+855 92 92 1000
Logo

Recent Articles

និន្នាការវិស័យអចលនទ្រព្យប្រចាំឆ្នាំ ២០១៧ និងផែនទីចង្អុលផ្លូវនៅឆ្នាំ ២០១៨
និន្នាការវិស័យអចលនទ្រព្យប្រចាំឆ្នាំ ២០១៧ និងផែនទីចង្អុលផ្លូវនៅឆ្នាំ ២០១៨
June 6, 2022, 5:03 p.m.
មុននឹងផ្ដើមពិព័ណ៌នាពីទស្សនៈវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៨គេគួរតែពិនិត្យមើលពីនិន្នាការសំខាន់ៗនៅឆ្នាំ២០១៧ជាមុនសិន ដើម្បីទទួលបានចំណេះដឹងចាំបាច់មួយចំនួនសម្រាប់ការវិនិយោគនៅថ្ងៃអនាគត។និន្នាការសំខាន់ៗទាំងនោះរួមមាន ការកើនឡើងតម្រូវការគេហដ្ឋានតម្លៃសមរម្យការធ្លាក់ចុះគម្រោង ខុនដូថ្មីៗ ច្បាប់រឹតបន្តឹងអាជ្ញាប័ណសាងសង់ និងឥទ្ធិផលទេសចរណ៍ចិនមកលើកម្ពុជា។ កត្តាទាំងនេះ គឺជាព័ត៌មានចាំបាច់សម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៨នេះ។យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៧ ដែលបានចេញផ្សាយដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (MLMUPC) តម្លៃសរុបនៃគម្រោងសាងសង់ដែលបានអនុម័ត បានកើនឡើងដល់ ៦.៤២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ពោលគឺកើនឡើង ២២.៣ ភាគរយធៀបនឹងឆ្នាំ ២០១៦។គម្រោងលំនៅដ្ឋានតម្លៃសមរម្យត្រូវបានគេមើលឃើញថាមានការកើនឡើងខ្លាំងជាងគេនៅឆ្នាំ២០១៧។យោងតាមរបាយការណ៍លំនៅដ្ឋានឆ្នាំ ២០១៧ ដែលបានចេញផ្សាយដោយក្រុមហ៊ុន VTrust Appraisal ការផ្គត់ផ្គង់លំនៅដ្ឋាននៅទូទាំងប្រទេសបានកើនឡើង ១១ ភាគរយនៅឆ្នាំ ២០១៧ ជាមួយនឹងលំនៅដ្ឋានចំនួន ១៣,៩០០ ខ្នងត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ធៀបនឹងលំនៅដ្ឋាន ១២,៥០០ ខ្នងកាលពីឆ្នាំ ២០១៦។លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៅក្រុមហ៊ុន VTrust Appraisal និងជាអ្នកនិពន្ធរបាយការណ៍នេះបាននិយាយថាឆ្នាំ២០១៧គឺជាឆ្នាំដ៏ល្អបំផុតសម្រាប់ការសាងសង់លំនៅដ្ឋាន ដោយសារមានតម្រូវការ កើនឡើងខ្លាំង។ គម្រោងលំនៅដ្ឋានជាច្រើនបានបញ្ចប់ការសាងសង់នៅឆ្នាំនេះ ជាពិសេសគម្រោង លំនៅដ្ឋានតម្លៃសមរម្យ។ទន្ទឹមនេះ បណ្ឌិត គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជាបានលើកឡើងថាតម្រូវការលំនៅដ្ឋានតម្លៃសមរម្យដែលមានតម្លៃចន្លោះពី ៣០,០០០ ទៅ ៤០, ០០០ ដុល្លារមានការកើនឡើងខ្លាំងនៅឆ្នាំ ២០១៧ ហើយនឹងបន្តកើនឡើងនៅឆ្នាំ២០១៨ខាងមុខ។យ៉ាងណាក៏ដោយគម្រោងខុនដូរបានធ្លាក់ចុះពី ១៨,៥០០ យូនីតក្នុងឆ្នាំ ២០១៦ ដល់ ១០,០០០ យូនីតនៅក្នុងឆ្នាំ ២០១៧ ពោលគឺធ្លាក់ចុះ ៤៥ ភាគរយ ធៀបនឹងឆ្នាំ២០១៦។ នេះបើយោងតាមរបាយការណ៍ VTrust ។ការធ្លាក់ចុះនេះបណ្ដាលមកពីការបារម្មណ៍ពីចំនួនផ្គត់ផ្គង់ខុនដូរច្រើនពេកនៅក្នុងទីផ្សារ។ ប្រការនេះ ជម្រុញឱ្យអ្នកអភិវឌ្ឍន៍ប្ដូរមកវិនិយោគលើទីផ្សារថ្មីវិញម្ដង គឺលំនៅដ្ឋានតម្លៃសមរម្យ។ លោក សីហា បានបន្ថែមថានៅក្នុងឆ្នាំ២០១៨អ្នកអភិវឌ្ឍន៍នឹងបញ្ចុះតម្លៃគម្រោងលំនៅដ្ឋានរបស់ពួកគេដើម្បីប្រកួតប្រជែងក្នុងទីផ្សារ និងផ្តល់នូវជម្រើសទូទាត់ប្រសើរជាងនេះដើម្បីជំរុញការលក់។លោក បណ្ឌិត គីំម ហ៊ាង ផ្ដល់យោបល់ថាគេគួរតែទិញអចលនទ្រព្យនៅឆ្នាំ ២០១៨ នេះ ដោយសារតែវាជាពេលដែលមានអ្នកលក់ច្រើនដូច្នេះតម្លៃនឹងធូរថ្លៃហើយគេអាចទិញបានអចលនទ្រព្យល្អៗ។និន្នាការសំខាន់មួយទៀតនៅឆ្នាំ ២០១៧ នេះគឺការរឹតបន្តឹងការចេញអាជ្ញាប័ណគម្រោងសាងសង់ដល់អ្នកអភិវឌ្ឍន៍។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីចុងខែតុលាឆ្នាំ២០១៧បានព្រាងច្បាប់ដើម្បីធានាថារាល់គម្រោងសាងសង់នឹងត្រូវបញ្ចប់តាមកាលកំណត់។លោក បណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថាច្បាប់ថ្មីនេះល្អសម្រាប់កម្ពុជាព្រោះមានតែអ្នកដែលមានទុនវិនិយោគពិតប្រាកដទេដែលអាចវិនិយោគលើគម្រោងអចលនទ្រព្យ។ ម្យ៉ាងទៀតវានឹងជួយ កាត់បន្ថយគម្រោងដែលមិនទាន់សាងសង់ដែលអាចប៉ះពាល់ដល់អ្នកទិញនៅពេលដែលគម្រោងនោះមិនបានសាងសង់ចប់ទាន់ពេល។ កន្លងមកធ្លាប់មានក្រុមហ៊ុនដែលប្រើប្រាស់ដីធ្វើជាទ្រព្យបញ្ចាំដើម្បីខ្ចីលុយធនាគារ ហើយយកថវិការនោះមកសាងសង់លំនៅដ្ឋានហើយប្រកាសលក់មុនគម្រោង។ ប្រការនេះមានហានិភ័យខ្លាំងណាស់សម្រាប់អ្នកទិញ។ការកើនឡើងទេសចរណ៍ចិននៅកម្ពុជាគឺជានិន្នាការសំខាន់មួយទៀតសម្រាប់កំណើនវិស័យអចលនទ្រព្យនៅកម្ពុជានៅឆ្នាំ២០១៧ ហើយប្រការនេះនឹងបន្តផ្ដល់ផលវិជ្ជមានជាច្រើនទៀតនៅឆ្នាំ ២០១៨ ខាងមុខនេះ។នាឱកាសវិទិការថ្នាក់ជាតិលើកទីពីរស្ដីពីគោលដៅទេសចរណ៍ចិនមកកម្ពុជាដែលធ្វើឡើងនៅខែតុលាឆ្នាំ២០១៧រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន គូសបញ្ជាក់ថាកម្ពុជាគ្រោងទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់មកកាន់កម្ពុជានៅត្រឹមឆ្នាំ ២០២០។"ការស្ដែងឱ្យឃើញនៅឆ្នាំ ២០១៧ នេះទេសចរណ៍ចិនមកកាន់កម្ពុជាបានកើនឡើងដល់ជាង១លាននាក់រួចស្រេចទៅហើយដែលជាចំនួនច្រើនមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ ប្រាក់ចំណូលដែលបានពីចំនួនភ្ញៀវទេសចរណ៍ចិនមានចំនួនជាង៧០០លានដុល្លារ។" នេះបើយោងតាមលោករដ្ឋមន្ត្រី។ទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីចិនមកកម្ពុជាដែលបានចុះកិច្ចព្រមព្រៀងចំនួន១៩រវាងប្រទេសទាំងពីរជាពិសេសកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតនៅកម្ពុជានឹងជម្រុញឱ្យវិស័យអចលនទ្រព្យកាន់តែមានភាពរីកចម្រើនច្រើនថែមទៀតនៅឆ្នាំ២០១៨ខាងមុខនេះ។តាមដានព័ត៌មានអចលនទ្រព្យថ្មីៗបំផុត ឬមានបំណងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh
Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM
Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM
June 7, 2022, 5:32 a.m.
ភ្នំពេញ`ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨  ៖ ក្រុមហ៊ុន Belt Road Capital Management (BRCM) បានវិនិយោគទឹកប្រាក់ចំនួន ២.២៥ លានដុល្លារអូស្រ្តាលី (ស្មើរនឹង ១.៨ លានដុល្លា​អាមេរិក) លើក្រុមហ៊ុន Digital Classifieds Group (DCG) ដែលជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមអ៊ិនធើណិត និងជាក្រុមហ៊ុនដែលនៅពីក្រោយ គេហទំព័រអចលន ទ្រព្យឈានមុខគេរបស់កម្ពុជាឈ្មោះថា Realestate.com.kh ។ការវិនិយោគថ្មីៗពីក្រុមហ៊ុន BRCM គឺជាការវិនិយោគដ៏ធំបំផុតមួយលើបច្ចេកវិទ្យានៅក្នុងប្រវតិ្តសាស្ត្រកម្ពុជាទឹកប្រាក់វិនិយោគដ៏ច្រើននឹងត្រូវប្រើប្រាស់ទៅលើការពង្រីកទីផ្សារសម្រាប់កំណើនយ៉ាងឆាប់រហ័សនៅក្នុង ប្រទេសកម្ពុជា និងទីផ្សារអាស៊ីអាគ្នេយ៍ដទៃទៀត។លោក Mathew Care អគ្គនាយកក្រុមហ៊ុន DCG មានប្រសាសន៍ថា “ក្រុមហ៊ុនយើងបានបណ្តាក់ទុនវិនិយោគយ៉ាងច្រើននៅក្នុងផ្នែកបច្ចេកវិទ្យា និងធនធានមនុស្ ដែលបានទាក់ទាញអ្នកវិនិយោគក្នុងពេលថ្មីៗនេះ។  នៅពេលយើងចាប់ផ្តើមអាជីវកម្មលើកដំបូង យើងមើលស្រាលពីសារៈសំខាន់នៃ វិស័យគេហទំព័រអនឡាញ"។លោក Care  បានបន្ថែមថា "ក្រោយពីដឹងសារៈប្រយោជន៍របស់វា យើងបានចំណាយពេលជាង ១៨ ខែ ដើម្បីបង្កើតគេហទំព័រលំដាប់ថ្នាក់ពិភពលោកមួយនេះឡើង ដោយផ្អែកលើបច្ចេកវិទ្យា អចលនទ្រព្យ អនឡាញរបស់អូស្ត្រាលី ដែលបច្ចុប្បន្នកំពុងបង្ហាញនូវលទ្ធផលដ៏ល្អប្រសើរ។ "លោកបន្តទៀតថា “បច្ចុប្បន្ន យើងកំពុងពិនិត្យមើលឱកាសពង្រីកអាជីវកម្មបន្ថែមទៀតជាពិសេសនៅកម្ពុជា។ យើងជឿជាក់ថាបទពិសោធន៍ខាងគេហទំព័រ និងក្រុមការងារខ្មែរ និងបរទេសរបស់យើងអាចបង្កើតនូវឱកាសថ្មីៗជាច្រើនទៀត ហើយដើមទុនបន្ថែមនេះនឹងធ្វើឱ្យក្រុមហ៊ុន DCG និងក្រុមហ៊ុន Realestate.com.kh មានសមត្ថភាពពង្រីកខ្លួនឲ្យកាន់តែធំនៅក្នុងទីផ្សារអនឡាញកម្ពុជា និងអាស៊ី អាគ្នេយ៍។"លោក Alex Odom ប្រធានផ្នែកវិនិយោគក្រុមហ៊ុន BRCM បាននិយាយថា "ដោយមើលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Realestate.com.kh និងជំនាញវិជ្ជាជីវៈច្បាស់លាស់នៅក្នុង រាល់ប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិរបស់ក្រុមហ៊ុន DCG ខ្ញុំមានទំនុកចិត្តខ្ពស់ ក្នុងការណែរនាំឱកាសវិនិយោគនេះ ទៅដល់ដៃគូអាជីវកម្មរបស់ BRCM ។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុននេះនឹងមានភាពរឹងមាំទាំងនៅក្នុងទីផ្សារ កម្ពុជា និងអន្តរជាតិ ហើយខ្ញុំមានអារម្មណ៏រំភើបដែលក្រុមហ៊ុន BRCM នឹងក្លាយជាផ្នែកមួយនៃអាជីវកម្មនេះ។លោក Tom O'Sullivan អគ្គនាយកក្រុមហ៊ុន Realestate.com.kh បាននិយាយថា "ពីមុនយើងបានធ្វើការជាមួយលោក Alex Odom ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន BRCM ហើយខ្ញុំតែងតែគោរពដល់ជំនាញរបស់គាត់។ ទោះបីជាយ៉ាងណា បើទោះបីជាយើងមិនបានស្វែង រកទុនវិនិយោគបន្ថែមទេសម្រាប់ពេលនេះប៉ុន្តែយើងជឿថាលោក  Alex  និងក្រុមការងាររបស់គាត់នឹងនាំយកនូវចំណេះដឹង និងបទពិសោធន៍ល្អៗសម្រាប់ DCG ។លោក O'Sullivan បានបន្ថែមថាទឹកប្រាក់វិនិយោគបន្ថែមនេះ នឹងជម្រុញភាពរីកចម្រើននៅក្នុងទីផ្សារដែលមានស្រាប់របស់ក្រុមហ៊ុន DCG រួមទាំងការពង្រីកអាជីវកម្មបន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទុនវិនិយោគនេះក៏ជាយុទ្ធសាស្រ្តមួយរបស់ក្រុមហ៊ុន BRCM បើពិនិត្យមើលពីការផ្តោតរបស់ក្រុមហ៊ុនទៅលើបណ្តាប្រទេសដែលទទួលឥទ្ធិពលពីគោលនយោបាយ "ខ្សែផ្លូវមួយ ក្រវ៉ាត់មួយ" របស់ប្រទេស ចិនជាពិសេសបណ្តាប្រទេស ដែលស្ថិតនៅតាមដងទន្លេមេគង្គដូចជាកម្ពុជា ឡាវ វៀតណាម ភូមា និងថៃ។ក្រុមហ៊ុន​ DCG កំពុងផ្តល់អាទិភាពដល់ប្រទេសកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍សម្រាប់ការវិនិយោគ និងការពង្រីកអាជីវកម្ម។ បើពិនិត្យពីបទពិសោធដ៏ច្រើនរបស់ក្រុមហ៊ុន BRCM នៅក្នុងទីផ្សារកម្ពុជា និងទីផ្សារដែលពាក់ព័ន្ធនឹង BeltRoad ដូចជា មីយ៉ាន់ម៉ា និងឡាវយើងរីករាយនឹងអត្ថប្រយោជន៍ ដែល BRCM ផ្ដល់ឱ្យយើង។ នេះបើតាមការលើកឡើងរបស់លោក O’Sullivan។អំពីក្រុមហ៊ុន Realestate.com.kh៖បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយលោក ម៉ឹក ចិន្តា​ ជាជនជាតិខ្មែរ ក្រុមហ៊ុននេះមានភាពរីកចម្រើន និងបានក្លាយជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដោយធ្វើការជាមួយភ្នាក់ងារ អចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។នៅឆ្នាំ ២០១៥ ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។គេហទំព័រជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលមានជាង ៤០,០០០ អចលនទ្រព្យ សម្រាប់ លក់ និងជួល និងអ្នកស្វែងរកអចលនទ្រព្យរាប់ពាន់នាក់បានចូលមើលគេហទំព័រ និង តាមរយៈកម្មវិធី (APP) របស់Realestate.com.kh ជារៀងរាល់ខែ។ ក្រុមហ៊ុន Realestate.com.kh មានទស្សនាវដ្តី អចលនទ្រព្យបោះពុម្ភផ្សាយប្រចាំត្រីមាស ដោយគេ ស្គាល់ថាជា "ទស្សនាវដ្តី អចលនទ្រព្យកម្ពុជា" ដែលមានជាភាសាអង់គ្លេស និងភាសាចិន  ហើយក្រុមហ៊ុនក៏មានដៃគូផ្សព្វផ្សាយផ្នែកអចលនទ្រព្យប្រចាំសប្តាហ៍ជាមួយ កាសែតខ្មែរថាមស៍ ផងដែរ។ក្រុមហ៊ុន Realestate.com.kh ក៏ធ្វើកម្មវិធីតាំងពិព័រណ៍អចលន្រព្យកម្ពុជា ជារៀងរាល់ឆ្នាំដែលបានបង្កើតទឹកប្រាក់វិនិយោគជាង៣០​លានដុល្លារតាមរយៈការលក់ដោយផ្ទាល់នៅក្នុងពិព័រណ៍នៅឆ្នាំ ២០១៧។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Realestate.com.kh: http://realestate.com.khអំពីក្រុមហ៊ុន Belt Road Capital Management៖ក្រុមហ៊ុន Belt Road Capital Management គឺជាក្រុមហ៊ុនគ្រប់គ្រងមូលធនឯកជនដែលមានមូលដ្ឋាន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាដែលផ្តោតលើអនុតំបន់ទន្លេមេគង្គ ដែលមានកម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម។ ក្រុមហ៊ុននេះជាដៃគូជាមួយសហគ្រាសធុនតូច និងមធ្យមដើម្បីគាំទ្រដល់ការសម្រេចគោលដៅជាយុទ្ធសាស្រ្តជួយសម្រួលដល់ការរីកចម្រើនប្រកបដោយនិរន្តរភាព និងការពង្រីកចូលទៅកាន់ទីផ្សារថ្មីៗ។ក្រុមហ៊ុន BRCM បានប្រកាសអំពីដើមទុនដំបូងរបស់ខ្លួនតម្លៃរហូតដល់៥០លានដុល្លារ ហើយបានចាប់ផ្តើមយុទ្ធសាស្ត្រអាជីវកម្ម និងគ្រោងនឹងប្រកាសទឹកប្រាក់វិនិយោគជាបន្តបន្ទាប់ ទៀតនៅពេលអនាគត។ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន BCRM:  http://www.beltroadcap.comអំពីក្រុមហ៊ុន Digital Classified Group (DCG)៖ក្រុមហ៊ុន DCG បានរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ២០១៤ មកជាមួយនឹងការបង្កើតគេហទំព័រអចលនទ្រព្យអនឡាញនៅប្រទេសកម្ពុជា (www.realestate.com.kh) ប៉ាពួញូហ្គីណេ (www.hausples.com.pg) និងប្រទេសហ្វីជី (www.property.com.fj) ។ក្រុមហ៊ុននេះក៏មានគេហទំព័ផ្សព្វផ្សាយពាណិជ្ជកម្មនាំមុខគេនៅប្រទេសឡាវ (www.yula.la) ប្រទេសប៉ាពួញូហ្គីណេ (www.marketmeri.com) និងប្រទេសហ្វីជី (www.market.com.fj)។ក្រុមហ៊ុន DCG បានដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារទាំងបួននេះតាមរយៈគំនិតច្នៃប្រឌិតថ្មីដូចជាបច្ចេកវិទ្យាស្វែងរកដ៏ទំនើបយុទ្ធសាស្ត្រក្នុងស្រុកសម្រាប់ទីផ្សារនីមួយៗ (មានភាសាអង់ គ្លេស ខ្មែរ និងចិន) កម្មវិធី CRM និងការផ្តល់ដំណោះស្រាយផ្នែកគេហទំព័រសម្រាប់ភ្នាក់ងារអចលនទ្រព្យ និងព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ។ក្រុមហ៊ុន DCG ជឿជាក់ថាការមានធនធានមនុស្សត្រឹមត្រូវគឺជាកត្តាសំខាន់តែមួយគត់សម្រាប់ភាពជោគជ័យនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនថ្មី។ អាជីវកម្មនេះបានបង្កើតបរិយាកាសមួយដែលសមាជិកម្នាក់ៗក្នុងក្រុមមានមាគា៌ច្បាស់លាស់ចំពោះការចូលរួមប្រកបដោយសមធម៌តាមរយៈផែនការនៃការចែករំលែករបស់បុគ្គលិក។នៅថ្នាក់ក្រុមប្រឹក្សាភិបាល និងភាគហ៊ុននិក DCG មានបទពិសោធន៍យ៉ាងច្រើនលើប្រព័ន្ធអេឡិចត្រូនិចលើបណ្តាញអ៊ីនធើណិតរួមមានលោកប្រធាន Tim White ដែលជាអ្នកជោគជ័យលើគេហទំព័រ Allhomes.com.au ចាប់តាំងពីការចាប់ផ្តើមធម្មតារហូតដល់មានការវិនិយោគរហូតដល់ទឹកប្រាក់៥០លានដុល្លារដោយក្រុមហ៊ុន Fairfax Media ។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ DCG: http://digitalclassifiedsgroup.comទំនាក់ទំនងទៅកាន់៖1. លោក Mathew Care អគ្គនាយកក្រុមហ៊ុន Digital Classifieds Group តាមរយៈអ៊ីម៉ែល mathew.care@hausples.com.pg ឬ +61 409 598 2272. អ្នកនាង ហង់សុគន្ធា អ្នកវិភាគផ្នែកវិនិយោគរបស់ក្រុមហ៊ុន BRCM តាមរយៈអ៊ីិម៉ែល  sokunthea@beltroadcap.comស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗបំផុតតាមរយៈ Realestate.com.kh!
ក្រុមហ៊ុន Wangni Group ប្រកាសរៀបចំពិព័រណ៌ពាណិជ្ជកម្មចម្រុះអន្តរជាតិនៅកម្ពុជា
ក្រុមហ៊ុន Wangni Group ប្រកាសរៀបចំពិព័រណ៌ពាណិជ្ជកម្មចម្រុះអន្តរជាតិនៅកម្ពុជា
June 6, 2022, 5:03 p.m.
ដើម្បីជម្រុញការអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច រវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោកការបង្កើនសមត្ថភាពសហគ្រាសក្នុងស្រុក និងការពង្រីកការលក់ទំនិញ និងសេវាកម្មសម្រាប់អាជីវកម្ម គឺជាកត្តាចាំបាច់ បំផុតសម្រាប់ប្រទេសនីមួយៗ។Wangni Group  ដែលជាក្រុមហ៊ុនល្បីល្បាញក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងដែល មានបទពិសោធន៍ច្រើនឆ្នាំក្នុងការងារនេះនឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌ពាណិជ្ជកម្មចម្រុះអន្តរជាតិដ៏ធំបំផុតមួួយនៅថ្ងៃទី១៦, ១៧ និង១៨  ខែមីនា ឆ្នាំ ២០១៨ ខាងមុខ នៅមជ្ឈមណ្ឌល ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។វេទិកាតាំងពិព័រណ៍ពាណិជ្ជកម្មនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំនៃការិយាល័យប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសចិនប្រចាំនៅកម្ពុជា និងក្រសួងពាណិជ្ជកម្មកម្ពុជា។បច្ចុប្បន្នព្រឹត្តិការណ៍នេះមានសហគ្រាសជាង ២០០ មកពីប្រទេសចិន រួមមានសហគ្រាសនៅ ប៉េកាំង សៀងហៃ ហ៊ូណាន ហុងកុង ម៉ាកាវ និងបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើនទៀត ដែលគ្រោងនឹង ចូលរួមនៅក្នុងការតាំងពិព័រណ៌នេះកម្មវិធីដ៏ធំមួយនេះនឹងមានស្តង់តាំងបង្ហាញចំនួន ៣៥០  ក្នុងនោះមានស្តង់ចំនួន ១៥០​​ ដែលត្រូវបាន រៀបចំឡើងសម្រាប់ក្រុមហ៊ុនក្នុងស្រុក។ ក្នុងរយៈពេលបីថ្ងៃនេះ លោកអ្នកក៏នឹងអាចចូលរួមស្វែងយល់ អំពីគន្លឹះ និងចំណេះដឹងថ្មីៗ ជាមួយវេទិកាសិក្ខាសាលាស្តីអំពីពាណិជ្ជកម្ម ឧស្សាហកម្ម និងប្រធានបទ ផ្សេងៗទៀតដែលនឹងរៀបចំឡើង។ដៃគូផ្សព្វផ្សាយសំខាន់ៗ ដែលនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះរួមមាន សភាពាណិជ្ជកម្មហ៊ូណាននៅប្រទេសកម្ពុជា ​ក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុន Beijing Ahzhong Cultural Relay Center ក្រុមហ៊ុន​ Cambodia's E-Link Media Co., Ltd ក្រុមហ៊ុន Angkor Times ក្រុមហ៊ុន The commercial Daily គេហទំព័រ 58cam.com និងក្រុមហ៊ុន Gold Zone Media Co., Ltd។ចង់ស្វែងយល់ពីការវិនិយោគដីនៅកម្ពុជា?​ ឬចង់ស្វែងអចលទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh!
ក្រុមហ៊ុន LiXin Group ចុះហត្ថលេខាសាងសង់ថ្មីជាមួយក្រុមហ៊ុន Sichuan Huashi Group
ក្រុមហ៊ុន LiXin Group ចុះហត្ថលេខាសាងសង់ថ្មីជាមួយក្រុមហ៊ុន Sichuan Huashi Group
June 7, 2022, 1:21 a.m.
នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន LIXIN GROUP និងក្រុមហ៊ុន H & H Overseas Real Estate បានរៀបចំវេទិកាកំពូលស្តីអំពីកិច្ចសហប្រតិបត្តិការរវាង សហគ្រិនចិន និងកម្ពុជា ក្រោមយុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់មួយផ្លូវមួយ។ វេទិកានេះប្រព្រឹត្តិទៅនៅសណ្ឋាគា InterContinental Phnom Penh ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយសហគ្រិន វិនិយោគិនចិន និងសារព័ត៌មានជាតិ អន្តរជាតិជាច្រើននាក់។នៅក្នុងវេទិកានេះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់គម្រោងថ្មីមួយឈ្មោះថា “CEO KT Pacific” រវាងក្រុមហ៊ុន Lixin Group និងក្រុមហ៊ុន  Sichuan Huaxi Group ។ គម្រោង  “CEO KT Pacific” ជាការអភិវឌ្ឍន៍រួមគ្នារវាងក្រុមហ៊ុន LiXin Group និងក្រុមហ៊ុន  KT Pacific Group ដើម្បីបង្កើតគម្រោង លំនៅដ្ឋានបែបពាណិជ្ជកម្មដំបូងគេនៅកម្ពុជា។លោក Kevin Hsu  នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lixin Group បានមានប្រសាសន៍ថា គម្រោង CEO KT Pacific ចំណាយទុនវិនិយោគយ៉ាងច្រើនក្នុងការជួលធនធានមនុស្សមកពីប្រទេសជាច្រើន ធ្វើយ៉ាងណា ដើម្បីសំរិតសំរ៉ាងឲ្យក្លាយជាសំណង់សេវាកម្មអាផាតមេន ដែលមានគុណភាពលំដាប់ថ្នាក់អន្តរជាតិដំ បូងគេនៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ទាំងមូល។ ភាពល្អឥតខ្ចោះនេះ គិតចាប់តាំងពីសោភ័ណ្ឌភាពខាងក្រៅ ការរចនារូបរាងនៃអគារ និងសិល្បៈនៃការតុបតែង ដែលមានតែមួយគ្មាន ពីរនៅកម្ពុជា។លោក Kevin បានបន្ថែមថា ផ្នែកខាងក្នុងនៃអគារមានសាលសន្និបាតពាណិជ្ជកម្មអន្តរជាតិ មានមុខ ងារច្រើនប្រភេទដូចជា សាលប្រជុំខ្នាតធំអាចផ្ទុកមនុស្សបាន៨៥នាក់ និងបន្ទប់ខ្នាតតូច និងមធ្យមជាច្រើនទៀត។ ក្រៅពីនេះ គម្រោងមានកន្លែងសម្រាកលំហែលកាយនៅជាន់លើបំផុតមានផ្លូវដើរលើអាកាស ដែលអាចមើលទេសភាពទីក្រុងបានយ៉ាងស្រស់ស្អាត និងលើសពីនេះទៅទៀត សំណង់នេះ មាលក្ខណៈពិសេសលើសពីសំណង់កម្រិតដូចគ្នាផ្សេងទៀតទៅថ្ងៃអនាគត។លោក Zhang Jin g Si អគ្គនាយករងរបស់ក្រុមហ៊ុន Sichuan Huaxi Group បានលើកឡើងថា CEO KT Pacific ជាគម្រោងដ៏ល្អបំផុតមួយនៅក្នុងទីក្រុងភ្នំពេញ ហើយបន្ទាប់ពីគម្រោងនេះសាងសង់រួចនឹងមាន ទាំងអគារលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ផ្សារទំនើប កន្លែងកំសាន្ត ភោជនីយដ្ឋាន និងអាងហែលទឹកវែងជាងគេបំផុត។វេទិកានេះបានលើកយកការផ្លាស់ប្តូរបទពិសោធន៍ និងការពិភាក្សាស៊ីជម្រៅទៅលើប្រធានបទ ខ្សែក្រវ៉ាតមួយផ្លូវមួយ ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសចិន និងកម្ពុជា។លោក Kevin ក៏បានលើកឡើងដែរថា គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយគឺផ្តួចផ្តើមឡើងដោយប្រទេសចិនដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ចំណែកកម្ពុជាដោយផ្អែកលើគោលនយោ បាយបើកទូលាយសម្រាប់វិនិយោគិនបរទេស មានស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចថេរ ជាងប្រទេសជិតខាងគឺ៧% ក្នុងមួយឆ្នាំ ដែលកត្តាទាំងនេះធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសរីកចម្រើនផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមិនអាចជំនួសបានមួយក្នុងចំណោមប្រទេសអាស៊ានទាំង១០។ថ្លែងនៅក្នុងវេទិកានេះឯកឧត្ដម ភឿង សោភ័ណ្ឌ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា។ លោកលើកឡើងថាកម្ពុជាតែងតែទទួលបានការជ្រោមជ្រែងរាល់ ការអភិឌ្ឍន៍ពីប្រទេសចិនតាំងពីមុនមកដល់ពេលបច្ចុប្បន្ន។ឯកឧត្ដម ភឿង សោភ័ណ្ឌ បន្ថែមទៀតថាចាប់តាំងពីឆ្នាំ ២០១១ មកកម្ពុជាមានកំណើនវិនិយោគ៧%ភាគរយក្នុងមួយឆ្នាំ ហើយចិនឈរលំដា ប់ទី១ក្នុងការវិយោគវិស័យសំណង់នៅកម្ពុជា កូរ៉េមានចំណាត់ លេខពីរ និងវៀតណាមឈរលំដាប់ទី៣។ គម្រោង  CEO KT Pacific មានទីតាំងនៅក្នុងខណ្ឌ៧មករាដែលជាតំបន់កណ្តាលក្រុងនៅជិតកន្លែងសំខាន់ដូចជាទីស្តីការគណៈរដ្ឋមន្ត្រី ពហុកីឡាដ្ឋានជាតិអូឡាំពិក ផ្សារទំនើបស៊ីធីម៉ល សាលារៀន និងមានគម្រោងជាច្រើនទៀតនឹងបញ្ចប់ការសាងសង់នៅក្នុងពេលឆាប់ខាងមុខ។គម្រោងនេះនឹងត្រូវសាងសង់ជាអគារកម្ពស់ ៣៣ ជាន់ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២០៕ស្វែងរកព័ត៌មានអចលទ្រព្យចុងក្រោយបំផុតសូមចូលទៅកាន់ Realestate.com.kh!
តើខណ្ឌព្រែកព្នៅអាចក្លាយជាកោះពេជ្រទី២ដែរឫទេ?
តើខណ្ឌព្រែកព្នៅអាចក្លាយជាកោះពេជ្រទី២ដែរឫទេ?
June 7, 2022, 4:56 a.m.
មានចម្ងាយប្រហែល១៥គីឡូម៉ែត្រ និងស្ថិតនៅប៉ែកពាយ័ព្យក្រុងភ្នំពេញ ព្រែកព្នៅ ដែលជាតំបន់អភិវឌ្ឍន៍ថ្មីកំពុងតែមានភាពពេញនិយមខ្លាំងចំពោះគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ជាពិសេសដោយសារតែតម្លៃដីនៅទីនោះធូរថ្លៃជាងគេ បើធៀបនឹងខណ្ឌផ្សេងៗទៀតនៅទីក្រុង។ព្រែកភ្នៅត្រូវបានបែងចែកជា៥សង្កាត់៖ ពញាពុន ព្រែកព្នៅ សំរោង គោករកា និងពុនសាង។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍កំពុងសិក្សាវិនិយោគនៅតំបន់នេះដោយសារតែវាជាតំបន់ ដែលមាន សក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍ហើយជាពិសេសមានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្រ។លោក អ៊ុង មាន អ្នកលក់ដីឡូតិ៍នៅព្រែកភ្នៅ បានឱ្យដឹងថា ព្រែកព្នៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍។ ក្នុងចំណោមដីនៅជាយក្រុងទាំងអស់ដីនៅព្រែកភ្នៅនៅធូរថ្លៃជាងគេ។ បើធៀបនឹងដីនៅអរិយក្សត និងចំការដូង ដីមួយឡូតិ៍ជាមធ្យមមានតម្លៃ ១៥,០០០ ដុល្លារ ចំណែកនៅព្រែកព្នៅដីមួយឡូតិ៍ជាមធ្យមមានតម្លៃតែ ៧,០០០ ដុល្លារប៉ុណ្ណោះ។ដោយមានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្រ លោក អ៊ុង មាន ជឿថា ព្រែកព្នៅអាចនឹងក្លាយជាកោះពេជ្រទី២បន្ទាប់ពីតំបន់នេះត្រូវបានអភិវឌ្ឍន៍ពេញលេញ។ ទាក់ទងនឹងតំបន់ព្រែកព្នៅ លោក គីម ហ៊ាង ប្រធានសមាគមន៍ភ្នាក់ងារ និងអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជាមានប្រសាសន៍ថាតំបន់ព្រែកព្នៅនៅមានសក្ដានុពលច្រើនសម្រាប់ធ្វើការអភិវឌ្ឍន៍ជាពិសេសដោយសារតម្លៃដីនៅធូរថ្លៃ។ ប្រការនេះនឹងជម្រុញអ្នកអភិវឌ្ឍន៍មកផ្ដោតការយកចិត្តទុកដាក់នៅទីនោះ ជាពិសេសគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែលកំពុងមានតម្រូវការខ្ពស់ក្នុងចំណោមគ្រួសារចំណូលមធ្យម និងក្រោមមធ្យម។ដីឡូតិ៍នៅតំបន់ព្រែកភ្នៅកំពុងមានទីផ្សារខ្លាំងដោយសារអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ស្វះស្វែងទិញដីទុកសម្រាប់វិនិយោគ និងអភិវឌ្ឍន៍នៅថ្ងៃអនាគត។ លោក គីម ហ៊ាង លើកឡើងថា បើអ្នកចង់ទិញដីឡូតិ៍សម្រាប់វិនិយោគ ឫអភិវឌ្ឍន៍ អ្នកគួរទិញនៅព្រែកព្នៅ ដោយសារសក្ដានុពលអភិវឌ្ឍន៍ផ្ដោតនៅភាគខាងជើងទីក្រុងភ្នំពេញ។ ប៉ុន្តែគេគួរទិញដីដែលមានប្លង់រឹងត្រឹមត្រូវតាមផ្លូវច្បាប់។ទន្ទឹមនេះ លោក ចេង ខេង ប្រធានក្រុមហ៊ុន Cambodia Properties Limited (CPL) លើកឡើងផងដែរថាការវិនិយោគលើដីឡូតិ៍ជារឿងល្អបើអ្នកលក់អនុវត្តន៍តាមការសន្យាដូចជា ការសាងសង់ផ្លូវ ការរៀបចំប្រព័ន្ធទឹក និងភ្លើង សម្រាប់អតិថិជនរបស់ខ្លួន។ប៉ុន្តែ លោក ចេង ខេង បន្តថាជាក់ស្ដែងអ្នកលក់ដីឡូតិ៍ភាគច្រើនមិនបានធ្វើតាមការសន្យារបស់ខ្លួនទេ។ មុនប្រកាសលក់គម្រោង ពួកគេសន្យាថានឹងសាងសង់ផ្លូវប្រវែង ២០០ ម៉ែត្រប៉ុន្តែបន្ទាប់ពីលក់គម្រោងអស់ ពួកគេសាងសង់បានតែ ៥០ ម៉ែត្រប៉ុណ្ណោះ។លោក ចេង ខេង ជម្រុញអ្នកលក់ដីឡូតិ៍ឱ្យធ្វើតាមការសន្យារបស់ខ្លួន ដោយបន្ថែមថា ដីឡូតិ៍អាចជួយគ្រួសារចំណូលមធ្យមឱ្យមានលំនៅដ្ឋានអចិន្រ្តៃដូចអ្នកមានចំណូលខ្ពស់ដែរ។លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premium Housing Co., Ltd ដែលវិនិយោគលើដីឡូតិ៍ ៤កន្លែងនៅព្រែកភ្នៅ និយាយថា ជាមួយនឹងតម្រូវការដីឡូតិ៍កើនឡើង យើងបានលក់ដាច់៧០ ភាគរយហើយនៃគម្រោងរបស់យើងទាំងមូល។លោក ចាន់ឌី បន្តថា គម្រោងដីឡូតិ៍របស់លោក ដែលមានទំហំ ៥ x ២០ ម៉ែត្រ តម្លៃ ២ ៧០០ ដុល្លារ លក់ដាច់ច្រើនជាងគេ ហើយអតិថិជនភាគច្រើនគឺគ្រួសារចំណូលក្រោមមធ្យម និង មធ្យម។ យោងតាមរបាយការណ៍លំនៅដ្ឋានឆ្នាំ២០១៧របស់ក្រុមហ៊ុន Vtrust Appraisal គិតចាប់តាំងពី ឆ្នាំ ២០០១ មក ព្រែកភ្នៅមានតែ៩គម្រោងធំៗ និង១២គម្រោងតូចៗ ដែលសរុបមានចំនួន៦,០០០យូនីត។ក្នុងចំណោមគម្រោងទាំងនោះ គម្រោងដែលសាងសង់ចប់មានតែ២គម្រោងប៉ុណ្ណោះដែលមាន៣០៤ យូនីត។ យ៉ាងណាក៏ដោយ គេរំពឹងថា ៣ ៧២០ យូនីតទៀតនឹងត្រូវសាងសង់ចប់ នៅឆមាសទីមួយឆ្នាំ២០១៨ខាងមុខ។បើទោះបីជាព្រែកភ្នៅមិនទាន់មានគម្រោងច្រើនក៏ដោយ លោក ចាន់ឌីជឿថាជាមួយនឹងដីដែលមានតម្លៃថោកជាងខណ្ឌដទៃ និងទិសដៅអភិវឌ្ឍន៍ឆ្ពោះទៅភាគខាងជើង ព្រែកភ្នៅនឹងស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សនៅថ្ងៃអនាគតដ៏ខ្លី។ចាប់អារម្មណ៍វិនិយោគលើដីឡូតិ៍សូមស្វែងរកដីឡូតិ៍សម្រាប់លក់លើគេហទំព័រ Realestate.com.kh!
News Page Concierge Service 590x250 KH
ខ្សែក្រវាត់មួយ ផ្លូវមួយ៖ វិនិយោគិនចិនបង្ហាញពីជំនឿចិត្តលើវិស័យ អចលនទ្រព្យកម្ពុជា
ខ្សែក្រវាត់មួយ ផ្លូវមួយ៖ វិនិយោគិនចិនបង្ហាញពីជំនឿចិត្តលើវិស័យ អចលនទ្រព្យកម្ពុជា
June 6, 2022, 5:03 p.m.
ស្របតាមយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ​របស់ប្រទេស​ចិន​ដែលបានលើកឡើងក្នុងឆ្នាំ២០១៣ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនកាន់តែជិតស្និទ្ធឡើង។ ឆ្នាំ២០១៨គឺជាខួបលើកទី​៦០នៃទំនាក់ទំនងការទូតកម្ពុជា-ចិន លើសពីនេះទៅទៀត នៅឆ្នាំ២០១៨ ប្រទេសកម្ពុជាគឺជាប្រទេសកិត្តិយស នៃពិព័រណ៍ចិន អាស៊ានលើកទី១៥ ដូច្នេះមិត្តភាពរវាងកម្ពុជា និងចិន បានកំពុងឈានដល់កម្រិតល្អបំផុត។” ខាងលើនេះគីជាសម្តីដែលបានលើកឡើងដោយ លោក លី មីន​ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ចំណុចគួរឲ្យកត់សំគាល់យើងឃើញថាប្រទេសកម្ពុជាទទួលបានផលវិជ្ជមានជាមួយនឹងកំណើនសេដ្ឋកិច្ចរីកចម្រើននៅក្នុងតំបន់យ៉ាងខ្លាំងក្រោមយុទ្ធសាស្រ្ត"ខ្សែក្រវាត់មួយផ្លូវមួយ"។ ជាលទ្ធផលគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ មានគម្រោងផ្លូវល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រដែលតភ្ជាប់ពីខេត្តព្រះសីហនុទៅកាន់ក្រុងភ្នំពេញ គម្រោងផ្លូវល្បឿនលឿននេះនឹងត្រូវសាងសង់រួចរាល់នៅចុងឆ្នាំនេះ។គូរបញ្ជាក់ថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប​ ដែលជាក្រុមហ៊ុនដ៏ធំរបស់ចិនបានសម្រេចចិត្តវិនិយោគនៅប្រទេសកម្ពុជា​ដោយសារតែមានជំនឿចិត្តលើវិស័យអចលនទ្រព្យកម្ពុជា និងជឿជាក់លើយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយ ផ្លូវមួយ"។ ចង់ដឹងថា លោក លី មីន មានទស្សនៈយ៉ាងណាអំពីវិស័យអចលនទ្រព្យកម្ពុជាសូមចូលរួមទស្សនាវិឌីអូខាងក្រោមនេះទាំងអស់គ្នា។លោក​​ លីមីន នាយកប្រតិបត្តិ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ព្រីនស៍រៀលអ៊ីស្ទេតគ្រុបបានមានប្រសាសន៍ថា “ក្រុមហ៊ុនយើងបានបង្កើតឡើងនៅក្នុងខែមីនាឆ្នាំ២០១៥ដោយបាននាំយកនូវបទពិសោធន៍   បច្ចេកវិទ្យាជំនាញ និងការវិនិយោគដ៏មានចីរភាពមកពីប្រទេសចិន។ ”គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបបានក្លាយជាគម្រោងដែលលេចធ្លោ និងប្រជាប្រិយភាពបំផុតនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ដែលបានប្រព្រឹត្តិឡើងនៅឆ្នាំ២០១៧។គម្រោងអគារស្នាក់នៅរួមព្រីនស៍ ម៉ូឌើន ផ្លាហ្សាមានទីតាំងស្ថិតនៅខាងត្បូងនៃមហាវិថីព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនដែលជាទីតាំងដ៏មានសក្តានុពលបំផុតនៃរាជធានីភ្នំពេញ៕តាមដានព័ត៌មានអចលនទ្រព្យថ្មីៗបំផុត ឬមានបំណងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh
ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ ១៣ ជាតំបន់ពេញនិយមសម្រាប់ទេសចរក្នុងឆ្នាំ ២០១៨
ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ ១៣ ជាតំបន់ពេញនិយមសម្រាប់ទេសចរក្នុងឆ្នាំ ២០១៨
June 6, 2022, 5:06 p.m.
Realestate News
កាសែតញូវយ៉កថែមស៍បានចេញផ្សាយអំពីតំបន់សម្រាប់ដំណើរកំសាន្តនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨ គឺតាមរយៈការបង្កើតតារាងចំណាត់ថ្នាក់របស់តំបន់នីមួយៗហៅថា “កន្លែងកំសាន្តទាំង ៥២ដែលពេញនិយមបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ២០១៨”។ ក្នុងនោះតំបន់ឆ្នេររបស់ខេត្តព្រះសីហនុបានជាប់ចំណាត់ថ្នាក់ទី១៣នៅក្នុងចំណោមតំបន់ដែលមានប្រជាប្រិយភាព ហើយកន្លែងកំសាន្តល្អបំផុតទី១គឺនៅទីក្រុងNew Orleans នៃរដ្ឋ Louisiana កន្លែងឈរនៅលំដាប់កំពូលទី២ នៅក្នុងប្រទេសColombia និងទី៣គឺនៅ Basilicata នៅក្នុងប្រទេសអ៊ីតាលី។ប្រទេសកម្ពុមានប្រាសាទអង្គរវត្តដែលមានឈ្មោះល្បីល្បាញ និងជាកន្លែងទាក់ទាញទេសចរដ៏ធំបំផុតក្នុងប្រទេស។ នៅឆ្នាំ២០១៥ប្រាសាទអង្គរវត្តត្រូវបានគេហទំព័រ Lonely Planet ចាត់ទុកគោលដៅទេសចរណ៍លំដាប់លេខ១នៅលើពិភពលោក។ទោះជាយ៉ាងណាក៏ដោយជាមួយនឹងតំបន់ឆ្នេរខ្សាច់ពណ៌សប្រជុំកោះដែលមានគម្រោងអភិវឌ្ឍន៍ ជាច្រើនជាមួយនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលផ្តល់ភាពងាយស្រួលក្នុងធ្វើដំណើរទៅកាន់ខេត្តមាត់សមុទ្រមួយនេះ។ ទាំងនេះគឺជាសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងកំពុងទទួលបានការចាប់អារម្មណ៍ ជាសកល។អាកាសយានដ្ឋានអន្តរជាតិសីហនុបានធ្វើការជួលជុលឡើងវិញខណៈការសាងសង់ព្រលានយន្តហោះថ្មីនេះអាចទទួលយកអ្នកដំណើររហូតដល់៥០០,០០០នាក់ក្នុងមួយឆ្នាំ។នៅពេលការសាងសង់ព្រលាន យន្តហោះនេះបញ្ចប់ គម្រោងនេះនឹងក្លាយជាព្រលាន្តយន្តហោះធំបំផុតរបស់ប្រទេសក្រកម្ពុជា។ ជើងហោះហើរថ្មីៗត្រូវបានដាក់បន្ថែមជាបន្តបន្ទាប់ពោលគឺបច្ចុប្បន្នមានជើងហោះហើរអន្តរជាតិ ដែលកំពុងដំណើរការពីប្រទេសចិន វៀតណាម និងម៉ាឡេស៊ី។លើសពីនេះទៅទៀតក្រុមហ៊ុន Grand Union Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋាន Dara Sakor Seashore Resort Casino  នៅកោះកុងបានទទួលការអនុញ្ញាតនៅឆ្នាំ២០១៧ដើម្បីសាងសង់ព្រលានយន្តហោះមួយផ្សេងទៀត។ ទោះបីជាខេត្តកោះកុងជាខេត្តមួយផ្សេងទៀតក៏ដោយ នេះបានបង្ហាញពីចំណុចសំខាន់មួយទៀតក្នុងការដំណើរតែរយៈពេលពីរបីម៉ោងទៅកាន់ក្រុងព្រះសីហនុ។ ការសាងសង់ព្រលានយន្តហោះនេះនឹងចាប់ផ្តើមពីឆ្នាំ២០១៨ជាមួយទុនវិនិយោគចំនួន៥០០លានដុល្លារ​អាមេរិក។យើងឃើញថាពាក់ព័ន្ធនឹងសណ្ឋាគារទាំងនៅតាមតំបន់ឆ្នេរ និងតំបន់កោះជាច្រើនដែលនៅជុំវិញរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះឬស្សី និងកោះក្របីដែលមានការអភិវឌ្ឍន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងសម្បើម។គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Six Senses ដែលអភិវឌ្ឍន៍នៅលើកោះក្របីដែលអាចធ្វើដំណើរតាមទូករយៈពេល២០នាទីចេញពីភាគខាងត្បូងនៃក្រុងព្រះសីហនុ និងគម្រោង Alila Villas ដែលអភិវឌ្ឍន៍នៅលើកោះឬស្សីដែលរមណីយដ្ឋានទាំងពីរនេះនឹងបើកដំណើរការនៅឆ្នាំ២០១៨។ គម្រោងទាំងពីរជារមណីយដ្ឋានលំហែកាយយ៉ាងប្រណិតយើងអាចធ្វើការមុជទឹកកំសាន្តទេសភាពតំបន់ជុំវិញកោះយ៉ាងស្រស់ស្អាត និងរួមមានសេវាកម្មយ៉ាងច្រើនសម្រាប់ទទួលភ្ញៀវទេសចរ។ក្រៅពីសណ្ឋាគារ ក៏មានសក្តានុពលគម្រោងអភិវឌ្ឍចម្រុះ ដែលបានទទួលការចាប់អារម្មណ៍ពីអ្នកអភិវឌ្ឍន៍អន្តរជាតិធំៗ។ ក្នុងនោះមានគម្រោង D’Seaview, គម្រោង Blue Bay, គម្រោង The SeaGate Suite, គម្រោង Royal Bayview និងគម្រោងSunshine Bay។ បច្ចុប្បន្នគម្រោងទាំងនេះកំពុងសាងសង់ ហើយនឹងនាំមកនូវបរិក្ខារប្រណីតៗ និងរបៀបរស់នៅថ្មីមួយទៅកាន់ខេត្តនេះ។លើសពីនេះទៀតការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុផ្លូវនៅក្នុងតំបន់ការពង្រីកកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសដ៏ធំបំផុតរបស់កម្ពុជាគឺជាកត្តារួមដែលរួមចំណែកដល់ “ភាពរីកចម្រើន” របស់ខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ។ស្វែងរកអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh
និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ (ភាគទី៣)
និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ (ភាគទី៣)
June 6, 2022, 5:03 p.m.
នៅប្រទេសកម្ពុជាប្លង់កម្មសិទ្ធត្រូវបានបែងចែកជា៣ប្រភេទ ៖ ប្លងទន់ ប្លង់រឹង និងប្លង់កម្មសិទ្ធរួម (ប្លង់ដែលអាចឱ្យជនបរទេសអាចកាន់កាប់ខុនដូ) ហើយប្លង់នីមួយៗមានភាពរឹងមាំខុសៗគ្នា។បច្ចុប្បន្ននេះ កម្ពុជាមានប្លង់កម្មសិទ្ធិមួយប្រភេទទៀតឈ្មោះថាប្លង់រឹងប្រព័ន្ធ (LMAP)។ ប្លង់រឹងប្រព័ន្ធគឺជាគម្រោង ដែលចាប់ផ្ដើមដោយធនាគារពិភពលោកនៅឆ្នាំ២០០២ហើយការបញ្ចប់គម្រោងផ្តល់ជូន ប្លង់កម្មសិទ្ធទូទាំងប្រទេសបានផ្ទេរទៅរដ្ឋាភិបាលវិញ ហើយពាក្យកាត់របស់គម្រោង LMAP ត្រូវបានគេ ហៅជាប់ថាប្លង់រឹងប្រព័ន្ធ ឬប្លង់LMAP។ពីសប្ដាហ៍កន្លងមកនេះ យើងបានបង្ហាញពីនិយមន័យ និងអត្ថប្រយោជន៍របស់រឹងប្រព័ន្ធ ព្រមទាំងនិតិវិធីនៃការចេញប្លង់នេះ។ សប្ដាហ៍នេះ យើងនឹងពន្យល់ពីនិតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ។និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធការដាក់ពាក្យស្នើសុំប្លង់រឹងប្រព័ន្ធត្រូវឆ្លងកាត់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីសូរិយោដី។ នេះដោយសារតែប្លង់នេះត្រូវចុះឈ្មោះ និងទទួលស្គាល់ថ្នាក់ជាតិ។ ដំណើរចេញប្លង់កម្មសិទ្ធិនេះត្រូវចំណាយពេល ១២ សប្តាហ៍ ដើម្បីបញ្ចប់ការកំណត់ដីនៅលើប្លង់ដី។ មើលគេហទំព័រ Realestate.com.kh's ការផ្ទេរប្ថង់កម្មសិទ្ធិដីធ្លីនៅកម្ពុជា សម្រាប់ព័ត៌មានបន្ថែម។លើសពីនេះ និតិវិធីនេះ​ទាមទារឱ្យម្ចាស់ដីដាក់ពាក្យស្នើរសុំ ដោយភ្ជា​ប់ជាមួយឯកសារត្រឹមត្រូវ ទៅការិយាល័យសូរិយោដី។ ឯកសារចាំបាច់ទាំងនេះរួមមាន វិក័យបត្រ ឬចុងសន្លឹកបញ្ជាក់ពីកម្មសិទ្ធិ សម្រាប់ដីដែលមិនទាន់កម្មសិទ្ធ ប្លង់កម្មសិទ្ធិ(ប្លង់រឹង ឬប្លង់ទុន និងកិច្ចសន្យាទិញលក់ដីសម្រាប់ដីទិញលក់ដែលមានកម្មសិទ្ធរួចហើយ។ ឯកសារបន្ថែមមានដូចជា៖ អត្តសញ្ញាណ ប័ណ្ណ សៀវភៅគ្រួសារ អត្រានុកូលដ្ឋាន និងលិខិតអាពាណ៌ពិពាហ៌។ពេលដាក់ពាក្យស្នើសុំរួចហើយ សំណើរបស់អ្នកនឹងត្រូវពិនិត្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយមន្រ្តីពាក់ព័ន្ធនឹងពិនិត្យមើលរាល់ឯកសារថាតើវាត្រឹមត្រូវតាម ផ្លូវច្បាប់ ឫអត់។ពេលពិនិត្យពាក្យស្នើសុំ ក្រសួងនឹងកំណត់ថាតើដីនោះជាដីរបស់រដ្ឋ ឬជាកមុ្មសិទ្ធឯកជន។ ក្នុងករណីដែលមានជម្លោះក្នុងចំណោមម្ចាស់ដីមន្រ្តីពាក់ព័ន្ធអាចលើកយកបញ្ហានេះទៅគណកម្មការក្នុងតំបន់ ដើម្បីដោះស្រាយវិវាទដោយមិនចាំបាច់យកបញ្ហានេះឡើងតុលាការ។យ៉ាងណាក៏ដោយការស្នើសុំប្លង់កម្មសិទ្ធិនឹងតម្រូវឲ្យអ្នកបង់ពន្ធដូចគ្នាទៅនឹងសេវាផ្ទេរប្លង់ កម្មសិទ្ធិទូទៅដែរ ចំណុចនេះនឹងពន្យល់បន្ថែមនៅអត្ថបទចុងក្រោយនៅសប្តាហ៍ក្រោយ។សូមចងចាំថាករណីដែលមានជម្លោះ ឬសំណួរពាក់ព័ន្ធនឹងនិតិវិធី និងសេចក្ដីលម្អិតអំពីការស្នើសុំប្លង់រឹងប្រព័ន្ធយើងសូមផ្ដល់យោបល់ឱ្យម្ចាស់ដីសុំយោបល់ផ្លូវច្បាប់ដើម្បីធានាភាពត្រឹមត្រូវ និង ច្បាស់លាស់បន្ថែមទៀត។បើខកខានមិនបានអានអត្ថបទភាគ ១ និង២ របស់យើង សូមអានឥឡូវនេះ!
ទួលគោក និងសែនសុខ៖ តំបន់សក្តានុពលនៅក្នុងទីក្រុង
ទួលគោក និងសែនសុខ៖ តំបន់សក្តានុពលនៅក្នុងទីក្រុង
June 6, 2022, 5:03 p.m.
ខណ្ឌទួលគោកមានភាពរីកចម្រើនខ្លាំង និងបានចាត់ជាតំបន់អភិវឌ្ឍន៍មួយ សម្រាប់គម្រោង លំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម ចំណែកឯខណ្ឌសែនសុខវិញទទួល បានកំណើន យ៉ាងឆាប់រហ័ស ក្នុងលក្ខណៈដូចគ្នានេះដែរ។ ខណ្ឌទាំងពីរនេះស្ថិតនៅ ក្នុងភាគពាយព្យនៃ រាជធានីភ្នំពេញហើយបានទាក់ទាញប្រជាពលរដ្ឋ និងគ្រួសារជីវភាពមធ្យម និងអ្នកចំណូលខ្ពស់ មួយចំនួនឲ្យ​មករស់នៅ ផងដែរ។ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធល្អបានជម្រុញដល់ការអភិវឌ្ឍន៍ ដែលធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំងនៅទួលគោក និងជម្រុញ ឲ្យមានកំណើននៃតម្លៃដីយ៉ាងឆាប់រហ័សនៅក្នុងប៉ុន្មានឆ្នាំ កន្លងមក។ កំណើននេះក៏បានរួមចំណែកដល់តំបន់នៅ ជាប់គ្នា ឲ្យមានភាពរីកចម្រើនផងដែរ ក្នុងនោះដូចជាខណ្ឌសែនសុខជាដើម។ដោយសារតែចំណុចទាំងនេះហើយ បច្ចុប្បន្នខណ្ឌសែនសុខត្រូវបានគេមើលឃើញថាមានកំណើន លំនៅដ្ឋានកាន់តែ ច្រើនឡើង ក្នុងនោះគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីៗជាច្រើន បានកំពុងមានលំហូរ វិនិយោគជានៅនឹងកន្លែង។ យោងតាមរបាយការណ៍ឆ្នាំ ២០១៧ ស្តីពីទីផ្សារលំនៅដ្ឋាន ដែលស្រាវជ្រាវដោយក្រុមហ៊ុន VTrust Appraisal បានបង្ហាញថា សែនសុខឈរនៅលំដាប់ទីពីរបន្ទាប់ពី ខណ្ឌពោធិ៍សែនជ័យ ដែលមានការផ្គត់ផ្គង់លំនៅដ្ឋានបែបបុរីច្រើននៅក្នុង ទីក្រុងភ្នំពេញ។ បើទោះបីជា សែនសុខជាខណ្ឌ ដែលតូចក៏ដោយ ប៉ុន្តែមានការផ្គត់ផ្គង់លំនៅដ្ឋានដ៏ធំ ដែលនេះគឺ ដោយសារតែសែនសុខទទួលបានឥទ្ធិពលនៃការអភិវឌ្ឍន៍ពីតំបន់ទួលគោក។​លោក ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានប្រសាសន៍ ថា “ខណ្ឌទួលគោក និងសែនសុខអាចចាត់ទុកថាដូចជា បងប្អូនបង្កើត ជាពិសេសសង្កាត់បឹងកក់១ និងបឹងកក់២ នៅក្នុងទួលគោក និងសង្កាត់ ភ្នំពេញថ្មីនៅសែនសុខដែលមានព្រំប្រទល់ជា​ប់គ្នាគឺមានសក្តានុពលនៃការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា។​សក្តានុពលនេះក៏ជំរុញឱ្យមានការរីកចម្រើនដល់សង្កាត់ឃ្មួញ ដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជាគម្រោងខេមកូស៊ីធី និងគម្រោងផ្ទះបុរីរួមមាន​៖ បុរីពិភពថ្មី បុរីវិមានភ្នំពេញ និងបូរីអង្គរភ្នំពេញជា ដើម។ លើសពីនេះទៅទៀតសង្កាត់នេះ មានទីតាំងស្ថិតនៅជិតគម្រោងអភិវឌ្ឍន៍សំខាន់ៗដូចជា ផ្សារទំនើបអ៊ីអនទី២  ផ្សារទំនើបម៉ាក្រូ សាលារៀនអន្តរជាតិ និងគម្រោងខុនដូធំៗផងដែរ។លោកសៀប បានបន្ថែមថាតំបន់ទួលគោក ដែលផ្លាស់ប្តូរខ្លួនពីតំបន់លំនៅដ្ឋានទៅជាតំបន់អភិវឌ្ឍន៍ ចម្រុះគឺត្រូវការ សែនសុខដើម្បីរក្សាកំណើននៃការអភិឌ្ឍន៍របស់ខ្លួន។ តម្រូវការនេះត្រូវបាន ឆ្លើយតបវិញដោយតំបន់សែនសុខ ដែលជាតំបន់កំពុងអភិវឌ្ឍន៍ ដែលត្រូវការទួលគោក ដើម្បីភ្ជាប់ខ្លួន ទៅនឹងតំបន់កណ្តាលក្រុង ក៏ដូចជាដើម្បីអាចបន្តនិរន្តរ ភាពនៃភាពរីកចម្រើនរបស់ខ្លួនថែមទៀត។ ទីបំផុតតំបន់ខណ្ឌទាំងពីរនឹងត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក ដើម្បីពង្រឹង ល្បឿននៃការអភិវឌ្ឍន៍នាពេលអនាគត។បន្ថែមលើចំណុចនេះ លោកទូច ប៊ិនប៉ែកណា អ្នកគ្រប់គ្រងផ្នែកវាយតំលៃរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតបាននិយាយថា “ខណ្ឌទាំងពីរគឺជាតំបន់មានសក្តានុពលសម្រាប់ ការវិនិយោគ ប៉ុន្តែជាក់ស្តែង តំបន់ទួលគោកមានការអភិវឌ្ឍន៍ច្រើនជាង ហើយតម្លៃក៏ខ្ពស់ជាង បើធៀបទៅតំបន់សែនសុខ។​ នេះគឺដោយសារតែសែនសុខជាតំបន់អភិវឌ្ឍន៍ថ្មី ដែលមានដីទំនេរ ច្រើនសម្រាប់សាងសង់ ចំណែកតម្លៃក៏ធូរថ្លៃជាងតំបន់ទួលគោកផងដែរ។ ចំណុចនេះធ្វើឲ្យសែនសុខមានសក្តានុពល ដល់ការវិនិយោគដីធ្លីនៅពេលបច្ចុបន្ន។​លោក ប៊ិនប៉ែកណាជឿជាក់ថាហេដ្ឋារចនាសម្ព័ន្ធ ដែលតភ្ជាប់យ៉ាងល្អរវាងទួលគោក និងសែនសុខ គឺជាកត្តា សំខាន់មួយក្នុងការផ្តល់ឱកាសវិនិយោគកាន់តែច្រើនឡើងសម្រាប់ វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ លោកបាន ពន្យល់បន្ថែមថា ខណ្ឌសែនសុខមានការអភិវឌ្ឍន៍យឺតជាងទួលគោករយៈពេល ពីរទៅបីឆ្នាំ ប៉ុន្ដែទាក់ទងនឹងតំបន់ ដែលមានតម្រូវ ការខ្លាំងនៅសែនសុខ តម្លៃអចលនទ្រព្យគឺអាច ប្រៀបធៀបទៅនឹងតំបន់កណ្តាលក្រុងបាន។ ឧទាហរណ៍ផ្សារទំនើបអ៊ីអនទី២។ ទោះជាយ៉ាងណា បើនិយាយជាទូទៅទាំងតម្លៃដី និងដីទំនេរនៅខណ្ឌសែនសុខ គឺស្ថិតនៅក្នុងកម្រិតធូរថ្លៃ និងអាចរកបានច្រើន បើប្រៀបធៀបទៅនឹងតំបន់ទួលគោក។សម្រាប់អ្នកដែលមានបំណងចង់វិនិយោគលំនៅដ្ឋាន ឬដីនៅទួលគោក ឬវិនិយោគលំនៅដ្ឋាននៅ សែនសុខនាពេលអនាគត លោកសៀបបានលើកឡើងថាពួកគេត្រូវស្វែងយល់ ពីស្ថានភាពទីផ្សារ បច្ចុប្បន្ន និងជាពិសេសដឹង ច្បាស់អំពី ហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលមាន។ បច្ចុប្បន្នក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានកំពុងធ្វើការ នៅក្នុងខណ្ឌទួលគោក និងសែនសុខ ហើយក្រុមហ៊ុនមានគោលបំណងជួយដល់អ្នកវិនិយោគទាំងក្នុង និងស្រុកឱ្យយល់ច្បាស់ពីតម្លៃនៃ អចលនទ្រព្យនីមួយៗ។ ជាពិសេសកត្តាទីតាំង និងករផ្តល់ជូនដល់ ពួកគេនូវអ្វី ដែលពួកគេត្រូវការ និងទៅតាមផែនការហិរញ្ញវត្ថុដែលមាន។​ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គោលដៅសំខាន់បំផុតគឺលក់ទំនុកចិត្ត និងចំណេះដឹងដល់អតិថិជន ដើម្បីផ្តល់ជូនពួកគេ នូវសេវាកម្មដែលមានគុណភាពល្អប្រសើរ និងអាចទុកចិត្តបាន។ ជាមួយនឹងការបណ្តុះបណ្តាល យ៉ាងពេញលេញ ដល់បុគ្គលិកទាំងអស់ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺមានភាពជឿជាក់ ១០០ភាគរយ ថាពួកគេអាចប្រើប្រាស់ ចំណេះដឹង និងបទពិសោធន៍ដែលមាន ដើម្បីបម្រើអតិថិជន ជាមួយនឹង សេវាកម្ម ដែលមានគុណភាពខ្ពស់បំផុត ជាពិសេស គឺនៅក្នុងតំបន់ទួលគោក និងសែនសុខ។ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានគោលបំណងសំខាន់លក់ក្រុមហ៊ុននូវទំនុកចិត្តនិងចំណេះដឹងជាមុនដល់អតិថិជន ដើម្បី ផ្តល់ឱ្យពួកគេនូវសេវាកម្ម ដែលមានគុណភាពល្អប្រសើរ និងគួរឱ្យជឿជាក់ដែលផ្តល់ដោយទីភ្នាក់ងារ។ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានចក្ខុវិស័យក្នុងការផ្តល់នូវសេវាកម្ម ដែលមានគុណភាពល្អបំផុត រាល់ការវាយតម្លៃ អចលនទ្រព្យទាំងអស់នៅកម្ពុជា ហើយក៏មានគោលបំណងចូល រួមចំណែកដល់ភាព រីកចម្រើន នៃវិស័យអចលនទ្រព្ យកម្ពុជាផងដែរ។ចង់ស្វែងយល់បន្ថែមអំពីសក្តានុពលនៃការវិនិយោគនៅទួលគោក សូមអានអត្ថបទរបស់យើង ដែលនិយាយអំពី ខណ្ឌទួលគោកជាខណ្ឌចំការមនថ្មីមែនទេ? សូមចុចទីនេះសម្រាប់ អចលនទ្រព្យសម្រាប់លក់នៅទួលគោក និងអចលនទ្រព្យសម្រាប់លក់នៅសែនសុខ។
វិនិយោគិន និងអ្នកអភិវឌ្ឍន៍ក្នុងតំបន់ជ្រើសរើសការវិនិយោគនៅកម្ពុជា
វិនិយោគិន និងអ្នកអភិវឌ្ឍន៍ក្នុងតំបន់ជ្រើសរើសការវិនិយោគនៅកម្ពុជា
June 7, 2022, 3:56 a.m.
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចយ៉ាងល្អប្រមាណជា៧ភាគរយក្នុងមួយឆ្នាំ ហើយវិស័យអចលនទ្រព្យក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដោយសារតែមាន ការវិនិយោគពីបរទេសជាពិសេសប្រទេសចិន។ ជាមួយនឹងលំហូរនៃការវិនិយោគដោយផ្ទាល់ពីបរទេសកម្ពុជាបានស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សក្នុងគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ។សក្តានុពលសេដ្ឋកិច្ចកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនអភិវឌ្ឍន៍  និងវិនិយោគិនអន្តរជាតិជាច្រើនមកកាន់កម្ពុជា ដោយសារតែកម្ពុជាជាទីផ្សារថ្មី ដែលអាចទទួលបានផលចំណេញច្រើនពីការវិនិយោគ។ បើប្រៀបធៀបនឹងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន កម្ពុជាត្រូវបានគេមើលឃើញថា ជាទីផ្សារអចលនទ្រព្យថ្មីជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍។លោក បណ្ឌិត Sopon Pornchokchai នាយកក្រុមហ៊ុនអចលនទ្រព្យ AREA Agency for Real Estate Affairs នៅទីក្រុងបាងកក និងជាអ្នកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យអន្ដរជាតិតាំងពីឆ្នាំ ១៩៨២ មានប្រសាសន៍ថាប្រទេសកម្ពុជាជាទីផ្សារថ្មីជាងគេបើធៀបនឹងប្រទេសជិតខាងដូចជាថៃ និងវៀតណាមដូច្នេះទីផ្សារនេះមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ការវិនិយោគដើម្បីទទួលបានផលចំណេញ។លោកបានបន្ថែមថា វិនិយោគិនគួរពិចារណាវិនិយោគក្នុងទីផ្សារ ដែលមិនទាន់មានការអភិវឌ្ឍន៍ ខ្លាំងដូចជាទីផ្សារកម្ពុជា ដើម្បីទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ បើទោះបីជាទីផ្សារហាក់បីដូចមិនសូវមានសុវត្ថិភាពក៏ដោយ។ នៅក្នុងទីផ្សារអភិវឌ្ឍន៍ជាងកម្ពុជា ដូចជាទីផ្សារថៃ និងវៀតណាម ផលចំណេញពីការវិនិយោគមានកម្រិតទាបជាងនៅកម្ពុជា។យ៉ាងណាក៏ដោយទោះបីជាកម្ពុជាជាទីផ្សារកំពុងអភិវឌ្ឍន៍ប៉ុន្តែកំណើនសេដ្ឋកិច្ចខ្ពស់ និងថេររបស់កម្ពុជាអាចផ្តល់នូវសុវត្ថិភាព និងទំនុកចិត្តយ៉ាងខ្លាំងដល់វិនិយោគិនក្នុងតំបន់ដែលកំពុង វិនិយោគនៅកម្ពុជា។ទន្ទឹមនេះ លោក Rami Sharaf សមាជិកក្រុមប្រឹក្សាអន្ដរជាតិរបស់ APCO Worldwide បានមានប្រសាសន៍ថា "ចំណុចសំខាន់សម្រាប់វិនិយោគិនបរទេសក្នុងការពិចារណាវិនិយោគនៅកម្ពុជាស្ថិតលើកំណើនសេដ្ឋកិច្ចថេររបស់ប្រទេសដែលជាសមាជិកអាស៊ានមួយនេះ"។ទោះបីជាស្ថិតិផ្លូវការស្តីពីកំណើនសេដ្ឋកិច្ចសរុបរបស់កម្ពុជានៅក្នុងឆ្នាំ ២០១៧ មិនទាន់បានចេញផ្សាយ ក៏ដោយ បើយោងតាមរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីអំពីទស្សនវិស័យ នៃការអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៧ចេញផ្សាយនៅចុងខែកញ្ញា បានបង្ហាញពីការព្យាករណ៍កំណើនសេដ្ឋកិច្ច ដែលកើនឡើងប្រមាណជា៧,១%សម្រាប់ឆ្នាំ២០១៧ និង២០១៨។លោក Kevin Hsu អគ្គនាយកក្រុមហ៊ុន Lixin Group ដែលបានចាប់ផ្តើមវិនិយោគលើគម្រោង អភិវឌ្ឍន៍ចម្រុះដំបូងឈ្មោះថា CEO KT Pacific ដោយចូលរួមវិនិយោគជាមួយក្រុមហ៊ុន KT Pacific​ នៅក្នុងទីក្រុងភ្នំពេញបានលើកឡើងថា "កម្ពុជាគឺជាប្រទេសហិរញ្ញវត្ថុសេរីមួយ ដូច្នេះការរឹតបន្តឹង លើការដោះដូររូបិយប័ណ្ណបរទេសក៏មានភាពងាយស្រួលជាងប្រទេសជិតខាងដែរ។ ជាមួយនឹង ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសចិន និងកម្ពុជា  កម្ពុជាអាចមានការអភិវឌ្ឍន៍សេដ្ឋកិច្ចថេរជាងប្រទេសវៀតណាម និងប្រទេសថៃ។បើមើលទៅលើទីក្រុងនៃប្រទេសទាំងបី យើងឃើញថាទីក្រុងហូជីមិញ និងបាងកកបានឈាន ដល់ដំណាក់កាលមួយ ដែលទីផ្សារមានភាពទុំជោរជាងកម្ពុជា។ កត្តានេះធ្វើឲ្យផលចំណេញនៃការ វិនិយោគនៅទីក្រុងទាំងពីរនេះមិនសូវខ្ពស់ដូចកម្ពុជា។ ទោះជាយ៉ាងណាទីក្រុងភ្នំពេញកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍នៅឡើយដូច្នេះអ្នកវិនិយោគអាចមានលទ្ធភាពទទួលបានផលចំណេញច្រើនពីការវិនិយោគរបស់ពួកគេ។លោក Kevin បានបន្ថែមទៀតថាបើពិចារណាលើការចំណាយលើការសាងសង់ សម្ភារៈសំណង់ និងតម្លៃស្នាក់នៅការចំណាយនៅទីក្រុងភ្នំពេញគឺប្រហែលមួយភាគបីនៃទីក្រុងបាងកក និង ពាក់កណ្តាលនៃទីហូជីមិញ។លើសពីនេះទៅទៀត ចំពោះសក្តានុពលវិនិយោគរបស់ទីក្រុងភ្នំពេញធៀបទៅនឹងទីក្រុងធំៗដូចជា ខេត្ត សៀមរាប និងក្រុងព្រះសីហនុ លោក Kevin បានបញ្ជាក់ថាភ្នំពេញគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និង រដ្ឋបាល ដែលមានស្ថាប័នរដ្ឋសំខាន់ៗទាំងអស់នៅទីនោះ។ នេះគឺជាកត្តាដ៏សំខាន់មួយ នៅពេល ធ្វើការសម្រេចចិត្តថាត្រូវវិនិយោគនៅតំបន់ណាមួយនៅកម្ពុជា។នៅទីក្រុងភ្នំពេញមានស្ថានទូតចំនួន ៣១ ហើយរាដ្ឋធានីនេះសំបូរដោយធនធានយ៉ាងច្រើន។ កន្លងមកការអភិវឌ្ឍន៍អចលនទ្រព្យដែលទទួលបានជោគជ័យបំផុតគឺនៅក្នុងទីក្រុងដូច្នេះការវិនិយោគនៅក្នុងទីក្រុងគឺមានហានិភ័យតិចជាងនៅតាមតំបន់ផ្សេងទៀត។លោក Li Min អគ្គនាយកក្រុមហ៊ុន Prince Real Estate Group (Cambodia) ជឿជាក់ថា ការដាក់ ឱ្យប្រើប្រាស់ "ច្បាប់ស្តីពីការផ្តល់កម្មសិទ្ធិដល់ជនបរទេសឲ្យកាន់កាប់អគារសហកម្មសិទ្ធិ"នៅឆ្នាំ២០១០ បានទាក់ទាញអ្នកវិនិយោគទុនបរទេសយ៉ាងច្រើន ហើយច្បាប់នេះដើរតួយ៉ាងសំខាន់នៅក្នុងកំណើន នៃទីផ្សារអចលនទ្រព្យ។ លោក Li បាននិយាយថា "ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបានបង្ហាញពីកំណើនយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ ២០០០ ជាពិសេសចាប់តាំងពីឆ្នាំ២០១០មក​រចនាសម្ព័ន្ធសេដ្ឋកិច្ចទូទៅនៅក្នុងប្រទេសកម្ពុជាបានធ្វើការកែតម្រូវជាច្រើន ជាពិសេសនៅក្នុងទីផ្សារអចលនទ្រព្យ" ។លោកបន្ថែមថា "ក្នុងពេលជាមួយគ្នានេះការសាងសង់ជាមូលដ្ឋាន និងបរិយាកាសវប្បធម៌របស់ប្រទេសកម្ពុជាបានបន្តប្រសើរឡើងជាលំដាប់។ បច្ចុប្បន្នស្ថានភាពអចលនទ្រព្យនៅកម្ពុជាគឺល្អបំផុតក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំងអស់"។ទាក់ទងនឹងការអភិវឌ្ឍន៍នាពេលអនាគតរបស់ប្រទេសកម្ពុជាទាំងមូល លោក Li  ជឿជាក់ថាអនាគតនៃអភិវឌ្ឍន៍របស់កម្ពុជានឹងត្រូវបានជម្រុញដោយវិស័យអចលនទ្រព្យដែលនឹងមានឥទ្ធិពលលើការបង្កើនគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់នៅទូទាំងប្រទេស។ឆ្នាំ២០១៨បានចាប់ផ្ដើមដែលជាឆ្នាំដ៏សំខាន់មួយទៀតសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ជាមួយនឹងការបង្ហាញពីសុទិដ្ឋិនិយមនៅថ្ងៃអនាគតអ្នកជំនាញ និងអ្នកអភិវឌ្ឍធំៗនៅប្រទេសកម្ពុជា ជឿថា កម្ពុជាទំនងជានៅតែមានសក្តានុពលវិនិយោគខ្ពស់ជាងគេបើប្រៀបធៀបទៅនឹងប្រទេសអាស៊ាន។ច្បាប់វិនិយោគបរទេសប្រកបដោយភាពអនុគ្រោះកំណើនសេដ្ឋកិច្ចថេរ និងសក្តានុពលផលចំណេញខ្ពស់ពីការវិនិយោគនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍នៅតែជាកត្តារួមដែលនឹងបន្តជម្រុញកំណើន អចលនទ្រព្យនៅកម្ពុជាជាច្រើនឆ្នាំទៀតខាងមុខ។  សូមចុចទីនេះដើម្បីស្វែងរកអចលនទ្រព្យសម្រាប់លក់ និងអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ។​មានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីយន្ដការកម្មសិទ្ធិដីធ្លីសម្រាប់ជនបរទេសសូមអានការណែនាំការវិនិយោគអចលនទ្រព្យកម្ពុជាសូចចូលទៅកាន់គេហទំព័រ Realestate.com.kh!
ការស្វែងយល់ពីប្លង់រឹងប្រព័ន្ធនៅកម្ពុជា (ភាគទី២)
ការស្វែងយល់ពីប្លង់រឹងប្រព័ន្ធនៅកម្ពុជា (ភាគទី២)
June 6, 2022, 5:03 p.m.
នៅក្នុងប្រទេសកម្ពុជាជាទូទៅគេឃើញមានប័ណ្ណកម្មសិទិ្ធកាន់កាប់ដីចំនួនបីប្រភេទដែលត្រូវបាន ប្រើប្រាស់នៅទូទាំងប្រទេស។ ប្លង់កម្មសិទ្ធទាំងនេះរួមមាន៖ ប្លង់រឹង ប្លង់ទន់ និងប្លង់កម្មសិទ្ធិរួមគ្នា។ ប្លង់កម្មសិទ្ធិនីមួយៗផ្តល់សិទ្ធិ និងភាពរឹងមាំខុសៗគ្នា។ បច្ចុប្បន្ននេះមានប័ណ្ណកម្មសិទ្ធិកាន់កាប់ ដីមួយ ផ្សេងទៀតដែលគេហៅថាប្លង់រឹងប្រព័ន្ធជាភាសាអង់គ្លេសថា LMAP ដែលជាទម្រង់ នៃប្លង់ កម្មសិទ្ធិរឹងមាំបំផុតនៅកម្ពុជា។​​សប្តាហ៍មុននៅក្នុងអត្ថបទភាគទី១ យើងបានសិក្សាថាអ្វីទៅជាប្លង់រឹងប្រព័ន្ធ និងអត្ថប្រយោជន៍សម្រាប់ ម្ចាស់ដីនៅពេល ទទួលបានប្លង់ប្រភេទនេះ។ នៅសប្តាហ៍នេះក្នុងអត្ថបទ ភាគទី២  Realestate.com.kh នឹងសិក្សាដោយ សង្ខេបអំពីការចេញប្លង់រឹងប្រព័ន្ធ តម្លៃសេវាកម្ម និងលក្ខខណ្ឌដែលអាចចេញប្លង់រឹង ប្រព័ន្ធបាននៅទូទាំងប្រទេស។ការចេញប្លង់រឹងប្រព័ន្ធ និងថ្លៃសេវាផ្សេងៗពាក់ព័ន្ធជាទូទៅការចេញប្លង់រឹងប្រព័ន្ធ គឺជាការទទួលខុសត្រូវរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយម្ចាស់ដី មិនចំណាយថ្លៃសេវាសម្រាប់ប្រតិបត្តិការចេញប្លង់រឹង ប្រព័ន្ធនេះនោះទេ។  ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដាក់ ពាក្យសុំប្លង់រឹងប្រព័ន្ធ ឬផ្ទេរទៅប្លង់រឹងប្រព័ន្ធ អ្នកនឹងត្រូវបង់ ថ្លៃសេវាកម្ម ៤% ដូចគ្នាទៅនឹងការផ្ទេរប្លង់កម្មសិទ្ធិ ទូទៅដែរ។ប្រសិនបើអ្នកចង់សិក្សាបន្ថែមអំពីដំណើរនៃការផ្ទេរប្លង់កម្មសិទ្ធិនៅកម្ពុជា។បន្ថែមលើសពីនេះទៀត ប្រសិនបើអចលនទ្រព្យ ដែលត្រូវធ្វើប្លង់រឹងប្រព័ន្ធ ឬត្រូវផ្ទេរប្លង់នោះមិនទាន់ បង់ពន្ធប្រចាំឆ្នាំ ឬពន្ធផ្សេងៗទៀត (ពន្ធទាំងនេះអាស្រ័យលើតំបន់ ដែលដីរបស់អ្នកស្ថិតនៅ) អ្នកត្រូវ បង់ពន្ធទាំងអស់នោះជាមុនសិន មុនពេលអាចចេញប្លង់ឲ្យបាន។លទ្ធភាពដែលអាចចេញប្លង់រឹងប្រព័ន្ធបានដំណើរការផ្តល់ប្លង់រឹងប្រព័ន្ធគឺមិនទាន់ត្រូវបានបញ្ចប់នៅទូទាំងប្រទេសនៅឡើយទេ។ ដំណើរការនេះ បានប្រើប្រាស់ប្រព័ន្ធ GPS ដៅកូអរដោនេច្បាស់លាស់ សម្រាប់ក្បាលព្រំដី នីមួយៗនៅក្នុងដំណើរការ ចុះបញ្ជីក្បាលដីទាំងអស់ ហើយជាលទ្ធផល ផែនទីនៃប្លង់ដីត្រូវបានបង្ហាញពីព្រំដី ដីដែលនៅជាប់គ្នា និងទិន្នន័យនៃការចុះបញ្ជីដីនោះ។​ បច្ចុប្បន្នប្រតិបត្តិការ ចេញប្លង់រឹងប្រព័ន្ធនៅទូទាំងប្រទេស ត្រូវបាន គេប៉ាន់ប្រមាណថាត្រូវបានបញ្ចប់ប្រមាណ80%។លទ្ធភាពដែលអាចចេញប្លង់រឹងប្រព័ន្ធបានផ្នែកលើសេណារីយ៉ូចំនួន៣​​​​​​​៖- ទីមួយប្រសិនបើក្រសួងដែនដី កំពុងធ្វើការធ្វើប្លង់រឹងប្រព័ន្ធដល់តំបន់វិនិច្ឆ័យ ដែលតំបន់នោះជាភូ​មិ ឬតំបន់ដែលអ្នករស់ ឬដីរបស់អ្នកទៅទីនោះ  នោះមានន័យថាអ្នកគ្រាន់តែ ត្រូវធ្វើតាមអ្វី ដែលអាជ្ញាធរ មូលដ្ឋានប្រាប់អ្នកជូនដំណឹង។ រាល់ការងារទាំងនោះជាការទទួលខុសត្រូវរបស់អជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ ដែលពួកគេនឹងទំនាក់ទំនងជាមួយអ្នក។- ទីពីរប្រសិនបើដំណើរចេញប្លង់រឹងប្រព័ន្ធបានបញ្ចប់រួចរាល់នៅក្នុងតំបន់របស់អ្នក ឬតំបន់ ដែលមានដីរបស់អ្នក ហើយអ្នកមិនទាន់បានធ្វើប្លង់នេះ អ្នកអាចដាក់ពាក្យស្នើសុំធ្វើ ប្លង់នៅពេលក្រោយបាន ដែលប្លង់នេះហៅថា "ប្លង់រឹង ប្រព័ន្ធបំពេញបន្ថែម"។- ទីបីប្រសិនបើតំបន់របស់អ្នកមិនទាន់ជាតំបន់វិនិច្ឆ័យសម្រាប់ការចេញប្លង់រឹងប្រព័ន្ធដោយរដ្ឋាភិបាលទេ ប្រាកដណាស់អ្នក មិនអាចដាក់ពាក្យសុំធ្វើប្លង់រឹងប្រព័ន្ធបានទេ។ ប៉ុន្តែអ្នកអាចដាក់ពាក្យសុំធ្វើប្លង់រឹង​បាន។ ប្លង់រឹងគឺជាទម្រង់នៃ ប្លង់កម្មសិទ្ធិរឹងមាំផុតបន្ទាប់ពីប្លង់រឹងប្រព័ន្ធ ហើយនៅតែផ្តល់ឱ្យអ្នកនូវសិទ្ធិស្របច្បាប់លើដីរបស់អ្នក។រងចាំអានអត្ថបទភាគទី៣ នៅសប្តាហ៍ក្រោយ យើងនឹងលើកឡើងអំពីដំណើរការដាក់ពាក្យស្នើសុំប្លង់រឹងប្រព័ន្ធ និងឯកសារ ទាំងអស់ដែលពាក់ព័ន្ធ។ប្រសិនបើអ្នកមិនទាន់បានអានអត្ថបទភាគទី១  ឬអ្នកមានបំណងចង់ទិញដីនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh។
បុរី ប៉េងហួត ប្រកាសវិនិយោគទឹកប្រាក់ ២០០ លានដុល្លារលើគម្រោងផ្សារទំនើបបែបធម្មជាតិ
បុរី ប៉េងហួត ប្រកាសវិនិយោគទឹកប្រាក់ ២០០ លានដុល្លារលើគម្រោងផ្សារទំនើបបែបធម្មជាតិ
June 6, 2022, 5:31 p.m.
បន្ទាប់ពីបានប្រកាសនៅខែកក្កដាឆ្នាំ២០១៧គម្រោងផ្សារទំនើប  PH Diamond Mall ដែលនឹង ត្រូវសាងសង់នៅសង្កាត់ចាក់អង្រែក្រោមរួចមក ក្រុមហ៊ុន Borey Peng Huoth Group បាន ប្រកាសពីគម្រោងផ្សារទំនើបថ្មីមួយទៀតឈ្មោះថា PH Eco Mall ដែលគ្រោងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។មានទហំ៦ហិកតា ផ្សារទំនើប PH Eco Mall នឹងត្រូវសាងសង់ក្នុងគម្រោង Grand Star Platinum ស្ថិតនៅតំបន់បឹងស្នោររបស់បុរីប៉េងហួត តាមបណ្ដោយផ្លូវជាតិលេខ១ ដែលមាន ចម្ងាយ២គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស។ គម្រោងនេះត្រូវបានគេវាយតម្លៃថានឹងចំណាយទឹក ប្រាក់អស់ ២០០ លានដុល្លារ។​ឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន Borey Peng Huoth Group មានប្រសាសន៍ថា គម្រោង PH Eco Mall នឹងផ្ដល់បទពិសោធន៍ដើរផ្សារទំនើបល្អបំផុតមួយសម្រាប់អតិថិជនខ្មែរ និងបរទេស ជាពិសេសដោយសារតែផ្សារទំនើបនេះផ្ដល់អាទិភាពទៅលើបរិយាកាសបែប ធម្មជាតិសម្រាប់អ្នកទិញទំនិញនៅក្នុងផ្សារ។គួរបញ្ជាក់ថា ផ្សារទំនើបនេះមានផ្ទៃសំណង់សរុប ២៦ ៨០០ ម៉ែត្រការ៉េ និងផ្ទៃជួល ៩០ ០០០ ម៉ែត្រការ៉េ និងកន្លែងចតរថយន្តដែលអាចផ្ទុកបាន ៥០០០ គ្រឿង។ នៅពេលសាងសង់ចប់ ផ្សារទំនើបនេះនឹងក្លាយជាមជ្ឈមណ្ឌលទំនើបមួយនៅក្នុងតំបន់ ហើយប្រជាជននៅទីនោះមិន ចាំបាច់ធ្វើដំណើរមកកណ្ដាលក្រុងភ្នំពេញដើម្បីដើរទិញទំនិញទៀតទេ។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
អ្វីទៅជាប្លង់រឹងប្រព័ន្ធ( LMAP)? ភាគទី១
អ្វីទៅជាប្លង់រឹងប្រព័ន្ធ( LMAP)? ភាគទី១
June 6, 2022, 5:03 p.m.
នៅក្នុងប្រទេសកម្ពុជាជាទូទៅគេឃើញមានប័ណ្ណកម្មសិទិ្ធកាន់កាប់ដីចំនួនបីប្រភេទដែលត្រូវបានប្រើប្រាស់នៅទូទាំងប្រទេស។ ប្លង់កម្មសិទ្ធទាំងនេះរួមមាន៖ ប្លង់រឹង ប្លង់ទន់ និងប្លង់កម្មសិទ្ធិរួមគ្នា (strata title ដែលជាប្លង់កម្មសិទ្ធិអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិកាន់កាប់ខុនដូទៅតាមលក្ខខណ្ឌជាក់លាក់)។ ប្លង់កម្មសិទ្ធិនីមួយៗផ្តល់សិទ្ធិ និងភាពរឹងមាំខុសៗគ្នា។ បច្ចុប្បន្ននេះមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីមួយផ្សេងទៀតដែលគេហៅថាប្លង់រឹងប្រព័ន្ធហៅថាជាភាសាអង់គ្លេសថា LMAP ត្រូវបានចាត់ជាទម្រង់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលត្រូវផ្តល់ជូនសម្រាប់អ្នកទិញ និងម្ចាស់អចលនទ្រព្យ។ដើម្បីស្វែងយល់អំពីបរិបទថ្មីនៃប្លង់រឹងប្រព័ន្ធនៅសប្តាហ៍នេះក្នុងអត្ថបទភាគ១ យើងនឹងបង្ហាញថាអ្វីជាប្លង់រឹងប្រព័ន្ធ  និងអត្ថប្រយោជន៍របស់វា និងថាតើប្លង់រឹងប្រព័ន្ធនេះមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះចំពោះអ្នក។ អត្ថបទនេះផ្តល់ជូនដោយ Realestate.com.kh។​​តើអ្វីទៅជាប្លង់រឹងប្រព័ន្ធ?ប្រព័ន្ធនៃការផ្តល់ប័ណ្ណកម្មសិទ្ធដែលហៅថា ប្លង់រឹងប្រព័ន្ធ ឬLMAP (ដែលពីអង់គ្លេសថា Land Management and Administration Project មានន័យថាគម្រោងគ្រប់គ្រង និងរដ្ឋបាលដីធ្លី) គឺជាវិញ្ញាបនបត្រនៃប័ណ្ណកម្មសិទ្ធិដីធ្លី។ នេះជាគម្រោងមួយ​ដែលបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ដោយធនាគារពិភពលោក បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិបាល ហើយគម្រោងនេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពលើកម្មសិទ្ធិកាន់កាប់ដីធ្លីតាមរយៈការចុះបញ្ជី និងការចេញប្លង់កម្មសិទ្ធិដល់ម្ចាស់អចលនទ្រព្យជាពិសេសសម្រាប់ម្ចាស់អចលនទ្រព្យងាយរងគ្រោះ។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គឺជាភ្នាក់ងារដែល ទទួលខុសត្រូវអនុវត្តន៍សម្រាប់ដំណើរការនេះនៅក្នុងប្រទេសក្រកម្ពុជា។តើប្លង់រឹងប្រព័ន្ធមានសារៈប្រយោជន៍អ្វីខ្លះ?ប្លង់រឹងប្រព័ន្ធគឺជាប្រភេទប័ណ្ណកម្មសិទ្ធដីធ្លីដែលរឹងមាំបំផុត និងមានសុវត្ថិភាពជាងគេបំផុតដោយសារគេបានប្រើប្រាស់ប្រព័ន្ធ GPS ដែលដៅកូអរដោនេច្បាស់លាស់សម្រាប់ក្បាលព្រំដីនីមួយៗនៅក្នុងដំណើរការចុះបញ្ជីក្បាល់ដីទាំងអស់នៅក្នុងប្រទេស។មុនពេលចេញប្លង់រឹងប្រព័ន្ធជូនពលរដ្ឋក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានកតព្វកិច្ច ចាំបាច់ត្រូវដោះស្រាយលើរាល់វិវាទនៅក្នុងដំណើរការផ្តល់ប្លង់កម្មសិទ្ធិដែលកើតឡើងដោយសារភាពមិនច្បាស់លាស់ទាក់ទងនឹងព្រំប្រទល់ និងតំបន់ដែលមានភាពចម្រូងចម្រាសខាងកម្មសិទ្ធិដីធ្លី។ គោលដៅចុងក្រោយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គឺបង្កើតប្រព័ន្ធរដ្ឋបាលដីធ្លីដោយប្រសិទ្ធភាព និងភាពស្មោះត្រង់។ចំពោះម្ចាស់ដីដែលមានប្លង់រឹងប្រព័ន្ធរួចហើយនេះមានន័យថាក្បាលដីរបស់ពួកគេត្រូវបានវាស់វែង យ៉ាងច្បាស់ដោយមន្រ្តីសុរិយោដី  ហើយព្រំដែនដីរបស់ពួកគេមានការព្រមព្រៀងគ្នា និងផ្តិតមេដៃបញ្ជាក់ដែលអាចបញ្ជក់បន្ថែមលើសុវត្ថិភាពនៃកម្មសិទ្ធិលើអចលនទ្រព្យ។ប្លង់រឹងប្រព័ន្ធអាចផ្តល់ភាពច្បាស់លាស់ដល់ម្ចាស់អចលនទ្រព្យលើគ្រប់ទិដ្ឋភាពទាំងអស់នៃអចលនទ្រព្យរបស់ពួកគេ ហើយនេះក៏ជាវិធីមួយដើម្បីការពារជម្លោះដូចជាជម្លោះព្រំដីរវាងម្ចាស់អចលនទ្រព្យម្នាក់ៗនាពេលអនាគត។ លើសពីនេះទៀតប្លង់រឹងប្រព័ន្ធគឺជាប័ណ្ណកម្មសិទ្ធិស្របច្បាប់១០០%ដែលម្ចាស់អចលនទ្រព្យត្រូវទទួលបាន។​រងចាំអានអត្ថបទភាព២របស់យើងនៅសប្តាហ៍ក្រោយដែលនឹងនិយាយអំពីការដាក់ពាក្យស្នើរសុំធ្វើប្លង់រឹងប្រព័ន្ធ និងឯកសារត្រូវភ្ជាប់ជាមួយក៏ដូចជាថ្លៃឈ្នួលនិងចម្លើយពាក់ព័ន្ធដើម្បីឆ្លើយសំណួរសំខាន់ៗមួយចំនួនស្តីពីដំណើរការនៃការធ្វើប្លង់ កម្មសិទ្ធិប្រភេទ LMAP ។ចង់ស្វែងយល់បន្ថែមអំពីរប្លង់កម្មសិទ្ធដីធ្លីនៅកម្ពុជាមែនទេ? សូមអានអត្ថបទ ដែលពន្យល់ពី​ប្រភេទប្លង់ កម្មសិទ្ធិនៅកម្ពុជា!ឬអ្នកមានចំណាប់អារម្មណ៍លើការវិនិយោគដី សូមមើលដីសម្រាប់លក់នៅភ្នំពេញ!
ខណ្ឌពោធិ៍សែនជ័យគ្របដណ្ដប់ដោយគម្រោងលំនៅដ្ឋានតម្លៃសមរម្យ
ខណ្ឌពោធិ៍សែនជ័យគ្របដណ្ដប់ដោយគម្រោងលំនៅដ្ឋានតម្លៃសមរម្យ
June 7, 2022, 5:32 a.m.
ស្របពេលដែលតម្លៃអចលនទ្រព្យនៅកណ្ដាលក្រុងភ្នំពេញមានការកើនឡើងយ៉ាងឆាប់រហ័ស ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនបានស្វះស្វែងរកតំបន់ថ្មីៗដើម្បីធ្វើការវិនិយោគលើលំនៅដ្ឋាន។ពោធិ៍សែនជ័យ ដែលជាខណ្ឌកំពុងរីកលូតលាស់ខ្លាំងនៅទីក្រុងភ្នំពេញ បានក្លាយជាជម្រើស ដ៏ទាក់ទាញបំផុតមួយសម្រាប់អ្នកអភិវឌ្ឍន៍ដើម្បីសាងសង់គម្រោងលំនៅដ្ឋានតម្លៃទាប និង មធ្យម ដោយសារតែតម្លៃដីនៅទីនោះមិនសូវថ្លៃខ្លាំងបើធៀបនឹងនៅកណ្ដាលក្រុងភ្នំពេញ។មានចម្ងាយប្រមាណជា១០គីឡូម៉ែត្រភាគនិរតីក្រុងភ្នំពេញ ពោធិ៍សែនជ័យគឺជាខណ្ឌ ធំជាងគេបង្អស់ក្នុងចំណោមខណ្ឌទាំង១២នៅទីក្រុងភ្នំពេញ ដែលមានប្រជាជនប្រមាណជា ១៨៤ ០០០ នាក់។ ខណ្ឌពោធិ៍សែនជ័យត្រូវបានបែងចែកជា១១សង្កាត់៖ ចោមចៅ កាកាប កន្ទោក ស្នោរ ត្រពាំងក្រសាំង កំបូល ភ្លើងឆេះរទេស សំរោងក្រោម បឹងធំ ក្រាំងធ្នុង និងឪឡឹក។យោងតាមរបាយការលំនៅដ្ឋានឆ្នាំ២០១៧ដោយក្រុមហ៊ុនវាយតម្លៃ Vtrust Appraisal  ខណ្ឌពោធិ៍សែនជ័យស្គាល់ភាពរីកចម្រើនគួរឱ្យកត់សម្គាល់ចំពោះគម្រោងលំនៅដ្ឋានចាប់តាំងពីឆ្នាំ ២០០១ មកម្លេះ។ រហូតមកដល់ពេលនេះ ខណ្ឌពោធិ៍សែនជ័យមានគម្រោងធំៗចំនួន៩៤ និងគម្រោងតូចៗចំនួន ១១១ ដែលក្នុងនោះគម្រោងចំនួន ៥៨ ត្រូវបានបញ្ចប់ជាស្ថាពរ។នៅពេលគម្រោងអស់ទាំងនេះត្រូវបានសាងសង់ចប់ទាំងស្រុង លំនៅដ្ឋានជាង ៣០ ០០០ ខ្នងនឹងត្រូវបានផ្ដត់ផ្គង់នៅក្នុងតំបន់មួយនេះ។ យ៉ាងណាក៏ដោយមកទល់ពេលនេះ លំនៅដ្ឋាន ដែលសាងសង់រួចរាល់មានចំនួន ១៦ ០០០ ខ្នង ខណៈដែលលំនៅដ្ឋានចំនួន ៣ ៥០០ ខ្នងទៀតគ្រោងនឹងបញ្ចប់នៅត្រីមាសទីមួយឆ្នាំ ២០១៨​ ខាងមុខ។លោក ហឹម សីហា នាយកស្រាវជ្រាវក្រុមហ៊ុន Vtrust Appraisal  និងអ្នកនិពន្ធរបាយការណ៍នេះ មានប្រសាសន៍ថាពោធិ៍សែនជ័យមានកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំពោះគម្រោងលំនៅដ្ឋាន និងឧស្សាហកម្ម។ ដោយមានដង់ស៊ីតេប្រជាជនខ្ពស់ តំបន់នេះ មានរោងចក្រ និងគម្រោងលំនៅដ្ឋានច្រើនជាងសង្កាត់ដទៃទៀតនៅក្នុងរាជធានីភ្នំពេញ។អ្នកអភិវឌ្ឍន៍គម្រោងលំនៅឋានកម្រិតទាប និងកណ្ដាលជាច្រើនចាប់អារម្មណ៍តំបន់នេះ ដោយ សារតែនៅទីនោះមានដីធំៗទំនេរជាច្រើន ដែលអាចប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍គម្រោងថ្មីៗ ជាច្រើនថែមទៀត។ដោយមានលំហូរនៃគម្រោងលំនៅដ្ឋានជាច្រើននៅពោធិ៍សែនជ័យ តម្លៃដីធ្លីនៅក្នុងតំបន់ បានកើនឡើងយ៉ាងខ្លាំង។ ជាទូទៅ តម្លៃទីផ្សារដីធ្លីនៅពោធិ៍សែនជ័យបានកើនឡើង ៣១ ភាគរយជារៀងរាល់ឆ្នាំនៅចន្លោះឆ្នាំ ២០១៣ និង ២០១៥  ខណៈតម្លៃដីនៅសង្កាត់ពីរដែលមាន ការរីកលូតលាស់ខ្លាំងជាងគេគឺ សង្កាត់ចោមចៅ និងកាកាប បានកើនឡើងប្រមាណ ១០ ភាគរយជារៀងរាល់ឆ្នាំ។លោក សីហា ជឿជាក់ថា ការកើនឡើងតម្លៃដីប្រចាំឆ្នាំទាបនៅក្នុងសង្កាត់សំខាន់ៗទាំងពីរនេះគឺ ដោយសារតែតម្លៃដីខ្ពស់រួចទៅហើយបើប្រៀបធៀបទៅនឹងសង្កាត់ដទៃទៀតនៅក្នុងខណ្ឌនេះ។ក្រៅពីនេះ លោក សីហា បានពន្យល់ថា ទាក់ទងនឹងតម្លៃដីធ្លី និងទស្សនវិស័យអាជីវកម្ម សំខាន់ៗ សង្កាត់កាកាប និងចោមចៅលេចធ្លោជាងគេ ដោយសារតែទីតាំងយុទ្ធសាស្រ្ត ដូចជា ការគ្របដណ្ដប់លើផ្លូវធំៗ ដែលជាទីតាំងដ៏ល្អសម្រាប់សក្ដានុពលអាជីវកម្ម។សង្កាត់កាកាបស្ថិតនៅជាប់នឹងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានប្រជាប្រិយភាព យ៉ាងខ្លាំង ខណៈចោមចៅស្ថិតនៅលើផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយ គ្របដណ្តប់លើផ្នែកមួយចំនួននៃផ្លូវធំៗដូចជា មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវជាតិលេខ៣ និង ផ្លូវជាតិលេខ៤ ។ទោះបីជាកាកាបមានតម្លៃទីផ្សារប្រហាក់ប្រហែលចោមចៅ  តែកាកាបមានភាពលេចធ្លោជាង ចំពោះតម្លៃដី និងតម្រូវការពាណិជ្ជកម្ម ដោយសារតែវានៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មជាង។តម្លៃដីធ្លីនៅកាកាបបន្តកើនឡើងប្រមាណជា ១០ ភាគរយជារៀងរាល់ឆ្នាំ ជាមួយតម្លៃ ជាមធ្យមចាប់ពី ៣៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ ២០១៣ ដល់ ៤៩០ដុល្លារ ក្នុងមួយ ម៉ែត្រការ៉េនៅឆ្នាំ ២០១៦ ។យោងតាមរបាយការណ៍របស់ លោក សីហា ក្នុងតំបន់ដែលមិនសូវមានការអភិវឌ្ឍន៍ តម្លៃដី មានចាប់ពី ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែអាចឡើងដល់ ២ ០៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ តាមបណ្តោយផ្លូវធំៗ និងនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ។ទន្ទឹមនេះ បណ្ឌិត គីម ហ៊ាង ប្រធានសមាគមវាយតម្លៃអចលនទ្រព្យកម្ពុជាមានប្រសាសន៍ថា ពោធិ៍សែនជ័យ គឺជាតំបន់ស្ថិតនៅចន្លោះកណ្ដាលក្រុង និងជាយក្រុងភ្នំពេញ ហើយអ្នក អភិវឌ្ឍន៍ជាច្រើនបានជ្រើសយកតំបន់នេះដើម្បីសាងសង់គម្រោងលំនៅដ្ឋាន ដែលមានតម្លៃ ចន្លោះពី ៣០ ០០០ ម៉ឺនដុល្លារ និង ៧០ ០០០ ម៉ឺនដុល្លារ។លោក បណ្ឌិត បន្តថា ជួរតម្លៃនេះសមស្របបំផុតសម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ក្នុងនោះមានដូចជា បុគ្គលិកក្រុមហ៊ុន និងមន្រ្តីរាជការដែលមានប្រាក់បៀវត្សសមរម្យ។ អ្នកអភិវឌ្ឍន៍ជ្រើសរើសខណ្ឌពោធិ៍សែនជ័យសម្រាប់គ្រួសារចំណូលក្រោមមធ្យម សែនសុខ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ចំណែកខណ្ឌទួលគោក ៧ មករា និងចំការមន សម្រាប់គ្រួសារដែលមានប្រាក់ចំណូលខ្ពស់។គម្រោងអភិវឌ្ឍន៍មួយ ដែលកំពុងដំណើរការនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ គឺបុរី សាន់ស៊ីធី ដែលបានចាប់ផ្តើមគម្រោងនៅខែវិច្ឆិកាឆ្នាំ ២០១៧ ហើយដែលត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះ ។លោក Xu ដែលជាអ្នកគ្រប់គ្រងទូទៅនៃគម្រោងបុរីសាន់ស៊ីធីបាននិយាយថា ហេតុផលដែល យើងជ្រើសរើសយកពោធិ៍សែនជ័យដើម្បីអភិវឌ្ឍន៍គម្រោងរបស់យើង គឺដោយសារតែតំបន់នេះ នៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដូច្នេះវាមានភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយ ពិភពលោកខាងក្រៅ។ ជាមួយនឹងការបើកខ្សែរថភ្លើងក្រោមដីនៅខែមេសាឆ្នាំក្រោយប្រជាជនក្នុងតំបន់នឹងកាន់តែមានភាពងាយស្រួលចំពោះមធ្យោបាយធ្វើដំណើរ។លោក Xu បន្តថា យើងជឿជាក់ថាគម្រោងរបស់យើងនឹងទទួលបានភាពជោគជ័យដ៏ធំធេង ដោយសារទីតាំង ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អឥតខ្ចោះ សមស្របសម្រាប់ការរស់នៅ យូរអង្វែង។ ​នៅក្បែរគម្រោងរបស់យើងមាន សាលារៀនអន្តរជាតិកូរ៉េ មជ្ឈមណ្ឌលថែរក្សា សុខភាព និងផ្សារទំនើប ហើយថាគម្រោងនេះផ្ដោតជាពិសេសទៅលើទីផ្សារក្នុងស្រុក។សរុបមកវិញគម្រោងលំនៅដ្ឋាននៅពោធិ៍សែនជ័យស្គាល់ភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែការមកដល់នៃអ្នកចំណូលថ្មីជាពិសេសប្រជាជននៅទីជនបទដើម្បីស្វែងរកឱកាសការងារនៅរាជធានីភ្នំពេញ។ ប្រការនេះជម្រុញឱ្យតម្រូវការលំនៅដ្ឋានតម្លៃសមរម្យកើនឡើងខ្ពស់នៅតាមជាយក្រុងជាច្រើន ជាពិសេសនៅពោធិ៍សែនជ័យ។ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកអភិវឌ្ឍន៍នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែល នៅទីនោះមានដីទំនេរធំៗ និងធូរថ្លៃជាច្រើននៅក្នុងសង្កាត់ដទៃទៀតនៅក្នុងតំបន់ ពោធិ៍ សែនជ័យទំនងជានឹងបន្តរីកចម្រើនច្រើនថែមទៀតចំពោះគម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅឆ្នាំ ២០១៨ និងប៉ុន្មានឆ្នាំទៀតខាងមុខ។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅពោធិ៍សែនជ័យនៅលើគេហទំព័រRealestate.com.kh
លំនៅដ្ឋានតម្លៃសមរម្យនឹងបន្តមានតម្រូវការច្រើនថែមទៀតនៅឆ្នាំ២០១៨
លំនៅដ្ឋានតម្លៃសមរម្យនឹងបន្តមានតម្រូវការច្រើនថែមទៀតនៅឆ្នាំ២០១៨
June 7, 2022, 12:35 a.m.
កាលពីប៉ុន្មានឆ្នាំមុនអ្នកអភិវឌ្ឍន៍បានផ្ដល់អាទិភាពលើការសាងសង់លំនៅដ្ឋានប្រណិតសម្រាប់អ្នកដែលមានចំណូលលើមធ្យម និងចំណូលខ្ពស់។ គម្រោងលំនៅដ្ឋានទាំងនោះភាគច្រើនមានទីតាំងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។យ៉ាងណាក៏ដោយយោងតាមអ្នកជំនាញក្នុងស្រុកនៅឆ្នាំ២០១៧នេះគម្រោងលំនៅដ្ឋានភាគច្រើនបានចាប់ផ្ដើមផ្ដោតលើគ្រួសារចំណូលក្រោមមធ្យមវិញម្តងដោយសាងសង់លំនៅដ្ឋានតម្លៃសមរម្យជាច្រើននៅតាមជាយក្រុង។ទន្ទឹមនេះពួកគេមានសុទិដ្ឋិនិយមថាតម្រូវការលំនៅដ្ឋានតម្លៃសមរម្យនឹងបន្តមានកំណើនច្រើនថែមទៀតនៅឆ្នាំ២០១៨។ ជាលទ្ធផលក្រុមហ៊ុនអភិវឌ្ឍន៍ត្រៀមបន្តសាងសង់លំនៅដ្ឋាន ប្រភេទនេះជាច្រើនថែមទៀតដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាជនខ្មែរដែលមានចំណូលក្រោមមធ្យម។លោក ហឹម សីហា នាយកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisal ទើបនឹងចេញផ្សាយរបាយការណ៍មួយស្ដីពីទស្សនៈវិស័យទីផ្សារលំនៅដ្ឋានឆ្នាំ២០១៧។ របាយការណ៍នោះសរសេរថាទីផ្សារលំនៅដ្ឋានតម្លៃសមរម្យមានការកើនឡើងខ្លាំងនៅឆ្នាំ២០១៧ ស្របពេលដែលលំនៅដ្ឋានប្រណិតមិនសូវមានតម្រូវការច្រើន។លោកមានប្រសាសន៍ថា ដោយសារតែមិនសូវមានតម្រូវការលំនៅដ្ឋានប្រណិតអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមផ្តោតលើទីផ្សារក្នុងស្រុកដោយសាងសង់លំនៅដ្ឋានដែលមានតម្លៃចន្លោះពី ៣០,០០០ ទៅ ៦០,០០០ វិញម្ដង។ ឧទាហរណ៍បុរីពិភពថ្មីលក់ក្នុងតម្លៃតែ ៤០,០០០ ទៅ ៦០,០០០ ប៉ុណ្ណោះ។ តម្លៃនេះមានភាពពេញនិយមខ្លាំងបំផុតពីសំនាក់គ្រួសារចំណូលមធ្យមជាពិសេសអ្នកដែលទើបនឹងរៀបការថ្មីថ្មោង។លោកបន្តថាជារៀងរាល់ឆ្នាំមានគូរស្វាមីភិយាថ្មីថ្មោងជាច្រើនដែលត្រូវការលំនៅដ្ឋានសម្រាប់ធ្វើការ និងរស់នៅក្នុងទីក្រុងភ្នំពេញ។ ជាទូទៅពួកគេមិនមានលទ្ធភាពទិញផ្ទះលើសពីតម្លៃ ៦០, ០០០ ដុល្លារទេ ដូច្នេះតម្លៃក្រោម ៦០,០០០ ដុល្លារ ទើបពួកគេអាចមានលទ្ធភាពទិញសម្រាប់ស្នាក់នៅបាន។មានទស្សនៈដូចលោកសីហាដែរ លោក ចេង ខេង ប្រធានក្រុមហ៊ុន Cambodia Properties Limited (CPL) មានប្រសាសន៍ថាប៉ុន្មានឆ្នាំកន្លងមកនេះអ្នកអភិវឌ្ឍន៍ផ្ដោតលើលំនៅដ្ឋាន តម្លៃលើសពី ​៨០,០០០ ដុល្លារ ប៉ុន្តែតម្រូវការសម្រាប់ផ្ទះក្នុងតម្លៃនេះមានការយឺតយ៉ាវថ្មីៗនេះ។សម្រាប់លោក ចេង ខេង ដោយសារតែប្រជាជនខ្មែរភាគច្រើនជាគ្រួសារចំណូលមធ្យមលោកជឿថាវាដល់ពេលដែលអ្នកអភិវឌ្ឍន៍ត្រូវផ្ដោតលើគម្រោងលំនៅដ្ឋានតម្លៃសមរម្យហើយ។នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុន Realestate.com.kh ដែលជាការស្ទង់មតិអចលនទ្រព្យធំបំផុតដែលត្រូវបានធ្វើឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាការឆ្លើយតប ពីសំណាក់ប្រជាជនខ្មែរ និងបរទេសជាង ៥,០០០ នាក់ ទាក់ទងនឹងលទ្ធភាពទិញអចលនទ្រព្យបានពង្រឹងទស្សនៈរបស់លោក ហឹម សីហា និង លោក​ចេង ខេង។ ការស្ទង់មតិបង្ហាញថាជាងពាក់កណ្តាលនៃអ្នកឆ្លើយតប (៦៧%) មានប្រាក់មិនដល់ $ ៧០ ០០០ ដុល្លារ ដើម្បីចំណាយលើអចលនទ្រព្យនៅកម្ពុជា។ អ្នកដែលមានលទ្ធភាពទិញអចលនទ្រព្យជាទូទៅគឺជនបរទេស ចំណែកខ្មែរមិនសូវមានលទ្ធភាពទិញនោះទេ។ដោយយល់ពីតម្រូវការទីផ្សារ អ្នកអភិវឌ្ឍន៍មួយចំនួនបានចាប់ផ្តើមសាងសង់លំនៅដ្ឋានតំលៃ សមរម្យដើម្បីសម្របទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ បុរី Borey Maha Sen Sok ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំបំផុតមួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ធំៗនៅកម្ពុជាទទួលបានជោគជ័យបំផុតលើគម្រោងរបស់ខ្លួន ដែលផ្ដោតលើគ្រួសារដែលមានចំណូលមធ្យម។អ្នកស្រី ចេង សុខា ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Creed Group មានប្រសាសន៍ថា "បុរី Borey Maha Sen Sok បានចាប់ផ្តើមនៅដើមឆ្នាំ ២០១៦ ហើយនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០១៨។ គម្រោងរបស់យើងចាប់ផ្តើមពីតម្លៃ ៤៩,៥០០ ដុល្លារឡើងទៅ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ដោយបានលក់ដាច់៩៥ភាគរយនៃគម្រោងរហូតមកទល់ពេលនេះ"។លោកស្រីបន្តថាយើងចាប់ផ្ដើមគម្រោងនេះឡើងជាការឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានតម្លៃសមរម្យដែលកំពុងកើនឡើងខ្លាំងក្នុងចំណោមគ្រួសារចំណូលមធ្យម ហើយជឿជាក់យ៉ាងខ្លាំង ចំពោះភាពជោគជ័យនៃគម្រោងមួយនេះ។ប្រជាជនសរុបរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងពី ១៥ ទៅ ១៩ លាននាក់ នៅចន្លោះពេលនេះ និងឆ្នាំ២០៣០ ហើយនៅទីក្រុងភ្នំពេញ និងតំបន់ទីប្រជុំជនផ្សេងទៀតពី ៤ ទៅ ៧ លាននាក់ ដែលលំនៅដ្ឋាន ៨០០ ០០០ ខ្នង ត្រូវបានគេប៉ាន់ប្រមាណថានឹងបន្ថែម ទៅលើស្តុកលំនៅឋានបច្ចុប្បន្ន។ ការកើនឡើងចំនួនប្រជាជននាពេលអនាគតបានពង្រឹង វិសាលភាពតម្រូវការសម្រាប់លំនៅដ្ឋានដែលមានតំលៃសមរម្យ។លោក ជាសុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់គាំទ្រចំពោះការបង្កើតលំនៅដ្ឋានដែលមានតំលៃសមរម្យដើម្បីដោះស្រាយការកើនឡើងចំនួនប្រជាជននៅកម្ពុជា។ នៅក្នុងវេទិការលំនៅដ្ឋានជាតិដែលបានធ្វើឡើងនៅខែមិថុនាឆ្នាំ ២០១៧ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា "ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងយកចិត្តទុកដាក់ បន្ថែមទៀតដើម្បីស្វែងរកមធ្យោបាយសម្រាប់ផ្តល់លំនៅដ្ឋានដែលមានតំលៃសមរម្យសម្រាប់ប្រជាជនចំណូលក្រោមមធ្យមនៅទូទាំងប្រទេសដើម្បីទទួលបានលំនៅដ្ឋានប្រកបដោយភាពកក់ក្តៅ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព "។លោករដ្ឋមន្ត្រីបន្តថាក្រសួងដែនដីកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកំណត់តម្លៃផ្ទះដែលមានតំលៃសមរម្យ និងលើកទឹកចិត្តចំពោះពន្ធដារ និងនិយ័តកម្មនានាដើម្បីលើកទឹកចិត្តឱ្យវិស័យឯកជនអនុវត្តភារកិច្ចនេះ។សរុបមក តម្រូវការលំនៅឋានដែលមានតំលៃសមរម្យនៅក្នុងរាជធានីភ្នំពេញគឺជានិន្នាការមួយដែលនឹងបន្តកើនឡើងពេញមួយឆ្នាំ ២០១៨ និងឆ្នាំបន្តបន្ទាប់។ ជាមួយនឹងការរំពឹងទុក ថាចំនួនប្រជាពលរដ្ឋនឹងកើនឡើងនៅប៉ុន្មានឆ្នាំទៀតខាងមុខការគាំទ្រពីក្រសួងពាក់ព័ន្ធ និងអ្នកអភិវឌ្ឍន៍ដែលបានសម្របទៅនឹងទីផ្សារក្នុងស្រុក គ្រួសារជាច្រើននៅកម្ពុជានឹងមាន ឱកាសទទួលបានលំនៅដ្ឋានសមរម្យក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតមុខនេះ។ចុចទីនេះដើម្បីស្វែងរក អចលនទ្រព្យសម្រាប់លក់ និងជួលនៅកម្ពុជា
អ្នកជំនាញ៖ តម្រូវការគេហដ្ឋានតម្លៃសមរម្យ និងដីឡូតិ៍កើនឡើងខ្ពស់ក្នុងឆ្នាំ២០១៧
អ្នកជំនាញ៖ តម្រូវការគេហដ្ឋានតម្លៃសមរម្យ និងដីឡូតិ៍កើនឡើងខ្ពស់ក្នុងឆ្នាំ២០១៧
June 6, 2022, 5:03 p.m.
ជិតពេញ១ឆ្នាំ២០១៧គេសង្កេតឃើញថាតម្រូវការគេហដ្ឋានតម្លៃសមរម្យ និងដីឡូតិ៍មានការកើនឡើងខ្លាំងស្របពេលដែលប្រជាជនមកពីបណ្ដាខេត្ត និងក្រុងនានាសម្រុកមកកាន់ទីក្រុងភ្នំពេញដើម្បីស្វែង រកការងារធ្វើ។ ប្រការនេះបានជម្រុញឱ្យមានតម្រូវការលំនៅដ្ឋានកើនឡើងខ្ពស់នៅរាជធានីភ្នំពេញ។ ដោយឡែកតម្រូវការលំនៅដ្ឋានតម្លៃសមរម្យត្រូវគេមើលឃើញថាមានការកើនឡើងខ្ពស់ជាងគេក្នុងជិតពេញមួយឆ្នាំ២០១៧នេះ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមចាប់អារម្មណ៍ខ្លាំងលើទីផ្សារដ៏មានសក្ដានុពលមួយនេះ។ការកើនឡើងតម្រូវការគេហដ្ឋានតម្លៃសមរម្យបានជម្រុញគម្រោងល្បីល្បាញមួយរបស់ជប៉ុនឈ្មោះថាអារ៉ាខាវ៉ាមកវិនិយោគលើគម្រោងគេហដ្ឋានតម្លៃសមរម្យនៅភូមិផ្សារទឹកថ្លាដែលផ្ដោតជាពិសេសលើគ្រួសារចំណូលក្រោមមធ្យម។ គម្រោងនេះមានតម្លៃចន្លោះពី ២០,០០០ ទៅ ៣០,០០០ ដុល្លារតែប៉ុណ្ណោះ។លោក បណ្ឌិត គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាមានប្រសាសន៍ថា២០១៧គឺជាឆ្នាំនៃផ្ទះតម្លៃសមរម្យនិងដីឡូតិ៍។ កាលពីប៉ុន្មានឆ្នាំមុនអ្នកអភិវឌ្ឍន៍បានសាងសង់លំនៅដ្ឋានតម្លៃចន្លោះ ៨០,០០០ ទៅ ១០,០០០ ដុល្លាររួចហើយ។ អ្នកដែលមានលទ្ធភាពទិញក្នុងតម្លៃនេះក៏បានទិញច្រើនមកហើយដែរដូច្នេះពួកគេលែងសាងសង់លំនៅដ្ឋានតម្លៃខ្ពស់ទៀតហើយតែបានប្ដូរមកសាងសង់លំនៅដ្ឋានតម្លៃសមរម្យវិញម្ដង។លោកបន្តថាពេលនេះអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមសាងសង់គម្រោងតម្លៃថោកជាងនេះវិញម្ដងជាមួយតម្លៃចន្លោះពី ៣០,០០០ ទៅ ៤០,០០០ ដុល្លារ។ ជាក់ស្ដែងតម្លៃក្នុងចន្លោះនេះមានការគាំទ្រជាច្រើនពីសំណាក់គ្រួសារចំណូលក្រោមមធ្យមដែលមានចំនួនយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា។ក្រោពីគេហដ្ឋានតម្លៃសមរម្យតម្រូវការដីឡូតិ៍ក៏មានការកើនឡើងខ្លាំងដែរនៅឆ្នាំ២០១៧នេះ។ លោក សេង សារ៉ាម៉ានី ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុន Moana Realty និយាយថាយើងមានគម្រោងពីរ៖ មួយស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងមួយទៀតនៅខេត្តសៀមរាប។ នៅឆ្នាំនេះយើងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជនរបស់យើងចំពោះដីឡូតិ៍ ដែលពួកគេភាពច្រើនជាប្រជាជនដែលមានប្រាក់ចំណូលក្រោមមធ្យម។លោកបន្តថាគម្រោងរបស់យើងទទួលបានជោគជ័យយ៉ាងខ្លាំងនៅឆ្នាំនេះដោយសារតែមានតម្រូវការច្រើនពីសំណាក់ប្រជាពលរដ្ឋ។ ដីឡូតិ៍តម្លៃចន្លោះពី ៥,០០០ ទៅ ៧,០០០ ដុល្លារមានការគាំទ្រច្រើនបំផុត ពីពួកគាត់សម្រាប់សាងសង់លំនៅដ្ឋានសមរម្យមួយដើម្បីស្នាក់នៅ។អធិប្បាយលើតម្រូវការដីឡូតិ៍អ្នកស្រី ជៀម សំណាងប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Lucky Property Services មានប្រសាសន៍ថាតម្រូវការដីឡូតិ៍ជាពិសេសនៅក្រៅទីក្រុងភ្នំពេញដូចជា ព្រៃសរ តាខ្មៅ បែកចាន និងតាមបណ្ដោយផ្លូវជាតិលេខ១មានការកើនឡើងយ៉ាងខ្លាំង។លោកស្រីពន្យល់បន្ថែមថាគ្រួសារចំណូលក្រោមមធ្យមគឺជាគោលដៅសម្រាប់ទីផ្សារដីឡូតិ៍ ដោយសារតែពួកគេមិនមានលទ្ធភាពទិញបុរី និងខុនដូរដែលមានតម្លៃថ្លៃនៅកណ្ដាលក្រុងភ្នំពេញ។ ដូច្នេះដើម្បីទទួលបានលំនៅដ្ឋានសមរម្យមួយពួកគេបានងាកទៅរកដីឡូតិ៍វិញដើម្បីសាងសង់លំនៅដ្ឋានសម្រាប់ថ្ងៃអនាគត។ តាមពិតទៅដីឡូតិ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគ្រួសារទាំងនេះឱ្យមានលំនៅដ្ឋានសមរម្យមួយនៅពេលដែលពួកគេគ្មានថវិការគ្រប់គ្រាន់ដើម្បីទិញគម្រោងលំនៅដ្ឋានតម្លៃថ្លៃ។យ៉ាងណាក៏ដោយលោកស្រីគូសបញ្ជាក់ថាវាជារឿងសំខាន់ណាស់ដែលអ្នកអភិវឌ្ឍន៍ទាំងនោះត្រូវគិតគូរពីការសាងសង់ផ្លូវចូល ប្រព័ន្ធទឹក ភ្លើង និងលូជាដើមនៅពេលដែលចង់លក់ដីឡូតិ៍ទៅឱ្យអ្នកទិញ។ទន្ទឹមនេះ លោក តេង រិទ្ធី ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Property Investment Realty Partner លើកឡើងថារាល់គម្រោងដីឡូតិ៍ទាំងអស់នៅរាជធានីភ្នំពេញគួរតែស្របទៅតាមផែនការមេរបស់ទីក្រុង។ គម្រោងដីឡូតិ៍មួយចំនួនមិនបានគោរពទៅតាមផែនការមេនោះទេ ហើយនៅថ្ងៃមុខ នឹងជៀសមិនផុត ពីជួបបញ្ហានោះទេ។ ឩទាហរណ៍តំបន់មួយចំនួនគ្រោងនឹងអភិវឌ្ឍន៍ទៅជាតំបន់ឧស្សាហកម្មប៉ុន្តែអ្នកអភិវឌ្ឍន៍មួយចំនួនបែរជាយកតំបន់នោះមកអភិវឌ្ឍន៍ជាគម្រោងលំនៅដ្ឋានទៅវិញ។លោកបន្តថានៅតំបន់ឧស្សាហកម្មនឹងមានរោងចក្រជាច្រើនដែលបង្ករសម្លេងជាច្រើន ហើយដែលនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់អ្នករស់នៅក្បែរនោះ។ ធ្ងន់ធ្ងរជាងនេះនៅតំបន់ឧស្សាហកម្មនឹងមិនមានមន្ទីរពេទ្រ ឫសាលារៀនទេដោយសារតែវាមិនមែនជាតំបន់សម្រាប់ស្នាក់នៅ។ ដូច្នេះអ្នកទិញគួរតែស្វែងយល់ពីតំបន់ណាមួយជាមុនសិនមុននឹងសម្រេចចិត្តទិញគម្រោងណាមួយដើម្បីប្រាកដថាគម្រោងនោះស្របតាមផែនការមេរបស់ក្រុងភ្នំពេញជៀសវាងមានបញ្ហាទៅថ្ងៃក្រោយ។សរុបសេចក្ដីមកវិញតម្រូវការផ្ទះតម្លៃសមរម្យ និងដីឡូតិ៍មានការកើនឡើងខ្ពស់នៅឆ្នាំ២០១៧នេះ ហើយនិន្នាការនេះនឹងទំនងជាបន្តនៅប៉ុន្មានឆ្នាំទៀតខាងមុខ។ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅប្រទេសកម្ពុជា និងតាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតតាមរយៈ Realestate.com.kh
ចំណុចគួរយល់ដឹងសម្រាប់អ្នកក្នុងការសុំឥណទានទិញគេហដ្ឋានដំបូងជាមួយនឹងធនាគារភ្នំពេញពាណិជ្ជ
ចំណុចគួរយល់ដឹងសម្រាប់អ្នកក្នុងការសុំឥណទានទិញគេហដ្ឋានដំបូងជាមួយនឹងធនាគារភ្នំពេញពាណិជ្ជ
June 6, 2022, 5:03 p.m.
ការទិញផ្ទះថ្មីគឺជាការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតហើយផ្ទះគឺជាប្រភេទអចលនទ្រព្យដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់អ្នកក៏ដូចជាគ្រួសារអ្នកទាំងមូល។ដូច្នេះអ្នកត្រូវមានការសម្រេចចិត្តឲ្យបានល្អិតល្អន់និងមានការរៀបចំផែនការឲ្យបានច្បាស់លាស់។ហើយអ្វីដែលត្រូវពិចារណាចម្បងនោះគឺផែនការថវិការតើអ្នកត្រូវការកម្ចីពីធនាគារដែរឬទេ?​ ចំនួនធនាគារនៅក្នុងប្រទេសកម្ពុជាមានច្រើនដូចនេះលោកអ្នកមានជម្រើសយ៉ាងច្រើនផងដែរនៅក្នុងការជ្រើសរើសទោះជាយ៉ាងណាអ្នកត្រូវប្រាកដថាធនាគារដែលយើងជ្រើសរើសនោះអាចផ្តល់នូវទំនុកចិត្តនិងមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងប្រទេស។គុណសម្បត្តិទាំងនេះធនាគារភ្នំពេញពាណិជ្ជពិតជាឆ្លើយតបតាមតម្រូវការរបស់លោកអ្នកយ៉ាងពិតប្រាកដ។ហេតុអ្វីត្រូវជ្រើសរើសធនាគារភ្នំពេញពាណិជ្ជជាអ្នកផ្តល់កម្ចីទិញផ្ទះ?ធនាគារភ្នំពេញពាណិជ្ជបានចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំ 2008 ក្រោយមកទៀតបានសហការវិនិយោគជាមួយនឹងធនាគារ Jeonbuk Bank Co., Ltd និងក្រុមហ៊ុនហិរញ្ញវត្ថុApro Financial Co., Ltd នៅក្នុងឆ្នាំ2016។ លោក SHIN Chang Moo បានតែងតាំងជានាយកនៃធនាគារភ្នំពេញពាណិជ្ជ។ការរួមបញ្ចូលគ្នានៃបទពិសោធន៍មកពីប្រទេសកូរ៉េខាងត្បូងនិងចក្ខុវិស័យច្បាស់លាស់នៅក្នុងវិស័យធនាគារ។ធនាគារភ្នំពេញពាណិជ្ជបានរីកចម្រើនពីមួយថ្ងៃទៅមួយនៅក្នុងប្រទេសកម្ពុជាដោយផ្តល់ជូនសេវាកម្មប្រកបដោយវិជ្ជាជីវៈនិងការយកចិត្តទុកដាក់ខ្ពស់ទៅដល់អតិថិជន។ធនាគារភ្នំពេញពាណិជ្ជយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីតម្រូវការរបស់អតិថិជនទាំងអតិថិជនចាស់និងអតិថិជនថ្មី។តួយ៉ាងសេវាកម្មផ្តល់ប្រាក់កម្ចីឥទានជាដើមមានការផ្តល់ជូនភាពងាយស្រួល និងមានភាពសាមញ្ញក្នុងដំណើរការនៃការផ្តល់ជូនប្រាក់កម្ចីសម្រាប់អតិថិជន។លក្ខខណ្ឌប្រាក់កម្ចី៖ជាមួយនឹងប្រាក់កម្ចីទិញផ្ទះរបស់ធនាគារភ្នំពេញពាណិជ្ជអ្នកអាចស្នើប្រាក់កម្ចីរហូតដល់ 80% នៃតម្លៃផ្ទះដែលអ្នកបានជ្រើសរើស (ឬរហូតដល់ 200.000 ដុល្លារ)  ជាមួយនឹងរយៈពេលសង 20 ឆ្នាំប្រតិបត្តិការក្នុងការរៀបចំឯកសារមានភាពឆាប់រហ័សជាមួយនឹងអត្រាការប្រាក់សមរម្យចាប់ពី0.65%ក្នុងមួយខែ។លក្ខខណ្ឌក្នុងការផ្តល់ប្រាក់កម្ចី៖អ្នកទិញផ្ទះគឺមានតម្រូវការផ្នែកហិរញ្ញវត្ថុនិងលក្ខខណ្ឌប្រាក់កម្ចីផ្សេងៗគ្នាទោះជាយ៉ាងណាក៏ដោយអ្នកក៏ត្រូវតែមានប្រាក់ដើមមួយចំនួនឬហៅម្យ៉ាងទៀតថាប្រាក់តម្កល់មួយចំនួនដើម្បីធ្វើការស្នើប្រាកកម្ចីពីធនាគារ។ខាងក្រោមនេះគឺជាលក្ខខណ្ឌនិងតម្រូវការដែលត្រូវការដើម្បីដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះជាមួយធនាគារភ្នំពេញពាណិជ្ជ៖● បំពេញពាក្យស្នើសុំប្រាក់កម្ចីនៅតាមសាខាធនាគារភ្នំពេញពាណិជ្ជណាមួយដែលនៅជិតលោកអ្នកបំផុត● អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន (លិខិតចម្លង)● សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ (លិខិតចម្លង)● ព័ត៌មានលម្អិតរបស់អ្នកធានា (ឈ្មោះលេខទូរស័ព្ទនិងហត្ថលេខា)● លិខិតបញ្ជាក់ការងារនិងរបាយការណ៍ហិរញ្ញវត្ថុ● អាស័យដ្ឋានរស់នៅបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា● របៀបសង៖ការបង់ប្រាក់រំលស់ប្រាក់ដើមនិងការប្រាក់ថយចុះ/ការបង់ប្រាក់រំលោះថេរ។រយៈពេលអនុគ្រោះក្នុងការប្រាក់ដើម (រយៈពេល2ឆ្នាំដំបូង) និងការបង់ប្រាក់រំលស់ដើមមួយផ្នែក។ធនាគារភ្នំពេញពាណិជ្ជនឹងផ្តល់ពិភាក្សាគ្នាពីវិធីទូទាត់សងដ៏ល្អបំផុតសម្រាប់តម្រូវការរបស់អ្នក។● ទ្រព្យធានា៖ដីនិងអគារ● លិខិតបញ្ជាក់អំពីតម្លៃផ្ទះដែលអ្នកចង់ទិញឬក្នុងករណីដែលផ្ទះនោះកំពុងដាក់ជួលក៏ត្រូវមានលិខិតបញ្ជាក់អំពីតម្លៃជួលផងដែរ។នៅពេលដែលអ្នករកអចលនទ្រព្យដែលសមស្របទៅនឹងតម្រូវការរបស់អ្នកហើយជាចាំបាច់អ្នកត្រូវស្នើសុំភស្តុតាងពីម្ចាស់កម្មសិទ្ធបច្ចុប្បន្នដើម្បីបញ្ជាក់ពីម្ចាស់កម្មសិទ្ធិពិតប្រាកដនៃអចលនទ្រព្យនោះ។ បណ្ណកម្មសិទ្ធិដែលមានសុវត្ថិភាពដែលអាច ជឿទុកចិត្តបាននោះគឺប្លង់រឹង។ ក្នុងលក្ខខណ្ឌដែលគម្រោងរបស់អ្នកស្ថិតនៅក្នុងការសាងសង់យ៉ាងហ៊ោចណាស់អ្នកត្រូវតែទទួលបានលិខិតទិញលក់ពីម្ចាស់គម្រោងហើយលិខិតនោះត្រូវតែមានចំនួនទឹកប្រាក់បញ្ជាក់ច្បាស់លាស់។ មួយវិញទៀតអ្នកគួរតែធ្វើលិខិតមួយទៀតបញ្ជាក់យ៉ាងច្បាស់ថារវាងម្ចាស់គម្រោង និងអ្នកបានឯកភាពគ្នាក្នុងការទទួលយកនូវតម្លៃនិងលក្ខណ្ឌផ្សេងៗទៀត។ ឯកសារទាំង2នេះពិតជាផ្តល់ឲ្យលោកអ្នកនូវទំនុកចិត្តនិងមានភាពស្របច្បាប់។តម្លៃបន្ថែមផ្សេងៗ៖មិនថាអ្នកកំពុងទិញអចលនទ្រព្យដែលមានស្រាប់ឬកំពុងស្ថិតនៅក្នុងគម្រោងសាងសង់ក៏ដោយត្រូវប្រាកដថាត្រូវតែមានតម្លៃច្បាស់លាស់ពីម្ចាស់ផ្ទះ។ដឹងតម្លៃដើមនៃអចលនទ្រព្យប៉ុន្តែអ្នកក៏ត្រូវដឹងអំពីតម្លៃបន្ថែមផ្សេងៗទៀតផងដែររួមមាន៖តម្លៃផ្ទេរកម្មសិទ្ធិ តម្លៃសេវាថែទាំ តម្លៃជួសជុល និងកែលំអជាដើម។ ចំណុចទាំងនេះយើងត្រូវតែគិតពិចារណាឲ្យបានម៉តចត់ជាមុនសិនមុននឹងសម្រេចចិត្តទិញផ្ទះ ឬការស្នើប្រាក់កម្ចីដោយហេតុថាតម្លៃរួមផ្សំទាំងនេះក៏ជាផ្នែកមួយនៃផែនការហិរញ្ញវត្ថុផងដែរនៅពេលដែលយើងមានផែនការច្បាស់លាស់វាមានសារៈសំខាន់ណាស់ក្នុងការវិនិយោគរយៈពេលវែង។ផ្តល់ជូនការប្រឹក្សា៖ទោះបីជានិតិវិធីនៃការផ្តល់ប្រាក់កម្ចីមើលទៅមានភាពស្មុគស្មាញឯកសារតម្រូវការមានច្រើនក៏ដូចជាពាក់ព័ន្ធទៅនឹងការបង់ប្រាក់ក៏មានច្រើនដំណាក់កាល ប៉ុន្តែដំណើរការទាំងនេះអ្នកមិនមែនធ្វើការលើរឿងនេះតែម្នាក់ឯងនោះទេធនាគារភ្នំពេញពាណិជ្ជនឹងផ្តល់ជូនការប្រឹក្សានៃដំណើរការស្នើប្រាក់កម្ចីនីមួយៗដោយលម្អិតនិងមិនមានការបង់ប្រាក់។ ក្រុមការងារដ៏ជំនាញរបស់ធនាគារភ្នំពេញពាណិជ្ជនឹងផ្តល់ជូននូវការប្រឹក្សាយ៉ាងលម្អិតគ្រប់ដំណាក់កាលនៃដំណើរការស្នើសុំប្រាក់កម្ចីទិញផ្ទះពីធនាគារភ្នំពេញពាណិជ្ជ។ ធនាគារភ្នំពេញពាណិជ្ជតែងតែស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដែលមាននិរន្តភាពនិងប្រសិទ្ធិភាពបំផុតសម្រាប់អ្នកនិងគ្រួសាររបស់អ្នក។មានបំណងស្នើសុំប្រាក់កម្ចីទិញផ្ទះមែនទេ?​​ ស្វែរកធនាគារឈានមុខគេដែលផ្តល់ជូនសេវាកម្មប្រាក់កម្ចីទិញផ្ទះតាមរយៈ Realestate.com.kh
ទំហំទឹកប្រាក់៧ពាន់លានដុល្លារនឹងធ្វើការវិនិយោគលើគម្រោង៤នៅកម្ពុជា
ទំហំទឹកប្រាក់៧ពាន់លានដុល្លារនឹងធ្វើការវិនិយោគលើគម្រោង៤នៅកម្ពុជា
June 6, 2022, 5:03 p.m.
នៅក្នុងសេចក្តីប្រកាសមួយនៅចុងខែវិចិ្ឆកាក្រុមហ៊ុនអចលនទ្រព្យនិងសំណង់ដ៏ធំចំនួនពីររបស់ចិនបានសន្យានឹងធ្វើការវិនិយោគគិតជាទឹកប្រាក់ចំនួនប្រាំពីពាន់លានដុល្លារនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ វិស័យសំណង់និងហិរញ្ញវត្ថុ។ សេចក្តីថ្លែងការនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំងរវាងនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែន និងលោក Cheng Risheng ប្រធានក្រុមហ៊ុនវិនិយោគ Henan Transport Investment Group និងលោក Zhang Yuling ប្រធានក្រុមហ៊ុន Greenland Holding Group។គម្រោងថ្មីដែលបានស្នើរួមមានផ្លូវល្បឿនលឿនរវាងភ្នំពេញនិងខេត្តព្រះសីហនុ ការកសាងទីក្រុងរណបមួយផ្សេងទៀត និងការបង្កើតមជ្ឈមណ្ឌលទេសចរណ៍និងធនាគារពាណិជ្ជដ៏ធំថ្មីមួយ។កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងគួរឲ្យកត់សំគាល់ នេះគឺដោយសារតែការរួមចំណែកខាងផ្នែកសេដ្ឋកិច្ចនិងការវិនិយោគដ៏ច្រើនរបស់ប្រទេសចិនក៏ដូចជាទំនាក់ទំនងនយោបាយជិតស្និទ្ធរវាងប្រទេសទាំងពីរ។ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) នៅតែជាចំនុចស្នូលមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា។ ជាលទ្ធផលកំណើនសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់ជាង២ទសវត្សរ៍ចុងក្រោយនេះហើយបានក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចទៅជាប្រទេសដែលមានប្រាក់ចំណូលក្រោមមធ្យម។ប្រទេសចិនគឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់ប្រទេសកម្ពុជាដោយមានទឹកប្រាក់វិនិយោគសរុបជាងដប់បួនពាន់លានដុល្លារអាមេរិកចន្លោះឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៦ ជាពិសេសការអភិវឌ្ឍន៍នៅក្នុងវិស័យសំណង់និងហេដ្ឋារចនាសម្ព័ន្ធ។គម្រោងថ្មីទាំងនេះគឺស្របទៅនឹងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយដែលមានទឹកប្រាក់ប្រមាណមួយរយម្ភៃពាន់លានដុល្លារដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងចិនទៅកាន់តំបន់អាស៊ី អាហ្វ្រិក អឺរ៉ុបនៅពេលដែលគម្រោងនេះបានបញ្ចប់។ សូមរំលឹកផងដែរថាគម្រោងអភិវឌ្ឍន៍បានបង្កើតឱកាសការងារយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជាតួយ៉ាងគម្រោងដែលទើបតែបានប្រកាសថ្មីៗនេះជាមួយទឹកប្រាក់យ៉ាងច្រើនមកពីប្រទេស ចិន។ គម្រោងចុងក្រោយនេះអ្នកជំនាញបានប៉ាន់ស្មានថានឹងបានបង្កើនការងារចំនួន២០,០០០កន្លែងនៅពេលដែលគម្រោងនេះចាប់ផ្តើម៕ស្វែងរកព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតតាមរយៈ Realestate.com.kh
ក្រុមហ៊ុន Song Saa Collective គ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសៀមរាប
ក្រុមហ៊ុន Song Saa Collective គ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសៀមរាប
June 6, 2022, 5:03 p.m.
Events & Announcements
ក្រុមហ៊ុន Song Saa Collective ជាក្រុមហ៊ុនល្បីល្បាញមួយដែលបានបានអភិឌ្ឍន៍រមណីយដ្ឋានដ៏ប្រណិតនៅលើកោះសង្សារ(កោះឯកជន)នៅក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះមានគម្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិ (អេកូទេសចរណ៍) នៅក្នុងក្នុងស្រុកបន្ទាយស្រី​នៃខេត្តសៀមរា​​ប។ ក្រុមហ៊ុន​បានប្រកាសទឹកប្រាក់វិនិយោគដំបូងរបស់ខ្លួនប្រមាណ៣លានដែលបានទិញដីចំនួន៤០០​ហិចតាពីប្រជាជននៅក្នុងតំបន់នៅក្នុងជំហានដំបូង។នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានបានព្រមព្រៀងលើគម្រោងនេះ និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនណាដែលអាចជួយរដ្ឋាភិបាលក្នុងការបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ជួយអភិរក្សធនធានធម្មជាតិ និងមិនមានផលប៉ះពាល់ដល់បរិស្ថាន។លោក Rory Hunter ជានាយកក្រុមហ៊ុន Song Saa Collective បានលើកឡើងអំពីចក្ខុវិស័យរបស់លោកសម្រាប់ទីក្រុងអេកូទេសចរណ៍មួយនេះ ដោយលោកបានបញ្ជាក់ថាដីមួយហិកតាដែលមានបឹងធម្មជាតិនៅជុំវិញ នឹងអភិឌ្ឍន៍ជាកន្លែងអភិរក្សសត្វនៅក្នុងតំបន់នេះ។ លោក Hunter សង្ឃឹមថាក្នុងរយៈពេលប្រាំឆ្នាំទៅមុខគម្រោងរបស់ក្រុមហ៊ុនរបស់លោកនឹងត្រូវអភិឌ្ឍន៍ដោយភាពងាយស្រួល ហើយនឹងអាចបង្កើតការងារបន្ថែមសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ដែលមិនទាន់មានឧស្សាហកម្មរីកចម្រើនដូចនៅតាមទីក្រុង។គម្រោងទីក្រុងទេសចរណ៍ធម្មជាតិនេះមានដូចជា៖ សណ្ឋាគារ វីឡា សាលារៀន មជ្ឈមណ្ឌលសាសនា និងរមណីយដ្ឋានធម្មជាតិដទៃទៀត។ គេរំពឹងថាគម្រោងនេះនឹងជួយទាក់ទាញអ្នកទេសចរបានច្រើនថែមទៀត​ ក្នុងនោះមានទាំងក្នុងស្រុក និងក្រៅស្រុកដែលចូលមកទស្សនានៅក្នុងខេត្តនេះដែលមានភាពល្បីល្បាយខ្លាំងលើ​ប្រាសាទអង្គរវត្ត។លោក Mario Tan នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Hunter Estate បានលើកឡើងអំពីអត្ថប្រយោជន៍នៃគម្រោងនេះ។ លោកថា "គម្រោងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសជាពិសេសភ្ញៀវទេសចរជនជាតិចិនដើម្បីឲ្យមកទស្សនាខេត្តសៀមរាប។ ភ្ញៀវទេសចរដែលទស្សនានៅប្រទេសជិតខាងដូចជា៖ ប្រទេសវៀតណាម និងថៃជាធម្មតាពួកគេស្នាក់នៅយូរនៅក្នុងប្រទេសទាំងនេះដោយសារនៅថៃ ឬវៀតណាម មានទិសដៅទេសចរណ៍ច្រើនបើប្រៀបធៀបទៅនឹងប្រទេសកម្ពុជា។”លោក Mario បានបន្ថែមទៀត "នៅពេលប្រទេសកម្ពុជាមានរមណីយដ្ឋានច្រើនជាពិសេសដូចជានៅក្នុងខេត្តសៀមរាបនោះប្រទេសនេះនឹងអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបាន ជាលទ្ធផលយើងនឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅរយៈពេលយូរ។ នៅទីបំផុតភ្ញៀវទេសចរកាន់តែច្រើនស្នាក់នៅសម្រាប់រយៈពេលយូរផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចក្នុងក្នុងស្រុក។"វិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាផ្នែកមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា។ នៅឆ្នាំ២០១៦ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសជាង៥លាននាក់រួមទាំងជនជាតិចិន ៨៣០,០០០ នាក់និងប្រាក់ចំណូលសរុបចំនួន៣,៤ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិក្រសួងទេសចរណ៍។ការកើនឡើងភ្ញៀវទេសចរចិនគឺជាគោលដៅដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលដោយការបង្កើតគោលនយោបាយ "ការត្រៀមខ្លួនសម្រាប់ទេសចរ ចិននៅកម្ពុជា" ដែលមានបំណងទាក់ទាញភ្ញៀវទេសចរចិន២លាននាក់ឲ្យចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ ២០២០ដូច្នេះប្រទេសកម្ពុជាត្រូវការការអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែមទៀតដូចជាគម្រោងសំណើរទីក្រុងទេសចរណ៍ធម្មជាតិដើម្បីជំរុញកំណើននៃភ្ញៀវទេសចរជារៀងរាល់ឆ្នាំស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់ក្នុងខេត្តសៀមរាប និងស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗនៅ លើគេហទំព័រ Realestate.com.kh នៅថ្ងៃនេះ
RCD Kitchen Cambodia ជាជម្រើសផលិតផលសម្ភារផ្ទះបាយ និងគ្រឿង សង្ហារឹមឈានមុខគេនៅកម្ពុជា
RCD Kitchen Cambodia ជាជម្រើសផលិតផលសម្ភារផ្ទះបាយ និងគ្រឿង សង្ហារឹមឈានមុខគេនៅកម្ពុជា
June 6, 2022, 5:03 p.m.
ស្របពេលដែលវិស័យលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនតម្រូវការគ្រឿងសង្ហារឹម និងសម្ភារផ្ទះបាយក៏មានការកើនឡើងផងដែរ។ ជាការឆ្លើយតបនឹងតម្រូវការសម្ភារផ្ទះបាយនៅកម្ពុជាក្រុមហ៊ុន RCD Kitchen Cambodia បាននាំយកនូវសម្ភារផ្ទះបាយ គ្រឿងសង្ហារឹម និងទូសំលៀកបំពាក់គ្រប់ប្រភេទដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។RCD Kitchen Cambodia ជាក្រុមហ៊ុនដ៏ធំក្នុងការផ្គត់ផ្គង់នូវគ្រឿងបរិក្ខាសម្ភារផ្ទះបាយ គ្រឿងសង្ហារឹម និងផ្ដល់សេវកម្មតំលើងជូនដល់អតិថិជនសម្រាប់លំនៅដ្ឋានធម្មតា ក៏ដូចជាគម្រោងខុនដូ។មានបទពិសោធន៍ក្នុងវិស័យនេះជាង៤៥ឆ្នាំនៅក្នុងប្រទេសថៃ ក្រុមហ៊ុនយើងបានមកដល់ប្រទេសកម្ពុជារយៈពេល២ឆ្នាំមកហើយ ដោយបានចែកចាយបទពិសោធន៍និងជំនាញយ៉ាងប៉ិនប្រសប់។ក្រុមហ៊ុនមានរោងចក្រដ៏ធំនៅក្នុងប្រទេសថៃ ហើយគ្រប់ផលិតផលទាំងអស់ត្រូវបានផលិតឡើងតាមស្តង់ដាអន្តរជាតិ ISO 9001-​2008 ។ ចំណែកឯក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាវិញក៏មានក្រុមការងារប្រកបដោយជំនាញវិជ្ជាជីវៈដែលទទួលបានការបណ្តុះបណ្តាលមកពីប្រទេសថៃផងដែរ។លើសពីនេះ ពួកយើងក៏បាននាំចូលគ្រឿងសម្ភារផ្ទះបាយ គ្រឿងសង្ហារឹមយីហោល្បីៗមកកាន់ប្រទេសកម្ពុជាផងដែរដូចជា៖ Cattelan, Bodema, Lago, and Cesar Italian ។ គ្រប់ផលិតផលទាំងអស់ត្រូវបានផលិតតាមស្តង់ដាអន្តរជាតិ និងមានភាពទំនើបទាន់សម័យ។គ្រឿងសំភារៈទាំងអស់មានតម្លៃចាប់ពី $850 ដល់ជាង $10,000 ដែលអាចធ្វើការផ្គត់ផ្គង់ សម្រាប់ផ្ទះបាយក្នុងគេហដ្ឋាន និងគម្រោងខុនដូជាដើម។ពួកយើងផ្តោតសំខាន់ទៅលើគុណភាពជាចំបងធ្វើយ៉ាងណាប្រាកដថាផលិតផល និងសេវាកម្មពិតជាឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ មិនតែប៉ុណ្ណោះពួកយើងក៏បានសហការជាមួយ ក្រុមហ៊ុនអន្តរជាតិដែលផ្គត់ផ្គង់សម្ភារផ្ទះបាយយីហោ  Blum & Hafele ផងដែរ។ក្រុមការងារដ៏មានជំនាញរបស់ពួកយើងតែងតែផ្តល់ជូនទាំងទំនុកចិត្ត និងផលិតផលគុណភាពខ្ពស់ជូនអតិថិជន។ ក្រៅពីនេះផងដែរក្រុមការងាររបស់យើងត្រូវបានទទួលការបណ្តុះបណ្តាល និងតែងតែស្វែងរកជំនាញថ្មីៗក៏ដូចជាបច្ចេកវិទ្យាចុងក្រោយបំផុតដើម្បីបម្រើអតិថិជន។លោកអ្នកនឹងទទួលបានការប្រឹក្សាអំពីការតុបតែងរចនាផ្ទះបាយដោយឥតគិតថ្លៃដោយគ្រាន់តែបង្ហាញអត្ថបទនេះមកកាន់ក្រុមការងាររបស់យើងខ្ញុំ។  RCD Kitchen Cambodia ផ្តល់ជូនផលិតផល និងសេវាកម្មល្អផ្តាច់គេ​ជាមួយតម្លៃសមរម្យដើម្បីបំពេញតាមតម្រូវការរបស់អតិថិនជន៕អានអត្ថបទព័ត៌មានទាក់ទងនឹងអចលនទ្រព្យសូមទាក់ទងមកកាន់ Realestate.com.kh