+855 92 92 1000
Logo

Recent Articles

មានលុយត្រឹម១ម៉ឺនដុល្លារចង់ទិញខុនដូនៅកណ្តាលភ្នំពេញ...រកទិញឯណាបាន?
មានលុយត្រឹម១ម៉ឺនដុល្លារចង់ទិញខុនដូនៅកណ្តាលភ្នំពេញ...រកទិញឯណាបាន?
May 11, 2022, 5:10 a.m.
ស្របពេលកំណើនប្រជាជនក្នុងរាជធានីភ្នំពេញដែលជាទីក្រុងនៃទីផ្សារលំនៅដ្ឋានថ្មីកំពុងមានការកើនឡើងជាមួយនឹងនិន្នាការថ្មីនៃវិស័យខុនដូក៏កាន់តែរីកចម្រើនខ្លាំងជាបន្តបន្ទាប់ផងនោះ ។ ខុនដូ ត្រូវបាន​គេ​មើល​ឃើញថា ផ្តល់ភាពងាយស្រួលទាំងការរស់នៅ ឬទិញដើម្បីទុកជួល និង​វិនិយោគ​ជាដើម ពោលសម្រាប់វិស័យខុនដូកាន់តែមានប្រជាប្រិយ​ភាព​ឡើងៗគួរឱ្យកត់សម្គាល់ដែលមនុស្សសម័យថ្មីដែលចូលចិត្តរស់នៅបែបស្តង់ដារឯកជនមួយដែលមានភាពស៊ីវិស័យ ។យោងតាមរបាយការណ៍ទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានបង្ហាញថា ទីផ្សារខុនដូសម្រាប់ខុនដូតម្លៃថ្លៃទទួលបានការកើនឡើងច្រើនជាងមុនរហូតដល់ ៤.៨% និងខុនដូតម្លៃទាបកើតឡើងប្រមាណ ៣.៥% ខណៈដែលខុនដូតម្លៃមធ្យមមានទីផ្សារធ្លាប់ចុះបន្តិច ពោលគឺប្រមាណ ០.៤% ។បច្ចុប្បន្នមានគម្រោងអភិវឌ្ឍខុនដូថ្មីៗជាច្រើនកំពុងតែបង្ហាញខ្លួនក្នុងប្រទេសកម្ពុជាដោយរាប់ចាប់ពីខុនដូតម្លៃថ្លៃ មធ្យម និងទាប ដូច្នេះដោយសារតែខុនដូមានច្រើនលំដាប់បែបនេះ តើយើងអាចជ្រើសរើសគម្រោងខុនដូមួយណាដែលមានតម្លៃសមរម្យ និងទីតាំងល្អសាកសមសម្រាប់ការរស់នៅ ឬវិនិយោគជាដើម?បើក្រឡេកមើលទៅកាន់តំបន់សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញវិញអ្នកនឹងឃើញមានគម្រោងខុនដូមួយមានឈ្មោះថា «ផាក ២១ រេស៊ីឌិន» ឬ «Parc 21 Residence» ដែលកំពុងទទួលបានប្រជាប្រិយភាពពីសំណាក់អតិថិជន និងមានទីតាំងស្ថិតនៅចំណុចទីប្រជុំជននៃតំនប់ពាណិជ្ជកម្មកណ្ដាល នៃរាជធានីភ្នំពេញ ។តើគម្រោងផាក ២១ រេស៊ីឌិន មានលក្ខណៈពិសេស និងស្ថិតនៅតំបន់ណា?ខុនដូ ផាក ២១ រេស៊ីឌិន ជាខុនដូបែបប្រណិតដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ ។ ខុនដូ ផាក ២១ រេសុីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន ។ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថីម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេសុីឌិន ។ ផាក ២១ រេស៊ីឌិនមានចម្ងាយត្រឹម១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើនក្នុងរាជធានីភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និងផ្សារទំនិញរួចពន្ធក្រោមដីក្នុងអគារ Naga World ។តើខុនដូរបស់ ផាក ២១ រេស៊ីឌិន មានយូនីតអ្វីខ្លះ?ខុនដូ ផាក ២១ រេស៊ីឌិន (Parc 21 Residence) មានកម្ពស់សរុបចំនួណ២១ជាន់ជាមួយចំនួនយូនីតសរុបទាំងអស់១៣២ ដោយគ្រប់យូនីតនីមួយៗមានរានហាលធំទូលាយ ។ គម្រោងខុនដូប្រណិតនេះមានយូនីត៤ប្រភេទខុសៗគ្នាដូចជា ៖ Penthouse បន្ទប់គេង៣ ទំហំ ២១១​ ម៉ែត្រការ៉េ, Penthouse បន្ទប់គេង ២ ទំហំពី ៩១ ដល់ ៩៤ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ២ ទំហំ ៧៨​ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ១ ទំហំពី ៤២​ ដល់ ៥៤​ ម៉ែត្រការ៉េ និងស្ទូឌីអូ ទំហំ ៣៧​ ម៉ែត្រការ៉េ ។តើខុនដូ ផាក ២១​ រេស៊ីឌិន មានតម្លៃប៉ុន្មាន និងលក្ខខណ្ឌបង់ប្រាក់បែបណា?សម្រាប់ខុនដូ ផាក ២១ រេស៊ីឌិន តែងតែគិតគូពីភាពងាយដែលផ្តល់ជូនអតិថិជនសម្រាប់ការទិញដើម្បីរស់នៅ ឬវិនិយោគជាដើមដោយខុនដូមានតម្លៃចាប់ពី $78,980 ឡើងទៅដល់ $187,881 ប៉ុណ្ណោះ ។ ប៉ុន្តែលោកអ្នកអាចបង់មុនត្រឹមតែ $10000 នឹងអាចក្លាយជាម្ចាស់ខុនដូដ៏ប្រណិតរបស់ ផាក ២១ រេស៊ីឌិន ភ្លាមៗតែម្តង ។ មិនតែប៉ុណ្ណោះអាចបង់រំលស់ជាមួយម្ចាស់គម្រោងដោយផ្ទាល់រហូតដល់ទៅ១០ឆ្នាំឯណោះ ។ *លក្ខណៈពិសេសរបស់ខុនដូ ផាក ២១ រេស៊ីឌិន ដែលខុសប្លែកពីគម្រោងខុនដូដទៃសម្រាប់ជាន់ផ្ទាល់ដី និង ជាន់ក្រោមដីត្រូវបានរក្សាទុកជាកន្លែងសម្រាប់ចតឡាន ហើយជាន់ទី១ត្រូវបានរក្សាទុកជាទីធ្លាការិយាល័យ និងកន្លែងចតម៉ូតូ រីឯជាន់ ទី២ ជាកន្លែងសម្រាប់ ហាងទំនិញ ភោជនីដ្ឋាន កាហ្វេ ម៉ាត និងសាឡន ។គម្រោងខុនដូ ផាក ២១ រេសុីឌិន មានបំពាក់នូវសម្ភារបរិក្ខារទំនើបៗ មានគុណភាពខ្ពស់ កម្រិតអន្ដរជាតិ រួមជាមួយ អាងហែលទឹក ក្លឹបហាត់ប្រាណ បន្ទប់ស្ទីម អាងត្រាំទឹកក្ដៅ និង កន្លែងអង្គុយលេងដើម្បីផ្ដល់ឱ្យអ្នករស់នៅក្នុងអគារនេះទទួលបាននូវបទពិសោធន៍ជីវិតរស់នៅដ៏ល្អប្រសើរ ប្រកបដោយឧត្តមភាពគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។បន្ថែមពីនេះទៅទៀត សន្ដិសុខ និង សុវត្ថិភាពរបស់អ្នករស់នៅក្នុងអគារនេះត្រូវបានយកចិត្ត ទុកដាក់ខ្ពស់ជាមួយការបំពាក់ប្រព័ន្ធប្រកាសអាសន្នសម្រាប់អគ្គីភ័យ និង កាមេរ៉ាសុវត្ថិភាព ។ គម្រោង ផាក ២១ រេសុីឌិន ក៏មានផ្ដល់ឲ្យនូវសេវាគ្រប់គ្រងអចនលទ្រព្យដែលធ្វើឱ្យការរស់នៅរបស់អ្នកមានភាពងាយស្រួល និងអស់កង្វល់ ៕
កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសាងសង់រួចរាល់១០០% ដែលគ្រោងនឹងប្រគល់-ទទួល នាខែតុលា ឆ្នាំ២០២១
កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសាងសង់រួចរាល់១០០% ដែលគ្រោងនឹងប្រគល់-ទទួល នាខែតុលា ឆ្នាំ២០២១
June 4, 2022, 11:13 p.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនបានសាងសង់រួចរាល់ ១០០% ហើយ ខណៈពិធីប្រគល់ និងទទួលសមិទ្ធផលប្រវត្តិសាស្ដ្រនេះគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១ ។នេះជាប្រសាសន៍របស់ឯកឧត្តមអគ្គលេខាធិការ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដើម្បីចុះពិនិត្យស្ថានភាពមួយចំនួន នៃការត្រៀមរៀបចំការបោះជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិទ្រង់ទ្រាយធំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពិសេសពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធលម្អិត ទាំងក្នុង និងក្រៅជុំវិញពហុកីឡដ្ឋានដ៏ធំស្កឹមស្កៃ ។ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា «ក្រោយពីបានដើរពិនិត្យជុំវិញអស់ហើយ ឃើញថាពហុកីឡដ្ឋានជាតិមរតកតេជោមានលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារអន្ដរជាតិ ដោយមានការរៀបចំតាមលំដាប់លំដោយ មានសណ្ដាប់ធ្នាប់ល្អគ្រប់កន្លែង ទាំងបន្ទប់ កន្លែងបច្ចេកទេស និងកន្លែងផ្សេងៗទៀត បានបែងចែកត្រឹមត្រូវ សូម្បីច្រកចេញ-ចូល ពោលគឺត្រូវនឹងស្ដង់ដារពហុកីឡដ្ឋានជាតិអន្ដរជាតិ ដែលអាចទទួលរៀបចំកម្មវិធី និងការប្រកួតបានគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងអន្ដរជាតិពីលំដាប់ទាបដល់លំដាប់ខ្ពស់បំផុត» ។ជាទូទៅពិនិត្យឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោពេលនេះ គឺចប់សព្វគ្រប់ ១០០% ហើយ ដូចយើងបានដើរមើល គឺនៅតែការតុបតែង កែលម្អតិចតួចប៉ុណ្ណោះ ព្រោះធម្មតាសំណង់ធំស្កឹមស្កៃបែបនេះ យើងត្រូវការជួសជុលតិចតួចបន្ថែម ប៉ុន្ដែជារួម សំណង់ទូទៅ ទីលានទូទៅ បន្ទប់ទូទៅ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក គឺរួចអស់ហើយ ។ យើងកំពុងតែពិនិត្យមើលលទ្ធភាព និងពេលវេលា ហើយខាងក្រុមហ៊ុនសាងសង់ចិន ក៏បានដកកម្មករជំនាញទៅវិញបណ្ដើរៗ ហើយត្រៀមរៀបចំបណ្ដុះបណ្ដាលកម្មករខ្មែរ ជំនាញការខ្មែរ និងវិស្វករខ្មែរ កំពុងរៀបចំបណ្ដើរៗ រហូតដល់ថ្ងៃប្រគល់ និងទទួល ដែលតាមគម្រោងអាចក្នុងខែតុលា ។ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា «ប៉ុន្ដែជាទូទៅគណៈកម្មការពិនិត្យបច្ចេកទេស ទាំងភាគីចិន ស្ថានទូតចិននៅកម្ពុជា ក៏ដូចគណៈកម្មការត្រួតពិនិត្យដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន គឺបានឯកភាពគ្នាអស់ហើយ គឺថា សំណង់ទាំងមូល និងបច្ចេកទេស មានលក្ខណៈគ្រប់គ្រាន់អស់ហើយ ទាំងទីលានបាល់ទាត់ និងទីលានអត្តពលកម្ម មានគ្រប់ទាំងអស់ ស្របតាមស្ដង់ដារទាំងអស់។ នេះគឺជាសមិទ្ធផលថ្មីមួយ ហើយយើងសង្ឃឹមថា យើងនឹងទទួលនូវមោទនភាពជាតិទាំងអស់គ្នា ចំពោះការទទួលបាននូវសមិទ្ធផលថ្មីដ៏មហាសាល ក្នុងសម័យតេជោពេលនេះ» ។ជាមួយគ្នានេះ ការសាងសង់រួចរាល់នូវសំណង់ប្រវត្តិសាស្ដ្រនេះ គណៈកម្មាធិការជាតិ CAMSOC ក៏កំពុងរៀបចំកម្មវិធី និងស្នើសុំប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយភាគីចិន ដើម្បីអបអរសាទរមរតកដ៏អស្ចារ្យនេះ ។ បន្ទាប់មកស្ដាតថ្មីនេះ នឹងអាចទទួលរៀបចំការប្រកួតអន្ដរជាតិបាន ដូចជាការដាក់បេក្ខភាពដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2021 នាខែធ្នូ និងការប្រកួតជាច្រើនទៀត ពិសេសដើម្បីជំរុញការផ្សព្វផ្សាយ និងការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ។ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា ។ សម្រាប់ការសាងសង់ ឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក... ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង ។សម្រាប់កីឡដ្ឋានធំវិញ គឺមានសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារៈកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានបំពាក់កន្លែងកម្សាន្តរបស់កុមារ, មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសនោះរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ក្នុងរយៈតែ ៧នាទីប៉ុណ្ណោះ ។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានដ៏ទំនើបមួយរបស់កម្ពុជា ដែល​សាង​សង់ឡើងត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕
ឯកឧត្តម គួច ចំរើន ចុះពិនិត្យការកែលម្អរង្វង់មូលតោពីរ
ឯកឧត្តម គួច ចំរើន ចុះពិនិត្យការកែលម្អរង្វង់មូលតោពីរ
May 28, 2022, 6:15 a.m.
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យការកែលម្អសោភ័ណភាពនៅរង្វង់មូលតោពីរ និងសួនច្បារខាងមុខវេទិកា ៧ មករា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ ។ នេះបើយោងតាមប្រភពរដ្ឋបាលក្រុងព្រះសីហនុ ។រង្វង់មូលតោពីរ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានផ្ទៃក្រឡាប្រមាណ ១.៣០០ម៉ែត្រការ៉េ ត្រូវបានធ្វើការកែលម្អ​ខឿនស្មើៗគ្នា និងរៀបចំសួនច្បារឱ្យមានសោភ័ណភាព ។ នៅខាងមុខរង្វង់មូលតោពីរក៏បានរៀបចំសួនច្បារសម្រាប់ភ្ញៀវទេសចរថតរូបផងដែរ ។ដោយឡែកសួនច្បារនៅខាងមុខវេទិកា ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានផ្ទៃក្រឡាប្រមាណជា ១៦.០០០ម៉ែត្រការ៉េ ត្រូវបានរៀបចំកែលម្អឱ្យមានសោភ័ណភាព និងបរិស្ថានបៃតង ដើម្បីត្រៀមទុកជាទីកន្លែងរៀបចំពិធីបុណ្យជាតិ អន្តរជាតិ និងជាទីតាំងសាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណផងដែរ ។ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំក្រុមការងារកែលម្អសួនច្បារទាំងពីរខាងលើ ត្រូវពន្លឿនការស្ថាបនាតាមគំរូប្លង់ឱ្យមានគុណភាព សោភ័ណភាព ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងទេសចរបរទេស បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ។ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍរីកចម្រើន មានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប ដូចជាផ្លូវថ្នល់ធំទូលាយ សួនច្បារ បន្ទប់ទឹកសាធារណៈ ភ្លើងបំភ្លឺផ្លូវ ។ល។ ដែលជាការទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកកម្សាន្តកាន់តែច្រើនឡើងនាពេលខាងមុខជាក់ជាមិនខាន ៕
ដំណឹងល្អ ! រាជរដ្ឋាភិបាលអនុញ្ញាតឱ្យកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់
ដំណឹងល្អ ! រាជរដ្ឋាភិបាលអនុញ្ញាតឱ្យកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់
June 2, 2022, 10:32 a.m.
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់សំដៅលើកកម្ពស់សោភ័ណភាព និងបរិស្ថានដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រសិដ្ឋទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើតមុខរបរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។តាមប្រភពសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ (ក.អ.ឆ.ក) បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយត្រូវ ៖- រៀបចំលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់តាមបណ្តោយឆ្នេរសមុទ្រដែលមានទទឹងប្រវែងយ៉ាងតិច៣០ម៉ែត្រ និងបណ្តោយប្រវែង២៧០០ម៉ែត្រដោយការរៀបចំគ្រឹះ និងចាក់ខ្សាច់សល្អសម្រាប់ឆ្នេរខ្សាច់កម្សាន្តសាធារណៈ- រៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រដែលមានទទឹងប្រវែង៥០ម៉ែត្រ និងបណ្តោយប្រវែង២៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និងការដាំដើមឈើ- ថវិការសម្រាប់ការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈ សួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រជាការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង៥០ម៉ែត្រ ប​ន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួនច្បារ ។គម្រោងអនុវត្តកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈនេះគឺដើម្បីពង្រឹងឆ្នេរខ្សាច់ឱ្យកាន់តែធំទូលាយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ បង្កើតមុខរបរបន្ថែមជូនប្រជាពលរដ្ឋដែលនៅមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាសេដ្ឋកិច្ចជាតិ ៕
សេចក្តីព្រាងច្បាប់ថ្មីស្តីពីការវិនិយោគនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅស្រុក
សេចក្តីព្រាងច្បាប់ថ្មីស្តីពីការវិនិយោគនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅស្រុក
June 7, 2022, 3:59 a.m.
រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញសេចក្តីព្រាងច្បាប់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ស្តីពី «សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបានប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ញាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈ ៖១- ការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព, ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន, គ្មានការរើសអើង, មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម-សេដ្ឋកិច្ច២- ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឱស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនលំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យ ចំណេះដឹង និងចំណេះធ្វើ៣- ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា​ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្មបាន និងធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក៤- ការផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុទ្ធដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងផលប្រយោជន៍ជាតិ ។តាមរយៈខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះបានគិតគូរអំពីការផ្តល់ការលើកទឹកចិត្តដល់វិស័យអាទិភាព កម្រិតបច្ចេកវិទ្យា និងបច្ចេកទេស ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងនាវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម ។ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាជូនវិនិយោគិន សេចក្តីព្រាងច្បាប់នេះក៏បានរំលេចផងដែរនូវយន្តការនៃការពិនិត្យ និងសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគតាមរយៈការធ្វើប្រតិភូកម្មទៅរដ្ឋបាលរាជធានី-ខេត្ត តាមការសម្រេចរបស់រាជរដ្ឋាភិបាលដោយបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តតាមរយៈអនុក្រឹត្យដោយឡែក ។មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់ក៏បានផ្តល់នូវការលើកលែងអាករលើតម្លៃបន្ថែមចំពោះការទិញធាតុចូលផលិតកម្មដែលត្រូវបានផលិតនៅក្នុងស្រុក ក្នុងគោលបំណងផ្សារភ្ជាប់ផលិតករក្នុងស្រុកទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់គម្រោងវិនិយោគ ក៏ដូចជាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ។សេចក្តីព្រាងច្បាប់នេះក៏ត្រូវបានរៀបចំឡើងឱ្យមានភាពបត់បែនបាន ដោយមានការផ្តល់ការលើកទឹកចិត្តពិសេសចំពោះវិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយ ដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ​ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះនឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ។ក្រៅអំពីខ្លឹមសារស្នូលខាងលើ ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះបានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគផងដែរ ។នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ ដែលកំពុងញាំញីពិភពលោករួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាដោយសារសេចក្តីព្រាងច្បាប់នេះនឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេស និងការវិនិយោគក្នុងស្រុក ។ បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត និងចូលជាធរមានចាំបាច់ត្រូវមាបបទដ្ឋានក្រោមច្បាប់ផ្សេងទៀតដើម្បីគាំទ្រដល់ការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕
CREA News Page 590x250 KH
លឿនណាស់ ! ធ្មេចបើកៗស្ពានអាកាសនៅរង្វង់មូលចោមចៅជិតរួចបាត់
លឿនណាស់ ! ធ្មេចបើកៗស្ពានអាកាសនៅរង្វង់មូលចោមចៅជិតរួចបាត់
June 1, 2022, 4:10 p.m.
រាជធានីភ្នំពេញ ៖ បើទោះបីជាស្ថានភាពកូវីដ១៩កំពុងតែរាតត្បាតក្តី ប៉ុន្តែដំណើរការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តដំណើរការសាងសង់របស់ខ្លួនដោយគិតត្រឹមបច្ចុប្បន្នសម្រេចបានជាង៧៥ភាគរយហើយ និងផ្លូវមួយចំនួនក៏បានបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នផងដែរ ។បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឱ្យដឹងថា ការ​សាងសង់ស្ពាននេះត្រូវបានបែងចែកជា៣ផ្នែកគឺ ៖- ស្ពានទី១ ៖ ជាស្ពានអា​កាស​មេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីមកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤.៥ ម៉ែត្រ និងមានកម្ពស់អតិបរិមា៥.៥ ម៉ែត្រ ។- ស្ពានទី២ ៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅកាន់ផ្លូវវេងស្រេង សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លង​​​រថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ ម៉ែត្រ (ស្ពានអាកាសប្រវែង ៤០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ ម៉ែត្រ) ទទឹង ៥.២៥ ម៉ែត្រ ។- ស្ពានទី៣ ៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ ម៉ែត្រ) ទទឹង​ ៥.២៥​ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។ ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ ម៉ែត្រ) ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។គួររម្លឹកផងដែរថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះបានបើកការដ្ឋានដំណើរ​ការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨ កន្លងមកនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងគោលបំណងសម្រួលការធ្វើចរាចរណ៍លើដងផ្លូវ ។ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ ខែ និងចំណាយថវិការសាងសង់ចំនួន២២​លានដុល្លាអាមេរិក ៕
មិនធម្មតាទេ ! ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រើបច្ចេកវិទ្យាពិសេស១នេះជំនួសកម្លាំងមនុស្ស
មិនធម្មតាទេ ! ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រើបច្ចេកវិទ្យាពិសេស១នេះជំនួសកម្លាំងមនុស្ស
May 18, 2022, 10:14 a.m.
យោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​​គម្រោងសាង​សង់ផ្លូវល្បឿ​ន​លឿន​​ភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាគម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រោម​គំនិត​​ផ្តួច​ផ្តើម​ខ្សែក្រវ៉ាត់ និងផ្លូវ ​ត្រូវបាន​សាង​សង់​ក្នុង​តម្លៃប្រមាណ ២ ពាន់លានដុល្លារ មានប្រវែង​សរុប​ជាង​១៩០គីឡូម៉ែត្រ គិតត្រឹមពេលនេះសម្រេចបានចំនួន៦៤%ហើយ ។តាមប្រភពហ្វេសប៊ុកផេកផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឱ្យដឹងថា ការដ្ឋានសាងសង់​ផ្លូវ​ល្បឿន​​លឿនភ្នំពេញ-ព្រះសីហនុ​បានប្រើប្រាស់​ម៉ាសុី​ន​ស្វ័យប្រវត្តិ​ក្រាលផ្លូវថ្នល់ 3D ដែលមាន​កម្រិត​ច្បាស់​លាស់ ។ ម៉ាសុីនស្វ័យប្រវត្តិក្រាលផ្លូវថ្នល់ 3D ត្រូវបាន​ប្រើសម្រាប់ត្រួសត្រាយ​ស្រទាប់​បេតុង (Cement Stabilized Sub-Base) និងស្រទាប់កៅស៊ូ (Asphalt Pavement) ដោយតម្លើង​ប្រព័ន្ធ​បញ្ជា​ដោយ​ស្វ័យប្រវត្តិទៅនៅលើម៉ាសុីនក្រាលផ្លូវថ្នល់ដែលមានស្រាប់ ប្រៀបនឹងការវាស់​ដោយ​បុគ្គលិក​ផ្ទាល់ ប្រព័ន្ធស្វ័យប្រវត្តិអាចជួយសន្សំកម្លាំង និងពេលវេលា ។តាមប្រភពខាងលើក៏បានឱ្យដឹងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាន​ក្រាល​ថ្នល់​ដោយ​ប្រើប្រាស់កៅស៊ូក្រាលថ្នល់ប្រភេទ SBS នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ដែលអាច​ស៊ាំ​ទៅ​នឹង​សីតុណ្ហ​ភាពខ្ពស់ និងអាកាសធាតុភ្លៀងធ្លាក់ច្រើនរបស់ប្រទេសកម្ពុជា ដែលធ្វើឱ្យ​ពង្រឹង​នូវ​សមត្ថ​ភាព​ដឹកជញ្ជូន និងអាយុកាលនៃផ្លូវ ។គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់​កាល​ពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ក្នុង​គម្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារអាមេរិក ក្នុងនោះក្រុម​ហ៊ុនទទួលបានសម្បទាន​វិនិយោគ​ប្រមាណ ២ពាន់លានដុល្លារ និងហិរញ្ញប្បទានឥត​សំណង​ពីរដ្ឋាភិបាល​ចិនប្រមាណ១៥០​លាន​ដុល្លារ ។ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះមានផ្លូវបំបែកទិស ៧កន្លែង, កន្លែងឈប់សម្រាកចំនួន៣កន្លែង, ចំណតរថយន្ត១​កន្លែង, មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង, ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង, ស្ពាន​តូច​ចំនួន៥កន្លែង ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ ។គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាខ្សែផ្លូវទី១ និងដំបូងគេបំផុតពុំធ្លាប់មានពី​មុន​មកនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ។ ផ្លូវនេះនឹងក្លាយជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍​ដ៏មាន​សក្តានុពលរបស់កម្ពុជាដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ៕
ធ្មេចបើកៗ គម្រោងខុនដូ ផាក ២១ រេស៊ីឌិន សាងសង់បានជាង៧០%ហើយ !
ធ្មេចបើកៗ គម្រោងខុនដូ ផាក ២១ រេស៊ីឌិន សាងសង់បានជាង៧០%ហើយ !
June 6, 2022, 5:00 p.m.
កាលបរិច្ឆេទបញ្ចប់ការសាងសង់ជាស្ថាពរ ខែមិថុនា ឆ្នាំ២០២២គម្រោង ផាក ២១ រេស៊ីឌិន (PARC 21 Residence) ដែលជាការអភិវឌ្ឍន៍លំនៅដ្ឋានថ្មីមួយនៅក្នុងខណ្ឌចំការមន កំពុងដំណើរការសាងសង់របស់ខ្លួនជារៀងរាល់ថ្ងៃទោះបីមានជំងឺកូវីដ១៩ក៏ដោយ និងគ្រោងបញ្ចប់ការសាងសង់នៅ ក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុននេះ ។ បច្ចុប្បន្នគម្រោងនេះកំពុងសាងសង់បញ្ចប់នៅជាន់ទី២១ ហើយបានចាប់ផ្តើម ធ្វើការសាងសង់អាងហែលទឹក និងសម្ភារៈប្រើប្រាស់ផ្សេងទៀតដែលស្ថិតនៅជាន់លើអាកាសរបស់ខ្លួន ។សន្ទុះគាំទ្រពីអតិថិជនទោះស្ថិតក្នុងកាលៈទេសៈកូវីដ១៩គម្រោង ផាក ២១ រេស៊ីឌិន នៅតែបន្តប្រមូលបានការលក់របស់ខ្លួនបានយ៉ាងល្អប្រសើរ ដោយអត្រាការលក់បានកើន ឡើងគិតត្រឹមខែកក្កដា ឆ្នាំ២០២១ ។ លោកអ្នកអាចទស្សនាបន្ទប់គំរូដែលដាក់តាំងបង្ហាញអំពីគម្រោង ផាក ២១ រេស៊ីឌិន នៅក្នុងផ្សារទំនើប The Point តាមបណ្តោយផ្លូវម៉ៅសេទុង ។គម្រោង ផាក ២១ រេស៊ីឌិន ត្រូវបានវិនិយោគដោយវិនិយោគិនអន្តរជាតិដែលមានមូលដ្ឋាននៅសិង្ហបុរី និងហុងកុង ។ គម្រោងលំនៅដ្ឋានប្រណិត ផាក ២១ រេស៊ីឌិន សាងសង់ឡើងដោយប្រកាន់ខ្ជាប់នូវទស្សនៈរចនាប័ទ្មបែបសិង្ហបុរីក្រោម ពាក្យស្លោកថា «A city in a garden» ដែលសាងសង់អគារលំនៅដ្ឋាន ផ្អែកលើការរៀបចំបែបផែននៃការរស់នៅបែប ទំនើប និងស៊ីវិល័យដោយមានភ្ជាប់មកជាមួយអាងហែលទឹកលើអាកាសដែលអាចគយគន់ទេសភាពពីជាន់លើអាកាស បាន ។ទោះជាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ក្តី ក៏មិនអាចជាបញ្ហាចោទក្នុងការបញ្ឈប់ការសាងសង់ គម្រោង ផាក ២១ រេស៊ីឌិន (PARC 21 Residence) សម្រាប់អតិថិជននោះដែរ ។ អ្វីដែលពិសេសទៀតនោះគម្រោង ផាក ២១ រេស៊ីឌិន ក៏ផ្តល់ជូននូវការធានាជួលត្រឡប់មកវិញចំនួន ២១% ក្នុងរយៈពេល៣ឆ្នាំ ដែលជាអត្រាប្រកួតប្រជែង ខ្ពស់ដោយផ្អែកលើទំនុកចិត្តរបស់អ្នកអភិវឌ្ឍន៍លើសក្តានុពលទីផ្សារក្នុងការធានាជួលត្រឡប់មកវិញ ។ដោយសារតែគម្រោង ផាក ២១ រេស៊ីឌិន កៀកនឹងបញ្ចប់ការសាងសង់តាមការគ្រោងទុកនៅខែមិថុនាឆ្នាំ២០២២ ខាងមុន វិនិយោគិនអន្តរជាតិមានទំនុកចិត្តខ្ពស់លើការស្ថានភាពជំងឺរាតត្បាតកូវីដ១៩នៅកម្ពុជានឹងត្រូវបានគ្រប់គ្រង បានដោយការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាស្ថានការណ៍ និងយុទ្ធនាការចាក់វ៉ាក់សាំង ជាដើម ។ ប៉ុន្តែមិនមែនត្រឹមតែវិនិយោគិនបរទេសប៉ុណ្ណោះទេ ដែលទន្ទឹងរង់ចាំសភាពការណ៍ក្នុងប្រទេសកម្ពុជាវិល ត្រឡប់មកដូចដើមវិញ ។ អ្នកស្វែងរកអចលនទ្រព្យនៅកម្ពុជាកំពុងរំពឹងថា អ្វីៗនឹងប្រសើរឡើងនៅក្នុងឆ្នាំ២០២២ ។តម្លៃថ្មី និងការបញ្ចុះតម្លៃពិសេសសម្រាប់ខែសីហា ឆ្នាំ២០២១គម្រោង ផាក ២១ រេស៊ីឌិន បានប្រកាសពីតម្លៃថ្មីសម្រាប់អតិថិជនក្នុងខែសីហា ដោយសារគម្រោងនេះខិតជិតដល់ថ្ងៃ បញ្ចប់ការសាងសង់ ខណៈដែលតម្លៃអាចនឹងកើនឡើងក្រោយពីសាងសង់រួចជាស្ថាពរ ដោយក្នុងឱកាសនេះគម្រោង ផាក ២១ រេស៊ីឌិន មានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានសម្រាប់អតិថិជនដែលបានកក់ក្នុងខែសីហា ឆ្នាំ២០២១ នេះ ។គួរបញ្ញាក់ផងដែរថា ខុនដូ ផាក២១ រេស៊ីឌិន គឺជាគម្រោងខុនដូស្តង់ដាសិង្ហបុរីដែលមានទីតាំងនៅខណ្ឌចំការមន និងត្រឹមតែ២នាទីប៉ុណ្ណោះពីផ្សារទួលទំពូង ដែលជាកន្លែងប្រមូលផ្តុំទៅដោយអាជីវកម្មគ្រប់ប្រភេទ ។ ខុនដូនេះមានសរុប​២១ជាន់ ១៣២បន្ទប់ បែងចែកជាយូនីត៤ប្រភេទខុសៗគ្នាដូចជា ៖ Penthouse បន្ទប់គេង៣ ទំហំ២១១​ ម៉ែត្រការ៉េ, Penthouse បន្ទប់គេង២ ទំហំពី ៩១ ដល់ ៩៤ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ២ ទំហំ ៧៨​ ម៉ែត្រការ៉េ, អាផាតមិនបន្ទប់គេង ១ ទំហំពី ៤២​ ដល់ ៥៤​ ម៉ែត្រការ៉េ និងស្ទូឌីអូ ទំហំ ៣៧​ ម៉ែត្រការ៉េ ។ រីឯតម្លៃលក់វិញគឺរឹតតែ សមរម្យពិសេសទៅទៀត ពោលគឺតម្លៃចាប់ពី $78,980 ឡើងទៅតែប៉ុណ្ណោះ ជាមួយនឹងការផ្តល់ជូនការបញ្ចុះតម្លៃ រហូតដល់៦%បន្ថែមទៀតសម្រាប់ខែសីហានេះ ។ ក្រុមហ៊ុន FazWaz Cambodia ដែលជាដៃគូផ្នែកលក់ផ្តាច់មុខរបស់គម្រោង ផាក ២១ រេស៊ីឌីន កំពុងមានកិច្ចព្រមព្រៀង ជាច្រើនជាមួយអតិថិជនដែលមានទំហំទឹកប្រាក់ចំនួនដល់ទៅជាង៨០០.០០០ដុល្លារលើការលក់ និងមានគម្រោងផ្សេង ទៀតស្ថិតក្នុងដំណាក់កាលចរចាផងដែរ ។ ការបញ្ចុះតម្លៃពិសេសនេះរបស់គម្រោង ផាក ២១ រេស៊ីឌីន រំពឹងថាអាចនឹង ទាក់ទាញអតិថិជនកាន់តែច្រើនដើម្បីទទួលបានឱកាសចំណេញមុនពេលគម្រោងចាប់ផ្តើមឡើងថ្លៃម្តងទៀតនៅខែកញ្ញា ឆ្នាំ២០២១ ៕ចាប់អារម្មណ៍លើលំនៅដ្ឋាន PARC 21 ទេ? សាកសួរព័ត៌មានលម្អិតថ្ងៃនេះមុនពេលតម្លៃឡើងថ្លៃម្តងទៀត !
បន្ទាប់ពីភ្នំពេញទៅ ! មានតែខេត្ត៥នេះទេដែលតម្លៃដីពុះកញ្ជ្រោលស្ទុះឡើងខ្លាំង
បន្ទាប់ពីភ្នំពេញទៅ ! មានតែខេត្ត៥នេះទេដែលតម្លៃដីពុះកញ្ជ្រោលស្ទុះឡើងខ្លាំង
May 29, 2022, 11:07 p.m.
ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងធ្វើដំណើរទៅកាន់យុគសម័យថ្មីលើវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើន​ដូចផ្សិតជាបន្តបន្ទាប់ដោយទាញបានវោនិយោគិនក្នុង និងក្រៅស្រុកជាច្រើនបោះទុនអភិវឌ្ឍលើវិស័យដែលមានសក្តានុពលមួយនេះ ។ ជាក់ស្តែងការវិនិយោគលើដីធ្លីមានការកើនឡើងយ៉ាងខ្លាំងធ្វើឱ្យតម្លៃដីកាន់តែឡើងថ្លៃឥតឈប់ឈរ ជាពិសេសដីធ្លីស្ថិតក្នុងរាជធានីភ្នំពេញដែលមានតម្លៃថ្លៃជាងគេស្ថិតក្នុងចំណោមដីធ្លីក្នុងខេត្តដែលមានសក្តានុពលអចលនទ្រព្យផ្សេងៗទៀត ។ ក្រៅពីរាជធានីភ្នំពេញហើយមានខេត្តដែលមានសក្តានុពលអចលនទ្រព្យចំនួន៥ផ្សេងទៀតដែលកំពុងកម្រើកតម្លៃដីធ្លីយ៉ាងខ្លាំង ៖១). ខេត្តព្រះសីហនុបន្ទាប់ពីរាជធានីភ្នំពេញមក «ខេត្តព្រះសីហនុ» ជាខេត្តដែលមានសន្ទុះតម្លៃដីកើនឡើងខ្លាំងដោយសារតែខេត្តមួយនេះសម្បូរទៅដោយវិនិយោគិនចិនជាច្រើនសម្រុកចូល​មកបណ្តាក់ទុនជាច្រើនមិនថាតែលើសំណង់ខុនដូ ផ្ទះសំណាក់ និងការវិនិយោគផ្សេងៗនោះទេ គួបផ្សំជាមួយនេះខេត្តព្រះសីហនុបច្ចុប្បន្នកំពុងតែកែប្រែមុខមាត់ថ្មីជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ កំពុងផែ និងការរៀបចំលម្អទីក្រុងស្អាតភ្លឹង ធ្វើឱ្យខេត្តដែលមានរហ័សនាមថា «តារារះនាទិសនារតី» មួយនេះកាន់តែទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើនឡើងៗ ។២). ខេត្តសៀមរាបបន្ទាប់ពីខេត្តព្រះសីហនុមកគឺ «ខេត្តសៀមរាប» ដែលមានចរន្តដីធ្លី និងសំណង់ខ្លាំងទន្ទឹមគ្នាដែរដោយ​សារ​ខេត្តនោះមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ដែលធ្វើឱ្យសំណង់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះល្វែង និងសកម្មភាពពុះដីឡូត៍លក់នៅទីនោះកំពុងមានសកម្មភាពខ្លាំងដូចទីក្រុងធំៗផ្សេងទៀតដែរ ។៣). ខេត្តកំពតក្រោយពីខេត្តសៀមរាបគឺ «ខេត្តកំពត» ជាខេត្តជាប់មាត់សមុទ្រដូចខេត្តព្រះសីហនុដែរ និងមានសក្តានុពលខាងវិស័យទេសចរណ៍ខ្លាំងផងដែរធ្វើឱ្យសកម្មភាពទិញ-លក់អចលនទ្រព្យនៅទីនោះកំពុងកញ្ជ្រោល​ឡើងខ្លាំង ខណៈដែលអ្នកវិនិយោគធំៗជនជាតិខ្មែរ និងជនបរទេសចាប់ផ្តើមបោះទុនសម្រាប់ទិញអចលនទ្រព្យនៅទីនោះដើម្បីទុកលក់បន្ត ឬពុះឡូត៍លក់ស្វែងរកប្រាក់ចំណេញទៅថ្ងៃខាងមុខ ។៤). ក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)ក្រៅពីខេត្តទេសចរណ៍ខាងលើ «ក្រុងប៉ោយប៉ែត» ដែលជាតំបន់ជាប់ព្រំដែនជាមួយប្រទេសថៃក៏វិស័យអចលនទ្រព្យមានសក្តានុពលខ្លាំងដូចគ្នាដែរ ដោយសារវាជាច្រកអន្តរជាតិ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ។៥). ក្រុងបាវិត (ខេត្តស្វាយរៀង)បន្ទាប់ពីក្រុងប៉ោយប៉ែត តំបន់ព្រំដែនដែលមានសក្តានុពលមួយទៀតគឺ «ក្រុងបាវិត ខេត្តស្វាយរៀង» ជាច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ស្ថិតភាគខាងកើតនៃប្រទេសកម្ពុជាដែលបច្ចុប្បន្ន នៅទីនោះក៏មានសកម្មភាពរស់រវើកក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងជាទីប្រជុំជនដែលមានមនុស្សរស់នៅច្រើន ៕
ត្រូវប៉ាន់ហើយ ! ៤គម្រោងធំៗទាំងនេះគាស់តម្លៃដីធ្លីខេត្តសៀមរាបឱ្យឡើងថ្លៃ
ត្រូវប៉ាន់ហើយ ! ៤គម្រោងធំៗទាំងនេះគាស់តម្លៃដីធ្លីខេត្តសៀមរាបឱ្យឡើងថ្លៃ
June 6, 2022, 5:54 p.m.
បើទោះជាវិស័យទេសចរណ៍នៅខេត្តសៀមរាបទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដយ៉ាងណាក្ដី ខេត្តសៀមរាបក៏នៅតែបន្តសកម្ម​ភាពរបស់ខ្លួនយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាទទួលស្វាគមន៍គម្រោងវិនិយោគនានាក្នុងគោលបំណងដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ក្រោយវិបត្តិកូវីដបញ្ចប់ទៅ ។ខេត្តសៀមរាបកំពុងតែក្លាយជាទិសដៅវិនិយោគអចលនទ្រព្យដ៏ពេញនិយមមួយនៅប្រទេសកម្ពុជាដោយ​​សារតែភាពទាក់ទាញនៃវិស័យទេសចរណ៍ និងតម្លៃដីទាបបើធៀបទៅនឹងតម្លៃដីនៅទីក្រុងភ្នំពេញ ។ លើសពីតំបន់ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានធម្មជាតិខេត្តសៀម​រាបពិតជាខេត្តដែលមានការអភិវឌ្ឍន៍គួរឱ្យកត់សំគាល់ ។ ខេត្តសៀមរាបជាខេត្តដែលពោរពេញដោយសក្តានុពលវិនិយោគទេសចរ និងពាណិជ្ជកម្មប្រាកដណាស់វិស័យអចលនទ្រព្យនៅក្នុងខេត្តពិតជាមិនអាចមើលរំលងបានមែន ។តើកត្តាអ្វីខ្លះដែលអាចទាញឱ្យតម្លៃដីក្នុងខេត្តសៀមរាបកម្រើកបាន?*គម្រោងស្ថាបនាផ្លូវ៣​៨​ខ្សែ គម្រោងស្ថាបនា និងកែលម្អផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ។  ផ្លូវទាំង៣៨ខ្សែនេះមានប្រវែងជាង១០៨គីឡូ​ម៉ែត្រគ្រោងប្រើប្រាស់​ថវិកាជាតិសរុបជាង១៤៩លានដុល្លារ ។ តាម​ការគ្រោងទុកគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ។ សម្តេច​តេជោបានគូសបញ្ជាក់ថា ការ​​អភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធទ្រង់ទ្រាយធំ​បែបនេះនឹងធ្វើឱ្យទីក្រុងសៀមរាបប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ដ៏មាន​សក្តា​​នុពលដែលត្រូវបានកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ ។*គម្រោងអាកាសយានដ្ឋានសៀមរាបថ្មីការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី AIAI នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារដែលកំពុងសាង​សង់លើផ្ទៃដីប្រមាណ៧០០ហិកតារួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតាទៀតផង ។ គម្រោងអាកាសយានដ្ឋានសៀមរាបនេះបានចាប់ផ្ដើមសាងសង់ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ។​*គម្រោងកែប្រែសោភ័ណភាពនៅតំបន់ទេសចរណ៍​ក្រសួងទេសចរណ៍បានបង្ហាញគម្រោងបង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប ។ គម្រោងទីក្រុងថ្មីនេះ ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប។*ទីក្រុងសៀមរាបថ្មីនៅស្រុកសូត្រនិគមក្រសួងទេសចរណ៍បានបង្ហាញគម្រោងបង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប ។ គម្រោងទីក្រុងថ្មីនេះស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ។គម្រោងធំៗទាំងនេះ និងគម្រោងផ្សេងៗទៀតកំពុងធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងក្រោយពីខេត្តសៀម​រាប​ទទួលបានការអភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគជាច្រើនបន្តបន្ទាប់ធ្វើឱ្យខេត្តមួយនេះក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ។យ៉ាងណាក៏ដោយតម្លៃដីថ្លៃបំផុតនៅសៀមរាបស្ថិតនៅក្នុងតំបន់ផាប់ស្រ្ទីតអាចមានតម្លៃរហូតដល់ $300,000 ទៅ $400,000 ឬស្មើនឹង $4,000 ទៅ  $5,000 ក្នុងមួយម៉ែត្រការ៉េ ។ វិថីផាប់ស្ទ្រីត និងតំបន់ស្ថិតនៅជិតនោះគឺជាចំណុចតម្រូវការខ្ពស់បំផុតសម្រាប់អចលនទ្រព្យលក់រាយដ៏ចម្បងនេះជាការផ្លាស់ប្តូរដ៏អស្ចារ្យស្របតាមកំណើនអ្នកទេសចរសម្បូរទ្រព្យធនដែលនាំឱ្យអាជីវកម្មក្នុងតំបន់កាន់តែមានការរីកចម្រើនដែលនាំឱ្យចំណុចសំខាន់សម្រាប់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈមានការលូតលាស់ ។រីឯម្ដុំផ្សារចាស់វិញ មានតម្លៃស្រដៀងគ្នានឹងតម្លៃនៅភ្នំពេញដែលមានតម្លៃចាប់ពី $3000 ទៅ $5000 ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ ចំណែកឯនៅផ្លូវស៊ីវុត្ថាមានតម្លៃចាប់ពី $2,000 ទៅ $2,500 ក្នុងមួយម៉ែត្រការ៉េ ។ ក្រលេកមើលតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ6មានតម្លៃធូរថ្លៃបន្តិចគឺចាប់ពី $300 ទៅ $150 ក្នុងមួយម៉ែត្រការ៉េ ។វិនិយោគិនក្នុង និងក្រៅស្រុក ជាពិសេសវិនិយោគិនចិននឹងចាក់បញ្ចូលលុយកាន់តែច្រើនចូលក្នុងវិស័យអចលនទ្រព្យទាំងនៅក្នុងខេត្តសៀមរាប និងខេត្តផ្សេងទៀតដូចជាខេត្តព្រះសីហនុ, កោះកុង និងកំពតជាដើម ។ បូកផ្សំជាមួយនឹងគម្រោងទាក់ទាញភ្ងៀវទេសចរណ៍ក្នុងខេត្តសៀមរាបអាចនឹងធ្វើឱ្យតម្រូវការដីធ្លីកាន់តែច្រើនឡើងដើម្បីជម្រុញសេដ្ឋកិច្ចក្នុងស្រុក ។ សេដ្ឋកិច្ចក្នុងស្រុកក្លៀវក្លាគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យនៅក្នុងខេត្តសៀមរាប ៕
លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី ផ្តាំ​អ្នកទិញ​ដី​ឱ្យ​ប្រយ័ត្ន​ក្បួន​បោក​ជាប់​ក្នុង​បញ្ជីខ្មៅ​១​នេះ
លោក​ឧកញ៉ា ម៉ុង ឫ​ទ្ធី ផ្តាំ​អ្នកទិញ​ដី​ឱ្យ​ប្រយ័ត្ន​ក្បួន​បោក​ជាប់​ក្នុង​បញ្ជីខ្មៅ​១​នេះ
June 3, 2022, 7:23 p.m.
រូបតំណាងសក្តានុពលនៃវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែបោះជំហានទៅមុខបន្តិចម្តងៗរហូតអាចទាក់ទាញចំណាប់អារម្មណ៍មិនថា តែវិនិយោគិនក្នុង និងក្រៅស្រុកបោះទុនដើម្បីអភិវឌ្ឍន៍លើវិស័យដែលកំពុងមានប្រជាប្រិយភាពមួយនេះ ។ ស្របពេលកំណើនតម្រូវការកំពុងតែមានតម្រូវការកាន់តែខ្លាំងឡើងធ្វើឱ្យអ្នកវិនិយោគជាច្រើនបណ្តាក់ទុនបើកក្រុមហ៊ុនអចលនទ្រព្យជាបន្តបន្ទាប់ ខណៈវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែឈានទៅរកសញ្ញាណវិជ្ជមានច្រើន ។រូបតំណាងក្នុងនោះផងដែរ ដោយសារតែកំណើនអ្នកអភិវឌ្ឍន៍អចលនទ្រព្យមិនថា តែដីធ្លី គម្រោងផ្ទះបុរី និងខុនដូនោះទេកាន់តែមានការប្រកួតប្រជែងកាន់តែច្រើនឡើងដោយមានអ្នកអភិវឌ្ឍន៍មួយចំនួនប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវពិតប្រាកដស្របច្បាប់ ហើយក៏មានជនឆ្លៀតឱកាសមួយចំនួនដែលជាដង្កូវក្នុងសាច់បង្កប់ខ្លួននៅក្នុងវិស័យអចលនទ្រព្យដោយប្រើប្រាស់ល្បិចកលបោកប្រាស់ប្រជាពលរដ្ឋដែលជាអតិថិជនឱ្យរងគ្រោះអស់ជាច្រើននាក់មកហើយ ។បើតាមប្រសាសន៍របស់លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលប្រជាជនខ្មែរស្គាល់ថា ជាសេដ្ឋីកសិកម្មនៅក្នុងស្រុកខ្មែរបានណែនាំដល់អ្នកដែលមានបំណងចង់ទិញដីធ្លីអំពីល្បិចឆបោកដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅយ៉ាងដូច្នេះថា ៖«ឃើញអំពើបោកយ៉ាងសាហាវ គឺដីហ្នឹងតម្លៃ១លានដុល្លារឧទាហរណ៍ ដល់បង់លុយឱ្យគេ (ម្ចាស់ដីទី១) ៣០ម៉ឺនដុល្លារ ហើយ៧០ម៉ឺនទៀត នៅពេលដែលគេផ្ទេរកម្មសិទ្ធឱ្យបានបង់...ដល់ប្រជាជនអត់ដឹង ពុះដីឡូត៍លក់ កម្មសិទ្ធនៅម្ចាស់ដើមទេ ដល់ថ្ងៃបង់៧០ម៉ឺនដុល្លារទៀត អ្នកពុះដីឡូត៍អត់មានលុយឱ្យ ម្ចាស់ដើមអត់ឱ្យកម្មសិទ្ធ អញ្ចឹងអ្នកដែលរងគ្រោះគឺអ្នកដែលទៅទិញដីឡូត៍នោះ...រាល់ថ្ងៃដែលធ្ងន់អាហ្នឹងទេរឿងថា ដែលបង់ហើយបានដីឡូត៍មិនអីទេ វាកុនម្ចាស់កម្មសិទ្ធដើមដីឡូត៍ អត់សងលុយម្ចាស់ដីទី១គ្រប់ ចឹងជនគ្រោះគឺអ្នកទី៣ហ្នឹងហើយដែលត្រូវដោះស្រាយ» ។ ក្នុងន័យនេះផងដែរ គម្រោងទាំងមូលនោះជាដីទិញពីគេហើយមិនទាន់បង់លុយដាច់ឱ្យម្ចាស់ដើម អ្នកត្រូវតែប្រុងប្រយ័ត្នព្រោះអាចនឹងមានបញ្ហានៅពេលដែលគម្រោងដីឡូត៍នេះលក់មិនដាច់សោះ ឬលក់ មិនបានគ្រប់ចំនួនលុយដែល ត្រូវយកទៅទូទាត់ ជូនម្ចាស់ដីដើម ឬម្ចាស់ដីដើមរករឿង ដោយសារតែការទូទាត់លុយថ្លៃទិញដីនោះ មានការយឺតយ៉ាវ ឬមិនទៀងទាត់ នាំឱ្យម្ចាស់ដីដើមនោះ មិនសប្បាយចិត្ត បង្អាក់ការអភិវឌ្ឍន៍ ឬបញ្ចប់កិច្ចសន្យាជាមួយម្ចាស់គម្រោង ដែលធ្វើអោយប៉ះពាល់ដល់យើងដែលជាអ្នកទិញដីឡូត៍នោះ ។រូបតំណាងសម្រាប់លោកអ្នកដែលជាអតិថិជនមានបំណងចង់ស្វែងរកទិញអចលនទ្រព្យផ្សេងៗ ជាពិសេសដីធ្លីដោយមុននឹងសម្រេចចិត្តចំណាយថវិការដែលរកបានដោយលំបាកទៅទិញគួរណាពិចារណា និងស៊ើបអង្កេតឱ្យបានល្អិតល្អន់បំផុតចៀសវាងត្រូវក្លាយជាជនរងគ្រោះរបស់ជនខិលខូចដែលដើរលក់គម្រោងខ្យល់នានា ៕
កក់១០០០ដុល្លារ បញ្ចុះតម្លៃ១០០០ដុល្លារភ្លាម...រកឯណាបាន !
កក់១០០០ដុល្លារ បញ្ចុះតម្លៃ១០០០ដុល្លារភ្លាម...រកឯណាបាន !
May 31, 2022, 11:45 p.m.
បើក្រឡេកតាមបណ្តោយមហាវិថីសហព័ន្ធរស្ស៊ីចន្លោះកណ្តាលផ្លូវ ២០០៥-២០០៩ ដែលនៅ​ជិត​​​អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញបំផុត អ្នកនឹងឃើញការដ្ឋានសាងសង់ដ៏ធំមួយរបស់គម្រោងផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី ដែលជា​ផ្សារទំនើបចម្រុះដំបូងគេបំផុតក្នុងរាជធានីភ្នំពេញដែលត្រូវបានអភិវឌ្ឍសាងសង់ឡើងលើទីតាំងចាស់ដែលត្រូវបានកែប្រែរចនាប័ទ្មថ្មីទៅជាផ្សារទំនើបបែបចម្រុះអាជីវកម្មលាតសន្ធឹងក្នុងផ្ទៃក្រឡាទំហំដល់ទៅ១,៤ម៉ែត្រការ៉េ ។ដោយសារតែមើលឃើញពីកំណើនប្រជាជន និងកត្តាការអភិវឌ្ឍន៍ជាច្រើនតាមបណ្តោយមហាវិថី សហ​ព័ន្ធរុស្ស៊ី និងកង្វះខាតផ្សារទំនើបបែបស្តង់ដា ក្រុមហ៊ុន សេនជូរី ហ្គ្រុប ខូអិលធីឌី (CENTURY GROUP CO., LTD.) បានយកទីតាំងនៃ ផ្សារសិនជូរី ផ្លាហ្សាចាស់ បង្កើតទៅជាគម្រោងថ្មីហៅ ឈ្មោះថា «ផ្សារ​សិន​ជូរី ផ្លាហ្សាថ្មី» ឬ «មជ្ឈមណ្ឌលពហុពាណិជ្ជកម្មត្រីកោណមាស» ។គម្រោង​ផ្សារទំនើប​ សិនជូរី ផ្លាហ្សាថ្មី នឹង​សាងសង់​រួចរាល់​ក្នុង​ឆ្នាំ​២០២១នេះ​ ហើយដើម្បី​តបស្នងចំពោះ​ការគាំទ្រ​របស់អតិថិជន​ទាំង​ឡាយគម្រោង​ផ្សារទំនើប ​សិនជូរី​ ផ្លាហ្សា​ បានរៀបចំ​កម្មវិ​ធី​ប្រ​ម៉ូសិនពិសេស​ក្នុង​កំឡុង​ថ្ងៃទី០១​ សីហា​ រហូត​ដល់​ថ្ងៃទី​១០ សីហា ។ អតិថិជន​ទាំង​ឡាយ​ដែល​ជាវតូប​ក្នុង​គម្រោង​ផ្សារទំនើប​ សិនជូរី ​​ផ្លាហ្សា​ ដោយកក់ត្រឹមតែ​១​ពាន់​ដុល្លារនឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១ពាន់​ដុល្លា​ភ្លាមៗ​​ មិន​​តែ​ប៉ុណ្ណោះថែម​ទាំង​មាន​ការ​បញ្ចុះតម្លៃ​ផ្សេងៗជាច្រើនទៀត​នៅ​រង់ចាំ​លោកអ្នក ។ផ្សារសិនជូរី ផ្លាហ្សាថ្មី ជាប្រភេទផ្សារទំនើបបែបចម្រុះថ្មីដំបូងគេក្នុងរាជធានីភ្នំពេញដែលប្រមូលផ្តុំទៅដោយអាជីវកម្មគ្រប់ប្រភេទ​ដ៏សម្បូរបែបដូចជា ៖ ផ្សារកសិផល, អាហារដ្ឋាន, មជ្ឈមណ្ឌលកំសាន្ត, ហាងលក់ដូរ ​ផលិត​ផលតូចធំជាច្រើន, ការិយាល័យ, តំបន់ពាណិជ្ជកម្ម, Skybar Swimming pool ។ល។*ហេតុអ្វីលោកអ្នកត្រូវទិញតូបក្នុង ផ្សារសិនជូរី ផ្លាហ្សាថ្មី?ស្ថិតនៅលើទីតាំងដែលមានសក្តានុពលស្រាប់ និងថែមទាំងមានអាជីវករក៏ដូចជាអតិថិជនរបស់ ផ្សារស្រាប់តែម្តងជាកត្តាល្អបំផុតសម្រាប់ការបើកអាជីវកម្មថ្មីរបស់លោកអ្នកដោយពុំចាំបាច់ព្រួយបារម្ភក្នុងការតាំងលក់ផលិតផលហើយមិនមានអតិថិជនទិញនោះទេ ។នេះជាឱកាសល្អសម្រាប់លោកអ្នកដែលមានបំណងចង់មានតូបលក់ដូរផ្ទាល់ខ្លួនក៏ដូចជាបើកអាជីវកម្មនានាក្នុងផ្សារទំនើបបែបចម្រុះដំបូងគេដែលប្រមូលផ្តុំទៅដោយអាជីវកម្មចម្រុះគ្រប់ប្រភេទ ពីព្រោះថា សន្ទុះនៃការបើកអាជីវកម្មថ្មីៗកំពុងតែប្រណាំងប្រជែងពីមួយថ្ងៃទៅមួយថ្ងៃបូករួមជាមួយលក្ខណៈពិសេសរបស់ផ្សារសិនជូរី ផ្លាហ្សាថ្មី ដែលផ្សារដទៃទៀតពុំមាននោះ អាចធ្វើឱ្យអាជីវកម្មរបស់លោកអ្នក កាន់តែទទួលបានជោគជ័យខ្ពស់បំផុត ។*ក្រោយពេលទិញហើយទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?នៅពេលដែលលោកអ្នកមានតូបក្នុងផ្សារទំនើបបែបចម្រុះរបស់ផ្សារសិនជូរី ផ្លាហ្សាថ្មី លោកអ្នកនឹង ទទួលបានឱកាសសម្រាប់ការពង្រីកសាខារបស់លោកអ្នកបន្ថែម ឬសម្រាប់អ្នកដែលទើបបើកអាជីវកម្ម ថ្មីថ្មោង ដោយសារតែផ្សារមាននូវអាជីវករ និងអតិថិជនស្រាប់ ហើយថែមទាំងមានតែ១គត់តាម បណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីដែលស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថែមទៀត ។លោកអ្នកនឹងទទួលបានការថែទាំពីសំណាក់គណៈគ្រប់គ្រងផ្សារ និងសន្តិសុខយាមកាម២៤ម៉ោងលើ ២៤ម៉ោងដោយមិនចាំបាច់បារម្ភពីសុវត្ថិភាពនៃការបាត់បង់ផលិតផលពីហាងរបស់លោកអ្នក ។ លោកអ្នកចំណាយដើមទុនតែម្តងនឹងទទួលបានតូបលក់ដូរដែលអាចផ្តល់ចំណូលឱ្យលោកអ្នកខ្ចង់រាប់ពាន់ដុល្លារក្នុង១ខែសម្រាប់ពង្រីកអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែរីកចម្រើនជាងមុនបន្ថែមទៀត ៕
បញ្ចុះតម្លៃរហូតដល់ ១២% ហើយបង់ប្រាក់មិនដល់១%ក្នុងមួយខែជាមួយម៉ូតផ្ទះអភិជនដូចរាជវាំងមានតែនៅគម្រោងអ័រគីដេ ដឹផាលេស
បញ្ចុះតម្លៃរហូតដល់ ១២% ហើយបង់ប្រាក់មិនដល់១%ក្នុងមួយខែជាមួយម៉ូតផ្ទះអភិជនដូចរាជវាំងមានតែនៅគម្រោងអ័រគីដេ ដឹផាលេស
June 6, 2022, 5:00 p.m.
ភ្នំពេញ ៖ បើយោងទៅតាមគេហទំព័រហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន បានបង្ហាញ​ឱ្យ​ឃើញថា គម្រោងដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើកលក់ចាប់ពីថ្ងៃនេះតទៅជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ១២% ​រីឯការបង់ប្រាក់ក៏រឹតតែពិសេស និងពុំធ្លាប់មានពីមុនមក ដោយអតិថិជន អាចធ្វើការបង់ប្រាក់ត្រឹមតែ ០.៨% ក្នុងមួយខែរយៈពេល២៤ខែ ពុំមានការប្រាក់ និងពុំមានប្រាក់កក់ ។គម្រោងដឹប៊ូតានិច ផាលេស ដែលមានទីតាំងនៅក្នុងគម្រោងដឹប៊ូតានិចស៊ីធី ជាគម្រោង​ដ៏ពិសិដ្ឋ និងល្អបំផុតរបស់ក្រុមហ៊ុនដែលរួមមានវីឡាប្រណីតៗចំនួន៣ប្រភេទដូចជា ៖វីឡាទោល ដឹ អ៊ីមប្រ៊េស លេក (The Empress Lake) វីឡាទោល ដឹ អ៊ីមប្រ៊េស (The Empress) និង វីឡាភ្លោះ ដឹ អ៊ីមប្រ៊េស (The Empress Twin) ម៉ូតផ្ទះនីមួយៗមានលក្ខណៈពិសេស និងអស្ចារ្យបំផុត ជាប់ផ្ទៃបឹងប៊ូតានិច ដែលមានទេសភាពដ៏ស្រស់បំព្រងជាមួយនឹងសួនច្បារ ដឹផាលេស ដ៏ស្រស់ស្អាត និងចម្រុះពណ៌ នៅពីមុខគេហដ្ឋារបស់លោកអ្នក ។គ្រប់ម៉ូតផ្ទះត្រូវបានរចនាដោយមានការច្របាច់បញ្ចូលគ្នានូវ​សិល្បរចនាបថនាយុគសម័យពីអតីតកាល ជាមួយនឹងភាពស៊ីវិល័​នាពេលបច្ចុប្បន្ន ដែលបង្កើតបានជាលំនៅដ្ឋាន ដ៏សាកសមបំផុតសំរាប់គ្រួសារគ្រប់ជំនាន់ ។ដើម្បីកុំឱ្យឱកាសនេះកន្លងហួសឱ្យសោះសូមប្រញ៉ាប់មកសាកសួរព័ត៌មាននៅការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចម្ងាយពីស្ពានជ្រោយចង្វារត្រឹមតែ៧គ.ម រួចបត់ឆ្វេងតាមស្តុបអ័រគីដេ ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ  098 733 333
ភ្លេចៗខ្លួន ! ពហុ​កីឡដ្ឋាន​មរត​តេជោ​បញ្ចប់​ការសាងសង់រួចរាល់​ហើយ
ភ្លេចៗខ្លួន ! ពហុ​កីឡដ្ឋាន​មរត​តេជោ​បញ្ចប់​ការសាងសង់រួចរាល់​ហើយ
June 7, 2022, 1:40 a.m.
រូបភាព ៖ CAMSOCរាជធានី​ភ្នំពេញ ៖ តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) ដំណើរការ​សាងសង់​កីឡដ្ឋាន​ធំ (Main Stadium) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​បាន​សម្រេច​ជា​ស្ថាពរ​គ្រប់លក្ខណៈ​សម្បត្តិ​ទាំងអស់ នា​ខែសីហា ឆ្នាំ​២០២១ នេះ ។​ឯកឧត្តម វ៉ា​ត់ ចំរើន ដែល​កំពុង​ទទួល​បន្ទុក​នាយ​បេសកកម្ម​កម្ពុជា កំពុង​ដឹកនាំ​ក្រុម​ប្រតិភូ​-​អត្ត​ព​លិ​ក​កម្ពុជា ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​បញ្ជាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ជូន​ថា ៖ «​មក​ដល់​ពេល​នេះ សំណង់​នេះ​បាន​លេច​ចេញ​ជា​សមិទ្ធផល​ពេញ​គ្រប់លក្ខណៈ​សម្បត្តិ​ទាំងអស់ មាន​ន័យ​ថា កាលពី​ពេល​មុន​យើង​នៅ​សេសសល់​ការ​បំពាក់​កៅអី​ខ្លះ​ៗ ទីលាន​រត់​អត្តពលកម្ម និង​ទីលាន​បាល់ទាត់ ប៉ុន្តែ​ឥឡូវនេះ​គឺ​ធ្វើ​រួចរាល់​ទាំងស្រុង​ហើយ ។ ចំពោះ​អាង​ទឹក ជុំវិញ​វិមាន​កីឡដ្ឋាន ដែល​ជា​តំណាង​កស្សិណ​អង្គរ​ក៏​បាន​ដាក់​បង្ហូរទឹក​បំពេញ​អាង និង​ប្រព័ន្ធ​ភ្លើង អំ​ពូ​ល ភ្លើង​បំភ្លឺ​អាង រួម​ទាំង​ប្រព័ន្ធ​សំឡេង (Sound System) នៅ​ផ្នែក​ខាងក្នុង ក៏​បាន​បំពាក់​រូ​ចរាល់​ដូច​គ្នា​ផង​ដែរ​» ។​រូបភាព ៖ CAMSOCឯកឧត្តម​បន្ត​ថា ៖«​ដូច្នេះ​គ្រប់ការ​សាងសង់ ការ​បំពាក់​ឧបករណ៍ រួម​ទាំង​ការងារ​ផ្សេង​ទៀត សម្រាប់​កីឡដ្ឋាន​ធំ​នេះ ត្រូវ​បាន​ធ្វើ​រួចរាល់​ជា​ស្ថាពរ​។ ក្រៅពី​នេះ គឺ​នៅ​សល់​ការ​រៀបចំ​តុបតែង នៅ​ផ្នែក​ទីធ្លា​ខាងក្រៅ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ជា​រួម​គឺ​ក្រុមហ៊ុន​សាងសង់​បាន​បើកភ្លើង​បំភ្លឺ​សាកល្បង ដោយ​ត្រូវ​ប្រើប្រាស់ ថាមពល​អគ្គិសនី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ អ្វី​ដែល​នៅ​សេសសល់​បន្តិចបន្តួច​នោះ គឺ​ការងារ​ទីធ្លា​ខាងក្រៅ រួម​ទាំង​ការ​បោសសម្អាត​» ។រូបភាព ៖ CAMSOC​ជាមួយ​គ្នា​នោះ ឯកឧត្តម​អគ្គលេខាធិការ​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា កិច្ចការ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការ​សាងសង់​កីឡដ្ឋាន​ធំ​នេះ​ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់ និង​ហ្មត់ចត់​បំផុត​ឲ្យ​តាមដាន​ជាប់​ជា​ប្រចាំ ។ ក្រោយ​ពី​បញ្ចប់​ការ​សាងសង់ គឺ​យើង​ត្រូវ​បន្ត​ការ​ថែទាំ បន្ទាប់​ពី​ក្រុមហ៊ុន​សាងសង់​របស់​ភាគី​ចិន​នឹង​ប្រគល់​ជូន​ដល់ CAMSOC ។ សម្រាប់​ការ​ថែទាំ​នេះ​យើង​កំពុង​ស្នើ​សុំ​ការ​ផ្តល់​ធនធានមនុស្ស អ្នកបច្ចេកទេស សន្តិសុខ សណ្តាប់​ធ្លាប់ អនាម័យ ដើម្បី​បន្ត​ការ​ថែទាំ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​មរតក​ដ៏​ធំ​មហាសាល​របស់​កម្ពុជា សម្រាប់​ការ​ទាក់ទាញ និង​ក្លាយជា​និមិត្តរូប​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។រូបភាព ៖ CAMSOC​សូម​បញ្ជាក់​ផង​ដែរ​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​កន្លែង​ប្រារព្ធ​ពិធី​បើក​-​បិទ​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​ការ​ប្រកួត​កីឡា​ជន​ពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​ពហុ​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​សម្រួច​គោលដៅ​យ៉ាង​យកចិត្តទុកដាក់​ប្រកបដោយ​ក្តី​សង្ឃឹម និង​ភាព​ជឿជាក់​ក្នុង​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ ៕
ឡើងថ្លៃហើយ ! ដីស្ថិតក្នុងខេត្តជាប់រាជធានីភ្នំពេញមួយនេះកំពុងប្រែក្លាយជាដីមាសត្រូវប៉ាន់ខ្លាំង
ឡើងថ្លៃហើយ ! ដីស្ថិតក្នុងខេត្តជាប់រាជធានីភ្នំពេញមួយនេះកំពុងប្រែក្លាយជាដីមាសត្រូវប៉ាន់ខ្លាំង
May 25, 2022, 2:22 a.m.
ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​សក្តានុពល​នៃ​វិស័យ​អចលនទ្រព្យ​ជា​បន្តបន្ទាប់​ដោយ​ទាញ​បាន​បណ្តា​វិនិយោគិន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​ការ​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ ។ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​ក្នុង​ប្រទេស​កម្ពុជា​មាន​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​កំពុង​មានការ​ប្រកួតប្រជែង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លើ​វិស័យ​អចលនទ្រព្យ​ម ។ខេត្តកណ្តាល ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ដែល​មាន​ឥទ្ធិពល​ចំពោះ​វិស័យ​អចលនទ្រព្យ​ផ្សេង​ៗ​ទៀត​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ​, កោះកុង​, ខេត្តកំពត​, បន្ទាយ​មាន​ជ័យ និង​ខេត្តកំពង់ចាម​ជាដើម កំពុង​តែ​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​តាម​រយៈ​ការ​អភិវឌ្ឍន៍​នានា​ក្នុង​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​រាជធានី​ភ្នំពេញ ។បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​បាន​លើក​ឡើង​ថា ស្រុក​មុខកំពូល ខេត្តកណ្ដាល កំពុង​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ ដែល​នឹង​ទាក់ទាញ​ការ​វិនិយោគ​លំនៅ​ដ្ឋា​ន​បែប​ទំនើប​កាន់តែ​ច្រើន​ក្នុង​តំបន់​នោះ​នា​ពេល​ខាង​មុខ ។តាម​ប្រភព​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​អចលនវត្ថុ​កម្ពុជា​បាន​លើក​ឡើង​ថា ៖«​សព្វថ្ងៃ​នៅ​ចន្លោះ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦​អា (6A) កំពុង​តែ​ទាក់ទាញ​គម្រោង​វិនិយោគ​លំនៅ​ដ្ឋា​ន​ជា​ច្រើន ទាំង​គម្រោង​វិនិយោគ​របស់​រដ្ឋាភិបាល និង​គម្រោង​ធំ​ៗ​របស់​វិស័យ​ឯក​ជង​ផង​ដែរ ដែល​វា​បាន​ជះ​ឥទ្ធិពល​ដល់​តំបន់​ក្បែរ​ៗ​នោះ ជា​ពិសេស​គឺ​ស្រុក​មុខកំពូល​នេះ​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​តំបន់​នេះ​ក្លាយជា​តំបន់​ដែល​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​នា​ពេល​ខាង​មុខ​» ។មិនតែប៉ុណ្ណោះ​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​ក៏​បាន​ទទួលស្គាល់​ពី​ការ​អភិវឌ្ឍន៍​ដែរ​ថា ស្ទើរតែ​គ្រប់​តំបន់​ក្នុង​ខេត្តកណ្ដាល ដែល​ព័ន្ធ​ជុំវិញ​រាជធានី​ភ្នំពេញ​មាន​ភាព​រីក​ចម្រើន​ខ្លាំង ហើយ​លំនៅ​ដ្ឋា​ន​កម្រិត​មធ្យម​បាន​នឹង​កំពុង​ដើរតួរ​យ៉ាង​សំខាន់​ស្រប​ពេល​ដែល​ចំនួន​ប្រជាជន​ក្នុង​ខេត្ត​នេះ​បាន​កើនឡើង​ដល់​ជាង​១​លាន​នាក់ ។សូម​បញ្ជាក់​ផង​ដែរ​ថា ស្រុក​មុខកំពូល ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ខេត្តកណ្ដាល ដែល​ភាគ​ខាងត្បូង នៃ​ស្រុក​នេះ​គឺ​ជាប់​ជាមួយនឹង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ លើស​ពី​នេះ ស្រុក​មុខកំពូល​នេះ​ក៏​ត្រូវ​បាន​កំណត់​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ប្រចាំ​ខេត្តកណ្តាល​ផង​ដែរ ៕
ដឹប៊ូតានិច ផាលេស ម៉ូតផ្ទះដូចរាជវាំងគ្រាន់តែលឺឈ្មោះក៏គួរឱ្យចង់រស់នៅផងដែរ
ដឹប៊ូតានិច ផាលេស ម៉ូតផ្ទះដូចរាជវាំងគ្រាន់តែលឺឈ្មោះក៏គួរឱ្យចង់រស់នៅផងដែរ
June 7, 2022, 2:23 a.m.
ភ្នំពេញ ៖ គម្រោងថ្មី ដឹប៊ូតានិច ផាលេស ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិននឹងធ្វើការបើកលក់ក្នុងពេលឆាប់ៗខាងមុខនេះ មានទីតាំងនៅក្នុងគម្រោងដឹប៊ូតានិចស៊ីធី​ ខណ្ឌជ្រោយចង្វារ ជាទីតាំងដ៏ល្អបំផុតសម្រាប់ការរស់នៅ ។គម្រោងនេះ នឹងនាំមកជូនលោកអ្នកនូវការរស់នៅតាមបែបផែនជីវិតថ្មី ប្រកបដោយភាពរស់រវើក ស៊ីវីល័យ និងជាពិសេសគឺសម្រាប់អ្នកដែលត្រូវការ ការរស់នៅបែបឯកជនភាពផ្ទាល់ខ្លួនអមដោយម៉ូតផ្ទះដ៏ល្អឥតខ្ចោះ ៣ប្រភេទគឺ ៖១. វីឡាទោល ដឹ អ៊ីមប្រ៊េស លេក (The Empress Lake) នៅជាប់បឹងប៊ូតានិច ដែលអាចទស្សនាផ្ទៃបឹង ដ៏ស្រស់ស្អាត ប្រកបទៅដោយបរិយាកាសដ៏ស្រស់បំព្រង ។២. វីឡាទោល ដឹ អ៊ីមប្រ៊េស (The Empress) អតិថិជនអាចរីករាយជាមួយសួនច្បារដ៏ស្រស់ស្អាត អមដោយផ្កាគ្រប់ប្រភេទ និងចម្រុះពណ៌ នៅចំពីមុខគេហដ្ឋានរបស់លោកអ្នក ។៣. វីឡាភ្លោះ ដឹ អ៊ីមប្រ៊េស (The Empress Twin) ម៉ូតផ្ទះត្រូវបានរចនាដោយមានការច្របាច់បញ្ចូលគ្នានូវ​សិល្បរចនា​បថនាយុគសម័យដើម នឹងរចនាបទនាពេលបច្ចុប្បន្ន ដើម្បីបង្កើតជាលំនៅដ្ឋាន ដ៏សាកសមបំផុតសម្រាប់គ្រួសារគ្រប់ជំនាន់។ ម៉ូតផ្ទះទាំងនេះត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាបាននូវគុណភាព សោភណ្ឌភាព និងផាសុខភាពខ្ពស់ ។ គម្រោងដឹប៊ូតានិចផាលេស នឹងបើកលក់មុនសម្ពោធគម្រោងនាថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ ជាមួយនឹងការផ្តល់ជូនយ៉ាងពិសេសពុំធ្លាប់មានពីមុនមក ។ សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរព័ត៌មាននៅការិយាល័យលក់ផ្ទាល់ ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ  098 73 333 ៕
មិននឹកស្មាន ! ឧកញ៉ា សៀ ឫទ្ធី រលាស់ខ្លួនពីអ្នកដឹកជញ្ជួនក្លាយជាសេដ្ឋីប្រាក់រាប់លានដុល្លារ
មិននឹកស្មាន ! ឧកញ៉ា សៀ ឫទ្ធី រលាស់ខ្លួនពីអ្នកដឹកជញ្ជួនក្លាយជាសេដ្ឋីប្រាក់រាប់លានដុល្លារ
June 7, 2022, 6:56 a.m.
បើនិយាយពីវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះហាក់មានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ មិនតែប៉ុណ្ណោះគម្រោងធំៗជាច្រើនបានបង្ហាញវត្តមានជាបន្តបន្ទាប់ក្រោយមានការវិនិយោគពីសំណាក់វិនិយោគិនក្នុង និងក្រៅស្រុកជាច្រើន ។ជាក់ស្តែងលោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន WorldBridge Group គឺជាវិនិយោគិន និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសកម្ពុជា មិនតែប៉ុណ្ណោះលោកក៏ជាបុគ្គលឆ្នើមមួយរូបក្នុងចំណោមមហាសេដ្ឋីលំដាប់កំពូលល្បីៗជាច្រើនរបស់ប្រទេសកម្ពុជាដែលកាន់កាប់ជំនួញជាច្រើននៅក្នុងដៃ ។លោកឧកញ៉ាសៀ រិទ្ធី បានថ្លែងឱ្យដឹងថា លោកធ្លាប់មានប្រវត្តិជូរចត់មិនខុសពីប្រជាជនខ្មែរដទៃទៀតដែលធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ។ លោកគឺជាប្រជាជនមួយរូបក្នុងចំណោមប្រជាជនទាំងអស់ដែលបានធ្លាប់ឆ្លងកាត់ក្នុងរបបខ្មៅងងឹត ប៉ុល ពត ។ លោកបានកើតនៅក្នុងឆ្នាំ១៩៧០ ហើយស្ថិតក្នុងរបប ប៉ុល ពត លោកទើបតែមានអាយុចន្លោះ៥ឆ្នាំទៅ៩ឆ្នាំស្ថិតនៅក្នុងវ័យកុមារនៅឡើយនោះទេ ។ក្រោយពីឆ្នាំ១៩៧៩គ្រួសាររបស់លោក សៀ រិទ្ធី ត្រូវបានផ្លាស់ទីលំនៅពីស្រុកក្រឡាញ់ទៅកាន់រាជធានីភ្នំពេញ លោកក៏បានមានឱកាសចូលសិក្សាដូចគេដូចឯង ប៉ុន្តែស្ថិតក្នុងជំនាន់នោះការសិក្សានៅមិនទាន់មានលក្ខណៈពេញលេញដូចពេលបច្ចុប្បន្ននោះទេ គឺការសិក្សានៅមានកម្រិតនៅឡើយ ។នៅក្នុងឆ្នាំ១៩៨៩ជាឆ្នាំដែលលោកត្រូវប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប៉ុន្តែជាអកុសលលោកមិនបានទៅប្រឡងនៅក្នុងឆ្នាំនោះទេ ដោយហេតុលោកត្រូវទៅក្រៅប្រទេសដើម្បីធ្វើការ និងត្រឡប់ចូលស្រុកខ្មែរវិញនៅក្នុងឆ្នាំ១៩៩១ ។នៅពេលដែលលោកត្រឡប់ចូលមកកាន់ប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ១៩៩១ លោកក៏បានបម្រើការងារជាមួយនឹងអង្គការសហប្រជាជាតិហៅថា «អ៊ុនតាក់» ។ ខណៈដែលលោកបម្រើការនោះ លោកធ្វើការនៅក្នុងផ្នែកដឹកជញ្ជូនទំនិញបាន១ឆ្នាំអង្គការនោះក៏បានបញ្ចប់បេសកកម្មនៅកម្ពុជាដែលពេលនោះហើយជីវិតនៃការធ្វើការឱ្យគេរបស់លោកត្រូវបានកាត់ផ្តាច់ត្រឹមនោះតែម្តង ។*ចាប់ផ្តើមចេញរកស៊ីដំបូងក្រោយពេលធ្វើការឱ្យអង្គការសហប្រជាជាតិបាន១ឆ្នាំ លោកក៏សន្សំបានដើមទុនបន្តិចបន្ទួចហើយក៏បានរៀបចំផ្លូវជីវិតរបស់លោកជាថ្មីតាមរយៈការបង្កើតក្រុមហ៊ុនដឹកជញ្ជូនដំបូងគេបង្អស់ក្នុងវិស័យនោះនៅកម្ពុជា ។ អតិថិជនរបស់លោកនៅពេលនោះភាពច្រើនជា អង្គការ, ស្ថានទូត និងក្រុមហ៊ុនមួយចំនួនទៀត ។ក្រោយពីបានចាប់ផ្តើមអាជីវកម្មនេះបាន២ឆ្នាំលោកក៏បានចុះឈ្មោះជាក្រុមហ៊ុនស្របច្បាប់នៅឆ្នាំ១៩៩៤ ហើយក៏ជាពេលវេលាមួយដែលលោកឃើញពន្លឺនៃភាពជោគជ័យកាន់តែខ្លាំង ។ លោកក៏បានលើកឡើងនូវពាក្យស្លោកមួយថា «ធ្វើមនុស្ស កុំរស់ដូចកង្កែបក្នុងអណ្តូង» ដោយសារតែលោកធ្លាប់បានចេញទៅក្រៅប្រទេស និងមើលឃើញពីភាពរីកចម្រើនក៏ដូចជាឱកាសដែលលោកអាចរកស៊ីបាននៅក្នុងប្រទេសកម្ពុជា ។*ចាប់ផ្តើមប្រឡូកក្នុងវិស័យអចលនទ្រព្យក្រោយពីឃើញនិន្នាការនៃវិស័យអចលនទ្រព្យលោកឧកញ៉ា សៀ ឫទ្ធី ក៏បានប្រឡូកចូលក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ១៩៩៨ បន្ទាប់ពីប្រទេសកម្ពុជាបានរួចផុតពីសង្គ្រាម និងគួបផ្សំក្រុមហ៊ុនរបស់លោកមានដើមទុកគ្រប់គ្រាន់ផងនោះ ។ ម៉្យាងវិញទៀតដោយមើលឃើញពីកំណើនប្រជាជនដែលស្ថិតក្នុងកម្រិតជីវភាពមធ្យម ក្រុមហ៊ុនរបស់លោកក៏បានបង្វែរទិសដៅពីអាជីវកម្មដឹកជញ្ជូនមកធ្វើលើវិស័យដីធ្លីវិញម្តង ។ពោលគឺផ្តោតលើការទិញ-លក់ដី និងសាងសង់ផ្ទះលក់ខ្លះៗប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនរបស់លោកនៅមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការអភិវឌ្ឍលើវិស័យនេះនៅឡើយ ទើបលោកសម្រេចចិត្តរកដៃគូរសហការដើម្បីមកពង្រឹងបន្ថែមនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ។ ក្រៅពីក្រុមហ៊ុនអចលនទ្រព្យលោកក៏បានបង្កើតក្រុមហ៊ុនផ្សេងទៀតដែលផ្តោតលើការជួញដូរសម្ភារៈសំណង់ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនសាងសង់នានានៅកម្ពុជា ។យ៉ាងណាមិញលោកក៏បានលើកឡើងផងដែរថា «អ្នកមិនអាចធ្វើរឿងធំណាមួយឱ្យជោគជ័យបានឡើយ ប្រសិនបើអ្នកមិនទាន់ធ្វើឱ្យខ្លួនអ្នកជោគជ័យជាមុនសិន ហើយអាចឈានទៅធ្វើឱ្យមនុស្សនៅជុំវិញខ្លួន និងដៃគូរសហការជោគជ័យ នោះទើបអ្នកជោគជ័យពិតប្រាកដ ! » ។ដោយលោកជាមនុស្សតស៊ូ លោកតែងតែខិតខំអភិវឌ្ឍខ្លួនឯងជាប្រចាំពោលគឺ រកស៊ីផង រៀនបន្ថែមផង ហើយរហូតដល់ឆ្នាំ២០០៨លោកយល់ថា ខ្លួនមានបទពិសោធន៍ចាស់ទុំល្មមទើបលោកឈប់រៀន និងផ្តោតសំខាន់លើមុខជំនួញជាង៣០ក្រុមរបស់លោករហូតមកដល់បច្ចុប្បន្ន ៕
ដល់.ករាប់ម៉ឺនដុល្លារ ! ដំណើរដើមទងដែលមេក្លោង៤នាក់នេះលក់ដីឡូត៍បោកប្រជាពលរដ្ឋផ្អើលខេត្តកោះកុង
ដល់.ករាប់ម៉ឺនដុល្លារ ! ដំណើរដើមទងដែលមេក្លោង៤នាក់នេះលក់ដីឡូត៍បោកប្រជាពលរដ្ឋផ្អើលខេត្តកោះកុង
June 2, 2022, 9:30 p.m.
ខេត្តកោះកុង ៖ កាលពីពេលថ្មីៗកន្លងមកនេះកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានស្រាវ​ជ្រាវ និងបង្ក្រាបមុខសញ្ញាជនសង្ស័យឆបោកដីធ្លីជាក្រុម (លក់ដីឡូត៍ខ្យល់) តាមដីកាបង្គាប់ឱ្យចាប់ខ្លួន​របស់ចៅ​ក្រម​ស៊ើបសួរសាលាដំបូងខេត្តកោះកុង ។ ករណីនេះស្នងការដ្ឋាននគរបាលខេត្តកោះកុងក៏បានធ្វើសេចក្តីបំភ្លឺ និងបង្ហាញអត្តសញ្ញាណជនសង្ស័យដែលជាមេក្លោងទាំង៤នាក់ផងដែរនៅស្នងការដ្ឋាននគរបាលខេត្តកោះកុងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។ជនសង្ស័យទាំង៤នាក់ដែលជាមេក្លោងឆបោកលក់ដីឡូត៍ខ្យល់រួមមាន ទី១-ឈ្មោះ បាន បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន B.I.D, ទី២-ឈ្មោះ ភន ទីគា ភេទប្រុស អាយុ២០ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុន B.I.D, ទី៣-ឈ្មោះ លី ប៊ុនរដ្ឋថី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកផ្តល់ប្រាក់ និងទី៤-ឈ្មោះ ជិន ឆៃយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជាបក្ខពួក ។តាមប្រភពលោក ហេង ធារៈ ភេទប្រុស អាយុ៥៣ឆ្នាំ ជាអតីតកងទ័ព (ចូលនិវត្តន៍) មានទីលំនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាជនរងគ្រោះ និងតំណាងឱ្យជនរងគ្រោះជាច្រើនទៀតបានបញ្ជាក់ប្រាប់សហការី realestate.com.kh ថា ៖ «ពីដំបូងឡើង កាលពីកំឡុងចុងឆ្នាំ២០១៩ ក្រុមហ៊ុនខាងលើបានរៀបចំដីឡូត៍របស់ខ្លួនដើម្បីធ្វើទីផ្សារ និងបានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២០ ថែមទាំងបានដើរឃោសនាផ្សាយពាណិជ្ជកម្មពីគម្រោងដីឡូត៍របស់ក្រុមហ៊ុន និងឃោសនាពីសក្តានុពលរបស់គម្រោងដីឡូត៍នោះ» ។ប្រភពបានបន្តថា ៖«គ្រួសាររបស់គាត់បានទិញដីចំនួន៤ឡូត៍ ដោយ២ឡូត៍បង់ប្រាក់ដាច់ និង២ឡូត៍ទៀតបង់រំលស់ក្នុងទំហំដី ៥ម៉ែត្រx២០ម៉ែត្រ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនខាងលើក៏មានប្រូម៉ូសិនពិសេសទិញដី២ឡូត៍ដោយបង់ប្រាក់ដាច់ថែមជូនម៉ូតូ១គ្រឿងថែមទៀតផង ។ ហើយក្រុមហ៊ុនបានសន្យាថា ក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុននឹងប្រគល់ប្លង់ជូនអតិថិជន ប៉ុន្តែក្រុមហ៊ុនស្រាប់តែមានរឿងឆបោកនេះកើតឡើង ហើយរហូតមកដល់ពេលនេះនៅមិនទាន់ទទួលបានប្លង់នៅឡើយនោះទេ» ។តាមប្រភពលោកពូដែលជាជនរងគ្រោះ និងជាតំណាងឱ្យជនរងគ្រោះដទៃទៀតបានបញ្ជាក់ឱ្យដឹងបន្ថែមថា ៖«ទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋចាញ់បោកក្រុមហ៊ុនដីឡូត៍ខាងលើមានរហូតដល់រាប់ម៉ឺនដុល្លារឯណោះ ហើយពេលនេះនៅមិនទាន់មានសំណងអ្វីពីខាងក្រុមហ៊ុននៅឡើយនោះទេ ។ ប្រសិនបើមានការសម្របសម្រួលពីខាងក្រុមហ៊ុន គឺត្រូវអនុវត្តគោលការណ៍ដែលក្រុមហ៊ុនបានសន្យា» ។តាមប្រភពលោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ ស្នងការ​រង​ផែន​ព្រហ្ម​ទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានជំរាបឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង៤រូបខាងលើត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលកែប្រែរងចាំអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត ៕ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងផ្នែកអចលនទ្រព្យមុនគេកុំភ្លេច (ចុចលើរូបភាព Join ខាងក្រោម)
ត្រេកអរណាស់ ! ស្ងាត់ៗផ្លូវក្រោមដីខេត្តព្រះសីហនុសាងសង់រួចរាល់ស្អាតភ្លឹង
ត្រេកអរណាស់ ! ស្ងាត់ៗផ្លូវក្រោមដីខេត្តព្រះសីហនុសាងសង់រួចរាល់ស្អាតភ្លឹង
June 5, 2022, 4:51 a.m.
ខេត្តព្រះសីហនុ ៖ ផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន២កន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៤នៅខេត្តព្រះសីហនុសាងសង់ឡើងដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស កម្មករ កម្មការិនី បានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព ខណៈទីតំាងនេះមានស្ថានភាពចរាចរណ៍មមាញឹកខ្លំាង ងាយគ្រោះថ្នាក់ និងស្ទះចរាចរណ៍ជាញឹកញាប់ ពេលនេះការសាងសង់សម្រេចជាស្ថាពរហើយ ប៉ុន្តែនៅមិនទាន់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះទេ ។តាមប្រភពអ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ បានឱ្យដឹងថា ការសាងសង់ផ្លូវក្រោមដីនៅក្នុងក្រុងព្រះសីហនុនេះរួចរាល់ហើយ ប៉ុន្តែនៅមិនទាន់សម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយនោះទេ ពីព្រោះផ្លូវក្រោមដីទី១នៅចំណុចវិទ្យាល័យ ឃ្លាំងលើ គឺសាលាបានបិទជាបណ្ណោះអាសន្នទើបមិនមានសិស្សសាលាឆ្លងកាត់ដូច្នេះទើបមិនមានការប្រើប្រាស់ជាបណ្តោះអាសន្ន ។អ្នកនាំពាក្យខាងលើក៏បានឱ្យដឹងបន្ថែមផងដែរថា ចំណែកផ្លូវក្រោមដីទី២ ដែលស្ថិតនៅមុខរោងចក្រមួយកន្លែង ហើយរោងចក្រនោះក៏បាន​ផ្អាក​ដំណើរការអាជីវកម្ម ដោយសារបញ្ហាជំងឺកូវីដ១៩ ក៏មិនមានការប្រើប្រាស់ជាបណ្តោះអាសន្នដូចគ្នា ។ឯកឧត្តមឧត្ដមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន សៀមរាប និងជាអ្នកដឹកនាំគម្រោងសាងសង់នេះធ្លាប់មានប្រសាសន៍ថា ៖«ផ្លូវថ្មើរជើងក្រោមដីនេះ ក្រៅពីសម្រាប់ដើរហើយនោះ ក៏មានផ្លូវដែលសម្រាប់ឱ្យប្រជាពលរដ្ឋអាចបណ្តើរកង់ និងម៉ូតូឆ្លងកាត់បានផងដែរ ។ ការសាងសង់ផ្លូវថ្មើរជើងក្រោមដីបានផ្តល់ប្រយោជន៍ជាច្រើន ដែលរក្សាបាននូវភាពឆ្លងថ្នល់កុំឱ្យស្ទះចរាចរណ៍ រក្សាបាននូវជីវិត និងសុវត្ថិភាពរបស់ប្រជាជន និងជាមុខមាត់របស់ប្រទេសជាតិ ដែលជាការអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ» ។គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវថ្មើរជើងក្រោមដីនេះបានចាប់ផ្តើមការសាងសង់កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ ។ ផ្លូវនេះមានប្រវែង២៩ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្ពស់ប្រហែលជាង៣ម៉ែត្រ ដែលមានជណ្តើរឡើង មានប្រព័ន្ធបូមទឹកចេញ មានកង្ហារសម្រាប់បញ្ជូនខ្យល់ចូល និងមានប្រព័ន្ធភ្លើងបំភ្លឺផងដែរ ។ ផ្លូវ​ថ្មើរ​ជើង​ក្រោមដី​ទាំង​២ខ្សែនេះ មួយ​កន្លែង​ស្ថិត​នៅ​ចំ​ពី​មុខ​វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ និង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ទី​ប្រជុំជន​រោងចក្រ ៕ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងផ្នែកអចលនទ្រព្យមុនគេកុំភ្លេច (ចុចលើរូបភាព Join ខាងក្រោម)
កំពង់ផែស្វយ័តក្រុងព្រះសីហនុជាសរសៃឈាមសំខាន់នៅក្នុងពេលបច្ចុប្បន្ន និងអនាគត
កំពង់ផែស្វយ័តក្រុងព្រះសីហនុជាសរសៃឈាមសំខាន់នៅក្នុងពេលបច្ចុប្បន្ន និងអនាគត
May 31, 2022, 7:22 a.m.
ខេត្តព្រះសីហនុ ៖ ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ ។ជាមួយគ្នានេះផងដែរ ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖ គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង ១០៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ x ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង៦៥០ម៉ែត្រ x ២០០ម៉ែត្រ ។គួរបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលទីផ្សារមូលបត្រកម្ពុជា បោះផ្សាយ លក់ភាគហ៊ុន បានបញ្ចុះតម្លៃ១០%នៃតម្លៃសេវាលើកដាក់កុងតឺន័រ និងបានអភិវឌ្ឍចំណតកំពង់ផែពហុ បំណង ដោយឡែកទាក់ទងការងារអាជីវកម្មនិងហិរញ្ញវត្ថុឆ្នាំ២០២០ ធៀបនិងឆ្នាំ២០១៩វិញ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ចំនួន ៦ ៦០១ ៨០៤តោន កើនឡើង 0,៨៣% បរិមាណនាវាឆ្លងកាត់មានចំនួន១៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន៦៤១ ៨៤២ TEUs កើនឡើង០,៤១% និងចំណូលសរុបមានចំនួន ៣១១ ៨១៣ ៧៦៩ ០០០ រៀល ថយចុះចំនួន៧% ៕ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងផ្នែកអចលនទ្រព្យមុនគេកុំភ្លេច (ចុចលើរូបភាព Join ខាងក្រោម)