+855 92 92 1000
Logo

Realestate News

ការផ្ទេរកម្មសិទ្ធិប្លង់ទន់ សម្រាប់ជនបរទេសនៅកម្ពុជា និងការទិញតាមរយៈភាគគីតំណាង ជាមួយ លោក Desmond Yap លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
ការផ្ទេរកម្មសិទ្ធិប្លង់ទន់ សម្រាប់ជនបរទេសនៅកម្ពុជា និងការទិញតាមរយៈភាគគីតំណាង ជាមួយ លោក Desmond Yap លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:00 p.m.
Realestate News
Realestate.com.khជាមួយលោក  Desmond Yap អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនអចលនទ្រព្យ យ៉ុង យ៉ាប់( Yong Yap Properties) ដើម្បីសិក្សាបន្ថែមទៀតពីការផ្លាស់ប្តូរថ្មីៗក្នុងការអនុវត្តន៍តាមផ្លូវច្បាប់លើកម្មសិទ្ធិប្លង់ទន់សម្រាប់ជនបរទេសក្នុងប្រទេសកម្ពុជា និងសិក្សាពីការទិញតាមរយៈភាគគីតំណាងដោយប្រសិទ្ធិភាព។ រហូតដល់ពេលនេះ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានធ្វើមិនដឹងមិនលឺចំពោះខណ្ឌ និងសង្កាត់របស់ខ្លួន ដែលបានចេញប្លង់ទន់ដល់ជនបរទេស។ ទោះជាយ៉ាងណា នៅក្នុង សេចក្តីប្រកាស មួយនាពេលថ្មីៗការអនុវត្តន៍កន្លងមកត្រូវបានបញ្ឈប់ទាំងស្រុងនៅទីក្រុងភ្នំពេញ។ យ៉ាងណាក្តីមានស្ថានភាព និងវិធីផ្សេងៗជុំវិញនឹងការផ្លាស់ប្តូរទាំងនេះ រួមបញ្ចូលទាំងការទិញអចលនទ្រព្យតាមរយៈភាគគីតំណាង ចង់សិក្សាបន្ថែមទៀត? អាចស្វែងរកព័ត៌មានបន្ថែមនៅ កម្មសិទ្ធិលើអចលនទ្រព្យរបស់ជនបរទេស នៅកម្ពុជា តាមគេហទំព័រ Realestate.com.kh.
គម្រោងថ្មីច្រើនដាក់តាំងបង្ហាញនៅពិពណ៌អចលនទ្រព្យ ​ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦
គម្រោងថ្មីច្រើនដាក់តាំងបង្ហាញនៅពិពណ៌អចលនទ្រព្យ ​ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦
June 6, 2022, 5:05 p.m.
Realestate News
Property Buyers & Sellers Advice
អតិថិជនទិញផ្ទះ និងអចលនទ្រព្យពាណិជ្ជកម្មនឹងស្ទាក់ស្ទើរជ្រើសរើសអចលនទ្រព្យមួយណាបាននៅពេលការ តាំងបង្ហាញពីអចលនទ្រព្យ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦។ ការតាំងពិពណ៌ពាណិជ្ជកម្មនៅកោះពេជ្រពីថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦។ Realestate.com.kh មោទនភាពបានក្លាយជាភ្នាក់ងារអចលនទ្រព្យអនឡាញ សម្រាប់ពិពណ៌អចលនទ្រព្យ និងការវិនិយោគនៅកម្ពុជា។វត្ថុបំណងសំខាន់ចង់ឲ្យអ្នកមកទស្សនា បានឃើញគ្រប់គម្រោងទាំងអស់នៅក្នុងកន្លែងតែមួយ។ លើសពីនេះទៀត អតិថិជនអាចរីករាយជាមួយការផ្តល់ជួនជាច្រើនទៀតដែលមានក្នុងពិពណ៌។ ការផ្សព្វផ្សាយជាការដាក់តាំងបង្ហាញអចលនទ្រព្យធំបំផុតនៅកម្ពុជា ព្រឹត្តិការណ៍នឹងបង្ហាញពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅកម្ពុជា។ ដែលបានគាំទ្រដោយសមាគមន៍វាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជា ការពិពណ៌នឹងផ្តោត សំខាន់លើគុណភាពនៃគម្រោងដែលនឹងទាកទាញអ្នកទិញបរទេស។គម្រោងដែលដាក់បង្ហាញរួមមានៈ   “ការតាំងពិពណ៌ និងការវិនិយោគអចលនទ្រព្យកម្ពុជារៀបចំឡើងធំបំផុត ប៉ុន្តែនៅពេលអ្នកអភិវឌ្ឍន៍សំខាន់ៗច្រើនឡើងចុះឈ្មោះក្នុងការដាក់បង្ហាញពីគម្រោងរបស់ពួកគេ។ ភាគច្រើនជាអ្នកចូលរួមក្នុងពិពណ៌លើកទីមួយនេះឆ្លុះបញ្ចាំងពីការបន្តកើនឡើងកាន់តែខ្លាំង និងទាមទារឲ្យគម្រោងមានគុណភាព។ តម្លៃនៃអចលនទ្រព្យនៅតែសមល្មមបើធៀបទៅនឹងប្រទេសនៅក្នុងតំបន់។ នៅពេលដែលជាប្រទេសមួយចាប់អារម្មណ័លើការវិនិយោគលើការផលិត និងវិស័យទេសចរណ៍ ទីផ្សារជួលគឺរំពឹងថានឹងនៅតែរឹងមាំ។ ការតំាងពិពណ៌គឺវេទិការទីផ្សារដើម្បីឲ្យធ្វើការផ្សព្វផ្សាយដល់ទាំងអ្នកទិញក្នុងស្រុក និងបរទេសដោយរំពឹងថាអាចទាក់ទាញអ្នកបានជាង ១០,០០០ នាក់។កក់កន្លែងជួលតង់ សូមផ្ញើពត៌មានលំអិតផ្ទាល់ខ្លួនមកកាន់អ្នករៀបចំរបស់យើង សូមចុចទីនេះចូលទស្សនាក្នុងការពិពណ៌អចលនទ្រព្យ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦ ដោយឥតគិតថ្លៃ! អាចរកបាននូវសំបុត្រអញ្ជើញចូលរួមៈ ត្រូវការសំបុត្រដែរឫទ?FIND OUT MORE
ខេត្តព្រះសីហនុគោលដៅនៃការអភិវឌ្ឍន៍អចលនទ្រព្យ
ខេត្តព្រះសីហនុគោលដៅនៃការអភិវឌ្ឍន៍អចលនទ្រព្យ
June 6, 2022, 5:06 p.m.
Realestate News
ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ ជាកំពង់ផែអន្តរជាតិ ហេដ្ឋារចនាសម័ន្ធ និងសេវាកម្មផ្សេងៗមានភាពរលូន។ ព្រលានយន្តហោះក្រុងព្រះសីហនុបានផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍ ចំណែកឯការហោះហើរក្នុងស្រុកព្រមទាំងអន្ដរជាតិឆ្ពោះទៅទីក្រុងហូជីមិញ, រាជធានីភ្នំពេញ និងសៀមរាបផងដែរ ក៏មានការផ្តល់ជូនសេវាយន្ដហោះ ឯកជនអន្តរជាតិ និងឧទ្ធម្ភាគចក្រផងដែរ។កត្តាអំណោយផលទំាងប៉ុន្មាននេះបាន ធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះទទួលការចាប់អារម្មណ៍យ៉ាងខ្លំាង។  ខេត្តមួយនេះពិតជាទាក់ទាញយ៉ាងខ្លំាង តួយ៉ាងសណ្ឋាគារលំដាប់អន្តរជាតិ Six Senses Hotels Resorts Spas នឹងធ្វើប្រតិបត្តិការនៅ លើកោះក្របីខេត្តព្រះសីហនុ សណ្ឋាគារមួយនេះមានវីឡាលំហែកាយប្រណិតចំនួន៤០ដែលសុទ្ធតែអាចមើលឃើញទេសភាពមាត់សមុទ្រ។ Six Senses Spa Krabey Island ជាគោលដៅសម្រាប់អ្នកទេសចរណ៍ដែលមកកំសាន្តក្នុងស្រុក និងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។Six Senses Spa Krabey Island គ្រោងនឹងបញ្ចប់គម្រោងរបស់ខ្លួននៅក្នុងឆ្នាំ 2017។ទន្ទឹមនឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងខេត្តមួយ នេះក៏មានសក្តានុពលផងដែរ។“ការវិនិយោគដីធ្លីនៅក្នុងខេត្តព្រះសីហនុវាពិតជាឱកាសក្នុងការវិនិយោគសម្រាប់ថ្ងៃអនាគត ព្រោះថាគម្រោងអភិវឌ្ឍន៍ជាច្រើនកើតមានឡើង ក៏ដូចជាកត្តាភូមិសាស្រ្ត ខេត្តនេះជាតំបន់ឧស្សាហកម្មទេសចរណ៍លំដាប់អន្តរជាតិ” នេះជាសម្តីលោក ឆុត ប៊ុណ្ណា ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅក្នុងក្រុងភ្នំពេញដែលបានទិញដីមួយកន្លែងក្នុងខេត្តព្រះសីហនុ។លោក ឌិន សកល ប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Universal Real Estate ដែលមានទីតំាងស្ថិត នៅខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “អតិថិជនមានចំណាប់អារម្មណ៍ខ្លំាងទៅលើដីធ្លី និងផ្ទះសម្បែង ចំណែកឯការជួលនៅក្នុងខេត្តព្រះសីហនុមានសន្ទុះឡើងគួរសម្យ អ្នកជួលភាគច្រើន ជាជនបរទេសដែលស្នាក់នៅទីនេះរយៈពេលវែង” ។សក្តានុពលយ៉ាងសំបើមបែបនេះហើយ អ្នកវិនិយោគទុនបរទេសជាច្រើនបានឈានជើងចូលមកកាន់ប្រទេសកម្ពុជា ជាក់ស្តែងក្រុមវិនិយោគិនចិនគ្រោងនឹងបង្កើតមជ្ឈមណ្ឌលរមណីយដ្ឋានលំហែកាយអន្តរជាតិ ដែលមានទឹកប្រាក់វិនិយោគចំនួន៣ពាន់លានដុល្លារនៅឆ្នេរមាសឆ្នេរប្រាក់ខេត្តព្រះសីហនុ ដែលមានទំហំដី៣០០០ហិកតា ការវិនិយោគទំាងនេះដើម្បីទាញយកប្រយោជន៍ចូលទៅក្នុង ឧស្សាហកម្មទេសចរណ៍កំពុងងើបឡើងនៅកម្ពុជា។លោក វ៉ន ចាន់ថន នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគ Town City បានមានប្រសាសន៍ថា “ការអភិវឌ្ឍន៍ រមណីយដ្ឋានប្រណិតនៅលើកោះ និងការអភិវឌ្ឍន៍ផ្សេងៗគឺជាការចូលរួមចំណែកមួយក្នុងការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ដោយហេតុតែកំណើនទេសចរណ៍កើន ធ្វើឲ្យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ កាន់តែមានភាពប្រសើរឡើង ក៏ដូចជាទីផ្សារការងារក្នុងតំបន់កាន់តែមានកំណើន តម្រូវការទីផ្សារអចលនទ្រព្យវាពិតជាសំខាន់”។សូមរំលឹកផងដែរថា ចំនួនភ្ញៀវទេសចរណ៍មកកាន់ខេត្តព្រះសីហនុមានចំនួន១.៣លាននាក់ក្នុងរយៈកាល៥ខែដំបូង កើនឡើង១៦ភាគរយប្រៀបនឹងឆ្នាំមុន ចំនួនភ្ញៀវទេសចរណ៍កើនឡើងបែបនេះបានជម្រុញឲ្យសេដ្ឋកិច្ចកើនឡើងក៏ដូចជាវិស័យអចលនទ្រព្យកំពុងតែមានការរីកចម្រើនផងដែរ៕   អចលនទ្រព្យសម្រាប់ជួលក្នុងខេត្តព្រះសីហនុអចលនទ្រព្យសម្រាប់លក់ក្នុងខេត្តព្រះសីហនុយល់ដឹងបន្ថែមអំពីខេត្តព្រះសីហនុ
VKirirom Pine Resort: លំនៅដ្ឋានទី២របស់អ្នក
VKirirom Pine Resort: លំនៅដ្ឋានទី២របស់អ្នក
June 6, 2022, 5:05 p.m.
Realestate News
vKirirom Pine Resort មានទីតំាងស្ថិតនៅឧទ្យានជាតិគិរីរម្យហ៊ុំព័ទ្ធដោយដើមស្រល់ខ្ពស់ៗ និងបាន ផ្តល់លក្ខណៈពិសេសលេចចេញចាប់ពីតំបន់ទំនាបរបស់កម្ពុជាប្រវែង ៦៧៥ ម៉ែត្រ (២,២១៥ ហ្វីត) លើកម្ពស់នីវ៉ូទឹកសមុទ្រ។ នៅទីនេះអ្នកអាចមានជីវិតតាមបែបធម្មជាតិនៅលើភ្នំ អ្នកអាចចាត់ទុកវាជាលំនៅដ្ឋានសម្រាប់លំហែកាយក្នុងថ្ងៃឈប់សម្រាកសម្រាប់ទីស្នាក់អាស្រ័យនៅពេលដល់វ័យចូលនិវត្តន៍ ការិយាល័យក៏ដូចជាលំនៅដ្ឋានអចិន្រ្តៃយ៍។ ឧទ្យានជាតិគីរីរម្យជាឧទ្យានជាតិដំបូងគេនៅកម្ពុជា មានទីតាំងនៅជិតស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយនឹងផ្នែកខ្លះស្ថិតនៅក្នុងខេត្តកោះកុង។ ពាក្យថាគីរីរម្យមានន័យថាភ្នំរីករាយដែលបានប្រទានកិត្តិនាមឲ្យតំបន់នោះដោយព្រះបាទមុនីវង្សនៅក្នុងទសវត្សឆ្នាំ១៩៣០។ តំបន់គីរីរម្យសព្វថ្ងៃមានរមណីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិ vKirirom Pine Resort មាន៦៨បន្ទប់ និងមានកន្លែងបោះជុំរុំគួរឲ្យចាប់អារម្មណ៍ចំនួន១៥០កន្លែង ដែលមានផ្តល់កកន្លែងបោះជុំរុំដ៏ស្រស់ស្អាត a.k.a “Glamping” អ្នកទស្សនាអាចចូលរួមជាមួយសកម្មភាពទៅតាមការរៀបចំដូចជា៖ ការសំរាកលំហែកាយនៅលើកំពូលភ្នំដ៏សែនត្រជាក់ចិត្តសកម្មភាពជាក្រុម និងមានសកម្មភាពកីឡា កំសាន្តផ្សេងៗទៀត។ មានសាកលវិទ្យាល័យអន្តរជាតិដែលគេស្គាល់ថាជាវិទ្យាស្ថានបច្ចេកវិទ្យាគីរិរម្យ នៅពេលបច្ចុប្បន្នដែលស្ថិតក្នុងប្រតិបត្តិការឆ្នាំទី២របស់ខ្លួន។ កន្លែងដាក់ឲ្យប្រើថ្មីគួរឱ្យរំភើបនៅក្នុងតំបន់នេះដែលត្រួវដាក់បញ្ចូលជាតំបន់សម្រាប់ថតខ្សែភាពយន្ត តំបន់កំសាន្ត ទីកន្លែងសម្រាប់ការប្រជុំ លើកទឹកចិត្ត, និងពិព័រណ៍) សាលប្រជុំ ស្ថានីយរថយន្តក្រុង តំបន់ពាណិជ្ជកម្ម អាងហែលទឹក ហ្ស៊ីបឡាញ និងសណ្ឋាគារ។ ស្វែងយល់បន្ថែមអំពីគម្រោងvKirirom! ដោយទទួលបានពានរង្វាន់កិត្តិយសតំបន់អ៊ីកូទេសចរណ៍ឆ្នាំ២០១៥ពីរដ្ឋាភិបាលកម្ពុជារមណីយដ្ឋាននេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងកាអភិវឌ្ឍន៍តំបន់ខ្ពង់រាបឲ្យក្លាយទៅជាកន្លែងល្អបំផុតនៅប្រទេសកម្ពុជា និងមានទិសដៅឲ្យមានការទទួលស្គាល់នៅទូទាំងសកលលោកដូចគ្នាទៅនឹងខេត្តសៀមរាបដែរ។នៅក្នុងជំហានទី១ផ្ទៃដី៥៩១ហិចតានៃរមណីយដ្ឋានតំបន់ស្រល់គីរីរម្យ និងជាព្រៃស្រល់ដែលបង្កើតឡើង។តំបន់ទី១នឹងត្រូវធ្វើជាលំនៅស្ថាន និងជាអគារផ្គត់ផ្គង់ផ្សេងៗទៀត។ មូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនឹងធ្វើការដាក់បញ្ចូលតំបន់នេះដែលជាតំបន់អតិភាពនៃការអភិវឌ្ឍន៍ទីក្រុង និងរួមបញ្ចូលទាំងភាពងាយស្រួលប្រចាំថ្ងៃ ផ្នែកវេជ្ជសាស្ត្រ ផ្នែកអប់រំ និងមណ្ឌលសម្រាប់ដឹកជញ្ជូន តំបន់នៃឱកាសពាណិជ្ជកម្ម និងការកំសាន្តផ្សេងៗ។ តំបន់ចុងក្រោយនឹងត្រូវផ្តោតទៅលើការ អភិវឌ្ឍន៍គំនិតអាជីវកម្មបៃតង។ ទាំងអស់គ្នាជាមួយនឹងឧស្សាហកម្មធុនស្រាល និងការអភិវឌ្ឍន៍ កម្មវិធីអប់រំដទៃទៀត។ គ្រប់ការអភិវឌ្ឍន៍ទាំងអស់គឺត្រូវធ្វើឡើងដោយមិនឲ្យមានការប៉ះពាល់ដល់បរិស្ថាន ជាក់ស្តែងនៅពេលដែលការសាងសង់កំពុងបន្ត តំបន់គីរីរម្យមានគោលការណ៍តឹងរឹងបំផុតក្នុងការការពារធម្មជា លុះត្រាតែមានដើមឈើចាស់ៗឬខូចទើបការសម្រេចចិត្តនៃគម្រោងសាងសង់ថ្មីត្រូវបានធ្វើឡើងនៅទីតំាងនោះ។ រមណីយដ្ឋានក៏មានដាំបន្លែ និងឈើហូបផ្លែដោយខ្លួនឯង ដោយមិនមានជាតិគីមីដើម្បីបម្រើដល់ភោជនីយដ្ឋាននៅក្នុងកន្លែងផ្ទាល់។ ឧទាហរណ៍ជាក់ស្តែងធនធានធម្មជាតិក៏ត្រូវបានការពារធ្យូងធ្វើពីឈើដែលកាត់ស្រាប់និងជីគឺផលិតពីសំណល់បៃតង។ គម្រោងដីអភិវឌ្ឍសម្រាប់លក់ដីទំនេរចំនួន១២០០ម៉ែត្រការ៉េត្រូវបានដាក់លក់សម្រាប់អ្នកដែលមានបំណងទិញដីយកទៅសាងសង់ផ្ទះផ្ទាល់ខ្លួន។ ជំនួយផ្នែកស្ថាបត្សកម្ម និងជំនួយផ្នែកការសាងសង់ត្រូវបានផ្តល់ជូនអ្នកទិញនៅពេលដែលមានធ្វើការស្នើសុំ។ នៅពេលដែលលោកអ្នកទិញគម្រោងរបស់ vKirirom លោកអ្នកត្រូវតែគោរពគោលការណ៍របស់គម្រោងអភិវឌ្ឍដោយតម្រូវឲ្យធ្វើការសាងសង់បានតែ២០%នៃលំនៅដ្ឋាននៃផ្ទៃដីដែលបានទិញ ហើយត្រូវរក្សាទំហំដីសរុបជាអតិបរិមា១០០០ម៉ែត្រការ៉េ។ គម្រោងផ្ទះក្នុងដំណាក់កាលសាងសង់សម្រាប់លក់បុរីគម្រោងAជាន់ផ្ទាល់ដីទំហំ១១០ម៉ែត្រការ៉េជាមួយនឹងទំហំដីសរុប៦០០ម៉ែត្រការ៉េផ្ទះលំហែប្រភេទនេះគឺមានលក្ខណៈពិសេសសម្រាប់អ្នកដែលមានបំណងលំហែរៀងរាល់ចុងសប្តាហ៍នៅតាមតំបន់ភ្នំដើម្បីគេចចេញពីបរិយាកាសស្មុគស្មាញនៅក្នុងក្រុង។ ផ្ទះនីមួយៗមានឡៅតឿរានហាល និងជាន់ដំបូល។ ប្រភេទផ្ទះនេះល្អបំផុតសម្រាប់អ្នកដែលចូលចិត្តកំសាន្តតាមតំបន់ភ្នំរៀងរាល់ចុងសប្តាហ៍ដោយធ្វើការផ្លាស់ប្តូរបរិយាកាសជីវិតទីក្រុង។VKiriromផ្តល់សេវាល្អបំផុតនូវអនាម័យ និងចំណីអាហារមកពីPine View Kitchen នៅពេលលោកអ្នកមានមានភ្ញៀវសម្រាប់អបអរជាមួយកម្មវិធីផ្សេងៗលោកអ្នកអាចស្នើសេវាផ្សេងៗទំាងនេះពីរមណីយដ្ឋានVKiriromនេះបានផងដែរជាមួយនឹងការផ្តល់ជូនតម្លៃសមរម្យ។ នៅពេលដែលលោកមិនមានបំណងស្នាក់នៅក្នុងផ្ទះមួយនេះក្រុមការងារVKiriromនឹងធ្វើការជួយស្វែងរកអ្នកដែលមានបំណងជួលផ្ទះជូនលោកអ្នក ហើយលោកអ្នកបានប្រាក់កំរៃពីការជួលផ្ទះនេះផងដែរ។ បុរីគម្រោង R ជាន់ផ្ទាល់ដីទំហំ៣៦ម៉ែត្រការ៉េជាមួយនឹងទំហំដីសរុប១៨០ម៉ែត្រការ៉េប្រភេទផ្ទះមួយនេះសាកសម្យនឹងសិស្សនិសិ្សតស្នាក់នៅជុំគ្នាក្នុងបន្ទប់ជាអន្តេវាសិកដ្ឋាន (Dormitory)លោកអ្នកអាចជួលបន្តរឲ្យសិស្ស និសិ្សត(សម្រាប់រយៈពេល២ឆ្នំាទៅ១០ឆ្នំា) ក្នុងករណីដែលពួកគាត់មានបំណងជួល យើងអាចទាញប្រាក់ចំណូលបន្ថែមជាមួយនឹងការប្រាក់៨%ថេរ។ ផ្ទះសម្រាប់និវត្តជនក៏មានផ្តល់ជូនផងដែរ ដីនៃគម្រោងមានភាពទាក់ទាញយ៉ាងខ្លំាងដីទំាងមូលមានកិច្ចសន្យាជួលរយៈពេលវែងហូតដល់៥០ឆ្នំាមិនថាលោកអ្នកមកពីប្រទេសណាតំបន់ណាអាចមានសិទ្ធិទិញគម្រោងនេះបានដោយមិនមានច្បាប់បញ្ញាត្តិស្មុគស្មាញណាមួយឡើយ៕     ស្វែងយល់បន្ថែមអំពីគម្រោងvKirirom!
ការទិញអចលនទ្រព្យតាមរយៈភាគគីតំណាងនៅក្នុងប្រទេសកម្ពុជា
ការទិញអចលនទ្រព្យតាមរយៈភាគគីតំណាងនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
ថ្វីបើច្បាប់ពីឆ្នាំ ២០១១ ដែលលើកឡើងថាជនបរទេសអាចត្រឹមតែទិញ ឫជួល អចលនទ្រព្យខាងលើជាន់ផ្ទាល់ដី និងបានត្រឹមតែ ៧០% នៃអចលនទ្រព្យប៉ុណ្ណោះ មានជនបរទេសជាច្រើន និងវិនិយោគិននៅតែអាចទិញដីមានប្លងទន់នៅតាមស្រុកផ្សេងៗក្នុងឆ្នាំកន្លងមក។ប៉ុន្តែជាលទ្ធផលក្រសួងដែនរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) សេចក្តីសម្រចថ្មីដើម្បីដាក់ឲ្យអនុម័តលើច្បាប់កាន់កាប់លើប្លង់ទន់រយៈពេលវែង គ្រប់ស្រុក/ខ័ណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញនឹងមិនអនុញ្ញាតចេញប្លង់ឲ្យទៅឈ្មោះជនបរទេសនោះទេ។អ្វីទៅជាប្លងទន់?ប្លង់ទន់ជាប្រភេទប្លង់ដីរបស់កម្ពុជាដែលទទួលស្គាល់ត្រឹមរដ្ឋាភិបាលថ្នាក់មូលដ្ឋាន។ ប្លង់ទន់ត្រូវបាន ផ្តល់ដោយឃុំ/សង្កាត់មូលដ្ឋាន ឬការិយាល័យស្រុក និងមិនបានចុះបញ្ជីនៅថ្នាក់ជាតិ ប៉ុន្តែនៅតែចាត់ ទុកជាប័ណ្ឌកម្មសិទ្ធិមួយដែរ។ប្រៀបធៀបទៅប្លង់រឹងវិញគឺត្រូវបានចុះបញ្ជីនៅថ្នាក់ជាតិ។នៅកម្ពុជាភាគច្រើនច្រើននៃការផ្ទេរអចលនទ្រព្យនៅតែមានការប្រើប្រាស់ប្លង់ទន់ ដោយសារមានភាពងាយស្រួលគេចមិនបង់ពន្ធក្នុងការផ្ទេរសិទ្ធិកាន់កាប់។ ធៀបទៅនឹងប្លង់រឹងវិញ ត្រូវបង់សេវាប្រមាណជា ៤%នៃតម្លៃអចលនទ្រព្យដើម្បីផ្ទេរសិទ្ធិម្ចាស់កាន់កាន់។ ទោះបីជាយ៉ាងណា នៅក្នុងក្របខ័ណ្ឌច្បាប់ ប្លង់ ទន់គឺមិនស្របច្បាប់ឡើយសម្រាប់ជនបរទេស។មិនមានប្លងទន់សម្រាប់ជនបរទេសនោះទេ ៖ រហូតមកដល់ពេលនេះក្រសួងដែនរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើមិនដឹងមិនលឺចំពោះខ័ណ្ឌ និងសង្កាត់មួយចំនួនក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលចេញប្លង់ទន់ទៅឲ្យជនបរទេស។ទោះបីជាយ៉ាងណា នៅក្នុងការប្រកាសថ្មីមួយ គំរូពីមុននេះត្រូវបានបញ្ឈប់ទាំង ស្រុងនៅរាជធានីភ្នំពេញ។ ធ្វើម្ចាស់ដីនៅកម្ពុជាតាមរយៈភាគគីតំណាង៖ទោះជាដូច្នេះក្តី នៅតែមានវិធីក្នុងកាន់កាប់ដីនៅកម្ពុជាតាមរយៈភាគគីតំណាង។អ្វីទៅជាភាគគីតំណាង? ជាធម្មតា វិធីនេះអនុញ្ញាតឲ្យវិនិយោគិនបរទេសចុះហត្ថលេខាព្រមព្រៀងក្នុងភាពជាដៃគូរជាមួយនឹងម្ចាស់ដី។ ដីនឹងត្រូវដាក់ជាអ៊ីប៉ូតែក( ដាក់បញ្ចាំបំណុល) និងបន្ទាប់មកជួលទៅឲ្យ វិនិយោគិនបរទេស។ នេះជាវិធីដែលចំណាយតិច “ក្នុងការកាន់កាប់” អចលនទ្រព្យនិងដីនៅក្រោមអាគារ ឬយ៉ាងហោចណាស់គ្រប់គ្រងលើអចលនទ្រព្យទាំងមូលតែម្តង។មានភាពសាមញ្ញដើម្បីអនុវត្តន៍វិធីប្រើប្រាស់ភាគគីតំណាងៈ អ្នកគ្រាន់តែត្រូវការ ឯកសារផ្លូវ ការបួនច្បាប់ ដែលមាន៖កិច្ចព្រមព្រៀងបង់រំលួស កិច្ចសន្សាកម្ចី កិច្ចសន្សាជួល និងកិច្ចសន្សាទ្រព្យធានា មានឯកសារទាំងបួននេះនឹងធានាថាអ្នកអាចគ្រប់គ្រងលើអចលនទ្រព្យទាំងមួល ហើយមានសុវត្ថិភាពមិនព្រួយថាភាគគីតំណាងនឹងយកទ្រព្យរបស់អ្នដោយគ្មានការព្រមព្រៀង។លោក Grant Fitzgerald នៃក្រុមហ៊ុន IPS កម្ពុជាគិតថាប្រើប្រាស់ភាគគីតំណាងមិចចំណាយច្រើន ឆាប់រហ័សនិងមានប្រសិទ្ធិភាពសម្រាប់អ្នកទិញបរទេស។ នេះជាអ្វីមួយដែលភ្នាក់ងារស្របច្បាប់មួយចំនួននឹងមិនផ្តល់យោបល់ឲ្យអតិថិជនឲ្យទិញតាមវិធីនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅតែអាចទៅរួច និងកំពុងមានជាក់ស្តែង ប៉ុន្តែតែងតែស្វែងរកការ ការណែនាំពីមេធាវី និងភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធន៍។ ហានីភ័យនៃការទីញអចលនទ្រព្យតាមរយៈ ភាគគីតំណាង ទាំងនេះជាសេណារីយ៉ូទីពីរយ៉ាងដែលអាចកើតមាន ដែលបច្ចុប្បន្នមានការរឹតបណ្តឹងច្បាប់ពី MLMUPC។ ទិសដៅត្រឹមត្រូវនៃសកម្មភាពនឹងពឹងផ្អែកទៅលើរបៀបដែលការអនុវត្តច្បាប់ ត្រូវគ្រប់គ្រងក្នុងភាពជាក់ស្តែងនៅខែបន្ទាប់។ ១. ផ្ទេរទៅភាគគីតំណាងលើការលក់សេណារីយ៉ូទី១ នឹងអនុញ្ញាតឲ្យវិនិយោគិនបរទេសដែលកាន់កាប់ដីក្នុងពេលបច្ចុប្បន្នត្រូវរក្សាតាមឈ្មោះផ្ទាល់ខ្លួនសិនប៉ុន្តែនឹងត្រូវផ្ទេរទៅភាគគីតំណាងវិញមុនពេលលក់ចេញ ឫក៏ផ្ទេរប្លង់ ។នេះមានន័យថាការពន្យារពេលជាការសំខាន់ដែលជៀសមិនរួច។ ប៉ុន្តែប្រសិនបើ MLMUPC មិនអនុវត្តន៍ច្បាប់តឹងរឹងនោះជនបរទេសនៅតែអាចកាន់កាប់បានក្នុងពេលបច្ចុប្បន្ន។  ក្រុមហ៊ុនអចលនទ្រព្យ Desmond Yap of Yong Yap Properties ផ្តល់យោបល់ថា “ការអនុវត្តន៍ច្បាប់ថ្មីនឹងប៉ះពាល់ដោយផ្ទាល់ទៅលើជនបរទេសដែលកំពុងតែកាន់កាប់លើប្លងទន់រហូត ដល់ពេលលក់ចេញ”“ប្រសិនខ័ណ្ឌដូនពេញយកលំនាំតាមខ័ណ្ឌ ៧មករាដែលអនុញ្ញាតឲ្យ បរទេសទិញផ្ទះល្វែងក្នុងឆ្នាំកន្លងមកជនបរទេសដែលមានអចលនទ្រព្យដាក់ឈ្មោះផ្ទាល់ខ្លួន អាចបន្តររស់នៅបាននិងជួលបន្តបានដោយមិនមានសម្ពាធឲ្យលក់ចេញនោះទេ។ គ្រាន់តែ នៅពេលចង់លក់គឺត្រូវតែមានឈ្មោះខ្មែរអ្នកកាន់កាប់។២.ផ្ទេរទៅភាគគីតំណាងជាបន្ទាន់សេណារីយ៉ូទី២ កន្លែងដែលជនបរទេសកំពុងកាន់កាប់លើអចលនទ្រព្យប្លងទន់នឹងត្រូវបង្ខំឲ្យ លក់ចេញ ឬផ្ទេរប្លង់ទៅភាគគីតំណាងជាបន្ទាន់។ ប្រសិនបើ MLMUPC សម្រេចអនុវត្តន៍ច្បាប់ យ៉ាងតឹងរឹងជនបរទេសដែលមានកម្មសិទ្ធិនឹងអាចផ្ទេរអចលនទ្រព្យទៅភាគគីតំណាង ជា មួយការការពារត្រឹមត្រូវ។ករណីទាំងនេះមានមេធាវីដែលជាជម្រើសល្អបំផុត។ លោក Yap សម្គាល់ឃើញថា “សេណារីយ៉ូដែលជាផលវិបាកគឺត្រង់ថាអ្នកត្រូវបង្ខំឲ្យលក់អចលនទ្រព្យ ប្រសិនបើកើតមានបែបនេះអ្នកអាចគ្រាន់តែផ្ទេរអចលនទ្រព្យទៅជាឈ្មោះរបស់ភាគគីតំណាងជាមួយនឹងការការពារពី មេធាវីដែលទុកចិត្តម្នាក់”តើមានឥទ្ធិពលទៅលើទីផ្សារយ៉ាងដូចម្ត៉េច?ជាលទ្ធផល ការលក់អចលនទ្រព្យមានប្លង់ទុនគឺរំពឹងទុកថានឹងថយចុះតំបន់ដែលមានជនបរទេសរស់នៅជុំវិញទីក្រុងភ្នំពេញ នៅពេលដែលមានការសម្របសម្រួលចាំបាច់ដោយពីភ្នាក់ងារអចលនវត្ថុក្នុងការសម្របទៅនឹងការអនុវត្តន៍ច្បាប់កាន់តែតឹងរឹង។ ប៉ុន្តែ ការអនុវត្តន៍ច្បាប់ក្នុងរយៈពេលវែងជឿថាច្បាប់នឹងមាននៅពេញទីក្រុង។សូមស្វែងរកព័ត៌មានបន្ថែមទៀតពី កម្មសិទ្ធិអចលនទ្រព្យរបស់បរទេសនៅកម្ពុជា នៅលើគេហទំព័រ Realestate.com.kh.ប្រសិនបើមានសំណួរ? ទាក់ទាងដោយផ្ទាល់ថ្ងៃនេះ យើងនឹងទាក់ទង ជាមួយនឹងមេធាវីដែលមានជំនាញជួបជាមួយលោកអ្នក!
REAKH Survey 2023 KH 590 x 250
តំបន់ឱកាសនិយមសម្រាប់អចលនទ្រព្យ៖ ជួបជាមួយលោក វ៉ន ចាន់ថនក្នុងកម្មវិធី Realestate.com.khTV
តំបន់ឱកាសនិយមសម្រាប់អចលនទ្រព្យ៖ ជួបជាមួយលោក វ៉ន ចាន់ថនក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ក្នុងកម្មវិធី Realestate.com.khTV ការជ្រើសរើសអចលនទ្រព្យដែលជាតំបន់ដែលផ្តល់នូវឱកាសទំាងការវិនិយោគ និងការរស់ នៅវាជាការចំាបាច់។ ដូចនេះការសម្រេចចិត្តទិញអចលនទ្រព្យពិតជាត្រូវការការពិចារណា យ៉ាងម៉ត់ចត់!ជួបជាមួយលោក វ៉ន ចាន់ថន អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យ Town City ក្នុង កម្មវិធី Realestate.com.khTV ដែលពិភាក្សាអំពីប្រធានបទតំបន់ឱកាសនិយមសម្រាប់ អចលនទ្រព្យ។តើតំបន់ណាដែលលោកគិតថាជាតំបន់ឱកាសនិយមសម្រាប់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា?និយាយអំពីតំបន់ដែលមានសក្តានុពល តំបន់នៅក្នុងរាជធានីភ្នំពេញ និងជុំវិញរាជធានីភ្នំពេញ សុទ្ធតែជាតំបន់ល្អទំាងអស់ វាមានភាពខុសគ្នាកាលពី១០ឆ្នំាមុន។ វាក៏អាស្រ័យទៅលើតម្រូវការរបស់អ្នកទិញផងដែរ ថាតើគាត់ទិញ អចលនទ្រព្យជាប្រភេទខុនដូ ការិយាល័យ ឬផ្ទះល្វែង បើគាត់ទិញអចលនទ្រព្យប្រភេទខុនដូនេះទីតំាងដែល សាកសម្យបំផុតគឺនៅក្នុងចំកណ្តាលក្រុងភ្នំពេញ ហើយក៏មិនអាចឆ្ងាយពេកដែរពីក្រុង ព្រោះថាអចលនទ្រព្យប្រភេទនេះដែរ អ្នកដែលស្នាក់នៅគឺមានស្តង់ដារខ្ពស់ និងជនបរទេស ដូចនេះការទិញ និងការអភិវឌ្ឍន៍ត្រូវតែរកទីតំាងប្រភេទនេះ។ សូមចូលមើលបន្ថែមពី TOWNCITY'S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!ចំណែកឯសម្រាប់ការិយាល័យ ឬទីស្នាក់កណ្តាលរបស់ក្រុមហ៊ុនផ្សេងៗ ត្រូវតែស្ថិតនៅផ្លូវ ធំសំខាន់ៗដូចជា មហាវិថីព្រះនរោត្តម មហាវិថីព្រះមុន្នីវង្ស និងផ្លូវក្រមួនស។ សម្រាប់រោងចក្រ ឧស្សាហកម្ម ត្រូវតែរកតំបន់នៅជាយក្រុង ឬតំបន់សេដ្ឋកិច្ចពិសេស ដោយមានទីតំាងអំណោយផលទំាងផ្នែកដឹកជញ្ជូន ងាយស្រួលទំាងប្រព័ន្ធទឹកភ្លើង និងកំលំាងពលកម្មជាដើម។ តំបន់ផ្លូវជាតិលេខ១ដល់ផ្លូវជាតិលេខ៦ ហើយអាស្រ័យផ្លូវណាមួយ ដែលគាត់ដឹកជញ្ជូន។ ចំណែកការអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទបុរី តំបន់ដែលល្អបំផុតក៏អាស្រ័យទៅលើប្រភេទបុរីផងដែរ ប្រសិនបើបុរីខ្នាតតូចយើងត្រូវសំលឹងមើលទៅទិសខាងជើង និងទិសខាងត្បូង ចំណែកឯបុរីខ្នាតធំទៅទិសខាងកើត។ តើមានការអភិវឌ្ឍន៍ណាខ្លះនៅក្នុងតំបន់មានសក្តានុពលទំាងនោះ?យើងឃើញថាតំបន់ក្នុងក្រុងភ្នំពេញ និងជាយក្រុងភ្នំពេញសុទ្ធតែជាតំបន់ផ្តល់សក្តានុពល ទំាងការវិនិយោគ និងសម្រាប់ការទិញ យើងឃើញមានការអភិវឌ្ឍន៍នៅកណ្តាលក្រុងភ្នំពេញ មានដូចជាខុនដូដែលមានភាពជោគជ័យ គម្រោងខុនដូ The Bridge គម្រោងខុនដូ The Peak គម្រោងជាច្រើននៅកោះពេជ្រ D.I Riviera និង Casa Meradian ក៏ដូចជាខុនដូនៅតំបន់ BKK1 និងដូនពេញ ដែលមានការវិនិយោគខុនដូចជាច្រើនគួរឲ្យកត់សម្គាល់។ចំណែកឯការវិនិយោគរោងចក្រឧស្សាហកម្ម ឃ្លំាង នៅតាមផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ គីឡូម៉ែត្រទី២០-២៥ នៅពេលដែលគាត់សាងសង់រោងចក្រ ឬឃ្លំាង មានការកក់មុនរហូតដល់៣ខែ ដោយកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត នេះសបញ្ជាក់ឃើញថាគម្រោងទំាងនោះទទួលបានជោគជ័យដោយសារការជ្រើសរើសទីតំាងបានត្រឹមត្រូវ។ សូមចូលមើលបន្ថែមពី TOWNCITY'S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!
វិស័យទេសចរណ៍ផ្ទុះឡើងទាក់ទាញអ្នកវិនិយោគទុន
វិស័យទេសចរណ៍ផ្ទុះឡើងទាក់ទាញអ្នកវិនិយោគទុន
June 6, 2022, 5:05 p.m.
Realestate News
មានហេតុផលជាច្រើនដែលត្រូវមកទស្សនាទឹកដីដ៏ស្រស់ស្អាតនេះ ប្រទេសកម្ពុជាបើកទ្វាមិនមែន សម្រាប់តែកំណើនសេដ្ឋកិច្ចទេ ថែមទាំងសម្រាប់ការប្រកួតប្រជែងជាសកល ប៉ុន្តែក៏សម្រាប់ភ្ញៀវទេស ចរណ៍ដែលចង់ស្វែងយល់ពីអរិយធម៌វប្បធម៌ខ្មែរផងដែរ។ជាលទ្ធផលចំនួនភ្ញៀវទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធបានដាក់ក្នុងការជួយដល់វិស័យទេសចរណ៍ ឲ្យកាន់តែរីកចម្រើន។គោលនយោបាយ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”៖នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន លោក សេម យ៉ាង ជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Easland Development បានលើកឡើងថា ខ្សែក្រវ៉ាត់មួួយ ផ្លូវមួយ ផ្តើមឡើងដោយប្រទេសចិន មានគោលបំណងចង់ភ្ជាប់ដីគោក និងផ្លូវរថភ្លើងសមុទ្រទៅប្រទេសផ្សេងៗក្នុងសកលលោក នោះនឹង អាចជូួយអ្នកវិនិយោគជនជាតិចិនក្នុងវិស័យអចលនទ្រព្យកម្ពុជា។ ដោយសារមានវត្ថុធាតុដើមច្រើន នៅប្រទេសចិនដូចជា៖ ដែកថែបដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនមកកម្ពុជាដើម្បីប្រើប្រាស់លើការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ព្រលានយន្តហោះ ផ្លូវ និងផ្លូវរថភ្លើង។  នេះនឹងអនុញ្ញាតឲ្យមានការ ហូរចូលនៃភ្ញៀវទេសចរណ៍ច្រើនឡើង។ កាន់តែមានទេសចរណ៍ជាច្រើនចូលមក កាន់តែមានចរា ចរណ៍ថ្មើរជើងច្រើន និងកាន់តែមានក្រុមហ៊ុនលក់រាយអន្តរជាតិច្រើនឡើង។ ជាក់ស្តែង ត្រឹមឆ្នាំ ២០១៦ រំពឹងថាមានទេសចរណ៍ជនជាតិចិន ១លាននាក់ដើរតាមផ្លូវក្នុងប្រទេសកម្ពុជា។ វិស័យទេសចរណ៍ត្រូវបានក្លាយជាផ្នែកមួយនៃការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ហើយជាមួយការលេចរូបរាងឡើងនៃសណ្ឋាគារគ្រប់គ្រងដោយក្រុមហ៊ុនអន្ដរជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដូចជា៖ ព្រលានយន្តហោះ និងផ្លូវដែកបន្ថែមទៀត ការវិនិយោគអចលនទ្រព្យហាក់ដូចជាជម្រើសល្អឥតខ្ចោះសម្រាប់ជនជាតិបរទេសដែលមិនអាចនៅឆ្ងាយពីព្រះរាជាណាចក្រកម្ពុជា។ ទទួលបានពានរង្វាន់៖ក្នុងពេលថ្មីៗ ECTT ឬ  ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់វិស័យទេសចរណ៍និងពាណិជ្ជកម្មបានសាទរចំពោះ កម្ពុជាដែលបានក្លាយជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកឆ្នាំ២០១៦។ នេះជាការទទួល ស្គាល់ការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងបានបញ្ជាក់ពីជោគជ័យរបស់ខ្លួនសំដៅដល់ការ ធ្វើឲ្យមានអ្នកចាប់អារម្មណ៍ពីកម្ពុជា។ និងបានជួយជម្រុញដល់វិនិយោគិន ជាការចង្អុលបង្ហាញមួយនៃ ស្ថេរភាព និងភាពរីកចម្រើន។ពង្រីកកន្លែងស្នាក់នៅ៖អាជីវកម្មក្នុងស្រុក និងក្រៅស្រុក និងក្រុមហ៊ុនលក់រាយមិនមែនគ្រាន់តែជាអ្នកទទួលផលពីកំណើន វិស័យទេសចរណ៍នោះទេ។ សណ្ឋាគារល្បីៗបានកំពុងលេចឡើង និងទទួលបានផលចំណេញតាម រយៈភ្ញៀវទេសចរណ៍រាប់ពាន់អ្នកចូលសំរាករៀងរាល់ថ្ងៃ។ ដូច្នេះមានឱកាសល្អសម្រាប់វិនិយោគិន បរទេសចាប់ផ្តើមវិនិយោគអចលនទ្រព្យប្រភេទនេះ។ គម្រោងទាំងនោះមាន “The Courtyard by Marriott” និង “Rosewood Phnom Penh” ដែលនឹងកាន់កាប់ ១៤ជាន់នៅ Vattanac Capital Tower. សណ្ឋាគារល្បីៗទាំងនេះពេញនិយមសម្រាប់អ្នកទេសចរណ៍ ដោយសារមានសេវាកម្មលំដាប់ខ្ពស់ និង មានភាពទាក់ទាញនៅទូទាំងប្រទេស។ គម្រោង The Peak ជាការអភិវឌ្ឍន៍ពហុគម្រោងដោយក្រុមហ៊ុន Oxley Worldbridge នឹងគម្រោងសណ្ឋាគារ Shagri La Hotel នៅឆ្នាំក្រោយផងដែរ។ប៉ុន្តែតាមការពិត កន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍មិនមែនមានតែសណ្ឋាគារនោះទេ។ ទីផ្សារអចលនទ្រព្យ និងទេសចរណ៍កើនឡើង នឹងមានកំណើនទីផ្សារខុសៗគ្នា ដូចជា អាផាតមែន សម្រាប់រស់នៅ សម្រាប់អ្នកចូលចិត្តធ្វើដំណើរកំសាន្ត។ អចលនទ្រព្យប្រភេទនេះនឹងកើន ឡើងតម្លៃជួលយ៉ាងលឿន។កត្តាមួយផ្សេងទៀតគឺមានអេកូទេសចរណ៍ច្រើនឡើងៗ៖ ឧទាហរណ៍ ដូចជា៖ រមណីយដ្ឋានវីគីរីរម្យ ជាកន្លែងដែលភ្ញៀវអាចស្នាក់នៅលើកំពួូលភ្នំដ៏ទាក់ទាញរបស់កម្ពុជា និងរីករាយជាមួយនឹងសកម្មភាពបរិសា្ថនដ៏សម្បូរបែប។ទទួលបាន Visa យ៉ាងងាយស្រួល៖ទោះបីជាការទទួល Visa នៅកម្ពុជាមិនមានភាពស្មុកស្មាញក៏ដោយ ក៏ក្រសួងទេសចរណ៍បានឲ្យដំណឹងថានឹងរៀបចំ Visa ដែលមានរយៈពេល៣ ឆ្នាំសម្រាប់ជនជាតិចិន និងកូរ៉េ ដែលជាភ្ញៀវទេសចរណ៍ ដៃគូ ពាណិជ្ជកម្ម និងវិនិយោគិនច្រើនបំផុតក្នុងប្រទេស។ នៅឆ្នាំ ២០១៥ មានភ្ញៀវទេចរណ៍កូរ៉េប្រមាណជា ៤០០,០០០ នាក់ និងទេចរណ៍ចិនប្រហែល ៧០០,០០០ នាក់។ ហើយនៅពេលដែលចំនួនអ្នកទេស ចរណ៍នៅកម្ពុជាកើនឡើង ក្រសួងទេសចរណ៍សង្ឃឹមថា ចំណុចទាំងនេះនឹងជម្រុញបរទេសឲ្យមក កម្ពុជាមិនគ្រាន់តែគយគន់ទេសភាព ប៉ុន្តែថែមទាំងជាឱកាសធ្វើវិនិយោគទុនផងដែរ។ វិស័យទេសចរណ៍កំពុងក្លាយជាកត្តាចូលរួមយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការលេចឡើងនៃសណ្ឋាគារដែលគ្រប់គ្រងដោយក្រុមហ៊ុនអន្តរជាតិ និងសំណង់អាគារថ្មីៗ។ ពេលថ្មីនេះៗ, ក្រុមប្រឹក្សាអឺរ៉ុបនៅលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម(ECTT) សាទរចំពោះប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ 2016។  ការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍និងភាពជោគជ័យរបស់ខ្លួនឆ្ពោះទៅរកការធ្វើឲ្យមនុស្សកាន់តែច្រើនយល់ដឹង លក្ខណៈសម្បត្ដិគួរឱ្យទាក់ទាញនៃប្រទេសកម្ពុជា ការលើកទឹកចិត្តវិនិយោគិនជាសញ្ញានៃស្ថេរភាព និងការរីកចម្រើនក្នុងការអភិវឌ្ឍន៍ប្រទេស៕ ស្វែងយល់បន្ថែមអំពីព័ត៍មានអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ថ្មីៗ!
Kingsland Global ៖ នាំ​យក​នូវ​គុណ​តម្លៃ និង​ផល​ចំណូល​មក​កាន់​ទីផ្សារ​កម្ពុជា
Kingsland Global ៖ នាំ​យក​នូវ​គុណ​តម្លៃ និង​ផល​ចំណូល​មក​កាន់​ទីផ្សារ​កម្ពុជា
June 6, 2022, 5:06 p.m.
Realestate News
Property Reviews
ក្រឡេកមើលស្នាដៃរបស់ Kingsland Development ដែលមានបទពិសោធជាង៣៧ឆ្នាំ ក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក្រុមហ៊ុន Kingsland Global មានក្តីសោមនស្សរីករាយក្នុងការពង្រីកវិសាលភាពរបស់ខ្លួនលើទីផ្សារអចលនទ្រព្យក្នុងប្រទេសជាច្រើនទៀត ជាពិសេសនៅកម្ពុជា។ ក្នុងដំណើរការពង្រីកនេះ Kingsland Global មានគោលបំណងបង្កើននូវគុណភាពស្តង់ដារនៃទីផ្សារតាមរយៈស្តង់ដារសុវត្ថិភាព ដែលប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងគុណភាពនៃសំណង់។ Kingsland Global មានការប្តេជ្ញាក្នុងការនាំយកនូវតម្លៃនៃគុណភាពរបស់សំណង់អគារ មកកាន់ទីផ្សារអចលនទ្រព្យនៅកម្ពុជា តាមរយៈបណ្តុំអ្នកជំនាញប្រកបដោយវិជ្ជាជីវៈអមនឹងបទពិសោធជាមួយក្រុមហ៊ុនដៃគូក្នុងស្រុករបស់ខ្លួន គឺ CamTrip Investment Co., Ltd.។ ជាមួយនឹងគោលដៅ ពង្រីកមុខមាត់របស់ខ្លួននៅតាមបណ្តា ប្រទេសក្នុងតំបន់នេះ Kingsland មានទស្សនវិស័យសម្លឹងឆ្ពោះទៅដល់ការចូលរួមអភិវឌ្ឍ និងការរីកចម្រើនលូតលាស់ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ លោក ភាព ហុង ដែលជាអ្នកតំណាងឲ្យក្រុមហ៊ុន CamTrip Investment Co., Ltd. បានថ្លែងថា ៖ «ការស្វែងរកនូវដៃគូជំនួញដែលស័ក្តិសមមួយ គឺមិនខុសពីការស្វែងរកមនុស្សម្នាក់ដែលយើងអាចជឿទុកចិត្តបាន ហើយនឹងតែងតែគិតគូរដល់ពួកយើងជានិច្ចនោះទេ។ Kingsland Global មានទស្សនវិស័យរួមមួយជាមួយពួកយើងហើយពួកគេអាចបត់បែនតាមសង្គមបានឆាប់រហ័ស ជាមួយនឹងជំនាញដ៏ប៉ិនប្រសប់ជាច្រើនដែលយើងអាចសហការជាមួយពួកគេបាន ដើម្បីបង្កើននូវការយល់ដឹងអំពីមុខជំនួញរបស់ពួកយើងនេះ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ យើងមាននូវគោលគំនិតគុណតម្លៃ និងទស្សនវិស័យដូចគ្នា ក្នុងការសម្លឹងឆ្ពោះទៅមុខប្រកបដោយភាពវិជ្ជមានទៅដល់ការផ្លាស់ប្តូរប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា តាមរយៈគម្រោងអចលនទ្រព្យរបស់ពួកយើង»។ លោកបន្ថែមថា ៖ «ពួកគេមិនត្រឹមតែធានាដល់ការនាំយកនូវភាពល្អឥតខ្ចោះតាមរយៈគម្រោងរបស់យើងប៉ុណ្ណោះទេ Kingsland Global សម្លឹងឃើញច្រើនជាងការនាំយកគុណតម្លៃនៃសេដ្ឋកិច្ចមកកាន់សង្គមកម្ពុជាថែមផង។ ពួកគេធ្វើការផ្សារភ្ជាប់ទៅនឹងសហគមន៍ក្នុងស្រុកយ៉ាងសកម្ម ហើយមានការអភិវឌ្ឍធនធានមនុស្សបានល្អជាមួយនឹងការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ និងវិជ្ជាជីវៈខ្ពស់ ដែលមានភាពរហ័សស្របតាមមនោគមន៍វិជ្ជារបស់ពួកគេ។ ការផ្តោតលើគុណភាពលើរាល់ដំណាក់កាលសាងសង់របស់ Kingsland Global ក៏បង្ហាញថា ពួកគេនឹងផ្តល់នូវបទពិសោធដ៏សម្បូរបែប និងគុណតម្លៃលើសពីការរំពឹងទុកសម្រាប់ដៃគូទាំងអស់របស់ខ្លួននៅគ្រប់តំបន់ដែលពួកគេមានគម្រោងសំណង់ ហើយខ្ញុំរីករាយជាពន់ពេកដែលឥឡូវនេះពួកគេបានមកចាប់ផ្តើមនៅកម្ពុជា»។ Kingland Globalមានសេចក្តីសោមនស្សរីករាយជម្រាបជូនអំពីគម្រោងមួយចំនួនរបស់ខ្លួន ដែលនឹងចាប់ផ្តើមនៅពេលអនាគតខាងមុខនេះនៅទីក្រុងភ្នំពេញ។ ដោយនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ Wangz Singapore សណ្ឋាគារ 228 Oknha Peich គឺជាសណ្ឋាគារប៊ូទិកកម្ពស់ ១៣ជាន់ ស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលហ៊ុមព័ទ្ធទៅដោយសំណង់ប្រវត្តិសាស្ត្រជាច្រើន។ ដោយរំពឹងថា នឹងបញ្ចប់ការសាងសង់ក្នុងត្រីមាសទី២ ឆ្នាំ២០១៧ សណ្ឋាគារដ៏ទំនើប និងទាន់ សម័យនេះ ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗច្រើនបែបផែន និងមានគោលដៅក្នុងការផ្តល់នូវកន្លែងស្នាក់នៅប្រកបដោយភាពទំនើបទាន់សម័យដល់ភ្ញៀវទេសចរ និងភ្ញៀវជំនួញផងដែរ។ គម្រោងសំណង់អចលនទ្រព្យដ៏ប្រណីតមួយទៀតគឺ One18 Residences ដែលជាអគារអាផាតម៉ិនកម្ពស់២៤ជាន់ ដែលផ្តល់នូវកន្លែងស្នាក់នៅប្រកបដោយគុណភាព និងបរិយាកាសបែបសណ្ឋាគារ ហើយមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញតែម្តង។ គម្រោងនេះនឹងក្លាយទៅជាអគារអាផាតម៉ិនលំដាប់ថ្នាក់លេខ១ សម្រាប់ការស្នាក់នៅដែលគ្មានគូប្រៀបហើយគ្រោងនឹងសាងសង់រួចរាល់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី Kingsland ក្នុងប្រទេសកម្ពុជា សូមអញ្ជើញមកការិយាល័យផ្ទាល់នៅអគារលេខ៣៤ ផ្លូវលេខ២០០ សង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ឬទាក់ទងទូរស័ព្ទលេខ ០៧៧ ៣៣៩៩ ២០ ឬ ទូរសារ ០២៣ ២២១៧ ០៧ ឬ០៨ ឬទាក់ទងការិយាល័យកណ្តាលរបស់ Kingsland Global នៅសិង្ហបុរី ទូរស័ព្ទលេខ +៦៥ ៦៣ ៦២ ៨៩៩៨ ឬទូរសារ +៦៥ ៦៣៦៣ ៧០៣១ ឬអុីមែល ៖ info@kingslandglobal.sg
តើខុនដូលើសពីតម្រូវការមែនឫ? ប្រហែលជាមិនមែនទេ... Alex Evengroen on Realestate.com.khTV
តើខុនដូលើសពីតម្រូវការមែនឫ? ប្រហែលជាមិនមែនទេ... Alex Evengroen on Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
សេដ្ឋកិច្ចនៅក្នុងទីក្រុងចេះតែរីកចម្រើនឥតឈប់ឈរអ្នកឯកទេសខាងអចលនទ្រព្យនៅភ្នំពេញបានបង្ហាញពីការផ្លាស់ប្តូរធំសម្បើមក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ។ ការផ្លាស់ប្តូរមួយដែលបាន កើតឡើងក្នុងរយៈ១០ឆ្នាំចុងក្រោយនេះដោយសារមានការមកដល់នៃវិស័យផ្ទះបុរី។ ឆ្នាំ២០១០ កម្ពុជាបានបានចេញច្បាប់ថ្មីមួួយដោយបានអនុញ្ញាតឲ្យជនបរទេសអាចមានសហកម្មសិទ្ធិលើអគារ គ្រប់ប្រភេទទាំងអស់នៅបាន។ កាល ១០ ទៅ ១៥ ឆ្នាំមុនជាទីក្រុងមួយមិនមានអ្វីសោះ ឥឡូវនេះមើលពីលើទីក្រុងភ្នំពេញ ឃើញសុទ្ធតែប្លុកនៃខុនដូកើនឡើង ដែលទំហំកំពុងកើនឡើងនោះជាមួយនឹងគម្រោងថ្មីទាំងអស់ដែលមាន។  នេះប្រហែលក៏ជាហេតុផលដូចគ្នាថាហេតុអ្វីអ្នកឯកទេសខាងអចលនទ្រព្យឧស្សាកម្មចោទជាសំណួរថាប្រសិនបើបាត់បង់ទីផ្សារនៃខុនដូនៅលើទីផ្សារ នេះជាការប្រឈមនឹងភាពលើសតម្រូវការ។ ភ្នំពេញនឹងមានខុនដូច្រើនជាងតម្រូវការឫ?នៅពេលសួរសំណួរក្នុងបទសំភាសន៍ថ្មីមួយៗជាមួួយ Alex Evengroen អគ្គនាយកប្រតិបត្តិនៃក្រុម ហ៊ុន  ឃី រៀល អីស្តេត និងជាប្រធានប្រឹក្សាយោបល់នៅសមាគមន៍ CVEA បានលើកឡើងថា “ការប្រែប្រួលតែងតែមានជាប់ជានិច្ច”. ហើយទោះបីជាការផ្គត់ផ្គង់មានកំណើនយ៉ាងច្រើន ដែលកើតមាននៅពេលបច្ចុប្បន្នក៏ដោយ នៅតែមិនបង្កផលប៉ះពាល់ណាមួយទៅពេលអនាគតដែរ។ តាមការពិត ការប៉ានស្មានមួយថាមានប្រហែលជា ១១,០០០ ខុនដូ រំពឹងថានឹងមានបន្ទាប់ពីបញ្ចប់នៅ ១៨ ខែក្រោយ។ ចំនួននឹងកើនឡើងច្រើនទៀតក្នុងឆ្នាំបន្តបន្ទាប់។ លោក  Evengroen និយាយថានៅភ្នំពេញមានតែផ្គត់ផ្គង់មិនគ្រប់គ្រាន់ដោយគាត់ពន្យល់ថាកម្ពុជាជាប្រទេស មួយក្មេងខ្ចីនៅឡើយ ហើយមានអ្នកជំនាន់ក្រោយជាច្រើននាក់នឹងរៀបការនៅពេល ឆាប់ៗ។ នេះ នឹងជម្រុញឲ្យមានកំណើនកុមារច្រើនឡើងក្នុងអនាគតខ្លីខាងមុខ។ នេះនឹងធ្វើឲ្យ ចំនួនប្រជាជន កើនឡើងបណ្តើរៗ រំពឹងថាកើនពី ១៥.៨ លាននាក់ ជិត១៨ លាននាក់នៅឆ្នាំ ២០២៥ខាងមុខ។ យោងតាមរបាយការណ៍របស់ “ World Population Prospects: The 2015 Revision” ចេញដោយអង្គការ សហប្រជាជាតិ នាយកដ្ឋានសេដ្ឋកិច្ច កិច្ចការសង្គម និងជំរឿន។តាមធម្មតាលទ្ធភាពទីក្រុងភ្នំពេញអាចស្រូបចំនួនប្រជាជនជាច្រើនបន្ថែមទៀត ដែលធ្វើឲ្យមាន ប្រាក់ខែខ្ពស់ និងឱកាសការអប់រំ/ការងារច្រើន។ តើអ្នករស់នៅកម្ពុជាចូលចិត្តរស់នៅផ្ទះផ្ទាល់ដីឫ?នៅពេលដែលសួរអំពីចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជាចូលចិត្តលើអចលនទ្រព្យដូចជា៖ បុរី និង ហាង ដែលខុសពីប្រភេទខុនដូ លោក Evengroen បានចង្អុលបង្ហាញថា អ្នកវិនិយោគអចល នទ្រព្យជំនាន់ ក្រោយគឺមានភាពទាន់សម័យនិង ចិត្តទូលាយដោយសារបទពិសោធន៍ស្រដៀងទៅ នឹងការយល់ ឃើញរបសខ្លួនតាមរយៈប្រព័ន្ធផ្សព្យផ្សាយដ៏ទូលំទូលាយ។ បច្ចុប្បន្នពួកគេតែងតែ ចូលចិត្តពីភាពងាយស្រួល និងការទទួលបានភាពគាប់ចិត្ត។ វាជាអ្វីមួយដែលមនុស្សនឹងបង្ហាញ ទៅគ្រួសារ ដោយចង់បានមកវិញនូវប្លងរឹងរបស់អ្នកអចលនទ្រព្យ ដើម្បីប្រើជាទ្រព្យបញ្ចាំក្នុង ធនាគារសម្រាប់ខុនដូថ្មី របស់ខ្លួន។ ហេតុអ្វីទីផ្សារខុនដូត្រូវធ្លាក់ចុះជាងមុន?លោក Evengroen បង្ហាញថាការទីផ្សារលក់ខុនដូនឹងចាប់ផ្តើមធ្លាក់ចុះក្នុងពេលខាងមុខ ប៉ុន្តែមិនមែនបែបនោះទេ ព្រោះការផ្តត់ផ្គង់លើសពីតម្រូវការទៅវិញ។ លោកបាននិយាយថាទីផ្សារនឹងទៅ ដល់ទី បញ្ចប់មួយ បន្ទាប់ពីបានបញ្ចេញអស់ដីទំនេររបស់ខ្លួនក្នុងទីក្រុង ដើម្បីសាងសង់ខុនដូថ្មីៗ នៅទី នោះ។ បន្ថែមទៅលើការខ្វះខាតដីទៀតនោះ ចរាចរណ៍ក៏កាន់តែពិបាក ដោយសារការកើន ឡើងចំ នួនប្រជាជននៅក្នុងទីក្រុងភ្នំពេញ។ នេះនឹងធ្វើឲ្យវិនិយោគទុន និងអ្នកអភិវឌ្ឍន៍ឲ្យសំឡឹង រកដីនៅ តាមជាយក្រុង និងតាមបណ្តាខេត្តវិញម្តង។ ប៉ុន្តេ លោក Evengroenនិយាយថាមិនមែនជា កត្តា អាក្រក់ទេ វាជាឱកាសល្អ ព្រោះដីនៅក្រៅក្រុងមានតម្លៃទាបហើយគ្រប់គ្នាអាចមានលទ្ធភាពទិញបាន។ លោកបានបញ្ចប់ដោយនិយាយថា ទាំងនេះជាការរំពឹងទុកពីទីផ្សារក្នុងពេលបច្ចុប្បន្ន “ការពិតអ្នក នឹងឃើញពីភាពជាក់ស្តែង” នៅក្នុងទីផ្សារ។  កាន់តែប្រសើរត្រូវមានផែនការជាយថាហេតុ សម្រាប់ គ្រប់គ្រងបញ្ហាអាចកើតឡើង ជាជាងប្រមើលមើលលទ្ធផលមួួួយ និងមិនរៀបចំលើចំណុចផ្សេងៗ ទៀត ។Check out some hot condos for sale now!Or maybe you prefer a condo for rent?
Best Practice Facilities Operations Training in Cambodia July 20, with RICS and IBC
Best Practice Facilities Operations Training in Cambodia July 20, with RICS and IBC
June 6, 2022, 5:06 p.m.
Realestate News
Best Practice Facilities Operations: Adding Value to Business Competitiveness through Operational EfficiencyTraining with RICS: Cambodia, 20 July 2016 The majority of organisations operate from buildings, which represent one of their largest corporate assets and after staff, one of the most significant expenditures. These assets and costs need to be managed with the objectives of the organisation in mind so that accommodation and facilities services strategies are aligned with business strategies and plans.Managing facilities operations effectively contribute to supporting its organisation to deliver operational efficiency, statutory compliance and continual improvement.In this one-day workshop, you will learn how facilities operations may add value to the business, support the strategic aims and values of its organisation and keep the organisation legal and safe and are not an unnecessary overhead.Brought to you by RICS and IBC Cambodia, Realestate.com.kh is proud to support and sponsor this event.    SIGN UP NOWWhat to Expect?Lecture: Interactive series of presentations supported by in-depth group discussions. Case Study: Allow you to apply the new theory and concepts in real-life context. Learning Objectives After this programme, you will be able to: Explain essential elements of facilities services delivery process;List various facilities delivery services sourcing options for your organisation;Summarize steps of outsourcing procedures;State guidelines for preparing and managing service contract documentations;Identify legislative and compliance requirements;Describe commonly used performance measures to evaluate performance of facilities management teams;Explain scorecard approaches to facilities management in measuring performance.   SIGN UP NOWWho Should Attend?Facility Managers;Property owners;Property agents;Property investors;Asset Managers.   About the Trainer:Steven Ee, Msc CFM; Principal Consultant, FMS Associates Asia Pte Ltd; Steven runs FMS Associates Asia, a facilities management training and consultancy company that provides accelerated learning in facilities management. He is a Certified Facility Manager awarded by the International Facility Management Association (IFMA), an IFMA Approved Instructor, and IFMA Subject Matter Expert for its Facility Management Professional programme. He is the co-developer for the Competent Facilities Practitioner programme and has developed the Workforce Skills Qualification programme for facilities management in Singapore. Steven is regularly invited to speak at seminars and conferences attended by over thousands of facilities practitioners in Southeast Asia and China. Event detailsDeadline for registration: 11 July 2016 Capacity: 30 (first-come, first-served) Price: USD$300, with Certificate of Completion Venue: Intercontinental Hotel, Phnom Penh. For registration, please complete the Registration Form; attach it with payment slip and email to Mr. Seyhak Bun at admin1@ibccambodia.com OR Ms Linda Kwok at LKwok@rics.orgSIGN UP NOW
កិច្ចសម្ភាសន៍ លោក ហ៊ុន ចាន់សាន  ប្រធានក្រុមហ៊ុន Re-Edge Architecture & Design ជាមួយ Realestate.com.khTV
កិច្ចសម្ភាសន៍ លោក ហ៊ុន ចាន់សាន ប្រធានក្រុមហ៊ុន Re-Edge Architecture & Design ជាមួយ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
រៀបរាប់ត្រួសៗអំពីប្រវត្តិសិក្សា និងអាជីព៖ ខ្ញុំបានរៀននៅប្រទេសសិង្ហបុរីក្នុងឆ្នំា១៩៩៦ ហើយបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកស្ថាបត្សកម្ម និងសំណង់នៅទីក្រុងប៊ូស្តុន សហរដ្ឋអាមេរិក។ ចំណែកឯក្រុមហ៊ុន Re-Edge Architecture & Design ទទួលការងារផ្នែកសាងសង់ និងស្ថាបត្សកម្មច្រើនគួរសម្យ ពួកយើងមានការមមាញឹកយ៉ាងខ្លំាងជាមួយការងារសព្វថ្ងៃ។ ហេតុអ្វីលោកសម្រេចចិត្តរៀនជំនាញស្ថាបត្សកម្ម? កាលរៀននៅសិង្ហបុរី ខ្ញុំចំណាយពេលច្រើនក្នុងការគូររូបគំនូរ ហើយមានគ្រូម្នាក់កត់សម្គាល់ឃើញនូវអ្វីដែលខ្ញុំមាន ដូចនេះគាត់ក៏បានណែនំាខ្ញុំរៀនផ្នែកនេះតែម្តង។ ក្រោយមកខ្ញុំបានបន្តការ សិក្សានៅសហរដ្ឋអាមេរិកជំនាញនេះ មានការសិក្សាកាន់តែច្រើនស៊ីជម្រៅ និងការអនុវត្តន៍ផ្ទាល់ ខ្ញុំកាន់តែយល់ច្បាស់អំពីជំនាញមួយនេះ វាជាជំនាញមួយដែលមានឥទ្ធិពលយ៉ាងខ្លំាងទៅនឹងជីវភាពរស់នៅរបស់មនុស្សប្រចំាថ្ងៃ។ តើអ្នកណាជាគំរូ ឬជាបុគ្គលដែលធ្វើឲ្យលោកស្ងើចសរសើរ? អាចចាត់ទុកថាសំណាងមួយ ដែលខ្ញុំបានទៅសិក្សានៅក្រៅប្រទេស ខ្ញុំបានមើលឃើញច្រើនអំពីស្នាដៃរបស់បុគ្គលល្បីៗ និយាយរួមទៅរៀនជំនាញនេះយើងត្រូវតែមើលស្នាដៃរបស់គេឲ្យច្រើន ខ្ញុំបានទៅអ៊ឺរ៉ុប សហរដ្ឋអាមេរិកជាដើម។ មានបុគ្គលជាច្រើនដែលខ្ញុំស្ងើចសរសើរអំពីស្នាដៃរបស់ពួកគាត់ លោក Louis Khan ស្ថាបត្សករជនជាតិ អាមេរិក គម្រោងរបស់គាត់គិតពីទីតំាង មានការច្នៃប្រឌិតដោយរក្សាភាពជាធម្មជាតិ ខ្យល់អាកាសមើលទៅស្នាដៃរបស់គាត់នៅតែថ្មី។ Le Corbusier ជាស្ថាបត្សករជនជាតិបារំាងជាស្ងាបត្សករដែលមានគំនិតច្នៃប្រឌិតខ្ពស់ ហើយកាលជំនាន់ដើមគំនិតរបស់លោកត្រូវបាន គេច្រានចោល ប៉ុន្តែលោកបានធ្វើឲ្យគេទទួលស្គាល់ និងកោតស្ងប់ស្ងែងរហូតដល់ពេលបច្ចុប្បន្ន គាត់ក៏ជាគ្រូរបស់បិតាស្ថាបត្សករខ្មែរ លោក វ៉ាន់ ម៉ូលីវ៉ាន់ផងដែរ។ តើលោកមានរចនាបថស្ថាបត្សកម្មផ្ទាល់ខ្លួនមួយដែរឬទេ? បើនិយាយអំពីរចនាបថផ្ទាល់ខ្លួនវិញ ដូចជាមិនមានអ្វីដែលពិតប្រាកដឡើយ ជាធម្មតាយើងតែងតែមានអត្តចរិកផ្ទាល់ខ្លួនដែលជាគោលជំហររបស់បុគ្គលម្នាក់ ចំពោះខ្ញុំដូចមិនសូវផ្តោតទៅលើវាទេ ខ្ញុំផ្តោតទៅលើចំណុចសំខាន់មួយទៅលើអគារ ទីតំាង ការរិះរកពិចារណាអំពីការចង់បានរបស់អតិថិជន។ បច្ចុប្បន្នក្រុមហ៊ុនខ្ញុំទទួលគម្រោងចម្រុះមានដូចជា៖ បុរី ផ្ទះវីឡា និងខុនដូនៅក្នុង ក្រុងភ្នំពេញ។ តើលោកយល់យ៉ាងណាចំពោះវិស័យស្ថាបត្សកម្មក្នុងប្រទេសកម្ពុជានៅថ្ងៃខាងមុខ? ស្ថាបត្សកម្មនៅក្នុងប្រទេសកម្ពុជានឹងមានការអភិវឌ្ឍន៍ទៅមុខ ជាក់ស្តែងយើងមើលឃើញវិស័យអប់រំ និងការសិក្សានៅក្នុងស្រុកកាន់តែមានការប្រកួតប្រជែង និងស្តង់ដារខ្ពស់ជាងមុន។  អ្នកជំនាន់ក្រោយ មានការច្នៃប្រឌិតខ្ពស់ ស្របនឹងបច្ចេកវិទ្យាទំនើបធ្វើឲ្យការយល់ដឹងកាន់តែច្រើន ហើយការធ្វើដំណើរកំសាន្តទៅក្រៅប្រទេសរបស់ប្រជាជនក្នុងស្រុកក៏ច្រើនជាងមុន ទំាងអស់នេះធ្វើឲ្យពួកគាត់មានឱកាសបញ្ចេញសមត្ថភាព និងការបង្កើនចំណេះដឹងកាន់តែមានប្រសិទ្ធភាព និងជាចលករបណ្តុះគំនិតរបស់ពួកគាត់ឲ្យក្លាយជាស្ថាបត្សករគំរូ៕ Realestate.com.kh ផ្តល់នូវព័ត៌មានមានប្រយោជន៍ និងចំណេះដឹងអំពីអចលនទ្រព្យ!
បញ្ហាបប្រឈមចំពោះទីផ្សារអចលនទ្រព្យ ជួបជាមួយលោក គីម ហ៊ាង តាមកញ្ចក់ទូរទស្សន៍ Realestate.com.khTV
បញ្ហាបប្រឈមចំពោះទីផ្សារអចលនទ្រព្យ ជួបជាមួយលោក គីម ហ៊ាង តាមកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
គ្រប់ឧស្សាហកម្មតែងមានប្រវត្តិនៃភាពជោគជ័យ និងគុណវិប្បត្តិរបស់ខ្លួន។ ការវិនិយោគអចលនទ្រព្យឧស្សាហកម្មនៅកម្ពុជាមានភាពជាក់ស្តែង និងបានអភិវឌ្ឍន៍ខិតទៅរកជ័យជំនះរបស់ខ្លួន និងកំពុងងើបចេញពីការបរាជ័យក្នុងអតីតកាល។ នេះជាហេតុផលដូចគ្នាថាហេតុអ្វីត្រូវចាត់ទុកជាកូនខ្លានៅតំបន់អាស៊ី បោះជំហានទៅមុខខ្លាំងរបស់ខ្លួន និងភាពឈ្លាសវៃជាមួយនឹងភាពចម្រូងចម្រាស និងភាពអាសន្ន ទីផ្សារអចលនទ្រព្យ និងដីបានត្រូវ គេមើលឃើញថាមានការរីកចម្រើនខ្លាំងក្លានៅក្នុងឆ្នាំកន្លងទៅ។ ប៉ុន្តែនៅតែមានបញ្ហាប្រឈមដែលត្រូវតែដោះស្រាយដើម្បីសម្រេចទៅដល់សក្តានុពលជាអតិបរមា។ ការថ្លែងសុន្ទរកថាមួយទៅកាន់ក្រុមការងារ និងអ្នកដែលមានការចាប់អារម្មណ៍ ក្នុងសន្និសិទស្តីអំពី ទស្សនៈវិស័យ និងទីផ្សារអចលនទ្រព្យ(REMOC) ២០១៦ ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែររៀលអ៊ីស្ទេត លោក គីម ហ៊ាង បានលើកឡើងពីបញ្ហាប្រឈមលើទីផ្សារដីធ្លី ខុនដូ បុរី រោងចក្រ និងឃ្លាំង។ ជនបរទេសគួរអនុញ្ញាតឲ្យទិញដីនៅក្នងប្រទេសកម្ពុជាដែរឫទេ? លោកបានលើកឡើងថា កម្ពុជាមានសំណាងដែលមានច្បាប់ និងគោលនយោបាយក្នុងការរឹតបណ្តឹង លើជនបរទេសពីការទិញដី។ ខុសពីប្រទេសផ្សេងៗ កម្ពុជាកំពុងទទួលបានផ្លែផ្កាពីគោលនយោបាយ នេះតាមរយៈឱកាសវិនិយោគដោយនិរន្តរភាពក្នុងស្រុក។ លោក ហ៊ាងបានពន្យល់ថាប្រសិនបើជនបរទេសត្រូវបានអនុញ្ញាតឲ្យទិញអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ នោះក្នុងពេលឆាប់ៗទីក្រុងភ្នំពេញ នឹងក្លាយទៅជាទីក្រុងដ៏ធំ Chinatown ដោយសារអ្នកវិនិយោគជនជាតិចិនមានចំនួនច្រើនបំផុតក្នុងតំបន់នាពេលបច្ចុប្បន្ន។ លោកបន្ថែមថា "ខ្ញុំមិនចង់ធ្វើជាជនជាតិកម្ពុជាដែលរស់នៅក្នុងប្រទេសរបស់ខ្លួនក្រោយគេទេ"។ ប៉ុន្តែទោះបីជាច្បាប់ផ្តល់សិទ្ធិឲ្យជនបរទេសអាចទិញដីនៅពេលអនាគតក៏ដោយ លោក ហ៊ាង បញ្ជាក់ ថា ពេលនេះមិនមែនជាពេលសមស្របបែបនោះឡើយ។ Learn more about Foreign Ownership.តើត្រូវវិយោគនៅកន្លែងណា? លោក ហ៊ាងផ្តល់យោបល់ថា ប្រសិនបើចង់ទិញដីសម្រាប់ធ្វើវិនិយោគក្នុងពេលនេះ សូមទិញតំបន់ពី តំបន់បឹងកេងកង១ (BKK1) ដែលមានប្រវត្តិក្នុងការវិនិយោគអាចទុកចិត្តបានក្នុងរយៈពេល២៥ឆ្នាំ និង មានកន្លែងគាប់ចិត្តដូចជា មន្ទីរពេទ្យ សាលារៀន ផ្សារ និងការិយាល័យ។ តំបន់នេះមានលក្ខណៈល្អបំ ផុតសម្រាប់អ្នកទិញដែលចង់បានទីធ្លាសម្រាប់លំនៅដ្ឋាន។ ប៉ុន្តែបើអ្នកចង់រងចាំធ្វើវិនិយោគប្រាក់ក្នុងរយៈពេលវែង ដែលទទួលបានប្រាក់ចំណេញច្រើន និងមាន គម្រោងថានឹងលក់ចេញវិញនៅ ៥ឆ្នាំក្រោយ អចលនទ្រព្យក្នុងតំបន់ដូចជានៅ ទួលគោក ប្រហែល មានសក្តានុពលខ្លាំងចំពោះបំណងវិនិយោគនេះ។ លោកបានលើកឡើងផងដែរថា ចំណាយប្រាក់តិច វិនិយោគលើការសាងសង់ខុនដូនៅតំបន់ ទួលគោកពេលនេះ ព្រោះថាមានតំបន់ច្រើនបង្កើតឡើងដូច ជាតំបន់បឹងកេងកង១ មានឥទ្ធិពលយ៉ាងខ្លាំងដោយសារដីមានតម្លៃខ្ពស់ខ្លាំង។ លោក ហ៊ាង បន្ថែមថាអ្នកដែលចង់ចំណេញពីការវិនិយោគក្នុងរយៈពេល ១០ ឆ្នាំក្រោយ ល្អបំផុតត្រូវ ទិញអចលនទ្រព្យនៅក្រៅទីក្រុងភ្នំពេញ នៅតាមសង្កាត់ផ្សេងៗ  ឫក៏ចំងាយពី ១៥ - ២០ គ.ម ពីទីក្រុង ។តើមានការផ្គត់ផ្គង ខុនដូ ច្រើនជាងតម្រូវការដែរឫទេ? បច្ចុប្បន្ន មានប្រហែលចំនួន ២០,០០០ ខុនដូ រំពឹងថាឈានដល់ការប្រកួតប្រជែងឆ្នាំ ២០១៨។ ខណៈពេលដែលមានក្តីបារម្មណ៍ថាប្រហែលជាមានចំនួនខុនដូលើសតម្រូវការ លោក ហ៊ាង ផ្តល់យោបល់ថាទីផ្សារខុនដូនឹងមានតម្រូវការច្រើននៅឆ្នាំបន្ទាប់ ព្រោះចំនួនប្រជាជននៅទីក្រុងភ្នំពេញរំពឹងថានឹងកើនឡើងយ៉ាងលឿន។ ហើយទោះបីជាវិនិយោគិនបរទេសមិនអនុញ្ញាតឲ្យទិញដីពីកម្ពុជា ប្រសិន បើរដ្ឋាភិបាលអាចទទួលបានចំណាប់អារម្មណ៍ពីអ្នកវិនិយោគទុនបរទេសនៅកម្ពុជា នោះមិនមែនគ្មាន ហេតុផលដើម្បីគុណជាពីរ ឫជាបីនៃចំនួនខុនដូ ដែលក្រុងភ្នំពេញត្រូវតែផ្តល់ជូន និងនៅតែស្វែងរកតម្រូវការគ្រប់គ្រាន់។ អាចសម្រេចទៅបានតាមភាពងាយស្រួល និងគោលនយោបាយ វិនិយោគដែលមានប្រសិទ្ធភាព នឹងត្រូវបានដាក់បញ្ចូលដោយរាជរដ្ឋាភិបាល។ ដំបូន្មានសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យ៖ ប៉ុន្តែលោក ហ៊ាង កត់សំគាល់ថាសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ទីផ្សារខុនដូកំពុងមានការប្រកួត ប្រជែងយ៉ាងខ្លាំង ហើយខុនដូប្រហែលមិននៅតែងាយស្រួល សម្រាប់ការរស់នៅយូរអង្វែងនៅទីក្រុង ព្រោះចរាចរណ៍ បញ្ហាកកស្ទះកើនឡើងនៅតំបន់សំខាន់។ សម្រាប់ហេតុផលលោក ហ៊ាងបានណែនាំថាអ្នកអភិវឌ្ឍន៍គួរពិចារណាផ្លាស់ប្តូរទៅតំបន់ជាយក្រុង ហើយការបំពេញតម្រូវការទីផ្សារក្នុងស្រុក សម្រាប់ដីគម្រោងបុរីបន្ថែមទៀត។ ការតាំងលក់ជាមុនក៏ក្លាយទៅជាបញ្ហាមួយក្នុងការអភិវឌ្ឍន៍ខុនដូ ដោយសារឥឡូវនេះមានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនមិនអាចលៃលកទិញដីសម្រាប់ការអភិវឌ្ឍន៍ជាបន្ទាន់។ ដូច្នេះមានតែជំនួសការបង់សង់ថ្លៃដីដោយខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ។ បើទោះបីជាមិនមែនជាការអាក្រក់សម្រាប់កម្ចីក្នុងការអភិវឌ្ឍន៍ មានវិនិយោគិនមួយចំនួនមិនអាចឈានដល់ទីផ្សារគោលដៅរបស់ខ្លួនកំឡុងពេលការដាក់លក់ជាមុន និងទទួលបានការគាំទ្រជាចាំបាច់ដើម្បីចាប់ផ្តើមការសាងសង់ នៅពេលដែលពួកគេមិនមានទុនបំរុង ប្រើប្រាស់សម្រាប់ការសាងសង់។ លោក ហ៊ាង មិនផ្តល់យោបល់ឲ្យមានការអនុវត្តន៍បែបនេះនៅក្នុង អាជីវកម្មដោយសារតែបញ្ហាអាក្រក់នេះអាចកើតឡើង។ឧស្សាហកម្មអចលនទ្រព្យនៅតែរឹងមាំ៖ ប៉ុន្តែបើទោះបីជា ទីផ្សារខុនដូនៅតែមិនអាចស្មានទុកមុនបាន ឧស្សាកម្មធំៗដូចជា រោងចក្រកាន់តែពេញនិយមសម្រាប់វិនិយោគិននៅកម្ពុជា ព្រោះទាក់ទងនៅនឹងកត្តាប្រាក់ខែកម្មករទាបនៅតែមាននៅ ក្នុងប្រទេស។ វិនិយោគិនកាន់តែមានភាពឈ្លាសវៃ ក្នុងការបង្វែររោងចក្ររបស់ខ្លួនទៅតំបន់ដែលចំ ណាយតិច ដើម្បីសន្សំលើថ្លៃចំណាយផ្សេងៗ។ លោក ហ៊ាង បានសរុបមកថា តើអនាគតនៃអចលនទ្រព្យនៅកម្ពុជាទៅជាយ៉ាងណា? គ្មាននរណាដឹងនោះទ។ គ្មាននរណាដឹងពីអនាគតដែរ។ លោកនិយាយថាបញ្ហាមាននៅគ្រប់ទីកន្លែង ហើយដែល សំខាន់អ្នកមានដំណោះស្រាយមួយនៅក្នុងចិត្តជានិច្ច។ អាជីវកម្មមួយដែលប្រែប្រួលរហ័ស ដែលសូម្បីតែបញ្ហាតូចបំផុតអាចធ្វើឲ្យទៅជាការផ្លាស់ប្តូរធំបំផុត វិជ្ជាជីវៈនៅក្នុងអាជីវកម្មត្រូវតែអាច និងត្រៀមខ្លួនបត់បែនឲ្យបាន។
Sunny Terrace: លំនៅដ្ឋានដ៏សុខសាន្ត Realestate.com.khTV
Sunny Terrace: លំនៅដ្ឋានដ៏សុខសាន្ត Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
សូមស្វាគមន៍មកកាន់កម្មវិធី Property Review  តាមកញ្ចក់ទូរទស្សន៍ Realestate.com.khTVនៅថ្ងៃនេះយើងកំពុងនៅឯបុរី សាន់នី ធើរេស ជាមួយតំណាងផ្នែកលក់ គឺកញ្ញា ផេង ធីតាតើអាចប្រាប់ខ្ញុំបានទេពីទីតាំងរបស់បុរី សាន់នី ធើរេស៖បុរីរបស់យើងមានទីតាំងស្ថិតនៅភូមិត្រពាំងខ្លឹង ខ័ណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅតើអតិថិនជនប្រភេទណា ដែលសមនឹងគម្រោងអចលនទ្រព្យនេះ?បុរីនេះគឺសមបំផុតសម្រាប់គ្រួសារមានជីវភាពមធ្យម និងជីវភាពល្អបង្គួរ ហើយសម្រាប់ជនបរទេសក៏ អាចរកទិញបានដែរសម្រាប់កិច្ចសន្សាកាន់កាប់រយៈពេលវែង ៥០ ឆ្នាំ។តើកញ្ញាអាចប្រាប់ខ្ញុំ ពីលក្ខណៈសម្បត្តិរបស់បុរី សាន់នី ធើរេសបានទេ?ខ្ញុំគិតថាលក្ខណៈសម្បត្តិរបស់បុរីនេះគឺមានទីតាំងនៅជិតកន្លែងដែលមានលក្ខណៈល្អដូចជា មានផ្សារ សាលារៀនជាតិ និងសាលាអន្តរជាតិ ហើយក៏ស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិ ចំណាយពេលតែបន្តិចធ្វើដំណើរទៅក្រុងភ្នំពេញ។ទាក់ទងមកកាន់ភ្នាក់ងារលក់របស់យើងឥឡូវនេះដើម្បីក្លាយជាម្ចាស់លំនៅដ្ឋានដ៏សុខសាន្ត មួយនេះ!តើមានបុរីប្រភេទអ្វីខ្លះក្នុងគម្រោងសាងសង់អចលនទ្រព្យនេះ ហើយមានទំហំបែបណា និងតម្លៃដូចម្តេច?ក្នុងគម្រោងនេះមានបុរីចំនួន២ ប្រភេទ៖គម្រោងផ្ទះ២ជាន់ និង ផ្ទះបីជាន់ សម្រាប់ផ្ទះ២ជាន់មានតម្លៃចាប់ពី ៧០,០០០ដុល្លារ ឯផ្ទះបីជាន់មាន តម្លៃចាប់ពី ១១០.០០០ដុល្លារឡើងទៅ។ចំពោះទំហំវិញយើងមាន ៤ ប្រភេទសម្រាប់ជ្រើសរើស គឺ ប្រភេទ A, B, C និងប្រភេទD ។ចំពោះប្រភេទ A & B មានទំហំដូចគ្នា ១៦ម X ៤.៨ម និងប្រភេទ C & D មានទំហំ ៤.២ម X ១៤.៥ម។អាចប្រាប់បន្ថែមទៀតបានទេ អំពីលក្ខណៈពិសេស និងគុណភាពនៃការសាងសង់?បុរីរបស់យើងគឺរចនាម៉ូតតាមរបៀបកូរ៉េ និងជប៉ុន។ ចំនែកគុណភាពនៃការសាងសង់វិញគឺធានាថា ល្អ ព្រោះថាក្រុមហ៊ុនមានបទពិសោធន៍ជាមួយគម្រោងពីមុនមកច្រើន។តើគម្រោងនឹងបញ្ចប់ពេលណា ហើយចាប់បើកលក់នៅពេលណា?ការលក់បានចាប់ផ្តើមហើយ ការសាងសង់នៅបុរី សាន់នី ធើរេសចាប់ផ្តើមនៅខែតុលា ឆ្នាំ ២០១៥ ហើយឥឡូវបានរួចរាល់ ៨០% និងគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ ២០១៦។ បន្ទប់ដាក់តាំងបង្ហាញបានបញ្ចប់រួចរាល់ និងបើកសម្រាប់អ្នកត្រូវការមើល។ប្រសិនបើលោកអ្នកចង់សែ្វងរកព័ត៌មានបន្ថែម សូមសួរសំណួរមកកាន់ភ្នាក់ងារអចលនទ្រព្យ Realestate.com.kh!សូមអរគុណចំពោះការទស្សនាកម្មវិធី Property Review តាមកញ្ចក់ទូរសទ្សន៍ Realestate.com.khTV.សូមយល់បន្ថែមពីព័ត៌មាន ការប្រឹក្សា និងការផ្សព្វផ្សាយថ្មីនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា!ទាក់ទងមកកាន់ភ្នាក់ងារលក់របស់យើងឥឡូវនេះដើម្បីក្លាយជាម្ចាស់លំនៅដ្ឋានដ៏សុខសាន្ត មួយនេះ!
បដិវត្តន៍វិស័យ អនឡាញមកដល់ប្រទេសកម្ពុជា
បដិវត្តន៍វិស័យ អនឡាញមកដល់ប្រទេសកម្ពុជា
June 7, 2022, 3:13 a.m.
Realestate News
យើងរស់នៅពិភពមួយប្រែប្រួលយ៉ាងលឿន ដែលជាកន្លែងដែលអ្វីគ្រប់យ៉ាងកើតមានឡើងភ្លាមៗ ហើយប្រតិបត្តិការទាំងអស់ធ្វើឡើងដោយគ្រាន់តែចុច ឫអូសប៉ុណ្ណោះ។ ជាមួយនឹងកាតឥណទាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការចែកចាយតាមការកម៉្មង់ទិញកើនច្រើនឡើងនៅប្រទេសកម្ពុជា។ វាហាក់ងាយនឹងភ្លេចទៅហើយថាមិនមានលក្ខណៈទាំងនេះទេកាលពីមុន។ នៅក្នុងប្រទេសកម្ពុជាអ្នកប្រើប្រាស់អ៊ីនធើណិតកើនឡើងខ្លាំងទៅដល់ជាង ៦.៧ លាននាក់។ ទទឹមគ្នា នេះដែរមានទូរស័ព្ទ២០.៨លាន គ្រឿងដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសនាពេលវបច្ចុប្បន្ន ដោយយោងទៅតាមស្ថិតិបានផ្តល់ដោយនិយតករទូរគមនាគមន៍កម្ពុជា។ កាលពី១០ ឆ្នាំកន្លងផុតទៅ មានតែមួយចំនួន ប៉ុណ្ណោះបានដឹងរឿងទាំងនេះ និងបានប្រើប្រាស់។ ហើយទោះបីជាប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនៅតែមានឥទ្ធិពលលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា យ៉ាងណាក៏ដោយ មានអាជីវកម្មកាន់តែច្រើនឡើងបានផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនទៅជា ឌីជីថល ដើម្បីពង្រីកដែនកំណត់របស់ខ្លូន ទៅដល់វិនិយោគិនជំនាន់ក្រោយ។ ការប្រមូលផ្តុំព័ត៌មាន និងការទំនាក់ទំនងដែលកើនឡើងវិស័យ អនឡាញ គឺជាការសម្របសម្រួល និងអនុញាតឲ្យការវិភាគខ្នាតធំពីនិន្នាការសង្គម និងសេដ្ឋកិច្ច។ នៅក្នុងប្រទេសកម្ពុជា បដិវត្តន៍វិស័យអនឡាញកំពុងមានឥទ្ធិពលគ្រប់យ៉ាង សូម្បីតែនយោបាយ។ ជាក់ស្តែងមានប្រើប្រាស់វេទិការនយោបាយតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងគោលនយោបាយ ដោះស្រាយបញ្ហាសាធារណៈ  និងប្រមើលមើលពីបញ្ហានាពេលអនាគត ៖ យោងតាមសារព័ត៌មាន វី អូ អេ សម្តេចនាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន បានយកចិត្តទុកដាក់មូលដ្ឋាននៃការផ្លាស់ប្តូរតាមប្រព័ន្ធផ្សព្វ ផ្សាយអនឡាញ និងថែម ទាំងបង្គាប់ឲ្យថ្នាក់ក្រោមរបស់លោកឲ្យប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីផ្តល់នូវ “ ភាពរហ័ស ការឆ្លើយ តប និងសេវាកម្មទទួលខុសត្រូវ”  ទៅកាន់ក្រុមអ្នកបោះឆ្នោតរបស់ លោក ឧទាហរណ៍មួយគឺ ទំព័រហ្វេកបុកផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តី។ ឧស្សាហកម្មមួយក្នុងចំណោមផ្សេងៗទៀត នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការផ្លាស់ប្តូរ   បណ្តាញអនឡាញនៅក្នុងប្រទេសកម្ពុជាគឺជាអចលនទ្រព្យ និងការវិនិយោគអចលនទ្រព្យឧស្សាហកម្ម។ មានអចលនទ្រព្យរាប់ពាន់ដែលអាចស្វែងរកបាននៅលើទីផ្សារក្នុងពេលបច្ចុប្បន្ន និងមានរាប់សិប លាននៃអ្នកវិនិយោគទុនបរទេសពិចារណាពីន្លែងវិនិយោគលុយរបស់ពួកគេលើវិស័យអចលនទ្រព្យនៅកម្ពុជា ភា្នក់ងារអចលនទ្រព្យ ម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ត្រូវតែបង្កើនបណ្តាញ របស់ខ្លួនសម្រាប់អតិថិជនតាមអនឡាញដែលមានសក្តានុពល ទទឹមជាមួយគ្នានេះក៏មានការបង្កើនតម្លៃទីផ្សារ និងបង្កើនប្រាក់ចំណេញដែរ។ ក្នុងពេលនេះដដែល អ្នកទិញ និងអ្នកស្វែងរកការជួលនៅកម្ពុជា ត្រូវការប្រភពព័ត៍មានអនឡាញ និងឱកាសក្នុងការពិចារណាដោយ មិនចាំបាច់ចំណាយពេលច្រើនសប្តាហ៍ទៅទីក្រុងផ្សេងគ្នានោះទេ គ្រាន់តែរកមើលថាមួយណាដែល សមស្របជាការស្រេច។ ទាំងមិនចាំបាច់ មានសមត្ថភាព ជំនាញ និងការខិតខំប្រឹងប្រែងច្រើន។ នេះជាចំណុចមួយដែលបានទទួលស្គាល់នៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជា សហរដ្ឋអាមេរិច ដែលជាប្រ ទេសមានភ្នាក់ងារអចលនទ្រព្យ ៩១ % នៅពេលបច្ចុប្បន្នកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការផ្សព្វផ្សាយអនឡាញ ដើម្បីបង្កើនការលក់។ ក្នុងពេលជាមួយគ្នា មាន ៨៦% នៃអ្នកទិញ និងអ្នកជួលអចលនទ្រព្យដែលមានសក្តានុពក្នុងប្រទេសអូស្ត្រាលីនឹងចូលទៅកាន់អនឡាញមុនគេនៅពេល អ្នកទាំងនេះចាប់ផ្តើមស្វែងរកអចលនទ្រព្យរបស់ខ្លួន។ ហេតុផលផ្សេងទៀតថាហេតុអ្វីគ្រប់គ្នាចូលទៅកាន់គេហទំព័រអចលនទ្រព្យ ដែលជាបណ្តុំនៃព័ត៌មាន ដែលងាយស្រួលរក ដើម្បីផ្តល់ភាពឈ្លាសវៃចំពោះឧស្សាហកម្មដូចជា៖ ព័ត៌មាន ព័ត៌មានអំពីម្ចាស់គម្រោង  និងការផ្តល់ប្រាក់កម្ចី។ ឧបករណ៍ទាំងនេះអនុញ្ញាតឲ្យអ្នកទិញ និងអ្នកលក់អាចកំណត់ពីបម្រែបម្រួល នៅពេលអនាគត និងពង្រឹងចំណេះដឹងពីការវិនិយោគអចលនទ្រព្យ។ នេះក៏អនុញ្ញាតឲ្យការទំនាក់ ទំនងកាន់តែងាយស្រួលរវាងអ្នកទិញ និងអ្នកលក់ មានន័យថាគ្រប់គ្នាអាចស្វែករកបានយ៉ាងលឿន និងមានប្រសិទ្ធិភាពពីព័ត៌មានអចលនទ្រព្យ ការអភិវឌ្ឍន៍ ឫគោលនយោបាយអចលនទ្រព្យច្បាស់លាស់។  ស្វែងរកគេហទំព័រអចលនទ្រព្យត្រូវចំណាយពេលពេញមួយថ្ងៃរកមើលអត្ថបទព័ត៌មាននៅគ្រប់គេហទំព័រដែលមានរាប់រយលានគេហទំព័រ។ មកកាន់គេហទំព័រអចលនទ្រព្យអ៊នឡាញនៅទីនេះ REALESTATE.COM.KH!
រដ្ឋាភិបាល​ចាត់​ការ​ទៅ​លើ​ច្បាប់​កម្ម​សិទ្ធិ​សម្រាប់​ជន​បរទេស
រដ្ឋាភិបាល​ចាត់​ការ​ទៅ​លើ​ច្បាប់​កម្ម​សិទ្ធិ​សម្រាប់​ជន​បរទេស
June 6, 2022, 5:06 p.m.
Realestate News
ក្នុងគោលបំណងពង្រឹងគោលការណ៍ប្លង់ទន់ (ប័ណ្ណកម្មសិទ្ធិបណ្តោះអាសន្ន) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចិត្តឲ្យខណ្ឌទាំងអស់នៅទីក្រុងភ្នំពេញបញ្ឈប់ការចេញជាប្លង់បណ្តោះអាសន្នបែបនេះសម្រាប់ជនបរទេស។ រយៈពេលចុងក្រោយនេះ ខណ្ឌជាច្រើនដូចជា ខណ្ឌដូនពេញ បានអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកាន់កាប់ប្លង់បណ្តោះអាសន្នសម្រាប់អចលនទ្រព្យ បើទោះជាមានការផ្ទុយពីច្បាប់កាលពីឆ្នាំ ២០១០ ស្តីពីសិទ្ធិកាន់កាប់យូនីតឯកជនក្នុងអគារដែលមានម្ចាស់រួមសម្រាប់ជនបរទេស។ លោក Desmond Yap នាយកគ្រប់គ្រងនៃ Yong Yap Properties ភ្នាក់ងារអចលនទ្រព្យដែលផ្តោតទៅលើជនបរទេស ដែលមានទីតាំងនៅខណ្ឌដូនពេញ នាតំបន់មាត់ទន្លេ បានឲ្យដឹងថា៖ «បើតាមអ្វីដែលពួកយើងដឹង នៅក្នុងទីក្រុងភ្នំពេញ ជនបរទេសអាចកាន់កាប់បានតែយូនីតខុនដូប៉ុណ្ណោះ ដែលវាគឺជាសិទ្ធិកាន់កាប់សម្រាប់ជនបរទេស (ប្លង់រឹង) កាលពីឆ្នាំ ២០១០។ ការទិញផ្ទះល្វែងអាចធ្វើបានសម្រាប់តែអ្នកឈរឈ្មោះ ឬតាមរយៈទម្រង់ក្រុមហ៊ុនតែប៉ុណ្ណោះ»។ ដើម្បីធ្វើឲ្យការអនុវត្តគោលការណ៍ច្បាប់សិទ្ធិកាន់កាប់របស់ជនបរទេសក្នុងឆ្នាំ ២០១០ មានលក្ខណៈប្រសើរជាងមុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញជាលិខិតប្រកាសកាលពីថ្ងៃទី ២៥ ខែឧសភា ដោយបានណែនាំឲ្យអភិបាលខណ្ឌទាំង ១២ នៅទីក្រុងភ្នំពេញ ថា ចាប់ពីថ្ងៃទី ១៣ ខែមិថុនា នេះតទៅ ការផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យជនបរទេស គឺសម្រាប់អចលនទ្រព្យនោះ ស្ថិតនៅលើជាន់ទីមួយ ឬខ្ពស់ជាងនេះ ហើយអចលនទ្រព្យដែលផ្ទេរទៅឈ្មោះជនបរទេសនេះ គឺស្ថិតនៅក្នុងអគារដែលមានម្ចាស់រួម ហើយមានលិខិតអនុញ្ញាតការសាងសង់ត្រឹមត្រូវ ដែលចេញដោយមន្ត្រីរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។ Want to know what a Soft title is? Learn More about Foreign Ownership in Cambodia... ទាំងនេះមានន័យថា អគារដែលមានម្ចាស់រួមណាដែលបានសាងសង់ដោយពុំមានការអនុញ្ញាតត្រឹមត្រូវ នឹងមិនចាត់ទុកថា អាចយកជាការសម្រាប់ការកាន់កាប់របស់ជនបរទេសនោះទេហើយលិខិតស្នាមដែលចុះហត្ថលេខាដោយអភិបាលខណ្ឌណាក៏ដោយនៅក្នុងទីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិតាមរយៈប្លង់បណ្តោះអាសន្នទៅជនបរទេស គឺចាត់ទុកថា មិនមានប្រសិទ្ធិភាព។ ជាមួយគ្នានេះដែរ មន្ត្រីនៅខណ្ឌដូនពេញ បានប្រកាសថា កាលពីដើមខែមិថុនា គ្រប់ៗសង្កាត់នឹងមិនធ្វើការផ្ទេរឈ្មោះប្លង់បណ្តោះអាសន្នទៅឲ្យឈ្មោះជនបរទេសទៀតទេ។ លោក Grant Fitzgerald អ្នកគ្រប់គ្រងទូទៅនៅ Independent Property Services (IPS) Cambodia បានថ្លែងថា ៖ «ជារួម ច្បាប់ទាំងនេះ គឺមានយូរមកហើយ គ្រាន់តែគេទើបនឹងចាប់ផ្តើមអនុវត្ត»។ «ការប្រកាសនាពេលថ្មីៗនេះ ករណីនៅក្នុងខណ្ឌដូនពេញ បានកើតឡើងក្រោយពីមានការផ្លាស់ប្តូរ ស្រដៀងគ្នា នៅក្នុងខណ្ឌ៧មករា កាលពីចុងឆ្នាំមុន ដោយកាលពីពេលនោះ យើងឃើញមានជនបរទេស ដែលមានអចលនទ្រព្យក្រោមឈ្មោះរបស់ពួកគេ បានមកសុំយោបល់ និងដំណោះស្រាយដើម្បីធានាថា ទ្រព្យសម្បត្តិរបស់ពួកគេ គឺមានសុវត្ថិភាព»។ បើទោះជាយ៉ាងណាក៏ដោយ លិខិតប្រកាសដែលចេញដោយក្រសួងកាលពីថ្ងៃទី២៥ ខែឧសភា មិនបានបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់ទៅលើម្ចាស់អគារ ប្រសិនបើមានការផ្ទេរសិទ្ធិកាន់កាប់ទៅកាន់ម្ចាស់រួមដែលជាជនជាតិបរទេស ដោយមិនមានលិខិតអនុញ្ញាតការសាងសង់ត្រឹមត្រូវ។ ចំណាត់ការថ្មីនេះ ប្រហែលជានឹងមិនប៉ះពាល់ជនបរទេសដែលមានប្លង់បណ្តោះអាសន្ននោះទេ ទាល់តែពេលដែលពួកគេសម្រេចចិត្តលក់ទ្រព្យសម្បត្តិនោះ។ «ប្រសិនបើខណ្ឌដូនពេញ អនុវត្តតាមខណ្ឌ៧មករា ដែលបានអនុញ្ញាតឲ្យជនបរទេសទិញផ្ទះល្វែងក្នុងរយៈពេលប៉ុន្មានឆ្នាំមុន នោះជនបរទេសដែលមានអចលទ្រព្យក្រោមឈ្មោះរបស់គេ នៅតែអាចរស់នៅ និងជួលបានជាធម្មតា ហើយមិនចាំបាច់ត្រូវតែលក់វានោះទេ។ ប៉ុន្តែនៅពេលដែលពួកគេសម្រេចចិត្តលក់ វាត្រូវតែនៅក្រោមឈ្មោះម្ចាស់មានសញ្ជាតិខ្មែរ»។ បន្ថែមពីនេះទៀត លោក Yab បានកត់សម្គាល់ថា ៖ «ក្នុងករណីអាក្រក់បំផុត គឺគេនឹងបង្ខំអ្នកឲ្យលក់អចលនទ្រព្យនោះ តែបើទោះជាវាកើតឡើងក៏ដោយ អ្នកអាចផ្ទេរកម្មសិទ្ធិអចលទ្រព្យនោះ ទៅអ្នកឈរឈ្មោះជាមួយនឹងការការពារពីមេធាវីដែលអ្នកជឿទុកចិត្ត»។ វិនិយោគិនបរទេសនៃក្រុមហ៊ុន Yong Yap Properties បានឲ្យដឹងថា ការរៀបចំចំណាត់ការនេះ «មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើលបន្តិច ប៉ុន្តែមិនមែនមិនអាចអនុវត្តទៅបានដូចការរំពឹងទុកទាំងស្រុងនោះទេ»។ «ខ្ញុំមិនបានគិតថា គេនឹងអនុវត្តវាក្នុងពេលខ្លីបែបនេះទេ។ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលខ្ញុំបានទិញមួយ
បទពិសោធន៍ជីវិតឯកសិទ្ធិជាមួយធនាគារ Hong Leong Bank
បទពិសោធន៍ជីវិតឯកសិទ្ធិជាមួយធនាគារ Hong Leong Bank
June 6, 2022, 5:04 p.m.
Realestate News
អ្នកមានប្រាក់ ២៥,០០០ ដុល្លារ ដែលអ្នកចង់រកកន្លែងដាក់ប្រាក់ឲ្យមានសុវត្ថិភាព និងជាធនាគារមួយដែលគួរឱ្យទុកចិត្តដើម្បីឱ្យសមនឹងតម្រូវការទាំងអស់របស់អ្នកឬ? នោះលោកអ្នកមិនគួរទៅណាឆ្ងាយជាងធនាគារ Hong Leong Bank ទេ។ ដោយជ្រើសរើសយកគណនីធនាគារដែលមានអាទិភាពមួយ អ្នកនឹងទទួលបានត្រលប់វិញច្រើនជាងអ្នកបានដាក់ក្នុងធនាគារនោះទទួលបានការផ្តល់សេវាកម្មអតិថិជនផ្តាច់មុខ និងសារៈប្រយោជន៍ដែលធ្វើឲ្យអ្នកពេញចិត្តសម្រាប់អ្វី ដែលអ្នកបានប្រឹងប្រែងធ្វើ។ពិភពនៃឯកសិទ្ធិដែលរងចាំដើម្បីធ្វើឲ្យរបៀបរស់នៅរបស់អ្នកកាន់តែប្រ សើរឡើង។ Inquire today to find out more!ហេតុអ្វីត្រូវជ្រើសរើសធនាគារ Hong Leong Bank?បោះជំហានយ៉ាងខ្លាំងខ្លានៅអាស៊ី បង្កើតឡើងជាង ១០០ឆ្នាំនៅអាស៊ី ធនាគារមានសាខាជាច្រើននៅប្រទេសម៉ាឡេស៊ី សិង្ហបុរី វៀតណាម ហុងកុន និងប្រទេសចិន។ អ្នកអាចទុកចិត្តលើ ធនាគារ Hong Leong Bank.បុគ្គលិកល្អជាមួយនឹង បុគ្គលិកលក្ខណៈល្អលោក ចូ ហ្វីឡាន (Joe Phelan) ប្រធានសេវាកម្មបហិរញ្ញវត្ថុអចលនទ្រព្យនៅធនាគារ Hong Leong Bank បានមានប្រសាសន៍ថា “នេះជាគន្លឹះដើម្បីទទួលបានជោគ ជ័យ” “យើងជឿជាក់ថាយើងមានបុគ្គលិគ្គយូរឆ្នាំដែលដែលមានបទពិសោធន៍ និងដឹងពីការបំពេញតម្រូវការរបស់អតិថិជន។ អ្នកគ្រប់គ្រងគណនីអាទិភាពរបស់យើងអាចស្គាល់ពីអតិថិជនរបស់ខ្លួនច្បាស់ ១០០%។ លោក ហ្វីឡាន និយាយថា “អតិថិជនគឺជាស្តេច ហើយយើងត្រូវថែរក្សាម្ចាស់អាជីវកម្មទាំងនោះ។ យើងនឹងផ្តោតសំខាន់ លើ SMEs ដើម្បីជួយបង្កើនធនធានរបស់អ្នក”។ធនាគារឌីជីថល “ជាមួយនឹងកម្មវិធីចល័តសម្រាប់អ្នកប្រើប្រាស់ដ៏រាក់ទាក់របស់យើងនឹងដាក់ចេញឲ្យប្រើប្រាស់ឆាប់ៗដើម្បីបំពេញលើសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណិតដែលមានស្រាប់ យើងនឹងអាចផ្តល់ នូវសេវាកម្មធនាគារឌីជីថលល្អបំផុតសម្រាប់អតិថិជនអាទិភាពនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការធ្វើទំនាក់ទំនងទៅអ្នកប្រើប្រាស់តាមបែបសមញ្ញមួយ មានមុខងារកាន់តែច្រើន និងសមត្ថភាពពាណិជ្ជកម្មអេឡិចត្រូនិក។ ធនាគារ Hong Leong Bank យកចិត្តទុកដាក់លើភាពរីករាយរបស់អតិថិជនរបស់ខ្លួនយ៉ាងល្អ ដូច្នេះនៅពេលមានអតិថិជនចង់បានសេវាកញ្ចប់ធនាគារអាទិភាព ក្រុមហ៊ុនមានមោទនភាពក្នុងការយកចិត្តទុកដាក់ទៅលើអតិថិជនមិនមែនតែនៅក្នុងធនាគារប៉ុណ្ណោះទេ ប៉ុន្តែមានច្រើនជាងនេះទៅទៀត។ នៅក្នុងការបើកគណនីអាទិភាពមួយ  អ្នកនឹងទទួលបានសិទ្ធិលើកលែងលើការអនុម័តលើថ្លៃសេវាកម្ចី អត្រាការប្រាក់ប្រកួតប្រជែងប្រចាំថ្ងៃ និងអត្រាការប្រាក់អនុគ្រោះសម្រាប់ការប្តូររូបិយប័ណបរទេស និងការផ្ទេរប្រាក់អន្តរជាតិ ផ្ទេរប្រាក់តាមទូរសារដោយឥតគិតថ្លៃទៅធនាគារផ្សេងៗនៅក្នុងប្រទេសកម្ពុជា បញ្ចុះតម្លៃ ០.២៥% គ្រប់កម្ចីទិញផ្ទះព្រមទាំងផ្តល់របាយការណ៍ប្រចាំខែដោយឥតគិតថ្លៃ និងផ្តល់សៀវភៅតាមដានមួយក្បាលក្នុងមួយខែ ។ អ្នកគួតែសម្រេចចិត្តប្តូរការគ្រប់គ្រងហិរញ្ញវត្ថុទាំងអស់របស់អ្នកពីធនាគារផ្សេងៗ ទៅធនាគារ Hong Leong Bank វិញដែរឫទេធនាគារផ្សេងនឹងមិនសូម្បីតែផ្តល់នូវកាដូរមួយចំនួនទេ គ្រាន់តែនិយាយថា អរគុណ! ទាំងនេះគ្រាន់តែជាប្រយោជន៍ដែលទទួលបានដោយផ្ទាល់ពីធនាគារ។ មានឯកសិទ្ធិក្នុងរបៀបរស់នៅច្រើនអនេកដែលជាភាពរីករាយរបស់អ្នក។ អ្នកជាមនុស្សម្នាក់ធ្វើដំណើរញឹកញាប់ឫ? សម្រាកនៅក្នុង ព្រលានយន្តហោះ វី អាយ ភី ដោយឥតគិតថ្លៃទាំងនៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ និងខេត្តសៀមរាប។ នេះជាអាហារដែលអ្នកចិត្តរាល់ថ្ងៃដែរឫទេ? រីករាយជាមួយនឹងអាហារ និងស្រាដោយឥតគិតថ្លៃនៅ សណ្ឋាគារ Raffles Hotel Le Royal ដែលជាសណ្ឋាគារដែលមានកិត្យានុភាពក្នុងរាជធានីភ្នំពេញ។ អ្នកស្រលាញ់កីឡាវាយកូនគោលឫទេ? លេងកូនគោលដោយសេរីនៅ Garden City Golf Club នៅភ្នំពេញឫក៏នៅរមណីយដ្ឋាន Angkor Gold Resort នៅខេត្តសៀមរាប។ អ្នកត្រូវការសម្រាកឫ? សម្រាកម៉ាស្សាបញ្ចុះតម្លៃនៅសណ្ឋាគារ La Rose Boutique Hotel និងស្ប៉ានៅ ទីក្រុងភ្នំពេញ។ ប៉ុន្តែមិនទាន់អស់នៅឡើយ។ ទទួលយកផលប្រយោជន៍នៃការបញ្ចុះតម្លៃពី ១០-៦០ % ទៅតាម សណ្ឋាគាផ្សេងៗ និងតាមរមណីយដ្ឋាននៅទូទាំងប្រទេស ដូចជា សណ្ឋានគារសុខា Frangipani Villa Hotels និងសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់។ បរិភោគតិចរហូតដល់ 15% នៅភោជនីយដ្ឋានឈាន មុខគេមួយចំនួនរបស់ប្រទេស ដែលរួមមានដូចជាសូហ្វីតែល និងសណ្ឋាគារឡឺរ៉ូយ៉ាល់។ Shop for less ជាមួយដៃគូរបស់អ្នក ដូចជាហាងលក់ស្បែកជើង Pedro និង New Collection ហើយបញ្ចុះតម្លៃលើការព្យាបាលដោយស្ប៉ារហូតដល់ ៣០% និងសកម្មភាពដើម្បីសុខភាពផ្សេងៗ។ មនុស្សគ្រប់គ្នាស្រលាញ់ប្រាក់លើកទឹកចិត្ត។ លោក ហ្វីឡាន “សន្សំប្រាក់កាន់តែច្រើននៅក្នុងគណនីរបស់អ្នក នោះ អ្នកនឹងកាន់តែរីករាយជាមួយអត្ថប្រយោជន៍ដែលបានផ្តល់ជូន” ឧទាហរណ៍ថា អ្នកដាក់ ប្រាក់ ២៥០,០០០ ដុល្លារ ហើយអ្នកអាចរីករាយក្នុងការទទួលទានអាហារដោយឥតគិតថ្លៃរហូតដល់ ៨ ពេល នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយាល់ទទួលបានគ្មានដែនកំណត់ចំពោះកន្លែងអង្គុយ លំដាប់ VIP នៅព្រលានយន្តហោះ និងទទួលបានការលេងវាយកូនគោលរហូតដល់ ៤ ជុំដោយឥតគិតថ្លៃទាំង ស្រុងជារៀង រាល់ឆ្នាំ។ ធ្វើឲ្យជំនួញខាងធនាគាររបស់អ្នកកាន់តែប្រសើរឡើងជាមួយធនាគារ Hong Leong Bank ។ Inquire today to find out more!
ដំបូន្មាន​ខ្លះៗ​សម្រាប់​អ្នក​លក់​ពី Realestate.com.kh ៖ ការ​អភិវឌ្ឍ​បញ្ជី​គុណភាព​របស់​អ្នក និង​លក់​ដាច់​លឿន​ជាង​មុន
ដំបូន្មាន​ខ្លះៗ​សម្រាប់​អ្នក​លក់​ពី Realestate.com.kh ៖ ការ​អភិវឌ្ឍ​បញ្ជី​គុណភាព​របស់​អ្នក និង​លក់​ដាច់​លឿន​ជាង​មុន
June 6, 2022, 5:05 p.m.
Realestate News
កាលពីមុនដើម្បីលក់ ឬជួលផ្ទះមួយ អ្នកគ្រាន់តែត្រូវជួបជាមួយនឹងអ្នកទិញ ឬបញ្ចេញ «មន្តស្នេហ៍ដាក់ភ្នាក់ងារ លក់អចលនទ្រព្យ» បន្តិច ហើយបង្ហាញផ្ទះដែលសមជាមួយនឹងតម្រូវការរបស់ពួកគាត់ជាការស្រេច។ តែពេលនេះមិនដូចពីពេលមុនទៀតទេ។ បច្ចុប្បន្ននេះ ប្រហែលជា៩០ភាគរយ នៃអ្នកទិញទាំងអស់កំពុងប្រើប្រាស់អ៊ីនធឺណិត ដើម្បីស្រាវជ្រាវពីទីផ្សារមុននឹងទាក់ទងទៅកាន់ភ្នាក់ងារអចលនទ្រព្យ។ ការដែលមានកេរ្តិ៍ឈ្មោះល្អនៅក្នុងអុីនធឺណិត មានសារៈសំខាន់យ៉ាងខ្លាំង។ នៅក្នុងវាក្យសព្ទអចលនទ្រព្យ គេហៅថា «បញ្ជីគុណភាព»។ ការសិក្សាស្រាវជ្រាវដែលបានធ្វើឡើងដោយ សមាគមជាតិភ្នាក់ងារអចលនទ្រព្យ (អាមេរិក) និងហ្គូហ្គល នៅឆ្នាំ២០១៣ បានរកឃើញថា «ការស្រាវជ្រាវដែលទាក់ទងនឹងអចលនទ្រព្យនៅក្នុង Google.com បានកើនឡើង ២៥៣ភាគរយ នៅបួនឆ្នាំចុងក្រោយនេះ» ហើយនៅពេលនេះ «ប្រមាណ៩០ភាគរយ នៃអ្នកមានផ្ទះ ប្រើប្រាស់អុីនធឺណិត ដើម្បីធ្វើការស្វែងរកទិញផ្ទះខុសពីពេលមុន»។ មានការស្រាវជ្រាវថ្មីៗនេះពី We Are Social របស់សិង្ហបុរី បានរកឃើញថា ការប្រើប្រាស់អុីនធឺណិតនៅប្រទេសកម្ពុជា បានកើនឡើង៤០០ភាគរយ នៃចន្លោះឆ្នាំ២០១៥ និង២០១៦។ ស្របទៅនឹងការស្រាវជ្រាវរបស់ We Are Social ផងដែរ Realestate.com.kh មានគេចូលមើលច្រើន និងការសាកសួរទាក់ទងនឹងការទិញ និងជួលបានកើនឡើងដល់ទៅ ៤១៦ភាគរយ នៅអំឡុងពេលជាមួយគ្នានេះដែរ។ ដោយសារការកើនឡើងយ៉ាងរហ័សនៃអ្នកប្រើប្រាស់អុីនធឺណិតនៅប្រទេសកម្ពុជា ដែលបានកើនឡើងដល់ទៅ ៦,៧០លាននាក់នៅក្នុងឆ្នាំនេះ បញ្ជីគុណភាពអចលនទ្រព្យក៏បានក្លាយទៅជារឿងដែលមានសារៈសំខាន់យ៉ាងខ្លាំង។ ហើយដើម្បីធានាថា អ្នកស្វែងរកអចលនទ្រព្យនៅលើ Realestate.com.kh អាចរកឃើញបញ្ជីគុណភាព ដែលល្អបំផុត ពួកយើងបង្ហាញបញ្ជីរូបពី ០ទៅ១ នៅលើបញ្ជីដោយស្វ័យប្រវត្តិ។ វ៉ិបសាយរបស់យើងនឹងប្រើប្រាស់បញ្ជីគុណភាព ហើយវានឹងបង្ហាញខ្លួននៅលើគេបង្អស់នៅក្នុងលទ្ធផលនៃការស្វែងរក។ ដំបូន្មានដើម្បីទទួលបានបញ្ជីគុណភាពខ្ពស់៖១.បង្ហោះរូបភាពលើសពី ៣ប៉ុស្តិ៍ ព្រោះថា រូបមួយសន្លឹកមានន័យរាប់ពាន់ពាក្យ។ ទិន្នន័យ ខាងក្នុងរបស់ Realestate.com.kh បានបង្ហាញឲ្យឃើញថា ឱកាសដែលអ្នកអាចលក់អចលនទ្រព្យរបស់អ្នកកើនឡើង ៨៥ភាគរយ ប្រសិនបើអ្នកបានបង្ហោះរូបលើសពីបីប៉ុស្តិ៍ ទៅក្នុងបញ្ជីអចលនទ្រព្យរបស់អ្នក។ វាមានសារៈសំខាន់ណាស់ ដោយរូបដែលអ្នកបង្ហោះ គឺជារូបនៃអចលនទ្រព្យដែលអ្នកកំពុងលក់ពិតប្រាកដមែន ដោយសាររូបនេះអាចបង្ហាញពីភិនភាគពិតៗ នៃអចនលទ្រព្យទៅកាន់អ្នកទិញ។ លើសពីនេះទៅទៀត វាក៏ជាភ័ស្តុតាងថា នេះជាអចលនទ្រព្យដែលកំពុងត្រូវបានដាក់លក់ពិតប្រាកដមែន។ អ្នកត្រូវតែថតរូបដែលមានគុណភាពល្អ បង្ហាញលក្ខណៈល្អៗ និងបង្ហាញពីគុណសម្បតិ្តរបស់វាទៅកាន់អ្នកដទៃ។ ២.ចំណាយពេលវេលាក្នុងការសរសេរពិពណ៌នាបញ្ជីគុណភាព ផ្តល់ព័ត៌មានលម្អិតឲ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅបាន នៅពេលដែលអ្នកសរសេរពិពណ៌នាបញ្ជីគុណភាព។ សាកស្រមៃថា ខ្លួនជាអ្នកទិញ។ តើអ្នកនឹងចង់បានគុណភាពយ៉ាងណាខ្លះពីអចលនទ្រព្យមួយនេះ? ៣.ផ្តល់ព័ត៌មានទំនាក់ទំនងដែលល្អឥតខ្ចោះ ការចុះបញ្ជីរបស់អ្នកនឹងមិនបានផលអ្វីនោះទេ ប្រសិនបើគេមិនអាចទាក់ទងអ្នកបាន! ដូច្នេះហើយ អ្នកត្រូវធានាថា ព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងជាមួយអ្នកមានភាពល្អឥតខ្ចោះ។ ចុះលេខទូរស័ព្ទពីរខ្សែ និងអាសយដ្ឋានអ៊ីមែល ប្រសិនបើពេលខ្លះអ្នកមិនមានពេលលើកទូរស័ព្ទ។ លើសពីនេះទៅទៀត អ្នកអាចចំណាយពេលខ្លះក្នុងការធ្វើឲ្យ «ទម្រង់ឯកជន» ឬ «ទម្រង់ភ្នាក់ងារ» នៅក្នុងអុីនធឺណិតរបស់អ្នកល្អជាងមុន ដោយសារទម្រង់ទាំងនេះនឹងផ្តល់ព័ត៌មានបន្ថែមខ្លះៗទៀតទាក់ទងនឹងខ្លួនរបស់អ្នក និង/ឬ ទីភ្នាក់ងារអចលនទ្រព្យរបស់អ្នក។ វាក៏បង្កើតភាពទុកចិត្ត និងភាពស្គាល់គ្នារវាងអ្នក និងអ្នកទិញ ឬជួលនៅថ្ងៃអនាគត។ ៤.ធានាថាចំណងជើងបញ្ជីគុណភាពរបស់អ្នកល្អ បន្ថែម «ចំណងជើងអចលនទ្រព្យ» ជាភាសាខ្មែរ និងអង់គ្លេស ហើយធ្វើវាឲ្យល្អ។ ប្រសិនបើវាមានភាពសាមញ្ញ ហើយច្បាស់ នោះគេនឹងរកឃើញអចលនវត្ថុរបស់អ្នកមុនគេ។ អុីនធឺណិតមានបញ្ជីអចលនទ្រព្យជាច្រើនសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយអ្នកត្រូវតែធានាថា ចំណងជើងរបស់អ្នកសង្ខេបយ៉ាងខ្លីនូវអ្វីដែលអ្នកកំពុងដាក់លក់។ ៥.ដាក់តម្លៃ កុំដាក់ «តម្លៃត្រូវការសួរ» (POA)។ នៅ Realestate.com.kh ពួកយើងបានរកឃើញថា អ្នកទិញជាទូទៅតែងតែអានពីការពិពណ៌នារបស់គេហដ្ឋាន ហើយរំពឹងថា នឹងឃើញតម្លៃនៅទីនោះស្រាប់។ នៅក្នុង Realestate.com.kh អចលនវត្ថុដែលដាក់លក់ដោយបង្ហាញពីតម្លៃសមរម្យទទួលបានការសាកសួរ១៥០ភាគរយលើសពីវត្ថុធម្មតា។ ប្រសិនបើតម្លៃនោះអាចតថ្លៃបាន អ្នកគួរតែធានាថា គេអាចដឹងតាមរយៈការពិពណ៌នារបស់អ្នក។ ប្រសិនបើលក្ខខណ្ឌនៃការទិញ ឬជួលអាចតថ្លៃបាន អ្នកក៏ត្រូវធ្វើយ៉ាងណាឲ្យគេដឹងតាមរយៈការពិពណ៌នារបស់អ្នកផងដែរ។ ៦.ឆ្លើយតបជាមួយនឹងការសាកសួររកទិញឲ្យលឿន និងសមរម្យ នៅពេលដែលអ្នកទទួលបានការសាកសួរតាមទូរស័ព្ទ ឬអុីមែលអំពីអចលនទ្រព្យរបស់អ្នក អ្នកគួរតែឆ្លើយតបជាមួយនឹងពួកគេឲ្យបានលឿនបំផុត។ ប្រសិនបើអ្នកមិនឆ្លើយតបលឿនទេនោះពួកគេនឹងរកមើលវត្ថុថ្មីទៀត និងអ្នកលក់ថ្មីទៀតដែលយកចិត្តទុកដាក់នឹងពួកគេ។ ប្រសិនបើពួកគេជាអ្នកទិញអន្តរជាតិ អ្នកគួរនិយាយតាមទូរស័ព្ទជាមួយគេដោយប្រើប្រាស់ភាសាត្រឹមត្រូវ ហើយឆ្លើយតបជាក្រោយដោយផ្តល់ព័ត៌មានលម្អិត។ ការបង្កើតបញ្ជីថ្មីមួយនៅក្នុង Realestate.com.kh មានភាពងាយស្រួលយ៉ាងខ្លាំង ទោះបីជាអ្នកលក់ឯកជន ម្ចាស់ដី ឬភ្នាក់ងារអចលនទ្រព្យ។ អ្នកអាចលក់ដោយខ្លួនឯងបាន ហើយពួកយើងមិនយកកម្រៃជើងសានោះឡើយ។ លក់ដាច់លឿនជាងមុននៅក្នុង Realestate.com.kh៖៧.ធ្វើឲ្យបញ្ជីរបស់អ្នកឲ្យប្រសើរឡើង ឥឡូវនេះអ្នកអាចធ្វើឲ្យបញ្ជីអចនលទ្រព្យសម្រាប់លក់ ឬជួល របស់អ្នកឲ្យប្រសើរឡើង ដោយដាក់វា «អម» នៅក្នុង Realestate.com.kh ដោយចំណាយត្រឹមតែ ១ដុល្លារក្នុងមួយថ្ងៃតែប៉ុណ្ណោះ! នេះបានន័យថា អចលនទ្រព្យរបស់អ្នកនឹងស្ថិតនៅលើគេ ទទួលបានការមើល និងការសាកសួរច្រើនជាងមុន។ គ្រាន់តែចុចលើ «upgrade» នៅលើអចលនទ្រព្យដែលអ្នកចង់ធ្វើឲ្យប្រសើរជាងមុននៅក្នុងការិយាល័យអ្នកលក់របស់អ្នក ហើយពួកយើងនឹងចាត់ចែងជូនអ្នកជាទីគាប់ចិត្ត។ ៨.សម្អាតបញ្ជី ប្រសិនបើអចលនទ្រព្យរបស់អ្នកនៅតែដាក់លក់ ឬជួល អ្នកអាចសម្អាតបញ្ជីរបស់អ្នកប្រាំពីរថ្ងៃម្តង ហើយធ្វើឲ្យវាឡើងមកផ្នែកខាងលើបញ្ជីវិញ។ នៅពេលដែលអ្នកចុច «refresh» អចលនទ្រព្យនោះនឹងឡើងមកខាងលើនៃបញ្ជីវិញ ដែលអ្នកទិញផ្សេងៗអាចមើលឃើញម្តងទៀត! ប្រសិនបើអ្នកជាភ្នាក់ងារ អ្នកសាងសង់ ម្ចាស់ដី ឬអ្នកលក់ឯកជនមានបំណងចង់ដាក់អចលទ្រព្យរបស់អ្នកនៅលើ Realestate.com.kh សូមទាក់ទងមកយើងនៅថ្ងៃនេះ តាមរយៈ info@realestate.com.kh ឬទូរស័ព្ទលេខ 017 436 756។ ពួកយើងរង់ចាំជួយលោកអ្នកគ្រប់ពេលវេលា!UPLOAD A PROPERTY NOW!សូមប្រើប្រាស់បដិវត្តន៍អុីនធឺណិតដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាឥឡូវនេះ ដោយចុះបញ្ជីអចលនទ្រព្យរបស់អ្នកនៅក្នុង Realestate.com.kh ជាគេហទំព័រអចលនទ្រព្យនៃប្រទេសកម្ពុជា ថ្ងៃនេះ!
ភ្នំពេញ​ស៊ីធីសេនធ័រ (PPCC)៖ គ្រាប់គុជរបស់ប្រទេសកម្ពុជា
ភ្នំពេញ​ស៊ីធីសេនធ័រ (PPCC)៖ គ្រាប់គុជរបស់ប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
ភ្នំពេញស៊ីធីសេនធ័រ (PPCC) នឹងត្រូវរៀបចំឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងនិងមានតែមួយគត់នៅរាជធានីភ្នំពេញដែលចូលរួមប្រែក្លាយរាជធានីនៃប្រទេស កម្ពុជាដែលកំពុងអភិវឌ្ឍន៍ឲ្យទៅជាទីក្រុងអស្ចារ្យនាពេលអនាគត។ ភ្នំពេញស៊ីធី សេន ធ័រ ស្ថិតនៅតំបន់យុទ្ធសាស្ត្រចំកណ្ដាលនៃទីក្រុងភ្នំពេញដែលនឹងក្លាយជាជម្រើសគោលដៅសម្រាប់អ្នកក្នុងស្រុក និងជនបរទេសហើយជាទីដែលអាជីវកម្មបែបទាន់សម័យ អាជីវកម្មគំនិតថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធកម្រិតស្តង់ដារអន្តរជាតិមាននៅទីនេះ។ នៅឆ្នាំ២០៣៥ ភ្នំពេញស៊ីធីសេនធ័រ នឹងក្លាយជាលំនៅដ្ឋានសម្រាប់មនុស្សជាង ៥៦ ០០០ នាក់ និងមានអ្នកមកទស្សនា ជារៀងរាល់ថ្ងៃជាង ១៩០ ០០០ នាក់។ CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGEគុណភាពនៃការរស់នៅ នៅចំកណ្ដាលរាជធានី ភ្នំពេញស៊ីធីសេនធ័រ (PPCC) មានផ្ទៃដី ១១១.៦ហិចតា ជាទីតាំងទំនេរ និងទីតាំងលក្ខណៈទីក្រុងសម្រាប់ពេលអនាគត ដែលនឹងផ្ដល់ឱកាសសម្រាប់អាជីវកម្មក្នុងស្រុក និងអន្តរជាតិសម្រាប់វិស័យផ្សេងៗរួមមាន ហិរញ្ញវត្ថុ ហាងលក់ទំនិញ លំនៅដ្ឋាន ការិយាល័យពាណិជ្ជកម្ម បដិសណ្ឋារកិច្ច អប់រំ វេជ្ជសាស្ត្រ និងកម្សាន្តជាដើម។ គម្រោង PPCC បង្ហាញនូវអគារស្ថាបត្យកម្មថ្មីៗបំផុត មានកម្ពស់ពី ២០ម ទៅ ១៥០ ម និងនាំមកនូវភាពងាយស្រួលលក្ខណៈជាទីក្រុងទំនើបនៃកម្ពុជា ដូចជា មានច្រកចូលច្រើន និងមានប្រព័ន្ធគ្រប់គ្រងចរាចរណ៍កម្រិតស្តង់ដារអន្តរជាតិ និងប្រព័ន្ធលូយ៉ាងល្អថែមទៀតផង។ ផ្លូវសម្រាប់ថ្មើរជើងពណ៌បៃតងនៅចំកណ្ដាល និងមានចិញ្ចើមផ្លូវហ៊ុមព័ទ្ធទៅដោយរុក្ខជាតិខៀវស្រងាត់នឹងធ្វើឲ្យ អ្នករស់នៅក៏ដូចជាប្រជាជននៅក្បែរនោះ ពេញចិត្តនឹងការដើរកម្សាន្ត និងរីករាយជាលក្ខណៈគ្រួសារដោយ គ្មានការរំខាននៅឧទ្យាន Central Park ដែលមានទំហំ ២,២ហិចតាដែលផ្តល់នូវការសម្រាកលំហែកាយជាមួយធម្មជាតិ សម្រាប់អ្នកស្នាក់នៅទីនោះ។ លើសពីនេះទៅទៀត ក៏ផ្ដល់ទីតាំងសម្រា់បការកម្សាន្តផ្សេងៗទៀតផងដែរ។ ការរួមបញ្ចូលគ្នាជាទីក្រុងតែមួយ ដោយទទួលបានការណែនាំស្តីពីវិធីសាស្ត្រដែលធានាដល់និរន្តរភាពបរិស្ថាន ភ្នំពេញស៊ីធីសេនធ័រនឹងរួមបញ្ចូលជាទីក្រុងមួយយ៉ាងពិតប្រាកដ ដោយពឹងផ្អែកលើការសម្លឹងទៅមុខយ៉ាងច្បាស់លាស់ និងស្របទៅតាមផែនការមេដែលបានគ្រោងទុក។ ដោយមានការរួមបញ្ចូលគ្នាតែមួយដែលខុសប្លែកពីការអភិវឌ្ឍន៍ផ្សេងៗទៀតនៅក្នុងតំបន់ ប្រព័ន្ធខ្សែកាប និងប្រព័ន្ធទឹកក្រោមដីធ្វើឱ្យសាធារណជនមិនអាចមើលឃើញពីតំណរទឹកនិងភ្លើង ហើយក្រុមហ៊ុនមានផែនការជាប្រព័ន្ធដើម្បីធានាដល់ការជួសជុលដោយមិនឱ្យអិតថិជនបារម្មណ៍អ្វីឡើយ។ ប្រព័ន្ធលូបង្ហូរទឹកធំៗ គឺកំពុងត្រូវបានសាងសង់ឡើង ដើម្បីកាត់បន្ថយទឹកជំនន់នៅពេលអនាគត។ ហេដ្ឋារចនាសម្ព័ន្ធចូលក្នុងតំបន់អភិវឌ្ឍន៍នេះ គឺជាលក្ខណៈពិសេសនៅហ្នឹងកន្លែងដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍រយៈពេលយូរ និងបន្ថយទឹកជំនន់ដែលនៅតែកើតមាននៅក្នុងរាជធានីនៃប្រទេកម្ពុជាតាមរយៈការតភ្ជាប់ទៅកាន់ទីក្រុងឲ្យបានទូលំទូលាយដោយបង្កើតច្រកចូលចំនួន ៨ចំណុច។ ការសាងសង់ផ្លូវជាអចិន្ទ្រៃយ៍ និងហេដ្ឋារចនាសម្ព័ន្ធកំពុងចាប់ផ្តើមសាងសង់ ហើយជំហានទី១នៃគម្រោងនេះត្រូវបានកំណត់ពេលរួលរាល់ហើយពោលនឹងបញ្ចប់នៅឆ្នាំ២០១៧ ហើយជំហានទី២ នឹងបញ្ចប់នៅឆ្នាំ២០១៩។ កាន់តែពិសេសជាងនេះ ភ្នំពេញស៊ីធីសេនធ័រ (PPCC) ស្ថិតនៅចំតំបន់យុទ្ធសាស្ត្រទល់មុខទៅនឹងសាលារាជធានីភ្នំពេញ និងព័ទ្ធជុំវិញដោយនាយកដ្ឋានរបស់រាជរដ្ឋាភិបាល រួមទាំងនៅជិតអគារវឌ្ឍនៈ ផ្សារកណ្តាល ស្ថានទូតបារាំង និងមន្ទីរពេទ្យកាល់ម៉ែត។ CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGEផែនការប្រកបដោយនិរន្តរភាពតាមរយៈការបង្កើតការងារថ្មី ចាប់តាំងពីឆ្នាំ២០១៤ មក ភ្នំពេញស៊ីធីសេនធ័រ (PPCC) បានទទួលយកវិធីសាស្ត្រនៃការបង្កើតថ្មីលើការរៀបចំ សហគមន៍ និងការពង្រឹងអំណាចដល់សហគមន៍ដោយទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើសម្បទានដល់សហគមន៍វិញ។ ផែនការនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ផលប្រយោជន៍ឲ្យសហគមន៍ទាំងមួលតាមរយៈការបង្កើតការងារ រយៈពេលវែងដោយសហការជាមួយស្ថាប័ន បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាការត្រួសត្រាយផ្លូវ រាប់បញ្ចូលជាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាំងនៅប្រទេសកម្ពុជានិងលក្ខណៈតំបន់អាស៊ានទាំងមូល។                                                    គម្រោងអភិវឌ្ឍន៍នាពេលអនាគតអគារហាងលក់ទំនិញ និងការិយាល័យចម្រុះសម្បូរបែប Retail Office Versatile Office (ROVO) ដោយផ្សារភ្ជាប់នគររូបនីយកម្មបំផុសគំនិត និងមុខងារ គម្រោង The Edge នឹងផ្ដល់ជូនសហគ្រិន និងម្ចាស់អាជីវកម្មនូវមធ្យោបាយប្រកបដោយនវានុវត្តន៍ ភាពងាយស្រួល និងបត់បែនក្នុងការប្រកបអាជីវកម្ម។ គម្រោង ហាងលក់ទំនិញ និងការិយាល័យចម្រុះសម្បូរបែប ត្រូវបានគូរប្លង់ និងរចនាឡើងជាមួយនឹងភាពបត់បែនពោលគឺផ្ដល់ទីតាំងដល់ម្ចាស់អាជីវកម្មឱ្យបង្កើតបាននូវអ្វីដែលជាការចង់បានរបស់ខ្លួនផ្ទាល់។ ក្នុងនោះរួមមាន កាហ្វេ ភោជនីយដ្ឋាន ការិយាល័យក្រុមហ៊ុន ធនាគារ សណ្ឋាគារ បន្ទប់ប្រជុំស្ទីឌ្យូ និងវិស័យផ្សេងៗទៀត។       គម្រោងវីឡា Residence 90 វីឡា Residence90 គឺជាគម្រោងអភិវឌ្ឍន៍ពិសេស និងខុសពីគេដែលផ្ដល់ជូនអតិថិជននូវភាពស្ងប់ស្ងាត់ និងសុវត្ថិភាព ប្រកបដោយផាសុកភាព។ រចនាឡើងតាមបែបអឺរ៉ុប Residence90 នាំមកនូវទេសភាពពិសេសដាច់ដោយឡែកពីគ្នា មានទីធ្លា និងច្រកចូលធំទូលាយ ជាពិសេសផ្លូវចូលក្ខណៈឯកជន និងមានសុវត្ថិភាព។ ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ Residence90 គឺល្អឥតខ្ចោះសម្រាប់គ្រួសារទាន់សម័យ៕ CHECK OUT TWO EXCITING PROJECTS FROM PPCC FOR SALE ON REALESTATE.COM.KH NOW: RESIDENCE 90 | THE EDGE
Chroy Changvar Riverside: គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ
Chroy Changvar Riverside: គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ
June 6, 2022, 5:05 p.m.
Realestate News
Property Reviews
គម្រោងពហុបំណងដ៏ធំរបស់ក្រុមហ៊ុនសុខាគ្រុប បានប្រកាសព័ត៍មានជាសាធារណនៅ លើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអំពីគម្រោងដ៏ធំមួយនេះ។ គម្រោងពហុបំណងនៅតំបន់ ជ្រោយចង្វារដែលមានដូចជា៖ គម្រោងលំនៅដ្ឋានខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងទំនើបនៅតំបន់ជ្រោយចង្វារ។ តំបន់ជ្រោយចង្វារនឹងប្រែមុខមាត់ទៅជាតំបន់ដែលមានសក្តានុពលនៅក្នុងវិស័យពាណិជ្ជកម្ម និងអចលនទ្រព្យ។ ក្រោមការបោះទុនវិនិយោគនៃវិនិយោគិនក្នុងស្រុក និងបរទេសជាដើម ជាក់ស្តែងការបោះទុនវិនិយោគរបស់ក្រុមហ៊ុនសុខាគ្រុបដែលជាគម្រោងដ៏ធំនៅតំបន់ ជ្រោយចង្វារ។ គម្រោងអភិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុនសុខាគ្រុបគឺជាគម្រោងមួយដ៏ធំនៅក្នុងតំបន់ជ្រោយចង្វារសព្វថ្ងៃនេះ។ សូមទំនាក់ទំនងមកកាន់ភ្នាក់ងាររបស់យើងខ្ញុំ! គំរោងអភិវឌ្ឍន៏ពហុបំណងដ៏ធំ នៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ ស្ថាបត្យកម្មរចនាប្លង់មានការបង្កប់អត្ថន័យនៅក្នុងនោះនូវធាតុផ្សំ នានាជាច្រើននៃវប្បធម៌ខ្មែរដូចជា៖ ទូកនាគ របាំអប្សរា និងការឯកភាពគ្នាជាដើម សាកសម្យជាមួយនឹងទីតាំងតាមមាត់ទន្លេ។ “គម្រោងរបស់សុខាអាចនឹងក្លាយជាទីផ្សារអចលនទ្រព្យដែលមានសក្តានុពលមួយក្នុងប្រទេសកម្ពុជាដែលមានទីតំាងនៅជ្រោយចង្វារ នេះគឺជាតំបន់ល្អបំផុតនៅចំពីមុខទន្លេមេគង្គ និងបរមរាជវំាង គ្មានគម្រោងណាមួយដែលមានទីតំាងដូចនេះទេ អ្នកទិញអាចជាអ្នកទិញមក ពីបរទេស និងអ្នកដែលមានកម្រិតជីវភាពរស់នៅខ្ពស់” នេះជាសម្តីរបស់អ្នកនាង ភឿក ចំរើន ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Emerlad+។ លោក វ៉ន ចាន់ថន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Town City យល់ស្របនឹងមតិរបស់អ្នក នាង ភឿក ចំរើន “ប្រាកដណាស់ទីតំាងរបស់គម្រោងនេះពិតជាល្អនៅក្នុងតំបន់ គម្រោងអភិវឌ្ឍន៍ដែលស្ថិតនៅក្រោមក្រុមហ៊ុនមួយដែលធំ ដែលមានស្នាដៃជាច្រើនក្នុងការអភិវឌ្ឍន៍ ប្រទេសកម្ពុជាជាច្រើនឆ្នំាក្នុងប្រទេសកម្ពុជា”។ លោក ចាន់ថនបានបន្ថែមទៀតថា “ក្រុមហ៊ុន មានអតិថិជនជាច្រើននៅក្នុងដៃរួចជាស្រេច ខ្ញុំគិតថាគម្រោងនេះនឹងស្រូបយកអ្នកទិញពីបរទេសកាន់តែច្រើន ហើយប្រសិនបើគម្រោងនេះមានសេវាផ្តល់ជូនអ្នកទិញក្នុងការជួយរក អ្នកដែលចង់ជួលបន្ត សេវានេះធ្វើឲ្យអ្នកទិញមានចំណូលបន្ថែម ហើយក៏កាន់តែធ្វើឲ្យគម្រោងនេះទទួលបានជោគជ័យ”។ គម្រោងអភិវឌ្ឍន៏ពហុបំណងដ៏ធំមួយនេះ នៅតំបន់ជ្រោយចង្វារស្ថិតនៅក្រោមគម្រោងរបស់ ក្រុមហ៊ុនសុខាគ្រុប និងបង្ហាញវត្តមានរបស់ខ្លួន នាពេលអនាគតដ៏ខ្លីរបស់យើង នៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ៕ សូមទំនាក់ទំនងមកកាន់ភ្នាក់ងាររបស់យើងខ្ញុំ!
គន្លឹះដើម្បីក្លាយទៅជាភ្នាក់ងារជំនាញអចលនទ្រព្យជួបជាមួយលោក គីម ហ៊ាង
គន្លឹះដើម្បីក្លាយទៅជាភ្នាក់ងារជំនាញអចលនទ្រព្យជួបជាមួយលោក គីម ហ៊ាង
June 7, 2022, 6:56 a.m.
Realestate News
មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលត្រូវធ្វើជាមួយនឹងការលក់អចលនទ្រព្យ ជាពិសេសនៅក្នុងប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សដូចជាប្រទេសកម្ពុជា។ មិនថាអ្នកមានសហគ្រាសថ្មីថ្មោងឫក៏មានតាំងពីយូរមកហើយក៏ដោយនឹងនៅតែមានអ្នកស្វែងរកការធ្វើវិនិយោគទុន និងតែងតែស្វែងរកអ្នកខាងក្នុងដែលមានចំណេះដឹងស្រាប់។ ហើយអ្នកទាំងនោះគឺជាអចលនទ្រព្យរបស់ពួកគេឫជាភា្នក់ងារអចលនទ្រព្យរបស់ពួកគេ។ មិនថាអចលនទ្រព្យរបស់គេសម្រាប់លក់ ឫក៏ការស្វែងរកអចលនទ្រព្យបន្ថែមដែលឲ្យត្រូវនឹងតម្រូវការរបស់ពួក គេបំផុតប្រាកដណាស់ថាពួកគេនឹងត្រលប់ទៅរកភ្នាក់ងារអចលនទ្រព្យឲ្យជួយជាមិនខាន។ ប៉ុន្តែភ្នាក់ងារខ្លះធ្វើឲ្យមានបញ្ហាប្រសិនបើពួកគេខ្វះខាតចំណេះដឹង និងជំនាញ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹង Realestate.com.kh លោក គីម ហ៊ាង ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត ( Khmer Real Estate) ហើយបច្ចុប្បន្នជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ស៊ី វី អ៊ី អេ (CVEA) លើកឡើងថាប្រសិនអ្នកមានការងារល្អមួយ ប្រសិនបើអ្នកចេះនិយាយភាសាបានល្អ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះ មុនពេលព្យាយាមស្វែងរកសំណាងរបស់អ្នកជាមួយនឹងភ្នាក់ងារអចលនទ្រព្យ ខាងក្រោមនេះជា គន្លឹះមួយចំនួន៖ អប់រំខ្លួនឯង៖ ការអប់រំខ្លួនឯងមិនមែនគ្រាន់តែមានន័យថាជាការយល់ដឹងពីទីផ្សារ និងធ្វើឲ្យទាន់សម័យទៅតាមការប្រែប្រួលត្រឹមតែតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អ្នកប៉ុណ្ណោះទេ។ គឺមានន័យថា ជាកាទទួលយកការអប់រំត្រឹមត្រូវមួយនិងមានបរិញ្ញាបត្របញ្ជាក់ផងដែរ។ មានប្រហែលជាងមួយពាន់ ឫច្រើនជាងនេះបាន ចុះឈ្មោះជាភ្នាក់ងារអចលនទ្រព្យនិងមានជាងដប់ដងនៃឥស្សរជនល្បីល្បាញដែលបានធ្វើការប្រកាសពីអចលនទ្រព្យរបស់ខ្លួនអ្នកទាំងនោះជាអ្នកផ្តល់ឲ្យអ្នកវិនិយោគទុននូវកិច្ចព្រមព្រៀងក្លែងក្លាយ និងព័ត៌មានមិនពិត នេះមិនត្រឹមតែធ្វើឲ្យអ្នកដែលមកពីក្រុមហ៊ុនកម្ពុជាមិនល្អនោះទេ ថែមទាំងមានការខ្លាចរអាក្នុងការធ្វើវិនិយោគទុននៅក្នុងប្រទេសកម្ពុជាក៏ដូចជាមិនទុកចិត្តលើភ្នាក់ងារអចលនទ្រព្យម្តងទៀតដែរ។ រៀនភាសា៖ លោក ហ៊ាង មានប្រសាសន៍ថា ថ្វីបើមានវិនិយោគិនជាច្រើនលើទីផ្សារក្នុងស្រុក និងអន្តរជាតិ ភាគច្រើនជាជនបរទេសដែលចង់ធ្វើវិនិយោគទុនលើអចលនទ្រព្យសម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ឫក៏សម្រាប់ការចួលនិវត្តន៍។ ដូច្នេះអ្នកត្រូវតែរៀនពីភាសារបស់ពួកគេ ដើម្បីជៀសវាងរាល់ការយល់ច្រឡំផ្សេងៗ។ ភាសាអង់គ្លេសជាជម្រើសទីមួយដែលត្រូវបាននិយាយដោយជាតិសាសន៍ជាច្រើន។ ប៉ុន្តែចាប់តាំងពីទីផ្សារអចលនទ្រព្យកម្ពុជាមានការពេញនិយមពីអ្នកវិនិយោគពីប្រទេសចិនភាសាអង់គ្លេសនឹងគ្រាន់តែជាផ្នែកមួយសម្រាប់អ្នក ប្រសិនបើអ្នក ចេះនិយាយភាសាចិនបានល្អ។ បទពិសោធន៍ និង ការងារ៖ បន្ទាប់ពីទទួលបានការអប់រំ និងចេះភាសាផ្នែកមួយដែលត្រូវស្វែងរក គឺបទពិសោធន៍។ លោក ហ៊ាង មានប្រសាសន៍ថាអ្នកចំណូលថ្មីជាច្រើនធ្វើឲ្យមានកំហុសឆ្គងពេលដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនធំៗ។ ប្រសិនបើអ្នកស្វែងរកបទពិសោធន៍ល្អៗត្រូវស្វែងរកក្រុមហ៊ុនកម្រិតមធ្យមដែលជាកន្លែងដែលអ្នក អាចរៀនសូត្រពីស្ថាបនិក ឫក៏នាយកប្រតិបត្តិដោយផ្ទាល់។ នៅក្នុងពេលជាមួយគ្នានោះ ការធ្វើការនៅក្នុងក្រុមហ៊ុនដែលកំពុងតែរីកលូតលាស់នឹងផ្តល់ឲ្យអ្នកនូវឱកាសល្អៗដែលអ្នកនឹងពិបាកនឹងទទួលបាននៅក្នុងក្រុមហ៊ុនធំៗ។ ភាពស្មោះត្រង់៖ ភាពស្មោះត្រង់របស់អ្នកប្រហែលជាកត្តាសំខាន់បំផុតក្នុងចំណោមបុគ្គលិកលក្ខណៈជាច្រើន ដែលភ្នាក់ងារអចលនទ្រព្យម្នាក់ត្រូវតែមាន។ ដូចដែលលោក ហ៊ាង លើកឡើងថា ភាពស្មោះត្រង់កើត ចេញពីបេះដូងរបស់យើង។ មានមនុស្សជាច្រើនដែលបង្កើតក្រុមហ៊ុនថ្មីអាចរកប្រាក់ចំណូលបានយ៉ាង ច្រើននៅពេលដំបូងប៉ុន្តែជារឿយៗខិតខំតស៊ូក្នុងរយៈពេលវែង។ នេះដោយសារតែពួកគេខ្វះខាតការយល់ចិត្តគ្នាសម្រាប់អ្វីដែលជាតម្រូវការរបស់វិនិយោគិន។ ដូច្នេះជាចាំបាច់អ្នកនៅតែរក្សាការទុកចិត្តនិងផ្តល់នូវជម្រើសដ៏ល្អបំផុតជាជាងកំណត់ពីការរំពឹងទុកយ៉ាងខ្ពស់ដែលអ្នកដឹងថាអ្នកមិនអាចធ្វើវាបាន។ សេចក្តីសុចរឹតនិងអត្តចរឹតល្អរបស់អ្នកគឺជាអ្វីដែលនឹងធ្វើឲ្យអ្នកដ៏ទៃត្រលប់មករកអ្នកវិញ។ អាជីពដែលមានរយៈពេលវែងគឺពឹងផ្នែកបំផុតលើទំនុកចិត្តដែលអ្នកបង្កើតឡើងជាមួយអតិថិជនរបស់ អ្នកជាមូលដ្ឋាន។ មិនថាអ្នកជាអ្នកទើបតែធ្វើការវិនិយោគអចលនទ្រព្យថ្មី ឫមិនមែននោះទេ ដែលជាការសំខាន់ត្រូវរក្សាគន្លឹះទាំងអស់នេះនៅក្នុងចិត្តរបស់អ្នកជានិច្ច ដើម្បីការពាររាល់កំហុសឆ្គង និងផលវិបាកនានា។ ការសំខាន់ត្រូវចងចាំថាការងារជាភ្នាក់ងារអចលនទ្រព្យគឺមិនគ្រាន់តែដើម្បីរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមាននៅក្នុងចិត្តជានិច្ចពីចំណាប់អារម្មណ៍បំផុតរបស់វិនិយោគិនគ្រប់ពេលវេលា។