+855 92 92 1000
Logo

Recent Articles

ចក្ខុវិស័យសំខាន់ៗក្នុងការអភិវឌ្ឍសមាគម CVEA
ចក្ខុវិស័យសំខាន់ៗក្នុងការអភិវឌ្ឍសមាគម CVEA
June 4, 2022, 11:01 p.m.
នៅចុងឆ្នាំ ២០១៨ សមាគមអ្ន​កវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីសម្រាប់អណត្តិឆ្នាំ ២០១៩ និង ២០២០។ជាលទ្ធផលលោក ច្រឹក សុខនីម ត្រូវបានជ្រើសរើសជាប្រធានសមាគម និងបានទទួលដំណែងជាផ្លូវការនៅក្នុងដើមខែមករា ឆ្នាំ២០១៩ កន្លងមក។សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានដើរតួជាផ្នែកដ៏សំខាន់មួយក្នុងការសម្របសម្រួល និងប្រមូលរាល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យឲ្យចូលរួមសហការ និងធ្វើការរួមគ្នា ក្នុងគោលបំណងរួមដើម្បីសម្រេចទិសដៅរួមដែលអាចធានាបាននូវភាពរីកចម្រើនប្រកបដោយចីរភាព និងវិបុលភាពសម្រាប់វិស័យអចល​នទ្រព្យកម្ពុជាទាំងមូល។  នៅក្នុងកិច្ចពិភាក្សាជាមួយទូរទស្សន៍អចលនទ្រព្យ Realstate.com.kh TV លោក ច្រឹក សុខនីម បានបញ្ជាក់ពីចក្ខុវិស័យរបស់លោកក្នុងការដឹកនាំសមាគមឲ្យមានការអភិវឌ្ឍទៅមុខប្រកបដោយតម្លាភាពដោយផ្នែកលើគោលគំនិតសំខាន់ៗចំនួនបីគឺ៖ទី១៖ ការជជែកពិភាក្សាដោះស្រាយលើបញ្ហាប្រឈមនានាដែលសមាជិកកំពុងជួបប្រទះ​ និងការប្រឹក្សាយោបល់សម្រាប់ការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗ។ ត្រង់ចំណុចនេះតាមការគូសបញ្ជាក់ ការផ្តល់ប្រឹក្សាផ្នែកច្បាប់ និងជំនួយបច្ចេកទេសផ្នែកអាជីវកម្មគឺជាបង្អែកដើម្បីធានាការពារដល់ផលប្រយោជន៍ និងភាពរីកលូតលាស់របស់សមាជិកទាំងអស់នៅក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់។ទី២៖ ការកំណត់ផែនការហិរញ្ញវត្ថុ និងការប្រមូលទុន​តាមរយៈការស្វែងរកអ្នកឧបត្ថម្ភដើម្បីធានា​លើលទ្ធភាពចំណាយចាំបាច់នានារបស់សមាគម។ទី៣៖ ការធ្វើការងារជាក្រុមដែលនេះសំដៅដល់ការចូលរួមធ្វើកិច្ចការនានាទាំងក្នុង និងក្រៅស្រុកប្រកបដោយភាពស៊ីចង្វាក់គ្នា។​  ក្រៅពីនេះលោក សុខនីម ក៏បានលើកឡើងដែរអំពីកិច្ចសហការល្អជាមួយសមាគមអចលនទ្រព្យធំៗមួយចំនួននៅក្រៅប្រទេសដើម្បីពង្រីកខ្លួនទៅកាន់ឆាកអន្តរជាតិជាមួយទិសដៅអភិវឌ្ឍន៍ ដ៏ជាក់លាក់មួយពីអ្នកខាងក្នុង។ម្យ៉ាងទៀតលោកជឿជាក់ថាធនធានមនស្សធាតុផ្សំសំខាន់បំផុតដែលមិនអាចខ្វះបានសម្រាប់សមាគម ដូច្នេះទិសដៅបន្តដែលយើងត្រូវតែធ្វើចាំបាច់គឺជាការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ភ្នាក់ងារគឺជាចំណុចអាទិភាពដែលត្រូវអនុវត្ត។ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅលើកិច្ចពិភ្សាទាំងមូលសូមទស្សនាវីដេអូទាំងស្រុងរបស់យើងនៅខាងលើនេះ៕រំលឹកផងដែរថាទូរទស្សន៍អចលនទ្រព្យ Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ស្ដីអំពីនិន្នាការទីផ្សារ ច្បាប់ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាក្នុងពេលបច្ចុប្បន្ន៕ស្វែងយល់អំពីព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យកម្ពុជាតាមរយ៖ Realestate.com.kh!
ហេតុអ្វី Triple Play Solution ជាសេវាកម្ម ៣ រួមគ្នាតែមួយល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា?
ហេតុអ្វី Triple Play Solution ជាសេវាកម្ម ៣ រួមគ្នាតែមួយល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា?
June 6, 2022, 5:02 p.m.
ក្រុមហ៊ុន SingMeng Telemedia បានផ្តល់ជូននូវសេវាកម្ម Triple Play Solution  (អ៉ីនធើណិត + ទូរទស្សន៍ + ទូរស័ព្ទ VoIP) ធំបំផុតដំបូងគេតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ការផ្តល់សេវាកម្ម Triple Play Solution  នេះបានទាក់ទាញម្ចាស់ក្រុមហ៊ុន សណ្ឋាគារ និងខុនដូ ជាច្រើននៅកម្ពុជា។Triple Play Solution  ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ក្នុងឆ្នាំ២០១៧ ដោយបានភ្ជាប់អ៉ីនធើណិត ទូរទស្សន៍ និងទូរស័ព្ទក្នុងដំណោះស្រាយតែមួយ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលមានខ្សែ កាបពិសេស(Optical Fiber) កំពុងត្រូប្រើជំនួសបណ្តាញដែលមានស្រាប់​ គឺបណ្តាញទូរទស្សន្ទ ខ្សែកាប និងទូរស័ព្ទលើតុ (TV Cable & Fixed Telephony) ដែលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះបានផ្តល់​ អត្ថប្រយោជន៍ដ៏សំខាន់ដល់ការបម្រើសេវាកម្មល្អប្រណិតដល់អតិថិជនដែលកំពុងស្នាក់ក្នុងសណ្ឋាគារ។ ហើយនេះជាបច្ចេកវិទ្យាថ្មីពីក្រុមហ៊ុន SingMeng Telemedia។​ ការផ្តល់ជូនពី Triple Play  Solution នូវសេវាអ៉ីនធើណិតល្បឿនលឿនគឺសាកសមសម្រាប់អាជីវកម្ម ដូចជា៖ សណ្ឋាគារ កាស៊ីណូ ធនាគារ និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ បន្ថែមលើសពីនេះទៀតវាមិនត្រឹមតែផ្តល់ជូនអ៉ីនធើណិតល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយ ដ៏ឆ្លាតវៃមួយ ជាមួយទូរទស្សន៍ដែលមានមុខងារជាច្រើនមានព័ត៌មានដ៏សម្បូណ៍បែបតាមរយៈ បណ្តាញទូរទស្សន៍ចំនួន១២០ប៉ុស្តិ៍រួមជាមួយវីដេអូនានាតាមតម្រូវការ ដោយអាចចូលផ្ទាល់ ទៅកាន់​ YouTube​ និងគេហទំព័រជាច្រើនទៀត។លើសពីនេះទៅទៀត អតិថិជនក៏អាចប្រើកញ្ចប់ពិសេស (គម្រោងធំ Smart Community) របស់ក្រុមហ៊ុន SingMeng ផងដែរ។ ជាមួយនឹងលក្ខណៈពិសេសនេះ អ្នកគ្រប់គ្រងសណ្ឋាគារ ឬលំនៅដ្ឋានធំៗនឹងទទួលបានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអ្នកករស់នៅក្នុងសណ្ឋាគារ របស់ពួកគេ និងនេះក៏ជាវិធីដ៏មានប្រសិទ្ធិភាពក្នុងការផ្តល់សេវាកម្មសម្រាប់អតិថិជនផងដែរ។ចំណុចពិសេស និងមុខងារដ៍អស្ចារ្យបំផុតរបស់ទូរទស្សន៍ដែលមានតែមួយគត់នេះ គឺការផ្តល់ ភាពងាយស្រួលដល់អ្នកគ្រប់គ្រងសណ្ឋាគារ និងខុនដូតាមរយៈការផ្សព្វផ្សាយសេវាកម្ម និងផ្តល់នូវអ្វីៗ ដែលអតិថិជនត្រូវការបានភ្លាមៗ និងមានប្រសិទ្ធិភាព។ហេតុផលនៃភាពជោគជ័យរបស់​ Triple Play Solution គឺដោយសារសេវាកម្មនេះជាការផ្តល់ជូននូវដំណោះស្រាយទូរគមនាគមន៍តាមរបៀបសាមញ្ញពោលគឺសេវា៣នៅលើអ៉ីនធើណិតខ្សែកាប អុបទិកតែមួយ។យើងផ្តល់ជូននូវឱកាសសម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងខុនដូ ដើម្បីទទួលបាននូវដំណោះស្រាយ ដែលមានគុណភាពខ្ពស់ហើយចំណាយតិចលើការវិនិយោគ និងការថែទាំក្នុងពេលតែមួយ។ Triple Play Solution និង​ Smart community គឺបង្ហាញថាគ្មានទៀតទេ សម្រាប់ពាក្យថាបច្ចេកវិទ្យាហួសសម័យ។ គំនិតថ្មីនេះបានបើកទ្វារទៅកាន់បទពិសោធន៍ឌីជីថលបែបថ្មី ដែលបង្ករភាពងាយ ស្រួលសម្រាប់សេវាកម្មអ៉ីនធើណិតល្បឿនលឿន អាចទុកចិត្តបាន និងរីករាយជាងមុន។ពេលនេះជាពេលសម្រាប់អតិថិជនត្រូវទទួលយកបទពិសោធន៍ថ្មីនេះដើម្បីធ្វើឲ្យសេវាកម្មបដិសណ្ឋារកិច្ចកាន់តែមានភាពប្រណិត៕ចុះឈ្មោះជាមួយនឹងព្រឹត្តិបត្តិព័ត៌មានអេឡិកត្រូនិក និងស្វែងរកអចលនទ្រព្យលក់ និងជួលជាមួយនឹងគេហទំព័រ Realestate.com.kh!
ឆ្នេរសិប្បនិមិ្មតម្លៃជិត២ពាន់លានដុល្លារជំរុញតម្លៃដីនៅខេត្តកំពតឲ្យហក់ខ្ពស់ខ្លាំង
ឆ្នេរសិប្បនិមិ្មតម្លៃជិត២ពាន់លានដុល្លារជំរុញតម្លៃដីនៅខេត្តកំពតឲ្យហក់ខ្ពស់ខ្លាំង
June 7, 2022, 1:33 a.m.
ឆ្នេរខ្សាច់សិប្បនិម្មិតមួយនឹងត្រូវបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតនៅក្នុងខេត្តកំពត។​តំបន់នេះស្ថិតជាប់នឹងឆ្នេរសមុទ្រ ស្ថិតនៅក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត​ ដែលមានចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីទីរួមខេត្តកំពត។ គម្រោងឆ្នេរសប្បនិមិ្មតនេះគ្រោងនឹងចំណាយប្រាក់ជិត២ពាន់លានដុល្លារដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ២០០ហិកតា។ លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បាននិយាថាដំណឹងនៃការបង្កើតឆ្នេរខ្សាច់នៅក្នុងតំបន់កែបថ្មីនេះបានធ្វើឲ្យតម្លៃអចលនទ្រព្យមានសន្ទុះឡើងខ្លាំងក្នុងរយៈជាងមួយឆ្នាំចុងក្រោយ។​លោកគែន បញ្ជាក់ថាតម្លៃដីនៅតំបន់នេះបានកើតឡើងប្រមាណ៣០០ភាគរយ។ ជាក់ស្តែងដីជាប់មាត់សមុទ្រដែលក្នុងឆ្នាំ​២០១៧មានតម្លៃពី៣៥ដុល្លារទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េឥឡូវនេះកើនឡើងដល់២០០ដុល្លារទៅ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។  សម្រាប់ដីដែលនៅជាប់ផ្លូវជាតិលេខ៣ដែលមានចម្ងាយ១.៥គីឡូម៉ែត្រពីតំបន់ឆ្នេរថ្មីនេះបច្ចុប្បន្ន មានតម្លៃពី៧០ដុល្លារទៅ១០០ដុល្លារដែលពីមុនតម្លៃជាមធ្យមមានខ្ទង់៣០ដុល្លារក្នុងមួយ ម៉ែត្រការ៉េ។​​លោក គែន លើកឡើងដែរថា “កាលពី២​ឆ្នាំមុនតម្លៃដីនៅជិតផ្លូវជាតិថ្លៃជាងដីនៅជិតមាត់សមុទ្រ។​ កែបថ្មីនេះគឺជាតំបន់មានសក្តានុពលមួយសម្រាប់វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ដោយសារទៅទីនេះក៏មានគម្រោងធំៗ២គឺកំពង់ផែទឹកជ្រៅ (កំពុងដំណើរការសាងសង់)  និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសទំហំ១,០០០ហិកតាដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន ហើយបច្ចុប្បន្នបានចាក់ដីរួចរាល់។​សម្រាប់សក្តានុពលនៃវិស័យលំនៅដ្ឋានក្នុងតំបន់នេះ លោក គែន ជឿថា ក្នុងពេលពី៣ទៅ៥ឆ្នាំខាងមុខតំបន់នេះមានការពេញនិយមខ្លាំងសម្រាប់ការកំសាន្ត ពាណិជ្ជកម្ម និងការរស់នៅ ដោយសារដីលំនៅដ្ឋានខ្នាតតូចតាមមាត់ឆ្នេរ ​​ដែលមានទំហំ ១០០០ ទៅ ២០០០ ម៉ែត្រការ៉េ មានការទិញលក់ច្រើនគួរឲ្យកត់សម្គាល់។​បន្ថែមលើលពីនេះទៀតលោកក៏មើលឃើញថា ដីមួយផ្នែកធំត្រូវបានអ្នកអភិវឌ្ឍន៍ទិញទុករួចរាល់ និងកំពុងរង់ចាំការវិនិយោគនៅក្នុងជំហ៊ានប​ន្ទាប់។ឆ្នេរមួយនេះ មានសារៈសំខាន់មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងអាចជួយទ្រទ្រង់ដល់ជីវភាពរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ ឲ្យកាន់តែប្រសើរឡើង ពិសេសអាចផ្តល់ឱកាសការងារដល់អ្នកប្រជាជនទូទៅនៅក្នុងតំបន់នេះ។គេមើលឃើញថាតាមតំបន់ឆ្នេរមួយនេះនឹងអាចមានអគារខ្ពស់ៗ សណ្ឋាគារធំៗ មន្ទីរពេទ្យ សាលារៀន និងផ្សារ ដែលជាទូទៅវានឹងអាចជួយឲ្យសេដ្ឋកិច្ចក្នុងតំបន់កាន់តែមានភាពប្រសើរ ឡើង។រំលឹកដែរថា មកដល់ពេលបច្ចុប្បន្ននេះខេត្តកំពតមានតំបន់ទេសចរណ៍ចំនួន ១៧កន្លែង ខុសៗគ្នាទាំងទេសចរណ៍ធម្មជាតិ ឆ្នេរសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ ដងអូរ និងទេសចរណ៍បែបវប្បធម៌  ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងខេត្តកំពតតាមរយៈ Realestate.com.kh!
new district of phnom penh
តើការបែងចែកជាខណ្ឌថ្មីនៅភ្នំពេញធ្វើឲ្យតម្លៃអចលទ្រព្យ ប្រែប្រួលដែរឬទេ?
June 6, 2022, 5:02 p.m.
ក្រសួងមហាផ្ទៃ បានប្រកាសថានឹង​បង្កើត ក្រុង ស្រុក ខណ្ឌ ថ្មីចំនួន៦បន្ថែម​លើ​ក្រុង ស្រុក ខណ្ឌដែលមាននៅពេលបច្ចុប្បន្ននេះ។ ក្នុងនោះខណ្ឌថ្មីចំនួនពីរនឹងលេចរូបរាងជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញដែលមានដូចជា៖ ​ខណ្ឌ​បឹង​កេងកង ដែលកាត់​ចេញ​ពីខណ្ឌ​ចំការ​មន ចំណែកខណ្ឌ​កំបូលនឹងត្រូវកាត់ចេញ​ពី​ខណ្ឌ​ពោធិ៍សែនជ័យ។ក្នុងនោះខណ្ឌបឹងកេងកងមានសង្កាត់ចំនួន៧រួមមាន៖ សង្កាត់បឹងកេង១ សង្កាត់បឹងកេង២ សង្កាត់បឹងកេង៣ សង្កាត់ទួលស្វាយព្រៃ១ សង្កាត់ទួលស្វាយព្រៃ២ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក។ រីឯខណ្ឌកំបូលត្រូវកាត់យក៦ សង្កាត់ពីខណ្ឌពោធិ៍សែនជ័យ រួមមាន៖ សង្កាត់កំបូល សង្កាត់កន្ទោក​ សង្កាត់ឱឡោក សង្កាត់ស្នោរ សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងកាត់យក ១សង្កាត់ពីដង្កោ គឺសង្កាត់ប្រទះឡាង។​តាមរយៈបទសំភាសន៍ជាមួយវិទ្យុបារាំង (RFI) លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​មហាផ្ទៃ បាននិយាយថាការ​បង្កើត ក្រុង ស្រុក ខណ្ឌ ថ្មីទាំងនេះគឺដើម្បីជួយសម្រួលសេវាសាធារណៈដល់ពលរដ្ឋបន្ទាប់ពីមើល​ឃើញ​ពីកំណើន​ប្រជាជនកាន់តែច្រើនឡើងនៅពីមួយឆ្នាំទៅមួយឆ្នាំ។តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយក្នុងឆ្នាំ២០១៧បានបង្ហាញថាពីឆ្នាំ២០១៥ដល់ឆ្នាំ២០៣០ចំនួនប្រជាជននៅតាមទីប្រជុំជន និងទីក្រុងធំៗ និងកើនពី៤ទៅ៧លាននាក់។​ របាយការណ៍ក៏បានគូសបញ្ជាក់ដែរថា កំណើននេះនឹងទាមទារឲ្យមានការផ្តត់ផ្គង់លំនៅដ្ឋានដ៏ច្រើនរហូតដល់៨៥ម៉ឺនខ្នងដល់ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង៥​ម៉ឺនខ្នង។លោក ច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានលើកឡើងថាការបែងចែកទៅជាខណ្ឌថ្មីនេះគឺមិនមានអ្វីប៉ះពាល់ដល់វិស័យអចលនទ្រព្យនោះទេតែវាក៏មិនមែនជាកក្តាធ្វើឲ្យវិស័យអចនទ្រព្យកើ់នឡើងនោះដែរ។ទោះយ៉ាងណាលោកយល់ថាវាទំនងជានឹងជួយសម្រួលដល់វិស័យឯកជនឲ្យបានកាន់តែល្អប្រសើរ។ លោក អ៊ុន ខាន់ណារ៉ុន ជានាយកក្រុមហ៊ុន Elevated Realty បានឲ្យដឹងថាបង្កើតជាខណ្ឌថ្មី ឬមិនបង្កើតថ្មី វាហាក់មិនមានអ្វីជាចំណុចព្រួយបារម្ភសម្រាប់ទីផ្សារអចលនទ្រព្យនោះទេ។ លោកថាជាក់ស្តែងទាំងតម្លៃជួល និងលក់អចលនទ្រព្យនៅក្នុងតំបន់បឹងកេងកងមានកម្រិតខ្ពស់គួរសម្យរួចទៅហើយ ប៉ុន្តែតម្លៃនឹងនៅតែកើនឡើងតាមធម្មតា ដោយសារនៅតែមានការសាងសង់ថ្មីទាំងអគារស្នាក់នៅ និងអគារពាណីជ្ជកម្ម។សម្រាប់តំបន់កំបូលវិញលោកបញ្ជាក់ថាវាមានសក្តានុពលសម្រាប់ការដឹងជញ្ជូនមានតំបន់សេដ្ឋកិច្ចពិសេសតំបន់រោងចក្រ និងឃ្លាំងពិសេសចាប់ពីគីឡូលេខ១៥ឡើងទៅ។“បើតាមមើលទៅលើទិសដៅរបស់រដ្ឋាភិបាលតំបន់នេះអាចជាចំណុចក្តៅមួយសម្រាប់ទីផ្សារអចលនទ្រព្យ។”នៅពេលសួរថាតើប្លង់កម្មសិទ្ធិនឹងត្រូវផ្លាស់ប្តូរដែរឬទេ លោក ខាន់ណារ៉ុន និយាយថាម្ចាស់អចលទ្រព្យដែលមានប្លង់កម្មសិទ្ធិអចល​នទ្រព្យ ស្ថិតក្រោមរដ្ឋបាលចាស់អាចប្រើប្រាស់បានជាធម្មតាលើកលែងមានការទិញលក់ បន្ទាប់រដ្ឋបាលថ្មីប្រកាសជាផ្លូវការ នោះប្លង់កម្មសិទ្ធិ​នឹងតម្រូវឲ្យប្តូរទៅតាមតំបន់រដ្ឋបាលថ្មី។ក្រៅពីខណ្ឌពីរនៅក្នុងទីក្រុងភ្នំពេញ សង្កាត់​កោះ​រ៉ុង និងកោះរ៉ុង​សន្លឹមក៏នឹងត្រូវកាត់ចេញក្រុង​ព្រះសីហនុ ដើម្បីបង្កើតជាក្រុងថ្មីមួយ។ ស្រុកចំនួនបីផ្សេងទៀតនឹងត្រូវបង្កើតឡើងដោយកាត់ចេញពីខេត្តស្ទឹងត្រែងខេត្តកំពង់ធំខេត្តពោធិ៍សាត់​។សូមបញ្ជាក់ថា​បច្ចុប្បន្នក្រសួង​មហាផ្ទៃកំពុងរៀប​ចំ​បែប​បទ​រដ្ឋបាល  ហើយគម្រោងនេះនឹង​ចេញ​រូបរាង​ជា​ផ្លូវ​ការនៅ​ខែ​ឧសភា​ខាង​មុខស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
តើចំនួនខុនដូពិតជាមានច្រើនលើសពីតម្រូវការមែនទេ?
តើចំនួនខុនដូពិតជាមានច្រើនលើសពីតម្រូវការមែនទេ?
June 6, 2022, 5:02 p.m.
យោងតាមរបាយការណ៍របស់ CBRE ការផ្គត់ផ្គង់ខុនដូនៅក្នុងទីក្រុងភ្នំពេញមានចំនួនប្រហែល១៥,០០០យូនីតនៅក្នុងឆ្នាំ២០១៨នេះ។ ចំនួននេះត្រូវបានគេសន្មតថានឹងកើនឡើងឱ្យទ្វេដង ​នៅក្នុងឆ្នាំ ២០១៩។ ប៉ុន្តែសួរថាតើខុនដូទាំងនេះមានអ្នកទិញដែរឬទេ? ឆ្លើយនឹងសំណួរនេះ អ្នកជំនាញ ៣ នាក់នៅក្នុងវិស័យនេះបានបង្ហាញពីទស្សនៈយល់ឃើញជុំវិញទីផ្សារខុនដូនៅកម្ពុជា។លោក James Hewson ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន CBRE ប្រចាំកម្ពុជាបានឱ្យដឹងថាលោករំពឹងថានឹងមានការកែតម្រូវតម្លៃនៅក្នុងទីផ្សារខុនដូនៅឆ្នាំ ២០១៩ ។ លោកបានសំដៅដល់អំពីការផ្គត់ផ្គង់ដ៏ច្រើនសម្រាប់ខុនដូកម្រិតមធ្យម និងកម្រិតខ្ពស់នៅក្នុងទីផ្សារ។លោកបានលើកឡើងថា «អគារខុនដូដែលបញ្ចប់ថ្មីៗមានចំនួន២,២៣៤យូនីតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ ដែលបានជំរុញឱ្យការផ្គត់ផ្គង់សរុបកើនឡើង១៨,៩%ពីមួយត្រីមាសទៅមួយ ត្រីមាសក្នុងនោះ ៤០%គឺជាខុនដូកម្រិតធម្យម» ហើយលោកបន្ថែមថាខុនដូកម្រិតខ្ពស់ត្រូវបានរំពឹងថានឹងកើនដល់ ២៤៣%ក្នុងឆ្នាំ២០១៩។ការកើនឡើងយ៉ាងច្រើនទាំងខុនដូកម្រិតមធ្យម និងកម្រិតខ្ពស់នៅក្នុងទីផ្សារ អាចជំរុញឱ្យមានការ កែតម្រូវទីផ្សារនៃតម្លៃខុនដូនៅក្នុងត្រីមាស​បន្តប​ន្ទាប់»។លោក Joe Phalen ប្រធានផ្នែកសេវាហិរញ្ញវត្ថុនៅធនាគារHong Leong បានបញ្ជាក់ថា ទីផ្សារនៃការផ្គត់ផ្គង់ខុនដូនឹងមានច្រើនលើសតម្រូវការនៅពេលអនាគត។លោក Phalen បាននិយាយថាធនាគារ Hong Leong មិនផ្តល់កម្ចីសម្រាប់ការទិញខុនដូនោះទេ ហើយ លោក​បា​នបន្ថែមថាអ្នកក្នុងស្រុកនៅតែមានសុទិដ្ឋិនិយមចំពោះកំណើននៃទីផ្សារបុរី។អ្នកអភិវឌ្ឍន៍ [បុរី] ធំៗ បានលក់ដាច់គម្រោងរបស់ពួកគេស្ទើរតែទាំងអស់រួចទៅហើយ បន្ទាប់ពីបានដាក់លក់តែពីរបីសប្តាហ៍ប៉ុណ្ណោះគឺលក់ដាច់លឿនខ្លាំងណាស់។ផ្ទូយពីលោក Phalen លោក ខន គង្គា ជានាយកប្រតិបត្តិនៃក្រុមហ៊ុ​ន ERA ប្រចាំកម្ពុជាមានសុទិដ្ឋិនិយមចំពោះទីផ្សារខុនដូកម្ពុជា​​ដោយលោកថាអ្នកទិញក្នុងស្រុក និងវិនិយោគិនអន្តរជាតិ ជាអ្នកទិញខុនដូ។  លោកគង្គាបាននិយាយថាទោះបីជាអ្នកទិញក្នុងស្រុកមានមិនទាន់ច្រើនក៏ដោយ តែនិន្នាការខុនដូហាក់ទាក់ទាញមនុស្សជំនាន់ថ្មីបានច្រើន ចំណែកអ្នកទិញពីបរទេសវិញគឺជាទីផ្សារដ៏ធំសម្រា​ប់កម្ពុជា។«ខ្ញុំគិតថា​ការនិយាយថាទីផ្សារខុនដូមានការផ្គត់ផ្គង់លើសតម្រូវការ គឺមិនត្រឹមត្រូវទេ។» លោកបានអះអាងថាតម្លៃខុនដូនៅកម្ពុជាទាបជាងតម្លៃខុនដូនៅក្នុងប្រទេស តំបន់អាស៊ី ដូចជាសិង្ហបុរី ថៃ និងវៀតណាមជាដើម។ ជាក់ស្តែងខុនដូ [គិតជាម៉ែត្រការ៉េ] នៅកម្ពុជាមានតម្លៃទាបជាងចិន ៧ ទៅ ៨ ដង ទាបជាងជប៉ុន និងកូរ៉េ ពី ៧ ទៅ​១០ ដង និងទាបជាងសិង្ហបុរី ១០ ដង។»លោកជឿថារាល់ការទិញខុនដូនៅកម្ពុជា វិនិយោគិនអាចទទួលបានផលចំណេញដ៏ច្រើន មិនថាឬការដាក់ជួលត្រលប់ ឬការលក់ចេញវិញនៅពេលអនាគត៕ស្វែងរកខុនដូសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh!
REAKH Survey 2023 KH 590 x 250
ជួបអ្នកលក់ និងអ្នកទិញដោយផ្ទាល់ក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩
ជួបអ្នកលក់ និងអ្នកទិញដោយផ្ទាល់ក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩
June 6, 2022, 5:02 p.m.
លោកអ្នកកំពុងតែធ្វើអាជីវកម្មនៅលើទីផ្សារកម្ពុជា ដូច្នេះហើយលោកអ្នកច្បាស់ជាធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍របស់យើងកន្លងមកហើយ ដែលវាជាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យមួយដ៏អស្ចារ្យ និងមានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យមួយនេះ។Realestate.com.kh នឹងនាំមកជូននូវព្រឹត្តិការណ៍ពិព័រណ៍កាន់តែធំជាងមុន ដែលនេះជាព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩នៅសាលពិព័រណ៍កោះពេជ្រដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែ មេសា ថ្ងៃទី ២៦-២៧ នាពេលខាងមុខនេះហើយ។ យើងរំពឹងថានឹងមានអ្នកចូលរួមពិព័រណ៍នេះច្រើនជាងមុនទ្វេដង។ជាមួយគ្នានេះផងដែរមានអ្នកដាក់តាំងបង្ហាញគម្រោងអភិវឌ្ឍន៍នៅក្នុងពិព័រណ៍នេះប្រមាណ 200ស្តង់រួមមានអ្នកអភិវឌ្ឍន៍ខុនដូអ្នកអភិវឌ្ឍន៍បុរី ភ្នាក់ងារអចលនទ្រព្យ និងក៏ដូចជាវិស័យដែលពាក់ព័ន្ធជាច្រើនរួមមាន៖ វិស័យធនាគារ ធានារ៉ាប់រ៉ង សំណង់គ្រឿងសិង្ហារឹម យានយន្ត ល-ល។ នេះជាឱកាសដ៏ល្អក្នុងការជួបអ្នកទិញ និងអ្នកលក់ដ៏មានសក្តានុពលដោយផ្ទាល់ផងដែរ។លើសពីនេះទៀតក្នុងនាមជាភ្នាក់ងារអចលនទ្រព្យក៏អាចធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមរបស់យើងទៀតផង។ យើងស្វាគមន៍ភ្នាក់ងារទាំងអស់ដើម្បីចូលរួម និងបង្ហាញសក្តានុពលនៃក្រុមហ៊ុនរបស់ខ្លួនទៅកាន់ម្ចាស់គម្រោងអភិវឌ្ឍន៍ និងសាធារណជនផងដែរ។ ចំណុចពិសេសរបស់កម្មវិធីនេះគឺផ្តោតទៅលើគម្រោងលំនៅដ្ឋានចាប់ពីប្រភេទគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យទៅដល់គម្រោងលំនៅដ្ឋានប្រណិត។មានអ្នកចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ជាង១០,០០០នាក់ ដែលភាគច្រើនជាអ្នកដែលមានបំណងទិញផ្ទះដើម្បីបំពេញក្តីស្រម៉ៃ អ្នកខ្លះជាអ្នកដែលទិញផ្ទះលើកដំបូង ហើយក៏មានអ្នកដាក់តាំងបង្ហាញគម្រោងដែលជាវិនិយោគិនជាតិ និងអន្តរជាតិបានចូលរួមយ៉ាងច្រើនកុះករ។ ពិព័រណ៍នេះពិតជាបានពាំនាំឱកាសវិនិយោគដ៏ធំសម្បើមសម្រាប់វិនិយោគិន ក៏ដូចជា អ្នកដែលមានបំណងទិញផ្ទះ។ ពួកយើងរំពឹងថាមានការលក់អចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍នេះប្រមាណ២០លានដុល្លារ។ការលក់ស្តង់បានកំពុងតែចាប់ផ្តើមហើយ ហើយពួកយើងនឹងធ្វើការទំនាក់ទំនងលោកអ្នកក្នុងពេល ឆាប់ៗនេះដើម្បីពន្យល់បន្ថែមអំពីពិព័រណ៍ដ៏អស្ចារ្យនេះ។ ស្តង់លក់ចាប់ពីតម្លៃ 1,500 ដុល្លារតែប៉ុណ្ណោះ ហើយលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍តាមរយៈការធ្វើយុទ្ធនាការទីផ្សាររបស់យើងដោយផ្ទាល់។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែមេសាដែលជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា។ រួសរាន់ឡើង ចាប់ផ្តើមធ្វើការកក់ស្តង់ពីឥឡូវនេះ ដើម្បីធ្វើឲ្យមុខជំនួញរបស់អ្នកកាន់តែមានភាពជោគជ័យ។សម្រាប់ការឧបត្ថម្ភ ឬការកក់កន្លែងតាំងពិព័រណ៍សូមទាក់ទង៖ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323អង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669
រួសរាន់ចុះឈ្មោះចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ដើម្បីទទួលបានឱកាសទិញផ្ទះក្នុងតម្លៃពិសេស
រួសរាន់ចុះឈ្មោះចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ដើម្បីទទួលបានឱកាសទិញផ្ទះក្នុងតម្លៃពិសេស
June 6, 2022, 5:02 p.m.
នៅថ្ងៃទី ២៦ - ២៧ ខែមេសាខាងមុខនេះនៅសាលពិព័រណ៍កោះពេជ្រនឹងមាន ព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ដែលជាឱកាសម្រាប់លោកអ្នកស្វែងរកគម្រោងលំនៅដ្ឋានណាមួយដែលជាតម្រូវការរបស់លោកអ្នក។មានការចូលរួមពីគម្រោងលំនៅដ្ឋានជាង១០០ក៏ដូចជាវិស័យដែលពាក់ព័ន្ធជាច្រើនរួមមាន វិស័យធនាគារ ធានារ៉ាប់រ៉ង សំណង់ គ្រឿងសិង្ហារឹម ល-ល។សូមបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជានេះពិតជាបានផ្តល់ឱកាសដល់បងប្អូន ដែលមានបំណងស្វែងរកលំនៅដ្ឋានថ្មីជាពិសេសសម្រាប់គូស្វាមីភរិយាថ្មីថ្មោងដែលមានបំណងចង់បានផ្ទះនៅក្នុងក្តីស្រមៃអ្នកដែលមានប្រាក់ចំណូលមធ្យម ឬសម្រាប់អ្នកដែលចង់ស្វែងរកលំនៅដ្ឋានដើម្បីធ្វើការវិនិយោគជាដើម។សម្រាប់ម្ចាស់គម្រោងលំនៅដ្ឋានដែលចង់ដាក់តាំងបង្ហាញអំពីគម្រោងរបស់ខ្លួនក៏ដូចជាអាចផ្តល់ព័ត៌មាន និងឱកាសលក់ដោយផ្ទាល់ទៅកាន់អ្នកមកទស្សនានេះក៏ជាឱកាសដ៏ល្អផងដែរ សូមទំនាក់ទំនងមកកាន់យើងឥឡូវនេះ។សូមរំលឹកផងដែរថាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយនេះនាំមកជូនដោយ Realestate.com.kh។ កាលពីឆ្នាំកន្លងទៅអចលនទ្រព្យតម្លៃជាង២០លានដុល្លារលក់ដាច់ក្នុងពិធីពិព័រណ៍តែម្តង!រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស។សម្រាប់ការឧបត្ថម្ភ ឬការកក់កន្លែងតាំងពិព័រណ៍សូមទាក់ទង៖ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323អង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669
ក្លឹបស្ទែមបណ្តុះគំនិតយុវតីកម្ពុជាជំនាន់ក្រោយឱ្យចាប់អារម្មណ៍អាជីពក្នុងវិថីស្ទែម
ក្លឹបស្ទែមបណ្តុះគំនិតយុវតីកម្ពុជាជំនាន់ក្រោយឱ្យចាប់អារម្មណ៍អាជីពក្នុងវិថីស្ទែម
June 6, 2022, 5:02 p.m.
គម្រោងស្ទែមដើម្បីស្រ្តីកម្ពុជា គឺជាគម្រោងរបស់ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាដែលជាដៃគូរបស់ ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា និងក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ ក្រសួងអប់រំ យុវជន និងកីឡា ។ដើម្បីបំផុសគំនិតយុវតីឱ្យពិចារណាចាប់យកអាជីពក្នុងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា គម្រោងស្ទែមដើម្បីស្រ្តីកម្ពុជាបានដាក់ឱ្យដំណើរការសកម្មភាពក្លឹបស្ទែមចំនួន៨សប្ដាហ៍ដែលដឹកនាំដោយយុវតី ហើយបច្ចុប្បន្នបានដំណើរការនៅតាមបណ្ដាសាលាមួយចំនួននៅកម្ពុជារួចមកហើយ។ក្លឹបស្ទែមផ្ដល់ឱកាសដើម្បីស្វែងយល់អំពីអាជីពការងារលើវិថីស្ទែមយ៉ាងពិតប្រាកដដែលស្រ្តីកម្ពុជាអាចជ្រើសរើសបាន។ ទន្ទឹមនឹងការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំយុវតីដឹកនាំក្លឹបក៏នឹងជួបជាមួយស្រ្តីជំនាញអាជីពលើការងារស្ទែមនៅកម្ពុជាផងដែរ តាមរយៈវីដេអូសំភាសន៍ព្រមទាំងរីករាយជាមួយនឹងសកម្មភាពស្ទែមសប្បាយៗ និងធ្វើការស្វែងយល់អំពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ឯកសារ ឬធនធានសម្រាប់ប្រើក្នុងក្លឹបគឺអាចទាញយកដោយឥតគិតថ្លៃសម្រាប់វិទ្យាល័យសិក្សានានានៅកម្ពុជា ហើយស័ក្តិសមប្រើសម្រាប់ថ្នាក់ទី៨ដល់ទី១០។ប្រធានបទប្រចាំសប្ដាហ៍នីមួយៗផ្ដោតសំខាន់ទៅលើអាជីពផ្សេងៗគ្នានៅក្នុងវិស័យស្ទែម ហើយសមាជិកក្លឹបនឹងទទួលបានការបំផុសគំនិតតាមរយៈវីដេអូសំភាសន៍ជាមួយស្រ្តី ដែលជាអ្នកជំនាញអាជីពនៅក្នុងផ្នែកផ្សេងៗគ្នានៃស្ទែម។ យើងផ្ដល់នូវសកម្មភាពសិក្សាដ៏រីករាយនិងចំទិសដៅ ជាមួយនឹងសម្ភារ ឬធនធានប្រើប្រាស់ដែលអាចងាយរកបាន មិនថានៅខេត្ត ឬទីក្រុងនោះឡើយ។ដោយឡែកការដឹកនាំក្លឹបមានលក្ខណៈសាមញ្ញ ហើយទាំងបុរស និងស្រ្តីសុទ្ធតែអាចចូលរួមធ្វើជាសមាជិកក្លឹបបានប្រសិនបើមានចំណាប់អារម្មណ៍ក្នុងដឹកនាំក្លឹបនៅសាលារបស់អ្នក សូមចុះឈ្មោះតាមរយៈតំណនេះ ដើម្បីទទួលបានឯកសារសម្រាប់ដឹកនាំក្លឹបប្រចាំសប្ដាហ៍។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាតាមរយ៖អ៊ីមែល ៖ stemsisters@stemcambodia.ngo ទូរស័ព្ទលេខ ៖ 023 72 72 62 ទំព័រវេប ៖ http://www.stemcambodia.ngo/stem-sisters-cambodia/ឬទំព័រហ្វេសប៊ុក https://www.facebook.com/CambodiaSTEMSisters/ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
Realestate.com.kh ចូលរួមជាមួយ CVEA ដើម្បីជំរុញបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ
Realestate.com.kh ចូលរួមជាមួយ CVEA ដើម្បីជំរុញបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ
June 6, 2022, 5:02 p.m.
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Realestate.com.kh បានជួបជាមួយសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដើម្បីអបអរសាទរលោក ច្រឹក​ សុខនីម ដែលត្រូវបានជ្រើសរើសជាប្រធានសមាគម  CVEA ។ ក្រុមហ៊ុន និងសមាគមទាំងពីរបានពិភាក្សាអំពីរបៀបដែលអាចធ្វើការជាមួយគ្នា ដើម្បីជួយអភិវឌ្ឍសមត្ថភាពសមាជិករបស់ CVEA តាមរយៈការបង្កើនការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។ប្រធានស​ម​ាគមដែលទើបជាប់ឆ្នោតថ្មីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការនេះ។“សមាគម CVEA ពិតជាកោតសរសើរចំពោះវត្តមានក្រុមហ៊ុន Realestate.com.kh ។ ចាប់តាំងឆ្នាំ ២០១៥ មក Realestate.com.kh នៅកម្ពុជាបានធ្វើជាចំណែកដ៏សំខាន់មួយនៅក្នុងទីផ្សារជាមួយ បច្ចេកវិទ្យានៃការទិញ និងលក់អចលនទ្រព្យអនឡាញ។”លោកសុខនីមក៏មើលឃើញដែរថា “Realestate.com.kh បានបង្កើតបច្ចេកវិទ្យាដែលមានប្រយោជន៍ និងងាយស្រួលប្រើប្រាស់ដែលមិនត្រឹមតែអ្នកទិញក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែអ្នកទិញអន្តរជាតិអាចស្វែងរក និងទិញអចលនទ្រព្យដែលពួកគេចង់បាន។”លោកសុខនីមបានបន្ថែមថាអ្នកគ្រប់គ្នានៅក្នុងវិស័យនេះគួរតែផ្តោតលើការធ្វើការងារជាក្រុម ក្នុងគោលបំណងដើ​ម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែរីកចម្រើនឡើង។​ការអភិវឌ្ឍជំនាញក្នុងវិស័យ និងការជំរុញវិស័យអប់រំនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែង។ លោកម៉ឹក ចិន្តា ស្ថាបនិកក្រុមហ៊ុន Reaestate.com.kh បាននិយាយថាកិច្ចសហការ គឺជាគន្លឹះនៃការ រីកចម្រើន។យើងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយ CVEA ព្រោះយើងជឿជាក់ថាយើងអាចដឹកនាំទីផ្សារឆ្ពោះ ទៅរកការរីកចម្រើនប្រកបដោយចីរភាព។“មកដល់ពេលនេះ យើងបានធ្វើការជាមួយគ្នាអស់រយៈពេលបីបួនឆ្នាំហើយ យើងនៅតែត្រូវការសហការគ្នាបន្តទៀតដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ជាលទ្ធផលទីផ្សារអចលនទ្រព្យជាមួយប្រព័ន្ធឌីជីថលនឹងកាន់តែប្រសើរជាងមុន។”​“ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា យើងមានគោលបំណងចង់ជួយអោយអតិថិជនរបស់យើង ផ្លាស់ប្តូរពីអាជីវកម្មប្រពៃណីទៅជាប្រតិបត្តិការទិញលក់ជាមួយរបៀបថ្មីមួយដោយប្រើបច្ចេក វិទ្យាលើប្រព័ន្ធអនឡាញផ្ទាល់របស់ពួកគេ។” នេះបើតាមលោកចិន្តា។គោលដៅដ៏សំខាន់មួយក្នុងអណ្ណត្តរបស់លោកសុខនីមក្នុងនាមជាប្រធាន CVEA លោកចង់អភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យអចលនទ្រព្យឲ្យកាន់តែប្រសើរឡើង។ លោកបានអំពាវនាវឱ្យមានការបណ្ដុះបណ្ដាលកាន់តែច្រើន និងធ្វើឲ្យមានវិជ្ជាជីវៈកាន់តែខ្ពស់។ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
៥ដំណាក់កាលនៃការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ
៥ដំណាក់កាលនៃការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ
June 6, 2022, 5:02 p.m.
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គិតត្រឹមខែមិថុនាឆ្នាំ២០១៨របាយការណ៍បានបង្ហាញថាចាប់តាំងពីអនុវត្តការងារចុះបញ្ជីដីធ្លីរហូតដល់ខែមិថុនាឆ្នាំ២០១៨ក្រសួងបានចែកប័ណ្ឌជូនពលរដ្ឋចំនួន ៤,៧៧៧,៧១១ ប័ណ្ណ ស្មើនឹង ៦៨.២៥% នៃផែនការចំនួន៧លានក្បាលដី។ជាទូទៅការចុះបញ្ជីដីធ្លីត្រូវបានបែងចែកជាពីរគឺការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​។ ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំត្រូវធ្វើឡើើងតាមរយៈ​ការ​ស្នើ​សុំ​របស់​ម្ចាស់ដីផ្ទាល់។ចំណែកការចុះបញ្ជីដីមានលក្ខណៈជា​​ប្លង់ប្រព័ន្ធត្រូវធ្វើទៅតាមការកំណត់​របស់រដ្ឋាភិបាលដែលត្រូវកំណត់យកតំបន់ណាមួួយ ឬឃុំណាមួយជាតំបន់អាទិភាព។ នៅឆ្នាំ២០០២ធនាគារពិភពលោកបានអនុវត្តគម្រោងមួយ​គឺ Land Management and Administration Project ដើម្បីចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបន្ទាប់ពីបានបញ្ចប់គម្រោងរបស់ខ្លួនធនាគារពិភពលោកបានផ្ទេរទៅរដ្ឋាភិបាលវិញ ហើយពាក្យកាត់របស់គម្រោង LMAP ត្រូវបានគេប្រើ និងហៅជាប់ថាប្លង់រឹងប្រព័ន្ធ ឬប្លង់LMAP។តើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​មាននិតិវិធីដូចម្តេច?តើពលរដ្ឋមានកាតព្វកិច្ចដូចម្តេចខ្លះនៅក្នុងដំណើរការនេះ?តាមពិតទៅការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ​ ឬហៅថាប្លង់ LMAP ចាប់ពីឆ្នាំ២០០២មកនោះវាគឺជាការទទួលខុសត្រូវទាំងស្រុងរបស់រដ្ឋាភិបាលដើម្បីធានាជូននូវភាពស្របច្បាប់នៃកម្មសិទ្ធិប្រជាជនក្នុងការកាន់កាប់ដីធ្លីនៅទូទាំងប្រទេសកម្ពុជា។ជាបច្ចេកទេសដើម្បីដំណើរការចុះបញ្ជីដីមានលក្ខណៈប្រព័ន្ធឲ្យមានលក្ខណៈត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃច្បាប់ រដ្ឋាភិបាលបានបបង្កើតគណៈកម្មការមួយឡើង ហើយគណៈកម្មការនេះមានតួនាទីក្នុងការដឹកនាំ ត្រួតពិនិត្យ វាស់វែង និងកំណត់ពីភាពត្រឹមត្រូវនៃកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ។​សមាសភាពរបស់គណៈកម្មការ​មាន​ចាប់ពីថ្នាក់ភូមិរហូតដល់ថ្នាក់ខេត្ត/ក្រុង។ អភិបាល​ខេត្ត/ក្រុង មានតួនាទីជាប្រធានគណៈកម្មការ ចំណែកសមាជិកមានដូចជា អភិបាល​ស្រុក/ខ័ណ្ឌ ប្រធានក្រុម​បច្ចេកទេសវាស់វែង មេឃុំ/ចៅសង្កាត់  គ្រប់មេភូមិ​ទាំងអស់ និងចាស់ព្រឹទ្ធាចារ្យចំនួន​ ២រូប ដែល​ស្គាល់​ប្រវត្តិដី​នៅក្នុង​ឃុំច្បាស់លាស់។បើពិនិត្យលើភាពជាក់ស្តែងនៃដំណើរចុះបញ្ជីដីជាប្រព័ន្ធ និតិវិធីសំខាន់ៗចំនួន ៥ជំហ៊ានត្រូវបានកំណត់ជាទូទៅដូចខាងក្រោម៖ជំហ៊ានទី១៖ ការកំណត់តំបន់វិនិច្ឆ័យរដ្ឋាភិបាលនឹងធ្វើការ​កំណត់​តំបន់​វិនិច្ឆ័យ​ជាក់លាក់នៅក្នុងតំបន់ណាមួយ ឬឃុំណាមួយដើម្បី​ធ្វើ​ការ​ចុះបញ្ជីដីធ្លីបន្ទាប់អជ្ញាធរមូលដ្ឋាន​ធ្វើ​ការ​ប្រកាស​ និងជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋនៅ​ក្នុង​ឃុំគោលដៅឲ្យ​បាន​ដឹង និងត្រៀមរាល់ឯកសារពាក់ព័ន្ធសម្រាប់​ចូលរួម​ក្នុង​ដំណើរ​ការ​នេះ។ជំហ៊ានទី២៖ ការវាស់វែង​ប្លង់​សុរិយោដី(ប្លង់ដី)មន្រ្តីសុរិយោដីនឹង​ចុះ​ទៅវាស់វែងទៅតាម​ព្រំដី ដែល​ចង្អុល​បង្ហាញ​ដោយ​ម្ចាស់ដី​។ ម្ចាស់ដីគឺ​ជា​អ្នក​ប្រាប់ពី​ព្រំរបស់ខ្លួន នៅពេលវាស់វែង​នេះការ​ចូលរួម​ដោយផ្ទាល់​ពី​ម្ចាស់ដី មាន​សារៈសំខាន់ ​ណាស់។ ក្នុងករណីមានការជំទាស់ពីអ្នក​ ដែលមានព្រំជាមួយគ្នាម្ចាស់ដីទាំងសងខាងត្រូវ សម្របសម្រួល ឬព្រមព្រៀងគ្នាជាមុនសិនទើបមន្រ្តីបច្ចេកទេសវាស់វែងជូន។ជំហ៊ានទី៣៖ ការផ្សព្វផ្សាយជំហ៊ានបន្ទាប់អាជ្ញាធរនឹងធ្វើ​ការ​បិទផ្សាយ​ជា​សាធារណៈ នូវ​ប្លង់​ដី និង​បញ្ជី​ឈ្មោះ​ម្ចាស់ដីក្នុង​រយៈពេល៣០​ថ្ងៃដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​​អាច​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​តវ៉ា​​សុំ​ធ្វើ​ការ​កែប្រែក្នុងករណី​​មាន​ភាពមិន​​ត្រឹមត្រូវ។ជំហ៊ានទី៤៖ ការវិនិច្ឆ័យ និង​សម្រេចមន្រ្តី​សុរិយោដីនឹង​ធ្វើ​ការពិនិត្យ ទៅ​លើ​ប្លង់​ដី និង​បញ្ជី​ឈ្មោះ​ម្ចាស់ដីទាំងអស់ បន្ទាប់​​ចុះ​នៅក្នុង​សៀវភៅគោលបញ្ជីដីធ្លី។ ការចុះ​ក្នុង​សៀវភៅ​គោលបញ្ជី​ដីធ្លី គឺសម្រាប់តែដីទាំងឡាយណាដែលមិន​មាន​ទំនាស់ ហើយ​មិនមែន​ចូល​ជាដី​របស់​រដ្ឋ។ ក្រោយពីពិនិត្យឃើញថាមានភាពត្រឹមត្រូវ ​ ​ប្រធាន​មន្ទីរ​ភូមិបាល​ខេត្ត/ក្រុង នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរ។ជំហ៊ានទី៥៖ ការចែកប័ណ្ណបន្ទាប់ពីការ​​ហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរហើយ អាជ្ញាធរ​ចុះមូលដ្ឋាននឹង​ចែក​ប័ណ្ណ​ទាំងនេះជូនដល់​ម្ចាស់ដី។តើម្ចាស់ដីត្រូវមានឯកសារចំបាច់អ្វីខ្លះ?ដើម្បីទទួលបានសិទ្ធិស្របច្បាប់ចុះបញ្ជីក្បាលដីបាន ម្ចាស់ដីត្រូវមាន​ឯកសារ​ចាំបាច់​មួយ​ចំនួន​ដូចជា៖ សំបុត្រ​កំណើត សៀវភៅ​គ្រួសារ​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​ស្នាក់នៅ សំបុត្រ​អាពាហ៍ពិពាហ៍​ បណ្តាំ​មរតក សាលក្រម​តុលាការ និងលិខិត​ទិញ-លក់។ល។ករណីមានវិវាទ តើត្រូវដោះស្រាយដូចម្តេច?នៅ​ក្នុង​ដំណើរ​ការ​ចុះបញ្ជីដីនេះប្រសិន​បើ​កើត​មាន​វិវាទ​ណាមួយកើតឡើង ជាទូទៅជម្លោះបែបនេះនឹងត្រូវដោះស្រាយបានជាមួយគណៈកម្មការដែលបានចាត់តាំងដោយភាគី​ជម្លោះ​​អាច​ស្នើសុំ​ឲ្យអជ្ញាធរពាក់ព័ន្ធនេះ​ជួយដោះស្រាយដោយ​មិនចាំបាច់​ប្តឹងផ្តល់​គ្នាទៅដល់​តុលាការ​នោះទេ។​រំលឹកផងដែរថានៅពេលបច្ចុប្បន្ននេះក្រសួងបានប្រកាសផ្លាស់ប្តូរប័ណ្ណកម្មសិទ្ធិអចលនវត្ថុថ្មី និងបន្ថែម QR កូដនៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ ដែលអាចចូលទៅមើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបានពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ។ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់គេហទំព័រ Realestate.com.kh!
អគ្គីភ័យនៅប៉ោយប៉ែត្រជាសញ្ញាឲ្យប​ង្កើនការប្រុងប្រយ័ត្នសម្រាប់អគារខ្ពស់ៗនៅកម្ពុជា
អគ្គីភ័យនៅប៉ោយប៉ែត្រជាសញ្ញាឲ្យប​ង្កើនការប្រុងប្រយ័ត្នសម្រាប់អគារខ្ពស់ៗនៅកម្ពុជា
June 6, 2022, 5:02 p.m.
អគ្គីភ័យតែងតែបានកើតមានឡើងជាទូទៅនៅទូទាំងប្រទេសកម្ពុជា តែសម្រាប់អគារខ្ពស់ៗគេកម្រនឹងឃើញមានអគ្គីភ័យកើតឡើងណាស់។ ទោះយ៉ាងណាកាលពីដើមខែនេះមានការផ្ទុះឆេះ អគារកាស៊ីណូ មួយកម្ពស់១៨ជាន់នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ មួយភាគធំនៃអាគារត្រូវបានបំផ្លាញ តែសំណាងល្អគ្មានអ្នកគ្រោះថ្នាក់ដល់ជីវិតទេ។លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sokha Residences Group បានលើកឡើងថា  “ម្ចាស់អគារភាគច្រើនមិនទាន់បានយកចិត្តទុកដាក់ចំពោះការការពារអគ្គីភ័យឲ្យបានខ្ពស់នៅឡើយនៅពេលសាងសង់អគារខ្ពស់ៗ។”​លោក គន្ធា ក៏មានគម្រោងខុនដូមួយនៅក្នុងក្រុងប៉ោយប៉ែតផងដែរ ហើយលោកអះអាងថាអគ្គីភ័យនាពេលថ្មីៗនេះគឺដោយសារតែបច្ចេកទេសនៃការសាងសង់ និងបញ្ហានៃការគ្រប់គ្រង នៅក្នុងអគារ។លោកបាននិយាយថា “ខ្ញុំមិនភ្ញាក់ផ្អើលទេ ចំពោះអគ្គីភ័យនៅប៉ោយប៉ែតនេះ ដោយសារវាអាចកើតឡើងគ្រប់ពេលនៅពេលមិនមានការគ្រប់គ្រងមួយត្រឹមត្រូវ។”  ចំពោះបញ្ហានេះលោកបានបន្ថែមថាម្ចាស់អគារត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ សម្រាប់ការការពារអគារខុនដូកម្ពស់២១ជាន់របស់លោក គឺពួកយើងបានទិញសេវាកម្មធានារ៉ាប់រងលើការបាក់ស្រុតអគារ និងការធានារ៉ាប់រងគ្រោះអគ្គីភ័យ។​ នេះជាការបញ្ជាក់របស់លោក គន្ធា។“​ពាក់ព័ន្ធនឹងសុវត្ថិភាពនៃផ្ទៃខាងក្នុងអគារវិញ អគារទាំងមូលបានបំពាក់ដោយប្រព័ន្ធការពារ អគ្គីភ័យលំដាប់ខ្ពស់ស្របតាមស្តង់ដាររបស់សិង្ហបុរី។”​អ្នកនាង Kuang Catherine អ្នកតំណាងរបស់ក្រុមហ៊ុន R & F Properties បាននិយាយថា អគ្គីភ័យ គឺបណ្តាលមកពីកត្តាមនុស្ស ឬគ្រោះធម្មជាតិ។អ្នកនាង Catherine បានបន្ថែមថា «ខ្ញុំជឿថាអគ្គីភ័យភាគច្រើនកើតឡើងដោយសារតែកត្តាមនុស្ស»។ អ្នកនាងចង់សំដៅដល់សកម្មភាពបង្កដូចជាការជក់បារី ការប្រើប្រាស់ឧបករណ៍ខុសបច្ចេកទេស ឬការគ្រប់គ្រងសុវត្ថិភាពអគារមិនបានត្រឹមត្រូវ។អ្នកនាងបាននិយាយថា “គម្រោងរបស់ក្រុមហ៊ុន​ R & F Properties ត្រូវបានសាងសង់ឡើងស្របតាម គុណភាពសំណង់របស់ប្រទេសចិន ហើយត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធការពារអគ្គីភ័យ ដើម្បីកាត់បន្ថយហានិភ័យភ្លើងឆេះ និងកាត់បន្ថយគ្រោះថ្នាក់ចៃដន្យផ្សេងៗ។” អ្នកនាងបានពន្យល់ថាអគារខ្ពស់ៗមានខ្សែភ្លើង និងឧបករណ៍នានាច្រើនជាងអគារធម្មតា។ ដូច្នេះ គេត្រូវបង្កើនសុវត្ថិភាព ឲ្យបានខ្ពស់សម្រាប់សំណង់អគារប្រភេទនេះ។អ្នកនាង Catherine បានអះអាងថាជំហានដំបូងក្នុងការបង្កើនសុវត្ថិភាពអគ្គីភ័យគឺត្រូវទាមទារការ លើកកម្ពស់ការយល់ដឹងពីមូលហេតុ និងការការពារគ្រោះអគ្គីភ័យ។ ក្រៅពីនេះឧបករណ៍ការពារ ភ្លើងឆេះដូចជា៖ បំពង់ពន្លត់អគ្គីភ័យ និងប្រព័ន្ធបាញ់ទឹកត្រូវតែថែរក្សាឲ្យបានត្រឹមត្រូវ។ក្រៅពីបំពង់ពន្លត់អគ្គីភ័យ និងប្រព័ន្ធទឹកពន្លត់អគ្គីភ័យ អគារថ្មីៗជាច្រើនបានបំពាក់ប្រព័ន្ធសំឡេងរោទិ៍អគ្គីភ័យ។ ប្រព័ន្ធការពារទាំងបីនេះគឺជាផ្នែកមួយដ៏សំខាន់នៃស្តង់ដារសុវត្ថិភាពនៅទូទាំងពិភពលោក។លោក នង ​សាម៉ឺឌី​ ជាស្ថាបត្យករនៃក្រុមហ៊ុន Aerne Architect & Associates បានជំរុញឲ្យធ្វើការយកចិត្តទុកដាក់ខ្លាំងក្នុងពេលដំណាក់កាលនៃការតម្លើងខ្សែភ្លើងនៅក្នុងអគារ។លោក សាម៉ឺឌី ក៏បានជំរុញឱ្យប្រើប្រាស់សម្ភារៈសំណង់ ដែលធន់ទ្រាំនឹងកម្ដៅបានល្អ និងមិនត្រូវអនុញ្ញាតអោយនាំចូលសារធាតុដែលងាយឆាបឆេះចូលទៅខាងក្នុងអគារ។ លើសពីនេះទៀត លោកបានណែនាំថា អគារខ្ពស់គួរតែមានប្រព័ន្ធបំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹក និងទុយោបាញ់ទឹកនៅតាមចំណុចសំខាន់នៃអគារ។ ត្រូវដំឡើងឧបករណ៏ផ្តាច់ចរន្តអគ្គីសនីដើម្បីការពារ នៅពេលមានភ្លើងឆេះ ហើយនៅក្នុងអគារគប្បីមានជណ្តើរអគ្គីភ័យតភ្ជាប់ជាមួយនឹងទ្វារពិសេសការពារផ្សែង និងធន់កំដៅបានយូរដើម្បីឲ្យមនុស្សអាចរត់គេចបាន។ ។លោកបាននិយាយថា “អគារត្រូវសាងសង់ដោយប្រើប្រាស់សម្ភារៈ ដែលមានលក្ខណៈសមស្របចំណែកការតភ្ជាប់បណ្តាញអគ្គិសនីត្រូវធ្វើឡើងតាម​បច្ចេកទេសត្រឹមត្រូវ។”អ្នកនាង ស៊ឹម កល្យាណ អ្នកនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសន្តិសុខ Global Security Solutions បាននិយាយថាសុវត្ថិភាពគឺអាទិភាពមុខគេមិនថានៅក្នុងអគារធំ ឬតូចនោះទេ។អ្នកនាងបានអះអាងថាមានកត្តា៣ធំៗ ដែលអាចបង្កជាគ្រោះអគ្គីភ័យបានមានដូចជា៖ ការធ្វេសប្រហែសរបស់មនុស្ស ការប្រើប្រាស់ចរន្តអគ្គិសនីហួសកម្រិត​ ឬមិនមានបច្ចេកទេសត្រឹមត្រូវ ការប្រើប្រាស់ឧបករណ៍ ឬសម្ភារៈហួសកំណត់ដោយមិនមានការគ្រប់គ្រងច្បាស់លាស់។​“ក្រៅពីនេះយើងត្រូវមានផែនការសង្គ្រោះបន្ទាន់នៅនឹងកន្លែង វិធីនេះអាចធានាសុវត្ថិភាពអ្នកគ្រប់គ្នានៅក្នុងករណីដែលមានអគ្គីភ័យ។”​នាយកប្រតិបត្តិរបស់គម្រោងខុនដូ Sokha Residences លោក គន្ធា បាននិយាយថាសុវត្ថិភាពពីគ្រោះអគ្គីភ័យគឺជាក្តីបារម្ភរបស់សហគមន៍ទាំងមូល។ ដោយហេតុថាប្រសិនបើផ្ទះ ឬអគារណាមួយឆេះ វាអាចរាលដាលទៅដល់អចលនទ្រព្យនៅជាប់គ្នានោះបានយ៉ាងងាយស្រួល។ដើម្បីធានាឱ្យបានសុវត្ថិភាពម្ចាស់អគារគួរតែជួលក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលមានវិជ្ជាជីវៈ ឲ្យទទួលខុសត្រូវមើលថែរក្សា និងការពារអគារទាំងមូល។ “យើងត្រូវជំរុញឱ្យអគារទាំងអស់ មានស្តង់ដារនៃការការពារមួយបានមានភាពត្រឹមត្រូវ៕”ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យ និងការអភិវឌ្ឍន៍តាមរយៈ Realestate.com.kh!
គម្រោងបុរីហេងមានជ័យ៖ ទិញភ្លាមបានចូលនៅភ្លាម!
គម្រោងបុរីហេងមានជ័យ៖ ទិញភ្លាមបានចូលនៅភ្លាម!
May 9, 2022, 5:59 a.m.
នៅពេលទិញបុរីមិនត្រឹមតែចង់បានគម្រោងមួយដែលផ្តល់ឲ្យយើងនូវផាសុកភាព គុណភាព សុវត្ថិភាព ប៉ុណ្ណោះទេប៉ុន្តែជាធម្មតាយើងតែងតែចង់រស់នៅក្នុងផ្ទះនោះឱ្យបានកាន់តែលឿនតែម្តង។ ជាធម្មតាគម្រោងបុរីមួយចំនួនត្រូវការរយៈពេលយូរមួយដើម្បីបញ្ចប់គម្រោងរប​ស់ខ្លួន ដូច្នេះប្រសិនបើសិនជាអ្នកដែលបានទិញផ្ទះនោះមុនពេលគម្រោងបានបញ្ចប់យើងត្រូវចាំរហូតដល់គម្រោងនោះបានបញ្ចប់ដែលជាមធ្យមអាចឈានដល់ទៅ១ឆ្នាំកន្លះ រឺ២ឆ្នាំឯណោះ។​ដូចបានរៀបរាប់ខាងដើមគម្រោងបុរីហេងមានជ័យបានបញ្ចប់ការសាងសង់១០០%ហើយលោកអ្នកអាចទិញភ្លាមចូលរស់នៅបានភ្លាម។ គ្រាន់តែមានប្រាក់ចំនួន១២​,៥០០ដុល្លារនៅក្នុងដៃអាចក្លាយជាម្ចាស់ផ្ទះដែលពោរពេញទៅដោយគុណភាព និងសោភណ្ឌភាពនៅបុរីហេងមានជ័យនេះ។ គម្រោងនេះមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចម្ងាយប្រមាណត្រឹមតែ​​១គីឡូម៉ែត្រចុះពីស្ពានច្បាអំពៅ បត់ចូលខាងស្ដាំដៃចម្ងាយ៤០០មពីផ្លូវជាតិលេខ១តាមបណ្តោយផ្លូវធ្វើលិខិតឆ្លងដែន។បុរីហេងមានជ័យមានផ្ទះល្វែងសម្រាប់លក់ ដែលមានកំពស់ ២ជាន់ ២ជាន់កន្លះ និង៣ជាន់កន្លះ​ដោយក្នុងនោះមានបន្ទប់គេងចាប់ពី៤ដល់៦បន្ទប់ជាមួយតម្លៃលក់ដ៏សមរម្យ។ គម្រោងនេះសាកសមបំផុតសម្រាប់លោកអ្នកដែលចង់បានលំនៅដ្ឋាននៅក្នុងទីប្រជុំជនដែលកំពុងមានសក្តានុពលបូករួមជាមួយបរិស្ថានរស់នៅប្រកបដោយធម្មជាតិ និងភាពស្ងប់ស្ងាប់ពីការរំខាននូវសម្លេងចរាចរណ៍ផ្សេងៗ។​ការសាងសង់របស់គម្រោងបុរីនេះគឺមានការយកចិត្តទុកដាក់ផ្ទាល់ពីម្ចាស់បុរីតែម្តង ដោយធានាឱ្យបាននូវសម្ភាៈ និងម៉ូតផ្ទះទំនើបទាន់សម័យប្រកបដោយស្តង់ដាអន្តរជាតិ។ ចំណែកឯការរៀបចំ និងការរចនា ម៉ូតនៅក្នុងផ្ទះវិញគឺចូលទៅធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាតែម្តងដោយសារតែផ្ទះនីមួយត្រូវបានតុបតែងជាមួយនឹងក្បាច់ស្អាតៗជាមួយបន្ទប់ធំទូលាយ។ រីឯគ្រឿងបរិក្ខាក្នុងផ្ទះទៀតសោតរួមមានដូចជាអំពូលភ្លើង អិដ្ឋការ៉ូ បរិក្ខារបន្ទប់ទឹក បន្ទប់គេង និងផ្ទះបាយជាដើមសុទ្ធតែនាំចូលមកពីបរទេសដើម្បីធានាអាយុកាលនៃការប្រើប្រាស់។ក្រៅពីនេះលក្ខណៈពិសេសរបស់បុរីហេងមានជ័យនោះគឺត្រង់ថាបុរីនេះស្ថិតនៅក្នុងទីប្រជុំដែលកំពុងទទួលបានការរីកចម្រើនយ៉ាងខ្លាំង។ ដូច្នេះអ្នកដែលស្នាក់នៅបុរីនេះមិនចាំបាច់ធ្វើដំណើរទៅណាឆ្ងាយនោះឡើយព្រោះថាភោជនីយដ្ឋាន សាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងហាត់ប្រាណ ​និងកន្លែងកំសាន្តនានាសុទ្ធតែនៅជុំវិញបុរីនេះ។កាន់តែពិសេសជាងនេះទៅទៀតម្ចាស់គម្រោងក៏៏មានការបង់ប្រាក់ជាច្រើនជម្រើសដែលអាចផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅក្នុងគម្រោងដែលកំពុងមានសក្តានុពលមួយនេះ។ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់ក្រុមការងាររបស់យើងឥឡូវនេះ!
ស្វែងយល់អំពីគ្រោះអគ្គីភ័យ និងការការពារ
ស្វែងយល់អំពីគ្រោះអគ្គីភ័យ និងការការពារ
June 7, 2022, 2:34 a.m.
លំនៅដ្ឋាន ឬអគារជាទ្រព្យដ៏សំខាន់សម្រាប់គ្រួសារ និងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ ជារឿយៗយើងមើលឃើញថាគ្រោះអគ្គីភ័យបានឆក់យកជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិជាច្រើននាពេលកន្លងមក។​ គ្រោះអគ្គីភ័យអាចកើតឡើងបានគឺបណ្តាលមកពីការធ្វេសប្រហែល ឬជាគ្រោះថ្នាក់ចៃដន្យណាមួយ។ដើម្បីស្វែងយល់អំពីគ្រោះអគ្គីភ័យ មូលហេតុបង្ក និងការការពារមួយចំនួន យើងមានបទសម្ភាសន៍មួយជាមួយអ្នកនាង ស៊ឹម កល្យាណ ដែលអ្នកនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសន្តិសុខ Global Security Solutions។១.​ ហេតុអ្វីបានជាផ្ទះ និងសំណង់អគារមួយចំនួនត្រូវភ្លើងឆេះបាន?ចម្លើយ៖ ជាដំបូងយើងគួរស្វែងយល់ថាអ្វីទៅដែលហៅថា “ភ្លើង” ជាមុនសិន៖ ភ្លើងគឺជាចំហេះ សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅលើលោក។ ប៉ុន្តែភ្លើងនេះនឹងក្លាយទៅ ជាគ្រោះអគ្គីភ័យនៅពេល ដែលមនុស្សយើងគ្រប់គ្រងពុំបាន​ត្រឹមត្រូវហើយវាបានបំផ្លាញទ្រព្យ សម្បត្តិ អាយុជីវិតមនុស្ស​​ សត្វ ផ្ទះសម្បែង ផលដំណាំ និងបរិស្ថាន ។ល។ដូចនេះជនគ្រប់រូបត្រូវមានករណីយកិច្ចចូលរួមក្នុងសកម្មភាពបង្ការអគ្គីភ័យ និងការពន្លត់អគ្គីភ័យ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដោយអគ្គីភ័យ។ចំណែកសំណួរដែលសួរថាហេតុអ្វី បានជាអគារខ្ពស់ៗ មួយចំនួនត្រូវភ្លើងឆេះបាន?ខ្ញុំគិតថាមិនថាអគារខ្ពស់ ឬក៏ទាបផ្ទាល់ដីនោះទេ សុទ្ធតែអាចមានអគ្គីភ័យកើតឡើងគ្រប់ពេលប្រសិនបើយើងមានការធ្វេសប្រហែស។​២. តើមានកត្តាអ្វីខ្លះដែលអាចបណ្តាលឲ្យអគារខ្ពស់ត្រូវភ្លើងឆេះបាន?ចម្លើយ៖ មានកត្តាជាច្រើនដែលអាចបណ្តាលអោយសំណង់អគារខ្ពស់ៗត្រូវភ្លើឆេះប៉ុន្តែយើងលើកយកតែ៣ចំណុចមកធ្វើការពន្យល់បង្ហាញ៖ក. អគ្គីភ័យកើតឡើងដោយសារការធ្វេសប្រហែសរបស់មនុស្សទូទៅ (ប្រុស ស្រី ក្មេង ចាស់)​ដូចជា៖ ភ្លើងចង្រ្កានធ្យូង ឬ ហ្គាស ភ្លើងចង្កៀង​ ភ្លើងទៀនធូប ភ្លើងសំរាម ភ្លើងបារី ភ្លើងព្រៃ រំសេវ កាំជ្រួច ប្រេងឥន្ធនៈ ។ល។ខ. អគ្គីភ័យកើតឡើងដោយសារការប្រើប្រាស់ចរន្តអគ្គិសនី ការដាច់រលាត់ ការតថ្ពក់ ការប្រើប្រាស់ ហួសកម្រិត ការប្រើប្រាស់ឧបករណ៍ ឬសម្ភារៈ ដែលប្រើប្រាស់ចរន្តអគ្គិសនីពុំមានបច្ចេកទេស ត្រឹមត្រូវ។ល។គ.  ដោយសារការប្រើប្រាស់គ្រឿងអេឡិចត្រូនិចហួសកំណត់ដោយមិនមានការគ្រប់គ្រង ច្បាស់លាស់ ។​៣. តើត្រូវការការពារដូចម្តេចខ្លះ?​  ការការពារអាចត្រូវធ្វើក្នុងដំណាក់កាលណាខ្លះ?ចម្លើយ៖ វីធីការពារមានច្រើនបែប ច្រើនសណ្ឋាន ប៉ុន្តែយើងលើកយកតែរបៀបការពារមួយ ចំនួនមកបង្ហាញ៖ត្រូវគោរពអនុវត្តតាមបទដ្ឋានបច្ចេកទេស អំពីការប្រើប្រាស់ចរន្តអគ្គិសនី ឧស្ម័នចំហេះ និងសារធាតុងាយឆេះ ឬងាយផ្ទុះឆេះគ្រប់ប្រភេទ។​ការតភ្ជាប់ចរន្តអគ្គិសនី ឧស្ម័នចំហេះត្រូវធ្វើតាមការណែនាំផ្នែកបច្ចេកទេស។​ត្រូវរៀបចំប្រព័ន្ធការពាររន្ទះអោយបានត្រឹមត្រូវ។ត្រូវពិនិត្យមើលបណ្តាញ ឬឧបករណ៍តភ្ជាប់ចរន្តអគ្គិសនីដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ករណីរកឃើញថាមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសត្រូវផ្លាស់ប្តូរជាបន្ទាន់។ត្រូវផ្តាច់ចរន្តអគ្គិសនី បិទ ឬពន្លត់ភ្លើងចង្ក្រាន អំពូលបំភ្លឺ ចង្កៀងប្រេង ភ្លើងធូបជាដើម នៅពេលឈប់ប្រើប្រាស់​​ ឬមុនពេលចាកចេញពីលំនៅដ្ឋាន ឬកន្លែងធ្វើការ។ត្រូវបង្កើនការប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់បំផុតក្នុងការបង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យនៅ តាមលំនៅដ្ឋាន​ និងទីកន្លែងប្រកបមុខរបរនីមួយៗអោយបានជាប់ជាប្រចាំ។​ត្រូវបំពាក់ប្រព័ន្ធបន្លឺសំឡេងស្វ័យប្រវត្តិនៅពេលមានផ្សែង ឬអណ្តាតភ្លើង (Fire Alarm System)។ នៅពេលលឺសំឡេងរោទ៍ពីប្រព័ន្ធមួយនេះ យើងជាម្ចាស់ផ្ទះ ឬអគារអាចទាញ យកបំពង់ ពន្លត់អគ្គីភ័យសំដៅទៅកន្លែងកើតហេតុ។​ ទន្ទឹមនឹងនោះត្រូវស្រែក ឬផ្លុំកញ្ចែ ដើម្បីប្រកាស អាសន្នដល់មនុស្សដែលរស់នៅទីនោះ ហើយត្រូវស្រែកអោយនរណាម្នាក់ ជួយទំនាក់ទំនងទៅនាយកដ្ឋានពន្លត់អគ្គីភ័យភ្លាម។គួរតែបំពាក់ប្រព័ន្ធពន្លត់អគ្គីភ័យស្វ័ប្រវត្តិព្រោះវាអាចពន្លត់ភ្លើងបានករណី យើងមិនបាន នៅទីកន្លែង កើតហេតុដូចជាប្រព័ន្ធបាញទឹកពន្លត់អគ្គីភ័យ (Fire Sprinkler System​) ។ល។គ្រប់អគារ និងគ្រប់គេហដ្ឋានទាំងអស់ត្រូវតែមានបំពង់ពន្លត់អគ្គីភ័យដាក់នៅក្បែរកន្លែង ដែលយើងគិតថាងាយមានបញ្ហា ដូចជានៅទីតាំងផ្ទះបាយជាដើម។គួរតែទាក់ទងទិញបំពង់អគ្គីភ័យពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះព្រោះ ពួកគាត់មានបំពង់ ដែលពិនិត្យបានយ៉ាងត្រឹមត្រូវ។នៅពេលយើងបាញ់ម្ស៉ៅខាងក្នុងអស់ក៏គួរតែទាក់ទងទៅពួកគាត់ ដើម្បីបញ្ចូលម្ស៉ៅក្នុងបំពង់ ។ ប្រសិនបើយើងបញ្ចូលនៅតាមទីសាធារណៈ ម្ស៉ៅដែលគេបញ្ចូលអោយនោះមិនប្រាកដថា ជាម្ស៉ៅសំរាប់ពន្លត់ពិតប្រាកដទេ។​គួរតែអញ្ជើញមន្ត្រីខាងអគ្គីភ័យដើម្បីមកពិនិត្យបំពង់យ៉ាងតិច ៣ ខែម្តង និងយ៉ាងយូរ ៦ ខែម្តង។​៤. អ្នកណាជាអ្នកទទួលខុសត្រូវជាមួយម្ចាស់លំ​នៅដ្ឋាន នៅពេលអគារត្រូវបំផ្លាញដោយសារភ្លើង ឬគ្រោះធម្មជាតិ ឬហេតុការណ៍ណាមួយ?ចម្លើយ៖ យើងហាក់មិនទាន់ដឹងឲ្យប្រាកដថាតើស្ថាប័នណាមួយជាអ្នកទទួលខុសត្រូវនៅឡើយ។ អ្នកអាចសាកសួរព័ត៌មានពីក្រសួងដែលពាក់ព័ន្ធ ឬសាលាក្រុងភ្នំពេញ។​៥. តើត្រូវសង្គ្រោះជីវិតមនុស្សពីអគ្គីភ័យដោយរបៀបណាខ្លះ?ចម្លើយ៖ ក្នុងនាមជាសន្តិសុខដែលយាមអគារមួយ ស្រាប់តែមានភ្លើងឆេះ សន្តិសុខចាំបាច់ត្រូវយួរបំពង់ពន្លត់អគ្គីភ័យសំដៅទៅកន្លែងកើតហេតុ។ក្នុងពេលដែលកំពុងរត់សន្តិសុខត្រូវតែស្រែក ឬផ្លុំកញ្ចែសម្រាប់ប្រកាសអាសន្ន។​ ហើយសន្តិសុខម្នាក់ទៀតត្រូវតែរាយការណ៍ភ្លាមទៅនាយកដ្ឋាននគរបាលបង្ការ​ពន្លត់អគ្គីភ័យ និងសង្រ្គោះ​។​ជួយជន្លៀសមនុស្សទាំងអស់អោយចេញទៅតាមច្រកដែលបានរៀបទុក និងចុះតាមជណ្តើរជើង (ហាមផ្តាច់ចុះតាមជណ្តើរយន្ត) ​តាមលទ្ធភាព ដែលអាចធ្វើទៅបានព្រោះយើងមិនមែនជាមន្ត្រី ជំនាញខាងអគ្គីភ័យទេ ដូចនេះយើងមិនមានសំលៀកបំពាក់សំរាប់ការពារភ្លើងឡើយ។​សន្តិសុខត្រូវតែប្រុងប្រយ័ត្នផងដែលមុននឹងរត់ចូលទៅសង្គ្រោះក្នុងទីតាំងណាមួយត្រូវមើលស្ថានភាពជុំវិញ និងលើក្រោមថាមានការធ្លាក់បាក់ ឬក៏ស្រុត។ល។​ បើស្ថានភាពមិនអំណោយផល សន្តិសុខមិនគួរចូលទៅជួយឡើយព្រោះវាអាបង្ករ អោយមានគ្រោះថា្នក់ថែមម្នាក់ទៀត។​ប្រសិនបើមានភ្លើងឆេះលើខ្លួន ជនរងគ្រោះគួរតែបន្ទាបខ្លួន ហើយននាលលើដី ឬកំរាលឥដ្ឋ ដើម្បីពន្លត់ភ្លើង។ ករណីមានមនុស្សនៅក្បែរគាត់អាចយកភួយ ឬក្រណាត់ក្រាស់ទៅជ្រលក់ទឹកហើយយកមគ្របឬរុំជនរងគ្រោះដែលកំពុងភ្លើងឆេះ។​ប្រសិនបើមានជនរងគ្រោះជាប់នៅអគារខាងលើ​ ស្រាប់តែលឺ សំឡេងរោទ៍ប្រកាសអាសន្នជាបឋមគួរតែយករបស់ណាដែលចាំបាច់ជាប់ខ្លួនព្រមទាំងសោបន្ទប់មកជាមួយ។ ​យកដៃកាន់ ឬស្ទាបគន្លឹះទ្វារ ប្រសិនបើវាក្តៅខ្លាំងនោះមានន័យថាភ្លើងឆេះដល់ក្រៅ បន្ទប់យើងហើយ ប្រសិនបើបើក ចេញទៅផ្សែងនិងចូលពេញបន្ទប់ ហើយយើងប្រាកដណាស់មិនអាចចេញទៅរួច។​តែបើស្ទាបគន្លឹះទ្វារមិនមានកំដៅអ្វីទេនោះយើងអាចបើទ្វាររត់ ទៅតាមទិសដៅ ដែលគេបានណែនាំ ក្នុងប្លង់ ដែលបានបិតជាប់ក្នុងបន្ទប់នីមួយៗនោះ បើផ្លូវនោះទៅមិនរួចឬមើលមិនយល់ ត្រូវរត់សំដៅទៅរកជណ្តើរជើងតាមច្រកណាដែលខ្លួនគិតថាមានសុវត្ថិភាព (ហាមផ្តាច់ជណ្តើរយន្ត)។ករណីដែលរត់ទៅហើយពុំមានផ្លូវ ឬច្រកណាមួយ ដែលអាចអោយយើងគេចពីភ្លើងបាននោះទេយើងមិនត្រូវសម្រេចចិត្តលោតចុះពីអគារនោះភ្លាមទេ យើងត្រូវតែរត់ត្រឡប់ចូលទៅក្នុងបន្ទប់វិញហើយបិទទ្វារអោយជិត។​ យកស្កុត ឬក្រណាត់បិតអោយជិតគ្រប់ប្រហោងទ្វារ ឬក៏រន្ឋផ្សេងៗដែលគិតថាផ្សែងអាចចូលមកដល់។​ ត្រូវបិតស្កុតនៅលើបង្អួចកញ្ចក់ ហើយសរសេរពាក្យជួយផង ឬក៏យកក្រណាត់ពណ៌សក្រវីតាមបង្អួចដើម្បីអោយអ្នកជួយសង្គ្រោះគាត់បានដឹង។​កុំភ្លេចបើកទឹកគ្រប់កន្លែងដែលមាននៅក្នុងបន្ទប់ទឹក ហើយយកខ្នើយភួយ និងក្រណាត់ផ្សេងៗ ទៅជ្រលក់ទឹកអោយ សើមទាំងអស់ ។ប្រសិនបើមានផ្សែងខ្លាំងចូលមក ហើយចង់ធ្វើចលនាពីកន្លែងមួយ ទៅកន្លែងមួយត្រូវធ្វើចលនាដោយបន្ទាបខ្លួនអោយកាន់តែទាបកាន់តែល្អ ព្រោះថាកាន់តែខ្ពស់អ៊ុកស៊ីសែនកាន់តែខ្សត់ នោះនឹងធ្វើអោយយើងពិបាកក្នុងការដកដង្ហើម។​​វីធីមួយទៀតយកកន្សែងឬក្រណាត់សើមយកមកខ្ទប់នឹងច្រមុះដើម្បីធ្វើការដកដង្ហើមស្រួល។​ បើគ្មានទឹកយើងអាចបត់ជើងតូចដាក់ក្រណាត់ហើយយកមកខ្ទប់នឹងច្រមុះ ដើម្បីធ្វើការដកដង្ហើម បើមិនដូច្នេះទេការដកដង្ហើមរបស់យើងនឹងពោរពេញទៅ ដោយផ្សែង ហើយវានឹងកាត់បន្ថយ អ៊ុកស៊ីសែន ដែលអាចធ្វើអោយយើងសន្លប់បាន។​ការជួយសង្គ្រោះជនរងគ្រោះតាមបែបសង្រ្គោះបឋម។ប្រជាជនគ្រប់រូបគួរតែសិក្សានិងយល់ដឹងពីអគ្គីភ័យព្រមជាមួយនិងការសង្គ្រោះបឋមអោយបានច្រើននោះរឹតតែប្រសើរ។​៦. តើរដ្ឋាភិបាលមានច្បាប់បែបណាខ្លះ ដើម្បីការពារ និងផ្តល់សំណងដល់ម្ចាស់អគារឬម្ចាស់លំនៅដ្ឋាន?ចម្លើយ៖ ពុំដឹងច្បាស់ទេគ្រាន់តែដឹងថាច្បាប់អាចអនុញ្ញាត្តអោយ មន្ត្រីអគ្គីភ័យគាស់សោទ្វារដើម្បីធ្វើការសង្គ្រោះ និង​ពន្លត់៕ទទួលបានព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសូមចុះឈ្មោះដើម្បីទទួលបានដំណឹងថ្មីៗនៅទីនេះ!
សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល៖ លំនៅដ្ឋានប្រណិតបញ្ចុះតម្លៃ ១៥,០០០ ដុល្លារ!
សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល៖ លំនៅដ្ឋានប្រណិតបញ្ចុះតម្លៃ ១៥,០០០ ដុល្លារ!
June 7, 2022, 12:22 a.m.
តំបន់ជាប់ព្រំដែនកម្ពុជា-ថៃមានសក្តានុពលយ៉ាងខ្លាំងសម្រាប់អចលនទ្រព្យជាមួយនឹងឱកាសទទួលបានផលចំណេញខ្ពស់នៅពេលបន្តបន្ទាប់។ សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល គឺជាគម្រោងលំនៅដ្ឋានឈានមុខគេនៅក្នុងតំបន់ ដែលផ្តល់នូវភាពងាយស្រួលបំផុតសម្រាប់ស្នាក់នៅ​ និងការចាប់ផ្តើមអាជីវកម្មរបស់អ្នក។មានទីតាំងស្ថិតនៅលើផ្លូវកាស៊ីណូផ្កាយប្រាំ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលស្ថិតនៅជិតសណ្ឋាគារ ភោជនីយដ្ឋាន សាលារៀន ធនាគារ ផ្សារ និងមជ្ឈមណ្ឌលកំសាន្តជាច្រើន។លោក លន់ នីន អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៅរបស់គម្រោងសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលបានឱ្យដឹងថាគម្រោងនេះមានសក្តានុពលខ្លាំងសម្រាប់អាជីវកម្មនានា ដោយសារវាស្ថិតនៅ ចំណុចក្តៅនៃទីក្រុងប៉ោយប៉ែត។ សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលស្ថិតជិតកន្លែងដែលប្រមូលផ្ដុំដោយកាស៊ីណូ ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗដទៃទៀត។លោក នីន បាននិយាយថា "គម្រោងនេះមានចម្ងាយតិចជាងមួយគីឡូម៉ែត្រពីគម្រោងផ្សារទំនើបដ៏ធំ មួយមកពីប្រទេសថៃឈ្មោះថាផ្សារ Big C"។លោកបានបន្ថែមថាប៉ោយប៉ែតកំពុងរីកចម្រើនយ៉ាងឆាប់រហ័សពីព្រោះតំបន់នេះមានសេវាកម្មជាច្រើន និងបានតភ្ជាប់ដោយហេដ្ឋារចនាសម្ព័ន្ធរឹងមាំដូចជាផ្លូវថ្នល់ ផ្លូវដែក និងមានរោងចក្រឧស្សាហកម្ម ដែលមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។អ្នកអភិវឌ្ឍន៍ផ្តល់ជូនអ្នកទិញក្នុងស្រុក និងអន្តរជាតិនូវដំណើរទស្សនកិច្ចមកដល់ទីតាំងគម្រោង ដោយផ្ទាល់ដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀតជនបរទេសអាចទទួលបានការជួលរយៈ ពេលយូររហូតដល់99ឆ្នាំ។លោក នីន បានបញ្ជាក់ថាសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល ត្រូវបានបង្កើតឡើងដើម្បីនាំមកនូវសំណង់ដែលមានគុណភាពខ្ពស់ និងរបៀបរស់នៅដ៏ប្រណិតដល់ម្ចាស់លំនៅដ្ឋាន។ លោកជឿថា ទិញលំនៅដ្ឋានពីសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល ជាការវិនិយោគនានៅពេលអនាគត។លើសពីនេះទៀត សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលបានកំពុងបញ្ចុះតម្លៃរហូតដល់ ៧% (១៥,០០០ ដុល្លារ)។ អ្នកទិញត្រូវបានធានាទទួលបានការជួលត្រលប់់វិញដែលមានអត្រាជួលរហូត ដល់ ១,២០០ ដុល្លារក្នុងមួយខែសម្រាប់រយៈពេល៣ឆ្នាំ។ នេះជាអ្វីដែលអ្នកនឹងទទួលបាន ដោយមិនបាច់ធ្វើអ្វីទាំងអស់។ ប៉ុន្តែប្រសិនបើអ្នកដាក់ជួលដោយខ្លួនឯងទៅអោយជនបរទេស អ្នកអាចជួលបាន ៤,៥០០ ដុល្លារក្នុងមួយខែ។ការទូទាត់ប្រាក់គឺមានភាពសាមញ្ញបំផុត។ ការទូទាត់ប្រាក់៣០%ត្រូវធ្វើក្នុងរយៈពេល៥ខែ​ដំបូងហើយគម្រោងនឹងផ្តល់ជូនប្លង់រឹងដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះខាងគម្រោងក៏មានផ្តល់ជូននូវគ្រឿងសង្ហារឹមមួយចំនួនដូចជាទូចង្រ្កានបាយ ទូទូរទស្សន៍ និងទូរដាក់សម្លៀកបំពាក់ជាដើម។ លើសពីនេះម្ចាស់លំនៅដ្ឋាន នឹងទទួលបានអាជ្ញាប័ណ្ណគ្រប់គ្រងកាស៊ីណូអនឡាញ។គម្រោងក៏មានផ្តល់ជូនរង្វាន់ផងដែរ! ប្រសិនបើអ្នកទិញយូនីតថ្ងៃនេះ អ្នកនឹងមានឱកាសឈ្នះជាច្រើនដូចជា៖ ទូរសព្ទ iPhone ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនប៉ោកសម្លៀកបំពាក់ និងផ្សេងៗទៀត។សម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មនៅក្បែរព្រំដែនជាមួយប្រទេសថៃការទិញផ្ទះនៅក្នុងគម្រោងសំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោលគឺជាជម្រើសដ៏ល្អបំផុត។ អ្នកនឹងអាចបង្កើតប្រាក់ចំណូលបានរយៈពេល២៤ម៉ោង។ លោកនីនបានបន្ថែមថាប៉ោយប៉ែតនឹងក្លាយជាទីតាំងទីពីរ ដែលមាន លក្តានុលខ្លាំងជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា។គម្រោងនេះមានយូនីត ២ ប្រភេទ គឺផ្ទះអាជីវកម្មមានទំហំ ៤,២ ម៉ែត្រគុណ ១៦ ម៉ែត្រ ដែលមាន ៥ បន្ទប់គេង  និង ៦ បន្ទប់ទឹក។ ផ្ទះវីឡាកូនកាត់មានទំហំ ៥ ម៉ែត្រគុណ ១២ ម៉ែត្រ ដែលមាន ៤ បន្ទប់គេង និង ៥ បន្ទប់ទឹក។ គម្រោងទាំងមូលគ្រប់ដណ្តប់លើផ្ទៃដីសរុបប្រមាណ ១០ ហិចតា និងមានយូនីតសរុបចំនួន ៥៤០ ខ្នង។ គម្រោងមានកន្លែងចតរថយន្តនៅខាងមុខ និងទំហំខាងក្រោយ ធំទូលាយ ។សំណង់ផ្ទះល្វែង និងវីឡា ស្តារ ហ្គោល គឺជាលំនៅដ្ឋាននៃសុភមង្គល!
Realestate.com.kh នាំមកជូនលោកអ្នកនូវព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជាដ៏ធំសម្រាប់ឆ្នាំ២០១៩!
Realestate.com.kh នាំមកជូនលោកអ្នកនូវព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជាដ៏ធំសម្រាប់ឆ្នាំ២០១៩!
June 6, 2022, 5:02 p.m.
នៅក្នុងឆ្នាំ២០១៩ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាបានវិលមកជាថ្មីទៀតហើយ។ កាន់តែធំជាងមុនជាមួយនឹងទីតាំងដ៏ធំទូលាយមានគម្រោងលំនៅដ្ឋានជាច្រើនបានចូលរួមដាក់តាំងបង្ហាញគម្រោងរបស់ខ្លួន។ ដែលគម្រោងលំនៅដ្ឋានដែលនឹងចូលរួមមានដូចជា៖ គម្រោងបុរី ខុនដូ ជាពិសេសគម្រោងដែលមានតម្លៃទាបសាកសម្យជាមួយនឹងអ្នកដែលស្វែងរកទិញលំនៅដ្ឋានបំផុត។ លើសពីគម្រោងលំនៅដ្ឋានវិស័យដែលពាក់ព័ន្ធដូចជាវិស័យសំណង់ វិស័យហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រ៉ងជាដើមក៏នឹងមានវត្តមានផងដែរ។  មានអ្នកចូលរួមប្រមាណ ១០,០០០នាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ៖អ្នកចូលរួមពិព័រណ៍ក្រៅពីបានទស្សនាគម្រោងលំនៅដ្ឋានជាច្រើនហើយក៏មានឱកាសចូលរួមជាមួយនឹងកម្មវិធីសិក្ខាសាលាជួបជាមួយនឹងវាគ្មិនល្បីៗដែលជជែកលើប្រធានបទទាក់ទងនឹងវិស័យអចលនទ្រព្យធុរកិច្ច​ និងច្បាប់កម្មសិទ្ធិនៅក្នុងប្រទេសកម្ពុជា។ស្តង់ពិព័រណ៍ច្រើនជាង ១០០ នឹងបង្ហាញគម្រោងរបស់ខ្លួនក្នុងនោះរួមមាន៖គម្រោងបុរីគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ គម្រោងខុនដូនិងវិស័យដែលពាក់ព័ន្ធក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ការចូលរួមរបស់លោកអ្នកជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ពិតជាមានប្រយោជន៍យ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ និងជំរុញដល់ការលក់​។ចូលរួមជាមួយពិព័រណ៍លំនៅដ្ឋានដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ចង់ក្លាយជាម្ចាស់ផ្ទះនឹងទទួលបានតម្លៃពិសេសកុំភ្លេចចូលរួមទាំងអស់គ្នា។ព្រឹត្តិការណ៍នេះរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ២០១៩​ នៅសាលពិព័រណ៍កោះពេជ្រ។សម្រាប់ការឧបត្ថម្ភ ឬការកក់កន្លែងតាំងពិព័រណ៍សូមទាក់ទង៖ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323អង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!
បុរីវីអាយភីលំនៅដ្ឋានដែលជាជម្រកដ៏សែនកក់ក្តៅសម្រាប់គ្រួសារ
បុរីវីអាយភីលំនៅដ្ឋានដែលជាជម្រកដ៏សែនកក់ក្តៅសម្រាប់គ្រួសារ
June 6, 2022, 5:02 p.m.
ចង់បានលំនៅដ្ឋានដែលជាជម្រកដ៏សែនកក់ក្តៅសម្រាប់គ្រួសាររបស់អ្នកដែរឬទេ?​ដូច្នេះមុន​នឹងទិញលំនៅដ្ឋានមួយលោកអ្នកត្រូវគិតពិចារណាឲ្យបានម៉ត់ចត់ដើម្បីកុំឲ្យខាតបង់ថវិការ និងពេលវេលាជាដើម។ បុរីទាំងនោះត្រូវសាងសង់ឡើងប្រកបដោយស្តង់ដាអន្តរជាតិ គុណភាពសាងសង់ត្រូវតែរឹងមាំ ជាពិសេសត្រូវប្រាកដថាគម្រោងបុរីនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ប្រសិនបើលោកអ្នកចង់ស្វែងរកគម្រោងលំនៅដ្ឋានដែលមានលក្ខខណ្ឌដូចខាងលើគម្រោងបុរីវីអាយភីគឺជាគម្រោងលំនៅដ្ឋានដ៏ល្អបំផុតសម្រាប់លោកអ្នក។ គម្រោងនេះជាគម្រោងលំនៅដ្ឋានដ៏ទំនើបមួយក្នុងចំណោមគម្រោងជាច្រើននៅក្នុងខណ្ឌដង្កោដែលជាតំបន់អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅជាយក្រុងភ្នំពេញ។គ្របដណ្តប់ផ្ទៃដី ៧ ហិចតា គម្រោងបុរីវីអាយភីសាងសង់ឡើងជាលំនៅដ្ឋានជិត ១,០០០ខ្នង​ ហើយអ្នកទិញអាចជ្រើសរើសជាមួយប្រភេទវីឡាកូនកាត់ប្រណីត ដែលមានពីរទំហំគឺ ៤,២ ម៉ែត្រ x ៩ ម៉ែត្រ និង ៤,២ ម៉ែត្រ x ១២ ម៉ែត្រ​ជាមួយនឹងទំហំសល់ខាងមុខពី៥ម៉ែត្រ ទៅ ៩ម៉ែត្រ និងទំហំសល់ខាងក្រោយពី១,៥ម៉ែត្រ ទៅ២ម៉ែត្រ។​អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតលើបុរីវីអាយភីគឺទីតាំងដ៏ល្អឥតខ្ចោះ តម្លៃសមរម្យ និងលក្ខខណ្ឌទូទាត់ប្រាក់ដ៏ងាយស្រួលដែលនឹងផ្តល់ភាពទាក់ទាញ និងផ្តល់លទ្ធភាពសម្រាប់គ្រួសារ ដែលមានចំណូលទាប និងមធ្យម។គម្រោងបុរីវីអាយភីមានទីតាំងល្អបំផុតស្ថិតនៅក្នុងខណ្ឌដង្កោ (ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម) តាមបណ្តោយផ្លូវលេខ២១៧ (ផ្លូវចំការដូង) ដែលជាតំបន់មានការវិនិយោគខ្លាំងសំបូររោងចក្រ និងមានចម្ងាយ៣គីឡូម៉ែត្រក្រុមហ៊ុន Khmer Beverage (រោងចក្រស្រាបៀរកម្ពុជា) ។បុរីវីអាយភី ក៏នឹងអភិវឌ្ឍន៍តំបន់ក្នុងគម្រោងរបស់ខ្លួនឲ្យទៅជាកន្លែង ដែលមានសេវាកម្មសំខាន់ៗ សម្រាប់បំពេញតម្រូវការនៃការរស់នៅរប​ស់ពលរដ្ឋក្នុងគម្រោង ដូចជា ៖ ផ្សារ សាលារៀន ធនាគារ ភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងកម្សាន្ត និងម្យ៉ាងទៀតតំបន់នេះក៏ស្ថិតនៅជិតមជ្ឈមណ្ឌលផ្តល់សេវាកម្មសំខាន់ៗ ជាច្រើនរួមមាន មន្ទីរពេទ្យ ផ្សារទំនើប ធនាគារ សាលារៀន ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។ លើសពីនេះ ទីតាំងបុរីវីអាយភីមានចម្ងាយប្រមាណ ២០ នាទីប៉ុណ្ណោះពីរាជធានីភ្នំពេញ និងមិនដល់១០នាទីពីគម្រោងផ្សារទំនើបអ៊ីអនម៉លទី៣ (ផ្លូវ៦០ម៉ែត្រ)។រីឯផ្ទះរ​បស់គម្រោងបុរីវីអាយភីគឺកំពុងដាក់លក់ជូនអតិថិជនក្នុងតម្លៃសមរម្យបំផុតចាប់ពី២៨​,៨០០ដុល្លារឡើងទៅ ដោយផ្ទល់ជម្រើសបង់រំលោះយ៉ាងងាយស្រួលបំផុតគឺចាប់ពី១៨៨ដុល្លារឡើងទៅក្នុងមួយខែ។សម្រាប់ការសាងសង់របស់គម្រោងបុរីវីអាយភី បច្ចុប្បន្នបានកំពុងដំណើរការបុកគ្រឹះ ហើយគម្រោងទាំងមូលនឹងត្រូវ បញ្ចប់ក្នុងរយៈពេល ១៨ ខែ។ អតិថិជននឹងទទួលបានលំ នៅដ្ឋានរបស់ខ្លួននៅត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ ខាងមុខ៕ស្វែងរកគម្រោងបុរីល្អៗនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ប្លង់កម្មសិទ្ធិ និងដំណើរការនៃការផ្ទេរប្លង់នៅកម្ពុជា
ប្លង់កម្មសិទ្ធិ និងដំណើរការនៃការផ្ទេរប្លង់នៅកម្ពុជា
May 23, 2022, 6:25 a.m.
ប្លង់កម្មសិទ្ធិលើអចលន​ទ្រព្យនៅតែជាប្រធានបទក្តៅមួយនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ខណៈការទិញលក់អចលនទ្រព្យបានកំពុងធ្វើឡើងយ៉ាងផុសផុលស្ទើរនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ប្លង់កម្មសិទ្ធិអាចជាចំណុចសំខាន់មួយ ដែលអ្នកទិញគ្រប់រូបតែងមានការប្រុងប្រយ័ត្ននៅពេលមានការដោះដូរអចលនទ្រព្យ ប៉ុន្តែទោះយ៉ាងណា​ជាធម្មតាប្លង់កម្មសិទ្ធិនៅតែចោទជាបញ្ហាសម្រាប់ការទិញលក់ជាពិសេសសម្រាប់អ្នកទិញមួយចំនួន ដែលមិនទាន់បានស្វែងយល់ស៊ីជម្រៅ ពោលគឺមិនទាន់មានចំណេះដឹងទូលំទូលាយអំពីប្លង់កម្មសិទ្ធិលើអចលនទ្រព្យនៅកម្ពុជា នៅឡើយ។នៅក្នុងបទសម្ភាសន៍ជាមួយ Realstate.com.kh TV លោក ច្រឹក សុខនីម ជាអគ្គនាយកក្រុមហ៊ុន Century 21 Mekong បានធ្វើការពន្យល់លម្អិតអំពីចំណុចសំខាន់ៗ ដែលទាក់ទងនឹងប្លង់កម្មសិទ្ធិដំណើរការនៃការផ្ទេរប្លង់នៅកម្ពុជាក្នុងនោះរួមមាន៖ ប្លង់ដែលនៅមានសុពលភាព និងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ការត្រួតពិនិត្យប្លង់ ការផ្ទេរប្លង់ និងដំណើរការនៃការផ្ទេរប្លង់ និងពន្ធប្រថាប់ត្រា និងថ្លៃសេវាបន្ថែមផ្សេងៗនៅពេលដំណើរការធ្វើប្លង់កម្មសិទ្ធិ។ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅលើចំណុចទាំងនេះអ្នកអាចទស្សនាវីដេអូទាំងស្រុងរបស់យើងនៅខាងលើនេះ។រំលឹកផងដែរថា Realstate.com.kh TV នឹងមានបទសម្ភាសន៍បន្តបន្ទាប់ស្ដីអំពីនិន្នាការទីផ្សារ ច្បាប់ ការណែនាំ និងការវិនិយោគនានានៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាក្នុងពេលបច្ចុប្បន្ន៕ស្វែងយល់អំពីព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
គម្រោងបុរីផេនសៀរដែលមានភាពលេចធ្លោនៅខណ្ឌឫស្សីកែវ
គម្រោងបុរីផេនសៀរដែលមានភាពលេចធ្លោនៅខណ្ឌឫស្សីកែវ
June 6, 2022, 5:02 p.m.
តំបន់មួយស្ថិតនៅទិសខាងជើងនៃរាជធានីភ្នំពេញដែលជាតំបន់កំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ ជាការពិតណាស់ឆ្នាំ២០១៩ជាឆ្នាំដែលតំបន់ជាយក្រុងរបស់រាជធានីមានភាពរីកចម្រើនទៅមុខឥតឈប់ ឈរតួយ៉ាងគម្រោងបុរីផេនសៀរជាគម្រោងបុរីដែលផ្តល់ជូនស្តង់ដារស់នៅប្រកបដោយភាពទាន់​         ​​​​​សម័យ ស្ថិតនៅតំបន់ឫស្សីកែវ ហើយស្ថិតនៅប្រសព្វនឹងតំបន់ទួលគោក និងសែនសុខ។តំបន់នេះបានក្លាយជាទីតាំងប្រកបដោយសក្តានុពលសម្រាប់វិនិយោគិន ហើយទីតាំងនេះនឹងប្រែក្លាយខ្លួនទៅជាតំបន់រស់នៅដ៏ប្រណិត។ គម្រោងបុរីផេនសៀរគឺជាប្រភេទគម្រោងលំនៅដ្ឋានដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីតាំងដ៏ពិសេសគឺស្ថិតនៅតែប៉ុន្មានប៉ុណ្ណោះពីទន្លេសាប និងវត្តភ្នំ។គម្រោងបុរីផេនសៀរនឹងបង្កើតជាប្រវត្តិសាស្រ្តមួយនៅក្នុងប្រទេសកម្ពុជា ដែលគម្រោងរបស់ខ្លួននឹង ក្លាយជាគម្រោងបុរីដំបូងដែលអាចអោយជនបរទេសមានសិទ្ធិកាន់កាប់លំនៅដ្ឋាននៅក្នុងបុរី ដែលមានការសហប្រតិបត្តិការជាមួយនឹងធនាគារកាណាឌីយ៉ា។ តម្លៃដីនៅក្នុងក្រុងកំពុងតែកើន តម្លៃយ៉ាងខ្លាំង ​ហើយនៅក្នុងតំបន់នេះក៏មានការកើនឡើងជាលំដាប់ផងដែរ។លំនៅដ្ឋានដែលមានតម្លៃសមរម្យការរស់នៅក្នុងលំនៅដ្ឋាន ប្រភេទបុរីគឺមានភាពងាយស្រួលជាងលំនៅដ្ឋាននៅកណ្តាលក្រុង ដោយសារការរស់នៅក្នុងបុរី មានទីធ្លា និងផ្លូវដើរធំទូលាយ អមដោយដើមឈេីមានម្លប់ត្រជាក់ ខ្យល់ឱកាសបរិសុទ្ធដែលគួរឲ្យចង់រស់នៅ។ លើសពីនេះទៅទៀតនោះបុរីផេនសៀរអនុញ្ញាតអោយអ្នករស់នៅជាមួយនឹងខ្យល់ឱកាសបរិសុទ្ធពីមាត់ទន្លេ។គម្រោងបុរីផេនសៀរមានផ្ទះចំនួនសរុប១៣៣ខ្នងដែលមានបរិស្ថានរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិ​ភាព។ ប្រាកដណាស់គម្រោងលំនៅដ្ឋាននេះពិតជាសាកសម្យនឹងការរស់របស់គ្រួសារ​សម័យថ្មី។ ការរស់នៅប្រកបដោយសុវត្ថិភាពងាយស្រួលក្នុងការធ្វើដំណើរផ្តល់សុវត្ថិភាព សាកសមជាលំនៅដ្ឋានដែលកក់ក្តៅយ៉ាងពិតប្រាកដ។អ្នកប្រហែលជាភ្ញាក់ផ្អើលជាមួយតម្លៃរបស់លំនៅដ្ឋានគម្រោងផេនសៀរហើយ ព្រោះថាវាមានតម្លៃសមរម្យជាមួយ​​​នឹងការផ្តល់ជូនការស្នាក់នៅដ៏សំបូរបែបជាច្រើនថ្វីបើលំនៅដ្ឋាននេះកំពុងតែស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពលក៏ដោយ។ស្ថិតនៅជិតទីតាំងសំខាន់ៗដែលមានដូចជា៖ សាលារៀនអន្តរជាតិ ធនាគារ  ទូរអេធីអឹម ភោជនីយដ្ឋានល្បីៗ និងកន្លែងជាច្រើនទៀត។ ទីតាំងផ្សារទំនើបអ៊ីអ៊នម៉ល២ និងផ្សារបោះដុំមា៉ក្រូក៏ស្ថិតនៅជិតទីនោះផងដែរ។ លើសពីនេះមានកន្លែងកំសាន្តដែលមានដូចជាសួនទឹក និងក្លឹបកីឡាយវាយកូនហ្គោលក៏ស្ថិតនៅ ក្បែរនោះទៀតផង។ ជាមួយគ្នាផងដែរ​​​​ ការធ្វើដំណើរតាមផ្លូវគមនាគមក៏មានភាពងាយស្រួលដោយសារ គម្រោងនេះក៏ស្ថិតនៅជិតនឹងផ្លូវជាតិលេខ៥តែម្តង។អ្នកនាងពេជ្រ សុជាតាដែលជាតំណាងផ្នែកលក់នៃគម្រោងបុរីផេនសៀរបាននិយាយថា នេះគឺជាគម្រោង ដែល​មានសក្តានុពលយ៉ាងខ្លាំងក្នុងការវិនិយោគ រួសរាន់ឡើងក្នុងការក្លាយជាម្ចាស់ផ្ទះ ហើយវាក៏ជាការវិនិយោគដ៏ត្រឹមត្រូវមួយ។តុបតែងកែច្នៃបន្ថែមសម្រាប់តម្រូវការរបស់លោកអ្នកនៅពេលដែលអ្នកស្វែងរកលំនៅដ្ឋានមួយ  ប្រាកដណាស់អ្នកតែងតែចង់បានលំនៅដ្ឋានដ៏ល្អបំផុត នេះ ហើយដែលគម្រោងផេនសៀរអាចផ្តល់ជូនលោកអ្នកបាន។ គម្រោងលំនៅដ្ឋាននៃបុរីផេនសៀរមាន ប្រភេទលំនៅដ្ឋានច្រើនប្រភេទរួមមាន៖ វីឡាកូនកាត់ ផ្ទះអាជីវកម្ម និងវីឡា។ យូនីតផ្ទះនីមួយៗមានបីជាន់ដែលមានទំហំចាប់ពី ៩៨.៦៩ ម៉ែត្រការ៉េ ដល់ ២៤៣.៧៦ ម៉ែត្រការ៉េ គ្រប់ផ្ទះមានកន្លែងចត យានយន្តយ៉ាងងាយស្រួល។ អ្នកនិងគ្រួសាររបស់អ្នកពិតជារស់នៅក្នុងគេហដ្ឋានដ៏័មានភាពកក់ក្តៅ និងសុវត្ថិភាព២៤ម៉ោងតើអ្នកចង់រស់នៅស្របតាមបែបផែនស៊ីវិល័យដែរឬទេ? នេះជាលំនៅដ្ឋានដែលអ្នកកំពុងស្វែងរកហើយ គម្រោងលំនៅដ្ឋានផេនសៀរមានផ្តល់ជូនក្លឹបហាត់ប្រាណដ៏ធំដែលមានបន្ទប់ហាត់ប្រាណ ស្ទីមសោណា និងអាងហែលទឹកដ៏ធំ។ ហើយក៏មានទីតាំងសម្រាប់លោកអ្នកដែលចង់ប្រកបរបរអាជីវកម្មផងដែរ រួមមាន ផ្សារទំនើប ហាងលក់ទំនិញ ភោជនីដ្ឋានផងដែរ។អ្នកជំនាញបាននិយាយថាតម្លៃដីធ្លីនឹងមានការកើនឡើងនៅក្នុងរយៈកាលពីរបីឆ្នាំខាងមុនេះដូច្នេះកុំរង់ចាំយូរប្រសិនបើអ្នកចង់មានផ្ទះផ្ទាល់ខ្លួន។ ទោះបីនេះជាលំនៅដ្ឋានដំបូងរបស់អ្នក ឬអ្នកចង់ទិញវាដើម្បីជាចំណែកមួយនៃការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានពិតជាសាកសម្យនឹងអ្នក។ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមប្រជាជនដែលមានស្តង់ដាររស់នៅក្នុងកម្រឹតជីវភាពមធ្យម គម្រោងបុរីផេនសៀរជាជម្រើសដ៏ល្អសម្រាប់អ្នកក៏ដូចជាធ្វើឲ្យអនាគតរបស់អ្នកទទួលបានភាពរឹងមាំទៅថ្ងៃអនាគត។ គម្រោងបុរីផេនសៀរនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅក្នុងឆ្នាំ២០២០ ដោយគម្រោងនេះចាប់បើកលក់ពីពេលនេះទៅហើយ។​ទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងដើម្បីទទួលបានព័ត៌មានលម្អិតនៃគម្រោងបុរីផេនសៀរ!
ទស្សនវិស័យ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអណត្តិថ្មី
ទស្សនវិស័យ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអណត្តិថ្មី
June 7, 2022, 12:28 a.m.
លោក ច្រឹក សុខនីម ដែលជាអគ្គលនាយករបស់ក្រុមហ៊ុន Century 21 Mekong ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុអណត្តិថ្មីឆ្នាំ ២០១៩ - ២០២០។នៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨នេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានរៀបចំបោះជ្រើសរើសប្រធានសមាគមក្នុងអណត្តិថ្មីរប​ស់ខ្លួនដែលមានរយៈពេល២ឆ្នាំបន្តទៀតគិតពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០។ថ្លែងឲ្យដឹងនាឱកាសនេះ លោក សុខនីម បានបង្ហាញពីជំហរ និងស្មារតីដ៏មុតមាំក្នុងការដឹកនាំ សមាគមអចលនទ្រព្យមួយនេះឲ្យបោះជំហានទៅមុន ដើម្បីជាប្រយោជន៍ស្មើគ្នាដល់គ្រប់ភាគី ពាក់ព័ន្ធ និងប្រយោជន៍ដល់វិស័យព្រមទាំងសេដ្ឋកិច្ចកម្ពុជាទាំងមូល។លោក សុខនីម  បានប្រសាសន៍ថា​អ្វីដែលត្រូវធ្វើដំបូងបំផុតគឺការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំថ្មីមួយដែលមានលក្ខណៈពេញលេញ និងរឹងមាំមួយសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ទាក់ទងនឹងកិច្ចការដឹកនាំវិញ លោក សុខនីម​ បានបញ្ជាក់ពីភារកិច្ចអាទិភាពចំនួន២ដែលត្រូវធ្វើនៅក្នុងការអណត្តិរបស់លោកក្នុងនោះទី១គឺការប្រឹក្សាផ្នែកច្បាប់ដើម្បីធានាការពារដល់ផល ប្រយោជន៍របស់សមាជិកទាំងអស់។ ទី២គឺជំនួយបច្ចេកទេសលើការប្រឹក្សាផ្នែកអាជីវកម្មដើម្បីធ្វើអោយក្រុមហ៊ុន ដែលជាសមាជិកឲ្យកាន់តែមានការសហការគ្នា និងការពង្រឹងភាពជាមួយ ដៃគូជាមួយគ្នាក្នុងទិសដៅតែមួយ។  បន្ថែមលើភារកិច្ចទាំងនេះ លោក សុនីម បានលើកឡើងពីសកម្មភាពសំខាន់ៗ៥យ៉ាងដែលអ្នកដឹកនាំសមាគមត្រូវធ្វើរួមមាន៖-       បង្កើតយុទ្ធសាស្ត្រ និងដឹកនាំការអនុវត្តឱ្យបានសម្រេចជោគជ័យ-       ការកសាង និងពង្រឹងសមត្ថភាពសមាជិក-       ការគាំទ្រ និងការពារសមាជិក-       ការបង្កើត និងផ្តល់ឱកាសដល់សមាជិក-       និងការសម្របសម្រួល និងដោះស្រាយបញ្ហា ដែលសមាជិកជួបប្រទះ។“ការពង្រឹងសមត្ថភាពជាផ្នែកដ៏ចាំបាច់ដោយលោកបានបញ្ជាក់ថាសមត្ថភាពអ្នកបច្ចេកទេស​នៅមានកម្រិតនៅឡើយដូច្នេះសមាគមត្រូវតែជួយបំពេញបន្ថែមនៅចំណុចខ្វះខាតទាំងនេះ តាមរយៈការផ្តល់ជូនវគ្គបណ្តុះបណ្តាលគន្លឹះថ្មីៗសម្រាប់សមាជិកនីមួយៗ។ ក្រៅពីនេះ ការប្រើប្រាស់ធនធានមនុស្សឲ្យត្រូវសមត្ថភាព និងការផ្តល់ឱកាសឲ្យបុគ្គលជំនាញអាចចូលជាសមាជិកសមាគមគឺជាចំណុចត្រូវយកចិត្តទុកដាក់ខ្ពស់ ។” នេះជាការលើកឡើងរបស់លោក សុខនីម។សូមបញ្ជាក់ផងដែរថា លោក ច្រឹក សុខនីមនឹងទទួលតំណែងជាផ្លូវការជាប្រធានសមាគមភ្នាក់ងារអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ កម្ពុជានៅដើមឆ្នាំ២០១៩ ខាងមុខនេះ។រំលឹកផងដែរថាក្នុងរយៈពេល២អណត្តិកន្លងមកនេះ លោកបណ្ឌិត គីម​ ហ៊ាង គឺជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ក្រោមការដឹកនាំរបស់លោកសមាគមមួយនេះឃើញថាមានភាពរីកចម្រើនច្រើនគួរឲ្យកត់សម្គាល់៕ស្វែងយល់ពីព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់គេហទំព័រ Realestate.com.kh!
ទូរទស្សន៍ Smart TV ល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា
ទូរទស្សន៍ Smart TV ល្អបំផុតសម្រាប់សណ្ឋាគារ និងខុនដូប្រណិតនៅកម្ពុជា
June 6, 2022, 5:02 p.m.
ការអភិវឌ្ឍអចលនទ្រព្យថ្មីៗបានរីកដុះដាលយ៉ាងច្រើននៅទូទាំងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើននេះកំពុងជំរុញទីផ្សារខុនដូ និងសណ្ឋាគារឲ្យកាន់តែប្រសើរឡើង!លោក Julien Lussiez ប្រធានស្ដីទីផ្នែកទីផ្សារនៃក្រុមហ៊ុន SingMeng Telemedia បាននិយាយថាភាពរីកចម្រើននៃទីផ្សារទាមទារឲ្យមានតម្រូវការថ្មីនៅក្នុងទីផ្សារកម្ពុជា ហើយតម្រូវការថ្មីនេះកំពុងត្រូវការដំណោះស្រាយសមស្របមួយ។ ឆ្លើយតបនឹងតម្រូវការនេះ លោក Lussiez លើកឡើងថាក្រុមហ៊ុន SingMeng Telemedia អាចផ្គត់ផ្គល់រាល់សេវាកម្មទាំងអស់ដែលពួកគេត្រូវការ។ក្នុងបរិបទមួយដែលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សវាហាក់មិនមានអ្វីគួរអោយភ្ញាក់ ផ្អើលទេ ដែលទីផ្សារខុនដូប្រណីត និងសណ្ឋាគារស្តង់ដារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។ ស្របពេលជាមួយគ្នានេះការងារមួយដែលត្រូវតែធ្វើឲ្យបានគឺការស្វែងយល់អំពីតម្រូវការពិតប្រាកដ និងផ្តល់ដំណោះស្រាយឲ្យបានត្រឹមត្រូវ។ជាមួយក្រុមហ៊ុន SingMeng Telemedia  យើងអាចបំពេញតាមតម្រូវការរបស់អតិថិជនបាន នេះក៏ដោយសារយើងមានកិច្ចសហការ និងទំនាក់ទំនងល្អរវាងក្រុមការងារផ្នែកលក់ ផ្នែកបច្ចេក ទេស និងផ្នែកទីផ្សារ។នេះគឺជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់ក្រុមហ៊ុនរបស់យើង ដែលអាចផ្តល់នូវសេវាកម្ម Triple Play Solution  (អ៉ីនធើណេត + ទូរទស្សន៍ + ទូរសព្ទ VoIP) ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាង ណាក៏ដោយ យើងនៅតែបន្តនូវគោលគំនិតមួយថាយើងត្រូវតែផ្តោតការយកចិត្តទុកដាក់បន្ថែម ទៀត ហើយភាពជោគជ័យគឺជាកាបន្តធ្វើជាប់ជានិច្ច។កាលពីពីរឆ្នាំកន្លងទៅនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SingMeng Telemedia លោកស្រី Sarah Wang បានកំណត់ទិសដៅសម្រាប់ក្រុមហ៊ុនថា “ធ្វើជាផ្ទះមួយប្រកបដោយភាពច្នៃប្រឌិត និងធ្វើឱ្យកម្ពុជាក្លាយជាកន្លែងល្អប្រសើរសម្រាប់ការរស់នៅ”។ ហើយយើងតែងតែខិតខំប្រឹងប្រែងធ្វើឱ្យគំនិតដ៏ល្អមួយនេះកើតជាផ្លែផ្កា។'ទូរទស្សន៍ Smart TV របស់យើងគឺជាជំហានដំបូងនៃគម្រោងធំ (Smart Community)។ សេវាកម្មបដិសណ្ឋារកិច្ចដ៏ឆ្លាតវៃនេះជាចំណុចឆ្លើយតបជាមួយនឹងភាពជាក់ស្តែងនៃការរស់នៅ។ សណ្ឋាគារនិងខុនដូប្រណិតត្រូវការលើសពីដំណោះស្រាយរួមគ្នាមានស្តង់ដារគុណភាព។ មានន័យថាពួកគេចង់ពង្រឹងម៉ាកយីហោរបស់ពួកគេផ្សព្វផ្សាយសេវាកម្មរបស់ពួកគេ និងស្វែងរកមធ្យោបាយថ្មីដើម្បីទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ។សណ្ឋាគារ និងខុនដូប្រណិតមួយចំនួនកំពុងស្វែងរកដំណោះស្រាយកម្រិតខ្ពស់នេះ។ ដូចនេះ គឺជាការទទួលខុសត្រូវរបស់យើង ដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃសេវាកម្ម ដែលយើងអាចផ្តល់ ជូនបាន។'ទូរទស្សន៍ Smart TV សម្រាប់ខុនដូ និងសណ្ឋាគារ (Hotel-Condominium TV) ដើរតួយ៉ាងសំខាន់លើសពីប៉ុស្តិ៍ទូរទស្សន៍ធម្មតា និងមានរូបភាពដែលមានគុណភាពខ្ពស់។ ជាទូរទស្សន៍ឌីជីថលឈានមុខគេ Smart TV នឹងអាចធ្វើឲ្យភ្ញៀវរបស់អ្នកពេញចិត្តជាមួយការប្រើសេវាកម្មគ្រប់យ៉ាងនៅក្នុង សណ្ឋាគារ និងខុនដូរបស់អ្នក។ ក្រុមការ ងាររបស់យើងមានបទពិសោធន៏ខ្ពស់ក្នុងការរៀបចំប្រព័ន្ធ ទូរទស្សន៍តាមតាមការចង់បាន សម្រាប់​សណ្ឋាគាររបស់អ្នក។ តាមរយៈប៉ុស្តិ៍ណាមួយ ឬប្រភេទ ទូរទស្សន៍ណាមួយ ដែលអ្នកចង់បាន យើងនឹងជួយឲ្យភ្ញៀវស្នាក់នៅក្នុងសណ្ឋាគាររបស់អ្នកទទួលបានបទពិសោធន៍នៃការកំសាន្ត និងការទទួលបានព័ត៌មាន ដែលមានប្រយោជន៍។ស្វែងយល់បន្ថែមអំពីសេវាកម្មបដិសណ្ឋារកិច្ចដ៏ឆ្លាតវៃនេះ: http://smtelemedia.com/s-hotel/ភ្ជាប់ទំនាក់ទំនងជាមួួយពួកយើងដោយចុះឈ្មោះជាមួយនឹងព្រឹត្តិបត្តិព័ត៌មានអេឡិចត្រូនិករបស់យើង!ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh!