+855 92 92 1000
Logo

Realestate News

កម្ពុជាកើនឡើងកម្តៅ ខណៈពេលសិង្ហបុរីចុះត្រជាក់
កម្ពុជាកើនឡើងកម្តៅ ខណៈពេលសិង្ហបុរីចុះត្រជាក់
June 6, 2022, 5:05 p.m.
Realestate News
ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងលើតម្រូវការអចលនទ្រព្យរដ្ឋាភិបាលសិង្ហបុរីបានដើរលើផ្លូវវែងឆ្ងាយ ហើយទទួលបានជោគជ័យនៅក្នុងទីផ្សារអលនទ្រព្យ។ នេះគឺជាអ្វីដែលពួកគេហៅថាទីផ្សារមួយនេះ ដល់ដំណាក់កាលមួយចុះត្រជាក់ទៅវិញ។រឿងរាវរបស់ប្រទេសសិង្ហបុរីបានឆ្លុះបញ្ចាំងពាក់ព័ន្ធទីផ្សារក្នុងស្រុក និងអ្នកបង្កើតច្បាប់ ក៏ដូចជាយើងអាចក្រលេកមើលឃើញស្ថានភាពទីផ្សារនាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជាផងដែរ។ក្នុងអំឡុងពេលនេះ គោលនយោបាយដូចជា អត្រាតម្លៃសេវាបំណុលសរុប (TDSR) តម្លៃពន្ធប្រថាប់ត្រាលើតម្លៃបន្ថែមរបស់អ្នកទិញ (ABSD) និងពន្ធប្រថាប់ត្រាលើតម្លៃបន្ថែមរបស់អ្នកលក់(SSD) ដែលបានត្រូវបានអនុវត្តន៍ដើម្បីរក្សាតម្លៃអចលនទ្រព្យតាមតំបន់។ វាជាកត្តាដែលបានបង្ហាញពីឱកាសសម្រាប់ម្ចាស់ផ្ទះ និងអ្នកទិញ អ្នកអភិវឌ្ឍន៍ និងវិនិយោគិនឲ្យចាប់យកឱកាសដ៏ល្អមួយនេះនៅពេលតម្លៃផ្ទះចាប់ផ្តើមធ្លាក់ចុះ។ ក្នុងពេលបច្ចុប្បន្ន Bloomberg និយាយថាការធ្លាក់ចុះនៃអចលនទ្រព្យធ្វើឲ្យតម្លៃផ្ទះធ្លាក់ចុះស្ទើរតែមួយភាគដប់។ ប៉ុន្តែតើលក្ខណៈនេះគ្រប់គ្រាន់ដើម្បីជម្រុញអាជ្ញាធរឲ្យផ្លាស់ប្តូរគំនិត និងបន្ធូរបន្ថយការអនុវត្តន៍ច្បាប់ខ្លះដែរឫទេទៅលើអចលនទ្រព្យ? សម្រាប់ប្រជាជន៖ គោលការណ៍អត្រាតម្លៃសេវាបំណុលសរុបបានជួយម្ចាស់លំនៅដ្ឋានពេញមួយឆ្នាំ ប៉ុន្តែអ្នកគ្រប់គ្នាបាន ដកដង្ហើមវែងនៅពេលអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានប្រកាសកាលពីសប្តាហ៍មុនថាខ្លួនបានកែលម្អច្បាប់នៃគោលការណ៍អត្រាតម្លៃសេវាបំណុលសរុប។ នាយកគ្រប់គ្រងនៃធនាគារជាតិរបស់ ប្រទេសសិង្ហបុរី លោក Ravi Menon បាបញ្ជាក់ថានេះគឺមិនចង់ឲ្យមានតម្រូវការលើកម្ចីទិញផ្ទះទៀតទេ។ ផ្ទុយទៅវិញគោលដៅនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរីនេះគឺដើម្បីកាត់បន្ថយបញ្ហាបំណុលរបស់ម្ចាស់លំនៅដ្ឋាន។លោកពន្យល់ថា “នេះមិនបង្ហាញពីការកាត់បន្ថយទាំងអស់នោះឡើង ប្រសិនបើអ្នកចង់ទប់ទល់ទៅនឹងទីផ្សារ នេះនឹងមិនជួយអ្វីបានទេ។ ដោយសារវាមិនអនុវត្តចំពោះការផ្តល់ប្រាក់កម្ចីថ្មីមួយទេនេះគឺដើម្បីពង្រឹងនូវការប្រុងប្រយ័ត្នខាងហិរញ្ញវត្ថុដោយមិនតម្រូវឲ្យមានកម្ចីទិញផ្ទះថ្មីៗទៀតទេ យើងនឹងមិនអាចបញ្ឈប់បញ្ហាទំាងនេះឆាប់ៗបានទេ។ជំហានដ៏ត្រឹមត្រូវ៖នៅក្នុងខែមិនាឆ្នាំនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី លោក Heng Swee Keat  និយាយថាការរឹតបន្តឹងច្បាប់នៃអចលនទ្រព្យត្រូវតែបន្ត។  ប៉ុន្តែនាយកប្រតិបត្តិនៃក្រុមហ៊ុន  City Developments Ltd., លោក  Kwek Leng Beng និយាយថា “ខ្ញុំគិតថា ពួកគេនឹងធ្វើអ្វីម្យ៉ាងនៅឆ្នាំនេះ វាជាការស្មានរបស់ខ្ញុំនៅពេលមានលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតទាបកើតមានឡើង។ ខ្ញុំសង្ស័យថាវានឹងត្រូវលប់ចោលពន្ធប្រថាប់ត្រារបស់អ្នកទិញ។” ហើយខណៈពេលដែលចំណុចនេះបង្កឲ្យមានប្រតិកម្មអវិជ្ជមានពីវិនិយោគិនមួយចំនួនដែលចង់ចូលក្នុងទីផ្សារ វិនិយោគិន ចំណែកឯមួយចំនួននៅតែជឿថាទីផ្សារនេះនៅតែមានសក្តានុពលរហូតដល់ ទីបំផុត។ ប្រធានសមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី លោក Augustine Tan អំពាវនាវឱ្យមានកំណែ ទម្រង់ និងវាយតម្លៃឡើងវិញ ដោយលោកបានពន្យល់ថារដ្ឋាភិបាលនៅតែត្រូវការផ្លាស់ប្តូរវិធានការត្រជាក់របស់ខ្លួនបណ្តើរៗដើម្បីជៀសវាងការគាំង និងខូតខាត។ ប្រសិនបើមិនដូច្នេះទេគម្រោងធ្វើពាណិជ្ជកម្មសេដ្ឋកិច្ចដែលមានការថយចុះបន្តិចម្តងៗនៃការលក់ផ្ទះថ្មីពី ១,០៩១ ក្នុងអំឡុងពេលត្រីមាសទី ២ ឆ្នាំ២០១៦ មកនៅត្រឹមតែ ៤០០ នៅឆ្នាំ ២០២០។សីតុណ្ណភាពឡើងកំដៅហើយពួកវិនិយោគិនបានធ្លាក់ចុះ ហើយអាកាសធាតុចាប់ផ្តើមផ្លាស់ប្តូរពួក យើងមិនទាន់មើលឃើញរដូវកាលបន្ទាប់អ្វីនឹងមកកាន់ប្រទេសសិង្ហបុរី។សំឡឹងមើលខាងក្រៅសិង្ហបុរី៖ចាប់តាំងពីមានការអនុវត្តន៍លើគោលនយោបាយទាំងនេះ អ្នកអភិវឌ្ឍន៍ និងវិនិយោគិនចាប់អារម្មណ៍លើប្រទេសដូចជា ប្រទេសកម្ពុជាដែលមានអត្រានៃចំណូលពីការជួលត្រលប់វិញខ្ពស់មាន៥.៣៣% ធៀបទៅសិង្ហបុរីមានតែ២.៥៤%យោងទៅតាមGlobal Property Guide។ ហើយថ្វីបើមាន ការអនុវត្តន៍ច្បាប់តឹងរឹងខ្លាំង លើច្បាប់ដែលមានស្រាប់ដូចជាច្បាប់ពន្ធដារ បរិយាកាសទីផ្សារកម្ពុជា នៅតែមានសេរីភាពខ្លាំងសម្រាប់អ្នកវិនិយោគធៀបទៅនឹងទីផ្សារអភិវឌ្ឍន៍ជាច្រើនទៀត។ឧទាហរណ៍មួយចំនួននៃក្រុមហ៊ុនទាំងនេះមានក្រុមហ៊ុន  Oxley Holdings Group និង HLH Group ដែលទាំងពីរនេះជាក្រុមហ៊ុនមកពីសិង្ហបុរីចូលមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងការជម្រុញការអភិវឌ្ឍន៍ជាងពាក់កណ្តាលទសវត្សកន្លងមក។ប៉ុន្តែមិនត្រឹមតែអ្នកអភិវឌ្ឍន៍ដែលបោះដើមទុនរបស់ពួកគេមកកាន់កម្ពុជានោះទេ ក៏មានវិនិយោគិនអចលនទ្រព្យឯកជនកំពុងបោះទុនវិនិយោគលើអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយសារជាមធ្យោបាយមួយក្នុងការគេចចេញពីប្រាក់ចំណេញទាបនៃទីផ្សារវិនិយោគក្នុងស្រុកនៅប្រទេសសិង្ហបុរី។ទោះបីជាមានការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងទីផ្សារវិនិយោគទុនបរទេសលើអចលនទ្រព្យកម្ពុជានៅក្នុងឆ្នាំបន្ទាប់ក៏ដោយ កី៏អ្នកអភិវឌ្ឍន៍នៅតែនាំគ្នាបង្កើតប្រាក់ចំណេញពីការរីកចម្រើននៃ អចលនទ្រព្យជាមួយនឹងការណែនាំត្រឹមត្រូវ អំពីទីផ្សាររឹងមាំក្នុងរយៈវែង និងនៅតែមានប្រកួតប្រជែងខ្លាំងទល់ទៅនឹងការចុះត្រជាក់នៃទីផ្សារអចលនទ្រព្យសិង្ហបុរី។លោក Ross Wheble ជានាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank និយាយថា “សេដ្ឋកិច្ច កម្ពុជាមានកំណើតគួរកត់សម្កាល់ក្នុងទសវត្សកន្លងមក និងជាមួយនឹងការអនុវត្តគោលនយោបាយ សេដ្ឋកិច្ចខ្នាតធំដោយមានការប្រុងប្រយ័ត្ន នេះជាការផ្សព្វផ្សាយបន្តទៅដល់ឆ្នាំបន្តបន្ទាប់ទៀត។”សិក្សាបន្ថែមពីស្ថានភាពទីផ្សារកម្ពុជាពីទស្សនក្នុងតំបន់ជាមួយ លោក Marc Townsend ជានាយកគ្រប់គ្រងក្រុមហ៊ុន CBRE វៀតណាម និង CBRE Cambodia
និន្នាការរស់នៅខុនដូរបស់ប្រជាពលរដ្ឋខ្មែរនឹងកើនឡើង ពេលដីក្នុងទីក្រុងឡើងថ្លៃ
និន្នាការរស់នៅខុនដូរបស់ប្រជាពលរដ្ឋខ្មែរនឹងកើនឡើង ពេលដីក្នុងទីក្រុងឡើងថ្លៃ
June 6, 2022, 5:05 p.m.
Realestate News
ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកជំនាញនៅតែអះអាងពីគោលជំហរ និងភាពជឿជាក់លើការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសការវិនិយោគអគារខុនដូ ព្រោះថានិន្នាការរបស់ប្រជាពលរដ្ឋខ្មែរទាក់ទង នឹងការរស់នៅខុនដូនឹងកើនឡើងច្រើននៅថ្ងៃអនាគត ខណៈដែលតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញបានកើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ។លោក ឃាង ពុទ្ធី នាយកក្រុមហ៊ុនស្លឹកប្ញទ្ធរៀលធីបាននិយាយថា មិនយូរទេនិន្នាការរស់នៅតាមខុនដូ របស់ប្រជាពលរដ្ឋខ្មែរនឹងកើនឡើង។ អ្នកដែលរស់នៅខុនដូ ភាគច្រើនជាអ្នកដែលធ្លាប់បានទៅរស់នៅ ឬសិក្សានៅក្រៅប្រទេស។ ការរស់នៅខុនដូ គឺមានភាពឯករាជ្យ និងមានសុវត្ថិភាពខ្ពស់។ លោកបានបន្តថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរ ដែលមានប្រាក់ចំណូលពីមធ្យមទៅខ្ពស់កាន់តែច្រើន បានងាកមកចាប់អារម្មណ៍ចំពោះការស្នាក់នៅខុនដូវិញ ពីព្រោះខុនដូមានទីតាំងនៅកណ្តាលក្រុង ស្របពេលការកកស្ទះចរាចរណ៍ និងការកើនឡើងនៃតម្លៃដី ក៏បានចូលរួមចំណែកធ្វើឱ្យការគិតរបស់ប្រជាពលរដ្ឋប្រែប្រួលផងដែរ។ តាមដានព័ត៌មានអំពីអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh!លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរ ត្រូវតែមានគំនិតសុទិដ្ឋិនិយមចំពោះភាពរីកចម្រើននៃវិស័យខុនដូ និងត្រូវនាំគ្នាគាំទ្រ ព្រោះបើយើងមានគំនិតអវិជ្ជមានប្រាកដណាស់ថាវានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាមិនខាន ខណៈប្រទេសជិតខាងកម្ពុជា គេបានធ្វើដំណើរលឿនជាងប្រទេសយើងឆ្ងាយណាស់ទៅហើយ ចំពោះផ្នត់គំនិតនៃការរស់នៅខុនដូ ដូច្នេះយើងមិនត្រូវគិតថា ការសាងសង់នេះវាលើសតម្រូវការទេ ព្រោះបើលើសមែនរាជរដ្ឋាភិបាលនឹងមានវិធានការណ៍ដោះស្រាយជាមិនខាន។នាយកក្រុមហ៊ុនSpring CJW Development លោក Anthony Ong ដែលកំពុងវិនិយោគលើគម្រោងខុនដូ Axis Residences ដែលមានចំនួន៥៦៦យូនីត ស្ថិតនៅតាមបណ្តោយផ្លូវ2004 ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានលើកឡើងកាលពីពេលថ្មីៗនេះថា“ប្រជាពលរដ្ឋខ្មែរ នៅតែជាសសរគ្រឹះដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ច និងអចលនវត្ថុក្នុងប្រទេសកម្ពុជា”។ លោកបន្តថា “យើងពិតជាមានការជឿជាក់ និងចង់ឱ្យប្រជាពលដ្ឋខ្មែរ ទទួលបានកន្លែងរស់នៅដ៏ស្អាតកម្រិតស្តង់ដា”។លោក Anthonyបញ្ជាក់ថា “យើងពិតជាចង់ចូលរួមជួយលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈកាលផ្តល់ជូននូវកន្លែងរស់នៅមួយដ៏ល្អដូចនៅប្រទេសសឹង្ហបុរី”។ លោកបន្តថា“គោលបំណងដែលយើងធ្វើការវិនិយោគខុនដូ Axis Residences គឺមិនគ្រាន់តែដើម្បីបង្កើតជាផ្ទះស្នាក់នៅរួមនោះទេ តែការពិតវាជាលំនៅឋានដែលគួរឱ្យចង់រស់នៅ និងមានអ្វីៗគ្រប់យ៉ាងជាតម្រូវការរបស់អ្នកស្នាក់នៅ”។ទាក់ទងវិស័យខុនដូនេះដែរ លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិលបាននិយាយថា ការរស់នៅខុនដូ គឺជាបែបបទនៃការរស់នៅមួយដែលមានភាពស៊ីវិល័យ និងទាន់សម័យ ដោយសារខុនដូអាចមានអ្វីៗសព្វបែបយ៉ាង ដូចជាចំណតរថយន្តសមរម្យ ផ្សារទំនើប កន្លែងហាត់ប្រាណ ស្ទីម សូណា អាងហែលទឹក និងសួនច្បារជាដើម។លោកឧកញ៉ាបានបញ្ជាក់ថា “ខ្មែរយើងចេះតែគិតថា ការរស់នៅខុនដូគឺជើងមិនជាប់ដី (សំណង់ដែលមានកម្ពស់ច្រើនជាន់)ប៉ុន្តែបច្ចុប្បន្ននៅតាមប្រទេសរីកចម្រើននានាគេបានធ្វើរួចហើយ ព្រោះការរស់នៅក្នុងខុនដូគឺបានផ្តល់ឱ្យយើងឱ្យកន្លែងរស់នៅមួយដែលមានភាពសុខុដុមរមនា ទំនើប និងទាន់សម័យ”។យោងតាមរបាយការណ៍ស្រាវជ្រាវពីភ្នាក់ងារអចលនទ្រព្យកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នដីធ្លីក្នុងរាជធានីភ្នំពេញតំបន់ធ្វើពាណិជ្ជកម្ម តាមបណ្តោយមហាវិថីសំខាន់ៗ ដូចជា មហាវិថីព្រះនរោត្តម អាចមានតម្លៃចន្លោះពី៣,៥០០ដុល្លារទៅដល់៦,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ មហាវិថីព្រះមុនីវង្ស មានតម្លៃចន្លោះពី៣,០០០ដុល្លារ ទៅ៥,៥០០ដុល្លារ។ មហាវិថីសហព័ន្ធរុស្សី មានតម្លៃចន្លោះពី១,៥០០-៣,០០០ដុល្លារ និងមហាវិថីម៉ៅសេទុង មានតម្លៃចន្លោះពី៣,០០០ដុល្លារទៅ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកតំបន់លំនៅឋានក្នុងខណ្ឌសំខាន់ទាំង៤ក្នុងរាជធានីភ្នំពេញ មានខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក ដីអាចមានតម្លៃចន្លោះពី១,៥០០ដុល្លារទៅ៤,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោកសារុន ឫទ្ធាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានទទួលស្គាល់ថា ប្រជាពលរដ្ឋខ្មែរពិតជាមានការលំបាក ក្នុងការរកទិញដីដើម្បីសាងសង់ផ្ទះនៅកណ្តាលក្រុងណាស់ ព្រោះដីនៅតំបន់សំខាន់ៗដូចជា បឹងកេងកង ដូនពេញ ឬទួលគោក តម្លៃរបស់វាបានឡើងថ្លៃខ្ពស់ខ្លាំងណាស់។ ការកើនឡើងនៃតម្លៃនេះ គឺដោយសារតែដីនៅកណ្តលក្រុង កំពុងក្លាយជាដីសម្រាប់វិនិយោគិនទិញយកទៅសាងសង់អគារខ្ពស់ៗ អគារពាណិជ្ជកម្មនិងខុនដូជាដើម។ លោកបានបន្តថា យោងតាមផែនការមេរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាសាលារាជធានីភ្នំពេញ ក្នុងការពង្រីកផ្ទៃដីចំនួន២០គីឡូម៉ែត្រការ៉េជុំវិញរាជធានីភ្នំពេញនោះ បានធ្វើឱ្យនិន្នាការតម្លៃដីធ្លីនៅជាយក្រុងក៏កើនឡើងច្រើនផងដែរ ប៉ុន្តែវាមិនឡើងថ្លៃខ្ពស់ដូចនៅកណ្តាលទីក្រុងទេ ដែលអាចអនុញ្ញាតឱ្យអ្នកមានប្រាក់ចំណូលមធ្យម ឬលើសពីមធ្យមអាចទិញបាន។លោកបញ្ជាក់ថា “នៅរាជធានីភ្នំពេញ សម្រាប់អ្នកដែលមានផ្ទះចាប់ពី១ដល់១០ គឺមានប្រហែល១០ភាគរយ ចំណែកអ្នកមានផ្ទះនៅដោយខ្លួនឯងមានប្រហែល២០ភាគរយ និងអ្នកមិនមានផ្ទះតែមានប្រាក់ខែ និងចំណូលមធ្យមថេរ ឬលើសមធ្យមអាចមានចំនួន៧០ភាគរយ(ពួកគេពុំទាន់មានផ្ទះនៅឡើយទេដោយអ្នកខ្លះមានផ្ទះនៅ ប៉ុន្តែជួនកាលអាចបង់រំលោះជាមួយធនាគារ)។របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា កំណើនអគារខុនដូនៅកម្ពុជាក្នុងឆ្នាំ២០១៥កន្លងមកមានចំនួន១៥,០០០យូនីត ហើយចំនួននេះនឹងបន្តកើនឡើងដល់៤៥,០០០យូនីត នៅក្នុងឆ្នាំ២០១៨ខាងមុខ។បើទោះបីជានៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះ ចំនួនខុនដូថ្មីៗបានឡើងជាបន្តបន្ទាប់ក៏ដោយ ក៏គេដឹងថាអតិថិជនដែលបានទិញខុនដូ នៅក្នុងគម្រោងអភិវឌ្ឍន៍ទាំងនោះមិនសូវមានជនជាតិខ្មែរទេ។ ភាគច្រើនសុទ្ធតែជាជនបរទេស ដូចជា ចិន តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុននិងបារាំង ជាដើម។ ស្ថិតិមួយបានបង្ហាញថា មានជនជតិខ្មែរប្រហែលតែ២០ភាគរយប៉ុណ្ណោះ ដែលជាម្ចាស់លើបន្ទប់ខុនដូ ខណៈ៨០ភាគរយទៀតសុទ្ធតែជាជនបរទេស៕តាមដានព័ត៌មានអំពីអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh!អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយការចេញផ្សាយទស្សនាវដ្តីអចលនទ្រព្យ  Property View របស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68
ការធានារ៉ាប់រងអាចការពារហានិភ័យលើកំណើនខ្លាំងនៃអចលនទ្រព្យ
ការធានារ៉ាប់រងអាចការពារហានិភ័យលើកំណើនខ្លាំងនៃអចលនទ្រព្យ
June 7, 2022, 6:58 a.m.
Realestate News
បើយោងតាមទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានគម្រោងអភិវឌ្ឍន៍ប្រមាណជា២,៥០០គ្រប់ ដណ្តប់លើផ្ទៃដី ៧,៧ លានម៉ែត្រការ៉េកាលពីឆ្នាំមុន ហើយអគារប្រហែល៧០០ដែលមានកម្ពស់ពី៥ ទៅ ៥៥ជាន់បាន សាងសង់ឡើងនៅទូទាំងប្រទេស។ភាគច្រើននៃអគារទាំងនោះមានទីតាំងស្ថិតនៅខេត្តកណ្តាល សៀមរាប ព្រះសីហនុ និងខេត្ត បាត់ដំបង។ នេះបានរួមចំណែកជាមួយនឹងការវិនិយោគនៅក្នុងវិស័យសំណង់ដែលបានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនដល់ជិត ៣,៥ ពាន់លានដុល្លារ ឬរហូតដល់ ៤០ ភាគរយពីឆ្នាំ ២០១៤ ។ប៉ុន្តែទោះបីជាវិស័យសំណង់បានបង្ហាញពីកំណើនវិនិយោគយ៉ាងខ្លាំងម្ចាស់គ្រប់គ្រងលើការសាងសង់ ហាក់នៅតែមានការទទួល យកតិចតួតទាក់ទងនឹងសេវាធានារ៉ាប់រង។បើយោងតាមនាយក និងជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនធានារ៉ាប់រង Forte Insurance លោក យុគ ចំរើនរិទ្ធិ លើកឡើងថា ដោយមានកំណើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យនេះ ហានិភ័យបានក្លាយទៅជាកត្តាជៀសមិនរួចក្នុងការគ្រប់គ្រងការដ្ឋានសាងសង់ ហើយក៏ជាផ្នែកមួយនៃបញ្ហាបឋមដែលម្ចាស់ក្រុមហ៊ុន និងក្រុមហ៊ុនកំពុងតែផ្តោតអារម្មណ៍របស់ពួកគេចំពោះ បញ្ហានេះ។ លោកបាននិយាយថា "នៅក្នុងវិស័យធានារ៉ាប់រងលើការសាងសង់នៅកម្ពុជា ម្នាក់ៗហាក់ដូចជាយល់ដឹងអំពីលើចំណុចនេះមានកម្រិតនៅឡើយ ខណៈដែលប្រទេសផ្សេងទៀតយកចិត្តទុកដាក់លើការធានារ៉ាប់រងលើការសាងសង់ និងហា និភ័យក្នុងការដ្ឋានសំណង់នេះ។”លោកបានបញ្ជាក់ថាការកើនឡើងបញ្ហាទាំងនេះ បានជម្រុញឱ្យលោកបង្ហាញពីហានិភ័យទៅ ឱ្យម្ចាស់សំណង់។ លោកបានលើកទឹកចិត្តបន្ថែមទៀតថា ប្រជាជន អ្នកវិនិយោគ និងព្រមទាំង ម្ចាស់សំណង់គួរតែសិក្សាឲ្យបានយ៉ាងច្បាស់ និងពិចារណាអំពីសារៈសំខាន់នៃការធានារ៉ាប់រង លើការសាងសង់នេះ។ ប្រសិនបើការសាងសង់ជួបបញ្ហាតូចតាច នោះគ្មានបញ្ហាអ្វីទេ ។ ប៉ុន្តែប្រសិនបើមានបញ្ហាធំ ឬអ្នកចុះកិច្ចសន្យារត់បាត់ ការសាងសង់នេះនឹងជាប់គាំង" ហើយម្ចាស់នឹងត្រូវចំណាយច្រើនជាងតម្លៃដែលពួកគេបានរំពឹងទុក។ក្តីសង្ឃឹមសម្រាប់អនាគតនៃការធានារ៉ាប់រង លោក ចំរើនរិទ្ធិបាននិយាយថា "ក្នុងពេលកន្លងមកក្រុមហ៊ុន Forte ចំណាយប្រាក់រាប់លានដុល្លារលើថ្លៃធានារ៉ាប់រងសម្រាប់ម្ចាស់សំណង់មួយចំនួន ទោះជាយ៉ាងណាចំនួននៃការទិញធានារ៉ាប់រងនៃម្ចាស់សំណង់គឺនៅមានកម្រិតទាបនៅឡើយ។ ប៉ុន្តែខ្ញុំសង្ឃឹមថាប្រជាជន និងម្ចាស់សាងសង់នឹងយល់កាន់តែច្បាស់អំពីការធានារ៉ាប់រងលើការសាងសង់។”ទស្សននេះត្រូវបានគាំទ្រដោយ លោកឆាយ រតនៈ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថាវិស័យធានារ៉ាប់រងបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ហើយក៏ជាសសរស្តម្ភមួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការទប់ស្កាត់គ្រោះថ្នាក់នៅក្នុង វិស័យសំណង់វិស័យឧស្សាហកម្មនិងសេវាកម្ម។"ដើមទុនក្នុងការធានារ៉ាប់រងកាលពីឆ្នាំមុនមានចំនួនសរុបចំនួន៨លានដុល្លារ ដែលការធានារ៉ាប់រងនៅក្នុងវិស័យវិស្វកម្មមាន ៣,៥ លានដុល្លារ។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយវិស័យនេះ ឃើញថាមានការកើនឡើង ២០% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឱ្យអ្នកពាក់ព័ន្ធរៀបចំបទបញ្ញត្តិក្នុងការកែលម្អវិស័យនេះ។” លោកបានពន្យល់បន្ថែមថា "ជាមួយនឹងកំណើនយ៉ាងខ្លាំងនៃវិស័យសំណង់នេះ ក្រសួងបានអំពាវនាវឱ្យមានក្រុមហ៊ុនសាងសង់ និងម្ចាស់សំណង់ឲ្យទិញការធានារ៉ាប់រង ដើម្បីការពារការដ្ឋានសាងសង់របស់ខ្លួន។ ទោះជាយ៉ាងណាការទិញធានារ៉ាប់រងពីម្ចាស់សំណង់នៅតែមានកម្រិតទាបដែលតម្រូវឱ្យក្រសួងត្រូវធ្វើការរៀបចំ និងជំរុញឱ្យពួកគេឱ្យទិញធានារ៉ាប់រង។” ក្នុងឆ្នាំ២០១៥ មនុស្យប្រមាណ៥០០,០០០នាក់បានធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃប្រមាណ២២លានដុល្លារ ដែលមានការកើនឡើងបីដងពីមួយឆ្នាំមុន។ ការធានារ៉ាប់រងទូទៅសរុបបានកើនឡើង ១៦,៤ភាគរយ កាលពីឆ្នាំមុនពី ៥៣ លានដុល្លារ ដល់ប្រហែល ៦១,៦លានដុល្លារ ជាមួយនឹងការធានាលើអចលនទ្រព្យ អគ្គីភ័យ យានយន្ត និងសេវាធានារ៉ាប់រង សុខភាពឈានមុខគេ យោងតាមការលើកឡើងនៃសមាគមន៍ធានារ៉ាប់រងកម្ពុជា។របាយការណ៍ពីសមាគមនេះបានបង្ហាញថាផ្នែកនៃការធានារ៉ាប់រងដែលលូតលាស់លឿនបំផុតគឺអចលនទ្រព្យ និងអគ្គីភ័យដែលការធានារ៉ាប់រងកើនឡើង ៥៣,១ភាគរយ បន្ទាប់មកការធានា រ៉ាប់រងយានយន្តដែលបានកើនឡើង ១៤,៥ ភាគរយ ការធានារ៉ាប់រងលើសុខភាពមាន ២៦ ភាគរយ និងការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គលមាន ១៨,៨ ភាគរយពីឆ្នាំ ២០១៤ ។ប្រទេសកម្ពុជាបានមើលឃើញពីការកើនឡើងនៃសុវត្ថិភាពនៃសំណង់តាមរយៈការអប់រំលើការធានារ៉ាប់រង និងការកោតសរសើរដែលសង្ឃឹមថាថ្ងៃណាមួយទស្សនៈវិស័យរបស់លោក ចំរើនរិទ្ធិ និងលោករតនៈនឹងមកក្លាយជាការពិត។អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយការចេញផ្សាយទស្សនាវដ្តីអចលនទ្រព្យ  Property View របស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68
ទីផ្សារអាផាតមេនប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង
ទីផ្សារអាផាតមេនប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង
June 6, 2022, 5:05 p.m.
Realestate News
នៅពេលនិយាយដល់ការផ្គត់ផ្គង់ គេត្រូវពិនិត្យមើលតម្រូវការជាក់ស្តែងមុនពេលវិនិយោគលើវិស័យអ្វីមួយ ជាក់ស្តែងទីផ្សារអាផាតមេនកំពុងដើរមកដល់ផ្លូវកាន់តែចង្អៀត ខណៈទំហំនៃការផ្គត់ផ្គង់បានកើនឡើង ធៀបនឹងតម្រូវការនៅមានកម្រិត ហើយវិស័យខុនដូបាននឹងកំពុងចូលមកក្នុងទីផ្សាររួមគ្នាមួយនេះ។អគ្គនាយក្រុមហ៊ុនអចលនទ្រព្យKFAលោកឧកញ៉ានួន រិទ្ឋីបានថ្លែងឲ្យដឹងថាតំលៃអាផាតមេនបានធ្លាក់ចុះចន្លោះពី១០ ទៅ២០ភាគរយធៀបនឹងឆ្នាំមុន ដោយសារការផ្គត់ផ្គង់អាផាតម៉ិនច្រើនចូលទីផ្សារ និងអ្នកវិនិយោគមួយចំនួនបានបំពាក់សម្ភារៈមិនសូវមានគុណភាព ធ្វើឲ្យពួកគេអាចដាក់តំលៃជួលទាបជាងមុន ពិសេសម្ចាស់អាផាតមេនចាស់ៗដែលមិនបានធ្វើបច្ចុប្បន្នភាពអាគាររបស់ពួកគេ ក៏បានធ្វើការទំលាក់តំលៃជួលរបស់ពួកគេផងដែរ។លោកបន្តថា “ទីផ្សារបច្ចប្បន្ននេះកំពុងមានការប្រកួតប្រជែងគ្នាទាំងតំលៃ សេវាកម្ម និងគុណភាព ដូច្នេះអ្នកវិនិយោគដែលមិនគិតពីអនាគត ពួកគេនឹងមានបញ្ហានៅពេលខាងមុខ”។លោកបន្តថា “អាផាតមេនដែលគ្មានអាងហែលទឹកនៅលើកំពូល គ្មានចំណតយានយន្ត និងកន្លែងហាត់ប្រាណ ពិតជាប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងក្នុងការស្វែងរកអ្នកជួល”។ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអេស៊ារៀលអេស្ទេតលោកប៉ូ អ៊ាវគង់បានថ្លែងថា ទីផ្សារអាផាតម៉ិនមិនត្រឹមតែប្រកួតប្រជែងជាមួយអាផាតមេនដូចគ្នាទេ តែក៏កំពុងប្រកួតប្រជែងជាមួយទីផ្សារខុនដូ ដែលបាននិងកំពុងកើនទ្បើងយ៉ាងគំហុកផងដែរ ព្រោះខុនដូនិងអាផាតមេនអាចប្រើប្រាស់សម្រាប់គោលដៅដូចគ្នា ដែលកត្តានេះបាននិងកំពុងធ្វើឲ្យទីផ្សារអាផាតមេនកាន់តែចង្អៀត។លោកបន្តថា តំលៃជួលអាផាតមេនបានធ្លាក់ចុះក្នុងរង្វង់ពី៥ទៅ១០ភាគរយអាស្រ័យតាមតំបន់ និងលក្ខខ័ណ្ឌរបស់អាផាតមេននិមួយៗ។លោកបន្តថា“អត្រាប្រើប្រាស់អាផាតមេនអាចមានកំណើនតិចតួចនៅឆ្នាំនេះ ប៉ុន្តែការផ្គត់ផ្គង់ចូលទីផ្សាររបស់អាគារ អាផាត មេននានាបានកើនទ្បើងកាន់តែច្រើន ធៀបនឹងតម្រូវការជាក់ស្តែង”។លោកបន្តថា “វាដល់ពេលដែលវិស័យអាផាតមេន និងខុនដូប្រកួតប្រជែងគ្នាកាន់តែស្រួចស្រាវពីឆ្នាំនេះទៅ ប៉ុន្តែបើនិយាយពីចំនួនអាផាតមេនដែលមានបច្ចុប្បន្នគឺមិនទាន់ដល់កម្រិតខ្ពស់ពេកនោះទេ”។លោកបន្តថាតំលៃអាផាតមេនកម្រិតAមានតំលៃក្នុងរង្វង់២០ដុល្លារ អាផាតមេនកម្រិតBមានតំលៃចន្លោះ១០ទៅ១៥ដុល្លារ និងអាផាតមេនកម្រិតCមានតំលៃចន្លោះពី៧ទៅ១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប កាលពីឆ្នាំមុនបានឲ្យដឹងថា ចំនួនអាផាតមេនដែលបានផ្គត់ផ្គង់ចូលទីផ្សារ កាលពីឆ្នាំមុនមានកំណើន៣៥ភាគរយធៀបនឹងឆ្នាំ២០១៤ ដោយចំនួនអាផាតមេនបានកើនដល់ចំនួនជាង៦០០០យូនីត ធៀបនឹង៤០០០យូនីតកាលពីឆ្នាំ២០១៤។ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបានថ្លែងថា ទីផ្សារអាផាតមេនបានឈានដល់ដំណាក់កាល “ត្រីធំស៊ីត្រីតូច” មានន័យថាអាផាតម៉ិនចាស់កំពស់ពី៥ទៅ៧ជាន់នៅតំបន់បឹងកេងកង១ ត្រូវធ្វើបច្ចុប្បន្នភាពសេវាកម្មរបស់ពួកគេឬត្រូវវាយចោល ដើម្បីសាងសង់អាគារខ្ពស់ ដែលមានភាពទាក់ទាញទាំងរចនាបទ ការរចនាក្នុងអាគារ និងការបំពាក់សេវាកម្ម សម្ភារៈបរិក្ខាទំនើបដើម្បីទាក់ទាញអតិថិជន។លោកបន្តថា “បច្ចុប្បន្នទីផ្សារនេះដល់ដំណាក់កាលថ្មីមួយ ដែលអ្នកខ្លាំងទើបឈរជើងបាននៅក្នុងទីផ្សារនេះ ហើយអ្នកខ្សោយនឹងស្លាប់”។ទោះជាយ៉ាងណាលោកខុម មុនីរតន៍ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនDaily Realty Groupបានបដិសេធនឹងការលើកទ្បើងខាងលើ ដោយលោកបានថ្លែងថា “ខ្ញុំសង្កេតឃើញចំនួនប្រើប្រាស់អាផាតមេនមិនផ្លាស់ប្តូរទេ ជាក់ស្តែងអាផាតមេនប្រណីតនៅតំបន់បឹងកេងកេង១ នៅតែមានអ្នកប្រើប្រាស់ចន្លោះពី៩០ទៅ៩៥ភាគរយដដែល”។លោកបន្តថា “តំលៃជួលអាផាតមេនក៏មិនធ្លាក់ចុះនោះទេ ទាំងអាផាតមេន ដែលមាការឌីសាញអាគារទំនើបៗ និងអាផាតមេនដទៃទៀត ប៉ុន្តែខ្ញុំទទួលស្គាល់ថា ការប្រកួតប្រជែងក្នុងវិស័យនេះកំពុងកើនទ្បើង”។លោកបន្តថា ចំនួនអ្នកប្រើប្រាស់អាផាតមេនបាននិងកំពុងកើនទ្បើងច្រើន ដោយសារកម្ពុជាទទួលបានអ្នកវិនិយោគមកពីប្រទេសសឹង្ហបុរី និងប្រទេសជប៉ុនចូលមកកាន់តែច្រើននៅឆ្នាំនេះ ដោយសារកម្ពុជាកាន់តែមានស្ថិរភាព និងការចាប់ផ្តើមសហគមន៍សេដ្ឋកិច្ចអាស៊ាន។សូមពិនិត្យមើលអំពីគម្រោងខុនដូនៅលើ Realestate.com.kh!អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68
ភាពអស្ចារ្យរបស់ 88 Suites (SoHo)  ជួបជាមួយ លោក Chee Eun Tang ក្នុងកម្មវិធី Realestate.com.khTV
ភាពអស្ចារ្យរបស់ 88 Suites (SoHo) ជួបជាមួយ លោក Chee Eun Tang ក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ជាមួយនឹងការកើនឡើងលំនៅដ្ឋានប្រភេទខុនដូដែលបានឈានជើងចូលក្នុងទីផ្សារកម្ពុជា  មនុស្សជាច្រើន បានសម្តែងការព្រួយបារម្ភរបស់ពួកគេលើគម្រោងខុនដូ ដែលកំពុងបន្តកើនឡើងនាពេលអនាគត ដែលអាចរួមចំណែកទៅនឹងការផ្គត់ផ្គង់លើសតម្រូវការ។ ប៉ុន្តែនេះមិនបានបង្អាក់ក្រុមហ៊ុន YCT Land Pte Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ប្រទេសម៉ាឡេស៊ី ក្នុងការសាងសង់នូវអ្វីដែលនឹងក្លាយជាគម្រោងលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះឡើយ។ការត្រួសត្រាយផ្លូវ និងការប្រើប្រាស់ជំនាញការរបស់ក្រុមហ៊ុនស្ថាបត្យកម្ម SW1P Collective ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួ គម្រោង88 Suites ជាប្រភេទការិយាល័យផង និងលំនៅដ្ឋានរួមបញ្ចូលតែមួយ(SOHO) ឥឡូវនេះគម្រោងប្រភេទនេះបានឈានជើងចូលក្នុងចំណោមគម្រោងអគារខ្ពស់ៗក្រុងភ្នំពេញ និងទីផ្សារអចលនទ្រព្យក្នុងប្រទេស។ម្យ៉ាងវិញទៀតគម្រោងប្រភេទនេះត្រូវបានគេស្គាល់ថាជាប្រភេទគម្រោង SOHO ដែលរួមបញ្ចូលការិយាល័យ និងលំនៅដ្ឋានបញ្ចូលគ្នាតែមួយ គម្រោងប្រភេទនេះមានការពេញនិយមនៅក្នុងប្រទេសជាច្រើនដូចជា៖ ប្រទេសម៉ាឡេស៊ី និងហុងកុង។ “ដោយសារតែលក្ខណៈពិសេសនៃគម្រោងប្រភេទ នេះវាអាចជាការិយាល័យសម្រាប់ធ្វើការផង និងជាលំនៅដ្ឋានផង វាផ្តល់នូវផលប្រយោជន៍ និងគោលបំណងជាច្រើនសម្រាប់អ្នកស្នាក់នៅ” នេះបើយោងតាមសម្តីលោក Chee Eun Tang  នាយកគ្រប់គ្រងក្រុមហ៊ុនSW1P។  គម្រោងនេះនឹងផ្តល់លក្ខណៈពិសេសសម្រាប់ទាំងមនុស្សជំនាន់មុន និងអ្នកជំនាន់ក្រោយ ដែលកំពុងតែស្វែងរកលំនៅដ្ឋានប្រភេទនេះសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាសម្រាប់ការវិនិយោគនាពេលអនាគត។សម្រាប់គម្រោង 88 Suites ត្រូវបានក្រុមហ៊ុនSW1Pបានបង្កើតឲ្យមានអគារដែលមានកម្ពស់ខ្ពស់ឆើតឆាយ និងអគារអេកូធម្មជាតិតំបន់ត្រូពិក ដែលជះជាមួយពន្លឺភ្លែតៗក្រោមពន្លឺព្រះអាទិត្យយ៉ាងស្រស់ស្អាត។ ផ្ទាំងសំណាញ់ដែកនៅខាងក្រៅអគារមិនមែនត្រឹមតែបានផ្តល់ជាស្រមោលព្រះអាទិត្យដោយសម្រួលដល់ពន្លឺថ្ងៃធម្មជាតិឲ្យចេញចូលបានគ្រប់គ្រាន់តែប៉ុណ្ណោះនោះទេ ប៉ុន្តែអគារនេះថែមទាំងត្រូវបានបញ្ចូលរចនាបថបែបប្រពៃណីខ្មែរក្នុងនោះផងដែរ។ នៅផ្នែកខាងក្រៅអគារដែលមានចំនួនបីប្រភេទនៃប្រភេទយូនីតSOHO និងត្រូវបំពាក់គ្រឿងសង្ហារឹមដែលមានគុណភាពស្របតាមលក្ខណៈស្តង់ដារអន្ដរជាតិ។ យ៉ូនីតទាំងនេះរួមមាន៖ 85ម៉ែត្រការ៉េជា SOHO Luxe ទំហំ100 ម៉ែត្រការ៉េជា SOHO Loft (ស្នាក់នៅបានពីរគ្រួរសារក្នុងមួយយ៉ូនីត) និង50ម៉ែត្រការ៉េជា SOHO Executive។88 Suites  បានបំពាក់ប្រព័ន្ធចំណតរថយន្តស្វ័យប្រវត្តិឆ្លាតវៃជាលើកដំបូងក្នុងរាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឱ្យ មានការចាត់ចែងកន្លែងចតរថយន្តដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់មានអ្នកបើកបរឡើយ ទំាងអស់នេះផ្តល់ជូននូវការថែរក្សា ភាពងាយស្រួលនិង ធានាសុវត្ថិភាពជូនលោកអ្នក។"តុល្យភាពនៃជីវិត"ជាបរិបទរស់នៅរបស់លំនៅដ្ឋានប្រភេទSOHOនៃគម្រោង 88 Suites! រស់និយមបែបជីវិតស៊ីវិល័យទំនើប “រស់នៅ ការងារ កំសាន្ត!” យោងតាមសម្តី លោក Tang។ ម្ចាស់លំនៅដ្ឋានអាចរស់នៅក្នុងបរិស្ថានមួយដែលមានផាសុកភាពនិងមានសុវត្ថិភាពយ៉ាងពេញលេញ ខណៈពេលភាពសប្បាយរីករាយជាមួយ ភាពងាយស្រួល នៃអាជីវកម្មរួមបញ្ចូលទំាងអស់ក្នុងលំនៅដ្ឋាននេះ និងបូករួមការកំសាន្តដែលរួមមានដូចជា៖ កន្លែងលំហែរកាយលើអគារខ្ពស់(sky lounge) បន្ទប់ប្រជុំមជ្ឈមណ្ឌលពាណិជ្ជកម្ម អាងហែលទឹក ក្លឹបហាត់ប្រាណ ស្ទីម សូណា ក្លឹបហាត់កីឡា ការការពារសន្តិសុខ24ម៉ោង ជាមួយប្រព័ន្ធសន្តិសុខ4ជាន់ ។ ជាមួយបន្ទប់ទឹកទំនើប និងផ្ទះបាយ បំពាក់ជាមួយនឹងផលិតផលយីហោលំដាប់ពិភពលោកដូចជា៖ Villeroy & Boch និង GROHE  អគារនេះក៏មានការតភ្ជាប់អ៊ីនធើណិតនៅទូទាំងអគារទំាងមូលផងដែរ។មានទីតាំងស្ថិតនៅកណ្តាលរាជធានីក្នុងតំបន់បឹងកេងកង1  គម្រោងអគារ 88 Suites គឺមានទីតំាងដ៏ល្អដែលស្ថិតជិតទៅនឹងទិសដៅ និងផ្លូវសំខាន់ៗរួមមាន មហាវិថីម៉ៅសេទុង  មហាវិថីព្រះនរោត្តម ណាហ្គាវើល  អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  វិថីព្រះស៊ីសុវត្ថិ និងផ្សារទំនើបអ៊ីអន។ វាបានភ្ជាប់មកជាមួយទិដ្ឋភាព360ដឺក្រេ ដែលយើងអាចមើលទេសភាពនៃទីក្រុងភ្នំពេញទំាងមូលក៏ដូចជាទេសភាពទន្លេមេគង្គផងដែរ។ខណៈពេលមានកំណើនចំនួននៃការអភិវឌ្ឍគម្រោងខុនដូធម្មតា គម្រោង 88 Suites បានផ្តល់ជូននូវខ្យល់អាកាសដកដង្ហើមបរិសុទ្ធ និងការប្រកួតប្រជែងសម្រាប់អ្នកអភិវឌ្ឍន៍បច្ចុប្បន្ន និងអនាគត ដើម្បីឈានជើងចូលក្នុងការប្រកួតប្រជែងក្នុងទីផ្សារ។ គំនិតថ្មីនៃលំនៅដ្ឋានប្រភេទ SOHO របស់ពួកគេកំពុងស្វែងរកភាពជោគជ័យ នេះអាចជាការចាប់ផ្តើមមួយនៃទីផ្សារអចលនទ្រព្យថ្មីមួយនៅក្នុងប្រទេសកម្ពុជាទាំងមូល។មើលព័ត៌មានរបស់គម្រោងទំាងស្រុង និងធ្វើការទំនាក់ទំនងនៅថ្ងៃនេះ!
REAKH Survey 2023 KH 590 x 250
ខុនដូសម្រាប់មនុស្សសម័យថ្មី៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?
ខុនដូសម្រាប់មនុស្សសម័យថ្មី៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?
June 6, 2022, 5:05 p.m.
Realestate News
លំនៅដ្ឋានប្រណិតដែលរួមមានដូចជា៖ បុរី វីឡា និងខុនដូ ដែលជាតម្រូវការរបស់អ្នករស់នៅក្នុងក្រុងភ្នំពេញ។ ជាក់ស្តែងមានគម្រោងធំៗដែលមានលំនៅដ្ឋានសម្រាប់ដាក់លក់ឬជួលជាច្រើន! ក្រលេកមើលលំនៅដ្ឋានប្រណិតៗទំាងនោះវិញ យើងចាប់អារម្មណ៍ថាអគារខុនដូខ្ពស់ៗក៏មានការកើនឡើងផងដែរ ស្របតាមស្តង់ដាររស់នៅថ្មីរបស់ប្រជាជនក្នុងតំបន់ ជាពិសេសយុវជន និងគ្រួសារសម័យថ្មី។ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើ Realestate.com.khតើប្រជាជនរស់នៅក្នុងតំបន់គិតយ៉ាងណាក្នុងការរស់នៅក្នុងខុនដូ?វាជានិន្នាការមួយថ្មីសម្រាប់ប្រទេសកម្ពុជាអំពីលំនៅដ្ឋានប្រភេទខុនដូ លោក វ៉ន ចាន់ថន នាយក ប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Town City បាននិយាយថា “ប្រសិនបើយើងមានថវិការសម្យល្មមហើយចង់មានប្រាក់ចំណូលប្រចាំខែទៀងទាត់ យើងគួរទិញអចលនទ្រព្យប្រភេទលំនៅដ្ឋានខុនដូ១ទៅ២យ៉ូនីត ឬផ្ទះល្វែងដែលស្ថិតក្នុងក្រុងសម្រាប់ដាក់ជួល លទ្ធភាពនៃការជួលមានភាពងាយស្រួលហើយអាចមានចំណូលថេរប្រមាណ១៥០០ដុល្លារប្រចំាខែ។”មនុស្សសម័យថ្មីពួកគេគិតអំពី ភាពទាន់សម័យ ផាសុកភាព ទំាងទីតំាងអំណោយផលជាពិសេសការស្នាក់នៅប្រកបដោយស្តង់ដាររួមជាមួយនឹងភាពឯកជន។ ទំាងអស់នេះជាអ្វីដែលអ្នកទិញខុនដូមួយបានលើកឡើង លោក ពិន ពិសីជាអ្នកជំនួញម្នាក់យល់ស្របនឹងទស្សនៈនេះ គាត់បាននិយាយថា “ខ្ញុំទិញផ្ទះប្រភេទខុនដូបានរយៈពេលពីរឆ្នំានៅជិតវត្តសន្សំកុសល្យដោយការបង់រំលោះជាមួយធនាគារ ហើយខ្ញុំដូចជាមិនសូវចាប់អារម្មណ៍លើការលក់ដូរដើម្បីចំណេញអ្វីនោះទេ ខ្ញុំចូលចិត្តបរិយាកាសរស់នៅបែបនេះវាមានសុវត្តិភាព និងមានភាពឯកជនផ្ទាល់ខ្លួន”។ការសម្របខ្លួនយ៉ាងលឿនជាមួយនឹងការរស់នៅក្នុងភាពប្រណិតទាន់សម័យបែបនេះ ជាពិសេសការរស់នៅក្នុងលំនៅដ្ឋានប្រភេទខុនដូ អាចនិយាយបានថានេះជាលក្ខខណ្ឌរស់នៅដ៏សមស្រប និងថ្មីស្រឡាងសម្រាប់ប្រជាជនក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរ លោក រស់ស្ត្រា ធិបតី ជាអ្នករស់នៅក្នុងខុនដូបានបន្ថែមទៀតថា “ខ្ញុំរស់នៅក្នុង Rose Condo ប្រហែលជាង2ឆ្នំា ហើយពេលថ្មីៗនេះខ្ញុំបានទិញគម្រោងខុនដូ D' Seaview នៅខេត្តព្រះសីហនុ។ និយាយពីការរស់នៅវាពិតជាប្រកបដោយផាសុកភាព សុវត្ថិភាព មានទីតំាងដ៏ល្អដែលស្ថិតនៅទីប្រជុំ់ជន ជាពិសេសវាមានភាពឯកជន និងមានសេវាជាច្រើនរួមគ្នានៅក្នុងអគារខុនដូ ដូចជា៖ ផ្សារទំនើប ក្លឹបហាត់ប្រាណ និងអាងហែលទឹក ស្នាក់នៅខុនដូពិតជាមានភាពងាយស្រួល”។ប៉ុន្តែលោក ម៉ៅ សុវណ្ណ មានមតិផ្ទុយពីនេះទៅវិញ “ទោះបីជាខុនដូជាប្រភេទផ្ទះសម្រាប់ការរស់នៅបែបទំនើបក៏ពិតមែន ប៉ុន្តែវាមិនទាន់សាកសម្យជាមួយនឹងកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅឡើយទេ។ ខ្ញុំមិននឹងមិនទិញខុនដូនោះទេព្រោះថា ខ្ញុំមិនមានជំនឿចិត្តជាមួយនឹងម្ចាស់គម្រោងអភិវឌ្ឍន៍ទំាងនោះទេ ភាគច្រើនពួកគេមិនមែនជាម្ចាស់ដីផ្ទាល់នោះទេ ពួកគេគ្រាន់តែប្រើប្រាស់ប្រាក់របស់អតិថិជនដើម្បីសាងសង់អគារនោះតែប៉ុណ្ណោ ហើយគម្រោងមួយចំនួនមានរយៈពេលកំណត់ត្រឹមតែរយៈពេល៩៩ឆ្នំាទៀតផង បួករួមទំាងតម្លៃសេវាផ្សេងៗប្រចំាខែទោះបីជាអ្នកបានទិញហើយក៏ដោយ។” លោកបានបន្ថែមថា “ពួកយើងចង់បានអចលនទ្រព្យមួយគង់វង្សសម្រាប់បន្សល់ទុកទ្រព្យដល់កូនចៅជំនាន់ក្រោយ ហេតុនេះហើយខ្ញុំសម្រេចទិញផ្ទះធម្មតាមួយដើម្បីយកមកតុបតែងបន្ថែមឲ្យមានភាពទាន់សម័យទៅបានហើយ។ យើងគួរតែទិញអចលនទ្រព្យណាដែលជាកម្មសិទ្ធិផ្តាច់មុខ ជាក់ស្តែងយើងឃើញថាមានដី និងផ្ទះជាច្រើនសម្រាប់ទិញក្នុងប្រទេសកម្ពុជា។"ហាក់បីដូចជាមានការផ្លាស់ប្តូររបៀបរស់នៅថ្មីមួយរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាជនបរទេសដែលមករស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា។“ចំនួនភ្ញៀវទិញលំនៅដ្ឋានក៏ដូចជាស្នើប្រាក់កម្ចីសម្រាប់ទិញផ្ទះប្រភេទខុនដូមានចំនួនច្រើនគួរឲ្យកត់សម្គាល់ មានទំាងភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេស។  ប្រជាជនក្នុងស្រុកគិតថាមានភាពងាយស្រួសរស់នៅ ជាពិសេសពួកគាត់ចង់សាកល្បងរស់នៅក្នុងផ្ទះប្រភេទខុនដូនេះ តម្លៃអាចទទួលយកបាន ដែលសំខាន់អគារខុនដូភាគច្រើនមានទីតំាងនៅទីប្រជុំជន។ ចំណែកជនបរទេសគាត់ទិញសម្រាប់វិនិយោគ និងសម្រាប់ស្នាក់នៅ” នេះជាការលើកឡើងរបស់ កញ្ញា ហេង ស្រីនាង មន្រ្តីឥណទានផ្នែកលំនៅដ្ឋានរបស់ ធនាគារ កាណាឌីយ៉ា។“គម្រោងខុនដូThe Borey Villa Toul Sangke condoវាជាការផ្តល់ជូនពិសេសសម្រាប់ប្រជាជនក្នុងតំបន់ វាមានតម្លៃសមរម្យនិងផ្តល់ជូនលក្ខខណ្ឌរស់នៅដ៏ប្រសើរសម្រាប់ពួកគាត់ផងដែរ។” យោងតាមការស្រង់សម្តីរបស់លោក Andy Kong  ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ។យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Century 21 បានឲ្យដឹងអំពីចំនួនគម្រោងខុនដូ ដែលមានប្រមាណ១១០គម្រោង ជាមួយនឹងអគារចំនួន១៤៨ គម្រោងទំាងអស់នេះបានបញ្ចប់ និងកំពុងតែដំណើរការសាងសង់ ហើយចំនួនយូនីតនឹងកើនឡើងដល់៣៧,៥៧០យូនីតដល់ឆ្នំា២០២០។ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើ Realestate.com.kh
ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុន Royal Railway!
ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុន Royal Railway!
June 6, 2022, 5:06 p.m.
Realestate News
រយៈ១៤ឆ្នាំបានកន្លងផុតទៅខ្សែរថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេប្រទេសកម្ពុជាបានផ្អាកដំណើរការសម្រាប់សេវាកម្មដឹកអ្នកដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ ដោយសារតែសេវាកម្មកាន់តែយ៉ាប់យឺន និងខាតបង់ហិរញ្ញវត្ថុ។ បានលេខមុខជា ថ្មីក្នុងប្រទេស ដោយបានដំណើរការឡើងវិញនៅឆ្នាំ២០១៣សម្រាប់សេវាកម្មដឹកជញ្ជូនទំនិញជាលើកដំបូង។ ទោះបីជាយ៉ាងណា ផ្លូវរថភ្លើងបានយកមកប្រើប្រាស់ជាថ្មី ដោយបានប្រកាសនៅដើមឆ្នាំថ្មីៗ ក្រុមហ៊ុនកំពុងបើកដំណើរ ការចាប់ផ្តើមជាថ្មីនូវសេវាកម្មអ្នកដំណើររបស់ខ្លួនពីភ្នំពេញ និងក្រុងព្រះសីហនុក្នុងអំឡុងបុណ្យចូលឆ្នាំខែ្មរ។ ឥឡូវ ក្នុងរយៈពេលប៉ុន្មានខែបានកន្លងផុតទៅ របាយការណ៍ទាក់ទងនឹងសេវាកម្មអ្នកដំណើរ បានបង្ហាញពីភាពវិជ្ជមានកាន់តែខ្លាំងឡើង។ ហេតុអ្វីត្រូវដំណើរការពេលឥឡូវនេះ?ទោះបីប្រតិបត្តិការសម្រាប់ផ្លូវរថភ្លើងនេះទើបតែចាប់ផ្តើម  កាលពីខែមេសា មុនក៏ដោយ ដំណើរមានភាពរលូនគួរឲ្យកត់ សម្គាល់ជាមួយនឹងគម្រោងរបស់ ADB និង ជំនួយរបស់ AusAiD សម្រាប់ការសាងសង់ឡើងវិញ និងការធ្វើឲ្យកាន់តែមានភាពប្រសើរឡើង។ រដ្ឋាភិបាលកម្ពុជាមានប្រភពទុនខាងក្រៅក្នុងការធ្វើប្រតិបត្តិការឡើងវិញនូវផ្លូវរថភ្លើងនេះក្នុងឆ្នាំ២០០៩ ដោយមានការគ្រប់គ្រងទាំងស្រុងទៅឲ្យក្រុមហ៊ុន Toll Royal Railway ដែលមានរយៈពេលា៣០ឆ្នាំ។ គម្រោងបានធ្វើការប៉ាន់ស្មានពីការ ចំណាយការពី២ឆ្នាំមុនថាអស់ប្រមាណជាង១៤៣លានដុល្លារ។ ហើយបើទោះជាខ្សែប៉ែកខាងត្បូង ពីទីក្រុងភ្នំពេញទៅឆ្នេរក្រុងព្រះសីហនុបាន បញ្ចប់រួចរាល់ក៏ដោយ គម្រោងផ្សេងៗទៀត ដែលនៅក្រោមថវិកាជាមួយគ្នា ដែរមានដូចជា៖ ខ្សែផ្លូវប៉ែកខាងជើងភ្ជាប់ទៅប្រទេសថៃតាមព្រំដែនប៉ោយ ប៉ែតគឺសាងសង់ជិតរួចរាល់។  ទីនេះខ្សែនៅតំបន់ប៉ោយប៉ែតគឺរំពឹងថា នឹងតភ្ជាប់ព្រះរាជាណាចក្រកម្ពុជាទៅប្រទេសថៃនៅចុងឆ្នាំ ២០១៧ ដើម្បីបង្កើនទាំង ផ្នែកទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ និងអភិវឌ្ឍន៍តំបន់ប៉ោយប៉ែតដែលជាតំបន់សំខាន់សម្រាប់ការ ដឹកជញ្ជូន និងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម។ ជម្រើសមួយមានការចំណាយតិច សម្រាប់អ្នកធ្វើដំណើរកំសាន្ត និងអ្នកធ្វើការងារ៖វាមានតម្លៃថ្លៃជាងការជិះរថយន្តក្រុងតម្លៃ៤ដុល្លារ និងតម្លៃទាបជាងរថយន្តខ្នាតតូចលឿនលឿន ដែលមានម៉ាស៊ីនត្រជាក់ តម្លៃ១២ដុល្លារ និយាយពីគុណសម្បត្តិមួយនៃការជិះរថភ្លើងគឺដោះស្រាយលើការកក់ស្ទះចរាចរ ពីភាពស្មុគស្មាញ កាត់បន្ថយពេលមួយ ឫពីរម៉ោង អាចធ្វើដំណើរទៅដល់តាកែវ កំពត កែប និងក្រុងព្រះសីហនុ។ វាក៏មានតម្លៃទាបជាងជើងយន្តហោះដែល មានតម្លៃទៅដល់១៤០ដុល្លារ!តាមស្ថានភាពចរាចរបច្ចុប្បន្នតាមផ្លូវជាតិលេខ៣ និងលេខ៤ ទៅក្រុងព្រះសីហនុ ជាធម្មតាមានភាពមមាញឹកខ្លាំង ជាមួយរថយន្តដឹកទំនិញធំៗទៅមកកំពង់ផែក្រុងព្រះសីហនុ នោះផ្លូវរថភ្លើងផ្តល់ជូនជម្រើសដ៏មានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។ យោងតាម អត្ថបទមួយចេញដោយ The Guardian  កាលពីខែមិថុនា សំបុត្រពីភ្នំពេញទៅក្រុងព្រះសីហនុត្រឹមតែ ៧ដុល្លារ ខណៈពេលដែលសំបុត្រតម្លៃ៦ដុល្លារពីទីក្រុងភ្នំពេញទៅខេត្តកំពត តម្លៃទាំងនេះហាក់មិនទាន់មានការផ្លាស់ប្តូរនៅឡើយនោះទេ។ សមត្ថភាព៖ទូរថភ្លើងចំនួន៥ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ និងដាក់ស្រោបក្រណាត់ទន់ក្រាស់លើកន្លែងអង្គុយ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរ រថភ្លើងអាចផ្ទុកចំនួនមនុស្សរហូតដល់៣០០នាក់។ ទូចំនួនពីរត្រូវធើ្វជាទូម៉ាស៊ីនត្រជាក់ដែលអាចផ្ទុករហូតដល់ទៅ១៧០នាក់ដោយសំគាល់ដោយ "បន្ទាត់ពណ៌ខៀវ" ហើយទូរថភ្លើងពីរផ្សេងទៀតប្រើកង្ហារដែលអាចផ្ទុកមនុស្ស១៣០នាក់សំគាល់ដោយ "បន្ទាត់ពណ៌លឿង" ។ និងទូចុងក្រោយត្រូវបានបម្រុងទុកសម្រាប់ ភ្ញៀវទេសចរដែលចង់បានភាពឯកជនផ្ទាល់ខ្លួន។ ទូរថភ្លើងម៉ាស៊ីនត្រជាក់នឹងធ្វើដំណើរឆ្ពោះទៅរកក្រុងព្រះសីហនុក្នុងអំឡុងពេលថ្ងៃហើយវិលត្រឡប់មកវិញពេលណាមួយក៏បាន ខណៈពេលដែលទូររថភ្លើងដែលបំពាក់ជាមួយកង្ហារធ្វើដំណើរតាមកាលវិភាគរបស់ខ្លួន ផ្ទុយគ្នាវិញ។កាលវិភាគវិលត្រលប់មកវិញ៖បើយោងតាមគេហទំព័រក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរថភ្លើងប្រតិបត្ដិរៀងរាល់ចុងសប្ដាហ៍ សូម្បីតែនៅថ្ងៃឈប់សម្រាកសាធារណៈ។ ពួកគេបានបង្កើតឲ្យមានការិយាល័យនៅក្នុងរាជធានីភ្នំពេញដោយសង្ឃឹមថានឹងបង្កើនការលក់សម្រាប់ទិសដៅទាំងអស់។ ការិយាល័យស្ថិតនៅទីស្នាក់ការកណ្តាលស្ថានីយ៍រថភ្លើងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកពីម៉ោង ៨ៈ០០ ព្រឹកដល់ម៉ោង ៤ៈ៣០ រសៀលនៅពេលថ្ងៃ និងម៉ោង ៦ៈ០០ ព្រឹកដល់ម៉ោង១២ៈ០០ ថ្ងៃត្រង់រៀងរាល់ចុងសប្តាហ៍។ចំពោះព័ត៌មានបន្ថែមពីការធ្វើដំណើររបស់រថភ្លើង ការមកដល់ តម្លៃ និងការកក់សំបុត្រ អ្នកអាចទាក់ទងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរ បានតាមរយៈទូរស័ព្ទលេខ 078 888 582 ឬ 078 888 583 ឬផ្ញើសារទំនាក់ទំនងដោយផ្ទាល់ទៅកាន់ពួកគេ។សិក្សារបន្ថែមទៀតពីសេវាកម្មដឹកជញ្ជូននៅកម្ពុជានៅក្នុង បណ្តុំទីតាំង ពិតច្បាស់លាស់របស់យើង!
ពិពណ៌អចលនទ្រព្យ និងការអភិវឌ្ឍន៍នៅកម្ពុជា ថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦
ពិពណ៌អចលនទ្រព្យ និងការអភិវឌ្ឍន៍នៅកម្ពុជា ថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦
June 6, 2022, 5:05 p.m.
Realestate News
Events & Announcements
មិនថាអ្នកកំពុងស្វែងរកផ្ទះក្នុងក្តីស្រម៉ៃរបស់អ្នក ឫក៏ទិញអចលនទ្រព្យសម្រាប់វិនិយោគ លោកអ្នកអាច ស្វែងរកបានជាមួយការតាំងពិពណ៌អចលនទ្រព្យ & ការវិនិយោគកម្ពុជា ឆ្នាំ ២០១៦។ នេះជាព្រឹតិ្តការណ៍ពាណិជ្ជកម្ម ឧស្សាហកម្ម និង អចលនទ្រព្យកម្ពុជាចុងក្រោយគេសម្រាប់ឆ្នាំ ២០១៦ ដែលមានការដាក់បង្ហាញនូវអចលនទ្រព្យពីអ្នកអភិវឌ្ឍន៍ល្បីៗ ជាងនេះទៅទៀត អ្នកអាចទទួល បានឱកាសដ៏អស្ចារ្យ ជាមួយនឹងការបញ្ចុះតម្លៃ និងការដូរដោយឥតគិតថ្លៃ ដែលមានត្រឹមតែថ្ងៃតាំង ពិពណ៌នេះតែប៉ុណ្ណោះ។ត្រូវបា្រកដកថាអ្នកបានចូលរួមនៅការតាំងពិពណ៌កោះពេជ្រ និងកាជួបជុំនៅជម្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែកញ្ញាឆ្នាំ ២០១៦ ដែលជាព្រឹត្តិការអចលនទ្រព្យដ៏ធំបំផុតនៅក្នុងឆ្នាំនេះ! នៅពេលដែលលោកអ្នកស្ថិតនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌ អ្នកអាចទស្សនាការសាងសង់កម្ពុជាឆ្នាំ ២០១៦ (CAMBUILD’16)   ដែលជាការបង្ហាញពីការសាងសង់តាមបែនអន្តរជាតិ  និងការរចនាតុបតែង ផ្នែកខាងក្នុងនៅក្នុងអាគារ  និងរចនាបទនៃប្រភេទសំណង់នីមួយៗសូមអញ្ជើញចូលរួមទស្សនា ការអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នៅក្នុងការតាំងពិពណ៌ក្នុងឆ្នាំនេះ ហើយស្វែងរកព័ត៌មានបន្ថែមទៀតសម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំនេះ!
របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត
របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត
June 7, 2022, 3:14 a.m.
Realestate News
ក្រុមហ៊ុន Knight Frank បានទើបតែបង្ហាញពីសន្ទស្សន៍អភិវឌ្ឍន៍ដីធ្លីដ៏ខ្លាំងនៅតំបន់អាស៊ី សម្រាប់ ពាក់កណ្តាលទីមួយឆ្នាំ ២០១៦។ ក្នុងតារាងសន្ទស្សន៍មានបង្ហាញពីតម្លៃដីសម្រាប់ សាងសង់លំនៅ ដ្ឋាន (ដីប្រើ សម្រាប់សាងសង់អាផាតមេន ឫខុនដូ) ដីសម្រាប់ការិយាល័យ ពាណិជ្ជកម្ម និងការិយាល័យ និងដីសម្រាប់អភិវឌ្ឍន៍ដែលមានតម្លៃថ្លៃនៅក្នុងទីក្រុង សំខាន់ៗចំនួន ១៣ នៅតំបន់អាស៊ាន។តម្លៃដីខ្ពស់នៅទីក្រុងភ្នំពេញបានបង្ហាញថាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ទៅមិញ។ របាយកាណ៍បញ្ជាក់ថា សន្ទស្សន៍តម្លៃដីលំនៅដ្ឋានខ្ពស់នៅទីក្រុងភ្នំពេញ បច្ចុប្បន្នគឺ ៥.៨% នៅក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦ យឺតជាងធៀបទៅនឹងពាក់កណ្តាល ទីមួយឆ្នាំ ២០១៥ ដែលពេលនោះគឺ ខ្ពស់ដល់ ១៦.២%។ កំណត់សម្គាល់នេះ ជាការធ្លាក់ចុះនូវតម្លៃនៃដីលំនៅ ដ្ឋាន ដ្ឋាននៅក្នុងទីក្រុង។ ដីការិយាល័យដែលមានតម្លៃថ្លៃបង្ហាញក្នុងរបាយការណ៍ស្រដៀងគ្នាថាមានការធ្លាក់ចុះ។ នៅក្នុងពាក់កណ្តាលឆមាសទីមួយឆ្នាំ ២០១៦ សន្ទស្សន៍តម្លៃដីនៅភ្នំពេញមាន ៥.៦% ធៀបទៅ ១៤.៨% ពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ តម្លៃមិនបានធ្លាក់ចុះទេ ប៉ុន្តែគ្រាន់តែអត្រានៃការកើនឡើងយឺត។តាមតារាងបង្ហាញថាតម្លៃកើន ឡើងសម្រាប់ពាក់កណ្តាលទីមួយនៃឆ្នាំ (កំណើន ៥.៨% សម្រាប់លំនៅដ្ឋាន)និងតម្លៃកើនឡើង អំឡុងឆ្នាំទៅមិញ - ដល់ខែមិថុនាឆ្នាំមុន ដូច្នេះតម្លៃកើនឡើងពីខែមិថុនាឆ្នាំ២០១៥ ដល់ខែមិថុនា ឆ្នាំ២០១៦ (១៦.២% សម្រាប់លំនៅដ្ឋាន)។ ដូច្នេះ ប្រសិនបើយើងទ្វេរជាពីរដងនៃ ៥.៨% ផ្តល់ជាការចង្អុលបង្ហាញមួយនៃកំណើនតម្លៃក្នុងឆ្នាំ ២០១៦យើងនឹងទទួលបាន ១១.៦%។ ដូច្នេះ នេះនៅ តែជាកំណើនល្អមួួយ ប៉ុន្តែវាបានបង្ហាញថាទីផ្សារកំពុងធ្លាក់ចុះយឺតៗ តែមិនធ្លាក់ចុះទេ (កំណើន ១១.៦% ធៀបជាមួយកំណើន ១៦.២%)។លោក Ross Wheble ជាអ្នកគ្រប់គ្រងប្រចាំប្រទេសសម្រាប់ក្រុមហ៊ុន Knight Frank Cambodia លើកឡើងថា “ទោះបីជាទីក្រុងភ្នំពេញនៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងចំនួន៤ ដែលមានកំណើនតម្លៃដីខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ទាំងដីលំនៅដ្ឋាន និងដីពាណិជ្ជកម្ម តួលេខសម្រាប់ពាក់កណ្តាលទីមួយឆ្នាំ ២០១៦ បង្ហាញថាអត្រាកំណើនយឺតដែលជាផ្នែកមួយ អាចចូលរួមធ្វើឲ្យមានការផ្គត់ផ្គង់ខុនដូលើសតម្រូវការក្នុងរយៈពេលខ្លី ដែលបានជះឥទ្ធពល លើតម្រូវការដីធ្លីក្នុង ទីតាំងសំខាន់ៗ។ ទោះជាយ៉ាងណា  ខណៈ ពេលដែលអត្រានៃកំណើន នៅក្នុងកម្រិតមធ្យម តម្លៃដី នៅតែសង្ឃឹមថាទទួលបានតួលេខនៃកំណើនទេ្វរដងក្នុងអំឡុងឆ្នាំ ២០១៦ ហើយយើងបន្តមើល ឃើញការវិនិយោគហូរចូលមកប្រទេសកម្ពុជា។” ការប្រែប្រួល នៅក្នុងទីក្រុងភ្នំពេញទាំងនេះបង្ហាញ ពីការចុះត្រជាក់ក្នុងតំបន់។ របាយណ៍ការណ៍បានលម្អិតថា ទំហំនៃការវិនិយោគក្នុងការភិវឌ្ឍន៍ដីធ្លីនៅក្នុងអាស៊ីទាំងមូល គឺដូច គ្នាទៅនឹងអំឡុងឆ្នាំ ២០១៥។ សន្ទស្សន៍តម្លៃលំនៅដ្ឋានថយចុះ ១.៩% នៅក្នុងតំបន់ ធៀបទៅនឹង ២.៨%  ក្នុងពាក់កណ្តាលឆ្នាំមុន។ ទោះជាយ៉ាងណាដីអភិវឌ្ឍន៍ការិយាល័យកើនឡើង ៣ ចំណុច ពី ១.៩% ទៅ២.៨%។ ចង់សិក្សាបន្ថែមទៀត ពីរបាយការណ៍ចុងក្រោយបង្អស់ ការសិក្សាពីទីផ្សារជាមួយ Knight Frank  Cambodia
សេវាការិយាល័យក្នុងក្រុងភ្នំពេញជួបជាមួយលោកAnthony Galliano ក្នុងកម្មវិធីRealestate.com.khTV
សេវាការិយាល័យក្នុងក្រុងភ្នំពេញជួបជាមួយលោកAnthony Galliano ក្នុងកម្មវិធីRealestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ទីផ្សារសេវាកម្មការិយាល័យនៅក្នុងទីក្រុងភ្នំពេញ គឺជាទីផ្សារអចលនទ្រព្យថ្មីមួយនៅកម្ពុជា ដែលមានឥទ្ធិពលខ្លាំងនៅលើ អាជីវកម្មក្នុងស្រុក ដោយសារចំនួនយូនីតនៃការិយាល័យបានចាប់ផ្តើមកើនឡើង ហើយអាចងាយស្រួលក្នុងការរកជួល បាននៅទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ លោក Anthony Galliano ជាប្រធានក្រុមហ៊ុន BG Serviced Offices នៅទីក្រុងភ្នំពេញ លើកឡើងពីបទពិសោធន៍ របស់លោកនៅកម្ពុជាថា មុនឆ្នាំ២០១២ ភ្នំពេញគឺមិនមានសេវាកម្មការិយាល័យ នោះទេ។លោក Galliano បានពន្យល់ថា៖ “ខ្ញុំគិតថាទីផ្សារការិយាល័យបានយកពេលវេលារបស់ខ្លួនដើម្បីយល់ដឹងពីបទពិសោធន៍ ផ្សេងៗប៉ុន្តែនេះជាអាជីវកម្មដ៏អស្ចារ្យមួយ។” លោកបាននិយាយបន្តទៀតថា ឥឡូវនេះមានសេវាកម្មការិយាល័យគឺជាគំរូ អាជីវកម្មមានស្រាប់នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងអ្នកប្រតិបត្តិផ្សេងគ្នាជាច្រើននៅទូទាំងទីក្រុង។ដំណោះស្រាយទាំងអស់រួមគ្នាតែមួយ៖គុណសម្បត្ដិមួយដែលបានធ្វើឱ្យសេវាកម្មការិយាល័យនៅភ្នំពេញមានការពេញនិយមគឺភាពងាយស្រួលដែលមិនចាំបាច់នាំយកឧបករណ៍ការិយាល័យផ្សេងៗទាំងអស់ យកមកដំណើរការអាជីវកម្ម ជំនួសមកវិញគ្រប់តម្រូវការចាំបាច់ត្រូវបានរៀប ចំរួចជាស្រេចសម្រាប់អាជីវកម្មរបស់អ្នក។ លក្ខណៈនេះគឺមានប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្មបរទេស ជាពិសេសអាជីវកម្ម ខ្នាតតូចដែលមើលទៅចង់សាកល្បងជាមួយទីផ្សារកម្ពុជាដោយមិនមានការលំបាកក្នុងការផ្ទេរអាជីវកម្មទាំងមូលពីបរទេស។លោក Galliano បាននិយាយថានេះជាលក្ខណៈល្អប្រសើរពីការរៀបចំទាំងនេះគឺថាអ្នកមិនគ្រាន់តែបង់ប្រាក់សម្រាប់ ការិយាល័យនោះទេ មានន័យថា អ្នកកំពុងចំណាយប្រាក់សម្រាប់ការិយាល័យមួយដែលមានសម្ភារៈប្រើប្រាស់គ្រប់យ៉ាងនៅ ក្នុនោះស្រាប់។ ប៉ុន្តែជាការពិតណាស់អាស្រ័យទៅលំដាប់ថ្នាក់នៃប្រភេទការិយាល័យសំភារៈប្រើប្រាស់ខុសគ្នានឹងត្រូវបានរាប់បញ្ចូល។ការប្រែប្រួល៖លោក Galliano បានបញ្ជាក់ថា បច្ចុប្បន្នអ្នកអាចជួលការិយាល័យទំហំចាប់ពី ១០-៤៦ ម៉ែត្រការ៉េ ហើយអ្នកនឹង ចំណាយប្រហែល ២៥$ ទៅ ២៨ $ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ប្រសិនបើអ្នកទើបតែចាប់ផ្ដើមអាជីវកម្មមួយ ហើយគ្រាន់ តែត្រូវការការិយាល័យតូចមួយយូនីតទំហំពី១០ម៉ែត្រការ៉េអាចគ្រប់គ្រាន់សម្រាប់បុគ្គលិកពីរនាក់។ ប៉ុន្តែតម្លៃនៅតែអាចប្រែប្រួល អាស្រ័យលើប្រភេទលំដាប់នៃការិយាល័យដែលអ្នកជ្រើសរើសយក។ បច្ចុប្បន្ននេះមានសេវា កម្មនៃ ការិយាល័យប្រភេទទី៣ (C-Grade) ជាច្រើននៅជុំវិញរាជធានីភ្នំពេញ។លោក Galliano បានពន្យល់ថានេះគឺដោយសារតែការិយាល័យកម្រិតA មានតម្លៃជួលខ្ពស់ខ្លាំងបើធៀបទៅនឹងបទដ្ឋាន ក្នុងតំបន់។ ប៉ុន្តែដោយសារតែម្ចាស់អចលនទ្រព្យបានយល់ពីអារម្មណ៍របស់អ្នកជួល និងផ្តល់ជូនអត្រាតម្លៃជួលសមរម្យនិង ឥឡូវនេះឃើញថាតម្រូវការមានការកើនឡើងគួរកត់សម្គាល់។លោកបន្ថែមទៀតថាការិយាល័យកម្រិតB មានតម្រូវការយ៉ាងច្រើនសម្បើមនាពេលបច្ចុប្បន្នព្រោះវាមានគុណភាពល្អជាង កម្រិតC ប៉ុន្តែកម្រិតB នៅតែមានតំលៃសមរម្យ។ ហេតុផលមួយផ្សេងទៀតសម្រាប់ការិយាល័យកម្រិតBមានការពេញ និយមគឺដោយសារតែការផ្គត់ផ្គង់ការិយាល័យកម្រិត B មិនមានច្រើនដូចការិយាល័យកម្រិតCឡើយ។ជាភស្តុតាងនៃកំណើនខ្លាំងនៃការិយាល័យកម្រិតខ្ពស់ នំាឲ្យសេវាកម្មការិយាល័យនឹងធ្វើឲ្យមានការទាមទារគុណភាពខ្ពស់ ជាងមុន ដើម្បីទទួលបានផលប្រយោជន៍ពីតម្រូវការដែលកំពុងកើនឡើងច្រើន។ ដើម្បីទទួលបានផលប្រយោជន៍ពីតម្រូវ ការដែលកំពុងកើនឡើងច្រើន។ជាការប្រុងប្រយ័ត្នទុកជាមុន លោកGalliano  បានព្រមានថាការិយាល័យកម្រិត C គឺមិនមានបញ្ហាអ្វីទេប៉ុន្តែអ្នក ត្រូវស្វែងរក ម្ចាស់ដីត្រឹមត្រូវ អាចទុកចិត្តបាន ដែលអាចពិភាក្សាអំពីលក្ខខណ្ឌជាមួយពួកគេបានងាយស្រួល។ ដោយសារការិយាល័យ កម្រិត Cគឺជាការរិយាល័យថ្នាក់ទាប ទើបម្ចាស់កម្មសិទ្ធិមិនសូវផ្តល់ការយកចិត្តទុកដាក់ច្រើន។ការជួល ធៀបនឹង ការធ្វើជាម្ចាស់:នៅពេលសួរអំពីការអភិវឌ្ឍដែលបច្ចុប្បន្នត្រូវបានកំណត់ទិសដៅលើប្រភេទវិញ្ញាបនបត្រកម្មសិទ្ធិកាន់កាប់ការិយាល័យដើម្បីអាចផ្តល់ជូននូវឱកាសសម្រាប់អ្នកស្រុក និងវិនិយោគិនបរទេសធ្វើជាម្ចាស់ការិយាល័យ លោក Galliano បាននិយាយ ថាវាជាគំនិតចម្លែកមួយដោយសារតែវាមិនអាចបម្រើផលប្រយោជន៍ល្អបំផុតរបស់ម្ចាស់អាជីវកម្មនោះទេ។លោកពន្យល់ថា នេះអាចបង្កឱ្យមានការលំបាកក្នុងការផ្ទេរពីការិយាល័យមួយទៅមួយទៀត ជាពិសេសសម្រាប់ការពង្រីក ឬការច្របាច់បញ្ចូលគ្នា។ លោកបានលើកឡើងថា “អ្នកមិនចង់ត្រូវបានជាប់ឈ្មោះជាម្ចាស់ទ្រព្យសម្បត្តិ ដែលអ្នក ត្រូវចំណាយឲ្យអចលនទ្រព្យនោះរាល់ខែ "ពីព្រោះអ្នកនឹងចំណាយបន្ថែមលើអាជីវកម្មរបស់អ្នកលើថ្លៃជួលនេះ។ លោកបាន បញ្ជាក់ថាទោះបីវាប្រហែលជាមានសក្តានុពលមួយចំនួន  នៅពេលបច្ចុប្បន្ននេះសេដ្ឋកិច្ចដែលកំពុងតែមាននេះ មិនមានន័យ អ្វីសម្រាប់លោកនោះទេ។ករណីនេះគ្មានបញ្ហាអ្វីនោះទេ មានការរំពឹងទុកច្បាស់លាស់មួយនៃការបន្តកើនឡើងសម្រាប់វិស័យការិយាល័យនៅក្នុង ប៉ុន្មានឆ្នាំខាងមុខនេះ ដោយសាររាជធានីភ្នំពេញនៅតែបន្តទាក់ទាញការបណ្តាក់ទុនអាជីវកម្មថ្មីៗបន្ថែមទៀតពីបរទេស។ស្វែងយល់ពីទស្សនៈវិស័យនៃពាណិជ្ជកម្មការិយាល័យនាពេលចុងក្រោយនៅក្នុងរបាយការណ៍ឆមាសទី១ឆ្នំា២០១៦របស់ Knight Frank !
គម្រោងហេដ្ឋារចនាសម្ព័ន្ធជម្រុញកម្ពុជាទៅក្នុងតំបន់អាស៊ាន
គម្រោងហេដ្ឋារចនាសម្ព័ន្ធជម្រុញកម្ពុជាទៅក្នុងតំបន់អាស៊ាន
June 6, 2022, 5:06 p.m.
Realestate News
នៅក្នុងអត្ថបទសង្ខេបមួយដែលមានឈ្នោះថា ’’ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន និងតំលៃអចលនទ្រព្យMeru County, Kenya’’ និពន្ធដោយ Mbaya Murungi និង James Gatawa ដោយបានរៀបរាប់អំពីហេដ្ឋារចនាសម្ព័ន្ធដូចជាធាតុម្យ៉ាងដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើតម្លៃអចលនទ្រព្យមួយ។ ហើយនេះវាជាភាពងាយស្រួលដែលអាចធ្វើអោយមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាំអោយមានកត្តាសំខាន់មួយចំនួនដែលនៅក្នុងវិធីសាស្រ្តនៃការលក់អចលនទ្រព្យជាច្រើននៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក។ប្រសិនបើទំនាក់ទំនងនេះគឺជាការពិត បន្ទាប់មកនេះគួរកំណត់វាសនាតែមួយដើម្បីអោយមានការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជានាពេលអនាគត និងអាចផ្ដល់យោបល់ទស្សនវិស័យជាវិជ្ជមានទៅកាន់អ្នកទិញដែលកំពុងទទួលបាននៅលើទីផ្សារបច្ចុប្បន្ននេះ។ក្រុមអ្នកវិនិយោគិនមួយចំនួនបាននំាប្រជាជាតិឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ហើយហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅតែបន្តការកើនឡើងយ៉ាងឆាប់រហ័សដើម្បីជួយអ្នកវិនិយោគ និងប្រជាជនមានការរីកចំរើននៃសេដ្ឋកិច្ច នេះជាទំនាក់ទំនងរវាងអ្នកវិនិយោគអន្តរជាតិ និងប្រជាជននៅក្នុងស្រុក។ ហើយខណះពេលដែលការទូរទាត់ និងបន្ថែមតម្លៃថ្លៃដើមទៀតសម្រាប់អ្នកទិញ និងអ្នកជួល ក៏ដូចជាផ្តល់នូវភាពងាយស្រួលដល់ប្រជាជនដែលបានផ្លាស់ប្តូរទីលំនៅមកពីគ្រប់តំបន់ក្នុងប្រទេស។ការរីកចម្រើននៃអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ៖យោងតាមការចុះផ្សាយរបាយការណ៍នៃគេហទំព័រ Property Report បានបង្ហាញអំពីគម្រោងព្រលានយន្តហោះនៅតំបន់ណាមួយ ហើយតម្លៃដីនៅតំបន់នោះក៏កើនឡើង។ ពួកគេបានធ្វើការកត់សំគាល់ទៅលើការកើនឡើងខ្លាំងនៃអ្នកវិនិយោគមួយចំនួនជាមួយនឹងងអចនលទ្រព្យនៅក្នុងស្រុកជាច្រើនដែលនៅជិតព្រលានយន្តហោះអន្តរជាតិ ដោយមានការកើនឡើងការលក់ជុំវិញតំបន់អភិវឌ្ឍន៍នោះ។ខណះពេលដែលការចំណាយប្រាក់វិនិយោគរហូតដល់ទៅ២៣លានដុល្លារអាមេរិចទៅលើព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយក្រុមហ៊ុនម៉ាឡេស៊ីក្នុងឆ្នាំ2015 ដៃគូប្រគួតប្រជែងសារទរខណៈពេលដែលវាត្រូវបានគេរំពឹងថានឹងនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន និងវិនិយោគិនយ៉ាងច្រើនផងដែរ។ យ៉ាងណាមិញវានៅតែមានភាពស្រពិចស្រពិលតាមរយៈ ការផ្សព្វផ្សាយ គម្រោងត្រួវបានបញ្ឈប់ការចាប់ផ្តើមក្នុងការសាងសង់ យោងតាមព័ត៌មានពីការតវ៉ារបស់ប្រជាជនដែលមានទីលំនៅស្ថិតនៅជិតព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ។ក្នុងការឆ្លើយតបវិញនោះ ប្រភពព័ត៌មានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានប្រាប់អំពីគម្រោងអាកាសយាន្តដ្ឋានថ្មីដែលមានទីតំាងស្ថិតនៅតំបន់ជាយក្រុង។ប្រសិនជាផែនកានេះបានជួយជំរុញដោយរដ្ឋាភិបាល ហើយវានឹងបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២៥ជាមួយនឹងព្រលានយន្តហោះថ្មីមួយ ដូចគ្នានេះផងដែររដ្ឋាភិបាលនឹងទទួលបានប្រព័ន្ឋដឹកជញ្ជូនយ៉ាងល្អដែលវាធ្វើការតាមដានយ៉ាងឆាប់រហ័សទៅលើការធ្វើដំណើរពីព្រលានយន្តហោះទៅកាន់ទីក្រុង។ជាមួយនេះផងដែរប្រទេសកម្ពុជាក៏មានប្រភេទទិដ្ឋាការថ្មីសម្រាប់ទេសចរណ៍និងអាជីវកម្ម នឹងកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី 01 ខែកញ្ញាឆ្នាំ 2016 វាមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគមួយចំនួននិងអ្នកចូលនិវត្ត។កាបញ្ចប់ការសាងសងផ្លូវរថភ្លើងនៅប៉ោយប៉ែតប្រជាជននៅក្បែតំបន់ព្រំដែនកម្ពុជាថៃហើយប្រជាជននៅក្រុងប៉ោយប៉ែតបានធ្វើដំណើរងាយស្រួល ជាមួយចំណុចប្រសព្វនៃផ្លូវឆ្លងកាត់នៃអ្នកធ្វើដំណើរ និងការដឹកជញ្ជុន។ ប៉ុន្តែត្រួវបានខកខានដោយសារផ្លួវតូចៗដែលសម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូនសម្ភារ ទំាងនេះអាចមានផលប៉ះពាល់លើកាធ្វើជំនួញជូនដួរ។មានដំណោះស្រាយមួយដែលត្រូវបានគេរកឃើញហើយនៅពេលថ្មីៗនេះគីអាចឈានទៅដល់ការបង្កើតប្រព័ន្ធផ្លូវដែកថ្មីមួយ ដែលនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត។ នៅក្នុងប្រព័ន្ឋថ្មីនេះគេបានរំពឹងទុកថានិងអនុញ្ញាតអោយមានការឆ្លងកាត់ដោយផ្ទាល់ពីទីក្រុងបាងកកមករាជធានីភ្នំពេញហើយពីរាជធានីភ្នំពេញទៅទីក្រុងបាងកកវិញផងដែរ។ ប្រវែងផ្លូវតែ៦គីឡូម៉ែតតែប៉ុនណ្ណោះពិផ្លូវជាតិហើយរំពឹងថានិងបញ្ចប់នៅចុងឆ្នាំ២០១៦។បន្ថែមពីនេះទៀតខេត្តព្រះសីហនុត្រូវបានគេរំពឹងទុកផងដែរថានិងមានការជម្រុញដោយវិស័យទេសចរណ៍ និងពាណិជ្ជកម្មតាមរយៈការបើកផ្លូវរថភ្លើងដឹកអ្នកដំណើរដែលតភ្ជាប់ទៅកាន់រាជធានីភ្នំពេញផងដែរ។ការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបន្ថែមពីនេះទៀតការកែលម្អកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្ន នៅក្នុងតំបន់ឆ្នេរនៃខេត្តព្រះសីហនុមានច្រើនទៅលើឱកាស ការងារជាច្រើនត្រូវបានគេដាក់ចូលទៅក្នុងការពង្រីកតំបន់កំពង់ផែ។មានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់នៅក្នុងប្រទេសកម្ពុជា វាជាចំណុចពិសេសមួយក្នុងការធានានូវការផ្ទុកទំហំទំនិញធំៗ និងការជួញដូរពាណិជ្ជកម្មអន្តរជាតិ។ នេះជាការធ្វើឱ្យប្រសើរឡើងនៃការពង្រីកមុខងារជាច្រើនក្នុងរយៈកាលកន្លងមកនេះ។ វាបាននាំផលប្រយោជន៍ដល់ម្ចាស់អាជីវកម្មជាច្រើនដែលជាកត្តាសំខាន់មួយដែលមានការវិនិយោគផ្ទាល់ពីបរទេសចូលមកកាន់ខេត្តនេះ។ពហុគម្រោងអភិវឌ្ឍន៍ស្ថានីយកំពង់ផែក្រុងព្រះសីហនុ ដែលប្រទេសជប៉ុនបានផ្តល់មូលនិធិជំនួយ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ 75 លានដុល្លារ ហើយនឹងអាចត្រូវបញ្ចប់គម្រោងនៅចុងឆ្នាំ 2017 ។គោលដៅចុងក្រោយសម្រាប់កំពង់ផែក្រុងព្រះសីហនុនោះគឺថានាវាដឹកទំនិញដែលមានទំហំធំនឹងអាចចតនៅកំពង់ផែក្រុងព្រះសីហនុដែលធ្វើឱ្យការនាំចូលនិងនាំចេញទៅជុំវិញពិភពលោកដែលមានតម្លៃទាប និងឆាប់រហ័ស។  នៅពេលបច្ចប្បន្ននេះខេត្តព្រះសីហនុអាចជាកំពង់ផែដែលមានតម្រូវការខ្ពស់សម្រាប់ការធ្វើដំណើរទៅកាន់កំពង់ផែអន្តរជាតិផ្សេងៗដូចជា៖ ហុងកុងសិង្ហបុរី និងនៅក្នុងតំបន់ផ្សេងទៀតក្នុងគោលបំណងដើម្បីផ្ទេរទំនិញទៅលើនាវាក្នុងរយៈពេលយូរដែលមានទំហំធំ។ នៅពេលអនាគតទំហំនៃការដឹកជញ្ជូននឹងអាចធ្វើដំណើរដោយផ្ទាល់ទៅកាន់គោលដៅនៅទូទាំងពិភពលោក។ផ្លូវនិងការដឹកជញ្ជូនជាមួយនឹងការកើនឡើងនៃប្រជាជនរបស់ប្រទេសកម្ពុជា ហើយជាពិសេសរាជធានីភ្នំពេញដែលអាចធ្វើដំណើរទៅដល់បានយ៉ាងងាយស្រួល ចរាចរណ៍ពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងតម្លៃលំនៅដ្ឋាននិងការជួញដូរអចលនទ្រព្យ។ព័ត៌មាននៃការបរិច្ចាគរថយន្តក្រុងថ្មីរបស់ជប៉ុនចំនួន140គ្រឿង ដែលមានតម្លៃជាង $10លានដុល្លាអាមេរិចត្រូវបានទទួលការស្វាគមន៍ដោយប្រជាជនដែលកំពុងធ្វើការរាជធានីភ្នំពេញ។ រថយន្តក្រុងទាំងនេះត្រូវបានគេរំពឹងថានឹងជួយប្រជាជនបានយ៉ាងច្រើន និងមានប្រសិទ្ធិភាពក្នុងឆ្នាំ 2020 ខ្សែរត់របស់រថយន្ដក្រុងត្រូវបានកំណត់នឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នមានខ្សែរត់របស់រថយន្តក្រុងចំនួន១០ខ្សែដែលធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ។ ប្រព័ន្ធផ្លូវផ្លូវក្នុងតំបន់ត្រូវបានរំពឹងថានឹងជួបប្រទះការផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ តាមរយៈវិទ្យាស្ថានHenanប្រទេសចិនដែលជាក្រុមហ៊ុនទំនាក់ទំនង និងរៀបចំផែនការនៃការស្ទង់មតិ និងការរចនាបានធ្វើកា អភិវឌ្ឍទៅលើផ្លូវល្បឿនលឿនមួយខ្សែនៅតាមបណ្តោយផ្លូវជាតិលេខ4 (ភ្នំពេញទៅក្រុងព្រះសីហនុ) ដោយនៅពេលថ្មីៗនេះក្រុមហ៊ុនទទួលគម្រោងសាងសង់ដោយក្រុមហ៊ុនចិនChina Road and Bridge Corporationបានស្នើធ្វើការលើគម្រោងផ្លូវហ្វាយវ៉េនៅពេលថ្មីនេះ។បន្ទាប់ពីខេត្តព្រះសីហនុស្ថិតនៅក្នុងរយៈពេលនៃកំណើន និងមានការអភិវឌ្ឍន៏កាន់តែខ្លាំង ប្រជាជនជាច្រើនបានធ្វើដំណើរទៅលេងឆ្នេរសមុទ្រដោយធ្វើដំណើរតាមផ្លូវ នឹងបានដឹងយ៉ាងទំលំទូលាយនៃការអភិវឌ្ឍន៍នូវតំបន់មួយនេះ។ បន្ថែមពីនេះផងដែរ ផ្លូវជាតិលេខ 5ត្រូវបានគេរំពឹងផងដែរថា នឹងពង្រឹងប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃតាមរយៈការផ្ដល់ជំនួយឥតសំណងថ្មីមួយពីប្រទេសជប៉ុន។ ស្វែងយល់បន្ថែមអំពីកម្ពុជានូវទីតាំងអភិវឌ្ឍន៍ជាច្រើនបន្ថែមទៀត!
សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ, ជម្រើសលំដាប់ទីមួយសម្រាប់ការស្នាក់នៅរយៈពេលវែង ឬខ្លី
សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ, ជម្រើសលំដាប់ទីមួយសម្រាប់ការស្នាក់នៅរយៈពេលវែង ឬខ្លី
June 7, 2022, 3:59 a.m.
Realestate News
កម្ពុជាកំពុងក្លាយខ្លួនយ៉ាងឆាប់រហ័សជាគោលដៅដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ភ្ញៀវទេសចរដែលចង់ទទួលបាននូវបទពិសោធន៍ដែនដីថ្មី នៅក្នុងវិស័យទេសចរណ៍ជាសកល។ ហេតុអ្វីក៏ដូច្នេះ? កម្ពុជាជាប្រទេសមានប្រវត្តិសាស្ត្រ វប្បធម៌ចម្រុះសំបូរបែប និងជាប្រទេសដែលពោរពេញដោយអច្ឆរិយៈ ឆ្នេរធម្មជាតិដែលគ្មានការបំពុល។ ក្នុងខណៈសេដ្ឋកិច្ចកំពុងមាន ការលូតលាស់ កម្ពុជាបានផ្ដល់ជូនភ្ញៀវទេសចរនូវជម្រើសកាន់តែប្រណិត ដើម្បីធ្វើឲ្យការស្នាក់នៅរបស់ពួកគេកាន់តែមាន លក្ខណៈពិសេសថែមទៀត។ យោងតាមអត្ថបទចុះផ្សាយរបស់គេហទំព័រ TripAdvisor.com ស្ដីពី “ពានរង្វាន់ជម្រើសគោលដៅទេសចរណ៍ឆ្នាំ ២០១៥” កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ០២ ជាគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាពជាងគេក្នុងពិភពលោក។ គិតត្រឹមឆ្នាំ ២០១៦ កម្ពុជាមានសណ្ឋាគារប្រមាណជា ៥០០ ប៉ុន្តែក្នុងនោះសណ្ឋាគារប្រមាណជា ៣០ ប៉ុណ្ណោះដែលមានចំនួនបន្ទប់ចាប់ពី ១០០ បន្ទប់ឡើងទៅ ហើយសណ្ឋាគារតែ ៦ ឬ ៧ ប៉ុណ្ណោះ ដែលផ្ដល់ជូននូវសេវាបដិសណ្ឋារកិច្ចស្ដង់ដារអន្តរជាតិ។ ក្នុងវិស័យនេះ SOKHA GROUP (សុខា គ្រុប) គឺជាក្រុមហ៊ុនឈានមុខគេទូទាំងប្រទេស... ក្រុមហ៊ុន SOKHA GROUP មានបទពិសោធន៍ទូលំទូលាយក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចបែបខ្មែរពិតប្រាកដនៅកម្ពុជា ដោយសារបណ្ដាញបម្រើសេវាកម្មលំដាប់ផ្កាយប្រាំទូទាំងប្រទេសរួមមាន ៖ រមណីយដ្ឋានឆ្នេរសុខានៅក្រុងព្រះសីហនុ សណ្ឋាគារសុខាអង្គរនៅខេត្តសៀមរាប រមណីយដ្ឋានឋានសួគ៌បូគោនៅខេត្តកំពត សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ នៅជ្រោយចង្វារ រាជធានីភ្នំពេញ និងសណ្ឋាគារសុខាសៀមរាបថ្មីមួយទៀត ដែលនឹងចាប់ផ្តើមបើកសម្ភោធនៅពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ផ្ដល់ជូននូវបទពិសោធន៍ស្នាក់នៅប្រកបដោយប្រណិតភាព បដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អឯក មិនថាលោកអ្នកចង់ស្នាក់នៅ ០២ ថ្ងៃ ឬ ០២ ឆ្នាំនោះទេ គ្រាន់តែជ្រើសរើសយកសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ យើងខ្ញុំអាចធានាបានថា ជារៀងរាល់ថ្ងៃលោកអ្នកនឹងទទួលបាននូវសេវាកម្មបម្រើល្អបំផុត ដែលកម្ពុជាអាចផ្ដល់ជូនបាននាពេលបច្ចប្បន្ននេះ។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញបានបញ្ចប់ការសាងសង់ទាំងស្រុងក្នុងឆ្នាំ២០១៥ មានកំពស់ ២០ជាន់ មានបន្ទប់សណ្ឋាគារចំនួន ៥៤៩ បន្ទប់ និងសេវាអាផាតតឺមឹន(Serviced Apartment) ចំនួន ១៩៥ បន្ទប់។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ មានឈ្មោះល្បីល្បាញក្នុងការផ្តល់ជូននូវស្ដង់ដាររស់នៅប្រកបដោយប្រណិតភាព ដោយសារ តែអំណោយផលនៃទីតាំងខ្ពស់ស្ថិតនៅលើដីជ្រោយ ជាចំនុចប្រសព្វរវាងទន្លេមេគង្គ និងទន្លេបាសាក់។ មិនតែប៉ុណ្ណោះ សណ្ឋាគារក៏មានទទួលរៀបចំកម្មវិធីផ្សេងៗដូចជាកិច្ចប្រជុំ សន្និសិទពាណិជ្ជកម្ម ឬការតាំងពិពណ៌ និងការផ្ដល់ជូននូវចម្រើសដ៏ពេញនិយមក្នុងការទទួលទានអាហារសម្រាប់អភិជននៅក្នុងប្រទេស។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ មានទេសភាពដ៏ស្រស់ត្រកាលគ្មានផ្ទឹមនៃដងទន្លេមេគង្គ ទេសភាពពណ៏បៃតងស្រស់នៃត្រើយខាងកើត ព្រះបរមរាជវាំងដ៏ល្បីល្បាញរបស់កម្ពុជា ទិដ្ឋភាពទីក្រុងភ្នំពេញ ព្រមទាំងមានបរិយាកាសជាទីមនោរម្យ ដែលពុំអាចមានកន្លែងល្បីៗផ្សេងទៀតនៅក្នុងទីក្រុងអាចប្រៀបផ្ទឹមបានឡើយ។ សម្រាប់លោកអ្នកដែលមានបំណងស្នាក់នៅដើម្បីបំពេញការងារ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ លោកអ្នកកំពុងសម្រាកស្នាក់នៅក្បែរទីតាំងនៃបណ្តុំពាណិជ្ជកម្មសំខាន់ៗរបស់រាជធានី។ សេវាកម្មផ្សេងទៀតសម្រាប់ភ្ញៀវធុរកិច្ចរួមមាន បន្ទប់ប្រជុំធំសម្រាប់សន្នីសិទអន្តរជាតិ សេវាអ៊ីនធឺណិតមានល្បឿនលឿន និងសេវាកម្មដឹកជញ្ជូនភ្ញៀវពីសណ្ឋាគារ ទៅកាន់ទីកន្លែងសំខាន់ៗ នៃទីក្រុងភ្នំពេញ។ សេវាអាផាតតឺមឹន(Services Apartment) ទាំង ១៩៥ បន្ទប់ ត្រូវបានតុបតែងលំអរដោយកម្រាលឈើប្រណិតរលើបរលោង និងមានបំពាក់គ្រឿងបរិក្ខារជាច្រើនដើម្បីផ្តល់ជូននូវផាសុខភាព និងភាពងាយស្រួលក្នុងការស្នាក់នៅរបស់លោកអ្នក។ បន្ទប់ទន្លេបាសាក់ (ទំហំ ៥២ ម៉ែត្រការ៉េ /៥៦០ ហ្វ៊ីតការ៉េ) ត្រូវបានរចនាឡើងយ៉ាងពិសេសជាបន្ទប់ស្ទូឌីយោ(Studio) ដែលស័ក្ដិសមសម្រាប់ការស្នាក់នៅលំហែដោយភាពស្ងៀមស្ងាត់។ បន្ទប់ទន្លេសាប (ទំហំ ៩០ មែត្រការ៉េ/៩៦៩ ហ្វ៊ីតការ៉េ) គឺជាបន្ទប់គ្រែមួយ មានបន្ទប់ទទួលភ្ញៀវធំទូលាយ ដែលផ្ដល់ជូននូវផាសុខភាព ហើយបន្ទប់នីមួយៗដាច់ដោយឡែកពីគ្នាដូចជាគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកអ្នកដូច្នេះដែរ។ បន្ទប់មេគង្គ មានគ្រែពីរ (ទំហំ ១០៤ មែត្រការ៉េ/ ១,១១៩ ហ្វ៊ីតការ៉េ) រចនាដោយគ្រឿងសង្ហារឹមគ្រប់គ្រាន់ ជាជម្រើសលំដាប់ទីមួយនៃការរស់នៅប្រកបដោយប្រណិតភាពសម្រាប់ភ្ញៀវទេសចរជាលក្ខណៈគ្រួសារ និងភ្ញៀវធុរកិច្ចដែលស្នាក់នៅរយៈពេលវែង។ បន្ទប់ទាំងនេះ អាចមើលឃើញទេសភាពដ៏អស្ចារ្យនៃដងទន្លេមេគង្គ ទន្លេសាប និងទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ។ តើអ្នកចូលចិត្តហែលទឹកដែរឬទេ? នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ លោកអ្នកអាចហាត់ប្រាណដោយការហែលទឹក ថែរក្សាសុខភាពរបស់លោកអ្នក នៅអាងហែលទឹកដ៏ធំ ទំហំ ១,៦៥០ មែត្រការ៉េ/ ១៧,៧៦០ ហ្វ៊ីតការ៉េ ។ មិនតែប៉ុណ្ណោះ ភ្ញៀវស្នាក់នៅក្នុងសេវាអាផាតតឺមឹន(Services Apartment) អាចអញ្ជើញទៅកន្លែងហាត់ប្រាណ ស្ប៉ា ស្ទីម ស័រណា និងអាងទឹក Jacuzzi ដ៏ប្រណិត។ ចំណតយានយន្តក្រោមដី មានទីតាំងធំទូលាយ មានភ្លើងបំភ្លឺ ផ្ដល់ជូននូវភាពងាយស្រួលដល់ភ្ញៀវស្នាក់ដែលនៅសេវាអាផាតតឺមឹន(Services Apartment)។ បន្ទប់នីមួយៗមានភ្ជាប់អ៊ីនធឺណិតឥតខ្សែ (Wifi) ទូទឹកកក មាស៊ីនបោកគក់/សម្ងួតសំលៀកបំពាក់ បរិក្ខារផ្ទះបាយទំទើប និងមានទូរទស្សន៍ LCD ទំហំ ៤៧ អ៊ីង ដាច់ដោយឡែកនៅបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ។ ភ្ញៀវស្នាក់នៅក៏អាចប្រើមណ្ឌលពាណិជ្ជកម្ម (Business Centre) របស់សណ្ឋាគារនៅឯកន្លែងទទួលភ្ញៀវ និង ផ្តល់ជូននូវ ទីកន្លែងជប់លៀងសមរម្យជាលក្ខណៈគ្រួសារ អាហារបាប៊ីឃ្យូ(BBQ) នៅ Surkea Rooftop (ទីធ្លាសម្រាប់ទទួលទានអាហារ /ជប់លៀង/គយគន់ទេសភាព) ផងដែរ។ ភ្ញៀវអាចរីករាយជាមួយការទទួលទាននៅភោជនីយដ្ឋានលំដាប់អន្តរជាតិ មានបម្រើ ជូននូវមុខម្ហូបនៅជុំវិញពិភពលោក (ម្ហូបចិន ជប៉ុន អាស៊ី លោកខាងលិច អ៊ីតាលី ជាដើម)។ តើលោកអ្នកចូលចិត្តការជួបជុំមិត្តភក្តិក្រោយសម្រាកពីការងារដែរឬទេ? Wave Club (វេវក្លឹប) នៅជាន់ទី ១៩ និងបន្ទប់ខារ៉ាអូខេ Stardust Karaoke នៅជាន់ក្រោមដីនៃសណ្ឋាគារត្រៀមលក្ខណៈជាស្រេចដើម្បីស្វាគមន៍បម្រើលោកអ្នកចាប់ពី ម៉ោង ៦ល្ងាចទៅ។ ជាមួយនឹងសេវាបដិសណ្ឋារកិច្ចលំដាប់ផ្កាយប្រាំ ការត្រួតពិនិត្យសន្តិសុខ សេវាកម្មបន្ទប់ ២៤ ម៉ោង ការសម្អាត (គ្រែគេង ដូរកន្សែងពោះគោ) និងសេវាដឹកជញ្ជូនភ្ញៀវប្រចាំថ្ងៃពីសណ្ឋាគារទៅកាន់ផ្សារទំនើបអ៊ីអន (AEON Shopping Mall) ភ្ញៀវស្នាក់នៅអាចសម្រាកលំហែ និងរីករាយជាមួយការស្នាក់នៅ ខណៈពេលដែលបុគ្គលិកសណ្ឋាគារសុខាបានត្រៀមខ្លួនជាស្រេចដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក មិនថាពេលយប់ ឬក៏ពេលថ្ងៃនោះទេ។ សូមសាកសួរព័ត៌មានអំពីសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញនៅថ្ងៃនេះ ដើម្បីឲ្យការស្នាក់នៅរបស់លោកអ្នកនៅរាជធានីភ្នំពេញក្លាយជាបទពិសោធន៍ដ៏ល្អគួរឲ្យចងចាំដែលមិនអាចបំភ្លេចបាន!
របាយការណ៍ឆមាសទី១ឆ្នាំ២០១៦ស្តីពីតំបន់ទួលគោក និងសែនសុខ
របាយការណ៍ឆមាសទី១ឆ្នាំ២០១៦ស្តីពីតំបន់ទួលគោក និងសែនសុខ
June 6, 2022, 5:05 p.m.
Realestate News
Special Reports
ការសង្ខេបទីផ្សារខណ្ឌសែនសុខមានកំណើនយ៉ាងឆាប់រហ័ស ជាពិសេសទាក់ទងទៅនឹងការអភិវឌ្ឍន៍លំនៅដ្ឋាន អាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះតម្លៃដីនៅក្នុងខណ្ឌទាំងមូលបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ នៅចុងឆ្នាំ ២០១៣ តម្លៃដីមធ្យមក្នុងទីផ្សារ នៅខណ្ឌសែនសុខត្រឹម ៣៨០ ដុល្លារ/ម២ប៉ុណ្ណោះ នៅពាក់កណ្តាល់ឆ្នាំ ២០១៦ តម្លៃដីមធ្យមក្នុងទីផ្សារកើនឡើងដល់ ៦៩០ដុល្លារ/ម២ ជាមួយនឹងកំណើនមធ្យម ២៧% ពីមួយឆ្នាំទៅមួយឆ្នាំ គិតពីឆ្នាំ២០១៣ដល់ឆ្នំា២០១៥។ ទោះជាយ៉ាងនេះក្តី ទីផ្សារដីនៅខណ្ឌសែនសុខ នៅជាប់គាំងតាំងពីដើមឆ្នាំ ២០១៦ ដោយអនុបាតម្លៃដាក់លក់នៅត្រីមាសទី១ ធៀបនឹងត្រីមាសទី២ធ្លាក់ចុះដល់ ៩៩%។ចំណែកឯខណ្ឌទួលគោកមានកំណើននៃតម្លៃដីកើនតិចតួចនៅក្នុងពេលដូចគ្នានោះ តម្លៃដីជាមធ្យមក្នុងទីផ្សារចាប់ពី ២,១៥០ដុល្លារ/ម២ នៅឆ្នាំ២០១៣ ទៅ ២,៥៣០ដុល្លារ/ម២ នៅដើមឆ្នាំ ២០១៦ ដែលកើនឡើង៦% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងពេលដូចគ្នា។ ទោះបីជាយ៉ាងណា នៅក្នុងខណ្ឌទួលគោក នៅត្រីមាសទី១ ទៅត្រីទី២ ឆ្នាំ២០១៦ ដោយអនុបាតម្លៃដាក់លក់នៅត្រីមាសទី១ ធៀបនឹងត្រីមាសទី២ធ្លាក់ចុះដល់ ៩៩% ដោយសារតែការជាន់គាំងនៃទីផ្សារ អចលនទ្រព្យចាប់តាំងពីដើមឆ្នាំនេះ។ សរុបរួម នៅក្នុងខណ្ឌទាំងពីរនេះ ដែលស្ថិតនៅភាគខាងកើតនៃទីក្រុងភ្នំពេញបានមានកំណើនដ៏ឆាប់រហ័ស ទាក់ទងនឹងការអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្ម។ ឧទាហរណ៍៖ តំបន់ជាយក្រុងនៃខណ្ឌសែនសុខបានបង្ហាញឲ្យឃើញពីជំហាន់នៃការអភិវឌ្ឍន៍ដែលគួរឲ្យកត់សម្គាល់ លំនៅដ្ឋានដែលមានដីប្រើប្រាស់ ជាលក្ខណៈចម្រុះ និងហេដ្ឋារចនាសម្ព័ន្ធ ដែលតម្លៃដីមានការផ្លាស់ប្តូរ និងកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល៣ឆ្នាំកន្លងមក។ កំណើននេះនឹងនូវតែបន្តជំហានរបស់ខ្លួនដោយសារអ្នកអភិវឌ្ឍន៍មើលឃើញដោយ សុទិដ្ឋិនិយមចំពោះទីផ្សារក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ។  តម្លៃដីនៅលើទីផ្សារខណ្ឌទួលគោកក្នុងទសវត្សកន្លងមក តំបន់ជាយភាគខាងជើងនៃខណ្ឌទួលគោកធ្លាប់ជាទិសដៅសំខាន់ដំបូងគេសម្រាប់ទីតាំង នៃលំនៅដ្ឋាន ដោយសារតែទួលគោកមានចំណែកដីដ៏ធំនៅទំនេរ និងជាន្លែងដែលនៅជិតផ្នែកកណ្តាលនៃទីក្រុង ។ ដូច្នេះ តម្លៃដីនៅក្នុងខណ្ឌចាប់ផ្តើមកើនឡើងតាំងពីពេលនោះមក។ នៅឆ្នាំ ២០០៥ តម្លៃទីផ្សារដីមធ្យមនៅក្នុង ខណ្ឌគឺប្រហែល ១,១០០ ដុល្លារ/ម២ ស្ថិតនៅមុខផ្លូវចូលតាមបណ្តោយផ្លូវទី២មានតម្លៃ ៤៥០ដុល្លារ/ម២ និងស្ថិត នៅផ្លូវទី១តម្លៃ ១,៩០០ ដុល្លារ/ម២។នៅដើមឆ្នាំនេះ តម្លៃដីមធ្យមក្នុងទីផ្សារនៅទួលគោក កើនឡើងដល់ ២,៥៣០ដុល្លារ/ម២ រីឯតបន់ផ្លូវធំដែលអំណោយផលដល់ពាណិជ្ជកម្មអាចលក់បានតម្លៃថ្លៃដល់ ៥,៧៥០ ដុល្លារ/ម២។ ក្នុងរយៈពេលជាងមួយទសវត្សអត្រាកំណើនមធ្យមនៃតម្លៃដីនៅក្នុងខណ្ឌមានប្រហែល ១០% ពីមូយឆ្នាំទៅមួយឆ្នាំ ហើយអំឡុងបីឆ្នាំចុងក្រោយ មានការកើនឡើងប្រហែល៦%។តម្លៃដីកើនឡើងរហ័សគួរកត់សម្គាល់ត្រូវមើលឃើញថាមាននូវបឹងកក់ទីមួយ និងបឹងកក់ទីពីរ ដែលជាសហគមន៍ ស្ថិតនៅភាគខាងជើងរបស់ទួលគោក នៅជិតភ្នំពេញថ្មីនៃខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ត្រង់សង្កាត់ទួលសង្កែដែលមានប្រជាជនរស់នៅច្រើនកុះករ។ ក្នុងឆ្នាំមុនកំណើនមាន ១៧%ពីឆ្នាំ២០១៣ ដល់ ២០១៥ ហើយឆ្នាំបន្ទាប់ កើនដល់១៣%។ សង្កាត់ចំនួនពីរដែលមានកំណើនតម្លៃដីខ្ពស់ ប្រសិនបើធៀបជាមួយនឹងសង្កាត់ផ្សេងទៀតនៅក្នុងខណ្ឌទួលគោក ដែលបានជម្រុញដោយកត្តាចំនួនពីរសំខាន់។ ទីមួយ មូលដ្ឋាននៃតម្លៃទីផ្សារនៅមានកម្រិតទាប(ពីតម្លៃទាបបំផុត៦៥០ដុល្លារ/ម២កាលពីបីឆ្នាំមុន) តម្លៃទាបកើនឡើងដែលអាចមើលឃើញពីអត្រាកំណើន ដ៏សម្បើមពីមួយឆ្នាំទៅមួយឆ្នាំ។ ទី២ដោយសារភាពទាក់ទាញការរួមបញ្ចូលគ្នានៃទីតាំងជាគំនិតល្អប្រើសើរ សម្រាប់ទីក្រុងនៃលំនៅដ្ឋានការអភិវឌ្ឍន៍ដែលមានកំណើនខ្លាំង និងការបង្កើតពាណិជ្ជកម្ម ដែលទាំងអស់នេះ ជម្រុញឲ្យតម្រូវការទីផ្សារកើនឡើង។  ជាលទ្ធផលអ្នកទិញដែលមានបំណងចង់ទទួលយកការផ្តល់ជូន ហើយ តាមរយៈលក្ខខណ្ឌនេះ តម្លៃនៃទីផ្សាបានចាប់ផ្តើមកើនឡើងកាន់តែលឿនក្នុងរយៈពេលបីឆ្នាំចុងក្រោយ។ម្យ៉ាងវិញទៀត តំបន់មួយចំនួននៅទួលគោក តម្លៃដីហាក់បីដូចជាឈានជិតដល់កម្រិតខ្ពស់បំផុតទៅហើយ ដែលការអភិវឌ្ឍន៍ ក្នុងពេលបច្ចុប្បន្ននៃឱកាសក្នុងការបង្កើតអាជីវកម្មលេចឡើងនៅកន្លែងផ្សេងៗនៃតំបន់ដទៃទៀត និងតំបន់នៅជិតទួលគោក ដែលផ្តល់ជូននូវតម្លៃទាបបំផុត និងសង្ឃឹមថានឹងទទួលបានឱកាសច្រើននាពេលអនាគត។ រីឯតំបន់ដែលដីមានតម្លៃស្ទើរតែថ្លៃខ្ពស់បំផុតគឺ ផ្សារដេប៉ូ តម្លៃដល់ ៥,៧៥០ដុល្លារ/ម២ និងតំបន់ទឹក ល្អក់ ម្លៃដល់៥,២០០ ដុល្លារ/ម២។ ខណ្ឌសែនសុខកាលពីបីឆ្នាំមុនតម្លៃទីផ្សារអចលនទ្រព្យនៅសែនសុខបង្ហាញពីតួលេខនៃកំណើនទ្វេរដង ចំនួន២៧% ពីឆ្នាំ ២០១៣ - ២០១៥។ កាលពីឆ្នាំ ២០១៣ តម្លៃដីមធ្យមនៅក្នុងខណ្ឌគឺ ៣៨០ដុល្លារ/ម២ និងបានកើនឡើងដល់ ៦៩០ដុល្លារ/ម២ នៅក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦។សង្កាត់ឃ្មួញ ជាសង្កាត់មួយក្នុងចំណោមសង្កាត់ដែលមានការរីកចម្រើនបំផុតនៅក្នុងខណ្ឌសែនសុខ ដែលទទូលបាននូវការអភិវឌ្ឍន៍ជាទីក្រុងនៃលំនៅដ្ឋានយ៉ាងឆាប់រហ័ស(ដូចជាហ្គ្រេនភ្នំពេញអ៊ីនធើណេស៊ិនណល) និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាមួយផ្លូវហាណូយ (លេខ១០១៩) ដែលសាងសង់ជិតរួចរាល់នៅឆ្នាំនេះ និងផ្លូវទំនប់កប់ស្រូវ(ផ្លូវក្រវ៉ាត់ក្រុង) ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗ។ ជាលទ្ធផលកំណើនតម្លៃដីមធ្យមនៅសង្កាត់ឃ្មួញគឺ៣៥%ពីមួយឆ្នាំទៅមួយឆ្នាំ ពី២៣០ដុល្លារ/ម២ នៅឆ្នាំ២០១៣ ទៅ ៤៨០ដុល្លារ/ម២ នៅពាក់កណ្តាលឆ្នាំ២០១៦ ជាមួយនឹងតម្លៃនៃទីផ្សារតាមបណ្តោយផ្លូវធំចាប់ពី ៣០០ដុល្លារ/ម២ទៅ ៧១០ ដុល្លារ/ម២។សង្កាត់ក្រាំងធ្នង់ ដែលស្ថិតនៅជិតសង្កាត់ក្រុងភ្នំពេញថ្មី និងជិតមហាវិថីសហព័ន្ធរុស្ស៊ី និងអាចបង្ហាញផងដែរនូវ កំណើនតួរលេខទ្វេរដងនៃតម្លៃដីជាមធ្យម ២៩% ពីមួយឆ្នាំទៅមួយឆ្នាំតម្លៃមធ្យមពី ១១០ដុល្លារ/ម២ នៅឆ្នាំ២០១៣ ទៅ២១០ដុល្លារ/ម២ នៅពាក់កណ្តាលទីមួយឆ្នាំ២០១៦នៅក្នុងសង្កាត់។ កំណើនដ៏សម្បើមនៃតម្លៃដីបាន បង្កើនឡើងដោយសក្តានុពលនៃលំនៅដ្ឋាន ដោយសារមានក្បាលដីនៃដីនៅទំនេរជាច្រើន រួមបញ្ចូលដីឡូតិ៍ នៃលំនៅដ្ឋាន និងការអភិវឌ្ឍន៍ទីក្រុងដែលកំពុងដំណើរការដូចជា បុរីមហាសែនសុខ ដោយអ្នកអភិវឌ្ឍន៍ជប៉ុន ក្រុមហ៊ុន Creed Group។ភ្នំពេញថ្មីដែលស្ថិតនៅជិតបឹងកកទីមួយ និងបឹងកកទីពីរ ជាសង្កាត់ល្បីឈ្មោះចំនួនពីរក្នុងចំណោម១០ នៅខណ្ឌទួលគោក ក៏មានកំណើនតួលេខទ្វេរដង ដែលឈរក្នុងលំដាប់ខ្ពស់ដោយសារសក្តានុពលនៃការអភិវឌ្ឃន៍ និងស្ថានភាពយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនក្នុងនោះមានគម្រោងអភិវឌ្ឍន៍ដែលគួរឲ្យកត់សម្គាល់មួយចំនួនដូចជា បុរីពិ ភពថ្មី (ឡាសែនសុខ) គម្រោងទី២ នៃផ្សារទំនើបអ៊ីអន និងបុរីជីពម៉ុងលែន គ្រាន់តែរាប់ត្រួសៗ ដោយសារបានដាក់នៅលើផែនទីរួចហើយ។ ដូច្នេះតម្លៃដីកើនឡើងមធ្យម១៩% ក្នុងអំឡុងឆ្នាំ ២០១៣ ដល់ ២០១៥ ដែលតម្លៃ ជាមធ្យមពី ៥៣០ដុល្លារ/ម២ ឆ្នាំ២០១៣ ទៅ៨៣០ដុល្លារ/ម២ ក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦។ សក្តានុពលដែលគួរឲ្យកត់សម្គាល់នៅសង្កាត់ភ្នំពេញថ្មីបានមើលឃើញបន្ទាប់បញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឧទាហរណ៍ដូចជាផ្លូវឧកញ៉ាម៉ុងឫទ្ធី និងផ្លូវហាណូយ។ប្រតិបត្តិការទីផ្សារខណ្ឌទួលគោកតំបន់ដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ខណ្ឌទួលគោកមានការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យតម្រូវការអចលនទ្រព្យ ព្រមទាំងតម្លៃមានការកើនឡើងនៅក្នុងតំបន់កាលពីបីឆ្នាំមុន។ ប៉ុន្តែអនុបាតម្លៃបានលក់ធៀបនឹងតម្លៃដាក់លក់គិតជាមធ្យមនៅក្នុងទីផ្សារអចលនទ្រព្យនៅទួលគោកគឺមានការធ្លាក់ចុះបន្តិចបន្តួច៩៥%នៅឆ្នាំ២០១៥ ទោះបីជាអនុបាតតម្លៃដាក់លក់មធ្យមដំបូងរហូតដល់តម្លៃចុងក្រោយនេះបានធ្លាក់ចុះតិចតួចដល់៩៩%នៅត្រីមាសទី១ទៅត្រីមាសទី២ឆ្នាំ២០១៦។អនុបាតតម្លៃទាបបំផុតដែលគួរឲ្យកត់សម្គាល់នៅសង្កាត់ផ្សារដេប៉ូទីមួយ ដែលអនុបាតម្លៃបានលក់ធៀបនឹងតម្លៃដាក់លក់គិតជាមធ្យមថយចុះដល់៩០% ទាបជាងអត្រាតម្លៃនៅសង្កាត់ផ្សេងទៀតក្នុងខណ្ឌទួលគោក។ អនុបាតតម្លៃទាបបំផុតនៅក្នុងសង្កាត់ចំនួនពីរ អាចធ្លាក់ចុះយឺតៗដោយសារការរំខាននៃដំណើរការសាងសង់ដោយបច្ចេកវិទ្យាសម្រាប់ប្រភេទអគារខ្ពស់ៗ ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍នៃកន្លែងអាជីវកម្មសំខាន់ៗតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និង កន្លែងដែលនៅជុំវិញទីនោះ ដូច្នេះជាលទ្ធផលគឺមានជម្រើសតិចតួចសម្រាប់អ្នកទិញក្នុងការពិចារណាម៉ត់ចត់លើអចលនទ្រព្យនៅទីនោះ។ ខណ្ឌសែនសុខថ្វីបើមានការពេញចិត្តនឹងកំណើនដ៏ច្រើននៅតំបន់ភាគច្រើននៅក្នុងខណ្ឌក្នុងរយៈពេលបីឆ្នាំមុនក៏ដោយ កំដៅទីផ្សារអចលនទ្រព្យនៅសែនសុខបានចុះត្រជាក់វិញចាប់តាំងពីដើមឆ្នាំ២០១៦ ដោយសារការធ្លាក់ចុះជាទូទៅនៃប្រតិបត្តិការអចលនទ្រព្យ។ ធ្វើឲ្យអនុបាតតម្លៃបានលក់ធៀបនឹងតម្លៃដាក់លក់ធ្លាក់ចុះ៩៣%នៅឆ្នាំ២០១៥ ដែលអត្រានៃការលក់ជាមធ្យមនៅក្នុងសង្កាត់គឺ ៧% ស្ថិតនៅក្រោមតម្លៃដាក់លក់ដើម ទោះបីជាឆមាសទី១ទៅឆមាសទី២ឆ្នាំ២០១៥ អនុបាតតម្លៃដាក់លក់កើនឡើនដល់១០១%។  ទោះបីជាយ៉ាងណាអំឡុងពាក់កណ្តាលទីមួយឆ្នាំ២០១៦ អនុបាតតម្លៃដាក់លក់មធ្យមពីដំបូងដល់ចុងក្រោយគឺ ៩៩%ពីឆមាសទី១ទៅឆមាសទី២។ជាធម្មតាអត្រាតម្លៃដែលជាតម្លៃលក់បានធ្លាក់ចុះដល់៩៣% សម្រាប់ទីផ្សារអចលនទ្រព្យនៅខណ្ឌសែនសុខមានន័យថាមានអចលនទ្រព្យមួយចំនួន ជាពិសេសផ្ទះដែលនៅទំនេរ និងដីដែលនៅទំនេរជាច្រើន ហើយដូច្នេះអ្នកទិញមានឥទ្ធិពលក្នុងការចរចារឲ្យបានតម្លៃទាបថែមទៀត។ ទោះបីជាយ៉ាងណាតម្លៃអចលនទ្រព្យជាមធ្យមនៅក្នុងអត្រាតារាងតម្លៃចុងក្រោយបំផុតបានធ្លាក់ចុះរហូតដល់ ៩៩ភាគរយ ដែលជាសញ្ញាណជាសញ្ញា ដែលអ្នកលក់ត្រូវបានសម្របតម្លៃរបស់អចលនទ្រព្យដើម្បីទប់ទល់នឹងតម្រូវការទីផ្សារតិចតួចក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ 2016 នេះ។ទស្សនៈវិស័យ និងនិន្នាការជាមួយនឹងការផ្លាស់ប្តូរទីលំនៅពីទីក្រុងទៅកាន់តំបន់ជាយក្រុង និងតំបន់ដែលស្ថិតនៅឆ្ងាយពីទីក្រុងគឺដើម្បីដោះស្រាយពីកំណើនតម្លៃដី កំណើនសម្ពាធចរាចរណ៍ និងកំណើនអ្នករស់នៅទីក្រុងកាន់តែច្រើនឡើង មនុស្សជាច្រើនបានចាប់ផ្តើមផ្លាស់ប្តូរទៅកាន់តំបន់ជាយក្រុង ដែលជាកន្លែងដែលពួកគេបង្កើតជាទីក្រុង និងសហគមន៍ថ្មី។ ផ្នែកជាយក្រុងដែលជាកន្លែងដែលពួកគេបានបង្កើតជាទីប្រជុំជន និងទីក្រុងថ្មី គួរឱ្យកត់សម្គាល់នោះគឺតែរយៈពេលប្រាំឆ្នាំ ខណ្ឌសែនសុខជាទាហរណ៍ជាក់ស្តែង។ទំនោរនៃការអភិវឌ្ឍន៍សំខាន់ៗគួរឲ្យកត់សម្គាល់នៅខណ្ឌសែនសុខ ជាពិសេសនៅសង្កាត់ភ្នំពេញថ្មី ដែលស្ថិតនៅទិសពាយ័ព្យនៃតំបន់បឹងកក់ទីមួយនិងបឹងកក់ទី២របស់ខណ្ឌទួលគោក។ សព្វថ្ងៃនេះនៅទូទាំងផ្នែកជាច្រើននៃភ្នំពេញថ្មីមានគម្រោងលំនៅដ្ឋានដែលមានបញ្ចប់ដូចជា (១) គម្រោងបុរីប៉េងហួតដែលមានគម្រោង២៖ Star Emerald និង  Star Quarteria  ដែលគម្រោងទាំងនេះស្ថិតនៅបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី (លេខ១៩២៨) និង (២)គម្រោងពីរទៀតរបស់បុរីពិភពថ្មី ដែលគម្រោងមួយស្ថិតនៅចម្ងាយ១០០ម៉ែត្រពីផ្លូវឧកញ៉ាម៉ុងឫទ្ធី និងគម្រោង មួយទៀតស្ថិតនៅផ្លូវឧកញ៉ា ទ្រី ហេង (លេខ២០១១)។គម្រោងបុរីពិភពថ្មីមួយផ្សេងទៀតកំពុងដំណើរការនៅលើផ្លូវឧកញ៉ាម៉ុងឫទ្ធីបានសាងសង់ជិតរួចរាល់ រីឯហាងលក់ឥវ៉ាន់គឺស្ថិតនៅក្នុងដំណើរការសាងសង់នៅឡើយ។ ជាងនេះទៅទៀត បុរីផាកលែន(សែនសុខ) ស្ថិតនៅ ផ្លូវជាមួយគ្នា ដែលនឹងបញ្ចប់នៅឆ្នាំក្រោយ។សំខាន់ជាងនេះទៅទៀត គម្រោងទី២របស់ផ្សារទំនើបអ៊ីអន សាងសង់ដោយវិនិយោគិនជប៉ុននៅក្នុងតំបន់ដែលអាចមាន ភាពជោគជ័យបំផុត នៅជិតបុរីពិភពថ្មី( ឡាសែនសុខ) និង មានចំងាយ ៨០០ ម៉ែត្រ ពីកាំកូស៊ីធី(Camko City) ប៉ែកខាងត្បូងឈាងខាងលិច និងបុរីប៉េងហួត(ខាងត្បួង)។ កត្តាទាំងនេះធ្វើឲ្យមានតម្រូវការច្រើនឡើងនៅក្នុងតំបន់ រួមទាំងដីសម្រាប់សាងសង់ផ្ទះ ដូច្នេះទើបជម្រុញឲ្យតម្លៃ ដីកើនឡើងយ៉ាងឆាប់រហ័ស។ភ្នំពេញថ្មីគឺជាទីតាំងដ៏មានប្រជាប្រិយភាព សម្រាប់ការទិញផ្ទះលើកដំបូង ដោយទទួលបានសំលេង ២០% ពីអ្នកមានបំណងទិញផ្ទះ(រកឃើញដោយ VTrust Appraisal)  ដែលមានសំលេងខ្ពស់ជាងតំបន់ផ្សេងទៀតដូចជា ជ្រោយចង្វារ(១៦%) ស្ទឹងមានជ័យ(១១%) ទួលគោក(១១%) តំបន់មិនដែលមិនបានបញ្ជាក់(១៧%) និងតំបន់រួម បញ្ចូលគ្នាផ្សេងៗ(២៥%)។របាយការណ៍ស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន V Trust Appraisal
កម្មវិធីសិក្សាពីអចលនទ្រព្យ Apennines Condominium នៅ Realestate.com.khTV
កម្មវិធីសិក្សាពីអចលនទ្រព្យ Apennines Condominium នៅ Realestate.com.khTV
June 7, 2022, 2:09 a.m.
Realestate News
ជំរាបសួរ! សូមស្វាគមន៍កម្មវិធីសិក្សាពីអចលនទ្រព្យជាមួយRealestate.com.kh. សម្រាប់សប្តាហ៍នេះ យើងកំពុងនៅឯបន្ទប់តាំងបង្ហាញនៅខុនដូ Apennines នៅទីក្រុងភ្នំពេញ ជួបជាមួយ កញ្ញា វត្តី ប្រធានផ្នែកលក់របស់គម្រោងខុនដូ Apennines។សូមមើលពីអចលនទ្រព្យទាំងអស់ និងសាកសួរបន្ថែមថ្ងៃនេះ!សូមប្រាប់ពួកយើងអំពីទីតាំងនៃខុនដូ Apennines៖Apennines ជាខុនដូបែបទាន់សម័យ ស្ថិតនៅក្នុងចំណោមទីតាំងដែលល្អបំផុតនៅទួលគោក ទីក្រុង ភ្នំពេញ។ ពិសេសជាងនេះទៅទៀត ទីតាំងរបស់គម្រោងរបស់យើងនៅផ្ទះលេខ ៤០ ផ្លូវ ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ។ ស្ថិតនៅខាងក្រោយសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខា ទួលគោក។ គម្រោងខុនដូ Apennines ស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយចំ ចំណាយពេលត្រឹមតែ ១០ នាទី និងនៅជិតទីតាំងនេះមាន សាលារៀន ភោជនីយដ្ឋាន ផ្សារទំនើប ក្លឹបកីឡា ហាងកាហ្វេ និងមជ្ឍមណ្ឌលកំសាន្តផ្សេងៗទៀត។សូមប្រាប់យើងបន្ថែមទៀតពីអ្នកអភិវឌ្ឍន៍៖ខុនដូ Apennines គឺត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុន KHSI INVESTMENT PTE LTD ជាក្រុមក្រុមហ៊ុន ទទួលបានជ័យលាភីផ្នែក ស្ថាបត្យកម្ម និងសំណង់ ជាមួយបទពិសោធន៍ជាច្រើននៅការសាងសង់ នៅម៉ាឡេស៊ី និងសិង្ហបុរី។ KHSI ប្តេជ្ញាួយ៉ាងមុតមាំក្នុងការធ្វើឲ្យគុណភាពភាពល្អបំផុត និងបង្កើតនូវ ភាពទាន់សម័យ និង គុណភាពនៃការរស់នៅតាមរយៈមធ្យោបាយប្រកបភាពច្នៃប្រឌិត។តើគម្រោងខុនដូនេះមានលក្ខណៈសម្បត្តិប្រភេទណាខ្លះ?ជាមួយអគារដែលមាន ១៧ ជាន់ ផ្តល់ជូនប្រភេទខុនដូមាន ១ ឫ ២ ឫ ៣ បន្ទប់គេង ទៅតាមទំហំ ផ្សេងៗគ្នា ដែលអ្នកត្រូវការ។ គ្រប់យូនីតនីមួយ ផ្ទៃខាងក្នុងត្រូវបានរចនាឡើងដោយអ្នកជំនាញសិង្ហ បុរី និងបំពាក់ដោយបរិក្ខាមានគុណភាពខ្ពស់។ ខុនដូដែលមានសេវាកម្មរួមគ្នារួមមាន អាងហែលទឹក កន្លែងហាត់ប្រាណ និងប្រព័ន្ធចំណតរថយន្តល្អឥតខ្ចោះតែមួយគត់ និងចណតប្រើជណ្តើរយន្ត។តើ KHSI ផ្តល់ជូនអតិថិជនអ្វីខ្លះ?ផ្តល់ជូនប្លង់កម្មសិទ្ធិកាន់កាប់ សម្រាប់អ្នកក្នុងស្រុក និងជនបរទេស។សន្តិសុខពេញលេញ (CCTV, បុគ្គលិកសន្តិសុខ ២៤/៧)សេវាកម្មទូទៅដូចជា អាងហែលទឹក មជ្ឍមណ្ឌលហាត់ប្រាណសុខភាព សួនច្បារ និងបាខ្នាត តូច។ការគ្រប់គ្រងអចលនទ្រព្យពេញលេញ និងសេចវាកម្មថែរក្សាអគារ(ទាំងក្នុង និងក្រៅ)ការធានាលើផលចំណេញពីការជួលត្រលប់ចំនួន ៦%ប្រចាំឆ្នាំ។ចំណតរថយន្តប្រើដោយប្រព័ន្ធជណ្តើរយន្តដែលត្រូវបានប្រើលើកដំបូងក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវប្រសិទ្ធិភាព សុវត្ថិភាព ផាសុកភាព និងទំហំធំទូលាយ។តើខុនដូ Apennines មានចំណុចពិសេសអ្វីនៅពេលដែលឈានជើងចូលក្នុងទីផ្សារប្រទេសលំនៅដ្ឋានកម្ពុជា?ម៉ូតស្ថាបត្សកម្មរបស់យើង ទំាងក្នុង និងផ្នែកខាងក្រៅ ពួកយើងបានឈ្នះពានរង្វាន់ ស្ថាបគម្រោងវិស្វកម្មរបស់ពួកយើងត្រូវបានរៀបចំដោយក្រុមហ៊ុនអន្តរជាតិ LSW Consultingគម្រោងសាងសង់អគាររួមទំាងមូលរួមទំាងជញ្ជាំងស៊ីម៉ង់ ការសាងសង់ឡើងជាជាន់នីមួយៗ ត្រូវបានធ្វើឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលសុទ្ធសឹងជាស្នាដៃល្អប្រណិត។ហើយគម្រោងដែលស្ថិតនៅក្នុងតំបន់លំនៅដ្ឋានដែលជាតំបន់ទាក់ទាញ និងមានសក្តានុពល ផលចំណេញលើការវិនិយោគ។តើលំនៅដ្ឋានប្រភេទណាដែលកំពុងដាក់លក់?ប្រភេទ A៖ ៨៩.៧២ ម២ ប្រភេទB ១៣២.៦២ ម២ ប្រភេទC ៦៧.៧៤ ម២ ប្រភេទD ១១០.២២ ម២ ហើយតម្លៃលក់ចាប់ពី ១៥០,០០០ ដុល្លារប្រសិនបើអ្នកមានបំណងទទួលព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យតំាងបង្ហាញផ្ទះគំរូ ជួបជាមួយកញ្ញាវត្តីនៅថ្ងៃនេះ ដែលមានទំតំាងនៅទួលគោក ហើយពិនិត្យមើលដំណើរការសាងសង់គម្រោងផងដែរ។សូមអញ្ញើញមើលបញ្ជីអចលនទ្រព្យ និងស្វែងរកព័ត៌មានបន្ថែមនៅថ្ងៃនេះ!
ដំណើរទស្សនកិច្ចវិនិយោគិនទៅកាន់ទឹកដីឱកាសនិយម៖ សំណួរ & ចំលើយ ជាមួយលោក Edmond Lim Yao Zen
ដំណើរទស្សនកិច្ចវិនិយោគិនទៅកាន់ទឹកដីឱកាសនិយម៖ សំណួរ & ចំលើយ ជាមួយលោក Edmond Lim Yao Zen
June 6, 2022, 5:04 p.m.
Realestate News
នាយកផ្នែកគម្រោងប្រចំាកម្ពុជារបស់ក្រុមហ៊ុន Absolute Division of PropNex Realty Pte Ltd លោក Edmond Lim Yao Zen បានធ្វើការនំាយកអ្នកវិនិយោគមកពីប្រទេសសិង្ហបុរី និងជុំវិញប្រទេស ដើម្បីធ្វើការស្រាវជ្រាវអំពីឱកាសនិយមក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ជាមួយបទសំភាសន៍ផ្តាច់មុខរបស់ Realestate.com.kh ជាមួយលោក Edmond ដែលកំពុងតែធ្វើការស្វែងយល់អំពីអចលនទ្រព្យនៅក្នុងតំបន់ជាមួយនឹងដំណើរទស្សនកិច្ចវិនិយោគិន ដើម្បីទទួលយកការយល់ឃើញអំពីមតិផ្ទាល់នៃទីផ្សារអចលនទ្រព្យបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ពីអតីតកាល បច្ចុប្បន្ន និងអនាគត... ១) រៀបរាប់អំពីខ្លួនអ្នក បទពិសោធន៍ និងទំនាក់ទំនងជាមួយប្រទេសកម្ពុជា?ខ្ញុំចាប់ផ្តើមអាជីពក្នុងវិស័យអចលនទ្រព្យបាន១៧ឆ្នំាហើយក្នុងប្រទេសសិង្ហបុរី នៅពេលនោះការងាររបស់ខ្ញុំមាននាទីជាភ្នាក់ងារ អចលនទ្រព្យធម្មតា ដូចជាអ្នកលក់ ឬអ្នកគ្រប់គ្រងអចលនទ្រព្យ ក៏ដូចជាការទិញលក់សណ្ឋាគារជាដើម។ ខ្ញុំមកកាន់ ប្រទេសកម្ពុជាក្នុង២០១២ ដោយមានការជម្រុញឲ្យមកកាន់ទីនេះដោយមិត្តល្អរបស់ខ្ញុំលោក Tan Teck Kee នាយកជាន់ខ្ពស់ របស់ក្រុមហ៊ុនWorldbridge Land។ ហើយទំនាក់ទំនងល្អជាមួួយប្រទេសកម្ពុជាចាប់ផ្តើមពីពេលនោះមក។ ខ្ញុំនៅជាមួយក្រុមហ៊ុន Jones Lang LaSalle សិង្ហបុរីនៅពេលនោះ ហើយយើងចាប់ផ្តើមបង្កើតព្រឹត្តិការណ៍ធំមួយមានចំណងជើងថា "Cambodia Real Estate Night."។ ព្រឹត្តិការណ៍នៃការវិនិយោគយប់នោះប្រារព្ធឡើងក្នុងឆ្នាំ 2013 នៅសណ្ឋាគារសូហ្វីតែល និងត្រូវបានរៀបចំរួមគ្នាជាមួយក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប។ យើងមាន 200 ភ្ញៀវដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ។សព្វថ្ងៃខ្ញុំនៅជាមួយ PropNex (ក្នុងភាពជាដៃគូជាមួយ JLL) នៅក្នុងការគ្រប់គ្រងការលក់នៃគម្រោងដៃគូទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ក្រៅពីបណ្តុះបណ្តាការលក់នៃភ្នាក់ងារលក់របស់យើងទាំងអស់អំពីប្រទេសកម្ពុជាខ្ញុំបានចូលរួមជាវាគ្មិននៅក្នុងព្រឹត្តិការណ៍នៃសណ្ឋាគារនានា (ទីផ្សារការវិនិយោគកម្ពុជា) នៅជុំវិញតំបន់នេះផងដែរ។២) តើរយៈពេលប៉ុន្មានហើយដែលអ្នកប្រលូកជាមួយវិស័យអចលនទ្រព្យកម្ពុជា ហើយមានលទ្ធភាពដូចម្តេច? ចាប់តំាងពីឆ្នំា ២០១២ ខ្ញុំបានធ្វើដំណើរទៅកាន់ក្រុងភ្នំពេញជារៀងរាល់ខែ។ ជាមួយអ្នកវិនិយោគអចលនទ្រព្យ ខ្ញុំបាននាំយកទស្សនវិស័យអាជីវកម្មផ្សេងទៀតជាជាងគ្រាន់តែជាការវិនិយោគអចលនទ្រព្យទៅឱ្យអតិថិជននៅរាជធានីភ្នំពេញ និងជួយពួកគេក្នុងការវិនិយោគនៅក្នុងប្រទេសនេះ។ ពីរឆ្នាំដំបូងខ្ញុំមានការលំបាកច្រើនជាងការទទួលបានផល វិនិយោគិនមកកាន់ទីនេះដោយមានភាពក្រែងរអែងមិនទុកចិត្ត ប្រទេសនេះដោយផ្អែកលើសក្តានុពលនៃការកង្វះខាតសេដ្ឋកិច្ចរបស់ប្រទេសនេះ និងប្រវត្តិសាស្រ្តផ្សេងៗ។ នៅឆ្នាំ 2016 វាមានភាពកាន់តែប្រសើរឡើង...៣) រៀបរាប់អំពីដំណើរទស្សនៈកិច្ចរបស់វិនិយោគិន? អ្វីជាកត្តាលើកទឹកចិត្ត ហើយតាមអ្នកប្រតិបត្តិតាមវិធីណា? ខ្ញុំជឿជាក់នៅក្នុងការអប់រំរបស់អ្នកវិនិយោគិនអំពីប្រទេសមួយនេះដំបូងគេបំផុត។ ខ្ញុំមិនគ្រាន់តែនិយាយអំពីលក្ខណៈសម្បត្តិដើម្បីឱ្យពួកគេមកកាន់ទីនេះតែប៉ុណ្ណោះទេ  ខ្ញុំបានចែករំលែកជាមួយនឹងពួកគេអំពីសេដ្ឋកិច្ចប្រជាជនវប្បធម៍ និងគំនិតរបស់ខ្ញុំអំពីអនាគតសក្តានុពលនៃអ្វីដែលប្រទេសនេះអាចផ្លាស់ប្តូរទៅបាន។ ខ្ញុំបានចំណាយពេលវេលាជាមួយពួកគេនៅក្នុងប្រទេសកម្ពុជា ផ្តល់ភាពរីករាយដូចការដើរទិញឥវ៉ាន់, ការបរិភោគអាហារនៅក្នុងភោជនីយដ្ឋានក្នុងស្រុក ស្ប៉ា និងជំរុញឱ្យពួកគេដើម្បីរួមចំណែកក្នុងការងារសប្បុរសនៅក្នុងប្រទេសផងដែរ។ ពួកគេពិតជាបានយល់ដឹងបន្ថែមទៀតបន្ទាប់ពី ៤ថ្ងៃ៣យប់ដំណើរទស្សនកិច្ចមួយនេះ។ រយៈកាលកន្លងមកភ្ញៀវចាស់ៗរបស់យើងបានណែនំាទៅកាន់វិនិយោគិនផ្សេងទៀតមកកាន់ប្រទេសនេះផងដែរ។៤) ហេតុអ្វីមកកាន់ប្រទេសកម្ពុជា ហើយមានប្រយោជន៍សម្រាប់វិនិយោគិន?វិនិយោគិនមួយចំនួនមិនចាំបាច់មានបទពិសោធទស្សនាប្រទេសកម្ពុជាដោយផ្ទាល់នោះទេ មើលចំនួនអ្នកធ្វើដំណើរមកកាន់ប្រទេសនេះគឺពិតជាបានបង្ហាញពួកគេយ៉ាងច្បាស់។ សំណើមួយចំនួន ពួកគេចង់ធ្វើដំណើរទស្សនកិច្ចដើម្បីស្វែងយល់ទីផ្សារមួយនេះដោយផ្ទាល់មុនពេលពួកគេមកវិនិយោគដោយវាអាស្រ័យទៅលើបុគ្គលនីមួយៗ។៥)ហេតុអ្វីប្រទេសកម្ពុជាជាប្រទេសដែលមានភាពទាក់ទាញក្នុងវិស័យទីផ្សារ អចលនទ្រព្យ ក្នុងគំនិតមួយនេះ?កម្ពុជាសម្រាប់ខ្ញុំគួរឱ្យរំភើបមែនទែនចាប់តាំងពីឆ្នាំ ២០១២ ជំនឿជាក់យ៉ាងខ្លំាងរបស់ខ្ញុំការជម្រុញទឹកចិត្តយ៉ាងសម្ប់ើមស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំ។ទីផ្សារអចលនទ្រព្យនៅកម្ពុជាមានតម្លាភាពកាន់តែច្រើនបើប្រៀបធៀបទៅនឹងប្រទេសមីយ៉ាន់ម៉ា វៀតណាម ឬឡាវ បើយើងធ្វើការប្រៀបធៀបទីផ្សារកំពុងអភិវឌ្ឍន៍។ ហើយបើយោងតាមសន្ទស្សន៍ការកើនឡើងវិនិយោគផ្ទាល់ពីបរទេសរបស់របស់ប្រទេសជាសមាជិកអាស៊ាន គឺថាម្ពុជាមានការកើនឡើងខ្ពស់ជាងគេ ០.០៤៩ 0,049 ហើយសិង្ហបុរីនៅលេខរៀងទី២០.០៤៧ ។សូម្បីតែចំនួនប្រជាជនរបស់ខ្លួនគឺមិនមានកម្រិតខ្ពស់បំផុតនោះទេនៅក្នុងតំបន់ ការវិនិយោគផ្ទាល់ពីបរទេសដែលបានចូលមកក្នុងប្រទេសនេះគឺជាភាពជោគជ័យយ៉ាងខ្លាំងសម្រាប់វិនិយោគិន។ លើសពីនេះទៀតប្រទេសនេះអនុញ្ញាតឱ្យជនបរទេសដែលជាកម្មសិទ្ធិ 100% កាន់កាប់ភាគហ៊ុន និង សាជីវកម្ម  ដែលជាប្រយោជន៍យ៉ាងខ្លាំងដល់សហគ្រិនជនបរទេសផងដែរ។៦) នៅក្នុងគំនិតផ្ទាល់របស់អ្នក អ្វីជាដំណើរការដើម្បីធ្វើដំណើរចូលទៅផ្សារអចលនទ្រព្យកម្ពុជាសម្រាប់ជំហានបន្ទាប់? ខ្ញុំជឿថាប្រទេសនេះគួរតែបង្កើនស្តង់ដាវិជ្ជាជីវៈនៃឧស្សាហកម្មអចលនទ្រព្យទាំងមូល។ បន្ទាប់មកប្រសិទ្ធិភាព និងវិជ្ជាជីវៈអាចបំពេញទីផ្សារមានការលូតលាស់ខ្លាំង  ជាពិសេសឥឡូវនេះជាមួយនឹងការហូរចូលនៃវិនិយោគិនបរទេស។ ទោះបីជាមានការផ្គត់ផ្គង់កើនឡើងយ៉ាងសម្បើមនៅក្នុងឆ្នាំ ២០១៨ ធ្វើឲ្យខ្ញុំមានការជឿជាក់ថារដ្ឋាភិបាលកំពុងស្វែងរកនិងការបើកទីផ្សារឧស្សាហកម្មកាន់តែច្រើន និងវិស័យអាជីវកម្មផ្សេងទៀតដើម្បីលើកកំពស់ស្តង់ដារសេដ្ឋកិច្ចរបស់ប្រទេសនេះទៅមុខកាន់កម្រិតខ្ពស់មួយទៀត។ អ្នកអាចមើលឃើញពីការវិនិយោគផ្ទាល់ពីបរទេសមកពីប្រទេសចិន ជប៉ុន តៃវ៉ាន់និងផ្សេងទៀតថានឹងមានអ្នកជំនាញបរទេសកាន់តែច្រើនបានផ្លាស់ប្តូរទិសដៅការវិនិយោគមកកាន់ប្រទេសនេះ។ យើងត្រូវការហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងដើម្បីបំពេញតម្រូេះការសម្រាប់មនុស្សទាំងនោះ។"យើងមិនអាចរង់ចាំសម្រាប់ទាល់តែមានតម្រូវការចូលមក បន្ទាប់មកទើបចាប់ផ្តើមបង្កើតការផ្គត់ផ្គង់នោះទេ យើងត្រូវតែត្រៀមខ្លួនសម្រាប់វារួចជាស្រេច"៧)តើមានមតិរិះគន់អ្វីដែលអ្នកទទួលបានពីអ្នកអ្នកដ៏ទៃអំពីការចូលរួមដំណើរទស្សនៈកិច្ចរបស់ក្រុមវិនិយោគិន? They always say that they didn't expect Cambodia to be so attractive and that they enjoyed every moment of the itinerary I planned. They thought of the past where you might get bombed, gunned or other things related to the past conflict here. But instead, I show them my healthy legs and my ballooned belly from all the delicacies I have eaten in the country. Now a lot of them have also registered with me to visit Siem Reap and the beautiful beaches in Sihanoukville... ពួកគេតែងតែនិយាយថាពួកគេមិនរំពឹងថាកម្ពុជានឹងមានភាពទាក់ទាញដូច្នេះនោះទេ ហើយថាពួកគេបានរីករាយគ្រប់ពេលនៃគម្រោងរបស់ខ្ញុំ។ ពួកគេបានគិតពីពេលកន្លងមកដែលជាកន្លែងដែលអ្នកអាចទទួលបានការប្រទាញប្រទង់នៃសង្គ្រាម ការឬអ្វីផ្សេងទៀតដែលធ្លាប់កើតមកនៅទីនេះ។ ប៉ុន្ដែខ្ញុំបានបង្ហាញពួកគេពីរូបរាងដ៏មានសុខភាពល្អរបស់ខ្ញុំ ខ្ញុំញុំាអាហារគ្រប់គ្រាន់នៅក្នុងប្រទេសនេះ។ ឥឡូវនេះពួកគេបានចុះឈ្មោះយ៉ាងច្រើនជាមួយដំណើរទស្សនាទៅកាន់ខេត្តសៀមរាប និងឆ្នេរសមុទ្រស្រស់ស្អាតនេះនៅក្នុងខេត្តព្រះសីហនុ ...ស្វែងយល់បន្ថែមអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា!
ប្រតិបត្តិការការងារដ៏ប្រសើរនៅអាស៊ីអាគ្នេយ៍, ក្នុងរបាយការណ៍ចុងក្រោយរបស់ Knight Frank Cambodia
ប្រតិបត្តិការការងារដ៏ប្រសើរនៅអាស៊ីអាគ្នេយ៍, ក្នុងរបាយការណ៍ចុងក្រោយរបស់ Knight Frank Cambodia
June 7, 2022, 1:14 a.m.
Realestate News
ការចេញរបាយការណ៍ទីផ្សារ H1 ២០១៦ ក្នុងពេលថ្មីដោយក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យសាកលឯករាជ្យ ឈ្មោះ Knight Frank បានបញ្ជាក់ពីការប្រមូលទិន្នន័យដោយក្រុមហ៊ុនពីសកម្មភាពរបស់ទីផ្សារអចលនទ្រព្យ អំឡុងពាក់ កណ្តាលឆ្នាំដំបូង នៅក្នុងការរួមបញ្ចូលគ្នាជាមួយការបង្ហាញជាមុនដ៏គួឲ្យទាក់ទាញមួយនៃអ្វីដែលនឹងកើតឡើងនៅពេល អនាគត។យោងទៅតាមលោកRoss Wheble ជាប្រធានរបស់ក្រុមហ៊ុនKnight Frankកម្ពុជា ឈានមុខគេនៃគម្រោងសាងសង់ថ្មីចុងក្រោយបានឈានដល់ចំណុចកណ្តាលមួយ ដែលជាមធ្យោបាយមូយដើម្បីដោះស្រាយលើហានីភ័យរយៈពេលខ្លីនៅក្នុងទីផ្សារ។ ប្រសិនបើគ្រប់ចំណុចដំណើរការបានល្អរបាយការណ៍បង្ហាញថា កម្ពុជាមានសក្តានុពលដើម្បី ឈានចូលជាសមាជិក និងប្រតិបត្តិការការងារប្រសើរឡើងនៅអាស៊ីអាគ្នេយ៍តាមរយៈដំណើរការធ្វើពិពិធកម្ម ដោយលើកឡើងថា“កំណើនខ្លាំងក្លាគឺរំពឹងថានឹងមានបន្តទៀត”  វិស័យការិយាល័យនៅក្រុងភ្នំពេញការចាប់ផ្តើមនៅក្នុងឆ្នាំដែលបញ្ចប់ការសាងសង់អគារការិយាល័យធំៗចំនួន៣ ដែលទំហំសរុបចំនូួន ៥,០០០ ម៉ែត្រការ៉េ ពាក់កណ្តាលទី២ នៃឆ្នាំសម្រាប់វិស័យការិយាល័យប្រហែលមើលឃើញថាមាន ការប្រែប្រួលខុសគ្នាតិចតួច នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមចាប់អារម្មណ៍ការិយាល័យពាណិជ្ជកម្ម លំដាប់ខ្ពស់ និងប្តូរទៅជាអគារការិយាល័យ Grade A និង Grade B។ នេះដោយសារតែការលំបាកនៃ យូនីត Grade C ត្រូវធ្វើការផ្លាស់ប្តូរ បទបញ្ជារ និងគុណភាព។តម្រូវការសម្រាប់ប្រភេទអាគារលំដាប់ខ្ពស់បានលេចឡើងជាមួយគម្រោងមួយចំនួន ដែលឃើញ មានចំនួននៃការស្នើរសុំកាន់តែច្រើនឡើង ដូចជាក្នុងករណី អគារវឌ្ឍនៈ ដែលភាគរយនៃការកាន់ កាប់ជិត ៥០% ពេលបច្ចុប្បន្ន។ នេះប្រហែលជាហេតុផលថាហេតុអ្វីបានការផ្គត់ផ្គង់ភាគច្រើនហូរចូល នៅពីរបីឆ្នាំបន្ទាប់គឺជា អគារ Grade A។ ទាំងនេះនឹងរួមបញ្ចូលទាំងប្រភេទយូនីតនឹងមកជាមួយនឹង ការបញ្ចប់គម្រោងដូចជានៅ  Exchange Square, Diamond Twin Tower, និង Olympia City។ របាយការណ៍ដោយ Knight Frank  បង្ហាញថា ក្នុងរយៈពេលមធ្យម ប្រទេសនេះគឺរំពឹងថានឹងទទួល បានអ្នកវិនិយោគទុនបរទេសច្រើនឡើង សម្រាងវិស័យការិយាល័យដែលតម្លៃប្រហែលនៅបន្តកើន ឡើងពីអត្រាបច្ចុប្បន្ន ៤,៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះចង្អុលបង្ហាញថាក្រុមហ៊ុនធំៗកំពុងផ្លាស់ប្តូរទៅធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ។ វិស័យលក់រាយប្រសិនបើមានអ្វីដែលជាទិន្នន័យពីវិស័យទីផ្សារលក់ រាយចង្អុលបង្ហាញ វាជាគឺជាកំណើនចំណាប់អារម្មណ៍ពីក្រុមហ៊ុនយីហោ ល្បីអន្តរជាតិ ដើម្បីទិញកន្លែងលក់រាយនៅក្នុងប្រទេស។ ថ្វីបើបច្ចុប្បន្នការកាន់កាប់បោះជំហានយឺត ភាគរយរក្សានៅដដែល សម្រាប់ផ្សារដែលស្ថិតនៅក្នុងទីតាំងល្អដូចជា ផ្សារទំនើប Aeon ដែលមានការពេញចិត្តរហូតដល់ ៩៥.៨%។ ប៉ុន្តែការគេចផុត ពីគ្រោះថ្នាក់នេះ ប្រហែលមិនបានយូរអង្វែង ដោយសារគម្រោងទីតាំងលក់រាយសម្រាប់អ្នកមកថ្មី រំពឹងថានឹងមានការប្រកួត ប្រជែងនៅឆ្នាំ ២០២០។ របាយការណ៍បង្ហាញថា កំណើនសរុបនៃគម្រោងក្នុងកន្លែងលក់រាយមានប្រហែល ២០៩ ភាគរយ ក្នុងពេលបច្ចុប្បន្ន។   ប៉ុន្តែនេះប្រហែលមិនមែនជាបញ្ហាអាក្រក់សម្រាប់អាជីវកម្មនោះទេ។ ដោយសារជាមួយនឹងការកើនឡើង នៃចំនួនកន្លែងលក់រាយដែលមាន តម្លៃលក់រាយ នឹងកាន់តែមានការប្រកួតប្រជែង ផ្ទុយពីតម្លៃបច្ចុប្បន្នពី ១០ ដុល្លារ ទៅ ៧០ ដុល្លារ ក្នុងមួយម៉ែត្រការេ។ វិស័យសណ្ឋាគារៈ វិស័យសណ្ឋាគារមានចំណែកស្មើគ្នាទាំងបញ្ហា និងភាពជោគជ័យអំឡុងពាក់កណ្តាលទីមួយឆ្នាំ២០១៦។ ទោះបីជាសណ្ឋាគារ ដែលមានហាងនៅក្នុងនោះបានធានាលើចំនួននៃទេសចរណ៍ច្រើន សណ្ឋាគារផ្កាយប្រាំអន្តរជាតិដូចជា សណ្ឋាគារ Marriott បានប្រឹងប្រែងបង្កើនអត្រាកាន់កាប់ដើម្បីប្រកួតប្រជែងជាមួយលំនៅដ្ឋានក្នុងស្រុក។ ថ្វីបើបែបនេះ គន្លឹះ ១៧៥ នឹងធ្វើការប្រកួតបជែងនៃ សណ្ឋាគារHotel បន្ថែមទៅលើ ២៥៩ ដែលបានបន្ថែមកាលពីដើមឆ្នាំនេះ ។ ប៉ុន្តែយោងតាមKnight Frank ការខិតខំប្រឹងប្រែងរបស់សាខាសណ្ឋាគារអន្តរជាតិ នឹងបញ្ចប់ក្នុងពេលឆាប់ៗនៅពេលដែលសណ្ឋាគារអន្តរជាតិខ្នាតយក្សច្រើនឡើងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការ ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។ គម្រោងទាំងនេះជម្រុញឲ្យមានប្រហែលជា២,៧៣២បន្ទប់ ដែលកំពុងរងចាំការបញ្ចប់នៅចុងឆ្នាំនេះ ដែលប្រហែលជាទើបតែចាប់ផ្តើមរីកចម្រើនថែម ទៀតដល់ឆ្នាំ ២០១៩។ នេះក៏បង្ហាញពីការរំពឹងទុកពីការហូរចូលនៃទេសចរណ៍ ជាពេសេសនៅឆ្នាំ ២០១៧ នៅពេលដែល វេទិកាសេដ្ឋកិច្មពិភពលោក (World Economic Forum) នឹងប្រារព្ធធ្វើនៅទីក្រុងភ្នំពេញ។                     វិស័យសេវា អាផាតមេន ទោះបីជាភាគច្រើននៃសេវាកម្មអាផាតមេនបាគ្រប់គ្រងដោយម្ចាស់ក្នុងស្រុកក៏ដោយ ទំងន់នៃទីផ្សារ គឺពឹងផ្អែកលើជនបរទេសឲ្យជួល និងកាន់កាប់អចលនទ្រព្យទាំងនោះ។ ក្នុងពេលបច្ចុប្បន្ន មានប្រ ហែល ៤,០១៧ យូនីត មានប្រហែលជា ១,៧៣០យូនីតបន្ថែមទៀតគួតែបញ្ចប់នៅឆ្នាំ ២០១៨។ នេះរំ ពឹងថានឹងបង្កឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃជួល ដែលបច្ចុប្បន្នតម្លៃពី ៦៦៧ ដុល្លារ ទៅ ៤,០០០ ដុល្លារក្នុងមួយខែ អាស្រ័យថាតើមានតម្រូវការទីផ្សារខ្ពស់ ឫក៏មិនមាន។ ការសាង់សង់ខុនដូទាន់ប្រ ណិត និងសេវាកម្មអាផាតមេនខ្នាតតូច នឹងធ្វើឲ្យមានការថយចុះនូវតម្លៃបច្ចុប្បន្ននៃសេវាកម្មអាផាត មេន។ វិស័យខុនដូបច្ចុប្បន្នវិស័យខុដូប្រហែលជាវិស័យជោគជ័នបំផុតក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយឃើញមានទី ផ្សារ ៤.៩ % កើឡើងអំឡុង បីបួនខែដំបូងក្នុងឆ្នាំនេះ។ នេះបានកើនឡើងសរុបដល់ ២,៧៩៧ យូនីត បានបន្ថែមឲ្យការផ្គត់ផ្គង់ ដេលរួមបញ្ចូលការអភិវឌ្ឍន៍ដូចជា គម្រោង The 240 គម្រោង Galaxy residences និងគម្រោង 9 East។ ចំនួន ៩២៩ យូនីត ត្រូវបានលក់ចេញអំឡុងពាក់កណ្តាលទី១ ឆ្នាំ២០១៦។ នេះបង្ហាញឲ្យឃើញការថយចុះប្រហែល ២៦,៧% តាំងពីឆ្នាំទៅមិញ។ គម្រោងប្រភេទនេះកាន់តែច្រើនឡើងបានរំពឹងថាមានច្រើននៅក្នុងឆ្នាំបន្ទាប់ ហើយ ៧៤ គម្រោង កំណត់ថានឹងបញ្ចប់នៅឆ្នាំ ២០២០។ ៧២%នៃគម្រោងទាំងនេះ នឹងត្រូវធ្វើទៅជា គម្រោងខុនដូលំ ដាប់ខ្ពស់។ អត្រាជួលខុនដូមធ្យម សម្រាប់តម្លៃសរុបនៅតែស្ថិតក្នុងតម្លៃខ្ពស់កម្រិតមធ្យមចំនួន ៤,០០០ ដុល្លារ ក្នុងមួយខែ។ នេះជាហេតុផលថាហេតុអ្វី ដែលវាជាការប្រសើរបំបែកចេញ ឫផ្លាស់ប្តូរទៅតំបន់ជាយ ក្រុង ដែលតំបន់នោះដីមានតម្លៃទាប ហើយគោលគំនិតនៅមានភាពងាយស្រួល។ការអនុវត្តន៍ច្បាប់កាន់តែតឹងតែងនឹងក៏ជាកត្តាមួយក្នុងការទាញយកចំណាប់អារម្មណ៍នៃអ្នកអភិវឌ្ឍន៍ និងវិនិយោគិនបរទេស ដែលមានការព្រួយបារម្ភខ្លាចបាត់បង់ប្រាក់ ដោយសារតែគោនយោបាយមិន ត្រូវបានអនុវត្តន៍ និងមិនច្បាស់លាស់។ គម្រោងហិរញ្ញវត្ថុដ៏ងាយស្រួលសម្រាប់អ្នកក្រុងស្រុកហើយជនបរទេសក៏កាន់តែមានភាពងាយ ស្រួលក្នុងការវិនិយោគ។ ទាញយករបាយការទីផ្សារ H12016 ពេញលេញរបស់ Knight Frank
ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!
ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!
June 7, 2022, 4:25 a.m.
Realestate News
Property Buyers & Sellers Advice
មន្រ្តីរដ្ឋាភិបាលបានប្រកាសថា នឹងណែនាំពីប្រភេទទិដ្ឋាការថ្មីសម្រាប់សោធននិវត្តន៍ជនបរទេស នៅក្នុងប្រទេសកម្ពុជាដែលហៅថា"ទិដ្ឋាការ ER” យោងតាមប្រធាននៃនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា ទិដ្ឋាការER មានការផ្លាស់ប្តូរនូវឯកសារតម្រូវតិចតួចជនបរទេសដែលបានចូលនិវត្តន៍ក្នុងពេលបច្ចុប្បន្ន ត្រូវមានឯកសារបញ្ជាក់ប្រទេសកំណើតរបស់ពួកគាត់ អំពីហិរញ្ញវត្ថុដើម្បីប្រាកដ ថាពួកគាត់អាចធានាការរស់នៅប្រចំាថ្ងៃអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។ចំណុចសំខាន់ដែលត្រូវកត់សំគាល់នោះគឺ ជនបរទេសដែលជានិវត្តន៍ជនដែលបានស្នើសុំទិដ្ឋាការតាម E-Visa ឬទិដ្ឋាការជំនួញមិនតម្រូវឲ្យធ្វើការប្រភេទទិដ្ឋាការឡើយ ឬស្នើសុំថ្មីទៀតឡើយ ប៉ុន្តែពួកគេនៅមានជម្រើស។ ជនបរទេសអន្តោប្រវេសន៍ដែលជានិវត្តន៍ជនកំពុងរស់នៅក្នុងប្រទេសកម្ពុជាក៏តម្រូវឲ្យអនុវត្តន៍បែបនេះដែរ។ “លោកប្រ៊ូសអាយុ៤៩ឆ្នំាជានិវត្តន៍ជនមកពីឃ្វីនឡេន អ៊ូស្រា្តលី កំពុងរស់នៅជិតវត្តភ្នំ បាននិយាយថាលោកស្វាគមន៍ក្នុងការផ្លាស់ប្តូរ ទោះបីជាយ៉ាងណាភាគច្រើនជនបរទេសដែលកំពុងស្នាក់នៅ នឹង មិនទៅធ្វើទិដ្ឋាការថ្មីនោះទេ យ៉ាងណាក៏ត្រូវតែធ្វើយើងគ្មានជម្រើសនោះទេ។” ទិដ្ឋាការសម្រាប់អ្នកជំនួញប្រហែលមានប្រយោជន៍ ដោយសារការអនុវត្តន៍នៅមានកម្រឹតតិចនៅឡើយ។ និវត្តន៍ជនដែលជាជនបរទេសជាច្រើនអាចធ្វើការរស់នៅក្នុងប្រទេសកម្ពុជារយៈពេលយូរដោយធ្វើការពន្យារទិដ្ឋាការរាល់ឆ្នំា ដោយគ្មានការងារធ្វើពិតប្រាកដ និងជំនួញអ្វីឡើយ។អ្នកបញ្ចេញមតិម្នាក់នៅលើគេហទំព័រនៅលើគេហដ្ឋទំព័រ Khmer440 បាននិយាយថា៖ “វាជាការប្រសើ រ សម្រាប់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែខ្ញុំឆ្ងល់ថាតើហិរញ្ញវត្ថុកម្រឹតណាដែលហៅថាមានលំនឹង?”“អ្នកប្រើប្រាស់ម្នាក់ទៀត scobienz” បាននិយាយថា “ នៅខេត្តភូកេតឆ្នំា២០០៦ក៏មានច្បាប់ស្រដៀងនេះផងដែរ ជួយកែតម្រូវផង ប្រសិនបើខ្ញុំនិយាយខុស និយាយពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសថៃ បន្ទាប់ពីបញ្ជាក់ថាមានប្រាក់ ៦០០០០បាតចំណូលប្រចំាខែ ឬត្រូវតំកល់ប្រាក់ប្រមាណ ៨០០០០០បាតក្នុងគណនីធនាគារ ដែលស្មើនឹង ១៧០០ដុល្លារក្នុងមួយខែនៃប្រចំណូល ឬ២៣០០០ដុល្លារនៅក្នុងគណនីធនាគារ។”ក្នុងបទបញ្ញតិថ្មីនៃទិដ្ឋាការសោធននិវត្តន៍សម្រាប់ជនបរទេស លោកវាសនាបានពន្យល់ឲ្យកាន់តែច្បាស់ថាវាមានការផ្លាស់ប្តរូ ប៉ុន្តែនៅក្នុងច្បាប់របស់ប្រទេសកម្ពុជាជនបរទេសមិនអាចធ្វើជាកម្មសិទ្ធិដី ឬអចលវត្ថុបានឡើយ។ដូច្នេះវាមិនមានការផ្លាស់ប្តរូច្រើននោះទេសម្រាប់ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ ទោះបីជាមានការផ្លាស់ប្តូរបែបនេះក៏ដោយ។នៅពេលសាកសួរអំពីប្រធានបទនេះនាយកគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ Independent Property Services (IPS) លោក Grant Fitzgerald បានផ្តល់ចំលើយ ថា “វាមានផលប៉ះពាល់តិចតួចមែនទែនក្នុងទីផ្សារអចលនទ្រព្យ។”គាត់បានបន្តទៀតថា “ថវិការរបស់និវត្តន៍ជន គឺមានកម្រឹតមួយមានកំណត់ច្បាស់លាស់សម្រាប់ការជួល និងលក់ដូច្នេះប្រសិនបើមានផលប៉ះពាល់វាអាចប៉ះពាល់ចំពោះទីផ្សារតែទីផ្សារអចលនវត្ថុដែល មានស្តង់ដារទាបតែប៉ុណ្ណោះ។”ប្រភេទទិដ្ឋាការ ER Visas ត្រូវបានរំពឹងថាអាចចាប់ដំណើរការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ប្រសិនបើមិនមានការប្រែប្រួល ឬពន្យារពេល។ស្វែងយល់បន្ថែមអំពី ជីវិតរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា...
ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិបោះទុន ១០០​ លានដុល្លារនៅឆ្នេរសេះស,​ ប៉ុន្តែភ្នាក់ងារ អចលនទ្រព្យក្នុងស្រុកលើកឡើងពីតម្រូវការក្នុងទីផ្សារ
ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិបោះទុន ១០០​ លានដុល្លារនៅឆ្នេរសេះស,​ ប៉ុន្តែភ្នាក់ងារ អចលនទ្រព្យក្នុងស្រុកលើកឡើងពីតម្រូវការក្នុងទីផ្សារ
June 6, 2022, 5:05 p.m.
Realestate News
Events & Announcements
ខេត្តព្រះសីហនុជាខេត្តមួយក្នុងចំណោមខេត្តដែលមានសេដ្ឋកិច្ចសំខាន់នៅក្នុងប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ត្រូវបានទទួលស្គាល់ពីធនធានមានតម្លៃដ៏ច្រើន រួមបញ្ចូលទាំងប្រេងក្នុងបាតសមុទ្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច រឹងមាំរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម។  យោងទៅតាមលោ Chhit Sengnguon ជាអភិបាលខេត្តរងនៃព្រះសីហនុ វាក៏បង្ហាញពីសក្តានុ ពលដ៏សម្បើមជាទិសដៅតំបន់ ឆ្នេរទេសចរណ៍ ក្នុងនោះមានភ្ញៀវទេសចរណ៍ប្រមាណ ១.៣ លាននាក់មានមកទស្សនានៅក្រុងព្រះសីហនុអំឡុងប្រាំខែដំបូង ក្នុងឆ្នាំ ២០១៦ ដែលបានកើន ឡើងប្រមាណជា ១៦ ភាគរយធៀបទៅនឹងឆ្នាំ ២០១៥។ សូមអានអត្ថបទពេញលេញការកើន ឡើងការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងវិស័យទេសចរណ៍នៅក្រុងព្រះសីហនុ។យើងទៅតាមរបាយការណ៍មួយរបស់ទូរទ្ទស្សន៍បាយ័ន  ក្នុងបទបង្ហាញរបស់លោក គ្រីស្តូប ហ្វរស៊ីនីទី នាយកប្រតិបត្តិ ក្រុមហ៊ុន KC JSM Service, Ltd អំពីគម្រោងវិនិយោគរបស់ ក្រុមហ៊ុន ជូនអាជ្ញាធរខេត្ដ នៅសាលាខេត្ដព្រះសីហនុ កាលពីថ្ងៃទី២៥ ខែកក្កដានេះ  បាននិយាយថា "ដោយមើលឃើញពីពីសក្តានុពលនៃទីផ្សារទេសចរណ៍នៅក្រុងព្រះសីហនុ ក្រុមហ៊ុនវិនិយោគបរ ទេស  KC JSM Services Ltd បានសម្រេចវិនិយោគរមណីយដ្ឋានពហុគម្រោងនៅតំបន់ឆ្នេរសេះ ស នៅជិតកំពង់ផែរក្រុងព្រះសីហនុ ហើយគម្រោងនេះនឹងចាប់ផ្តើមនៅខែតុលា ចុងឆ្នាំនេះ។"យោងតាម IBC Cambodia ក្រុមហ៊ុន  KC JSM Services Ltd គឺជាក្រុមហ៊ុន អភិវឌ្ឍន៍លើអចលន ទ្រព្យផ្តោតសំខាន់លើ ការអភិវឌ្ឍន៍អចលនទ្រព្យ គ្រប់ជំហាន ពីគោលគំនិតរបស់គម្រោង និងផែនការមេ ក្នុងការគ្រប់គ្រង អចលទ្រព្យ។ តាំងពីឆ្នាំ ២០១២ ក្រុមហ៊ុនបានធ្វើការជិតស្និតជា មួយរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ តំបន់ឆ្នេរនៅកម្ពុជា ដែលទាក់ទងនឹង គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មឆ្នាំ ២០១៥ - ២០១៥។លោក ហ្វរស៊ីនីទី បញ្ជាក់ថា “រមណីយដ្ឋានពហុគម្រោងនេះមានទីតាំងនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដែលគ្រប់ ដណ្តប់លើទំហំដីជិត ៦០,០០០ហិចតា ជាមួយនឹងទឹកប្រាក់ចំនួន ១១៩ លានដុល្លា”។ លោកបន្តថា ក្រុមហ៊ុនបានចំណាយពេលបួនឆ្នាំសិក្សាពីផលប៉ះពាល់នៃបរិស្ថាន និងបញ្ហា ប្រឈមនានា ព្រមជាមួយនឹង ដំណោះស្រាយផ្សេងៗមុនពេលគម្រោងបញ្ជាក់ច្បាស់លាស់។សរុបទៅគម្រោងនេះនឹងត្រូវចំណាយពេល ២ឆ្នាំដើម្បីបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់។ ក្រុមហ៊ុន KC JSM Services មិនត្រឹមតែផ្តល់នូវសេវាកម្មទេសចរណ៍ប៉ណ្ណោះទេ ថែមទាំងផ្តល់ឱកាសការងារចំនួន ៣០០០ កន្លែង ជាមួយនឹងការផ្តល់ប្រាក់ខែទាបបំផុត ២០០ ដុល្លារក្នុងមួយខែ។ទាក់ទងទៅនឹងគម្រោងវិនិយោគថ្មីនេះនៅក្រុងព្រះសីហនុ លោក វ៉ាន់ ចាន់ថន ជានាយកប្រតិ បត្តិរបស់ក្រុមហ៊ុន TownCity Real Estate មានគម្រោងសាងសង់ជាច្រើនកំពុដំណើរការសាង  សង់នៅក្នុងព្រះសីហនុនៅក្នុងពេលបច្ចុប្បន្នដូចជា គម្រោង Camhomes និងគម្រោង D’Seaview ហើយនឹងអាចមានគម្រោងព្រលានយន្តហោះថ្មីនៅពេលខាងមុខ។លោក ចាន់ថននិយាយថា “ភាពរីកចម្រើននៃការវិនិយោគនៅក្នុងព្រះសីហនុបែបនេះនឹងធ្វើឲ្យមានអ្នករស់នៅទីនេះកាន់ តែច្រើនហើយតម្លៃនៃអចលនទ្រព្យក៏នឹងកើនឡើងដែរ” លោកបន្ថែមថា "គម្រោងថ្មីនេះ ជាការវិនិយោគដ៏ល្អនៅក្នុងក្រុងព្រះសីហនុ ដោយសារវានឹង ផ្តល់ជាច្រើនគឺ ផលចំណេញ ដោយផ្ទាល់ និងដោយប្រយោល។"លោកបានពន្យល់ថាទេសចរណ៍នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ទៅដល់អ្នករស់នៅក្នុងខេត្ត ព្រះសីហនុរួមមានឱកាសការងារ និងប្រាក់ចំណូលផ្សេងៗ។ ក្នុងពេលជាមួយគ្នាវាក៏បានផ្តល់ ជាផលប្រយោជន៍ដោយប្រយោល ដោយនឹងទទួលបានឱកាស វិនិយោគបន្ថែមទៀត តាមរយៈភ្ញៀវទេសចរណ៍ដែលទស្សនា ដែលពួកគេនឹងសំឡឹងរកឱកាសវិនិយោគផងដែរ។លោក ចាន់ថន និយាយថា “ភ្ញៀវទេសចរណ៍ច្រើនមកលំហែរនៅក្រុងព្រះសីហនុ ក៏ជាឱកាស ឲ្យមានការវិនិយោគវិស័យ អចលនទ្រព្យច្រើនទៀតនៅក្នុងក្រុងព្រះសីហនុ នៅពេលអនាគត”។ប៉ុន្តែលោក ដែន សាកល ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Universal Real Estate នៅក្នុងខេត្ត នេះ លើកឡើងថា នេះជាគម្រោងលំដាប់ខ្ពស់ ដូចច្នេះវានឹងមិនផ្តល់ផលចំណេញដល់អ្នក ក្នុងស្រុកនោះទេ ដោយសារតម្លៃលក់ចេញតម្លៃថ្លៃ។លោក សាកល និយាយថា “គម្រោងនេះគឺសម្រាប់គួ្រសារមានជីវភាពធូរធារ និងជនបរទេស ប៉ុណ្ណោះ”។“ការប្រកាសពីគម្រោង គឺបានផ្តោតលើផលប្រយោជន៍ជាវិជ្ជមាននៃការវិនិយោគ ប៉ុន្តែតាម ជាក់ស្តែង នឹងមិនទទួលបានដូច អ្វីដែលបានអះអាងនោះឡើយ។ មានគម្រោងមួយចំនួន នៅក្រុងព្រះបានក្លាយទៅជាទីក្រុងខ្មោច ហើយហានិភ័យដូចគ្នានឹង អាចកើតមានដល់គម្រោង ផ្សេងដែរ”។លោក សាកលបន្ថែមថា “នៅឆ្នាំ ២០១៥ គឺមានកំណើនវិនិយោគនៅក្រុងព្រះសីហនុ ដូចជា គម្រោងខុនដូ វីឡា និងសណ្ឋាគារ។ ពេលនោះមានតម្រូវការច្រើនក្នុងទីផ្សារ ចំនែក ការបន្ត វិនិយោគនៅឆ្នាំ ២០១៦ គឺបានធ្លាក់ចុះ ដោយសារការផ្គត់ផ្គងលើសពីតម្រូវការទីផ្សារ និងដោយសារទីផ្សារសល់តាំងពីឆ្នាំ ២០១៥ មក”។ទោះបីជាលោកមានទុទ្ទិដ្ឋិនិយមចំពោះតម្រូវការទីផ្សារសម្រាប់គម្រោងធំៗដូចជា គម្រោង ឆ្នេរសេះសរនេះក៏ដោយ តែលោកក៏បានលើកឡើងដែរថា តម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុគឺមានភាពល្អប្រសើរឡើងវិញនៅ ពាក់កណ្តាល់ទី២ នៃឆ្នាំ ២០១៦។រូបភាពពីប្រភពhttp://www.thekingstrip.com/indexសិក្សាបន្ថែមទៀតពី ក្រុងព្រះសីហនុ ដែលជាទិសដៅនៃអចលនទ្រព្យ និងការណែសម្រាប់អ្នកវិនិយោគ ក្នុងពេលនេះ!
ហេតុអ្វីអ្នកគួរតែរស់នៅតំបន់ទួលគោក? ជួបជាមួយលោក Alex Evengroen ក្នុងកម្មវិធី Realestate.com.khTV
ហេតុអ្វីអ្នកគួរតែរស់នៅតំបន់ទួលគោក? ជួបជាមួយលោក Alex Evengroen ក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 8:38 p.m.
Realestate News
មានទីតំាងជាច្រើននៅក្នុងប្រទេសកម្ពុជា មានភាពទាក់ទាញផ្សេងៗគ្នាទំាងអ្នកក្នុងតំបន់ និងជនបរទេស។ ហើយតំបន់ដែលមានភាពទាក់ទាញនៅពេលបច្ចុប្បន្នគឺស្ថិតនៅតំបន់ទួលគោក ហើយចាប់ពីតម្លៃដីនៅតំបន់បឹងកេងកងមានការកើន ឡើងយ៉ាងគំហុកនៅប៉ុន្មានឆ្នំាចុងក្រោយនេះ។Realestate.com.kh បានជួបសន្ទនាជាមួយលោក Alex Evengroen នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមន៍អ្នកវាយតម្លៃ និងអចលនទ្រព្យ និងជាអនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់។ លោកបានឆ្លើយសំនួរមួយចំនួនហេតុអ្វីបានជាតំបន់ទួលគោកក្លាយជាតំបន់ដែលមានប្រជាប្រិយភាព និងមានការចាប់អារម្មណ៍យ៉ាងខ្លំាងនាពេលបច្ចុប្បន្ន!លក្ខណៈសម្បត្តិនៃតំបន់ទួលគោគ៖ទួលគោកគឺជាតំបន់ដែលមានសក្តានុពល ហើយវាមានចំណុចប្រសើរបស់ខ្លួន លោក Evengroen បាននិយាយថាតំបន់នោះពោរពេញដោយថាមពលស្រស់ស្រាយ វាមានសកម្មភាពជាច្រើនដែលតំបន់នោះអាចផ្តល់ជូនអ្នកដែលរស់នៅតំបន់នោះ។ សកម្មភាពទំាងនោះមានដូចជា៖ ទស្សនាការសំដែងរបំាបុរាណនៅសមាគមន៍សិល្បៈអប្សរា "ឬការជិះកង់កំសាន្ត ដើរកំសាន្ត ឬទៅញុំាសាច់អំាងនៅជិតទី នោះតែម្តង"។វាក៏ជាកន្លែងមួយដែលមានសុវត្ថិភាពខ្ពស់សម្រាប់ការរស់នៅ វាស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនហើយជាតំបន់ដែលមានភាពអ៊ូរអ៊រ។ ម្ចាស់លំនៅដ្ឋាននៅតំបន់ទួលគោកភាគច្រើនជាប្រជាជនក្នុងស្រុក ដូច្នេះទួលគោកជាទីប្រជុំជនដែលមានវប្បធម៌សម័យទំនើ និងបែបប្រពៃណីលាយបញ្ចូលគ្នា។ប៉ុន្តែវានឹងក្លាយជាតំបន់ដែលទាក់ទាញដល់ជនបរទេសផងដែរ ដោយសារមានការតំាងទីអាជីវកម្មដែលមានយីហោអន្តរជាតិជាច្រើនបានមកដល់ក្នុងតំបន់នេះ។ ជាពិសេសក៏មានការផ្លាស់ប្តូរនៃការរស់នៅ កាន់តែមានភាពទាន់សម័យ យើងឃើញថាមានសេវាកម្មខុនដូសម្រាប់ជួល តួយ៉ាងមានគម្រោងសាងសង់ជាច្រើនដែលជាប្រភទលំនៅដ្ឋានអាផាតមេនសម្រាប់ជួលមានការកើនឡើងជាលំដាប់។លោក Anthony Perkins នាយកនៃគម្រោងហិរញ្ញវត្ថុ និងការវិនិយោគនៃក្រុមហ៊ុនរ៉ូយ៉ាលគ្រុបបាន និយាយថា “ប្រសិនបើអ្នកមានគ្រួសារហើយមិនចំាបាច់បារម្ភអំពីការធ្វើដំណើររបស់អ្នកទៅបំពេញកិច្ចការងារនោះឡើយ ទួលគោកជាតំបន់មួយដ៏ល្អមួយសម្រាប់ស្វែងរកផ្ទះសម្រាប់ជួល ឬទិញ” សូមអានអត្ថបទទំាងស្រុង ហើយស្វែងយល់បន្ថែម ហេតុអ្វីតំបន់ទួលគោកយើងមិនត្រូវរំលង!ឱកាសនៃការវិនិយោគ៖ជាមួយនឹងការពង្រីកសក្តានុពលរបស់ខ្លួន ទួលគោកពិតជាមានការអភិវឌ្ឍន៍យ៉ាងរហ័ស ហើយតំបន់នោះពិតជាមានឱកាសវិនិយោគសម្រាប់ការវិនិយោគ និងសំណង់។ លោក Evengroen បាននិយាយថាមានការរៀបចំគម្រោងរួចជាស្រេច ហើយមានគម្រោងអភិវឌ្ឍន៍ថ្មីៗដែលរំពឹងថានឹងបញ្ចប់នៅប៉ុន្មានខែ ឬប៉ុន្មានឆ្នំាខាងមុខនេះផងដែរ។ ទំាងអស់នេះធ្វើឲ្យតម្លៃដី និងអចលនទ្រព្យផ្សេងៗនៅក្នុងតំបន់នោះ មានភាពទាក់ទាញកាន់តែខ្លំាង។ គម្រោងទំាងនោះពិតជាទាក់ទាញគ្រប់ជនចំណូលថ្មី និងសកម្មភាព លក់រាយនៅតំបន់នោះផងដែរ។គាត់បន្ថែមថាភាគច្រើននៃគម្រោងអគារនៅក្នុងតំបន់ទួលគោកគឺជាប្រភេទអចលនទ្រព្យពាណិជ្ជកម្ម។ គាត់បានទស្សន៍ទាយថាការផ្គត់ផ្គង់ដ៏ធំសម្រាប់ផ្ទះអាជីវកម្ម (Shop House) វីឡា និងខុនដូ បានចាប់ផ្តើមឥឡូវនេះ តំបន់ទួលគោកចាប់ផ្តើមក្លាយជាតំបន់ដែលមានភាពល្បីល្បាញ។លោក Evengroen បានបន្ថែមថាប្រសិនអ្នកមានប្រាក់គ្រប់គ្រាន់អ្នកអាចធ្វើការវិនិយោគ វាជាជម្រើសមួយដ៏ឆ្លាតវៃ ស្របពេលតម្លៃដីមានការប្រកួតប្រជែង និងស្ថេរភាពនយោបាយល្អ។ ក្នុងរយៈពេល២ឬ៣ឆ្នំាខាងមុខនេះលោកអ្នកធ្វើការលក់បន្តអចលនទ្រព្យរបស់លោកអ្នកនៅក្នុងតំបន់ទួលគោក លោកអ្នកអាចទទួលបានប្រាក់កម្រៃបន្ថែម។ចរាចរណ៍៖អ្នកវិនិយោគត្រូវតែយកចិត្តទុកដាក់លើអ្នកទិញដែលមានទិសដៅផ្សេងៗគ្នានៅក្នុងក្រុងភ្នំពេញ ជាទូទៅគឺស្ថានភាពចរាចរណ៍ ត្រូវបានគេពិចារណាអំពីការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។ ស្វែងយល់បន្ថែមអំពី ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងភ្នំពេញ។  លោក Evengroen បាននិយាយថាទោះបីជាស្ថានភាពចរាចរណ៍បានកំពុងតែជាប្រធានបទដែលគេតែងតែនិយាយនៅក្នុងខណ្ឌទួលគោក។ នេះគឺជាហេតុផលដែលត្រូវពង្រីកផ្លូវក្នុងតំបន់ទួលគោក ដើម្បីឆ្លើយតបនឹងចំនួនយានយន្តកាន់តែកើនឡើងនៅក្នុងក្រុង ទោះជាយ៉ាងណាតំបន់ទួលគោកបានធ្វើការអភិវឌ្ឍន៍ និងមានការសាងសង់យ៉ាងសម្បើមនៅក្នុងតំបន់នោះ។សេវាកម្ម និងមធ្យោបាយផ្សេងៗ៖កត្តាផ្សេងទៀតដែលធ្វើឲ្យខណ្ឌទួលគោកកាន់តែមានភាពងាយស្រួល ព្រោះថាវានៅជិតផ្សារទំនើបដែលមានស្តង់ដារអន្តរជាតិ ហាងទំនិញ និងមជ្ឈមណ្ឌលសេវាកម្មផ្សេងៗ។តំបន់នោះមាន ភោជនីយដ្ឋាន និងហាងអាហារដូចជា៖ ប៊ហ្គើឃីង ភីហ្សាខុមភេនី និងមានហាងកាហ្វេបែបទំនើបជាច្រើនក្នុងពេលបច្ចុប្បន្ន។ មានគ្រឹះស្ថានសិក្សា និងមន្ទីរនៅជុំវិញតំបន់នោះ ដូចជា៖ មជ្ឈមណ្ឌលទួល គោក និងសាលាអន្តរជាតិZaman។ តំបន់នេះមានអ្វីទំាងអស់សម្រាប់ធ្វើឲ្យការរស់នៅកាន់តែមានភាព ប្រសើរឡើង។មានកត្តាជាច្រើនទៀតដែលធ្វើឲ្យការរស់នៅក្នុងតំបន់ទួលគោក លោក Evengroen បាននិយាយថា លោកអ្នកគួរចំណាយពេលធ្វើដំណើរកំសាន្តនៅថ្ងៃសៅរ៍ពេលល្ងាច ទស្សនាភាព ស្រស់ស្អាតនៅជុំវិញតំបន់ទួលគោក។ស្វែងយល់អំពីការផ្តល់ដំបូន្មាន និងគន្លឺសំខាន់ៗជាមួយកម្មវិធី Realestate.com.khTVនៅថ្ងៃនេះ!
សហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់ JCI
សហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់ JCI
June 6, 2022, 5:06 p.m.
Realestate News
សភាអន្តរជាតិជាន់ខ្ពស់ (JCI) គឺជាអង្គការក្រៅរដ្ឋាភិបាលមួយក្នុងពិភពលោក ហើយក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ត្រូវបានទទួលស្គាល់ផ្លូវការដោយរដ្ឋាភិបាលក្នុងឆ្នំា២០១២សភាអន្តរជាតិជាន់ខ្ពស់(JCI)កម្ពុជា បានចែករំលែកកម្មវិធីដែល មានសារៈប្រយោជន៍ និងគម្រោងមួយចំនួនសម្រាប់អ្នកជំនាញ និងសិស្សានុសិស្សដែលមកពីវិស័យផ្សេងៗគ្នា។ សភាអន្តរជាតិជាន់ខ្ពស់ (JCI) គម្រោងទំាងនេះពិតជាបានត្រួសត្រាយផ្លូវយ៉ាងល្អសម្រាប់ ជួយដល់សេដ្ឋកិច្ច ការអប់រំ និងកិច្ចពិភាក្សា។ ហើយចំណែកឯគម្រោងថ្មីៗនេះដែលមានឈ្មោះថា សហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់ JCI ស្ថិតក្នុងគម្រោងដែលមានប្រ យោជន៍ទំាងនោះ។តើអ្វីជាសហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់?ជាមួយនឹងកម្មវិធីតាំងពិព័រណ៍ សភាអន្តរជាតិជាន់ខ្ពស់ក៏បានរៀបចំកម្មវិធីជជែកពិភាក្សាដែលមានវាលគ្មិន និងអ្នកជំនាញដែលមកពីគ្រប់វិស័យមានដូចជា៖ ភេសជ្ជៈ និងអាហារ អចលនទ្រព្យ និងផលិតផលកសិកម្មធម្មជាតិ។ទោះបីជាវាលគ្មិនមកពីវិស័យផ្សេងៗគ្នា ការជជែកពិភាក្សាគឺជាប្រធានបទស្នូលមួយ “គន្លឹះជោគជ័យ និងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ ភេសជ្ជៈ និងអាហារ និងផលិតផលកសិកម្មធម្មជាតិ ក្នុងប្រទេសកម្ពុជា”។ជាមួយការគូសបញ្ជាក់ អង្គភាព ម្ចាស់ឧបត្ថម្ភ និងដៃគូរជាច្រើនសង្ឃឹមថានឹងបង្ហាញ ឱកាសជា ច្រើននៅក្នុងប្រទេសកម្ពុជាដែលមានស្រាប់។ វាលគ្មិននឹងបង្ហាញអំពីកត្តាដែលអ្នកវិនិយោគគួរ តែចាប់យកនៅពេលបច្ចុប្បន្ន ដោយប្រើប្រាស់ធនធានទំាងអស់ទៅអភិវឌ្ឍន៍ដើម្បីឲ្យជំនួញរបស់អ្នកមានភាពប្រសើរឡើង។  ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរក៏បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុង ការទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងការធ្វើជំនួញផងដែរ។តើអ្នកណាជាវាលគ្មិន?ព្រឹទ្ធិការណ៍នេះមានការអញ្ជើញចូលរួមជាមួយនឹងវាគ្មិននៅពេលព្រឹក និងពេលរសៀល ហើយក៏មានការចូលរួមអំពីអ្នកសម្របសម្រួលដែលមកពីវិស័យដូចគ្នាផងដែរ។អ្នកសម្របសម្រួល៖លោក  ឃន ឈុនតារ៉ា - នាយកប្រតិបត្តិ KOI Café Cambodiaដែក ដារី អនុប្រធានសភាអន្តរជាតិជាន់ខ្ពស់ និងជានាយកប្រតិបត្តិក្រុមហ៊ុន 360 ads & events ឯកឧត្តម សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាផ្នែកកសិកម្ម៖Dr. Tan Monivann - VP of Mong Reththy Group Co., Ltd.Mr. Neak Tharen - Board of Directors of Cambodian Organic Agriculture Association and CEO of Natural Gardenផ្នែកអាហារ & ភេសជ្ជ៖លោក គួច សុខលី ប្រធានសមាគមភោជនីយដ្ឋានកម្ពុជាលោក ចាង ប៊ុនលាង -  ប្រធានប្រតិបត្តិ និងស្ថាបនិកហាងកាហ្វេប្រ៊ោនវិស័យអចលនទ្រព្យ៖ លោក ឧកញ្ញា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន Worldbridge Land Co., Ltd លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក Kenn Yeo ប្រធានចាត់ការទូទៅ Orkide Villa Condominiumតើវាលគ្មិនជជែកអំពីប្រធានបទអ្វី? កិច្ចពិភាក្សា និងគណៈកម្មការជជែកអំពីប្រធានបទមួយចំនួន៖ សម្រាប់ឧស្សាហកម្មអាហារ និងភេសជ្ជៈពួកគាត់នឹងធ្វើការបកស្រាយពីការប្រែប្រួល និន្នាការ ប្រភព ការទិញឈ្មោះក្រុមហ៊ុន (Franchise) និងជួយតម្រង់ផ្លូវដើម្បីភាពជោគជ័យក្នុងមុខជំនួញ។ សម្រាប់វាលគ្មិនមកពីវិស័យកសិកម្មពួកគាត់នឹងធ្វើការរៀបរាប់អំពីកត្តាភូមិសាស្រ្ត និងកត្តាផ្សេងៗដែលទាក់ ទងនឹងប្រទេសកម្ពុជា។ ពួកគាត់នឹងជជែកបង្ហាញអំពីកត្តាប្រឈមផ្សេងៗ និងតម្រូវការនៅក្នុងទីផ្សារបច្ចុប្បន្ន។ កម្មវិធីនេះនឹងត្រូវបង្ហាញនៅពេលព្រឹកហើយកម្មវិធីដែលទាក់ទងនឹងវិស័យអចលនទ្រព្យ នឹងបង្ហាញនៅពេលរសៀល។ ពួកគាត់នឹងធ្វើពិភាក្សាអំពីចំណុចសំខាន់នៃវិធានច្បាប់ ការអភិវឌ្ឍន៍ និងការណែនំាសម្រាប់ការវិនិយោគនៅក្នុងវិស័យទំាងនោះ។ព្រឹត្តិការណ៍នេះពិតជានំាមកជូននូវគម្លាតរវាងជំនួញ និងបុគ្គល សង្ឃឹមថានឹងអាចបំលែងចំណុចនេះ ទៅជាទីផ្សារមួយយ៉ាងសំខាន់សម្រាប់ចាប់ផ្តើមការវិនិយោគ មិនត្រឹមតែអនាគតបុគ្គល ប៉ុន្តែសម្រាប់អនាគត របស់ប្រទេសជាតិ។វាជាសារៈប្រយោជន៍យ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា វាជាសារៈសំខាន់ក្នុងការយល់អំពីវិធីដែល អ្នកអាចយកវាជាសក្តានុពលសម្រាប់ការអភិវឌ្ឍន៍។ប្រសិនបើអ្នកចាប់អារម្មណ៍ចូលរួមក្នងព្រឹត្តិការណ៍មួយនេះ វានឹងប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេ ញ និងលំនៅដ្ឋាន នៅថ្ងៃទី២៧ ខែសីហា ឆ្នំា២០១៦។ ព្រឹត្តិការណ៍នេះចាប់ផ្តើមឡើងនៅម៉ោង៨ព្រឹក នឹងបញ្ចប់នៅពេលល្ងាច។សម្រាប់អ្នកដែលមានបំណងចូលរួម អាចធ្វើការទំនាក់ទំនងលោក ហម ចាន់រស្មី +855 12 540 033 ឫតាមអ៊ីម៉ែល hchanreaksmey@gmail.comសម្រាប់អ្នកដែលមានបំណងចូលរួមនឹងកញ្ចប់ឧបត្ថម្ភ និងទំនាក់ទំនងជាសាធារណៈសូមទាក់ទង លោក Soth Sothearak តាមរយៈលេខទូរស័ព្ទ+855 17 59 46 19 ឫតាមអ៊ីម៉ែល  sothearak2510@gmail.com