេះគឺឆ្ពោះទៅរកផ្សារទំនើប ហាងទំនិញ និងផ្សារសហគមន៍ដែលមានសហការ ជាមួយបុរីល្បីៗ និងគម្រោងក្នុងស្រុក។លោក Simon បានបន្តទៀតថា ការចូលរួមកាន់តែច្រើនឡើងរបស់ប្រជាជនកម្ពុជាជាពិសេស ក្មេងជំនាន់ក្រោយក្នុងជម្រើសទិញទំនិញបែបទំនើប។ លោកសង្កេតឃើញថា “ ក្មេងៗជំនាន់ Millennials និង Generation Z ធំធត់ឡើងក្នុងសង្គម និងយុគសម័យខុសគ្នាឆ្ងាយពីឪពុក ម្តាយរបស់ពួកគេ ហើយពួកគេទាមទារ និងចង់បាននូវ ហាងទំនិញ ឬផ្សារទំនើបជំនាន់ទម្រង់ ថ្មី។ ពួកគេស្វែងរកនូវបរិយាកាស ការកម្សាន្ត និងបទពិសោធន៍ថ្មី។ នេះផ្តល់ឱកាសដល់អ្នក អភិវឌ្ឍន៍ទាំងឡាយ តំរូវការ នឹងហាងទំនិញទំនើបៗ។លោក Simon បន្តថា “ក្រុមហ៊ុន The Mall បច្ចុប្បន្ននេះកំពុងធ្វើការជាមួយម្ចាស់គម្រោង ជាច្រើន ដើម្បីនាំយកផ្សារទំនើបពាណិជ្ជកម្មជាច្រើនមកបំពេញតម្រូវការរបស់អ្នករស់នៅ ដោយនាំមកជាមួយទាំងការរចនា​ និងគម្រោងថវិកាតាមរយៈការជួល និងគ្រប់គ្រងផ្សារ។ ពួកយើងបាននឹងកំពុងធ្វើការជាមួយម្ចាស់គម្រោង ដើម្បីបង្កើតផ្សារសហគមន៍នៅតាម សង្កាត់ជាច្រើននិងរំពឹងថានិន្នាការនេះនឹងបន្តជាមួយផ្សារសហគមន៍ដែលឈានមុខគេក្នុងការពង្រីកវិស័យនេះ ដើម្បីបម្រើដល់កំណើន និងការពង្រីកតំបន់លំនៅដ្ឋានថ្មី។”
ក្រុមហ៊ុន Realestate.com.kh បានចុះអនុសារណៈយោគយល់ជាមួយ ក្រុមហ៊ុន Fazwaz Cambodia
ក្រុមហ៊ុន Realestate.com.kh បានចុះអនុសារណៈយោគយល់ជាមួយ ក្រុមហ៊ុន Fazwaz Cambodia
June 7, 2022, 6:32 a.m.
គេហទំព័រអចលនទ្រព្យ Realestate.com.kh បានចុះអនុសារណៈយោគយល់ជាមួយ ក្រុមហ៊ុនអចលនទ្រព្យ Fazwaz Cambodia ក្នុងកិច្ចសហប្រតិបត្តិការលើទីផ្សារកម្ពុជា។​ ការសហការនេះ ដែលអាចទាក់ទាញអតិថិជនរបស់ក្រុមហ៊ុន Realestate.com.kh ដែលកំពុងស្វែងរកអចលនទ្រព្យ ក្នុងនោះរួមមានក្រុមហ៊ុន​ ឬភ្នាក់ងារអចលនទ្រព្យ និងម្ចាស់គម្រោងអភិវឌ្ឍន៍ថ្មីៗដែលឈានមុខគេនៅប្រទេសកម្ពុជាផងដែរ។ក្រុមហ៊ុនទាំងពីរផ្តោតសំខាន់លើការបង្កើតដំណោះស្រាយផ្សេងៗទៅលើបញ្ហាដែលកើតមាននៅក្នុងវិស័យអចលនទ្រព្យ ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យជាច្រើនរួមមាន ដែលក្នុងនោះរួមមានការស្វែងរក អចលនទ្រព្យសម្រាប់លក់ រឺជួលដែលនៅទំនេរ ក៍ដូចជាផ្តល់ព័ត៌មានចាំបាច់រួមមានរូបភាព តម្លៃ ទីតាំង និងពិព័រនាពីអចលនទ្រព្យ ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការប្រៀបធៀប និងជ្រើសរើសមុនពេលសម្រេចចិត្ត។​តាមរយៈការសហការនេះ ក្រុមហ៊ុនអចលនទ្រព្យ និងម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងអស់សុទ្ធតែអាចទទួលបាននូវផលប្រយោជន៍ជាច្រើនរួមមានការកើនឡើងនៃចំនួនអតិថិជនរួមពីក្រុមហ៊ុនទាំងពីរ ជាពិសេសគឺក្រុមហ៊ុន Fazwaz Cambodia ដែលមានបណ្តាញអន្តរជាតិនៅច្រើនប្រទេសដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងផ្សេងៗទៀត។ ចំពោះក្រុមហ៊ុន Fazwaz Cambodia ចំនុចផ្តោតរបស់ខ្លួនគឺទៅលើការលក់គម្រោងអភិវឌ្ឍន៍ខុនដូថ្មីៗ ដូច្នេះដៃគូដែលជាក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យផ្សេងៗនៅតែអាចបន្តចាប់យកឱកាសបន្ថែមពីអតិថិជនដែលចូលមកតាមក្រុមហ៊ុនពីរទាំងនេះ។​តើការសហការនេះមានន័យយ៉ាងដូចម្ដេចចំពោះក្ក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា?ក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យដែលកំពុងតែធ្វើការជាមួយក្រុមហ៊ុន Realestate.com.kh ក៏អាចរួមសហការជាមួយក្រុមហ៊ុន Fazwaz Cambodia បានដូចគ្នា ដោយលោកអ្នកនឹងទទួលបានការផ្សព្វផ្សាយអចលនទ្រព្យដោយស្វ័យប្រវត្តិ និងឥតគិតថ្លៃនៅលើគេហទំព័ររបស់ Fazwaz Cambodia។ លើសពីការផ្សព្វផ្សាយ លោកអ្នកក័អាចទទួលបានអតិថិជនដែលស្វែងរកអចលនទ្រព្យតាមគេហទំព័ររបស់ក្រុមហ៊ុន Fazwaz Cambodiaផងដែរ។ទន្ទឹមនឹងនេះ ក្រុមហ៊ុន FazWaz Cambodia ក៏កំពុងស្វែងរកក្រុមហ៊ុនអចលនទ្រព្យដៃគូនៅកម្ពុជា ដែលមានចំណាប់អារម្មណ៍ក្នុងការលក់ខុនដូ និងគម្រោងអភិវឌ្ឍន៍ថ្មី។តើការសហការនេះមានន័យយ៉ាងដូចម្ដេចចំពោះអ្នកវិនិយោគអចលនទ្រព្យនៅកម្ពុជា?ស្រដៀងគ្នាទៅនឹងក្រុមហ៊ុនអចលនទ្រព្យដែរ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងតែសហការជាមួយក្រុមហ៊ុន Realestate.com.kh លោកអ្នកក៏អាចទទួលបានការសហការជាមួយក្រុមហ៊ុន Fazwaz Cambodia ដើម្បីឱ្យក្រុមហ៊ុននេះជួយផ្សព្វផ្សាយ និងលក់គម្រោងជូនបានដោយគ្រាន់តែ​ចុះកិច្ចព្រមព្រៀងសហការ។ នេះជាសញ្ញាណវិជ្ជមានមួយដែលនឹងជួយឱ្យការលក់គម្រោងរបស់លោកអ្នកកាន់តែបញ្ចប់ទៅដោយរហ័ស។​ការជួបជុំគ្នារវាងអតីតបុគ្គលិកអគ្គនាយករបស់ក្រុមហ៊ុន Realestate.com.kh លោក Thomas O’Sullivan បានបញ្ជាក់ថា “ខ្ញុំសូមកោតសរសើរចំពោះអ្វីដែលក្រុមហ៊ុន Fazwaz Cambodia បានធ្វើលើទីផ្សារអចលនទ្រព្យនៅប្រទេសថៃ ជាច្រើនឆ្នាំកន្លងមក។ ជាមួយនឹងការឈានចូលមកទីផ្សារប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៩ របស់ក្រុមហ៊ុននេះ ពួកយើងបានសំណះសំណាលគ្នាថា តើពួកយើងគួរសហការយ៉ាងណាដើម្បីអាចផ្តល់ជាប្រយោជន៍ឱ្យដល់ដៃគូដែលពាក់ព័ន្ធក្នុងវិស័យនេះទាំងអស់។ ជាលទ្ធផល យើងបានមើលឃើញពីចំនុចពិសេសរបស់គេហទំព័រ Realestate.com.kh និង ក្រុមហ៊ុន Fazwaz Cambodia គ្រប់អតិថិជនដែលមាននៅក្នុងទិន្នន័យរបស់ក្រុមហ៊ុនទាំងពីរ ដែលបង្ហាញថាវាជាឱកាសមិនធ្លាប់មានក្នុងការជួយពង្រីកប្រតិបត្តិការលើវិស័យអចលនទ្រព្យកម្ពុជា។ ដូច្នេះខ្ញុំសង្ឃឹមថាកាសហការនេះនឹងជាព័ត៌មានដែលល្អបំផុតចំពោះដៃគូអាជីវកម្មរបស់ពួកយើង ជាពិសេសក្នុងអំឡុងពេលកូវីត១៩ ដែលជាហេតុបណ្តាលឱ្យវិស័យនេះមានការដំណើរការយឹតជាងមុ​ន។លោក O’Sullivan បានបន្ថែមថា “ការចុះអនុសារណៈយោគយល់គ្នានេះត្រូវបានសម្របសម្រួលដោយលោក លោក Jovany (Antonio) ចំនែកឯនាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Fazwaz Cambodia គឺលោក James Whitehead ដែលជាអតីតប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Realestate.com.khកាលពីឆ្នាំ២០១៨កន្លែមក។ ខ្ញុំបានក្តីសមនស្សយ៉ាងខ្លាំងដែលបានធ្វើការជាមួយគ្នាយ៉ាងជិតស្និតម្ដងលោក Whiteheadម្តងទៀត។”លោក James Whitehead ប្រធានប្រតិបត្តិក្រុមហ៊ុន Fazwaz Cambodia បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានអារម្មណ៍រំភើប និងរីករាយយ៉ាងខ្លាំងដែលបានត្រលប់មកប្រទេសកម្ពុជាវិញ។ ខ្ញុំបានស្គាល់ក្រុមការងាររបស់ Realestate.com.kh យ៉ាងជិតស្និតតាមរយៈបទពិសោធន៍បម្រើការនាពេលមុន ហើយពួកយើងមានកិត្តិយសដែលមានលោក ម៉ឹក ចិន្ដា ជាអគ្គនាយករបស់ក្រុមហ៊ុន Realestate.com.kh មកចូលរួមក្នុងតំណែងជាប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុន Fazwaz Cambodia ដែរ។ ខ្ញុំក៏កំពុងទន្ទឹងរង់ចាំទីផ្សារជាមួយវេទិកាអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេស ដើម្បីកសាង ឈ្មោះរបស់យើង និងស្វែងរកអតិថិជនសម្រាប់គម្រោងអភិវឌ្ឍន៍ ថ្មីៗដែលយើងបានសហការជាមួយ។អំពីក្រុមហ៊ុន Realestate.com.khបង្កើតឡើងនៅឆ្នាំ២០០៩, ក្រុមហ៊ុនRealestate.com.kh គឺជាគេហទំព័រអចលនទ្រព្យឈានមុខលេខ១ក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុននេះបានទាក់ទាញអតិថិជនជាង២០០,០០០ រៀងរាល់ខែចូលមកស្វែងរកមើលអចលនទ្រព្យតាមរយៈគេហទំព័រ​ បណ្ដាញសង្គម និងកម្មវិធីផ្សេងៗរបស់ខ្លួន។អំពីក្រុមហ៊ុន Fazwaz GroupFazwaz Group ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីសម្របសម្រួលប្រតិបត្តិការទិញ-លក់អចលនទ្រព្យ ដោយឈរលើគោលការណ៍ស្តង់ដារថ្មី នៅក្នុងទីផ្សារកំពុងរីកចម្រើននៅតំបន់អាស៊ីអាគ្នេយ៍និងទីផ្សារអន្តរជាតិ។ទំនាក់ទំនង៖Thomas O’SullivanCEO Realestate.com.khtom.osullivan@realestate.com.khJames WhiteheadCEO Fawaz Cambodiajames@fazwaz-kh.com
FazWaz Cambodia លេចរូបរាងឡើង៖ ភ្នាក់ងារទីផ្សារជំនាន់ថ្មីសម្រាប់ទីផ្សារអចលនទ្រព្យជំនាន់ថ្មី
FazWaz Cambodia លេចរូបរាងឡើង៖ ភ្នាក់ងារទីផ្សារជំនាន់ថ្មីសម្រាប់ទីផ្សារអចលនទ្រព្យជំនាន់ថ្មី
June 7, 2022, 3:57 a.m.
សូមណែនាំ FazWaz Cambodia ដៃគូក្នុងវិស័យអចលនទ្រព្យចាប់ពីឆ្នាំ២០២០ក្រុមហ៊ុន FazWaz Cambodia បានចូលមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជាជាមួយនឹងបេសកកម្មការលក់ និងការដោះស្រាយបញ្ហាទីផ្សារសម្រាប់ភ្នាក់ងារ និងអ្នកវិនិយោគ! ជាមួយនឹងក្រុមការងារដែលមាន ជំនាញច្បាប់លាស់ ចម្រុះជាតិសាសន៍​ ដែលមានបទពិសោធន៍មិនតិចជាង ៣០ឆ្នាំនៅក្នុងផ្នែក លក់នៃវិស័យអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ការិយាល៏យកណ្ដាលក្រុមហ៊ុន FazWaz Cambodia បានបើកដំណើរកាជាផ្លូវការរហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។ចាប់ពីខែវិច្ឆិកា​ ឆ្នាំ២០២០ ក្រុមហ៊ុន FazWaz Cambodia មានភ្នាក់ងារលក់របស់ខ្លួនក្នុងទីផ្សារ អចលនទ្រព្យរហូតដល់ជាង៥០នាក់រួចមកហើយ។ គោលការណ៍របស់ក្រុមហ៊ុន FazWaz Cambodia គឺប្តេជ្ញាផ្តល់នូវការលក់ប្រកបដោយវិជ្ជាជីវៈ និង​ និរន្តរភាពសម្រាប់ ការអភិវឌ្ឍន៍ដៃគូនៅទូទាំងប្រទេសកម្ពុជា។គណៈគ្រប់គ្រងដែលមានបទពិសោធន៍ជាច្រើនឆ្នាំរបស់ FazWaz Cambodia រួមមាន៖ លោក James Whitehead នាយកប្រតិបត្តិក្រុមហ៊ុន FazWaz Cambodia (អតីតអ្នកគ្រប់គ្រងទូទៅនៃRealestate.com.kh ចំនួន ៥ ឆ្នាំ) លោកម៉ក់ ចិន្តា, ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម របស់ក្រុមហ៊ុន Fazwaz Cambodia (ស្ថាបនិកក្រុមហ៊ុន Realestate.com.kh និងជាគ្រូបង្វឹកបច្ចេកវិទ្យានិងអចលនទ្រព្យដ៏ល្បីល្បាញ) និងលោក Shengwei Zhao ប្រធានផ្នែកប្រតិបត្តិការនៃ FazWaz Cambodia (អតីតប្រធានផ្នែកទីផ្សារនៃ Realestate.com.kh និង DCG Cambodia) ។នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន FazWaz Cambodia គឺ លោក James Whitehead បានលើកឡើងថា​ “ ក្រុមហ៊ុន FazWaz Cambodia គឺជាបណ្តុំភ្នាក់ងារអចលនទ្រព្យមានសមត្ថភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា​ ដែលក្រុមការងារចម្រុះជាតិសាសន៍ ដែលមានជំនាញច្បាស់លាស់ក្នុងវិស័យអចលនទ្រព្យ និងផ្នែកបច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុន​ FazWaz Cambodia នឹងផ្ដល់ ជូននូវភាពជោគជ័យតាមរយៈការចូលរួមរបស់ពួកយើង ជាពិសេសជាមួយស្មារតីដែលស្វាហាប់របស់ភ្នាក់ងារអចលនទ្រព្យទាំងអស់របស់យើង។ គោលដៅរបស់ក្រុមហ៊ុន FazWaz Cambodia គឺផ្តល់ឱ្យ ប្រជាជនខ្នែរគ្រប់គ្នានូវឱកាសរកប្រាក់ចំនូលពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អ និងមានសុវត្ថិភាពបំផុតសម្រាប់អតិថិជន។”នាយកប្រតិបត្តិ FazWaz Cambodia បន្ថែមថា ៉គោលដៅចុងក្រោយរបស់ FazWazគឺផ្តល់ឱ្យ អ្នកគ្រប់គ្នានូវឱកាសរកប្រាក់ដែលពួកគេសមនឹងទទួលបានពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អបំផុតនិងមានសុវត្ថិភាពបំផុតដើម្បីទិញ។”ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម​នៃក្រុមហ៊ុន FazWaz Cambodia និងជាស្ថាបនិកនៃក្រុមហ៊ុន Realestate.com.kh លោក ម៉ឹក ចន្តា បានមានប្រសាសន៍ថា “ក្រុមហ៊ុន FazWaz Cambodia គ្រោងនឹងធ្វើបដិវត្តន៍លើ វិស័យអចលនទ្រព្យក្នុងការលក់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជាបទពិសោធន៍ពិសេសបំផុតចំពោះម្ចាស់គម្រោងអភិវឌ្ឍន៍ និងអតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជា”“យើងគឺជាភ្នាក់ងារដែលផ្តល់បច្ចេកវិទ្យាខ្ពស់បំផុតដំបូងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាពាក់ព័ន្ធនឹងវិស័យអចនលទ្រព្យ” ។ លោក ម៉ឹក ចន្ដា បានបន្តថា “រចនាសម្ព័ន្ធចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ទាំងផ្នែកវិជ្ជាជីវៈនិងភាព ជោគជ័យត្រូវបានកើតនៅក្នុងខែនេះ។”ដោយមានការគាំទ្រពី Realestate.com.kh ក្រុមហ៊ុ​ន FazWaz Cambodia (www.fazwaz-kh.com) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Digital Classifieds Group មានប្រភពមកពីប្រទេសអូស្រ្តាលី និងបានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន FazWaz Group មកពីប្រទេសថៃ)។ នៅប្រទេសថៃ ក្រុមហ៊ុននេះតាំងពីឆ្នាំ ២០១៥ និងបន្តធ្វើការប្រតិបត្តិការនៅក្នុងប្រទេសជាច្រើនទៀតក្នុងតំបន់ និងលើទីផ្សារអន្តរជាតិ។ក្រុមហ៊ុ​ន FazWaz Cambodia ធានាជូនភ្នាក់ងារអចលនទ្រព្យរបស់ខ្លួននូវការអនុវត្តតាមស្តង់ដារប្រកបដោយក្រមសីលធម៌ និងធានាថាគម្រោងដែលបានដាក់លក់សុទ្ធតែជាគម្រោងដែលទទួលបានការសិក្សាយ៉ាងច្បាស់លាស់ពីក្រុមហ៊ុន។ ភ្នាក់ងារអចលនទ្រព្យទាំងអស់មិនថានៅជាភ្នាក់ងារបម្រើការពេញម៉ោង ឬឯករាជ្យ ត្រូវបានបង្កើតឡើងដោយមានទំនួលខុសត្រូវចំពោះសកម្មភាព និងការតំណាងរបស់ពួកគេ។ ភ្នាក់ងារ FazWaz Cambodia ដាក់អតិថិជនជាមុន ហើយផ្តល់នូវការប្រឹក្សា និងព័ត៌មានលំអិត ដើម្បីការពារអតិថិជនពីអ្នកវិនិយោគដែលមិនគួរឱ្យទុកចិត្ត។ការិយាល័យថ្មីរបស់ហ្វាហ្សាវ៉ាសខេមបូឌាមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ១ រាជធានីភ្នំពេញ ដែលស្ថិតនៅជាន់ខាងលើដៃគូទីផ្សារស្នូលរបស់ទីភ្នាក់ងារយើងគឺ www.realestate.com.kh ដែលជាវេទិកាអចលនៈទ្រព្យលេខ ១ របស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១២ ។ជំនាញឯកទេសរបស់FazWaz Cambodia:ផ្តល់សិទ្ធិ និងឱកាសដល់ភ្នាក់ងារក្នុងស្រុកដើម្បីបង្កើនប្រាក់ចំណូលនិងការអភិវឌ្ឍអាជីពរបស់ពួកគេ៖ក្រុមហ៊ុន FazWaz Cambodia នឹងផ្តល់ជូនភ្នាក់ងារឯករាជ្យ (Freelence Agents) នូវអ្វីដែលពួកគេបានឃើញនៅក្នុងទីផ្សារ និងបរិស្ថានដែលល្អបំផុតសម្រាប់ភាពជោគជ័យដែលកំពុងបន្តរបស់ពួកគេ។ រហូតមកដល់បច្ចុប្បន្ននេះ ភ្នាក់ងារឯករាជ្យជាង ៥០ នាក់បានចូលរួមជាមួយ FazWaz រួមជាមួយក្រុមលក់ ផ្នែកទីផ្សារ និងក្រុមអ្នកគ្រប់គ្រងចំនួន ១០ នាក់ដែលកំពុងរីកចម្រើនបន្តទៀត។ ក្រុមហ៊ុននេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីដៃគូទីផ្សារសំខាន់របស់ខ្លួនគឺ Realestate.com.kh ដែលមានក្រុមការងារផ្នែកទីផ្សារ និងបច្ចេកវិទ្យាខ្លាំងជាង ៥០+ នាក់ដែលមានទីតាំងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា។តាមរយៈការកសាងបណ្តាញពីអតិថិជននៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន FazWaz Cambodia ជឿជាក់យ៉ាងមុតមាំលើ ការដឹកនាំ និងផ្នែកលក់របស់ខ្លួន។ លោកអ្នកគ្រប់គ្នាមិនថាជា​ បុគ្គលិកពេញម៉ោងនៅក្រុមហ៊ុនណាមួយ សុទ្ធតែអាចបង្កើតប្រភពចំណូលបន្ថែម ដោយគ្រាន់តែជ្រើសរើសបញ្ជូនអ្នកទិញទៅកាន់ក្រុមហ៊ុនFazWaz Cambodia ។ក្រុមហ៊ុន FazWaz Cambodia បានផ្តល់កម្រៃជើងសារចំនួន ៩០% ដល់ភ្នាក់ងារសម្រាប់ការលក់ដែលបង្កើត ដោយខ្លួនឯងនៅក្នុងគម្រោងខុនដូដែលមានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជា។ ១០% ទៀតដែល នៅសល់ នឹងត្រូវវិនិយោគម្តងទៀតនៅក្នុងទីផ្សារដើម្បីរកអតិថិជនបន្ថែមសម្រាប់ការលក់ បន្ថែមទៀត។ ការចូលរួមធ្វើការភ្នាក់ងារឯករាជ្យរបស់ក្រុមហ៊ុន​ FazWaz Cambodia គឺមិនត្រូវបានគិតថ្លៃអ្វីទាំងអស់។សម្រាប់លោកអ្នកដែលចង់ក្លាយជាភ្នាក់ងារឯករាជ្យរបស់ក្រុមហ៊ុន FazWaz Cambodia លោកអ្នកគ្រាន់តែបង្ហាញថាអ្នកជាអ្នកលក់ដ៏ឆ្នើម និងមានការបេ្តជ្ញាចិត្តខ្ពស់។ អ្វីដែលលោកអ្នកទទួលបានគឺ ការផ្តល់ជូនអតិថិជនពី ៣-៥០ នាក់ក្នុងមួយខែ ហើយទទួលបានអត្ថប្រយោជន៍ដូចជាទូរស័ព្ទក្រុមហ៊ុន Tablet រថយន្ត និងគណនីចំណាយរបស់ក្រុមហ៊ុន។ចាប់តាំងពីថ្ងៃទី១ ភ្នាក់ងារអាចទទួលបានអត្ថប្រយោជន៍ពីភាពជោគជ័យរបស់ពួកគេជាមួយ នឹងវិធីសាស្រ្តលក់ និងទីផ្សារ ដែលល្អឥតខ្ចោះសម្រាប់គម្រោងដែលត្រូវការច្រើនបំផុត Pipedrive CRM ដើម្បីគ្រប់គ្រងភ្ញៀវ ឯកសណ្ឋាន នាមប័ណ្ណ និងការបណ្តុះបណ្តាលប្រចាំថ្ងៃ។ ភ្នាក់ងារ FazWaz Cambodia ដែលទទួលបានជោគជ័យ នឹងមើលឃើញពីការរីក ចម្រើន និងការអភិវឌ្ឍន៍អាជីព និងដំឡើងប្រាក់ខែយ៉ាងឆាប់រហ័ស។ ទាក់ទងមកប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន FazWaz Cambodia ថ្ងៃនេះតាមរយៈ @ hr@fazwaz-kh.com ប្រសិនបើអ្នកចាប់អារម្មណ៍មុខតំណែងការងារណាមួយក្នុងក្រុមហ៊ុននេះ។ភ្នាក់ងារ FazWaz Cambodia នឹងដឹកនាំភ្នាក់ងារលក់ឯករាជ្យនិងភ្នាក់ងារលក់ផ្ទាល់ខ្លួនរាប់រយកន្លែងដែលនឹងចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំ ២០២០ ។ ភ្នាក់ងារអចលនទ្រព្យឈានមុខគេ បរិយាកាសការងារប្រកបដោយភាពជោគជ័យ។ការផ្តល់ឱ្យកាន់តែច្រើនថែមទៀតដល់ភ្នាក់ងារនិងដៃគូរសហការនៅក្នុងប្រទេសកម្ពុជា៖ក្រុមហ៊ុនភ្នាក់ងារ និងភ្នាក់ងារនានានៅកម្ពុជាក៏នឹងអាចទាញយកប្រាក់ចំនូលបន្ថែមពីក្រុមហ៊ុន FazWaz Cambodia ក្នុងនាមជាដៃគូរកស៊ីរួមគ្នា។ ក្រុមហ៊ុន FazWaz Cambodia នឹងក្លាយជាដៃគូដ៏សំខាន់សម្រាប់ទីភ្នាក់ងារ បែបនេះ ដែលអនុញ្ញាតឱ្យពួកគេទទួលបានកម្រៃជើងសារ ដែលខ្ពស់បំផុតសម្រាប់ការលក់គម្រោង ដោយគ្រប់គ្រងអ្នកទិញតាមរយៈទំនាក់ទំនង FazWaz ។ ក្រុមហ៊ុន FazWaz Cambodia ក៏នឹងជួយផ្គូផ្គងអតិថិជនជាមួយ ភ្នាក់ងារអចលនទ្រព្យផ្សេងទៀត នៅពេលដែលអាច ធ្វើទៅបានការចែករំលែកលើអត្ថប្រយោជន៍លក់ / ជួល។ ទាក់ទងក្រុមការងារផ្នែកលក់ថ្ងៃនេះតាមរយៈ sales@fazwaz-kh.com ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ ក្លាយជាភ្នាក់ងារ ឬដៃគូរសហការរបស់ក្រុមហ៊ុន FazWaz Cambodia។ផ្តល់លទ្ធផលនៃការលក់សម្រាប់អ្នកអភិវឌ្ឍន៍ដែលមានតម្រូវការច្រើនបំផុត៖បទពិសោធន៍របស់ក្រុមហ៊ុន FazWaz Cambodia ក្នុងវិស័យអចលនទ្រព្យតាមរយៈ Realestate.com.kh ធ្វើឱ្យវាក្លាយជា ជម្រើសដំបូងសម្រាប់អ្នកអភិវឌ្ឍន៍ដែលមានសមត្ថភាពខ្ពស់។ ក្រុមហ៊ុន FazWaz Cambodia អនុញ្ញាតិឱ្យទទួលបានអត្ថ ប្រយោជន៍ទីផ្សារ+ សកម្មភាពពីរវាងមិត្តភក្ដិ គ្រួសារ ដល់ក្រុមលក់ដូចគ្នាដោយមិនគិតថ្លៃចំពោះអ្នក អភិវឌ្ឍន៍ទេ ព្រោះគម្រោងរបស់ពួកគេគឺស្ថិតនៅក្នុងតម្រូវការរបស់អតិថិជនក្នុងស្រុកនិងអន្តរជាតិ។ រាល់យូនីតដែលបានលក់ដោយក្រុមហ៊ុន FazWaz Cambodiaនឹងទទួលបាន ១ % នៃប្រាក់កម្រៃសរុប ដែលត្រូវប្រគល់ទៅឱ្យ ការចំណាយទីផ្សារសម្រាប់គម្រោងនោះ និងផលប្រយោជន៍របស់អ្នកអភិវឌ្ឍន៍សម្រាប់ការលក់បន្ទាប់។ គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២០ ក្រុមហ៊ុន FazWaz Cambodiaតំណាងនូវគម្រោងអភិវឌ្ឍន៍ឈានមុខគេចំនួន ១៥ រួចហើយនៅក្នុងរាជធានីភ្នំពេញនិងស្វែងរកតំណាងជាង ៥០ ទូទាំងប្រទេសនៅពាក់កណ្តាលខែធ្នូ ដោយផ្អែកលើតំរូវការរបស់ភ្នាក់ងារ និងអតិថិជននៅក្នុងទីផ្សារ។ ទោះយ៉ាងណា FazWaz អនុវត្តតាមនីតិវិធីយ៉ាងម៉ត់ចត់នៅពេលឡើងលើគម្រោងថ្មីសម្រាប់លក់ដើម្បីធានាថាអតិថិជនត្រូវបានផ្តល់ជូននូវជម្រើសវិនិយោគដែលមានសុវត្ថិភាពនិងមានកេរ្តិ៍ឈ្មោះល្បីបំផុត។ ទាក់ទងមកក្រុមការងារលក់នៅថ្ងៃនេះតាមរយៈ sales@fazwaz-kh.com ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ឱ្យក្រុមហ៊ុន FazWaz Cambodia ក្លាយជាភ្នាក់ងារផ្នែកលក់តំណាងជូនគម្រោងរបស់អ្នក ។ផ្តល់ជូនអ្នកទិញនូវបទពិសោធន៍ដ៏ល្អបំផុត៖ក្រុមហ៊ុន FazWaz Cambodia តំណាងឱ្យអតិថិជនរបស់យើងមុនគេ និងសំខាន់បំផុត ធានាផ្តល់នូវដំបូន្មានឯករាជ្យស្តីពីអត្ថប្រយោជន៍ និងហានិភ័យនៃការវិនិយោគគម្រោង។ លើសពីនេះ ភ្នាក់ងារ FazWaz នឹងធានានូវបទពិសោធន៍នៃការទិញប្រកបដោយភាពងាយស្រួលនិងរីករាយតាមរយៈការ ជ្រើសរើសលក្ខណៈសម្បត្តិល្អបំផុត និងតម្លៃនិងការផ្តល់ជូនល្អបំផុតនៅគម្រោងទាំងនោះ។ ប្រសិនបើអ្នកកំពុងស្វែងរកអ្នកប្រឹក្សាផ្នែកអចលនទ្រព្យដើម្បីពិចារណាលើជម្រើសវិនិយោគរបស់អ្នក ក្នុងវិស័យអចលនទ្រព្យ សូមទាក់ទងទៅ FazWaz ថ្ងៃនេះដើម្បីពិគ្រោះយោបល់ដោយឥតគិតថ្លៃ ជាភាសាអង់គ្លេស​ ភាសាខ្មែរ ឬចិន។ភ្នាក់ងារ FazWaz Cambodia នឹងដឹកនាំភ្នាក់ងារលក់ឯករាជ្យនិងភ្នាក់ងារលក់ផ្ទាល់ខ្លួនរាប់រយកន្លែងដែលនឹងចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំ ២០២០ ។ ភ្នាក់ងារអចលនទ្រព្យឈានមុខគេ បរិយាកាសការងារប្រកបដោយភាពជោគជ័យ។ក្រុមហ៊ុន FazWaz Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យថ្មីនៅក្នុងប្រទេសកម្ពុជា សម្រាប់អតិថិជន អ្នកលក់ និងគម្រោងអភិវឌ្ឍថ្មីៗ។ ស្វែងយល់បន្ថែមនិងចូលរួមផ្ដាល់ប្ដូរនៅថ្ងៃនេះ។គេហទំព័រ: https://www.fazwaz-kh.com/ Facebook: https://www.facebook.com/FazWaz-CambodiaTelegram/Whatsapp: +855 77711009Wechat: fazwazkh ឱកាសការងារ: hr@fazwaz-kh.com  សម្រាប់ការសាកសួរភ្នាក់ងារនិងអ្នកអភិវឌ្ឍន៍: sales@fazwaz-kh.com  អតិថិជនដែលចង់ទិញអចលនទ្រព្យ: contact@fazwaz-kh.com ទម្រង់ពាក្យសុំការងារ FazWaz : https://forms.gle/k1YoRWBERQYeqf2f9ឱកាសក្លាយជា ភ្នាក់ងារប្រឹក្សាអចលនទ្រព្យ ជាមួយក្រុមហ៊ុនFazWaz Cambodia: https://forms.gle/zuHugapJECH8gk9XA
តម្លៃខុនដូនៅកម្ពុជាមានស្ថេរភាពនៅពេលដែលអ្នកវិនិយោគកំពុងធ្វើការឆ្លើយតបនឹងតម្រូវការក្នុងបណ្ដាស្រុកថ្មីៗ
តម្លៃខុនដូនៅកម្ពុជាមានស្ថេរភាពនៅពេលដែលអ្នកវិនិយោគកំពុងធ្វើការឆ្លើយតបនឹងតម្រូវការក្នុងបណ្ដាស្រុកថ្មីៗ
June 6, 2022, 5:01 p.m.
ទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលជាក្បាលម៉ាស៊ីនមួយក្នុងការដឹកនាំសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើននៅក្នុងប្រទេស ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងក្នុងអំឡុងពេល​ការរីករាលដាលនៃជំងឺ Covid-19។​ នៅពេលដែលករណីCOVID-19ទាំងនោះស្ថិតក្នុងស្ថានភាពមានមួយដែលអាចគ្រប់គ្រងបាន​ ការវិលត្រលប់ចូលមកក្នុងវិស័យពាណិជ្ជកម្មក៏កំពុងមានជីវិតឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ បន្ទាត់ដែលបង្ហាញពីតម្លៃខុនដូ/អាផាតមិននៅកម្ពុជា៖ខុនដូ/អាផាតមិន ដែលមាន៣បន្ទប់គេង មានតម្លៃជាមធ្យមប្រហែល​ ២១២,០០០ដុល្លារការធ្លាក់ចុះចំពោះតម្លៃមធ្យមនៃខុនដូ/អាផាតមិន​ ដែលមាន៣បន្ទប់គេង ផ្ដល់ជូនតម្លៃកាន់តែប្រសើរសម្រាប់អតិថិជនកម្ពុជាខុនដូ/អាផាតមិន ដែលមាន២បន្ទប់គេង មានតម្លៃជាមធ្យមប្រហែល​ ១៦៨,០០០ដុល្លារខុនដូ/អាផាតមិន ដែលមាន១បន្ទប់គេង មានតម្លៃជាមធ្យមកើនឡើងរហូតដល់ ១៤% ប្រហែល​ ១០៥,០០០ដុល្លារតម្លៃនេះគឺជាតម្លៃមធ្យមដែលរកឃើញនៅទូទាំងប្រទេសកម្ពុជាហើយត្រូវបានប្រើសម្រាប់ជាមគ្គុទេសក៍ក្នុងការប្រៀបធៀបតម្លៃ។ Realestate.com.kh បានណែនាំអ្នកទិញដែលមានចំណាប់អារម្មណ៍ឱ្យចូលមើលបញ្ជីខុនដូក្នុងទំព័ររបស់យើងសម្រាប់តម្លៃជាក់លាក់ចំពោះគម្រោងដែលអ្នកចាប់អារម្មណ៍។តម្លៃសម្រាប់បន្ទប់គេងធំ ៗ បានធ្លាក់ចុះដោយសារការធ្លាក់ចុះនៃតម្រូវការអចលនទ្រព្យលំដាប់ខ្ពស់ពីអ្នកទិញអន្តរជាតិ។ ហេតុដូច្នេះអ្នកវិនិយោគបានផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជនទីផ្សារក្នុងស្រុកកាន់តែទូលំទូលាយ។បន្ថែមពីលើនេះ តម្លៃលក់ជាមធ្យមមានភាពខុសគ្នារវាង២បន្ទប់គេង​ និង​៣បន្ទប់គេង ដែលមានការធ្លាក់ ចុះដល់ ២៦%​ បើធៀបទៅនឹងតម្លៃខុសគ្នា ៨៣% កាលពី១០ខែមុន។ ផ្តល់ជូននូវសំណើរដ៏មាន តម្លៃសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកទិញយូនីតធំ។គួរបញ្ជាក់ផងដែរថា ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងប្រារព្ធឡើងនៅថ្ងៃ ២៧-២៨ ខែវិច្ឆិកា មានទីតាំងស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ។ នៅក្នុងពិព័រណ៍នេះផងដែរនឹងនាំ មកនូវក្រុមហ៊ុនល្បីៗជាច្រើន ដែលរួមបញ្ចូលទាំងអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យថ្មី ដែល នឹងផ្ដល់ជូនលោកអ្នកនូវគម្រោងដែលពិសេសក្នុងប្រទេសកម្ពុជា។ អ្នកវិនិយោគទាំងនោះនឹង ផ្ដល់ជូនការបញ្ចុះតម្លៃពិសេស ដ៏ពិសេសមិនដែលមានពីមុនមក ជូនដល់អតិថិជនដែលមកចូល រួមក្នុងកម្មវិធីនេះ។ ការបន្តធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ ជាមួយនឹងការបញ្ចុះតម្លៃអចលនទ្រព្យ ដែលមានតែនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងផ្ដល់ជូនលោកអ្នកដែលមានបំណងចង់ទិញ ឬកំពុងស្វែងរកអចលនទ្រព្យនូវឱកាសក៏ពិសេសក្នុងការទិញ ឬវិនិយោគលើអចលនទ្រព្យដែលមានគុណភាពខ្ពស់ ជាមួយតម្លៃដែលពិសេសមិនដែលមានពីមុនមក។
ប្រញាប់ឡើង! ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅសល់តែ២០%ទៀតប៉ុណ្ណោះ!
ប្រញាប់ឡើង! ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅសល់តែ២០%ទៀតប៉ុណ្ណោះ!
June 6, 2022, 5:01 p.m.
ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលជាពិធីអចនលទ្រព្យធំបំផុតប្រចាំឆ្នាំ ២០២០ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះហើយ ពោលគឺនៅសល់ពេលមិនដល់មួយខែទៀតទេ។ ពិព័រណ៍នេះនឹងប្រារព្ធឡើងនៅដឺ ព្រេមៀ សេនធ័រ សែនសុខ (ក្បែរផ្សារទំនើបអ៊ីអនម៉លសែនសុខ) និងមានអ្នកចូលរួមរហូតដល់ជាង១០,០០០នាក់ ដែលសុទ្ធសឹងជាអ្នកដែលកំពុងស្វែងរក រឺមានចំនាប់អារម្មណ៍ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ពិព័រណ៍នេះក៏មានបូករួមបញ្ចូលជាមួយការដាក់តាំងលើប្រព័ន្ធអនឡាយផងដែរ ដូច្នេះប្រសិនជាលោកអ្នកមិនអាចធ្វើដំណើរមកបានផ្ទាល់ លោកអ្នកនៅតែធ្វើការទស្សនា រឺទិញផលិតផលទាំងនេះបានតាមប្រព័ន្ធអ៊ីនធឺណែតដូចគ្នា។​ក្នុងរយៈពេល២ថ្ងៃនៃពិព័រណ៍នេះ នឹងមានការដាក់តាំងបង្ហាញនូវគម្រោងអចលនទ្រព្យល្បីៗជាច្រើន ក័ដូចជាសេវាកម្មគ្រប់ប្រភេទដែលអតិថិជនអាចធ្វើការទស្សនា និងជាវដើម្បីទទួលបានការផ្តល់ជូនពិសេសដែលមានតែនៅក្នុងពិព័រណ៍នេះតែមួយគត់។ លើសពីនេះទៅទៀតក៏មានការចូលរួមពីសំណាក់វាគ្មិនល្បីៗដែលមានបទពិសោធន៍ និងភាពជោគជ័យក្នុងវិស័យអចលនទ្រព្យកន្លងមក នឹងមកចែករំលែកបទពិសោធន៍របស់ខ្លួន តាមរយៈប្រធានបទដែលទាក់ទងទៅទិដ្ឋភាពសេដ្ឋកិច្ចទូទៅនាពេលបច្ចុប្បន្ន គន្លឹះផ្សេងៗក្នុងវិស័យអចលនព្រទ្យ និងការវិនិយោគនានា ដែលទាំងនេះសុទ្ធតែមាននៅក្នុងសិក្ខាសាលារយៈពេល២ថ្ងៃនេះផងដែរ។ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលនឹងលិចរូបរាងឡើយនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន ត្រូវបានរំពឹងថាអាចស្វាគមន៍អ្នកចូលរួមរាប់ម៉ឺននាក់មកពីទូទាំងប្រទេសដែលទន្ទឹងរង់ចាំដើម្បីទទួលបានឱកាសបញ្ចុះតម្លៃពិសេស ជាពិសេសពីគម្រោងអភិវឌ្ឍន៍ដែលមានផ្ដល់ជូនតែនៅក្នុងពិព័រណ៍បញ្ចុះតម្លៃនេះប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ផ្តល់ឱកាសពិសេសចំពោះលោកអ្នកអតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យ ផលិតផល និងសេវាកម្មផ្សេងៗដែលមានការបញ្ចុះតម្លៃខ្ពស់មិនធ្លាប់មាននៅខាងក្រៅ។ ដូចគ្នាផងដែរ ពិព័រណ៍នេះមានក្រុមហ៊ុនល្បីៗចូលរួមជាង៤០គម្រោងដែលក្នុងនេះរួចមានដូចជា៖ក្រុមហ៊ុនLM Car, ក្រុមហ៊ុនអចលនទ្រព្យ Fazwaz Cambodia,ក្រុមហ៊ុន ខេមបូឌាន សុីងមុឹង ធេលីមីឌា,​ ក្រុមហ៊ុនប្រឹក្សាវិនិយោគ Graval Consulting,  ក្រុមហ៊ុន C-Herald, ហាងលក់គ្រឿងអលង្ការឡុកហ្វុក Lukfook (កម្ពុជា), ក្រុមហ៊ុន LeanderCB Consultants Limited, ក្រុមហ៊ុនព្រីន រៀលអ៊ីស្ទេត គ្រុប,ក្រុមហ៊ុន Morgan Group, ក្រុមហ៊ុន Food Panda,គម្រោងខុនដូ Urban Village,ក្រុមហ៊ុនអចលនទ្រព្យ Prestige Home,ក្រុមហ៊ុន Creed Cambodia, គម្រោងខុនដូ ភ្នំពេញ ហ្កាឡាក់ស៊ី ហ្គាឌិន,ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន,គម្រោងបុរី លី សុវណ្ណ,គម្រោងបុរី Icon,គម្រោងបុរី De Pearl,ក្រុមហ៊ុនអចលនទ្រព្យ ផញធើ ប្រផឹធី, គម្រោងដូឡូដ៍ ខេ អេច លែន​ ឯ.ក,គម្រោងខុនដូ Garden One,គម្រោងខុនដូ City Gem, គម្រោងខុនដូ Agile Sky Residence, គម្រោងខុនដូ Won Majestic,គម្រោងផ្ទះលំហែរកាយឆ្នេរតារាចន្ទ,គម្រោងផ្ទះអាជីវកម្ម ដាលីនប្រផឹធី,ក្រុមហ៊ុនអចលនទ្រព្យ Grand New Asia,ក្រុមហ៊ុន ប៊ី២អូ អ៊ីនវេសមិន គ្រុប,ក្រុមហ៊ុន Gintell, ក្រុមហ៊ុន R&F Media, គម្រោងខុនដូ The One,ក្រុមហ៊ុនធានារ៉ាប់រង ដាយ​​ អ៊ិឈិ ឡាយហ្វ៍ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃេភីថល,ក្រុមហ៊ុន អេ អាយ អិម អេស,ក្រុមហ៊ុន Broaden Elevator (Cambodia) ក្រុមហ៊ុន T.C.U Polys Enterprise Co., Ltd,សារព័ត៌មាន Tnaot, សារព័ត៌មាន Khmer Times, សារព័ត៌មាន Panasialife,សារព័ត៌មាន Gold Zone Media、ក្រុមហ៊ុន 58.com、ក្រុមហ៊ុន Fang.com、ក្រុមហ៊ុន Huione Pay、ទស្សនាវដ្តី Good Morning Cambodia、សារពត៌មាន Netease、ក្រុមហ៊ុន CDL 、ក្រុមហ៊ុន Greptechចំពោះលោកអ្នកជាម្ចាស់គម្រោង​ និងក្រុមហ៊ុននានា ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នក នៅក្នុងពិព័រណ៍លក់អចលនទ្រព្យ បំណាច់ឆ្នាំ២០២០នេះ សូមទំនាក់ទំនងមកកាន់ Realestate.com.khឥឡូវនេះតាមរយៈលេខទំនាក់ទំនងដូចខាងក្រោម។សម្រាប់ព័ត៌មានអំពី៖សម្រាប់អ្នកវិនិយោគបុរី និងដីឡូតិ៍ៈសួន ស៊ូមុី (ខ្មែរ/អង់គ្លេស)mey.soun@realestate.com.kh+855 77 241 285សម្រាប់អ្នកវិនិយោគខុនដូនិងអ្នកវិនិយោគចម្រុះ:នីន កាំង (ខ្មែរ និង ចិន)nin.kang@realestate.com.kh+855 78 637 323 / +855 93 552 305សម្រាប់អ្នកវិនិយោគអចលនទ្រព្យ និងអ្នកតាំងពិព័រណ៍ដែលមានចំណាប់អារម្មណ៍ផ្សេងទៀត៖James Whitehead (អង់គ្លេស)james.whitehead@realestate.com.kh+855 086 972 061
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក
June 4, 2022, 12:34 a.m.
នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញ​ និងមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងការបាញ់លាងសម្អាតផ្លូវ និងកាយស្ដារអណ្ដូងលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភំ្នពេញ ដែលរងការជន់លិចពីជំនន់​ស្ទឹង​ព្រែកត្នោត​កាលពីពាក់កណ្ដាលខែតុលាកន្លងទៅ ។គួរបញ្ជាក់ថា កន្លងមកក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើឱ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋប្រមាណជាង១ម៉ឺនគ្រួសារ ទទួលរងនូវផលប៉ះពាល់ នៃការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ។ក្នុងយុទ្ធនាការនៅព្រឹកមិញនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីសម្អាត ភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវ ក្រោយពីទឹកបានស្រកអស់រួចហើយនោះ។ក្រោយពីការបាញ់លាងសម្អាត និងកាយស្ដារអណ្ដូងលូបង្ហូរទឹករួច មន្រ្ដីជំនាញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងចុះបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។
គោលការណ៍ថ្មី ៨ចំណុចត្រូវបានដាក់ឲ្យអនុវត្តដើម្បីពង្រឹងសន្តិសុខ នៅតាមខុនដូនិងបុរី​ ក្នុងតំបន់រាជធានីភ្នំពេញ
គោលការណ៍ថ្មី ៨ចំណុចត្រូវបានដាក់ឲ្យអនុវត្តដើម្បីពង្រឹងសន្តិសុខ នៅតាមខុនដូនិងបុរី​ ក្នុងតំបន់រាជធានីភ្នំពេញ
June 2, 2022, 3:28 p.m.
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា បញ្ហាសន្តិសុខ និងការគ្រប់គ្រងរបស់បុរី និងខុនដូ ចាំបាច់ត្រូវមានការសហការគ្នាពីកម្លាំង សមត្ថិកិច្ចជំនាញ ដើម្បីមានសុវត្ថិភាពនៅក្នុងបុរី និងខុនដូរ ជាពិសេសពាក់ ព័ន្ធយន្តការគ្រប់គ្រងការបង្ការអគ្គីភ័យ និងបទល្មើសផ្សេងៗផងដែរ។គោលការណ៍ថ្មីចំនួន ៨ចំណុចនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំរួម រវាងអគ្គស្នង ការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ៨ ខែតុលា កន្លងទៅ។សំណូមពរទាំង ៨ចំណុច ដែលម្ចាស់បុរី និងខុនដូរទាំងអស់ត្រូវតែអនុវត្តរួមមាន៖ទី១- ពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងម្ចាស់បុរី-ខុនដូរ ។ទី២-ត្រូវរៀបចំផែនការប្រព័ន្ធសន្តិសុខ សុវត្ថិភាព មានអ្នកយាមកាមសន្តិសុខឯកជន ប្រព័ន្ធកាម៉េរាសុវត្ថិភាព ដែលភាគច្រើនខុនដូនៅក្នុងរាជធានីភ្នំពេញ មិនទាន់មាននៅឡើយ។ទី៣- ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យដូចស្ថាប័នរដ្ឋ (ដូចជាការគ្រប់គ្រងភ្ញៀវដែលចង់ចូល ជួប ចំនួនសមាជិកគ្រួសារអ្នកស្នាក់នៅ និងការគ្រប់គ្រងយាន្តយន្តដោយមានបណ្ណ សម្គាល់សម្រាប់ចេញចូល)។ទី៤-ត្រូវរៀបចំប្រព័ន្ធបង្ការអគ្គីភ័យ ត្រូវមានជារថយន្តពន្លត់អគ្គីភ័យឯកជន ដែលរដ្ឋ បានយោគយល់ និងលើកទឹកចិត្តដោយធ្វើការនាំចូលមិនគិតពន្ធ។ ត្រូវមានតប្រព័ន្ធ ទុយោទឹកនៅតាមជាន់នីមួយៗ ដើម្បីអាចធ្វើការពន្លត់ទាន់ពេលវេលា។ទី៥-ពង្រឹងប្រព័ន្ធសេវានានាដូចជា ប្រព័ន្ធសេវាទូរស័ព្ទ សេវាអនាម័យ សន្តិសុខ និងបរិស្ថាននៅក្នុងបុរី។ទី៦-ត្រៀមជួយបំពេញលិខិតរដ្ឋបាលផ្សេងៗរបស់អាជ្ញាធរក្នុងមូលដ្ឋាន ដូចជាសៀវភៅស្នាក់នៅ សំបុត្រកំណើតផ្សេងៗ។ទី៧-ត្រូវកំណត់បែងចែកតួនាទីរបស់អាជ្ញាធរ សមត្ថិកច្ចជំនាញ និងភាគីម្ចាស់បុរី-ខុនដូ ឱ្យច្បាស់លាស់ ដើម្បីអាចធ្វើការដោះស្រាយរាល់បញ្ហាទាន់ពេលវេលា។ទី៨- ម្ចាស់បុរី និងខុនដូ អាចជួលសេវាកម្លាំងសន្តិសុខឯកជន ឬ ស្នើសុំបង្កើតសន្តិសុខ ឯកជនដោយខ្លួនឯងនៅក្នុងបុរី ប៉ុន្តែត្រូវតែចាំបាច់ឆ្លងកាត់វគ្គបណ្តុះបណ្តាលពីនាយក ដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។ជារួមគោលការណ៍ថ្មីទាំង៨ចំនុចនេះ លើកឡើងមកដើម្បីពង្រឹងសន្តិសុខ​ សុវត្តិភាពជូនដល់អ្នករស់នៅក្នុងបុរី និងនៅខុនដូ៕