+855 92 92 1000
Logo

Recent Articles

គម្រោងសាងសង់ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារនៅកម្ពុជាមានគម្រោងលំនៅឋានជិត៩០%ឯណោះ
គម្រោងសាងសង់ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារនៅកម្ពុជាមានគម្រោងលំនៅឋានជិត៩០%ឯណោះ
August 1, 2022, 4:35 a.m.
រយៈពេលប្រមាណ២ឆ្នាំនៃវិបត្តិជំងឺកូវីដ-១៩កន្លងទៅ យើងទាំងអស់គ្នាអាចកត់សម្គាល់ឃើញយ៉ាងច្បាស់​នូវផល​វិបាកអវិជ្ជមានដែលកើតចេញពីវិបត្តិនេះមកលើស្ថានភាពអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែគម្រោងសាងសង់​ជាច្រើនដែលត្រូវបានអនុម័តនោះអាច​នឹង​ត្រលប់​មកវិញក្នុងពេលឆាប់ៗនេះ ក្រោយពីប្រទេស​កម្ពុជា​​បានធូរ​ស្រាល​បន្តិចម្តងៗ​ពីផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ ។តួយ៉ាងយោងតាមតួលេខ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដែល​បាន​ចេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា គម្រោងសាង​សង់​សរុបចំនួន៣៩២៥ត្រូវបានចុះបញ្ជីក្នុងរយៈពេលត្រឹមតែ១១ខែដំបូងនៃឆ្នាំ២០២១ ក្នុងនោះគម្រោង​សាង​សង់​​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារ ។ក្នុងរបាយការណ៍ដដែលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានគូសបញ្ជាក់ផងដែរថា ក្នុងចំណោមគម្រោងសាង​សង់​សរុបចំនួន៣៩២៥​​ដែល​បាន​ចុះបញ្ជី​ ដែលមាន​ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារ មានចំនួន៨៦%​ជា​គម្រោង​សាង​សង់​ប្រភេទលំនៅឋាន ។គម្រោងសាងសង់ទាំងនោះប្រើប្រាស់ផ្ទៃដីប្រមាណ 12 លានម៉ែត្រការ៉េដែលរួមមាន គម្រោងលំនៅដ្ឋាន, គម្រោងអគារ​លំនៅ​ដ្ឋានរួមបញ្ចូលគ្នា, គម្រោងអគាររួមបញ្ចូលគ្នាពហុមុខងារ, គម្រោងអគារឧស្សាហកម្ម, គម្រោងអគារពាណិជ្ជកម្ម និងទេសចរណ៍ជាដើម ។ទោះបីជាយ៉ាងនេះក្តី ការបើកប្រទេសពេញលេញឡើងវិញ និងការប្រកាសបិទបញ្ចប់នូវ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» កាលពីពេលថ្មីៗកន្លងទៅនេះ គឺជាសញ្ញាវិជ្ជមានមួយក្នុងការងើបឡើងវិញចំពោះវិស័យអចលនទ្រព្យនៅ​ក្នុងប្រទេសកម្ពុជាផងដែរ ៕កំពុងស្វែងរកអចលនទ្រព្យដែលលោកអ្នកត្រូវការមែនទេ? ពួកយើងអាចជួយបាន !
តិចអត់ដឹង ! ទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារមិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ
តិចអត់ដឹង ! ទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារមិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ
June 6, 2022, 5:00 p.m.
ពន្ធប្រថាប់ត្រាទៅលើអចលនទ្រព្យដែលមាន ដី, ផ្ទះ, អគារ និងប្រភេទសំណង់ផ្សេងៗដែល​ត្រូវ​បាន​កំណត់​ក្នុង​អត្រា៤ភាគរយទៅលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិអចលនទ្រព្យក្នុងទម្រង់ជាការលក់, អំណោយ, វិភាគទានជាភាគហ៊ុន, ជាអចលនទ្រព្យទៅក្នុងក្រុមហ៊ុន ឬក៏តាមវិធីផ្សេងៗដែលមានការ​ផ្ទេរសិទ្ធិកាន់​កាប់ទ្រព្យ​សម្បត្តិនឹងត្រូវលើកលែងបន្តដោយរដ្ឋាភិបាលនឹងបន្តគោលការណ៍នេះទៀត ដោយរដ្ឋាភិបាលសម្រេចបន្តសុពលភាពការអនុគ្រោះពន្ធឱ្យបង់ពន្ធប្រថាប់ត្រារហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។ នេះបើតាមលិខិតលេខ២២២៦៧ អពដ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ ។សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ក្នុងការថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធ​ស្ថានភាពថ្មីៗចុងក្រោយដែលបានប្រព្រឹត្តិទៅនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ឆ្នាំ២០២០ កន្លង​ទៅ គោលបំណងនៃការលើកលែងពន្ធប្រថាប់ត្រានេះជាការធ្វើឱ្យ​អ្នកដែលជាម្ចាស់​អភិវឌ្ឍន៍​អចលទ្រព្យខ្នាតមធ្យម រួមជាមួយនឹង អ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក និងរួចពន្ធ ។តាមប្រសាសន៍របស់ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ បានឱ្យដឹងថា ការលើកលែងពន្ធប្រថាប់ត្រា​សម្រាប់ផ្ទះ ឬខុនដូ ដែលមានថ្លៃទាបជាង ឬស្មើ៧ម៉ឺនដុល្លារអាមេរិក នឹងមិនផុតកំណត់ត្រឹមចុងខែធ្នូ ឆ្នាំ២០២១ នេះនោះទេ ។ រដ្ឋាភិបាលនឹងត្រូវបន្តគោលការណ៍នេះទៀតដែលនេះជាផ្នែកមួយនៃវិធានការគ្រប់គ្រងផលប៉ះពាល់ និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទកូវីដ១៩ ។ឯកឧត្តមបានមានប្រសាសន៍បន្តថា ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិកនឹងត្រូវបន្តទៀត ប៉ុន្តែមិនបានបញ្ជាក់ថានឹងបន្ដរយៈពេលប៉ុន្មានទេ ដោយត្រូវរង់ចាំប្រកាសផ្លូវ​ការ​ពីអគ្គនាយកដ្ឋានពន្ធដារ ។ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លៃទាបជាង៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិកត្រូវបានលើកលែងក្នុងរយៈពេលមួយឆ្នាំកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ ២០២១ ។ ក្រោយមករដ្ឋសម្រេចបន្ដលើកលែង១ឆ្នាំទៀត ដល់ចុងខែធ្នូ ឆ្នាំ២០២១ ហើយការប្រកាសថ្មីរបស់​រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះ​គឺជាគោលការណ៍លើកលែងបន្ដដែលមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។ការអនុគ្រោះពន្ធឱ្យបង់ប្រថាប់ត្រាតែម្ដង សម្រាប់ការផ្ទេរច្រើនដងនេះធ្វើឡើងសម្រាប់២ករណីប៉ុណ្ណោ៖ ទី១- អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (ប្លង់ទន់) ដែលផ្ទេរកម្មសិទ្ធិត្រឹមឃុំសង្កាត់ ឬក្រុង ស្រុក ខណ្ឌ ត្រូវបង់ពន្ធប្រថាប់ត្រាតែម្ដងប៉ុណ្ណោះ ពោលគឺនៅពេលដែលចុះបញ្ជីយកប្លង់រឹងជាលើកដំបូង ឬការផ្ទេរលើកចុងក្រោយបំផុត និងទី២- អចលនទ្រព្យដែលបានចុះបញ្ជីរួច (មានប្លង់រឹង) ដែលផ្ទេរបន្តដៃគ្នាពីម្នាក់ទៅដៃម្នាក់ច្រើនដង នៅត្រឹមថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ប៉ុន្តែការផ្ទេរនោះធ្វើឡើងមុនឆ្នាំ២០១៧ ។គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ តទៅការអនុគ្រោះនេះនឹងបញ្ឈប់លែងមានហើយការបង់ពន្ធប្រថាប់ត្រានឹងចាប់អនុវត្តតាមបទប្បញ្ញត្តិ និងច្បាប់ជាធរមាន ៕កំពុងស្វែងរកអចលនទ្រព្យដែលលោកអ្នកត្រូវការមែនទេ? ពួកយើងអាចជួយបាន !
មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ ប្រារព្ធពិធីអបអរបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសង់អគារទី២
មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ ប្រារព្ធពិធីអបអរបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសង់អគារទី២
June 6, 2022, 5:00 p.m.
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែ​ធ្នូ​ ឆ្នាំ២០២១ កន្លងទៅនេះមជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ បានប្រារព្ធពិធីអបអរបុណ្យគ្រីស្មាស និងពិធីបញ្ចប់គម្រោងសាងសង់អគារទី២ ។ កាលពីព្រឹកថ្ងៃទី២៥ ខែ​ធ្នូ​ ឆ្នាំ២០២១ ផ្នែកចុងក្រោយនៃគម្រោងសាងសង់អគារទី២របស់មជ្ឈ​មណ្ឌល ព្រីនស៍ ហ័នយូ​​ ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ។ ដើម្បីថ្លែងអំណរគុណដល់អតិថិ​ជន​​ទាំងអស់ មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ​​ បានរៀបចំពិធីអបអរយ៉ាងអធិកអធម ។ការបញ្ចប់គម្រោងសាងសង់ មិនមែនជាចំណុចបញ្ចប់ទេ ប៉ុន្តែជាចំណុចចាប់ផ្តើមថ្មីមួយ។ ក្រុមហ៊ុន អចលនទ្រព្យ ព្រីនស៍ ហ័នយូ សន្យាថានឹងកាន់តែយកចិត្តទុកដាក់ ផ្តោតសំខាន់លើផលិតផល ធានាគុណភាពជាមួយនឹងភាពជាក់លាក់ជូនអតិថិជន នាពេលអនាគត។មជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ មានទីតាំងពិសេសជិតនឹងគម្រោងណាហ្កាទី៣គម្រោងមជ្ឈមណ្ឌល ព្រីនស៍ ហ័នយូ មានទីតាំងនៅតំបន់ពាណិជ្ជកម្ម (CBD) ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។​ គម្រោងនេះនៅជិតនឹងកាស៊ីណូណាហ្កាទី១, ទី២ និងគម្រោងណាហ្កាទី៣ដែលកំពុងសាងសង់ដោយធ្វើ​ដំណើរត្រឹមតែ៣នាទីប៉ុនណ្ណោះវាមានភាពងាយស្រួលក្នុងការរស់នៅ ។មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះមានទីតាំងនៅជិតតំបន់ស្នូលក្នុងខណ្ឌបឹងកេងកង១ ជុំវិញមានស្ថានទូតនៃប្រទេសចំនួន៣១ ដូចជា ស្ថានទូតរុស្ស៊ី ស្ថានទូតអូស្ត្រាលី ស្ថានទូតកូរ៉េខាងត្បូង និងស្ថានទូតជប៉ុនជាដើម។គម្រោងនេះមានទីតាំងនៅជិតស្ថាប័នធំៗដូចជា ក្រសួងកសិកម្ម ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ រដ្ឋសភា និងក្រសួងការបរទេសជាដើម។ ជុំវិញគម្រោងនេះមានផ្សារទំទើប និងកន្លែងកម្សាន្តជាច្រើនដូចជា ហាងលក់ផលិតផលរួច ផ្សារទំនើបអ៊ីអន១ កោះពេជ្រ មាត់ទន្លេ វិមានឯករាជ្យ និងទីតាំងសំខាន់ជាច្រើនទៀត ។ទទួលបានអត្រា​ជួល​ខ្ពស់​ពី 8% ទៅ 10%មជ្ឈមណ្ឌល ព្រឺនស៍ ហ័នយូ ត្រូវបានសាងសង់យ៉ាងប៉ិនប្រសប់ជាមួយនឹងគំនិតនៃ "ជីវិតដ៏ប្រណីត" ដែលជាពហុអគារទីក្រុងលំដាប់ពិភពលោកមានទំហំ 140,000 ម៉ែត្រការ៉េ មានទំហំសម្បូរចាប់ពី 40-82 ម៉ែត្រការ៉េ នៃប្រភេទផ្ទះ LOFT ដែលមានកម្ពស់5,4ម៉ែត្រមានតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ ។ទិញមួយជាន់ទទួលបានពីរជាន់ មានទំហំ31-105ម៉ែត្រការ៉េនៃខុនដូផ្លាទីនដែលតុបតែងសម្រេច ជ្រើសរើសម៉ាកសញ្ញាលំដាប់ពិភពលោកទីមួយ បំពាក់ដោយឧបករណ៍ប្រើប្រាស់ក្នុងផ្ទះយ៉ាងពេញលេញ អាចចូលស្នាក់នៅបាន ដែលអាចបំពេញតម្រូវការផ្សេងៗគ្នានៃពាណិជ្ជករឆ្នើម ទេសចរកណ៍ស្នាក់នៅ ការរស់នៅឯកជន និងការវិនិយោគជាដើម ។ បាននាំចូលគ្រឿងសង្ហារិមលំដាប់អន្តរជាតិក្នុងការតុបតែង ។ជាមួយនឹងទីតាំងល្អបំផុតមានតែមួយគត់ និងគុណភាពផ្ទះមានស្រាប់ដ៏កម្រ រួមជាមួយពហុ​ឧបករណ៍​បំពាក់ដ៏ទូលំទូលាយ បន្ទាប់ពីមជ្ឈមណ្ឌលព្រឺនស៍ហ័រអ៊ីប្រគល់ផ្ទះ ត្រូវបានគេរំពឹងថា នឹងមានផលជួលប្រចាំឆ្នាំខ្ពស់រហូតដល់8%-10% ការកើនឡើងតម្លៃលំនៅឋានប្រចាំឆ្នាំជាមធ្យមគឺប្រហែល15% ទទួលបានផលត្រឡប់មកវិញដ៏ល្អលើការវិនិយោគ និងសក្តានុពលខ្លាំងនៃការឡើងថ្លៃ ដែលធ្វើឱ្យគម្រោងនេះក្លាយជាជម្រើសវិនិយោគដ៏ពេញនិយមបំផុតនៅក្នុងតំបន់ ។មជ្ឈមណ្ឌល ព្រឺនស៍ ហ័នយូ នឹងកាន់កាប់ដោយខ្លួនឯងនូវកន្លែងពាណិជ្ជកម្មហាងទំនិញទំហំ30,000ម៉ែត្រការ៉េ ដើម្បីសាងសង់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទាន់សម័យបែបសិល្បៈដំបូងគេនៅភ្នំពេញ - ព្រឺនស៍ ម៉ល (ភ្នំពេញ) ។ ជាមួយនឹងការរៀបចំស្ថាបត្យកម្មដែលអាចបត់បែនបាន និងការរួមបញ្ចូលអាជីវកម្មចម្រុះ នឹងបង្កើតបរិយាកាសធុរកិច្ចអន្តរជាតិ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់មនុស្សស៊ីវីល័យ បុគ្គលិកជាន់ខ្ពស់ ពាណិជ្ជករ និងមនុស្សមានចំណូលធម្យមក្នុងរាជធានីភ្នំពេញ បង្កើតបរិយាកាសប្រើប្រាស់ពិសេសប្លែកតែមួយគត់ និងបទពិសោធន៍ប្រើប្រាស់ដ៏គួរឱ្យភ្ញាក់ផ្អើល ។ក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យ ព្រឺនស៍ ហ័នយូ សាងសង់ប្រទេសកម្ពុជាឲ្យស្រស់ស្អាតក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យ ព្រឺនស៍ ហ័នយូ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប ។ ក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប គឺជាក្រុមហ៊ុនវិនិយោគអន្តរជាតិចម្រុះ ដែលយកប្រទេសកម្ពុជាជាមូលដ្ឋាន នឹងមានអាជីវកម្មវិនិយោគជុំវិញពិភពលោក ។ វិសាលភាពអាជីវកម្មគ្របដណ្តប់លើការអភិវឌ្ឍន៍អចលនទ្រព្យ ប្រតិបត្តិការអចលនទ្រព្យពាណិជ្ជកម្ម សណ្ឋាគារលំដាប់ខ្ពស់ ធនាគារ និងវិស័យជាច្រើនទៀត ដែលមានដើមទុនច្រើន និងទស្សនវិស័យអភិវឌ្ឍន៍ទូលំទូលាយ ។ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធអចលនទ្រព្យ នៃក្រុមហ៊ុនព្រឺនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនសម្ព័ន្ធអចលនទ្រព្យព្រឺនស៍ហ័រយូ បានប្រកាន់ខ្ជាប់នូវគោលគំនិតអភិវឌ្ឍន៍ "សាងសង់ប្រទេសកម្ពុជាឲ្យស្រស់ស្អាត" ចាក់គ្រឹះនៅកម្ពុជា ដោយប្រើប្រាស់ទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុជាមូលដ្ឋាន ជាយុទ្ធសាស្ត្របានរៀបចំឲ្យមានគម្រោងមជ្ឈមណ្ឌលព្រឺនស៍ហ័រអ៊ី ព្រឺនស៍ ម៉ល ភូមិសំរោង ព្រឺនស៍ហ្គោលឌិនប៉េ និងគម្រោងឈានមុខទីក្រុងជាច្រើនទៀត​បានក្លាយជាសហគ្រាសឈានមុខគេក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ នៅពេលអនាគតក្រុមហ៊ុនសម្ព័ន្ធនេះនឹងបន្តខិតខំប្រឹងប្រែងបង្កើតផលិតផលលំនៅដ្ឋានលំដាប់ខ្ពស់កាន់តែច្រើន និងកាន់តែប្រសើរឡើងសម្រាប់អតិថិជនជាម្ចាស់ផ្ទះ និងជួយដល់ការអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសកម្ពុជា!
កាដូរថ្ងៃ Christmas ! ទិញផ្ទះ ឈ្នះរថយន្ត ជាមួយគម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ
កាដូរថ្ងៃ Christmas ! ទិញផ្ទះ ឈ្នះរថយន្ត ជាមួយគម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ
May 31, 2022, 9:23 a.m.
គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដ៏ធំថ្មីមួយដែលធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍  និងអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះនឹងសាងសង់​អមជាមួយ​ស្ថាបត្យកម្ម​យ៉ា​ងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិកតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មីរបស់រាជធានីភ្នំពេញ ។មិនតែប៉ុណ្ណោះ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និង ផ្សេងៗទៀត ។បន្ទាប់ពីការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ត្រូវបានបញ្ចប់ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» នឹងផ្លាស់ប្តូរមុខមាត់តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និងជាទីប្រជុំជនដែលមានទំនើបកម្មក្នុងតំបន់ជាក់ជាពុំខានឡើយ ។  លើសពីនេះទៅទៀត ដើម្បីអបអរថ្ងៃបុណ្យណូអែល (Christmas) និងឆ្លងឆ្នាំថ្មី គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានការផ្តល់ជូនកាដូពិសេសជា​ច្រើន​សម្រាប់ឱកាសបុណ្យណូអែល និងឆ្លងឆ្នាំសកលខាងមុខនេះ ៖- លោក​អ្នកនឹងទទួលបានប័ណ្ណសាច់ប្រាក់ $𝟓𝟎𝟎 ភ្លាមៗ- ឱកាសឈ្នះរង្វាន់រថយន្ត 𝐓𝐎𝐘𝐎𝐓𝐀 𝐑𝐀𝐈𝐙𝐄 𝟐𝟎𝟐𝟐- បញ្ចុះតម្លៃរហូតដល់10%- ទទួលបានការផ្តល់ជូនសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនដូចជា ៖ ម៉ាស៊ីនត្រជាក់ , ទូក្រោមចង្ក្រាន , ឈុតបន្ទប់ទឹក , ម៉ាស៊ីនប៊ីតផ្សែង និងចង្ក្រានអគ្គិសនី -ល-- បង់រំលស់ការប្រាក់ 0% រហូតដល់៦០ខែជាមួយម្ចាស់គម្រោងផ្ទាល់- ថែមទាំងអាចបង់រំលស់រហូតដល់25ឆ្នាំជាមួយធនាគារជាដៃគូរបស់គម្រោងដើម្បីកុំឱ្យឱកាសពិសេសនេះកន្លងផុតទៅលោកអ្នកអាចទទួលយកការផ្តល់ជូនពិសេសពីគម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» នូវការដូរជាច្រើនខាងលើដោយគ្រាន់តែចុចប៊ូតុងខាងក្រោមប្រូម៉ូសិន ! ទិញផ្ទះ ឈ្នះរថយន្ត
ចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យឆ្នាំ2021-2022 នឹងទទួលបានអ្វីខ្លះ?
ចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យឆ្នាំ2021-2022 នឹងទទួលបានអ្វីខ្លះ?
May 22, 2022, 11:33 a.m.
ឆ្នាំនេះយើងនាំមកនូវខ្លឹមសារបន្ថែមពិសេសសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2021-2022 ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់អចលនទ្រព្យកម្ពុជា ដោយយើងនឹងមានប្រភេទពានរង្វាន់ថ្មីៗជាច្រើន ។ ពិធីប្រគល់រង្វាន់នេះ និងមានការជួបជុំអាហារពេលល្ងាច ដែលគ្រោងនឹងធ្វើឡើងនៅដើមខែមីនា ឆ្នាំ2022 ។ ពិធី​ប្រគល់​ពានរង្វាន់អចលនទ្រព្យដ៏អស្ចារ្យបំផុតក្នុងឆ្នាំនេះ មានបំណងលើកតម្កើងតែភាព​ល្អឥតខ្ចោះ​នៅក្នុង​វិស័យ​អចលនទ្រព្យ ។ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh នឹងក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ ។ លោកអ្នកអាច​ចូល​រួមនៅទីនោះដោយផ្ទាល់ ឬទស្សនាតាមការផ្សាយបន្តផ្ទាល់ ។ ពិធី​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ទាំង​ក្រៅ​បណ្ដាញ និង​អ៊ីនធឺណិត​សម្រាប់​អ្នក​ទាំង​អស់​គ្នា ។លោក Tom O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh បាននិយាយ​នៅក្នុង​ពិធី CREA កាលពីឆ្នាំ2019 ថា ៖«កត្តាជំរុញជាច្រើននៃព្រឹត្តិការណ៍នេះគឺដើម្បីលើកកម្ពស់វិស័យអចលន​ទ្រព្យ​ជាទូទៅ ហើយសំខាន់បំផុតគឺលើកកម្ពស់ដល់ពិភពលោកនូវកម្រិតវិជ្ជាជីវៈ​នៃវិស័យអចលនទ្រព្យកម្ពុជា​ ។ នៅឆ្នាំនេះ ពានរង្វាន់អចលនទ្រព្យកម្ពុជានឹងជួយដល់វិស័យអចលនទ្រព្យកម្ពុជា» ។ភ្នាក់ងារអចលនៈទ្រព្យដែលកំពុងដំណើរការទាំងអស់ និងរួមមានប្រភេទពានរង្វាន់​ជាច្រើន​សម្រាប់អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ រួមទាំងអចលនទ្រព្យដីធ្លី, ការអភិវឌ្ឍន៍ខុនដូ, អចលនទ្រព្យពាណិជ្ជកម្មពីគ្រប់វិស័យនឹងត្រូវបាន​ទទួល​ស្គាល់ និងផ្តល់រង្វាន់ ។ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh , សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នករៀបចំព្រឹត្តិការណ៍ នឹងមិនចូលរួមក្នុងដំណើរការវិនិច្ឆ័យនោះទេ ។ អ្នកចូលរួមនឹងត្រូវបានវិនិច្ឆ័យដោយអ្នកជំនាញ និងអ្នកដឹកនាំនៅក្នុងវិស័យអចលនទ្រព្យ​ដែលនឹងបោះឆ្នោត​ឱ្យទីភ្នាក់ងារដែលពួកគេយល់ថាសមនឹងឈ្នះ ។អ្នកឈ្នះរង្វាន់ធំទទួលបាន ៖ពានរង្វាន់ដែលរចនាយ៉ាងប្រណីត ដែលមានការរចនាដ៏អស្ចារ្យ បំផុសគំនិតដោយស្ថាបត្យកម្មវប្បធម៌ខ្មែរត្រាពានរង្វាន់អចលនទ្រព្យកម្ពុជាដ៏ឆ្នើមអាចប្រើប្រាស់សម្រាប់ការបណ្តាក់ទុននាពេលអនាគតនៅក្នុងទីផ្សារវិញ្ញាបនបត្រដែលមានស៊ុមបញ្ជាក់ពីសមិទ្ធិផលក្នុងវិស័យអចលនទ្រព្យកម្ពុជា ។ ការឈ្នះពានរង្វាន់នេះ​នៅលើគេហទំព័រ realestate.com.kh របស់លោកអ្នក នឹងជួយក្នុងការទទួលបានទំនុកចិត្តពីអតិថិជនគោលដៅ ។ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជានេះ សូមចូលទៅកាន់តំណភ្ជាប់ដែលនឹងទៅកាន់គេហទំព័រផ្លូវការ ហើយបំពេញទម្រង់បែបបទតាម​អនឡាញនៅថ្ងៃនេះ ។ អ្នកក៏អាចស្វែងរកព័ត៌មានទំនាក់ទំនងរបស់យើងខាងក្រោម ។ ការចុះឈ្មោះចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាបានបើកជាផ្លូវការហើយ ដូច្នេះកុំភ្លេចចុះឈ្មោះចូលរួមជាមួយពួកយើងសម្រាប់រាត្រីនៃការទទួលស្គាល់ដ៏ល្អឥតខ្ចោះសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា !Key Contacts:ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ :English & Khmer:Name: Khiem Darina Stefania (Steff)Position: CREA Developers & DevelopmentEntry Facilitator & REAKH Relationship ManagerEmail: stefania.khiem@realestate.com.khPhone: +855 (0) 10 699 333Chinese:Name: Taing Muyngy (Muyngy)Position: CREA Developers & Development Entry Facilitator & REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10723379ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ:English & Khmer:Name: Tin Mashington (Ton)Position: CREA Agent Entry Facilitator &REAKH Relationship ManagerEmail: ton.mashington@realestate.com.khPhone: +855 (0) 81 305 205Chinese:Name: Taing Muyngy (Muyngy)Position: CREA Agent Entry Facilitator &REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10723379ផ្នែកម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យ:Name: Jeff SteevesPosition: Business Development ManagerEmail: jeff.steeves@realestate.com.khPhone: +855 (0) 85 250 962
CREA News Page 590x250 KH
ការធានារ៉ាប់រងអាយុជីវិតជាក្រុម - សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងសុភមង្គលរបស់បុគ្គលិកអ្នក
ការធានារ៉ាប់រងអាយុជីវិតជាក្រុម - សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងសុភមង្គលរបស់បុគ្គលិកអ្នក
June 6, 2022, 5:00 p.m.
ជាទូទៅការធានារ៉ាប់រងអាយុជីវិតជាក្រុម គឺជាធានារ៉ាប់រងមួយប្រភេទដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវការការពារលើអាយុជីវិតដល់បុគ្គលិក ឬសមាជិកនៃអង្គភាពដែលផ្តល់នូវការធានារ៉ាប់រងនោះ ។ នាពេលសព្វថ្ងៃនេះ គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមគឺមានការពេញនិយមជាខ្លាំង និងត្រូវបានជ្រើសរើសដោយនិយោជក និងអង្គភាពជាច្រើនដើម្បីផ្តល់នូវការការពារអាយុជីវិតដល់បុគ្គលិក និងសមាជិកនៃអង្គភាពរបស់ខ្លួន ។គម្រោងនេះផ្តល់នូវសុវត្ថិភាព និងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុដល់មនុស្សជាទីស្រលាញ់របស់បុគ្គលិក ក្នុងករណីដែលពួកគាត់ជួបគ្រោះអកុសលបណ្តាលឲ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ ដោយអាស្រ័យទៅតាមក្រុមហ៊ុនធានារ៉ាប់រង និងគម្រោងដែលបានជ្រើសរើស អត្ថប្រយោជន៍ផ្សេងៗទៀតដូចជាអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ និង អត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្តផ្សេងៗអាចនឹងត្រូវភ្ជាប់ជាមួយនឹងគម្រោងធានារ៉ាប់រងមូលដ្ឋានដើម្បីផ្តល់នូវការការពារកាន់តែទូលំទូលាយ។ប្រសិនបើអ្នកជានិយោជក ឬម្ចាស់អង្គភាព ហើយបច្ចុប្បន្នមិនទាន់បានផ្តល់មានគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមសម្រាប់បុគ្គលិក ឬសមាជិករបស់អ្នកនោះទេ អ្នកគួរតែពិចារណាផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ មួយនេះ ដើម្បីទាក់ទាញ និងរក្សានូវធនធានមនុស្សដ៏ឆ្នើមរបស់អ្នក។អត្ថប្រយោជន៍នៃធានារ៉ាប់រងអាយុជីវិតជាក្រុមសម្រាប់និយោជក ឬអង្គភាព១. បុព្វលាភមានតម្លៃសមរម្យជាទូទៅ ការធានារ៉ាប់រងអាយុជីវិតជាក្រុមគឺមានតម្លៃទាបជាងធានារ៉ាប់រងបុគ្គល សម្រាប់ចំនួនទឹកប្រាក់ធានារ៉ាប់រងប្រហាក់ប្រហែលគ្នា ដោយសារហានិភ័យត្រូវបានបែងចែកទៅកាន់មនុស្សជាច្រើន។២. អត្ថប្រយោជន៍លើកទឹកចិត្តដ៏ទាក់ទាញការធានារ៉ាប់រងអាយុជីវិតជាក្រុម គឺជាផ្នែកមួយនៃកញ្ចប់អត្ថប្រយោជន៍ដ៏ពេញលេញសម្រាប់បុគ្គលិក ដែលអាចទាក់ទាញ និងរក្សានូវបុគ្គលិកឆ្នើម ដោយសារតែអត្ថប្រយោជន៍ធានារ៉ាប់រងនេះអាចផ្តល់ឲ្យបុគ្គលិកនូវអារម្មណ៍សុវត្ថិភាព និងសន្តិភាពផ្លូវចិត្តដែលអាចបង្កើននូវផលិតភាពការងារ និងភាពស្មោះត្រង់។៣. ដំណើរការបង់ប្រាក់សាមញ្ញជាទូទៅ ការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ លើកលែងតែនៅពេលដែលមានចលនានៃបុគ្គលិកចេញ ឬចូល នោះអាចនឹងមានបុព្វលាភធានារ៉ាប់រងត្រូវបង់បន្ថែម ឬត្រូវសង    ត្រឡប់វិញ។៤. អត្ថប្រយោជន៍មិនជាប់ពន្ធនៅក្នុងប្រទេសកម្ពុជា ប្រសិនបើការធានារ៉ាប់រងដូចគ្នាត្រូវបានផ្តល់ជូនដល់បុគ្គលិកទាំងអស់ស្មើៗគ្នាដោយគ្មានការបែងចែងតាមតួនាទី ឬមុខតំណែង នោះបុព្វលាភធានារ៉ាប់រងគឺត្រូវបានលើកលែងពីកាតព្វកិច្ចពន្ធលើអត្ថប្រយោជន៍បន្ថែម ២០%។សម្រាប់បុគ្គលិក ឬសមាជិក១. អត្ថប្រយោជន៍បន្ថែមដោយឥតគិតថ្លៃ ឬតម្លៃទាបការធានារ៉ាប់រងអាយុជីវិតជាក្រុម ជាទូទៅគឺជាគម្រោងលើកទឹកចិត្តមួយដែលផ្តល់ដោយនិយោជក និងអង្គភាព ហើយវាក៏ជាផ្នែកមួយនៃកញ្ចប់អត្ថប្រយោជន៍ពេញលេញ ដែលបុគ្គលិកអាចទទួលបានដោយឥតគិតថ្លៃ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកក៏អាចជ្រើសរើសបន្ថែមនូវការការពារ ឬបង្កើនទឹកប្រាក់ធានារ៉ាប់រងឲ្យកាន់តែខ្ពស់ ប៉ុន្តែបុព្វលាភបន្ថែមនោះអាចនឹងត្រូវរ៉ាប់រងដោយបុគ្គលិកខ្លួនឯងផ្ទាល់។២. គម្រោងដែលមានភាពបត់បែនបុគ្គលិកអាចជ្រើសរើសបន្ថែមការការពារ ឬបង្កើនទឹកប្រាក់ធានារ៉ាប់រងឲ្យបានកាន់តែខ្ពស់ ពីលើគម្រោងស្តង់ដារដែលផ្តល់ដោយនិយោជក ឬអង្គភាព។ អាស្រ័យ​ទៅតាម​ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​គម្រោង​ដែល​បាន​ជ្រើសរើស សហព័ទ្ធ និង​កូនរបស់បុគ្គលិក​ក៏​អាចចូលរួម​ក្នុងគម្រោងធានារ៉ាប់រង អាយុជីវិតជាក្រុមនេះ​ផងដែរ។៣. កម្រិតដែលមិនតម្រូវឲ្យមានភស្តុតាង (Free Cover Limit) ការធានារ៉ាប់រងអាយុជីវិតជាក្រុមភាគច្រើន គឺមានកម្រិតដែលមិនតម្រូវឲ្យមានភស្តុតាង មានន័យថា ប្រសិនបើទឹកប្រាក់ធានារ៉ាប់រងមានចំនួនទាបជាងកម្រិតដែលបានកំណត់ នោះនឹងមិនតម្រូវឲ្យមានការវាយតម្លៃហានិភ័យធានារ៉ាប់រងឡើយ។ កត្តានេះធ្វើឲ្យដំណើរការទាំងមូលមានភាពសាមញ្ញ និងងាយស្រួលក្នុងការទទួលបានការការពារក្រោមគម្រោងធានារ៉ាប់រងជាក្រុម។៤. អត្ថប្រយោជន៍មិនត្រូវបានជាប់ពន្ធអត្ថប្រយោជន៍ធានារ៉ាប់រងដែលទទួលបានដោយអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល (ដោយផ្អែកទៅតាមស្ថានភាពជាក់ស្តែង) អាចនឹងមិនត្រូវជាប់ពន្ធឡើយ ហើយដំណើរការនៃការទាមទារសំណងក៏មានភាពងាយស្រួលផងដែរ។លក្ខខណ្ឌក្នុងការស្នើសុំធានារ៉ាប់រងលក្ខខណ្ឌទទួលធានាពីក្រុមហ៊ុនធានារ៉ាប់រង និងចំនួនបុព្វលាភធានារ៉ាប់រងត្រូវបង់ គឺអាស្រ័យលើកត្តាមួយចំនួនរួមមានដូចជាអាយុ ភេទ ចំនួនទឹកប្រាក់ធានារ៉ាប់រង ចំណាត់ថ្នាក់ការងារ និងលក្ខខណ្ឌស្ថានភាពសុខភាពរបស់បុគ្គលិក ឬសមាជិកនៃអង្គភាពនោះ។ បន្ថែមពីនេះ ដើម្បីអាចជាវនូវធានារ៉ាប់រងអាយុជីវិតជាក្រុមបាននិយោជក ឬអង្គភាពត្រូវមានចំនួនសមាជិកអប្បបរមាជាក់លាក់ណាមួយដោយផ្អែកតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនធានារ៉ាប់រងនីមួយៗ ។និយោជក និងអង្គភាពក៏អាចកំណត់នូវលក្ខខណ្ឌផ្ទាល់ខ្លួនផងដែរ មុននឹងអនុញ្ញាតឲ្យបុគ្គលិក ឬសមាជិកណាមួយចូលរួមក្នុងគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមនេះ ដូចជាបុគ្គលនោះត្រូវឆ្លងកាត់រយៈពេលសាកល្បងការងារដោយជោគជ័យជាមុនសិន ទើបអាចទទួលបានការធានារ៉ាប់រងនេះ។ល។យ៉ាងណាក៏ដោយ នៅពេលអ្នកស្វែងរកជាវនូវធានារ៉ាប់រងអាយុជីវិតជាក្រុម សូមស្រាវជ្រាវឲ្យបានហ្មត់ចត់ រួចប្រៀបធៀបនូវជម្រើសទាំងនោះ ដើម្បីប្រាកដថាអ្នកនឹងទទួលបានការធានារ៉ាប់រងអាយុជីវិតដ៏ល្អបំផុតដែលសាកសមនឹងតម្រូវការរបស់អ្នក។ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍លើគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ឬចង់ស្វែងយល់បន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ!ការធានារ៉ាប់រងអាយុជីវិតជាក្រុម !
ហេតុអ្វីអ្នកអភិវឌ្ឍន៍គម្រោងទាំងអស់ត្រូវចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា2021-22?
ហេតុអ្វីអ្នកអភិវឌ្ឍន៍គម្រោងទាំងអស់ត្រូវចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា2021-22?
May 16, 2022, 7:30 a.m.
ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh បានសហការជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បង្ហាញមោទកភាពចំពោះពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២១-២២ ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២២ (CREA) ដោយនឹងផ្តល់កិត្តិយសដល់ការអភិវឌ្ឍន៍អចលនទ្រព្យជាពិសេសបំផុតប្រចាំឆ្នាំ និងការផ្តួចផ្តើមគំនិតថ្មីក្រោយទទួលបានជោគជ័យលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២១-២២ នេះផងដែរក៏មានពានរង្វាន់សម្រាប់ភ្នាក់ងារអចលនវត្ថុគ្រប់ប្រភេទរួមទាំងលំនៅដ្ឋាន, ពាណិជ្ជកម្ម ឬការអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍ដីធ្លី ។ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ពានរង្វាន់អចលនទ្រព្យកម្ពុជាបានបន្ថែមប្រភេទពានរង្វាន់ថ្មីផ្សេងៗសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលរួមមានដូចជា ៖ អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ (Developer of the Year) , អ្នកអភិវឌ្ឍន៍ខុនដូប្រចាំឆ្នាំ (Condominium Developer of the Year) , អ្នកអភិវឌ្ឍន៍បុរីប្រចាំឆ្នាំ (Borey Developer of the Year), អ្នកអភិវឌ្ឍន៍ពាណិជ្ជកម្មប្រចាំឆ្នាំ (Commercial Developer of the Year) និង CSR & Social Impact Developer of the Year ។ពានរង្វាន់អចលនទ្រព្យកម្ពុជាត្រូវបានចាត់ទុកថាជាពានរង្វាន់ថ្នាក់ជាតិដ៏សំខាន់សម្រាប់ឧត្តមភាពក្នុងវិស័យអចលនទ្រព្យ ។ គោលបំណងនៃពាននេះគឺដើម្បីទទួលស្គាល់ និងផ្តល់កិត្តិយសដល់គម្រោង និងការអភិវឌ្ឍន៍ឆ្នើមក្នុងឆ្នាំនេះ ដែលបានលើកតម្កើងវិស័យអចលនទ្រព្យកម្ពុជា ។ ពានរង្វាន់អចលនទ្រព្យកម្ពុជា មានគោលបំណងទទួលស្គាល់សមិទ្ធិផលនៃវិស័យអចលនទ្រព្យនេះប្រកបដោយវត្ថុបំណងច្បាស់លាស់ និងគ្មានភាពលំអៀង ដែលផ្តល់ឱកាសដល់ក្រុមហ៊ុន និងបុគ្គលទាំងអស់ដើម្បីចូលរួមដោយមិនគិតពីទំហំ ឬទ្រព្យសម្បត្តិនៃប្រតិបត្តិការរបស់ពួកគេ ។អ្នកជំនាញផ្នែកវាយតម្លៃក្នុងវិស័យអចលនទ្រព្យ និងអ្នកដឹកនាំទទួលខុសត្រូវ នឹងរួមគ្នាក្នុងការកំណត់អត្តសញ្ញាណសម្រាប់អ្នកឈ្នះកំពូលទាំងបីសម្រាប់ពានរង្វាន់អលចនទ្រព្យនៅគ្រប់ប្រភេទពានទាំងអស់ ។ ចៅក្រមទាំងនេះនឹងជ្រើសរើសអ្នកឈ្នះដោយផ្អែកលើកំណើនអាជីវកម្ម រួមជាមួយនឹងការអភិវឌ្ឍន៍ និងភាពជោគជ័យរបស់ពួកគេ ។សម្រាប់អ្នកឈ្នះរង្វាន់នឹងទទួលបាន ៖ពានរង្វាន់ដែលបានរចនាយ៉ាងស្រស់ស្អាត ដែលមានការរចនាដ៏អស្ចារ្យដែលបំផុសគំនិតដោយស្ថាបត្យកម្មវប្បធម៌កម្ពុជា ។ត្រាពានរង្វាន់អចលនទ្រព្យកម្ពុជាដ៏មានកិត្យានុភាពដែលអាចប្រើបានសម្រាប់ការបណ្តាក់ទុននាពេលអនាគតរបស់ពួកគេក្នុងទីផ្សារបន្ទាប់ពីព្រឹត្តិការណ៍វិញ្ញាបនបត្រដែលមានស៊ុមបញ្ជាក់ពីសមិទ្ធិផលរបស់ពួកគេ ដែលនឹងត្រូវប្រគល់ជូនពួកគេ ។ដំណើរការវិនិច្ឆ័យនឹងត្រូវបានត្រួតពិនិត្យដោយល្អិតល្អន់ និងមានតម្លាភាពដើម្បីធានាបាននូវភាពត្រឹមត្រូវនៃពានរង្វាន់ ។ ចៅក្រមនឹងត្រូវបានតម្រូវឱ្យដាក់លិខិតបញ្ជាក់របស់ពួកគេសម្រាប់ការវាយតម្លៃឯករាជ្យពីសាជីវកម្មដែលពាក់ព័ន្ធ ។ ចៅក្រមនឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដែលគូសបញ្ជាក់ដោយអង្គការ ។ការ​ចូលរួម​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​បាន​បើក​ជា​ផ្លូវការ​ហើយ ​! ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមដើម្បីទទួលបានពានរង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភនៃពានរង្វាន់ សូមចុចលើតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការខាងក្រោម ឬស្វែងរកព័ត៌មានទំនាក់ទំនងខាងក្រោម ។https://cambodiarealestateawards.com/Key Contacts:Developers & Development Awards Entry Contacts:English & Khmer: Name: Khiem Darina Stefania (Steff) Position: CREA Developers & DevelopmentEntry Facilitator & REAKH Relationship Manager Email: stefania.khiem@realestate.com.kh Phone: +855 (0) 10 699 333Chinese: Name: Taing Muyngy (Muyngy) Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379 Agency Awards Entry Contacts: English & Khmer: Name: Tin Mashington (Ton) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: ton.mashington@realestate.com.khPhone: +855 (0) 81 305 205Chinese: Name: Taing Muyngy (Muyngy) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379 Cambodia Real Estate Awards - Sponsorship Contacts:Name: Jeff Steeves Position: Business Development ManagerEmail: jeff.steeves@realestate.com.kh Phone: +855 (0) 85 250 962
ជាកូនខ្មែរតិចអត់ដឹង ! រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមិនមែនតែប្រាសាទអង្គរ១ទេគឺ៣តំបន់នេះ
ជាកូនខ្មែរតិចអត់ដឹង ! រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមិនមែនតែប្រាសាទអង្គរ១ទេគឺ៣តំបន់នេះ
June 7, 2022, 2:15 a.m.
ប្រាសាទអង្គរវត្ត ជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក ។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានី«យសោធរបុរៈ» ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរ ។ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រម៉ាណជាង30មុឺននាក់ និងដំរីជាង6ពាន់ក្បាល និងប្រើប្រាស់ថ្មសរុបប្រមាណជាង10លានតោនឯណោះ ។ មិនដូចប្រាសាទនៅតំបន់អង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច តាមការស្រាវជ្រាវរបស់អ្នកសិក្សាបានវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារស្ថាបត្យកម្មខ្មែរមានរូបអប្សរា និងទេវតា ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទ ។រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សូមឱ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ ។«អង្គរ» បានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៍ពិភពលោកមិនមែនត្រឹមតែប្រាសាទអង្គរវត្តតែ១នោះទេ ពោលគឺរួមមាន៣តំបន់គឺ ៖ ១-អតីតរាជធានីយសោធរ, ២-អតីតរាជធានីហរិហរាល័យ និង៣-តំបន់បន្ទាយស្រី ដែលមានផ្ទៃដីបូកបញ្ចូលគ្នាសរុប៤០១គីឡូម៉ែត្រក្រឡា, មានប្រាសាទបុរាណជាង៩០, មានវត្ត, វាំង, បន្ទាយ, ឡបុរាណ, បារាយណ៍, ទំនប់ទឹក, ស្រះទឹក, វត្ថុបុរាណ...ដោយពុំមែនចុះបញ្ជីត្រឹមប្រាសាទ អង្គរវត្ត តែមួយនោះទេ ។ពាក្យថា «អង្គរ» មានន័យ៣យ៉ាង ៖ ទី១-តំបន់អង្គរ (ក្រុងអង្គរ ៖ អតីត, បច្ចុប្បន្ន, អនាគត), ទី២- សម័យអង្គរ (ស.វទី០៩-១៤) និងទី៣- អារ្យធម៍អង្គរ (របៀបគ្រប់គ្រងព្រះនគរ) ។ មិនតែប៉ុណ្ណោះ «អង្គរ» គឺជាតំបន់ធំធេង រីឯ «អង្គរវត្ត» គឺជាប្រសាទដ៏អស្ចារ្យមួយដែលដូនតាបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ ។ គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះជាខួប២៩ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គររបស់ប្រទេសកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នកមែនទេ? ពួកយើងអាចជួយបាន !
អត់ពិបាកច្រើន ! គម្រោង Parc 21 Residence ផ្តល់ជូនមួយអស់ដៃសម្រាប់ឆ្នាំថ្មី
អត់ពិបាកច្រើន ! គម្រោង Parc 21 Residence ផ្តល់ជូនមួយអស់ដៃសម្រាប់ឆ្នាំថ្មី
May 9, 2022, 5:58 a.m.
ទីផ្សារអចលនទ្រព្យនៅកម្ពជាផ្ដល់សក្ដានុពលដល់អ្នកទិញជាមួយនឹងជម្រើសជាច្រើន ក៏ប៉ុន្តែមុនសម្រេចចិត្តទិញនូវអចលនទ្រព្យដែលមានសក្ដានុពលទាំងនោះ អ្នកទិញគួរតែពិចារណារទៅលើកត្តាផ្សេងៗដូចជា ទីតាំងរបស់ខុនដូ ការពិពណ៌នា និងគុណភាពសម្ភារប្រើប្រាស់ ទំហំ និងតម្លៃ អត្តសញ្ញាណ និងបទពិសោធន៏របស់អ្នកអភិវឌ្ឍន៍ និងគោលការណ៏ធានារ៉ាប់រងសំណង់ជាដើម ។គម្រោងខុនដូប្រណីតស្តង់ដាបែបសិង្ហបុរី Parc 21 Residence មួយនេះល្អស័ក្តិសមបំផុតសម្រាប់លោកអ្នកដោយសុទ្ធតែមានចំណុចពិសេសដែលបានរៀបរាប់ដូចខាងលើ ។ គម្រោង Parc 21 Residence បានក្លាយទៅជាលំនៅដ្ឋានដ៏ប្រណីត និងជាជម្រើសវិនិយោគដ៏ពេញនិយមបំផុតសម្រាប់វិនិយោគិនកម្ពុជា និងបរទេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយគម្រោងមួយនេះនឹងប្រគល់ជូនអតិថិជនក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។តើគម្រោង Parc 21 Residence មានលក្ខណៈពិសេសអ្វីខុសពីគម្រោងដទៃ?គម្រោង Parc 21 Residence មានទីតាំងស្ថិតនៅចំណុចទីប្រជុំជននៃតំនប់ពាណិជ្ជកម្មកណ្ដាល នៃរាជធានីភ្នំពេញ ។ ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា ៖ មហាវិថីម៉ៅសេទុង, មហាវិថីព្រះមុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង Parc 21 Residence ។Parc 21 Residence ជាគម្រោងដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ ។ គម្រោង Parc 21 Residence កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន ។ហេតុអ្វីគម្រោង Parc 21 Residence ទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អតិថិជន​ និងអ្នកវិនិយោគ?គម្រោង Parc 21 Residence ដែលជាគម្រោងស្តង់ដារប្រណីតបែបសិង្ហបុរីដែលសាងសង់ឡើងផ្តោតសំខាន់លើការរស់នៅបែបទាន់សម័យប្រកបដោយសុវត្ថិភាពខ្ពស់ ។ មិនតែប៉ុណ្ណោះគម្រោង១នេះតែងតែយកចិត្តទុកដាក់ទៅលើសេវាកម្មនានា និងផ្តល់ភាពងាយស្រួលសម្រាប់អ្នករស់នៅរួមជាមួយនឹងអតិថិជនទាំងអស់ដើម្បីផ្តល់ភាពស្រណុកសុខស្រួលសម្រាប់ពួកគេ ដែលវាជាកត្តាសំខាន់ធ្វើឱ្យគម្រោងស្តង់ដារសិង្ហបុរីមួយនេះទទួលបានប្រជាប្រិយភ្លាពខ្លាំងពីសំណាក់អ្នកដែលកំពុងស្វែងរកលំនៅដ្ឋានសម្រាប់រស់នៅ ឬវិនិយោគបន្តជាដើម ។ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងអ្នកវិនិយោគនានា គម្រោង Parc 21 Residence បានរៀបចំកញ្ចប់ផ្តល់ជូនពិសេសសម្រាប់ឆ្នាំថ្មីដោយរួមមានដូចជា ៖-មានការបញ្ចុះតម្លៃរហូត15%លើគ្រប់យូនីតទាំងអស់-ថែមជូនគ្រឿងសង្ហារឹមឥតគិតថ្លៃ-ថែមជូនគ្រឿងអគ្គិសនីប្រើប្រាស់ឥតគិតថ្លៃ-ថែមជូនទូស័ព្ទដៃទំនើប iPhone 13 Pro Max 256G ១គ្រឿង(សម្រាប់អតិថិជន៣នាក់ដំបូង)-ផ្តល់ជូនជម្រើសបង់ប្រាក់ដែលមានភាពងាយស្រួលរហូតដល់៥ឆ្នាំឯណោះ ។តើធ្វើបែបណាទើបអាចទទួលបានការផ្តល់ជូនពិសេសទាំងអស់នេះ?គម្រោង Parc 21 Residence តែងតែផ្តល់ភាពងាយស្រួលជានិច្ចសម្រាប់អតិថិជន និងអ្នកដែលវិនិយោគរបស់ខ្លួនដើម្បីផ្តល់ទាំងលំនៅដ្ឋានស្តង់ដារប្រណីត ឯកជនភាព និងសុវត្ថិភាពខ្ពស់ ជាដើម ។ លោកអ្នកដែលកំពុងស្វែងរកលំនៅដ្ឋានសម្រាប់រស់នៅ ឬវិនិយោគ សុទ្ធតែអាចទទួលបាននូវការផ្តល់ជូនពិសេសទាំងអស់នេះដោយគ្រាន់តែចុចប៊ូតុង «ឆ្នាំថ្មី ផ្ទះថ្មី ក្តីសង្ឃឹមថ្មី !» ខាងក្រោម ៕ឆ្នាំថ្មី ផ្ទះថ្មី ក្តីសង្ឃឹមថ្មី !
រើតែខោអាវអាចចូលនៅបានភ្លាមជាមួយនឹងគម្រោងដែលនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២២ខាងមុខ១នេះ
រើតែខោអាវអាចចូលនៅបានភ្លាមជាមួយនឹងគម្រោងដែលនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២២ខាងមុខ១នេះ
May 15, 2022, 7:47 a.m.
អ្នកអភិវឌ្ឍន៍គម្រោងខុនដូធំៗនៅទីក្រុងភ្នំពេញបន្តមើលឃើញពីការរីកចម្រើន ស្របពេលសកម្មភាពនានាត្រូវបានកាត់បន្ថយដោយសារកត្តាជំងឺរាតត្បាតកូវីដ១៩ ។ ជាក់ស្តែងគម្រោង Parc 21 Residence គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ គម្រោងខុនដូប្រណីតស្តង់ដា បែបសិង្ហបុរីមួយនេះនឹងបញ្ចប់ការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ ។ចំពោះអតិថិជនដែលមានបំណងស្វែង រកប្រភេទខុនដូប្រណីតស្តង់ដាបែបសិង្ហបុរី គម្រោង Parc 21 Residence មួយនេះល្អស័ក្តិសមបំផុតសម្រាប់លោកអ្នក ។ គម្រោង Parc 21 Residence បានក្លាយទៅជាលំនៅដ្ឋានដ៏ប្រណីត និងជាជម្រើសវិនិយោគដ៏ពេញនិយមបំផុតសម្រាប់វិនិយោគិនកម្ពុជា និងបរទេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយគម្រោងមួយនេះនឹងប្រគល់ជូនអតិថិជនក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។មិនតែប៉ុណ្ណោះគម្រោង Parc 21 Residence មានការផ្តល់ជូនពិសេសជាច្រើនទាំងការបញ្ចុះតម្លៃ គ្រឿងសង្ហារឹម និងមានជម្រើសបង់ប្រាក់មានភាពងាយស្រួលរហូតដល់៥ឆ្នាំ ។ ជាងនេះទៅទៀតគម្រោងស្តង់ដារសឹង្ហបុរីមួយនេះក៏បានផ្តល់ជូននូវអត្រាជូលត្រឡប់៧%រយៈពេល២ឆ្នាំដែលវាល្អបំផុតសម្រាប់អ្នកដែលចង់វិនិយោគដើម្បីចំណេញ និងមានការបញ្ចុះតម្លៃពិសេសរហូតដល់១៣%គ្រប់យូនីតទាំងអស់ ។ ថែមទាំងមានការផ្តល់ជូនទូរស័ព្ទ​ iPhone 13 Max 256GB ទៀតផងសម្រាប់អតិថិជន៣នាក់ដំបូង ។Parc 21 Residence ជាគម្រោងដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ ។ គម្រោង Parc 21 Residence កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន ។ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថី ម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេសុីឌិន ។បន្ថែមពីនេះទៅទៀត សន្ដិសុខ និងសុវត្ថិភាពរបស់អ្នករស់នៅក្នុងអគារនេះត្រូវបានយកចិត្តទុកដាក់ខ្ពស់ជាមួយការបំពាក់ប្រព័ន្ធប្រកាសអាសន្នសម្រាប់អគ្គីភ័យ និងកាមេរ៉ាសុវត្ថិភាព ។ គម្រោង ផាក ២១ រេសុីឌិន ក៏មានផ្ដល់ឱ្យនូវសេវាគ្រប់គ្រងអចនលទ្រព្យដែលធ្វើឱ្យការរស់នៅរបស់អ្នកមានភាពងាយស្រួល និងអស់កង្វល់ ៕កក់ថ្ងៃនេះដើម្បីទទួលបានប្រូម៉ូសិនពិសេស
បម្រាម ! ថ្ងៃទី៨ ធ្នូ អាជីវកម្មទាំងអស់នេះត្រូវផ្អាកជាបណ្តោះអាសន្នភ្លាម
បម្រាម ! ថ្ងៃទី៨ ធ្នូ អាជីវកម្មទាំងអស់នេះត្រូវផ្អាកជាបណ្តោះអាសន្នភ្លាម
June 6, 2022, 3:26 a.m.
ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំស្តីពី ការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដោយតម្រូវឱ្យផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មមួយចំនួននាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។តាមរយៈសារាចរណែនាំរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នយោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានយាងចូលព្រះទីវង្គតកាលពីវេលាម៉ោង០៩ និង៤០នាទីព្រឹក(ម៉ោងនៅប្រទេសបារាំង) ត្រូវនឹងម៉ោង០៣និង៤០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ។រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនូវលិខិតលេខ ០៦ សរណន ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដោយសម្រេចយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការនៅទូទាំងប្រទេសកម្ពុជា ។ក្នុងនោះផងដែរ តាមរយៈសារាចរណែនាំរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ផងដែរថា គ្រប់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខាងរ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងរាជធានីខេត្ត ត្រូវផ្សាកសកម្មភាពអាជីវកម្មរបស់ខ្លួនរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។ មិនតែប៉ុណ្ណោះ គ្រប់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក៏ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងផងដែរ ។សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី ៨ ខែធ្នូ ជាថ្ងៃកាន់ទុក្ខជាតិ ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ រដ្ឋ ឯកជន និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ទាំងអស់ វត្តអារាមនានា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្តាល ។ គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែងរបស់ខ្លួន និងចាក់ផ្សាយនូវទិដ្ឋភាពប្លែកៗ ដើម្បីគោរពវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ៕កំពុងស្វែងរកអចលនទ្រព្យក្នុងក្តីស្រមៃរបស់លោកអ្នកមែនទេ? ពួកយើងអាចជួយបាន!
ខណៈពេលនេះតម្លៃអចលនទ្រព្យនៅទាបតើគួរទិញពេលនេះ ឬចាំសិន
ខណៈពេលនេះតម្លៃអចលនទ្រព្យនៅទាបតើគួរទិញពេលនេះ ឬចាំសិន
June 7, 2022, 2:13 a.m.
ការបើកដំណើរការចរន្តសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជាបានដំណើរការយ៉ាងល្អចាប់តាំងពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ។ វិស័យជាច្រើន ជាពិសេសវិស័យអចលនទ្រព្យកំពុងត្រៀមខ្លួនងើបឡើងវិញដែលជាផ្នែកមួយក្នុងការស្តារនូវសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ Realestate.com.kh ទើបតែបានបញ្ចេញរបាយការណ៍ពិសេសមួយអំពី «អ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងសម្លឹងមើលការកើនឡើងតម្លៃអចលនទ្រព្យក្នុងរយៈពេល12ខែបន្ទាប់» ។ ហើយខណៈនេះ​វាក៏មានសំណួរ១លើកឡើងផងដែរថា ៖ «តើ​ពេល​នេះ ​ជា​ពេលវេលា​ល្អ​ក្នុង​ការ​ទិញអចលនទ្រព្យ​មុន​ពេល​តម្លៃ​ឡើង​ថ្លៃ​មែន​ដែរឬទេ?» ។លោក Lawrence Lennon នាយកគ្រប់គ្រងដែលទើបតែងតាំងថ្មីរបស់ CBRE Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុអន្តរជាតិបានមានប្រសាសន៍ថា ក្នុងរយៈពេល៦ខែកន្លងមកទៅនេះតម្លៃខុនដូនៅគ្រប់កម្រិតរាប់ចាប់ពីកម្រិតទាប, កម្រិតមធ្យម និងកម្រិតខ្ពស់ បានធ្លាក់ចុះជាមធ្យម -4.6% ។នាយកគ្រប់គ្រង់ CBRE រូបនេះក៏បានរំលឹកផងដែរថា អំពីសារៈសំខាន់នៃការវាយតម្លៃការវិនិយោគលើករណីនីមួយៗ ទោះបីជាមានកំណើនរំពឹងទុកក៏ដោយ ដោយលោកបាននិយាយថា ៖«ពិចារណាលើកត្តាជាច្រើនដូចជា ទីតាំង, ទីតាំងគម្រោង, ទម្រង់អ្នកអភិវឌ្ឍន៍, គុណភាពសំណង់, ដង់ស៊ីតេឯកតា, អាយុ, តម្លៃ ជាដើម» ។Ross Wheble នាយកនៃក្រុមហ៊ុន Knight Frank Cambodia ប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យសកលបានណែនាំស្រដៀងគ្នានេះឱ្យអ្នកទិញបរទេសសង្កេតមើលទីផ្សារមុនពេលធ្វើការសម្រេចចិត្ត ។Ross បាននិយាយថា «ខណៈដែលយើងពិតជាមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ 2020 ដោយរំពឹងថាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានឹងមានការងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ 2022 ។ យើងសូមផ្តល់អនុសាសន៍ឱ្យបន្តផ្អាកក្នុងរយៈពេលខ្លី ដោយសារភាពមិនច្បាស់លាស់នៅតែមានលើការរឹតបន្តឹងការធ្វើដំណើរជាសកលដែលនឹងប៉ះពាល់ដល់អ្នកវិនិយោគបរទេសដែលធ្វើដំណើរមកកម្ពុជា ។ ជាមួយ​នឹង​ភាគហ៊ុន​ដែល​មាន​នៅ​ក្នុង​ទីផ្សារ យើង​មិន​រំពឹង​ថា​នឹង​ឡើង​ថ្លៃ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ» ។មុន​កូវីដ-១៩ រាជធានី​ភ្នំពេញ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​សម្រាប់​អ្នក​វិនិយោគ ខណៈ​ការ​អភិវឌ្ឍ​ថ្មីៗ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើនផ្តើមចេញពីរាជធានីភ្នំពេញ ។ ទោះជាយ៉ាងណាក៏ដោយ ជំងឺរាតត្បាតបានធ្វើឱ្យអ្នកអភិវឌ្ឍន៍ជាច្រើនផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន ។Ross បានព្រមានថា ៖ «នេះគឺពឹងផ្អែកខ្លាំងលើយុទ្ធសាស្រ្តវិនិយោគរបស់វិនិយោគិនម្នាក់ៗ ប្រភេទទ្រព្យសកម្ម ពេលវេលា និងហានិភ័យ ។ ប៉ុន្តែយើងពិតជាឃើញសកម្មភាពជាច្រើនទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រដែលមានដូចជាខេត្តកំពត និងកែប ដែលនឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការវិនិយោគ ខណៈដែលកម្ពុជា​ត្រៀម​ខ្លួន​ធ្វើជាម្ចាស់ផ្ទះសម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំ 2023 ខាងមុខ» ។នាយកនៃក្រុមហ៊ុន Knight Frank Cambodia ខាងលើក៏បានគូសបញ្ជាក់ផងដែរថា ខណៈដែលវិស័យផ្សេងទៀតកំពុងមើលឃើញការអភិវឌ្ឍន៍ដ៏ជោគជ័យ រាជធានីភ្នំពេញបានក្លាយទៅជាទីក្រុងមួយដែលផ្តល់ឱកាសនៅគ្រប់វិស័យ ដោយសារវាជារាជធានី និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់កម្ពុជា ។ថ្មីៗនេះកម្ពុជាបានបើកជើងហោះហើរពាណិជ្ជកម្មឡើងវិញពីប្រទេសជិតខាង ដូចជាប្រទេសថៃ ម៉ាឡេស៊ី និងហ្វីលីពីន បន្ទាប់ពីច្បាប់ធ្វើដំណើរថ្មីសម្រាប់ជនបរទេសដែលបានចេញកាលពីខែវិច្ឆិកា ឆ្នាំ2021 កន្លងទៅនេះ ។លោក Lawrence Lennon របស់ CBRE បាននិយាយថា ៖«កន្លែងដែលតម្លៃខុនដូក្នុងរយៈពេល 12 ខែបន្ទាប់នឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់អ្នកទិញនៅបរទេសក្នុងការទិញ និងការធ្វើដំណើរ ។ ផ្ទុយទៅវិញ ត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២១ បានឃើញសកម្មភាពវិជ្ជមានបន្ថែមទៀតនៅក្នុងទីផ្សារអចលនទ្រព្យដីធ្លី ដោយតម្លៃខ្លះបានកើនឡើងលើតម្លៃជាមធ្យម 11% ក្នុងអំឡុងត្រីមាសទី2 និងត្រីមាសទី 3 ដែលជាការឆ្លុះបញ្ចាំងពីចំណូលចិត្តរបស់អ្នកទិញកម្ពុជាសម្រាប់អចលនទ្រព្យលើដីលើទម្រង់អគារខ្ពស់ៗ ។ ទោះ​បី​ជា​និន្នាការ​ដែល​បាន​ជំរុញ​ដោយ​ចំនួន​ខ្ពស់​នៃ​ការ​បើក​ដំណើរការ​ថ្មី​ក៏​ដោយ» ។លោក ម៉ាឡៃ ណុប ប្រធានសាខាក្រុមហ៊ុន IPS Cambodia ដែលជាភ្នាក់ងារអចលនៈទ្រព្យបានឱ្យដឹងថា «ប្រសិនបើអ្នកវិនិយោគមួយកំពុងសម្លឹងមើលទីក្រុងភ្នំពេញ តម្លៃដីមានតម្លៃប្រហែល 30 ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនៅជាយក្រុងពិតជាមានតម្លៃត្រួតពិនិត្យ ។ ដីនៅជិតផ្លូវជាតិលេខ៤ ក៏ផ្តល់ផលចំណេញខ្ពស់ផងដែរ ជាពិសេសនៅជុំវិញកំពង់ស្ពឺ ដែលអាចមានតម្លៃចាប់ពី ៥ ដុល្លារ ទៅ ១០ ដុល្លារក្នុងមួយម៉ែត្រការ៉េ» ។ប្រធានសាខាក្រុមហ៊ុន IPS Cambodia បានយល់ស្របថា «ឥឡូវនេះមានឱកាសជាច្រើនដែលប្រទេសកម្ពុជាបានបើកដំណើរការឡើងវិញយ៉ាងទូលំទូលាយ ។ វាជាការគួរជាទីប្រឹក្សា ជាពិសេសសម្រាប់អ្នកវិនិយោគថ្មី ដើម្បីពិគ្រោះជាមួយអ្នកជំនាញអចលនទ្រព្យមុននឹងធ្វើការសម្រេចចិត្តទិញអចលនទ្រព្យនៅពេលនេះ» ៕កំពុងស្វែងរកអចលនទ្រព្យក្នុងក្តីស្រមៃរបស់លោកអ្នកមែនទេ? ពួកយើងអាចជួយបាន !
ប្រយ័ត្នគេមិនឱ្យសាងសង់ ! ម្ចាស់គម្រោងថ្មីៗទាំងអស់ត្រូវធ្វើរឿងនេះសិនទើបអាចស្នើសុំលិខិតសាងសង់បាន
ប្រយ័ត្នគេមិនឱ្យសាងសង់ ! ម្ចាស់គម្រោងថ្មីៗទាំងអស់ត្រូវធ្វើរឿងនេះសិនទើបអាចស្នើសុំលិខិតសាងសង់បាន
June 6, 2022, 5:00 p.m.
វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ចដែលមានការសាងសង់អគារខ្ពស់ៗជាច្រើនបើទោះបីជាមានវិបត្តិកូវីដ១៩ក៏ដោយ ។ ការដែលមានគម្រោងវិនិយោគអគារខ្ពស់ៗច្រើនវាជាសញ្ញាដ៏ល្អមួយនៅក្នុងវិស័យអចលទ្រព្យកម្ពុជាក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ និងពេលអនាគត ។ដើម្បីអាចសាងសង់សំណង់នានាក្នុងប្រទេសកម្ពុជាដោយស្របច្បាប់បានម្ចាស់គម្រោងថ្មីៗទាំងអស់មិនត្រឹមតែមានលិខិតអនុញ្ញាត​​សាងសង់តែប៉ុណ្ណោះទេ ពោលគឺត្រូវស្នើសុំលិខិតពាក់ព័ន្ធផ្សេងៗទៀតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងអាជ្ញាពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ។រូបតំណាងតាមប្រភពសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពី «បែបបទនៃការងារត្រូតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងគម្រោងប្លង់គ្រឿងផ្តុំសំណង់» បានឱ្យដឹងថា ម្ចាស់គម្រោងថ្មីៗទាំងអស់មុននឹងអាចសាងសង់សំណង់របស់ខ្លួនបានត្រូវធ្វើការដាក់បង្ហាញប្លង់ជាដាច់ខាតដើម្បីសុំលិខិតអនុញ្ញាតសាងសង់ ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬ/និងរដ្ឋបាលរាជធានីខេត្ត ដើម្បីត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ចំពោះសំណង់គ្រប់ប្រភេទ ។សេចក្តីប្រកាសដដែលក៏បានបញ្ជាក់ផងដែរថា ម្ចាស់គម្រោងថ្មីៗទាំងអស់តម្រូវឱ្យដាក់ប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ឱ្យក្រុមការងារជំនាញរបស់ក្រសួងត្រួតពិនិត្យ និងបញ្ជាក់សិន ទើបអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ ឬលិខិតអនុញ្ញាតផ្សេងទៀតបាន ។រូបតំណាង*គម្រោងប្លង់ ៖ សំដៅដល់ឯកសារបច្ចេកទេសសម្រាប់បម្រើដល់ការងារសំណង់មានជាអាទិ៍ប្លង់ស្ថាបត្យកម្ម, ប្លង់គ្រឿងផ្តុំសំណង់ ឬប្លង់ឯកសារ និងសេចក្តីណែនាំបច្ចេកទេសដទៃទៀតសម្រាប់ការងារសាងសង់ ឬរុះរើ និងការប្រើប្រាស់សំណង់ ។*ការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ ៖ សំដៅដល់ ការត្រួតពិនិត្យ, ការវិភាគ, ការផ្ទៀងផ្ទាត់ និងការបញ្ជាក់អំពីអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀតនៃគម្រោងប្លង់ ការគណនា សេចក្តីណែនាំបច្ចេកទេសសម្រាប់ការងារសាងសង់សំណង់ថ្មី, ការងារជួលជុល, ការងារកែប្រែ, ការងាររុះរើ ឬការប្តូរមុខងារប្រើប្រាស់សំណង់ដើម្បីជាមូលដ្ឋានសម្រាប់អាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីមានសមត្ថកិច្ចផ្តល់លិខិតអនុញ្ញាតសាងសង់, លិខិតអនុញ្ញាតជួសជុល, លិខិតអនុញ្ញាតរុះរើ, លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់ថ្មី ។ឯកសារ​ចាំបាច់​សម្រាប់​ការស្នើសុំ​ការអនុញ្ញាតសាងសង់យោងតាមមាត្រា៩ នៃ​អ​នុក្រឹត្យស្ដីពី​លិខិត​អ​នុញ្ញាត​សាងសង់ដើម្បីអាចស្នើសុំការអនុញ្ញាតបានម្ចាស់អចលនទ្រព្យត្រូវភ្ជា់ប់មកជាមួយនឹងឯកសារដូចខាងក្រោម ៖ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬប័ណ្ណ​សម្គាល់​សិទ្ធិកាន់កាប់​ប្រើប្រាស់​អចលនវត្ថុ ឬលិខិត​កាន់កា​ប់ដីជាបណ្ដោះ​អាសន្នសាលាកបត្រ​ដីឡូតិ៍ និងប្លង់​ទីតាំង​អគារ​នៅក្នុ​ង​ដីឡូតិ៍ប្លង់ និង​គម្រោង​ស្ថាបត្យកម្ម វិស្វកម្មអត្តសញ្ញាណប័ណ្ណ​សម្គាល់ជា​ជនជាតិខ្មែរ​របស់អ្នក​ស្នើសុំពាក្យសុំលិខិតអនុញ្ញាត​សាងសង់​ដោយ​មា​នហត្ថលេខា​របស់ម្ចា​ស់ដី និងអ្នក​ធ្វើគម្រោង។ (សំណុំ​លិខិត​ពាក្យសុំ​លិខិត​អនុញ្ញាត​សាងសង់​ទាំងអស់​ត្រូវធ្វើ​ឡើង​ជាភាសាខ្មែរ ហើយ​​អត្ថបទ​​ជាភាសា​​អង់គ្លេស និងភាសា​បារាំងអា​ចផ្ដល់ភ្ជាប់​ជាមួយនឹ​ងលិខិត​នេះ​បាន)។រូបតំណាងយោងតាមប្រភព «ច្បាប់ស្តីពីសំណង់» មាត្រា៥៤ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់ការងារសាងសង់ ឬរុះរើដែលគ្មានលិខិតអនុញ្ញាត ក្នុងករណីការសាងសង់ ឬរុះរើនោះតម្រូវឱ្យមានលិខិតអនុញ្ញាត ។ដោយឡែកក្នុងអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដែលស្តីអំពីលិខិតអនុញ្ញាតសាងសង់បានឱ្យដឹងថា រាល់ការចាប់ផ្តើមដំណើរការសាងសង់សំណង់ថ្មី, ការងារកែប្រែ, ការងារដំឡើង និងការងាររុះរើជាដើមត្រូវមានលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ជាមុនសិន ។ក្រោយទទួលបានលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានមួយទៀតពីអគ្គនាយកដ្ឋានសំណង់ ឬពីគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាមទំហំនៃផ្ទៃក្រឡាសំណង់ ។ នៅពេលស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់សម្រាប់ការងារសាងសង់ម្ចាស់សំណង់ត្រូវភ្ជាប់នូវឯកសារដូចជា ៖លិខិតអនុញ្ញាតសាងសង់គម្រោងប្លង់គ្រឿងផ្គុំសំណង់ឯកសារសិក្សាភូព្ភសាស្ត្រសៀវភៅបន្ទុកនៃការងារសាងសង់កិច្ចសន្យាម៉ៅការសំណង់ឯកសារបច្ចេកទេសផ្សេងៗទៀតសម្រាប់បម្រើឱ្យការងារសាងសង់ឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង ។សូមបញ្ជាក់ផងដែរថា នៅពេលបញ្ចប់ការងារសាងសង់ជាស្ថាពរម្ចាស់សំណង់ត្រូវស្នើសុំលិខិតអនុញ្ញាតបិទការដ្ឋានសំណង់មួយទៀតពីអាជ្ញាធរមានសមត្ថកិច្ច ។កំពុងស្វែងរកអចលនទ្រព្យក្នុងក្តីស្រមៃរបស់លោកអ្នកមែនទេ? ពួកយើងអាចជួយបាន!
អ្នកអភិវឌ្ឍន៍ជាច្រើនកំពុងសម្លឹងមើលការដំឡើងថ្លៃអចលនទ្រព្យក្នុងឆ្នាំ២០២២
អ្នកអភិវឌ្ឍន៍ជាច្រើនកំពុងសម្លឹងមើលការដំឡើងថ្លៃអចលនទ្រព្យក្នុងឆ្នាំ២០២២
June 7, 2022, 4:50 a.m.
អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកំពុងស្វែងរកការកើនឡើងតម្លៃបន្តិចម្តងៗក្នុងរយៈពេល12ខែ បន្ទាប់ពីការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា ។ ការបើកសេដ្ឋកិច្ចឡើងវិញនេះស្ថិតក្រោមវិធានការថ្មីនៃការរស់នៅជាមួយនឹងកូវីដ១៩អមដោយតម្រូវការជាក់ស្តែង ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយមុនគេក្នុងតំបន់ដែលបើកដំណើរការឡើងវិញ ។ថ្ងៃនេះ Realestate.com.kh នឹងលើកបង្ហាញអំពីការយល់ឃើញរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនដើម្បីវាយតម្លៃការឆ្លើយតបរបស់ពួកគេចំពោះការបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា និងការកើនឡើងតម្លៃអចលនទ្រព្យនៅឆ្នាំ 2022 ។Wayne Wang សហស្ថាបនិកក្រុមហ៊ុន LumiArch Global ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននៅពីក្រោយការអភិវឌ្ឍន៍គម្រោង Le Condé BKK1 បាននិយាយថា ៖«ខ្ញុំគិតថាអ្នកអភិវឌ្ឍន៍ភាគច្រើននឹងដំឡើងតម្លៃនៅពេលដែលការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ» ។ Wayne បានកត់សម្គាល់ថា ៖«អ្នកអភិវឌ្ឍន៍ជាច្រើនបានធ្វើផែនការរួចហើយ ហើយបានពិភាក្សាយ៉ាងយកចិត្តទុកដាក់នៅពេលដែលពួកគេគួរតែដំឡើងតម្លៃ ។ ទោះបីជាអ្នកអភិវឌ្ឍន៍កំពុងស្វែងរកការបង្កើនតម្លៃក៏ដោយ ក៏ពួកគេនឹងមិនដំឡើងវាក្នុងរយៈពេលខ្លីនោះទេ» ។សហស្ថាបនិកខាងលើបានបន្តថា ៖ «ខ្ញុំជឿថា 15% ទៅ 20% គឺជាអ្វីដែលអ្នកអភិវឌ្ឍន៍ភាគច្រើននឹងធ្វើ ។ ណាមួយដែលទាបជាង 10% ស្ទើរតែកាត់បន្ថយសម្ពាធដែលអ្នកអភិវឌ្ឍន៍កំពុងជួបប្រទះ ។ ម្យ៉ាងវិញទៀត ការកើនឡើងច្រើនពេកនឹងធ្វើឱ្យការលក់ថយចុះ និងកាត់បន្ថយភាពប្រកួតប្រជែងរបស់គម្រោង» ។Wayne Wang ក៏បានកត់សម្គាល់ផងដែរថា ៖«ក្រៅពីអតិថិជនអន្តរជាតិមិនអាចទាក់ទងបាន មានហេតុផលពីរផ្សេងទៀតសម្រាប់ការធ្លាក់ចុះតម្លៃ មួយគឺថាអ្នកអភិវឌ្ឍន៍ក៏ស្ថិតក្នុងការប្រកួតប្រជែងដ៏តឹងតែងពីគ្នាទៅវិញទៅមកដើម្បីទាក់ទាញអ្នកទិញខ្មែរក្នុងស្រុកកាន់តែច្រើន។ មធ្យោបាយទូទៅបំផុតនៃការធ្វើទីផ្សារទៅកាន់អ្នកស្រុកគឺការបញ្ចុះតម្លៃ ដូច្នេះហើយទើបធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ ។ ជាមួយគ្នានេះគម្រោងមួយចំនួនដែលជិតដល់ការប្រគល់ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រដូចជាការទម្លាក់តម្លៃ ដែលមានបំណងនាំទៅរកការលក់កាន់តែច្រើន» ។លោក Ethan Liu នាយករងផ្នែកទីផ្សារនៃក្រុមហ៊ុន Vue Aston បានមានប្រសាសន៍ថា ៖«ការកើនឡើងតម្លៃត្រូវបានរំពឹងទុក ។ ភ្នំពេញជាតំបន់ដែលមានការអភិវឌ្ឍន៍លឿនទាក់ទាញអ្នកវិនិយោគបរទេស ។ ទីផ្សារធំកំពុងកើនឡើងរួចហើយ ហើយអ្នកអភិវឌ្ឍន៍មួយចំនួននឹងកែសម្រួលតម្លៃធ្លាក់ចុះត្រឡប់ទៅតម្លៃមុនការរាតត្បាត» ។លោកបន្តថា ៖«យើង​មាន​ទំនុក​ចិត្ត​ថា​ការ​កើន​ឡើង​ជា​មធ្យម​នឹង​មាន​ច្រើន​ជាង ៧% ។ វានឹងកាន់តែងាយស្រួលសម្រាប់គម្រោងដែលបានសម្របខ្លួនទៅនឹងតម្រូវការក្នុងស្រុកដើម្បីទាក់ទាញវិនិយោគិនបរទេស ។ អ្នកអភិវឌ្ឍន៍ត្រូវកែសម្រួលយុទ្ធសាស្រ្តលក់ និងទីផ្សាររបស់ពួកគេ ដើម្បីបំពេញតាមចំណូលចិត្តក្នុងស្រុកក្នុងរយៈពេល 2 ឆ្នាំកន្លងមកនេះ ។ នេះគឺជាបញ្ហាប្រឈមមួយសម្រាប់អ្នកអភិវឌ្ឍន៍ជាច្រើនដែលមានអ្នកទិញបរទេសនៅពេលពួកគេចូលទីផ្សារ» ។Riya Kim ជំនួយការផែនការសម្រាប់ La Vista One ដែលជាគម្រោងអភិវឌ្ឍន៍ថ្មីនៅជ្រោយចង្វា បានឱ្យដឹងថា ៖«តម្លៃលំនៅដ្ឋានបានមើលឃើញនិន្នាការធ្លាក់ចុះដោយសារតែទីផ្សារក្នុងស្រុកភាគច្រើនមានបញ្ហាហិរញ្ញវត្ថុ និងប្រាក់ចំណូលក្នុងអំឡុងពេលជំងឺរាតត្បាត ។ អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​មិន​ចង់​ចំណាយ​ក្រៅ​ពី​តម្រូវការ​មូលដ្ឋាន​នោះ​ទេ» ។សហស្ថាបនិកក្រុមហ៊ុន LumiArch Global ក៏បានកត់សម្គាល់បន្ថែមផងដែរថា ការបន្ធូរបន្ថយការរឹតត្បិត និងការបើកសេដ្ឋកិច្ចឡើងវិញគឺជារឿងមួយ ប៉ុន្តែការនាំយកទំនុកចិត្តត្រឡប់ទៅទីផ្សារវិញគឺជារឿងមួយផ្សេងទៀត ។ មានកត្តាផ្សេងទៀត ខណៈដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងតែសម្លឹងមើលការឡើងថ្លៃនៃអចលនទ្រព្យ នៅពេលដែលទីផ្សារចាប់ផ្តើមឡើងវិញនៅក្រោមវិធានការការពារថ្មីពីជំងឺរាតត្បាតកូវីដ១៩របស់កម្ពុជា ៕កំពុងស្វែងរកអចលនទ្រព្យក្នុងក្តីស្រមៃរបស់លោកអ្នកមែនទេ? ពួកយើងអាចជួយបាន!
បិទហើយ ! កម្ពុជាហាមអ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេសទាំង១០នេះចូលប្រទេសកម្ពុជា
បិទហើយ ! កម្ពុជាហាមអ្នកដំណើរ ឬអ្នកឆ្លងកាត់ប្រទេសទាំង១០នេះចូលប្រទេសកម្ពុជា
June 4, 2022, 12:04 p.m.
ស្ថានភាពនៃការចម្លងវីរុសកូវីដ១៩នៅលើបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់មានការវិវត្តន៍ដោយមានការបំប្លែងខ្លួននៃវីរុសកូវីដ១៩ថ្មីដែលជាការព្រួយបារម្ភរបស់ពិភពលោកនូវកំណើននៃការចម្លងវីរុសកូវីដ១៩បំប្លែងខ្លួននេះ ។ក្នុងពេលថ្មីៗនេះមានការលេចចេញវីរុសបំប្លែងថ្មី B.1.1.529 ដែលអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មីនេះនៅតាមបណ្តាប្រទេសមួយចំនួនលើសកលលោកដែលអ្នកបច្ចេកទេសនៃអង្គការសុខភាពពិភពលោកបានសំដែងនូវការព្រួយបារម្ភពីលទ្ធភាពនៃការចម្លងរហ័សរបស់វ៉ារ៉្យង់ B.1.1.529 នេះផងដែរ ។កាលពីពេលកន្លងទៅថ្មីៗនេះ អង្គការសុខភាពពិភពលោក ( WHO ) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្តីពីការវិវឌ្ឍន៍នៃមេរោគ SARS-CoV-2 (TAG-VE) បានវាយតម្លៃវ៉ារ៉្យង់ SARS-CoV-2 ថ្មី B.1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា «អូមីក្រុង (Omicron)» ក្រោយមានការលេចចេញនូវវីរុសកូវីដ១៩បំប្លែងថ្មីនេះនៅតាមបណ្តាប្រទេសមួយចំនួន ។ មិនតែប៉ុណ្ណោះអង្គការសុខភាពពិភពលោកក៏បង្ហាញអំពីការព្រួយបារម្ភផងដែរសម្រាប់ការរកឃើញវីរុសបំប្លែងខ្លួនថ្មី B.1.1.529 នេះនៅតាមបណ្តាប្រទេសនៃទ្វីបអាហ្វ្រិក ។តាមប្រភពសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសទាំង១០នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ក្នុងអំឡុងពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា ឬធ្វើដំណើរចូលប្រទេសកម្ពុជាទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោកមួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មីដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវិដ១៩ប្រភេទ «អូមីក្រុង(Omicron)» ដោយត្រូវចាប់អនុវត្តក្រោយ៤៨ម៉ោងបន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ ។សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ផងដែរថា សម្រាប់ប្រទេសទាំង១០ដែលត្រូវហាមឃាត់រួមមាន ៖ 1- Botswana, 2- Eswatina, 3- Lesotho, 4- Mozambique, 5- Namibia, 6- South Africa, 7- Zimbabwe, 8- Malawi, 9- Angola និង10- Zambia ៕ស្វែងរកអចលនទ្រព្យក្នុងក្តីស្រមៃរបស់លោកអ្នកពួកយើងអាចជួយបាន!
គម្រោង ភូមិកីឡដ្ឋាន វើលប្រ៊ីដ៍ បន្តបញ្ចុះតម្លៃរហូតដល់ $7000 ដល់ថ្ងៃទី០៥ ធ្នូ
គម្រោង ភូមិកីឡដ្ឋាន វើលប្រ៊ីដ៍ បន្តបញ្ចុះតម្លៃរហូតដល់ $7000 ដល់ថ្ងៃទី០៥ ធ្នូ
May 20, 2022, 8:39 a.m.
ក្រោយព្រឹត្តិការណ៍ Black Friday ដោយទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់អតិថិជន ដោយគម្រោងបានដាក់បង្ហាញនូវបន្ទប់គំរូពិតៗធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំងពីគំនិតច្នៃប្រឌិត ភាពទាន់សម័យ ទំនើបៗរបស់ WORLDBRIDGE SPORT VILLAGE ប៉ុន្តែយ៉ាងណាមិញការផ្តល់ជូនបញ្ចុះតម្លៃពិសេសគម្រោងគឺនៅតែបន្តរហូតដល់ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុននេះ ។ការបញ្ចុះតម្លៃចាប់ពី $2500 ទៅ $7000 ភ្លាមៗសម្រាប់គ្រប់ប្រភេទលំនៅដ្ឋានរបស់ WORLDBRIDGE SPORT VILLAGE ពិសេសអតិថិជននិងទទួលបានការបញ្ចុះតម្លៃ 1% បន្ថែមទៀតទៅលើការបង់ប្រាក់ដែលអតិថិជនកំពុងតែមាន និងទទួលបានការផ្តល់ជូនពិសេសសម្រាប់សម្ភារះប្រើប្រាស់សម្រាប់អតិថិជនជាច្រើនមុខដូចជា ៖ ម៉ាស៊ីនត្រជាក់, ទូក្រោមចង្រ្កាន, ឈុតបន្ទប់ទឹក, ម៉ាស៊ីនបឺតផ្សែង និងចង្រ្កានអគ្គិសនី -ល- ។ លក្ខខណ្ឌបង់ប្រាក់ពិសេសងាយស្រួលអតិថិជនអាចបង់រំលស់បានរហូតទៅដល់ 60ខែដោយគ្មានការប្រាក់ជាមួយម្ចាស់គម្រោងផ្ទាល់ ។គម្រោង WORLDBRIDGE SPORT VILLAGE គឺជាលំនៅដ្ឋានពាណិជ្ជកម្ម ជាប្រភេទខុនដូ និងប្រភេទផ្ទះវីឡា ដែលជាគម្រោងដ៏ធំស្កឹមស្កៃ និងមិនធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាន​ទីតាំងកំពុងតែមានការអភិវឌ្ឍន៍ដ៍អស្ចារ្យស្ថិតនៅក្នុងរង្វង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ មានចំងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីសង្កាត់ពាណិជ្ជកម្មកណ្តាលនៃរាជធានីភ្នំពេញ ដែលលសុទ្ធសឹងជាតំបន់ដែលកំពុងតែមានការអភិវឌ្ឍន៍ខ្លាំង ។WORLDBRIDGE SPORT VILLAGE នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៣​ ខាងមុខនេះ អ្វីដែលអស្ចារ្យជាងនេះអតិថិជនដែលបានជាវនៅគម្រោងនេះអតិថិជនមិនចាំបាច់យកអ្វីមកជាមួយទេ ដោយគ្រាន់តែវេចសម្លៀកបំពាក់មកជាមួយប៉ុណ្ណោះ ៕ ចុះឈ្មោះដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ $7000
អង្គការសុខភាពពិភពលោកព្រមានបណ្តាប្រទេសទាំងអស់ឱ្យត្រៀមខ្លួននឹងកូវីដបំប្លែងថ្មី
អង្គការសុខភាពពិភពលោកព្រមានបណ្តាប្រទេសទាំងអស់ឱ្យត្រៀមខ្លួននឹងកូវីដបំប្លែងថ្មី
May 29, 2022, 6:31 p.m.
ក្រុមអ្នកស្រាវជ្រាវនៅអាហ្រ្វិកខាងត្បូង និងជុំវិញពិភពលោកកំពុងធ្វើការសិក្សាដើម្បីយល់កាន់តែច្បាស់អំពីទិដ្ឋភាពជាច្រើនដែលពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី (Omicron) ដើម្បីបន្តចែករំលែកទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ។ នេះបើយោងតាមប្រភពគេហទំព័រផ្លូវការរបស់ WHO ដែលបានចេញផ្សាយនាថ្ងៃទី២៨ វិច្ឆិកា កន្លងទៅនេះ ។តាមប្រភពដែលចេញផ្សាយដោយ WHO ចំនួនមនុស្សដែលធ្វើតេស្តវិជ្ជមានបានកើនឡើងនៅក្នុងតំបន់នៃអាហ្រ្វិកខាងត្បូងដែលកំពុងរងផលប៉ះពាល់ដោយការប្រែប្រួលនេះ ប៉ុន្តែការសិក្សាអំពីវីរុសមួយនេះកំពុងដំណើរការដើម្បីស្វែងយល់ថា តើវាបណ្តាលមកពីវីរុសបំប្លែងថ្មី Omicron ឬកត្តាផ្សេងទៀត ។វីរុស Omicron ដែលជាប្រភេទវីរុសកូវីដ១៩បំប្លែងថ្មីគួរឱ្យព្រួយបារម្ភ មិនតែប៉ុណ្ណោះមានសកម្មភាពជាច្រើនដែលអង្គការសុខភាពពិភពលោក WHO បានណែនាំបណ្តាប្រទេសនានាឱ្យអនុវត្ត រួមទាំងការបង្កើនការឃ្លាំមើល និងការចាត់ថ្នាក់នៃករណី ។*ការណែនាំវិធានការទប់ស្កាត់ និងបង្ការរបស់ WHO សម្រាប់បណ្តាប្រទេសទាំងអស់ប្រទេសនានាគួរតែបន្តអនុវត្តវិធានការសុខភាពសាធារណៈប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយចរាចរកូវីដ-១៩ ជារួមដោយប្រើការវិភាគហានិភ័យ និងវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រ ដើម្បីគ្រប់គ្រងការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩ ។ WHO កំពុងផ្តល់ការគាំទ្រ និងការណែនាំដល់បណ្តាប្រទេសនានាសម្រាប់ការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី (Omicron) ផងដែរ ។*ការណែនាំវិធានការការពារខ្លួនរបស់ WHO សម្រាប់ប្រជាជនទាំងអស់វិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនពីវីរុសបំប្លែងថ្មីនេះគឺត្រូវ ៖រក្សាគម្លាតយ៉ាងហោចណាស់ 1 ម៉ែត្រពីអ្នកដទៃពាក់របាំងមុខ ឬម៉ាសបើកបង្អួចដើម្បីឱ្យមានខ្យល់បរិយាកាសចេញចូលចៀសវាងកន្លែងដែលមានខ្យល់ចេញចូលមិនល្អ ឬកន្លែងមានមនុស្សច្រើនលាងសម្អាតដៃជាប្រចាំពេលក្អក ឬកណ្តាស់ត្រូវផ្ទប់នឹងកែងដៃគួររម្លឹកផងដែរថា អង្គការសុខភាពពិភពលោក ( WHO ) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្តីពីការវិវឌ្ឍន៍នៃមេរោគ SARS-CoV-2 (TAG-VE) បានវាយតម្លៃវ៉ារ៉្យង់ SARS-CoV-2 ថ្មី B.1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា «អូមីក្រុង (Omicron)» ក្រោយមានការលេចចេញនូវវីរុសកូវីដ១៩បំប្លែងថ្មីនេះនៅតាមបណ្តាប្រទេសមួយចំនួន ៕មានបំណងស្វែងរកអចលនទ្រព្យក្នុងក្តីស្រមៃពួកយើងអាចជួយលោកអ្នកបាន !
ឱកាសក្លាយជាម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា 2021-22 មកដល់ហើយ
ឱកាសក្លាយជាម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា 2021-22 មកដល់ហើយ
June 4, 2022, 10:50 p.m.
ចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) និងជាផ្នែកមួយដែលមានកិត្យានុភាពបំផុតក្នុងវិស័យអចលនទ្រព្យជាមួយនឹងព្រឹត្តិការណ៍អចលនទ្រព្យប្រចាំឆ្នាំ ដោយមានអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេជាច្រើនចូលរួម ។ អ្នកឧបត្ថម្ភព្រឹត្តិការណ៍នេះនឹងទទួលបានឱកាសនៃការចូលរួម និងបង្កើតទំនាក់ទំនងជាមួយអ្នកចូលរួមដែលវិនិយោគរាប់ពាន់លានដុល្លារក្នុងការអភិវឌ្ឍន៍គម្រោងរបស់ពួកគេជារៀងរាល់ឆ្នាំ ដែលកំពុងបន្តស្វែងរកកិច្ចសន្យាថ្មី, អ្នកផ្គត់ផ្គង់ និងសេវាកម្មដែលពាក់ព័ន្ធនានាជាដើម ។តាមរយៈការឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) កម្មវិធីនឹងបង្ហាញឈ្មោះក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភ ដែលមានទាំងម៉ាកយីហោ (Logo) និងឈ្មោះរបស់ពួកគេភ្ជាប់ដោយផ្ទាល់ទៅនឹងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ។ បេសកកម្មរបស់ CREA គឺដើម្បីទទួលស្គាល់សមិទ្ធិផលនៃឧស្សាហកម្មអចលនទ្រព្យកម្ពុជាប្រកបដោយវត្ថុបំណង ដោយមិនលំអៀង ឬឥទ្ធិពលហួសហេតុ ។ពានរង្វាន់នេះនឹងមានសម្រាប់ភ្នាក់ងារអចលនទ្រព្យ, ក្រុមហ៊ុនវាយតម្លៃ, ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ, អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ។ នេះនឹងផ្តល់ការទទួលស្គាល់ដល់ក្រុមហ៊ុនរបស់អ្នកក្នុងវិស័យអចលនទ្រព្យ ដោយសារវាក្លាយជាម៉ាកល្បីក្នុងចំណោមអ្នកជំនាញក្នុងឧស្សាហកម្មឈានមុខគេ ។តាមរយៈការបង្ហាញឈ្មោះក្រុមហ៊ុន និង Logo របស់លោកអ្នកដោយផ្ទាល់ជាមួយព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការយុទ្ធនាការផ្សាយពាណិជ្ជកម្មមុន និងក្រោយព្រឹត្តិការណ៍ដ៏ច្រើនរបស់យើងនៅទូទាំងមជ្ឈដ្ឋានគ្រប់ទិសទី ។ ក្នុងអំឡុងពេលអាហារពេលល្ងាច ឈ្មោះក្រុមហ៊ុនដែលជាម្ចាស់ឧបត្ថម្ភ និង Logo ក៏នឹងត្រូវបង្ហាញផងដែរ ។មិនតែប៉ុណ្ណោះ ពិធីជប់លៀងអាហារថ្ងៃត្រង់នឹងត្រូវចាក់ផ្សាយទូទាំងទូរទស្សន៍ជាតិ ផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក The Cambodia Real Estate Awards ក៏ដូចជាទំព័រ Facebook ដៃគូសំខាន់ៗដែលមានដូចជា Realestate.com.kh, B2B Cambodia, Freshnews និងច្រើនផ្សេងទៀត ។ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមផ្តល់រង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភនៃពានរង្វាន់ សូមចុចលើតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការខាងក្រោម ឬស្វែងរកព័ត៌មានទំនាក់ទំនងខាងក្រោម ៖ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ :English & Khmer: Name: Khiem Darina Stefania (Steff) Position: CREA Developers & DevelopmentEntry Facilitator & REAKH Relationship Manager Email: stefania.khiem@realestate.com.kh Phone: +855 (0) 10 699 333Chinese: Name: Taing Muyngy (Muyngy) Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ: English & Khmer: Name: Tin Mashington (Ton) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: ton.mashington@realestate.com.khPhone: +855 (0) 81 305 205Chinese: Name: Taing Muyngy (Muyngy) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379ផ្នែកម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យ:Name: Jeff Steeves Position: Business Development ManagerEmail: jeff.steeves@realestate.com.kh Phone: +855 (0) 85 250 962
Realestate.com.kh បានធ្វើបច្ចុប្បន្នថ្មីលើទំព័រភ្នាក់ងារដើម្បីបង្កើតភាពងាយស្រួលជាងមុន
Realestate.com.kh បានធ្វើបច្ចុប្បន្នថ្មីលើទំព័រភ្នាក់ងារដើម្បីបង្កើតភាពងាយស្រួលជាងមុន
June 6, 2022, 5:00 p.m.
កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ចូល​រួម​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​កាន់​តែច្រើន​ឡើងៗ​ ។ ជាលទ្ធផល ភ្នាក់ងារក្នុងស្រុក និងអន្តរជាតិជាច្រើនបានបង្ហោះបញ្ជីអចលនទ្រព្យតាមរយៈវេទិកា (Platform) ជាច្រើនដើម្បីជួយម្ចាស់អចលនទ្រព្យ និងអ្នកស្វែងរកដូចគ្នាក្នុងការភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ។ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តដល់សកម្មភាពបង្ហោះបញ្ជីអចលនទ្រព្យនេះ គេហទំព័រ Realestate.com.kh បានចាប់ដៃគូជាមួយភ្នាក់ងារល្បីឈ្មោះបំផុតរបស់ព្រះរាជាណាចក្រ និងបង្កើតបញ្ជីឈ្មោះភ្នាក់ងារពេញលេញដែលមានវិជ្ជាជីវៈត្រឹមត្រូវដែលរួមមាន និមិត្តសញ្ញា (Logo) , ការពិពណ៌នា (Description) និងបញ្ជីអចលនទ្រព្យរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់ម្ចាស់អចលនទ្រព្យ និងអ្នកស្វែងរក !Realestate.com.kh ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពបញ្ជីភ្នាក់ងាររបស់ខ្លួន ហើយឥឡូវនេះកំពុងភ្នាក់ងារទាំងអស់ ទាំងថ្មី និងចាស់អាចធ្វើបច្ចុប្បន្នភាពការពិពណ៌នា បញ្ជីឈ្មោះ និងរូបថត របស់ខ្លួនដើម្បីឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ។តំណភ្ជាប់ទៅកាន់ទំព័រភ្នាក់ងារចំណុចសំខាន់បំផុតមួយចំនួនដែលត្រូវធ្វើបច្ចុប្បន្នភាពសម្រាប់ភ្នាក់ងារ ៖ធ្វើបច្ចុប្បន្នភាពនិមិត្តសញ្ញាភ្នាក់ងារធ្វើបច្ចុប្បន្នភាពការពិពណ៌នារបស់ភ្នាក់ងារដោយអាចបង្ហាញពានរង្វាន់ណាមួយដែលលោកអ្នកបានទទួលធ្វើបច្ចុប្បន្នភាពរូបថតភ្នាក់ងារ (ប្រសិនបើមាន)ធ្វើបច្ចុប្បន្នភាពបញ្ជីដែលបានចុះឈ្មោះធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះភ្នាក់ងារRealestate.com.kh ខិតខំបង្កើនទំនុកចិត្តរវាងភ្នាក់ងារ និងអ្នកស្វែងរកអចលនទ្រព្យ និងម្ចាស់ ដោយបង្កើតបញ្ជីឈ្មោះដែលងាយស្រួលក្នុងការរុករក ។ ប្រសិនបើអ្នកជាភ្នាក់ងារដែលបានចុះបញ្ជី និងមានបញ្ជីអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh នេះគឺជាឱកាសរបស់អ្នកក្នុងការបង្កើតទម្រង់វិជ្ជាជីវៈនៃសេវាកម្មរបស់អ្នកនៅថ្ងៃនេះ ៕ត្រូវការបង្ហោះបញ្ជីអចលនទ្រព្យរបស់លោកអ្នក - ពួកយើងអាចជួយបាន !
Silvertown Metropolitan ផ្តល់ជូនលើសពីអ្វីដែលបានរំពឹងទុក (មានវីដេអូ)
Silvertown Metropolitan ផ្តល់ជូនលើសពីអ្វីដែលបានរំពឹងទុក (មានវីដេអូ)
May 24, 2022, 2:06 a.m.
ភាពរីករាយ និងការរស់នៅបែបជីវិតទាន់សម័យជាមួយ Silvertown Metropolitan ដែលជាការរស់នៅដ៏ច្រើនសំបូរបែប អគារមានកម្ពស់15​ជាន់ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ដែលសំបូរទៅដោយតំបន់ពាណិជ្ជកម្មតូចធំ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, ធនាគារ និងមានប្រជាជនច្រើនកំពុងរស់នៅ ។លោកអ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធពេលភ្ញាក់ពីដំណេកបង្កើននូវកម្លាំងរបស់លោកអ្នកឱ្យមានភាពស្រស់ស្រាយក្នុងការបំពេញការងាររបស់លោកអ្នកដោយអស់កង្វល់ ពិសេសក្នុងបន្ទប់នីមួយៗបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗជាច្រើនសំបូរបែប មានភាពស្ងប់ស្ងាត់ ដែលនៅក្នុងអគារគឺមានគ្រប់រាល់តម្រូវការទាំងអស់ ។សម្រាប់លោកអ្នកមកពីធ្វើការហត់បើបន្ទប់របស់ខ្លួនពោរពេញទៅដោយការរស់នៅយ៉ាងមានក្តីសុខ រួមបញ្ចូលក្លឹបកំសាន្តនៅលើអាកាស កន្លែងហាត់ប្រាណ​ និងអាងហែលទឹក គឺមាននៅជាន់ខាងលើអគារស្រាប់មិនចាំបាច់ទៅណាឆ្ងាយ និងគេងកំសាន្តនៅអាងហែងទឹកដើម្បីទស្សនាទេសភាពនៅជុំវិញទីក្រុងបានទាំងមូល ។Silvertown Metropolitan មាន ១១០យូនីតមានប្រភេទដូចជា Condo, Service Apartment និងនៅជាន់ខាងលើជាប្រភេទ PenHouse ផងដែរ ។ Silvertown Metropolitan បានបញ្ចប់ការសាងសង់ជាសន្ថាពរតាំងពីឆ្នាំ 2014 ដែលមានភាពលេចធ្លោជាងគេនៅតំបន់បឹងកេងកង ហើយត្រូវបានរចនាប័ទ្ម និងអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន ណាគីគ្រុប ( Naki Group ) ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង និង​​​អភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា ។ Silver Town ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការវិនិយោគ និងក្រុមគ្រួសាររស់នៅបែបស៊ីវិល័យប្រកបដោយសុវត្ថិភាព ៕Silvertown Metropolitan ជម្រើសខុនដូដ៏ឥតខ្ចោះរបស់លោកអ្នក