+855 92 92 1000
Logo

Recent Articles

JICA បានបោះលុយមួយចំនួនធំ សង់ស្ពានចំនួន៥នៅខេត្តក្រចេះ
JICA បានបោះលុយមួយចំនួនធំ សង់ស្ពានចំនួន៥នៅខេត្តក្រចេះ
June 2, 2022, 9:04 p.m.
ខេត្តក្រចេះមានសក្ដានុពលជាគោលដៅបរិស្ថាន និងអេកូទេសចរណ៍ ដែលមានរមណីយដ្ឋានព្រែកកាំពីដែលមានសត្វផ្សោតទឹកសាបដ៏កម្រនៅលើពភពលោក។ បច្ចុប្បន្នខេត្តក្រចេះមានផ្លូវគមនាគមន៍តភ្ជាប់៣ខ្សែគឺផ្លូវជាតិលេខ៧A ចម្ងាយ៣៤0គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងផ្លូវកៅស៊ូកំណាត់ផ្លូវជាតិលេខ៧៣មួយខ្សែកាត់ស្រុកតំបែខេត្តត្បូងឃ្មុំមកទល់នឹងស្រុកឆ្លូង និងមានផ្លូវតាមជួរមាត់ទនេ្លមួយខ្សែទៀតមានចម្ងាយប្រហាក់ប្រហែលនឹងផ្លូវទឹកទនេ្លមេគង្គ២២០គីឡូម៉ែត្រ ។អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីច្បាប់កម្មសិទ្ធិដីធ្លីនៅកម្ពុជា!លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានបោះលុយមួយចំនួនធំសាងសង់ស្ពានសំខាន់ៗចំនួន៥នៅបណ្ដោយកំណាត់ផ្លូវលេខ៧៣ពីក្រចេះទៅឆ្លូង ។ស្ពានដែលកំពុងសាងសង់នេះរួមមាន ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូងដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥គឺស្ពានពាមទេ ស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ ដែលស្ពានទាំង៥មានប្រវែងសរុប ៤៦០ម៉ែត្រ។លោកបានបន្ថែមថាគម្រោងនេះកំពុងសាងសង់ដោយក្រុមហ៊ុនសំណង់ HAZAMA ដែលនឹងត្រូវចំណាយពេល ២៨ខែក្នុងការសាងសង់ ពោលគឺនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
ខេត្តចំនួន២នៅកម្ពុជាត្រូវបានរដ្ឋាភិបាល​ជប៉ុន ជួយ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​វិស័យ​អប់រំឡើងវិញ​
ខេត្តចំនួន២នៅកម្ពុជាត្រូវបានរដ្ឋាភិបាល​ជប៉ុន ជួយ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ និង​វិស័យ​អប់រំឡើងវិញ​
May 29, 2022, 4:17 a.m.
(រូបភាពតំណាង)«គម្រោង​ទ្រង់ទ្រាយ​តូចសន្តិសុខ​មនុស្សជាតិ» របស់រដ្ឋាភិបាល​ជប៉ុនបាន​ផ្ដល់​ជំនួយ​ឥតសំណង​ក្នុងទំហំ​ទឹកប្រាក់​ជិត២៧​ម៉ឺន​ដុល្លារសម្រាប់​ការស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រនៅ​ខេត្តឧ​ត្ត​រ​មានជ័យ ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ខេត្ត បាត់ដំបង និង​ការ​បំពាក់​គ្រឿង​បរិក្ខារ​សិក្សានៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគខេត្ត​បាត់ដំបង ។ការ​ផ្ដល់​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​នេះធ្វើឡើង​នា​រសៀល​ថ្ងៃទី១៣ ខែមីនា​ឆ្នាំ ២០១៩ ដោយមាន​ការចូលរួម​ដោយ ឯកឧត្ដម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ិ​សា ឯកអគ្គរាជទូត ជប៉ុន ប្រចាំ​កម្ពុជា និង​តំណាង​ទទួល​ជំនួយ​ទាំង៣​របស់​កម្ពុជា​។​អានអត្ថបទបន្ថែមអំពី៖ ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស!​ឯកឧត្ដម ​ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ិ​សា បាន​បញ្ជាក់​ថារដ្ឋាភិបាល​ជប៉ុនផ្ដល់ជំនួយ​ជិត៩​ម៉ឺន​ដុល្លារ​ដ​ដល់​ប្រធាន​មន្ទីរ​ធនធាន​ទឹក ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រាប់​ការស្ដារ​ប្រព័ន្ធធារាសាស្ត្រទំនប់​អូរ​ស្នូក មាន​ប្រ​វែង ១០៥០ ម៉ែត្រ ដែលមាន​ទីតាំង​ក្នុង ក្រុង សំរោង ខេត្ត ឧ​ត្ត​រ​មានជ័យ​។ ក្នុង​គម្រោង​នេះ​ផ្ទាល់​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន ប្រមាណ១៣០០នាក់​អាច​ទទួលបាន​ប្រព័ន្ធ​ស្រោចស្រព​មាន​ស្ថេរភាព និង​អាច​បង្កើន​ផ្ទៃដី​កសិកម្ម​ផងដែរ​ ។​សម្រាប់​គម្រោង​ទី២មាន​ថវិកាជិត៩​ម៉ឺន​ដុល្លារ ជួយ​ដល់​ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តបាត់ដំបង ការស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ បឹង​ខ្ទុំ ប្រវែង​១៦៥០ម៉ែត្រ​ ដែល​មាន​ទីតាំង​ក្នុង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​គម្រោង​នេះ​ផ្ទាល់​អាច​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ជាច្រើន ​រយ​នាក់​ក្នុង​ការងារ​កសិកម្មជាពិសេស​ដំណាំ​ស្រូវសែន​ក្រអូប​។​គម្រោង​ទី​៣មាន​ថវិកា​ជាង៨​ម៉ឺន៥​ពាន់​ដុល្លារ ដោយ​គម្រោង​មួយ​នេះ​ជួយ​ដល់ការពង្រីក​បន្ថែម​បរិក្ខារ​សាលារៀន និង​តម្លើង​សម្ភារៈ​ បណ្ដុះបណ្ដាល ​ក្នុង​វិទ្យាស្ថាន​ ពហុបច្ចេកទេស​ភូមិភាគ​ខេត្តបាត់ដំបង ។​គួរបញ្ជាក់ផងដែរថាជំនួយឥតសំណង​ទាំង៣​គម្រោង​ខាងលើនេះគឺ​ស្ថិតក្រោមជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​ គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិដែល​ជប៉ុនជួយ​ដល់​កម្ពុជា​ ​តាំងពី​ឆ្នាំ ១៩៩១មកម្ល៉េះ ៕ប្រភពពី៖ ទូរទស្សន៍បាយ័នស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
វៀតណាមសុខចិត្តទ្រាំលំបាក ជម្លៀសប្រជាជន៤០០០គ្រួសារ ចេញដើម្បីធ្វើផ្លូវល្បឿនលឿន
វៀតណាមសុខចិត្តទ្រាំលំបាក ជម្លៀសប្រជាជន៤០០០គ្រួសារ ចេញដើម្បីធ្វើផ្លូវល្បឿនលឿន
May 9, 2022, 6:01 a.m.
(រូបភាពតំណាង)វៀតណាមបានរើខ្លួនចេញពីឋានៈដែលជាប្រទេសក្រីក្របំផុតមួយក្នុងលោក មកក្លាយជាប្រទេសដែលមានអត្រាការអភិវឌ្ឍខ្លាំងបំផុតមួយនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗជាច្រើន។​  ទន្ទឹមនឹងនេះរដ្ឋាភិបាលវៀតណាមបានអនុម័តការសិក្សា និងគម្រោងសាងសង់ជាច្រើនពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវ ថ្នល់ ស្ពាន និងអគារជាច្រើនដែលគម្រោងទាំងនេះសុទ្ធតែជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។​អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្មនៅកម្ពុជា!តួយ៉ាង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ លោក វៀង វ៉ាន់ថេ (Nguyen Van The)​រដ្ឋមន្ត្រីក្រសួងគមនាគមន៍វៀតណាមបានធ្វើសេចក្តីប្រកាសជាផ្លូវការមួយទាក់ទិននឹងការបំលាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋខ្លួនដែលរស់នៅក្នុងផ្ទៃដីទំហំប្រមាណ៤៨០០ហិចតា(ក្នុងខេត្តចំនួន១៣)ឱ្យទៅរស់នៅកន្លែងផ្សេង (នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន វៀតណាម)។គោលបំណងនៃការជម្លៀស និងបំលាស់ទីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរបស់ខ្លួននេះ ត្រូវបានធ្វើឡើងនៅក្នុងគោលបំណងដើម្បីយកកន្លែងដែលប៉ះពាល់នេះដើម្បីសាងសង់ផ្លូវល្បឿនលឿន (expressway) ដែលលាតសណ្ធឹងពីភាគខាងជើងទៅភាគខាងត្បូង។គម្រោងនេះបានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋសរុបជាង៤០០០គ្រួសារ ដោយក្នុងនោះទាំងសំណងទាំងការចំណាយសាងសង់នឹងធ្វើឡើងអស់ទឹកប្រាក់ប្រមាណ៥៣៣.៨លានដុល្លារ។ចំណែកឯសំណង់ទៅដល់ប្រជាពលរដ្ឋដែលត្រូវរើលំនៅដ្ឋានរបស់ខ្លួននោះនឹងត្រូវចេញឱ្យមុនពេលត្រីមាសទី២ក្នុងឆ្នាំ២០១៩នេះ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនេះចាប់ផ្តើមការដ្ឋានសាងសង់បានកាន់តែលឿន។​គូសបញ្ជាក់ផងដែរថាផលប៉ះពាល់ទៅលើប្រជាជនជាង៤០០០គ្រួសារនេះគឺគ្រាន់តែជំហានដំបូងមួយដែលជាផ្នែកនៃគម្រោងតែប៉ុណ្ណោះ ដោយក្នុងនោះគម្រោងផ្លូវល្បឿនលឿននេះទាំងមូលនឹងមានសរុប១១កំណាត់ ដែលនឹងចំនាយទឹកប្រាក់សរុប៥.០៦ពាន់លានដុល្លារ ដោយមានប្រវែងសរុប២០០០គីឡូម៉ែត្រតភ្ជាប់ពីខេត្តណាំដិញ (នៅជិតរដ្ឋធានីហាណូយ) ទៅកាន់ខេត្តវិញឡុង គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥៕ស្វែងរកគម្រោងបុរីសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ប្រទេសទាំង១០ដែលជាប់ឈ្មោះជាប្រទេសល្អបំផុតសម្រាប់ប្រជាជនចូលនិវត្តន៍រស់នៅ
ប្រទេសទាំង១០ដែលជាប់ឈ្មោះជាប្រទេសល្អបំផុតសម្រាប់ប្រជាជនចូលនិវត្តន៍រស់នៅ
June 3, 2022, 2:50 a.m.
ឋានសួគ៌នាពេលចូលនិវត្តន៍គឺជាក្តីស្រមៃដ៏ធំមួយដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាព្យាយាមធ្វើការរកស៊ីដើម្បីស្រនុកខ្លួននៅពេលដែលខ្លួនចាស់ទៅ។ថ្វីបើការផ្លាស់ប្តូរទីលំនៅនៅពេលដែលចូលនិវត្តន៍មិនមែនជារឿងទូទៅដែលកើតមានសម្រាប់ពលរដ្ឋខ្មែរក៏ពិតមែន ប៉ុន្តែនិន្នាការមួយនេះបានកើតមានឡើងនៅក្នុងប្រទេសជាច្រើន ជាពិសេសគឺសម្រាប់ប្រជាជននៅប្រទេសអភិវឌ្ឍន៍ ដែលពួកគេតែងតែធ្វើចំណាកស្រុកទៅរស់នៅក្រៅប្រទេសដើម្បីសោយសុខពេលវេលា និងប្រាក់ដែលពួកគេខំសន្សំកន្លែងមក។​អានអត្ថបទទាក់ទងអំពី៖ ហេតុផលធំទាំង៤នេះដែលធ្វើឱ្យជនជាតិចិនប្រមូលទិញអចលនទ្រព្យនៅបរទេស!តួយ៉ាងក្នុងចំនោមប្រទេសជាច្រើនក្នុងពិភពលោកក្នុងនោះមានប្រទេសចំនួន១០ដែលត្រូវបានគេចាត់ទុកជាប្រទេសដែលសាកសមបំផុតសម្រាប់អ្នកដែលចង់ចំនាកស្រុកដើម្បីរស់នៅពេលដែលពួកគេចូលនិវត្តន៍ (នេះបើយោងការដកស្រង់ចេញពីតារាងការចូលនិវត្តន៍ទូទាំងសកលលោកប្រចាំឆ្នាំ២០១៩ រឺ  (The Annual Global Retirement Index 2019)។ដើម្បីចាត់ទុកថាប្រទេសនោះជាប្រទេសដែលល្អបំផុតសម្រាប់និវត្តន៍ជន គេមើលទៅលើកត្តាសំខាន់ៗមួយចំនួនរួមមានដូចជាស្ថានភាពនៃការទិញទំនិញ ការវិនិយោគលើអចលនទ្រព្យ ទិដ្ឋាការរស់នៅរបស់ជនចូលនិវត្តន៍រយះពេលយូរ ថ្លៃចំណាយជីវភាព សន្តិសុខសុវត្ថិភាព បរិស្ថាន និងបែបផែននៃការរស់នៅនៅក្នុងប្រទេសនោះជាដើម។​ប្រទេសទាំង១០នោះមានដូចជា៖១០. ប្រទេសអេស្ប៉ាញ៩. ប្រទេសថៃ៨. ប្រទេសពេរ៉ូ៧​. ប្រទេសព័រទុយហ្គាល់៦. ប្រទេសកូឡុំប៊ី៥. ប្រទេសម៉ាឡេស៊ី៤. ប្រទេសអេក្វាដ័រ៣. ប្រទេសម៉ិចស៊ីកូ២. ប្រទេសកូស្តារីកា១. ប្រទេសប៉ាណាមាសម្រាប់ប្រទេសទាំង១០នេះ ភាគច្រើនគឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិចឡាទីនដោយសារតែភាគច្រើនប្រជាជនដែលធ្វើចំណាកស្រុកទៅរស់នៅលំហែកាយក្រោយពេលចូលនិវត្តន៍នេះភាគច្រើនសុទ្ធតែជាជនជាតិស្បែកស រឺជនជាតិអឺរ៉ុប។ ថ្វីបើបែបនេះមែនសព្វថ្ងៃនេះអត្រាប្រជាជនអាស៊ីវ័យចំណាស់មួយចំនួនក៏ចាប់ផ្តើមមានទម្លាប់ដូចជាជនជាតិអឺរ៉ុបដែរ (ឧទាហរណ៍ដូចជាប្រជាជនជប៉ុនជាដើម)។ជាក់ស្តែងរដ្ឋាភិបាល និងអ្នកវិនិយោគជប៉ុនបានសហការជាមួយប្រទេសមួយចំនួន ដែលក្នុងនោះរួមមានទាំងប្រទេសកម្អុជាផងដែរដើម្បីសាងសង់ និងបង្កើតជាសហគមន៍មួយសម្រាប់ជនជាតិជប៉ុនដើម្បីឱ្យពួកគេអាចមករស់នៅក្នុងប្រទេសកម្ពុជាបាននៅពេលដែលពួកគេផុតអាយុបំពេញការងារបាន ដែលគម្រោងលំនៅដ្ឋានទាំងនោះឃើញថាបានទទួលការគាំទ្រគួរសមពីសំណាក់ជនជាតិជប៉ុនផ្ទាល់ក៏ដូចជាប្រជាជនខ្មែរទូទៅទៀតផង។ទោះជាបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់ទទួលបានតំណែងណាមួយនៅក្នុងចំណាត់ថ្នាក់ប្រទេសទាំង១០ដូចដែលរៀបរាប់ខាងលើក៏ពិតមែន ប៉ុន្តែជាមួយនឹងការអភិវឌ្ឍក៏ដួចជាគោលនយោបាយលើកទឹកចិត្តផ្សេងៗកម្ពុជាអាចនឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយសម្រាប់អ្នកចូលនិវត្តន៍នៅថ្ងៃអនាគតយ៉ាងខ្លីខាងមុខ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ជប៉ុនផ្ដល់ទឹកប្រាក់រយលានដុល្លារ ជួយកម្ពុជា ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំនេះ
ជប៉ុនផ្ដល់ទឹកប្រាក់រយលានដុល្លារ ជួយកម្ពុជា ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំនេះ
June 2, 2022, 7:11 p.m.
តាមការផ្សាយព័ត៌មានរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីដើមខែមីនាឆ្នាំ២០១៩កន្លងទៅនេះ គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំនេះ ក្រោយទទួលបានកម្ចីសម្បទាន២០៩លានដុល្លារអាមេរិកពីប្រទេសជប៉ុន។អានអត្ថបទទាក់ទងអំពី៖ សក្តានុពលកំពង់ផែស្វយ័តខេត្តព្រះសីហនុ!ចំណតផែកុងតឺន័រថ្មីមួយនេះនឹងមានជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗមានចំណុះរហូតដល់ទៅ៦០.០០០តោន ឬស្មើនឹង ៩៣%នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ការសាងសង់ចំណតផែកុងតឺន័រថ្មីនេះនឹងរួចរាល់នៅដើមឆ្នាំ២០២៣ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១.២៩លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជានឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។គួរបញ្ជាក់ផងដែរថាកំពង់ផែស្វយ័តខេត្តព្រះសីហនុជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្ត និងត្រូវបានទទួលស្គាល់ជាច្រកទ្វារ ពាណិជ្ជកម្មដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សព្វថ្ងៃនេះកំពង់ផែស្វយ័ត កំពុងធ្វើអាជីវកម្ម លើផ្ទៃដី១២៥ហិកតា ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បច្ចេកវិទ្យាខ្ពស់ ឆ្លើយតបរាល់ការលើកដាក់ទំនិញគ្រប់ប្រភេទ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
News Page Concierge Service 590x250 KH
បន្ទាយមានជ័យនឹងមានទីក្រុងរណបដ៏ធំសម្បើមមួយ បើកដំណើរការសាងសង់ក្នុងឆ្នាំនេះ
បន្ទាយមានជ័យនឹងមានទីក្រុងរណបដ៏ធំសម្បើមមួយ បើកដំណើរការសាងសង់ក្នុងឆ្នាំនេះ
May 27, 2022, 10:03 a.m.
(រូបភាពតំណាង)China Poipet Satellite City​ ជាការអភិវឌ្ឈន៏ថ្មី បែបទីក្រុងរណប ទំនើប ស៊ីវីល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ រួមមាន៖ អគារខុនដូ​ សណ្ឋាគារ រីសត ផ្សារទំនើប កាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែស្ងួត​ សំណង់បុរី លំនៅដ្ឋាន​ លាតសន្ធឹងលេីផ្ទៃដីសរុបជាង ១ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ ៥៩ ក្បែរទីក្រុងប៉ោយប៉ែតចំងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះពីច្រក ព្រំដែន ថៃ-ប៉ោយប៉ែត ។គម្រោង​ទីក្រុងរណប China Poipet Satellite City ជា​ការសហវិនិយោគ​​រវាង ​វិនិយោគិន​ខ្មែរ និង​ចិន ខណៈដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើ​ការអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធ​ខ្លះៗហើយ ដូចជា ផ្លូវ​ ប្រព័ន្ធលូ ទឹកស្អាត និងភ្លើងជាដើម។ ​បើតាមផែនការគម្រោងនេះ អាចនឹង​សម្ពោធ​បើកការដ្ឋាន​សាងសង់​ផ្លូវការនៅពាក់កណ្តាល​ឆ្នាំនេះ។ការជ្រើស​រើស​តំបន់​ទីក្រុង​ប៉ោយប៉ែតសម្រាប់​អភិវឌ្ឍន៍​គម្រោង​ទីក្រុងរណប​ China Poipet  ដោយសារ​តំបន់នេះ គឺ​មានផ្ទៃដី​ធំទូលាយ​សម្រាប់​អភិវឌ្ឍន៍ ជាតំបន់​មាន​សកម្មភាព​ពាណិជ្ជកម្ម​មមាញឹក និងមាន​ប្រជាជន​រស់នៅកុះករ។ លើសពីនេះការអភិវឌ្ឍ​នៅតាម​តំបន់​ខ្សែ​ក្រវាត់​ព្រំដែន​ក៏មាន​ការលើកទឹកចិត្ត និងគាំទ្រ​ពី សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ពិសេសជាងនេះ គឺ​ការចំណាយ​វិនិយោគមានទាប​ បើធៀបនឹង​ការវិនិយោគ​នៅតំបន់​ទីក្រុង​រណប​ជាយ​រាជធានីភ្នំពេញ ​។គួរបញ្ជាក់ថាទីក្រុង​ប៉ោយប៉ែតត្រូវបាន​គេចាត់ទុកថាជា​ទីតាំង​មួយដែល​មានការអភិវឌ្ឍផុសផុល​មួយ ខណៈដែល​មានរោងចក្រជាច្រើន​បាន​តាំងមូលដ្ឋាន​ផលិតនៅទីនោះ ៕ប្រភពពី៖ ហ្វេសប៊ុកផេក 中国波比卫星城 - China Poipet Satellite Cityស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
បុរី ប៊ុន​ ជេស្ឋ៖ ទីតាំងប្រកបដោយសក្តានុពល និងតម្លៃសមរម្យ
បុរី ប៊ុន​ ជេស្ឋ៖ ទីតាំងប្រកបដោយសក្តានុពល និងតម្លៃសមរម្យ
June 7, 2022, 6:39 a.m.
កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានៅតែមានសន្ទុះកើនឡើងខ្ពស់មិនប្រែប្រួលក្នុងរយៈពេលជិតមួយទស្សវត្សចុងក្រោយនេះដោយរក្សាបានជាមធ្យមដល់ទៅ៧%ឯណោះក្នុងមួយឆ្នាំ ដោយកំណើននេះត្រូវបានសេដ្ឋវិទូមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថាវាអាចកើនបានបន្ថែមទៀតដល់​​ទៅ៧.១%នៅក្នុងឆ្នាំ២០១៩នេះ។ដោយសារតែកំណើនសេដ្ឋកិច្ចមានការលូតលាស់គួរ​ឱ្យគត់សម្គាល់ដូចនេះហើយ ដែលបានធ្វើឱ្យជីវភាពរបស់ប្រជាជនមានការអភិវឌ្ឍន៍ប្រសើរជាងមុន។ ក្នុងនោះផងដែរ  “កំណើនប្រជាជនក្នុងរាជធានីភ្នំពេញនឹងកើនពី ៤,៣លាននាក់នៅឆ្នាំ២០១៤ ដល់៧,៩លាននាក់នៅឆ្នាំ២០៣០” នេះបើយោងតាមរបាយការណ៍មួយរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ កំណើនប្រជាជនក្នុងអត្រានេះបានជម្រុញឲ្យមានតម្រូវការលំនៅដ្ឋានកាន់តែច្រើនទៅៗ ដែលតម្រូវការលំនៅដ្ឋានជាមធ្យមមានចំនួន៥ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយតម្រូវការនេះនឹងកើនដល់៨០ម៉ឺនខ្នងរហូតដល់ឆ្នាំ២០៣០។ស្របជាមួយនឹងតម្រូវការនៃលំនៅដ្ឋាននេះហើយ ទើបធ្វើឱ្យមានការអភិវឌ្ឍន៍គម្រោងបុរីកាន់តែច្រើននៅទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងមានសក្តានុពលសេដ្ឋកិច្ច។ តួយ៉ាងដូចជាគម្រោងបុរី ប៊ុន ជេស្ឋជាដើម ដែលបុរីនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាជនដែលកំពុងស្វែងរកទិញលំនៅដ្ឋាន ព្រោះបុរីនេះមានផ្តល់នូវស្តង់ ដាររស់ខ្ពស់ជាមួយនឹងតម្លៃយ៉ាងសមរម្យបំផុត។គម្រោងបុរី ប៊ុន ជេស្ឋ មាន ៣ គម្រោងធំៗ ដែលសុទ្ធតែស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ល្អៗជាប់ផ្លូវជាតិជាតិ និងទីប្រជុំជនងាយស្រួលសម្រាប់ការរស់នៅ និងវិនិយោគក្នុងពេលតែមួយ។ ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងការអភិវឌ្ឍសំណង់លំនៅដ្ឋាន ក្រុមហ៊ុននេះមានការប្តេជ្ញាយ៉ាងខ្ពស់ក្នុងការផ្តល់ជូនលំដ្ឋានបែបទំនើប សម្រាប់ប្រជាជនក្នុងស្រុកដោយជ្រើសរើសយកផ្លូវជាតិលេខ ៥ និង ៦ ជាទីតាំងអាទិភាពរបស់គម្រោង។សព្វថ្ងៃគម្រោងទី១របស់គម្រោងប៊ុន ជេស្ឋ (ប៊ុន ជេស្ឋ ភូមឌួង) ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ក្បែររោងចក្រម៉ែន សារុន ក្នុងភូមិឌួង ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ គម្រោងទី២ (ប៊ុន ជេស្ឋ ព្រែកលៀប) ស្ថិតនៅលើផ្លូវជាតិលេខ ៦A ភូមិព្រែកខ្វិត សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ។ រីឯគម្រោងទី៣ (ប៊ុន​ ជេស្ឋ ព្រែកព្នៅ ផ្សារព្រែកព្នៅ) ស្ថិតនៅលើផ្លូវផ្សារព្រែកព្នៅ បន្ទាប់ពីបត់ចូលតាមផ្លូវជាតិលេខ ៥ ឬ ផ្លូវ លី យ៉ុងផាត់ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ប្រាកដណាស់នៅពេលអ្នកទិញផ្ទះ អ្នកពិតជាត្រូវគិតគូយ៉ាងខ្លាំងអំពីទីតាំង និងលក្ខណៈ ពិសេសនៃតំបន់ទាំងមូល។ លំនៅដ្ឋាន ប៊ុន ជេស្ឋ ​មិនត្រឹមតែមានទីតាំងអំណោយផលល្អប៉ុណ្ណោះទេ ប៉ុន្តែស្ថានភាពភូមិសាស្រ្តកាន់តែល្អ ដោយសារនៅទីនេះមិនមែនជាប្រភេទដីលិចទឹកនៅពេល មានភ្លៀងខ្លាំង និងមានប្រព័ន្ធបង្ហូរទឹកធំៗរួចជាស្រេច។ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន​ គម្រោងលំនៅដ្ឋាន ប៊ុន ជេស្ឋ ​ផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួល ដោយអតិថិជនអាចបង់រំលស់ដោយគ្មានការប្រាក់ (ការប្រាក់ ០%) រយះពេលយូរទៅលើគម្រោងទី១ និងទី២ ជាមួយ​ម្ចាស់គម្រោង​​ដោយផ្ទាល់តែម្តង។ លើសពីនេះទៅទៀតម្ចាស់គម្រោងធានាទិញយកវិញក្នុងតម្លៃដើម ដែលអតិថិជនអាចលក់ឲ្យម្ចាស់គម្រោងវិញនៅពេលណាមួយ​​ក៏បាន។​ចង់រស់នៅក្នុងទីតាំងល្អងាយស្រួលធ្វើអាជីវកម្ម គម្រោងទាំង៣ របស់លំនៅដ្ឋានប៊ុន ជេស្ឋ គឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក។សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកក្រុមការងារផ្ទាល់!ស្វែងយល់ព័ត៌មានសង្ខេបអំពីគម្រោងបុរី ប៊ុន ជេស
ឱកាសថ្មី! ការវិនិយោគជាមួយផ្ទះលម្ហែកាយនៅក្នុងខេត្តសៀមរាប
ឱកាសថ្មី! ការវិនិយោគជាមួយផ្ទះលម្ហែកាយនៅក្នុងខេត្តសៀមរាប
June 6, 2022, 5:02 p.m.
ខេត្តសៀមរាបគឺជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា។ មានតំបន់ទេសចរណ៍ ជាច្រើននៅក្នុងខេត្តនេះបានទាក់ទាញភ្ញៀវទេសចររាប់លានអ្នកជារៀងរាល់ឆ្នាំ​ (បើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប)។​  ប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនគឺ ប្រាសាទ អង្គរវត្ត ដែលត្រូវបានគេចាត់ទុកថាជាកន្លែងល្អផ្តាច់គេមួយក្នុងពិភពលោក។ ភូមិអណ្តែតទឹក និងភ្នំគូលែន ក៏ជាកន្លែងទេសចរណ៍ពេញនិយមនៅក្នុងតំបន់នេះផងដែរ។ យោងតាមទិន្នន័យថ្មីៗរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ភ្ញៀវទេសចរបរទេសជាង ២.៥៩  លាននាក់បានមកទស្សនាប្រាសាទអង្គរវត្តនៅឆ្នាំ ២០១៨ ដែលក្នុងនោះភ្ញៀវទេសចរចិនមានចំនួន ៤៣.៣៧ ភាគរយ ​ស្មើនឹងជាង ១.១ លាននាក់។សៀមរាបមានគោលដៅស្រូបយកភ្ញៀវទេសចរចិនចំនួន ២ លាននាក់នៅត្រឹមឆ្នាំ ២០២០ ។ គម្រោងនឹងចាប់ផ្តើមជាមួយគម្រោងព្រលានយន្តហោះអន្តរជាតិ តម្លៃ ៨៨០ លានដុល្លារ។ រដ្ឋាភិបាលក៏បានចាត់រៀបចំផែនការជាមុន ដើម្បីធានាផ្តល់ជូនសេវាកម្មពេញលេញ សម្រាប់ភ្ញៀវទេសចរចិន ដូចជា៖​ វិធីបង់ប្រាក់យ័ន និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិតដូចជា WeChat និង Alipay ជាដើម។ខណៈពេលដែលវិស័យទេសចរណ៍បន្តកើនឡើង តម្រូវការបដិសណ្ឋារកិច្ចក្នុងខេត្តសៀមរាប ក៏កំពុងហក់ឡើងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់កន្លែងស្នាក់នៅនៅតែមានចំនួន តិចជាតម្រូវការរបស់អ្នកទេសចរ ដែលមានប្រមាណជា ៦ លាននាក់ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះមានសណ្ឋាគារលំដាប់ផ្កាយប្រាំមានត្រឹមតែ ៨០​ ប៉ុណ្ណោះនៅក្នុងតំបន់នេះ។ក្នុងរយៈពេលវែង ខេត្តសៀមរាបត្រូវការសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនថែមទៀត ដើម្បីបំពេញ តាមតម្រូវការនៃភ្ញៀវទេសចរកំពុងកើនឡើង។ នេះមានន័យថាទស្សនវិស័យនៃការវិនិយោគផ្នែកសណ្ឋាគារគឺមានភាពជោគជ័យច្រើន។សណ្ឋាគារ Angkor 4 Season Hotel ដែលសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ចិន Yuan Sheng Shi Ye Co, Ltd ជាគម្រោងវិនិយោគមួយក្នុងចំណោមគម្រោងវិនិយោគដ៏សំខាន់បំផុតនៅចំកណ្តាលក្រុង សៀមរាប។ សណ្ឋាគារ Angkor 4 Season Hotel អាចធ្វើដំណើរត្រឹមតែ ៥ នាទី ពីផ្លូវផាប់ស្រ្ទីដ និងផ្សាររាត្រី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងក្រុង។ គម្រោងនេះគ្របដណ្ដប់ផ្ទៃដីចំនួន ១,៤៩៥ ម៉ែត្រការ៉េ និងមានកម្ពស់ ២២.៤ ម៉ែត្រ ក្នុងនោះមាន ៦ ជាន់ បែងចែកមាន ១០៨ បន្ទប់ ដែលបន្ទប់ទាំងអស់ត្រូវបានតុបតែងយ៉ាងល្អ និងមានគ្រឿងសង្ហារិមយ៉ាងប្រណិត។សណ្ឋាគារលំដាប់ផ្កាយ ៤ ដែលធានាផលចំណេញត្រឡប់មានស្ថេរភាព និងការកើនឡើង ថ្លៃដើមធានាជួលរយៈពេល ១០ ឆ្នាំ ជាមួយអត្រា ៦% ក្នុងមួយឆ្នាំធានាទិញត្រលប់វិញដោយអ្នកអភិវឌ្ឍជាមួយនឹងកំណើនថ្លៃដើម ២% ក្នុងមួយឆ្នាំអាចទទួលបានកម្ចីរហូតដល់ ៥០%បញ្ចប់រួចរាល់មួយនឹងការតុបតែងដ៏ស្រស់ស្អាត និងបំពាក់គ្រឿងសង្ហារិមគុណភាពខ្ពស់ផ្តល់ជូន ៨ ថ្ងៃ/ឆ្នាំ ឲ្យស្នាក់នៅដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃពិសេស ( VIP) ៧% សម្រាប់ការស្នាក់នៅបន្ថែមទៀតសេវាកម្មអចលនទ្រព្យផ្តល់ជូនដោយគិតថ្លៃក្នុងអំឡុងពេលដាក់ជួលសណ្ឋាគារ Angkor 4 Season Hotel មានលក្ខណៈពិសេសបំផុត ដែលកំពុងទាក់ទាញ និងបង្ហាញឲ្យ ឃើញពីភាពសម្បូបែបនៃតំបន់អាស៊ីអាគ្នេយ៍។ មានស្រះឈូកដ៏ស្រស់ស្អាត និងដើមដូង ដែលផ្តល់នូវម្លប់ត្រជាក់ និងបរិយាកាសស្រស់ស្រាយ។ អគារទាំង ៣ ប្លុក ឈរជារាង្គអក្សរ U ជិតៗគ្នា និងមានអាងហែលទឹកនៅចំកណ្តាល មានកៅអីអង្គុយលេង និងតុ ដែលអ្នកអាចងូតទឹកលេង ឬសម្រាកក្រោមឆ័ត្រ។សណ្ឋាគារ Angkor 4 Season Hotel ត្រូវបានបែងចែកជាប្លុក A ប្លុក B និងប្លុក C ដែលប្លុកនីមួយៗ មានប្លង់ផ្សេងៗគ្នា។ យូនីតនៅក្នុងប្លុក A ទាំងអស់បែរមុខទៅភាគខាងត្បូង ហើយយូនីតទាំងនេះ មានទំហំពី ៣៧.២៨ ម៉ែត្រការ៉េ ដល់ ៣៧.៤០ ម៉ែត្រការ៉េ និងមានអាងទឹកដ៏ស្រស់ស្អាត។ ប្លុក B មានយូនីតធំទូលាយ និងអាចមើលឃើញអាងហែលទឹក និងសួនច្បារ ជាមួយទេសភាពដ៏ស្រស់ស្អាត នៅសៀមរាប។ ប្លុក C ស្រដៀងគ្នាទៅនឹងប្លុក A ដែរ ប៉ុន្តែមានយូនីតប្រភេទផ្សេងៗគ្នាជាច្រើន។ទាក់ទងទៅនឹងការស្នាក់នៅ សណ្ឋាគារ Angkor 4 Season Hotel នឹងផ្តល់នូវសេវាកម្មពេញលេញ រួមមាន៖ កន្លែងទទួលភ្ញៀវដ៏ធំទូលាយ បារ ហាងការហ្វេ អាងហែលទឹក និងកន្លែងហាត់ប្រាណ។ ភ្ញៀវនៅសណ្ឋាគារ Angkor 4 Season Hotel នឹងទទួលបានបទពិសោធដ៏ស្នាក់នៅដ៏រីករាយ ជាមួយសេវាកម្មគ្រប់យ៉ាងនៅនឹងកន្លែង។ ទន្ទឹមនឹងនេះដែរ ការស្នាក់នៅទីនេះត្រូវបានគេរំពឹងថា នឹងមានអត្រានៃការកាន់កាប់ខ្ពស់។សូមពិនិត្យមើលលម្អិតរាល់សេវាកម្មទាំងនេះ!កន្លែងទទួលភ្ញៀវបន្ទប់ទទួលភ្ញៀវធំទូលាយធ្វើឱ្យភ្ញៀវទទួលបានអារម្មណ៍កក់ក្តៅនៅពេលដែលពួកគេចូលទៅមកដល់សណ្ឋាគារ ហើយពួកគេអាចថតរូបដ៏ស្រស់ស្អាតគ្រប់កន្លែង ដោយសារទីនេះបានរចនាឡើងយ៉ាង ឆើតឆាយ សម្រាប់បរិយាកាសដ៏ស្ងប់ស្ងាត់មួយ ដែលសាកសមនឹងអារម្មណ៍រីករាយសម្រាប់ ថ្ងៃឈប់សម្រាក។ភោជនីយដ្ឋានការធ្វើដំណើរដ៏រីករាយត្រូវតែភ្ជា​​ប់មកជាមួយនឹងម្ហូបអាហារឆ្ងាញ់ៗ។ ភោជនីយដ្ឋាននៅក្នុង សណ្ឋាគារនេះនឹងផ្តល់ជូនជម្រើសជាច្រើនសម្រាប់អ្នកទេសចរ។ គ្រប់មុខម្ហូបទាំងអស់ ត្រូវបានរៀបចំយ៉ាងជំនាញជាមួយនឹងស្រាដ៏ឆ្ងុយឆ្ងាញ់។អាងហែលទឹកអ្នកអាចរីករាយជាមួយការងូតទឹកនៅក្នុងអាងហែលទឹកដ៏ស្រស់ស្អាត បន្ទាប់ពីការធ្វើដំណើរពេញ មួយថ្ងៃនៅជុំវិញខេត្តសៀមរាប។ នេះជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ដេកហាលថ្ងៃ ជាមួយខ្យល់ អាកាសបរិសុទ្ធ និងការលម្ហែកាយដ៏រីករាយ។តំបន់សេវាកម្មជុំវិញមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ៧ សណ្ឋាគារAngkor 4 Season Hotel បានព័ន្ធជុំវិញ ដោយភោជនីយដ្ឋាន ធនាគារ និងសាលារៀន។ ទីតាំងនៃសណ្ឋាគារមានលក្ខណៈងាយស្រួលចេញចូល ទៅតំបន់ទេសចរណ៍នានានៅក្នុងខេត្តនេះ។ ទីនេះមានចម្ងាយ ១ គីឡូម៉ែត្រពីអាកាសយានដ្ឋាន អន្តរជាតិសៀមរាបដែលអាចធ្វើដំណើរតែ ២០ នាទីប៉ុណ្ណោះ និងចម្ងាយ ៥.៥ គីឡូម៉ែត្រ ឬ​ ១៣  នាទីពីប្រាសាទអង្គរវត្ត ហើយត្រឹមតែ ៥ នាទីពីផ្លូវផាប់ស្ទ្រីដ និងផ្សារចាស់។ ហាងទំនិញ(មិនគិតពន្ធ)គឺមានចំងាយតែ ៨០០ ម៉ែត្រប៉ុណ្ណោះ។ដើម្បីស្វែងយល់បន្ថែមអំពីសណ្ឋាគារ Angkor 4 Season Hotel សូមមកពិគ្រោះជាមួយយើងនៅក្នុងពិព័រណ៍លំនៅដ្ឋាកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រ។សណ្ឋាគារAngkor 4 Season Hotel ស្ថិតនៅស្តង់លេខ ១៨ និង១៩។ ក្រៅពីគម្រោងនេះនៅ ខេត្តសៀមរាបអ្នកទេសចរនឹងអាចស្វែងយល់អំពីគម្រោងរមណីយដ្ឋានខ្នាតធំំមួយនៅខេត្តមណ្ឌលគិរី។មណ្ឌលគិរីគឺជាខេត្តដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានព្រៃឈើ ទេសភាពធម្មជាតិដ៏ សំបូរបែប និងទឹកជ្រោះដ៏ស្រស់ស្អាត។ ពិតណាស់ មណ្ឌលគិរីជាខេត្តទេសចរណ៍ដ៏ពេញនិយមបំផុតមួយ នៅក្នុងប្រទេសកម្ពុជា ហើយគម្រោងលំនៅដ្ឋានលក្ខណៈលម្ហែកាយ មិនទាន់ត្រូវបានបង្កើតច្រើននៅឡើយនៅតំបន់នេះ។សូមចូលរួមទស្សនានៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩! ចុះឈ្មោះចូលរួមដោយ ឥតគិតថ្លៃឥឡូវនេះ!
ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជាអនុម័តគោលការណ៍ក្នុងការបង្កើតគម្រោងទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន
ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជាអនុម័តគោលការណ៍ក្នុងការបង្កើតគម្រោងទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន
June 1, 2022, 4:30 p.m.
រូបភាពតំណាងមួយរយៈពេលចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តទៅលើការវិនិយោគក៏ដូចជាដាក់ឱ្យសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធមានដូចជាអគារ ស្ពាន និងផ្លូវសំខាន់ៗជាច្រើន ដែលដំណឹងទាំងនេះសុទ្ធតែជាដំណឹងល្អ និងអាចជាផ្លែផ្កាដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។​តួយ៉ាងកាលពីថ្ងៃទី១​ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើសេចក្តីសម្រេចឆ្លើយតបទៅនឹងសំណើរសុំបង្កើតបណ្តាញទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិតាសាធារណៈឯកជនស្តីពីការអភិវឌ្ឍនគរូបនីយកម្ម អាស៊ាន-ជប៉ុន ពីខាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការមួយរៀបចំឡើងដោយទីស្តីការនាយករដ្ឋមន្ត្រី)។​អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ!នៅក្នុងលិខិតនេះផងដែរក៏មានចំណារយល់ព្រម និងគាំទ្រដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផងដែរពាក់ព័ន្ធនឹងការស្នើសុំបង្កើតទីក្រុងនេះ។ គូសបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនេះត្រូវបានដាក់ចេញជាគោលនយោបាយឱ្យអនុម័តដោយរដ្ឋាភិបាលជប៉ុននៅក្នុងការវិនិយោគ និងបង្កើតទីក្រុងទាំងនេះឱ្យបាននៅទូទាំងឧបទ្វីបអាស៊ីអាគ្នេយ៍ដោយក្នុងនោះមានរាជធានី រដ្ឋធានី ទីក្រុង និងខេត្តសរុបចំនួន២៦ ដែលនឹងមានសាងសង់គម្រោងនេះឡើង។​បច្ចុប្បន្ននេះមិនមែនមានតែកម្ពុជាមួយទេដែលកំពុងសិក្សា និងអនុម័តគម្រោងទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុននេះ ប៉ុន្តែក្នុងនោះទីក្រុងហាណូយប្រទេសវៀតណាម និងទីក្រុងមេនដាឡេប្រទេសមីយ៉ាន់ម៉ាជាដើមសុទ្ធតែកំពុងមម៉ាញឹកទៅលើសិក្សា និងអនុវត្តគម្រោងនេះឱ្យចេញជារូបរាង៕ប្រសិនបើអ្នកចាប់អារម្មណ៍ប្រធានបទផ្សេងៗ ជុំវិញការវិនិយោគនៅកម្ពុជា សូមអានមគ្គុទេសណែនាំសម្រាប់អ្នកវិនិយោគក្នុងឆ្នាំ ២០១៩យល់ដឹងព័ត៌មានអចលនទ្រព្យ និងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh!
មួយពព្រិចភ្នែកសោះ ក្រុង​ព្រះសីហនុ ​ក្លាយជា​ទីក្រុង ដែល​ស៊ីវិល័យ និង​​រីកចម្រើន​លឿន​ស្ទើរ​មិន​គួរឲ្យ​ជឿ
មួយពព្រិចភ្នែកសោះ ក្រុង​ព្រះសីហនុ ​ក្លាយជា​ទីក្រុង ដែល​ស៊ីវិល័យ និង​​រីកចម្រើន​លឿន​ស្ទើរ​មិន​គួរឲ្យ​ជឿ
May 26, 2022, 5:35 a.m.
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានជូនសាធារណជន​​របស់​អ្នកនាំពាក្យ​ រាជរដ្ឋាភិបាល​កម្ពុជាកាលពី​ថ្ងៃទី១១​ ​ខែមីនា​ ឆ្នាំ​២០១៩នេះបានចាត់ទុក​ «ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​អច្ឆរិយ​មួយនៅ​តំបន់ឆ្នេរ​សមុទ្រ​​ដែល​មានការ​អភិវឌ្ឍន៍​ក្នុង​សន្ទុះ​មួយ​គួរ​ឲ្យ​ស្ងប់​ស្ងែង» ។នៅក្នុងសេចក្ដីប្រកាសបានលើកឡើងថាបាតុភូត​នៃ​ការ​អភិវឌ្ឍ​​ដៃគូ ​កម្ពុជា​-​ចិន នេះគឺ​បង្ហាញភាព​ជាក់ស្តែងនូវ​ជំនឿ​​របស់​អ្នក​វិនិយោគ​ជា​ដៃគូ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​​ដែលគេ​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង​កិច្ច​បន្តពង្រឹង​ប្រសិទ្ធិ​ភាព​ដើម្បី​សន្តិភាព​ ​ស្ថេរភាព​ ​បរិយាកាស​នយោបាយ​ល្អ​ ​និង​ថាមពល​ដែល​អនុគ្រោះ​ដល់​បរិយាកាស​បណ្តាក់​ទុន​ ​និង​ពាណិជ្ជកម្ម​សេរី​ ។សេចក្តី​ប្រកា​សព័ត៌​មាន​ដដែល​បាន​បន្ត​ថា​​​វឌ្ឍនភាព​ ​ក្រុង​ព្រះសីហនុ​ ​មិន​ត្រឹមតែ​ជា​មោទនភាព​នៃ​វិបុលភាព​របស់​កម្ពុជា​ដែល​ជា​ដៃគូ​ជាមួយ​ចិន​នោះ​ទេ​ ​ក៏ប៉ុន្តែ​ថែមទាំង​ជា​ថាមពល​ដ៏​លេចធ្លោ​ ​និង​រស់រវើក​របស់​អាស៊ាន​ផង​ដែរ​។ ក្រុង​ព្រះសីហនុ​ ​និង​ខេត្ត​ព្រះសីហនុ​ ​រួម​ជាមួយនឹង​បណ្តា​ខេត្ត​នានា​ ​នៅ​តាម​ឆ្នេរសមុទ្រ​ ​គឺជា​ទិសដៅ​ពិតប្រាកដ​នៃ​ ​“​មិត្តភាព​ ​សន្តិភាព​ ​សហប្រតិបត្តិ​ការ​ ​និង​ការ​អភិវឌ្ឍ​”​ ​រួម​ជាមួយ​ការរស់នៅ​ដ៏​សុខក្សេមក្សាន្ត​ ​និងឱ​កាស​រីកចម្រើន​ដែល​ជា​ជ​ម្រើ​ស​ដ៏​ឧ​ត្តុ​ង​ឧត្តម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា​មិន​ត្រឹមតែ​ជា​ទិសដៅ​ទេសចរណ៍​ ​និង​ឧស្សាហ​កម្ម​ផ្សេង​ៗ​ ​ឬ​កម្សាន្ត​តែប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ការ​រីកចម្រើន​នេះ​បាន​ផ្តល់​ឳ​កាស​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​ចំពោះ​កសិករ​ ​ពលករ​ ​ពាណិជ្ជករ​ ​និង​សេវាកម្ម​ជាច្រើន​ ​និង​កើនឡើង​បន្ថែម​ទៀត​ទាំង​បរិមាណ​ ​និង​គុណភាព​នា​ពេល​អនាគត​ដ៏​ខ្លី​ ។​ទីក្រុង​ជាប់​សមុទ្រ​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខ​ ​នឹង​ក្លាយជា​ទីក្រុងទំនើប​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​ ​និង​ឧស្សាហកម្ម​ដូច​បណ្តាទីក្រុង​អន្តរជាតិ​ដទៃទៀត​​នៅ​តាម​ឆ្នេរសមុទ្រ​ដែល​នឹង​ចូលរួម​ចំណែកសកម្មភាព​ប្រកបដោយ​ឥទ្ធិពល​ ​និង​ផូរ​ផង​នៅក្នុង​តំបន់​​ក៏ដូចជា​អន្តរជាតិ​​ក្នុង​បរិបទ​ពាណិជ្ជកម្ម​សេរី​ ​និង​តម្លៃ​មនុស្សជាតិ​ ៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh!
វាសនាមិនខុសពីខេត្តព្រះសីហនុទេ ទីក្រុងប៉ាតាយ៉ាប្រទេសថៃពេលនេះក៏កំពុង ក្លាយជាបណ្តុំតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងដែរ
វាសនាមិនខុសពីខេត្តព្រះសីហនុទេ ទីក្រុងប៉ាតាយ៉ាប្រទេសថៃពេលនេះក៏កំពុង ក្លាយជាបណ្តុំតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងដែរ
June 1, 2022, 1:41 a.m.
ទីក្រុងប៉ាតាយ៉ាក្នុងប្រទេសថៃគឺជាទីក្រុងឆ្នេរសមុទ្រទេសចរណ៍ដែលល្បីបំផុតមួយនៅក្នុងពិភពលោក ដែលបានទាក់ទាញភ្ញៀទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំឱ្យទៅកំសាន្តនៅទីនោះ ពោលគឺមានរហូទដល់ ៨.៦៧លាននាក់ក្នុងឆ្នាំ២០១៨។ ទីក្រុងដែលល្បីខាងសេវាកម្មកំសាន្ត ជាពិសេសពេស្យាចារ ដែលបានក្លាយជាតំបន់ទាក់ទាញការអភិវឌ្ឍយ៉ាងខ្លាំង។ក្នុងនោះតំបន់ល្បីៗដូចជាវ៉ងអាម៉ាដ(Wong Amat​) ចុមធៀន (Jomtien) ប្រាថាំណាក់ (Phra Tamnak) និង ណា ចុមធៀម (Na Jomtien) សុទ្ធសឹងតែបានអភិវឌ្ឍន៍័យ៉ាងលឿនសម្បើមទៅលើការសាងសង់អគារខុនដូរួចទៅហើយ។ប៉ុន្តែដោយសារតែកំណើននៃតម្រូវការច្រើន ខណះដែលដីនៅក្នុងទីក្រុងនេះ ជាពិសេសតាមបណ្តោយឆ្នេរសមុទ្រត្រូវបានគេកាន់កាប់ និងសាងសង់ច្រើនរួចទៅហើយ អ្នកវិនិយោគបានសម្រេចបង្កើត និងចាប់ផ្តើមយកតំបន់ផ្សេងៗបន្ថែមទៀតដូចជា បាងសារាយ (Bang Saray) និងសាតាហ៊ីប (Sattahip) មកអភិវឌ្ឍន៍។អានអត្ថបទទាក់ទងអំពី៖ អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ!ការអភិវឌ្ឍនេះគឺជាផ្នែកមួយ និងធ្វើឡើងស្របជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលថៃនៅក្នុងការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចខាងកើត (Eastern Economic Corridor  - EEC) ដើម្បីបង្កើនទំហំផ្ទៃដី និងបន្ថែមសក្តានុពលសម្រាប់ការអភិវឌ្ឍនៅកន្លែងផ្សេងៗទៀតនាពេលអនាគត។ បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិដែលមកកំសាន្តនៅទីក្រុងនេះយ៉ាងច្រើនលើសលប់យ៉ាងនេះបានធ្វើឱ្យទីក្រុងប៉ាតាយ៉ាមានមនុស្សច្រើនជាងកោះបាលីនៅប្រទេសឥណ្ឌូនេស៊ីទៅទៀត។ក្រៅពីនេះដោយសារតែទីក្រុងនេះមានទីតាំងត្រឹមតែ២ម៉ោងពីទីក្រុងបាងកកតែប៉ុណ្ណោះ ដូច្នេះហើយអ្នកដែលទៅកំសាន្តនៅបាងកក ច្រើននិយមធ្វើដំណើរមកកំសាន្តនៅប៉ាតាយ៉ាផងដែរ។ ហេតុដូចនេះហើយទើបធ្វើឱ្យទីក្រុងនេះមានតម្រូវការច្រើនពាក់ព៏ន្ធនឹងអាគារស្នាក់នៅ ក៏ដូចជាលំនៅដ្ឋានគ្រប់ប្រភេទ។ ចំនែកឯអ្នកវិនិយោគវិញ ដោយមើលឃើញពីសក្តានុពលនេះដូចគ្នា ក៏បានសម្រេចចាប់ទីតាំងដើម្បីវិនិយោគអាគារស្នាក់នៅខ្ពស់ៗទំនើបៗនៅទីនោះ។ ក្នុងនោះវិនិយោគិនបរទេសដែលនិយមបោះទុននៅក្នុងតំបន់នេះច្រើនបំផុតរួមមានជនជាតិចិន រុស្សី​ និងអង់គ្លេស។​ដើម្បីជួយឱ្យការអភិវឌ្ឍនៅទីនោះកាន់តែមានភាពងាយស្រួល និងមានស្ថេរភាពផងនោះ រដ្ឋាភិបាលថៃបានយកចិត្តទុកដាក់ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត រួមមាន ព្រលានយន្តហោះ ផ្លូវថ្នល់ ផ្លូវល្បឿនលឿន​​​ ក៏ដូចជាផ្លូវរថភ្លើងល្បឿនលឿនផងដែរ។ គូសបញ្ជាក់ផងដែរថា គម្រោងទាំងអស់នេះរួមជាមួយនឹង ច្រករបៀងសេដ្ឋកិច្ចខាងកើត (Eastern Economic Corridor  - EEC) នឹងត្រូវបានសម្រេចបញ្ចប់ជាស្ថានពរឱ្យចេញជារូបរាងនៅក្នុងឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ៕ចង់ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្រុងព្រះសីហនុ ឬអចលនទ្រព្យសម្រាប់លក់នៅក្រុង ព្រះសីហនុ សូមចូលទៅកាន់ Realestate.com.kh! លោកអ្នកក៏អាចស្វែងរកព័ត៌មានថ្មីនៃការវិវត្តន៍ចុង ក្រោយរ​បស់ខេត្តព្រះសីហនុ ឬសក្តានុពលនៃការវិនិយោគនៅលើគេហទំព័ររបស់យើងបានផងដែរ។​
វិនិយោគិនចិនបោះទុន$១៥០លានដុល្លារអាមេរិចបន្ថែមទៀតសាងសង់រោងចក្រ Nike​ នៅកម្ពុជា
វិនិយោគិនចិនបោះទុន$១៥០លានដុល្លារអាមេរិចបន្ថែមទៀតសាងសង់រោងចក្រ Nike​ នៅកម្ពុជា
May 31, 2022, 4:18 p.m.
បើនិយាយពីការវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង កម្ពុជានៅតែជាប្រទេសមួយដែលទាក់ទាញអ្នកវិនិយោគបរទេសជាច្រើនមិនចាញ់ប្រទេសផ្សេងៗនៅក្នុងតំបន់នោះទេ។កាលពីថ្ងៃពុធទី៦ខែមីនា២០១៩កន្លងទៅនេះក្រុមហ៊ុនសិនចូវអ៊ីនធឺណាសិនណលគ្រុប (Shenzhou International Group) បានប្រារព្ធពិធីបុកគ្រឹះរោងចក្រទីពីររបស់ខ្លួនមួយដែលរោងចក្រនេះផ្តោតសំខាន់ទៅលើការផលិតសម្ភារៈ និងផលិតផលកីឡារបស់ក្រុមហ៊ុនដ៏ល្បីមួយគឺក្រុមហ៊ុន Nike។ រោងចក្រនេះមានឈ្មោះថាសិនចូវអ៊ីនធឺណាសិនណលខេមបូឌា ម៉ាវេលហ្កាមេន (Shenzhou International Cambodian Marvel Garment) នឹងត្រូវសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលមានចម្ងាយត្រឹមតែ១៥គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសដ្ឋានអន្តរជាតិភ្នំពេញ។ ការសាងសង់រោងចក្រផលិតផលមួយនេះនឹងចំនាយអស់ទឹកប្រាក់សរុប$១៥០លានដុល្លារអាមេរិច។​អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន!ក្រុមហ៊ុនសិនចូវអ៊ីនធឺណាសិនណលគ្រុបនេះជាក្រុមហ៊ុនដែលផ្តោតសំខាន់ទៅលើការកាត់ដេរ និងផលិតសម្លៀកបំពាក់ដ៏ធំបំផុតមួយនៅក្នុងប្រទេសចិនខណះដែលក្រុមហ៊ុននេះក៏បានដើរតួនាទីសំខាន់នៅក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាដែលបានផលិតយីហោ Nike នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៥មកម្ល៉េះ។តាមការបង្ហាញពីលោក ម៉ា ជៀនរុង (Ma Jianrong) អគ្គនាយកក្រុមហ៊ុននេះបានឱ្យដឹងថាព្រះរាជាណាចក្រកម្ពុជាគឺជាទីតាំងផលិតមួយដ៏សំខាន់សម្រាប់រោងចក្ររបស់លោកក៏ដូចជាសម្រាប់ក្រុមហ៊ុន Nike ផ្ទាល់តែម្តង។​លោកបានបន្ថែមទៀតដែរថាជាមួយនឹងការដំណើរការរោងចក្ររបស់លោកអស់រយះពេលជាង១៤ឆ្នាំមកនេះលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលកម្ពុជា។ ចំនែកឯធន ធានមនុស្សដែលបម្រើការនៅក្នុងរោងចក្ររបស់លោកក៏សុទ្ធតែមានជំនាញ និងការប្តេជ្ញាខ្ពស់ផងដែរ។ជាមួយគ្នានេះផងដែរលោកក៏មានសុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងថាទីផ្សារប្រទេសកម្ពុជានឹងរីកលូតលាស់កាន់តែខ្លាំងជាងមុន ដោយក្នុងនោះក្រុមហ៊ុនរបស់លោកនឹងព្យាយាមរួមចំណែកឱ្យអស់ពីសមត្ថភាពនៅក្នុងការជួយឱ្យកម្ពុជាអាចដើរតួជាអ្នកផ្គត់ផ្គង់ប្រេន Nike ​នេះធំបំផុតមួយនៅក្នុងតំបន់ និងក្នុងពិភពលោក៕យល់ដឹងព័ត៌មានអចលនទ្រព្យ និងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh!
ហេតុផលធំៗចំនួន ១០ ដែលអ្នកគួរពិចារណាទិញខុនដូ
ហេតុផលធំៗចំនួន ១០ ដែលអ្នកគួរពិចារណាទិញខុនដូ
June 7, 2022, 3:35 a.m.
យោងតាមរបាយការណ៍ចុងក្រោយរបស់ CBRE Cambodia បង្ហាញាថាត្រឹមត្រីមាសទី៤ ឆ្នាំ ២០១៩ នៅក្នុងរាជធានីភ្នំពេញទាំងមូលមានខុនដូសរុបទាំងអសចំនួន ១៧៩៩៥ យូនីត កើនឡើងចំនួន ២៧ % បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ដែលពេលនោះមានគម្រោងខុនដូចំនួន ៥៧​ បានបញ្ចប់ដែលមានយូនីតសរុបទាំងអស់១៤១៧៩។ថ្វីបើការរស់នៅក្នុងខុនដូជាបរិបទថ្មីសម្រាប់កម្ពុជាក៏ពិតមែន ប៉ុន្តែខុនដូបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងវិស័យលំនៅដ្ឋានបច្ចុប្បន្ន។ ប្រជាជនកម្ពុជាភាគច្រើនហាក់មិនទាន់បានស្វែងយល់ស៊ីជម្រៅនៅឡើយពីផលចំណេញនៃការ​រស់នៅក្នុងខុនដូ ឬអាចនិយាយបានថា ពួកគាត់នៅមានទំនោរច្រើនទៅលើលំនៅដ្ឋានក្នុងបុរី ឬ សង់ជាប់ផ្ទាល់ដី។១. មានពេលវេលាច្រើនក្នុងការបំពេញការងារការរស់នៅក្នុងខុនដូអាចជួយសន្សំពេលវេលាបានច្រើនសម្រា​ប់អ្នកដែលត្រូវការពេលច្រើនក្នុងការបំពេញការងារ។ សន្សំពេលវេលាគឺសំដៅដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការចំណាយពេលតិចបំផុតរវាងកន្លែងធ្វើការ និងកន្លែងរស់នៅ។ ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ភាគច្រើននៃយុវជនក្នុងវ័យពី២៥ទៅ៤០​ឆ្នាំមានបំណងចង់ពង្រឹងសមត្ថភាព និងពង្រីកមុខជំនួញរបស់ពួក។ ការរស់ក្នុងតំបន់កណ្ដាលទីក្រុងអាចជួយពួកគេឲ្យសម្រេចគោលដៅទាំងនេះបាន។២. មិនរវល់ធ្វើការងារផ្ទះច្រើនជាធម្មតាយូនីតខុនដូមានទំហំតូចៗ និងមិនមានទីធ្លាខាងក្រៅដែលទាមទារការសម្អាតនោះទេ។ រស់នៅក្នុងខុនដូអ្នកនឹងចំណាយពេលតិចបំផុតសម្រាប់ការសំអាតទូទៅ។ ម្យ៉ាងទៀតអគារខុនដូជាច្រើនមានផ្ដល់សេវាសំអាត ទឹកស្អាត និងអគ្គិសនី។ ដូច្នេះអ្នកអាចមានពេលវេលាច្រើន សម្រាប់ខ្លួនឯង ឬធ្វើអ្វីមួយដែលអ្នកពេញចិត្ត។៣. ប្រមូលផ្តុំដោយសេវាកម្មស​ម្បូរបែបខុនដូត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ជូននូវជីវិតរស់នៅទាន់សម័យ ភាពងាយស្រួល​ និងមានផាសុកភាព។ ឆ្លើយតបនឹងចំណុចទាំងនេះ គម្រោងខុនដូបានភ្ជាប់មកជាមួយសេវាកម្មចម្រុះផ្សេងៗនៅក្នុងអគារស្រាប់ដើម្បីបំពេញទៅតាមតម្រូវការទូទៅរបស់ម្ចាស់លំនៅដ្ឋាន ដូចជា៖ កន្លែងហាត់ប្រាណ ស្ទីម សូណា ​អាងហែលទឹក និងប្រព័ន្ធការពារសន្តិសុខ​ ដូចជា៖ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធប្រកាសអាសន្ន និង សន្តិសុខ ដើម្បីផ្ដល់ទំនុកចិត្ត និងអារម្មណ៍មានសុវត្ថិភាពទៅដល់អ្នករស់នៅក្នុងអគារទាំងមូល។៤. ផ្ដល់អារម្មណ៍នៃការរស់នៅបែបសហគមន៍ការរស់នៅមានអ្នកជិតខាងគឺពិតជាសំខាន់ខ្លាំងណាស់ ដោយសារពួកគេអាចជួយទុកធុរៈអ្នកបាន ពេលមានអាសន្ន ឧទាហរណ៍ប្រសិនបើអ្នកភ្លេចយកសោរមកតាមខ្លួន ពួកគេអាចជួយឲ្យអ្នកចូលទៅក្នុងអគារខុនដូបាន។ ម្យ៉ាងទៀតពួកគេក៏អាចក្លាយជាមិត្តជិតស្និតរបស់ អ្នក ធ្វើសកម្មភាពផ្សេងៗជាមួយគ្នាដូចជា ញ៉ាំអាហារ និងជជែកគ្នាលេងនាចុងសប្ដាហ៍។ ការរស់នៅក្នុងខុនដូផ្ដល់ឳកាសឲ្យអ្នកអាចប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងទៀតរស់នៅក្នុងអគារជាមួយគ្នា ដែលធ្វើឲ្យអ្នកមានអារម្មណ៍ដូចរស់នៅក្នុងសហគមន៍មួយ។៥. បង្កភាពងាយស្រួលច្រើនដោយសារមានទីតាំងល្អអគារខុនដូភាគច្រើនត្រូវបានសាងសង់នៅតំបន់កណ្តាលក្រុង ដែលបង្កភាពងាយស្រួលគ្រប់បែបយ៉ាង។ ក្នុងនោះដែរការធានាផ្តល់ជូននូវសេវាកម្មចាំបាច់នានាជាកត្តាសំខាន់ដែលអាចធ្វើឲ្យប្រាកដថាអ្នករស់នៅក្នុងខុនដូនឹងមិនចំណាយពេលច្រើនក្នុងការធ្វើដំណើរទៅកន្លែងធ្វើការ ហាងកាហ្វេ​ ឬសាលារៀន ជាដើម។ ជាក់ស្តែង ជុំវិញគម្រោងខុនដូនៅតំបន់កណ្តាលទីក្រុងភ្នំពេញ ឬក្រុងព្រះសីហនុតែងស្ថិតនៅទីតាំងប្រមូលផ្តុំ ​ដោយសេវាកម្មសំខាន់ដូចជា៖ សាលារៀនជាតិ និងអន្តរជាតិ មន្ទីរពេទ្រ ស្ថាប័នរដ្ឋ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន ការិយាល័យ និងអគារពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត។៦. ទិញខុនដូចំណេញជាងជួលផ្ទះប្រណីតការទិញខុនដូជាជម្រើសល្អមួយ ជាងការជួលផ្ទះប្រភេទប្រណីតសម្រាប់ការស្នាក់នៅ​ ដោយហេតុថា​តម្លៃ ជួលប្រចាំខែនៃផ្ទះប្រភេទនេះ មានតម្លៃខ្ពស់ជាង ឬប្រហាក់ប្រហែលជាមួយថ្លៃ បង់រំលស់ខុនដូប្រចាំខែរួចទៅហើយ។ ជាក់ស្តែង ប្រសិនបើអ្នកជួលវីឡាភ្លោះ អ្នកត្រូវចំណាយពី ១,៥០០​ដុល្លារ ទៅ ២,០០០ ដុល្លារក្នុងមួយខែ ដែលតម្លៃនេះខ្ពស់ជាងការបង់ថ្លៃរំលស់ខុនដូប្រចាំខែទៅទៀត។៧. អត្រានៃការជួលត្រឡប់ខ្ពស់ខុនដូផ្តល់ជូនផលចំណេញខ្ពស់តាមរយៈ ២ រូបភាព។ ទី១៖ ការជួលត្រឡប់ និងទី២៖ ការកើនឡើងថ្លៃដើម ។ ខុនដូអាចដាក់ជួលបានតម្លៃខ្ពស់ជាង ២ ទៅ ៣ ដងប្រៀបធៀបទៅនឹងផ្ទះជាប់ដី ពោលគឺអាចជួលបានពី ៥០០ ដុល្លារ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ អាស្រ័យទៅតាមទីតាំងផ្សេងៗគ្នានៅក្នុងតំបន់កណ្តាលក្រុង។​ អត្រាជួលប្រចាំឆ្នាំអាចទទួលបានពី ៨ ទៅ ១០ ភាគរយក្នុងមួយឆ្នាំ។៨. ចំណាយលើថ្លៃជួលជុលតិចខុនដូមិនទាមទារការជួសជុលច្រើន ដូចប្រភេទផ្ទះផ្សេងៗទៀតនោះទេ។ ក្នុងករណីដែលតម្រូវឲ្យមានការ ជួសជុលបន្ដិចបន្ដួច ក្រុមហ៊ុនគ្រប់គ្រងអគារនោះនឹងធ្វើជូនអ្នក ឬ ករណីខ្លះអ្នកត្រូវតម្រូវឲ្យបង់ថ្លៃជួស ជុលបន្ដិចបន្ដួចតែប៉ុណ្ណោះ។៩. យូនីតខុនដូមានតម្លៃសមរម្យយូនីតខុនដូមួយចំនួននៅមានតម្លៃទាប បើធៀបជាមួយនឹងប្រភេទផ្ទះសង់ផ្ទាល់ជាប់ដី។ ខុនដូនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងរាជធានីភ្នំពេញនៅមានតម្លៃសមរម្យបើ ប្រៀបធៀបជាមួយទីក្រុងផ្សេងៗនៅក្នុងតំបន់។ អ្នកអាចរកទិញខុនដូមានបន្ទប់គេងមួយដោយមានតម្លៃចាប់ពី ៦​ម៉ឺនដុល្លារ ឬ ថ្លៃជាងនេះទៀតចាប់ពី ១០ម៉ឺនដុល្លារឡើងសម្រាប់ខុនដូមានទីតាំងនៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាលទីក្រុង ឬ ក្នុងខណ្ឌមួយចំនួន ដូចជា ចំការមន​ ដូនពេញ និងជ្រោយចង្វារ។១០. ភាពបត់បែនខុនដូផ្តល់ជូនភាពងាយស្រួល និងភាពបត់បែនក្នុងការរស់នៅ បើប្រៀបធៀបជាមួយផ្ទះសង់ជាប់ផ្ទាល់ដី។ ដំណើរកានៃការទិញខុនដូមានភាពឆាប់រហ័សជាង ហើយអ្នកអាចមានជម្រើសច្រើនជាមួយការផ្ដល់ជូននូវតម្លៃផ្សេងៗគ្នា។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
ខេត្តកំពតកំពូលចិត្ត ពេលនេះកំពុងទាក់ទាញវិនិយោគជប៉ុនបណ្តើរៗហើយ!
ខេត្តកំពតកំពូលចិត្ត ពេលនេះកំពុងទាក់ទាញវិនិយោគជប៉ុនបណ្តើរៗហើយ!
June 7, 2022, 4:26 a.m.
ខេត្តកំពតជាខេត្តមួយដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ស្ទើរតែគ្រប់ទិសទីឱ្យទៅកំសាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិដោយសារតែខេត្តមួយនេះមានអំណោយផលផ្នែកធម្មជាតិ ដោយមានទាំងភ្នំ ព្រែក សមុទ្រ និងព្រៃលិចទឹកជាដើម។ មិនត្រឹមតែប៉ុណ្ណោះការធ្វើដំណើរត្រឹមតែពី២ទៅ៣ម៉ោងប៉ុណ្ណោះពីភ្នំពេញ។ភាពស្ងប់ស្ងាត់អមទៅដោយធម្មជាតិជាមួយនឹងសំណង់អគារបុរាណដែលសល់ពីជំនាន់អាណានិគមបារាំងបានធ្វើឱ្យខេត្តកំពតក្លាយជាតំបន់ដែលកំពុងតែមានសក្តានុពលបំផុតនៅក្នុងការវិនិយោគទៅលើវិស័យដែលពាក់ព័ន្ធទៅនឹងទេសចរណ៍ដូចជាសណ្ឋាគារ រីសត រមនីយដ្ឋាន ភោជនីដ្ឋាន រឺសេវាកម្មទេសចរណ៍ជាដើម។​អានអត្ថបទបន្ថែមអំពី៖ ខេត្តកំពតបង្ហាញពីឱកាសវិនិយោគថ្មីជាមួយរមណីដ្ឋានបែបធម្មជាតិ!ដោយមើលឃើញពីឳកាសដែលកម្រនេះមានអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកជាច្រើនបានចាប់យកខេត្តដ៏តូចច្រឡឹងនេះមកអភិវឌ្ឍន៍តាមជំនាញរៀងៗខ្លួន។ តួយ៉ាងកាលពីថ្ងៃទី២៨ ខែកុម្ហៈ កន្លងទៅនេះមានក្រុមតំណាងអ្នកវិនិយោគជប៉ុនមួយ ទើបតែបានចូលជួបជាមួយនឹងលោក ជាវ​ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងបង្ហាញពីចំនាប់អារម្មណ៍ក្នុងការវិនិយោគទៅលើការសាងសង់សណ្ឋាគារ និងបឹងកាឡូនៅក្នុងខេត្តនេះ។គម្រោងនេះនឹងធ្វើឡើងលើដីសរុប៤ហិចតាដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រើយកោះ ដែលជាទីតាំងពេញនិយមបំផុតសម្រាប់សាងសង់សំណង់ប្រភេទសណ្ឋាគារ រីសត រឺបឹងកាឡូ។ទន្ទឹមនឹងនេះតាមការបង្ហាញពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបាន​ឱ្យដឹងថា​គម្រោងវិនិយោគរបស់ជប៉ុននេះគឺពិតជាមានប្រាកដមែន ប៉ុន្តែទាក់ទិននឹងថាតើគម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃណារឺនឹងចំនាយមូលធនសរុបប៉ុន្មាននៅមិនទាន់ប្រាកដនោះទេ​។​លោកបន្ថែមទៀតថាបច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគជប៉ុនប្រហែលជាកំពុងតែធ្វើការសិក្សាទៅលើគម្រោងទាំងមូលនៅឡើយទើបមិនទាន់មានការបញ្ជាក់អ្វីផ្សេងក្រៅពីនេះ។លោក សយ ស៊ីណុល មានសុទិដ្ឋិនិយមយ៉ាងខ្លាំងថាគម្រោងនេះនឹងនាំមកនូវការអភិវឌ្ឍន៍ និងចំណូលលកាន់តែច្រើនដើម្បីជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានភាពប្រសើរឡើង។ក្រៅពីនេះលោកមានសេចក្តីរំពឹងចង់ឱ្យមានអ្នកវិនិយោគផ្សេងៗជាពិសេសគឺវិនិយោគិនជប៉ុនជាច្រើនទៀតឱ្យមកចូលវិនិយោគនៅលើវិស័យទេសចរណ៍ និងធុរកិច្ចនេះបន្ថែមទៀតនៅក្នុងខេត្តកំពត។គូសបញ្ជាក់ផងដែរថាតាំងពីខេត្តព្រះសីហនុមានកំំណើនជនជាតិចិនកើនឡើងមក ខេត្តកំពតបានជំនួសតំណែងខេត្តព្រះសីហនុដើម្បីទទួលយកភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺនៅក្នុងឆ្នាំ២០១៨មានចំនួនភ្ញៀវជាតិ និងអន្តរជាតិរហូតដល់ទៅ ១.៨លាននាក់ឯណោះ៕ប្រសិនបើអ្នកចាប់អារម្មណ៍ប្រធានបទផ្សេងៗ ជុំវិញការវិនិយោគនៅកម្ពុជា សូមអានមគ្គុទេសណែនាំសម្រាប់អ្នកវិនិយោគក្នុងឆ្នាំ ២០១៩ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងខេត្តកំពត់សូមចូលទៅកាន់ Realestate.com.kh!
ការដា្ឋនសាងសង់ព្រលានយន្តហោះសៀមរាបតម្លៃជាង $៩០០លានដុល្លារនឹងត្រូវដាក់សម្ពោធដោយសម្តេចតេជោនាពេលឆាប់ៗខាងមុខ
ការដា្ឋនសាងសង់ព្រលានយន្តហោះសៀមរាបតម្លៃជាង $៩០០លានដុល្លារនឹងត្រូវដាក់សម្ពោធដោយសម្តេចតេជោនាពេលឆាប់ៗខាងមុខ
June 6, 2022, 1:53 p.m.
រូបភាពតំណាងការដា្ឋនសាងសង់ព្រលានយន្តហោះសៀមរាបតម្លៃជាង$៩០០លានដុល្លារនឹងត្រូវដាក់សម្ពោធដោយសម្តេចតេជោនាពេលឆាប់ៗខាងមុខ!កំណើននៃការអភិវឌ្ឍន៍ការវិនិយោគ និងភ្ញៀវទេសចរណ៍ដែលចូលមកកាន់ប្រទេសកម្ពុជាពោលគឺតំបន់ប្រវិត្តិសាស្ត្រអង្គរកាន់តែមានការកើនឡើងពីមួយឆ្នាំទៅឆ្នាំ ដែលការណ៍នេះបានតម្រូវឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីបម្រើឱ្យប្រជាជន អ្នកវិនិយោគក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរមកក្នុងខេត្តសៀមរាប។ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលកំពុងតែទទួលអ្នកដំណើរមកពីគ្រប់ទិសទីក៏ត្រូវការការអភិវឌ្ឍន៍ និងពង្រីកបន្ថែមផងដែរដើម្បីបង្កើននូវគុណភាព សេវាកម្មក៏ដូចជាវិសាលភាព ក្នុងការទទួលយកអ្នកដំណើរឱ្យបានកាន់តែច្រើន។អានអត្ថបទទាក់ទង៖ ព្រលា​នយន្តហោះ​​អន្តរជាតិ​ទី៤​របស់​កម្ពុជា​ ចាប់ផ្តើម​សាងសង់!តួយ៉ាងនាពេលឆាប់ៗព្រលានយន្តហោះឯខេត្តសៀមរាបនឹងត្រូវដាក់សម្ពោធឱ្យបើកការដ្ឋានសាងសង់ជាផ្លូវការដោយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន (នេះបើតាមការបង្ហើបពីលោក ជា អូន អ្នកនាំពាក្យ និង​ជារដ្ឋាលេខាធិការនៃរដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​)។​បច្ចុប្បន្ននេះគម្រោងសាងសង់ព្រលានយន្តហោះនៅឯទឹកដីអង្គរកំពុងតែស្ថិតក្រោមការរៀបចំផែនការ និងរៀបចំការដ្ឋាននៅឡើយខណះដែលគម្រោងមួយនឹងត្រូវធ្វើឡើងក្រោមទឹកប្រាក់ប្រមាណ$៩០០លានដុល្លារអាមេរិច។ព្រលានយន្តហោះនេះជាព្រលានយន្តហោះខ្នាតអន្តរជាតិដែលអាចឱ្យយន្តហោះខ្នាតធំៗចុះចតបាន។ ដូច្នេះការសាងសង់ព្រលានយន្តហោះនេះ នឹងជួយបង្កើនលំហូរចូលនៃភ្ញៀវទេសចរណ៍ និងវិនិយោគមកពីក្រៅប្រទេសបានកាន់តែច្រើនជាងមុនទៀតពោលគឺអាចហោះមកកាន់ខេត្តសៀមរាបបានតែម្តង ដោយមិនចាំបាច់ចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសិននោះទេ។នេះជាដំណឹងដ៏វិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋដែលនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង ព្រោះព្រលានយន្តហោះថ្មីនេះនឹងបង្កើនសកម្មភាពសេដ្ឋកិច្ចរបស់ខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន និងឱ្យបង្កើនការងារ និងប្រាក់ចំនូលជាតិ និងប្រជាជនឱ្យកាន់តែច្រើនជាងមុនបន្ថែមទៀត៕ស្វែងរកអចលនទ្រព្យ និងព័ត៌មានអភិវឌ្ឍន៍សូមទៅកាន់ Realestate.com.kh
Triumph Commercial Center  មជ្ឍមណ្ឌលពាណិជ្ជកម្មយក្សនៅក្នុងទីក្រុងភ្នំពេញ
Triumph Commercial Center មជ្ឍមណ្ឌលពាណិជ្ជកម្មយក្សនៅក្នុងទីក្រុងភ្នំពេញ
June 6, 2022, 5:02 p.m.
Property Reviews
យូនីតពាណិជ្ជកម្មមួយមានតម្លៃត្រឹមតែ ៦,៥០០ ដុល្លារ?នេះគឺជាការពិត!ជាមួយនឹងទុនវិនិយោគសរុបជាង ១៣០ លានដុល្លារ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរ ជាតិដ៏ធំបំផុតនៅកម្ពុជានឹងចាប់ផ្តើមឡើង។ភូមិបឹងសាឡាងក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្លាប់ជាឃ្លាំងផ្ទុកទំនិញ (ICD) នៅច្រាំងទន្លេនៃកំពង់ផែស្វយ័តភ្នំពេញ។ នៅឆ្នាំ២០១៣​ ឃ្លាំងនេះត្រូវបានផ្លាស់ប្តូរទៅកាន់ខេត្តកណ្តាលវិញ។ បន្ទាប់មក ក្រុមហ៊ុន Yunnan Shengmao Investment Co. , Ltd  បានជ្រើសរើសទីតាំងនេះជាទីតាំងវិនិយោគ និងបានរៀបចំផែនការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មលក់ដុំដ៏ធំបំផុតលំដាប់ពិភពលោក ដែលនឹងត្រូវសាងសង់ជាមជ្ឈមណ្ឌលកំសាន្ត និងផ្សារទំនើបដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។គម្រោង TCC គឺជាការអភិវឌ្ឍដ៏ធំមួយក្រោមកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងចិនស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។ គម្រោងនេះនឹងក្លាយជាកន្លែងធ្វើពាណិជ្ជកម្ម ដែលមានអាជីវកម្មជាង ១០,០០០ ប្រភេទ និងផលិតផលជាង ១០០,០០០ ប្រភេទ!ភាពទាក់ទាញបែបថ្មីព្រះបរមរាជវាំងនៃប្រទេសកម្ពុជាស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គ និងទន្លេសាប។ ទីនេះបានបង្ហាញពីបរិបទ ចុងក្រោយនៃវប្បធម៌ខ្មែរ និងបានទាក់ទាញភ្ញៀវទេសចរ រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។មជ្ឈមណ្ឌលពាណិជ្ជកម្ម TCC នឹងបង្កើតឡើងដោយយកលំនាំតាមលក្ខណៈពិសេសនៃព្រះបរមរាជវាំង ដោយនឹងដាក់បញ្ចូលគ្នានូវលក្ខណៈបែបប្រពៃណីជាមួយលក្ខណៈទំនើប។ការសាងសង់នឹងចាប់ផ្តើមលើដីទំហំ ២២,០០០ ម៉ែត្រការ៉េ ដែលមានផ្លូវជាតិលេខ ៥ ស្ថិតនៅភាគខាងលិច និងផ្លូវហាយវេ លេខ ៣៦ ស្ថិតនៅភាគខាងត្បូង។ TCC ស្ថិតនៅលើតំបន់ពាណិជ្ជកម្មបែបអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។ TCC នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលក់ដុំបែបអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។កំពង់ផែស្វយ័តភ្នំពេញគឺជាកំពង់ផែមួយក្នុងចំណោមកំពង់ផែទាំងពីរនៅក្នុងប្រទេសកម្ពុជា។ ប្រាក់ចំណេញប្រចាំឆ្នាំរបស់កំពង់ផែនេះមានចំនួន៧.៣៥លានដុល្លារនៅក្នុងឆ្នាំ២០១៨ដែលបានកើនឡើង ៣៦% ពីមួយឆ្នាំទៅមួយឆ្នាំ។វត្តមានរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញគឺជាប្រយោជន៍ដ៏ធំសម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មTCC។ ផ្សារលក់ដុំនឹងដាក់បញ្ចូលអាជីវកម្មចំនួន១០ ផ្នែកទាក់ទាញទំនិញម៉ាកយីហោពិភពលោកជាង ១០,០០០ ប្រភេទ ជាមួយពាណិជ្ជករជាង ១០០ លាននាក់ក្នុងមួយឆ្នាំ។ TCC នឹងក្លាយជាតំបន់ ពាណិជ្ជកម្ម​ខ្នាតធំនៅក្នុងទីក្រុងភ្នំពេញ។ទន្ទឹមនឹងនេះ អ្នកអភិវឌ្ឍន៍គម្រោង TCC មានគោលបំណងបង្កើតបរិយាកាសមានសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាពសម្រាប់ពាណិជ្ជករ ដោយប្រើប្រាស់ប្រព័ន្ធឃ្លាំមើលមានសុវត្ថិភាព និងក្រុមសន្តិសុខប្រកបដោយវិជ្ជាជីវៈ។ ប្លង់របស់មជ្ឍមណ្ឌលពាណិជ្ជកម្មនេះផ្តល់ជូនភាពងាយស្រួល ទាំងផ្លូវសម្រាប់ការដឹកជញ្ជូនទំនិញ និងមានចំណតរថយន្ត ឬកន្លែងសម្រាប់ភ្ញៀវ។ មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបនេះនឹងត្រូវគ្រប់គ្រងដោយបច្ចេកវិជ្ជា និងអ្នកដែលមានជំនាញដើម្បីធានានូវនិរន្តរភាពនៃភាពរីកចម្រើន។ មជ្ឈមណ្ឌលទេសចរណ៍ និងកន្លែងកម្សាន្តដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាទីក្រុងភ្នំពេញមានភាពរីកចម្រើន និងទទួលបានការអភិវឌ្ឍដ៏រឹងមាំបំផុតនៅពេលបច្ចុប្បន្ននេះ។ កំណើននេះបានទាក់ទាញអ្នកជំនួញធំៗមកពីទូទាំងពិភពលោក។ ខណ្ឌឫស្សីកែវធ្លាប់ជាតំបន់ ដែលមិនសូវមានសក្តានុពលពីមុន ប៉ុន្តែបច្ចុប្បន្នបានក្លាយជាទីតាំងដ៏លេចធ្លោមួយសម្រាប់ឱកាសវិនិយោគធំៗ។ដំណាក់កាលទីពីរនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម TCC នឹងត្រូវបង្កើតឡើង ដើម្បីបំពេញតម្រូវការនៃជីវិតរស់នៅបែបទំនើបនៅក្នុងទីក្រុង។ ទីនេះមានសារមន្ទីរវប្បធម៌ សារមន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឧទ្យានកម្សាន្តកុមារ កន្លែងលេងកីឡា ផ្លូវថ្មើរជើងប្រវែង ២ ពាន់ម៉ែត្រ វិថីពាណិជ្ជកម្មថ្មើរជើង ផាប់ស្រ្ទីត កន្លែងម្ហូបអាហារ ព្រមទាំងអាផាតមេនលំដាប់ខ្ពស់ និងអគារការិយាល័យ​​ សណ្ឋាគារលំដាប់ផ្កាយ និងមានជាច្រើនទៀត។ ជាមួយបរិវេណដ៏ធំនេះគម្រោងនេះប្រាកដជាក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ និងកម្សាន្តដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។វិនិយោគនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Unicom Global នៃប្រទេសកម្ពុជាអ្នកមានឱកាស ដើម្បីក្លាយជាផ្នែកមួយនៃគម្រោងពាណិជ្ជកម្ម TCC​នេះ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះកំពុងដាក់លក់នូវយូនីតពាណិជ្ជកម្មរបស់ខ្លួន។ យូនីតតូចជាងគេនៃគម្រោងនេះ មានតម្លៃត្រឹមតែ ៦,៥០០ ដុល្លារ ប៉ុន្តែធានាជូនសក្តានុពលល្អបំផុត ដែលនេះជាអត្ថប្រយោជន៍ ដ៏សម្បើបសម្រាប់អ្នកទិញអចលនទ្រព្យពាណិជ្ជកម្ម។លើសពីនេះទៀតគោលនយោបាយគាំទ្រពាណិជ្ជកម្ម ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ TCC ធានាផ្តល់ ប្រាក់កម្ចីសរុបចំនួន២០០លានដុល្លារដល់សហគ្រាស ឬបុគ្គលដើម្បីបង្កើតអាជីវកម្មនៅ TCC។ មូលនិធិនេះនឹងផ្តល់ជូនរហូតដល់ ២០,០០០ ដុល្លារក្នុងមួយយូនីតសម្រាប់អាជីវកម្មឆ្នើម។នេះមានន័យថា ឥឡូវនេះអ្នក ដែលជាអ្នកជំនួញឆ្លាតវៃ ត្រូវការចំណាយទុនតិច ដើម្បីទទួលបាន អត្ថប្រយោជន៍ដ៏អស្ចារ្យដែលផ្តល់ដោយ TCC និងដើម្បីបំពេញតាមសុបិន្តរបស់អ្នកដោយគ្រាន់តែចូលរួមជាមួយ TCC។ មូលនិធិនឹងត្រូវបិទបញ្ចប់ភ្លាមៗ នៅពេលដែលចំនួនអ្នកចុះឈ្មោះកើនឡើងច្រើន។សូមកុំស្ទាក់ស្ទើរ នឹងទទួូលយកឱកាសដ៏ល្អនេះឲ្យសោះ! (សូមចូលទៅកាន់គេហទំព័រ៖  http://www.oiisc.com/​​ )ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ២៦-២៧ ខែមេសា នៅសាលពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញ។ គម្រោងតាំងបង្ហាញជាង ១០០ និងអ្នកទស្សនាជាង ១០,០០០ នាក់ ត្រូវបានរំពឹងថានឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ!ក្រុមហ៊ុនសេវាកម្មប្រឹក្សាយោបល់ OC CONSULTANCY SERVICES ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកសេវាកម្មវិនិយោគនៅក្រៅប្រទេស (ទីក្រុងហុងកុង) បានចូលរួមជាមួយ TCC ដើម្បីដាក់តាំងបង្ហាញនៅស្តង់ ៦៣​​ ៦៤ ៧៧ និង ៧៩ នៅក្នុងពិព័រណ៍នេះ។សូមចូលរួមដោយសេរី!សម្រាប់ព័ត៌មានលម្អិត សូមស្គែន QR កូដ និងប្រឹក្សាជាមួយអ្នកតំណាងអតិថិជន។
អស់ពីរថភ្លើងក្រោមដីនៅហូជីមីញ កូរ៉េខាងត្បូងដាក់ស្នើគម្រោងផ្លូវដែក៣ពាន់លានទៀតនៅដាណាង
អស់ពីរថភ្លើងក្រោមដីនៅហូជីមីញ កូរ៉េខាងត្បូងដាក់ស្នើគម្រោងផ្លូវដែក៣ពាន់លានទៀតនៅដាណាង
May 9, 2022, 6:01 a.m.
វៀតណាមមួយរយះពេលចុងក្រោយនេះហាក់បីដូចជាមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ជាច្រើន ពោលគឺពាក់ព័ន្ធនឹងវិស៏យសំណង់ និងអចលនទ្រព្យដោយសារតែឃើញមានវត្តមាន និងសកម្មភាពជាច្រើនទាក់ទាញនឹងការអភិវឌ្ឍន៍មិនថានៅក្នុងទីក្រុងក៏ដូចជាតាមបណ្តាខេត្ត។យោងតាមសារពត៌មានវៀតណាម VN Express International បានបង្ហាញឱ្យដឹងថាក្រុមហ៊ុន South Korea’s Seoul Metro Corporation ទើបតែដាក់គម្រោងផ្លូវដែកដាណាងជូនទៅកាន់រដ្ឋាភិបាលវៀតណាមដោយគម្រោងនេះនឹងមានផ្លូវរថភ្លើងក្រោមដី (Metro)ចំនួន ២ខ្សែ និងរថភ្លើងខ្សែកាប (Tramway) ចំនួន៨ខ្សែ។អានអត្ថបទអំពី៖ ជប៉ុន វិនិយោគផ្សារទំនើប AEON ៣០ កន្លែងនៅវៀតណាម ខណៈកម្ពុជាទើបតែមានគម្រោងទី៣!ផ្លូវដែកក្នុងខេត្តដាណាងនេះនឹងគ្របបណ្តប់ទៅលើតំបន់កណ្តាលនៃទីប្រជុំជន ពោលគឺផ្លូវនេះនឹងភ្ជាប់ឆ្នេរសមុទ្រ អាកាសយានដ្ឋាន និងផ្លូវសំខាន់ៗទាំងអស់ក្នុងគោលបំនងបម្រើឱ្យគ្រប់តម្រូវការរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាអ្នកទេសចរណ៍ដែលមកកំសាន្តនៅទីនោះ (នេះបើតាមការបង្ហាញពីគណៈកម្មការប្រជាជនដាណាង រឺ (Da Nang People's Committee)។តាមការប៉ាន់ស្មានគម្រោងដែលដាក់ស្នើដោយក្រុមហ៊ុនកូរ៉េខាងត្បូងនោះបានឱ្យដឹងថាគម្រោងផ្លូវដែកនេះនឹងអាចចំណាយអស់ទឹកប្រាក់ប្រមាណ$៣.១៤ពាន់លានដុល្លារអាមេរិចដោយគម្រោងនេះគឺមានតម្លៃថ្លៃជាងគម្រោងរថភ្លើងក្រោមដីនៅឯទីក្រុងហូជីមីញទៅទៀត។​ក្នុងនេះ ទឹកប្រាក់ប្រមាណ$២.៣៦៤ពាន់លានដុល្លារអាមេរិច នឹងត្រូវចំណាយទៅលើផ្លូវក្រោមដីពីទិសខាងកើតទៅខាងលិច ដែលភ្ជាប់ទីប្រជុំជនទៅនឹងសួនឧស្សាហកម្មដែលស្ថិតនៅភាគខាងជើងឆៀងខាងលិចនៃទីក្រុងដោយសារតែតម្រូវការចរាចរណ៍តាមខ្សែមួយនេះមានច្រើនបំផុត។ ខ្សែនេះមានប្រវែងសរុប១៧.២គីឡូម៉ែត្រ។ចំណែកឯផ្លូវខ្សែកាបវិញទាំង២ខ្សែវិញនឹងមានប្រវែង១៣.៤គីឡូម៉ែត្រ លាតសន្ធឹងពីតំបន់កំសាន្តឆ្នេរសមុទ្រមីខេ (My Khe) ទៅកាន់ទីប្រជុំជនដាណាងដែលនឹងចំណាយប្រាក់អស់ $២៤៥លានដុល្លារអាមេរិច។ រីឯខ្សែទី២ដែលភ្ជាប់ពីឆ្នេរសមុទ្រ ទៅកាន់អាកាសយានដ្ឋាននឹងមានប្រវែងសរុប៨.១២៤គីឡូម៉ែត្រ និងចំណាយអស់ទឹកប្រាក់$២០៩លានដុល្លារ។ថ្វីបើគម្រោងផ្លូវរថភ្លើងក្រោមដីនិងរថភ្លើងខ្សែកាបនេះត្រូវបានស្នើរដាក់ឱ្យមានការសម្រេចក៏ពិតមែន ប៉ុន្តែគម្រោងរថភ្លើងខ្សែកាបនឹងត្រូវផ្តល់អទិភាពឱ្យសាងសង់មុនគេបង្អស់ ដោយសារតែវត្តមានរបស់គម្រោងមួយនេះនឹងអាចកាត់បន្ថយបញ្ហាចរាចរណ៍បានយ៉ាងច្រើន ខណះដែលផលប៉ះពាល់ និងថវិការចំណាយមិនសូវខ្ពស់ដូចជាផ្លូវរថភ្លើងក្រោមដីនោះទេ។​ក្រៅពីគម្រោងអភិវឌ្ឍន៍ដ៏សម្បើមនេះទៀតនោះ អគ្គនាយករងនៃគណៈកម្មការប្រជាជនដាណាងក៏បានមានប្រសាសន័បន្ថែមលើនេះផងដែរថា៖​”ក្រុមការងាររបស់លោកបានកំពុងតែសហការគ្នាយ៉ាងជិតស្និតជាមួយនឹងដៃគូរពាក់ព័ន្ធទាំងរដ្ឋ និងឯកជនយ៉ាងច្រើនទៀតដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបានគោលការណ៍អភិវឌ្ឍន៍ដាណាងពីពេលនេះរហូតដល់ឆ្នាំ ២០៤៥។​”ដូច្នេះមិនយូរនោះទេ ប្រទេសវៀតណាមនឹងក្លាយមុខមាត់ពីប្រទេសដែលក្របំផុតនៅក្នុងពិភពលោកមួយ ទៅជាប្រទេសអភិវឌ្ឍន៍ដែលពោរពេញទៅដោយអគារ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងទំនើបជាមិនខាន៕ស្វែងរកព័ត៌មានអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh
ស្វែងយល់អំពីប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្មនៅកម្ពុជា
ស្វែងយល់អំពីប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្មនៅកម្ពុជា
June 7, 2022, 2:47 a.m.
នៅក្នុងបរិបទនៃទីផ្សារលំនៅដ្ឋានកម្ពុជា ផ្ទះល្វែង និងផ្ទះអាជីវកម្មត្រូវបានគេស្គាល់ជាទូទៅ និងថែមទាំងទទួលបានការពេញនិយមខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក។មិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែផ្ទះពីរប្រភេទនេះត្រូវបានគេស្គាល់ជាទូទៅនៅអាស៊ីអាគ្នេយ៍ និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ហើយជាធម្មតាវាត្រូវបានគេសាងសង់ នៅតាមទីប្រជុំជន ទីរួមខេត្ត និងទីក្រុង។ជាក់ស្តែងផ្ទះទាំងពីរប្រភេទនេះ​មានលក្ខណៈស្រដៀងគ្នា ហើយប្រហែលជាអ្នកមួយចំនួនគិតថា វាជាប្រភេទផ្ទះតែ​មួយគ្រាន់តែអ្នកខ្លះដាក់លក់ឥវ៉ាន់ និងអ្នកខ្លះមិនលក់។ ប៉ុន្តែតាមការពិតទៅ ផ្ទះល្វែង និងផ្ទះអាជីវកម្មមានលក្ខណៈខុសគ្នា និងមានមុខងារផ្សេងគ្នាមួយចំនួន ដែលគេអាចកំណត់សម្គាល់បានដូចខាងក្រោម៖អានអត្ថបទបន្ថែមអំពី៖ ឯកសារផ្លូវច្បាប់សំខាន់ៗដែលលោកអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះប្រភេទបុរី!ផ្ទះល្វែងផ្ទះល្វែងជាទូទៅមានទំហំធំជាង និងអាចវែងជាងផ្ទះអាជីវកម្ម។ ផ្ទះល្វែងត្រូវបានគេប្រើប្រាស់ជាលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ ជារឿយៗ ផ្ទះប្រភេទនេះត្រូវបានគេសាងសង់នៅជួរក្រោយ ឬផ្លូវក្នុងនៃគម្រោង។ កម្ពស់របស់វាអាចមាន ៣ ឬ ៤​ជាន់។​ ភាគច្រើននៃផ្ទះល្វែងត្រូវបានសាងសង់ ដោយគម្រោងអភិវឌ្ឍន៍បុរី។លក្ខណៈទូទៅរបស់ផ្ទះល្វែង៖សាងសង់ជាប់ផ្លូវក្នុង ឬផ្លូវក្រោយសាងសង់ជាប់ៗគ្នា មានជញ្ជាំរួមគ្នា (អាចមានជណ្ដើរឡើងទៅជាន់លើ)មានកម្ពស់ដល់ ៤  ឬ ៥ ជាន់មានតម្លៃទាប និងមធ្យម  ពី ៥ ម៉ឺន ទៅជាង ១០ ម៉ឺនដុល្លារមានទទឹងធំជាង ផ្ទះអាជីវកម្ម បណ្តោយពី ១៦ - ២០ ម៉ែត្រមានដីសល់មុខផ្ទះពី ៤ - ​៦ ម៉ែត្រ និងក្រោយផ្ទះ ១ ទៅ ២ ម៉ែត្រផ្ទះអាជីកម្មផ្ទះអាជីវកម្មត្រូវបានប្រើប្រាស់សម្រាប់ការបង្កើតប្រាក់ចំណូលប្រចាំខែផង   និងរស់នៅផងក្នុងនោះគេអាចប្រើប្រាស់ជាន់ផ្ទាល់ដីជាហាងលក់ទំនិញ ឬសកម្មភាពសេដ្ឋកិច្ចណាមួយ ចំណែកនៅជាន់ខាងលើត្រូវធ្វើជាលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ គម្រោងអភិវឌ្ឍន៍ធំៗបានសាងសង់ផ្ទះអាជីវកម្មដ៏មានសក្តានុពលជាច្រើនកន្លែងនៅតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជា។លក្ខណៈទូទៅរបស់ផ្ទះអាជីវកម្ម៖សាងសង់ជាប់ផ្លូវកែង ឬផ្លវធំៗសាងសង់ជាជួរជាប់ៗគ្នាមានកម្ពស់ ២ - ៣ ជាន់ និងមានជញ្ជាំងរួមគ្នាមានតម្លៃថ្លៃជាងផ្ទះល្វែង (ក្នុងគម្រោងជាមួយគ្នា)​មានទទឹងតូច [៤ ម៉ែត្រ] ជាន់ផ្ទាល់មានទំហំវែង (សម្រាប់ដាក់ទំំនិញ)មានដីសល់ខាងមុខផ្ទះពី ៤- ៦ ម៉ែត្រ និងដីក្រោយផ្ទះជាន់ក្រោមធ្វើពាណិជ្ជកម្ម និងជាន់លើសម្រាប់ស្នាក់នៅតុបតែងផ្នែកខាងមុខ និងប្រើប្រាស់ពណ៌ទាក់ទាញដូច្នេះប្រសិនប្រើអ្នកចង់ស្វែងរកលំនៅដ្ឋានសម្រាប់គ្រួសារអ្នកត្រូវដឹងពីគោលបំណងពិតប្រាកដរបស់អ្នកជាមុនសិន ថាតើចង់បានកន្លែងស្នាក់នៅ ឬស្នាក់នៅផងរកប្រាក់ចំណូលផង។ បន្ទាប់មក អ្នកអាច ជ្រើសរើសបានភ្លាម រវាងផ្ទះល្វែង និងផ្ទះអាជីកម្ម។សរុបទៅប្រភេទផ្ទះទាំងពីនេះមានលក្ខណៈខុសគ្នាលើចំណុចមួយចំនួនប៉ុណ្ណោះ។​ មិនថាអ្នកជ្រើសរើសលំនៅដ្ឋានមួយណាទេ អ្វីដែលសំខាន់អ្នកត្រូវរកឲ្យឃើញពីសក្តានុពលពិតប្រាកដនៃតំបន់លំនៅដ្ឋានរ​បស់អ្នក៕ស្វែងរកគម្រោងបុរីសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ឡូយអស់ទាស់! អគារ The Bridge ពេលនេះមាន Skybar លំដាប់អន្តរជាតិមួយឈ្មោះ COLLIN’S
ឡូយអស់ទាស់! អគារ The Bridge ពេលនេះមាន Skybar លំដាប់អន្តរជាតិមួយឈ្មោះ COLLIN’S
June 4, 2022, 11:18 p.m.
កំពុងតែមានសក្តានុពលខាងវិស័យអចលនទ្រព្យ អគារខុនដូ The Bridge  បានក្លាយខ្លួនជាអគារដ៏លេចធ្លាមួយនៅក្នុងទីក្រុងភ្នំពេញ។ ដើម្បីឆ្ហើយតបនឹងតម្រូវការទីផ្សារ និងការកើនឡើងនៃស្តង់ដារជីវភាពរបស់ប្រជាជន។ អគារនេះមិនត្រឹមតែជាអគារពហុបំនងដែលបម្រី​ឱ្យការស្នាក់នៅការិយាល័យធ្វើការ និងហាងប្រកបរបរអាជីវកម្មប៉ុណ្ណោះទេ ថ្មីៗនេះអគារនេះក៏មានបានបើកដំណើរការភោជនីយដ្ឋានប្រភេទ Sky Bar ផងដែរ។Sky Bar  ថ្មីមួយនេះមានឈ្មោះថា COLLIN’S ដែលបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ៤ ខែមិនា ឆ្នាំ ២០១៩កន្លងមកនេះ។ COLLIN’S  នេះមានលក្ខណះទំនើប និងប្រណិតជាមួយនឹងការបម្រើជូននូវអាហារបែបអឺរ៉ុប និងភេសជ្ជៈជាច្រើនមុខដូចជាស្រា Cocktail និងស្រាវីស្គីល្បីៗជុំវិញពិភពលោក។​ភោជនីយដ្ឋានខ្ពស់កប់ពពកមួយនេះ មានបរិយាកាសល្អបំផុតដោយមានទំហំប្រមាណ៦០០ម៉ែត្រការ៉េដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅជាង៣០០នាក់ឯណោះ។  ក្រៅពីនេះទៅទៀតក៏មានការផ្តល់ជូនជាបន្ទប់ឯកជន ដែលអាចផ្ទុកមនុស្សប្រមាណ១២នាក់ល្អបំផុតសម្រាប់អ្នកដែលចង់បានភាពស្ងប់ស្ងាត់តែគ្នាឯង។ និយាយជារួមនេះគឺសាកសមបំផុតមិនថាអ្នកចង់រកកន្លែងធ្វើកម្មវិធីក៏ដូចជាអ្នកដែលនិយមទៅកំសាន្តអារម្មណ៍នៅកន្លែងខ្ពស់ៗបន្ទាប់ពីសម្រាកពីការងារសុទ្ធតែអាចទៅកំសាន្តនៅទីនោះបាន។គូសបញ្ជាក់ផងដែរថាក្រៅពី COLLIN’S នេះ នៅឯអគារ  The Bridge Club ក៏មានផ្តល់ជូននូវការស្នាក់នៅបន្ទប់ខុនដូ បែបទាន់សម័យភ្ជាប់ជាមួយដូចជា៖ អាងទឹក កន្លែងហាត់ប្រាណ​ គ្រឿងសង្ហារឹមដ៏ប្រណិត និងសេវាកម្មផ្សេងៗទៀតច្រើនដោយមានតម្លៃត្រឹមតែ$៩០០ប៉ុណ្ណោះក្នុងមួយខែ៕ស្វែងរកខុនដូសម្រាប់ជួល ឬលក់ តាមរយៈ Realestate.com.kh!
ជប៉ុន វិនិយោគផ្សារទំនើប AEON ៣០ កន្លែងនៅវៀតណាម ខណៈកម្ពុជាទើបតែមានគម្រោងទី៣
ជប៉ុន វិនិយោគផ្សារទំនើប AEON ៣០ កន្លែងនៅវៀតណាម ខណៈកម្ពុជាទើបតែមានគម្រោងទី៣
June 4, 2022, 7:36 p.m.
ទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារអាមេរិកត្រូវបានបោះទុនវិនិយោគសម្រាប់សាងសង់ផ្សារទំនើប AEON ៣០ សាខានៅទូទាំងប្រទេសវៀតណាមដោយក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន និងបង្កើតការងារជាង៥ម៉ឺនកន្លែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាមកាលពីពេលថ្មីៗនេះ ។ក្រុមប្រឹក្សា​ភិបាល​នៃ ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ AEON ដែលជាក្រុម​ហ៊ុន​មេរបស់​ផ្សារ ទំនើប AEON បានប្រាប់ពីគោលបំណងចំពោះប្រទេសវៀតណាមថា ប្រទេសនេះជាគោលដៅ​វិនិយោគដ៏មាន​សក្តានុពលទាំងក្នុង​វិស័យ​ហិរញ្ញវត្ថុ និងការ​សាងសង់ផ្សារ​ទំនើប។អានអត្ថបទបន្ថែមអំពី៖ អ៊ីអនម៉ល២ ជម្រុញតម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងខ្លាំង!បើតាមការបន្ថែមរបស់ប្រធានក្រុម​ហ៊ុន​មេរបស់​ផ្សារ ទំនើប AEON បានឱ្យដឹងថាការលក់​ទំនិញ និងសេវាកម្ម​សរុបនៅក្នុង​ប្រទេស​វៀតណាម កាលពី​ឆ្នាំ២០១៨ មានការ​កើនឡើង ​ប្រមាណ ១២​% ធៀបនឹង​ឆ្នាំមុន ហើយ​គំរូអាជីវកម្ម​នៃផ្សារ​ទំនើប ​AEON ក៏ត្រូវបាន​ទទួល​ស្គាល់​ដោយប្រជាជន​វៀតណាមទៀតផង ។វាគឺជារឿងមួយដ៏ល្អសម្រាប់ការលក់របស់ប្រទេសវៀតណាម ព្រោះ​គម្រោង​ពង្រីក​អាជីវកម្ម​របស់​ផ្សារ​ទំនើប ​AEON ​នេះអាច​អភិវឌ្ឍន៍វិស័យ​លក់រាយ​ក្នុងស្រុករបស់​ខ្លួន និងអាច​នាំចេញ​ផលិតផល​វៀតណាមទៅកាន់​បណ្តាញ ផ្សារ ​AEON ទូទាំង​សកលលោកថែម​ទៀតផង ។​សូមរំលឹកផងដែរថាផ្សារទំនើបអ៊ីអ៊នទី២របស់កម្ពុជាដែលស្ថិតនៅតំបន់សែនសុខបានធ្វើឲ្យតំបន់មួយនេះមានសន្ទុះតម្លៃដីឡើងយ៉ាងខ្លាំង ហើយក៏បានស្រូបទាញការវិនិយោគថ្មីជាច្រើនមកកាន់ទីនេះផងដែរ។ កាលពីពេលថ្មីៗនេះគម្រោងផ្សារទំនើបអ៊ីអ៊នម៉លទី៣ក៏នឹងលេចចេញរូបរាងឆាប់ៗនេះផងដែរ។ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅសែនសុខសូមចូលទៅកាន់ Realestate.com.kh នៅថ្ងៃនេះ! លោកអ្នកក៏អាចដាក់ផ្សព្វផ្សាយអចលនទ្រព្យទូទៅដោយឥតគិតថ្លៃនៅលើគេហទំព័ររបស់យើងបានផងដែរ!