+855 92 92 1000
Logo

Realestate News

តំបន់បឹងកេងកង៖ ហេតុអ្វីតំំបន់នេះក្លាយជាតំបន់ដ៏មានប្រជាប្រិយភាពនៅក្នុងក្រុងភ្នំពេញ?
តំបន់បឹងកេងកង៖ ហេតុអ្វីតំំបន់នេះក្លាយជាតំបន់ដ៏មានប្រជាប្រិយភាពនៅក្នុងក្រុងភ្នំពេញ?
June 7, 2022, 6:29 a.m.
Realestate News
បឹងកេងកងគឺជាតំបន់មួយស្ថិតនៅក្នុងខណ្ឌចំការមនហើយត្រូវបានគេចាត់ទុកថាជាខណ្ឌដែលមានទិស ដៅអភិវឌ្ឍន៏អចលនទ្រព្យខ្លាំងបំផុតក្នុងប្រទេសកម្ពុជា។ បឹងកេងកងត្រូវបានបែងចែកជាបី៖ បឹងកេងកង១(BKK1) បឹងកេងកង២(BKK2) និងបឹងកេងកង៣(BKK3)។បឹងកេងកង១គឺជាតំបន់ដែលមានទីស្នាក់ការអង្គការក្រៅរដ្ឋាភិបាល ជនបរទេស មន្ត្រីរាជការ ក្រសួង និងពាណិជ្ជកម្មជាច្រើនតាំងទីនៅទីនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ បើប្រៀបធៀបបឹងកេងកង២ និងបឹងកេងកង៣ វាគឺជាសង្កាត់ដែលមានសក្ដនុពលសម្រាប់ទីផ្សារ បារ និងភោជនីយដ្ឋាន ម្ហូប និងភេសជ្ជៈអន្តរជាតិ និងហាងលក់ទំនិញជាច្រើន។ បឹងកេងកង២គឺជាសង្កាត់ដែលស្ថិតនៅភាគខាងលិចនៃបឹងកេងកង១ ហើយវានៅតែមានទីផ្សារខ្លាំងសម្រាប់ការស្នាក់នៅ ហើយជាទូទៅវាមានតម្លៃដីថោកជាងតំបន់បឹងកេងកង១។ និយាយអំពីសង្កាត់បឹងកេងកង៣វិញត្រូវបានគេស្គាល់ថាជាកន្លែងដែលមានស្តង់ដារស់នៅបែបខ្មែរ និងស្តង់ដារស់នៅបែបជនបរទេសហើយវាគឺជាតំបន់ដែលមានប្រជាជនរស់នៅច្រើនទៀតផង។តើទីផ្សារអចលនទ្រព្យក្នុងបឹងកេងកងមានលក្ខណៈយ៉ាងដូចម្ដេច?ទីផ្សារដីក្នុងសង្កាត់បឹងកេងកង៖ បើយោងតាមរបាយការណ៏របស់សារព័ត៌មានខ្មែរថាមស៏បានឱ្យដឹងថាតម្លៃដីក្នុងតំបន់នេះនៅតែមាន លំនឹងក្នុងឆមាសទី១ ពាក់កណ្ដាល់ឆ្នាំ២០១៦។ ភាពមានលំនឹងនេះត្រូវបានគេសន្មត់ថាមានការថយចុះនៃការវិនិយោគក្នុងតំបន់នោះ។ តម្លៃដីក្នុងសង្កាត់បឹងកេងកងមានតម្លៃ៣,៨០០ទៅ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Lucky Real Estate Co. Ltd លោក Poe Eavkong បានបន្ថែមថា “តម្លៃដីឡើងដល់ចំនុចអតិបរមានាពេលបច្ចុប្បន្នហេតុដូច្នេះហើយបានជាដីនៅតំបន់នោះនៅថេរ ប៉ុន្តែខ្ញុំមិនរំពឹងថាវានឹងធ្លាក់ចុះនោះទេ។”​ លោកបានបញ្ជាក់ថា “បើធៀបនឹងប្រទេសជិតខាងតម្លៃដីក្នុង ទីក្រុងរបស់យើងហាក់បីដូចជាទាបជាង។”ទីផ្សារលំនៅដ្ឋានក្នុងបឹងកេងកង៖បឹងកេងកងនៅតែជាតំបន់ដែលមានសក្ដានុពលសម្រាប់ទីផ្សារលំនៅដ្ឋានក្នុងប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៏ត្រីមាសទី២ដែលបានចេញផ្សាយដោយក្រុមហ៊ុន Bonna Realty កាលពីខែកក្កដាកន្លងទៅ។ បឹងកេងកងគឺជាសង្កាត់ដែលមានអាផាតមេន៥១%ក្នុងខណ្ឌចំការមនដែលអាផាតមេនសរុបមានចំនួន១៤៥។ បឹងកេងកង៣មាន៨%បឹងកេងកង២មាន៩% និងបឹងកេងកង១ឈាន មុខគេមានដល់៣៤%នៃអាផាតមេន និងខុនដូគិតមកដល់ពេលបច្ចុប្បន្ន។ប្រសិនបើអ្នកចង់ទិញខុនដូដែលមានគ្រឿងសង្ហារឹមពេញលេញមានតម្លៃត្រឹមតែ៣៥,០០០ដុល្លារតែប៉ុណ្ណោះក្នុងបឹងកេងកង។ ក៏ប៉ុន្តែប្រសិនបើអ្នកស្វែងរកកន្លែងរស់នៅដែលមានទ្រង់ទ្រាយធំ penthouse units មានតម្លៃខ្ពស់ដល់១,៣លានដុល្លារក្នុងមួយយូនីត។ អាស្រ័យលើតម្រូវការរបស់រៀងៗខ្លួនលោកអ្នកអាចជួលយូនីតដែលមាន២បន្ទប់គេង មានតម្លៃត្រឹមតែ១៣០ដុល្លារក្នុងមួយខែសម្រាប់យូតនីតដែលមាន៣បន្ទប់គេង មានផ្គត់ផ្គង់សម្ភារៈគ្រប់គ្រាន់និងស្ថិតនៅក្នុងតំបន់ដែលមិនលេចទឹកដែលមានតម្លៃ៤,១០០ដុល្លារក្នុងមួយខែ។ អត្រាជួលសេវាកម្មអាផាតមេនក្នុងបឹងកេងកងមានតម្លៃខ្ពស់ដល់៤,៥០០ដុល្លារក្នុងមួយខែសម្រាប់អាផាតមេនដែល មាន៣ បន្ទប់គេង។ ក៏ប៉ុន្តែសេវាកម្មអផាតមេនគុណភាពល្អជាច្រើនត្រូវបានធានាសុវត្ថិភាពក្នុងតម្លៃ១០០០ ក្នុងមួយខែ។ សេវាកម្មនិងគុណភាពប្រាកដណាស់ថាអាចជះឥទ្ធិពលដល់តម្លៃអាផាតមេន ដែលផ្តល់ជូនសេវាកម្មធម្មតាមានតម្លៃប្រហែលត្រឹមតែ៤០០ដុល្លារក្នុងមួយខែ។    មានវីឡាជាច្រើនក្នុងតំបន់សម្រាប់ផ្តល់ជូនតម្រូវការផ្សេងៗគ្នា វីឡាដែលមានមួយបន្ទប់មានតម្លៃទាបត្រឹមតែ៧០០ដុល្លារក្នុងមួយខែ។ វីឡាមួយចំនួននៅតែមានសម្រាប់លក់ក្នុងបឹងកេងកងក៏ប៉ុន្តែការផ្គត់ផ្គង់មានកំណត់ អចលនទ្រព្យវីឡាជាច្រើនត្រូវបានទិញដោយអ្នកអភិវឌ្ឍន៏អាផាតមេន សណ្ឋាគារ និងខុនដូដើម្បីធ្វើការសាងសង់ថ្មី។ ហេតុដូច្នេះហើយត្រូវរំពឹងអ្វីដែលអ្នកអាចទទួលយកបាន ពីព្រោះវីឡាដែលមាន គុណភាពល្អដែលព័ទ្ធជុំវិញដោយដីកំពុងតែមានតម្រូវការខ្ពស់សម្រាប់អ្នកមានក្នុងតំបន់នេះ។ វីឡាក៏ ពេញនិយមសម្រាប់អ្នកប្រកបអាជីវកម្មដែលកំពុងតែស្វែងរកដើម្បីបង្កើតការិយាល័យ និងហាងលក់ទំនិញផ្សេងៗ ការជួលវីឡាវាមានអត្ថប្រយោជន៍ម្យា៉ងបើធៀបនឹងផ្ទះល្វែង និងផ្ទះល្វែងអាជីវកម្មនៅក្នុងតំបន់នេះ។តម្លៃអាចប្រែប្រួលបន្តិចបន្តួចក្នុងចំណោមសង្កាត់បឹងកេងកងទាំងបីនេះ។ អចលនទ្រព្យសង្កាត់បឹងកេងកង ១ជាធម្មតាមានតម្លៃថ្លៃជាង បឹងកេងកង២ និងបឹងកេងកង៣ ពីព្រោះវាមានការអភិវឌ្ឍន៏ច្រើនជាងគេ។ អ្នកអភិវឌ្ឍន៏មានលទ្ធភាពចំណាយប្រាក់ជាច្រើនសម្រាប់អភិវឌ្ឍន៏ដីក្នុងតំបន់នេះ ហេតុដូច្នេះហើយអ្នកជួលដែលមានសមត្ថភាពអាចចំណាយលើអត្រាជាច្រើនក្នុងការជួល។ កត្តាទាំងអស់ នេះហើយដែលកំពុងតែជម្រុញឲ្យអ្នកដែលមិនសូវមានប្រាក់ច្រើនជ្រើសរើសតំបន់ដែលមានទីផ្សារ មិនសូវរីកចម្រើន។អត្រាជួលក្នុងតំបន់បឹងកេងកងគឺមានអត្រាខ្ពស់បំផុតក្នុងប្រទេសភាគច្រើនជាជនបរទេស ពាណិជ្ជករ ប្រជាជនខ្មែរដែលមានប្រាក់ចំណូលខ្ពស់។ ជាមួយអត្រាជួលអចលនទ្រព្យកើនខ្ពស់បែបនេះ គឺជាការផ្តល់ទំនុកចិត្តចិត្តសម្រាប់អ្នកអភវិឌ្ឍន៏ក្នុងការទទួលបានចំណូលពីការជួលត្រឡប់មកវិញខ្ពស់នាឆ្នាំខាងមុខ។ទន្ទឹមនឹងនេះដែរអត្រាកាន់កាប់ក្នុងតំបន់នេះនៅតែមានភាពរឹងមាំ  យោងតាមត្រីមាសទី២ឆ្នាំ២០១៦ ក្រុមហ៊ុន CBRE បានឱ្យដឹងថាអត្រាកាន់កាប់អាផាតមេនទាំងមូលក្នុងទីក្រុងភ្នំពេញដែលមានចំនួន៨៦.៨% (រួមបញ្ចូលគ្រប់តំបន់និងខណ្ឌជាច្រើនក្នុងទីក្រុងភ្នំពេញ)។ ក្រុមហ៊ុន Knight Frank Cambodia បានថ្លែងក្នុងពាក់កណ្ដាលឆ្នាំ២០១៦ថាសេវាកម្មអាផាតមេនក្នុងតំបន់សំខាន់ៗដូចជាបឹងកេងកងនៅតែបន្តកើនឡើងតម្រូវការកាន់កាប់ច្រើនជាង៨០%។ការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងបឹងកេងកង៖ មានការិយាល័យជាច្រើនសម្រាប់ជួលក្នុងបឹងកេងកង ជាពិសេសក្នុងបឹងកេងកង១។ អត្រាជួលមានតម្លៃ ចាប់ពី១,៣០០ដុល្លារ សម្រាប់ការិយាល័យទំហំ១០០ម៉ែត្រការ៉េ ហើយអាចកើនដល់៥,៥០០ដុល្លារក្នុងមួយខែ សម្រាប់ការិយាល័យមួយដែលមានផ្តល់ជូនសំភារៈ និងគ្រឿងសង្ហារឹមគ្រប់គ្រាន់។គម្រោងអភិវឌ្ឍន៏ថ្មីៗក្នុងបឹងកេងកង៖ មានគម្រោងអភិវឌ្ឍន៏ថ្មីៗជាច្រើនក្នុងបឹងកេងកង៖មានគម្រោងអភិវឌ្ឍន៍ដូចជា៖  88 Suites ដែលអភិវឌ្ឍន៏ដោយក្រុមហ៊ុន Chip Hock Realty & Development Sdn Bhd ហើយរចនាម៉ូតដោយក្រុមហ៊ុន SW1P Collective Architecture។ គម្រោងអភិវឌ្ឍន៏នេះនឹងក្លាយជាប្រភេទលំនៅដ្ឋានផ្ទះ និងការិយាល័យក្នុងប្រទេសកម្ពុជា។ គម្រោងនេះមាន កម្ពស់២១ ជាន់ និងមានការផ្តល់ជូននូវ រានហាលនៅលើដំបូល កន្លែងហាត់ប្រាណ សូណា អាងហាងហែលទឹក និងប្រព័ន្ធចតរថយន្តស្វ័យប្រវត្ត គម្រោងនេះនឹងត្រូវបានសាងសង់រួចរាល់នៅចុងឆ្នាំ២០១៨។ គម្រោង Imperial Crown Condominium ក៏នឹងចេញរូបរាងឆាប់ៗនេះផងដែរ។ ការសាងសង់ប្រកបដោយដោយគុណភាព ការរចនាដ៏វិចិត្រ រួមផ្សំការតុបតែង និងចំលាក់តាមបែបស្ថាបត្យកម្ម Baroque។​ នេះគឺជាគម្រោងដែលទំនើប និងត្រូវបានទទួលស្គាល់ថាជាគម្រោងលំនៅដ្ឋានដ្ឋានដ៏អស្ចារ្យមួយ។ តួយ៉ាងការផ្តល់ជូនសម្ភារៈតុបតែងលំអរួមមាន ថ្មភក់ដោយមិនចាំបាច់មានការថែរក្សាអ្វីច្រើននោះទេ ហើយអាចទុកបានក្នុងរយៈពេល២០ឆ្នាំដោយរក្សាភាពដើមដដែល ក៏មានកន្លែងចតយានយន្តចំនួន៦ជាន់។បរិបទរស់នៅក្នុងតំបន់បឹងកេងកង៖តើមានសាលាអ្វីខ្លះក្នុងបឹងកេងកង?មានសាលាអន្តរជាតិជាច្រើនស្ថិតនៅក្នុងតំបន់បឹងកេងកងរួមមាន៖ សាលាអន្តរជាតិភ្នំពេញ (ISPP) សាលាអន្តរជាតិភ្នំពេញ CIA សាលា Bridgeton  និងសាលាអន្តរជាតិ Raffles Montessori School of Phnom Penh។សាលាមួយចំនួនទៀតដែលមានក្នុងបឹងកេងកង១ និងបឹងកេងកង៣រួមមាន៖ សាលាអន្តរជាតិ Footprints សាលាអន្តរជាតិ Tree and Garden សាលាអន្តរជាតិ Paññasastra សាលាអន្តរជាតិ Western International School of Cambodia សាលាអន្តរជាតិ Bamboo និងសាលា HKC Tree International School។ ក្នុងតំបន់នេះផងដែរក៏មានសាលារតន្ត្រី និងវិចិត្រសិល្បៈដូចជា Neak Poan School of Music និង Ocarina French Music & Art School។គ្រូបង្រៀនមកពីសាលារៀនទាំងអស់សុទ្ធតែមានសញ្ញាប័ត្របង្រៀនភាសាអង់គ្លេសយ៉ាងខ្ពង់ខ្ពស់ ដោយ មានលិខិតបញ្ជាក់គុណភាពពី NZQA ក្នុងការប្រកបរបរអាជីវកម្ម និងការរៀនសូត្រថ្នាក់កម្រឹតបង្រៀន ភាសាអង់គ្លេងសម្រាប់បង្រៀនជនបរទេស។ សាលាមួយចំនួននៃសាលាទាំងអស់នេះមានការបញ្ជាក់សញ្ញាបត្រពីសមាគមសាលា និងសកលវិទ្យាល័យ អ៊ឺរ៉ុប ក្រសួងអប់រំ យុវជន និងកីឡានិងកម្មវិធីបឋមសិក្សាអន្តរជាតិពី Cambridge International Examination Centre។ តើមានមធ្យោបាយធ្វើដំណើរអ្វីខ្លះនៅក្នុងតំបន់បឹងកេងកង?បឹងកេងកងមានបណ្ដាញតាក់ស៊ី តុតុ និងឡានក្រុង។ ផ្លូវដឹកជញ្ជូនសំខាន់ៗសម្រាប់ឡានក្រុងដែលបាន បើកក្នុងឆ្នាំ២០១៤ ធ្វើដំណើរពីមហាវិថីព្រះមុនីវង្សទៅផ្លូវ ឧកញ៉ា ស៊ុយ សុផាន តាខ្មៅ ផ្សាររាត្រី និងពី រង្វង់មូលចោមចៅទៅផ្សាររាត្រី សិស្សាសាលា និងមនុស្សចាស់អាចធ្វើដំណើបានដោយឥតគិតថ្លៃ។តើហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើនយ៉ាងដូចម្ដេចក្នុងបឹងកេងកង?ក្នុងចំណោមតំបន់សំខាន់ៗមាន វត្ដថាន់ វត្ដស្វាយពពេ វត្ដលង្កា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ វិមានឯករាជ្យ ស្ថានទូតព្រុយនេ ស្ថានទូតប៊ុលហ្គាលរី និងស្ថានទូតស៊ុយអែតត្រូវបានដាក់ចូលក្នុងផ្លវូសំខាន់ៗ និងស្ថិតនៅជុំវិញ​បឹងកេងកង។ ផ្លូវទាំងនោះរួមមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្ដម មហាវិថីសម្រេចសុធារស មហាវិថីព្រះសីហនុ និងមហាវិថីម៉ៅសេទុង។មជ្ឈមណ្ឌលសុខភាព និងគ្លីនិកនៅជុំតំបន់បឹងកេងកងតើខ្ញុំធ្វើយ៉ាងដូចម្ដេចប្រសិនបើខ្ញុំឈឺ? តើមានគ្លីនិកដែរឬទេក្នុងតំបន់បឹងកេងកង? ប្រាកដជាមានគ្លីនិកឈានមុខគេមួយចំនួនក្នុងសង្កាត់បឹងកេងកងមានដូចជា៖​ គ្លីនិកព្យាបាលខេម៉ា គ្លីនិកអន្តរជាតិSOS និងគ្លីនិកNaga នេះគ្រាន់តែរាប់ត្រួសៗតែប៉ុណ្ណោះ។ ក្រៅពីនេះទៀតក្នុងតំបន់នោះ មានមន្ទីរពេទ្យ Maliya នៅតាមបណ្ដោយផ្លូវ៣៩២  គ្លីនិកជប៉ុន Ken Clinic តាមបណ្ដោយផ្លូវ ៣៧០ និងមន្ទីរពេទ្យ​Cabinet Médical Francais តាមបណ្ដោយផ្លូវ៥៧។ ហើយក៏មានលក់នូវសម្ភារៈពេទ្យមួយ ចំនួនផងដែរដូចជា គ្លីនិក SMC។នៅតំបន់នេះក៏មានគ្លីនិកធ្មេញមួយចំនួនផងដែរគ្លីនិកទាំងនោះរួមមាន៖ គ្លីនិកធ្មេញបច្ចឹម ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្ដម និងមន្ទីរពេទ្យជប៉ុន​ Shigeta Dental Clinic នៅកែងផ្លូវ ២៩៤ និងផ្លូវ២១។តើបឹងកេងកងងាយនឹងមានគ្រោះទឹកជំនាន់ដែរឬទេ? សំណង់ខ្ពស់ៗជាច្រើនចាប់តាំងពីឆ្នាំមុនធ្វើឱ្យបឹងកេងកង១ មានហានិភ័យទាបចំពោះគ្រោះធម្មជាតិ។ ទាក់ទងរឿងនេះដែរ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានពង្រីក និងជួសជុលប្រព័ន្ធលូ១៦២,៨៧១ម៉ែត្រក្នុងតំបន់បឹងកេងកង ដើម្បីកាត់បន្ថយទឹកជំនាន់ និងការស្ទះលូបង្ហូទឹក។តើជីវិតនៅពេលយប់មានលក្ខណៈយ៉ាងដូចម្ដេចដែរក្នុងបឹងកេងកង?បារនិងក្លឹបជាច្រើនក្នុងតំបន់នោះភាគច្រើនស្ថិតនៅភាគខាងកើតនៃបឹងកេងកង១។ អ្នកទេសចរណ៍ពិតជាពេញចិត្តនឹងតំបន់បឹងកេងកងនាពេលរាត្រី។ បារដែលពេញនិយមក្នុងបឹងកេងកងរួមមាន៖  Mini Banana’s Hostel Bar Blue Dog Barដែលស្ថិតនៅជិតសណ្ឋាគារ Urban Patio Hotel The White Rabbit Hostel Bar នៅតាមផ្លូវ២៩៤ The Mad Monkey Bar នៅតាមផ្លូវ ៣០២ Duplex Club & Bar នៅតាមផ្លូវ ២៧៨ និង Club Love។ប៉ុន្តែប្រសិនប្រើអ្នកកំពុងតែស្វែងរកអចលនទ្រព្យដែលនៅជិតផ្សារបឹងកេងកង វារឹតតែផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ និងផ្តល់ភាពងាយស្រួលក្នុងការញាុំអាហារផងដែរ។ ក្នុងតំបន់នេះអ្នកអាចស្វែងរកបារ និងភោជនីយដ្ឋានល្អៗជាច្រើនដោយងាយស្រួល។ កន្លែងសម្រាប់ទិញទំនិញ និងទទួលទានអាហារក្នុងបឹងកេងកងបឹងកេងកងក៏ស្ថិតនៅជិតផ្សារទំនើបអ៊ីអនម៉លផងដែរ។ វាក៏មានហាងកាហ្វេ និងម្ហូបជាច្រើនដូចជា ហាងកាហ្វេ Costa Coffee ហាងកាហ្វេ Brown ហាងកាហ្វេ True Coffee ហាងកាហ្វេ Gloria Jean’s Coffee Fish & Co., Aria D’Italia, Sushi Honda, Blue Pumpkin, Deco,  Comme a la Maison, Uraetei BBQ Japan, and the Lost Room។ កន្លែងអាហារប្រភេទហ្វាសហ្វូតដូចជា៖ Burger King  Bonchon Domino’s Pizza, and KFC ក៏មាននៅទីនេះផងដែរ។ មានផ្សារលក់ទំនិញដូចជា Thai Huot នៅលើផ្លូវ៣៥២ ផ្សារបឹងកេងកង នៅលើផ្លូវ៣៨០ និងផ្សារទំនើបឡាក់គី។ សម្រាប់អាហារសិរីរាង្គមាន សាច់ ត្រី និងគ្រឿងទេសគ្រប់មុខ និងបន្លែស្រស់ស្ថិតនៅលើផ្លូវ ២៤០។ តើកន្លែងហាត់ប្រាណនៅឯណាក្នុងបឹងកេងកង? សម្រាប់អ្នកធ្វើការខាងក្រៅអ្នកអាចជ្រើសរើស Paddy’s Fight Club នៅលើផ្លូវ ២៩៤ Afighter Gym, Chey Mongkul Sport Club នៅលើផ្លូវ៣៦០ Crossfit Amatak, Superfit Fitness and Health Clu នៅ តាមបណ្ដោយមហាវិថីម៉ៅសេទុង ហើយ VIP Sports Club ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម។ សម្រាប់ការស់នៅដោយសន្តិភាព និងការសម្រាកលំហែកាយ ស្ប៉ា និងកន្លែងហាត់ប្រាណដូចជា Soben  Spa នៅលើផ្លូវ ២៩៤ La Rose Boutique Hotel & Spa នៅបណ្ដោយមហាវិថីព្រះនរោត្ដម Oriental Spa នៅតាមបណ្ដោយមហាវិថីសម្រេចសុធារស the Samata Health & Wellness Studio, and the Angkor Spa នៅតាមផ្លូវ ៣១០។ឥឡូវអ្នកដឹងព័ត៌មានអស់ហើយ សូមមើលអចលនទ្រព្យមួយចំនួនខាងក្រោម៖អចលនទ្រព្យសម្រាប់ជួលក្នុងបឹងកេងកងអចលនទ្រព្យសម្រាប់លក់ក្នុងបឹងកេងកង
ភាពខ្វះខាតគុណភាពនៃការគ្រប់គ្រងអចលនទ្រព្យអាចធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តក្នុងទីផ្សារ អភិវឌ្ឍន៏គម្រោងថ្មី
ភាពខ្វះខាតគុណភាពនៃការគ្រប់គ្រងអចលនទ្រព្យអាចធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តក្នុងទីផ្សារ អភិវឌ្ឍន៏គម្រោងថ្មី
June 6, 2022, 5:01 p.m.
Realestate News
គម្រោងលំនៅដ្ឋានធំៗជាច្រើនបញ្ចប់ការសាងសង់របស់ខ្លួនក្នុងទីក្រុងភ្នំពេញនាឆ្នាំ២០១៧នេះ គម្រោងទាំងនេះមានដូចជា ខុនដូ បុរី និងគម្រោងអភិវឌ្ឍន៏ចម្រុះជាច្រើនទៀត។  អ្នកនៅក្នុងវិស័យនេះបានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងដោយផ្ដោតលើលក្ខណៈ និងសេវាកម្មនៃអគារលំនៅដ្ឋានសម្រាប់ពលរដ្ឋ រស់នៅ។ ជាងនេះទៅទៀតនោះថាតើអចលនទ្រព្យទាំងនោះនឹងត្រូវបានគ្រប់គ្រងដោយរបៀបណា!ប្រទេសកម្ពុជាមានទីផ្សារមួយដែលគ្រួសារកាន់កាប់អគារដោយផ្ទាល់ ដោយអគារទាំងនោះត្រូវបានគ្រប់គ្រងដោយសមាជិកគ្រួសារតែមួួយជាមួយការប្រមូលថ្លៃសេវាថែរក្សាពីអ្នកជួល។ ក៏ប៉ុន្តែនៅក្នុងអគារខុនដូជាង២០០ក៏មិនគួរប្រើប្រាស់គំរូនេះទេ ព្រោះវាជាគំរូមួួយមិនល្អ។លោក Sunny Soo ដែលជាអគ្គនាយកក្រុមហ៊ុន Keystone Property Consultants Co., Ltd ដែលជាក្រុមហ៊ុនអន្តរជាតិ Savills បាននិយាយថា “ភាពខ្វះខាតកើតឡើងមកពីការខ្វះបទពិសោធន៍ ក្នុងទីផ្សារ អ្វីដែលសំខាន់ថាតើអ្នកបានស្វែងរកអ្នកគ្រប់គ្រងអចលនទ្រព្យដែលមានបទពិសោធន៏ ឬប្រធានវិស្វករ ឬនាយកប្រតិបត្តិក្រុមហ៊ុនដែលមានជំនាញច្បាស់លាស់ដែរឬទេ។”លោក Soo បានបន្តថា “មិនដូចជានៅប្រទេសមួយចំនួនដូចជាប្រទេស ចិន ថៃ ឬវៀតណាម នោះទេ ការគ្រប់គ្រងអចលនទ្រព្យក្នុងទីផ្សារប្រទេសទាំងនេះគឺមានភាពចាស់ទុំរួចទៅហើយ។ បញ្ហាធំបំផុតរបស់កម្ពុជា នោះគឺកត្តាធនធានមនុស្ស ។”លោក Simon Griffiths ជាអគ្គនាយកជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia យល់ស្របជាមួយនឹងការលើកឡើងនេះ លោកថា “នៅកម្ពុជាមានអ្នកគ្រប់គ្រងអចលនទ្រព្យដែលមាន បទពិសោធន៏តិចតួចណាស់ វាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេដែលកម្ពុជាមានការរីកចម្រើនយឺតយ៉ាវ រហូត ទើបតែមានការអភិវឌ្ឍន៏ថ្មីៗនេះ។ នេះបានបញ្ជាក់ឲ្យឃើញថាកម្ពុជាមិនទទួលផលប្រយោជន៍ពីការរៀនសូត្យពីអ្នកជំនាន់មុននោះឡើយហើយនៅក្នុងវិស័យគ្រប់គ្រងអចលនទ្រព្យវិញក៏មិនទាន់មានលក្ខណៈ សម្បត្តិគ្រប់គ្រាន់នៅឡើយ។” លោក Griffiths បាននិយាយទៀតថា “ក្នុងពេលជាមួយគ្នានេះដែរក្របខ័ណ្ឌច្បាប់នៃការគ្រប់គ្រងអចលនទ្រព្យមិនទាន់មានច្បាស់លាស់នៅឡើយក្នុងប្រទេសកម្ពុជា។”លោកបានបន្តថា “ដោយសារតែភាពខ្សោយក្នុងរចនាសម្ព័ន្ធច្បាប់ បានធ្វើឲ្យនៅតែ មានម្ចាស់អចលនទ្រព្យ/អ្នកជួលមិនចង់ចំណាយថ្លៃសេវារបស់ពួកគេ ហើយពួកគេមានជម្រើសជាច្រើនសម្រាប់យកលេសដោះសារ ឬហេតុផលជាច្រើនដើម្បីគេចវេសការបង់ពន្ធទៀតផង។ ប្រសិនបើមិនមានថវិកា ក្នុងគណនីគ្រប់គ្រងអចលនទ្រព្យសម្រាប់អគារនោះទេ អគ្គីសនីទាំងអស់នឹងត្រូវកាត់ផ្តាច់ជណ្ដើរយន្ត មិនត្រូវបានជួសជុលហើយបុគ្គលិកនឹងត្រូវបញ្ឍប់។ កត្តាទាំងអស់នេះវានឹងធ្វើឱ្យមានការប្រឈមនឹង ផលលំបាកជាច្រើន។  លោក Soo បានលើកឡើងទៀតថា “ពេលបច្ចុប្បន្នមានចំណុចខ្វះខាតមួយរវាងការរំពឹងទុករបស់អ្នក អភិវឌ្ឍន៏ដែលជាធម្មតាមិនអាចសម្រេចបាននូវចំនួនសរុបទាបបំផុតនៃការប្រមូលថ្លៃសេវាគ្រប់គ្រង ដែលពួកគេចង់បាន។”លោក Matthew Rendall ជាដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ក្រុមហ៊ុនច្បាប់ ZICOlaw បានលើកឡើងថា “ត្រូវតែមានការអភិវឌ្ឍន៏ដោយក្រុមហ៊ុនច្រើនរួមគ្នា (ដែលម្ចាស់ក្រុមហ៊ុនទាំងអស់នោះជាអ្នកគ្រប់គ្រង និងគ្រប់គ្រង់លើថវិកាសម្រាប់ហានីភ័យនាពេលអនាគត)។ មានភាពបរាជ័យក្នុងការអនុវត្តន៍ចំណុចនេះ ដោយសារថាតើអ្នកអភិវឌ្ឍន៏ត្រូវតែគ្រប់គ្រងអគារនោះរហូត  ឬត្រូវប្រឈមមុខនឹងហានិភ័យនៃគម្រោងអភិ​ វឌ្ឍន៍នេះ។” នៅពេលដែលគម្រោងជាច្រើនបានបញ្ចប់ការសាងសង់ ហានិភ័យនឹងកើតឡើងសម្រាប់អ្នកទិញចុងក្រោយប្រសិនបើមិនមានការគ្រប់គ្រងអចលចទ្រព្យឱ្យបានល្អទេនោះ។ លោក Benny Tan ដែលជាប្រធានផ្នែកប្រឹក្សានៅក្រុមហ៊ុន Raffles Strata Management (Cambodia) Pte Ltd បានលើកឡើងថា “គម្រោងប្រណិតៗមានស្តង់ដារខ្ពស់បានជួលក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យបរទេសដើម្បីគ្រប់គ្រង។ រីឯអ្នកទិញត្រូវកត់សម្គាល់ពីតម្រូវការទីផ្សារដែលមានបញ្ហានៃអចលនទ្រព្យដែលគ្រប់គ្រងដោយម្ចាស់ផ្ទាល់ ដូច្នេះគឺអាចសម្រេចចិត្តចាត់វិធានការកែតម្រូវកាន់តែឆាប់កាន់តែល្អ។ ប្រព័ន្ធគ្រប់គ្រងមួយដែលល្អនឹងកើតមានឡើងគ្រប់ពេលនៅពេលដែលអ្នកអភិវឌ្ឍន៍មានគម្រោងច្បាស់លាស់។” លោក Griffiths បាននិយាយទៀតថា ត្រូវចងចាំថា “តម្លៃកាន់តែទាបមិនល្អនោះទេ!” ប្រសិនបើអ្នកចង់បានតម្លៃទាបបន្ទាបមកត្អូញត្អែរថាមិនល្អអ្នកមិនគួរភ្ញាក់ផ្អើលនោះទេព្រោះអ្នកបានចំណាយនូវអ្វីដែលមានតម្លៃថោក ហើយវាក៏ដូចគ្នាទៅនឹងការគ្រប់គ្រងអចលនទ្រព្យអញ្ចឹងដែរអ្នកនឹងទទួលអ្វីដូចគ្នាទៅនឹងតម្លៃដែរ។” លោក Griffiths​ បានបន្តថា “ប្រសិនបើអ្នកភិវឌ្ឍន៏ព្យាយាមលក់ខុនដូឱ្យអ្នកជាមួយតម្លៃសេវាកម្មទាប រំពឹងលើគុណភាពទាប និងតម្លៃនៃការវិនិយោគរបស់អ្នកនឹងស្ថិតនៅក្នុងហានិភ័យដូចគ្នា។  តម្លៃសេវាកម្ម១ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងសម្រាប់លំនៅដ្ឋានខុនដូ ដោយសារតែការណែនាំលើការអនុវត្តទីផ្សារនោះ មានកំហុសឆ្គង ព្រោះតម្លៃនេះទាបពេកហើយ។ អ្នកទិញត្រូវមើលផែនការថវិកាសម្រាប់ការគ្រប់គ្រង អចលន ទ្រព្យពីអ្នកអភិវឌ្ឍន៏។ ប្រសិនបើអ្នកអភិវឌ្ឍន៏មិន​ច្បាស់ទេនោះទេនោះវាអាចជាក្តីបារម្ភមួយលើ​ ការការគ្រប់គ្រងអចលនទ្រព្យនោះ”។ លោក Rendall បានសន្និដ្ឋានថា “អ្នកទិញទាំងអស់ត្រូវពិនិត្យពិច្ច័យលើកិច្ចសន្យលក់ដើម្បីកំណត់ឱ្យបាន ច្បាស់អ្វីដែលជាគោលបំណងរបស់អ្នកអភិវឌ្ឍន៏ទាក់ទងទៅនឹងការសេវាកម្មគ្រប់គ្រងអគារនាពេលខាងមុខ។ នេះពិតជាសំខាន់ដូចទៅនឹងគុណភាព និងការរចនាម៉ូតរបស់សំណង់អគារ។ ប្រសិនបើកិច្ចសន្យាមិនមានភាពច្បាស់លាស់​ទេនោះត្រូវប្រុងប្រយ័ត្ន។ អ្នកទិញក៏គួរតែពិនិត្យមើលស្នាដៃអភិវឌ្ឍន៏កន្លងមក របស់អ្នកអភិវឌ្ឍន៏ហើយយើងអាចវាយតម្លៃថាតើពួកគេមានការគ្រប់គ្រងបានល្អកម្រិតណា (នៅពេលដែលអ្នកសម្រេចចិត្តថាតើត្រូវទិញ ឬយ៉ាងណានោះ។) ប៉ុន្ដែទីផ្សារក្នុងប្រទេសកម្ពុជាប្រហែលជាស្ថិតនៅក្នុងដំណាក់កាលនៃការរៀនសូត្រនៅឡើយ។ លោក Tan​ បាននិយាយថា “តំបន់ទីផ្សារផ្សេងៗទៀតក៏ដូចគ្នាដែរ។ការខ្វះចន្លោះបែបនេះមានតាំងពីដំបូង ប៉ុន្តែនៅពេលទីផ្សារក្នុងស្រុកបើកទូលាយទៅកាន់ស្តង់ដារលំដាប់ខ្ពស់នៅគ្រប់កន្លែង និងមានលក្ខណៈដូចគ្នានោះចន្លោះប្រហោងនឹងកាន់តែរួមតូចទៅៗ និងបាត់បង់ទៅនៅពេលចុងក្រោយ។”
ការពណ៌នាពីខណ្ឌដូនពេញ៖ ហេតុអ្វីបានជាតំបន់នេះផ្តល់ភាពងាយស្រួលក្នុងការរស់នៅ?
ការពណ៌នាពីខណ្ឌដូនពេញ៖ ហេតុអ្វីបានជាតំបន់នេះផ្តល់ភាពងាយស្រួលក្នុងការរស់នៅ?
June 6, 2022, 5:05 p.m.
Realestate News
ខណ្ឌដូនពេញគឺជាឈ្មោះបានមកពីរឿងព្រេងដែលមានដូនចាស់ម្នាក់ឈ្មោះយាយពេញ។ ដូនពេញបានប្រទះឃើញរូបចំលាក់ព្រះពុទ្ធរូបនៅក្នុងដើមគគីរអណ្ដែតទឹកនៅក្នុងទឹកទន្លេមេគង្គ បន្ទាប់មកទីក្រុងមួយនេះក៏បានក្លាយជាឈ្មោះថាភ្នំពេញរហូតដល់សព្វថ្ងៃ។ ចំណែកឯខណ្ឌដូនពេញត្រូវបានគេចាត់ទុកថាជាខណ្ឌមួយដ៏មានប្រជាប្រិយភាពបំផុត ហើយវាជាតំបន់ពាណិជ្ជកម្មធំបំផុតក្នុងទីក្រុងភ្នំពេញ។ វាបណ្តុំដោយស្ថាបត្យកម្មប្រណិតៗ ផ្សារ ហាងលក់ទំនិញជាច្រើនដែលផ្តល់នូវតម្រូវការជាច្រើនដូចជាអាហារនិងភេសជ្ជៈ ហើយគឺជាខណ្ឌមួយដែលស្ថិតនៅជាប់ផ្លូវសំខាន់ៗនៅក្នុងរាជធានី។ ខណ្ឌដូនពេញមាន១១សង្កាត់ មានដូចជា៖ សង្កាត់ស្រះចក សង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្ដាល១ សង្កាត់ផ្សារកណ្ដាល២ សង្កាត់ជ័យជំនះ សង្កាត់ចតុមុខ សង្កាត់ផ្សារថ្មី១ សង្កាត់ផ្សារថ្មី២ សង្កាត់ផ្សារថ្មី៣ សង្កាត់បឹងរាំង ហើយនិងកន្លែងដែលយាយពេញដាក់ព្រះពុទ្ធរូបនោះគឺសង្កាត់វត្ដភ្នំ។ តើទីផ្សារអចលនទ្រព្យក្នុងខណ្ឌដូនពេញមានលក្ខណៈយ៉ាងដូចម្ដេចដែរ? ទីផ្សាដីក្នុងខណ្ឌដូនពេញ៖តម្លៃដីក្នុងទីក្រុងភ្នំពេញនៅតែបន្តកើនឡើងចាប់ពីឆ្នាំ២០១០ដល់២០១៦។ ខណ្ឌដូនពេញគឺខណ្ឌ មួយ ដែលតំណាងឱ្យខណ្ឌទាំងអស់ក្នុងទីក្រុងភ្នំពេញដែលដែលមានតម្លៃដីខ្ពស់បំផុត។ តម្លៃដីក្នុងខណ្ឌដូនពេញជាធម្មតាមានតម្លៃចាប់ពី៤,០០០ទៅ ៤,៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៏ទីផ្សារដីពាក់កណ្ដាលត្រីមាសទី២របស់ក្រុមហ៊ុន CBRE Cambodia។ វាអាចត្រូវបានគេចាត់ទុកថាមានតម្លៃថោកជាងដីក្នុងបឹងកេងកង១និង២ក៏ប៉ុន្តែតម្លៃដីនៅតែមានតម្លៃខ្ពស់នៅក្នុងខណ្ឌដូនពេញ ដែលស្ថិតនៅតាមតំបន់និងតាមបណ្ដោយផ្លូវសំខាន់ៗ។ ចំពោះចំណតរថយន្តវិញវាគឺជាខណ្ឌដែលមានតម្រូវការខ្ពស់ដីដែលទំនេរជាច្រើនត្រូវបានប្រើប្រាស់សម្រាប់ចំណតរថយន្ត។  Duan Penh Residential Property Market:ខុនដូនៅក្នុងតំបន់នេះមានតម្លៃជាទូទៅចាប់ពី២១,៥០០ដុល្លារសម្រាប់បន្ទប់មួយមិនមានបំពាក់គ្រឿង សង្ហារឹម សម្រាប់យូនីតដែលមាន២បន្ទប់គេងមានបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់តម្លៃ៥២០,០០០ដុល្លារ។ អាត្រាជួលមានតម្លៃចាប់ពី១៥០ ដុល្លារក្នុងមួយខែសម្រាប់យូនីតដែលនៅជិតផ្សារ ទំនើបសុរិយាហើយយូនីតដែលនៅជិតផ្សារធំថ្មីមានតម្លៃ ២,៨០០ ដុល្លារក្នុងមួយខែ។ ទាំងតម្លៃជួលនិងលក់របស់ខុនដូទាំងនេះមានប្រភេទផ្សេងៗគ្នាអាស្រ័យលើគុណភាពនៃសំណង់ ការគ្រប់គ្រង និងទីតាំង របស់ខុនដូ។ មានវីឡាមួយចំនួនសម្រាប់លក់ក្នុងខណ្ឌដូនពេញប៉ុន្តែការផ្គត់ផ្គង់មានកំណត់។ វីឡាជាច្រើនត្រូវបានទិញដោយអ្នកអភិវឌ្ឍន៏ អាផតមេន សណ្ឋាគារ និងខុនដូដើម្បីធ្វើការសាងសង់ថ្មី។ ហេតុដូច្នេះហើយត្រូវរំពឹងអ្វីដែលអ្នកអាចទទួលយកបានពីព្រោះវីឡាដែលមាន ព្រោះវីឡាគុណភាពល្អដែលព័ទ្ធជុំវិញដោយដី កំពុងតែ មានតម្រូវការខ្ពស់សម្រាប់អ្នកមានក្នុងតំបន់នេះ។ អ្នកអាចជួលវីឡាដែលមានទំហំ២០០ត្រការ៉េមានតម្លៃ៦០០ ដុល្លារក្នុងមួយខែហើយ២៥,០០០ក្នុងមួយខែសម្រាប់វីឡាដែលល្អប្រណិត មានទំហំ ៦០០ ម៉ែត្រការ៉េ។ ចំពោះតម្លៃលក់តម្លៃចាប់ពី២០០,០០០ដុល្លារ ហើយអាចកើនឡើងដល់១លានដុល្លារ អាស្រ័យលើគុណភាពទំហំដីនិងទីតាំង។​ផ្ទះល្វែង និងផ្ទះអាជីវកម្មសម្រាប់លក់មានតម្លៃចាប់ពី ២៩,៥០០ដុល្លារ។ វាអាចកើនឡើងដល់ ២លាន ដុល្លារសម្រាប់ផ្ទះល្វែងដែលមាន៤បន្ទប់គេង និង៤បន្ទប់ទឹក។  អត្រាជួលមានតម្លៃចាប់ពី៩០ដុល្លារ ក្នុងមួយខែអាស្រ័យលើទីតាំង និងគុណភាពផ្ទះនោះ។ ក្នុងខណ្ឌនេះផងដែរក៏មានគម្រោងអភិវឌ្ឍន៏បុរីជាច្រើនដែលអ្នកអាចជ្រើសរើសបានប្រសិនបើអ្នកចង់ទិញអចលនទ្រព្យដែលមានសហគមរស់នៅច្រើន។ គម្រោងមួយចំនួននៃគម្រោងទាំងនោះត្រូវបានសាងសាង់រួចរាល់ផងដែរ ហើយគម្រោងមួយចំនួនទៀតកំពុងតែត្រូវបានសាងសង់។ការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងខណ្ឌដូនពេញ៖អត្រាជួលសម្រាប់ការិយាល័យក្នុងខណ្ឌដូនពេញទាបបំផុតមានតម្លៃ ៦ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់មួយខែ ហើយខ្ពស់បំផុត១៥ លានដុល្លារសម្រាប់ការទិញអគារការិយាល័យទាំងមូលដែលមានទំហំដី​ ១,០៧០ម៉ែត្រការ៉េ។តំបន់ពាណិជ្ជកម្មសំខាន់ៗនៅទីនេះគឺ អគាធនាគារកាណឌីយ៉ា ស្ថិតនៅតាមបណ្ដោយវីថីព្រះអង្គឌួង។ អគារមួយនេះមានកម្ពស់៣២ជាន់ ហើយមានទំហំសរុប៦,០០០ម៉ែត្រការ៉េ។ វាមានកន្លែងអាជីវកម្ម កន្លែងធ្វើការ បន្ទប់ប្រជុំការិយាល័យការងារក្រៅម៉ោង ការិយាល័យពេញម៉ោង ការិយាល័យខាងក្នុង និងការិយាល័យខាងក្រៅដែលអ្នកអាចរកជួលបានតាមការពេញចិត្ត។អគារវឌ្ឍនៈគឺជាអគារមួយដែលមានទីតាំងមានសក្ដានុពលបំផុតសម្រាប់អាជីវកម្មក្នុងទីក្រុងភ្នំពេញ    វាមានកម្ពស់សរុប ១៨៧.៣ម៉ែត្រនិងមានកម្ពស់៣៩ជាន់។ វាត្រូវបានសាងសង់ឡើងប្រកបដោយស្តង់ដារអន្តរជាតិបានទទួលវិញ្ញាបនបត្រជាអគារល្អបំផុតផ្នែកថាមពលនិងបរិស្ថានពីសហរដ្ឋអាមេរិក។អគារភ្នំពេញគឺជាតំបន់ពាណិជ្ជកម្មមួយផ្សេងទៀតនៅតំបន់នេះ។ អគារនេះមានទំហំសរុបចំនួន ១,១៧២ ម៉ែត្រការ៉េ។ វាផ្ដល់នូវការិយាល័យតាមតែអ្នកត្រូវការហើយអាចធ្វើអោយអ្នកជួបជុំគ្នាពីម្នាក់ទៅច្រើននាក់ទៀតផង។អគារការិយាល័យ Grade A ក៏អាចជួលបានដែរតាមរយៈ Hong Kong Land ដែល រំពឹងថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០១៧នេះ។ គម្រោងអភិវឌ្ឍន៏នោះមានទំហំ៣០,០០០ម៉ែត្រការ៉េ ហើយអគារនេះក៏មានហាងលក់ទំនិញចំនួន៤ជាន់ផងដែរ។ ជីវិតរស់ក្នុងខណ្ឌដូនពេញ៖តើខណ្ឌដូនពេញមានបរិយាកាសយ៉ាងដូចម្ដេច?ខណ្ឌដូនពេញត្រូបានគេចាត់ថ្នាក់ថាជាខណ្ឌវប្បធម៏ចម្រុះ និងភាពផ្សេងគ្នា។ វាមានប្រវត្ដមិនអាចកាត់ ថ្លៃបានតាមរយៈរឿងព្រេងប្រវត្ដសាស្រ្តប៉ុន្តែវាក៏មានសំណង់ស្នារដៃទំនើបៗមានដូចជា ភោជនីយដ្ឋាន បារ សណ្ឋាគារ តំបន់ពាណិជ្ជកម្ម​និងខុនដូ។ វាជាកន្លែងដែលមានសកម្មភាពទេសដ៏ខ្លាំងក្លាមួយ ការរស់នៅក្នុងខណ្ឌដូនពេញអ្នកអាចធ្វើអ្វីៗដែលអ្នកចង់ពីព្រោះអ្នកមានជម្រើសរស់នៅផ្សេងៗគ្នា។​ខណ្ឌដូនពេញស្ថិតនៅជាប់តំបន់មាត់ទន្លេ ហើយអាចមើលទេសភាពដ៏ស្រស់ស្អាតរបស់ទន្លេសាប។ មានជីវិតរស់នៅយា៉ងរីករាយនៅតាមបណ្ដោយមាត់ទន្លេអ្នកមានជម្រើសជាច្រើនក្នុងការជ្រើសរើស ភោជនីយដ្ឋាន និងបារ​ ងាយស្រួលសម្រាប់មនុស្សថ្មីៗ។ ច្បាស់ណាស់ការរស់នៅទល់មុខទន្លេមានន័យថាគឺជាការរស់នៅក្នុងទេសភាពដ៏ស្រស់ស្អាត និងខ្យល់អាកាសស្រស់ស្រាយនៅតាមមាត់ទន្លេក៏មានផ្សារជាច្រើនផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៏អចលនទ្រព្យតាមបណ្ដោយមាត់ទន្លែ កន្លែងទាំងអស់នេះល្អ​ខ្លាំងណាស់ អ្វីៗទាំងអស់គ្រាន់តែដើរបន្តិចដល់តែម្តង។ ទាក់ទងទៅនឹងទេសចរណ៏វិញមាត់ទន្លេគឺជាទិសដៅលេខ១សម្រាប់ភ្ញៀវទេសចរណ៏ក្នុងទីក្រុងភ្នំពេញ ហើយគឺ ជាកន្លែងកម្សាន្តដ៏ធំរសប់ប្រទេសកម្ពុជា។ នៅតំបន់នេះអ្នកអាចបម្រើសេវាកម្មទេសចរណ៏បាន យ៉ាងងាយស្រួលដូចជា៖ សំបុត្រឡានទេសចរណ៏តាមនាវា ផ្សាររាត្រី ព្រះបរមរាជវាំង ហើយតំបន់មាត់ទន្លេគឺជាកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យជាតិផ្សេងៗជាច្រើនទៀតផង។តើមានកន្លែងទិញអីវ៉ាន់ ភោជនីយដ្ឋាន ឬកម្សាន្តដែរឬទេក្នុងខណ្ឌដូនពេញ?មានកន្លែងជាច្រើនសម្រាប់ដើកម្សាន្តក្នុងខណ្ឌដូនពេញដូចជា ផ្សារធំថ្មីនៅតាមផ្លូវ ១២៦ និងផ្លូវ ១៣៦។ វាត្រូវបានសង់ឡើងក្នុងទសវត្សន៏ឆ្នាំ១៩៣០  ហើយវាគឺជាផ្សារលក់វត្ថុអនុស្សាវរីយ៏ ផលិតផលសិប្បកម្ម អាវ និងគ្រឿងអលង្កា។ ហើយនៅភាគខាងត្បូងផ្សារធំថ្មីដែលជាផ្សារមួយដែលធំបំផុតក្នុងប្រទេសកម្ពុជាគឺផ្សារទំនើបសុរីយ៉ាដែលជាផ្សារទំនើបដ៏ពេញនិយមរបស់ជនបរទេស។ ផ្សារទំនើបសុរិយាបច្ចុប្បន្នកំពុងតែត្រូបានកែតម្រូវឡើងវិញដើម្បីទាក់ទាញផលិតផលថ្មីៗ និងបង្កើតផ្សារឱ្យកាន់តែមានភាពទាន់សម័យឡើង។ ផ្សារទំនើប Golden Sorya Mall ជាផ្សារទំនើបមួយស្ថិតនៅក្នុងខណ្ឌដូនពេញ។ វាមាន អាហារដ្ឋាន និងហាងលក់ទំនិញជាច្រើននៅក្នុងតំបន់នេះ ក៏ប៉ុន្តែប្រសិនបើអ្នកចង់បានផលិតផលនាំចូលពីក្រៅប្រទេសអ្នកអាចរកបាននៅផ្សារទំនើប Lucky Market នៅតាមបណ្ដោយមហាវិថីព្រះសីហនុ ដែលនេះជាផ្សារទំនើបមានផលិតផលជាច្រើនមុខ។មានភោជនីយដ្ឋាន ហាងអាហារប្រភេទហ្វាសហ្វូត និងហាងកាហ្វេជាច្រើនដែលមានដូចជា KFC, Lucky Burger, The Deli Bistro Gourmet នៅតាមបណ្ដោយផ្លូវ ១៧៨ ភោជនីយដ្ឋានរតនៈគិរី នៅតាម បណ្ដោយផ្លូវ៥១ ហាងកាហ្វេ  Le Point Café Restaurant ភោជនីយដ្ឋាន Mekong Korean Restaurant Sarpino’s Pizzeria, Golden Mermaid Restaurant, Brown Coffee, KOI Café Vattanac Capital, Bloom Café ហើយមានជាច្រើនទៀត។ សម្រាប់អ្នកដែលចង់ចម្អិននៅឯផ្ទះអ្នកអាចស្វែងរកបាននៅផ្សារធំថ្មី ផ្សារទំនើប Pencil ផ្សារអូឬស្សី និង ផ្សារចាស់ នៅទីនេះអ្នកអាចទិញអ្វីៗគ្រប់យ៉ាងទាំងត្រី និងបន្លែសាច់ជាដើម។តើកន្លែងហាត់ប្រាណមាននៅកន្លែងណាក្នុងខណ្ឌដូនពេញ? សម្រាប់អ្នកដែលចង់ស្វែងរកកន្លែងលំហែកាយខណ្ឌដូនពេញគឺជាកន្លែងដែលមានក្លឹបហាត់ប្រាណ និងថែរក្សាសុខភាពយ៉ាងច្រើន។ ក្នុងនោះមាននៅតាមបណ្ដោយផ្លូវ ២៧៨ គឺ កន្លែងហាត់ប្រាណ  Prokout Fitness and Fight Center Paddy’s Fight Club និងកន្លែងហាត់ប្រាណ Kim Hour។ មានស្ប៉ាដូចជា SK Relax Massage & Spa I, M Health Khmer Spa, និង the Rock Hotel and Spa។​ តើការកំសាន្តនៅពេលរាត្រីមានលក្ខណៈយ៉ាងណាដែរក្នុងខណ្ឌដូនពេញ?សម្រាប់ការកំសាន្តនាពេលរាត្រីនៅក្នុងតំបន់ដូនពេញ នៅផ្លូវ៥១ដែលមានការរាង្គសាល ក្លឹប បារ ដែលមានភ្លេងរាំកំសាន្ត សម័យថ្មី។ ក្លឹបកំសាន្ត Heart of Darkness នៅលើបណ្តោយផ្លូវ៥១ចាប់បើកដំណើរកការតាំងពីឆ្នាំ១៩៩៣។  ផ្លូវ៥១ត្រូវបានស្គាល់ថាជាតំបន់ដែលសំបូរដោយក្លឹបកំសាន្តនាពេលរាត្រីនៅក្នុងក្រុងភ្នំពេញ។ដើរកំសាន្តនៅតាមបណ្តោយមាត់ទន្លេវាក៏ជាកន្លែងពោរពេញដោយមនុស្សច្រើនកុះករ ទទួលភាពរីករាយ ភោជនីយដ្ឋាន និងបារមីត្រូជាកន្លែងមានប្រជាប្រិយភាពមួួយដែរស្ថិតនៅក្នុងចំណោមហាងដទៃទៀត។ រាត្រីដ៏រីករាយចែករំលែកភាពសប្បាយរីករាយជាមួួយមនុស្សជាទីស្រលាញ់ ញាុំអាហារ និងក្រេបស្រាក្រហមយ៉ាងឆ្ងាញ់ពិសារ។ តំបន់ទីបីនៅតាមបណ្ដោយផ្លូវ ១៧២ ដែលអ្នកអាចស្វែងរកការកម្សាន្តតាម បារ ភោជនីយដ្ឋាន និងសណ្ឋាគារ។ ចាប់តាំងពីបឹងកក់ត្រូវបានគេចាក់បំពេញជាច្រើនឆ្នាំជាមួយការអភិវឌ្ឍន៍ទន្ទឹមនឹងដំណាក់ការសាងសង់នៅឡើយ ភ្ញៀវទេសចរណ៍ជាច្រើនបានផ្លាស់ទីមកកាន់តំបន់ដូនពេញវិញ។ ហើយតំបន់នេះនៅពេលរាត្រីមានក្លឹបរាត្រីយ៉ាងច្រើនរួមមាន៖ Blue Chilli Bar នៅតាបណ្ដោយ ១៧៨ he Empire Movie House, Bar & Restaurant, Velkommen Backpackers, Shanghai Bar and Restaurant, Oasis Bar, Eden’s Bar, Dream Bar និងបារនៅក្នុងសណ្ឋាគារដូចជា Monsoon Boutique Hotel, Le Grand Mekong Hotel និងសណ្ឋាគារកាំបូឌីយ៉ាណា។  តើមានសាលាអ្វីខ្លះក្នុងតំបន់នេះ?ខណ្ឌដូនពេញគឺជាខណ្ឌដែលពោពេញទៅដោយសាលាជាច្រើនដែលទទួលស្គាល់គុណភាពអប់រំដោយ IELTS និង TOEFL។ សាលាមួយចំនួនផ្ដល់ការអប់រំដូចសហរដ្ឋអាមេរិកដែរនៅក្នុងប្រទេសកម្ពុជា។ សាលាទាំងនេះរួមមាន៖ វិទ្យាល័យវត្ដកោះ វិទ្យាល័យព្រះស៊ីសុវត្ថិ សាលាវេសស្លាញន៏ អនុវិទ្យល័យចតុមុខ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សាលាអន្តរជាតិប៉េកាំង វិទ្យាស្ថានអភិវឌ្ឍន៏និស្សិត វិទ្យាល័យហ៊ុនសែនប៊ុរ៉ានីវត្ដភ្នំ សាលាព្រះសីហនុរាជ សាលាអាមេរិកាំង Golden Gate សាលាអន្តរជាតិICS និងសាលាសុវណ្ណភូមិ។ សាលាជាច្រើនទាំងនេះត្រូវបានចុះបញ្ជីជាមួយក្រសួងអប់រំយុវជននិងកីឡាកម្ពុជា និងទទួលស្គាល់គុណ ភាពអប់រំដោយការប្រឡងជាអន្តរជាតិ Cambridge International Exams Western Association of Schools and Colleges, Middle States Association of Colleges and Commissions on Elementary and Secondary Schools និងក្រុមប្រឹក្សាជាតិ សម្រាប់សាលាឯកជន។ តើខ្ញុំអាចធ្វើដំណើជុំវិញទីក្រុងដោយរបៀបណា?មានជម្រើសដឹកជញ្ជូនជាច្រើនក្នុងខណ្ឌដូនពេញដែលដឹកជញ្ជូនដោយស្ថានីយជាច្រើនដោយភ្ជាប់ទំនាក់ទំនងជាមួយតំបន់មួយចំនួននៅតាមខេត្ត និងទីក្រុងនៃប្រទេសកម្ពុជា។ ស្ថានីយរថភ្លើងកម្ពុជាគឺជាស្ថានីយមួយក្នុងចំណោមស្ថានីយនៅក្នុងប្រទេសម្ពុជា ហើយស្ថានីយ នេះអាចដឹកអ្នកដំណើទៅខេត្តកំពត និងព្រះសីហនុ។ ស្ថានីយមួយចំនួនទៀតរួមមានស្ថានីយរថយន្តតាក់ស៊ីបាត់ដំបង ស្ថានីយឡានក្រុងផ្សារធំថ្មី ស្ថានីយឡានក្រុងលឿន G.S.T ស្ថានីយឡានក្រុងសាកលវិទ្យាល័យឱសថសាស្រ្ត ស្ថានីយឡានក្រុង BKC ស្ថានីយឡានក្រុង៣៦តាមមហាវិថីព្រះមុនីវង្ស កំពង់ចម្លងភ្នំពេញ ស្ថានីយឡាន ក្រុងពេទ្យព្រះកេតុមាលា ស្ថានីយឡានក្រុងមន្ទីរពេទ្យកាល់ម៉ែត ស្ថានីយឡានក្រុងរង្វង់មូលស្តាតចាស់ ស្ថានីយឡានក្រុងGiant​Ibis ស្ថានីយLarryta Express terminal និង ស្ថានីយមណ្ឌលសុខភាពខណ្ឌដូនពេញ។ មានតុតុ និងម៉ូតូឌុបជាច្រើនផងដែរនៅក្នុងតំបន់នេះ ប៉ុន្តែអ្នកក៏អាចប្រើប្រាស់យានយន្ត និងកង់ របស់អ្នកដើម្បីធ្វើដំណើរជុំវិញខណ្ឌដូនពេញបានដែរ។ ហើយក៏មានឡានដឹកជញ្ជូនទៅតំបន់ផ្សេងៗនៃទីក្រុងភ្នំពេញដែរតាមរយៈផ្លូវសំខាន់ៗព័ទ្ធជុំវិញខណ្ឌដូនពេញ។តើត្រូវធ្វើដូចម្ដេចបើខ្ញុំឈើ? តើមានមណ្ឌលសុខភាពដែរឬទេក្នុងខណ្ឌដូនពេញ?ក្នុងខណ្ឌដូនពេញជាខណ្ឌដែលមានសាកលវិទ្យាល័យពេទ្យ មណ្ឌលសុខភាព មន្ទីរពេទ្យ និងឱសថស្ថានជាច្រើនស្ថិតនៅក្នុងតំបន់នេះដែរ។ ឱសថស្ថាននៅក្នុងខណ្ឌមាន ឱសថស្ថាន Gold Palace នៅតាមបណ្ដោផ្លូវជាតិលេខ៥ ឱសថស្ថាន the Pharmart UHS និងឱសថស្ថាន Pharmacie De La Gare តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ឱសថស្ថាន U-Care នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម និង U Care នៅតាមបណ្ដោយមហាវិថីសម្ដេចសុធារស។ មជ្ឈមណ្ឌលក្នុងខណ្ឌដូនពេញមានដូចជា៖ មណ្ឌលសុខភាពខណ្ឌដូនពេញ មន្ទីរពេទ្យកាល់ម៉ែតនៅលើផ្លូវ៨០ មន្ទីពេទ្យបាយ័ន្ត នៅតាមមហាវិថីព្រះនរោត្ដម មន្ទីរពេទ្យព្រះកេតុមាលា នៅតាមផ្លូវ៤៧ និងមន្ទីរពេទ្យព្រះអង្គឌួង។ សម្រាប់ការថែទាំសុខភាពធ្មេញ មានពេទ្យធ្មេញ  Roomchang ស្ថិតនៅលើផ្លូវ១៨៤ក្នុងសង្កាត់ផ្សារថ្មី៣។ នេះត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យធ្មេញដែលឈានមុខគេក្នុងប្រទេសកម្ពុជា។តើខណ្ឌដូនពេញអាចមានគ្រោះធម្មជាតិដែរឬទេ? ខណ្ឌដូនពេញអាចមានទឹកជំនន់ ថ្មីៗនេះសេក្ដីរាយការណ៏មួយបានរាយការណ៏ពីខណ្ឌដូនពេញមានសង្កាត់ផ្សារថ្មី ខណ្ឌចំការមន មានសង្កាត់ទន្លេបាសាក់ និងខណ្ឌទួលគោកមាន ផ្សារដើមគរត្រូវបានលិចទឹក។ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការលិេចទឹកកំពុងតែត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល។ មានស្ថានីយបូមទឹកច្រើនជាង១០ ក្នុងទីក្រុងភ្នំពេញបន្ទាប់ពីមានការសាងសង់ស្ថានីយបូមទឹកបានចាប់ផ្ដើមក្នុងឆ្នាំ ២០១៥។ អ្នកនាំពាក្យសាលាក្រុង លោក ជិន ប៊ុនធឿន បាននិយាយថា “ផ្អែកលើស្ថានីយបូមទឹកថ្មីៗដែលបំពាក់ដោយឧបករណ៍គ្រប់គ្រាន់ជាមួយកម្លាំងបូបខ្លាំងដែលពួកយើងបានរៀបចំឡើង រដ្ឋាភិបាលធានាថាទី ក្រុងភ្នំពេញនឹងមិនលិចទឹកម្ដងទៀតនោះទេ។”ប្រសិនបើអ្នកចង់ឱ្យប្រាកដថាកន្លែងដែលអ្នកនឹងទៅរស់នៅគ្នានបញ្ហាទឹកជំនន់ អ្នកត្រូវត្រួតពិនិត្យ មើលតំបន់ជុំវិញ ឬមើលទីតាំងអចលនទ្រព្យនោះដោយផ្ទាល់។ កត្តាទាំងនេះតែងតែមិនមានភាពទាក់ទាញហើយស្ថិតនៅបន្ទាត់ក្រោមបំផុតអ្នកក៏អាចពិនិត្យមើលឱ្យបានច្បាស់នូវឬសគល់នៃអចលនទ្រព្យ នោះ។ ប្រសិនបើអ្នកបានទិញឬជួលផ្ទះរួចរាល់ហើយអ្នកត្រូវអានអត្ថបទនេះហើយធ្វើដំណើជុំវិញទីក្រុងអំឡុងពេល ទឹកជំនាន់អ្នកនឹងអាចគ្រប់គ្រងបានដោយប្រើប្រាស់តុតុឬតាក់ស៊ី។ ព្យុះក្នុងប្រទេសកម្ពុជាជាធម្មតាគឺខ្យល់ដូច្នេះអ្នកអាចពាក់អាវក្រាស់ៗដែលមិនជ្រាបទឹក និងមិនអាចជ្រាបទឹកបានអាចប្រសើជាងការប្រើប្រាស់ឆ័ត្រ។ ឥឡូវអ្នកដឹងព័ត៌មានខ្លះហើយ សូមស្វែងយល់បន្ថែមអំពីអចលនទ្រព្យបន្ថែម៖អចលនទ្រព្យសម្រាប់ជួលក្នុងខណ្ឌដូនពេញ អចលនទ្រព្យសម្រាប់លក់ក្នុងខណ្ឌដូនពេញ
ផ្ទះសម្រាប់លក់ក្នុងរាជធានីភ្នំពេញ៖ ការណែនាំស្ដីពីការទិញផ្ទះ
ផ្ទះសម្រាប់លក់ក្នុងរាជធានីភ្នំពេញ៖ ការណែនាំស្ដីពីការទិញផ្ទះ
June 6, 2022, 5:01 p.m.
Realestate News
ប្រសិនបើអ្នកចង់ទិញផ្ទះក្នុងរាជធានីភ្នំពេញអ្នកត្រូវដឹងអំពីចំណុចសំខាន់ដូចជា៖ តម្លៃ គុណភាព និងទីតាំង។ ប៉ុន្តែមានកត្តាផ្សេងៗទៀតដែលអ្នកត្រូវយល់ដោយខ្លួនឯងមុននឹងអ្នកសម្រេចចិត្តទិញផ្ទះក្នុងរាជធានីភ្នំពេញ។Realestate.com.kh បានធ្វើការណែនាំជាជំហ៊ានៗដើម្បីជ្រើសរើសផ្ទះដ៏ត្រឹមត្រូវក្នុងរាជធានីភ្នំពេញ។ តើមានប្រភេទផ្ទះអ្វីខ្លះសម្រាប់លក់ក្នុងរាជធានីភ្នំពេញ?មានប្រភេទអចលនទ្រព្យមួយចំនួនដែលអ្នកត្រូវស្វែងយល់មុននឹងសម្រេចចិត្តថាទិញ ជាទូទៅក្នុងប្រទេសកម្ពុជាមានប្រភេទលំនៅដ្ឋានដូចជា៖ ផ្ទះល្វែង វីឡា បុរី និងខុនដូ។ប្រភេទផ្ទះនីមួយៗមានលក្ខខណ្ឌ និងសិទ្ធិក្នុងការកាន់កាប់ខុសគ្នាបន្តិច ចំណែកឯការផ្គត់ផ្គង់ក្នុងទីផ្សារក៏មានច្រើនសម្រាប់លោកអ្នកជ្រើសរើស។ ការជ្រើសរើសប្រភេទផ្ទះអាស្រ័យលើទំហំគ្រួសាររបស់អ្នក ថវិការរបស់អ្នក និងការធ្វើដំណើរទៅកន្លែងធ្វើការរបស់អ្នកហើយប្រភេទនៃផ្ទះនីមួយៗផ្ដល់នូវគុណសម្បត្តិ និងគុណវិបត្តិផ្សេងៗគ្នា។ ហើយទាក់ទងទៅនឹងម្ចាស់ផ្ទះអាស្រ័យលើថាតើអ្នកជាជនជាតិខ្មែរ ឬមិនមែនហើយអចលនទ្រព្យមួយចំនួនប្រហែលជាមិនមានសម្រាប់ឱ្យអ្នកទិញនោះទេ។ផ្ទះល្វែងសម្រាប់លក់ក្នុងរាជធានីភ្នំពេញ៖តើអ្វីជាផ្ទះអាជីវកម្ម?ផ្ទះល្វែងនេះក៏ត្រូវបានគេស្គាល់ថាជា ថោនហៅស៍ ផ្ទះល្វែង ឬវីឡាកូនកាត់ ដែលត្រូវបានហៅផ្សេងៗគ្នាតាមស្តង់ដារនៃគម្រោងរបស់ខ្លួន។ ផ្ទះល្វែងប្រភេទនេះមានទីតាំងនៅជាប់ផ្លូវ មានហាងប្រកបរបរអាជីវកម្មនៅជាន់ផ្ទាល់ដី និងនៅលើជាន់ផ្ទាល់ដី។ ដូច្នេះហើយបានជាយើងហៅថា “ផ្ទះអាជីវកម្ម”។ គម្រោងផ្ទះល្វែងអាជីវកម្មជាទូទៅមានទំហំ ៤x១៦ ម៉ែត្រ ហើយជាទូទៅមានកម្ពស់ ២ ទៅ ៣ ជាន់។ គម្រោងផ្ទះល្វែងអាជីវកម្មជាធម្មតាត្រូវបានសាងសង់ឡើងជាប់គ្នា។គម្រោងផ្ទះអាជីវកម្មត្រូវបានសាងសង់ឡើងក្នុងទីប្រជុំជននៃទីក្រុងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដោយនៅខាងមុខផ្ទះអាចធ្វើជាភោជនីយដ្ឋាន ហាងលក់ទំនិញ ឬតូបលក់តូចៗ។ ក៏ប៉ុន្តែផ្នែកដែលនូវសល់នៃផ្ទះនៅតែត្រូវបានប្រើប្រាស់សម្រាប់ការរស់នៅរបស់គ្រួសារ។ ការនិយាយដូច្នេះមានន័យថាអ្នកមិនចាំបាច់ទៅជួលតូបអីនោះទេព្រោះថាអ្នកមានផ្ទះល្វែងអាជីវកម្មហើយ។ជាទូទៅផ្ទះល្វែងអាជីវកម្មមិនមានទីធ្លាខាងមុខនោះទេ ហើយជាធម្មតាមានទីធ្លានៅខាងក្រោយផ្ទះ។ ហើយជាធម្មតាវាស្ថិតនៅជាប់ៗគ្នា ប៉ុន្តែវាមានច្រកចូលខាងមុខនិងខាងក្រោយយ៉ាងមានសុវត្ថិភាពខ្ពស់និងមានបំពាក់កាមេរ៉ាសុវត្ថិភាពថែមទៀតផង។ ចំពោះចំណតរថយន្តតែងតែលំបាកសម្រាប់ផ្ទះល្វែងប្រភេទនេះ ក៏ប៉ុន្តែម្ចាស់ផ្ទះល្វែងអាចចតឡានរបស់ពួកគេក្នុងបន្ទប់ជាន់ខាងក្រោមសម្រាប់ជាសុវត្ថិភាពនៅពេលយប់បានដែរ។ មានប្រភេទផ្ទះល្វែងអាជីវកម្មផ្សេងៗគ្នាមានដូចជា៖ ផ្ទះល្វែងអាជីវកម្មបែបខ្មែរមានការច្នៃម៉ូតបែបបុរាណ និងការរចនាម៉ូតខាងក្នុងល្អសមរម្យ។ ប៉ុន្តែផ្ទះល្វែងអាជីវកម្មបែបទំនើប និងអុឺរ៉ុបមានការរចនាម៉ូតឡើងបែបមសម័យហើយការតុបតែងផ្នែកខាងក្នង និងសេវាកម្មដែលជនបរទេសត្រូវការជាពិសេសដូចជា៖ បន្ទប់ទឹក បន្ទប់កម្ដៅ និងម៉ាស៊ីន ត្រជាក់បែបទំនើបជាដើម។ វាពិតជាពិបាកក្នុងការកត់សម្គាល់នូវភាពខុសគ្នាចំពោះផ្នែកខាងក្រៅ ខ្លាំងណាស់ពីព្រោះផ្ទះល្វែងអាជីវកម្មបែបអ៊ឺរ៉ុបឆ្លុះបញ្ចាំងតែពីភាពខាងក្នុងតែប៉ុណ្ណោះ។តម្លៃគ្រប់គ្រងអចលនទ្រព្យនៃការថែរក្សានិងការគ្រប់គ្រងផ្ទះល្វែងអាជីវកម្មត្រូវបានចូលទៅក្នុងប្រភេទអចលនទ្រព្យដែលមានទំហំតូច។ ផ្ទះល្វែងអាជីវកម្មបង្កើតឡើងគឺត្រូវបានធ្វើឡើងដើម្បីជាកន្លែងដែលផ្តល់ភាពងាយស្រួលក្នុងការដើរដើម្បីធ្វើការដើរ ទិញទំនិញពីហាងមួយទៅហាងមួយ។តើផ្ទះល្វែងអាជីវកម្មអាចលិចទឹកដែរទេនៅក្នុងរដូវវស្សា?ដោយសារតែអ្នកស្ថិតនៅលើជាន់ផ្ទាល់ដីសូមមានការប្រុងប្រយ័ត្នចំពោះការទិញផ្ទះក្នុងតំបន់លិចទឹក។ សូមមេត្ថាពិនិត្យមើលជាមួយម្ចាស់ផ្ទះមុន និងអ្នកជិតខាងថាតើផ្ទះថ្មីរបស់អ្នកអាចលិចទឹកដែរឬទេ។ ប្រសិនបើវាលិចអ្នកត្រូវតែរៀបចំឱ្យរួចរាល់  ក៏ដូចជាមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានភ្លៀងធ្លាក់។ ប្រសិនបើអ្នកទិញផ្ទះនៅកន្លែងដែលលិចទឹកការទិញផ្ទះបែបនេះគួតែមានតម្លៃទាប។តើជនបរទេសអាចទិញផ្ទះល្វែងអាជីវកម្មបានដែរឬទេ? ជនបរទេសអាចកាន់កាប់ផ្ទះល្វែងតាមភាគីតំណាងបាន នៅពេលដែលវិនិយោគិនដែលជាជនបរទេសចូលមកវិនិយោគដោយមានកិច្ចព្រមព្រៀងជាមួយម្ចាស់ផ្ទះ។ ដី ឬអចលនទ្រព្យត្រូវបានដាក់ជាកម្ចីអ៊ីប៉ូតែក ហើយត្រូវបានធ្វើការជួលទៅឲ្យជនបរទេសនោះ។ អ្នកត្រូវមាន​កិច្ចសន្យាកម្ចីទិញផ្ទះមួយ កិច្ចសន្យាជួល កិច្ចសន្យាយល់ព្រមផ្ដល់ប្រាក់កម្ចី និងកិច្ចសន្យាសុវត្ថិភាព។ ក៏ប៉ុន្តែការទិញតាមភាគីតំណាងនេះអាចមានហានិភ័យកើតឡើង។ យើងអាចនិយាយបានថាវានៅតែផ្ទុយពីរដ្ឋធម្មនុញនៃច្បាប់ភូមិបាលនៃប្រទេសកម្ពុជា។ ផ្ទះល្វែងដែលមានកម្ពស់ ៣ ជាន់នឹងមិនមានប័ណ្ណកម្មសិទ្ធិនោះទេសម្រាប់ជាន់ទី២ និងទី៣ ពីព្រោះវាត្រូវបានសាងសង់ឡើងមុននឹងច្បាប់ចេញជាធរមានក្នុងឆ្នាំ២០១០ ហើយ ម្ចាស់កម្មសិទ្ធិប្រហែលជាត្រូវបង្កើតប័ណ្ណកម្មសិទ្ធិ ទោះជាយ៉ាងណាក៏ដោយជនបរទេសមិនអាចទិញផ្ទះល្វែង ដូចពួកគេទិញខុនដូនោះទេ។ស្វែងយល់អំពីការទិញផ្ទះល្វែងអាជីវកម្មតាមរយៈប័ណ្ណកម្មសិទ្ធិរួម ស្វែងយល់បន្ថែមអំពីប័ណ្ណកម្មសិទ្ធិផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជាសម្រាប់ជនជាតិកម្ពុជាតើគួរទិញផ្ទះល្វែងអាជីវកម្មជាមួយប្លង់រឹង ឬប្លង់ទន់?ចំពោះប្រជាជនកម្ពុជាណាដែលចង់ទិញផ្ទះល្វែងត្រូវចងចាំថាផ្ទះល្វែងជាច្រើនត្រូវបានលក់ចេញត្រឹមតែប្លង់ទន់តែប៉ុណ្ណោះ។ ពីព្រោះប្លង់ទន់មានតម្លៃថោកហើយងាយនឹងទទួលបានការធ្វើបែបនេះនឹងមានហានិភ័យជាច្រើនទៅអនាគតពីព្រោះភាពជាម្ចាស់របស់អ្នកនៅមិនទាន់មានភាពច្បាស់លាស់នោះទេ។ សូមព្យាយាមទិញផ្ទះល្វែងណាដែលមានប្លង់រឹង ការទិញដូច្នេះនឹងមានតម្លៃកើនឡើងប្រហែល (៤% នៃតម្លៃអចលនទ្រព្យហើយនិងតម្លៃការិយាធិបតេយ្យមួយចំនួន) ហើយមានការធានាពីសិទ្ធិស្របច្បាប់ទៀតផង។ត្រូវចងចាំថាប្រសិនបើអ្នកលក់មិនអាចផ្ដល់ឱ្យប្លង់រឹងក្នុងភាពជាម្ចាស់អចលនទ្រព្យ ឬមានភាពមិនច្បាស់លាស់អំពីការផ្តល់ជូនប្លង់ នេះអាចមានបញ្ហាមួយចំនួនជាមួយនឹងប្លង់នោះមិនខាន។ ដូច្នេះអ្នកត្រូវព្យាយាមស្វែងយល់បន្ថែមអំពីប័ណ្ណកម្មសិទ្ធិ និងម្ចាស់ពិតនៃអចលនទ្រព្យនោះមុននឹងអ្នកប្រគល់ថវិការជូនទៅម្ចាស់គម្រោង។ឯកសារការរៀបចំគម្រោង និងគ្រប់គ្រងដីប័ណ្ណកម្មសិទ្ធិក៏អាចត្រូវបានប្រើប្រាស់បានដែរ។ នេះចាត់ទុកថាជាប្រភេទមួយដែលសុវត្ថិភាពបំផុតនៃប័ណ្ណកម្មសិទ្ធិដីពីព្រោះវាប្រើប្រាស់ប្រព័ន្ធជីភីអេសដោយដៅទីតាំងដីលើផ្ទះល្វែងនោះ។ ការធ្វើដូច្នេះអាចបង្ហាញពីព្រំដែននៃដីដែលបានទិញ។ វាមិនមានភាពខុសគ្នាពីប្លង់រឹងនោះទេតាមពិតទៅវាគ្រាន់តែបន្ថែមព័ត៌មានលម្អិតបន្ថែមតែប៉ុណ្ណោះ។ ជាងនេះទៅទៀតប្រសិនបើអ្នកអាចទទួលបានប័ណ្ណកម្មសិទ្ធិប្រភេទនេះអ្នកនឹងមានសុវត្ថិភាពខ្ពស់ដើម្បីអះអាងថាផ្ទះនោះជាកម្មសិទ្ធិពិតរបស់អ្នកនៅពេលអនាគត ពីព្រោះអ្នកមានការបញ្ជាក់ពីព្រំប្រទល់ជាក់លាក់នៃភាពជាម្ចាស់របស់អ្នក។ចង់ទិញផ្ទះល្វែងអាជីវកម្មនៅក្នុងក្រុងភ្នំពេញមែនទេ? ស្វែងរកផ្ទះល្វែងអាជីវកម្មនៅក្នុងក្រុងភ្នំពេញឥឡូវនេះ!វីឡាសម្រាប់លក់នៅក្នុងក្រុងភ្នំពេញ៖តើអ្វីជាវីឡា?វីឡាគឺជាប្រភេទផ្ទះដែលមានច្រកចូលធំទូលាយ។ វាគ្រាន់តែបង្ហាញពីភាពខុសគ្នារវាងវីឡាខ្មែរដែលថាវាត្រូវបានគេសាងសង់ឡើងដាច់ពីគេហើយមានទីធ្លាខាងមុខផ្ទះធំទូលាយ។ អ្នកប្រហែលជាអាចច្រឡំនូវពាក្យពីរទៀតគឺ វីឡាភ្លោះ និងវីឡាកូនកាត់។ នេះមានន័យថាផ្ទះនោះត្រូវបានគេសាងសង់ផ្ដាច់ពីគេឬក៏តូចជាង។  ទីធ្លាខាងមុខជាធម្មតាមានដើមឈើ ទេសភាពព័ណ៌បៃតង ឬសួនផ្កា។ អត្ថប្រយោជន៏របស់ទីធ្លាមុខផ្ទះគឺអាចឱ្យ អ្នកចតឡាន និងម៉ូតូរបស់អ្នកយ៉ាងមានសុវត្ថិភាព។អ្នកក៏អាចលេងជាមួយសត្វចិញ្ចឹម និងគ្រួសាររបស់អ្នកនៅទីនោះបានដែរ។ មានផ្ទះវីឡាជាមធ្យោបាយមួយដែលមានភាពស្ងប់ស្ងាត់ សុវត្ថិភាព និងមានបរិយាកាសរស់នៅឯកជនជាងផ្ទះល្វែងធម្មតា។ ពេលខ្លះអាចមានអាងហែលទឹកសម្រាប់កម្សាន្តទៀតផង ក៏ប៉ុន្តែអ្នកក៏ត្រូវការថែទាំវាជាចាំបាច់ផងដែរ។ចំពោះអ្នកមានវីឡាមិនថាតូចឬធំនោះទេវាមានទីធ្លាធំទូលាយ ហើយមានការរចនាម៉ូតជាច្រើនសម្រាប់ ជ្រើសរើសទៀតផង។ វីឡាប្រភេទនេះមានគ្រប់ទីកន្លែងតាមតាមបែបរចនារបស់ខ្មែរ រចនាបែបបារាំង ដើម្បីឆ្លើយតបទៅតាមសម័យទំនើប។ ពីព្រោះវីឡារបស់អ្នកសមស្របនឹងគ្រួសារហើយប្រសិនបើអ្នកទិញក្នុងទីប្រជុំជនវិញវាពិតជាមានសក្ដានុពលសម្រាប់ការជួល ត្រលប់ពីគ្រួសារផ្សេង ឬអ្នកជួលជាក្រុមបានផងដែរ។តើវីឡាអាចលិចទឹកដែរឬទេក្នុងរដូវវស្សា?ដោយសារតែអ្នកស្ថិតនៅលើជាន់ផ្ទាល់ដីសូមមានការប្រុងប្រយ័ត្នចំពោះការទិញផ្ទះក្នុងតំបន់លិចទឹក។ សូមមេត្ថាពិនិត្យមើលជាមួយម្ចាស់ផ្ទះមុន និងអ្នកជិតខាងថាតើផ្ទះថ្មីរបស់អ្នកអាចលិចទឹកដែរឬទេ។ ប្រសិនបើវាលិចអ្នកត្រូវតែរៀបចំឱ្យរួចរាល់  ក៏ដូចជាមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានភ្លៀងធ្លាក់។ ប្រសិនបើអ្នកទិញផ្ទះនៅកន្លែងដែលលិចទឹកការទិញផ្ទះបែបនេះគួតែមានតម្លៃទាប។តើជនបរទេសអាចទិញវីឡាក្នុងទីក្រុងភ្នំពេញបានដែរឬទេ? ចម្លើយដ៏សាមញ្ញគឺមិនអាចទេ ប៉ុន្តែជនបរទេសអាចមានជម្រើសគឺប្រើប្រាស់ភាគីតំណាងដូចទៅនឹងផ្ទះល្វែងបានដែរ។ ស្វែងយល់បន្ថែមអំពីការទិញវិឡាតាមរយៈប័ណ្ណកម្មសិទ្ធិរួម ស្វែងយល់បន្ថែមអំពីប័ណ្ណកម្មសិទ្ធិផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជាសម្រាប់ជនជាតិកម្ពុជាតើគួរទិញផ្ទះល្វែងអាជីវកម្មជាមួយប្លង់រឹង ឬប្លង់ទន់?ចំពោះប្លង់ទន់មិនថ្វីទេប្រសិនបើអ្នកប្រាកដថាមិនមានជម្លោះជាមួយម្ចាស់វីឡាទេនោះ។ ប៉ុន្តែប្លង់រឹងគឺជាភស្ដុតាងដ៏ធំសម្រាប់សំអាងភាពជាម្ចាស់កម្មសិទ្ធិ។ វាគឺជាប័ណ្ណកម្មសិទ្ធិដែលបានផ្ដល់ឱ្យដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ វាបញ្ជាក់ពីព័ត៌មានលម្អិតដែលទទួលស្គាល់ដោយការិយាល័យសុរិយោដី និងក្រសួងគ្រប់គ្រង់ដែនដីនគរូបនីយកម្មនិងសំណង់ជាខ្នាតជាតិ។ ពន្ធផ្ទេរប្លង់កម្មសិទ្ធិ៤%ត្រូវបានបង់នៅពេលដែលអចលនទ្រព្យនោះត្រូវបានលក់ គម្រោងរៀបចំ​និងគ្រប់គ្រងដែនដីប័ណ្ណកម្មសិទ្ធិក៏ត្រូវបានប្រើប្រាស់ដើម្បីកំណត់តាមប្រព័ន្ធជីភីអេសក្នុងប្លង់ដីនោះ។ស្វែងរកវីឡាសម្រាប់លក់ក្នុងក្រុងភ្នំពេញឥឡូវនេះ!បុរីសម្រាប់លក់ក្នុងរាជធានីភ្នំពេញ៖ គម្រោងអភិវឌ្ឍន៏បុរីជម្រើសដ៏ល្អមួយទៀតគឺការទិញផ្ទះក្នុងគម្រោងអភិវឌ្ឍន៏បុរី  វាគឺជាជម្រើសល្អមួយពីព្រោះវាមានន័យថាផ្ទះថ្មីរបស់អ្នកនឹងត្រូវបានព័ទ្ធជុំវិញដោយហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ​ដូចជា៖ ប្រព័ន្ធទឹក ភ្លើង និងផ្លូវថ្នល់។ វាក៏មានន័យថាមានសុវត្ថិភាពក្នុងការរស់ នៅក្នុងសហគមរួមគ្នា និងមានកន្លែងសមរម្យមួយសម្រាប់គ្រួសាររបស់អ្នកដើម្បីរីករាយនឹងវាផងដែរ។តើអ្វីជាគម្រោងអភិវឌ្ឍន៍បុរី?គម្រោងអភិវឌ្ឍន៏បុរីត្រូវបានគេចាត់ថ្នាក់ជាក្រុមអចលនទ្រព្យលំនៅដ្ឋានមានការកើនឡើងទាបស្ថិតនៅក្នុងសហគម។​ គម្រោងនេះរួមមាន៖ វីឡា ផ្ទះល្វែង ថោនហោស​ ផ្ទះល្វែងអាជីវកម្ម ពេលខ្លះមានគម្រោងខុនដូផងដេរ។ គម្រោងអភិវឌ្ឍន៏បុរីមានប្រភេទអចលនទ្រព្យផ្សេងៗគ្នាដែលមានផ្ដល់ការស្នាក់នៅទាំងគ្រួសារ និងបុគ្គល។ វាជាធម្មតាមានហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន និងសេវាកម្មដែលមានដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើង និងការគ្រប់គ្រងអចលនទ្រព្យ។ ក៏ប៉ុន្តែចំណុចដែលលក់ដាច់បំផុតរបស់បុរីគឺទីធ្លាដ៏ធំរបស់ខ្លួន និងសុវត្ថិភាព ជាពិសេសមានភាពស្ងប់ស្ងាត់ និងភាពប្រណិតក្នុងការរស់នៅ។តើខ្ញុំអាចទិញផ្ទះបុរីបានដែរឬទេប្រសិនបើខ្ញុំមិនមែនជាជនជាតិខ្មែរ?ជនបរទេសមិនអនុញាតឱ្យទិញផ្ទះក្នុងបុរីឡើយពីព្រោះគឺជាអចលនទ្រព្យជាប់ដី។ ក្នុងមាត្រា៨នៃច្បាប់ភូមិបាលបានថ្លែងថា “ ជនបរទេសដែលក្លែងបន្លំសញ្ជាតិខ្មែរដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិដីក្នុងប្រទេសកម្ពុជានឹងត្រូវបានពិន័យទៅតាមការកំណត់ក្នុងមាត្រា២៥១នៃច្បាប់នេះ។ អចលនទ្រព្យដែលបានមកដោយលក្ខខ័ណ្ណនេះនឹងត្រូវរឹបអូសទៅជាសម្បត្តិរដ្ឋដោយគ្មានការទូទាត់សំណងពីរដ្ឋឡើយ។” ក៏ប៉ុន្តែបុរីមួយចំនួនមានយូនីតខុនដូជាប័ណ្ណកម្មសិទ្ធិពេញលេញសម្រាប់អ្នកទិញជាជនបរទេស។ ហើយផងដែរនោះអ្នកទិញជាជនបរទេសក៏អាចទិញផ្ទះក្នុងបុរីបានដែរគឺតាមរយៈភាគីតំណាង។ស្វែងយល់បន្ថែមអំពីការទិញវិឡាតាមរយៈប័ណ្ណកម្មសិទ្ធិរួម ស្វែងយល់បន្ថែមអំពីប័ណ្ណកម្មសិទ្ធិផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជាខ្ញុំជាជនជាតិខ្មែរ តើខ្ញុំអាចទិញផ្ទះដោយស្របច្បាប់សម្រាប់លក់ក្នុងបុរីបានដែរឬទេ?ប្រជាជនកម្ពុជាអាចទិញអចលនទ្រព្យជាប់ដីក្នុងគម្រោងអភិវឌ្ឍន៏បុរីបានដោយគ្មានបញ្ហានោះទេ ដោយគ្រាន់តែតម្រូវឲ្យមានហិរញវត្ថុគ្រប់គ្រាន់ និងឯកសារផ្លូវច្បាប់ត្រឹមត្រូវតែប៉ុណ្ណោះ។តើឯកសារអ្វីខ្លះដែលខ្ញុំត្រូវតែដឹងនៅពេលសម្រេចិត្តទិញផ្ទះថ្មីក្នុងគម្រោងអភិវឌ្ឍន៏បុរី?អ្នកអភិវឌ្ឍន៍ជាច្រើនបានហៅខ្លួនឯងថាបុរី ប៉ុន្តែជាក់ស្តែងមានតែឈ្មោះតែប៉ុណ្ណោះដោយគ្មានការទទួលស្គាល់ ឬឯកសារផ្លូវច្បាប់ណាមួួយឡើយ ការហៅបែបនេះដើម្បីធ្វើពាណិជ្ជកម្មផ្សព្វផ្សាយតែប៉ុណ្ណោះ។ អ្នកទិញត្រូ​វតែពិនិត្យឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញតួយ៉ាងមានឯកសារធំៗចំនួន៥ដែលអាចធ្វើឲ្យយើងប្រាកដក្នុងចិត្តមុនពេលអ្នកសម្រេចចិត្តទិញ។ ឯកសារចាំបាច់សំខាន់ៗទាំង៥មានដូចជា៖ ប្លង់រឹង លិខិតចុះបញ្ជីក្រុមហ៊ុន ផែនការមេអាជ្ញាប័ណ្ណសាងសង់ និងអាជ្ញាប័ណ្ណបុរី។ប្លង់រឹង៖ អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់​កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍​នេះ ហើយ​គម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែល​ត្រូវ​ធ្វើ​ការបែង​ចែក​ប្លង់រឹងទៅឲ្យម្ចាស់ផ្ទះនីមួយៗជាចំាបាច់។  ឯកសារខាងលើវាពិតជាចំណុចចាំបាច់ត្រូវយល់ដឹងដើម្បីកុំឲ្យមានការខាតបង់ថវិការជា​យ​ថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ។លិខិតចុះបញ្ជីក្រុមហ៊ុន៖ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះជាកាតព្វកិច្ចដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញជាចាំបាច់។ នៅពេលដែលគម្រោងមួយមានលិខិតចុះបញ្ជីក្រុមហ៊ុនគ្រាន់តែចង់ប្រាកដថាគម្រោង និងអ្នកអភិវឌ្ឍន៍ដំណើរការគម្រោងអភិវឌ្ឍន៍គម្រោងនេះដោយស្របច្បាប់។ផែនការមេ៖ ផែនការមេរបស់គម្រោងបុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោងប្លង់មេនឹងអាចប្រាប់ថាតើគម្រោងមានហេដ្ឋារចនាសម្ព័ន្ធដូចម្តេចមានប្លង់លំនៅដ្ឋានដូចម្ត៉េចមិនត្រឹមតែប៉ុណ្ណោះ​មុននឹងផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយក្រសួងរៀបចំដែនដីនគរូ​បនីយកម្ម​ និង​សំណង់បានតម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេច្បាស់លាស់ជាមុនសិន។  ការអភិវឌ្ឍន៍ទំាងអស់ត្រូវគោរពតាមគោលការណ៍នៃការ​ផែនការមេ​សម្រាប់​​​អភិវឌ្ឍន៍ទីក្រុង និយាយជារួមការមានផែនការមេមួយច្បាស់លាស់​វាពិតជាធ្វើ​ឲ្យ​គម្រោង​​បុរីនោះ​ធ្វើឡើងប្រកបដោយស្តង់ដារកាន់តែប្រសើរឡើង។អាជ្ញាប័ណ្ណសាងសង់៖ ក្រៅពីផែនការមេគម្រោងបុរីនោះត្រូវតែមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូ​បនីយកម្ម​និង​សំណង់។   ដើម្បីទទួលបានអាជ្ញាប័ណ្ណនេះគម្រោងត្រូវមានផែនការមេ​មានប្រាក់តម្កល់២%ប្រភពប្រាក់ចំណូលច្បាស់លាស់ដើមទុនមានវត្ថុដាក់ធានាមានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។អាជ្ញាប័ណ្ណបុរី៖ ឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះគឺអាជ្ញាប័ណ្ណបុរីនៅពេលដែលបុរីមានឯកសារនេះហើយបានន័យថាបុរីនេះជាបុរីដែលទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច។ តួយ៉ាងមានគម្រោងផ្ទះល្វែងមួយចំនួនដែលមានការសាងសង់មានភាព​ប្រហាក់ប្រហែលទៅនឹងគម្រោងបុរី ប៉ុន្តែពួកគេមិនបានបញ្ជីទទួលយកអាជ្ញាប័ណ្ណត្រឹមត្រូវជាមួយក្រសួងឡើយ​ដោយសារពួកគេចង់ជៀសវាងការចំណាយច្រើនក៏ដូចជាគេចវេសពីការត្រួតពិនិត្យបទដ្ឋានផ្លូវច្បាប់ផ្សេងៗ។ ដូច្នេះគម្រោងដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវពិតជាមានហានិភ័យខ្លាំងណាស់សម្រាប់អតិថិជន។ស្វែងយល់បន្ថែមអំពីការណែនាំក្នុងការទិញបុរីតាមរយៈ Realestate.com.kh តើខ្ញុំគួរតែទិញផ្ទះក្នុងបុរីដោយមានប្លង់រឹង ឬប្លង់ទន់?អ្នកត្រូវតែមើលប្លង់រឹងជាមុនសិននៅពេលដែលអ្នកចង់ទិញផ្ទះក្នុងបុរីពីព្រោះវាជាគម្រោងខ្នាតធំ។ កញ្ញា ឡាយ សុលីដា ជាមេធាវីនៅក្រុមហ៊ុនច្បាប់នៅក្នុងក្រុងភ្នំពេញបាននិយាយថា “គម្រោងបុរីគួរតែធ្វើឡើងដោយស្របច្បាប់ និងទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ រឿងដែលសំខាន់គឺថាគម្រោងសាងសង់បុរីមាន ប្លង់រឹងមេមួយ។”ការលើកឡើងដូចនេះគឺព្រោះតែវានៅតែជាជម្រើដែលមានសុវត្ថិភាពដើម្បីធានាបានថាអ្នកមានប្លង់រឹងឯកជនសម្រាប់ផ្ទះរបស់អ្នក។ នេះអាចសម្រេចបាន ប៉ុន្តែវាមានតម្លៃបន្ថែម៤%នៃតម្លៃដី។ នៅពេលដែលអ្នកទទួលបានប្លង់រឹងឯកជននេះអ្នកអាចរស់នៅបានដោយគ្នានការភ័យខ្លាចនឹងបញ្ហាប្លង់កម្មសិទ្ធិនៅេពេលអនាគតនោះឡើយ។ស្វែងរកមើល បុរីសម្រាប់លក់ក្នុងទីក្រុងភ្នំពេញឥឡូវនេះ! ខុនដូសម្រាប់លក់ក្នុងទីក្រុងភ្នំពេញ៖តើអ្វីជាខុនដូ?ខុនដូយូនីតស្ថិតនៅក្នុងអគារមួយជាមួយផ្ទះជាច្រើន ម្ចាស់កម្មសិទ្ធិនិមួយៗមានសិទ្ធិកាន់កាប់ផ្ទាល់រៀងៗខ្លួនទៅតាមផ្នែកក្នុងខុនដូនោះដូចជា៖ បន្ទប់កម្សាន្ត កន្លែងលេង សួនច្បារ និងក្លឹបកីឡា។ កន្លែងទាំងអស់នេះអ្នករស់ក្នុងខុនដូអាចប្រើប្រាស់បាន ក៏ប៉ុន្តែយូនីតខុនដូឯកជននៅតែមានម្ចាស់លំនៅដ្ឋានឯកជនមួយផ្សេងទៀត។ ខុនដូជាធម្មតាមានបុគ្គលិកជួយគ្រប់គ្រង និងចាំជួយនៅពេលដែលម្ចាស់ខុនដូត្រូវការ វាមានសន្តិសុខ និងកន្លែងចំណតរថយន្តផងដែរ។ខុនដូគឺជាលំនៅដ្ឋានដែលល្អសម្រាប់អ្នកដើម្បីចាប់ផ្ដើមជីវិតរស់នៅរបស់អ្នកតាមបែបសម័យថ្មី។ វាមានកន្លែងដែលអាចគ្រប់គ្រងបានជាមួយនឹងសេវាកម្មគ្រប់គ្រង និងសេវាកម្មផ្សេងៗ។ នេះមានន័យថាម្ចាស់ខុនដូមិនត្រូវការខិតខំថែរក្សា និងសំអាតនោះទេ។ ហើយជាធម្មតាវាស្ថិតនៅក្នុងទីក្រុងដូច្នេះហើយវាផ្ដល់នូវភាពងាយស្រួល និងចំណាយពេលតិចសម្រាប់អ្នកធ្វើដំណើរទៅធ្វើការនៅក្នុងទីក្រុង។ គយគនទេសភាពទីក្រុងជាមួយខ្យល់អាកាសស្រស់ស្រាយ និងអាកាសធាតុត្រជាក់។ យូនីតខុនដូមួយគឺមានភាពឯកជន ជាងផ្ទះដែលនៅដាច់ពីគេហើយមានសេវាសន្តិសុខសុវត្ថិភាពទៀតផង។ ខុនដូក្នុងទីក្រុងភ្នំពេញជាទូទៅមានមានភាពពេញនិយម មានការរចនាម៉ូតបែបអ៊ឺរ៉ុប និងមានការរចនាខាងក្នុងតាមបែបទាន់សម័យ។ តម្លៃសេវាកម្មថែទាំនឹងត្រូវគិតគ្រប់លំនៅដ្ឋានទាំងអស់នៅក្នុងខុនដូ ក៏ដូចជាមានបទបញ្ជាផ្ទៃក្នុងដើម្បីថែរក្សាខុនដូផងដែរ។តើជនបរទេសអាចទិញខុនដូក្នុងប្រទេសកម្ពុជាបានដែរឬទេ?ជនបរទេសក៏អាចទិញខុនដូ ហើយទទួលបានបណ្ណកម្មសិទ្ធិដោយស្របច្បាប់ក្នុងភាពជាម្ចាស់។ ក៏ប៉ុន្តែពួកគេអាចទិញបានត្រឹមតែខុនដូដែលអភិវឌ្ឍន៏ថ្មីប៉ុណ្ណោះពីព្រោះខុនដូដែលអភិវឌ្ឍន៏មុនឆ្នាំ២០១០មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយទេ។ ពួកគេអាចកាន់កាប់បាន៧០% នៃយូនីតទាំងមូលក្នុងអគារ។ នៅ៣០%នឹងត្រូវបានកាន់កាប់ដោយជនជាតិខ្មែរ ភាពជាម្ចាស់៧០% មិនរាប់បញ្ចូលជាមួយនឹងម្ចាស់ជាន់ផ្ទាល់ដីឡើយ។តើអ្វីជាប្លង់កម្មសិទ្ធិរួម?ច្បាប់បានធ្វើវិសោធនកម្មថ្មីនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១០ទាក់ទងទៅនឹងភាពជាម្ចាស់កម្មសិទ្ទិរបស់ជនបរទេសនៃអចលនទ្រព្យ ប័ណ្ណកម្មសិទ្ធិអាច អនុញ្ញាតឱ្យជនបរទេសកាន់កាប់អគារជាសហកម្មសិទ្ធិបាន។ លក្ខខ័ណ្ណគឺថាជាបរទេសត្រូវបានអនុញ្ញាតឱ្យកាន់កាន់ត្រឹមតែ៧០%នៃអគារប៉ុណ្ណោះដោយមិនរាប់បញ្ចូលទាំងជាន់ផ្ទាល់ដីនោះទេ។ ដូច្នេះជនបរទេសមិនអាចប្រើប្រាស់ផ្ទះជាប់ដីដើម្បីលក់ក្នុងទីក្រុងភ្នំពេញបានឡើយ។ ក៏ប៉ុន្តែវាពិតជាមានសារៈសំខាន់ណាស់ដែល ត្រូវដឹងថាជនជាតិខ្មែរអាចទទួលបានអត្ថប្រយោជន៏ពីវាប្រសិនបើពួកគេសម្រេចចិត្ត អភិវឌ្ឍន៏អចលនទ្រព្យដោយមានប្លឹងកម្មសិទ្ធិនោះ។ ប្លង់កម្មសិទ្ធិត្រូវបានទទួលស្គាល់ដោយក្រសួងរៀបចំ​​ ដែនដីនគរូបនីយកម្ម និងសំណង់ហើយវាមានសុវត្ថិភាពដូចនឹងប្លង់រឹងដទៃទៀតក្នុងប្រទេសកម្ពុជាដែរ។តើខ្ញុំធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានប្លង់កម្មសិទ្ធិចំពោះខុនដូសម្រាប់លក់ក្នុងទីក្រុងភ្នំពេញ?ការបង្កើតប្លង់កម្មសិទ្ធិជាប់ទាក់ទងនឹងការស្នើសុំរបស់អ្នកអភិវឌ្ឍន៏ដី និងការទទួលបានប្លង់រឹងលើដីនោះ។  វាពិតជាមានសារៈសំខាន់ណាស់ដែលត្រូវចំណាំថាភាពជាម្ចាស់លើយូនីតឯកជនមិនអាចផ្ទេរបានតាមមធ្យោបាយប្លង់មេនោះបានទេ។ ការធ្វើដូច្នេះអាចធ្វើបានដោយការពុះប្លង់មេដែលស្ថិតនៅក្រោម ម្ចាស់កម្មសិទ្ធិ និងឈ្មោះរបស់អ្នកអភិវឌ្ឍន៏។ជំហ៊ានបន្ទាប់គឺសម្រាប់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីពិនិត្យនូវការបង្កើតបទបញ្ជា និងការអនុវត្តទាក់ទងទៅនឹងការធានា និងការគ្រប់គ្រងរបស់អចលនទ្រព្យនោះ។ នៅពេលដែលធ្វើដូច្នេះរួចរាល់ហើយ ប្លង់កម្មសិទ្ធិនឹងចេញដោយក្រសួងទៅអ្នកអភិវឌ្ឍន៏ នេះមានន័យថាប្លង់ កម្មសិទ្ធិឯកជននីមួយៗអាចចែកជូនបានទៅឲ្យអតិថិជនបាន។ការផ្ទេរនឹងអំពាវនាវឱ្យតំណាងនៃម្ចាស់អចលនទ្រព្យ និងក្រុមគ្រួសាររបស់អ្នកទិញទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីព្រមព្រៀងធ្វើដំណើរការនៃការធ្វើប័ណ្ណកម្មសិទ្ធិរួមមួយនេះ។ ឯកសារទាំងនេះត្រូវតែជាភាសារខ្មែរ អ្នកទិញនឹងត្រូវបកប្រែឈ្មោះរបស់ ពួកគេជាភាសាខ្មែរពីព្រោះប្លង់កម្មសិទ្ធិនឹងចេញជាភាសាខ្មែរ។ អ្នកទិញអាចជ្រើសរើសប្រើប្រាស់សេវាកម្មបកប្រែអាជីពនិងជំនួយការច្បាប់ដើម្បីពិនិត្យមើលកិច្ចសន្យានោះ។ការផ្ទេរប្លង់កម្មសិទ្ធិមានតម្លៃ៤%នៃតម្លៃខុនដូយូនីត ក្នុងនោះក៏មានសេវាសាធារណៈសម្រាប់ការចេញ ប្លង់កម្មសិទ្ធិនិមួយៗដោយស្ថិតក្រោមឈ្មោះរបស់អ្នកទិញផងដែរ។ ស្វែងរក ខុនដូសម្រាប់លក់ក្នុងទីក្រុងភ្នំពេញ ឥឡូវនេះ!អំពីដំណើការទិញផ្ទះធម្មតាចំពោះផ្ទះសម្រាប់លក់ក្នុងទីក្រុងភ្នំពេញវិញ៖ តើព័ត៌មានអ្វីខ្លះដែលខ្ញំត្រូវដឹងមុននឹងទិញផ្ទះសម្រាប់លក់ក្នុងទីក្រុងភ្នំពេញ? ការបង្កើតការស្រាវជ្រាវពីប្លង់កម្មសិទ្ធិមុននឹងទិញអចលនទ្រព្យគឺជាគំនិតដ៏ល្អមួយ។ ការធ្វើដូច្នេះនឹងបង្ហាញឱ្យឃើញច្បាស់ថាតើវាមានមានបញ្ហាផ្លូវច្បាប់ ឬភាពខុសគ្នាជាមួយដីនោះឬយ៉ាងណា។ បន្ទាប់ទៀតរឿងដែលអ្នកត្រូវធ្វើគឺប្រមូលព័ត៌មានអំពីអចលនទ្រព្យនោះតាមរយៈមន្រ្តីឃុំ ឬសង្កាត់។ តើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីជៀសវាងទិញពីក្រុមហ៊ុនឆបោក ឬក្រុមហ៊ុនក្លេងបន្លំ?អ្នកទិញគួរសុំមើលច្បាប់ថតចម្លងនៃលេខសម្គាល់របស់តំណាងក្រុមហ៊ុនថាតើអ្នកលក់នោះជាក្រុមហ៊ុនស្របច្បាប់ ឬយ៉ាងណា? ច្បាប់ថតចម្លងរបស់ក្រសួងពាណិជ្ជកម្មដែលបានចេញលិខិតបញ្ជាក់មានមេធាវី និងការចុះហត្ថលេខាចេញដោយក្រុមប្រឹក្សាភិបាលដែលបានផ្ដល់សិទ្ធិឱ្យអ្នកតំណាងដើម្បីដោះស្រាយជាមួយការិយាល័យសុរិយោដីដែលត្រូវការ។តើមានអ្វីកើតឡើងនៅពេលអ្នកទិញ និងអ្នកលក់ធ្វើការព្រមព្រៀងគ្នា?ការបង់ប្រាក់កក់ដំបូង១០%តែងតែធ្វើឡើងចំពោះការទិញផ្ទះ។ បន្ទាប់មកការទិញត្រូវបញ្ជូនទៅការិយាល័យរបស់ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ក្នុងខណ្ណណាមួយ។ ការរៀបចំឯកសារផ្លូវច្បាប់ផ្សេងៗត្រូវបានធ្វើឡើងនូវការិយាល័យសុរិយោដី ទាំងអ្នកទិញនិងអ្នកលក់ត្រូវបង្ហាញខ្លួននៅការិយាល័យសុរិយោដីដើម្បីចុះហត្ថលេខា និងរៀបចំនូវឯកសារដែលក្រសួងត្រូវការ។បន្ទាប់មកអ្នកលក់ត្រូវបង្ហាញប័ណ្ណកម្មសិទ្ធិដើមទៅខណ្ឌអំឡុងពេលចុះហត្ថលេខាដើម្បីកែប្រែវាទៅជាឈ្មោះម្ចាស់កម្មសិទ្ធិថ្មី។ នៅពេលផ្ទេរឈ្មោះហើយអ្នកទិញត្រូវបង់ប្រាក់កក់១០%ទៅឲ្យអ្នកលក់។ ពេលវេលាដំណើការទាំងមូលប្រហែលពី២០​ទៅ៣០ថ្ងៃនៅការិយាល័យណាក៏ដោយ។តើខ្ញុំត្រូវទទួលខុសត្រូវលើពន្ធអ្វីខ្លះ?ពន្ធលើការផ្ទេរប្លង់តម្រូវឱ្យបង់៤%ទៅអគ្គនាយកដ្ឋានពន្ធដា ដំណើរការនេះជាធម្មតាចំណាយពេល១ថ្ងៃ។ ពន្ធលើការផ្ទេរគឺ តម្រូវឱ្យបង់នៅពេលដែលមានប្លង់រឹងប៉ុណ្ណោះ។ ទាំងអ្នកទិញ និងអ្នកលក់ត្រូវត្រឡប់ទៅ ការិយាល័យសុរិយោដីម្ដងទៀតដើម្បីផ្ទេរវិក្កយបត្រពន្ធ។ ពួកគេត្រូវចុះហត្ថលេខាឯកសារទិញ និងលក់នៅមុខអាជ្ញាធរមានសត្ថកិច្ចក្នុងតំបន់។ ដំណើការទាំងមូលត្រូវចំណាយពេលប្រហែល៥ថ្ងៃ។ ចំពោះប្លង់ទន់មិនមានពន្ធនេះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមធ្យោបាយនេះអាចធ្វើឱ្យអ្នកចំណាយ កាន់តែច្រើននៅពេលអនាគត។ ប្លង់កម្មសិទ្ធិរបស់ឈ្មោះម្ចាស់ថ្មីនឹងចេញដោយការិយាល័យសុរោយដីដីរាជធានីភ្នំពេញនៅពេលដែលការិយាល័យសុរិយោដីស្រុក/ខណ្ឌបានផ្ញើឯកសារសំខាន់ៗទាំងអស់រួចរាល់ និងនៅពេលដែលអ្នកទិញបានបង់អស់៨០%នៃតម្លៃដីរួចរាល់។ ដំណើរការទាំង មូលត្រូវចំណាយពេលប្រហែល៥ទៅ២១ថ្ងៃ។ ត្រូវយល់ដឹងអំពីការឆបោក!មានការឆបោកអចលនទ្រព្យមួយចំនួនដែលតែងតែកើតមានក្នុងប្រទេសកម្ពុជា។ ហើយអ្នកទិញគួរតែយល់ដឹងនូវការឆបោកនេះនៅពេលដែលអ្នកស្វែងរកទិញផ្ទះសម្រាប់លក់ក្នុងទីក្រុងភ្នំពេញ! ប្រសិនបើមានការសង្ស័យណាមួយ​ស្វែងរកការប្រឹក្សាជាមួយភ្នាក់ងារអចលនទ្រព្យឯករាជ ឬមេធាវីណាមួយដែលមានបទពិសោធន៏ក្នុងច្បាប់អចលនទ្រព្យ។តើខ្ញុំគួរតែធ្វើការជាមួយអ្នកវាយតម្លៃអចលនទ្រព្យ ​ឬភ្នាក់ងារអចលនទ្រព្យនៅពេលដែលខ្ញុំចង់ទិញផ្ទះ សម្រាប់លក់ក្នុងទីក្រុងភ្នំពេញ?ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាមានស្ថិរភាពក្នុងវិស័យអចលនទ្រព្យខណៈពេលដែលមានសុវត្ថិភាពល្អក្នុងវិស័យនេះ វា ជាទិដ្ឋភាពដ៏សំខាន់មួយក្នុងការវិនិយោគ។ ក៏ប៉ុន្តែចាប់តាំងពីពេលដែលកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងនោះ គោលការណ៏ និងការរឹតបន្តឹងក៏វិវឌ្ឍទៅរកភាពជោគជ័យយ៉ាងឆាបរហ័ស។ ហេតុដូច្នេះហើយការធ្វើការជាមួយអ្នកវាយតម្លៃអចលនទ្រព្យគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះពួកគេយល់ដឹងច្បាស់ពីបរិយាកាសខាងក្នុង និងខាងក្រៅក្នុងវិស័យអចលនទ្រព្យនេះ។  ពួកគេអាចផ្ដល់សេវាប្រឹក្សាយ៉ាងកក់ក្ដៅ និងអាចជួយអ្នកបានយ៉ាងងាយស្រួលក្នុងទិញអចលនទ្រព្យមួយដ៏មានសុវត្ថិភាព។ ពួកគេក៏អាចផ្ដល់ការប្រៀបធៀបតម្លៃ និងប្រភេទផ្ទះដែលអ្នកចង់ទិញបាន ហើយពួកគេក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញខាងកម្ចីទិញផ្ទះដែលអាចជួយអ្នកបាន។ ការនិយាយដូច្នោះគឺថា ភ្នាក់ងារអចលនទ្រព្យទាំងអស់ក្នុងប្រទេសកម្ពុជាមិនដូចគ្នាទេ អ្នកចាំបាច់ត្រូវជ្រើសរើសភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន!ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
ការបង់វិក្កយបត្រទឹក
ការបង់វិក្កយបត្រទឹក
June 6, 2022, 5:04 p.m.
Realestate News
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយ៉េប បានចូលរួមជាមួយកម្មវិធី Realestate.com.kh បានជជែកអំពីការបង់វិក្កបត្រទឹកនៅក្នុងប្រទេសកម្ពុជា។ តើមានវិធីណាខ្លះដែលអាចបង់បង់វិក្កបត្រទឹកនៅក្នុងប្រទេសកម្ពុជា?សម្រាប់ការបង់វិក្កបត្រទឹកអ្នកមានជម្រើសមួយចំនួនដែលអាចជ្រើសរើសបាន។ មានវិធីងាយៗដែលអាចជ្រើសរើស អ្នកអាចបង់ប្រាក់នៅរដ្ឋាករទឹកផ្ទាល់ ឫអ្នកក៏អាចបង់តាមរយៈធនាគារ ឬភ្នាក់ងារវីងក៏បាន។តើអ្នកអាចប្រាប់ខ្ញុំពីរបៀបបង់វិក្កយបត្រទឹកនៅភ្នាក់ងារវីងបានដែរទេ?ការសំខាន់អ្នកត្រូវពិនិត្យមើលថាតើកាលបរិច្ឆេទនៃការទូទាត់ថ្លៃទឹកផុតកំណត់ហើយឫនៅ។ ប្រសិនបើវាផុតកំណត់នោះភ្នាក់ងារវីងនឹងមិនទទួលយកការបង់ប្រាក់របស់អ្នកនោះទេ។នៅក្នុងករណីកាលបរិច្ឆេទនៃការបង់ប្រាក់របស់អ្នកផុតកំណត់ អ្នកត្រូវទៅបង់ប្រាក់នៅរដ្ឋាករទឹកដោយផ្ទាល់។តើដំណើរការនៃការបង់ប្រាក់នៅភ្នាក់ងារវីងមានលក្ខណៈដូចម្តេច? ប្រសិនបើអ្នកត្រូវបង់ថ្លៃទឹកទាបជាង១០០,០០០រៀល អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម១,០០០រៀល ហើយប្រសិនបើអ្នកត្រូវការបង់ថ្លៃទឹកខ្ពស់ជាង១០០,០០០រៀល អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម២,០០០រៀល។ ហេតុអ្វីបានជាទឹកត្រូវបានកាត់ផ្តាច់?ទាក់ទងទៅនឹងការកាត់ផ្តាច់ទឹកគឺពាក់ព័ន្ធទៅនឹងករណីចំនួន២ ទីមួយអាចមកពីបញ្ហាខាងរដ្ឋាករទឹកប្រព័ន្ធទឹកខូចដូចជាទុយោទឹកខូច ឬដោយសារករណីមួយទៀតដោយសារអ្នកមិនបង់វិក្កយបត្រទឹក។   ក្នុងករណីទុយោទឹកខូចនោះវានឹងត្រូវបានជួសជុលភ្លាម តែប្រសិនបើអ្នកមិនទាន់បង់វិក្កយបត្រ អ្នកត្រូវតែទៅធ្វើការបង់ប្រាក់ផ្ទាល់នៅរដ្ឋាករទឹកដើម្បីបានទឹកប្រើប្រាស់ដូចដើមវិញ។តើមានការផាកពិន័យដែរឬទេ ប្រសិនបើមានការបង់ប្រាក់យឺតពេល?អ្នកនឹងត្រូវបានពិន័យជាប្រាក់ចំនួន៦០,៥០០រៀលថែមជាមួយនឹងប្រាក់ដែលអ្នកបានជំពាក់។ អ្នកអាចប្រើប្រាស់ទឹកបានដូចធម្មតាវិញបន្ទាប់ពីបង់ប្រាក់បានមួយថ្ងៃ ឫពីរថ្ងៃ។ ស្វែងយល់បន្ថែមអំពី Young Yap property នៅលើគេហទំព័រ  Realestate.com.kh
CREA News Page 590x250 KH
ការបង់វិក្កយបត្រអគ្គិសនីជួបជាមួយ កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ
ការបង់វិក្កយបត្រអគ្គិសនីជួបជាមួយ កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ
June 6, 2022, 5:05 p.m.
Realestate News
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយែប បានចូលរួមជាមួយកម្មវិធី Realestate.com.khរៀបរាប់អំពីការបង់វិក្កបត្រអគ្គិសនីជាមួយភ្នាក់ងារវីង។ តើមានវិធីណាខ្លះដែលអាចបង់បង់វិក្កបត្រអគ្គិសនីនៅក្នុងប្រទេសកម្ពុជា?សម្រាប់ការបង់វិក្កបត្រទឹកអ្នកមានជម្រើសមួយចំនួនដែលអាចជ្រើសរើសបាន។ មានវិធីងាយៗដែលអាចជ្រើសរើស អ្នកអាចបង់ប្រាក់នៅការិយាល័យអគ្គីសនីកម្ពុជាផ្ទាល់ ឫអ្នកក៏អាចបង់តាមរយៈធនាគារ ឬភ្នាក់ងារវីងក៏បាន។តើអ្នកអាចប្រាប់ខ្ញុំពីរបៀបបង់វិក្កយបត្រអគ្គិសនីនៅភ្នាក់ងារវីងបានដែរទេ? ប្រសិនបើអ្នកត្រូវបង់ថ្លៃអគ្គិសនីទាបជាង ១០០,០០០រៀល អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម១,០០០រៀល ហើយប្រសិនបើអ្នកត្រូវការបង់ថ្លៃទឹកខ្ពស់ជាង១០០,០០០រៀល អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម២,០០០រៀល ។ហេតុអ្វីបានជាតម្លៃក្នុងមួយគីឡូវ៉ាត់មានការប្រែប្រួលខុសគ្នា?ទាក់ទងនឹងចំណុចតែងតែកើតឡើងដោយសារតែប្រទេសរបស់យើងទិញអគ្គិសនីពីប្រទេសជិតខាង។ ដូច្នេះអាជ្ញាធរបានអនុវត្តតាមគោលការណ៍ប្រើប្រាស់អគ្គិសនីកម្ពុជា។កាលណាអ្នកប្រើប្រាស់អស់គីឡូវ៉ាត់អគ្គិសនីតិច តម្លៃក្នុងមួយគីឡូវ៉ាត់ក៏ទាបដែរ។ ប៉ុន្តែក្នុងករណី ដែលអ្នកប្រើប្រាស់អស់គីឡូវ៉ាត់អគ្គិសនីច្រើន ការគិតថ្លៃក្នុងមួយគីឡូវ៉ាត់ក៏ខ្ពស់ជាងដែរ។ស្វែងយល់បន្ថែមអំពី Young Yap property នៅលើគេហទំព័រ  Realestate.com.kh
ទីផ្សារអចលនទ្រព្យទូទៅជាមួយ Grant Fitzgerald  នៅលើទូរទស្សន៏ Realestate.com.khTV
ទីផ្សារអចលនទ្រព្យទូទៅជាមួយ Grant Fitzgerald នៅលើទូរទស្សន៏ Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ទីផ្សារខុនដូចជាទីផ្សារមានសក្តានុពលយ៉ាងខ្លំាងក្នុងប្រទេសកម្ពុជា ហើយក៏អាចក្លាយជាទីផ្សារដែលមានការព្រួយបារម្ភផងដែរ។ លោក Grant Fitzgerald ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៅក្នុងក្រុមហ៊ុនសេវាកម្មអចលនទ្រព្យឯករាជ្យកម្ពុជា បានផ្ដល់បទសម្ភាសន៏ឱ្យ Realestate.com.kh មួយដោយថ្លឹងថ្លែងលើបញ្ហាជុំវិញទីផ្សារអចលនទ្រព្យកម្ពុជា។ តើមានការកើនឡើងចំពោះការផ្គត់ផ្គង់ទីផ្សារខុនដូលើសតម្រូវការដែរឬទេនៅកម្ពុជា?លោក Fitzgerald លើកឡើងថាតួលេខដែលចេញផ្សាយនៅពេលថ្មីៗនេះបានបង្ហាញការប្រៀបធៀបគម្រោងដោយការសិក្សាទីផ្សារមួយ។ លំនៅដ្ឋានប្រហែល៣៧០០០យ៉ូនីតនឹងត្រូវបានចេញលក់នៅលើទីផ្សារនៅក្នុងឆ្នាំ២០២០។គាត់បានលើកឡើងថា “ការផ្គត់ផ្គង់ខុនដូច្រើនហួសនោះគឺជាកង្វល់មួយហើយជាបញ្ហាដែលត្រូវបានជជែកម្ដងហើយម្ដងទៀត។” ប៉ុន្តែគាត់ក៏បានថ្លែងដែរថាក្នុងករណីមួយចំនួនតាមរយៈការស្រាវជ្រាវមួយរកឃើញថាវាមានសក្ដានុពលផងដែរ ចំពោះការទទួលបានអត្ថប្រយោជន៏ត្រឡប់មកវិញពីវិនិយោគិនបរទេស។ គាត់បានពន្យល់ទៀតថាអ្នកអភិវឌ្ឍន៍គួរផ្តោតលើការជួល ត្រលប់មកវិញ។លោក Fitzgerald បានបញ្ជាក់ថាលំនៅដ្ឋានដែលអាចជួលបាននឹងធ្លាក់ចុះដោយសារតែទីតាំង ការរចនាម៉ូត និងកត្តាដទៃជាច្រើនទៀត។ គាត់បានឱ្យដឹងថាទាំងនោះទាំងគឺស្ថិតនៅក្រៅតំបន់ទីក្រុងភ្នំពេញ ហើយមិនត្រូវបានគេផ្ដល់យោបល់អោយទិញនោះឡើយ។ ប៉ុន្តែតំបន់មួយចំនួនដូចជាបឹងកេងកង១ និងទន្លេបាសាក់ពិតជាមានការអភិវឌ្ឍល្អហើយងាយស្រួលជួលទៀតផង។តើវានឹងកើតមានវិបត្តអចលនទ្រព្យដូចដែលកើតមានក្នុងឆ្នាំ២០០៨ដែរឬទេ?លោក Fitzgerald បញ្ជាក់ថាវាជាកង្វល់មួយនៅពេលយើងសួរអំពីសក្ដានុពលនៃវិបត្តិឥណទានដែលកើតមានឡើងដោយរបាយការណ៏កំណើនឥណទានឧស្សាហកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជា។គាត់បាននិយាយថា “ការប្រើប្រាស់ឥណទានទិញអចលនទ្រព្យ ជាទូទៅត្រូវយកទ្រព្យនោះដាក់ជាវត្ថុធានា ដូច្នេះខ្ញុំយល់បានថាបញ្ហានេះពិតជាបានកើតមានឡើង។” ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ថា របាយការណ៏កំណើន នេះគឺមិនអាចធ្វើឱ្យមានវិបត្តិនោះឡើយ។ គោលការធនាគារនៅតែតឹងរ៉ឹងចំពោះទ្រព្យដែលបានទទួលយក ហើយតម្រូវឱ្យមានទ្រព្យបញ្ចាំចំនួនពី១៥០ទៅ២០០ភាគរយលើប្រាក់កម្ចី។លោក Fitzgerald បានពន្យល់ថា “វាជាទំហំលំអៀងតិចតួចមួយប៉ុន្តែក្នុងព្រឹត្តិការជាក់ស្ដែងប្រសិនបើមានតម្លៃធ្លាក់ចុះណាមួយនោះ ខ្ញុំមិនជឿថាវាមានផលប៉ះពាល់ទៅលើទីផ្សារអចលនទ្រព្យនោះទេ។”ហេតុអ្វីបានជាជនបរទេសត្រូវវិនិយោគក្នុងប្រទេសកម្ពុជាប្រសិនបើមានការគំរាមកំហែងទាំងនេះ?លោក Fitzgerald បាននិយាយថាវាតែងតែមានហានិភ័យនៅក្នុងទីផ្សារប៉ុន្តែប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាវិនិយោគិនបរទេសជាច្រើននៅតែជំនះនៅហានិភ័យទាំងនោះដោយសារតែពួកគេទទួលបានប្រាក់ចំនេញច្រើន។ គាត់បានបន្ថែមទៀតថាក្នុងការប្រៀបធៀបមួយរវាងប្រទេសកូរ៉េ និងសិង្ហបុរីបានអោយឃើញថាប្រាក់ចំនេញទទួលបានត្រឹមតែ ១ទៅ២ភាគរយប៉ុណ្ណោះ ប៉ុន្តែនៅក្នុង ប្រទេសកម្ពុជាវិញគឺមានអត្រាខ្ពស់ជាង៦ភាគរយ។ បើមានការរួមបញ្ចូលគ្នាជាមួយការស្រាវជ្រាវល្អមួយនោះលោក Fitzgerald បាននិយាយថានៅក្នុងប្រទេសកម្ពុជាដូចជាយើងបានកាន់គម្រោងវិនិយោគដ៏ល្អមួយនៅក្នុងដៃដូច្នេះ។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលរបស់IPSថ្ងៃនេះ!
ប្រវត្តិទីផ្សារបុរីនិងការព្យាករទីផ្សារនៅពេលអនាគត៖ ការផ្ទុះឡើងអចលនទ្រព្យកម្ពុជា
ប្រវត្តិទីផ្សារបុរីនិងការព្យាករទីផ្សារនៅពេលអនាគត៖ ការផ្ទុះឡើងអចលនទ្រព្យកម្ពុជា
June 6, 2022, 5:50 p.m.
Realestate News
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្តី “អចលនទ្រព្យកម្ពុជា៖ ការរីកចម្រើនស្ងាត់ៗមួយ” សៀវភៅនិពន្ធដោយ លោក ណុប សុវណ្ណក្នុងមេរៀនទី៦ “ប្រវត្តិទីផ្សារបុរី និងការព្យាករណ៏ទីផ្សារនៅពេលអនាគត។” ក្នុងឆ្នាំ១៩២៩ “ទស្សនៈបុរីបានចាប់ផ្ដើមនៅខណៈដែលការបង្កើតគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ” ដើម្បីសម្រួលដល់គ្រួសារកម្មករដែលរស់នៅកន្លែងដែលសមាជិកគ្រួសាររបស់ពួកគេធ្វើការនេះបើយោងតាម (ប្រវត្តិបុរីរបស់កាសែតភ្នំពេញប៉ុស្តិ៍)។ បុរីបានចាប់ផ្ដើមរីកចម្រើនចេញពីទីក្រុងភ្នំពេញ ការអភិវឌ្ឍន៏បានរីកចម្រើនយ៉ាងឆាប់រហ័សហើយខ្លាំងក្លាទៀតផង។ ក្នុងរយៈពេលត្រឹមតែ២ឆ្នាំមានដីឡូតិ៍ដែលទំនេរជាច្រើនរហូត មកដល់ពេលបច្ចុប្បន្នដែលក្លាយជាតំបន់អភិវឌ្ឍន៏ជាមួយនឹងផ្លូវខ្វាត់ខ្វែងប្រព័ន្ធភ្លើង លូ និងផ្ទះជាជួរជាច្រើន។បុរីសំដៅទៅបណ្តុំលំនៅដ្ឋានជាច្រើនជាពិសេសមានបណ្តុំប្រភេទ៖ វីឡា និងផ្ទះល្វែងនៅក្នុងសហគមន៍មួយ។ ទីផ្សារបុរីកំពុងតែរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ បុរីវាគឺជាពាក្យដែលពេញនិយមខ្លាំងបំផុតនៅក្នុងវិស័យអចលនទ្រព្យក្នងប្រទេសកម្ពុជា។ បុរីគឺជាផលិតផលអចលនទ្រព្យដ៏ពេញនិយមក្នុងវិស័យអចលនទ្រព្យពីព្រោះប្រជាជនកម្ពុជាចូលចិត្តរស់នៅក្នុងអគារដែលសង់ឡើងពីដីផ្ទាល់ ហើយការរស់នៅក្នុងបុរីផ្ដល់នូវសន្តិភាព និងសុវត្ថិភាព។ “ការផ្ទុះឡើងនៃការរស់នៅក្នុងបុរីគឺព្រោះសុវត្ថិភាព”និង“កត្តាពិសេសមួយផ្សេងទៀតនោះគឺ បរិយាកាសស្រស់ស្រាយ” នេះបើតាមលោក Sonina Thon ដែលជាអ្នករស់នៅក្នុង CamkoCity បានប្រាប់ទៅកាសែតភ្នំពេញប៉ុស្តិ៍។ បុរីផ្ដល់នូវលក្ខខ័ណ្ឌងាយៗដែលប្រជាជនកម្ពុជាកំពុងតែងស្វែងរកទិញ ផ្ទះដែលជាប់ដីមានសុវត្ថិភាព និងបរិយាកាសរីករាយ។ បើយោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ “ប្រទេសកម្ពុជាត្រូវការលំនៅដ្ឋាន ១០,០០០ខ្នងក្នុងមួយឆ្នាំ ហើយត្រូវការលំនៅដ្ឋានសរុប១,០០០,០០០ខ្នងចាប់ពីបច្ចុប្បន្នរហូតដល់ឆ្នាំ២០២៣។” តម្រូវការលំនៅដ្ឋានពិតជាកើនឡើងខ្លាំង និងច្បាស់លាស់ទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយការផ្គត់ផ្គង់លំនៅដ្ឋានមានភាពខ្លាំងខ្លានិងច្បាស់លាស់ជាង។ ជារៀងរាល់ថ្ងៃ ក្នុងការផ្សព្វផ្សាយតាមទូរទស្សន៏និងការសែតបានទាក់ទាញការចាប់អារម្មណ៏របស់អតិថិជនជាមួយនឹង“ការបញ្ចុះតម្លៃពិសេស” និង “Big Promotion”។ ផ្ទាំងប៉ាដាធំៗផ្សាយពាណិជ្ជកម្មពីគម្រោងអភិវឌ្ឍន៏បុរីថ្មីៗត្រូវបានដាក់ផ្សាយក្នុងមហាវិថីសំខាន់ៗក្នុងទីក្រុងភ្នំពេញ។ ការផ្សាយពាណិជ្ជកម្មមាននៅលើប៉ាដាផ្សាយពាណិជ្ជកម្មធំៗការផ្សព្វផ្សាយគម្រោងការអភិវឌ្ឍន៏បុរីមានការកើនឡើងយ៉ាងខ្លាំងក្នុងទូរទស្សន៏ វិទ្យុ ការសែត ទស្សនាវដ្ដី និងថែមទាំងតាមរថយន្តក្រុងមួយចំនួនទៀតផង។ វាហាក់បីដូចជាមានការកើនឡើងការអភិវឌ្ឍន៏គម្រោងបុរីថ្មីៗជាច្រើនឥតឈប់ឈរ។ការកើនឡើងនៃតម្លៃផ្ទះ៖បើទោះបីជាមានការផ្គត់ផ្គង់គម្រោងអភិវឌ្ឍន៏បុរីច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ តម្លៃផ្ទះតែងតែកើនឡើងជានិច្ចជាក់ស្តែងចាប់តាំងពីឆ្នាំ១៩៩៣តម្លៃដីនិងផ្ទះបានកើនឡើង។ បន្ទាប់ពីនោះដីមិនបានកើតទៀតនោះទេ ការកើនឡើងតម្លៃគឺព្រោះតែការរួមបញ្ចូលកត្តាជាច្រើនដូចជាការកើនឡើងចំនួនប្រជាជនតំបន់ដីក្រុងមានកំណត់ និងការកើនឡើងអតិផរណា(តម្លៃនៃរបស់របរសាងសង់និងកម្លាំងពលកម្ម) ហេតុដូច្នេះហើយបានជាតម្លៃអចលនទ្រព្យកើនឡើង។ ជាក់ស្ដែង “តម្លៃបុរីបានកើនឡើងពី១០ទៅ២០ភាគរយ” ក្នុងឆ្នាំ២០១៥នេះបើតាមការសិក្សារបស់ក្រុមហ៊ុន World Trust Estate ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះមួយ។ តម្លៃផ្ទះក្នុងទីក្រុងភ្នំពេញកើនឡើងជាធម្មតាពី៥ទៅ១០%ជាមធ្យមក្នុងមួយឆ្នាំខណៈដែលតម្លៃដីជាមធ្យម កើនពី១០ ទៅ២០%ជារៀងរាល់ឆ្នាំ។ ព័ត៌មានមួយចំនួនបានឲ្យដឹងថាមនុស្សមួយចំនួនបានក្លាយជាអ្នកមានយ៉ាងឆាប់រហ័សតាមរយៈការលក់ដី និងផ្ទះគឺកំពុងតែរីករាលដាលដូចមេរោគ។ ទោះបីជាអចលនទ្រព្យដូចគ្នានៅក្នុងទីផ្សារក្នុងរយៈពេលយូរ និងបានលក់ហើយក៏ដោយការលក់អចលនទ្រព្យនៅតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងប្រទេសកម្ពុជាម្ចាស់អចលនទ្រព្យបានលក់ក្នុងតម្លៃថ្លៃទោះបីជាពួកគេមិនអាចលក់អចលនទ្រព្យរបស់ពួកគេជាច្រើនឆ្នាំពីមុនមកក្ដី។ ជាឧទាហរណ៏៖ប្រសិនបើអ្នកជិតខាងរបស់អ្នកបាននិយាយថាដីរបស់ពួកគេបានលក់ក្នុងតម្លៃ៥០០,០០០ដុល្លារម្ចាស់ដីនៅជិតៗនោះនឹងទាមទារតម្លៃដូចគ្នា ឬអាចថ្លៃជាងនេះដោយមិនពិចារណាពីទំហំ និងទីតាំងដីនោះឡើយ។ ក្នុងប្រទេសកម្ពុជាការទាមទារតម្លៃដីជាពិសេសដីហាក់បីដូចជាស្ថិតនៅខាងក្រៅស្តង់ដារ“តម្លៃទីផ្សារ”ដែលត្រូវបានសរសេរឡើងក្នុងការកត់ត្រាមួយ។ ការវាយតម្លៃស្តង់ដារនៃសាកលវិទ្យាល័យ Royal Institution Chartered Surveyors “ដែលបានព្យាករណ៍បរិមាណនៃទ្រព្យសកម្ម និងបំណុលរវាងអ្នកទិញនិងអ្នកលក់។ ប្រតិបត្តិទិញលក់ត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្ន ប៉ុន្តែការលក់ឬទិញធ្វើឡើងដោយគ្មាន កំហិតអ្វីឡើយ ដូចនេះការបញ្ជាទិញលើអចលនទ្រព្យត្រូវបានបង់ប្រាក់ដោយច្រើនសម្បើមហួសស្តង់ដារលក់ ដូចនេះទីផ្សារអចលនទ្រព្យកម្ពុជាត្រូវបានផ្ទុះឡើង។កម្ចីទិញផ្ទះ៖ប្រាកដណស់អ្នកទិញនៅតែត្រូវការប្រាក់ជាច្រើនដើម្បីទិញផ្ទះ អ្នកទិញមួយចំនួនក៏បែរទៅរកកម្ចីពីធនាគារដើម្បីទិញផ្ទះ។ នៅពេលដែលធ្វើសំណើខ្ចីប្រាក់ពីធនាគារយើងត្រូវបា្រកដថាត្រូវមានឯកសារសំខាន់ៗមួយចំនួនដល់ធនាគារដូចជា៖ ការបញ្ជាក់ពីប្រាក់ចំណូលប្រចាំខែ កិច្ចសន្យាការងារ ការបញ្ជាក់ពីការបង់ពន្ធប្រចាំខែនិងឆ្នាំ និងអត្តសញ្ញាណប័ណ្ណដែលនៅមានសុពលភាពឬលិខិតឆ្លងដែន។ តាមរយៈធនាគារអ្នកទិញផ្ទះតម្រូវឱ្យមាន៣០%យ៉ាងតិចនៃតម្លៃសរុបពួកអាចខ្ចីបាន៧០%ដែលនៅសល់បាន។ ជាឧទាហរណ៏ប្រសិនបើផ្ទះមានតម្លៃ១០០,០០០ដុល្លារអ្នកទិញត្រូវមាន៣០,០០០ដុល្លារហើយអាចខ្ចីបាន ៧០,០០០ដុល្លារពីធនាគារ។ នេះត្រូវបានគេចាត់ទុកថាដោយមានឯកសារគ្រប់គ្រាន់ហើយក៏ពីព្រោះទីផ្សារ លំនៅដ្ឋាននិងសេដ្ឋកិច្ចកម្ពុជាត្រូវបានគេចាត់ទុកថាមានហានិភ័យជាងប្រទេសអភិវឌ្ឍន៏។ ដើម្បី ទូទាត់និងហានិភ័យខ្ពស់នេះធនាគារតម្រូវឱ្យបង់ប្រាក់តម្កល់ខ្ពស់ ហើយថែមទាំងការប្រាក់ខ្ពស់ទៀតផងចន្លោះពី៩ទៅ១៣%ក្នុងមួយឆ្នាំ។ មនុស្សមួយចំនួនទៀតបានបន្ថយការកម្ចីពីធនាគារហើយមួយចំនួនទៀតស្វែងរកមធ្យោបាយផ្សេងៗដើម្បីទិញផ្ទះរបស់ពួកគេ។ មានមធ្យោបាយងាយមួយទៀតដើម្បីទទួលបានកម្ចីទិញផ្ទះអ្នកអភិវឌ្ឍន៏បុរីអាចដើរតួជាធនាគារសម្រាប់អ្នកដែលចាប់អារម្មណ៏រស់នៅក្នុងបុរីរបស់ពួកគេ។ កម្ចីទិញផ្ទះងាយៗ៖ តម្លៃផ្ទះក្នុងបុរីមិនថោកនោះទេក៏ប៉ុន្តែទោះយ៉ាងនេះក្ដីដំណើការទិញដូចជា៖ ផែនការនៃការបង់ប្រាក់ និងឯកសារចាំបាច់មានភាពងាយស្រួល។ ការកម្ចីទិញផ្ទះពីអ្នកអភិវឌ្ឍន៏បុរីមានភាពងាយស្រួលក្នុងការទទួលបាន និងតម្រូវការបង់ប្រាក់មុនដែលមានចំនួនតិចហើយមិនមានឯកសារពាក់ព័ន្ធច្រើន។ សម្រាប់ដែលមិនមានលទ្ធភាពខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះ ពួកគេអាចបែរទៅរកហិរញវត្ថុពីអ្នកអភិវឌ្ឍន៏បុរីវិញដើម្បីទិញផ្ទះក្នុង ក្ដីសុបិន្តរបស់ពួកគេបាន។ នេះគឺជាវិធីងាយៗដើម្បីទទួលបានកម្ចីទិញផ្ទះ អ្នកអភិវឌ្ឍន៏បុរីរីករាយក្នុងការ ផ្ដល់ជូន អ្នកទិញផ្ទះអាចខ្ចីដោយផ្ទាល់ពីគម្រោងអភិវឌ្ឍន៏បុរី។ ក្នុងមធ្យោបាននេះអ្នកអភិវឌ្ឍន៏បុរីគឺជាអ្នកលក់ និងជាធនាគារផង។ មានកង្វល់តែមួយគត់គឺអ្នកទិញត្រូវទិញផ្ទះរបស់ពួកគេពីអ្នកអភិវឌ្ឍន៏តែមួយដែលបានផ្តល់ប្រាក់កម្ចីឱ្យអ្នកទិញនោះ។ អ្នកទិញមិនអាចខ្ចីប្រាក់ពីអ្នកអភិវឌ្ឍន៏មួយទៅទិញអ្នកអភិវឌ្ឍន៏មួយផ្សេងទៀតបានឡើយតម្រូវការឯកសារតែមួយគត់គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ហើយការបង់ប្រាក់តម្ដល់ក៏មានតម្លៃទាបទៀតផង។ គម្រោងអភិវឌ្ឍន៏បុរីធំៗពីរដែលយើងឃើញបច្ចុប្បន្នដូចជា៖ បុរីពីភពថ្មី និងបុរីប៉េង ហួតបានផ្ដល់នូវការបង់មុនទាបរហូតដល់១០%។ ហើយមានលក្ខខ័ណ្ឌពិសេសមួយចំនួនទៀតអ្នកទិញមានត្រឹមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីទិញផ្ទះ និងប្រាក់មួយចំនួនបង់មុនចន្លោះពី៥០០ដុល្លារទៅ២០០០ដុល្លារដើម្បីចុះកិច្ចសន្យាលក់និងទិញដែលបញ្ជាក់ថាតើអ្នកទិញត្រូវបង់ប៉ុន្មានប្រចាំខែដូចជា៖ ៦២៥ដុល្លារក្មុងមួយខែក្នុងកាលកំណត់ ណាមួយជាធម្មតាមានរយៈពេល១៥ឆ្នាំ។ ក្នុងកិច្ចសន្យាដដែលបង្ហាញថាផ្ទះដែលអ្នកទិញបានទិញនឹងសាង សង់រួចរាល់ហើយអាចកាន់កាប់បាននៅពេលខាងមុខ ឬអាចក្នុងរយៈពេល១៨ខែជាដើម។ ជាក់ស្ដែងកម្ចីទិញផ្ទះដែលងាយស្រួលគឺការត្រូវបានធ្វើឡើងជាមួយតែផ្ទះដែលមិនទាន់សាងសង់រួច។ ក្រៅពីនេះក្នុងករណីដែលអ្នកទិញខកខានមិនបានបង់ក្នុងខែណមួយដូចដែលបានសរសេរក្នុងកុងត្រា ម្ចាស់បុរីមានសិទ្ធិយកផ្ទះរបស់ពួកគេវិញបាន ហើយលក់ផ្ទះនោះបន្តទៀតក្នុងទីផ្សារ។ ដូចនៅក្នុងកិច្ចសន្យាដែលអ្នកទិញដែលបានចុះហត្ថលេខាហើយត្រូបានសរសេរថាអ្នកទិញបានយល់ព្រមដាក់ប្លង់កម្មសិទ្ធិផ្ទះរបស់ពួកគេជាទ្រព្យបញ្ជាំ។ ក្នុងករណីដែលអ្នកទិញមិនបានបំពេញការយល់ព្រមដូចជា៖ ការបង់ប្រាក់ប្រចាំខែទាន់ពេល នោះទេ ម្ចាស់បុរីមានសិទ្ធិស្របច្បាប់ក្នុងការលក់ផ្ទះទាំងនោះវិញក្នុងទីផ្សារ។ ប្រជាជនកម្ពុជាត្រូវការផ្ទះ១០លានខ្នងក្នុងមួយឆ្នាំ៖ អ្នកទិញផ្ទះអាចចែកចេញជាពីរក្រុម៖ អ្នកទិញផ្ទះលើកដំបូងនិងអ្នកមានផ្ទះស្រាប់ទិញផ្ទះទិញផ្ទះថ្មី។ អ្នកទិញ ផ្ទះលើកដំបូងភាគច្រើនគឺជាអ្នកដែលទើបតែរៀបការ និងមិនធ្លាប់មានផ្ទះពីមុនមកខណៈដែលអ្នកដែលមាន ផ្ទះស្រាប់គឺជាអ្នកដែលធ្លាប់កាន់កាប់ដីពីមុនមក។ អ្នកដែលមានផ្ទះស្រាប់កំពុងតែស្វែងទិញផ្ទះលើកទី​ពីរទីបីក្នុងគោលបំណងដើម្បីវិនិយោគ។  សម្រាប់អ្នកដែលទិញផ្ទះលើកដំបូងគឺមានតម្រូវការខ្ពស់ក្នុងការទិញផ្ទះជាងអ្នកដែលមានផ្ទះស្រាប់។​ ហើយព័ត៌មានថ្មីមួយគឺប្រទេសកម្ពុជាត្រូវការផ្ទះ១០លានខ្នងសម្រាប់អ្នកដែលមិនធ្លាប់មានផ្ទះកាន់កាប់ពីមុនមក។ មនុស្សទាំង១០លាននាក់នេះនឹងក្លាយជាប្រេងសាំង ដើម្បីបញ្ឆះឱ្យអលចនទ្រព្យកម្ពុជាផ្ទុះឡើងក្នុងរយៈពេល២០ឆ្នាំខាងមុខ។ ប្រជាជនកម្ពុជាជាង១០លាននាក់ស្ថិតនៅក្រោមអាយុ២៩ឆ្នាំហើយអ្នកដែលមានអាយុ២៩ឆ្នាំភាគច្រើន មិនធ្លាប់មានផ្ទះកាន់កាប់ពីមុនមកប្រជាជនជាង១លាននាក់នេះគឺជាអ្នកទិញផ្ទះលើកដំបូង។ “ប្រជាជនជាង៥លាននាក់មានអាយុចាប់ពី១៥​ទៅ២៥ឆ្នាំ នេះបើតាមការបញ្ជាក់របស់លោកលោកហ៊ុនសែននាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងសន្និសិទ្ធភាពជាអ្នកដឹកនាំលើកទី៥ក្នុងសាកលវិទ្យល័យមួយក្នុងឆ្នាំ២០១៤។ មានប្រជាជនកម្ពុជាជាង៥លាននាក់ទៀតដែលប្រហែលជា៣១%នៃប្រជាជនសរុបមានអាយុចាប់ពី០ឆ្នាំទៅ១៤ឆ្នាំ នេះបើតាមការអះអាងរបស់ភ្នាក់់ងារសើបការសម្ងាត់(CIA)។ ប្រជាជន១០លាននាក់នេះគឺជា អតិថិជនគោលដៅដែលធ្វើឱ្យអចលនទ្រព្យប្រទេសកម្ពុជាផ្ទុះឡើងសារជាថ្មីនៅពេលអនាគត។ ជាងនេះទៅទៀតប្រជាជនកម្ពុជាក៏បន្តកើនឡើងផងដែរ។ ប្រជាជនកម្ពុជានឹងកើនឡើងដល់“១៩លាននាក់ក្នុងឆ្នាំ២០៣០” នេះបើយោងតាមការពិនិត្យមើលក្នងឆ្នាំ២០១៥របស់អង្គការឃ្លាំមើលប្រជាជនពិភពលោកដោយអគ្គនាយកដ្ឋាន សេដ្ឋកិច្ចនិងសុខុមាលភាពសង្គមរបស់អង្គការសហប្រជាជាតិ(DESA) នេះមានន័យថាប្រជាជននឹងកើនឡើងជាង៤លាននាក់ទៀត។ នេះគឺជាឱកាសល្អមួយសម្រាប់អភិវឌ្ឍន៏គម្រោងបុរីមានប្រជាជនជាង៥លាននាក់ដែលស្ថិតនៅក្នុងអាយុដែលត្រូវការទិញលំនៅដ្ឋានហើយ៥លាននាក់ទៀតនឹងដល់អាយុរៀបការហើយត្រូវការលំនៅដ្ឋានហើយប្រជាជនជាង៤លាននាក់ទៀតនឹងកើនឡើង ក្នុងឆ្នាំ២០៣០។ ដូច្នេះហើយមិនមានអ្វីជាចម្ងល់នោះទេចំពោះទីផ្សារបុរីដែលកំពុងផ្ទុះឡើយនោះ។ ការផ្ទុះឡើងនាពេលបច្ចុប្បន្នមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងចំនួនប្រជាជនជាង១៤លាននាក់ដែលត្រូវការលំនៅដ្ឋាននាពេលខាងមុខនោះទេ។ ប្រជាជនជាង១៤លាននាក់វាស្ទើរតែស្មើនឹងប្រជាជនសរុបទៅហើយ។ វាពិតជាពេលដ៏ល្អមួយសម្រាប់ការអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសកម្ពុជាព្រោះស្ទើរតែប្រជាជនទាំងអស់ទៅហើយដែលត្រូវការលំនៅដ្ឋាននោះ។តាមដានព័ត៌មានសំខាន់ទាក់ទងនឹងអចលនទ្រព្យសូមចូលកាន់ Realestate.com.kh
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកាន់តែច្រើនឆ្ពោះទៅកាន់ តំបន់ជ្រោយចង្វារបណ្តោយផ្លូវជាតិ ៦អា
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកាន់តែច្រើនឆ្ពោះទៅកាន់ តំបន់ជ្រោយចង្វារបណ្តោយផ្លូវជាតិ ៦អា
June 6, 2022, 5:05 p.m.
Realestate News
បច្ចុប្បន្នទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទស្សន៍កំណើនគួរឲ្យកត់សម្គាល់ជាពិសេសនៅតាមតំបន់ពាណិជ្ជកម្មសំខាន់ៗក្នុងក្រុងភ្នំពេញ និងតាមតំបន់ជាយក្រុងមួយចំនួនរបស់ទីក្រុងក៏ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងសម្រាប់ទីផ្សារដីធ្លី និងលំនៅដ្ឋានផងដែរ។ជាមួយនឹងកំណើននៃកាវិនិយោគក្នុងតំបន់ជ្រោយចង្វារបានសង្កេតឃើញថាវាបាននឹងកំពុងជម្រុញឲ្យសន្ទស្សន៍តម្លៃទីផ្សារដីមានការកើនឡើង។ ដោយ​សម្លឹង​ឃើញ​កំណើន​សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​របស់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​ភាព​ល្អ​ប្រសើរ​នោះក្រុមហ៊ុនវិនិយោគធំៗបាន​សម្រេច​ចិត្ត​បោះ​ទុន​ជា​ច្រើន​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋានលើ​ផ្ទៃ​ដីជាច្រើនហិចតានៅក្នុងតំបន់ជ្រោយចង្វារ។គម្រោងថ្មីៗនៅតាមបណ្តោយផ្លូវជាតិ6អានាពេលបច្ចុប្បន្នតំបន់ជ្រោយចង្វារបានក្លាយជាតំបន់អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានដ៏មានសក្តានុពល​​ ហើយគេឃើញមានគម្រោងធំៗមួយចំនួនកំពុងដំណើរការសាងសង់ដូចជា៖ គម្រោងលំនៅដ្ឋាន High Land ដែលមានផ្ទៃដីប្រមាណ១២០ ហិចតា គម្រោង The Flora មានផ្ទៃដី១៥​០​ហិចតា គម្រោង The LYP មានផ្ទៃដី១០០​ហិចតា គម្រោង The Mekong Royal មានផ្ទៃដី ១៣ហិចតា គម្រោងបុរីប៉េងហួតនិងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC លើផ្ទៃដី៣០៧,៣ ហិចតា។ហើយក្នុងពេលថ្មីៗនេះគម្រោង Orkide Villa បានសម្ពោធគម្រោងទីបីរបស់ខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងតំបន់ Chroy Changva ក្រោមគម្រោងដែលមានឈ្មោះថា “ឌឹប៊ូតានិកស៊ីធី” លើទំហំផ្ទៃដីប្រមាណជា១៤០ ហិចតា ដែលមានចម្ងាយ 7 គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ​ក្រុងភ្នំពេញ។លើសពីនេះទៅទៀតក្នុងពេលថ្មីៗនេះដែរក៏មានព័ត៌មានបង្ហើបអំពីគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេសាប ភ្ជាប់មាត់ច្រាំងទន្លេសាបភាគខាងលិច ត្រង់គីឡូម៉ែត្រលេខ6ទៅតាមមាត់ច្រាំងខាងកើតនៅលើតំបន់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ។គម្រោងទាំងអស់នេះនឹងបម្រើប្រជាជនទាំងក្នុងស្រុកនិងជនបរទេសជាមួយសេវាកម្មចម្រុះដូចជា៖ ពាណិជ្ជកម្ម អាជីវកម្ម ការិយាល័យ សេវាកម្មអាផាតមេន ខុនដូ បុរី ភោជនីយដ្ឋាន តំបន់កីឡា សួនឧស្សាហកម្មបែបធម្មជាតិ ទីផ្សារ និងផ្សារទំនើបជាដើម។កញ្ញា ចេវ សុឃុន ប្រធាន​ផ្នែក​ទីផ្សារ​នៃ​បុរី The Mekong Royal បាននិយាយថាដោយ​យល់​ឃើញ​ថាក្នុងពេលបច្ចុប្បន្នរាជធានី​ភ្នំពេញ​កាន់​តែ​រីក​ធំ ហើយ​តម្រូវការ​លំនៅដ្ឋាន​ថ្មីៗ​ក៏​កំពុង​កើន​ឡើង​ជា​​លំដាប់ទើបគម្រោងបុរី The Mekong Royal បានសម្រេច​ចិត្ត​វិនិយោគ​សាង​សង់​បុរី​នៅតំបន់នេះ។កញ្ញា​បាន​បន្ត​ថា “ការជ្រើសរើសយកតំបន់នេះដោយ​សារ​មាន​ទន្លេ​នៅ​ព័ទ្ធ​ជុំវិញ​ ហើយលក្ខណៈទាំងនេះ​ជម្រុញឲ្យគម្រោង​លំនៅដ្ឋានបុរី The Mekong Royal មាន​ខ្យល់​អាកាស​ត្រជាក់​ស្រួល លក្ខណៈបែបធម្មជាតិហើយ​ម្យ៉ាងទៀតនៅទីនេះ​ក៏​ស្ថិត​នៅជាប់​ផ្លូវ​ធំ​ដែលតភ្ជាប់ទៅ​កាន់​បណ្តាខេត្តធំៗ​ថែម​ទៀត​ផង។”លោក ចេង មុនី ជាអតិថិជនដែលបានទិញវីឡាកូនកាត់ពីគម្រោង The Flora នៅជ្រោយចង្វារបាននិយាយថា​ “ខ្ញុំចង់រស់នៅតំបន់នេះព្រោះវាមានផ្លូវធំ មិនស្ទះចរាចរដូចនៅតំបន់ផ្សេងទៀតក្នុងក្រុងភ្នំពេញនោះទេ។  ហើយខ្ញុំពិតជាមានការចាប់អារម្មណ៍ចំពោះកាអភិវឌ្ឍន៍​នៅទីនេះ។ ខ្ញុំឃើញមានគម្រោងធំៗជាច្រើនបានចាប់ផ្តើមនៅតំបន់នេះ មួយទៀតខ្ញុំគិតថានៅពេលអនាគតនឹងក្លាយជាទីក្រុងមួយដ៏​ទាក់ទាញដែលវាល្អសម្រាប់ទាំងការរស់នៅ និងជឿថាក៏ជាផលល្អមួយសម្រាប់ការវិនិយោគរបស់ខ្ញុំផងដែរ។”តើមានគម្រោងដែលទទួលជោគជ័យក្នុងតំបន់នេះដែរឫទេ? គម្រោងទាំងនោះបានបញ្ចប់ការសាងសង់របស់ខ្លួនមួយចំនួនហើយមានមនុស្សចូលទៅរស់នៅច្រើនកុះករផងដែរ។ គម្រោងទាំងនេះទទួលបានជោគជ័យគឺអាស្រ័យទៅលើរចនាបទរបស់គម្រោងមានភាពស្រស់ស្អាត មានគុណភាពល្អ មានយុទ្ធសាស្ត្រលក់និងទីផ្សារច្បាស់លាស់មានការធានាលើផលចំណេញនៃការវិនិយោគច្បាស់លាស់សម្រាប់អ្នកអភិវឌ្ឍន៍និងផ្តល់ជូននូវលក្ខណៈនៃការរស់នៅដោយភាពល្អប្រសើរសម្រាប់ពលរដ្ឋ។លោក អ៊ិន ស៊ីថា ជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Appraisal កន្លងមកនៅក្នុងតំបន់ជ្រោយចង្វារបានបានស្រូបយកអ្នកវិនិយោគគម្រោងលំនៅដ្ឋានមួយចំនួន​ ហើយគម្រោងទាំងនេះបានទទួលជោគជ័យគួរឲ្យកត់សម្គាល់ គម្រោងទាំងនេះមានដូចជា៖ គម្រោងបុរីសុភមង្គល បុរីChina Town បុរីពិភពថ្មី ខុនដូ Mekong View និងខុនដូ Mekong Garden​ និងមានផ្សេងៗមួយចំនួនទៀត។ គម្រោងទាំងនេះបានលក់ចេញរួចរាល់ហើយបច្ចុប្បន្នត្រូវបានកាន់កាប់ និងរស់នៅដោយអតិថិជនរបស់ខ្លួន។តើអ្វីជាសក្តានុពលនៅក្នុងតំបន់នេះនៅពេលអនាគត?លោក អ៊ិន​ ស៊ីថា​ ជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Appraisal បានលើកឡើងថាតំបន់ជ្រោយចង្វារជាតំបន់ដែលមានទីតាំងភូមិសាស្ត្រល្អបំផុត សម្រាប់ការរស់នៅដោយសារតំបន់នេះបានព័ន្ធជុំវិញដោយទន្លេជាតំបន់គ្មានផ្សែងជាតំបន់បៃតងដែលប្រកប​ដោយលក្ខណៈធម្មជាតិ។លោកបន្តទៀតថាប្រព័ន្ធគមនាគមន៍វិញគឺកាន់តែមានភាពប្រសើរឡើងដែលបានជួយសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នករស់នៅក្នុងតំបន់នេះ។ មួយវិញទៀត​ពាក់ព័ន្ធទៅនឹងតម្លៃដីនៅក្នុងតំបន់នេះគឺនៅមានលក្ខណៈសមរម្យដែលផ្តល់លទ្ធភាពកាន់តែច្រើនដល់អ្នកអភិវឌ្ឍន៍ក្នុងការវិនិយោគ។ ជាក់ស្តែងតម្លៃដីមានការកើតឡើងគួរឲ្យកត់សម្គាល់នៅតាមទីតាំងសំខាន់ៗជាប់ផ្លូវធំជាដើម។​ បើធៀបតម្លៃដីបច្ចុប្បន្ន​ទៅកាលពី២ឬ៣​ឆ្នាំមុនមានការកើនឡើងដល់ពាក់កណ្តាល។លោក ស៊ីថា ក៏បានឲ្យដឹងទៀថាដោយសារតែមានគម្រោងក្រុមហ៊ុនធំៗបានបោះទុនវិនិយោគទៅតំបន់នេះឲ្យក្លាយជាតំបន់ពាណិជ្ជកម្មធំមួយទើបមានគម្រោងផ្សេងៗទៀតបានបង្វែរទិសដៅរបស់​ខ្លួនទៅតំបន់នេះដែរ។លោកបានបន្ថែមទៀតថាក្រៅពីគម្រោងធំៗគម្រោងតូចៗជាលក្ខណៈឯកជនសាង​សង់សម្រាប់លក់បំពេញតម្រូវការក្នុងស្រុកគឺមានចរន្តល្អហើយទទួលបានភាពជោគជ័យស្ទើរ តែ១០០%។ ហើយបច្ចុប្បន្ន គឺមានគម្រោងតូចៗជាច្រើនដែលបានកំពុងដំណើរការសាងសង់របស់ ខ្លួននៅក្នុងតំ បន់ជ្រោយចង្វារនេះ។បើមើលទៅលើភាពជាក់ស្តែងនៅក្នុងតំបន់នេះ មិនថាគម្រោងតូចៗ ឫក៏គម្រោងធំៗនោះទេ គឺនឹងទទួលបានភាពជោគជ័យ ដោយសារយើងមានអតិថិជនគ្រប់កម្រិត។ សម្រាប់អតិថិជនក្នុងស្រុកនឹងទទួលការការរស់នៅបែបក្នុងស្រុកដោយជ្រើសរើសយកផ្ទះល្វែង ឫផ្ទះក្នុងបុរី។ រីឯអតិថិជនលំដាប់ខ្ពស់ ឫជនបរទេសនឹងជ្រើសយកការរស់នៅបែបទំនើប ដូច ជាការរស់ក្នុងខុនដូ។​លោក ច្រឹក សុខនីម អគ្គ​នាយក​ក្រុមហ៊ុន Century21 បាន​ថ្លែង​ថាព្រែក​លៀប ជ្រោយចង្វារ ជា​កន្លែង​ល្អ​សម្រាប់​ការ​អភិវឌ្ឍន៍​លំនៅដ្ឋានខណៈ​បច្ចុប្បន្ន​នេះមាន​ប្រជាជន​កាន់​តែ​ច្រើន​បាន​ទៅ​រស់​នៅក្នុងតំបន់នេះ ​។ ការ​អភិវឌ្ឍ​ន៍លំនៅឋាន​នៅ​ទីនោះ​កំពុង​ទទួល​ជោគ​ជ័យ​ខ្លាំង។ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្នុងតំបន់ជ្រោយចង្វារស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងតំបន់ជ្រោយចង្វារ
ខុនដូ Imperial Crown នាំមកនូវជីវិតរស់នៅដ៏ប្រណិតក្នុងទីក្រុងភ្នំពេញ
ខុនដូ Imperial Crown នាំមកនូវជីវិតរស់នៅដ៏ប្រណិតក្នុងទីក្រុងភ្នំពេញ
June 6, 2022, 5:06 p.m.
Realestate News
តាំងពីបុរាណកាលមកកម្ពុជាបានឆ្លងកាត់សម័យកាលរីកចម្រើននិងធ្លាក់ចុះពីមួយជំនាន់ទៅមួយជំនាន់ ដោយមានការខិតខំប្រឹងប្រែងព្រះរាជាណាចក្រមួយនេះបានពង្រឹងភាពរឹងមាំរបស់ខ្លួនរហូតដល់ពេលបច្ចុប្បន្ន។ តួយ៉ាងព្រះបរមរាជវាំងដែលជាកន្លែងគង្គនៅរបស់ខ្សែរាជវង្សខ្មែរដែលបានសាងសង់ឡើងក្នុងទស្សវត្យឆ្នាំ១៨៦០គឺជាតំណាងនៃភាពរឹងមាំ និងឯកភាពជាតិ។ប៉ុន្តែលំនៅដ្ឋានបែបរាជរង្សមួយផ្សេងទៀតបានកើតមានឡើនក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ នោះគឺគម្រោង ខុនដូ Imperial Crown គឺមិនខុសពីរាជវាំងប៉ុន្មាននោះទេដោយគម្រោងនេះបង្កប់នូវស្នាដៃស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ និងការបំពាក់គ្រឿងសង្ហារិមដែលធ្វើឱ្យលំនៅដ្ឋានរបស់អ្នកហាក់បីដូចជារាជដំណាក់ដូច្នេះដែរ…ប្រវត្តិនៃរចនាបទ និងស្ថាបត្យកម្ម៖ រចនាបទ Baroque ត្រូវបានប្រើប្រាសនៅចុងសតវត្សរ៍ទី១៦ដើម្បីពណ៌នាពីរចនាបទសិល្បៈមួយដែលផ្ដោតលំអិតទៅភាពប្រណិតបែបផែនសិល្បៈ។ វាបានប្រែក្លាយទៅជាអាណាចក្រនៃស្ថាបត្យកម្មដោយឆ្លុះបញ្ចាំងពីភាពជោគជ័យ និងរចនាបថបុរាណរបស់ប្រទេសអ៊ីតាលី។ ស្នាដៃដ៏គួរឲ្យចាប់អារម្មណ៍មួយនេះបានទទួលការចាប់អារម្មណ៍នៅកណ្តាលសតវត្សរ៍ទី១៧ដែលបានរីកសុះសាយនៅក្នុងប្រទេសបារាំងនិងអ៊ឺរ៉ុប។ រចនាបថមួយនេះជាធម្មតាត្រូវបានគេប្រើប្រាស់នៅពេលសាងសង់រាជវាំងធំៗក្នុងសហភាពអ៊ឺរ៉ុប និងបានក្លាយជារចនាបទដ៏អស្ចារ្យ មួយសម្រាប់វិមានប្រណិតៗក្នុងប្រទេសបារាំង។ស្ថាបត្យកម្មតាមបែប Baroque​ ក្នុងសម័យទំនើបសំដៅទៅលើការរចនាម៉ូតដែលបង្ហាញពីភាពឆើតឆាយនិងសំណង់ស្ថាបត្យកម្មបែបអឺរ៉ុបប្រកបដោយភាពល្អប្រណិត។ លក្ខណៈនេះអាចសម្គាល់ដោយភាពងាយស្រួលជាមួយនឹងការប្រើប្រាស់នូវរចនាបទតុបតែងដ៏ផ្ចិតផ្ចង់និងប្រកបដោយក្បាច់ល្អិតៗបំផុតនៅលើគ្រឿងសង្ហារិម​និងគ្រឿងតុបតែងទាំងអស់នៅគ្រប់បន្ទប់។ ការតុបតែងធ្វើយ៉ាងណាឲ្យមើលទៅឃើញដូចជារស់រវើក និងមានលក្ខណៈខុសៗគ្នាគ្រប់ចំណុចរចនាឡើងបានយ៉ាងល្អឥតខ្ចោះ។ គម្រោងខុនដូ  Imperial Crown សម្រេចជ្រើសរើសរចនាបទ Baroque លើកដំបូងក្នុងស្ថាបត្យកម្មនៃគម្រោងមួយនេះ។ភាពរុងរឿងនៃភ្នំពេញ៖ គម្រោង Imperial Crown មិនមែនត្រឹមតែធ្វើឱ្យទេសភាពនៃទីក្រុងភ្នំពេញកាន់តែស្រស់ស្អាតឡើងជាមួយភាពឆើតឆាយ និងសិល្បៈនៃស្ថាបត្យកម្មរបស់ខ្លួនប៉ុណ្ណោះទេ គម្រោងក៏នឹងបង្ហាញពីលក្ខណៈពិសេសពិតប្រាកដនិងរួមបញ្ចូលគ្នាជាមួយនឹងអគារផ្សេងៗទៀតដែលនៅជុំវិញឲ្យកាន់តែមានភាពទាក់ទាញ។ គម្រោងខុនដូនេះស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០សង្កាត់បឹងកេងកង១ ហើយវាក៏ស្ថិតនៅជិតលំនៅដ្ឋានដែលមានការពេញនិយមបំផុតនៅក្នុងទីក្រុងផងដែរ។​ ភាពទាក់ទាញនៃគម្រោងខុនដូ Imperial Crown មិនមែនគិតតែលក្ខណៈខាងក្រៅប៉ុណ្ណោះទេ។ យូនីតទាំង១៦១បានរចនាជាមួយរចនាបទបែប ​Baroque ដ៏ល្អប្រណិតនៅផ្ទៃខាងក្នុង ដោយមានការប្រើ​ប្រាស់នូវសម្ភារៈលំដាប់ស្តង់ដារខ្ពស់បំផុតមានយីហោល្បីៗបំផុតដូចជា៖ Bauformat, Teka Rinnai, Laufen និង Steinberg ជាដើម។​ គម្រោងនេះក៏បំពាក់ដោយទ្វាដែលធ្វើឡើងដោយសសៃកាបូនដែលបាននាំចូលពីតៃវ៉ាន់និងអ៊ីតាលី។ គ្រឿងសង្ហារិមឈើ Mahogany មានលាបថ្នាំពណ៌ប្រាក់ដែលអាចជាប់បានយូររហូតដល់៥០ឆ្នាំត្រូវបានបំពាក់គ្រប់យូនីតក្នុងខុនដូទាំងអស់។ ក្រុមហ៊ុនមានគោលបំណងចង់ឲ្យ Imperial Crown ដូចគ្នាទៅនឹងស្ថាបត្យកម្មបែប Baroque ដ៏អស្ចារ្យ។  តើអ្នកចង់រស់ក្នុងជីវិតបែបរាជវង្សដែរឬទេ? គម្រោងខុនដូ Crown Condominium ផ្តល់ជូននូវគុណភាពនៃសំណង់ និងនៃរចនាបទដែលមានសោភ័ណភាពមិនចេះរីងស្ងួត ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជំនាន់ក្រោយ។ អញ្ជើញមកទស្សនាផ្ទះគំរូរបស់យើងក្នុងសង្កាត់បឹងកេងកង១ ដើម្បីទទួលបានបទពិសោធន៍នៃស្តង់ដារស់នៅបែបថ្មីក្នុងប្រទេសកម្ពុជា។ ស្វែងយល់បន្ថែមអំពីគម្រោង  Imperial Crown!
សារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ជាមួយលោក Marc Townsend
សារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ជាមួយលោក Marc Townsend
June 6, 2022, 5:06 p.m.
Realestate News
ប្រទេសកម្ពុជាជាប្រទេសដែលមានទីផ្សារកំពុងតែរីកចម្រើនដោយផ្ដោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពអគារ។ តួយ៉ាងដូចជាគម្រោងផ្លូវ និងស្ពានមិត្តភាពជាច្រើនកំពុងត្រូវបានសាងសង់ជាបណ្តើរៗ។បើយោងទៅលើលោក Marc Townsend អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន CBRE កម្ពុជា វៀតណាមថា នៃគឺជាកត្តាដែលត្រូវពិចារណាដ៏សំខាន់មួយសម្រាប់វិនិយោគិន ដូចដែលបានលើកឡើងក្នុងបទបង្ហាញកាលពីថ្មៗលើប្រធានបទ “តើទីផ្សារលំនៅដ្ឋានរបស់កម្ពុជាមានសក្ដានុពលសម្រាប់ការវិនិយោគដែរឺទេ?”បម្រែបម្រួលពីវិស័យកសិកម្ម៖មានការអភិវឌ្ឍន៏យឺតប៉ុន្តែកម្ពុជាចាក់ឬសយ៉ាងជ្រៅក្នុងការកែលម្អរហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នំាថ្មីៗនេះ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ប្រហែលជា៦៧%នៃការវិនិយោគទំហំទឹកប្រាក់៤,៦ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ បានបោះទុនទៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ បើយោងតាមលោក Townsend ហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនលើសពីអ្វីដែលយើងគិតទៅទៀត។ លោកបាននិយាយថា “វាមិនអាចផ្លាស់ប្ដូរទៅរកការអភិវឌ្ឍន៍ដ៏ល្អភ្លាមៗបាននោះទេ។ បើនិយាយអំពីប្រាក់បៀវត្សវិញគឺមិនបានផ្តល់ជូនប្រាក់បៀវត្សច្រើនដល់កម្មករសំណង់នោះទេ ប៉ុន្តែប្រាក់ដ៏ច្រើនសម្បើមត្រូវបានផ្តល់ជូនទៅ សហគ្រិន អ្នកសាងសង់ ម្ចាស់ផលិតផលដែលប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផងដែរ។”He explains that even with the great success of past infrastructure projects, “Cambodia needs probably ten years of infrastructure being the most important sector.” He adds, “Obviously, the road from here to Kep doesn’t get any safer, doesn’t get any wider, doesn’t get any better lit.”Foreign Direct Investment:Townsend mentions that “it’s important to see where we’ve come from, where the FDI numbers have come from, and where they’re going to.” Cambodia’s FDI comes from countries like Canada, Korea, Thailand, Vietnam, Japan, Malaysia, Singapore, and the UK. But probably the biggest FDI contributions trace back to China. Their investments in 2015 totaled 60.6 percent out of the $1.4 billion that were placed in the country.Townsend mentions that China’s contributions had been so great that “it’s almost impossible to find an article that talks about Cambodia without at least three paragraphs on China.”Around $2 billion worth of infrastructure was also funded through China’s concessional loans. This includes the Four-Lane Express Way between Phnom Penh and Sihanoukville, the National Highway 11 which connects Preyveng to Kampong Cham, a bridge crossing the Mekong River from Steung Trang to Kruoch Chmar in Kampong Cham.Other upcoming infrastructure projects will include the Sak Sampov Bridge, National Road 21a, National Road 58, Koh Thom Bridge, National Road 55, and the Chrey Thom Bridge. These projects are due to be completed anywhere between the next three years.Smooth Landing:Townsend also explains that more infrastructure means that “it will open up more land. You have had, in the last three to five years, a huge run up in land prices both in the CBD and around the CBD. But obviously, as ring road structures and bridges go in around the city, additional land becomes available. And hopefully, there’s an ability for price per square meter to stay stable for longer.”The role of infrastructure is taking its root in the Cambodian market. Townsend says that it has both its good and its bad effects. Cambodia has the ability to prosper if it takes the right strategy in utilizing these investments and infrastructures to its advantage.Find out more about development news in Cambodia on Realestate.com.kh!
អចលនទ្រព្យកម្ពុជា៖ បម្រែបម្រួលទិដ្ឋភាពទូទៅជាមួយលោក Marc Townsend
អចលនទ្រព្យកម្ពុជា៖ បម្រែបម្រួលទិដ្ឋភាពទូទៅជាមួយលោក Marc Townsend
June 6, 2022, 5:06 p.m.
Realestate News
រយៈពេល២ទសវត្សរ៏កន្លងមកនេះកម្ពុជាត្រូវបានគេមើលឃើញថាមានបម្រែបម្រួលគួរឱ្យកត់សម្គាល់ក្នុងទិដ្ឋភាពផ្សេងៗគ្នានៃសេដ្ឋកិច្ច និងសង្គម។ វិស័យមួយក្នុងចំណោមវិស័យជាច្រើនដែលទទួលបានអត្ថប្រយោជន៏ពីបម្រែបម្រួលទាំងនេះគឺទីផ្សារអចលនទ្រព្យ។ ក្រុមហ៊ុនCBREកម្ពុជាបានលើកឡើងថា“តម្លៃ នៃការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មអន្តរជាតិមានច្រើនជាង២០០ពាន់លានដុល្លារក្នុងត្រីមាសទី៣ឆ្នាំ២០១៦ដោយលើកឡើងថាទីផ្សារមានលំនឹងបន្ទាប់ ពីការធ្លាក់ចុះកាលពីដើមឆ្នាំកន្លងទៅ។” លោក Marc Townsend ជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន CBRE កម្ពុជា វៀតណាមបានពិភាក្សាអំពីកត្តាមួយចំនួនដែលជះឥទ្ធិពលទៅលើកំណើនទីផ្សារជាមួយការធ្វើបទបង្ហាញរបស់គាត់លើប្រធានបទ “តើទីផ្សារលំនៅដ្ឋានរបស់ប្រទេសកម្ពុជាមានសក្ដានុពលសម្រាប់ការវិនិយោគដែររឺទេ?” ប្រជាសាស្រ្ត៖អ្នកសិក្សាអីពីប្រជាសាស្រ្តបាននិយាយជាច្រើនអំពីសក្ដានុពលបម្រែបម្រួលក្នុងទីផ្សារ។ លោក Townsend បាននិយាយថាកម្ពុជាមិនមានប្រជាជនច្រើនណាស់ណានោះទេ។ លោកបានពន្យល់ទៀតថា “សម្រាប់អ្នកអភិវឌ្ឍន៏លំនៅដ្ឋានវិញនេះគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកគេ។” លោកបានបន្ថែមទៀតថា“កម្ពុជាគឺជាប្រទេសដែលមានប្រជាជនរស់នៅក្នុងទីក្រុងតិច។ ប៉ុន្តែវានឹងមានការផ្លាស់ប្ដូរ ហើយនៅពេលដែលមនុស្សជាច្រើនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញពួកគេមិនត្រឡប់ទៅធ្វើស្រែចំការវិញទេ។ ក្នុងប្រទេសវៀតណាម មានសាកលវិទ្យាល័យជាង៥៣ក្នុងទីក្រុងហាណូយ ហើយខ្ញុំគិតថាមានសាកលវិទ្យាល័យជាង៦៥ក្នុងទីក្រុងហូជីមិញ។  ហើយនៅកម្ពុជាក៏ដូច្នោះដែរយុវជននឹងមករស់នៅក្នុងទីក្រុងកាន់តែច្រើនឡើង។ ចំពោះអ្នកអភិវឌ្ឍន៏លំនៅដ្ឋានទាំងអស់នេះហើយជាគោលដៅទីផ្សាលំនៅដ្ឋានររបស់ពួកគេដោយអភិវឌ្ឍន៏នូវគម្រោងដែលមានតម្លៃសមរម្យនៅឆ្នាំខាងមុខនេះ។” អ្នកអភិវឌ្ឍន៏ និងការវិនិយោគបរទេស៖លោក Townsend ក៏បានជជែកអំពីការកើនឡើងការវិនិយោគនាពេលខាងមុខផងដែរ។ លោកបានលើកឡើងថា“ខ្ញុំស្ទើតែមិនគួរឲ្យជឿកាលពីព្រឹកមិញនៅពេលដែលខ្ញុំបានដឹងពីតួលេខ ហើយខ្ញុំគិតពួកគេពិតជាស្រាវជ្រាវបានល្អមែន។” លោកបានពន្យល់ទៀតថាការវិនិយោគត្រូវបានគេប៉ាន់ប្រមាណថា “៧,៦ពាន់លានដុល្លារកំពុងតែមកវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជាក្នុងត្រីមាសទី៣ឆ្នាំ២០១៦នេះ វាជាចំនួនទឹកប្រាក់វិនិយោគដ៏ធំមួយ។” លោកក៏បានលើកឡើងដែរថាដើមឡើយក្រុមហ៊ុនអភិវឌ្ឍន៏ ក្នុងស្រុកបានអភិវឌ្ឍន៏ក្នុងវិស័យអចលនទ្រព្យយ៉ាងច្រើនប៉ុន្តែប៉ុន្មានឆ្នាំនេះមានការផ្លាស់ប្ដូរ។ យើងឃើញថាមានការចូលរួមដោយវិនិយោគិនធំៗមកពីប្រទេសមួយចំនួនក៏បាន ចូលរួមក្នុងការអភិវឌ្ឍន៏ផងដែរដូច ជាប្រទេស តៃវ៉ាន់ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងបច្ចុប្បន្ននេះមានចិនដែលជាប្រទេសធ្វើការវិនិយោគធំជាងគេ។” ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសជុំវិញ៖លោក Townsend បានពន្យល់ថា ចរាចរគឺជាបញ្ហាដ៏ធំមួយក្នុងប្រទេសកម្ពុជាហើយវាអាចប៉ះពាល់ដល់ទីផ្សារផងដែរ។ លោកបាននិយាយទៀតថា “សម្រាប់ទីផ្សារដីដែលក្លាយជាតម្រូវការ និងគម្រោងដែលត្រូវសាងសង់វាពិតជាត្រូវពឹងផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងពិតប្រាកដ។” តួយ៉ាងយើងត្រូវធ្វើដំណើរប្រមាណ១ម៉ោងពីទីប្រជុំជនទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោកបាននិយាយទៀតថា “តើស្ថានភាពនឹងទៅជាយ៉ាងណាក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខមុនពេលដែលគេសម្រេចចិត្តសាងសង់ផ្លូវក្រោមដីនិងស្ពានអាកាស។ ផ្លូវក្រោមដីឬស្ពានអាកាសត្រូវចំណាយពេលយ៉ាងតិចមួយឆ្នាំកន្លះដើម្បីសាងសង់។ ក្នុងរយៈពេលនេះវាធ្វើឱ្យមានបញ្ហាចរាចរមួយរយៈផងដែរ ហើយប្រជាជនដែលរស់នៅក្នុងទីក្រុងក៏កាន់់តែកើនឡើងក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។” លោកបានបន្ថែមទៀតថាប្រទេសកម្ពុជាពិតជាសំណាងណាស់ដែលត្រូវដោះស្រាយតែជាមួយបញ្ហាចរាចរតែមួយមុខប៉ុណ្ណោះ។ លោកព្រមានដែរថា “បច្ចុប្បន្ននេះមានបញ្ហាតែមួយទេដែលត្រូេវដោះស្រាយនោះគឺបញ្ហាចរាចរ ដែលមិនជាបញ្ហាប្រជាជននោះទេ។ ស្វែងយល់បន្ថែមអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា!
ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន
ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន
June 7, 2022, 3:32 a.m.
Realestate News
Home & Living
ប្រទេសកម្ពុជាមានកំណើនវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លា ដែលបានកំពុងស្រូបយកវិនិយោគិនពីបរទេស និងរុញប្រជាជនក្នុងស្រុកដ៏ច្រើនឲ្យងាកមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងវិស័យ ទាំងវិស័យដីធ្លី និងវិស័យលំនៅដ្ឋាន។ ពោលគឺកំណើននេះបានរីកដុះដាលនៅគ្រប់ទិសទីនៅ​តាមទីក្រុងធំៗ ទីក្រុងរីកចម្រើនថ្មីៗ តំបន់រោងចក្រឧស្សាហកម្ម និងផ្លូវជាតិសំខាន់ៗមួយចំនួន។ប្រាកដណាស់និន្នាការថ្មីនេះគឺបានផ្តល់ផលចំណេញជាច្រើនដល់អ្នកអភិវឌ្ឍន៍ និងវិនិយោគចុងក្រោយ។ ស្របជាមួយគ្នានេះមានអ្នកភិវឌ្ឍន៍ និងជនខិលខូចមួយចំនួនបានកេងបន្លំក្នុងវិស័យអចលនទ្រព្យដោយផ្តល់ព័ត៌មានមិនមានភាពច្បាស់លាស់ ដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី។នេះប្រហែលជាមកពីភាពធូរលុងផ្នែកច្បាប់ ចំណែកស្តង់ដារអាជីវកម្មក្នុងវិស័យក៏ហាក់មិនទាន់់មានភាពច្បាស់លាស់ ដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់ ឬករណីខ្លះវាហាក់យឺតពេលនៅពេលពួកគេដឹងថាត្រូវបានគេបោកប្រាស់។  ពិតណាស់ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទេនោះអ្នកនឹងអាចខាតបង់ទាំងពេលវេលា និងហិរញ្ញវត្ថុដោយឥតប្រយោជន៍។ដើម្បីបញ្ជៀសពីហានិភ័យទាំងនេះវាប្រហែលជាត្រូវទាមទាឲ្យអ្នកទិញខ្លួនឯងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ជាមួយគ្នានេះអ្នកទិញអាចស្វែងយល់ពីល្បិចបោកប្រាស់មួយចំនួនរបស់ក្រុមខិលខូច ។ ​ខាងក្រោមនេះគឺជាល្បិចឆបោកខ្លះៗ ដែលធ្លាប់កើតមាននៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យនៅកម្ពុជា។ប្លង់កម្មសិទ្ធិចំនួនពីរប្លង់រឹង និងប្លង់ទន់គឺជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យដែលត្រូវបានគេប្រើប្រាស់នៅកម្ពុជា។ ជាធម្មតាអចលនទ្រព្យមួយអាចមានប័ណ្ណកម្មសិទ្ធិកាន់កាប់មួយ ប៉ុន្តែអចលនទ្រព្យខ្លះអាចមានទាំងប្លង់រឹង និងប្លង់ទន់។ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ដែលលក់អចលនទ្រព្យឲ្យអ្នកទិញពីរនាក់ផ្សេងគ្នាដោយ អ្នកទិញម្នាក់ទទួលបានប្លង់រឹង ហើយម្នាក់ទៀតទទួលបានប្លង់ទន់។​ ក្នុងរណីនេះអ្នកទិញដែល ទទួលបានប្លង់ទន់នឹងមិនមានសិទ្ធិស្របច្បាប់ទេ ដោយសារតែប្លង់ទន់បានទទួលស្គាល់ត្រឹមតែពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ រីឯប្លង់រឹងវិញគឺទទួលស្គាល់ពីថ្នាក់ជាតិ។ករណីនៃការចេញប្លង់ច្រើនលើអចលនទ្រព្យតែមួយនេះធ្លាប់បានកើតឡើង ហើយអ្នកលក់បានលក់អចលនទ្រព្យដដែលទៅឲ្យអ្នកទិញច្រើននាក់។ជាដំណោះស្រាយ៖អ្នកអាចធ្វើការស៊ើបអង្កេតដោយផ្ទាល់ជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងការិយាល័យសុរិយោដី​ក្នុងតំបន់នោះ ដោយត្រូវថតចម្លង ប្លង់កម្មសិទ្ធិពីអ្នកលក់ ដើម្បីត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។ការប្រុងប្រយ័ត្នមួយផ្សេងទៀតគឺការពិនិត្យមើលថាតើអ្នកជិតខាងមានប្លង់រឹង ឬប្លង់ទន់។ ប្រសិនបើប្រជាជននៅក្នុងតំបន់នោះកាន់កាប់ប្លង់រឹងនោះគឺមានន័យថារដ្ឋាភិបាលបានចេញប្លង់រឹងជូនដល់តំបន់នោះរួចហើយ។ យើងមិនណែនាំឲ្យអ្នកទិញអចលនទ្រព្យមួយដែលមានប្លង់ទន់នៅក្នុង តំបន់ ដែលអ្នកជិតខាងមានប្លង់រឹងនោះទេ។ប្លង់រឹងក្លែងក្លាយ៖កាលពីដើមឆ្នាំ២០១៨កន្លងទៅមានករណីឆបោកលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយនៅក្នុងរាជធានីភ្នំពេញ។​ ការឆបោកនេះបានធ្វើឡើងជាស៊ែរីហើយម្ចាស់ដីនីមួយៗបានលក់ដីក្នុងតម្លៃក្រោមទីផ្សារទៅអោយម្ចាស់តែមួយ។ករណីខាងលើនេះអ្នកទិញបានពិនិត្យប្លង់ដី  និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឃើញមានភាពត្រឹមត្រូវទាំងអស់។ ប៉ុន្តែប៉ុន្មានខែក្រោយមក បន្ទាប់ពីដាក់ឯកសារផ្ទេរកម្មសិទ្ធិដីភូមិបាលខណ្ឌរកឃើញថាជាប្លង់ដីក្លែងក្លាយ។ជាដំណោះស្រាយ៖អ្នកទិញអចលនទ្រព្យគួរធ្វើការផ្ទៀងផ្ទាត់ប្លង់ជាមួយការិយាល័យសុរិយោដី ឬភូមិបាលសុ្រក/ខណ្ឌអោយបានច្បាស់លាស់ជាមុនសិនមុនសម្រេចចិត្តកក់លុយ។ដីមានវិវាទ៖អ្នកអាចក្លាយទៅជនរងគ្រោះដោយមិនដឹងខ្លួនប្រសិនបើអ្នកទិញដីកំពុងមានវិវាទ ឬមានការហាមឃាត់តាមផ្លូវតុលាការ។ អ្នកប្រហែលជាមិនងាយដឹងទេថាដីមានជម្លោះ ឬអត់ប្រសិនបើអ្នកមិនរស់នៅតំបន់នោះ។ដំណោះស្រាយ៖ការនិយាយជាមួយអ្នកជិតខាងជាធម្មតាអាចជួយអ្នកក្នុងការប្រមូលរាល់ព័ត៌មានចាំបាច់។ អ្នកក៏គួរតែធ្វើការស្វែងរកជំនួយ ឬកម្មសិទ្ធិកាន់កាប់​តាមរយៈក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមន្រ្តីក្រសួងដែនដីដើម្បីដឹងថាដីនោះពិតជាមានសុវត្ថិភាព។ភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍អាចជួយធ្វើការនេះ ជំនួសអ្នកបានប្រសិនបើអ្នកត្រូវការ ។ម្ចាស់ក្លែងក្លាយ៖អ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗ​ដាក់ប្រកាសលក់។ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយ។ដំណោះស្រាយ៖អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់បានអះអាង។  ការត្រួតពិនិត្យប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធនឹងអាចបញ្ជាក់ថានរណាជាម្ចាស់ពិតប្រាកដ។ប្រយ័ត្នចំពោះប្រាក់កក់៖អ្នកលក់ដីឡូតិ៍ខ្យល់ម្ចាស់ក្លែងក្លាយ ឬអ្នកលក់ក្លែងតែងតែចង់បានប្រាក់កក់មុនបំផុត។ អ្នកទិញត្រូវបានស្នើរឲ្យកក់ប្រាក់ដើម្បីទទួលបានអចលនទ្រព្យមុនគេ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។ដំណោះស្រាយ៖អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការីរងចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ។  ធ្វើបែបនេះអាចការពារខ្លួនអ្នកពី​ការឆបោក។អ្នកលក់ដីឡូតិ៍ខ្យល់៖ពួកគេប្រើប្រាស់គម្រោងអ្នកដ៏ទៃមកធ្វើទីផ្សារដោយប្រាប់ថាជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ។  ពួកគេមិនមានក្រុមហ៊ុនច្បាស់លាស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន។ អ្នកចាញ់បោកអ្នកលក់ដីឡូតិ៍ខ្យល់អាចមកពីមិនបានធ្វើការស្វែងរយល់ស៊ីជម្រៅពីគម្រោងពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម)។ដំណោះស្រាយ៖អ្នកទិញមិនត្រូវជឿដោយគ្រាន់តែឃើញតាមរយ​ៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន​ និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ។ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ។ការខូចខាតលាក់កំបាំង៖មូលហេតុមួយដែលគេលក់ផ្ទះក្នុងតម្លៃទាបជាងទីផ្សារខ្លាំងគឺអាចដោយសារតែមានការខូចខាតដែលអ្នកនឹងមិនអាចមើលឃើញ។ អ្នកលក់អាចប្រាប់ថាប្រញាតប់លក់ក្នុងហេតុផលណាមួយ ហើយអ្នក ទិញមិនអាចរកឃើញការខូចខាតទាំងនេះបានទេក្នុងពេលភ្លាមៗ ប៉ុន្តែនឹងដឹងនៅពេលទិញ និងចូលទៅស្នាក់នៅបានមួយរយៈពេល។ដំណោះស្រាយ៖ជាការណែនាំអ្នកគួរនាំអ្នកជំនាញមកជាមួយដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះមុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។តំបន់មានទឹកជំនន់៖“គ្មានទឹកជំនន់” គឺជាចំណុចដ៏ពិសេសមួយនៃអចលនទ្រព្យសម្រាប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វ ផ្សាយថាតំបន់នោះគឺគ្មា​នទឹកជំនន់ទេ បើទោះបីជាក្នុងតំបន់នោះមានទឹកជំនន់ក៏ដោយ។ អ្នកទិញអាចនឹងមានបញ្ហានៅពេលដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។ដំណោះស្រាយ៖អ្នកអាចត្រួតពិនិត្យមើលថាតើតំបន់នេះមានទឹកជំនន់ ឬក៏អត់ ដោយធ្វើការសាកសួរអ្នកក្នុងតំបន់​ ឬអ្នកជិតខាងនៅកន្លែងនោះ ថាតើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។ការបង់ប្រាក់មុនគម្រោង៖អ្នកអភិវឌ្ឍក្លែងក្លាយបានផ្សព្វផ្សាយថាពួកគេមានគម្រោងថ្មី​ និងចាប់បើកលក់មុនគម្រោង។   ពួកគេបើកឲ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មមពួកគេស្រាប់តែគេចខ្លួនបាត់។ដំណោះស្រាយ៖ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អតាមរយៈគម្រោងកន្លងមក។ អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗពីគេហទំព័រ ដែលអាចទុកចិត្តបាន​ ដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា។ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ។ប៉ុន្តែសូមចំណាំថានេះមិនមែនមានន័យថាអ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។ការឆបោករួមគ្នា៖ការឆបោកបែបនេះត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ  ឬមនុស្សពីរនាក់ធ្វើការរួមគ្នាដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ។ អ្នកទី១ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ចំណែកអ្នកទី២បានប្រកាសថានឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ។ ប៉ុន្តែការអភិវឌ្ឍន៍នេះជាធម្មតាមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយទេ។ បន្ទាប់មកអ្នកទី១ចាប់ផ្តើមលក់ដីដែលមិនទាន់មានការអភិវឌ្ឍនោះវិញក្នុងតម្លៃខ្ពស់។ បន្ទាប់មកពួកគេទាំងពីរនាក់បានចែកប្រាក់ចំណេញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំ​បន់នោះមិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ។ដំណោះស្រាយ៖អ្នកអាចមើលដឹងថាវាជាការឆបោក ឬអត់ដោយសារគម្រោងអភិវឌ្ឍន៍ធំៗត្រូវទាមទារការឯកភាពពីក្រសួងពាក់ព័ន្ធជាច្រើន និងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនដែលមានបទពិសោធន៍ជោគជ័យ។ ជាធម្មតាជនបោកប្រាស់មិនមានការិយាល័យពិតប្រាកដឡើយ។ ដូចបានលើកឡើងខាងលើពួកគេចាំបាច់ត្រូវតែមានបានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍនេះមិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ។មិនត្រូវអនុញ្ញាតឱ្យការបោកប្រាស់ទាំងនេះបន្លាចអ្នកនោះទេអ្នកត្រូវយល់ដឹង ...ការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាអាចមានប្រយោជន៍ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ។ ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់អាចធ្វើការ ជាមួយអ្នក ជួយអ្នក និងប្រាប់អ្នកពីការឆបោកគ្រប់រូបភាពបាន។លើសពីនេះប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងត្រូវបានគេបោកប្រាស់ សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនពេល ដែលអ្នកសម្រេចចិត្តទិញអចលនទ្រព្យមួយ!ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុត៖ តាមរយៈ Realestate.com.kh!
ព្យុះរដូវកាលបោះឆ្នោតឆ្នំា២០១៨៖ ផលប៉ះពាល់ទីផ្សារខុនដូអំឡុងពេលបោះឆ្នោត
ព្យុះរដូវកាលបោះឆ្នោតឆ្នំា២០១៨៖ ផលប៉ះពាល់ទីផ្សារខុនដូអំឡុងពេលបោះឆ្នោត
June 6, 2022, 5:06 p.m.
Realestate News
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនឹងប្រព្រឹត្តិទៅនៅពាក់កណ្តាលឆ្នាំ​២០១៨ ពាក់ព័ន្ធនឹងព្រឹទ្ធិការណ៍នេះត្រូវបានគេរំពឹង​ថានឹងមានការធ្លាក់ចុះនៃវិស័យអចលនទ្រព្យក្នុងពេលឆាប់ៗ។ ទោះជាយ៉ាងណាក៏ដោយការថយចុះនេះទំនងជាប៉ះពាល់ទៅលើទីផ្សារវិនិយោគរបស់ជនបរទេស ជាពិសេសជាងគេនោះគឺទីផ្សារខុដូប្រណិត។ លោក Bretton Sciaroni នាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Sciaroni & Associates បានហៅការបោះឆ្នោតឆ្នាំ​២០១៨​នេះ​ថា “ជាការបោះឆ្នោតគួរឲ្យចាប់អារម្មណ៍បំផុត។” លោក Sciaroni និយាយថានៅពេលបោះឆ្នោតកន្លងផុតទៅឆ្នាំ២០០៨ ហើយរដ្ឋាភិបាលថ្មីបានរៀបចំឡើង ស្របពេលវិបត្តិហិរញ្ញវត្ថុអន្តរជាតិបានកើតមានឡើងនៅកម្ពុជា ហើយវិស័យអចលនទ្រព្យ និងសំណង់ បានជួបវិបត្តិធ្ងន់ធ្ងរ នេះបើតាម គំនិតរបស់ខ្ញុំគឺវាត្រូវការរយៈពេលជាច្រើនឆ្នាំ ដើម្បីធ្វើឲ្យស្ថានភាព ប្រសើរឡើងវិញ។ លោក Sciaroni​ បានរំលឹកថា  “អគារ៤២ ជាន់ Gold Tower 42 គឺជាឧទាហរណ៍មួយក្នុងពេលនេះ ហើយតើអ្វីដែលនឹងកើត ឡើង នៅពេលដែលវិនិយោគិនបរទេសខ្ចីដើមទុនដើម្បីវិនិយោគជួបភាពច្របូកច្របល់នៅកម្ពុជា។”   ទោះជាយ៉ាងណាការផ្ទុះឡើងនៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងពេលថ្មីៗគឺបានបង្ហាញពីការ​ងើបឡើងវិញដ៏ខ្លាំងក្លានៃវិស័យអចលនទ្រព្យរបស់កម្ពុជា។ មើលទៅទីផ្សារមួយនេះគឺប្រហែលជាមិនទទួលរងការខាតបង់ខ្លាំងក្លាដូចកាលពីការបោះឆ្នោតឆ្នាំ២០០៨​នោះទេ។ នៅឆ្នាំ ២០១៣ ការលក់អចលនទ្រព្យបានគាំងក្នុងរយៈពេលបីខែមុនពេលបោះឆ្នោត  ហើយដំ ណើរការវិញត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីគណៈបក្សប្រជាជនកម្ពុជាបង្កើតរដ្ឋាភិបាលថ្មី។ នេះបើ តាមការការឲ្យប្រាប់ឲ្យដឹងរបស់លោក  David Murphy ជានាយកគ្រប់គ្រងនៅក្រុមហ៊ុន  Independent Property Services (IPS) កម្ពុជា។ លោក Desmond Yap ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Yong Yap Properties បានលើកឡើងថា  “បរិយាកាសនយោបាយបង្កើតភាពមិនច្បាស់លាស់កាន់តែច្រើននៅក្នុងទីផ្សារ ដែលបានធ្វើឲ្យការមានថយចុះទំនុកចិត្តរវាងវិនិយោគិននៅក្នុងពេលបច្ចុប្បន្ន។​ យើងបានមើលឃើញការជះឥទ្ធិពលនេះតាមរយៈអត្រា​នៃការលក់មានកម្រិតទាបអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតលើកមុន។  ប៉ុន្តែលោក Yap បានបន្ថែមទៀតថា “អ្នកដែលយល់ពីទីផ្សារច្បាស់លាស់នៅតែអាចមានឱកាសចំណេញពីស្ថានភាពនេះ។”លោក Saraboth Lee ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Maxem Property លើកឡើងថា​ អ្នកទិញ និងអ្នកលក់អចលនទ្រព្យ ជាទូទៅពួកគាតដំកល់ប្រាក់របស់ខ្លួនទុកក្នុងរយៈពេលប្រហែល ៦ខែមុនពេល ការបោះឆ្នោតចាប់ផ្តើ​ម ហើយបញ្ឍប់រាល់ប្រតិបត្តិការសាច់ប្រាក់រហូតដល់ពួកគេមានអារម្មណ៍ថា ស្ថានភាពមានស្ថិរភាពឡើងវិញម្តងទៀត។ ទោះជាយ៉ាងណានៅឆ្នាំ២០១៨វត្តមាននៃ​ “ព្យុះរដូវកាលបោះឆ្នោត” អាចនឹងសម្រុកមកកាន់ទីផ្សារខុនដូនៅពេលដែលការផ្គត់​ផ្គង់​លើសតម្រូវការក្នុងអំឡុងពេលបោះឆ្នោត។លោក Lee និយាយថា “អ្វីដែលជាភាពខុសប្លែកគ្នារវាងការបោះឆ្នោតកាលពីឆ្នាំ ២០១៣ គឺការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកសម្រាប់​ខុន​ដូនឹងឈានទៅដល់កម្រិតមួយដែលមិនអាចស្មានដល់ក្នុងរយៈពេលពីរបីឆ្នាំទៅមុខទៀត។ លោក Murphy យល់ស្របជាមួយគំនិតនេះ​ ហើយជឿថា “តម្លៃខុនដូនឹងធ្លាក់ចុះ។” “នេះគឺដោយសារតែអ្នកអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗ ជាអ្នកបោះទុនលើគម្រោងខុនដូជា ហើយជនបរទេសជាអ្នកទិញ​ខុន​ដូ​ទំាងនោះ។ វិនិយោគិននឹងនៅចាំមើលនូវលទ្ធផលទំាងនោះ តាមការលើកឡើងរបស់លោក Joe Phelan ប្រធានសេវាកម្មហិរញ្ញវត្ថុអចលនទ្រព្យនៅធនាគារ Hong Leong Bank Cambodia។  ប៉ុន្តែអ្នកជួលនៅក្នុងទីក្រុងហាក់ទទួលបានផលចំណេញ!លោក  Bobby Peoples ជានាយកប្រចាំប្រទេសនៅក្រុមហ៊ុន  Home Connect (Cambodia) Ltd បាននិយាយថាមុនការបោះឆ្នោតប្រាំមួយខែកាលពីឆ្នាំ ២០១៣ ការលក់ខុនដូគឺស្ទើរតែលែងមានទាំងស្រុងចំណែកឯទីផ្សារនៃការជួលនៅតែមានភាពជោគជ័យនៅទូទាំងប្រទេស។”លោក Lee បាននិយាយថា “ការផ្គត់ផ្គង់ខុនដូលើសតម្រូវការរួមជាមួយនឹងការបោះឆ្នោតឆ្នាំ២០១៨នឹងធ្វើឲ្យតម្លៃទីផ្សារនៃការជួលខុនដូធ្លាក់ចុះ។” យល់ស្របបែបនេះផងដែរ លោក Murphy ​និយាយថា​ទីផ្សារនៃការជួលនឹងនៅតែមានកាន់តែច្រើននៅពេលដែលអតិថិជនមិនទិញរហូតដល់ពេលដែលលទ្ធផលនៃការបោះឆ្នោតបានបង្ហាញ។​ទោះជាយ៉ាងណាទីផ្សារក្នុងស្រុកផ្តោតសំខាន់លើដី និងអចលនទ្រព្យជាប់ដី គឺទំនងជាបង្ហាញពីការធ្លាក់ចុះតិចតួចប៉ុណ្ណោះ។ លោក Joe Phelan ប្រធានសេវាកម្មហិរញ្ញវត្ថុអចលនទ្រព្យ នៅធនាគារ Hong Leong Bank Cambodia និយាយថា  “ ខ្ញុំដូចជាមិនមើលឃើញបញ្ហាអ្វីនោះទេពាក់ព័ន្ធទៅនឹងអចលនទ្រព្យជាមួយដីនៅកម្ពុជា” “បើទោះបីជាមានការធ្លាក់ចុះនៃប្រតិបត្តិការអចលនទ្រព្យក្នុងប៉ុន្មានខែមុនពេលនិងក្រោយពេល បោះឆ្នោតឆ្នាំ២០១៣​ក៏​ដោយតម្លៃអចលនទ្រព្យគឺនៅតែមានស្ថិរភាពដដែល”​ នេះបានតាមការលើកឡើងរបស់លោក Phelan។ លោក Phelan បានបន្តទៀតថាការទិញអចលនទ្រព្យខ្នាតតូចទៅមធ្យម វានឹងនៅតែបន្តមានសកម្មភាពធម្មតាដដែលក្នុង​កំឡុង​ពេលបោះឆ្នោតនៅកម្ពុជា។ លោក Sciaroni ជឿថាក្នុងប៉ុន្មានឆ្នាំកន្លងមកកម្ពុជាទទួលបានទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងដំណើរការនៃការបោះឆ្នោត។ ឥទ្ធិពលនៃការបោះឆ្នោតដែលធ្វើឲ្យគាំងប្រតិបត្តិការអចលនទ្រព្យ ក្នុងស្រុកមានរយៈពេលកាន់តែខ្លីទៅខ្លីទៅ។ កម្ចីទិញផ្ទះគឺជាវិស័យមួយដែលផ្តោតសំខាន់លើទីផ្សារស្រុកខ្មែរនឹងកាន់តែថយទៅថយទៅ។ ប្រជាជនមួយចំនួនបានទាយថា “នៅពេលដែលសកម្មភាពអចលនទ្រព្យទីផ្សារថយចុះទីផ្សារនៃកម្ចីទិញផ្ទះ នឹងថយចុះជាក់ជាមិនខាន។ ប៉ុន្តែ លោក Phelan យល់ថាការធ្លាក់ចុះនៃប្រាក់កម្ចីគឺទាក់ទងសំខាន់ទៅលើទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់ “ក្នុងរយៈពេលបីខែមុនការបោះឆ្នោតឆ្នាំ២០១៣ នឹងត្រលប់មកភាពធម្មតាវិញបន្ទាប់ពីនោះរយៈពេលពីរខែនៃការបោះឆ្នោត។”   លោក Phelan បន្តទៀតថា​ ទោះជាយ៉ាងណា ទាក់ទងទៅនឹងអចលនទ្រព្យក្នុងបុរី​ដែលមានគុណភាព និងមានតម្លៃសមរម្យគឺមានការទិញជាធម្មតា។ “ខ្ញុំមិនឃើញមានការធ្លាក់ចុះអ្វីទេជាមួយនឹងប្រភេទនៃកម្ចីទិញផ្ទះគឺនឹងនៅតែបន្តដូចធម្មតា។សរុបសេចក្តីមកសណ្ទុះនៃការកម្ចីប្រាក់មានការធ្លាក់ចុះត្រឹមតែ៣០%កំឡុង៥ខែនេះ ហេតុផលចំបងដោយសារប្រជាជនកំពុងតាមដានព្រឹត្តិការណ៍បោះឆ្នោត” យោងតាមសម្តី លោក Phelanដើម្បីរក្សានូវទំនុកចិត្តរបស់វិនិយោគិនបរទេសក្នុងអំឡុងពេលបោះឆ្នោត រាជរដ្ឋាភិបាលអាចធ្វើការ ដោះស្រាយលើក្តីកង្វល់នៅក្នុងទីផ្សារ ដោយពង្រឹងបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និងកាត់បន្ថយលើសំពាធនៃកំណើនដ៏ឆាប់រហ័សមានដូចជា ការកាត់បន្ថយលើការកកស្ទះចរាចរ និងផ្តល់ការផ្គត់ផ្គង់ នៃថាមពលប្រើប្រាស់ឲ្យមានស្ថេរភាព។” នេះតាមការផ្តល់អនុសាសន៍របស់ លោក Lee។  និពន្ធដោយលោក James Whitehead នាយកផ្នែកអត្ថបទប្រចំាក្រុមហ៊ុន  Realestate.com.kh អត្ថបទនេះត្រូវបានសហការនិពន្ធដោយសារព័ត៌មានខ្មែរថាមស៍ និងគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលនឹងចុះផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធនៅក្នុងកាសែតខ្មែរថាមស៍។ ខ្មែរថាមស៍ធ្វើការបោះពុម្ពផ្សាយកាសែតរៀងរាល់ថ្ងៃដែលមានចំនួន​១០,០០០​ច្បាប់ទូទាំងប្រទេសកម្ពុជា។ សូមទំនាក់ទំនងមកកាន់យើងថ្ងៃនេះ សម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម​ជាមួយព្រឹត្តិបត្តិព័ត៌មានអចលនទ្រព្យ។ស្វែងរកព័ត៌មានសំខាន់ៗទាក់ទងនឹងវិស័យអចលនទ្រព្យតាមរយៈ Realestate.com.kh
ច្បាប់ពន្ធថ្មីសម្រាប់ភ្នាក់ងារអចលនទ្រព្យ
ច្បាប់ពន្ធថ្មីសម្រាប់ភ្នាក់ងារអចលនទ្រព្យ
June 6, 2022, 5:06 p.m.
Realestate News
អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីណែនាំមួយលេខ ១៨៤១០ ដែលចង់បញ្ជាក់ឱ្យច្បាស់លាស់លើ កាតព្វកិច្ចពន្ធសម្រាប់ក្រុមហ៊ុនអាជីវកម្មដែលជួលអចលនទ្រព្យបន្ត។ សេចក្ដីណែនាំថ្មីនេះចង់កំណត់ឲ្យច្បាស់លាល់លើច្បាប់ដើម្បីបញ្ឈប់រាល់ប្រភេទកាតព្វកិច្ចពន្ធណាដែលស្ទួនគ្នា។ក្រុមហ៊ុនអចលនទ្រព្យតាមធម្មតាត្រូវកាត់ពន្ធ១០%នៃប្រាក់ថ្លៃជួលពីម្ចាស់អចលនទ្រព្យរបស់ខ្លួនហើយនៅក្នុងលក្ខខណ្ឌនៃការជួលអចលនទ្រព្យបន្ត អ្នកជួលអចលនទ្រព្យបន្តនោះត្រូវកាត់ពន្ធ១០%នៃថ្លៃជួលពីក្រុមហ៊ុនអចលនទ្រព្យនោះទៀត។ ក្នុងសេចក្ដីណែនាំលេខ ១៨៤១០ បច្ចុប្បន្នបានផ្តល់ការលើកលែងពន្ធលើអ្នកជួលបន្តប្រសិនបើម្ចាស់អចលនទ្រព្យ  និងអ្នកជួលដំបូងនោះបានជាប់កាតព្វកិច្ចបង់ពន្ធដូចគ្នា។ លោក Anthony Galliano ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambodian Investment Management បានលើកឡើងថា “ប្រការណែនាំលេខ១៨៤១០គឺជាគម្រូមួយផ្សេងទៀតរបស់អគ្គនាយកដ្ឋានពន្ធដា ដែលឆ្លើយតបទៅនឹងទីផ្សារដោយកំណត់ថានេះជាការបង់ពន្ធស្ទួនសម្រាប់ម្ចាស់អចលនទ្រព្យ ក្នុង ករណីនេះកាតព្វកិច្ចបង់ពន្ធសម្រាប់ទាំងអ្នកជួលដំបូង និងអ្នកជួលបន្ត គឺមានទំហំដូចគ្នាបេះបិទ។” លោកបានបន្តថា “ក្រោមការណែនាំនេះក្រុមហ៊ុនអចលនទ្រព្យនៅតែតម្រូវឱ្យបង់ពន្ធ១០% នៃប្រាក់ ថ្លៃជួលពីម្ចាស់អចលនទ្រព្យរបស់ពួកគេ។ ក៏ប៉ុន្តែនៅពេលដែលជាក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីបានជួលបន្តទៅអ្នកជួលមួយផ្សេងទៀតដែលបានចុះបញ្ជីពន្ធដារដែរអ្នកជួលបន្តនោះនឹងមិនមានកាតព្វកិច្ចបង់ពន្ធ១០% លើការជួលបន្តជាមួយម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនោះទេត្រឹមតែចេញ នូវវិក្កយបត្រពន្ធអាករតម្លៃបន្ថែមឲ្យប៉ុណ្ណោះ។”លោកបានបន្ថែមលើនេះទៀតថា “នៅពេលតម្រូវការសម្រាប់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យកំពុងតែរីក ចម្រើន និងការផ្ដល់នូវការផ្គត់ផ្គង់ការិយាល័យកំពុងតែកើនឡើងក្នុងទីផ្សារ ការបញ្ជាក់នេះគឺជាការគាំទ្រលើវិស័យអចលនទ្រព្យដោយសារចង់ធ្វើឲ្យមានភាពងាយស្រួលលើស្ថានភាពពន្ធរវាងអ្នកជាប់ពន្ធទាំងពីរពាក់ព័ន្ធទៅនឹងការជួលបន្ត ដោយត្រឹមតែជាការយកពន្ធអាករតម្លៃបន្ថែមវិញ។” ក្នុងសេចក្ដីណែនាំថ្មីហាក់បីដូចជាមានការភ័ណច្រឡំក្នុងវិស័យអចលនទ្រព្យកន្លងមក។ លោក គីម ហ៊ាង ប្រធានសហគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានជម្រុញឱ្យអគ្គនាយកដ្ឋានពន្ធដាបង្កើតឲ្យបង្កើតវេទិការពិភាក្សាមួយនិងអញ្ជើញម្ចាស់ភ្នាក់អចលនទ្រព្យទាំងអស់ ដើម្បីបញ្ជាក់និងពន្យល់អំពីសេចក្តីបង្គាប់ថ្មីនេះឱ្យបានច្បាស់លាស់លើអ្វីដែលច្បាប់អាចជួយ ក្នុងវិស័យនេះ​ ។ លោកបានពន្យល់ទៀតថា “យើងមិនមានការជំទាស់ទៅនឹងការណែនាំរបស់រដ្ឋាភិបាលដែលចង់បង្កើនគុណភាពនៃការប្រមូលពន្ធនោះទេ។” លោកបានបន្តទៀតថា“តាមទសន្សនរបស់ខ្ញុំអគ្គនាយកដ្ឋានពន្ធដាគួរតែរៀបចំវេទិការសាធារណៈហើយអញ្ជើញភ្នាក់ងារអចលនទ្រព្យទាំងអស់ឱ្យចូលរួមដើម្បីឱ្យពួកគេយល់ដឹងពីកាតព្វកិច្ចបង់ពន្ធរបស់ពួកគេ។ ខ្ញុំគិតថានេះជាមធ្យោបាយដ៏ល្អបំផុតពីព្រោះថាភា្នក់ងារ អចលនទ្រព្យមួយចំនួនមិនទាន់យល់ដឹងច្បាស់នៅឡើយ។” អត្ថបទដោយលោក James Whitehead នាយកផ្នែកអត្ថបទនៃក្រុមហ៊ុន Realestate.com.kh អត្ថបទនេះត្រូវបានសហការនិពន្ធដោយសារព័ត៌មានខ្មែរថាមស៍ និងគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលនឹងចុះផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធនៅក្នុងកាសែតខ្មែរថាមស៍។ ខ្មែរថាមស៍ធ្វើការបោះពុម្ពផ្សាយកាសែតរៀងរាល់ថ្ងៃដែលមានចំនួន​១០,០០០​ច្បាប់ទូទាំងប្រទេសកម្ពុជា។ សូមទំនាក់ទំនងមកកាន់យើងថ្ងៃនេះ សម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម​ជាមួយព្រឹត្តិបត្តិព័ត៌មានអចលនទ្រព្យ។ស្វែងរកព័ត៌មានអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh
Realestate.com.kh ចាប់ដៃគូជាមួយសារព័ត៌មានខ្មែរថាមស៍ដើម្បីចេញផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធ
Realestate.com.kh ចាប់ដៃគូជាមួយសារព័ត៌មានខ្មែរថាមស៍ដើម្បីចេញផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធ
June 6, 2022, 5:06 p.m.
Realestate News
សូមណែនាំខ្លួនពួកយើងជូនអ្នកអានសារព័ត៌មានខ្មែរថាមស៍ឲ្យបានដឹងថា "ក្រុមហ៊ុផ្សព្វផ្សាយអចលនទ្រព្យ Realestate.​com​.​kh បានបង្កើតឡើងនៅឆ្នាំ​២០០៩ ហើយគឺជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យដែលឈានមុខគេសម្រាប់អ្នកទិញ និងអ្នកលក់ក្នុងប្រទេសកម្ពុជា។"គេហទំព័ររបស់យើងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្វែងរកអចលនទ្រព្យតាមអនឡាញដោយផ្អែកទៅលើទីតាំង (សង្កាត់ និងខណ្ឌ) ប្រភេទអចលនទ្រព្យ និងតម្លៃ។ សម្រាប់អ្នកដែលចាប់អារម្មណ៏ក្នុងការទិញ ឬជួលអាចមើលរូបភាព ការរៀបរាប់ពីលក្ខណៈពិសេស ប្លង់ វីដេអូ  ទស្សនាផ្ទះគំរូជាមួយកាមេរ៉ា៣៦០ដឺក្រេ និងព័ត៌មានសំខាន់ៗដ៏ទៃទៀតដែលពួកគេត្រូវការមុននឹងទៅមើលអចលនទ្រព្យដោយផ្ទាល់។ នៅពេលដែលពួកគេចង់ស្វែងរកអចលនទ្រព្យ និងព័ត៌មានបន្ថែមពួកគេអាចធ្វើការហៅទូរស័ព្ទ ឬអ៊ីម៉ែលទៅកាន់ម្ចាស់អចលនទ្រព្យតាមរយៈគេហទំព័ររបស់យើង។ពួកយើងមិនមែនជាភ្នាក់ងារអចលនទ្រព្យនោះទេ ហើយពួកយើងក៏មិនយកកំរៃជើងសារពីការលក់នោះដែរយើងគ្រាន់តែភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញតែប៉ុណ្ណោះ។Realestate.com.kh​ ក៏ជាដៃគូជាមួយធនាគារក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនច្បាប់ និងអ្នកវាយតម្លៃជាច្រើនដើម្បីផ្ដល់នូវព័ត៌មានគ្រប់គ្រាន់ជូនដល់អ្នកប្រើប្រាស់របស់យើង។ យើងមានអចលនទ្រព្យជាង ៤៥,០០០  រួមទាំងគម្រោងអភិវឌ្ឍន៏ថ្មីៗ ខុនដូថ្មីៗជាង៣០០ ការិយាល័យ និងគម្រោងបុរីជាច្រើនផ្សព្វផ្សាយក្នុងគេហទំព័ររបស់យើងដើម្បីឱ្យអតិថិជនងាយស្រួលស្វែងរកតាមតម្រូវការ។ អ្នកអានប្រហែលអាចនឹងភ្ញាក់ផ្អើលជាមួយនឹងការចាប់ដៃគូជាមួយសារព័ត៌មានខ្មែរថាមស៍ដើម្បីសហការដើម្បីបង្កើត ព្រឹត្តិ​បត្តិ ព័ត៌​មានអចលនទ្រព្យជាលើកដំបូង។ ពួកយើងនៅតែបន្តធ្វើការជាមួយគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យរបស់យើង តាមប្រព័ន្ធអនឡាញដែលជាអនាគតទីផ្សារមួយដ៏មានប្រសិទ្ធិភាពបំផុត។ទោះជាយ៉ាងណាក៏ដោយបេសកម្មរបស់ Realestate.com.kh នៅតែផ្ដល់ឱ្យសាធារជនជាមួយនឹងធនធាន និងសេវាកម្មដ៏មានប្រសិទ្ធិភាពក៏ដូចជាការផ្ដល់ជូននូវព័ត៌មានអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ជួលក្នុងប្រទេសកម្ពុជា ដែលជួយជម្រុញការលក់ និងការជួលឲ្យកាន់តែមានប្រសិទ្ធិភាព។ ការផ្សព្វផ្សាយអចលនទ្រព្យតាមរយៈប្រព័ន្ធឌីជីធលដែលជាបច្ចេកវិទ្យាទំនើបនៃយុទ្ធសាស្រ្តទីផ្សារមួយដ៏ល្អសម្រាប់អចលនទ្រព្យ។ តួយ៉ាងពួកយើងបានបោះពុម្ពផ្សាយទស្សនាវដ្តីដែលមានឈ្មោះថាទស្សនាវដ្តីអចលនទ្រព្យកម្ពុជាដែលធ្វើការបោះពុម្ពផ្សាយចំនួន១៥,០០០ក្បាលហើយធ្វើការចែកចាយពាសពេញប្រទេសកម្ពុជា។យើងដឹងអំពីសារៈសំខាន់ទីផ្សារក្នុងប្រទេសកម្ពុជា និងទីផ្សារអចលនទ្រព្យកម្ពុជានៅក្រៅប្រទេសដើម្បីទាក់ទាញវិនិយោគិនបរទេស។ ការបង្កើតទីផ្សារអនឡាញគឺពិតជាមធ្យោបាយដ៏មានប្រសិទ្ធិភាព ហើយមានតម្លៃថោកសមរម្យទៀតផង។  ប៉ុន្តែពួកយើងក៏ដឹងដែរថាអតិថិជនរបស់យើងចង់ទាក់ទាញទាំងទីផ្សារក្នុងស្រុក និងជនបរទេសរស់នៅក្នងប្រទេសកម្ពុជា។ ហើយជាក់ស្ដែងគឺថាទោះបីជាពួកយើងកំពុងតែមានការរីកចម្រើន និងមានបទពិសោធន៍ក្នុងទីផ្សារប្រទេសកម្ពុជាក៏ដោយ យើងនៅតែផ្ដោតសំខាន់ទៅលើអតិថិជនជាអ្នកទិញ និងអ្នកជួលក្នុងស្រុកដដែល។យើងពិតជាមានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់ដែលបានដើរតួនាទីជាអ្នកអប់រំទីផ្សារអចលនទ្រព្យដល់ប្រជាជនកម្ពុជា ទន្ទឹមនឹងនេះផងដែរយើងបានក្លាយជាដៃគូជាមួយសារព័ត៌មានខ្មែរថាមស៍ផងដែរ ដែលនេះជាវិធីមួយទៀតដែលយើងអាច​ឈានទៅរកបេសកម្មរបស់យើង។ ជាងនេះទៅទៀតប្លុកព័ត៌មានរ​​បស់គេហទំព័រ Realestate.com.kh គឺជាប្រភពព័ត៌មាន​អនឡាញ​ស្ដីពីអចលនទ្រព្យដែលឈានមុខគេនិងជាព័ត៌មានដែលផ្តល់អនុសាស្រ្តន៍ល្អសម្រាប់អ្នកទិញ និងអ្នកលក់អចលនទ្រព្យ។ដូច្នេះហើយនៅពេលដែលអតិថិជនរបស់អ្នកទៅអង្គុយផឹកកាហ្វេនៅហាងកាហ្វេប្រ៊ោនពួកគេអាចអានព័ត៌មានខ្មែរថាមស៍ ដូច​គ្នានោះផងដែរពួកគេក៏អាចតាមដានព័ត៌មានទាំងស្រុងស្ដីពីអចលនទ្រព្យតាមអនឡាញផងដែរ។ ការផ្តល់ជម្រើសទាំងពីរនេះសម្រាប់អ្នកអាន ដោយសារយើងមានគោលបំណងដើម្បីផ្តល់ជូននូវបទពិសោធដ៏មានភាពងាយស្រួល និងការផ្តល់ជូនចំណេះដឹងក្នុងវិស័យនេះតាមតែអាចធ្វើទៅបាន។ បេសកម្មរបស់ Realestate.com.kh តាមរយៈការផ្ដល់ជូន​នេះធ្វើឱ្យអតិថិជនកាន់តែរីករាយ អតិថិជនអាចទទួលបានព័ត៌មានបានត្រឹមត្រូវ  និងមានគុណភាពខ្ពស់ និងជម្រុញការលក់បានលឿន។ពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ដែលបានចាប់ផ្ដើមទំនាក់ទំនងជាមួយសារព័ត៌មានខ្មែរថាមស៍ ហើយនៅតែរងចាំដើម្បីទទួលបានការគោរព និងព័ត៌មានអចលនទ្រព្យដែលអាចជឿទុកចិត្តបានពីប្រជាជនកម្ពុជាទាំងតាមប្រព័ន្ធអនឡាញ និងព្រឹត្តិបត្តិព័ត៌មាន។ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ Realestate.com.kh ឬកាសែតខ្មែរថាមសិ៍ សូមទំនាក់ទំនងមកកាន់សហការីយើងខ្ញុំតាមរយៈទូរស័ព្ទ៖  +855 017 436 756 / 069 436 756
ការប្រគំតន្រ្តីដំណាច់ឆ្នាំ២០១៦នៅមជ្ឈមណ្ឌលរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែធ្នូ
ការប្រគំតន្រ្តីដំណាច់ឆ្នាំ២០១៦នៅមជ្ឈមណ្ឌលរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែធ្នូ
June 6, 2022, 5:04 p.m.
Realestate News
ជិតដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីនាពេលឆាប់ៗនេះហើយ តើត្រូវប្រារព្ធពិធីជប់លៀងអបអរសាទរដំណាច់ឆ្នាំ២០១៦ដោយរបៀបណា? មជ្ឈមណ្ឌលរាជធានីភ្នំពេញបានធ្វើជាដៃគូជាមួយ PTG International រួមគ្នាបង្កើតកម្មវិធីប្រគុំតន្រ្តីដ៏ធំនាដំណាច់ឆ្នាំ២០១៦។មិត្តភក្តិនិងគ្រួសារសូមអញ្ជើញចូលរួមក្នុងកម្មវិធីដ៏ធំមួយនេះនៅថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ ដើម្បីទទួលបានភាពរីករាយ និងការកម្សាន្តនាដំណាច់ឆ្នាំ២០១៦នេះ។ ព្រឹត្តិការណ៏នេះនឹងត្រូវធ្វើឡើងជាមួយកម្មវិធីជាច្រើនរួមមាន៖ ការប្រគំតន្រ្តីខ្នាតតូចនិងខ្នាតធំដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៥ខែធ្នូវនេះ។ព្រឹត្តិការណ៏ដ៏ធំនេះនឹងមានការចូលរួមសម្តែងពីតារាល្បីៗក្នុងប្រទេសកម្ពុជាមានដូចជា៖ តារាកំប្លែងនាយកុយ នាយក្រឹម តារាចម្រៀងកញ្ញា អ៊ីវ៉ា លោក ព្រាប សុវត្តិ លោក ឆាយ វិរៈយុទ្ធ  និងលោកកែវ វាសនា។ បន្ថែមពីនេះទៅទៀតមានការដាក់លក់ម្ហូបអាហារនិងភេសជ្ជៈ ហើយមានការដាក់តាំងពិព័រណ៍លក់ផលិតផលជាច្រើនផងដែរ  កម្មវិធីដ៏ធំមួយនេះចាប់ផ្តើមពីម៉ោង៩ព្រឹកដល់ម៉ោង១០យប់ ។ព្រឹត្តិការណ៍ដ៏ធំមួយនេះរំពឹងថានឹងមានអ្នកចូលរួមប្រហែល ១០០,០០០នាក់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ការរៀបចំព្រឹត្តិការណ៍មួយនេះផងដែរដើម្បីបង្ហាញពីសក្ដានុពលនិងការអភិវឌ្ឍន៍នៃតំបន់នេះ។ លោក K. Elamaren ជានាយក​រងគ្រប់គ្រងគម្រោងនិងសំណង់នៃ PPCC បានបញ្ជាក់នៅក្នុងសន្និសិទ្ធសារព័ត៌មានថា “ព្រឹត្តិការណ៏នេះផ្ដល់ឱ្យយើងនូវវិធីសាស្រ្តដ៏សំខាន់មួយដើម្បីទាក់ទាញវិនិយោគិនទាំងពេលបច្ចប្បន្ននិងពេលអនាគតដែលនេះជាមធ្យោបាយមួយដ៏ល្អប្រសើរ។ មជ្ឈមណ្ឌលរាជធានីភ្នំពេញផ្ដល់ជូននូវទីក្រុងបែបទាន់សម័យ ផ្តល់ភាពងាយស្រួល ចរាចរល្អប្រសើរ និងមានប្រព័ន្ធលូបង្ហូរទឹកស្របតាមមាត្រដ្ឋានត្រឹមត្រូវបំផុត។” ព្រឹត្តិការណ៏នេះនឹងបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច និងគម្រោងកំពុងអភិវឌ្ឍន៏ជាច្រើនក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុង។ព្រឹត្តិការណ៏នេះត្រូវបានឧបត្ថម្ភដោយ ក្រុមហ៊ុន Cellcard ស្រាបៀរអង្គរ ភោជនីយដ្ឋានស៊ួគ៌ា និងភោជនីយដ្ឋានតារា។ ចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះនៅមជ្ឈមណ្ឌលរាជធានីភ្នំពេញ រីករាយជាមួយការប្រគុំតន្រ្តី ទទួលទានអាហារអាហារឆ្ងាញ់ៗ និងជួបជាមួយក្រុមហ៊ុនល្បីៗជាច្រើន។ស្វែងយល់បន្ថែមអំពីគម្រោងរបស់មជ្ឈមណ្ឌលរាជធានីភ្នំពេញ៖  The Edge & Residence 90
មធ្យោបាយដ៏ល្អបំផុតសម្រាប់ជនបរទេសដែលចង់វិនិយោគវិស័យដីធ្លីក្នុងប្រទេសកម្ពុជា
មធ្យោបាយដ៏ល្អបំផុតសម្រាប់ជនបរទេសដែលចង់វិនិយោគវិស័យដីធ្លីក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
វាមិនមានអ្វីជាអាថ៌កំបាំងនោះទេដែលជនបរទេសអាចកាន់កាប់អចលនទ្រព្យតាមរយៈប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីក្នុងប្រទេសកម្ពុជា។ប៉ុន្តែអ្វីដែលមិនបានដឹងទូលំទូលាយនោះគឺថាជនបរទេសមានវិធីសាស្រ្តជាច្រើនដើម្បីកាន់កាប់ដីដោយស្របច្បាប់ក្នុងប្រទេសកម្ពុជា។នេះគឺជាការណែនាំពី Realestate.com.kh ដើម្បីបង្ហាញអ្នកនូវចំនុចផ្សេងៗគ្នាទាក់ទងទៅនឹងរបៀបដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាសម្រាប់វិនិយោគិនបរទេស៖មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយបង្កើតក្រុមហ៊ុនជាមួយជនជាតិខ្មែរតើមានត្រូវមានលក្ខខណ្ឌអ្វីខ្លះដើម្បីបង្កើតក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត?មធ្យោបាយដើម្បីវិនិយោគលើវិស័យដីធ្លីក្នុងប្រទេសកម្ពុជាជាមួយការជួលរយៈពេលវែងតើអ្វីជាគុណសម្បត្តិ និងគុណវិប្បត្តិនៃការជួលរយៈពេលវែងសម្រាប់ជនបរទេសក្នុងប្រទេសកម្ពុជា?មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយចុះបញ្ជីធ្វើជាក្រុមហ៊ុនអចលនទ្រព្យជាមួយជនជាតិខ្មែរ ដែលយើងអាចហៅម្យ៉ាងទៀតបានថាការទិញតាមរយៈភាគី។តើឯកសារអ្វីខ្លះដែលតិយតជនត្រូវមាន?មធ្យោបាយដើម្បីវិនិយោគតាមរយៈការសម្បទានក្នុងប្រទេសកម្ពុជា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានដីសម្បទានសេដ្ឋកិច្ចក្នុងប្រទេសកម្ជុជា?មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយរៀបការជាមួយជនជាតិខ្មែរតើមានអ្វីកើតឡើងនៅពេលដែលអ្នកលែងលះគ្នា?មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយសហការជាមួូយប្រជាជនកម្ពុជាចាប់ផ្ដើមស្វែងយល់ពីរការវិនិយោគដីដោយជនបរទេសក្នុងប្រទេសកម្ពុជា... មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយបង្កើតក្រុមហ៊ុនជាមួយជនជាតិកម្ពុជា៖ ជនបរទេសអាចធ្វើអាជីវកម្មជាច្រើនប្រភេទក្នុងប្រទេសកម្ពុជា។ ពិតជាងាយស្រួល! ប៉ុន្តែពួកគេត្រូវបង្កើតក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត ឬក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតជាមួយប្រជានជនកម្ពុជាជាមុនសិនថាតើប្រសិនបើពួកគេចង់កាន់កាប់ដីក្នុងប្រទេសកម្ពុជាក្រោមរូបភាពក្រុមហ៊ុន។ នេះគឺព្រោះតែ ជនបរទេសមិនត្រូវបានអនុញាតឱ្យទិញដីដោយផ្ទាល់នោះទេ នេះបើយោងតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។​​​ទោះជាយ៉ាងណាក៏ដោយម្ចាស់ក្រុមហ៊ុនដែលជាជនជាតិខ្មែរត្រូវមានសិទ្ធិកាន់កាន់៥១%នៃភាគហ៊ុនរបស់ក្រុមហ៊ុន ដូច្នេះហើយក្រុមហ៊ុនអាចទិញដីក្នុងនាមក្រុមហ៊ុនហើយអាចធ្វើអ្វីៗក្នុងដីនោះដោយស្របច្បាប់ ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំពូកទី៥ មាត្រា១៦ នៃច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា​​ បានបង្ហាញថា“ម្ចាស់កម្មសិទ្ធិដីដែលមានបំណងចង់ធ្វើសកម្មភាពវិនិយោគលើដីគួរតែផ្ទេរឱ្យម្ចាស់ដីដែលជាអ្នកកាន់កាប់ដោយប្រជាជនកម្ពុជា ឬភាគីស្របច្បាប់ណាមួយដែលមានភាគហ៊ុន៥១% នៃក្រុមហ៊ុននឹងកាន់កាប់ដោយស្របច្បាប់ ឬបុគ្គលណាម្នាក់ដែលជាប្រជាជនកម្ពុជា។”ប៉ុន្តែនេះជាបញ្ហាមួយដែលធ្វើឱ្យមានការព្រួយបារម្មណ៍សម្រាប់វិនិយោគិនដែលមានភាគហ៊ុនក្នុងក្រុមហ៊ុនត្រូវដកភាគហ៊ុនចេញពីទ្រព្យសកម្មរបស់ក្រុមហ៊ុន។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការបែងចែកភាគហ៊ុន និងការព្រៀងសមស្របមួយនៃច្បាប់ដែលមានក្នុងប័ណ្ណភាគហ៊ុនដែលអាចធានាដោយការគ្រប់គ្រងពេញលេញសម្រាប់ជនបរទេសដែលជាប់ពាក់ព័ន្ធ។ ជនបរទេសក៏មានជម្រើសសម្រាប់កម្ចីទិញផ្ទះសន្តិសុខ និងអំណាចរបស់ឯកសារមេធាវីដើម្បីធានាថាវាជាការគ្រប់គ្រងពេញលេញចំពោះដី ឬអចលនទ្រព្យផ្សេងទៀតដោយការផ្ទេរសិទ្ធិក្នុងក្រុមហ៊ុន។​ តើអ្នកត្រូវមានអ្វីខ្លះដើម្បីបង្កើតក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត?អ្នកត្រូវប្រាកដថាអ្នកមានឯកសារត្រឹមត្រូវតាមច្បាប់កំណត់សិនមុននិឹងបង្កើតក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត។ ដូច្នេះតម្រូវឱ្យមានម្ចាស់ភាគហ៊ុន២នាក់ជានាយកប្រតិបត្តិម្នាក់ហើយមានប្រាក់យ៉ាងតិច ១០០០ដុល្លារ។ ក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិតត្រូវតែសហការជាមួយធនាគារមានការិយាល័យ ត្រឹមត្រូវតាមរយៈការចុះបញ្ជីជាភ្នាក់ងារនិងជាឈ្មោះក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា។ ទាំងនេះអាចរៀបចំឡើង ដោយមានជំនួយពីមេធាវីឯករាជម្នាក់។ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតចំណាយរយៈពេលប្រហែល ៨សប្ដាហ៏ដើម្បបង្កើតវាឡើង និង៤សប្ដាហ៍ទៀតសម្រាប់បង្កើតគណនីក្នុងធនាគារ។ ក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិតតម្រូវឱ្យរៀបចំការបង់ពន្ធប្រចាំឆ្នាំ ហើយចុះបញ្ជីបង់ពន្ធអាករសម្រាប់ប្រតិបត្តិ ការអាជីវកម្មរបសខ្លួន។​ជនបរទេសតម្រូវឱ្យបង់១០០%នៃតម្លៃទិញអចលនទ្រព្យនិងតម្លៃសាងសង់។ ប្រសិនបើមានការសម្រេចចិត្តលក់អចលនទ្រព្យ១០០%នៃប្រាក់ដែលបានលក់ត្រូវផ្ដល់ឱ្យទៅជនបរទេស។​ តាមការណែនាំត្រូវបញ្ជាក់ឱ្យលម្អិតចំពោះព័ត៌មានក្រុមហ៊ុននិងឯកសារលក់។អ្នកត្រូវតែពិនិត្យមើលឈ្មោះរបស់ក្រុមហ៊ុនរបស់អ្នកឱ្យបានច្បាស់មុននឹងបង្កើតវា។ នេះតម្រូវឱ្យបង់ប្រាក់ ចំនួន១០ដុល្លារដល់ក្រសួងពាណិជ្ជកម្ម។ ហើយបន្ទាប់មកអ្នកតម្រូវឱ្យតម្កល់ប្រាក់ចំនួន៤៩៤ដុល្លារនៅក្នុងធនាគារក្រោមឈ្មោះក្រុមហ៊ុនតែមួយគត់។ ធ្វើយ៉ាងណាកុំធ្វើឱ្យបាត់វិក្កយបត្រប្រាក់តម្កល់ជំហ៊ានបន្ទាប់តម្រូវឱ្យអ្នកបង្កើតទម្រង់ចុះបញ្ជីក្រុមហ៊ុនដែលចំណាយប្រហែលពី៥ទៅ១៥ដុល្លារ។ ហើយឯកសារនេះអាចទទួលទទួលបានពីក្រុមប្រឹក្សាវិនិយោគកម្ពុជា បន្ទាប់មកអ្នកត្រូវបង់ប្រាក់15ដុល្លារផ្សេងទៀតដើម្បីទទួលបានត្រារបស់ក្រុមហ៊ុនជាផ្លូវការ។ បន្ទាប់មកអ្នកត្រូវបន្ទាប់មកអ្នកត្រូវបង្កើតផែនការអាជីវកម្មរបស់អ្នកហើយផ្សព្វផ្សាយតាមរយៈការផ្សព្វផ្សាយផ្សេងៗ។ រួចហើយអ្នកត្រូវរងចាំរយៈពេល៣០ថ្ងៃបន្ទាប់ពីក្រុមហ៊ុនរបស់អ្នកត្រូវបានបង្កើតឡើងមុនពេលដែល អ្នកចុះបញ្ជីពាណិជ្ជកម្មក្នុងក្រសួងពាណិជ្ជកម្ម។ បន្ទាប់ពីក្រុមហ៊ុនត្រូវបានបង្កើតឡើងអ្នកត្រូវឱ្យឯកសាររបស់អ្នកទាំងអស់បោះត្រា។  នេះតម្រូវឱ្យអ្នកបង់២៦ ដុល្លារផ្សេងទៀតរួចហើយអ្នកត្រូវបំពេញទម្រង់ និងឯកសារមួយចំនួនដើម្បីទទួលបានការចុះបញ្ជីពន្ធដារជាផ្លូវការ។ នេះគឺជាជំហ៊ានចុងក្រោយដើម្បីឱ្យក្រុមហ៊ុនរបស់ អ្នកក្លាយជាក្រុមហ៊ុន និងទទួលស្គាល់ជាផ្លូវការ។ មានឯកសារមួយចំនួនទៀតដែលអ្នកអាចទទួលបានដើម្បីធានាពីសុវត្ថិភាពនៃភាពជាម្ចាស់របស់ក្រុមហ៊ុននោះ។ ឯកសារសុវត្ថិភាពតម្រូវឱ្យអ្នកបង់ប្រាក់ប្រហែល១០០០ដុល្លារមន្ថែមទៀតសុពលភាពនៃឯកសារផ្លូវការស្របច្បាប់ដែលធ្វើឡើងដោយមានមេធាវីមានតម្លៃប្រហែល៥០០ដុល្លារ។ ចំពោះតម្លៃចុះបញ្ជីវិញគឺមានតម្លៃ៥០០ដុល្លារចំពោះឯកសារនិងអាជ្ញាប័ណ្ណក្រុមហ៊ុនមានតម្លៃ១,២០០ដុល្លារ។ ហើយអ្នកត្រូវដាក់ប្រាក់តម្កល់ចំនួន៥,០០០​ដុល្លារសម្រាប់ដំណើរការក្រុមហ៊ុនទាំងមូល។ មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយកិច្ចសន្យាជួលរយៈពេលវែង៖ការទិញដីមិនដូចទៅនឹងការជួលនោះឡើយ ប៉ុន្តែវាគឺជារឿងដែលល្អបំផុតនៅពេលអនាគត។ វាមានភាពងាយស្រួលជាង ហើយមានតម្លៃទាបជាងការបង្កើតក្រុមហ៊ុនដើម្បីទិញដី។តាមមធ្យោបាយនេះអាចអនុញ្ញតឱ្យជនបរទេសទិញអចលនទ្រព្យបាន។ ប៉ុន្តែជនបរទេសតម្រូវឱ្យចុះបញ្ជីពា ណិជ្ជកម្មដោយស្ថិតនៅក្រោមឈ្មោះរបស់ជនជាតិខ្មែរណាម្នាក់។ ភាគីទាំងពីរត្រូវមានកិច្ចសន្យាជួលដើម្បីប្រតិបត្តិការអាជីវកម្ម ការជួលដីអនុញ្ញាតឱ្យជួលក្នុងរយៈពេលចាប់ពី៥០ឆ្នាំឡើយទៅ ក៏ប៉ុន្តែចំពោះករណី ចាប់ពី៧៩និង៩៩ឆ្នាំនោះមិនទាន់ច្បាស់នូវឡើយ។​ តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះនៃកិច្ចសន្យាជួលរយៈពេលវែងសម្រាប់ជនបរទេសក្នុងប្រទេសកម្ពុជា?ចំពោះមធ្យោបាយនេះគឺថាជនបរទេសនៅតែមិនអាចក្លាយជាម្ចាស់អចលនទ្រព្យពេញសិទ្ធិបានឡើយ ហើយនេះគឺមានន័យថាមានភាពមិនច្បាស់លាស់មួយចំនួនសម្រាប់អ្នកវិនិយោគសម្រាប់សុវត្ថិភាពទ្រព្យរបស់ពួកគេ។ ជាដំបូងអ្នកត្រូវផ្ដិតមេដាយនិងចុះហត្ថលេខាជាសញ្ជាតិខ្មែរជាមុនសិនទើបអ្នកអាចលក់អចលនទ្រព្យនោះបាន។ប៉ុន្តែសម្រាប់ការព្រៀងនៃការកាន់កាប់អចលនទ្រព្យ និងរយៈពេលកិច្ចសន្យាជួលអាចជួយអោយធានាបាននូវសុវត្ថិភាព ដែលនេះជាវិធីសាស្រ្តអាចគ្រប់គ្រងអចលនទ្រព្យបាន។ ជនបរទេសក៏អាចកាន់កាប់ប័ណ្ណកម្មសិទ្ធិបានដែរដើម្បីធានាបាននូវការវាស់វែងដ៏មានប្រសិទ្ធិភាពពីព្រោះជនជាតិខ្មែរមិនអាចលក់អចលនទ្រព្យនោះ ដោយគ្មានប័ណ្ណកម្មសិទ្ធិនោះបានឡើយ។ចំពោះការជួលរយៈពេលវែងផ្ដល់អោយអ្នកជួលមានសិទ្ធិដើម្បីអភិវឌ្ឍន៏ដីដែលពួកគេកំពុងជួល។ ពួកគេនឹងទទួលបានការអនុញ្ញាតសាងសងក្នុងនាមជាឈ្មោះរបស់ពួកគេផ្ទាល់។ នេះបញ្ជាក់ថាជនបរទេសដែលជាប់ទាក់ទងអាចលក់អចលនទ្រព្យ ហើយមានសិទ្ធិរក្សានូវប្រាក់ដែលបានលក់នោះ។ សម្រាប់កាតព្វកិច្ចហិរញវត្ថុចំពោះមធ្យោបាយនេះសម្រាប់ជនបរទេសនឹងជាជំនួយស្របច្បាប់របស់មេធាវីនិងចំនួនផ្សេងទៀតដែលបានយល់ព្រមចំពោះតម្លៃនៃអចលនទ្រព្យ និងកិច្ចសន្យាជួលចំពោះតម្លៃអាចប្រែប្រួល។មធ្យោបាយក្នុងការវិនិយោគដីក្នុងប្រទេសកម្ពុជាដោយចុះបញ្ជីអចលនទ្រព្យជាជនជាតិខ្មែរម្នាក់មានន័យថាទិញតាមរយៈភាគីទីបី៖ ការទិញរបៀបនេះត្រូវបានគេស្គាល់ថាជាការទិញតាមតិយតជន។ តាមរយៈការទិញរបៀបនេះអាចធ្វើឱ្យ វិនិយោគិនមានទំនុកចិត្តជាមួួយម្ចាស់ដី។ បន្ទាប់មកដីនោះត្រូវបានដាក់ជាដីសម្រាប់កម្ចីទិញផ្ទះ។ បន្ទាប់មកទៀតដីនោះត្រូវបានជួលទៅឱ្យវិនិយោគិនបរទេសជាអ្នកជាប់ពាក់ព័ន្ធវិញម្ដង។ អ្នកត្រូវមានឯកសារ៤ជាមុនសិនដើម្បីធានាបានសុវត្ថិភាព។ ឯកសារទាំងនោះរួមមានកិច្ចសន្យាកម្ចីទិញផ្ទះកិច្ចសន្យាជួល កិច្ចសន្យាខ្ចី និងកិច្ចសន្យាធានាសុវត្ថិភាព។តើឯកសារទាំងនេះសម្រាប់ធ្វើអ្វីចំពោះភាគីទីបី? កិច្ចសន្យាកម្ចីទិញផ្ទះត្រូវបានចុះបញ្ជីនៅសង្កាត់។ រួចហើយបញ្ជូនឯកសារពីអ្នកទិញទាំងនោះទៅធនាគារ។ ការធ្វើដូច្នេះគឺដើម្បីការពារសកម្មភាពដ៏ទៃទៀតនៅពេលអនគតដោយជនជាតិខ្មែរដោយគ្មានការអនុញ្ញាតពីជនបរទេសឡើយ។ ចំពោះសកម្មភាពផ្សេងៗនៅពេលអនាគតតម្រូវឱ្យមានការយល់ព្រមពីជនបរទេស។កិច្ចសន្យាខ្ចីគឺជាក្រដាសតារាងប្រាក់កម្ចីដែលបានធ្វើឡើងរវាងភាគីទីបីនិងជនបរទេស។  វាបន្ថែមអត្រាការ ប្រាក់នៅលើពេលវេលាកំណត់មួយជាក់លាក់។ កិច្ចសន្យា​ជួលផ្ដល់ឱ្យជនបរទេសនូវសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ។កិច្ចសន្យាសុវត្ថិភាពបង្ហាញនូវការកំណត់នូវភាពចាំបាច់និងកាតព្វកិច្ចរបស់ភាគី នីមួយៗដោយជាប់ទាក់ទិនជាមួយនឹងអចលនទ្រព្យ។​ ជនបរទេសត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិកាន់កាប់អចលនទ្រព្យគ្រប់ប្រភេទតាមរយៈភាគីតំណាងនេះ។ ប៉ុន្តែមធ្យោបាយនេះមិនត្រូវបានឱ្យប្រើប្រាស់ឡើយពីព្រោះវាខុសនឹងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងការកាន់កាប់អចលនទ្រព្យដោយផ្ទាល់ចំពោះជនបរទេស។ វាគឺជាភាពចន្លោះប្រហោងមួយដែល រដ្ឋាភិបាលកំពុងតែព្យាយាមកែទម្រង់។ តម្លៃនៃដំណើរការទាំងមូលអាចប្រែប្រួលទៅតាមកិច្ចសន្យានៃភាគី ទាំងពីរដែលជាប់ទាក់ទងនឹងកិច្ចសន្យារបស់អ្នកទិញ និងមេធាវីរបស់ពួកគេ។មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាតាមរយៈដីសម្បទាន៖ បើយោងទៅលើមាត្រា៤៨នៃច្បាប់ភូមិបាល “ដីសម្បទានគឺត្រូវបានធ្វើឡើងដោយស្របច្បាប់និងមានចេញឯកសារច្បាប់ត្រឹមត្រូវដោយស្ថិតនៅក្រោមការសម្រេចរបស់អជ្ញាធរមានសមត្ថកិច្ច ទាំងនេះដើម្បីផ្ដល់ទៅបុគ្គលណាមួយម្ចាស់អជីវកម្មស្របច្បាប់ណាមួយឬក្រុមនៃមនុស្សណាមួយដើម្បីប្រើប្រាស់ដី និងដើម្បីប្រើ ប្រាស់ដីនោះស្របតាមសិទ្ធិដែលបានកំណត់ដោយច្បាប់នេះ។”មានដីសម្បទានបីប្រភេទក្នុងប្រទេសកម្ពុជាដូចជា ដីសម្បទានដើម្បីអភិវឌ្ឍន៍ ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច។ដីសម្បទានសេដ្ឋកិច្ចផ្ដល់ឱ្យដើម្បីសាងសង់គម្រោងលំនៅដ្ឋាន និងការអភិវឌ្ឍន៏ដីរដ្ឋ។ ដីសម្បទានសេដ្ឋកិច្ចផ្ដល់ឱ្យដើម្បីធ្វើឱ្យដីស្រឡះក្នុងគោលបំណងអភិវឌ្ឍន៍ឧស្សាហកម្ម ឬកសិកម្ម។ ដីសម្បទានដើម្បីអភិវឌ្ឍន៍គឺ មិនត្រូវបានដាក់ឱ្យប្រើប្រាស់ដោយច្បាប់ភូមិបាលក្នុងឆ្នាំ២០១១ឡើយ ជាពិសេសគឺមាត្រា៤៩និងមាត្រា៥០។​ ប៉ុន្តែប្រភេទនៃការសម្បទាននេះរួមមានការធ្វើកំពង់ផែការរុករករ៉ែការអភិវឌ្ឍន៍ឧស្សាហកម្មការសាងសង់ ព្រលានយន្តហោះនិងការនេសាទត្រី។មាត្រា៥២និង៥៣បន្ថែមថា “ដីសម្បទានសេដ្ឋកិច្ចមួយអាចបង្កើសិទ្ធិក្នុងរយៈពេលកំណត់មួយដោយកិច្ចសន្យា សម្បទានស្របតាមការផ្ដល់ឱ្យនៃច្បាប់នេះ។ ដីសម្បទានសេដ្ឋកិច្ចមិនអាចបង្កើតជាម្ចាស់កម្មសិទ្ធិស្រប ច្បាប់នៅលើដីដែលបានសម្បទានឱ្យនោះឡើយលើកលែងតែមានការឆ្លើយតបទៅនឹងគោលបំណង់សង្គម។” មាត្រាដដែលបានបន្តថា“​ការសម្បទានដីមិនអាចកើតចេញពីស្ថានភាពកាន់កាប់ដីជាក់ស្ដែងបានទេ។ សម្បទានដីត្រូវផ្អែកទៅលើលិខិតគត្តិយុទ្ធជាក់លាក់ដែលចេញមុខកាន់កាប់ដីដោយអជ្ញាធរមានសមត្ថកិច្ចគឺ រដ្ឋ ឬសមូហភាពដែនដីសារធារណៈ ឬគ្រឺះស្ថានសារធារណៈដែលជាម្ចាស់កម្មសិទ្ធិនៃដីដែលត្រូវបានផ្ដល់ជា សម្បទានត្រូវតែចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ ការសម្បទានមិនអាចច្រើនជាង១០,០០០ហិចតានោះទេហើយមានរយៈពេលកំណត់៥០ឆ្នាំប៉ុន្តែអាចត្រូវបាន លុបចោលដោយការសម្រេចរបស់រដ្ឋាភិបាលប្រសិនបើមានបញ្ហាជាមួយច្បាប់។ប្រភេទសម្បទានដែលជនបរទេសតែងតែទទួលបាននោះគឺសម្បទានសេដ្ឋកិច្ច។តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានដីសម្បទានសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា? វិនិយោគិនមិនអាចដាក់ពាក្យស្នើសុំដីសម្បទានសេដ្ឋកិច្ចពីក្រៅប្រទេសបានទេ។ ពួកគេតម្រូវឱ្យចុះបញ្ជីក្រុមហ៊ុនក្នុងប្រទេស កម្ពុជាសុពលភាពពន្ធគណនីជាមួយធនាគារជាមុនសិន។ នៅពេលដែលបានដឹងទីកន្លែងនិងទំហំដីវិនិយោគិនត្រូវដាក់ពាក្យស្នើសុំទៅក្រសួងកសិកម្ម។ វិនិយោគិនតម្រូវឱ្យមានឯកសារមួយចំនួនដើម្បីបញ្ជាក់ពីគុណភាព និងព័ត៌មានឯកសារបន្ថែមមួយចំនួនទៀតរបស់វិនិយោគិន។បន្ទាប់មកក្រសួងកសិកម្មនឹងពិនិត្យមើលព័ត៌មានលម្អិតនៅក្នុងបញ្ជីទិន្នន័យដីរបស់ខ្លួន។ ក្រសួងកសិកម្មនឹងសម្រេចថាតើដីនោះអាចផ្ដល់ឱ្យជាដីសម្បទានឬយ៉ាងណាដោយផ្អែកលើការពិនិត្យជាក់ស្ដែង។តំណាងពីក្រសួងកសិកម្មក្រសួងបរិស្ថានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមន្រ្តីរដ្ឋបាលខេត្ត និងក្រសួងពាណិជ្ជកម្មនឹងបង្កើតឯកសារដីសម្បទានដើម្បីពិនិត្យមើលលទ្ធភាពអនុវត្តនៃការស្នើសុំនោះ។ ដូច្នេះវិនិយោគិន តម្រូវឱ្យបញ្ចូលផែនការអាជីវកម្ម និងឯកសារពាក់ព័ន្ធក្នុងអំឡុងពេលនៃដំណើការស្នើសុំ។ក្រសួងបរិស្ថានត្រូវធ្វើការត្រួតពិនិត្យ “ការវាយតម្លៃផលប៉ះពាល់បរិស្ថានមួយ” ដែលសិក្សាពីកត្តាផ្សេងៗជាប់ ពាក់ព័ន្ធទៅនឹងដីនោះ។ កត្តាទាំងនោះរួមមាន៖ ការវាយតម្លៃថ្លៃដី ការសងជំងឺចិត្តប្រព័ន្ធទឹក និងប្រភេទដីដំណើរការនៃការវាយតម្លៃមានរយៈពេល៣ខែ។ ការវាយតម្លៃក៏មានការរួមបញ្ចូលផងដែរនៃរចនាសម្ព័ន្ធដីសាងសង់ទីតាំងប្រវត្តិសាស្រ្តឬសាសនាទ្រព្យសម្បត្តិ សហគមននិងផែនទីដី។អាជ្ញាធរមូលដ្ឋានមានទំនួលខុសត្រូវលើកត្តាសង្គមកិច្ច និងផលប៉ះពាល់។ក្រសួងកសិកម្មបន្ទាប់មកបញ្ជូនពាក្យស្នើសុំនោះទៅខុត្ថការល័យនាយករដ្ឋមន្រ្តីបន្ទាប់ពីការស្នើសុំនោះត្រូវ បានសម្រេច។ នាយករដ្ឋមន្រ្តីនឹងចុះហត្ថលេខានឹងផ្ដល់សិទ្ធិទៅក្រសួងកសិកម្មដើម្បីព្រមព្រៀងដីសម្បទានសម្បទានជាមួវិនិយោគិន។វិនិយោគិនបន្ទាប់មកតម្រូវឱ្យបង្កើតផែនការមេ ឬផែនការអាជីវកម្មរយៈពេល៥ឆ្នាំមួយ។ ដីសាធារណៈ​បន្ទាប់មកត្រូវបានផ្ទេរទៅជាដីរដ្ឋកាន់កាប់នៅពេលដែលផែនការមេនោះត្រូវបានសម្រេច។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងផ្ដល់នូវបញ្ជីបង់ពន្ទពិសេសទៅឱ្យក្រុមហ៊ុនវិនិយោគិននោះដោយមានការ លើកលែងនិងការកាត់ពន្ធ។ បន្ទាប់មកក្រុមហ៊ុននោះនឹងត្រូវបានកត់ចំណាំក្នុងការវិនិយោគតាមរយៈការចុះ បញ្ជីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។អំឡុងពេលនៃដំណើការបញ្ចប់ប្រហែលជាមានរយៈពេល៦ទៅ៩ខែ។មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាដោយរៀបការជាមួយជនជាតិខ្មែរ៖ ជនបរទេសដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរត្រូវចុះបញ្ជីអចលនទ្រព្យដោយប្រើប្រាស់ឈ្មោះ របស់ប្តីប្រពន្ធនោះលើប័ណ្ណកម្មសិទ្ធិ។ ក្នុងនាមជាជនដែលបានផ្ដល់ឱ្យជនបរទេសច្បាប់រដ្ឋរបស់ប្រទេសកម្ពុជាបាននិយាយថាដីត្រូវចុះបញ្ជីក្រោមឈ្មោះទាំងប្ដីនិងប្រពន្ធ។ នេះមានន័យថាត្រូវតែមានកិច្ចសន្យា មួយមុនពេលដីនោះត្រូវបានលក់។តើមានអ្វីកើតឡើងនៅពេលដែលអ្នកលែងលះគ្នា? មានពេលខ្លះតម្រូវឱ្យមានការបែកបាក់ ឬលែងលះគ្នាការបែងចែកដីនិងទ្រព្យសម្បត្តិគឺអាស្រ័យទៅលើលក្ខ ខ័ណ្ឌនៃច្បាប់តុលាកានីមួយៗ ដោយយោងទៅតាមការលែងលះនោះ។ ការរៀបការតម្រូវឱ្យមានការចូលរួមពីស្ថានទូតរបស់ជនបរទេសនោះនិងភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់ដូចជា៖​ នាយកដ្ឋានច្បាប់និងអគ្គកុងស៊ុលនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ និងមន្រ្តីខេត្តនោះ។តើត្រូវមានលក្ខខណ្ឌអ្វីខ្លះដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរបាន? សម្រាប់ការរៀបការ អ្នកត្រូវមានឯកសារមួយចំនួនដូចជា សំបុត្រកំណើតថតចំឡងលិខិតឆ្លងដែនដែលមានសុពលភាពដោយភ្ជាប់ជាមួយរូបភាព ទិដ្ឋការដោយមានរូបថត  លិខិតបញ្ជាក់ថានៅលីវ លិខិតបញ្ជាក់ អាពាហ៍ពិពាហ៍ លិខិតថ្កោលទោស លិខិតបញ្ជាក់ពីអាជីព លិខិតលែងលះ ឬស្លាប់ក្នុងករណីលែងលះពេលមុន ឬស្លាប់នៃប្ដីប្រពន្ធមុន លិខិតបញ្ជាក់សុខភាពពីមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ និងពាក្យស្នើសុំរៀប ការ។ចំពោះឯកសារផ្លូវច្បាប់ផ្សេងទៀតសម្រាប់រៀបការរួមមាន៖ ពិធីរៀបអាពាហ៍ពិពាហ៍បែបសាសនា ឬលក្ខណៈបែបស៊ីវិល។ ស្ត្រីដែលត្រូវរៀបការត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំហើយបុរសត្រូវមានអាយុយា៉ងតិច២០ឆ្នាំ។ ត្រូវមានសាក្សីពីរនាក់ចំពោះការរៀបការនោះ។ ការរៀបការត្រូវចុះឈ្មោះក្នុងការិយាល័យចុះឈ្មោះស៊ីវិល ដើម្បីឱ្យមានការទទួលស្គាល់។មធ្យោបាយដើម្បីវិនិយោគដីក្នុងប្រទេសកម្ពុជាក្នុងនាមជាសញ្ជាតិកម្ពុជា៖ មធ្យោបាយមួយសម្រាប់អ្នកមានទិញដីគឺដោយទទួលបានជាសញ្ញជាតិកម្ពុជា។ ការធ្វើបែបនេះអាចធ្វើឡើងដោយមធ្យោបាយ ពីរ។ ដោយបង់ប្រាក់ចំនួន៣១២,៥០០​ដើម្បីក្លាយជាជនជាត់កម្ពុជាតាមរយៈរាជរដ្ឋាភិបាលកម្ពុជា ឬដោយបរិច្ចាកអ្វីមួយដល់ប្រទេសកម្ពុជា។ការទទួលបានជាជនជាតិកម្ពុជាជនបរទេសអាចទិញបាន១០០%នៃកម្មសិទ្ធិរបស់អចលនទ្រព្យនោះ។ ប៉ុន្តែត្រូវចំណាំថាសញ្ជាតិដើមរបស់ជនបរទេសមិនអ្វីប៉ះពាល់ឡើយ។ជនបរទេសគ្រប់រូបក៏អាចទទួលបានលំនៅដ្ឋានក្នុងប្រទេសកម្ពុជាបានដែរដោយរស់នៅយ៉ាងហោចណាស់៧ឆ្នាំក្នុងប្រទេស កម្ពុជា។ប្រទេសកម្ពុជាគឺជាមូលដ្ឋានសម្រាប់ការអាភិវឌ្ឍដ៏ជោគជ័យដោយមានដីសម្រាប់អភិវឌ្ឍសំខាន់ៗជាច្រើន។ ខណៈពេលដែលមនុស្សជាច្រើនបានចាប់អារម្មណ៍នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសនេះវាគឺពិតជាអាចធ្វើទៅបានពីព្រោះមានជនបរទេសជាច្រើនរួមមានវិនិយោគិនជាច្រើនទទួលបានប្រាក់ចំណេញជាច្រើនសន្ធឹកសន្ធាប់សម្រាប់ដីដែលពួកគេមាន។ស្វែងយល់បន្ថែមអំពីការវិនិយោគដីក្នុងប្រទេសកម្ពុជាជាមួយ Realestate.com.kh!
Strata Titles Property Maintenance and Management in Phnom Penh
Strata Titles Property Maintenance and Management in Phnom Penh
June 6, 2022, 5:06 p.m.
Realestate News
The coming up of high-rise buildings in Phnom Penh, coupled with the strata titles ownership development there over the years have altered the landscape of property investment and management in the city.Essentially, how well the strata titles owners co-manage the building such that it remains competitive for rental or resale market in the course of the investment, is one of the key considerations.    Given that, the owners shall therefore collectively adopt a certain standard of maintenance for the building, develop rules for communal living and sharing and most importantly, dutifully pay for the common funds determined.  Some best practices of it and our observation are:  1. Best Practices   (a) Facilities shall be maintained in accordance with the advice laid down in the operational manual in question religiously. In the case of it being misplaced, seek help from the manufacturer.  (b) Conduct pre-emptive repairs or parts replacement, do not wait for problems to arise.  (c) Cleaning, landscape and security services are to be contracted to competent service providers. Save for compelling reasons or professional input, the required manpower and frequency of service are not to be curtailed.  (d) Personal needs services such as leasing, repairs, laundry, delivery, SOS attendance may be made available to residents in the building. (e) Compliance matters such as inspection, tests or the likes must be strictly complied with.  Some international standards of safety (such as weekly water testing, yearly electricity/ fire alarm testing and fire drill etc) though not mandatory in here, should be practiced. (f) Set up management committee, operating procedures to look into the maintenance needs and long term wellbeing of the property. (g) Set up common maintenance and contingency funds, collection and control procedures thereof.   (h) Engage professional property management firm to render advice and services. 2 .Correct Mind Set (a) Correct thinking will support and sustain best practices. Very often, property owners curtailed the manpower or frequency of service of a maintenance contract half way through, reject a proposed increase in maintenance contribution for “cost cutting”. Sadly, this downgrades the quality of the building quickly and results in a greater loss. (b) Correct mindset of the people to comply with rules and cooperate with the management is also important. This will help enhance the name of the building.  3. Statutory Provisions  In Singapore, the relevant statutory provisions make management fund and sinking fund contribution mandatory, allows recovery actions of it to the point of a forced sale of the property in question. Some other breaches of the laws will result in it being fined or jailed.  In any country or system, this is imperative as it ensures satisfactory compliance.   Observation and expectation. Strata titles property ownership is very new here, many of the concepts have not been taken shape. In the absence of a legislation, the implementation of standard practices may be challenging, let alone adopting the best practices.  However, given the encouraging foreign investment and progress here, we are certain that a state of the art strata titles property management system will firm up and even on statutory footing in a not distant future. Meanwhile, we continue our sharing of best practices and experiences with the property owners and take effective steps to moderate some of the not so desirable practices here in our bid to prepare them for the new order.    By Benny Tan: Principal Consultant, Raffles Strata Management (Cambodia) Pte Ltd;  benny@rsm.com.sg
តើក្រុងព្រះសីហនុនឹងក្លាយជាតំបន់រីកចម្រើនផ្នែកអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែរឬទេ?
តើក្រុងព្រះសីហនុនឹងក្លាយជាតំបន់រីកចម្រើនផ្នែកអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែរឬទេ?
June 6, 2022, 5:06 p.m.
Realestate News
សញ្ញាបង្ហាញថាទីក្រុងភ្នំពេញមានការរីកចម្រើនខាងទីផ្សារអចលនទ្រព្យយ៉ាងខ្លាំង ទន្ទឹមនឹងនេះផងដែរវិនិយោគិននិងអ្នកអភិវឌ្ឍន៏ជាច្រើនក៏កំពុងតែក្រឡេកទៅមើលឆ្នេសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុផងដែរ។ក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh បានពិភាក្សាជាមួយលោក Ross Wheble ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន  Knight Frank Cambodia ទាក់ទងទៅនឹងកត្តាខ្លះៗដែលធ្វើឱ្យមានកំណើនក្នុងវិស័យនេះនាពេលបច្ចុប្បន្ន។តើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធបែបណាបានជាធ្វើឱ្យមានការអភិវឌ្ឍន៏វិស័យអចនទ្រព្យក្នុងខេត្តព្រះសីហនុ? កត្តាសំខាន់ដែលជម្រុញឱ្យមានការអភិវឌ្ឍន៏អចលនទ្រព្យ និងការវិនិយោគគ្រប់ទីកន្លែងនៅលើពិភពលោកគឺហេដ្ឋារចនាសម្ព័ន្ធ។ ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធនាពេលថ្មីៗគឺកំពុងតែបង្កើនទំនុកចិត្តវិនិយោគិនឱ្យមកវិនិយោគក្នុងភាគខាងត្បូងនៃប្រទេសកម្ពុជាកាន់តែច្រើនឡើង។ព្រលានយន្តហោះខេត្តព្រះសីហនុនឹងក្លាយជាព្រលានយន្តហោះដ៏ធំបំផុតរបស់កម្ពុជា នេះបើយោងតាមប្រភពជាច្រើនបានរាយការណ៍ឲ្យដឹង។ នេះមានន័យថាក្រុមហ៊ុនអាកាសចរណ៏ជាច្រើនឹងហោះហើរដោយផ្ទាល់ពីតំបន់អន្តរជាតិមួយចំនួនទៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន Grand Union Group ជាក្រុមហ៊ុនអភិវឌ្ឍន៏គម្រោង  Dara Sakor នៅខេត្តកោះកុងដែលជាតំបន់អភិវឌ្ឍន៍ប្រកបដោយសក្តានុពលតំណាងឱ្យចំណុចពិសេសមួយដែលស្ថិតនៅមិនឆ្ងាយពីខេត្តមួយនេះ។នាពេលកន្លងមកនេះក្រុមហ៊ុនអាកាសចរណ៏ជាច្រើនបានស្ទាក់ស្ទើរក្នុងការហោះហើរទៅខេត្តព្រះសីហនុរហូតដល់មានបន្ទប់សណ្ឋាគារជាច្រើនបាននៅសល់។ ដូច្នេះហើយអ្នកអភិវឌ្ឍន៏មិនគួរសាងសង់ និងម្ចាស់សណ្ឋាគារមិនគួរធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុនោះទេពីព្រោះក្រុមហ៊ុនអាកាសចរណ៍ជាច្រើនមិនដឹកអ្នកដំណើទៅកាន់ទីនេះដោយផ្ទាល់នោះទេ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះមានជើងហោះហើរថ្មីដោយផ្ទាល់ទៅក្រុងព្រះសីហនុ ដូច្នេះហើយមានសណ្ឋាគារប្រណិតៗជាច្រើនកំពុង​តែ​សាង​សង់ឡើង។ ជាក់ស្ដែងលោក  Alila ដែលសហស្ថាបនិក និងជាអតីតអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុនៃសណ្ឋាគារ  Aman Resorts ដោយមានផ្តល់សេវាកម្មបដិសណ្ឋារកិច្ចជាច្រើនដែលកំពុងតែមានប្រតិបត្តិការនៅក្នុងប្រទេសជាង២០លើពិភពលោក នឹងសម្ភោធសណ្ឋារគារលំដាប់ផ្កាយ៥មួយនៅក្នុងខេត្តព្រះសីហនុ។ ចំណែកឯកោះក្របីផងដែរក៏នឹងត្រូវសាងសង់សណ្ឋាគារប្រណិតនៅក្នុងឆ្នាំ២០១៧ដែលមានការវិនិយោគដ៏ធំពីប្រទេសថៃ។ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនចិនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុរួចរាល់ហើយ នេះក៏ជាតំបន់សេដ្ឋកិច្ចដែលធំបំផុតក្នុងប្រទេសកម្ពុជា ដោយបានបង្ហាញសមត្ថភាពរបស់ខ្លួនជាមួយការបង្កើតរោងចក្រជាង៣០០នៅឆ្នាំ២០២០។ ជើង​ហោះ​ហើរថ្មីពីប្រទេសចិនមកកាន់ក្រុងព្រះសីហនុបានសម្ភោធនាពេលថ្មីៗនេះផងដែរ ដោយសារមានកិច្ចសហប្រតិបត្តិពិសេសទាក់ទងទៅនឹងជំនួញក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។ ការបន្តពង្រីកផែសមុទ្រទឹកជ្រៅគឺជាកាត់បន្ថយតម្លៃដឹកជញ្ជូនតាមជើងទឹកសម្រាប់ឧស្សាហកម្មខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសមួយផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុគឺតំបន់សេដ្ឋពិសេស​ក្នុងស្រុកស្ទឹងហាវដែលមានអាជ្ងាប័ណ្ណក្នុងការសាងសង់កំពង់ផែទី២នាពេលឆាប់ៗនេះ។ ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុបានគ្រោងរួចរាល់ហើយ ហើយរំពឹងថានឹងសាង​សង់រួចដោយក្រុមហ៊ុន​សាងសង់ចិននៅក្នុងឆ្នាំ២០២០។ នេះមិនមែនត្រឹមតែជួយឲ្យមានភាពងាយស្រួលដល់អ្នកធ្វើដំណើនោះទេ ប៉ុន្តែនេះជាគន្លឹះពង្រឹងដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងរោងចក្រក្នុងទីក្រុងភ្នំពេញ និងកំពង់ផែខេត្តព្រះសីហនុផងដែរ។ តើរដ្ឋាភិបាលគួរតែមានផែនការអភវិឌ្ឍន៍តំបន់ឆ្នេរយ៉ាងដូចម្ដេចដើម្បីឱ្យត្រូវនឹងគម្រោងទាំងនេះ?តាមរយៈការវិនិយោគឯកជន រាជរដ្ឋាភិបាលកម្ពុជាកំពុងតែព្រៀងផែនការមេសម្រាប់អភិវឌ្ឍន៍តំបន់ឆ្នេរដោយមានធាតុសំខាន់ៗ​​ដែលកំពុងតែត្រូវបានពង្រឹងទាក់ទងនឹងការការពារ និងការថែរក្សាសម្បត្តិធម្មជាតិអេកូឡូស៊ីដូចជា៖ ច្រាំងសមុទ្រ និងព្រៃកោងកាង។ នៅពេលដែលគម្រោងទាំងនេះកំពុងតែគំរាមកំហែងដល់អាជីវកម្មមួយចំនួននាពេលបច្ចុប្បន្នជាពិសេសឆ្នេរអូឈើទាល ដោយមានការកែលំអនាពេលខាងមុខដើម្បីជាការទ្រទ្រង់ដល់ទេសចរណ៍ធម្មជាតិ។ ចំណែកផ្លូវតាមឆ្នេរសមុទ្រតភ្ជាប់ពីក្រុងព្រះសីហនុទៅខេត្តកំពត និងកែបផងដែរក៏ត្រូវបានប្រកាសថានឹងសាងសង់។តើគម្រោងអ្វីខ្លះដែលបានកំពុងតែសាងសង់នៅខេត្តមួយនេះ?មានគម្រោងអភិវឌ្ឍន៍ចម្រុះជាច្រើនបានសម្ភោធក្នុងខេត្តព្រះសីហនុ ទាំងនេះហើយបង្ហាញថាទីផ្សារខុនដូក្នុងខេត្តព្រះសីហនុកំពុងតែលូតលាស់។ គម្រោងអភិវឌ្ឍន៏ទាំងនោះមានដូចជា៖ គម្រោង D’Seaview គម្រោង Sunshine Bay គម្រោងខុនដូ  Blue Bay គម្រោងខុនដូ Royal Bayview គម្រោង The Scarlett  និងគម្រោង Blue Sky Tower។ ដូច្នេះហើយ ចាប់តាំងពីដើមឆ្នាំ២០១៦ទំហំវិនិយោគរាប់រយលានដុល្លារបានបោះទុនវិនិយោគក្នុងក្រុងព្រះ​សីហនុ រួមមានការវិនិយោគលើសណ្ឋាគារ កាស៊ីណូ និងការកំសាន្ត។ ដូចដឹងស្រាប់ហើយតួលេខនៃការផ្តល់អាជ្ញាប័ណ្ណកាស៊ីណូសង្កេតឃើញថាមាន កំណើនគួរឲ្យកត់សំគាល់ វាជាការវិនិយោគដ៏ច្រើនសម្បើមពីវិនិយោគិនចិន។ទន្ទឹមគ្នានេះដែរឆ្នេររាមដែលត្រូវបានគេដឹងថាជាផ្នែកមួយនៃខេត្តព្រះសីហនុដែលជាដីសម្បទានសេដ្ឋកិច្ចដ៏ធំប្រហែលជា ៣,៣០០ហិចតាកំពុងតែត្រូវបានអភិវឌ្ឍន៏ដោយវិនិយោគិនក្នុងស្រុកដោយមានការចូលរួមពីវិនិយោគិនបរទេស។ មានកិច្ចព្រមព្រៀងប្រមាណ១៥ដែលបានចុះហត្ថលេខាជាមួយទស្សនវិស័យរយៈពេលវែងនៃការបង្កើនគុណភាព និងប្រណិតភាពនៃវិស័យបដិសណ្ឋារកិច្ច រួមទាំងកន្លែងវាយកូនហ្គោល សណ្ឋាគារប្រណិតៗ កន្លែងកម្សាន្ត និងកន្លែងអេកូទេសចរណ៏។ កំពង់ផែដែលជួយដល់ការដឹកជញ្ជូនតាមសមុទ្រក៏នឹងត្រូវបានសាងសង់នៅទីនោះផងដែរ ដែលអាចទទួលបានការដឹកជញ្ជូនពីកន្លែងផ្សេងៗដូចជា៖ ប្រទេសចិន និងហុងកុង។ តើក្រុងព្រះសីហនុផ្ដោតទៅលើអ្វីខ្លះបើធៀបទៅនឹងទីក្រុងភ្នំពេញ?នៅពេលដែលយើងមើលទៅលើចំនួននៃខុនដូធៀបទៅនឹងចំនួនប្រជាជនគឺហាក់បីដូចជាមិនមានការផ្គត់ផ្គង់លើសតម្រូវការនោះទេ។ ប៉ុន្តែការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារខុនដូប្រណិតៗគឺមានពិតមែន  ហើយបច្ចុប្បន្នយើងកំពុងមើលឃើញពីការផ្លាស់ប្តូរទៅជាគម្រោងខុនដូដែលមានតម្លៃសមរម្យក្នុងទីក្រុងភ្នំពេញដែលផ្តោតសំខាន់លើអតិថិជនក្នុងស្រុក។ កត្តាដែលជម្រុញឱ្យមានការទិញនិងមានទំនោរទៅរកទីផ្សារក្នុងស្រុកពីព្រោះ​តែមានតម្រូវការជួលច្រើន ចំណែកឯខុនដូប្រណិតៗគឺតែសម្រាប់ជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ វាអាចមានឱកាសសម្រាប់ទទួលប្រាក់ចំណេញពីការជួលរហូតដល់ពេលគម្រោងនោះបាន​សាងសង់រួចរាល់។ខេត្តព្រះសីហនុគឺជាតំបន់មួយផ្តល់ជូននូវតម្រូវការសម្បូរបែប ដែលមានមូលដ្ឋានច្រើនបែបសម្រាប់ការអភិវឌ្ឍន៍៖ ទេសចរណ៍គឺបានស្រូបយកទាំងជនបរទេស និងអ្នកក្នុងស្រុក ​ប៉ុន្តែក្នុងពេលដំណាលគ្នានេះវាក៏ជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់មួយដែលបានទាក់​ទាញ​ក្រុមហ៊ុនអន្តរជាតិជាច្រើនឲ្យមកវិនិយោគក្នុងខេត្តនេះផងដែរ។ ចំនួនជនបរទេសលំដាប់អ្នកមានរួមជាមួយនឹងកំណើននៃភ្ញៀវទេសចរណ៍ដែលនឹងបន្តកើនឡើងសម្រាប់ពេលអនាគត ទំាងអស់នេះជាកត្តាដែលអាចទាញចំណាប់អារម្មណ៍ពីអ្នកអភិវឌ្ឍន៍ និងវិនិយោគិនយ៉ាងខ្លំាង។  ហេតុអ្វីមិនមែនជាខេត្តសៀមរាប? បើប្រៀបធៀបនឹងខេត្តសៀបរាប ខេត្តព្រះសីហនុផ្ដល់នូវសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែងជាងខេត្តសៀមរាប។​ ខេត្តសៀមរាបមានកន្លែងទេសចរណ៏ និងបន្តរីកចម្រើនដូចគ្នាប៉ុន្តែខេត្តព្រះសីហនុគឺមជ្ឍមណ្ឌលសេដ្ឋកិច្ចដែលវានឹងក្លាយជាខេត្តដែលមានតម្រូវការលំនៅដ្ឋានរយៈពេលវែងពីព្រោះប្រជាជនកំពុងតែកើនឡើង។ ជាងនេះទៅទៀតខេត្តសៀមរាបក៏ទាក់ទាញភ្ញៀវទេសចរផងដែរ ខេត្តនេះមានប្រាសាទអង្គរវត្តដែលជាបេតិកភ័ណ្ឌពិភពលោក ទោះជាយ៉ាងណានៅពេលដែលអ្នកទេសចរណ៍បានឃើញប្រាសាទនេះម្តងហើយ មើលទៅពួកគេអាចមិនត្រលប់មកមើលវាម្តងទៀតនោះទេ។ ក្រលេកមើលរម្មណីយដ្ឋានឆ្នេរសមុទ្រប្រសិនបើមានការអភិវឌ្ឍនឱ្យល្អវានឹងធ្វើឲ្យភ្ញៀវទេសចរណ៏មកទស្សនាម្តងហើយម្ដងទៀត ជាមួយនឹងការកើនឡើងភ្ញៀវទេសចរណ៏ពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តាមួយផ្សេងទៀតដែលត្រូវយល់ដឹងនោះគឺទោះបីជាមិនអាចសម្រេចបានផ្នែកសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែវាមានធនធានប្រេង និងឧស្ម័ននៅក្នុងតំបន់ដែលនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចរយៈពេលវែងក្នុងខេត្តព្រះសីហនុនៅពេលដែលមានការបូមយករ៉ែទាំងនោះនាពេលអនាគត។និពន្ធដោយលោក James Whitehead នាយកផ្នែកអត្ថបទប្រចំាក្រុមហ៊ុន  Realestate.com.khអត្ថបទនេះត្រូវបានសហការនិពន្ធដោយសារព័ត៌មានខ្មែរថាមស៍ និងគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលនឹងចុះផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធនៅក្នុងកាសែតខ្មែរថាមស៍។ ខ្មែរថាមស៍ធ្វើការបោះពុម្ពផ្សាយកាសែតរៀងរាល់ថ្ងៃដែលមានចំនួន​១០,០០០​ច្បាប់ទូទាំងប្រទេសកម្ពុជា។ សូមទំនាក់ទំនងមកកាន់យើងថ្ងៃនេះ សម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម​ជាមួយព្រឹត្តិបត្តិព័ត៌មានអចលនទ្រព្យ។ស្វែងរកអចលនទ្រព្យជាច្រើននៅក្នុងខេត្តព្រះសីហនុ តាមរយៈ Realestate.com.kh