+855 92 92 1000
Logo

Recent Articles

ក្រុមហ៊ុន R&F Properties អភិវឌ្ឍគម្រោង អ & អេហ្វ ស៊ីធី មានលក្ខណៈធម្មជាតិនៅក្នុងរាជធានីភ្នំពេញ
ក្រុមហ៊ុន R&F Properties អភិវឌ្ឍគម្រោង អ & អេហ្វ ស៊ីធី មានលក្ខណៈធម្មជាតិនៅក្នុងរាជធានីភ្នំពេញ
June 6, 2022, 5:03 p.m.
ស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រនៅសតវត្សទី២១ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Guangzhou R&F Properties ដែលជាក្រុមហ៊ុនលំដាប់កំពូលនៅប្រទេសចិនបានសម្រេចឈានជើងចូលទៅក្នុងប្រទេសកម្ពុជាដែលនាំមកជាមួយនឹងគម្រោងអភិវឌ្ឍន៍ដំបូងឈ្មោះថា គម្រោង អ&អេហ្វ ស៊ីធី។គម្រោងអភិវឌ្ឍន៍ចម្រុះ អ & អេហ្វ ស៊ីធី មានទីតាំងស្ថិតនៅក្នុងតំបន់មានសក្តានុពលថ្មី ជិតមហាវិថីព្រះមុន្នីវង្ស និងមហាវិថីសម្តេចហ៊ុនសែន(ផ្លូវ ៦០ ម៉ែត្រ)។ ទីតាំងនេះមានចំងាយ ១០ គីឡូម៉ែត្រប៉ុណ្ណោះពីគម្រោងព្រលាន យន្តហោះអន្តរជាតិភ្នំពេញថ្មី  និង៣គីឡូម៉ែត្រពីគម្រោងផ្សារទំនើប PH Diamond Mall និងផ្សារទំនើប PH Eco ដែលផ្សារទំនើបទាំង២គ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំ២០២១។ គម្រោង អ & អេហ្វ ស៊ីធីក៏ស្ថិតនៅជិតកន្លែងសំខាន់ៗផ្សេងៗទៀតដូចជា៖ ផ្សារទំនើបអ៊ីអន សាលាអន្តរជាតិ ISPP ស្ថានទូត និងហាងទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ត និងសេវាកម្មជាច្រើនទៀត។​គម្រោង អ & អេហ្វ ស៊ីធីសាងសង់ឡើងលើផ្ទៃដី ៧៦០,០០០ ម៉ែត្រការ៉េមានសួនច្បារឯកជនដ៏ស្រស់ស្អាត ទំហំ៣០០,០០០ម៉ែត្រការ៉េដែលបានរចនាដោយក្រុមហ៊ុនដ៏ល្បីល្បាញរបស់ពិភពលោក  Pierre Landscape។ នេះបានធ្វើឱ្យគម្រោងអភិវឌ្ឍន៍ អ & អេហ្វ ស៊ីធីក្លាយជាគម្រោងការអភិវឌ្ឍន៍មានភាពស្រស់ស្អាតប្រកបដោយលក្ខណៈធម្មជាតិ និងជានិន្នាការមួយដែលកាន់តែមានភាពសមញ្ញនៅក្នុងពិភពលោកដែលមានការអភិវឌ្ឍន៍។គម្រោង  អ & អេហ្វ​ ស៊ីធីនឹងមានគម្រោងយូនីតខុនដូ និងអាផាតមេនមានទំហំចាប់ពី៥៤ម៉ែត្រការ៉េដល់១៣០ម៉ែត្រការ៉េដែលមានពី១ទៅ៣បន្ទប់គេង។ អ្នកស្នាក់នៅនិងភ្ញៀវដែលមកកំសាន្តនៅទីនេះអាចទិញទំនិញនៅក្នុងផ្សារទំនិញរួចពន្ធ និងអាចចូលក្លឹបកីឡាប្រណិតដែលមានទីលានវាយប៉េងប៉ុង តារាងបាល់បោះ និងអាងហែលទឹកអន្តរជាតិទំហំ ៥០ម x ២០ម និងកន្លែងរត់ហាត់ប្រាណ។ សម្រាប់ការកំសាន្តគម្រោងមានកន្លែងលេងបុកប៊ីយ៉ែ និងការកម្សាន្តផ្សេងទៀត។ក្រុមហ៊ុន Tianli Property Management ជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យលំដាប់ថ្នាក់ទី១នៅប្រទេសចិនបានក្លាយជាក្រុមហ៊ុនទទួលខុសត្រូវលើការគ្រប់គ្រងសម្រាប់គម្រោងអភិវឌ្ឍន៍ អ & អេហ្វ​ ស៊ីធី។បច្ចុប្បន្នគម្រោងកំពុងដំណើរការហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២០ការិយាល័យលក់បានប្រកាសដំណើរការលក់ជាផ្លូវការហើយអតិថិជនអាចមកមើលផ្ទះគំរូបានដោយផ្ទាល់នៅទីតាំងតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ផ្ទះលេខ៣៨០ រាជធានីភ្នំពេញ។ ក្រុមហ៊ុន R&F Properties កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ក្រុមហ៊ុន Guangzhou R & F Properties ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង ជាក្រុមហ៊ុនទទួលខុអភិវឌ្ឍគម្រោងអ & អេហ្វ​ ស៊ីធី។ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Guangzhou R&F Properties ដែលចាប់ដើមកំណើតនៅ ខេត្តក្វាងចូវ ប្រទេសចិនជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំនិងមានភាពជោគជ័យខ្លាំងបំផុតមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀតនៅក្នុងប្រទេសចិន។ក្រុមហ៊ុនមានបទពិសោធន៍ជាង ២៤ ឆ្នាំ ផ្នែកជំនួញអចលនទ្រព្យដែលភាគច្រើនធ្វើលើ ការរចនា ការអភិវឌ្ឍ ការគ្រប់គ្រងវិស្វកម្ម ការលក់ និងការគ្រប់គ្រងអចលនទ្រព្យ។ ក្រុមហ៊ុននេះបានពង្រីកខ្លួនពីចិនទៅកាន់ប្រទេសផ្សេងទៀតរួមមាន៖ ប្រទេសម៉ាឡេស៊ី អង់គ្លេស និងកម្ពុជា។ ក្រុមហ៊ុន Guangzhou R&F Properties  បានអភិវឌ្ឍគម្រោងធំៗជាង ២២០ គម្រោង នៅក្នុងទីក្រុង និងតំបន់ជាង៥០នៅទូទាំងពិភពលោក។នៅឆ្នាំ២០១៧ ក្រុមហ៊ុន R&F Properties  បានទិញសណ្ឋាគារ Wanda ចំនួន៧៧។ ក្នុងរយៈពេល២ឆ្នាំបន្ទាប់ក្រុមហ៊ុននេះនឹងមានសណ្ឋាគារជាង១០០នៅក្នុង៧៦ទីក្រុងដែលបានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាម្ចាស់សណ្ឋាគារដ៏ប្រណិតធំបំផុតមួយនៅក្នុងពិភពលោក៕ពិនិត្យមើលគម្រោងចម្រុះរបស់ អ&អេហ្វ តាមរយៈគេហទំព័រ Realestate.com.kh
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគ្រោងអភិវឌ្ឍជាគម្រោងលំនៅដ្ឋានតម្លៃទាបគាំទ្រដោយ UNDP
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគ្រោងអភិវឌ្ឍជាគម្រោងលំនៅដ្ឋានតម្លៃទាបគាំទ្រដោយ UNDP
June 7, 2022, 6:30 a.m.
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ឬហៅថា UNDPកំពុងគាំទ្រគម្រោងអភិវឌ្ឍលំនៅដ្ឋាន តម្លៃសមរម្យរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលគ្រោងនឹងសាងសង់ផ្ទះរាប់ពាន់ខ្នង សម្រាប់ផ្គត់ផ្គង់ដល់បុគ្គលិកប្រាក់ចំណូលទាបនៅក្នុង និងជិតតំបន់សេដ្ឋកិច្ចពិសេស។គម្រោងដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃរចនាប្លង់នេះនឹងត្រូវសាងសង់ជាលំនៅដ្ឋានចំនួន៣,១៣៦ខ្នងនៅលើផ្ទៃដីទំហំ៧ហិកតានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ មានទីតាំងស្ថិតនៅជាយក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានផ្ទៃដីសរុប៣៥៧ហិកតា។ ក្នុងនោះមានរោងចក្រជាង៨០ មានកម្មករចំនួន១៧,០០០នាក់ដែលភាគច្រើនពួកគេជាកម្មកររោងចក្រ។ជាមួយកំណើនសេដ្ឋកិច្ចនៅរាជធានីភ្នំពេញក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានមើលឃើញថា អ្នកដែលមានប្រាក់ចំណូលទា​បបានចូលមកក្នុងទីក្រុងដើម្បីរកការងារធ្វើនៅតាមរោងចក្រ និងគម្រោងសាងសង់នានា។អ្នកនាង Michelle Zhao អ្នកគ្រប់គ្រងជាន់ខ្ពស់របស់គម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបាននិយាយថាបច្ចុប្បន្នមានគម្រោងលំនៅដ្ឋានជាច្រើនកំពុងដំណើរការសាងសង់នៅរាជធានីភ្នំពេញ ប៉ុន្តែមានតែគម្រោងមួយចំនួនប៉ុណ្ណោះ ដែលវិនិយោគផ្តោតសំខាន់លើប្រជាជនមាន ប្រាក់ចំណូលទាបទៅមធ្យម។អ្នកធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទាំងអស់គឺជាអតិថិជនអាទិភាពខណៈដែលប្រជាជនមានចំណូលទាបទៃទៀតដែលមិនមែនជាកម្មករធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក៏អាចទិញពីគម្រោងនេះដែរ។ អ្នកនាងបានសង្កត់ធ្ងន់ថា៖ “គម្រោងលំនៅដ្ឋាននេះនឹងមានតម្លៃទាបហើយនឹងផ្តល់ឱ្យពួកគេនូវលក្ខខណ្ឌរស់នៅយ៉ាងសមរម្យ”។អ្នកនាង Zhao បានបន្តទៀតថា “គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះផ្តោចសំខាន់សម្រាប់កម្មករ។ យោងតាមការស្រាវជ្រាវរបស់គម្រោងបានរកឃើញថា៧៦​​ភាគរយនៃកម្មករមានប្រាក់ចំណូលច្រើនជាង២០០ដុល្លារហើយជាង២០ភាគរយ មានប្រាក់ចំណូលច្រើនជាង៣០០ដុល្លារក្នុងមួយខែ។ "យូនីតនីមួយៗនឹងមានទំហំ៣៦ម៉ែត្រការ៉េ​ហើយនឹងត្រូវលក់ក្នុងតម្លៃចាប់ពី១៧,០០០ដុល្លារក្នុងមួយយូនីត។ ក្រៅពីលំនៅដ្ឋានគម្រោងក៏នឹងមានជាហាងលក់ទំនិញ ហាងកាហ្វេ សួនច្បារ និងមានសេវាកម្មផ្សេងទៀត សម្រាប់បំពេញឲ្យការរស់នៅកាន់តែ​មានភាពងាយស្រួល។លោក Nick Beresford នាយកគ្រប់គ្រងអង្គការ UNDP ប្រចាំនៅកម្ពុជាបានលើកឡើងថា “ភាគី UNDP កំពុងជួយគាំទ្រជាចម្បងលើផ្នែករចនាប្លង់គម្រោង។ លោក  Beresford និយាយថាយើងមានគោលបំណងជួយដល់គម្រោងនេះឲ្យបានច្រើនបំផុតតាមដែលអាចជួយបានពាក់ព័ន្ធទៅនឹងការរចនាប្លង់គម្រោងទាំងមូល​ដែលធ្វើយ៉ាងណាឲ្យធានាបានតម្លៃទាបមានគុណភាពល្អ និងធានាបានការរស់នៅប្រកបដោយចីរភាព។  ក្នុងខែមុនតំបន់សេដ្ឋកិច្ចពិសេសអង្គការ ​UNDP និងអង្គការ Building Trust International បានបង្កើតកម្មវិធីប្រកួតប្រជែង “រចនាបទលំនៅដ្ឋានមានតម្លៃសមរម្យ” ដើម្បីស្វែងរករចនាដ៏ល្អបំផុតសម្រាប់គម្រោងលំនៅដ្ឋាននេះ ដែលរចនាបទត្រូវផ្តោតសំខាន់លើនិរន្តភាព និងបរិស្ថាន។ អ្នកទទួលជ័យលាភីនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចាប់ពី៥,០០០ដុល្លារទៅ២០,០០០ដុល្លារ ហើយលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៨ ។ការគាំទ្ររបស់UNDPចំពោះគម្រោងលំនៅដ្ឋានគឺជាផ្នែកមួយដ៏ធំមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់តំបន់សេដ្ឋកិច្ចពិសេសនេះ និងតំបន់សេដ្ឋកិច្ចពិសេសដទៃទៀតនៅក្នុងប្រទេស ឲ្យមាននិរន្តភាពក្នុងរយៈពេលវែង។ បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៣ កន្លែង។ ដែលការអភិវឌ្ឍវិស័យទាំងនេះមានសារៈសំខាន់ ចំពោះកំណើនសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា។លោក Beresford បានសង្កត់ធ្ងន់ថា "យើងកំពុងជួយដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញឲ្យ ក្លាយទោជាតំបន់សេដ្ឋកិច្ចពិសេសប្រកបដោយនិរន្តរភាពដែលនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅរបស់កម្ពុជា" ។លោកបានពន្យល់ថាគោលដៅនេះអាចសម្រេចបានដោយធ្វើការរួមគ្នាលើការលើកកម្ពស់ដល់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព (ការកែច្នៃឡើងវិញ) ក្នុងចំណោមគោលគំនិតដ៏ទៃ។ក្រៅពី UNDP រដ្ឋាភិបាលកម្ពុជាក៏កំពុងជួយគាំទ្រដល់គម្រោងលំនៅដ្ឋានតម្លៃសមរម្យផងដែរតាមរយៈការលើកទឹកចិត្តចំពោះការវិនិយោគរួមមាន៖ ការលើការអនុគ្រោះពន្ធសាងសង់ និងផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា៖ ប្រព័ន្ធផ្លូវ ទឹក និងភ្លើងជាដើម។​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានប្រកាសដែរថា រដ្ឋាភិបាលកំពុងរៀបចំបទប្បញ្ញត្តិដើម្បីគ្រប់គ្រងគម្រោងលំនៅដ្ឋានដែលមានតំលៃសមរម្យ។ លោកបានបញ្ជាក់ថាច្បាប់ទាំងនេះនឹងមានប្រយោជន៍ ដោយបានកំណត់ពីទិសដៅច្បាស់លាស់សម្រាប់គម្រោងលំនៅដ្ឋានទាំងអស់នៅកម្ពុជានៅពេលអនាគត។សម្រាប់ផែនការសាងសង់គម្រោងលំនៅដ្ឋានរបស់ PPSEZ ត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំក្រោយ។អ្នកនាង Zhao បញ្ជាក់ថាបច្ចុប្បន្ននេះយើងមិនទាន់បានជ្រើសរើសក្រុមហ៊ុនសាងសង់ណាមួយនៅឡើយទេ។  ដោយសារតែយើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលអំពីការជួយជ្រោម ជ្រែងនានា ហើយយើងក៏បានកំពុងធ្វើការពិភាក្សាជាបន្តបន្ទាប់ជាមួយវិនិយោគិនសំខាន់ៗផងដែរ។  ដូច្នេះ យើងមិនទាន់បានកំណត់ថ្ងៃបើកសម្ពោធការដ្ឋានសាងសង់​នៅឡើយ។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងក្រុងភ្នំពេញសូមចូលទៅកាន់ Realestate.com.kh
ក្រុមហ៊ុន BRCM ធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនវត្ថុឆ្នាំ២០១៨
ក្រុមហ៊ុន BRCM ធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនវត្ថុឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ក្រុមហ៊ុន Belt Road Capital Management (BRCM) គឺជាក្រុមហ៊ុនផ្គត់ផ្គង់មូលធនឯកជនដែលមានទីស្នាក់ការនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាដោយផ្តោតការវិនិយោគនៅក្នុងអនុតំបន់ទន្លេ មេគង្គរួមមាន៖ ប្រទេកម្ពុជា មីយ៉ានម៉ា ឡាវ ថៃ និងវៀតណាម។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការដាក់ទុនវិនិយោគជាមួយសហគ្រាសធុនតូច និងមធ្យមដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយនិរន្តរភាព និងការពង្រីកចូលនៅកាន់ទីផ្សារថ្មីៗ។ក្រុមហ៊ុន BRCM មានក្រុមការងារដែលមានបពិសោធន៍ខ្ពស់លើការគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យមនិងការផ្តល់ការប្រឹក្សាលើការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងការទិញយកក៏ដូចជាការណែនាំវិនិយោគិនក្នុងតំបន់។ បន្ថែមពីនេះក្រុមហ៊ុនការផ្តល់ការគាំទ្រជាយុទ្ធសាស្រ្តដល់ក្រុមហ៊ុនជាដៃគូដើម្បីទទួលបានការប្រើប្រាស់ជាសកលរួមទាំងសមត្ថភាពក្នុងការអភិវឌ្ឍន៍ និងការប្រតិបត្តិផែនការឲ្យកាន់តែមានសក្តានុពលភាព។ បន្ថែមពីនេះទៀតក្រុមហ៊ុនក៏វិនិយោគលើវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។នៅក្នុងឆ្នាំនេះ BRCM បានធ្វើការវិនិយោគនៅក្នុងអនុតំបន់ទន្លេមេគង្គ។ នៅខែមករាឆ្នាំ២០១៨ក្រុមហ៊ុនBRCMបានសហការនិងបានវិនិយោគទឹកប្រាក់ចំនួន ១.៨លានដុល្លារអាមេរិកជាមួយ ក្រុមហ៊ុន Digital Classified Group (DCG) ដែលជាក្រុមហ៊ុនធំរបស់ក្រុមហ៊ុន Realestate.com.kh ដែលជាទីភា្នក់ងារទីផ្សារនិងអចលនទ្រព្យអ៊នឡាញនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន DCG ក៏បានធ្វើការប្រតិបត្តិការនៅក្នុងប្រទេស ឡាវ ប៉ាពូញូហ្គីណេ និងហ្វីជីផងដែរ។នៅខែមេសាឆ្នាំ២០១៨ ក្រុមហ៊ុនBRCM បានវិនិយោគទឹកប្រាក់ចំនួន៧លានដុល្លារអាមេរិកទៅក្រុមហ៊ុន Oway Group ដែលជាក្រុមហ៊ុនគ្រប់គ្រងសេវាកម្មធ្វើដំណើរតាមអ៊នឡាញឈាន មុខគេ នៅក្នុងប្រទេសភូមា ដែលធ្វើប្រតិបត្តិការលើប្រព័ន្ធអ៊ីនធឺណេតតាមរយៈវេបសាយ oway.com.mm និង Oway Ride ដែលធ្វើប្រតិបត្តិការលើការធ្វើដំណើរ និងដឹកជញ្ជូន។ ការវិនិយោគនៅក្នុងក្រុមហ៊ុន Oway គឺជាផ្នែកមួយនៃទុនវិនិយោីគ១៤.៧លានដុល្លារអាមេរិកដែលរួមបញ្ចូលជាមួយក្រុមហ៊ុនពាណិជ្ជកម្មចម្រុះរបស់ជប៉ុន Daiwa ក៏ដូចជាសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផងដែរ។BRCM មានទិសដៅធ្វើជាក្រុមហ៊ុនវិនិយោគលំដាប់ខ្ពស់នៅក្នុងអនុតំបន់ទន្លេមេគង្គហើយមានមោទនភាពយ៉ាងខ្លាំងក្នុងការធ្វើម្ចាស់ឧបត្ថម្ភធំដល់កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨។ BRCM ចាត់ទុកព្រឹត្តិការណ៍ពានរង្វាន់នេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ហើយជាយុទ្ធសាស្រ្តផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាព និងឧត្តមភាពនៅក្នុងវិស័យនេះ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងក្រុងភ្នំពេញសូមចូលទៅកាន់ Realestate.com.kh
ក្រុមហ៊ុនវៀតណាមចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជា
ក្រុមហ៊ុនវៀតណាមចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជា
June 6, 2022, 5:03 p.m.
ក្រុមហ៊ុនវៀតណាមកំពុងបោះទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។កាលពីសប្តាហ៍មុនក្រុមហ៊ុន TTC Group ដែលជាក្រុមហ៊ុនវិនិយោគពហុសេវាកម្មមួយរបស់វៀតណាមចាប់អារម្មណ៍លើវិស័យអចលនទ្រព្យ ទេសចរណ៍ និងថាមពលក្នុងចំណោមវិស័យ នានានៅកម្ពុជា​ បច្ចុប្បន្ននេះបានគ្រប់គ្រង និងដំណើរការអតីតសណ្ឋាគា Golf Angkor Hotel នៅក្នុងខេត្តសៀមរាបហើយបានប្តូរឈ្មោះទៅជាសណ្ឋាគារ TTC Hotel Premium-Angkor ដែលនេះជាសណ្ឋាគារតែមួយគត់របស់ក្រុមហ៊ុន TTC នៅក្រៅប្រទេស។ កាលពីខែមុនក្រុមហ៊ុន FLC Group ដែលជាក្រុមហ៊ុនវិនិយោគពហុសេវាកម្មមួយរបស់វៀតណាមបានប្រកាសអំពីគម្រោងវិនិយោគដែលមានទឹកប្រាក់តម្លៃ១ពាន់លានដុល្លារនៅកម្ពុជានៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។ គេដឹងថាក្រៅពីផ្តោតលើវិស័យកសិកម្ម ទេសចរណ៍ និងអាកាសចរណ៍ ប្រាក់វិនិយោគមួយចំនួនទៀតនឹងត្រូវវិនិយោគលើគម្រោងអចលនទ្រព្យ។ក្រុមហ៊ុន FLC Group គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅវៀតណាមដែលសាងសង់លើគម្រោងរមណីយដ្ឋានចម្រុះលំដាប់ខ្ពស់។ ក្រុមហ៊ុននេះមិនទាន់ការបញ្ជាក់ឲ្យច្បាស់លាស់ណានៅឡើយថានឹងមកវិនិយោគគម្រោងរមណីយដ្ឋានចម្រុះ​ទំនើបដូចគ្នានៅ​ក្នុងប្រទេសកម្ពុជា។  ក្រុមហ៊ុន FLC Group ក៏មានចំណាប់អារម្មណ៍លើវិស័យផ្សព្វផ្សាយ សំណង់ស៊ីវិល ពាណិជ្ជកម្ម (ជំនួញ) និងធុរកិច្ចផ្សេងៗជាច្រើនទៀត។មុនគេបង្អស់គឺក្រុមហ៊ុន Toong ដែលជាក្រុមហ៊ុនវិនិយោគលើការិយាល័យរួមល្បីល្បាញមួយរបស់វៀតណាមបានប្រកាសពីផែនការពង្រីកអាជីវកម្មមកកម្ពុជា។ គម្រោងពង្រីកអាជីវកម្មមកនៅកម្ពុជាដែលគ្រោងនឹងចាប់ផ្តើមនៅត្រីមាសទីបួននៃឆ្នាំ២០១៨នេះ គឺមានការសហការ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ្នកផ្គត់ផ្គង់សេវាកម្មក្នុងស្រុកមួយចំនួន។ខណៈពេលដែលការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជានៅតែគ្របដណ្ដប់ដោយក្រុមហ៊ុនចិន ជប៉ុន កូរ៉េ ថៃ និងសិង្ហបុរី ប្រទេសវៀតណាមកំពុងធ្វើឈានជើងសន្សឹមៗចូលមកកាន់ទីផ្សារអចលនទ្រព្យក​ម្ពុជាដែលជាផ្នែកមួយជួយជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យឆ្ពោះទៅមុខ។ប្រទេសវៀតណាមគឺជាវិនិយោគិនបរទេសធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១៥វៀតណាមគឺជាវិនិយោគិនធំបំផុតលំដាប់លេខ៤នៅកម្ពុជាដែលទុនវិនិយោគសរុបចំនួន៤,៦៤ ពាន់លានដុល្លារ។ ដោយសារកំសោយនៃវិស័យកសិកម្ម ទុនវិនិយោគបានធ្លាក់ចុះដល់ ២,៨៥ ពាន់លានដុល្លារជាមួយ១៨៣គម្រោងនៅឆ្នាំបន្ទាប់។ នៅឆ្នាំ២០១៧មានគម្រោងវៀតណាមមានគម្រោងវិនិយោគសរុបចំនួន១៩០គម្រោងនៅកម្ពូជាដែលមានទុនវិនិយោគចំនួន២.៩៤ពាន់លានដុល្លារ។ នៅឆ្នាំ២០២០ ការវិនិយោគរបស់វៀតណាមត្រូវបានអ្នកជំនាញព្យាការណ៍ថានឹងអាចកើនឡើងដល់៦ពាន់លានដុល្លារ។ក្រុមហ៊ុនវៀតណាមវិនិយោគលើវិស័យទូរគមនាគមន៍  ទេសចរណ៍ អាកាសចរ វិស័យកាត់ដេរ ផលិតកម្មជ័រកៅស៊ូ ទឹកដោះគោ អង្ករ គ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្មផ្សេងៗទៀត។ វិនិយោគិនធំៗរបស់វៀតណាមនៅកម្ពុជាមានដូចជា៖ ក្រុមហ៊ុនទូរគមនាគមន៍ Viettel (ក្រុមហ៊ុនមិត្តហ្វូន ដែលជាក្រុមហ៊ុនបម្រើសេវាកម្មទូរសព្ទចល័តធំមួយនៅកម្ពុជា) និង ក្រុមហ៊ុនផលិតទឹកដោះវីណាមីល។  ក្រៅពីនេះមានក្រុមហ៊ុនវៀតណាមផ្សេងៗជាច្រើនទៀត ដូចជា៖ Hoang Anh Gia Lai ជាក្រុមហ៊ុនកៅស៊ូ ដែលទទួលបានសម្បទានដីសេដ្ឋកិច្ច នៅតាមខេត្តនានានៃប្រទេសកម្ពុជា៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងក្រុងភ្នំពេញសូមចូលទៅកាន់ Realestate.com.kh
ស្វែងយល់អំពីការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅកម្ពុជា
ស្វែងយល់អំពីការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅកម្ពុជា
June 7, 2022, 2:01 a.m.
អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានកំណត់បែងចែកអំពីប្រភេទពន្ធ-អាករផ្សេងៗគ្នាជាច្រើនរាប់ចាប់ពីពន្ធឯកជនរហូតដល់អាជីវកម្មនានានៅក្នុងប្រទេស។ ក្នុងនោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវបានរាប់បញ្ចូលជាពន្ធដ៏សំខាន់មួយផងដែរ។អ្វីទៅជាពន្ធប្រថាប់ត្រាអចលទ្រព្យ?ពន្ធប្រថាប់ត្រាលើអចលនទ្រព្យត្រូវកំណត់តាមអត្រា៤%ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការការផ្ទេរសិទ្ធិកាន់កាប់កាប់អចលនទ្រព្យដែលជាសំណង់ ឬ/និងដីក្រោមរូបភាពជាការលក់ ការដោះដូរ ឬការទទួលអំណោយ។  ហើយភាគីដែលជាម្ចាស់កម្មសិទ្ធិករ ឬអ្នកទិញ អចលនទ្រព្យ (អ្នកទទួលកម្មសិទ្ធិ) ដែលមានប័ណ្ណកម្មសិទ្ធិុស្របច្បាប់មានភារៈកិច្ចត្រូវបង់ពន្ធប្រថាប់ត្រាជូនរដ្ឋ។ការលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យ៖ពន្ធប្រថាប់ត្រាត្រូវបានលើកលែងក្នុងលក្ខខណ្ឌដូចខាងក្រោម៖ទី១៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរដ្ឋសម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះដីសម្រាប់សាងសង់លំនៅដ្ឋាន ឬ/និងធ្វើកសិឧហ្សាកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ។ទី២៖ ពន្ធនេះក៏ត្រូវអនុគ្រោះចំពោះការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ពីសាច់ញាតិរវាងឪពុក- ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាងយាយ-តាបង្កើត និងចៅបង្កើតតាមពីររូបភាពរួមមាន៖ សន្តតិកម្ម (សំដៅការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅញាតិ) និងប្រទានកម្ម (សំដៅដល់ការផ្ទេរ អចលនទ្រព្យពីមនុស្សនៅរស់អោយញាតិដោយមិនគិតថ្លៃ)។ការអនុគ្រោះពន្ធក្នុងលក្ខខណ្ឌទី២នេះត្រូវទាមទារអោយមានឯកសារបញ្ជាក់ទំនាក់ទំនងសាច់ញាតិមួយចំនួនដូចជា៖ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារដែលពាក់ព័ន្ធផ្សេងៗទៀត។សម្រាប់ពន្ធប្រថាប់ត្រានេះ ការទទួលសិទ្ធិកាន់កាប់ពីសាច់ញាតិត្រូវអនុញ្ញាតឲ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន២០០លានរៀលចំពោះ សន្តតិកម្ម និង១០០លានរៀល ចំពោះប្រទានកម្ម។ ដែលមានន័យថាក្នុងករណីអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិកម្មលើអលនទ្រព្យមានតម្លៃ (តម្លៃទីផ្សារ)ត្រឹម ២០០ លានរៀលនឹងមិនជាប់ពន្ធ ហើយករណីអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មលើអចលនទ្រព្យមានតម្លៃត្រឹម ១០០ លានរៀលនឹងមិនជាប់ពន្ធទេ។សូមមើលឧទាហរណ៍បញ្ជាក់៖ចំពោះ សន្តតិកម្ម (ដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២០០លានរៀល)បើអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិក​ម្មមានតម្លៃ២០០ លានរៀល នោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (២០០​លានរៀល - ២០០លានរៀល) x ៤ % = ០ រៀល។បើអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិកម្ម​មានតម្លៃ២២០ លានរៀល នោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (២២០​លានរៀល - ២០០លានរៀល) x ៤ % = ៨០០,០០០រៀល។តែបើអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិក​ម្មមានតម្លៃ២២០លានរៀលដដែលនេះ ចែកឲ្យមនុស្សពីរនាក់ស្មើៗគ្នា នោះមិនបង់ពន្ធប្រថាប់ត្រាទេ។​ចំពោះប្រទានកម្ម (ដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន១០០លានរៀល)បើអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មមានតម្លៃ១០០លានរៀលនោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (១០០​លានរៀល - ១០០លានរៀល) x ៤ % = ០រៀល។បើអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មមានតម្លៃ១៥០លានរៀលនោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (១៥០​លានរៀល - ១០០លានរៀល) x ៤ % = ២លានរៀល។បើអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មមានតម្លៃ២០០លានរៀលនោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (២០០​លានរៀល - ១០០លានរៀល) x ៤ % = ៤លានរៀល។តើការទិញលក់ម្តង ត្រូវបង់ពន្ធប្រថាប់ត្រាម្តងឬ?ពិតប្រាកដណាស់ រាល់ការទិញលក់អចលនទ្រព្យ ជាមួយការកាត់ឈ្មោះពីម្ចាស់មួយ ទៅម្ចាស់មួយផ្សេងទៀតមួយលើកនឹងតម្រូវឲ្យបង់ពន្ធប្រថាប់ត្រាម្តង។  ក្នុងករណីដែល អចលនទ្រព្យមួយដែលមានការទិញលក់ច្រើនដងក្នុងពេលកន្លងមក ហើយមិនបានបង់ពន្ធប្រថាប់ត្រា នោះម្ចាស់ចុងក្រោយជាអ្នកទទួលខុសត្រូវបង់ពន្ធលើគ្រប់ការផ្ទេរឈ្មោះ កន្លងមកទាំងអស់ទើបអាចកាត់ប្លង់បាន។ទោះយ៉ាងណារដ្ឋបានជួយសម្រួលដល់ដំណើរការនេះសម្រាប់ម្ចាស់អចលនទ្រព្យនៅទូទាំងរាជធានី-ខេត្តនៅ ក្នុងឆ្នាំ២០១៨នេះ ដោយអនុញ្ញាតិឲ្យម្ចាស់កម្មសិទ្ធិចុងក្រោយ បង់ពន្ធប្រថាប់ត្រាតែម្តងជាការស្រេច បើទោះបីម្ចាស់មុនមិនបានបង់ក៏ដោយ។  សម្រាប់ការអនុគ្រោះពន្ធនេះនឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ស្វែងយល់ព័ត៌មានទាក់ទងនឹងអចលន​ទ្រព្យ ឬស្វែងអចលនទ្រព្យសម្រាប់ជួល និងលក់សូមចូលទៅកាន់ Realestate.com.kh
CREA News Page 590x250 KH
ក្រសួងប្រកាសបន្ថែម QR កូដ នៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ
ក្រសួងប្រកាសបន្ថែម QR កូដ នៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ
June 4, 2022, 2:06 p.m.
យោងតាមលិខិតប្រកាសលេខ ៥២៨ សជណ ឧស ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់បានកំណត់ឲ្យមានការផ្លាស់ប្តូរសន្លឹកប័ណ្ណម្ចាស់កម្មសិទ្ធិ អចលនវត្ថុ(ប្លង់រឹងប្រព័ន្ធ)ចាស់ ដោយដាក់បន្ថែម QR Code នៅលើសន្លឹកប័ណ្ណថ្មីរួមជាមួយការផ្លាស់ប្តូរមួយចំនួនទៀត។QR Code មានតួនាទី និងសារៈសំខាន់ដោយអាចផ្តល់ព័ត៌មានលម្អិតនៅក្នុងគល់បញ្ជី និងប្រព័ន្ធមូលដ្ឋានទិទ្នន័យដើមរបស់វា។ តាមរយៈទូរសព្ទស្មាតហ្វូនជាមួួយកម្មវិធី (QR Code Reader ឬ Line) ដែលអាចអាន QR Code បាននឹងអាចចូលទៅមើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបានពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ។សន្លឹកប័ណ្ណកម្មសិទ្ធិប្រព័ន្ធថ្មីនេះត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ។ចំពោះតម្លៃសេវានៃការផ្លាស់ប្តូរសន្លឹកប័ណ្ណកម្មសិទ្ធិថ្មីនេះគឺនៅរក្សាក្នុងអត្រា៤ភាគរយដដែល ដែលជាតម្លៃនៃការផ្ទេរម្ចាស់កម្មសិទ្ធិ សូមបញ្ជាក់ថា សម្រាប់ម្ចាស់អចលនវត្ថុដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាស់ គឺមិនចាំបាច់ធ្វើសន្លឹកប័ណ្ណថ្មីនេះទេលើកលែងតែមានការទិញលក់ ឬផ្ទេរកម្ម សិទ្ធិកាន់កាប់។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម​ ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសូរិយោដី និងភូមិសាស្ត្រ។ជាក់ស្តែងនៅលើសន្លឹកប័ណ្ណថ្មីមានការផ្លាស់ប្តូរលក្ខណៈពិសេសមួយចំនួន ហើយចំណុចមួយចំនួនបានរក្សាទុកដដែល។ សម្រាប់ចំណុចដែលរក្សានៅដដែលមាន៖ រូបប្រាសាទអង្គរវត្តដែលលេច ចេញនៅពេលឆ្លុះជាមួយពន្លឺ មានអក្សរ Copy នៅលើសន្លឹកដែលបានថតចម្លង និងមានបង្កប់រូបព្រះសង្ហារ (អាចមើលឃើញពេលសីតុណ្ហភាពចុះត្រជាក់)។ចំណែកចំណុចផ្លាស់ប្តូរវិញមានដូចជាអក្សរព្រាលនៅលើសន្លឹកប័ណ្ណដែលសរសេរថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាស់” ជំនួសដោយរួបផែនទីប្រទេសកម្ពុជានៅចំកណ្តាលប័ណ្ណ ហើយនៅ ក្នុងផែនទីនេះមានពាក្យថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាស់” តូចៗស្ទើរតែមិនអាចមើលឃើញ និងលេខសន្លឹកប័ណ្ណថ្មីមាន៨ខ្ទង់ដែលលើសសន្លឹកចាស់មួយខ្ទង់។ ចំណុចចុងក្រោយគឺការបន្ថែម QR Code នៅលើសន្លឹកប័ណ្ណ។ទិញ ជួល ឬលក់អចលនទ្រព្យសូមចូលទៅកាន់ Realestate.com.khលោកអ្នកអាចអាប់ឡូតអចលនទ្រព្យសម្រាប់លក់ ជួល ឬលក់តាមរយៈ Realestate.com.kh
តម្លៃជួលអចលនទ្រព្យនៅក្រុងព្រះសីហនុស្ទុះឡើងខ្លាំងក្នុងឆ្នាំ២០១៨
តម្លៃជួលអចលនទ្រព្យនៅក្រុងព្រះសីហនុស្ទុះឡើងខ្លាំងក្នុងឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ព្រះសីហនុគឺជាខេត្តមួយក្នុងចំណោមខេត្តសំខាន់ៗរបស់ប្រទេសកម្ពុជា​ហើយជាខេត្តមួយដែលស្ថិតនៅលើភូមិសាស្ដ្រដ៏ល្អបំផុត ដែលមានទីតាំងកំពង់ផែទឹកជ្រៅតែមួយគត់ មានតំបន់សេដ្ឋកិច្ចពិសេស និងមានអាជីវកម្មជាច្រើនកំពុងដំណើរការនៅក្នុងតំបន់។ ខេត្តព្រះសីហនុគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ដែលតភ្ជាប់ទៅតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល។ ខេត្តព្រះសីហនុជាតំបន់ដែលប្រមូលផ្តុំទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងបានជាប់ឈ្មោះជាតំបន់ទេសចរដ៏ទាក់ទាញបំផុតលំដាប់លេខ២បន្ទាប់ពីខេត្តសៀមរាប។ថ្មីៗនេះខេត្តព្រះសីហនុមានលំហូរចូលច្រើននៃកំណើនជនជាតិចិនមកក្នុងតំបន់។ ហើយកំណើននេះគឺដោយហេតុតែកត្តាសក្តានុពលនៃការវិនិយោគ និងទីតាំងដ៏ល្អបំផុតរបស់ខេត្តព្រះសីហនុ។  ជនជាតិចិនដែល​បានចូលមកខេត្តនេះភាគច្រើនជាវិនិយោគិន ភ្ញៀវទេសចរណ៍ និងបុគ្គលិកកាស៊ីណូដែលជាកត្តាធ្វើឲ្យមានតម្រូវការជួលកាន់ច្រើនឡើង។ បើយោងតាមរបាយការណ៍ចេញកាលពីដើមឆ្នាំ២០១៨នេះបង្ហាញថាក្នុងចំណោមជនបរទេស៦,៣៨៥នាក់ដែលបានស្នើសុំសៀវភៅការងារនៅខេត្តព្រះសីហនុមាន ៤,៤៩៨នាក់ ឬស្នើនឹង៧០ភាគរយជាជនជាតិចិន។តម្រូវការអចលនទ្រព្យសម្រាប់ជួលបានកើនឡើងខ្លាំងខុសពីធម្មតាបានធ្វើឲ្យតម្លៃជួលមានកំណើនឡើងយ៉ាងខ្លាំង។ លោក ជា ប៊ុនធឿន ដែលជាបុគ្គលិកផ្នែកលក់នៃក្រុមហ៊ុន Century 21 កម្ពុជាដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុបាននិយាយថាការជួលបានកើនឡើងចាប់តាំងពីឆ្នាំកន្លងទៅ។ លោកបានសង្កត់ធ្ងន់ថា «ការកើនឡើងចាប់ផ្តើមបន្តិចម្តងៗចាប់ពីឆ្នាំ ២០១៧ ប៉ុន្តែបានហក់ឡើងខ្លាំងនៅក្នុងឆ្នាំ ២០១៨នេះ»។តម្លៃជួលអាស្រ័យទៅតាមទីតាំងហើយបច្ចុប្បន្ននេះតម្លៃផ្ទះជួលកើនឡើងពី៥ទៅ១០ដងនៃតម្លៃជួលធម្មតាដែលអចលនទ្រព្យនៅជិតតំបន់កណ្តាលក្រុងតម្លៃជួលកាន់តែថ្លៃ។ លោក ប៊ុន ធឿនបានបន្ថែមទៀតថាទីតាំងនៅចន្លោះឆ្នេរអូរឈើទាល និងរង្វង់មូលតោពីរគឺជាតំបន់ដែលមានសក្តានុពលមានឱកាសវិនិយោគល្អបំផុតនៅក្នុងទីក្រុងដែលបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់វិនិយោគិនជាច្រើន។  លោកបានប​ញ្ជាក់ថា "នៅក្នុងពេលបច្ចុប្បន្នតំបន់នេះស្ទើរតែមិនមានអចលនទ្រព្យទំនេរសម្រាប់ជួលទៀតឡើយ។អ្នកតំណាងផ្នែកលក់មកពីក្រុមហ៊ុនឃីរៀលអ៊ីស្ទេត មានមូលដ្ឋាននៅខេត្តព្រះសីហនុដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាសង្កាត់បួនជាតំបន់មានសក្តានុពលខ្លាំងជាងគេហើយមានតម្រូវការជួលច្រើនបំផុត។ លោកបានបញ្ជាក់ថា៖ “ដីឡូតិ៍ និងអគារដែលមាន បន្ទប់ជួលច្រើនគឺមានតម្រូវការខ្ពស់បំផុតប្រសិនបើអចលនទ្រព្យទាំងនោះស្ថិតនៅចាប់ពីផ្សារលើរហូតដល់រង្វង់មូលតោពីរ”។លោកបាននិយាយថាការហូរចូលនៃជនជាតិចិនធ្វើឲ្យតម្រូវការជួល និងតម្លៃជួលអចលនទ្រព្យមានការកើនឡើងខ្លាំង។ លោកបានចង្អុលបង្ហាញថា “ជនជាតិចិនដែលធ្វើការនៅក្នុងកាស៊ីណូចូលចិត្តជួលអគារទាំងមូលហើយតែងតែផ្តល់ជូនតម្លៃជួលថ្លៃជាមុនពីរដង ឬបីដង។”សម្រាប់តម្លៃផ្ទះ លោក ប៊ុនធឿន បានលើកឡើងថាសព្វថ្ងៃនេះផ្ទះអាជីវកម្មនៅសង្កាត់បួនមានតម្លៃជួលថ្លៃជាងមុន។ ផ្ទះអាជីវកម្មមួយដែលពីមុនជួលចាប់ពី៥០០ដុល្លារទៅ៧០០ដុល្លារក្នុងមួយខែបច្ចុប្បន្ននេះតម្លៃជួលកើនឡើងចាប់ពី ២,៥០០ដុល្លារទៅ៣,០០០ដុល្លារក្នុងមួយខែ។ទាក់ទងនឹងយូនីតអាផាតមេនមួយបន្ទប់គេងនៅសង្កាត់បួនមានតម្លៃជួលចាប់ពី ១,០០០ ដុល្លារក្នុងមួយខែ បើធៀបជាមួយតម្លៃជួលកាលពីឆ្នាំមុនគឺមានតម្លៃត្រឹមតែ២០០ដុល្លារទៅ៣០០ដុល្លារប៉ុណ្ណោះ។ សម្រាប់អាផាតមេនដែលមាន២បន្ទប់គេង បច្ចុប្បន្នជួលក្នុងតម្លៃ២,២០០ដុល្លារក្នុងមួយខែ។នៅក្នុងសង្កាត់បីតម្លៃជួលបច្ចុប្បន្នមានកម្រិតទាបជាងសង្កាត់បួនប៉ុន្តែនៅតម្លៃជួលបានកើនឡើងបើប្រៀបធៀបទៅនឹងតម្លៃជួលឆ្នាំមុន។ ជាក់ស្តែងផ្ទះវីឡាដែលបានជួលក្នុងតម្លៃ៧០០ដុល្លារក្នុងមួយខែក្នុងឆ្នាំមុននៅក្នុងសង្កាត់បីប៉ុន្តែ បច្ចុប្បន្នជួលក្នុងតម្លៃ១,៥០០ដុល្លារក្នុងមួយខែ។ចំពោះអត្រាតម្លៃដីធ្លីសម្រាប់ជួលក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរចាប់តាំងពីឆ្នាំទៅមិញ។ អ្នកតំណាងមកពីក្រុមហ៊ុនឃីរៀលអ៊ីស្ទេតដដែលបានបង្ហាញថាដីឡូត៍នៅតាមបណ្តោយផ្លូវឯករាជ្យនៅក្រុងព្រះសីហនុដែលមានតម្លៃចាប់ពី ៥០០ដុល្លារទៅ ១,០០០ដុល្លារក្នុងមួយខែ ពេលនេះតម្លៃជូលមានការកើនឡើងពីរទៅបីដង។លោកបានបន្ថែមទៀតថា “ដីដែលស្ថិតនៅតាមបណ្តោយឆ្នេរទាំងនៅក្នុងសង្កាត់បួន និងសង្កាត់បីគឺមានតម្លៃជួលកើនឡើងប្រហាក់ប្រហែលគ្នា។” “សម្រាប់តម្លៃដីដែលស្ថិតនៅផ្លូវសិរីភាពហើយមិនមែនជាតំបន់ពាណិជ្ជកម្មជាក់ស្តែងដីទំហំ ១៧ម៉ែត្រ x ២០ម៉ែត្រ ដែលអាចជួលបានតម្លៃ ១,៥០០ដុល្លារក្នុងមួយខែកាលពីឆ្នាំមុន ប៉ុន្តែបច្ចុប្បន្នអាចជួលបានក្នុងតម្លៃ៤,៥០០ដុល្លារក្នុងមួយខែ។ ហើយដីស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ដែលមានទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ អាចជួលបានក្នុងតម្លៃ ៦,០០០ដុល្លារក្នុងមួយខែ”។ នេះបើតាមការបញ្ជាក់ពីតំណាងផ្នែកលក់ របស់ក្រុមហ៊ុនឃីរៀលអ៊ីស្ទេត។ជាមួយនឹងនិន្នាការ និងលំហូរចូលនៃអ្នកវិនិយោគ គេរំពឹងថា តម្លៃជូលនៅក្រុងព្រះសីហនុ នឹងបន្តកើនឡើងថែមទៀតនៅពេលអនាគតឆាប់ៗខាងមុខថ្មីបើមានផលប៉ះពាល់អវិជ្ជមានមួយចំនួនក៏ដោយ លោកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មី ធ្លាប់បានលើកឡើងថាមានការវិនិយោគកាន់តែច្រើនគឺកាន់តែល្អសម្រាប់ខេត្តព្រះ សីហនុ។ លោកបានបន្ថែម ទៀតថា “នេះនឹងជួយបង្កើនសេដ្ឋកិច្ចក្នុងតំបន់ និងនាំមកនូវ ប្រាក់ចំណូល ដើម្បីជួយដល់ជីវភាពប្រជាជនជាចាំបាច់។”លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបញ្ចេញទស្សនស្រដៀងគ្នានេះដែរថា សេដ្ឋកិច្ចរីករបស់ប្រទេសនឹងចម្រើននៅពេលដែលមានវិនិយោគិនអន្តរជាតិចូលមកកាន់តែ ច្រើន។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ជួលក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!
ក្រុមហ៊ុន PropEase: សេវាកម្មដ៏ល្អប្រសើរសម្រាប់ការគ្រប់គ្រងអចលនទ្រព្យរបស់លោកអ្នក
ក្រុមហ៊ុន PropEase: សេវាកម្មដ៏ល្អប្រសើរសម្រាប់ការគ្រប់គ្រងអចលនទ្រព្យរបស់លោកអ្នក
June 6, 2022, 5:03 p.m.
ការទិញអចលនទ្រព្យគឺជាជំហានដំបូងនិងប្រហែលជាងាយស្រួលបំផុតសម្រាប់វិនិយោគិន។ បន្ទាប់ពីការទិញបានចប់សព្វគ្រប់នៅមានភារកិច្ចមួយចំនួនដែលតម្រូវឱ្យយកចិត្តទុកដាក់និងពេលវេលាសម្រាប់អ្នកទិញ។ ភារកិច្ចទាំងនេះអាចរួមមាន៖·        ការពិនិត្យស្ថានភាពអចលនទ្រព្យ·        របាយការណ៍ដែលទាក់ទងភាពចន្លោះប្រហោង·        តាមដានការកែតម្រូវ·        ទិញទំនិញគ្រឿងសង្ហារឹមដើម្បីផ្តល់គ្រឿងបរិក្ខារនិងរៀបចំ·        ធានាដល់អ្នកជួលដែលមានសក្តានុពលដើម្បីទទួលបានលទ្ធផលជួលដ៏ល្អ·        កិច្ចព្រមព្រៀងជួលផ្ទះនិងលិខិតស្នាមច្បាប់·        តាមដានការបង់ប្រាក់ជួលប្រសិនបើអចលនទ្រព្យនៅក្រៅប្រទេសការចំណាយផ្សេងទៀតដូចជាសំបុត្រហោះហើរកន្លែងស្នាក់នៅបណ្តោះអាសន្ននិងសំភារៈផ្ទាល់ខ្លួនឱ្យអ្នកមានភាពតានតឹង។ ប៉ុន្តែដោយសារបច្ចេកវិទ្យាកាន់តែជឿនលឿនទៅមុខការទិញអចលនទ្រព្យនៅក្រៅស្រុកវាលែងក្លាយជាភាពស្មុគស្មាញដូចកាលពីមុនឡើយ។PropEase គឺជាក្រុមហ៊ុនមួយដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការគ្រប់គ្រងអចលនទ្រព្យរបស់អ្នក។ ការគ្រប់គ្រងអចលនទ្រព្យគឺត្រូវធ្វើឡើងដោយប្រព័ន្ធអ៊នឡាញ ហើយប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យក៏ត្រូវបានសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីធ្វើឲ្យដំណើរការគ្រប់គ្រាន់កាន់តែប្រសើរឡើង និងប្រកបដោយវីជ្ជាជីវៈ។ លោកអ្នកទាញយកកម្មវិធីទូរស័ព្ទដៃរបស់ PropEase ពី App Store និង Google Play។PropEase អាចជួយឲ្យម្ចាស់អចលនទ្រព្យគ្រប់គ្រងអចលនទ្រព្យរបស់ពួកគេគ្រប់ទីកន្លែងនៅលើពិភពលោក។ ម្ចាស់អចលនទ្រព្យអាចទទួលបានព័ត៌មានសំខាន់ៗអំពីទ្រព្យសម្បត្តិដែលពួកគេមានក្នុងពេលជាក់ស្ដែង។ ព័ត៌មានទាំងនោះរួមមាន៖ ស្ថានភាពអចលនទ្រព្យបច្ចុប្បន្ន តម្លៃទិញ កាលបរិច្ឆេទបញ្ចប់ការសាងសង់គម្រោង ទំហំ ប្រតិបត្តិការទាំងអស់នេះ អាចដំណើរការបានត្រឹមតែ២ឬ៣នាទីប៉ុណ្ណោះ។សម្រាប់អចលនទ្រព្យថ្មីដែលនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនិងប្រគល់ទៅឱ្យម្ចាស់អចលនទ្រព្យ PropEase ជួយសម្រួលដល់ដំណើរការផ្តល់គ្រឿងសង្ហារឹមដោយផ្តល់ជូនអ្នកវិនិយោគអចលនទ្រព្យនូវតុបតែងថ្លៃចំណាយសម្រាប់ពេលវេលាវិនិយោគនិងប្រាក់កាសដើម្បីឱ្យអង្គភាពនេះរួចរាល់សម្រាប់ជួល។ជាមួយនឹង PropEase ក៏បានធ្វើឲ្យការគ្រប់គ្រងអចលនទ្រព្យសម្រាប់ជួលកាន់តែមានភាព ងាយស្រួលផងដែរ។ ក៏ផ្តោតផងដែរទៅលើការការពារទិន្នន័យនិងភាពឯកជនរបស់អ្នកប្រើប្រាស់របស់ខ្លួន។ PropEase មានប្រព័ន្ធបង់ប្រាក់ប្រកបដោយសុវត្ថិភាពដែលភ្ជាប់នូវបច្ចេកវិទ្យា One-Time-Pin (OTP) និងរក្សាទុកទិន្នន័យអ្នកប្រើសម្ងាត់ដោយវិធីអ៊ិនគ្រីប។"PropEase គឺជាដំណោះស្រាយការផ្តល់ទ្រព្យសម្បត្តិដ៏ល្អបំផុតនិងការគ្រប់គ្រងសម្រាប់វិនិយោគិនអចលនទ្រព្យ។ វេទិការបស់យើងគឺធ្វើឌីជីថលនៃការគ្រប់គ្រងសេវាកម្មបែបប្រពៃណីនិងការផ្សារភ្ជាប់អ្នកពាក់ព័ន្ធផ្សេងៗនៅក្នុងឧស្សាហកម្មនេះ។ PropEase ផ្តល់ឱ្យម្ចាស់អចលនទ្រព្យនូវបទពិសោធន៏ដែលជួយកាត់បន្ថយភាពមិនប្រក្រតីរក្សាទុកពេលវេលានិងថវិកានិងបង្កើនការវិនិយោគ។PropEase កំពុងគាំទ្រដល់ពានរង្វាន់អចលនទ្រព្យនៅកម្ពុជា (CREA) ឆ្នាំ2018 ដែលជាអ្នកឧបត្ថម្ភធំមួយ។ ក្រុមហ៊ុនជឿជាក់ថាការទទួលស្គាល់ឧត្តមភាពនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់ណាស់ខណៈដែលវិស័យអចលនទ្រព្យកំពុងរីកចំរើន។ វិស័យអចលនទ្រព្យដែលជាយុថ្កាមួយនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ការអភិវឌ្ឍន៍បែបនេះដែលត្រូវបានបង្ហាញយ៉ាងច្បាស់ដោយការរីកចម្រើននៃអគារនៅរាជធានីភ្នំពេញសៀមរាបក្រុងព្រះសីហនុនិងតំបន់ទីក្រុងដទៃទៀតត្រូវបានគេរំពឹងថានឹងបន្តទៅមុខទៀត៕ស្វែងយល់ព័ត៌មានបន្ថែមអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh
អ៊ីអនម៉ល២ ជម្រុញតម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងខ្លាំង
អ៊ីអនម៉ល២ ជម្រុញតម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងខ្លាំង
June 7, 2022, 3:57 a.m.
អត្រាតម្លៃនៅតែរំពឹងថានឹងកើនឡើងបន្តទៀតបន្ទាប់ពីផ្សារបើកដំណើរការវត្តមានរបស់ផ្សារអ៊ីអន២ដែលជាផ្សារលក់ទំនិញធំបំផុត និងថ្មីបំផុតនៅក្នុងទីក្រុងភ្នំពេញដែលបានបើកដំណើរការលក់នៅចុងខែឧសភាឆ្នាំ២០១៨នេះបានជម្រុញដល់កំណើនតម្លៃអចលនទ្រព្យនៅប៉ែកខាងជើងនៃទីក្រុងភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌសែនសុខដែលជាតំបន់ជាយក្រុងរីក​ចម្រើនឆាប់រហ័សមួយក្នុងរាជធានី។ ​ជាមួយនឹងចំនួនប្រជាជនជា១៦០,០០០​នាក់សែនសុខគឺជាខណ្ឌមួយក្នុងចំណោមខណ្ឌដែលមានប្រជាជនរស់នៅច្រើននៅក្នុងទីក្រុង។ នៅក្នុងឆ្នាំកន្លងទៅសែនសុខមានការអភិវឌ្ឍយ៉ាងខ្លាំងជាមួយនឹងអាជីវកម្មជាច្រើនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបានហូរចូលយ៉ាងគំហុកទៅក្នុងតំបន់នេះ។ដូចគ្នាទៅនឹងគម្រោងផ្សេងៗទៀតដែរ គម្រោងផ្សារទំនើបអ៊ីអន២ ភ្លាមៗបានជះឥទ្ធិពលយ៉ាងខ្លាំង លើតម្លៃដី ការទិញលក់ និងជួលអចលនទ្រព្យនិងតម្លៃអចលនទ្រព្យទូទៅផ្សេងៗទៀតដូចជា៖ ផ្ទះ អាផាតមេន បុរី និងឃ្លាំង​ ។ល។​ ជាក់ស្តែងផ្ទះនៅក្នុងបុរីពិភពថ្មី និងបុរីអង្គភ្នំពេញដែលជាគម្រោងស្ថិតនៅក្បែរផ្សារអ៊ីអនម៉លបានកើនឡើងថ្លៃភ្លាមៗបន្ទាប់ពីការប្រកាសសាសងសង់ផ្សារជាផ្លូវការ។ផ្សារទំនើបអ៊ីអនម៉ល១ ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៤មិនត្រឹមតែជម្រុញដល់សេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានធ្វើឲ្យតម្លៃអចលទ្រព្យកើនឡើងទាំងនៅតំបន់ទន្លេបាសាក់ និងតំបន់ជុំវិញ។ បើធៀបទៅនឹងតំបន់គម្រោងផ្សេងទៀតដូចជាតំបន់នៅជិតគម្រោងស្ពានព្រែកតាម៉ាក់ និងគម្រោងព្រលានយន្តអន្តរជាតិភ្នំពេញថ្មីក៏បានទាញតម្លៃដីឲ្យកើនឡើងដែរបន្ទាប់ពីគម្រោងត្រូវបានប្រកាស។លោក ឡាំ វិបុល នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអិលវិបុលរៀលធី (ខេមបូឌា) បានមានប្រសាសន៍ថាចាប់តាំងពីការសាងសង់ផ្សារទំនើបអ៊ីអនម៉ល២បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦មកមានក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍ជាច្រើនបានឆ្ពោះទៅកាន់តំបន់នេះ។ លោកបានលើកឡើងថា “ចាប់តាំងពីមានគម្រោងផ្សារអ៊ីអន២មកការទិញលក់អចលនទ្រព្យគឺមានច្រើនហើយតម្លៃដីនិងផ្ទះបានកើនឡើងជារៀងរាល់ខែ។”លោកបានបញ្ជាក់ថា “មុនពេលការសាងសង់បានចាប់ផ្តើមដីដែលស្ថិតក្នុងចំងាយក្រោម១គីឡូម៉ែត្រទៅទិសខាងលិចពីទីតាំងរបស់ផ្សារមានតម្លៃត្រឹមតែ ៣០០ទៅ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែឥឡូវនេះតម្លៃលក់មានចាប់ពី៥០០​ទៅ៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។នៅតាមបណ្តោយផ្លូវធំៗក្នុងតំបន់ដដែលនេះតម្លៃដីឡើងដល់ ៧០០ដុល្លារទៅ១,០០០​ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ច​ន្លោះផ្លូវ១០០៣ និងផ្លូវហាណូយតម្លៃកើនឡើងដល់១,៥០០ដុល្លារទៅ២,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ​ ដែលពីមុនមានតម្លៃ១,០០០ទៅ១,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមលោក វិបុល។លើកឡើងបន្ថែមពីលើលោក វិបុល លោក ស៊ន សៀប នាយក និងស្ថាបនិករបស់ក្រុមហ៊ុន Key Real Estate មានប្រសាសន៍ថា ផ្សារទំនើបអ៊ីអនម៉ល២មានឥទ្ធិពលខ្លាំងលើតម្លៃអចលនទ្រព្យនៅក្នុងតំបន់ជុំវិញ។ លោក សៀប បានបន្ថែមទៀតថា តម្លៃដីនៅតាមបណ្តោយផ្លូវ ជា សុផារ៉ាបានកើនឡើងជាមធ្យមដល់១,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េដែលតម្លៃដីនឹងកាន់តែខ្ពស់បើមានទីតាំងស្ថិតនៅកាន់តែជិតផ្លូវធំ ។”លោក សៀប បានបញ្ជាក់ទៀតថាបើទោះបីតម្លៃដីបានកើនឡើងខ្លាំងក៏ដោយប៉ុុន្តែតម្រូវការនៅតែមានច្រើន។ ហើយជាក់ស្តែងនៅតាមបណ្តោយផ្លូវធំៗស្ទើរតែមិនមានដីទំនេរសម្រាប់លក់ទេ។ ប៉ុន្តែសម្រាប់ដីនៅប៉ែកខាងលិច និងប៉ែកខាងជើងនៃគម្រោងផ្សារនៅមានដីទំនេរច្រើន។ចំណែកតម្លៃផ្ទះនៅតំបន់សែនសុខក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ តាមការលើកឡើងរបស់លោកវិបុល បានបញ្ជាក់ថាផ្ទះនៅតាមបណ្តោយផ្លូវធំៗបានកើនឡើងថ្លៃរាប់ដង។ ផ្ទះអាជីវកម្មដែលមានតម្លៃជាង ១០០,០០០ ដុល្លារពីមុន បច្ចុប្បន្នតម្លៃបានការកើនឡើងរហូត៣ទៅ៥ដង។ចំពោះប្រភេទផ្ទះអាជីវកម្មស្ថិតនៅតាមបណ្តោយផ្លូវតូចបានកើនតម្លៃជិតទ្វេរដង។​ ជាក់ស្តែង ផ្ទះអាជីវកម្មដែលពីមុនមានតម្លៃ១៥០,០០០ដុល្លារបច្ចុប្បន្នលក់ក្នុងតម្លៃ ២៥០,០០០ដុល្លារ។ នេះជាការបញ្ជាក់របស់លោក វិបុលអត្រាតម្លៃជួលអចលនទ្រព្យក៏ទទួលរងឥទ្ធិពលនៃគម្រោងដ៏ធំមួយនេះផងដែរ។លោក សៀប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះឃ្លាំងអាចជួលបានក្នុងតម្លៃ១,៥ ទៅ ២,៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយផ្ទះអាជីវកម្មអាចជួលបានក្នុងតម្លៃពី៥០០ដុល្លារទៅ១,៥០០ដុល្លារក្នុង មួយខែសម្រាប់លំនៅដ្ឋានធម្មតាវិញអាចជួលបានក្នុងតម្លៃ៣០០ដុល្លារទៅ៦០០ដុល្លារក្នុងមួយខែ ចំណែកផ្ទះវីឡាតម្លៃអាចជួលបានចាប់ពី១,០០០ទៅ ២,០០០ដុល្លារក្នុងមួយខែ។ លោកបញ្ជាក់ថា "តម្លៃជួលអចលនទ្រព្យនៅសែនសុខមានការកើនឡើងបើប្រៀបធៀបទៅនឹងរយៈពេលពី៣ឆ្នាំមុន"។លោក វិបុល ជឿជាក់ថាការបើដំណើរការរបស់ផ្សារទំនើបអ៊ីអនម៉ល២ និងការហូរចូលនៃអាជីវកម្ម នានា និងវិនិយោគិនទូទៅចូលមកក្នុងតំបន់នេះនឹងធ្វើឲ្យតម្លៃលក់ និងជួលអចលនទ្រព្យបន្តកើន ឡើងបន្ថែមទៀត។ “ក្នុងតំបន់នៅមានដីទំនេរច្រើនសម្រាប់ការវិនិយោគ ជាច្រើនទៀត។ យើងរំពឹងថា តំបន់នេះនឹងក្លាយជាតំបន់ពាណិជ្ជកម្មមួយដ៏សំខាន់នៅក្នុងទីក្រុងភ្នំពេញ”។គ្របដណ្តប់លើផ្ទៃដីទំហំ ១០ ហិកតា និងមានផ្ទៃក្រឡា ១៥១,០០០ ម៉ែត្រការ៉េ ផ្សារទំនើបអ៊ីអនម៉ល ២ ដែលគ្រប់គ្រងដោយជប៉ុនមួយនេះបានបើកដំណើរការលក់ជាផ្លូវការហើយ។ នៅក្នុងផ្សារទំនើបនេះមានហាងលក់ទំនិញធំ ៗ រោងភាពយន្ត ភោជនីយដ្ឋាន ហាងលក់ភេសជ្ជៈ និងអាហារ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ នៅខាងក្រៅមានកន្លែងចតយាន្តយន្តធំទូលាយ ដែលអាចដាក់រថយន្តបានចំនួន ២,៥០០ គ្រឿង និងម៉ូតូចំនួន ២,០០០ គ្រឿង។ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅសែនសុខសូមចូលទៅកាន់ Realestate.com.kh នៅថ្ងៃនេះ! លោកអ្នកក៏អាចដាក់ផ្សព្វផ្សាយអចលនទ្រព្យទូទៅដោយឥតគិតថ្លៃនៅលើគេហទំព័ររបស់យើងបានផងដែរ!
គម្រោងហ្វូលីតម្លៃរាប់ពាន់លានឈានមុខគេនៅរាជធានីភ្នំពេញនឹងចាប់ដំណើរការជាផ្លូវការ
គម្រោងហ្វូលីតម្លៃរាប់ពាន់លានឈានមុខគេនៅរាជធានីភ្នំពេញនឹងចាប់ដំណើរការជាផ្លូវការ
June 6, 2022, 5:03 p.m.
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ គឺជាថ្ងៃដែលមនុស្សគ្រប់រូបបានទន្ទឹងរង់ចាំ និងស្វាគមន៍ចំពោះ ការបើកសម្ពោធដំណើរការចំពោះមជ្ឈមណ្ឌលលក់បុរី អ&អេហ្វ។ ក្នុងព្រឹកថ្ងៃដដែលនោះក្រុមហ៊ុន អចលនទ្រព្យ អ&អេហ្វបានប្រារព្ធពិធី បើកសម្ពោធនូវ មជ្ឈមណ្ឌលហ្វូលីភ្នំពេញ ដែលមានការចូលរួម ដោយលោកអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អ&អេហ្វ ប្រចាំនៅកម្ពុជា គឺលោក LIN YANLI លោកអគ្គនាយក WANG ZHIHAO និងគណគ្រប់គ្រងផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន អ&អេហ្វប្រចាំនៅក្រៅប្រទេស ព្រមទាំង បណ្តាក្រុមអ្នកសារព័ត៌មានផងដែរ ។ក្រោយពិធិបើសម្ពោធមជ្ឈមណ្ឌលហ្វូលីភ្នំពេញភ្លាម ក៏បានទាក់ទាញនូវចំណាប់អារម្ម៍រ​បស់ភ្ញៀវយ៉ាង ច្រើនសន្ធឹកសន្ធាប់ ដោយបានបង្ករនូវភាពសប្បាយរីករាយនៅទីតាំងនៃកម្មវិធី ។ ស្ថាប័នព័ត៌មាន​ល្បីៗ  ជាច្រើននៅកម្ពុជាក៏បានធ្វើការសាកសួរ និងបានធ្វើជាសាក្សីនៃការបើកសម្ពោធគម្រោងហ្វូលីនៅ កម្ពុជាជាផ្លូវការ។ ទន្ទឹមនឹងក៏បានបើកនូវបន្ទប់គម្រូ សម្រាប់ចូលទស្សនាផងដែរ ដោយបានទាក់ទាញ អតិថិជនយ៉ាងច្រើនកុះករ ។ ចំពោះការបើកសម្ពោធនេះ បានលើកតម្កើងនូវកិត្តិនាមរបស់ក្រុមហ៊ុន អ&អេហ្វបានយ៉ាងកាន់តែល្អ ។រយៈពេល24ឆ្នាំមកនេះ ក្រុមហ៊ុន អ&អេហ្វបានប្រកាន់ខ្ជាប់នូវទស្សនវិស័យនៃ "ការបង្កើតជីវិតដ៏ល្អឥត ខ្ចោះ" ពីប្រទេសចិនទៅកាន់ទីក្រុងចំនួន ៥១ ក្នុងពិភពលោក និងអគារជាង ២២០អគារ ។ ឧស្សាហកម្ម នេះបានគ្របដណ្តប់លើសណ្ឋាគារលំដាប់ផ្កាយ ៥ អាគារខ្ពស់ លំនៅដ្ឋាននៃសុខុមាលភាព អចលនទ្រព្យវិស័យទេសចរណ៍ និងត្រូវបានគេស្គាល់ថាជាអ្នកអភិវឌ្ឍន៍ដ៏អស្ចារ្យជាងគេបង្អស់នៅក្នុង វិស័យអចលនទ្រព្យរបស់ប្រទេសចិន។ក្រៅពីនេះ ក្នុងនាមជាសហគ្រាសអភិវឌ្ឍន៍ក្រៅប្រទេសដែលឈានមុខគេនៅឆ្នាំ ២០១៣ ក្រុមហ៊ុន អចលនទ្រព្យអ&អេហ្វ បានបើកទ្វារយ៉ាងឆាប់រហ័សនៃសកលភាវូបនីយកម្ មហើយបាន បញ្ចូលទីផ្សារ អចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ីនិងអូស្រ្តាលី។ នាឆ្នាំ២០១៧ បានឈានជើងចូលទៅក្នុងប្រទេស អង់គ្លេស និងបានក្លាយជាសហគ្រាសដ៏ធំជាង គេមួយនៅក្រុងលន់ឌុន។ ឥលូវនេះក្រុមហ៊ុន អចលនទ្រព្យ អ&អេហ្វ ដើរតាមយុទ្ធសាស្ត្រជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ និងផ្លាស់ទីពី ប្រទេសចិនមកកាន់ប្រទេស កម្ពុជាក្នុងទម្រង់ជាសហគ្រាសលំនៅដ្ឋានមួយពាន់លានដុល្លារទូទាំងពិភពលោកដែលមានគុណភាពអន្តរជាតិ ។ក្នុងនាមជាប្រទេសដែលមានភាពវ័យក្មេងជាងគេមួយក្នុងចំណោមប្រទេសដទៃទៀត ប្រជាជនកម្ពុជា មានវ័យជាមធ្យម២៧ឆ្នាំ។ ប្រជាពលរដ្ឋគ្រប់មានការចាប់អារម្មណ៍ និងមានតម្រូវការកាន់តែខ្ពស់ទៅៗ ចំពោះការស្នាក់នៅ ដូចជាការធានានូវគុណភាពសំណង់ជាលក្ខណអន្តរជាតិ ទន្ទឹមនឹងនោះក៏បាន ផ្លាសប្តូរបរិស្ថាននៃការស្នាក់នៅ ដើម្បីបំពេញនូវតម្រូវការនៃការនៅរបស់មនុស្សគ្រប់រូប ដែលនេះ គឺជាប​ញ្ហាមួយដ៏ពិបាកមួយចំពោះស្ថាប័នអចលនាទ្រព្យទាំងឡាយ ។ ចំណែកឯក្រុមហ៊ុនអចលនទ្រព្យ អ&អេហ្វ បានពឹងផ្អែកលើការខិតខំអស់រយៈពេល២៤ឆ្នាំ ដោយធ្វការផ្លាសប្តូរទស្សនពី “សោភ័ណភាព នៃស្ថាបត្យកម្ម” ទៅ “បង្កើនសុភមង្គលឥតព្រំដែន” ដើម្បីធ្វើជាគោលដៅសម្រាប់ មនុស្សគ្រប់រូប ដើម្បីបានខិតខំឥតឈប់ឈរ ដើម្បីលើកកម្ពស់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ។បច្ចុប្បន្នក្រុមហ៊ុន អ&អេហ្វ បាននាំមកនូវទស្សននៃការរស់នៅថ្មីដល់ប្រជាពលរដ្ឋនៅភ្នំពេញ ដោយបានបោះទុនដ៏ធំ ដើម្បីបង្កើតនូវគម្រោងតំបន់សួនឧទ្យានអន្តរជាតិ សម្រាប់មនុស្សស្នាក់នៅ ដ៏ធំនៅកម្ពុជា——គម្រោងហ្វូលីភ្នំពេញ។ អ&អេហ្វ ចូលមកប្រទេសកម្ពុជាដើម្បីជាវីរៈភាព និងដើម្បីនូវសុភមង្គលនៃការរស់នៅក្នុងទីក្រុងភ្នំពេញរបស់ លោកអ្នក ។“គម្រោងហ្វូលីភ្នំពេញ” គឺជាគម្រោងទីមួយរបស់ក្រុមហ៊ុនអចលនទ្រព្យ អ&អេហ្វ ដែលមានសួនឧទ្យាន ធំជាងគេបង្អស់ លាតសន្ធឹងលើផ្ទៃដី76ម៉ឺនមែត្រការេស្ថិតនៅផ្លូវ សំខាន់នៃរាជធានីភ្នំពេញដូចជាផ្លូវ មុន្នីវង្ស។ ភាគខាងជើងគឺជាតំបន់ទូតអន្តរជាតិពិសេស ភាគខាងត្បូងគឺជាតំបន់សាងសង់ដ៏សំខាន់នៅ ភ្នំ​ពេញគឺគម្រោងទីក្រុងថ្មី ING ។គម្រោងដំបូង គឺគម្រោងហ័រធីង ដែលផ្ទះមានពី១-៣បន្ទប់ ក្នុងទំហំ៥៥-១៣០ម៉ែត្រការ៉េ បានប្រើ ប្រាស់ស្តង់ដា លំដាប់ថ្នាក់ខ្ពស់ៗក្នុងការសាងសង់ ដែលមានសួនឧទ្យានក្នុងលំហ ដែលមានទំហំដ៏ធំ 3ម៉ឺនមែត្រការេ ដែលនឹងធ្វើការសាងសង់ជាអាងហែលទឹក សាលលំដាប់ថ្នាក់ផ្កាយ៥ សាលលំហាត់ ប្រាណតំបន់កំសាន្តសម្រាប់កុមារ និងទីលំហែរកាយ សម្រាប់មនុស្សចំណាស់ និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យដ៏អស្ចារ្យ ។ដោយយោងតាមសមត្ថភាពជាក់ស្តែង និងទស្សននៃស្ថាបត្យកម្មជាលក្ខណអន្តរជាតិ ក្រុមហ៊ុន អ&អេហ្វនឹងខិតខំប្រឹងប្រែងបង្កើតនូវតំបន់សួនឧទ្យានប្រចាំនៅភ្នំពេញ។ ចាប់ពីពេលនេះតទៅ គម្រោងហ្វូលីនឹងដឹកនាំប្រជាពលរដ្ឋខ្មែរទាំងឡាយដើម្បីឈានទៅកាន់ “ខ្លោងទ្វារអច្ឆរិយៈ” ដើម្បីទទួលបានការរស់នៅដ៏សែនមនោរម្យ ។ចង់ដាក់លក់ផ្ទះ ដាក់ជួលផ្ទះសូមបង្ហោះនៅលើគេហទំព័រ Realestate.com.kh នៅថ្ងៃនេះ! អ្នកក៏អាចស្វែងរកអចលនទ្រព្យជួលនៅលើ Realestate.com.kh បានផងដែរ!
ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី ៣ នឹងនាំមកនូវមុខមាត់ថ្មីដល់ព្រះរាជាណាចក្រកម្ពុជា
ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី ៣ នឹងនាំមកនូវមុខមាត់ថ្មីដល់ព្រះរាជាណាចក្រកម្ពុជា
June 7, 2022, 3:19 a.m.
ក្រោមប្រធានបទ "ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរ "នឹងឆ្លើយតបទៅនិងការរីកចម្រើននៃវិស័យសំណង់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជារាជធានីភ្នំពេញ, ថ្ងៃទី 24 ខែឧសភាឆ្នាំ 2018 - ជារៀងរាល់ឆ្នាំកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាបានផ្លាស់ប្តូរ និងមានភាពប្រសើរឡើងយ៉ាងឆាប់រហ័សជាពិសេសគឺអ្នករស់នៅទីក្រុងធំៗដូចជានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនទៀត។ស្របពេលជាមួយគ្នានេះដែរ ក៏នឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃការរចនានៃវិស័យអចលនទ្រព្យដូចជាស្តង់ដាថ្មីនៃអគារពាណិជ្ជកម្ម អគារការិយាល័យ កន្លែងធ្វើការរួមគ្នា កន្លែងកម្សាន្ត ផ្សារទំនើបផ្សារ ហាងកាហ្វេ, និងអគារលំនៅដ្ឋាន ។ល។ប្រធានបទ «ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរ» នៃពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ដែលរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហប្រតិបត្តិការជាមួយសមាគមស្ថាបត្យកម្មកម្ពុជារៀបចំរួមគ្នាចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦នៅក្នុងបរិវេណមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្យនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ការតាំងពិព័រណ៍រយៈពេល ៣ ថ្ងៃដែលមានការចូលរួមពីក្រុមហ៊ុន Jotun ជាអ្នកឧបត្ថម្ភការតុបតែងលំអរពិពរ័ណ៍នៅឆ្នាំនេះ និងក៏មានការចូលរួមពីក្រុមហ៊ុនជាង១៥០ជាតិ និងអន្តរជាតិមកពីទូទាំងពិភពលោកចូលរួមជាមួយនឹងទំហំទីតាំងពិព័រណ៍ជិត4000ម៉ែត្រការ៉េដាក់តាំងបង្ហាញនូវផលិតផលថ្មីៗ និងភាពច្នៃប្រឌិតថ្មីៗដល់អ្នកចូលរួមមកពីវិស័យស្ថាបត្យកម្មរចនាផ្ទៃខាងក្នុង អ្នកអភិវឌ្ឍអចលនទ្រព្យ និងសំណង់ក៏ដូចជាតាំងបង្ហាញដល់បងប្អូនប្រជាពលរដ្ឋទូរទៅដែលជាម្ចាស់ផ្ទះ និងសាស្រ្តាចារ្យជំនាញក្នុងវិស័យនេះផងដែរ។ខណៈដែលអ្នកតាំងពិព័រណ៍អាចមានឱកាសក្នុងការចែករំលែកនូវព័ត៌មាន និងចំណេះដឹងដោយផ្ទាល់ជាមួយអ្នកចូលរួម។លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា៖​«យើងទទួលបានជោគជ័យយ៉ាងខ្លាំងចំពោះពិពរ័ណ៍លើកទី១ និងទី២កន្លងរួចមកហើយ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកដែលក្នុងឧស្សាហកម្មនេះក៏ដូចជាក្រសួង និងស្ថាប័ននានារបស់រដ្ឋជាពិសេសក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់» ។លោកបានថ្លែងបន្តថា៖«ឆ្នាំនេះគឺជាការរៀបចំពិពរ័ណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ របស់យើងដែលនឹងផ្តល់ជូននូវឱកាសជាច្រើនសម្រាប់អ្នកចូលរួមក្នុងការរៀនសូត្រ។ យើងចង់ជម្រុញប្រជាជនកម្ពុជា និងផ្តល់គំនិត និងចំណេះដឹងដល់ពួកគេក្នុងរបៀបរៀបចំលម្អរនៅកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេឱ្យកាន់តែមានភាពប្រសើរឡើង "។ជាការពិតណាស់តួនាទីនៃការរចនាគុណភាពនៃការតុបតែង និងស្ថាបត្យកម្មមិនត្រូវបានកាត់ផ្តាច់ចេញពីការរីកចម្រើននៃវិស័យសំណង់នោះឡើយព្រោះវាធ្វើឱ្យអាគារមានភាពទាក់ទាញនិងមានផាសុកភាព និងមានផលប៉ះពាល់ផ្ទាល់ទៅលើបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋយើង។ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជាបានមានប្រសាសន៍ថា វិស័យសំណង់ និង អចលនទ្រព្យនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងពេលជាមួយគ្នានេះដែរមានតម្រូវការនៃទំនើបកម្មនិងការតុបតែងលំអរអគារ និងគេហដ្ឋានក៏ជារឿងចាំបាច់ផងដែរ។ឯកឧត្តម ភឿង សុភ័ណ្ឌ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ពិពរ័ណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ឆ្នាំនេះនឹងក្លាយជាភស្តុតាងដើម្បីបង្ហាញថាវិស័យសំណង់និង អចលនទ្រព្យនៅកម្ពុជាបានធ្វើការទាក់ទាញវិនិយោគិនជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុក។ ព្រឹត្តិការណ៍ដ៏ពិសេសនេះនឹងដើរតួជាវេទិកាមួយដោយនាំមកនូវគំនិតថ្មី‌ផលិតផលថ្មី‍ៗ និងគំរូនៃការតុបតែងអគារ និងផ្ទះល្អៗដល់ប្រទេស និងប្រជាជនរបស់ យើងខណៈដែលរបៀបរស់នៅរបស់ប្រជាជនកម្ពុជាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលប៉ន្មានឆ្នាំចុងក្រោយនេះ»។ជាមួយនឹងភាពជោគជ័យដ៏ធំធេងក្នុងការតាំងពិព័រណ៍ពីរលើកកន្លងមកនេះ ព្រឹត្តិការណ៍ថ្ងៃនេះនឹងផ្តល់នូវវេទិកាតែមួយគត់សម្រាប់អ្នកចូលរួមទាំងអស់មានជំនួបដោយផ្ទាល់ជាមួយ វាគ្មិនសំខាន់ៗ និងអ្នកតាំងពិព័រណ៍នៅក្នុងពិធីអាហារពេលល្ងាចឆ្នាំ ២០១៨ នៅសាលពិពរ័ណ៍ និងសន្ឋិបាតកោះពេជ្រ។ សូមបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១៧ ពិព័រណ៍នេះបានទាក់ទាញភ្ញៀវចូលរូមចំនួន ៤.309 នាក់ដោយមានកើនឡើងជាង២៣ ភាគរយធៀបទៅឆ្នាំ២០១៦។និន្នាការនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាចំនួនប្រជាជនរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងពី ១៥ ទៅ ១៩ លាននាក់នៅចន្លោះពេលនេះរហូតដល់ឆ្នាំ២០៣០ ហើយនៅទីក្រុងភ្នំពេញ និងនៅតាមទីប្រជុំជននឹងមានចំនួនប្រជាជនកើនឡើងពី៤ ទៅ៧លាននាក់ដែលជម្រុញអោយមានតម្រូវការលំនៅដ្ឋានថ្មីប្រមាណជា ៨០០.០០០ ផ្ទះបន្ថែមទៅលើចំនួនលំនៅឋានបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍ពី MLMUPC។របាយការណ៍ដដែលបានបង្ហាញថា កាលពីឆ្នាំ២០១៧ វិស័យអចលនទ្រព្យមានការកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងគម្រោងអនុម័តចំនួន៣.៤១៨គម្រោង ហើយវិស័យសំណង់បានកើនឡើង ២២% ពីមួយឆ្នាំទៅមួយឆ្នាំ (មានទឹកប្រាក់រហូតដល់ទៅ ៦.៨ ពាន់លានដុល្លារ) ក្នុងនោះ៨២%ជាគម្រោងលំនៅដ្ឋាន។ជាមួយគ្នានេះដែរ កាលឆ្នាំ ២០១៧ ត្រូវបានគេមើលឃើញថាមានការកើនឡើងនូវតម្រូវការ សម្រាប់អគារការិយាល័យដែលមានគុណភាពល្អទាំងអ្នកក្នុងស្រុកនិងក្រៅស្រុក។ ការណ៍នេះបានធ្វើឱ្យប្រភេទអគារការិយាល័យប្រភេទ B ធ្លាក់ចុះប្រហែល ១០ ភាគរយ។ ស្របពេលជាមួយគ្នាដែរនៅដំណាច់ត្រីមាសទី៤ឆ្នាំ២០១៧ផ្ទៃដីសម្រាប់ជួលដើម្បីធ្វើការលក់រាយប្រហែល៣០០.០០០ ម៉ែត្រការ៉េកំពុងត្រូវបានសាងសង់ឬគ្រោងនឹងបញ្ចប់បានកើនឡើងទ្វេដងសម្រាប់តម្រូវការផ្គត់ផ្គង់លក់រាយនាពេល​២៤ខែខាងមុខ។លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) បានមានប្រសាសន៍ថាប្រទេសកម្ពុជាបានទទួលបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សសម្រាប់ឆ្នាំកន្លងមកដោយសារវិស័យសំណង់ និងអចលនទ្រព្យគឺជាឧស្សាហកម្មឈានមុខគេមួយ។លោក ស៊ិន សុជាតិ បានមានប្រសាសន៍បន្ថែមទៀតថា៖«ស្របពេលជាមួយគ្នានោះដែរ សេដ្ឋកិច្ចរបស់យើងកំពុងរីកចម្រើនដោយយើងឃើញមានការសាង់សង់សណ្ឋាគារថ្មីៗ អគារការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាន និងអគារលំនៅដ្ឋានកំពុងមានការរីកចំរើននៅរាជធានីភ្នំពេញ និងបានរីករាលដាលទៅកាន់ទីក្រុងនានាក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះមានប្រជាជនថ្នាក់កណ្តាលកំពុងមានការកើនឡើង ហើយរបៀបនៃរស់នៅរបស់ពួកគេក៏កំពុងផ្លាស់ប្តូរទាំងការងារ និងបរិស្ថានផ្ទាល់ខ្លួនផងដែរ»។ធនាគារអភិវឌ្ឍន៍អាស៊ីមូលនិធិរូបិយវត្ថុអន្ដរជាតិក៏ដូចជារដ្ឋាភិបាលបានធ្វើការព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងក្នុងរង្វង់៧ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ។ វិស័យសំណង់គឺជាផ្នែកមួយដ៏សំខាន់ដែលគាំទ្រដល់កំណើនខ្ពស់បែបនេះ។អំពីក្រុមហ៊ុន ICVeXក្រុមហ៊ុន ICVEX Co Ltd គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Index Creative Village PCL (ICV) ជាក្រុមហ៊ុនជំនួញមានភាពច្នៃប្រឌិតក្នុងការបង្កើតអាជីវកម្មនៅប្រទេសថៃដែលផ្តល់ជូននូវសេវាកម្មប្រាស្រ័យទាក់ទងផ្នែកទីផ្សារប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការផ្គត់ផ្គង់ច្រកចេញចូលតែមួយខាងសកម្មភាពទីផ្សារ និងគ្រឿងបរិក្ខា។ ក្រុមហ៊ុនICVទទួលបានការកោតសរសើរថាជាភ្នាក់ងារលំដាប់ថ្នាកទី៧លើពិភពលោកចុះផ្សាយក្នុងទស្សនាវដ្តីព្រឹត្តិការណ៍ពិសេស (Special Events Magazine)។ ក្រុមហ៊ុន ICVeX បានរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា មានដូចជា ពិព័រណ៍ FoodBev មីយ៉ាន់ម៉ា, HoReCa មីយ៉ាន់ម៉ា, MediHealth មីយ៉ាន់ម៉ា, Retail Sourcing និង Build & Decor មីយ៉ាន់ម៉ា និងពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជាឆ្នាំ ២០១៦ លើកទីមួយ។អំពីសមាគមស្ថាបត្យករកម្ពុជាសមាគមស្ថាបត្យករកម្ពុជា (CSA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ និងបានចុះបញ្ជីការតាមផ្លូវច្បាប់នៅឆ្នាំ២០១៦ជាអង្គការវិជ្ជាជីវៈមិនរកប្រាក់ចំណូលដើម្បីលើកស្ទួយវិជ្ជាជីវៈផ្នែកសា្ថបត្យកម្មនៅក្នុងប្រទេសកម្ពុជាដោយមានកិច្ចសហការជាមួយគណៈស្ថាបត្យករកម្ពុជា។ នៅខណៈដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍខ្លួនឱ្យទៅជាសង្គមទំនើបមួយ CSA មានគោលបំណងក្លាយខ្លួនជាប្រភពនៃសាមគ្គីភាពសម្រាប់បណ្តាស្ថាបត្យករទាំងអស់នៅក្នុងប្រទេស។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានស្ថាបត្យករចំនួនជាង ៣,០០០ នាក់ដែលក្នុងនោះមានស្ថាបត្យករចំនួន ៥០០នាក់ជាសមាជិក CSA ។ស្វែងរកព័ត៌មានទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ និងព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh
ឆា​ប់ៗខាងមុខអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យត្រូវតែមានអាជ្ញាប័ណ្ណវិជ្ជាជីវៈ
ឆា​ប់ៗខាងមុខអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យត្រូវតែមានអាជ្ញាប័ណ្ណវិជ្ជាជីវៈ
June 5, 2022, 7:13 p.m.
ដោយមើលឃើញពីភាពរីកចម្រើននៃវិស័យអចលនវត្ថុកម្ពុជាដែលបានជម្រុញសន្ទស្សន៍នៃការទិញលក់ដីធ្លី និងលំនៅដ្ឋានពីសំណាក់ប្រជាជនក្នុងស្រុក និងក្រៅស្រុកនៅពេលបច្ចុប្បន្ននេះសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកំពុងសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបង្កើត និងរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្រុមហ៊ុន និងភ្នាក់ងារអចលនវត្ថុដែលចង់ប្រកបអាជីវកម្ម / រកស៊ីក្នុងវិស័យអចលនទ្រព្យដោយភាពស្របច្បាប់នៅកម្ពុជា។លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយនាពេលថ្មីៗនេះ លោកបណ្ឌិត គីម ហ៊ាង ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិយាយថាដើម្បីជម្រុញដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យប្រកបដោយចីរភាពយើងទាមទារឲ្យមានធនធានមនុស្សជាមូលដ្ឋានគ្រឹះ និងការប្រកួតប្រជែងដោយភាពស្របច្បាប់ជាមួយនឹងវិជ្ជាជីវៈត្រឹមត្រូវ។ត្រង់ចំណុចនេះ លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថាដើម្បីជម្រុញដល់ភាពរីកចម្រើនឲ្យដូចទៅនឹងបណ្តាប្រទេសជឿនលឿនជាច្រើនដូចជា៖ សិង្ហបុរី អាមេរិក និងអឺរ៉ុបជាដើមគឺទាមទារឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធនៅក្នុងវិស័យដែលមានន័យថាអ្នកធ្វើការជាភ្នាក់ងារ​ទិញលក់អចលនទ្រព្យត្រូវឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវមានសញ្ញាបត្របញ្ជាក់ការសិក្សា និងបានស្នើសុំយកអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។​បើទោះបីជាយ៉ាងណាសម្រាប់ពេលបច្ចុប្បន្ននេះគ្រប់គ្នានៅតែអាចធ្វើជាឈ្មួញកណ្តាល ឬភ្នាក់ងារទិញលក់អចលនទ្រព្យបានបើទោះបីជាគ្មានអាជ្ញាប័ណ្ណក៏ដោយ។ ប៉ុន្តែសម្រាប់ពេលអនាគតឆាប់ៗខាងមុខប្រសិនបើគ្មានអាជ្ញាប័ណ្ណទេ ភ្នាក់ងារអាចប្រឈមនឹងការមិនទទួលបានកម្រៃជើងសារ។ នេះបើតាមលោកបណ្ឌិតគីម ហ៊ាង។ពាក់ព័ន្ធទៅនឹងកម្មវិធីសិក្សាវិញ លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថាសម្រាប់ជំហ៊ានដំបូង “ដើម្បីក្លាយជាភ្នាក់ងារលក់អចលនទ្រព្យនឹងត្រូវសិក្សារយៈពេល៧៥ម៉ោង រីឯភ្នាក់ងារវាយតម្លៃអចលនទ្រព្យវិញនឹងត្រូវសិក្សារយៈពេល១០០ម៉ោង។ ហើយសមាគមជាអ្នករៀបចំកម្មវិធីសិក្សា និងចាត់ចែងបញ្ជូនគ្រូជំនាញទាំងគ្រូខ្មែរ និងជនបរទេសសម្រា​ប់វគ្គសិក្សារទាំងមូល”។  ជំហ៊ានបន្ទាប់ (អាចក្នុងរយៈ២ ឬ៣ឆ្នាំខាងមុខ) នឹងត្រូវរៀបចំកម្មវិធីសិក្សាជាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រទៅជាលក្ខខណ្ឌតម្រូវ។សូមបញ្ជាក់ផងដែរថាវគ្គសិក្សាខ្លីនេះត្រូវធ្វើឡើងដោយបានសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងសហការជិតស្និទ្ធជាមួយ​នឹងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ចង់ទិញ ឬជួលអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.khលោកអ្នកអាចបង្ហោះអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh
SOMA Construction​ & Development សាងសង់អគារកម្ពស់២៥ជាន់មានល្បឿនលឿន
SOMA Construction​ & Development សាងសង់អគារកម្ពស់២៥ជាន់មានល្បឿនលឿន
June 6, 2022, 5:03 p.m.
ខណៈដែលឧស្សាហកម្មសាងសង់កំពុងវិវត្តន៍យ៉ាងខ្លាំងក្លានៅកម្ពុជាគេសង្កេតឃើញមានសំណង់អគារខ្ពស់ៗ និងការដ្ឋានសាងសង់ជាច្រើនជាពិសេសនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានសាងសង់រួចរាល់ រឺកំពុងសាងសង់យ៉ាងមមាញឹកដោយក្រុមហ៊ុនសំណង់នៅក្នុងស្រុក និងក្រៅស្រុក​។នៅក្នុងបរិបទទីផ្សារដែលប្រកបដោយប្រកួតប្រជែងនេះ ពេលវេលាសាងសង់គឺជាកត្តា​ដ៏សំខាន់មួយរបស់ក្រុមហ៊ុនម៉ៅការសំណង់នានាដើម្បីចំណេញថវិកា និងពេលវេលា។ ដោយមើលឃើញពីកត្តានេះ​ក្រុមហ៊ុន SOMA Construction & Development Co., Ltd បានបង្ហាញពីសមត្ថភាពស្ថាបនាគម្រោងអគារខ្ពស់២៥​ជាន់ដែលមានល្បឿនលឿនគួរឲ្យកត់សម្គាល់។ក្រុមហ៊ុនដែលមានបទពិសោធន៍លើវិស័យសាងសង់ជាច្រើនឆ្នាំនេះគឺជាក្រុមហ៊ុនម៉ៅការសាងសង់ផ្ទាល់លើគម្រោង​​ខុនដូរ one18 Residences  ដែលមានកម្ពស់ ២៥ ជាន់ និងមានជាន់ក្រោមដី៥ជាន់ស្ថិតនៅជិតស្តុប DN ដោយបាន​បង្ហាញនូវសន្ទុះសាងសង់លឿនខ្លាំងគួរឲ្យកត់សម្គាល់។ តាមរយៈអ្នកតំណាងក្រុមហ៊ុន SOMA Construction & Development Co., Ltd បានឲ្យដឹងថាក្រុមហ៊ុនប្រើប្រាស់រយៈពេលតែ៧ថ្ងៃប៉ុណ្ណោះសម្រាប់បញ្ចប់ការងារគ្រឿងបង្គុំអគារ (Structure) ក្នុងមួយជាន់លើអគារនេះហើយបច្ចុប្បន្ននេះការងារគ្រឿងបង្គុំអគារទាំងមូលត្រូវបានធ្វើដល់ជាន់ទី២៥ហើយ។ អ្នកតំណាងក្រុមហ៊ុនដដែលបានឲ្យដឹងថាការពិតណាស់សន្ទុះនៃការសាងសង់នេះពិតជាលឿននិងមិនចាញ់ក្រុមហ៊ុនសំណង់ក្រៅស្រុកជាពិសេសគឺក្រុមហ៊ុនសាងសង់មកពីចិនតែម្តង។អ្នកតំណាងក្រុមហ៊ុនបានពន្យល់ប្រាប់ថា មានកត្តាមួយចំនួនដែលធ្វើឲ្យក្រុមហ៊ុនអាចសម្រេចលើការងារនេះដោយមានល្បឿនលឿនតួយ៉ាងដូចជា៖- ការរៀបចំផែនការ: ក្រុមហ៊ុនបានរៀបចំផែនការយ៉ាងលម្អិតទាំងការចាត់ចែងធនធានមនុស្ស និងការងារត្រូវបញ្ចប់តាមថ្ងៃនីមួយៗ។ ក្រោយពីការដាក់ផែនការអ្នកដឹកនាំតាមក្រុមនិងប្រធានការដ្ឋានផ្ទាល់បានត្រួតពិនិត្យ និងវាយតម្លៃទៅលើការងារដែលសម្រេចបានថាតើវាបានឆ្លុះបញ្ជាំងទៅតាមផែនការឬទេចំណែកឯសកម្មភាពយឺតយ៉ាវត្រូវបានកែតម្រូវជាបន្ទាន់។- កត្តាសម្ភារៈ: ការប្រើប្រាស់សម្ភារៈបានត្រឹមត្រូវនិងទៅតាមសក្តានុពលរបស់វាពិតជាពន្លឿនការងារបានច្រើន។ នៅក្នុងគម្រោងនេះផ្ទាល់ ក្រុមហ៊ុន SOMA Construction & Development បានប្រើប្រាស់ពុម្ភទំនើបៗដូចជា Euro form, Slip form និង Table form។-     ធនធានមនុស្ស: វិស្វករ ជាង និងកម្មករនៅក្នុងក្រុមហ៊ុន SOMA Construction & Development   សុទ្ធតែមានបទពិសោធន៏បញ្ចប់គម្រោងគ្រឿងបង្គុំនៃគម្រោងធំៗជាច្រើន។  ដូច្នេះហើយភាពធ្នឹកនឹងការងារនិងការសហការធ្វើការងារជាក្រុមបានល្អបានធ្វើឲ្យការងារមានប្រសិទ្ធិភាពខ្ពស់។អ្នកតំណាងក្រុមហ៊ុនបានសង្កត់ធ្ងន់ថា៖ «យើងជឿជាក់ថាកត្តាជំរុញទាំងបីនេះមានសារៈសំខាន់និងប្រទាក់ក្រឡាគ្នាពោលគឺមិនអាចខ្វះខាតកត្តាណាមួយឡើយ។ តាមរយៈការគ្រប់គ្រងការងារបានល្អនិងមានភាពលឿនបែបនេះសូមអតិថិជនដែល​ចង់ស្ថាបនាគម្រោងសាងសង់នានាគួរងាកមកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនសាងសង់ក្នុងស្រុកវិញម្តងត្បិតការងារមានល្បឿនលឿននិងគុណភាពល្អថែមទៀតផង»។គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន SOMA Construction & Development​​ Co., Ltd មានបុគ្គលិក ជាង និងកម្មករជាង១,២០០នាក់ ដោយក្រុមហ៊ុនមានផ្តល់សេវាកម្មលើការម៉ៅការសាងសង់ សេវាពិភាក្សានិងគូរប្លង់ សេវាគ្រប់គ្រងគម្រោងនិងសេវាកម្មទាក់ទងនឹងបច្ចេកវិទ្យា Building Information Modeling (BIM)។ កន្លងមកក្រុមហ៊ុនបានសាងសង់គម្រោងធំៗមួយចំនួនដូចជា៖ គម្រោងផ្សារទំនើប AEON Mall 2 លើការងារគ្រឿងបង្គុំអគារ និងការងាររៀបអិដ្ឋនិងបូកសម្អាតជញ្ជាំង និងការងារការ៉ូជាដើម។ព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏មានវត្តមានក្រុមហ៊ុននេះចូលរួមសាងសង់ផងដែរ។សម្រាប់ព័ត៌មានទាក់ទងនឹងអចលនទ្រព្យ និងការអភិវឌ្ឍន៍សូមទាក់ទងមកកាន់ Realestate.com.kh
សិក្សាអំពីសក្តានុពលតំបន់ឈូកវ៉ាថ្មីនៃខណ្ឌពោធិ៍សែនជ័យនាពេលបច្ចុប្បន្ន
សិក្សាអំពីសក្តានុពលតំបន់ឈូកវ៉ាថ្មីនៃខណ្ឌពោធិ៍សែនជ័យនាពេលបច្ចុប្បន្ន
June 1, 2022, 4:18 a.m.
ខណ្ឌពោធិ៍សែនជ័យកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគក្នុងស្រុក ហើយតំបន់ទាំងមូលបានក្លាយជាជម្រើសដ៏ទាក់ទាញបំផុតមួយសម្រាប់វិនិយោគិនដែលចង់អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដើម្បីបំពេញទៅតាមតម្រូវការអ្នកក្នុងស្រុក។​ជាតំបន់អភិវឌ្ឍន៍ថ្មី និងជាតំបន់មានសក្តានុពលថ្មីមួយនៅក្នុងភូមិ​គោក​ព្រិច សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យនៃរាជធានី​ភ្នំពេញ តំបន់ឈូកវ៉ាមានតម្លៃដីទាបបើបើធៀបនឹង ជាយក្រុងផ្សេងទៀតដែលកំពុងអភិឌ្ឍន៍ខ្លាំងដូចជា សែនសុខ និងជ្រោយចង្វារជាដើម។លោក ឈាង រ័ត្ន នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សាររបស់គម្រោងបុរីធីវីស្តា និងគម្រោង​ដីឡូត៍ និង​លំនៅដ្ឋាន​ឈូក​វ៉ា​ថ្មី​បានឲ្យដឹងថាដោយសារកំនើននៃវិស័យអចលនទ្រព្យក្នុងតំបន់ឈូកវ៉ាទើបនឹងងើបឡើងទើបវិស័យដីធ្លីគឺកំពុងមានសក្ដានុពលខ្លាំងបើធៀបនឹងអចលនទ្រព្យផ្សេងៗទៀត។លោក រ័ត្ន បានបន្ថែមថាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះមានវិនិយោគិន និងអ្នកទិញលក់អចលនទ្រព្យជាច្រើនបានងាកមកចាប់អារម្មណ៍លើទីផ្សារដីធ្លីនៅក្នុងបន់ឈូកវ៉ានេះច្រើនជាងមុន។ ដោយហេតុថាក្នុងតំបន់នេះក៏មានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនបានចូលមកវិនិយោគផងដែរ ដែលគម្រោងទាំងនេះមានដូចជា៖ បុរីពិភពថ្មីចំនួន៣ គម្រោងបុរីវ៉ារីណា បុរីរតនៈ និងគម្រោងផ្ទះល្វែងជាច្រើនទៀត។ទាក់ទងនឹងគម្រោងលំនៅដ្ឋានបើយោងទៅតាមរបាយការណ៍លំនៅដ្ឋានដែលចេញដោយក្រុមហ៊ុនវីត្រាស់នៅក្នុងឆ្នាំ២០១៧បានបង្ហាញថាខណ្ឌពោធិ៍សែនជ័យទាំងមូលមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់លើគម្រោងលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០០១មកម្លេះ។ រហូតមកដល់ពេលនេះខណ្ឌពោធិ៍សែនជ័យមានគម្រោងធំៗចំនួន៩៤ និងគម្រោងតូចៗចំនួន១១១ដែលក្នុងនោះគម្រោងចំនួន៥៨ត្រូវបានបញ្ចប់ជាស្ថាពរ ដែលមានលំនៅដ្ឋានសរុប១៦,០០០ខ្នង ខណៈយូនីតចំនួន៣,៥០០ខ្នងបានគម្រោងនឹងបញ្ចប់នៅត្រីមាសទីមួយឆ្នាំ២០១៨​នេះ។លើសពីនេះទៅទៀតគេសង្កេតឃើញថាសក្តានុពលនៃតំបន់ក៏ត្រូវបានជម្រុញដោយសារគម្រោងអភិវ​ឌ្ឍន៍របស់រដ្ឋមានដូចជា៖ ផ្លូវធំ៦០ម៉ែត្រផ្លូវក្រវ៉ាត់ក្រុងភ្ជាប់ពីផ្លូវសម្តេចហ៊ុនសែនទៅផ្លូវទំបន់កប់ស្រូវប្រព័ន្ធទឹក និងប្រព័ន្ធភ្លើងរដ្ឋជាដើម។ ជាពិសេសតំបន់ឈូកវ៉ាស្ថិតនៅជិតរោងចក្រដែលសំបូរប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​អាជីវកម្ម​ខ្នាតតូច មធ្យម​ជាច្រើនក្រៅពីនោះមាន ​មន្ទីរពេទ្យ សាលារៀនរដ្ឋ​ ផ្សារ​ឈូក​វ៉ា ផ្សារ​ពិភពថ្មី និងសេវាកម្មសំខាន់ៗជាច្រើនទៀត។កតា្តទាំងនេះបានធ្វើឲ្យតម្លៃដីនៅតំបន់ឈូកវ៉ាស្ទុះឡើងគួរឲ្យកត់ម្គាល់ប្រៀធៀបទៅនឹងពីរ ឬបី ឆ្នាំមុន។ ពាក់ព័ន្ធនឹងតម្លៃដីនៅក្នុងតំបន់នេះ លោក រ័ត្ន បាននិយាយថា ដីនៅតាមផ្លូវធំ (ផ្លូវ ៦០ម៉ែត្រ) មានតម្លៃពី២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតាមផ្លូវ ២០ម៉ែត្រ ឬ៣០ម៉ែត្រមានតម្លៃពី១៥០ដុល្លារទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណៈដីស្រែ ធម្មតានៅក្នុងតំបន់មានសក្តានុពលមានតម្លៃពី៨០ដុល្លារទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។នៅពេលនិយាយអំពីតម្លៃដីរបស់គម្រោងដីឡូតិ៍វិញលោក រ័ត្ន លើកឡើងថាកាលពី២ទៅ៣ឆ្នាំមុនដីឡូត៍នៅតំបន់នេះក្នុងមួយឡូតិ៍មានតម្លៃត្រឹមតែ៤,០០០ ទៅ៦,០០០ដុល្លារប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នបានកើនឡើងទ្វេដងរហូតដល់១២,០០០ដុល្លារ ទៅ១៥,០០០ដុល្លារ។ទោះបីជាយ៉ាងណា លោក រ័ត្ន នៅតែមានជំនឿជាក់ថាតម្លៃដីនឹងកើនឡើងទ្វេដងបន្ថែមទៀតក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខព្រោះតម្លៃដីនៅពេលបច្ចុប្បន្ននៅតែទាបជាងតំបន់អភិវឌ្ឍន៍ នានានៅឡើយដែលនេះជាឱកាសល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់ទិញដីទុកលក់យកប្រាក់ចំណេញទៅថ្ងៃមុខ ឬចង់សាងសង់លំនៅដ្ឋានដោយខ្លួនឯង។បើនិយាយអំពីលំនៅដ្ឋាននៅក្នុងតំបន់ឈូកវ៉ានេះវិញ លោក រ័ត្នបញ្ជាក់ថាដោយសារគម្រោងភាគច្រើនបានវិនិយោគដោយផ្តោតសំខាន់លើតម្រូវការនៃអ្នកក្នុងស្រុកដែលមានចំណូលមធ្យម នាំអោយអតិថិជនអាចស្វែងរកលំនៅដ្ឋានដែលមានតម្លៃទាប​ដែលមានតម្លៃចាប់ពី៣៥,០០០ ទៅ៤០,០០០ដុល្លារក្នុងមួយល្វែង (សម្រាប់ផ្ទះ E0) និងតម្លៃពី៤៥,០០០ទៅ៥០,០០០ដុល្លារ ក្នុងមួយល្វែង (សម្រាប់ផ្ទះ E0 &E1)សម្រាប់គម្រោងពុះ​ដីឡូត៍ និង​លំនៅដ្ឋាន​ឈូក​វ៉ា​ថ្មីវិញ លោក រ័ត្ន បានបញ្ជាក់ថាគម្រោងនេះបានវិនិយោគលើផ្ទៃដីជាង​មួយ​ហិកតាបែងចែកជាជាង១០០ឡូ​តិ៍មានតាម​​ខ្នាត និងទំហំហើយបាន​ភ្ជាប់​រួចជាស្រេច​នូវ​ប្រព័ន្ធ​ទឹក​រដ្ឋប្រពន្ធ​លូបណ្តាញ​ភ្លើងអគ្គិសនី​ រដ្ឋ ផ្លូវ​បេតុង​ស្តង់ដា និង​មាន​ប្លង់រឹង​​ស្រប​ច្បាប់។អតិថិជន​អាចទិញដីគម្រោងឈូកវ៉ាថ្មីជាមួយនឹងតម្លៃត្រឹមតែ១៣,០០០ដុល្លារក្នុងមួយឡូតិ៍ជាមួយនឹង​ជម្រើសបង់ប្រាក់ដ៏ងាយស្រួល (អាចបង់​ផ្តាច់​ក៏បាន បង​រំលស់​ក៏បាន)។ គម្រោងដី​ឡូ​តិ៍​នេះស្ថិតនៅ​ជិត​ផ្លូវ ២០ម៉ែត្រ ក្បែរ​ផ្លូវធំ​ទំហំ៤០ម៉ែត្រ និងមានចម្ងាយ ១,០០០ ម៉ែត្រ​ពី​ផ្លូវក្រវ៉ាត់ក្រុង​៦០ម៉ែត្រ។ នេះបើតាមការលើកឡើងរបស់លោក រ័ត្ន៕ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុត និងស្វែងរកគម្រោងដីឡូត៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
៥ចំណុចដែលអ្នកលក់ដីឡូតិ៍មិនដែលប្រាប់អ្នក!
៥ចំណុចដែលអ្នកលក់ដីឡូតិ៍មិនដែលប្រាប់អ្នក!
June 5, 2022, 4:54 p.m.
ក្នុងពេលបច្ចុប្បន្ននេះកំណើននៃការទិញលក់ដីឡូតិ៍កំពុងមានសន្ទស្សន៍ខ្លាំងក្លានៅក្នុងទីផ្សារជាពិសេសនៅតាមតំបន់ទីក្រុងសំខាន់ៗដែលមានកំណើនវិនិយោគច្រើនតួយ៉ាង៖ តំបន់ ពាណិជ្ជកម្ម​ តំបន់ឧស្សាហកម្ម  និងតំបន់ដែលត្រូវបានកំណត់ដោយរដ្ឋថាជាទីតាំងអភិវឌ្ឍន៍នៅពេលអនាគត ។ជាក់ស្តែងគម្រោងដីឡូតិ៍គឺពិតជាបានផ្តល់ផលប្រយោជន៍ច្រើនដល់ពលរដ្ឋដោយហេតុថាដីគឺជាទ្រព្យដ៏ចាំបាច់មួយសម្រាប់គ្រួសារនីមួយៗ ហើយពួកគាត់អាចសាងសង់លំនៅដ្ឋានបានយ៉ាង សមរម្យ។ គម្រោងដីឡូតិ៍បានរីកដុះដាលខ្លាំងចាប់ពីក្នុងតំប​ន់ក្បែរតំបន់កណ្តាលក្រុង តំបន់ជាយក្រុងរួមទាំងតំបន់ឆ្ងាយពីទីក្រុងដែលនៅជិតតំបន់រោងចក្រឧស្សាហកម្ម និងតាមបណ្តោយផ្លូវជាតិសំខាន់ៗជាដើម។អ្នកជំនាញក្នុងវិស័យអចលនទ្រព្យធ្លាប់បានលើកទឹកចិត្តឲ្យពលរដ្ឋទិញដីឡូតិ៍ពិសេសអ្នកដែលមានចំណូលទាប និងមធ្យមប៉ុន្តែអ្នកជំនាញក៏ធ្លាប់បានរំលឹកឲ្យប្រុងប្រយ័ត្នចំពោះការទិញដីពី គម្រោងដីឡូតិ៍ដែលមិនមានស្តង់ដារនៃការៀបចំច្បាស់លាស់ផងដែរ។កម្ពុជាមិនទាន់មានបទបញ្ញត្តិជាក់លាក់ ក្នុងការកំណត់ឲ្យគម្រោងដីឡូតិ៍អភិវឌ្ឍន៍ទៅតាមស្តង់ដារជាក់លាក់ណាមួយ ដើម្បីធានាបានគុណភាព ការរៀបចំប្លង់ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប នៅឡើយ។ អ្នកជំនាញធ្លាប់បានលើកឡើងអំពីគុណវិប្បត្តិនៃគម្រោងដីឡូតិ៍ ដែលពុំបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំជាមុនថាតើប្លង់គម្រោងនឹងលក្ខណៈបែបណា ត្រូវសាងសង់លំនៅដ្ឋានបែបណា ត្រូវមានផ្លូវ និងលូទំហំប៉ុន្មាន​អោយសមស្របទៅដង់ស៊ីតេប្រជាជន។បើទោះបីជាយ៉ាងណានៅពេលបច្ចុប្បនេះ គម្រោងដីឡូតិ៍ខ្នាតតូច មធ្យម​ និងខ្នាតធំបានអភិវឌ្ឍន៍ឡើងគ្រប់កន្លែងតាមតំបន់ជាយក្រុងជាមួយនឹងយុទ្ធសាស្ត្រលក់ដ៏ទាក់ទាញរួមនឹងការបង់ប្រាក់ដ៏ងាយស្រួលដូចជាការបង់រំលស់រយៈវែងដោយគ្មានការប្រាក់ជាដើម។ដើម្បីលក់គម្រោងរបស់ខ្លួនបានអ្នកលក់ដីឡូតិ៍តែងតែលើកឡើងពីចំណុចល្អ ហើយតែងតែលាក់ចំណុចអវិជ្ជរបស់គម្រោង។ ប៉ុន្តែក្នុងនាមជាអ្នកទិញដ៏ឆ្លាតវៃម្នាក់​អ្នកត្រូវចេះអង្កេតមើល ដោយខ្លួនឯងពីសក្តានុពលនៃទីតាំងនៅពេលបច្ចុប្បន្ន និងពេលអនាគតមុនពេលសម្រេចចិត្តទិញ។ខាងក្រោមជាចំណុចមួយចំនួន ដែលអ្នកលក់ដីឡូតិ៍ទំនងជាមិននិយាយប្រាប់អ្នកនោះទេ!ភាពមិនច្បាស់លាស់នៃគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ដីឡូតិ៍អ្នកលក់មួយចំនួនតែងនិយាយថា គម្រោងរបស់ខ្លួនស្ថិតនៅជិតតំបន់អភិវឌ្ឍន៍ខ្លាំង ឬនៅជិតរោងចក្រ ឬជិតគម្រោងអភិវឌ្ឍន៍ណាមួយដែលនឹងទាក់ទាញមនុស្សមករស់នៅច្រើន។ ប៉ុន្តែអ្នកលក់ប្រហែលមិនបានដឹងថាតើគម្រោងនោះជាគម្រោងអ្វីពិតប្រាកហើយត្រូវចាប់ផ្តើមនៅពេលណាទេ។ ជាក់ស្តែងនាពេលកន្លងមកធ្លាប់មានអ្នកទិញដីឡូតិ៍មួយចំនួនបានលើកឡើងថា ពួកគេបានទិញដីឡូតិ៍ដែលអ្នកលក់បានអះអាងថានឹង មានគម្រោងរោងចក្រនៅជិតនោះ។ ប៉ុន្តែបន្ទាប់ពីទិញមួយរយៈពេលក្រោយមកតំបន់នោះមិនមានការសាងសង់រោងចក្រទេ ប៉ុន្តែបានអភិវឌ្ឍន៍ជាគម្រោងផ្សេងដែលមិនមានផលចំណេញសម្រាប់អ្នករស់នៅជិតកន្លែងនោះទេ។ផែនការអភិវឌ្ឍន៍បន្ទាប់របស់ម្ចាស់គម្រោងដីឡូតិ៍គម្រោងខ្លះនឹងប្រាប់អ្នកអំពីផែនការអភិវឌ្ឍន៍បន្ទាប់ថានឹងត្រូវធ្វើអ្វីបន្តទៀតដើម្បីជម្រុញសក្តានុពលនៃដីឡូតិ៍របស់ពួកគេអោយក្លាយជាតំបន់អភិវឌ្ឍន៍ និងទាក់ទាញមនុស្សចូលមក រស់ នៅច្រើន។ គម្រោងទាំងនេះអាចមានដូចជា៖ ផ្សារ សួនច្បារ ភ្លើងសាធារណៈ និងកន្លែងសាធារណៈជាដើម។ ប៉ុន្តែម្ចាស់គម្រោងខ្លះទៀតមិនមានផែនការអ្វីទាំងអស់​​ក្រៅពីផែនការលក់គម្រោងអោយអស់។ ចំណុចនេះអ្នកទិញត្រូវសួរដេញដោលឲ្យបានច្បាស់លាស់នៅពេលចង់ទិញពីគម្រោងណាមួយ ។នេះអាចជាបញ្ហាប្រសិនបើតំបន់នោះមិនទាន់ជាតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹកនៅឆ្ងាយពីផ្លូវជាតិ និងឆ្ងាយពីទីប្រជុំជនដោយហេតុថាអ្នកប្រហែលត្រូវរងចាំរយៈពេលវែង ដើម្បីអាចសាងសង់លំនៅដ្ឋានបាន ដែលអាចទទួលបានផលចំណេញ។អ្នកទិញអាចត្រូវរងចាំរយៈពេលវែងអ្នកជំនាញអះអាងថាជាទូទៅគម្រោងដីឡូតិ៍ដែលវិនិយោគត្រូវទីតាំងល្អអតិថិជនអាចរងចាំក្នុងរយៈពេលតែ២ទៅ៣ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីរយៈពេលនេះនឹងមានការសាងសង់លំនៅដ្ឋានជាបន្តបន្ទាប់។ប្រាកដណាស់អ្នកលក់ក៏នឹងប្រាប់ថាក្នុងរយៈពេល៣-៤ឆ្នាំបន្ទាប់តំបន់នៃគម្រោងនេះនឹងមានការផ្លាស់ប្តូរដោយសារមានគម្រោងថ្មីៗនឹងវិនិយោគក្នុងតំបន់នេះ។ អ្នកត្រូវដឹងថាករណីម្ចាស់ដីឡូតិ៍មិនមានគម្រោងវិនិយោគបន្ថែមនៅលើដីឡូតិ៍នោះ  ឬនៅទីតាំងជាប់គ្នានោះ ហើយគម្រោងហាក់ស្ថិតនៅឆ្ងាយពីចំណុចក្តៅនៃតំបន់អភិវឌ្ឍន៍អ្នកអាចនឹងត្រូវរង់ចាំរយៈពេលវែង។ចំណុចដែលគួរកត់សម្កាល់មួយទៀតករណីម្រោងដីឡូតិ៍ស្ថិតនៅក្នុងតំបន់ថ្មី ហើយពុំទាន់មានផ្លូវធំរបស់រដ្ឋ ប្រសិនបើម្ចាស់គម្រោងដីឡូតិ៍មិនមានផែនការអភិវឌ្ឍន៍ច្បាស់លាស់រដ្ឋក៏មិនងាយ នឹងអភិវឌ្ឍន៍ផ្លូវដើម្បីភ្ជាប់ទៅតំបន់ជុំវិញអោយដែរ។បញ្ចុះបញ្ចូលអតិថិជនអោយទិញច្រើនជាងវិភាគពីតម្រូវការជាក់ស្តែងភាពជាក់ស្តែងនៃការលក់ដីឡូតិ៍របស់គម្រោងមួយចំនួនគឺបានកំពុងធ្វើយុទ្ធនាការទីផ្សារខ្លាំងក្លាដើម្បីទាក់ទាញអតិថិជនឲ្យទិញគម្រោង។ ប្រការនេះអាចជាចំណុចល្អមួយសម្រាប់ទីផ្សារ ប៉ុន្តែទោះយ៉ាងណាអ្នកទិញគួរពិចារណាឲ្យបានច្បាស់លាស់មុនពេលទិញដោយហេតុផលថាអ្នកលក់ខិតខំលក់តាមបច្ចេកទេសក្នុងការចចារ​ដែលមានពេលខ្លះបាននិយាយបំប៉ោងលើសទីផ្សារ ឬបញ្ចុះបញ្ចូលដោយនិយាយកុហក់ជាដើម។ ហើយខ្លះទៀតគឺមិនបានវិភាគឲ្យបានច្បាស់លាស់ទៅតាមតម្រូវការជាក់ស្តែងរបស់អ្នកទិញឡើយ។ចំណុចនេះអតិថិជនត្រូវមានភាពច្បាស់លាស់ដោយខ្លួនឯងជាជាងជឿតាមការអូសទាញរបស់អ្នកលក់។ ឧទាហរណ៍ថាតើអ្នកចង់បានកន្លែងរកស៊ី ឬចង់បានកន្លែងសាងសង់លំនៅដ្ឋានស្ងប់ស្ងាត់អ្នកត្រូវការដីភ្លាមៗ ឬអាចរងចាំរយៈពេលវែង ឬគ្រាន់តែបានដីមួយកន្លែងនៅទីតាំងណាក៏បាន ។ល។តំបន់ឧស្សាហកម្មមិនមែនជាតំបន់លំនៅដ្ឋានតំបន់ឧស្សាហកម្ម និងរោងចក្រជាកន្លែងដែលមានភាពមមាញឹកខ្លាំងទាំងការផលិត និងការដឹកជញ្ជូនដែលបានធ្វើឲ្យតំបន់សំបូរដោយផ្សែងពុល ​និងមានសំលេងរំខាន​ជាដើម។ នៅក្នុងប្រទេសជឿនលឿនគេបានបែងចែកដាច់ពីគ្នារវាងតំបន់ឧស្សាហកម្ម និងតំបន់លំនៅដ្ឋាន។ដោយឡែកសម្រាប់កម្ពុជាតំបន់អាឧស្សាហកម្ម​ត្រូវបានយកធ្វើជាទីតាំងលំដ្ឋាន និងកន្លែងប្រកបអាជីវកម្ម។  អ្នកទិញដីឡូតិ៍ត្រូវដឹងថាអនាគតនៃតំបន់ឧស្សាហកម្មនឹងមិនត្រូវបានរៀបចំឲ្យក្លាយជាតំបន់លំនៅដ្ឋានដែលមានសណ្តាប់ធ្នាប់ល្អបាននោះទេ។ ម្យ៉ាងវិញទៀតគម្រោងលំនៅដ្ឋានធំៗប្រហែលនឹងមិនអភិវឌ្ឍន៍នៅក្នុងតំបន់ឧស្សាហក​ម្មទេ។​អ្នកលក់ អ្នកអភិវឌ្ឍន៍ និងម្ចាស់គម្រោងជាភាគីបីនាក់ផ្សេងគ្នាចំណុចនេះបានកើតជាបញ្ហាចោទសម្រាប់អ្នកទិញដីឡូតិ៍កន្លងមក ឬអាចនិយាយបានថាជាការ ឆបោកមួយចំពោះអ្នកទិញផងដែរ។អ្នកលក់៖ គ្រាន់តែជាអ្នកទទួលខុសត្រូវលក់គម្រោងអោយអស់ក្នុងរយៈពេលណាមួយ ពួកគេមិនមែនជាអ្នកទទួលខុសត្រូវ ក្នុងករណីមានវិវាទណាមួយកើតឡើងឡើយ។អ្នកអភិវឌ្ឍន៍៖ ជាអ្នកវិនិយោគដែលបានសហការរួមគ្នាជាមួយម្ចាស់ដីដើម្បីអភិវឌ្ឍន៍ដីឡូតិ៍ដើម្បីលក់ និងចែកប្រាក់ចំណេញ។ម្ចាស់ដី៖ ជាអ្នកមានដីនិងបានផ្តល់សិទ្ធិវិនិយោគឲ្យអ្នកអភិឌ្ឍន៍ដើម្បីរៀបចំដីឲ្យទៅជាតំបន់មានសក្តានុពលហើយលក់បន្តទៅអោយពលរដ្ឋ។បញ្ហាកើតមាននៅពេលដែលអ្នកអភិវឌ្ឍន៍បានប្រមូលលុយអតិថិជនរួចមិនព្រមប្រគល់អោយម្ចាស់ដីដែលករណីខ្លះគឺមានការរត់គេងខ្លួនជាដើម។ ករណីនេះម្ចាស់ដីនិងអតិថិជនត្រូវមានបញ្ហានឹងគ្នា។ជាការប្រុងប្រយ័ត្នអ្នកទិញត្រូវទិញពីគម្រោងអភិវឌ្ឍន៍ដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនច្បាស់លាស់។ ត្រូវចងចាំថានៅពេលទិញដីពីគម្រោងណាមួយអ្នកត្រូវសួររកឯកសារស្របច្បាប់របស់ គម្រោងដីឡូតិ៍ជាមុនសិនដែលឯកសារទាំងនេះអាចមានដូចជា៖ អជ្ញាបណ័្ណសាងសង់ប្លង់មេរបស់គម្រោង និងប្លង់រឹងជាដើម។សរុបសេចក្តីទៅគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ពិតជាបានរួមចំណែកដល់ភាពរីកម្រើននៃវិស័យអចលទ្រព្យប៉ុន្តែគ្រាន់តែមាននៅចំណុចអសកម្មខ្លះរបស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួនពាក់ព័ន្ធនឹងដំណើរការទិញលក់ វិជ្ជាជីវៈ ផ្លូវច្បាប់ និងទស្សនវិស័យទៅថ្ងៃអនាគតរបស់គម្រោង។ ដូច្នេះដើម្បីធានាថាអ្នកនឹងមិនខាតបង់ប្រាក់​ និងពេលវេលាជាមួយគម្រោងដែលមិនច្បាស់លាស់ណា​មួយអ្នកត្រូវធ្វើការស្វែងយល់អំពីទីផ្សារ ឬធ្វើការជាមួយអ្នកជំនាញ និងស្វែងរកជំនួយពីភ្នាក់ងារអចលនទ្រព្យ ឬជំនួយផ្នែកច្បាប់មុននឹងសម្រេចចិត្តទិញដីឡូតិ៍ពីគម្រោងណាមួយ។ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ភ្ជាប់ទំនាក់ទំនងជាមួយនឹងតេឡេក្រាមឆេណលរបស់ Realestate.com.kh
ភ្ជាប់ទំនាក់ទំនងជាមួយនឹងតេឡេក្រាមឆេណលរបស់ Realestate.com.kh
June 7, 2022, 7:17 a.m.
ក្នុងពេលថ្មីៗនេះក្រុមហ៊ុន Realestate.com.kh បានដាក់ឲ្យប្រើប្រាស់គណនីតេលេក្រាមរបស់ខ្លួនជាផ្លូវការ។​ ក្នុុងនាមជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាយើងតែងតែផ្តល់នូវព័ត៌មានថ្មីៗនៃវិស័យអចលនទ្រព្យទាំងមូលមានដូចជា៖ និន្នាការនៃតម្លៃដីតាមតំបន់ ទីផ្សារទិញលក់ និងជួលគម្រោងអភិវឌ្ឍន៍ថ្មីៗ និងការឡើងចុះនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា។ដើម្បីឲ្យការស្វែងរកអចលនទ្រព្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុនក្រុមហ៊ុន Realestate.com.kh បានសម្រេចបើកដំណើរការគណនីតេលេក្រាម របស់ខ្លួនជាផ្លូវការ។ លោកអ្នកអាចចូលរួមជាមួយបណ្តាញក្នុងតេលេក្រាមនេះនៅលើកម្មវិធីទូរសព្ទដៃរបស់អ្នក ដើម្បីទទួលបានព័ត៌មានថ្មីៗ និងការទិញលក់អចលនទ្រព្យនៅកម្ពុជា។ក្រៅពីនេះលោកអ្នកក៏អាចស្វែងរកអចលនទ្រព្យដោយងាយស្រួលនៅលើគេហទំព័រ   Realestate.com.kh ឬនៅលើកម្មវិធីស្វែងរកអចលនទ្រព្យនៅលើទូរសព្ទដៃ (​App របស់ Realestate.com.kh) របស់អ្នកឥឡូវនេះ។ភ្ជាប់ទំនាក់ទំនងជាមួយគណនីតេលេក្រាមរបស់ Realestate.com.kh ប្រៀបដូចជាមានមគ្គទេសក៍អចលនទ្រព្យនៅក្បែរខ្លួនដូច្នេះ!
ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាបានវិលត្រលប់មកវិញសម្រាប់ជោគជ័យក្នុងឆ្នាំទី 3
ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជាបានវិលត្រលប់មកវិញសម្រាប់ជោគជ័យក្នុងឆ្នាំទី 3
June 6, 2022, 5:03 p.m.
ជាមួយនឹងប្រទេសដែលមានភាពរឹងមាំក្នុងវិស័យសំណង់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាឆ្នាំ2018សន្យាថានឹងជាព្រឹត្តិការណ៍ដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះរាជធានីភ្នំពេញ ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2018ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាដែលជាពិព័រណ៍អន្តរជាតិត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ICVeX Co Ltd សហការជាមួយសមាគមស្ថាបត្យករកម្ពុជាបានវិលត្រលប់មកវិញសារជាថ្មីសម្រាប់ភាពជោគជ័យក្នុងឆ្នាំទី3ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 24 ដល់ 26 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ។ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះនឹងនាំមកនូវយីហោល្បីៗឈានមុខគេជាង150ទំាងក្នុងស្រុក និងអន្តរជាតិដើម្បីដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ពួកគេដល់អ្នកចូលរួមទស្សនាមកពីវិស័យស្ថាបត្យកម្មការរចនាផ្ទៃខាងក្នុងការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ក៏ដូចជាម្ចាស់ផ្ទះ និងអ្នកជំនាញផ្នែកឧស្សាហកម្មមួយនេះ។លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា "សម្រាប់ពិព័រណ៍លើកទី 3 ក្នុងឆ្នាំនេះយើងនឹងផ្តល់ឱកាសជាច្រើនដល់អ្នកចូលរួមក្នុងការសិក្សារៀនសូត្រ។ យើងចង់បំផុសគំនិតដល់ប្រជាជនកម្ពុជា និងផ្តល់គំនិតនិងចំណេះដឹងដល់ពួកគេនូវវិធីសាស្រ្តក្នុងការរចនាកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេបានកាន់តែល្អប្រសើរ "។ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាឆ្នាំ 2018 ក្រោមប្រធានបទ "ការរចនាកន្លែងធ្វើការ និងការរស់នៅកាន់តែប្រសើរ" ដែលមានក្រុមហ៊ុនថ្នាំលាប Jotun ជាអ្នកឧបត្ថម្ភការតុបតែង អនុញ្ញាតិអោយក្រុមហ៊ុនតាំងពិព័រណ៍ទំាងអស់មានឱកាសដើម្បីធ្វើការទំនាក់ទំនង និងចែករំលែកចំណេះដឹងដោយផ្ទាល់ជាមួយអ្នកចូលរួមទស្សនាជាច្រើនកុះករ។ ក្នុងឆ្នាំ2017ការតាំងពិព័រណ៍នេះបានស្វាគមន៍ភ្ញៀវចំនួន 4,309 នាក់ដែលតួលេខនេះមានការកើនឡើង 23 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ព្រឹត្តិការណ៍នេះក៏នឹងជាម្ចាស់ផ្ទះនៃសិក្ខាសាលាដ៏មានសក្តានុពលរយៈពេល3ថ្ងៃក្រោមការគាំទ្រដោយសមាគមស្ថាបត្យករកម្ពុជាដោយមានការរៀបចំ និងធ្វើបទបង្ហាញដែលមានគោលបំណងអប់រំ និងការកំសាន្តរួមទាំងការប្រកួតប្រជែងលើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតផងដែរ។ការបង្ហាញក្រោមប្រធានបទ "ស្ថាបត្យកម្មសម្រាប់មនុស្ស" ជាមួយលក្ខណៈពិសេសេនៃសិក្ខាសាលានេះ រួមបញ្ចូលទាំងចំណុចសំខាន់ៗមួយចំនួនទៀតដោយ ឯកឧត្តម ទូស សាភឿន អគ្គលេខាធិការរង គណៈវិស្វករកម្ពុជា លោក ហ៊ុន ចាន់សាន ស្ថាបនិក និងស្ថាបត្យករជាន់ខ្ពស់នៃក្រុមហ៊ុន Re-Edge Architecture + Design និងលោក Takashi Niwa ស្ថាបនិកនៃក្រុមហ៊ុន Takashi Niwa Architects ។កម្មវិធីនេះក៏ផ្តល់ឱកាសផ្តាច់មុខផងដែរដើម្បីជជែកពិភាក្សាជាមួយភ្ញៀវវីអាយភី វាគ្មិន និងក្រុមហ៊ុនតាំងពិព័រណ៍នៅក្នុងពិធីទទួលទានអាហារពេលល្ងាចរបស់ស្ថាបត្យករកម្ពុជាឆ្នាំ2018 នៅថ្ងៃទី 24 ខែឧសភានៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះសមស្របសម្រាប់អ្នកអភិវឌ្ឍន៍ អ្នករចនា ស្ថាបត្យករ និងអ្នកតុបតែងសម្រាប់សំបុត្រចូលរួមមានតម្លៃ 40ដុល្លារក្នុងម្នាក់។ សំបុត្រអាចជាវបានតាមរយៈគេហទំព័រ cambodiaarchitectdecor.com ។ជាមួយនឹងចំនួនអ្នកទិញអចលនទ្រព្យកម្ពុជាកាន់តែច្រើនឡើងៗដែលបង្ហាញពីតម្រូវការសម្រាប់គម្រោងលំនៅដ្ឋានដែលមានគុណភាពខ្ពស់ និងមានក្រុមហ៊ុនទំាងក្នុងស្រុក និងក្រៅស្រុកជាច្រើនកំពុងសម្លឹងរកមើលការផ្លាស់ប្តូរទីតាំងថ្មីទៅការិយាល័យកម្រិត A ហើយឆ្នាំ2018 សន្យាថានឹងក្លាយជាការរំពឹងទុក និងភាពទាន់សម័យបំផុតសម្រាប់ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជា។លោក វ៉ា វីរៈ សហស្ថាបនិក និងជានាយកប្រតិបត្តិនៃភ្នាក់ងារមូលប័ត្រក្នុងស្រុក Century 21 Fortuna Investment បានមានប្រសាសន៍ថា "វិស័យពាណិជ្ជកម្ម អគារលំនៅដ្ឋាន ឧស្សាហកម្ម និងបដិសណ្ឋារកិច្ចកំពុងមានភាពរីកចម្រើនខ្លាំងនៅកម្ពុជាហើយកន្លែងទាំងនោះសុទ្ធសឹងតែមានទំនាក់ទំនងជាមួយនឹងកន្លែងដែលយើងធ្វើការ និងរស់នៅ"។ តួនាទីដ៏សំខាន់របស់ស្ថាបត្យករ អ្នករចនា និងអ្នកតុបតែង នឹងត្រូវបានបន្ថែមតម្លៃដល់អគារដោយធ្វើឱ្យអាគារទំាងនោះកាន់តែមានភាពទាក់ទាញមានតម្លៃ និងប្លែកពីគេ។អំពីក្រុមហ៊ុន ICVeXICVEX Co Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Index Creative Village PCL (ICV) ជាក្រុមហ៊ុនជំនួញមានភាពច្នៃប្រឌិតក្នុងការបង្កើតអាជីវកម្មនៅប្រទេសថៃដែលផ្តល់ជូននូវសេវាកម្មប្រាស្រ័យទាក់ទងផ្នែកទីផ្សារប្រកបដោយភាពច្នៃប្រឌិតក៏ដូចជាការផ្គត់ផ្គង់ច្រកចេញចូលតែមួយខាងសកម្មភាពទីផ្សារ និងគ្រឿងបរិក្ខា។ ក្រុមហ៊ុន ICV ទទួលបានការកោតសរសើរថាជាភ្នាក់ងារលំដាប់ថ្នាកទី៧លើពិភពលោកចុះផ្សាយក្នុងទស្សនាវដ្តីព្រឹត្តិការណ៍ពិសេស (Special Events Magazine)។ក្រុមហ៊ុន ICVeX បានរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា មានដូចជាពិព័រណ៍ FoodBev មីយ៉ាន់ម៉ា, HoReCa មីយ៉ាន់ម៉ា, MediHealth មីយ៉ាន់ម៉ា, Retail Sourcing និង Build & Decor មីយ៉ាន់ម៉ា និងពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជាឆ្នាំ២០១៦ លើកទីមួយ។ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកដែលមានបទពិសោធន៏វិជ្ជាជីវៈខ្ពស់បន្ថែមពីលើបណ្តាញជំនួញដ៏ធំទូលាយ ក្រុមហ៊ុនICVeXផ្តល់វេទិកាពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់តាមរយៈការតាំងពិពណ៌របស់ខ្លួន។អំពីសមាគមស្ថាបត្យករកម្ពុជាសមាគមស្ថាបត្យករកម្ពុជា(CSA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ និងបានចុះបញ្ជីការតាមផ្លូវច្បាប់នៅឆ្នាំ២០១៦ជាអង្គការវិជ្ជាជីវៈមិនរកប្រាក់ចំណូលដើម្បីលើកស្ទួយវិជ្ជាជីវៈផ្នែកសា្ថបត្យកម្មនៅក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការជាមួយគណៈស្ថាបត្យករកម្ពុជា។CSA ត្រូវបានបង្កើតឡើងដោយក្រុមស្ថាបត្យករខ្មែរដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយនឹងប្រវត្តិផ្សេងៗក្នុងវិស័យអប់រំ និងបទពិសោធន៍ក្នុងវិស័យស្ថាបត្យកម្ម និងការអនុវត្តជំនាញ។ នៅខណៈដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍខ្លួនឱ្យទៅជាសង្គមទំនើបមួយ CSA មានគោលបំណងក្លាយខ្លួនជាប្រភពនៃសាមគ្គីភាពសម្រាប់បណ្តាស្ថាបត្យករទាំងអស់នៅក្នុងប្រទេស។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានស្ថាបត្យករចំនួនជាង ៣,០០០ នាក់ ដែលក្នុងនោះមានស្ថាបត្យករចំនួន ៥០០ នាក់ ជាសមាជិក CSA ។ចុះឈ្មោះនៅទីនេះដើម្បីទទួលបានព្រឹត្តិបត្តិព័ត៌មានអេឡិកត្រូនិករបស់ Realestate.com.khស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬសម្រាប់ជួលនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ!
ឯកសារផ្លូវច្បាប់សំខាន់ៗអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី
ឯកសារផ្លូវច្បាប់សំខាន់ៗអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី
June 1, 2022, 6:42 a.m.
មនុស្សគ្រប់គ្នាសុទ្ធតែត្រូវការលំនៅដ្ឋានសមរម្យមួយសម្រាប់គ្រួសារ។ បច្ចុប្បន្នលំនៅដ្ឋានក្នុងបុរីមានការពេញនិយមខ្លាំងពីសំណាក់ប្រជាជន​ខ្មែរ។ ប៉ុន្តែសូមចងចាំថាមិនមែនគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេមានគម្រោងខ្លះក៏ស្របច្បាប់ រីឯគម្រោងខ្លះទៀតក៏មិនស្របច្បាប់ដែរ។ដូច្នេះដើម្បីជៀងវាងពីបញ្ហា អ្នកត្រូវតែជាអ្នកទិញដ៏វ័យឆ្លាតម្នាក់។  អ្នកត្រូវតែសួររកឯកសារស្របច្បាប់មួយចំនួនសិន។Realestate.com.kh សូមបង្ហាញពីឯកសារសំខាន់៥ប្រភេទដែលអ្នកត្រូវតែពិនិត្យជាមួយម្ចាស់គម្រោងបុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់៖ការចុះបញ្ជីក្រុមហ៊ុន៖កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍ។ អ្នកត្រូវសួររកលិខិតចុះបញ្ជីក្រុមហ៊ុនដើម្បីប្រាកដថាក្រុមហ៊ុនអភិវឌ្ឍន៍នោះអាចធ្វើអាជីវកម្មស្របច្បាប់បាន។អាជ្ញាប័ណ្ណសាងសង់៖គម្រោងដំណើរបានគឺត្រូវមានអាជ្ញាប័ណ្ណសាងសង់ពីក្រសួងដែនដីជាមុនសិន។  ដូចនេះអ្នកត្រូវស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់។អាជ្ញាប័ណ្ណបុរី៖អាជ្ញាប័ណ្ណបុរីត្រូវចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មានអាជ្ញាប័ណ្ណនេះអាចធានាបាន ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ដើមទុន ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន។សូមចង់ចាំថាដែលអាចហៅថា "បុរី" បានទាល់តែមានគ្រប់លក្ខខណ្ឌតម្រូវរបស់ក្រសួង។ប្លង់រឹង៖ប្លង់រឹងរបស់គម្រោងបុរីមាន២ប្រភេទដាច់ពីគ្នាទី១គឺប្លង់រឹងមេរបស់គម្រោងទាំងមូល។ ទី២ប្លង់រឹងនៃក្បាលដីដែលបានកាត់បំបែករួចសម្រាប់ផ្ទះនីមួយៗនៅក្នុងគម្រោង។ នៅពេលអ្នកទិញ គម្រោងនេះប្លង់ដែលបំបែករួចនឹងត្រូវផ្ទេរជាកម្មសិទ្ធិរបស់អ្នក។​ការទទួលស្គាល់ប្លង់មេរបស់គម្រោង៖អ្នកត្រូវពិនិត្យមើលថាប្លង់មេរបស់គម្រោងបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ត្រឹមត្រូវដែរឬទេ។ បើមានភាពច្បាស់លាស់ត្រឹមត្រូវ អ្នកអភិវឌ្ឍន៍ទំនងជាមិនខ្លាចនឹងបង្ហាញឲ្យអ្នកឃើញនោះទេ។អានអត្ថបទបន្ថែមអំពីដំណើរការផ្ទេរបណ្ណកម្មសិទ្ធនៅក្នុងប្រទេសកម្ពុជា!​ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ជួលតាមរយៈ Realestate.com.kh
ក្រុមហ៊ុន Yuetai Group របស់ចិន វិនិយោគគម្រោងលំនៅដ្ឋានទី៣ នៅទីក្រុងភ្នំពេញ
ក្រុមហ៊ុន Yuetai Group របស់ចិន វិនិយោគគម្រោងលំនៅដ្ឋានទី៣ នៅទីក្រុងភ្នំពេញ
June 7, 2022, 6:02 a.m.
ដោយមើលឃើញពីកំណើននៃវិស័យអចលនទ្រព្យ និងលទ្ធភាពទិញលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែប្រសើរឡើងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំមួយរបស់ចិនឈ្មោះថា Yuetai Group បានឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា។បង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៩ ក្រុមហ៊ុនអភិវឌ្ឍន៍នេះបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសចិនក្នុងគោលបំណងអភិវឌ្ឍន៍អាជីវកម្មវិស័យអចលនទ្រព្យ និងសំណង់។មកដល់បច្ចុប្បន្ននេះក្រុមហ៊ុនបានសាងសង់គម្រោងអចនទ្រព្យធំៗជាង​២០គម្រោងប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសចិន។ នៅក្នុងឆ្នាំ២០១១ក្រុមហ៊ុន Yuetai Group កំណត់ យកយកទីក្រុងភ្នំពេញជាតំបន់គោលដៅវិនិយោគក្រៅប្រទេសរបស់ខ្លួ​នដោយបានបង្កើតជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកម្ពុជាឈ្មោះថា Eastland Development Ltd ដែលបានសហការគ្នាររវាងក្រុមហ៊ុន Guangdong-Thai Property Management Co., Ltd និង ក្រុមហ៊ុនរបស់កម្ពុជា។  បច្ចុប្បន្ននេះក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងចំនួនពីរគឺគម្រោង EAST ONE និងគម្រោង EAST VIEW SOHO​ ដែលជាគម្រោងខុនដូ ការិយាល័យពាណិជ្ជកម្ម  និងលំនៅដ្ឋាននៅក្នុងទីក្រុង ហើយគម្រោងទាំងនេះបានទាក់ទាញកំណើនវិនិយោគទុនពីតៃវ៉ាន់ សិង្ហបុរី ហុងកុងព្រមទាំងចិនដីគោកជាច្រើន។ក្រុមហ៊ុន Yuetai Group ធ្វើការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត ជាមួយគម្រោង Yuetai The Garden ដែលផ្តល់ជូនលំនៅដ្ឋាន និងអាជីវកម្មប្រកបដោយភាពឆ្លាតវៃ (Smart Home) ដំបូងគេនៅក្នុងរាជធានីភ្នំពេញជាមួយនឹងយូនីតខុនដូប្រណិតដែលមានទំហំចាប់ពី៣៥ម៉ែត្រការ៉េទៅ៦៤ម៉ែត្រការ៉េ។គម្រោង Yuetai The Garden មានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង (ផ្លូវលូប្រាំ) ជិតវិមានសុភមង្គល និងមានចំណាយត្រឹមតែ១៥នាទីទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ​គម្រោងនេះបានបើកលក់ជាផ្លូវការ និងមានផ្តល់ជូនការបញ្ចុះតម្លៃពិសេសចំនួន៣%ភ្លាមៗសម្រាប់ការទិញយូនីតណាមួយពីគម្រោងនៅថ្ងៃនេះ  ហើយគម្រោងក៏ផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួលជាមួយការបង់រំលោះដ៏ឆ្លាតវៃត្រឹមតែ១០ដុល្លារក្នុងមួយថ្ងៃ។គម្រោងលំនៅដ្ឋាន Yuetai The Garden របស់ហ៊ុន Yuetai Group រចនាឡើងជាមួយរចនាបទបែបទំនើបរួមជាមួយសេវាកម្ម​ និងបរិក្ខារប្រណិតៗដូចជា៖ កន្លែងពាណិជ្ជកម្ម អាងហែលទឹក ចំណតរថយន្ត កន្លែងកម្សាន្តតំបន់បៃតងដែលនៅតាមផ្លូវមានអមដោយដើមឈើ រួមជាមួយសំណង់នានាដើម្បីបង្កើតទៅជាលំនៅដ្ឋានដ៏ឆ្លាតវៃ ។ក្រុមហ៊ុន Yuetai Group  បានឈានជើងចូលក្នុងទីផ្សារកម្ពុជារយៈពេល៧ឆ្នាំជាមួយគោលដៅចម្បងមួយគឺការអភិវឌ្ឍអាជីវកម្មវិស័យអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ។  លើសពីនេះទៀតក្រុមហ៊ុនបានធ្វើការយ៉ាងសកម្មក្នុងសកម្មភាពអប់រំ និងការបណ្តុះបណ្តាល និងសេវាកម្មឧស្សាហកម្មទេសចរណ៍វប្បធម៌ដើម្បីជួយបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនសកម្ពុជា។ ការរួមចំណែករបស់ក្រុមហ៊ុនគឺដើម្បីសម្រេចអោយបាននូវការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានមួយដែលពលរដ្ឋអាចមានលទ្ធភាពទិញបាន។សិក្សាបន្ថែមអំពីគម្រោងខុនដូ Yuetai The Garden  ក៏ដូចជាគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh
កម្មវិធីផ្ទះក្នុងក្តីស្រមៃ
កម្មវិធីផ្ទះក្នុងក្តីស្រមៃ
June 6, 2022, 5:03 p.m.
កម្មវិធីផ្ទះក្នុងក្តីស្រមៃ ឬ Dream Home គឺជាកម្មវិធីមួយដែលនាំយកអ្នកទៅទស្សនាពីគំរូផ្ទះល្អៗទាំងគម្រោងបុរី ​និងខុនដូដែលមាននៅក្នុងប្រទេសកម្ពុជា។ ជាមួយកម្មវិធីនេះអ្នកនឹងមានឱកាស សិក្សាស្វែងយល់ពីគម្រោងលំនៅដ្ឋានផ្សេងៗ  ហើយអ្នកក៏អាចជ្រើសរើសលំនៅដ្ឋានមួយតាមសេចក្តីប្រាថ្នារបស់អ្នកតាមរយៈកម្មវិធីនេះបានដែរ។ចំណុចពិសេសនៃកម្មវិធីនេះគឺការធ្វើបទបង្ហាញលម្អិតអំពីលក្ខណៈពិសេសនៃយូនីតរបស់គម្រោងដោយផ្តោតសំខាន់ចាប់តាំងពីទីតាំងគុណភាពសាងសង់ជាពិសេសការរៀបចំដ៏ល្អឥតខ្ចោះ ប្រកបដោយភាពទាក់ទាញនៅគ្រប់បន្ទប់នៃយូនីតនីមួយៗនៅក្នុងគម្រោង។កម្មវិធីផ្ទះក្នុងក្តីស្រមៃក្នុងរបស់ Realestate.com.kh នៅពេលថ្ងៃនេះយើងនឹងបង្ហាញពីគម្រោងបុរីមហាសែនសុខដែលមានទីតាំងចំងាយត្រឹមតែ៣គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខដែលជាតំបន់មានការអភិវឌ្ឍឆាប់រហ័សដែលអាចធានាបានចំពោះភាពងាយស្រួលក្នុងការរស់នៅរបស់ក្រុមគ្រួសារទាំងមូល។  បុរីមហាសែនសុខអភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន Creed Group ដែលជាគម្រោងដំបូងគេ និងធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដោយផ្ដោតទៅលើគុណភាព និងតម្លៃសមរម្យសមស្របទៅតាម សេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជាដែលមានតតម្លៃចាប់ពី៤៩,៥០០ដុល្លារឡើងទៅ។ បុរីមហាសែនសុខគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ១២ហិចតាដោយសាងសង់ជាលំនៅដ្ឋានចំនួន៦៦៥ខ្នង។យូនីតរបស់គម្រោងបុរីមហាសែនសុខបានបែងចែកជាពីរប្រភេទ៖ ប្រភេទ Satsuki មានបន្ទប់គេង២ និងបន្ទប់ទឹក៣ និងប្រភេទ Botan មានបន្ទប់គេង៤ និងបន្ទប់ទឹក៥។យូនីតនីមួយៗ​បានរចនាឡើងប្រកបដោយភាពស្រស់ស្អាតមានទំហំធំទូលាយជាពិសេសគឺការតុបតែងរៀបចំយ៉ាងពិសេសដែលធ្វើអោយអ្នកមានអារម្មណ៍ថាគ្រប់យ៉ាងនៅក្នុងលំដៅដ្ឋានជាអ្វី ដែលអ្នកត្រូវការសម្រាប់លំនៅដ្ឋានក្នុងក្តីស្រមៃរបស់អ្នក។ចង់ដឹងថាតើមានចំណុចពិសេសអ្វីខ្លះនៅក្នុងគម្រោងបុរីមហាសែនសុខសូមទស្សនាវីដេអូបទបង្ហាញទាំងស្រុង!!សម្រាប់ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដទៃទៀតដែលចង់ទទួលបានវីដេអូផ្សព្វផ្សាយដែលមានគុណភាពសូមទាក់ទងមកកាន់ Realestate.com.kh តាមរយៈលេខទូរសព្ទ ០១៧​ ៤៣៦ ៧៥៦