+855 92 92 1000
Logo

Recent Articles

មជ្ឈមណ្ឌលកម្សាន្តបែបធម្មជាតិទំហំ ២០៥ ហិចតានឹងបង្ហាញខ្លួននៅខេត្តកំពង់ស្ពឺ
មជ្ឈមណ្ឌលកម្សាន្តបែបធម្មជាតិទំហំ ២០៥ ហិចតានឹងបង្ហាញខ្លួននៅខេត្តកំពង់ស្ពឺ
June 5, 2022, 1:38 a.m.
ខណៈដែលខេត្តធំៗជាច្រើនពេលនេះសុទ្ធតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងនោះខេត្តកំពង់ស្ពឺក៏មិនចាញ់គេប៉ុន្មានដែរ។ តួយ៉ាងតាមរយៈការចុះផ្សាយពីគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះ បានឱ្យដឹងថា ថ្នាក់ខេត្តមានកិច្ចប្រជុំមួយ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តជាមួយនឹងក្រុមហ៊ុន ចូហ្គ្រេន​ អ៉ិនវេសម៉ិន​ ឯ.ក។​គម្រោងវិនិយោគអភិវឌ្ឍន៍ខ្នាតយក្សលើមជ្ឈមណ្ឌលកម្សាន្តនេះគ្រោងនឹងចំណាយទឹកប្រាក់ខ្ទង់ ៥០០ លានដុល្លារ ដោយគ្រប់បណ្តប់លើផ្ទៃដី ២០៥ហិចតា ដែលមានទីតាំងនៅ ឃុំមហាសាំង​ ស្រុកភ្នំស្រួច និង​ ឃុំកាហែង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។តាមយៈប្រភពដដែលបានបង្ហាញផងដែរថា គម្រោងនេះចង់សំដៅបង្កើត តំបន់ទេសចរណ៍ធម្មជាតិ ដោយមានជាសួនកម្សាន្ត សួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ រមណីយដ្ឋាន និង សណ្ឋាគារនៅក្នុងបរិវេណតែមួយតែម្តង។ទោះជាយ៉ាងណាក៏ដោយ ទាក់ទិននឹងគម្រោងនេះគឺមិនទាន់មានការបញ្ជាក់ផ្លូវការណាមួយថាតើក្រុមហ៊ុននេះនឹងបើកការដ្ឋានសាងសង់នៅថ្ងៃណានោះទេ។ ប៉ុន្តែប្រសិនជាគម្រោងនេះពិតជាអាចមានវត្តមាននៅក្នុងខេត្តកំពង់ស្ពឺនេះមែន វានឹងផ្តល់ការងារដល់ប្រជាជននៅក្នុងខេត្ត ក៏ដូចជាពង្រឹងវិស័យទេសចរណ៍ដល់ខេត្តនេះបានកាន់តែច្រើនជាងមុនបន្ថែមទៀត។គួរបញ្ជាក់ផងដែរថាទីតាំងខេត្តកំពង់ស្ពឺមានលក្ខណៈអំណោយផលក្នុងការវិនិយោគលើមជ្ឈមណ្ឌលទេសចរណ៍បែបនេះព្រោះថាខេត្តនេះមានចម្ងាយមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ និងមានផ្លូវឆ្លងកាត់ទៅខេត្តព្រះសីហនុយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត តំបន់នេះក៏ពោរពេញទៅដោយសម្បតិ្តធម្មជាតិ រួមមានភ្នំ ស្ទឺង និងព្រៃឈើ ហើយបច្ចុប្បន្នេះខេត្តនេះមានរមណីយដ្ឋានសំខាន់ៗចំនួន ៥ រួចទៅហើយរួមមាន៖ រមណីដ្ឋានធម្មជាតិគិរីរម្យ រមណីដ្ឋានធម្មជាតិចំបក់ រ​មណីយដ្ឋានធម្មជាតិទឹកពុះ  រមណីដ្ឋានធម្មជាតិភ្នំចាស់ និងរមណីយដ្ឋានអំពភ្នំ៕ឥឡូវនេះអ្នកអាចស្វែងរកអចលនទ្រព្យគ្រប់ប្រភេទតាមរយៈ Realestate.com.kh!
តើកំណើនថ្លៃពន្ធអចលនទ្រព្យក្នុងទីក្រុងភ្នំពេញនឹងធ្វើឲ្យតម្លៃដីកើនឡើងថែមទៀតដែរឬទេ?
តើកំណើនថ្លៃពន្ធអចលនទ្រព្យក្នុងទីក្រុងភ្នំពេញនឹងធ្វើឲ្យតម្លៃដីកើនឡើងថែមទៀតដែរឬទេ?
May 9, 2022, 6:01 a.m.
នៅក្នុងមួយរយៈចុងក្រោយនេះ តម្លៃដីនៅក្នុងតំបន់មួយចំនួននៃព្រះរាជាណាចក្រកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង ដោយសារតែវត្តមានវិនិយោគិនបរទេសយ៉ាងច្រើន។ ដោយសារតែ កំណើនការវិនិយោគបរទេសនេះហើយ រដ្ឋាភិបាលបានសម្រេចចិត្តកែប្រែតម្លៃពន្ធដីថ្មីនៅទីក្រុង ដើម្បីទាញយកថវិកាជាតិបន្ថែមទៀត។ទោះបីជាយ៉ាងណាក៏ដោយ ការកែប្រែតម្លៃពន្ធដីនេះ ត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលដល់តម្លៃដីនៅទីក្រុងភ្នំពេញផងដែរ។ គេប៉ាន់ប្រមាណថា តម្លៃដីនឹងមានការកើនឡើងយ៉ាងហោច ណាស់ចំនួន៣០% លើសតម្លៃដីកាលពីឆ្នាំកន្លងទៅ។ ស្វែងរយល់ពីពន្ធលើអចលនទ្រព្យ។ យោងតាមសេចក្តីប្រកាសស្តីពីការ​កំណត់​មូលដ្ឋាន​គិតពន្ធ​ប្រថាប់​ត្រា ចំពោះ​ការ​ផ្ទេរ​កម្មសិទ្ធិ ​ឬ​សិទ្ធិ​កាន់​កាប់​​អចលនទ្រព្យបានចាត់យកខណ្ឌបួនចូលជាតំបន់មួយ។ ខណ្ឌទាំងបួននោះ រួមមាន ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌដូនពេញ និងខណ្ឌ៧មករា។សូមបញ្ជាក់ផងដែរថា តម្លៃពន្ធថ្មីនេះមានតម្លៃប្រកៀកគ្នាទៅនឹងតម្លៃជាក់ស្តែងក្នុងទីផ្សារ ដែលអាចស្មើនឹង៧០ ឬ ៨០%នៃតម្លៃជាក់ស្តែង។ផ្អែកតាមសេចក្តីប្រកាស ដីដែលស្ថិតនៅសងខាងផ្លូវសំខាន់ៗដូចជាផ្លូវព្រះនរោត្តម ផ្លូវព្រះសីហនុ និងផ្លូវមុនីវង្ស មានការកើនឡើងចំនួនប្រមាណជាង៦០%។ តួយ៉ាងដីនៅតំបន់នោះតម្រូវឲ្យមានការបង់ពន្ធត្រឹម ១,៥០០ ដុល្លារ ក្នុងពេលបច្ចុប្បន្ន ប៉ុន្តែវានឹងកើនឡើងដល់ ៤,៥០០ ដុល្លារនៅពេលដែលគេចាប់ផ្តើមអនុវត្តប្រកាសថ្មីនោះ។ស្រដៀងគ្នានេះដែរ ដីនៅតំបន់ផ្សេងៗ ដែលសំបូរទៅដោយសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏មានអត្រាកំណើនប្រហែលគ្នានេះដែរ ដូចជាតម្លៃដីស្ថិតនៅម្តុំផ្សារថ្មី សូរិយា ផ្សារអូឡាំពិច ព្រះនរោត្តមសហព័ន្ធរូស្ស៊ី និងហ្សាលដឺហ្គោល ដែលមានការកើនឡើងលើសពី ៧០% ស្មើនឹង ៤,០០០ ដុល្លារ ក្នុងមួយម៉ែតការ៉េ។ មិនតែប៉ុណ្ណោះដីនៅម្តុំផ្លូវកម្ពុជាក្រោម ផ្លូវម៉ៅសេទុង ផ្លូវត្រសក់ផ្អែម ព្រះស៊ីសុវត្ថិ ផ្លូវនេរុ បានកើនដល់តម្លៃ ៣,០០០ ដុល្លារ ក្នុងមួយម៉ែតការ៉េ។តាមការសង្កេតឃើញតម្លៃដែលទាបបំផុតក្នុងតំបន់ ដែលមានខណ្ឌទាំង ៤ នោះ គឺយ៉ាងហោចណាស់ ៥០០ ដុល្លារ ក្នុងមួយម៉ែតការ៉េដែរ។ ទោះបីជាការកែប្រែតម្លៃពន្ធថ្មីនេះ អាចជួយបំពេញថវិកាជាតិ តែវាក៏អាចធ្វើឲ្យសកម្មភាពពាណិជ្ជកម្មនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសតំបន់ទាំង ៤ នោះមានតម្លៃខ្ពស់ហួសពីធម្មតា ដែលធ្វើឲ្យវិនិយោគិនត្រូវគិតគូរ ឲ្យបានម៉ត់ចត់មុនសម្រេចចិត្តធ្វើសកម្មភាពពាណិជ្ជកម្មណាមួយ។បើសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ មិនថាផ្ទះ បុរី ដី ខុនដូ ឬអាផាតមេន សូមចូលទៅកាន់ Realestate.com.kh!
ស្វែងយល់​ ៥ ចំណុចសម្រាប់អ្នកទិញផ្ទះធ្វើអាជីវកម្ម
ស្វែងយល់​ ៥ ចំណុចសម្រាប់អ្នកទិញផ្ទះធ្វើអាជីវកម្ម
June 7, 2022, 12:23 a.m.
ទិញផ្ទះសម្រាប់រស់់នៅជាការវិនិយោគដល់ល្អមួយសម្រាប់គ្រួសារ។​ ទិញផ្ទះរស់នៅផង និងរកចំណូលផងគឺជាបរិបទដ៏ពេញនិយមសម្រាប់ជនជាតិខ្មែរនៅពេលបច្ចុប្បន្ននេះ។មានលក្ខណៈមួយចំនួនដែលអ្នកត្រូវតែពិចារណាឲ្យបានច្បាស់លាស់នៅពេលទិញផ្ទះ។ ដោយឡែកប្រសិនបើអ្នកចង់ទិញផ្ទះសម្រាប់ធ្វើអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណូលប្រចាំខែ អ្នកត្រូវតែកំណត់ពីគោលដៅរបស់អ្នក និងស្វែងយល់ពីលក្ខណៈពិសេសរបស់អចលនទ្រព្យនោះជាមុនសិន។ខាងក្រោមនេះគឺជាចំណុចគន្លឹះមួយចំនួន ដែលអ្នកអាចពិចារណានៅពេលទិញផ្ទះអាជីវកម្ម។ទី១ ទីតាំងសម្រាប់ផ្ទះដែលធ្វើអាជីវកម្ម អ្នកគួជ្រើសរើសទីតាំងដែលងាយស្រួលក្នុងការរក និងងាយមើល ឃើញ ម្យ៉ាងទៀតអ្នកត្រូវតែមើលថាតើទីតាំងនោះមានភ្ជាប់ទៅនឹងស្ថាប័នអ្វីខ្លះ ដូចជា៖ សាលារៀន សាកលវិទ្យាល័យ វត្តអារាម មន្ទីរពេទ្យ ផ្សារ ហាងទំនិញ និងកន្លែងសំខាន់ៗទៀត ព្រោះវាអាចធ្វើឲ្យអតិថិជនអ្នកមកពីស្ថាប័នផ្សេងៗ ចូលមកកន្លែងរបស់អ្នក។មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវមើលលើទីតាំងនោះថា មមាញឹកដែរឬទេ ទីតាំងមមាញឹក អាចមានគុណសម្បត្តិ និងគុណវិបត្តិសម្រាប់អាជីវកម្មលោកអ្នក។អ្នកត្រូវរើសយកទីតាំងចំផ្លូវកែង ឬជាប់ផ្លូវធំ ប៉ុន្តែសូមចងចាំដែរថា  បើសិនបើមានចរាចរណ៍ យ៉ាងមមាញឹកខ្លាំងពេកនៅមុខកន្លែងរបស់អ្នកនោះ វាអាចប៉ះពាល់ដល់អាជីវកម្មអ្នក  ប៉ុន្តែវាក៏អាស្រ័យលើប្រភេទមុខជំនួញរបស់អ្នកផងដែរ។ទី១ គោលបំណងនៃអាជីវកម្មមុននឹងសម្រេចចិត្តទិញផ្ទះ អ្នកទិញផ្ទះត្រូវសួរខ្លួនឯងថា តើប្រភេទនៃអាជីវកម្មបែបណា ដែលអ្នកចង់ធ្វើ? ជាការលក់ទំនិញ ឬសេវាកម្ម? តើផ្ទះនោះជាកន្លែងដែលជួបជាមួយអតិថជន ឬសម្រាប់តែបុគ្គលិកធ្វើការ? តើអ្នកត្រូវការទំហំប៉ុនណា និងមានមនុស្សប៉ុន្មាននាក់ ធ្វើការនៅទីនោះ? ម្យ៉ាងវិញទៀត អ្នកត្រូវស្ពាល់អតិថិជនគោលដៅរបស់អ្នក។ បន្ទាប់ពីបានស្វែងយល់ចំណុចនេះ អ្នកអាចពិចារណាថា តើប្រភេទផ្ទះណា ដែលសាកសម សម្រាប់ការធ្វើអាជីវកម្មរបស់អ្នក។ទី៣ ប្រភេទផ្ទះអាជីវកម្មអ្នកត្រូវមើលថា តើអាជីវកម្មរបស់អ្នកត្រូវការរូបរាង ទំហំ ឬ ទីធ្លាយ៉ាងដូចម្ដេច? សម្រាប់អាជីវកម្មអ្នក? បើអាជីវកម្មរបស់អ្នកមានយីហោល្បី​ អ្នកអាចជ្រើសយកផ្ទះនោះត្រូវងាយស្រួលក្នុងការតុបតែងឲ្យមានភាពទាក់ទាញ តែបើអាជីវកម្មសាមញ្ញ អ្នកជ្រើសរើសផ្ទះធម្មតាក៍បានដែរ។ សម្រាប់ទំហំវិញ អ្នកត្រូវមើលថា តើមានទីធ្លាសម្រាប់ប្រើប្រាស់ឬទេ ជាពិសេសគឺកន្លែងចតរថយន្ដ។​ទី៤ តម្លៃអ្នកត្រូវកំណត់ពីផែនការថវិការបស់អ្នក ដើម្បីទិញផ្ទះនៅត្រឹមតម្លៃត្រឹមតម្លៃណាមួយ តាមលទ្ធភាព និងឲ្យត្រូវនឹងសក្ដានុពលអាជីវកម្មរបស់អ្នក។ ត្រង់ចំណុចនេះអ្នកគួតែសិក្សា តម្លៃផ្ទះនៅក្នុងទីផ្សាឲ្យបានច្បាស់លាស់ផងដែរ។ទី៥ ហិរញ្ញវត្ថុដំបូង អ្នកត្រូវដឹងថាតើអ្នកមានសាច់ប្រាក់ប៉ុន្មានក្នុងដៃ ហើយត្រូវពិចារណាថា តើត្រូវជ្រើសរើសយកហិរញ្ញបទានដូចម្ដេច? អ្នកគួតែបង់ប្ដាច់ ឬបង់រំលស់? តើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញផ្ទះនោះទេ បើមានគ្រប់ តើអ្នកគួបង់ផ្ដាច់ ដើម្បីកុំឲ្យខាតការប្រាក់ ឬទុកសាច់ប្រាក់ខ្លះសម្រាប់ធ្វើអាជីវកម្ម? បើសិនអ្នកជ្រើសរើស យកការបង់រំលស់ អ្នកត្រូវពិចារណាថា តើចំណូលអ្នកអាចបង់រំលស់បាន ហើយសល់ចំណូល សម្រាប់អាជីវកម្មដែលឬទេ? ម្យ៉ាងទៀត អ្នកក៍គួពិចារណាក្នុងស្ថាប័នហិរញ្ញវត្ថុ ដែលអ្នកជ្រើសរើសផងដែរ ថាប្រសិនផ្ទះអាជីវកម្មនោះជាផ្ទះក្នុងបុរី តើអ្នកគួបង់តាមម្ចាស់បុរី​ ឬបង់ជាមួយធនាគារ។ប្រសិនបើចង់ទិញផ្ទះសម្រាប់ធ្វើអាជីវកម្មនៅក្នុងទីក្រុងភ្នំពេញ ឬនៅតាមបណ្តាខេត្តសូមចូលទៅកាន់ Realestate.com.kh!
Prestige Homes Cambodia event
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យថ្មីមួយទៀតចាប់ផ្តើមឈានជើងចូលកម្ពុជា
June 6, 2022, 5:02 p.m.
ក្រុមហ៊ុន Prestige Homes Cambodia  បានឈានជើងចូលប្រឡូកក្នុងទីផ្សារអចលនទ្រព្យកម្ពុជាកាលពី ដើមសប្ដាហ៍នេះជាមួយនឹងការសម្ពោធបើកកម្មវិធីដ៏ធំបំផុត ដែលរៀបចំដោយ ឌីជេ ណាណា នៅឯអគារ Golden Tower ក្នុងរាជធានីភ្នំពេញ។ក្រុមហ៊ុន Prestige Homes Cambodia   ជាក្រុមហ៊ុនមកពីទីក្រុងហុងកុង ដែលបានដឹកនាំដោយ លោកបណ្ឌិត Raymond Choi ជាប្រធាន និងលោក Andrew Chong ជានាយកប្រតិបត្តិ  ហើយអ្នកទាំងពីរបានចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ថ្ងៃទី ២៩ ខែមេសា នេះ។ នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមប្រហែល ៤០០ នាក់ ដែលជាអ្នកតំណាងមកពីក្រុមហ៊ុនជាច្រើននៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។លោក Andrew Chong បាននិយាយថា "ការទិញ ការលក់ ឬការជួលអចលនទ្រព្យ ជាទូទៅមានលក្ខណៈ សាមញ្ញតែតម្រូវឱ្យមានជំនាញ ចំណេះដឹង និងបច្ចេកទេសត្រឹមត្រូវ ដើម្បីទទួលបានអចលនទ្រព្យមួយ ពិតប្រាកដតាមតម្រូវការ។""ដោយមើលឃើញពីចំណុចទាំងនេះ ទើបក្រុមហ៊ុន Prestige Homes (Cambodia) Property Co. , Ltd. ត្រូវបានបង្កើតឡើង។ គោលបំណងគឺដើម្បីផ្តល់ជូនសេវាកកម្មដ៏ល្អដាច់គេមួយ ដោយផ្តោតការផ្តល់នូវ ជម្រើសអចលនទ្រព្យដ៏ល្អបំផុត រួមជាមួយសេវាកម្មឈានមុខគេសម្រាប់អតិថិជន។  ក្រុមហ៊ុន Prestige Homes មានបំណងក្លាយទៅជភ្នាក់ងារដ៏សំខាន់មួយ សម្រាប់ទីផ្សារអចលនទ្រព្យ តម្លៃខ្ពស់នៅក្នុងប្រទេសកម្ពុជា។នៅក្នុងព្រឹត្ដិការណ៍បើកសម្ពោធកាលពីសប្ដាហ៍មុនពិតជាបានធ្វើឱ្យមានបរិយាកាសរីករាយ ជាមួយ ការចូលរួមពីតារាចម្រៀង កញ្ញា សុគន្ធ នីសា ដែលបានបន្ថែមភាពរស់រវើក​សម្រាប់កម្មវិធីទាំងមូល។កម្មវិធីក៏មានការសម្តែងរបាំដោយកុមារមកពី LRDE (Le Restaurant des Enfants de la Rue) ផងដែរ។ចក្ខុវិស័យក្នុងការអភិវឌ្ឍក្រុមហ៊ុន Prestige Homes Cambodia មានការិយាល័យនៅឯអគារ Golden Tower ផ្លូវលេខ ២១៥ បច្ចុប្បន្នក្រុមហ៊ុនបង្កើតភាពជាដៃគូជាមួយគម្រោង Urban Village ដែលកំពុងដ៏ធំមួយនៅក្នុង ទីក្រុងភ្នំពេញ។តាមការអះអាង ក្រុមហ៊ុននេះចង់ក្លាយជា "ភ្នាក់ងារដែលផ្តល់សេវាកម្មចម្រុះ" សម្រាប់បំពេញទៅតាមតម្រូវការអចលនទ្រព្យទាំងអស់។សូមចុចមើលអចលនទ្រព្យរបស់ Prestige Homes នៅលើ Realestate.com.kh។ ឬចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជា!
អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គគ្រោងសាងសង់លើផ្ទៃដីទំហំ ៧០០​ ហិចតា
អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គគ្រោងសាងសង់លើផ្ទៃដីទំហំ ៧០០​ ហិចតា
June 7, 2022, 5:06 a.m.
សៀមរាបជាខេត្ដ ដែលទទួលសក្កានុពលទេសចរណ៍ទាំងពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ។ ក្នុងមួយឆ្នាំៗមានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរក្នុងខេត្តសៀមរាបតាមរយៈអាកាសចរណ៍រាប់លាននាក់។យោងតាមទិន្នន័យរបស់ គ្រឹះស្ថាអង្គរ ភ្ញៀវទេសចរណ៍ដែលបានទិញសំបុត្រមើលប្រាសាទនៅសៀមរាបមានចំនួនជាង ១​ លាននាក់ក្នុងរយៈ​ពេលជិត ៥ ខែ នៃឆ្នាំ២០១៩ នេះ។ឆ្លើយតបនឹងកំណើនដ៏ច្រើននេះ និងដើម្បីស្រួលដល់ការហោះហើរ រដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសងព្រលានយន្តហោះខ្នាតធំៗ នៅក្នុងខេត្តសៀមរាប។  តួយ៉ាងកាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលបានបើកកិច្ចប្រជុំជុំវិញគម្រោង សាងសង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ។កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​កិច្ច​ដឹកនាំ​របស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​សៀមរាប និងវត្តមាន​ចូលរួម​របស់​ឯកឧត្តម តឹក​រ៉េត សំរេច ប្រធាន​គណៈកម្មការ តម្រង់​ទិស​ ការសាងសង់ និងជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ជា​រដ្ឋលេខាធិការ​ទីស្តីការ គណៈរដ្ឋមន្ត្រី និង ភាគី​ក្រុមហ៊ុន​វិនិយោគ​គម្រោង​សាងសង់​ចិន ដឹកនាំ​ដោយ​លោក Lu Yanwen ។គម្រោងអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ គម្រោងនឹងសាងសង់ឲ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ និងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០២៤។ទីតាំងនៃគម្រោងព្រលានយន្តហោះនេះស្ថិតនៅទីតាំងនៅជាប់ព្រំប្រទល់ស្រុកចំនួនបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំ ៧០០ ហិកតា។ គម្រោងនេះនឹង​សាងសង់​តាម ​ស្តង់ដារ​ អាកាសយានដ្ឋានអន្តរជាតិ ដែល​អាច​ប្រតិបត្តិបានជាមួយយន្តហោះ​ខ្នាត​ធំ​។​ក្នុង​ដំណាក់កាល​ទី​១ នៃ​គម្រោង​នេះ គេគ្រោងនឹងចំណាយ​ទុន​វិនិយោគ​សរុប​ប្រមាណ ៨៨០ ​លាន​ដុល្លារ ជាមួយនឹង​ការសាងសង់​ផ្លូវ​​រត់ល្បឿន​លឿនទំហំ ៣​,៦០០​ ម៉ែត្រ គុណ​នឹង ៤៥​ម៉ែត្រ​មួយ​ផ្លូវ និង ប៉ា​រ៉ា​ឡែល​សម្រាប់​យន្តហោះធ្វើការ​ហោះហើរ និងចុះ​ចត និងចំណត​យន្តហោះ ព្រមទាំង​មាន ​ហេដ្ឋា​រចនាសម្ព័ន្ធ ដែល​ពាក់ព័ន្ធ​ផ្សេង​ៗ រួមនឹងបរិក្ខា​រជំនួយ ស្ថានីយ​ សម្រាប់អ្នកដំណើរ​ ដែល​មាន​ទំហំ ៥០​ ពាន់​ម៉ែត្រ​ក្រឡា។ម្យ៉ាងទៀត បើ​តាម​កំណើន​នៃ​ចរាច​រណ៍​ផ្លូវអាកាស​នាពេល​អនាគត លោក Lu Yanwen បានបញ្ជាក់ថាគម្រោងនឹង​ធ្វើការ​ពង្រីក​ទៅ​ជាអាកាសយានដ្ឋាន​ប្រភេទ​ធំ ​(4F) ហើយ​គម្រោង​នេះ ប្រតិបត្តិការ​តាម​កម្មវិធី BOT ដែល​មាន​ការវិនិយោគ​ដោយ យុន​ទូ គ្រុប វិនិយោគទុន​បរទេស​យូ​ណាន និង ព្រលានយន្តហោះ យូ​ណាន​គ្រុប ដែល​បាន​បណ្តាក់ទុន​វិនិយោគ ក្នុង​ទឹកប្រាក់ ២២០​ លាន​ដុល្លារ ដើម្បី​បង្កើតក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អង្គរ អ៊ិន​វេស​មេន (​ខេ​ម​បូឌា​) ខូ​អិល​ធី​ឌី ហៅ​កាត់​ក្រុមហ៊ុន​អង្គរ ដែល​ទទួលខុសត្រូវ  ចំពោះ​ការវិនិយោគ​លើ​គម្រោង​សាងសង់ និង គ្រប់គ្រង​ប្រតិបត្តិការ ។លោក Lu បានរំពឹងថា ព្រលានថ្មីនេះអាច​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ពី ៧​ លាន​ទៅ​ ១០​ លាន​នាក់ក្នុងមួយឆ្នាំ​។​គួរបញ្ជាក់ផងដែរថា ព្រលានយន្ដហោះអន្ដរជាតិកម្ពុជាសព្វថ្ងៃ ដែលដាក់ឲ្យដំណើរការមានចំនួន ៣ ធំៗ ដែលមាននៅក្នុង រាជធានីភ្នំពេញ ខេត្ដសៀមរាប និង ក្រុងព្រះសីហនុ៕ចង់ស្វែងរកអចលនទ្រព្យនៅសៀមរាប​ សូមចូលទៅកាន់​ Realestate.com.kh!
CREA News Page 590x250 KH
hotels eye expansion
វិស័យសណ្ឋាគារបែបទំនើបនៅក្នុងទីក្រុងភ្នំំពេញចាប់ផ្តើមបោះជំហានទៅមុខ
June 6, 2022, 5:02 p.m.
នៅក្នុងទសវត្សរ៍កន្លងទៅវិស័យសណ្ឋាគារនៅកម្ពុជាពុំសូវមានភាពរីកចម្រើននោះទេ រីឯតម្លៃក៏មិនសូវខ្ពស់ដែរ។ ចំណែកជនបរទេសដែលបានមកដល់កម្ពុជាអាចជ្រើសរើសយក សណ្ឋាគារតម្លៃទាបសម្រាប់ការស្នាក់នៅរបស់ពួកគេ។ ជាការពិតណាស់សណ្ឋាគារតម្លៃ សមរម្យនៅតែអាចរកបាននៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគេសង្កេត ឃើញមានការរីកលូតលាស់នៃសណ្ឋាគារកម្រិតថ្មីមួយទៀត​នៅក្នុងប្រទេសកម្ពុជា គឺសណ្ឋាគារបែបទំនើប។យោងតាមទិន្នន័យពីក្រសួងទេសចរណ៍បានឲ្យដឹងថាកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិ ជាង៦លាននាក់កាលពីឆ្នាំ២០១៨ ដែលបានកើនឡើងចំនួន១១% លើពីឆ្នាំ២០១៧។ លើសពីនេះទៀតរាជរដ្ឋាភិបាលបានកំពុងព្យាយាមជំរុញឲ្យមានកំណើនច្រើនថែមទៀតត្រឹមចុងឆ្នាំ២០១៩ និង ២០២០។ ប៉ុន្តែថាតើភ្ញៀវទេសចរទាំងនេះមកពីប្រទេសណាខ្លះ?ប្រទេសចិនបានក្លាយជាប្រភពនៃភ្ញៀវទេសចរដ៏ធំសម្រាប់ប្រទេសកម្ពុជា ដែល ក្នុងឆ្នាំកន្លងទៅ ទេសចរចិនមានចំនួនជិត ២ លាននាក់។ នៅដើមឆ្នាំនេះ ក្រសួងទេសចរណ៍ បានបង្ហើបថា ភ្ញៀវទេសចរចិន​នឹងកើនឡើងដល់ ៣ លាននាក់នៅត្រឹមចុងឆ្នាំ២០១៩នេះ។កញ្ញា ឡេង សៀកជាង អ្នកគ្រប់គ្រងផ្នែកទីផ្សារនៅសណ្ឋាគារ Lumiere បានលើកឡើងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរដែលមកពីប្រទេសតំបន់អាស៊ី មានទំហំច្រើនជាងភ្ញៀវដែលមកពីប្រទេសប៉ែកអឺរ៉ុប។លើសពីនេះទៅទៀត  កញ្ញា សៀកជាងបានបន្ថែមថា “យើងមើលឃើញថា ភ្ញៀវទេសចរថ្មីៗនេះ ហាក់មានទំនោរទៅរកការស្នាក់នៅក្នុងសណ្ឋាគារថ្មីៗ បែបទំនើប ដោយសារតែពួកគេចង់បានបន្ទប់ថ្មី ដែលមានប្រដាប់ទៅដោយបរិក្ខារទំនើបៗ។”​សណ្ឋាគារ Lumiere បានដំណើរការចាប់តាំងពីឆ្នាំ ២០១៧ និងជាសណ្ឋាគារមួយ ដែលផ្តល់កន្លែងស្នាក់នៅកម្រិតខ្ពស់។ បន្ទប់នៅសណ្ឋាគារនេះ មានតម្លៃចន្លោះពី១០០ ដុល្លារ ដល់ ១៥០ ដុល្លារក្នុងមួយយប់។ អ្វីដែលពិសេសនេះទីនេះមានសេវាកម្មល្អបំផុត ដូចជាកន្លែងកម្សាន្តលើដំបូល អាលហែលទឹក និងបន្ទប់ប្រជុំជាដើម។កញ្ញាក៏បានបញ្ជាក់ដែរថា អ្វីដែលធ្វើឲ្យអតិថិជនពេញបំផុតជាមួយសណ្ឋាគារ Lumiere គឺការរចនាដែលមានលក្ខណៈទាន់សម័យ និងទាក់ទាញបំផុតរបស់សណ្ឋាគារ។សៀកជាង មើលឃើញថា “អ្នកដែលមានវ័យពីជាង ២០ឆ្នាំ ទៅជាង ៣០ ឆ្នាំគឺជាអ្នកមានទំនោរខ្លាំងបំផុតលើបរិបទនៃការស់នៅក្នុងសណ្ឋាគារបែបទំនើប ហើយម្យ៉ាងទៀតពួកគេមានអាចប្រើប្រាស់បច្ចេកវិទ្យាបានស្ទាត់ជំនាញ។”សក្កានុពលទីក្រុងភ្នំពេញទោះបីជាខេត្តសៀមរាបត្រូវបានគេចាត់ទុកជាទីក្រុងទេសចរណ៍ដ៏ធំរបស់កម្ពុជាក៏ដោយ អ្នកជំនាញផ្នែកអចលនទ្រព្យនៅតែយល់ឃើញថា ទីក្រុងភ្នំពេញមានសក្តានុពលខ្លាំងបំផុត សម្រាប់ការអភិវឌ្ឍសណ្ឋាគារដែលមានលក្ខណៈទំនើបសម្រាប់បំពេញតម្រូវការទីផ្សារសម័យថ្មី។លោក សួស ចិន្តា ដែលជាអគ្គលេខាធិការរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ក្រៅពីភ្ញៀវទេសចរ ដែលមកកំសាន្តក្នុងថ្ងៃឈប់សម្រាក ភ្នំពេញក៏បានទាក់ទាញអ្នកដំណើរបែបពាណិជ្ជកម្ម  អ្នកជំនួញ មន្រ្តីទូត បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល(រយៈពេលខ្លី) អ្នកទេសចរក្នុងស្រុក និងភ្ញៀវទេសចរណ៍មកពីតំបន់ដទៃទៀតជាច្រើនជារៀងរាល់ថ្ងៃ។លោកបានបន្ថែមថា៖ “ទីផ្សារសណ្ឋាគារក្នុងទីក្រុងភ្នំពេញ មិនទាន់លើសកំណត់នោះទេ។ ទីក្រុងនឹងនៅតែបន្តពង្រីកខ្លួនទៅតំបន់ជាយក្រុង ហើយកត្តានេះនឹងជំរុញឲ្យមានតម្រូវការកន្លែងស្នាក់បន្ថែមទៀតនៅតំបន់ទាំងនោះ។”ជាមួយគ្នានេះដែរ អ្នកជំនាញមួយចំនួនបានសង្កេតឃើញថាវិស័យសណ្ឋាគារគឺត្រូវការធនធានមនុស្សត្រូវការជំនាញ និងការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចបន្ថែមទៀត ដើម្បីបង្កើនគុណភាពសេវាកម្ម និងការប្រកួតប្រជែង។លោក Peng Ponna ដែលជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានលើកឡើងថា វិស័យសណ្ឋាគារនៅទីក្រុងភ្នំពេញនៅតែមានតម្លៃសមរម្យ បើប្រៀបធៀបទៅនឹងប្រភេទបន្ទប់ប្រហាក់ប្រហែលគ្នានៅក្នុងប្រទេសផ្សេងៗតំបន់អាស៊ីអាគ្នេយ៍។ ទោះយ៉ាងណា លោកបញ្ជាក់ថា អ្នកបើកសណ្ឋាគារត្រូវព្យាយាមបង្កើនជំនាញរបស់បុគ្គលិកឲ្យបានល្អ។សម្រាប់ការបង្រឹងសមត្ថភាពនេះ លោក Ponna  បាននិយាយថា សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបានកំពុងខិតខំបណ្តុះបណ្តាលនិស្សិតផ្នែកបដិសណ្ឋារកិច្ចទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង​ដើម្បីប្រាកដថា ពួកគេទទួលបានមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគតការងារជាក់ស្តែងរបស់ពួកគេ។  លោក Ponna បានបន្ថែមថា “វិស័យសណ្ឋាគារកំពុងតែផ្តល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។សម្រាប់ការវិនយោគនៅក្នុងវិស័យនេះវិញ លោកថាស្របពេលដែលទីផ្សារកាន់តែមានភាពប្រកួតប្រជែងខ្លាំង សណ្ឋាគារត្រូវតែផ្តល់សេវាកម្មឲ្យល្អជាងគេដើម្បីអាចឈរជើងបាន។”កញ្ញា សៀកជាង ក៏បានយល់ស្របដូចគ្នាដែរ ដោយបាននិយាយថា ទីផ្សារកំពុងតែមានការប្រែប្រួល ដូច្នេះការបង្កើនជំនាញដល់បុគ្គលិកត្រូវតែដើរព្រមគ្នាជាមួយនឹងភាពរីកចម្រើននៃបច្ចេកវិទ្យា។ទាក់ទងនឹងបច្ចេកវិទ្យា សៀកជាងលើកឡើងថា “អតិថិជនអាចប្រៀបធៀបតម្លៃមើល ថាតើមានបន្ទប់ទំនេរ ឬអត់ ឬអានមតិយោបល់អ្នកមកស្នាក់នៅមុនៗ និងកក់បន្ទប់តាមរយៈកម្មវិធីស្វែងរកអចលនទ្រព្យតាមរយៈទូរស័ព្ទដៃបានដោយខ្លួនឯងបាន។”“យើងរំពឹងថា ការប្រកួតប្រជែងមានលក្ខណៈរឹងមាំឡើងនៅថ្ងៃអនាគត ដោយសារតែការអភិវឌ្ឍបានផ្តល់ជម្រើសដ៏ច្រើនដែលមានទាំងផ្ទះសំណាក់ សណ្ឋាគារ និងរមណីយដ្ឋាន។”តើអ្នកកំពុងស្វែងរកកន្លែងស្នាក់នៅរយៈពេលខ្លី ឬស្នាក់នៅរយៈពេលយូរ សូមចាប់ផ្តើមស្វែងរកនៅលើ Realestate.com.kh ។
បារាំងចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើការអភិឌ្ឍអគ្គីសនីកម្ពុជាតម្លៃ ៣០ លានដុល្លារ
បារាំងចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើការអភិឌ្ឍអគ្គីសនីកម្ពុជាតម្លៃ ៣០ លានដុល្លារ
June 5, 2022, 1:27 p.m.
ស្របពេលកម្ពុជាកំពុងមានការអភិវឌ្ឍកំណើនប្រើប្រាស់អគ្គីសនីមានការកើនឡើង ម្យ៉ាងវិញទៀតកម្ពុជាសព្វថ្ងៃកំពុងជួបប្រទះបញ្ហាការផ្គត់ផ្ដងថាមពលអគ្គីសនីនៅទូទាំងប្រទេស។​ យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជាក៍បាននឹងកំពុងសិក្សា និងព្យាយាមដោះស្រាយបញ្ហានេះយ៉ាងសកម្ម។​កាលពីថ្ងៃទី ៣ ឧសភា កន្លងមកនេះ លោក​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៅទីក្រុងប៉ារីសក្នុងគោលដៅនៃការពង្រីក និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងអគ្គិសនីឲ្យមានភាពល្អប្រសើរឆ្ពោះទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួល និងទទួលបាននូវនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា និងការអភិវឌ្ឍ។នៅក្នុងជំនួបនេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងហិរញ្ជប្បទានប្រតិបត្តិការ ដែលមានទឹក ប្រាក់សរុប ២៩.១ លានអឺរ៉ូ ដែលស្មើនឹង ៣០លានដុល្លា។លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងចីរភាពបំណុលសម្រាប់ចីរភាពកំណើន និងចីរភាពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ ដែលកម្ពុជាទទួលបានហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប។ក្នុងកិច្ចប្រជុំនោះក៏មានការផ្ដោតលើការពិភាក្សាលើប្រធានបទសំខាន់ៗដូចជា៖ យុទ្ធសាស្ត្រក្នុងការបំពេញតម្រូវការហិរញ្ញប្បទាន ដើម្បីជំរុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយរួមទាំងហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តព្រមទាំងវិធីសាស្ត្រ ដែលប្រទេសមានតម្រូវការហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ អាចអនុវត្តបានដោយជៀសវាងការជំពាក់បំណុលច្រើនហួសហេតុ។ប្រភព៖ Fresh Newsចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួល សូមចូលទៅកាន់ Realestate.com.kh!
ក្រុមហ៊ុនចិនប្រកាសគ្រោងនឹងវិនិយោគគម្រោងថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា
ក្រុមហ៊ុនចិនប្រកាសគ្រោងនឹងវិនិយោគគម្រោងថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា
June 4, 2022, 1:59 p.m.
ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជាបានប្រឈមមុខនឹងបញ្ហាកង្វះថាមពលអគ្គីសនីប្រើប្រាស់ ដែលបង្ករឱ្យមានការផ្តាច់ភ្លើងជារៀងរាល់ថ្ងៃ ខណៈប្រជាពលរដ្ឋនៅតែបន្តទាមទារ​ឱ្យមានការដោះស្រាយឱ្យបានត្រឹមត្រូវពាក់ព័័ន្ធនឹងបរិមាណនៃការផ្គត់ផ្គត់នេះ។ដើម្បីសម្រួលទៅដល់បញ្ហាដែលកំពុងកើតមាន រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តគម្រោងរោងចក្រផលិតថាមពលជាច្រើន មានតាំងពីប្រភេទវារីអគ្គីសនីនៅខេត្តស្ទឹងត្រែង និងរោងចក្រផលិតថាមពលដោយពន្លឺព្រះអាទិត្យនៅឯខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងពោធិសាត់ជាដើម។​ទោះបីជាបែបនេះក៏ដោយ   ការផ្គត់ផ្គង់ទាំងនេះនៅតែមិនទាន់សមស្របទៅតាមតម្រូវការនៃការប្រើប្រាស់នៅឡើយទេ។ ដោយឃើញពីបញ្ហាចោទមួយនេះ ក្រុមហ៊ុនចិនមួយឈ្មោះ ហ័រនីង គ្រុប (Huaneng Group)បានបង្ហើបពីបំណងដែលខ្លួនគ្រោងនឹងវិនិយោគលើគម្រោងរោងចក្រផលិត អគ្គីសនីដើរដោយពន្លឺរព្រះអាទិត្យ (សូឡា) នៅក្នុងប្រទេសកម្ពុជា (នេះបើតាមការបង្ហាញនៅក្នុងជំនួបជាមួយនឹងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានៅក្នុងវេទិកាផ្លូវមួយខ្សែក្រវ៉ាត់មួយនៅទីក្រុងប៉េកាំង ប្រទេសចិន)។​​តាមការលើកឡើងពីតំណាងក្រុមហ៊ុន ហ័រនីង គ្រុប បានបង្ហាញដែរថា ប្រទេសកម្ពុជាមានសក្តានុពលខ្លាំងនៅក្នុងការផលិតអគ្គីសនីចេញពីបន្ទះសូឡានេះ ព្រោះប្រទេសកម្ពុជាមានម៉ោងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់​ ហើយពន្លឺព្រះអាទិត្យក៏រះស្ទើរតែរៀងរាល់ថ្ងៃក្នុងមួយឆ្នាំៗ។ដូច្នេះហើយឳកាសវិនិយោគលើវិស័យនេះអាចនឹងហុចផលយ៉ាងខ្ពស់ដល់វិនិយោគគិន។លើសពីនេះទៅទៀត ក្រុមហ៊ុនចិនមួយនេះបានបង្ហើបថា គម្រោងវិនិយោគថាមពលរបស់ខ្លួននេះអាចនឹងមានវិសាលភាពរហូតដល់ ២០០​ មេហ្គាវ៉ាត់​ឯណោះ។គម្រោងនេះអាចនឹងផ្តល់ផលវិជ្ជមានយ៉ាងច្រើនមកដល់ប្រទេសកម្ពុជា ព្រោះបើប្រៀបធៀបជាមួយនឹងគម្រោងវារីអគ្គីសនីដែលអាចនឹងពិបាកដំណើរការប្រសិនជាគ្មានទឹក គម្រោងថាមពលដើរឱ្យពន្លឺព្រះអាទិត្យបានលក្ខណៈចីរភាព និងវនឌ្ឍភាពជាង។​ឆ្លើយតបទៅនឹងការបង្ហើបពីចំណាប់អារម្មណ៍លើការវិនិយោគគម្រោងផលិតថាមពលដើម្បីផ្គត់ផ្គង់ក្នុងស្រុកនេះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញពីជំហរគាំទ្រយ៉ាងមុតមាំ និងលើកទឹកចិត្ត​ឱ្យមានការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ (ដូចជាថាមពលដើរដោយពន្លឺព្រះអាទិត្យនេះ) ​ឱ្យបានកាន់ច្រើនបន្ថែមទៀត។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ័រនីង គ្រុប មិនមែនទើបតែចាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជាលើកទៅមួយនោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏មានភាគហ៊ុនវិនិយោគនៅក្នុងគម្រោងវារីអគ្គីសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែងផងដែរ៕សូមតាមដានព័ត៌មានថ្មីៗជាមួយ Realestate.com.kh។ ឬស្វែងរកទិញខុនដូ ឬបុរីនៅក្នុងប្រទេសកម្ពុជា!
តម្លៃអចលនទ្រព្យនៅខេត្តកំពតកើនឡើងតិចតួច តែការទិញ-លក់ល្អប្រសើរ
តម្លៃអចលនទ្រព្យនៅខេត្តកំពតកើនឡើងតិចតួច តែការទិញ-លក់ល្អប្រសើរ
June 5, 2022, 1:52 a.m.
ខេត្តកំពតបានស្គាល់ពីភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យក្នុងរយៈជាង ៣ ឆ្នាំចុងក្រោយនេះ។ គម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនបានចាប់ដំណើរការនៅក្នុងតំបន់នេះ ដែលមានដូចជា៖ គម្រោងកំពង់ផែទឹកជ្រៅ ឆ្នេរសិប្បនិម្មិតតម្លៃជិត ២ ពាន់លានដុល្លារ និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសជាដើម។រដ្ឋាភិបាលបានកំណត់ប្លង់គោលខេត្តកំពតរួចរាល់កាលពីឆ្នាំ ២០១៨ កន្លងទៅ ដោយដាក់គោលដៅ អភិវឌ្ឍដីខេត្តនេះជា៖ ១. តំបន់រម្មយដ្ឋានទេចរណ៍ធម្មជាតិ ដែលស្អាតបំផុតលំដាប់ពិភពលោក ២. តំបន់កែច្នៃផលិតកម្ម និង់់់ឧស្សាហម្ម  ៣. ទីផ្សារអន្តរជាតិសម្រាប់ផលិតផលកសិកម្ម និងការចែកចាយទំនិញ ៤. ទីក្រុងទំនើប ដែលមានហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងបរិស្ថានស្អាត ៥. ទីក្រុងដែលមានអភិបាលកិច្ចល្អ។​សម្រាប់វិស័យអចលនទ្រព្យ វិស័យដីធ្លីត្រូវបានមើលឃើញថាមានសន្ទុះកំណើនខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺប្រតិបត្តិការទិញលក់ត្រូវបានធ្វើឡើងនៅគ្រប់ទីកន្លែង ជាពិសេសនៅតាមតំបន់ទេសចរណ៍ ដែលគេជឿថាជាតំបន់មានសក្តានុពលនៅពេលអនាគត។ កត្តានេះបានធ្វើឲ្យតម្លៃដីធ្លីបានហក់ឡើងខ្លាំងនៅឆ្នាំ ២០១៨។លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property  បានឲ្យដឹងថា​ កំណើននៃការវិនិយោពីសំណាក់អ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកបានរុញតម្លៃដីឲ្យកើនឡើងខ្លាំងនៅឆ្នាំ ២០១៨។ប៉ុន្តែទោះជាយ៉ាងណាចាប់ពីចុងឆ្នាំ ២០១៨ មក​ ពោលគឺរយៈពេល ៦ ខែចុងក្រោយនេះតម្លៃដីនៅកំពតបាននៅទ្រឹង (ឬកើនឡើងតិចតួច)។ នៅទ្រឹងដោយសារតែទំហំនៃការវិនិយោគដ៏ច្រើននាពេលកន្លងមក ហើយនៅពេលបច្ចុប្បន្នអ្នកទិញពីមុនបានចាប់ផ្តើមដាក់លក់វិញនៅក្នុងតម្លៃខ្ពស់ជាងទីផ្សារ។ទោះបីយ៉ាងណា លោកទទួលស្គាល់ថាបរិយាកាសវិនិយោគនៅក្នុងខេត្តកំពតនៅតែមានភាពល្អប្រសើរ ចំណែកការទិញលក់នៅតែមានដំណើរការល្អជាធម្មតា សម្រាប់អចលនទ្រព្យដែលដាក់លក់នៅក្នុងតម្លៃតាមទីផ្សារ។​ ទាក់ទងនឹងតម្លៃដី លោកគែន បញ្ជាក់ថាទីផ្សារតម្លៃដីពិតប្រាកដបានស្ថិតនៅថេរចាប់ពីចុងឆ្នាំ ២០១៨ មក ដោយដីលំនៅដ្ឋាននៅតាមជាយក្រុងមានតម្លៃពី ៣០ ដុល្លារ ទៅ ៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដីជាប់មាត់សមុទ្រមានតម្លៃ ២០០ ទៅ ២៥០ ដុល្លារ។ ចំណែកដីនៅតាមមាត់ព្រែក ក្នុងតំបន់សក្តានុពល (ស្ពានកំពង់បាយ) តម្លៃដីអាចមានចន្លោះ ១,២០០ដុល្លារ ទៅ ១,៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ រីឯដីចេញឆ្ងាយពីស្ពានកំពង់បាយក្នុងរង្វង់កន្លះគីឡូម៉ែត្រមានតម្លៃចាប់ពី ១៥០ ដុល្លារ ទៅ ៤០០ ដុល្លារក្នុងម៉ែត្រការ៉េ។លោក គែន មើលឃើញថា វិស័យទេសចរណ៍ជាផ្នែកមួយដ៏សំខាន់ដែលបានរុនច្រានតម្លៃអចលនទ្រព្យនៅជាប់មាត់សមុទ្រមួយនេះឲ្យកាន់តែមានសក្តានុពល។ លោកជឿថាការវិនិយោគបែបអេកូទេសចរណ៍ ផ្ទះលម្ហែកាយ មិនថានៅតាមដងព្រែក ឬនៅជាប់មាត់សមុទ្រ គឺនៅតែមានសត្តានុពលខ្លាំងសម្រាប់វិនិយោគិន ដែលចង់ស្វែងរកឱកាសវិនិយោគនៅខេត្តកំពត។ក្រៅពីកំពត ខេត្តកែបក៏មានសក្តានុពលប្រហាក់ប្រហែលគ្នានេះដែរ។ លោក គែនបានបង្ហើបថាទាំងការទិញលក់ និងស្ថានភាពនៃតម្លៃដីរបស់ខេត្តកំពត និងកែបគឺមានលក្ខណៈស្រដៀងគ្នា។រដ្ឋាភិបាលនឹងកំណត់ប្លង់គោលសម្រាប់ការការអភិវឌ្ឍន៍ដីនៅក្នុងខេត្តកែបដើម្បីគឺប្រែក្លាយខេត្ត នេះឲ្យទៅជាតំបន់ទេសចរណ៍ដ៏មានភាពទាក់ទាញ ជារួមគឺសម្រេចអភិវឌ្ឍន៍ទីក្រុង កោះ ឆ្នេរសមុទ្រ  ផ្សារ កំពង់ផែទេសចរណ៍ សេវាកម្មទេសចរណ៍ និងតំបន់រមណីដ្ឋានទេសនានានៅ ក្នុងខេត្តកែបឲ្យកាន់តែមានភាពប្រសើរឡើង។  សម្រាប់ភ្ញៀវទេស កំពត និងកែបគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ការសម្រាកលម្ហែ ឬការចូលនិវត្តន៍។ ជាមួយគ្នារដ្ឋាភិបាលនឹងជំរុញវិស័យទេសចរណ៍អោយកកាន់តែប្រសើរឡើងនៅពេល អនាគត។រំលឹកផងដែរថា កម្ពុជាខេត្តជាប់មាត់សមុទ្រចំនួន ៤ គឺកំពត កែប ក្រុងព្រះសីហនុ និងកោះកុង។ ក្នុងនោះខេត្តព្រះសីហកំពុងមានការវិនិយោគ និងមានសក្តានុពលខ្លាំងជាងគេ ខណៈខេត្តបី ផ្សេងៗកំពុងស្រូបយកការវិនិយោគបន្តិចម្តងៗ។ចង់ស្វែងរកអចលនទ្រព្យនៅខេត្តកំពត សូមចូលទៅកាន់ Realestate.com.kh!
គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ និងវិស័យអចលនទ្រព្យកម្ពុជា
គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ និងវិស័យអចលនទ្រព្យកម្ពុជា
May 31, 2022, 9:45 a.m.
គម្រោងក្រវ៉ាត់ និង ផ្លូវមួយរបស់ប្រទេសចិនបានផ្ដួតផ្ដើមចាប់ពីឆ្នាំ២០១៣មកម្លេះ។ គម្រោងនេះមានត្រូវបានគេឃើញថាជាគម្រោងដ៏ធំមហាសាលក្នុងការបង្កើតនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ខ្សែរថភ្លើង បំពង់បង្ហូរឧស្ម័ន និងកំពង់ផែតភ្ជាប់ពីទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដើម្បីពង្រីកដែនឥទ្ធិពលពាណិជ្ជកម្មរបស់ចិន។តើគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយនេះជួយអ្វីខ្លះដល់វិស័យអចនទ្រព្យកម្ពុជា?គេមិនអាចប្រកែកបានទេនូវអ្វីដែលចិនបានជួយកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ពន្ធធំៗ ដូចដែលមានបានឃើញស្រាប់មានដូចជា៖ ផ្លូវជាតិ ផ្លូវល្បើនលឿនភ្នំពេញក្រុងព្រះសីហនុ ផ្លូវរថភ្លើង ទំនប់វារីអគ្គិសនី ស្ពាន និងកំពង់ផែពាណិជ្ជកម្ម និងទេសចរណ៍។ល។ ក្រៅពីនេះ ចិនបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ តួយ៉ាងនៅក្នុងឆ្នាំ ២០១៧ នៅក្នងជំនួបផ្លូវមួយខ្សែក្រវ៉ាត់មួយនៅឯប្រទេសចិន កម្ពុជាទទួលបានគម្រោងវិនិយោគគិតជាទឹកប្រាក់ប្រមាណជា ៧ ពាន់លានដុល្លារ។បើពិនិត្យលើតម្រូវការនៃការអភិវឌ្ឍ ប្រទេសកម្ពុជាពិតជាកំពុងត្រូវការការវិនិយោគទាំងនេះប្រាដកមែន។ ក្នុងរយៈពេល ៦ឆ្នាំ គម្រោងផ្លូវមួយក្រវ៉ាត់មួយបានធ្វើឲ្យប្រទេសទាំងពីនេះ មានទំនាក់ទំនងស៊ីជម្រៅក្នុងវិស័យធរុកិច្ច និងដៃគូពាណិជ្ជកម្មដ៏ធំសម្បើម។ វិនិយោគិនចិនរាប់រយនាក់ និងទេសចរចិនរាប់លានអ្នកបានហូរចូលមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ទាំងនេះគឺសុទ្ធសិងជាលទ្ធផលនៃគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។យោងស្ថានទូតចិននៃកម្ពុជាបានចេញសេចក្ដីថ្លែងការកម្រាស់បួនទំព័របានថ្លែងថា កម្ពុជាជាមិត្ដដែកថែបរបស់ចិន ហើយចិនបានលើកឡើងថា ចិននិងផ្សាភ្ជាប់រវាងគម្រោងក្រវ៉ាត់ និង ផ្លូវមួយ ជាមួយនិងយុទ្ធសាស្រ្ដចតុកោណរបស់កម្ពុជា។ចិនបានសាងសង់ផ្លូវបានប្រវែងវែងជាងគេ និងស្ពានចំនួនច្រើនជាងគេ ហើយបានតភ្ជាប់ខ្សែអុបទិចវែងបំផុត។ នៅក្នុងជំនួបផ្លូវមួយខ្សែក្រវ៉ាត់មួយលើកទី២ នៅឯប្រទេសចិនថ្មីៗ នេះក្រុមហ៊ុនចិន Huawei បានចុះកិច្ចសន្យានាំយកបច្ចេកវិទ្យា 5G ដំបូងបង្អស់ មកកាន់ប្រទេសកម្ពុជា។  តាមរយៈគោលនយោបាយនេះ ក្រុមហ៊ុនយក្ស អាលីបាបាក៏គ្រោង នឹងវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ការអភិវឌ្ឍយ៉ាងច្រើនមហាសាលរបស់ចិនមកកម្ពុជាតាមគម្រោងទាំងនេះ បានធ្វើឲ្យអចលនទ្រព្យនៃកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។គេក៏បានមើលឃើញដែរថា វិស័យអចលនទ្រព្យកម្ពុជានៅទូទាំងប្រទេស ពិសេសនៅតាមបណ្ដាល តំបន់សេដ្ឋកិច្ចពិសេស​ រោងចក្រ​ឧស្សាហកម្ម តំបន់ទេសចរណ៍ និងពាណិជ្ជកម្មជាច្រើន ដូចជា៖ ខេត្តព្រះសីហនុ សៀមរាប កំពង់ស្ពឺ ប៉ោយប៉ែត កំពត បាវិតជាដើម មានភាពរីកចម្រើនឡើងយ៉ាងខ្លាំង ចំណែកតម្លៃដីធ្លីវិញក៏បានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។ទោះជាបីជាមួយឥទ្ធិពលវិជ្ជមានច្រើនយ៉ាងណាក៍ដោយ  ក៍មានមតិមួយចំនួនបានបង្ហាញពីការព្រួយបារម្ភទៅលើវិបត្តិបំណុលរបស់កម្ពុជាទៅនឹងគម្រោងមួយនេះ។ឆ្លើយតបនឹងចំណុចនេះ នៅក្នុងវេទិការផ្លូវមួយខ្សែក្រវ៉ាត់មួយលើកទី២  ប្រទេសចិនបានអះអាងនឹងជួយឲ្យកម្ពុជា ឆ្លងផុតពីឧបសគ្គនានា និងបញ្ហា EBA របស់សហភាពអឺរ៉ុបផងដែរ។ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ​មិនបានធ្វើឲ្យកម្ពុជាធ្លាក់ចូលអន្ទាក់បំណុលនោះឡើយ ប៉ុន្ដែវានឹងជួយកម្ពុជាឲ្យទទួលបានការអភិវឌ្ឍន៍សេដ្ឋកិច្ចពិតប្រាកដ។លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្នក្នុង​ខេត្តព្រះសីហនុមានក្រុមហ៊ុនចិនចំនួន ១៤៨ កំពុង​ធ្វើ​សហប្រតិបត្តិការ ដោយ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋកម្ពុជាជាង ២ ម៉ឺននាក់។ លោកជឿថាការ​អភិវឌ្ឍសេដ្ឋកិច្ចនៅក្រុងព្រះសីហនុ​ជំហាន ២ នឹង​បង្កើតការងារដល់​ពលរដ្ឋខ្មែរ​ប្រមាណ​ ៨ ម៉ឺននាក់ទៀត​​។ចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញមែនទេ? ឬតាមដានព័ត៌មានថ្មីៗ ពីវិស័យអចលនទ្រ​ព្យ សូមចូលទៅកាន់ Realestate.com.kh!
Home & Lifestyle Expo 2019
ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩ មានអ្នកចូលរួមជាង ២០,០០០ នាក់
June 6, 2022, 5:01 p.m.
មានអ្នកទស្សនាជាង ២០,០០០ នាក់ បានមកចូលរួមនៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩ នៅកោះពេជ្រកាលពីចុងសប្ដាហ៍កន្លងទៅ។  ភាគច្រើននៃអ្នកចូលរួមបានចាប់អាម្មណ៍លើ ការវិនិយោគគម្រោងខុនដូ បុរី ដី ឬឡាននៅក្នុងពិព័រណ៍ដ៏ធំមួយនេះ។នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh លោក Tom O'Sullivan បានអះអាងថា នេះគឺជាព្រឹត្តិការណ៍ ដែលទទួលបានជោគជ័យបំផុតសម្រាប់ពេលបច្ចុប្បន្ននេះ។ប្រារព្ធធ្វើនៅក្នុងសាលពិព័រណ៌កោះពេជ្រនៅថ្ងៃទី ២៦ និង ២៧ ខែមេសា ព្រឹត្តិការណ៍នេះបានធ្វើការដាក់តាំងបង្ហាញគម្រោងអចលនទ្រព្យជាច្រើន ដែលមានដូចជា៖ គម្រោងអភិវឌ្ឍន៍បុរី គម្រោងខុនដូ គម្រោងដីឡូតិ៍ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនច្បាប់ ធនាគារ ក្រុមហ៊ុនសំណង់ និងស្ថាបត្យកម្ម។ក្រៅពីនេះក៏មានការដាក់តាំងបង្ហាញផលិតផលសម្រាប់បំពេញតាមសេចក្តីត្រូវការនៃរបៀបរស់បែបថ្មី ដោយផ្តោតលើយីហោល្បីៗ ដូចជា៖ រថយន្ត នាឡិកាដៃ​ កាបូបដៃ គ្រឿងសង្ហារិម សម្ភារៈធ្វើលំហាត់ប្រាណ និងមានផ្សេងៗទៀត។គម្រោងលំនៅដ្ឋាន និងក្រុមហ៊ុននីមួយៗបានផ្តល់ការបញ្ចុះតម្លៃពិសេសបំផុតនៅពិព័រណ៍ក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍នេះជាវេទិកាអចលនទ្រព្យដែលមានភាពទាក់ទាញបំផុត។ អ្នកតាំងបង្ហាញគម្រោងទាំងអស់ អាចធ្វើការទំនាក់ទំនងជាមួយអ្នកទិញជាច្រើននាក់ ដោយមួយចំនួនបានទិញនៅនឹងកន្លែង អ្នកខ្លះបានកក់គម្រោង ហើយអ្នកមួយចំនួនទៀតគឺជាអតិថិជនដ៏មានសក្តានុពល សម្រាប់ការលក់បន្ទាប់នៅពេលអនាគត។គម្រោងដែលមានតម្លៃសមរម្យត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍លើកនេះ ដើម្បីផ្តល់ជាជម្រើសលំនៅដ្ឋានសម្រាប់ប្រជាជនដែលមានចំណូលមធ្យម។ នេះជាមូលហេតុដែល បានស្រូបទាញយកប្រជាជនខ្មែរជាច្រើននាក់ឲ្យចូលរួមនៅក្នុងពិព័រណ៍នេះ។​លោក Tom O'Sullivan បានមានប្រសាសន៍ថា "អ្នកចូលរួមប្រហែលពាក់កណ្តាលគឺជាប្រជាជន នៅក្នុងស្រុក"។ លោកបានបន្ថែមទៀតថា អ្នកចូលរួមផ្សេងៗទៀតភាគច្រើនគឺជនជាតិចិន រួមជាមួយនឹងអ្នកទេសចរអន្តរជាតិជាច្រើនទៀត។ជាមួយនឹងការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់អ្នកចូលលរួម ព្រឹត្តិការណ៍នេះបានបង្ករឲ្យមានបរិយាកាសដ៏ អស្ចារ្យបំផុតសម្រាប់ពេលចុងសប្ដាហ៍។ គ្រប់គ្នាបាននិយាយថា នេះគឺជាវេទិកាដ៏ធំមួយ ដែលបានប្រមូល ផ្ដុំគម្រោងអចលនទ្រព្យដ៏ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា និងធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ការទិញលក់នៅក្នុងពិព័រណ៍គម្រោង Urban Village ដែលជាគម្រោងខុនដូស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ គឺជាគម្រោងដែលទទួលការចាប់អារ​ម្មណ៍ខ្លាំងជាងគេបំផុតនៅក្នុងពិព័រណ៍នេះ។ គម្រោងនេះបានលក់អស់ ជាច្រើនយូនីតនៅក្នុងរយៈពេល ២ ថ្ងៃ ដែលគិតជាទឹកប្រាក់ជាង ៣.៥ លានដុល្លារ។លំនៅដ្ឋានអារ៉ាតា ហ្គាដិន រ៉េស៊ីដិន ដែលបានអភិវឌ្ឍដោយក្រុមហ៊ុន Creed Group ក៏ទទួលបានការចាប់អាម្មណ៍ច្រើនដែរ។ អារ៉ាតាបានលក់លំនៅដ្ឋានអស់ចំនួន ១២ យូនីត ដែលក្នុងមួយយូនីតមានតម្លៃជាមធ្យមក្រោម ១០០,០០០ ដុល្លារ ។ក្រុមហ៊ុន Top International Agent បានចុះហត្ថលេខាលើការលក់ចំនួន ៨ យូនីត នៅក្នុងពិព័រណ៍នេះ ដែលមានតម្លៃសរុបជាង ៦០,០០០ ដុល្លារ។គម្រោង Worldbridge Homes ក៏បានទទួលបានការចាប់អារម្មណ៍ច្រើនដែរ នៅក្នុងអំឡុងពេល ពិព័រណ៍នេះ។ គម្រោងនេះលក់បានចំនួន ៩ យូនីត ដែលមានតម្លៃជាង ២៥០,០០០ ។ភ្នាក់ងារអចលនទ្រព្យ Pointer Property លក់បានចំនួន ៤​ យូនីត ដែលមានតម្លៃប្រហែលជា ៧០,០០០ ដុល្លារក្នុងមួយយូនីត។គម្រោង 7 Residence  លក់បាន ១ យូនីត ដែលមានតម្លៃ ៥០០,០០០ ដុល្លារ។ក្រៅពីការលក់ភ្លាមៗនៅនឹងកន្លែង ភាពជោគជ័យនៃពិព័រណ៍លំនៅដ្ឋានកម្ពុជា ក៏បា​នផ្តោតទៅលើការជំរុញឲ្យមានការទិញលក់បន្តបន្ទាប់ទៀត បន្ទាប់ពីអ្នកលក់ប្រមូលបានទិន្នន័យនៃអ្នកចាប់អារម្មណ៍ទិញពីក្នុងពិព័រណ៍នេះ។ នេះមានន័យថា គម្រោងនីមួយៗទទួលបានភ្ញៀវជាច្រើននាក់នៅពេលពួកគេចូលរួមក្នុងពិព័រណ៍នេះ ហើយការទិញលក់ នឹងនៅតែអាចធ្វើឡើងបន្ទាប់ពីពិព័រណ៍នេះចប់។សម្រាប់ស្តង់លក់រាយនៅក្នុងពិព័រណ៍នេះវិញក៏ទទួលបានការចាប់អាម្មណ៍ខ្លាំងផងដែរ។​តំណាងរបស់ក្រុមហ៊ុនរថយន្ត Nissan បានបញ្ជាក់ថា រថយន្តមួយគ្រឿង តម្លៃ ៥ ម៉ឺនដុល្លារ បានលក់នៅក្នុងកម្មវិធីនេះ។ ចំណែកក្រុមហ៊ុនហុងដាបានលក់ម៉ូតូ ៤ គ្រឿងក្នុង តម្លៃ ៣,០០០ ដុល្លារ/មួយគ្រឿង។ ស្តង់ Sofa Shop ជាហាងលក់គ្រឿងសង្ហារឹមទទួលបានអតិថិនជន ៨ នាក់នៅក្នុងអំឡុងពេលនៃកម្មវិធី ក្នុងនោះគិតជាទឹកប្រាក់ជិត ១០,០០០  ដុល្លារ។យោងតាមទិន្នន័យដែលទទួលបានពីគម្រោង និងក្រុមហ៊ុននីមួយៗ នៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩ នេះជាភាពជោគជ័យដ៏សម្បើមសម្រាប់វេទិកាអចលនទ្រព្យក្នុងឆ្នាំនេះ។ព្រឹត្តិការណ៍ពិព័រណ៍នេះគឺបានបង្ហាញថាវិស័យអចលនទ្រព្យនៅកម្ពុជាពិតជាភាពរីកចម្រើនខ្លាំងក្លាជាងពេលកន្លងមក។ គេជឿថា វិស័យនេះនឹងនៅតែបន្តអភិវឌ្ឍទៅមុខបន្ថែមទៀតនៅពេលអនាគត៕សូមតាមដានព័ត៌មានរបស់ Realestate.com.kh ដើម្បីទទួលបានព្រឹត្តិការណ៍ថ្មីៗ ឬការវិនិយោគផ្សេងៗនៅកម្ពុជា!
មូលហេតុ៥ សំខាន់ៗ ដែលអ្នកគួតែទិញអចលនទ្រព្យក្នុងរដូវវស្សា
មូលហេតុ៥ សំខាន់ៗ ដែលអ្នកគួតែទិញអចលនទ្រព្យក្នុងរដូវវស្សា
June 1, 2022, 5:49 p.m.
អ្នកជំនាញមួយចំនួនធ្លាប់បានលើកឡើងថា រដូវវស្សាបានផ្តល់ផលប៉ះពាល់ជាអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ពោលគឺបានកាត់បន្ថយប្រតិបត្តិការនៃការទិញ និងលក់។ មូលហេតុនៃការថយចុះគឺដោយសារតែមនុស្សភាគច្រើនមិនសូវមានបំណងទិញអចលនទ្រព្យដោយហេតុតែការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ហើយម្យ៉ាងទៀតនៅរដូវវស្សាតែងតែមានភ្លៀងធ្លាក់ជាប្រចាំ ដែលបានធ្វើឲ្យមានការលំបាកក្នុងការធ្វើដំណើរ។បើទោះបីជាយ៉ាងណានៅក្នុងរដូវភ្លៀង គេមើលឃើញថាបានផ្តល់ផលចំណេញមួយចំនួនធំ សម្រាប់អ្នកចង់ទិញអចលនទ្រព្យ ដូចជាផ្ទះ និងដីជាដើម។  ខាងក្រោមនេះគឺជាលក្ខណៈពិសេស ៥ យ៉ាងសម្រាប់ការស្វែងរកទិញអចលនទ្រព្យនៅក្នុងរដូវ មានភ្លៀងធ្លាក់៖១. ដឹងថាតំបន់មានទឹកជំនន់ឬ អត់ជាការពិតណាស់ នៅក្នុងរដូវស្សា តែងតែមានភ្លៀងធ្លាក់ញឹកញាប់ ហើយវាគ្មានអ្វីដែលអាច លាក់បាំងមិនអោយអ្នកដឹងបានឡើយ ថាតើតំបន់ដែលអ្នកចង់ទិញអចលនទ្រព្យនោះ​មាន ទឹកជំនន់ ឬអត់ ប្រសិនបើអ្នកស្វែងរកទិញដី ឬផ្ទះ និងបានចុះទៅដល់ទីតាំងនោះផ្ទាល់។ ដូច្នេះ អ្នកអាចរើសយកទីតាំងមួយល្អបំផុតសម្រាប់ការវិនិយោគរបស់អ្នក២. គុណភាពនៃដំបូល​ទឹកភ្លៀងអាចឲ្យអ្នកមើលបានយ៉ាងច្បាស់ថា គុណភាពនៃដំបូលមានកម្រិតដូចម្ដេច  ដំបូលខ្លះអ្នកមិនអាចពិនិត្យមើលដំបូលអោយបានជាក់ច្បាស់បានឡើយ ព្រោះវាតម្រូវអោយអ្នកឡើងទៅមើលជិតទើបដឹងថាតើវាមានបាត់ក្បឿងកន្លែងណា ឬ ដំបូលចាស់ ។ វិធីមួយដែលធ្វើអោយការពិនិត្យមានភាពងាយស្រួលគឺពេលភ្លៀង។  ក្រោយពេលភ្លៀង អ្នកនឹងអាចដឹងបានយ៉ាងងាយថាតើដំបូលមានគុណភាពល្អឬទេ ដោយពិនិត្យមើលពិដានថា តើមានជ្រាបទឹកមកពីតាមដំបូលដែរទេ តើមានស្នាមទឹកហូរមក លើជញ្ជាំង ឬយ៉ាងណា។ ស្នាមជ្រាបទឹក ឬស្នាមទឹកដក់នឹងបញ្ជាក់ពីគុណភាពរបស់ដំបូល។៣. ប្រព័ន្ធលូជាកត្ដាសំខាន់សម្រាប់ការរស់នៅដ៏សមប្រកបគឺប្រព័ន្ធលូល្អ អាចធ្វើឲ្យទឹកមិនលិច ឬ​ ដក់នៅតំបន់ជុំវិញផ្ទះយើង ប្រព័ន្ធលូល្អអាចបង្ហាញនៅពេលភ្លៀងធ្លាក់។យើងអាចពិនិត្យបានពីភ្លៀងធ្លាក់តាមរយៈចំណុចខាងក្រោម៖សំរាមនៅខាងមុខផ្ទះ៖ នៅពេលភ្លៀងមួយមេ យើងអាចចាប់អារម្មណ៍ឃើញភ្លាមថា តើសំរាមនៅមុខផ្ទះតើវាហូរទៅកន្លែងណា? តើទឹកភ្លៀងនិងហូរពីតំបន់ណាទៅតំបន់ណា?​លូមុខផ្ទះ យើងអាចសម្គាល់លើទំហំរបស់លូ ថាតើវាមានទំហំប៉ុណ្ណា?​ ហើយវាអាចដក់ទឹកដល់ក​ម្រិតណា?យើងអាចសាកល្បងបើកបង្ហូរទឹកពីក្បាលរ៉ូមានេគ្រប់ កន្លែងក្នុងផ្ទះ ហើយពិនិត្យពីល្បឿននៃការហូរទឹកចូលក្នុងប្រព័ន្ធលូក្នុងផ្ទះនោះ ថាតើវាហូរទឹកបានលឿនប៉ុនណា? ម្យ៉ាងវិញទៀត អ្នកអាចមើលទៅលើជើងជញ្ជាំង ថាមានស្នាមដក់ទឹកដែរឬទេ?​ បើមានស្នាមនោះអ្នកអាចសន្នត់ថាផ្ទះនេះពិតជាលិចទឹក ជាមិនខាន។ ទីតាំងផ្ទះ ទីតាំងនីមួយៗរមែងអាចមានកន្លែងខ្ពស់ ឬទាបជាងគ្នាបន្ដិចបន្ដួច ដូចនេះនៅពេលមានភ្លៀងម្ដងៗ ទឹកតែងតែហូរពីខ្ពស់ទៅទាប ដូចនេះអ្នកអាចដឹងថាផ្ទះ នោះដក់ ឬលិចទឹកជាមិនខាន។៤. គុណភាពសំណង់ និងបរិក្ខារខាងក្រៅផ្ទះនៅខែប្រាំងអ្នកស្វែងរកទិញផ្ទះ មើលឃើញផ្ទះស្អាត ប្រាកដណាស់អ្នកស្វែងរកផ្ទះចង់ទិញនឹងរស់នៅ ហើយគុណភាពនៃសំណង់ និងបរិក្ខារពិបាកនឹងមើលណាស់ ប៉ុន្ដែអ្នកអាចដឹងខ្លះៗនៅក្នុងខែមានភ្លៀង។ថ្នាំលាបជញ្ជាំង បើទឹកថ្នាំល្អ នោះពេលត្រូវភ្លៀងវាឆាប់ស្ងួត មិនដក់ជាប់ជញ្ជាំងយូរទេ ចំណែកទ្វា និងបង្អួចវិញនៅពេលភ្លៀង មានខ្យល់បក់ អ្នកអាចមើលថាបង្អួចនឹងរង្គឺឬទេ ហើយមានទឹកជ្រាបចូលដែរឬទេ។៥. ងាយនឹងចរចាតម្លៃដោយសារនៅក្នុងខែភ្លៀង ប្រតិបត្ដិការនៃការទិញ លក់អចលនទ្រព្យមានកម្រិតទាបជាង ខែប្រាំង អ្នកអាចមានជម្រើសច្រើនជាង និងអាចងាយស្រួលចចារតម្លៃ ម្យ៉ាងវិញទៀត ថាដោយសារតែទឹកភ្លៀងអ្នកអាចដឹងបានគុណភាព និង ចំណុចខ្លះខាតនៃអចលនទ្រព្យនីមួយៗ  ដូចនេះអ្នកអាចងាយស្រួលចចារ និងទទួលតម្លៃល្អ។ការទិញអចលនទ្រព្យគឺជារឿងដ៏ស្មុកស្មាញមួយ ប្រសិនបើអ្នកចង់បានទាំងគុណភាព និងតម្លៃ។ ដូច្នេះ វាត្រូវទាមទាឲ្យអ្នកទិញផ្ទាល់ត្រូវចំណាយពេលដើម្បីទទួលបាននូវអ្វីដែលពួកគេត្រូវការ។ ហើយចំណុចខាងលើជាផ្នែកមួយដែលអ្នកទិញគួរត្រូវយកចិត្តទុកដាក់ ព្រោះវាអាចជួយគេឲ្យទទួលបានផលចំណេញដ៏ច្រើននៅពេលអនាគត។ប្រសិនបើអ្នកមិនចង់ធ្វើកិច្ចការងារទាំងនេះ ដោយខ្លួនឯង អ្នកអាចស្វែងរកភ្នាក់ងារជំនាញ ដើម្បីធ្វើការងារជំនួសអ្នកបាន៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញមែនទេ? ឬស្វែងរកព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh.
មជ្ឍមណ្ឌលកំសាន្តបែបធម្មជាតិទំហំជិត ១៤ ហិចតាចាប់ផ្តើមដំណើរការ នៅកៀនស្វាយ
មជ្ឍមណ្ឌលកំសាន្តបែបធម្មជាតិទំហំជិត ១៤ ហិចតាចាប់ផ្តើមដំណើរការ នៅកៀនស្វាយ
June 6, 2022, 4:41 a.m.
មជ្ឈមណ្ឌលកម្សាន្ត ឬរមណីយដ្ឋានបែបធម្មជាតិថ្មីមួយទៀត ដែលមានឈ្មោះថា ព្រីនស៍ ម៉ាណ័រ បានបើកសម្ពោធដាក់ដំណើរការជាផ្លូវការដំណាក់កាលទី១ នៅថ្ងៃទី១៣ ខែមេសាកន្លងទៅ។គម្រោងព្រីនស ម៉ាណ័័រ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ តំបន់នេះគឺជាកន្លែងទេសចរណ៍បែបធម្មជាតិដ៏ល្អមួយដែលនទីក្រុងភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ ដំណាក់កាលទី១ ត្រូវបានសាងសង់ជាឧទ្យានធំៗចំនួន៥ ដូចជា៖ សួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានសុខភាព ឧទ្យានកីឡា និងឧទ្យានវីរជន។អភិវឌ្ឍដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា)​ គ្រុប គម្រោងបែបកំសាន្តដ៏ធំនេះនឹងគ្រប់ ដណ្តប់លើផ្ទៃដី ប្រមាណជិត ១៤ ហិចតា ហើយវានឹងត្រូវសាងសង់ជាកន្លែង សេវាកម្មដ៏សម្បូរបែបមាន ដូចជា៖ បន្ទប់ហាត់វាយកូនហ្គោលVRដ៏ទំនើប ចំណតឧទ្ធម្ភាគចក្រ បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរ ដ៏ពិសេស កន្លែងជិះទូកកម្សាន្ត និងការកម្សាន្តជាច្រើនទៀត។សព្វថ្ងៃមជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍​ ម៉ាណ័រ ដំណាក់កាលទី ១ បានបើកដំណើរការដោយជោគជ័យ។លោក ហ៊ុល សីលា ជាអគ្គនាយករងនៃក្រសួងទេសចរណ៍ បានថ្លែងនៅក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជាថា "ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ឲ្យចូលមកម្ពុជាកាន់តែច្រើនឡើងថែមទៀត កម្ពុជាត្រូវការកន្លែងស្អាត មានលក្ខណៈធម្មជាតិ។​ ក្នុងនោះ យើងទាមទារឲ្យមានដៃគូ និងអ្នកវិនិយោគអភិវឌ្ឍលើផ្នែកផ្សេងៗ ដូចជា៖ រម្មណីយដ្ឋាន សណ្ឋាគារ និងហេដ្ឋារចនាសម័ន្ធសំខាន់ដើម្បីជួយគាំទ្រដល់វិស័យនេះ។​"នៅដំណាក់កាលទី២នៃមជ្ឈមណ្ឌលកម្សាន្ដនេះ  ព្រីនស៍ ម៉ាណ័រ នឹងមានជាឧទ្យានអេកូឡូស៊ី និងវិទ្យាសាស្រ្តកសិកម្ម ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មប្រណិត។ចំណែកនៅក្នុងដំណាក់កាលទី៣ គម្រោងឧទ្យានកម្សាន្តលើទឹក និង​មានកន្រ្តកវិល មានកម្ពស់ ៨៨ ម៉ែត្រ នឹងត្រូវបើកដំណើរការនៅពេលខាងមុខ។គម្រោងវិនិយោគធំៗជាច្រើនបានចាប់ផ្តើមបោះទុនវិនិយោគទៅកាន់តំបន់កៀនស្វាយ ដែលបានបានធ្វើឲ្យតម្លៃអចលនទ្រព្យបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់។​​ កាលពីខែកុម្ភៈដើមឆ្នាំ ២០១៩ គម្រោងកក្រុមហ៊ុន OCIC បានប្រកាសថា ខ្លួនគ្រោងនឹងសាងសង់ទីក្រុងរណបថ្មីដែលស្ថិតនៅតាមដងទ​ន្លេចាប់ពីតំបន់កោះនរារហូដល់ស្រុកកៀនស្វាយ ដែលនឹងគ្រប់ដណ្ដប់លើផ្ទៃដីរហូតជាង ១០០​ ហិចតា។ ទីក្រុងរណបនេះគឺជាកន្លែងកំសាន្តដ៏ធំមួយនៅតាមដងនន្លេមេគង្គនៅជិតទីក្រុងភ្នំពេញ។ ចង់ទិញ ឬជួលអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញមែនទេ? សូមចូលទៅកាន់ Realestate.com.kh!
ទំនាក់ទំនងរវាងព្រែកជីកក្រា និងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ
ទំនាក់ទំនងរវាងព្រែកជីកក្រា និងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ
June 3, 2022, 2:16 p.m.
គម្រោងសាងសង់ព្រែកជីកក្រាអាចនឹងកើតឡើងនៅពេលឆាប់ៗនេះ ដោយការសាងសង់នេះគឺស្ថិតនៅក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ដោយប្រទេសចិនមាន​គោលដៅ​ត​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀតនៅក្នុង​តំបន់ អឺរ៉ុប អាស៊ី និង​អាហ្វ្រិក តាមរយៈ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្លួន។គំនិតផ្ដួតផ្ដើមលើការសាងសង់ព្រែកជីកក្រា គឺមានចាប់តាំងពី៣០០ឆ្នាំមុខមកម្លេះ  ពេលនោះស្ដេចថៃ ព្រះនាម រាម៉ា ទី ៥ បានឲ្យបារាំងសិក្សាលើព្រែកជីកមួយនេះ​ ប៉ុន្ដែពេលនោះ ការសាងសង់នេះមិន ទាន់អាចធ្វើទៅបានដោយសារតែបច្ចេកវិទ្យាសម័យនោះនៅមានកម្រិតនៅឡើយ។ព្រែកជីកក្រា គឺជាគម្រោងព្រែកជីកសិប្បនិម្មិតតម្លៃ ២៨ ពាន់លានដុល្លារនៅភាគខាងត្បូងនៃប្រទេសថៃ ដែលប្រវែងជាង ១០០ គីឡូម៉ែត្រជាផ្លូវកាត់តភ្ជាប់សមុទ្រឥណ្ឌា និងសមុទ្រចិន។ គម្រោងនេះអាចជួយកាត់បន្ថយការធ្វើដំណើរផ្លូវទឹកបានយ៉ាងហោចណាស់ ១,០០០ គីឡូម៉ែត្រ។ទោះយ៉ាងណា គម្រោងនេះមិនទាន់បានចេញជារូបរាងនៅឡើយទេ។ ទើបតែពេលថ្មីៗនេះ ដែលលោក ប្រាយ៉ុត ចាន់អូចារ នាយករដ្ឋមន្រ្តីប្រទេសថៃ បានចេញ​បញ្ជា​​ទៅកាន់​ស្ថាប័ន​ចំនួន​ពីរ ​ឲ្យ​ត្រួតពិនិត្យ​គម្រោង​​ព្រែកជីក​នៅ​ភាគ​ត្បូង​ប្រទេស​មួយនេះ។ជាមួយគ្នានេះដែរ ចិនបានបញ្ជាក់ថានឹងគាំទ្រយ៉ាងពេញទំហឹងដល់គម្រោងនៃព្រែកជីកនេះ ព្រោះវាអាចកាត់បន្ថយថ្លៃ​ដឹកជញ្ជូន​ទំនិញ​ ដែល​ខ្លួន​ត្រូវ​ដឹក​កាត់​តាម​ច្រក​ម៉ា​ឡា​កាច​ន្លោះ​ម៉ាឡេស៊ី និង​សិង្ហ​បុរី ។បញ្ហាចោទសំខាន់បំផុតរបស់ប្រទេសថៃលើគម្រោងនេះគឺការ​បំបែក​រដ្ឋ​ភាគ​ត្បូង ដោយតំបន់​ភាគ​ត្បូង​របស់​ថៃគឺពោរពេញ​ដោយ​ក្រុម​ឥស្លាម​ជ្រុលនិយម ហើយមានបំណង​ផ្ដាច់ខ្លួន​ពីប្រទេសថៃ​។ក្នុងករណីនេះ ប្រសិនជាកាត់ផ្ដាច់ព្រែកជីកមួយនេះ វាដូចជាផ្ដល់ភាពងាយស្រួលមែនទែនសម្រាប់ក្រុមទាមទាឯករាជ្យរបស់​ឥស្លាម​ជ្រុលនិយម។គួររំលឹកផងដែរថា ប្រទេសសិង្ហបុរីជាទីកំពង់ផែដ៍ធំរបស់នាវាដឹកជញ្ជូននៅក្នុងតំបន់ ដោយឆ្លងកាត់ប្រទេសអាស៊ី អាហ្វ្រិក អឺរ៉ុប និង​តំបន់​ផ្សេងៗទៀត។ដូចនេះ ច្បាស់ណាស់ ប្រសិនគម្រោងនេះ​ចេញជារូបរាង ប្រទេសសិង្ហបុរីនឹងបាត់បង់ផលប្រយោជន៍យ៉ាងមហាសាល៕ស្វែងរកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍនានា ឬចង់ស្វែងរកអចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh។
របាយការណ៍ធនាគារពិភពលោកបង្ហាញថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចត្រឹមតែជិត ៧% ក្នុងឆ្នាំ២០១៩ ដល់ ២០២១
របាយការណ៍ធនាគារពិភពលោកបង្ហាញថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចត្រឹមតែជិត ៧% ក្នុងឆ្នាំ២០១៩ ដល់ ២០២១
June 2, 2022, 9:02 p.m.
នៅថ្ងៃទី ពុធ ខែ មេសា ឆ្នាំ ២០១៩ ធនាគារពិភពលោក ចេញរបាយការណ៍ស្ដីពីកំណើរសេដ្ឋកិច្ចនៃអាស៊ីបូពា៍។ ដោយក្នុងនោះ ធនាគារពិភពលោកបាន​ ធ្វើការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការធ្លាក់ចុះមកនៅត្រឹមជិត៧ភាគរយ នៅក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ ២០២១ ដែល ​នៅឆ្នាំមុន កម្ពុជាទទួលបានកំណើន៧,៥​ភាគរយ។ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា នៅឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចកម្ពុជាគឺបានមកពីការនាំចេញ ដែលកើនឡើង បូករួមជាមួយនឹងលំហូរវិនិយោគទុនផ្ទាល់ពីបរទេស ដែលកើនឡើងដល់ ១៣.៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។​ ភាគច្រើនវិនិយោគទុនផ្ទាល់ពីបរទេសគឺបានមកពីប្រទេសចិន ក្នុងការវិនិយោគទៅលើវិស័យស្នូលមួយ ចំនួន ដូចជា៖ វិស័យសំណង់ វិស័យទេសចរណ៍ និង វិស័យ​ផលិតកម្ម និង​កសិកម្ម។ការថមថយនេះអាចបណ្ដាលមកពីកត្ដាទាំងក្រៅ និងតក្តាខាងក្នុង៖ កត្ដាខាងក្នុងរួមមានកម្ពុជានៅតែជាប្រទេសដែលមានពន្ធនៃថាមពល និង ថ្លៃចំណាយនៃការដឹកជញ្ជូនមានតម្លៃខ្ពស់ ហើយពលកម្មមានជំនាញនៅមានកម្រិតទាប។ដូចនេះ ធនាគារពិភពលោកបានអះអាងថា កម្ពុជាគួរគោលនយោបាយដើម្បីឲ្យចំណាយនៃថាមពល និងការដឹកជញ្ជូនមានតម្លៃទាប រួមទាំងបង្កើនផលិតភាពនូវកម្លាំងពលកម្មជំនាញ។ចំណែកកត្ដាខាងក្រៅគឺមកពីមូលហេតុចំនួនពីរ។ ទី១ សេដ្ឋកិច្ចកម្ពុជាអាចជួបនឹងហានិភ័យនៃការនាំចេញធ្លាក់​ចុះ ដោយសារតែលទ្ធភាពព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAនៃសហភាពអឺរ៉ុប និងទី២ មកពីការធ្លាក់ចុះ​សេដ្ឋកិច្ច​ប្រទេស​ចិន​ដែលអាចប៉ះពាល់ដល់វិនិយោគទុនបរទេសពីប្រទេសចិនមកលើប្រទេសកម្ពុជា ។ដូចគ្នានេះដែរ កាលពីដើមខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៩ ដែលបានបង្ហាញថាប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងឆ្នាំ ២០១៩ នេះ ប៉ុន្តែនឹងថយចុះក្រោម ៧ ភាគរយ ពោលគឺថយនៅត្រឹម ៦​.៨ ភាគរយនៅក្នុងឆ្នាំ ២០២០។របាយការបញ្ជាក់ដែរថាការធ្លាក់ចុះនេះគឺដោយហេតុថាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិននឹងមានការឆ្លាក់ចុះ ហើយចិនជាប្រទេសទិសដៅនៃការនាំចេញរបស់កម្ពុជា។ ការថយចុះសេដ្ឋកិច្ចរបស់ចិនអាចធ្វើ ឲ្យមានការបញ្ជាទិញតិចតួច ហើយក៏ធ្វើឲ្យប៉ះពាល់ដល់ វិស័យទេសចរណ៍ផងដែរ។គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧ ភាគរយក្នុងមួយឆ្នាំ ដែលជាកំណើនខ្ពស់ចំណាតថ្នាក់ទី ៦ នៃពិភពលោក។​ ក្នុងរយៈពេលមួយទស្សវត្សន៍នេះ ប្រទេសកម្ពុជាជាប្រទេសដែលសក្ដានុពលក្នុងការទាក់ទាញនៃវិនិយោគបរទេសកើនឡើងរហូតដល់ ៨០០ ភាគរយ ដែលញុំងឲ្យវិស័យផ្សេងៗ ក៍ដូចជាវិស័យអចលនទ្រព្យមានការកើនឡើងគួរឲ្យកត់សម្គាល់៕តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យកម្ពុជា ឬស្វែងរកទិញអចលនទ្រព្យ ឬដាក់លក់អចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh។
ថ្ងៃស្អែកនេះពិព័រណ៍លំនៅដ្ឋានកម្ពុជានឹងចាប់ផ្តើមហើយ
ថ្ងៃស្អែកនេះពិព័រណ៍លំនៅដ្ឋានកម្ពុជានឹងចាប់ផ្តើមហើយ
May 9, 2022, 6:01 a.m.
ប្រសិនបើអ្នកចង់ទិញផ្ទះ ជាមួយនឹងជម្រើសដ៏ច្រើនសន្ធឹកសន្ធាប់ អ្នកគួរចូលរួមជាមួយពិព័រណ៍ លំនៅដ្ឋានកម្ពុជឆ្នាំ ២០១៩ នៅថ្ងៃស្អែកនេះនៅសាលពិព័រណ៍កោះពេជ្រ។ពិព័រណ៍នេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅកំណើននៃការវិយោគដ៏ច្រើនក្នុងវិស័យអចលនទ្រព្យកម្ពុជា ពោលគឺការទិញលក់អចលនទ្រព្យមានប្រតិបត្តិការកាន់តែមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ។​ពិព័រណ៍លំនៅដ្ឋានកម្ពុជាគឺជាវេទិកាតាំងបង្ហាញគម្រោងអចលនទ្រព្យគ្រប់បែបយ៉ាងមកពីទូទាំងប្រទេសកម្ពុជា​ ក្នុងនោះរាប់ចាប់ពីគម្រោងបុរី ខុនដូ អាផាតមេន ដីឡូតិ៍ និងអចលនទ្រព្យបែបអាជីវកម្ម ជាមួយនឹងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំៗសរុបជិត ១០០ គម្រោង។អ្នកចូលរួមនឹងទទួលបានផលចំណេញជាច្រើនជាមួយការបញ្ចុះតម្លៃពីគ្រប់គម្រោង មានឱកាសឈ្នះរង្វាន់ពីម្ចាស់គម្រោងនីមួយៗ រួមជាមួយឱកាសទទួលបានកាដូជាច្រើនពី Realestate.com.kh។នេះគឺជាព្រឹត្តិការណ៍ដ៏ល្អបំផុតមួយសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់អំពីភាពរីកចម្រើននៃទីផ្សារលំនៅដ្ឋានកម្ពុជា​ ហើយម្យ៉ាងទៀតវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យនឹងផ្តល់ជូនចំណេះថ្មីៗ គន្លឹះនៃការវិនិយោគ និងបទបញ្ញត្តិសំខាន់ៗដល់អ្នកចូលរួម​​​​។ អ្នកជំនាញជិត ៣០ រូប បានត្រៀមខ្លួនរួចស្រេចសម្រាប់វេទិកានេះ។កម្មវិធីនេះអាចដំណើរការបានដោយមានការឧបត្ថម្ភពីទឹកបរិសុទ្ធអនោត្តា ផ្សារ TK Avenue សាលារៀនអន្តរជាតិ SCIA ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Maxworld ការសែតខ្មែរថាមស៍ ក្រុមហ៊ុន Opennet ក្រុមហ៊ុន PassApp ក្រុមហ៊ុន វីង ក្រុមហ៊ុន Tings & Associates និងក្រុមហ៊ុនអាកាសចរណ៍ Philipin Airlines។ចំណាយពេលចុងសប្តាហ៍នេះដើរមើលផ្ទះល្អៗនៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានជម្រើសលំនៅដ្ឋាន កាន់តែច្រើនទៅពេលអនាគត។កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុង ពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo)​ឆ្នាំ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា ខាងមុខនេះទាំងអស់គ្នា។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជា ឬស្វែងយល់ពីការណែនាំអំពីការវិនិយោគនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
វាគ្មិនជំនាញ​ជិត ៣០ រូបនឹងធ្វើបទបង្ហាញនៅក្នុងពិព័រណ៍ លំនៅដ្ឋានកម្ពុជាឆ្នាំ​​២០១៩
វាគ្មិនជំនាញ​ជិត ៣០ រូបនឹងធ្វើបទបង្ហាញនៅក្នុងពិព័រណ៍ លំនៅដ្ឋានកម្ពុជាឆ្នាំ​​២០១៩
June 5, 2022, 5:57 a.m.
នៅសល់ពេលតែជាង ១ ថ្ងៃទៀត​ប៉ុណ្ណោះ​ ពោលគឺនៅថ្ងៃទី ២៦ និង២៧ ខែមេសានេះ ពិព័រណ៌អចលនទ្រព្យកម្ពុជាសម្រាប់ឆ្នាំ២០១៩​ នឹងមានវត្តមានជាលើកម្តងទៀតនៅកម្ពុជា ជាមួយនឹងទំហំនៃការតាំងបង្ហាញកាន់តែធំសម្បើម និងកាន់តែគួរអោយចាប់អារម្មណ៍ ជាងលើកមុនៗ។ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ វេទិកាសិក្ខាសាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជា នឹងដំណើរការ រយៈពេលពីរថ្ងៃពេញ ដោយជួបជាមួយអ្នកជំនាញសំខាន់ៗចំនួន ២៥ នាក់ ដូចជា៖  ១. ​លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL។  ២.​​ ​លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនលវត្ថុកម្ពុជា។៣. លោក Takashi Eguchi  នាយកក្រុមហ៊ុន Creed Asia (Cambodia)។៤. លោក Michel Verdy  នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ARISTO​ និងជាសហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន LBV & Partners។៥. លោក Tyrone Siren ​នាយកក្រុមហ៊ុន Pearl Bay Consulting។៦. លោក Robert Martin  អ្នកដំណាងមកពី Levara Resort​ ប្រទេស Grenada។៧. លោក John Meyer មេធាវីរបស់ក្រុមហ៊ុន Foster Global​​ មកមកសហរដ្ឋអាមេរិច។៨. លោក James Hall  មកពី ANZ Immigration​ រប់សប្រទេសអូស្ត្រាលី។៩. អ្នកនាង Doris Han អ្នកប្រឹក្សាផ្នែកច្បាប់របស់ក្រុមហ៊ុន Sithisak Law Office Sithisak។១០. លោក ហ៊ុន ចាន់សាន ប្រធានក្រុមហ៊ុន Re-Edge Architecture។១១. លោក សាន ច័ន្ទឬទ្ធី ដៃគូក្រុមហ៊ុន HKA & Partners។១២.  លោក ស៊ិន សុជាតិ ប្រធានក្រុមហ៊ុន Group Four Architects & Engineers។១៣.​លោក  Haijun Zeng​ ប្រធានក្រុមហ៊ុន Tings & Associates​។១៤. លោក James Hodge ​នាយករងក្រុមហ៊ុន CBRE Cambodia។១៥. លោក Ari Syngeniotis នាយកគ្រប់គ្រង Capital Partners។១៦. លោក Peng Ponna (William)  ជំនួយការព្រឹទ្ធបុរស​ និងជាគ្រូនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត។១៧. លោក Robert Khath ​នាយកប្រតិបត្តិរបស់សាលារៀនអចលនទ្រព្យនៅកម្ពុជា។១៨. លោក អ្នកនាង Ivy Toh នាយករងផ្នែកកុមារនៅសាលាអន្តរជាតិ​ SCIA។១៩. លោក Wayne Wang សហស្ថាបនិករបស់ក្រុមហ៊ុន Lumiarch Global។២០. លោក Baron Wang នាយករងផ្នែកគ្រប់គ្រងទូទៅរបស់ Yuetai International Group។២១. លោក Eric Chan នាយករង ​និងជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Overseas Investment & Immigration Service Centre ( OIISC )។២២. លោក Weimin Cai  ពិធីករទូរទ្ទស្សន៍ CCTV និងជាអតីតនាយកវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យនៅសាកលវិទ្យាល័យ FuDan។២៣. លោក Greg Bryant ​នាយកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Business Development China​​​ និងក្រុមហ៊ុន Golden Gate Global។២៤. លោក John Meyer មេធាវីក្រុមហ៊ុន Foster Global​ នៅសហរដ្ឋអាមេរិច។២៥. លោក Douglas Seabrooke នាយកក្រុមហ៊ុន Blackriver Capital Investments។ក្នុងវេទិការនេះ អ្នកជំនាញនីមួយៗ នឹងធ្វើបទបង្ហាញអំពីប្រធានបទល្អៗ ជុំវិញភាពរីកចម្រើននៃ វិស័យអចលនទ្រព្យកម្ពុជា ជាពិសេសការណែនាំសម្រាប់ដល់វិនិយោគិនថ្មីថ្មោង ឲ្យបានយល់ដឹង ទិដ្ឋភាពផ្លូវច្បាប់នៃការវិនិយោគ កម្មសិទ្ធិស្របច្បាប់នៅកម្ពុជា  ព្រមទាំងសក្តានុពលនៃតំបន់វិនិយោគ សំខាន់ៗនៅកម្ពុជា ក៏ដូចជាឱកាសវិនិយោគនៅក្រៅប្រទេស។នៅក្នុងពិព័រណ៍ឆ្នាំនេះមានការចូលរួមតាំងបង្ហាញរហូតជិត ១០០ គម្រោងរួមមាន ខុនដូ បុរី ដីឡូតិ៍ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនរថយន្ត សាលារៀនអន្តរជាតិ ក្រុមហ៊ុនសម្ភារៈកីឡា អាហារ​ និងភេសជ្ជៈ និងការកំសាន្ត...។            ចំណាយពេលចុងសប្តាហ៍ដើរមើលផ្ទះល្អៗនៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានជម្រើសលំនៅដ្ឋាន កាន់តែច្រើនទៅពេលអនាគត។កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុង ពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo)​ឆ្នាំ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា ខាងមុខនេះទាំងអស់គ្នា៕ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!
លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នឹងចូលរួមវេទិកាអន្តរជាតិ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»
លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នឹងចូលរួមវេទិកាអន្តរជាតិ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»
June 4, 2022, 12:52 p.m.
ចំណងមិត្តភាពរវាងកម្ពុជា និងចិនកាន់តែមានភាពរឹងមាំជាពិសេសគឺសំដៅដល់កិច្ចសហ ប្រតិបត្ដិទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ថ្មីៗនេះ គណៈប្រតិភូខេត្តស៊ីឈួនបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីត្រួតពិនិត្យ ស្វែងយល់ពីការវិនិយោគ និងរកឱកាសវិនិយោគ ដោយដើរតាមគោលនយោបាយផ្លូវ មួយខ្សែក្រវ៉ាត់មួយហើយក្នុងនោះការវិនិយោគពីខេត្ដស៊ីឈួនមួយ មកកម្ពុជាមានទំហំទឹកប្រាក់រហូតដល់​ជាង ២, ០០០ លាន​ដុល្លារ​។កម្ពុជាជាមិត្តដ៏ល្អដែលបានការចូលរួមយ៉ាងសកម្មនៅក្នុងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន ដែលជាគោលនយោបាយដ៏មានប្រសិទ្ធិភាព ដែលផ្តល់ផលប្រយោជន៍ ស្ទើរគ្រប់វិស័យតួយ៉ាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការទំនាក់ទំនង។នៅថ្ងៃទី ២៥ ដល់២៧ ខែមេសា ខាងមុខនេះប្រទេសចិននឹងរៀបចំវេទិកាអន្តរជាតិលើកទី២គឺ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ហើយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងចូលរួ​មវេទិកានេះ ផងដែរ។យោងតាម Fresh News រដ្ឋមន្រ្ដីការបរទេសចិន លោក Wang Yi បានបញ្ជាក់ថា លោកប្រធានាបតី Xi Jinping និងថ្លែងសុន្ទកថាកជាកិច្ចបើកកម្មវិធី ក្រោមប្រធានបទ “​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នឹងបង្កើតអនាគតភ្លឺថ្លាជាមួយគ្នា”។វេទិកាអន្តរជាតិលើកទី២នេះនឹងមានប្រមុខរដ្ឋចូលរួមចំនួន ៣៧ ប្រទេស ព្រមទាំងបណ្តា ថ្នាក់ដឹកនាំដទៃទៀតមកពីអូទ្រីស អេហ្ស៊ីប អ៊ីតាលី ឡាវ នឹងមកចូលរួមវេទិកាលើកទីពីរនេះ។ ក្រៅពីនេះបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស៉្បាញ ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ក៏នឹងបញ្ជូនតំណាងជាន់ខ្ពស់ឲ្យមកចូលរួមផងដែរ។នាពេលកន្លងមកកម្ពជាតែងតែទទួលបានការវិនិយោគធំៗតាមរយៈវេទិកាផ្សេងៗ និងជំនួបនានាជាមួយប្រទេសចិន។ ជាក់ស្តែងនៅចុងឆ្នាំ ២០១៧ នៅក្នុងទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅឯប្រទេសចិន កម្ពុជាទទួលបានគម្រោងវិនិយោគ គិតជាទឹកប្រាក់ប្រមាណជា ៧ ពាន់លានដុល្លារ។ប៉ុន្តែសម្រាប់ជំនួបលើកនេះ មិនទាន់មានការបញ្ជាក់ណាមួយនៅឡើយ ថាតើកម្ពុជានឹងទទួលបានកិច្ចព្រមព្រៀងអ្វីខ្លះ។​បើទោះបីជាយ៉ាងណា គេរំពឹងថា ប្រទេសកម្ពុជានឹងនៅតែទទួលបាន ការវិនិយោគបន្ថែមពីប្រទេសចិន ជាពិសេសនៅក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ​ សំណង់ និងអចលនទ្រព្យ។រំលឹកផងដែរថា បច្ចុប្បន្ននេះចិនជាប្រទេសលំដាប់ទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅក្នុងវិស័យសំណង់នៅក្នុង ប្រទេសកម្ពុជា។ស្វែងរកព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh! ប្រសិនបើអ្នកចង់ដាក់លក់ ឬជួលអចលនទ្រព្យឆាប់រហ័ស សូមដាក់ផ្សព្វផ្សាយលើគេទំព័រ Realestate.com.kh!
រដ្ឋាភិបាលសិក្សាបង្កើតគម្រោងព្រលានយន្តហោះនៅក្នុងខេត្តមណ្ឌលគិរី
រដ្ឋាភិបាលសិក្សាបង្កើតគម្រោងព្រលានយន្តហោះនៅក្នុងខេត្តមណ្ឌលគិរី
June 7, 2022, 1:24 a.m.
ខណៈវិស័យទេសចរណ៍កម្ពុជាកំពុងមានភាពរីកចម្រើនគួឲ្យកត់សម្គាល់ ទំហំនៃការស្រូបយកចំនួនភ្ញៀវទេសចរណ៍បរទេសក៏កំពុងមានកំណើនឡើងក្នុងរយៈចុងក្រោយនេះ។​ ភ្ញៀវទេសចរណ៍អន្ដរជាតិមានការកើន ឡើងរហូតដល់ ៦.២លាននាក់ ក្នុងឆ្នាំ២០១៨​ អត្រាននេះបានកើនឡើង ១១ ភាគរយធៀបទៅនឹងឆ្នាំ២០១៧។ភាពរីកចម្រើននេះ បណ្ដាលមកពីសក្ដានុពលតំបន់ទេសចរណ៍ និងការអភិវឌ្ឍន៍នៃតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។ កំណើនភ្ញៀវទេសចរណ៍បានជំរុញឲ្យមានកំណើន ជើងហោះហើរកាន់តែច្រើននៅកម្ពុជា។ ក្នុងរយៈពេលចុងក្រោយនេះកម្ពុជាបានប្រកាសសាងសង់ព្រលានយន្តហោះថ្មីៗជាបន្តបន្ទាប់។ទាក់ទងនឹងចំណុចនេះដែរ យោងតាមហ្វេសប៊ុកផេករបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ មេសា នេះ លោកថោនខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បាន​ប្រកាសថា កម្ពុជាកំពុងសិក្សា គម្រោងសាងសង់ព្រលានយន្ដហោះខ្នាតតូច ដើម្បីទាក់ទាញវិស័យទេសចរណ៍ និងជួយសម្រួលដល់វិស័យដឹកជញ្ជូនក្នុងស្រុក។ខេត្តមណ្ឌលគិរីគឺជាខេត្តដែលមានភាពសក្តានុពលមួយសម្រាប់វិនិទេសចរណ៍។ រដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅអភិវឌ្ឍទៅតំបន់នេះ ដើម្បីជំរុញវិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើនឡើង ថែមទៀត។នៅក្នុងផែនការមេអភិវឌ្ឍន៍តំបន់ ក្រសួងបានចាត់វិធានកាលចាំបាច់ ក្នុងការលើកស្ទួយ វិស័យទេសចរណ៍ជាតិ ក្នុងនោះខេត្ដមណ្ឌលគិរី ដែលជាខេត្តមួយមានសក្តានុពលអេកូទេសចរណ៍ ស្រាប់ ត្រូវបានកំណត់ជាទីតាំងសំខាន់មួយនៃការអភិវឌ្ឍន៍បន្ត។រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកផែនការសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរទៅទស្សនានៅខេត្តនេះឲ្យបានឆាប់រហ័ស និងសម្រាប់ការដឹកជញ្ជូនទំនិញនានាទៅមករាជធានីភ្នំពេញ។តាមផែនការ ការសិក្សាគម្រោងនេះនឹងបញ្ចប់រយៈពេល៦ខែ ហើយចំពោះការចំណាយលើ ការសាងសង់ព្រលានយន្តហោះនៅខេត្តភាគឦសានមួយនេះ គឺជាថវិការបស់រាជរដ្ឋាភិបាល ទាំងស្រុង។គួរបញ្ជាក់ផងដែរថា ព្រលានយន្ដហោះអន្ដរជាតិកម្ពុជាសព្វថ្ងៃ ដែលដាក់ឲ្យដំណើរការមានចំនួន ៣ ធំៗ និងប្រលានយន្ដហោះក្នុងស្រុកតាមបណ្ដាលខេត្តមួយចំនួនមានចំនួន ១៤។ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួល សូមចូលទៅកាន់ Realestate.com.kh!
ចិនសន្យាថាបន្តផ្សព្វផ្សាយរកអ្នកវិនិយោគឲ្យចូល មកកម្ពុជាបន្ថែមទៀត
ចិនសន្យាថាបន្តផ្សព្វផ្សាយរកអ្នកវិនិយោគឲ្យចូល មកកម្ពុជាបន្ថែមទៀត
May 21, 2022, 5:19 p.m.
នៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជាចិន កម្ពុជាបានទទួលការវិនិយោគផ្ទាល់ពីប្រទេស ចិនក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ការវិនិយោគដ៏សម្បើមពីប្រទេសចិនបានកំពុងប្រែក្លាយតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ឲ្យទៅតំបន់សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងការកំសាន្តជាច្រើន។ ខេត្តមូយចំនួន ដូចជា ក្រុងព្រះសីហនុ សៀមរាប កំពង់ស្ពឺ ប៉ោយប៉ែត ជាដើម​ មានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងនោះតម្លៃអចលនទ្រព្យបានហក់ឡើងយ៉ាងខ្លាំង។កម្ពុជានៅតែត្រូវការការវិនិយោគប​ន្ថែមទៀត ជាក់ស្តែងកម្ពុជាកំពុងជំរុញឲ្យគ្រប់ ស្ថាប័នរដ្ឋ និងឯកជនឲ្យបន្ដស្វះស្វែងដៃគូពាណិជ្ជកម្ម ដើម្បីបន្ដអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ឆ្លើយតបនឹងការអំពាវនាវនេះកាលពីថ្ងៃទី ១៩ មេសា កន្លងទៅនេះ គណៈប្រតិភូខេត្ត ស៊ីឈួន ប្រទេសចិនដឹកនាំដោយ ឯកឧត្តម ជុង មាន អនុប្រធានសភាប្រឹក្សាយោបល់នយោបាយជួបពិភាក្សាការងារជាមួយកម្ពុជា ក្នុងគោលបំណងស្វែងរកអ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។នៅក្នុងឱកាសនេះ ឯកឧត្តម ជុង មាន ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ប៉ុន្មាន​ឆ្នាំ ​ចុងក្រោយ​នេះ​ ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ មានភាពកាន់តែស្និតស្នាល ដែលធ្វើអោយការវិនិយោគពីខេត្ដស៊ីឈួនមកកម្ពុជាកាន់តែមានភាពប្រសើរឡើង។នេះក៏ដោយដោយ​សារខេត្ដស៊ីឈួនបានអនុវត្តតាមគោលនយោបាយផ្លូវមួយខែ្សក្រវ៉ាត់មួយ ពិសេសកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា​។ក្នុងនោះដែរការវិនិយោគពីខេត្ដស៊ីឈួនមកកម្ពុជាមានទំហំទឹកប្រាក់​ជាង ២, ០០០ លាន​ដុល្លារ​ អាមេរិក និងមានក្រុមហ៊ុនចំនួន ៩ ដែលបានចុះបញ្ជីរួចរាល់។លោកបានបន្ដទៀតថារាជធានីភ្នំពេញមានការរីកចម្រើន ក្នុងវិស័យជាច្រើនជាពិសេស វិស័យសំណង់ អគារពាណិជ្ជកម្ម មធ្យោបាយធ្វើដំណើរ និងហេដ្ឋារចនា សម្ព័ន្ធ ដែលមានភាពរីក ចម្រើនច្រើនគួឲ្យកត់សម្គាល់។ ហើយលោកសន្យាថានឹងបន្ដផ្សព្វផ្សាយនូវដំណឹងដ៏ល្អនៃ ភាពរីកចម្រើននេះទៅអ្នកវិនិយោគនៅខេត្តស៊ីឈួន។មន្រ្ដីជាន់ខ្ពស់រូបនេះក៏បានបញ្ជាក់ពីជំហររបស់រដ្ឋបាលខេត្តស៊ីឈួនថា ខ្លួនបានត្រៀមរួចជា ស្រេចហើយ ក្នុងការសម្របសម្រួលដល់គម្រោងនាំផលិតផលពីកម្ពុជាទៅកាន់ខេត្តខ្លួន ហើយនឹងសន្យាទាក់ទាញអ្នកវិនិយោគឱ្យមកកម្ពុជាបានកាន់តែច្រើន៕ស្វែងរកព័ត៌មានថ្មីៗ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួល សូមចូលទៅកាន់ Realestate.com.kh!