+855 92 92 1000
Logo

Realestate News

Preserving Heritage in times of Development
Preserving Heritage in times of Development
June 6, 2022, 8:24 p.m.
Realestate News
Vann Molyvann, considered the founder of the modern Khmer architecture, completed nearly 100 projects both nationally and abroad between 1956 and 1970. The impact of his architecture is felt around numerous corners of the Kingdom - with many still applauding his architectural style.Ms. Tri Lida from Re-Edge Architecture & Design refers to Molyvann as “the father of Cambodian architecture” - holding a “unique ability to incorporate Khmer style with natural elements, creating sustainable buildings where the air and sunshine flow from the inside out.”Some of Molyvann’s most significant projects are the Independence Monument, the National Olympic Stadium, the Royal University of Phnom Penh, the Chaktomuk Conference Hall, Preah Suramarit National Theater, the Council of Ministers building and the State Palace in Chamkarmon – now the place of the Senate.There are also several of his projects which are less known by the general public; such as the stupas within the Royal Palace, the Kantha Bopha Hospital, the first Siem Reap airport and the pavilions and temples for the 2,500th anniversary of the Buddha.Aside from the many projects he completed within the Kingdom, Molyvann also worked on projects abroad such as the Exhibition Hall for the International Trade Fair in Osaka, Japan, the Exhibition Hall For the International Trade Fair of Zagreb, the Exhibition Hall at the International Trade Fair of Brno, Czechoslovakia, and the Exhibition at the Galleries Lafayette in Paris.However, when asked his most loved architectural projects, these are all national - although not all are still in existence: “The ones I love the most is the National Olympic Stadium and Preah Suramarit National Theater on Bassac in Phnom Penh. There are many other projects I was fond of, but unfortunately some of them have been replaced​ by new buildings or were destroyed,” said Mr Molyvann.The demolition of old architecture is a recurrent issue in Cambodia, which the photo expert and owner of the “Amazing Cambodia” photo archives, Mr Srin Sokmean, has likewise noted: “It is a great pain to witness those architectural heritages disappear one by one. I always question myself why they are destroyed and not suitably renovated.”This is what pushed him to produce a vintage photo collection book named “Cambodia: Half Century Then & Now” which aims to enable people to visualize the beauty of Cambodia in the past and how the current landscape has been modified. On top of this, Sokmean has a popular facebook page and blog demonstrating his collections of photography. “I strongly believe that redecoration is the best option, because each building has its own attractive point. Development and architectural conservation need to go together” he added.“Old buildings are not always useless; instead they can be perfectly converted into museums, art galleries, boutique hotels or other amenities,” he concludes.And Sokmean is not the only one trying to preserve national heritage via media platforms. Mrs. Teav Bandol of Image Printing also shares a similar concern that, “during development, many countries face the dilemma of whether to preserve or replace heritage buildings to give space for new development; sadly most countries choose the latter. Cambodia is no exception.”She continued, “It should not be destroyed but preserved. Both old and new architectural work must be kept in its place in order for the public to witness the evolution from one generation to another. Doing so will help us to preserve the national identity and maintain sustainable development.”With that in mind, Image Printing is planning to re-publish some books detailing Vann Molyvann’s works in order to ensure his contributions reach the next generation.Bandol mentioned that the publication of these books are not just for the purpose of preserving Van Molyvann’s buildings – but it’s also “a demonstration of intelligence, knowledge and innovation in the architecture industry - which is a good example for the new generation to follow.”“Moreover, we cannot regain a building that was destroyed, but we can save every document for next generations,” she concludes.Find the latest real estate news on Realestate.com.kh
ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមត្រឹមតែ៣សប្តាហ៍ទៀតប៉ុណ្ណោះ!
ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមត្រឹមតែ៣សប្តាហ៍ទៀតប៉ុណ្ណោះ!
June 6, 2022, 5:04 p.m.
Realestate News
Events & Announcements
ជាមួយនឹងភាពរីកចម្រើនដ៏ខ្លាំងក្លានិងការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ និងសំណង់ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងតែផ្លាស់ប្តូរការវិនិយោគរបស់ពួកគេមកកាន់ទីផ្សារប្រទេសកម្ពុជា។ដើម្បីបង្ហាញឱកាសវិនិយោគ និងការអភិវឌ្ឍន៍ឈានមុខគេដែលប្រទេសកម្ពុជាផ្តល់ជូននាពេលបច្ចុប្បន្ន គេហទំព័រ Realestate.com.kh បានរៀបចំពិព័រណ៍អចលនទ្រព្យដ៏ធំមួយក្នុងប្រទេកម្ពុជា។ ការតាំងពិព័រណ៍នេះនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែឧសភា ឆ្នាំ២០១៧ក្នុងសាលធំ (grand ballroom) នៅជាន់ទីពីរក្នុងសណ្ឋាគារណាហ្គាវើលក្នុងរាជធានីភ្នំពេញ។​ សណ្ឋាគារណាហ្គាវើលគឺជាកាស៊ីណូដែលមានអជ្ញាប័ណ្ណស្របច្បាប់នៅក្នុងទីក្រុងភ្នំពេញ។ព្រឹត្តិការណ៍នេះមានអ្នកចូលរួមវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនពាន់នាក់  ហើយក៏ដូចជាជួយដល់អ្នកស្វែងរកអចលនទ្រព្យឱ្យដឹងអំពីរបៀបវិនិយោគដោយភាពជោគជ័យនៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងតែរីកចម្រើនមួយនេះផងដែរ។ជាមួយនឹងការជួយជ្រោមជ្រែងពីប្រព័ន្ធផ្សព្វផ្សាយជាដៃគូ Realestate.com.kh កំពុងតែផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីទាក់ទាញវិនិយោគិនដែលមានសក្ដានុពលទាំងអស់ក្នុងតំបន់អាស៊ីនិងប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយដៃគូមានដូចជា៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា, សារព័ត៌មាន​អ៊នឡាញ Bizkhmer, Khmernavi/Enjoy Cambodia សារព័ត៌មានភាសាចិន Sin Chew Daily ទស្សនាវដ្តីពាណិជ្ជកម្ម B2B សភាពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអង់គ្លេស សមាគមន៍សាងអ្នកសង់កម្ពុជា(CCA) សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA)  គេហទំព័រអចលនទ្រព្យ Property Guru ទស្សនាវដ្តី Property​ Report អន្តរជាតិ ទស្សនាវដ្តី Property Report គេហទំព័រអចលនទ្រព្យ Asian Property Review គេហទំព័រអចលនទ្រព្យ Property Guru អន្តរជាតិ  គេហទំព័រអចលនទ្រព្យ Juwai.com, កាសែត Khmer Times និងការសែត La Reine។រហូតដល់ពេលនេះព្រឹត្តិការណ៍ដ៏ធំមួយនេះមានអ្នកចុះឈ្មោះជាង១,៥០០នាក់ហើយ។ ពួកគេបានចុះឈ្មោះតាមរយៈគេហៈទំព័រជាភាសាអង់គ្លេស និងភាសាចិនដោយបានផ្តល់ជាលេខទូរស័ព្ទនិងអ៊ីម៉ែលរបស់ពួកគេមកកាន់យើងខ្ញុំ។ បន្ថែមពីនេះកម្មវិធីនេះមានអ្នកចាប់អារម្មណ៍ជាង១,៣០០​នាក់ផ្សេងទៀតតាមរយៈទំព័រហ្វេសបុក។ កម្មវិធីនេះអាចចូលរួមដោយសេរី ហើយចំនួនទាំងនេះជាចំនួនពិតដែលពួកគេនឹងអញ្ជើញចូលរួម។ បន្ថែមពីនេះទៅទៀតចំនួនអ្នកចូលរួមយ៉ាងច្រើនរំពឹងថានឹងមកគ្រប់ទិសទី។ នៅសណ្ឋាគារណាហ្គាវើលមានដាក់បង្ហាញផ្ទាំងបាដាផ្សព្វផ្សាយក្នុងបន្ទប់ពិព័រណ៍ហើយការផ្សព្វផ្យាយពាណិជ្ជកម្មផ្សេងៗនឹងធ្វើនៅក្នុងអំឡុងពេលនៃកម្មវិធីនេះតែម្តង។ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងពិសេសដោយអ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ហើយក៏ដូចជាទាក់ទងទៅនឹងអាជីវកម្មដែលផ្ដោតទៅលើវិស័យអចលនទ្រព្យ និងភ្ញៀវដែលមានសក្តានុពលជាច្រើន។ ព្រឹត្តិការណ៍នេះចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន៖  LASTMILE VR និងក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡា Seara Sports Systems និង Ezecom។  អ្នកដែលបានចូលរួមដាក់បង្ហាញគម្រោងអភិវឌ្ឍន៍របស់ពួកគេមានដូចជា៖ ក្រុមហ៊ុន Camhomes/HLH Group  គម្រោង Habitat Condo  ក្រុមហ៊ុន Royal HM Trading  គម្រោង Sky31 Condo  ក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍ NC Maxworld Real Estate & Development  គម្រោងអភិវឌ្ឍន៍ចម្រុះ Core PPSEZ   គម្រោង VKirirom  គម្រោងខុនដូ HighLand Condo  ក្រុមហ៊ុន GRED/ One Park  គម្រោង Parkway Condo  គម្រោង Elements Condo  គម្រោង Golden One  ក្រុមហ៊ុន SC Capital  និងគម្រោងខុនដូ SkyTree Condominium។អំឡុងពេលពីរថ្ងៃនៃការពិព័រណ៍អចលនទ្រព្យ ក៏មានសិក្ខាសាលាដ៏សំខាន់មួយផងដែរដែលធ្វើឡើងដោយអ្នកជំនាញនៃវិស័យផ្សេងៗដែលរួមមាន៖ លោក​បណ្ឌិត​ សុខ ស៊ីផាន់ណាដែលជាដៃគូគ្រប់គ្រងរបស់ក្រុម ហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ Zicolaw  លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិក Zicolaw   លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Management   លោក Jasper Shin ជាអ្នកអភិវឌ្ឍន៍ និងជាអ្នកប្រឹក្សាអចលនទ្រព្យ   លោក Christophe Forsetti ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន JSM indochina  លោក Simon Griffiths  នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន  Metro Global Pte Ltd  លោក Takeshi Izuka នាយកគ្រប់គ្រងរបស់ Vikirirom  លោក Athanasius Pang នាយកផ្នែកផ្សព្វផ្សាយនៃ DL Edvance លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍនធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន  PropertyGuru Group  លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh  និង លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capital។​វាគ្មិនទាំងនេះនឹងជជែកអំពីប្រធានបទផ្សេងៗគ្នា ហើយអ្នកចូលរួមទាំងអស់នឹងមានឱកាសដើម្បីស្វែងយល់អំពីប្រធានបទដូចខាងក្រោម៖ទស្សនកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ការឈានចូលទីផ្សារក្នុងតំបន់អាស៊ាន។គម្រោងអភិវឌ្ឍន៍ vKIRIROMសិទ្ធិនៃការកាន់កាប់របស់ជនបរទេសក្នុងប្រទេសកម្ពុជា៖ ច្បាប់ និងការអនុវត្តការបង្កើនឱកាសទីផ្សារ និងតម្លៃនៃអចលនទ្រព្យពន្ធសម្រាប់វិនិយោគិន៖ ការគិតពន្ធអចលនទ្រព្យ សម្រាប់ម្ចាស់អចលនទ្រព្យក្នុងប្រទេសកម្ពុជាទស្សនវិស័យរបស់វិនិយោគិនសិង្ហបុរីក្នុងទីផ្សារអចលនទ្រព្យកម្ពុជាការវិវត្តន៍នៃការគ្រប់គ្រងអចលនទ្រព្យនិន្នាការនៃតម្រូវការអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាអចលនទ្រព្យបែបឧស្សាហកម្ម ជាមួយនឹងការវិនិយោគ និងផលប្រយោជន៍របស់រោងចក្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។ឱកាសវិនិយោគនៅក្នុងតំបន់ជ្រោយចង្វារការរីកចម្រើនក្នុងខេត្តព្រះសីហនុ៖ ការវិនិយោគតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ។ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា៖ ការកើនឡើងសម្រាប់វិនិយោគិនអាស៊ាន។ការគ្រប់គ្រងអចលនទ្រព្យរបស់អ្នក៖ ការពិចារណាលើកាគ្រប់គ្រងអចលនទ្រព្យរបស់អ្នកសម្រាប់វិនិយោគិន។ទិន្នន័យចម្រុះនៅក្នុងទីផ្សារអចលនទ្រព្យអាចចូលរួមដោយសេរី ដូច្នេះសូមកុំខកខានព្រឹត្តការណ៍ដ៏ធំមួយនេះ!ចុះឈ្មោះដោយសេរី៖សម្រាប់ការឧបត្ថម្ភ និងឱកាសនៃការពិព័រណ៍៖ស្វែងរកព័ត៌មានអចលនទ្រព្យមានប្រយោជន៍តាមរយៈ Realestate.com.kh
ការតាំងពិព័រណ៍​អចលនទ្រព្យ​ ដ៏​ធំ​មិន​ធ្លាប់​មាន​​ នឹង​កើត​ឡើង​នៅ​ខែឧសភា​​ ឆ្នាំ​២០១៧ រៀបចំ​ដោយ Realestate.com.kh
ការតាំងពិព័រណ៍​អចលនទ្រព្យ​ ដ៏​ធំ​មិន​ធ្លាប់​មាន​​ នឹង​កើត​ឡើង​នៅ​ខែឧសភា​​ ឆ្នាំ​២០១៧ រៀបចំ​ដោយ Realestate.com.kh
June 6, 2022, 5:04 p.m.
Realestate News
Events & Announcements
វិស័យអចលនទ្រព្យរបស់កម្ពុជាកំពុងតែទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនយ៉ាងខ្លាំងមកពីជុំវិញតំបន់ និងជុំវិញពិភព លោក។ ទីផ្សារអចលនទ្រព្យបានកើនឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មាន៥ឆ្នាំកន្លងមកនេះហើយទីក្រុងសំខាន់ៗជាច្រើនកំពុងតែបង្ហាញពីការអភិវឌ្ឍន៍ ​និងអត្រាកំណើនប្រជាជននៅក្នុងតំបន់។បើទោះបីជាកម្ពុជាមាន “ទីផ្សារទើបនឹងងើបឡើងក៏ដោយ” ក៏ប្រទេសកម្ពុជាបានកំពុងបង្ហាញហា និភ័យទាបជាងសញ្ញាណទីផ្សារដែលបានបង្ហាញ។ ការបង្ហាញផលចំណេញច្រើនសម្រាប់អ្នកវិនិយោគិនអចលនទ្រព្យក៏ដូចជាទិន្នផលខ្ពស់លើការវិនិយោគកំពុងតែបានទាក់់ទាញក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិជា ច្រើនមកពីជុំវិញពិភពលោកដើម្បីចាប់ផ្ដើមគម្រោងរបស់គេនៅក្នុងប្រទេសកម្ពុជា៖ហេតុអ្វីបានជាត្រូវវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា? អត្ថប្រយោជន៍សំខាន់ៗ៖ការវិនិយោគដោយប្រើប្រាស់ប្រាក់ដុល្លារអាមេរិក៖ គឺជារូបិយប័ណ្ណដែលចរាចរជុំវិញពិភពលោកខណៈដែលកម្ពុជាក៏បានប្រើប្រាស់ប្រាក់ដុល្លារក្នុងសេដ្ឋកិច្ចរបស់ខ្លួនផងដែរ ហើយវានឹងនៅបន្តប្រើប្រាស់រូបិយប័ណ្ណនេះដដែល។ដែនវិនិយោគសុទ្ធសាធ៖ សក្ដានុពលសេដ្ឋកិច្ចបានកើនឡើងគួរឱ្យកត់សម្គាល់ និងមានបម្រែបម្រួលជាវិជ្ជមាននាប៉ុន្មានឆ្នាំកន្លងមកនេះ។ផលិតផលក្នុងស្រុកសរុបមានការកើនឡើងខ្លាំង និងថេរ៖ ផលិតផលក្នុងស្រុកសរុបកើនឡើងជាមធ្យម៥%កាលពី៥ឆ្នាំកន្លងទៅ និងឆ្នាំបន្ទាប់ៗមកនេះ។ កម្ពុជាជាប្រទេសមានកំណើនផលិតផលក្នុងស្រុកសរុបចំណាត់ថ្នាក់លេខ២១នៅលើពិភពលោក ហើយចំណាត់ថ្នាក់លេខ១នៅក្នុងតំបន់។អចលនទ្រព្យដ៏មានសុវត្ថិភាព៖ មានច្បាប់ស្ដីពីការកាន់កាប់អចលនទ្រព្យដោយស្របច្បាប់របស់ជនបរទេសដែលបានគាំទ្រយ៉ាងខ្លាំងដល់វិនិយោគិនចាប់តាំងពីឆ្នាំ២០១០មក។ទីតាំងភូមិសាស្រ្តល្អ៖ ស្ថិតនៅចន្លោះប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំពីររវាងប្រទេសថៃ និងប្រទេសវៀតណាមហើយក៏ស្ថិតនៅចន្លោះប្រទេសដែលមានសេដ្ឋកិច្ចធំនិងលូតលាស់ខ្លាំងបំផុត ប្រទេសចិន និងឥណ្ឌាដែលស្ថិតនៅចន្លោះរវាងប្រទេសអូស្រ្តាលី និងអាស៊ី ហើយមានកិច្ច ព្រមព្រៀងពាណិជ្ជកម្មរវាងគ្នានិងគ្នាផងដែរ។ស្ថេរភាពនយោបាយ៖ ប្រទេសកម្ពុជាជាប្រទេសដែលមានស្ថានភាពនយោបាយល្អប្រសើរបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។មានពាណិជ្ជកម្មរួមនិងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់៖ ចូលរួមក្នុងសមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ដើម្បីបង្កើនទំនាក់ទំនងទីផ្សាររួមក្នុងតំបន់។ សកម្មភាពពាណិជ្ជកម្មដែលទទួលបានការអនុគ្រោះពន្ធនាំចេញទៅទីផ្សារបរទេសមានដូចជាទីផ្សារសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ហើយកម្ពុជាជាប្រទេសមួយក្នុងគោលនយោបាយរបស់ចិន “ខ្សែ​ក្រវ៉ាត់មួយផ្លូវមួយ”។បង្កើនការដឹកជញ្ជូន៖ មានផែសមុទ្រទឹកជ្រៅ ផ្លូវដែក បណ្ដាញទំនាក់ទំនងផ្លូវអាកាស និងផ្លូវគោគទូទាំងប្រទេស និងបង្កើនទំនាក់ទំនងក្នុងតំបន់អាស៊ី។និវត្តន៍ជន៖ គឺជាប្រទេសតែមួយគត ដែលមានតម្លៃនៃការរស់នៅទាប សាកសមបំផុតសម្រាប់អ្នកដែលចូលនិវត្តន៍។លំហូសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច៖ លំហូសាច់ប្រាក់ខាងក្នុង និងខាងក្រៅប្រទេសកម្ពុជាគឺជារឿងសាមញ្ញហើយផ្តល់ផលវិជ្ជមានសម្រាប់វិនិយោគិនអន្តរជាតិ។ការអភិវិឌ្ឍន៍គ្រប់វិស័យកំពុងតែកើនឡើងពាសពេញប្រទេសដែលផ្ដល់ជូនដល់អ្នកទិញនូវជម្រើសជាច្រើនដើម្បីជ្រើសរើសជាមួយនឹងអចលនទ្រព្យសម្រាប់វិនិយោគដែលស្របទៅនឹងគម្រោងថវិកា និងតម្រូវការអ្នកទិញ។ ទោះជាយ៉ាងណាក្ដីការទិញអចលនទ្រព្យដ៏ត្រឹមត្រូវគឺជាការសម្រេចចិត្តដ៏សំខាន់មួយដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើការស្រាវជ្រាវនិងស្ថានភាព ហិរញវត្ថុដែលត្រូវវិនិយោគ ក៏ប៉ុន្តែវាអាចជាផលលំបាកសម្រាប់វិនិយោគិនដែលរស់នៅក្រៅប្រទេសកម្ពុជា។ចំពោះហេតុផលនេះ Realestate.com.kh ដែលជាគេហទំព័រមានអ្នកចូលទស្សនាច្រើនបំផុតក្នុងប្រទេស និងជាគេហទំព័រដ៏ពេញនិយមបំផុតក្នុងប្រទេសកម្ពុជា នឹងរៀបចំពិព័រណ៍អចលនទ្រព្យដ៏ធំមួយដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជា។ ពិព័រណ៍អចលនទ្រព្យកម្ពុជានេះត្រូវបានរៀបចំដោយ Realestate.com.kh នឹងធ្វើឡើងនៅថ្ងៃទី៥ ទី៦ ខែឧសភា ឆ្នាំ២០១៧នៅឯសណ្ឋាគារ NagaWorld។កម្មវិធីនេះគឺជាពិព័រណ៍មួយដែលអ្នកទិញអាចស្វែងយល់បន្ថែមនូវអចលនទ្រព្យដែលមានសក្ដានុពលនៅក្នុងប្រទេស និងធ្វើការស្វែងយល់ពីព័ត៌មានលំអិត ដើម្បីជាជំនួយក្នុងការសម្រេចចិត្តវិនិយោគឲ្យមានសុវត្ថិភាពក្នុងប្រទេសកម្ពុជា។អ្នកទស្សនាទាំងអស់នឹងរីករាយជាមួយនឹងអ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិក៏ដូចជាក្រុមហ៊ុនផ្សេងៗជាង៣០ក្រុមហ៊ុនដែលតាំងបង្ហាញអំពីគម្រោងអភិវឌ្ឍន៍របស់ពួកគេ។ មានដូចជា៖ ក្រុមហ៊ុន The Creed Group ក្រុមហ៊ុនHLH Group/Camhomes ក្រុមហ៊ុន Graticity Real Estate Development (GRED) គម្រោងខុនដូ Habitat ក្រុមហ៊ុនអចលនទ្រព្យ NC Max World ក្រុមហ៊ុន J&L Property Development គម្រោងខុនដូ EASTLAND គម្រោងអភិវឌ្ឍន៍ចម្រុះ CORE PPSEZ ក្រុមហ៊ុនDH3 ក្រុមហ៊ុន Royal HM trading គម្រោងខុនដូ Sky 31 និងគម្រោងអភិវឌ្ឍន៍ចម្រុះ Vikirirom។ ចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន៖  LASTMILE WORKS Co., Ltd និងក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡា Seara Sports Systemsសិក្ខាសាលា និងការជជែកពិភាក្សាដោយអ្នកប្រឹក្សាក្នុងស្រុកនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃនេះ ផងដែរដើម្បីឱ្យមានការយល់កាន់តែច្បាស់ពីបរិយាកាសច្បាប់ក្នុងប្រទេសកម្ពុជា និងវិធីសាស្រ្តមួយចំនួនសម្រាប់វិនិយោគិនដើម្បីគ្រប់គ្រងអចលនទ្រព្យរបស់ពួកគេក្នុងប្រទេស។ សិក្ខាសាលាទាំងនោះមានគោលបំណងផ្ដល់នូវចំណេះដឹងនិងបង្កើនទំនុកចិត្តក្នុងការទិញអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា។គឺជាដៃគូតែមួយគត់ជាមួយនឹងបណ្ដាញផ្សព្វផ្សាយដូចជា៖ PropertyGuru Group (ដែលជាក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យដ៏ធំបំផុត និងជាគេហទំព័រដែលមានអ្នក ចូលទស្សនាច្រើនបំផុតក្នុងទ្វីបអាស៊ី) និងគេហទំព័រ Juwai.com (ជាគេហទំព័រលេខ១ក្នុង ប្រទេសចិនសម្រាប់អ្នកដែលចង់ទិញអចលនទ្រព្យក្រៅប្រទេស) នឹងទាក់ទាញអ្នកទិញអន្តរជាតិ ជាច្រើនក្នុងរយៈពេលពិព័រណ៍ពីរថ្ងៃនេះ។ ការធ្វើទីផ្សារក្នុងស្រុកក៏សំខាន់ផងដែរដើម្បីទាក់ទាញ ទាំងវិនិយោគិនក្នុងស្រុក និងវនិយោគិនបរទេស។ ពិព័រណ៍អចលនទ្រព្យនេះនឹងត្រូវបានធ្វើឡើងនៅសណ្ឋាគារ NagaWorld ដែលជាសណ្ឋាគារដ៏ល្អបំផុតក្នុងទីក្រុងភ្នំពេញសម្រាប់ វិនិយោគិនអាស៊ាន ឥស្សរជន និងអ្នកជំនួញ។សូមកំណត់ចំណាំពិព័រណ៍អចលនទ្រព្យក្នុងប្រត្តិទិនរបស់អ្នកនៅថ្ងៃទី៥ និងទី៦ ខែឧសភា ឆ្នាំ២០១៧ឥឡូវនេះ។ ប្រញាប់កក់សំបុត្រយន្តហោះរបស់លោកអ្នកប្រសិនបើអ្នកនៅក្រៅប្រទេស។ ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជានេះ។ប្រព័ន្ធផ្សព្វផ្សាយជាដៃគូសម្រាប់កម្មវិធីពិព័រណ៍នេះមានដូចជា៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អ៊នឡាញ Bizkhmer, Khmernavi,​ សារព័ត៌មានភាសាចិន Sin Chew Daily  ទស្សនាវដ្តីពាណិជ្ជកម្ម B2B, សភាពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអង់គ្លេស សមាគមអ្នកសាងសង់កម្ពុជា គេហទំព័រអចលនទ្រព្យ PropertyGuru គេហទំព័រអចលនទ្រព្យ PropertyGuru អន្តរជាតិ  គេហទំព័រអចលនទ្រព្យ Juwai កាសែតខ្មែរថាម និងកាសែតឡារ៉ែន។សម្រាប់ការឧបត្ថម្ភ ឬឱកាសពិព័រណ៍សូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះតាមរយៈ info@realestate.com.kh ឬទូរស័ព្ទលេខ +855 98 67 67 82ស្វែងរកព័ត៌មានថ្មីៗទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh
វេទិកាសាធារណៈរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ស្ដីពី “ភាពស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា”
វេទិកាសាធារណៈរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ស្ដីពី “ភាពស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា”
June 6, 2022, 5:04 p.m.
Realestate News
Events & Announcements
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) នឹងរៀបចំវេទិកាសាធារណៈមួយស្ដីពី “ភាពស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា” សម្រាប់ឱ្យម្ចាស់ភាគហ៊ុន និងនិយោជិតទាំងអស់ក្នុងវិស័យអចលនទ្រព្យដើម្បីចូលរួមស្វែងយល់ពីប្រធានបទមួយចំនួនលើផ្នែកច្បាប់ស្ដីពីអចលនទ្រព្យក្នុងប្រទេសកម្ពុជា។ វេទិកាសាធារណៈនេះនឹងផ្ដោតសំខាន់ទៅលើទិដ្ឋភាពសំខាន់ៗចំនួន៤ រួមមាន៖ប្រភេទប័ណ្ណសម្គាល់អចលនទ្រព្យក្នុងប្រទេសកម្ពុជាក្រោយឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៧របៀបនៃការផ្ទេរសិទ្ធិអចលនទ្រព្យ និងការបង់ពន្ធប្រថាប់ត្រាទាំងប្លង់រឹង និងប្លង់ទន់របៀបនៃការគណនាពន្ធប្រថាប់ត្រាពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងពន្ធលើដីមិនទាន់ ប្រើប្រាស់របៀបនៃការរៀបចំកិច្ចសន្យាលក់ ទិញ និងជួលកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពី៧ៈ០០ព្រឹកទៅ១២ៈ០០ថ្ងៃត្រង់នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងទីក្រុងភ្នំពេញ។វេទិកាសាធារណៈមួយនេះធ្វើឡើងសម្រាប់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ទាំងសិស្សនិស្សិត និងសាធារណៈជនទាំងអស់ដើម្បីជម្រុញឱ្យមានការចែករំលែកចំណេះដឹង និងសិក្សាបន្ថែមទាក់ទងទៅនឹងច្បាប់ក្នុងកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា។អ្នកចូលរួមនឹងត្រូវបង់ប្រាក់ចំនួន៥ដុល្លារសម្រាប់សិស្ស និស្សិត និង១០ដុល្លារសម្រាប់សាធារណៈជនទូទៅ។  ចំណែកឯសមាជិកនៃ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាអាចបញ្ចូនតំណាងរបស់ខ្លួនបានចំនួន៣នាក់ ចូលរួមក្នុងកម្មវិធីនេះបានដោយមិនគិតថ្លៃ។សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមទំនាក់ទំនងមកលោក មុត វណ្ណណេតតាមរយៈ៖  ទូរស័ព្ទលេខៈ ០៦៩​ ២១១ ២៦៨/០៦៩ ៥២៧ ៩៤៤Email:   vanneth@cvea.org.khស្វែងរកព័ត៌មានអំពីអចលនទ្រព្យសំខាន់ៗតាមរយៈRealestate.com.kh
គម្រោងបុរីដ៏មានប្រជាប្រិយភាពទាំង១០នៅក្នុងក្រុងភ្នំពេញ
គម្រោងបុរីដ៏មានប្រជាប្រិយភាពទាំង១០នៅក្នុងក្រុងភ្នំពេញ
June 6, 2022, 5:01 p.m.
Realestate News
យើងសង្កេតឃើញថាបរិបទរស់នៅរបស់ប្រជាជនក្នុងតំបន់កាន់តែទាមទារនូវភាពទាន់សម័យជាក់ស្តែងគម្រោងអភិវឌ្ឍន៍ដូចជា៖ ខុនដូ គម្រោង​បុរីនៅក្នុងប្រទេសកម្ពុជាពិត​ជាមាន​សន្ទុះ​អភិវឌ្ឍន៍​គួរឲ្យកត់សម្គាល់ជាពិសេស​នៅក្នុងក្រុងភ្នំពេញ។ វាពិតណាស់យើងត្រូវមានការប្រុងប្រយ័ត្នបំផុតនៅពេលជ្រើសរើសទិញគម្រោងណាមួយយើងត្រូវប្រាកដថាគម្រោងដែលយើងមានបំណងទិញត្រូវតែមានភាពស្របច្បាប់ដែលទទួលអាជ្ញាប័ណ្ឌត្រឹមត្រូវពីក្រសួងដែលជាប់ពាក់ព័ន្ធ។ ​ជាក់ស្តែងមានគម្រោងបុរីមួយចំនួន​ត្រូវបានប្រកាសថាមិន​មានភាពស្រប​ច្បាប់នោះឡើងហើយអ្នកទិញទំាងអស់ត្រូវមានការប្រុងប្រយ័ត្ន  ការប្រកាសនេះត្រូវបានធ្វើ​ឡើងដោយក្រសួងសេដ្ឋកិច្ច។ ដោយឡែកគម្រោងមួយចំនួនមានភាពពេញនិយម និងផ្តល់ជូនទំនុកចិត្តដល់សាធារណជនយ៉ាងខ្លំាងស្របតាមបទពិសោធន៍ គុណភាពសាងសង់ទីតំាង និងឱកាសវិនិយោគបានធ្វើឲ្យគម្រោងបុរីទំាងនោះនៅតែជាគម្រោងដ៏ពេញនិយមដដែល។ គម្រោងបុរីល្អៗបំផុតទំាង ១០ ដែលមានតម្លៃចាប់ពី ៣០,០០០ ដុល្លារ​ ខាងក្រោមនេះ Realestate.​com.khបានបង្ហាញ៖១. បុរី ប៉េងហួត ជាបុរីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញយូរណាស់មកហើយមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍ដូចជា៖ ប៉េងហួតឧកញ្ញាម៉ុង ឬទ្ធី ប៉េងហួត ផ្សារ PC ប៉េងហួតស្ទឹងមានជ័យ និងប៉េងហួតផ្លូវជាតិ6អា។ គម្រោងបុរី ប៉េង ហួតមានតម្លៃចាប់ពី ៦០,០០០ ដុល្លារឡើងទៅអាស្រ័យទៅតាមប្រភេទលំនៅដ្ឋាន បុរីប៉េងហ៊ួតបានឈ្នះពានរង្វាន់ការអភិវឌ្ឍន៍លំនៅដ្ឋានល្អជាងគេក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៦។ អស់រយៈពេល ១០ ឆ្នាំកន្លងមកទៅលើគុណភាពសំណង់ និងការរចនាម៉ូតគេហដ្ឋានទាន់សម័យជាមួយបទពិសោធន៍យូរឆ្នាំមកហើយបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សំណង់អគារលំនៅដ្ឋានទទួលបានទំនុកចិត្តពីអតិថិជន។ ដូចរៀបរាប់ខាងលើក្រុមហ៊ុនបុរីប៉េង ហ៊ួត បានសម្រេចគម្រោងជាច្រើនហើយពេលថ្មីៗនេះក៏មានគម្រោងដូចជាគម្រោង The Star Premier ស្ថិតតាមបណ្តោយផ្លូវជា សុផារ៉ា និងគម្រោង The Star Premier ស្ថិតតាមបណ្តោយផ្លូវ ៦ អា។ លោកអ្នកអាចធ្វើការទំនាក់ទំនងដើម្បីសាកសួរព័ត៌មានបន្ថែមដើម្បីទទួលបានផ្ទះក្នុងក្តីស្រមៃមានការផ្តល់ជូនប្រភេទផ្ទះផ្សេងៗគ្នាតាមតម្រូវការនិងទំហំដែលលោកអ្នកពេញចិត្ត។២. បុរី មេគង្គរ៉ូយ៉ាល់គម្រោងបុរីឌឹមេគង្គរ៉ូយ៉ាល់ជាគម្រោងស្ថិតនៅក្រោមការអភិវឌ្ឍន៍មេគង្គភ្នំពេញឌីវើឡុបមេនខូភើរេ សិនគីជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យក្នុងស្រុកមួយ។ គម្រោងបុរីនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦អានៅជិតសាលាកសិកម្មព្រែកលាភ។  ជាគ​ម្រោងបុរីដែលមានទីតំាងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ​6អាមានប្រភេទលំនៅដ្ឋានដូចជា៖ ផ្ទះល្វែង វីឡាទោលវីឡាកូនកាត់ និងផ្ទះអាជីវកម្មហើយតម្លៃលក់ចាប់ពី ១០០,០០០ ដុល្លារ។ គម្រោងបុរីនេះវាសាកសមបំផុតសម្រាប់ប្រជាជនខ្មែរវាជាបរិបទរស់នៅប្រកបដោយសុវត្ថិភាព និងស្តង់ដាររស់នៅបែបទាន់សម័យ ដូច្នេះហើយបានជាក្រុមហ៊ុនយើងបានសម្រេចចិត្តអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទបុរី។ គម្រោងបុរីនេះពិតជាពិសេសវាមានទីតាំងរស់នៅដ៏មានភាពប្រសើរនៅតាមបណ្តោយផ្លូវជាតិ៦អាដែលទក្រុងរណបថ្មី និងជាផ្លូវជាតិសម្រាប់ឆ្លងកាត់ទៅខេត្តធំៗមួយចំនួនដូចជា៖ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាបជាដើមអមដោយទេសភាពមាត់ទន្លេដ៏ស្រស់ស្អាតរស់នៅប្រកបដោយសុភមង្គល និងឱកាស វិនិយោគដ៏ធំសម្បើមជាមួយនឹងបុរីឌឺមេគង្គរ៉ូយ៉ាល់។៣. បុរី ពិភពថ្មី ជាក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានប្រមាណ១០ឆ្នាំមកហើយ ក្នុងការសាងសង់លំនៅដ្ឋានប្រមាណ ១០,០០០ យូនីត។  ក្រុមហ៊ុ​ននេះបានផ្តល់ទំនុកចិត្ត និងគុណភាពសម្រាប់អ្នកទិញយ៉ាងពិតប្រាកដ។ គម្រោងបុរីពិភពថ្មីមានទីតាំងដូចជា៖ បឹងឈូក ផ្សារប៉េ សេ កាំប៊ូល ចំការដូង ហើយថ្មីៗនេះក៏មានគម្រោងសាងសង់ដ៏មានសក្តានុពលសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍ដែលមានទីតាំងស្ថិតនៅផ្លូវ ជា សុផារ៉ា និងក្រុងតាខ្មៅ។ គម្រោងលំនៅដ្ឋានរបស់បុរីពិភពថ្មីពិតជាសាកសមអ្នកដែលមានជីវភាពមធ្យមតម្លៃលក់ចាប់ពី ៦០,០០០ ដុល្លារ។៤. បុរី ភ្នំពេញថ្មី មានគម្រោងជាច្រើនដែលមានទីតាំងជាច្រើននៅក្នុងក្រុងភ្នំពេញជាពិសេសនៅក្នុងតំបន់អភិវឌ្ឍន៍បុរីភ្នំពេញមានគម្រោងសរុបចំនួន៨។ នៅពេលថ្មីៗនេះដែលមានទីតាំងនៅតាមបណ្តោយផ្លូវជា សុផារ៉ា ហើយមានប្រភេទវីឡា ផ្ទះល្វែងដែលមានទំហំ និងប្រភេទផ្ទះច្រើនប្រភេទ។ តម្លៃលក់ចាប់ពី១០០,០០០ដុល្លារទៅ ៥០០,០០០ ដុល្លារគម្រោងចុងក្រោយនេះអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៦ហិកតាចំណែកឯការបញ្ជាទិញនិងកក់បានធ្វើឡើងបណ្តើរៗហើយ។៥. បុរី មហាសែនសុខ ជាគម្រោងលំនៅដ្ឋានស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនជប៉ុនដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន Creed Group។ មានលំនៅដ្ឋានប្រមាណ៦៨៣ខ្នងដែលសាងសង់លើផ្ទៃដី១១៤,០០៥ម៉ែត្រការ៉េ។ គម្រោងលំនៅដ្ឋានដែលផ្តល់ជូននៅស្តង់ដាររស់នៅយ៉ាងល្អប្រសើរផ្តល់ជូននូវប្រភេទលំនៅដ្ឋានជាច្រើនប្រភេទដូចជា៖ ផ្ទះល្វែង វីឡាទោល វីឡាឃីង វីឡាឃ្វីន និងផ្ទះល្វែងអាជីវកម្ម លើសពីនេះមានសួនកំសាន្ត អាងហាងទឹក ក្លឹបហាត់ប្រាណជាដើម។ រស់នៅជាមួយជីវិតដ៏ ស្រស់បំព្រងក្នុងគម្រោងបុរីដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ជប៉ុនដែលមានតម្លៃលក់ចាប់ពី ៤០,០០០ដុល្លារ។៦. បុរី អង្គរភ្នំពេញបានសាងសង់លំនៅដ្ឋានស្នាក់នៅសម្រាប់ប្រជាជនលក្ខណៈបុរីដែលផ្តល់ជូននូវស្តង់ដាររស់នៅខ្ពស់។ រាល់ការសាងសង់គម្រោងនីមួយៗធ្វើឡើងប្រកបដោយគុណភាព សោភ័ណ្ឌភាពហើយប្រភេទលំនៅដ្ឋានមានដូចជា៖ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ និងផ្ទះវីឡាជាច្រើនប្រភេទទៀត។ រាល់គម្រោងលំនៅដ្ឋានដែលសាងសង់ដោយក្រុមហ៊ុនបុរីអង្គរភ្នំពេញបានបញ្ចប់តែងតែទទួលបានការ គាំទ្រពីអ្នកទិញ។ លោកអ្នកអាចស្វែងរកទិញ និងសាកសួរព័ត៌មានបន្ថែមនៅថ្ងៃនេះអំពីគម្រោងបុរីអង្គរភ្នំពេញIគម្រោងបុរីអង្គរភ្នំពេញ II និងគម្រោងបុរីអង្គរភ្នំពេញIII ដែលតម្លៃលក់លំនៅដ្ឋានចាប់ពី ១០០,០០០ ដុល្លារ។៧. បុរី ហាយទិក ជាគម្រោងបុរីដ៏មានប្រជាប្រិយភាពមួយដែរក្នុងចំណោមគម្រោងបុរីធំៗនៅក្នុងក្រុងភ្នំពេញ។ មានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខមួយចំងាយ ៨០០ ម៉ែត្រពីស្ពានព្រះមន្នីវង្ស ភូមបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លំនៅដ្ឋានទាំងឡាយត្រូវបានស្ថាបនាឡើងដោយគុណភាព និងបានត្រួតពិនិត្យយ៉ាងល្អឥតខ្ចោះ ទាំងវីឡាទោលនិងវីឡាភ្លោះដែលមានតម្លៃលក់ប្រមាណ ៣០០,០០០ដុល្លារ . . .។៩. បុរី អរគីដេវីឡា ជាលំនៅដ្ឋានប្រកបដោយស្តង់ដារខ្ពស់លំនៅដ្ឋានឯកជនប្រណិតរបស់គម្រោងបុរីអរគីដេវីឡា។ មានទីតាំងស្ថិតនៅសែនសុខទឹកថ្លានិងគម្រោងថ្មីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា។ លំនៅដ្ឋានលក់ក្នុងតម្លៃចាប់ពី ១៥០,០០០ដុល្លារឡើងទៅ រស់នៅក្នុងលំនៅដ្ឋានដែលប្រកបដោយភាពសុខសាន្តលើសពីការស្នាក់នៅគម្រោងនេះក៏បានផ្តល់ជូនជីវិតរស់នៅយា៉ងសំបូរបែបមានដូចជា៖ អាងហែលទឹក សួនកំសាន្ត កន្លែងក្មេងលេង ក្លឹបកីឡាជាដើម។៩. បុរី ហ្រ្គេនភ្នំពេញ បានចេញគម្រោងក្នុងការសាងសង់លំនៅដ្ឋានដែលស្ថិតនៅទីក្រុងរណបទៅកាន់ ក្រុងភ្នំពេញគម្រោងនេះវាពិតជាទីតាំងដែលសម្រាប់ធ្វើការពង្រីកការរស់នៅថ្មីរបស់ប្រជាជនពិតប្រាកដតួយ៉ាជាទីក្រុងអភិវឌ្ឍន៍ថ្មីមួយផងដែរ។ គម្រោងហ្គ្រេនភ្នំពេញផ្តល់ជូនលំនៅដ្ឋានឯកជនច្រើនប្រភេទផ្សេងៗគ្នាដូចជាវីឡា និងផ្ទះល្វែងជាដើមមានទំហំខុសៗគ្នាផងដែរ។ ដែលមានតម្លៃចាប់ពី ១០០,០០០ ដុល្លារទៅ ២០០,០០០ ដុល្លាឡើងទៅរស់នៅប្រកបដោយភាពទាន់សម័យ និងសុវត្ថិភាពជាមួយនឹងលំនៅដ្ឋានដែលធ្វើឲ្យគ្រួសាររបស់លោកអ្នកមានភាពកក់ក្តៅ។10. បុរី លឹម ឈាងហាក់ ជាក្រុមហ៊ុនសាងសង់គម្រោងលំនៅដ្ឋានដែលបានបង្កើតនៅឆ្នាំ ១៩៩០ យើងគឹជាអ្នកនាំមុខក្នុងការសាងសង់ផ្ទះល្វែងប្រកបដោយភាពទាក់ទាញនិងគួរអោយចង់រស់នៅសម្រាប់គ្រប់ក្រុមគ្រួសារក្នុង​ភ្នំពេញដោយគិតទៅលើតម្រូវការនៃអតិថិជន។ យើងកំពុងតែបន្តការលូតលាស់និងទទួលបាននូវកិតិ្តសព្ទជាអ្នកដឹកនាំនៅក្នងសហគ្រាសសាងសង់នៅក្នុងទីក្រុងភ្នំពេញកម្ពុជា។ មានគម្រោងជាច្រើនដែលបានសាងសង់រួច និងកំពុងសាងសង់គម្រោងទាំងនោះមានទីតាំងស្ថិតនៅចោមចៅ ចំការដូង ស្ទឹងមានជ័យ វាលស្បូវ ភ្នំពេញថ្មីជាដើម ហើយមានប្រភេទផ្ទះវីឡា ផ្ទះល្វែង ផ្ទះល្វែងអាជីវក​ម្មដែលមានតម្លៃលក់ប្រមាណ ៦០,០០០ដុល្លារ។គម្រោងបុរីក្នុងក្រុងភ្នំពេញពិតជាឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលធ្វើឲ្យមានការប្រកួតប្រជែងយ៉ាខ្លាំងក្នុងទីផ្សារដូចនេះទាំងគុណភាព និងស្តង់ដារការសាងសង់កាន់តែមានភាពប្រសើរឡើង។ ចំណែកឯការផ្តល់ជូនពិសេសក៏មានភាពសម្បូរបែបដែលផ្តល់ភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អតិថិជន៕ស្វែងយល់បន្ថែមគម្រោងបុរីជាច្រើនតាមរយៈ Realestate.com.kh
REAKH Survey 2023 KH 590 x 250
វេទិកាគ្រប់គ្រងធនធានលើកទី១នៅកម្ពុជា  និងមានវត្តមាននៅខែកុម្ភៈនេះ
វេទិកាគ្រប់គ្រងធនធានលើកទី១នៅកម្ពុជា និងមានវត្តមាននៅខែកុម្ភៈនេះ
June 6, 2022, 5:06 p.m.
Realestate News
Events & Announcements
ស្ថាបនាធនធាន ( Wealth Building ) គឺជាវេទិកាលើកដំបូងបង្អស់ដែលមាននៅកម្ពុជាស្តីអំពីការគ្រប់គ្រងធនធានដែលត្រៀមនឹងរៀបចំឡើងក្នុងថ្ងៃទី ១៦-១៧ កុម្ភៈ ២០១៧ នាពេលខាងមុខនេះនៅសណ្ឋាគាសុខាភ្នំពេញ ។ស្ថាបនាធនធាន (Wealth Building) គឺជាព្រឹត្តិការណ៍ដែលមាន៣ពិព័រណ៍បញ្ចូលគ្នារួមមាន៖ វេទិកាគ្រប់គ្រងទ្រព្យសម្បត្តិ ពិព័រណ៍ទីផ្សារនិងពិព័រណ៍Startup។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីបង្កើតវេទិកាអប់រំមួយស្តីពីហិរញ្ញវត្ថុសម្រាប់សាធារណៈជនការបង្ហាញផលិតផល និងសេវាកម្ម Marketing ក៏ដូចជាសម្រាប់ម្ចាស់អាជីវកម្ម Startup ជួបនឹងដៃគូពាណិជ្ជកម្ម និងវិនិយោគិនផងដែរ។កញ្ញា ដែក ដារី ជាអ្នកបង្កើតកម្មវិធីនេះឡើងបានមានប្រសាសន៏ថានៅកម្ពុជាមានការកើនឡើងនូវស្ថាប័ណក្រុមហ៊ុនជាច្រើន ដោយទាក់ទងអំពីហិរញ្ញវត្ថុនិងសេវាកម្មផ្សេងៗ ប៉ុន្តែការយល់ដឹងរបស់ប្រជាជននៅមានកម្រិត ដោយធ្វើអោយពួកគេតែងតែពឹងពាក់លើអ្នកដទៃចំនែកផ្នែកទីផ្សារក៏មិនខុសគ្នាប៉ុន្មានដែរ ដូច្នេះហើយទើបយើងបានបង្កើតកម្មវិធីនេះដើម្បីប្រមូលផ្តុំបណ្តាក្រុមហ៊ុននានាមកចូលរួមបង្ហាញពីផលិតផល និងសេវាកម្មក្នុងឧស្សាហកម្មរបស់ខ្លួននៅក្នុងកម្មវិធីតែមួយតែម្តង។ ស្របពេលជាមួយគ្នានេះដែរយើងឃើញមានការកើនឡើងនូវអ្នកដែលទើបបង្កើតជំនួញថ្មីៗ ហើយយើងក៏ជ្រើសរើសបានជាង ២០ក្រុមហ៊ុនដែលទើបតែបង្កើតក្នុងឆ្នាំ២០១៦ ដោយយើងបានផ្តល់ជាស្តង់ឥតគិតថ្លៃសម្រាប់អោយពួកគេតាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ខ្លួនទៅកាន់អ្នកវិនិយោគិននិងអតិថិជន។ ពួកយើងពិតជារំភើបដែលបានឃើញ Startup Fair នៅកម្ពុជា ហើយក៏មានកាគាំទ្រពីសំណាក់ម្ចាស់ឧបត្ថម្ភកម្មវិធីដូចជា៖ Metfone , Phillip Bank Plc , Canadia Bank and Sovannaphum Life Insurance ។លើសពីនេះទៀតវគ្គសិក្ខាសាលាត្រូវបានចែកជា8វគ្គរៀបចំឡើងដើម្បីចែករំលែកការយល់ដឹងពីសំណាក់វាគ្មិនដែលមានបទពិសោធន៏ក្នុងជីវិតការងារប្រចាំថ្ងៃផ្សេងៗគ្នានឹងឱកាសដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមកទៅកាន់ទស្សនិកជនដែលជាបុគ្គលិកក្រុមហ៊ុននិងសិស្សានុសិស្សដែលគួរតែចូលរូម។ ហើយដើម្បីបង្កើតឱ្យមានកិច្ចសន្ទនាដោយផ្ទាល់នៅក្នុងចំណោមភាគីពាក់ព័ន្ធក្នុងអំឡុងវគ្គសំណួរ និងចម្លើយ។សូមចូលទៅ Link ខាងក្រោមដើម្បីធើ្វការចុះឈ្មោះ : : www.wealthbuildingcambodia.comទំនាក់ទំនងទិញសំបុត្រ សូមទូរស័ព្ទមកកាន់ 023 694 4444 / 071 3333 208តម្លៃសំបុត្រចូលរួមសិក្ខាសាលា សម្រាប់អ្នកធ្វើការ 25$ សម្រាប់សិស្សានុសិស្ស15$ទិញចាប់ពី៣សំបុត្រឡើងទៅនឹងមានការបញ្ចុះតម្លៃពិសេស ។
ការណែនាំសម្រាប់វិនិយោគិន៖ ការវិនិយោគលើខុនដូនៅទីក្រុងភ្នំពេញ
ការណែនាំសម្រាប់វិនិយោគិន៖ ការវិនិយោគលើខុនដូនៅទីក្រុងភ្នំពេញ
June 6, 2022, 5:04 p.m.
Realestate News
ការវិនិយោគលើខុនដូ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ អ្នកអភិឌ្ឍន៍បានចាប់ផ្តើមផ្លាស់ប្តូរនូវទិសដៅវិនិយោគរបស់ខ្លួនទៅរកការ​វិនិយោគជាប្រភេទលំនៅដ្ឋានខុនដូដើម្បីបំពេញទៅតាមតម្រូវការរបស់មនុស្យសម័យថ្មី។ខុនដូគឺជាប្រភេទលំនៅដ្ឋានបែបទំនើបនិងមានលក្ខណៈប្រណិត។ ខុនដូមានលក្ខណៈពិសេសខុសពីប្រភេទ លំនៅដ្ឋានផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ។​ ខុនដូបានផ្តល់ផលចំណេញច្រើនសម្រាប់អ្នកធ្វើការងារនៅក្នុងក្រុងដោយផ្តល់ជូនភាពងាយស្រួលក្នុងការធ្វើដំណើរដោយសារតែចរាចរណ៍កាន់តែមានការលំបាកខ្លាំងឡើង។ ជាងនេះទៅទៀតខុនដូជាជម្រើសល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រស់នៅក្នុងបណ្តុំនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងរួមមាន៖ សាលារៀន អគារពាណិជ្ជកម្ម និងសេវាកម្មល្អៗជាច្រើនទៀតដែលធ្វើឲ្យជីវិតរស់នៅរបស់អ្នកកាន់តែមានភាពទាន់សម័យ។ ការវិនិយោគលើអចលនទ្រព្យប្រកបដោយភាពជោគជ័យ គឺជាជំហានដ៏ធំមួយដែលវិនិយោគិនត្រូវពិចារ ណាឲ្យបានច្បាស់លាស់ និងសម្រេចចិត្តវិនិយោគឲ្យបានត្រឹមត្រូវដើម្បីការពារការខាតបង់ការចំណាយលើសកំណត់ ឫក៏ចំណាយពេលឥតប្រយោជន៍លើបញ្ហាដែលមិនចង់បាន។ ប្រសិនបើកំពុងពិចារណាលើការវិនិយោគខុនដូនៅភ្នំពេញអ្នកត្រូវពិចារណាលើចំណុចមួយចំនួន។ ទោះបីជាការវិនិយោគក្នុងវិស័យ អចលនទ្រព្យជាប្រធានបទដ៏ធំមួយក៏ដោយ អត្ថបទខាងក្រោមនេះជាព័ត៌មានប្រយោជន៍មួយចំនួនដែលយើងចង់ឲ្យវិនិយោគិនពិ​ចារណា។ តើតំបន់ណាខ្លះដែលមានសក្តានុពលសម្រាប់វិនិយោគខុនដូនៅភ្នំពេញ?នៅពេលដែលនិយាយតំបន់ដែលមានសក្តានុពលសម្រាប់ខុនដូ សម្រាប់បច្ចុប្បន្នគេមិនអាចមើល រំលងពីខណ្ឌចំការមន ដែលមានសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេងកង៣ និងទួលទំពូង។ ជាក់ស្តែងក្នុងតំបន់បឹងកេងកង១មានគម្រោងខុនដូ ដូចជា៖ ខុនដូ Imperial Crown, គម្រោងខុនដូ 88 Suite។ នៅក្នុងខណ្ឌចំការមនមានគម្រោងខុនដូផ្សេងទៀតដូចជាខុនដូ East View  គម្រោងខុនដូ  East commercial Centre គម្រោងខុនដូ​ The Penthouse Residence គម្រោងខុនដូ The Bridge គម្រោខុនដូ Habitat និងផ្សេងៗ ទៀត។ស្វែងយល់អំពីបឹងកេងកង១! តើទួលគោលជាតំបន់មានសក្តានុពលសម្រាប់វិនិយោគខុនដូដែរឫទេ? ​ហើយចំណែកខណ្ឌដទៃទៀតមាន លក្ខណៈដូចម៉េចដែរ? បច្ចុប្បន្នទួលគោកបានក្លាយជាគោលដៅអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន និងពាណិជ្ជកម្មរបស់ទីក្រុងបើទោះបីជា តំបន់នេះមិនទាន់មានលក្ខណៈដូចនៅខណ្ឌចំការមនក៏ដោយ។ ប៉ុន្តែអ្នកអភិវឌ្ឍន៍រំពឹងថាថ្ងៃអនាគតដ៏ខ្លីខាង មុខទួលគោកក៏នឹងក្លាយជាតំបន់ដ៏មានសក្តានុពលមួយសម្រាប់ការអភិវឌ្ឍន៍វិស័យលំនៅដ្ឋានជាពិសេសខុនដូ។គេឃើញមានគម្រោងខុនដូធំៗមួយចំនួនបានចាប់ដំណើរការ ហើយនឹងបញ្ចប់ការសាងសង់នៅពេលខាងមុខ នៅតំបន់នេះរួមមាន៖ គម្រោងខុនដូ TK Royal One ដែលស្ថិតនៅទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គម្រោងខុនដូ Apennines នៅបឹងកក់ទី២  គម្រោង The Gateway ដែលស្ថិតនៅជាប់ជាមួយនឹងគម្រោង Parkson Mall ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី។ ស្វែងយល់ពីតំបន់ទួលគោក!តើអតិជនបែបណាដែលចង់រស់នៅខុនដូ?ការរស់នៅក្នុងខុនដូ គឺជាជីវិតរស់នៅបែបទំនើបផ្តោតសំខាន់លើភាពឯកជន ភាពងាយស្រួល ផាសុកភាព និងសុវត្ថិភាព។ ខុនដូភាគច្រើនត្រូវបានកាន់កាប់ដោយជនបរទេសខណៈពេលដែលជនជាតិខ្មែរចូលចិត្តរស់នៅបែបប្រពៃណី ហើយចូលចិត្តរស់នៅជាមួយក្រុមគ្រួសារមានសមាជិកច្រើននៅក្នុងផ្ទះជាប់ដីដែលងាយស្រួលក្នុងការធ្វើអាជីវកម្មជាដើម។ ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៍ជាច្រើនជាមានការរំពឹងទុកថាក្នុងរយៈពេល១០ឆ្នាំទៅមុខទៀតជនជាតិខ្មែរនិងផ្លាស់ប្តូរនិន្នាការនេះ ហើយនឹងចាប់ផ្តើមផ្លាស់ប្តូរពីការរស់នៅ ក្នុងផ្ទះបុរី ឫផ្ទះល្វែង ទៅកាន់ខុនដូវិញ។  អានអត្ថបទបន្ថែមនៅទីនេះ! តើតំបន់ណាខ្លះដែលជនបរទេសចូលចិត្តរស់នៅ? ខណ្ឌចំកាមន៖ សង្កាត់ពេញនិយមបំផុតចំនួន៤ដូចជា៖ សង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេងកង៣និងសង្កាត់ ទួលទំពូង។ សង្កាត់ទាំងនេះមានការពេញនិយមដោយសារតែ នៅតំបន់ទាំងនេះនៅចំកណ្តាលរាជធានីភ្នំពេញនិងមានបណ្តុំនៃអាជីវកម្មគ្រប់ប្រភេទដូចជា៖ ហាងកាហ្វេ ហាងស្រា បារ ខារ៉ាអូខេ ក្លឹបកំសាន្ត ស្ទីម សូណា កន្លែងហាត់ប្រាណ ភោជនីដ្ឋាន និងសេវាកម្មចម្រុះសព្វបែបយ៉ាងមានទាំងអស់នៅក្នុងតំបន់ទាំងនេះ។  ខណ្ឌដូនពេញ៖ខណ្ឌដូនពេញគឺជាតំបន់មួយទៀត ដែលមានការពេញនិយមសម្រាប់ការរស់នៅរបស់ជនបរទេសនៅក្នុង ភ្នំពេញ។  តំបន់នេះក៏មានកន្លែងកំសាន្តមួយចំនួនផងដែរជាពិសេសតំបន់ទេសចរណ៍ មាត់ទន្លេដ៏ស្រស់ស្អាត និងព្រះបរមរាជវាំង។ មានសង្កាត់ចំនួនដែលមានជនបរទេសចូលចិត្តរស់នៅច្រើនដូចជា៖ សង្កាត់ផ្សារ កណ្តាល១ ផ្សារកណ្តាល២ ផ្សារចាស់ និងសង្កាត់ជ័យជំនះ។សិក្សាពីតំបន់ដូនពេញនៅទីនេះ! តើអ្នកត្រូវស្វែងរកក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលមានវិជ្ជាជីវៈត្រឹមត្រូវសម្រាប់ការវិនិយោគខុនដូ របស់អ្នកដែរឬទេ? ក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យគឺជាក្រុមហ៊ុនដែលទទួលខុសត្រូវលើប្រតិបត្តិការការថែទាំ ការគ្រប់គ្រងទូទៅលើអចលនទ្រព្យ។ ការគ្រប់គ្រងនេះត្រូវធ្វើឡើងលើផ្នែកទូទៅទាំងអស់លើអចលនទ្រព្យជំនួស ឲ្យម្ចាស់អចលនទ្រព្យ។ នៅពេលសម្រេចចិត្តវិនិយោគលើខុនដូត្រូវប្រាកដថាអ្នកបានធ្វើការសិក្សាពីក្រុមហ៊ុន គ្រប់គ្រងអចលនទ្រព្យឲ្យទទួលខុសត្រូវលើ គម្រោងអភិវឌ្ឍន៍របស់អ្នក។ សូមចាំថាក្រុមហ៊ុននឹងយកចិត្តមើលការខុសត្រូវនិងគ្រប់គ្រងលើ​តំបន់ទូទៅហើយសេវាកម្មនេះត្រូវធ្វើឡើងសម្រាប់សេវាកម្មខុនដូ ដូច្នេះជាការចាំបាច់អ្នកត្រូវស្វែងរកក្រុមហ៊ុនមួយដែលមានសមត្ថភាពនិងបទពិសោធន៍ច្បាស់លាស់។​ សិក្សាបន្ថែមពីភាពខ្វះខាតគុណភាពនៃការគ្រប់គ្រងអចលនទ្រព្យអាចធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តក្នុងទីផ្សារអភិវឌ្ឍន៏គម្រោងថ្មី!តើអ្នកជាជនបរទេសដែលចង់វិនិយោគលើខុនដូដែរឬទេ? នេះជាកម្មសិទ្ធិកាន់កាន់លើអចលនទ្រព្យ នៅកម្ពុជា៖ជនបរទេសគឺមិនមានសិទ្ធិទិញដី ឬអចលនទ្រព្យជាប់ដីនៅក្នុងប្រទេសកម្ពុជាបានទេ នេះបើ​យោងទៅតាមច្បាប់ភូមិបាលឆ្នាំ២០០១និងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។ ទោះជាយ៉ាងណាជនបរទេសអាចកាន់កាប់លើក្រុមហ៊ុន ឬអចលនទ្រព្យបានក្នុងករណីបង្កើតក្រុមហ៊ុនដែលមានភាគហ៊ុនជាមួយជនជាតិខ្មែរ។ ភាគីតំណាង៖ ទម្រង់នេះត្រូវបានប្រើប្រាស់ដោយជនរទេសមួយចំនួនដើម្បីកាន់កាប់លើដីធ្លី ឬអចលនទ្រព្យដែលជាប់ដីនៅក្នុងប្រទេស។ វិធីនេះមានភាពងាយស្រួលឆាប់រហ័សនិងចំណាយតិច។ ជាទូទៅជន បរទេសតែងតែទិញអចលនទ្រព្យនៅកម្ពុជា។ សិទ្ធិកាន់កាប់ត្រូវផ្ទេរពីប្លង់អចលនទ្រព្យទៅជាឈ្មោះរបស់ភាគីតំណាង។ នៅពេលដែលទទួលបានប្លង់កាន់កាប់ដែលបានចុះឈ្មោះនៅការិយាល័យសង្កាត់គឺ​អាចដាក់ជាអ៊ីប៉ូតែកនិងជួលបានរយៈពេលវែង។ ឯកសារផ្លូវច្បាប់់គឺត្រូវចុះហត្ថលេខាទាំងភាសាខ្មែរនិងភាសាអង់គ្លេសបន្ទាប់មកជនបរទេស អាចត្រូវរក្សាទុកនូវប្លង់អចលនទ្រព្យនោះ។ សម្រាប់ព័ត៌មានបន្ថែមអំពីភាគីតំណាងសូមស្វែងយល់ពីការណែនាំពីទម្រង់ភាគីតំណាងនៅទីនេះ! ប្លង់កម្មសិទ្ធិរួម៖ ប្លង់កម្មសិទ្ធិរួមជាទម្រង់នៃវិញ្ញាបនបត្រកម្មសិទ្ធិសម្រាប់យូនីតនីមួយៗនៅក្នុងអគារ សហ កម្មសិទ្ធិ។ ក្នុងនោះមានច្បាប់គោលនយោបាយ និងការធ្វើវិសោធនកម្មលើច្បាប់នៅកម្ពុជាដើម្បីការពារលើការកាន់កាប់ខុនដូ និងយន្តកម្មនៃការចេញប្លង់កម្មសិទ្ធិរួម។ ជនបរទេសគឺមិនអនុញ្ញាតឲ្យកាន់កាប់លើយូនីតនៅជាន់ផ្ទាល់ដីនៅឡើយ​ ម្យ៉ាងវិញទៀតជនបរទេសក៏មិនអនុញ្ញាតឲ្យកាន់កាប់លើសពី៧០%នៃយូនីតនៅក្នុងអគារទាំងមូលដែរ។សម្រាប់ព័ត៌មានលំអិតអំពីប្លង់កម្មសិទ្ធិរួម សូមមើលនៅទីនេះ! កាតព្វកិច្ច៖ ការផ្ទេរប្លង់សហកម្មសិទ្ធិមួយត្រូវចំណាយប្រមាណ៤%នៃតម្លៃអចលនទ្រព្យសរុបដែលបានវាយតម្លៃនិងកំណត់ដោយមន្រ្តីសុរិយោដី។ តើការលក់គម្រោងខុនដូមុនគម្រោង ជាការវិនិយោគមានសក្តានុពលដែលឬទេ? ការលក់មុនគម្រោងសំដៅដល់ការទិញយូនីតខុនដូមុនពេលបញ្ចប់ការសាងសង់។​ យូនីតដែលបានលក់មុនគម្រោងទាំងអស់ជាធម្មតាបានបង្ហាញពីគុណសម្បត្តិមួយចំនួនដូចជា៖ ការបញ្ចុះតម្លៃនិងអាចផ្តល់ត្រលប់មកវិញផលចំណេញពីការវិនិយោគយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៍ជារឿយៗមានបំណង​ពន្យារពេលសាងសង់របស់ខ្លួនរីឯអ្នកទិញត្រូវបានផ្តល់យោបល់ឲ្យមានការប្រឹក្សាយោបល់ជាមួយមេធាវី និងដាក់បញ្ចូលនូវលក្ខខណ្ឌរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងជាពិសេសទាក់ទងជាមួយនឹងកាលបរិច្ឆេទនៃ ការបញ្ចប់ការសាងសង់ និងចំនួនប្រាក់កក់។ ហេតុអ្វីអ្នកគួរសម្រេចចិត្តលើការវិនិយោគខុនដូនៅភ្នំពេញ?វិនិយោគិនអន្តរជាតិកំពុងតែសម្រុកចូលមកកាន់ទីក្រុងភ្នំពេញប្រទេសកម្ពុជាដើម្បីស្វែងរកភាគហ៊ុនក្នុងទីផ្សារអចនលទ្រព្យថ្មីចុងក្រោយនៅក្នុងតំបន់អាស៊ី។ការប្រៀបធៀបតម្លៃទៅនឹងប្រទេសជិតខាង៖​ប្រទេសកម្ពុជាផ្តល់ជូននៅប្រភេទលំនៅដ្ឋានប្រណិតៗជាច្រើនប្រភេទ។ ប្រភេទលំនៅដ្ឋានទាំងនេះក៏ផ្តល់ ជូនស្តង់ដារគុណភាពនៃការរស់នៅសមរម្យ​​បើធៀបទៅនឹងប្រទេសជិតខាង។​ របាយការណ៍នៃការស្ទង់មតិ របស់ Global Retirement Index បានបង្ហាញថាកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោម២៣ប្រទេសដែលមានការចំណាយតិចសម្រាប់ការរស់នៅ។ ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលទេដែលមានចំនួនជនបរទេសកាន់តែច្រើនឡើងចូលមកកម្ពុជា ដើម្បីស្វែងរកការរស់នៅបែបទាន់សម័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។យើងទៅតាមក្រុមហ៊ុន Bonna Realty បង្ហាញថាសម្រាប់ខុនដូប្រភេទAមានតម្លៃចន្លោះ២,៣០០ដុល្លារទៅ ៥,៧៩១ ដុល្លារក្នុង១ម៉ែត្រការ៉េ ប្រភេទBមានតម្លៃចាប់ពី១, ៧១៨ ដុល្លារទៅ៣,៧២៥ដុល្លារក្នុង១ម៉ែត្រការ៉េ និងប្រភេទCដែលមានតម្លៃចាប់ពី៧៨៩ដុល្លារទៅ១,៧០០​ដុល្លារក្នុង​១ម៉ែត្រការ៉េ។ ធៀបទៅនឹងប្រទេសវៀតណាមយោងទៅតាមរបាយការណ៍ក្រុមហ៊ុន​ CBRE Vietnam ខុនដូត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យម២,០៤៦ដុល្លារក្នុង១ម៉ែត្រការ៉េ។ ចំណែកនៅទីក្រុងបាងកកមានខុនដូចំនួន៦ប្រភេទ៖ ប្រភេទ Super Luxury មានតម្លៃខ្ពស់ជាង៧,០៥៨ដុល្លារក្នុង១ម៉ែត្រការ៉េប្រភេទLuxuryមានតម្លៃ៤,៧៩៩ដុល្លារទៅ៧,០៥៧ដុល្លារ ក្នុង១​ម៉េត្រការ៉េប្រភេទ High End មានតម្លៃពី៣,៣៨៧ដុល្លារទៅ៤,៧៩៨ដុល្លារក្នុង១ម៉ែត្រការ៉េប្រភេទ Upper-Mid-range មានតម្លៃ​២,៥៤១ដុល្លារទៅ៣,៣៨៨ដុល្លារក្នុង១ម៉ែត្រការ៉េប្រភេទ Mid-range មានតម្លៃ១,៩៧៦ដុល្លារ ទៅ២,៥៤០ដុល្លារក្នុង១​ម៉ែត្រការ៉េ និងប្រភេទ Entry Level មានតម្លៃទាបជាង១,៩៧៤ម៉ែត្រការ៉េនេះបើតាមរបាយការណ៍ CBRE Thai ។  អនាគតនៃការផ្គត់ផ្គង់ខុនដូនៅភ្នំពេញ៖យោងទៅតាម របាយការណ៍សិក្សាទីផ្សាររបស់ CBRE Cambodia ត្រឹមត្រីមាសទី២បានព្យាករណ៍ថា បន្ថែមលើ២២,៤៦៤យូនីតនឹងកើនឡើងដល់២៥,២៥០យូនីតត្រឹមឆ្នាំ២០១៨ដែលកើនឡើងចំនួន៨០៦%។ លើសពីនេះទៅទៀតក្រុមហ៊ុន Knight Frank បានព្យាករណ៍ថា​ត្រឹមឆ្នាំ២០២០មានខុនដូ៧៤គម្រោងដែលនឹងមានដល់២៤,៥៣៣យូនីតនៅក្នុងទីផ្សារលំនៅដ្ឋានដែលកើនឡើង៧ដងនៃចំនួនផ្គតផ្គង់សរុបដែលកើនឡើងដល់៧២៣.៥%។ ការព្យាករណ៍មួយធំជាងនេះទៀតដោយក្រុមហ៊ុន  Century21 Cambodia បានបង្ហាញថានៅឆ្នាំ២០២០ ការផ្គត់ផ្គង់ខុនដូនឹងកើនដល់ប្រមាណជា៣៧,៥៧០យូនីត។ការព្យាករណ៍ទាំងនេះមើលឃើញថា កម្ពុជាកំពុងតែអភិវឌ្ឍន៍យ៉ាងឆា​​ប់រហ័ស ហើយវិនិយោ​ គិនកំពុងតែមានទំនុកចិត្តខ្លាំងនៅក្នុងទីផ្សារ។ បច្ចុប្បន្នមានចំនួនជនបរទេសកាន់តែច្រើនឡើងបានផ្លាស់ប្តូរគោលដៅរស់នៅមកកាន់តំបន់អាស៊ី។ តើអ្នកជាម្នាក់ក្នុងចំណោមជនបរទេសទាំងនោះដែរឬទេ? សូមមើលគម្រោងខុនដូទាំងអស់នៅទីនេះ! ពិនិត្យមើលគម្រោងខុនដូជាច្រើននៅក្នុងប្រទេសកម្ពុជា៖
គម្រោងអគារដ៏ធំស្កឹមស្កៃនៅកណ្តាលទីក្រុងភ្នំពេញ
គម្រោងអគារដ៏ធំស្កឹមស្កៃនៅកណ្តាលទីក្រុងភ្នំពេញ
June 6, 2022, 5:05 p.m.
Realestate News
Property Reviews
គម្រោង The Bridge ជាឈ្មោះនៃគម្រោងសាងសង់ដ៏ធំបំផុតចុងក្រោយបង្អស់ដែលនឹងក្លាយជាគម្រោងមួយដែលតំណាងឱ្យទីក្រុងភ្នំពេញនាពេលឆាប់ៗខាងមុខ។ ប្រាកដណាស់គម្រោង The Bridge នឹងជាគម្រោងអភិវឌ្ឍន៏ចម្រុះដែលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។ ហើយពេលថ្មីៗនេះមានការប្រារព្ធកម្មវិធីបូកសរុបលទ្ធផលសាងសង់ប្រចាំខែធ្នូឆ្នាំ២០១៦នៅឯសណ្ឋាគារផ្កាយប្រាំសូហ្វីទែលភ្នំពេញកាលពីថ្ងៃសុក្រកន្លងទៅ។គម្រោង The Bridge គឺជាគម្រោងអភិវឌ្ឍន៍រួមគ្នាកម្ពុជា-សិង្ហបុរីរវាងក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន WorldBridgeLand កម្ពុជា។ វិនិយោគិនទាំងនេះបានសម្រេចចិត្តបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់៣០០លានដុល្លារសម្រាប់បញ្ចប់ការសាងសង់ទាំងស្រុងលើគម្រោងអគារភ្លោះទាំងពីរនេះ។ គម្រោងរំពឹងថាបញ្ចប់ការសាងសង់និងប្រគល់ជូនអតិថិជនរបស់ ខ្លួននៅក្នុងឆ្នាំ២០១៨។បើទោះបីជាមានគម្រោងអភិវឌ្ឍន៏ជាច្រើនកំពុងបានសាងសង់ឡើងក្នុងទីក្រុងក៏ដោយ ក៏គម្រោងអភិវឌ្ឍន៏ចម្រុះ The Bridge នៅតែជាគម្រោងដ៏ល្អមួយដែលមានទីតាំងស្ថិតនៅជិតកោះពេជ្រ ដែលអាចមើលឃើញទេសភាពទន្លេបាសាក់យ៉ាងស្រស់ស្អាត ក៏ដូចជាទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញផងដែរ។ គម្រោងនេះត្រូវបានសាងសង់ឡើងរួមផ្សំគ្នារវាងភាពទាន់សម័យភាពប្រណិត និងផាសុកភាពសម្រាប់អតិថិជនរបស់ខ្លួនជាពិសេសក៏បានសាសង់ឡើងដោយពិនិត្យពិច័យទៅលើក្បួនហ៊ុងស៊ុយផងដែរទាំងអស់នេះពិតជាការផ្តល់ជូនគ្រប់បែបយ៉ាងសម្រាប់អ្នករស់នៅ និងអ្នកប្រកបរបរអាជីវកម្ម។គម្រោង  The Bridge ត្រូវបានសាងសង់ឡើងស្ថិតនៅកណ្តាលក្រុងភ្នំពេញ ទល់មុខស្ថានទូតអូស្រ្តាលីក្នុងសង្កាត់ទន្លេបាសាក់។ គម្រោងខុនដូបំពាក់ដោយសម្ភារៈ ការិយាល័យនិងផ្សារទំនើបហើយវាស្ថិតនៅតំបន់ដ៏មានសក្តានុពលដែលផ្ដល់ឱ្យអ្នករស់នៅ និងអ្នកធ្វើអាជីវកម្មនូវជម្រើសដ៏ល្អក្នុងការរស់នៅធ្វើការនិងកម្សាន្តនៅក្នុងអគារមួយនេះ។ អ្នកអភិវឌ្ឍន៏កំពុងតែបានធ្វើការលើគម្រោងទីពីររបស់ខ្លួនដែលមានឈ្មោះថា The Peak ជាគម្រោងអភិវឌ្ឍន៍សណ្ឋាគារចម្រុះស្ថិតនៅចម្ងាយប្រហែលជា១០០ម៉ែត្រពីគម្រោង The Bridge។ គម្រោង The Peak នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ និងផ្តល់ជូនរសនិយមបែបទាន់សម័យទាំងការរស់នៅនិងបំពេញការងារនៅក្នុងទីក្រុង។ សូមរកមើលព័ត៌មានគម្រោងថ្មីៗរបស់ក្រុងមហ៊ុន Oxleyនៅទីនេះ! សម្រាប់អ្នកដែលចាប់អារម្មណ៏លើគម្រោង The Bridge ឬ The Peak សូមមកមើលសំណង់គំរូរបស់យើងនៅផ្លូវសម្តេចហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភូមិ១៤ ភ្នំពេញ (ទល់មុខសណ្ឋាគារ Toyoko Inn) ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩២​ ៧៧៧ ៩២៥/ ០៩២ ៩២៦ ៩២៧ ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ឥឡូវនេះ!
ចំណុចពិសេសជាមួយផ្ទះសម្រាប់លក់នៅខេត្តសៀមរាប
ចំណុចពិសេសជាមួយផ្ទះសម្រាប់លក់នៅខេត្តសៀមរាប
June 6, 2022, 5:01 p.m.
Realestate News
ខេត្ត​សៀមរាប​ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំ​បន់​ពាយ័ព្យនៃ​ប្រទេស​កម្ពុជា​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ដែល​មាន​ចំងាយ​ប្រវែង​៣១៤​គ.មពីទីក្រុងភ្នំពេញ។ សៀមរាបជាខេត្តមួយក្នុងចំណោមខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗទាំងបីនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះរួមមានក្រុងភ្នំពេញជាទីក្រុងពាណិជ្ជកម្ម ខេត្តព្រះសីហនុជាទីក្រុងកំពង់ផែធំជាងគេ និងខេត្ត សៀមរាបជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោកដែលមានប្រាសាទអង្គរវត្ត។ តើនៅខេត្តសៀមរាបមានប្រភេទលំនៅដ្ឋានបែបណាខ្លះ?ចំនួនភ្ញៀវទេសចរណ៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្រលេកមើលវិស័យលំនៅដ្ឋាននៅក្នុងខេត្តកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍន៍កាន់តែមានភាពដុះដាលយ៉ាងខ្លាំង។ ការអភិវឌ្ឍន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយបានធ្វើឲ្យខេត្តនេះកាន់តែមានការពេញនិយមជាមួយនឹងប្រភេទនៃលំនៅដ្ឋានផ្សេងៗគ្នាដែលមានផ្ទះល្វែង បុរី ផ្ទះវីឡា អាផាតមេន និងខុនដូជាដើម។ប្រភេទលំនៅដ្ឋានទាំងនេះមានរចនាខុសៗគ្នាអាស្រ័យទៅលើបរិបទនៃការរស់នៅរូបរាងផ្ទះ មុខងារនៃការប្រើប្រាស់និងរស់នៅទៅតាមតម្រូវការទីផ្សាររបស់អ្នកក្នុងស្រុក និងជន បរទេស។ផ្ទះបុរីសម្រាប់លក់នៅសៀមរាបអ្វីទៅជាផ្ទះក្នុងបុរី? ផ្ទះបុរីត្រូវបានគេចាត់ទុកថាជាប្រភេទលំនៅដ្ឋានមួយ ដែលមានការពេញនិយមរស់នៅ សំណាក់ប្រជាជនខ្មែរដែលមានជីវភាពមធ្យមនិងលើមធ្យមឫអ្នកមានជីវភាពធូធារ។ គម្រោងបុរីក៏ជាការវិនិយោគដ៏ល្អមួយសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាននៅក្នុងប្រទេសនាពេលបច្ចុប្បន្ន ហើយបុរីនៅសៀមរាបគឺជាទូទៅមានទីតាំងនៅក្នុងតំបន់មានសក្តានុពល​ និងនៅជិតផ្សារសំខាន់ៗនៅក្នុងក្រុង។នៅក្នុងក្រុងសៀមរាបគេឃើញមានគម្រោងអភិវឌ្ឍន៍បុរីមួយចំនួន​បានដំណើរការរួមមាន៖ បុរី perfect Angkor បុរី Angkor Palace បុរី Nagara និងបុរីប្រិមប្រិយដែលជាគម្រោងរបស់កាណាឌីយ៉ាជាដើម។   ផ្ទះក្នុងបុរីមានចាប់ពី១បន្ទប់គេង និង១បន្ទប់ទឹកឡើងទៅហើយតម្លៃអាចរកបានចាប់ពី៦០,០០០ ដុល្លារឡើងទៅ។  ស្វែងរកផ្ទះបុរីសម្រាប់លក់នៅសៀមរាប!ផ្ទះអាជីវកម្មសម្រាប់លក់នៅសៀមរាប៖ អ្វីទៅជាផ្ទះអាជីវកម្ម? ផ្ទះអាជីវកម្ម៖ គឺដូចគ្នាទៅនឹងផ្ទះល្វែងហើយនៅសៀមរាបផ្ទះអាជីវកម្ម ឬផ្ទះល្វែងមិនមានលក្ខណៈខុសគ្នាទេ។ ផ្ទះអាជីវកម្មភាគច្រើនមានកម្ពស់ពីរ ឬបីជាន់ដែលមានហាងនៅជាន់ ផ្ទាល់ដីសម្រាប់ធ្វើអាជីវកម្ម​ ឬពាណិជ្ជកម្ម ហើយជាន់ខាងលើជាន់ផ្ទាល់ដីអាចប្រើប្រាស់សម្រាប់ស្នាក់នៅ។ ផ្ទះអាជីវកម្មជាទូទៅមានទំហំពី ៤x១៦ ទៅ ៥x២០ ម៉ែត្រការ៉េមានតម្លៃចាប់ពី ៦០,០០០ ដុល្លារឡើងទៅ។  ជាធម្មតាផ្ទះអាជីវកម្មគឺប្រើប្រាស់សម្រាប់ការលក់ទំនិញឬជំនួញផ្សេងៗ។ ផ្ទះប្រភេទនេះល្អបំផុតសម្រាប់ទាំង​ការវិនិយោគ និងការរស់នៅ អ្នកអាចប្រកបរបរអាជីវកម្មនិងស្នាក់នៅ គឺអាចធ្វើបាននៅកន្លែងតែមួយ។ ប៉ុន្តែផ្ទះអាជីវកម្មគឺមិនមានទីធ្លាខាងមុខ​និងសួនច្បារនោះទេ មានត្រឹមតែចន្លោះតូចមួយខាងក្រោយផ្ទះ។ ផ្ទះប្រភេទនេះក៏មិនមានរបងការពារនោះទេជាធម្មតា មានទ្វារមុខ និងទ្វារក្រោយជាមួយរបាំងដែកសម្រាប់ការពារសុវត្ថិភាព។ ការចតរថយន្តគឺមានការពិបាក ប៉ុន្តែគេអាចចតរថយន្តនិងម៉ូតូនៅខាងក្នុងខាងក្រោមបន្ទប់សម្រាប់សុវត្ថិភាពនៅពេលយប់ ។តើផ្ទះអាជីវកម្មមានលក្ខណៈខុសប្លែកគ្នាដែរឬទេ?ផ្ទះអាជីវក​ម្មមានប្រភេទផ្សេងៗគ្នា ផ្ទះអាជីវកម្មបែបខ្មែរជាការរចនាបែបសមញ្ញតាមទំលាប់ដែលផ្តោតសំខាន់ទៅតាមការចង់បាន និងតម្រូវការរបស់អ្នកក្នុងស្រុក។ ផ្ទះអាជីវកម្មបែបទំ នើបបានរួមបញ្ចូលគ្នាជាមួយរចនាបទបែបលោកខាងលិច។ វាមានកាពិបាកក្នុងការសម្គាល់ ពីភាពខុសប្លែកគ្នានៃការរចនាខាងក្នុង ដោយសារតែផ្ទះអាជីវកម្មរបស់លោកខាងលិចមួយចំនួនគឺគ្រាន់តែកែលម្អរពីរចនាបទខ្មែរ ប៉ុន្តែនៅផ្ទៃខាងក្នុងមានលក្ខណៈដូចគ្នា។ ផ្ទះវីឡាសម្រាប់លក់នៅសៀមរាប៖អ្វីទៅជាផ្ទះវីឡា?​ ផ្ទះវីឡា៖ ជាប្រភេទលំនៅដ្ឋានឯកជន និងលំដាប់ប្រណិតមួយនៅក្នុងខេត្ត។វីឡាខុសពី ផ្ទះដទៃទៀតត្រង់ថា នៅដាច់ពីគ្នា មានទីធ្លាមុខផ្ទះធំទូលាយ ពិសេសគឺផ្ទះវីឡាបែបខ្មែរហើយផ្ទះវីឡាមានប្រភេទផ្សេងគ្នាដូចជា វីឡា ភ្លោះ វីឡាកូនកាត់ និងវីឡាទោល។ គម្រោងវីឡាជាច្រើនបានរីកដុះដាលឡើងនៅក្នុងខេត្តសៀមរាប។ អ្វីដែលធ្វើឲ្យផ្ទះវីឡាមានភាពទាក់ទាញសម្រាប់ការរស់នៅ?ខេត្តសៀមរាបគឺជាកន្លែងដែលមានលក្ខណៈធម្មជាតិដែលមានដើមឈើធំៗពណ៌បៃតង មានសួនច្បារ និងមានខ្យល់អាកាសបរិសុទ្ធល្អ ទីនេះក៏ជាកន្លែងមានភាពស្ងប់ស្ងាត់ និងសន្តិភាព​ក្នុងចិត្តយ៉ាងស្រស់ថ្លា។ ចរាចរណ៍ក៏មិនមានការរំខានហើយក៏មិនមានសំឡេងរំខានអ្វីឡើយ។ ផ្ទះវីឡាគឺផ្តល់ជូននូវភាពឯកជនដល់​លោកអ្នក ក្រៅពីនោះផ្ទះវីឡាមានទីធ្លាធំទូលាយសម្រាប់គ្រួសារមិត្តភក្តិនិងថែមទាំងសម្រាប់សត្វចិញ្ចឹមដ៏គួរឲ្យស្រលាញ់របស់អ្នក។ ជាទូទៅផ្ទះវីឡានៅសៀមរាបមានតម្លៃចាប់ពី១៥០,០០០​ដុល្លារទៅ២៣០,០០០ដុល្លារអាស្រ័យទៅតាមទីតាំងរបស់ផ្ទះថាតើនៅក្នុងក្រុងឫនៅឆ្ងាយពីក្រុង។ កត្តាមួយផ្សេងទៀតដែលធ្វើឲ្យផ្ទះវីឡាមានភាពទាក់ទាញគឺជាការវិនិយោគរយៈពេលវែង។ វាមិនគ្រាន់តែជាផ្ទះសម្រាប់រស់នៅនិងរីករាយជាមួយគ្រួសារប៉ុណ្ណោះទេ វាថែមទាំងជាការវិនិយោគដែលអាចផ្តល់ផលចំណេញដ៏ច្រើនសម្រាប់អ្នក។ តម្លៃអចលនទ្រព្យតែងតែប្រែប្រួលគ្រប់ពេលប៉ុន្តែតម្រូវការផ្ទះវីឡានៅសៀមរាបគឺតែងតែកើនឡើងជានិច្ច។លោក​ សារ៉ាត បានលើកឡើងដែរថាស​ម្រាប់នៅសៀមរាបប្រជាជនចូលចិត្តរស់នៅរស់នៅផ្ទះជាន់ផ្ទាល់ដីជាងផ្ទះជាន់លើដោយសារចំនួនប្រជាជននៅតិច​ ហើយចរាចរណ៍នៅមានភាពងាយស្រួលមិនស្ទះមិនមានសំឡេងរំខាន និងផ្សែងបំពុលដែលអំណោយផលដល់ការរស់នៅ។ ខេត្តសៀមរាបរាប​បានស្រូបយកភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជាង២លាននាក់ក្នុងមួយឆ្នាំ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា។ស្វែងរកផ្ទះវីឡាសម្រាប់លក់នៅសៀមរាប!ខុនដូសម្រាប់លក់នៅសៀមរាប៖ អ្វីទៅជាខុនដូ?ខុនដូជាអគារលំនៅដ្ឋានមួយដែលមានអ្នករស់នៅច្រើនជាមួយគ្នា។ ម្ចាស់យូនីតផ្ទាល់ខ្លួន បានកាន់កាប់លើតំបន់ទូទៅជាមួយគ្នានៅក្នុងខុនដូនោះដែលមានដូចជា៖ កន្លែងហាត់ប្រាណ កន្លែងក្មេងលេងសួនច្បារ និងកន្លែងអង្គុយលេង។ តំបន់ទៅទៅទាំងនេះអាចឲ្យអ្នកគ្រប់គ្នា ដែលរស់នៅក្នុងខុនដូប្រើប្រាស់។ ប៉ុន្តែយូនីតខុនដូរផ្ទាល់ខ្លួនគឺមានការកាន់កាប់ដោយឯកជនទៅតាមអ្នកទិញនីមួយៗ។ ខុនដូជាធម្មតាមានបុគ្គលិកគ្រប់គ្រងនៅនឹងកន្លែងដើម្បីជួយដល់ម្ចាស់យូនីតនីមួយៗនៅពេលដែលមានតម្រូវការចាំបាច់។ ខុនដូក៏មានសន្តិសុខការពារ និងកន្លែងចតរថយន្តសម្រាប់ម្ចាស់យូនីតនីមួយៗផងដែរ។អ្វីដែលធ្វើឲ្យខុនដូមានភាពទាក់ទាញសម្រាប់ការរស់នៅ? ខុនដូជាលំនៅដ្ឋានដ៏ប្រណិតដែលផ្តល់ការរស់នៅល្អប្រសើរជាទីគាប់ចិត្ត និងផ្តល់ជូនសេវាកម្មគ្រប់គ្រងល្អប្រសើរ។ ជាទូទៅគម្រោងខុនដូគឺស្ថិតនៅក្នុងក្រុង ដូច្នេះ​វានឹងនៅជិតកន្លែងធ្វើការងារ និងថែមទាំងមានទេសភាពស្រស់ស្អាតជាមួយនឹងខ្យល់អាកាសស្រស់ស្រាយ និងត្រជាក់ស្រួល ។ទោះបីជាយូនីតខុនដូមានត្រឹមតែជញ្ជាំងដែលបែងចែកអ្នកពីអ្នកជិតខាងរបស់អ្នកក៏ដោយ ក៏យូនីតខុនដូនៅតែមានភាពឯកជនជាងផ្ទះនៅដាច់តែឯងដែរ ហើយខុនដូនឹងមានរួម បញ្ចូលទាំងសេវាកម្មសន្តិសុខថែមទៀតផង។  សម្រាប់នៅក្រុងសៀមរាប ការរចនាខុនដូធ្វើ ទៅតាម បែបទំនើប​ និងរចនា​បទតុបតែងបែបលោកខាងលិច។ ទោះជាយ៉ាងណាថ្លៃសេវា ថែរក្សា និងគ្រប់គ្រងនឹងត្រូវបានគិតពីអ្នក រស់នៅក្នុងខុនដូទាំងអស់ ទាក់ទងទៅនឹងការគ្រប់ គ្រងតំបន់ទូទៅ។ ខុនដូនៅសៀមរាបត្រូវបានរឹតបន្តឹងទាក់ទងទៅការកែទម្រង់យូនីត។តើមានគម្រោងខុនដូច្រើនដែរឬទេនៅសៀមរាប?បច្ចុប្បន្ននៅសៀមរាបមានខុនដូចំនួនប្រហែលតែ៣-៤គម្រោង ហើយគម្រោងទាំងនេះបានបញ្ចប់ការលក់របស់ខ្លួនអស់រួចរាល់។ ខុនដូដែលមាននៅក្នុងខេត្តនេះអាចរកបាន​ក្នុងតម្លៃចាប់ពី ៥០,០០០ ដុល្លារក្នុងមួយូនីតដែលមានចាប់ពីពីរបន្ទប់គេងគ្រប់ដណ្តប់លើផ្ទៃចាប់ពី៦០០​ម៉ែត្រការ៉េទៅ៧០០​ម៉ែត្រការ៉េ។គម្រោងខុនដូទាំងនោះមាន៖ ដូចជាគម្រោង Angkor Oasis Condominium និងគម្រោង Inter Angkor Condominium។ចង់់ស្វែងរកព័ត៌មានបន្ថែមទៀតពីខុនដូសម្រាប់លក់នៅសៀមរាប! តើបរទេសចូលចិត្តរស់នៅតំបន់ណា ហើយខ្មែរចូលចិត្តតំបន់ណាក្នុងក្រុងសៀមរាប? សម្រាប់ប្រជាជនក្នុងស្រុកការរស់នៅក្នុងតំបន់ណាមួយមិនបានចោទជាបញ្ហានោះឡើយគ្រាន់តែអាស្រ័យទៅតាមស្ថានភាពហិរញ្ញវត្ថុ ចំណង់ចំណូលចិត្តនិងតម្រូវការនៃគ្រួសារនីមួយៗប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ជនបរទេសវិញមានពីរតំបន់សំខាន់ៗ ដែលពួកគេចូល ចិត្តរស់នៅ។   ជនជាតិអាស៊ីដូចជា៖ ចិន និងកូរ៉េចូលចិត្តរស់នៅប៉ែកខាងលិចនៃស្ទឹងសៀមរាបដោយសារក្នុងតំបន់នេះមាន ក្រុមហ៊ុនទេសចរណ៍ច្រើន​ ហើយពួកគេមិនចាំចាច់ឆ្លងមកមាត់ស្ទឹងខាងកើតទេ។ ម្យ៉ាងទៀតនៅប៉ែកខាងលិចមានភោជនីយដ្ឋាន បារ ហាងលក់ទំនិញ ហាងលក់វត្ថុអនុស្សាវរីយ៍ជាដើម។សម្រាប់ជនបរទេសមកពីប៉ែកអឺរ៉ុប ពួកគេចូលចិត្តរស់នៅប៉ែកខាងកើតនៃស្ទឹងសៀមរាបដោយសារនៅតំបន់ខាងកើតស្ទឹងភាគច្រើនជាលំនៅដ្ឋានបែបធម្មជាតិ​មានដើមឈើធំៗ ហើយតាំងពីយូរមកហើយដែលបរទេសទាំងនោះចូលចិត្តរស់នៅកន្លែងនេះ ម្យ៉ាងទៀតអ្នកខ្លះជាបុគ្គលិកអង្គការ ហើយការិយាល័យអង្គការ ដែលបរទេសទាំងនោះកំពុងធ្វើការក៏ស្ថិតក្នុងតំបន់នោះដែរ។  ប្រសិនបើខ្ញុំទិញផ្ទះនៅសៀមរាបសម្រាប់វិនិយោគ តើគួរទិញនៅតំបន់ណា? លោក​ សុខ សារ៉ាត ជាភ្នាក់អចលនទ្រព្យនៅខេត្តសៀមរាបលើកឡើងពីការទិញសម្រាប់វិនិយោគតំបន់នៅក្នុងក្រុង គឺក្នុងបរិវេណខ្សែក្រវ៉ាត់ក្រុងនៅតែជាសក្តានុពលមិនថាសម្រាប់រស់ នៅឫលក់ចេញវិញនោះទេ។ ទោះបីជាយ៉ាងណាតំបន់ពីរដែលមានប្រជាប្រិយភាពសម្រាប់ ការទិញលំនៅដ្ឋានសម្រាប់វិនិយោគនោះគឺមានផ្សារកណ្តាល និងផ្សារលើ។ហេតុអ្វីវិនិយោគនៅសៀមរាប មិនមែននៅភ្នំពេញ ​ឫក្រុងព្រះសីហនុ? លក្ខណៈពិសេសនៃខេត្តគឺដោយសារតម្លៃដីនៅក្នុងតំបន់មានកម្រិតទាបនៅឡើយ បើធៀបទៅនឹងតម្លៃដីនៅក្នុងទីក្រុងភ្នំពេញ ចំនួនប្រជាជននៅមានកម្រិតទាបផ្តល់នូវភាពស្ងប់ស្ងាត់សម្រាប់អ្នកដែលចង់បានភាពឯកជន ហើយម្យ៉ាងទៀតការធ្វើចរាចរណ៍ក៏មានភាពងាយស្រួលជានៅក្នុងរាជធា​នីដែរ។ លើសពីនេះទៅទៀតខេត្តសៀមរាបក៏មើលឃើញថាមានការកើនឡើងខ្លាំងលើអាជីវកម្មផ្សេងៗមានដូច ជា៖ សណ្ឋាគារ ភោជនីយដ្ឋាន គ្លីនីក សាលារៀនឯកជន ហើយបច្ចុប្បន្នមានជនជាតិ ចម្រុះទៅដោយជនជាតិខ្មែរ និងបរទេសកំពុងស្នាក់នៅ។ ខេត្តសៀមរាបក៏ជាតំបន់ដែលមានសន្តិសុខ និងសុវត្ថិភាពល្អបំផុតស​ម្រាប់ការរស់នៅ។តើតំបន់ណាដែលមានការអភិវឌ្ឍន៍ខ្លាំងនៅក្នុងក្រុងសៀមរាប?លោក សារ៉ាតលើកឡើងថាសម្រាប់គម្រោងលំនៅដ្ឋានគឺមានច្រើននៅក្នុងបរិវេណខាងក្នុង ខ្សែក្រវ៉ាត់ក្រុងជាពិសេសនៅតាមផ្លូវធំសំខាន់ដូចជាមហាវិថីស៊ីវុត្ថា៖ ផ្លូវ Charles de Gaulle និងផ្លូវជាតិលេខ៦ដែលឆ្លងកាត់ក្រុងជាដើម។ ដោយសារនៅក្នុងក្រុងចរន្តនៃការចេញចូលរប​ស់ភ្ញៀវក៏ដូចជាការរស់នៅទាំងអ្នកក្រុងស្រុក និងជនបរទេសនៅមានច្រើនបំផុត។ក្នុងពេលជាមួយគ្នាក្រុមហ៊ុនផ្សេងៗទៀតដូចជាក្រុមហ៊ុនលក់គ្រឿងសំណង់ និងក្រុមហ៊ុនកសិកម្ម បានងាកចេញពីក្នុងក្រុងមកកាន់ផ្លូវមកស្រុកប្រាសាទបាគង​តាមផ្លូវជាតិលេខ៦សំដៅមកកាន់ក្រុងភ្នំពេញ។ តំបន់នេះក៏មានការអភិវឌ្ឍន៍ខ្លាំងគួរឲ្យកត់សម្គាល់ក្នុងពេលបច្ចុប្បន្ន។តើខេត្តសៀមរាបមានទឹកជំនន់ដែរឬទេ? ការរស់នៅក្នុងក្រុងសៀមរាបគឺហាក់មិនមានការបារម្ភពីទឺកជំនន់ទេ។ ក្នុងឆ្នាំកន្លងមកគឺមិន មានទឹក ជំនន់កើតមានឡើងនៅក្នុងតំបន់ោះទេ។ ទឹកជំនន់អាចកើតអាចលុះត្រាតែមានទឹកជំនន់ខ្លាំងហូរមកពីប្រទេសថៃ។ ទោះបីជាយ៉ាងណាប្រសិនបើអ្នកគម្រោងនឹងទិញផ្ទះនៅជាន់ផ្ទាល់ដី សូមធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ជាមួយម្ចាស់ផ្ទះពីមុននិងអ្នកជិតខាងថាតើផ្ទះ ថ្មីរបស់អ្នកលិចទឹកដែរឬទេ។ ប្រសិនបើមានទឹកលិចមែនអ្នកអាចរៀបចំទុកមុនបានល្អ​មុននឹងរដូវភ្លៀវចូលមកដល់។  ម្យ៉ាងទៀតប្រសិនបើអ្នកទិញផ្ទះនៅក្នុងតំបន់មានទឹកជំនន់តម្លៃគួរចុះទាបជាងធម្មតា។តើខេត្តសៀមរាបមានហេដ្ឋារចនាសម្ព័ន្ធដូចម្ត៉េច?ប្រព័ន្ធផ្លូវថ្នល់៖ ហេដ្ឋារចនាសម្ព័ន្ធខេត្តសៀមរាបគឺកំពុងមានការអភិវឌ្ឍន៍យ៉ាងឆា​ប់រហ័ស។ ផ្លូវថ្នល់បានតភ្ជាប់គ្នានៅក្នុងខេត្តពីមួយកន្លែងទៅមួយកន្លែងដែលជាចំណុចអទិភាពសម្រាប់ការអភិវឌ្ឍន៍ និងការពង្រីកទីក្រុង។ ហេដ្ឋារចនាសម្ព័ន្ធខេត្តសៀមរាបគឺកំពុងមានការអភិវឌ្ឍន៍យ៉ាងឆា​ប់រហ័ស។ ផ្លូវថ្នល់បានតភ្ជាប់គ្នា នៅក្នុងខេត្តពីមួយកន្លែងទៅមួយកន្លែងដែលជាចំណុចអទិភាពសម្រាប់ការអភិវឌ្ឍន៍និងការពង្រីកទីក្រុង។ ចំណែកឯផ្លូវតភ្ជាប់ទៅកាន់ខេត្តផ្សេងទៀតក៏កាន់តែមានភាពងាយស្រួល ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរដែលចេញចូលខេត្តសៀមរាប។ ផ្លូវថ្នល់បានភ្ជាប់សៀមរាបទៅកាន់ប្រាសាទសំខាន់ជាច្រើន​  និងភ្ជាប់ទៅកាន់ក្រុងភ្នំពេញ បាត់ដំបង កំពត កែប  ក្រុងព្រះ សីហនុ និងកំពង់ចាមជាដើម។ ​ផ្លូវតភ្ជាប់រវាងតំបន់និងតំបន់គឺពិតជាបានបានផ្តល់ផលប្រយោជន៍មហាសាល ដល់ទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាប។  សេវាកម្មសាធារណៈ៖ សេវាកម្មសាធារណៈសម្រាប់ពលរដ្ឋនៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្នមានកំណើន កាន់តែច្រើនឡើង សេវាកម្មសាធារណៈទាំងនោះមានដូចជា៖ ​សាលារៀនជាតិ និងអន្តរជាតិដែលផ្តល់ជូននូវគុណភាពនៃការអប់រំកាន់តែប្រសើរឡើង។ ក្នុងនោះសេវាថែទាំសុខមាភាពពលរដ្ឋក៏កំពុងតែមានការកើនឡើងច្រើនជាងមុនដែរ។​ សៀមរាបមានមន្ទីរពេទ្យស្តង់ដារអន្តរជាតិ​គឺមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដែលបានសហការគ្រប់គ្រងជាមួយនឹងជាមួយមន្ទីរពេទ្យក្រុងបាកក។  សម្រាប់ជនបរទេសមន្ទីរ ពេទ្យនេះមានផ្តល់ជូនសេវាកម្មរថយន្តសង្រ្គោះបន្ទាន់ទៅដល់ប្រទេសថៃ។​ការកំសាន្ត និងអាហារនៅក្នុងខេត្តសៀមរាបខេត្តសៀមរាបប្រជុំទៅដោយជនជាតិផ្សេងៗគ្នាមកពីជុំវិញពិភពលោក។ វាគឺហាក់មិនមានបញ្ហាអ្វីនោះទេសម្រាប់ការស្វែងរកអាហារសម្រាប់បរិភោគ ភោជនីយដ្ឋានអាហារបែបខ្មែរ អឺរ៉ុប ចិន កូរ៉េ ជប៉ុន ថៃ ឥណ្ឌា បារាំង ​និងផ្សេងៗទៀតជាច្រើនអាហារអន្តរជាតិមានគ្រប់ប្រភេទ ទាំងអស់បានដំណើរការនៅក្នុងក្រុង ជាពិសេសនៅលើផ្លូវផាប់ស្ទី្រត ដែលជាកន្លែងមួយ ដែលយើងមានអារម្មណ៍ថា ដូចជានៅក្នុងទីក្រុងនៃប្រទេសអឺរ៉ុប។ក្រៅពីការញ៉ាំអាហារសៀមរាបក៏មានទាមស្រា បារ ហាងខារ៉ាអូខេ និងក្លឹបកំសាន្ត សម្រាប់អ្នក ដែលចង់មានការជួបជុំមិត្តភក្តិ និងការរាំកំសាន្តនៅពេលរាត្រី៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅសៀមរាបជាមួយ Realestate.com.kh!អត្ថបទដោយ
លំនៅដ្ឋានសម្រាប់ជួលនៅក្នុងតំបន់ទួលគោក៖ ដំបូន្មានល្អៗសម្រាប់អ្នកមានបំណងជួលលំនៅដ្ឋាន
លំនៅដ្ឋានសម្រាប់ជួលនៅក្នុងតំបន់ទួលគោក៖ ដំបូន្មានល្អៗសម្រាប់អ្នកមានបំណងជួលលំនៅដ្ឋាន
June 6, 2022, 5:01 p.m.
Realestate News
ទួលគោកគឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទំាង ១២ នៅក្នុងក្រុងភ្នំពេញ ដែលផ្ទៃដីនៃខណ្ឌ​ទំាងមូលមានទំហំប្រមាណ​ ៧.៩៩ គីឡូម៉ែត្រការ៉េ។ ទួលគោកត្រូវបានស្គាល់ថាជាតំបន់ដែលសម្បូរដោយផ្ទះប្រភេទវីឡាជាច្រើន។ ក្រលេកមើលបច្ចុប្បន្ន យើងឃើញថាមានការអភិវឌ្ឍន៍យ៉ាងសម្បើមនៅក្នុងខណ្ឌមួយនេះ ក្នុងនោះមានដូចជា សាលារៀន អន្តរជាតិ ភោជនីយដ្ឋានចម្រុះជាតិសាសន៍ អគារពាណិជ្ជកម្ម ផ្សារទំនើប ក្លឹបហាត់ប្រាណ និងហាងកាហ្វេជាដើម។លើសពីនេះ ខណ្ឌនេះក៏មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទំនើបៗដូចជា៖ TK Royal One, The Gateway, Apennines Condominium​ និងមានគម្រោងជាច្រើនទៀត។ ខណ្ឌទួលគោកពិតជាសម្បូរបែបទាំងការរស់នៅ ឬធ្វើការដោយសារមានភាពអំណោយផលដូចនេះហើយបានជាតម្រូវការស្នាក់នៅក្នុងតំបន់នេះកាន់តែខ្ពស់។ បច្ចុប្បន្នមានលំនៅដ្ឋានសម្រាប់លក់ និងលំនៅដ្ឋានសម្រាប់ជួលនៅក្នុងតំបន់ទួលគោក។ នេះគឺជាការផ្តល់យោបល់មួយចំនួនពី Realestate.com.kh សម្រាប់លោកអ្នក ដែលមានបំណងស្វែងរកលំនៅដ្ឋានសម្រាប់ជួលនៅក្នុងតំបន់ទួលគោក៖តើមានឯកសារផ្លូវការអ្វីខ្លះត្រូវតែយល់ដឹង?ប្រសិនបើអ្នកសម្រេចចិត្តស្វែងរកលំនៅដ្ឋានសម្រាប់ជួលនៅក្នុងតំបន់ទួលគោក អ្នកត្រូវតែប្រាកដថាម្ចាស់ផ្ទះរបស់អ្នកបានចេញឯកសារស្របច្បាប់ដល់លោកអ្នក។ អ្នកត្រូវរក្សានូវច្បាប់ចំលងកិច្ចសន្យាជួលផ្ទះ​ ហើយត្រូវគោរពតាមលក្ខខណ្ឌទាំងអស់ដែលបានចែងនៅក្នុងកិច្ចសន្យា។ដើម្បីធានាលើភាពរឹងមាំនៃកិច្ចសន្យាជួលផ្លូវច្បាប់រប​ស់អ្នកក្នុងនោះដែរត្រូវមានភាគីទី៣ ដូចជា​៖ មេធាវី ឬភ្នាក់ងារអចលនទ្រព្យដើម្បីឲ្យជួយធានាផ្នែកច្បាប់លើការសម្រេចដែលមាននៅក្នុងកិច្ចសន្យា ហើយភាគីទី៣ក៏នឹងត្រូវរក្សាទុកនូវកិច្ចសន្យាជួលនេះមួយច្បាប់ដែរ។ត្រូវយល់ដឹងអំពីលំនៅដ្ឋានដែលអ្នកមានបំណងជួល ថាតើជាលំនៅដ្ឋានដែលមានបំពាក់គ្រឿងសង្ហារិម និងផ្តល់ជូនសេវាកម្មផ្សេងៗទំាងស្រុង ឬជាលំនៅដ្ឋានធម្មតា!ជាធម្មតាផ្ទះដែលអ្នកមានបំណងជួលមានការផ្តល់ជូនសេវាកម្ម និងលក្ខខណ្ឌផ្សេងៗគ្នាទៅតាមប្រភេទលំនៅដ្ឋាន។ តួយ៉ាងសេវាកម្មអាផាតមេនមានការផ្តល់ជូនច្រើនបែបសម្រាប់អតិថិជនទៅតាមការចង់បានរបស់អតិថិជន។ ជាក់ស្តែង សេវាកម្មអាផាតមេនលំដាប់ខ្ពស់អាចផ្តល់ជូនលោកអ្នកគ្រប់តម្រូវការដែលអ្នកចង់បាន។ ការផ្តល់ជូនមានដូចជា៖ គ្រឿងសង្ហារិម ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ ម៉ាស៊ីនបោកខោអាវ ចង្រ្កានទាន់សម័យ ប្រព័ន្ធអ៊ីនធើណិតទូរទស្សន៍ខ្សែកាប ក៏ដូចជាការផ្តល់សេវាកម្មអនាម័យ ក្លឹបហាត់ប្រាណ អាងហែលទឹក និងកន្លែងចតឡានជាដើម។រយៈពេលចុងក្រោយនេះ សូម្បីតែផ្ទះដែលមិនមែនជាសេវាកម្មអាផាតមេនក៏មានការផ្តល់ជូនប្រហាក់ប្រហែលគ្នានេះផងដែរ គ្រាន់តែមិនមានសេវាកម្មច្រើន។អ្នក មីង សេងលី ជាម្ចាស់ផ្ទះជួលមួយកន្លែងនៅក្នុងក្រុងភ្នំពេញនៅម្តុំសង្កាត់បឹងកក់១ ដែលផ្ទះអ្នកមីងនៅជាន់ទី២ អ្នកមីងបាននិយាយថា៖«ដំបូងខ្ញុំគ្រាន់តែដាក់ជួលធម្មតាដោយគ្មានដាក់សំភារៈអ្វីនោះឡើយហើយការជួលវាដូចជាមិនសូវបានកាក់កបអ្វីនោះឡើយ។ ក្រោយមក​ផ្ទះជួលរបស់ខ្ញុំមានបំពាក់ដោយសាឡុង គ្រែ ខ្សែកាបជាដើម​ឃើញថាមានអ្នកជួលច្រើនហើយតម្លៃជួលក៏បានខ្ពស់ជាងមុនផងដែរ»។តម្លៃជួលបូករួមនឹងតម្លៃសេវាកម្មផ្សេងៗ ដែលលោកអ្នកគួរយល់ដឹង៖អាស្រ័យលើចំណង់ចំណូលចិត្ត និងតម្រូវការអ្នកអាចជ្រើសរើសយកការជួលខុនដូនៅទួលគោក។ អ្នកអាចជួលខុនដូ មួយបន្ទប់គេងរួមជាមួយគ្រឿងសង្ហារិមក្នុងតម្លៃចាប់ពី ១៨០ ដុល្លារឡើងទៅក្នុងមួយខែ។ ចំណែកឯប្រភេទខុនដូមាន ៤ បន្ទប់គេងជាមួយគ្រឿងសង្ហារិមមួយឈុតក្នុងតម្លៃ ២,០០០ ដុល្លារក្នុងមួយខែនៅជិតមជ្ឈមណ្ឌល TK Avenue។ សម្រាប់ប្រភេទយូនីតលំដាប់ខ្ពស់នៅតំបន់បឹងកក់១ មានយូនីតដែលមាន ៣ បន្ទប់គេង ក្នុងតម្លៃប្រមាណ ២,១០០ ដុល្លារក្នុងមួយខែ។សេវាកម្មអាផាតមេនមានផ្តល់ជូនយ៉ាងទូលំទូលាយតម្លៃចាប់ផ្តើមពី ៣៥០ ដុល្លារដល់ប្រហែល ៤,០០០ ដុល្លារក្នុងមួយខែអាស្រ័យលើតំបន់ សេវាកម្ម និងកន្លែងគាប់ចិត្តផ្សេងៗទៀត។សម្រាប់វីឡាតម្លៃជួលមានចាប់ពី ៥៥០ ដុល្លារឡើងទៅអាស្រ័យលើគុណភាពចំនួនបន្ទប់ និងសេវាកម្ម ដូចជាអាងហែលទឹក។ ផ្ទះវីឡាគឺមានច្រើនអាចរកបានដោយងាយមានសេវាកម្មសម្រាប់ជួល និងសម្រាប់លក់នៅទួលគោកបើធៀបទៅនឹងតំបន់សំខាន់នៅក្នុងទីក្រុងបច្ចុប្បន្ននៅមានវីឡាតិចតួចណាស់ដែលអាចរកបានចំណែកតម្លៃវិញគឺថ្លៃជាងនៅទួលគោកឆ្ងាយណាស់។កំណើននៃចំនួននៃការអភិវឌ្ឍន៍បុរីកំពុងលេចរូបរាងឡើងនៅជុំវិញតំបន់ទួលគោកដែលមានការពេញ និយមពីសំណាក់អ្នកទិញក្នុងស្រុកដែលស្វែងរកផ្ទះដែលអាចលក់ទំនិញបាន និងវីឡាដែលមានហេដ្ឋារចនាសម្ព័ន្ធល្អមានសុវត្ថិភាព និងបរិស្ថានរស់នៅល្អប្រសើរ។តើអ្វីជាអត្ថប្រយោជន៍នៃកិច្ចសន្យាជួលផ្ទះរយៈពេលវែង និងកិច្ចសន្យាជួលផ្ទះរយៈពេលខ្លី? ម្ចាស់ផ្ទះ និងអ្នកជួលតែងតែធ្វើកិច្ចសន្យាមួយដើម្បីចងក្រងលក្ខខណ្ឌមួយច្បាស់លាស់។ ក្នុងកិច្ចសន្យាជួលផងដែរក៏បានចែងអំពីរយៈពេលនៃការជួលផងដែរ។ ជាធម្មតាកិច្ចសន្យារយៈពេលនៃការជួល គេតែងតែធ្វើចាប់ពី ៦ ខែដល់ ១២ ខែឡើងទៅ។ជាធម្មតាជនបរទេសហាក់បីដូចមានការអល់អែកក្នុងការជួលដែលមានកិច្ចសន្យារយៈពេលជួលវែង ពួកគាត់ចូលចិត្តជ្រើសរើសរយៈពេលខ្លី ហើយជ្រើសរើសការបង់ប្រាក់មួយខែម្តងៗ ដោយហេតុផលម្យ៉ាងទៀតដោយសារតែជនបរទេសភាគច្រើនគាត់មិនស្នាក់នៅរយៈពេលវែងនោះឡើយ។ប៉ុន្តែកិច្ច​សន្យាជួលរយៈពេលវែងវាអាចជាអត្ថប្រយោជន៍មួយផងដែរសម្រាប់អ្នកជួល វាផ្តល់នូវឱកាសដ៏ល្អសម្រាប់ធ្វើកាចរចារជាមួយម្ចាស់ លោកអ្នកអាចធ្វើការកែប្រែលក្ខន្តិកៈមួយចំនួនដូចជា៖ ប្រាក់ជួល ប្រចាំខែ ប្រាក់កក់ តម្លៃសេវាបន្ថែមជាដើម។ ការចរចារទាំងប៉ុន្មានទំនងម្ចាស់ផ្ទះមានការយល់ព្រមតាមសំណើអ្នកជួលមួយចំនួនក្នុងករណីដែលអ្នកមានបំណងស្នាក់នៅរយៈពេលវែង។ តើធ្វើដូចម្តេចដើម្បីរកផ្ទះជួលមួយដ៏ល្អ?អាចនិយាយបានថាការស្វែងរកផ្ទះជួល វាជារឿងមានភាពស្មុគស្មាញលោកអ្នកត្រូវចំណាយពេលច្រើន ដើម្បីស្វែងរកផ្ទះជួលមួយដ៏ល្អ។ ជាក់ស្តែងលោកអ្នកត្រូវចំណាយពេលយា៉ងច្រើនក្នុងការស្វែងរកផ្ទះសម្រាប់ជួល ហើយប្រសិនបើអ្នកជាជនចំណូលថ្មីនៅក្នុងទីក្រុងមួយ។ មនុស្សមួយចំនួនបានពឹងពាក់បុគ្គលឯកជនដែលតាំងខ្លួនជាអ្នកស្វែងរកផ្ទះជួលឲ្យករណីនេះបុគ្គលទាំងនោះអាចនឹងជាអាជ្ញាកណ្តាលធ្វើការចរចារតម្លៃ និងយកកម្រៃជើងសារ។ ជាធម្មតាពួកគេយកកម្រៃជើងសារពីម្ចាស់ផ្ទះ។ បុគ្គលដែលតាំងខ្លួន​ជាអ្នកស្វែងរកអចលនទ្រព្យឲ្យលោកអ្នកដែលភាសាសាមញ្ញហៅថា អ្នកគួកជេរ ពួកគាត់អាចធ្វើឲ្យមានភាពច្របូកច្របល់ជាមួយតម្លៃក៏ដូចជាថ្លៃសេវាកម្រៃជើងសារផងដែរ នេះជាហេតុធ្វើឲ្យម្ចាស់ផ្ទះអាចតម្លើងថ្លៃឈ្នួលដោយហេតុតែឈ្មួញកណ្តាលនោះទាមទារតម្លៃសេវា​កម្រៃជើងសារខ្ពស់ពេកដោយគ្មានការកំណត់មួយត្រឹមត្រូវ។ដោយឡែកយើងគួរស្វែងរកភ្នាក់ងារអចលនទ្រព្យណាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ។ ជាធម្មតាភ្នាក់ងារអចនទ្រព្យទាំងនោះផ្តល់សេវាជាច្រើនទាក់ទងនឹងអចលនទ្រព្យរួមមានទាំងការស្វែងរកផ្ទះជួលជាដើម យើងអាចពឹងលើភ្នាក់ងារអចលនទ្រព្យណាមួយដែលយើងស្គាល់ច្បាស់។ ជាទូទៅនៅពេលអ្នកស្វែងរកផ្ទះជួលតាមរយៈភ្នាក់ងារអចលនទ្រព្យ វាផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាបានច្រើន។ សាកសម្យបំផុតសម្រាប់អ្នក ដែលមានថវិការសមល្មមនៅពេលដែលយើងទៅរកសេវាកម្មពីភ្នាក់ងារអចលនទ្រព្យ ពួកគេមិនគិតកម្រៃសេវាអ្វីឡើយចំណែកឯ​កម្រៃជើងសារត្រូវបានគិតពីម្ចាស់ផ្ទះជួល ហើយតម្លៃត្រូវបានធ្វើឡើងដោយមានស្តង់ដារច្បាស់លាស់បំផុត។ ទោះបីជាយ៉ាងនេះក្តីក៏ពួកគេនៅតែមានភាពស្វិតស្វាញក្នុងស្វែងរកផ្ទះជូនលោកអ្នកដដែល ព្រោះអតិថិជនម្នាក់អាចជាអ្នកនាំសារដ៏ល្អទៅកាន់អតិថិជនផ្សេងៗទៀត នោះកេរ្តិ៍ឈ្មោះយរបស់ភ្នាក់ងារអចលនទ្រព្យក៏កាន់តែត្រូវបានគេស្គាល់។ កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ បុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុនអចលនទ្រព្យ យ៉ុង យ៉ាប់ ដែលជាភ្នាក់អចលនទ្រព្យដែលមានសេវាកម្មលក់ និងជួលអចលនទ្រព្យក្នុងក្រុងភ្នំពេញបាននិយាយថា “ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យមួយមានស្តង់ដារច្បាស់លាស់ ពួកយើងផ្តល់សេវាកម្មមួយដ៏មានប្រសិទ្ធិភាព និងភាពស្មោះត្រង់ជូនដល់អតិថិជន។” កញ្ញា ស្រី ល័ក្ខ បានបន្តទៀតថា“ពួកយើងយល់ពីតម្រូវការដែលភ្ញៀវចង់បាន។ លើសពីនេះយើងផ្តល់ការផ្តល់ការប្រឹក្សា និងជួយដោះស្រាយបញ្ហានានានៅពេលដែលពួកគាត់ជួបបញ្ហាអំឡុងពេលស្នាក់នៅ។ ភាពស្មោះត្រង់និងវិជ្ជាជីវៈច្បាស់លាស់នោះជាអ្វីដែលលោកអ្នកគួរតែជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យដើម្បីជួយស្វែងរកផ្ទះជួល ឬលក់។”  សម្រាប់ជនបរទេសផងដែរវាកាន់តែផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់ ជាពិសេស​អាចជួយកាត់បន្ថយពេលវេលាបានទៀតផង វាពិតជាពិបាកខ្លាំងសម្រាប់ជនបរទេសដែលទើបតែផ្លាស់ទីលំនៅមកកាន់ប្រទេសកម្ពុជា។  លោកអ្នកអាចស្វែងរកផ្ទះសម្រាប់ជួលដោយតាមរយៈភ្នាក់ងារអចលនទ្រព្យ មានវិធីម្យ៉ាងទៀតគឺការស្វែងរកលំនៅដ្ឋានតាមប្រព័ន្ធអនឡាញ។តើមានវិធីសាស្រ្តផ្សេងៗទៀតដើម្បីស្វែងរកអចលនទ្រព្យដោយខ្លួនឯងដែរឬទេ?លោកអ្នកអាចចូលទៅកាន់គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា។ មានអចលនទ្រព្យប្រមាណ ៤៥,០០០  មកពីភ្នាក់ងារអចលនទ្រព្យ ១៥០ និងម្ចាស់គម្រោង​អភិវឌ្ឍន៍ផ្សេងៗទៀត។ លោកអ្នកអាចស្វែងរកលំនៅដ្ឋានគ្រប់ប្រភេទទាំងសម្រាប់ជួល និងលក់បានគ្រាន់តែចូលទៅគេហទំព័រអចលនទ្រព្យមួយ​នេះងាយស្រួលស្វែងរកមានតម្លៃច្បាស់លាស់ បែងចែកទីតាំងទៅតាមគេហដ្ឋាននីមួយៗច្បាស់លាស់។ យើងមិនគិតសេវាកម្រៃជើ់ងសារអ្វីឡើយ នៅពេលអ្នកស្វែងរកអចលនទ្រព្យណាមួយ ឬក៏ចុះផ្សាយអចលនទ្រព្យសម្រាប់លក់ និងសម្រាប់ជួលដោយឥតគិតថ្លៃ ។តើខ្ញុំត្រូវបង់ពន្ធដែរឬទេ នៅពេលដែលខ្ញុំជួលផ្ទះ?បើតាមច្បាប់ម្ចាស់អចលនទ្រព្យនៅពេលដែលធ្វើការជួលទៅឲ្យបុគ្គលណាម្នាក់ អ្នកជួលនោះត្រូវបង់ពន្ធ ១០% នៃប្រាក់ឈ្នួលផ្ទះប្រចាំខែ។ ប៉ុន្តែតាមភាពជាក់ស្តែងគឺអាស្រ័យទៅលើការចរចាររវាងម្ចាស់ផ្ទះ និងអ្នកជួលផ្ទះករណីមួយចំនួនអាចជាម្ចាស់ផ្ទះជាអ្នកបង់ពន្ធ។ប្រសិនបើករណីអ្នកជួលផ្ទះនោះបានធ្វើការជួលបន្តទៅឲ្យអ្នកដទៃផ្សេងទៀតតាមច្បាប់ចាស់ត្រូវកាត់ពន្ធ ១០% នៃប្រាក់ថ្លៃជួលពីម្ចាស់អចលនទ្រព្យរបស់ខ្លួនហើយនៅក្នុងលក្ខខណ្ឌនៃការជួលអចលនទ្រព្យបន្ត អ្នកជួលអចលនទ្រព្យបន្តដោយត្រូវកាត់ពន្ធ១០%នៃថ្លៃជួលពីក្រុមហ៊ុនអចលនទ្រព្យនោះទៀត។ ក្នុងសេចក្ដីណែនាំលេខ១៨៤១០ បច្ចុប្បន្នបានផ្តល់ការលើកលែងពន្ធលើអ្នកជួលបន្តប្រសិនបើម្ចាស់អចលនទ្រព្យ  និងអ្នកជួលដំបូងនោះបានជាប់កាតព្វកិច្ចបង់ពន្ធដូចគ្នា។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្នុងតំបន់ទួលគោក!លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩ របស់យើងបានផងដែរ!អត្ថបទដោយ
ភាពខ្វះខាតគុណភាពនៃការគ្រប់គ្រងអចលនទ្រព្យអាចធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តក្នុងទីផ្សារ អភិវឌ្ឍន៏គម្រោងថ្មី
ភាពខ្វះខាតគុណភាពនៃការគ្រប់គ្រងអចលនទ្រព្យអាចធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តក្នុងទីផ្សារ អភិវឌ្ឍន៏គម្រោងថ្មី
June 6, 2022, 5:01 p.m.
Realestate News
គម្រោងលំនៅដ្ឋានធំៗជាច្រើនបញ្ចប់ការសាងសង់របស់ខ្លួនក្នុងទីក្រុងភ្នំពេញនាឆ្នាំ២០១៧នេះ គម្រោងទាំងនេះមានដូចជា ខុនដូ បុរី និងគម្រោងអភិវឌ្ឍន៏ចម្រុះជាច្រើនទៀត។  អ្នកនៅក្នុងវិស័យនេះបានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងដោយផ្ដោតលើលក្ខណៈ និងសេវាកម្មនៃអគារលំនៅដ្ឋានសម្រាប់ពលរដ្ឋ រស់នៅ។ ជាងនេះទៅទៀតនោះថាតើអចលនទ្រព្យទាំងនោះនឹងត្រូវបានគ្រប់គ្រងដោយរបៀបណា!ប្រទេសកម្ពុជាមានទីផ្សារមួយដែលគ្រួសារកាន់កាប់អគារដោយផ្ទាល់ ដោយអគារទាំងនោះត្រូវបានគ្រប់គ្រងដោយសមាជិកគ្រួសារតែមួួយជាមួយការប្រមូលថ្លៃសេវាថែរក្សាពីអ្នកជួល។ ក៏ប៉ុន្តែនៅក្នុងអគារខុនដូជាង២០០ក៏មិនគួរប្រើប្រាស់គំរូនេះទេ ព្រោះវាជាគំរូមួួយមិនល្អ។លោក Sunny Soo ដែលជាអគ្គនាយកក្រុមហ៊ុន Keystone Property Consultants Co., Ltd ដែលជាក្រុមហ៊ុនអន្តរជាតិ Savills បាននិយាយថា “ភាពខ្វះខាតកើតឡើងមកពីការខ្វះបទពិសោធន៍ ក្នុងទីផ្សារ អ្វីដែលសំខាន់ថាតើអ្នកបានស្វែងរកអ្នកគ្រប់គ្រងអចលនទ្រព្យដែលមានបទពិសោធន៏ ឬប្រធានវិស្វករ ឬនាយកប្រតិបត្តិក្រុមហ៊ុនដែលមានជំនាញច្បាស់លាស់ដែរឬទេ។”លោក Soo បានបន្តថា “មិនដូចជានៅប្រទេសមួយចំនួនដូចជាប្រទេស ចិន ថៃ ឬវៀតណាម នោះទេ ការគ្រប់គ្រងអចលនទ្រព្យក្នុងទីផ្សារប្រទេសទាំងនេះគឺមានភាពចាស់ទុំរួចទៅហើយ។ បញ្ហាធំបំផុតរបស់កម្ពុជា នោះគឺកត្តាធនធានមនុស្ស ។”លោក Simon Griffiths ជាអគ្គនាយកជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia យល់ស្របជាមួយនឹងការលើកឡើងនេះ លោកថា “នៅកម្ពុជាមានអ្នកគ្រប់គ្រងអចលនទ្រព្យដែលមាន បទពិសោធន៏តិចតួចណាស់ វាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេដែលកម្ពុជាមានការរីកចម្រើនយឺតយ៉ាវ រហូត ទើបតែមានការអភិវឌ្ឍន៏ថ្មីៗនេះ។ នេះបានបញ្ជាក់ឲ្យឃើញថាកម្ពុជាមិនទទួលផលប្រយោជន៍ពីការរៀនសូត្យពីអ្នកជំនាន់មុននោះឡើយហើយនៅក្នុងវិស័យគ្រប់គ្រងអចលនទ្រព្យវិញក៏មិនទាន់មានលក្ខណៈ សម្បត្តិគ្រប់គ្រាន់នៅឡើយ។” លោក Griffiths បាននិយាយទៀតថា “ក្នុងពេលជាមួយគ្នានេះដែរក្របខ័ណ្ឌច្បាប់នៃការគ្រប់គ្រងអចលនទ្រព្យមិនទាន់មានច្បាស់លាស់នៅឡើយក្នុងប្រទេសកម្ពុជា។”លោកបានបន្តថា “ដោយសារតែភាពខ្សោយក្នុងរចនាសម្ព័ន្ធច្បាប់ បានធ្វើឲ្យនៅតែ មានម្ចាស់អចលនទ្រព្យ/អ្នកជួលមិនចង់ចំណាយថ្លៃសេវារបស់ពួកគេ ហើយពួកគេមានជម្រើសជាច្រើនសម្រាប់យកលេសដោះសារ ឬហេតុផលជាច្រើនដើម្បីគេចវេសការបង់ពន្ធទៀតផង។ ប្រសិនបើមិនមានថវិកា ក្នុងគណនីគ្រប់គ្រងអចលនទ្រព្យសម្រាប់អគារនោះទេ អគ្គីសនីទាំងអស់នឹងត្រូវកាត់ផ្តាច់ជណ្ដើរយន្ត មិនត្រូវបានជួសជុលហើយបុគ្គលិកនឹងត្រូវបញ្ឍប់។ កត្តាទាំងអស់នេះវានឹងធ្វើឱ្យមានការប្រឈមនឹង ផលលំបាកជាច្រើន។  លោក Soo បានលើកឡើងទៀតថា “ពេលបច្ចុប្បន្នមានចំណុចខ្វះខាតមួយរវាងការរំពឹងទុករបស់អ្នក អភិវឌ្ឍន៏ដែលជាធម្មតាមិនអាចសម្រេចបាននូវចំនួនសរុបទាបបំផុតនៃការប្រមូលថ្លៃសេវាគ្រប់គ្រង ដែលពួកគេចង់បាន។”លោក Matthew Rendall ជាដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ក្រុមហ៊ុនច្បាប់ ZICOlaw បានលើកឡើងថា “ត្រូវតែមានការអភិវឌ្ឍន៏ដោយក្រុមហ៊ុនច្រើនរួមគ្នា (ដែលម្ចាស់ក្រុមហ៊ុនទាំងអស់នោះជាអ្នកគ្រប់គ្រង និងគ្រប់គ្រង់លើថវិកាសម្រាប់ហានីភ័យនាពេលអនាគត)។ មានភាពបរាជ័យក្នុងការអនុវត្តន៍ចំណុចនេះ ដោយសារថាតើអ្នកអភិវឌ្ឍន៏ត្រូវតែគ្រប់គ្រងអគារនោះរហូត  ឬត្រូវប្រឈមមុខនឹងហានិភ័យនៃគម្រោងអភិ​ វឌ្ឍន៍នេះ។” នៅពេលដែលគម្រោងជាច្រើនបានបញ្ចប់ការសាងសង់ ហានិភ័យនឹងកើតឡើងសម្រាប់អ្នកទិញចុងក្រោយប្រសិនបើមិនមានការគ្រប់គ្រងអចលចទ្រព្យឱ្យបានល្អទេនោះ។ លោក Benny Tan ដែលជាប្រធានផ្នែកប្រឹក្សានៅក្រុមហ៊ុន Raffles Strata Management (Cambodia) Pte Ltd បានលើកឡើងថា “គម្រោងប្រណិតៗមានស្តង់ដារខ្ពស់បានជួលក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យបរទេសដើម្បីគ្រប់គ្រង។ រីឯអ្នកទិញត្រូវកត់សម្គាល់ពីតម្រូវការទីផ្សារដែលមានបញ្ហានៃអចលនទ្រព្យដែលគ្រប់គ្រងដោយម្ចាស់ផ្ទាល់ ដូច្នេះគឺអាចសម្រេចចិត្តចាត់វិធានការកែតម្រូវកាន់តែឆាប់កាន់តែល្អ។ ប្រព័ន្ធគ្រប់គ្រងមួយដែលល្អនឹងកើតមានឡើងគ្រប់ពេលនៅពេលដែលអ្នកអភិវឌ្ឍន៍មានគម្រោងច្បាស់លាស់។” លោក Griffiths បាននិយាយទៀតថា ត្រូវចងចាំថា “តម្លៃកាន់តែទាបមិនល្អនោះទេ!” ប្រសិនបើអ្នកចង់បានតម្លៃទាបបន្ទាបមកត្អូញត្អែរថាមិនល្អអ្នកមិនគួរភ្ញាក់ផ្អើលនោះទេព្រោះអ្នកបានចំណាយនូវអ្វីដែលមានតម្លៃថោក ហើយវាក៏ដូចគ្នាទៅនឹងការគ្រប់គ្រងអចលនទ្រព្យអញ្ចឹងដែរអ្នកនឹងទទួលអ្វីដូចគ្នាទៅនឹងតម្លៃដែរ។” លោក Griffiths​ បានបន្តថា “ប្រសិនបើអ្នកភិវឌ្ឍន៏ព្យាយាមលក់ខុនដូឱ្យអ្នកជាមួយតម្លៃសេវាកម្មទាប រំពឹងលើគុណភាពទាប និងតម្លៃនៃការវិនិយោគរបស់អ្នកនឹងស្ថិតនៅក្នុងហានិភ័យដូចគ្នា។  តម្លៃសេវាកម្ម១ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងសម្រាប់លំនៅដ្ឋានខុនដូ ដោយសារតែការណែនាំលើការអនុវត្តទីផ្សារនោះ មានកំហុសឆ្គង ព្រោះតម្លៃនេះទាបពេកហើយ។ អ្នកទិញត្រូវមើលផែនការថវិកាសម្រាប់ការគ្រប់គ្រង អចលន ទ្រព្យពីអ្នកអភិវឌ្ឍន៏។ ប្រសិនបើអ្នកអភិវឌ្ឍន៏មិន​ច្បាស់ទេនោះទេនោះវាអាចជាក្តីបារម្ភមួយលើ​ ការការគ្រប់គ្រងអចលនទ្រព្យនោះ”។ លោក Rendall បានសន្និដ្ឋានថា “អ្នកទិញទាំងអស់ត្រូវពិនិត្យពិច្ច័យលើកិច្ចសន្យលក់ដើម្បីកំណត់ឱ្យបាន ច្បាស់អ្វីដែលជាគោលបំណងរបស់អ្នកអភិវឌ្ឍន៏ទាក់ទងទៅនឹងការសេវាកម្មគ្រប់គ្រងអគារនាពេលខាងមុខ។ នេះពិតជាសំខាន់ដូចទៅនឹងគុណភាព និងការរចនាម៉ូតរបស់សំណង់អគារ។ ប្រសិនបើកិច្ចសន្យាមិនមានភាពច្បាស់លាស់​ទេនោះត្រូវប្រុងប្រយ័ត្ន។ អ្នកទិញក៏គួរតែពិនិត្យមើលស្នាដៃអភិវឌ្ឍន៏កន្លងមក របស់អ្នកអភិវឌ្ឍន៏ហើយយើងអាចវាយតម្លៃថាតើពួកគេមានការគ្រប់គ្រងបានល្អកម្រិតណា (នៅពេលដែលអ្នកសម្រេចចិត្តថាតើត្រូវទិញ ឬយ៉ាងណានោះ។) ប៉ុន្ដែទីផ្សារក្នុងប្រទេសកម្ពុជាប្រហែលជាស្ថិតនៅក្នុងដំណាក់កាលនៃការរៀនសូត្រនៅឡើយ។ លោក Tan​ បាននិយាយថា “តំបន់ទីផ្សារផ្សេងៗទៀតក៏ដូចគ្នាដែរ។ការខ្វះចន្លោះបែបនេះមានតាំងពីដំបូង ប៉ុន្តែនៅពេលទីផ្សារក្នុងស្រុកបើកទូលាយទៅកាន់ស្តង់ដារលំដាប់ខ្ពស់នៅគ្រប់កន្លែង និងមានលក្ខណៈដូចគ្នានោះចន្លោះប្រហោងនឹងកាន់តែរួមតូចទៅៗ និងបាត់បង់ទៅនៅពេលចុងក្រោយ។”
ការពណ៌នាពីខណ្ឌដូនពេញ៖ ហេតុអ្វីបានជាតំបន់នេះផ្តល់ភាពងាយស្រួលក្នុងការរស់នៅ?
ការពណ៌នាពីខណ្ឌដូនពេញ៖ ហេតុអ្វីបានជាតំបន់នេះផ្តល់ភាពងាយស្រួលក្នុងការរស់នៅ?
June 6, 2022, 5:05 p.m.
Realestate News
ខណ្ឌដូនពេញគឺជាឈ្មោះបានមកពីរឿងព្រេងដែលមានដូនចាស់ម្នាក់ឈ្មោះយាយពេញ។ ដូនពេញបានប្រទះឃើញរូបចំលាក់ព្រះពុទ្ធរូបនៅក្នុងដើមគគីរអណ្ដែតទឹកនៅក្នុងទឹកទន្លេមេគង្គ បន្ទាប់មកទីក្រុងមួយនេះក៏បានក្លាយជាឈ្មោះថាភ្នំពេញរហូតដល់សព្វថ្ងៃ។ ចំណែកឯខណ្ឌដូនពេញត្រូវបានគេចាត់ទុកថាជាខណ្ឌមួយដ៏មានប្រជាប្រិយភាពបំផុត ហើយវាជាតំបន់ពាណិជ្ជកម្មធំបំផុតក្នុងទីក្រុងភ្នំពេញ។ វាបណ្តុំដោយស្ថាបត្យកម្មប្រណិតៗ ផ្សារ ហាងលក់ទំនិញជាច្រើនដែលផ្តល់នូវតម្រូវការជាច្រើនដូចជាអាហារនិងភេសជ្ជៈ ហើយគឺជាខណ្ឌមួយដែលស្ថិតនៅជាប់ផ្លូវសំខាន់ៗនៅក្នុងរាជធានី។ ខណ្ឌដូនពេញមាន១១សង្កាត់ មានដូចជា៖ សង្កាត់ស្រះចក សង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្ដាល១ សង្កាត់ផ្សារកណ្ដាល២ សង្កាត់ជ័យជំនះ សង្កាត់ចតុមុខ សង្កាត់ផ្សារថ្មី១ សង្កាត់ផ្សារថ្មី២ សង្កាត់ផ្សារថ្មី៣ សង្កាត់បឹងរាំង ហើយនិងកន្លែងដែលយាយពេញដាក់ព្រះពុទ្ធរូបនោះគឺសង្កាត់វត្ដភ្នំ។ តើទីផ្សារអចលនទ្រព្យក្នុងខណ្ឌដូនពេញមានលក្ខណៈយ៉ាងដូចម្ដេចដែរ? ទីផ្សាដីក្នុងខណ្ឌដូនពេញ៖តម្លៃដីក្នុងទីក្រុងភ្នំពេញនៅតែបន្តកើនឡើងចាប់ពីឆ្នាំ២០១០ដល់២០១៦។ ខណ្ឌដូនពេញគឺខណ្ឌ មួយ ដែលតំណាងឱ្យខណ្ឌទាំងអស់ក្នុងទីក្រុងភ្នំពេញដែលដែលមានតម្លៃដីខ្ពស់បំផុត។ តម្លៃដីក្នុងខណ្ឌដូនពេញជាធម្មតាមានតម្លៃចាប់ពី៤,០០០ទៅ ៤,៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៏ទីផ្សារដីពាក់កណ្ដាលត្រីមាសទី២របស់ក្រុមហ៊ុន CBRE Cambodia។ វាអាចត្រូវបានគេចាត់ទុកថាមានតម្លៃថោកជាងដីក្នុងបឹងកេងកង១និង២ក៏ប៉ុន្តែតម្លៃដីនៅតែមានតម្លៃខ្ពស់នៅក្នុងខណ្ឌដូនពេញ ដែលស្ថិតនៅតាមតំបន់និងតាមបណ្ដោយផ្លូវសំខាន់ៗ។ ចំពោះចំណតរថយន្តវិញវាគឺជាខណ្ឌដែលមានតម្រូវការខ្ពស់ដីដែលទំនេរជាច្រើនត្រូវបានប្រើប្រាស់សម្រាប់ចំណតរថយន្ត។  Duan Penh Residential Property Market:ខុនដូនៅក្នុងតំបន់នេះមានតម្លៃជាទូទៅចាប់ពី២១,៥០០ដុល្លារសម្រាប់បន្ទប់មួយមិនមានបំពាក់គ្រឿង សង្ហារឹម សម្រាប់យូនីតដែលមាន២បន្ទប់គេងមានបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់តម្លៃ៥២០,០០០ដុល្លារ។ អាត្រាជួលមានតម្លៃចាប់ពី១៥០ ដុល្លារក្នុងមួយខែសម្រាប់យូនីតដែលនៅជិតផ្សារ ទំនើបសុរិយាហើយយូនីតដែលនៅជិតផ្សារធំថ្មីមានតម្លៃ ២,៨០០ ដុល្លារក្នុងមួយខែ។ ទាំងតម្លៃជួលនិងលក់របស់ខុនដូទាំងនេះមានប្រភេទផ្សេងៗគ្នាអាស្រ័យលើគុណភាពនៃសំណង់ ការគ្រប់គ្រង និងទីតាំង របស់ខុនដូ។ មានវីឡាមួយចំនួនសម្រាប់លក់ក្នុងខណ្ឌដូនពេញប៉ុន្តែការផ្គត់ផ្គង់មានកំណត់។ វីឡាជាច្រើនត្រូវបានទិញដោយអ្នកអភិវឌ្ឍន៏ អាផតមេន សណ្ឋាគារ និងខុនដូដើម្បីធ្វើការសាងសង់ថ្មី។ ហេតុដូច្នេះហើយត្រូវរំពឹងអ្វីដែលអ្នកអាចទទួលយកបានពីព្រោះវីឡាដែលមាន ព្រោះវីឡាគុណភាពល្អដែលព័ទ្ធជុំវិញដោយដី កំពុងតែ មានតម្រូវការខ្ពស់សម្រាប់អ្នកមានក្នុងតំបន់នេះ។ អ្នកអាចជួលវីឡាដែលមានទំហំ២០០ត្រការ៉េមានតម្លៃ៦០០ ដុល្លារក្នុងមួយខែហើយ២៥,០០០ក្នុងមួយខែសម្រាប់វីឡាដែលល្អប្រណិត មានទំហំ ៦០០ ម៉ែត្រការ៉េ។ ចំពោះតម្លៃលក់តម្លៃចាប់ពី២០០,០០០ដុល្លារ ហើយអាចកើនឡើងដល់១លានដុល្លារ អាស្រ័យលើគុណភាពទំហំដីនិងទីតាំង។​ផ្ទះល្វែង និងផ្ទះអាជីវកម្មសម្រាប់លក់មានតម្លៃចាប់ពី ២៩,៥០០ដុល្លារ។ វាអាចកើនឡើងដល់ ២លាន ដុល្លារសម្រាប់ផ្ទះល្វែងដែលមាន៤បន្ទប់គេង និង៤បន្ទប់ទឹក។  អត្រាជួលមានតម្លៃចាប់ពី៩០ដុល្លារ ក្នុងមួយខែអាស្រ័យលើទីតាំង និងគុណភាពផ្ទះនោះ។ ក្នុងខណ្ឌនេះផងដែរក៏មានគម្រោងអភិវឌ្ឍន៏បុរីជាច្រើនដែលអ្នកអាចជ្រើសរើសបានប្រសិនបើអ្នកចង់ទិញអចលនទ្រព្យដែលមានសហគមរស់នៅច្រើន។ គម្រោងមួយចំនួននៃគម្រោងទាំងនោះត្រូវបានសាងសាង់រួចរាល់ផងដែរ ហើយគម្រោងមួយចំនួនទៀតកំពុងតែត្រូវបានសាងសង់។ការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងខណ្ឌដូនពេញ៖អត្រាជួលសម្រាប់ការិយាល័យក្នុងខណ្ឌដូនពេញទាបបំផុតមានតម្លៃ ៦ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់មួយខែ ហើយខ្ពស់បំផុត១៥ លានដុល្លារសម្រាប់ការទិញអគារការិយាល័យទាំងមូលដែលមានទំហំដី​ ១,០៧០ម៉ែត្រការ៉េ។តំបន់ពាណិជ្ជកម្មសំខាន់ៗនៅទីនេះគឺ អគាធនាគារកាណឌីយ៉ា ស្ថិតនៅតាមបណ្ដោយវីថីព្រះអង្គឌួង។ អគារមួយនេះមានកម្ពស់៣២ជាន់ ហើយមានទំហំសរុប៦,០០០ម៉ែត្រការ៉េ។ វាមានកន្លែងអាជីវកម្ម កន្លែងធ្វើការ បន្ទប់ប្រជុំការិយាល័យការងារក្រៅម៉ោង ការិយាល័យពេញម៉ោង ការិយាល័យខាងក្នុង និងការិយាល័យខាងក្រៅដែលអ្នកអាចរកជួលបានតាមការពេញចិត្ត។អគារវឌ្ឍនៈគឺជាអគារមួយដែលមានទីតាំងមានសក្ដានុពលបំផុតសម្រាប់អាជីវកម្មក្នុងទីក្រុងភ្នំពេញ    វាមានកម្ពស់សរុប ១៨៧.៣ម៉ែត្រនិងមានកម្ពស់៣៩ជាន់។ វាត្រូវបានសាងសង់ឡើងប្រកបដោយស្តង់ដារអន្តរជាតិបានទទួលវិញ្ញាបនបត្រជាអគារល្អបំផុតផ្នែកថាមពលនិងបរិស្ថានពីសហរដ្ឋអាមេរិក។អគារភ្នំពេញគឺជាតំបន់ពាណិជ្ជកម្មមួយផ្សេងទៀតនៅតំបន់នេះ។ អគារនេះមានទំហំសរុបចំនួន ១,១៧២ ម៉ែត្រការ៉េ។ វាផ្ដល់នូវការិយាល័យតាមតែអ្នកត្រូវការហើយអាចធ្វើអោយអ្នកជួបជុំគ្នាពីម្នាក់ទៅច្រើននាក់ទៀតផង។អគារការិយាល័យ Grade A ក៏អាចជួលបានដែរតាមរយៈ Hong Kong Land ដែល រំពឹងថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០១៧នេះ។ គម្រោងអភិវឌ្ឍន៏នោះមានទំហំ៣០,០០០ម៉ែត្រការ៉េ ហើយអគារនេះក៏មានហាងលក់ទំនិញចំនួន៤ជាន់ផងដែរ។ ជីវិតរស់ក្នុងខណ្ឌដូនពេញ៖តើខណ្ឌដូនពេញមានបរិយាកាសយ៉ាងដូចម្ដេច?ខណ្ឌដូនពេញត្រូបានគេចាត់ថ្នាក់ថាជាខណ្ឌវប្បធម៏ចម្រុះ និងភាពផ្សេងគ្នា។ វាមានប្រវត្ដមិនអាចកាត់ ថ្លៃបានតាមរយៈរឿងព្រេងប្រវត្ដសាស្រ្តប៉ុន្តែវាក៏មានសំណង់ស្នារដៃទំនើបៗមានដូចជា ភោជនីយដ្ឋាន បារ សណ្ឋាគារ តំបន់ពាណិជ្ជកម្ម​និងខុនដូ។ វាជាកន្លែងដែលមានសកម្មភាពទេសដ៏ខ្លាំងក្លាមួយ ការរស់នៅក្នុងខណ្ឌដូនពេញអ្នកអាចធ្វើអ្វីៗដែលអ្នកចង់ពីព្រោះអ្នកមានជម្រើសរស់នៅផ្សេងៗគ្នា។​ខណ្ឌដូនពេញស្ថិតនៅជាប់តំបន់មាត់ទន្លេ ហើយអាចមើលទេសភាពដ៏ស្រស់ស្អាតរបស់ទន្លេសាប។ មានជីវិតរស់នៅយា៉ងរីករាយនៅតាមបណ្ដោយមាត់ទន្លេអ្នកមានជម្រើសជាច្រើនក្នុងការជ្រើសរើស ភោជនីយដ្ឋាន និងបារ​ ងាយស្រួលសម្រាប់មនុស្សថ្មីៗ។ ច្បាស់ណាស់ការរស់នៅទល់មុខទន្លេមានន័យថាគឺជាការរស់នៅក្នុងទេសភាពដ៏ស្រស់ស្អាត និងខ្យល់អាកាសស្រស់ស្រាយនៅតាមមាត់ទន្លេក៏មានផ្សារជាច្រើនផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៏អចលនទ្រព្យតាមបណ្ដោយមាត់ទន្លែ កន្លែងទាំងអស់នេះល្អ​ខ្លាំងណាស់ អ្វីៗទាំងអស់គ្រាន់តែដើរបន្តិចដល់តែម្តង។ ទាក់ទងទៅនឹងទេសចរណ៏វិញមាត់ទន្លេគឺជាទិសដៅលេខ១សម្រាប់ភ្ញៀវទេសចរណ៏ក្នុងទីក្រុងភ្នំពេញ ហើយគឺ ជាកន្លែងកម្សាន្តដ៏ធំរសប់ប្រទេសកម្ពុជា។ នៅតំបន់នេះអ្នកអាចបម្រើសេវាកម្មទេសចរណ៏បាន យ៉ាងងាយស្រួលដូចជា៖ សំបុត្រឡានទេសចរណ៏តាមនាវា ផ្សាររាត្រី ព្រះបរមរាជវាំង ហើយតំបន់មាត់ទន្លេគឺជាកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យជាតិផ្សេងៗជាច្រើនទៀតផង។តើមានកន្លែងទិញអីវ៉ាន់ ភោជនីយដ្ឋាន ឬកម្សាន្តដែរឬទេក្នុងខណ្ឌដូនពេញ?មានកន្លែងជាច្រើនសម្រាប់ដើកម្សាន្តក្នុងខណ្ឌដូនពេញដូចជា ផ្សារធំថ្មីនៅតាមផ្លូវ ១២៦ និងផ្លូវ ១៣៦។ វាត្រូវបានសង់ឡើងក្នុងទសវត្សន៏ឆ្នាំ១៩៣០  ហើយវាគឺជាផ្សារលក់វត្ថុអនុស្សាវរីយ៏ ផលិតផលសិប្បកម្ម អាវ និងគ្រឿងអលង្កា។ ហើយនៅភាគខាងត្បូងផ្សារធំថ្មីដែលជាផ្សារមួយដែលធំបំផុតក្នុងប្រទេសកម្ពុជាគឺផ្សារទំនើបសុរីយ៉ាដែលជាផ្សារទំនើបដ៏ពេញនិយមរបស់ជនបរទេស។ ផ្សារទំនើបសុរិយាបច្ចុប្បន្នកំពុងតែត្រូបានកែតម្រូវឡើងវិញដើម្បីទាក់ទាញផលិតផលថ្មីៗ និងបង្កើតផ្សារឱ្យកាន់តែមានភាពទាន់សម័យឡើង។ ផ្សារទំនើប Golden Sorya Mall ជាផ្សារទំនើបមួយស្ថិតនៅក្នុងខណ្ឌដូនពេញ។ វាមាន អាហារដ្ឋាន និងហាងលក់ទំនិញជាច្រើននៅក្នុងតំបន់នេះ ក៏ប៉ុន្តែប្រសិនបើអ្នកចង់បានផលិតផលនាំចូលពីក្រៅប្រទេសអ្នកអាចរកបាននៅផ្សារទំនើប Lucky Market នៅតាមបណ្ដោយមហាវិថីព្រះសីហនុ ដែលនេះជាផ្សារទំនើបមានផលិតផលជាច្រើនមុខ។មានភោជនីយដ្ឋាន ហាងអាហារប្រភេទហ្វាសហ្វូត និងហាងកាហ្វេជាច្រើនដែលមានដូចជា KFC, Lucky Burger, The Deli Bistro Gourmet នៅតាមបណ្ដោយផ្លូវ ១៧៨ ភោជនីយដ្ឋានរតនៈគិរី នៅតាម បណ្ដោយផ្លូវ៥១ ហាងកាហ្វេ  Le Point Café Restaurant ភោជនីយដ្ឋាន Mekong Korean Restaurant Sarpino’s Pizzeria, Golden Mermaid Restaurant, Brown Coffee, KOI Café Vattanac Capital, Bloom Café ហើយមានជាច្រើនទៀត។ សម្រាប់អ្នកដែលចង់ចម្អិននៅឯផ្ទះអ្នកអាចស្វែងរកបាននៅផ្សារធំថ្មី ផ្សារទំនើប Pencil ផ្សារអូឬស្សី និង ផ្សារចាស់ នៅទីនេះអ្នកអាចទិញអ្វីៗគ្រប់យ៉ាងទាំងត្រី និងបន្លែសាច់ជាដើម។តើកន្លែងហាត់ប្រាណមាននៅកន្លែងណាក្នុងខណ្ឌដូនពេញ? សម្រាប់អ្នកដែលចង់ស្វែងរកកន្លែងលំហែកាយខណ្ឌដូនពេញគឺជាកន្លែងដែលមានក្លឹបហាត់ប្រាណ និងថែរក្សាសុខភាពយ៉ាងច្រើន។ ក្នុងនោះមាននៅតាមបណ្ដោយផ្លូវ ២៧៨ គឺ កន្លែងហាត់ប្រាណ  Prokout Fitness and Fight Center Paddy’s Fight Club និងកន្លែងហាត់ប្រាណ Kim Hour។ មានស្ប៉ាដូចជា SK Relax Massage & Spa I, M Health Khmer Spa, និង the Rock Hotel and Spa។​ តើការកំសាន្តនៅពេលរាត្រីមានលក្ខណៈយ៉ាងណាដែរក្នុងខណ្ឌដូនពេញ?សម្រាប់ការកំសាន្តនាពេលរាត្រីនៅក្នុងតំបន់ដូនពេញ នៅផ្លូវ៥១ដែលមានការរាង្គសាល ក្លឹប បារ ដែលមានភ្លេងរាំកំសាន្ត សម័យថ្មី។ ក្លឹបកំសាន្ត Heart of Darkness នៅលើបណ្តោយផ្លូវ៥១ចាប់បើកដំណើរកការតាំងពីឆ្នាំ១៩៩៣។  ផ្លូវ៥១ត្រូវបានស្គាល់ថាជាតំបន់ដែលសំបូរដោយក្លឹបកំសាន្តនាពេលរាត្រីនៅក្នុងក្រុងភ្នំពេញ។ដើរកំសាន្តនៅតាមបណ្តោយមាត់ទន្លេវាក៏ជាកន្លែងពោរពេញដោយមនុស្សច្រើនកុះករ ទទួលភាពរីករាយ ភោជនីយដ្ឋាន និងបារមីត្រូជាកន្លែងមានប្រជាប្រិយភាពមួួយដែរស្ថិតនៅក្នុងចំណោមហាងដទៃទៀត។ រាត្រីដ៏រីករាយចែករំលែកភាពសប្បាយរីករាយជាមួួយមនុស្សជាទីស្រលាញ់ ញាុំអាហារ និងក្រេបស្រាក្រហមយ៉ាងឆ្ងាញ់ពិសារ។ តំបន់ទីបីនៅតាមបណ្ដោយផ្លូវ ១៧២ ដែលអ្នកអាចស្វែងរកការកម្សាន្តតាម បារ ភោជនីយដ្ឋាន និងសណ្ឋាគារ។ ចាប់តាំងពីបឹងកក់ត្រូវបានគេចាក់បំពេញជាច្រើនឆ្នាំជាមួយការអភិវឌ្ឍន៍ទន្ទឹមនឹងដំណាក់ការសាងសង់នៅឡើយ ភ្ញៀវទេសចរណ៍ជាច្រើនបានផ្លាស់ទីមកកាន់តំបន់ដូនពេញវិញ។ ហើយតំបន់នេះនៅពេលរាត្រីមានក្លឹបរាត្រីយ៉ាងច្រើនរួមមាន៖ Blue Chilli Bar នៅតាបណ្ដោយ ១៧៨ he Empire Movie House, Bar & Restaurant, Velkommen Backpackers, Shanghai Bar and Restaurant, Oasis Bar, Eden’s Bar, Dream Bar និងបារនៅក្នុងសណ្ឋាគារដូចជា Monsoon Boutique Hotel, Le Grand Mekong Hotel និងសណ្ឋាគារកាំបូឌីយ៉ាណា។  តើមានសាលាអ្វីខ្លះក្នុងតំបន់នេះ?ខណ្ឌដូនពេញគឺជាខណ្ឌដែលពោពេញទៅដោយសាលាជាច្រើនដែលទទួលស្គាល់គុណភាពអប់រំដោយ IELTS និង TOEFL។ សាលាមួយចំនួនផ្ដល់ការអប់រំដូចសហរដ្ឋអាមេរិកដែរនៅក្នុងប្រទេសកម្ពុជា។ សាលាទាំងនេះរួមមាន៖ វិទ្យាល័យវត្ដកោះ វិទ្យាល័យព្រះស៊ីសុវត្ថិ សាលាវេសស្លាញន៏ អនុវិទ្យល័យចតុមុខ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សាលាអន្តរជាតិប៉េកាំង វិទ្យាស្ថានអភិវឌ្ឍន៏និស្សិត វិទ្យាល័យហ៊ុនសែនប៊ុរ៉ានីវត្ដភ្នំ សាលាព្រះសីហនុរាជ សាលាអាមេរិកាំង Golden Gate សាលាអន្តរជាតិICS និងសាលាសុវណ្ណភូមិ។ សាលាជាច្រើនទាំងនេះត្រូវបានចុះបញ្ជីជាមួយក្រសួងអប់រំយុវជននិងកីឡាកម្ពុជា និងទទួលស្គាល់គុណ ភាពអប់រំដោយការប្រឡងជាអន្តរជាតិ Cambridge International Exams Western Association of Schools and Colleges, Middle States Association of Colleges and Commissions on Elementary and Secondary Schools និងក្រុមប្រឹក្សាជាតិ សម្រាប់សាលាឯកជន។ តើខ្ញុំអាចធ្វើដំណើជុំវិញទីក្រុងដោយរបៀបណា?មានជម្រើសដឹកជញ្ជូនជាច្រើនក្នុងខណ្ឌដូនពេញដែលដឹកជញ្ជូនដោយស្ថានីយជាច្រើនដោយភ្ជាប់ទំនាក់ទំនងជាមួយតំបន់មួយចំនួននៅតាមខេត្ត និងទីក្រុងនៃប្រទេសកម្ពុជា។ ស្ថានីយរថភ្លើងកម្ពុជាគឺជាស្ថានីយមួយក្នុងចំណោមស្ថានីយនៅក្នុងប្រទេសម្ពុជា ហើយស្ថានីយ នេះអាចដឹកអ្នកដំណើទៅខេត្តកំពត និងព្រះសីហនុ។ ស្ថានីយមួយចំនួនទៀតរួមមានស្ថានីយរថយន្តតាក់ស៊ីបាត់ដំបង ស្ថានីយឡានក្រុងផ្សារធំថ្មី ស្ថានីយឡានក្រុងលឿន G.S.T ស្ថានីយឡានក្រុងសាកលវិទ្យាល័យឱសថសាស្រ្ត ស្ថានីយឡានក្រុង BKC ស្ថានីយឡានក្រុង៣៦តាមមហាវិថីព្រះមុនីវង្ស កំពង់ចម្លងភ្នំពេញ ស្ថានីយឡាន ក្រុងពេទ្យព្រះកេតុមាលា ស្ថានីយឡានក្រុងមន្ទីរពេទ្យកាល់ម៉ែត ស្ថានីយឡានក្រុងរង្វង់មូលស្តាតចាស់ ស្ថានីយឡានក្រុងGiant​Ibis ស្ថានីយLarryta Express terminal និង ស្ថានីយមណ្ឌលសុខភាពខណ្ឌដូនពេញ។ មានតុតុ និងម៉ូតូឌុបជាច្រើនផងដែរនៅក្នុងតំបន់នេះ ប៉ុន្តែអ្នកក៏អាចប្រើប្រាស់យានយន្ត និងកង់ របស់អ្នកដើម្បីធ្វើដំណើរជុំវិញខណ្ឌដូនពេញបានដែរ។ ហើយក៏មានឡានដឹកជញ្ជូនទៅតំបន់ផ្សេងៗនៃទីក្រុងភ្នំពេញដែរតាមរយៈផ្លូវសំខាន់ៗព័ទ្ធជុំវិញខណ្ឌដូនពេញ។តើត្រូវធ្វើដូចម្ដេចបើខ្ញុំឈើ? តើមានមណ្ឌលសុខភាពដែរឬទេក្នុងខណ្ឌដូនពេញ?ក្នុងខណ្ឌដូនពេញជាខណ្ឌដែលមានសាកលវិទ្យាល័យពេទ្យ មណ្ឌលសុខភាព មន្ទីរពេទ្យ និងឱសថស្ថានជាច្រើនស្ថិតនៅក្នុងតំបន់នេះដែរ។ ឱសថស្ថាននៅក្នុងខណ្ឌមាន ឱសថស្ថាន Gold Palace នៅតាមបណ្ដោផ្លូវជាតិលេខ៥ ឱសថស្ថាន the Pharmart UHS និងឱសថស្ថាន Pharmacie De La Gare តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ឱសថស្ថាន U-Care នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម និង U Care នៅតាមបណ្ដោយមហាវិថីសម្ដេចសុធារស។ មជ្ឈមណ្ឌលក្នុងខណ្ឌដូនពេញមានដូចជា៖ មណ្ឌលសុខភាពខណ្ឌដូនពេញ មន្ទីរពេទ្យកាល់ម៉ែតនៅលើផ្លូវ៨០ មន្ទីពេទ្យបាយ័ន្ត នៅតាមមហាវិថីព្រះនរោត្ដម មន្ទីរពេទ្យព្រះកេតុមាលា នៅតាមផ្លូវ៤៧ និងមន្ទីរពេទ្យព្រះអង្គឌួង។ សម្រាប់ការថែទាំសុខភាពធ្មេញ មានពេទ្យធ្មេញ  Roomchang ស្ថិតនៅលើផ្លូវ១៨៤ក្នុងសង្កាត់ផ្សារថ្មី៣។ នេះត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យធ្មេញដែលឈានមុខគេក្នុងប្រទេសកម្ពុជា។តើខណ្ឌដូនពេញអាចមានគ្រោះធម្មជាតិដែរឬទេ? ខណ្ឌដូនពេញអាចមានទឹកជំនន់ ថ្មីៗនេះសេក្ដីរាយការណ៏មួយបានរាយការណ៏ពីខណ្ឌដូនពេញមានសង្កាត់ផ្សារថ្មី ខណ្ឌចំការមន មានសង្កាត់ទន្លេបាសាក់ និងខណ្ឌទួលគោកមាន ផ្សារដើមគរត្រូវបានលិចទឹក។ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការលិេចទឹកកំពុងតែត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល។ មានស្ថានីយបូមទឹកច្រើនជាង១០ ក្នុងទីក្រុងភ្នំពេញបន្ទាប់ពីមានការសាងសង់ស្ថានីយបូមទឹកបានចាប់ផ្ដើមក្នុងឆ្នាំ ២០១៥។ អ្នកនាំពាក្យសាលាក្រុង លោក ជិន ប៊ុនធឿន បាននិយាយថា “ផ្អែកលើស្ថានីយបូមទឹកថ្មីៗដែលបំពាក់ដោយឧបករណ៍គ្រប់គ្រាន់ជាមួយកម្លាំងបូបខ្លាំងដែលពួកយើងបានរៀបចំឡើង រដ្ឋាភិបាលធានាថាទី ក្រុងភ្នំពេញនឹងមិនលិចទឹកម្ដងទៀតនោះទេ។”ប្រសិនបើអ្នកចង់ឱ្យប្រាកដថាកន្លែងដែលអ្នកនឹងទៅរស់នៅគ្នានបញ្ហាទឹកជំនន់ អ្នកត្រូវត្រួតពិនិត្យ មើលតំបន់ជុំវិញ ឬមើលទីតាំងអចលនទ្រព្យនោះដោយផ្ទាល់។ កត្តាទាំងនេះតែងតែមិនមានភាពទាក់ទាញហើយស្ថិតនៅបន្ទាត់ក្រោមបំផុតអ្នកក៏អាចពិនិត្យមើលឱ្យបានច្បាស់នូវឬសគល់នៃអចលនទ្រព្យ នោះ។ ប្រសិនបើអ្នកបានទិញឬជួលផ្ទះរួចរាល់ហើយអ្នកត្រូវអានអត្ថបទនេះហើយធ្វើដំណើជុំវិញទីក្រុងអំឡុងពេល ទឹកជំនាន់អ្នកនឹងអាចគ្រប់គ្រងបានដោយប្រើប្រាស់តុតុឬតាក់ស៊ី។ ព្យុះក្នុងប្រទេសកម្ពុជាជាធម្មតាគឺខ្យល់ដូច្នេះអ្នកអាចពាក់អាវក្រាស់ៗដែលមិនជ្រាបទឹក និងមិនអាចជ្រាបទឹកបានអាចប្រសើជាងការប្រើប្រាស់ឆ័ត្រ។ ឥឡូវអ្នកដឹងព័ត៌មានខ្លះហើយ សូមស្វែងយល់បន្ថែមអំពីអចលនទ្រព្យបន្ថែម៖អចលនទ្រព្យសម្រាប់ជួលក្នុងខណ្ឌដូនពេញ អចលនទ្រព្យសម្រាប់លក់ក្នុងខណ្ឌដូនពេញ
ផ្ទះសម្រាប់លក់ក្នុងរាជធានីភ្នំពេញ៖ ការណែនាំស្ដីពីការទិញផ្ទះ
ផ្ទះសម្រាប់លក់ក្នុងរាជធានីភ្នំពេញ៖ ការណែនាំស្ដីពីការទិញផ្ទះ
June 6, 2022, 5:01 p.m.
Realestate News
ប្រសិនបើអ្នកចង់ទិញផ្ទះក្នុងរាជធានីភ្នំពេញអ្នកត្រូវដឹងអំពីចំណុចសំខាន់ដូចជា៖ តម្លៃ គុណភាព និងទីតាំង។ ប៉ុន្តែមានកត្តាផ្សេងៗទៀតដែលអ្នកត្រូវយល់ដោយខ្លួនឯងមុននឹងអ្នកសម្រេចចិត្តទិញផ្ទះក្នុងរាជធានីភ្នំពេញ។Realestate.com.kh បានធ្វើការណែនាំជាជំហ៊ានៗដើម្បីជ្រើសរើសផ្ទះដ៏ត្រឹមត្រូវក្នុងរាជធានីភ្នំពេញ។ តើមានប្រភេទផ្ទះអ្វីខ្លះសម្រាប់លក់ក្នុងរាជធានីភ្នំពេញ?មានប្រភេទអចលនទ្រព្យមួយចំនួនដែលអ្នកត្រូវស្វែងយល់មុននឹងសម្រេចចិត្តថាទិញ ជាទូទៅក្នុងប្រទេសកម្ពុជាមានប្រភេទលំនៅដ្ឋានដូចជា៖ ផ្ទះល្វែង វីឡា បុរី និងខុនដូ។ប្រភេទផ្ទះនីមួយៗមានលក្ខខណ្ឌ និងសិទ្ធិក្នុងការកាន់កាប់ខុសគ្នាបន្តិច ចំណែកឯការផ្គត់ផ្គង់ក្នុងទីផ្សារក៏មានច្រើនសម្រាប់លោកអ្នកជ្រើសរើស។ ការជ្រើសរើសប្រភេទផ្ទះអាស្រ័យលើទំហំគ្រួសាររបស់អ្នក ថវិការរបស់អ្នក និងការធ្វើដំណើរទៅកន្លែងធ្វើការរបស់អ្នកហើយប្រភេទនៃផ្ទះនីមួយៗផ្ដល់នូវគុណសម្បត្តិ និងគុណវិបត្តិផ្សេងៗគ្នា។ ហើយទាក់ទងទៅនឹងម្ចាស់ផ្ទះអាស្រ័យលើថាតើអ្នកជាជនជាតិខ្មែរ ឬមិនមែនហើយអចលនទ្រព្យមួយចំនួនប្រហែលជាមិនមានសម្រាប់ឱ្យអ្នកទិញនោះទេ។ផ្ទះល្វែងសម្រាប់លក់ក្នុងរាជធានីភ្នំពេញ៖តើអ្វីជាផ្ទះអាជីវកម្ម?ផ្ទះល្វែងនេះក៏ត្រូវបានគេស្គាល់ថាជា ថោនហៅស៍ ផ្ទះល្វែង ឬវីឡាកូនកាត់ ដែលត្រូវបានហៅផ្សេងៗគ្នាតាមស្តង់ដារនៃគម្រោងរបស់ខ្លួន។ ផ្ទះល្វែងប្រភេទនេះមានទីតាំងនៅជាប់ផ្លូវ មានហាងប្រកបរបរអាជីវកម្មនៅជាន់ផ្ទាល់ដី និងនៅលើជាន់ផ្ទាល់ដី។ ដូច្នេះហើយបានជាយើងហៅថា “ផ្ទះអាជីវកម្ម”។ គម្រោងផ្ទះល្វែងអាជីវកម្មជាទូទៅមានទំហំ ៤x១៦ ម៉ែត្រ ហើយជាទូទៅមានកម្ពស់ ២ ទៅ ៣ ជាន់។ គម្រោងផ្ទះល្វែងអាជីវកម្មជាធម្មតាត្រូវបានសាងសង់ឡើងជាប់គ្នា។គម្រោងផ្ទះអាជីវកម្មត្រូវបានសាងសង់ឡើងក្នុងទីប្រជុំជននៃទីក្រុងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដោយនៅខាងមុខផ្ទះអាចធ្វើជាភោជនីយដ្ឋាន ហាងលក់ទំនិញ ឬតូបលក់តូចៗ។ ក៏ប៉ុន្តែផ្នែកដែលនូវសល់នៃផ្ទះនៅតែត្រូវបានប្រើប្រាស់សម្រាប់ការរស់នៅរបស់គ្រួសារ។ ការនិយាយដូច្នេះមានន័យថាអ្នកមិនចាំបាច់ទៅជួលតូបអីនោះទេព្រោះថាអ្នកមានផ្ទះល្វែងអាជីវកម្មហើយ។ជាទូទៅផ្ទះល្វែងអាជីវកម្មមិនមានទីធ្លាខាងមុខនោះទេ ហើយជាធម្មតាមានទីធ្លានៅខាងក្រោយផ្ទះ។ ហើយជាធម្មតាវាស្ថិតនៅជាប់ៗគ្នា ប៉ុន្តែវាមានច្រកចូលខាងមុខនិងខាងក្រោយយ៉ាងមានសុវត្ថិភាពខ្ពស់និងមានបំពាក់កាមេរ៉ាសុវត្ថិភាពថែមទៀតផង។ ចំពោះចំណតរថយន្តតែងតែលំបាកសម្រាប់ផ្ទះល្វែងប្រភេទនេះ ក៏ប៉ុន្តែម្ចាស់ផ្ទះល្វែងអាចចតឡានរបស់ពួកគេក្នុងបន្ទប់ជាន់ខាងក្រោមសម្រាប់ជាសុវត្ថិភាពនៅពេលយប់បានដែរ។ មានប្រភេទផ្ទះល្វែងអាជីវកម្មផ្សេងៗគ្នាមានដូចជា៖ ផ្ទះល្វែងអាជីវកម្មបែបខ្មែរមានការច្នៃម៉ូតបែបបុរាណ និងការរចនាម៉ូតខាងក្នុងល្អសមរម្យ។ ប៉ុន្តែផ្ទះល្វែងអាជីវកម្មបែបទំនើប និងអុឺរ៉ុបមានការរចនាម៉ូតឡើងបែបមសម័យហើយការតុបតែងផ្នែកខាងក្នង និងសេវាកម្មដែលជនបរទេសត្រូវការជាពិសេសដូចជា៖ បន្ទប់ទឹក បន្ទប់កម្ដៅ និងម៉ាស៊ីន ត្រជាក់បែបទំនើបជាដើម។ វាពិតជាពិបាកក្នុងការកត់សម្គាល់នូវភាពខុសគ្នាចំពោះផ្នែកខាងក្រៅ ខ្លាំងណាស់ពីព្រោះផ្ទះល្វែងអាជីវកម្មបែបអ៊ឺរ៉ុបឆ្លុះបញ្ចាំងតែពីភាពខាងក្នុងតែប៉ុណ្ណោះ។តម្លៃគ្រប់គ្រងអចលនទ្រព្យនៃការថែរក្សានិងការគ្រប់គ្រងផ្ទះល្វែងអាជីវកម្មត្រូវបានចូលទៅក្នុងប្រភេទអចលនទ្រព្យដែលមានទំហំតូច។ ផ្ទះល្វែងអាជីវកម្មបង្កើតឡើងគឺត្រូវបានធ្វើឡើងដើម្បីជាកន្លែងដែលផ្តល់ភាពងាយស្រួលក្នុងការដើរដើម្បីធ្វើការដើរ ទិញទំនិញពីហាងមួយទៅហាងមួយ។តើផ្ទះល្វែងអាជីវកម្មអាចលិចទឹកដែរទេនៅក្នុងរដូវវស្សា?ដោយសារតែអ្នកស្ថិតនៅលើជាន់ផ្ទាល់ដីសូមមានការប្រុងប្រយ័ត្នចំពោះការទិញផ្ទះក្នុងតំបន់លិចទឹក។ សូមមេត្ថាពិនិត្យមើលជាមួយម្ចាស់ផ្ទះមុន និងអ្នកជិតខាងថាតើផ្ទះថ្មីរបស់អ្នកអាចលិចទឹកដែរឬទេ។ ប្រសិនបើវាលិចអ្នកត្រូវតែរៀបចំឱ្យរួចរាល់  ក៏ដូចជាមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានភ្លៀងធ្លាក់។ ប្រសិនបើអ្នកទិញផ្ទះនៅកន្លែងដែលលិចទឹកការទិញផ្ទះបែបនេះគួតែមានតម្លៃទាប។តើជនបរទេសអាចទិញផ្ទះល្វែងអាជីវកម្មបានដែរឬទេ? ជនបរទេសអាចកាន់កាប់ផ្ទះល្វែងតាមភាគីតំណាងបាន នៅពេលដែលវិនិយោគិនដែលជាជនបរទេសចូលមកវិនិយោគដោយមានកិច្ចព្រមព្រៀងជាមួយម្ចាស់ផ្ទះ។ ដី ឬអចលនទ្រព្យត្រូវបានដាក់ជាកម្ចីអ៊ីប៉ូតែក ហើយត្រូវបានធ្វើការជួលទៅឲ្យជនបរទេសនោះ។ អ្នកត្រូវមាន​កិច្ចសន្យាកម្ចីទិញផ្ទះមួយ កិច្ចសន្យាជួល កិច្ចសន្យាយល់ព្រមផ្ដល់ប្រាក់កម្ចី និងកិច្ចសន្យាសុវត្ថិភាព។ ក៏ប៉ុន្តែការទិញតាមភាគីតំណាងនេះអាចមានហានិភ័យកើតឡើង។ យើងអាចនិយាយបានថាវានៅតែផ្ទុយពីរដ្ឋធម្មនុញនៃច្បាប់ភូមិបាលនៃប្រទេសកម្ពុជា។ ផ្ទះល្វែងដែលមានកម្ពស់ ៣ ជាន់នឹងមិនមានប័ណ្ណកម្មសិទ្ធិនោះទេសម្រាប់ជាន់ទី២ និងទី៣ ពីព្រោះវាត្រូវបានសាងសង់ឡើងមុននឹងច្បាប់ចេញជាធរមានក្នុងឆ្នាំ២០១០ ហើយ ម្ចាស់កម្មសិទ្ធិប្រហែលជាត្រូវបង្កើតប័ណ្ណកម្មសិទ្ធិ ទោះជាយ៉ាងណាក៏ដោយជនបរទេសមិនអាចទិញផ្ទះល្វែង ដូចពួកគេទិញខុនដូនោះទេ។ស្វែងយល់អំពីការទិញផ្ទះល្វែងអាជីវកម្មតាមរយៈប័ណ្ណកម្មសិទ្ធិរួម ស្វែងយល់បន្ថែមអំពីប័ណ្ណកម្មសិទ្ធិផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជាសម្រាប់ជនជាតិកម្ពុជាតើគួរទិញផ្ទះល្វែងអាជីវកម្មជាមួយប្លង់រឹង ឬប្លង់ទន់?ចំពោះប្រជាជនកម្ពុជាណាដែលចង់ទិញផ្ទះល្វែងត្រូវចងចាំថាផ្ទះល្វែងជាច្រើនត្រូវបានលក់ចេញត្រឹមតែប្លង់ទន់តែប៉ុណ្ណោះ។ ពីព្រោះប្លង់ទន់មានតម្លៃថោកហើយងាយនឹងទទួលបានការធ្វើបែបនេះនឹងមានហានិភ័យជាច្រើនទៅអនាគតពីព្រោះភាពជាម្ចាស់របស់អ្នកនៅមិនទាន់មានភាពច្បាស់លាស់នោះទេ។ សូមព្យាយាមទិញផ្ទះល្វែងណាដែលមានប្លង់រឹង ការទិញដូច្នេះនឹងមានតម្លៃកើនឡើងប្រហែល (៤% នៃតម្លៃអចលនទ្រព្យហើយនិងតម្លៃការិយាធិបតេយ្យមួយចំនួន) ហើយមានការធានាពីសិទ្ធិស្របច្បាប់ទៀតផង។ត្រូវចងចាំថាប្រសិនបើអ្នកលក់មិនអាចផ្ដល់ឱ្យប្លង់រឹងក្នុងភាពជាម្ចាស់អចលនទ្រព្យ ឬមានភាពមិនច្បាស់លាស់អំពីការផ្តល់ជូនប្លង់ នេះអាចមានបញ្ហាមួយចំនួនជាមួយនឹងប្លង់នោះមិនខាន។ ដូច្នេះអ្នកត្រូវព្យាយាមស្វែងយល់បន្ថែមអំពីប័ណ្ណកម្មសិទ្ធិ និងម្ចាស់ពិតនៃអចលនទ្រព្យនោះមុននឹងអ្នកប្រគល់ថវិការជូនទៅម្ចាស់គម្រោង។ឯកសារការរៀបចំគម្រោង និងគ្រប់គ្រងដីប័ណ្ណកម្មសិទ្ធិក៏អាចត្រូវបានប្រើប្រាស់បានដែរ។ នេះចាត់ទុកថាជាប្រភេទមួយដែលសុវត្ថិភាពបំផុតនៃប័ណ្ណកម្មសិទ្ធិដីពីព្រោះវាប្រើប្រាស់ប្រព័ន្ធជីភីអេសដោយដៅទីតាំងដីលើផ្ទះល្វែងនោះ។ ការធ្វើដូច្នេះអាចបង្ហាញពីព្រំដែននៃដីដែលបានទិញ។ វាមិនមានភាពខុសគ្នាពីប្លង់រឹងនោះទេតាមពិតទៅវាគ្រាន់តែបន្ថែមព័ត៌មានលម្អិតបន្ថែមតែប៉ុណ្ណោះ។ ជាងនេះទៅទៀតប្រសិនបើអ្នកអាចទទួលបានប័ណ្ណកម្មសិទ្ធិប្រភេទនេះអ្នកនឹងមានសុវត្ថិភាពខ្ពស់ដើម្បីអះអាងថាផ្ទះនោះជាកម្មសិទ្ធិពិតរបស់អ្នកនៅពេលអនាគត ពីព្រោះអ្នកមានការបញ្ជាក់ពីព្រំប្រទល់ជាក់លាក់នៃភាពជាម្ចាស់របស់អ្នក។ចង់ទិញផ្ទះល្វែងអាជីវកម្មនៅក្នុងក្រុងភ្នំពេញមែនទេ? ស្វែងរកផ្ទះល្វែងអាជីវកម្មនៅក្នុងក្រុងភ្នំពេញឥឡូវនេះ!វីឡាសម្រាប់លក់នៅក្នុងក្រុងភ្នំពេញ៖តើអ្វីជាវីឡា?វីឡាគឺជាប្រភេទផ្ទះដែលមានច្រកចូលធំទូលាយ។ វាគ្រាន់តែបង្ហាញពីភាពខុសគ្នារវាងវីឡាខ្មែរដែលថាវាត្រូវបានគេសាងសង់ឡើងដាច់ពីគេហើយមានទីធ្លាខាងមុខផ្ទះធំទូលាយ។ អ្នកប្រហែលជាអាចច្រឡំនូវពាក្យពីរទៀតគឺ វីឡាភ្លោះ និងវីឡាកូនកាត់។ នេះមានន័យថាផ្ទះនោះត្រូវបានគេសាងសង់ផ្ដាច់ពីគេឬក៏តូចជាង។  ទីធ្លាខាងមុខជាធម្មតាមានដើមឈើ ទេសភាពព័ណ៌បៃតង ឬសួនផ្កា។ អត្ថប្រយោជន៏របស់ទីធ្លាមុខផ្ទះគឺអាចឱ្យ អ្នកចតឡាន និងម៉ូតូរបស់អ្នកយ៉ាងមានសុវត្ថិភាព។អ្នកក៏អាចលេងជាមួយសត្វចិញ្ចឹម និងគ្រួសាររបស់អ្នកនៅទីនោះបានដែរ។ មានផ្ទះវីឡាជាមធ្យោបាយមួយដែលមានភាពស្ងប់ស្ងាត់ សុវត្ថិភាព និងមានបរិយាកាសរស់នៅឯកជនជាងផ្ទះល្វែងធម្មតា។ ពេលខ្លះអាចមានអាងហែលទឹកសម្រាប់កម្សាន្តទៀតផង ក៏ប៉ុន្តែអ្នកក៏ត្រូវការថែទាំវាជាចាំបាច់ផងដែរ។ចំពោះអ្នកមានវីឡាមិនថាតូចឬធំនោះទេវាមានទីធ្លាធំទូលាយ ហើយមានការរចនាម៉ូតជាច្រើនសម្រាប់ ជ្រើសរើសទៀតផង។ វីឡាប្រភេទនេះមានគ្រប់ទីកន្លែងតាមតាមបែបរចនារបស់ខ្មែរ រចនាបែបបារាំង ដើម្បីឆ្លើយតបទៅតាមសម័យទំនើប។ ពីព្រោះវីឡារបស់អ្នកសមស្របនឹងគ្រួសារហើយប្រសិនបើអ្នកទិញក្នុងទីប្រជុំជនវិញវាពិតជាមានសក្ដានុពលសម្រាប់ការជួល ត្រលប់ពីគ្រួសារផ្សេង ឬអ្នកជួលជាក្រុមបានផងដែរ។តើវីឡាអាចលិចទឹកដែរឬទេក្នុងរដូវវស្សា?ដោយសារតែអ្នកស្ថិតនៅលើជាន់ផ្ទាល់ដីសូមមានការប្រុងប្រយ័ត្នចំពោះការទិញផ្ទះក្នុងតំបន់លិចទឹក។ សូមមេត្ថាពិនិត្យមើលជាមួយម្ចាស់ផ្ទះមុន និងអ្នកជិតខាងថាតើផ្ទះថ្មីរបស់អ្នកអាចលិចទឹកដែរឬទេ។ ប្រសិនបើវាលិចអ្នកត្រូវតែរៀបចំឱ្យរួចរាល់  ក៏ដូចជាមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានភ្លៀងធ្លាក់។ ប្រសិនបើអ្នកទិញផ្ទះនៅកន្លែងដែលលិចទឹកការទិញផ្ទះបែបនេះគួតែមានតម្លៃទាប។តើជនបរទេសអាចទិញវីឡាក្នុងទីក្រុងភ្នំពេញបានដែរឬទេ? ចម្លើយដ៏សាមញ្ញគឺមិនអាចទេ ប៉ុន្តែជនបរទេសអាចមានជម្រើសគឺប្រើប្រាស់ភាគីតំណាងដូចទៅនឹងផ្ទះល្វែងបានដែរ។ ស្វែងយល់បន្ថែមអំពីការទិញវិឡាតាមរយៈប័ណ្ណកម្មសិទ្ធិរួម ស្វែងយល់បន្ថែមអំពីប័ណ្ណកម្មសិទ្ធិផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជាសម្រាប់ជនជាតិកម្ពុជាតើគួរទិញផ្ទះល្វែងអាជីវកម្មជាមួយប្លង់រឹង ឬប្លង់ទន់?ចំពោះប្លង់ទន់មិនថ្វីទេប្រសិនបើអ្នកប្រាកដថាមិនមានជម្លោះជាមួយម្ចាស់វីឡាទេនោះ។ ប៉ុន្តែប្លង់រឹងគឺជាភស្ដុតាងដ៏ធំសម្រាប់សំអាងភាពជាម្ចាស់កម្មសិទ្ធិ។ វាគឺជាប័ណ្ណកម្មសិទ្ធិដែលបានផ្ដល់ឱ្យដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ វាបញ្ជាក់ពីព័ត៌មានលម្អិតដែលទទួលស្គាល់ដោយការិយាល័យសុរិយោដី និងក្រសួងគ្រប់គ្រង់ដែនដីនគរូបនីយកម្មនិងសំណង់ជាខ្នាតជាតិ។ ពន្ធផ្ទេរប្លង់កម្មសិទ្ធិ៤%ត្រូវបានបង់នៅពេលដែលអចលនទ្រព្យនោះត្រូវបានលក់ គម្រោងរៀបចំ​និងគ្រប់គ្រងដែនដីប័ណ្ណកម្មសិទ្ធិក៏ត្រូវបានប្រើប្រាស់ដើម្បីកំណត់តាមប្រព័ន្ធជីភីអេសក្នុងប្លង់ដីនោះ។ស្វែងរកវីឡាសម្រាប់លក់ក្នុងក្រុងភ្នំពេញឥឡូវនេះ!បុរីសម្រាប់លក់ក្នុងរាជធានីភ្នំពេញ៖ គម្រោងអភិវឌ្ឍន៏បុរីជម្រើសដ៏ល្អមួយទៀតគឺការទិញផ្ទះក្នុងគម្រោងអភិវឌ្ឍន៏បុរី  វាគឺជាជម្រើសល្អមួយពីព្រោះវាមានន័យថាផ្ទះថ្មីរបស់អ្នកនឹងត្រូវបានព័ទ្ធជុំវិញដោយហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ​ដូចជា៖ ប្រព័ន្ធទឹក ភ្លើង និងផ្លូវថ្នល់។ វាក៏មានន័យថាមានសុវត្ថិភាពក្នុងការរស់ នៅក្នុងសហគមរួមគ្នា និងមានកន្លែងសមរម្យមួយសម្រាប់គ្រួសាររបស់អ្នកដើម្បីរីករាយនឹងវាផងដែរ។តើអ្វីជាគម្រោងអភិវឌ្ឍន៍បុរី?គម្រោងអភិវឌ្ឍន៏បុរីត្រូវបានគេចាត់ថ្នាក់ជាក្រុមអចលនទ្រព្យលំនៅដ្ឋានមានការកើនឡើងទាបស្ថិតនៅក្នុងសហគម។​ គម្រោងនេះរួមមាន៖ វីឡា ផ្ទះល្វែង ថោនហោស​ ផ្ទះល្វែងអាជីវកម្ម ពេលខ្លះមានគម្រោងខុនដូផងដេរ។ គម្រោងអភិវឌ្ឍន៏បុរីមានប្រភេទអចលនទ្រព្យផ្សេងៗគ្នាដែលមានផ្ដល់ការស្នាក់នៅទាំងគ្រួសារ និងបុគ្គល។ វាជាធម្មតាមានហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន និងសេវាកម្មដែលមានដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើង និងការគ្រប់គ្រងអចលនទ្រព្យ។ ក៏ប៉ុន្តែចំណុចដែលលក់ដាច់បំផុតរបស់បុរីគឺទីធ្លាដ៏ធំរបស់ខ្លួន និងសុវត្ថិភាព ជាពិសេសមានភាពស្ងប់ស្ងាត់ និងភាពប្រណិតក្នុងការរស់នៅ។តើខ្ញុំអាចទិញផ្ទះបុរីបានដែរឬទេប្រសិនបើខ្ញុំមិនមែនជាជនជាតិខ្មែរ?ជនបរទេសមិនអនុញាតឱ្យទិញផ្ទះក្នុងបុរីឡើយពីព្រោះគឺជាអចលនទ្រព្យជាប់ដី។ ក្នុងមាត្រា៨នៃច្បាប់ភូមិបាលបានថ្លែងថា “ ជនបរទេសដែលក្លែងបន្លំសញ្ជាតិខ្មែរដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិដីក្នុងប្រទេសកម្ពុជានឹងត្រូវបានពិន័យទៅតាមការកំណត់ក្នុងមាត្រា២៥១នៃច្បាប់នេះ។ អចលនទ្រព្យដែលបានមកដោយលក្ខខ័ណ្ណនេះនឹងត្រូវរឹបអូសទៅជាសម្បត្តិរដ្ឋដោយគ្មានការទូទាត់សំណងពីរដ្ឋឡើយ។” ក៏ប៉ុន្តែបុរីមួយចំនួនមានយូនីតខុនដូជាប័ណ្ណកម្មសិទ្ធិពេញលេញសម្រាប់អ្នកទិញជាជនបរទេស។ ហើយផងដែរនោះអ្នកទិញជាជនបរទេសក៏អាចទិញផ្ទះក្នុងបុរីបានដែរគឺតាមរយៈភាគីតំណាង។ស្វែងយល់បន្ថែមអំពីការទិញវិឡាតាមរយៈប័ណ្ណកម្មសិទ្ធិរួម ស្វែងយល់បន្ថែមអំពីប័ណ្ណកម្មសិទ្ធិផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជាខ្ញុំជាជនជាតិខ្មែរ តើខ្ញុំអាចទិញផ្ទះដោយស្របច្បាប់សម្រាប់លក់ក្នុងបុរីបានដែរឬទេ?ប្រជាជនកម្ពុជាអាចទិញអចលនទ្រព្យជាប់ដីក្នុងគម្រោងអភិវឌ្ឍន៏បុរីបានដោយគ្មានបញ្ហានោះទេ ដោយគ្រាន់តែតម្រូវឲ្យមានហិរញវត្ថុគ្រប់គ្រាន់ និងឯកសារផ្លូវច្បាប់ត្រឹមត្រូវតែប៉ុណ្ណោះ។តើឯកសារអ្វីខ្លះដែលខ្ញុំត្រូវតែដឹងនៅពេលសម្រេចិត្តទិញផ្ទះថ្មីក្នុងគម្រោងអភិវឌ្ឍន៏បុរី?អ្នកអភិវឌ្ឍន៍ជាច្រើនបានហៅខ្លួនឯងថាបុរី ប៉ុន្តែជាក់ស្តែងមានតែឈ្មោះតែប៉ុណ្ណោះដោយគ្មានការទទួលស្គាល់ ឬឯកសារផ្លូវច្បាប់ណាមួួយឡើយ ការហៅបែបនេះដើម្បីធ្វើពាណិជ្ជកម្មផ្សព្វផ្សាយតែប៉ុណ្ណោះ។ អ្នកទិញត្រូ​វតែពិនិត្យឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញតួយ៉ាងមានឯកសារធំៗចំនួន៥ដែលអាចធ្វើឲ្យយើងប្រាកដក្នុងចិត្តមុនពេលអ្នកសម្រេចចិត្តទិញ។ ឯកសារចាំបាច់សំខាន់ៗទាំង៥មានដូចជា៖ ប្លង់រឹង លិខិតចុះបញ្ជីក្រុមហ៊ុន ផែនការមេអាជ្ញាប័ណ្ណសាងសង់ និងអាជ្ញាប័ណ្ណបុរី។ប្លង់រឹង៖ អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់​កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍​នេះ ហើយ​គម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែល​ត្រូវ​ធ្វើ​ការបែង​ចែក​ប្លង់រឹងទៅឲ្យម្ចាស់ផ្ទះនីមួយៗជាចំាបាច់។  ឯកសារខាងលើវាពិតជាចំណុចចាំបាច់ត្រូវយល់ដឹងដើម្បីកុំឲ្យមានការខាតបង់ថវិការជា​យ​ថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ។លិខិតចុះបញ្ជីក្រុមហ៊ុន៖ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះជាកាតព្វកិច្ចដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញជាចាំបាច់។ នៅពេលដែលគម្រោងមួយមានលិខិតចុះបញ្ជីក្រុមហ៊ុនគ្រាន់តែចង់ប្រាកដថាគម្រោង និងអ្នកអភិវឌ្ឍន៍ដំណើរការគម្រោងអភិវឌ្ឍន៍គម្រោងនេះដោយស្របច្បាប់។ផែនការមេ៖ ផែនការមេរបស់គម្រោងបុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោងប្លង់មេនឹងអាចប្រាប់ថាតើគម្រោងមានហេដ្ឋារចនាសម្ព័ន្ធដូចម្តេចមានប្លង់លំនៅដ្ឋានដូចម្ត៉េចមិនត្រឹមតែប៉ុណ្ណោះ​មុននឹងផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយក្រសួងរៀបចំដែនដីនគរូ​បនីយកម្ម​ និង​សំណង់បានតម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេច្បាស់លាស់ជាមុនសិន។  ការអភិវឌ្ឍន៍ទំាងអស់ត្រូវគោរពតាមគោលការណ៍នៃការ​ផែនការមេ​សម្រាប់​​​អភិវឌ្ឍន៍ទីក្រុង និយាយជារួមការមានផែនការមេមួយច្បាស់លាស់​វាពិតជាធ្វើ​ឲ្យ​គម្រោង​​បុរីនោះ​ធ្វើឡើងប្រកបដោយស្តង់ដារកាន់តែប្រសើរឡើង។អាជ្ញាប័ណ្ណសាងសង់៖ ក្រៅពីផែនការមេគម្រោងបុរីនោះត្រូវតែមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូ​បនីយកម្ម​និង​សំណង់។   ដើម្បីទទួលបានអាជ្ញាប័ណ្ណនេះគម្រោងត្រូវមានផែនការមេ​មានប្រាក់តម្កល់២%ប្រភពប្រាក់ចំណូលច្បាស់លាស់ដើមទុនមានវត្ថុដាក់ធានាមានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។អាជ្ញាប័ណ្ណបុរី៖ ឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះគឺអាជ្ញាប័ណ្ណបុរីនៅពេលដែលបុរីមានឯកសារនេះហើយបានន័យថាបុរីនេះជាបុរីដែលទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច។ តួយ៉ាងមានគម្រោងផ្ទះល្វែងមួយចំនួនដែលមានការសាងសង់មានភាព​ប្រហាក់ប្រហែលទៅនឹងគម្រោងបុរី ប៉ុន្តែពួកគេមិនបានបញ្ជីទទួលយកអាជ្ញាប័ណ្ណត្រឹមត្រូវជាមួយក្រសួងឡើយ​ដោយសារពួកគេចង់ជៀសវាងការចំណាយច្រើនក៏ដូចជាគេចវេសពីការត្រួតពិនិត្យបទដ្ឋានផ្លូវច្បាប់ផ្សេងៗ។ ដូច្នេះគម្រោងដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវពិតជាមានហានិភ័យខ្លាំងណាស់សម្រាប់អតិថិជន។ស្វែងយល់បន្ថែមអំពីការណែនាំក្នុងការទិញបុរីតាមរយៈ Realestate.com.kh តើខ្ញុំគួរតែទិញផ្ទះក្នុងបុរីដោយមានប្លង់រឹង ឬប្លង់ទន់?អ្នកត្រូវតែមើលប្លង់រឹងជាមុនសិននៅពេលដែលអ្នកចង់ទិញផ្ទះក្នុងបុរីពីព្រោះវាជាគម្រោងខ្នាតធំ។ កញ្ញា ឡាយ សុលីដា ជាមេធាវីនៅក្រុមហ៊ុនច្បាប់នៅក្នុងក្រុងភ្នំពេញបាននិយាយថា “គម្រោងបុរីគួរតែធ្វើឡើងដោយស្របច្បាប់ និងទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ រឿងដែលសំខាន់គឺថាគម្រោងសាងសង់បុរីមាន ប្លង់រឹងមេមួយ។”ការលើកឡើងដូចនេះគឺព្រោះតែវានៅតែជាជម្រើដែលមានសុវត្ថិភាពដើម្បីធានាបានថាអ្នកមានប្លង់រឹងឯកជនសម្រាប់ផ្ទះរបស់អ្នក។ នេះអាចសម្រេចបាន ប៉ុន្តែវាមានតម្លៃបន្ថែម៤%នៃតម្លៃដី។ នៅពេលដែលអ្នកទទួលបានប្លង់រឹងឯកជននេះអ្នកអាចរស់នៅបានដោយគ្នានការភ័យខ្លាចនឹងបញ្ហាប្លង់កម្មសិទ្ធិនៅេពេលអនាគតនោះឡើយ។ស្វែងរកមើល បុរីសម្រាប់លក់ក្នុងទីក្រុងភ្នំពេញឥឡូវនេះ! ខុនដូសម្រាប់លក់ក្នុងទីក្រុងភ្នំពេញ៖តើអ្វីជាខុនដូ?ខុនដូយូនីតស្ថិតនៅក្នុងអគារមួយជាមួយផ្ទះជាច្រើន ម្ចាស់កម្មសិទ្ធិនិមួយៗមានសិទ្ធិកាន់កាប់ផ្ទាល់រៀងៗខ្លួនទៅតាមផ្នែកក្នុងខុនដូនោះដូចជា៖ បន្ទប់កម្សាន្ត កន្លែងលេង សួនច្បារ និងក្លឹបកីឡា។ កន្លែងទាំងអស់នេះអ្នករស់ក្នុងខុនដូអាចប្រើប្រាស់បាន ក៏ប៉ុន្តែយូនីតខុនដូឯកជននៅតែមានម្ចាស់លំនៅដ្ឋានឯកជនមួយផ្សេងទៀត។ ខុនដូជាធម្មតាមានបុគ្គលិកជួយគ្រប់គ្រង និងចាំជួយនៅពេលដែលម្ចាស់ខុនដូត្រូវការ វាមានសន្តិសុខ និងកន្លែងចំណតរថយន្តផងដែរ។ខុនដូគឺជាលំនៅដ្ឋានដែលល្អសម្រាប់អ្នកដើម្បីចាប់ផ្ដើមជីវិតរស់នៅរបស់អ្នកតាមបែបសម័យថ្មី។ វាមានកន្លែងដែលអាចគ្រប់គ្រងបានជាមួយនឹងសេវាកម្មគ្រប់គ្រង និងសេវាកម្មផ្សេងៗ។ នេះមានន័យថាម្ចាស់ខុនដូមិនត្រូវការខិតខំថែរក្សា និងសំអាតនោះទេ។ ហើយជាធម្មតាវាស្ថិតនៅក្នុងទីក្រុងដូច្នេះហើយវាផ្ដល់នូវភាពងាយស្រួល និងចំណាយពេលតិចសម្រាប់អ្នកធ្វើដំណើរទៅធ្វើការនៅក្នុងទីក្រុង។ គយគនទេសភាពទីក្រុងជាមួយខ្យល់អាកាសស្រស់ស្រាយ និងអាកាសធាតុត្រជាក់។ យូនីតខុនដូមួយគឺមានភាពឯកជន ជាងផ្ទះដែលនៅដាច់ពីគេហើយមានសេវាសន្តិសុខសុវត្ថិភាពទៀតផង។ ខុនដូក្នុងទីក្រុងភ្នំពេញជាទូទៅមានមានភាពពេញនិយម មានការរចនាម៉ូតបែបអ៊ឺរ៉ុប និងមានការរចនាខាងក្នុងតាមបែបទាន់សម័យ។ តម្លៃសេវាកម្មថែទាំនឹងត្រូវគិតគ្រប់លំនៅដ្ឋានទាំងអស់នៅក្នុងខុនដូ ក៏ដូចជាមានបទបញ្ជាផ្ទៃក្នុងដើម្បីថែរក្សាខុនដូផងដែរ។តើជនបរទេសអាចទិញខុនដូក្នុងប្រទេសកម្ពុជាបានដែរឬទេ?ជនបរទេសក៏អាចទិញខុនដូ ហើយទទួលបានបណ្ណកម្មសិទ្ធិដោយស្របច្បាប់ក្នុងភាពជាម្ចាស់។ ក៏ប៉ុន្តែពួកគេអាចទិញបានត្រឹមតែខុនដូដែលអភិវឌ្ឍន៏ថ្មីប៉ុណ្ណោះពីព្រោះខុនដូដែលអភិវឌ្ឍន៏មុនឆ្នាំ២០១០មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយទេ។ ពួកគេអាចកាន់កាប់បាន៧០% នៃយូនីតទាំងមូលក្នុងអគារ។ នៅ៣០%នឹងត្រូវបានកាន់កាប់ដោយជនជាតិខ្មែរ ភាពជាម្ចាស់៧០% មិនរាប់បញ្ចូលជាមួយនឹងម្ចាស់ជាន់ផ្ទាល់ដីឡើយ។តើអ្វីជាប្លង់កម្មសិទ្ធិរួម?ច្បាប់បានធ្វើវិសោធនកម្មថ្មីនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១០ទាក់ទងទៅនឹងភាពជាម្ចាស់កម្មសិទ្ទិរបស់ជនបរទេសនៃអចលនទ្រព្យ ប័ណ្ណកម្មសិទ្ធិអាច អនុញ្ញាតឱ្យជនបរទេសកាន់កាប់អគារជាសហកម្មសិទ្ធិបាន។ លក្ខខ័ណ្ណគឺថាជាបរទេសត្រូវបានអនុញ្ញាតឱ្យកាន់កាន់ត្រឹមតែ៧០%នៃអគារប៉ុណ្ណោះដោយមិនរាប់បញ្ចូលទាំងជាន់ផ្ទាល់ដីនោះទេ។ ដូច្នេះជនបរទេសមិនអាចប្រើប្រាស់ផ្ទះជាប់ដីដើម្បីលក់ក្នុងទីក្រុងភ្នំពេញបានឡើយ។ ក៏ប៉ុន្តែវាពិតជាមានសារៈសំខាន់ណាស់ដែល ត្រូវដឹងថាជនជាតិខ្មែរអាចទទួលបានអត្ថប្រយោជន៏ពីវាប្រសិនបើពួកគេសម្រេចចិត្ត អភិវឌ្ឍន៏អចលនទ្រព្យដោយមានប្លឹងកម្មសិទ្ធិនោះ។ ប្លង់កម្មសិទ្ធិត្រូវបានទទួលស្គាល់ដោយក្រសួងរៀបចំ​​ ដែនដីនគរូបនីយកម្ម និងសំណង់ហើយវាមានសុវត្ថិភាពដូចនឹងប្លង់រឹងដទៃទៀតក្នុងប្រទេសកម្ពុជាដែរ។តើខ្ញុំធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានប្លង់កម្មសិទ្ធិចំពោះខុនដូសម្រាប់លក់ក្នុងទីក្រុងភ្នំពេញ?ការបង្កើតប្លង់កម្មសិទ្ធិជាប់ទាក់ទងនឹងការស្នើសុំរបស់អ្នកអភិវឌ្ឍន៏ដី និងការទទួលបានប្លង់រឹងលើដីនោះ។  វាពិតជាមានសារៈសំខាន់ណាស់ដែលត្រូវចំណាំថាភាពជាម្ចាស់លើយូនីតឯកជនមិនអាចផ្ទេរបានតាមមធ្យោបាយប្លង់មេនោះបានទេ។ ការធ្វើដូច្នេះអាចធ្វើបានដោយការពុះប្លង់មេដែលស្ថិតនៅក្រោម ម្ចាស់កម្មសិទ្ធិ និងឈ្មោះរបស់អ្នកអភិវឌ្ឍន៏។ជំហ៊ានបន្ទាប់គឺសម្រាប់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីពិនិត្យនូវការបង្កើតបទបញ្ជា និងការអនុវត្តទាក់ទងទៅនឹងការធានា និងការគ្រប់គ្រងរបស់អចលនទ្រព្យនោះ។ នៅពេលដែលធ្វើដូច្នេះរួចរាល់ហើយ ប្លង់កម្មសិទ្ធិនឹងចេញដោយក្រសួងទៅអ្នកអភិវឌ្ឍន៏ នេះមានន័យថាប្លង់ កម្មសិទ្ធិឯកជននីមួយៗអាចចែកជូនបានទៅឲ្យអតិថិជនបាន។ការផ្ទេរនឹងអំពាវនាវឱ្យតំណាងនៃម្ចាស់អចលនទ្រព្យ និងក្រុមគ្រួសាររបស់អ្នកទិញទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីព្រមព្រៀងធ្វើដំណើរការនៃការធ្វើប័ណ្ណកម្មសិទ្ធិរួមមួយនេះ។ ឯកសារទាំងនេះត្រូវតែជាភាសារខ្មែរ អ្នកទិញនឹងត្រូវបកប្រែឈ្មោះរបស់ ពួកគេជាភាសាខ្មែរពីព្រោះប្លង់កម្មសិទ្ធិនឹងចេញជាភាសាខ្មែរ។ អ្នកទិញអាចជ្រើសរើសប្រើប្រាស់សេវាកម្មបកប្រែអាជីពនិងជំនួយការច្បាប់ដើម្បីពិនិត្យមើលកិច្ចសន្យានោះ។ការផ្ទេរប្លង់កម្មសិទ្ធិមានតម្លៃ៤%នៃតម្លៃខុនដូយូនីត ក្នុងនោះក៏មានសេវាសាធារណៈសម្រាប់ការចេញ ប្លង់កម្មសិទ្ធិនិមួយៗដោយស្ថិតក្រោមឈ្មោះរបស់អ្នកទិញផងដែរ។ ស្វែងរក ខុនដូសម្រាប់លក់ក្នុងទីក្រុងភ្នំពេញ ឥឡូវនេះ!អំពីដំណើការទិញផ្ទះធម្មតាចំពោះផ្ទះសម្រាប់លក់ក្នុងទីក្រុងភ្នំពេញវិញ៖ តើព័ត៌មានអ្វីខ្លះដែលខ្ញំត្រូវដឹងមុននឹងទិញផ្ទះសម្រាប់លក់ក្នុងទីក្រុងភ្នំពេញ? ការបង្កើតការស្រាវជ្រាវពីប្លង់កម្មសិទ្ធិមុននឹងទិញអចលនទ្រព្យគឺជាគំនិតដ៏ល្អមួយ។ ការធ្វើដូច្នេះនឹងបង្ហាញឱ្យឃើញច្បាស់ថាតើវាមានមានបញ្ហាផ្លូវច្បាប់ ឬភាពខុសគ្នាជាមួយដីនោះឬយ៉ាងណា។ បន្ទាប់ទៀតរឿងដែលអ្នកត្រូវធ្វើគឺប្រមូលព័ត៌មានអំពីអចលនទ្រព្យនោះតាមរយៈមន្រ្តីឃុំ ឬសង្កាត់។ តើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីជៀសវាងទិញពីក្រុមហ៊ុនឆបោក ឬក្រុមហ៊ុនក្លេងបន្លំ?អ្នកទិញគួរសុំមើលច្បាប់ថតចម្លងនៃលេខសម្គាល់របស់តំណាងក្រុមហ៊ុនថាតើអ្នកលក់នោះជាក្រុមហ៊ុនស្របច្បាប់ ឬយ៉ាងណា? ច្បាប់ថតចម្លងរបស់ក្រសួងពាណិជ្ជកម្មដែលបានចេញលិខិតបញ្ជាក់មានមេធាវី និងការចុះហត្ថលេខាចេញដោយក្រុមប្រឹក្សាភិបាលដែលបានផ្ដល់សិទ្ធិឱ្យអ្នកតំណាងដើម្បីដោះស្រាយជាមួយការិយាល័យសុរិយោដីដែលត្រូវការ។តើមានអ្វីកើតឡើងនៅពេលអ្នកទិញ និងអ្នកលក់ធ្វើការព្រមព្រៀងគ្នា?ការបង់ប្រាក់កក់ដំបូង១០%តែងតែធ្វើឡើងចំពោះការទិញផ្ទះ។ បន្ទាប់មកការទិញត្រូវបញ្ជូនទៅការិយាល័យរបស់ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ក្នុងខណ្ណណាមួយ។ ការរៀបចំឯកសារផ្លូវច្បាប់ផ្សេងៗត្រូវបានធ្វើឡើងនូវការិយាល័យសុរិយោដី ទាំងអ្នកទិញនិងអ្នកលក់ត្រូវបង្ហាញខ្លួននៅការិយាល័យសុរិយោដីដើម្បីចុះហត្ថលេខា និងរៀបចំនូវឯកសារដែលក្រសួងត្រូវការ។បន្ទាប់មកអ្នកលក់ត្រូវបង្ហាញប័ណ្ណកម្មសិទ្ធិដើមទៅខណ្ឌអំឡុងពេលចុះហត្ថលេខាដើម្បីកែប្រែវាទៅជាឈ្មោះម្ចាស់កម្មសិទ្ធិថ្មី។ នៅពេលផ្ទេរឈ្មោះហើយអ្នកទិញត្រូវបង់ប្រាក់កក់១០%ទៅឲ្យអ្នកលក់។ ពេលវេលាដំណើការទាំងមូលប្រហែលពី២០​ទៅ៣០ថ្ងៃនៅការិយាល័យណាក៏ដោយ។តើខ្ញុំត្រូវទទួលខុសត្រូវលើពន្ធអ្វីខ្លះ?ពន្ធលើការផ្ទេរប្លង់តម្រូវឱ្យបង់៤%ទៅអគ្គនាយកដ្ឋានពន្ធដា ដំណើរការនេះជាធម្មតាចំណាយពេល១ថ្ងៃ។ ពន្ធលើការផ្ទេរគឺ តម្រូវឱ្យបង់នៅពេលដែលមានប្លង់រឹងប៉ុណ្ណោះ។ ទាំងអ្នកទិញ និងអ្នកលក់ត្រូវត្រឡប់ទៅ ការិយាល័យសុរិយោដីម្ដងទៀតដើម្បីផ្ទេរវិក្កយបត្រពន្ធ។ ពួកគេត្រូវចុះហត្ថលេខាឯកសារទិញ និងលក់នៅមុខអាជ្ញាធរមានសត្ថកិច្ចក្នុងតំបន់។ ដំណើការទាំងមូលត្រូវចំណាយពេលប្រហែល៥ថ្ងៃ។ ចំពោះប្លង់ទន់មិនមានពន្ធនេះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមធ្យោបាយនេះអាចធ្វើឱ្យអ្នកចំណាយ កាន់តែច្រើននៅពេលអនាគត។ ប្លង់កម្មសិទ្ធិរបស់ឈ្មោះម្ចាស់ថ្មីនឹងចេញដោយការិយាល័យសុរោយដីដីរាជធានីភ្នំពេញនៅពេលដែលការិយាល័យសុរិយោដីស្រុក/ខណ្ឌបានផ្ញើឯកសារសំខាន់ៗទាំងអស់រួចរាល់ និងនៅពេលដែលអ្នកទិញបានបង់អស់៨០%នៃតម្លៃដីរួចរាល់។ ដំណើរការទាំង មូលត្រូវចំណាយពេលប្រហែល៥ទៅ២១ថ្ងៃ។ ត្រូវយល់ដឹងអំពីការឆបោក!មានការឆបោកអចលនទ្រព្យមួយចំនួនដែលតែងតែកើតមានក្នុងប្រទេសកម្ពុជា។ ហើយអ្នកទិញគួរតែយល់ដឹងនូវការឆបោកនេះនៅពេលដែលអ្នកស្វែងរកទិញផ្ទះសម្រាប់លក់ក្នុងទីក្រុងភ្នំពេញ! ប្រសិនបើមានការសង្ស័យណាមួយ​ស្វែងរកការប្រឹក្សាជាមួយភ្នាក់ងារអចលនទ្រព្យឯករាជ ឬមេធាវីណាមួយដែលមានបទពិសោធន៏ក្នុងច្បាប់អចលនទ្រព្យ។តើខ្ញុំគួរតែធ្វើការជាមួយអ្នកវាយតម្លៃអចលនទ្រព្យ ​ឬភ្នាក់ងារអចលនទ្រព្យនៅពេលដែលខ្ញុំចង់ទិញផ្ទះ សម្រាប់លក់ក្នុងទីក្រុងភ្នំពេញ?ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាមានស្ថិរភាពក្នុងវិស័យអចលនទ្រព្យខណៈពេលដែលមានសុវត្ថិភាពល្អក្នុងវិស័យនេះ វា ជាទិដ្ឋភាពដ៏សំខាន់មួយក្នុងការវិនិយោគ។ ក៏ប៉ុន្តែចាប់តាំងពីពេលដែលកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងនោះ គោលការណ៏ និងការរឹតបន្តឹងក៏វិវឌ្ឍទៅរកភាពជោគជ័យយ៉ាងឆាបរហ័ស។ ហេតុដូច្នេះហើយការធ្វើការជាមួយអ្នកវាយតម្លៃអចលនទ្រព្យគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះពួកគេយល់ដឹងច្បាស់ពីបរិយាកាសខាងក្នុង និងខាងក្រៅក្នុងវិស័យអចលនទ្រព្យនេះ។  ពួកគេអាចផ្ដល់សេវាប្រឹក្សាយ៉ាងកក់ក្ដៅ និងអាចជួយអ្នកបានយ៉ាងងាយស្រួលក្នុងទិញអចលនទ្រព្យមួយដ៏មានសុវត្ថិភាព។ ពួកគេក៏អាចផ្ដល់ការប្រៀបធៀបតម្លៃ និងប្រភេទផ្ទះដែលអ្នកចង់ទិញបាន ហើយពួកគេក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញខាងកម្ចីទិញផ្ទះដែលអាចជួយអ្នកបាន។ ការនិយាយដូច្នោះគឺថា ភ្នាក់ងារអចលនទ្រព្យទាំងអស់ក្នុងប្រទេសកម្ពុជាមិនដូចគ្នាទេ អ្នកចាំបាច់ត្រូវជ្រើសរើសភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន!ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!អត្ថបទដោយ
ការបង់វិក្កយបត្រទឹក
ការបង់វិក្កយបត្រទឹក
June 6, 2022, 5:04 p.m.
Realestate News
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយ៉េប បានចូលរួមជាមួយកម្មវិធី Realestate.com.kh បានជជែកអំពីការបង់វិក្កបត្រទឹកនៅក្នុងប្រទេសកម្ពុជា។ តើមានវិធីណាខ្លះដែលអាចបង់បង់វិក្កបត្រទឹកនៅក្នុងប្រទេសកម្ពុជា?សម្រាប់ការបង់វិក្កបត្រទឹកអ្នកមានជម្រើសមួយចំនួនដែលអាចជ្រើសរើសបាន។ មានវិធីងាយៗដែលអាចជ្រើសរើស អ្នកអាចបង់ប្រាក់នៅរដ្ឋាករទឹកផ្ទាល់ ឫអ្នកក៏អាចបង់តាមរយៈធនាគារ ឬភ្នាក់ងារវីងក៏បាន។តើអ្នកអាចប្រាប់ខ្ញុំពីរបៀបបង់វិក្កយបត្រទឹកនៅភ្នាក់ងារវីងបានដែរទេ?ការសំខាន់អ្នកត្រូវពិនិត្យមើលថាតើកាលបរិច្ឆេទនៃការទូទាត់ថ្លៃទឹកផុតកំណត់ហើយឫនៅ។ ប្រសិនបើវាផុតកំណត់នោះភ្នាក់ងារវីងនឹងមិនទទួលយកការបង់ប្រាក់របស់អ្នកនោះទេ។នៅក្នុងករណីកាលបរិច្ឆេទនៃការបង់ប្រាក់របស់អ្នកផុតកំណត់ អ្នកត្រូវទៅបង់ប្រាក់នៅរដ្ឋាករទឹកដោយផ្ទាល់។តើដំណើរការនៃការបង់ប្រាក់នៅភ្នាក់ងារវីងមានលក្ខណៈដូចម្តេច? ប្រសិនបើអ្នកត្រូវបង់ថ្លៃទឹកទាបជាង១០០,០០០រៀល អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម១,០០០រៀល ហើយប្រសិនបើអ្នកត្រូវការបង់ថ្លៃទឹកខ្ពស់ជាង១០០,០០០រៀល អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម២,០០០រៀល។ ហេតុអ្វីបានជាទឹកត្រូវបានកាត់ផ្តាច់?ទាក់ទងទៅនឹងការកាត់ផ្តាច់ទឹកគឺពាក់ព័ន្ធទៅនឹងករណីចំនួន២ ទីមួយអាចមកពីបញ្ហាខាងរដ្ឋាករទឹកប្រព័ន្ធទឹកខូចដូចជាទុយោទឹកខូច ឬដោយសារករណីមួយទៀតដោយសារអ្នកមិនបង់វិក្កយបត្រទឹក។   ក្នុងករណីទុយោទឹកខូចនោះវានឹងត្រូវបានជួសជុលភ្លាម តែប្រសិនបើអ្នកមិនទាន់បង់វិក្កយបត្រ អ្នកត្រូវតែទៅធ្វើការបង់ប្រាក់ផ្ទាល់នៅរដ្ឋាករទឹកដើម្បីបានទឹកប្រើប្រាស់ដូចដើមវិញ។តើមានការផាកពិន័យដែរឬទេ ប្រសិនបើមានការបង់ប្រាក់យឺតពេល?អ្នកនឹងត្រូវបានពិន័យជាប្រាក់ចំនួន៦០,៥០០រៀលថែមជាមួយនឹងប្រាក់ដែលអ្នកបានជំពាក់។ អ្នកអាចប្រើប្រាស់ទឹកបានដូចធម្មតាវិញបន្ទាប់ពីបង់ប្រាក់បានមួយថ្ងៃ ឫពីរថ្ងៃ។ ស្វែងយល់បន្ថែមអំពី Young Yap property នៅលើគេហទំព័រ  Realestate.com.kh
ការបង់វិក្កយបត្រអគ្គិសនីជួបជាមួយ កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ
ការបង់វិក្កយបត្រអគ្គិសនីជួបជាមួយ កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ
June 6, 2022, 5:05 p.m.
Realestate News
កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយែប បានចូលរួមជាមួយកម្មវិធី Realestate.com.khរៀបរាប់អំពីការបង់វិក្កបត្រអគ្គិសនីជាមួយភ្នាក់ងារវីង។ តើមានវិធីណាខ្លះដែលអាចបង់បង់វិក្កបត្រអគ្គិសនីនៅក្នុងប្រទេសកម្ពុជា?សម្រាប់ការបង់វិក្កបត្រទឹកអ្នកមានជម្រើសមួយចំនួនដែលអាចជ្រើសរើសបាន។ មានវិធីងាយៗដែលអាចជ្រើសរើស អ្នកអាចបង់ប្រាក់នៅការិយាល័យអគ្គីសនីកម្ពុជាផ្ទាល់ ឫអ្នកក៏អាចបង់តាមរយៈធនាគារ ឬភ្នាក់ងារវីងក៏បាន។តើអ្នកអាចប្រាប់ខ្ញុំពីរបៀបបង់វិក្កយបត្រអគ្គិសនីនៅភ្នាក់ងារវីងបានដែរទេ? ប្រសិនបើអ្នកត្រូវបង់ថ្លៃអគ្គិសនីទាបជាង ១០០,០០០រៀល អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម១,០០០រៀល ហើយប្រសិនបើអ្នកត្រូវការបង់ថ្លៃទឹកខ្ពស់ជាង១០០,០០០រៀល អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម២,០០០រៀល ។ហេតុអ្វីបានជាតម្លៃក្នុងមួយគីឡូវ៉ាត់មានការប្រែប្រួលខុសគ្នា?ទាក់ទងនឹងចំណុចតែងតែកើតឡើងដោយសារតែប្រទេសរបស់យើងទិញអគ្គិសនីពីប្រទេសជិតខាង។ ដូច្នេះអាជ្ញាធរបានអនុវត្តតាមគោលការណ៍ប្រើប្រាស់អគ្គិសនីកម្ពុជា។កាលណាអ្នកប្រើប្រាស់អស់គីឡូវ៉ាត់អគ្គិសនីតិច តម្លៃក្នុងមួយគីឡូវ៉ាត់ក៏ទាបដែរ។ ប៉ុន្តែក្នុងករណី ដែលអ្នកប្រើប្រាស់អស់គីឡូវ៉ាត់អគ្គិសនីច្រើន ការគិតថ្លៃក្នុងមួយគីឡូវ៉ាត់ក៏ខ្ពស់ជាងដែរ។ស្វែងយល់បន្ថែមអំពី Young Yap property នៅលើគេហទំព័រ  Realestate.com.kh
ទីផ្សារអចលនទ្រព្យទូទៅជាមួយ Grant Fitzgerald  នៅលើទូរទស្សន៏ Realestate.com.khTV
ទីផ្សារអចលនទ្រព្យទូទៅជាមួយ Grant Fitzgerald នៅលើទូរទស្សន៏ Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ទីផ្សារខុនដូចជាទីផ្សារមានសក្តានុពលយ៉ាងខ្លំាងក្នុងប្រទេសកម្ពុជា ហើយក៏អាចក្លាយជាទីផ្សារដែលមានការព្រួយបារម្ភផងដែរ។ លោក Grant Fitzgerald ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៅក្នុងក្រុមហ៊ុនសេវាកម្មអចលនទ្រព្យឯករាជ្យកម្ពុជា បានផ្ដល់បទសម្ភាសន៏ឱ្យ Realestate.com.kh មួយដោយថ្លឹងថ្លែងលើបញ្ហាជុំវិញទីផ្សារអចលនទ្រព្យកម្ពុជា។ តើមានការកើនឡើងចំពោះការផ្គត់ផ្គង់ទីផ្សារខុនដូលើសតម្រូវការដែរឬទេនៅកម្ពុជា?លោក Fitzgerald លើកឡើងថាតួលេខដែលចេញផ្សាយនៅពេលថ្មីៗនេះបានបង្ហាញការប្រៀបធៀបគម្រោងដោយការសិក្សាទីផ្សារមួយ។ លំនៅដ្ឋានប្រហែល៣៧០០០យ៉ូនីតនឹងត្រូវបានចេញលក់នៅលើទីផ្សារនៅក្នុងឆ្នាំ២០២០។គាត់បានលើកឡើងថា “ការផ្គត់ផ្គង់ខុនដូច្រើនហួសនោះគឺជាកង្វល់មួយហើយជាបញ្ហាដែលត្រូវបានជជែកម្ដងហើយម្ដងទៀត។” ប៉ុន្តែគាត់ក៏បានថ្លែងដែរថាក្នុងករណីមួយចំនួនតាមរយៈការស្រាវជ្រាវមួយរកឃើញថាវាមានសក្ដានុពលផងដែរ ចំពោះការទទួលបានអត្ថប្រយោជន៏ត្រឡប់មកវិញពីវិនិយោគិនបរទេស។ គាត់បានពន្យល់ទៀតថាអ្នកអភិវឌ្ឍន៍គួរផ្តោតលើការជួល ត្រលប់មកវិញ។លោក Fitzgerald បានបញ្ជាក់ថាលំនៅដ្ឋានដែលអាចជួលបាននឹងធ្លាក់ចុះដោយសារតែទីតាំង ការរចនាម៉ូត និងកត្តាដទៃជាច្រើនទៀត។ គាត់បានឱ្យដឹងថាទាំងនោះទាំងគឺស្ថិតនៅក្រៅតំបន់ទីក្រុងភ្នំពេញ ហើយមិនត្រូវបានគេផ្ដល់យោបល់អោយទិញនោះឡើយ។ ប៉ុន្តែតំបន់មួយចំនួនដូចជាបឹងកេងកង១ និងទន្លេបាសាក់ពិតជាមានការអភិវឌ្ឍល្អហើយងាយស្រួលជួលទៀតផង។តើវានឹងកើតមានវិបត្តអចលនទ្រព្យដូចដែលកើតមានក្នុងឆ្នាំ២០០៨ដែរឬទេ?លោក Fitzgerald បញ្ជាក់ថាវាជាកង្វល់មួយនៅពេលយើងសួរអំពីសក្ដានុពលនៃវិបត្តិឥណទានដែលកើតមានឡើងដោយរបាយការណ៏កំណើនឥណទានឧស្សាហកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជា។គាត់បាននិយាយថា “ការប្រើប្រាស់ឥណទានទិញអចលនទ្រព្យ ជាទូទៅត្រូវយកទ្រព្យនោះដាក់ជាវត្ថុធានា ដូច្នេះខ្ញុំយល់បានថាបញ្ហានេះពិតជាបានកើតមានឡើង។” ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ថា របាយការណ៏កំណើន នេះគឺមិនអាចធ្វើឱ្យមានវិបត្តិនោះឡើយ។ គោលការធនាគារនៅតែតឹងរ៉ឹងចំពោះទ្រព្យដែលបានទទួលយក ហើយតម្រូវឱ្យមានទ្រព្យបញ្ចាំចំនួនពី១៥០ទៅ២០០ភាគរយលើប្រាក់កម្ចី។លោក Fitzgerald បានពន្យល់ថា “វាជាទំហំលំអៀងតិចតួចមួយប៉ុន្តែក្នុងព្រឹត្តិការជាក់ស្ដែងប្រសិនបើមានតម្លៃធ្លាក់ចុះណាមួយនោះ ខ្ញុំមិនជឿថាវាមានផលប៉ះពាល់ទៅលើទីផ្សារអចលនទ្រព្យនោះទេ។”ហេតុអ្វីបានជាជនបរទេសត្រូវវិនិយោគក្នុងប្រទេសកម្ពុជាប្រសិនបើមានការគំរាមកំហែងទាំងនេះ?លោក Fitzgerald បាននិយាយថាវាតែងតែមានហានិភ័យនៅក្នុងទីផ្សារប៉ុន្តែប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាវិនិយោគិនបរទេសជាច្រើននៅតែជំនះនៅហានិភ័យទាំងនោះដោយសារតែពួកគេទទួលបានប្រាក់ចំនេញច្រើន។ គាត់បានបន្ថែមទៀតថាក្នុងការប្រៀបធៀបមួយរវាងប្រទេសកូរ៉េ និងសិង្ហបុរីបានអោយឃើញថាប្រាក់ចំនេញទទួលបានត្រឹមតែ ១ទៅ២ភាគរយប៉ុណ្ណោះ ប៉ុន្តែនៅក្នុង ប្រទេសកម្ពុជាវិញគឺមានអត្រាខ្ពស់ជាង៦ភាគរយ។ បើមានការរួមបញ្ចូលគ្នាជាមួយការស្រាវជ្រាវល្អមួយនោះលោក Fitzgerald បាននិយាយថានៅក្នុងប្រទេសកម្ពុជាដូចជាយើងបានកាន់គម្រោងវិនិយោគដ៏ល្អមួយនៅក្នុងដៃដូច្នេះ។ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលរបស់IPSថ្ងៃនេះ!
ប្រវត្តិទីផ្សារបុរីនិងការព្យាករទីផ្សារនៅពេលអនាគត៖ ការផ្ទុះឡើងអចលនទ្រព្យកម្ពុជា
ប្រវត្តិទីផ្សារបុរីនិងការព្យាករទីផ្សារនៅពេលអនាគត៖ ការផ្ទុះឡើងអចលនទ្រព្យកម្ពុជា
June 6, 2022, 5:50 p.m.
Realestate News
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្តី “អចលនទ្រព្យកម្ពុជា៖ ការរីកចម្រើនស្ងាត់ៗមួយ” សៀវភៅនិពន្ធដោយ លោក ណុប សុវណ្ណក្នុងមេរៀនទី៦ “ប្រវត្តិទីផ្សារបុរី និងការព្យាករណ៏ទីផ្សារនៅពេលអនាគត។” ក្នុងឆ្នាំ១៩២៩ “ទស្សនៈបុរីបានចាប់ផ្ដើមនៅខណៈដែលការបង្កើតគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ” ដើម្បីសម្រួលដល់គ្រួសារកម្មករដែលរស់នៅកន្លែងដែលសមាជិកគ្រួសាររបស់ពួកគេធ្វើការនេះបើយោងតាម (ប្រវត្តិបុរីរបស់កាសែតភ្នំពេញប៉ុស្តិ៍)។ បុរីបានចាប់ផ្ដើមរីកចម្រើនចេញពីទីក្រុងភ្នំពេញ ការអភិវឌ្ឍន៏បានរីកចម្រើនយ៉ាងឆាប់រហ័សហើយខ្លាំងក្លាទៀតផង។ ក្នុងរយៈពេលត្រឹមតែ២ឆ្នាំមានដីឡូតិ៍ដែលទំនេរជាច្រើនរហូត មកដល់ពេលបច្ចុប្បន្នដែលក្លាយជាតំបន់អភិវឌ្ឍន៏ជាមួយនឹងផ្លូវខ្វាត់ខ្វែងប្រព័ន្ធភ្លើង លូ និងផ្ទះជាជួរជាច្រើន។បុរីសំដៅទៅបណ្តុំលំនៅដ្ឋានជាច្រើនជាពិសេសមានបណ្តុំប្រភេទ៖ វីឡា និងផ្ទះល្វែងនៅក្នុងសហគមន៍មួយ។ ទីផ្សារបុរីកំពុងតែរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ បុរីវាគឺជាពាក្យដែលពេញនិយមខ្លាំងបំផុតនៅក្នុងវិស័យអចលនទ្រព្យក្នងប្រទេសកម្ពុជា។ បុរីគឺជាផលិតផលអចលនទ្រព្យដ៏ពេញនិយមក្នុងវិស័យអចលនទ្រព្យពីព្រោះប្រជាជនកម្ពុជាចូលចិត្តរស់នៅក្នុងអគារដែលសង់ឡើងពីដីផ្ទាល់ ហើយការរស់នៅក្នុងបុរីផ្ដល់នូវសន្តិភាព និងសុវត្ថិភាព។ “ការផ្ទុះឡើងនៃការរស់នៅក្នុងបុរីគឺព្រោះសុវត្ថិភាព”និង“កត្តាពិសេសមួយផ្សេងទៀតនោះគឺ បរិយាកាសស្រស់ស្រាយ” នេះបើតាមលោក Sonina Thon ដែលជាអ្នករស់នៅក្នុង CamkoCity បានប្រាប់ទៅកាសែតភ្នំពេញប៉ុស្តិ៍។ បុរីផ្ដល់នូវលក្ខខ័ណ្ឌងាយៗដែលប្រជាជនកម្ពុជាកំពុងតែងស្វែងរកទិញ ផ្ទះដែលជាប់ដីមានសុវត្ថិភាព និងបរិយាកាសរីករាយ។ បើយោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ “ប្រទេសកម្ពុជាត្រូវការលំនៅដ្ឋាន ១០,០០០ខ្នងក្នុងមួយឆ្នាំ ហើយត្រូវការលំនៅដ្ឋានសរុប១,០០០,០០០ខ្នងចាប់ពីបច្ចុប្បន្នរហូតដល់ឆ្នាំ២០២៣។” តម្រូវការលំនៅដ្ឋានពិតជាកើនឡើងខ្លាំង និងច្បាស់លាស់ទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយការផ្គត់ផ្គង់លំនៅដ្ឋានមានភាពខ្លាំងខ្លានិងច្បាស់លាស់ជាង។ ជារៀងរាល់ថ្ងៃ ក្នុងការផ្សព្វផ្សាយតាមទូរទស្សន៏និងការសែតបានទាក់ទាញការចាប់អារម្មណ៏របស់អតិថិជនជាមួយនឹង“ការបញ្ចុះតម្លៃពិសេស” និង “Big Promotion”។ ផ្ទាំងប៉ាដាធំៗផ្សាយពាណិជ្ជកម្មពីគម្រោងអភិវឌ្ឍន៏បុរីថ្មីៗត្រូវបានដាក់ផ្សាយក្នុងមហាវិថីសំខាន់ៗក្នុងទីក្រុងភ្នំពេញ។ ការផ្សាយពាណិជ្ជកម្មមាននៅលើប៉ាដាផ្សាយពាណិជ្ជកម្មធំៗការផ្សព្វផ្សាយគម្រោងការអភិវឌ្ឍន៏បុរីមានការកើនឡើងយ៉ាងខ្លាំងក្នុងទូរទស្សន៏ វិទ្យុ ការសែត ទស្សនាវដ្ដី និងថែមទាំងតាមរថយន្តក្រុងមួយចំនួនទៀតផង។ វាហាក់បីដូចជាមានការកើនឡើងការអភិវឌ្ឍន៏គម្រោងបុរីថ្មីៗជាច្រើនឥតឈប់ឈរ។ការកើនឡើងនៃតម្លៃផ្ទះ៖បើទោះបីជាមានការផ្គត់ផ្គង់គម្រោងអភិវឌ្ឍន៏បុរីច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ តម្លៃផ្ទះតែងតែកើនឡើងជានិច្ចជាក់ស្តែងចាប់តាំងពីឆ្នាំ១៩៩៣តម្លៃដីនិងផ្ទះបានកើនឡើង។ បន្ទាប់ពីនោះដីមិនបានកើតទៀតនោះទេ ការកើនឡើងតម្លៃគឺព្រោះតែការរួមបញ្ចូលកត្តាជាច្រើនដូចជាការកើនឡើងចំនួនប្រជាជនតំបន់ដីក្រុងមានកំណត់ និងការកើនឡើងអតិផរណា(តម្លៃនៃរបស់របរសាងសង់និងកម្លាំងពលកម្ម) ហេតុដូច្នេះហើយបានជាតម្លៃអចលនទ្រព្យកើនឡើង។ ជាក់ស្ដែង “តម្លៃបុរីបានកើនឡើងពី១០ទៅ២០ភាគរយ” ក្នុងឆ្នាំ២០១៥នេះបើតាមការសិក្សារបស់ក្រុមហ៊ុន World Trust Estate ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះមួយ។ តម្លៃផ្ទះក្នុងទីក្រុងភ្នំពេញកើនឡើងជាធម្មតាពី៥ទៅ១០%ជាមធ្យមក្នុងមួយឆ្នាំខណៈដែលតម្លៃដីជាមធ្យម កើនពី១០ ទៅ២០%ជារៀងរាល់ឆ្នាំ។ ព័ត៌មានមួយចំនួនបានឲ្យដឹងថាមនុស្សមួយចំនួនបានក្លាយជាអ្នកមានយ៉ាងឆាប់រហ័សតាមរយៈការលក់ដី និងផ្ទះគឺកំពុងតែរីករាលដាលដូចមេរោគ។ ទោះបីជាអចលនទ្រព្យដូចគ្នានៅក្នុងទីផ្សារក្នុងរយៈពេលយូរ និងបានលក់ហើយក៏ដោយការលក់អចលនទ្រព្យនៅតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងប្រទេសកម្ពុជាម្ចាស់អចលនទ្រព្យបានលក់ក្នុងតម្លៃថ្លៃទោះបីជាពួកគេមិនអាចលក់អចលនទ្រព្យរបស់ពួកគេជាច្រើនឆ្នាំពីមុនមកក្ដី។ ជាឧទាហរណ៏៖ប្រសិនបើអ្នកជិតខាងរបស់អ្នកបាននិយាយថាដីរបស់ពួកគេបានលក់ក្នុងតម្លៃ៥០០,០០០ដុល្លារម្ចាស់ដីនៅជិតៗនោះនឹងទាមទារតម្លៃដូចគ្នា ឬអាចថ្លៃជាងនេះដោយមិនពិចារណាពីទំហំ និងទីតាំងដីនោះឡើយ។ ក្នុងប្រទេសកម្ពុជាការទាមទារតម្លៃដីជាពិសេសដីហាក់បីដូចជាស្ថិតនៅខាងក្រៅស្តង់ដារ“តម្លៃទីផ្សារ”ដែលត្រូវបានសរសេរឡើងក្នុងការកត់ត្រាមួយ។ ការវាយតម្លៃស្តង់ដារនៃសាកលវិទ្យាល័យ Royal Institution Chartered Surveyors “ដែលបានព្យាករណ៍បរិមាណនៃទ្រព្យសកម្ម និងបំណុលរវាងអ្នកទិញនិងអ្នកលក់។ ប្រតិបត្តិទិញលក់ត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្ន ប៉ុន្តែការលក់ឬទិញធ្វើឡើងដោយគ្មាន កំហិតអ្វីឡើយ ដូចនេះការបញ្ជាទិញលើអចលនទ្រព្យត្រូវបានបង់ប្រាក់ដោយច្រើនសម្បើមហួសស្តង់ដារលក់ ដូចនេះទីផ្សារអចលនទ្រព្យកម្ពុជាត្រូវបានផ្ទុះឡើង។កម្ចីទិញផ្ទះ៖ប្រាកដណស់អ្នកទិញនៅតែត្រូវការប្រាក់ជាច្រើនដើម្បីទិញផ្ទះ អ្នកទិញមួយចំនួនក៏បែរទៅរកកម្ចីពីធនាគារដើម្បីទិញផ្ទះ។ នៅពេលដែលធ្វើសំណើខ្ចីប្រាក់ពីធនាគារយើងត្រូវបា្រកដថាត្រូវមានឯកសារសំខាន់ៗមួយចំនួនដល់ធនាគារដូចជា៖ ការបញ្ជាក់ពីប្រាក់ចំណូលប្រចាំខែ កិច្ចសន្យាការងារ ការបញ្ជាក់ពីការបង់ពន្ធប្រចាំខែនិងឆ្នាំ និងអត្តសញ្ញាណប័ណ្ណដែលនៅមានសុពលភាពឬលិខិតឆ្លងដែន។ តាមរយៈធនាគារអ្នកទិញផ្ទះតម្រូវឱ្យមាន៣០%យ៉ាងតិចនៃតម្លៃសរុបពួកអាចខ្ចីបាន៧០%ដែលនៅសល់បាន។ ជាឧទាហរណ៏ប្រសិនបើផ្ទះមានតម្លៃ១០០,០០០ដុល្លារអ្នកទិញត្រូវមាន៣០,០០០ដុល្លារហើយអាចខ្ចីបាន ៧០,០០០ដុល្លារពីធនាគារ។ នេះត្រូវបានគេចាត់ទុកថាដោយមានឯកសារគ្រប់គ្រាន់ហើយក៏ពីព្រោះទីផ្សារ លំនៅដ្ឋាននិងសេដ្ឋកិច្ចកម្ពុជាត្រូវបានគេចាត់ទុកថាមានហានិភ័យជាងប្រទេសអភិវឌ្ឍន៏។ ដើម្បី ទូទាត់និងហានិភ័យខ្ពស់នេះធនាគារតម្រូវឱ្យបង់ប្រាក់តម្កល់ខ្ពស់ ហើយថែមទាំងការប្រាក់ខ្ពស់ទៀតផងចន្លោះពី៩ទៅ១៣%ក្នុងមួយឆ្នាំ។ មនុស្សមួយចំនួនទៀតបានបន្ថយការកម្ចីពីធនាគារហើយមួយចំនួនទៀតស្វែងរកមធ្យោបាយផ្សេងៗដើម្បីទិញផ្ទះរបស់ពួកគេ។ មានមធ្យោបាយងាយមួយទៀតដើម្បីទទួលបានកម្ចីទិញផ្ទះអ្នកអភិវឌ្ឍន៏បុរីអាចដើរតួជាធនាគារសម្រាប់អ្នកដែលចាប់អារម្មណ៏រស់នៅក្នុងបុរីរបស់ពួកគេ។ កម្ចីទិញផ្ទះងាយៗ៖ តម្លៃផ្ទះក្នុងបុរីមិនថោកនោះទេក៏ប៉ុន្តែទោះយ៉ាងនេះក្ដីដំណើការទិញដូចជា៖ ផែនការនៃការបង់ប្រាក់ និងឯកសារចាំបាច់មានភាពងាយស្រួល។ ការកម្ចីទិញផ្ទះពីអ្នកអភិវឌ្ឍន៏បុរីមានភាពងាយស្រួលក្នុងការទទួលបាន និងតម្រូវការបង់ប្រាក់មុនដែលមានចំនួនតិចហើយមិនមានឯកសារពាក់ព័ន្ធច្រើន។ សម្រាប់ដែលមិនមានលទ្ធភាពខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះ ពួកគេអាចបែរទៅរកហិរញវត្ថុពីអ្នកអភិវឌ្ឍន៏បុរីវិញដើម្បីទិញផ្ទះក្នុង ក្ដីសុបិន្តរបស់ពួកគេបាន។ នេះគឺជាវិធីងាយៗដើម្បីទទួលបានកម្ចីទិញផ្ទះ អ្នកអភិវឌ្ឍន៏បុរីរីករាយក្នុងការ ផ្ដល់ជូន អ្នកទិញផ្ទះអាចខ្ចីដោយផ្ទាល់ពីគម្រោងអភិវឌ្ឍន៏បុរី។ ក្នុងមធ្យោបាននេះអ្នកអភិវឌ្ឍន៏បុរីគឺជាអ្នកលក់ និងជាធនាគារផង។ មានកង្វល់តែមួយគត់គឺអ្នកទិញត្រូវទិញផ្ទះរបស់ពួកគេពីអ្នកអភិវឌ្ឍន៏តែមួយដែលបានផ្តល់ប្រាក់កម្ចីឱ្យអ្នកទិញនោះ។ អ្នកទិញមិនអាចខ្ចីប្រាក់ពីអ្នកអភិវឌ្ឍន៏មួយទៅទិញអ្នកអភិវឌ្ឍន៏មួយផ្សេងទៀតបានឡើយតម្រូវការឯកសារតែមួយគត់គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ហើយការបង់ប្រាក់តម្ដល់ក៏មានតម្លៃទាបទៀតផង។ គម្រោងអភិវឌ្ឍន៏បុរីធំៗពីរដែលយើងឃើញបច្ចុប្បន្នដូចជា៖ បុរីពីភពថ្មី និងបុរីប៉េង ហួតបានផ្ដល់នូវការបង់មុនទាបរហូតដល់១០%។ ហើយមានលក្ខខ័ណ្ឌពិសេសមួយចំនួនទៀតអ្នកទិញមានត្រឹមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីទិញផ្ទះ និងប្រាក់មួយចំនួនបង់មុនចន្លោះពី៥០០ដុល្លារទៅ២០០០ដុល្លារដើម្បីចុះកិច្ចសន្យាលក់និងទិញដែលបញ្ជាក់ថាតើអ្នកទិញត្រូវបង់ប៉ុន្មានប្រចាំខែដូចជា៖ ៦២៥ដុល្លារក្មុងមួយខែក្នុងកាលកំណត់ ណាមួយជាធម្មតាមានរយៈពេល១៥ឆ្នាំ។ ក្នុងកិច្ចសន្យាដដែលបង្ហាញថាផ្ទះដែលអ្នកទិញបានទិញនឹងសាង សង់រួចរាល់ហើយអាចកាន់កាប់បាននៅពេលខាងមុខ ឬអាចក្នុងរយៈពេល១៨ខែជាដើម។ ជាក់ស្ដែងកម្ចីទិញផ្ទះដែលងាយស្រួលគឺការត្រូវបានធ្វើឡើងជាមួយតែផ្ទះដែលមិនទាន់សាងសង់រួច។ ក្រៅពីនេះក្នុងករណីដែលអ្នកទិញខកខានមិនបានបង់ក្នុងខែណមួយដូចដែលបានសរសេរក្នុងកុងត្រា ម្ចាស់បុរីមានសិទ្ធិយកផ្ទះរបស់ពួកគេវិញបាន ហើយលក់ផ្ទះនោះបន្តទៀតក្នុងទីផ្សារ។ ដូចនៅក្នុងកិច្ចសន្យាដែលអ្នកទិញដែលបានចុះហត្ថលេខាហើយត្រូបានសរសេរថាអ្នកទិញបានយល់ព្រមដាក់ប្លង់កម្មសិទ្ធិផ្ទះរបស់ពួកគេជាទ្រព្យបញ្ជាំ។ ក្នុងករណីដែលអ្នកទិញមិនបានបំពេញការយល់ព្រមដូចជា៖ ការបង់ប្រាក់ប្រចាំខែទាន់ពេល នោះទេ ម្ចាស់បុរីមានសិទ្ធិស្របច្បាប់ក្នុងការលក់ផ្ទះទាំងនោះវិញក្នុងទីផ្សារ។ ប្រជាជនកម្ពុជាត្រូវការផ្ទះ១០លានខ្នងក្នុងមួយឆ្នាំ៖ អ្នកទិញផ្ទះអាចចែកចេញជាពីរក្រុម៖ អ្នកទិញផ្ទះលើកដំបូងនិងអ្នកមានផ្ទះស្រាប់ទិញផ្ទះទិញផ្ទះថ្មី។ អ្នកទិញ ផ្ទះលើកដំបូងភាគច្រើនគឺជាអ្នកដែលទើបតែរៀបការ និងមិនធ្លាប់មានផ្ទះពីមុនមកខណៈដែលអ្នកដែលមាន ផ្ទះស្រាប់គឺជាអ្នកដែលធ្លាប់កាន់កាប់ដីពីមុនមក។ អ្នកដែលមានផ្ទះស្រាប់កំពុងតែស្វែងទិញផ្ទះលើកទី​ពីរទីបីក្នុងគោលបំណងដើម្បីវិនិយោគ។  សម្រាប់អ្នកដែលទិញផ្ទះលើកដំបូងគឺមានតម្រូវការខ្ពស់ក្នុងការទិញផ្ទះជាងអ្នកដែលមានផ្ទះស្រាប់។​ ហើយព័ត៌មានថ្មីមួយគឺប្រទេសកម្ពុជាត្រូវការផ្ទះ១០លានខ្នងសម្រាប់អ្នកដែលមិនធ្លាប់មានផ្ទះកាន់កាប់ពីមុនមក។ មនុស្សទាំង១០លាននាក់នេះនឹងក្លាយជាប្រេងសាំង ដើម្បីបញ្ឆះឱ្យអលចនទ្រព្យកម្ពុជាផ្ទុះឡើងក្នុងរយៈពេល២០ឆ្នាំខាងមុខ។ ប្រជាជនកម្ពុជាជាង១០លាននាក់ស្ថិតនៅក្រោមអាយុ២៩ឆ្នាំហើយអ្នកដែលមានអាយុ២៩ឆ្នាំភាគច្រើន មិនធ្លាប់មានផ្ទះកាន់កាប់ពីមុនមកប្រជាជនជាង១លាននាក់នេះគឺជាអ្នកទិញផ្ទះលើកដំបូង។ “ប្រជាជនជាង៥លាននាក់មានអាយុចាប់ពី១៥​ទៅ២៥ឆ្នាំ នេះបើតាមការបញ្ជាក់របស់លោកលោកហ៊ុនសែននាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងសន្និសិទ្ធភាពជាអ្នកដឹកនាំលើកទី៥ក្នុងសាកលវិទ្យល័យមួយក្នុងឆ្នាំ២០១៤។ មានប្រជាជនកម្ពុជាជាង៥លាននាក់ទៀតដែលប្រហែលជា៣១%នៃប្រជាជនសរុបមានអាយុចាប់ពី០ឆ្នាំទៅ១៤ឆ្នាំ នេះបើតាមការអះអាងរបស់ភ្នាក់់ងារសើបការសម្ងាត់(CIA)។ ប្រជាជន១០លាននាក់នេះគឺជា អតិថិជនគោលដៅដែលធ្វើឱ្យអចលនទ្រព្យប្រទេសកម្ពុជាផ្ទុះឡើងសារជាថ្មីនៅពេលអនាគត។ ជាងនេះទៅទៀតប្រជាជនកម្ពុជាក៏បន្តកើនឡើងផងដែរ។ ប្រជាជនកម្ពុជានឹងកើនឡើងដល់“១៩លាននាក់ក្នុងឆ្នាំ២០៣០” នេះបើយោងតាមការពិនិត្យមើលក្នងឆ្នាំ២០១៥របស់អង្គការឃ្លាំមើលប្រជាជនពិភពលោកដោយអគ្គនាយកដ្ឋាន សេដ្ឋកិច្ចនិងសុខុមាលភាពសង្គមរបស់អង្គការសហប្រជាជាតិ(DESA) នេះមានន័យថាប្រជាជននឹងកើនឡើងជាង៤លាននាក់ទៀត។ នេះគឺជាឱកាសល្អមួយសម្រាប់អភិវឌ្ឍន៏គម្រោងបុរីមានប្រជាជនជាង៥លាននាក់ដែលស្ថិតនៅក្នុងអាយុដែលត្រូវការទិញលំនៅដ្ឋានហើយ៥លាននាក់ទៀតនឹងដល់អាយុរៀបការហើយត្រូវការលំនៅដ្ឋានហើយប្រជាជនជាង៤លាននាក់ទៀតនឹងកើនឡើង ក្នុងឆ្នាំ២០៣០។ ដូច្នេះហើយមិនមានអ្វីជាចម្ងល់នោះទេចំពោះទីផ្សារបុរីដែលកំពុងផ្ទុះឡើយនោះ។ ការផ្ទុះឡើងនាពេលបច្ចុប្បន្នមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងចំនួនប្រជាជនជាង១៤លាននាក់ដែលត្រូវការលំនៅដ្ឋាននាពេលខាងមុខនោះទេ។ ប្រជាជនជាង១៤លាននាក់វាស្ទើរតែស្មើនឹងប្រជាជនសរុបទៅហើយ។ វាពិតជាពេលដ៏ល្អមួយសម្រាប់ការអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសកម្ពុជាព្រោះស្ទើរតែប្រជាជនទាំងអស់ទៅហើយដែលត្រូវការលំនៅដ្ឋាននោះ។តាមដានព័ត៌មានសំខាន់ទាក់ទងនឹងអចលនទ្រព្យសូមចូលកាន់ Realestate.com.kh
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកាន់តែច្រើនឆ្ពោះទៅកាន់ តំបន់ជ្រោយចង្វារបណ្តោយផ្លូវជាតិ ៦អា
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកាន់តែច្រើនឆ្ពោះទៅកាន់ តំបន់ជ្រោយចង្វារបណ្តោយផ្លូវជាតិ ៦អា
June 6, 2022, 5:05 p.m.
Realestate News
បច្ចុប្បន្នទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទស្សន៍កំណើនគួរឲ្យកត់សម្គាល់ជាពិសេសនៅតាមតំបន់ពាណិជ្ជកម្មសំខាន់ៗក្នុងក្រុងភ្នំពេញ និងតាមតំបន់ជាយក្រុងមួយចំនួនរបស់ទីក្រុងក៏ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងសម្រាប់ទីផ្សារដីធ្លី និងលំនៅដ្ឋានផងដែរ។ជាមួយនឹងកំណើននៃកាវិនិយោគក្នុងតំបន់ជ្រោយចង្វារបានសង្កេតឃើញថាវាបាននឹងកំពុងជម្រុញឲ្យសន្ទស្សន៍តម្លៃទីផ្សារដីមានការកើនឡើង។ ដោយ​សម្លឹង​ឃើញ​កំណើន​សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​របស់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​ភាព​ល្អ​ប្រសើរ​នោះក្រុមហ៊ុនវិនិយោគធំៗបាន​សម្រេច​ចិត្ត​បោះ​ទុន​ជា​ច្រើន​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋានលើ​ផ្ទៃ​ដីជាច្រើនហិចតានៅក្នុងតំបន់ជ្រោយចង្វារ។គម្រោងថ្មីៗនៅតាមបណ្តោយផ្លូវជាតិ6អានាពេលបច្ចុប្បន្នតំបន់ជ្រោយចង្វារបានក្លាយជាតំបន់អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានដ៏មានសក្តានុពល​​ ហើយគេឃើញមានគម្រោងធំៗមួយចំនួនកំពុងដំណើរការសាងសង់ដូចជា៖ គម្រោងលំនៅដ្ឋាន High Land ដែលមានផ្ទៃដីប្រមាណ១២០ ហិចតា គម្រោង The Flora មានផ្ទៃដី១៥​០​ហិចតា គម្រោង The LYP មានផ្ទៃដី១០០​ហិចតា គម្រោង The Mekong Royal មានផ្ទៃដី ១៣ហិចតា គម្រោងបុរីប៉េងហួតនិងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC លើផ្ទៃដី៣០៧,៣ ហិចតា។ហើយក្នុងពេលថ្មីៗនេះគម្រោង Orkide Villa បានសម្ពោធគម្រោងទីបីរបស់ខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងតំបន់ Chroy Changva ក្រោមគម្រោងដែលមានឈ្មោះថា “ឌឹប៊ូតានិកស៊ីធី” លើទំហំផ្ទៃដីប្រមាណជា១៤០ ហិចតា ដែលមានចម្ងាយ 7 គីឡូម៉ែត្រពីស្ពានជ្រោយចង្វារ​ក្រុងភ្នំពេញ។លើសពីនេះទៅទៀតក្នុងពេលថ្មីៗនេះដែរក៏មានព័ត៌មានបង្ហើបអំពីគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេសាប ភ្ជាប់មាត់ច្រាំងទន្លេសាបភាគខាងលិច ត្រង់គីឡូម៉ែត្រលេខ6ទៅតាមមាត់ច្រាំងខាងកើតនៅលើតំបន់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ។គម្រោងទាំងអស់នេះនឹងបម្រើប្រជាជនទាំងក្នុងស្រុកនិងជនបរទេសជាមួយសេវាកម្មចម្រុះដូចជា៖ ពាណិជ្ជកម្ម អាជីវកម្ម ការិយាល័យ សេវាកម្មអាផាតមេន ខុនដូ បុរី ភោជនីយដ្ឋាន តំបន់កីឡា សួនឧស្សាហកម្មបែបធម្មជាតិ ទីផ្សារ និងផ្សារទំនើបជាដើម។កញ្ញា ចេវ សុឃុន ប្រធាន​ផ្នែក​ទីផ្សារ​នៃ​បុរី The Mekong Royal បាននិយាយថាដោយ​យល់​ឃើញ​ថាក្នុងពេលបច្ចុប្បន្នរាជធានី​ភ្នំពេញ​កាន់​តែ​រីក​ធំ ហើយ​តម្រូវការ​លំនៅដ្ឋាន​ថ្មីៗ​ក៏​កំពុង​កើន​ឡើង​ជា​​លំដាប់ទើបគម្រោងបុរី The Mekong Royal បានសម្រេច​ចិត្ត​វិនិយោគ​សាង​សង់​បុរី​នៅតំបន់នេះ។កញ្ញា​បាន​បន្ត​ថា “ការជ្រើសរើសយកតំបន់នេះដោយ​សារ​មាន​ទន្លេ​នៅ​ព័ទ្ធ​ជុំវិញ​ ហើយលក្ខណៈទាំងនេះ​ជម្រុញឲ្យគម្រោង​លំនៅដ្ឋានបុរី The Mekong Royal មាន​ខ្យល់​អាកាស​ត្រជាក់​ស្រួល លក្ខណៈបែបធម្មជាតិហើយ​ម្យ៉ាងទៀតនៅទីនេះ​ក៏​ស្ថិត​នៅជាប់​ផ្លូវ​ធំ​ដែលតភ្ជាប់ទៅ​កាន់​បណ្តាខេត្តធំៗ​ថែម​ទៀត​ផង។”លោក ចេង មុនី ជាអតិថិជនដែលបានទិញវីឡាកូនកាត់ពីគម្រោង The Flora នៅជ្រោយចង្វារបាននិយាយថា​ “ខ្ញុំចង់រស់នៅតំបន់នេះព្រោះវាមានផ្លូវធំ មិនស្ទះចរាចរដូចនៅតំបន់ផ្សេងទៀតក្នុងក្រុងភ្នំពេញនោះទេ។  ហើយខ្ញុំពិតជាមានការចាប់អារម្មណ៍ចំពោះកាអភិវឌ្ឍន៍​នៅទីនេះ។ ខ្ញុំឃើញមានគម្រោងធំៗជាច្រើនបានចាប់ផ្តើមនៅតំបន់នេះ មួយទៀតខ្ញុំគិតថានៅពេលអនាគតនឹងក្លាយជាទីក្រុងមួយដ៏​ទាក់ទាញដែលវាល្អសម្រាប់ទាំងការរស់នៅ និងជឿថាក៏ជាផលល្អមួយសម្រាប់ការវិនិយោគរបស់ខ្ញុំផងដែរ។”តើមានគម្រោងដែលទទួលជោគជ័យក្នុងតំបន់នេះដែរឫទេ? គម្រោងទាំងនោះបានបញ្ចប់ការសាងសង់របស់ខ្លួនមួយចំនួនហើយមានមនុស្សចូលទៅរស់នៅច្រើនកុះករផងដែរ។ គម្រោងទាំងនេះទទួលបានជោគជ័យគឺអាស្រ័យទៅលើរចនាបទរបស់គម្រោងមានភាពស្រស់ស្អាត មានគុណភាពល្អ មានយុទ្ធសាស្ត្រលក់និងទីផ្សារច្បាស់លាស់មានការធានាលើផលចំណេញនៃការវិនិយោគច្បាស់លាស់សម្រាប់អ្នកអភិវឌ្ឍន៍និងផ្តល់ជូននូវលក្ខណៈនៃការរស់នៅដោយភាពល្អប្រសើរសម្រាប់ពលរដ្ឋ។លោក អ៊ិន ស៊ីថា ជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Appraisal កន្លងមកនៅក្នុងតំបន់ជ្រោយចង្វារបានបានស្រូបយកអ្នកវិនិយោគគម្រោងលំនៅដ្ឋានមួយចំនួន​ ហើយគម្រោងទាំងនេះបានទទួលជោគជ័យគួរឲ្យកត់សម្គាល់ គម្រោងទាំងនេះមានដូចជា៖ គម្រោងបុរីសុភមង្គល បុរីChina Town បុរីពិភពថ្មី ខុនដូ Mekong View និងខុនដូ Mekong Garden​ និងមានផ្សេងៗមួយចំនួនទៀត។ គម្រោងទាំងនេះបានលក់ចេញរួចរាល់ហើយបច្ចុប្បន្នត្រូវបានកាន់កាប់ និងរស់នៅដោយអតិថិជនរបស់ខ្លួន។តើអ្វីជាសក្តានុពលនៅក្នុងតំបន់នេះនៅពេលអនាគត?លោក អ៊ិន​ ស៊ីថា​ ជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Appraisal បានលើកឡើងថាតំបន់ជ្រោយចង្វារជាតំបន់ដែលមានទីតាំងភូមិសាស្ត្រល្អបំផុត សម្រាប់ការរស់នៅដោយសារតំបន់នេះបានព័ន្ធជុំវិញដោយទន្លេជាតំបន់គ្មានផ្សែងជាតំបន់បៃតងដែលប្រកប​ដោយលក្ខណៈធម្មជាតិ។លោកបន្តទៀតថាប្រព័ន្ធគមនាគមន៍វិញគឺកាន់តែមានភាពប្រសើរឡើងដែលបានជួយសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នករស់នៅក្នុងតំបន់នេះ។ មួយវិញទៀត​ពាក់ព័ន្ធទៅនឹងតម្លៃដីនៅក្នុងតំបន់នេះគឺនៅមានលក្ខណៈសមរម្យដែលផ្តល់លទ្ធភាពកាន់តែច្រើនដល់អ្នកអភិវឌ្ឍន៍ក្នុងការវិនិយោគ។ ជាក់ស្តែងតម្លៃដីមានការកើតឡើងគួរឲ្យកត់សម្គាល់នៅតាមទីតាំងសំខាន់ៗជាប់ផ្លូវធំជាដើម។​ បើធៀបតម្លៃដីបច្ចុប្បន្ន​ទៅកាលពី២ឬ៣​ឆ្នាំមុនមានការកើនឡើងដល់ពាក់កណ្តាល។លោក ស៊ីថា ក៏បានឲ្យដឹងទៀថាដោយសារតែមានគម្រោងក្រុមហ៊ុនធំៗបានបោះទុនវិនិយោគទៅតំបន់នេះឲ្យក្លាយជាតំបន់ពាណិជ្ជកម្មធំមួយទើបមានគម្រោងផ្សេងៗទៀតបានបង្វែរទិសដៅរបស់​ខ្លួនទៅតំបន់នេះដែរ។លោកបានបន្ថែមទៀតថាក្រៅពីគម្រោងធំៗគម្រោងតូចៗជាលក្ខណៈឯកជនសាង​សង់សម្រាប់លក់បំពេញតម្រូវការក្នុងស្រុកគឺមានចរន្តល្អហើយទទួលបានភាពជោគជ័យស្ទើរ តែ១០០%។ ហើយបច្ចុប្បន្ន គឺមានគម្រោងតូចៗជាច្រើនដែលបានកំពុងដំណើរការសាងសង់របស់ ខ្លួននៅក្នុងតំ បន់ជ្រោយចង្វារនេះ។បើមើលទៅលើភាពជាក់ស្តែងនៅក្នុងតំបន់នេះ មិនថាគម្រោងតូចៗ ឫក៏គម្រោងធំៗនោះទេ គឺនឹងទទួលបានភាពជោគជ័យ ដោយសារយើងមានអតិថិជនគ្រប់កម្រិត។ សម្រាប់អតិថិជនក្នុងស្រុកនឹងទទួលការការរស់នៅបែបក្នុងស្រុកដោយជ្រើសរើសយកផ្ទះល្វែង ឫផ្ទះក្នុងបុរី។ រីឯអតិថិជនលំដាប់ខ្ពស់ ឫជនបរទេសនឹងជ្រើសយកការរស់នៅបែបទំនើប ដូច ជាការរស់ក្នុងខុនដូ។​លោក ច្រឹក សុខនីម អគ្គ​នាយក​ក្រុមហ៊ុន Century21 បាន​ថ្លែង​ថាព្រែក​លៀប ជ្រោយចង្វារ ជា​កន្លែង​ល្អ​សម្រាប់​ការ​អភិវឌ្ឍន៍​លំនៅដ្ឋានខណៈ​បច្ចុប្បន្ន​នេះមាន​ប្រជាជន​កាន់​តែ​ច្រើន​បាន​ទៅ​រស់​នៅក្នុងតំបន់នេះ ​។ ការ​អភិវឌ្ឍ​ន៍លំនៅឋាន​នៅ​ទីនោះ​កំពុង​ទទួល​ជោគ​ជ័យ​ខ្លាំង។ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅក្នុងតំបន់ជ្រោយចង្វារស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងតំបន់ជ្រោយចង្វារ
ខុនដូ Imperial Crown នាំមកនូវជីវិតរស់នៅដ៏ប្រណិតក្នុងទីក្រុងភ្នំពេញ
ខុនដូ Imperial Crown នាំមកនូវជីវិតរស់នៅដ៏ប្រណិតក្នុងទីក្រុងភ្នំពេញ
June 6, 2022, 5:06 p.m.
Realestate News
តាំងពីបុរាណកាលមកកម្ពុជាបានឆ្លងកាត់សម័យកាលរីកចម្រើននិងធ្លាក់ចុះពីមួយជំនាន់ទៅមួយជំនាន់ ដោយមានការខិតខំប្រឹងប្រែងព្រះរាជាណាចក្រមួយនេះបានពង្រឹងភាពរឹងមាំរបស់ខ្លួនរហូតដល់ពេលបច្ចុប្បន្ន។ តួយ៉ាងព្រះបរមរាជវាំងដែលជាកន្លែងគង្គនៅរបស់ខ្សែរាជវង្សខ្មែរដែលបានសាងសង់ឡើងក្នុងទស្សវត្យឆ្នាំ១៨៦០គឺជាតំណាងនៃភាពរឹងមាំ និងឯកភាពជាតិ។ប៉ុន្តែលំនៅដ្ឋានបែបរាជរង្សមួយផ្សេងទៀតបានកើតមានឡើនក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ នោះគឺគម្រោង ខុនដូ Imperial Crown គឺមិនខុសពីរាជវាំងប៉ុន្មាននោះទេដោយគម្រោងនេះបង្កប់នូវស្នាដៃស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ និងការបំពាក់គ្រឿងសង្ហារិមដែលធ្វើឱ្យលំនៅដ្ឋានរបស់អ្នកហាក់បីដូចជារាជដំណាក់ដូច្នេះដែរ…ប្រវត្តិនៃរចនាបទ និងស្ថាបត្យកម្ម៖ រចនាបទ Baroque ត្រូវបានប្រើប្រាសនៅចុងសតវត្សរ៍ទី១៦ដើម្បីពណ៌នាពីរចនាបទសិល្បៈមួយដែលផ្ដោតលំអិតទៅភាពប្រណិតបែបផែនសិល្បៈ។ វាបានប្រែក្លាយទៅជាអាណាចក្រនៃស្ថាបត្យកម្មដោយឆ្លុះបញ្ចាំងពីភាពជោគជ័យ និងរចនាបថបុរាណរបស់ប្រទេសអ៊ីតាលី។ ស្នាដៃដ៏គួរឲ្យចាប់អារម្មណ៍មួយនេះបានទទួលការចាប់អារម្មណ៍នៅកណ្តាលសតវត្សរ៍ទី១៧ដែលបានរីកសុះសាយនៅក្នុងប្រទេសបារាំងនិងអ៊ឺរ៉ុប។ រចនាបថមួយនេះជាធម្មតាត្រូវបានគេប្រើប្រាស់នៅពេលសាងសង់រាជវាំងធំៗក្នុងសហភាពអ៊ឺរ៉ុប និងបានក្លាយជារចនាបទដ៏អស្ចារ្យ មួយសម្រាប់វិមានប្រណិតៗក្នុងប្រទេសបារាំង។ស្ថាបត្យកម្មតាមបែប Baroque​ ក្នុងសម័យទំនើបសំដៅទៅលើការរចនាម៉ូតដែលបង្ហាញពីភាពឆើតឆាយនិងសំណង់ស្ថាបត្យកម្មបែបអឺរ៉ុបប្រកបដោយភាពល្អប្រណិត។ លក្ខណៈនេះអាចសម្គាល់ដោយភាពងាយស្រួលជាមួយនឹងការប្រើប្រាស់នូវរចនាបទតុបតែងដ៏ផ្ចិតផ្ចង់និងប្រកបដោយក្បាច់ល្អិតៗបំផុតនៅលើគ្រឿងសង្ហារិម​និងគ្រឿងតុបតែងទាំងអស់នៅគ្រប់បន្ទប់។ ការតុបតែងធ្វើយ៉ាងណាឲ្យមើលទៅឃើញដូចជារស់រវើក និងមានលក្ខណៈខុសៗគ្នាគ្រប់ចំណុចរចនាឡើងបានយ៉ាងល្អឥតខ្ចោះ។ គម្រោងខុនដូ  Imperial Crown សម្រេចជ្រើសរើសរចនាបទ Baroque លើកដំបូងក្នុងស្ថាបត្យកម្មនៃគម្រោងមួយនេះ។ភាពរុងរឿងនៃភ្នំពេញ៖ គម្រោង Imperial Crown មិនមែនត្រឹមតែធ្វើឱ្យទេសភាពនៃទីក្រុងភ្នំពេញកាន់តែស្រស់ស្អាតឡើងជាមួយភាពឆើតឆាយ និងសិល្បៈនៃស្ថាបត្យកម្មរបស់ខ្លួនប៉ុណ្ណោះទេ គម្រោងក៏នឹងបង្ហាញពីលក្ខណៈពិសេសពិតប្រាកដនិងរួមបញ្ចូលគ្នាជាមួយនឹងអគារផ្សេងៗទៀតដែលនៅជុំវិញឲ្យកាន់តែមានភាពទាក់ទាញ។ គម្រោងខុនដូនេះស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០សង្កាត់បឹងកេងកង១ ហើយវាក៏ស្ថិតនៅជិតលំនៅដ្ឋានដែលមានការពេញនិយមបំផុតនៅក្នុងទីក្រុងផងដែរ។​ ភាពទាក់ទាញនៃគម្រោងខុនដូ Imperial Crown មិនមែនគិតតែលក្ខណៈខាងក្រៅប៉ុណ្ណោះទេ។ យូនីតទាំង១៦១បានរចនាជាមួយរចនាបទបែប ​Baroque ដ៏ល្អប្រណិតនៅផ្ទៃខាងក្នុង ដោយមានការប្រើ​ប្រាស់នូវសម្ភារៈលំដាប់ស្តង់ដារខ្ពស់បំផុតមានយីហោល្បីៗបំផុតដូចជា៖ Bauformat, Teka Rinnai, Laufen និង Steinberg ជាដើម។​ គម្រោងនេះក៏បំពាក់ដោយទ្វាដែលធ្វើឡើងដោយសសៃកាបូនដែលបាននាំចូលពីតៃវ៉ាន់និងអ៊ីតាលី។ គ្រឿងសង្ហារិមឈើ Mahogany មានលាបថ្នាំពណ៌ប្រាក់ដែលអាចជាប់បានយូររហូតដល់៥០ឆ្នាំត្រូវបានបំពាក់គ្រប់យូនីតក្នុងខុនដូទាំងអស់។ ក្រុមហ៊ុនមានគោលបំណងចង់ឲ្យ Imperial Crown ដូចគ្នាទៅនឹងស្ថាបត្យកម្មបែប Baroque ដ៏អស្ចារ្យ។  តើអ្នកចង់រស់ក្នុងជីវិតបែបរាជវង្សដែរឬទេ? គម្រោងខុនដូ Crown Condominium ផ្តល់ជូននូវគុណភាពនៃសំណង់ និងនៃរចនាបទដែលមានសោភ័ណភាពមិនចេះរីងស្ងួត ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជំនាន់ក្រោយ។ អញ្ជើញមកទស្សនាផ្ទះគំរូរបស់យើងក្នុងសង្កាត់បឹងកេងកង១ ដើម្បីទទួលបានបទពិសោធន៍នៃស្តង់ដារស់នៅបែបថ្មីក្នុងប្រទេសកម្ពុជា។ ស្វែងយល់បន្ថែមអំពីគម្រោង  Imperial Crown!
ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន
ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន
June 7, 2022, 3:32 a.m.
Realestate News
Home & Living
ប្រទេសកម្ពុជាមានកំណើនវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លា ដែលបានកំពុងស្រូបយកវិនិយោគិនពីបរទេស និងរុញប្រជាជនក្នុងស្រុកដ៏ច្រើនឲ្យងាកមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងវិស័យ ទាំងវិស័យដីធ្លី និងវិស័យលំនៅដ្ឋាន។ ពោលគឺកំណើននេះបានរីកដុះដាលនៅគ្រប់ទិសទីនៅ​តាមទីក្រុងធំៗ ទីក្រុងរីកចម្រើនថ្មីៗ តំបន់រោងចក្រឧស្សាហកម្ម និងផ្លូវជាតិសំខាន់ៗមួយចំនួន។ប្រាកដណាស់និន្នាការថ្មីនេះគឺបានផ្តល់ផលចំណេញជាច្រើនដល់អ្នកអភិវឌ្ឍន៍ និងវិនិយោគចុងក្រោយ។ ស្របជាមួយគ្នានេះមានអ្នកភិវឌ្ឍន៍ និងជនខិលខូចមួយចំនួនបានកេងបន្លំក្នុងវិស័យអចលនទ្រព្យដោយផ្តល់ព័ត៌មានមិនមានភាពច្បាស់លាស់ ដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី។នេះប្រហែលជាមកពីភាពធូរលុងផ្នែកច្បាប់ ចំណែកស្តង់ដារអាជីវកម្មក្នុងវិស័យក៏ហាក់មិនទាន់់មានភាពច្បាស់លាស់ ដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់ ឬករណីខ្លះវាហាក់យឺតពេលនៅពេលពួកគេដឹងថាត្រូវបានគេបោកប្រាស់។  ពិតណាស់ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទេនោះអ្នកនឹងអាចខាតបង់ទាំងពេលវេលា និងហិរញ្ញវត្ថុដោយឥតប្រយោជន៍។ដើម្បីបញ្ជៀសពីហានិភ័យទាំងនេះវាប្រហែលជាត្រូវទាមទាឲ្យអ្នកទិញខ្លួនឯងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ជាមួយគ្នានេះអ្នកទិញអាចស្វែងយល់ពីល្បិចបោកប្រាស់មួយចំនួនរបស់ក្រុមខិលខូច ។ ​ខាងក្រោមនេះគឺជាល្បិចឆបោកខ្លះៗ ដែលធ្លាប់កើតមាននៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យនៅកម្ពុជា។ប្លង់កម្មសិទ្ធិចំនួនពីរប្លង់រឹង និងប្លង់ទន់គឺជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យដែលត្រូវបានគេប្រើប្រាស់នៅកម្ពុជា។ ជាធម្មតាអចលនទ្រព្យមួយអាចមានប័ណ្ណកម្មសិទ្ធិកាន់កាប់មួយ ប៉ុន្តែអចលនទ្រព្យខ្លះអាចមានទាំងប្លង់រឹង និងប្លង់ទន់។ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ដែលលក់អចលនទ្រព្យឲ្យអ្នកទិញពីរនាក់ផ្សេងគ្នាដោយ អ្នកទិញម្នាក់ទទួលបានប្លង់រឹង ហើយម្នាក់ទៀតទទួលបានប្លង់ទន់។​ ក្នុងរណីនេះអ្នកទិញដែល ទទួលបានប្លង់ទន់នឹងមិនមានសិទ្ធិស្របច្បាប់ទេ ដោយសារតែប្លង់ទន់បានទទួលស្គាល់ត្រឹមតែពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ រីឯប្លង់រឹងវិញគឺទទួលស្គាល់ពីថ្នាក់ជាតិ។ករណីនៃការចេញប្លង់ច្រើនលើអចលនទ្រព្យតែមួយនេះធ្លាប់បានកើតឡើង ហើយអ្នកលក់បានលក់អចលនទ្រព្យដដែលទៅឲ្យអ្នកទិញច្រើននាក់។ជាដំណោះស្រាយ៖អ្នកអាចធ្វើការស៊ើបអង្កេតដោយផ្ទាល់ជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងការិយាល័យសុរិយោដី​ក្នុងតំបន់នោះ ដោយត្រូវថតចម្លង ប្លង់កម្មសិទ្ធិពីអ្នកលក់ ដើម្បីត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។ការប្រុងប្រយ័ត្នមួយផ្សេងទៀតគឺការពិនិត្យមើលថាតើអ្នកជិតខាងមានប្លង់រឹង ឬប្លង់ទន់។ ប្រសិនបើប្រជាជននៅក្នុងតំបន់នោះកាន់កាប់ប្លង់រឹងនោះគឺមានន័យថារដ្ឋាភិបាលបានចេញប្លង់រឹងជូនដល់តំបន់នោះរួចហើយ។ យើងមិនណែនាំឲ្យអ្នកទិញអចលនទ្រព្យមួយដែលមានប្លង់ទន់នៅក្នុង តំបន់ ដែលអ្នកជិតខាងមានប្លង់រឹងនោះទេ។ប្លង់រឹងក្លែងក្លាយ៖កាលពីដើមឆ្នាំ២០១៨កន្លងទៅមានករណីឆបោកលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយនៅក្នុងរាជធានីភ្នំពេញ។​ ការឆបោកនេះបានធ្វើឡើងជាស៊ែរីហើយម្ចាស់ដីនីមួយៗបានលក់ដីក្នុងតម្លៃក្រោមទីផ្សារទៅអោយម្ចាស់តែមួយ។ករណីខាងលើនេះអ្នកទិញបានពិនិត្យប្លង់ដី  និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឃើញមានភាពត្រឹមត្រូវទាំងអស់។ ប៉ុន្តែប៉ុន្មានខែក្រោយមក បន្ទាប់ពីដាក់ឯកសារផ្ទេរកម្មសិទ្ធិដីភូមិបាលខណ្ឌរកឃើញថាជាប្លង់ដីក្លែងក្លាយ។ជាដំណោះស្រាយ៖អ្នកទិញអចលនទ្រព្យគួរធ្វើការផ្ទៀងផ្ទាត់ប្លង់ជាមួយការិយាល័យសុរិយោដី ឬភូមិបាលសុ្រក/ខណ្ឌអោយបានច្បាស់លាស់ជាមុនសិនមុនសម្រេចចិត្តកក់លុយ។ដីមានវិវាទ៖អ្នកអាចក្លាយទៅជនរងគ្រោះដោយមិនដឹងខ្លួនប្រសិនបើអ្នកទិញដីកំពុងមានវិវាទ ឬមានការហាមឃាត់តាមផ្លូវតុលាការ។ អ្នកប្រហែលជាមិនងាយដឹងទេថាដីមានជម្លោះ ឬអត់ប្រសិនបើអ្នកមិនរស់នៅតំបន់នោះ។ដំណោះស្រាយ៖ការនិយាយជាមួយអ្នកជិតខាងជាធម្មតាអាចជួយអ្នកក្នុងការប្រមូលរាល់ព័ត៌មានចាំបាច់។ អ្នកក៏គួរតែធ្វើការស្វែងរកជំនួយ ឬកម្មសិទ្ធិកាន់កាប់​តាមរយៈក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមន្រ្តីក្រសួងដែនដីដើម្បីដឹងថាដីនោះពិតជាមានសុវត្ថិភាព។ភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍អាចជួយធ្វើការនេះ ជំនួសអ្នកបានប្រសិនបើអ្នកត្រូវការ ។ម្ចាស់ក្លែងក្លាយ៖អ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗ​ដាក់ប្រកាសលក់។ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយ។ដំណោះស្រាយ៖អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់បានអះអាង។  ការត្រួតពិនិត្យប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធនឹងអាចបញ្ជាក់ថានរណាជាម្ចាស់ពិតប្រាកដ។ប្រយ័ត្នចំពោះប្រាក់កក់៖អ្នកលក់ដីឡូតិ៍ខ្យល់ម្ចាស់ក្លែងក្លាយ ឬអ្នកលក់ក្លែងតែងតែចង់បានប្រាក់កក់មុនបំផុត។ អ្នកទិញត្រូវបានស្នើរឲ្យកក់ប្រាក់ដើម្បីទទួលបានអចលនទ្រព្យមុនគេ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។ដំណោះស្រាយ៖អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការីរងចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ។  ធ្វើបែបនេះអាចការពារខ្លួនអ្នកពី​ការឆបោក។អ្នកលក់ដីឡូតិ៍ខ្យល់៖ពួកគេប្រើប្រាស់គម្រោងអ្នកដ៏ទៃមកធ្វើទីផ្សារដោយប្រាប់ថាជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ។  ពួកគេមិនមានក្រុមហ៊ុនច្បាស់លាស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន។ អ្នកចាញ់បោកអ្នកលក់ដីឡូតិ៍ខ្យល់អាចមកពីមិនបានធ្វើការស្វែងរយល់ស៊ីជម្រៅពីគម្រោងពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម)។ដំណោះស្រាយ៖អ្នកទិញមិនត្រូវជឿដោយគ្រាន់តែឃើញតាមរយ​ៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន​ និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ។ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ។ការខូចខាតលាក់កំបាំង៖មូលហេតុមួយដែលគេលក់ផ្ទះក្នុងតម្លៃទាបជាងទីផ្សារខ្លាំងគឺអាចដោយសារតែមានការខូចខាតដែលអ្នកនឹងមិនអាចមើលឃើញ។ អ្នកលក់អាចប្រាប់ថាប្រញាតប់លក់ក្នុងហេតុផលណាមួយ ហើយអ្នក ទិញមិនអាចរកឃើញការខូចខាតទាំងនេះបានទេក្នុងពេលភ្លាមៗ ប៉ុន្តែនឹងដឹងនៅពេលទិញ និងចូលទៅស្នាក់នៅបានមួយរយៈពេល។ដំណោះស្រាយ៖ជាការណែនាំអ្នកគួរនាំអ្នកជំនាញមកជាមួយដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះមុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។តំបន់មានទឹកជំនន់៖“គ្មានទឹកជំនន់” គឺជាចំណុចដ៏ពិសេសមួយនៃអចលនទ្រព្យសម្រាប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វ ផ្សាយថាតំបន់នោះគឺគ្មា​នទឹកជំនន់ទេ បើទោះបីជាក្នុងតំបន់នោះមានទឹកជំនន់ក៏ដោយ។ អ្នកទិញអាចនឹងមានបញ្ហានៅពេលដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។ដំណោះស្រាយ៖អ្នកអាចត្រួតពិនិត្យមើលថាតើតំបន់នេះមានទឹកជំនន់ ឬក៏អត់ ដោយធ្វើការសាកសួរអ្នកក្នុងតំបន់​ ឬអ្នកជិតខាងនៅកន្លែងនោះ ថាតើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។ការបង់ប្រាក់មុនគម្រោង៖អ្នកអភិវឌ្ឍក្លែងក្លាយបានផ្សព្វផ្សាយថាពួកគេមានគម្រោងថ្មី​ និងចាប់បើកលក់មុនគម្រោង។   ពួកគេបើកឲ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មមពួកគេស្រាប់តែគេចខ្លួនបាត់។ដំណោះស្រាយ៖ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អតាមរយៈគម្រោងកន្លងមក។ អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗពីគេហទំព័រ ដែលអាចទុកចិត្តបាន​ ដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា។ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ។ប៉ុន្តែសូមចំណាំថានេះមិនមែនមានន័យថាអ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។ការឆបោករួមគ្នា៖ការឆបោកបែបនេះត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ  ឬមនុស្សពីរនាក់ធ្វើការរួមគ្នាដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ។ អ្នកទី១ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ចំណែកអ្នកទី២បានប្រកាសថានឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ។ ប៉ុន្តែការអភិវឌ្ឍន៍នេះជាធម្មតាមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយទេ។ បន្ទាប់មកអ្នកទី១ចាប់ផ្តើមលក់ដីដែលមិនទាន់មានការអភិវឌ្ឍនោះវិញក្នុងតម្លៃខ្ពស់។ បន្ទាប់មកពួកគេទាំងពីរនាក់បានចែកប្រាក់ចំណេញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំ​បន់នោះមិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ។ដំណោះស្រាយ៖អ្នកអាចមើលដឹងថាវាជាការឆបោក ឬអត់ដោយសារគម្រោងអភិវឌ្ឍន៍ធំៗត្រូវទាមទារការឯកភាពពីក្រសួងពាក់ព័ន្ធជាច្រើន និងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនដែលមានបទពិសោធន៍ជោគជ័យ។ ជាធម្មតាជនបោកប្រាស់មិនមានការិយាល័យពិតប្រាកដឡើយ។ ដូចបានលើកឡើងខាងលើពួកគេចាំបាច់ត្រូវតែមានបានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍនេះមិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ។មិនត្រូវអនុញ្ញាតឱ្យការបោកប្រាស់ទាំងនេះបន្លាចអ្នកនោះទេអ្នកត្រូវយល់ដឹង ...ការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាអាចមានប្រយោជន៍ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ។ ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់អាចធ្វើការ ជាមួយអ្នក ជួយអ្នក និងប្រាប់អ្នកពីការឆបោកគ្រប់រូបភាពបាន។លើសពីនេះប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងត្រូវបានគេបោកប្រាស់ សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនពេល ដែលអ្នកសម្រេចចិត្តទិញអចលនទ្រព្យមួយ!ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុត៖ តាមរយៈ Realestate.com.kh!