+855 92 92 1000
Logo

Recent Articles

សំណើសាងសង់ស្ពានឆ្លងកាត់ទន្លេទៅកាន់តំបន់​អរិយក្សត្រត្រូវបានលើកមកពិភាក្សា
សំណើសាងសង់ស្ពានឆ្លងកាត់ទន្លេទៅកាន់តំបន់​អរិយក្សត្រត្រូវបានលើកមកពិភាក្សា
May 31, 2022, 5:39 a.m.
តំបន់អរិយក្សត្រស្ថិតនៅប៉ែកខាងកើតនៃទីក្រុងភ្នំពេញ ហើយក៏ជាទីតាំងមួយសាកសមនឹងការវិនិយោគលើវិស័យអចលនទ្រព្យធំៗបំផុតដោយសារតែទីតាំងនៃតំបន់នេះស្ថិតនៅកៀកនឹងតំបន់កណ្តាលក្រុងបំផុតបើនិយាយឲ្យខ្លីទៅគឺស្ថិតនៅបាំងតែទន្លេចតុមុខមួយប៉ុណ្ណោះ។ របាំងនៃទន្លេនេះក៏ប្រហែលមិនមែនជាបញ្ហានោះទេប្រសិនបើតំបន់នេះមានស្ពានភ្ជាប់ពីត្រើយខាងកើតមកត្រើយខាងលិច។នៅក្នុងដំណើរទស្សនៈកិច្ចរប​ស់​របស់ប្រនាធិបតីសាធារណរដ្ឋ​កូរ៉េខាងត្បូង កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅនេះភាគីកូរ៉េបាន​យល់ព្រម​ទទួលយក​សំណើ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេទៅ​កាន់​តំបន់​អរិយ​ក្សត្រ​ដោយភាគីកូរ៉េ​បាន​បញ្ជាក់ថាបច្ចុប្បន្ននេះ​កូរ៉េកំពុង​ពិនិត្យ​លើ​ផ្នែក​បច្ចេកទេស​។ការ​សាងសង់​ស្ពាន​មិត្តភាព​កូរ៉េ​-​កម្ពុជាឆ្លងកាត់​ចតុមុខទៅកាន់​អរិយ​ក្សត្រនេះត្រូវបានគេរំពឹងថាស្ពាននេះនឹងជម្រុញវិស័យអចលនទ្រព្យឲ្យបោះជំហានបន្ថែមទៀតនៅក្នុងតំបន់នេះ។​ កន្លង មកគម្រោងអភិវឌ្ឍមួយចំនួននៅតំបន់អរិយក្សត្របានពន្យារការសាងសង់របស់ខ្លួនប៉ុន្តែទាំងអ្នកជំនាញផ្នែកអចលនទ្រព្យ និងអ្នកអភិវឌ្ឍទាំងនេះនៅបន្តការយកចិត្តទុកដាក់ទៅលើតំបន់មួយនេះដដែលពិសេសគឺរងចាំគម្រោងសាងសង់ស្ពានតភ្ជាប់តំបន់អរិយក្សត្រនេះ។​លោក អ៊ិន ស៊ីថា នាយកប្រតិបត្តិរបស់គេហៈទំព័រ cambodia21.com​ ធ្លាប់បានលើកឡើងថាតំបន់នេះពិតជាមានសក្តានុពលដ៏ល្អសម្រាប់ទៅថ្ងៃអនាគតជាពិសេសការអភិវឌ្ឍន៍លំនៅដ្ឋានព្រោះថានេះជាតំបន់​ដែលមានទីតាំងល្អបំផុតស្ថិតនៅជិតទីក្រុងមានទេសភាពបៃតង ខ្យល់បរិសុទ្ធ និងបរិយាកាសស្រស់ស្អាត។លោក សេង សុភ័ក្រ្ត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ CPL មានទស្សនៈដូចលោកស៊ីថាដែរលោកថា “ទីតាំងនេះពិតជាយុទ្ធសាស្រ្តទីតាំងដ៏អំណោយផលដែលជាកត្តាទាក់ទាញដល់អ្នកអភិវឌ្ឍន៍ឲ្យមកអភិវឌ្ឍន៍កាន់តែច្រើននាពេលអនាគត។”អ្នកភូមិដែលរស់នៅក្នុងតំបន់អរិយក្សត្របានសំដែងភាពរីករាយនៅពេលបានឮថារដ្ឋាភិបាលមា​នគម្រោងសាងសង់ស្ពានតភ្ជាប់ពីទីក្រុងភ្នំពេញទៅតំបន់របស់ពួកគាត់។លោកមឿនជាអ្នកលក់ដូរម្នាក់នៅក្នុងនៅតំបន់អរិយក្សត្របាននិយាយ “ខ្ញុំពិតជាចង់ឲ្យមានការសាងសង់ស្ពានយ៉ាងខ្លាំងនៅពេលដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រើនគម្រោងអភិវឌ្ឍន៍ជាច្រើននឹងចាប់ផ្តើមមកកាន់តំបន់នេះ។ នៅពេលមានស្ពានវានឹងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលក្នុងទីក្រុង។”កន្លងមកក៏មា​នប្រកាសអំពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់មកតំបន់អរិយក្សត្រនេះដែរ។ កាលពីមេសាឆ្នាំ២០១៤កន្លងទៅលោកនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏ធ្លាប់បានលើកឡើងថាប្រទេសកម្ពុជាត្រូវការសាងសង់ស្ពានតភ្ជាប់ពីក្តីតាកុយនៅច្បារអំពៅទៅតំបន់អារិយក្សត្រ និងពីផ្លូវកែវចិន្តាក្នុងសង្កាត់ជ្រោយចង្វារទៅតំបន់ស្វាយជ្រំក្នុង សង្កាត់ល្វាឯមក្នុងខេត្តកណ្តាល។ទោះជាយ៉ាងគេមិនទាន់បា្រដកថាតើគម្រោងទាំងនេះនឹងមានការប្រែប្រួលទៀត ឬយ៉ាងណាទេដោយហេតុថាមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេហើយប្រសិនបើមានការប្រែប្រួលគឺនឹងត្រូវចំណាលជាងមួយឆ្នាំ ឬច្រើនជាងនេះដើម្បីសិក្សាអំពីទីតាំងឡើងវិញ។ក្រៅពីគម្រោងទាំងនេះក្នុងពេលបច្ចុប្បន្នស្ពានមិត្តភាពកម្ពុជា-​ជប៉ុនបានកំពុងជួលជុលឡើងវិញក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ គម្រោងនេះ នឹងត្រូវចំណាយទឹកប្រាក់៣៣លានដុល្លារហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០១៩៕ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងសម្រាប់លក់នៅ​អរិយក្សត្រ Realestate.com.kh
ខណ្ឌដូនពេញ៖ តម្លៃជួលអចលនទ្រព្យស្ថិតនៅថេរក្នុងពេលបច្ចុប្បន្ន
ខណ្ឌដូនពេញ៖ តម្លៃជួលអចលនទ្រព្យស្ថិតនៅថេរក្នុងពេលបច្ចុប្បន្ន
June 6, 2022, 5:03 p.m.
ដូនពេញជាខណ្ឌមានប្រជាប្រិយភាពនៅក្នុងរាជធានីភ្នំពេញ។ ស្ថិតនៅជាប់គ្នាជាមួួយតំបន់បឹងកេងកង(BKK)ខណ្ឌដូនពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមមាញឹកបំផុតមួយនៅក្នុងរាជធានីនៃប្រទេសកម្ពុជា។ដូនពេញក៏ជាតំបន់មានភាពពេញនិយមសម្រាប់ជនបរទេសផងដែរ។ ប្រជាប្រិយភាពនេះគឺដោយសារតែតំបន់មានទីតាំងល្អដូនពេញស្ថិតនៅជិតតំបន់មាត់ទន្លេដែលមានសណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងកំសាន្តជាច្រើនដែលផ្តល់ជូនជាពិសេសសម្រាប់ជនបរទេសដែលរស់នៅទីនេះ ។ ដូនពេញក៏មានអាជីវកម្មធំៗមួយចំនួនផងដែរដូចជា៖ ផ្សារទំនើបសូរិយា និងហាងលក់គ្រឿងអលង្ការ ហាងប្តូរប្រាក់ជាដើមស្ថិតនៅទីនោះ។ខណ្ឌដូនពេញមានផ្ទៃដីប្រមាណ៧,៤៤គីឡូម៉ែតការ៉េ និងបែងចែកជា១១សង្កាត់។លោក​ Paul Ellender ជាទីប្រឹក្សាផ្នែកអចលទ្រព្យនៅក្រុមហ៊ុន Freer Properties​ បាននិយាយថាតម្លៃជួល (យ៉ាងហោចណាស់នៅដូនពេញ) កំពុងនៅទ្រឹង​។ លោកបានបន្ថែមថាអ្នកជួលអចលនទ្រព្យកំពុងចរចាតម្លៃយ៉ាងខ្លាំង ហើយម្ចាស់ផ្ទះភាគច្រើន (តែមិនមែនទាំងអស់នោះទេ) កំពុងឆ្លើយតបនឹងការទាមទាទាំងនេះ។លោក​ Paul បានបន្ថែមទៀតថាម្ចាស់ផ្ទះជាច្រើនចង់ឲ្យមានអ្នកជួលជាជាងទុកអចលនទ្រព្យរបស់ពួកគាត់ឲ្យទំនេរក្នុងរយៈពេលវែង។ ជាការពិតម្ចាស់ផ្ទះខ្លះទៀតកំពុងរក្សាជំហរដ៏រឹងមាំរង់ចាំការជួលដ៏ល្អបំផុតមួួយ។លោក​ Paul បានពន្យល់ថាការផ្គត់ផ្គង់ខុនដូលើសតម្រូវការនៅក្នុងទីផ្សារបានចូលរួមចំណែកដល់អត្រាតម្លៃជួលនេះផងដែរដោយសារតែអ្នកជួលអាចស្វែងរកកន្លែងជួលដែលមានយីហោល្បីៗជាមួយនឹងការផ្តល់ជូនសេវាកម្មដូចជា៖ កន្លែងហាត់ប្រាណ អាងហែលទឹកមានទេសភាពទីក្រុងស្រស់ស្អាត និងកន្លែងលំហែកាយនៅលើដំបូល​ក្នុងតម្លៃ៥០ដុល្លារក្នុងមួយស​ប្តាហ៍ជាជាងការជួលអគារបែបបុរាណជាមួយទេសភាពផ្លូវធម្មតា។លោក ហេង វឌ្ឍនា នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Golden Realty បានលើកឡើងដូចលោក Paul ដែរ។ លោកវឌ្ឍនាបាននិយាយថាតម្លៃជួលជាទូទៅនៅដូនពេញបានទ្រឹង​ ឬថេរចាប់តាំងពីឆ្នាំ២០១៧មកប៉ុន្តែតម្រូវការជួលនៅតែមានច្រើនដដែល។ លោក វឌ្ឍនា បន្តថា «មូលហេតុមួយដែលធ្វើឲ្យតម្លៃជួលស្ថិតនៅថេរគឺការផ្គត់ផ្គង់ច្រើននៅក្នុងរាជធានីភ្នំពេញ»។លោក វឌ្ឍនា បានបន្ថែមទៀតថា «អចលនទ្រព្យជួលនៅដូនពេញមានសក្តានុពលខ្លាំង។ នេះគឺដោយ សារតែកំណើននៃជនបរទេស ទីតាំងល្អ ហើយអគារលំនៅដ្ឋានជួលទាំងនេះ ដែលមានសេវាកម្មល្អបំផុត»។​​តម្លៃជួលបច្ចុប្បន្នស្ថិតក្នុងសភាពថេរភាគច្រើនគ្របដណ្តប់មានលើខុនដូ  វីឡា  អាផាមេន និងផ្ទះល្វែង។ដូចគ្នាទៅនឹងប្រទេសដទៃទៀតដែរការផ្គត់ផ្គង់ហួសតម្រូវការនៅក្នុងទីផ្សារជាញឹកញាប់បង្កឱ្យតម្លៃជួលនៅជាប់ទ្រឹង។​ សម្រាប់កម្ពុជាពិសេសនៅទីក្រុងភ្នំពេញអាចបណ្តាលមកពីកត្តាដទៃទៀតដូចជាស្ថានភាពនយោបាយដែលជាកត្តាសំខាន់មួយ។សម្រាប់ខុនដូមួយប៉ុណ្ណោះការផ្គត់ផ្គង់សម្រាប់ឆ្នាំ២០១៨ត្រូវបានគេរំពឹងថានឹងកើនឡើង៨៧ភាគរយពី១៦,៣០០ទៅ៣០,៥០០​​យូនីតបន្ថែមទៅលើ១,២០០​យូនីតផ្សេងទៀតនៃសេវាកម្ម អាផាតមេន។ អចល​នទ្រព្យមួយចំនួននៃចំនួននេះត្រូវបានគ្រោងនឹងដាក់ជួលនៅក្នុងតំបន់ដូនពេញ។លោក​ Paul បានកត់សម្គាល់ឃើញថាក្នុងពេលជាមួយគ្នានេះក៏មានកំណើនឡើងនៃទីផ្សារអាស៊ានដែលកំពុងស្វែងរកការជួលដែលមានអត្រាតម្លៃសមរម្យ។ "ខ្ញុំមានការភ្ញាក់ផ្អើលចំពោះ ខុនដូដែលជួល​ក្នុងតម្លៃទាបខណៈខ្ញុំបានជួលក្នុងតម្លៃថ្លៃមួយ។”លោក Crispian Knowles ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Seaps Cambodia មើលឃើញស្ថានភាពមានភាពខុសប្លែកគ្នាបន្តិចបន្តួច។ លោក Crispian បានឱ្យដឹងថានៅក្នុងឆ្នាំនេះដូនពេញបានចាប់ផ្តើម រឹងមាំទាក់ទងនឹងការជួលដោយមានអ្នកចាប់អារម្មណ៍ជួលច្រើន​ ហើយតម្រូវការជួលសម្រាប់ សេវាកម្មអាផាតមេនកើនឡើងនៅក្នុងតំបន់ដូចជាតំបន់មាត់ទន្លេជាដើម។ទោះបីជាតម្លៃនៅទ្រឹង ប៉ុន្តែតម្រូវការអចលនទ្រព្យជួលនៅដូនពេញនៅតែមានតម្រូវការខ្ពស់។លោក Crispian បាននិយាយថាលោកជឿជាក់ថានិន្នាការនេះនឹងបន្តកើនឡើងខណៈពេលដែលជនបរទេសបន្តផ្លាស់ប្តូរមកកាន់កម្ពុជា។ "ជាទូទៅដូនពេញគឺជាតំបន់កណ្តាលក្រុងងាយស្រួលចេញចូលទៅគ្រប់ផ្លូវធំៗ ព្រលានយន្តហោះ ការដើរទិញឥវ៉ាន់​​ និងជីវិតពេលរាត្រី។ ទីនេះពិតជាមជ្ឈមណ្ឌលដ៏រស់រវើកមួយ ហើយទីតាំងពេញនិយមបំផុតនៅដូនពេញនៅតែមានទំនោរទៅរកតំបន់មាត់ទន្លេដោយសារតែទីនេះមានកន្លែងសេវាកម្មសំខាន់ៗជាច្រើនដូចជា៖ ការកំសាន្តពេលរាត្រី បារ និងភោជនីយដ្ឋានក្នុងចំណោមសេវាកម្មចម្រុះជាច្រើនទៀត។ទាក់ទងនឹងអត្រាតម្លៃជួល លោក Crispian និយាយថាតម្លៃខុសគ្នាពីអាផាមេន​ ១ បន្ទប់គេងចាប់ពី ៣៥០ដុល្លារក្នុងមួយខែ ទៅខុនដូប្រណិតដែលមានតម្លៃ ១,០០០ ដុល្លារក្នុងមួយខែ៕ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅដូនពេញតាមរយៈ Realestate.com.kh
ក្រុមហ៊ុន CapitaLand នឹងបង្កើតផ្សារទំនើបថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ
ក្រុមហ៊ុន CapitaLand នឹងបង្កើតផ្សារទំនើបថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ
June 6, 2022, 5:03 p.m.
ក្រុមហ៊ុន CapitaLand ដែលមានក្រុមហ៊ុន CapitaLand Retail ជាក្រុមហ៊ុនផ្សារទំនើបល្បីល្បាញមួយរបស់ប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីគ្រប់គ្រងផ្សារលក់រាយថ្មីមួយ ដែលនឹងក្លាយជាផ្សារទំនើបដ៏ធំបំផុត និងទំនើបបំផុតមួយនៅក្នុងរាជធានីភ្នំពេញ។ផ្សារទំនើបនេះគឺជាផ្នែកមួយនៃគម្រោង The Peak ដែលជាគម្រោងអភិវឌ្ឍន៍រួមគ្នាមួយដោយក្រុមហ៊ុន WorldBridge Land របស់ប្រទេសកម្ពុជា និងក្រុមហ៊ុន Oxley ប្រទេសសិង្ហបុរី។ ក្រោមកិច្ចព្រមព្រៀងនេះ CapitaLand នឹងត្រូវទទួលខុសត្រូវលើការធ្វើផែន ការរៀបចំមុនពេលបើកដំណើរការ និងការគ្រប់គ្រងលើការលក់រាយ។ ផ្សារនេះនឹងគ្រប់ដណ្តប់លើអគារកម្ពស់៥ជាន់ និងមានផ្ទៃក្រឡាសរុប ៤២០,០០០​ ហ្វីតការ៉េ។លោក Wilson Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand Retail លើកឡើងអំពីសក្តានុពលសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងថាក្រុមហ៊ុនមានជំហររឹងមាំក្នុងការបង្កើនសក្តានុពលលក់រាយនៃគម្រោង The Peak។លោក Wilson បាននិយាយថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនលក់រាយអន្តរជាតិល្បីៗជាច្រើនរួមទាំងក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីផងដែរ។ នេះដោយសារតែក្រុមហ៊ុនទាំងនេះមានបំណងទាញយកប្រយោជន៍ពីកំណើននៃទំហំនៃការចំណាយកាន់តែច្រើន  និងកំណើននៃភ្ញៀវទេសចរដែលបានមកដល់ប្រទេសកម្ពុជា។ កត្តានេះបានជម្រុញឲ្យមានកំណើនតម្រូវការកន្លែងលក់រាយដែលមានទីតាំងល្អ និងមានការរចនាល្អនៅក្នុងប្រទេស។សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើនជាមធ្យម៧ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលកំណើននេះបានមកពីលំហូរទុនដ៏ច្រើនពីបរទេស និងកំណើនវិស័យទេសចរណ៍។ ទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបគឺជាតំបន់មានការអភិវឌ្ឍន៍ឆាប់រហ័សបំផុតនៅក្នុងប្រទេសកម្ពុជា។លោក Wilson បានបន្ថែមថា "បើពិនិត្យមើលពីទីតាំងរបស់គម្រោង The Peak នៅកណ្តាលរាជធានីភ្នំពេញ និងលក្ខណៈពិសេសនៃអគារលំដាប់់ប្រណិតយើងឃើញថាគម្រោងមានលក្ខណៈរឹងមាំ ស្រប ទៅតាមលក្ខខណ្ឌនៃសេវាកម្មលក់រាយប្រកដោយគុណភាព ដើម្បីបំពេញទៅតាមបំណងប្រាថ្នានៃអ្នករស់នៅក្នុងទីក្រុង។ CapitaLand នឹងបង្កើនជំនាញលើការគ្រប់គ្រងទ្រព្យសកម្មលក់រាយ និងបណ្តាញក្រុមហ៊ុនលក់រាយឈានមុខគេ ដែលមានចំនួន ១៧,០០០កន្លែង ដើម្បីពង្រីកសក្តានុពល លក់រាយរបស់គម្រោង The Peak។”មានមូលដ្ឋាននៅប្រទេសសឹង្ហបុរី​ ក្រុមហ៊ុន CapitaLand គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយនៅតំបន់អាស៊ី។ ក្រុមហ៊ុន CapitaLand Retail បានដំណើរការផ្សារទំនើបជាច្រើននៅតំបន់ផ្សេងៗទៀត នៅអាស៊ី ដូចជា៖ ប្រទេសចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី វៀតណាម និងឥណ្ឌា។មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ និងទល់មុខមាត់ទន្លេ អគារThe Peak ដែលមានកម្ពស់៥៥ជាន់ជាមួយខុនដូប្រណីតចំនួន១,០១៤យូនីត គឺត្រូវបានគេចាត់ទុកថាជាគម្រោងអចលនទ្រព្យ ដែលមានតម្លៃថ្លៃបំផុត និងធំបំផុត ដែលកំពុងដំណើរការនៅក្នុងទីក្រុងភ្នំពេញ។ គម្រោង The Peak រំពឹងថានឹងចាប់ផ្តើមដាក់ឲ្យដំណើរការនៅឆ្នាំ២០២០។ក្រុមហ៊ុនAscott Limited ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអាជីវកម្មលំនៅដ្ឋានក៏ស្ថិតនៅក្រោមក្រុមហ៊ុន CapitaLand នេះដែរ។ Ascott Limited បានគ្រប់គ្រងគម្រោងមួយនៅទីក្រុងភ្នំពេញ គឺគម្រោង CASA Meridian ។ ហើយក្រុមហ៊ុននេះដដែលក៏គ្រោងនឹងគ្រប់គ្រងគម្រោង Somerset Norodom Phnom Penh​ ដែលនឹងបើកដំណើរការក្នុងឆ្នាំនេះ និងគម្រោង Somerset Meridian Square ដែលគម្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ៕ស្វែងរកព័ត៌មានចុងក្រោយបំផុតអំពីការអភិវឌ្ឍន៍តាមរយៈ Realestate.com.khស្វែងរកព័ត៌មានលម្អិតរបស់គម្រោង The Peak ឥឡូវនេះ!​
សណ្ឋាគារកម្ពស់៥៨ជាន់គ្រោងនឹងវិនិយោគនៅក្រុងព្រះសីហនុ
សណ្ឋាគារកម្ពស់៥៨ជាន់គ្រោងនឹងវិនិយោគនៅក្រុងព្រះសីហនុ
June 6, 2022, 11:40 p.m.
ក្រុមហ៊ុន Grand Lion Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យលំដាប់អន្តរជាតិគ្រោងនឹងវិនិយោគលើគម្រោងសណ្ឋាគារធំបំផុតមួយនៅក្រុងព្រះសីហនុប្រទេសកម្ពុជា។ក្រុមហ៊ុន Grand Lion Group បានចុះកិច្ចសន្យាលើការគ្រប់គ្រងជាមួយក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិដ៏ល្បីមួយឈ្មោះថា “Marriott International” ដើម្បីគ្រប់គ្រងរមណីយដ្ឋានសណ្ឋាគារថ្មីមួយ ដែលគម្រោងនឹងបើកសម្ពោធការដ្ឋានសំណង់នៅដើមឆ្នាំ២០១៩ ហើយនឹងបើកដំណើរការនៅឆ្នាំ២០២២។  គម្រោងនេះគ្រោងនឹងប្រើប្រាស់ទឹកប្រាក់វិនិយោគ ២០០ លានដុល្លារ។គម្រោងអភិវឌ្ឍន៍ថ្មីនេះមានឈ្មោះថា  Gold Coast ហើយគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១,៦៧ ហិចតាដែលស្ថិតនៅចម្ងាយ១៧គីឡូម៉ែត្រពីព្រលានយន្តហោះ និងនៅជិតកំពង់ផែក្រុងព្រះសីហុ។គម្រោងសណ្ឋាគារ  Gold Coast ជាគម្រោងដំបូងរបស់ក្រុមហ៊ុន Grand Lion Group នៅលើតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា និងជាគម្រោងទី២បន្ទាប់ពីគម្រោងសណ្ឋាគារ Courtyard នៅខេត្តសៀមរាបដែលទទួលខុសត្រូវដោយក្រុមហ៊ុន Marriott Siem Reap Resort ដែលបានបើសម្ពោធការសាងសង់នៅក្នុងខែមករាកន្លងមក។​គម្រោងសាងសង់នេះនឹងនាំយកយីហោសណ្ឋាគារល្បីមួយឈ្មោះថា Le Meridien ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥មាន៣៨៨បន្ទប់គេង។​ ក្នុងនោះសេវាកម្មសំខាន់ៗជាច្រើននឹងមាននៅនឹងកន្លែង ដូចជា៖ ភោជនីយដ្ឋាន បារ កន្លែងហាត់ប្រាណ អាងហែលទឹក​ ក្លឹបកំសាន្ត និងកន្លែងស្ប៉ា​ ហើយក៏មានសាលប្រជុំដ៏ធំ ដែលអាចដាក់មនុស្សរហូត៤០០នាក់។គម្រោងនេះនឹងត្រូវទទួលខុសត្រូវរចនាប្លង់ដោយក្រុមហ៊ុន Tandem Architects របស់ប្រទេសថៃហើយទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន Nath Land Development ដែលជាលក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Grand Lion Group៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!
គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តសៀមរាបបានចាប់ផ្តើមហើយ
គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តសៀមរាបបានចាប់ផ្តើមហើយ
June 7, 2022, 1:17 a.m.
ការស្ថាបនាព្រលានយន្តហោះអន្តរជាតិថ្មីនៅសៀមរាបបានចាប់ផ្តើមហើយ។ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា(SSCA) បានប្រាប់ថាក្រុមហ៊ុនសាងសង់កំពុងរវល់រៀបចំដីសម្រាប់ចាប់ដំណើរការព្រលានយន្តហោះថ្មី។“ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះបានកៀងគរអ្នកម៉ៅការរបស់ខ្លួនទាំង (ឧបករណ៍និងធនធាន)។  ក្រុមហ៊ុនសាងសង់បានចាប់ផ្តើមធ្វើការវិភាគសណ្ឋានដីការសំអាត និងការរុះរើដីនៅទីតាំងគម្រោង។“ នេះជាសម្តីរបស់លោក ចាន់សិរីវុត្ថា។ជាមួយនឹងគម្រោងស្ថាបនាផ្លូវយន្តហោះដែលមានអមដោយអំពូលភ្លើង ស្ថានីយ៍អ្នកដំណើររួមជាមួយនឹងគ្រឿងសម្ភារៈបរិក្ខារជាច្រើនទៀតដែលរំពឹងថានឹងដំឡើងតាមផែនការទាំងស្រុង។លោក ចាន់សិរីវុត្ថា មិនបានផ្តល់កាលបរិច្ឆេទពិតប្រាកដសម្រាប់ការងារបេតុងនោះទេ ប៉ុន្តែលោកបាន និយាយថាវានឹងត្រូវបានធ្វើនៅក្នុងឆ្នាំនេះ។ព្រលានយន្តហោះថ្មីដែលត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់អស់ជិត១ពាន់លានដុល្លារកំពុងត្រូវបាន សាងសង់លើផ្ទៃដីទំហំ៧៥០ហិកតានៅក្នុងស្រុកស្រុកសូទ្រនិគមនៅជាយក្រុងសៀមរាប។ គម្រោងនេះត្រូវបាននឹងគ្រោងនឹងបញ្ចប់នៅពីរទៅបីឆ្នាំ។គម្រោងនេះនឹងត្រូវបានសាងសង់ជាបីដំណាក់កាល។ ក្រុមហ៊ុននេះនឹងវិនិយោគ៥០០លានដុល្លារសម្រាប់ដំណាក់កាលទី១និងទី២ដែលនឹងអនុញ្ញាតឱ្យយន្តហោះដឹកអ្នកដំណើរខ្នាតមធ្យម ប៊ូអីង ៧៣៧ និងអ៊ែរប៊ូសអេ៣២០។ ចំណែកឯទឹកប្រាក់ប្រមាណ៣០០លានដុល្លារផ្សេងទៀតនឹងត្រូវបានត្រៀមទុកសម្រាប់ដំណាក់កាលទីបី។កាលពីខែតុលាឆ្នាំ ២០១៧ កិច្ចព្រមព្រៀងសាងសង់ព្រលានយន្តហោះថ្មីនេះត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុន Yunnan Investment Holdings Ltd ដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន។ កិច្ចព្រមព្រៀងនេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនចិនក្នុងការគ្រប់គ្រងព្រលានយន្តហោះអស់រយៈពេល៥៥ឆ្នាំក្រោមគម្រោងសាងសង់ (ស្ថិតនៅក្រោមដំណាក់កាលផ្ទេរគ្រប់គ្រង) ។កិច្ចព្រមព្រៀងថ្មីត្រូវបានជំនួសកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាគ្រប់គ្រងលើប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិនាពេលបច្ចុប្បន្ន។ អាកាសយានដ្ឋានកម្ពុជាដែលជាផ្នែកមួយនៃក្រុមហ៊ុន Vinci Group របស់បារាំងកំពុងដំណើរការក្រុមហ៊ុនអាកាសចរណ៍កម្ពុជាដែលមានស្រាប់ដែលគិតជាទឹកប្រាក់វិនិយោគចំនួន១០០លានដុល្លារដើម្បីធ្វើឱ្យព្រលានយន្តហោះរបស់ខ្លួននៅរាជធានីភ្នំពេញនិងសៀមរាបកាន់តែប្រសើរឡើង។អាកាសយានដ្ឋានថ្មីសៀមរាបបានស្វាគមន៍ផែនការកសាងព្រលានយន្តហោះមួយផ្សេងទៀតនៅខេត្តសៀមរាបត្រូវបានស្វាគមន៍ដោយភាគីពាក់ព័ន្ធជាច្រើនដែលយល់ឃើញថាវាជាការជំរុញពាណិជ្ជកម្ម និងទេសចរណ៍មិនត្រឹមតែនៅក្នុងខេត្តសៀមរាបប៉ុន្តែក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។លោក ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បាននិយាយថាអាកាសយានដ្ឋានថ្មីនៅសៀមរាបនឹងល្អសម្រាប់វិស័យទេសចរណ៍។ លោកបាននិយាយថា “អាកាសយានដ្ឋាននេះប្រាកដជាទាក់ទាញភ្ញៀវទេសចរបានច្រើនជាងមុនក៏ដូចជាអាចទទួលផ្ទុកយន្តហោះដែលមានទំហំធំៗបានផងដែរ។”វត្តមាននៃប្រាសាទអង្គរវត្តដែលល្បីល្បាញទូទាំងពិភពលោកបានធ្វើឱ្យខេត្តសៀមរាបជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសកម្ពុជា។ កាលពីឆ្នាំមុនប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប៥.៦​លាននាក់ដែលភាគច្រើនមកធ្វើលេងកំសាន្តនៅសៀមរាប។គម្រោងអាកាសយានដ្ឋានសំខាន់ទី៣នៅកម្ពុជាអាកាសយាន្តដ្ឋានសៀមរាបគឺជាគម្រោងមួយក្នុងចំណោមគម្រោងព្រលានយន្តហោះធំៗចំនួនបី។ ចំណែកឯព្រលានយន្តហោះថ្មីដែលអាចនឹងក្លាយទៅជាព្រលានយន្តហោះធំបំផុតលេខ៩នៅក្នុងពិភពលោកដែលមានទំហំ២.៦០០ហិកតាទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលដើម្បីជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គម្រោងសាងសង់នេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ១,៥ពាន់លានដុល្លារនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ចំណែកឯគម្រោងព្រលានយន្តហោះអន្តរជាតិមួយទៀតស្ថិតនៅកោះកុងអន្តរជាតិថ្មីមួយទៀតដែលមានតម្លៃ៥០០លានដុល្លារលើផ្ទៃដីទំហំ៧៥០ហិកតានៅក្នុងស្រុកបទុមសាគរ។ សម្រាប់ការ ងារសាងសង់អាកាសយានដ្ឋានថ្មីនៅកោះកុងនឹងចាប់ផ្តើមនៅដើមឆ្នាំនេះ។តើលោកអ្នកកំពុងតែស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅខេត្តសៀមរាប ឬអចលនទ្រព្យសម្រាប់លក់ក្នុងខេត្តសៀមរាប? ឬអានមគ្គុទ្ទេសដែលរៀបរាប់អំពីខេត្តសៀមរាប សូមចូលទៅកាន់ Realestate.com.kh!
CREA News Page 590x250 KH
អបអរសាទរខួបគម្រប់៣ឆ្នាំនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប
អបអរសាទរខួបគម្រប់៣ឆ្នាំនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប
June 7, 2022, 1:37 a.m.
ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦ បញ្ចប់គ្រោងអគារជាន់ក្រោមដី នៃការដ្ឋានគម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សាពីថ្ងៃទី៩ មីនា ឆ្នាំ២០១៥ដល់ថ្ងៃទី៩មីនា ឆ្នាំ២០១៨ ត្រឹមតែរយៈពេល៣ឆ្នាំប៉ុណ្ណោះ ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា)គ្រុប បានអភិវឌ្ឍខ្លួនពីក្រុមហ៊ុនដែលគ្មានអ្នកណាស្គាល់ក្លាយទៅជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញនៅព្រះរាជាណាចក្រកម្ពុជា។រយៈពេល៣ឆ្នាំនេះ ដោយមានការខិតខំប្រឹងប្រែងពីបុគ្គលិកក្រុមហ៊ុនទាំងអស់ ក្រុមហ៊ុនមានការរីកចម្រើនធំធាត់យ៉ាងឆាប់រហ័ស ម៉ាកយីហោ និងស្មារតីនៃព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងតែល្បីរន្ទឺ និងត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានក្នុងស្រុក និងក្រៅស្រុក។ រយៈពេល៣ឆ្នាំនេះក្រុមហ៊ុនបានបណ្តាក់ទុនសរុបជាង១,២០០លានដុល្លារអាមេរិក។ ក្រុមហ៊ុននឹងបន្តបណ្តាក់ទុនសរុប៥ពាន់លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់រយៈពេល១០ឆ្នាំខាងមុខ។ខួប៣ឆ្នាំ丨យុទ្ធសាស្ត្រអភិវ្ឍន៍ និងសមិទ្ធផលចាប់តាំងពីបានបង្កើតទ្បើងនៅឆ្នាំ២០១៥មក ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែប្រកាន់ភ្ជាប់នូវស្មារតីសហគ្រាសគឺ “បេសកកម្មភាពទទួលខុសត្រូវការគោរពការយកចិត្តទុកដាក់ស្រទ្បាញ់ និងភាពច្នៃប្រតិដ្ឋ” ដោយបានបង្កើតនូវបុត្រសម្ព័ន្ធក្រុមហ៊ុន និងអង្គភាពសរុប២១ស្ថាប័នគឺជាសហគ្រាសចម្រុះខ្នាតយក្សលំដាប់អន្តរជាតិ។យោងតាមយុទ្ធសាស្រ្តដែលដាក់ចេញដោយក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងចាក់គ្រឹះរឹងមាំក្នុងព្រះរាជាណាចក្រកម្ពុជាដោយបានដាក់ចេញនូវផែនការអភិវឌ្ឍន៍សម្រាប់រយៈពេល១០ឆ្នាំចាត់ទុករាជធានីភ្នំពេញជាចំណុចកណ្តាល និងអភិវឌ្ឍតាមខេត្តសំខាន់ៗដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយមានអាជិវកម្មអភិវឌ្ឍអចលនទ្រព្យជាអាជីវកម្មចម្បងគ្របដណ្តប់លើវិស័យទេសចរណ៍ធុរកិច្ច សួនឧស្សាហកម្ម សប្បុរសធម៌ ហិរញ្ញវត្ថុ សណ្ឋាគារ ក្លឹបកម្សាន្ត ផ្សារទំនើប តំបន់រមណីយដ្ឋាន ភោជនីយដ្ឋានកន្លែងកម្សាន្តសម្រាប់កុមារជាដើម៕ខាងក្រោមនេះគឺជាព្រឹត្តការណ៍សំខាន់ៗក្នុងរយៈពេល៣ឆ្នាំរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប!ថ្ងៃទី១៥ មីនា ឆ្នាំ២០១៧   ពិធីក្រុងពិលីបើកការដ្ឋានសាងសង់គម្រោង ព្រីនស៍ ម៉ូឌើន ផ្លាហ្សាថ្ងៃទី៩ មេសា ឆ្នាំ២០១៧   បញ្ចុះបឋមសិលាសាងសង់សណ្ឋាគារ ព្រីនស៍ ថាម ហូថេល ខេត្តព្រះសីហនុថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៧  ទិញយកអគារការិយាល័យលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ Phnom Penh Towerថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៧  សម្ពោធសូនឧស្សាហកម្ម ខេម អិម ជេ អ៊ិនដាសស្ទ្រៀល ផាក។  ខេម អិម ជេ អ៊ិនដាសស្ទ្រៀល ផាក គឺជាគម្រោងសហការជាមួយនឹងសហគ្រាសចិន គឺជាតំបន់កសិកម្មកែឆ្នៃ ដឹកជញ្ជូនឃ្លាំងស្តុកទំនិញ នាំមុខគេនៅកម្ពុជា។ខួប៣ឆ្នាំ丨 សហគ្រាសឈានមុខក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ៣ឆ្នាំកន្លងទៅនេះ គម្រោងអគារស្នាក់នៅរួមមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា និងឌាយមិនវ័នកំពុងដាក់លក់យ៉ាងកក្រើកនៅលើទីផ្សារដោយទទួលបានការពេញនិយម និងកបញ្ជារទិញជាច្រើនពីសំណាក់អតិថិជនក្នុង និងក្រៅស្រុក ក្នុងនោះគម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា គឺជាគម្រោងអគារស្នាក់នៅរួម ដែលលក់ដាច់បំផុតក្នុងឆ្នាំ២០១៧នៅទីផ្សារខុនដូរាជធានីភ្នំពេញ។ទន្ទឹមនឹងនេះ សណ្ឋាគារព្រីនស៍ ថាម ហូថេល សួនឧស្សាហកម្ម ខេម អិម ជេ អ៊ិនដាសស្ទ្រៀល ផាក និងព្រីនស៍ អាយធី បៀលឌីង។ល។កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ក្នុងនោះសណ្ឋាគារ         ព្រីនស៍ ថាម ហូថេលនឹងបើកសម្ពោធនៅខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ក្រៅអំពីគម្រោងដែលកំពុងសាងសង់ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបក៏បានទិញដីបម្រុងទុកសម្រាប់អភិវឌ្ឍគម្រោងនានាដូចជាគម្រោងព្រីនស៍ កោះតាកៀវ គម្រោងព្រីនស៍ ហេបភី ផ្លាហ្សា គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គម្រោងព្រីនស៍ ខូលីណឹន បេ គម្រោងព្រីនស៍ ថាមផ្លាហ្សា គម្រោងព្រីនស៍ ស៊ីធី សិនធើ និងគម្រោងព្រីនស៍ ស្មាត ស៊ីធី។ល។ ដែលមានផ្ទៃដីសរុបជាង៣លានម៉ែត្រការ៉េ និងគម្រោងអភិវឌ្ឍន៍មានទំហំសរុប ៥លានម៉ែត្រការ៉េ៕ខែតុលា ឆ្នាំ២០១៧ ចូលរួមព្រឹត្តការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។ គម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា គម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា និងគម្រោងឌាយមិនវ័នទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិន គឺជាគម្រោងដែលលក់ដាច់បំផុកក្នុងព្រឹត្តការណ៍។ថ្ងៃទី១៧ មករា ឆ្នាំ២០១៨ បញ្ចប់ការដ្ឋានគ្រោងអគារសណ្ឋាគារព្រីនស៍ ថាម ហូថេល បន្ទាប់ពីបានបើកការដ្ឋានសាងសង់រយៈពេល១០ខែ។ខួប៣ឆ្នាំ丨 ទំនួលខុសត្រូវចំពោះសង្គម ក្តីស្រទ្បាញ់គ្មានដែនកំណត់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺជាសហគ្រាសមានទំនួលខុសត្រូវសង្គម។ ដូចលោកប្រធានធ្លាប់លើកទ្បើងថា “ក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ការអភិវឌ្ឍរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងចងភ្ជាប់ជាមួយនឹងប្រជាជនកម្ពុជាគ្រប់រូប យើងនឹងខិតខំចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដោយអស់ពីលទ្ធផល”។នៅពេលចាប់ផ្តើមបង្កើតក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបក្នុងឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានសម្រេចចិត្តបង្កើតមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ហើយបានកំណត់ថារាល់ការលក់គម្រោងអចលនទ្រព្យដែលអភិវឌ្ឍដោយក្រុមហ៊ុនរាល់ការលក់ក្នុង១ម៉ែត្រការ៉េបរិច្ចាគជូនដល់មូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេតចំនួន ២ដុល្លារអាមេរិក។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានបរិច្ឆាគជាវត្ថុ និងសាច់ប្រាក់សរុបជាទឹកប្រាក់ជាង១លានដុល្លារអាមេរិក ដែលប្រជាជនក្រីក្រលំបាកជាង ៥ម៉ឺននាក់ទទួលបានអំណោយផ្ទាល់ពីក្រុមហ៊ុនតាមរយៈអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត៕ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ចូលរួមក្នុងទិវាកាកបាទក្រហមអន្តរជាតិ និងមានកិត្តិយសបានថតរូបជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី។ថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ចុះចែកអំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រនៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ថ្ងៃទី៣ មីនា ឆ្នាំ២០១៧   អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានចុះចែកអំណោយដល់ស្ត្រីក្រីក្រ ៥០០នាក់នៅខេត្តព្រៃវែង។ថ្ងៃទី១០ មេសា ឆ្នាំ២០១៧  ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឧបត្ថម្ភដល់អង្គភាពប្រឆាំងអំពើពុករលួយ នូវម៉ាស៊ីនស្កេនកាតវត្តមាន។ថ្ងៃទី២៤ មេសា ឆ្នាំ២០១៧   អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដឹកនាំក្រុមការងារអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានចុះចែកអំណោយដល់ប្រជាជុំក្រីក្រជាង១០០០ គ្រួសារ នៅខេត្តព្រះសីហនុ។ថ្ងៃទី១៧ មករា ឆ្នាំ២០១៨ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបប្រគល់រថយន្តចំនួន១៣គ្រឿងដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបម្រើដល់ការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលកំពុងត្រូវការជាចាំបាច់។ថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៨ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដឹកនាំក្រុមការងារអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ចុះចែកអំណោយ ផ្តល់ជូនសិស្សានុសិស្ស ១៥០០នាក់ និងជនចាស់ជរា ៨០០នាក់នៅខណ្ឌច្បារអំពៅ។ថ្ងៃទី៤ មីនា ឆ្នាំ២០១៨ លោកឈីវ គួរស៊ីញ តំណាងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេតចែកអំណោយជូនជនចាស់ជរា ៨០០នាក់នៅខេត្តកំពង់ឆ្នាំង។ខួប៣ឆ្នាំ丨 ខិតខំប្រឹងប្រែងបន្ត បង្កើតសមិទ្ធផលកាន់តែអស្ចារ្យឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលមានសារសំខាន់បំផុតសម្រាប់ផែនការអភិវឌ្ឍន៍រយៈពេល១០ឆ្នាំរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ក្រោមការដឹកនាំនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបង្កើតបាននូវតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល(Prince CBD) ដំបូងគេនៃរាជធានីភ្នំពេញចូលរួមជំរុញការអភិវឌ្ឍនៃទីក្រុងភ្នំពេញ។ នាពេលអនាគត ក្រុមហ៊ុនក៏នឹងពង្រីកទីផ្សារចូលក្នុងប្រទេសអាស៊ានដទៃទៀតជាពិសេសក្នុងវិស័យអចលនទ្រព្យ ទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន៕ផ្សារទំនើបព្រីនស៍ ស៊ូភើ ម៉ាឃីត សណ្ឋាគារព្រីនស៍ ថាម ហូថេល រមណីយដ្ឋាន ព្រីនស៍ ម៉ាណ័រ នឹងបើកដំណើរនៅឆ្នាំ២០១៨នេះ។ រីឯគម្រោងព្រីនស៍អ៊ីនធើណាសិនណល ផ្លាហ្សា គម្រោងព្រីនស៍ ស៊ីធី សិនធើ និងគម្រោងខូលីណឹនបេក៏នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨នេះដែរ។ ចំណែកឯគម្រោង  ព្រីនស៍ កោះតាកៀវ គម្រោងព្រីនស ស្មាត ស៊ីធី ព្រីនស៍ ថាម ផ្លាហ្សា និងគម្រោង ហេបភី ផ្លាហ្សា។ល។ ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងវាយតម្លៃផងដែរ។ ក្នុងកំទ្បុងពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុននឹង បណ្តាក់ទុនសរុបរហូតដល់ ៥ពាន់លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍគម្រោងខាងលើ៕អបអរសាទរខួប៣ឆ្នាំ丨 ផ្តល់ជូនការបញ្ចុះតម្លៃពិសេសដើម្បីអបអរសាទរខួប៣ឆ្នាំ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបផ្តល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់ខុនដូមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា។ ចំនួនមានកំណត់ ការផ្តល់ជូននេះមានតែ១០យូនីតប៉ុណ្ណោះ សូមរួសរាន់!ស្វែងរកគម្រោង Prince Modern Plaza និង គម្រោង Prince Central Plaza តាមរយៈ Realestate.com.khស្វែងរកព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh
កម្ពុជាអាចនឹងមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈអចលនទ្រព្យក្នុងឆ្នាំ២០១៨
កម្ពុជាអាចនឹងមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈអចលនទ្រព្យក្នុងឆ្នាំ២០១៨
June 1, 2022, 7:40 p.m.
Events & Announcements
ស្របពេលដែលវិស័យអចលនទ្រព្យកម្ពុជាបានកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាក្រុមអ្នកជំនាញ និងអ្នកពាក់ព័ន្ធនៅក្នុងវិស័យបានខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយ និងនាំយកអចលនទ្រព្យកម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិ​។ តួយ៉ាងសមាគន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  បានការងារជាច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុកដើម្បីជម្រុញដំណើរការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យមានភាពរីកចម្រើនប្រកបដោយចីរភាព។ជាមួយនឹងបទពិសោធន៍ដ៏ច្រើន និងដើម្បីជម្រុញដល់ប្រសិទ្ធិភាពនៃការគ្រប់គ្រង និងភាពរីកលូតលាស់របស់វិស័យអចលនទ្រព្យកម្ពុជាសមាគន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាគ្រោងនឹងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអចលទ្រព្យនៅក្នុងឆ្នាំ២០១៨​នេះ។លោកបណ្ឌិត គីម ហ៊ាង ដែលប្រធានសមាគន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិយាយថា "គោលបំណងនៃការបើកវិទ្យាស្ថាននេះគឺមិនមែនដើម្បីរកប្រាក់ចំណេញនោះទេ ប៉ុន្តែជាការពង្រឹងធនធានមនុស្ស និងគាំទ្រវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាឲ្យមាននិរន្តរភាព"។ លោកបានបន្ថែមថា វិទ្យាស្ថាននេះនឹងប្រើប្រាស់កម្មវិធីសិក្សាមួយដោយយកគម្រូតាមកម្មសិក្សារបស់ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី។នៅពេលវិទ្យាស្ថាននេះបង្កើតឡើងវានឹងក្លាយជាសាលាបង្រៀនជំនាញអចលទ្រព្យដំបូងគេបំផុតនៅកម្ពុជា  ហើយសាលានេះនឹងបណ្តុះបណ្តាលជំនាញទៅដល់ភ្នាក់ងារអចលនទ្រព្យ និងភ្នាក់ងារវាយតម្លៃអចលនទ្រព្យដើម្បីឲ្យអ្នកទាំងនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់ជូនសេវាកម្មប្រកបដោយវិជ្ជាជីវៈដល់អតិថិជន។ទាក់ទងនឹងវគ្គបណ្តុះសម្រាប់ជំនាញជាភ្នាក់ងារ និងអ្នកវាយតម្លៃអចលនទ្រព្យ លោកបណ្ឌិត គីម ហ៊ាង បាននិយាយថា “ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យនឹងត្រូវសិក្សារយៈពេល ១៥០ ម៉ោង រីឯភ្នាក់ងារ វាយតម្លៃអចលនទ្រព្យនឹងត្រូវសិក្សារយៈពេល១៨០ម៉ោង។ ចំណែកគ្រូបង្រៀនវិញពាក់កណ្តាលជាអ្នកជំនាញរបស់កម្ពុជា និងពាក់កណ្តាលជាជនបរទេស។”  វិទ្យាស្ថានបណ្តុះបណ្តាលជំនាញអចលនទ្រព្យនេះត្រូវការទឹកប្រាក់វិនិយោគប្រមាណជា ២០០,០០០ ដុល្លារ ដែលទំនងជាបានមកពីការវិនិយោគពីសមាជិករបស់សមាគមន៍ CVEA និងក្រុមហ៊ុនឯកជននៅក្នុងវិស័យ។​ ប៉ុន្តែមកដល់ពេលនេះសមាគមន៍នៅមិនទាន់បានស្នើសុំ​អាជ្ញាប័ណ្ណជាផ្លូវការពីក្រសួង​អប់រំយុវជន និង​កីឡា និងក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅឡើយទេ។​ទោះបីជាយ៉ាងណាក៏ដោយ ទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំយុវជន និងកីឡាបានស្វាគមន៍ចំពោះដំណឹងនៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈអចលទ្រព្យមួយនេះ៕ស្វែងរកព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh
ទស្សនៈរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជុំវិញការបោះឆ្នោតឆ្នាំ២០១៨
ទស្សនៈរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជុំវិញការបោះឆ្នោតឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
វិស័យអចលនទ្រព្យកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខយ៉ាងឆាប់រហ័សដោយសារមានការវិនិយោគដ៏ច្រើនពីប្រទេសចិន ដែលកត្តានេះជាកំលាំងចលកររុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើងជាមួយនឹងកំណើនជាមធ្យម៧ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។កាលពីអតីតកាលកន្លងទៅកត្តានយោបាយបានជះឥទ្ធិពលតិចតួចដល់កំណើននៃវិស័យអចលនទ្រព្យដែលមកដល់ពេលបច្ចុប្បន្នចំណុចនេះនៅតែជាក្តីបារម្ភមួយ។ ការរំលាយគណៈបក្សប្រឆាំង និងការអំពាវនាវឲ្យធ្វើពហិកាមិនចូលរួមការបោះឆ្នោតថ្នាក់ជាតិក្នុងខែកក្កដាឆ្នាំ២០១៨ បានធ្វើឲ្យមានការបារម្ភពីអនាគតនៃស្ថានភាពនយោបាយកម្ពុជា។ សម្រាប់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយចំនួនបានអះអាងការបោះឆ្នោតខាងមុខជាការបារម្ភមួយ។ ប៉ុន្តែមួយចំនួនថាមិនមែនជាអ្វីដែលត្រូវបារម្ភពេកនោះទេ។ អ្នកឧកញ៉ាសៀ ឬទ្ធី ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន WordlBridge Group បានមានប្រសាសន៍ថាប្រជាជនកម្ពុជាមានភាពរអាក្នុងការទិញអចលនទ្រព្យក្នុងអំឡុងពេលមុនបោះឆ្នោត មួយផ្នែកដោយសារពួកគេមានបទពិសោធន៍មិនល្អកាលពីឆ្នាំ២០០៨ដែលពេលនោះបន្ទាប់ពីការបោះឆ្នោតវិស័យអចលនទ្រព្យ និងសំណង់បានជាប់គាំង។ទោះបីជាយ៉ាងណា អ្នកឧកញ៉ា ឬទ្ធី បានបន្ថែមថា​ ខ្ញុំជឿជាក់ថាការបោះឆ្នោតខាងមុខនេះនឹងមិនប៉ះ ពាល់ដល់ទីផ្សារអចលនទ្រព្យទេ។ ប៉ុន្តែប្រជាជននៅតែរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងនៅក្នុង ទីផ្សារ។ ហើយខ្ញុំជឿថាបន្ទាប់ពីការបោះឆ្នោតពួកគេនឹងចាប់ផ្តើមកទិញអចលនទ្រព្យម្តងទៀត។អ្នកនាង នៅ លីណា ជំនួយការរបស់ក្រុមហ៊ុន NC Max World បាននិយាយថាប្រជាជនគួរមាន ការបារម្ភលើបញ្ហាផ្សេងៗទៀតក្រៅពីការបោះឆ្នោតដូចជាសេដ្ឋកិច្ចពិភពលោក ការកើនឡើងនូវ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចដូចអ្វីដែលបានកើតឡើងក្នុងឆ្នាំ ២០០៩ ជាដើម ។អ្នកនាង លីណា បានបន្ថែមទៀតថាអតិថិជនជាច្រើនរបស់ខ្ញុំគិតថាការបោះឆ្នោតគឺជារឿងធម្មតាមួយ។ “អតិថិជនរ​បស់ខ្ញុំមិនមានការភ័យព្រួយ ហើយមិនមានផលប៉ះពាល់ពីអ្វីដែលនឹងកើតឡើងនៅក្នុងឆ្នាំបោះឆ្នោតនេះទេ”។​​អ្នកឧកញ៉ា ចេង ខេង ប្រធាន​ក្រុមហ៊ុន CPL  បានមានប្រសាសន៍ថាវិនិយោគិននឹងមិនមានផលប៉ះពាល់ពីការបោះឆ្នោតទេ។ ខ្ញុំជឿថាការទទួលការប្រឹក្សាយោបល់ត្រឹមត្រូវពីអ្នកជំនាញនឹងធានាថាអ្នក វិនិយោគនឹងមិនមានការខាតបង់អ្វីទេបើទោះបីជាមាន ឬគ្មានការបោះឆ្នោតក៏ដោយ។ លោកបណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​ភ្នាក់ងារ និង​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា (CVEA) បានបញ្ចេញទស្សនថាសកម្មភាព​ទិញ​លក់​អចលនទ្រព្យនឹង​ថយចុះធៀប​នឹង​ឆ្នាំ​២០១៧​។ “ខ្ញុំគិតថចំនួននៃប្រតិបត្តិការទិញលក់នៅក្នុងឆ្នាំនេះនឹងថយចុះបើធៀបទៅនឹងឆ្នាំកន្លងទៅ” ។  លោកបណ្ឌិតគីមបញ្ជាក់ទៀតថាកំ​ណើននឹងចាប់ផ្តើមឡើងវិញបន្ទាប់ពីការបោះឆ្នោតរួច។ “ត្រឹមឆ្នាំ២០២០ខ្ញុំជឿថាទីផ្សារអចលនទ្រព្យនឹងរីកចម្រើនម្តងទៀត”។ ការវិនិយោគពីវិនិគិនបរទេសនៅក្នុងវិស័យអចលទ្រព្យក៏ជឿជាក់ថាការបោះឆ្នោតនឹងមានផលប៉ះពាល់តិចតួចបំផុតសម្រាប់វិស័យទាំងមូល។ អ្នកស្រី Lili Ding នាយកទីផ្សារនៃក្រុមហ៊ុន Parkway Investment បាននិយាយថា អ្នកស្រីមើលឃើញថាគ្មានផលប៉ះពាល់រយៈពេលវែងសម្រាប់ វិស័យអចលនទ្រព្យកម្ពុជា។ អ្នកស្រីបញ្ជាក់ថារាល់ការបោះឆ្នោតនឹងនាំមកនូវភាពមិនប្រាកដប្រជា។ អ្នកវិនិយោគិន និងអ្នកអភិវឌ្ឍន៍ជាច្រើនជារឿយៗមានអាកប្បកិរិយាមួយគឺ "រង់ចាំមើល" ។អ្នកស្រី  Lili បានបន្ថែមទៀតថាក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មរយៈពេលវែង និងសេដ្ឋកិច្ចរួមភាពរីកចម្រើននឹងបន្តកើនឡើង។ លោកស្រីបានសង្កត់ធ្ងន់ថា "មិនថារចនាសម្ព័ន្ធផ្ទៃក្នុងរបស់រដ្ឋា ភិបាលត្រូវផ្លាស់ប្តូរបែបណាក៏ដោយការអភិវឌ្ឍន៍តែងតែស្ថិតនៅជាអាទិភាពរបស់រដ្ឋាភិបាល"។អ្នកស្រី Xiaohua Chen  ដែលជាមេធាវីផ្នែកច្បាប់នៅក្រុមហ៊ុនETC Law Group បាននិយាយថាអ្នកស្រីមើលឃើញពីកំណើនជាបន្តបន្ទាប់ស្របពេលជាមួយនឹងបទបញ្ជាថ្មីដាក់ចេញដើម្បីគ្រប់គ្រងលើវិស័យ។ លោកស្រីបានបញ្ជាក់ថា «វិស័យអចលនទ្រព្យនឹងបន្តកើនឡើងបើទោះជាមានការព្រួយបារម្ភអំពីស្ថិរភាពនយោបាយក្តី»។អ្នកស្រី Xiaohua បាននិយាយសំដៅទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថា "ខ្ញុំជឿជាក់ថាភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការពិនិត្យ និងការអនុម័តលើគម្រោងតាមនិតិវិធីជាលក្ខណៈប្រព័ន្ធ"។តានដានព័ត៌មានអភិវឌ្ឍន៍ថ្មីៗ និងគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
រោងចក្រថ្មីចំនួន៤វិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ
រោងចក្រថ្មីចំនួន៤វិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ
June 6, 2022, 5:57 a.m.
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងសាងសង់រោងចក្រថ្មីចំនួនបួននៅក្នុង តំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ នេះបើតាមការចុះផ្សាយរបស់ការសែតខ្មែរថាមស៍។គម្រោងទាំងបួននេះនឹងចំណាយទឹកប្រាក់វិនិយោគជាង៥០លានដុល្លារអាមេរិច។​ ក្នុងនោះមានគម្រោង​រោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន២រោងចក្រគីមីចំនួន១ និងរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន១។ក្រុមហ៊ុន Cambodian Yunkun Co., Ltd​ វិនិយោគលើរោងចក្រសំលៀកបំពាក់ក្នុងទឹកប្រាក់ប្រមាណ២លានដុល្លារ ចំណែកក្រុមហ៊ុន  Hisao International (Combodia) Garment Co., Ltd​​ វិនិយោគរោងចក្រសំលៀកបំពាក់ដែលចំណាយទឹកប្រាក់៤លានដុល្លារ។រីឯរោងចក្រគីមីនឹងត្រូវនឹងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Aurotime New Materials Co., Ltd ក្នុងទឹកប្រាក់វិនិយោគប្រមាណ១២លានដុល្លារ  ខណៈក្រុមហ៊ុនថាមពលធ្យូងថ្មនឹងត្រូវវិនិយោគដោយក្រុមហ៊ុន Sihanoukville Special Economic Zone Thermal Power Co., Ltd ក្នុងទឹកប្រាក់វិនិយោគប្រមាណ៤១.១៩លានដុល្លារសហរដ្ឋអាមេរិច។ គេរំពឹងថារោងចក្រទាំងនេះនឹងផ្តល់ការងាររាប់រយកន្លែងសម្រាប់ប្រជាជនក្នុងស្រុក។បច្ចុប្បន្នតំបន់សេដ្ឋកិច្ចនៃក្រុងព្រះសីហនុរួមមាន៖ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រុងព្រះសីហនុ បានក្លាយទិសដៅវិនិយោគដ៏សំខាន់សម្រាប់វិនិយោគិនក្នុងស្រុក​ និងអន្តរជាតិ។ រដ្ឋាភិបាលកម្ពុជាក៏មានផែនការដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុត ដែលអាចមានរោងចក្រឧស្សាហកម្មចម្រុះរហូតដល់ ១០,០០០ រោងចក្រ។ចង់ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្រុងព្រះសីហនុ ឬអចលនទ្រព្យសម្រាប់លក់នៅក្រុង ព្រះសីហនុ សូមចូលទៅកាន់ Realestate.com.kh! លោកអ្នកក៏អាចស្វែងរកព័ត៌មានថ្មីនៃការវិវត្តន៍ចុង ក្រោយរ​បស់ខេត្តព្រះសីហនុ ឬសក្តានុពលនៃការវិនិយោគនៅលើគេហទំព័ររបស់យើងបានផងដែរ។​
អ្នកជំនាញអចលនទ្រព្យបង្ហាញទស្សនៈរបស់ខ្លួន លើ​ការផ្លាស់ប្តូរមុខមាត់ខេត្តព្រះសីហនុ
អ្នកជំនាញអចលនទ្រព្យបង្ហាញទស្សនៈរបស់ខ្លួន លើ​ការផ្លាស់ប្តូរមុខមាត់ខេត្តព្រះសីហនុ
June 7, 2022, 7:00 a.m.
ខេត្តព្រះសីហនុ​បានឆ្លងកាត់ការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ខេត្តតំបន់​សមុទ្រ​មួយនេះធ្លាប់បានហ៊ុំព័ទ្ធដោយព្រៃក្រាស់ៗតែឥលូវនេះវាបានប្រែក្លាយទៅជាទីប្រជុំជនដ៏សំខាន់មួយ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។ការរីកចម្រើននេះស្តែងឡើងតាមរយៈវត្តមាននៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗ និងអគារខ្ពស់ៗជាច្រើនដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែទន្ទឹមនឹងនោះការអភិវឌ្ឍជៀសមិនផុតពីការ​ហុចផលប៉ះពាល់នោះទេដូចជាការប៉ះពាល់បរិស្ថាន និងការបំពុលបរិយាកាសជាដើម ហើយខេត្តព្រះសីហនុក៏ត្រូវតែប្រឈមនឹងបញ្ហាអស់ទាំងនេះដូចគ្នាដែរ។ដើម្បីស្វែងយល់បន្ថែមពីការផ្លាស់ប្តូរ និងផលប៉ះពាល់ពីការអភិវឌ្ឍខេត្តព្រះសីហនុគេហទំព័រ Realestate.com.kh បានជួបសម្ភាសជាមួយថ្នាក់ដឹកនាំគម្រោង Purely Projects ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យ និងមានទីស្នាក់ការនៅក្នុងខេត្តនេះតែម្តង។ ខាងក្រោមនេះគឺជាសេចក្តីដកស្រង់នៃបទសម្ភាសន៍របស់ស្វាមីភរិយា​ជនជាតិអូស្រ្តាលី គឺលោក Mark និងលោកស្រី Kerry Morton៖REAKH៖ តើលោក និងលោកស្រីអាចប្រាប់យើងត្រួសៗបានទេអំពីព័ត៌មានទាក់ទងនឹងក្រុមហ៊ុនរបស់ពួកលោក និងសាវតារបស់ពួកលោក? តើលោក និងលោកស្រីរស់នៅខេត្តព្រះសីហនុបានរយៈពេលប៉ុន្មានឆ្នាំ​ហើយ ?Purely Projects៖ Purely Projects គឺជាក្រុមហ៊ុនផ្តល់ការពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ។ យើងបានផ្តល់ការប្រឹក្សានេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេល៥ឆ្នាំមកហើយ ប៉ុន្តែយើងទើបតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងខេត្តព្រះសីហនុបានរយៈពេលមួយឆ្នាំប៉ុណ្ណោះយើងផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ជាច្រើនផ្នែកទាក់ទិននឹងឧស្សាហកម្មដែលមានឯកទេសជំនាញខាងការអភិវឌ្ឍ និងការគ្រប់គ្រងពាណិជ្ជកម្មលក់រាយអគារពាណិជ្ជកម្ម សណ្ឋាគារ និងលំនៅដ្ឋានជាដើម។លោកស្រី Kerry គឺជានាយិកាគ្រប់គ្រង Purely Projects ។ គាត់មានបទពិសោធន៍ជាង ២០ ឆ្នាំខាងពាណិជ្ជកម្មលក់រាយទាំងនៅអូស្រ្តាលី និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ Kerry ជំនាញផ្នែកការអភិវឌ្ឍការលក់រាយការផ្តល់គំនិតសម្រាប់ការជួលទីតាំងពាណិជ្ជកម្មដើម្បីបង្កើនប្រាក់ចំណូល និងជំរុញអាជីវកម្មជាទូទៅ និងការរចនាការគ្រប់គ្រងការជួល និងផ្នែកទីផ្សារ។ ចំណែកលោក Mark Morton វិញគឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។ គាត់ជំនាញផ្នែកគ្រប់គ្រងទ្រព្យសកម្មនៃគម្រោងអភិវឌ្ឍន៍ធំៗជាច្រើននៅអូស្រ្តាលី កម្ពុជា ឡាវ និងវៀតណាម។REAKH៖ លោក និងលោកស្រីអាចនិយាយប្រាប់យើងបានទេថាតើមានការផ្លាស់ប្តូរអ្វីខ្លះដែលពួកលោកបានឃើញនៅក្នុងទីផ្សារអចលនទ្រព្យក្នុងអំឡុងពេលដែលលោកទាំងពីររស់នៅខេត្តព្រះសីហនុ?Purely Projects៖ ការផ្លាស់ប្តូរក្នុងក្រុងព្រះសីហនុ និងតំបន់ជុំវិញក្នុងរយៈពេលមួយឆ្នាំមកនេះគឺមិនគួរឲ្យជឿសោះ។ អ្វីដែលប្រែប្រួលគឺមិនមែនត្រឹមតែការវិនិយោគរបស់ចិនក្នុងវិស័យកាស៊ីណូប៉ុណ្ណោះទេ។ ជាក់ស្តែងនៅភូមិអូត្រេះ យើងឃើញមានសណ្ឋាគារថ្មី និងរមណីយដ្ឋានបឹងហ្កាឡូចំនួន១៦ដែលទើបនឹងសាងសង់រួច ឬកំពុងសាងសង់ក្នុងរង្វង់មួយគីឡូម៉ែត្រពីចំណុចកណ្តាលភូមិនេះ។ទីតាំងអភិវឌ្ឍន៍ទាំងនោះភាគច្រើនគឺជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរ។ ជាងនេះទៅទៀតនោះគឺភាគច្រើននៃទីតាំងទាំងនោះទុកសម្រាប់ «លក់ឬជួល» ដើម្បីយកចំណេញ។ ស្លាកផ្សេងៗសុទ្ធតែសរសេរជាភាសាចិន ឬខ្មែរ។ ភាសាអង់គ្លេសមានតិចតួចណាស់។ កុំភ្លេចថានៅមានការអភិវឌ្ឍចម្រុះសំខាន់ៗផ្សេងទៀតដូចជា D’Seaview, Blue Bay, Seagate ដែលកំពុងដំណើរការយ៉ាងល្អក្នុងខេត្តនេះ។ នេះខ្ញុំសូមរៀបរាប់តែគម្រោងពីរបីប៉ុណ្ណោះREAKH៖ វាច្បាស់ណាស់ថា ការវិនិយោគរបស់ចិនមានទំហំធំធេងក្នុងខេត្តមួយនេះ។ តើវានឹងជះឥទ្ធិពលអ្វីខ្លះចំពោះលោក និងលោកស្រីផ្ទាល់មិនថាជីវិតឯកជន ឬក៏ភាពជាម្ចាស់អាជីវកម្មទេ ?Purely Projects៖ យើងទាំងពីររស់នៅក្បែរទីតំបន់អភិវឌ្ឍ Chinatown ដែលជាគម្រោងដ៏ធំមួយគ្របដណ្តប់លើផ្ទៃដីជិត១០០ហិចតា។ តាមពិតទៅវាមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍មូលដ្ឋាន។ ចរាចរណ៍ប្រចាំថ្ងៃរបស់រថយន្តកាម្ញ៉ុងឆ្លងកាត់ភូមិអូត្រេះបង្កជាបញ្ហាយ៉ាងច្រើនដូចជាធ្វើឲ្យខូចខាតផ្លូវបង្កជាធូលីហុយ និងសំឡេងរំខានដល់ពលរដ្ឋ និងអាជីវកម្មផ្សេងៗក្នុងតំបន់។ក្នុងនាមជាទីប្រឹក្សា យើងពិបាកនឹងជជែកជាមួយម្ចាស់គម្រោង ដោយសារតែបញ្ហាកង្វះខាតស្លាកសញ្ញាស្តីពីគម្រោងសាងសង់ ឬព័ត៌មានលម្អិតសម្រាប់បង្កើតអត្តសញ្ញាណរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ណាស់។ ក្រុមហ៊ុនទាំងនោះរួមជាមួយអ្នកចេះចិនមានឱកាសល្អដើម្បីបង្កើតទំនាក់ទំនងវិជ្ជមាន។REAKH៖ ជាទូទៅតើពួកលោកយល់ឃើញយ៉ាងម៉េចដែរចំពោះការវិនិយោគរបស់ចិនក្នុងខេត្តព្រះសីហនុ ? តើលោកគិតថាវាជារឿងវិជ្ជមាន ឬក៏អវិជ្ជមាន? តើមូលហេតុអ្វី?Purely Projects៖ គ្រប់ទម្រង់វិនិយោគទាំងអស់មិនថាមកពីបរទេស ឬក្នុងស្រុកទេ សុទ្ធតែហុចផលប៉ះពាល់ចំពោះសហគមន៍។ មិនថា គម្រោងវិនិយោគនោះធំ ឬតូចទេ គឺសុទ្ធតែជះឥទ្ធិពលដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ច។ប្រទេសចិន និងជប៉ុន បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ទន្ទឹមនឹងនោះក៏មានការចូលរួមពីអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ។ ចំណុចវិជ្ជមាននៃការវិនិយោគរបស់ចិនគឺ ធ្វើឲ្យហេដ្ឋារចនាសម័្ពន្ធរីកចម្រើន មិនថាផ្លូវថ្នល់ ប្រព័ន្ធលូ ឬអគ្គិសនីទេ។REAKH៖ តើលោក និងលោកស្រីគិតថាមានផលប៉ះពាល់អ្វីខ្លះចំពោះប្រជាជនមូលដ្ឋានដែលរស់នៅក្នុងខេត្តនេះ?Purely Projects៖ ប្រាកដណាស់ វាពិតជាមានផលប៉ះពាល់ចំពោះជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរពោលគឺទាំងវិជ្ជមាន និងអវិជ្ជមាន។ ម្ចាស់ដីខ្មែរដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងត្រូវលក់ដីរបស់ខ្លួនក្នុងតម្លៃមួយដែលពួកគាត់មិនសង្ឃឹមថានឹងទទួលបាននោះទេ ប្រសិនបើពួកគាត់លក់ទៅឲ្យវិនិយោគិនក្នុងស្រុក។ នៅខេត្តព្រះសីហនុភស្តុតាងជាច្រើនជុំវិញការជួលផ្ទះបង្ហាញថាទាំងជនបរទេស ទាំងជនជាតិខ្មែរមិនបានបន្តកិច្ចសន្យាជួល ឬថ្លៃជួលលើសពីថវិកាផ្ទាល់ខ្លួនរបស់ពួកគេដោយសារតែសម្ពាធលើតម្លៃដែលបង្កើតឡើងដោយផលប្រយោជន៍របស់ចិន។REAKH៖ តើពួកលោកនៅតែជឿថាខេត្តព្រះសីហនុផ្តល់នូវឱកាសដ៏មានសក្កានុពលក្នុងវិស័យអចលនទ្រព្យ និងធុរកិច្ចដល់ជនបរទេស និងពលរដ្ឋខ្មែរក្នុងតំបន់?Purely Projects៖ វានៅតែមានឱកាសសម្រាប់វិនិយោគិនបរទេស ទាំងនៅក្នុងវិស័យអចលនទ្រព្យ ទាំងក្នុងធុរកិច្ចប្រសិនបើពួកគេស្នើសុំ និងអនុវត្តតាមផែនការអាជីវកម្មច្បាស់លាស់។ឧទាហរណ៍បច្ចុប្បន្នមានផ្សារទំនើប «សំខាន់» មួយ (ដែលធ្វើការផ្គត់ផ្គង់តម្រូវការមានកំណត់) និងផ្សារទ្រង់ទ្រាយតូចមួយក្តាប់តូច។ ដូច្នេះអ្នកលក់រាយដ៏សំខាន់ដែលចូលមកកាន់ខេត្តនេះមុនគេនឹងសប្បាយរីករាយពីការទាញចំណេញចំពោះបរិយាកាសរីកចម្រើន តែមានការប្រកួតប្រជែងតិចតួច។ ចំពោះរឿងនេះមានក្រុមហ៊ុនខ្មែរជាច្រើនដែលឈរជើងជាយូរយារណាស់មកហើយក្នុងវិស័យបដិសណ្ឋារកិច្ចក្នុងភូមិអូត្រេះបានពង្រីកប្រតិបត្តិការរបស់ខ្លួន។REAKH៖ តើលោក-លោកស្រី ជឿថា ផ្ទះជួលកំពុងតែមានការខ្វះខាតក្នុងខេត្តនេះឬ?Pureley Projects៖ ភាគច្រើននៃការជួលគឺសំដៅទៅលើស្ទូឌីយោតូច ដែលមានបន្ទប់គេងមួយ។ ជម្រើសបន្ទាប់គឺផ្ទះវីឡាដែលមានបី ទៅបួនបន្ទប់គេង។ ចំណែកឯលំនៅដ្ឋានទំហំមធ្យមជួបនូវកង្វះខាត ដូចជាផ្ទះដែលមានបន្ទប់គេងពីរដាច់ដោយឡែក និងចង្ក្រានបាយជាដើម។ ជនបរទេសចូលចិត្តផ្ទះប្រភេទនេះណាស់។ បើសិនជាលោកអ្នកចង់ទិញគឺមានគម្រោងអភិវឌ្ឍន៍ប្រកបដោយគុណភាពយ៉ាងច្រើននៅក្នុងខេត្តនេះដោយគុណភាពមានតាំងពីកម្រិតខ្ពស់ដល់មធ្យម។REAKH៖ បើតាមអ្វីដែលខ្ញុំបានមើលឃើញតាមបណ្តាញសង្គមមានមតិប្រឆាំងនឹងជនជាតិចិនយ៉ាងខ្លាំងក្នុងខេត្តនេះ។ តើពួកលោកគិតថានឹងមានចរន្តដូចគ្នានេះទេបើសិនជាមានការបណ្តាក់ទុនដ៏ច្រើនលើសលប់ពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ឬពីបស្ចិមប្រទេសណាមួយវិញនោះ? តើលោក និងលោកស្រីគិតថារឿងនេះពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍ដែរឬទេ?Purely Projects៖ ពេលដែលមានការអភិវឌ្ឍទ្រង់ទ្រាយធំគឺពិតជាមានផលប៉ះពាល់ចំពោះជីវភាពរស់នៅ និងបរិស្ថាន។ នេះគឺជាប្រធានបទសំខាន់នៅក្នុងការជជែកពិភាក្សានៅលើបណ្តាញសង្គមនានា មិនមែនតែនៅកម្ពុជាទេ គឺនៅទូទាំងពិភពលោក។ ជាធម្មតាទេ នៅពេលដែលប្រទេសណាមួយ មិនថាជាសហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស ចិន ឬក៏ជាតិសាសន៍ណាមួយទេឲ្យតែមកបោះវិនិយោគទុនសន្ធឹកសន្ធាប់ក្នុងតំបន់មួយសហគមន៍អាចនឹងយល់ថា ជីវភាពរស់នៅចាស់របស់ពួកគាត់ « ភាពជាម្ចាស់ផ្ទះ » និងជាតិសាសន៍របស់ពួកគាត់កំពុងតែប្រឈមនឹងការគំរាមកំហែង។REAKH៖ បើតាមយោបល់របស់ពួកលោកបើសិនជាគ្មានលំហូរចូលនៃវិនិយោគិនចិននៅខេត្តព្រះសីហនុទេ តើខេត្តនេះនឹងមានសភាពដូចសព្វថ្ងៃនេះទេ? Purely Projects៖ ឆ្នេរសមុទ្រ និងសម្រស់ខេត្តរាប់បញ្ចូលទាំង តំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែនឹងនៅតែបន្តទាក់ទាញវិនិយោគិនបរទេសដែលផ្តោតជាពិសេសលើការសាងសង់សណ្ឋាគារ និងរមណីយដ្ឋានឆ្នេរសមុទ្រ។ ប៉ុន្តែសន្ទុះនៃការបណ្តាក់ទុនប្រហែលជាយឺតជាងនេះ ប្រសិនបើគ្មានជនជាតិចិនទេ។REAKH៖ តើពួកលោកមានទស្សនៈបែបណាចំពោះទីផ្សារអចលនទ្រព្យ និងអនាគតខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ?Purely Projects ៖ វាពិបាកណាស់ក្នុងការព្យាករព្រមគ្នាពីទស្សនវិស័យនៃទីផ្សារអចលនទ្រព្យ និងអនាគតនៃខេត្តនេះសម្រាប់ថ្ងៃមុខ។ ប៉ុន្តែ ខ្ញុំជឿថា តម្លៃដីធ្លី និងថ្លៃជួលនឹងមានស្ថិរភាពវិញ។ គឺដូចជានៅអូស្រ្តាលី បន្ទាប់ពីមានការងើបឡើងយ៉ាងគំហុកនៃការវិនិយោគរបស់ជប៉ុនក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដូច្នោះដែរ។ លើសពីនេះទៅទៀត យើងអាចរំពឹងថា នឹងបានឃើញផ្លូវថ្នល់ល្អប្រសើរជាងមុន ហេដ្ឋារចនាសម័្ពន្ធ បរិស្ថានបរិសុទ្ធ និងស្អាតជាងមុន សម្រាប់ពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរ មិនថាការវិនិយោគទាំងនោះចេញមកពីប្រភពណានោះទេ៕តើលោកអ្នកកំពុងស្វែងរកអចលនទ្រព្យសម្រាប់ជួល ឬលក់នៅខេត្តព្រះសីហនុ? ឬលោកអ្នកកំពុងស្វែងរកអានមគ្គុទេ្ទសក៍ចុងក្រោយអំពីអចលនទ្រព្យក្នុងខេត្តព្រះសីហនុ សូមចូលទៅកាន់គេហទំព័រ Realestate.com.kh
ក្រុមហ៊ុនអចលនទ្រព្យរបស់សហអាមេរិកចូលមកប្រកួតប្រជែង ជាមួយក្រុមហ៊ុនក្នុងស្រុក
ក្រុមហ៊ុនអចលនទ្រព្យរបស់សហអាមេរិកចូលមកប្រកួតប្រជែង ជាមួយក្រុមហ៊ុនក្នុងស្រុក
June 7, 2022, 5:45 a.m.
ក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន ERA Realty Network (ERA) ដែលមានបទពិសោធន៍ជោគជ័យច្រើនឆ្នាំនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេស តំបន់អាស៊ីជា ច្រើនបានពង្រីកទីផ្សាររបស់ខ្លួនមកដល់ប្រទេសកម្ពុជាក្នុងពេលថ្មីៗនេះ។យោងទៅតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុន​​ ERA បានបង្ហាញថា ERA Cambodia ត្រូវបានបង្ហាញឡើង នៅក្នុងអំឡុងពេល នៃសន្និសីទពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ ២០១៨ ដែល បានធ្វើនៅប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ។ កម្ពុជាគឺជាប្រទេសទី៩ ដែលបានដាក់បញ្ចូលជាមួយ ក្រុមហ៊ុនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ ERA ។ERA នឹងចូលមកប្រកួតប្រជែងជាមួយភ្នាក់ងារអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ ដែលកំពុងប្រតិ បត្តិការស្រាប់នៅកម្ពុជា។ ការឈានជើងចូលមកកាន់ទីផ្សារកម្ពុជារបស់ ERA អាចមានន័យថានេះជា សុទិដ្ឋិនិយមមួយសម្រាប់កំណើន នៃវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ក្រុមហ៊ុន ERA កំពុងប្រតិបត្តិការការងាររ​បស់ខ្លួននៅប្រទេសអាហ្វ្រីក ការាបៀន អឺុរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីភិច។ នៅក្នុងតំបន់អាស៊ី ក្រុមហ៊ុន ERA មានវត្តមាននៅក្នុង ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងវៀតណាម។ នៅក្នុងតំបន់អាស៊ីទាំងមូល​ក្រុមហ៊ុន ERA មានការិយាល័យចំនួន ៦៦១ កន្លែង និងមានភ្នាក់ងារ អចលនទ្រព្យជិត ១៧,៥០០ នាក់ ហើយបច្ចុប្បន្ន រួមទាំងកម្ពុជាផងដែរ។ក្រុមហ៊ុន ERA បានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងទសវត្សឆ្នាំ ១៩៧០។ ហើយភ្លាមៗបានក្លាយជា ក្រុមហ៊ុនដំបូងគេ ដែលបានប្រើប្រាស់ម៉ាស៊ីនទូរសារក្នុងភ្ជាប់ទំនាក់ ទំនងរវាងអ្នកទិញ និងអ្នកលក់ អចលនទ្រព្យនៅទូទាំងសហរដ្ឋអាមេរិក។ ERA ក៏ជាភ្នាក់ងារអចលនទ្រព្យដំបូងបង្អស់ ដែលបានដាក់ អចលនទ្រព្យនៅក្នុងប្រព័ន្ធអនឡាញនៅឆ្នាំ ១៩៩៤ ។ERA គឺជាក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យលំនៅដ្ឋានដ៏ល្បីល្បាញដំបូងគេបង្អស់នៅក្នុងទីផ្សារ អន្តរជាតិ នៅពេល ដែលក្រុមហ៊ុនបានពង្រីកអាជីវកម្ម(ឬផ្តល់សិទ្ធិផ្តាច់មុខ)របស់ខ្លួននៅក្នុងប្រទេស ជប៉ុនក្នុងឆ្នាំ ១៩៨១ ហើយបន្ទាប់មក បានពង្រីកទៅសិង្ហបុរី មួយឆ្នាំក្រោយមក ទៅដល់តៃវ៉ាន់ និងឥណ្ឌូណេស៊ីក្នុងឆ្នាំ ១៩៩១។បច្ចុប្បន្ន ក្រុមហ៊ុ​ន ERA មានវត្តមាននៅក្នុងរដ្ឋចំនួន ៤៥ របស់សហរដ្ឋអាមេរិក និងប្រទេសចំនួន ៣២ នៅទូទាំងសាកល លោក ដែលក្នុងនោះមានការិយាល័យចំនួន ២,២៥០​កន្លែង និងសាខាចំនួន ៣៩,៥៥៧កន្លែង។ក្រុមហ៊ុនបានផ្តល់ជូននូវសេវាកម្មអចលនទ្រព្យលើផ្នែកផ្សេងៗគ្នារួមមាន៖ ប្រតិបត្តិការអចលនទ្រព្យ ឯកជន និងសាធារណៈ ការជួលលំនៅដ្ឋាន ការធ្វើទីផ្សារ ការគ្រប់គ្រង និង សេវាកម្មការវាយតម្លៃ។ក្រុមហ៊ុនមានល្បីល្បាញក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបល្អបំផុត ដល់អតិថិជន របស់ខ្លួន។ បណ្តាញជាសកលរបស់ក្រុមហ៊ុន បានជម្រុញឲ្យភ្នាក់ងារ ERA ចេះធ្វើការរួមគ្នា និងចែករំលែកជំនាញរបស់របស់ពួកគេ ដើម្បីអាចផ្តល់សេវាកម្មល្អបំផុតដល់អតិថិជនរបស់ពួកគេ។ចង់ស្វែងរកភ្នាក់ងារងចលនទ្រព្យដែលមានជំនាញពិតប្រាកដកនៅកម្ពុជាមែនទេ? ឬចង់វិនិយោគជាមួយអចលនទ្រព្យរសម្រាប់ជួល​នៅភ្នំពេញ និងអចលនទ្រព្យ សម្រាប់លក់នៅភ្នំពេញ? សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ខណ្ឌដង្កោ​ “ដំណើរការអភិវឌ្ឍន៍ទៅទិសខាងត្បូង”
ខណ្ឌដង្កោ​ “ដំណើរការអភិវឌ្ឍន៍ទៅទិសខាងត្បូង”
June 6, 2022, 5:03 p.m.
ខណៈពេលគម្រោងអភិវឌ្ឍន៍ធំៗបានសំរុកវិនិយោគទៅក្នុងតំបន់កណ្តាលក្រុងបានជម្រុញឲ្យតម្លៃអចលនទ្រព្យកើនឡើងខ្លាំងដែលបានធ្វើឲ្យអ្នកអភិវឌ្ឍន៍ជាច្រើនចាប់ផ្តើមបង្វែរទិសដៅវិនិយោគរបស់ពួកគេ ដោយងាកមកចាប់អារម្មណ៍តំបន់ជាយក្រុងដែលនៅមានតម្លៃដីទាប។ ខណ្ឌដង្កោជាតំបន់មួយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅស្រុក។ស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ដង្កោជាតំបន់ជាយក្រុងដ៏ធំបំផុតមួយរបស់ទីក្រុង ដែលបាន គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១៩៧,៨៩​ គីឡូម៉ែត្រក្រឡា។ ខណ្ឌដង្កោត្រូវបានបែងចែកជា ១៣សង្កាត់ មានដូចជា សង្កាត់ដង្កោ ពងទឹក ព្រៃវែង ព្រៃសរ ក្រាំងពង្រ ប្រទះឡាង សាក់សំពៅ ជើងឯក គងនយ ព្រែកកំពឹស រលួស ស្ពានថ្ម និងសង្កាត់ទៀន។លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាននិយាយថា “សក្តានុពលនៃខណ្ឌដង្កោគឺស្រដៀងគ្នាទៅនឹងខណ្ឌពោធិ៍សែនជ័យ ដោយសារតែតម្លៃ ដីទាប លំនៅដ្ឋានមានតម្លៃសមរម្យ និងជាបណ្តុំនៃរោងចក្រឧស្សាហកម្ម ដែលបានជម្រុញឲ្យពលរដ្ឋផ្លាស់ប្តូរមករស់នៅក្នុងតំបន់នេះកាន់តែច្រើន។”ចំនួនប្រជាជននៅខណ្ឌដង្កោបានកើនឡើងពី ៩២,៤៦១ នាក់ នៅក្នុងឆ្នាំ ១៩៩៨ មកដល់ ២០០,០០០ នាក់ក្នុងពេលបច្ចុប្បន្ននេះ។លោកបណ្ឌិត គីម បានលើកឡើងថា “បើប្រៀបធៀបទៅនឹងខណ្ឌច្បារអំពៅ ឬខណ្ឌជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍន៍ឆាប់រហ័ស ខណ្ឌដង្កោមានតម្លៃដីទាបជាងដែលទាក់ទាញប្រជាជនមានជីវភាព ក្រោមមធ្យម និងមធ្យម។ ម្យ៉ាងទៀត ដង្កោគឺជាទីតាំងល្អបំផុតសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងឧស្សាហកម្មរោងចក្រ។”លោក ម៉ម សិរីបញ្ញា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Easy Property Investment និយាយថាជាទូទៅ និន្នាការនៃការអភិវឌ្ឍន៍នឹងត្រូវផ្លាស់ប្តូរទៅតំបន់ជាយក្រុងបន្ទាប់ពីនៅតំបន់កណ្តាលទីក្រុងមានការអភិវឌ្ឍន៍ច្រើន ហើយតម្លៃដីខ្ពស់ខ្លាំង។ ខណ្ឌដង្កោនៅមិនទាន់ដូចគ្នាទៅនឹងខណ្ឌសែនសុុខ នៅឡើយទេ ពាក់ព័ន្ធនឹងកន្លែងសេវាកម្មសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែដង្កោនៅជិតទីក្រុងបំផុត ហើយបច្ចុប្បន្នបានក្លាយជាតំបន់ទិសដៅសម្រាប់ការអភិវឌ្ឍន៍ដីឡូតិ៍ និងគម្រោងលំនៅដ្ឋាន ជាច្រើន។ ដង្កោមានចម្ងាយប្រមាណ ១០ គ.ម ពីតំបន់កណ្តាលក្រុង។យោងទៅតាមរបាយការណ៍​លំនៅដ្ឋានឆ្នាំ២០១៧របស់ក្រុមហ៊ុន​ Vtrust Appraisal បង្ហាញថា ដង្កោជាខណ្ឌដែលមានការផ្គត់ផ្តង់លំនៅដ្ឋានប្រភេទបុរីលំដាប់ទី៣បន្ទាប់ពីពោធិ៍សែនជ័យ និងសែនសុខ។ តំបន់នេះមានគម្រោងធំៗ ២៦ និងគម្រោងតូចៗចំនួន ៣៧ គម្រោង ក្នុងនោះមាន គម្រោងខ្លះបានបញ្ចប់ការសាងសង់ហើយខ្លះទៀតកំពុងសាងសង់មកដល់ឆ្នាំ២០១៧។ នៅពេលដែលគម្រោងទាំងអស់បញ្ចប់ការសាងសង់នឹងមានយូនីតលំនៅដ្ឋានសរុបប្រមាណ ១៧,០០០ យូនីត។​លោក ហៃ រ៉ាវី ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Daily Realty Group បាននិយាយថា “ដង្កោមានតម្លៃ ដីទាប និងមានដីទំនេរធំៗជាច្រើនដែលបានផ្តល់ឱកាសច្រើនសម្រាប់ការវិនិយោគ។ លោក រ៉ាវី  បានបញ្ជាក់ថា​សង្កាត់ព្រៃសរ សង្កាត់ជើងឯក និងសង្កាត់ដង្កោគឺជាតំបន់អភិវឌ្ឍន៍សំខាន់នៅក្នុងខណ្ឌដង្កោ ។ តំបន់ទាំងនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗស្រាប់ រួមជាមួយផ្លូវធំៗថ្មីៗដែលបានផ្តល់លទ្ធភាព ខ្ពស់សម្រាប់ការអភិវឌ្ឍន៍អចលទ្រព្យ និងសេដ្ឋកិច្ច។​”  លោក រ៉ាវី បានកត់សម្គាល់ឃើញថា​ តម្លៃអចលនទ្រព្យបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ “ពីមុនដីនៅតាមផ្លូវធំមានតម្លៃក្រោម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ​ប៉ុន្តែឥឡូវនេះដីទាំងនោះ មានតម្លៃចាប់ពី ១៥០ ដុល្លារ ទៅ ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។”លោករ៉ាវីបានបន្ថែមទៀតថា “ដីលំនៅដ្ឋាន ដីក្នុងភូមិតាមផ្លូវតូចៗមានតម្លៃចន្លោះពី ៤០​ ដុល្លារ ទៅ ១០០ ដុុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទីតាំង និងសក្តានុពលរបស់វា។ ចំណែកដីកសិកម្មមាន តម្លៃខ្ទង់ ៥ ដុល្លារ ទៅ ១០ ដុល្លារ ទៅតាមដីនៅជិត ឬឆ្ងាយពីកន្លែងអភិវឌ្ឍន៍សំខាន់ៗ។”ដង្កោមានរោងចក្រកាត់ដេរសំលៀកបំពាក់ និងគម្រោងអភិវឌ្ឍន៍បុរីជាច្រើន ដូចជា៖ បុរីជីបម៉ុង បុរីពិភពថ្មី បុរីចំការដូង បុរីលឹម ឈាងហាក់ បុរីឈូកមាស និងបុរីលឹម ឈាងហោ​ ជាដើម។ដង្កោក៏មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនកន្លែង ហើយគម្រោងទាំងនោះសម្រាប់បំពេញទៅតាម តម្រូវការរបស់អ្នកក្នុងស្រុក។​ លោក សេង ឧត្តម ជាអ្នកលក់ផ្តាច់មុខឲ្យគម្រោងដីឡូតិ៍របស់ក្រុមហ៊ុន ភ្នំពេញដីឡូតិ៍លំនៅដ្ឋាន(Phnom Penh Home Land) និយាយថាដង្កោមានសក្តានុពលខ្លាំង បើធៀបទៅតំបន់ជាយក្រុងដ៏ទៃទៀតដោយសារតែតំបន់នេះជាទីតាំងនៃផែនការអភិវឌ្ឍន៍របស់រាជ រដ្ឋាភិបាល​​ក្នុងចំណោមកត្តារួមជាមួយកត្តាសំខាន់ៗជាច្រើនទៀត។លោក ឧត្តមបានបន្ថែមថា តំបន់នេះនៅជិតតំបន់កណ្តាលក្រុង មានការៀបចំល្អ តំបន់ខ្ពង់រាបមិនលិច ទឹក និងមានប្រព័ន្ធផ្លូវធំៗ រួមមានទាំងមហាវិថីសម្តេចហ៊ុន សែន (ផ្លូវ ៦០​ម៉ែត្រ) គម្រោងទី១ ដែលបាន បញ្ចប់ការសាងសង់ និងគម្រោងទី២ និងទី៣ (គ្រោងនឹងសាងសង់នៅពេល ខាងមុខ)។​ក្រុមហ៊ុន PPHL បានអភិវឌ្ឍន៍គម្រោងដីឡូតិ៍នៅក្នុងសង្កាត់ស្ពានថ្មនៃខណ្ឌដង្កោ។ ក្រុមហ៊ុន PPHL មានដីឡូតិ៍ពីរគម្រោង ដែលគម្រោងទី១មានទំហំ ១៥ហិចតា និងគម្រោងទី២មានទំហំ៨ហិចតា។លោកឧត្តមបានបន្តថាទិញដីធម្មតាឬទិញដីពីគម្រោងដីឡូតិ៍នៅខណ្ឌដង្កោគឺជាជម្រើសនៃការវិនិយោគដ៏ល្អមួយដែលអាចផ្តល់ផលចំណេញត្រលប់ពី៤០​ភាគរយទៅ៦០ភាគរយ បន្ទាប់ពីទិញកន្លះឆ្នាំទៅមួយឆ្នាំ។លោក ឧត្តម បញ្ជាក់ថាសម្រាប់ដីឡូតិ៍ដែលបានសាងសង់តាមស្តង់ដារមានប្លង់មេត្រឹមត្រូវដូចទៅនឹងអ្វីដែលក្រុមហ៊ុន PPHL បានធ្វើដែលមានប្រព័ន្ធលូគ្រប់គ្រាន់ផ្លូវមានគុណភាពដាក់ភ្លើងសាធារណៈ  ប្រព័ន្ធទឹកស្អាត និងមានដាំដើមឈើ។  គម្រោងបែបនេះ អាចផ្តល់ផលចំណេញពី ៤០ភាគរយ ទៅ ៦០ភាគរយ បន្ទាប់ពិទិញមួយឆ្នាំ។ លោកបន្ថែមទៀតថាដីឡូតិ៍មានតម្លៃចាប់ពី​ ១៥,០០០ ដុល្លារ ទៅ ១០០,០០០ ដុល្លារ។លោក ឧត្តម បានបង្ហើបថាសម្រាប់គម្រោង   PPHL គឺមានបំណងវិនិយោគនៅកន្លែងផ្សេងទៀតនៅ ក្នុងខណ្ឌដង្កោដដែល ដោយសារលោកជឿជាក់លើសក្តានុពលរបស់ខណ្ឌទាំងមូល។លោក សិរីបញ្ញា និយាយថាអនាគតនៃការអភិវឌ្ឍន៍របស់ខណ្ឌដង្កោគឺមិនអាចទាន់កំណត់ថាបែបណានោះទេ។ ជាក់ស្តែងគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងទេប្រសិនបើមានគម្រោងអភិវឌ្ឍន៍ដ៏ធំ ដូចគម្រោងផ្សារទំនើបអ៊ីអនទី២នៅតំបន់សែនសុខមកអភិវឌ្ឍន៍នៅក្នុងតំបន់នៃខណ្ឌដង្កោនៅពេលអនាគត។​ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខណ្ឌដង្កោ ឬអចលនទ្រព្យសម្រាប់ជួលនៅខណ្ឌដង្កោ? ឬចង់អានអំពីអត្ថបទសិក្សាពីតំបន់ក្រុងភ្នំពេញទាំងមូលនៅលើគេហទំព័រ Realestate.com.kh
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានអាជា្ញប័ណ្ណស្របច្បាប់ នៅកម្ពុជា
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមានអាជា្ញប័ណ្ណស្របច្បាប់ នៅកម្ពុជា
June 7, 2022, 2:34 a.m.
យោងតាមការជូនដំណឹងរបស់ ការិយាល័យសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ របស់ នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីអំពីបញ្ជីឈ្មោះក្រុមហ៊ុនប្រកបសេវាកម្មវាយតម្លៃ ដែលទទួលបានអាជ្ញាបណ្ណពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០១៧។សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យបញ្ជីឈ្មោះទាំងនេះអាចជាប្រយោជន៍ដ៏សំខាន់មួយ​ថាតើពួកគេធ្វើការជាមួយក្រុមហ៊ុនស្របច្បាប់ ឬក៏អត់! ម្យ៉ាងវិញទៀត នេះប្រហែលជាអាចជៀសវាងការឆបោកផ្សេងៗតាមរយៈភ្នាក់ងារអចលនទ្រព្យ និងដើម្បីធានានូវភាពស្របច្បាប់ និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា។ ​ខាងក្រោមនេះជាឈ្មោះនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនេះមានបីប្រភេទផ្សេងគ្នារួមមាន៖ ១). ក្រុមហ៊ុនភ្នាក់ងារអចល​វត្ថុ ២). ក្រុមហ៊ុន ប្រកបសេវាកម្មវាយតម្លៃ និង ៣). ក្រុមហ៊ុនប្រកប សេវាកម្ម វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ។​ ក្រុមហ៊ុនទាំងនេះមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានកំពុងប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជា។១). ក្រុមហ៊ុនភ្នាក់ងារអចល​វត្ថុ (E)៖ក្រុមហ៊ុន V Trust Property ក្រុមហ៊ុន A.C Investment ក្រុមហ៊ុន Zone Real Estate ក្រុមហ៊ុន Terratex Development & Holding ក្រុមហ៊ុន Capital Land Development Ltd ក្រុមហ៊ុន S.C.D.F ក្រុមហ៊ុន K & O ក្រុមហ៊ុន Cambodia Heng Xin Real Estate ក្រុមហ៊ុន Starts (Cambodia) Corporation ក្រុមហ៊ុន Phnom Penh Apraisal & Realty ក្រុមហ៊ុន Fu Huang China (Cambodia) Group ក្រុមហ៊ុន Prime Real Estate & Property Management ក្រុមហ៊ុន ICW Synthesis Investment ក្រុមហ៊ុន Wall C Real Estate ក្រុមហ៊ុន VCORP REALTOR AND PROPERTY MANAGEMENT ក្រុមហ៊ុន TANADA PROPERTY​ ក្រុមហ៊ុន Rindra Property The Real Estate Solution ក្រុមហ៊ុ​ន New Consolidated Max World​ ក្រុមហ៊ុន One Kep Estate Properties ក្រុមហ៊ុន Great Home Real Estate ក្រុមហ៊ុន TANICHU ASSETMENT ក្រុមហ៊ុន  តាម៉ា ហូម ក្រុមហ៊ុន ELEVATED REALTY SERVICE ក្រុមហ៊ុន Hermasnos Investment Limited ក្រុមហ៊ុន Sok Im Holding ក្រុមហ៊ុន BOC LAND TRUST ក្រុមហ៊ុន Bother Property Service ក្រុមហ៊ុន  Hi-Park Land &Property​ ក្រុមហ៊ុន Vichakvong Realty & J.H.V Group​ ក្រុមហ៊ុន Palm Real Estate Service​ ក្រុមហ៊ុន Immensity Real Estate ក្រុមហ៊ុន Cambodian Realty Affiliates ក្រុមហ៊ុន Ratanaka Realty​ ក្រុមហ៊ុន អេមីង ហូលឌីង ក្រុមហ៊ុន Branch of Fuji Housing ក្រុមហ៊ុន FAIR GO REALTY (CAMBODIA) ក្រុមហ៊ុន S.T.V.i Investment ក្រុមហ៊ុន Advanced Residence & Property​​ ក្រុមហ៊ុន Rize Rich House Global ក្រុមហ៊ុន CamD Network Property ក្រុមហ៊ុន CamboHome & City Development ក្រុមហ៊ុន FURI Real Estate ក្រុមហ៊ុន ឡាយហ្វ ឌីហ្សាញ ក្រុមហ៊ុន WHP REALTY ក្រុមហ៊ុន Dream Property Solution​ ក្រុមហ៊ុន រីជេន រៀលធី ក្រុមហ៊ុន South East Asia Property Service ក្រុមហ៊ុន Mekong Brokerage ក្រុមហ៊ុន យ៉ុង យ‌៉ាប់ ក្រុមហ៊ុន ចតុមុខ ប្រភឹធី ក្រុមហ៊ុន ALLIANCE REALTY ក្រុមហ៊ុន​ ហ៊ូតាន ហ្គ្រីន ក្រុមហ៊ុន SYVUN Realty ក្រុមហ៊ុន ធរណី រៀលអ៊ីស្ទេត ក្រុមហ៊ុ​ន អមតៈ ប្រភឹធី សឹវីស ក្រុមហ៊ុនស្លឹករឹត រៀលធី ក្រុមហ៊ុន​ វីអាយភី ប្រភឹធី ក្រុមហ៊ុន Lucky Property Service ក្រុមហ៊ុន អិលវិបុល រៀលធី ក្រុមហ៊ុន GENUINE PROPERTIES SERVICE​ ក្រុមហ៊ុនណាគីរៀលធី ក្រុមហ៊ុន OMURA CERATEC ក្រុមហ៊ុន JIA TING Real Estate ក្រុមហ៊ុន Abodexpert Consulting ក្រុមហ៊ុន ប្រសូតរៀលអ៊ីស្ទេត ក្រុម ហ៊ុន FOCUS PROPERTY ក្រុមហ៊ុន H.V Golden Realty ក្រុមហ៊ុន Royal 5G Realty ក្រុមហ៊ុន S.L JAPAN DEVELOPMENT ក្រុមហ៊ុន SC REALTY ក្រុមហ៊ុន C-Crew Asia ក្រុមហ៊ុន Highland City Construction ក្រុមហ៊ុន A.P Investment ក្រុមហ៊ុន UK Condo & Property ក្រុមហ៊ុន CWP Properties ក្រុមហ៊ុន Zhongding Tai Xing (Cambodia) Real Estatate ក្រុមហ៊ុន Anna Advisors ក្រុមហ៊ុន Bridge Real Estate ក្រុមហ៊ុន U.S Condo & Real Estate ក្រុមហ៊ុន សុវណ្ណភូមិ រៀល អ៊ីស្ទេត ក្រុមហ៊ុន S.H Development ក្រុមហ៊ុន​ ឡាយ មីងរៀលធី ក្រុមហ៊ុន International Global Real Estate ក្រុមហ៊ុន NEAVEA Properties និងក្រុមហ៊ុន យេស ១៦៨ រៀល អ៊ីស្ទេត។  ២). ក្រុមហ៊ុន ប្រកបសេវាកម្មវាយតម្លៃ(V)៖ក្រុមហ៊ុន V Trust Appraisal ក្រុមហ៊ុន Trinity Professional ​ក្រុមហ៊ុន ECWAY Fintech Co., Ltd​ និងក្រុមហ៊ុន Cozy Home Co., Ltd។​៣). ក្រុមហ៊ុនប្រកបសេវាកម្ម វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ(EV)៖ក្រុមហ៊ុនប៊ុណ្ណា​ រៀលធី ក្រុមហ៊ុន ស៊ី ភី អែល (CPL Cambodia)  ក្រុមហ៊ុន (ខេមបូឌា) អ៊ីស្ទេត អេជេន ក្រុមហ៊ុន Cambodia Angkor Real Estate Co., Ltd ក្រុមហ៊ុន Mega Asset Management Co., Ltd ក្រុមហ៊ុន Knight Frank (Cambodia) ក្រុមហ៊ុន អៀង គ្រុប ក្រុមហ៊ុន Khmer Real Estate ក្រុមហ៊ុន Asia Real Estate (Cambodia) ក្រុមហ៊ុន Lan Property Ltd​ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ក្រុមហ៊ុន SM Global Appraisal Inc ក្រុមហ៊ុន V M C Real Estate (Cambodia) ក្រុមហ៊ុន Informax Co., Ltd ក្រុមហ៊ុន Camtop Property Group ក្រុមហ៊ុន Independent Property Service ក្រុមហ៊ុន អចលនទ្រព្យ ដេលី រៀលធី គ្រុប  ក្រុមហ៊ុន Maxem Investment Group ក្រុមហ៊ុន​ ក្រាទី រៀលធី ក្រុមហ៊ុន The Rich CamGLOBE Realtor Group ក្រុមហ៊ុន Town City Real Estate ក្រុមហ៊ុន Samrach Ratanak ក្រុមហ៊ុន Chailin Sear Realty ក្រុមហ៊ុន RoofTop Real Estate Agency ក្រុមហ៊ុន អេស ភី អិល ក្រុមហ៊ុន Sareoun Asia Real Property ក្រុមហ៊ុន ឡាំងដា ក្រុមហ៊ុន Leopalace21(Cambodia) ក្រុមហ៊ុន Cam Expert Angkor Realty ក្រុមហ៊ុន WORLD TRUST ESTATE ក្រុមហ៊ុន L'attrait Lease (Cambodia) ក្រុមហ៊ុន Khmer Foundation Appraisals ក្រុមហ៊ុន EYES Real Estate ក្រុមហ៊ុន អ៊ីមភៀរៀលរៀលធី ក្រុមហ៊ុន Expert Realty Home and Commercial ក្រុមហ៊ុន Fortuna Investment​ ក្រុមហ៊ុន OHANA HOME JAPAN ក្រុមហ៊ុន T.V.R Real Estate ក្រុមហ៊ុន ឡាក់គី រៀលធី ក្រុមហ៊ុន​ Keystone Property Consultations ក្រុមហ៊ុ​ន KEIAI GLOBAL INC​ ក្រុមហ៊ុន Yi Fung ក្រុមហ៊ុ​ន 9BASE ក្រុមហ៊ុន Kok Thlork Real Estate and Investment ក្រុមហ៊ុន GeoSPA (CAMBODIA) ក្រុមហ៊ុន Land & Houses (Cambodia) Investment ក្រុមហ៊ុន HNH Real Estate ក្រុមហ៊ុន Emerald Plus Property Service Management ក្រុមហ៊ុន Ecoworld Corporation Limited ក្រុមហ៊ុន KAT APPRAISAL​ ក្រុមហ៊ុន  D-CBD Properties​ ក្រុមហ៊ុន ព្រីមៀមហៅស៍ស៊ីង ក្រុមហ៊ុន MPM Mekong Property Management ក្រុមហ៊ុន Cam ST Property ក្រុមហ៊ុន Target Estate and Asset Management ក្រុមហ៊ុន Advance Real Estate ក្រុមហ៊ុន ឆាយ លែន និងក្រុមហ៊ុន Y.A.O Realty (Cambodia)។ចង់ស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញសូមចូលទៅកាន់ Realestate.com.kh!
ក្រុមហ៊ុន CBRE កម្ពុជាត្រូវបានតែងតាំងជាដៃគូគ្រប់គ្រងអចលនទ្រព្យនៃអគារ Diamond Twin Tower
ក្រុមហ៊ុន CBRE កម្ពុជាត្រូវបានតែងតាំងជាដៃគូគ្រប់គ្រងអចលនទ្រព្យនៃអគារ Diamond Twin Tower
June 6, 2022, 5:00 p.m.
ភ្នំពេញថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៨ - CBRE Cambodia ត្រូវបានតែងតាំងជាផ្លូវការដោយក្រុមហ៊ុន DTT Property Management Co., Ltd., ក្នុងនាមជាភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យសម្រាប់ទីតាំង ការិយាល័យនៃអគារភ្លោះ Diamond Twin Tower ដែលមានទីតាំងនៅស្ពាន Phoenix ស្ថិតនៅបរិវេណទីក្រុងកោះពេជ្រ។ ការណែនាំត្រូវបានបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខាមួយដែលធ្វើ ឡើងនៅថ្ងៃនេះនាបន្ទប់តាំងបង្ហាញនៃអគារភ្លោះ Diamond Twin Tower ។លោកស្រី Borapich Dan ប្រធានក្រុមហ៊ុនDTT Property Management Co., Ltd., បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងនាមជាប្រតិបត្តិករអគារ ខណៈលោកស្រី អាន សូដាឌី តំណាងនាយកក្រុមហ៊ុន CBRE កម្ពុជា។អគារភ្លោះDiamond Twin Tower មានទីតាំងស្ថិតនៅជាប់នឹងផ្លូវចូលទៅកាន់កោះពេជ្រនិងមាន ប៉មចំនួន ២ រួមមាន អគារផ្ទះល្វែង ៣២ ជាន់ មាន ៣៥២ យូនីត អគារការិយាល័យកំរិតខ្ពស់ ៣០ ជាន់ កន្លែងហាងទំនិញសម្រាប់ជួល កន្លែងកម្សាន្ត និងទាំងបន្ទប់ក្រោមដី និងជាន់លើ ចំណតឡាន។ គម្រោងនេះនឹងចាប់ផ្តើមដំណើរការជាបណ្តើរៗ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ ។លោកស្រី អាន សុធីតា នាយកក្រុមហ៊ុន CBRE Cambodia បានសម្តែងការសាទរចំពោះ គម្រោងនេះដោយមានប្រសាសន៍ថា“ ក្រុមហ៊ុនCBRE Cambodia មានក្តីសោមនស្សរីករាយ ដែលត្រូវបានជ្រើសរើសដើម្បីជួយក្នុងប្រតិបត្តិការណ៍លក់របស់គម្រោងអភិវឌ្ឍន៍ធំ និងប្រណិតបំផុតមួយនៅរាជធានីភ្នំពេញ។ ដោយអនុវត្តតាមផែនការយ៉ាងហ្មត់ចត់និង ប្រុងប្រយ័ត្ន ក៏ដូចជាតាមរយៈការងារស្តង់ដារអន្តរជាតិក្នុងការអនុវត្តការគ្រប់គ្រង អចលនទ្រព្យរបស់យើងក្រុមហ៊ុន CBRE Cambodia ជឿជាក់ថាយើងអាចបង្កើតគុណ ប្រយោជន៍សម្រាប់អ្នកកាន់កាប់អគារភ្លោះ Diamond Twin Tower ធានាថាវាក្លាយជាលំនៅដ្ឋាន ដែលលោកអ្នកអាចប្រកបពាណិជ្ជកម្មដែលលោកអ្នកចង់បានយ៉ាងឆាប់រហ័សក្នុងតំបន់អភិវឌ្ឍន៍ទន្លេបាសាក់។ចាប់អារម្មណ៍អគារ Diamond Twin Tower នៅកោះពេជ្រមែនទេ? អ្នកអាចស្វែងយល់បន្ថែមតាមរយៈការផ្សព្វផ្សាយនៃអគារអចលនទ្រព្យ Diamond Twin Tower។ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជាឬអចលនទ្រព្យសម្រាប់លក់នៅកម្ពុជាតាមគេហទំព័រ Realestate.com.kh
ក្រុមហ៊ុន Prince Real Estate Group នឹងសាងសង់គម្រោងធំៗចំនួន៣បន្ថែមទៀតនៅឆ្នាំ២០១៨
ក្រុមហ៊ុន Prince Real Estate Group នឹងសាងសង់គម្រោងធំៗចំនួន៣បន្ថែមទៀតនៅឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ថ្មីៗនេះក្រុមហ៊ុន Prince Real Estate Group បានកំពុងវិនិយោគលើគម្រោង Prince Modern Plaza ដែលជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតមួយនៅតំបន់ទន្លេបាសាក់ ខណ្ឌចំការមនដែលជាតំបន់ ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតនៅក្នុងរាជធានីភ្នំពេញ។នេះគឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំ​មួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតរបស់ក្រុមហ៊ុន Prince Real Estate Group នៅកម្ពុជា។ កន្លងមកក្រុមហ៊ុនធ្លាប់លើកឡើងពីគម្រោងអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា។ នៅក្នុង​ពេលថ្មីៗនេះនៅក្នុងបទសម្ភាសន៍មួយជាមួយក្រុមហ៊ុន Realestate.com.kh លោក Mr.Tianlun Hu នាយកទីផ្សារនៃក្រុមហ៊ុន Prince Real Estate Group បានមានប្រសាសន៍ថា "ក្រុមហ៊ុន Prince Real Estate Group មានការអភិវឌ្ឍគម្រោងថ្មីបន្ថែមទៀតនៅឆ្នាំ ២០១៨ ដែលក្នុងនោះយើងគ្រោងនឹងសាងសង់គម្រោងចំនួន៣បន្ថែមទៀតរួមមាន: Prince City Centre គម្រោង Prince International Plaza និងគម្រោង Prince Collinan Bay។លោក Tianlun បានសង្កត់ធ្ងន់ថា គម្រោង Prince Collinan Bay នឹងសាងសង់នៅក្រុងព្រះសីហនុ ហើយគម្រោងនេះនឹងក្លាយជាកន្លែងកម្សាន្ត និងសម្រាកលំហែកាយដ៏ធំនៅបំផុតមួយនៅក្នុងតំបន់ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ២,៦ហិកតាដោយផ្ទៃដីសាងសង់មានទំហំសរុបជិត ២០០,០០០ ម៉ែត្រការ៉េ។ រីឯគម្រោង Prince City Centre នឹងត្រូវសាងសង់នៅក្នុងខេត្តព្រះសីហនុផងដែរ ហើយគម្រោងនេះនឹងក្លាយជាគម្រោងនឹងក្លាយជាគម្រោងស្តង់ដារអន្តរជាតិ ហើយក៏នឹងក្លាយទីសំគាល់ថ្មីមួយនៃខេត្តព្រះសីហនុ។ Prince City Centre ​នឹងគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ១៦ហិកតា។លោក Tianlun​ បានបន្ថែមទៀតថា “ចំណែកគម្រោង Prince International Plaza​ នឹងត្រូវសាងសង់នៅទីក្រុងភ្នំពេញហើយគម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនៅក្នុងទីក្រុង។ គម្រោងអភិវឌ្ឍន៍ថ្មីនេះនឹងកាន់កាប់ផ្ទៃដីចំនួន ២.៨ ហិកតា ក្នុងនោះទំហំផ្ទៃក្រលាសំណង់សរុបប្រមាណ ២០០,០០០ ម៉ែត្រការ៉េ។លោក Tianlun មានទំនុកចិត្តចំពោះទីផ្សារកម្ពុជាទាំងនៅពេលបច្ចុប្បន្ននិងអនាគត។ លោកជឿជាក់ថាវិនិយោគិនក្នុងស្រុក និងអន្តរជាតិកំពុងសំឡឹងមើល និងចូលមកកាន់ទីផ្សារកម្ពុជាក្នុងនោះ៥០ភាគរយគឺជាជនជាតិចិន។ ដូច្នេះនេះជាកត្តាសំខាន់ដែលយើងជឿជាក់យ៉ាងមុតមាំសម្រាប់ភាពជោគជ័យនៃគម្រោងនៅពេលអនាគតរបស់យើង។ទាក់ទងនឹងគម្រោងបច្ចុប្បន្នរបស់ក្រុមហ៊ុន prince real estate លោក Tianlun បាននិយាយថា "គម្រោង Diamond One មានយូនីតសរុបចំនួន៤៥៤ ហើយបានលក់អស់ចំនួន ៩០ ភាគរយ។ គម្រោង Prince Modern Plaza មានចំនួន៥៧០យូនីត ហើយក៏បានលក់អស់៩០ភាគរយដែរ។ ចំណែកគម្រោង Prince Central Plaza មានយូនីតសរុប ១,៧៨៦ ហើយយើងបានលក់អស់ចំនួន ៧០ភាគរយ៕ពិនិត្យមើលគម្រោងអភិវឌ្ឍន៍ Prince Modern Plaza និង Prince Central Plaza​តាមរយៈ Realestate.com.kh
តើកម្ពុជានឹងពិតជាមានអគារខ្ពស់លំដាប់ពិភពលោកមែនឬ?
តើកម្ពុជានឹងពិតជាមានអគារខ្ពស់លំដាប់ពិភពលោកមែនឬ?
June 5, 2022, 5:40 a.m.
ទីក្រុងភ្នំពេញ​កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ កំណើនវិនិយោគបានជម្រុញឲ្យមានភាពមមាញឹកបន្ថែមទៀតនៅក្នុងក្រុងជម្រុញកំណើនប្រជាជនកាន់តែកើនឡើង។ តាមរបាយការណ៍របស់ក្រសួងដែនដីបង្ហាញថានៅឆ្នាំ ២០៣០ ចំនួនប្រជាជននៅទីក្រុងភ្នំពេញអាចកើនឡើងពី៤ទៅ៧​លាននាក់។លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយបានជម្រុញដល់ការសាងសង់សំណង់តូច ធំ ខ្ពស់ ទាប យ៉ាងច្រើននៅក្នុងទីក្រុង។ អគារខ្ពស់ៗជាច្រើនបានកំពុងសាងសង់ នៅក្នុងតំបន់ពាណិជ្ជម្មនៃទីក្រុង។ថ្មីៗនេះមានការអះអាងថាសណ្ឋាគារកាំបូឌីយ៉ាណាដែលជាសណ្ឋាគារប្រណិតមួយនៅក្នុងទីក្រុងភ្នំពេញនឹងត្រូវសាងសង់ជំនួសវិញទៅជាអគារខ្ពស់កប់ពពកកម្ពស់៦០០​ម៉ែត្រដែលគេចាត់ទុកថា​ ជាអគារខ្ពស់បំផុតលំដាប់ពិភពលោក។កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសដែរថាទីតាំងនៃសណ្ឋាគារកាំបូឌីយ៉ាណាសព្វថ្ងៃនេះកម្ពុជានឹងត្រូវសាងសង់អគារខ្ពស់ជាងគេបំផុតនៅកម្ពុជា និងក្នុងពិភពលោក។អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម លោកសេង ឡូតធ្លាប់បានឲ្យដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាក្រុមហ៊ុន Royal Group ដែលជាម្ចាស់ស​ណ្ឋាគារកាំបូឌីយ៉ាណា​រួមជាមួយក្រុមហ៊ុន សាងសង់របស់ចិន នឹងសាងសង់អាគារខ្ពស់កប់ពពកមួយនេះ។​​សម្រាប់កម្ពុជាបើគម្រោងនេះពិតជាសាងសង់មែនអគារនេះនឹងឈរជាអគារខ្ពស់បំផុតទីមួយគឺខ្ពស់ជាងគម្រោងអគារពាណិជ្ជកម្មថៃប៉ុនរ៉ុង (កម្ពស់៥៥០ម៉ែត្រ) ដែលបានគ្រោងនឹងសាង សង់នៅពេលខាងមុខនេះដែរ។ នៅក្នុងពិភពលោកវិញអគារនេះត្រូវបានគេចាត់ទុកថាជាអគារខ្ពស់លំដាប់ទី៤ក្នុងពិភពលោកបន្ទាប់ពី អគារ Burj Khalifa  នៅប្រទេសអារ៉ាប់រួមអគារ Shanghai Tower នៅប្រទេសចិន និងអគារAbraj Al-Bait Clock Tower នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។បើទោះបីជាយ៉ាងណាកាលបរិច្ឆេទនៃការសាងសង់ដើមទុនវិនិយោគរយៈពេលបញ្ចប់ការសាងសង់សម្រាប់គម្រោងយក្សមួយនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ពាក់ព័ន្ធនឹងគម្រោងនេះអ្នកជំនាញ​ក្នុងវិស័យអចលនទ្រព្យហាក់មានភាពស្ទាក់ស្ទើក្នុងការបង្ហាញទំនុកចិត្តថាតើគេនឹងសាងសង់ពិតប្រាកដមែនឬយ៉ាងណា?ពិនិត្យមើលគម្រោងអភិវឌ្ឍន៍ថ្មីៗ និងអចលនទ្រព្យសម្រាប់លក់ ឬជួល​តាមរយៈ Realestate.com.kh
គន្លឹះទាក់ទាញអ្នកជួលផ្ទះសម្រាប់រយៈពេលវែង (ភាគទី២)
គន្លឹះទាក់ទាញអ្នកជួលផ្ទះសម្រាប់រយៈពេលវែង (ភាគទី២)
June 6, 2022, 5:03 p.m.
ការធ្វើឱ្យប្រាកដថាទទួលបានអ្នកជួលដ៏ល្អបំផុតសម្រាប់អចលនទ្រព្យគឺមិនមែនជាការងារងាយស្រួលនោះទេ។ ប៉ុន្តែមានគន្លឹះសំខាន់ៗមួយចំនួនដែលអាចធ្វើឱ្យអ្នកទទួលបានលទ្ធផលជាទី គួបចិត្ត។សប្តាហ៍មុននៅក្នុងអត្ថបទ "គន្លឹះទាក់ទាញអ្នកជួលផ្ទះសម្រាប់រយៈពេលវែង-ភាគទី១" យើងបានពិភាក្សាគ្នាខ្លះៗរួចមកហើយ។ នៅក្នុងអត្ថបទភាគទី២នេះយើងនឹងពិភាក្សាបន្តដើម្បីឲ្យ លោកអ្នកយល់កាន់តែច្បាស់នឹងជៀសវាងអំពីកំហុសឆ្គងមួយចំនួន។ សូមអរគុណដល់ Realestate.com.kh ដែលបានផ្តល់ជូនអត្ថបទដ៏មានប្រយោជន៍!​ស្គាល់អំពីដៃគូប្រកួតប្រជែងត្រូវដឹងព័ត៌មានអំពីដៃគូប្រកួតប្រជែងរបស់អ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន តួយ៉ាងត្រូវដឹងថាតើដៃគូប្រកួតប្រជែងរបស់អ្នកផ្តល់អ្វីខ្លះដល់អ្នកជួល។ នៅពេលដែលលោកអ្នកដឹង អំពីដៃគូប្រកួតប្រជែងយើងកាន់តែច្រើនលោកអ្នកនឹងអាចទាញយកប្រយោជន៍បានមួយចំនួននៅពេលដែលដៃគូប្រកួតប្រជែងរបស់អ្នកមានចំណុចខ្វះខាត។ធ្វើការសាកសួរនៅក្នុងតំបន់រស់នៅផ្ទាល់ខ្លួនរបស់អ្នកដើម្បីដឹងថាតើដៃគូរប្រកួតប្រជែងរបស់អ្នកមានចំនួនប៉ុន្មានក៏ដូចជាត្រូវតែដឹងថាតើពួកគេផ្តល់ជូនអ្វីខ្លះដល់អ្នកជួល  តម្លៃជួល និងប្រភេទអចលនទ្រព្យសម្រាប់ជួលជាដើម។អ្នកអាចធ្វើការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកកាន់តែទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអ៊ីនធើណេតដែលជាជម្រើសដ៏ល្អតួយ៉ាងគេហទំព័រ  Realestate.com.kh ពិតជាអាចជួយ លោកអ្នកបាន។ធ្វើឲ្យអ្នកជួលដឹងថាអ្នកជាម្ចាស់ផ្ទះដ៏ល្អម្នាក់សម្រាប់អ្នកដែលស្វែងរកផ្ទះសម្រាប់ជួលគឺមិនស្ទាក់ស្ទើរឡើងនៅពេលដែលដឹងថាអ្នកជាម្ចាស់ផ្ទះដ៏ល្អម្នាក់។ ដូចនេះក្នុងនាមជាម្ចាស់ផ្ទះជួលអ្នកត្រូវតែផ្តល់ទំនុកចិត្ត និងមានការគោរពទៅកាន់អ្នកជួល។ ជាការល្អបំផុតនៅពេលអតីតអ្នកជួលផ្ទះរបស់អ្នកនិយាយល្អពីអ្នក។ដឹងអំពីប្រវត្តិអ្នកជួលឲ្យបានច្បាស់លាស់នេះជារឿងសំខាន់ណាស់ដែលអ្នកត្រូវតែធ្វើ។ ដឹងអំពីប្រវត្តិរបស់អ្នកជួលដើម្បីប្រាកដថាអ្នកជួលផ្ទះនោះជាមនុស្សត្រឹមត្រូវដែលមិនជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាស់ណាមួយ។ អ្នកអាចសើបសួរប្រវត្តិអ្នកជួលពីម្ចាស់ផ្ទះដែលបុគ្គលនោះធ្លាប់ជួលពីមុនមកនេះក៏ជាវិធីសាស្រ្តដ៏ល្អមួយផងដែរ។ហ្គូហ្គោលក៏អាចជួយអ្នកសើបអំពីប្រវត្តិសង្ខេបពីបុគ្គលនោះបានផងដែរ។ មនុស្សសម័យថ្មីពួកគេតែងតែប្រើបណ្តាញសង្គមមានដូចជា៖  Facebook, Instagram, Twitter, LinkedIn ជាដើម ដូចនេះព័ត៌មានជាច្រើនត្រូវបានពួកគេចែកចាយតាមបណ្តាញសង្គមទាំងអស់នេះ។ធ្វើការសម្រេចចិត្តឲ្យបានល្អិតល្អន់មុននឹងធ្វើការសម្រេចចិត្តជួលត្រូវធ្វើការគិតគូឲ្យបានដិតដល់។ មិនមានន័យថាឲ្យតែមានអ្នកដែលមានបំណងជួលយើងត្រូវតែធ្វើការជួលអោយភ្លាមនោះទេ។ត្រូវមានកិច្ចសន្យាជួលកិច្ចសន្យាជួលដ៏ត្រឹមត្រូវមួយត្រូវមានចែងយ៉ាងច្បាស់លាស់អំពីលក្ខន្តិកៈរវាងម្ចាស់អចលនទ្រព្យ និងអ្នកជួលដែលរួមបញ្ចូលទាំងបទបញ្ជាផ្ទៃក្នុងកំឡុងពេលស្នាក់នៅ​ទាំងនេះរាប់បញ្ចូល ទាំងចំនួនអ្នកដែលត្រូវបានអនុញ្ញាតឲ្យស្នាក់នៅផងដែរ៕ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្នុងក្រុងភ្នំពេញ​​​ ឬអានអត្ថបទដែលទាក់ទងនឹងនិតិវិធីនៃការជួលផ្ទះសូមចូលទៅកាន់គេហទំព័រ Realestate.com.kh
គន្លឹះទាក់ទាញអ្នកជួលផ្ទះសម្រាប់រយៈពេលវែង (ភាគទី១)
គន្លឹះទាក់ទាញអ្នកជួលផ្ទះសម្រាប់រយៈពេលវែង (ភាគទី១)
June 6, 2022, 5:03 p.m.
នៅពេលអ្នកដែលជាម្ចាស់ផ្ទះចង់ជួលអចលនទ្រព្យឲ្យបានលឿនបំផុតទៅឲ្យអ្នកជួល អ្នកត្រូវមានភាពឆ្លាតវៃ និងមានភាពក្លាហានដែលអាចយកឈ្នះលើការប្រកួតប្រជែងគ្នាដ៏ច្រើននៅក្នុងទីផ្សារជួលមួយនេះ។​ អ្នកជួលល្អបំផុតគឺជាអ្នក ដែលបង់ថ្លៃឈ្មួលបានទាន់ពេលវេលាចេះថែរក្សាអចលនទ្រព្យបានល្អ និងមានបំណងស្នាក់នៅរយៈពេលវែង។នៅក្នុងអត្ថបទភាគទី១សប្តាហ៍នេះ​  Realestate.com.kh នឹងពិភាក្សាលើចំណុចសំខាន់មួយចំនួនដែលអ្នកត្រូវពិចារណា និងធ្វើផ្ទាល់នៅពេលដែលអ្នកចង់ទាក់ទាញអ្នកជួលដ៏ល្អបំផុតឲ្យជួលអចលនទ្រព្យរបស់អ្នក។ទីតាំងអចលនទ្រព្យគឺមានសារៈសំខាន់៖ប្រសិនបើអចលនទ្រព្យរបស់អ្នកមានទីតាំងស្ថិតនៅតំបន់ជាយក្រុងដូចជា៖ តំបន់ស្ទឹងមានជ័យ តំបន់ចោមចៅ តំបន់ពោធិ៍សែនជ័យ ឬតំបន់ច្បារអំពៅ អ្នកអាចជួលអចលនទ្រព្យរបស់អ្នកទៅឲ្យអ្នកក្នុងស្រុកអ្នកជាពិសេសសម្រាប់សិស្សនិស្សិត និងបុគ្គលិកក្រុមហ៊ុន ហើយប្រសិនបើផ្ទះ មានទីតាំងចំផ្លូវកែង អ្នកអាចជួលឲ្យអ្នកធ្វើអាជីវកម្ម។ប្រសិនបើអ្នកចង់ទិញអចលនទ្រព្យសម្រាប់ដាក់ជួល ហើយចង់ជួលឲ្យជនបរទេសអ្នកគួរតែពិចារណាទិញនៅតំបន់កណ្តាលក្រុងដូចជានៅក្នុងខណ្ឌចំការមនរួមមាន៖ បឹងកេងកង១ បឹងកេងកង២​ ទួលទំពូង ទន្លេបាសាក់ឬតំបន់ដូនពេញ តំបន់ទួលគោក តំបន់សែនសុខ ឬតំបន់ជ្រោយចង្វារជាដើម។  បន្ថែមតម្លៃឲ្យអចលនទ្រព្យរបស់អ្នក៖អចលនទ្រព្យកាន់តែល្អកាន់តែទាក់ទាញអ្នកជួលនៅទីក្រុងភ្នំពេញការប្រកួតប្រជែងមានភាពខ្លាំងបំផុតដោយសារមានអាផាតមេន សេវាកម្ម អាផាតមេន និងខុនដូជាច្រើនកំពុងដាក់ជួលព្រោងព្រាត។ ដូច្នេះប្រសិនបើអ្នកមានអចលនទ្រព្យសម្រាប់ជួលដែលពិសេសជាងគេនោះអ្នកនឹងអាចយកឈ្នះនៅក្នុងការប្រកួតនេះបាន។ជាការពិតណាស់ថាអ្នកជួលភាគច្រើនចង់ទទួលបានសម្ភារៈបរិក្ខារ និងសេវាកម្មបន្ថែម។ អចលនទ្រព្យដែលមានការកែលម្អ និងមានគ្រឿងសង្ហារិមនឹងទាក់ទាញអ្នកជួលផ្ទះឱ្យកាន់តែមានការចាប់អារម្មណ៍។ ទាក់ទងនឹងការកែម្អផ្ទះប្រសិនបើអ្នកជួលចង់បានការរចនាបែបណាមួយដែលពួគគេចូលចិត្តអ្នកជាម្ចាស់ត្រូវប្តូរសម្រាប់ពួកគេភ្លាម។ អ្នកក៏អាចផ្តល់ជូននូវសេវាកម្មលើកទឹកចិត្តបន្ថែមទៀតដូចជា៖ ការដាក់ទូរទស្សន៍ខ្សែកាប អ៊ីនធើណិត និងមធ្យោបាយធ្វើដំណើរដូចជាកង់ ឬម៉ូតូជាដើម។ត្រូវប្រាកដថាអ្នកផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកបានល្អបំផុត៖ការផ្សាយពាណិជ្ជកម្មបានល្អតែងតែនាំមកលទ្ធផលល្អបំផុតអ្នកអាចធ្វើទីផ្សារ និងផ្សព្វផ្សាយអំពីអចលនទ្រព្យសម្រាប់ជួល អ្នកតាមរយៈការនិយាយពីមាត់មួយទៅមាត់មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ (រួមមានកាសែត ទស្សនាវដ្តី និងគេហទំព័រព័ត៌មានអនឡាញផ្សេងៗ) ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook, Linkedin, Twitter, Instagram ជាដើម)ប្រសិនបើអ្នកមិនចង់ធ្វើការផ្សព្វផ្សាយដោយខ្លួនឯង អ្នកក៏អាចជួលភ្នាក់ងារអចលនទ្រព្យដើម្បីធ្វើទីផ្សារផ្សព្វផ្សាយជួលអចលនទ្រព្យរបស់អ្នកបានដែរ។ លើសពីនេះអ្នកក៏អាចស្វែងរកដំបូន្មានល្អៗពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មល្បីឈ្មោះបានផងដែរ។ការផ្សព្វផ្សាយត្រូវតែធ្វើឲ្យមានភាពទាក់ទាញតាមដែលអាចធ្វើបាន (ជាមួយរូបភាពច្បាស់ល្អ) និងមានការពិពណ៌នាច្បាស់លាស់អំពីការជួលចំនួនបន្ទប់ ទីតាំង តម្លៃ ការទទួលខុសត្រូវលក្ខណរបស់អចលនទ្រព្យ សម្ភារៈបរិក្ខារ សេវាកម្មដែលផ្តល់ជូនកន្លែងសំខាន់ៗនៅជុំវិញ និងលក្ខណៈពិសេសផ្សេងទៀតរួមមាន៖ចំណតរថយន្តសួនច្បារជាដើម។ មួយវិញទៀតអ្នកក៏ត្រូវដាក់បញ្ចូលផងដែរនូវ លេខទំនាក់ទំនងរូមមានលេខទូរស័ព្ទ និងអ៊ីម៉ែល។​សូមតាមដានអត្ថបទភាគទី២នៅសប្ដាហ៍ក្រោយដែលយើងនឹងពិភាក្សាអំពីគន្លឹះបន្ថែមទៀតទាក់ទងនឹងការស្វែងយល់ពីការប្រកួតប្រជែង កិច្ចសន្យាជួល និងរបៀបធ្វើឲ្យអ្នកជួល របស់អ្នករីករាយក្នុងការរស់នៅជាមួួយផ្ទះជួលរបស់អ្នក។ចង់ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅរាជធានីភ្នំពេញ? ឬចង់អានអំពីគន្លឹះសំខាន់ៗសម្រាប់ ម្ចាស់ផ្ទះពេលធ្វើកិច្ចសន្យាជួល? សូមចូលទៅកាន់ Realestate.com.kh!
អ្នកជំនាញមានការព្រួយបារម្ភ៖ ការបំប៉ោងតម្លៃដីនៅ ស្រុកកណ្តាលស្ទឹង​​បន្ទាប់ពីប្រកាសគម្រោងព្រលានយន្តហោះថ្មី
អ្នកជំនាញមានការព្រួយបារម្ភ៖ ការបំប៉ោងតម្លៃដីនៅ ស្រុកកណ្តាលស្ទឹង​​បន្ទាប់ពីប្រកាសគម្រោងព្រលានយន្តហោះថ្មី
June 6, 2022, 5:03 p.m.
ដូចទៅនឹងអ្វីដែលបានកើតឡើងនៅពេលដែលគម្រោងសាងសង់ស្ពានព្រែកតាមាក់បានប្រកាសកាលពីជិតមួយទសវត្សកន្លងទៅថ្មីៗនេះការប្រកាសសាងសង់គម្រោងព្រលានយន្តហោះដ៏ធំបំផុតលំដា​ប់ពិភពលោកមួយនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលបានធ្វើឲ្យតម្លៃដីកើនឡើងយ៉ាងគំហុកនៅតាម តំបន់ ដែលនៅជុំវិញអនាគតគម្រោងព្រលានយន្តហោះថ្មីនេះ។  រាជរដ្ឋាភិបាលកម្ពុជាបបានអនុម័តក្នុងឆ្នាំ២០១៧ទៅលើគម្រោងវិនិយោគមួយរបស់ក្រុមហ៊ុន Cambodia Airport Investment Co. Ltd ដើម្បីសាងសង់គ​ម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ គម្រោងថ្មីនេះបានស្នើគ្រោងសាងសង់លើផ្ទៃដីទំហំ ២,៦០០ ហិចតានៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលនឹងចំណាយទឹកប្រាក់វិនិយោគប្រមាណ១,៥ពាន់លានដុល្លារ។ភ្លាមៗបន្ទាប់ពីការប្រកាសគម្រោងនេះតម្លៃដីនៅក្នុងតំបន់បានកើនឡើងយ៉ាងខ្លាំងដោយគេដឹងថាដីមួយចំនួនជាដីកសិកម្មដែលកន្លងមកមានតម្លៃត្រឹមតែ១ទៅ២ដុល្លារក្នុងមួយម៉ែត្រការ៉េបានកើនឡើងដល់៥ទៅ៦ដុល្លារក្នុងមួយម៉ែត្រ ការ៉េ។ កំណើនខ្លាំងឡើងដោយសារតែគេជឿថាគម្រោង អភិវឌ្ឍន៍ព្រលានយន្តហោះ​នឹងជម្រុដល់តម្លៃរបស់អចលនទ្រព្យដែលនៅជុំវិញ។ម្យ៉ាងទៀតគេក៏ជឿជាក់ផងដែរថាកំណើនតម្លៃដីគឺដោយសារតែមានរបាយការណ៍បង្ហាញថា "Airport City" នឹងត្រូវអភិវឌ្ឍន៍នៅក្នុងតំបន់នេះបន្ទាប់ពីគម្រោងព្រលានយន្តហោះបញ្ចប់ការសាងសង់។ សំណើគម្រោងវិនិយោគដែលបានអនុម័តនេះជាការវិនិយោគលើផ្ទៃដី៧០០ហិចតាដោយឡែកមួយផ្សេងទៀតសម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការអភិវឌ្ឍន៍លំនៅដ្ឋាន។កំណើនតម្លៃដីឡើងខ្លាំងដោយមិនមានការវាយតម្លៃត្រឹមត្រូវ​មានហានិភ័យសម្រាប់អ្នកទិញទោះបីជាមានសុទិដ្ឋិនិយមចំពោះគម្រោងព្រលានយន្តហោះថ្មីក៏ដោយ ក៏អ្នកជំនាញមួយចំនួនមានការបារម្ភថាវាអាចជាការស្មានខុសដែលថាតម្លៃអចលនទ្រព្យនៅស្រុកកណ្តាលស្ទឹងនឹងកើនឡើងនៅតំបន់ដែលត្រូវសាងសង់ព្រលានយន្តហោះថ្មី។លោក អ៊ុង ប៊ុនធឿន ជាអ្នកជំនាញម្នាក់ក្នុងវិស័យមបាននិយាយថានៅតាមបណ្តាប្រទេសរីកចម្រើនតម្លៃដីនៅតំបន់ដែលនឹងមានការសាងសង់ព្រលានយន្តហោះជាធម្មតាគឺបានធ្លាក់ចុះ។ការស្រាវជ្រាវមួយនៅរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ១៩៩៦ បានបង្ហាញថា​ការពង្រីកអាកាសយានដ្ឋាន Seattle-Tacoma Airport  បានខាតបង់ប្រមាណ៥លានដុល្លារលើតម្លៃអចលនទ្រព្យ និងបាត់បង់២២លានដុល្លារលើពន្ធលើអចលនទ្រព្យ។ ការសិក្សាបានបង្ហាញទៀតថា ផ្ទះ មួយយូនីត ដែលស្ថិតនៅក្បែរព្រលានយន្តហោះលក់បានក្នុងតម្លៃទាបជាងផ្ទះដែលនៅតំបន់ផ្សេងប្រមាណ១០,១ភាគរយ ឬច្រើនជាងនេះ។ និយាយដោយសាមញ្ញថាព្រលានយន្តហោះគឺជាកន្លែងមិនល្អ សម្រាប់ការរស់នៅដែលចង់បានភាពស្ងប់ស្ងាត់ និងសុខស្រួលនោះទេ ដែលនោះបានធ្វើអ្នកឲ្យអភិវឌ្ឍន៍មិនចង់អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានរបស់ពួកគេនៅតំបន់ជិតព្រលាន។​ខុសគ្នាពីដីនៅជិតស្ថានីយ៍រថភ្លើង ដែលផ្តល់ជូននូវភាពងាយស្រួលដល់ការរស់នៅធ្វើដំណើរទៅធ្វើការ ឬទៅសាលារៀនជាដើមនៅជិតព្រលានយន្តហោះហាក់មានគុណសម្បត្តិតិចជាងហានិភ័យលើសពីនេះទៅទៀតសំឡេងរំខាននឹងកើតមានជាប់ជានិច្ច។ លោក ប៊ុនធឿន បាននិយាយថាលោកដឹងពីចំណុចអវិជ្ជមានជាច្រើនរបស់ព្រលានយន្តហោះ កាលពីលោករស់នៅជិតព្រលានយន្តហោះសៀមរាប។អ្នកស្រី អាន សុធីតា ដែលជានាយិការបស់ក្រុមហ៊ុន ស៊ីប៊ីអាអីកម្ពុជា បានគាំទ្រលើគំនិតរបស់លោកប៊ុនធឿន។ អ្នកស្រីបានលើកឡើងទៅកាន់សារព័ត៌មានក្នុងស្រុកថាសំឡេងតែងតែកើតមានឡើងជានិច្ចដែលកត្តានេះបានធ្វើឲ្យតំបន់ជិតព្រលានយន្តហោះមិនសាកសមសម្រាប់ការសាងសង់លំនៅដ្ឋាននោះទេ។អ្នកស្រីធីតាក៏បានលើកឡើងដែរថា​តំបន់ជិតព្រលានយន្តហោះគឺមានការរឹតបន្តឹងការសាងសង់អគារកម្ពស់ខ្ពស់ ដូចជាខុនដូ និងគម្រោងលំនៅដ្ឋានខ្ពស់ៗផ្សេងទៀត។ អ្នកជំនាញបាននិយាយដែរថាអ្នកទិញអាចជួបហានិភ័យ និងខាត បង់បង់ប្រាក់ប្រសិនបើគម្រោងព្រលានយន្តហោះមិនទាន់សាងសង់ឬត្រូវសាងសង់នៅកន្លែងផ្សេងមួយទៀត។លោកបណ្ឌិត គីម ហ៊ាង ជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា ទីតាំងពិតប្រាកដមិនទាន់មាននរណាដឹងនៅឡើយ។ យើងដឹងត្រឹមថាគម្រោងនឹងស្ថិតស្រុកកណ្តាលស្ទឹងប៉ុន្តែស្រុកកណ្តាលស្ទឹងមានទំហំធំយើងមិនដឹងថាតើទីតាំងរបស់ព្រលានយន្តហោះថ្មីនេះនឹងស្ថិតនៅក្នុងភូមិណា ឬឃុំមួយណានោះទេ។លោកបណ្ឌិតជឿជាក់ថា រាល់ព័ត៌មាន ដែលបានផ្សព្វផ្សាយគឺគ្រាន់តែចង់លក់ដីនៅក្នុងតំបន់នោះ ក្នុងតម្លៃខ្ពស់តែប៉ុណ្ណោះ។ លោកបានបន្ថែមថាម្ចាស់ដី និងឈ្មួញមួយចំនួនអាចអះអាងថាដីរបស់ពួកគេស្ថិតនៅជិតព្រលានយន្តហោះ ហើយបន្ទាប់មកពួកគេអាចដាក់លក់ក្នុងតម្លៃថ្លៃ។​អ្នកស្រី តាំង ហួរ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amatak Property Service យល់ស្របជាមួយលោកបណ្ឌិត។ អ្នកស្រីហួរនិយាយថានេះជាគ្រោះថ្នាក់បំផុតសម្រាប់ទីផ្សារ។ អ្នកដែលខ្ចី​លុយពីធនាគារដើម្បីទិញដីក្នុងតម្លៃថ្លៃនៅក្នុងតំបន់នេះ ពួកគេនឹងខាតបង់ប្រាក់ ប្រសិនបើព្រលានយន្តហោះសាងសង់នៅទីតាំងផ្សេង។ ដើម្បីឲ្យទីផ្សារអចលនទ្រព្យមានសុវត្ថិភាព អ្នកស្រីហួរពន្យល់ថាការបង្កើនតម្លៃដីគួរត្រូវធ្វើដោយអ្នកជំនាញអចលនទ្រព្យ និងពឹងផ្អែកលើស្តង់ដារនៃការវាយតម្លៃត្រឹមត្រូវមួយ។​លោក ស៊ន សៀប នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Key Real Estate  បានកត់សម្គាល់ឃើញថានៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឈ្មួញតែងតែទិញដីក្នុងតម្លៃទាបពីប្រជាជន ហើយបន្ទាប់មកប្រកាសលក់វិញក្នុងតម្លៃថ្លៃ ដោយ អះអាងថា ដីរបស់ពួកគេស្ថិតនៅជិតគម្រោងអភិវឌ្ឍន៍សំខាន់។​​​ផលចំណេញចំពោះសេដ្ឋកិច្ចពីព្រលានយន្តហោះថ្មីទោះបីជាមានការព្រួយបារម្ភអំពីការបំប៉ោងតម្លៃដីនៅក្នុងទីផ្សារ និងមានភាពអវិជ្ជមានមួយចំនួននៅជិតតំបន់ព្រលានយន្តហោះក៏ដោយនៅក្នុងកិច្ចព្រមព្រៀងជាសកល ព្រលានយន្តហោះថ្មីនឹងផ្តល់ជាប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចក្នុងតំបន់។ជំហាននៃការអភិវឌ្ឍន៍សម្រាប់តំបន់ដែលនៅជុំវិញតំបន់គម្រោងព្រលានយន្តហោះថ្មីគឺរំពឹងថានឹងអាចដូចជាតំបន់សែនសុខ និងពោធិ៍សែនជ័យដែលមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ដោយសារតែស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។​លោក សៀន បានបន្ថែមថា “ពាណិជ្ជកម្ម និងទេសចរណ៍នឹងទទួលបានផលប្រយោជន៍កាន់តែច្រើនពីគម្រោងព្រលានយន្តហោះថ្មី។ ព្រលានយន្តហោះមានសារៈសំខាន់ណាស់ចំពោះការដឹកជញ្ជូននៅក្នុងប្រទេស។ ព្រលានយន្តហោះថ្មី នឹងជួយសម្រួលដល់ការនាំចេញនាំចូលទំនិញ ហើយនាំយកភ្ញៀវទេស ចរបន្ថែមទៀតមកកម្ពុជា។”យល់ស្របដូចគ្នានេះដែរ អ្នកស្រីធីតាជឿជាក់ថាព្រលានយន្តហោះក៏បានជម្រុញដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដូចជា៖ ផ្លូវ ប្រព័ន្ធទឹក និងភ្លើងទៅកាន់តំបន់នេះ។​ គម្រោងព្រលានយន្តហោះថ្មីកម្រិត 4F-class ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន State Secretariat of Civil Aviation (SSCA) និង​ Overseas Cambodia Investment Corporation (OCIC) របស់លោកឧកញ៉ា ពុង ខៀវសែ។ គម្រោងនេះរំពឹងថានឹងចាប់ផ្តើមសាងសង់នៅដើម្បឆ្នាំ ២០១៩ ខាងមុខ៕ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅកម្ពុជា? ចង់ស្វែងរកទីតាំងសំខាន់ៗនៅកម្ពុជា និងការណែនាំ ដល់វិនិយោគិន សូមចូលទៅកាន់ Realestate.com.kh!
បង្កើតក្តីសុបិន ដើម្បីថ្ងៃអនាគត កម្មវិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០១៨ បានបញ្ចប់ទៅដោយជោគជ័យ និងសប្បាយរីករាយ
បង្កើតក្តីសុបិន ដើម្បីថ្ងៃអនាគត កម្មវិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០១៨ បានបញ្ចប់ទៅដោយជោគជ័យ និងសប្បាយរីករាយ
June 7, 2022, 6:02 a.m.
បង្កើតក្តីសុបិន ដើម្បីថ្ងៃអនាគត។ ថ្ងៃទី៤ កុម្ភះ ២០១៨ ល្ងាច ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំកម្មវិធីជប់លៀងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០១៨ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀត នៅទីតាំងការិយាល័យលក់គម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា។អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប លោកឈីវ គួរស៊ីញ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល លោក Li Min អគ្គនាយកក្រុមហ៊ុន លោក Zhang Bo អគ្គនាយករងលោក Yuan Bin អគ្គនាយករងលោកស្រី Ding Li ជំនួយការប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល និងបុគ្គលិកក្រុមហ៊ុនទាំងអស់ តំណាងសមាគមសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ព្រមទាំងតំណាងដៃគូសហការ។-ល-។ ជាង៥០០នាក់អញ្ជើញចូលរួមកម្មវិធី។ កម្មវិធីក៏មានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង  ឧត្តមសេនីយ៍ទោ ស៊ិន រដ្ឋា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃផងដែរ។ជាកិច្ចចាប់ផ្តើម លោកអគ្គនាយក Li Min បានថ្លែងសន្ទុករថាស្វាគមន៍ដោយបានលើកទ្បើងថា ឆ្នាំ២០១៨នេះ យើងនឹងបន្តនូវស្មារតីសហគ្រាស "បេសកកម្ម ការទទួលខុសត្រូវ ការគោរពស្រឡាញ់ និងការឆ្នៃប្រឌិត" និងខិតខំបន្តអនុវត្តគោលដៅនៃការ"កសាងជីវិតឲ្យកាន់តែប្រសើរ" បន្តជំរុញដំណើរការនៃនគរូបនីយកម្ម និងទំនើបភាវូបនីយកម្មក្រកម្ពុជា ទន្ទឹមនឹងការពង្រឹងនូវអាជីវកម្មចម្បងរបស់ខ្លួនបន្ថែមទៀត យើងនឹងចាប់ផ្តើមដាក់ដំណើរការនូវអាជីវកម្មពាក់ព័ន្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ពង្រឹងនូវការគ្រប់គ្រងអាជីវកម្ម ចូលរួមចំណែកឲ្យកាន់តែខ្លាំងទ្បើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។លោកឈីវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល បានទ្បើងថ្លែងសន្ទុរកថាក្នុងនាមក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោកបានបង្ហាញពីការស្វាគមន៍ឆ្នាំថ្មីដល់សហការីទាំងអស់។ លោកក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មជ្ឈដ្ឋានទាំងអស់ដែលបានគាំទ្រក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបអស់រយៈពេលជាយូរ។ លោកបានបញ្ជាក់ថា នៅឆ្នាំ២០១៨ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនឹងបន្តខិតខំពុះពារ ពង្រឹងនូវវប្បធម៌សហគ្រាស ក្នុងគោលដៅក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទទួលស្គាល់ និងពេញនិយមបំផុតនៅព្រះរាជាណាចក្រកម្ពុជា។កម្មវិធីមានការសម្តែងដោយបុគ្គលិកក្រុមហ៊ុនគ្រប់ផ្នែកពាក់ព័ន្ធ មានទាំងរបាំប្រពៃណីចិន និងបទចម្រៀងប្រពៃណីខ្មែរជាដើម បង្ហាញពីទេព្យកោសលដ៏អស្ចារ្យរបស់បុគ្គលិកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ក្នុងកម្មវិធីក៏មានការរៀបចំប្រគល់ប័ណ្ណសរសើរចំពោះបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០១៧ និងកម្មវិធីចាប់រង្វាន់ផ្សងសំណាងផងដែរ។ កម្មវិធីបានដំណើរការ និងបញ្ចប់ទៅក្នុងបរិយាកាសសាមគ្គី និងសប្បាយរីករាយបំផុត៕ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬក៏អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ!