+855 92 92 1000
Logo

Recent Articles

វាគ្មិនជំនាញ​ជិត ៣០ រូបនឹងធ្វើបទបង្ហាញនៅក្នុងពិព័រណ៍ លំនៅដ្ឋានកម្ពុជាឆ្នាំ​​២០១៩
វាគ្មិនជំនាញ​ជិត ៣០ រូបនឹងធ្វើបទបង្ហាញនៅក្នុងពិព័រណ៍ លំនៅដ្ឋានកម្ពុជាឆ្នាំ​​២០១៩
June 5, 2022, 5:57 a.m.
នៅសល់ពេលតែជាង ១ ថ្ងៃទៀត​ប៉ុណ្ណោះ​ ពោលគឺនៅថ្ងៃទី ២៦ និង២៧ ខែមេសានេះ ពិព័រណ៌អចលនទ្រព្យកម្ពុជាសម្រាប់ឆ្នាំ២០១៩​ នឹងមានវត្តមានជាលើកម្តងទៀតនៅកម្ពុជា ជាមួយនឹងទំហំនៃការតាំងបង្ហាញកាន់តែធំសម្បើម និងកាន់តែគួរអោយចាប់អារម្មណ៍ ជាងលើកមុនៗ។ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ វេទិកាសិក្ខាសាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជា នឹងដំណើរការ រយៈពេលពីរថ្ងៃពេញ ដោយជួបជាមួយអ្នកជំនាញសំខាន់ៗចំនួន ២៥ នាក់ ដូចជា៖  ១. ​លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL។  ២.​​ ​លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនលវត្ថុកម្ពុជា។៣. លោក Takashi Eguchi  នាយកក្រុមហ៊ុន Creed Asia (Cambodia)។៤. លោក Michel Verdy  នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ARISTO​ និងជាសហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន LBV & Partners។៥. លោក Tyrone Siren ​នាយកក្រុមហ៊ុន Pearl Bay Consulting។៦. លោក Robert Martin  អ្នកដំណាងមកពី Levara Resort​ ប្រទេស Grenada។៧. លោក John Meyer មេធាវីរបស់ក្រុមហ៊ុន Foster Global​​ មកមកសហរដ្ឋអាមេរិច។៨. លោក James Hall  មកពី ANZ Immigration​ រប់សប្រទេសអូស្ត្រាលី។៩. អ្នកនាង Doris Han អ្នកប្រឹក្សាផ្នែកច្បាប់របស់ក្រុមហ៊ុន Sithisak Law Office Sithisak។១០. លោក ហ៊ុន ចាន់សាន ប្រធានក្រុមហ៊ុន Re-Edge Architecture។១១. លោក សាន ច័ន្ទឬទ្ធី ដៃគូក្រុមហ៊ុន HKA & Partners។១២.  លោក ស៊ិន សុជាតិ ប្រធានក្រុមហ៊ុន Group Four Architects & Engineers។១៣.​លោក  Haijun Zeng​ ប្រធានក្រុមហ៊ុន Tings & Associates​។១៤. លោក James Hodge ​នាយករងក្រុមហ៊ុន CBRE Cambodia។១៥. លោក Ari Syngeniotis នាយកគ្រប់គ្រង Capital Partners។១៦. លោក Peng Ponna (William)  ជំនួយការព្រឹទ្ធបុរស​ និងជាគ្រូនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត។១៧. លោក Robert Khath ​នាយកប្រតិបត្តិរបស់សាលារៀនអចលនទ្រព្យនៅកម្ពុជា។១៨. លោក អ្នកនាង Ivy Toh នាយករងផ្នែកកុមារនៅសាលាអន្តរជាតិ​ SCIA។១៩. លោក Wayne Wang សហស្ថាបនិករបស់ក្រុមហ៊ុន Lumiarch Global។២០. លោក Baron Wang នាយករងផ្នែកគ្រប់គ្រងទូទៅរបស់ Yuetai International Group។២១. លោក Eric Chan នាយករង ​និងជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Overseas Investment & Immigration Service Centre ( OIISC )។២២. លោក Weimin Cai  ពិធីករទូរទ្ទស្សន៍ CCTV និងជាអតីតនាយកវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យនៅសាកលវិទ្យាល័យ FuDan។២៣. លោក Greg Bryant ​នាយកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Business Development China​​​ និងក្រុមហ៊ុន Golden Gate Global។២៤. លោក John Meyer មេធាវីក្រុមហ៊ុន Foster Global​ នៅសហរដ្ឋអាមេរិច។២៥. លោក Douglas Seabrooke នាយកក្រុមហ៊ុន Blackriver Capital Investments។ក្នុងវេទិការនេះ អ្នកជំនាញនីមួយៗ នឹងធ្វើបទបង្ហាញអំពីប្រធានបទល្អៗ ជុំវិញភាពរីកចម្រើននៃ វិស័យអចលនទ្រព្យកម្ពុជា ជាពិសេសការណែនាំសម្រាប់ដល់វិនិយោគិនថ្មីថ្មោង ឲ្យបានយល់ដឹង ទិដ្ឋភាពផ្លូវច្បាប់នៃការវិនិយោគ កម្មសិទ្ធិស្របច្បាប់នៅកម្ពុជា  ព្រមទាំងសក្តានុពលនៃតំបន់វិនិយោគ សំខាន់ៗនៅកម្ពុជា ក៏ដូចជាឱកាសវិនិយោគនៅក្រៅប្រទេស។នៅក្នុងពិព័រណ៍ឆ្នាំនេះមានការចូលរួមតាំងបង្ហាញរហូតជិត ១០០ គម្រោងរួមមាន ខុនដូ បុរី ដីឡូតិ៍ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនរថយន្ត សាលារៀនអន្តរជាតិ ក្រុមហ៊ុនសម្ភារៈកីឡា អាហារ​ និងភេសជ្ជៈ និងការកំសាន្ត...។            ចំណាយពេលចុងសប្តាហ៍ដើរមើលផ្ទះល្អៗនៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានជម្រើសលំនៅដ្ឋាន កាន់តែច្រើនទៅពេលអនាគត។កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុង ពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo)​ឆ្នាំ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា ខាងមុខនេះទាំងអស់គ្នា៕ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!
លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នឹងចូលរួមវេទិកាអន្តរជាតិ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»
លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នឹងចូលរួមវេទិកាអន្តរជាតិ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»
June 4, 2022, 12:52 p.m.
ចំណងមិត្តភាពរវាងកម្ពុជា និងចិនកាន់តែមានភាពរឹងមាំជាពិសេសគឺសំដៅដល់កិច្ចសហ ប្រតិបត្ដិទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ថ្មីៗនេះ គណៈប្រតិភូខេត្តស៊ីឈួនបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីត្រួតពិនិត្យ ស្វែងយល់ពីការវិនិយោគ និងរកឱកាសវិនិយោគ ដោយដើរតាមគោលនយោបាយផ្លូវ មួយខ្សែក្រវ៉ាត់មួយហើយក្នុងនោះការវិនិយោគពីខេត្ដស៊ីឈួនមួយ មកកម្ពុជាមានទំហំទឹកប្រាក់រហូតដល់​ជាង ២, ០០០ លាន​ដុល្លារ​។កម្ពុជាជាមិត្តដ៏ល្អដែលបានការចូលរួមយ៉ាងសកម្មនៅក្នុងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន ដែលជាគោលនយោបាយដ៏មានប្រសិទ្ធិភាព ដែលផ្តល់ផលប្រយោជន៍ ស្ទើរគ្រប់វិស័យតួយ៉ាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការទំនាក់ទំនង។នៅថ្ងៃទី ២៥ ដល់២៧ ខែមេសា ខាងមុខនេះប្រទេសចិននឹងរៀបចំវេទិកាអន្តរជាតិលើកទី២គឺ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ហើយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងចូលរួ​មវេទិកានេះ ផងដែរ។យោងតាម Fresh News រដ្ឋមន្រ្ដីការបរទេសចិន លោក Wang Yi បានបញ្ជាក់ថា លោកប្រធានាបតី Xi Jinping និងថ្លែងសុន្ទកថាកជាកិច្ចបើកកម្មវិធី ក្រោមប្រធានបទ “​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នឹងបង្កើតអនាគតភ្លឺថ្លាជាមួយគ្នា”។វេទិកាអន្តរជាតិលើកទី២នេះនឹងមានប្រមុខរដ្ឋចូលរួមចំនួន ៣៧ ប្រទេស ព្រមទាំងបណ្តា ថ្នាក់ដឹកនាំដទៃទៀតមកពីអូទ្រីស អេហ្ស៊ីប អ៊ីតាលី ឡាវ នឹងមកចូលរួមវេទិកាលើកទីពីរនេះ។ ក្រៅពីនេះបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស៉្បាញ ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ក៏នឹងបញ្ជូនតំណាងជាន់ខ្ពស់ឲ្យមកចូលរួមផងដែរ។នាពេលកន្លងមកកម្ពជាតែងតែទទួលបានការវិនិយោគធំៗតាមរយៈវេទិកាផ្សេងៗ និងជំនួបនានាជាមួយប្រទេសចិន។ ជាក់ស្តែងនៅចុងឆ្នាំ ២០១៧ នៅក្នុងទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅឯប្រទេសចិន កម្ពុជាទទួលបានគម្រោងវិនិយោគ គិតជាទឹកប្រាក់ប្រមាណជា ៧ ពាន់លានដុល្លារ។ប៉ុន្តែសម្រាប់ជំនួបលើកនេះ មិនទាន់មានការបញ្ជាក់ណាមួយនៅឡើយ ថាតើកម្ពុជានឹងទទួលបានកិច្ចព្រមព្រៀងអ្វីខ្លះ។​បើទោះបីជាយ៉ាងណា គេរំពឹងថា ប្រទេសកម្ពុជានឹងនៅតែទទួលបាន ការវិនិយោគបន្ថែមពីប្រទេសចិន ជាពិសេសនៅក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ​ សំណង់ និងអចលនទ្រព្យ។រំលឹកផងដែរថា បច្ចុប្បន្ននេះចិនជាប្រទេសលំដាប់ទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅក្នុងវិស័យសំណង់នៅក្នុង ប្រទេសកម្ពុជា។ស្វែងរកព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh! ប្រសិនបើអ្នកចង់ដាក់លក់ ឬជួលអចលនទ្រព្យឆាប់រហ័ស សូមដាក់ផ្សព្វផ្សាយលើគេទំព័រ Realestate.com.kh!
រដ្ឋាភិបាលសិក្សាបង្កើតគម្រោងព្រលានយន្តហោះនៅក្នុងខេត្តមណ្ឌលគិរី
រដ្ឋាភិបាលសិក្សាបង្កើតគម្រោងព្រលានយន្តហោះនៅក្នុងខេត្តមណ្ឌលគិរី
June 7, 2022, 1:24 a.m.
ខណៈវិស័យទេសចរណ៍កម្ពុជាកំពុងមានភាពរីកចម្រើនគួឲ្យកត់សម្គាល់ ទំហំនៃការស្រូបយកចំនួនភ្ញៀវទេសចរណ៍បរទេសក៏កំពុងមានកំណើនឡើងក្នុងរយៈចុងក្រោយនេះ។​ ភ្ញៀវទេសចរណ៍អន្ដរជាតិមានការកើន ឡើងរហូតដល់ ៦.២លាននាក់ ក្នុងឆ្នាំ២០១៨​ អត្រាននេះបានកើនឡើង ១១ ភាគរយធៀបទៅនឹងឆ្នាំ២០១៧។ភាពរីកចម្រើននេះ បណ្ដាលមកពីសក្ដានុពលតំបន់ទេសចរណ៍ និងការអភិវឌ្ឍន៍នៃតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។ កំណើនភ្ញៀវទេសចរណ៍បានជំរុញឲ្យមានកំណើន ជើងហោះហើរកាន់តែច្រើននៅកម្ពុជា។ ក្នុងរយៈពេលចុងក្រោយនេះកម្ពុជាបានប្រកាសសាងសង់ព្រលានយន្តហោះថ្មីៗជាបន្តបន្ទាប់។ទាក់ទងនឹងចំណុចនេះដែរ យោងតាមហ្វេសប៊ុកផេករបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ មេសា នេះ លោកថោនខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បាន​ប្រកាសថា កម្ពុជាកំពុងសិក្សា គម្រោងសាងសង់ព្រលានយន្ដហោះខ្នាតតូច ដើម្បីទាក់ទាញវិស័យទេសចរណ៍ និងជួយសម្រួលដល់វិស័យដឹកជញ្ជូនក្នុងស្រុក។ខេត្តមណ្ឌលគិរីគឺជាខេត្តដែលមានភាពសក្តានុពលមួយសម្រាប់វិនិទេសចរណ៍។ រដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅអភិវឌ្ឍទៅតំបន់នេះ ដើម្បីជំរុញវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនឡើង ថែមទៀត។នៅក្នុងផែនការមេអភិវឌ្ឍន៍តំបន់ ក្រសួងបានចាត់វិធានកាលចាំបាច់ ក្នុងការលើកស្ទួយ វិស័យទេសចរណ៍ជាតិ ក្នុងនោះខេត្ដមណ្ឌលគិរី ដែលជាខេត្តមួយមានសក្តានុពលអេកូទេសចរណ៍ ស្រាប់ ត្រូវបានកំណត់ជាទីតាំងសំខាន់មួយនៃការអភិវឌ្ឍន៍បន្ត។រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកផែនការសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរទៅទស្សនានៅខេត្តនេះឲ្យបានឆាប់រហ័ស និងសម្រាប់ការដឹកជញ្ជូនទំនិញនានាទៅមករាជធានីភ្នំពេញ។តាមផែនការ ការសិក្សាគម្រោងនេះនឹងបញ្ចប់រយៈពេល៦ខែ ហើយចំពោះការចំណាយលើ ការសាងសង់ព្រលានយន្តហោះនៅខេត្តភាគឦសានមួយនេះ គឺជាថវិការបស់រាជរដ្ឋាភិបាល ទាំងស្រុង។គួរបញ្ជាក់ផងដែរថា ព្រលានយន្ដហោះអន្ដរជាតិកម្ពុជាសព្វថ្ងៃ ដែលដាក់ឲ្យដំណើរការមានចំនួន ៣ ធំៗ និងប្រលានយន្ដហោះក្នុងស្រុកតាមបណ្ដាលខេត្តមួយចំនួនមានចំនួន ១៤។ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួល សូមចូលទៅកាន់ Realestate.com.kh!
ចិនសន្យាថាបន្តផ្សព្វផ្សាយរកអ្នកវិនិយោគឲ្យចូល មកកម្ពុជាបន្ថែមទៀត
ចិនសន្យាថាបន្តផ្សព្វផ្សាយរកអ្នកវិនិយោគឲ្យចូល មកកម្ពុជាបន្ថែមទៀត
May 21, 2022, 5:19 p.m.
នៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជាចិន កម្ពុជាបានទទួលការវិនិយោគផ្ទាល់ពីប្រទេស ចិនក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ការវិនិយោគដ៏សម្បើមពីប្រទេសចិនបានកំពុងប្រែក្លាយតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ឲ្យទៅតំបន់សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងការកំសាន្តជាច្រើន។ ខេត្តមូយចំនួន ដូចជា ក្រុងព្រះសីហនុ សៀមរាប កំពង់ស្ពឺ ប៉ោយប៉ែត ជាដើម​ មានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងនោះតម្លៃអចលនទ្រព្យបានហក់ឡើងយ៉ាងខ្លាំង។កម្ពុជានៅតែត្រូវការការវិនិយោគប​ន្ថែមទៀត ជាក់ស្តែងកម្ពុជាកំពុងជំរុញឲ្យគ្រប់ ស្ថាប័នរដ្ឋ និងឯកជនឲ្យបន្ដស្វះស្វែងដៃគូពាណិជ្ជកម្ម ដើម្បីបន្ដអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ឆ្លើយតបនឹងការអំពាវនាវនេះកាលពីថ្ងៃទី ១៩ មេសា កន្លងទៅនេះ គណៈប្រតិភូខេត្ត ស៊ីឈួន ប្រទេសចិនដឹកនាំដោយ ឯកឧត្តម ជុង មាន អនុប្រធានសភាប្រឹក្សាយោបល់នយោបាយជួបពិភាក្សាការងារជាមួយកម្ពុជា ក្នុងគោលបំណងស្វែងរកអ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។នៅក្នុងឱកាសនេះ ឯកឧត្តម ជុង មាន ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ប៉ុន្មាន​ឆ្នាំ ​ចុងក្រោយ​នេះ​ ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ មានភាពកាន់តែស្និតស្នាល ដែលធ្វើអោយការវិនិយោគពីខេត្ដស៊ីឈួនមកកម្ពុជាកាន់តែមានភាពប្រសើរឡើង។នេះក៏ដោយដោយ​សារខេត្ដស៊ីឈួនបានអនុវត្តតាមគោលនយោបាយផ្លូវមួយខែ្សក្រវ៉ាត់មួយ ពិសេសកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា​។ក្នុងនោះដែរការវិនិយោគពីខេត្ដស៊ីឈួនមកកម្ពុជាមានទំហំទឹកប្រាក់​ជាង ២, ០០០ លាន​ដុល្លារ​ អាមេរិក និងមានក្រុមហ៊ុនចំនួន ៩ ដែលបានចុះបញ្ជីរួចរាល់។លោកបានបន្ដទៀតថារាជធានីភ្នំពេញមានការរីកចម្រើន ក្នុងវិស័យជាច្រើនជាពិសេស វិស័យសំណង់ អគារពាណិជ្ជកម្ម មធ្យោបាយធ្វើដំណើរ និងហេដ្ឋារចនា សម្ព័ន្ធ ដែលមានភាពរីក ចម្រើនច្រើនគួឲ្យកត់សម្គាល់។ ហើយលោកសន្យាថានឹងបន្ដផ្សព្វផ្សាយនូវដំណឹងដ៏ល្អនៃ ភាពរីកចម្រើននេះទៅអ្នកវិនិយោគនៅខេត្តស៊ីឈួន។មន្រ្ដីជាន់ខ្ពស់រូបនេះក៏បានបញ្ជាក់ពីជំហររបស់រដ្ឋបាលខេត្តស៊ីឈួនថា ខ្លួនបានត្រៀមរួចជា ស្រេចហើយ ក្នុងការសម្របសម្រួលដល់គម្រោងនាំផលិតផលពីកម្ពុជាទៅកាន់ខេត្តខ្លួន ហើយនឹងសន្យាទាក់ទាញអ្នកវិនិយោគឱ្យមកកម្ពុជាបានកាន់តែច្រើន៕ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួល សូមចូលទៅកាន់ Realestate.com.kh!
អត្ថប្រយោជន៍៥យ៉ាងល្អបំផុតនៃការរស់នៅក្នុងបុរី
អត្ថប្រយោជន៍៥យ៉ាងល្អបំផុតនៃការរស់នៅក្នុងបុរី
June 7, 2022, 3:03 a.m.
សព្វថ្ងៃនេះកំណើននៃការអភិវឌ្ឍបុរីមានការកើនឡើងគួរឲ្យកត់សម្គាល់ ម្យ៉ាងវិញទៀតប្រជាជនកម្ពុជាក៍មានទំនោរខ្លាំងក្នុងការរស់នៅក្នុងបុរី។ ទំនោរទាំងនេះអាចបណ្តាលមកពីកត្តាជាច្រើនសំខាន់ៗមួយចំនួន។​ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការរស់នៅក្នុងបុរី ដែលបានទាក់ទាញមនុស្សភាគច្រើនអោយជម្រើសរើសលំនៅដ្ឋានប្រភេទនេះ៖អានអត្ថបទបន្ថែមអំពី៖ ឯកសារសំខាន់ៗដែលលោកអ្នកត្រូវពិនិត្យមុនពេលទិញបុរី!១. សន្ដិសុខ និងសុវត្ថិភាពជាទូទៅបុរីមានរបងបិទជិត និងមានសន្ដិសុខយាមអាចការពារ២៤ម៉ោង​។​ ដូចនេះប្រសិនបើមានភ្ញៀវមកលេខងផ្ទះ ឬភ្ញៀវត្រូវចូលខាងក្នុង។ នៅពេលពួកគេមកដល់ផ្លូវចូលគម្រោងរបស់បុរី សន្ដិសុខនឹងសួរពីគោលបំណងរបស់ភ្ញៀវទាំងនោះ បើសិនសន្ដិសុខមិនស្គាល់។ អ្នកអាចចតឡាន ឬម៉ូតូដោយមិនបាច់បារម្ភពីការបាត់បង់។ មិនត្រឹមតែប៉ុណ្ណោះបុរីមានភាពល្អប្រសើរសម្រាប់អ្នកដែលមានកូនតូចៗ ពីព្រោះអ្នកមិនសូវជាបារម្ភពីកូនរបស់អ្នក នៅពេលពួកគេរត់លេង ដោយសារមិនសូវមានការធ្វើចរាចរណ៍ និងមិនងាយជួបជាមួយអ្នកមិនស្គាល់អត្ដសញ្ញាណ នោះទេ។២. មានភាពជាសហគមន៍អត្ថប្រយោជន៍របស់អ្នករស់នៅក្នុងបុរីគឺមានភាពជាសហគមន៍ ដោយម្ដងម្កាល នៅក្នុងបុរី រមែងមាន បុណ្យទាន ឬកម្មវិធីបែបសហគមន៍ សម្រាប់អ្នករស់នៅក្នុងបុរីជួបជុំគ្នា និងស្គាល់គ្នា។ការដែលមានកម្មវិធី​ទាំងនោះ បានធ្វើឲ្យអ្នករស់នៅក្នុងបុរីស្គាល់អ្នកជិតខាង និងញុំងឲ្យគ្រប់មាន អារម្មណ៍ស្និតស្នាលជាមួយនឹងអ្នកជិតខាង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងបុរីមានកន្លែងធំទូលាយ សម្រាប់ធ្វើកម្មវិធីជួបជុំផងដែរ ដែលទាំងនេះអាចផ្ដល់ភាពងាយស្រួលសម្រាប់អ្នករស់នៅបង្កើន ភាពស្និតស្នាល និងជឿជាក់គ្នាទៅវិញទៅមក។៣. គ្មានចរាចរណ៍ស្មុគស្មាញ និងគ្មានសំលេងរំខាន់គុណប្រយោជន៍មួយទៀតរបស់បុរីគឺនៅក្នុងបុរីគឺគ្មានចរាចរណ៍ច្រើន ហើយគ្មានឡាន ម៉ូតូលឿនៗ ដែលធ្វើឲ្យយើងមានអារម្មណ៍សុវត្ថិភាព។​ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបុរីគឺគ្មានសំលេងរំខានពី ចរាចរណ៍ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍។​ ការរស់នៅក្នុងបុរី និងផ្ដល់នូវផាសុខភាព និងភាពស្ងប់ស្ងាត់ ដែលខុសពីការរស់នៅក្រៅបុរី ដែលទទួលសំលេងរំខានពីទីក្រុងដ៍មមាញឹក។ ៤. មានបរិស្ថានល្អក្នុងបុរីតែងតែដាំដើមឈើនិងសួនច្បារសម្រាប់អ្នករស់នៅប្រើប្រាស់ និងកំសាន្ដ។ ដោយសារក្នុងបុរីគ្មានចរាចរណ៍រញ៉េរញ៉ៃគ្មានផ្សែងបំណុល ដូចនេះបរិស្ថានក្នុងបុរីមានភាពបរិសុទ្ធ ហើយបូករួមនឹងមានដើមឈើច្រើនធ្វើឲ្យអ្នករស់នៅអាចរស់នៅក្នុងទទួលបានបរិស្ថានដែលល្អ។៥. បង្កើនគុណភាពនៃការរស់នៅភាពងាយស្រួលជាងគេក្នុងការរស់នៅក្នុងបុរី អ្នករស់នៅអាចទទួលបាននូវកន្លែងកំសាន្ដ ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងក្មេងលេង សួនច្បារបៃតង  និងកន្លែងធំទូលាយក្នុងការធ្វើសកម្មភាពផ្សេងៗ។ ដោយកន្លែងទាំងនោះ អ្នកមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅណាឆ្ងាយទេគឺអាចទទួលបាននៅក្នុងបុរីតែម្ដង៕ស្វែងរកបុរីសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
News Page Concierge Service 590x250 KH
ពិព័រណ៍លំនៅដ្ឋានកម្ពុជានៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ
ពិព័រណ៍លំនៅដ្ឋានកម្ពុជានៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ
May 9, 2022, 6:01 a.m.
នៅសល់មួយសប្តាហ៍គត់ពោលគឺនៅថ្ងៃទី២៦ និង ២៧ ខែមេសានេះ ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩នឹងប្រារព្ធធ្វើនៅកោះពេជ្រ។ នេះជាព្រឹត្តិការអចលនទ្រព្យដ៏ធំបំផុតសម្រា​ប់ឆ្នាំ២០១៩ និងជាវេទិការទិញលក់អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា។គម្រោងលំនៅដ្ឋាន និងក្រុងមហ៊ុនអចលនទ្រព្យជិត១០០បានត្រៀមខ្លួនរួចរាល់ដើម្បីដាក់បង្ហាញ ផ្ទះ បុរី ខុនដូ ដីឡូតិ៍ សម្ភារៈកីឡា រថយន្ត និងគ្រឿងបរិក្ខារប្រើប្រាស់រួមជាមួយការកម្សាន្តជាច្រើនទៀត។ អ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសសម្រាប់អ្នកចាប់អារម្មណ៍ទិញ។ចំណេញត្រង់ថា ចូលតែម្តងអាចទស្សនាបានជិត១០០គម្រោង ក្នុងពេលតែមួយចំណែកអ្នកទិញនឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ២០%។​ លើសពីនេះអ្នកចូលរួមនឹងមានឱកាស ឈ្នះរង្វាន់ពីម្ចាស់គម្រោងនីមួយៗថែមទៀត។ អ្នកចូលរួមក៏មាន​ឱកាសឈ្នះរង្វាន់ពី Realestate.com.kh ផងដែរ ដោយគ្រាន់តែចុះឈ្មោះឥឡូវនេះជាមួយយើង។  សូមបញ្ជាក់ថាការបញ្ចុះតម្លៃនឹងផ្តល់ជូនតែក្នុងឱកាសនេះតែប៉ុណ្ណោះ។ក្នុងរយៈពេលពីរថ្ងៃនេះអ្នកថែមទាំងអាចចង់ស្វែងយល់អំពីទីផ្សារអចលនទ្រព្យអោយបានកាន់តែច្បាស់ថែមទៀតតាមរយៈការដើរទស្សនាគម្រោងនីមួយៗនិងការចូលរួមស្តាប់ការធ្វើបទបង្ហាញអំពីវិស័យអចលនទ្រព្យជាមួយប្រធានបទល្អៗ ដែលធ្វើការបកស្រាយដោយវាគ្មិនល្បីៗជាតិ និងអន្តរជាតិ។កម្មវិធីនេះអាចដំណើរការបានដោយមានការឧបត្ថម្ភពីទឹកបរិសុទ្ធអាណូតា ផ្សារ TK Avenue សាលារៀនអន្តរជាតិ SCIA និងក្រុមហ៊ុន Cellcard។ចំណាយពេលចុងសប្តាហ៍ដើរមើលផ្ទះល្អៗនៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានជម្រើសលំនៅដ្ឋាន កាន់តែច្រើនទៅពេលអនាគត។កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុង ពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo)​ឆ្នាំ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា ខាងមុខនេះទាំងអស់គ្នា។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជា ឬស្វែងយល់ពីការណែនាំអំពីការវិនិយោគនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!កុំភ្លេចចូលរួមជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩។ សូមចុចចុះឈ្មោះឥឡូវនេះ!
វៀតណាមចាប់ផ្តើមគម្រោងសាងសង់រោងចក្រថាមពលដើរដោយកម្លាំងខ្យល់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាជន!
វៀតណាមចាប់ផ្តើមគម្រោងសាងសង់រោងចក្រថាមពលដើរដោយកម្លាំងខ្យល់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាជន!
June 4, 2022, 11:41 p.m.
រូបភាពតំណាងដោយសារតែប្រជាជនវៀតណាមមានការកើនឡើងស្របពេលជាមួយនឹងការអភិវឌ្ឍយ៉ាងគំហុកទៅលើវិស័យឧស្សាហកម្មធុនធ្ងន់ វាបានធ្វើឱ្យប្រទេសវៀតណាមកំពុងមានតម្រូវការថាមពលក្នុងបរិមាណយ៉ាងមហាសាល។ ដើម្បីអាចផ្គត់ផ្គង់នូវតម្រូវការនៃការប្រើប្រាស់ថាមពលនេះ រដ្ឋាភិបាលវៀតណាមបានសាងសង់រោងចក្រផលិតថាមពលជាច្រើនរួចមកហើយ ដោយក្នុងនោះមានតាំងពីថាមពលពីបន្ទះសូឡារ (ពន្លឺព្រះអាទិត្យ) ថាមពលចេញពីធ្យូងថ្ម ប្រេង វារីអគ្គីសនី និងមួយចំនែកធំនៃថាមពលដែលប្រើប្រាស់ក្នុងវៀតណាមទៀតនោះគឺបានពីការទិញពីប្រទេសចិន។​ដោយសារនៅតែមានការខ្វះខាតនៃថាមពលដែលជាកត្តាលីករសំខាន់មួយសម្រាប់ការអភិវឌ្ឍយ៉ាងនេះហើយ ទើបបានជារដ្ឋាភិបាលវៀតណាមបានសម្រេចអនុម័តគម្រោងសាងសង់រោងចក្រថាមពលដែលដើរដោយកម្លាំងខ្យល់មួយកន្លែងទៀតកាលពីថ្ងៃច័ន្ទ ទី១៥ ខែមេសា ឆ្នាំ ២០១៩ ថ្មីៗកន្លងទៅនេះ។​ការដ្ឋានសាងសង់បង្គោលទាញស្រូបយកថាមពលដោយកម្លាំងខ្យល់នេះមានឈ្មោះថា “រោងចក្រថាមពលដើរដោយកម្លាំងខ្យល់ ដុងហៃ” រឺជាភាសាអង់គ្លេសហៅថា “Dong Hai 1 Wind Power Plant” ទីតាំងដំណាក់កាលទី១នៅឯភាគខាងត្បួងនៃខេត្ត Bac Lieu និងទទួលការអភិវឌ្ឍដោយក្រុមហ៊ុនក្នុងស្រុកមួយ ដែលគ្រោងចំនាយប្រាក់សរុបប្រមាណ១០៨លានដុល្លារអាមេរិច (រឺ២.៥ពាន់លានដុង)។​រោងចក្រផលិតថាមពលដើរដោយកម្លាំងខ្យល់ក្នុងខេត្តមួយនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ៣.៦លានម៉ាយល៍ការ៉េ និងមានបង្គោលកង្ហារតួប៊ីន (turbines) ចំនួន១២បង្គោល។ រោងចក្រនេះត្រូវបានគេរំពឹងទុកថានឹងមានសមត្ថភាពផ្ទុកថាមពលក្នុងបរិមាណរហូតដល់ ៥០មេហ្គាវ៉ាត់ និងផ្គត់ផ្គង់ប្រមាណ ១៦១ លានគីឡូវ៉ាត់ទៅដល់ការប្រើប្រាស់អគ្គីសនីប្រចាំឆ្នាំទូទាំងប្រទេសវៀតណាម។​រដ្ឋាភិបាលវៀតណាមមានភាពជឿជាក់យ៉ាងមុតមាំថា រោងចក្រផលិតថាមពលដែលកកើតឡើងវិញប្រភេទនេះនឹងចូលរួមចំនែកយ៉ាងច្រើនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងក្លាយខ្លួនទៅជាមជ្ឈមណ្ឌលនៃការវិនិយោគដ៏សំខាន់។​បញ្ជាក់ផងដែរថាខេត្ត Bac Lieu របស់វៀតណាមមួយនេះមិនមែនទើបតែបើកទ្វារទទួលយកគម្រោងផលិតថាមពលដើរដោយកម្លាំងខ្យល់នេះជាលើកទីមួយនេះទេ នេះគឺជាលើកទី២ហើយដែលមានគម្រោងផលិតថាមពលប្រភេទនេះមកដាក់ទីតាំងនៅក្នុងទឹកដីរបស់ខេត្តនេះដោយគម្រោងថាមពលដើរដោយកម្លាំងខ្យល់ដំបូងគេរបស់វៀតណាមក៏មានវត្តមានក្នុងខេត្តនេះដែរ។ វាមានដាក់ឱ្យដំណើរការជាផ្លូវការតាំងពីឆ្នាំ២០១៦មកម្ល៉េះដែលរោងចក្រនេះអាចផ្ទុកថាមពលបានចំនួន៩៩មេហ្គាវ៉ាត់ និងផលិតថាមពលបាន៣២០គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំៗ ដោយប្រើប្រាស់ថវិការសាងសង់សរុប ២២៤លានដុល្លារអាមេរិច។​គួរឱ្យកត់សម្គាល់ផងដែរថារដ្ឋាភិបាលវៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យថាមពលមួយនេះ ដោយសារតែវាជាដង្ហើមយ៉ាងសំខាន់សម្រាប់ចរន្តសេដ្ឋកិច្ច។ ដូច្នេះហើយ ពួកគេបានបង្កើតគោលនយោបាយជាច្រើនដើម្បីទាក់ទាញអ្នកវិនិយោគ​ឱ្យមកបណ្តាក់ទុនលើវិស័យស្នូលមួយនេះ។ ​តាមការប៉ាន់ស្មានពីធនាគារពិភពលោកបានឱ្យដឹងបន្ថែមទៀតថាប្រទេសនេះនឹងត្រូវការថវិការប្រមាណ១៥០ពាន់លានដុល្លារបន្ថែមទៀតនៅត្រឹមឆ្នាំ២០៣០ ដើម្បីអាចឱ្យខ្លួនបង្កើនផលិតភាពថាមពលសម្រាប់បំពេញតម្រូវការរបស់ប្រទេសនេះ។ទន្ទឹមនឹងនេះបើយើងក្រលេកមើលមកប្រទេសកម្ពុជាវិញ បញ្ហាកង្វះថាមពលដើម្បីប្រើប្រាស់នៅតែជាបញ្ហាចោទមួយ បើទោះបីជារដ្ឋាភិបាលបានដាក់ចេញគម្រោងរោងចក្រផលិតថាមពលមួយចំនួន ដូចជាថាមពលដើរដោយបន្ទះសូឡានៅឯខេត្តកំពង់ស្ពឺប៉ុន្មានអាទិត្យនេះហើយក្តី។ ដូច្នេះដើម្បីការអភិវឌ្ឍ និងបំពេញតម្រូវការនៃការប្រើប្រាស់របស់ប្រជាជនឱ្យបានគ្រប់គ្រាន់ រដ្ឋាភិបាលកម្ពុជាគួរស្វះស្វែងបន្ថែមទៀត ក្នុងការទាក់ទាញក្រុមអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើវិស័យថាមពលនេះ៕​ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួល សូមចូលទៅកាន់ Realestate.com.kh!
គម្រោងផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ប្រទេសសឹង្ហបុរីកាន់តែជិតលេចជារូបរាងហើយ!
គម្រោងផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ប្រទេសសឹង្ហបុរីកាន់តែជិតលេចជារូបរាងហើយ!
May 9, 2022, 6:01 a.m.
រូបភាព៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបក្រៅពីគម្រោងផ្លូវល្បឿនលឿន គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុង និងគម្រោងពង្រីកផ្លូវតាមបណ្តាយផ្លូវជាតិសំខាន់ៗនៅក្នុងប្រទេសកម្ពុជាកំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលក៏ដូចជាការអភិវឌ្ឍនផ្សេងៗទៀតនៅតាមខេត្តដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសដទៃផងដែរ។តួយ៉ាងកាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៩ កន្លងទៅនេះ ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណប្រតិភូរបស់ក្រសួងសាធារណការ និងដឹកជញ្ចូនអញ្ជើញទៅពិនិត្យមើលទីតាំងតភ្ជាប់ស្ពាន មិត្តភាពកម្ពុជា-ថៃ នៅក្នុងតំបន់ស្ទឹងបត់-បានណងអៀង និងការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងសា្ថនីយរថភ្លើងប៉ោយប៉ែត។ ការចុះត្រួតពិនិត្យវន្ឍនភាពនៃទីតាំងរៀបចំកម្មវិធីនេះ គឺត្រូវបានធ្វើឡើងដើម្បីត្រៀមក្នុងការប្រារព្ធពិធីចុះហត្ថលេខានៃរាជរដ្ឋាភិបាលប្រទេសកម្ពុជានឹងថៃ ចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរួមគ្នាជាច្រើន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។​កម្មវិធីដែលនឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងប្រព្រឹត្តឡើងក្រោមរបៀបវារៈសំខាន់ៗ៤ចំណុចដូចតទៅ៖១. ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង)២. ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥៣. ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាលព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា៤. នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត។គួរបញ្ជាក់ផងដែរថាគម្រោងប្រតិបត្តិការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់តាមព្រំដែនពីកម្ពុជាទៅកាន់ថៃនេះមិនត្រឹមតែអាចឱ្យប្រជាពលរដ្ឋដែលនៅក្នុងប្រទេសកម្ពុជាអាចធ្វើដំណើរទៅកាន់ប្រទេសថៃបានកាន់តែងាយស្រួលជាងមុននោះទេ ប៉ុន្តែរថភ្លើងនេះថែមទាំងអាចតភ្ជាប់ទៅដល់ប្រទេសសឹង្ហបុរីទៀតផង ដោយផ្លូវដែកនេះបានតភ្ជាប់ពីប្រទេសសឹង្ហបុរីភ្ជាប់ទៅប្រទេសម៉ាឡេស៊ី និងថៃ។ដូច្នេះហើយ បន្ទាប់ពីការដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះហើយ ប្រជាពលរដ្ឋកម្ពុជាអាចធ្វើដំណើរទៅកាន់ប្រទេសដទៃបានកាន់តែងាយស្រួល៕​ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួល សូមចូលទៅកាន់ Realestate.com.kh!
ខេត្តកំពង់ស្ពឺមានសក្កានុពលអាចទាក់ទាញក្រុមហ៊ុនចិនធំៗ ឲ្យវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ
ខេត្តកំពង់ស្ពឺមានសក្កានុពលអាចទាក់ទាញក្រុមហ៊ុនចិនធំៗ ឲ្យវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ
June 5, 2022, 4:38 p.m.
យោងតាមគេហទំព័រព័ត៌មានក្នុងស្រុក នៅថ្ងៃទី​១០ ខែមេសា នេះមន្រ្ដីជាន់ខ្ពស់របស់ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាងបាន​មាន ប្រសាសន៍ថា បន្ទាប់ពីដំណើរទស្សន៍កិច្ចនៅ​ខេត្ត​ក្វាងទុង​​ប្រទេស​ចិន ​លោកមានជំនឿជឿជាក់លើខេត្តកំពង់ស្ពឺដែលកំពុងតែមានសក្កានុពលទាក់ទាញ ក្រុមហ៊ុនយក្សចិនរហូតដល់ក្រុមហ៊ុនយក្សចិនចំនួន៨៖ ទី១ រោងចក្រ​ ​Speedy​ ​Global​ ​ស្ថិតនៅ​សង្កាត់​ឆាង​អាន​ ​ជា​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​ ​ហើយ​នៅ​ឆ្នាំ២០១៩​ ​នេះ  ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​សរុប ៨,០០០នាក់​។ ​ទី២មាន​ក្រុមហ៊ុន​ដៃគូ​ចំនួន​ ​៣កន្លែង​ទៀត​មាន​ផលិត​ដំណាប់​ផ្លែឈើ​ ​ស្លាក​សញ្ញា​សម្លៀកបំពាក់​ ​និង​អចលនទ្រព្យ​ក្នុង​មួយ​កន្លែង​ ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ ​៨០០០នាក់​សរុប២៤,០០០នាក់​។ទី៣​ ​ក្រុមហ៊ុន​ទូរស័ព្ទ​ចំនួន​ ​២គឺ​ ​OPPO​ ​និង​ ​VIVO​ ​នឹង​ត្រូវ​សាងសង់​អាគារ​កម្ពស់​ ​១០០​ ​ទៅ ២០០ម៉ែត។ទី៤​ ក្រុមហ៊ុន​រោងចក្រ​ថ្មី​របស់​ចិន​ មាន​ទុន​ប្រមាណ​ ​២០០០លាន​ដុល្លារ​អាមេរិក​។ទី៥​ ​ក្រុមហ៊ុន​ ​គូ​ឡុង​ ​ផលិត​សម្លៀកបំពាក់​កូនក្មេង​​ត្រូវការ​កម្លាំង​ពលកម្ម​ ​៩,០០០នាក់។ទី៦​ ​ក្រុមហ៊ុន​​ហ្វី​ចូវ​ នៅ​ក្រុង​ហ្វី​ចូវ​ផលិត​អាវចាក់​ ត្រូវការ​កម្មករ​សរុប​ ​១៥,០០០នាក់។ទី៧​ ​អគារ​ពាណិជ្ជកម្ម​នៅ​ក្រុង​ច្បារមន​ ​ដែល​ប្រើប្រាស់​ទុន​វិនិយោគ​ប្រមាណ​ ​៥០០លាន​ដុល្លារ​អាមេរិក​។​ ​ទី៨​ ​ក្រុ​មហ៊ុនហ័រ​ ​សេង​ដា​ ​ជា​ក្រុមហ៊ុន​ផលិត​ខ្សែរ​រួត​ ​ដែលក្រុមហ៊ុននេះបច្ចុប្បន្ន​កំពុង​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ហើយ​ ​ស្ថិតនៅ​ក្នុង​ក្រុង​ច្បារមន​ ​ផលិតផល​នេះ​នាំចេញ​ទៅ​អឺរ៉ុប​ ​និង​អាមេរិក​។​ ​ខេត្តកំពង់ស្ពឺគឺជាខេត្តដែលស្ថិតនៅចំកណ្ដាលរវាងប៉ូលសេដ្ឋកិច្ចកម្ពុជារវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានផ្លូវជាតិលេខ ៣ លេខ ៤ ឆាប់ៗនេះ កម្ពុជាកំពុងសិក្សាលើផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ មីនា ឆ្នាំ២០១៩ ដែលបានឆ្លងកាត់ខេត្តកំពង់ស្ពឺ៕ចង់ទិញអចលនទ្រព្យ ឬដាក់លក់អចលនទ្រព្យសូមចូលទៅកាន់គេហទំព័រ Realestate.com.kh!
កម្ពុជាកំពុងសិក្សាលើ​ប្រព័ន្ធ​​រថភ្លើង​​ទំនើបដើម្បីសម្រួលចរាចរណ៍នៅក្នុងទីក្រុង
កម្ពុជាកំពុងសិក្សាលើ​ប្រព័ន្ធ​​រថភ្លើង​​ទំនើបដើម្បីសម្រួលចរាចរណ៍នៅក្នុងទីក្រុង
May 26, 2022, 1:26 a.m.
ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសិក្សាទៅលើប្រព័ន្ធរថភ្លើងទំនើបៗ ដោយមានភាគីចិន និងជប៉ុន កំពុងសិក្សាលើគម្រោងប្រព័ន្ធរថភ្លើងផ្សេងៗគ្នា តែក្នុងគោលបំណងតែមួយគឺដើម្បីកាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ​ និងជួយជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាអោយប្រសើរឡើង។​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធ​ផ​លកា​រងា​រសុ​វត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​ ប្រចាំត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​នា​ ​ថ្ងៃទី៩​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ លោក​ស៊ុន​ ​ចាន់​ថុល​ ​​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បានមានប្រសាសន៍​ថា​ ​ប្រព័ន្ធ​ផ្លូវ​រត់​ភ្លើង​ ​AGT​ ​រត់​នៅ​លើ​អាកាស​បាន​សិក្សា​រួច ហើយ​ជាមួយនឹងJICA ប្រទេសជប៉ុន ប៉ុន្តែពេលនេះកម្ពុជាក៍មានប្រទេសចិនមួយទៀត មក​សិក្សា​ ប្រពន្ធ​ផ្លូវ​រត់​ភ្លើងផ្លូវមួយ​ (​Monorail​) ​ដែលមានសម្លេង​តិច​​ ​ព្រោះ​វា​ប្រើ​កង់​កៅស៊ូ​ ​និង​មានតម្លៃ​ទាបជាង​ប្រពន្ធ​ផ្លូវ​រត់​ភ្លើង​ ​AGT​។​លោកបានមានប្រសាសន៍ថា "យើងមានគោលបំណងសិក្សារកឲ្យឃើញមើលថាតើ ប្រព័នផ្លូវរថភ្លើងណាមួយមានភាពសមស្របបំផុតសម្រាប់កម្ពុជារវាងប្រព័ន្ធផ្លូវ AGT  ផ្លូវ Monorail  ឬផ្លូវ Metro។"​កាលពីថ្ងៃទី២៥ មីនា នៅក្នុងជំនួប​ពិភាក្សា​ការងារ​រវាងលោក​ លោក​​ស៊ុន​ ចាន់​ថុល និងលោក​ Zhou​ Keqin​ អនុប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់់​​ក្រុង​ឆុងឈីង ​បាន​ស្នើរ​ឱ្យ​មាន​កិច្ច​សហ ប្រតិបត្តិ​ការ​រវាង​កម្ពុជា​និង​ក្រុង​ឆុងឈីងក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ជាពិសេស​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ផ្លូវមួយនៅ​កម្ពុជា​ និង​ការ​ជួយ​ពង្រឹង​សមត្ថភាព ​ធនធានមនុស្ស​របស់​កម្ពុជា​។ជាមួយគ្នាដែរ លោក​ Zhou​ បាន​យល់ព្រម​លើ​សំណើ​របស់​កម្ពុជា​ ក្នុង​ការសិក្សា​រៀបចំ​ ផែនការ ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ ទំនើប​ប្រភេទ​ផ្លុវមួយនៅ​កម្ពុជា​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។គួររំលឹកផងដែរថា ប្រព័ន្ធ​ផ្លូវ​រត់​ភ្លើង​ ​AGT​ ​រត់​នៅ​លើ​អាកាសដែលមានប្រទេសជប៉ុនជាអ្នកសិក្សា។ ការសិក្សានេះត្រូវបានប៉ាន់ប្រមាណលើការចំណាយប្រមាណ ៨០០ លានដុល្លារ ដោយប្រព័ន្ធនោះ នឹងរត់នៅតាមបណ្ដោយផ្លូវសាធារៈណនៃគម្រោងរថភ្លើងលើអាកាសសំខាន់ៗចំនួន៣ ខ្សែ៖ ខ្សែទី១ ចាប់ផ្តើមពី មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី២ ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។ ខ្សែទី៣ ចាប់ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េតផ្លូវវ៉េងស្រេងរង្វង់ មូលចោមចៅបត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ៕ចង់ទិញ ចង់ជួលអចលនទ្រព្យ ឬចង់ដាក់លក់ ជួលផ្ទះ ដី ខុនដូ សូមចូលទៅកាន់ Realestate.com.kh! បើសិនបើអ្នកចង់ស្វែងរកទិញផ្ទះក្នុងខែនេះ កុំភ្លេចចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩!
គម្រោងទាំងនេះនឹងបញ្ចុះតម្លៃពិសេសនៅក្នុងពិព័រណ៍ លំនៅដ្ឋាននៅកោះពេជ្រ
គម្រោងទាំងនេះនឹងបញ្ចុះតម្លៃពិសេសនៅក្នុងពិព័រណ៍ លំនៅដ្ឋាននៅកោះពេជ្រ
May 30, 2022, 1:43 p.m.
អ្នកទិញ និងអ្នកចាប់អារម្មណ័ទិញអចលនទ្រព្យជាច្រើននាក់នឹងចូលរួមនៅក្នុងពិព័រណ៍លំនៅដ្ឋានឆ្នាំ២០១៩នេះ។ ​នៅក្នុងឱកាសដ៏អស្ចារ្យនេះ សម្រាប់អ្នកដែលបានដឹង ប្រាកដជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីការបញ្ចុះតម្លៃដ៏ច្រើនគម្រោងលំនៅដ្ឋានធំៗនៅក្នុងប្រទេសកម្ពុជា។វេទិកាអចលនទ្រព្យនេះនឹងធ្វើនៅសាលពិព័រណ៌កោះពេជ្រនៅថ្ងៃទី ២៦ និង២៧ ខែមេសា បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួច។​ ក្រៅពីការបញ្ចុះតម្លៃ ប្រសិនបើអ្នកទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នេះ អ្នកនឹងមានឱកាស ឈ្នះរង្វាន់សំបុត្រយន្តហោះ សម្រា​ប់ធ្វើដំណើរទៅប្រទេសហ្វីលីពីន ឬស្នាក់នៅសណ្ឋាគារ ដោយឥតគិតថ្លៃ។លើសពីនេះទៀត ការផ្តល់ជូនដ៏ច្រើនទាំងនេះនឹងមាននៅកន្លែងតែមួយ ក្នុងរយៈពេលពីរថ្ងៃ ដើម្បីឲ្យអ្នកអាចធ្វើការសម្រេចចិត្ត និងចរចាទៅតាមអ្វីដែលអ្នកចង់បាន។ខាងក្រោមនេះ គឺជាការផ្តល់ជូនពិសេសៗ ដែលនឹងផ្តល់ជូននៅក្នុងពិព័រណ៍ខាងមុខ។បញ្ចុះតម្លៃ៖យោងតាម ​​ឌីជេ ណាណា ជាអ្នកតំណាងសម្រាប់ព្រឹត្តិការណ៍នេះ ការបញ្ចុះតម្លៃនេះគឺជាផ្នែកដ៏សំខាន់មួយ នៅក្នុងពិព័រណ៍នេះ។ឌីជេណាណា​​ និយាយថា "នៅពេលដែលយើងមើលឃើញពីការបញ្ចុះ ១% ឬ ០.៥% មើលទៅដូចជាមិនច្រើននោះទេ។ ប៉ុន្តែប្រសិនបើអ្នកទិញផ្ទះ ទទួលបានការបញ្ចុះតម្លៃ ១ %នោះ អ្នកអាចសន្សំបានជាង ១,០០០ ដុល្លារឯណោះ។”បុរី ផេន សៀរ រេស៊ីឌិននិងផ្តល់ជូនការបញ្ចុះតម្លៃ​៥% ពីគ្រប់យូនីតទាំងអស់។ជាមួយគ្នានេះដែរ ក្រុមហ៊ុន Star Gold ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្អបំផុតនៅប៉ោយប៉ែត នឹងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥ % ចំពោះការបង់រំលស់របស់អ្នក។គម្រោង Urban Village ដែលជាលំនៅដ្ឋានដ៏អស្ចារ្យមួយនៅក្នុងទីក្រុងភ្នំពេញ នឹងដាក់លក់យូនីត លំនៅដ្ឋាននៅក្នុងកម្មវិធីនេះ។ ក្នុងរយៈពេលពីរថ្ងៃនេះ អ្នកអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥៥,០០០ ដុល្លារ សម្រាប់ចំនួន ៥ យូនីតពិសេស។ សូមកុំខកខានឲ្យសោះ!បុរីឌឹផ្លរ៉ា ក៏ចូលរួមនៅក្នុងពិព័រណ៍នេះដែរ។ ប្រសិនបើអ្នកទិញយូនីតពីបុរី ឌឹ ផ្លរ៉ា នៅក្នុងកម្មវិធីនេះ អ្នកអាចសន្សំប្រាក់បានរហូតដល់ ៣,០០០ ដុល្លារ។ នេះជាផលចំណេញដ៏ច្រើនរបស់អ្នក! ចំណែកលំនៅដ្ឋាន អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៍នឹងមានវត្តមាននៅនៅឯពិព័រណ៍នេះដែរ។​ ប្រសិនបើអ្នកទិញផ្ទះពីអារ៉ាតាហ្កាដិននៅក្នុងពិព័រណ៍នេះ អ្នកអាចទទួលការបញ្ចុះតម្លៃពី ៥០០ ដុល្លារ ទៅ ២% ភ្លាមៗ។បន្ថែមរង្វាន់ជាច្រើនទៀត៖បន្ថែពីលើរង្វាន់ដែល Realestate.com.kh នឹងត្រូវផ្តល់ជូននៅពេលចុះឈ្មោះ (ចុះឈ្មោះមុន) អ្នកអភិវឌ្ឍន៍ជាច្រើននឹងផ្តល់រង្វាន់ជាច្រើនដល់អ្នកទិញផងដែរ។ខុនដូ Seven Residences ជ្រើសរើសអ្នកទិញដើម្បីចាប់រង្វាន់ ជ្រើសរើសអ្នកឈ្នះ ដែលអ្នក​អាចឈ្នះ រង្វាន់ធំរហូតដល់ ២៧,៧៧៧ ដុល្លារ ឬឈ្នះគ្រឿងបរិក្ខារក្នុងផ្ទះដោយឥតគិតថ្លៃ។គម្រោង V House ក៏ផ្តល់ជូនការចាប់រង្វាន់ដល់អតិថិជនផងដែរ។ ទិញយូនីត នៅកម្មវិធីនេះ អ្នកអាចឈ្នះទូរស័ព្ទ iPhone XS ទូរទស្សន៍មួយគ្រឿង និងគ្រឿងបរិក្ខារផ្សេងៗ ឬការផ្តល់ជូនសេវាគ្រប់គ្រងអចលនទ្រព្យរយៈមួយឆ្នាំដោយឥតគិតថ្លៃ។ប៉ុន្តែរង្វាន់នៅមានច្រើនជាងនេះទៀត។ Realestate.com.kh នឹងផ្តល់រង្វាន់ជាច្រើននៅក្នុងព្រឹត្តិការណ៍នេះ។ អ្នកអាចឈ្នះទូរស័ព្ទ Samsung Galaxy A50 មួយគ្រឿង ប័ណ្ណបញ្ចុះតម្លៃ សម្រាប់ការស្នាក់នៅសណ្ឋាគារ Lumiere នៅភ្នំពេញ ឬ ស្ពីកឃ័រ JBL ។វិធីបីយ៉ាងដើម្បីចុះឈ្មោះ៖ប្រសិនបើអ្នកមានបំណងទិញអចលនទ្រព្យអ្នកនឹងទទួលបានការធានាលើការផ្តល់ជូនច្រើនបំផុត។ ប៉ុន្តែទោះបីជាអ្នកមិនទិញ អ្នកក៏នៅតែអាចរង្វាន់ដ៏អស្ចារ្យ ដោយគ្រាន់តែចុះឈ្មោះនៅពេលនេះ។ ការចុះឈ្មោះគឺសាមញ្ញ និងមានបីរបៀបដែលអ្នកអាចធ្វើបាន៖១. ចូលទៅកាន់គេហទំព័រ Realestate.com.kh ដើម្បីចុះឈ្មោះ។២. ជជែកជាមួយ Realestate.com.kh លើហ្វេសប៊ុក ហើយធ្វើតាមការណែនាំដ៏ងាយស្រួល។៣. ទាញយក Realestate.com.kh នៅលើ WeChat​ របស់អ្នក។វេទិកាអចលនទ្រព្យលើនេះនឹងធ្វើឲ្យថ្ងៃចុងសប្តាហ៍របស់មានភាពសប្បាយរីករាយ ជាមួយនឹងការស្វែងយល់ពីភាពរីកចម្រើននៃទីផ្សារអចលនទ្រព្យកម្ពុជា។ សូមអញ្ជើញមកទទួលយកការបញ្ចុះតម្លៃ ការផ្តល់រង្វាន់ និងការស្វែងរកជម្រើសលំនៅដ្ឋាន ពិតប្រកដរបស់អ្នក។ស្វែងរកព័ត៌មានថ្មីៗ ឬការផ្តល់ជូនពិសេសពីពិព័រណ៍លំនៅដ្ឋានកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
គន្លឹះងាយៗទាំង ៧ ក្នុងការថតរូបអចលនទ្រព្យឱ្យមើលទៅ ឃើញទាក់ទាញ
គន្លឹះងាយៗទាំង ៧ ក្នុងការថតរូបអចលនទ្រព្យឱ្យមើលទៅ ឃើញទាក់ទាញ
June 5, 2022, 8:11 p.m.
កត្តាមួយដែលជម្រុញការលក់អចលនទ្រព្យ (ពិសេសសំដៅលើផ្ទះ អាផាតមេន ខុនដូ ដី) ឱ្យមានសន្ទុះលឿនជាងធម្មតា គឺបានមកពីការថតរូប ឬការរៀបចំរូបភាព ដែលមើលទៅ មានភាពទាក់ទាញត្រជាក់ភ្នែកគួរឱ្យចង់ទិញដើម្បីរស់នៅ។​ យើងមានគន្លឹះងាយៗទាំង៧យ៉ាង​ ដែលអ្នកអាចស្វែងយល់នៅពេលអ្នកចង់ថតរូបផ្ទះរបស់អ្នកដើម្បីដាក់លក់ ឬប្រសិនបើអ្នក ជាភ្នាក់ងារលក់អចលនទ្រព្យ អាចធ្វើឱ្យអចលនទ្រព្យក្នុងដៃរបស់អ្នកកាន់តែមានចំណុចទាក់ទាញ ច្រើនជាងមុនមួយកម្រិតទៀត។​ខាងក្រោមនេះគឺជាទិចនិចទាំង ៧យ៉ាង ដែលត្រូវរៀនសូត្រ៖១. រកទីតាំងមានពន្លឺគ្រប់គ្រាន់នៅក្នុងផ្ទះ តែងតែមានបង្អួចនៅតាមជ្រុងមួយចំនួន ដូច្នេះភាគច្រើននៅពេលថតរូបផ្ទះពេលមានពន្លឺ ជួនកាលវាអាចធ្វើឱ្យរូបភាពងងឹត ប្រសិនជាការថតនោះមានលក្ខណៈកុងពន្លឺ។ដូច្នេះមុនពេលដែលអ្នកចាប់ផ្តើមថត អ្នកគួរតែដើរមើលឲ្យគ្រប់កន្លែងនៃផ្ទះមុនសិន ដើម្បី​មើលថាតើប្រភពពន្លឺមានចេញពីណាខ្លះ បន្ទាប់មកអ្នកអាចរៀបចំប្លង់ថតតាមក្រោយ។សម្រាប់ប្លង់ថត អ្នកគួររក្សាគោលការណ៍ ៣​​ សន្លឹក នៅពេលដែលថតរូបពេលមានពន្លឺថ្ងៃ។ គោលការណ៍បីសន្លឹកនេះគឺ រូបថតត្រូវថតទាំងអស់បីប៉ុស្តិ៍ ដោយរូបទីមួយគឺយកកន្លែងភ្លឺ រូបទីពីរយកពន្លឺងងឹត និងរូបទី៣គឺ​ត្រូវយកកន្លែងមានពន្លឺនិងគ្មានពន្លឺប្រសព្វគ្នា។​បន្ទាប់មកត្រូវបញ្ចូលរូបទាំង ៣ នេះចូលគ្នា អ្នកនឹងទទួលបានរូបភាពដ៏ល្អមួយដែលមាន ពន្លឺគ្រប់គ្រាន់ និងស្អាតបំផុត។ប៉ុន្តែប្រសិនជាអ្នកមិនមានពេល ឬអ្នកជំនាញ ដើម្បីរៀបចំរូបភាពទាំងនេះទេ អ្នកក៏នៅតែថតដោយខ្លួនឯងបានដែរ ប៉ុន្តែអ្នកត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណា រៀបចំប្លង់ឱ្យមានពន្លឺល្អ (មិនភ្លឺពេក មិនងងឹតពេក)។២. ថតរូបឱ្យត្រង់មិនថាអ្ន​កថតតាមទូរស័ព្ទ ឬក៏ថតតាមកាមេរ៉ា អ្នកត្រូវថតយ៉ាងណាឱ្យរូប ឬកាមេរ៉ារបស់អ្នកមាន ជំហរត្រង់ ពោលគឺការថតបែបនេះមើលទៅនឹងឃើញរូបភាពនោះដូចគ្នានឹងរូបថត​ដែលថតដោយ អ្នកជំនាញអញ្ចឹងដែរ។ ការថតរូបឃើញវៀច ឬផ្ទៃលើក្រោមមិនស្មើគ្នា អាចនឹងធ្វើឱ្យសម្រស់របស់ផ្ទះ ឬអចលនទ្រព្យនោះធ្លាក់ចុះមួយកម្រិតតាមនោះដែរ។​៣. ការរៀបចំដេគ័រនៅពេលដែលថតរូបអចនលទ្រព្យ (ផ្ទះ) ការថតនៅខាងក្នុង គឺត្រូវមានការរៀបចំជាមុន ពោលគឺមិនត្រូវឱ្យផ្ទះនោះទទេរពេកនោះទេ ប៉ុន្តែក៏មិនត្រូវដេគ័រច្រើនខ្លាំងពេកនោះដែរ។ ជាទូទៅ សម្រាប់អ្នកទិញអចលនទ្រព្យ ពួកគេអាចនឹងមានបំណងទិញកាន់តែខ្លាំង ប្រសិនជាពួកគេឃើញថាផ្ទះ ឬអាគារនោះមានការតុបតែងស្អាត គួរឱ្យចង់រស់នៅ។​ទោះជាយ៉ាងណាក៏ដោយ អ្នកក៏មិនគួរតុបតែងខ្លាំងជ្រុលពេកដែរ ដោយសារតែប្រសិនជា អ្នកតុបតែងពេក វាបែរជាបង្ហាញឱ្យឃើញពីសម្រស់របស់គ្រឿងតុបតែង ច្រើនជាងសម្រស់របស់ផ្ទះ (ជាពិសេសប្រសិនជានៅពេល ដែលផ្ទះនោះមិនត្រូវបានលក់ផ្គួបជាមួយ នឹងគ្រឿងសង្ហារឹម) ដូច្នេះហើយនៅពេល ដែលតុបតែងផ្ទះដើម្បីថតរូប អ្នកត្រូវមើលសិនថា តើទំហំផ្ទះប៉ុននេះ គូរតែតុបតែងអ្វីខ្លះ​ បន្ទាប់មកទើបចាប់ផ្តើមថត។​៤. ថតផ្តេក (Landscape) មិនឲ្យបាត់ផ្អែកណាមួយប្រសិនបើអ្នកថតតាមទូរស័ព្ទ អ្នកគួរតែថតរូបនោះជាប្រភេទរូបផ្តេក ដោយសារតែការថតបែបនេះ នឹងជួយ​ឱ្យឃើញផ្ទៃធំ និងមើលឃើញជ្រុងមួយផ្នែកធំនៃអចលនទ្រព្យនោះ។អ្នកគួរតែជៀសវាងថតដាច់ៗពីគ្នា ព្រោះវានឹងធ្វើឱ្យមើលទៅឃើញបន្ទប់នោះមិនសូវទាក់ទាក់។ ឧទាហរណ៍ ប្រសិនជាអ្នកថតពីបន្ទប់គេង រួបមួយប៉ុស្តិ៍នៅបន្ទប់គេងនោះគួរតែមានគ្រែគេង បង្អួច/វាំងនន ទូសម្អាង ឬទូសម្លៀកបំពាក់ជាដើម។៥. ថតមួយៗមិនប្រញាប់នៅពេលដែលអ្នកទៅថតរូប ជាពិសេសប្រភេទរូបអចលនទ្រព្យ ដូចជាផ្ទះជាដើម អ្នកត្រូវមានពេល គ្រប់គ្រាន់ ពោលគឺមិនត្រូវប្រញាប់ពេកទេ​ ព្រោះការថតរូបឱ្យបានស្អាតត្រូវការការផ្ចិតផ្ចង់ច្រើន និងប្រកបដោយការយកចិត្តទុកដាក់។ដូច្នេះប្រសិនជាអ្នកមិនបានគ្រោងទុកជាមុន ឬថតប្រញាប់ ឬមិនមានពេលគ្រប់គ្រាន់ ដើម្បីថតរូប  អ្នកគួរតែរកពេលរកផ្សេងដើម្បីថតវិញល្អជាង។៦. មើលអាកាសធាតុមុនចេញថត​ចំណុចនេះ ចង់សំដៅខ្លាំងទៅលើការថតអចនលទ្រព្យនៅផ្នែកខាងក្រៅ ដូចជាថតផ្ទះ ដី ឬអគារជាដើម។ ការយកចិត្តទុកដាក់មើលទៅលើអាកាសធាតុគឺជារឿងសំខាន់ ព្រោះជួនកាលនៅពេលដែលអ្នកទៅថត វាអាចមានពន្លឺខ្លាំងពេក ឬងងឹតពេក ឬជួនកាលអាចមានភ្ញៀងជាដើម។ ដូច្នេះដើម្បីសន្សំទាំងពេលវេលា និងការចំណាយពីការធ្វើដំណើរ អ្នកគួរតែមើលពីការព្យាករអាកាសធាតុ ឬពិនិត្យជាក់ស្តែង ថាតើពេលណាដែលល្អបំផុត ដើម្បីចេញថតប្រសើរជាង។ ជាទូទៅ ការថតពីខាងក្រៅ គេច្រើនថតនៅពេលរាងព្រលឹមម៉ោង ៨ ទៅ ១០ (ក្រោយថ្ងៃរះប៉ុន្មានម៉ោង) ខណៈដែលពេលល្ងាចគឺថតពីម៉ោង ៤ ទៅ ៦ (មុនថ្ងៃលិចប៉ុន្មានម៉ោង)។៧. ប្រើប្រាស់កម្មវិធីខ្លះដើម្បីជាជំនួយមិនថាអ្នកប្រើប្រាស់ទូរស័ព្ទដៃ ឬកក៏កាមេរ៉ាថ្លៃប៉ុណ្ណាក៏ដោយ ដើម្បីឱ្យរូបថតដែលអ្នកថត ហើយនោះមើលទៅឃើញស្អាត ច្បាស់ ត្រជាក់ភ្នែក និងទាក់ទាញ អ្នកគួរចេះប្រើប្រាស់កម្មវិធីជំនួយ មួយចំនួន ពោលគឺដើម្បីកែពន្លឺខ្លះ ឬជួយបង្កើនគុណភាពរូបថត ដើម្បី​ឱ្យមើលទៅកាន់តែទាក់ទាញ។តែវាក៏អាស្រ័យទៅលើថាតើអ្នកមានជំនាញក្នុងការប្រើប្រាស់កម្មវិធីតាមទូរស័ព្ទ ឬកុំព្យូទ័រកម្រិតណា។ ទោះយ៉ាងណាកម្មវិធីមួយចំនួនលើទូរស័ព្ទ អាចផ្តល់ភាពងាយស្រួលក្នុងការបន្ថែមគុណភាពរូបថតអ្នក។សរុបមកវិញ បើសិនបើអ្នកចង់ថតរូបអចលនទ្រព្យបានស្អាត ច្បាស់ និងមានគុណភាព ល្អ ដូចអ្នកជំនាញ អ្នកគ្រាន់តែធ្វើតាមការណែនាំខាងលើនេះ។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជា ឬស្វែងយល់ពីការណែនាំអំពីការវិនិយោគនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!កុំភ្លេចចូលរួមជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩។ សូមចុចចុះឈ្មោះឥឡូវនេះ!
ផ្លូវរថភ្លើង កម្ពុជា-ថៃ គ្រោងនឹងបើកដំណើរការបន្ទាប់ពី បុណ្យចូលឆ្នាំខ្មែរ
ផ្លូវរថភ្លើង កម្ពុជា-ថៃ គ្រោងនឹងបើកដំណើរការបន្ទាប់ពី បុណ្យចូលឆ្នាំខ្មែរ
June 1, 2022, 2:39 a.m.
ប្រទេសកម្ពុជា និងប្រទេសថៃ ជាដៃគូពាណិជ្ជកម្មយ៉ាងធំ ក្នុងនោះការដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរការសហប្រតិបត្តិការពាណិជ្ជកម្មនេះ។ ឆ្លើយតប នឹងតម្រូវការនេះ ក្នុងពេលកន្លងមក កម្ពុជា-ថៃបាន សម្រេចសាងសង់ផ្លូវរថភ្លើង ដើម្បីតភ្ជាប់ការដឹកជញ្ជូនឲ្យកាន់តែមានភាពងាយស្រួល។​ជាលទ្ធផល នៅថ្ងៃទី​២២ ខែមេសា ខាងមុខនេះ កម្ពុជា និងថៃ ​នឹងសម្រេច​បើកដំណើរ ការ​ដឹកជញ្ជូន​តាម ផ្លូវ​ដែក​ កម្ពុជា-ថៃ ជាលើកដំបូង​ ​ក្នុង​ប្រវត្តិ​សាស្រ្ត​។តាមបទសម្ភាសន៍ជាមួយគេហទំព័រ Propertyarea ​លោក វ៉ាស៊ីម សូរិយា ដែលជាអ្នកនាំពាក្យ ក្រសួងសារធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍ថា​ ប្រមុខ​រដ្ឋាភិបាលកម្ពុជា និង​ថៃ​ និងចូលរួមជាអធិបតី ក្នុង​ពិធី​ចាក់​បេតុង​ ជា​និម្មិត​រូប​នូវ​ស្ពាន​ឆ្លងកាត់​ព្រំដែន​ នៃ​ប្រទេសទាំងពី “ស្ពានមិត្តភាពកម្ពុជា-ថៃ”។លោកបានបន្ដបន្ថែមទៀតថា នៅក្នុងកម្មវិធី​ចាក់​បេតុង​ ជា​និម្មិត​រូប ស្ពានមិត្តភាពកម្ពុជា-ថៃនឹង ភាគីទាំងពីរនឹងមានរបៀបវីរៈដូចជា៖ទី១​ ​ការ​ចាក់​បេតុង​ជា​និម្មិត​រូប​ ​ដើម្បី​តភ្ជាប់​ស្ពាន​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ទី២​ ​កា​រស​ម្ភោ​ធ​បើក​ការដ្ឋាន​សាងសង់​អាគារ​ច្រក​ទ្វារ​ព្រំដែន​ ​ខាង​ភាគី​កម្ពុជា​។​ទី៣​ ​សម្តេច​តេជោ​នឹង​អញ្ជើញ​ចូលរួម​ជា​សាក្សី​ ​នូវ​ការ​បើ​ក​សម្ភោ​ធ​ស្ថានីយ៍​អន្តរជាតិ​ ​ស្ថិត​ក្នុងទឹក​ដី​ថៃ​ ​ស្ថិត​ក្នុង​ភូមិ​ក្លង​លឹ​ក​ ​ខេត្ត​សា​កែវ​​តាម​ការ​អញ្ជើញ​របស់​ប្រមុខ រដ្ឋាភិបាល​ថៃ​។​ទី៤៖ ​ការ​បើកឲ្យ​ដំណើរការ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​​រវាង​កម្ពុជា​ថៃ​។​ទី៥​ ​នាយក​រដ្ឋមន្រ្តី​នៃប្រទេស​ទាំងពីរ​នឹង​អញ្ជើញមកកាន់​ស្ថានីយ៍​ប៉ោយប៉ែត​នៃប្រទេស​កម្ពុជា​។​គួបញ្ជាក់ផងដែរថា កម្ពុជា និងថៃជាដៃគូពានិជ្ជកម្មមួយយ៉ាងធំ ដែលមិនអាចខ្វះគ្នាបាន យោងតាមស្ថានទូតថៃ។ ក្នុងឆ្នាំ២០១៨ ពាណិជ្ជកម្មរវាង កម្ពុជា និងថៃមានការកើនឡើងរហូត ដល់ ៣៥ ភាគរយ បើកធៀបនឹងឆ្នាំ២០១៧ ដែលស្មើនឹងទឹកប្រាក់ចំនួន ៨.៤ ពាន់លានដុល្លា។​ ដោយតួលេខនេះ បានបង្ហាញពីភាពស្និតស្នាលប្រទេសដៃគូពាណិជ្ជកម្មទាំងពីរ។ស្វែងរកព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh! ប្រសិនបើអ្នកចង់ដាក់លក់ ឬជួលអចលនទ្រព្យឆាប់រហ័ស សូមដាក់ផ្សព្វផ្សាយលើគេទំព័រ Realestate.com.kh!
ណាហ្គាវើលជោគជ័យខ្លាំង ប្រកាសពង្រីកគម្រោងទី ៣​ នៅចំទីតាំង អតីតអគារប៊ូឌីញ
ណាហ្គាវើលជោគជ័យខ្លាំង ប្រកាសពង្រីកគម្រោងទី ៣​ នៅចំទីតាំង អតីតអគារប៊ូឌីញ
May 30, 2022, 9:25 p.m.
ទីតាំងអគារ​ប៊ូឌីញ ឬ​ហៅ «អគារ ស» ដែលត្រូវបានរដ្ឋាភិបាលទិញយកពីពលរដ្ឋកាលពីឆ្នាំ ២០១៧ កន្លងមក ឆាប់ៗខាងមុខនឹងក្លាយជាទីតាំងដ៏ប្រណិតមួយរបស់​ក្រុមហ៊ុន Naga​Corp ដែលជា​ក្រុមហ៊ុន​វិនិយោគ​​លើ​កាស៊ីណូដ៏ធំបំផុតនៅក្នុងទីក្រុងភ្នំពេញ ឈ្មោះថា ណាហ្គាវើល (NagaWorld)។កាលពីថ្ងៃពុធក្រុមហ៊ុន NagaCorp បានបង្ហាញរបាយការណ៍ប្រាក់ចំណេញត្រីមាសទី១ របស់ខ្លួន។ ដោយបានបង្ហាញថាប្រាក់ចំណូលសរុបបានកើនឡើងជិតដល់ ៣២១.២ លានដុល្លារក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០១៩ ដែលកើនឡើង ៣២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ទន្ទឹមជាមួយគ្នានេះ Naga​Corp ដែលជាក្រុមហ៊ុនបានចុះបញ្ជីនៅទីក្រុងហុងកុងបាន ប្រកាសថានឹងសាងសង់ កាស៊ីណូណាហ្កាទី៣ ​ជាមួយនឹងទំហំ​ទឹកប្រាក់​​វិនិយោគ ​រហូតជិត​ ​៤ ​ពាន់​លាន​ដុល្លារ នេះ​បើ​យោង​ សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​។ក្រុមហ៊ុននេះនឹងបន្តអភិវឌ្ឍគម្រោងសម្រាប់គម្រោងណាហ្គាទី៣ ក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួនគ្រោងនឹងចំណាយចន្លោះពី ៣.៨ និង ៤ លានដុល្លារ។គម្រោងនេះនឹងត្រូវសាងសង់ជាសណ្ឋាគារ និងអាផាមេនប្រណិត ចំនួន ៤,៧២០ បន្ទប់ ហើយក្នុងនោះយ៉ាងហោចណាស់មានអគារសរុបចំនួន ៥ អគារ ក្នុងនោះអគារចំនួ​ន ២ មានកម្ពស់ ៦៦ជាន់។ លើសពីនេះនៅក្នុងគម្រោងនឹងមានសេវាកម្មផ្សេងៗទៀតដូចជា៖ ឧទ្យានបែបឌីជីថល អាងហែលទឹក សាលប្រជុំ កន្លែងធ្វើសន្និសីទ និងផ្សារទំនើប។កន្លែងលេងហ្គេមអាចមានរហូតដល់ទៅ ៨០០ កន្លែង (កន្លែងទូទៅ និងបន្ទប់ពិសេស) និងរហូតដល់ ២,៥០០​ EGMs ។ គម្រោងថ្មីនេះ​​​ក៏នឹងបែងចែកជាកន្លែងតូចៗ សម្រាប់ការកម្សាន្ត កន្លែង ញុំាអាហារ និងភេសជ្ជៈ និងសេវាកម្មសំខាន់ៗដទៀត។ចង់ស្វែងរកគម្រោងថ្មីៗនៅក្នុងទីក្រុងភ្នំពេញមែនទេ? ចង់តាមដានរាល់ព័ត៌មានថ្មីៗ ពីស្ថានភាព ទីផ្សារអចលនទ្រព្យ សូមចូលទៅកាន់ Realestate.com.kh!កុំភ្លេចចុះឈ្មោះចូលរួមជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩ នៅថ្ងៃទី២៦ និង២៧ ខែមេសានេះ!
កន្លែងទេសចរណ៍ថ្មីៗ ៦  កន្លែងល្អបំផុតសម្រាប់ការកំសាន្ត នៅពេលឈ​​ប់សម្រាកធំៗ
កន្លែងទេសចរណ៍ថ្មីៗ ៦ កន្លែងល្អបំផុតសម្រាប់ការកំសាន្ត នៅពេលឈ​​ប់សម្រាកធំៗ
June 7, 2022, 6:41 a.m.
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានខិតចូលជិតមកដល់ ពលរដ្ឋខ្មែរគ្រប់ៗគ្នាសុទ្ធទន្ទឹងរង់ ចាំពេល វេលានេះឱ្យមកដល់ឆាប់ៗ នឹងបានសម្រាកពីការងារ ឬការសិក្សា ដើម្បីបានជួបជុំ ក្រុមគ្រួសារ និងដើរកំសាន្តទៅកន្លែងទេសចរណ៍នានាមិនថាក្នុង ឬក្រៅប្រទេស។សម្រាប់កន្លែងកំសាន្តក្នុងប្រទេស នាពេលបច្ចុប្បន្នមានការបង្កើតរមនីយដ្ឋានថ្មីៗជាច្រើន​ ដែលលោកអ្នកអាចអញ្ចើញទៅលេងកំសាន្តបាន ដើម្បីទទួលនូវអារម្មណ៍លំហែកាយ ក៏ដូចជា ទទួលយកនូវទស្សនីយភាពធម្មជាតិថ្មីៗបានទៀតផង។ក្នុងនោះ មានតំបន់ទេសចរណ៍៍ថ្មីៗទាំង៦នេះ ដែលអ្នកគួរដាក់នៅក្នុងគម្រោងដើរកំសាន្តនា ថ្ងៃចូលឆ្នាំថ្មី ដោយក្នុងនោះមានដូចជា៖១ . ​ជីផាត់តំបន់អេកូទេសចរណ៍ជីផាត ស្ថិតនៅក្នុងស្រុកជីផាត់ ខេត្តកោះកុង។ តំបន់នេះ ជាប្រភេទតំបន់ ធម្មជាតិ ដែលមានទាំងព្រែក ទឹកធ្លាក់ ព្រៃភ្នំ សាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរព្រៃ ស្ទូចត្រី ហែលទឹក និងបោះតង់ជាដើម។​ ក្រៅពីនោះ ជីផាត ក៏ជាជម្រកនៃដែនសត្វព្រៃជាច្រើន ដូចជាបណ្តុំនៃព្រៃលិចទឹកយ៉ាងធំមួយនៅក្នុងអាស៊ីអាគ្នេយ៍។តំបន់នេះនៅមិនទាន់មានការវិនិយោគទ្រង់ទ្រាយធំណាមួយនៅបានលេចវត្តមាននៅទីនោះនៅឡើយទេ ដូច្នេះហើយភាពសាមញ្ញ និងធម្មជាតិពិតៗគឺនៅរក្សាបានយ៉ាងល្អនៅទីនោះ។ សម្រាប់ការស្នាក់ អ្នកអាចជួលជាតង់សម្រាប់គេង ឬស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ ដែលទទួលភ្ញៀវទេសចរណ៍តាមលក្ខណៈសហគមន៍។​២. កោះសាមសិប​កោះសាមសិប គឺជាតំបន់ទេសចរណ៍ថ្មីមួយ មានទីតាំងនៅឯ ភូមិប៉ុនជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ តំបន់នេះមិនសូវមានអ្នកស្គាល់ប៉ុន្មាននោះទេ ព្រោះវាទើបតែមានការអភិវឌ្ឍ ឱ្យក្លាយជារមនីយដ្ឋានប្រភេទអេកូទេសចរណ៍។ កោះនេះត្រូវបានគេដាក់ឈ្មោះថា “កោះ សាមសិប” ដោយសារតែវាមានលក្ខណះជាបណ្តុំកូនកោះតូចៗ ប្រមាណជាងសាមសិបកោះ ផុសចេញតាមបណ្តោយទន្លេមេគង្គ។​កោះនេះមានវាលខ្សាច់យ៉ាងស និងមានជម្រកសត្វស្លាបយ៉ាងសម្បូរបែបទៀតផង។ សម្រាប់អ្នក ដែលចង់ទៅកំសាន្ត អ្នកអាចស្នាក់នៅជាលក្ខណៈបោះបង់លើកោះឫស្សី (ដែលជាកោះធំមួយនៅ ក្នុងរង្វង់កោះសាមសិប) ដោយក្នុងនោះ អាចក៏អាចគេងស្តាប់សម្លេងសត្វយំរកគ្នា ហាក់ដូចជា តន្ត្រីកំដរអារម្មណ៍មួយអញ្ចឹងដែរ។៣. កោះហាននៅខេត្តស្ទឹងត្រែង ក៏មានរមនីយដ្ឋានទេសចរណ៍ដ៏ស្រស់បំព្រង តែមិនសូវមានអ្នកស្គាល់ ច្រើនម្នាក់ដែរ។ ក្រៅពីទឹកធ្លាក់សុភមិត្រ (ឬល្បាក់ខោន) អ្នកដែលចង់ទៅកំសាន្តនៅ ខេត្តស្ទឹងត្រែងក៏មិនត្រូវរំលង “កោះហាន” ដែរ។ កោះហានមានទីតាំងនៅស្រុកសាមគ្គី​ ខេត្តស្ទឹងត្រង។ កោះនេះមានលក្ខណះពិសេសត្រង់ថា វាមានទឹករាក់នៅជាមួយនឹង ដើមឈើដ៏ធំៗ ដុះចាក់ស្រេះគ្នា ហាក់ដូចជាព្យាយាមការពារអ្នកទេសចរណ៍ឱ្យត្រជាក់ចិត្ត មិនឱ្យត្រូវពន្លឺថ្ងៃនោះឡើយ ដែលវាល្អបំផុតសម្រាប់ខែប្រាំងនាពេលចូលឆ្នាំថ្មីនេះ។អ្នកដែលទៅកំសាន្តនោះទីនោះអាចលេងទឹក និងជិះទូកមើលទេសភាពដើមឈើដុះប្រលែងនឹង ទឹកឡើងថ្លាមើលឃើញដល់បាត។ សម្រាប់ទូក អ្នកអាចជួលទូកអ្នកភូមិដោយមានគេអុំ​ឱ្យក៏ បាន ឬក៏ជួលទូកកាយ៉ាក់អុំដោយខ្លួនឯងក៏បាន។៤. កោះស្តេចថ្វីបើមនុស្សជាច្រើនសុទ្ធតែធ្លាប់លឺឈ្មោះកោះស្តេចហើយ ប៉ុន្តែតំបន់នេះនូវតែមិនទាន់សូវមាន អ្នកបានទៅដល់ច្រើននៅឡើយ ព្រោះតែការធ្វើដំណើរនៅមិនទាន់មានភាពងាយស្រួល ពោលគឺ ត្រូវជួលឡាន និងទូកជិះដើម្បីទៅដល់ទីនោះ។​ ថ្វីត្បិតតែបែបនេះមែន តំបន់ទេសចរណ៍កោះស្តេច មានទេសភាពស្អាតមិនចាញ់ឆ្នេរ និងកោះនៅខេត្តព្រះសីហនុ ប៉ុន្មាននោះទេ។ផ្ទុយទៅវិញ ដោយសារតែមិនទាន់មានមនុស្សទៅដល់ច្រើន តំបន់នេះអាចរក្សាភាពដើមរបស់ ខ្លួនបានយ៉ាងល្អ ខណៈដែលការចំណាយចាយវាយដើម្បីស្នាក់នៅ និងញ៉ាំអាហារនៅលើកោះស្តេច ក៏មានតម្លៃសមរម្យច្រើនដែរ ពោលគឺបើប្រៀបធៀបទៅនឹងតំបន់ទេសចរណ៍នាខេត្តព្រះសីហនុ ការចំណាយទៅកំសាន្តនៅកោះស្តេចគឺអស់តិចជាងច្រើនណាស់។​៥. ឆ្នេរតាបារាំងឆ្នេរតាបារាំងនេះជាកន្លែងទេសចរណ៍ថ្មីមួយដែលមានមនុស្សតិចណាស់ដែលធ្លាប់លឺ ឬទៅដល់។ ឆ្នេរតាបារាំងនេះ មានចម្ងាយជិត ពោលគឺត្រឹមតែប្រហែល ១៩០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានី ភ្នំពេញ។ ឆ្នេរនេះមានខ្សាច់សក្បុស ប្រៀបបាននឹងកោះរ៉ុងសន្លឹមដែរ ប៉ុន្តែការធ្វើដំណើរគឺបាន បើកទៅបាន យ៉ាងងាយស្រួលតាមឡាន ពោលគឺមិនចាំបាច់ជិះទូកទៅដូចជាកោះរ៉ុងនោះទេ។​ម្យ៉ាងវិញទៀត ឆ្នេរនេះមិនទាន់មានមនុស្សច្រើនទៅដល់ ដូច្នេះហើយទេសភាពរបស់វាគឺនៅស្រស់ បំព្រមល្អ មិនមានសំរាម ឬទឹកកង្វក់អ្វីនៅទីនោះឡើយ។ សម្រាប់អ្នកដែលចង់ទៅកំ សាន្តនៅ ទីនោះ អ្នកអាចជិះតាមផ្លូវជាតិលេខ ៤ ដល់គីឡូម៉ែត្រលេខ ១៦៣ ( ហួស ៥០០ម៉ែត្រ) ដល់ម្តុំដែលគេហៅថា “តានៃ” រួចបត់ចូលខាងស្តាំដៃ ហើយជិះទៅក្នុងរហូតនឹងបាន ឃើញ។​៦. ភ្នំណាមលៀវក្រៅពីសមុទ្រឈើ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ ខេត្តមណ្ឌលគីរីមានរមណីយដ្ឋានទេចរណ៍ ល្បីមួយទៀតមួយថា ភ្នំថាភ្នំណាមលៀវ ។ ភ្នំនេះមានលក្ខណៈពិសេស ដោយមានពណ៌ខ្មៅ និងមិនមានព្រៃឈើ ឬស្មៅដុះនៅពីលើនោះទេ។ថ្មភ្នំពណ៌ខ្មៅ អមដោយព្រៃឈើនៅខាងក្រោមបង្កើតជាទេសភាពមួយដ៏ពិសេសកម្រមាន ដែលអាចឱ្យភ្ញៀវទេសចរណ៍ថតរូប លំហែកាយបានយ៉ាងសប្បាយរីករាយ។ នៅតំបន់នោះ ពោរពេញទៅដោយខ្យល់បរិសុទ្ធ និងស្ងប់ស្ងាត់ណាស់ ល្អបំផុតសម្រាប់អ្នកដែលចង់បន្ធូរអារម្មណ៍ ពីភាពស្ត្រេសផ្សេងៗប្រចាំថ្ងៃ។​គូសបញ្ជាក់ផងដែរថា រមនីយដ្ឋានទេសចរណ៍ទាំង៦ខាងលើនេះ សុទ្ធតែមានលក្ខណៈពិសេស រៀងៗខ្លួន និងពោរពេញទៅដោយសក្តានុពលក្នុងការវិនិយោគ និងអភិវឌ្ឍន៍បន្ថែម។ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានការវិនិយោគណាមួយជាលក្ខណៈ អន្តរជាតិបានចូលទៅអភិវឌ្ឍន៍តំបន់ទាំងនោះទេ ដោយសារតែតំបន់ខ្លះនៅតាមលក្ខណៈ ដាច់ស្រយាលនៅឡើយ ហើយមិនសូវមានមនុស្សទៅកំសាន្ត ឬរស់នៅច្រើន។ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាតំបន់ទេសចរណ៍ទាំងនោះអាចមានការអភិវឌ្ឍ​ឱ្យបានល្អ និងមានការអភិរក្សខ្ពស់ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងសម្រាម ក៏ដូចជាប្រព័ន្ធអេកូសាស្ត្រ ដែលនៅជុំវិញនោះ វានឹងផ្តល់ជាចំណូលយ៉ាងច្រើនដល់ប្រទេសកម្ពុជា៕​តាមដានព័ត៌មានថ្មីៗអំពីទីផ្សារអចលនទ្រព្យកម្ពុជា ឬ ចង់ស្វែងរកអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
បន្តិចម្តងៗ តំបន់ទីក្រុងរណបជ្រោយចង្វារអភិវឌ្ឍន៍ដល់មើល មិនចង់ស្គាល់
បន្តិចម្តងៗ តំបន់ទីក្រុងរណបជ្រោយចង្វារអភិវឌ្ឍន៍ដល់មើល មិនចង់ស្គាល់
June 6, 2022, 8:29 p.m.
តំបន់ទីក្រុងរណបជ្រោយចង្វារ ជាតំបន់អភិវឌ្ឍន៍៍ថ្មីបំផុតមួយ ដែលកំពុងមានសក្តានុពលយ៉ាងខ្លាំង និងបានទាក់ទាញអ្នកវិនិយោគិនទាំងក្នុងនៅក្រៅស្រុក មិនថាធំតូចឱ្យមកបណ្តាក់ទុនវិនិយោគ លើវិស័យផ្សេងៗគ្នាជាច្រើន។មានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះពីរមនីយដ្ឋានវត្តភ្នំ តំបន់ជ្រោយចង្វារនេះមានលក្ខណះ ពិសេសត្រង់ថា តំបន់នេះមានទន្លសាប និងទន្លេមេគង្គអម​សងខាង ដែលផ្តល់ជាខ្យល់អាកាស យ៉ាងល្អដល់ពលរដ្ឋដែលស្នាក់នៅទីនោះ។​ ក្រៅពីនេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយ ចង្វារទី១) ដែលទើបនឹងបើកសម្ភោធឱ្យប្រើប្រាស់ជាធម្មតាវិញកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រឹតតែធ្វើឱ្យតំបន់នេះងាយស្រួលសម្រាប់ការរស់នៅ ព្រោះការធ្វើដំណើរមិនមានការកកស្ទះ ដូចមុននោះទេ។ម្យ៉ាងវិញទៀត តំបន់នេះគឺដូចជាមជ្ឈមណ្ឌលកណ្តាលមួយដែលភ្ជាប់ទៅខេត្តផ្សេងៗជា ច្រើនដូចជាកំពង់ចាម កំពង់ធំ សៀមរាប ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី...ជាដើម។ដោយប្រមើលមើលឃើញពីអនាគតនៃតំបន់នេះអញ្ចឹងហើយ ទើបបានជាមានគម្រោងជា ច្រើនបានដាក់ទីតាំងនៅក្នុងតំបន់នេះ ជាពិសេសនៅក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារតែម្តង។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនអចលនទ្រព្យ ឃីរៀលអ៊ីស្ទេត បានធ្វើការដាក់ចេញនូវតម្លៃដី ក្នុងខណ្ឌជ្រោយចង្វារ ដែលមានចាប់ពី ៨០០ដុល្លារ រហូតដល់ ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទីតាំងដី និងចម្ងាយពីដីទៅកាន់ផ្លូវតូច និងផ្លូវធំ។​សព្វថ្ងៃនេះ គម្រោងអភិវដ្ឍន៍ធំៗដែលមានលេចចេញរូបរាងនៅលើតំបន់នេះរួមមានដូចជាគម្រោង “អគារ OCIC” ដែលមានកម្ពស់១៩ជាន់ គម្រោងវិមានអាហារ (The Food Palace) គម្រោងសួន “Dinosuar Alive” គម្រោងលក់ឡាន “Car City” គម្រោងផ្ទះល្វែងអាជីវកម្ម គម្រោងខុនដូ និងគម្រោងដីសម្រាប់ជួលផ្សេងៗទៀត។ស្រពជាមួយនឹងការអភិវឌ្ឍនៃទីក្រុងរណបនេះដែរ មានគម្រោងបុរីជាច្រើនក៏បានសាងសង់ នៅតំបន់នេះផងដែរ ក្នុងនោះមានបុរីធំៗជាច្រើនដូចជា៖ បុរីអ័រគីដេរ  បុរីដឹមេគង្គរូយ៉ាល់ បុរីភ្នំពេញផាក បុរី ដឹផ្លរ៉ា និងបុរីវិមានភ្នំពេញ និងគម្រោងខុនដូរមួយចំនួនដូចជាគម្រោង The Peninsula Private Residence និង គម្រោង Bel Air Residence។ គម្រោងទាំងនេះសុទ្ធតែមាន ប្រជាប្រិយភាព និងមានអតិថិជនជាច្រើនដែលបានទិញ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្ម។ចំណែកឯតម្លៃផ្ទះដែលនៅក្នុងគម្រោងបុរីតាមបណ្តោយផ្លូវ ៦A វិញ ក៏មានតម្លៃសមរម្យអាចទទួលយកបានដែរ ពោលគឺថាមានចាប់ពីតម្លៃជាង ៥  ម៉ឺនទៅជាង ១០ ម៉ឺន ដុល្លារឡើងទៅ អាស្រ័យទៅតាមប្រភេទផ្ទះ និងចម្ងាយពីស្ពានជ្រោយចង្វារ។សូមរំលឹកផងដែរថា​ រដ្ឋាភិបាលបានកំណត់តំបន់ជ្រោយចង្វារជាតំបន់លំនៅដ្ឋាន និងកន្លែងកំសាន្ត ដ៏បែបធម្មជាតិលំដាប់ប្រណិត (កំណត់នៅក្នុងផែនការអភិវឌ្ឍន៍ក្រុង) ។ រីឯអ្នកជំនាញសុទ្ធតែមានសុទិដ្ឋិនិយមថា តំបន់នេះជាតំបន់ដែលល្អបំផុតសម្រាប់ការរស់នៅ។​ដូច្នេះសម្រាប់អ្នកដែលមានបំណងស្វែងរកលំនៅដ្ឋាន អ្នកអាចពិចារណាតំបន់ជ្រោយចង្វារបាន៕​ស្វែងរកព័ត៌មានថ្មីៗ អំពីការភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
របាយការណ៍របស់ ADB “កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៦.៨ ភាគរយ ឆ្នាំ ២០២០”
របាយការណ៍របស់ ADB “កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៦.៨ ភាគរយ ឆ្នាំ ២០២០”
May 18, 2022, 12:13 p.m.
កំណើនសេដ្ឋកិច្ចនៅទ្វីបអាស៊ីអាចនឹងថយចុះដល់ ៥.៧% ក្នុងឆ្នាំ ២០១៩ និង ៥.៦% ក្នុងឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៩។សម្រាប់ប្រទេសកម្ពុជាវិញ បើយើងតាមរបាការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នេះ ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះនឹងមានការ កំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងឆ្នាំ ២០១៩ នេះ និងថយចុះដល់ ៦​.៨ ភាគរយនៅក្នុងឆ្នាំ ២០២០។បើពិនិត្យលើរបាយការដដែលនេះ ក្នុងរយៈពេលបីឆ្នាំក្រោយគិតពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៩ កម្ពុជាមានកំណើនសេដ្ឋកិច្ចត្រឹម ៧ ភាគរយ និងលើសពីនេះ ហើយមានការថយចុះបន្តិចវិញ នៅក្នុងឆ្នាំបន្ទាប់។ការធ្លាក់ចុះនេះគឺដោយហេតុថាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសជឿនដូចជាចិននឹងមានការឆ្លាក់ចុះ ក្នុងនោះប្រទេសចិននឹងជាប្រទេសទិសដៅនៃការនាំចេញរបស់កម្ពុជា។ ការថយចុះសេដ្ឋកិច្ចរបស់ចិនអាចធ្វើឲ្យមានការបញ្ជាទិញតិចតួច ហើយក៏ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍។កំណើននៃឧស្សាហកម្មទំនងនឹងថយចុះពី ១០.៨​ ភាគរយក្នុងឆាំ ២០១៨ មកត្រឹម ១០.១ ភាគរយ ក្នុងឆាំ២០១៩ ។ កំណើនសេវាកម្មរំពឹងថានឹងថយចុះតិចតួចពី ៦.៩​ ភាគរយក្នុងឆ្នាំមុនមកត្រឹម ៦.៨ ភាគរយក្នុងឆាំ២០១៩ ។ វិស័យកសិកម្មរំពឹងទុកថានឹងកើនឡើង ១.៧ ភាគរយ ឆ្នាំមុនកើន ១.៨ ភាគរយ។លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា  បានមានប្រសាសន៍ថា ប្រទេសកម្ពុជាត្រូវបានគេព្យាករថានឹងមានពីកំណើនសេដ្ឋកិច្ចខ្ពស់ក្នុង រយៈពេលពីរឆ្នាំខាងមុខ បើទោះបីជាបរិយាកាសសេដ្ឋកិច្ចខាងក្រៅកំពុងតែធ្លាក់ចុះក៏ដោយ”។ អ្នកស្រីបានបន្តថាកត្តាជំរុញដ៏សំខាន់នៃកំណើននាពេលអនាគតនឹងត្រូវបានលើកកម្ពស់គុណភាពធនធានមនុស្សនៅកម្ពុជា រួមទាំងជំនាញបច្ចេកទេស និងវិជ្ជាជីវៈសមស្រប ដើម្បីបំពេញតាមតម្រូវ ការរបស់វិស័យឯកជន។រំលឹកផងដែរថា ក្នុងរយៈពេលមួយទសវត្សមកនេះ វិស័យអចលនទ្រព្យកម្ពុជាមានភាពរីកចម្រើនខ្លាំង គួរឲ្យគតកម្គាល់ ក្នុងនោះកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគឺជាផ្នែកមួយ ដែលបានផ្តល់ទំនុកចិត្ត និងស្រូបយកតាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យកម្ពុជា ឬស្វែងរកទិញអចលនទ្រព្យ ឬដាក់លក់អចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh។
ពិព័រណ៍លំនៅដ្ឋានកម្ពុជានៅថ្ងៃទី ២៦-២៧ មេសា ប្រកាសជាផ្លូវការ
ពិព័រណ៍លំនៅដ្ឋានកម្ពុជានៅថ្ងៃទី ២៦-២៧ មេសា ប្រកាសជាផ្លូវការ
May 9, 2022, 6:01 a.m.
នៅថ្ងៃទី០៣ ខែមេសា ចាប់ពីម៉ោង ៩ៈ០០​ដល់១០ៈ០០ព្រឹក នៅសណ្ឋាគារ Lumiere Hotel  គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យលេខ ១ នៅកម្ពុជាមាន មោទនភាព សូមប្រកាសកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ នៅថ្ងៃទី ២៦ និង ២៧ ខែ មេសា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ។ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក Thomas O’Sullivan ជានាយកប្រតិបត្តិរបស់ Realestate.com.kh លោក ម៉ឹក ចិន្តា ស្ថាបនិករបស់ក្រុមហ៊ុន កញ្ញា Carrie Sun ប្រធានផ្នែកទីផ្សារ ចិនរបស់ Realestate.com.kh និងលោក សួស ចិន្តា រដ្ឋលេខាធិការរបស់សមាគម CVEA។លោក Thomas ​បានមានប្រសាសន៍ថា គោលបំណងរបស់ពិព័រណ៍អចលនទ្រព្យនៅថ្ងៃទី ២៦ និង​ ២៧ ខែមេសា គឺដើម្បីលើកកម្ពស់ វិស័យអចលនទ្រព្យនៅកម្ពុជាទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ វេទិកានឹងប្រមូលផ្តុំនូវគម្រោង អភិវឌ្ឍន៍ថ្មីៗល្អៗព្រមទាំងក្រុមហ៊ុនផ្សេងៗដែលមានឥទ្ធិពល និងដើរតួសំខាន់នៅក្នុង ទីផ្សារកម្ពុជា។លោកបាបន្ថែមថានៅក្នុងពិព័រណ៍រយៈពេល ២ ថ្ងៃនេះ គឺនឹងមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុងមហ៊ុនជិត ១០០ ចូលរួមធ្វើការដាក់តាំងបង្ហាញ។ រហូតមកដល់ពេលនេះ អ្នកចុះឈ្មោះចូល រួមមាន​ ១០,០០០ នាក់រួចហើយ។  ពិព័រណ៍លំនៅដ្ឋានកម្ពុជា (ឬ Home and Lifestyle Expo 2019 ) ជាវេទិកាល្អបំផុត៖សម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានមិនថាផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ និងមានជម្រើសផ្សេងៗដូចជារថយន្តម៉ាកល្បីៗ គ្រឿងសង្ហារិម ដេគ័រ និងសម្ភារៈកីឡា និងផ្សេងៗទៀត។ល្អបំផុតសម្រាប់អ្នកដែលចង់ស្វែងរកគម្រោងលំនៅដ្ឋានជាច្រើន ក្នុងពេលតែមួយ។សម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់អំពីភាពរីកចម្រើនទីផ្សារលំនៅដ្ឋានកម្ពុជា។សម្រាប់អ្នកចង់ចូលរួមស្វែងយល់ជាមួយវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យ ជាមួយប្រធានបទល្អៗ ធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ។ផ្តល់ជូនជាមួយការបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗថ្លែងនាឱកាសនោះដែរ លោកសួស ចិន្តា បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យកម្ពុជានៅពេល បច្ចុប្បន្ននេះ។ លោកបានមានប្រសាសន៍ថា “វិស័យអចលនទ្រព្យកម្ពុជាពិតជាកំពុង តែទទួលបាន ភាពរីកចម្រើនគួរអោយចាប់អារម្មណ៍ តួួួយ៉ាងកម្មវិធីតាំងពិព័រណ័លំនៅដ្ឋានរបស់ Realestate.com.kh គឺបានបង្ហាញអោយឃើញច្បាស់ពីកំណើននៃការអភិវឌ្ឍន៍ឧស្សាហកម្ម អចលនទ្រព្យទៅវិនិយោគិនជាតិ និងអន្តរជាតិដែលមកដល់ប្រទេសកម្ពុជា។សូមរំលឹកដែរថា ពិព័រណ៍អចលនទ្រព្យនៅកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី ២៦ និងទី ២៧ ខែមេសា ឆ្នាំ ២០១៩ ធ្វើនៅសាលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។សូមចុះឈ្មោះចូលរួមដោយឥគតិតថ្លៃ ចុះឈ្មោះដើម្បីមានឱកាសឈ្នះរង្វាន់!ចង់តាមដានជាមួយព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យកម្ពុជា ចូលទៅកាន់ Realestate.com.kh!
គម្រោងថ្មីមួយទៀត តម្លៃជាង ២០០ លានដុល្លារនឹងវិនិយោគ នៅលើមហាវិថីសម្តេច ហ៊ុន សែន
គម្រោងថ្មីមួយទៀត តម្លៃជាង ២០០ លានដុល្លារនឹងវិនិយោគ នៅលើមហាវិថីសម្តេច ហ៊ុន សែន
May 9, 2022, 6:01 a.m.
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឯកភាព និងដាក់ចេញនូវលិខិតអនុញ្ញាតឱ្យសាងសង់អាគារពហុមុខងារយ៉ាងធំមួយ ដែលនឹងលេចចេញ រូបរាងនៅលើមហាវិថីសម្តេច ហ៊ុន សែន ភូមិ ព្រែកតាគង់ និងភូមិព្រែកតានូ សង្កាត់ចាក់អង្ក្រែលើ ខណ្ឌមានជ័យ។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។  យោងតាមលិខិតនេះ អគារសាងសង់ពហុមុខងារនេះគឺជាគម្រោងរបស់ក្រុមហ៊ុន ហ្គូតរ៉េ ឌីវេឡុបមេន លីមីធីត ដែលតំណាងដោយលោក តាន គីមលាង។ គម្រោងដ៏ធំសម្បើមនេះ មានចំនួន ៣ អាគារធំៗ ដែលអគារពហុមុខងារប្រភេទ ​(A) មានចំនួនមួយអគារ មានកម្ពស់ ១៩ ជាន់ ឬស្មើនឹង ៦៥.៦០ម៉ែត្រ។ រីឯអគារពហុមុខងារប្រភេទ (B) មានចំនួនមួយអាគារ មានកម្ពស់ ២១ជាន់ ឬស្មើនឹង ៧៣.២០ម៉ែត្រ ខណៈដែលអគារពហុមុខងារប្រភេទ (C) មានចំនួនមួយអាគារ មានកម្ពស់ ២៥ ជាន់ ឬស្មើនឹង៨៩.៧០ម៉ែត្រ។គម្រោងនេះក៏មានបញ្ចូលជាមួយនឹងទីធ្លាសម្រាប់ហាងទំនិញចំនួន ៨៣ ហាង ការិយាល័យ ២២ បន្ទប់ និងលំនៅដ្ឋានប្រភេទខុនដូជាច្រើនយូនីត ហើយគម្រោងទាំងមូល នឹងធ្វើឡើងនៅលើផ្ទៃដី សរុបជាង ៣៤ ម៉ឺនម៉ែត្រក្រឡា ដោយគ្រោងនឹងចំណាយទឹកប្រាក់សរុបរហូតដល់ទៅជាង ២២៧ លានដុល្លារ។សូមបញ្ជាក់ផងដែរថា នៅលើមហាវិថីសម្តេចហ៊ុន សែន ដែលគេនិយមហៅថាផ្លូវ ៦០ម៉ែត្រនេះ សព្វថ្ងៃកំពុងក្លាយជាតំបន់ដ៏មានសក្តានុពលយ៉ាងខ្លាំងក្លា ដោយក្នុងនោះមានគម្រោងលំនៅដ្ឋាន ជាច្រើនប្រភេទទាំងបុរី និងខុនដូ​ ក៏ដូចជាគម្រោងពាណិជ្ជកម្មទំនើបធំៗទៅបោះទីនៅតាមបណ្តាយផ្លូវនោះ ដែលវាជាហេតុធ្វើឱ្យតំបន់មួយនេះរឹតតែមានលក្ខណៈទាក់ទាញសម្រាប់វិនិយោគក្នុងស្រុក និងបរទេស៕ស្វែងយល់ព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ និងអចលនទ្រព្យសម្រាប់លក់ ឬជួល សូមចូលទៅកាន់ Realestate.com.kh!
Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍លំនៅដ្ឋានកម្ពុជា នៅថ្ងៃទី ២៦ - ២៧ មេសា ២០១៩
Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍លំនៅដ្ឋានកម្ពុជា នៅថ្ងៃទី ២៦ - ២៧ មេសា ២០១៩
June 6, 2022, 5:02 p.m.
ភ្ញៀវកិត្តិយស ម្ចាស់ឧបត្ថម្ភ ដៃគូផ្សព្វផ្សាយ និងមិត្តអ្នកសារព័ត៌មាន ​ដែលមានវត្តមានថ្ងៃនេះ។ សូមស្វាគមន៍មកកាន់ សន្និសីទសារព័ត៌មានរបស់ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩​ រៀបចំដោយ ក្រុមហ៊ុន Realestate.com.kh។ សូមអរគុណសម្រាប់ការចំណាយពេលវេលា និងការចូលរួមរបស់អស់លោកអ្នក!នៅថ្ងៃទី០៣ ខែមេសា ចាប់ពីម៉ោង ៩ៈ០០​ដល់១០ៈ០០ព្រឹក នៅសណ្ឋាគារ Lumiere Hotel  គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យលេខ ១ នៅកម្ពុជាមាន មោទនភាព សូមប្រកាសកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ នៅថ្ងៃទី ២៦ និង ២៧ ខែ មេសា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ។គោលបំណងរបស់ពិព័រណ៍អចលនទ្រព្យនៅថ្ងៃទី ២៦ និង​ ២៧ ខែមេសា គឺដើម្បីលើកកម្ពស់ វិស័យអចលនទ្រព្យនៅកម្ពុជាទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ វេទិកានឹងប្រមូល ផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗល្អៗព្រមទាំងក្រុមហ៊ុនផ្សេងៗដែលមានឥទ្ធិពល និងដើរតួសំខាន់នៅក្នុង ទីផ្សារកម្ពុជា។ពិព័រណ៍លំនៅដ្ឋានកម្ពុជា (ឬ Home and Lifestyle Expo 2019 ) ជាវេទិកាល្អបំផុត៖សម្រាប់អ្នកមានបំណងចង់ទិញលំនៅដ្ឋានមិនថាផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ និងមានជម្រើសផ្សេងៗដូចជារថយន្តម៉ាកល្បីៗ គ្រឿងសង្ហារិម ដេគ័រ និងសម្ភារៈកីឡា និងផ្សេងៗទៀត។ល្អបំផុតសម្រាប់អ្នកដែលចង់ស្វែងរកគម្រោងលំនៅដ្ឋានជាច្រើន ក្នុងពេលតែមួយ។សម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់អំពីភាពរីកចម្រើនទីផ្សារលំនៅដ្ឋានកម្ពុជា។សម្រាប់អ្នកចង់ចូលរួមស្វែងយល់ជាមួយវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យ ជាមួយប្រធានបទល្អៗ ធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ។ផ្តល់ជូនជាមួយការបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗបន្ទាប់ពីទទួលបានភាគជោគជ័យដ៏អស្ចារ្យជាមួយព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ ៣ ដងនៅ ក្នុងឆ្នាំកន្លងមក ម្តងនេះពិព័រណ៍លំនៅដ្ឋានក្នុងឆ្នាំ២០១៩ របស់ Realestate.com.kh នឹងវិលត្រឡប់ មកវិញ ដើម្បីផ្តល់វេទិកាអចលនទ្រព្យទិញលក់អចលនទ្រព្យដ៏ងាយស្រួលសម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិដែលចង់ស្វែងយល់ពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗនៅកម្ពុជា។ជាមួយយុទ្ធនាការទីផ្សារយ៉ាងទូលំទូលាយមុនពេលព្រឹត្តិការណ៍ចាប់ផ្តើម នេះជាហេតុដែលធ្វើឲ្យ ពិព័រណ៍នេះ មិនត្រឹមតែជារបៀបដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្សព្វផ្សាយអំពីគោលដៅវិនិយោគដ៏ល្អបំផុតទៅកាន់ពិភពលោកផងដែរ។ជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុងមហ៊ុនជិត ១០០ គម្រោង ក្នុងរយៈពេល ២ ថ្ងៃ "ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩" អាចដំណើរការបានដោយមានការចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Propease ក្រុមហ៊ុនទឹកបរិសុទ្ធអាណូតា ផ្សារទំនើប TK Avenue ក្រុមហ៊ុន Singapore (Cambodia) International Academy ក្រុមហ៊ុន Passapp និងក្រុមហ៊ុន Tings and Associates។ គម្រោងជាច្រើននឹងចូលរួមជាមួយកម្មវិធីនេះមានដូចជា៖  គម្រោង Prince International Plaza គម្រោង​ Prince Central Plaza គម្រោង Prince Tian Xi Wan គម្រោង Prince Golden Bay គម្រោងរបស់ក្រុមហ៊ុន R&F Cambodia គម្រោង CEO KT Pacific គម្រោង The puor bay គម្រោង Peninsula Garden គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោង បុរី សែនមនោរម្យ គម្រោង  V-House គម្រោង​​​ Romduol City គម្រោងបុរី ដឹ ផ្លរ៉ា គម្រោង Prince Golden Bay គម្រោង​ Poly Mansion គម្រោង The Peninsula Garden Residence គម្រោង The Seven Residence Condominium គម្រោង TK Royal One Condominium គម្រោង Air Apartment គម្រោងបុរី VIP គម្រោង បុរី វីឡាទួលសង្កែ គម្រោង Open House គម្រោងទីក្រុងអូឡាំព្យា គម្រោងបុរីផេនសៀ គម្រោង One Park គម្រោង 88 Residence គម្រោង Chief Tower គម្រោង Aristo គម្រោងលំនៅឋានអារ៉ាខាវ៉ា គម្រោង Arata Garden Residences គម្រោង Urban Village គម្រោង Booyung Town ​គម្រោង Victory Bay គម្រោងពុះដីឡូដ៍  PHMK​ ផ្សារបែកចាន និងផ្សារអង្គស្នួល ។ ក្រៅពីនេះមានក្រុមហ៊ុនជាច្រើនទៀតដូចជា៖ ក្រុមហ៊ុនរថយន្ត Nissan ក្រុមហ៊ុនរថយន្ត Morris Garage ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate ក្រុមហ៊ុន Pearl Bay Consulting ក្រុមហ៊ុន Prestige Homes Cambodia ក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីតធីត ធនាគារ CIMB ធនាគារ RHB Indochina  ក្រុមហ៊ុន Chun Hui Yuan ក្រុមហ៊ុន SEARA Sports Systems ក្រុមហ៊ុន Bill 24 ក្រុមហ៊ុន KH Land ក្រុមហ៊ុន BCCI International ក្រុមហ៊ុនអចលនទ្រព្យ Lucky Real Estate ក្រុមហ៊ុនអចលនទ្រព្យ LCJ - H.Y.O (Cambodia) ក្រុមហ៊ុន Wufu Center Of Sihanouk ក្រុមហ៊ុន OC Consultancy Services ក្រុម​ហ៊ុន E-Now international ក្រុមហ៊ុនអចលនទ្រព្យ Pointer Property​ ក្រុមហ៊ុន Oneda Asian Investment Group ក្រុមហ៊ុន China Pacific E&G Investment ក្រុមហ៊ុន E-Gets ក្រុមហ៊ុន Capital Loan  ក្រុមហ៊ុន Master Star Land Property ក្រុមហ៊ុន Heng He Group ក្រុមហ៊ុន Ruiting ក្រុមហ៊ុន Econflo ក្រុមហ៊ុន KH Land ក្រុមហ៊ុនអចលនទ្រព្យ Open House។លើសពីនេះមានដូចជា៖ គេហទំព័រព័ត៌មានអេឡិកត្រូនិក Tnaot App  ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Henghe Group ហាងកាត់ដេរសម្លៀកបំពាក់ colorblind សាលារៀន North Bridge សាលារៀន SCIA  សាលារៀនអចលន ទ្រព្យ CEO ក្រុមហ៊ុន Grep Tech ក្រុមហ៊ុន Wang Ni ក្រុមហ៊ុន LumiArch Global ក្រុមហ៊ុន QIN YUE GROUP ក្រុមហ៊ុន  JIANZU PRIVATE INVEST CONSULTANT ក្រុមហ៊ុន Capital Loan ក្រុមហ៊ុនឆាយណា ឌ្យូធីហ្វ្រី (CDF) ក្រុមហ៊ុន JS Property International សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។នៅក្នុងព្រឹត្តិការណ៍ក៏មានដៃដៃគូផ្សាយកម្មដូចជា៖​ AmCham Cambodia គេហទំព័រសប្បាយ កម្មវិធី Tnaot App ការសែតខ្មែរថាមស៍ ការសែតឡារ៉ែន ការសែតកម្ពុជាថ្មី ការសែតកោះសន្តិភាព គេហទំព័រដើមអំពិល គេហទំព័រថ្មីថ្មី គេហទំព័រ Biz Khmer  គេហទំព័រ B2B គេហទំព័រ News Asia គេហទំព័រ Forward គេហទំព័រ KHB Media ទូរទស្សន៍ CTN គេហទំព័រ BritCham គេហទំព័រ EuroCham, គេទំព័រ Propertyarea.asia និងគេហទំព័រSingapore Chamber ។ ហាងអាហារ និងភេសជ្ជៈធំៗនៅក្នុងអាហារក៏នឹងបង្ហាញខ្លួននៅក្នុងពិព័រណ៍នេះផងដែរ ក្នុងនោះមាន ដូចជា៖  ហាង Bonchon ហាងការហ្វេ San Francisco Cafe​​​​​ ហាង De Boat និងហាង Milk Tea។ សិក្ខាសាលានេះនឹងមាន៣ភាសា៖ ភាសាខ្មែរ អង់គ្លេស និងចិនជាមួយនឹងការបកប្រែសម្រាប់ភ្ញៀវ នៅនឹងកន្លែង។ ក្នុងរយៈបានទាំង ២ ថ្ងៃនេះអ្នកទស្សនាអាចចូលរួមបានដោយឥតគិតថ្លៃ។ទីកន្លែង និងកាលបរិច្ឆេទពិព័រណ៍អចលនទ្រព្យនៅកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី ២៦ និងទី ២៧ ខែមេសា ឆ្នាំ ២០១៩ ធ្វើនៅសាលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ទាក់ទង់ផ្នែកលក់ និងទីផ្សារ៖កាង នីន (ភាសាខ្មែរ/ចិន) nin.kang@realestate.com.kh +855 78 637 323 / +855 93 552 305Tyler Stuart (ភាសាអង់គ្លេស) tyler.stuart@realestate.com.kh +855 12/81 599 669 សូមចុះឈ្មោះចូលរួមជាមួយពិព័រណ៍លំនៅដ្ឋាកម្ពុជាឆ្នាំ ២០១៩ នៅទីនេះ!​