+855 92 92 1000
Logo

Recent Articles

ព្រលានយន្តហោះថ្មីប៉ោយប៉ែតចាប់ផ្តើម ស្របពេលអចលនទ្រព្យកំពុងមាន សន្ទស្សន៍កំណើនខ្លាំង
ព្រលានយន្តហោះថ្មីប៉ោយប៉ែតចាប់ផ្តើម ស្របពេលអចលនទ្រព្យកំពុងមាន សន្ទស្សន៍កំណើនខ្លាំង
June 6, 2022, 5:02 p.m.
គម្រោងវិនិយោគថ្មីនៅលើទីតាំងព្រលានយន្តហោះដែលមានស្រាប់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានប្រកាសឲ្យដឹងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាថានឹងត្រូវផ្តល់សិទ្ធិវិនិយោគបន្តអោយក្រុមហ៊ុន «Poipet Airport Investment» ដើម្បីសាងសង់ព្រលានយន្តហោះនេះនៅឆ្នាំ២០២០ហើយគ្រោងនឹងចំណាយពេល៣ទៅ៥ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង ១០០​ ហិចតាព្រលានយន្តហោះនេះមានទីតាំងនៅក្នុងសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតដោយគ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ប្រមាណ​​៥០លានដុល្លារ។បច្ចុប្បន្នប៉ោយប៉ែតជាមជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឍមណ្ឌលដឹកជញ្ជូន តំបន់ឧស្សាហកម្ម កាស៊ីណូ និងជាច្រក ព្រំដែនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃ។ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបានត្រូវតភ្ជាប់គ្នា ក្នុងនោះរួមមានការកែលំអផ្លូវនៅក្នុងក្រុង និងផ្លូវតភ្ជាប់ទៅតំបន់ផ្សេងៗ ស្ពាន ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងភ្នំពេញ​ និងផ្លូវអាកាសដែលជាគម្រោងថ្មីនេះ។​ក្នុងរយៈពេលប​៉ុន្មានឆ្នាំចុងក្រោយ សេដ្ឋកិច្ចក្នុងតំបន់ប៉ោយបែ៉ត មើលឃើញថា​មានភាពមមាញឹកខ្លាំងឡើងក្នុងនោះវិស័យអចលទ្រព្យកំពុងមានសន្ទស្សន៌កំណើនគួរឲ្យកត់សម្គាល់។ នេះគឺមិនទាន់មានវត្តមានព្រលានយន្តហោះនោះទេ។លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថាបច្ចុប្បន្នអចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែតទាំងមូលកំពុងមានភាពប្រែប្រួលខ្លាំង។ លោកបានបន្ថែមថា“ជាក់ស្តែងយើងជួបប្រទះការខ្វះខាតកន្លែងស្នាក់នៅ បន្ទប់ជួល និងអគារជួលជាដើម។សម្រាប់តម្លៃវិញ លោក ស៊ាន ហ៊ូ បាន​បញ្ជាក់ថាតម្លៃជួលអចលនទ្រព្យបានកើនឡើង បី ឬ ៤ ដង បើធៀបទៅនឹងឆ្នាំ ២០១៧។​ ចំណែកតម្លៃដីក៏បានកើនឡើងខ្លាំងផងដែរ។ តំបន់មួយចំនួននៅតាមផ្លូវជាតិលេខ៥ ពីមុនមានតម្លៃ៤០ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េបច្ចុប្បន្នមានតម្លៃ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។តំបន់ខ្លះទៀតធ្លាប់មានតម្លៃត្រឹមតែ៣ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្នកើនឡើងដល់២០ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។  នេះបើតាមការបញ្ជាក់របស់លោក ស៊ាន ហូ។លោក ស៊ាន ហូ បញ្ជាក់ថា ប៉ោយប៉ែតបានក្លាយជាទិសដៅវិនិយោគថ្មីសម្រាប់វិនិយោគិនបរទេស។ វិនិយោគិនចិន ជប៉ុន និងថៃកំពុងចាប់អារម្មណ៍ខ្លាំងលើតំបន់អភិវឌ្ឍន៍នានានៅប៉ោយប៉ែត។ លោកជឿជាក់ថាវត្តមានព្រលានយន្តហោះថ្មីនេះនឹងជួយជម្រុញអចលនទ្រព្យនៅក្នុងតំបន់នេះឲ្យចម្រើនយ៉ាងខ្លាំងនៅពេលអនាគត។​លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group បាននិយាយថាហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាជំរុញលទ្ធភាព និងទំហំវិនិយោគពីដៃគូអន្តរជាតិបានកាន់តែច្រើនហើយជារួមវិស័យអចលនទ្រព្យនឹងបន្តរីកចម្រើនទៅមុន។ តាមរយ​ៈព្រលានយន្តហោះថ្មីនេះ នឹងនាំយកភ្ញៀវទេសចរណ៍ និងវិនិយោគិនធំៗនៅក្នុងវិស័យអចលនទ្រព្យ អោយចូលទៅកាន់តំបន់នេះបានច្រើនថែមទៀត។លោក Roy បានបញ្ជាក់ថា បច្ចុប្បន្នអចលនទ្រព្យដែលឈានមុខគេ នៅទីក្នុងតំបន់គឺវិស័យដីធ្លី និងមានគម្រោងលំនៅដ្ឋានបែបបុរីមួយចំនួនផងដែរ។ ទោះជាយ៉ាងណាគម្រោងខុនដូមិនទាន់មានច្រើននោះទេ ក្រៅពីគម្រោងខុនដូ Sokha Residences ដែលមានកម្ពស់២១ជាន់​ និងគម្រោងថ្មីពីរផ្សេងទៀត​។​បើពិនិត្យជារួម គេមើលឃើញថា តំបន់ប៉ោយប៉ែតនឹងក្លាយជាទីតាំងថ្មីមួយទៀតសម្រាប់វិនិយោគិនបរទេសពិសេសអ្នកអភិវឌ្ឍន៍ចិនខណៈទំនោរនៃការវិនិយោគនៅតំបន់នេះជុំវិញវិស័យអចលនទ្រព្យគឺស្រដៀងគ្នាទៅនឹងក្រុងព្រះសីហនុ។ ទោះយ៉ាងណាបច្ចុប្បន្នវិនិយោគិនទូទៅនៅតែអាចស្វែងរកឱកាសវិនិយោគល្អបំផុត៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
‘Golden age’ អ្នកជំនាញថា ៩០% នៃអ្នកទិញខុនដូជាជនជាតិខ្មែរ
‘Golden age’ អ្នកជំនាញថា ៩០% នៃអ្នកទិញខុនដូជាជនជាតិខ្មែរ
June 6, 2022, 5:02 p.m.
ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅតំបន់អាស៊ី។ គ្មានអ្វីត្រូវសង្ស័យនោះទេកំណើននេះគឺបានកំពុងជំរុញវិស័យអចលនទ្រព្យឱ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ខុនដូដែលជានិន្នាការថ្មីមួយនៃការរស់នៅសម្រាប់កម្ពុជាកំពុងមានការកើនឡើង ហើយក៏កំពុងចាប់យកអ្នកទិញក្នុងស្រុកជាច្រើន។ ពិតណាស់ការទិញខុនដូជាឱកាសវិនិយោគល្អបំផុត។ លំនៅដ្ឋានប្រភេទនេះអាចបង្កើតប្រាក់ចំណូលដ៏រឹងមាំចំណែកតម្លៃវិញនឹងកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំបន្ទាប់។ក្នុងឆ្នាំកន្លងមកការអភិវឌ្ឍថ្មីៗភាគច្រើនត្រូវបានគេផ្តោតលើតំប​ន់សំខាន់នៅកណ្តាលក្រុង ឬតាមបណ្តោយមហាវិថីសំខាន់ៗដូចជាមហាវិថីព្រះនរោត្តម ឬមហាវិថីព្រះសីហនុ។​ ទិដ្ឋភាពបែបនេះត្រូវបានផ្លាស់ប្តូរចាប់តាំងពីពាក់កណ្តាលឆ្នាំមុន។ តំបន់រីកចម្រើនថ្មីៗដូចជា៖ ខណ្ឌសែន សុខ ទួលគោក និងតំបន់ជ្រោយចង្វារ មើលឃើញថាមានសកម្មភាពសាងសង់ជាច្រើន។លោក សុត វីរៈ អគ្គនាយកក្រុមហ៊ុន Huttons CPL បាននិយាយថាបច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុង “យុគសម័យមាស”​ ឬ ‘Golden age’ នៃទីផ្សារអចលនទ្រព្យហើយកំពុងផ្តល់នូវផលចំណេញខ្ពស់ត្រលប់វិញ បើប្រៀបធៀបទៅនឹងប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។​ លោកថាទីផ្សារទាំងនេះមានភាពចាស់ទុំ ប៉ុន្តែកំពុងរីកចម្រើនក្នុងល្បឿនយឺតហើយតម្លៃអចលនទ្រព្យកើនឡើងតិចតួចប៉ុណ្ណោះ។លោក វីរៈ បានសង្កត់ធ្ងន់លើកត្តាពីរដែលធ្វើអោយប្រទេសកម្ពុជាមានលក្ខណៈពិសេសដោយឡែកនៅក្នុងតំបន់គឺកត្តាតម្លៃសមរម្យ និងភាពជាម្ចាស់កម្មសិទ្ធិ។លោក វីរៈ បន្តថា «ទីក្រុងភ្នំពេញបច្ចុប្បន្ននេះស្រដៀងនឹងទីក្រុងហុងកុងក្នុងទសវត្សរ៍ឆ្នាំ១៩៨០»។ លោកបានបន្ថែមថាក្រុមហ៊ុន Knight Frank និងក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិល្បីៗដទៃទៀតមានសុទិដ្ឋិនិយមចំពោះអនាគតទីផ្សារអចលនទ្រព្យកម្ពុជា។យោងតាមរបាយការណ៍ប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាបានបង្ហាញថាគម្រោងខុនដូថ្មីចំនួន៦គម្រោងបានប្រកាសសាងសង់នៅ ត្រឹមត្រីមាសទី៣​នេះ។ ភាគច្រើននៃគម្រោងទាំងនេះស្ថិតនៅក្នុងតំបន់រីកចម្រើនថ្មី។គម្រោងថ្មីនេះគ្រោងនឹងបន្ថែមខុនដូចំនួន ២,៣៧៤ យូនីតសម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារហើយចំនួននេះនឹងកើនឡើង៥,២%បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ចំណុចនេះបង្ហាញថាអ្នកអភិវឌ្ឍន៍កំពុងមានទំនុកចិត្តច្រើននៅក្នុងវិស័យនេះ ហើយកំពុងធ្វើការវិនិយោគយ៉ាងច្រើនបន្ថែមទៀត។លោក ខន គង្គា ជានាយកប្រតិបត្តិនៃក្រុមហ៊ុ​ន ERA Cambodia បានបង្ហាញពីឱកាសទទួល​បានផលចំណេញពីការវិនិយោគខុនដូ។ ទី១អ្នកទិញនឹងទទួលបានផលចំណេញនៅពេលទិញមុនគម្រោង​ ហើយគម្រោងនឹងកើនឡើងតម្លៃតាមការសាងសង់គម្រោងផ្សេងទៀតនៅជុំវិញ។ ទី២ករណីទិញគម្រោងដែលបញ្ចប់ការសាងសង់ អ្នកទិញនឹងអាចទទួល​បានផលចំណេញខ្ពស់ពីការជួលត្រលប់វិញនៅក្នុងឆ្នាំបន្ទាប់។   បន្ថែមលើសពីនេះទៀត លោក គង្គា បាននិយាយការវិនិយោគជាមួយខុនដូ មិនថាទិញមុនគម្រោងពាក់កណ្តាលគម្រោង ឬក្រោយបញ្ចប់ការសាងសង់ក៏ដោយអ្នកទិញមានលទ្ធភាពចំណេញច្រើនបើធៀបនឹងការយកប្រាក់នៅក្នុងធនាគារ។  លោក គង្គា និយាយថា “ពីមុន៨០%នៃអតិថិជនរបស់ខ្ញុំគឺជាជនបរទេសប៉ុន្តែឥឡូវនេះភាគច្រើនជាប្រជាជនកម្ពុជា”។ លោកបានបញ្ជាក់ថា “តម្លៃខុនដូនៅកម្ពុជានៅមានកម្រិតទាប ទើបធ្វើឱ្យទីផ្សារកំពុងមានភាពទាក់ទាញខ្លាំង។លោកបញ្ជាក់ដែរថាយូនីតខុនដូលំដាប់ផ្កាយ៥នៅកម្ពុជាអាចលក់ក្នុងតម្លៃចាប់ពី២,៥០០​ដុល្លារទៅ៣,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែខុនដូលំដាប់ផ្កាយ៥ស្រដៀងគ្នានេះនៅសិង្ហបុរី មានតម្លៃខ្ទង់ ១៨,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។បន្ថែមលើលោក គង្គា លោក វីរៈ បានលើកឡើងថា៩០%នៃអ្នកទិញខុនដូរបស់លោកនាពេលបច្ចុប្បន្នគឺជាជនជាតិខ្មែរ។ លោកបានបញ្ជាក់ថា “ក្នុងមួយគម្រោងតាមធម្មតាយើងអាចលក់បាន៥ទៅ៦យូនីតក្នុងមួយខែទៅឲ្យអតិថិជនក្នុងស្រុក”។លោកបានបញ្ជាក់ថា ទីតាំងងាយស្រួលសេវាកម្ម និងបរិយាកាសល្អ ការរស់នៅបែប​សហគមន៍ និងភាពបត់បែន គឺជាកត្តាសំខាន់ដែលទាក់ទាញអ្នកទិញខុនដូ។ លោកបានបន្ថែមទៀតថា ប្រសិនបើ ម្ចាស់ខុនដូចង់ដាក់ជួល ពួកគេអាចទទួលបានចំណូល ចាប់ពី៨%ក្នុងមួយឆ្នាំ។ពាក់ព័ន្ធនឹងការលក់នេះដែរ លោក គង្គា បាននិយាយថាការលក់របស់ក្រុមហ៊ុ​ន ERA Cambodia បានកើនឡើងបន្តបន្ទាប់​ ហើយបច្ចុប្បន្នតាមរយៈ ERA Cambodia  ខុនដូរាប់រយយូនីតបានលក់អោយជនជាតិខ្មែរជារៀងរាល់ខែ។លោក Felix Calimbo Jr នាយកផ្នែកលក់ និងទីផ្សារនៃគម្រោង Bel Air​​ បានលើកឡើងអំពីលក្ខណៈពិសេសនៃភាពបត់បែនរបស់គម្រោងខុនដូ។លោកបាននិយាយថា «[ខុនដូ]អាចកើនឡើងតម្លៃបានខ្ពស់។ ខុនដូអាចផ្លាស់ប្តូរទៅជាអាផាតមេន ឬសណ្ឋាគារបានចំណែកការវិនិយោគអចលនទ្រព្យប្រភេទផ្សេងទៀតមិនអាចធ្វើបានទេ។លោក Calimbo បានរំលឹកថាការទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អមួយមិនមែនតែងតែមានន័យថាទទួលបានអចលនទ្រព្យមួយដែលមានគុណភាពល្អនោះទេ។ លោកបានណែនាំឲ្យ អតិថិជនយកចិត្តទុកត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាផ្នែកច្បាប់មុនពេលធ្វើការសម្រេចចិត្តណាមួយ។ទោះជាយ៉ាងណាសម្រាប់ការរំពឹងទុកចំពោះទីផ្សារនៅពេលអនាគតលោក Calimbo  រំពឹងថាខុនដូនឹងកាន់តែមានលក្ខណៈពិសេសហើយសម្រាប់ទីក្រុងរីកចម្រើនថ្មីដូចជាទីក្រុងភ្នំពេញនឹងមានអគារខ្ពស់ៗច្រើនថែមទៀត។អ្នកកំពុងស្វែងរកខុនដូសម្រាប់ជួលនៅកម្ពុជា ឬខុនដូសម្រាប់លក់នៅកម្ពុជាមែនទេ?
ពិព័រណ៍អចលទ្រព្យកម្ពុជាលើកទី៣ទទួលបានភាពជោគជ័យលើសពីការរំពឹងទុក
ពិព័រណ៍អចលទ្រព្យកម្ពុជាលើកទី៣ទទួលបានភាពជោគជ័យលើសពីការរំពឹងទុក
June 6, 2022, 5:02 p.m.
ពិព័រណ៍អចលនទ្រព្យរបស់ Realestate.com.kh ក្នុងឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការប្រមូលផ្តុំអ្នកជំនាញអាជីវកម្ម និងអតិថិជនដ៏ច្រើនសម្បើម គឺជាព្រឹត្តិការណ៍កាន់តែធំ និងល្អជាងឆ្នាំមុន ហើយទឹកប្រាក់រាប់លានដុល្លារបានចំណាយសម្រាប់ ការទិញលក់អចលនទ្រព្យនៅកម្ពុជា។ ធ្វើនៅសណ្ឋាគារណាហ្គាវើលនៅថ្ងៃទី១៩និងថ្ងៃទី២០ ខែតុលាឆ្នាំនេះពិព័រណ៍មានអ្នកតំណាងមកពីក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិភាគីធនាគារក្រុមហ៊ុនសំណង់ទីប្រឹក្សាច្បាប់ក្រុមហ៊ុនបច្ចេកវិទ្យាអ្នកសេដ្ឋកិច្ច និងក្រុមហ៊ុនជាច្រើនទៀត។ ការទិញអចលនទ្រព្យនៅក្នុងពិព័រណ៍ឆ្នាំនេះមានការកើនឡើងជាងឆ្នាំ​មុនដែលសរុបជាទឹកប្រាក់ប្រមាណ២៥លានដុល្លារ។បានបង្ហាញពីក្តីសង្ឃឹមយ៉ាងខ្ពស់នៅមុនព្រឹត្តិការណ៍ដ៏មានកិត្យានុភាពឆ្នាំ ២០១៨ នេះ លោក Tom O'Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បាននិយាយថា មនុស្សជាង៤,០០០នាក់បានចុះឈ្មោះចូលរួមពិព័រណ៍នៅក្នុងឆ្នាំនេះហើយ យើងរំពឹងថានឹងទាក់ទាញវិនិយោគិន និងអ្នកទិញអចលនទ្រព្យយ៉ាងហោចណាស់ជាង៥,០០០នាក់។ភាពរីកចម្រើនយ៉ាងឆាប់រហ័សគឺបានបង្ហាញឱកាសសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដែលមិនធ្លាប់មានពីមុនមក។ ការតាំងពិព័រណ៍បានផ្តល់ឱ្យអ្នកចូលរួមនូវឱកាសវិនិយោគថ្មីៗ ជាមួយគម្រោង លំនៅដ្ឋាន បុរី ខុនដូ និងគម្រោងអភិវឌ្ឍន៍ចម្រុះ។ អ្នកទិញនិងវិនិយោគិនមកពីក្នុងស្រុក និងក្រៅស្រុកបានជួបជុំគ្នាសម្រាប់ឱកាសល្អបំផុតក្នុងការទំនាក់ទំនងជាមួយគ្នា។លោក Tom O'Sullivan បានលើកឡើងថាឱកាសនេះបានជួយអ្នកគ្រប់គ្នាក្នុងវិស័យនេះឲ្យបានស្វែងយល់កាន់តែស៊ីជម្រៅពីកម្ពុជា។ នៅពេលអ្នកវិនិយោគបានមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយពិព័រណ៍នេះពួកគេបានមើលឃើញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធដែលកំពុងប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច។ កត្តានេះនឹងផ្តល់ទំនុកចិត្តដល់វិនិយោគិន ឲ្យងាកមកវិនិយោគលើវស័យអចលនទ្រព្យនៅកម្ពុជា។ ជាមួយគ្នានេះផងដែរទឹកប្រាក់សរុបដែលបាន លក់នៅក្នុងកម្មវិធីពិព័រណ៍អចលនទ្រព្យបានកើនឡើង១០លានដុល្លារ។​ម្ចាស់គម្រោងពិព័រណ៍ដែលទទួលបានជោគជ័យនៅក្នុងកម្មវិធីរួមមានគម្រោង New Nordic ដែលលក់បានទឹកប្រាក់ចំនួន៥០មឺុនដុល្លារ គម្រោងលំនៅដ្ឋាន Woodland Residence លក់បាន១យូនីត និងយូនីតចំនួន៩ទៀតកំពុងស្ថិតនៅក្នុងការចចារ។ ក្រុមហ៊ុនគ្រីដគ្រុបបានទទួលការកក់គម្រោងលំនៅដ្ឋានរបស់ខ្លួនចំនួន១០គម្រោង Morgan  Tower លក់បាន៤យូនីត។ ចំណែកឯក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ SEAP បានលក់គម្រោង LZ Sea view Residenceបានចំនួន៣យូនីត។ គម្រោង The Parkway លក់បានអតិថិជនបានដាក់ប្រាក់កក់សម្រាប់គម្រោងលំនៅដ្ឋានចំនួន៣ យូនីត និងមានភ្ញៀវចំនួន៧នាក់បានណាត់ជួបទៅពិនិត្យគម្រោងដោយផ្ទាល់។គម្រោងអភិវឌ្ឍន៍ចម្រុះ និងគម្រោងខុនដូពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវដែលបានចូលរួម។ ក្រុមហ៊ុន OC Consultant បានទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវដែលមានរហូតដល់ មានចំនួន១៥០។ គម្រោង​ Poly Mansion ទទួលបានការកក់ចំនួន៣ និងទទួលបានចំណាប់អារម្មណ៍ពីភ្ញៀវចំនួន៥៥។ គម្រោងលំនៅដ្ឋាន V-House លក់បាន5យូនីត និងមានអ្នកចាប់អារម្មណ៍ចំនួន៥២ គម្រោង Royal Park លក់បាន១យូនីត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំនួន៤០។ គម្រោង Cloud Coast ដែលមានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន២១០  គម្រោងរបស់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទ៊េតគ្រុប (ខេមបូឌា) ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលទស្សនាដែលមានចំនួន១០០នាក់។ យើងក៏មានដំណឹងល្អពីខាងធនាគារដែលបានចូលរួមដាក់បង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ផងដែរ ធនាគារ PPCB ទទួលបានការចាប់អារកម្មណ៍គួរឲ្យកត់សំគាល់ដោយទទួលបានភ្ញៀវបើកគណនីចំនួន១០នាក់ក្នុងអំឡុងពេលពិព័រណ៍ផងដែរ។កម្មវិធីនេះអាចដំណើរបានដោយមានការម្ចាស់ឧបត្ថម្ភធំដូចជាក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន  Belt Road Capital Management ជាអ្នកគ្រប់គ្រងលើការវិនិយោគឯកជននៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។សហឧបត្ថម្ភក្នុងព្រឹត្តិការណ៍ឆ្នាំនេះគឺក្រុមហ៊ុនច្បាប់ DFDL Cambodia សណ្ឋាគារ Lumiere Hotel ក្រុមហ៊ុនអាកាសចរCambodia Bayon Airlines  ក្រុមហ៊ុន PropEase ក្រុមហ៊ុន China Duty Free (CDF) និងក្រុមហ៊ុនទឹកបរិសុទ្ធអារ៉ូណា។នៅក្នុងវេទិកាតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំនេះមានអ្នកអភិវឌ្ឍន៍ និងគម្រោងលំនៅដ្ឋានធំៗថ្មីៗជាច្រើនដូចជា៖ ក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន Sofitel  គម្រោង Peninsula គម្រោង Penthouse គម្រោង Parkway គម្រោងPalm ក្រុមហ៊ុនអភិវឌ្ឍន៍ Aristo គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោងខុនដូ North Park ក្រុមហ៊ុន Sabay Osja ក្រុមហ៊ុន Aming Holding គម្រោង Residential Bel Air គម្រោង Pafilia គ្រុមហ៊ុនPosition Property Services ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS គម្រោង 88 Suits ក្រុមហ៊ុន Seara Sports Engineering and Recreation Asia Cambodia ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន​Cloud Coast ក្រុមហ៊ុន ណាគី គ្រុប ក្រុមហ៊ុនណាគី រៀលធី ក្រុមហ៊ុន Avic Intl ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower គម្រោង The Spring Villa គម្រោង PropEase គម្រោង Angkor Grace គម្រោង Yuetai សារព័ត៌មាន Tnaot News គម្រោង Skyland គម្រោង V-House ក្រុមហ៊ុន​ Prime One Real Estate គម្រោង Maison M Poly ក្រុមហ៊ុន Tasaki ក្រុមហ៊ុន Century 21 Fuji Realty ម្រោង RS Residence ក្រុមហ៊ុន 995 Home គម្រោង Prince Huan Yu  ក្រុមហ៊ុន OC Consultancy Services ក្រុមហ៊ុន Ezecom​ សារព័ត៌មាន Silversea Media​ គម្រោង Baoli ក្រុមហ៊ុន Silver Craft Technology ក្រុមហ៊ុន Khmer Amrith គម្រោង Flat house & Vila Star Gold គម្រោង Mekong View Tower គម្រោង Royal Park ក្រុមហ៊ុន France Batiment Industrie ក្រុមហ៊ុន CPL Cambodia Property Limited ក្រុមហ៊ុន Sing Meng Media គេហទំព័រ Homeloan.com.kh Realestate.com.kh CRM ធនាគារ ANZ Royal ធនាគារ PPC Bank និង ធនាគារ RHB Indochina Bank.ក្រៅពីវេទិការទិញលក់អចលនទ្រព្យ វគ្គសិក្ខាសាលាអប់រំក៏បានដំណើរការដោយឥតគិតថ្លៃ ក្នុងរយៈពេល២ ថ្ងៃនេះ ដែលមានជាភាសាខ្មែរ អង់គ្លេស និងចិន។ ហើយប្រធានបទសំខាន់ៗជាច្រើនរួមមាន៖ ដំបូន្មានពីការវិនិយោគអចលនទ្រព្យច្បាប់នៃកម្មសិទ្ធិ ពន្ធអចលនទ្រព្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការប្រៀបធៀបទីផ្សារ និងទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ការពិភាក្សា និងវគ្គសំណួរចម្លើយត្រូវបានសួរដេញដោលគ្នារវាងអ្នកចូលរួម និងវាគ្មិន។តួយ៉ាងមានការចូលរួមពីសំណាក់បុគ្គលឆ្នើមនៅក្នុងវិស័យពាណិជ្ជកម្ម និងអចលនទ្រព្យផងដែរ ដែលមានដូចជា៖ លោកឧកញ៉ា លី ហួរ និង លោកឧកញ៉ា ចេង ខេង ក៏បានចូលរួមជាវាគ្មិនកិតិ្តយសបកស្រាយជាមួយនឹង ប្រធានបទល្អៗទាក់ទងនឹងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ដៃគូផ្សាយសម្រាប់ការតាំងពិព័រណ៍ដ៏ធំនេះមានដូចជា៖ គេហទំព័រ Thmeythmey.com គេហទំព័រ Propertyarea.asia គេហទំព័រ Fresh News គេហទំព័រ Eurocham គេហទំព័រ Biz Khmer គេហទំព័រ KHB Media គេហទំព័រ  Business Cambodia​ សារព័ត៌មាន Cambodia China Times​ សារព័ត៌​ មាន Cambodia Sin Chew Daily សារព័ត៌មាន Forward Asia សារព័ត៌មាន​ Khmer Times ទូរទស្សន៍ Nice TVត, Sin Chew Daily, សារព័ត៌មាន Gold Zone Media សារព័ត៌មាន Grep Tech សារព័ត៌មាន Jian Hua Daily គេហទំព័រ B2B Cambodia​ សារព័ត៌មាន Angkor Today​ សារព័ត៌មាន The People ទូរទស្សន៍​​ CTN TV​ ទូរទស្សន៍​​  MyTV. គេហទំព័រ 58.com​ គេហទំព័រ Sabay និង គេហទំព័រ Khmer Load៕ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh!
ពីធីតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨បើកសម្ពោធយ៉ាងអធឹកអធម៖ ក្រុមហ៊ុនអចលនទ្រព្យR&Fបាននាំមកនូវគម្រោង២ដើម្បីចូលរួម
ពីធីតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨បើកសម្ពោធយ៉ាងអធឹកអធម៖ ក្រុមហ៊ុនអចលនទ្រព្យR&Fបាននាំមកនូវគម្រោង២ដើម្បីចូលរួម
May 9, 2022, 6:01 a.m.
នៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែតុលា ពីធីតាំងពិព័រណ៍អចលនទ្រព្យលើកទី៣ដែលរៀបចំដោយ Realestate.com.kh ត្រូវបានបើកសម្ពោធនៅរាជធានីភ្នំពេញដោយទាក់ទាញក្រុមហ៊ុនអចលនទ្រព្យនិងក្រុមហ៊ុនពាក់ព័ន្ធចំនួនជាង 80ដែលមកពីជុំវិញពិភពលោកចូលរួម។ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យចូលរួមទាំងនោះ ក្រុមហ៊ុនអចលនទ្រព្យR&Fត្រូវគេចាប់អារម្មរណ៍ខ្លាំងជាងគេ។ ក្រុមហ៊ុនេះមានគម្រោងធំពីរគឺគម្រោងបុរី អ&អេហ្វដែលជាបុរីសួនធំជាងគេនៅរាជធានីភ្នំពេញមួយទៀតគឺគម្រោងអ&អេហ្វហ័រហ៊្វូដែលជាអគារលំនៅដ្ឋានខ្ពស់ដំបូងនៅក្នុងរាជធានីភ្នំពេញ។ ពិព័រណ៍របស់ក្រុមហ៊ុនR&Fបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងជាងគេពីអ្នកចូលរួមទាំងអស់។ក្រុមហ៊ុនអចលនទ្រព្យអ&អេហ្វជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យយក្សទាំង១០នៃប្រទេសចិន។ ២៤ឆ្នាំមកហើយដែលក្រុមហ៊ុនអចលនទ្រព្យអ&អេហ្វបានខិតខំប្រឹងប្រែងក្នុងការកសាងលំនៅឋានដែលមានគុណភាពខ្ពស់រហូតដល់ពេលបច្ចុប្បន្នបានស្ថាបនាគម្រោងជាង២០០នៅ៧០តំបន់ទូទាំងពិភពលោក។  ចាប់ពីឆ្នាំ២០១៤ក្រុមហ៊ុននេះបានចាប់ផ្តើមអភិវឌ្ឍនគម្រោងនៅក្រៅប្រទេសជាលើកដំបូង ហើយបានបង្កើតនូវស្នាដៃឯកមួយ គឺគម្រោង Princess Cove នៅប្រទេសម៉ាឡេស៊ី។ នៅឆ្នាំ២០១៨ក្រុមហ៊ុនអចលនទ្រព្យអ&អេហ្វបានឈា​នចូលក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងក្នុងបំណងផ្លាស់ប្តូរការរស់នៅរបស់ប្រជាជនកម្ពុជា   ហើយខិតខំប្រឹងប្រែងអភិវឌ្ឍនគម្រោងបុរី អ&អេហ្វ ដែលបានបើកទំព័រថ្មីចំពោះអគារលំនៅដ៏ធំសម្រាប់ការរស់នៅរបស់ប្រជាជនភ្នំពេញដោយមានទំហំ៥៦០,០០០ម៉ែត្រការ៉េផ្តល់ស្តង់ដារជីវភាពរស់នៅដែលឈានមុខគេជាអន្តរជាតិនិងសេវាកម្មគ្រប់គ្រងដ៏សម្បូរបែប។គម្រោងបុរី អ&អេហ្វ គឺជាគម្រោងធំបំផុតនៅរាជធានីភ្នំពេញស្ថិតនៅតាមផ្លូវសំខាន់នៃរាជធានីភ្នំពេញ ហើយទីតាំងប្រសព្វគ្នារវាងមហាវិថីហ៊ុនសែននិងមហាវិថីមុនីវង្ស។ នៅខាងជើងជាតំបន់ស្ថានទូតនៅខាងត្បូងទីក្រុងថ្មី ING ដែលជាគម្រោងសំខាន់មួយសម្រាប់អភិវឌ្ឍន។ គម្រោងបុរី អ&អេហ្វនេះមានចាប់ពីមួយបន្ទប់ទៅបីបន្ទប់ស្តង់ដាររចនាបានប្រើស្តង់ដារលំដាប់អន្តរជាតិផងដែរ។ នៅក្នុងបុរីមានសួនច្បារលើអាកាសធំទូលាយ ហើយនៅពេលអនាគតនឹងសាងសង់ឡើងសួនច្បារធំអាងហែលទឹកស្តង់ដារអន្តរជាតិ ក្លិបលំដាប់ផ្កាយប្រាំ ក្លឹបហាត់ប្រាណ កន្លែងកម្សាន្តសម្រាប់កុមារនិងមនុស្សចាស់ ព្រមទាំងសេវាកម្មគ្រប់គ្រងកម្រិតខ្ពស់​​​​​​​​​​​​​​។ក្រៅពីគម្រោងបុរី អ&អេហ្វ ពិធីតាំងពិព័រណ៍អចលនទ្រព្យក្រុមហ៊ុនអចលនទ្រព្យ អ&អេហ្វនាំមកនូវស្នាដៃមួយទៀតនៅក្នុងរាជធានីភ្នំពេញគឺគម្រោងអ&អេហ្វ ហ័រហ៊្វូ ដែលមានកម្ពស់៥៧ជាន់ឈរនៅលំដាប់ជួរមុខនៃគុណភាពខ្ពស់លំដាប់អន្តរជាតិ។គម្រោងអ&អេហ្វ ហ័រហ៊្វូមានទីតាំងស្ថិតនៅលើមហាវិថីដ៏សំខាន់ គឺមហាវិថីព្រះមុនីវង្ស ដែលបានតភ្ជាប់មហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចហ៊ុនសែននិងផ្លូវលេខ ២៧១ ។ គម្រោងនេះបានបំពាក់ដោយអាងហែលទឹកដ៏ធំ ស្កាយបារ សួនច្បារដ៏ធំដែលមានទំហំ១,០០០ម៉ែត្រការ៉េនិមានសួនច្បារដែលមានឈ្មោះថាបាប៊ីឡូនទំហំ២,៤០០ម៉ែត្រការ៉េហើយមានបន្ទប់ហាត់ប្រាណនិងបន្ទប់ស្ទីមសោណាដើម្បីផ្តល់ឱ្យអ្នកនូវគុណភាពខ្ពស់បំផុតនៃជីវិត។ លើសពីនេះទៀតស្ថិតនៅតំបន់រដ្ឋបាលរដ្ឋនៅជិត​​​​​​​​ស្ថានទូត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត សាលាអន្តរជាតិកម្រិតខ្ពស់មជ្ឈមណ្ឌលផ្សារទំនើប CDF ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សួនច្នៃប្រឌិតអន្តរជាតិជាដើម។ បើរស់នៅទីនេះ អាចផ្តល់ភាពងាយស្រួលក្នុងការរស់ ការសិក្សានិងការងាររបស់អ្នក!បន្ទាប់ពីការបញ្ចប់គម្រោង អ&អេហ្វ ហ័រហ៊្វូវានឹងក្លាយទៅជាតំបន់លំនៅដ្ឋានខ្ពស់បំផុតនៅក្នុងតំបន់ស្នូលនៃរាជធានីភ្នំពេញដែលមានកម្ពស់១៧៤ម៉ែត្រមាន៥៧ជាន់អាចមើលឃើញទេសភាពទន្លេមេគ្គងដ៏ធំរួមទាំងទេសភាពទីក្រុងទាំងមូល។ គម្រោងទាំងអស់ប្រើប្រាស់ស្លាកយីហោអន្តរជាតិដំបូងគេបំពាក់ដោយគ្រឿងអេឡិចត្រូនិកសោរឆ្លាតជាដើមដែលលោកអ្នកអាចគ្រប់គ្រងដោយប៊ូតុងមួយ។យោងតាមសេចក្តីណាំនាំនៃបុគ្គលិក ក្នុងអំឡុងពេលពិធីតាំងពិព័រណ៍នេះ ការបញ្ចុះតម្លៃ ២% ទៅលើការទិញផ្ទះបានទាក់ទាញអ្នកទិញយ៉ាងខ្លាំង! លើសពីនេះទៀត អ&អេហ្វ ហ័រហ៊្វូនឹងចាប់ផ្តើមលក់ជាផ្លូវការនាពេលអនាគត នាពេលបច្ចុប្បន្ននេះបានទទួលការកក់ បើអ្នកបង់ប្រាក់កក់២០០០០អាចជំនួស ២០,០០០ដុល្លារនៅថ្ងៃចាប់លក់! យើងជឿជាក់ថាក្រុមហ៊ុនអចលនទ្រព្យR&Fពិតជានឹងផ្តល់គម្រោងអភិវឌ្ឍន៍កាន់តែច្រើននាពេលអនាគត។ ក្រុមហ៊ុនអចលនទ្រព្យR&Fផ្តលជីវភាពដ៏ប្រសើរ ដែលយើងអាចរង់ចាំមើលទាំងអស់គ្នា!ស្វែងយល់បន្ថែមអំពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់ក្រុមហ៊ុនអចលនទ្រព្យ R&F សូមចូលទៅកាន់ Realestate.com.kh
ក្រុមហ៊ុន មិង ហួរ បានសម្រេចចិត្តបោះទុនជាច្រើនលានដុល្លារដើម្បីអភិវឌ្ឍលំនៅដ្ឋានខុនដូទំនើប
ក្រុមហ៊ុន មិង ហួរ បានសម្រេចចិត្តបោះទុនជាច្រើនលានដុល្លារដើម្បីអភិវឌ្ឍលំនៅដ្ឋានខុនដូទំនើប
June 6, 2022, 5:02 p.m.
មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតថា​កំណើន​សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​របស់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កើន​ឡើង​ជា​លំដាប់ដែលក្នុង​នោះ ក្រុមហ៊ុន Ming Hour Group Cooperation, Ltd កាល​ពី​ពេល​កន្លង​មក​បាន​សម្រេច​ចិត្ត​បោះ​ទុន​ជា​ច្រើន​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋានខុនដូទំនើបមានទីតាំងស្ថិតចំកណ្តាលរាជធានីភ្នំពេញដែលមានតម្លៃសមរម្យជូនដល់អតិថិជន។ជាក់ស្តែង​នៅថ្ងៃទី ០៥ តុលា ២០១៨ ក្រុមហ៊ុន​បាន​បើក​សម្ពោ​ធលក់​ជា​ផ្លូវការនៃគម្រោង មិង ហួរ ខុនដូមីនៀម ដែលជា​គម្រោងខុនដូទំនើប​រចនាបតដ៏​ប្រណិតបែបស៊ីវីល័យមាន​ទីតាំង​ស្ថិតលើផ្លូវ៣៣៦  សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោម​អធិបតីភាព​ឯកឧត្ដម លាង​ មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។ជាមួយគ្នានេះដែរ លោក ឈួរ ឈុនហួរ អគ្គនាយក ក្រុមហ៊ុន មិង ហួរ គ្រុប ខូអិលធីឌីបានថ្លែងនៅក្នុងកម្មវិធីថា៖ ខ្ញុំ​សូមអនុញ្ញាតជម្រាបជូនអំពីគោលបំណងនៃការរៀបចំនៅថ្ងៃនេះមាន២សំខាន់ៗ ដូចខាងក្រោម៖ ១-ផ្សព្វផ្សាយអំពីគុណភាព និងសេវា អំ​ពី​គម្រោង មិង ហួរ ខុនដូមីនៀម ដល់ភ្ញៀវកិត្តិយស ជាបុគ្គលិក មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋទូទៅដែលមានបំណងចង់មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ​។ ២-បង្ហាញអំពីការចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា និងការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ស្របតាមក្របខណ្ឌយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍទីក្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌគតិយុត្តនានា​របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានរៀបចំ និងដាក់ចេញជាបន្តបន្ទាប់ក្នុងគោលបំណងជម្រុញ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចេរភាព”។គម្រោង​មិង ហួរ ខុនដូមីនៀម បាននឹងកំពុងធ្វើរការសាងសង់ឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លើផ្ទៃដីសរុប១៣០៥ ម៉ែត្រដែលសំណង់អាគារគឺស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញតែម្តងខាងលិចផ្សារដើមគរត្រឹមតែ៣០០ម៉ែត្រ ព័ទ្ធជុំវិញដោយ ផ្សារទំនើប សាលារៀន មន្ទីពេទ្យ ធនាគារភោជនីយដ្ឋាន សណ្ធាគារផ្កាយ៥ បេនឡានក្រុងសារធារណៈ និងក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនទៀតដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០។ក្រុមហ៊ុនមាន​ផ្តល់ជំរើស​ជូន​អតិថិជន​នូវទំហំយូនីត​ជាច្រើន​ប្រភេទ ដូចជាប្រភេទ Studio room , ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេងជាមួយ​រចនាបទស្អាតប្លែកដែលមានភ្ជាប់រួចជាស្រាច់នូវប្រព័ន្ធខ្សែរ​ភ្លើង ទឹក អគ្គីសនី ខ្សែរកាបជាដើម -ល-។​ ក្នុងនោះក្រុមហ៊ុនមានការរៀបចំផ្តល់ជូនជាសំភារៈដែលមានគុណភាពខ្ពស់មួយចំនួនទៅដល់អតិថិជន ដែលមានដូចជាទូចង្ក្រានលើក្រោម ទូតាំងទូរទស្សន៍ ទូរតាំងសំលៀកបំពាក់ជាប្រភេទឈើកែរឆ្នៃដែលមានគុណភាពខ្ពស់ព្រមជាមួយការរចនាម៉ូតដ៏ល្អឥតខ្ចោះ លើសពីនេះក៏មានផ្តល់ជូននូវសំភារៈបន្ទប់ទឹកមួយឈុតដែលមានរៀបចំនូវប្រភេទឥដ្ឌការ៉ូដ៏ប្រណិត ព្រមទាំងមានការរចនាក្បាលគ្រែយ៉ាងស្រស់ស្អាតជូនដល់អតិថិជនផងដែរ ដោយមានរួមបញ្ចូល​នូវ​ក្លឹបហាត់ប្រាណធំទូលាយ អាងហែលទឹក ស្ទីម សោណា ចាគូស៊ី យោហ្ការ ម៉ាសា មីនីម៉ាត និងអាចកំសាន្តអារម្មណ៍ជាមួយស្កាយបានឹងអាងហែលទឹកនៅលើអាកាសជាមួយខ្យល់អាកាសបរិសុទ្ធ។ ដោយ​លក់​ក្នុង​តម្លៃ​ទាបចាប់ពី ៣៥,៩៩៨ ​ដុល្លារ​ឡើងទៅតែប៉ុណ្ណោះ។ទាក់​ទង​នឹង​ការ​បង់​ប្រាក់​ ក្រុម​ហ៊ុន​បាន​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​ចំនួន​៤ គឺ​ការ​បង់​ប្រាក់​ផ្តាច់ ការ​បង់​ជា​ដំណាក់​កាល ​ការ​បង់​រំលស់​៧០% និងអ្វីដែលកាន់តែពិសេសគឺការបង់រំលស់១០០%ដោយគ្មានប្រាក់កក់រហូតដល់​១៥ឆ្នាំ ផ្តល់ភាពងាយស្រួលទៅ​តាម​លទ្ធភាព និង​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន។ជាចុងក្រោយលោកអ្នកអាចអញ្ជើញទស្សនាបន្ទប់គំរូផ្ទាល់ដែលមានទីតាំងនៅលើផ្លូវ១៦៣​ ក្រោយវត្តមហាមន្រ្តី100ម៉ែត្រជាប់សកលវីទ្យាល័យធនធានមនុស្សសម្រាប់ព័តមានបន្ថែមសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 081 558​ 789 និង​ 017 558 789 រឺចូលទៅកាន់ Facebook page របស់ MinghourCondominium ដែលនឹងធ្វើការ ជូនដំណឹងរាល់ព័តមានថ្មីៗរបស់គម្រោង មិង ហួរ ខុនដូមីនៀម។ “ មិង​ ហួរ​ "ជីវិតរស់នៅកាន់តែងាយស្រួល"។ស្វែងយល់អំពីគម្រោងលំនៅដ្នានថ្មីៗនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
News Page Concierge Service 590x250 KH
រដ្ឋាភិបាល​ជម្រុញម្ចាស់​គម្រោងលំនៅដ្ឋានឲ្យគោរពតាមគោលការណ៍បរិស្ថាន​
រដ្ឋាភិបាល​ជម្រុញម្ចាស់​គម្រោងលំនៅដ្ឋានឲ្យគោរពតាមគោលការណ៍បរិស្ថាន​
May 28, 2022, 1:43 p.m.
ស្របពេលដែលការវិនិយោគលើវិស័យអចលនទ្រព្យកំពុងមានកំ​ណើនឡើងកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជាការវិនិយោគលើវិស័យលំនៅដ្ឋានបានក្លាយជាចលករមួយដ៏សំខាន់រុញច្រានវិស័យទាំងមូលឲ្យហក់ឡើងមួយកម្រិតទៀត។ ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះទីក្រុងភ្នំពេញមើលឃើញថាការសាងសង់កំពុងរីកដុះដាល់ឥតឈប់ឈរទាំងគម្រោងបុរី ខុនដូ វីឡា សណ្ឋាគារ ផ្ទះល្វែង អាផាតមេន និងអគារពាណិជ្ជកម្មជាដើម។ឆ្លើយតបទៅនឹងកំណើននេះក្រសួងបរិស្ថានបានចេញមុខជម្រុញឲ្យគ្រប់ម្ចាស់គម្រោង និងអ្នកអភិវឌ្ឍន៍ លំនៅដ្ឋាន​ ទាំងបុរី និងខុនដូត្រូវតែធ្វើឲ្យបានតាមស្តង់ដារបច្ចេកទេសដែលសមស្របតាមគោលការណ៍បរិស្ថាន។​ការសាងសង់តាមបទដ្ឋានបរិស្ថានគឺចង់សំដៅ ការយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចសំខាន់នានា​ដែលជួយសម្រួលដល់ការរស់នៅរបស់ម្ចាស់អចលនទ្រព្យឲ្យបានល្អប្រសើរក្នុងនោះរួមមាន​៖ ហេដ្ឋារចនាសម្ព័​ន្ធ ផ្លូវចេញចូល ប្រព័ន្ធលូ ​និង​ប្រព័ន្ធ​ចំរោះ​ទឹក ​ប្រព័ន្ធគ្រង់កាកសំណល់ការការពារហានិភ័យជាពិសេសការធានាបាននូវគុណភាពសំណង់រឹងមាំ ​ និង​ដើម្បី​ឲ្យការអភិវឌ្ឍន៍ ប្រកបដោយសោភណភាពមាន​បរិស្ថានល្អ ​និងធានា​គុណភាពនៃជីវិត​។ការអភិវឌ្ឍន៍មួយចំនួនកន្លងមក គឺមិនបានឆ្លើយតាមទៅនឹងគោលការណ៍បរិស្ថានធម្មជាតិសមស្រប នោះទេ។​ ដោយគម្រោងមួយបុរី​មួយចំនួនមិនបានឆ្លើយតបតាមស្តង់ដារ ដែលបានកំណត់ ដូចជា៖ ​មិនមាន​សួន​ច្បារ មិនមានកន្លែងកំសាន្ត ឬកន្លែងសាធារណៈតូចចង្អៀត ​ប្រព័ន្ធ​លូតូចពេក និងផ្លូវ​តូចពេក​ដែលធ្វើឲ្យជួបការលំបាកនៅពេលចំនួនប្រជាជនកើនឡើង។បើពិនិត្យក្របខណ្ឌច្បាប់ទាក់ទងជាមួយការសាងសង់គម្រោងលំនៅដ្ឋានកន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានតម្រូវឲ្យម្ចាស់គម្រោងអភិឌ្ឍន៍នីមួយមុននឹងសាងសង់ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណក្នុងលក្ខខណ្ឌភ្ជាប់មកជាមួយប្លង់មេរបស់គម្រោងដែលបានគូបញ្ជាក់ច្បាស់លាស់ពីលក្ខខណ្ឌលម្អិត និងលក្ខណៈពិសេសតាមគោលការណ៍ក្នុងនោះក៏មានការដាក់បញ្ចូលពីលក្ខណៈបរិស្ថាននេះផងដែរ។​ថ្មីៗនេះផងដែរក្រសួងដែនដីទើបតែចេញប្រកាសដើម្បីស្តីអំពីការភិវឌ្ឍដីនៅកម្ពុជា។​ ដែលប្រកាសនេះបានកំណត់ម្ចាស់គម្រោងរក្សាទុកផ្ទៃដី២៥%នៃផ្ទៃដីសរុបសម្រាប់សាងសង់ហេដ្ឋារចនាដូចជា៖​ ផ្លូវសាធារណៈប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក បណ្តាញ អគ្គិសនី បណ្តាញទូរគមនាគមន៍ប្រព័ន្ធគ្រងគ្រងសំណល់រឹង និងរាវ និងប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងហានិភ័យផ្សេងៗ។ មួយផ្នែកទៀតគឺរៀបចំការអភិវឌ្ឍបៃតងដើម្បីជួយជម្រុញដល់ការរស់នៅលក្ខណៈធម្មជាតិ។​ក្រសួង​ដែនដីក៏បាន​កំណត់​ឲ្យ​គ្រប់គម្រោងសាងសង់មុន​នឹង​មាន​ការ​អនុញ្ញាតចាំបាច់​ត្រូវ​តែ​ឆ្លង​កាត់​ការ​ពិនិត្យ​របស់​ក្រសួង​បរិស្ថាន ​ជាមុនសិនដើម្បីធានាជម្រុញដល់បទដ្ឋានប្រសិទ្ធិភាពបរិស្ថានបានត្រឹមត្រូវ។គេរំពឹងថាការចូលរួមចំណែកពីស្ថាប័នរដ្ឋទាំងអស់នេះ នឹងជួយជម្រុញដល់ការអភិវឌ្ឍន៍លំនៅដ្ឋានមានការវិវត្តន៍ទៅមុខដោយភាពរឹងមាំ៕ស្វែងរកគម្រោងបុរីនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
វាគ្មិនជំនាញ​ទាំង១១រូបសម្រាប់ពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ​​២០១៨
វាគ្មិនជំនាញ​ទាំង១១រូបសម្រាប់ពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ​​២០១៨
May 9, 2022, 5:59 a.m.
នៅសល់ពេលតែជាងពីសប្តាហ៍ទៀត​ប៉ុណ្ណោះពិព័រណ៌អចលនទ្រព្យកម្ពុជាសម្រាប់ឆ្នាំ២០១៨​នេះនឹងមានវត្តមានជាលើកទី៣នៅកម្ពុជាជាមួយនឹងទំហំនៃការតាំងបង្ហាញកាន់តែគួរអោយចាប់អារម្មណ៍ជាងលើកមុនៗ។ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ វេទិកាសិក្ខាសាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជា នឹងដំណើរការ រយៈពេលពីរថ្ងៃពេញដោយជួបជាមួយអ្នកជំនាញសំខាន់ៗដូចជា៖  ១. ​អ្នកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL២.​ លោក James Whitehead នាយកប្រតិបត្តិគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Yula.la (ប្រទេសឡាវ)៣. លោក តេង រិទ្ធី  ស្ថាបនិក និងនាយកក្រុមហ៊ុន R’ Investment Group៤. លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃក្រុមហ៊ុន ZicoLaw៥. លោក Michael Verdy អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការប្រទេសវៀតណាមនិងអាស៊ីអាគ្នេយ៍៦. កញ្ញា Alice Hsieh  ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យ Position Property Services៧. លោក Guillaume Massin ដៃគូ និង នាយកចាត់ចែងទូទៅ នៃ ក្រុមហ៊ុន​ DFDL៨. លោក Haijun Zeng  ដៃគូនៃក្រុមហ៊ុន Ting & Association៩. លោក Wanye Wang សហស្ថាបនិកនៃក្រុមហ៊ុន Lumi Arch Global១០. កញ្ញា Doris Han ​អ្នកប្រឹក្សាផ្នែកច្បាប់១១​. លោក  Simon Griffiths ជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន​​Urban Asset Solutionsក្នុងវេទិការនេះអ្នកជំនាញនីមួយៗនឹងធ្វើបទបង្ហាញអំពីប្រធានបទល្អៗជុំវិញភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជាការណែនាំសម្រាប់អ្នកចង់វិនិយោគអចលនទ្រព្យលើ់កដំបូងទិដ្ឋភាពផ្លូវច្បាប់នៃការវិនិយោគកម្មសិទ្ធិស្របច្បាប់នៅកម្ពុជាព្រមទាំងសក្តានុពលនៃតំបន់វិនិយោគសំខាន់ៗនៅកម្ពុជា។​ក្នុងពិព័រណ៌អចលនទ្រព្យនឹងមានក្រុមហ៊ុនអចលនទ្រព្យ និងគម្រោងលំនៅដ្ឋានដាក់តាំង បង្ហាញជាច្រើន។ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway គម្រោង The Palm ក្រុមហ៊ុន Aristo Developers​  គម្រោង One Park  គម្រោង Phnom Penh Harbour  គម្រោង Le Bassacគម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property Services ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS (South East Asia Property Services) គម្រោង 88 Suits ក្រុមហ៊ុន Seara Sports Engineering and Recreation Asia Cambodia ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន Cloud Coast​ ក្រុមហ៊ុន Naki Group ក្រុមហ៊ុន Naki Realty ក្រុមហ៊ុន​ AVIC INTL ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower គម្រោង​​ The Spring Villa ក្រុមហ៊ុន PropEase គម្រោង Angkor Grace ក្រុមហ៊ុន Yuetai ក្រុមហ៊ុន App Tnaot News គម្រោង Skyland Condo គម្រោង VHouse ក្រុមហ៊ុន Prime One Real Estate (Cambodia) Co., Ltd, គម្រោង Maison M Poly  ក្រុមហ៊ុន Tasaki ក្រុមហ៊ុន Century 21 Fuji Realty ក្រុមហ៊ុន Sabay Osja ក្រុមហ៊ុន RS Residence ក្រុមហ៊ុន 995 Home គម្រោង Prince Huan Yu ក្រុមហ៊ុន OC Consultancy Services ក្រុមហ៊ុន EZECOM​​ ក្រុមហ៊ុន Silver Sea Media​  គម្រោង Baoli ក្រុមហ៊ុន​​ Silver Craft Technology ក្រុមហ៊ុន Khmer Amrith គម្រោងបុរី Borey Gold Star  ក្រុមហ៊ុន Royal Park ក្រុមហ៊ុនក្រៅពីនេះក៏មានការតាំងបង្ហាញពីវិស័យហិរញ្ញវត្ថុមួយចំនួនដែលរួមមាន៖ ធនាគារ ANZ Royal ធនាគារភ្នំពេញពាណិជ្ជ  ធនាគារ PPCBank និងធនាគារ​ RHB។សូមបញ្ជាក់ថា៖  ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ និង ២០ ខែ​ តុលា ឆ្នាំ ២០១៨ នេះ។សម្រាប់ការឧបត្ថម្ភ ឬការទិញកន្លែងតាំងពិព័រណ៍នៅសូមទាក់ទង:ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323អង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!
គម្រោងទីក្រុងសម្រាប់ស្រ្តី៖ សំណើសាងសង់គម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុនស្ថាបត្យកម្ម The Room ក្នុងការប្រកួតប្រជែងគម្រោងលំនៅដ្ឋានឆ្នាំ២០១៨
គម្រោងទីក្រុងសម្រាប់ស្រ្តី៖ សំណើសាងសង់គម្រោងលំនៅដ្ឋានរបស់ក្រុមហ៊ុនស្ថាបត្យកម្ម The Room ក្នុងការប្រកួតប្រជែងគម្រោងលំនៅដ្ឋានឆ្នាំ២០១៨
June 6, 2022, 5:02 p.m.
ក្រុមការងាររបស់ក្រុមហ៊ុនរចនាប្លង់ស្ថាបត្យកម្ម The Room ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនលំដាប់កំពូលមួយនៅក្នុងចំណោមក្រុមហ៊ុនរចនាប្លង់ស្ថាបត្យកម្មកំពូលទាំង៥នៅក្នុងពិភពលោកដែលបានចូលរួមក្នុងការប្រកួតប្រជែងរចនាលំនៅដ្ឋានឆ្នាំ២០១៨រៀបចំដោយក្រុមហ៊ុន Building Trust International គាំទ្រសហការដោយ UNDP និងតំបន់ សេដ្ឋកិច្ចពិសេស។គម្រោងរបស់ពួកយើងសម្រាប់ផ្ទះគំរូនៅក្នុងប្រទេសកម្ពុជាគឺត្រូវបានសម្រឹតសម្រាំងយ៉ាងយកចិត្តទុកដាក់។ ការកើនឡើងយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍន៍វិស័យវាយន​ភ័ណ្ឌនៅក្នុងក្រុងភ្នំពេញ និងមានចំនួនរោងចក្រកាន់តែកើនឡើង។ ទន្ទឹមនឹងការកើនឡើងបែបនេះជាមួយនឹងការរៀបចំទីក្រុងក៏មិនទាន់មានភាពប្រសើរនៅឡើយចំណែកគម្រោងតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធក៏នៅតែជាបញ្ហាចោទផងដែរ។ គម្រោងនៃការរចនាលំនៅដ្ឋានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍គុណភាព និងសុវត្ថិភាពសម្រាប់ប្រជាជនក្នុងការរស់នៅ។ លើសពីនេះផងដែរចំនួនប្រមាណ៨០%នៃប្រជាជននៅក្នុងតំបន់គឺជា កម្មការិនីកាត់ដេរដូច្នេះគម្រោងរបស់ពួកយើងគឺបានផ្តោតទៅលើស្រ្តី ហើយការសិក្សាគម្រោងនេះគឺមានឈ្មោះថាទីក្រុងសម្រាប់ស្រ្តី។យើងបានធ្វើការសិក្សានិងរៀបចំគម្រោងស្ថាបត្យកម្មលំនៅដ្ឋាននេះឲ្យស្របតាមការរស់នៅប្រចាំថ្ងៃរបស់កម្មការិនីហើយការរស់នៅរបស់ពួកគេត្រូវបានរំពឹងថានឹងប្រសើរឡើងដោយផ្អែកទៅលើតម្រូវការចម្បងនៃការរស់នៅ និងការកើនឡើងនៃសមាជិកគ្រួសារជាពិសេសមានការយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយនឹង ការសម្របទៅតាមថវិកាដែលពួកគេត្រូវចំណាយ។ គម្រោងលំនៅដ្ឋាននេះត្រូវបានធ្វើឡើងដោយការផ្សារ ភ្ជាប់ទៅកាន់ទីកន្លែងសាធារណៈការរស់នៅដែលមានផាសុកភាពក៏ដូចជាការអភិវឌ្ឍន៍ទីក្រុងដោយនិរន្តរភាពជាមួយនឹងបរិស្ថាន។គម្រោងទីក្រុងសម្រាប់ស្រ្តី គឺត្រូវបានរចនាឡើងដោយស្របតាមតម្រូវការចាំចាច់ និងថវិការ។ ការរចនា គឺមានការគិតគូរទៅលើសម្ភារៈសាងសង់ក៏ដូចជាកត្តាអាកាសធាតុផងដែរ។ យើងបាន ដាក់ចេញនូវគម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យចំនួនប្រមាណ៣០០០លំនៅដ្ឋាន ដែលសាកសមនឹងលក្ខខណ្ឌរស់នៅ ទំហំលំនៅដ្ឋានជាមួយនឹងការរចនាស្របតាមការរស់នៅលក្ខណៈប្រពៃណីប្រកបដោយគុណភាពនិងភាពរឹងមាំ។ ទីក្រុងសម្រាប់ស្រ្តីគឺជាទីក្រុងសម្រាប់អ្នកទាំងអស់គ្នា!​ក្រុមហ៊ុន The Room គឺជាក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុកប្រកបដោយស្តង់ដារអន្តរជាតិ ដែលបង្កើតឡើងក្នុង ប្រទេសកម្ពុជានៅឆ្នាំ ២០១៨ ដែលផ្តល់ជូនការរចនាប្រកបដោយនិរន្តរភាពរួមផ្សំជាមួយនឹងតម្រូវការក្នុងស្រុក។ ក្រុមហ៊ុនបាន ផ្តល់សេវាកម្មជួនអតិថិជនសំខាន់ៗមួយចំនួនរួមមាន UNDP អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ក្រុមហ៊ុន ហុងកុងលេន ក្រុមហ៊ុន BMW និង អង្កការ UNICEF ជាដើមដែលសុទ្ធសឹងជាក្រុមហ៊ុននិងស្ថាប័នអន្តរជាតិ។ ក្រុមហ៊ុនស្ថាបត្យកម្ម The Room បានពាំនាំនូវគុណភាពស្តង់ដាខ្ពស់នៃស្ថាបត្យកម្មគ្រប់ប្រភេទដែលអតិថិជនត្រូវការ ដែលរួមមានលំនៅដ្ឋាន ពាណិជ្ជកម្ម  គម្រោងបដិសណ្ឋារកិច្ច និងគម្រោងនៃការងារសង្គមជាដើម។  ក្រុមហ៊ុន The Room ផ្តោតសំខាន់ទៅការច្នៃប្រឌិត​ និងភាពប៉ិនប្រសព្វ ដោយផ្អែកទៅលើទំហំ និងទីកន្លែងសម្រាប់ការរស់នៅរបស់មនុស្សទូទៅស្របតាមការអភិវឌ្ឍន៍ដ៏ល្អប្រសើរ៕ស្វែងរកព័ត៌មានសំខាន់ៗទាក់ទងនឹងព័ត៌ំមានអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh!
វត្តមានគម្រោងលំនៅដ្ឋានល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨
វត្តមានគម្រោងលំនៅដ្ឋានល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨
May 30, 2022, 10:55 p.m.
បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកកាលពីឆ្នាំមុនពិព័រណ៍អចលនទ្រព្យកម្ពុជាបានត្រលប់មកវិញសារជាថ្មីនៅខែតុលា ថ្ងៃទី ១៩-២០ នៅសណ្ឋាគារណាហ្គាវើលទី១។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំនេះ Realestate.com.kh នឹងមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ជាច្រើន  និងភ្ញៀវយ៉ាងច្រើនកុះករផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះមានអចលនទ្រព្យច្រើនប្រភេទដើម្បីតបតាមតម្រូវការភ្ញៀវដែលបានចូលរួមដែលក្នុងនោះរួមមានគម្រោងលំនៅដ្ឋានប្រភេទបុរី ខុនដូ និងមានគម្រោងអភិវឌ្ឍន៍ចម្រុះជាច្រើនទៀតផងដែរ។ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Creed Group ដែលនឹងពាំនាំគម្រោងលំនៅដ្ឋានបុរី ខុនដូជាដើម។ គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway គម្រោង The Palms ក្រុមហ៊ុន Aristo Developers​ គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង   Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia គម្រោង Cloud Coast​ ក្រុមហ៊ុន Naki Group គម្រោង Royal Park គម្រោងរីស៊ត New Nordic Group គម្រោង Morgan Tower គម្រោង​​ The Spring Villa គម្រោងរីស៊ត Angkor Grace គម្រោង Skyland Condo គម្រោង VHouse គម្រោង Maison Poly  គម្រោង RS Residence គម្រោងខុនដូ88Suit គម្រោង Prince Huan Yu ជាដើម។ពិព័រណ៍អចលនទ្រព្យលើកនេះនឹងមានគម្រោងលំនៅដ្ឋានចូលរួមយ៉ាងច្រើនសម្រាប់អ្នកចូលរួមទស្សនាសិក្សាស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានទាំងនោះ។ លើសពីពិព័រណ៌អចលនទ្រព្យព្រឹត្តិការណ៍នេះក៏មាន សិក្ខាសាលាដែលនឹងលើកយកប្រធានបទជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ ច្បាប់ កម្មសិទ្ធិ និង ចំណេះដឹងផ្សេងៗទាក់ទងនឹងទីផ្សារអចលនទ្រព្យជាដើម។កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ចុះឈ្មោះដោយសេរី នៅថ្ងៃទី ១៩ & ២០ ខែតុលា ២០១៨ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!
ក្រសួងដែនដីនឹងចាត់វិធានការលើអ្នកលក់ដីឡូតិ៍ខ្យល់ អ្នកជំនាញថានេះជាការពង្រឹងសេ្ថរភាពទីផ្សារអចលនទ្រព្យ
ក្រសួងដែនដីនឹងចាត់វិធានការលើអ្នកលក់ដីឡូតិ៍ខ្យល់ អ្នកជំនាញថានេះជាការពង្រឹងសេ្ថរភាពទីផ្សារអចលនទ្រព្យ
June 6, 2022, 8:07 p.m.
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វ​ផ្សាយ​ពីប្រកាស​ស្តី​អំពីការ​អភិវឌ្ឍ​ដី របស់​​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម និង​សំណង់ នា​ថ្ងៃ​ទី២៥ ខែកញ្ញា នេះ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម បាន​លើកឡើងពី​វិធាន​ការ​ផ្លូវច្បាប់ លើ​អ្នកលក់ដី​ឡូតិ៍​ ទាំង​ឡាយក្នុង​ករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬលក់​ដី​ឡូតិ៍​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​។ វិធានការនេះគឺ​ចំ​ពេល​ដែល​វិស័យ​ដីធ្លីកំពុង​មាន​សន្ទុះ​ខ្លាំង​ ហើយការពុះដីឡូតិ៍មួយចំនួនហាក់មានភាព អនាធិបតេយ្យ និងមិនបានគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ​។បច្ចុប្បន្នក្រសួងអនុម័តប្រកាសស្តីពីកាអភិវឌ្ឍដីហើយបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រកាសនេះនឹងអនុវត្តសម្រាប់គ្រប់ការអភិវឌ្ឍដីទាំងអស់រួមទាំងការពុះដីឡូតិ៍ផងដែរ។ គម្រោងដីឡូតិ៍ តម្រូវឲ្យសុំច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។ជាការក្រើនរំលឹក លោក ប៉ែន សុផល  បានបញ្ជាក់ថា “មន្រ្តី​ជំនាញ​របស់ក្រសួង​រៀប​ចំ​ដែន​ដី នឹង​ចាត់​វិធាន​ការជាក់លាក់តាមផ្លូវច្បាប់លើ​អ្នក​លក់​ដី​ឡូតិ៍​ទាំង​ឡាយក្នុងករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬ​លក់​ដី​ឡូតិ៍​ ដែល​មិន​មានច្បាប់អនុញ្ញាត​ត្រឹម​ត្រូវ​។​”  អ្នកឱកញ៉ា ចេង ខេង ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL  បានស្វាគមន៍ និងគាំទ្រចំ​ពោះវិធានការថ្មីនេះរបស់ក្រសួងដែនដី។ លោកបានមានប្រសាសន៍ថា «ខ្ញុំគាំទ្រចំពោះចំណាត់ការរបស់ក្រសួង ដើម្បីបញ្ឍប់រាល់សកម្មភាពមិនស្របច្បាប់របស់អ្នកលក់ និងគម្រោងដីឡូតិ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា»។លោក បានបន្ថែមទៀតថាវិធាននេះគឺជាប្រយោជន៍ដល់វិស័យទាំងមូល ដើម្បីបន្តភាពរីកចម្រើនទៅមុខជានិច្ចជាមួយនឹងការ ធានាបាននូវការពារដល់គ្រប់ភាគីពាក់ព័ន្ធទាំងអ្នកលក់ អ្នកទិញនិងម្ចាស់គម្រោងស្របច្បាប់។​​ជាមួយគ្នានេះ លោក សន សៀប ដែលជាស្ថាបនិក និងជានាយកប្រតិ​បត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៉ីស្ទេត បានមានប្រសាសន៍ថាការចាត់វិធានការ នេះជាសញ្ញាណវិជ្ជមានសម្រាប់វិស័យដីធ្លីពិសេសគឺការពុះដីឡូតិ៍ដោយសារបច្ចុប្បន្នវិស័យនេះកំពុងមានកំណើនខ្លាំង ហើយនៅពេលក្រសួងចាប់ផ្តើមងាកមកយកចិត្តទុកដាក់លើការរៀបចំ និងគ្រប់គ្រងទៅតាមស្តង់ដារសមស្រប នោះបញ្ហានឹងត្រូវបានដោះស្រាយ។​លោក សៀប បានបញ្ជាក់ថា កន្លងមក អ្នកទិញដីឡូតិ៍ធ្លាប់ជួបបញ្ហាដោយសារគម្រោងមួយចំនួន មានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើង និងផ្លូវមិនច្បាស់លាស់ ប្លង់កម្មសិទ្ធិមិនជាក់លាក់ និងមានបញ្ហានៅពេលរដ្ឋាភិបាលចាប់ផ្តើមអភិវឌ្ឍនៅក្នុងតំបន់នោះ។​ លោក ជឿថា វិធានការរបស់ក្រសួង នឹងធ្វើអោយការពុះដីឡូតិ៍លក់កាន់តែមានភាពប្រសើរឡើង។​ទោះយ៉ាងណា អ្នកឱកញ៉ា ចេង ខេង មើលឃើញថាបច្ចុប្បន្នរវាងរដ្ឋ និងវិស័យឯកជននៅតែត្រូវការការពិភាក្សារួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របមួយជួយឲ្យវិស័យអចលនទ្រព្យនៅតែបន្តភាពរីកចម្រើនប្រកបដោយចីរភាព៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
លោក ម៉ឹក ចិន្តា ស្ថាបនិក​ Realestate.com.kh៖ វិស័យឌីជីថលនៅក្នុងទីផ្សារអចលនទ្រព្យ
លោក ម៉ឹក ចិន្តា ស្ថាបនិក​ Realestate.com.kh៖ វិស័យឌីជីថលនៅក្នុងទីផ្សារអចលនទ្រព្យ
May 26, 2022, 7:14 a.m.
Realestate.com.kh គឺ​ជា​គេហទំព័រ​ឈាន​មុខគេ​មួយ​នៅ​កម្ពុជា​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ដោយ​ធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។ គេហទំព័រ​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ម៉ឹក ចិន្តា ​នៅ​ឆ្នាំ​២០០៩​ហើយ​នៅឆ្នាំ ២០១៥ ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលីបានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ បច្ចុប្បន្ន​គេហទំព័រ​នេះ​មាន​បី​ភាសា គឺ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនដែលមានជាង ២៥,០០០ អចលនទ្រព្យ សម្រាប់ លក់ និងជួលនិងអ្នកស្វែងរកអចលនទ្រព្យរាប់ពាន់នាក់បានចូលមើលគេហទំព័រ និងតាមរយៈកម្មវិធី (APP) របស់ Realestate.com.kh ជារៀងរាល់ខែ។ ខាង​ក្រោម​នេះ​ជា​បទ​សម្ភាសន៍​ជា​មួយ​លោក ម៉ឹក ចិន្តា ​អំពី​អាជីវកម្ម​​ការ​អភិវឌ្ឍន៍​នៃ​អាជីវកម្ម​មួយ​នេះ។​នៅក្នុងរង្វង់នៃការប្រកួត​ប្រជែង​ក្នុងវិស័យបច្ចេកវិទ្យា​យើងត្រូវតែ​ហ៊ានពុះពារ​តស៊ូ និង​ប្រថុយប្រថាន​។ មានឱកាសជាច្រើន​នៅខាងក្រៅ​ដែលយើងត្រូវ​តែ​សម្លឹង​មើល​វា​ និងព្យាយាមចាប់យកឲ្យបានល្អ។​ ដូចពាក្យឡាតាំងមួយឃ្លាពោលថា “សំណាង​កើតពីភាពក្លាហាន”។ក្រុមហ៊ុនយើងកំពុងផ្ដោតជាសំខាន់ទៅលើការ​រក្សាស្ដង់ដារនិង​ជំហរ​របស់​ខ្លួន​ក្នុងនាម​ជា​​​គេហទំព័រផ្នែកអចលនទ្រព្យ​នាំមុខគេក្នុងប្រទេសកម្ពុជា។ Realestate.com.kh មាន​ជាង៤ម៉ឺន​អចលនទ្រព្យ​ដែល​បាន​ដាក់លក់ និង​ជួល​​ហើយ​មាន​អ្នក​ចូលទស្សនាប្រមាណ​ជា​១ម៉ឺននាក់។ យើង​ផ្ដល់ព័ត៌មាន​ដែល​​ទូលំ​ទូលាយ និងដែលអាចទុកចិត្តបានបំផុតគឺមិនគ្រាន់តែផ្ដល់ព័ត៌មានអំពី​អចលន​ទ្រព្យ​របស់​កម្ពុជា​ប៉ុណ្ណោះទេតែរួមបញ្ចូលទាំង ព័ត៌មានអំពីតំបន់កំពុងអភិវឌ្ឍ ​​ការ​ដឹកជញ្ជូន​ គោលដៅទេសចរណ៍តំបន់សេដ្ឋកិច្ចពិសេស ប្រព័ន្ធ​ថែទាំ​សុខភាព សេវាកម្មរបស់រដ្ឋាភិបាលនិងព័ត៌មានជាច្រើនទៀតដែល អ្នកចូលមកវិនិយោគ ឬអ្នកមកទស្សនាប្រទេសកម្ពុជាត្រូវការ។បន្ថែមពីលើភាសាខ្មែរ ពេលនេះយើងកំពុងធ្វើការផ្សព្វផ្សាយជាភាសាអង់គ្លេសនិង​ភាសាចិន​ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់យើងក្នុងនាមជាក្រុមហ៊ុនមួយ។ ផ្តើមចេញ​ពីបុគ្គលិក​ក្នុងស្រុកពីរបីនាក់ ពេលនេះយើងមានបុគ្គិលិកទាំងក្នុងស្រុក និងបរទេសជាង៣០នាក់។ ពួកយើងកំពុងស្ថិតនៅលើការរីកចម្រើនដ៏វែងឆ្ងាយ និងកំពុងសម្លឹងមើលការធ្លាក់ចុះនៃអាជីវកម្មដទៃៗទៀត។ យើងមានទំនុកចិត្ត​ទៅ​លើការរីកចម្រើនរបស់ក្រុមហ៊ុន​ជាមួយនឹងការគ្រប់គ្រប់ការធ្វើទីផ្សារ និងក្រុម​បង្កើតមាតិការដ៏ល្អរបស់យើង។នៅលើផ្លូវនៃដំណើរការអាជីវកម្មទាំងអស់មាន​​បញ្ហា​ច្រើន​ណាស់​ដែល​ត្រូវ​ប្រឈមហើយ Realestate.com.kh ក៏​ជៀស​មិនផុតដែរ។ បញ្ហាដ៏ចម្បងនោះគឺការស្វែងរកមនុស្សដើម្បីមកគ្រប់គ្រង និងធ្វើការក្នុងក្រុមហ៊ុនឲ្យបានត្រឹមត្រូវ។ សំណាងល្អដែលខ្ញុំអាចរកដៃគូរដែលត្រឹមត្រូវក្រុមការងារដែលខិតខំប្រឹងប្រែង និងបុគ្គលិកដែលមានការលះបង់ខ្ពស់។ យើងធ្វើការជាមួយគ្នាដើម្បីស្វែងរកដំណោះទៅលើបញ្ហាដែលយើងជួបប្រទះកន្លងមក។ធម្មតាទេ! វាកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់យើង និង លទ្ធផលនៃការសហការ និងលះបង់របស់យើង។ យើងមានការអនុវត្តន៍ផ្នែកអាជីវកម្មដ៏ល្អមានយុទ្ធសាស្រ្តច្បាស់លាស់ និងធ្វើវាក្នុងស្ដង់ដារខ្ពស់បំផុត។ ប៉ុន្តែភាពជោគជ័យរបស់យើងក៏អាស្រ័យទៅលើការស្វែងរកដៃគូសហការដ៏ត្រឹមត្រូវផងដែរ។ នៅក្នុងឆ្នាំ ២០១៥ យើងបានសហការជាមួយក្រុមហ៊ុន ​Digital Classifieds Group (DCG) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលីដែលអនុញ្ញាតឲ្យយើងអាចពង្រីកប្រតិបត្តិការរបស់យើងបន្តែមទៀត។ នៅដើមឆ្នាំនេះក្រុមហ៊ុន ​Belt Road Capital Management (BCRM) បានសហការជាមួយ​ដែរ​ដោយ​បាន​បន្ថែម​​ទឹកប្រាក់វិនិយោគ​ប្រមាណ១.៨លានដុល្លា។វិនិយោគិនជាទូទៅជាមនុស្សដែលចង់បង្កើតប្រាក់ចំណេញ​ពីការវិនិយោគរបស់ពួកគេ។ ពួកគេតែងតែស្វែងរកស្ថាប័ន​ ឬក្រុមហ៊ុនណាដែលមានសក្តានុពល​​លើ​ការអភិវឌ្ឍ ឬរីកចម្រើន។ប្រសិនបើ​អង្គភាព​របស់អ្នកដំណើរការល្អ មានការគ្រប់គ្រងប្រកបដោយគុណភាពមានបុគ្គលិក​គ្រប់គ្រាន់ មានគោលដៅច្បាស់លាស់ និងមានផែនការយុទ្ធសាស្រ្តប្រកបដោយសកម្មភាព​និង​ភាព​ច្បាស់​លាស់​នោះវិនិយោគិនជាច្រើននឹងចូលមកវិនិយោគមិនខាន។ការចាប់ផ្តើមអាជីវកម្មដំបូងគឺពិតជាមានការលំបាកជាមួយនឹងដើមទុន។ប៉ុន្តែប្រសិនបើ បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់អ្នកធ្វើការរួមគ្នាជាធ្លុងមួយនិងអនុវត្តតាមផែនការអាជីវកម្មមួយដ៏ ច្បាស់លាស់នោះអាជីវកម្មរបស់អ្នកនឹងទទួលបានភាពជោគជ័យ។ ចំណុចពិសេសៗទាំងនេះនឹងនាំលោកអ្នកទៅកាន់ដល់ចំណុចកំពូលមួយដ៏ឆាប់រហ័សនៅក្នុងទីផ្សារដ៏មានការប្រកួតប្រជែងមួយនេះ។សូមចងចាំថាសុចរិតភាពការយកចិត្តទុកដាក់និងការខិតខំគឺមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់បានជោគជ័យក្នុងជីវិតចំណុចនេះនៅក្នុងវិស័យអចលនទ្រព្យក៏ត្រូវតែមានដូចគ្នាផង ដែរ។ ឧបសគ្គនិងបញ្ហាប្រឈមគឺវាគ្រាន់តែជារឿងបណ្តោះអាសន្នដោយឡែកភាពជោគជ័យនឹងវិលមករកយើងវិញជាមិនខាន៕ស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!​ចុះឈ្មោះជាមួយនឹងព្រឹត្តិបត្តិព័ត៌មានរបស់យើងថ្ងៃនេះ!​ ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
គួរយល់ដឹងអំពីច្បាប់នៃគម្រោងអភិវឌ្ឍដីនៅកម្ពុជា
គួរយល់ដឹងអំពីច្បាប់នៃគម្រោងអភិវឌ្ឍដីនៅកម្ពុជា
June 2, 2022, 10:57 a.m.
ការអភិវឌ្ឍដីត្រូវគោរពតាមបទបញ្ញត្តិប្រើប្រាស់ដី ឬប្លង់គោលប្រើប្រាស់ដី ឬផែនការប្រើប្រាស់ដីក្នុងរាជធានី ក្រុង ទីប្រជុុំជន ដែលទីតាំងគម្រោងស្ថិតនៅ  និងលក្ខខណ្ឌច្បាប់ជាធរមាន។ក្រសួងដែនរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី កាលពីថ្ងៃ​ទី២៥ ខែកញ្ញា នេះ បានរៀបចំសិក្ខាសាលាផ្សព្វ​ផ្សាយ​ពីប្រកាស​ស្តី​អំពីការ​អភិវឌ្ឍ​ដី។ ប្រកាសនេះនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយប្រកាសនេះក៏នឹងតម្រូវឲ្យគ្រប់ការអភិវឌ្ឍដីរួមទាំងគម្រោងពុះដីឡូតិ៍ត្រូវតែអនុវត្តតាម។គម្រោងដីឡូតិ៍តម្រូវឲ្យសុំច្បាប់ អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច។តាមលក្ខខណ្ឌច្បាប់ខាងក្រោមនេះជាផែនការសម្រាប់ការអភិវឌ្ឍដីដែលអ្នកអភិវឌ្ឍ ត្រូវគោរពតាម៖១. ត្រូវរក្សាទុកផ្ទៃដី ២៥% នៃផ្ទៃដីសរុប សម្រាប់សាងសង់ហេដ្ឋារចនា ដូចជា​ ផ្លូវសាធារណៈប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ប្រព័ន្ធគ្រងគ្រងសំណល់រឹង និងរាវ និងប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងហានិភ័យផ្សេងៗ។២. ត្រូវរក្សាទុកផ្ទៃដី១០%នៃផ្ទៃដីសរុប ឬ១០ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់​ សម្រាប់រៀបចំតំបន់សាធារណៈ និងតំបន់បៃតង ដូចជា៖ សួនច្បារសាធារណៈ កន្លែងលេងសម្រាប់កុមារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា និងកន្លែងកំសាន្ត។៣. ត្រូវរៀបចំឲ្យមានកន្លែងផ្តល់សេវាជូនសាធារណជនឲ្យបានសមស្របដូចជា៖ សាលារៀន មណ្ឌលសុខភាព អគារដ្ឋបាល និងផ្សារ។៤ . ត្រូវរៀបចំការអភិវឌ្ឍបៃតង ដើម្បីជួយជម្រុញដល់ការរស់នៅលក្ខណៈធម្មជាតិ។ទាក់ទងនឹងការប្រកាសប្រើប្រាស់ដីនេះ លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយកម្ម ក៏បាន​លើកឡើងពី​វិធាន​ការ​ផ្លូវច្បាប់ លើ​អ្នកលក់ដី​ឡូតិ៍​ ទាំង​ឡាយក្នុង​ករណី​លក់​ដី​ឡូតិ៍​ខ្យល់ ឬលក់​ដី​ឡូតិ៍​ដែល​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ ​។ វិធានការនេះគឺ​ចំ​ពេល​ដែល​វិស័យ​ដីធ្លីកំពុង​មាន​សន្ទុះ​ខ្លាំង​ ហើយការពុះដីឡូតិ៍មួយចំនួនហាក់មានភាពអនាធិបតេយ្យ និងមិនបានគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ​៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ដៃគូផ្គត់ផ្គង់សំភារៈកីឡាស្តង់ដាអន្តរជាតិដ៏ល្អសម្រាប់លោកអ្នក
ដៃគូផ្គត់ផ្គង់សំភារៈកីឡាស្តង់ដាអន្តរជាតិដ៏ល្អសម្រាប់លោកអ្នក
June 6, 2022, 5:02 p.m.
ក្រុមហ៊ុនផ្តត់ផ្គង់សំភារៈកីឡា SEARA គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងការចែកចាយសំភារៈកីឡា គ្រប់ប្រភេទមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែពាសពេញតំបន់អាស៊ីអាគ្នេយ៍។ក្រុមហ៊ុនបានបើកដំណើរការរយៈកាលជាង២០ឆ្នាំហើយដែលមានបេសកម្មនាំយកសំភារៈកីឡាដែលស្របតាមស្តង់ដាអន្តរជាតិមកកាន់ទីផ្សារអាស៊ី។ ទោះបីជាមានតម្រូវការទីផ្សារនៃសំភារៈកីឡាដែលមានស្តង់ដានៅមានកម្រិតទាបនៅឡើយក៏ក្រុមហ៊ុន SEARA នៅតែជឿជាក់ថាទីផ្សារមួយនេះនឹងមានតម្រូវការកើនឡើងស្របពេលដែលតំបន់អាស៊ីកាន់តែរីកចម្រើនផ្នែកសេដ្ឋកិច្ច និងយល់កាន់តែច្បាស់អំពីសុខភាព និងការធ្វើលំហាត់ប្រាណ។  តួយ៉ាងតំបន់អាស៊ីអាគ្នេយ៍យើងឃើញថាទីផ្សារអចលនទ្រព្យកំពុងតែរីកចម្រើនគួរឲ្យកត់សំគាល់។ ចាប់ពីឆ្នាំ២០០០មកម្ចាស់គម្រោងអភិវឌ្ឍន៍បានរៀបចំក្លឹបកីឡាដែលត្រូវការសំភារៈកីឡាដែលមានស្តង់ដារខ្ពស់កាន់តែច្រើនសម្រាប់គម្រោងរបស់ពួកគេ។ ដូចនេះហើយបានជាក្រុមហ៊ុន SEARA ចាប់ផ្តើមត្រូវបានគេទទួលស្គាល់កាន់តែច្រើន។ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡា SEARA មានកេរ្តិ៍ឈ្មោះល្បីយ៉ាងខ្លាំងដោយសារតែការផ្តល់ជូនសំភារៈកីឡាដែលមានគុណភាពខ្ពស់ក៏ដូចជាការតំឡើងតុបតែងក្លឹបកីឡាសម្រាប់សណ្ឋាគារ រីស៊ត និងគម្រោងលំនៅដ្ឋានប្រណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ការិយាល័យកណ្តាលគឺស្ថិតនៅទីក្រុងបាងកកដែលមានការិយាល័យ និងការិយាល័យតាំងបង្ហាញនៅតាមតំបន់ដូចជា៖ ភូកេត ផាតាយ៉ា​ កោះសាម៉ុយ ខេត្តហ៊ួហីន ទីក្រុងហូជីមិញ ហ៊ាណយ ទីក្រុងយ៉ានហ្គូន ទីក្រុងដាកា និងទីក្រុងភ្នំពេញ។នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន SEARA បានផ្គត់ផ្គត់ និងតំឡើងសំភារៈកីឡាជូនដល់ ស្ថានទូត សណ្ឋាគារ ក្រុមហ៊ុន ក្លឹបកីឡាល្បីៗជាច្រើនដូចជា៖ ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ សណ្ឋាគារ និងក្លឹបកំសាន្តណាហ្គាវើល សណ្ឋាគារភូគីត្រា សណ្ឋាគាររ៉ូសវ៉ូដ សណ្ឋាគារ  Marriott Courtyard ភ្នំពេញ និងMarriott Courtyard សៀមរាប សណ្ឋាគារ Intercontinental (ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជា the Great Duke) សណ្ឋាគារ Raffles le Royal សណ្ឋាគារ Le Meridien Angkor  រីស៊តភូមិបៃតង សណ្ឋាគារ Garden City Hotel សណ្ឋាគារភ្នំពេញ សណ្ឋាគារ Sun & Moon គម្រោង Embassy Residences & Embassy Central សាលារៀនអន្តរជាតិភ្នំពេញ ក្លឹបវាយកូនហ្គោល Huione ក្លឹបវាយកូនហ្គោល Cambodian Country Club ក្លឹបហាត់ប្រាណបន្ទាយ ក្លឹបហាត់ប្រាណនៅផ្សារទំនើបអ៊ីអ៊នម៉ល សែនសុខ សណ្ឋាគារ The Royal Sands Koh Rong ក្រុមហ៊ុន DHL Cambodia ក្រុមហ៊ុនស្រា បៀរកម្ពុជា ខុនដូ Sky 31 , Shinta Mani Angkor និងមានជាច្រើនទៀត។ ការិយាល័យតាំងបង្ហាញសំភារៈកីឡាស្ថិត នៅមហាវិថីព្រះនរោត្តមដែលអនុញ្ញាតិឲ្យអតិថិជនសាកល្បងជាមួយនឹងសំភារៈផ្ទាល់តែម្តង មុននឹងពួកគេសម្រេចចិត្តទិញ។ក្រុមហ៊ុន SEARA បានផ្តល់ជូនសម្រាប់អតិថិជនដែលសមស្របនឹងគម្រោងរបស់ពួកគាត់ទាំងខ្នាតតូច និងធំ។ សេវាកម្មផ្គត់ផ្គង់ទាំងនោះផ្តល់ជូនទាំងសេវាកម្មសម្រាប់អតិថិជនបែបពាណិជ្ជកម្ម និងលក្ខណឯកជន។ ផ្តល់ជូនសំភារៈកីឡា ហើយក៏ជួយតំឡើង និងតុបតែងផ្នែកខាងក្នុងដើម្បីឲ្យសមស្របទៅនឹងទំហំកន្លែងរបស់អតិថិជន។ សំភារៈកីឡាទាំងអស់ស្របតាមបទដ្ឋានអន្តរជាតិដែលសាកសមទៅនឹងអតិថិជនដែលមានតម្រូវការសំភារៈកីឡាសម្រាប់គេហដ្ឋាន និងការិយាល័យផងដែរ។ក្រុមហ៊ុន SEARA គឺជាក្រុមហ៊ុនផ្តគ់ផ្គង់សំភារៈកីឡាឈានមុខគេក្នុងដែលផ្តល់ជូនសំភារៈកីឡាទំនើបៗប្រកបដោយស្តង់ដាខ្ពស់ដែលមានម៉ាស៊ីនហាត់ប្រាណដូចជាប្រភេទ៖ Life Fitness, Hammer Strength, Octane Fitness, Power Plate, Vectra Fitness, Balanced Body, Escape Fitness, SCI-FIT, MyEquilibria, HydroMassage និងមានម៉ាស៊ីនហាត់ប្រាណជា ច្រើនទៀត។ ក្រុមហ៊ុន SEARA ក៏បានសហការជាមួយនឹងក្រុមហ៊ុន ICAROS ដែលបានផ្តល់បទពិសោធន៍ជាមួយនឹងការធ្វើលំហាត់ប្រាណ និងការកំសាន្តសប្បាយជាមួយនឹងហ្គេម។ ការបញ្ចូលគ្នារវាងការហាត់ប្រាណនិងបច្ចេកវិទ្យា Virtual reality លើសពីការហាត់ប្រាណតែវាហាក់បីដូចជាការពិត។ ពួកយើងអាចធ្វើឲ្យលោកអ្នកហោះហើរបាន!​ជាអ្នកផ្តល់ប្រឹក្សា ជាអ្នកផ្គត់ផ្គង់ និងរៀបចំសំភារៈកីឡាសម្រាប់លំនៅដ្ឋាន សម្រាប់អាជីវកម្ម ក៏ដូចជាក្លឹបកីឡាជាដើម។ ក្រុមហ៊ុន SEARA ផ្តល់ជូនសេវាកម្ម និងការរៀបចំសំភារៈកីឡា ប្រកបដោយវិជ្ជាជីវៈ ស្របតាមតម្រូវការរបស់អតិថិជន៕  ទាក់ទងមកកាន់៖លោក៖ Anthony S. Gaglardiប្រធានគ្រប់គ្រងប្រចាំកម្ពុជាអ៊ីម៉េល៖ anthony@searasports.comទូរសព្ទ៖  016 577 669អាស័យដ្ឋាន៖ ផ្ទះលេខ142 អគារ Camned ជាន់ទី៤ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន ភ្នំពេញភ្ជាប់ទំនាក់ទំនងជាមួយនឹងព្រឹត្តិបត្តិអេឡិកត្រូនិករបស់ Realestate.com.kh ឥឡូវនេះដើម្បីទទួលបានព័ត៌មានអំពីអចលនទ្រព្យចុងក្រោយបំផុត!
ក្រុមហ៊ុន Seaps ចូលរួមជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ របស់ Realestate.com.kh
ក្រុមហ៊ុន Seaps ចូលរួមជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ របស់ Realestate.com.kh
June 6, 2022, 11:48 p.m.
ក្រុមហ៊ុនអចលនទ្រព្យ Seaps គឺជាភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនបានធ្វើការផ្តោតលើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុន Seaps មានភាពលេចធ្លោក្នុងចំណោមក្រុមហ៊ុនស្រដៀងគ្នា សម្រាប់វិជ្ជាជីវៈលំដាប់ថ្នាក់ ស្តង់តា និងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ក្រុមហ៊ុន Seaps ផ្តល់ជូននូវសេវាកម្មអចលនទ្រព្យយ៉ាងទូលំទូលាយរួមមាន៖ សេវាកម្មវាយតម្លៃអចលនទ្រព្យ ការទិញ ការលក់ និងសេវាកម្មជួល។ បច្ចុប្បន្នក្រុមហ៊ុន Seaps បានកំពុងធ្វើប្រតិបត្តិការ ដោយផ្តោតសំខាន់នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាមួយសេវាកម្មលក់ និងជួលអចលនទ្រព្យទូទៅ និងអចលនទ្រព្យបែបអាជីវកម្ម គ្រប់ប្រភេទក្នុងនោះរួមមាន៖ លំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ខុនដូ និងអាផាតមិន។ ក្រុមហ៊ុនក៏ផ្តល់ជូនការប្រឹក្សាយោបល់ដល់អតិថិជនអំពីទីផ្សារ និងអចលនទ្រព្យដែលសមស្របទៅតាមតម្រូវការ និងលទ្ធភាពជាក់ស្តែងរបស់អតិជន។​បុគ្គលិករបស់ក្រុមហ៊ុន  Seaps មានចំណេះដឹងច្បាស់លាស់អំពីលក្ខខណ្ឌនៃទីផ្សារនៅទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលអាចផ្តល់ជូនអតិថិជននូវការសម្រេចចិត្តដ៏ល្អត្រឹមត្រូវជាមួយលក្ខណ​ៈពិសេសខុសពីដៃគូប្រកួតប្រជែងផ្សេងៗ។ចំណេះដឹងពិសេស រួមជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយដល់អតិថិជនឲ្យយល់ច្បាស់ពីក្តីស្រមៃពិតប្រាកដរបស់ពួកគាត់តាមរយៈការជួយក្នុងដំណើរការទិញ និងលក់ដើម្បីធានាបាន នូវការជឿជាក់ និងទំនុកចិត្តយូរអង្វែងសម្រាប់អតិថិជនទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសនានាក្នុងតំបន់។ គោលដៅរបស់ក្រុមហ៊ុន Seaps គឺ 'ជួយមនុស្សឲ្យមានការអប់រំ និងទទួលបានសុវត្ថិភាពសម្រាប់ការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់គ្រប់គ្រងរបស់យើង'។ក្នុងរយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការងាជាមួយអតិថិជនជាច្រើនក្នុងនោះអតិថិជននីមួយៗមានចំណង់ចំណូលចិត្ត និងតម្រូវខុសៗគ្នាហើយជាមួយលក្ខណៈទាំងនេះក្រុមហ៊ុន Seaps ទទួលបានភាពជោគជ័យដ៏អស្ចារ្យ។ ភាពជោគជ័យរបស់ក្រុមហ៊ុន​គឺបានមកពីប្រព័ន្ធគ្រប់គ្រងការងារដ៏រឹងមាំ និងការធ្វើការងារដ៏ខ្លាំងក្លា។ក្រុមហ៊ុន Seaps មានអ្នកជំនាញការ​ដែលទទួលបានការបណ្តុះបណ្តាជំនាញវិជ្ជាជីវៈច្បាស់លាស់មានការជម្រុញលើកទឹកចិត្ត និងអ្នកជំនាញដែលមានបទពិសោធន៍ធ្វើកាច្រើនឆ្នាំក្នុងការផ្តល់នូវ សេវាកម្មស្តង់ដារអន្តរជាតិ និងការផ្តល់ការណែនាំដល់អតិថិជនឱ្យធ្វើការសម្រេចចិត្តវិនិយោគបានត្រឹមត្រូវ។នៅពេលអនាគតក្រុមហ៊ុន Seaps រំពឹងថានឹងពង្រីកប្រតិបត្តិការការងាររបស់ខ្លួនទៅតំបន់ផ្សេងៗទៀតទាំងនៅក្នុងប្រទេស និងក្រៅប្រទេសកម្ពុជា។ក្រុមហ៊ុន Seaps កំពុងចូលរួមតាំងបង្ហាញសេវាកម្មឯកទេស ជាមួយកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh។  ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨ជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របស់ប្រទេសកម្ពុជា៕ស្វែងរកភ្នាក់ងារអចលនទ្រព្យដ៏ល្អនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ការប្រកួតប្រជែងរចនាក្រាហ្វិកសម្រាប់ស្ត្រី DREAM GIRLS 2018
ការប្រកួតប្រជែងរចនាក្រាហ្វិកសម្រាប់ស្ត្រី DREAM GIRLS 2018
May 9, 2022, 6:01 a.m.
សួស្តីមិត្តនារីទាំងឡាយ!!!តើអ្នកធ្លាប់មានក្តីសុបិនដែរឬទេ?តើអ្នកចង់ក្លាយជាអ្វីនៅថ្ងៃអនាគត?តើអ្នកចង់ក្លាយជាស្ត្រីដែលមានភាពឯករាជ្យពេញលេញដែរឬទេ?តើអ្នកចង់ក្លាយជាអ្នកឌីហ្សាញជំនាញមួយរូបដែរឬទេ?ប្រសិនបើអ្នកធ្លាប់គិតថាចង់ក្លាយជាអ្នកឌីហ្សាញមួយរូបនៅថ្ងៃអនាគត ឬចង់សាកល្បងធ្វើអ្វីដែលថ្មីដែលខ្លួនមិនធ្លាប់បានសាកល្បងពីមុនមកពេលនេះឳកាសរបស់អ្នកបានមកដល់ហើយសូមសាកល្បងដាក់គំនូរនិងការរចនារបស់អ្នកមកកាន់ការប្រកួតរចនានៃក្តីសុបិន្តរបស់ស្ត្រី។សូមមើលពត៌មានលម្អិតនៅត្រង់នេះ៖*LINKhttps://www.facebook.com/dreamgirlsproject/photos/a.185410551497586/1933976396640984/យើងជឿថាស្ត្រីទាំងអស់និងអាចធ្វើបាន ពួកយើងនិងរង់ចាំអ្នក!ការដាក់ពាក្យសួស្តី,​ នារីនៃក្តីសុបិន្ត.ស្រ្តី​ យុវត្តី​ កុមារី​សញ្ជាតិ​ខ្មែរទាំងអស់ដែលមានចំណង់ចំណូលចិត្តនិងចង់សាកល្បងក្នុងការគូរនិង​រចនា​ដ៏អស្ចារ្យ​ពេលនេះឳកាសរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ។​ ការប្រកួតការរចនាក្តីសុបិន្តរបស់ស្ត្រីលើកទី៨នឹងចាប់ផ្តើមធ្វើការទទួលពាក្យចាប់ពីថ្ងៃនេះតទៅ។សម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការប្រកួតនេះសូមផ្ញើការរចនារបស់អ្នកមកកាន់ពួកយើង។​ពួកយើងរង់ចាំការរចនាដ៏អស្ចារ្យរបស់អ្នក ដូច្នេះសូមកុំមានការស្ទាក់ស្ទើរក្នុងការ​ដាក់ពាក្យ។នេះគឺជាពេលវេលាសម្រាប់អ្នកទាំងអស់គ្នាក្នុងការបញ្ចេញទេពកោសល្យទៅកាន់ពិភពលោកនឹង​សម្រេចនូវក្តីសុបិន្តរបស់អ្នក។ប្រធានបទ៖​ កម្ពុជាដ៏អស្ចារ្យផុតកំណត់ទទួលពាក្យ៖​ ថ្ងៃទី ២០ ខែ វិចិ្ជកា​ ឆ្នាំ ២០១៨ដើម្បីទទួលបានពត៌មានលម្អិតទាក់ទងនឹងការប្រកួតសូមចូលទៅកាន់តំណ៖*LINKhttps://www.facebook.com/dreamgirlsproject/photos/a.185410551497586/1933976396640984/ស្វែងរកព័ត៌មានបន្ថែមអំពីអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ  Realestate.com.kh!
អចលនទ្រព្យកម្ពុជាទាមទាវិជ្ជាជីវៈច្បាស់លាស់ដើម្បីរក្សាកំណើន
អចលនទ្រព្យកម្ពុជាទាមទាវិជ្ជាជីវៈច្បាស់លាស់ដើម្បីរក្សាកំណើន
June 6, 2022, 11:50 p.m.
បច្ចុប្បន្ននេះវិស័យសំណង់ និងអចលនទ្រព្យរួមជាមួយវិស័យឧស្សាហកម្មផលិតកម្ម កសិកម្ម និងទេសចរណ៍ បានក្លាយជាសសរស្តម្ភសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ វិស័យអចលនទ្រព្យកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ គម្រោងអចលនទ្រព្យជាច្រើនបានបញ្ចប់ការសាងសង់ខ្លះកំពុងដំណើរការ និងគម្រោងជាច្រើនទៀតកំពុងស្ថិតនៅក្នុងផែនការ ដែលទាំងនេះជាសក្ខីភាពមួយបង្ហាញពីកំណើន និងសក្តានុពលនៃវិស័យនេះ។ភាពរីកចម្រើននៃវិស័យនេះគឺបានមកពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីបុគ្គល និងក្រុមហ៊ុនជាច្រើននៅក្នុងវិស័យពោលគឺសំដៅសំខាន់ដល់់ការផ្តល់សេវាកម្មត្រឹមត្រូវប្រកបដោយក្រម សីលធម៌ និងភាពជោគជ័យ។ទោះជាយ៉ាងណាក្នុងទន្ទឹមជាមួយគ្នាកង្វះខាតជំនាញវិជ្ជាជីវៈ និងភាពស្របច្បាប់របស់ភ្នាក់ងារ អចលនទ្រព្យមួយចំនួននៅតែមាននៅក្នុងវិស័យនេះ។អ្នកនាង ហ្រ្គេស រចនីហ្វុង នាយិកាក្រុមហ៊ុន Century21 Cambodia ប្រសាសន៍ថាភ្នាក់ងារអចលនទ្រព្យចាំបាច់ត្រូវមានចំណេះដឹងសមត្ថភាព និងជំនាញគ្រប់គ្រាន់ដើម្បីកសាងទំនុកចិត្តជាមួយអ្នកទិញ អ្នកលក់ និងទីផ្សារអចលនទ្រព្យទាំងមូល។អ្នកនាង រចនីហ្វុង បានបន្ថែមទៀតថាភ្នាក់ងារអចលនទ្រព្យត្រូវយល់ដឹងអំពីព័ត៌មាន ទីផ្សារទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ កំណើនផលិតផលក្នុងស្រុកសរុប និន្នាការអចលនទ្រព្យ និងទិដ្ឋភាពផ្នែកច្បាប់។ អ្នកនាងបានសង្កត់ធ្ងន់ថាជាមួយនឹងព័ត៌មានទាំងនេះ ភ្នាក់ងារអាចជួយដល់វិស័យអចលនទ្រព្យកម្ពុជាតាមរយៈការផ្តល់ដំបូន្មានត្រឹមត្រូវដល់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិ។នៅពេលលើកឡើងពីវិជ្ជាជីវៈរបស់ភ្នាក់ងារអចលនទ្រព្យ គឺគេសំដៅទៅលើភាពស្របច្បាប់ និងសមត្ថភាពរបស់ភ្នាក់ងារ។ លោក ខន គង្គា ជានាយកប្រតិបត្តិនៃក្រុមហ៊ុ​ន ERA Cambodia បានលើកឡើងពីមូលហេតុបីយ៉ាងដែលភ្នាក់ងារត្រូវមានជំនាញវិជ្ជាជីវៈច្បាស់លាស់រួមមាន៖ ការទទួលស្គាល់ផ្នែកច្បាប់ឱកាសការងារល្អ និងការគាំទ្រពីក្រុមហ៊ុនមានស្តង់ដារ។លោក គង្គា បានបន្ថែមទៀតថា «សព្វថ្ងៃនេះការឈានជើងចូលនៃភ្នាក់ងារអចលនទ្រព្យអន្ដរជាតិបានជំរុញឱ្យមានទំនុកចិត្តកាន់តែច្រើនពីវិនិយោគិន។ វត្តមានរបស់ក្រុមហ៊ុនយីហោអន្តរជាតិក៏កំពុងជួយប្រទេសកម្ពុជាក្នុងការ​កសាងធនធានមនុស្សក្នុងស្រុកសម្រាប់វិស័យអចលនទ្រព្យ»។ពីិមុន មិនមានក្រុមហ៊ុនអចលនទ្រព្យអន្ដរជាតិនៅក្នុងប្រទេសកម្ពុជានោះទេ។ ទីផ្សារអចលនទ្រព្យទាំងមូលត្រូវបានប្រតិបត្តិការដោយភ្នាក់ងារអចលនទ្រព្យក្នុងស្រុកមួយចំនួនតែប៉ុណ្ណោះ។ នៅពេលវិនិយោគិននៅខាងក្រៅចង់សំឡឹងពីសក្តានុពលទីផ្សារកម្ពុជាពួកគេតែងតែនាំយកដៃគូ និងអ្នកជំនាញរបស់ខ្លួនពីក្រៅប្រទេសមកធ្វើការសិក្សាពីលទ្ធភាពទីផ្សារ។ កត្តានេះជាចំណុចខ្វះខាតមួយរបស់ទីផ្សារអចលនទ្រព្យកម្ពុជា។ពាក់ព័ន្ធចំណុចនេះ អ្នកនាង រចនីហ្វុងបានលើកឡើងថា «ការគ្មានដៃគូសហការក្នុងស្រុកដែលអាចទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈ វិនិយោគិនបរទេសតែងតែត្រូវគេបោកប្រាស់ ហើយដោយសារបទពិសោធន៍នេះ វិនិយោគិនខាងក្រៅមិនហ៊ានវិលត្រឡប់មកវិញទេ»។ទោះយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកមានក្រុមហ៊ុនអចលនទ្រព្យអន្ដរជាតិជាច្រើន ដែលមានបុគ្គលិករាប់ពាន់នាក់កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ វត្តមានរបស់ក្រុមហ៊ុន ទាំងនេះបានរួមចំណែកដល់វិស័យអចលនទ្រព្យឲ្យកាន់តែល្អប្រសើរ និងកាន់តែមានវិជ្ជាជីវៈ។ ទីភ្នាក់ងារអន្តរជាតិទាំងនេះរួមមាន ក្រុមហ៊ុន CBRE ក្រុមហ៊ុន Knight Frank​និងក្រុមហ៊ុន Century21 ក្រុមហ៊ុន ERA Cambodia និងក្រុមហ៊ុន Keller Williams Cambodia ។រដ្ឋាភិបាលកម្ពុជាក៏កំពុងចូលរួមចំណែក ដើម្បីផ្តល់ស្តង់ដាវិជ្ជាជីវៈមួយសម្រាប់វិស័យអចលនទ្រព្យ និងប្រជាជនដែលធ្វើការនៅក្នុងវិស័យដើម្បីទ្រទ្រង់កំណើននៃវិស័យនេះ។ នៅដើមឆ្នាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានសហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ (CVEA) ដើម្បីបង្កើតសាលារៀនអចលនទ្រព្យជាលើកដំបូងនៅកម្ពុជា។ ឥឡូវនេះសាលាបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាន់ទី១ ដោយមានសិស្សជិត៣០០នាក់។លោក គង្គា បាននិយាយថានេះជាការផ្លាស់ប្តូរក្នុងទិសដៅត្រឹមត្រូវមួយ។ លោកបានបន្ថែមថា «នេះជាការចាំបាច់ណាស់សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា»។លោកបានសង្កត់ធ្ងន់ថាលោកជឿជាក់ថាមានក្រុមហ៊ុនភ្នាក់ងាររាប់រយមានភ្នាក់ងាររាប់ពាន់នាក់ដែលត្រូវការការបណ្ដុះបណ្ដាលដើម្បីពង្រឹងវិជ្ជាជីវៈច្បាស់។ លោកក៏បានឱ្យដឹងថា ERA Cambodia នឹងបង្កើតការងាររាប់ពាន់កន្លែងក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ ក្រៅពីជំនាញយើងផ្តោតសំខាន់ទៅលើផ្នត់គំនិតវិជ្ជមាន និងអាកប្បកិរិយាវិជ្ជមានសម្រាប់អ្នកដែលចង់ធ្វើការជាមួយ ERA "។ស្រដៀងគ្នានេះដែរ អ្នកនាង រចនីហ្វុង បានសង្កត់ធ្ងន់ថាការមានសាលាបណ្តុះបណ្តាលអចលនទ្រព្យគឺជាមធ្យោបាយដ៏ល្អក្នុងការកសាងវិជ្ជាជីវៈក្រុមហ៊ុនភ្នាក់ងារ និងភ្នាក់ងារអចលនទ្រព្យ។ អ្នកនាងជឿជាក់ថាអតិថិជនមិនត្រឹមតែស្វែងរកសេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការទំនុកចិត្តពីភ្នាក់ងារ ឬទីភ្នាក់ងារផងដែរ។ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យឆ្នើម (CREA) ឆ្នាំ២០១៨ ដែលជាកិច្ចសហការរួមគ្នាដោយក្រុមហ៊ុន Realestate.com.kh​​ សមាគមន CVEA និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើនៅក្នុងឆ្នាំនេះ ផងដែរ ដើម្បីឆ្ពោះទៅរកគោលដៅនៃការផ្តល់វិជ្ជាជីវៈសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
គម្រោង Residences BEL AIR នឹងបង្ហាញវត្តមារបស់ខ្លួននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨
គម្រោង Residences BEL AIR នឹងបង្ហាញវត្តមារបស់ខ្លួននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨
June 6, 2022, 5:02 p.m.
គម្រោង Residences BEL AIR គឺជាគម្រោងអាផាតមេនប្រណិតដែលមានទីតាំងស្ថិតនៅចំពីមុខទន្លេចតុមុខនេះគឺជាទីតាំងដ៏ល្អបំផុតនៅកម្ពុជា។មានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារដែលត្រូវបានគេទទួលស្គាល់ថាជាតំបន់អភិវឌ្ឍន៍ និងមានសក្តានុពលយ៉ាងខ្លាំងនៅក្នុងក្រុងភ្នំពេញ។ Residences BEL AIR គឺជាគម្រោងលំនៅដ្ឋានប្រណិតស្តង់ដាអន្តរជាតិដែលមានប្រភេទលំនៅដ្ឋានដូចជា៖ អាផាតមេន អគារខុនដូ វីឡាបែបអឺរ៉ុបដែលបែរមុខទៅមាត់ទន្លេ និងសណ្ឋាគារបែបប្រណិត។លំនៅដ្ឋាន Residences BEL AIR មានទីតំាងអំណោយផលដែលស្ថិតនៅជិត សាលារៀន ក្លឹបកីឡា ផ្សារទំនើប កន្លែងកំសាន្ត ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ មន្ទីរពេទ្យ ការិយាល័យរដ្ឋាភិបាល មធ្យោបាយធ្វើដំណើរច្រើនប្រភេទ។ស្ថិតនៅតំបន់ជ្រោយចង្វារដែលមានទីតាំងដ៏ល្អដែលងាយស្រួលធ្វើដំណើរទៅតាមបណ្តាខេត្តនានាក៏ដូចជាងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ស្ពានទាំង៥ រួមទាំងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) ដែលងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គយ៉ាងងាយស្រួល។ មានស្ពានមួយដែលស្ថិតនៅជិតគម្រោង Residences BEL AIR ហើយក៏ស្ថិតនៅក្បែរនឹងផ្លូវជាតិលេខ៦ដែលជាផ្លូវសំខាន់សម្រាប់ធ្វើដំណើរទៅកាន់បណា្តខេត្តនានាតួយ៉ាងដូចជាខេត្តសៀមរាប និងខេត្តសំខាន់ៗមួយចំនួនទៀត។គម្រោង Residences BEL Air ដែលមានអគារអាផាតមេនកំពស់១៨ជាន់រួមផ្សំជាមួយនឹងទេសភាពមាត់ទន្លេបរិសុទ្ធ។ គម្រោងលំនៅដ្ឋាននេះបែរមុខទៅខេត្តកណ្តាលដែលជាប់នឹងទន្លេមេគង្គ ស្ថិតនៅជាប់សាលមហាស្រពចតុមុខ ហើយក៏អាចមើលឃើញទេសភាពនៃតំបន់កោះដាច់ ក៏ដូចជាទិដ្ឋាភាពនៃតំបន់ជ្រោយចង្វារ ដងទន្លេសាបជាពិសេសទេសភាពនៃទីក្រុងភ្នំពេញផងដែរ។គម្រោង Residences BEL AIR ផ្តល់ជូនទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង ក៏ដូចជាទទួលបានខ្យល់ បរិសុទ្ធ និងបរិយាកាសដ៏សែនស្រស់ស្រាយដែលធ្វើឲ្យជីវិតរស់នៅរបស់លោកអ្នកកាន់តែប្រសើរឡើង។គ្រប់យូនីតអាផាតមេនរបស់គម្រោង Residences BEL AIR ដែលអាចមើលឃើញទេសភាពទន្លេមេគង្គ និងកន្លែងដ៏ស្រស់ស្អាតនៅជិតទីនោះដែលរួមមានផ្នែកមួយនៃខេត្តកណ្តាល ព្រះបរមរាជវាំង សាលមហាស្រពចតុមុខនៅខាងស្តាំលោកអ្នកអាចមើលឃើញទិដ្ឋាភាពកោះដាច់ និងខាងស្តាំគឺទិដ្ឋាភាពនៃទីក្រុង ភ្នំពេញនិងកន្លែងដ៏សំខាន់ៗមួយចំនួនទៀត។គម្រោង Residences BEL AIR មានប្រភេទលំនៅដ្ឋានបែបស្ទូឌីយ៉ូប្រណិត ខុនដូ អាផាតមេនគ្រប់យូនីតទាំងអស់មានរានហាល។ យូនីតអាផាតមេនមានចាប់ពី១ទៅដល់៥បន្ទប់ជាមួយទំហំចាប់ពី៧៣ម៉ែត្រការ៉េដល់៩០៩ម៉ែត្រការ៉េ។ គម្រោងលំនៅដ្ឋាននេះមានសួនច្បារ អាងហែលទឹក ក្លឹបហាត់ប្រាណ និងកន្លែងចតយានយន្តយ៉ាងធំទូលាយ។គម្រោង Residences BEL AIR អភិវឌ្ឍន៍ដោយក្រុមហ៊ុន MK Centralland Co.,Ltd. Bun Sor ដែលជាក្រុមហ៊ុនសាងសង់គម្រោងធំៗតួយ៉ាងគម្រោងសាងសង់រដ្ឋសភាជាដើម។គម្រោង Residences BEL AIR នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២០គម្រោង BEL AIR ក៏​បានចូលរួមដាក់តាំងបង្ហាញគម្រោងរបស់ខ្លួននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា ២០១៨ ដែលជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ។ ក្នុងនាមជាគម្រោងមួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ធំៗដ៏ទៃទៀត គម្រោង BEL AIR  នឹងដាក់បង្ហាញគម្រោងដ៏ប្រណិតរបស់ខ្លួននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៨នេះ ដើម្បីផ្សព្វផ្សាយ និងក៏ដូចជាការបង្ហាញទីផ្សារអចលនទ្រព្យរបស់កម្ពុជាទៅកាន់ជាតិ និងអន្តរជាតិបានយល់ដឹង៕ស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋាន BEL AIR សូមចូលទៅកាន់ Realestate.com.kh
 ដាក់លក់ ឬជួលអចលនទ្រព្យតាមរយៈទំព័រហ្វេស ប៊ុករបស់ Realestate.com.kh
ដាក់លក់ ឬជួលអចលនទ្រព្យតាមរយៈទំព័រហ្វេស ប៊ុករបស់ Realestate.com.kh
June 6, 2022, 5:02 p.m.
តើអ្នកដឹងទេថាឥឡូវនេះអ្នកអាចដាក់លក់ ឬជួលអចលនទ្រព្យតាមរយៈទំព័រហ្វេស ប៊ុករបស់ Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យលេខមួយនៅក្នុងប្រទេសកម្ពុជា។ គ្រាន់តែផ្តល់ព័ត៌មានរបស់អ្នកមកពួកយើងតាមរយៈប្រអប់សារ ក្រុមការងាររបស់យើងនឹងផ្តល់ការណែនាំលម្អិតភ្លាម។ផ្ញើព័ត៌មានសំខាន់ៗទាក់ទងនឹងអចលនទ្រព្យរបស់អ្នកតាមរយៈប្រអប់សារ បន្ទាប់មកអចលនទ្រព្យរបស់អ្នកនឹងបង្ហោះនៅលើគេហទំព័រ Realestate.com.kh ក្នុងរយៈពេល ២៤ ម៉ោង។ផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកជាមួយនឹងគេហទំព័រដែលមានអ្នកទិញច្រើនបំផុតនៅថ្ងៃនេះដោយគ្រាន់តែផ្ញើព័ត៌មានអំពីអចលនទ្រព្យរបស់អ្នកមកកាន់ប្រអប់សាររ​បស់យើងដោយឥតគិតថ្លៃ!អំពីក្រុមហ៊ុន Realestate.com.kh៖បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយលោក ម៉ឹក ចិន្តា​ ជាជនជាតិខ្មែរ Realestate.com.kh មានភាពរីកចម្រើន និងបានក្លាយជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដោយធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យអ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។ នៅឆ្នាំ២០១៥ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលីបានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ គេហទំព័រជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនដែលមានជាង៤០,០០០អចលនទ្រព្យសម្រាប់ លក់ និងជួល ហើយមានអ្នកស្វែងរកអចលនទ្រព្យរាប់ម៉ឺននាក់ដែលចូលទស្សនានៅលើគេហទំព័រ និងលើ App អចលនទ្រព្យនៅលើទូរសព្ទជារៀងរាល់ខែ។ Realestate.com.kh ក៏មានបោះពុម្ពទស្សនាវដ្តី អចលនទ្រព្យប្រចាំត្រីមាសដែលមានឈ្មោះថា "ទស្សនាវដ្ដី អចលនទ្រព្យកម្ពុជា" បោះពុម្ភជាបីភាសា រួមមាន ៖ ខ្មែរ អង់គ្លេស និងចិន។ស្វែងរកព័ត៌មានអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាថ្មីៗបំផុតសូមភ្ជាប់ទំនាក់ទំនង ទៅកាន់ព្រឹត្តិបត្តិព័ត៌មានរបស់ Realestate.com.khស្វែងរកព័ត៌មានអចលនទ្រព្យសម្រាប់ជួល និងលក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ!
ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ!
May 9, 2022, 5:59 a.m.
កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគគិនអចលនទ្រព្យអន្តរជាតិពីទូទាំងតំបន់អាស៊ាន ប្រទេសចិននិងពិភពលោក។ បើធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់ប្រទេសកម្ពុជាបានផ្តល់ជូននូវកម្មសិទ្ធិស្របច្បាប់សម្រាប់ ជនបរទេស និងមានកំណើននៃការវិនិយោគយ៉ាងខ្លាំងក្លា។ខណៈពេលដែលអ្នករស់នៅក្នុងប្រទេសកម្ពុជាគឺដឹងយ៉ាងច្បាស់អំពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលបានកើតឡើងទាក់ទងទៅនឹងវិស័យអចលនទ្រព្យ វិស័យសំណង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុងធំៗដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប - ចំណែកឯអន្តរជាតិជាច្រើនមានការយល់ដឹងតិចតួចអំពីគុណភាពនៃអចលនទ្រព្យដែលមាននៅក្នុងប្រទេសកម្ពុជាកម្ពុជានាពេលបច្ចុប្បន្ន និងសក្តានុពលនៃការវិនិយោគសម្រាប់អ្នកដែលទិញអចលនទ្រព្យនៅទីនេះ។ព្រឹត្តិការណ៍ដ៏ធំបំផុតមួយដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជាបានវិលត្រលប់មកវិញសាជាថ្មី។ការតាំងពិព័រណ៍រយៈពេល២ថ្ងៃដែលមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជិត៣០​ចួលរួមដាក់បង្ហាញ "ការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា" គឺបានទទួលការឧបត្ថម្ភធំពីក្រុមហ៊ុន Ezecom និងសហការឧបត្ថម្ភដោយក្រុមហ៊ុន  PropEase ក្រុមហ៊ុន Bayon Airlines ក្រុមហ៊ុន CDF ក្រុមហ៊ុន Belt Road Capital management ក្រុមហ៊ុន DFDL និងសណ្ឋាគារ Lumiere Hotel ។នៅសល់រយៈពេលតែមួយខែទៀតប៉ុណ្ណោះសាធារណជននឹងអាចចូលរួមព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះ។ គម្រោងធំៗមួយចំនួនចូលរួមតាំងបង្ហាញរួមមានក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway ក្រុមហ៊ុន Aristo Developers​ គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS ក្រុមហ៊ុន DFDL ក្រុមហ៊ុន Seara Sports (Sports Engineering and Recreation Asia Cambodia) ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន Cloud Coast​ ក្រុមហ៊ុន Naki Group ក្រុមហ៊ុន Naki Realty ក្រុមហ៊ុន​ AVIC INTL ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower ក្រុមហ៊ុន Thaiyue investment ក្រុមហ៊ុន PropEase ក្រុមហ៊ុន Angkor Grace ក្រុមហ៊ុន Yuetai ក្រុមហ៊ុន App Tnot News គម្រោង Skyland Condo ក្រុមហ៊ុន Prime One  គម្រោងខុនដូ88ក៏មានការចូលរួមពីសំណាក់វិស័យហិរញ្ញវត្ថុផងដែរដែលរួមមាន៖ ធនាគារភ្នំពេញពាណិជ្ជ ធនាគារ ANZ ធនាគារ​ RHB។ មនុស្សរាប់ពាន់នាក់រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនោះរួមមាន៖ អ្នកវិនិយោគអចលនទ្រព្យអន្តរជាតិ អ្នកទិញក្នុងស្រុក ស្ថាបត្យករ អ្នកម៉ៅការសំណង់ អ្នកសាងសង់ អ្នករចនាគម្រោង មេធាវី ភ្នាក់ងារអចលនទ្រព្យ នាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ និងក្រុមហ៊ុនដែលពាក់ព័ន្ធជាច្រើនជាច្រើន។ទីកន្លែង និងកាលវិភាគធ្វើនៅសណ្ឋាគារណាហ្គាវើលសាលធំជាន់ទី២ក្នុងរាជធានីភ្នំពេញ។កម្មវធីធ្វើនៅពេលណា!កុំភ្លេចចំណាំទុកកាលបរិច្ឆេទនៅលើប្រតិទិនរបស់អ្នក! ពិព័រណ៍អចលនទ្រព្យនៅកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី១៩និងទី២០ ខែតុលាឆ្នាំ២០១៨នៅសាលធំជាន់ទី២នៃសណ្ឋាគារណាហ្គាវើល១ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងដំណើរការចាប់ពីម៉ោង១០ព្រឹករហូតដល់ម៉ោង៦ល្ងាចនៅថ្ងៃសុក្រក្នុងរយៈពេលពីរថ្ងៃ។ សាធារណៈជនអាចចូលរួមដោយសេរី និងឥតគិតថ្លៃ។ការផ្តល់ជូនពិសេស៖●     គ្រប់គ្នាដែលចូលរួមក្នុងពិព័រណ៍នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន​ CDF●     វិនិយោគិនអន្តរជាតិដែលទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នឹងទទួលបានថ្លៃសំបុត្រយន្តហោះវិញ(ការផ្តល់ជូននេះមានតាមគម្រោងប៉ុណ្ណោះ)សូមចុះឈ្មោះនៅទីនេះ ដោយឥតគិតថ្លៃ និងមើលព័ត៌មានលម្អិតអំពីរបៀបវារៈកម្មវិធី៖សម្រាប់ភាសាអង់គ្លេស - https://realestatekh.lpages.co/october-property-expo-2018-attendees /#pressអង់គ្លេស: https://realestatekh.lpages.co/cambodia-real-estate-show-october-2017-attendees/ខ្មែរ: https://realestatekh.lpages.co/khmer-october-cambodia-real-estate-show-attendees/ចិន: https://realestatekh.lpages.co/chinese-october-cambodia-real-estate-show-attendees/
គម្រោងលំនៅដ្ឋានថ្មីក្នុងក្ដីស្រមៃរបស់អ្នកនៅកណ្តាលទីក្រុងភ្នំពេញ
គម្រោងលំនៅដ្ឋានថ្មីក្នុងក្ដីស្រមៃរបស់អ្នកនៅកណ្តាលទីក្រុងភ្នំពេញ
June 7, 2022, 5:13 a.m.
ទីតាំងល្អគឺជាគុណសម្បត្តិទី១សម្រាប់អ្នកទិញអាផាតមេន ឬខុនដូ ដែលមានសេវាកម្ម​ពេញលេញមិនថាទិញសម្រាប់ការរស់នៅ ឬការវិនិយោគនោះទេ។ នេះគឺជាអ្វីដែលគម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សាកំពុងផ្តល់ជូន!​គម្រោងទាំងមូលមានចំនួន៥ អគារក្នុងមួយអគារមានចំនួន១២ ជាន់ និងមានទំហំអភិវឌ្ឍន៍សរុប ២០០,០០០ ម៉ែត្រការ៉េ។ អគារនីមួយៗ នឹងត្រុវអភិវឌ្ឍន៍ទៅជា កន្លែងធ្វើពាណិជ្ជកម្ម លំនៅដ្ឋានខុនដូប្រណិត ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។  គម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នឹងក្លាយទៅគម្រោងលំនៅដ្ឋានចម្រុះទំនើបបំផុតមួយបនៅក្នុង រាជធានីភ្នំពេញ។គម្រោងនេះស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុង ដែលព័ទ្ធជុំវិញដោយតំបន់សេវាកម្មសំខាន់ៗ ជាច្រើន ជាមួយនឹងការផ្តល់ជូនសេវាកម្មល្អបំផុត។គម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា នឹងមានខុនដូប្រណិតចំនួន ៤៥៦ យូនីត  ជាមួយនឹងចំណតរថយន្តជាង ១,០០០ កន្លែង ហើយគម្រោងគម្រោងនឹងបញ្ចប់ការសាងសង់ និងផ្តល់ជូនអតិថិនជននៅចុងឆ្នាំ ២០២០។ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាមាន ទីតាំងនៅតាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី  ស្ថិតនៅ ត្រង់ចំណុចប្រសព្វរវាងខណ្ឌសំខាន់ៗចំនួនបីរួមមាន៖ ទួលគោក មានជ័យ និងសែនសុខ។ ទីតាំងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សេវាកម្ម និងការដឹកជញ្ជូនដ៏មានសក្តានុពលមួយ នៅក្នុងទីក្រុងភ្នំពេញ។​ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងថ្មី និងធំបំផុតមួួយនេះ នឹងជួយជំរុញតំបន់នេះឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃទីក្រុងថ្មីមួយនៃរាជធានីភ្នំពេញ។អ្នករស់នៅក្នុងគម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា អាចស្វែងរកបានដោយងាយស្រួល រាល់សេវាកម្មសំខាន់ៗនៅក្នុងទីក្រុងក្នុងរង្វង់ចម្ងាយ៣ គីឡូម៉េត្រពីគម្រោង ក្នុងនោះមានដូចជា ការដឹកជញ្ជូនក្រៅប្រទេស ផ្សារទំនើបមជ្ឈមណ្ឌលពាណិជ្ជកម្ម គ្រឹះស្ថានអប់រំ និងស្ថាប័នរដ្ឋាភិបាលដែល​មានដូចជា៖ វិមានសន្តិភាព ក្រសួងពាណិជ្ជកម្ម សាលាក្រុងភ្នំពេញ នាយកដ្ឋានពន្ធដារ និងក្រសួងការពារជាតិ។ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ក៏ស្ថិតនៅជិតអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ និងស្ថានីយ៍រថភ្លើង ដែលអាចធ្វើដំណើរត្រឹមតែរយៈពេល១៥ នាទីប៉ុណ្ណោះ។ក្រៅពីលំនៅដ្ឋានប្រណិតគម្រោងនេះមានអគារពាណិជ្ជកម្មល្អបំផុតគ្របដណ្តប់លើទំហំ៦៣,០០០ម៉ែត្រការ៉េដែលមានទាំងកន្លែងលក់រាយធំៗ និងការិយាល័យ។ ផ្សារទំនើបមានទំហំ៣,០០០ម៉ែត្រការ៉េបែងចែកជា រោងភាពយន្តឌីជីថល IMAX ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និងបារ មជ្ឈមណ្ឌលកម្សាន្ត និងកន្លែងលេងសម្រាប់កុមារ។គម្រោងថ្មីនេះមានរចនាបទល្អប្រណិតសាកសមសម្រាប់ការរស់នៅរបស់ឥស្សរជននៅក្នុងប្រទេសកម្ពុជា។ យូនីតនីមួយៗមានចាប់ពី ៥០-១៥៧ ម៉ែត្រការ៉េ។ គ្រប់បន្ទប់ខុនដូត្រូវបានរចនាឡើងជាកន្លែងស្នាក់នៅល្អបំផុតជាមួយប្លង់បន្ទប់ធំទូលាយ និងបំពាក់ដោយបរិក្ខារទាន់សម័យប្រកបដោយផាសុខភាព ជាមួយពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់។  ដែលគ្រប់យ៉ាងមានដូចជា នៅក្នុងសណ្ឋាគារផ្កាយប្រាំ។ អ្នករស់នៅក្នុងគម្រោងអាចទទួលបានសេវាកម្មជាច្រើនដូចជា៖ ក្លឹបហាត់ប្រាណ អាងហែលទឹក សេវាកម្មអតិថិជន និងការការពារសន្តិសុខ២៤ម៉ោងដែលធានាសុវត្ថិភាពក្នុងដល់ការរស់នៅរបស់ពលរដ្ឋ។ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានគេចាត់ទុកថាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនបានបង្កើតគម្រោងធំៗមួយចំនួននៅកម្ពុជា។ ជាមួយភាពជោគជ័យក្នុងការសាងសង់គម្រោងជាច្រើននៅលើរបស់ខ្លួនក្រុមហ៊ុនព្រីនស៍ រៀលអ៊ី ស្ទេត បានក្លាយទៅជាក្រុមហ៊ុនយក្សអន្តរជាតិដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ៣០ និងមានទំហំគម្រោងអភិវឌ្ឍន៍អចលនទ្រព្យសរុបជាង១០លានម៉ែត្រការ៉េ។ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប មានទិសដៅឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងទំនើប ក្រុមហ៊ុនបានអភិវឌ្ឍតំបន់ពាណិជ្ជកម្មប្រណិតដ៏ធំមួយ  “មជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញ” ដែលមានទំហំសរុបជាងមួយលានម៉ែត្រការ៉េ ដែលនេះបានក្លាយជាគម្រូល្អមួយសម្រាប់វិស័យអចលនទ្រព្យ នៅកម្ពុជា។ ជាគម្រោងកំពុងដំណើរការសាងសង់នៅក្នុងតំបន់ពាណិជ្ជកម្មភ្នំពេញគម្រោងចម្រុះ ព្រីនស៍អ៊ីនធើណាសិនណលផ្លាហ្សា នឹងធ្វើឲ្យក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរជីវិតរស់នៅនៅក្នុងទីក្រុងភ្នំពេញ។ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន សម្រាប់ជនបរទេស ដែលចង់ទិញលំនៅដ្ឋានល្អប្រណិតនៅចំកណ្តាលទីក្រុងភ្នំពេញជាមួយនឹងសេវាកម្មគ្រប់បែបយ៉ាងដែលផ្តល់ជូននូវផាសុកភាព និងភាពលេចធ្លោនៅក្នុងទីក្រុង។សូមទទួលយកឱកាសដ៏ល្អនេះ ជាមួយគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា!ស្វែងយល់ប​ន្ថែមអំពីគម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh