+855 92 92 1000
Logo

Recent Articles

ទិញសំបុត្រចូលរួម និងធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធី​ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
ទិញសំបុត្រចូលរួម និងធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធី​ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ក្នុងភាពជាដៃគូជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុមហ៊ុន Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងប្រារព្ធកម្មវិធីពានរង្វាន់អចលនវត្ថុនៅកម្ពុជា២០១៨ ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតសម្រាប់វិស័យអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ការទទួលពាក្យចូលរួមជាបេក្ខភាពប្រកួតប្រជែងដណ្តើមពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨នេះវិញមានតែរយៈពេលមួយខែទៀតប៉ុណ្ណោះ។សូមបញ្ជាក់ថា កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨នេះនឹងបញ្ចប់ជាមួយនឹងពិធីប្រគល់ពានរង្វាន់ និងការពិសារអាហារពេលល្ងាចជុំគ្នាដ៏ឱឡារិកដើម្បីអបអរសាទរបេក្ខភាពជ័យលាភី ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨ចាប់ពីម៉ោង៦:​០០ល្ងាចដល់ម៉ោង១០:៣០នាទីយប់ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល អ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុ និងភ្ញៀវកិត្តិយសជាច្រើនទៀត។តម្លៃសំបុត្រចូលទស្សនាក្នុងព្រឹត្តិការណ៍នេះមានតម្លៃដូចខាងក្រោម ៖ប្រភេទសំបុត្រធម្មតា (Early Bird) មានតម្លៃ ៩៥ដុល្លារ (តម្លៃពិសេស)​ប្រភេទសំបុត្រវីអាយភី (Early Bird VIP) មានតម្លៃ ១៥០ដុល្លារប្រភេទសំបុត្រវីអាយភីពិសេស (Early Bird VVIP) មានតម្លៃ ១៩០ដុល្លារប្រភេទសំបុត្រធម្មតាជាកញ្ចប់សម្រាប់១០នាក់ (Early Bird​) មានតម្លៃ ៨៥៥​ ដុល្លារប្រភេទសំបុត្រវីអាយភីជាកញ្ចប់សម្រាប់មនុស្ស ១០ នាក់ (Early Bird VIP) មានតម្លៃ ១,៣៥០ដុល្លារប្រភេទសំបុត្រវីអាយភីពិសេសជាកញ្ចប់សម្រាប់មនុស្ស ១០ នាក់ (Early Bird VVIP) មានតម្លៃ ១,៧១០ដុល្លារបន្ថែមលើសពីនេះទៀត ក្រុមហ៊ុន និងគម្រោងនានានៅតែអាចធ្វើជាម្ចាស់ឧបត្ថម្ភកម្មនៅក្នុងកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជានេះ។សំបុត្រអាចរកទិញបានឥឡូវនេះនៅលើគេហទំព័រ www.cambodiarealestateawards.com  ឬអាចទាក់ទាងតាមលេខទូរសព្ទលេខ (+៨៥៥) ៨៩ ៧៥៥ ៧៧៧) ឬអ៊ីម៉ែលមកកាន់ bothnene@realestate.com.kh
សហគ្រិនវ័យក្មេងក្នុងវិស័យឌីជីថល
សហគ្រិនវ័យក្មេងក្នុងវិស័យឌីជីថល
June 6, 2022, 11:34 p.m.
បច្ចុប្បន្នលោក យ៉ន សុភារិទ្ធិគឺជា​ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់គេហទំព័រ  BizKhmer ដែលជា​ប្រព័ន្ធផ្សព្វផ្សាយឌីជីថលប្រកបដោយ​វិជ្ជាជីវៈ​​ផ្ដោត​សំខាន់​ទៅ​លើ​អត្ថបទ​សហគ្រិន​ភាព  អប់រំ ​​អាជីវកម្ម​ និង​អចលនទ្រព្យ និង​កំពុង​តែ​រៀប​ចំ​បង្កើត​អាជីវកម្ម​​ជួយ​ជ្រោមជ្រែង​អាជីវកម្ម​ខ្នាត​តូចនិង​មធ្យម​​មួយ​ទៀត​​ដែល​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់ដំណោះស្រាយលើ​ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​​និង​​អភិវឌ្ឍន៍។ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់បទពិសោធន៍ និងឬសគល់នៃការតស៊ូក្នុងវិស័យអនឡាញជាង១០ឆ្នាំកន្លងមកនេះហើយបានឈានដល់ការបង្កើតក្រុមហ៊ុនផងនោះ Realestate.com.kh បានសម្ភាសន៍ជាមួយលោក សុភារិទ្ធិ ដោយផ្ទាល់ដើម្បីបកស្រាយពីចំណុចទាំងនេះ។​  ​លោក សុភារិទ្ធិ បានធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងបណ្តុះបណ្តាលប្រឹក្សាយោបល់ និងបានបង្រៀននៅក្នុងវិស័យនេះជិត១០ឆ្នាំ​មក​ហើយមុនពេលលោក និង​ដៃគូ​ចាប់ផ្តើមបង្កើតគេហទំព័រ BizKhmer​ នៅចុងឆ្នាំ២០១៥។ក្នុងបទពិសោធន៍ការងាររបស់លោក លោកធ្លាប់ធ្វើការ​នៅ​ក្រុមហ៊ុន​អនឡាញ​ធំ​ជាង​គេ​​នៅ​កម្ពុជា​ Sabay និង​ក្រុមហ៊ុន​អនឡាញ​មួយ​ចំនួនទៀត និង​ចុង​ក្រោយ​បំពេញ​ការងារ​​ជាប្រធានផ្នែក​ទំនាក់ទំនង​​នៅក្រុមហ៊ុន Phnom Penh City Center​ ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ធំបំផុតនៅកម្ពុជា។ចាប់តាំងពីឆ្នាំ២០១៤មក​ដល់​បច្ចុប្បន្ន​ លោកក៏បានធ្វើជាគ្រូបង្រៀននៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួននៅ​កម្ពុជា​ដោយបណ្តុះបណ្តាល មុខវិជ្ជាពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រនៃការគ្រប់គ្រង សហគ្រិនអន្តរជាតិ ការធ្វើផែនការបង្កើតអាជីវកម្ម​ សេដ្ឋកិច្ច ​មីក្រូ​សេដ្ឋកិច្ច ​ម៉ាក្រូ​សេដ្ឋកិច្ច​ ការបកប្រែប្រព័ន្ធផ្សព្វផ្សាយសិល្បៈ​នៃ​ការ​ការ​សេរសេរ​សេចក្តី​ប្រកាស​ព័ត៌មាន ការ​ធ្វើ​ទីផ្សារ​បែប​ទំនើប​ និងជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអាជីវកម្ម និងឌីជីថល។ ​លោកក៏ បានបង្រៀនផ្នែកអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល​ដល់​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ជា​ច្រើន​ទាំង​នៅ​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​​ខេត្ត​ជាច្រើនផងដែរ។ទាក់ទងនឹងការសិក្សាវិញ លោកសុភារិទ្ធិ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសហគ្រិនភាព​ដើម្បី​សង្គម​និង​វប្បធម៌​ (Social ​and Cultural Entrepreneurship) សាកលវិទ្យាល័យ Université Lumière Lyon 2  និងផ្នែកសហគ្រិនភាព និងការគ្រប់គ្រង​នវានុវត្តន៍ពីសាកលវិទ្យាល័យ University of Lille I នៅក្នុងឆ្នាំ ២០១៦ ។លោកសុភារិទ្ធិ បានឲ្យដឹងថាក្នុងជីវិតការងារនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងអចលនទ្រព្យក៏ដូចជាការធ្វើអាជីវកម្មនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងប្រឹក្សាយោបល់គឺតែងតែមានការប្រកួតប្រជែង និងវិវត្តន៍ទៅមុខជានិច្ច ហើយ​រឹត​តែ​ខ្លាំង​ឡើងៗ​ថែម​ទៀត​ផង។ លោកនិយាយថា “រយៈពេល​ប្រមាណ​ជា ៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ខ្ញុំបានប្តេជ្ញាចិត្ត ក្នុងការចែករំលែកអំពី ការ​ទំនាក់ទំនង និង​កិច្ចការ​ជា​ច្រើន ​ក្នុង​វិស័យ​ប្រព័ន្ធផ្សព្វផ្សាយ ​ការ​រៀបចំ​ផែនការ​អាជីវកម្ម បណ្ដាញ​សង្គម និង​យុទ្ធសាស្ត្រពាណិជ្ជកម្ម ​និងជួយប្រឹក្សាយោបល់ដល់ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម និង​បង្រៀន​​ជំនាញ​សារព័ត៌មាន​ដល់​និស្សិត​ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​សារព័ត៌មាន​នា​ពេល​ឆាប់ៗខាង​មុខនេះ” ។មូលហេតុដែលលោក នៅតែប្រឹងប្រែងនៅក្នុងវិស័យនេះ គឺដោយសារតែលោកមើលឃើញថា​បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជាកំពុងតែកើនឡើង​ក្នុង​សន្ទុះ​ដ៏​ខ្លាំងក្លាជាក់ស្ដែង​ត្រឹម​​ដើម​ឆ្នាំ​២០១៨នេះ​ ៥០%​នៃ​ប្រជាជន​កម្ពុជា​អាច​​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន។ អីចឹង​ហើយ​ជា​យើង​សង្កេត​ឃើញ​ថា​គ្រប់គ្នាចាប់ផ្តើមចំណាយពេលវេលាច្រើនលើប្រព័ន្ធអនឡាញជាងការអានកាសែត ស្តាប់វិទ្យុ ឬមើលទូរស្សន៍។ ដោយ​សារ​តែ​និន្នាការ​នេះ​នឹង​បន្ត​កើន​ឡើង​ទៅ​មុខ​ទៀត​ ហើយ​ស្រប​ពេល​ដែល​គេហទំព័រ​ជា​ច្រើន​ផ្ដោត​ទៅ​លើ​ការ​កម្សាន្ត និង​ព័ត៌មាន​សន្តិសុខ​សង្គម​ទូទៅដូចនេះទើបនៅចុងឆ្នាំ២០១៥​យើងបានសម្រេចចាប់ផ្តើមដំណើរគេហទំព័រ Bizkhmer ជាផ្លូវការ​ក្នុង​គោលដៅ​ផ្ដល់​នូវ​អត្ថបទ​ជា​លក្ខណៈ​អប់រំ​រាល់​គ្រប់​ទម្រង់​ដើម្បីចូលរួមចំណែក​បន្តិច​បន្តួច​ដល់​ការ​​​ផ្លាស់ប្ដូរ​ការ​គិត​របស់​យុវជន​យើង។លោក សុភារិទ្ធិ បានលើកឡើងថា គេហទំព័រ Bizkhmer ផ្តោតសំខាន់លើការផ្តល់ចំណេះដឹង ដែលមានប្រយោជន៍ដល់អ្នកអាន ជាពិសេសគ្របដណ្តប់លើ​​អាជីព ចំណេះដឹងទូទៅ និង​អាជីវកម្ម។ជាដំបូន្មានសម្រាប់សហគ្រិន និងយុវជនជំនាន់ក្រោយដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្ម ឬអាជីពនៅក្នុងប្រព័ន្ធឌីជីថល លោក សុភារិទ្ធិបានលើកទឹកចិត្តឲ្យមានការប្តេជ្ញាចិត្ត ខ្ពស់ ដោយហេតុថា ​ការ​ចាប់ផ្ដើមអាជីវកម្មណាមួយមិនងាយស្រួលនោះ​ឡើយ ហើយថែមទាំងពិបាកជាងអ្វីដែល​យើង​បាន​ធ្វើ​ផែនការ​ និង​​គិតទៅទៀត។ ​ទន្ទឹមនឹង​ការ​លះបង់យើង​ត្រូវ​ចេះ​ច្នៃ​ប្រឌិតនិង​បង្កើត​ឱ្យ​បាន​នូវ​គុណតម្លៃ​ (value proposition) សម្រាប់​​អតិថិជន និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុង​អាជីវកម្ម​របស់​យើង។ទោះជាយ៉ាងណា លោក សុភារិទ្ធិ បានលើកឡើង​៣ចំណុចជាគន្លឹះសម្រាប់អ្នកដែលពិតជាចង់ក្លាយជាសហគ្រិនជាពិសេសនៅក្នុងវិស័យឌីជីថល។ អ្នកត្រូវមានផែនការអាជីវកម្មត្រឹមត្រូវ និងច្បាស់លាស់មួយដែលបង្ហាញពីទិសដៅនៃអាជីវកម្មរបស់អ្នកទៅអនាគត ក៏ដូចជាវិធីសាស្រ្តដែលធ្វើឲ្យផែនការទំាងនោះឆ្ពោះទៅរកភាពជោគជ័យ។លើសពីនេះគំនិតច្នៃប្រឌិតក៏ដើរតួយ៉ាងសំខាន់ដែលមានន័យថាអ្នកត្រូវតែមានអ្វីដែលថ្មី និងប្លែកពីគេដើម្បីអាចប្រកួតប្រជែងទីផ្សារបាន។ កត្តាដែលសំខាន់មួយទៀតគឺអ្នកត្រូវតែ "ខិតខំធ្វើការឲ្យអស់កំលាំងកាយនិងកំលាំងចិត្ត"។ ដើម្បីសម្រេចក្តីសុបិន្តរបស់អ្នកការធ្វើការនៅក្នុងវិស័យមួយនេះបានទាមទារអោយអ្នកចំណាយពេលវេលាច្រើនបំផុតសូម្បីតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក៏ដោយ៕ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
អ្វីទៅជាកិច្ចសន្យាទិញ-លក់អចលនទ្រព្យ
អ្វីទៅជាកិច្ចសន្យាទិញ-លក់អចលនទ្រព្យ
June 7, 2022, 4:35 a.m.
តើអ្វីទៅជាកិច្ចសន្យាទិញលក់អចលនទ្រព្យ?ក្នុងមាត្រា ៥១៥ នៃក្រមរដ្ឋប្បវេណីបានកំណត់ថាកិច្ចសន្យាទិញលក់គឺជាកិច្ចសន្យាមួយដែលភាគីម្ខាងហៅថា ‘អ្នកលក់’ មានករណីយកិច្ចត្រូវផ្ទេរកម្មសិទ្ធិលើវត្ថុណាមួយទៅឲ្យភាគីម្ខាងទៀតហៅថា ‘អ្នកទិញ’ ហើយអ្នកទិញនេះមានករណីយកិច្ចទូទាត់ប្រាក់ ជាថ្លៃនៃវត្ថុនោះទៅឲ្យអ្នកលក់។ស្របតាមនិយមន័យនេះ យើងអាចកំណត់ថាកិច្ចសន្យាទិញលក់អចលនទ្រព្យគឺជាកិច្ចសន្យាមួយដែលភាគី “អ្នកលក់អចលនទ្រព្យ”’ មានករណីយកិច្ចត្រូវប្រគល់ឬផ្ទេរកម្មសិទ្ធិកាន់កាប់របស់ខ្លួនឲ្យទៅភាគីម្ខាងទៀតដែលជា “អ្នកទិញអចលនទ្រព្យ”’ ហើយអ្នកទិញនេះមានករណីយកិច្ចទូទាត់ប្រាក់ជាថ្លៃនៃទ្រព្យនោះទៅឲ្យអ្នកលក់វិញ។តើកិច្ចសន្យាទិញលក់មានប៉ុន្មានប្រភេទ?ជាទួទៅការទិញលក់មានទម្រង់ និងរូបភាពខុសៗគ្នាដែលសកម្មភាពបែបនេះកើតឡើងនៅគ្រប់ទីកន្លែងក្នុងជីវភាពប្រចាំថ្ងៃមានដូចជា៖ ការប្រកបអាជីវកម្មនានា និងការដោះដូរទំនិញ និងសេវាកម្មផ្សេងៗ។ទោះយ៉ាងណាគេអាចសង្កេតឃើញថាកិច្ចសន្យាទិញលក់ជាធម្មតាបានធ្វើឡើងតាមរូបភាពពីរបែបគឺការទិញលក់ដែលធ្វើឡើងត្រឹមតែផ្ទាល់មាត់ និងការទិញលក់ដែលមានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ការទិញលក់ត្រឹមតែមាត់ទទេជាប្រភេទនៃកិច្ចសន្យាទិញលក់មួយដែលការព្រមព្រៀងទិញលក់រវាងអ្នកទិញ និងអ្នកលក់បានធ្វើឡើងដោយផ្ទាល់មាត់ដែលតាមធម្មតានេះជាសកម្មភាពដោះដូរ បែបសាមញ្ញ និងក្នុងទំហំទឹកប្រាក់តិចតួចដូចជា៖ ការទិញសំលៀកបំពាក់ ឬទិញម្ហូបអាហារជាដើម។ ប៉ុន្តែគេក៏អាចធ្វើជាលិខិតព្រមព្រៀងលាយលក្ខណ៍អក្សរបានដែរដោយធ្វើជាលិខិត ឯកជនរវាងអ្នកលក់ និងអ្នកទិញផ្ទាល់ ឬលិខិតយថាភូតដែលមានការទទួលស្គាល់ពីមន្ត្រីសាធារណៈ។  កិច្ចសន្យាទិញលក់ប្រភេទនេះក៏មានសុពលភាពពេញលេញតាមផ្លូវច្បាប់ដែរដោយហេតុថាកិច្ចសន្យាទិញលក់ ជាទូទៅច្បាប់មិនតម្រូវថាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរនោះទេនេះបើមាត្រា៥១៦នៃក្រមរដ្ឋប្បវេណី។ទោះយ៉ាងណាក្នុងច្បាប់ដដែលនៅក្នុងករណីមានបញ្ញត្តិពិសេសដែលសំដៅដល់កិច្ចសន្យាទិញ លក់អចលនទ្រព្យរួមមាន៖ ផ្ទះ ឬដីធ្លីជាដើមនោះកិច្ចសន្យាទិញលក់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ។ហេតុអ្វីត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរពេលទិញលក់អចលទ្រព្យ?ការទិញលក់អចលនទ្រព្យ (មានទំហំទឹកប្រាក់ច្រើន) ត្រូវតែធ្វើឡើងជាកិច្ចសន្យាជាលាយលក្ខណ៍អក្សរតាម​ទម្រង់​លិខិតយថាភូតដែលមានការទទួលស្គាល់ពីមន្រីសាធារណៈ មេធាវី ឬសាក្សីជាចាំបាច់។ ជាទូទៅនៅក្នុងកិច្ចសន្យានេះត្រូវទាមទាឲ្យមានមេធាវីជួយសម្របសម្រួលក្នុងដំណើរការរៀបចំឯកសារ និងការតាក់តែងខសន្យានានាសម្រាប់កិច្ចសន្យាទាំងមូល។ មេធាវីជាភាគីមួយ ដ៏សំខាន់មួយក្នុងការដឹងឮពីការទិញលក់របស់ភាគីទាំងពីរ។ ហើយនៅក្នុងកិច្ចសន្យានោះទៀតសោតក៏តម្រូវឲ្យមានសាក្សីចុះហត្ថលេខា ឬផ្តិតមេដៃទទួលស្គាល់លើលិខិតផ្លូវការមួយនេះ។ម្យ៉ាងវិញទៀតការធ្វើកិច្ចសន្យាទិញលក់ត្រឹមត្រូវគឺអាចបញ្ជាក់ពីភាពស្របច្បាប់ និងភាពច្បាស់លាស់ អំពីខ្លឹមសារ និងលក្ខខណ្ឌចាំបាច់នានាដែលបានតាក់តែងឡើងដើម្បីរក្សាសុវត្ថិភាពសម្រាប់ភាគីទាំងសងខាង។រាល់ឯកសារទាំងនេះជាភស្តុតាងចាំបាច់មួយក្នុងការជំទាស់ ឬតវ៉ាក្នុងករណីមានវិវាទកើតឡើង។​ វិវាទទាំងនេះអាចមានដូចជា៖ ការបង់ប្រាក់ចំនួនសរុបនៃតម្លៃអចលនទ្រព្យ​រយៈពេលទូទាត់ប្រាក់ ទីតាំង ទំហំ​ និងប្រភេទផ្ទះ ឬដី និងប្លង់ដីជាដើម។តើអ្នកលក់ និងអ្នកទិញមានសិទ្ធិ​ និងករណីកិច្ចបែបណានៅក្នុងកិច្ចសន្យា?ទាំងអ្នកលក់ និងអ្នកទិញអាចជានីតិបុគ្គល ឬរូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ ឬបរទេសត្រូវមានសិទ្ធិគ្រប់គ្រាន់ក្នុងទិញលក់​ និងកាន់កាប់អចលនទ្រព្យនៅកម្ពុជា។​ ភាគីទាំងពីរត្រូវមានសិទ្ធិពេញលេញក្នុងការចុះកិច្ចសន្យា ឬផ្តិតមេដៃនៅលើកិច្ចសន្យាទិញលក់។ទាក់ទងនឹងករណីកិច្ចរបស់អ្នកទិញវិញ គេអាចនិយាយដោយខ្លីថាអ្នកទិញមានកាតព្វកិច្ចបង់ថ្លៃទៅតាមតម្លៃដែលបានព្រមព្រៀងគ្នាតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់នៅក្នុងកិច្ចសន្យា។ ចំណែកអ្នកលក់វិញត្រូវផ្ទេរសិទ្ធិគ្រប់គ្រងអចលនទ្រព្យដែលបានព្រមព្រៀងលក់នោះទៅឲ្យអ្នកទិញ ។ក្នុងករណីការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យត្រូវធ្វើនៅពេលក្រោយបន្ទាប់ពីរយៈពេលណាមួួយ​អ្នកលក់មានករណីយកិច្ចថែរក្សាអចលនទ្រព្យនោះឲ្យបានគង់វង្ស និងមានគុណភាពល្អដូចមាន កំណត់ក្នុងកិច្ចសន្យាពីដំបូងរហូតដល់ពេលប្រគល់ទៅឲ្យអ្នកទិញ។ ប្រសិនមានការខូចខាតនោះអ្នកលក់ត្រូវទទួលខុសត្រូវចំពោះអ្នកទិញទៅតាមអ្វីដែលបានចែងក្នុងកិច្ចសន្យា។ហេតុអ្វីការទិញលក់មានបញ្ហាបន្ទាប់ពីធ្វើកិច្ចសន្យា?បញ្ហាអាចកើតមានឡើងប្រសិនបើអ្នកទិញមិនបានត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមិនបានសាកសួរអ្នកលក់ឲ្យបានច្បាស់លាស់ពីចំណុចវិជ្ជមាន និងអវិជ្ជមានរបស់អចលនទ្រព្យនោះ។  ជាធម្មតាអ្នកលក់មានករណីយកិច្ចផ្តល់ព័ត៌មានទាំងនេះប៉ុន្តែអ្នកលក់មួយចំនួនមានបំណងលាក់បាំង ដោយផ្តល់ព័ត៌មានមិនគ្រប់គ្រាន់ ឬមិនច្បាស់លាស់។ ក្នុងរកណីអ្នករកឃើញថាអ្នកលក់មានចេតនាលាក់បាំង (ឬឆបោក) អ្នកទិញអាចសុំលុបចោលកិច្ចសន្យានេះវិញបាន។ដើម្បីបញ្ជៀសពីបញ្ហាតើត្រូវពិនិត្យលើចំណុចអ្វីខ្លះមុនពេលចុះកិច្ចសន្យាទិញលក់ អចលនទ្រព្យ?ជាការពិតការទិញលក់ត្រូវមានការប្រុងប្រយ័ត្នបំផុត​ដើម្បីជៀសវាងពីការឆបោកណាមួយ។ ចំណុចមួយដែលសំខាន់បំផុតគឺប្លង់កម្មសិទ្ធិកាន់កាប់ខ្លឹមសារនៃសិទ្ធិលើអចលនវត្ថុព្រំប្រទល់នៃអចលនទ្រព្យ និងការជាប់បន្ទុកផ្សេងៗដូចជាដីចំណែកផ្លូវជាដើម (ដោយត្រូវដឹងថារដ្ឋនឹងទុកជាដីចំណែកផ្លូវប៉ុន្មានម៉ែត្រ)។ទាក់ទងនឹងការឆបោកវិញការប្រោកប្រាស់អាចមានច្រើនរូបភាពដូចជា៖ ការប្រើប្រាស់ប្លង់កម្មសិទ្ធិចំនួនពីរ (ប្លង់រឹង និងប្លង់ទន់) សម្រាប់លក់ទៅអោយអ្នកទិញផ្សេងគ្នា ការលក់ដីមានវិវាទ ឬដីហាមឃាត់តាមផ្លូវតុលាការ ការលក់ដោយយកប្រាក់កក់មុន ការលក់ដោយប្រើប្រាស់ម្ចាស់ក្លែងក្លាយ ការលក់ដីក្នុងតំបន់មាន ទឹកជំនន់ ការបង់ប្រាក់មុនគម្រោង និងការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយជាដើម៕ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
សណ្ឋាគារ​លំដាប់​ផ្កាយ​៥នៅកោះរ៉ុងបើកសម្ពោធជាផ្លូវការ
សណ្ឋាគារ​លំដាប់​ផ្កាយ​៥នៅកោះរ៉ុងបើកសម្ពោធជាផ្លូវការ
June 6, 2022, 5:03 p.m.
សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ (​The​ Royal ​Sands​ Koh Rong​) ​បានបើកសម្ពោធជាផ្លូវការនៅ ថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០១៨ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន សែន។សណ្ឋាគារដ៏ប្រណិតនេះត្រូវបានចំណាយទឹកប្រាក់សាងសង់អស់៤០លានដុល្លារក្នុងនោះផងដែរសណ្ឋាគារនេះរួមមានវីឡាចំនួន៦៧ខ្នងស្នើនឹងចំនួន១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗមានអាង ហែលទឹកផ្ទាល់ខ្លួនផងដែរ។កោះរ៉ុងស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីក្រុងកំពង់សោមខេត្តព្រះសីហនុដោយមានផ្ទៃដី៧៨គីឡូម៉ែត្រក្រឡាកម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមានប្រវែងជើងត្បូង១០គីឡូម៉ែត្រ។ជាមួយគ្នានេះផងដែរសម្តេច ​ហ៊ុន សែន ​ក៏បាន​លើកឡើង​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៀតក្នុងនោះកោះ​ចំនួន​ប្រមាណ​ជា​៣០ ​ដែល​មិន​មាន​ការ​អភិវឌ្ឍ​រួមទាំង​កោះ​ទន្សាយ​ផង ​ត្រូវ​បាន​បញ្ជា​ឲ្យ​ដកហូត​ពី​វិស័យ​ឯកជន​វិញ​។កាសែតញូវយ៉កថែមស៍បានចេញផ្សាយអំពីតំបន់សម្រាប់ដំណើរកំសាន្តនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨គឺតាមរយៈការបង្កើតតារាងចំណាត់ថ្នាក់របស់តំបន់នីមួយៗហៅថា “កន្លែងកំសាន្តតទាំង៥២ដែលពេញនិយមបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ២០១៨”។ ក្នុងនោះតំបន់ឆ្នេររបស់ខេត្តព្រះសីហនុបានជាប់ចំណាត់ថ្នាក់ទី១៣នៅក្នុងចំណោមតំបន់ដែលមានប្រជាប្រិយភាព ហើយកន្លែងកំសាន្តល្អបំផុតទី១គឺនៅទីក្រុងNew Orleans នៃរដ្ឋ Louisiana កន្លែងឈរនៅលំដាប់កំពូលទី២ នៅក្នុងប្រទេសColombia និងទី៣គឺនៅ Basilicata នៅក្នុងប្រទេសអ៊ីតាលី៕ស្វែងរកអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh
គម្រោងផ្ទះល្វែងវីឡាទំនើបធីវីស្តា
គម្រោងផ្ទះល្វែងវីឡាទំនើបធីវីស្តា
June 6, 2022, 6:28 a.m.
គម្រោងធីវីស្តាគឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានផ្ទះល្វែងវីឡាទំនើបថ្មីមួយមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវធំ៣០ម៉ែត្រភ្ជាប់ពីផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៣នៅក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងរបស់គម្រោងនេះត្រូវបានគេស្គាល់ជាទូទៅថា "ទួលពង្រ" ដែលជាតំបន់រីកចម្រើនយ៉ាងឆាប់រហ័សមួយដែលជាកន្លែងដ៏ល្អសម្រាប់រស់នៅនិងវិនិយោគ។គម្រោង ធីវីស្តា អភិវឌ្ឍន៍ដោយក្រុមហ៊ុនធីវីស្តាដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់កម្ពុជាដែលមានបទពិសោធន៍សាងសង់ឆ្នាំច្រើននៅក្នុងវិស័យសំណង់។​ សម្រាប់គម្រោងនេះវិញគិតចាប់តាំងពីការគូសប្លង់ការរចនាម៉ូតលំនៅដ្ឋាន និងការសាងសង់សុទ្ធសឹងឆ្លង​ កាត់កាត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីវិស្វករជំនាញៗដែលមានបទពិសោធន៍ការងារជាច្រើនឆ្នាំ។​បច្ចុប្បន្ននេះគម្រោងកំពុងដំណើរការសាងសង់យ៉ាងមរមាញឹកហើយបានបញ្ចប់ប្លង់សេទី១ និងបន្តទៅប្លង់សេទីពីរទៀតដោយគម្រោងទាំងមួូលនឹងបញ្ចប់ទាំងស្រុងនៅក្នុពេលឆាប់ៗខាងមុខ។គម្រោងធីវីស្តា អភិវឌ្ឍន៍ឡើងជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះផ្តល់នូវសំណង់មានរឹងមាំ និងមានគុណភាពខ្ពស់ជាមួយនឹងសម្ភារៈបរិក្ខាដ៏ល្អបំផុតរាប់ចាប់តាំងពីបន្ទប់ទទួលភ្ញៀវបន្ទប់គេងចង្ក្រានបាយ និងបន្ទប់ទឹក។​  ជាពិសេសគឺបានយកចិត្តទុកដាក់ខ្ពស់់ទៅលើ​ភាពច្នៃប្រឌិតដើម្បីឲ្យគ្រប់បន្ទប់មានទំហំធំទូលាយ និងភាពស្រស់ស្អាត។គ្របដណ្ដប់​លើផ្ទៃដីជាង ១ហិចតាសាសង់ជាលំនៅដ្ឋានចំនួន៨៩​យូនីតគម្រោងមានផ្ទះចំនួន៣ប្រភេទគឺ ផ្ទះE0 ផ្ទះE1 និងផ្ទះE2។ ផ្ទះទាំងបីប្រភេទនេះមានចាប់ពី២បន្ទប់គេងដល់៥បន្ទប់គេងរួមជាមួយយ៉រនៅគ្រប់យូនីត។ យូនីតនីមួយៗមានទំហំ៤.២ម x ១៥.៥ម និង ៤.២ ម x ១៦ម ជាមួយនឹងទំហំខាងមុខ និងខាងក្រោយផ្ទះដ៏ធំទូលាយ។គម្រោងនេះផ្តល់នូវជម្រើសទូទាត់ល្អ និងមានភាពបត់បែនដល់អតិថិជន ដោយអាចបង់រំលស់រយៈពេលវែងរហូតដល់២៥ឆ្នាំ ឬបង់ចំនួន៣៤៩ដុល្លារក្នុងមួយខែ។ បន្ថែមលើលសពីនេះអតិថិជននឹងទទួលបានការកាត់ប្លង់រឹងជួនដោយឥតគិតថ្លៃ។ ធីវីស្តាជាគម្រោងនាំមកនូវភាពទាន់សម័យ​​ ប្រណិតភាព តម្លៃសមរម្យ និងការរស់នៅប្រកបដោយផាសុកភាពសម្រាប់គ្រួសារសម័យថ្មី៕ស្វែងរកគម្រោងបុរីធីវីស្តាដើម្បីទទួលបានព័ត៌មានបន្ថែមតាមរយៈ Realestate.com.kh
CREA News Page 590x250 KH
ស្វែងយល់អំពីការឆបោកលើការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ
ស្វែងយល់អំពីការឆបោកលើការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ
May 31, 2022, 7:00 a.m.
ជាទូទៅយើងបានដឹងថាប្លង់រឹងជាប្រភេទប្លង់កម្មសិទ្ធិដែលរឹងមាំបំផុត និងមានសុវត្ថិភាពបំផុតក្នុងចំណោមប្លង់កម្មសិទ្ធិដ៏ទៃទៀត។​ ការទិញលក់ជាធម្មតារមែងត្រូវពិនិត្យមើលជាបឋមអំពី ប្រភេទនៃប័ណ្ណកាន់កាប់ដីរបស់ម្ចាស់ដីក្នុងគោលបំណងឲ្យដឹងថាតើម្ចាស់ជាកម្មសិទ្ធិករ(មានប្លង់រឹង) ឬគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់(មានត្រឹមប្លង់ទន់)។សម្រាប់កម្ពុជាយើងសង្កេតឃើញថាបទបញ្ញត្តិ និងស្តង់ដារអាជីវកម្មក្នុងវិស័យអចលនទ្រព្យហាក់នៅមានភាពច្របូកច្របល់នៅឡើយដែលពេលខ្លះធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់ហើយពេលខ្លះគឺបានយឺតពេលទៅហើយនៅពេលដែលពួកគេបានដឹងថាខ្លួនកំពុងត្រូវបានគេបោកប្រាស់។ការប្រោកប្រាស់អាចមានច្រើនរូបភាពដូចជា៖ ការប្រើប្រាស់ប្លង់កម្មសិទ្ធិចំនួនពីរ(មួយប្លង់រឹង មួយប្លង់ទន់) ដីមានវិវាទ ឬដីហាមឃាត់តាមផ្លូវតុលាការ ការយកប្រាក់កក់មុនម្ចាស់ក្លែងក្លាយតំបន់មានទឹកជំនន់ និងការបង់ប្រាក់មុនគម្រោងជាដើម។​ ក្នុងពេលថ្មីៗនេះយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានបង្ហាញពីការឆបោកថ្មីមួយទៀត ដោយការក្លែងបន្លំប្លង់រឹង។ខាងក្រោមជាសំរង់ដើមនៃការរៀបរាប់របស់អ្នកដែលត្រូវបានគេបោកប្រាស់៖នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណបានប្តឹងពីជនសង្ស័យ០៨នាក់ដែលបានរៀបគម្រោងឆបោកជាប្រព័ន្ធមកលើរូបគាត់រហូតធ្វើឲ្យខាតបង់ប្រាក់អស់ចំនួន ៨៣ម៉ឺនដុល្លារ ដោយជនរងគ្រោះបានរៀបរាប់ថា៖– ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ មានបុរសម្នាក់ឈ្មោះ ប្រុស ម៉ៅ បានទំនាក់ទំនងគាត់ឲ្យជួយលក់ដីមួយកន្លែងទំហំ៥៨០ម៉ែត្រការ៉េដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12040808-0033 ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវមានទីតាំងនៅភូមិ៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញលក់ក្នុងតម្លៃទាបជាងទីផ្សារ។ក្រោយពេលទទួលបានព័ត៌មានជនរងគ្រោះបានឲ្យក្រុមការងារចុះទៅជួបជាមួយម្ចាស់ដីឈ្មោះផានដើម្បីពិនិត្យប្លង់ដី និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ ឃើញថាមានភាពត្រឹមត្រូវទាំងអស់ទើបជនរងគ្រោះបានសម្រេចចិត្តទិញដីនោះដោយខ្លួនឯង និងបានកក់ប្រាក់លើកទី១ចំនួន១៥ម៉ឺនដុល្លារលើកទី២ចំនួន១០ម៉ឺនដុល្លារ និងលើកទី៣ចំនួន១៥ម៉ឺនដុល្លារសរុបចំនួន៤០ម៉ឺនដុល្លារ។ក្នុងអំឡុងពេលដំណើរការផ្ទេរកម្មសិទ្ធិ ក្រុមជនសង្ស័យខាងលើបានណែនាំម្ចាស់ដី០៣ក្រុមផ្សេងទៀតមកជួបជាមួយជនរងគ្រោះដើម្បីឲ្យជួយទិញដីក្នុងនោះរួមមាន៖– នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ទំហំ២៨៤៩ម៉ែត្រការ៉េមានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ លេខ 12051008-0071 ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវមានទីតាំងនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។– នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៨ម៉ឺនដុល្លារដើម្បីទិញដី មួយប្លង់ ទំហំ៤០៩ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ លេខ 12080102-0474 ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។– នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានកក់ប្រាក់ចំនួន១០ម៉ឺនដុល្លារដើម្បីទិញដីមួយប្លង់ទំហំ៦១៥៥ ម៉ែត្រការ៉េមានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុលេខ 12050605-0285 ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០ ចេញដោយមន្ទីរ សុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។លុះក្រោយមក ឯកសារផ្ទេរកម្មសិទ្ធិដីទី១ដែលជនរងគ្រោះកំពុងដំណើរការ ត្រូវបានភូមិបាល ខណ្ឌទួលគោក រកឃើញថាជាប្លង់ដីក្លែងក្លាយជនរងគ្រោះក៏ទំនាក់ទំនងទៅម្ចាស់ដីនោះវិញតែមិនអាចទំនាក់ទំនងបានទើបជនរងគ្រោះដឹងថារូបគាត់ត្រូវបានជនសង្ស័យខាងលើបោកប្រាស់។ខណៈនោះជនរងគ្រោះនឹកឃើញថាគាត់នៅមានដី០៣ប្លង់ផ្សេងទៀតដែលគាត់កំពុងរត់ឯកសារទិញជាបន្តបន្ទាប់តាមរយៈការចង្អុលបង្ហាញពីក្រុមជនសង្ស័យខាងលើគាត់ក៏សើរើយកមកពិនិត្យឡើងវិញទើបដឹងថាសុទ្ធតែជាឯកសារ ក្លែងក្លាយទាំងអស់ហើយម្ចាស់ដីទាំងនោះក៏មិនអាចទំនាក់ទំនងបានទៀតដែរ ។ដូច្នេះដើម្បីជៀសវាងពីបញ្ហាបែបនេះអ្នកទិញត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ប្លង់ឲ្យបានច្បាស់លាស់ជាមួយស្ថាប័នពាក់ព័ន្ធឲ្យបានត្រឹមត្រូវជាមុនសិនមុនពេលសម្រេចចិត្តទិញអចលទ្រព្យណាមួយ។ ប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងត្រូវបានគេបោកប្រាស់សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនសិនដើម្បីឲ្យប្រាកដថាអ្នកនឹងទិញអចលនទ្រព្យដែលមានភាពស្របច្បាប់!ស្វែងរកដីសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
កាដូពិសេសពី ព្រីនស៍ រៀល អ៊ីស្ទេត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
កាដូពិសេសពី ព្រីនស៍ រៀល អ៊ីស្ទេត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
June 7, 2022, 3:07 a.m.
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបមានការផ្តល់ជូនដ៏ពិសេសដោយគ្រាន់តែទិញខុនដូប្រភេទ១ បន្ទប់គេងមួយយូនីតនឹងទទួលបានការបញ្ជុះតម្លៃ ១០,០០០ ដុល្លារភ្លាមៗ ហើយការផ្តល់ជូននេះមានត្រឹមតែ ៦ យូនីតប៉ុណ្ណោះ។​ លេីសពីនេះទៅទៀតប្រសិនបេីអតិថិជនទិញខុនដូប្រភេទ២បន្ទប់គេងមួយយូនីតនឹងទទួលបានការបញ្ជុះតម្លៃ ១៨,០០០ ដុល្លារភ្លាមៗ ហើយការផ្តល់ជូននេះមានត្រឹមតែ៤យូនីតប៉ុណ្ណោះ។ ការផ្តល់ជូនមានកំណត់ សូមប្រញ៉ាប់រួសរាន់ឡើង កំុអោយឱកាសដ៏ពិសេសនេះកន្លងផុតឲ្យសោះ! បច្ចុប្បន្ន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនដូចជា ៖ គម្រោង Prince Central Plaza គម្រោង Prince Modern Plaza និងគម្រោង Diamond One។ ម្យ៉ាងវិញទៀតនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងមានគម្រោងសាង សង់ធំៗចំនួន៣ បន្ថែមទៀត ដែលមានដូចជា ៖ គម្រោង Prince City Centre គម្រោង Prince International Plaza និងគម្រោង Prince Collinan Bay៕ទាក់ទងលេខទូរស័ព្ទ៖ 099 877700 ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
 ការរួមចំណែករបស់ធនាគារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
ការរួមចំណែករបស់ធនាគារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
June 7, 2022, 4:56 a.m.
វិស័យធនាគារមានការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសកម្ពុជាដែលក្នុងនោះធនាគារប្រមាណ៦០ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗជាច្រើនក៏កំពុងប្រកួតប្រជែង​គ្នាដើម្បីឈរជើងនៅក្នុងទីផ្សារ ដែលមាន​ ប្រជាជនប្រមាណ ១៦ លាននាក់នេះ។ក្នុងចំណោមធនាគារទាំងអស់មានធនាគារពាណិជ្ជ៣៩ធនាគា​ឯកទេស១៥ និងធនាគារបរទេសចំនួន៦ដែលមានការិយាល័យនៅក្នុងប្រទេសកម្ពុជា។​​ទឹកប្រាក់ជិត ៤ពាន់លានដុល្លារ បានផ្តល់ទៅវិស័យសំណង់ និងអចលនវត្ថុនៅក្នុងឆ្នាំកន្លងទៅ ប៉ុន្តែមានតែធនាគារមួយចំនួនប៉ុណ្ណោះដែលមានចំណែកនៅក្នុងទឹកប្រាក់ទាំងនេះ។ ទិន្នន័យចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា (NBC)​ បានបង្ហាញថានៅក្នុងឆ្នាំ២០១៧​ទឹកប្រាក់ចំនួន៣,៩១ពាន់លានដុល្លារបានផ្តល់លើវិស័យសំណង់ និងអចលនវត្ថុដែលមានប្រមាណ២៤,២៨ភាគរយនៃប្រាក់កម្ចីកម្ចីសរុប ១៦,១០ពាន់លាននៃឆ្នាំ២០១៧។កម្ចីសម្រាប់គម្រោងសាងសង់មានចំនួន១,៥២ពាន់លានដុល្លារកម្ចីទិញផ្ទះមានចំនួន១,៤៨ពាន់លានដុល្លារ និងកម្ចីសម្រាប់ពាណិជ្ជកម្មអចលនទ្រព្យមានទឹកប្រាក់៩១៧​លានដុល្លារ។ទោះយ៉ាងណាគេកត់សម្គាល់ថាធនាគារភាគច្រើននៅមិនទាន់មានផ្តល់សេវាកម្មកម្ចីដោយផ្ទាល់ទៅលើវិស័យអចលនទ្រព្យនៅឡើយទេ។  ហើយបើមានផ្តល់ក៏ចំនួននៃទឹកប្រាក់នៅមានកម្រិតតិចតួចបើ ធៀបទៅនឹងវិស័យផ្សេងទៀត។ ហានិភ័យគឺបានបង្អាក់ដល់ធនាគារទាំងនេះមិនឲ្យចូលរួមជាមួយនឹងវិស័យអចលនទ្រព្យ។  ហានិភ័យដែលធនាគារតែងតែគិតនៅពេលធ្វើការជាមួយវិស័យអចលនទ្រព្យរួមមាន ៖ ទីផ្សារ (ការ ផ្គត់ផ្គង់លើសតម្រូវការដែលមិនអាចលក់អចលនទ្រព្យបាន) ហិរញ្ញវត្ថុ (កង្វះ/ គ្មានថវិកាដើម្បីបញ្ចប់ គម្រោង) អ្នកអភិវឌ្ឍន៍ (មិនអាចបញ្ចប់ការសាងសង់តាមការកំណត់/គម្រោងពុំសូវមានគុណភាព) និងផ្នែកច្បាប់ (ប្លង់កម្មសិទ្ធិ/ទំនាស់កិច្ចសន្យា ការបរាជ័យ/ ការលំបាកក្នុងការទទួលបានការអនុញ្ញាត ចាំបាច់ទាន់ពេលវេលា) ។ធនាគារអេស៊ីលីដា គឺជាធនាគារមួយ​ដែលផ្តល់ប្រាក់កម្ចីទិញផ្ទះ ប៉ុន្តែមិនមែនជាអាទិភាពទេ។ បើយោងទៅតាមអ្នកនាង សូ ផុនណារី (So Phonnary) ដែលជាអនុប្រធានប្រតិបត្តិធនាគារអេស៊ីលី ដា បានឲ្យដឹងថា ធនាគារអេស៊ីលីដាមានត្រឹមតែ ៧ ភាគរយប៉ុណ្ណោះសម្រាប់កម្ចីផ្នែកអចលនទ្រព្យ សរុប និង ១ភាគរយទៀតសម្រាប់កម្ចីកែលម្អលំនៅដ្ឋាន។ កម្ចីទិញផ្ទះរបស់ធនាគារអេស៊ីលីដាមាន ទឹកប្រាក់ប្រមាណ ២០៨ លានដុល្លារ និងកម្ចីកែលម្អលំនៅដ្ឋានមានប្រមាណ ៧០.៣ លានដុល្លារ នៅក្នុងឆ្នាំ ២០១៧ កន្លងទៅ។ធនាគារមានលក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចីខុសៗគ្នា។ សម្រាប់សេវាកម្មប្រាក់កម្ចីរបស់ធនាគារ BRED គឺមានអត្រាការប្រាក់ត្រឹមតែ ៦.៦ ភាគរយជាមួយនឹងកាមិនយកថ្លៃសេវាអនុម័តប្រាក់កម្ចី។ ប្រាក់កម្ចីអាចត្រូវធ្វើឡើងជារូបិយប័ណ្ណបរទេស(ប្រាក់ដុល្លារ) ឬរូបិយប័ណ្ណក្នុងស្រុក(ប្រាក់រៀល)ការទូទាត់សង់ត្រលប់មានរយៈពេលរហូតដល់២០ឆ្នាំអាចខ្ចីជាលក្ខណៈបុគ្គល ឬខ្ចីជាក្រុមហើយផ្តល់ជូនរហូតដល់៧០ភាគរយនៃតម្លៃអចលទ្រព្យ។លោក Guillaume Perdon ជាអគ្គនាយករបស់ធនាគារ BRED បានមាននិយាយថាធនាគារបានធ្វើការជាមួយអ្នកអភិវឌ្ឍន៍មួយចំនួន និងអតិថិជនជាច្រើននាក់ដើម្បីជួយឲ្យគម្រោងរបស់ពួកគេ ក្លាយជាការពិតប៉ុន្តែយើងបានធ្វើការងារទាំងនេះដោយប្រុងប្រយ័ត្នបំផុត។លោក Guillaume បានបន្ថែមថា “រហូតមកដល់ពេលនេះយើងបានផ្តល់ដំណោះស្រាយផែ្នកហិរញ្ញវត្ថុ ទៅដល់អ្នកទិញលំនៅដ្ឋាន​ប៉ុន្តែក៏បានចាប់ផ្តើមធ្វើការងារជាដៃគូផ្ទាល់ជាមួយអ្នកអភិវឌ្ឍន៍​ដើម្បីបង្កើតឲ្យមានការផ្តល់ជូនទៅ តាមតម្រូវការជាក់លាក់សម្រាប់អតិថិជនរបស់ពួកគេ។​ ពាក់ព័ន្ធទៅនឹងការផ្តល់ហិរញ្ញប្បទានផ្ទាល់អោយអ្នកអភិវឌ្ឍន៍ធនាគារមានរបៀបធ្វើការដោយប្រុងប្រយ័ត្នមួយ ប៉ុន្តែយើងស្វាគមន៍គ្រប់គម្រោង គ្រប់អ្នកវិនិយោគទាំងអស់​ឲ្យមកជួបជាមួយក្រុមការងាររបស់យើង ដូច្នេះយើងអាចពិភាក្សាគ្នាអំពីគម្រោងរបស់ពួកគេបាន។លោក Guillaume បានបន្ថែមទៀតថា ធនាគារត្រូវរងផលប៉ះពាលផ្ទាល់ពីហានិភ័យជាច្រើន ដែលអាចកើតមានឡើងដូចជា ៖ ឥណទាន ហិរញ្ញវត្ថុ ប្រតិបត្តិការការងារ ទីផ្សារ ផ្នែកច្បាប់ សង្គម និងបរិស្ថានជាដើម។​ ប៉ុន្តែបញ្ហាទាំងនេះកំពុងបានដោះស្រាយតាមរយៈការអនុវត្តប្រកបដោយជោគ ជ័យជាមួយគោលការណ៍គ្រប់គ្រងហានិភ័យដ៏ល្អមួយ។លោក Guillaume ក៏បានលើកឡើងដែរថាក្នុងនាមជាផ្នែកមួយនៃធនាគារអន្តរជាតិ ធនាគារ BRED បានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏រឹងមាំមួយ ដែលអនុលោមទាំងស្រុងតាមច្បាប់ជាតិ និងអន្តរជាតិ។ មានន័យថាជាការកំណត់ពីហានិភ័យ គោលនយោបាយរឹងមាំ នីតិវិធី និងការរៀបចំ នូវការគ្រប់គ្រងផ្ទៃក្នុង និងប្រព័ន្ធ AML & AMP។ ផ្នែកត្រួតពិនិត្យត្រូវចាត់តាំងឡើងដើម្បីគ្រប់គ្រង ប្រតិបត្តិការប្រចាំថ្ងៃ និងប្រព័ន្ធព័ត៌មានដែលមានសុវត្ថិភាព។“ទាក់ទងនឹងហានិភ័យឥណទាន លោកបានសង្កត់ធ្ងន់ថា គ្រប់សំណើរកម្ចីឥណទាន ត្រូវបានសិក្សា ត្រួតពិនិត្យដោយក្រុមអ្នកវិភាគដោយធ្វើការវិភាគវាយតម្លៃលើកម្រិតនៃហានិភ័យនៃគម្រោងនីមួយៗ។”​លោក David Sok Dara Marshall ប្រធានផ្នែកហានិភ័យរបស់ធនាគារស្ថាបនាបាននិយាយថាទស្សនវិស័យខុសៗគ្នាលើហានិភ័យអាចជាហេតុផលមួយផ្សេងទៀតនៃការចូលរួមតិចតួចរបស់ធនាគារនៅក្នុងគម្រោងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។លោក David បានបញ្ជាក់បន្ថែមថា "នៅពេលធនាគារអនុម័តលើប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ ពួកគេគិតអំពី"ហានិភ័យ"។ ចំណែកអ្នកអភិវឌ្ឍន៍វិញប្រហែលជាមិនគិតច្រើនអំពីហានិភ័យនោះទេ។ អ្នកអភិវឌ្ឍន៍ជាធម្មតាគិតអំពីប្រាក់ចំណេញនៃការវិនិយោគអចលនទ្រព្យកេរ្តិ៍ឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោង និងរូបភាពឬចំណុចល្អៗនៃគម្រោង និងអ្នកសាងសង់ជាដើម។ធនាគារគួរពិចារណាបន្ថែមអំពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលបានរចនាឡើងដើម្បីរកប្រាក់ចំណូល ឬប្រាក់ចំណេញពីការលក់ ឬការជួលអចលនទ្រព្យនោះ។ អចលនទ្រព្យទាំងនេះមានដូចជា៖ ឃ្លាំង/រោងចក្រ កំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធ ខុនដូ ផ្ទះអាជីវកម្ម គម្រោងអភិវឌ្ឍន៍សាលារៀន តំបន់សេដ្ឋកិច្ចពិសេស ការិយាល័យ និងគម្រោងអភិវឌ្ឍន៍ចម្រុះ សណ្ឋាគារ និងរម្មណីយដ្ឋាន។​ នេះបើតាមលោក David។លោក David បានបន្ថែមថាធនាគារគឺត្រូវមានការប្រុងប្រយ័ត្នច្រើន នៅពេលធ្វើការជាមួយគម្រោងអភិឌ្ឍន៍អចលនទ្រព្យ។ធនាគាមានកាតព្វកិច្ចមួយចំពោះភាគទុនិក (អតិថិជនដែលកម្កល់ប្រាក់) ក្នុងការគ្រប់គ្រងហានិភ័យដើម្បីធានាថា​ពួកគេអាចការពារពីការខាតបង់ហិរញ្ញវត្ថុអាចរក្សាប្រាក់កម្កល់របស់អតិថិជនដោយសុវត្ថិភាព ធានាលើស្ថេរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ និងបង្កើតប្រាក់ចំណេញ។  ដូច្នេះពួកគេអាចយកប្រាក់នោះទៅវិនិយោគ និងផ្តល់ជាភាគលាភដល់ភាគហ៊ុនិក និងបង្កើនតម្លៃភាគហ៊ុនបន្ថែមទៀត។ នេះបើតាមលោក David។ត្រូវការកម្ចីផ្ទាល់ខ្លួនមែនទេ? សូមស្វែងរកអត្រាការប្រាក់ទាបំផុត ជាមួយធនាគារដែលល្អបំផុតនៅកម្ពុជា!ឬចង់ស្វែងយល់អំពី គន្លឹះត្រូវយល់ដឹងសម្រាប់អ្នកខ្ចីប្រាក់ទិញផ្ទះដំបូងនៅកម្ពុជា? សូមចូលទៅកាន់ Realestate.com.kh!
ចូលរួមជាមួយនឹងពានរង្វាន់អចលនវត្ថុកម្ពុជាដើម្បីបញ្ជាក់ពីសមិទ្ធផលផ្ទាល់របស់អ្នក
ចូលរួមជាមួយនឹងពានរង្វាន់អចលនវត្ថុកម្ពុជាដើម្បីបញ្ជាក់ពីសមិទ្ធផលផ្ទាល់របស់អ្នក
June 6, 2022, 5:03 p.m.
ដើម្បីជម្រុញដល់វិស័យអចលនវត្ថុគឺត្រូវលើកទឹកចិត្តដល់អ្នកដែលបានខិតខំប្រឹងប្រែង និងអ្នកមានជំនាញវិជ្ជាជីវៈច្បាស់លាស់ដោយមានការគាំទ្រពីយើងឃើញថាវិស័យអចលនវត្ថុនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ដើម្បីជម្រុញដល់វិស័យនេះឲ្យកាន់តែមានសក្តានុពលកាន់តែខ្លាំងជាងមុននេះផងដែរក៏ដូចជាការលើកទឹកចិត្តដល់អ្នកដែលបានខិតខំទាំងកំលាំងទាំងកំលាំងចិត្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះនឹងជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេសហើយរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់ភ្នាក់ងារឬក្រុមហ៊ុនណដែល ល្អបំផុត។បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភីនឹងត្រូវបានផ្តល់ជាតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុនរបស់ពួកគាត់ផងដែរ។បេសកកម្មនៃកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺដើម្បីទទួលស្គាល់នូវសមិទ្ធិផលនៃវិស័យអចលនទ្រព្យកម្ពុជា។ ពានរង្វាន់នេះស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។បេក្ខភាពវគ្គផ្តាច់ព្រាត់ និងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុនឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់​​និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះដែលនឹងធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។​ សំបុត្រចូលរួម និងការឧបត្ថម្ភសម្រាប់កម្មវិធីដ៏មានកិត្យានុភាពនេះនឹងចាប់ផ្តើមបើកលក់នៅសប្តាហ៍ខាងមុខនេះ។សូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទ្សន៍ CTN គេហទំព័រ Biz Khmer គេហទំព័រ Thmey Thmey គេហទំព័រ Fresh News សារព័ត៌មានខ្មែរថាមស៍ វិទ្យាស្ថានជាតិគណនេយ្យករជំនាញ និងសវនករកម្ពុជា។​ហើយក៏សូមថ្លែងអំណរគុណដល់អ្នកចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍ដ៏ធំមួយនេះដែលរួមមាន៖ ក្រុមហ៊ុនអភិវឌ្ឍន៍ Aristo ក្រុមហ៊ុនខេមហ៊ូម និងក្រុមហ៊ុនអភិវឌ្ឍន៍គ្រីដគ្រុបជាដើម។អាចចាប់ផ្តើមចុះឈ្មោះជាបេក្ខភាពឈរឈ្មោះនៅក្នុងព្រឹត្តិការណ៍នេះគឺចាប់ពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែ​ឧសភា​ ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុអាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីដោយសេរី៕លោកអ្នកអាចចុះឈ្មោះដោយផ្ទាល់តាមប្រព័ន្ធអ៊នឡាញដោយចូលទៅកាន់គេហទំព័រ Cambodiarealestateawards.comប្រសិនបើមានចម្ងល់បន្ថែមសូមសាកសួរមកកាន់ សហការីយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 089 755 777 - 017 436 756 និងអីុម៉េល both.neary@realestate.com.khតាមដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
ស្ពានអាកាសផ្សារដីហុយប្រកាសបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២មេសានេះ
ស្ពានអាកាសផ្សារដីហុយប្រកាសបើកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២មេសានេះ
June 7, 2022, 4:28 a.m.
បន្ទាប់ពីបានដំណើរការសាងសង់ជិតពីរឆ្នាំកន្លងទៅស្ពានអាកាសនៅស្តុបផ្សារដីហុយដែលស្ថិតលើមហាវិថីសហព័ន្ឋរុស្ស៊ីបានបញ្ចប់ដំណើរការសាងសង់នៅត្រឹមត្រីមាសទី១ឆ្នាំ២០១៨ ហើយគម្រោងស្ពានដែលមានប្រវែង៩០៥ម៉ែត្រ និងទទឹង១៦.៥ ម៉ែត្រនេះនឹងបើកដំណើរការ​ជាបណ្តោះអាស​ន្ននៅថ្ងៃទី១២មេសានេះ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងសាធារណៈការ​ និងដឹកជញ្ជូន។ការប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។​គេរំពឹងថានៅពេលដែលស្ពាននេះបើកឲ្យដំណើរការនោះប្រាកដជាជួយបញ្ជៀសពីការកកស្ទះចរាចរណ៍បានកាន់តែប្រសើរឡើងនៅក្នុងទីក្រុងពិសេសនៅក្នុងទីតាំងនៃមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយផ្លូវប្រសព្វលេខ១០១៩នៃស្តុបផ្សារដីហុយនេះតែម្តង។ ជាក់ស្តែងក្នុងពេលកន្លងមកទីតាំងនេះមានការកកស្ទះខ្លាំងពិសេសចំពេលចរាចរណ៍មមាញឹកខ្លាំងនៅពេលព្រឹក និងពេលល្ងាច។​រំលឹកផងដែរថាស្ពានអាកាសស្តុបផ្សារដីហុយនេះគឺជាគម្រោងទី៥នៅក្នុងរាជធានីភ្នំពេញ។ ដែលក្នុងនោះស្ពាន​អាកាសក្បាលថ្នល់គឺជា​ស្ពាន​អាកាស​ទី​១ដែល​មាន​បណ្ដោយ៣០៨​ម៉ែត្រ និងទទឹង​១៤,២ម៉ែត្រ កំពស់​៥,២០​ម៉ែត្របានបើកដំណើរការឆ្នាំ២០១០។ ស្ពាន​អាកាស​ទី​២គឺ​ស្ពានអាកាស​៧មករា​មាន​បណ្តោយ​ប្រ​វែង​៣៤៥​ម៉ែត្រ ទទឹង​១៥,២០​ម៉ែត្រ និងកម្ពស់​៥,២០​ម៉ែត្របាន​បើកដំណើរការចុងឆ្នាំ​២០១២។ ស្ពានអាកាសទី​៣គឺ​ស្ពាន​អាកាសស្ទឹងមានជ័យ​ដែលមានស្ពានមេ១ស្ពានតូច៣ និងផ្លូវក្រោមដី១បានបើកដំណើរការនៅ​ក្នុង​ឆ្នាំ​២០១៤។ និងស្ពានអាកាសតិចណូគឺជាស្ពាន​អាកាស​ទី៤មាន​ប្រវែង៣៨២​ម៉ែត្រ ទទឹង១៥ម៉ែត្រ កម្ពស់​៥,២​ម៉ែត្រស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី៕ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh!
 ផ្សារទំនើបថ្មី WB Arena គ្រោងនឹងបើកក្នុងឆ្នាំ២០១៨​នេះនៅតាមដងទន្លេបាសាក់
ផ្សារទំនើបថ្មី WB Arena គ្រោងនឹងបើកក្នុងឆ្នាំ២០១៨​នេះនៅតាមដងទន្លេបាសាក់
June 6, 2022, 8:21 p.m.
កំណើននៃការវិនិយោគវិស័យពាណិជ្ជកម្មបែបលក់រាយ និងផ្សារទំនើបកាន់តែមានភាពពេញនិយមខ្លាំងឡើងនៅក្នុងទីក្រុងភ្នំពេញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយគម្រោងផ្សារទំនើបថ្មីៗ មានយីហោល្បីៗពីអន្តរជាតិ ប្រកាសបើកដំណើរការជាបន្តបន្ទាប់នៅទីផ្សារប្រទេសកម្ពុជា។បច្ចុបប្បន្ននេះ ផ្សារទំនើបថ្មីមួយឈ្មោះថា WB Arena ជាគម្រោងថ្មីមួយទៀតរបស់ក្រុមហ៊ុន WorldBridge Group ​ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ល្បីល្បាញបំផុតមួយនៅក្នុង ប្រទេសកម្ពុជាគ្រោងនឹងសាងសង់នៅក្នុងសង្កាត់ចាក់អង្រែក្រោម តាមបណ្តោយមាត់ទន្លេបាសាក់ ដែលទីតាំងនេះស្ថិតនៅជិតផ្លូវជាតិលេខ២ និងផ្លូវ ៦០ ម៉ែត្រ។គម្រោងផ្សារទំនើប WB Arena នេះនឹងសាងសង់ឡើងតាមរចនាបទរួមបញ្ចូលគ្នាបែបខ្មែរ ​និងអន្តរជាតិដោយមានការសហការគ្នារវាងអ្នកជំនាញឯកទេសក្នុងស្រុក និងបរទេស។ លោក Tan Teck Kee និងក្រុមហ៊ុន WorldBridge Group បានដឹកនាំលើដំណើរការអភិវឌ្ឍន៍នេះតាំងដំណាក់កាលនៃការបង្កើតគំនិតដំបូងបង្អស់មក។ផ្សារទំនើប WB Arena  នេះមានគោលដៅទាក់ទាញយកទាំង អតិថិនជនក្នុងស្រុក និងភ្ញៀវទេសចរ ហើយផ្សារទំនើបនេះមានការផ្តល់ជូនសេវាកម្ម និងទំនិញជាច្រើនប្រភេទដែលរួមានដូចជា៖ ហាងទំនិញ កន្លែងកំសាន្ត កន្លែងសម្រាកលំហែកាយ និងហាងអាហារ & ភេសជ្ជៈនៅក្នុងតាមអគារនីមួយៗ។បច្ចុប្បន្នគេអាចធ្វើដំណើរដោយងាយស្រួលតាមទន្លេបាសាក់ទៅដល់ទីតាំងនៃគម្រោងផ្សារ WB Arena នេះតាមរយៈការជិះទូក។  តាក់ស៊ីទឹកទូកលក្ខណៈឯកជន និងទូកទេចរណ៍អាចដឹកអ្នកទេសចរទៅនិងមកផ្សារទំនើប WB Arena បានយ៉ាងឆាប់រហ័ស។ លោក Simon Griffiths ដែលជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការរគម្រោងផ្សារ WB Arena បាននិយាយថា "ភ្ញៀវទេសចរដែលមានមកដល់នឹងទទួលបានភាពរីករាយជាមួយទេសភាពមាត់ទន្លេអម ជាមួយទេសភាពដ៏ស្រស់ស្អាតនៃដើមត្នោតដែលបានដាំជាជួរនៅលើផ្លូវដើរតាមមាត់ទន្លេ​។ ផ្លូវដើរមមាត់ទន្លេនេះមានបណ្តោយ ១០០ម៉ែត្រ និងទទឹងជាង ២៥ ម៉ែត្រ។"លោក Simon បានបន្ថែមថា បរិយាកាសមាត់ទន្លេដ៏ស្រស់ត្រកាលនេះផ្តល់ជូននូវខ្យល់ត្រជាក់ ស្រស់ស្រាយពីដងទន្លេ។ ផ្សារទំនើប WB Arena ផ្តល់ជូនភ្ញៀវនូវជម្រើសនៃការញ៉ាំអាហារនៅតាមដងទន្លេ ឬគ្រាន់តែសម្រាកលំហែកាយ ដោយរីករាយជាមួយនឹងបរិយាកាសស្រស់ស្រាយបែបធម្មជាតិដែលមានដើមឈើ សួនច្បារ និងឆាកតន្រ្តីដែលមានការសម្តែងផ្សេងៗ។នៅចំកណ្តាលនៃផ្សារ WB Arena មានឆាកសម្តែង ដែលមាន៤០០កៅអីនឹងមានផ្តល់ជូននូវការសម្តែងរៀងរាល់យប់ដោយមានការបង្ហាញវប្បធម៌-អរិយធម៌ ការសម្តែងសៀករហ័សកម្ម  ការប្រគុំតន្រ្តី ការសម្តែងពិសេសលក្ខណៈអន្ដរជាតិ និងកម្មវិធីប្រកួត ប្រដាល់ក្បាច់ គុណខ្មែរដ៏មានប្រជាប្រិយភាពជាដើម។កាន់តែសំខាន់ទៀតនោះ គឺជាផ្សារលក់ទំនិញ ដែលមានស្តង់លក់ចំនួន ៩០ តូប  ដែលផ្តល់ជូន នូវជម្រើសនៃមុខទំនិញជាច្រើនប្រភេទ រាប់ចាប់ពីសម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងអលង្ការ និងផលិតផលធ្វើដោយដៃ ផលិផលកែសម្ផស្សជាដើម។ លោក Griffiths បានបញ្ជាក់ថាភ្ញៀវទេសចរអាចរីករាយជាមួយការទិញទំនិញដែលដាក់លក់នៅតាមតូបនីមួយៗនៅតាមច្រករបៀង និងតាមផ្លូវដើរនៅក្នុងផ្សារ" ។នៅលើផ្លូវដើរ ១០០ ម៉ែត្រ តាមមាត់ទន្លេគឺមានតូប៧កន្លែងរួមមាន៖ ហាងលក់អាហារលឿន  (fast food) ហាងកាហ្វេ ហាងការ៉េម និងហាងនំដែលអ្នកទេសចរអាចញ៉ាំ និងផឹកភេសជ្ជៈផ្សេងៗជាមួយមិត្តភក្តិ និងក្រុមគ្រួសារដោយភាពរីករាយ។ ចំណែកការញាំុអាហារតាមមាត់ទន្លេ គេអាចជ្រើសរើសបានជាមួយជម្រើសនៃអាហារជាច្រើនប្រភេទរួមមាន៖ អាហារបែបចិន ខ្មែរ អ៊ឺរ៉ុប ជប៉ុន វៀតណាម និងថៃ ដែលអាចញាំុជាមួយបរិយាកាសមាត់ទន្លេ ឬនៅក្នុងហាងក៏បាន។លោក Griffiths លើកឡើងថា «ផ្សារ WB Arena ប្រមូលផ្តុំនូវហាងល្បីៗពេញនិយមបំផុត ព្រមទាំងភោជនីយដ្ឋាន និងហាងកាហ្វេដែលពេញនិយមបំផុតនៅក្នុងស្រុក»។ ផ្សារ WB Arena ក៏មានកន្លែងហាត់ប្រាណ សម្រាប់ភ្ញៀវ បន្ទាប់ពីរវល់នឹងការងារពេញមួយថ្ងៃ។លក្ខណៈពិសេសមួយទៀតរបស់ ផ្សារ WB Arena គឺការយកចិត្តទុកដាក់ទៅលើការកំសាន្ដរបស់កុមារដែលគម្រោងនេះបានធ្វើជាកន្លែងលេងសម្រាប់ក្មេងជាមួយនឹងល្បែងកំសាន្តថ្មីៗសម្រាប់កុមារ។ផ្សារទំនើប WB Arena បានចាប់ផ្តើមជួលចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅ ហើយទទួលបានអ្នកជួល១២នាក់ អ្នកកក់ ៣៨% នៅក្នុងខែដំបូង។ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
ធនាគារ BRED Bank​ “ធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា”
ធនាគារ BRED Bank​ “ធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា”
June 7, 2022, 6:53 a.m.
ធនាគារ BRED ដែលជាធនាគាររបស់អ៊ឺរ៉ុបតែមួយគត់នៅក្នុងប្រទេសកម្ពុជាបានចេញរបាយការណ៍នៃប្រតិបត្តិការការងារដោយជោគជ័យក្នុងរយៈពេលមួយឆ្នាំនៅប្រទេសកម្ពុជា។ធនាគារ BRED គឺជាបុត្រសម្ព័ន្ធនៃធនាគារ BRED Banque Populaire ដែលជាសមាជិកនៃធនាគារ BPCE Group។ ធនាគារ BCPE Group គឺជាធនាគារធំបំផុតលំដាប់លេខ ២ នៅប្រទេសបារាំង ដែលបម្រើសេវាកម្មដល់អតិថិជនជាង៣១,២លាននាក់ មានបុគ្គលិកជាង១០០,០០០នាក់នៅទូទាំងពិភពលោក និងមានភាគហ៊ុននិកបណ្តាក់ទុនចំនួន៩លាននាក់។ ធនាគារ BPCE ទទួលបានចំណាត់ថា្នក់លំដាប់A/A+។ធនាគារ BRED Banque Populaire គឺជាធនាគាររួមមួយដែលមានភាគហ៊ុនរួមគ្នាក្នុងទឹកប្រាក់ចំនួន៣,២ពាន់លានផោន​ (៣,៩​ពាន់លានដុល្លារអាមេរិក) និងមានភាគហ៊ុននិកចំនួន១៥០,០០០នាក់នៅក្នុងចុងឆ្នាំ២០១៥។ BRED Banque Populaire មានបុគ្គលិកចំនួន៥,០០០នាក់ដែលក្នុងនោះ២០ភាគរយធ្វើការនៅក្រៅប្រទេស។ ធនាគារនេះត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោកដោយមានធនាគារបុត្រសម្ព័ន្ធដែលមានទីតាំងនៅតំបន់អាហ្វ្រិក (ប្រទេស Djibouti) តំបន់ប៉ាស៊ីហ្វិក (ប្រទេស New Caledonia និងប្រទេសFiji) និងអាស៊ីអាគ្នេយ៍។បន្ទាប់ពីទទួលបានភាពជោគជ័យនៅក្នុងប្រទេសឡាវក្នុងឆ្នាំ២០១០ ធនាគារ BCPE Group បានសម្រេចបើកធនាគារបុត្រសម្ព័ន្ធនៅកម្ពុជាក្នុងឆ្នាំ២០១៧​។ ធនាគារនៅប្រទេសឡាវមានឈ្មោះថា BFL (Banque Franco-Lao) ដែលបច្ចុប្បន្នមាន២២សាខា និងបម្រើសេវាកម្មដល់អតិថិជន​ប្រមាណ៣០,០០០នាក់។BRED បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងឆ្នាំដំបូងរបស់ខ្លួននៅកម្ពុជា។ បច្ចុប្បន្ននេះធនាគារBREDមានសាខាមួយនៅលើមហាវិថីនរោត្តមនៅរាជធានីភ្នំពេញហើយជាជំហានបន្ទាប់មានគម្រោងនឹងពង្រីកសាខាថ្មីបន្ថែមទៀតនៅកម្ពុជានាពេលអនាគត។បន្ទាប់ពីដំណើរការរយៈពេលមួយឆ្នាំនៅក្នុងទីផ្សារកម្ពុជា ធនាគារ BRED បានបង្ហាញពីមោទនភាពរបស់ខ្លួ​នក្នុងការផ្តល់ជូន និងការពង្រីកសេវាកម្មរបស់ខ្លួននៅពេលអតិថិជនកើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។សម្រាប់ឥណទានគេហដ្ឋានធនាគារ BRED ផ្តល់ជូននូវអត្រាការប្រាក់ពិសេសត្រឹមតែ៦,៦ភាគរយដោយមិនយកថ្លៃសេវាអនុម័តប្រាក់កម្ចី។ ប្រាក់កម្ចីអាចត្រូវធ្វើឡើងជារូបិយប័ណ្ណបរទេស (ប្រាក់ដុល្លារ) ឬរូបិយប័ណ្ណក្នុងស្រុក(ប្រាក់រៀល) ការទូទាត់សង់ត្រលប់មានរយៈពេលរហូតដល់ ២០ឆ្នាំ អាចខ្ចីជា លក្ខណៈបុគ្គល ឬខ្ចីជាក្រុម ហើយផ្តល់ជូនរហូតដល់៧០ភាគរយនៃតម្លៃអចលទ្រព្យ។ BRED បានកំពុងផ្តល់ជូនកញ្ចប់ពិសេសសម្រាប់កម្ចីទិញផ្ទះ ហើយការផ្តល់ជូននេះនឹងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ។សេវាកម្មកម្ចីជាបុគ្គលរបស់ធនាគារ BRED ផ្តល់ជូនលក្ខខណ្ឌងាយស្រួលសម្រាប់អតិថិជន រួមមាន៖ កម្ចីអាចផ្តល់ជូនរហូតដល់ ១៥,០០០ដុល្លារ​ ក្នុងរយៈពេលពី ៦ ខែទៅ ៣ ឆ្នាំ មិនត្រូវការទ្រព្យ បញ្ចាំ ផ្តល់ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណបរទេស អាចខ្ចីជាលក្ខណៈបុគ្គល ឬខ្ចីជាក្រុម ចំណែកអត្រាការប្រាក់អាចចរចាបាន អាស្រ័យទៅលើទំហំប្រាក់កម្ចី រយៈពេល និងការបង់រំលស់។សម្រាប់ឥណទានរថយន្តវិញ BRED ផ្តល់ជូនភាពទាក់ទាញសម្រាប់អតិថិជនដោយផ្តល់ជូននូវល័ក្ខខ័ណ្ឌងាយៗមួួយចំនួនដូចជា៖ រយៈពេលទូទាត់សងរហូតដល់៦ឆ្នាំ ទំហំកម្ចីរហូតដល់៨០ ភាគរយនៃរថយន្តមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុក ឬរូបិយប័ណ្ណបរទេសហើយអត្រាការប្រាក់អាចចរចាបានអាស្រ័យទៅលើទំហំប្រាក់កម្ចីរយៈពេល និងការបង់រំលស់។ធនាគារ BRED  Bank បម្រើសេវាកម្មដល់ប្រជាជនក្នុងស្រុក និងជនបរទេសនៅក្នុងប្រទេសកម្ពុជា។ ក្នងចំណោមជនបរទេសដែលមានវត្តមាននៅកម្ពុជាក្នុងនោះមានជនជាតិអ៊ឺរ៉ុបជាច្រើនដូចជាមកពី បារាំង ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត។ ជនជាតិបារាំងនៅកម្ពុជាអាចមានលើសពី ៥,០០០ នាក់។​ក្នុងនាមជាធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា ធនាគារ BRED បានកំណត់អាទិភាពមួយរបស់ខ្លួនគឺសម្រួលដល់ការប្រតិបត្តិការអន្តរជាតិសម្រាប់អតិថិជន។ គេបានកត់សម្គាល់ឃើញថាអត្រាផ្ទេរប្រាក់ អន្ដរជាតិរបស់ធនាគារ BRED Bank មានការប្រកួតប្រជែងជាខ្លាំងជាពិសេសសម្រាប់អតិថិជនដែលមានគណនីនៅប្រទេសបារាំង ហើយដែលជ្រើសរើសបើកកញ្ចប់ ជាសកលមួយជាមួយធនាគារ BRED។ធនាគារលើកឡើងថាក្នុងរយៈពេល១២ខែកន្លងមកនេះ​ពួកគេទទួលបានបទពិសោធន៍ល្អៗជាច្រើន ដោយសារពួកគេបានបន្តជួបជាមួយអតិថិជនថ្មីៗដែលជឿជាក់លើកេរ្តិ៍ឈ្មោះ និងសេវាកម្មរបស់ ធនាគារ BRED។គេបានកត់សម្គាល់ឃើញថាជាមួយនឹងសេវាកម្មប្រកបដោយភាពត្រឹមត្រូវ និងគួរឱ្យជឿជាក់ព្រមទាំងដំណើរការអនុម័តកម្ចីឆាប់រហ័សធនាគារ BRED គឺជាជម្រើសដំបូងគេបង្អស់សម្រាប់ដំណោះស្រាយ ហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចីជាបុគ្គល កម្ចីទិញរថយន្ត ឬកម្ចីទិញលំនៅដ្ឋាន។“គោលបំណងរបស់យើងគឺ ដើម្បីកាត់បន្ថយគម្លាត និងផ្តល់ជូនប្រជាជនកម្ពុជានូវដៃគូសន្ទនា ដែលអាចទុកចិត្តបានក្នុងការបង្ហាញពីគម្រោងគោលបំណងរបស់ពួកគេ។​ អ្វីដែលសំខាន់សម្រាប់យើងរបៀបធ្វើការមួយដែលយើងអាចផ្តល់សេវាកម្មដល់អតិថិជន និងជួយអតិថិជនឱ្យរីកចម្រើន។ “ចាប់ផ្តើមជាមួយ BRED​ រីកចម្រើនជាមួយ BRED"​​។ នេះបើតាមការលើកឡើងរបស់លោក Guillaume Perdon ដែលជាអគ្គនាយកធនាគារ BRED។ទទួលបានព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ កម្ចីទិញរថយន្ត ឬកម្ចីផ្ទាល់ខ្លួនអាចទាក់ទងមកកាន់យើងឥឡូវនេះ!អានអត្ថបទបន្ថែមអំពីដំបូន្មានសម្រាប់អ្នកស្នើប្រាក់កម្ចីពីធនាគារលើកដំបូងសូមចូលទៅកាន់ Realestate.com.kh
ចុះឈ្មោះជាបេក្ខភាពដណ្តើមយកពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
ចុះឈ្មោះជាបេក្ខភាពដណ្តើមយកពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលមានកម្មវិធីប្រគល់ពានរង្វាន់ជូនដល់ក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។  ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។ កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះនឹងជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេសហើយរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់ភ្នាក់ងារឬក្រុមហ៊ុនណាដែលល្អបំផុត។អ្នកដែលមានសិទ្ធិចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់នេះបានគឺជាក្រុមហ៊ុន និង ភ្នាក់ងារអចលនវត្ថុស្របច្បាប់ជាសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជា។លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ៣កម្រិតរួមមាន៖ ក្រុមហ៊ុនខ្នាតតូច ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនខ្នាតធំដែលគ្រប់ដណ្ដប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ការបង្កើតឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជា។ការចុះឈ្មោះចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាគឺមិនតម្រូវឲ្យបង់​ប្រាក់ទេហើយអ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួមជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនឹងរក្សាភាពឯករាជ្យមិនពាក់ព័ន្ធក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះបាន​យក​គម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាពមិនលំអៀង និងយុត្តិធម៌។លោកអ្នកអាចចាប់ផ្តើមចុះឈ្មោះជាបេក្ខភាពដណ្តើមពានរង្វាន់អចលនវត្ថុកម្ពុជានេះបានចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃទី២៦ ខែ​ឧសភា​ ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុអាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីដោយសេរី។ បេក្ខភាពទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(តែមានករណីលើកលែង)។លោកអ្នកអាចចុះឈ្មោះដោយផ្ទាល់តាមប្រព័ន្ធអ៊នឡាញដោយចូលទៅកាន់គេហទំព័រ Cambodiarealestateawards.com ប្រសិនបើមានចម្ងល់បន្ថែមសូមសាកសួរមកកាន់ សហការីយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 089 755 777 - 017 436 756 និងអីុម៉េល both.neary@realestate.com.khតាមដានព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
គម្រោងមណ្ឌលកំសាន្តដំបូងគេ The Heritage Walk ទទួលបានពានរង្វាន់រចនាស្ថាបត្យកម្ម ល្អជាងគេបំផុតសំរាប់ឆ្នាំ 2018 ពី កម្មវិធី Cambodia Property Award
គម្រោងមណ្ឌលកំសាន្តដំបូងគេ The Heritage Walk ទទួលបានពានរង្វាន់រចនាស្ថាបត្យកម្ម ល្អជាងគេបំផុតសំរាប់ឆ្នាំ 2018 ពី កម្មវិធី Cambodia Property Award
June 6, 2022, 5:03 p.m.
ជាមោទនភាពមួយសំរាប់ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី 16 ខែ មីនា ឆ្នាំ 2018 ក្នុងឱកាសរាត្រីសមោសររៀបចំដោយកម្មវិធី Cambodia Property Award  មណ្ឌលកំសាន្តទំនើបដំបូងគេនៅខេត្តសៀមរាបដែលមានឈ្មោះថា ដឹហើរីថេកវ៉ក (The Heritage Walk) មានកិត្តិយសទទួលបាននូវពានរង្វាន់គម្រោងផ្សារទំនើបឬមណ្ឌលកំសាន្តដែលមានការរចនាស្ថាបត្យកម្មល្អបំផុត សម្រាប់ឆ្នាំ2018 ក្នុងចំណោមគម្រោងអចលនទ្រព្យផ្សារទំនើបនិងមណ្ឌលកំសាន្តនៅកម្ពុជាពីកម្មវិធី Cambodia Property Award លើកទី៣ដែលរៀបចំឡើងដោយស្ថាប័នវាយតំលៃអចលនទ្រព្យអន្តរជាតិ Property Guru ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី ។​កម្មវិធី Cambodia Property Award លើកទី៣បានប្រព្រឹត្តិទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាព្រះរាជាណាចក្រកម្ពុជា​ហើយកម្មវិធីនេះគឺជាផ្នែកមួយនៃកម្មវិធី Asia Property Award ដែលបានបង្កើតឡើងតាំងពីឆ្នាំ 2005។ កម្មវិធី Cambodia Property Award ជាកម្មវិធីប្រគល់ពានរង្វាន់ក្នុងវិស័យអចលនទ្រព្យដ៏ធំជាងគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានការចូលរួមដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗ ក្នុងមកពីទីក្រុងភ្នំពេញ ខេត្ត ព្រះសីហនុ និងខេត្តសៀមរាប។។ក្នុងឆ្នាំ២០១៨នេះ មានគម្រោងអភិវឌ្ឍអចលនទ្រព្យចំនួន 19 ដែលត្រូវបានសំរាំង និងជ្រើសរើសអោយប្រកួតសំរាប់វគ្គផ្ដាច់ព្រាត់ដើម្បីទទួលពានរង្វាន់ចំនួន25ដែលស្ថិតនៅក្នុងប្រភេទពានរង្វាន់ផ្សេងៗគ្នា។ គួរអោយកត់សម្គាល់​ The Heritage Walk គឺជាគម្រោងតែមួយគត់ក្នុងខេត្តសៀមរាប​ដែលត្រូវបានជ្រើសរើសដើម្បីប្រកួតក្នុងវគ្គផ្ដាច់ព្រាត់។ ជាលទ្ធផលគម្រោង The Heritage Walk ទទួលជ័យលាភីជាគម្រោងផ្សារទំនើបដែលមានការរចនាស្ថាបត្យកម្មល្អជាងគេបំផុតប្រចាំឆ្នាំ២០១៨។​ នាឱកាសទទួលជ័យលាភី លោក ឈាង សុភក្តិ អ្នកគ្រប់គ្រងទូទៅនៃគម្រោង The Heritage Walk បានថ្លែងដោយ​ក្តីរំភើបថា​ “ខ្ញុំំមោទនភាពយ៉ាងខ្លាំងដែលមានវត្តមាននៅទីនេះតំណាងអោយក្រុមហ៊ុនអភិវឌ្ឍគម្រោង The Heritage Walk ទំាងមូលទទួលពានរង្វាន់សំរាប់សមិទ្ធិផលដែលពួកយើងជាក្រុមហ៊ុនអភិវឌ្ឍក្នុងស្រុកបានរួមសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុកចំនាយពេលវេលាការខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តសម្រិតសម្រាំងដើម្បីស្ថាបនាមណ្ឌលកំសាន្តដែលស្អាតគួរជាទីចាប់អារម្មណ៍ជាងគេនៅខេត្តសៀមរាប”។ក្នុងបទសម្ភាសន៍ខ្លី ជាមួយក្រុមការងារ Property Guru លោក សុភក្តិបានបន្ថែមថាសៀមរាបគឺជាទីក្រុងបេតិកភណ្ឌ ដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជាដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិជាច្រើនលាននាក់មកទស្សនាជារៀងរាល់ឆ្នាំប៉ុន្តែយើងបានសង្កេតឃើញថាខេត្តសៀមរាបនៅពុំទាន់មានច្រើននូវទីកន្លែងកំសាន្ត​លំហែកាយ និងទទួលទានអាហរដែលមានលក្ខណៈស្ដង់ដា និង ផាសុខភាពនៅឡើយ ដូចនេះទើបពួកយើងបានសិក្សា​ និងចាប់ផ្ដើមផ្តួចផ្តើមឡើងនូវគម្រោង The Heritage Walk នេះឡើងដើម្បីបំពេញនូវតម្រូវការដែលមានការកើនឡើងជាលំដាប់។ ដោយស្ថិតនៅលើទីតាំងដ៏មាន​កិត្យានុភាពរួមផ្សំជាមួយនឹងស្ថាបត្យកម្មដ៏ប្រណិតដែលជាការច្របាច់បញ្ចូលគ្នារវាងរចនាបថបែបខ្មែរសម័យទំនើប និង រចនាបថបែបខ្មែរសម័យបារាំង គម្រោង The Heritage Walk នឹងក្លាយជាសំណង់ដ៏លេចធ្លោមួយ ដែលនឹងជួយកែប្រែសោភណ្ឌភាព និងលើកមុខមាត់សំរាប់ខេត្តសៀមរាបមួយកំរិតទៀត។ គួរបញ្ជាក់ផងដែរថា​គម្រោង The Heritage Walk​ ត្រូវបានផ្តួចផ្តើម និងវិនិយោគដោយក្រុមហ៊ុន Metro Lifestyle Development Co., Ltd រចនាស្ថាបត្យកម្ម ទាំងស្រុងយ៉ាងផ្ចិតផ្ចង់ដោយក្រុមហ៊ុន Five Arc សាងសង់ដោយ SOMA Construction និង គ្រប់គ្រងដោយក្រុមហ៊ុន​ Emerald+ Property Management Service ។យោងតាមប្រសាសន៍របស់លោក ឈាង សុភក្តិ គម្រោង The Heritage Walk គ្រោងនឹងបើកដំនើរការសាកល្បងនៅចុងត្រីមាសទី 2​ នៃឆ្នាំ 2018 ជាមួយនឹងវត្តមានហាងធំៗដូចជា រោងកុន Legend Cinema, Starbucks Coffee, BROWN Coffee & Bakery, Amazon Cafe, The Pizza Company, Bar B Q Plaza, Swensen, Dairy Queen, KOI, Domino Pizza, Tous Les Jour, Lotteria, The Asian Kitchen, The Hashi, Kids Park, ភូមិឆ្ងាញ់, ហាងលក់សៀវភៅ Monument Book, Brand Collection, Miniso, WK Remax, T-Shop, ហាងលក់ផលិតផលរក្សាសម្ភស្ស Yves Rocher, និង គ្លីនិក Dr. Skin ។ល។ មិនតែប៉ុណ្ណោះមណ្ឌលកំសាន្តក៏នឹងមានវត្តមានរបស់ ស្កាយបារ ផ្សារទំនើប ហាងលក់សំភារៈក្មេងលេង និង ទីធ្លាលើអាកាសដ៏ធំសំរាប់ការធ្វើកម្មវិធីផ្សេងៗផងដែរ។ សំណង់ដ៏ធំនិងទំនើបមួយនេះមិនត្រឹមតែនឹងក្លាយទៅជាទីកន្លែងប្រជុំទីដោយហាងអាហារល្បីៗមិនធ្លាប់មានពីមុនមកក្នុងទឹកនៃខេត្តសៀមរាបប៉ុណ្ណោះទេប៉ុន្តែវាក៏ជាគោលដៅលំហែកំសាន្តដ៏ថ្មី និង​ប្លែកអារម្មណ៍មួយសម្រាប់ប្រជាជនរស់នៅខេត្តសៀមរាបក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីទទួលទានអាហារក្នុងភោជនីយដ្ឋានមានបម្រើម្ហូបច្រើនប្រភេទដូចជាម្ហូបខ្មែរ ថៃ ចិន ជប៉ុន កូរ៉េ និង​អឺរ៉ុប ។​ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
វិនិយោគិនវៀតណាមគ្រោងវិនិយោគលើវិស័យការិយាល័យនៅកម្ពុជា
វិនិយោគិនវៀតណាមគ្រោងវិនិយោគលើវិស័យការិយាល័យនៅកម្ពុជា
June 6, 2022, 5:03 p.m.
និន្នាការនៃការប្រើប្រាស់ការិយាល័យធ្វើការរួមគ្នាជាបរិបទថ្មីមួយនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសេវាកម្មនេះបានបំពេញទៅតាមតម្រូវការនៃការជួលកន្លែងធ្វើការងារក្នុងរយៈពេលខ្លី ឬវែងណាមួយតាមតម្រូវការដែលមានភាពបត់បែនមួយបាន។ ការិយាល័យធ្វើការរួមគ្នានេះកាន់តែមានការពេញនិយមខ្លាំងក្នុងចំណោមបុគ្គលម្នាក់ៗសហគ្រិនអ្នកចាប់ផ្ដើម​ អាជីវកម្មថ្មី និងអាជីវកម្មខ្នាតតូច។លោក Duong Do ជាស្ថាបនិក និងជាអ្នកគ្រប់គ្រងការិយាល័យធ្វើការរួមគ្នាមួយនៃក្រុមហ៊ុន Toong របស់វៀតណាមបានលើកឡើងថាក្រុមហ៊ុនរបស់លោកនឹងមានវត្តមាននៅក្នុងទីផ្សារទីក្រុងភ្នំពេញប្រទេសកម្ពុជានៅក្នុងពេលខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោកជាមួយគេហទំព័រ DEALSTREETASIA។ការិយាល័យធ្វើការរួមគ្នារបស់ក្រុមហ៊ុន Toong  មានវត្តមាននៅប្រទេសវៀតណាម និងប្រទេសឡាវ ហើយបច្ចុប្បន្នក្រុមហ៊ុនគ្រោងចូលមកកាន់ប្រទេសកម្ពុជា។​ ហើយការពង្រីកសាខាបន្ថែមនេះក្រុមហ៊ុនបានលើកឡើងថាដោយសារខ្លួនមានអតិថិជនជាច្រើននៅក្នុងប្រទេសទាំងបីនេះ។លោក Duong បានបញ្ជាក់ថា  "នៅចុងឆ្នាំនេះក្រុមហ៊ុន Toong នឹងបង្កើនទំហំការិយាល័យធ្វើការរួមគ្នាពី ៦,០០០ ម៉ែត្រការ៉េ ទៅ ១៣,០០០ ម៉ែត្រការ៉េ គិតទាំងនៅក្នុងទីផ្សារឡាវ និងកម្ពុជា។ លោក Duong និយាយថាសាខាថ្មីនៃការិយាល័យធ្វើការរួមគ្នានៅកម្ពុជាគឺគ្របដណ្តប់លើផ្ទៃដី៧០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញជាមួយនឹងរចនាបទរបស់ខ្មែរ។នៅប្រទេសវៀតណាមក្រុមហ៊ុន Toong មានការិយាល័យធ្វើការរួមគ្នាចំនួនប្រាំពីរកន្លែងនៅក្នុងទីក្រុងហាណូយ និងហូជីមិញហើយគេរំពឹងថានឹងបន្ថែមទំហំ ៣,០០០ ម៉ែត្រការ៉េបន្ថែមទៀតនៅក្នុងទីក្រុងនីមួយៗនៅឆ្នាំនេះ។ក្រុមហ៊ុន Toong បានបើកដំណើរការដំបូងរបស់ខ្លួននៅទីក្រុងហាណូយនៅខែសីហាឆ្នាំ២០១៥ ក្នុងទឹកប្រាក់វិនិយោគចំនួន ៣០០,០០០ ដុល្លារ ដែលទទួលបានទុនវិនិយោគិនពីវិនយោគិនពីររូបនៅក្នុងវិស័យអចលនទ្រព្យ និងវិស័យព័ត៌មានវិទ្យា (ICT)។បច្ចុប្បន្នការិយាល័យធ្វើការរួមគ្នានេះឃើញមានច្រើនកន្លែងទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការិយាល័យរួមមួយចំនួននៅក្នុងទីក្រុងភ្នំពេញមានដូចជា៖ Impact Hub Phnom Penh, Small world, Colap​ និងផ្សេងៗទៀត។ រីឯខេត្តសៀមរាបវិញមានដូចជា៖ The 1961 Co-working & Art Space និង Angkor Hub.ទាក់ទងនឹងតម្លៃជួលការិយាល័យរួម អ្នកស្រី Olivia Hough ប្រធានប្រតិបត្តិការ​នៅការិយាល័យរួម Impact Hub ធ្លាប់បានឲ្យដឹងនិយាយថា “សម្រាប់សមាជិកពេញ ម៉ោងមានតម្លៃ៦០ដុល្លារ/ខែ ហើយសមាជិកមិនពេញម៉ោង(ជួល៣​ដងក្នុងមួយសប្តាហ៍) មានតម្លៃ៣៥​ដុល្លារ/ខែ។ បើជាសមាជិកពួកគេអាចជ្រើសរើសយកប្រភេទតុអង្គុយផ្ទាល់ ខ្លួនជាមួយនឹងកូនសោរផ្ទាល់ខ្លួនមួយក្នុងតម្លៃ១៥០ដុល្លារ/ខែ។រីឯលោក Loven Ramos ជានាយកគ្រប់គ្រងនៅ The 1961 Co-working and Art Space នៅខេត្តសៀមរាបបាននិយាយថាតម្លៃគឺអាស្រ័យលើតម្រូវការរបស់សមាជិក។ ប្រសិនបើសមាជិកជួល ក្នុង១ថ្ងៃគឺមានតម្លៃ៥ដុល្លារ ជួលរយៈពេល៣​​ថ្ងៃគឺ១០​ដុល្លារ ជួលមួយសប្តាហ៍គឺ២០​ដុល្លារហើយសម្រាប់រយៈការជួលមួយខែគឺ១០០​ដុល្លារ។ប៉ុន្តែលោក Loven បានលើកឡើងដែរថាតម្លៃជួលក៏អាស្រ័យទៅតាមរដូវកាលផងដែរពោលគឺ ការិយាល័យនឹងជួលក្នុងតម្លៃទាបពេលមានសមាជិកតិចតែសម្រាប់រដូវ ដែលមានសមាជិកច្រើនវិញ តម្លៃក៏កើនឡើងខ្ពស់ដែរ។ ​បើទោះបីយ៉ាងណាតម្លៃនៃការជួលការិយាល័យរួម នេះនៅតែទាបជាងការជួលការិយាល័យផ្តាច់មុខ ឬក៏នៅហាងកាហ្វេ ដែលមិនមានអ៊ីនធើណិតប្រើងាយស្រួល និងបរិយាកាសល្អបែបនេះឡើយ។ការិយាល័យធ្វើការរួមគ្នាមិនត្រឹមតែជាកន្លែងសម្រាប់តែធ្វើការរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបរិស្ថាននៃកន្លែងធ្វើការបែបថ្មីមួយសម្រាប់សហគ្រិន និងអ្នកធ្វើអាជីវកម្មក្មេងៗ ជាច្រើនទៀត។ ធ្វើការជាមួយការិយាល័យធ្វើការួមគ្នាក៏ជាឱកាសដ៏ល្អក្នុងការរៀនសូត្រ និងបង្កើតទំនាក់ទំនងជាមួយគ្នាផងដែរ។ ដោយសារតែប្រភេទអាជីវកម្មថ្មីៗទំនងជានៅតែ កើតមានច្រើន យើងរំពឹងថាវិស័យការិយាល័យ រួមនៅតែបន្តពរីកចម្រើនទៅមុខបន្ថែម។ស្វែងរកការិយាល័យជួលនៅក្នុងក្រុងភ្នំពេញតាមរយៈ Realestate.com.kh!
ដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាជួបជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី
ដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាជួបជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី
June 6, 2022, 5:03 p.m.
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីនៅក្នុងឧបទ្វីបឥណ្ឌូ-ចិន។​ ជាមួយនឹងប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍ និងអរិយធម៌-វប្បធម៌មួយដែលទទួលយកឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនាបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះកម្ពុជាមានការអភិវឌ្ឍន៏សេដ្ឋកិច្ចរីកចម្រើនលើគ្រប់វិស័យជាមួយនឹងកំណើនយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍន៍ទាំងនេះត្រូវបានគេមើលឃើញថាបាន ផ្តោតសំខាន់ទៅលើទីក្រុងសំខាន់ៗដូចជាទីក្រុងភ្នំពេញ  ក្រុងព្រះសីហនុ និងខេត្តសៀមរាប។អ្នកឧកញ៉ា សៀ ឬទ្ធី ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន​ World-Bridge Group បានបង្ហាញបានពីសុទិដិនិយមចំពោះ​សេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន​​​ និងទៅអនាគត។ អ្នកឧកញ៉ា ឬទ្ធី  និយាយថាសេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនឆ្ពោះទៅមុខដូច​ក្នុងឆ្នាំ២០១៧ដែរ។ ជាទូទៅក្នុងឆ្នាំ២០១៨សេដ្ឋកិច្ចកម្ពុជានឹងមិនមានបញ្ហាអ្វីនោះទេបើទោះបីជាមានការបោះឆ្នោតក្នុងឆ្នាំនេះក៏ដោយ។អ្នកឧកញ៉ា​ ឬទ្ធី បានបន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០០០ មកដល់ឆ្នាំ២០១៨នេះ វាគឺជាទំព័រថ្មីមួយនៃការអភិវឌ្ឍន៍ដែលសំដៅដល់វិស័យថ្មីមួយផ្សេងទៀតវិស័យអចលទ្រព្យ។  បើយើងក្រឡេកមើលលើសេដ្ឋកិច្ចកម្ពុជាគឺមានវិស័យធំៗចំនួន៤ដែលបានរីកចម្រើនកន្លងមកមានដូចជា៖ វិស័យកសិកម្ម វិស័យឧស្សាហ៍ក​ម្មធនស្រាល វិស័យទេសចរណ៍ និងវិស័យអចលទ្រព្យ។ ប៉ុន្តែក្នុងទសវត្សរ៍ចុងក្រោយនេះវិស័យអចលនទ្រព្យបានក្លាយជាវិស័យចម្បងជាងគេក្នុងចំណោមវិស័យទាំងបួន។កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍។ យោងតាមធនាគារពិភពលោកបានឱ្យដឹងថាសេដ្ឋកិច្ច កម្ពុជាបានកើនឡើងជាមធ្យម៧%នៅក្នុងឆ្នាំ២០១៦ និង២០១៧។​ កំណើននេះត្រូវបានគេរំពឹងថានឹងកើនត្រឹម៦,៩%នៅឆ្នាំ២០១៨។អ្នកឧកញ៉ា​ ឬទ្ធី បានលើកឡើងថាអ្នកសម្រាប់រយៈពេល១៥ឆ្នាំចុងក្រោយកំណើនទិន្នផលក្នុងស្រុកសរុប (GDP) ៧%​ ថេរក្នុងមួយឆ្នាំដោយសារតែកំណើននេះហើយទើបវាបានជម្រុញឲ្យមានអ្នកមានចំណូលមធ្យមច្រើននៅក្នុងទីក្រុងដែលភាគច្រើននៃពួកគេជាយុវជនជំនាន់ក្រោយ។ ប្តីប្រពន្ធក្មេងៗពួកគេចង់ទិញអចលនទ្រព្យ ប៉ុន្តែប្រសិនបើពួកគេចង់ទិញផ្ទះបុរីពួកគេមិនមានលទ្ធភាពទិញនោះទេដោយសារបុរីនៅក្នុងទីក្រុងមានតម្លៃថ្លៃរួចទៅហើយ ដូច្នេះពួកគេត្រូវផ្លាស់ប្តូរនិន្នាការនៃរបៀបរស់នៅពីផ្ទះបុរីទៅជិវិតរស់នៅបែបទំនើបដូចជា៖ ខុនដូ និងអាផាតមេនជាដើម។នៅពេលបច្ចុប្បន្នទីក្រុងភ្នំពេញបានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានភាពរីកចម្រើនឆាប់រហ័សបំផុត និងជាទីក្រុងមានប្រជាជនច្រើនមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយសារកម្មករបានផ្លាស់ប្តូរមកពីតាមបណ្តាខេត្តចូលមកកាន់ទីក្រុងសម្រាប់ឱកាសសេដ្ឋកិច្ចថ្មីៗ។អ្នកឧកញ៉ា​ ឬទ្ធីបាននិយាយថាបច្ចុប្បន្នទីក្រុងភ្នំពេញមានការអភិវឌ្ឍន៍ច្រើន និងការវិនិយោគច្រើន​ ជាពិសេសពីវិនិយោគិនចិន ជប៉ុន និងបណ្តាប្រទេសនានាទៀត។បច្ចុប្បន្នក្រុមហ៊ុន World-Bridge​ Land របស់កម្ពុជា​បានសហការជាមួយក្រុមហ៊ុន Oxley Holdings ​របស់សិង្ហបុរី ដើម្បីអភិវឌ្ឍន៍គម្រោង The Bridge ដែលនេះមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញគ្របដណ្តប់លើផ្ទៃដី ១ហិចតា ស្ថិតនៅជិតទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។អ្នកឧកញ៉ា​ ឬទ្ធី និយាយថា “ខ្ញុំមានមោទនភាពក្នុងការនិយាយថា​​ដោយសារតែគម្រោង  The Bridge ដែលជាគម្រោងថ្មីទីមួយរបស់យើង ដែលបានសាងសង់កាលពីបីឆ្នាំមុនខ្ញុំហ៊ាននិយាយថាអគារដ៏ថ្មីស្រឡាងនេះអាចនឹងជម្រុញដល់ទីផ្សារអចលនទ្រព្យក​ម្ពុជាឲ្យកាន់តែរីកចម្រើនឡើង។”អ្នកឧញ៉ា ឬទ្ធី “យើងចង់នាំយកជិវិតរស់នៅបែបទាន់សម័យសម្រាប់កម្ពុជា ដែលរាជធានីភ្នំពេញត្រូវតែក្លាយទៅជាលំនៅដ្ឋានដ៏ខ្ពស់ស្កឹមស្កៃ។”  គម្រោង The Bridge មានចំនួនពីរអគារ ដែលភ្ជាប់គ្នា​ដោយស្ពាននៅផ្នែកខាងលើ។ The Bridge  មានកម្ពស់៤៥ជាន់ គម្រោង The Bridge នឹងក្លាយជាអគារខ្ពស់ជាងគេបំផុត និងជាអគាអាផាតមេនកម្ពស់ខ្ពស់នៅក្នុងប្រទេស។ក្រៅពីគម្រោង The Bridge ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍មួួយទៀតឈ្មោះថា The Peak ដែលមានសណ្ឋាគារដ៏ល្បីល្បាញ Shangri La ជាសណ្ឋាគារលំដាប់ផ្កាយប្រាំលំដាប់ពិភពលោករួមជាមួយនឹងខុនដូ ការិយាល័យ និងផ្សារទំនើប។គម្រោង The Peak មានខុនដូទំនើបៗចំនួន ១,០១៤យូនីត  ត្រូវបានចាត់ទុកថាជាគម្រោង អចលនទ្រព្យដ៏ធំសម្បើមមួយ និងថ្លៃបំផុតមួយដែលកំពុងដំណើរការនៅក្នុងខណ្ឌចំការមន ទីក្រុងភ្នំពេញ។អ្នកឧកញ៉ា​ ឬទ្ធី បាននិយាយថា “យើងគ្រាន់តែចង់ឲ្យអតិថិនជនដ៏ពិតប្រាកដរបស់យើងឲ្យនៅតែចាប់អារម្មណ៍ពីគម្រោងមួយទៅគម្រោងមួយផ្សេងទៀត។ ដូច្នេះខ្ញុំហ៊ាននិយាយថា គម្រោងទាំងពីរនេះជាគម្រោងដែលទទួលបានជោគជ័យបំផុតនៅក្នុងទីក្រុងភ្នំពេញ។”តានដានព័ត៌មានអភិវឌ្ឍន៍ថ្មីៗ និងគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
គម្រោង អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់លំនៅឋានដែលល្អជាងគេ”  នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨
គម្រោង អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់លំនៅឋានដែលល្អជាងគេ” នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ទទួលបានពានរង្វាន់៣ និងពានរង្វាន់ទទួលស្គាល់ជាពិសេសចំនួន២!ភ្នំពេញ៖ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia ប្រចាំឆ្នាំ២០១៨គម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ទទួលបាន “ពានរង្វាន់ស្ថាបត្យកម្មលំនៅឋានដែលល្អជាងគេ” និងពានរង្វាន់ទទួលស្គាល់ជាពិសេសផ្នែក “គម្រោងលំនៅឋានដែលល្អជាងគេ” និង “ឌីហ្សាញស្ថាបត្យកម្មទេសភាពដែលល្អជាងគេ”។ លើសពីនេះទៅទៀតក្រុមហ៊ុន Creed Group និងក្រុមហ៊ុន Triple Gem Assets Co., Ltd. បានឈ្នះពានរង្វាន់ចំនួន២ “ពានរង្វាន់ទំនួលខុសត្រូវសង្គម” និង “ពានរង្វាន់គម្រោងអភិវឌ្ឍន៏ចេយិ៍រភាព”។ពានរង្វាន់អចលនទ្រព្យ Property Guru Cambodia គឺជាកម្មវិធីអចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលបានប្រារព្ធកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នាសណ្ឋាគារ Sofitel Phnom Penh Phokeethra។  ដោយយោងទៅតាមវេបសាយ Realestate.com.kh នៅក្នុងការប្រកួតនោះមានពានរង្វាន់ចំនួន២៦ប្រភេទដែលរួមមានពានរង្វាន់ម្ចាស់អភិវឌ្ឍគម្រោង ពានរង្វាន់ផ្នែករចនា និងពានរង្វាន់អភិវឌ្ឍលំនៅស្ថាន (ខុនដូ, ផ្ទះ និងអគារពាណិជ្ជកម្ម) ដែលមានភ្ញៀវកិត្តិយសព្រមទាំងអ្នកកាសែតអញ្ជើញចូលរួមច្រើនជាង៣៦០នាក់។អារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏គឺជាគម្រោងទី៣ក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Creed Group ដែលមានផ្ទះសរុបប្រមាណ៥០០ខ្នង ក្នុងដំណាក់កាលទី១ដែលមានប្រទេសផ្ទះដូចជា ផ្ទះហាង (A& B), វីឡាកូនកាត់ (A& B), វីឡាភ្លោះ,​ វីឡាគជ់, ឃ្វីនវីឡា និងឃីងវីឡា។ ចំណែកឯទស្សនៈគំនិតនៃស្ថាបត្យកម្មត្រូវបានបង្កើតឡើងដោយតាមបែបវប្បធម៍ជប៉ុន និងកម្ពុជា រីឯប្លង់វីឡាវិញត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នករស់នៅ។ គ្រប់ទស្សនៈគំនិតនៃគម្រោងទាំងអស់របស់ ក្រុមហ៊ុន Creed Group គឺផ្តោតទៅលើគុណភាពជាចេយិ៍រភាពព្រមទាំងផ្តល់ជូននៅជីវិតរស់នៅទាន់សម័យបែបធម្មជាតិ។ក្រុមហ៊ុន Creed Groupគឺជាក្រុមហ៊ុនអចលនទ្រព្យដែលមានបទពិសោធដ៏ចំណាស់ក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសជប៉ុនដោយបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ មកដល់សព្វថ្ងៃនេះក្រុមហ៊ុន Creed Group បានធ្វើការបញ្ចប់គម្រោងជាងប្រមាណរាប់រយគម្រោងនៅទូទាំងពិភពលោក។ក្រុមហ៊ុន Triple Gem Assets Co., Ltd. បានធ្វើការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Creed នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះហើយបានបង្កើតគម្រោងចំនួនបីក្នុងទីក្រុងភ្នំពេញដែលមានដូចជាគម្រោងខុនដូបូដាយជូ, គម្រោងបុរីមហាសែនសុខ និងគម្រោងអារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏៕ស្វែងយល់ពីគម្រោងលំនៅដ្ឋានអារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏ តាមរយៈ Realestate.com.kh
ការស្វែងយល់កម្មសិទ្ធិដីធ្លីមុននឹងចុះកិច្ចសន្យាទិញលក់
ការស្វែងយល់កម្មសិទ្ធិដីធ្លីមុននឹងចុះកិច្ចសន្យាទិញលក់
June 6, 2022, 8:24 p.m.
នៅប្រទេសកម្ពុជាការចុះបញ្ជីដីធ្លីនៅមានភាពខ្វះចន្លោះច្រើនដោយអ្នកខ្លះបានកាន់កាប់ដោយស្របច្បាប់ខ្លះក៏មិនស្របច្បាប់​។ ភាពមិនច្បាស់លាស់បែបនេះអាចបង្កជាជម្លោះណាមួយនៅពេលមានការទិញលក់។ ដូច្នេះដើម្បីជៀសវាងការទិញដីមានបញ្ហាអ្នកទិញត្រូវមានការប្រុងប្រយ័ត្នដោយពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចុះកិច្ចសន្យា។តើត្រូវពិនិត្យលើកម្មសិទ្ធិដីធ្លីយ៉ាងដូចម្តេច?ក្នុងលក្ខខណ្ឌច្បាប់គេត្រូវពិនិត្យមើលជាបឋមអំពីប្រភេទនៃប័ណ្ណកាន់កាប់ដីរបស់ម្ចាស់ដីក្នុងគោលបំណងឲ្យដឹងថាតើគាត់ជាកម្មសិទ្ធិករ (មានប្លង់រឹង) ឬគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់ (មានត្រឹមប្លង់ទន់)។ក្នុងករណីអ្នកទិញដីពីភោគី ឬអ្នកកាន់កាប់ស្របច្បាប់ដែលមានត្រឹមតែប្លង់ទន់អ្នកទិញត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយសារដីប្លង់ទន់អាចមានភាពស្មុកស្មាញច្រើនវាមានត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដែលទទួលស្គាល់ត្រឹមតែអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ឬស្រុកប៉ុណ្ណោះ។ម្យ៉ាងទៀតបើទិញដីប្លង់ទន់ត្រូវពិនិត្យឲ្យច្បាស់អំពីប្រវត្តិលិខិតផ្ទេរសិទ្ធិកាន់កាប់នេះថាតើបានផ្ទេរប៉ុន្មានដំណាក់កាល ឬប៉ុន្មានម្ចាស់រួចមកហើយ  ហើយថាតើលិខិតនេះអាចនៅប្រើប្រាស់បានទៀតដែរឬទេ។ ខណៈប្លង់រឹងវិញមានភាពងាយស្រួលច្រើនដោយសារប្លង់រឹងមានទាំងទំហំដី និងឈ្មោះដែលមានការទទួលស្គាល់ពីការិយាល័យសុរិយោដី ហើយការទិញលក់អាចផ្ទៀងផ្ទាត់យ៉ាងងាយស្រួលនៅមន្ទីរ ឬការិយាល័យសុរិយោដី។តើត្រូវពិនិត្យលើចំណុចផ្សេងទៀតដែរឬទេ?ប្រាកដណាស់ការពិនិត្យទៅលើតែឯកសារកម្មសិទ្ធិតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេអ្នកទិញត្រូវពិនិត្យលើចំណុចមួយចំនួនទៀតដូចជា៖ ការជាប់បន្ទុកដីដែលរួមមានការដាក់ធានា ការបញ្ចាំ ឬជួលលើអចលនទ្រព្យនោះ ឬថាតើដីនោះមានការហាមឃាត់ណាមួយតាមផ្លូវតុលាការជាដើម។អ្នកទិញក៏ត្រូវចុះពិនិត្យដោយផ្ទាល់លើទីតាំងដី ព្រំប្រទល់ដី និងរបងដីច្បាស់លាស់ដើម្បីជៀសវាងជម្លោះទៅថ្ងៃក្រោយ។ ម្យ៉ាងវិញទៀតក៏ត្រូវពិនិត្យមើលថាតើដីនេះនឹងត្រូវកាត់ជា​ចំណែកផ្លូវដែរឬក៏អត់(តើរដ្ឋនឹងទុកជាដីចំណែកផ្លូវប៉ុន្មានម៉ែត្រ?)។លទ្ធភាពក្នុងការចុះកិច្ចសន្យាទិញលក់នៅក្នុងការចុះកិច្ចសន្យាភាគីទាំងសងខាងត្រូវពិនិត្យថាតើភាគីម្ខាងទៀតរបស់ខ្លួនមានសិទ្ធិពេញលេញក្នុងការចុះកិច្ចសន្យា ឬផ្តិតមេដៃដែរទេ។ ដោយពិនិត្យថាតើភាគីទាំងពីរជារូបវន្តបុគ្គល ឬនិតិបុគ្គល (ក្រុមហ៊ុន)។ ក្នុងន័យនេះលក្ខខណ្ឌនីមួយៗត្រូវមានការកំណត់ឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ចុះកិច្ចសន្យាទិញលក់។ មួយវិញទៀតជាពិសេសសម្រាប់អ្នកទិញពួកគាត់ត្រូវមានសញ្ជាតិខ្មែរដើម្បីមានសិទ្ធិទិញដី​នៅក្នុង ប្រទេសកម្ពុជាបាន។កិច្ចសន្យាទិញលក់ដីប្លង់រឹង និងដីប្លង់ទន់សម្រាប់ដីកម្មសិទ្ធិករ (ដីប្លង់រឹង) តាមច្បាប់កិច្ចសន្យាទិញលក់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរដោយមានសាក្សីផ្តិតមេដៃបញ្ជាក់ និងមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច។  បន្ទាប់មកត្រូវធ្វើការផ្ទេរកម្មសិទ្ធិកាន់កាប់នៅមន្ទីរសូរិយោដីខេត្ត ហើយការផ្ទេរសិទ្ធិនេះតម្រូវឲ្យបង់ពន្ធ៤%នៃតម្លៃអចលនទ្រព្យសរុប។​ សូមបញ្ជាក់ថា​ករណីដីប្លង់រឹងនេះនៅមានជាប់បន្ទុកផ្សេងៗម្ចាស់ដីត្រូវតែដោះបន្ទុកទាំងអស់ជាមុនសិនទើបអាចបន្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិបាន។សម្រាប់ភោគី (ប្លង់ទន់) ការទិញលក់ត្រូវធ្វើនៅត្រឹមអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះដែលអាចនៅត្រឹមថ្នាក់ឃុំ/សង្កាត់ ឬស្រុកខណ្ឌតាមតំបន់ផ្សេងខុសៗគ្នាដោយធ្វើត្រឹមតែលិខិតផ្ទេរសិទ្ធិគ្រប់គ្រងដីធ្លីមិនចាំបាច់ឆ្លងកាត់មន្ទីរសូរិយោដីខេត្តនោះទេ ដោយសារដីនេះមិនទាន់ចុះបញ្ជីក្នុងប្រព័ន្ធរដ្ឋបាលសូរិយោដី​នៅឡើយ៕  ស្វែងរកដីសម្រាប់លក់តាមរយៈ Realestate.com.kh!
ក្រុមហ៊ុន​ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុ កម្ពុជា ប្រកាសសម្ពោធកម្មវិធីពាន រង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
ក្រុមហ៊ុន​ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុ កម្ពុជា ប្រកាសសម្ពោធកម្មវិធីពាន រង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨វិស័យអចលនវត្ថុកម្ពុជាមានភាពរីកចម្រើនឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំនួនដ៏ច្រើននៃគម្រោងអចលនវត្ថុដែលបានបញ្ចប់កំពុងដំណើរការ ឬសិ្ថតនៅក្នុងផែនការសាងសង់គឺជាសញ្ញាណវិជ្ជមាននៃកំណើន និងសក្តានុពលនៃវិស័យអចលនវត្ថុកម្ពុជាទាំងមូល។ទន្ទឹមនឹងនេះការជ្រាបចូលនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអន្ដរជាតិដែលទទួលបានសិទ្ធិផ្តាច់មុខនិងមានយីហោល្បីៗក៏បានបង្ហាញពីការផ្លាស់ប្តូរ និងឱកាស​ជាច្រើននៅក្នុងវិស័យនេះ។ ភាពរីកចម្រើនគឺបានមកពីការចូលរួមចំណែករបស់ភ្នាក់ងារម្នាក់ៗ  និងបណ្តាក្រុមហ៊ុនទាំងអស់តាមរយៈការផ្តល់ជូនសេវាកម្មប្រកបដោយក្រមសីលធម៌ និងភាពជោគ​​ជ័យ។ដើម្បីជម្រុញដល់វិស័យអចលនវត្ថុគឺត្រូវលើកទឹកចិត្តដល់អ្នកដែលបានខិតខំប្រឹងប្រែង និងអ្នកមានជំនាញវិជ្ជាជីវៈច្បាស់លាស់ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំឲ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨។ កម្មវិធីពានរង្វាន់អចលនវត្ថុប្រចាំឆ្នាំនេះនឹងជ្រើសរើសយកភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឈានមុខគេនៅទូទាំងប្រទេសហើយរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដល់ភ្នាក់ងារឬក្រុមហ៊ុនណាដែលល្អបំផុត។នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលការខិតខំប្រឹងប្រែង និងភាពជោគជ័យនៃវិស័យអចលនវត្ថុនឹងត្រូវទទួលស្គាល់ជាសកល។ លក្ខខណ្ឌចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺផ្តោតសំខាន់លើ៣កម្រិតរួមមាន៖ ក្រុមហ៊ុនខ្នាតតូច ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនខ្នាតធំដែលគ្រប់ដណ្ដប់លើអាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ការបង្កើតឱ្យមានកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះក្នុងគោលបំណងកំណត់អំពីស្តង់ដារនៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជា។ការចុះឈ្មោះចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាគឺមិនតម្រូវឲ្យបង់​ប្រាក់ទេហើយអ្នកទទួលបានជ័យជំនះនឹងត្រូវបានកាត់សេចក្តីដោយគណៈកម្មការជំនាញរួម ជាមួយការបោះឆ្នោតជាសាធារណៈនៅលើប្រព័ន្ធអនឡាញ។ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនឹងរក្សាភាពឯករាជ្យ មិនពាក់ព័ន្ធក្នុងដំណើរវាយតម្លៃ និងវិនិច្ឆ័យនោះទេ។ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានេះបាន​យក​គម្រូតាមកម្មវិធីពានរង្វាន់លំដាប់អន្តជាតិប្រកបដោយតម្លាភាពមិនលំអៀង និងយុត្តិធម៌។ដំណើរការនៃការកាត់សេចក្តីនឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយការត្រួតពិនិត្យពីក្រុមហ៊ុនគណនេយ្យ និងសវនកម្ម  “Cambodian Investment Management” ដើម្បីធានាថាបាននូវសុក្រិតភាព។ នៅពេលបេក្ខភាពត្រូវបានជ្រើសរើសហើយការបោះឆ្នោតជាសាធារណៈបានធ្វើរួចរាល់បេក្ខភាពចុងក្រោយ និងអ្នកពាក់ព័ន្ធក្នុងវិស័យនឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់​​ និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ភាពជោគជ័យរបស់បេក្ខភាពជ័យលាភីទាំងអស់។បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ និងបេក្ខភាពជ័យលាភីនឹងត្រូវបានផ្តល់ជាតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយ និងការធ្វើទីផ្សាររួមជាមួយនឹងពានរង្វាន់និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលផ្ទាល់ ឬក្រុមហ៊ុនរបស់ពួកគាត់។បេសកកម្មនៃកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាគឺដើម្បីទទួលស្គាល់នូវសមិទ្ធិផលនៃវិស័យអចលនទ្រព្យកម្ពុជាដោយមិនលំអៀង ឬរងឥទ្ធិពលណាមួយនិងឈរលើមូលដ្ឋានរួមមួយដែលអនុញ្ញាតឱ្យក្រុមហ៊ុន និងបុគ្គលគ្រប់រូបអាចចូលរួមបានដោយមិនគិតអំពីទំហំ ឬធនធាននៃការប្រតិបត្តិការនោះទេ ប៉ុន្តែក្រុមហ៊ុនទាំងនោះត្រូវតែជាសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ពានរង្វាន់នេះនឹងមានសម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុក្រុមហ៊ុនវាយតម្លៃ និងគ្រប់គ្រងអចលនវត្ថុ និងក្រុមអ្នកលក់គម្រោងនៅទូទាំងប្រទេស។ ពានរង្វាន់នេះនឹងស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។លោក Tom O’Sullivan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh ជាអ្នករៀបចំកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាមានប្រសាសន៏ថា “នេះគឺជាឱកាសរបស់ក្រុមហ៊ុន Realestate.com.kh ដើម្បីជម្រុញដល់វិស័យអចលនវត្ថុកម្ពុជា​ដោយផ្តល់ជូននូវ​ឱកាសដល់ក្រុមហ៊ុនទាំងអស់នៅក្នុងវិស័យដើម្បីឲ្យពួកគេបង្ហាញពីសមិទ្ធិផលដែលបានធ្វើកន្លង មក។​ យើងមានភាពរីករាយក្នុងការប្រកាសធ្វើកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨នេះក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ហើយយើងសង្ឃឹមយ៉ាងមុតមាំថាពានរង្វាន់ប្រចាំឆ្នាំនេះនឹងក្លាយជាសករាជថ្មីមួយ និងជាឧត្តមភាពមួយ​សម្រាប់វិស័យអចលនវត្ថុកម្ពុជាទាំងមូល។​”ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុមានប្រសាសន៍ថា “កម្មវិធីពានរង្វាន់អចលវត្ថុកម្ពុជាដែលរៀបចំឡើងដោយ Realestate.com.kh​ និងសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុកម្ពុជាគឺជាវេទិកាមួយដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់ដល់ភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដែលធ្វើប្រតិបត្តិការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាននៅកម្ពុជា។ ជាមួយគ្នានេះដែរ​​ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុត្រូវខិតខំជម្រុញអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។ ក្នុងឱកាសនេះគឺជាមោទនភាពមួយដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចូលរួមគាំទ្រ Realestate.com.kh និងសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដើម្បីឱ្យព្រឹត្តិការណ៍នេះលេចចេញ​ជារូបរាងប្រកបដោយភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។”បេក្ខភាពវគ្គផ្តាច់ព្រាត់ និងអ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុនឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់​​និងពិធីលាងសាយ​ភោជន៍ពេលល្ងាចជុំគ្នាដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះដែលនឹងធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។​សំបុត្រចូលរួម និងការឧបត្ថម្ភសម្រាប់កម្មវិធីដ៏មានកិត្យានុភាពនេះ នឹងចាប់ផ្តើមបើកលក់នៅសប្តាហ៍ខាងមុខនេះ។សូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទ្សន៍ CTN គេហទំព័រ Biz Khmer គេហទំព័រ Thmey Thmey គេហទំព័រ Fresh News សារព័ត៌មានខ្មែរថាមស៍ វិទ្យាស្ថានជាតិគណនេយ្យករជំនាញ និងសវនករកម្ពុជា។​ហើយក៏សូមថ្លែងអំណរគុណដល់អ្នកចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍ដ៏ធំមួយនេះដែលរួមមាន៖ ក្រុមហ៊ុនអភិវឌ្ឍន៍ Aristo ក្រុមហ៊ុនខេមហ៊ូម និងក្រុមហ៊ុនអភិវឌ្ឍន៍គ្រីដគ្រុបជាដើម។អាចចាប់ផ្តើមចុះឈ្មោះជាបេក្ខភាពឈរឈ្មោះនៅក្នុងព្រឹត្តិការណ៍នេះគឺចាប់ពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែ​ឧសភា​ ឆ្នាំ២០១៨។ អ្នកដែលនៅក្នុងវិស័យអចលនវត្ថុអាចដាក់ពាក្យចូលរួមប្រកួតប្រជែងដើម្បីដោយសេរី។ បេក្ខភាពទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (តែមានករណីលើកលែង)។គណៈក​ម្មការវិនិច្ជ័យនឹងជួបប្រជុំដើម្បីវិភាគលើពាក្យស្នើសុំចូលរួមប្រកួតប្រជែងក្រោមការដឹកនាំរបស់ប្រធានគណៈក​ម្មការវិនិច្ជ័យ បណ្ឌិត សុក ស៊ីផាន់ណា ជាប្រធានគ្រប់គ្រងការិយាល័យមេធាវី​ សុក  ស៊ីផាន់ណា និងសហការី (ជាសមាជិកនៃបណ្តាញការិយាល័យ ច្បាប់ ZICO) គឺជាការិយាល័យច្បាប់សាជីវកម្មនៅរាជធានីភ្នំពេញ និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។គណៈក​ម្មការវិនិច្ជ័យដទៃទៀតរួមមាន៖ លោក Steven Path​ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនPathmazing លោក Simon Vancliff នាយកផ្នែកវិនិយោគ និងអភិវឌ្ឍន៍នៃក្រុមហ៊ុន ING Holdings Co., Ltd.,. និងជាអនុប្រធាននៃសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៃ Commerce’s Real Estate and Construction Committee។ លោក តេង រិទ្ធី ស្ថាបនិក និងនិយកក្រុមហ៊ុន Property Investment Realty Partner លោក Anthony Galliano នាយកនៃក្រុមហ៊ុន Cambodian Investment Management ដែលជាក្រុមហ៊ុនគណនេយ្យ និងសវនកម្មល្បីល្បាញមួយគឺក្រុមហ៊ុន Cambodia Investment Managementនឹងគ្រប់គ្រងលើនីតិវិធីវិនិច្ឆ័យទាំងមូលរបស់កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ដើម្បីធានាថារាល់ការកាត់សេចក្តីនឹងធ្វើទៅតាមលក្ខខណ្ឌត្រឹមត្រូវ និងមានភាពស្មោះត្រង់តាំងពីដំណាក់កាលដំបូងរហូតដល់ចុងក្រោយ។លោកបណ្ឌិត សុក ស៊ីផាន់ណាបានលើកឡើងថា “ខ្ញុំមានមោទនភាពណាស់​ដែលបានក្លាយជាប្រធានគណៈកម្មការវិនិច្ឆ័យ​ក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា។  យើងនឹងធ្វើការវិនិច្ឆ័យបេក្ខភាពទាំងអស់ និងវិស័យអចលនវត្ថុដោយគោរពយ៉ាងមុតមាំតាមគោលការណ៍ឧត្តមគតិស្នូលដែលកម្មវិធីនេះបានកំណត់។ គណៈកម្មការនឹងធ្វើការវិនិច្ឆ័យដោយម៉ត់ចត់មិនលំអៀង និងផ្តល់រង្វាន់ដល់ភ្នាក់ងារក្រុមហ៊ុនភ្នាក់ងារ និងអ្នកលក់ណា ដែលពិតជាមានគុណសម្បត្តិសាកសមនឹងទទួលបានពានរង្វាន់នេះ។ ខ្ញុំទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏ល្អបំផុតមួយនេះក្នុងឆ្នាំនេះ និងឆ្នាំក្រោយៗទៀត។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Realestate.com.kh ចំពោះឱកាសដ៏អស្ចារ្យនេះ "។កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាក៏ដាក់ឲ្យមានការបោះឆ្នោតជាសាធារណៈតាមប្រព័ន្ធអនឡាញផងដែរពោលគឺអនុញ្ញាតឱ្យសាធារណជនទូទៅចូលរួមបោះឆ្នោតឲ្យភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារដែលពួកគាត់គិតថាសាកសមនឹងទទួលបានពានរង្វាន់នេះ។ ការបោះឆ្នោតជាសាធារណៈនេះនឹងត្រូវកំណត់ជាពានរង្វាន់មួយប្រភេទដាច់ដោយឡែក។​ ការបោះឆ្នោតនឹងត្រូវបានបង្ហោះនៅលើគេហទំព័រ Cambodiarealestateawards.comប្រភេទពានរង្វាន់ទាំង៣០ត្រូវបែងចែកជាពីរប្រភេទគឺ៖ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ និងពានរង្វាន់ភ្នាក់ងារអចលនវត្ថុ។​ ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានដូចជា៖ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុទើបរីកចម្រើនថ្មីប្រចាំឆ្នាំ (ពានរង្វាន់កូនក្លា) ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុប្រចាំតំបន់ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុប្រចាំឆ្នាំក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យប្រចាំឆ្នាំពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុពាណិជ្ជកម្មប្រចាំឆ្នាំ ពានរង្វាន់បុគ្គលឆ្នើមក្នុង​វិស័យអចលនវត្ថុ ពានរង្វាន់អចលនវត្ថុជ្រើសរើសដោយសធារណៈជន ពានរង្វាន់ក្រុមហ៊ុនឆ្នើម(ខាងគ្រប់គ្រង និងចាត់ចែងបុគ្គលិក)។ ចំណែកពានរង្វាន់ភ្នាក់ងារ អចលនវត្ថុមានដូចជា ៖ ពានរង្វាន់បុគ្គលឆ្នើម ក្នុងវិស័យអចលនវត្ថុ (Hall of Famer) ពានរង្វាន់ភ្នាក់ងារអចលនវត្ថុថ្មី (ភ្នាក់ងារកូនខ្លា) និងពានរង្វាន់ភ្នាក់ងារប្រចាំឆ្នាំ ដែលបែងចែកជា៦ប្រភេទទៀតដូចជា៖ ពានរង្វាន់ភ្នាក់ងារលក់ប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារជួលប្រចាំឆ្នាំ​​ ពានរង្វាន់ភ្នាក់ងារពាណិជ្ជកម្មប្រចាំឆ្នាំ ពានរង្វាន់ភ្នាក់ងារវាយតម្លៃប្រចាំឆ្នាំ និងពានរង្វាន់អ្នកគ្របគ្រងអចលនវត្ថុប្រចាំឆ្នាំ។ បុគ្គលដែលមានចក្ខុវិស័យខ្ពស់សម្រាប់វិស័យតាមរយៈការផ្តល់សេវាកម្មទូទៅ និងការអភិវឌ្ឍន៍អចលនវត្ថុកម្ពុជាក៏នឹងត្រូវផ្តល់ជាពានរង្វាន់ "បុគ្គលឆ្នើមក្នុងវិស័យអចលនវត្ថុ" នៅក្នុងកម្មវិធីពានរង្វាន់អចលន វត្ថុកម្ពុជា​ ផងដែរ។សម្រាប់បេក្ខភាពវគ្គចុងក្រោយ និងអ្នកទទួលបានជ័យលាភីពានរង្វាន់អចលនវត្ថុមានផ្តល់ជូនតែមសម្គាល់ជ័យលាភីរបស់កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាសម្រាប់ប្រើក្នុងការធ្វើទីផ្សារ និងការផ្សព្វផ្សាយនានានៅក្នុងឆ្នាំ២០១៨ រួមជាមួយនឹងពានរង្វាន់ និងវិញ្ញាបនបត្រដែលបញ្ជាក់ពីសមិទ្ធផលក្រុមហ៊ុនរបស់ពួកគាត់។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ cambodiarealestateawards.comអំពីRealestate.com.kh:បង្កើតឡើងនៅក្នុងឆ្នាំ​ ២០០៩ ដោយលោក ម៉ឹក ចិន្តា ជាជនជាតិខ្មែរ ក្រុមហ៊ុន Realestate.com.kh បានក្លាយជាគេហទំព័រនិងក្រុមហ៊ុនផ្សព្វផ្សាយអចលនវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលបានធ្វើការជាមួយក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុអ្នកអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស។នៅក្នុងឆ្នាំ ២០១៥  DCG ដែលជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មអនឡាញល្បីល្បាញមួយរបស់ប្រទេសអូស្រ្តាលីបានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍គេហទំព័រ Realestate.com.khឲ្យកាន់តែប្រសើរជាមុន។ គេហទំព័រនេះមានជាភាសាខ្មែរ អង់គ្លេស និងភាសាចិនដែលមានជាង ៤,០០០ អចលនទ្រព្យបានដាក់លក់ និងជួលជាមួយនឹងអ្នកចូលស្វែងរកអចលនវត្ថុរាប់ពាននាក់តាមរយៈគេហទំព័រ និងកម្មវិធីស្វែងរកអចលនទ្រព្យលលើទូរសព្ទ (Realestate​ App) រៀងរាល់ខែ។ Realestate.com.kh ក៏មានជា “ទស្សនាវដ្តីអចលនទ្រព្យកម្ពុជា” ដែលចេញផ្សាយក្នុងរៀងរាល់ត្រីមាស ​និងមានចេញផ្សាយអត្ថបទអចលនវត្ថុជាមួយកាសែតខ្មែរថាមស៍រៀងរាល់សប្តាហ៍។​ Realestate.com.kh ក៏រៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍អចលនវត្ថុកម្ពុជាជារៀងរាល់ឆ្នាំដែលពិព័រណ៍ក្នុងឆ្នាំ២០១៧ បានលក់លំនៅដ្ឋានរាប់សិបយូនីត ដែលគិតជាទឹកប្រាក់ប្រមាណ ៣០ លានដុល្លារអាមេរិក៕ចុះឈ្មោះជាបេក្ខភាពក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជានៅទីនេះ!
បុរីប៉េង ហួត បើកការដ្ឋាន​សាងសង់ផ្សារទំនើបអន្តរជាតិនៅភាគខាងត្បួងទីក្រុងតាមផ្លូវ៦០ម៉ែត្រ
បុរីប៉េង ហួត បើកការដ្ឋាន​សាងសង់ផ្សារទំនើបអន្តរជាតិនៅភាគខាងត្បួងទីក្រុងតាមផ្លូវ៦០ម៉ែត្រ
June 5, 2022, 6:49 a.m.
ក្រុមហ៊ុនបុរីប៉េង ហួត បើកការដ្ឋានសាងសង់ផ្សារទំនើបអន្តរជាតិមួយដែលមានតម្លៃ៦០លានដុល្លារអាមេរិកស្ថិតនៅលើផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចក្រអង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការដ្ឋាននេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។ផ្សារទំនើបថ្មីនេះមានឈ្មោះថា PH Diamond Place ។ គម្រោងនេះគឺជាគម្រោងផ្សារទំនើបទីពីរបន្ទាប់ពីគម្រោងផ្សារទំនើប PH ECO MALL ដែលបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ PH Diamond Place គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីបង្កើនសេវាកម្មទេសចរណ៍ និងជាគម្រោងមួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ចម្រុះ The Star Diamond ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោលើផ្ទៃដីទំហំប្រមាណ៤០ហិចតា។ គម្រោងអភិវឌ្ឍន៍ចម្រុះនេះប្រមូលផ្តុំដោយលំនៅដ្ឋានប្រណីតៗ  អគារខុនដូ អគារការិយាល័យខ្ពស់ៗ សាលសន្និបាត ឬសាលសម្រាប់រៀបចំអាពាហ៍ពិពាហ៍រួមទាំងអគារការិយាល័យកណ្តាលថ្មីរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប។ថ្លែងក្នុងពិធីសម្ពោធការដ្ឋានសាងសង់ផ្សារទំនើបអន្តរជាតិនេះ កាលពីថ្ងៃ ២៤ មីនា លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា លោកគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ថ្មីនេះដែលធ្វើឡើងក្នុងតំបន់ប្រកបដោយសក្កានុពល។ វាជាការឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជំរុញឲ្យមានការអភិវឌ្ឍន៍ក្រុងមកកាន់ភាគខាងត្បូងរាជធានីភ្នំពេញ ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ៕ស្វែងរកគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!