+855 92 92 1000
Logo

Recent Articles

Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍អចលនទ្រព្យកម្ពុជាលេខ១ ឆ្នាំ២០១៨ នៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨
Realestate.com.kh ប្រកាសជាផ្លូវការពិព័រណ៍អចលនទ្រព្យកម្ពុជាលេខ១ ឆ្នាំ២០១៨ នៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨
June 6, 2022, 5:02 p.m.
ភ្ញៀវកិត្តិយស មិត្តអ្នកសារព័ត៌មាន​ ដៃគូផ្សព្វផ្សាយ និងម្ចាស់ឧបត្ថម្ភដែលមានវត្តមានថ្ងៃនេះសូមស្វាគមន៍មកកាន់សន្និសីទសារព័ត៌មានរបស់ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨របស់ក្រុមហ៊ុន Realestate.com.kh។ សូមអរគុណសម្រាប់ការចំណាយពេលវេលា និងការចូលរួមរបស់អស់លោកអ្នក!របៀបវារៈកម្មវិធី៨ៈ៣០ - ៩ៈ០០ ៖ ការមកដល់របស់ភ្ញៀវកិត្តិយល និងការចុះឈ្មោះ៩ៈ១០ - ៩ៈ២៥ ៖ ការថ្លែងសុទ្ទរកថា របស់លោក Thomas O’Sullivan ជានាយកប្រតិបត្តិរបស់ Realestate.com.kh (ភាសាអង់គ្លេស)៩ៈ២៥ - ៩ៈ៤០  លោក Scott ​មកពីក្រុមហ៊ុ​ន Naki Group  (ភាសាខ្មែរ)៩ៈ៤០ - ៩ៈ៥៥ ៖ ការថ្លែងសុទ្ទរកថា​របស់អ្នកនាង Carrie Sun ប្រធានផ្នែកទីផ្សារចិនរបស់ Realestate.com.kh (ភាសាចិន)៩ៈ៥៥ - ១០ៈ០០ ៖ សំនូរ និងចម្លើយសម្រាប់ការទំនាក់ទំនងរកព័ត៌មានបន្ថែម ឬរូបថតផ្សេងៗខ្មែរ/អង់គ្លេស: nara.cheng@realestate.com.kh +855 016 333 717ចិន: carrie.sun@realestate.com.kh +855 010 857 886--------------------------------------------------------------------------------------------------នៅថ្ងៃទី០៤ ខែកញ្ញា ចាប់ពីម៉ោង ៩ៈ០០​ដល់១០ៈ០០ព្រឹក នៅសណ្ឋាគារ Lumiere Hotel  គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យមានអ្នកចូលទស្សនាច្រើនជាងគេបំផុតនៅកម្ពុជាមានមោទនភាពសូមប្រកាសកម្មវិធីពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ នៅថ្ងៃទី ១៩ និង ២០ ខែ តុលា ឆ្នាំ២០១៨នៅសណ្ឋាគារណាហ្គាាវើល រាជធានីភ្នំពេញ។ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨ របស់ Realestate.com.kh ជាពិព័រណ៍អចលនទ្រព្យលេខ១របស់ក​ម្ពុជានឹងធ្វើនៅថ្ងៃទី ១៩ - ២០ ឆ្នាំ២០១៨បន្ទាប់ពីទទួលបានភាគជោគជ័យដ៏ធំនៃព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ កន្លងមក ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៨របស់ Realestate.com.kh នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ១៩ និង២០ ខែតុលានៅសណ្ឋាគារ ណាហ្គាវើល រាជធានីភ្នំពេញដើម្បីផ្តល់វេទិកាអចលនទ្រព្យដ៏ងាយស្រួលសម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ និងវិនិយោគិនអចលនទ្រព្យអាចទស្សនា និងស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងតំបន់តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ។ពិព័រណ៍ចុងក្រោយបំផុតនៅក្នុងខែតុលា ឆ្នាំ២០១៧ មានអ្នកចូលរួមជាង ៤,០០០នាក់ ហើយក្នុងរយៈពេល២ថ្ងៃ អចលនទ្រព្យបានលក់នៅនឹងកន្លែងស្មើនឹងទឹកប្រាក់ជាង២០លានដុល្លារ។ ភាពជោគជ័យបានជម្រុញឲ្យមានតម្រូវការដ៏ច្រើនពីសំណាក់ភ្នាក់ងារ អភិវឌ្ឍន៍ និងអ្នកស្វែងរកអចលនទ្រព្យដោយធ្វើយ៉ាងណាឲ្យពិព័រណ៍អចលនទ្រព្យវិលត្រឡប់មកវិញសម្រាប់ឆ្នាំ២០១៨នេះ។ជាមួយយុទ្ធនាការទីផ្សារយ៉ាងទូលំទូលាយមុនពេលព្រឹត្តិការណ៍ចាប់ផ្តើមជាការពិតណាស់ពិព័រណ៍នេះមិនត្រឹមតែជាយានដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្សព្វផ្សាយអំពីគោលដៅវិនិយោគដ៏ល្អបំផុតមួយទៅកាន់ពិភពលោកផងដែរ។ លោក Tom O'Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "មនុស្ស៣,៥០០នាក់បានចុះឈ្មោះរួចរាល់ដើម្បីចូលរួមពិព័រណ៍ឆ្នាំនេះ ហើយយើងព្យាករណ៍ថានឹងអាចទាក់ទាញអ្នកចង់ទិញផ្ទះ និងអ្នកវិនិយោគអចលនទ្រព្យជាង ៦,០០០ នាក់យ៉ាងតិច"។ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅរបស់វិនិយោគិនអចលនទ្រព្យអន្តរជាតិនៅទូទាំងតំបន់អាស៊ានប្រទេសចិននិងពិភពលោក។ បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាងនៅក្នុងតំបន់កម្ពុជាបានផ្តល់កម្មសិទ្ធិកាន់កាប់អចលនទ្រព្សសម្រាប់ជនបរទេស និងមានទស្សនវិស័យចំពោះកំណើននៃការវិនិយោគយ៉ាងរឹងមាំ។អ្នករស់នៅក្នុងប្រទេសកម្ពុជាបានដឹងយ៉ាងច្បាស់ពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទាក់ទងនឹងវិស័យអចលនទ្រព្យ ការសាងសង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុងសំខាន់ៗដូចជា៖ ក្រុងភ្នំពេញ  ក្រុងព្រះសីហនុ និងខេត្តសៀមរាប ជនបរទេសជាច្រើនមានការយល់ដឹងតិចតួចនៅឡើយអំពីគុណភាពនៃអចលនទ្រព្យដែលមាននៅក្នុងប្រទេសកម្ពុជា និងសក្តានុពលវិនិយោគសម្រាប់អ្នកទិញអចលនទ្រព្យនៅក្នុងប្រទេសនេះ។ ដូច្នេះដើម្បីផ្តល់ឱកាស និងបើកមុខទីផ្សារអចលនទ្រព្យកម្ពុជាឲ្យកាន់តែធំក្រុមហ៊ុន Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងមុខ និងអស្ចារ្យជាមុនក្នុងប្រវត្តិសាស្ត្រកម្ពុជា។ជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង៣០គម្រោងក្នុងរយៈពេល២ថ្ងៃ "ពិព័រអចលនទ្រព្យកម្ពុជាឆ្នាំ២០១៨" ដែលចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Ezecom ក្រុមហ៊ុន Propease ក្រុមហ៊ុន Bayon Airlines & CDF នឹងបង្ហាញនូវឱកាសវិនិយោគអចលនទ្រព្យដែលល្អបំផុតនៅទូទាំងប្រទេស។ អ្នកចូលរួមទស្សនា និងអ្នកទិញអចលនទ្រព្យទាំងក្នុងស្រុក និងក្រៅស្រុករួមទាំងវិនិយោគិនជាតិ និងអន្តរជាតិនឹងមានវត្តមាននៅក្នុងឱកាសពិសេសនេះ។លោក O'Sullivan ក៏បានលើកឡើងដែរថា "គោលបំណងរបស់ពិព័រណ៍អចលនទ្រព្យនៅថ្ងៃទី១៩និង២០ខែតុលាគឺដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាទាំងសម្រាប់ទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ យើងកំពុងប្រមូលផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗល្អៗព្រមទាំងក្រុមហ៊ុនផ្សេងៗដែលមានឥទ្ធិពលនិងដើរតួសំខាន់នៅក្នុងទីផ្សារកម្ពុជា។ "លោក O’Sullivan បានបន្ថែមទៀតថាក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ អ្នកទស្សនានឹងមានឱកាសចូលរួមជាមួយវគ្គសិក្ខាសាលាអប់រំជាច្រើនដែលនឹងអាចជួយដល់ពួកគាត់ និងអ្នកវិនិយោគឲ្យយល់ដឹងអំពីទីផ្សារកាតព្វកិច្ចផ្លូវច្បាប់នៃកម្មសិទ្ធិលើអចលនទ្រព្យ និងការជួយអប់រំពួកគាត់ឱ្យចេះធ្វើការសម្រេចចិត្តបានត្រឹមត្រូវនៅពេលទិញអចលនទ្រព្យនៅកម្ពុជា។សិក្ខាសាលានេះនឹងមាន៣ភាសា៖ ភាសាខ្មែរ អង់គ្លេស និងចិនជាមួយនឹងការបកប្រែសម្រាប់ភ្ញៀវផងដែរ។ ក្នុងរយៈបានទាំងពីថ្ងៃនេះអ្នកទស្សនាអាចចូលរួមបានដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ជាមួយប្រធានបទជាច្រើនដូចជា៖ ការណែនាំអំពីការវិនិយោគអចលនទ្រព្យ ច្បាប់កម្មសិទ្ធិ ច្បាប់ពន្ធ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាពិសេសគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយការប្រៀបធៀបទីផ្សារ និងទស្សនវិស័យចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ការពិភាក្សានិងសំណួរចម្លើយជាមួយអ្នកចូលរួមក៏នឹងជាផ្នែកសំខាន់មួយនៃកាលវិភាគរបស់សិក្ខាសាលានេះផងដែរ។លើសពីនេះទៀត លោក O'Sullivan​ បានបន្តថាពិព័រណ៍អចលនទ្រព្យជួយបង្រួមគម្លាតរវាងវិនិយោគិន និងឱកាសវិនិយោគរបស់ពួកគេ។ នៅពេលអ្នកវិនិយោគិនពីតំបន់នានា និងពិភពលោកមកដល់ទីក្រុងភ្នំពេញដើម្បីចូលរួមពិព័រណ៍អចលនទ្រព្យរបស់យើងពួកគេនឹងបានយល់ដឹងពីការផ្លាស់ប្តូរនៃវិស័យអចលនទ្រព្យ​នៅកម្ពុជាជុំវិញការសាងសង់ និងការអភិវឌ្ឍអចលនទ្រព្យ។ ហើយពួកគេនឹងឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងដែលកំពុងកើតឡើងនៅទីនេះទាក់ទងនឹងវិស័យសំណង់និងការអភិវឌ្ឍអចលនទ្រព្យ។ ពួកគេក៏នឹងបានដឹងពីភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលបានកំពុងផ្លាស់ប្តូរប្រទេសនេះទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ។ ការមើលឃើញពីចំណុចវិជ្ជមានទាំងនេះពួកគេនឹងមានទំនុកចិត្តក្នុងការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសនេះ។លោក O'Sullivan ជឿថា "គ្រប់គ្នាទិញអចលនទ្រព្យនៅក្នុងប្រទេសដែលពួកគេស្រលាញ់ហើយជាមួយ Realestate.com.kh យើងមានទំនុកចិត្តថាភ្ញៀវមកពីក្រៅប្រទេសដែលនឹងចូលរួមក្នុងពិព័រណ៍អចលនទ្រព្យរបស់យើងនៅពេលខាងមុខនេះនឹងមានក្តីស្រលាញ់ពេញចិត្តប្រទេសកម្ពុជា"។«យើងមានភាពរីករាយក្នុងការនាំយកអ្វីដែលល្អបំផុតពីពិព័រណ៍លើកមុនព្រមទាំងបទពិសោធន៍ថ្មីៗ និងឱកាសថ្មីៗ សម្រាប់ឆ្នាំថ្មីឆ្នាំ២០១៨ក្នុងនោះមានគម្រោងបុរី និងខុនដូ មានតំលៃសមរម្យជាច្រើនព្រមទាំងអ្នកអភិវឌ្ឍន៍អន្តរជាតិកាន់តែច្រើនមកពីប្រទេសសាយព្រឹស និងអូស្ត្រាលី»។​គម្រោងធំៗមួយចំនួនចូលរួមតាំងបង្ហាញរួមមានក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway ក្រុមហ៊ុន Aristo Developers​ គម្រោង One Park គម្រោង Phnom Penh Harbour គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property ក្រុមហ៊ុន NC Maxworld ក្រុមហ៊ុន SEAPS ក្រុមហ៊ុន DFDL ក្រុមហ៊ុន Seara Sports (Sports Engineering and Recreation Asia Cambodia) ក្រុមហ៊ុន OneDa ក្រុមហ៊ុន The Room Design Studio ក្រុមហ៊ុន Cloud Coast​ ក្រុមហ៊ុន Naki Group ក្រុមហ៊ុន​ AVIC INTL ក្រុមហ៊ុន New Nordic Group គម្រោង Morgan Tower ក្រុមហ៊ុន Thaiyue investment និងក្រុមហ៊ុន PropEase.ដៃគូផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិសម្រាប់ព្រឹត្តិការណ៍នេះរួមមាន៖ ទូរទ្ទស្ស CTN, MYTV,  សារព័ត៌មាន Thmey Thmey, Khmer Times, Fresh News, Property Asia, BizKhmer, KHB Media, EuroCham Cambodia, Understand Business, The Cambodia China Times, Forward Asia, Nice TV, Cambodia Sin Chew Daily, Gold Zone Media, Sing Meng Telemedia, GrepTech, Jian Hua Daily, B2B Cambodia, Angkor Today, and Khmerload.ក្រុមហ៊ុន Realestate.com.kh សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភនៃព្រឹត្តិការណ៍នេះរួមមាន៖ ក្រុមហ៊ុន PropEase ក្រុមហ៊ុន Bayon Airlines សណ្ឋាគារ Lumiere Hotel និងក្រុមហ៊ុនCDF ។មនុស្សរាប់ពាន់នាក់រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនោះរួមមាន៖ អ្នកវិនិយោគអចលនទ្រព្យអន្តរជាតិ អ្នកទិញក្នុងស្រុក ស្ថាបត្យករ អ្នកម៉ៅការសំណង់ អ្នកសាងសង់ អ្នករចនាគម្រោង មេធាវី ភ្នាក់ងារអចលនទ្រព្យ នាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ និងក្រុមហ៊ុនដែលពាក់ព័ន្ធជាច្រើនជាច្រើន។ទីកន្លែង និងកាលវិភាគធ្វើនៅសណ្ឋាគារណាហ្គាវើល សាលធំជាន់ទី២ក្នុងរាជធានីភ្នំពេញ។កម្មវិធីធ្វើនៅពេលណា!កុំភ្លេចចំណាំទុកកាលបរិច្ឆេទនៅលើប្រតិទិនរបស់អ្នក! ពិព័រណ៍អចលនទ្រព្យនៅកម្ពុជានឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី ១៩ និងទី ២០ ខែតុលាឆ្នាំ ២០១៨ នៅសាលធំ ជាន់ទី២នៃសណ្ឋាគារណាហ្គាវើល១ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងដំណើរការចាប់ពីម៉ោង១០ព្រឹករហូតដល់ម៉ោង៦ល្ងាចនៅថ្ងៃសុក្រក្នុងរយៈពេលពីរថ្ងៃ។ សាធារណៈជនអាចចូលរួមដោយសេរី និងឥតគិតថ្លៃ។សូមចុះឈ្មោះនៅទីនេះ ដោយឥតគិតថ្លៃ និងមើលព័ត៌មានលម្អិតអំពីរបៀបវារៈកម្មវិធី៖សម្រាប់ភាសាអង់គ្លេស - https://realestatekh.lpages.co/october-property-expo-2018-attendees /#pressអង់គ្លេស: https://realestatekh.lpages.co/cambodia-real-estate-show-october-2017-attendees/ខ្មែរ: https://realestatekh.lpages.co/khmer-october-cambodia-real-estate-show-attendees/ចិន: https://realestatekh.lpages.co/chinese-october-cambodia-real-estate-show-attendees/ការផ្តល់ជូនពិសេស៖●     គ្រប់គ្នាដែលចូលរួមក្នុងពិព័រណ៍នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន​  CDF●     វិនិយោគិនអន្តរជាតិដែលទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នឹងទទួលបានថ្លៃសំបុត្រយន្តហោះវិញ(ការផ្តល់ជូននេះមានតាមគម្រោងប៉ុណ្ណោះ) អំពីក្រុមហ៊ុន Realestate.com.kh៖ បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយលោក ម៉ឹក ចិន្តា​ ជាជនជាតិខ្មែរ Realestate.com.kh មានភាពរីកចម្រើន និងបានក្លាយជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដោយធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យអ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។ នៅឆ្នាំ២០១៥ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលីបានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ គេហទំព័រជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលមានជាង៤០,០០០អចលនទ្រព្យសម្រាប់ លក់ និងជួល និងមានអ្នកស្វែងរកអចលនទ្រព្យរាប់ម៉ឺននាក់ ដែលចូលទស្សនានៅលើគេហទំព័រ និងលើ App អចលនទ្រព្យនៅលើទូរសព្ទជារៀងរាល់ខែ។ Realestate.com.kh ក៏មានបោះពុម្ពទស្សនាវដ្តី អចលនទ្រព្យប្រចាំត្រីមាសដែលមានឈ្មោះថា "ទស្សនាវដ្ដី អចលនទ្រព្យកម្ពុជា" បោះពុម្ភជាបីភាសា រួមមាន ៖ ខ្មែរ អង់គ្លេស និងចិន។ទាក់ទង់ផ្នែកលក់ និងទីផ្សារ៖កាង នីន (ភាសាខ្មែរ/ចិន)nin.kang@realestate.com.kh+855 78 637 323 / +855 93 552 305Tyler Stuart (ភាសាអង់គ្លេស)tyler.stuart@realestate.com.kh+855 12/81 599 669អង់គ្លេស៖https://realestatekh.lpages.co/october-property-expo-2018-attendees/ខ្មែរ៖ https://realestatekh.lpages.co/october-property-expo-2018-attendees-khmer/ចិន៖https://realestatekh.lpages.co/october-property-expo-2018-attendees-chinese/សម្រាប់ព័ត៌មានបន្ថែម៖  https://www.realestate.com.kh/news/Over-20-Million-dollars-of-property-sold-at-the-Cambodia-Real-Estate-Show-2/https://www.realestate.com.kh/news/Borey-Developers-take-Interest-In-the-Cambodia-Real-Estate-Show-2-this-October/https://www.realestate.com.kh/news/Life-and-Vibrancy-at-the-Prince-Modern-Plaza/https://www.realestate.com.kh/news/Star-City-A-New-Phnom-Penh-Landmark-Emerges/https://www.realestate.com.kh/news/Blue-Bay-Sihanoukville-Find-your-personal-paradise-at-the-Cambodia-Real-Estate-Show/https://www.realestate.com.kh/news/Sky-Land-Condos-Where-Peace-and-Luxury-Unite/https://www.realestate.com.kh/news/Creed-Group-a-Japanese-property-development-firm-joins-the-Cambodia-Real-Estate-Show-2/
គម្រោងលំនៅដ្ឋាន LE BASSAC ជម្រើសដ៏ល្អបំផុតសម្រាប់ការរស់នៅរបស់លោកអ្នក
គម្រោងលំនៅដ្ឋាន LE BASSAC ជម្រើសដ៏ល្អបំផុតសម្រាប់ការរស់នៅរបស់លោកអ្នក
June 6, 2022, 5:02 p.m.
លំនៅដ្ឋានស្តង់ដារអន្តរជាតិដែលស្ថិតនៅជិតវិមានឯករាជ្យស្ថិតនៅក្នុងតំបន់បឹងកេងកង១ដែលជាតំបន់មួយដ៏មានប្រជាប្រិយភាពមួយក្នុងចំណោម ​តំបន់ដែលមានប្រជាប្រិយភាពបំផុតមួយនៅក្នុងក្រុងភ្នំពេញ។ LE BASSAC ជាគម្រោងលំនៅដ្ឋានមួយដែលស្ថិតនៅជិតតំបន់សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ ចំណាយពេលត្រឹមតែ ២នាទីលោកអ្នកអាចធ្វើដំណើរទៅកាន់វិមានឯករាជ្យ ធនាគារ សាលារៀន ហាងកាហ្វេ ការិយាល័យ និងហាងលក់ទំនិញដោយមានភាពងាយស្រួល និងចំណាយពេលយ៉ាងលឿន។ វាជាទីតាំងគោលដៅនៃទេសចរ និងជាបណ្តុំនៃអាជីវកម្មធំតូចតាំងនៅដែលធ្វើឲ្យការរស់នៅរបស់លោកអ្នកកាន់តែប្រសើរឡើងនិងមានភាពងាយស្រួល។គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលសាងសង់ឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មល្បីលំដាប់ពិភពលោកLE BASSAC ត្រូវបានរចនា និងសាងសង់ ដោយក្រុមហ៊ុន C.Y. Lee ដែលជាក្រុមហ៊ុនរចនាមកពីទីក្រុងតៃប៉ិដែលត្រូវបានគេដឹងថាជាក្រុមហ៊ុនសាងសង់អគារខ្ពស់បំផុតមួយនៅកោះតៃវ៉ាន់នោះគឺអគារ១០១។  ក្រុមហ៊ុននេះចាប់ផ្តើមសាងសង់គម្រោងមួយទៀតដែលនឹងអាចក្លាយជាអត្តសញ្ញាណដ៏ថ្មីស្រលាងមួយប្រចាំទីក្រុងភ្នំពេញ។ គម្រោង  LE BASSAC  នឹងបង្កើតប្រវត្តិសាស្ត្រ និងជាមោទនភាពមួយនៅក្នុងប្រទេស កម្ពុជា!អគារបៃតងដែលនាំឲ្យភ្នំពេញទៅកាន់ភាពជឿនលឿនLE BASSAC ត្រូវបានសាងសង់ឡើងដោយផ្តោតសំខាន់ទៅលើបរិស្ថានធម្មជាតិបៃតង ដើម្បីធ្វើឲ្យជិវិតរស់នៅរបស់យើងកាន់តែមានភាពស្រស់ស្រាយដែលស្ថិតនៅបណ្តុំទីប្រជុំជនដ៏មមាញឹក។គម្រោងលំនៅដ្ឋាននេះត្រូវបានសាងសង់តាមស្តង់ដារអន្តរជាតិតាមបទដ្ឋានធម្មជាតិបៃតង។ ហ៊ុំព័ន្ធដោយទេសភាពបៃតងនិងដើមឈើជាង៣០០ដែលផ្តល់ឲ្យមានខ្យល់ឱកាសចេញចូលបរិសុទ្ធធ្វើឲ្យមានផាសុកភាពក្នុងការរស់នៅហើយថែមទាំងជួយទប់ទលនឹងការបំពុលបរិយាកាសក្នុងការរស់នៅក្នុងទីក្រុងផងដែរ។ជាម្ចាស់ផ្ទះពោរពេញដោយមោទនភាពLE BASSAC បានចំណាយទឹកប្រាក់ចំនួន៣០លានដុល្លារអាមេរិកសម្រាប់ការផ្តល់ជូនសេវាកម្មសាធារណៈដែលមានដូចជា៖ បន្ទប់ប្រជុំ ហើយនៅលើដំបូលអគារមានសួនច្បារ និងអាងហែលទឹកដែលអនុញ្ញាត្តិឲ្យលោកអ្នកលំហែកាយបានផងដែរ។លើសពីការរស់នៅប្រកបដោយភាពសម្បូបែបអ្នករស់នៅទីនេះអាចគយគន់ទេសភាពនៃទន្លេមេគង្គនិងតំបន់ជុំវិញនៃទីក្រុងដែលធ្វើឲ្យគម្រោង LE BASSAC ក្លាយជាលំនៅដ្ឋានមួយប្រកបដោយភាពស៊ីវិល័យ និងការរស់នៅដ៏ប្រសើរ។បរិស្ថានរស់នៅដែលធ្វើឲ្យជីវិតឆ្ពោះទៅកាន់ភាពជោគជ័យការជ្រើសរើសលំនៅដ្ឋានដែលមានបរិយាកាសល្អគឺមានន័យថាគឺជាការចាប់ផ្តើមនៃភាពជោគជ័យ។ តួយ៉ាងគម្រោង LE BASSAC នឹងត្រូវបានបុគ្គលជោគជ័យទាំងនោះហៅថាផ្ទះក្នុងពេលឆាប់ៗការរស់នៅកាន់តែប្រសើរមានសាលារៀននៅក្បែរកន្លែងរស់នៅសម្រាប់កូនរបស់លោកអ្នកមានសួនច្បារសម្រាប់លំហែកាយ ភោជនីយដ្ឋានសម្រាប់ការញុំាអាហារជាលក្ខណគ្រួសារគម្រោងនេះពិតជាផ្តល់នូវភាពសម្បូរបែបយ៉ាងប្រសើរ។LE BASSAC បានរួមចំណែកយ៉ាងសម្បើមក្នុងការជួយលើកស្ទួយធ្វើឲ្យស្តង់ដាររស់នៅរបស់លោកអ្នកកាន់តែមានភាពល្អប្រសើរប្រកបដោយកិត្យានុភាព និងផាសុកភាព៕ស្វែងរកព័ត៌មានអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
ការព្យាករណ៍សម្រាប់វិស័យអចលនទ្រព្យកម្ពុជាក្នុងរយៈពេល៥ឆ្នាំ
ការព្យាករណ៍សម្រាប់វិស័យអចលនទ្រព្យកម្ពុជាក្នុងរយៈពេល៥ឆ្នាំ
June 7, 2022, 3:44 a.m.
វិស័យអចលនទ្រព្យនៅកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត បាវិត កែប និងត​ំបន់់ផ្សេងៗទៀតមើលឃើញពីកំណើនឥតឈប់ឈរនៃការសាងសង់ដែលកំពុងដំណើរការស្របពេលដែលការវិនិយោគធំៗភាគច្រើនមកពីប្រទេសចិនដែលបានជួយជំរុញឲ្យមានភាពរីកចំរើនយ៉ាងខ្លាំង។ជាក់ស្តែងនៅក្នុងទីក្រុងភ្នំពេញមានគម្រោងអភិវឌ្ឍន៍ជាច្រើនទាំងលំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលបានបញ្ចប់ការសាងសង់ក្នុងពេលថ្មីៗកំពុងដំណើរ និងស្ថិតនៅក្នុងផែនការសាងសង់ជាដើម។​ជាលទ្ធផលការផ្គត់ផ្គង់ខុនដូ អាផាតមេន និងបុរី និងលំនៅដ្ឋានផ្សេងៗទៀតមានការកើនឡើង។ ប្រជាជនកម្ពុជាកាន់តែច្រើនបានងើបចេញពីភាពក្រីក្រដោយសារកម្ពុជាបានក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតម្រូវការអចលនទ្រព្យក៏កំពុងមានកំណើនច្រើនផងដែរ។តម្លៃអចលនទ្រព្យជាពិសេសនៅក្នុងតំបន់អភិវឌ្ឍន៍បំផុតនៅក្នុងប្រទេសមានការកើនឡើងខ្លាំងប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងតម្លៃអចលនទ្រព្យនៅក្នុងប្រទេសជិតខាង។ទោះបីជាមានការព្យាករណ៍ពីការធ្លាក់ចុះទីផ្សារអចលនទ្រព្យនាពេលអនាគតក៏ដោយ តែការឯកភាព ជាទូទៅក្នុងចំណោមអ្នកជំនាញអចលនទ្រព្យក្នុងស្រុកគឺបានបង្ហាញថាវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងដើរតាមទិសដៅត្រឹមត្រូវ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខកំណើននៃវិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានគេរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ខុនដូ និងបុរី ការវិនិយោគផ្ទាល់ពីបរទេសតម្លៃដីតម្រូវការនិងការផ្គត់ផ្គង់។លោក សុត វីរៈ នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ស៊ីភីអិល បាននិយាយថាកម្ពុជាទទួលបានផល​ចំណេញច្រើនពីស្ថិរភាពនយោបាយ និងទំនុកចិត្តវិនិយោពីវិនិគិនបរទេស។លោកបាននិយាយថា «ខ្ញុំគិតថាវិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើនទៅមុខទៀតក្នុងរយៈ ពេល ៥ ឆ្នាំខាងមុខ»។ លោក វីរៈ បានពន្យល់ថា អ្នកអភិវឌ្ឍន៍ជារឿយៗសម្លឹងមើលពីស្ថានភាព សេដ្ឋកិច្ច និងបច្ចេកវិទ្យា សង្គម និងស្ថិរភាពនយោបាយ នៅពេលវិនិយោគលើទីផ្សារអចលនទ្រព្យ។ លោកបានសង្កត់ធ្ងន់ថា «ស្ថិរភាពនយោបាយគឺជាកត្តាសំខាន់ដែលវិនិយោគិនត្រូវពិនិត្យមើល»។លោក James Hodge នាយករងនៅក្រុមហ៊ុន CBRE Cambodia បាននិយាយថា «រយៈពេលប៉ុន្មានឆ្នាំខាងមុខទីផ្សារអចលនទ្រព្យនឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់គ្រប់លំដាប់នៃអចលនទ្រព្យទាំង អស់ ហើយដែលនឹងអាចប្រកួតប្រជែងគុណភាពជាមួយគម្រោងក្នុងតំបន់លំនៅដ្ឋានផ្សេងៗទៀតនៅទូទាំងតំបន់អាស៊ាន»។លោកបានសង្កត់ធ្ងន់ថា «ក្រុមហ៊ុនផ្តល់សេវាកម្មអាផាតមិនលំដាប់អន្តរជាតិនឹងកាន់តែមានប្រជា ប្រិយភាពច្រើន ហើយក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកនឹងពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំង ថែមទៀតដើម្បីឈរនៅក្នុងទីផ្សារ»។ចំពោះការផ្គត់ផ្គង់ លោក វីរៈ បាននិយាយថាលោករំពឹងថានិន្នាការនៃកំណើននាពេលបច្ចុប្បន្ននឹងបន្ត នៅពេលអនាគត។ លោកបានមានប្រសាសន៍ថា «ការផ្គត់ផ្គង់នឹងបន្តកើនឡើងជានិច្ចដែលមានប្រហែលជាង ១០ លានម៉ែត្រការ៉េ ដែលនឹងដាក់បញ្ចូលទៅក្នុងទីផ្សារជារៀងរាល់ឆ្នាំ»។លោក James Hodge បានយល់ស្របតាមការព្យាកររបស់លោក វីរៈ។ លោកបាននិយាយថា «ការផ្គត់ ផ្គង់កំពុងកើនឡើងនៅគ្រប់វិស័យ ហើយយើងមិនឃើញមានការធ្លាក់ចុះនៃនិន្នាការនេះទេ ដរាបណាសេដ្ឋកិច្ចនៅតែបន្តកំណើនដូចពេលបច្ចុប្បន្ន»។លោក James បានបន្ថែមថា «គម្រោងអាចមានចំនួនតិចតួចប៉ុន្តែទំហំនៃគម្រោងនឹងកើនឡើងជាពិសេសនៅពេលដែលអ្នកអភិវឌ្ឍន៍ចិនបានចូលមក និងបង្កើតម៉ាកយីហោគម្រោងរបស់ពួកគេ នៅក្នុងទីផ្សារកម្ពុជា»។ដូចគ្នានេះដែរអ្នកជំនាញទាំងពីរយល់ស្របដូចគ្នាដោយលើកឡើងថាតម្រូវការនឹងមិនធ្លាក់ចុះនោះទេក្នុងពេលឆាប់ៗខាងមុខនេះ។ លោក វីរៈ បាននិយាយថាទាំងអ្នកក្នុងស្រុក និងក្រៅស្រុក នឹងបន្តទិញអចលនទ្រព្យនៅកម្ពុជាក្នុងនោះគម្រោងលំនៅដ្ឋានកម្រិតទាបទៅមធ្យមដែលផ្តល់ជូនអត្រាការប្រាក់ទាប ឬគ្មានការប្រាក់នឹងក្លាយជាទីផ្សារដ៏ធំ។យោងតាមលោក James ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះទាំងតម្រូវការ និងការផ្គត់ផ្គង់ដែលគាំទ្រដោយអ្នកក្នុងស្រុក និងជនជាតិចិនទំនងជាកត្តាដ៏មានឥទ្ធិពលបំផុតលើវិស័យអចលនទ្រព្យនៅកម្ពុជា។លោក James និយាយថាទស្សនវិស័យនៃការវិនិយោគរបស់បរទេសសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរដែរ។ លោកបានកត់សម្គាល់ថា «ការវិនិយោគលើវិស័យផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធនឹងនៅតែត្រូវបានគ្របដណ្ដប់យ៉ាងភាគច្រើនដោយភាគីបរទេស»។គាំទ្រលើទស្សនៈនេះដែរលោកវីរៈដែលបាននិយាយថាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ លោករំពឹងថាប្រទេសចិននឹងនៅតែបន្តធ្វើជាវិនិយោគិនឈានមុខគេនៅក្នុងប្រទេសកម្ពុជាហើយឈរបន្ទាប់ដោយប្រទេសជប៉ុន កូរ៉េ ម៉ាឡេស៊ី និងវៀតណាម៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!
អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏៖ នាំយកមកនូវស្តង់ដារស់នៅរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា
អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏៖ នាំយកមកនូវស្តង់ដារស់នៅរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា
June 6, 2022, 5:02 p.m.
អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏គឺជាគម្រោងលំនៅដ្ឋានទី៣របស់ក្រុមហ៊ុនគ្រីដគ្រុបនៅប្រទេសកម្ពុជា។ គ្រីដគ្រុបគឺជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងល្បីៗជាច្រើនដែលមានដូចជា៖ គម្រោងបុរីមហាសែនសុខដែលជាគម្រោងបុរីដ៏ធំដែលបង្កើតជាសហគមន៍រស់នៅមួយប្រកបដោយស្តង់ដារស់នៅខ្ពស់នៅក្នុងប្រទេសកម្ពុជា និងគម្រោងខុនដូបូដាយជូដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះមានទីតាំងស្ថិតនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។គ្រីដគ្រុបគឺក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ជប៉ុនដែលធ្វើការអភិវឌ្ឍន៍ និងវិនិយោគលើវិស័យអចលនទ្រព្យ។ បង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦បានបញ្ចប់គម្រោងប្រមាណប្រមាណ១០០នៅក្នុងប្រទេសជប៉ុន វៀតណាម កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ភូមា ឡាវ និងបង់ក្លាដេសជាដើម។គ្រីដគ្រុបមានបេសកម្មមួយគឺនាំយកមកនូវ “គុណភាពស្តង់ដាប្រទេសជប៉ុនម​កកាន់តំបន់អាស៊ី” ក្រុមហ៊ុនគ្រីដគ្រុបចាប់ផ្តើមវិនិយោគនៅក្នុងវិស័យអចលនទ្រព្យអាស៊ីនៅក្នុងឆ្នាំ២០១២។ការរចនាដ៏ល្អប្រណិតនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិជប៉ុន លោក Hisaya Sugiyama ដែលជាអគ្គនាយក Quincy Studio Inc. បញ្ចប់សញ្ញាប័ត្រអនុបណ្ឌិតមកពីសាកលវិទ្យាល័យហាវើដផ្នែកការរចនា ហើយក៏បានរចនាគម្រោងមួយចំនួននៅក្នុងប្រទេសអាមេរិក បង់ក្លាដេស ជប៉ុន បារាំង កម្ពុជា និងប្រទេសជាច្រើនទៀត។អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ គឺគម្រោងលំនៅដ្ឋានប្រណិតដែលត្រូវបានរចនាឡើងហ៊ុំព័ទ្ធដោយសួនធម្មជាតិបៃតងដែលបង្កើតឲ្យមានបរិស្ថានធម្មជាតិមួយគួរឲ្យចង់រស់នៅ។បង្កើតការរស់នៅជាមួយបរិយាកាសស្រស់ស្រាយ គ្រីដគ្រុបបានធានាថាការរស់នៅប្រកបដោយធម្មជាតិបៃតងដែលព័ទ្ធជុំវិញនៃគម្រោងលំនៅដ្ឋានអារ៉ាតាហ្កាដិនរ៉េស៊ីដិនស៏ដែលផ្តល់ជូននូវប្រណិតភាព ផាសុកភាព ដែលសាកសមនឹងស្តង់ដាររស់នៅរបស់មនុស្សសម័យថ្មី។គ្រីដគ្រុបអភិវឌ្ឍន៍លើគម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ ដែលមានភាពជាដៃគូជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក Triple Gem Assets Co., Ltd និងក្រុមហ៊ុនវិនិយោគមកពីប្រទេសជប៉ុន Hoosiers Holdings។អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ (ដំណាក់កាលទី១) ដែលមាន៥០០យូនីតរួមមានប្រភេទលំនៅដ្ឋានដូចជា៖ ផ្ទះអាជីវកម្ម (A & B) វីឡាភ្លោះ វីឡាកូនកាត់ (A & B) និងប្រភេទវីឡាប្រណិត។ គម្រោងនេះសាងសង់នៅលើផ្ទៃដីចំនួន៧ហិកតា។អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ មានការផ្តល់ជូនដ៏ល្អដែលតបតាមតម្រូវការអ្នករស់នៅទីនោះដែលការផ្តល់ជូននោះរួមមាន៖ កន្លែងសម្រាប់ក្មេងលេង ទីលានវាយសី អាងហែលទឹក (ក៏មានអាងហែលទឹកសម្រាប់កូនក្មេងផងដែរ) ក្លឹបហាត់ប្រាណ ហាងកាហ្វេ សួនច្បារ ហាងទំនិញ សន្តិសុខ និងមានរថយន្តចល័តសម្រាប់ជូនអ្នករស់នៅក្នុងបុរីទៅកាន់ទីកន្លែងផ្សេងដែលបានកំណត់។ចំណាយពេលត្រឹមតែប​ន្តិចប៉ុណ្ណោះដើម្បីធ្វើដំណើរទៅកាន់ហាងកាហ្វេដើម្បីធ្វើការលំហែកាយ និងអង្គុយជជែកគ្នាលេងបន្ទាប់ពីថ្ងៃដល់រវល់។សម្រាប់ការដើរទិញទំនិញអ្នករស់នៅទីនេះអាចទិញទំនិញនៅមីនីម៉ាតនៅក្នុងនេះតែម្តងឬក៏ធ្វើដំណើរឆ្ពោះទៅកាន់ផ្សារទំនើបដ៏ធំនៅក្នុងប្រទេសកម្ពុជាគឺផ្សារទំនើបអ៊ីអ៊នម៉ល២។អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខដែលជាតំបន់មួយដែលសាកសមបំផុតសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្មនៅក្នុងក្រុងភ្នំពេញ។  ទន្ទឹមនឹងនេះផងដែរគម្រោងអារ៉ាតា ហ្កាដិន រ៉េស៊ីដិននឹងដាក់តាំងបង្ហាញគម្រោងរបស់ខ្លួននៅក្នុងព្រឹត្តិការពិព័រណ៍អចលនទ្រព្យលើកទី៣ដែលនេះជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលមានការចូលរួមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ម្ចាស់គម្រោងខុនដូ បុរី និងវិនិយោគិនជាច្រើនក៏បានអញ្ជើញចូលរួមក្នុងពិព័រណ៍នេះផងដែរ៕ស្វែងយល់បន្ថែមអំពីគម្រោងលំនៅដ្ឋានអារ៉ាតា ហ្កាដិន រ៉េស៊ីដិន និងគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!
មហាវិថី សម្តេច ហ៊ុន សែនក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង
មហាវិថី សម្តេច ហ៊ុន សែនក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង
June 7, 2022, 12:34 a.m.
មានសញ្ញាណជាច្រើនបង្ហាញថាសេដ្ឋកិច្ចកម្ពុជានឹងនៅតែបន្តភាពរឹងមាំហើយការវិនិយោគពីបរទេសនៅតែមានភាពខ្លាំងក្លា។ គម្រោងសាងសង់ជាច្រើនបានរីកដុះដាលនៅក្នុងទីក្រុង ផ្នែកសំខាន់ៗនៃជាយក្រុង និងតំបន់សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។នៅក្នុងទីក្រុងភ្នំពេញ  ខេត្តសៀម​រាប និងខេត្តព្រះសីហនុ និងតំបន់ក្រុងផ្សេងៗទៀតអ្នកអភិវឌ្ឍន៍បានទិញ ឬជួលដីដើម្បីសាងសង់គម្រោងលំនៅដ្ឋាន​ធ្វើអគារពាណិជ្ជកម្ម និងគម្រោង អភិវឌ្ឍន៍ចម្រុះនានា។ នៅក្នុងរាជធានីភ្នំពេញដីនៅតាមបណ្តោយដងផ្លូវសំខាន់ៗកំពុងមានសក្តានុពលបំផុត។ តំបន់តាមបណ្តោយមហាវិថីមុន្នីវង្ស មហាវិថីព្រះនរោត្តម មហាវិថីរុស្ស៊ី និងមហាវិថីម៉ៅសេទុងមានការអភិឌ្ឍច្រើនដែលពោពេញគម្រោងអគារខ្ពស់ៗ និងលំនៅដ្ឋានផ្សេងៗ។ គម្រោងអភិវឌ្ឍន៍នានាកំពុងដំណើរការសាងសង់នៅតាមដងផ្លូវធំៗគ្រប់កន្លែងទាំងនៅក្នុងតំបន់កណ្តាលក្រុង និងតំបន់ក្រៅក្រុង។សម្រាប់ពេលថ្មីៗនេះតំបន់មួយដែលមើលឃើញថាកំពុងមានកំណើនវិនិយោគខ្លាំងក្លាបើធៀបនឹងតំបន់ដ៏ទៃទៀតគឺមហាវិថី សម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។ ទីតាំងនេះមានភាពទាក់ទាញ និងសក្តានុពលច្រើនសម្រាប់វិស័យអចលនទ្រព្យ។ជាគម្រោងផ្លូវដ៏ធំមួយដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរនៅភាគខាងត្បូងទីក្រុង ផ្លូវសម្តេច ហ៊ុន សែន មានទទឹង៦០ម៉ែត្រ និងបណ្តោយជិត១០គីឡូម៉ែត្រដែលជាផ្លូវធំជាងគេ និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ ផ្លូវនេះភ្ជាប់គ្នារវាងផ្លូវលេខ២៧១នៅភាគខាងជើងជាមួយនឹងផ្លូវជាតិលេខ២នៅភាគខាងត្បូង។ មហាវិថី ហ៊ុន សែនក៏ជាផ្នែកមួយដ៏សំខាន់នៃផែនការអភិវឌ្ឍន៍ទីក្រុងឆ្នាំ២០៣៥របស់សាលាក្រុងភ្នំពេញក្នុងគោលបំណងជួយពង្រឹងជីវភាពរស់នៅរបស់ប្រជាជននៅពេលទីក្រុងភ្នំពេញបន្តពង្រីកកាន់តែធំ  និងអភិវឌ្ឍកាន់តែខ្លាំង។លោក Ken Lo ជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Imperial Realty បានមានប្រសាសន៍ថាគម្រោងធំៗជាច្រើនបានចាប់ផ្តើមដំណើរការសាងសង់ និងកំពុងរៀបចំការសាងសង់នៅតាមបណ្តោផ្លូវសម្តេច ហ៊ុន សែន។ទីក្រុងរណប ING City  មានទំហំ ២,៦០០ ហិកតាជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគម្រោងធំបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ​។ ទីក្រុងរណប ING City មានគម្រោងអភិវឌ្ឍន៍ផ្សេងៗគ្នាជាច្រើនកំពុងដំណើរការសាងសង់ក្នុងនោះមានដូចជា៖ គម្រោងលំនៅដ្ឋាន ផ្សារទំនើប ពាណិជ្ជកម្ម និងកន្លែងលក់រាយ រួមនឹងសេវាកម្មទូទៅចម្រុះ។​គម្រោងបុរីល្បីៗ ដូចជា បុរីជីបម៉ុង បុរីពិភពថ្មី និងបុរីប៉េងហួត ក៏បានចាប់ផ្តើមការវិនយោគរបស់ខ្លួននៅតាមបណ្តោយមហាវិថី ហ៊ុន សែននេះផងដែរ។លោក Lo បាននិយាយថា វិនិយោគិនចិនកំពុងស្វែងរកទិញដីធំៗសម្រាប់ការសាងសង់គម្រោងលំនៅដ្ឋាន និងមជ្ឍមណ្ឌលពាណិជ្ជកម្ម។ជាក់ស្តែង គម្រោង Urban Village មានទំហំ ៧.៦ ហិកតា គម្រោង Lingnan Garden​ មានទំហំ ២.១ ហិកតា និងគម្រោង R&F City ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះ វិនិយោគដោយក្រុមហ៊ុន ចិន ឬក្រុមហ៊ុនបុត្រសម្ព័នរបស់ចិននៅកម្ពុជា បានចាប់យកទីតាំងនៅតាមបណ្តោយផ្លូវ សម្តេច ហ៊ុន សែននេះ។​កន្លងមកក៏ធ្លាប់មានការចុះផ្សាយថាក្រុមហ៊ុនវិនិយោគរបស់ជប៉ុនក៏បានគ្រោងនឹងសាងសង់ផ្សារទំនើបអ៊ីអនទី៣នៅក្នុងទីតាំងនេះផងដែរ។អ្នកនាង Jessie Mao អ្នករៀបចំផែនការរបស់គម្រោង R&F City បានមានប្រសាសន៍ថាគម្រោងបានសិក្សាឃើញថាប៉ែកខាងត្បូងនៃទីក្រុងភ្នំពេញជាពិសេសតាមបណ្តោយផ្លូវសម្តេច ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រគឺជាទីតាំងល្អបំផុតសម្រាប់ការអភិវឌ្ឍអចលនទ្រព្យ។អ្នកនាងបានបញ្ជាក់ថា​ «តម្លៃដីបានកើនឡើងខ្លាំងប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយបើប្រៀបធៀបទៅនឹងដីក្នុងតំបន់ផ្សេងទៀតនៅក្នុងទីក្រុង ហើយដីតំបន់ផ្លូវ៦០ម៉ែត្រមានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍផ្សេងៗបន្ថែមទៀត។ ភាគខាងត្បូងនៃរាជធានីភ្នំពេញគឺពិតជាក្លាយជាមជ្ឈមណ្ឌលនៃក្រុងថ្មីមួយទៀតនាពេលអនាគត»។ អ្នកនាងបានបន្ថែមថា បច្ចុប្បន្ននេះដីក្នុងនៅក្នុងទីក្រុងកាន់តែចង្អៀតហើយតម្លៃក៏កាន់តែថ្លៃខ្លាំងពិសេសដីនៅតំបន់កណ្តាលក្រុងភ្នំពេញ។មហាវិថី ហ៊ុន សែន លាតសន្ធឹងឆ្លងកាត់សង្កាត់ចំនួនបីគឺសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ និងសង្កាត់ជើងឯកក្នុងខណ្ឌដង្កោ។ យោងតាមរបាយការណ៍តម្លៃដីជាមធ្យមនៃទីក្រុងភ្នំពេញសម្រាប់ពាក់កណ្តាលឆមាសទី១ ឆ្នាំ២០១៨របស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត​ បានបង្ហាញថាដីសម្រាប់ពាណិជ្ជកម្ម ឬអាជីវកម្មនៅសង្កាត់ចាក់អង្រែលើមានតម្លៃជាមធ្យម១,៦៥០ដុល្លារ/ម៉ែត្រការ៉េ ហើយដីអាជីវកម្មនៅសង្កាត់ចាក់អង្រែក្រោមមានតម្លៃជាមធ្យម១,២៥០ដុល្លារ/ម៉ែត្រការ៉េ។ ចំណែកឯដីអាជីវកម្មនៅក្នុងសង្កាត់ជើងឯកវិញមានតម្លៃ ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោក សន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមានប្រសាសន៍ថាមហាវិថី ហ៊ុន សែន បានរួមចំណែកយ៉ាងខ្លាំងដល់កំណើនអចលនទ្រព្យក្នុងតំបន់។ លោកបានលើកឡើងថាប្រជាប្រិយភាព និងការអភិវឌ្ឍរបស់តំបន់នេះនឹងកើនឡើងថែមទៀតដោយសារថ្ងៃអនាគតគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនឹងតភ្ជាប់គ្នា។ ការលើកឡើងបែបនេះគឺចង់សំដៅដល់ផ្លូវក្រវ៉ាត់ទី៣ និងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីដែលបានស្នើសុំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ការចាប់អារម្មណ៍ និងការហូរចូលកាន់តែច្រើនពីសំណាក់អ្នកអភិវឌ្ឍន៍បានធ្វើឲ្យតម្លៃដីធ្លីកើន ឡើងនៅក្នុងតំបន់។ លោក Lo បានបញ្ជាក់ថា «តម្លៃដីកើនឡើងថ្លៃជាងពីមុន»។ដីតាមបណ្តោយផ្លូវ៦០ម៉ែត្រដែលស្ថិតនៅចន្លោះផ្លូវ ២៧១ ដល់បុរីប៉េងហួតបានកើនឡើងដល់ ២,០០០ដុល្លារ/ម៉ែត្រការ៉េ ដែលឆ្នាំមុនមានតម្លៃពី១,០០០ដុល្លារទៅ១,២០០ដុល្លារ/ម៉ែត្រ ការ៉េ។ ចំណែកដីដែលស្ថិតនៅចាប់ពីបុរីប៉េងហូតដល់ផ្លូវជាតិលេខ២បច្ចុប្បន្នមានតម្លៃចាប់ពី៨០០ទៅ១,៥០០ដុល្លារ/ម៉ែត្រការ៉េ បើធៀបទៅនឹងចុងឆ្នាំ២០១៧ដីមានតម្លៃចាប់ពី៤០០ ដុល្លារ ទៅ១,២០០ដុល្លារ/ម៉ែត្រការ៉េ។​នេះបើតាមលោក Lo៕​ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh
REAKH Survey 2023 KH 590 x 250
ផ្លូវជាតិលេខ៥១ឆ្ងាយពីទីក្រុងបន្តិច តែកំពុងមានសក្តានុពលខ្លាំងសម្រាប់វិស័យអចលនទ្រព្យ
ផ្លូវជាតិលេខ៥១ឆ្ងាយពីទីក្រុងបន្តិច តែកំពុងមានសក្តានុពលខ្លាំងសម្រាប់វិស័យអចលនទ្រព្យ
June 7, 2022, 1:45 a.m.
ផ្លូវជាតិលេខ៥១តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំនុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ត្រង់ចំនុចផ្សារឧដុង្គដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចំងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ (គិតពីចោមចៅទៅផ្សារថ្នល់ទទឹង)។​ ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នផ្លូវជាតិលេខ៥១នេះ កំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបញ្ចប់ជាផ្លូវការ នៅឆ្នាំ២០២០ខាងមុខនេះ។ផ្លូវជាតិលេខ៥១កំពុងផ្លាស់ប្តូរមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យជាពិសេសគឺវិស័យដីធ្លី។ កំណើននៃវិស័យអចលនទ្រព្យនៅក្នុងតំបន់នេះដោយសារផ្លូវនេះនឹងក្លាយជាផ្លូវក្រវ៉ាត់ក្រុងនៅថ្ងៃអនាគត និងជាផ្លូវយុទ្ធសាស្ត្រមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។លោក សន សៀប ជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមាន ប្រសាសន៍ថា ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ ៥១ មានសក្តានុពលខ្លាំងសម្រាប់វិស័យឧស្សាហកម្ម និងលំនៅដ្ឋាន។លោក សៀប បានពន្យល់ថាតំបន់នេះជាតំបន់ខ្ពង់រាប​មិនលិចទឹកតភ្ជាប់គ្នារវាងផ្លូវជាតិសំខាន់ៗមានផ្លូវវរថភ្លើងឆ្លងកាត់ត្រង់ចំណុចផ្សារបាត់ដឹងនិងស្ថិតនៅជាប់នឹងតំបន់វិនិយោគថ្មីនៃខណ្ឌព្រែកព្នៅដែលចំណុចទាំងនេះបានអំណោយផលសម្រាប់តំបន់ទាំងមូល។“មានវិនិយោគិនជាច្រើនកំពុងសម្លឹងមើលពីសក្តានុពលនៃទីតាំង និងចាប់ផ្តើមទិញដីក្នុងទ្រង់ទ្រាយធំសម្រាប់ការវិនិយោគនាពេលអនាគត។” នេះបើតាមលោក សៀប។បន្ថែមលើចំណុចនេះដែរ លោក ម៉ៃ សាមន ប្រធានផ្នែកប្រឹក្សាយោបល់ និងស្រាវជ្រាវអចលនវត្ថុ នៃក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតបានឲ្យដឹងថាផ្លូវជាតិលេខ៥១មានសក្តានុពលសេដ្ឋកិច្ចដោយសារតំបន់នេះសំបូររោង ចក្រឧស្សាហកម្ម សិប្បកម្ម និងគម្រោងលំនៅដ្ឋាននិងការអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនកន្លែង។លោកបន្ថែមថានៅតាមបណ្តោផ្លូវលេខ៥១នេះមានរោងចក្រជាង៥០កន្លែងកំពុងដំណើរការ និងមានផ្សារ សាលារៀន និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកន្លែងសេវាកម្មផ្សេងៗទៀត។ទាក់ទងនឹងតម្លៃដីធ្លីនៅតាមដងផ្លូវក្នុងតំបន់នេះវិញ លោក សាមន មានបញ្ជាក់ថាតម្លៃដីកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ដីឡូតិ៍មាន ទំហំ ៥ម x ២០ម មានតម្លៃចាប់ពី ២០,០០០ដុល្លារ រហូតដល់ជិត ៤០,០០០ដុល្លារ។សម្រាប់ដីឆៅ(ដីមិនមានការអភិវឌ្ឍន៍ មានក្បាលពី ២០ ទៅ ៣០ ម៉ែត្រការ៉េ) មានតម្លៃពី៦០ ដុល្លារ ទៅ ១០០ ដុល្លារ/ម៉ែត្រការ៉េ បើធៀបនឹងមួយឆ្នាំមុន​ មានតម្លៃពី ៣០ ដុល្លារ ទៅ ៥០ដុល្លារ/ម៉ែត្រការ៉េ។ដីដែលមានទំហំធំចាប់ពីមួយហិចតាឡើងទៅមានតម្លៃ ៣០ ដុល្លារ ទៅ ៤០ ដុល្លារ/ម៉ែត្រការ៉េ ដែលពីមុនមានតម្លៃពី ១៥ ដុល្លារ ទៅ ២០ ដុល្លារ/ម៉ែត្រការ៉េ។ នេះបើតាមការលើកឡើងរបស់លោក សាមន។លោកជឿថាតម្លៃដីនឹងហក់ឡើងខ្លាំងបន្ទាប់ពីការស្ថាបនាផ្លូវជាតិលេខ ៥១ បានបញ្ចប់រួចរាល់៕ស្វែងរកទិញដីឡូតិ៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
កំពង់​ផែ​ទេសចរ​​អន្តរជាតិតម្លៃជិត១០លានដុល្លារ ​បើកមុខទីផ្សារអចលនទ្រព្យ​ក្នុងខេត្តកំពត
កំពង់​ផែ​ទេសចរ​​អន្តរជាតិតម្លៃជិត១០លានដុល្លារ ​បើកមុខទីផ្សារអចលនទ្រព្យ​ក្នុងខេត្តកំពត
June 7, 2022, 7:08 a.m.
ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅ​​កាត់​ថា​ (A​DB) ខេត្តកំពតបានចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់កំពង់​ផែ​ទេសចរ​លំដាប់អន្តរជាតិកាលពី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នេះ។កំពង់​ផែ​ទេសចរ​ដ៏​ធំ​មួយនេះគ្រោងនឹងវិនិយោគក្នុងរង្វង់ទឹក​ប្រាក់ប្រមាណជិត​១០លាន​ដុល្លារ​អាមេរិក​ ហើយគម្រោងនេះមានទីតាំង​ស្ថិត​​នៅ​​ក្នុង​ភូមិ​ជំ​គ្រាល ឃុំ​​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្ត​កំព​ត​ក្នុង​ចម្ងាយ​ដី​ប្រមាណ​ជា៥ ទៅ ៦គីឡូម៉ែត្រ​ពី​ទី​រួមខេត្តកំពត។ លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បានស្វាគមន៍ចំពោះគម្រោងដ៏ធំមួយនេះ។សម្រាប់វិស័យអចលនទ្រព្យលោក គែន បានមានប្រសាសន៍ថាគម្រោងនេះជាផ្នែកមួយដ៏ចាំបាច់សម្រាប់ជំរុញដល់កំណើននៃវិស័យទាំងមូលនៅក្នុងតំបន់។លោកបានបញ្ជាក់ថាតំបន់នេះពីមុនគ្រាន់តែជាដីព្រៃជាប់មាត់ព្រែកហើយមិនសូវមានការអភិវឌ្ឍទេ។ ប៉ុន្តែបច្ចុប្បន្នវាមានភាពសាកសមសម្រាប់ការវិនិយោគវិស័យលំនៅដ្ឋាន សណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗ។ពាក់ព័ន្ធនឹងតម្លៃដីវិញ លោក គែន បញ្ជាក់ថា​ដោយសារមានគម្រោងសាងសង់កំពងផែ និងស្ថិតនៅកៀកសមុទ្រផង បច្ចុប្បន្នដីធ្លីនៅទំបន់នេះមានតម្លៃចាប់ពី៨០ដុល្លារទៅ១០០ដុល្លារ ឬខ្ពស់ជាងនេះ។ បើធៀបទៅមួយឆ្នាំមុនដីមានតម្លៃត្រឹមតែ២០​ដុល្លារទៅ៣០ដុល្លារប៉ុណ្ណោះ។បច្ចុប្បន្នកំពតមានកំពង់ផែចំនួនបីក្នុងនោះពីរជាកំពង់ផែទឹកជ្រៅសម្រាប់ការដឹកជញ្ជូនលក្ខណៈពាណិជ្ជកម្ម ហើយមួួយចុងក្រោយនេះជាកំពង់ផែទេសចរ។លោក គែន ក៏បានកត់សម្គាល់ឃើញដែរថាខេត្តកំពតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយទទួលបានភ្ញៀវទេសចរណ៍ច្រើនគួរឲ្យកត់សម្គាល់។ ជាមួយវត្តមានកំពងផែថ្មីនេះលោកមើលឃើញថាវានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិដែលលក្ខណៈទាំងនេះនឹងជួយឲ្យខេត្តកំពតទទួលបានកំណើនភ្ញៀវទេចរណ៍អន្តរជាតិកាន់តែច្រើនឡើងថែមទៀត។​លោកជឿថា “តម្លៃនៃអចលនទ្រព្យទាំងមូលនឹងបន្តកើនឡើង ហើយការវិនិយោគធំៗ ដ៏ទៃទៀតនឹងបន្តចូលក្នុងខេត្តកំពត។”​  រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ក៏​បាន​ថ្លែង​ថាការ​កសាង​កំពង់​ផែ​ទេសចរណ៍​នឹង​បើក​ច្រក​សមុទ្រ​កម្ពុជាឆ្ពោះ​ទៅ​កាន់​ពិភពលោក និងជំរុញ​ខេត្ត​កំពត​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​គួរ​ឲ្យទាក់ទាញនៅ​ពេលអនាគត​។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ជួលនៅក្នុងខេត្តកំពតតាមរយៈ Realestate.com.kh!
បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត
បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត
June 6, 2022, 5:03 p.m.
ក្រុងប៉ោយប៉ែត ដែលស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាកំពុងផ្លាស់ប្តូមុខមាត់ថ្មីនៃការអភិវឌ្ឍ វិស័យអចលនទ្រព្យ ស្រដៀងគ្នាទៅនឹងខេត្តព្រះសីហនុ។ ប៉ោយប៉ែត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និងជាច្រកទ្វាសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមានកំណើននៃការអភិវឌ្ឍអចលនទ្រព្យ។កាស៊ីណូ សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានកំពុងមានវត្តមានច្រើនឡើងនៅក្នុងទីក្រុង ដែលបានមកពីការវិនិយោគពីបរទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ចក្ នុងតំបន់។​ ជាលទ្ធផល តម្លៃ អចលនទ្រព្យតាមតំបន់នីមួយៗ នៅក្នុងក្រុងប៉ោយប៉ែតបានហក់ឡើងខុសពីឆ្នាំកន្លងមក។ប៉ោយប៉ែតជាផ្នែកមួយនៃខេត្តបន្ទាយមានជ័យ និងមានផ្ទៃក្រឡា ២,៦២០,០០០  ម៉េត្រការ៉េ បែងចែកជាបីសង្កាត់ រួមមាន ៖ សង្កាត់ប៉ោយប៉ែត្រ សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត។ ក្រុងប៉ោយប៉ែតមានប្រជាជនសរុប ជាង១៤ ម៉ឺននាក់ ក្នុងនោះជនបរទេសជិត ៥ ម៉ឺននាក់។លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group បានមានប្រ សាសន៍ថា​ អចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែតចាប់ផ្តើមមាន សក្តានុពលខ្លាំងត្រឹមចុងឆ្នាំ ២០១៧ មក។លោកបានកត់សម្គាល់ឃើញថា​​ សង្កាត់ប៉ោយប៉ែត្រជាតំបន់ដែលមានសក្តានុពលខ្លាំងក្លាជាងគេ ខណៈសង្កាត់ពីរផ្សេងទៀតក៏មាន​​ឱកាសវិនិយោគល្អៗជាច្រើនផងដែរ រីឯ តម្លៃអចលនទ្រព្យវិញបាន កើនឡើងជាបន្តបន្ទាប់។លោកបានបន្ថែមទៀតថា មានគម្រោងអភិវឌ្ឍន៍តូចធំបានចូលទៅវិនិយោគនៅក្នុងក្រុងប៉ោយប៉ែត ហើយមួយចំនួនធំទៀតបានកំពុងសំឡឹងរកឱកាស និងទីផ្សារសមស្រប មួយនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងទីក្រុងនេះ។  លោក បានបញ្ជាក់ថា «​វិនិយោគិនជាច្រើនពីខាងក្រៅកំពុងចាប់អារម្មណ៍ ប៉ោយប៉ែត ដែលជាទិសដៅវិនិយោគដ៏ធំមួយនៅ ពេលអនាគត»​។​នៅក្នុងរបាយការណ៍​ទីផ្សារលំនៅដ្ឋានឆ្នាំ២០១៧ របស់ក្រុមហ៊ុ​ន Vtrust Appraisal​ បានបង្ហាញថា គម្រោងលំនៅដ្ឋានចំនួន ១៦ បានបញ្ចប់នៅក្នុងឆ្នាំ២០១៧ បានផ្តល់ជូនលំនៅដ្ឋានប្រមាណ ១,៦៩៤ ខ្នង។ ក្នុងនោះ លំនៅដ្ឋានចំនួន ៩០៩ ខ្នងបន្ថែមទៀតត្រូវបានរំពឹងថានឹងបានដាក់បញ្ចូល ទៅក្នុងទីផ្សារត្រឹមពាក់កណ្តាលឆ្នាំ ២០១៨។លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះជាពេលវេលាសមស្របសម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ក្នុងនាមជារាជរដ្ឋាភិបាល យើងជម្រុញឲ្យអ្នកវិនិយោគទាំងអស់​ វិនិយោគក្នុងវិ ស័យអចលទ្រព្យផ្សេងៗជាច្រើនដូចជា​ ៖ សណ្ឋាគារ ផ្ទះសំណាក់ លំនៅដ្ឋាន ភោជនីដ្ឋាន​ និងសេវាកម្មនានា ដើម្បីបំពេញ ទៅតាមតម្រូការរ​បស់ភ្ញៀវទេសចរ។លោកបានបន្ថែមទៀតថា នៅប៉ោយប៉ែតមានគម្រោងអភិវឌ្ឍន៍ច្រើន ដែលគម្រោងខ្លះបានបញ្ចប់ ការសាងសង់ ខ្លះកំពុងដំណើរការ និងមួយចំនួនទៀតស្ថិតនៅក្នុងផែន ការអភិវឌ្ឍន៍។ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានកាស៊ីណូជិត ៣០ កន្លែង គម្រោងបុរី ១០ គម្រោង និងមានក្រុមហ៊ុន និងរោងចក្រជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានដូចជា ៖ រោងចក្រផលិតគ្រឿង អេឡិចត្រូនិច សំលៀកបំពាក់ និងផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះក៏មានក្រុមហ៊ុនពុះ ដីឡូតិ៍ខ្ទង់ ៥០ ក្រុមហ៊ុនកំពុង មានវត្តមាននៅក្នុងតំបន់នេះ។គម្រោងខុនដូដំបូងគេមួយកំពុងបង្ហាញវត្តមាននៅក្រុងប៉ោយប៉ែត។ គម្រោងលំនៅដ្ឋាននេះអភិឌ្ឍ ដោយក្រុម ហ៊ុន Sokha Residences Group ហើយគម្រោងគ្របដណ្តប់ លើផ្ទៃដីទំហំជិត ៤ ហិចតា និងជាគម្រោងលំនៅដ្ឋានបែបខុនដូទំនើប រួមជាមួយនឹងផ្ទះបុរី។ គម្រោងខុនដូ Sokha Residences នឹងមានកម្ពស់ ២១ ជាន់ ស្នើនឹង ៥៤៣ យូនីតរួមជាមួយហាងលក់ទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ កន្លែងហាត់ប្រាណ អាងហែលទឹក បារ ល។​ ចំណែកផ្ទះប្រភេទបុរីមាន ២៨៧ ខ្នង។យូនីតខុនដូមានតម្លៃចាប់ពី ២៧, ៨៦៤ ដុល្លារ ដល់ ១,២៧០,​០០០ ដុល្លារ/យូនីត ចំណែកបុរីមាន តម្លៃចន្លោះ ៣០,០០០ ដុល្លារ និង ៥០,០០០ ដុល្លារ ក្នុងមួយខ្នង។ គម្រោង Sokha Residences  មានទីតាំងនៅក្នុងគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត។រដ្ឋាភិបាលក៏មានផែនការភិវឌ្ឍន៍ក្រុងប៉ោយប៉ែតឲ្យទៅជាតំបន់ទេចរណ៍មានសក្តានុពលមួយផងដែរ។ លោក ស៊ានហូ បានមានប្រសាសន៍ថា «យើងកំពុងរៀបចំផែនការអភិវឌ្ឍន៍ តំបន់ទេសចរណ៍ថ្មីមួយ លើផ្ទៃដីទំហំជា ៥០០ ហិចតា  ដែលនឹងត្រូវសាងសង់ជាទីលានវាយកូនហ្គោល ទន្លេសិប្បនិមិត្ត សួនច្បារខ្នាតធំ និងផ្សារបណ្តែតទឹក»។ «នៅពេល ដែលគម្រោងបានបញ្ចប់ជាស្ថាពរ យើងរំពឹងថាប៉ោយប៉ែតនឹងអាចស្រូបយកភ្ញៀវទេចររាប់ពាន់នាក់​ក្នុងមួយឆ្នាំៗ​»។ នេះបើតាមលោក ស៊ានហូ។កត្តាខាងលើនេះរួមជាមួយផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបើកច្រកព្រំដែនបន្ថែមទៀតទៅកាន់ប្រទេសថៃ គម្រោងផ្លូវបណ្តោយព្រំដែនកម្ពុជា - ថៃ ក្រោមជំនួយឧបត្ថម្ភ របស់ប្រទេសចិន និងការបើកដំណើរការឡើងវិញនូវផ្លូវដែករវាងប៉ោយប៉ែត និងភ្នំពេញគឺជាសញ្ញាល្អសម្រាប់ ការអភិវឌ្ឍបន្ថែមទៀត ដើម្បីជំរុញក្រុងប៉ោយប៉ែតទៅជា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មដ៏ធំ មួយ។«នៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង យើងផ្តោតសំខាន់លើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ​»។ នេះបើតាមការបញ្ជាក់រ​បស់លោក ស៊ានហូ។លោកបានសង្កត់ធ្ងន់ថា ទិសដៅជាអាទិភាពរបស់សាលាក្រុងប៉ោយប៉ែត គឺការផ្តល់ផ្លូវដែលមានគុណ ភាពល្អ [ផ្លូវធំ ចាក់បេតុង ចំណែកផ្លូវតូចចាក់ថ្មមិច] គ្រប់តំបន់ គ្រប់កន្លែង នៅក្នុងទីក្រុងទាំងមូល។ការកែលម្អផ្លូវថ្នល់បានជំរុញឲ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់ក្រុងហក់ឡើងគួរឲ្យកត់សម្គាល់។ លោក Roy បានមានប្រសាសន៍ថា បច្ចុប្បន្នដីនៅតាមបណ្តោយផ្លូវជាតិលេខ ៥ និងនៅជិតរង្វង់មូល ប៉ោយប៉ែតមានតម្លៃចាប់ពី ៨០០ដុល្លារ ទៅ ១,០០០​ ដុល្លារ/ម៉ែត្រការ៉េ។ដីនៅជិតតំបន់កាស៊ីណូ នៅជិតព្រំដែនបច្ចុប្បន្នមានតម្លៃ ១,៣០០ ដុល្លារ ទៅ ១,៥០០ ដុល្លារ/ម៉ែត្រការ៉េ ដែលពីមុនមានតម្លៃត្រឹមតែ ៣០០ ដុល្លារ ទៅ ៥០០ ដុល្លារ/ម៉ែត្រការ៉េ ប៉ុណ្ណោះ។ លំហូរចូលនៃជនជាតិចិនក៏ជាកត្តាសំខាន់មួយ ដែលជម្រុញត​ម្លៃដីនៅប៉ោយប៉ែតឲ្យកើនឡើង។ វិនិយោគិនចិន កំពុងសំឡឹងមើលសក្តានុពលវិនិយោគ និងស្វែងរកទិញដីសម្រាប់ការវិនិយោគ នៅពេលអនាគត។​ សព្វថ្ងៃមានជនជាតិជិតដែលកំពុងរស់នៅ ធ្វើការ និងបណ្តាក់ទុកវិនិយោគជាង ១០,០០០ នាក់ នៅក្នុងក្រុងប៉ោយប៉ែត​ ហើយចំនួននេះត្រូវបានគេរំពឹងថាកើនឡើងដល់ ២០,០០០ នាក់នៅឆ្នាំ ២០១៩ ខាងមុខ។​បើតាមការឲ្យដឹងពីលោក ស៊ានហូ «សណ្ឋាគារធំៗភាគច្រើននៅប៉ោយប៉ែតត្រូវបានជួលដោយចិន​»។ ទាំងលោក ស៊ានហូ និងលោក Roy បានបង្ហាញទស្សនៈដូចគ្នាថា វិនិយោគិនចិនបានដើរតួជាផ្នែកដ៏ សំខាន់មួយ សម្រា​ប់កំណើននៃតម្លៃអចលនទ្រព្យ និងវិស័យអចលនទ្រព្យទាំងមូល។លោក Roy បានឲ្យដឹងទៀតថា វត្តមានរបស់ជនជាតិចិនបានធ្វើឲ្យមានតម្រូវការកាន់តែច្រើន ហើយការជួលក៏បានកើនឡើងច្រើន។ លោកថា ផ្ទះល្វែងនៅតាមផ្លូវធំ មួយចំនួន ដែលពីមុនអាចជួលបានក្នុងតម្លៃចន្លោះពី ១៥០​ ដុល្លារ ទៅ ២០០ ដុល្លារ/ខែ បច្ចុប្បន្ននេះអាចជួល បានពី ៦០០ ដុល្លារទៅ ៨០០ ដុល្លារ/ខែ។ ផ្ទះល្វែងតាមបណ្តោយផ្លូវតូចៗ ដែលពីមុនអាចជួលបានក្នុងតម្លៃតិចជាង ១៥០ ដុល្លារ/ខែ បច្ចុប្បន្ននេះអាចជួលបានពី ៣៥០ ដុល្លារ ទៅ ៤០០ ដុល្លារ/ខែ។«បើពិនិត្យជារួម វិស័យអចលនទ្រព្យនៅប៉ោយប៉ែតកំពុងរីកចម្រើនស្រដៀងគ្នានឹងទីក្រុងព្រះសីហនុ»។ នេះជាការបញ្ជាក់ពីលោក Roy។ចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប៉ោយប៉ែត និងអចលនទ្រព្យសម្រាប់ជួលនៅប៉ោយប៉ែត? សូមចូលទៅកាន់គេហទំព័រ Realestate.com.kh  ថ្ងៃនេះ!
June 6, 2022, 5:03 p.m.
Phnom Penh’s iconic and important Riverside area will soon host a massive development that will change the face of the city and the Kingdom for the better.Phnom Penh Harbour, as the project is known, is a monumental undertaking stretching several kilometers from the Chroy Changvar Bridge to the Night Market, both of which are prominent spots in Riverside.Stretching several kilometers along the Tonle Sap, Mekong, and Bassac Rivers, the Riverside, which has long been an important trading and commercial area in Cambodia’s capital city, has become a popular attraction and hangout for both locals and foreigners of late, mainly drawn by an excellent array of restaurants, hotels, stores, cafes, bars, and entertainment centers.To be built on 11.8 hectares of land facing the Tonle Sap River, Phnom Penh Harbour will comprise of more than twenty buildings of various sizes and features. These will include multiple commercial spaces, condotels, 5-Star Hotels, Grade A office buildings, large shopping malls, duty-free shops, and market-leading serviced and high-end apartments.There would also be French-style commercial streets that will be similar to what people see in Paris and other major cities of France.The development will also include a jetty and 7,000 parking spaces for people wishing to visit restaurants, retail shops, hotels, etc. in the Riverside area.The buildings and facilities within Phnom Penh Harbour will be built to international standards and are being primed to become the gold standard for such developments, not only in Cambodia, but other parts of Southeast Asia, as well.Phnom Penh Harbour has invited comparisons to Singapore’s own Orchard Road, an iconic development that is both a major shopping belt and prime tourist attraction in the island state.Phnom Penh Harbour had its launching last month. It is being developed by Yuetai Cambodia, one of the country’s most successful and respected property developers. Yuetai Cambodia is the local subsidiary of Guangzhou based and Shanghai listed Guangzhou Yuetai Group.Yuetai Cambodia has several iconic projects under its belt since its entry into the Kingdom in 2011. These include The Garden, East One, East View, and East Commercial Center.Sam Yang, Yuetai Cambodia CEO, said their aim is to make Phnom Penh Harbour unique and stand out among the rest. He said the ultimate goal is to make it a city symbol that will bring what is not known of Phnom Penh or Cambodia to the world.“We want others to know Angkor culture and art through Yuetai. That’s the reason who we put all these elements- cultural, touristic, artistic, and historical elements- together in the project. Instead of making it into a purely commercial space, we actually want to make it one of the best tourist attractions in Cambodia, and even in Asian countries,” he said.Phnom Penh Harbour will be built in four phases and is targeted to be completed in 7 years. The first phase will include the building of the 5-Star White Swan Hotel, which will join the long line of iconic hotels in the country.With Phnom Penh Harbour’s imminent appearance, the Cambodian Government is preparing measures to ensure the smooth flow of traffic in the area. To ease the expected traffic congestion, Sisowath Quay, the road that runs parallel with the Tonle Sap River, will be widened to four lanes.Phnom Penh Harbour is currently in the pre-sales stage.Get more information about Phnom Penh Harbour and learn more about Cambodia’s newest developments by visiting Realestate.com.kh!
ដីជាយក្រុងកាន់តែមានទីផ្សារពេលកំពូលតារាចំរៀងចេញមុខលក់ដោយផ្ទាល់
ដីជាយក្រុងកាន់តែមានទីផ្សារពេលកំពូលតារាចំរៀងចេញមុខលក់ដោយផ្ទាល់
June 5, 2022, 4:57 a.m.
ដីឡូតិ៍តម្លៃទាបបានក្លាយជាទីផ្សារដ៏មានសក្តានុពលនៅក្នុងវិស័យអចលនទ្រព្យកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រៅពីគម្រោងខុនដូ អាផាតមេន និងផ្ទះតម្លៃថ្លៃនៅ កណ្តាលទីក្រុង បុរីទំនើបៗ គម្រោងដីឡូតិ៍គឺជាជម្រើសល្អបំផុតសម្រាប់អ្នកមានលទ្ធភាពតិចតួចអ្នកមានជីវភាពទាប ឬធម្យមដែលមានបំណងចង់រស់នៅក្នុងទីក្រុង។កត្តាទាំងនេះបានជំរុញតម្លៃដីនៅតំបន់ជាយក្រុងឲ្យហក់ឡើងជាលំដាប់។ ស្របពេលដែលនិន្នាការទិញលក់ដីឡូតិ៍កាន់តែមានការចាប់អារម្មណ៍បច្ចុប្បន្នកំពូលតារាចម្រៀងរបស់កម្ពុជា ដូចជា៖ លោក ព្រាប សុវត្ថិ និង លោក ខេមរៈ សេរីមន្ត ក៏បានងាកមកបោះ ទុនវិនិយោគ និងថែមទាំងជាអ្នកផ្សព្វផ្សាយលក់គម្រោងដីឡូតិ៍ដោយផ្ទាល់ទៀតផង។​ជាមួយនឹងភាពល្បីល្បាញក្នុងអាជីពជាតារាចម្រៀងស្រាប់វាបានជម្រុញល្បឿននៃការលក់ គឺដាច់លឿនជាងការរំពឹងទុក។ ជាក់ស្តែងដូចជាគម្រោងដីឡូតិ៍របស់ លោក ព្រាប សុវត្ថិក្នុងរយៈពេលជាង២ខែបានលក់អស់៣គម្រោងធំៗហើយគ្រោងនឹងបញ្ចេញគម្រោងយក្សដែលទំនងជាមានទំហំខ្ទង់ជិតរយហិកតានៅក្នុងពេលឆាប់ៗខាងមុខ។ចំណែកថ្មីៗនេះដែរលោក ខេមរៈ សេរីមន្ត ក៏ទើបតែប្រកាសលក់ដីឡូតិ៍លើកដំបូងដែល មានទីតាំង ផ្លូវជាតិលេខ៣ ដែលមានចង្ងាយ១១គីឡូម៉ែត្រពីរង្វង់មូលចោមចៅ។ បរិបទថ្មីនៃបុគ្គលល្បីក្នុងវិស័យសិល្បៈដែលបានបោះទុនវិនិយោគលើវិស័យដីធ្លីនេះបានកំពុងទាញការចាប់អារម្មណ៍ច្រើនពីសាធារណៈជនទូទៅ។​ដីដែលនៅជិតតំបន់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ទាំងនេះបានឡើងថ្លៃភ្លាមៗនេះបើតាមការឲ្យដឹងពីភ្នាក់ងារដីឡូតិ៍ (សុំមិនបញ្ចេញឈ្មោះ)។ ដីស្រែដែលពីមុនមានតម្លៃក្រោម១០ដុល្លារបច្ចុប្បន្នបានកើនដល់២០ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េអាស្រ័យតាមតំបន់និមួយៗទំហំដី និងសណ្ឋានផ្លូវនៅតំបន់នេះ។លោក សំ វុទ្ធី ជាប្រជាពលរដ្ឋម្នាក់ដែលមានដីជាង២ហិកតានៅជិតផ្លូវជាតិលេខ៣បានឲ្យដឹងថាលោកបានដាក់លក់ដីក្នុងតម្លៃជាង១០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុន្តែបច្ចុប្បន្នបន្ទាប់ពីដឹងថា ដីរបស់លោកស្ថិតនៅក្បែរគម្រោងដីឡូតិ៍លោកបានបង្កើនតម្លៃលក់ខ្ពស់ជាងនេះ។យោងទៅតាមរបាយការណ៍តម្លៃដីរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត សម្រាប់ឆមាសទីមួយឆ្នាំ២០១៨នេះបានបង្ហាញថាដីលំនៅដ្ឋាននៅក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បច្ចុប្បន្នមាន តម្លៃជាមធ្យមជិត​ ១០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េចំណែកដីមានសក្តានុពលសម្រាប់អាជីវកម្ម ឬពាណិជ្ជកម្មមានតម្លៃខ្ទង់ ១២០ ទៅ ១៣០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ដីលំនៅដ្ឋាននៅក្នុងសង្កាត់ពងទឹកវិញ បច្ចុប្បន្នមានតម្លៃជាមធ្យម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកដីមានសក្តានុពលសម្រាប់អាជីវកម្ម ឬពាណិជ្ជកម្ម មានតម្លៃខ្ទង់ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍ដដែល។ទាក់ទងនឹងការបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលរបស់តារាល្បីៗ ទាំងពីនាក់នេះនៅក្នុងវិស័យ អចលនទ្រព្យគឺបានសរបញ្ជាក់ឲ្យឃើញថា ទីផ្សារដីធ្លីពិតជាកំពុងមានសក្តានុពលខ្លាំង សម្រាប់អ្នកវិនិយោគ ហើយអ្នកទិញក្នុងស្រុកពិតជាមានតម្រូវការច្រើន។អ្នកជំនាញបានបង្ហាញសុទិដ្ឋិនិយម និងមានការភ្ញាក់ផ្អើលចំពោះចំនួនដ៏ច្រើន និងភាពឆាប់រហ័សបំផុតនៃការលក់គម្រោងដីឡូតិ៍របស់ លោកព្រាប សុវត្តិុ។​ ក្នុងនោះក៏មានលើកឡើង ដែរថាការទុកចិត្តរបស់អតិថិជនពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នកលក់ដីឡូតិ៍។ការលើកឡើងដូចនេះ គឺក៏មានន័យដែរថា អ្នកទិញដីឡូតិ៍ គឺទិញភាពស្របច្បាប់ ទិញអត្ថប្រយោជន៍ ទិញផលចំណេញ ក្នុងនោះទំនុកចិត្តចំណុចដំបូងនៃការចាប់ផ្តើម។អ្នកជំនាញជឿថា តំបន់ជាយក្រុង និងតំបន់ក្រុងនឹងតភ្ជាប់គ្នាយ៉ាងឆាប់រហ័ស នៅពេលដែល គម្រោងដីឡូតិ៍មានដំណើរការល្អ រួមផ្សំនឹងការលើកទឹកចិត្តពីរដ្ឋាភិបាលតាមរយៈការផ្តល់់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមស្រប។ គិតជារួមតម្លៃអចលនទ្រព្យនឹងបន្តកើនឡើងជានិច្ច នៅពេលគ្រប់ភាគីពាក់ព័ន្ធបានគិតគូច្បាស់លាស់ពីអនាគតនៃវិស័យទាំងមូល។ស្វែងរកដីឡូតិ៍សម្រាប់លក់នៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ នាំមកជូនដោយ Realestate.com.kh ធ្វើនៅថ្ងៃទី ១៩-២០ ខែតុលា
ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ នាំមកជូនដោយ Realestate.com.kh ធ្វើនៅថ្ងៃទី ១៩-២០ ខែតុលា
June 7, 2022, 6:34 a.m.
ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាទាំងពីរលើកនៅក្នុងឆ្នាំ២០១៧មានគម្រោងអចលនទ្រព្យធំៗ  និងក្រុមហ៊ុននានាជាង១០០បានចូលរួមដាក់តាំងបង្ហាញក្នុងនោះមានអ្នកទស្សនាជាង ១០,០០០នាក់ ហើយអចលនទ្រព្យដែលបានលក់នៅនឹងកន្លែងសរុបជាទឹកប្រាក់ខ្ទង៣០លានដុល្លារ។ សម្រាប់ពិព័រណ៍ចុងក្រោយនៅក្នុងខែតុលាឆ្នាំ២០១៧ទទួលបានអ្នកចូលរួមជាង៥,០០០នាក់ ហើយលំនៅដ្ឋានចំនួន ១៣៣ យូនីបានលក់ភ្លាមៗ។​ដោយបានក្លាយជាវេទិកាពិព័រណ៍អចលនទ្រព្យជោគជ័យនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាទាក់ទងនឹងទំហំនៃការលក់អចលនទ្រព្យដ៏សម្បើមជាមួយជាមួយការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍​ភ្នាក់ងារអចលនទ្រព្យ ព្រមទាំងអតិថិជនក្នុងស្រុក និងក្រៅស្រុក Realestate.com.kh នឹងបង្កើតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យសម្រាប់ឆ្នាំ២០១៨ដែលនឹងប្រព្រឹត្តិទៅនៅក្នុងសណ្ឋាគារណាហ្គាវើលទី១នៅថ្ងៃទី ១៩ និង ២០ ខែតុលា។ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ យើងនឹងមានគម្រោងអចលនទ្រព្យល្អប្រណិតទាំងខុនដូ និងបុរី ក្រៅពីនេះក៏ក្រុមហ៊ុនភ្នាក់ងារ ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យជាច្រើនទៀតចូលរួមដាក់តាំងបង្ហាញ។វគ្គសិក្ខា​សាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជាទីតាំងវិនិយោគសក្តានុពល​ ច្បាប់វិនិយោគ និងកម្មសិទ្ធិកាន់កាប់អចលនទ្រព្យនៅកម្ពុជាដោយវាគ្មិនជំនាញៗទាំងក្នុងស្រុក និងអន្តរជាតិ។សូមចូលរួមដើម្បីស្វែងយល់ចូលរួមដើម្បីទទួលយកការបញ្ចុះតម្លៃមិនធ្លាប់មានពីមុនមក​​ជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨។សម្រាប់ការឧបត្ថម្ភ ឬការទិញកន្លែងតាំងពិព័រណ៍នៅសូមទាក់ទង:ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323អង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669
ទិដ្ឋភាពទូទៅក្នុងការជួលផ្ទះតម្លៃទាបនៅរាជធានីភ្នំពេញ
ទិដ្ឋភាពទូទៅក្នុងការជួលផ្ទះតម្លៃទាបនៅរាជធានីភ្នំពេញ
June 6, 2022, 5:03 p.m.
ភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជាកំពុងមានកំណើនប្រជាពលរដ្ឋកើនឡើងយ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាច្រើនមកពីគ្រប់ខេត្តក្រុងបានមកប្រមូលផ្តុំគ្នារស់នៅទីនេះ។ប្រជាជនទាំងនេះដែលភាគច្រើនជាប្រជាជនដែលមានជីវភាពថ្នាក់កណ្តាលនិងថ្នាក់ទាបភាគច្រើនមកភ្នំពេញដើម្បីស្វែងរកឱកាសការងារនិងការអប់រំ។យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានឱ្យដឹងថាចំនួនប្រជាជននៅរាជធានីភ្នំពេញនឹងកើនឡើងដល់៤ទៅ៧លាននាក់នៅត្រឹមឆ្នាំ២០៣០។ យោងតាមរបាយការណ៍ផ្សេងទៀតបានបង្ហាញថាចំនួនប្រជាជននៅរាជធានីភ្នំពេញមានចំនួនកើនឡើងដល់៧.៩លាននាក់ក្នុងរយៈពេលដូចគ្នា។ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ថាដើម្បីបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងកើនឡើងប្រជាជនកម្ពុជាត្រូវការសាងសង់ផ្ទះចំនួន១លានបន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣០ ដោយមិនបញ្ជាក់អំពីប្រភេទផ្ទះជួល ផ្ទះល្វែង និងអផាតមេនអ្វីនោះទេ -ល-។លោក ពេជ្រ សុវណ្ណ នាយកក្រុមហ៊ុនអចលនទ្រព្យភ្នំពេញដេលី បានមានប្រសាសន៍ថាចំនួនកម្មករចំណាកស្រុកដ៏ច្រើននៅរាជធានីភ្នំពេញបានបង្កើតទីផ្សារធំសម្រាប់លំនៅដ្ឋាសម្រាប់ជួលដែលមានតម្លៃទាប។ ពលករចំណាកស្រុកទាំងនេះភាគច្រើនជាកម្មករដែលធ្វើការនៅក្នុងរោងចក្រដែលភាគច្រើនជារោងចក្រកាត់ដេរនៅក្នុងរាជធានីភ្នំពេញ។ រោងចក្របានបើកដំណើរការប្រមាណ១,៧០០នៅទូទាំងរាជធានីភ្នំពេញដែលមានកម្មករបម្រើការងារជិត១លាននាក់ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញនិងតំបន់ជាយក្រុង។ប្លុកផ្ទះល្វែងដែលមានបន្ទប់ជាច្រើនសម្រាប់ជួលគឺភាគច្រើនស្ថិតនៅជុំវិញតំបន់រោងចក្រទាំងនេះ។ ការជួលជាធម្មតាមិនមានផ្តល់ជូនគ្រឿងសង្ហារឹមនោះទេគឺមានតែកង្ហាមួយតែប៉ុណ្ណោះ។ តម្លៃជួលទូទៅ​មានតម្លៃតិចជាង១០០ដុល្លារក្នុងមួយខែ។ លោក សុវណ្ណបានសង្កត់ធ្ងន់ថា “ដោយសារប្រភេទផ្ទះជួលនោះវាមានតម្លៃថោកសមរមហើយនៅជិតកន្លែងធ្វើការទើបវាពេញនិយមសម្រាប់កម្មកររោងចក្រ។”កម្មកររោងចក្រអាចរកប្រាក់ចំណូលចន្លោះពី១៧០ទៅ៣០០ដុល្លារក្នុងមួយខែ ហើយការចំណាយប្រាក់សម្រាប់ថ្លៃឈ្នួលផ្ទះមានតម្លៃចន្លោះពី៨០ទៅ៥០ដុល្លារ។ ហើយពេលខ្លះពួកគាត់ជួលផ្ទះមួយរួមគ្នាជាមួយមិត្តភក្តិរបស់គាត់ដោយជួយចែករំលែកនៃថ្លៃឈ្នួលផ្ទះផងដែរ។លោកសុវណ្ណបានលើកឡើងថាតម្លៃជួលផ្ទះដែលមានតម្លៃទាបភាគច្រើនស្ថិតនៅតំបន់ជាយក្រុងដែលមានទីតាំងស្ថិតនៅ បឹងទំពុន ស្ទឹងមានជ័យ ពោធិ៍សែនជ័យ និងចោមចៅជាដើម។ ប៉ុន្តែពេលខ្លះមានផ្ទះដែលមានតម្លៃជួលទាបផងដែរនៅជិតនឹងទីក្រុងផងដែរ។អ្នកស្រី តាំង ហ៊ួរ ប្រធានក្រុមហ៊ុនអចលនទ្រព្យអមតៈប្រភើធីស័រវីសបានកត់សម្គាល់ថាការជួលផ្ទះដែលមានតម្លៃទាបគឺពេញនិយមសម្រាប់សិស្សនិស្សិត បុគ្គលិក កម្មករជាដើម ដែលបម្រើការងារតាមសណ្ឋាគារ ភោជនីយដ្ឋាន និងនៅតាមមជ្ឈដ្ឋានពាណិជ្ជកម្មនានា ដែលអាចរកប្រាក់ចំណូលចន្លោះពី ២០០ ដុល្លារ ទៅ ៣០០ ដុល្លារក្នុងមួយខែ។រាជធានីភ្នំពេញគឺជាទីកន្លែងដែលប្រមូលផ្តុំដោយសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាពជាច្រើន និងអាជីវកម្មនានានៅទូទាំងរាជាធានី ដែលទាំងនេះបានស្រូប យកអ្នកស្នាក់នៅបណ្តោះអាសន្នជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ជាមួយគ្នានេះដែរ អ្នកស្រី តាំង ហ៊ួរ បានលើកឡើងអំពីបញ្ហាអនាម័យ និងសន្តិសុខនៅក្នុងតំបន់ ដែលប្រមូលផ្តុំដោយផ្ទះជួលតម្លៃទាប។ លោកស្រីបានសង្កត់ធ្ងន់ថា "ទីតាំងផ្ទះជួលមួយចំនួន ដែលស្ថិតនៅជាយក្រុងត្រូវការការកែលម្អអនាម័យ និងសន្តិសុខឲ្យបានប្រសើរ ដើម្បីធានាសុវត្តិភាព និងសុខភាពរបស់អ្នកជួល។ក្រៅពីផ្ទះជួលដែលមានតម្លៃក្រោម ១០០ ដុល្លារ នៅក្នុងទីក្រុង ឬតំបន់ជាប់នឹងតំបន់កណ្តាល ក្រុងមួយចំនួនក៏មានផ្ទះជួល ប្រភេទ ផ្ទះល្វែង ឬអាផាតមេន ដែលមានតម្លៃទាបគួរសមដែរ ប៉ុន្តែមិនមានបំពាក់គ្រឿងសង្ហារិមសព្វគ្រប់នោះទេគ្រាន់តែមានបំពាក់គ្រឿងបរិក្ខារបន្តិចបន្តួចប៉ុណ្ណោះ ហើយខ្លះមិនមានបំពាក់គ្រឿងសង្ហារឹមអ្វីទាល់ទាំងអស់។លោក សុត វីរៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន Huttons CPL បានមើលឃើញថា ផ្ទះជួលតម្លៃទាបគឺជាទីផ្សារមួយដ៏ធំនៅក្នុងប្រទសកម្ពុជា។ លោកថា ចំនួនប្រជាជនភាគច្រើនគឺមានអាយុក្រោម ៣៩ ឆ្នាំ ហើយពួកគេត្រូវការលំនៅដ្ឋានសមរម្យសម្រាប់ការរស់នៅ។លោក វីរៈ បានបញ្ជាក់ថាអ្នកទាំងនេះជ្រើសរើសយកការជួលផ្ទះ និងអាផាតមេនដែលមានតម្លៃជួលទាប ខណៈពេល ដែលពួកគាត់ត្រូវសន្សំប្រាក់ទិញផ្ទះផ្ទាល់ខ្លួន។ ត្រង់ចំណុចនេះ លោក វីរៈ បានផ្តោតសំខាន់ទៅលើការជួលផ្ទះបែបវិនិយោគ។លោកបានបន្ថែមទៀតថា អ្នកដែលមានប្រាក់ចំណូល ៥០០ដុល្លារឡើងទៅក្នុងមួយខែ អាចជួលបន្ទប់មួយក្នុងតម្លៃចន្លោះពី១០០ដុល្លារទៅ២០០ដុល្លារក្នុងមួយខែបាន។ ប៉ុន្តែអ្នកមួយចំនួនមានប្រាក់ខែខ្ពស់ ប៉ុន្តែនៅតែជ្រើសរើសផ្ទះជួល ដែលមានតម្លៃជួលទាបដដែល។ជារួមទៅ សម្រាប់ការរស់នៅក្នុងប្រទេសកម្ពុជា គ្រប់គ្នាអាចជ្រើសរើសបានជាមួយកម្រិតនៃការចំណាយតិចតួចប៉ុណ្ណោះ នេះក៏ដោយសារតែ ការចំណាយលើថ្លៃសេវាកម្មនាននៅ ក្នុងប្រទេសនេះនៅមានកម្រិតតិចតួចនៅឡើយ។ កម្ពុជាក៏ជាប្រទេសមួយ ដែលមានអត្រា ថ្លៃជួលផ្ទះទាបទាបបំផុត នៅក្នុងពិភពលោក៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងក្រុងភ្នំពេញតាមរយៈ Realestate.com.kh!
រៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់ស្រ្តីក្នុងវិស័យអចលនទ្រព្យ
រៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់ស្រ្តីក្នុងវិស័យអចលនទ្រព្យ
May 28, 2022, 8:17 a.m.
ថ្វីបើកាលពីអតីតកាល ស្ត្រីភាគច្រើនធ្វើការនៅតែក្នុងផ្ទះ មើលថែរក្សាកូន និងគ្រួសារក៏ពិតមែនប៉ុន្តែសម្រាប់ទសវត្សទី២១នេះស្រ្តីបានផ្លាស់ប្តូរទាំងការគិត និងការធ្វើការងារនៅក្នុងសង្គម។ តួយ៉ាងបច្ចុប្បន្នស្ត្រីមួយចំនួនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ វិស័យអចលនទ្រព្យកម្ពុជាពោលគឺពួកគេធ្វើការជានាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងអ្នកលក់សម្រាប់ក្រុមហ៊ុនអចលនទ្រព្យជាដើម។ខាងក្រោមនេះជាបទសម្ភាសន៍រវាង Realestate.com.kh និង អ្នកស្រី តាំងហួរ ដែលបច្ចុប្បន្នជានាយិកាក្រុមហ៊ុនអចលនទ្រព្យអមតៈប្រភើធីស័រវីស (Amatak Property Service)។REAKH: សូមរៀបរាប់អំពីអំពីប្រវត្តិរបស់អ្នកស្រីដោយសង្ខេប៖អ្នកស្រីតាំងហ៊ួរ៖ ខ្ញុំមិនមែនជាស្ត្រីដែលមានចំណេះដឹងខ្ពស់ទេហើយគ្រួសាររបស់ខ្ញុំគ្រាន់តែរំពឹងថាខ្ញុំនឹងក្លាយជាស្រ្តីមេផ្ទះម្នាក់។ ប៉ុន្តែការធ្វើការនៅក្នុងផ្ទះមិនបានធ្វើឲ្យខ្ញុំនៅសុខស្រណុកចិត្តទេ។ បន្ទាប់មកខ្ញុំបានចូលរៀ​នថ្នាក់ភាសាអង់គ្លេស ហើយបានចាប់ផ្តើមធ្វើការនៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ភ្នំពេញ ហើយក្រោយមកទៀតធ្វើការនៅសណ្ឋាគារសាន់វេដោយធ្វើជាអ្នកគ្រប់គ្រងផ្នែកស្ប៉ា។ ជាមួយបទពិសោធន៍នេះខ្ញុំបានសម្រេចចិត្តធ្វើអាជីវកម្មផ្ទាល់ខ្លួនផ្នែកថែរក្សាសម្រស់ និងស្ប៉ាអស់រយៈពេល៧ឆ្នាំ។នៅក្នុងឆ្នាំ២០១៤ខ្ញុំបានចាប់ផ្តើមធ្វើការជាភ្នាក់ងារអចលនទ្រព្យក្រៅម៉ោងសម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យក្នុងស្រុកមួយ។ ខ្ញុំបានមើលឃើញសក្តានុពលដ៏ច្រើននៅក្នុងវិស័យនេះ។ ដូច្នេះនៅឆ្នាំ២០១៥ខ្ញុំបានចាប់ផ្តើមបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថាអមតៈប្រភើធីស័រវីស (Amatak Property Service) ដែលមានការទទួលស្គាល់ស្របច្បាប់ពីក្រសួងពាក់ព័ន្ធ។​REAKH៖ តើអ្វីទៅជាសមិទ្ធផលធំៗរបស់អ្នកស្រី?អ្នកស្រីតាំងហួរ៖ ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍លើអចលនទ្រព្យតាំងពីឆ្នាំ១៩៩៧។ ពេលនោះខ្ញុំបានទិញផ្ទះតម្លៃទាបនៅរាជធានីភ្នំពេញហើយជួសជុលឡើងវិញបន្ទាប់មកលក់ចេញវិញក្នុងតម្លៃខ្ពស់។ ជាមួយបទពិសោធន៍ទាំងនេះវាបានរុញច្រានខ្ញុំឲ្យសម្រេចក្តីស្រម៉ៃរបស់ខ្ញុំ។ការមានក្រុមហ៊ុនអចលនទ្រព្យផ្ទាល់ខ្លួនគឺជាជោគជ័យដ៏ធំបំផុតរបស់ខ្ញុំ។ អតិថិជនទុកចិត្តខ្ញុំហើយខ្ញុំមានអតិថិជនថ្មីៗជាច្រើនជាពិសេសអតិថិជនចាស់ៗតែងតែមករកខ្ញុំនៅពេលពួកគាត់ត្រូវការសេវាកម្មអចលនទ្រព្យ។REAKH៖ តើអ្វីជាបញ្ហាប្រឈមធំបំផុតរបស់អ្នកស្រីក្នុងអាជីពមួយនេះ?អ្នកស្រីតាំងហួរ៖ ចំពោះការងារមួយនេះខ្ញុំពិតរវល់ច្រើនពេលខ្លះខ្ញុំមិនមានពេលទំនេរសម្រាប់គ្រួសាររបស់ខ្ញុំទេ។ ការងារផ្នែកអចលនទ្រព្យក៏តម្រូវឱ្យធ្វើការក្រោមពន្លឺព្រះអាទិត្យហើយនេះជាមូលហេតុដែលស្ត្រីជាច្រើនមិនចូលចិត្តប៉ុន្តែខ្ញុំអាចធ្វើបាន។​ក្រៅពីនោះខ្ញុំមានបញ្ហាជាច្រើនទៀតដែលទាក់ទងជាមួយនឹងការងារប្រចាំថ្ងៃដែលត្រូវដោះស្រាយក្នុងនោះរួមមាន៖ ការមិនទុកចិត្តគ្នារវាង អ្នកលក់ និងអ្នកទិញ ការព្រួយបារម្ភពីគុណភាពសំណង់ បញ្ហាប្លង់កម្មសិទ្ធិកាន់កាប់ស្រប ឬមិនស្របច្បាប់ និងកត្តាតម្លៃទាបជាងទីផ្សារជាដើម។រាល់បញ្ហាទាំងនេះ គឺត្រូវទាមទារឲ្យមានការជួយសម្របសម្រួលពីភ្នាក់ងារដល់ភាគីអ្នកទិញ និងអ្នកលក់ ហើយក៏មានជាចាំបាច់ផងនោះ គឺមេធាវី ឬធនាគាដែលជាសាក្សីដ៏សំខាន់សម្រាប់ ប្រតិបត្តិការអចលនទ្រព្យ។REAKH៖  តើអ្វីទៅជាគោលការណ៍ស្នូលរបស់ក្រុមហ៊ុន អមតៈ ប្រភើធី ស័រវីស?អ្នកស្រីតាំងហួរ៖ ខ្ញុំនិងក្រុមការងារទាំងអស់របស់ក្រុមហ៊ុន​បានប្រកាន់ខ្ជាប់ជាមួយនឹងភាពស្មោះត្រង់សម្រាប់អតិថិជនពោលគឺពួកយើងធ្វើការដោយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអត់ធ្មត់ព្យាយាមជាពិសេសគឺការស្វែងយល់ពីតម្រូវការពិតប្រាកដរបស់អតិថិជន។REAKH៖ តើអ្វីទៅជាសាររបស់អ្នកស្រីដើម្បីផ្ញើជូនដល់យុវតី និងស្រ្តីដទៃក្នុងការចាប់យកអាជីពមួយពិសេសក្នុងវិស័យអចលនទ្រព្យ?អ្នកស្រីតាំងហួរ៖ ខ្ញុំគិតថាអាជីពក្នុងវិស័យអចលនទ្រព្យមិនត្រឹមតែសម្រាប់បុរសទេ ប៉ុន្តែស្ត្រីក៏អាចធ្វើបានដែរ។ វាអាស្រ័យលើថាតើពួកគេស្រលាញ់ការងារនេះឬក៏អត់។ នៅក្នុងសម័យនេះស្រ្តីមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសអាជីពមួយដែលខ្លួនពេញចិត្ត។ ប្រសិនបើពួកគេមានចំណង់ចំណូលចិត្ត ឬចាប់អារម្មណ៍ការងារផ្នែកអចលនទ្រព្យសូមចាប់ផ្តើមធ្វើវាទៅ។​REAKH៖ តើអ្នកស្រីមើលឃើញយ៉ាងដូចម្តេចចំពោះវិស័យមួយនេះទៅថ្ងៃអនាគត?ដោយមើលឃើញពីសន្ទស្សន៍នៃវិស័យអចលនទ្រព្យកម្ពុជាក្នុងពេលបច្ចុប្បន្ន នឹងសំឡឹងឃើញ ពីបទពិសោធន៍នៃការវិវត្តន៍នៃវិស័យអចលនទ្រព្យរបស់ប្រទេសក្នុងតំបន់ផង ខ្ញុំយល់ថាវិស័យ អចលនទ្រព្យកម្ពុជា ក្នុងរយៈពេល ២០ ឆ្នាំទៅមុខនឹងបន្តរីកចម្រើនយ៉ាងខ្លាំង បន្ថែមទៀត  នេះក៏ជាផ្នែកសំខាន់មួយនៃកំណើនសេដ្ឋកិច្ចរ​​បស់កម្ពុជាផងដែរ៕ស្វែងរកភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ទិញនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!
ទឹកប្រាក់ចំនួន២.១៥ពាន់លានដុល្លារត្រូវបានវិនិយោគនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅក្នុងពាក់កណ្តាលឆ្នាំ២០១៨
ទឹកប្រាក់ចំនួន២.១៥ពាន់លានដុល្លារត្រូវបានវិនិយោគនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅក្នុងពាក់កណ្តាលឆ្នាំ២០១៨
June 6, 2022, 5:03 p.m.
ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន១,៦៤៣នៅក្នុងសញ្ញាណមួយបានបង្ហាញថាការកើនឡើងនៃសំណង់អគារនេះនឹងមិនធ្លាក់ចុះនាពេលអនាគនោះឡើយ។ វិស័យសំណង់និងអចលនទ្រព្យរបស់ប្រទេសកម្ពុជាគឺជាគ្រឹះសេដ្ឋកិច្ចសំខាន់មួយក្នុងចំណោមគ្រឹះសេដ្ឋកិច្ចធំៗទាំង៤នៃសេដ្ឋកិច្ចប្រទេសកម្ពុជាដែលវិស័យនេះមានទឹកប្រាក់វិនិយោគសរុប២.១៥ពាន់លានដុល្លារនៅក្នុងពាក់កណ្តាលនៃឆ្នាំដំបូង។ គ្រឹះសេដ្ឋកិច្ចចំនួន៣ផ្សេងទៀតរួមមាន៖ វិស័យកាត់ដេរ វិស័យទេសចរ និងវិស័យកសិកម្ម។នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់ដែលចេញផ្សាយដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ក្រសួងមានមុខងារតាមដាននឹងស្រង់ស្ថិតិនៃចំ​នួនគម្រោងអភិវឌ្ឍនដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។របាយការណ៍ដដែលបានបញ្ជាក់ថាចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០១៨ក្រសួងបានអនុម័តគម្រោងសរុបចំនួន១,៦៤៣នៅលើផ្ទៃដីចំនួន៥.៣៥លានម៉ែត្រការ៉េ។ជាមួយនឹងនិន្នាការនាពេលបច្ចុប្បន្ននេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងបានដឹងថាតួលេខឆ្នាំនេះគឺបានវាដាច់ពីចំនួនតួលេខកាលពីឆ្នាំមុន។ នៅឆ្នាំ២០១៧គម្រោងសរុបចំនួន៣,០៥២នៅលើផ្ទៃដីទំហំ១០.៧៤លាន ម៉ែត្រការ៉េដែលមានតម្លៃសរុប៦.៤២ពាន់លានដុល្លារ។ប្រទេសចិនគឺជាប្រទេសវិនិយោគអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជាបន្ទាប់មកគឺប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។ ចំណែកឯប្រទេសដទៃទៀតមានដូចជា៖ សិង្ហបុរី ម៉ាឡេស៊ី និងតៃវ៉ាន់ក៏មានការវិនិយោគអចលនទ្រព្យច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។អ្នកអភិវឌ្ឍអចលនទ្រព្យនិងអ្នកវិនិយោគអចលនទ្រព្យមកពីប្រទេសចិនដែលមានដូចជា៖ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Guangzhou Yuetai Group, ក្រុមហ៊ុនអចលនទ្រព្យ Guangzhou R & F និងក្រុមហ៊ុន Jiayuan International Group មានគម្រោងអចលនទ្រព្យសំខាន់ៗកំពុងដំណើរការឬស្ថិតនៅក្នុងគម្រោងផែនការដែលស្ថិតនៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។វិនិយោគិនអចលនទ្រព្យមកពីកូរ៉េខាងត្បូងនៅក្នុងប្រទេសកម្ពុជារួមមាន៖ Booyoung Town, Yon Woo Co. , Ltd. និង World City Co. ចំណែកឯប្រទេសជប៉ុនមានដូចជា៖  CREED និង Arakawa ។លោក​ សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាការអភិវឌ្ឍន៍លំនៅដ្ឋានការអភិវឌ្ឍន៍បែបអាជីវកម្ម និងការអភិវឌ្ឍន៍ចម្រុះបានលេចឡើងស្ទើរគ្រប់តំបន់នៃផ្ទៃប្រទេសក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ លោកបានមានប្រសាសន៍ថាទាំងនេះរួមមានអគារខ្ពស់ៗទីក្រុងថ្មីនិងគម្រោងលំនៅដ្ឋានធំៗជាច្រើន។គម្រោងអភិវឌ្ឍន៍មិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេគម្រោងជាច្រើនផ្សេងទៀតក៏មាននៅក្នុងខេត្តសៀមរាបនិងខេត្តព្រះសីហនុផងដែរ។ គម្រោងអភិវឌ្ឍន៍មួយចំនួនទៀតក៏នឹងគម្រោងទៅកាន់តំបន់ផ្សេងៗនៃផ្ទៃប្រទេសផងដែររួមមាន៖ ខេត្តកោះកុង កែប បាត់ដំបង ប៉ោយប៉ែតដែលជាប់ព្រំប្រទល់ថៃជាដើម។កាលពីប្រាំឆ្នាំមុនលោក សេង ឡូត បានកត់សម្គាល់ថាបច្ចុប្បន្នប្រទេសកម្ពុជាមានអគារខ្ពស់ៗដែលមានចំនួនជិត១,០០០អគារ (កំពស់៥-៥៤ជាន់) ហើយគម្រោងអភិវឌ្ឍន៍នេះស្ថិតនៅទីតាំងជិត២០០កន្លែងនៃគម្រោងទីក្រុងថ្មី គម្រោងលំនៅដ្ឋានធំៗជាច្រើន។ អគារខ្ពស់ៗត្រូវបានកំពុងតែបន្តដែលជាសញ្ញាណមួយបង្ហាញពីវិស័យសំណង់អគារកាន់តែបន្តអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។ការអភិវឌ្ឍន៍អចលនទ្រព្យសំខាន់ៗដែលបានបញ្ចប់ឬកំពុងដំណើរការនៅរាជធានីភ្នំពេញរួមមាន៖ The Palm, Prince Central Plaza, Parkway, CEO KT Pacific និង The Bridge ។ នៅក្នុងខេត្តព្រះសីហនមាន៖ D’Seaview, Blue Bay និង SeaGate Suite ។ នៅខេត្តសៀមរាបមានគម្រោងផ្សារទំនើបដ៏ធំបំផុតរួមមាន៖ Heritage Walk និងគម្រោងបុរីជាច្រើនផងដែរ។លោក សេង ឡូត បានសំដែងការលើកទឹកចិត្តថាប្រទេសមានសន្តិភាពស្ថិរភាពនយោបាយ ដែលធ្វើឲ្យបរិយាកាសអាជីវកម្មកាន់តែប្រសើរ។ វិនិយោគិនមិនភ័យខ្លាចក្នុងការវិនិយោគទឹកប្រាក់រាប់លានដុល្លារនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ មតិខ្លះ ទៀតលើកឡើងពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាដែលជាហេតុផលមួយទៀតសម្រាប់ទំនុកចិត្តវិនិយោគិននៅកម្ពុជា។ដោយសារវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យវាយណភ័ណ្ឌ និងវិស័យសំណង់/អចលនទ្រព្យបានជួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជាកើនឡើងជាមធ្យមរហូតដល់៧ភាគរយនៅក្នុងរយៈកាល៥ឆ្នាំចុងក្រោយនេះដែលជាតួលេខកើនឡើងដ៏ធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។កាលពីឆ្នាំមុនវិស័យកាត់ដេរដែលមានតម្លៃ២២ពាន់លានដុល្លារបន្ទាប់មកវិស័យសំណង់ និងអចលនទ្រព្យស្មើរនឹង២៩ភាគរយវិស័យកសិកម្មស្មើរនឹង២៥ភាគរយ និងវិស័យទេសចរណ៍១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប្រទេសកម្ពុជា និងព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh!
ផ្លូវក្រវ៉ាតក្រុងទី៣នឹងសាងសង់នៅក្នុងពេលឆាប់ៗខាងមុខ
ផ្លូវក្រវ៉ាតក្រុងទី៣នឹងសាងសង់នៅក្នុងពេលឆាប់ៗខាងមុខ
June 5, 2022, 9:45 p.m.
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបានឲ្យដឹងថា ធនាគារ នីហរ័ណ អាហរ័ណចិន បានយល់ព្រមផ្តល់ឥណទានសម្បទាន ក្នុងរង្វង់ទឹកទឹកប្រាក់ប្រមាណ២៥៩លានដុល្លារអាមេរិកដើ​ម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។ គម្រោងផ្លូវក្រវ៉ាត់ក្រុងថ្មីទី៣នេះ គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក។ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថាក្រុមហ៊ុនសំណង់សៀងហៃចិនជាអ្នកទទួលខុសត្រូវក្នុងការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះនិងដោយមានការត្រួតពិនិត្យបច្ចកទេសពីក្រុមហ៊ុនក្វាងចូវវ៉ាន់អានមកពីប្រទេសចិន។គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះនឹងមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រជាប្រភេទផ្លូវ៤គន្លងមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ។​ ផ្លូវរថយន្ត​មាន៤គន្លងដែលមួយគន្លងមានទទឹង៣.៥០ម៉ែត្រចំណែកផ្លូវទោចក្រយានយន្ត២គន្លង មួយគន្លងមានទទឹង២.២៥ម៉ែត្រ។ផ្លូវនេះនឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ម្តុំអូរដឹមត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ។សម្រាប់វិស័យអចលនទ្រព្យការពង្រីកផ្លូវក្រវ៉ាត់ក្រុងថ្មីនេះគឺបានបញ្ជាក់ថាវិស័យអចលនទ្រព្យកំពុងតែមានកំណើនខ្លាំងក្លាដែលទាមទារឲ្យពង្រីកទំហំក្រុងបន្ថែមទៀតដើម្បពង្រីកទំហំវិនិយោគឲ្យកាន់តែច្រើន។ គេក៏រំពឹងផ្លូវក្រវ៉ាត់ក្រុងដ៏ធំមួយនេះនឹងជម្រុញទាំងចំនួននិងតម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះឲ្យកើនឡើងផងដែរ។​​សម្រាប់ព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ និងការស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh
ក្រុមហ៊ុន​ផ្តល់សេវាកម្មអាផាតមលំដាប់ពិភពលោកបានមកបោះទុនវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន​ផ្តល់សេវាកម្មអាផាតមលំដាប់ពិភពលោកបានមកបោះទុនវិនិយោគនៅកម្ពុជា
June 6, 2022, 5:03 p.m.
សេវាកម្មអាផាតមេនចំនួន២ដំបូងគេដោយក្រុមហ៊ុន Oakwood នឹងចាប់ផ្តើមនៅភ្នំពេញក្នុងឆ្នាំក្រោយនេះហើយOakwood Worldwide ជាក្រុមហ៊ុនផ្តល់សេវាកម្មអាផាតមេនលំដាប់ពិភពលោកក្រុមហ៊ុននេះនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាឆាប់ៗខាងមុខនេះ។តាមប្រព័ន្ធផ្សព្វផ្សាយមួយបានឱ្យដឹងថាក្រុមហ៊ុននេះមានគម្រោងបើកគម្រោងចំនួន៣នៅក្នុងឥណ្ឌូចិននៅឆ្នាំក្រោយជាផ្នែកមួយនៃការពង្រីកក្នុងតំបន់។  មួយក្នុងចំណោមទាំងនេះនឹងមាននៅក្នុងប្រទេសវៀតណាមខណៈដែលនៅសល់ផ្សេងទៀតនឹងស្ថិតនៅក្នុងប្រទេសកម្ពុជា។លោក Dean Schreiber នាយកគ្រប់គ្រង Oakwood Worldwide (អាស៊ីប៉ាស៊ីហ្វិក) បានកត់សម្គាល់ពីដំណើរការដ៏រឹងមាំរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិននិងជប៉ុនហើយបាននិយាយថាពួកគេមានក្តីរំភើបចំពោះវត្តមានកាន់តែច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ក្រុមហ៊ុននេះក៏បានមើលឃើញពីឱកាសវិនិយោគមាសជាមួយប្រទេសទាំងពីរជាមួយផ្នែកបដិសណ្ឋារកិច្ចនិងអាជីវកម្មលំនៅដ្ឋាន។ សេដ្ឋកិច្ចប្រទេសវៀតណាមនិងកម្ពុជាស្ថិតក្នុងចំណោមប្រទេសកំពុងលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ជាទូទៅការវិនិយោគដ៏ធំស្ថិតនៅក្នុងវិស័យអចលនទ្រព្យ និងវិស័យផលិតកម្មបានធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជិត ៧% នៅក្នុងទសវត្សចុងក្រោយ។លោក Schreiber បានសង្កត់ធ្ងន់ថា "ប្រទេសកម្ពុជានិងវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចដែលមានសុខភាពល្អហើយនេះគឺជាឱកាសល្អមួយសម្រាប់ Oakwood ដើម្បីបង្កើតខ្លួនដោយយើងមើលឃើញពីតម្រូវការកើនឡើងសម្រាប់កន្លែងស្នាក់នៅរយៈពេលវែង" ។គម្រោងទាំងពីររបស់ Oakwood ដែលមានគម្រោងនៅក្នុងប្រទេសកម្ពុជាមានដូចជា៖ Premier Phnom Penh និង Oakwood Hotel & Residence ភ្នំពេញ។ គម្រោងទាំងពីរត្រូវបានគេគ្រោងនឹងបើកនៅពាក់កណ្តាលឆ្នាំ ២០១៩។ការអភិវឌ្ឍទាំងពីរនេះមានយូនីតសរុបចំនួន៣៨៨យូនីត(២២០យូនីត សម្រាប់ Oakwood Premier រាជធានីភ្នំពេញនិង១៦៨យូនីតសម្រាប់ Oakwood Hotel & Residence) មានការផ្តល់ជូនប្រភេទបន្ទប់ដូចជា៖ បន្ទប់លក្ខណៈសណ្ឋាគារ ផេនហ៊ោស ប្រភេទស៊ូឌីយូ ប្រភេទបន្ទប់១ ប្រភេទបន្ទប់២ ប្រភេទបន្ទប់៣។ ការមានការផ្តល់ជូនគ្រឿងសំភារៈបរិក្ខារទំនើបៗដែលមានដូចជា៖ អាងហែលទឹក ភោជនីយដ្ឋាន បន្ទប់ប្រជុំ និងកន្លែងក្មេងលេងជាដើម។ការអភិវឌ្ឍទាំងពីរនេះនឹងត្រូវស្ថិតនៅក្នុងគម្រោងអភិវឌ្ឍ One Park។ One Park គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយនៅចំកណ្តាលក្រុងភ្នំពេញដែលមានទាំងគម្រោងសម្រាប់លំនៅដ្ឋាន (ខុនដូ និងសេវាកម្មអាផាតមេន) ការិយាល័យ និងកន្លែងសម្រាប់កន្លែងលក់រាយជាដើម ឱសថស្ថាន និងសាលារៀនអន្តរជាតិ។គម្រោង Oakwood និងចូលមកទីផ្សារសេវាកម្មអាផាតមេន និងទីផ្សារសណ្ឋាគារនៅក្នុង ភ្នំពេញដែលនៅក្នុងទីផ្សារយើងបច្ចុប្បន្នមានដៃគូប្រកួតប្រជែងស្រាប់រួមមាន៖ ហ៊ីមាវ៉ារី ស៊ិនត្រល់ម៊េនស៊ិន អ៊េមបាស៊ីផាលេស និងមេផលលីវ។Oakwood Worldwide ត្រូវបានទិញកាលពីឆ្នាំមុនដោយក្រុមហ៊ុន Mapletree Investments ដែលជាក្រុមហ៊ុនអចលនទ្រព្យវិនិយោគនិងគ្រប់គ្រងមូលធនឈានមុខគេរបស់សិង្ហបុរី។ មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។ ក្រុមហ៊ុនមានវត្តមាននៅសហរដ្ឋអាមេរិកនិង៥៥ប្រទេសផ្សេងទៀត៕ស្វែងរកសេវាកម្មអាផាតមេននៅក្នុងក្រុងភ្នំពេញតាមរយៈ Realestate.com.kh!
អចលនទ្រព្យខេត្តសៀមរាបស្ទុះឡើង ប៉ុន្តែការជួលធ្លាក់ចុះ
អចលនទ្រព្យខេត្តសៀមរាបស្ទុះឡើង ប៉ុន្តែការជួលធ្លាក់ចុះ
June 6, 2022, 5:03 p.m.
សៀមរាបជាខេត្តដ៏សំខាន់មួយក្នុងចំណោមខេត្តសេដ្ឋកិច្ចចម្បងចំនួនបីនៅក្នុងប្រទេសកម្ពុជា។ ជាមួយភាពល្បីល្បាញនៃប្រាសាទអង្គវត្ត សៀមរាបបានក្លាយជាតំបន់ទិសដៅទេសចរណ៍ ឈានមុខគេនៅកម្ពុជា។ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំមួយរបស់ប្រទេសកម្ពុជា ខេត្តសៀមរាបបានទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនមកបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់ ដែលកត្តានេះបានជម្រុញឱ្យមានកំណើនអចលនទ្រព្យយ៉ាងខ្លាំង។ខេត្តសៀមរាបកំពុងទទួលបានកំណើននៃការសាងសង់ច្រើន។ នៅក្នុងទីក្រុងគេឃើញមានសំណង់អគារសម្រាប់ស្នាក់នៅជាច្រើនដូចជា៖ សណ្ឋាគារ អគារពាណិជ្ជកម្ម, និងសំណង់នានាជាច្រើនទៀត។ បច្ចុប្បន្ននេះអចលនទ្រព្យកើនឡើងជាង១,០០០កន្លែង គិតចាប់ពីសណ្ឋាគារ ផ្ទះសំណាក់ និងប្រភេទអគារស្នាក់នៅដទៃទៀតរីកដុះដាលនៅ ក្នុងទីក្រុងដែលប្រៀបធៀបនឹងរយៈពេល២ឆ្នាំមុនអចលនទ្រព្យមានប្រហែលត្រឹមតែ៥០០កន្លែងប៉ុណ្ណោះដែលកំណើននេះនាំឱ្យមានការផ្គត់ផ្គង់លើសតម្រូវការនៅលើទីផ្សារ។ ទោះយ៉ាងណាទីផ្សារជួលកំពុងរងផលប៉ះពាល់ហើយប្រតិបត្តិការជួលបានថយចុះក្នុងឆ្នាំចុងក្រោយនេះ។ តាមការឲ្យដឹងពីលោក Mario Tan ប្រធានផ្នែកលក់ និងទីផ្សាររបស់ ក្រុមហ៊ុន  Hunter Estate ដែលមានស្នាក់ការនៅក្នុងខេត្តសៀមរាបបាននិយាយថាចំនួនប្រតិបត្តិការជួលក្នុងឆ្នាំនេះបានធ្លាក់ចុះខ្ទង់ ៤០ ភាគរយ​ធៀបនឹងរយៈពេលពីរ ឬបីឆ្នាំ មុន។លោកបានបញ្ជាក់ថា "ពីមុនយើងទទួលបានការភ្ញៀវដែលស្វែងរកកន្លែងជួល ប្រហែល១០០នាក់ក្នុងមួយខែប៉ុន្តែបច្ចុប្បន្នបានធ្លាក់ចុះមកត្រឹមតែ ៥០ ទៅ ៦០ ​នាក់ប៉ុណ្ណោះ ក្នុងមួយខែ"។លោកបាននិយាយថាបច្ចុប្បន្នភាពនិងការផ្លាស់ប្តូរភ្ញៀវទេសចរបានធ្វើឲ្យមានបម្រែបម្រួលនៃការជួលនេះ។ ចិនបានក្លាយជាភ្ញៀវទេសចរ នាំមុខគេជំនួសជនជាតិអឺរ៉ុបនៅក្នុង ខេត្តសៀមរាប ។ប្រទេសចិនបានបញ្ចេញភ្ញៀវទេសចរជាង១.២លាននាក់មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅ។ ហើយភាគច្រើននៃភ្ញៀវទេសចរទាំងនេះបានទៅទស្សនាខេត្តសៀមរាប។លោក Mario លើកឡើងដែរថា​តាមភាពជាក់ស្តែង បច្ចុប្បន្នជនជាតិចិនមានកំណើនឡើងច្រើនខណៈដែលចំនួនជនជាតិអឺរ៉ុបមកទស្សនានៅក្នុងខេត្តនេះបានធ្លាក់ចុះ។លោកបានលើកឡើងទៀតថា "ភាគច្រើនជនជាតិចិនមកតាមរយៈក្រុមទេសចរណ៍ ដែលជារឿយៗពួកគេបានស្នាក់នៅក្នុងសណ្ឋាគារ ដែលបានរៀបចំជាមុនដោយ ក្រុមហ៊ុន ទេសចរណ៍តែម្តង"។"ក្នុងករណីនេះសណ្ឋាគារខ្នាតតូច ផ្ទះសំណាក់ និងអាផាតមេនដែលមានត្រឹម២០ទៅ៣០បន្ទប់គឺមានអតិថិជនតិចតួច ឬគ្មានសោះតែម្តង" ។បន្ថែមលើអ្វីដែលលោក Mario  បានលើកឡើង លោក សេក សារ៉ាន នាយកក្រុមហ៊ុន A1 Real Estate Cambodia បាននិយាយថាចំនួន នៃការជួលនៅខេត្តសៀមរាប កំពុងថយចុះខ្លាំង។  «ជនជាតិអឺរ៉ុបមានតិចជាងមុន​ ក្នុងនោះមាន អ្នកស្ម័គ្រចិត្ត និងបុគ្គលិកអង្គការ ដែលពួកគេជាភ្ញៀវសំខាន់ជួលអាផាតមិន»។លោកបានបញ្ជាក់ថាសព្វថ្ងៃនេះភ្ញៀវទេសចរ ដែលចូលមកកំសាន្តនៅក្នុងខេត្តសៀមរាបភាគច្រើនគឺជាជនជាតិចិន។ ហើយរាល់ពេលដែលពួកគេមកគឺគ្រាន់តែ ស្នាក់នៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ លើសពីនេះទៀតអ្នកទាំងនេះស្នាក់នៅតែក្នុងសណ្ឋាគារធំៗនិងទំនើបៗប៉ុណ្ណោះ។សម្រាប់ភ្ញៀវស្វែងរកបន្ទប់ជួល លោក សារ៉ាន បានកត់សម្គាល់ឃើញថាមានការធ្លាក់ចុះក្នុងឆ្នាំចុងក្រោយនេះ។ លោកបាននិយាយថា «ការជួលបានធ្លាក់ចុះជាង ៥០ ភាគរយធៀបនឹងឆ្នាំមុន» ។ពាក់ព័ន្ធនឹងតម្លៃជួលវិញក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ បើតាមការលើកឡើងរបស់លោក សារ៉ាន បានឱ្យដឹងថាការជួលបានធ្លាក់ចុះពី៣០​ភាគរយទៅ៤០ភាគរយ។លោកបានមាននិយាយថាអាផាតមេនមួយយូនីតដែលធ្លាប់ជួល៥០០ដុល្លារក្នុងមួយខែឥឡូវនេះអាចជួលបានចន្លោះពី២៥០ដុល្លារទៅ៣០០ដុល្លារក្នុងមួយខែ។ការប្រែប្រួលកើតមានដូចគ្នាសម្រាប់សេវាកម្មអាផាតមេន។ លោក Mario បាននិយាយថាសេវាកម្មអាផាតមេន ដែលពីមុនទៅមានតម្លៃចន្លោះពី ៥០០ ដុល្លារទៅ ៦០០ ដុល្លារក្នុងមួយខែ បច្ចុប្បន្ននេះអាចជួលបានចន្លោះពី ៣០០ ដុល្លារទៅ ៣៥០ ដុល្លារក្នុងមួយខែ ។លោកបានលើកឡើងថា៖ «តម្លៃជួលបានធ្លាក់ចុះ ប៉ុន្តែយ៉ាងហោចណាស់ម្ចាស់ផ្ទះ អាចជួលបានខ្លះដែលនេះប្រសើរជាងទុកផ្ទះទំនេរចោល»។ទោះជាយ៉ាងណាសម្រាប់ផ្ទះប្រភេទអាជីវកម្មវិញនៅក្នុងតំបន់ពាណិជ្ជកម្មនៅក្នុងក្រុងសៀមរាប ហាក់មិនមានបញ្ហាចោទខ្លាំងនោះទេដោយសារ អាចជួលឲ្យអ្នកប្រកបអាជីវកម្ មក្នុងស្រុកបាន។លោក Mario  បាននិយាយផ្ទះអាជីវកម្ម នោលើផ្លូវធំ ជិតផ្សារចាស់នៅអាចជួលបាន ពី ១,០០០ ដុល្លារ ទៅ ៣,០០០ ដុល្លារក្នុងមួយខែ។បន្ថែមលើការលើកឡើងរបស់អ្នកទាំងពីរខាងលើ លោកសុខ សារ៉ាត់ ដែលនាយកគ្រប់គ្រងនៃក្រុមហ៊ុន SiemReapLandhouse.com មើលឃើញដូចគ្នាដែរ។ លោកថា  «ការជួលគឺមានសភាពស្ងាត់ ជារួមមិនមានអ្នកជួល។ កត្តានេះបានធ្វើឲ្យសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួនត្រូវបិតទ្វារ»។ប៉ុន្តែទោះយ៉ាងណា លោក សារ៉ាត់បញ្ជាក់ថា អត្រាតម្លៃជួលគឺនៅមានកម្រិតដដែល។ លោកបាននិយាយថាអាផាតមេន ១ បន្ទប់គេង ជួលបានចន្លោះពី ២៥០ ទៅ ៤៥០ ដុល្លារ/ខែ។ ចំពោះផ្ទះអជីវកម្ម និងអគារពាណិជ្ជកម្មនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ពីភូមិវប្បធម៍ ទៅតំបន់ចុងកៅស៊ូអាចជួលក្នុងតម្លៃ ១,៥០០ ដុល្លារ/ខែ/ផ្ទះល្វែង។  ហាងលក់រាយ និងអគារជួល មានតម្លៃពី ២,៥០០ ដុល្លារ ដល់ ៦,៥០០ ដុល្លារ / ខែ។"នៅលើផ្លូវស៊ីវត្ថាចាប់ពីសណ្ឋាគារសុខា ទៅផ្សារចាស់ និងលើផ្លូវសាលដឺហ្គោពីគម្រោង Royal Residence ទៅដល់បុរីប្រិមប្រិយផ្ទះល្វែងអាចជួលបានចាប់ពី ១,៤០០ ដុល្លារ ទៅ ១,៧០០ ដុល្លារ/ ខែ។ អគារជួលមានតម្លៃពី ៣,៥០០ដុល្លារ ទៅ ៦,៥០០ដុល្លារ/ខែ ចំណែកសណ្ឋាគារដែលមាន២០បន្ទប់ មិនថាទីតាំងណាមួយទេអាចជួលបាន តម្លៃអតិបរមា ៤,៥០០ ដុល្លារ/ខែ។ដោយផ្អែកលើនិន្នាការនៅក្នុងបច្ចុប្បន្ននេះ ក្រុមអ្នកជំនាញបាននិយាយថាវាទាមទាររយៈពេល យូរដើម្បីធ្វើឱ្យទីផ្សារជួលប្រសើរឡើងវិញ។តើលោកអ្នកកំពុងស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅសៀមរាបដែរឬទេ? សូមចូលទោកាន់ គេហទំព័រ Realestate.com.kh នៅថ្ងៃនេះ!
វគ្គសិក្សាជំនាញទិញលក់អចលនទ្រព្យចាប់បើកហើយ
វគ្គសិក្សាជំនាញទិញលក់អចលនទ្រព្យចាប់បើកហើយ
June 6, 2022, 7:27 p.m.
កិច្ចខិតខំប្រឹងប្រែងរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក្នុងការបង្កើត សាលារៀនអចលនទ្រព្យដំបូងគេនៅកម្ពុជាបានលេចចេញរូបរាងជាផ្លូវការ។ កម្មវិធីបណ្តុះ បណ្តាលជំនាញ “វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ដែលផ្តោតសំខាន់លើការទិញ និងលក់អចលនវត្ថុប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវបានប្រកាសនៅក្នុងពេលថ្មីៗនេះ។ជាមួយនឹងក្របខណ្ឌវិជ្ជាជីវៈវគ្គបណ្តុះបណ្តាលមានគោលបំណងផ្តល់ចំណេះដឹង ជំនាញ បច្ចេកទេសក្នុងការអភិវឌ្ឍការងាររបស់ភ្នាក់ងារអចលនទ្រព្យ ដែលទាក់ទងនឹងមូលដ្ឋាន គ្រឹះនៃក្របខណ្ឌច្បាប់ និងបទបញ្ញត្តិ ច្បាប់ភូមិបាល និងក្រមរដ្ឋប្បវេណី មូលដ្ឋានគ្រឹះកិច្ចសន្យា បច្ចេកទេសប្រឹក្សាផ្នែកលក់ និងទីផ្សារ និងភាពស្របច្បាប់នៃ អាជីវកម្មក្នុងវិស័យអចលនទ្រព្យ។ម្យ៉ាងទៀតវគ្គសិក្សាក៏មានគោលដៅលុបបំបាត់ការផ្តល់សេវាកម្មដែលមិនមានបទដ្ឋាន ស្តង់ដារ វិជ្ជាជីវៈត្រឹមត្រូវ ក៏ដូចជាការជម្រុញដល់ប្រតិបត្តិការទីផ្សារឲ្យមានភាពរីកចម្រើន ប្រកប ដោយចីរភាព សម្រាប់ជាប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ ន្ធក្នុងវិស័យ។បន្ទាប់ពីបញ្ចប់វគ្គសិក្សាជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ សិក្ខាកាមនឹងទទួលបានវិញ្ញាបន បត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។វគ្គសិក្សានេះមានរយៈ ៧៥ ម៉ោង ផ្តោតសំខាន់លើ ៦ មុខវិជ្ជារួមមាន៖១. ក្របខណ្ឌច្បាប់ និងបទបញ្ញត្តិក្នុងការ គ្រប់គ្រងភ្នាក់ងារអចលនវត្ថុ២. មូលដ្ឋានគ្រឹះអចលនវត្ថុតាមច្បាប់ភូមិបាល និងក្រមរដ្ឋប្បវេណី៣. មូលដ្ឋានគ្រឹះកិច្ចសន្យា៤. ភាពទូទៅពាក់ព័ន្ធនឹងអចលនវត្ថុ៥. មូលដ្ឋានគ្រឹះគណនេយ្យ៦ . មូលដ្ឋានគ្រឹះទីផ្សារសម្រាប់ភ្នាក់ងារអចលនវត្ថុវគ្គបណ្តុះបណ្តាលមាន ២ វេន គឺវេនច័ន្ទ-សុក្រ ចាប់ពីម៉ោង ៥ៈ៣០ ទៅ ៨ៈ៣០ ល្ងាច និងវេនសៅរ៍-អាទិត្យ ។ វគ្គសិក្សាប្រកាសទទួលសិស្សចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ ហើយត្រូវចូលរៀននៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ ខាងមុខ។សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនទ្រព្យនេះ គឺជាកាសហការ រៀបចំដោយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕តើអ្នកកំពុងស្វែងរកជួលអចលនទ្រព្យនៅកម្ពុជា ឬចង់ទិញអចលនទ្រព្យនៅកម្ពុជាដែរឬទេ?
R&F Properties​ អភិវឌ្ឍលំនៅដ្ឋានបែបថ្មីសម្រាប់ទីក្រុងជំនាន់ថ្មី
R&F Properties​ អភិវឌ្ឍលំនៅដ្ឋានបែបថ្មីសម្រាប់ទីក្រុងជំនាន់ថ្មី
June 7, 2022, 3:40 a.m.
ក្រុមហ៊ុន Guangzhou R & F Properties គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅក្នុងប្រទេសចិន។ បង្កើតឡើងក្នុងឆ្នាំ ១៩៩៤ និងបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនហុងកុងក្នុងឆ្នាំ២០០៥ហើយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដំបូងគេដែលបានចូលជាសមាជិកនៃផ្សារភាគហ៊ុនរបស់ Hang Seng China Properties Index។អនុវត្តន៍ទៅតាមគោលនយោបាយផ្លូវមួយខ្មែរក្រវ៉ាត់មួយ និងគោលនយោបាយផ្លូវសូត្រសតវត្សទី២១ក្រុមហ៊ុន R & F Properties បានឈានជើងចូលក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០១៧។ក្នុងពេលជាមួយគ្នា ក្រុមហ៊ុន​ R&F Properties  ទទួលបានកំណត់ត្រាលក់ដាច់បំផុតសម្រាប់ការវិនិយោគអចលនទ្រព្យរបស់ខ្លួន។ នៅក្នុងខែមិថុនា ឆ្នាំ២០១៨ ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនបានឈានដល់ទឹកប្រាក់ចំនួន ១៣.៣៩ ពាន់លានយ័ន (២.០៤ ពាន់លានដុល្លារ) និងទំហំគម្រោងដែលបានលក់រហូតដល់ ៩៧៧,៨០០ ម៉ែត្រការ៉េ។ បើប្រៀបធៀបទៅនឹងតួលេខក្នុងខែមុនចំណូលកើនឡើង ២៩% និងទំហំលក់បានកើនឡើង១៩%។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុនចំណូលកើនឡើង៦៣% និងទំហំលក់កើនឡើង ៧៧% ។ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលសរុបចំនួន ៥៦.៩៦ពាន់លានយ័ន (៨.៦៣ ពាន់លានដុល្លារ) និងទំហំគម្រោងលក់បាន ៤,៤១៣,៩០០ ម៉ែត្រការ៉េដែលបានកើនឡើងក្នុងសមាមាត្រ ៤៧% និង ៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ សម្រាប់គម្រោងនៅក្រៅប្រទេសទទួលបានប្រាក់ចំណូល ២.០៨ពាន់លានយ័ន (៣១០លានដុល្លារអាមេរិក) និងទំហំគម្រោងដែលបានលក់ចំនួន ៩៨,៥០០ ម៉ែត្រការ៉េ។លោក Zhi Hao Chan ជំនួយការប្រធានរបស់ក្រុមហ៊ុន R & F Properties បាននិយាយថាការលក់របស់ក្រុមហ៊ុននៅក្នុងខែមិថុនាឆ្នាំ២០១៨គឺមានកម្រិតខ្ពស់មិនធម្មតាដែលជាចំនួនខ្ពស់បំផុតនៅក្នុងកំណត់ត្រារបស់ក្រុមហ៊ុនក្នុងរយៈពេលតែមួយខែ។ គម្រោងថ្មីចំនួន៩ដែលបានចាប់ផ្តើមនៅក្នុងពេលតែមួយគឺបានជម្រុញកំណើននៃការលក់នេះ។លើសពីនេះទៀត លោក Zhi កត់សម្គាល់ថាការលក់ដ៏ខ្លាំងក្លានៅក្នុងឆមាសទីមួយនៃឆ្នាំ២០១៨ និងការរំពឹងទុកដោយសុទិដ្ឋិនិយមសម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះនឹងធានាថាចំនួននៃការលក់តាមការកំណត់របស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះនឹងសម្រេចបានតាមគោលដៅ។គម្រោង R & F City នៅក្នុងរាជធានីភ្នំពេញគឺជាគម្រោងដំបូងបង្អស់របស់ក្រុមហ៊ុន R & F Properties នៅកម្ពុជា។ ជាមួយអគារទំហំ ៧៦០,០០០ ម៉ែត្រការ៉េ R & F City  ត្រូវបានគេចាត់ទុកថានឹងក្លាយជាទីសម្គាល់ថ្មីមួយទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ខាងក្រោមនេះជាការគូសបញ្ជាក់ពីគុណសម្បត្តិរបស់គម្រោង R & F City ដែលជាខុនដូជំនាន់ ថ្មីមួយនេះនៅក្នុងវិស័យលំនៅដ្ឋានប្រណិតនៅក្នុងទីក្រុងភ្នំពេញ។ * សក្តានុពល១. ក្រុមហ៊ុន R&F Properties ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិនគម្រោង R & F City ត្រូវបានសាងសង់ដោយក្រុមការងារជំនាញរបស់ក្រុមហ៊ុន R & F Properties ដែលមានបទពិសោធន៍អភិវឌ្ឍអចលនទ្រព្យលំនៅដ្ឋានប្រណិតរយៈពេល២៤ឆ្នាំហើយមានសា្នដៃសាងសង់នូវប្រភេទសំណង់ច្រើនប្រភេទរាប់ចាប់ពី ការចនាប្លង់ ការសាងសង់ ការត្រួតពិនិត្យវិស្វកម្ម ការទីផ្សារ ការលក់ ការគ្រប់គ្រងអចលនទ្រព្យរហូតដល់ភ្នាក់ងារអចលនទ្រព្យ។​ក្រុមហ៊ុននេះមានដើមកំណើតនៅក្នុងទីក្រុងក្វាងចូវ និងបានពង្រីកទូទាំងប្រទេសចិនហើយបច្ចុប្បន្ននេះមានវត្តមាននៅទូទាំងពិភពលោក។ ក្រុមហ៊ុនបានចូលទៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ី អូស្រ្តាលី អង់គ្លេស និងកម្ពុជា។ រហូតមកដល់ពេលនេះក្រុមហ៊ុន R & F Properties បានអភិវឌ្ឍគម្រោងធំៗជាង ២២០នៅក្នុងតំបន់ និងបណ្តាទីក្រុងចំនួន៥០ជុំវិញពិភពលោក។នៅឆ្នាំ២០១៧ក្រុមហ៊ុននេះបានទិញសណ្ឋាគារចំនួន៧៧ពីក្រុមហ៊ុន Wanda Group។ ក្នុងរយៈពេល២ឆ្នាំខាងមុខក្រុមហ៊ុននេះនឹងកាន់កាប់សណ្ឋាគារជាង១០០នៅក្នុង៧៦ទីក្រុង ហើយគេរំពឹងថានឹងក្លាយអ្នកគ្រប់គ្រងសណ្ឋាគារប្រណិតធំជាងគេបំផុតមួយនៅលើពិភពលោក។គម្រោងដែលសាងសង់អភិវឌ្ឍ និងគ្រប់គ្រងដោយក្រុមហ៊ុន R & F Properties ត្រូវបានគេស្គាល់ថាមានគុណភាពភាពល្អជឿទុកចិត្តបាននិងមានភាពស្រស់ស្អាត។២. ទីតាំងក). អនាគតមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិភ្នំពេញ។ខ). ស្ថិតនៅតាមចំណុចក្តៅគគុកសម្រាប់ការវិនិយោគលើដងមហាវិថីសម្តេច ហ៊ុន សែន។គ). ចម្ងាយត្រឹមតែ១០គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ឃ). ចម្ងាយត្រឹមតែ៣គីឡូម៉ែត្រផ្សារទំនើប PH Diamond Mall និង PH Eco Mall ដែលនឹងត្រូវបានបើកដំណើរការឆាប់ៗ។ង). ចម្ងាយត្រឹមតែ១គីឡូមែត្រពីសាលាអន្តរជាតិ ISPP ដែលជាសាលារៀនល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាដែលប្រើប្រាស់កម្មវិធីសិក្សា IB លំដាប់ពិភពលោក។ ៣. សេវាកម្មលំដាប់ វីអាយភីក). សួនច្បារទំហំ ៣,០០០ ម៉ែត្រការ៉េ ទីលាយវាយកូនហ្គោលកន្លែងវាយតែននីស កន្លែងវាយសី និងកន្លែងលេងកីឡាផ្សេងៗទៀត។ខ). អាងហែលទឹកស្តង់ដារអន្តរជាតិប្រវែង ៥០ម x ២០ម និងអាងហែលទឹកសម្រាប់កុមារ។គ).កន្លែងជួបជជែកគ្នា សម្រាប់អ្នករស់នៅក្នុងគម្រោងជាមួយកន្លែងការកម្សាន្តដូចជាបន្ទប់លេងអុក និងបន្ទប់លេងប៊ីយ៉ា។ឃ).  កន្លែងចតឡានមួយសម្រាប់ម្ចាស់មួយ - យានដ្ឋានក្រោមដីល្អបំផុតបំបែករថយន្តពីផ្លូវ។៤.​ សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ពិភពលោកក). ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ឈ្មោះថា Tianli ជាក្រុមហ៊ុនលំដាប់ទីមួយរបស់ ប្រទេសចិន​ ផ្តល់នូវសេវាកម្មគ្រប់គ្រងអចលនទ្រព្យប្រកបដោយគុណភាពខ្ពស់។ខ). សេវាកម្មថែទាំអចលនទ្រព្យឈានមុខគេ ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកជួល។គ). ធានានូវប្រព័ន្ធការពារសន្តិសុខដ៏ឆ្លាតវៃមួយ ប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាព សម្រាប់អ្នករស់នៅក្នុងគម្រោង។ឃ). ម្ចាស់លំនៅដ្ឋាននឹងទទួលបានអត្ថប្រយោជន៍ពីការជួលអចលនទ្រព្យយ៉ាងមាន សុវត្ថិភាព។លោកអ្នកទាំងអាចមកមើលដោយផ្ទាល់ពីផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែមអំពី R & F City នៅថ្ងៃនេះ !អាសយដ្ឋាន: ផ្ទះលេខ ៣៨០ មហាវិថីមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរសព្ទ៖ ០១៨ ៨៨៨​ ២៧៧៧ស្វែងយល់អំពីគម្រោងអភិវឌ្ឍន៍ចម្រុះនៅក្នុងប្រទេសកម្ពុជា!