+855 92 92 1000
Logo

Recent Articles

ក្រុមហ៊ុន​វិនិយោគ​លើ​អាជីវកម្ម​កាស៊ីណូមួយរក​បាន​ប្រាក់​ចំណេញ​ជិត​​​ ៤០០ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨
ក្រុមហ៊ុន​វិនិយោគ​លើ​អាជីវកម្ម​កាស៊ីណូមួយរក​បាន​ប្រាក់​ចំណេញ​ជិត​​​ ៤០០ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨
June 1, 2022, 3:40 p.m.
(រូបភាពតំណាង)ក្រុមហ៊ុនកាស៊ីណូ Naga World ដែលស្ថិតក្រោមក្រុមហ៊ុន NagaCorp ជាក្រុមហ៊ុនមេ បានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង ហើយបានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ២០១៨ដោយបានបង្ហាញថា Naga World ទទួលបានប្រាក់ ចំណេញសុទ្ធ កើនឡើង៥៣% នៅឆ្នាំ២០១៨ ។ក្រុមហ៊ុនដែលទទួលបានសិទិ្ធវិនិយោគលើអាជីវកម្មកាស៊ីណូ ផ្តាច់មុខតែ១គត់នៅ ទីក្រុងភ្នំពេញមួយ បានបង្ហាញពីប្រាក់ចំណេញសុទ្ធកើនឡើងយ៉ាងខ្លាំងគឺចំណេញបន្ទាប់ពីបង់ពន្ធរួចមានរហូត៣៩០.៦ លានដុល្លារអាមេរិកដែលចំនួនទឹកប្រាក់នេះ ស្ទើរតែប្រហាក់ប្រហែលនឹង ប្រាក់ចំណេញមួយឆ្នាំពេញរបស់គ្រឹះស្ថានធនាគារពាណិជ្ជនៅកម្ពុជាទាំងអស់បូកបញ្ចូលគ្នា ។អានអត្ថបទបន្ថែម៖  កម្ពុជាចាំបាច់ត្រូវបង្កើនល្បឿនបញ្ចេញច្បាប់កាស៊ីណូ ដើម្បីប៉ះប៉ូវផលប៉ះពាល់អវិជ្ជមាន អាជីវកម្មកាស៊ីណូក្រុមហ៊ុនកាស៊ីណូ NagaCorp ដែលក្រុមហ៊ុនមេបានចេញផ្សាយនៅផ្សារហ៊ុនថាក្រុមហ៊ុនអាជីវកម្មកាស៊ីណូមួយនេះទទួលបានប្រាក់ចំណូលពីការលេងល្បែងដុលរហូតដល់ទៅ១.៤ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៨ (កើនឡើង ៥៥% បើធៀបនឹងឆ្នាំ ២០១៧) និងបានចេញរបាយការណ៍ថាចំណូលពន្ធមានចំនួន៨.៨១លានដុល្លារអាមេរិកដែលជាការបង់ពន្ធលើប្រាក់ចំណូលសរុប ។ចំណូលពន្ធនឹងមានចំនួនច្រើនជាង ៨.៨១ លានដុល្លារ ដោយសារថាក្រុមហ៊ុននេះនឹងចាំបាច់ត្រូវ បង់ពន្ធលើប្រាក់ចំណេញពីប្រតិបត្តិការមិនមែនល្បែងដទៃទៀតដែលសំដៅដល់ប្រាក់ចំណូល បានមកពីថ្លៃបន្ទប់សណ្ឋាគារ ចំណូលពីប្រតិបត្តិការភោជនីយដ្ឋាន និងចំណូលពីសេវាផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់ លោក ម៉ី វ៉ាន់ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។លោកបានបន្ថែមថា៖ «យើងមិនទាន់បានបញ្ចប់ដំណើរការសវនកម្មនៅឡើយទេ។ ចាំមើលសិនថានៅពេលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារបញ្ចប់របាយការណ៍ដែលធ្វើសវនកម្មរួច ។ ចំាមើលក្រុមហ៊ុននេះ នឹងកែតម្រូវរបាយការណ៍របស់ខ្លួននៅផ្សារហ៊ុនយ៉ាងម៉េច»។លោកក៏បានបង្ហើបអោយដឹងថា ៖ «គ្រាន់តែនៅក្នុងឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ ប្រាក់ចំណូល របស់កាស៊ីណូ Naga World ទាបជាងឆ្នាំ ២០១៨ ផង ដែលពេលនោះ រដ្ឋាភិបាលបាន ប្រមូលពន្ធបានដល់ទៅជាង ២០ លានដុល្លាររួចទៅហើយ ។ ម៉្យាងទៀត ចំណូលពន្ធជាក់ស្ដែង ដែលក្រុមហ៊ុននេះបង់ដល់ពួកយើង គឺនឹងច្រើនជាងចំនួន ដែលគាត់បានចេញផ្សាយនៅផ្សារហ៊ុន» ។លោក Timothy Patrick McNally ប្រធាន NagaCorp បានឱ្យដឹងថា៖ «របាយការណ៍នេះបង្ហាញឱ្យឃើញពីភាពជោគជ័យ និងកំណើនដ៏រហ័សរបស់ Naga World 2 ។ ក្រុមហ៊ុនយើងកំពុងស្ថិតក្នុងដំណាក់កាល រៀបចំផែនការ សម្រាប់ការអភិវឌ្ឍ Naga World 3» ។លោកបានគូសបញ្ជាក់ថាកត្តាដែលជម្រុញឱ្យមានវិនិយោគបន្ថែម ពីព្រោះកំណើនភ្ញៀវទេសចរក្រៅស្រុកជាពិសេសមកពីប្រទេសចិន ព្រមទាំងបរិយាកាសនយោបាយ ប្រកបដោយស្ថិរភាពជាមូលហេតុមួយដ៏សំខាន់បំផុត ។តាមរបាយការណ៍ពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជានិយតករអាជីវកម្មកាស៊ីណូ រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ ៥២ក្រុមហ៊ុនកាលពីឆ្នាំ២០១៨ ដែលបានធ្វើឱ្យចំនួនកាស៊ីណូនៅកម្ពុជាកើនឡើង រហូតដល់ចំនួនសរុប ១៥០ គិតត្រឹមដំណាច់ឆ្នាំ ២០១៨ ។ គ្រាន់តែខេត្តព្រះសីហនុមួយ មានទីតាំងអាជីវកម្មកាស៊ីណូស្របច្បាប់ ៨៨ ទីតាំង៕ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ឬអចលនទ្រព្យសម្រាប់ជួល ឬលក់សូមចូលទៅកាន់ Realestate.com.kh
ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩៖ លើសពីពិព័រណ៍លំនៅដ្ឋានវាគឺជាការបង្ហាញបែបផែនរស់នៅដ៏ទាន់សម័យ
ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩៖ លើសពីពិព័រណ៍លំនៅដ្ឋានវាគឺជាការបង្ហាញបែបផែនរស់នៅដ៏ទាន់សម័យ
June 6, 2022, 5:02 p.m.
ពិព័រណ៍លំនៅដ្ឋានកម្ពុជាមិនត្រឹមតែមានការតំាងបង្ហាញគម្រោងលំនៅដ្ឋាន តែប៉ុណ្ណោះទេ ប៉ុន្តែក៏មានការបង្ហាញពីក្រុមហ៊ុនជាច្រើនទៀតមានដូចជា វិស័យហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រ៉ង សំណង់ គ្រឿងសិង្ហារឹម រថយន្ត និងមាន ការចូលរួមជាច្រើនទៀតពីសំណាក់ក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ។ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ធ្វើឡើងនៅសាលពិព័រណ៍កោះពេជ្រ ថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ ២០១៩។វត្តមានក្រុមហ៊ុនជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍មានវត្តក្រុមហ៊ុនជាតិ និងអន្តរជាតិដែលរួមមានគម្រោងលំនៅដ្ឋាន និងក្រុមហ៊ុនពាក់ ព័ន្ធជាច្រើនមានដូចជា៖ គម្រោងលំនៅដ្ឋាន The Peninsula Private Residences KT Pacific, Koh Thmey, La Vista One, Angkor 4 Season Hotel, R&F Properties, V-House, 7 Residence, Borey VIP, PH Real Estate, LCJ - H.Y.O (Cambodia) International Real Estate Company Limited, Creed, Borey BTS, Prime One, The National Coast, BooYoung Town, Urban Village, Seara Sports and Arakawa Residence និងមានក្រុមហ៊ុនជាច្រើន ទៀតបានចូលរួមជាមួយនឹងពិព័រណ៍នេះផងដែរ។ក្រុមហ៊ុនCellcardដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទក្នុងស្រុកដ៏ធំបំផុតបានចូលរួមជា ម្ចាស់ឧបត្ថម្ភនៅក្នុងពិព័រណ៍នេះផងដែរ។ជាមួយគ្នានេះផងដែរ លោក Chris Hong អ្នកប្រឹក្សាយោបលផ្នែកលក់នៃក្រុមហ៊ុនអចលនទ្រព្យ Prime One Real Estate បានឲ្យដឹងថាការចូលរួមជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋាននេះ ជាឱកាសដ៏ល្អដែលយើងអាចភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ទៅកាន់អតិថិជនគោលដៃរបស់យើង។ ក្រៅពីឱកាសនៃការលក់យើងក៏អាចផ្សព្វផ្សាយនៃកិត្តិនាមក្រុមហ៊ុនរបស់យើងទៅកាន់សាធារ ណជនឲ្យបានស្គាល់ផងដែរ។ចំណែកឯអ្នកនាង ចេង សុខា នាយករងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនលំនៅដ្ឋានជប៉ុន  Creed Group បានឲ្យដឹងថាក្រុមហ៊ុនរបស់យើងបានធ្លាប់ចូលរួមជាមួយនឹងព្រឹត្តិការណ៍ ពិព័រណ៍ដែលរៀបចំដោយ Realestate.com.kh កាលពីឆ្នាំមុនរួចមកហើយ វាពិតជាការរៀបចំ ដ៏ល្អ ហើយឆ្នាំនេះវាកាន់តែធំជាងមុនដែលកម្មវិធីពិព័រណ៍នេះរៀបចំនៅសាលពិព័រណ៍កោះពេជ្រ។អ្វីដែលអ្នករំពឹងទុកមិនត្រឹមតែជាពិព័រណ៍ដែលលោកអ្នកអាចស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានតែប៉ុណ្ណោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍នៃការតាំងបង្ហាញជាមួយនឹងក្រុមហ៊ុនពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ដែលរួមមាន៖ រថយន្ត សំណង់ ផ្នែកតុបតែង ស្ថាបត្យកម្ម ធនាគារ និងធានារ៉ាប់រ៉ងជាដើម។លោក Tom O’Sullivan បាននិយាយថា “រស់នៅប្រកបដោយស្តង់ដារខ្ពស់ អមដោយការរស់នៅដោយភាពស៊ីវិល័យ លោកអ្នកអាចចូលរួមស្វែងយល់មិនត្រឹមតែគម្រោងលំនៅដ្ឋានតែប៉ុណ្ណោះ ទេ លោកអ្នកអាចស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាក៏ដូចជាមាននូវការបង្ហាញរថយន្តផង ដែរ។”បន្ថែមពីនេះទៀត ហេង ចាន់រដ្ឋា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនកោះថ្មីដែលមាន App ត្នោតជាបណ្តាញព័ត៍មានបានឲ្យដឹងថា “ការមានវត្តមាន App ត្នោតគឺជាបណ្តាញព័ត៌មានចែកចាយព័ត៌មានពិតៗ ចំណេះដឹងទូទៅ សង្គម ធុរកិច្ចក៏ដូចជាព័ត៌មានទាន់ហេតុការណ៍ជាដើម។រង្វាន់សម្រាប់អ្នកចូលរួមពិព័រណ៍ទន្ទឹមនឹងនេះអ្នកចូលរួមពិព័រណ៍ក៏មានឱកាសឈ្នះរង្វាន់ផ្សេងៗពីកម្មវិធីនេះផងដែរ។ ប្រសិនបើអ្នកមិនបានឈ្នះរង្វាន់អ្វីក៏ដោយ ប៉ុន្តែលោកអ្នកនឹងទទួលផលប្រយោជន៍ជាច្រើនក្នុងការចូលរួមក្នុងពិព័រណ៍នេះដោយព្រឹត្តិការណ៍នេះមានកម្មវិធីសិក្ខាសាលាដែលចូលរួមដោយ វាគ្មិនល្បីៗនៅក្នុងវិស័យពាក់ព័ន្ធ ដោយលើយកប្រធានបទសំខាន់ៗដូចជាការវិនិយោគនៅក្នុង វិស័យអចលនទ្រព្យ ច្បាប់ និងធុរកិច្ចជាដើមទាំងនេះជាចំណេះដឹងដ៏មានប្រយោជន៍សម្រាប់លោកអ្នក។ចុះឈ្មោះចូលរួមដោយសេរីចុចលីនងខាងក្រោម៖https://realestatekh.lpages.co/reakh-homes-lifestyle-expo-2019-attendee-khmer/ទំនាក់់ទំនងក្នុងការកក់ស្តង់៖ +855 78 637 323 (ភាសាខ្មែរ និងចិន) ឬ +855 12 599 699 (អង់គ្លេស).
ក្រុមហ៊ុនចិន៣បន្ថែមទៀត បោះទុន​វិនិយោគ​នៅ​ខេត្តកំពង់ស្ពឺ និងបាត់ដំបង
ក្រុមហ៊ុនចិន៣បន្ថែមទៀត បោះទុន​វិនិយោគ​នៅ​ខេត្តកំពង់ស្ពឺ និងបាត់ដំបង
June 2, 2022, 3:23 p.m.
បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ CDC បានបង្ហោះកាលពី​ថ្ងៃទី​១៩ខែកុម្ភៈឆ្នាំ២០១៩​ ពីម្សិលមិញនេះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពតាមសំណើ សុំវិនិយោគរបស់​ក្រុមហ៊ុន​ចិនចំនួន៣បន្ថែមទៀតបោះ​ទុនវិនិយោគ​ជិត៣០​លាន​ដុល្លារ​អាមេរិកជាមួយនឹង​ផ្តល់ឱកាស​ការងារ​ជិត​ ២​ពាន់កន្លែង ។អានអត្ថបទបន្ថែមអំពីការអភិវឌ្ឍន៍នៅក្នុងខេត្តបាត់ដំបង!​បើតាម CDC ក្រុមហ៊ុន​ចិន​ទាំង ៣ ​នោះមាន​៖១- ក្រុមហ៊ុន “TOP RISE MASTER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១០កន្លែង ។២- ក្រុមហ៊ុន “FULL EVER TEXTILES (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ ផ្លូវជាតិលេខ៣ ភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៧៥កន្លែង ។៣- ក្រុមហ៊ុន “KAI GAO PAPER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រ ផលិតម្ស៉ៅក្រដាស “Paper Pulp and Lignin” ពីឈើដាំដុះក្នុងស្រុក ដែលមាន ទីតាំង វិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មាន ទុនវិនិយោគ ប្រមាណ ១៧.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦១កន្លែង ។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំង ៣ ខាងលើនេះ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ រួចរាល់ហើយ ។  ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងខេត្តបាត់ដំបងតាមរយៈ Realestate.com.kh!
ក្រុមហ៊ុនចិន២ បោះទុន​ជិត​៦០០​លាន​ដុល្លារ​អាមេរិក វិនិយោគ​នៅ​ខេត្តកោះកុង និង​ព្រះសីហនុ
ក្រុមហ៊ុនចិន២ បោះទុន​ជិត​៦០០​លាន​ដុល្លារ​អាមេរិក វិនិយោគ​នៅ​ខេត្តកោះកុង និង​ព្រះសីហនុ
May 31, 2022, 4:53 p.m.
កាលពីថ្មីៗកន្លងទៅនេះតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពឱ្យក្រុមហ៊ុន​ចិនចំនួន​២ក្រុមហ៊ុនសាងសង់​ សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥នៅ​ខេត្តកោះកុង និង​ព្រះសីហនុ​។ ក្រុមហ៊ុន​ទាំង​២​នេះមាន​ទុនវិនិយោគ​ជិត៦០០​លាន​ដុល្លារ​អាមេរិកជាមួយនឹង​ផ្តល់ឱកាស​ការងារ​ជាង​៦​ពាន់​កន្លែង​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ CDC បានបង្ហោះ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ ២០១៩​ កាលពីម្សិលមិញនេះ ។​អានបន្ថែមអំពី៖ ស្វែងយល់អំពីការឆបោកលើការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ​បើតាម CDC ក្រុមហ៊ុន​ចិន​ទាំងពីរ​នោះមាន​៖១- ក្រុមហ៊ុន “UNION CITY DEVELOPMENT GROUP CO.,LTD.” គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៨០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម, តារាងវាយកូនគោល, បឹងហ្គាឡូ, ផ្ទះវីឡា, រមណីយដ្ឋានទេសចរណ៍, សួនកំសាន្ត, ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំង វិនិយោគ ស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង ជាមួយទុនវិនិយោគប្រមាណ ៥០០.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥,១៥០កន្លែង ។២- ក្រុមហ៊ុន “NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៨.៤លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ២​,៥៩៨កន្លែង ។គួរបញ្ជាក់ផងដែរថា ពាក្យថា “TEMI” ជាអក្សរកាត់មកពីពាក្យថា​ទេសចរណ៍ (T-Tourism) ​អេកូឡូស៊ី​(E-Ecological) ស​មុ​ទ្រ (M-Marine) និងអន្តរជាតិ​(I-International) ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍របស់ក្រុមហ៊ុន “UNION CITY DEVELOPMENT GROUP CO.,LTD.” ស្ថិតនៅលើ​ផ្ទៃដី ​២៥០០​ហិច​តានៅ​ខេត្តកោះកុងជាមួយនឹងទំហំ ​វិនិយោគ​បន្ថែម​ ១,៩០០​លាន​ដុល្លារ​ ។ ហើយ​ទីក្រុង​នេះ​អាច​ផ្ទុក​មនុស្ស​បាន​៣០​ម៉ឺន​នាក់​។ នេះ​បើតាមការលើកឡើងរបស់ កញ្ញា Lin Wang នាយក​ទីផ្សារ​ក្រុមហ៊ុន​នេះ​ក្នុង​ពិធី​បង្ហាញ ​គម្រោង​សាងសង់​ទីក្រុង កាលពី​ថ្ងៃទី​១០ មករា ​កន្លងទៅ ។ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ និងអចលនទ្រព្យសម្រាប់ជួល ឬលក់នៅក្នុងខេត្តព្រះសីហនុសូមចូលទៅកាន់ Realestate.com.kh!
កម្ពុជាទើបតែបើកទទួលការវិនិយោគទឹកប្រាក់ជាង៦០០លានដុល្លារពីក្រុមហ៊ុនចំនួន៥
កម្ពុជាទើបតែបើកទទួលការវិនិយោគទឹកប្រាក់ជាង៦០០លានដុល្លារពីក្រុមហ៊ុនចំនួន៥
May 9, 2022, 5:59 a.m.
កម្ពុជាទើបតែបើកទទួលការវិនិយោគទឹកប្រាក់ជាង៦០០លានដុល្លារពីក្រុមហ៊ុនទាំង៥ធំៗ។ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅតែកំពុងបន្តទាក់ទាញក្រុមអ្នកវិនិយោគមកពីគ្រប់ទិសទីឱ្យស្កាត់មកចាប់យកឳកាសនៅក្នុងរាជធានីដែលកំពុងតែស្ថិតនៅក្នុងវ័យលូតលាស់មួយនេះ។តួយ៉ាងយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រឺហៅកាត់ថា CDC បានបង្ហាញថារដ្ឋាភិបាលកម្ពុជាបានធ្វើការអនុម័ត និងទទួលស្វាគមន៍ក្រុមអ្នកវិនិយោគពីក្រៅប្រទេសឱ្យចូលមកវិនិយោគក្នុងប្រទេសកម្ពុជាចំនួន៥ក្រុមហ៊ុនបន្ថែមទៀតហើយ។អានបន្ថែមអំពីការណែនាំក្នុងការចុះបណ្ណកម្មសិទ្ធិដីដោយចែកជាដុំ!ក្រុមហ៊ុនទាំង៥នេះបាននាំយកទុនសរុបចូលក្នុងសេដ្ឋកិច្ចកម្ពុជាប្រមាណជា៦១៧.៦លានដុល្លារអាមេរិចដែលវាក៏នឹងផ្តល់ជាឳកាសការងារទៅដល់ពលរដ្ឋក្នុងស្រុកប្រហែល៩,៥៩៤កន្លែងផងដែរ។ ក្រុមហ៊ុនទាំង៥នោះមានដូចជា៖១. ក្រុមហ៊ុន UNION CITY DEVELOPMENT GROUP CO.,LTD.ក្រុមហ៊ុននេះជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ ដែលរួមមានដូចជាការអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ដែលមានចំនុះសរុប៨០០បន្ទប់បណ្តុំអាគារជាមជ្ឈមណ្ឌលពាណិជ្ជកម្មទីលានវាយកូនហ្គោល ផ្ទះវីឡានិងបឹងហ្គាឡូ រមនីយដ្ឋាន សួនកំសាន្ត ផែចំណតកប៉ាល់ និងគម្រោងផ្សេងៗជាច្រើនទៀត។គម្រោងនេះនឹងត្រូវបានអភិវឌ្ឍន៍នៅក្នុងស្រុកគីរីសាគរខេត្តកោះកុងដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ៥០០.៤លានដុល្លារអាមេរិច។ វត្តមានរបស់គម្រោងនេះនឹងផ្តល់ជាការងារដល់ទីផ្សារកម្ពុជាបានរហូតដល់ ៥,១៥០កន្លែងឯណោះ។២. ក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.ក្រុមហ៊ុននេះជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្មប្រភេទរីសត សណ្ឋាគារលំដាប់ផ្កាយ៥(សរុប៣០០បន្ទប់) និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ សាងសង់នៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ គម្រោងនេះគ្រោងប្រើប្រាស់ទុនប្រមាណ ៨៨.៤លានដុល្លារអាមេរិចដើម្បីអភិវឌ្ឍន៍ ខណះដែលវានឹងនាំមកវិញនូវការងារចំនួន ២, ៥៩៨កន្លែង។៣. ក្រុមហ៊ុន KAI GAO PAPER INDUSTRY CO.,LTD.ក្រុមហ៊ុននេះនឹងចូលខ្លួនមកវិនិយោគលើរោងចក្រផលិតម្សៅក្រដាស រឺជាភាសាអង់គ្លេសថា «Paper Pulp and Lignin» ដោយប្រើប្រាស់ឈើដាំដុះនៅក្នងស្រុកជាវត្ថុធាតុដើម។ គម្រោងនេះនឹងដាក់ទីតាំងវិនិយោគនៅឯភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងជាមួយនឹងទឹកប្រាក់សរុប១៧.២លានដុល្លារអាមេរិច និងបង្កើតការងារបានចំនួន ២៦១កន្លែង។៤. ក្រុមហ៊ុន FULL EVER TEXTILES (CAMBODIA) COMPANY LIMITED.ក្រុមហ៊ុននេះនឹងចូលមកវិនិយោគលើរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទដោយទីតាំងរបស់រោងចក្រគឺស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៣ត្រង់ភូមីព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយនឹងគម្រោងទឹកប្រាក់វិនិយោគសរុប ៧.៧លានដុល្លារអាមេរិច និងផ្តល់ការងារសរុបបានចំនួន១,០៧៥កន្លែង។៥. ក្រុមហ៊ុន TOP RISE MASTER INDUSTRY CO.,LTD.ក្រុមហ៊ុននេះធ្វើការវិនិយោគលើរោងចក្រផលិត និងផ្គុំដំឡើងបរិក្ខារគ្រឿងអគ្គីសនី។ គម្រោងនេះនឹងបោះទីតាំងនៅក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទងដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥១០កន្លែង។គូសបញ្ជាក់ផងដែរថាវិនិយោគពីបរទេសទៅលើវិស័យជាច្រើននៅកម្ពុជាត្រូវបានគេឃើញថាជាដំណើរការវិជ្ជមានមួយ ព្រោះសកម្មភាពនេះមិនត្រឹមតែផ្តល់ជាឳកាសការងារបានច្រើនជាងមុនទៅដល់ប្រជាជនខ្មែរនោះទេ ប៉ុន្តែវាក៏បាននាំមកនូវជំនាញធ្វើ ដែលអាចជួយឱ្យយើងអាចរៀនសូត្រតាម និងច្នៃប្រឌិតចេញពីនោះផងដែរ៕ស្វែងរកព័ត៌មាននូវការអភិវដ្ឍន៍ និងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh!
CREA News Page 590x250 KH
សោភ័ណ្ឌភាពក្រុងកំពង់ចាម និង ការរីកដុះដាលទាំងអចលនទ្រព្យ សេដ្ឋកិច្ច និងទេសចរណ៍
សោភ័ណ្ឌភាពក្រុងកំពង់ចាម និង ការរីកដុះដាលទាំងអចលនទ្រព្យ សេដ្ឋកិច្ច និងទេសចរណ៍
June 7, 2022, 3:37 a.m.
កំពង់ចាមជាក្រុងមួយនៃប្រទេសកម្ពុជា​ស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ ក្រុងនេះវាមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ឆ្នាំង ខាងជើងជាប់នឹងខេត្តកំពង់ធំ និងក្រចេះនៅខាងកើតជាប់នឹងខេត្តត្បូងឃ្មុំ និងនៅខាងត្បូងជាប់នឹងខេត្តព្រៃវែង និងកណ្ដាល។ក្រោមការដឹកនាំរបស់ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានរៀបចំទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច​មានការរីកចម្រើនគួរឲ្យកត់សម្គាល់។​ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាម​បច្ចុប្បន្នខេត្តនេះមានប្រាសាទបុរាណដែលជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញរហូតទៅដល់៣០ប្រាសាទដែល​ប្រាសាទ​ដែលទទួលបានប្រជាប្រិយភាពជាងគេគឺប្រាសាទ​នគរ​បា​ជ័យស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧ចម្ងាយ២,២គីឡូម៉ែត្រ​ពីខេត្ត​កំពង់ចាម។ ប្រសាទ​នេះ​ស្ថិត​​ក្នុងឃុំ​អំពិល​លើស្រុក​កំពង់សៀម​។អានអត្ថបទបន្ថែមអំពីការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា!ចំណែកឯរម្មណីយដ្ឋានទេសចរណ៍ផ្សេងទៀតមានដូចជា ភ្នំ​ប្រុស​ភ្នំ​ស្រី, កោះ​ប៉ែន ដែលមានស្ពាន​ឫស្សី ឬ​គេ​ហៅ​ថា "ប្រដឺស" ដ៏វែង​មួយ​ខ្សែ, ភ្នំ​ហាន់ជ័យ, ទឹកឆាមាន​ទីតាំង​នៅ​ឃុំ​ក្រូចស្រុក​ព្រៃឈរ និង​មាន​ចម្ងាយ​២៤​គីឡូម៉ែត្រពី​ក្រុង​កំពង់​ចាម ។ក្រៅពីវិស័យទេសចរណ៍ដ៏ទាក់ទាញការរីកដុះដាលនូវ ផ្សារលក់ដូរ សាលារៀន វត្តអារាម និងសុខាភិបាលជាច្រើន ពិតជាធ្វើឲ្យសេដ្ឋកិច្ចនៃខេត្តកំពង់ចាមមាន​សក្តានុពល​បន្ទាប់ពី​សៀមរាប ក្រុងព្រះសីហនុព្រោះ​ខេត្ត​នេះ​មាន​ប្រជា​ពលរដ្ឋ​ច្រើនហើយជីវ​ភាព​ប្រជា​ពលរដ្ឋ​ក៏មាន​ភាព​ល្អ​ប្រសើរ​ផងដែរ​។​ងាកមកមើល​កណ្ដាលក្រុងកំពង់ចាមដែលជាទីប្រជុំជនដ៏សម្បូរបែបនៅក្នុងក្រុង ឃើញមានការរៀបចំ​ឲ្យមានសួនច្បារសាធារណៈសំណង់អាគារការិយាល័យ សាកលវិទ្យាល័យ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនផងដែរ។ ក្នុងនោះការរីកចម្រើនខាងវិស័យអចលនទ្រព្យមានភាពរីកលូតលាស់គួរឲ្យកត់សម្គាល់ជាងឆ្នាំមុនៗ​ បន្ទាប់ពីមានការវិនិយោគ សាងសង់​បុរី​ ជា​លើក​ដំបូង​នៅ​ក្នុង​ក្រុង​ជាប់​មាត់​ទន្លេ​មេគង្គ​នេះ ។តើក្រុង​​កំពង់ចាម​នឹង​ចាក​ចេញ​ពី​ភាព​ស្ងៀមស្ងាត់​របស់​ខ្លួនដែរឬទេក្នុងឆ្នាំ ២០១៩ នេះ?ថ្វីបើក្រុងកំពង់ចាមជា​ក្រុង​មិនទាន់មាន​ការកែច្នៃ​ច្រើន​នៅឡើយក៏ដោយតែជា​ខេត្ត​ល្អ​សម្រាប់​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រោះ​បើ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញទៅ​កាន់​ខេត្ត​នេះ​ចំណាយ​ពេល​ជាង​១​ម៉ោង​ប៉ុណ្ណោះ ។បច្ចុប្បន្នប្រជាជននៅក្នុងទីរួមខេត្តកំពង់ចាម កំពង់ទន្ទឹងរង់ចាំមើលគម្រោងលំនៅដ្ឋានដទៃទៀតមកអភិវឌ្ឍ និងមានតម្លៃសមរម្យដោយសារ​ខេត្ត​នៅ​សល់​​ផ្ទះ ​បន្សល់​ទុក​ពី​ជំនាន់​មុន​ច្រើន ​ហើយ​ ក៏​មាន​តម្លៃ​ថ្លៃ​ដែរ ។ ដូច្នេះ​ការ​មាន​ជម្រើស​ថ្មី​ជា​រឿង​ល្អ​ប្រសើរ​ ទោះបីជា​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ក្នុង​ខេត្តបាន​ទិញ​លំនៅដ្ឋាន​ច្រើន​នៅ​ក្រុងភ្នំពេញ​រួចទៅ​ហើយក៏ដោយ៕ស្វែងរកព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ឬអចលនទ្រព្យសម្រាប់ជួល និងលក់ តាមរយៈ Realestate.com.kh!
ផ្លូវក្រោមដីប្រវែងជិត ៥០០ ម៉ែត្រ នឹងសាងសង់នៅ តំបន់ឫស្សីកែវ
ផ្លូវក្រោមដីប្រវែងជិត ៥០០ ម៉ែត្រ នឹងសាងសង់នៅ តំបន់ឫស្សីកែវ
June 7, 2022, 5:09 a.m.
អស់បារម្ភរឿងកកស្ទះ! បន្តិចទៀតនៅខណ្ឌឫស្សីកែវនឹងមានផ្លូវក្រោមដីដ៏វែងមួយខ្សែហើយ!បញ្ហាស្ទះចរាចរណ៍នៅតែជាបញ្ហាចម្បងមួយនៅក្នុទីក្រុងភ្នំពេញ ជាពិសេសមួយរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានលំហូរចូលនូវជនបរទេស ក៏ដូចជាប្រជាពលរដ្ឋមកពីតាមបណ្តា ខេត្តផ្សេងៗបានធ្វើបំលាស់ទី មករស់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបំពេញការងារកាន់តែច្រើនទៅៗ។ដើម្បីដោះស្រាយបញ្ហាកកស្ទះដែលតែងតែធ្វើឱ្យបាត់បង់ប្រាក់កាស​ និងពេលវេលារបស់ ប្រជាពលរដ្ឋ រដ្ឋាភិបាលបានអនុម័ត ក៏ដូចជាកំពុងសិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង ជាបន្តបន្ទាប់ ដោយសម្រេចមកវិញបាននូវគម្រោងជា ស្ពាន ផ្លូវអាកាស និងការពង្រីកផ្លូវឱ្យធំជាងមុនជាដើម។តួយ៉ាង សព្វថ្ងៃនេះក្រុមហ៊ុនអូស៊ីអាយស៊ី កំពុងតែសិក្សាលើគម្រោងផ្លូវក្រោមដីមួយនៅក្នុងខណ្ឌឫស្សីកែវ។ នេះបើតាម ការបង្ហោះនៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន។ស្របជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៤ខែកុម្ភៈ កន្លងទៅនេះ លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុនអូស៊ីអាយស៊ី ក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងគម្រោងនេះដែរថា សព្វថ្ងៃក្រុមហ៊ុនអូស៊ីអាយស៊ីកំពុងតែសិក្សាលើលិទ្ធិភាព និងផលប៉ះពាល់ទៅលើប្រជាពលរដ្ឋ ប្រសិនជាមានការសាងសង់ផ្លូវក្រោមដីនេះឡើង។ផ្លូវនេះនឹងត្រូវសាងសង់កាត់តាមបណ្តោយផ្លូវជាតិលេខ ៥ ចំចំណុចអតីតស្ថានីយ៍ប្រេងសូគីម៉ិច​ ក្នុងខណ្ឌឫស្សីកែវ ដោយមានប្រវែងប្រមាណ ៤០០ ម៉ែត្រទៅ ៥០០ ម៉ែត្រ។ ផ្លូវនេះមានទទឹងធំល្មមសម្រាប់រថយន្តធ្វើចរាចរណ៍ទៅមក និងមានផ្លូវរបស់ទោចក្រយានយន្ត ធ្វើដំណើរស្របគ្នាផងដែរ។គម្រោងផ្លូវនេះអាចនឹងបញ្ចប់ការសាងសង់ស្របពេលជាមួយគ្នានឹងស្ពានខ្សែកាបដែលភ្ជាប់ទៅកាន់ខណ្ឌជ្រោយចង្វារ។ទោះបីជាយ៉ាងណាក៏ដោយ បើនិយាយពីចំនួនថវិការដែលនឹងត្រូវប្រើប្រាស់ចំណាយទៅលើ ការសាងសង់ផ្លូវក្រោមដី មួយនេះនៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទ។ ប៉ុន្តែអ្វីដែល លោកទូច សំណាងបានបញ្ជាក់ដែរនោះគឺថា គម្រោងនេះនឹងមិនប្រើប្រាស់ថវិការ ក្នុងកញ្ចប់តែមួយជាមួយនឹង គម្រោងស្ពានខ្សែកាបយោងភ្ជាប់ជាមួយ តំបន់ជ្រោយចង្វារនោះទេ។គូសបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មាន ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ តំបន់ជ្រោយចង្វារ និងតំបន់ឬស្សីកែវ កំពុងតែមានសក្តានុពលយ៉ាងខ្លាំង ដោយឃើញមានវត្តមានគម្រោងលំនៅដ្ឋាន​ និងមជ្ឍមណ្ឌលកំសាន្តធំៗសុទ្ធតែបានចាប់ ទីតាំងនៅក្នុងតំបន់ទាំងពីរនេះ។ ជាមួយនឹងគម្រោងផ្លូវ និងស្ពាននេះ វានឹងបន្ថែមឱ្យតំបន់ទាំងពីរកាន់តែ រីកចម្រើនជាងមុនកាន់តែខ្លាំង៕ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់តាមរយៈ Realestate.com.kh!
រវល់តែខ្លាចរឿង ៥ យ៉ាងនេះ អ្នកនឹងមិនមានផ្ទះនៅក្នុង ទីក្រុងទេ នៅពេល​អនាគត
រវល់តែខ្លាចរឿង ៥ យ៉ាងនេះ អ្នកនឹងមិនមានផ្ទះនៅក្នុង ទីក្រុងទេ នៅពេល​អនាគត
June 2, 2022, 10:04 p.m.
ទីផ្សារអចលនទ្រព្យកាន់តែរីកចម្រើន ទីក្រុងរីកកាន់តែធំ ដីស្រែប្រែជាដីក្រុង សំណង់អគារ លំនៅដ្ឋាថ្មីៗត្រូវបានសាងសង់យ៉ាងច្រើនពីមួយថ្ងៃទៅមួយ ស្របពេលចំនួនប្រជាជននៅក្នុង ទីក្រុងក្រុងកើនឡើងកាន់តែច្រើន ដែលចំនួននេះគេប៉ាន់ស្មានថាអាចនឹងកើនពី ៤ ទៅ ៧ លាននាក់ដល់ឆ្នាំ ២០៣០ (នេះតាមរបាយការណ៍ពីក្រសួងដែនដីឆ្នាំ ២០១៧)។កត្តាទាំងនេះបានកំពុងជំរុញម្លៃអចលនទ្រព្យឲ្យកើនឡើងជានិច្ច ហើយអ្នកជំនាញជាច្រើន បានអះអាងដូចៗគ្នា តម្លៃអចលនទ្រព្យនឹងមិនធ្លាក់ចុះវិញនោះ ទោះការទិញលក់មានចំនួន ថយចុះក៏ដោយ លើកលែងតែមានវិបត្តិសេដ្ឋកិច្ច ធ្ងន់ធ្ងរ។ខាងក្រោមនេះគឺជាកត្តា ៥ យ៉ាង ដែលអ្នកជំនាញជឿថា អ្នកនឹងមិនមានអចលនទ្រព្យ (ដី និងផ្ទះ) នៅក្នុងទីក្រុងនោះទេ ប្រសិនបើអ្នកមានការភ័យខ្លាចខ្លាំងពេក ចំពេោះចំណុចទាំងនេះ នៅពេលវិនិយោគ៖១. មិនហ៊ានវិនិយោគ ព្រោះដីមានតែប្លង់ទន់ជាការពិតណាស់ នៅពេលទិញដី អ្នកត្រូវជីកឬសជីកគល់រកប្លង់កម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) ព្រោះចំណុចសំខាន់ជាងគេបំផុត ប៉ុន្តែអ្នកក៏គួរដឹងដែរថាតើដីតំបន់នេះជាដីមានប្លង់រឹង ឬប្លង់ទន់។ ករណីបើតំបន់ទាំងមូល ជាទួទៅប្រជាជនមាន ត្រឹមតែប្លង់ទន់ អ្នកប្រហែល មិនគួរស្ទាក់ស្ទើរខ្លាំងពេកនោះទេ។វិនិយោគិនធំៗជាច្រើនចំណេញលុយរាប់ម៉ឺនដុល្លារតាមរយៈការវិនិយោគដីជាមួយប្លង់ទន់បច្ចុប្បន្ននេះ។២. គិតថាឆ្ងាយពីតំបន់កណ្តាលក្រុងជាធម្មតា អ្នកតែងតែចង់ទិញអចលនទ្រព្យមួយនៅចំតំបន់កណ្តាលក្រុង ដោយសារអ្នកចង់ រស់នៅជិតកន្លែងសេវាកម្ម និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ ហើយអ្នកប្រហែលមិន ចង់បានតំបន់ជាយក្រុងសម្រាប់ការរស់នៅនោះទេ។ ប៉ុន្តែតើអ្នកដឹងទេថា តើតំបន់ទាំងនេះនឹង មានលក្ខណៈបែបណានៅពេលអនាគត។តួយ៉ាងតំបន់តាមផ្លូវវេងស្រេង តំបន់ជ្រោយចង្វារ តំបន់បឹងស្នោរ និងតំបន់អូឌឹមជាដើម សុទ្ធតែត្រូវបាន គេចាត់ទុកថាជាតំបន់ឆ្ងាយពីទីក្រុងខ្លាំង កាលពីជិត ១០ ឆ្នាំមុន។ មួយវិញទៀត​ កាលពី ៥ ឆ្នាំមុន តើនរណាដែលបានគិតថាតំបន់សែន សុខ នឹងមានវត្តមាន សែនសុខ ស៊ីធី (អ៊ីអន២) នៅប៉ែកខាងជើងភ្នំពេញ?  បើក្រឡេកមើលបច្ចុប្បន្ននេះវិញ តំបន់ទាំងនេះបានក្លាយ ទីតាំងពាណិជកម្ម លំនៅដ្ឋាន និងឧស្សាកម្មដ៏មាមាញឹក​ ចំណែកតម្លៃដីវិញមានកម្រិត ខ្ពស់គួរសម ហើយអ្នកប្រហែលជាមិនងាយនឹងទិញ បានដីនៅជាប់ នឹងផ្លូវធំ ឬដីនៅតាមទីតាំង ល្អផង សម្រាប់ពេលនេះ។ដូច្នេះ បើអ្នកគិតថា តំបន់ផ្សេងៗ​ ដែលនៅតាមជាយក្រុង មិនទាន់មានការអភិវឌ្ឍច្រើន​ មិនមែនជាជម្រើសអ្នកពេលនេះ នោះប្រហែលជា ៥ ទៅ ១០ ឆ្នាំទៅមុខ អ្នកនឹងនៅតែ គ្មានផ្ទះនៅក្នុងទីក្រុងដដែល។៣. យល់ថាចំណូលតិចពេកប្រសិនមានចំណូលទាបពេក អ្នកគួរចេះសន្សំសម្រាប់គម្រោងអនាគត។ អ្នកជំនាញជាច្រើន បានណែនាំថា អ្នកដែលមានចំណូលត្រឹម ៥០០ ដុល្លារ ឬប្រហាក់ប្រហែលនេះ គួរទិញដីតាមរយៈការបង់រំលោះ។លោក ឆេង វណ្ណា ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ លោកបានបាននិយាយថា លោកបានបទិញដីឡូតិ៍មួយកន្លែង​នៅពេលលោកមានប្រាក់ខែ​ ៣៥០ ដុល្លារក្នុងមួយខែ។“ខ្ញុំពិបាកទុកលុយឲ្យបានច្រើនណាស់​ ព្រោះចំណូលរបស់ខ្ញុំទាប ដូច្នេះខ្ញុំប្រថុយយកលុយទៅ បង់រំលោះដីជាមួយធនាគារ។ ឥឡូវដីរបស់ខ្ញុំមានតម្លៃជាង ២ ម៉ឺនដុល្លារ។”ដូចនេះបើទោះបីជាអ្នកមានចំណូលទាប ប៉ុន្តែអ្នកក៏អាចជ្រើសរើសយកការវិនិយោគខ្នាតតូច ណាមួយទៅ តាមលទ្ធភាពរបស់អ្នកបានដែរ ដោយហ៊ានប្រថុយប្រថាប្រកបដោយភាពឆ្លាតវៃ។៤. រង់ចាំសិនមុនពេលទិញដី ឬផ្ទះ អ្នកប្រហែលជារង់ចាំពេលរៀបការរួច ឬចាំដល់ពេលមានចំណូលច្រើនជាង នេះ ឬចាំមើលសិនថាតើតំបន់នេះនឹងក្លាយជាកន្លែងល្អសម្រាប់ការរស់នៅ​ ឬក៏អត់។ប៉ុន្តែសូមចង់ចាំថា ពីមួយឆ្នាំទៅមួយឆ្នាំតម្លៃដីកាន់តែឡើងថ្លៃ មនុស្សកាន់តែច្រើន ហើយប្រសិនបើអ្នកមិនចាប់ផ្តើមវិនិយោគឲ្យបានលឿនបំផុត នោះអ្នកនឹងប្រឈម នឹងបញ្ហាដដែល នៅពេលអនាគត។​៥. គិតថាតម្លៃអចលនទ្រព្យនឹងឆ្លាក់ចុះលោក ស៊ន សៀប ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បាននិយាយថាតម្លៃ អចលនទ្រព្យនឹងមិនធ្លាក់ចុះវិញទេ តែអាចមានសភាពថេរ ឬកើនតិចតួច។​ លោកថាជាធម្មតា តម្លៃអចលនទ្រព្យបានបន្តកើនឡើងជាប់ជានិច្ចពីមួយឆ្នាំទៅ មួយឆ្នាំ។ ​​ជារួមប្រសិនបើអ្នក ពិតជាចង់បានលំនៅដ្ឋានមួយនៅក្នុងទីក្រុងនៅពេលអនាគត អ្នកគួរចាប់ផ្តើម វិនិយោគនៅពេលនេះ។  សម្រាប់ពេលបច្ចុប្បនេះ អ្នកប្រហែលមិនចាំបាច់ សន្សំលុយឲ្យគ្រប់ ជាមុននោះទេ ដោយសារតែជម្រើសនៃ ការបង់រំលោះអាចវិធីល្អបំផុតសម្រាប់អ្នក។ប៉ុន្តែអ្វីដែលអ្នកត្រូវចងចាំគឺអ្នកត្រូវតែជាវិនិយោគិ​នដ៏ឆ្លាតវៃ ទាំងកត្តាច្បាប់ កត្តាហានិភ័យ ភាពចន្លោះប្រហោងនៃទីផ្សារ និងការរំពឹងពីទីផ្សារ​នៅពេលខាងមុខជាដើម។យើងសូមណែនាំឲ្យអ្នកធ្វើការវិនិយោគដោយមានការប្រឹក្សាយោបល់ជាមួយអ្នកជំនាញណាមួយ ប្រសិនបើអ្នកមាន ភាពក្មេងខ្ចីក្នុងវិស័យនេះ៕ ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
វៀតណាមកំពុងធ្វើការដុតដៃដុតជើង ដើម្បីឱ្យគម្រោងរថភ្លើងក្រោមដីរបស់ខ្លួនរួចរាល់ក្នុងឆ្នាំ២០២០
វៀតណាមកំពុងធ្វើការដុតដៃដុតជើង ដើម្បីឱ្យគម្រោងរថភ្លើងក្រោមដីរបស់ខ្លួនរួចរាល់ក្នុងឆ្នាំ២០២០
June 6, 2022, 5:02 p.m.
(រូបភាពតំណាង)បើនិយាយពីប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងអាស៊ីនោះក្រៅពីចិនគេប្រាកដជាគិតទៅដល់ប្រទេសវៀតណាម។ អត្រាកំណើនសេដ្ឋកិច្ចនៃប្រទេសនេះមានជាមធ្យមមិនក្រោម៧%នោះទេដែលអត្រានេះបានធ្វើឲ្យវៀតណាមក្លាយជាប្រទេសមួយដែលមានសក្តានុពលបំផុតក្នុងការវិនិយោគសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស។ដោយសារតែការអភិវឌ្ឍន៍ការអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចជាច្រើនដើម្បីទាក់ទាញវិនិយោគិនបរទេស និងការធ្វើទំនើបនីយកម្មនៅក្នុងទីក្រុងពាណិជ្ជកម្មរបស់ខ្លួនវាបានបង្កើនការងារជាច្រើនដល់ពលរដ្ឋវៀតណាមឱ្យមកបំពេញការងាររឺប្រកបរបរអាជីវកម្មនានាក្នុងទីក្រុងសំំខាន់ៗ។ ក្នុងនោះទីក្រុងហូជីមីញគឺជាក្រុងដែលមានសកម្មភាពពាណិជ្ជកម្មច្រើនជាងគេបំផុតទី១នៅប្រទេសវៀតណាម។ទោះជាយ៉ាងណាក៏ដោយលំហូរចូលប្រជាជនពីខេត្តផ្សេងៗចូលមកក្នុងទីក្រុងហូជីមីញបានធ្វើឱ្យទីក្រុងដ៏តូចមួយនេះក្លាយជាទីប្រជុំជនយ៉ាងធំសម្បើម។ជាមួយប្រជាជនប្រមាណជាង៨លាននាក់ស្ថានភាពទីក្រុងមមាញឹកមួយនេះពោរពេញទៅបញ្ហាកកស្ទះចរាចរណ៍សម្លេងរំពងពីយានយន្តក៏ដូចជាផ្សែងកខ្វក់ដែលចេញពីគ្រឿងម៉ាស៊ីនជាដើម។ដើម្បីដោះស្រាយបញ្ហាទាំងនេះរដ្ឋាភិបាលវៀតណាមបានសម្រេចដាក់ចេញនូវគម្រោងរថភ្លើងក្រោមដី(មេត្រូ) ឱ្យសាងសង់ឡើងនៅក្នុងទីក្រុងហូជីមីញក្នុងប្រវែង២០គីឡូម៉ែត្រគ្របដណ្ដប់លើខណ្ឌ និងស្រុកទាំង៣ធំៗរួមមានខណ្ឌទី១ ខណ្ឌទី២ ខណ្ឌទី៩ ក្នុងតំបន់បិនថាំញ (Binh Thanh) ធូដុក (Thu Duc) និងឌីអាន(Di An) ដែលចំនាយទឹកប្រាក់សរុបប្រហែលជា២ពាន់លានដុល្លារ។បើតាមការបញ្ជាក់ពីលោក អគ្គនាយករងគណៈកម្មាការគ្រប់គ្រង់ផ្លូវដែកនៅទីក្រុង (Management Authority for Urban Railways (MAUR))បានបង្ហាញឱ្យដឹងថាគម្រោងរថភ្លើងនេះនឹងសម្រេចបានប្រមាណជា៨០% ខណះដែលគម្រោងនេះនឹងត្រូវបញ្ចប់រួចរាល់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២០។ទោះជាយ៉ាងណាក៏ដោយ គម្រោងរថភ្លើងក្រោមដីមួយនេះធ្លាប់បានជួបបញ្ហាដ៏៏ធំមួយទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ ដោយកាលណោះក្រុមហ៊ុនជប៉ុន (JICA) ដែលរ៉ាប់រងសាងសង់គម្រោងនេះសឹងតែបញ្ឈប់ការសាងសង់របស់ខ្លួនទៅហើយ។​ប៉ុន្តែរដ្ឋាភិបាលរបស់ទីក្រុងហូជីមីញមានការបេ្តជ្ញាចិត្តយ៉ាងខ្ពស់បំផុតថានឹងសម្រេចគម្រោងនេះឱ្យបានក្នុងឆ្នាំ២០២០នេះជាកំហិត។ងាកមកមើលប្រទេសកម្ពុជាមែនថ្វីត្បិតតែគម្រោងរថភ្លើងក្រោមដីបែបនេះមិនទាន់លេចចេញជាផ្លូវការក៏ពិតមែន ប៉ុន្តែពេលនេះវាកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាដើម្បីស្វែងយល់ពីផលប៉ះពាល់ ក៏ដូចជាថវិកាចំនាយសម្រាប់ការសាងសង់គម្រោងទាំងមូលតែម្តង។ ប្រសិនជាកម្ពុជាពិតជាអាចសាងសង់គម្រោងនេះបានពិតប្រាកដមែន វាពិតជាអាចសម្រួលការធ្វើដំណើររប​ស់ប្រជាពលរដ្ឋបានច្រើនណាស់ ហើយវានឹងជូយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែដើរទៅមុខមួយអន្លើទៀត៕ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់តាមរយៈ Realestate.com.kh!
ក្រុមហ៊ុនជប៉ុនចំនួន៥២នឹងមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា
ក្រុមហ៊ុនជប៉ុនចំនួន៥២នឹងមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា
June 2, 2022, 6:47 a.m.
មិនយូរទៀតទេក្រុមហ៊ុនជប៉ុនចំនួន៥២នឹងមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមអ្នកវិនិយោគមកស្ទើរតែពីគ្រប់ប្រទេសបានងាកមកចាប់អារម្មណ៍យ៉ាងខ្លាំងមកកាន់ប្រទេសកម្ពុជាដោយសារតែកំពុងតែអភិវឌ្ឍន៍ទៅមុខយ៉ាងលឿនប្រកបដោយសក្តានុពល។ តួយ៉ាងកាលពីថ្ងៃទី១១​​​​​​ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះមានជំនួបទស្សនកិច្ចមួយបានប្រព្រឹត្តឡើងរវាងតំណាងភាគីកម្ពុជា និងជប៉ុន ទៅលើឳកាសក្នុងការក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់នៅឯក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ក្នុងកិច្ចប្រជុំនេះ គោលបំនងមួយដែលនឹងត្រូវសម្រេចគឺការត្រៀមរៀបចំជាវេទិការសាធារណៈឯកជនមួយដើម្បីផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍន៍នគរូបីយកម្មរវាងកម្ពុជា និងជប៉ុនដែលនឹងមានការចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងអ្នកវិនិយោគជប៉ុនដោយក្នុងនោះក៏មានការចូលរួមពីសមាគមន៍អ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា គណៈវិស្វករកម្ពុជា និងគណៈស្ថាបត្យករកម្ពុជា។«សន្និសីទនៃវេទិកាស្តីពីការអភិវឌ្ឍនគររូបនីកម្ម» នេះនឹងត្រូវធ្វើឡើងនាថ្ងៃទី ២៧ ខែកុម្ភៈ ដែលក្នុងកម្មវិធីនេះផងដែរ មានក្រុមអ្នកវិនិយោគជប៉ុនចំនួនប្រមាណ៥២ក្រុមហ៊ុននឹងអញ្ចើញមកចូលរួមដើម្បីមានជួបពិភាក្សា និងបង្កើនទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនជំនាញក្នុងស្រុកផ្សេងៗដែលស្ថិតនៅក្នុងវិស័យនេះ។លំហូរចូលរបស់អ្នកវិនិយោគជប៉ុនមកក្នុងកម្ពុជាក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗគឺអាចមកពីគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឳកាសឱ្យពលរដ្ឋរបស់ខ្លួនអាចចេញមកសហការធ្វើធុរកិច្ច និងពាណិជ្ជកម្មបានជាមួយនឹងដៃគូក្រៅប្រទេស។ ដោយការជម្រុញលើកទឹកចិត្តពីខាងរដ្ឋាភិបាលជប៉ុននេះហើយ ដែលបានធ្វើឱ្យក្រុមវិនិយោគិននេះសម្លឹងឃើញមកកាន់កម្ពុជា ទៅលើសក្តានុពលនៃការវិនិយោគលើវិស័យអចនទ្រព្យ សំណង់ វិស្វកម្ម បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍លំនៅដ្ឋានផ្សេងៗជាដើម។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត។វត្តមានរបស់អ្នកវិនិយោគិនជប៉ុនលើវិស័យនេះ មិនមែនជារឿងថ្មីនោះឡើយ ដោយសារតែកន្លងមក ធ្លាប់មានក្រុមហ៊ុនមួយចំនួនមកហើយដែលបានមកចូលមកវិនិយោគលើវិស័យពាក់ព័ន្ធទាំងនេះដូចជាប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាស្ពាន ផ្លូវថ្នល់ និងអគារស្នាក់នៅជាដើម ដែលសមត្ថភាពទាំងនេះសុទ្ធតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងមិនថាពីរាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋខ្មែរ។គូសបញ្ជាក់ផងដែរថា ជប៉ុនបានចុះអនុស្សារណៈយោគយល់មួយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគម្រោងជាច្រើនជាមួយនឹងភាគីកម្ពុជាដើម្បីលើកកម្ពស់ដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាទាំងមូលតែម្តង។ ដោយឡែក កិច្ចប្រជុំនាថ្ងៃនេះ២៧ ខែកុម្ភៈខាងមុខនេះ ឯកឧត្តមបណ្ឌិត ប៉ែន សុផល មានក្តីរំពឹងយ៉ាងមុតមាំថានឹងអាចនាំឱ្យបាននូវសេចក្តីសម្រេចចេញលទ្ធផលផ្លែផ្កាជាច្រើន ដើម្បីជួយទៅដល់ការអភិវឌ្ឍន៍ជាតិ ក៏ដូចជាផ្តល់ឳកាសការងារដល់ប្រជាជនឳ្យបានកាន់តែច្រើនផងដែរ៕ប្រសិនបើអ្នកចាប់អារម្មណ៍ប្រធានបទផ្សេងៗ ជុំវិញការវិនិយោគនៅកម្ពុជា សូមអានមគ្គុទេសណែនាំសម្រាប់អ្នកវិនិយោគក្នុងឆ្នាំ ២០១៩ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់តាមរយៈ Realestate.com.kh!
ខុនដូ២៥ជាន់ថ្មីមួយទៀតនឹងបង្ហាញខ្លួននៅបឹងកេង១
ខុនដូ២៥ជាន់ថ្មីមួយទៀតនឹងបង្ហាញខ្លួននៅបឹងកេង១
June 6, 2022, 5:02 p.m.
ខណ្ឌចំការមនគឺជាខណ្ឌដែលមានការផ្គត់ផ្គងអាផាតមេនធំជាងគេក្នុងនោះមានប្រមាណ២៣០ គម្រោងដែលមានអាផាតមេនសរុបចំនួន​ ៥,៨២០យូនីត ក្រៅពីចំការមនគេមើលឃើញថាខណ្ឌទួលគោកឈរលំដាប់ទី២​ដែលអគារខុនដូ&អាផាតមេនចំនួន៥៦អគារជាមួយនឹងអាផាតមេនចំនួន១,៤៤៦យូនីតនេះបើតាមរបាយណ៍ឆ្នាំ២០១៨របស់ក្រុមហ៊ុន VTrust appraisal.គម្រោងខុនដូប្រណិតថ្មីមួយទៀតបានប្រកាសសង់ជាផ្លូវការនៅថ្ងៃទី១២ ខែមករានេះ​នៅក្នុងសង្កាត់បឹងកេងកង១ នៃខណ្ឌចំការមន។​ គម្រោងនេះមានឈ្មោះថា Amara Residence ដែលមានចំនួន ៩៦ យូនីត ចែកចេញជាបីប្រភេទ គឺប្រភេទ ១បន្ទប់គេង ២បន្ទប់គេង និង៤បន្ទប់គេង ហើយមានទំហំចាប់ពី៣៧ ដល់១៣៩ម៉ែត្រការ៉េ។មានទីតាំងនៅជិតមហាវិថីនរោត្តមអគារខុនដូប្រណិតនេះមានកម្ពស់ ២៥ ជាន់ គម្រោង Amara Residence ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Century 21 V-Heritage Home Realty និងក្រុមហ៊ុនសំណង់ចិនCNE ដែលមានបទសោធន៍ច្រើនឆ្នាំ ដែលជាអ្នកទទូលខុសត្រូវលើការងារសាងសង់។ គម្រោង​ទាំងមូលគ្រោងបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២១។សម្រាប់ខុនដូ Amara Residence យូនីតនីមួយៗមានតម្លៃចាប់ពី ១,៩០០ ដុល្លារ/ម៉ែត្រការ៉េ។លោក មៀច សុខា អ្នកតំណាងក្រុមហ៊ុន Century 21 V-Heritage Home Realty បានឲ្យដឹងថា «គម្រោងខុនដូប្រណិតនេះត្រូវបានសាងសង់ឡើងដើម្បីបំពេញតាមតម្រូវការអ្នករស់នៅក្នុងទីក្រុង ជាពិសេសគ្រួសារថ្មីថ្មោងដែលឱ្យតម្លៃការរស់នៅបែបទំនើប ប្រកបដោយផាសុកភាព និងភាពស៊ីវិល័យនៅកណ្ដាលរាជធានីភ្នំពេញ»។ លោក សុខា បានអះអាងថាសន្តិសុខ ការការពារសុវត្ថិភាព និងសេវាកម្មគ្រប់គ្រងអគារគឺជាអ្វីដែលគម្រោងយកចិត្តទុកដាក់ខ្ពស់បំផុត។​ខណៈពេលដែលការសាងសង់ខុនដូមានចំនួនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា អ្នកជំនាញ​មួយចំនួនហាក់បានដាក់ការរំពឹងទុកថាខុនដូអាចនឹងមានចំនួនលើសតម្រូវការ។ យោងតាម របាយការណ៍របស់ CBRE Cambodia បានបង្ហាញថាខុនដូកម្រិតខ្ពស់នឹងកើនដល់២៤៣% ក្នុងឆ្នាំ២០១៩។ទោះយ៉ាងណា អ្នកជំនាញមួយចំនួននៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារខុនដូនៅកម្ពុជា។ លោក អ៊ុន ខាន់ណារ៉ុន ជានាយកក្រុមហ៊ុន Elevated Realty បានឲ្យដឹងថាការសាងសង់អគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្មច្រើនគឺជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារអចលនទ្រព្យ។  លោកថាជាក់ស្តែងទាំងតម្លៃជួល និងលក់អចលនទ្រព្យនៅក្នុងតំបន់បឹងកេងកងមានកម្រិតខ្ពស់ស្រាប់ ប៉ុន្តែតម្លៃនឹងបន្តកើនឡើងទៅតាមទីផ្សារជាក់ស្តែង។​បន្ថែមលើចំណុចនេះ លោក ខន គង្គា ជានាយកប្រតិបត្តិនៃក្រុមហ៊ុ​ន ERA ប្រចាំកម្ពុជាបានបង្ហាញពីផលចំណេញនៃការវិនិយោគខុនដូនៅកម្ពុជា។ លោកថាតម្លៃខុនដូនៅកម្ពុជាទាបជាងតម្លៃខុនដូនៅបរទេសដូចជា ចិន កូរ៉េ សិង្ហបុរី ថៃ និងវៀតណាមជាដើម។ ជាក់ស្តែងខុនដូក្នុងមួយម៉ែត្រនៅកម្ពុជាមានតម្លៃទាបជាងខុនដូនៅបរទេសពី ៧ដល់១០ដង៕ស្វែងព័ត៌មានអំពីការអភិវឌ្ឍន៍ និងគម្រោងបុរីនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
អគារពាណិជ្ជកម្មភ្លោះ “Royal One” កម្ពស់ ៦៨ ជាន់​ ប្រកាសសាងសង់ជាផ្លូវការ
អគារពាណិជ្ជកម្មភ្លោះ “Royal One” កម្ពស់ ៦៨ ជាន់​ ប្រកាសសាងសង់ជាផ្លូវការ
June 6, 2022, 5:02 p.m.
ថ្ងៃ១៤ កុម្ភៈ ២០១៩ គម្រោង Royal one ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Royal Group (Cambodia)  រួមគ្នាជាមួយក្រុមហ៊ុន​សំណង់​ចិន​ ​Huashi​ ​Group បានប្រកាសបើកសាងសង់ជា ផ្លូវការ។ គម្រោង Royal One គឺជាគម្រោងដ៏ធំបំផុតមួយស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ជិតអគារកាណាឌីយ៉ា ដែលនៅចំកណ្តាលរាជធានីភ្នំពេញ។   គម្រោងនេះមានអគារភ្លោះ ដែលមានកម្ពស់ ៦៨ ជាន់ ហើយការសាងសង់គ្រោងនឹងចំណាយពេលប្រមាណជា ៥ ឆ្នាំ ក្នុងការបញ្ចប់គម្រោងមួយនេះ។គម្រោងដ៏ធំមួយនេះគ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ២៣០ លានដុល្លារ ហើយគម្រោងនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មចម្រុះ និងលំនៅដ្ឋានប្រណិតនៅក្នុងប្រទេសកម្ពុជា។វត្តមាននៃអគារលំនៅដ្ឋាន និងពាណិជ្ជកម្មធំៗ នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាតំបន់ដ៏ដៃទៀតនៅក្នុងប្រទេសកម្ពុជា គឺបានបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃ វិស័យអចលលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ន ជាពិសេសគេក៏អាចមើលឃើញពីចំណុចវិជ្ជមាននៃ វិស័យទៅថ្ងៃអនាគត៕ស្វែងរកគម្រោងអចលនទ្រព្យ និងការអភិវឌ្ឍន៍តាមរយៈ Realestate.com.kh!
កម្ពុជាទទួលបានទឹកប្រាក់ប្រមាណចំនួន៧លានដុល្លារសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
កម្ពុជាទទួលបានទឹកប្រាក់ប្រមាណចំនួន៧លានដុល្លារសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
May 20, 2022, 8:08 a.m.
រូបភាព៖ Mekong Eyeកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាបានកើតមានជារឿយៗ ហើយកាន់តែឃើញមានវត្តមានច្បាស់បំផុតក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាងកាលពីថ្ងៃនេះទី១៤ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានទទួលជំនួបជាមួយនឹងលោក វ៉ាង វិនធៀន ​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមួយស្តីអំពីកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ​-​ឡាន​ឆាង។ការចុះព្រមព្រៀងនេះត្រូវបានប្រព្រឹត្តនៅឯទីស្តីការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលបានសម្រេចយល់ព្រមក្នុងទឹកប្រាក់ចំនួន ៧,៦៦៤,៥៥៦.៣០ដុល្លារអាមេរិច។ ថវិការនេះត្រូវបានគាំទ្រ និងអនុម័តឱ្យប្រើប្រាស់ដោយរដ្ឋាភិបាលចិន ដើម្បីគាំទ្រទៅដល់គម្រោងចំនួន១៩របស់កម្ពុជាស្របតាមកិច្ចសហប្រតិបត្តិការមេគង្គ​-​ឡាន​ឆាងទី៤​ដែលបានប្រព្រឹត្តឡើងនៅទីក្រុងហ្លួង ប្រាបាង្គ កាលពីថ្ងៃទី ១៦-១៧ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។កញ្ចប់ថវិការនេះដែរ ត្រូវបានគេផ្តោតសំខាន់ដើម្បីប្រើប្រាស់លើសកម្មភាពនានាដែលពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការអប់រំ និងកម្មសិក្សាផ្លាស់ប្តូរជាងដើម។ ស្របពេលជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានប្រសាសន៍បន្តថា “កិច្ចសហប្រតិបត្តិការមេគង្គ​-​ឡាន​ឆាងនេះកំពុងតែធ្វើការបោះជំហានទៅមុខយ៉ាងខ្លាំងជាពិសេសខណះពេលដែលមានការសហការយ៉ាងជិតស្និតពីបណ្តាប្រទេសដែលជាសមាជិកនេះ។ លើសពីនេះទៅទៀត លោកបានបន្ថែមថា “បើទោះបីជាកិច្ចសហប្រតិបត្តិការនេះមានទំហំតូច ប៉ុន្តែវាបានផ្តល់ជាផលប្រយោជន៍យ៉ាងច្រើនទៅដល់អនុតំបន់ទន្លមេគង្គដែលមានកម្ពុជាជាដើម។​រដ្ឋមន្ត្រី​ក្រសួងការបរទេស​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​នៅក្នុង​បរិបទ​នៃ​ការវិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ទិន្នន័យ និង​ការច្នៃប្រឌិត​ថ្មី​របស់​ពិភពលោកសមត្ថភាព​នៃ​ការចែករំលែកចំណេះដឹង​ថ្មី ចំណេះធ្វើ និង​បទពិសោធន៍របស់​ប្រទេស​មេគង្គ និង​ចិនដែល​ខ្ញុំ​អាច​ហៅថា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ទន់បាន​ជួយ​បំពេញ​យ៉ាង​ល្អ​ទៅដល់​ហេដ្ឋារចនាសម្ព័ន្ធ​រឹងដែល​ត្រូវបាន​អនុវត្ត​ក្រោម​គម្រោង​ទ្វេភាគី និង​ពហុភាគី​ដទៃទៀត​។​ សម្រាប់​រូបខ្ញុំតម្លៃពិត​ប្រាកដ​នៃ​គម្រោង​ខ្នាតតូច​ទាំងនេះគឺ​វា​អាចបង្កើត​នូវ​លទ្ធផល​រូបីក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ និង​រួមចំណែក​ដល់​សុខុមាលភាព​របស់​ប្រជាជន​»​។​​បន្ថែម​កម្ពុជាបន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុតំបន់​នេះ ដោយ​ផ្អែកលើ​សកម្មភាព​អនុវត្ត​ជាក់ស្តែងដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្ពុជា និង​តំបន់​មេគង្គ​។ ចំណែក​ស្ថាប័ន ឬ​ភា្ន​ក់​ងារ​អនុវត្ត​គម្រោង​នានាត្រូវ​សហការ និង​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធជាមួយ​លេខាធិការដ្ឋាន​ជាតិ​កម្ពុជា​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាងក្នុងការ​អនុវត្ត​គម្រោង​ទាំងនេះ​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន​។​​គូសបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី១នោះទេដែលប្រទេសចិនបានគាំទ្រកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ​-​ឡាន​ឆាងនេះ ពោលគឺកាលពី​ឆ្នាំ២០១៧រដ្ឋាភិបាល​ចិន​ក៏អនុម័តថវិការ​គាំទ្រ​ដល់​គម្រោង​ចំនួន​១៦របស់​កម្ពុជាដែរ។ ចាប់តាំងពី​ការបង្កើត​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ប្រទេស​កម្ពុជា​បានទទួល​គម្រោង​សរុប​ចំនួន៣៥ ហើយដោយក្នុងនោះគឺមានការផ្តោតសំខាន់លើសកម្មភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម បច្ចេកទេស​ព័ត៌មានវិទ្យា ​ អប់រំ​និង​ស្រាវជ្រាវធនធានទឹក អភិវឌ្ឍន៍ជនបទ ទេសចរណ៍​ ការតភ្ជាប់​ផ្លូវអាកាសការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌ និង​សាសនា​។ ក្នុងនោះមានគម្រោង​មួយចំនួន​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ និង​គម្រោង​ដែល​នៅសល់​ផ្សេងទៀតកំពុង​ជិត​បញ្ចប់ដែលគម្រោងទាំងនោះសុទ្ធតែមាន​វឌ្ឍនភាព​គួរ​ឲ្យ​សម្គាល់​។ នេះ​បើតាម​ការបង្ហាញបន្ថែមពីរដ្ឋមន្ត្រី​ក្រសួងការបរទេស​៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh!
ក្រសួងបង្ហាញពីរបៀបមើលព័ត៌មានតាម QR កូដលើសន្លឹកប័ណ្ណកម្មសិទ្ធិថ្មី
ក្រសួងបង្ហាញពីរបៀបមើលព័ត៌មានតាម QR កូដលើសន្លឹកប័ណ្ណកម្មសិទ្ធិថ្មី
June 7, 2022, 4:48 a.m.
ការសម្រេចដាក់ឲ្យប្រើប្រាស់សន្លឹកវិញ្ញាបនបត្របញ្ជាក់អចលនវត្ថុថ្មីត្រូវបានធ្វើឡើងក្នុងអំឡុងឆ្នាំ២០១៨។ សន្លឹកប័ណ្ណថ្មីត្រូវបានភ្ជាប់មកជាមួយនឹងQRកូដ ដើម្បីធ្វើឲ្យប័ណ្ណកម្មសិទ្ធិកាន់តែមានសុវត្ថិភាពហើយនេះក៏ជាបច្ចេកវិទ្យាថ្មីមួយដែលអាចផ្តល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យលើព័ត៌មាន និងភាពស្របច្បាប់នៃអចលនទ្រព្យ។តើត្រូវប្រើប្រាស់ QR កូដលើសន្លឹកប័ណ្ណកម្មសិទ្ធិថ្មីដូចម្តេច?ដើម្បីឲ្យអាចមើលបានវាទាមទាឲ្យមានទូរស័ព្ទស្មាតហ្វូនភ្ជាប់ជាមួយអ៊ីនធើណិត។​ នៅក្នុងទូរស័ព្ទត្រូវដំឡើងកម្មវិធីដែលអាចអាន QR កូដបានដូចជាកម្មវិធី QR Reader កម្មវិធី QR cord Scanner ឬ កម្មវិធី Line។ កម្មវិធីទាំងនេះអាចទាញបានពី App store  ប្រសិនបើទូរស័ព្ទប្រភេទ iOS និង Play Store សម្រាប់ទូរស័ព្ទ ប្រភេទ Android។ជាមួយកម្មវិធីទាំងនេះម្ចាស់ដីអាចធ្វើការស្គែនលើ QR កូដ បន្ទាប់ពាក្យ OK ឬ Allow (មានន័យថា យល់ព្រម) សូមចុចលើពាក្យនេះ បន្ទាប់មកអ្នកនឹងអាចមើលឃើញគ្រប់ ព័ត៌មានរបស់ដី ដែលមានដូចជា៖ លេខក្បាលដី ទំហំដី ព្រំប្រទល់ ឈ្មោះ​ម្ចាស់ដី និងអត្តសញ្ញាណរបស់ម្ចាស់ដី។តើអាចមានការក្លែងបន្លំប័ណ្ណ QR កូដ ដែរឬទេ?តាមរយៈការបញ្ជាក់ពីមន្ត្រីជំនាញកន្លងមកការបន្ថែម QR កូដគឺដើម្បីធានាការពារសុវត្ថិភាព ក៏ដូចជាការបញ្ជៀសពីការបោកប្រាស់ក្លែងបន្លំប្លង់ក្នុងរូបភាពណាមួយ។ ដូច្នេះការសម្រេចប្រើប្រាស់ QR កូដគឺជាជំហ៊ានឆ្ពោះទៅរកការកាត់បន្ថយការប្រើប្រាស់ប្លង់ក្លែងក្លាយ ឆបោកក្នុងវិស័យអចលនទ្រព្យ៕មានបំណង់ទិញ ឬលក់ដីបានឆាប់រហ័សសូមចូលទៅកាន់ Realestate.com.kh!
បុរី ប៊ុន​ ជេស្ឋ៖ ទីតាំងប្រកបដោយសក្តានុពល និងតម្លៃសមរម្យ
បុរី ប៊ុន​ ជេស្ឋ៖ ទីតាំងប្រកបដោយសក្តានុពល និងតម្លៃសមរម្យ
June 5, 2022, 3:59 p.m.
កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានៅតែមានសន្ទុះកើនឡើងខ្ពស់មិនប្រែប្រួលក្នុងរយះពេលជិតមួយទស្សវត្សចុងក្រោយនេះដោយរក្សាបានជាមធ្យមដល់ទៅ៧%ឯណោះក្នុងមួយឆ្នាំ ដោយកំណើននេះត្រូវបានសេដ្ឋវិទូមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថាវាអាចកើនបានបន្ថែមទៀតដល់​​ទៅ ៧.១%នៅក្នុងឆ្នាំ២០១៩នេះ។ដោយសារតែកំណើនសេដ្ឋកិច្ចមានការលូតលាស់គួរ​ឱ្យគត់សម្គាល់ដូចនេះហើយ ដែលបានធ្វើឱ្យជីវភាពរបស់ប្រជាជនមានការអភិវឌ្ឍន៍ប្រសើរជាងមុន។ ក្នុងនោះផងដែរ  “កំណើនប្រជាជនក្នុងរាជធានីភ្នំពេញនឹងកើនពី ៤,៣លាននាក់នៅឆ្នាំ២០១៤ ដល់៧,៩ លាននាក់នៅឆ្នាំ២០៣០” នេះបើយោងតាមរបាយការណ៍មួយរបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។ កំណើនប្រជាជនក្នុងអត្រានេះបានជម្រុញឲ្យមានតម្រូវការលំនៅដ្ឋានកាន់តែច្រើនទៅៗ ដែលតម្រូវការលំនៅដ្ឋានជាមធ្យមមានចំនួន៥ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយតម្រូវការនេះនឹងកើនដល់៨០ម៉ឺនខ្នងរហូតដល់ឆ្នាំ២០៣០។ស្របជាមួយនឹងតម្រូវការនៃលំនៅដ្ឋាននេះហើយ ទើបធ្វើឱ្យមានការអភិវឌ្ឍន៍គម្រោងបុរីកាន់តែច្រើននៅទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តដែលកំពុងមានសក្តានុពលសេដ្ឋកិច្ច។ តួយ៉ាងដូចជាគម្រោងបុរី ប៊ុន ជេស្ឋជាដើម ដែលបុរីនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាជនដែលកំពុងស្វែងរកទិញលំនៅដ្ឋាន ព្រោះបុរីនេះមានផ្តល់នូវស្តង់ ដាររស់ខ្ពស់ជាមួយនឹងតម្លៃយ៉ាងសមរម្យបំផុត។គម្រោង បុរី ប៊ុន ជេ ស្ឋ   មាន៣គម្រោងធំៗ ដែលសុទ្ធតែស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ល្អៗជាប់ផ្លូវជាតិជាតិ និងទីប្រជុំជនងាយស្រួលសម្រាប់ការរស់នៅ និងវិនិយោគក្នុងពេលតែមួយ។ ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំក្នុងការអភិវឌ្ឍសំណង់លំនៅដ្ឋាន ក្រុមហ៊ុននេះមានការប្តេជ្ញាយ៉ាងខ្ពស់ក្នុងការផ្តល់ជូនលំដ្ឋានបែបទំនើបសម្រាប់ប្រជាជនក្នុងស្រុកដោយជ្រើសរើយកផ្លូវជាតិលេខ៥ និង ៦ជាទីតាំងអាទិភាពរបស់គម្រោង។សព្វថ្ងៃ គម្រោងទី១ របស់គម្រោងប៊ុន ជេស្ឋ (ប៊ុន ជេស្ឋ ភូមឌួង) ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ក្បែររោងចក្រម៉ែន សារុន ក្នុងភូមិឌួង ព្រែកព្នៅ ខណ្ឌព្រែកព្នៅក្រុងភ្នំពេញ។ គម្រោងទី២ (ប៊ុន ជេស្ឋ ព្រែកលៀប) ស្ថិតនៅលើផ្លូវជាតិលេខ ៦A ភូមិព្រែកខ្វិត សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ។ រីឯគម្រោងទី៣ (ប៊ុន​ ជេស្ឋ ព្រែកព្នៅ ផ្សារព្រែកព្នៅ) ស្ថិតនៅលើផ្លូវផ្សារព្រែកព្នៅ បន្ទាប់ពីបត់ចូលតាមផ្លូវជាតិលេខ ៥ ឬ ផ្លូវ លី យ៉ុងផាត់ ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ប្រាកដណាស់នៅពេលអ្នកទិញផ្ទះ អ្នកពិតជាត្រូវគិតគូយ៉ាងខ្លាំងអំពីទីតាំង និងលក្ខណៈពិសេសនៃតំបន់ទាំងមូល។ លំនៅដ្ឋាន ប៊ុន ជេស្ឋ ​មិនត្រឹមតែមានទីតាំងអំណោយផលល្អប៉ុណ្ណោះទេ ប៉ុន្តែស្ថានភាពភូមិសាស្រ្តកាន់តែល្អ ដោយសារនៅទីនេះមិនមែនជាប្រភេទដីលិចទឹកនៅពេល មានភ្លៀងខ្លាំង និងមានប្រព័ន្ធបង្ហូរទឹកធំៗរួចជាស្រេច។ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន​ គម្រោងលំនៅដ្ឋាន ប៊ុន ជេស្ឋ ​ផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួលដោយអតិថិជនអាចបង់រំលស់ដោយគ្មានការប្រាក់ (ការប្រាក់០%) រយះពេលយូរជាមួយ​ម្ចាស់គម្រោង​​។ លើសពីនេះទៅទៀតម្ចាស់គម្រោងធានាទិញយកវិញក្នុងតម្លៃដើម ដែលអតិថិជនអាចលក់ឲ្យម្ចាស់គម្រោងវិញនៅពេលណាមួយ​​ក៏បាន។​ ចង់រស់នៅក្នុងទីតាំងល្អងាយស្រួលធ្វើអាជីវកម្មគម្រោងទាំង៣របស់លំនៅដ្ឋានប៊ុន ជេ ស្ឋ គឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក។សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកក្រុមការងារផ្ទាល់!
អ្នកជំនាញជនជាតិថៃ៖ “វិស័យអចលនទ្រព្យកម្ពុជាដើរក្រោយថៃមួយជំហាន”
អ្នកជំនាញជនជាតិថៃ៖ “វិស័យអចលនទ្រព្យកម្ពុជាដើរក្រោយថៃមួយជំហាន”
June 7, 2022, 6:31 a.m.
ប្រទេសកម្ពុជាមានកំណើនវិស័យអចលនទ្រព្យល្អប្រសើរជាមួយកំណើននៃការសាងសង់​រីកដុះដាលនៅទូទាំងប្រទេស ប៉ុន្តែវិស័យនេះក៏នៅតែមើលឃើញថាមានគម្លាតឆ្ងាយនៅឡើយពីទីផ្សារនៅប្រទេសជិតខាង។ប្រទេសថៃមានទីផ្សារអចលនទ្រព្យដែលមានភាពចាស់ទុំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ទីផ្សារប្រទេសនេះត្រូវបានគេមើលឃើញថាអាចធានាបានស្ថេរភាពមានទំហំនៃការវិនិយោគ និងចំនួនគម្រោងអភិវឌ្ឍន៍ថ្មីៗដ៏ច្រើន។នៅពេលបច្ចុប្បន្នវិនិយោគិនជាច្រើននៅតែយល់ឃើញថាការវិនិយោគនៅក្នុងប្រទេសកម្ពុជាមានហានិភ័យខ្ពស់។ ប៉ុន្តែគេក៏ជឿថាកម្ពុជាជាទីតាំងល្អការវិនិយោគនឹងទទួលបានផល ចំណេញលឿន ជាមួយអត្រាចំណេញខ្ពស់ជាងប្រទេសថៃ ហើយតម្លៃអចលនទ្រព្យថែមទាំងនៅមាន កម្រិតទាបជាងប្រទេសជិតខាងនៅឡើយ។  ប៉ុន្ដែតើទីផ្សារទាំងពីរមានលក្ខណៈខុសគ្នាដូចម្តេច?ក្រុមហ៊ុន Realestate.com.kh បានជួបជាមួយលោក Sopon Pornchokchai ដែលជាប្រធាន ក្រុមហ៊ុន Fiabci-Thai និងជាសមាជិកក្រុមប្រឹក្សាអចលនទ្រព្យ Asean Real Estate Network Alliance។ លោកក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Agency for Real Estate Affairs នៅប្រទេសថៃផងដែរ។តើអ្វីជាចំណុចដូចគ្នា និងភាពខុសគ្នារវាងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា? តើប្រទេសកម្ពុជាកំពុងដើរតាមលំនាំនៃការអភិវឌ្ឍរបស់ថៃកាលពីអតីតកាលមែនឬទេ?ចម្លើយ៖ នៅក្នុងឆ្នាំ២០០៩ខ្ញុំបានធ្វើការស្ទង់មតិមួយនៅរាជធានីភ្នំពេញ។ ខ្ញុំបានរកឃើញថាប្រភេទផ្ទះអាជីវកម្មគឺជាទីផ្សារលំនៅដ្ឋានដ៏ធំដែលវាមានលក្ខណៈស្រដៀងនឹងប្រទេសថៃក្នុងឆ្នាំ​ ១៩៨២ ។នៅឆ្នាំ២០១៥ខ្ញុំបានធ្វើការស្រាវជ្រាវមួយទៀត ហើយបានរកឃើញថាខុនដូមានរហូតដល់មួយភាគបីនៃទីផ្សារលំនៅដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ ចំណែកនៅទីក្រុងបាងកកចំនួនខុនដូមានពាក់កណ្តាលនៃទីផ្សារលំនៅដ្ឋានទាំងមូល។ប៉ុន្តែសព្វថ្ងៃនេះខុនដូនៅកម្ពុជាអាចនឹងមានប្រហែល៥០%នៃទីផ្សារលំនៅដ្ឋានជាផ្លូវការ។ ចំណែកនៅទីក្រុងបាងកកវិញខ្ញុំគិតថាខុនដូមានប្រហែល៦០%។ ជាក់ស្តែងប្រទេសកម្ពុជាកំពុងតែមានភាពស្រដៀងគ្នាទៅនឹងទីក្រុងបាងកកដែរ ប៉ុន្តែកម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីជំរុញកំណើន។តើអ្វីជាភាពខ្លាំង និងភាពខ្សោយនៃទីផ្សារអចលនទ្រព្យកម្ពុជា?ចម្លើយ៖ ចំណុចខ្លាំងរបស់កម្ពុជាគឺកម្ពុជាមានសេដ្ឋកិច្ច​រឹងមាំជាងមុន។ អចលនទ្រព្យមានតម្លៃសមរម្យដែលធ្វើឲ្យប្រជាជនមានលទ្ធភាពទិញបាន។ ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគពីក្រៅប្រទេសជាច្រើនជាពិសេសវិនិយោគិនពីប្រទេសចិន។ជាការពិតណាស់វិនិយោគិនចិនប្រហែលជានឹងគ្របដណ្ដប់លើទីផ្សារទាំងមូលហើយខ្ញុំគិតថានេះអាចជាការគំរាមកំហែងដល់លទ្ធភាពចំណាយក្នុងរយៈពេលវែង។ ចំណុចនេះមានន័យថាតម្លៃអចលនទ្រព្យអាចឡើងខ្ពស់ដែលធ្វើឲ្យអ្នកក្នុងស្រុកមិនមានលទ្ធភាពទិញបាននៅពេលអនាគត។តើលោកយល់បែបណា ចំពោះទីផ្សារអចលនទ្រព្យកម្ពុជាក្នុងរយៈ ៥ ទៅ ១០ ឆ្នាំខាងមុខ?ចម្លើយ៖ ប្រទេសកម្ពុជា និងបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ានគឺពឹងផ្អែកលើការវិនិយោគយ៉ាងច្រើនពីប្រទេសចិន។ ប្រសិនបើភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តនោះប្រទេសកម្ពុជាអាចមានផលប៉ះពាល់មួយចំនួនដែរ។ទោះយ៉ាងណាក៏ដោយប្រសិនបើប្រទេសចិននៅមានសេដ្ឋកិច្ចរឹងមាំនោះមានន័យថាប្រទេសកម្ពុជានឹងបន្តមានភាពរីកចម្រើនរបស់ខ្លួនបន្ថែមទៀត។ កក្តាដ៏សំខាន់មួយទៀតគឺវិស័យទេសចរណ៍កម្ពុជាមានកំណើនភ្ញៀវទេសចរដ៏ច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ រី​ឯជើងហោះហើរដោយផ្ទាល់បានពង្រីកថែមនៅកម្ពុជាយើងអាចរំពឹងថាវានឹងផ្តល់ការងារកាន់តែច្រើនថែមទៀតនៅក្នុងវិស័យនេះ។តើលោកអាចអាចប្រាប់បានទេ ថាតើទីផ្សារអចលនទ្រព្យនៅប្រទេសថៃមានលក្ខណៈដូចម្ដេច?ចម្លើយ៖ ទីផ្សារអចលនទ្រព្យនៅប្រទេសថៃនៅតែមានកំណើន ប៉ុន្តែហាក់មានភាពមិនច្បាស់លាស់​មួយចំនួនដោយសារតែស្ថានភាពនយោបាយមិនអំណោយផល។ វិស័យទេសចរណ៍គឺជាផ្នែកមួយ ដ៏សំខាន់បំផុតសម្រាប់ថៃ។ អ្នកទិញដែលជាជនបរទេសគឺជាផ្នែកមួយដ៏ធំនៃទីផ្សារ ដែលគ្របដណ្ដប់ប្រមាណ២០%នៃតម្រូវការទាំងអស់។ផ្សារទំនើប ហាងលក់ទំនិញ និងសណ្ឋាគារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃ។ អចលនទ្រព្យបែបឧស្សាហកម្មក៏កំពុងតែរីកដុះដាលនៅក្នុងតំបន់សេដ្ឋកិច្ចភាគខាងកើតនៃ ប្រទេសនេះ។អចលនទ្រព្យបែបលំនៅដ្ឋានមានចំនួនច្រើន ដែលគ្រប់គ្រងរហូតដល់ ៧០% នៃទីផ្សារ។ បច្ចុប្បន្ននេះ ផ្ទះជាង ៤៥០,០០០ ខ្នង មាននៅក្នុងទីផ្សារ ដែលមានតម្លៃសរុបខ្ទង់ ៤១ ពាន់លានដុល្លារ។ ទាក់ទងតម្លៃផ្ទះនៅក្នុងទីក្រុងបាងកក ផ្ទះមានតម្លៃជាមធ្យម ១៣៧,០០០ ដុល្លារក្នុងមួយយូនីត។តើលោកមើលឃើញថាទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃនឹងផ្លាស់ប្តូរដូចម្តេចក្នុងរយៈពេល ៥ ទៅ ១០ ខាងមុខ?ទាក់ទងនឹងការផ្គត់ផ្គង់លំនៅដ្ឋានខ្ញុំរំពឹងថាការផ្គត់ផ្គង់អាចកើនឡើងជាមធ្យម៣%ក្នុងមួយឆ្នាំ។ ចំណែកតម្លៃវិញ​តម្លៃខុនដូខ្ពស់អាចកើន៥%ឬ៦%ក្នុង​​មួយឆ្នាំ។ ប៉ុន្តែសម្រាប់អគារ លំនៅដ្ឋានកម្ពស់ទាបអាចផលចំណេញអាចមានត្រឹម២%ប៉ុណ្ណោះ។ សម្រាប់អចលនទ្រព្យបែបពាណិជ្ជកម្មខ្ញុំយល់ថាតំបន់ជិតព្រំប្រទល់ជាមួយប្រទេសកម្ពុជា​នឹងមានសក្តានុពលក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
ផែនការរៀបចំដែនដីខេត្តព្រះសីហនុ
ផែនការរៀបចំដែនដីខេត្តព្រះសីហនុ
June 6, 2022, 5:02 p.m.
ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចង្ខុវិស័យឆ្នាំ ២០៣០ បានសម្រេចដាក់ឲ្យអនុវត្តន៍តាមអនុក្រឹត លេខ ៨១ អនក្រ. បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ចង្ខុវិស័យនៃផែនការរៀបចំដែនដីខេត្តព្រះសីហនុគឺរៀបចំ និងអភិវឌ្ឍ “ខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍន ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាតាមរយៈការអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រ ដែលស្អាតបំផុតលើលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយនឹងទីផ្សារអាស៊ាន និងទីផ្សារសកល និងមជ្ឈមណ្ឌលឧស្សាហកម្មផលិផលបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ” ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្រ្តនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ គោលនយោបាយជាតិស្តីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយអភិវឌ្ឍវិស័យ ឧស្សាហកម្មកម្ពុជា និងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល៕​អានព័ត៌មានបន្ថែមអំពី៖ កោះរ៉ុងនឹងត្រូវបង្កើតជា “ក្រុងកោះរ៉ុង”!​
និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ
និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ
June 7, 2022, 4:18 a.m.
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម ឆ្នាំ២០១៨ បានបង្ហាញថាចាប់តាំងពីអនុវត្តការងារចុះបញ្ជីដីធ្លីរហូតដល់ខែធ្នូ ឆ្នាំ២០១៨ ក្រសួងបានសម្រេចការងារវាស់វែងក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋចំនួន ៥,១២៧,៨១៩ ប័ណ្ណ ស្មើនឹង ៧៣.២៥% នៃផែនការសរុបប្រមាន ៧ លានក្បាលដី។ការចុះបញ្ជីក្បាលដីនេះត្រូវបានបែងចែកជា២ផ្នែកផ្សេងគ្នាគឺការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​ និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។ និតិវិធីក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសូមអានទីនេះ! ​ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​ សម្រេចបាន ៤,៥១១,៩៤៣ ប័ណ្ណ។ចំណែកការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបានប្រមាណជា៦១៥,៨៧៦ប័ណ្ណ។  ក្នុងនោះការចុះបញ្ជីដីរដ្ឋមាន១,៧៧៦ប័ណ្ណដីឯកជនមាន៦១៣,៤២៣ប័ណ្ណ និងដី សហគមន៍ជនជាដើមភាគតិចមាន៦៤៨ប័ណ្ណ។អ្វីទៅជាការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ?ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំការជាការចេញប្លង់កម្មសិទ្ធិ (ប្លង់រឹង) ដែលត្រូវធ្វើឡើងតាមរយៈ​ការ​ស្នើ​សុំ​របស់​ម្ចាស់ដីផ្ទាល់។ ខាងក្រោមនេះគឺជានិតិវិធី ៥ ដំណាក់កាលនៃការស្នើសុំចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖១. ការដាក់ពាក្យស្នើសុំដូចបានលើកឡើងខាងលើស្រាប់ម្ចាស់ដីជាអ្នកស្នើសុំធ្វើប្លង់កម្មសិទ្ធិនេះដោយផ្ទាល់។ ក្នុងការដាក់ពាក្យម្ចាស់ដី​ត្រូវ​ដាក់​ពាក្យសុំ​ទៅ​ការិយាល័យសុរិយោដីស្រុក/ខណ្ឌដែល​ដី​នេះ​តាំងនៅ។​  ប៉ុន្តែមុននឹងសុំដល់ថ្នាក់ស្រុក/ខណ្ឌ ម្ចាស់ដីត្រូវធ្វើលិខិតបញ្ជាក់ចេញពីមេឃុំ/ចៅសង្កាត់ ដើម្បីបញ្ជាាក់អំពីអត្ដសញ្ញាណនៃការប្រើប្រាស់ដី​ និងការទទួលស្គាល់ពីថ្នាក់មូលដ្ឋានជាមុនសិន។២. ការវាស់វែងដីបន្ទាប់ពីទទួលបានពាក្យស្នើសុំ និងពិនិត្យឃើញថាមានភាពត្រឹមត្រូវហើយ​​​​​មន្រ្តីជំនាញ​សុរិយោដី​នឹងធ្វើការ​ចុះ​​វាស់វែង ​និងកំណត់​​ព្រំដីដោយមានការចូលរួមពីម្ចាស់ដីដោយផ្ទាល់។ ទោះយ៉ាងណា ការវាស់វែងអាចធ្វើទៅបានប្រសិនបើមិនមានការជំទាស់តវ៉ាពីម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នា។ ក្នុងករណីមានវិវាទកើតឡើង ភាគទាំងសងខាងអាចដោះស្រាយគ្នាបាននៅត្រឹមថ្នាក់មូលដ្ឋានដោយមានគណៈកម្មឃុំ/សង្កាត់ ជាអ្នកសម្របសម្រួល។៣. ការផ្សព្វផ្សាយជាសាធារណៈបន្ទាប់ពីបានកំណត់ និងកសាងប្លង់រួចរាល់ អាជ្ញាធរ​នឹងធ្វើការបិទផ្សាយ​ជា​សាធារណៈអំពីព័ត៌មាននៃដី (ដូចជា​ឈ្មោះ​ម្ចាស់ដី ទំហំ ទីតាំង និងព្រំដីជាដើម) ក្នុង​រយៈពេល៣០​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់ដី ឬអ្នកពាក់ព័ន្ធអាច​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​តវ៉ា​​សុំ​ធ្វើ​ការ​កែប្រែក្នុងករណី​​មាន​ភាពមិន​​ត្រឹមត្រូវ។៤. ការវិនិច្ឆ័យ និងសម្រេចប្រសិនមិនមានការជំទាស់ណាមួយទេ មន្ត្រីជំនាញនឹងចុះឈ្មោះម្ខាស់ដីទៅក្ន​ុងសៀវភៅគោលបញ្ជីដីធ្លី និង​​រៀបចំធ្វើរបាយការណ៍សម្រាប់​សុរិយោដី​ថ្នាក់ខេត្ត/ក្រុង។ បន្ទាប់ពីពិនិត្យឃើញថាមានភាពត្រឹមត្រូវ ​​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត/ក្រុង នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរ។៥. ការប្រគល់ប័ណ្ណនេះជាដំណាក់កាលចុងក្រោយនៃការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ។  អាជ្ញាធរនឹងធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិជូលដល់ពលរដ្ឋ ដែលជាម្ចាស់ដីដោយផ្ទាល់ទៅតាមការបរិច្ឆេទណាមួយ ដែលបានកំណត់។តើការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំត្រូវបង់ពន្ធប្រថាប់ត្រាដែរឬទេ?ពន្ធប្រថាប់ត្រាចំនួន៤%ត្រូវអនុវត្តចំពោះការស្នើសុំចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ។ ហើយពន្ធ៤%នេះត្រូវបានអនុវត្តរាល់ប្រតិបត្តិការផ្ទេរកម្មសិទ្ធិពីម្ចាស់មួយទៅម្ចាស់មួយផ្សេងទៀត។ទោះយ៉ាងណាជាក់ស្តែងគេមើលឃើញថាការទិញលក់មួយចំនួនត្រូវធ្វើឡើងត្រឹមថ្នាក់មូលដ្ឋាន ហើយម្ចាស់ដីមួយចំនួនមិនទាន់ចុះបញ្ជីដីនៅឡើយ។ តាមច្បាប់រាល់ការទិញលក់ច្រើនដង ហើយមិនមានការបង់ពន្ធប្រថាប់ត្រា នោះម្ចាស់ចុងក្រោយជាអ្នកទទួលខុសត្រូវបង់ពន្ធទាំងអស់។​ប៉ុន្តែដោយពិនិត្យឃើញថាប្រជាពលរដ្ឋ ដែលជាអ្នកទទួលសិទ្ធិកាន់កាប់អចលនទ្រព្យចុងក្រោយ (អ្នកទិញ) ដែលត្រូវតម្រូវឲ្យមានការបង់ពន្ធប្រថាប់ត្រាច្រើនតំណនៅមានចំនួនច្រើននៅឡើយ។  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបន្តអនុវត្តន៍គោលការណ៍បង់ពន្ធប្រថាប់ត្រាចំនួនមួយដង នៅក្នុងឆ្នាំ ២០១៩ ចំពោះការផ្ទេរកម្មសិទ្ធិ ឬកម្មសិទ្ធិកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងកម្មសិទ្ធិបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ)។រំលឹកផងដែរថា នៅពេលបច្ចុប្បន្ននេះក្រសួងបានប្រកាសផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិអចលនវត្ថុថ្មី និងបន្ថែម QR កូដនៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ ដែលអាចចូលទៅ មើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបានពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
៧ចំណុចដែលបង្ហាញថាលោកអ្នកកំពុងរស់នៅក្នុងទីតាំងដ៏ល្អបំផុតមួយ
៧ចំណុចដែលបង្ហាញថាលោកអ្នកកំពុងរស់នៅក្នុងទីតាំងដ៏ល្អបំផុតមួយ
June 6, 2022, 2:44 p.m.
នៅពេលយើងទិញផ្ទះ អ្នកលក់តែងតែងប្រាប់យើងថានេះជាទីតាំងល្អបំផុតក្នុងការរស់នៅដើម្បីទាក់ទាញអោយអ្នកទិញផ្ទះរបស់ពួកគេ។ ដោយឡែកតើយើងដឹងយ៉ាងម៉េចថាតើទីតាំនោះពិតជាល្អឬយ៉ាងណា?ខាងក្រោមនេះជាសញ្ញាណមួយដែលបញ្ជាក់ថាលោកអ្នកកំពុងតែរស់នៅក្នុងទីតាំងល្អបំផុត៖១. ទីតាំងដែលអ្នករស់នៅគឺស្ថិតនៅចំកណ្តាលនៃតំបន់សំខាន់ៗក្រុងភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា និងជាតំបន់ពាណិជ្ជកម្ម។ តំបន់ខ្លះមានភាពសំបូរបែប តំបន់សំខាន់នៅក្នុងក្រុងគឺភាគច្រើនស្ថិតនៅជិត៖ ផ្សារទំនើប មន្ទីរពេទ្យ សាលារៀន កន្លែងកំសាន្ត តំបន់ពាណិជ្ជកម្មជាពិសេសស្ថិតនៅជិត ការិយាល័យរដ្ឋបាលរបស់ រដ្ឋាភិបាលជាដើម។ ប្រាកដណាស់ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌទួលគោកជាដើមសុទ្ធតែត្រូវបានគេដឹងថាជាតំបន់ដែលផ្តល់ភាពសំបូរបែបក្នុងការរស់នៅ។២. សប្បាយរីករាយក្នុងការដើរទិញទំនិញ ឬរីករាយជាមួយនឹងការកំសាន្តការដើរកំសាន្ត គឺជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃហើយវាពិតជាញុំាងឲ្យជីវិតរស់នៅកាន់តែមានន័យ។ ដូច្នេះប្រសិនបើអ្នករស់នៅក្នុងទីតាំងមួយដែលស្ថិតនៅជិតផ្សារទំនើបច្រើនវាពិតជាល្អ។ មិនត្រឹមតែប៉ុណ្ណោះស្ថិតនៅជិតមជ្ឈមណ្ឌល សិល្បៈ និងវប្បធម៌កាន់តែប្រសើរ។៣. កន្លែងដែលអ្នករស់នៅអាចមើលឃើញទេសភាពរស់នៅក្នុងលំនៅដ្ឋានមួយដែលអាចអោយយើងមើលឃើញទេសភាពដ៏ស្រស់ស្អាត តួយ៉ាងអ្នកដែលមានលំនៅដ្ឋានតាមមាត់ទន្លេពិតជាធ្វើឲ្យការរស់នៅកាន់តែស្រស់ស្រាយ។ ឬស្ថិតនៅក្នុងតំបន់កណ្តាលក្រុងណាមួយដែលអាចអោយលោកអ្នកមើលទេសភាពនៃទីក្រុងបានយ៉ាងច្បាស់ជាដើម។៤. ស្ថិតនៅជិតទីតាំងដឹកជញ្ជូនរស់នៅជិតស្ថានីយ៍ដឹកអ្នកដំណើរ ឬសេវាដឹកជញ្ជូនសាធារណៈជាដើម ប្រាកដណាស់លំនៅដ្ឋានរបស់លោកអ្នកពិតល្អណាស់។ រស់នៅដោយភាពសំបូរបែប និងងាយស្រួលធ្វើដំណើរទៅមក។៥. បណ្តុំនៃភោជនីយដ្ឋាន និងហាងកាហ្វេធ្វើការអស់កំលាំង ឬចង់បានការជួបជុំមួយប្រកបដោយភាពសប្បាយរីករាយ ដូចនេះរស់នៅជិតទីតាំងដែលសំបូរដោយភោជនីយដ្ឋាន ហាងកាហ្វេវាក៏ជាផ្នែកមួយនៃការរស់នៅផងដែរ។ វាបានបញ្ជាក់ថាទីតាំងល្អគឺសំបូរដោយកន្លែងញុំាអាហារ និងកំសាន្ត។៦. សាលារៀនស្ថិតនៅជិតផ្ទះរបស់លោកអ្នកសម្រាប់គ្រួសារដែលមានកូនតូចត្រូវទៅសាលារៀន ដូចនេះសួរថាតើទីតាំងដែលអ្នកកំពុងរស់ នៅនោះស្ថិតនៅជិតសាលារៀនឬទេ? ប្រសិនបើធ្វើដំណើរតែបន្តិចទៅដល់សាលារៀន បានន័យថាអ្នកពិតជារស់នៅក្នុងទីតាំងមួយដ៏អំណោយផលទាំងការរស់នៅ និងការសិក្សារបស់កូនៗរបស់លោកអ្នក។៧. រស់នៅជិតទីតាំងដែលជាគោលដៅអត្តសញ្ញាណនៃទីក្រុងតើអ្នករស់នៅជិតវិមានឯករាជ្យ ឬវត្តភ្នំពេញមែនទេ? ជាធម្មតាប្រសិនបើអ្នករស់នៅជិតទីតាំងណាមួយ ដែលជាអត្តសញ្ញាណមួយនៃទីក្រុងវាច្បាស់ណាស់វាពិតជាសញ្ញាណមួយដែលទីតាំងរស់នៅរបស់ អ្នកជាទីតាំងល្អបំផុត។ប្រាកដថាអ្នកស្វែងរកលំនៅដ្ឋានណាដែលមានទីតាំងល្អបំផុត ដើម្បីឲ្យការរស់នៅកាន់តែមាន ភាពប្រសើរឡើង៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលសូមចូលទៅកាន់ Realestate.com.kh!
កោះរ៉ុងនឹងត្រូវបង្កើតជា “ក្រុងកោះរ៉ុង” ក្នុងពេលឆាប់ៗនេះ
កោះរ៉ុងនឹងត្រូវបង្កើតជា “ក្រុងកោះរ៉ុង” ក្នុងពេលឆាប់ៗនេះ
June 7, 2022, 5:37 a.m.
នៅខែឧសភាឆ្នាំ២០១៩ខាងមុខនេះកោះរ៉ុង និងកោះរ៉ុងសន្លឹមនឹងក្លាយជាទីក្រុងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជានេះបើយោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាលកាលពី​ចុងខែមករាកន្លងទៅ។កន្លងមកកោះទាំងនេះជាតំបន់ស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ខណ្ឌមិត្តភាពនៃក្រុងព្រះសីហនុ។ ប៉ុន្តែបើតាមការចេញផ្សាយនាពេលថ្មីៗនេះ កោះទាំងពីរនឹងត្រូវបង្កើតឲ្យទៅជាទីក្រុង មួយដាច់​ដោយឡែកពីក្រុងព្រះសីហនុ។អ្នកជំនាញរំពឹងថាការវិនិយោគនៅក្នុងវិស័យទេសចរណ៍នឹងកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីកោះនេះក្លាយទៅជាទីក្រុង។ ទោះយ៉ាងណាពួកគេមានការព្រួយបារម្ភលើស្ថានភាព នៃប័ណ្ណកម្មសិទ្ធិ ដីធ្លីនៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម។កោះទាំងពីរមានផ្ទៃដីសរុបជាង ១០០ គីឡូម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីតំបន់ឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ។ បច្ចុប្បន្នកោះរ៉ុងមាន៤ភូមិ និងកោះរ៉ុងសន្លឹម មាន២ភូមិ និងមានប្រជាជនរស់អចិន្រ្តៃយ៍ប្រមាណជាង ៤,០០០នាក់។ កោះទាំង២នេះគឺជាទិសដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រ​ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។ភ្ញៀវទេសចររាប់ពាន់នាក់មកជារៀងរាល់ថ្ងៃលោក ឈឺន ចន្ថា ដែលជាចៅសង្កាត់កោះរ៉ុងសន្លឹមបានស្វាគមន៍ចំពោះគម្រោងនេះ។ លោកបានសម្តែងសេចក្តីសង្ឃឹមថាការអភិវឌ្ឍវិស័យអចលនទ្រព្យ នឹងហូរចូលក្នុងតំបន់នេះ កាន់តែច្រើន ហើយតម្លៃដីនឹងកើនឡើងថែមទៀត។លោក ចន្ថា បានពន្យល់ថានៅពេលក្រុងថ្មីបង្កើតឡើងអគាររដ្ឋបាលជាច្រើននឹងត្រូវបានសាងសង់ ហើយសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាក៏នឹងត្រូវសាងសង់ឡើងផងដែរ។លោក ចន្ថា បានអះអាងថា ដីនៅតាមតំបន់មាត់ឆ្នេរសមុទ្រ នៅក្នុងភូមិកោះតូច នៃសង្កាត់កោះរុងសន្លឹមបច្ចុប្បន្នមានតម្លៃជាង១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីដែលស្ថិតនៅឆ្ងាយពីឆ្នេរអាច មានតម្លៃចន្លោះពី១០០ទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកមួយចំនួនទៀត ដែលគ្មានប័ណ្ណកម្មសិទ្ធិអាចមានតម្លៃចាប់ពី ២០ ទៅ ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។"ជាទូទៅតំបន់នេះមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍។ ក្នុងមួយថ្ងៃជាមធ្យមមានភ្ញៀវទេសចរប្រមាណ២,៥០០នាក់ (រដូវពេញនិយមមានរហូតដល់៥,០០០​នាក់ប៉ុន្តែរដូវស្ងាត់មានតិចតួចប៉ុណ្ណោះ) ។ ប្រហែលជា៧៥%នៃភ្ញៀវទេសចរបានស្នាក់នៅយ៉ាងហោចណាស់មួយយប់នៅលើកោះ។" នេះជាការបញ្ជាក់ពីលោក ចន្ថា។ផ្ទះស្នាក់នៅលើកោះនេះមានចាប់ពី ៥ ដុល្លារក្នុងមួយយប់ [ផ្ទះធម្មតារបស់ប្រជាជន] និងមានដល់តម្លៃរាប់រយដុល្លារក្នុងមួយយប់សម្រាប់ផ្ទះប្រភេទបឹងកាឡូប្រណិតៗ។លោក Brad King នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅក្នុងខេត្តព្រះសីហនុគឺ ក្រុមហ៊ុន Cambodia Real Estate បានឱ្យដឹងថាការសម្រេចដាក់កោះរ៉ុង និងកោះរ៉ុងសន្លឹមជាទីក្រុង នឹងធ្វើឲ្យវិស័យអចលនទ្រព្យមានលក្ខណៈល្អប្រសើរ។ទោះជាយ៉ាងណាក៏ដោយ លោក King បានកត់សម្គាល់ថាទីផ្សារអចលនទ្រព្យនៅលើកោះទាំងពីរនៅមានកម្រិតនៅឡើយ។ លោកបានសម្តែងការព្រួយបារម្ភអំពី ភាពជាម្ចាស់កម្មសិទ្ធិ ស្របច្បាប់នៅលើកោះទាំងនេះ​ ដោយលោកបន្ថែមថាម្ចាស់ដីភាគច្រើនទុកដីឲ្យទំនេរ ដោយមិនធ្វើការសាងសង់អ្វីឡើយ។លោកបាននិយាយថា “អ្នកភូមិភាគច្រើនមិនទានមានប្លង់កម្មសិទ្ធិលើដីរបស់ខ្លួននៅឡើយ”។ លោកក៏បានបន្ថែមដែរថា “វិនិយោគិនកំពុងរង់ចាំប្លង់កម្មសិទ្ធិស្របច្បាប់ មុនពេល ពួកគេវិនិយោគគម្រោងធំៗដូចជាសណ្ឋាគារ និងអាផាតមេនជាដើម”។ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាអ្នកអភិវឌ្ឍន៍ដ៏សំខាន់មួយនៅលើកោះរ៉ុង។ ក្រុមហ៊ុននេះបានបង្កើត រមណីយដ្ឋានដ៏ប្រណិតមួយនៅលើកោះនេះ ដែលមានឈ្មោះថា Royal Sand Resort។'អ្នកវិនិយោគមិនហ៊ានទិញដី'ទាក់ទងនឹងការចេញប្លង់រឹងជូនពលរដ្ឋ  លោក ចន្ថា បានឲ្យដឹងថានៅក្នុងតំបន់គ្រប់គ្រងរបស់លោក  មួយភាគបីនៃប្លង់កម្មសិទ្ធិសរុបត្រូវបានចេញជូនឲ្យពលរដ្ឋរួចរាល់។លោក King ដែលបានអភិវឌ្ឍគម្រោងអាផាតមេនមួយនៅលើកោះរ៉ុងបាននិយាយថា  ការសាងសង់ត្រូវចំណាយពេលយូរ និងមានការពិបាក។ នេះប្រហែលជាមូលហេតុមួយ ដែលម្ចាស់ដីមិនមានបំណងធ្វើការវិនិយោគ និងត្រូវរង់ចាំរហូតដល់មានការចេញប្លង់រឹងស្របច្បាប់ ឲ្យជាមុនសិន។“ខ្ញុំត្រូវចំណាយពេលដឹកសម្ភារៈតាមទឹករហូតដល់៦០ជើង ដើម្បីសាងសង់គម្រោងអាផាតមេនរបស់ខ្ញុំ”។  លោកបានបន្ថែមថាតម្លៃដីក៏ស្រដៀងនឹងក្រុងព្រះសីហនុ ដែរជាក់ស្តែងដីមាត់ឆ្នេរ មានតម្លៃ ២,៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោកបានអះអាងថាប្រសិនបើប័ណ្ណកម្មសិទ្ធិស្របច្បាប់នោះនឹងមានអ្នកទិញចូលមកកាន់តែច្រើន។ “គ្មាននរណាម្នាក់ចង់ទិញ ឬវិនិយោគលើដីដែលមិនមានកម្មសិទ្ធិស្របច្បាប់ឡើយ”។មានទស្សនៈស្រដៀងលោក King ដែរ លោក ឌិន សកល នាយកប្រតិបត្តិក្រុមហ៊ុន Universal Real Estate បាននិយាយថាការទិញលក់ដីធ្លីនៅលើកោះរ៉ុង ហាក់មានសភាពទ្រឹងក្នុងពេលបច្ចុប្បន្ន។ លោកជឿថាការបង្កើតជាទីក្រុងថ្មី វានឹងជួយបង្កើនសកម្មភាពអចលនទ្រព្យនៅលើតំបន់កោះនេះឡើងវិញ។លោក សកល បាននិយាយថា ក្រុងថ្មីនឹងធ្វើឱ្យវិនិយោគិនមានទំនុកចិត្តកាន់តែខ្លាំង។ ទន្ទឹមនឹងនេះដែរតម្លៃជួលនឹងកើនឡើង ចំណែកសេវាកម្មក៏នឹងត្រូវធ្វើឲ្យមានភាពល្អប្រសើរថែមទៀត ដើម្បី បំពេញតាមតម្រូវការរបស់ភ្ញៀវទេសចរ ដែលកើនឡើង"។លោកចន្ថាបានយល់ស្របចំពោះការព្រួយបារម្ភជុំវិញប្លង់កម្មសិទ្ធិក្រៅពីនេះលោកក៏ពិនិត្យឃើញថាអាទិភាពមួយចំនួនទៀតដូចជា៖ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធការគ្រប់គ្រងកាកសំណល់ នៅមាន កម្រិត និងការកាប់ឈើ និងការនេសាទខុសច្បាប់គឺជាកត្តាសំខាន់ៗដែលរារាំងដ៏ភាពរីកចម្រើននៅលើកោះទាំងមូល។សូមរំលឹកដែរថា ក្រៅពីការប្តូរកោះរ៉ុងទៅជាទីក្រុង អនុក្រឹត្យក៏បានបន្ថែមខណ្ឌថ្មីចំនួនពីរបន្ថែមទៀត នៅក្នុងទីក្រុងភ្នំពេញរួមមាន៖ ខណ្ឌបឹងកេងកង និងខណ្ឌកំបូល៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!