+855 92 92 1000
Logo

Recent Articles

ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣សម្រេចបាន៩៧,២៥%ហើយ
ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣សម្រេចបាន៩៧,២៥%ហើយ
June 4, 2022, 10:19 p.m.
ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះក្នុងនោះ ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ ។គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទី ម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ(AC) ទទឹង១០ម៉ែត្រលើតួផ្លូវ ១២ម៉ែត្រ កម្រាស់បេតុងកៅស៊ូ ៩សង់ទីម៉ែត្រ កំណាត់ផ្លូវមេក្នុងទីប្រជុំជន ២,៨០គីឡូម៉ែត្រ មានទទឹង សរុប ២៧ម៉ែត្រ កំណាត់ផ្លូវមេក្រៅទីប្រជុំជន ៤៤,៨០គីឡូ ម៉ែត្រ មានទទឹងសរុប២៥ម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានី ១៥,៤២គីឡូម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្រ ខេត្តកណ្តាល ៣៧,៥៦គីឡូម៉ែត្រ (ផ្លូវមេ៣២,១៩គីឡូម៉ែត្រ និងផ្លូវខ្នែង៥,៣៧គីឡូម៉ែត្រ)។ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះតភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើ ឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាង លិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតេន័រថ្មីរបស់កំពងផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀបសំខាន់ៗ (របៀងកណ្តាល និង របៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។គម្រោងផ្លូវនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិលេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិត ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវខ្នែង)។គម្រោងផ្លូវនេះមានស្ពានវែងប្រវែង៩៩៦ម៉ែត្រ ក្នុងនោះរួមមាន៖ ស្ពានបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ ទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៤៥ម៉ែត្រ x ៨ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង ៣៦៦ម៉ែត្រ និងទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៣០ម៉ែត្រx៥ម៉ែត្រ និងស្ពានមធ្យមនិង ខ្លីមានចំនួន៦កន្លែង ប្រវែងសរុប ៤៨៨ ម៉ែត្រ ក្នុងផ្លូវមេ ៣៥៨ម៉ែត្រ និងផ្លូវខ្នែង១៣០ម៉ែត្រ ស្ពានរំលងប្តូរ ទិសចំនួនពីរឋិត(Interchange) នៅផ្លូវជាតិលេខ២ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍ បាន៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ៣ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០x៥,៥ម៉ែត្រ និងមានស្ពានរំលង(Flyover)ចំនួនពីរគឺឋិតនៅផ្លូវជាតិលេខ៤ប្រវែងតួស្ពាន៣៤៤ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ២១ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន៣០x៥,៥ម៉ែត្រ។គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោម ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់Shanghai Construction Group Co., Ltd និងតម្លៃត្រួត ពិនិត្យគម្រោង ៥,៣៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុនGuangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈ ពេលសាងសង់ចំនួន៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។សូមជម្រាបជូនថា៖ វឌ្ឍនភាពការងារដោយឡែកទាក់ទងនឹងការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិត ក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រសម្រេចបាន ៩៥,១០% គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ ម៉ែត្រសម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២១។គួរកត់សម្គាល់ថា៖ ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះមានអត្ថប្រយោជន៍ ជួយដល់ការចូលរួមចំណែកកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀត ខណៈពេល ដែលរាជធានីភ្នំពេញ កំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរណ៍យានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់ ៕
ដីខេត្តទាំង៣នេះត្រូវប៉ាន់ហើយក្រោយចិនស្នើកម្ពុជារឿង១នេះ
ដីខេត្តទាំង៣នេះត្រូវប៉ាន់ហើយក្រោយចិនស្នើកម្ពុជារឿង១នេះ
June 5, 2022, 5:11 a.m.
កាលពីពេលថ្មីៗកន្លងទៅនេះមន្ទីរការបរទេសខេត្តហ៊ូប៉េ ប្រទេសចិន បានស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្តរបស់ប្រទេសកម្ពុជាចំនួន៣គឺ ខេត្តសៀមរាប, ខេត្តកំពត និងខេត្តព្រះសីហនុ ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានផ្ញើជុនសម្តេចក្រឡាហោម ស ខេង ។តាមប្រភពលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងដែរថា គោលបំណងស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្ត​របស់ប្រទេសកម្ពុជាទាំង៣ខាងលើគឺដើម្បីបង្កើតភាពស្និទ្ធស្នាល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើគ្រប់វិស័យដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងខេត្តខាងលើ ។នៅក្នុងលិខិតនោះបានបញ្ជាក់បន្ថែមថា ខេត្តហ៊ូប៉េជាមជ្ឍមណ្ឌលភូមិសាស្រ្តសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តដែលស្ថិតក្នុងផែនការអភិវឌ្ឍខ្សែក្រវាត់ក្រុង និងផ្លូវផងដែរ។ លើសពីនេះទៀត ក្រុមហ៊ុនធំៗនៅខេត្តនេះ បានមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលជាដើម ។គួររម្លឹកផងដែរថា ខេត្តសៀមរាប , ខេត្តកំពត និងខេត្តព្រះសីហនុ សុទ្ធសឹងតែជាខេត្តដែលសម្បូរទៅដោយភ្ញៀវទេសចរ និងថែមទាំងជាខេត្តដែលមានសក្តានុពលខ្លាំងទៀតផង ។ជាក់ស្តែងដូចជាខេត្តព្រះសីហនុដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន បច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធនានារបស់ខេត្តដែលនៅជាប់សមុទ្រមួយនេះ ។ ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា មានអគារខ្ពស់ៗ ផ្លូវខ្វាត់ខ្វែង មិនចាញ់ប្រទេសជឿនលឿនផ្សេងៗឡើយ ។ អមនឹងពាក្យមួយដែលគេប្រសិទ្ធនាមឱ្យថា ជាទីក្រុងដ៏ទំនើបពោរពេញដោយសោភណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបាននូវគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង ។រីឯខេត្តសៀមរាបវិញប្រមូលផ្តុំទៅដោយគម្រោងអភិវឌ្ឍធំៗជាច្រើនមានដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ អាកាសយានដ្ឋានអន្តរជាតិនេះកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AI​AI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា និងតំបន់សេដ្ឋកិច្ចពិសេសដែលគ្រោងនឹងធ្វើឡើងនៅលើផ្ទៃដីទំហំ១០០០ហិកតាដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ រួមជាមួយនឹងគម្រោងអភិវឌ្ឍផ្សេងៗជាច្រើនទៀតផងដែរ ។ចំណែកឯខេត្តកំពតក៏ជាមុខព្រួញសំខាន់មួយរបស់អ្នកអភិវឌ្ឍលើវិស័យអចលនទ្រព្យពោលក៏មានការបង្កើតទីក្រុងបូកគោដែលស្ថិតក្នុងផែនការមេអភិវឌ្ឍន៍គោលដៅទេសចរណ៍ រួមជាមួយនឹងគម្រោងធំមួយទៀតគឺសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិជាដើម ៕
អចលនទ្រព្យខណ្ឌជ្រោយចង្វាទទួលទំនុកចិត្តច្រើនឡើងពីអ្នកវិនិយោគ ខណៈកម្ពុជាត្រៀមរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣
អចលនទ្រព្យខណ្ឌជ្រោយចង្វាទទួលទំនុកចិត្តច្រើនឡើងពីអ្នកវិនិយោគ ខណៈកម្ពុជាត្រៀមរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣
June 6, 2022, 5:00 p.m.
អ្នកជំនាញរំពឹងថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខនឹងទាក់ទាញចំណាប់អារម្មណ៍ថ្មីលើអចលនទ្រព្យខណ្ឌជ្រោយចង្វារ។ Supplied.កម្ពុជាបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នាឆ្នាំ២០២៣​ខាងមុខ នេះបើតាមការចុះផ្សាយមួយរបស់ខ្មែរថាមស៍។ការប្ដេជ្ញាចិត្ត ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមរបស់កម្ពុជានេះ ត្រូវបានលើកឡើងដោយអគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ឯកឧត្តមវ៉ាត់ ចំរើន ក្នុងឱកាសកិច្ចប្រជុំអនឡាញជាមួយអ្នកតំណាងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ពាក់ព័ន្ធនឹងសំណើររបស់វៀតណាម ក្នុងការពន្យារពេលព្រឹត្តិការណ៍ស៊ីហ្គេមដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ទៅឆ្នាំក្រោយ។អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជារូបនេះក៏បានលើកឡើងដែរថា កម្ពុជានឹងមិនលះបង់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនកន្លងមក ក្នុងការរៀបចំព្រឹត្តិការណ៍តំបន់មួយនេះទេ។ ឯកឧត្តមវ៉ាត់ ចំរើន ក៏បានលើកឡើងផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់គណកម្មធិការក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ។ លោកក៏បានបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមផងដែរ។ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ អាចនឹងធ្វើឱ្យខណ្ឌជ្រោយចង្វារ ក្លាយទៅជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញបំផុត របស់ទីក្រុងភ្នំពេញ។ ជាការពិត ខណ្ឌមួយនេះ គឺជាចំណាប់អារម្មណ៍របស់អ្នកវិនិយោគជាច្រើនរួចមកហើយ ដោយសារតែសម្រស់ធម្មជាតិ និងកំណើនប្រជាប្រិយភាព នៃការរស់នៅបែបជាយក្រុង ក្នុងចំណោមប្រជាជនកម្ពុជាចំណូលមធ្យម និងខ្ពស់។គម្រោងដូចជាThe Peninsula Private Residences, La Vista One, Morgan Park Villa និងMorgan EnMaison គឺជាគម្រោងដែលពេញនិយម និងទាក់ទាញចំណាប់អារម្មណ៍ក្នុងចំណោមអ្នកទិញអចលនទ្រព្យ ខណៈដែលគម្រោងទាំងនេះបានក្លាយទៅជាអចលនទ្រព្យវិនិយោគសំខាន់ ប្រចាំខណ្ឌជ្រោយចង្វាររួចទៅហើយ។ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីជ នៃខណ្ឌជ្រោយចង្វារ មានកន្លែងហាត់កីឡាសម្រាប់រក្សារាង និងសុខភាព សម្រាប់អ្នករស់នៅ។ Suppliedយោងតាមបរិបទ នៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីជនឹងទទួលបានផលប្រយោជន៍ច្រើនបំផុតពីព្រឹត្តិការណ៍ស៊ីហ្គេម ដោយសារតែវាស្ថិតនៅជិតពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ។ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីជនឹងក្លាយជាភូមិកីឡដ្ឋានដំបូងបំផុតនៅកម្ពុជា គ្រប់ដណ្ដប់លើផ្ទៃដី៦៣,៥៧៦គីឡូម៉ែត្រការ៉េ។ ភូមិកីឡដ្ឋានទីមួយនេះ នឹងផ្ដល់កន្លែងហាត់កីឡាបែបទំនើបដោយរួមបញ្ចូលអាងហែលទឹក និងទីធ្លាហ្វឹកហាត់កីឡា។ អ្នករស់នៅនឹងទទួលបានបែបផែនជីវិតប្រកបដោយសុខភាព នៅក្នុងចំណោមយូនីធទាំង១៧៤៧ ដោយរួមបញ្ចូលខុនដូ និងអចលនទ្រព្យផ្ទាល់ដី។ដោយឡែកសំណង់ភូមិកីឡដ្ឋាន ត្រូវបានចាប់ផ្ដើមនៅដើមឆ្នាំនេះ ព្រមទាំងគ្រោងនឹងបញ្ចប់មុនព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ លោកអ្នកអាចចូលមើលពិព័ណ៌នាទាំងស្រុង​ អំពីភូមិកីឡដ្ឋានវ៊ើលដ៍ប្រ៊ីជបាននៅទីនេះ។
អបអរសាទរ! ចាប់ពីពេលនេះទៅពីភ្នំពេញទៅកំពត​ ជិះត្រឹមតែ៣ម៉ោងប៉ុណ្ណោះ!
អបអរសាទរ! ចាប់ពីពេលនេះទៅពីភ្នំពេញទៅកំពត​ ជិះត្រឹមតែ៣ម៉ោងប៉ុណ្ណោះ!
June 6, 2022, 5:00 p.m.
វាហាក់បីដូចជាទើបតែប៉ុន្មានខែមុនសោះ ដែលអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣មានការត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរ​ដោយសារស្ថានភាពផ្លូវមានការខូចខាតច្រើន ប៉ុន្តែពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ចូនបានបង្ហាញរូបភាពថ្មីស្រឡាងអំពីវឌ្ឍនភាពចុងក្រោយបង្អស់នៃការសាងសង់ផ្លូវជាតិលេខ៣នេះ ដែលបង្ហាញថាបានសម្រេចស្ទើរតែ១០០%ហើយ។​អមជាមួយនឹងរូបភាពរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងប្រតិភូចម្រុះទៅត្រួតពិនិត្យវឌ្ឍនភាពនៃផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានអោយឃើញផ្លូវលាតសន្ធឹងយ៉ាងវែងអន្លាយ ដែលចាប់ផ្តើមពីរង្វង់មូលចោមចៅ ទៅដល់ខេត្តកំពត និងមានប្រវែងសរុប១៣៤,៧៩៦ ម៉ែត្រ។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន  (Guangzhou Wanan Construction Supervision Co., Ltd)។គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះ គម្រោងនេះសម្រេចបានស្ទើរតែ១០០% ហើយ។ខ្សែផ្លូវនេះក៏មានបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤កាមេរ៉ា ស្ថានីយថ្លឹងយានយន្ដចំនួន ០២កន្លែង និងគ្រោងបំពាក់ប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior) ផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បាន យូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកា មកសាងសង់ដោយលំបាក និងបានទទូចថា៖ សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែកក្នុង ការកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនថែម ទៀតក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ គម្រោងសាងសង់ស្ពាននៅក្រចេះ និងបណ្ដាគម្រោងសាងសង់មួយចំនួនផ្សេងទៀត ដើម្បីចូលរួមកាត់បន្ថយចំណាយភស្តុភាកម្ម ទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា។ គួរបញ្ជាក់ថា ការបញ្ចប់គម្រោងសាងសង់ផ្លូវជាតិលេខ៣នេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ ចំនេញពេលវេលា និងថ្លៃធ្វើដំណើរទៅកាន់តំបន់តាមបណ្តោយផ្លុវនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងលើកកម្ពស់វិស័យទេសចរណ៍ដល់ខេត្តដែលពាក់ព័ន្ធអោយកាន់តែមានភ្ញៀវទេសចរណ៍ច្រើនជាងមុនដែរ៕
ក្រសួងសាធារណការ បញ្ចប់ការសិក្សាលទ្ធភាពគម្រោងរថភ្លើងក្រោមដី និងរថភ្លើងMonorail
ក្រសួងសាធារណការ បញ្ចប់ការសិក្សាលទ្ធភាពគម្រោងរថភ្លើងក្រោមដី និងរថភ្លើងMonorail
June 6, 2022, 5:00 p.m.
ប្រព័ន្ធរថភ្លើងលើអាកាស “BTS” ទីក្រុងបាងកក គឺជាឧទាហរណ៍ នៃប្រព័ន្ធដឹកជញ្ជូនសាធារណរត់កាត់ក្រុង ដែលទីក្រុងភ្នំពេញអាចយកធ្វើជាគម្រូ។ រូបភាពពី Property Newsក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ ការសិក្សាលទ្ធភាពគម្រោងប្រព័ន្ធរថភ្លើងMonorail និងរថភ្លើងក្រោមដី សម្រាប់ទីក្រុងភ្នំពេញហើយ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រី។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងឡើងដូចនេះ កំលុងការសង្ខេបរបាយការណ៍ស្ដីពីសមិទ្ធផល និងវឌ្ឍនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនទៅកាន់សម្ដេចសាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនផងដែរ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួង និងទីភ្នាក់ងារជប៉ុនសម្រាប់សហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថាJICA លើផែនការអភិវឌ្ឍគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI),​ ការធ្វើឱ្យប្រសើរកំពង់ផែស្វយ័តភ្នំពេញ និងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអយស្ម័យយានសាធារណៈ។អវត្តមាន នៃប្រព័ន្ធដឹកជញ្ជូនសាធារណៈមួយ នៅតែជាចំណោទ ដែលទាមទារឱ្យមានចម្លើយ នៅក្នុងការអភិវឌ្ឍទីក្រុងភ្នំពេញ ទន្ទឹមនឹងការអភិវឌ្ឍលឿនរហ័សរបស់ទីក្រុង និងកំណើនប្រជាជនចំណូលមធ្យមដែលរស់នៅក្នុងទីក្រុង។ បើទោះជាយើងអាចសាទរកំណើនការកកស្ទះចរាចរណ៍ ដែលជាសញ្ញានៃកំណើនសកម្មភាពសេដ្ឋកិច្ចក្ដី ការកកស្ទះនៅតែជាបញ្ហាប្រឈមសម្រាប់ទីក្រុងភ្នំពេញ ដោយសារតែពេលវេលាខ្ជះខ្ជាយកំលុងការកកស្ទះ ថ្លៃសាំង និងផលប៉ះពាល់លើបរិស្ថានជាដើម។ព័ត៌មានបច្ចេកទេសលំអិត អំពីគម្រោងអយស្ម័យាន នៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយទេ។ ទោះបីជាយ៉ាងនេះក្ដី គេបានដឹងថា អយស្ម័យាន និងផ្លូវដែកសម្រាប់រត់ នឹងប្រើប្រាស់សម្ភារៈសម្រាប់ទប់សម្លេងរំខានពីរថភ្លើង ដើម្បីបញ្ចៀសផលប៉ះពាល់ពីសម្លេងរំខាន ទៅលើប្រជាជនដែលរស់នៅជិតផ្លូវរថភ្លើង និងស្ថានីយរថភ្លើង។ ថ្លៃដើម នៃគម្រោងប្រព័ន្ធអយស្ម័យានដែលបានលើកឡើងនេះ មានតម្លៃទាបជាង តម្លៃស្ថាបនាប្រព័ន្ធអយស្ម័យានដែលបានលើកឡើង កាលពីពេលមុនៗ នេះបើតាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រី។មកទល់ពេលនេះ គេពុំទាន់ទទួលបានរបាយការណ៍ផ្លូវការណ៍ណាមួយ អំពីទីតាំងរបស់ផ្លូវរថភ្លើងទាំងនោះ នោះទេ។ យ៉ាងណាមិញ គេតែងសង្កេតឃើញថា អចលនទ្រព្យ ទាំងសម្រាប់ពាណិជ្ជកម្ម និងរស់នៅ ច្រើនតែកើនឡើងតម្លៃ នៅពេលដែលអចលនទ្រព្យទាំងនោះ ស្ថិតនៅជិតគម្រោងដឹកជញ្ជូនសាធារណៈណាមួយ ដោយសារតែភាពងាយស្រួលរបស់ប្រជាជន ក្នុងការធ្វើដំណើរទៅកាន់ទីក្រុង តាមរយៈប្រព័ន្ធដឹកជញ្ជូនទាំងនោះ។
CREA News Page 590x250 KH
“មុខមាត់ថ្មី នៃក្រុងព្រះសីហនុ” ក្រោយការបិទល្បែងអនឡាញ និងរលកដំបូង នៃកូវីឌ-១៩
“មុខមាត់ថ្មី នៃក្រុងព្រះសីហនុ” ក្រោយការបិទល្បែងអនឡាញ និងរលកដំបូង នៃកូវីឌ-១៩
June 7, 2022, 4:03 a.m.
វិស័យសំណង់ នៅក្រុងព្រះសីហនុ នៅតែបន្តរីកលូតលាស់ ទោះបើមានការចាកចេញរបស់ការស៊ីណូអនឡាញ នាចុងឆ្នាំ២០១៩ក្ដី។ Supplied. សារព័ត៌មានជាតិ និងអន្តរជាតិតែងតែសរសេរមិនលស់ពេល​ ពីក្រុងព្រះសីហនុ កាលពីពេលកន្លងៗមក។ ក្រុងព្រះសីហនុ ធ្លាប់ត្រូវបានចាត់ទុកជាទីក្រុងទិសដៅ សម្រាប់ការវិនិយោគអចលនទ្រព្យដែលគេទន្ទឹងរង់ចាំ ទីក្រុងមួយនេះគឺជាតំបន់ទិសដៅសម្រាប់លំនៅដ្ឋាន អាជីវកម្ម ផ្សារលក់រាយ និងជាតំបន់បនល្បែងប្រចាំអាស៊ីអាគ្នេយ៍ រហូតដល់ឆ្នាំ២០១៩។​ ក្រុងព្រះសីហនុធ្លាប់ជាបេះដូង នៃការអភិវឌ្ឍជឿនលឿន របស់កម្ពុជា សម្រាប់មួយទសវត្សចុងក្រោយនេះ។ ទីក្រុង Boomtowns ដូចជាក្រុងព្រះស្រីហនុ គឺជាប្រភេទទីក្រុងដែលមានការអភិវឌ្ឍលឿនរហ័ស ប៉ុន្តែខ្វះខាតហេដ្ឋរចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ។ រូបភាពពី the Southeast Asia Globe ក្រុងព្រះសីហនុ អតីតទីក្រុងឆ្នេរសមុទ្របែបស្ងប់ស្ងាត់ នៅឆ្នេរភាគខាងត្បូងប្រទេសកម្ពុជា បានប្រែក្លាយខ្លួនទៅជាទីក្រុង Boomtowns អាស្រ័យដោយការអភិវឌ្ឍវិស័យអចលនទ្រព្យលឿនរហ័សរបស់កម្ពុជា និងការរីកសាយ នៃប្រតិបត្តិការបនល្បែង នៅអាស៊ីអាគ្នេយ៍។ ប្រតិបត្តិការបនល្បែងនេះ គឺជាអ្នករុញច្រានការអភិវឌ្ឍរបស់ទីក្រុងព្រះសីហនុ ដោយមានប្រតិបត្តិករបនល្បែងជាច្រើនរយនាក់ សម្រុកមកទីក្រុងមួយនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីអជ្ញាប័ណ្ណបនល្បែង ដែលអនុញ្ញាតឱ្យមានប្រតិបត្តិការនៅកម្ពុជាដោយស្របច្បាប់។ បនល្បែងអនឡាញ សម្រាប់ជនជាតិចិន គឺជាសញ្ញាណមួយគួរឱ្យកត់សម្គាល់នៅក្នុងក្រុងព្រះសីហនុ ដែលទាកទាញជនជាតិចិនជាច្រើនពាន់ម៉ឺននាក់ ឱ្យមកផ្លាស់ទី និងធ្វើការនៅក្នុងទីក្រុង។ ការហូរចូលនៃទីផ្សារថ្មី ជាមួយមូលធនច្រើន ធ្វើឱ្យទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុឡើងថ្លៃកប់ពពក ក្នុងរយៈពេលមិនប៉ុន្មានខែ។ យោងតាមកាសែត Khmer Times រដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណបនល្បែងចំនួន១៦០ ដល់ប្រតិបត្តិករទូទាំងប្រទេស នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ។ រូបភាពពី Bloomberg/Getty Images សន្ទុះអភិវឌ្ឍបស់ក្រុងព្រះសីហនុ យ៉ាងណាក៏ដោយ ក៏ជួបប្រទះភាពយឺតយ៉ាវ នៅក្នុងខែសីហា ឆ្នាំ២០១៩ អាស្រ័យដោយរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសថា នឹងមិនបន្តផ្ដល់ ឬបន្តអាជ្ញាប័ណ្ណល្បែងអនឡាញទៀតនោះទេ។ ព័ត៌មាននេះ ជះឥទ្ធិពលដល់ប្រតិបត្តិករបនល្បែងអនឡាញទូទាំងប្រទេស ឱ្យរើរចេញពីក្រុងព្រះសីហនុ និងទីក្រុងល្បែងផ្សេងទៀត ដូចជាប៉ោយប៉ែត (ជាប់ព្រំដែនថៃ) និងបាវិត (ជាប់ព្រំដែនវៀតណាម)។ ជនបរទេសជាង១សែននាក់ បានចាក់ចេញពីប្រទេសកម្ពុជាត្រឹមដើមឆ្នាំ២០២០ នេះបើតាមតួលេខពីរដ្ឋាភិបាល។ ទោះយ៉ាងណាក៏ដោយ បញ្ហាមិនទាន់ចប់ទាំងស្រុងសម្រាប់ក្រុងព្រះសីហនុ ជាមួយការចាកចេញរបស់បនល្បែងអនឡាញនោះទេ។ នៅពេលដែលកម្ពុជាឈានចូលទៅកាន់ឆ្នាំ២០២០ ការផ្ទុះរាលដាល​ នៃជម្ងឺកូវីឌ-១៩ មិនយូរប៉ុន្មាន ក៏សាយភាយមកដល់កម្ពុជា ជាមួយនឹងករណីវិជ្ជមានទីមួយ​ របស់ប្រជាជនមួយរូប រស់នៅខេត្តព្រះសីហនុ។ ការផ្ទុះរាលដាលនៃជម្ងឺ បន្តធ្វើឱ្យចំនួនភ្ញៀវដែលមកទស្សនាក្រុងព្រះសីហនុធ្លាក់ចុះ និងប៉ះពាល់ដល់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលកំពុងព្យាយាមផ្លាស់ប្ដូរខ្លួនឱ្យក្លាយទៅជារមណីដ្ឋានឆ្នេរខ្សាច់អេកូទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិជាថ្មីម្ដងទៀត។ វិបត្តិជម្ងឺកូវីឌ១៩ ធ្វើឱ្យសេដ្ឋកិច្ចរបស់ក្រុងព្រះសីហនុធ្លាក់ដុនដាប។ ខណៈដែលពេលវេលាដ៏សមប្រកបនៃល្បែងអនឡាញកន្លងផុតទៅ ក្រុងព្រះសីហនុក៏មានសក្ដានុពលផ្ទាល់ខ្លួនដែលប្រុងនឹងបញ្ចេញផងដែរ។ មុខមាត់ថ្មី នៃក្រុងព្រះសីហនុ នាឆ្នាំ២០២១ រូបភាពពី Discover ASEAN Facebook ទីក្រុងផែសមុទ្រធំៗ នៅក្នុងប្រវត្តិសាស្ត្រ តែងតែអភិវឌ្ឍខ្លួនលឿនរហ័ស ដោយទីក្រុងមួយចំនួនបានវិវឌ្ឍខ្លួនក្លាយទៅជារដ្ឋធានី/រាជធានី មានដូចជាទីក្រុងបាងកក ម៉ានីល តូក្យូ និងសឹង្ហបុរីជាដើម។ ក្រុងព្រះសីហនុប្រហែលមិនមែនជារាជធានីរបស់កម្ពុជា ប៉ុន្តែវាអាចជាទីក្រុងក្សត្រីនាភាគខាងត្បូង ដោយមានការតាំងនៅកំពង់ផែទឹកជ្រៅ តែមួយរបស់កម្ពុជា គ្រប់គ្រងដោយកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ទីតាំងរបស់ក្រុងព្រះសីហនុបែបនេះហើយ ដែលធ្វើឱ្យក្រុងមួយនេះ ក្លាយជាច្រកសម្រាប់ប្រេនអន្តរជាតិ ចូលមកក្នុងទីផ្សាររបស់ប្រទេសកម្ពុជា។ រូបភាពពី Discover ASEAN Facebook ក្នុងនាមជាខេត្តមួយ ក្រុងព្រះសីហនុ ជាកន្លែងដែលតំបន់សេដ្ឋកិច្ចពិសេសតាំងនៅ ដែលផ្ដល់ឱកាសការងារ និងជំនាញទៅដល់តំបន់មួយនេះ។ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ក៏មានទីតាំងស្ថិតនៅក្រុងព្រះសីហនុផងដែរ ដែលផ្ដល់ឱ្យភ្ញៀវទេសចរណ៍ការហោះហើរត្រង់ មកឆ្នេរខ្សាច់នានាដែលត្រូវបានជួសជួល និងអភិវឌ្ឍបន្ថែម ក្រោយការចាកចេញទៅនៃកាស៊ីណូអនឡាញ និងការធ្លាក់ចុះភ្ញៀវទេសចរណ៍អន្តរជាតិ។ រូបភាពពី Discover ASEAN Facebook ឧបសគ្គដែលក្រុងព្រះសីហនុជួបប្រទេស ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ប្រហែលជាបានធ្វើឱ្យយឺតយ៉ាវវឌ្ឍនភាពរបស់ទីក្រុង ប៉ុន្តែវាមិនបញ្ចប់ការអភិវឌ្ឍទាំងស្រុងនោះឡើយ។ ផ្ទុយមកវិញ វាក៏បានអនុញ្ញាតឱ្យគម្រោងអភិវឌ្ឍបែបប្រណីតធំៗ តួយ៉ាងដូចជា កោះមរកត (កោះពស់) ស្ថាបនាខ្លួនឯងឱ្យក្លាយជាកោះសម្រាកលំហែបែបឯកជន សម្រាប់អ្នកដែលចង់ទិញគម្រោងវីឡាផ្សេងៗ។ ក្រុងព្រះសីហនុ ជារួម ត្រូវបានយោគយល់ និងទុកពេលវេលា ក្នុងការកែប្រែខ្លួនទៅជាតំបន់ ដែលមានសន្ទុះក្នុងវិស័យផលិតកម្ម ពលករជំនាញ ធនធានធម្មជាតិ និងការផ្សារភ្ជាប់ទៅទីផ្សារអន្តរជាតិ។ ចាប់អារម្មណ៍អចលនទ្រព្យ នៅទីក្រុងឆ្នេរសមុទ្រនេះ? ចូលមើលអចលនទ្រព្យ ដែលដាក់លក់នៅក្នុងក្រុងព្រះសីហនុ។ កំពុងស្វែងរកអចលនទ្រព្យសម្រាប់វិនិយោគ? យើងអាចជួយអ្នកបាន!
កោះមរកតខេត្តព្រះសីហនុ ចាប់បើកឡើងវិញជាមួយការសម្ភោធគម្រោងផ្ទះវីឡាទំនើបបែបអភិជន
កោះមរកតខេត្តព្រះសីហនុ ចាប់បើកឡើងវិញជាមួយការសម្ភោធគម្រោងផ្ទះវីឡាទំនើបបែបអភិជន
June 7, 2022, 6:27 a.m.
កោះមរកត ដែលភាគច្រើនគេនិយមស្គាល់ និងហៅថាកោះពស់ គឺជាកោះមួយដែលស្ថិតនៅជិតដែនគោកនៃក្រុងព្រះសីហនុជាងគេ បើប្រៀបធៀបនឹងកោះផ្សេងៗ។ កោះនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីមានការសាងសង់ស្ពានតពីដីគោកចូលទៅកាន់កោះនេះរួចរាល់។ លក្ខណៈពិសេសរបស់កោះនេះ គឺឆ្នេរខ្សាច់សក្បុសយ៉ាងប្រណិត អមជាមួយនឹងទេសភាពព្រៃឈើលើកោះ និងធម្មជាតិក្នុងទឹក ដែលប្រៀបបានទៅនឹងឋានសួគ៌ និងបានទាក់ទាញភ្ញៀវទេសចរណ៍គ្រប់កន្លែងមកកំសាន្តស្ទូចត្រី និងមុជទឹកក្រោមបាតសមុទ្រជាដើម។ ក្រៅពីភាពអំនោយផលពីធម្មជាតិនេះ កោះមរកតក៏បានអភិវឌ្ឍន៍គម្រោងផ្ទះវីឡារីសតលំហែកាយ លក្ខណៈអភិជន ប្រកបទៅដោយឯកជនភាពនៅលើកោះនេះផងដែរ។ គម្រោងវីឡាបែបប្រណិតនេះមានសរុប ៣៦ខ្នង សុទ្ធសឹងតែនៅជាប់មាត់សមុទ្រ និងបែងចែកចេញជា​៥ប្រភេទ រួមមានវីឡាអរឃីត (Orchid) វីឡាឡូធឹស (Lotus) វីឡាផ្លាំមឺរៀ​ (Plumeria) វីឡាមែកណូលៀ (Magnolia) និងវីឡាចាស្មីន (Jasmine)។ ប្រភេទវីឡាទាំងអស់សុទ្ធតែបានរចនាយ៉ាងផ្ចិតផ្ចង់ ដោយផ្តោតទៅលើគុណភាព និងការរស់នៅបែបស៊ីវីល័យ ជាពិសេសជាមួយនឹងទេសភាពឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតបានជាទេសភាពអស្ចារ្យមិនអាចកាត់ថ្លៃបាន។ រីឯទំហំផ្ទះនីមួយៗក៏សុទ្ធតែធំៗ ពោលគឺរហូតដល់ ៥៦៥ម៉ែត្រការ៉េ ងាយស្រួលក្នុងការរស់នៅ និងកំសាន្តអារម្មណ៍បន្ទាប់ពីទំនេរពីការប្រកបរបររបស់លោកអ្នក។ វីឡាទាំងអស់ក៏លំអទៅដោយក្បាច់រចនាបែបស្ថាបត្យកម្មខ្មែរ ដោយប្រើប្រាស់ឈើប្រណិត និងកញ្ចក់ធំៗ អាចអោយពន្លឺជះចូលក្នុងផ្ទះបានល្អ ជាមួយនឹងខ្យល់អាកាសយ៉ាងស្រស់ស្រាយទៀត។ ងាកមកមើលទៅទីតាំងនៃកោះពស់វិញ លោកអ្នកប្រាកដជាបានដឹងហើយ​ថាវាមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីទីប្រជុំជនក្រុងព្រះសីហនុ ហើយការធ្វើដំណើរគឺរឹតតែងាយស្រួល​ ដោយលោកអ្នកអាចប្រើប្រាស់ស្ពានឆ្លងចូលទៅក្នុងនោះតែម្តង​។ ការរស់នៅនៅកោះនេះ គឺពុំបង្កអោយមានជាសម្លេងរំខាន ការស្ទះចរាចរណ៍ រឺក្លិនផ្សែងពុលដូចនៅក្នុងទីក្រុងនោះទេ។ រឺឯហេដ្ឋារចនានៅក្នុងកោះក៏ត្រូវបានសាងសង់រួចរាល់យ៉ាងត្រឹមត្រូវ សាកសមនឹងឈ្មោះកោះមរកតនេះតែម្តង។គ្រប់ចំនុចលម្អិតទាំងអស់នៅក្នុងគម្រោងវីឡាប្រណិតលើកោះមរកតនេះ ត្រូវបានរៀបចំឡើងយ៉ាង យកចិត្តទុកដាក់ ដើម្បីធានាម្ចាស់អចលនទ្រព្យទាំងអស់នៅលើកោះនេះនឹងទទួលបានបទពិសោធន៍ លំដាប់ផ្កាយប្រាំ មិនធ្លាប់មាននៅក្នុងគម្រោងលំឋានលំហែកាយក្នុងប្រទេសកម្ពុជាកន្លងមកនោះទេ។​ ក្រៅពីនេះ នៅក្នុងគម្រោងក៏មានបំពាក់ប្រព័ន្ធការពារជាមួយបច្ចេកទេសទំនើបចុងក្រោយបង្អស់ អមជាមួយការមើលថែសន្តិសុខយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាពីសុវត្ថិភាពរបស់អ្នករស់នៅ។ មិនត្រឹមតែចំនុចនេះទេ លោកអ្នកដែលរស់នៅក្នុងគម្រោងនេះក៏អាចប្រើប្រាស់មជ្ឈមណ្ឌលសុខភាព ដែលផ្តល់ជូនដូចជាសេវាកម្មស្បា ហាត់ប្រាណ និងការមើលថែសុខភាពជាច្រើនទៀត។គម្រោងនេះសាកសមបំផុតសម្រាប់អតិថិជនដែលស្វែងរកផ្ទះលំហែកាយ ប្រកបដោយឯកជនភាព នៅជាប់មាត់សមុទ្រ និងមានតម្លៃសមរម្យ ប៉ុន្តែមានគុណភាព និងការរៀបចំមិនចាញ់គម្រោងផ្សេងៗ នាមជ្ឍឹមប្រទេស លោកអ្នកពិតជាមិនខកបំណងក្នុងការជ្រើសរើសវីឡានៅកោះមរកតនេះជាក់ជា មិនខាន។ គួរបញ្ជាក់ផងដែរថា គម្រោងវីឡាលំហែកាយបែបអភិជននេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន កោះពស់ (ខេមបូឌា)​ អ៊ីនវេសមិនគ្រុប អិលធីឌី (KPIG)។ ក្រុមហ៊ុននេះមានចក្ខុវិស័យក្នុងការរៀបចំកោះមរកតនេះអោយក្លាយជាទិសដៅទេសចរណ៍ពហុបំនង ដែលនឹងអនុញ្ញាតអោយភ្ញៀវទេសចរណ៍ និងអ្នកដែលរស់នៅទីនោះទទួលបានបទពិសោធន៍ការរស់នៅពិសេសបែបអភិជន ដែលមិនធ្លាប់មានពីមុនមក៕
វឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង ៥០%ហើយ
វឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង ៥០%ហើយ
June 6, 2022, 5:00 p.m.
យោងតាមការបង្ហោះជាសាធារណៈដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។គម្រោងសាងសង់ផ្លូវល្បឿនលឿននេះគឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំមួយក្នុងចំនោមគម្រោងជាច្រើនដែលកំពុងស្ថិតក្រោមការយកចិត្តទុកដាក់សាងសង់តាមគ្រោងការដើម បើទោះបីជាប្រទេសកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩មែនក៏ដោយ។ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើនឹង ១៨៦,៨៦គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ អាចឱ្យយានយន្តគ្រប់ប្រភេទបើកបរក្នុងល្បឿន រហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គម្រោងនេះមានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០កន្លែង។សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង និងសុទ្ធសឹងបំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ។នៅពេលដែលគម្រោងសាងសង់ផ្លូវល្បឿនលឿននេះសម្រេចរួច គេរំពឹងទុកថាផ្លូវនេះអាចសន្សំ ពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ដែលសម្រួលទៅដោយការចំនាយផ្សេងៗ និងបង្កើនល្បឿន សេដ្ឋកិច្ច ក៏ដូចជាសកម្មភាពទេសចរណ៍បានកាន់តែច្រើនជាងមុនផងដែរ៕
ក្រុមហ៊ុនពីរធំៗបានចុះអនុស្សរណៈយោគយល់លើការផ្តល់សេវាកម្មវាយតម្លៃតាមប្រព័ន្ធឌីជីថល
ក្រុមហ៊ុនពីរធំៗបានចុះអនុស្សរណៈយោគយល់លើការផ្តល់សេវាកម្មវាយតម្លៃតាមប្រព័ន្ធឌីជីថល
June 6, 2022, 5:00 p.m.
កាលពីពេលថ្មីៗ ក្រុមហ៊ុន វីត្រាស់អឹព្រេហ្សល ខូ អិលធីឌី ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដែលមានកេរ្តិ៍ឈ្មោះមួយក្នុងប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយនឹងក្រុមហ៊ុន ស៊ីប៊ីស៊ី ដើម្បីធ្វើសមាហរណកម្មដើម្បីបង្កើតសេវាកម្មវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធឌីជីថល។ សមត្ថផលរួមគ្នារវាងក្រុមហ៊ុនទាំងពីរនេះនឹងបង្កើតបានជា សេវាកម្មកម្មវាយតម្លៃអចលនទ្រព្យ ដែលហៅបានថា Indication Plus​​ ។ Indication Plus​​ នឹងអាចអនុញ្ញាតអោយអតិថិជន រឺដៃគូរមានតម្រូវការផ្នែក វាយតម្លៃអចលនទ្រព្យ អាចស្វែងរក និងស្នើសុំប្រើប្រាស់បាននៅលើ ផ្លេតហ្វមនៃឧបករណ៍គ្រប់គ្រងប្រវត្តិឥណទានរបស់ក្រុមហ៊ុន ស៊ីប៊ីស៊ី។ តាមការលើកឡើងរបស់លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីត្រាស់អឹព្រេហ្សល បានលើកឡើងថា  Indication Plus​​ នេះគឺជាសេវាវាយតម្លៃអចលនទ្រព្យបែបទំនើប និងត្រឹមត្រូវ ដែលអាចវិភាគ និងចេញរបាយការណ៍វាយតម្លៃអចលនទ្រព្យបឋម មានលក្ខណៈពេញលេញ និងស្វ័យប្រវត្តិ។ សេវាកម្មវាយតម្លៃតាមប្រព័ន្ធឌីជីថលមួយនេះត្រូវបានរៀបរៀងរូបមន្តដោយអ្នកជំនាញផ្នែកអចលនទ្រព្យ ដោយប្រើប្រាស់ស្តង់ដារវាយតម្លៃអចលនទ្រព្យអន្តរជាតិ។ Indication Plus នេះអាអនុញ្ញាតអោយ អ្នកប្រើប្រាស់អាចប្រើបានទោះបីពួកគេនៅទីណាក៏ដោយ។ លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ ក្រុមហ៊ុន ស៊ីប៊ីស៊ី បានបង្ហាញថា ប្រមាណ៥០% នៃឥនទានដែលបានផ្តល់ដល់អ្នកកម្ចីនៅលើ ទីផ្សារត្រូវបានធានាដោយអចលនទ្រព្យ ដែលដាក់ស្នើកម្ចី ដូច្នេះការស្វែងរកដឹងអំពីតម្លៃ អចលនទ្រព្យគឺមានសារៈសំខាន់ខ្លាំងក្នុងការវាយ តម្លៃឥណទាន។ បន្តទៀត លោកក៏ជឿជាក់យ៉ាង មុតមាំថាការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ នេះនឹងនាំមកនូវប្រសិទ្ធិភាពខ្ពស់ទៅដល់ វិស័យហិរញ្ញវត្ថុផងដែរ៕​
អ័រគីដេ ដឹពោធិ៍ចិនតុង បើកលក់ផ្ទះអាជីវកម្មប្លុកថ្មី បញ្ចុះតម្លៃរហូតដល់10%
អ័រគីដេ ដឹពោធិ៍ចិនតុង បើកលក់ផ្ទះអាជីវកម្មប្លុកថ្មី បញ្ចុះតម្លៃរហូតដល់10%
June 6, 2022, 5:00 p.m.
(ភ្នំពេញ)៖ អ្វីដែលអតិថិជនកំពុងទន្ទឹងរង់ចាំយូរមកហើយនោះបានមកដល់ហើយ ផ្ទះអាជីវកម្មហ្ស៊បហោស (Tulip Shophouse) បើកលក់ប្លុកថ្មី ចាប់ពីថ្ងៃនេះតទៅ ជាមួយការបង់ប្រាក់រឹតតែចំណេញ គ្រាន់តែបង់ចាប់ពី 1%នៃតំលៃផ្ទះ ដោយមិនអស់ការប្រាក់ និងមិនចាំបាច់មានប្រាក់កក់។ប្រភេទផ្ទះអាជីវកម្មនេះ គឺមានទីតាំងស្ថិតនៅជាប់ក្លោងទ្វារធំ របស់គម្រោងផ្ទាល់តែម្តងពោលគឺនៅតាមបណ្តោយផ្លូវ 105K ដែលមានទំហំផ្ទះ (4.5m x 18m) និងទំហំដី (4.5m x 22m) និងមានកំពស់រហូតដល់3ជាន់ និងជាទីតាំងល្អបំផុតសម្រាប់អតិថិជនប្រកបអាជីវកម្មផ្សេងៗ។សូមបញ្ជាក់ផងដែរថា គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង មិនត្រឹមតែមានប្រភេទផ្ទះអាជីវកម្មប៉ុណ្ណោះទេ ក្នុងនោះក៏មានជាប្រភេទផ្ទះវីឡាទោល(Marigold) និងវីឡាភ្លោះ(Sunflower) ដែលសុទ្ធសឹងជាគេហដ្ឋានទំនើបសម្រាប់មនុស្សសម័យថ្មី  ហើយអ្វីកាន់តែពិសេសនោះ អតិថិជនអាចជ្រើសយកជម្រើសបង់ប្រាក់ប្រចាំខែចាប់ពី 1%នៃតំលៃផ្ទះ ដោយពុំចាំបាច់មានប្រាក់កក់ និងពុំមានការប្រាក់ ថែមទាំងអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 10%។រួសរាន់ឡើង ការផ្តល់ជូនដ៏កម្រនេះមានពេលកំណត់! សូមអញ្ជើញមកសាកសួរព័ត៌មានពីគម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង ផ្ទាល់ដែលមានទីតាំងនៅមានបណ្តោយផ្លូវ 105K ជិតវត្តតាំងកសាង (តាមផ្លូវរថភ្លើងមុខព្រលានយន្តហោះពោធិ៍ចិនតុង ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងមកតាមលេខទូរស័ព្ទ៖ 098 733 333៕
វីលៀម ផ្លាហ្សារជាផ្សារទំនើបដំបូងគេនៅសង្កាត់កំបូលរាជធានីភ្នំពេញចាប់ផ្តើមបើកលក់ជាផ្លូវការហើយ!
វីលៀម ផ្លាហ្សារជាផ្សារទំនើបដំបូងគេនៅសង្កាត់កំបូលរាជធានីភ្នំពេញចាប់ផ្តើមបើកលក់ជាផ្លូវការហើយ!
June 6, 2022, 4:11 p.m.
ខណ្ឌកំបូលជាខណ្ឌមួយដែលទើបនឹងកាត់ចេញពីខណ្ឌពោធិ៏សែនជ័យថ្មីៗនេះ ខណ្ឌនេះមានតំបន់ជាច្រើនដែលបានអភិវឌ្ឍន៍ និងកំពង់បន្តរអភិវឌ្ឍន៍បន្តរទៀតដោយក្នុងនោះមានតំបន់សំខាន់ៗជាច្រើនដូចជាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPEZ)  ផ្លូវល្បឿនលឿន ភ្នំពេញ- ព្រះសីហនុ រោងចក្រឧស្សាហកម្ម និង ក្រសួងធំៗជាច្រើននៅបឹងទំនប់កប់ស្រូវ តំបន់អភិវឌ្ឍន៍នៅមុខវត្តភ្នៀត រួមទាំងតំបន់ផ្សេងៗទៀត។ ទីតាំងផ្សារដែលមានសក្តានុពលបំផុតដែលដោយនៅជាប់នឹងផ្សារមានផ្ទះវីឡារាប់រយខ្នង និងនៅជំវិញនេះមានបុរី​ ផ្ទះប្រជាជនកំពង់រស់នៅយ៉ាងច្រើនកុះករ ដែលជាទីតាំងអំណោយផលសម្រាប់ការប្រកបរបផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងគម្រោងតែមួយក៏មានផងដែរនៅកន្លែងកម្សាន្តជាច្រើនរួមមានអាងហែលទឹកដ៏ធំ កន្លែងក្មេងលេង កន្លែងវាយប៉េងបុង និងកន្លែងផ្សេងៗទៀតដែលជាទីគួរអោយចង់រស់នៅជាទីបំផុត។វីលៀម ផ្លាហ្សារ គឺជាផ្សារបែបទំនើបមួយដែលទើបនឹងចេញជារូបរាងឡើងនៅដើមឆ្នាំ២០២១នេះ ដោយនៅមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនធំៗនៃខណ្ឌសែនសុខ វីលៀម ផ្សាហ្សារ ដែលមានផ្ទៃដីសរុបប្រមាណជា ៥,៣០៩ម៉ែត្រការ៉េ ស្ថិតនៅជាប់ផ្លូវរដ្ឋ៣០ម៉ែត្រ ភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូលរាជធានីភ្នំពេញ។ ជាផ្សារបែបទំនើបដំបូងគេនៅ ខណ្ឌកំបូលដែលមានកំពស់៣ជាន់ចាប់ផ្តើមបើកលក់ដោយអនុញ្ញាតអោយអតិថិជនដែលមានបំណងក្នុងការប្រកបរបផ្ទាល់ខ្លួនណាមួយ ឬលោកអ្នកដែលចង់ពង្រីកសក្តានុពលអាជីវកម្មរបស់លោកអ្នកមកកាន់ទីតាំងនេះបានយ៉ាងងាយស្រួលផងដែរ។សូមជម្រាបជូនផងដែរថា ផ្សារ វីលៀម ផ្លាហ្សារ ជាផ្សារបែបទំនើបមួយនៅក្រោម ដំបូលរបស់ បុរី វីលៀម  ដែលជាបុរី ដែលមានផ្ទះច្រើនប្រភេទផ្សេងៗគ្នាដោយមានរចនាបទយ៉ាងស្រស់ស្អាត រឹងមាំ មានតម្លៃសមរម្យ និងនៅជាយក្រុងភ្នំពេញ និងមានលោក វីលៀម ណារ៉ាម័រ ជនជាតិអាមេរិកកាំងជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនផ្ទាល់។Phone: +(855) 085-200-909 / +(855) 069-32-82-02 Email: info@boreywilliams.comWebsite: https://boreywilliams.com
មិនដល់១សប្ដាហ៍ប៉ុណ្ណោះ ទៅកាន់ព្រឹត្តិការណ៍អនឡាញ Flash Sale អចលនទ្រព្យ!
មិនដល់១សប្ដាហ៍ប៉ុណ្ណោះ ទៅកាន់ព្រឹត្តិការណ៍អនឡាញ Flash Sale អចលនទ្រព្យ!
June 6, 2022, 5:00 p.m.
តើអ្នកត្រៀមខ្លួនហើយឬនៅ? ព្រឹត្តិការណ៍អនឡាញ​ Flash Sale អចលនទ្រព្យនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដែលមានន័យថាអ្នកអាចទិញផ្ទះក្នុងសុបិន្ត ឬវិនិយោគលើអចលនទ្រព្យបន្ទាប់ ក្នុងតម្លៃពិសេសមិនធ្លាប់មាន!របៀបទទួលការបញ្ចុះតម្លៃ៖ចុះឈ្មោះ ចូលរួមព្រឹត្តិការណ៍អនឡាញ Flash Sale ឥលូវនេះ!ចូលទស្សនា គេហទំព័រកម្មវិធី រវាងថ្ងៃទី០៣-០៦ ខែមិថុនាជ្រើសរើសអចលនទ្រព្យបញ្ចុះតម្លៃធានាការបញ្ចុះតម្លៃ ជាមួយការកក់ការបញ្ចុះតម្លៃ២០០ដុល្លារ ដែលនឹងសងត្រលប់ថ្លៃកក់ការបញ្ចុះតម្លៃសងត្រលប់២០០ដុល្លារ នឹងត្រូវដកចេញពីតម្លៃលក់បញ្ចុះតម្លៃសរុប សម្រាប់អចលនទ្រព្យដែលអ្នកចង់ទិញ។កុំរំលងឱកាស ទទួលបានការបញ្ចុះតម្លៃ សម្រាប់ផ្ទះក្នុងសុបិន្តរបស់អ្នក នាសប្ដាហ៍ក្រោយ - ការបញ្ចុះតម្លៃបែបនេះ មានតែក្នុងព្រឹត្តិការណ៍អនឡាញ Flash Sale តែប៉ុណ្ណោះ!គម្រោងអភិវឌ្ឍដែលចូលរួម ក្នុងព្រឹត្តិការណ៍អនឡាញ Flash Sale អចលនទ្រព្យទីក្រុងទេសចរណ៍ Stardream Lakeការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ ស្រុកបទុមសាគរ, ខេត្តកោះកុងអ្នកអភិវឌ្ឍ៖ Coastal City Development Group Co. Ltd.,គម្រោងអភិវឌ្ឍន៍ ទីក្រុងទេសចរណ៍​ Stardream Lake គ្រប់ដណ្ដប់លើផ្ទៃក្រឡា២៤៨ហិកតា ដោយរួមបញ្ចូលការអភិវឌ្ឍសួនឧទ្យានអេកូឡូស៊ីមួយ និងបឹងចំនួនពីរ នៅពេលអនាគត។ គម្រោងមួយនេះ នឹងត្រូវសាងសង់ក្រោយបញ្ចប់ការស្ថាបនា ទីធ្លាបៃតង អេកូឡូស៊ីធម្មជាតិ និងឆ្នេរខ្សាច់ដ៏ត្រកាល ដែលទាំងអស់នេះដើម្បីស្ថាបនាគ្រឹះ នៃសហគមន៍សហគ្រិនភាព និងទេសចរណ៍សម្រាកកំសាន្ត។Angkor Grace Residence and Wellness Resortការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ សង្កាត់ស្វាយដង្គំ, ក្រុងសៀមរាបអ្នកអភិវឌ្ឍ៖ Angkor Hearta Development., Co Ltd, ស្ថិតនៅចម្ងាយតែពីរបីនាទីពីក្រុងសៀមរាបដ៏មមាញឹក Angkor Grace Residence and Wellness Resort នឹងផ្ដល់ឱ្យអ្នករស់នៅ ប្រណិតភាព នៃទេសភាពព័ណ៌បៃតង​កម្រមាន នៅក្នុងអចលនទ្រព្យបែបទំនើប និងទំហំធំបែបនេះ។ គម្រោងទាំងមូល គ្រប់ដណ្ដប់លើផ្ទៃដី២២,៦៧០ ម៉ែត្រក្រលា ដែលពោរពេញដោយទេសភាពព័ណ៌បៃតងល្អបរិសុទ្ធ ដែលឥទ្ធិពលធម្មជាតិព័ណ៌បៃតងនេះ ក៏ត្រូវបានប្រើប្រាស់ផងដែរ នៅក្នុងយូនីធសម្រាប់រស់នៅនីមួយៗ។Vue Astonការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ សង្កាត់និរោធ, ខណ្ឌច្បារអំពៅអ្នកអភិវឌ្ឍ៖ The Peninsula Capital Co., LtdVue Aston គឺជាគម្រោងអភិវឌ្ឍខុនដូថ្មីមួយ ត្រូវបានសម្ពោធនៅឆ្នាំ២០២០។ គម្រោងអភិវឌ្ឍមួយនេះ មានទីតាំងតាមបណ្ដោយមាត់ទន្លេ នៃកោះនរាដែលជាតំបន់អភិវឌ្ឍលំនៅដ្ឋានថ្មី។ ការសាងសង់ស្ពានថ្មីមួយ ត្រូវបានកំណត់ថា នឹងចាប់ផ្ដើមសាងសង់ នៅក្នុងតំបន់នោះ ដែលស្ពាននោះ នឹងផ្ដល់ការផ្សារភ្ជាប់ ទៅកាន់ទីប្រជុំជនក្រុងភ្នំពេញ។ ការអភិវឌ្ឍការតភ្ជាប់នេះ ត្រូវបានរំពឹងថា នឹងទាក់ទាញកំណើនចរាចរណ៍ និងការឡើងតម្លៃនៃដីធ្លី ដែលនឹងធ្វើឱ្យតំបន់នេះ ក្លាយទៅជាតំបន់អភិវឌ្ឍន៍ប្រកបដោយសក្ដានុពល នាពេលខាងមុខ។Le Condé BKK1ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ ផ្លូវលេខ៣៥២, សង្កាត់បឹងកេងកងទី១អ្នកអភិវឌ្ឍ៖ Wang Fu Guo Ji Property Development Co., Ltdគម្រោងអភិវឌ្ឍ មានទីតាំងស្ថិតនៅ តំបន់ដ៏មមាញឹកដែលផ្ដល់អត្ថប្រយោជន៍ជា មជ្ឍមណ្ឌលអាជីវកម្ម ពាណិជ្ជកម្ម និងស្នាក់នៅ ដោយសារទីតាំងនេះមានជាមួយនូវ អាជីវកម្មពហុជាតិសាសន៍ សាលារៀន អង្គការអន្តរជាតិ និងភោជនីយដ្ឋានប្រណីត។ ផ្ដើមចេញពីរចនាបថបែបតំបន់ជនបទធម្មជាតិ នៃអាស៊ីអាគ្នេយ៍ ច្របាច់បញ្ចូលជាមួយ បែបបទស្ថាបត្យកម្មដ៏ល្បីល្បាញ របស់អតីតព្រឹទ្ធចារ្យវណ្ណ មូលីវណ្ណ LE CONDÉ BKK1 ជាគម្រោងអភិវឌ្ឍលំនៅដ្ឋានពាក់កណ្ដាលប្រណិត ដោយកិត្តិបណ្ឌិត និងតុល្យភាពរវាងភាពល្អឆ្នើម និងសាមញ្ញភាព។The Peninsula Private Residencesការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ ខណ្ឌជ្រោយចង្វារអ្នកអភិវឌ្ឍ៖ CC Peninsula Co., Ltdគម្រោង The Peninsula Private Residences គឺជាគម្រោងអចលទ្រព្យសម្រាប់វិនិយោគ និងស្នាក់នៅដ៏ប្រណិតបំផុត ប្រចាំព្រះរាជាណាចក្រកម្ពុជា។ គម្រោងអភិវឌ្ឍថ្មីនេះ ផ្ដល់ឱ្យលោកអ្នក ឱកាសវិនិយោគដ៏ប្រសើរ ឯកជនភាព សន្តិសុខ ផាសុកភាព និងជីវិតបែបប្រណីត។ គម្រោងខុនដូដែលមាន២៥ជាន់នេះ មានទីតាំងនៅក្នុងខណ្ឌជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍលំនៅដ្ឋានថ្មី ស្ថិតនៅភាគខាងកើត នៃទីប្រជុំជនក្រុងភ្នំពេញ ត្រើយម្ខាងនៃទន្លេមេគង្គ។Ratana Plaza Top Apartmentការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខអ្នកអភិវឌ្ឍ៖ Real Livest Ones (Cambodia) Co., LtdRatana Plaza Top Apartment មានទីតាំងស្ថិតនៅជាមួយ ផ្សារទំនើប Ratana Plaza ដែលជាកន្លែងពេញនិយមសម្រាប់ការជួបជុំ នៅជិតផ្លូវ North Bridge (ផ្លូវក្រវ៉ាត់ក្រុងភ្នំពេញទី២)។ គម្រោងមួយនេះ ត្រូវបានអភិវឌ្ឍ ជាគម្រោងលំនៅដ្ឋាន ប្រកបដោយគុណភាព ដោយផ្ដល់លំនៅដ្ឋានជាយូនីធ ដែលមានទំហំចាប់ពី២៦ម៉ែត្រការ៉េ ដល់៤៥ម៉ែត្រការ៉េ។​ Ratana Plaza គឺជាគម្រោងអចលនទ្រព្យសម្រាប់ជួល ដែលគួរឱ្យទាក់ទាញ នៅក្នុងប្រទេសកម្ពុជា សក្ដិសមសម្រាប់ការវិនិយោគតម្លៃសមរម្យ និងជាជម្រើសល្អឯក សម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។Morgan Park Villaការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ សង្កាត់បាក់ខែង, ខ័ណ្ឌជ្រោយចង្វារអ្នកអភិវឌ្ឍ៖ Morgan Jovan (Cambodia) Real Estate Development Co., Ltd.Morgan Park Villa គឺជាសហគមន៍វីឡាបែបប្រណីតទី១ នៅទីក្រុងភ្នំពេញ ដែលមានការបែងចែករវាងផ្លូវថ្មើរជើង និងទោចក្រយានយន្ត។ សហគមន៍មួយនេះ គោរពតាមទស្សនវិជ្ជារស់នៅ ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ LOHAS អេកូធម្មជាតិ ព្រមទាំងផ្ដល់នូវបរិស្ថានបែបសួនច្បារអេកូធម្មជាតិ ជាមួយសក្ដានុពល នៃការវិនិយោគ ដែលពុំមានសោះឡើយនៅទីកន្លែងផ្សេងទៀត។ គុណភាពជីវិតកម្រិតខ្ពស់ ផ្ដល់ដោយគម្រោងសហគមន៍មួយនេះ នឹងឆ្លើយតបនូវតម្រូវការរបស់អ្នកវិនិយោគអន្តរជាតិ និងអ្នកមានជីវភាពធូធារ ដែលរស់នៅទីក្រុងភ្នំពេញ។ Morgan Park Villa គឺជាស្តង់ដារថ្មីមួយ និងជាគម្រោងដែលមិនធ្លាប់មាន សម្រាប់ការរស់នៅក្នុងទីក្រុងភ្នំពេញ!Morgan EnMaisonការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ ទន្លេមេគង្គ, ខ័ណ្ឌជ្រោយចង្វារអ្នកអភិវឌ្ឍ៖ Cam-Jiachuang Real Estate Co., Ltd.Morgan EnMaison ស្ថិតនៅតាមបណ្ដោយផ្លូវទន្លេមេគង្គ ខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ដែលនឹងក្លាយជាទីដៅដ៏គួរឱ្យចាប់អារម្មណ៍នាដងទន្លេ ស្ថាបនាដោយក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd។ ដំបូលនៃអាគារ ដែលមានកម្ពស់២២០ម៉ែត្រមួយនេះ ក៏នឹងមានកន្លែងចុះចតឧទ្ធម្ភាគចក្រផងដែរ។ ក្រៅពីនេះ Sky Club ប្រណីត ដែលមានច្រើនជាន់ ក៏នឹងបង្កើនសម្រស់ប្លែកភ្នែក នៃទេសភាពអាគារខ្ពស់របស់ក្រុងភ្នំពេញ ខណៈដែលគម្រោងអភិវឌ្ឍ ក៏នឹងរួមបញ្ចូលចំណត សម្រាប់នាវាឯកជនទៀតផង។City Gemការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខអ្នកអភិវឌ្ឍ៖ Thumbs Up International Co., LtdCITY GEM គឺជាគម្រោងអភិវឌ្ឍផ្ទះតម្លៃសមរម្យ សម្រាប់អ្នកទិញក្នុងស្រុក។ ខុនដូមួយនេះ ត្រូវបានរចនា និងសាងសង់ តាមស្តង់ដារអន្តរជាតិ និងតម្រូវសម្រាប់អ្នករស់នៅ ដែលចង់បានជីវិតរស់នៅបែបសាមញ្ញ។ គម្រោងនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Thumbs Up International Co., Ltd និងក្រុមហ៊ុន Outstanding International Co., Ltd. CITY GEM Condominium ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងអភិវឌ្ឍអចលនទ្រព្យថ្មីមួយ សម្បូរបែបដោយការគម្រោងអភិវឌ្ឍអាគារពាណិជ្ជកម្ម និងស្នាក់នៅ។R&F Cityការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ មហាវិថីសម្ដេចតេជោហ៊ុនសែន, ខណ្ឌមានជ័យអ្នកអភិវឌ្ឍ៖ R&F GroupR&F CITY ស្ថិតនៅលើ “អ័ក្សមាសកណ្ដាល” នៃទីក្រុងភ្នំពេញ ដោយស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន។ គម្រោងមួយនេះ ស្ថិតនៅតែ១០គីឡូម៉ែត្រ ពីប្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលផងដែរ ស្ថិតនៅជាប់តំបន់ស្ថានទូតនៅភាគខាងជើង និងគម្រោងដែលកំពុងអភិវឌ្ឍ ING City នៅភាគខាងត្បូង។ គម្រោងស្ថិតនៅជាប់មហាវិថីព្រះមុនីវង្ស ដែលជាមហាវិថីជាលក្ខណៈប្រវត្តិសាស្ត្រ និងមមាញឹក នៃទីក្រុងភ្នំពេញ ដែលទាំងអស់នេះនាំមកនូវលក្ខណៈពិសេសជាច្រើន សម្រាប់ព្រះរាជាណាចក្រមួយនេះ។ ក្រៅពីនេះ វាគឺជាសហគមន៍ប្រកបដោយភាពរស់រវើក ស្ថិតនៅជុំវិញដោយទីស្ថានអាជីវកម្ម មានដូចជាក្លឹបបាល់ទាត់ ហាងលក់ទំនិញមិនបង់ពន្ធ ហាងលក់រថយន្ត4S។ល។ ផងដែរ អ្នកអាចបើករថយន្តត្រឹមតែ១០នាទីប៉ុណ្ណោះ ពីគម្រោងអភិវឌ្ឍ ទៅកាន់ទីតាំងមានដូចជា ផ្សារទំនើប PH Mall និង Aeon 3 សម្រាប់ការទិញទំនិញ និងកម្សាន្ត។R&F City MIROការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ មហាវិថីសម្ដេចតេជោហ៊ុនសែន, ខណ្ឌមានជ័យអ្នកអភិវឌ្ឍ៖ R&F GroupR&F City MIRO គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានទើបសម្ពោធថ្មីៗ នៅក្នុងខណ្ឌមានជ័យ ដែលជាគម្រោងអភិវឌ្ឍទី២ នៅភាគខាងត្បូង នៃក្រុងភ្នំពេញ។ តំបន់ជុំវិញគម្រោងនេះ ពោរពេញទៅដោយគម្រោងកំពុងអភិវឌ្ឍ រួមបញ្ចូលតំបន់ពាណិជ្ជកម្ម អប់រំ និងខុនដូសម្រាប់រស់នៅថ្មី ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអាគារខ្ពស់ៗគម្រូ ដោយមានផងដែរ មហាវិថីសម្ដេចតេជោហ៊ុនសែន។ មហាវិថីព្រះមុនីវង្ស ដែលជាផ្លូវប្រមូលផ្ដុំដោយស្ថានទូត និងអាគារពាណិជ្ជកម្មស្ថិតនៅតាមដងមហាវិថី និងជាមហាវិថីដែលភ្ជាប់ទីក្រុងភ្នំពេញ ពីជើងទៅត្បូង ក៏ស្ថិតនៅជិតគម្រោងអភិវឌ្ឍមួយនេះដែរ។Borey Icon Kampotការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ ស្រុកទឹកឈូ, ខេត្តកំពតអ្នកអភិវឌ្ឍ៖ HL Nakara Development Co., LtdBorey ICON Kampot គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានថ្មីមួយ ដែលចាប់ផ្ដើមនៅខេត្តសម្រាប់សម្រាកលំហែកំពត។ អភិវឌ្ឍដោយក្រុមហ៊ុន HL Nakara Development Co., Ltd. គម្រោង Borey ICON Kampot ត្រូវបានស្ថាបនាជាគម្រោងលំនៅដ្ឋានដំបូងគេ ដែលភ្ជាប់ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម សម្រាប់ភ្ញៀវទេសចរណ៍ សម្រាប់ខេត្តកំពត។ ទាំងមុខងារលំនៅដ្ឋាន និងពាណិជ្ជកម្មរបស់គម្រោង ត្រូវបានផ្សារភ្ជាប់ជាមួយពុទ្ធរូប កម្ពស់២៣.៩ម៉ែត្រ ដែលធ្វើឱ្យគម្រោងមួយនេះ ក្លាយជាគម្រោងប្រណីត ដែលអាចក្លាយជាគម្រោងល្បីល្បាញមួយ ប្រចាំខេត្តកំពត ក្នុងរវាង២-៣ឆ្នាំខាងមុខ។បុរី ណាឌីការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ សង្កាត់ព្រែកលៀប, ខណ្ឌជ្រោយចង្វារអ្នកអភិវឌ្ឍ៖ GC City Cambodiaបុរីណាឌី គឺជាគម្រោងសហគមន៍បែបប្រណីតថ្មីមួយ ដែលផ្សំបញ្ចូលគ្នារវាងជីវិតរស់នៅបែបទំនើបប្រណីត ជាមួយទេសភាពបែបធម្មជាតិ នៅក្នុងខណ្ឌដែលប្រកបដោយសក្ដានុពល នៃការអភិវឌ្ឍ ជ្រោយចង្វារ។ គម្រោងអភិវឌ្ឍលំនៅដ្ឋាន ដែលមានទំហំ៣៤ហិកតា ប្រកបដោយផ្ទះបែបប្រណីត ប្រភេទផ្សេងៗ ជាមួយការរចនាប្លែក ស្ថិតក្នុងទេសភាពរុក្ខជាតិបៃតង និងប្រកបដោយសន្តិភាព ផ្សំបន្ថែមដោយបរិស្ថានសំណង់ជុំវិញ ដែលមិនមាននៅកន្លែងឯទៀត ក្នុងទីក្រុងភ្នំពេញ!ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ សង្កាត់បាក់ខែង, ខណ្ឌជ្រោយចង្វារអ្នកអភិវឌ្ឍ៖ WB Sport Village Co., Ltdភូមិកីឡាដ្ឋានវើលដ៏ប្រ៊ីជ គឺជាគម្រោងអភិវឌ្ឍចម្រុះ នៅតំបន់ដែលរីកចម្រើងលឿនរហ័ស នៃខណ្ឌជ្រោយចង្វារ ដែលមានចម្ងាយតែ២០នាទីប៉ុណ្ណោះ ពីទីប្រជុំជនកណ្ដាលក្រុងភ្នំពេញ។ គម្រោងមួយនេះ នឹងក្លាយជាភូមិកីឡាដ្ឋានដំបូងគេបំផុត ដែលផ្ដល់ឱកាសមួយបែប ក្នុងការទទួលបានបទពិសោធន៍ធ្វើការ និងកម្សាន្ត នៅក្នុងបរិយាកាសផាសុកភាពដែលប្លែកគេ នៃភូមិកីឡាដ្ឋានកម្រិតស្តង់ដារអន្តរជាតិ។Golden Tower 322ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនាទីតាំង៖ ផ្លូវ៣២២, សង្កាត់បឹងកេងកងទី១អ្នកអភិវឌ្ឍ៖ Chhun Sambath Development Co., Ltd.Gold Tower 322 គឺជាអាគារលំនៅដ្ឋាន និងពាណិជ្ជកម្ម បែបនវានុវត្តន៍ ដែលមានទីតាំងនៅតំបន់មមាញឹក នៃសង្កាត់បឹងកេងកងទី១ ដែលជាបេះដូងនៃទីក្រុងភ្នំពេញ។ Golden Tower 322 មានទីតាំងនៅតំបន់ស្នូល នៃសង្កាត់បឹងកេងកងទី១ ដែលជាតំបន់ល្អឆ្នើមដូចTST ក៏ដូចជាភ្ជាប់ទៅកាន់មហាវិថីព្រះមុនីវង្ស ប្រដូចទៅនឹងផ្លូវ Nathan នៃទីក្រុងហុងកុង។​ Golden Tower 322 គឺជាអាគារកម្ពស់៤២ជាន់ ជាមួយលក្ខណៈអស្ចារ្យ ផ្ដល់ឱ្យគម្រោងអភិវឌ្ឍមួយនេះនូវគុណតម្លៃយូរអង្វែង ល្អសម្រាប់ការទិញដើម្បីវិនិយោគ ឬរស់នៅ។ការបញ្ចុះតម្លៃ សម្រាប់គម្រោងគួរឱ្យទាក់ទាញទាំងនេះ នឹងបើកបង្ហាញ រវាងថ្ងៃទី០៣-០៦ ខែមិថុនា។ ចុះឈ្មោះឥលូវនេះ!
GC Realty ប្រកាសបើកសម្ពោធជាផ្លូវការអាគារការិយាល័យថ្មី
GC Realty ប្រកាសបើកសម្ពោធជាផ្លូវការអាគារការិយាល័យថ្មី
June 6, 2022, 5:00 p.m.
ភ្នំពេញ ថ្ងៃទី​ 25 ខែឧសភា ឆ្នាំ 2021 - Golden Cambodia Realty (តទៅនេះនឹងហៅថា GC Realty) បានប្រកាសបើកសម្ពោធជាផ្លូវការអាគារការិយាល័យថ្មីនៅថ្ងៃនេះ ក្នុងខណ្ឌដែលមានសក្ដានុពលបំផុតមួយនៃរាជធានីភ្នំពេញនៅថ្ងៃទី 25 ខែឧសភា ឆ្នាំ2021។  ការិយាល័យរបស់ GC Realty គឺជាអាគារកម្ពស់ 4 ជាន់ដែលមានទំហំជា​ង 1000 ម៉ែត្រការ៉េ ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅរាប់ពាន់នាក់ គឺជាការិយាល័យអន្តរការីដ៏ធំបំផុតមួយក្នុងតំបន់។GC Realty បានបង្កើតឡើងចាប់តាំងពីឆ្នាំ 2020 គឺជាបុត្រសម្ព័ន្ធរបស់ Golden Cambodia Century (GCC) ហើយបច្ចុប្បន្នជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន GC Realty មានសមាជិកឯកទេសរាប់រយនាក់ដែលមានជំនាញ និងបទពិសោធន៍ជាច្រើនក្នុងវិស័យអចលនទ្រព្យ។ អាគារការិយាល័យដ៏ធំទូលាយនេះនឹងផ្ដល់ជូននូវដំណោះស្រាយដែលពោរពេញដោយប្រសិទ្ធភាពសម្រាប់ភ្នាក់ងារលក់ទាំងអស់ អាចអញ្ជើញមកចូលរួមជាសមាជិក និងក្លាយជាដៃគូប្រកបដោយទំនុកចិត្តជាមួយនឹង GC Realty។ ក្រៅអំពីការផ្ដល់ជូននូវកម្រៃជើងសារខ្ពស់ជាងគេបំផុតហើយ ភ្នាក់ងារលក់ទាំងអស់ក៏ទទួលបាននូវការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ជាប្រចាំ យ៉ាងហោចណាស់ ម្ដងក្នុងមួយខែ ដើម្បីអភិវឌ្ឍន៍នូវជំនាញទំនាក់ទំនងអន្តរបុគ្គល វិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ។លោកកាំង នីនដែលជានាយក និងដៃគូអាជីវកម្មរបស់ GC Realty បានសង្កត់ធ្ងន់ថា GC Realty តែងតែមានការក្នុងការផ្តល់ជូនអតិថិជននូវគម្រោង និងសេវាកម្មដែលមានគុណភាពពិតប្រាកដ។ GC Realty មានគោលដៅសំខាន់ក្នុងការផ្ដល់ជូននូវការប្រឹក្សាអចលនទ្រព្យដែលល្អបំផុត ហើយជួយអតិថិជនក្នុងការជ្រើសរើសគម្រោងល្អៗ ជាមួយនឹងអត្រាជួលត្រឡប់ខ្ពស់ និងប្រកបដោយគុណភាព។ GC Realty តែងតែធ្វើការសិក្សារ ស្រាវជ្រាវយ៉ាងច្បាស់លាស់នោមុនពេលដែលធ្វើការណែនាំនូវ គម្រោងណាមួយជូនទៅដល់អតិថិជន។ នេះគឺជាហេតុផលមួយដែលធ្វើឲ្យ GC Realty ធ្វើការជ្រើសរើសយ៉ាងម៉ត់ចត់មុននឹងសហការជាដៃគូជាមួយនឹងគម្រោងអភិវឌ្ឍនីមួយៗ។លោកកាំងនីនបានមានប្រសាសន៍ថា“នៅពេលបច្ចុប្បន្ននេះ យើងបានសហការលក់គម្រោងចំនួន 13 ជាមួយនឹងភ្នាក់ងាររាប់រយនាក់ ដែលគម្រោងទាំងនោះសុទ្ធសឹងជាគម្រោងប្រកបដោយទំនុកចិត្ត និងអ្នកអភិវឌ្ឍមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជា។ ខណៈពេលដែលមានគម្រោងអភិវឌ្ឍជាច្រើនក្នុងរាជធានីភ្នំពេញ យើងជ្រើសរើសក្នុងការសហការតែ 13 គម្រោងប៉ុណ្ណោះ ដោយសារតែយើងមើលឃើញពីកត្តាសំខាន់ៗបំផុត ដូចជាអ្នកអភិវឌ្ឍគម្រោង តម្លៃ ទីតាំង និងជាពិសេស ផលចំណេញខ្ពស់។ គម្រោងមួយដែលយើងទើបតែជ្រើសរើសសហការ គឺគម្រោងផ្សារជីស៊ី អូរឫស្សី ដែលជាគម្រោងផ្សារបោះដុំ និងលក់រាយដ៏ធំបំផុតមួយនៅក្នុងទីក្រុងភ្នំពេញ ស្ថិតនៅតាមបណ្ដាយផ្លូវសហព័ន្ធរុស្សី។ នេះគឺជាគម្រោងអចលនទ្រព្យដំបូងបង្អស់របស់យើង ដែលមិនមែនជាប្រភេទគម្រោងអភិវឌ្ឍលំនៅឋាន ហើយពួកយើងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យចម្រុះដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ បេសកកម្មរបស់យើងគឺបន្តរិះរកគម្រោងដែលអាចទុកចិត្តបានសម្រាប់អ្នកវិនិយោគ និងពិភាក្សាររកដំណោះស្រាយសម្រាប់អ្នកអភិវឌ្ឍ ព្រមជាមួយនឹងសេវាកម្មបន្ថែមផ្សេងទៀតសម្រាប់បំពេញនូវតម្រូវការខុសប្លែកគ្នារបស់អតិថិជន”​។លោកកាំងនីនបានមានបន្ថែមថា “ពួកយើងធ្វើការជ្រើសរើសដៃគូ និងគម្រោងប្រកបដោយការយកចិត្តទុកដាក់បំផុត នេះក៏ដើម្បីធ្វើឱ្យទីផ្សារទាំងមូលកាន់តែមានជំនាញវិជ្ជាជីវៈ និងពង្រីកកិត្តិនាមរបស់យើងឲ្យក្លាយជាក្រុមហ៊ុនអចលនទ្រព្យដែលអាចទុកចិត្តបាន និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនផង ព្រមទាំងសមាជិករបស់យើងផងដែរ។ GC Realty មិនមែនត្រឹមតែលក់គម្រោង និងផលិតផលដែលល្អប៉ុណ្ណោះទេ យើងក៏ផ្ដល់ជូននូវដំណោះស្រាយបន្ទាប់ពីការលក់ទៅកាន់អតិថិជនផងដែរ និងធានាថានឹងខិតខំឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបានសម្រាប់សេវាកម្មទាំងអស់ ទាំងនេះជាការតាំងចិត្តយ៉ាងមុតមាំរបស់ GC Realty” ។ទីតាំងការិយាល័យថ្មីរបស់ GC Realty ស្ថិតនៅអាគារ S2-49 នៃអូឡាំព្យាស៊ីធី ស្ថិតនៅតាមបណ្ដោយមហាវិថីហ្សាលដឺហ្គោល នៅក្នុងសង្កាត់ដ៏មានសក្ដានុពល 7 មករា នៅចំចំណុចកណ្ដាលនៃរាជធានីភ្នំពេញ។ GC Realty បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាទីតាំងដែលមានមុខងារសំខាន់ចាំបាច់សម្រាប់ភ្នាក់ងារឯករាជ្យទាំងអស់មកបំពេញការងារប្រកបដោយជោគជ័យ និងផលិតភាព។សម្រាប់ព័ត៌មានបន្ថែមអំពី GC Realty សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖GC Realty: https://www.facebook.com/GCR.CAMBODIAលេខទូរស័ព្ទ: 016 362 263
BKK AVENUE ទីតាំងពាណិជ្ជកម្មសម្រាប់លក់ដំបូងគេនៅបឹងកេងកង១ ដោយ Le Condé BKK1
BKK AVENUE ទីតាំងពាណិជ្ជកម្មសម្រាប់លក់ដំបូងគេនៅបឹងកេងកង១ ដោយ Le Condé BKK1
June 6, 2022, 5:00 p.m.
Le Condé BKK1 មានមោទនភាពក្នុងការណែនាំគម្រោងថ្មីគឺ BKK AVENUE ដែលជាគម្រោងមានសក្តានុពលក្នុងការបន្ថែមរសជីវិតជាមួយនឹងបទពិសោធន៍នៃការរស់នៅដែលមិនធ្លាប់មានពីមុនមក។វាគឺជាទីតាំងពាណិជ្ជកម្មសម្រាប់លក់ដំបូងគេក្នុងតំបន់បឹងកេងកង ក្នុងគម្រោងខុនដូ ដែលស្ថិតនៅក្នុងទីតាំងសំខាន់នៃរាជធានីភ្នំពេញ។ថ្ងៃបើកសម្ពោធន៍ជាផ្លូវការនៃ BKK AVENUE នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ចាប់ពីម៉ោង២រសៀល នៅការិយាល័យលក់ Le Condé BKK1។មានទីតាំងស្ថិតនៅតំបន់ប្រជុំជនចម្រុះ Le Condé BKK1 បង្កើត BKK AVENUE ឡើង ក្នុងគោលបំណងដើម្បីអោយក្លាយទៅជាគម្រោងពាណិជ្ជកម្មដ៏អស្ចារ្យមួយនៅតំបន់កណ្តាលនៃសង្កាត់បឹងកេងកង១ សម្រាប់ការធ្វើពាណិជ្ជកម្ម មានដូចជាហាងម្ហូបអាហារ និងភេសជ្ជៈ ហាងទំនើប ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងម៉ាកល្បីៗជាច្រើនទៀត។ជាទូទៅ តំបន់បឹងកេងកង១ ត្រូវគេស្គាល់ថាជាតំបន់ដែលមានសក្តានុពលខ្ពស់បំផុតក្នុងទីក្រុងភ្នំពេញ ដោយក្នុងនោះពោពេញចម្រុះទៅដោយ អង្គការអន្តរជាតិ អគារពាណិជ្ជកម្មធំៗ ស្ថាប័នរដ្ឋ ក្រសួង ស្ថានទូត និងសាលារៀនកម្រិតអន្តរជាតិជាច្រើន។ លើសពីនេះទៀត បឹងកេងកង១ គឺជាប្រភពនៃម៉ាកល្បីៗកម្រិតពិភពលោក ហាងទំនើបៗ ភោជនីយដ្ឋាន ហាងម្ហូបអាហារ និងភេសជ្ជៈលំដាប់អន្តរជាតិ ធនាគារ និងកន្លែងល្បីៗជាច្រើន។ស្ថិតនៅជាន់ផ្ទាល់ដីនៃអគារខុនដូទំនើបមួយ BKK AVENUE មានត្រឹមតែ ១៦​ទីតាំងប៉ុណ្នោះ ដែលក្នុងនោះមានទំហំចាប់ពី ៥១ ទៅ ១០០ ម៉ែត្រការ៉េ និងកម្ពស់ដល់ទៅ ៥ម៉ែត្រ យ៉ាងធំទូលាយ ដែលរឹតតែផ្តល់ភាពងាយស្រួលក្នុងការរចនា និងពង្រីកទីតាំងរបស់អ្នកឲ្យកាន់តែធំទូលាយជាងមុន។គម្រោង BKK AVENUE  ត្រូវបានរចនាឡើងជាមួយយុទ្ធសាស្ត្រសម្រាប់កម្រិតហាងលំដាប់ខ្ពស់ដែលផ្តល់បរិយាកាសពិសេសសម្រាប់បទពិសោធន៍នៃការដើរទិញទំនិញបែបកម្សាន្តសម្រាប់ប្រជាជនទូទៅ និងជាពិសេសសម្រាប់អ្នកស្នាក់នៅក្នុងគម្រោង Le Condé BKK1។ ដូចគ្នានេះដែរ គម្រោងនេះផ្តល់ភាពងាយស្រួល បត់បែនក្នុងការបូកបញ្ចូលទំហំបន្ថែមទៅតាមការចង់បាន ដែលផ្តល់លក្ខណៈពិសេសបន្ថែមទៀតក្នុងការរចនាទីតាំងរបស់អ្នក។ តាមការប៉ាន់ស្មាន ប្រហែលជាង៣ពាន់អ្នកដែលជាអ្នកស្នាក់នៅគម្រោង Le Condé BKK1 នៅជាន់ខាងលើនៃ BKK AVENUE ពួកគេនឹងដើរកាត់មុខហាងរបស់អ្នករៀងរាល់ថ្ងៃ នេះហើយជាគុណតម្លៃមានស្រាប់របស់គម្រោងយើង បន្ថែមទៅលើការរកស៊ីរបស់អ្នក។ក្នុងនោះយើងមិនសូវមានបញ្ហាច្រើនលើប្រភពនៃអតិថិជនចូលមកហាងរបស់យើង តែនៅគម្រោងនេះ មានអតិថិជនច្រើនស្រាប់ដែលមានសក្តានុភាពខ្ពស់ ដែលមាននិន្នាការខ្ពស់ក្នុងការទិញផលិតផលនានាជាប្រចាំ។ចាប់ពីឥឡូវនេះតទៅ គម្រោងយើងបើកឲ្យអតិថិជនធ្វើការកក់ទុកជាមុន មុនថ្ងៃសម្ពោធន៍មកដល់ ដោយក្នុងនោះមានតែ ១៦ទីតាំងប៉ុណ្នោះសម្រាប់លក់។ ហេតុដូចនេះ ប្រញាប់ឡើង និងធ្វើការកក់ទុកជាមុន រហូតមកដល់ពេលនេះមានមនុស្សជាច្រើនបានកក់ទីតាំងមួយចំនួនធំរួចរាល់ហើយ។
ដំណឹងល្អ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបានជាង៤២% ហើយ
ដំណឹងល្អ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបានជាង៤២% ហើយ
June 4, 2022, 4:06 a.m.
ខណៈដែលជម្ងឺកូវីតបានធ្វើឱ្យវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ ឯខេត្តសៀមរាបមាន ការធ្លាក់ចុះខ្លាំង  រដ្ឋាភិបាលកម្ពុជាបានឆ្លៀតឱកាសស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ​រួមមានផ្លូវថ្នល់ក្នុងទីក្រុង និងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដើម្បីអនុញ្ញាតឱ្យខេត្តនេះអាចត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ឡើងវិញសារនាថ្មីនាពេលឆាប់ៗនេះ។ចាប់ផ្តើមការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០  ពេលនេះគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី បានសម្រេចរួចប្រមាណ៤០%ជាងហើយ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីពេលថ្មីៗ។សាងសង់លើផ្ទៃដី៧៥០ហិចតា គម្រោងអាកាសយានដ្ឋានអន្តរជាតិនាស្រុកសូត្រនិគមនេះ គ្រោងនឹងបញ្ចប់ដោយចំនាយពេលសាងសង់ត្រឹមតែ៣៦ខែប៉ុណ្ណោះ ពោលគឺក្នុងឆ្នាំ២០២៣ គម្រោងនេះនឹងបញ្ចប់ និងអាចបើកទទួលយន្តដឺកអ្នកដំណើរខ្នាតកណ្តាលប្រភេទ​ Boeing 737 និង Airbus A320បាន។ ចំនាយអស់ទឹកប្រាក់ប្រមាណ $៨០០លានដុល្លារអាមេរិច អាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មីត្រូវបានគេរំពឹងទុកថានឹងអាចទទួលអ្នកដំណើរជាតិ និងអន្តរជាតិបានរហូតដល់ ១០លាននាក់នៅឆ្នាំ២០៣០ និង២០លាននាក់នៅឆ្នាំ២០៥០។​
ដើម្បីបង្កើនឱកាសវិនិយោគ សម្រាប់វិនិយោគិននៅកម្ពុជា ក្រុមហ៊ុនGCCគ្រុប បានបង្ហើបអំពីគម្រោង ផ្សារបោះដុំនិងលក់រាយថ្មីមួយក្នុងស្រុកបន្ថែមទៀត!
ដើម្បីបង្កើនឱកាសវិនិយោគ សម្រាប់វិនិយោគិននៅកម្ពុជា ក្រុមហ៊ុនGCCគ្រុប បានបង្ហើបអំពីគម្រោង ផ្សារបោះដុំនិងលក់រាយថ្មីមួយក្នុងស្រុកបន្ថែមទៀត!
May 25, 2022, 8:58 p.m.
រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ ដើម្បីទាក់ទាញការវិនិយោគពីបរទេសផ្ទាល់ឲ្យកាន់តែច្រើន ក៏ដូចជាគាំទ្រដល់ការរីកចម្រើននៃនគរូបនីយកម្មផងដែរ។​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធទីក្រុងកាន់តែប្រសើរឡើង។ ដោយមានការលើកទឹកចិត្តពីរដ្ឋាភិបាល វិស័យទីផ្សារអចលនទ្រព្យ បានពង្រីកវិសាលភាពជាច្រើនប្រភេទ។ យើងទទួលស្គាល់ថាអចលនទ្រព្យ ដីធ្លី និងផ្ទះ គឺជាប្រភេទនៃការវិនិយោគដែលមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់មនុស្សជាច្រើន។ យ៉ាងណាមិញ អចលនទ្រព្យសម្រាប់ធ្វើពាណិជ្ជកម្ម មានការអភិវឌ្ឍន៍ជាខ្លាំង ដោយមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិជាច្រើន ហើយនឹងក្លាយទៅជាចំណែកមួយបន្ថែមទៀតដែលនឹងទទួលបានប្រាក់ចំណេញខ្ពស់ក្នុងការវិនិយោគ នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដារខេត្តផ្សេងៗទៀត។ យើងអាចឃើញថាមានការអភិវឌ្ឍ អាគារពាណិជ្ជកម្ម ផ្សារទំនើប និងកន្លែងលក់ទំនិញ កាន់តែច្រើនឡើងៗ។ ផ្សារទំនើបដែលគួរអោយកត់សម្គាល់នាពេលថ្មីៗនេះ មានដូចជា ផ្សារ ជីប ម៉ុង ណូរ៉ូ ម៉ល ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជីបម៉ុងសេនធើ បាក់ទូកស្ថិតនៅជាប់វិទ្យាល័យបាក់ទូក និងផ្សារទំនើបNew City Walk ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ។ ក្នុងពេលបច្ចុប្បន្ននេះ ផ្សារពាណិជ្ជកម្មចំនួន ២ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិន គឺការផ្សារទំនើបអ៊ីអនម៉ល ៣ និងផ្សារជីស៊ីអូរឫស្សី ដែលផ្សារទាំង ២ ត្រូវបានរំពឹងទុកថានឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៤ ។ នាព្រឹកថ្ងៃទី ២១ ខែ ឧសភា ២០២១​នេះ ក្រុមហ៊ុនវិនិយោគ អចលនទ្រព្យធំ​មួយ ដែលជាម្ចាស់គម្រោងខុនដូរ៣៣ជាន់  CEO Wyndham Residence ដែលនៅមុខវិទ្យាល័យបាក់ទូក និងជាម្ចាស់គម្រោងបុរី ណាឌីដោយជីស៊ី ស៊ីធីនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បាន បង្ហើបពីគម្រោងថ្មីមួយ គឺជាផ្សារបោះដុំ និងលក់រាយក្នុងស្រុក នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។ លោកបានលើកឡើងថា “ផ្សារជីស៊ី អូរឫស្សី គឺជាឱកាសមាសមួយ សម្រាប់វិនិយោគិនឈានចូលក្នុងវិស័យទីផ្សារអចលនទ្រព្យ បែបពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ។ គម្រោងផ្សារជីស៊ី អូរឫស្សី នឹងធ្វើភាវូបនីយកម្ម ផ្សារក្នុងស្រុកបែបប្រពៃណីឲ្យកាន់តែរីកចម្រើន សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីអាចធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) នាយុគសម័យដ៏ទំនើបនេះ។ ផ្សារជីស៊ីអូរឫស្សីនឹងបន្តនូវគោលដៅរបស់ផ្សារនៅក្នុងស្រុក របស់កម្ពុជា ដោយធ្វើការលាយបញ្ចូលគ្នានូវស្ថាបត្យកម្មបែបប្រពៃណីព្រមជាមួយនឹងការប្រើប្រាស់នូវលំហូរខ្យល់ និងម្លប់ធម្មជាតិ។ ផ្សារជីស៊ី អូរឫស្សីមិនមែនមានរចនាបទមួយប៉ុណ្ណោះទេ ប៉ុន្តែបានលាយបញ្ចូលគ្នារវាងកម្ចីពីប្រវត្តិសាស្ត្រ និងទីក្រុងទំនើប បង្កើតបានជា ការរចនាបែបប្រពៃណី ដែលពោរពេញទៅដោយភាពច្នៃប្រឌិតទៅតាមរចនាបទទីក្រុង ហៅថា ស្ថាបត្យកម្មទំនើបបម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ។ គម្រោងផ្សារជីស៊ីអូរឫស្សីនឹងបើកដំណើរការនៅក្នុងឆ្នាំ ២០២៤ ហើយនឹងក្លាយទៅជាកន្លែងទាក់ទាញបំផុត សម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍ផងដែរ ព្រោះជាតំណាងឱ្យប្រវត្តិសាស្រ្ត និងអត្តសញ្ញាណរបស់ខ្មែរយើង។ យើងផ្សារភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាល និងអនាគ យើងដឹងច្បាស់ថាបេតិកភណ្ឌវប្បធម៌ គឺមានសារៈសំខាន់លើសពីអចលនទ្រព្យទៅទៀត រួមជាមួយនឹងគុណតម្លៃ និងចំណេះដឹង ប្រពៃណី និងទំនៀមទម្លាប់ ជំនាញ និងទ្រព្យសម្បត្តិសម្រាប់បន្តទៅកាន់កូនចៅរាប់ជំនាន់។”
អបអរសាទរ គម្រោងសាងសង់ផ្លូវជាតិលេខ១០សម្រេចបាន ៤៨,៧៧%ហើយ
អបអរសាទរ គម្រោងសាងសង់ផ្លូវជាតិលេខ១០សម្រេចបាន ៤៨,៧៧%ហើយ
May 26, 2022, 3:37 a.m.
គម្រោងសាងសង់ផ្លូវជាតិលេខ ១០ តភ្ជាប់ពីខេត្តបាត់ដ៉បង - ពោធិ៍សាត់ - កោះកុង បានសម្រេចរហូតដល់ ៤៨,៧៧%ហើយ បើគិតមកទល់នឹងថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២១ នេះបើតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។នៅថ្ងៃដដែលនេះ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ បានបន្តដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ ដោយមានការចូល រួមពី តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធ ដើម្បីធានាវឌ្ឍនភាពរបស់គម្រោងនេះ។ថ្វីត្បិតតែគម្រោងសាងសង់នេះសម្រេចទៅបានច្រើនហើយមែន ក្រុមការងារសាងសង់នៅតែ បន្តធ្វើការយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាឱ្យគម្រោងនេះសម្រេចទៅតាមការគ្រោងទុក ថ្វីបើប្រទេសកម្ពុជានៅបន្តទទួលការរាតត្បាតពីជម្ងឺកូវីត១៩មិនឈប់ក៏ដោយ។ ឯកឧត្តមរដ្ឋលេខាធិការក៏ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។គម្រោងផ្លូវជាតិលេខ១០នេះ ត្រូវបានរដ្ឋាភិបាល និងមហាជនរំពឹងទុកយ៉ាងមុតមាំថានឹង អាចផ្តល់នូវផលវិជ្ជមានយ៉ាងច្រើនទៅដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ដល់អ្នកដែលរស់នៅ តាមតំបន់នេះ។ គួរបញ្ជាក់ផងដែរថា ផ្លូវប្រវែង១៩៧,៣៦ គីឡូម៉ែត្រនេះ ​ចំណាយ​ថវិកា​សរុប ​ប្រមាណ១៨៨លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង និងគ្រោងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខ។
ធ្មេចបើកៗ ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣បញ្ចប់បាន៥០%ហើយ!
ធ្មេចបើកៗ ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣បញ្ចប់បាន៥០%ហើយ!
June 7, 2022, 4:20 a.m.
ខណៈដែលប្រទេសកម្ពុជាកំពុងអនុវត្តវិធានការការពារ និងព្យាបាលជម្ងឺកូវីត១៩ ដំណើរការនៃការដ្ឋានផ្លូវក្រវាត់ក្រុងទី៣នៅតែបន្តទៅមុខមិនបញ្ឈប់ ពោលគឺមកទល់ពេលនេះគម្រោងសាងសង់ផ្លូវនេះបានសម្រេចរួច៥០%ហើយ រីឯការបញ្ចប់នឹងគ្រោងសម្រេចជាស្ថាពរនៅថ្ងៃ ៥ ខែកញ្ញា ឆ្នាំ២០២២ (តាមការបង្ហាញដោយអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។​ផ្លូវក្រវាត់ក្រុងទី៣នេះ បានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩កន្លងមក ដែលធមានប្រវែងសរុប៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ និងប្រើប្រាស់ថវិការសរុបប្រមាណ ២៧៣លានដុល្លារអាមេរិច។ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាផ្លូវដ៏វែងមួយដែលតភ្ជាប់ចាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១។ ផ្លូវនេះកបានជាប់ជាមួយនឹងផែកុងតេន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។ វិសាលភាពនៃផ្លូវក្រវាត់ក្រុងទី៣នេះ នឹងផ្តល់សក្តានុពលសេដ្ចកិច្ចដល់តំបន់ដែលពាក់ព័ន្ធ ក៍ដូចជាបង្កើនចំណូលដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវនេះដែរ ដោយនេះគឺជាសញ្ញាណវិជ្ជមានដល់ប្រទេសកម្ពុជាទាំងមូលតែម្តង។ក្រៅពីព័ត៌មានពិសេសនេះ បើតាមការលើកឡើងពីឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពី២៥ កុម្ភៈ ថារដ្ឋាភិបាលកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា និងកែសម្រួលលើគម្រោងផ្លូវក្រវាត់ក្រុងទី ៤ ដែលនឹងលាតសន្ធឹងរហូតដល់ ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងខេត្តព្រៃវែង៕
ផ្ទះម៉ូតបែបអាមេរិកកាំងដំបូងគេនៅកម្ពុជាទទួលបានការគាំទ្រខ្លាំងពីប្រជាជនខ្មែរ
ផ្ទះម៉ូតបែបអាមេរិកកាំងដំបូងគេនៅកម្ពុជាទទួលបានការគាំទ្រខ្លាំងពីប្រជាជនខ្មែរ
June 7, 2022, 12:00 a.m.
ជាមួយផ្ទៃដី 300 ម៉ែត្រការ៉េ ទំហំផ្ទះ 10 x 10.5m មានពីរជាន់ បន្ទប់គេងចំនួនបួនដែលមានបែបផែនផ្សេងៗគ្នា ផ្នែកខាងក្រៅផ្ទះមានរំលេចពណ៍ពីរស្រស់ស្អាតនឹងខុសប្លែកពីគ្នាដែលធ្វើអោយផ្ទះមួយនេះកាន់តែស្រស់ស្អាតនឹងទាក់ទាញ នោះគឺ LEGACY VILLA ។បន្ទប់ទទួលភ្ញៀវដ៏ស្រស់ស្អាតរំលេចដោយការរចនាបែបអ៊ឺរ៉ុបជាប់ជាមួយផ្ទះបាយដែលផ្សារភ្ជាប់ជីវិតគ្រួសារកាន់តែប្រសើរ។ លើសពីនោះផ្ទះមួយនេះមានលក្ខណៈពិសេសជាច្រើនដូចជាថ្មធម្មជាតិនៅមុខផ្ទះ នឹងខាងក្នងផ្ទះ ហើយចំណែកទ្វារផ្ទះខាងមុខវិញរំលេចដោយឈើរធម្មជាតិស្រស់ស្អាតរឹងមាំ នឹងមានផងដែនៅគ្រប់ទ្វារទាំងអស់នៃផ្ទះមួយនេះ។ បើនិយាយអំពីបន្ទប់ទឹកវិញវាពិតជាស្រស់ស្អាតដោយរចនាពីថ្មរម៉ាបស្រស់ស្អាត និងគិតគូរអំពីរតម្រូវការរបស់ម្ចាស់ផ្ទះបានយ៉ាងប្រសើរសំរាប់ពេលយើងចូលងូតទឹក។តម្លៃពេញ 155,500 ដុល្លារអាមេរិក និងបង់ប្រចាំខែត្រឹមតែ $718/ ខែ
កម្មវិធីលក់អចលនទ្រព្យតម្លៃពិសេស Online Flash Sale ចាប់ផ្តើមនៅថ្ងៃនេះហើយ!
កម្មវិធីលក់អចលនទ្រព្យតម្លៃពិសេស Online Flash Sale ចាប់ផ្តើមនៅថ្ងៃនេះហើយ!
June 6, 2022, 5:00 p.m.
កម្មវិធីលក់អចលនទ្រព្យបញ្ជុះតម្លៃតាមអនឡាញ Flash Sale ឆ្នាំ២០២១ របស់គេហទំព័រអចលនទ្រព្យ Realestate.com.kh កំពុងចាប់ផ្តើមនាពេលនេះហើយ! អតិថិជនទាំងអស់ដែលកំពុងស្វែងរកមើលទិញអចលនទ្រព្យដែលមានតម្លៃពិសេសក្រោមទីផ្សារ អាចចាប់ផ្តើមធ្វើការស្វែងរកមើលជម្រើសដែលខ្លួនស្រលាញ់នាពេលនេះ ដើម្បីមើលថាគម្រោងណាសាកសមក្នុងការវិនិយោគជាងគេ ខណៈដែលតម្លៃបញ្ជុះពិសេសនឹងធ្វើការបង្ហាញចាប់ពីថ្ងៃទី៣ខែមិថុនា នាពេលខាងមុខនេះ។នៅក្នុងឆ្នាំនេះ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើននឹងចូលខ្លួនមកផ្តល់ជូនការលក់យូនីត និងលំនៅដ្ឋានរបស់ខ្លួនក្នុងតម្លៃដែលមិនធ្លាប់មានពីមុនមក ដោយលោកអ្នកអាចទិញក្នុង​ តម្លៃពិសេសនេះដោយគ្រាន់តែចុះឈ្មោះសួរព័ត៌មានចាប់ពីថ្ងៃនេះតទៅ។បន្ទាប់ពីធ្វើការចុះឈ្មោះរួច លោកអ្នកនឹងទទួលបានការទំនាក់ទំនងពីក្រុមការងារផ្នែកលក់ ដើម្បីប្រឹក្សាបន្ថែមអំពីព័ត៌មានលម្អិតផ្សេងៗដែលលោកអ្នកត្រូវការដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសថាអ្នកនឹងទិញរឺយ៉ាងណា។​ក្រៅពីអចលនទ្រព្យប្រភេទថ្មីៗ អតិថិជនដែលចង់ស្វែងរកទិញផ្ទះលក់បន្ត រឺដីធ្លីតម្លៃក្រោមទីផ្សារក៏អាចធ្វើការចុចមើលនៅក្នុងកម្មវិធីនេះដែរ។ ជាពិសេសសម្រាប់អតិថិជនដែលចង់ទិញអចលនទ្រព្យទុកលក់យកចំនេញនាពេលខាងមុខ កម្មវិធីនេះគឺជាឱកាសពិសេសមិនងាយមាន។គួរបញ្ជាក់ផងដែរថា កម្មវិធីលក់អចលនទ្រព្យតាមអនឡាញ Flash Sale គឺជាកម្មវិធីដែលធ្វើ ឡើងដោយគេហទំព័រ Realestate.com.kh ក្នុងគោលបំនងផ្តល់ជាកន្លែងពិសេសមួយសម្រាប់ ម្ចាស់អចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និង​អតិថិជនដែល កំពុងស្វែងរកអចលនទ្រព្យ អោយបានជួបគ្នាដើម្បីទទួលបានឱកាសលក់ និងទិញអចលនទ្រព្យ ខណៈដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗក្នុងពិភពលោកកំពុង មានការបិទខ្ទប់ រឺពិបាកក្នុងការធ្វើដំណើរទៅមក។តើអ្នកអាចចូលរួមដោយវិធីណា?ជំហានទី១ៈ ចូលទៅកាន់គេហទំព័រ onlineflashsale.realestate.com.khជំហានទី២ៈ ធ្វើការចុះឈ្មោះ ដើម្បីទទួលបានព័ត៌មានរៀងរាល់ពេលដែលមានគម្រោងថ្មីៗចូលរួមលក់ក្នុងកម្មវិធីជំហានទី៣ៈ ស្វែងរកមើលអចលនទ្រព្យដែលលោកអ្នកពេញចិត្ត ដើម្បីទទួលបានការប្រឹក្សាផ្ទាល់ពីគម្រោងទាំងនោះជំហានទី៤ៈ ធ្វើការកក់អចលនទ្រព្យដែលលោកអ្នកពេញចិត្ត (អាចធ្វើបានចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែមិថុនា)ជាសង្ខេប ខាងក្រោមនេះគឺជាគម្រោងល្បីៗមួយចំនួន ដែលនឹងនាំគម្រោងរបស់ខ្លួនមកដាក់លក់ក្នុងកម្មវិធីនេះ!គម្រោង Stardream Lake Tourism Townការបញ្ជុះតម្លៃៈ នឹងបង្ហាញចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ ខែមិថុនាទីតាំងគម្រោងៈ ខេត្តកោះកុងអភិវឌ្ឍដោយក្រុមហ៊ុនៈ Coastal City Development Group Co. Ltd.,គម្រោង Stardream Lake Tourism Town គឺជាគម្រោងយក្សមួយដែលធ្វើឡើងនៅលើផ្ទៃដីទំហំ ២៤៨ហីចតា។ គម្រោងនេះគ្រោងនឹងរចនាជាមួយសួនអេកូឡូស៊ី និងបឹងធំៗចំនួនពីរក្នុងពេលអនាគត។ គម្រោងលំនៅដ្ឋានពោរពេញដោយធម្មជាតិបៃតង និងឆ្នេរខ្សាច់សក្បុសវែងអន្លាយមួយនេះ មានទីតាំងនៅតែប៉ុន្មាននាទីប៉ុណ្ណោះពី ប្រលានយន្តហោះបុទុមសាគរ ដែលសាកសមបំផុតសម្រាប់ការរស់នៅពេលចូលនិវត្តន៍ ដូចជាដាក់ជួលដើម្បីបានចំនេញពីភ្ញៀវទេសចរណ៍។ ចុចនៅទីនេះដើម្បីអានព័ត៌មានលម្អិតអំពីគម្រោង Click here to see more detailsគម្រោង Angkor Grace Residence & Wellness Resortការបញ្ជុះតម្លៃៈ នឹងបង្ហាញចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ ខែមិថុនាទីតាំងគម្រោងៈ ខេត្តសៀមរាបអភិវឌ្ឍដោយក្រុមហ៊ុនៈ Angkor Hearta Development., Co Ltd,ជាមួយនឹងទីតាំងពិសេសនៅកណ្តាលរាជធានីអង្គរនាខេត្តសៀមរាប គម្រោងរីសត និងរេស៊ីដែនដែលមានឈ្មោះថា “​Angkor Grace Residence & Wellness Resort”​ គឺជាគម្រោងអភិវឌ្ឍន៍ ដែលមានការរចនាបែបទំនើប និងថ្លៃថ្នូរដោយមានអមដោយសួនច្បារ និងអាងហាលទឹកដែល មើលទៅយ៉ាងត្រជាក់ភ្នែក។ គម្រោងនេះធ្វើឡើងលើផ្ទៃដីសរុប ២២,៦៧០ ម៉ែត្រការ៉េ ដើម្បីអភិវឌ្ឍន៍ជាកន្លែងស្នាក់នៅបែបរីសត សម្រាប់អតិថិជន និងភ្ញៀវទេសចរណ៍ធ្វើការ ស្នាក់នៅ។ ចំពោះអតិថិជនដែលចង់ទទួលបានការវិនិយោគដែលច្បាស់លាស់ និងទទួលបានផលចំនេញប្រចាំឆ្នាំខ្ពស់ គម្រោងនេះគឺជាជម្រើសទី១របស់លោកអ្នក។ចុចនៅទីនេះដើម្បីអានព័ត៌មានលម្អិតអំពីគម្រោង Click here to see more detailsVue Astonទីតាំងគម្រោងៈ ខណ្ឌច្បារអំពៅ អភិវឌ្ឍដោយក្រុមហ៊ុនៈ Angkor Hearta Development., Co Ltd,គម្រោងខុនដូ Vue Aston គឺជាខុនដូល្បីមួយក្នុងទីក្រុងភ្នំពេញ ដែលចាប់បើកលក់ពីឆ្នាំ២០២០ មក។ ខុនដូ Vue Aston សាងសង់នៅបណ្តោយមាត់ទន្លេ នៅភូមិកោះនរា។ តំបន់នេះកំពុង ក្លាយតំបន់មានសក្តានុពលខ្ពស់ ជាពិសេសបន្ទាប់ពីគម្រោងសាងសង់ស្ពានតភ្ជាប់ពីភូមិ កោះនរា ទៅកាន់ទីក្រុងកោះពេជ្យដែលកំពុងតែដំណើរការនាពេលនេះ។ ដូច្នេះនៅពេលគម្រោង ស្ពាននេះសាងសង់រួច តំបន់កោះនរានឹងក្លាយទៅជាទីប្រជុំជនដែលមានការអភិវឌ្ឍន៍ខ្ពស់។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ទិញអចលនទ្រព្យ ដែលនឹងកើនតម្លៃខ្ពស់នៅថ្ងៃអនាគត គម្រោងនេះគឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។ចុចនៅទីនេះដើម្បីអានព័ត៌មានលម្អិតអំពីគម្រោង Click here to see more detailsក្រៅពីគម្រោងទាំងនេះ មានគម្រោងល្បីៗមួយចំនួនទៀតក៏នឹងមានវត្តមានចូលក្នុងកម្មវិធី នេះដែរ៖ខុនដូ R&F Cityភូមិកីឡាដ្ឋាន WorldBridge Sports Villageខុនដូ City Gemខុនដូ The Peninsula Private Residencesខុនដូ Le Conde BKK1ខុនដូ Ratana Plaza Top Apartmentខុនដូ Golden Tower 322បុរី  Icon Kampotបុរី  Nadi by GC City