+855 92 92 1000
Logo

Recent Articles

WorldBridge Sport Village នឹងបើកការលក់ពិសេសសម្រាប់ «Black Friday» នៅថ្ងៃទី២៦ខាងមុខនេះ
WorldBridge Sport Village នឹងបើកការលក់ពិសេសសម្រាប់ «Black Friday» នៅថ្ងៃទី២៦ខាងមុខនេះ
June 6, 2022, 5:00 p.m.
កម្មវិធី ៖ WorldBridge Sport Village នឹងរៀបចំព្រឹត្តិការណ៍លក់ពិសេសសម្រាប់ Black Friday កាលបរិច្ឆេទ ៖ ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់រហូតដល់ម៉ោង៦និង០០នាទីយប់ទីតាំង ៖ WBSV Showroom & 3A Lobby, The Bridgeគម្រោង WorldBridge Sport Village (ភូមិកីឡដ្ឋាន វើលប្រ៊ីដ៍) នឹងរៀបចំព្រឹត្តិការណ៍ការ​លក់ BLACK FRIDAY នៅ​ថ្ងៃ​សុក្រ​ ខាង​មុខ​នេះ​នៅ The Bridge Mall ។ ការបញ្ចុះតម្លៃតាមពេលវេលាកំណត់ និងមានផ្តល់ជូនគ្រឿងបរិក្ខារទំនើបៗដោយឥតគិតថ្លៃជាច្រើន រួមជាមួយនឹងឱកាសដើម្បីឈ្វេងយល់បន្ថែមលំនៅដ្ឋាន និងការវិនិយោគ ជុំវិញគម្រោង WorldBridge Sport Village ។ចុះឈ្មោះចូលរួមឥឡូវនេះផែផែនទីទៅកាន់ទីតាំងព្រឹត្តិការណ៍ ៖តើលោកអ្នកនឹងទទួលបានអ្វីខ្លះនៅថ្ងៃ Black Friday ៖ទទួលបានការបញ្ចុះតម្លៃរហូតដល់ $7000 សម្រាប់អតិថិជនដែលបានជាវទស្សនាបន្ទប់គំរូពិតដែលជាប្រភេទបន្ទប់គេង២ និងបន្ទប់គេង៣ទទួលបានឱកាសវាយបំបែកស៊ុតមាសដើម្បីទទួលបានគ្រឿងបរិក្ខារទំនើបៗជាច្រើនទទួលបានការឈ្វេងយល់បន្ថែមពីភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍អំពីគម្រោងដ៏ធំមួយនេះប្រសិនបើលោកអ្នកចាប់អារម្មណ៍ចូលរួមព្រឹត្តិការណ៍នេះសូមចុចប៊ូតុងខាងក្រោមនេះ !ចុះឈ្មោះចូលរួមឥឡូវនេះ
ការធានារ៉ាប់រងលើប្រាក់កម្ចី តើចាំបាច់សម្រាប់អ្នកដែរឬទេ?
ការធានារ៉ាប់រងលើប្រាក់កម្ចី តើចាំបាច់សម្រាប់អ្នកដែរឬទេ?
June 2, 2022, 11:00 a.m.
ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានរួមចំណែកក្នុងការជម្រុញទីផ្សារអចលនទ្រព្យឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងឡើង ។ នេះគឺជាមូលហេតុដែលបាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ជាច្រើនចាប់ផ្តើមទិញផ្ទះ និងអចលនទ្រព្យលើកដំបូងរបស់ខ្លួន ។ប៉ុន្តែសម្រាប់មនុស្សភាគច្រើន ការស្នើសុំប្រាក់កម្ចីសម្រាប់ទិញផ្ទះ ឬអចលនទ្រព្យគឺជាការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយក្នុងជីវិត ។ អាស្រ័យទៅតាមប្រភេទនៃប្រាក់កម្ចី មនុស្សមួយចំនួនអាចនឹងត្រូវជាប់កាតព្វកិច្ចបង់រំលស់រហូតដល់រយៈពេល ៣០ឆ្នាំលើកម្ចីសម្រាប់អចលនទ្រព្យរបស់ខ្លួន ។ ​តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះផ្ទះសម្បែង ឬអចលនទ្រព្យរបស់​ពួកគាត់ ប្រសិនបើ​ពួកគាត់ជួបប្រទះគ្រោះថ្នាក់ជាយថាហេតុដែលបណ្តាលឱ្យពួកគាត់ទទួលមរណភាព ឬ​ពិការ​ភាពទាំងស្រុង និងជាអចិន្ត្រៃយ៍?សមាជិកក្នុងក្រុមគ្រួសាររបស់ពួកគាត់នឹងត្រូវមានកាតព្វកិច្ចរ៉ាប់រងលើការសងរំលស់នូវកម្ចីទាំងនោះ បើមិនដូច្នេះទេ ពួកគាត់នឹងត្រូវប្រឈមមុខនឹងការរឹបអូសនូវអចលនទ្រព្យក្រោមកម្ចីនោះ ។ កត្តាទាំងនេះហើយដែលបណ្តាលឱ្យមានការបង្កើតឡើងនូវការធានារ៉ាប់រងលើប្រាក់កម្ចី ។តើការធានារ៉ាប់រងលើប្រាក់កម្ចីគឺជាអ្វី?ការធានារ៉ាប់រងលើប្រាក់កម្ចី គឺជាប្រភេទនៃការធានារ៉ាប់រងដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យលោកអ្នកនូវការការពារផ្នែកហិរញ្ញវត្ថុ ទៅលើប្រាក់កម្ចីរបស់លោកអ្នក ក្នុងករណីដែលលោកអ្នកជួបគ្រោះថ្នាក់ជាយថាហេតុបណ្តាលឱ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយក្រុមហ៊ុនធានារ៉ាប់រងនឹងរ៉ាប់រងក្នុងការសងបំណុលរបស់ក្រុមគ្រួសារលោកអ្នក ។ការធានារ៉ាប់រងលើប្រាក់កម្ចីមានច្រើនប្រភេទដែលផ្តល់នូវការការពារ និងអត្ថប្រយោជន៍ផ្សេងៗគ្នាអាស្រ័យទៅតាមក្រុមហ៊ុនដែលផ្តល់នូវការធានារ៉ាប់រង ប៉ុន្តែជាទូទៅមានការធានារ៉ាប់រងពីរប្រភេទសម្រាប់ជ្រើសរើសគឺប្រភេទថេរ និងប្រភេទថយចុះ ។ប្រភេទថេរ ៖ សំដៅលើការធានារ៉ាប់រងដែលមានទឹកប្រាក់ធានារ៉ាប់រងថេរពេញមួយរយៈពេលនៃប្រាក់កម្ចីរបស់លោកអ្នក ។ ប្រសិនបើអត្ថប្រយោជន៍ធានារ៉ាប់រងរបស់លោកអ្នកច្រើនជាងសមតុល្យនៃប្រាក់កម្ចីដែលត្រូវបង់ នៅពេលលោកអ្នកទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះចំនួនទឹកប្រាក់ដែលលើសនឹងត្រូវផ្តល់ជូនដល់ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់អ្នក ។ប្រភេទថយចុះ ៖ សំដៅទៅលើការធានារ៉ាប់រងដែលមានទឹកប្រាក់ធានារ៉ាប់រងថយចុះទៅតាមរយៈពេលនៃប្រាក់កម្ចី សមាមាត្រទៅនឹងសមតុល្យនៃប្រាក់កម្ចីដែលនៅបង់របស់លោកអ្នក ដោយសារប្រាក់ដើមត្រូវបានបង់រំលស់​សង​ពីគ្រាមួយទៅគ្រាមួយ។ ជាទូទៅ ការធានារ៉ាប់រងប្រភេទថយចុះគឺមានតម្លៃទាបជាងការធានារ៉ាប់រងប្រភេទថេរ (ករណីចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង និងរយៈពេលនៃប្រាក់កម្ចីដូចគ្នា)។*លក្ខខណ្ឌក្នុងការស្នើសុំធានារ៉ាប់រង និងថ្លៃចំណាយលក្ខខណ្ឌទទួលការធានាពីក្រុមហ៊ុនធានារ៉ាប់រង និងចំនួនបុព្វលាភធានារ៉ាប់រង (តម្លៃដែលត្រូវបង់ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងសម្រាប់ការធានា) សម្រាប់ការធានារ៉ាប់រងលើប្រាក់កម្ចីគឺអាស្រ័យលើកត្តាជាច្រើនរួមមានដូចជា អាយុ ភេទ អត្រាការប្រាក់នៃប្រាក់កម្ចី ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង រយៈពេលនៃកម្ចី និងលក្ខខណ្ឌស្ថានភាពសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ។ ជាទូទៅ អាយុកាន់តែតិច ចំនួនបុព្វលាភធានារ៉ាប់រងកាន់តែទាប ។តើការធានារ៉ាប់រងលើប្រាក់កម្ចីចាំបាច់ទេសម្រាប់អ្នក?ចំពោះសំណួរថា «តើការធានារ៉ាប់រងលើប្រាក់កម្ចីចាំចាច់ទេសម្រាប់អ្នក» គឺអាស្រ័យលើតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់លោកអ្នក ។ ប្រសិនបើលោកអ្នកមានការព្រួយបារម្ភថា ផ្ទះសម្បែង ឬអចលនទ្រព្យរបស់លោកអ្នកអាចនឹងត្រូវរឹបអូសដោយស្ថាប័នផ្តល់ប្រាក់កម្ចី ក្នុងករណីលោកអ្នកទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ នោះការធានារ៉ាប់រងលើប្រាក់កម្ចីអាចជាជម្រើសដ៏ល្អមួយដើម្បីផ្តល់ឱ្យលោកអ្នក និងមនុស្សជាទីស្រលាញ់របស់លោកអ្នកនូវសន្តិភាពផ្លូវចិត្ត ។ វាក៏អាចជាជម្រើសដ៏សក្តិសមមួយសម្រាប់ការពារហិរញ្ញវត្ថុរយៈពេលវែងរបស់ក្រុមគ្រួសារលោកអ្នកផងដែរ ចៀសជាងការបង់រំលស់លើប្រាក់កម្ចី ដោយគ្មានការធានារ៉ាប់រង។  យើងអាចធ្វើជាមនុស្សដែលមានទំនួលខុសត្រូវ ដោយកាត់បន្ថយនូវហានិភ័យហិរញ្ញវត្ថុរបស់យើងតាមរយៈធានារ៉ាប់រង និងបន្សល់ទុកនូវសេ​ចក្តីស្រឡាញ់សម្រាប់ក្រុមគ្រួសារ មិនមែនបន្សល់ទុកនូវបំណុលឡើយ !ប្រសិនបើលោកអ្នកយល់ថា ការធានារ៉ាប់រងលើប្រាក់កម្ចីគឺជាអ្វីដែលអ្នកត្រូវការ ឬប្រសិនបើអ្នកចង់ឈ្វេងយល់បន្ថែមអំពីការធានារ៉ាប់រងប្រភេទនេះ សូមទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ !ប្រឹក្សាយោបល់អំពីធានារ៉ាប់រង
ចំណាយត្រឹមតែ$500/ខែនឹងក្លាយជាម្ចាស់ខុនដូប្រណីតមួយនេះភ្លាម
ចំណាយត្រឹមតែ$500/ខែនឹងក្លាយជាម្ចាស់ខុនដូប្រណីតមួយនេះភ្លាម
May 22, 2022, 11:57 a.m.
លោកអ្នកដែលកំពុងតែស្វែងរកខុនដូសម្រាប់ស្នាក់នៅបែបគ្រួសារ ឬសម្រាប់វិនិយោគនៅថ្ងៃអនាគត យើងសូមណែនាំលោកអ្នកមកស្គាល់ពីគម្រោងដ៏ស្រស់ស្អាត និងស៊ីវិល័យគឺ Parc 21 Residence ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងត្របែក​ ខណ្ឌចំការមន ដែលជាចំណុចកណ្តាលនៃរាជធានីភ្នំពេញ ។ខណ្ឌចំការមន គឹជាខណ្ឌដែលមានសក្តានុពល ស្ថិតក្នុងតំបន់ពាណិជ្ជកម្ម​ដែលពោរពេញទៅដោយហាងទំនិញតូចធំ មន្ទីរពេទ្យ និងសាលារៀន ជាដើម ។ កាន់តែពិសេស Parc 21 Residence ចំណាយត្រឹមតែ ១០ ​ទៅ ១៥នាទីប៉ុណ្ណោះពីផ្សារទំនើបល្បី AEON 1, The Bridge Shopping Mall និង Naga World ។គម្រោង Parc 21 Residence ត្រូវបានសាងសង់ឡើងតាមបែបស្តង់ដារសិង្ហបុរី ដែលមាន 21ជាន់ សរុបមាន 132 យូនីត  ឥឡូវគម្រោងនេះដំណើរការសាងសង់បាន 80%​ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ2022  ខាងមុខ ។ Parc 21 អាចទស្សនាទេសភាពទីក្រុងបានយ៉ាងច្បាស់ល្អដោយនៅជាន់ទី 21 ជាប្រភេទ អាងហែលទឹក ក្លឹបហាត់ប្រាណ ក្លឹបកំសាន្ត ដែលរចនាយ៉ាងល្អឥតខ្ចោះ ។ឥឡូវនេះគម្រោង Parc 21 Residence មានការប្រម៉ូសិនពិសេសដ៏អស្ចារ្យដោយផ្តល់ជូនលោកអ្នកនូវគ្រឿងបរិក្ខារទំនើបៗដូចជា ទូចង្ក្រាន, ឈុតបន្ទប់ទឹក, ម៉ាស៊ីនប៊ីតផ្សែង និងចង្ក្រានអគ្គីសនី -ល-  ។ លោកអ្នកគ្រាន់តែចំណាយត្រឹមតែ $500/ខែ នឹងដោយគ្មានការប្រាក់ រួមជាមួយនឹងជម្រើសបង់ប្រាក់រហូតដល់១០ឆ្នាំ ដែលគម្រោងនេះលោកអ្នកអាចចូលនៅបាន នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះតែម្តង ៕ទទួលយកប្រូម៉ូសិនឥឡូវនេះ
World Bridge Sport Village ចុះតម្លៃរហូតដល់$7000ក្នុងឱកាសបុណ្យអុំទូក
World Bridge Sport Village ចុះតម្លៃរហូតដល់$7000ក្នុងឱកាសបុណ្យអុំទូក
May 27, 2022, 9:48 p.m.
World Bridge Sport Village គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងជាអគារពាណិជ្ជកម្មធំជាងបង្អស់មិនធ្លាប់មានពីមុនមក ដែលមានទីតាំងស្ថិតនៅក្បែរនៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ World Bridge Sport Village មានចំងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីសង្កាត់ពាណិជ្ជកម្មកណ្តាល នៃរាជធានីភ្នំពេញ ដែលសុទ្ធសឹងជាតំបន់ដែលកំពុងតែមានការអភិវឌ្ឍន៍ខ្លាំង ។ការរស់នៅប្រកបដោយផាសុកភាពជាមួយទេសភាពដ៏អស្ចារ្យ និង​ភាពងាយស្រួល គម្រោងប្រណីតនេះមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និងផ្សេងៗជាច្រើនទៀត ។World Bridge Sport Village មានប្រភេទជា ខុនដូ, ផ្ទះល្វែង, ផ្ទះបុរី, អគារពាណិជ្ជកម្ម ។ល។ សម្រាប់អតិថិជនរស់នៅ និងធ្វើពាណិជ្ជកម្មផ្សេងៗ ។ ដូចច្នេះក្នុងឱ្យកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ World Bridge Sport Village មានការបញ្ចុះតម្លៃសម្រាប់អតិថិជនទិញនៅក្នុងឱកាសពិសេសនេះ ។បញ្ចុះតម្លៃចាប់ពី $2500 ដល់ $4000 សម្រាប់ប្រភេទខុនដូ និងបញ្ចុះតម្លៃចាប់ពី $5000-$7000 សម្រាប់ប្រភេទ Row Houses, Town Houses , Semi-D Villa ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺអតិថិជនអាចរំលស់រហូតដល់60ខែជាមួយម្ចាស់គម្រោងផ្ទាល់ និងទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ 8% សម្រាប់លំនៅដ្ឋាន និងបញ្ចុះតម្លៃ 10% សម្រាប់ប្រភេទខុនដូ (អាស្រ័យទៅលើការបង់ប្រាក់) ។មិនតែប៉ុណ្ណោះក៏មានការផ្តល់ជូនសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនដូចជា ៖ ម៉ាស៊ីនត្រជាក់, ទូចង្ក្រានខាងក្រោម, ឈុតបន្ទប់ទឹក, ម៉ាស៊ីនប៊ីតផ្សែង និងចង្ក្រានអគ្គីសនី ។ល។ នៅចាំអ្វីទៀតកុំឱ្យឱកាសល្អនេះកន្លងផុតទៅឱ្យសោះ !!!កក់យកប្រូម៉ូសិនឥឡូវនេះ
ចុងខែវិច្ឆិកាខាងមុខកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអចលនទ្រព្យអាស៊ានដើម្បីវាយតម្លៃអចលនវត្ថុក្នុងអំឡុងពេលកូវីដ-19
ចុងខែវិច្ឆិកាខាងមុខកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអចលនទ្រព្យអាស៊ានដើម្បីវាយតម្លៃអចលនវត្ថុក្នុងអំឡុងពេលកូវីដ-19
June 6, 2022, 5:00 p.m.
តាមរយៈសន្និសីទសារព័ត៌មានមួយដែលស្តីពីការរៀបចំសមាជលើកទី២៣ នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ដែលបានរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) កាលពីថ្ងៃទី០៣ វិច្ឆិកា កន្លងទៅនេះតាមរយៈកម្មវិធី Zoom កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអចលនទ្រព្យអាស៊ាននៅចុងខែវិច្ឆិកាខាងមុខនេះ ។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញជាគណៈអធិបតី និងប្រកាសបើកអង្គសមាជលើកទី២៣ (23rd AVA Congress) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ក្រោមប្រធានបទ ៖ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19» នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar ដោយមានការចូលរួមពីគណៈប្រតិភូមកពី៨ប្រទេសដែលជាសមាជិកអាស៊ានរួមមាន ៖ សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ចិន, ជប៉ុន និងប្រទេសកូរ៉េ ។ល។លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​អាស៊ាន​ (ASEAN Valuers Association – AVA) និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បានបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលនេះធ្វើឡើងដើម្បីពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃក្នុងតំបន់អាស៊ានអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ជាសកល ៕កាលបរិច្ឆេទ ៖ ២៥ វិច្ឆិកា ២០២១តាមរយៈ ៖ Webinarរៀបចំដោយ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បញ្ជាក់ ៖ ចូលរួមដោយសេរីចុះឈ្មោះចូលរួមតាមរយៈ ៖ https://us02web.zoom.us/.../reg.../WN_D6_p4bjFSUGkNOxaU_ogZAលោកអ្នកអាចព្រឹក្សាយោបល់អំពីការ ទិញ លក់ និងជួល អចលនទ្រព្យនានាបានគ្រប់ពេលដោយគ្រាន់តែទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបានតាមរយៈប៊ូតុងខាងក្រោម !!!ព្រឹក្សាយោបល់អំពីអចលនទ្រព្យ
News Page Concierge Service 590x250 KH
ពិធីសម្ពោធជាផ្លូវការផ្ទះគំរូ បុរី វីស្តារ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន !
ពិធីសម្ពោធជាផ្លូវការផ្ទះគំរូ បុរី វីស្តារ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន !
June 5, 2022, 12:19 p.m.
ក្នុងឱកាសដដ៏ពិសេសនៃកម្មវិធីសម្ពោធផ្ទះគំរូ​ កាលពីថ្ងៃទី 13-14 ខែ វិច្ឆិការ ឆ្នាំ ២០២១ (ចុងសប្តាហ៏មុន) បុរី វីស្តារ ទទួលបានការចូលរួម និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន បុរី វីស្តារក៏សូមថ្លែងអំណរគុណដល់ អតិថិជនទាំងអស់គ្នាដែលបានអញ្ចើញមកក្នុងពិធីសម្ភោធផ្ទះគំរូយ៉ាងច្រើនកុះករ ។គម្រោង បុរី វីស្តារ ផ្ដោតសំខាន់ទៅលើប្រភេទគេហដ្នានប្រណិត ដែលមានម៉ូដវីឡាថ្មីចំនួន​​២ប្រភេទ រចនាឡើងប្រកបដោយសោភ័ណ្ឌភាព និងកិត្យានុភាព ដែលក្នុងនោះរួមមាន ៖ វីឡាទោល វីឡាកូនកាត់ សក្តិសមបំផុតសម្រាប់ការរស់នៅបែប ឯកជនភាព និងប្រណិតភាព ពោលពេញទៅដោយភាពថ្លៃថ្នូរ ។១៖ ប្រភេទ វីឡាទោល ជាប្រភេទវីឡារចនាឡើងសម្រាប់ការរស់នៅសម័យថ្មី មានទំហំដីធំទូលាយ 12ម៉ែត្រ គុណ 20ម៉ែត្រ កំពស់បីជាន់, មានបន្ទប់គេង៥, បន្ទប់ទឹក៦ និងបន្ទប់ទទួលភ្ញៀវ១, វេរ៉ង់ដាធំទូលាយ មាន Sky Bar ផ្ទាល់ខ្លួន សងខាងផ្ទះសល់ដីធំទូលាយអាចបន្ថែមសួរច្បារ និងចំណតរថយន្តធំទូរលាយ។ បង់ប្រចាំខែត្រឹមតែ $2,800/ខែ ស័ក្តិសមបំផុតសម្រាប់ការរស់នៅបែប ឯកជនភាព និងប្រណិតភាព ពោលពេញទៅដោយភាពថ្លៃថ្នូរ។២៖ ប្រភេទវីឡាកូនកាត់  រចនាឡើងតាមបែបទាន់សម័យ មានទំហំដីធំទូលាយ ៦ម៉ែត្រ គុណ ១៦ម៉ែត្រ កំពស់បីជាន់, មានបន្ទប់គេង៤, បន្ទប់ទឹក៤ វេរ៉ង់ដាធំទូលាយ មានSky Barផ្ទាល់ខ្លួន មានសួរច្បារ និងចំណតរថយន្តធំទូរលាយ។ បង់ប្រចាំខែត្រឹមតែ $1,100/ខែ អតិថិជននិងទទួលបានគេហដ្នានមួយដែលល្អប្រណិត និងមានផាសុកភាពខ្ពស់ក្នុងការរស់នៅ។លើសពីនេះទៅទៀត បុរី វីស្តារ បានផ្តល់ជូនអតិថិជន នូវល័ក្ខខ័ណ្ឌ ការបញ្ចុះតំលៃនិងការបង់ប្រាក់យ៉ាងពិសេសបំផុត ដោយមានការបញ្ចុះតំលៃរហូតដល់ 9% គ្រប់ផ្ទះ , ការថែមជូនប្លងរឹង 100%, រំលស់អត់ការប្រាក់រហូត 20ខែ និងការផ្តល់ជូនពិសេសជាច្រើនទៀត ដែលពិតជាផ្តល់ភាពងាយស្រួលខ្ពស់ទៅដល់អតិថិជនរបស់ខ្លួនផងដែរ៕ទីតាំង បុរី វីស្តារ☞ បុរី វី ស្តារ មានទីតាំង ៖ (ស្ថិតនៅជាប់ផ្លូវជាតិលេខ ២ ) ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ☞ Google Map: https://goo.gl/maps/8ipREhUhkpWoA99s7☞ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖081 348 678089 289 456Telegram: https://t.me/BoreyVistar#boreyvistarរស់នៅប្រកបដោយផាសុខភាព
ឱកាសចូលរួម និងក្លាយជាម្ចាស់ឧបត្ថម្ភនៃព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យដ៏អស្ចារ្យប្រចាំឆ្នាំបានមកដល់ហើយ
ឱកាសចូលរួម និងក្លាយជាម្ចាស់ឧបត្ថម្ភនៃព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យដ៏អស្ចារ្យប្រចាំឆ្នាំបានមកដល់ហើយ
May 9, 2022, 5:58 a.m.
Realestate.com.kh មានមោទកភាពក្នុងការប្រកាសពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំលើកទី៣ (CREA) ។ ពិធីប្រគល់ពានរង្វាន់អចលនទ្រព្យ និងស្រស់ស្រោបអាហារពេលល្ងាច នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យតាមអ៊ីនធឺណិត និងក្រៅបណ្តាញ ដែលគ្រោងនឹងប្រារព្ធឡើងនៅដើមខែមីនា ឆ្នាំ 2022 ខាងមុខ ។ ពានរង្វាន់នេះបម្រើដល់ជំនាញវិជ្ជាជីវៈក្នុងឧស្សាហកម្មអចលនទ្រព្យក្នុងស្រុក ដោយទទួលស្គាល់បុគ្គលឈានមុខគេ, អ្នកអភិវឌ្ឍន៍, ការអភិវឌ្ឍន៍, ភ្នាក់ងារអចលនទ្រព្យ និង ក្រុមហ៊ុនពាក់ព័ន្ធអចលនទ្រព្យដែលកំពុងធ្វើការដោយមិនខា្លចនឿយហត់ដើម្បីនាំមកនូវឧត្តមភាពដល់ឧស្សាហកម្មអចលនទ្រព្យកម្ពុជា ។ដោយមើលឃើញពីការរីកចម្រើននៃឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសកម្ពុជា និងចំនួននៃការអភិវឌ្ឍន៍​អចលនទ្រព្យ​ដែលបានបញ្ចប់ ឬកំពុងសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងដឹងអំពីតម្រូវការក្នុងការទទួលស្គាល់ភាពជោគជ័យនៃការអភិវឌ្ឍន៍ទាំងនេះ ។ ដូច្នេះ CREA 2021-22 មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបញ្ចូល «ពានរង្វាន់អ្នកអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ» ជាប្រភេទថ្មីសម្រាប់ពិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះ ។ទាក់ទងនឹងប្រភេទពានរង្វាន់ថ្មីនេះដែលទើបតែត្រូវបានបញ្ចូលទៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ CREA យើងខ្ញុំសូមអញ្ជើញអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់ រួមទាំងអចលនទ្រព្យ, ការអភិវឌ្ឍន៍ខុនដូ ក៏ដូចជាអចលនទ្រព្យពាណិជ្ជកម្មពីគ្រប់វិស័យមកឧបត្ថម្ភ ឬចូលរួមក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា 2021-22 ។អ្នកឈ្នះពានរង្វាន់ CREA នឹងត្រូវបានវិនិច្ឆ័យដោយសុក្រិត ហើយត្រូវផ្តល់ភាពយុត្តិធម៍ពីសំណាក់ក្រុមអ្នកវិនិច្ឆ័យ​ក្នុង​វិស័យអចលនទ្រព្យ ។ ចៅក្រមក៏នឹងពិគ្រោះយោបល់សាធារណៈដែលធ្វើឡើងបានតាមរយៈការបោះឆ្នោតតាមអ៊ីនធឺណិតផងដែរ ។Realestate.com.kh រួមជាមួយនឹង CVEA និងអ្នករៀបចំព្រឹត្តិការណ៍នេះគឺស្ថិតនៅដាច់ដោយឡែកពីការដាក់ពិន្ទុវិនិច្ឆ័យ និងនៅដាច់ដោយឡែកពីដំណើរការវិនិច្ឆ័យផងដែរ ។ សម្រាប់អ្នកដែលឈ្នះចុងក្រោយ និងអ្នកដែលបានទទួលពានរង្វាន់នឹងត្រូវបានផ្តល់ត្រា CREA ដ៏ល្បីល្បាញ រួមជាមួយវិញ្ញាបនបត្រ ដែលអាចត្រូវបានប្រើនៅក្នុងការធ្វើទីផ្សារទាំងអស់ ។ អ្នកឈ្នះនឹងទទួលបានពានរង្វាន់ដ៏ស្រស់ស្អាត និងវិញ្ញាបនបត្របញ្ជាក់ពីសមិទ្ធផលផ្ទាល់ខ្លួន ឬក្រុមហ៊ុនរបស់ពួកគេ ។ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមផ្តល់រង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភនៃពានរង្វាន់ សូមចុចលើតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការខាងក្រោម ឬស្វែងរកព័ត៌មានទំនាក់ទំនងខាងក្រោម ៖ផ្នែកការអភិវឌ្ឍន៍ថ្មី និងអ្នកអភិវឌ្ឍន៍ :English & Khmer: Name: Khiem Darina Stefania (Steff) Position: CREA Developers & DevelopmentEntry Facilitator & REAKH Relationship Manager Email: stefania.khiem@realestate.com.kh Phone: +855 (0) 10 699 333Chinese: Name: Taing Muyngy (Muyngy) Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ : English & Khmer: Name: Tin Mashington (Ton) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: ton.mashington@realestate.com.khPhone: +855 (0) 81 305 205Chinese: Name: Taing Muyngy (Muyngy) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379ផ្នែកម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យ :Name: Jeff Steeves Position: Business Development ManagerEmail: jeff.steeves@realestate.com.kh Phone: +855 (0) 85 250 962
អ្នកមានដីត្រៀម ! ក្រោយកូវីដចិននឹងសម្រុកមកវិនិយោគជាថ្មីលើទឹកដីរាជធានី-ខេត្ត២នេះ
អ្នកមានដីត្រៀម ! ក្រោយកូវីដចិននឹងសម្រុកមកវិនិយោគជាថ្មីលើទឹកដីរាជធានី-ខេត្ត២នេះ
June 4, 2022, 7:06 a.m.
ប្រទេសកម្ពុជាក៏មិនខុសពីប្រទេសដទៃនៅលើពិភពលោកដែលរងគ្រោះដោយសារជំងឺរាតត្បាតផ្លូវដង្ហើមកូវីដ-១៩ដែលវាបានធ្វើឱ្យប៉ះពាល់ជាខ្លាំងទៅលើសេដ្ឋកិច្ចជាតិ មិនតែប៉ុណ្ណោះបន្ទាប់ពីព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កើតឡើងបានធ្វើឱ្យវិនិយោគិនជាច្រើនសម្រុកចាកចេញពីកម្ពុជាជាថ្មី ។ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាបានគ្រប់គ្រងស្ថានការណ៍លើអត្រាឆ្លងលើជំងឺកូវីដ-១៩បាន​យ៉ាង​ល្អ និងថែមទាំងជាប់ឈ្មោះជាប្រទេសលេខ១ក្នុងតំបន់អាស៊ានក្នុងនាមជាប្រទេសដែល​គ្រប់​គ្រង​ជំងឺកូវីដ-១៩បានល្អបំផុត ។ក្រោយពេលស្ថានភាពជំងឺកូវីដ-១៩មានភាពល្អប្រសើរ និងថែមទាំងរាជរដ្ឋាភិបាលកំពុងដំណើរការ​បើក​ប្រទេសវិញលើគ្រប់វិស័យដោយដើរតាមគន្លងថ្មីស្របតាមវិធានការរបស់ក្រសួងសុខាភិបាលដែលអាចនឹងធ្វើឱ្យការវិនិយោគលើវិស័យអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជាអាចនឹងដំណើរការឡើងវិញទាំងចរន្តទិញ-លក់ និងការសាងសង់ជាដើម ។បើតាមអ្នកជំនាញវិស័យអចលនទ្រព្យនៅកម្ពុជាបានបង្ហាញក្តីរំពឹងនៅក្នុង​សន្និសីទ​កាសែត​​តាម​ប្រព័ន្ធ​អនឡាញស្ដី​ពី «បច្ចុប្បន្នភាព​នៃទីផ្សារ​អចលនវត្ថុ​ក្នុងអំឡុង​ពេលកូវីដ-១៩»​ កាលពីពេលកន្លងទៅនេះ​រំពឹង​ថា ការវិនិយោគពីសំណាក់​វិនិយោគិន​ចិន និងវិនិយោគិនបរទេសផ្សេងទៀតនឹងធ្វើឱ្យវិស័យ​អចលន​​ទ្រព្យ​នៅ​ក្នុងប្រទេសកម្ពុជា​មានការ​ងើបឡើងវិញក្នុងឆ្នាំ២០២២ខាងមុខ ទាំងតម្លៃដីធ្លីក៏ដូចជា​ការ​ទិញ-លក់ និងសាងសង់លើវិស័យអចលន​ទ្រព្យ​ជាដើម ។ការវិនិយោគរបស់ចិនលើវិស័យសំណង់បានធ្លាក់ចុះដល់ទៅ៥០%​រាប់ចាប់​តាំងពី​ពេលកម្ពុជាជួបប្រទះនឹងជំងឺកូវីដ-១៩ ចំណែក៣០% ក្នុងចំណោម៥០% នៅមានសកម្មភាព​សាងសង់ ប៉ុន្តែការសាងសង់នោះក៏នៅទ្រឹង ដោយសារមិនមានសកម្មភាពទិញលក់ ។ នេះជាការលើកឡើងរបស់លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) ។ជាងនេះទៅទៀតបន្ទាប់ពីប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរហើយនោះ វិស័យចលនទ្រព្យនៅក្នុង​ប្រទេសកម្ពុជា​នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនដែលផ្ដោត​មកលើរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ។ នេះជាការលើកឡើងរបស់ លោក ស៊ន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) ។ការវិនិយោគរបស់វិនិយោគិនចិននៅកម្ពុជាផ្ដោតលើប៉ូលសំខាន់ៗមួយចំនួនរួមមាន​ហេដ្ឋារចនាសម្ព័ន្ធ , ផលិតកម្ម និងបង្គុំ , គម្រោង​វិស្វកម្ម​ , អចលនទ្រព្យ , ឧស្សាហកម្ម និងកសិកម្មជាដើម ។ ល្បឿននៃការចាក់វ៉ាក់សាំង និងការគ្រប់គ្រងស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ-១៩បានល្អរបស់រាជរដ្ឋា​ភិបាលជាកត្តាមួយដ៏សំខាន់ដែលធ្វើឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាងើបឡើងវិញលឿន ជាពិសេសចរន្តនៃការទិញ-លក់ដីធ្លី និងការសាងសង់ជាដើម ៕លោកអ្នកអាចព្រឹក្សាយោបល់អំពីការ ទិញ លក់ និងជួល អចលនទ្រព្យនានាបានគ្រប់ពេលដោយគ្រាន់តែទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបានតាមរយៈប៊ូតុងខាងក្រោម !!!
វីឡាទោលបុរី វីស្តារ 5នាទីពី AEON3 តម្លៃត្រឹម $29x,xxx បញ្ចុះតម្លៃពិសេសក្នុងពិធីសម្ពោធផ្ទះគំរូពិតក្នុងសប្តាហ៍នេះ!
វីឡាទោលបុរី វីស្តារ 5នាទីពី AEON3 តម្លៃត្រឹម $29x,xxx បញ្ចុះតម្លៃពិសេសក្នុងពិធីសម្ពោធផ្ទះគំរូពិតក្នុងសប្តាហ៍នេះ!
May 30, 2022, 11:43 p.m.
នរណាៗក៏ចង់បានលំនៅដ្ឋាន ស្ថិតក្នុងតំបន់សក្ដានុពលដែរ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅ ។ ខណ្ឌដង្កោត្រូវបានគេចាត់ទុកថាជាខណ្ឌមួយមានសន្ទុះនៃការអភិវឌ្ឍន៏ខ្លាំង ហើយក៏ជាតំបន់ពាណិជ្ជកម្មធំមួយ ដែលបណ្តុំទៅដោយស្ថាបត្យកម្មប្រណិតៗ ព្រមទាំងសហគ្រាស តូចធំ ថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងនោះរួមមានសាលារៀន មន្ទីរពេទ្យ ផ្សារទំនើប និងហាងលក់ទំនិញតូចធំ ព្រមទាំងកន្លែងកម្សាន្ដផ្សេងៗជាច្រើនទៀត។ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន បុរី វីស្តារ បានដំណើរការបើកលក់គម្រោងថ្មីរបស់ខ្លួន នាពេលថ្មីៗនេះដែរស្ថិតនៅចំកណ្តាលបេះដូងខណ្ឌដង្កោនៃរាជធានីភ្នំពេញ។ត្រឹមតែរយះពេល២ខែ ប៉ុណ្ណោះបុរី វីស្តារ បានសម្រេចគោលដៅរបស់ខ្លូនដែលលក់បានប្រមាណ 50% នៃដំណាក់កាលដំបូង និងត្រៀមសម្ពោធផ្ទះគំរូ របស់ខ្លូននៅថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2021នេះ។កត្តាដែលធ្វើអោយមានសន្ទុះនៃការគាំទ្រច្រើនដូចនេះ ក៏ដោយសារ  បុរី វីស្តារត្រូវបានរចនាដោយអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងត្រូវបានសាងសង់ឡើងដោយវិស្វករជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារសាងសង់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធានាសោភណ្ឌភាព និងគុណភាពសំណង់របស់យើងស្របទៅតាមបទដ្ឋានត្រឹមត្រូវ។ ជាពិសេស បុរី វីស្តារ ប្រើប្រាស់រចនាបទថ្មីទាន់សម័យតាមបែបអាមេរិក (USA Standard) ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។បុរី វីស្តារ ផ្ដោតសំខាន់ទៅលើប្រភេទគេហដ្ឋានប្រណិត ដែលរួមមានវីឡាចំនួន ​​២ប្រភេទ រចនាឡើងប្រកបដោយសោភណ្ឌភាព និងកិត្យានុភាព ដែលក្នុងនោះរួមមាន ៖ វីឡាទោល និងវីឡាកូនកាត់ សក្តិសមបំផុតសម្រាប់ការរស់នៅបែប ឯកជនភាព និងប្រណិតភាព ពោលពេញទៅដោយភាពថ្លៃថ្នូរ ។ដើម្បីអបអរក្នុងឱកាសសម្ពោធផ្ទះគំរូ​ជាផ្លូវការ បុរី វីស្តារបានរៀបចំកម្មវិធី និងការបញ្ចុះតំលៃពុំធ្លាប់មានពីមុនមកដែលធ្វើឡើងនៅថ្ងៃទី13-14 ខែ វិច្ឆិកា ឆ្នាំ ២០២១ (ចុងសប្តាហ៍នេះ)!សម្រាប់អតិថិជនដែលអញ្ជើញមកចូលរួមផ្ទាល់ក្នុងកម្មវិធីនេះនឹងមានឱកាសទទួលបានការបញ្ចុះតំលៃរហូតដល់ $30,000គ្រប់ប្រភេទផ្ទះ រួមទាំងការថែមជូនប្លង់រឹង 100% និងរំលស់អត់ការប្រាក់រហូត 20ខែ។☞ ទីតាំងកម្មវិធីៈ https://goo.gl/maps/8ipREhUhkpWoA99s7☞ បុរី វី ស្តារ មានទីតាំង ៖ (ស្ថិតនៅជាប់ផ្លូវជាតិលេខ ២ ) ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ☞ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖081 348 678089 289 456Telegram: https://t.me/BoreyVistar
ទីបំផុត ! គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (អរិយក្សត្រ) គ្រប់គ្នាទន្ទឹងរងចាំដឹងលទ្ធផលហើយ
ទីបំផុត ! គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (អរិយក្សត្រ) គ្រប់គ្នាទន្ទឹងរងចាំដឹងលទ្ធផលហើយ
June 5, 2022, 6:12 a.m.
កាលពីដើមឆ្នាំ២០២០កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងឯកឧត្តម មូន ជេអ៊ីន (Moon Jae-in) ជួយផ្តល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដើម្បីជានិម្មិតរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នមានតែស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយពុំទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ នោះទេ ។ឆ្លើយតបទៅកាន់សំណើររបស់សម្តេចតេជោ ប្រធានាធិបតីកូរ៉េខាងត្បូងឯកឧត្តម មូន ជេអ៊ីន (Moon Jae-in) បានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២១ តាមប្រព័ន្ធអនឡាញនៅប្រទេសវៀតណាមថា «ភាគីកូរ៉េនឹងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជូនកម្ពុជា» ។យោងតាមប្រភពខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា នៅឆ្នាំ២០២២ខាងមុខរាជរដ្ឋាភិបាលគ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងចំនួន៣០០លានដុល្លារអាមេរិកដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច រួមមានគម្រោងស្តារសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី និងគម្រោងប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម ។ក្នុងខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ក៏បានបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វារ-ស្វាយជ្រុំ (អរិយក្សត្រ) ដែលជាគម្រោងអាទិភាពមួយក្នុងចំណោមគម្រោងនៃវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំង៧គម្រោង អាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ព្រោះគម្រោងមួយនេះក៏ស្ថិតនៅក្នុងបញ្ជីសម្រាប់ផែនការចំណាយឆ្នាំ២០២២ផងដែរ ។សូមបញ្ជាក់ផងដែរថា គម្រោងស្ពានដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយនេះនឹងភ្ជាប់តំបន់ជ្រោយចង្វារនៃរាជធានីភ្នំពេញទៅកាន់ស្រុកល្វាឯម នៃខេត្តកណ្តាល ដោយកាត់ទន្លេមេគង្គត្រង់ចំណុចទន្លេចតុមុខ ៕បញ្ជីដីលក់នៅស្រុកល្វាឯម ខេត្តកណ្តាលប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!
ពិធីបើសម្ពោធផ្ទះគំរូពិតបុរី សក្តិ​ លែន ៥០ម៉ែត្រ ឃើញហើយមិនស្រលាញ់មិនបាន រីឯតម្លៃវិញមិននឹកស្មានដល់!
ពិធីបើសម្ពោធផ្ទះគំរូពិតបុរី សក្តិ​ លែន ៥០ម៉ែត្រ ឃើញហើយមិនស្រលាញ់មិនបាន រីឯតម្លៃវិញមិននឹកស្មានដល់!
June 6, 2022, 7:37 a.m.
ការទន្ទឹងរង់ចាំរបស់អតិថិជនត្រូវបានបញ្ចប់ជាមួយនឹងការសាងសង់រួចជាស្ថាពររបស់ផ្ទះគំរូពិតនៃបុរី សក្តិលែន ៥០ម៉ែត្រ (SakLand 50M)។​ក្នុងឱកាសនៃការបើកសម្ពោធផ្ទះគំរូនេះ បុរី សក្តិលែន មានកិត្តិយសសូមធ្វើការថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្របុរី សក្តិលែន ដែលក្នុងការបើកលក់ត្រឹមតែជាង ៣​ខែគម្រោងនេះត្រូវបានលក់អស់ជាង៨០%។ ការគាំទ្រទាំងអស់ក៏ដោយសារតែអតិថិជនបានមើលឃើញពីសក្តានុពលនៃគម្រោងបុរី សក្តិ លែននេះ ពោលគឺមាន ៣ចំនុចធំៗដូចជា ទីតាំង តម្លៃផ្ទះ និងការបង់ប្រាក់ងាយៗ។ទីតាំងបុរី សក្តិលែន : គម្រោង បុរី សក្តិលែន មានទីតាំងនៅចំកណ្តាលទីក្រុងថ្មីភ្នំពេញគឺជាផ្នែកខាងត្បូងភ្នំពេញនេះគឺខណ្ឌដង្កោជាខណ្ឌដែលត្រូវបានព្រៀងទុកសម្រាប់ការអភិវឌ្ឍន៍ពង្រីកទីក្រុងភ្នំពេញទាំងមូលផងដែរ។​ ទីតាំងគម្រោងស្ថិតនៅចម្ងាយតែ300m ពីផ្លូវ 50m ចំការដូង ច្រកចូលស្ថិតនៅទល់មុខរោងចក្រស្រាបៀរកម្ពុជា ជាប់ជាមួយគម្រោងជីប ម៉ុង ៥០ម៉ែត្រ។​ ការជ្រើសរើសយកទីតាំងសម្រាប់រស់នៅ និងប្រកបអាជីវកម្មក្នុងតំបន់សក្តានុពលនេះគឺជាជម្រើសដ៏ល្អបំផុតជាពិសេសឱកាសចំនេញក៏មានច្រើន។​តម្លៃ: បុរី សក្តិលែន ត្រូវបានរៀបចំឡើងសក្តិសមសម្រាប់អតិថិនចាប់ពីកំរិតមធ្យមដល់កំរិតកណ្តាល ដែលចំពោះតម្លៃជាក់ស្តែងគឺស្ថិតនៅក្រោមទីផ្សារច្រើនប៉ុន្តែអតិថិជននៅតែទទួលបាននូវលំនៅដ្ឋានដែលមានគុណភាពទៅតាមស្តង់ដារ និងមានការធានាត្រឹមត្រូវ។​ សម្រាប់វីឡាកូនកាន់គឺមានតម្លៃចាប់ពី៦ម៉ឺនជាងឡើងទៅមិនរាប់បញ្ចូលទាំងការបញ្ចុះតម្លៃផ្សេងៗ។ការបង់ប្រាក់: ក្រៅពីទីតាំងល្អ ម៉ូតផ្ទះស្អាតទាន់សម័យ គុណភាពសំណង់មានស្តង់ដារ បុរី សក្តិលែនក៏ផ្តល់ជូនអតិថិជនទាំងអស់នូវការបង់ប្រាក់យ៉ាងងាយស្រួលបំផុត។ សម្រាប់អតិថិជនដែលចង់ធ្វើការបង់រំលស់ក៏អាចក្លាយជាម្ចាស់ផ្ទះជាមួយនឹងលក្ខខណ្ឌបង់រំលស់ដោយគ្មានការប្រាក់ ឬក៏អាចបង់ត្រឹមតែ $ 380 ក្នុងមួយខែ ។ដើម្បីអោយយល់រឹតតែច្បាស់និងទទួលបានការផ្តល់ជូនកាន់ពិសេសសូមអតិថិជនទាំងអស់អញ្ជើញមកសាកសួរព័ត៍មានលម្អិតនៅការិយាល័យលក់របស់បុរី សក្តិលែនផ្ទាល់ដែលមានទីតាំងស្ថិតនៅចម្ងាយតែ300m ពីផ្លូវ 50m ចំការដូង ច្រកចូលស្ថិតនៅទល់មុខរោងចក្រស្រាបៀរកម្ពុជា ជាប់ជាមួយគម្រោងជីប ម៉ុង ៥០ម៉ែត្រ។​- Facebook: https://www.facebook.com/SakLand50M/- Telegram: https://t.me/sakland50m- Instagram: https://www.instagram.com/sakland_50m/សម្រាប់ព័ត៌មានលម្អិត ៖ ☎️ 099 30 56 56 , ☎️ 081 30 56 56 , ☎️ 081 69 49 49
ផាក ២១ រេស៊ីឌិន ខុនដូស្តង់ដារបែបសិង្ហបុរីកំពុងទទួលបានប្រជាប្រិយភាពខ្លាំង
ផាក ២១ រេស៊ីឌិន ខុនដូស្តង់ដារបែបសិង្ហបុរីកំពុងទទួលបានប្រជាប្រិយភាពខ្លាំង
May 9, 2022, 5:58 a.m.
ខណ្ឌ​ចំការមនបាន​បង្ហាញ​ពី​សក្តានុពល​យ៉ាង​ខ្លាំង​ពី​ការ​កើន​ឡើង​នៃ​សំណង់​អគារ​ស្នាក់​នៅ​ចម្រុះ អគារ​សហកម្មសិទ្ធិ​(​ខុន​ដូ​) ផ្សារ​ទំនើប ដែល​បន្ត​រីក​ដុះ​ឡើង​ដូច​ផ្សិត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។ ខណ្ឌ​ចំការមន គឺជា​ខណ្ឌ​មួយ​ដែលមាន​ភាព​ទាក់ទាញ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ នៅក្នុង​ចំណោម​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ​ ។សម្រាប់​ខណ្ឌ​ចំការមន កន្លែង​ស្នាក់​នៅ​មាន​ច្រើន អគារ​របស់​រដ្ឋ​មាន​ច្រើន​ដូចជា​អគារ​រដ្ឋសភា ព្រឹទ្ធសភា ក្រសួង ស្ថានទូត ជាដើម ។ ខណ្ឌ​ចំការមន​នៅ​តែ​ជា​តំបន់​ល្អ​លើ​វិស័យ​អចលនទ្រព្យ ក្នុង​ចំណោម​ខណ្ឌ​ទាំងអស់ សម្រាប់​ស្នាក់​នៅ អគារ​ការិយាល័យ ភោជនីយដ្ឋាន និង​ធ្វើ​អាជីវកម្ម ការជួល ហើយ​អ្នក​វិនិយោគ គឺ​ជន​ជាតិ​ខ្មែរ ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និង​សិង្ហ​បុរី ។ក្រឡែកមើលទៅកាន់តំបន់បឹងត្របែកនៃខណ្ឌចំការមនវិញកំពុងបង្ហាញអំពីសក្តានុពលរបស់ខ្លួនយ៉ាងខ្លាំងដោយមានអគារសហកម្មសិទ្ធិ (ខុនដូ) ជាច្រើនកំពុងតែបង្ហាញខ្លួននៅពាសពេញតំបន់នោះ ។ គម្រោង ផាក ២១ រេសុីឌិន ដែលមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថីម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញ ។គម្រោង ផាក ២១ រេសុីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន។ គម្រោង ផាក ២១ រេសុីឌិន ផ្ដល់ជូននូវការរស់នៅដ៏ប្រណីតបែបឯកជន ទាន់សម័យ ប្រកបដោយឧត្តមភាព ។គម្រោងផាក ២១ រេស៊ីឌិន កំពុងសាងសង់យ៉ាងសស្រាក់សស្រាំតាមផែនការ និងត្រៀមបញ្ចប់ការសាងសង់ជាស្ថាពររួចប្រគល់ជូនអតិថិជនរបស់ខ្លួននៅក្នុងឆ្នាំ២០២២ ។ គម្រោងនេះទៀតសោតបានផ្តល់ចំណេញខ្ពស់សម្រាប់វិនិយោគិនខ្មែរ និងបរទេសដែលមានបំណងស្វែងរកការវិនិយោគលើខុនដូដែលមានកម្រិតស្តង់ដារបែបសិង្ហបុរីតែមួយគត់ក្នុងប្រទេសកម្ពុជា ។នៅថ្ងៃនេះផងដែរ គម្រោង ផាក ២១ រេស៊ីឌិន ដែលផ្តល់ជូនលោកអ្នកនូវការជួលត្រលប់វិញខ្ពស់ (GRR) ដែលមានតម្លៃចាប់ពី $1700/m2 រួមជាមួយនឹងលក្ខខណ្ឌបង់ប្រាក់រយៈពេលវែងរហូលដល់ទៅ១០ឆ្នាំ ៕ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសរបស់គម្រោង ផាក ២១ រេស៊ីឌិន សូមចុចប៊ូតុងខាងក្រោមនេះ
ចាំអីទៀត ! តែ១០ដុល្លារក្នុង១ថ្ងៃអាចទិញបានតូបបើករកស៊ីក្នុងផ្សារទំនើបមួយនេះបានភ្លាម
ចាំអីទៀត ! តែ១០ដុល្លារក្នុង១ថ្ងៃអាចទិញបានតូបបើករកស៊ីក្នុងផ្សារទំនើបមួយនេះបានភ្លាម
June 1, 2022, 2:29 p.m.
នេះជាឱកាសល្អសម្រាប់បងប្អួនប្រជាពលរដ្ឋដែលមានបំណងចង់បានតូបសម្រាប់អាជីវកម្មក្នុងក្តីស្រមៃរបស់ខ្លួន ស្របពេលប្រទេសកម្ពុជាកំពុងបើកដំណើរការប្រទេសឡើងវិញដើម្បីជម្រុញស្តារវិស័យសេដ្ឋកិច្ចជាតិឡើងវិញ ។ផ្សារសិនជូរី ផ្លាហ្សា ដែលស្ថិតនៅតំបន់ដែលមានសក្តានុពលខ្ពស់ និងកំពុងទទួលបានការអភិវឌ្ឍន៍យ៉ាងរីកចម្រើន ។ ចំណុចពិសេសនៅជុំវិញប្រមូលផ្តុំទៅដោយ អគាពាណិជ្ជកម្មធំៗ, នាយកដ្ឋានអន្តោប្រវេសភ្នំពេញ, អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ, សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ, ក្រសួងពាណិជ្ជកម្ម, វិទ្យាស្ថានខុងជឺ, ក្រសួងរ៉ែ និងថាមពល, ផ្សារឈូកមាស, តូបតូចធំគ្រប់ប្រភេទ និងអគារពាណិជ្ជកម្មផ្សេងៗទៀត ។ផ្សារទំនើប សិនជូរី ផ្លាហ្សា គឺជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្មតែមួយគត់នៅជុំវិញបរិវេនអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញដែលទើបនឹងប្រារព្ធ​ពិធី​ប្រកាស​បញ្ចប់​ជា​ស្ថាពរ​ការ​សាងសង់​ផ្នែក​គ្រឿង​បង្គុំ​សំណង់​កាលពីព្រឹកថ្ងៃទី​០៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ​នេះ​ ។មិនតែប៉ុណ្ណោះដើម្បី​អបអរ​សាទរដល់​​ព្រឹត្តិ​ការ​ណ៍​មួយ​នេះ​ និង​តប​ស្នងដល់​អតិថិជន​ដែល​គាំទ្រ​គម្រោង​ផ្សារ​ទំនើប​ សិនជូរី ផ្សាហ្សា ​ទាំង​ឡាយ​ចាប់ពីថ្ងៃនេះតទៅរហូត​ដល់​ថ្ងៃទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ រាល់អតិថិជនដែល​ជាវតូបនៅក្នុងផ្សារទំនើប សិនជូរី ផ្លាហ្សា នឹងមានឱកាសឈ្នះរង្វាន់ប័ណ្ណបញ្ចុះតម្លៃរហូតដល់២០% ។ លើសពីនេះទៅទៀតនឹងមានតូបបញ្ចុះតម្លៃពិសេសមិនដែលមានចំនួន១០តូបនៅរងចាំលោកអ្នកដោយបង់ត្រឹមតែ១០ដុល្លារក្នុងមួយថ្ងៃលោកអ្នកអាចទទួលបានតូបប្រកបអាជីវកម្មមួយភ្លាម ។សម្រាប់លោកអ្នកដែលមានបំណងចង់បានតូបនៅផ្សារទំនើប សិនជូរី ផ្លាហ្សា នេះសូមចុចលើប៊ូតុងខាងក្រោម ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 092 92 1000 !
ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២១-២២ ដ៏មានកិត្យានុភាពត្រឡប់មកវិញហើយ
ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២១-២២ ដ៏មានកិត្យានុភាពត្រឡប់មកវិញហើយ
May 24, 2022, 9:26 p.m.
ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការប្រកាសពីព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំលើកទី៣ (CREA ២០២១-២២) ។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីទទួលស្គាល់ និងអបអរសាទរនូវលទ្ធផល និងសមិទ្ធផលជោគជ័យនៅក្នុងឧស្សាហកម្មអចលនទ្រព្យកម្ពុជា ។សម្រាប់ប្រភេទពានរង្វាន់ដែលត្រូវប្រគល់ជូនក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា CREA ២០២១-២២ នេះត្រូវបានបែងចែកដូចខាងក្រោម ៖ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យពានរង្វាន់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍អចលនទ្រព្យពានរង្វាន់កិត្តិនាមអចលនទ្រព្យជាមួយនឹងការកើនឡើងនៃការអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងមានសន្ទុះសក្តានុពលនៅក្នុងព្រះរាជាណាចក្រ ។ តម្រូវការក្នុងការទទួលស្គាល់ការអភិវឌ្ឍន៍ទាំងនេះជាកត្តាជម្រុញបន្ថែមក្នុងឧស្សាហកម្ម អចលនទ្រព្យកម្ពុជាដើម្បីឆ្ពោះទៅកាន់ភាពរីកចម្រើនជាបន្ត ។ ដូច្នេះ CREA ២០២១-២២ មានសេចក្តីរីករាយសូមប្រកាសពីការដាក់បញ្ចូល «ពានរង្វាន់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ អចលនទ្រព្យ» ជាប្រភេទពានរង្វាន់ថ្មីក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំនេះ ។បេក្ខជនដែលអាចចូលរួម ៖ក្រុមហ៊ុន និងបុគ្គលដែលមានអាជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង ព្រឹត្តិការណ៍ CREA ២០២១-២២ នេះដោយមិនគិតពីចំនួន ឬទំហំទ្រព្យសម្បត្តិនៃប្រតិបត្តិការក្រុមហ៊ុន របស់ពួកគេ ។ដោយមានការចូលរួមពីរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា ក៏ដូចជាសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងវិស័យឧស្សាហកម្ម ផងនោះ ដូច្នេះអ្នកចូលរួមនឹងទទួលបាននូវភាពយុត្តិធម៌ និងសុក្រិតភាពតាំងពីការវិច្ឆ័យដំបូងរហូតដល់ បញ្ចប់ ។ ភាពយុត្តិធម៌ និងសុក្រិតភាពទាំងអស់នេះត្រូវបានធ្វើឡើងដើម្បីទទួលស្គាល់នូវសមិទ្ធផលនៃ ឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាប្រកបដោយតម្លាភាព និងផ្អែកលើមូលដ្ឋានទាំងស្រុង ។របៀបចុះឈ្មោះចូលរួម ៖ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា CREA ២០២១-២២ សូមទាក់ទងមកក្រុមការងាររបស់យើងខ្ញុំ ឬទាញយកទម្រង់ចុះឈ្មោះនៅ «ទីនេះ» ។អត្ថប្រយោជន៍ដែលទទួលបាន ៖ អាចពង្រឹងជំហរបន្ថែមនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាត្រូវបានទទួលស្គាល់ថាជាអ្នកឈានមុខគេនៅក្នុងឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាអាចបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញនានាមកពីវិស័យអចលនទ្រព្យអាចទទួលបានការសិក្សាបន្ថែមលើការអភិវឌ្ឍន៍ក្នុងឧស្សាហកម្មអចលនទ្រព្យទទួលបានពានរង្វាន់អចលនទ្រព្យកម្ពុជា និងវិញ្ញាបនបត្របញ្ជាក់អាចប្រើប្រាស់កិត្យានុភាពពានរង្វាន់ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន តើលោកអ្នកចាប់អារម្មណ៍ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា 2021-22 ដ៏មានកិត្យានុភាពនេះឬទេ? សូមចូលទៅកាន់គេហទំពរ www.cambodiarealestateawards.com ឬតាមដាននៅលើហ្វេសប៊ុកផេកផ្លូវការ «Cambodia Real Estate Awards» ។សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍ និងការអភិវឌ្ឍEnglish & Khmer: Name: Khiem Darina Stefania (Steff) Position: CREA Developers & DevelopmentEntry Facilitator & REAKH Relationship Manager Email: stefania.khiem@realestate.com.kh Phone: +855 (0) 10 699 333 Chinese: Name: Taing Muyngy (Muyngy) Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379 ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ English & Khmer: Name: Tin Mashington (Ton) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: ton.mashington@realestate.com.khPhone: +855 (0) 81 305 205 Chinese: Name: Taing Muyngy (Muyngy) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379 ផ្នែកឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា Name: Jeff Steeves Position: Business Development ManagerEmail: jeff.steeves@realestate.com.kh Phone: +855 (0) 85 250 962
ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២១-២២ ចាប់ផ្តើមបើកទទួលចុះឈ្មោះហើយ
ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២១-២២ ចាប់ផ្តើមបើកទទួលចុះឈ្មោះហើយ
May 29, 2022, 5:17 a.m.
Realestate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) មានមោទនភាពក្នុងការប្រកាសបើកដំណើរការពានរង្វាន់ អចលនទ្រព្យកម្ពុជាឆ្នាំ ២០២១-២២ក្នុងរយៈពេល ៥-១០ ឆ្នាំកន្លងមកនេះយើងបានឃើញនូវការរីកចម្រើនយ៉ាងធំធេងនៅក្នុងឧស្សាហកម្មអចលន ទ្រព្យនៅកម្ពុជា ហើយបច្ចុប្បន្ននេះការចុះឈ្មោះត្រូវបានបើកជាផ្លូវការដើម្បីទទួលស្គាល់ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យរួមមានដីធ្លី ការអភិវឌ្ឍន៍ខុនដូ និងអចលនទ្រព្យពាណិជ្ជកម្មដែលមានសមត្ថភាព ខ្ពស់នៅទូទាំងវិស័យដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២១-២២ ។នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់អចលនទ្រព្យកម្ពុជាដែលនឹងមានប្រភេទជាច្រើនសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ “ កាលពីមុនពានរង្វាន់អចលនទ្រព្យកម្ពុជាផ្តោតតែលើក្រុមហ៊ុនភ្នាក់ងារ និងភ្នាក់ងារនៅ កម្ពុជាតែប៉ុណ្ណោះដោយសារការប្រកួតប្រជែង និងការរីកចម្រើនថ្មីៗ ការអភិវឌ្ឍន៍នៅកម្ពុជាវាសមហេតុផល ក្នុងការបន្ថែមអ្នកអភិវឌ្ឍក្នុងពានរង្វាន់” នេះជាការកត់សម្គាល់របស់ប្រធានអង្គជំនុំជម្រះលោក Eric Wong ។លោក Tom O’sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានគូសបញ្ជាក់ទាំងជំងឺកូវីដ-១៩ និងវណ្ណៈកណ្តាលនៅកម្ពុជាដែលកំពុងកើនឡើង ជានិន្នាការចម្បងដែលបានផ្លាស់ប្តូរទីផ្សារក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ រួមជាមួយវណ្ណៈកណ្តាលរបស់កម្ពុជាដែលកំពុងលូតលាស់ និងផលប៉ះពាល់នៃកូវីដ-១៩ យើងបានឃើញការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងឧស្សាហកម្មនេះ ។ និន្នាការដ៏សំខាន់មួយគឺការផ្លាស់ប្តូរអ្នកអភិវឌ្ឍន៍ខុនដូដោយមិនផ្តោតខ្លាំងលើទីផ្សារអន្តរជាតិ និងងាកមកចាប់​ អារម្មណ៍អតិថិជនស្រុកវិញ ។នាយកប្រតិបត្តិលោក Tom ក៏បានកត់សំគាល់ថា ដើម្បីសម្រេចបាននូវគោលដៅចម្បងអ្នកអភិវឌ្ឍន៍ត្រូវគិតឡើង វិញ ផ្លាស់ប្តូររូបរាង និងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវការផ្តល់ជូនរបស់ពួកគេដើម្បីធ្វើឱ្យអចលនទ្រព្យកាន់តែ ទាក់ទាញទីផ្សារក្នុងស្រុក ។ “យើងក៏បានឃើញផងដែរនូវអ្នកអភិវឌ្ឍន៍ខុនដូប្រពៃណីខ្លះចូលមកទីផ្សារអចលន ទ្រព្យ (បុរី)” ។ថ្វីត្បិតតែជំងឺកូវីដ-១៩ វណ្ណៈកណ្តាលនៅកម្ពុជានៅតែបន្តកើនឡើងហើយភាពជាម្ចាស់ផ្ទះនៅតែស្ថិតក្នុង លំដាប់ កំពូលសម្រាប់គ្រួសារវ័យក្មេងក៏ដូចជាអ្នកវិនិយោគនៅកម្ពុជា ។ អចលនទ្រព្យ (ទីផ្សារបុរី) បានបើកដំណើរការថ្មី និងការរីកចម្រើននៃប្រតិបត្តិការដែលបំពេញតម្រូវការរបស់វណ្ណៈកណ្តាលដែលតែមានតម្រូវការខ្ពស់ ។“បើនិយាយពីភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនសេវាកម្មទាក់ទងនឹងអចលនទ្រព្យយើងបានឃើញភ្នាក់ងារ អចលនទ្រព្យអន្តរជាតិកាន់តែច្រើនចូលមកទីផ្សារក្នុងស្រុកក៏ដូចជាការបង្កើតម៉ាកក្នុងស្រុកកាន់តែច្រើនវិស័យនេះពិតជាឈានដល់វ័យ និងឱកាសហើយ ។ នៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើននេះមានក្រុមហ៊ុន ជាច្រើនដែលបានរួមចំណែកយ៉ាងធំធេងចំពោះការរីកចម្រើននេះ និងក្នុងការបង្កើតឧស្សាហកម្មអចលនទ្រព្យ ក្នុងការស្វែងរកសេវាកម្មដែលមានវិជ្ជាជីវៈ ក្រមសីលធម៌ និងភាពជោគជ័យ” ។ លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានថ្លែងឱ្យដឹងបន្ថែម ។Realestate.com.kh បានបើកដំណើរការដំបូងពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) សម្រាប់ជាមធ្យោបាយ ទទួលស្គាល់បុគ្គលឬក្រុមហ៊ុនឆ្នើមក្នុងឧស្សាហកម្មអចលនទ្រព្យដែលបានខិតខំប្រឹងប្រែងប្រកបដោយវិជ្ជាជីវៈរបស់ពួកគេ ។ ជាមួយនឹងក្រុមហ៊ុនជាង៥០ដែលចូលមកក្នុងឆ្នាំមុនៗ អ្នកឈ្នះពានរង្វាន់មានគ្រប់ប្រភេទត្រូវកម្ម វិធីត្រូវប្រារព្ធធ្វើឡើងនៅពេលយប់ដែលពោរពេញទៅដោយមិត្តភក្តិក្នុងឧស្សាហកម្មរបស់ពួកគេជាមួយនឹងពាន​ រង្វាន់កិត្តិយសជាច្រើន ។នៅក្នុងឆ្នាំ ២០២១-២២ ក្រុមហ៊ុន Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) គាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) នឹងធ្វើជាម្ចាស់ផ្ទះម្តងទៀតសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា ។ ពានរង្វាន់ដែលទទួលស្គាល់ទីភ្នាក់ងារឈានមុខគេ ក្រុមហ៊ុនផ្តល់សេវាកម្ម អចលនទ្រព្យ ហើយឥឡូវនេះក៏ជាលើកដំបូងផងដែរសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងការអភិវឌ្ឍន៍ នៅកម្ពុជាអបអរសាទរការអនុវត្តន៍ និងអ្នកជំនាញផ្នែកអចលនទ្រព្យល្អបំផុតនៅទូទាំងប្រទេស ។អ្នកឈ្នះពានរង្វាន់នឹងត្រូវបានវិនិច្ឆ័យ និងផ្តល់រង្វាន់តាមរយៈក្រុមអ្នកជំនាញឧស្សាហកម្មដែលមានការគោរព រួមជាមួយមតិសាធារណៈដែលទទួលបានតាមរយៈយន្តការបោះឆ្នោតតាមអ៊ីនធឺណិត ។ Realestate.com.kh និង CVEA ក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍នឹងនៅតែឯករាជ្យទាំងស្រុងដោយមិនពាក់ព័ន្ធទៅនឹងការវិនិច្ឆ័យ នោះឡើយ ។បេសកកម្មរបស់ CREA គឺដើម្បីទទួលស្គាល់នូវសមិទ្ធផលនៃឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាដោយ មិនលំអៀង រួមបញ្ចូលទាំងស្រុងដែលអនុញ្ញាតឱ្យក្រុមហ៊ុន និងបុគ្គលទាំងអស់អាចចូលរួមដោយមិនគិត ពីទំហំបុគ្គលិក ឬទំហំក្រុមហ៊ុនរបស់ពួកគេ ។ ពានរង្វាន់នេះនឹងមានសម្រាប់ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនវាយតម្លៃ ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ។រូបភាពព្រឹត្តិការណ៍កន្លងមកសម្រាប់អ្នកប្រកួតផ្តាច់ព្រ័ត្រ និងជ័យលាភីពានរង្វាន់ត្រូវបានបង្ហាញជាទម្រង់ពានរង្វាន់ដែលទាក់ទាញការបំផុស គំនិតពីស្ថាបត្យកម្មរបស់កម្ពុជាក៏ដូចជាការទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈត្រាដ៏មានកិត្យានុភាពដែលអាចប្រើបានបន្ទាប់ពីព្រឹត្តិការណ៍នេះ ។ អ្នកឈ្នះពានរង្វាន់ក៏នឹងត្រូវផ្តល់ជូននូវវិញ្ញាបនប័ត្របញ្ជាក់ពីសមិទ្ធផល របស់ពួកគេផងដែរ ។ដំណើរការវិនិច្ឆ័យនឹងត្រូវបានត្រួតពិនិត្យដោយក្រុមហ៊ុនគណនេយ្យ និងសវនកម្មដែលបានបង្កើតឡើង ដើម្បីធានាថា ពានរង្វាន់មិនមានភាពលំអៀងណាមួយឡើយ ។អ្នកឈ្នះវគ្គផ្តាច់ព្រ័ត្រ និងពានរង្វាន់នឹងត្រូវបានផ្តល់ជូននូវត្រា CREA ដ៏មានកិត្យានុភាពដែលអាចប្រើនៅ ក្នុងការធ្វើទីផ្សាររបស់ពួកគេរួមជាមួយពានរង្វាន់ និងវិញ្ញាបនបត្របញ្ជាក់ពីសមិទ្ធផលផ្ទាល់ខ្លួន ឬក្រុមហ៊ុន របស់ពួកគេ ។ពានរង្វាន់នេះនឹងត្រូវបើកឱ្យតែក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវជាមួយ MEF ហើយភ្នាក់ងារទាំងអស់ ត្រូវតែជាសមាជិករបស់ CVEA ។ អ្នកដែលត្រូវបានជ្រើសរើសក្នុងបញ្ជីទាំងអស់នឹងត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់ និងពិធីជប់លៀងនាពេលល្ងាចនៃព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជានេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ។ ការទទួលឈ្មោះសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជាបានបើកជាផ្លូវការហើយ ! ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ ចូលរួមពានរង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភពានរង្វាន់សូមចុចលើតំណភ្ជាប់ដើម្បីទៅកាន់គេហទំព័រផ្លូវការខាងក្រោម ឬស្វែងរកព័ត៌មានទំនាក់ទំនងខាងក្រោម ។សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍ និងការអភិវឌ្ឍ :English & Khmer: Name: Khiem Darina Stefania (Steff) Position: CREA Developers & DevelopmentEntry Facilitator & REAKH Relationship Manager Email: stefania.khiem@realestate.com.kh Phone: +855 (0) 10 699 333 Chinese: Name: Taing Muyngy (Muyngy) Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379 ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ : English & Khmer: Name: Tin Mashington (Ton) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: ton.mashington@realestate.com.khPhone: +855 (0) 81 305 205 Chinese: Name: Taing Muyngy (Muyngy) Position: CREA Agent Entry Facilitator & REAKH Relationship Manager Email: muyngy.taing@realestate.com.khPhone: +855 (0) 10723379 ផ្នែកឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា:Name: Jeff Steeves Position: Business Development ManagerEmail: jeff.steeves@realestate.com.kh Phone: +855 (0) 85 250 962
មកមុនបានមុន ! ១០តូបបញ្ចុះតម្លៃពិសេសពីផ្សារទំនើប សិនជូរី ផ្លាហ្សា
មកមុនបានមុន ! ១០តូបបញ្ចុះតម្លៃពិសេសពីផ្សារទំនើប សិនជូរី ផ្លាហ្សា
June 6, 2022, 5:00 p.m.
ឱកាសប្រម៉ូសិនពិសេសនៃការបញ្ចប់គ្រោងអគាររបស់ផ្សារ សិនជូរី ផ្លាហ្សា ដែលបញ្ចុះតម្លៃតូបចំនួន 10 នឹងមានការផ្សងសំណាងទទួលបានការបញ្ចុះតម្លៃរហូតទៅដល់​ 20% សម្រាប់ការបង់ប្រាក់មុន​ 30% ចាប់ពីថ្ងៃទី១៨ តុលា ដល់ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២១ ។ផ្សារសិនជូរី ផ្លាហ្សា ស្ថិតនៅតំបន់ដែលមានសក្តានុពលខ្ពស់ និងកំពុងទទួលបានការអភិវឌ្ឍន៍យ៉ាងរីកចម្រើន ។ ចំណុចពិសេសនៅជុំវិញប្រមូលផ្តុំទៅដោយ អគាពាណិជ្ជកម្មធំៗ, នាយកដ្ឋានអន្តោប្រវេសភ្នំពេញ, អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ, សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ, ក្រសួងពាណិជ្ជកម្ម, វិទ្យាស្ថានខុងជឺ, ក្រសួងរ៉ែ និងថាមពល, ផ្សារឈូកមាស, តូបតូចធំគ្រប់ប្រភេទ និងអគារពាណិជ្ជកម្មផ្សេងៗទៀត ។លក្ខណៈពិសេសរបស់ សិនជូរី ផ្លាហ្សា នៅជាន់ទី 4,5,6 ជាប្រភេទសណ្ឋាគារលំដាប់ផ្កាយ 4 និងជាន់ដំបូលជាប្រភេទ​ Sky Bar រួមជាមួយ Swimming Pool និងមានសួនច្បារនៅលើអាកាសធំទូលាយផងដែរ សម្រាប់គយគន់ស្រូបយកខ្យល់អាកាស នឹងបន្ធូរអារម្មណ៍បំបាត់ទុក្ខកង្វល់នានា ។ ម្យា៉ងវិញទៀតអតិថិជនដែលវិនិយោគនៅផ្សារសិនជូរី ផ្លាហ្សា មិនចាំបាច់ព្រួយបារម្ភខ្លាចមិនមានអ្នកលក់​ និងអ្នកទិញព្រោះថាគម្រោងមានអាជីវករចាស់ជាង 600 នាក់ដែលប្រចាំនៅទីនោះ ។ អញ្ជឹងនៅចាំអីទៀតសម្រាប់អតិថិជនដែលចង់ធ្វេីអាជីវកម្មកុំបង្អង់យូរ និងកុំឱ្យឱកាសនេះកន្លងផុតឱ្យសោះ ទំនាក់ទំនងមកឥលូវដើម្បីទទួលបានព័ត៍មានបន្ថែម ៕
គម្រោង WorldBridge Sport Village បញ្ចុះតម្លៃពិសេសម្រាប់ខែតុលានេះ
គម្រោង WorldBridge Sport Village បញ្ចុះតម្លៃពិសេសម្រាប់ខែតុលានេះ
June 1, 2022, 2:15 p.m.
ក្នុងឪកាសនេះលោកអ្នកដែលកំពុងតែចង់វិនិយោគទៅលើផ្នែកអចលនទ្រព្យលើអ្នកអាចក្រឡែកមើលគម្រោងថ្មីដែលកំពុងតែមានភាពទាក់ទាញនោះគឺ WorldBridge Sport Village ដែលមានទីតាំងស្ថិត នៅក្បែរពហុកីឡដ្ឋានជាតិមរតកតេជោភាគខាងជើងរាជធានីភ្នំពេញ ។ គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង លំនៅឋាននឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣ និងត្រូវបាន សិក្សារចនាប័ទ្ធយ៉ាងយកចិត្តទុកដាក់បំផុត គម្រោងទាំងមូលមានប្រភេទខុនដូ១២​អគារស្មេីនឹង ១៣១៩បន្ទប់ អគារខុនដូប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត ។ ឥលូវនេះជាឪកាសល្អសម្រាប់អតិថិជនដែលចង់ស្វែងរកលំនៅឋានសម្រាប់ស្នាក់នៅ ឬសម្រាប់ វិនិយោគ គម្រោង WorldBridge Sport Village មានការប្រម៉ូសិនពិសេសជាច្រើនមានដូចខាងក្រោម ៖ប្រភេទ Studio មានចំនួន ១០ យូនីត និងមានការបញ្ចុះតម្លៃ $2,500 ហើយអ្វីដែលកាន់តែពិសេសសម្រាប់ការបង់ប្រាក់ប្រសិនបើអតិថិជនចង់បង់ប្រាក់ផ្តាច់ទៅលើប្រភេទយូនីតណាមួយទំាង​១០ នោះអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ15% បន្ថែមភ្លាមៗ ។ ប្រភេទ 1 Bedroom មានចំនួន៥ និងមានការបញ្ចុះតម្លៃ $3,000ប្រភេទ 2 Bedroom មានចំនួន៥ និងមានការបញ្ចុះតម្លៃ $3,500ប្រភេទ 3 Bedroom មានចំនួន៥ និងមានការបញ្ចុះតម្លៃ $4,000មិនតែប៉ុណ្ណោះសម្រាប់ប្រភេទ1 Bedroom, 2 Bedroom, 3 Bedroom ប្រសិនបើអតិថិជនធ្វេីការបង់ប្រាក់50%ទៅលើប្រភេទណាមួយនោះអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 6%​ បន្ថែមភ្លាមៗ​ ។ប្រភេទ Row House មានចំនួន៥ និងមានការបញ្ចុះតម្លៃ $5,000 ប្រភេទ Town House មានចំនួន៥ និងមានការបញ្ចុះតម្លៃ $6,000ប្រភេទ Semi-D Villa មានចំនួន៥ និងមានការបញ្ចុះតម្លៃ $7,000ប្រសិនបើអតិថិជនធ្វេីការបង់ប្រាក់30%ទៅលើប្រភេទណាមួយទាំង៣ខាងលើនោះអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 8%​ បន្ថែមភ្លាមៗ ។តោះនៅចាំអីទៀតរួសរាន់ឡើងកុំឱ្យឱកាសនេះកន្លងផុតឱ្យសោះការប្រម៉ូសិននេះនឹងផុតកំណត់នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១​ ខាងមុខនេះ ។ សម្រាប់ព័ត៍មានបន្ថែមសូមចុចប៊ូតុងខាងក្រោមនេះដើម្បីទទួលបានការណែនាំបន្ថែមសូមអរគុណ ៕
ក្រដាសប្រាក់ «៣០០០០ រៀល» ដែលទើបតែចេញថ្មីបង្កប់នូវអត្ថន័យពិសេស
ក្រដាសប្រាក់ «៣០០០០ រៀល» ដែលទើបតែចេញថ្មីបង្កប់នូវអត្ថន័យពិសេស
June 6, 2022, 9:21 a.m.
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសថ្មីស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ៣០០០០រៀល ដោយបានអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍នេះទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ ។អនុលោមទៅតាមអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ៣០០០០រៀលនេះ ធនាគារជាតិនៃកម្ពុជាក៏បានចេញផ្សាយពីលក្ខណៈសម្គាល់នៃក្រដាសប្រាក់ថ្មីនេះដែលមានលក្ខណៈពិសេសដូចជា ពណ៍ចម្បងគឺ ពណ៍បៃតង ពណ៍ត្នោត និងពណ៍ស្វាយ ដែលក្រដាសប្រាក់នោះមានទំហំបណ្តោយ១៧០មម និងទទឹង៧៥មម ផងដែរ ។មិនតែប៉ុណ្ណោះផ្ទៃកណ្តាលនៃក្រដាសប្រាក់ថ្មីនេះ ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" នាឱកាសកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ តែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជរាំងភ្នំពេញ ព្រមជាមួយអក្សរ "បីម៉ឺនរៀល" នៅខាងក្រោម និងមានលក្ខណៈសម្គាល់ជាច្រើនទៀតដែលមានចែងក្នុងសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ។ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃចេញប្រកាសនេះតទៅក្រដាសប្រាក់ប្រភេទ៣០០០០រៀលនេះនឹងត្រូវបានដាក់ឱ្យចរាចរទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក ។ សាធារណជនគ្រប់រូបត្រូវពិនិត្យ និងសម្គាល់ក្រដាសប្រាក់ថ្មីនេះឱ្យបានច្បាស់លាស់ដើម្បីចៀសវាងការភាន់ច្រឡំ ៕ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!
ដំណឹងល្អ ! អាចនឹងបើកប្រទេសឡើងវិញ ប្រសិនបើករណីនេះកើតឡើង
ដំណឹងល្អ ! អាចនឹងបើកប្រទេសឡើងវិញ ប្រសិនបើករណីនេះកើតឡើង
June 5, 2022, 11:13 p.m.
កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងស្ថានភាពជំងឺកូវីដ-១៩ក្នុងរយៈពេល២ឆ្នាំដ៏លំបាកដោយមានអ្នកឆ្លងជាង១០ម៉ឺននាក់ និងស្លាប់ប្រហែល២៥០០នាក់ ។ ប៉ុន្តែក្រោយមានវត្តមានរបស់វ៉ាក់សាំងប្រឆាំងជំងឺរាតត្បាតមួយនេះ ស្ថានភាពជំងឺកូវីដ-១៩ត្រូវបានគ្រប់គ្រងដោយអត្រាឆ្លងប្រចាំថ្ងៃមានការថយចុះដែលធ្វើឱ្យស្ថានភាពក្នុងប្រទេសមានភាពល្អប្រសើរខ្ពស់ ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្បុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៨ តុលា កន្លងទៅនេះបានសង្កេតឃើញថា ករណីជំងឺកូវីដ-១៩នៅតែមានស្ថិរភាពដោយអត្រាឆ្លងជំងឺកូវីដ-១៩ទាប និងមានអ្នកស្លាប់តិចជាងមុនក្នុងមួយថ្ងៃ ។សម្តេចមានប្រសាសន៍ថា ៖«ប្រសិនបើស្ថានភាពនៅតែមានស្ថិរភាពក្នុងរយៈពេល១០ទៅ១៥ថ្ងៃខាងមុខ ហើយប្រសិនបើយើងអាចរក្សាអត្រាឆ្លង និងអត្រាស្លាប់ទាប ដូចដែលយើងបានធ្វើនាពេលបច្ចុប្បន្ននេះ វាអាចដល់ពេលដែលត្រូវបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ តែត្រូវទៅតាមគន្លងថ្មីដោយបន្តអនុវត្តវិធានការ៣ការពារ ៣កុំ» ។ការបើកដំណើរការឡើងវិញរបស់កម្ពុជាគឺជាប្រធានបទនៃការពិភាក្សាជាច្រើននៅក្នុងមជ្ឈដ្ឋានជំនួញនៅទីក្រុងភ្នំពេញ ។ កាលពីខែសីហា ឆ្នាំ២០២១ ដៃគូយុទ្ធសាស្ត្រមេគង្គ (MSP) ដែលជាក្រុមហ៊ុនវិនិយោគ និងប្រឹក្សាមានមូលដ្ឋាននៅប្រទេសកម្ពុជាដែលមានប្រតិបត្តិការនៅទូទាំងតំបន់មេគង្គបានបោះពុម្ពផ្សាយរបាយការណ៍មួយដែលបង្ហាញថា ៖ «ប្រទេសកម្ពុជានាំមុខប្រទេសជិតខាងក្នុងតំបន់អាស៊ានក្នុងនាមជាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងគេ» ។គិតត្រឹមសប្តាហ៍ទី៤ នៃខែកញ្ញា ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺរាតត្បាតកូវីដ១៩ជូនប្រជាជនប្រមាណ ៨២% ហើយ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការជាតិទទួលបន្ទុកបង្ការជំងឺកូវីដ-១៩ ។កាលពីចុងខែកញ្ញាកន្លងទៅនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានចែករំលែកនូវប្រសាសន៍ថា រដ្ឋាភិបាលបានចាត់វិធានការដើម្បីឱ្យប្រទេសកម្ពុជាបើកឡើងវិញប្រកបដោយសុវត្ថិភាពសម្រាប់ជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរដែលទទួលថ្នាំបង្ការជំងឺកូវីដ-១៩រួច ដោយមានទាំងគោលដៅធ្វើដំណើរអន្តរជាតិដែលអាចនឹងបើកដំណើរការវិញនៅត្រីមាសទី៤ ឆ្នាំ២០២១ ។ខណៈវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដែលជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលត្រៀមនឹងបើកឡើងវិញនោះ សម្រាប់ទីផ្សារអចលនទ្រព្យក៏រំពឹងនឹងមានការកម្រើកឡើងវិញផងដែរក្រោយពេលកម្ពុជាអាចបើកប្រទេសឡើងវិញ ។ក្នុងនោះផងដែរគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា Realestate.com.kh បានកត់សម្គាល់ថា ការធ្លាក់ចុះនៃសកម្មភាពទីផ្សារភាគច្រើនដោយសារតែការរឹតត្បិត និងការភ័យខ្លាចជុំវិញកូវីដ-១៩ មុនពេលមានជំងឺរាតត្បាតទីផ្សារអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំងពីសំណាក់លំហូរនៃវិនិយោគិនបរទេសដែលវិនិយោគ និងស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ខុនដ Silvertown Metropolitan គម្រោងខុនដូជួលពេញនិយមបំផុតសម្រាប់ជនបរទេសក្នុងសង្កាត់បឹងកេងកង១ (លម្អិតអំពីគម្រោង)អចលនទ្រព្យលំដាប់ខ្ពស់ដែលមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញដែលាមានដូចជា ដូនពេញ, កេងកង១, ៧ មករា, កោះពេជ្រ, ចំការមន និងទួលគោក សុទ្ធសឹងជាជម្រើសរបស់វិនិយោគិនអចលនទ្រព្យជាច្រើន ។ ការអភិវឌ្ឍនៅតំបន់ទាំងនេះមានការថយចុះគួរឱ្យកត់សម្គាល់ជាពិសេសសកម្មភាពទិញ-លក់អចលនទ្រព្យដោយសារតែវិធានការរឹតបន្តឹងការធ្វើដំណើរដើម្បីបង្ការការឆ្លងរាតដាលនៃជំងឺកូវីដ-១៩បានធ្វើឱ្យអ្នកទិញបរទេសមិនអាចទៅទស្សនាគម្រោងដែលពួកគេចាប់អារម្មណ៍បាន ។ទីផ្សារជួលក៏រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវាមានទំនាក់ទំនងជិតស្និទ្ធជាមួយវិស័យទេសចរណ៍ជាពិសេសនៅភ្នំពេញ សៀមរាប និងខេត្តដែលជាតំបន់ទេសចរណ៍ផ្សេងទៀត ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ការចាប់ផ្តើមនៃជំងឺកូវីដ-១៩បានកាត់បន្ថយចំនួនភ្ញៀវទេសចររហូតដល់៩០% គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ។ងាកទៅមើលសហគមន៍ និងផ្សារទំនើបវិញ បើតាមរបាយការណ៍មួយនៅដើមឆ្នាំនេះបានបង្ហាញថា ៦០%នៃអ្នកលក់ដូរក្នុងផ្សារទំនើបគឺត្រូវបានបិទទ្វាកាលអំឡុងឆ្នាំ២០២០ដោយសារបណ្តាលមកពីកង្វះភ្ញៀវទេសចរណ៍ ។ការចាប់ផ្តើមឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាដែលមានទំហំធំគឺជារឿងដែលល្អប្រសើរសម្រាប់ការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសចំពោះកំណើនភ្ញៀវទេសចរដែលជារឿងសំខាន់ក្នុងការចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ។ កំណើនភ្ញៀវទេសចរណ៍នេះទៀតសោទអាចធ្វើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាជាពិសេសក្នុងរាជធានីភ្នំពេញ, សៀមរាប និងបណ្តាខេត្តដែលមានសក្តានុពលអចលនទ្រព្យអាចនឹងមានសន្ទុះងើបឡើងវិញបានមិនថាលើផ្នែកទិញ-លក់ ឬជួលក៏ដោយ ៕ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!
អញ្ចឹងបានគេចូលចិត្តខុនដូព្រោះវាបង្កប់នូវលក្ខណៈពិសេសទាំង៥នេះ
អញ្ចឹងបានគេចូលចិត្តខុនដូព្រោះវាបង្កប់នូវលក្ខណៈពិសេសទាំង៥នេះ
May 28, 2022, 8:10 a.m.
កំណើនខុនដូបានកើនឡើងជាលំដាប់ ហើយខុនដូក៏មានប្រជាប្រិយគួរឱ្យកត់សម្គាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ ។ មិនតែប៉ុណ្ណោះ ភ្នំពេញគឺជាទីក្រុងមួយដែលមានសក្តានុពលសម្រាប់ការវិនិយោគមកពីក្រៅប្រទេស ។ កំណើនខុនដូបានកើនឡើងជាលំដាប់នៅក្នុងរាជធានីភ្នំពេញ ហើយខុនដូក៏មានប្រជាប្រិយគួរឱ្យកត់សម្គាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ ។ខុនដូជាច្រើនមានទីតាំងនៅក្នុងទីក្រុង និងកំពុងរីកដុះដាលនៅតាមទីប្រជុំជនក្នុងទីក្រុង ហើយខ្លះទៀតកំពុងបង្កើតនូវភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ដោយរួមមានហាងលក់គ្រឿងទេស, សាខាធនាគារ និងអាជីវកម្មផ្សេងទៀតជាដើម ជាមួយនឹងភាពងាយស្រួលមិនពិបាកបារម្ភអំពីការកកស្ទះច្រើន ។ប្រសិនបើអ្នកកំពុងគិតអំពីទីតាំងជាក់លាក់មួយសម្រាប់ការទិញខុនដូដែលមានសក្តានុពលសូមពិនិត្យមើលតំបន់នោះថាតើវាមានសក្តានុពលខ្លាំងប៉ុនណា ។ ប្រសិនបើសម្លេងរំខានឬពន្លឺគឺជាបញ្ហាសម្រាប់អ្នកនេះប្រហែលជាមិនមែនជាជម្រើសត្រឹមត្រូវទេ ។ ដើម្បី​ឱ្យ​ជីវិត​របស់​លោក​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល realestate.com.kh នឹង​បង្ហាញ​អំពី​លក្ខណៈសម្បត្តិ​៥​យ៉ាង​សម្រាប់​ការ​រស់នៅ​ខុន​ដូ ៖ទី​១-​ជួយ​សន្សំ​ពេលវេលា​ងាយស្រួល​ក្នុង​ការ​ធ្វើការជា​ធម្មតា​គម្រោង​ខុន​ដូ​នីមួយ​ៗ​ត្រូវ​បាន​អ្នក​វិនិយោគ​មួយ​ចំនួន​សាងសង់​ភាគច្រើន​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ដើម្បី​ជា​ការ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​កន្លែងធ្វើការ ដែល​វា​ខុស​ប្លែក​ពី​គម្រោង​ផ្ទះ​បុរី​មួយ​ចំនួន​ដែល​ត្រូវរ​សាត់អណ្តែត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​កណ្តាល​ក្រុង ។២-​ផ្តល់​អារម្មណ៍​នៃ​ការ​រស់នៅ​បែប​ឯកជន និង​ស៊ី​វិ​ល័យសម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ក្នុង​ការ​រស់នៅ​តាម​បែបផែន​ជីវិត​ស៊ី​វិ​ល័យ និង​ប្រកបដោយ​ឯកជន​ភាព ខុន​ដូ ជា​ជម្រើស​សាក​សម​ល្អ​បំផុត​សម្រាប់​លោក​អ្នក ដោយហេតុ​ថា ខុន​ដូ ងាយស្រួល​រស់នៅ​មិន​មានការ​រំខាន​ពី​បរិស្ថាន​ខាងក្រៅ​នោះ​ឡើយ ។៣-​សុវត្ថិភាព​ខ្ពស់គម្រោង​ខុន​ដូ​ជា​ច្រើន​ដែល​កំពុង​បង្ហាញខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​តែងតែ​ផ្តោត​សំខាន់​លើ​បញ្ហា​សុវត្ថិភាព​ជា​ចំបង​ដោយ​អ្នក​អភិវឌ្ឍន៍​ទាំងនោះ​មាន​ផ្តល់​ជូន​នូវ​សន្តិសុខ​ការពារ​យាមកាម​២៤​ម៉ោង​ក្នុង​១​ស​ប្តា​ហ៍​ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​រស់នៅ​ខុន​ដូ ។៤-​ទីតាំងល្អចំណុច​សំខាន់​របស់​គម្រោង​ខុន​ដូ​ជា​ច្រើន​គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​តំបន់ និង​ទីតាំង​របស់​ខ្លួន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការ​ធ្វើ​ដំណើរ​ដូច​ជា ជិត​ផ្សារ​ទំនើប​, តំបន់​កំសាន្ត​, ភោជនីយដ្ឋាន ។​ល​។៥-​មិន​ពិបាក​ក្នុង​ការ​ជួសជុលខុស​ប្លែក​ពី​គម្រោង​ផ្ទះ​នានា ការ​ស្នាក់​នៅ​ខុន​ដូ​គឺ​ផ្តល់​ភាព​ងាយស្រួល​ដោយ​មិន​បារម្ភ​អំពី​ការ​ជួសជុល​នានា​ដែល​កើត​មាន​ឡើង​ព្រោះថា ម្ចាស់​គម្រោង​ខុន​ដូ​មាន​ផ្តល់​មក​ជាមួយនឹង​សេវាកម្ម​ជួល​ជុល​រួច​ជា​ច្រើន​ករណី​ដែល​មាន​តម្រូវការ​ណាមួយ​ពី​អតិថិជន​ដោយ​មិន​ធ្វើ​ឱ្យ​អតិថិជន​ពិបាក​ក្នុង​ការ​ដើរ​រក​ជាង​នានា​មក​ជួសជុល ។តើអ្នកគួរជ្រើសរើសគម្រោងខុនដូមួយណាល្អ និងមានចំណុចពិសេសទាំងនោះ?គម្រោង ផាក ២១ រេសុីឌិន មានទីតាំងស្ថិតនៅចំណុចទីប្រជុំជននៃតំនប់ពាណិជ្ជកម្មកណ្ដាល នៃរាជធានីភ្នំពេញ។ ផាក ២១ រេសុីឌិន ជាគម្រោងដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ។គម្រោង ផាក ២១ រេសុីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន។ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថី ម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេស៊ីឌិន ។ មិនតែប៉ុណ្ណោះគម្រោង ផាក ២១ រេស៊ីឌិន ទើបតែបញ្ចប់កម្មវិធីសម្ពោធ «ការបញ្ចប់គ្រោងអគារ» កាលពីពេលថ្មីៗនេះ ។ អ្នកអភិវឌ្ឍន៍នៃគម្រោង PARC 21 Residence ក៏មានការផ្តល់ជូនពិសេសថ្មីលើយូនីតដែលកំពុងដាក់លក់ដោយមានការបញ្ចុះតម្លៃ 12% ៕