+855 92 92 1000
Logo

Recent Articles

វិធីសាស្រ្តដ៏ល្អសម្រាប់អ្នកដែលស្វែងរកអាផាតមេនសម្រាប់ជួលនៅក្នុងតំបន់ទួលទំពុង
វិធីសាស្រ្តដ៏ល្អសម្រាប់អ្នកដែលស្វែងរកអាផាតមេនសម្រាប់ជួលនៅក្នុងតំបន់ទួលទំពុង
June 6, 2022, 5:04 p.m.
ទួលទំពុងត្រូវបានគេស្គាល់ថាជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ យើងឃើញថាមានអាជីវកម្មជាច្រើនដូច ជា៖ ភោជនីយដ្ឋាន បារ ក្លឹបកំសាន្ត ក៏ដូចជាកំនើនជនបរទេសដែលបានមកស្នាក់នៅក្នុងតំបន់នេះកើនឡើងគួរឲ្យកត់សំគាល់។ គ្រប់គ្នាអាចជួបជាមួយបទពិសោធន៍នូវការដើរទិញឥវ៉ាន់ ការកំសាន្ត និងរីករាយជាមួយជីវិតនៃការរស់ក្នុងតំបន់ ដ៏មានប្រជាប្រិយភាពមួយនេះនៅក្នុងក្រុងភ្នំពេញ។ផ្សារទួលទំពុងជាផ្សារដ៏មានប្រជាប្រិយភាពដែលមានទីតាំងស្ថិតនៅខណ្ឌចំការមនដែលជាខណ្ឌដែលមានតម្លៃដីខ្ពស់ជាងគេ និងជាតំបន់ដ៏មានភាពទាក់ទាញក្នុងការរស់នៅឬនិងសកម្មភាពពាណិជ្ជកម្មយ៉ាងសកម្មជាដើម។ សកម្មភាពលក់ និងជួលនៅក្នុងតំបន់ទួលទំពុងមានការរីកដុះដាល់យ៉ាងខ្លាំងគួរឲ្យកត់សំគាល់។ ក្រលេកមើលអំពីលំនៅដ្ឋាននៅក្នុងតំបន់ទួលទំពុងយើងឃើញថាកំពុងមានតម្រូវការយ៉ាងច្រើនផងដែរ។តើអាផាតមេនដែលអ្នកមានបំណងជួលជាអាផាតមេនធម្មតា ឬអាផាតមេនដែលមានបំពាក់គ្រឿងសង្ហារឹមនិងផ្តល់ជូនសេវាកម្មផ្សេងៗទៀត?ជាធម្មតាផ្ទះដែលអ្នកមានបំណងជួលមានការផ្តល់ជូនសេវាកម្ម និងលក្ខខណ្ឌផ្សេងៗគ្នាទៅតាមប្រភេទលំនៅដ្ឋាន។ គោលបំ ណងរបស់អ្នកតើអ្នកចង់ជួលអាផាតមេនដែលមានការផ្តល់ជូនច្រើនបែបសម្រាប់អតិថិជនដែលមានបំណងជួលជាក់ស្តែងសេវាកម្មអាផាតមេនលំដាប់ខ្ពស់អាចផ្តល់ជូនលោកអ្នកគ្រប់តម្រូវការដែលចង់បាន។ ការផ្តល់ជូនមានដូចជា៖ គ្រឿងសង្ហារឹម ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ ម៉ាស៊ីនបោកខោអាវ ចង្រ្កានទាន់សម័យ ប្រព័ន្ធអ៉ីនធឺណេតទូរទស្សន៍ខ្សែកាប ក៏ដូចជាការផ្តល់ សេវាកម្ម បោសសំអាត ក្លឹបហាត់ប្រាណ អាងហែលទឹក និងកន្លែងចតឡានជាដើម។ទោះជាយ៉ាងណាលំនៅដ្ឋានធម្មតាក៏មានបំពាក់គ្រឿងសង្ហារឹម និងសំភារៈផ្ទះបាយផងដែរ។នៅពេលដែលអ្នកជួលលំនៅដ្ឋាន ឬអាផាតមេនដែលមានបំពាក់គ្រឿងសង្ហារឹមទាំងអស់ដូច្នេះតម្លៃនៃការជួលក៏មាន តម្លៃថ្លៃបន្តិចដែរ។ប្រភេទលំនៅដ្ឋានសម្រាប់ជួលក្នុងតំបន់ទួលទំពុងលោក យឹម សុជាតិនាយកគ្រប់គ្រងក្រុមហ៊ុន CDN Property Co. Ltd បាននិយាយថាលំនៅដ្ឋានសម្រាប់ជួលនៅក្នុងសង្កាត់ទួលទំពុងមានច្រើនប្រភេទដូចជា៖ ផ្ទះប្រភេទធម្មតាជាលក្ខណៈគ្រួសារបែបខ្មែរ ផ្ទះប្រភេទទាន់សម័យបែបអឺរ៉ុប ផ្ទះល្វែង វីឡា និងអាផាតមេន។ ហើយបើការជួលអាផាតមេនវិញកាន់តែមានតម្រូវខ្ពស់សម្រាប់ប្រជាជនក្នុងស្រុកជាពិសេសជនបរទេសដែលស្នាក់នៅបណ្តោះអាសន្ននៅក្នុងប្រទេស។លោក សុជាតិ បន្តទៀតថា ទួលទំពុងគឺជាតំបន់ដែលមានប្រជាប្រិយភាពបំផុតបន្ទាប់ពីបឹងកេងកង១ ដែលមានតម្លៃនៃការរស់នៅទាបជាង៣០%ទៅ៤០%។ គាត់សង្ឃឹមថានៅពេលអនាគតទួលទំពុង និងបឹងកេងកង១នឹងក្លាយជាទីផ្សារលំនៅដ្ឋានខ្ពស់ដូចគ្នា។ស្វែងយល់បន្ថែមអំពីអត្ថបទទាក់ទងនឹងផ្ទះសម្រាប់ជួលនៅក្នុងតំបន់ទួលទំពុង!ហេតុអ្វីតំបន់ទួលទំពុងមានភាពពេញនិយមសម្រាប់ការរស់នៅ?ជាតំបន់ដែលជនបរទេសមកស្នាក់នៅក្នុងប្រទេសរយៈពេលវែងចូលចិត្តរស់នៅបំផុត។ តំបន់នេះវាប្រមូលផ្តុំដោយបរិបទបែបខ្មែរលាយលំជាមួយបរិបទទំនើបបែបបច្ចឹមប្រទេស។ លើសពីនេះសម្រាប់អ្នកដើរទិញឥវ៉ាន់ ឬទិញវត្ថុអនុស្សាវរីយសម្រាប់ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ផ្សារទួលទំពុងពិតជាមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។បើនិយាយពីអាហារវិញមានភោជនីយដ្ឋានដែលបម្រើម្ហូបក្នុងតំបន់ និងម្ហូបអន្តរជាតិមានដូចជា៖ Long After Dark, Divine Pizza and Ribs, Roots and Burgers, Sesame Noodle Bar CrossFit Amatak Kettlebell Cafe, ហើយក៏មានអាហារក្នុងតំបន់លក់នៅជុំវិញផ្សារទួលទំពុងផងដែរ។  ការរស់នៅប្រកបដោយភាពសម្បូរបែបទាំងការញុំា និងការកំសាន្តគឺស្ថិតនៅជុំវិញតំបន់នេះទាំងអស់វាពិតជាធ្វើឲ្យអ្នករស់នៅក្នុងតំបន់នោះរីករាយជាមួយនឹងជីវិតរស់នៅរបស់ពួកគាត់។អានអត្ថបទបន្ថែមអំពីទួលទំពុងគឺជាតំបន់ដ៏មានប្រជាប្រិយមួយក្នុងទីក្រុងភ្នំពេញ!តម្លៃជួលអាផាតមេននៅក្នុងតំបន់ទួលទំពុងយោងតាមលោក រឿន វេហា មកពីក្រុមហ៊ុន Pin Point Real Estate បានធ្វើការប្រៀបធៀបតម្លៃជួល អាផាតមេននៅក្នុងសង្កាត់បឹងកេងកង១ និងសង្កាត់ទួលទំពុង។ លោកបាននិយាយថា “យើងឃើញថាតម្លៃជួលអាផាតមេនដែលមានបន្ទប់គេង១នៅក្នុងសង្កាត់បឹងកេងកងមានតម្លៃប្រមាណ$800។ ចំណែកឯអាផាតមេនដែលមានបន្ទប់គេង២មានតម្លៃជួលលើ $1,000សម្រាប់អផាតមេនដែលមានបន្ទប់គេងចំនួន៣មានតម្លៃជួលចន្លោះពី$2,500ទៅ$3,000ក្នុងមួយខែ។ បើប្រៀប ធៀបជាមួយតម្លៃជួលអាផាតមេននៅក្នុងតំបន់ទួលទំពុងវិញវាមានតម្លៃទាបជាងតំបន់បឹងកេងកងដោយអាផាតមេនដែលមានបន្ទប់មួយមានតម្លៃជួល ប្រមាណ $300 ទៅ $1300ក្នុងមួយខែ។”លោកអ្នកត្រូវគោរពតាមលក្ខខណ្ឌជាមួួយនឹងការជួលប្រសិនបើអ្នកសម្រេចចិត្តស្វែងរកលំនៅដ្ឋានសម្រាប់ជួលនៅក្នុងតំបន់ទួលទំពុងអ្នកត្រូវតែប្រាកដថាម្ចាស់ផ្ទះរបស់អ្នកបានចេញឯកសារស្របច្បាប់ដល់លោកអ្នក។ តួយ៉ាងប្រសិនបើអ្នកជួលលំនៅដ្ឋានប្រភេទខុនដូអ្នកត្រូវរក្សានូវច្បាប់ចំលងកិច្ចសន្យាជួល ហើយត្រូវគោរពតាមលក្ខខណ្ឌទាំងអស់ដែល បានចែងនៅក្នុងកិច្ចសន្យា។ដើម្បីធានាលើភាពរឹងមាំនៃកិច្ចសន្យាជួលផ្លូវច្បាប់រប​ស់អ្នកក្នុងនោះដែរអ្នកគួរតែមានភាគីទី៣ដូចជា​៖ មេធាវីឬភ្នាក់ងារអចលនទ្រព្យដើម្បីឲ្យជួយធានាផ្នែកច្បាប់លើការសម្រេចដែលមាននៅក្នុងកិច្ចសន្យាហើយភាគីទី៣ក៏នឹងត្រូវរក្សាទុកនូវកិច្ច សន្យាជួលនេះមួយច្បាប់ផងដែរ។វិធីស្វែងរកអាផាតមេនជួលមួយដ៏ល្អមួយជាក់ស្តែងលោកអ្នកត្រូវចំណាយពេលយា៉ងច្រើនក្នុងការស្វែងរកផ្ទះសម្រាប់ជួល ហើយប្រសិនបើ់អ្នកជាជនចំណូលថ្មីនៅក្នុងទីក្រុងមួយវាពិតជាពិបាកសម្រាប់អ្នក។ មនុស្សមួយចំនួនបានពឹងពាក់បុគ្គលឯកជនដែលតាំងខ្លួនជាអ្នកស្វែងរកផ្ទះជួល។ ករណីនេះបុគ្គលទាំងនោះអាចនឹងជាអាជ្ញាកណ្តាលធ្វើការចរចារតម្លៃនឹងយកកម្រៃជើងសារពីម្ចាស់ផ្ទះដោយមិនមានការកំណត់តម្លៃមួយច្បាស់លាស់នោះទេ។ដោយឡែកអ្នកគួរស្វែងរកភ្នាក់ងារអចលនទ្រព្យណាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ។ ជាធម្មតាភ្នាក់ងារអចនទ្រព្យទាំងនោះផ្តល់សេវាជាច្រើនទាក់ទងនឹងអចលនទ្រព្យរួមមានទាំងការ ស្វែងរកលំនៅដ្ឋានជួលជាដើមយើងអាចពឹងលើភ្នាក់ងារអចលនទ្រព្យណាមួយដែលលោកអ្នកស្គាល់។ជាទូទៅនៅពេលអ្នកស្វែងរកផ្ទះជួលតាមរយៈភ្នាក់ងារអចលនទ្រព្យវាផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាបានច្រើន។ លោក ស៊ន សៀប នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានមានបញ្ចេញមតិថា “ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យមួយមានស្តង់ដាច្បាស់លាស់។ ពួកយើងផ្តល់សេវាកម្មមួយដ៏មានប្រសិទ្ធិភាពនិងភាពស្មោះត្រង់ជូនដល់អតិថិជន ទង្វើបែបនេះពិតជាការ រក្សាទំនាក់ទំនងមួយដ៏ល្អជាមួយអតិថិជន។”ភ្នាក់ងារអចលនទ្រព្យមានចំនួន១៥០និងម្ចាស់គម្រោង​អភិវឌ្ឍន៍ផ្សេងៗទៀតជាច្រើន។ លោកអ្នកអាចស្វែងរកលំនៅដ្ឋានគ្រប់ប្រភេទទាំងសម្រាប់ជួល និងលក់បានគ្រាន់តែចូលទៅគេហទំព័រអចលនទ្រព្យមួយ​នេះមានភាពងាយស្រួលស្វែងរកដោយមាន​បង្ហាញតម្លៃច្បាស់លាស់ ការបែងចែកទីតាំងទៅតាមអចលនទ្រព្យនីមួយៗច្បាស់លាស់។ មិនមានគិតសេវាកម្រៃជើ់ងសារអ្វីឡើយ លោកអ្នកអាចចុះផ្សាយអចលនទ្រព្យសម្រាប់លក់ ឬជួលដោយឥតគិតថ្លៃ ។ស្វែងរកអចលនទ្រព្យលក់ ឬជួលនៅក្នុងតំបន់ទួលទំពុងតាមរយៈ Realestate.com.kh
កំណើនតម្រូវការលំនៅដ្ឋានក្នុងខណ្ឌឫស្សីកែវ
កំណើនតម្រូវការលំនៅដ្ឋានក្នុងខណ្ឌឫស្សីកែវ
June 6, 2022, 5:04 p.m.
ខណ្ឌឫស្សីកែវត្រូវបានគេមើលឃើញថាមានការកើនឡើងទាំងតម្រូវការ និងការផ្គត់ផ្គងលំនៅដ្ឋានដែលធ្វើឱ្យខណ្ឌមួយនេះក្លាយជាតំបន់លំនៅដ្ឋានដ៏សំខាន់ក្នុងឆ្នាំ២០១៦។ នេះគឺព្រោះតែការពង្រីកក្រុងនៃតំបន់ជាយក្រុងជាច្រើនដើម្បីឱ្យឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជនដែលបានកើនក្នុងទីក្រុង។ក្នុងឆ្នាំ២០១៦ត្រូវបានគេមើលឃើញថាមានការកើនឡើងយូនីតលំនៅដ្ឋានជាង១,១៧៤ក្នុងខណ្ឌឫស្សីកែវដែលផ្ទះទាំងនោះ ភាគច្រើនគឺផ្ទះអាជីវកម្ម។ វាត្រូវបានគឹសន្និដ្ឋានថាប្រហែល៩៦.៧ភាគរយ ឬស្មើ១,១៣៥យូនីតនៃការផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋាន នេះបើយោងតាមរបាយការណ៏វាយតម្លៃរបស់ក្រុមហ៊ុន VTrust ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។ របាយការណ៏ក៏បង្ហាញដែរថាផ្ទះវីឡាជាប់គ្នាត្រូវបានគេមើលឃើញថាប្រហែល១០.២%ឬស្មើ(២៧៩យូនីត) ខណៈដែលផ្ទះវីឡាទោលមានប្រហែល២% ឬស្មើ(៥៤យូនីត) នៃផ្ទះដែលបានសាងសង់រួចទាំងអស់ក្នុងឆ្នាំដដែលនោះ។ក្នុងរបាយការណ៏ក៏បានបង្ហាញក្នុងឆ្នាំ២០១៦ដែរថាសង្កាត់ច្រាំងចំរេះទី១មាន២១% ឬស្មើប្រហែល២,៥៤៤យូនីតនៃការផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋានសរុបសង្កាត់ច្រាំងចំរេះទី២មានប្រហែល៤% ឬស្មើរ៤៦៤យូនីត សង្កាត់គីឡូម៉ែត្រលេខ៦មានប្រហែល២៥% ឬស្មើ ៣,០៨៥ យូនីត សង្កាត់ឫស្សីកែវមាន ២៩% ឬស្មើ៣,៥៧៤យូនីត សង្កាត់ស្វាយប៉ាកមាន៥% ឬស្មើ៥៩៧យូនីតនិងសង្កាត់ទួលសង្កែមាន១៦% ឬស្មើ២,០០៤​យូនីត។របាយការណ៍បង្ហាញថា “បច្ចុប្បន្នខណ្ឌឫស្សីកែវមានលំនៅដ្ឋានផ្គត់ផ្គង់សរុបប្រហែល១២,២០០នៃយូនីតជាប់ដីសរុបដែលស្មើ ៨៦%បានសាងសង់រួច ហើយមួយចំនួនទៀតកំពុងតែស្ថិតនៅក្នុង ការសាងសង់ក្នុងសង្កាត់ផ្សេងៗគ្នា។”លោក ហ៊ឹម សីហានាយកគ្រប់គ្រងនៃផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust Appraisal Co., Ltd បាននិយាយថាចំនួនសរុបនៃយូនីតដែលបានលក់រួចរាល់ហើយមានប្រហែល៨៤%ហើយយូនីតដែលនៅសេសសល់កំពុងតែដាក់លក់ក្នុងទីផ្សារ។លោកសីហាបាននិយាយថា “ទីផ្សារលំនៅដ្ឋានជាប់ដីក្នុងខណ្ឌឫស្សីកែវបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ មានការផ្គត់ផ្គង់លំនៅដ្ឋានប្រហែល១,៦០០យូនីតក្នុងទីផ្សារជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ ២០១៦ឆ្នាំមកនេះ។ ក្នុងពេលឆាប់ខាងមុខនេះនឹងមានយូនីតលំនៅដ្ឋានប្រហែល២,៨០០ទៅ៣,៣៨០​យូនីតនឹងសាងសង់រួចក្នុងឆ្នាំ២០១៦និងឆ្នាំ២០១៧នេះ។”ការស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust បានរកឃើញថាតម្លៃជាមធ្យមចំពោះផ្ទះអាជីវកម្មក្នុងខណ្ឌឫស្សីកែវប្រហែល១៦១,១០០ ដុល្លារប្រហែល១៦១,១០០ដុល្លារក្នុងមួយយូនីត ហើយតម្លៃដែលត្រូវបានលក់ជាមធ្យមប្រហែល១៥៥,៦០០ដុល្លារក្នុងមួយយូនីត។ ចំពោះផ្ទះអាជីវកម្មវិញមានតម្លៃជាមធ្យម១០៩,៨០០ដុល្លារក្នុងមួយយូនីត ហើយត្រូវបានលក់ក្នុងតម្លៃជាមធ្យមប្រហែល ១០៥,៤០០ដុល្លារក្នុងមួយយូនីត។ ចំពោះផ្ទះវីឡាភ្លោះមានតម្លៃជាមធ្យមប្រហែល ១៩៥,៧០០ដុល្លារក្នុងមួយយូនីត ហើយត្រូវបាន លក់ជាមធ្យមក្នុងតម្លៃ១៧៨,៨០០ក្នុងមួយយូនីត។ ផ្ទះវីឡាទោលមានតម្លៃជាមធ្យម៦៤៣,០០០ដុល្លារហើយត្រូវបានលក់ក្នុងតម្លៃជាមធ្យមប្រហែល៥៩៥,៥០០ដុល្លារ ក្នុងមួយយូនីត។លោក ច្រឹក សុខនីម អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Mekong បាននិយាយថាហេតុផលដែលទីផ្សារលំនៅដ្ឋាននៅតែកំពុងកើនឡើងពីព្រោះតែទីផ្សារមួយនេះត្រូវបានគាំទ្រដោយវិស័យធនាគារ។ តម្រូវការទីផ្សារត្រូវបានគេមើលឃើញថាមានការកើនឡើងទាំងសម្រាប់អ្នកដែលមានគ្រួសារថ្មីថ្មោងនិងអ្នកមានប្រាក់ចំណូលមធ្យមផងដែរ។លោក សុខនីម បានមានប្រសាសន៏ថា “ដោយសារតែខណ្ឌឫស្សីកែវស្ថិតនៅជិតតំបន់ពាណិជ្ជកម្មរាជធានីដូច្នេះហើយបានជាខណ្ឌមួយនេះក្លាយជាតំបន់លំនៅដ្ឋានយ៉ាងសំខាន់ដែលអ្នករស់នៅទីនោះអាចប្រកបអាជីវកម្មក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងងាយស្រួល នេះបើធៀបទៅខណ្ឌផ្សេងទៀតនៅភាគខាងលិចនៃទីក្រុង។បុរីប៉េងហួត បុរីពីភពថ្មី និង បុរី រិទ្ធិ គឺជាទីផ្សារដ៏ធំទី២ក្នុងខណ្ឌមួយនេះមានប្រហែល៩.១% ៨.៩% និង៨.៤% ជាមធ្យមមាន១,១២០យូនីត ១,១០២យូនីតនិង១,៣៥​យូនីត។ ជាងនេះទៅទៀតក្នុងខណ្ឌនេះមានគម្រោងជាច្រើនដែលមានតិចជាង៤០០យូនីតដែលស្មើ៣៩%ឬ៤,៧៨៧ យូនីតនៃការផ្គត់ផ្គងទីផ្សារលំនៅដ្ឋានសរុប។ គម្រោង៨៤នៃគម្រោងទាំងនោះត្រូវ បានសាងសង់រួចរាល់ហើយខណៈដែលចេញរបាយការណ៏នេះ។ខណ្ឌឫស្សីកែវគឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១២ក្នុងទីក្រុងភ្នំពេញ ខណ្ឌឫស្សីកែវត្រូវបានបែងចែកចេញជា៦សង្កាត់ មានសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ សង្កាត់គីឡូត ម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ សង្កាត់ស្វាយប៉ាក និងសង្កាត់ទួលសង្កែ។សូមបញ្ជាក់ផងដែរថាខណ្ឌឫស្សីកែវបច្ចុប្បន្នគឹជាខណ្ឌមួយដែលមានចំនួ​នប្រជាជនសរុបប្រមាណ ១៨០,០០០ នាក់។អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែមករា ឆ្នំា ២០១៧ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជាសូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សនាវដ្តី Property View សូមធ្វើការទាក់ទងទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េល virith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68ទទួលព័ត៌មានអចលនទ្រព្យថ្មីៗបំផុតតាមរយៈ Realestate.com.kh
Preserving Heritage in times of Development
Preserving Heritage in times of Development
June 6, 2022, 8:24 p.m.
Realestate News
Vann Molyvann, considered the founder of the modern Khmer architecture, completed nearly 100 projects both nationally and abroad between 1956 and 1970. The impact of his architecture is felt around numerous corners of the Kingdom - with many still applauding his architectural style.Ms. Tri Lida from Re-Edge Architecture & Design refers to Molyvann as “the father of Cambodian architecture” - holding a “unique ability to incorporate Khmer style with natural elements, creating sustainable buildings where the air and sunshine flow from the inside out.”Some of Molyvann’s most significant projects are the Independence Monument, the National Olympic Stadium, the Royal University of Phnom Penh, the Chaktomuk Conference Hall, Preah Suramarit National Theater, the Council of Ministers building and the State Palace in Chamkarmon – now the place of the Senate.There are also several of his projects which are less known by the general public; such as the stupas within the Royal Palace, the Kantha Bopha Hospital, the first Siem Reap airport and the pavilions and temples for the 2,500th anniversary of the Buddha.Aside from the many projects he completed within the Kingdom, Molyvann also worked on projects abroad such as the Exhibition Hall for the International Trade Fair in Osaka, Japan, the Exhibition Hall For the International Trade Fair of Zagreb, the Exhibition Hall at the International Trade Fair of Brno, Czechoslovakia, and the Exhibition at the Galleries Lafayette in Paris.However, when asked his most loved architectural projects, these are all national - although not all are still in existence: “The ones I love the most is the National Olympic Stadium and Preah Suramarit National Theater on Bassac in Phnom Penh. There are many other projects I was fond of, but unfortunately some of them have been replaced​ by new buildings or were destroyed,” said Mr Molyvann.The demolition of old architecture is a recurrent issue in Cambodia, which the photo expert and owner of the “Amazing Cambodia” photo archives, Mr Srin Sokmean, has likewise noted: “It is a great pain to witness those architectural heritages disappear one by one. I always question myself why they are destroyed and not suitably renovated.”This is what pushed him to produce a vintage photo collection book named “Cambodia: Half Century Then & Now” which aims to enable people to visualize the beauty of Cambodia in the past and how the current landscape has been modified. On top of this, Sokmean has a popular facebook page and blog demonstrating his collections of photography. “I strongly believe that redecoration is the best option, because each building has its own attractive point. Development and architectural conservation need to go together” he added.“Old buildings are not always useless; instead they can be perfectly converted into museums, art galleries, boutique hotels or other amenities,” he concludes.And Sokmean is not the only one trying to preserve national heritage via media platforms. Mrs. Teav Bandol of Image Printing also shares a similar concern that, “during development, many countries face the dilemma of whether to preserve or replace heritage buildings to give space for new development; sadly most countries choose the latter. Cambodia is no exception.”She continued, “It should not be destroyed but preserved. Both old and new architectural work must be kept in its place in order for the public to witness the evolution from one generation to another. Doing so will help us to preserve the national identity and maintain sustainable development.”With that in mind, Image Printing is planning to re-publish some books detailing Vann Molyvann’s works in order to ensure his contributions reach the next generation.Bandol mentioned that the publication of these books are not just for the purpose of preserving Van Molyvann’s buildings – but it’s also “a demonstration of intelligence, knowledge and innovation in the architecture industry - which is a good example for the new generation to follow.”“Moreover, we cannot regain a building that was destroyed, but we can save every document for next generations,” she concludes.Find the latest real estate news on Realestate.com.kh
អរគីដេវីឡា៖ ពង្រីកគម្រោងលំនៅដ្ឋានកាន់តែច្រើននៅរាជធានីភ្នំពេញ
អរគីដេវីឡា៖ ពង្រីកគម្រោងលំនៅដ្ឋានកាន់តែច្រើននៅរាជធានីភ្នំពេញ
June 6, 2022, 5:04 p.m.
Home & Living
ស្របពេល “ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករពីកំណើនគួរឲ្យកត់សម្គាល់សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០១៧” អ្នកអភិវឌ្ឍន៍ត្រូវបានឈានជើងចូលក្នុងទីផ្សារបណ្តើរៗដើម្បីចាប់យកឱកាស សម្រាប់ទាំងផលចំណេញ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរជាពិសេសនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ ជាមួយនឹងការផ្លាស់ប្តូរនៃស្ថានភាពរបស់ ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប អ្នកនឹងទទួលបានបរិបទថ្មី និងទទួលបានការអភិវឌ្ឍន៍បែបប្រណិត! ហើយគម្រោងមួយក្នុងចំណោមទាំងនេះគឺគម្រោងអរគីដេវីឡា ប៉ុន្តែតើអ្វីដែលពិតជាធ្វើវីឡានេះមានមានលក្ខណៈពិសេស បើប្រៀបធៀបទៅនឹងគម្រោងផ្សេងទៀតជាច្រើនដែលបានកំពុងសាងសង់? Realestate.com.kh នឹងបង្ហាញអ្នកចំណុចពិសេសទាំងនោះ!ការកំណត់ឈ្មោះគម្រោងកើតឡើងពីគំនិតច្នៃប្រឌិតគម្រោង Orkide បានបង្កើតគម្រោងថ្មីនៅតំបន់ជ្រោយចង្វារ “Botanic City” ដោយប្រើនូវលក្ខណៈពិសេសនៃការសាងសង់ដែលមានទាំងភាពច្នៃប្រឌិត និងទាក់ទាញសម្រាប់អតិថិជនដែលមានបំណងចង់ ទិញយូនីតពីគម្រោងនេះ។ រចនាបទរបស់គម្រោងគឺបានរចនាទៅតាមស្ថាបត្យកម្មទំនើប​ដែលទាក់ទងគ្នាជាមួយលក្ខណៈធម្មជាតិនៃប្រទេសកម្ពុជាអាចនិយាយថាវាផ្តល់ជូននូវជីវិតរស់នៅបែបធម្មជាតិ។ គម្រោងក៏មានជាសួនច្បារដែលមានដាំដើមឈើធំៗដែលស្រដៀងគ្នាការរៀបចំឆ្នេរនៅសិង្ហបុរី។ ទន្ទឹមនឹងនេះដែរការរៀបចំផ្ទៃខាងក្នុងក៏នឹងត្រូវបានតុបតែងយ៉ាងឥតខ្ចោះជាមួយនឹងគ្រឿងតុបតែង គ្រឿងសង្ហារិម និងពណ៌យ៉ាងស្រស់ស្អាត ហើយបន្ថែមជាមួួយពណ៌តុបតែងលំអដូចជាពណ៌ខ្មៅ ត្នោត មាស បៃតង និងពណ៌ស។គម្រោងនេះនឹងមានវីឡាចំនួនពីរប្រភេទដែលមានប្រភេទវីឡាទោល និងវីឡាភ្លោះ។ វីឡាទោលមានចំនួន៣ជាន់មានបន្ទប់គេងធំ១ បន្ទប់គេងធម្មតា៥ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ទទួលទានអាហារ១ ផ្ទះបាយមួយ១ បន្ទប់អ្នកបំរើ២ បន្ទប់ដាក់ឥវ៉ាន់១ បន្ទប់បោកគក់១ ចំណតរថយន្ត១ កន្លែងក្មេងលេង និងបន្ទប់ទឹក៩។ ទន្ទឹមនឹងនេះវីឡាភ្លោះមានបន្ទប់គេងធំ១ បន្ទប់គេង៣ បន្ទប់ទឹក៦ បន្ទប់ទទួលទានពេលល្ងាច១ ផ្ទះបាយ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឥវ៉ាន់ បន្ទប់បោកគក់ និងចំណតរថយន្ត២។វីឡាអរគីដេមានទីតាំងស្ថិតនៅក្នុងតំបន់មានសុវត្ថិភាពដែលជាកន្លែងដែលមានទាំងការថែរក្សាសន្តិភាព និងសន្តិសុខ២៤ ម៉ោង។ សាលារៀន ហាងទំនិញ និងអាជីវកម្មថ្មីក៏មាននៅក្នុងតំបន់នេះដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅក្នុងគម្រោង។  ទាំងនេះរួមមាន ស្ថានីយចាក់សាំងកាល់តិច ហាងលក់ទំនិញចិន្តា  ផ្សារទំនើប VegeFresh, ហាងកាហ្វេUnicaffee, Sdok  Pravoek កន្លែងហាត់កីឡា Dary Sports, គាំទ្រដោយស្វ័យប្រវត្តិ, Pro’s Auto, Heng Siden និង មីក្រូហិរញ្ញវត្ថុBamboo Finance PLC។គម្រោងនេះនឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរនៅក្នុងតំបន់ដោយសារស្ថិតនៅជិតផ្លូវធំតួយ៉ាងតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញហាណូយ។ចំណុចចុងក្រោយគម្រោងអរគីដេវីឡាបានទទួលការសរសើរយ៉ាងខ្លាំងថាជាអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុតនៅក្នុងរាជធានីភ្នំពេញ​ ដែលបានទទួលបានពានរង្វាន់កម្ពុជាអចលនទ្រព្យឆ្នាំ ២០១៦ បន្ថែមទៀតគម្រោងនេះក៏ជាការវិនិយោគអចលនលទ្រព្យល្អបំផុតក្នុងប្រទេសកម្ពុជា។ដូច្នេះប្រសិនបើអ្នកកំពុងតែព្យាយាមស្វែងរកទាំងការវិនិយោគ ឬទិញលំនៅដ្ឋានក្នុងរយៈពេលវែងគម្រោងអរគីដេវីឡាជាជម្រើសល្អបំផុត!ស្វែងរកគម្រោងអភិវឌ្ឍន៍ល្អៗតាមរយៈ Realestate.com.kh!
ជោគជ័យដ៏សម្បើមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា
ជោគជ័យដ៏សម្បើមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា
June 6, 2022, 5:04 p.m.
Special Reports
Events & Announcements
Realestate News
Property Buyers & Sellers Advice
ពិព័រណ៍អចលនទ្រព្យកម្ពុជាដែលរៀបចំដោយ Realestate.com.kh នៅសាលធំនៃសណ្ឋាគារណាហ្គាវើល កាលពីថ្ងៃសុក្រ និងថ្ងៃសៅរិ៍សប្តាហ៍មុនមានអ្នកចូលរួមប្រមាណ៣០០០នាក់រួមមានអ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។អ្នកអភិវឌ្ឍន៍ល្បីៗនៅក្នុងប្រទេសបានទទួលផលប្រយោជន៍ជាច្រើនពីអ្នកចង់ទិញ និងដែលចាប់អារម្មណ៍ទិញរាប់ពាន់នាក់ក្នុងរយៈពេលពីរថ្ងៃនេះហើយក្នុងនោះមានរហូតដល់៣០​កិច្ចសន្យាទិញបានធ្វើនៅក្នុងកន្លែងពិព័រណ៍តែម្តង ដែលតម្លៃនៃយូនីតសរុបស្នើនឹងចំនួនទឹកប្រាក់សរុបប្រមាណជាង៣លានដុល្លារអាមេរិក។ម្ចាស់គម្រោងអភិវឌ្ឍន៍ក៏ទទួលបានអ្នកចូលមើលគម្រោងយ៉ាងច្រើនក៏ដូចជាមើលលើផ្ទះគម្រូផ្ទាល់នៅក្នុងព្រឹត្តិការណ៍នេះ ហើយទទួលបានអតិថិជនដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាច្រើននាក់ ដែលនៅតែជាឱកាសលក់សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងនោះបន្ទាប់ពីព្រឹត្តិការណ៍នេះ។  អតិថិជនដែលបានទិញលំនៅដ្ឋានចំនួន៣នាក់បានឈ្នះរង្វាន់សំបុត្រយន្តហោះទៅក្រៅប្រទេស ពីក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ។អ្នកចូលរួមប្រមាណ៤០ភាគរយជាជនជាតិចិន ឬអ្នកចេះនិយាយភាសាចិន និងចំនួន២០ភាគជាបរទេសចំរុះជាតិសាសន៍ ចំណែកឯចំនួន៤០ភាគរយជាជនជាតិខ្មែរ។ ដោយសារពួកយើងជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសបានជា អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះភាគច្រើនជាអតិថិជនគោលដៅរបស់គេហទំព័រ Realestate.com.kh    និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។បើតាមការឲ្យដឹងរបស់អ្នកនាង Kelly ជានាយករងផ្នែកទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុនអភិវឌ្ឍន៍ Creed Group បានឲ្យដឹងថា “ក្រុមហ៊ុន Creed Group បានដាក់បង្ហាញគម្រោងអភិវឌ្ឍន៍ចំនួន៣មានដូចជា៖ គម្រោង Bodaiju គម្រោងបុរីមហាសែនសុខ និងគម្រោង Arata Garden Residences ហើយទទួលបានលទ្ធផលដ៏ប្រសើរបំផុតដោយទទួលបានការកក់ទិញចំនួន២១យូនីត ពីគម្រោងអភិវឌ្ឍន៍បច្ចុប្បន្ន និងគម្រោងថ្មីបន្ទា​ប់គឺ Arata Garden Residences។”អ្នកស្រី Intan Kosem ម្ចាស់គម្រោងខុនដូ Habitat Condos បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការធ្វើការបង្ហាញអំពីគម្រោងលំនៅដ្ឋានខុនដូ Habitat នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ជាក់ស្តែងពួកយើងបានលក់ខុនដូចំនួនមួយយូនីតទៅឲ្យអតិថិជនម្នាក់មកពីបរទេសនៅក្នុងព្រឹត្តិការណ៍មួយនេះ។ ក្រៅពីនេះយើងទទួលបានអ្នកចាប់អារម្មណ៍ទិញ និងអ្នកចូលមកទស្សនាគម្រោងរបស់យើងជាច្រើននាក់ផ្សេងទៀត។ យើងរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះលើកក្រោយទៀត!”“យើងមានការពេញចិត្តយ៉ាងខ្លាំងដែលពួកយើងបានចូលរួមជាមួយព្រឹត្តិការណ៍បង្ហាញអចលនទ្រព្យ ដែលរៀបចំឡើងដោយ Realestate.com.kh នៅសណ្ឋាគារណាហ្គាវើល។ ព្រឹត្តិការណ៍អាចឲ្យពួកយើងបានទទួលការលក់ដោយផ្ទាល់យ៉ាងច្រើន និងទទួលបានអ្នកដែលមានបំណងទិញពិតប្រាកដជាច្រើននាក់ពីព្រឹត្តិការណ៍នេះ។ យើងទន្ទឹមរងចាំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះលើកក្រោយទេៀតដែលរៀបចំដោយ Realestate.com.kh” យោងតាមសម្តីរបស់ លោក Laurence Hamilton នាយករងនៃក្រុមហ៊ុន  NC Max World Real Estate Development/Brokerage ដែលបានចូលរួមដាក់តាំងបង្ហាញគម្រោងដូចជា៖ គម្រោង The View និងគម្រោង East One Apartments។លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន LK Development Group ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូ The Elements បានលើកឡើងថា “ព្រឹត្តិការណពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះគឺទទួលបានលទ្ធផលលើសពីការរំពឹងទុករបស់យើង” Realestate.com.kh បានបំពេញអ្វីដែលពួកគេបានសន្យាជាមួយនឹងម្ចាស់គម្រោងទាំងអស់។ យើងបានជួបអ្នកទិញដែលមានសក្តានុពលក៏ដូចជាវិនិយោគិនសំខាន់ៗជាច្រើនជាតាមការចង់បានរបស់យើង។ យើងប្រាកដណាស់ថាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យជាកម្មវិធីដ៏ល្អបំផុតនៅក្នុងទីផ្សារ ហើយមានភាពរីករាយនឹងធ្វើការជាមួយ Realestate.com.kh នាពេលអនាគត។"លើសពីនេះទៀតពិព័រណ៍ក៏មានសិក្ខាសាលាសំខាន់ៗដែលពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ។ លោកអ្នកអាចស្វែងរកបទបង្ហាញជាវីដេអូតាមរយៈគេហទំព័រ www.realestate.com. kh/newsរថយន្តម៉ាក Porsche និង Mercedes Benz ក៏បានចូលរួមដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយផ្តល់ឱកាសឱ្យភ្ញៀវបានសាកល្បងបើកបររថយន្តនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញធ្វើដំណើរចេញពីចំណត រថយន្តសណ្ឋាគារណាហ្គាវើល។ព្រឹត្តិការណ៍តាំងពិព័រណ៍នេះអាចដំណើរការបានដោយរលូនដោយមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Last Mile Works VR ក្រុមហ៊ុនផ្គត់ផ្តង់សំភារៈកីឡា Seara ក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Cellcard។ យើងក៏សូមថ្លែងអំណរគុណដល់ដៃគូរផ្សព្វផ្សាយរបស់យើងរួមមាន៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អនឡាញ Bizkhmer កាសែត Khmernavi/Enjoy Cambodia, Sin Chew Daily, B2B Cambodia, Britcham, Amcham, សមាគមន៍អ្នកសាងសង់កម្ពុជា(CCA) គេហទំព័រProguru អន្តរជាតិ គេហទំព័រ Property Guru, សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA),  គេហទំព័រអចលនទ្រព្យ Juwai.com,​​ សារព័ត៌មាន Asian Property Review, Property Report​ កាសែត Khmer Times កាសែត La Reine “ពិព័រណ៍អចលនទ្រព្យរបស់យើងបានធ្វើឲ្យវិនិយោគិន កាន់តែមើលឃើញឱកាសវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា” នេះជាការលើកឡើងរបស់នាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យ Realestate.com.kh លោក Thomas O'Sullivan។” លោកបានបន្ថែមទៀតថា “នៅពេលដែលវិនិយោគិនមកពីគ្រប់ទិសទីបានមកដល់រាជធានីភ្នំពេញសម្រាប់ការចូលរួមជាមួយពិព័រណ៍អចលនទ្រព្យរបស់យើង។ ពួកគេអាចស្វែងយល់អំពីទីផ្សារកម្ពុជាដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេស។ ហើយពួកគេបានធ្វើដំណើរមកដើម្បីស្វែងយល់បន្ថែមភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានកំពុងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។ ការអភិវឌ្ឍន៍ទាំងនេះបានបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។”បន្ទាប់ពីទទួលបានភាពជោគជ័យដែលមិនធ្លាប់មាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា។ Realestate.com.kh មានគម្រោងរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍បន្ទាប់ដែលកាន់តែធំ និងកាន់តែពិសេសជាងមុនសម្រាប់ក្នុងឆ្នាំ២០១៧៕ស្វែងរកព័ត៌មានល្អបំផុតទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh
REAKH Survey 2023 KH 590 x 250
ស្វែងយល់ជាមួយអ្នកជំនាញពីវិស័យអចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា!
ស្វែងយល់ជាមួយអ្នកជំនាញពីវិស័យអចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា!
June 6, 2022, 5:04 p.m.
Events & Announcements
Realestate News
ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមនៅសប្តាហ៍នេះ!ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រ និងថ្ងៃសៅរិ៍ ទី៥ និងទី៦ ខែ ឧសភា នៅសណ្ឋាគារណាហ្គាហ្វើល (សាលធំជាន់ទី២) វេលាម៉ោង ១០ៈ០០ ព្រឹក ដល់ ម៉ោង ៦:០០ ល្ងាច+ មានគម្រោងអភិវឌ្ឍន៍ចូលរួមប្រមាណ ២០គម្រោង+ សិក្ខាសាលាដែលមានការចូលរួមពីអ្នកជំនាញ ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញផ្នែកច្បាប់+ ឱកាសឈ្នះរង្វាន់សំបុត្រយន្តហោះពីក្រុមហ៊ុនខេមបូឌៀរអង្គរអ៊ែរ+ ការបើកបរសាកល្បងជាមួយរថយន្តម៉ាក Porsche និង Mercedesចូលរួមដោយសេរី ដោយមិនមានការចុះឈ្មោះអ្វីឡើយសូមអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ លោកអ្នកអាចចូលរួមជាមួួយមិត្តភក្តិ និងក្រុមគ្រួសារបាន ភ្ជាប់ទំនាក់ទំនង និងស្វែងយល់អំពីវិស័យអចលនទ្រព្យនៅកម្ពុជាដែលនាំមកជូនដោយ Realestate.com.kh!សូមចុឈ្មោះនៅទីនេះ និងទទួលយកព័ត៌មានថ្មីៗគោលបំណងនៃព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧នេះគឺដើម្បីផ្សព្វផ្សាយ​ពីប្រទេសកម្ពុជា និងវិស័យអចលនទ្រព្យកម្ពុជាទៅក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកគម្រោងអភិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសព្រមទាំងក្រុមហ៊ុនផ្សេងៗទៀតដែលមានឥទ្ធិពលនិងដើរតួសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យមកក្នុងការតាំងបង្ហាញនេះ។ក្នុងអំឡុងពេល២ថ្ងៃនៃព្រឹត្តិការណ៍នេះ (ថ្ងៃសុក្រ និងថ្ងៃសៅរិ៍) អ្នកចូលរួមទាំងអស់ក៏មានឱកាសចូលរួមជាមួយសិក្ខាសាលាអប់រំផ្សេងៗគ្នាដែលនឹងជួយដល់អ្នកទិញអចលនទ្រព្យ និងវិនិយោគិនឲ្យបានស្វែងយល់អំពីទីផ្សារកាតព្វកិច្ចស្រ​បច្បាប់នៃកម្មសិទ្ធិកាន់កាប់អចលន ទ្រព្យ និងក៏ដូចជាជួយដល់អ្នក​ទិញឲ្យមានភាពច្បាស់លាស់នៅពេលដែលទិញអចលនទ្រព្យនៅកម្ពុជា។ប្រធានបទនឹងត្រូវធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះរួមមាន៖ ច្បាប់អចលនទ្រព្យ កម្មសិទ្ធិកាន់កាប់កាតព្វកិច្ចពន្ធ ការវិភាគពីការវិនិយោគក្នុងតំបន់នៅទូទាំងប្រទេសកម្ពុជា​ការពិចារណាពីការគ្រប់គ្រងអចលនទ្រព្យ និងប្រធានបទសំខាន់ៗផ្សេងៗទៀត។សិក្ខាសាលានៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យនេះគឺអាចចូលរួមដោយសេរីសម្រាប់អ្នកចូលរួមទាំងអស់។ អ្នកចូលរួមក៏អាចចោទជាសំនួរទៅកាន់វាគ្មិននីមួយៗដែលបានធ្វើបទបង្ហាញ។កាលវិភាគលម្អិតសម្រាប់វគ្គសិក្ខាសាលានៅថ្ងៃសុក្រ និងថ្ងៃសៅរិ៍​ មានដូចខាងក្រោម៖កាលវិភាគសម្រាប់ថ្ងៃទី១ ថ្ងៃសុក្រ ទី៥ ខែឧសភា៖ទស្សនលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៖ ការឈានចូលទីផ្សារ​សមាគមន៍អាស៊ាន (១២:៣០ – ១:០០រសៀល)លោក​ បណ្ឌិត​ សុខ ស៊ីផាន់ណាដែលជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ ZicolawCambodia, Transition from ‘Live Era’ to ‘Life Era’ (1:00PM - 1:15PM)Anita Cui អនុប្រធានចាត់ការទូទៅក្រុមហ៊ុន GREDvKirirom Project Development (1:15PM - 1:45PM)លោក Takeshi Izuka នាយកគ្រប់គ្រងគម្រោង vKiriromកម្មសិទ្ធិកាន់កាប់របស់ជនបរទេសក្នុងប្រទេសកម្ពុជា៖ ច្បាប់ និងការអនុវត្តន៍) (២:៣០ – ៣:១៥រសៀល)លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិក Zicolawការពង្រឹងសុវត្ថិភាពដើម្បីបង្កើនតម្លៃអចលនទ្រព្យ (៣:១៥ – ៣:៤៥រសៀល)លោក Athanasius Pang នាយកគ្រប់គ្រងនៃក្រុមហ៊ុន Trivox Global Security Group និងជាប្រធានសាខានៃ DL Edvanceទស្សនវិស័យរបស់វិនិយោគិនសិង្ហបុរីក្នុងទីផ្សារអចលនទ្រព្យកម្ពុជា (៣:៤៥ – ៤:៣០រសៀល)លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន  PropertyGuru Groupពន្ធសម្រាប់វិនិយោគិន៖ ការពិចារណាលើពន្ធអចលនទ្រព្យ សម្រាប់ម្ចាស់អចលនទ្រព្យក្នុងប្រទេសកម្ពុជា (៤:៣០ – ៤:៤៥រសៀល)លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Managementការវិវត្តន៍នៃការគ្រប់គ្រងអចលនទ្រព្យនៅភ្នំពេញ (៤:៤៥ – ៥:១៥រសៀល)លោក Benny Tan ប្រធានប្រឹក្សានៃក្រុមហ៊ុន SC Capitalកាលវិភាគសម្រាប់ថ្ងៃទី២ ថ្ងៃសៅរិ៍ ទី៦ ខែឧសភា៖និន្នាការរបស់អតិថិជននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា (១:៣០ – ២:០០រសៀល)លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.khអចលនទ្រព្យ​ផ្នែក​ឧស្សាហកម្មជាមួយនឹង​ការវិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេសក្នុង​ទីផ្សារងើបឡើង​ថ្មី និង​ផលប្រយោជន៍​នៃ​រោងចក្រ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ​(២:០០ – ២:៣០រសៀល)លោក Edmond Lim ប្រធានគម្រោងរបស់ក្រុមហ៊ុន Cambodia Propnexឱកាស​វិនិយោគ​នៅក្នុង​តំបន់​ជ្រោយចង្វារ​  ​(២:៣០ – ២:៤៥រសៀល)លោក Leang Ki ប្រធានផ្នែកលក់របស់គម្រោង Highland Condominiumឱកាសសម្រាប់វិនិយោគជាមួយគម្រោង vKirirom  ​(២:៤៥ – ៣:០០រសៀល)លោក Takeshi Izuka ប្រធានគម្រោង vKiriromការរីកចម្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​៖ ការវិនិយោគ​តំបន់ឆ្នេរ​ក្នុង​ប្រទេសកម្ពុជា ​​(៣:៣០ – ៤:១៥រសៀល)លោក Christophe Forsetti ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន KC JSMស្វែងយល់ពីសក្តានុពលដែលមិនទាន់ប្រើប្រាស់នៅក្នុងទីផ្សារអចលនទ្រព្យឥណ្ឌូចិន (៤:១៥ – ៤:៣០រសៀល)លោក Johnny Chan ប្រធានទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន Creed Groupការគ្រប់គ្រង​អចលនទ្រព្យ​របស់​អ្នក​៖ ការពិចារណា​លើ​ការ​គ្រប់គ្រង​អចលនទ្រព្យ​សម្រាប់​វិនិយោគិន​ (៤:៣០ – ៥:០០រសៀល)លោក Simon Griffiths  នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ  Metro Globalការស្វែងយល់ពីទិន្នន័យក្រៅប្រទេសនៅក្នុងទីផ្សារអចលនទ្រព្យ ​(៥:០០ – ៥:៣០រសៀល)លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capitalទាញយកកាលវិភាគទាំងស្រុងនៅទីនេះព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យគឺចាប់ផ្តើមនៅសប្តាហ៍នេះ!ព្រឹត្តិការណ៍​នេះ​នឹងចាប់ផ្តើម​ឡើង​នៅ ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅ​រិ៍ --​ ថ្ងៃទី​៥ និង​ទី​៦ ខែឧសភា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល (សាលធំជាន់ទី២) ហើយ​កម្មវិធី​នេះ​ចាប់ផ្តើម​ពីម៉ោង​១០ ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​+ មានគម្រោងអភិវឌ្ឍន៍ថ្មីជាង២០ នឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍នេះ+ សិក្ខាសាលាអប់រំពីអ្នកសេដ្ឋកិច្ច​ ភ្នាក់ងារអចលនទ្រព្យ និងអ្នកច្បាប់+ ឈ្នះសំបុត្រយន្តហោះទៅក្រៅប្រទេសពីក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ+​ សាកល្បងបើកជាមួយរថយន្តម៉ាក Porsche និង Mercedes.អាច​ចូលរួម​ដោយ​សេរី និង​មិនចាំបាច់​មានការ​ចុះឈ្មោះ​អ្វី​ឡើយ​!ឬអាចចុះឈ្មោះ​ដើម្បីទទួលបានព័ត៌មានថ្មីៗ​!សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង +855 17 436 756 / +855 69 436 756 info@realestate.com.khស្វែងរកព័ត៌មានថ្មីៗបំផុតជាមួយ Realestate.com.kh!
គម្រោងផ្លូវល្បឿនលឿនថ្មីមួយខ្សែតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ
គម្រោងផ្លូវល្បឿនលឿនថ្មីមួយខ្សែតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ
June 6, 2022, 5:04 p.m.
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាមលោក Truong Quang Nghia និង លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី២៥ខែមេសាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើការសាងសង់នៃផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញកាត់តាមច្រកអន្តរជាតិក្រុងម៉ុកបៃទៅកាន់ទីក្រុងភ្នំពេញកាត់តាមច្រកអន្តរជាតិក្រុងបាវិត។អនុស្សរណៈនេះគឺជាផ្នែកមួយនៃឯកសារសំខាន់ចំនួនបួនដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការដោយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មកកាន់ប្រទេសកម្ពុជានៅថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែមេសា។ ចម្ងាយ៦៥គីឡូម៉ែត្រពីក្រុងហូជីមិញទៅកាន់ច្រក អន្តរជាតិក្រុងម៉ុកបៃនឹងត្រូវសាងសង់ឡើងដោយភាគីវៀតណាម ខណៈពេលដែលប្រទេសកម្ពុជានឹងសាងសង់ផ្លូវចំងាយ១៣០គីឡូម៉ែត្រភ្នំពេញទៅក្រុងបាវិតដែលត្រូវបានផ្តល់ជំនួយថវិកាដោយប្រទេសជប៉ុន។រដ្ឋាភិបាលកម្ពុជានិងវៀតណាមបានយល់ព្រមរួមគ្នាវិនិយោគនៅក្នុងការភ្ជាប់ផ្លូវល្បឿនជាមួយទីក្រុងហូជីមិញ និងរាជធានីភ្នំពេញដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនផ្លូវគោករវាងប្រទេសទាំងពីរ។ផ្លូវល្បឿនលឿននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទៅកាន់តំបន់សេដ្ឋកិច្ច ហើយជាពិសេសសម្រួលដល់ការធ្វើពាណិជ្ជកម្មទៅកាន់អន្តរជាតិនិងជាពិសេសតំបន់សហគមន៍អាស៊ាន។សូមបញ្ជាក់ផងដែរថាប្រទេសទាំងពីរបានយល់ព្រមលើសំណើភាពជាដៃគូក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនរវាងប្រទេសទាំងពីរ។ក្នុងពេលថ្មីៗនេះប្រទេសកម្ពុជា និងប្រទេសវៀតណាមបានសហការគ្នាលើការសាងសង់ស្ពានតភា្ជប់ប្រទេសទាំងពីរ ដែលស្ពានទាំងពីរនោះមានឈ្មោះថាស្ពានជ្រៃធំ និងស្ពានឡុងប៊ិញ៕តាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
ចំណុចសំខាន់ៗដែលត្រូវយល់ដឹងអំពីការឆបោកនៅក្នុងវិស័យអចលនទ្រព្យ
ចំណុចសំខាន់ៗដែលត្រូវយល់ដឹងអំពីការឆបោកនៅក្នុងវិស័យអចលនទ្រព្យ
June 6, 2022, 5:04 p.m.
ទោះបីជាកម្ពុជាមានកំណើនវិស័យអចលនទ្រព្យកើនឡើងយ៉ាងខ្លាំងក៏ដោយប៉ុន្តែនៅតែមានអ្នកអភិវឌ្ឍន៍មួយចំនួន បានកេងបន្លំក្នុងវិស័យផងដែរជាមួយការផ្តល់នូវរាល់ព័ត៌មានដែលមិនមានភាពច្បាស់លាស់ដើម្បីកេងយកផលចំណេញក្នុងរយៈ ពេលខ្លី។ ដោយសារតែមានភាពធូរលុងនៃបទបញ្ញត្តិក៏ដូចជាស្តង់ដារអាជីវកម្មមានភាពច្របូកច្របល់ក្នុងវិស័យអចលនទ្រព្យដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់។ វាយឺតពេលទៅហើយនៅពេលដែលពួកគេបានដឹងថាខ្លួនកំពុងត្រូវបានគេបោកប្រាស់ហើយប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នវាអាចធ្វើឱ្យអ្នកខាតបង់ហិរញ្ញវត្ថុដោយឥតប្រយោជន៍!ចំណុចខាងក្រោមនេះអ្នកត្រូវតែយល់ដឹងដើម្បីជៀសវាងពីការឆបោក៖ម្ចាស់ក្លែងក្លាយ៖ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមួយ។ អចលនទ្រព្យទាំងនេះគឺភាគច្រើនជាអចលនទ្រព្យនៅទំនេរ។ អ្វីដែលអ្នកអាចធ្វើបានគឺសាកសួរ ឬមាននរណាម្នាក់ទៅសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើមានភាពខុសគ្នារវាងព័ត៌មានរបស់ពួកគេ និងព័ត៌មានរ​បស់អ្នកលក់យ៉ាងដូចម្តេច។ ជាថ្មីម្តងទៀតការត្រួតពិនិត្យលើប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ណាស់ប្រសិនបើម្ចាស់មិនអាចទទួលបានប្លង់កម្មសិទ្ធិនោះគឺមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ត្រូវទៅរកអាជ្ញាធរពាក់ព័ន្ធ និងស្វែងរកថាតើពួកគេគឺជាម្ចាស់ពិតប្រាកដ  ឬមិនមែនមុនពេលដែលអ្នកប្រគល់ប្រាក់ឲ្យពួកគេ។ផ្ទះដាក់លក់មុនគម្រោងចេញជាផ្លូវការ៖មានគម្រោងមួយចំនួនបានដាក់លក់មុនពេលចាប់បើកដំណើរការសាងសង់ ដែលការដាក់លក់នេះអាចជាការប្រមូលថវិការ សម្រាប់យកទៅផ្គត់ផ្គង់ការសាងសង់ ឬភាសាសាមញ្ញគេហៅថាធ្វើនំអត់ម្សៅ។ គម្រោងលំនៅដ្ឋានមួយចំនួនដែលធ្វើការលក់មុនពេលប្រកាសលក់ជាផ្លូវការមានដូចជា៖ គម្រោងបុរី គម្រោងដីពុះឡូតិ៍ និងគម្រោងអភិវឌ្ឍន៍ខុនដូ។ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះអ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់របស់អ្នកអភិវឌ្ឍន៍ដែលលោកអ្នកមាន បំណងទិញ។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អរួចទៅហើយ សូមចងចាំថានេះមិនមែនមាន ន័យថាអ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗដែលទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ពីការផ្សាយព័ត៌មានធំៗ និងអាចទុកចិត្តបាន។ អត្ថបទភាគច្រើនបានបង្ហាញពីសមិទ្ធិផលកន្លងមករបស់អ្នកអភិវឌ្ឍន៍ថាតើគម្រោងត្រូវបានគេអនុម័តព្រមព្រៀងឲ្យសាងសង់ឬក៏អត់។ សូមកត់សម្គាល់ពីប្រព័ន្ធផ្សព្វផ្សាយដែលមានភាពត្រឹមត្រូវមិនគួរពឹងផ្អែកលើអ្វីតែម្ខាងៗទេដោយសារវាមិនអាចបង្ហាញពីភាពត្រឹមត្រូវទាំងស្រុងបានទេ។អ្នកអាចផ្ទៀងផ្ទាត់ជាមួយក្រសួងពាក់ព័ន្ធផងដែរដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថាតើមានការយល់ព្រមណាមួយនិងលិខិតបញ្ជាក់សម្រាប់អ្នកអភិវឌ្ឍន៍ដែរឬទេ! ពួកគេត្រូវតែទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុនសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្លួន។ ពួកគេត្រូវតែមានប្លង់រឹងមេលើដីដែលពួកគេកំពុងអភិវឌ្ឍន៍ត្រូវមានអាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍន៍រួមទាំងផែនការមេនៃការអភិវឌ្ឍពេញលេញចាប់តំាងពីការចាប់ផ្តើមរហូតដល់បញ្ចប់ហើយពួកគេត្រូវតែមានអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍន៍នេះមិនបង្ហាញនូវឯកសារច្បាស់លាស់អ្វីទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញឡើយ។ ប្រសិនបើអ្នកទិញដោយមិនបានទទួលប្លង់រឹង​ ឬប្លង់កាន់កាប់រួមគ្នាសម្រាប់យូនីតនៃអគារខ្ពស់ៗនេះគឺជាសញ្ញានៃគ្រោះថ្នាក់មួយយ៉ាងច្បាស់លាស់៕ស្វែងយល់អំពីការវិនិយោគ និងចំណេះដឹងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់គេហទំព័រអចលនទ្រព្យ​ Realestate.com.khថ្ងៃនេះ។ ប្រមូលផ្តុំព័ត៌មានអចលនទ្រព្យដែលជាព័ត៌មានដ៏មានប្រយោជន៍សម្រាប់អ្នកលក់ និងអ្នកទិញនៅក្នុងប្រទេសកម្ពុជា។ស្វែងរកអចលនទ្រព្យល្អៗនៅក្នុងប្រទេសកម្ពុជានៅទីនេះ!
ការសាងសង់គ្រឹះរបស់គម្រោង The Penthouse បានបញ្ចប់
ការសាងសង់គ្រឹះរបស់គម្រោង The Penthouse បានបញ្ចប់
June 6, 2022, 5:04 p.m.
ការសាងសង់គ្រឹះរបស់គម្រោង The Penthouse បានបញ្ចប់បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ក្នុងខែមីនាឆ្នាំនេះ ការសាងសង់គ្រឹះរបស់អគារខុនដូលំដាប់ផ្កាយ៥ The Penthouse Residence ត្រូវបានបញ្ចប់ហើយកំពុងបន្តលើការសាង សង់ជាន់ក្រោមដីនិងរចនាសម្ព័ន្ធគ្រឿងបង្គុំរបស់អគារ។មានទីតាំងស្ថិតនៅក្នុងតំបន់ដងទន្លេ ដែលមានការរីកចម្រើនដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញដោយស្ថិតនៅតាមបណ្តោយ មហាវិថីសុធារសទល់មុខសណ្ឋាគារ Sofitel Phokeethra និងផ្សារទំនើបអ៊ីអន។ The Penthouse ត្រូវបានសាងសង់ឡើងទៅតាមស្តង់ដារអន្ដរជាតិជាមួយសម្ភារ និងបច្ចេកវិទ្យាសាងសង់ដែលប្រកបដោយភាពច្នៃប្រឌិដ្ឋ និងទំនើបៗបំផុត។ ចំណុចទាំងនេះគឺដើម្បីធានានូវគុណភាព សោភ័ណភាព និងការផ្តល់ជូននូវបែបបទរស់នៅដែលប្រកបដោយផាសុកភាពដល់អតិថិជន។ ផ្ទុយពីគម្រោងអភិវឌ្ឍន៍ផ្សេងៗដែលមិនបង្ហាញនូវព័ត៌មានលម្អិតស្តីពីការសាងសង់ និងសម្ភារដែលប្រើប្រាស់គម្រោងអភិវឌ្ឍន៍ដែលមានតម្លៃ១១០លានដុល្លារនេះមានគោលបំណងបង្ហាញពីតម្លាភាពនៃព័ត៌មានពាក់ព័ន្ធនឹងសំណង់ដើម្បីទទួលបាននូវទំនុកចិត្តពីអតិថិជន។បើយោងតាមក្រុមហ៊ុនអភិវឌ្ឍ The Penthouse Residence Co., Ltd. ប្លង់ស្ថាបត្យកម្មរបស់គម្រោងកម្ពស់៣៦ជាន់នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន HOKO Design and Build Co., Ltd. ក្រោមការសិក្សាយ៉ាងលំអិតរបស់ស្ថាបត្យករជនជាតិខ្មែរ បារាំង កាណាដា និងអាមេរិកចំណែកឯការរចនាផ្នែកខាងក្នុងធ្វើឡើងដោយក្រុមហ៊ុន Sangiorgio ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលី។ ដោយអនុលោមតាមកូដអគារនៃស្តង់ដារបេតុងរបស់វិទ្យាស្ថានបេតុងរបស់អាមេរិក (ACI) អគារនេះនឹងប្រើប្រាស់ខ្នាតបេតុងដ៏រឹងមាំសម្រាប់រចនាសម្ព័ន្ធគ្រឿងបង្គុំអគារខណៈដែលជញ្ជាំងនឹងត្រូវបានតម្លើងផ្សំគ្នាដោយបេតុងអារម៉េឥដ្ឋបាយអ និងឥដ្ឋស្រាល ឬកញ្ចក់ដើម្បីកាត់បន្ថយបន្ទុកទម្ងន់លើអគារ។អតិថិនដែលស្នាក់នៅក្នុងខុនដូរដែលមាន៤៥៨យូនីតនេះនឹងរីករាយជាមួយនិងការរស់នៅប្រកបដោយផាសុកភាពដោយបន្ទប់មានកម្ពស់ពិដានយ៉ាងទូលាយពី២,៦ម៉ែត្រទៅ២,៨ម៉ែត្រដែលបំពាក់នូវពិដានម្នាងសីលាគុណភាពខ្ពស់ជាមួយនឹងស្រទាប់ Skim Coat និងថ្នាំលាបប្រភេទEmulsion។ ខណៈដែលបង្អួចនឹងត្រូវបំពាក់ដោយស៊ុមអាលុយមីញ៉ូមដែលស្រោបស្រទាប់ថ្នាំការពារច្រែះហើយទ្វារវិញគឺប្រើប្រាស់នូវវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ជាច្រើន។ សម្រាប់ច្រកទ្វារធំនឹងត្រូវរចនាឡើងពី ឈើដុំធម្មជាតិជាមួយនិងការលំអដោយបន្ទះឈើ MDF (Medium Density Fibreboard។ ចំពោះទ្វារឈើបន្ទះខ្យល់ខាងក្នុងត្រូវបានរចនាឡើងសម្រាប់បន្ទប់គេង និងបន្ទប់ទឹក។ ចំពោះទ្វារនៅរានហាល និងទ្វារផ្សេងៗទៀតនឹងបំពាក់ដោយស៊ុមអាលុយសមិនច្រែះ ជាមួយនិងកញ្ចក់រុញរំកិល ឬបិទបើក។កម្រាលគឺជាផ្នែកមួយក្នុងចំណោមផ្នែកសំខាន់ៗនៅក្នុងលំនៅដ្ឋានដែលក្រុមហ៊ុនអភិវឌ្ឍន៍បានផ្ដល់អាទិភាពជាពិសេស។ កម្រាលឥដ្ឋប្រភេទផ្សេងៗគ្នានឹងត្រូវបានរៀបតម្រូវយ៉ាងល្អឥតខ្ចោះនៅក្នុងទីតាំងផ្សេងៗគ្នាក្នុងបរិវេណលំនៅដ្ឋាន។ សម្រាប់ច្រកចូលបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ ច្រករបៀងខាងក្នុង និងកន្លែងប្រើប្រាស់ផ្សេងទៀត និងមានបំពាក់នូវឥដ្ឋការ៉ូ (homogeneous tiles with skirting) ចំណែកផ្ទះបាយក៏ត្រូវបានរចនាឡើងដោយប្រើឥដ្ឋការ៉ូ (homogeneous tiles) ផងដែរ ដែលដូចគ្នាទៅនឹងបន្ទប់ទឹក និងរានហាលក៏ត្រូវប្រើនូវឥដ្ឋការ៉ូ (homogeneous tiles with skirting) និងជាប្រភេទឥដ្ឋការ៉ូសេរ៉ាមិចជាមួយប្រព័ន្ធការពារជម្រាបទឹកសម្រាប់បន្ទប់ទឹក។ ដោយឡែកកម្រាលឥដ្ឋសេរ៉ាមិចដែលមានផ្ទៃបែបកម្រាលឈើ ត្រូវបានរចនាឡើងជាពិសេសសម្រាប់បន្ទប់គេង។ចំពោះជញ្ជាំងនឹងលំអបញ្ចប់ដោយថ្នាំលាបដែលមានស្រទាប់ថ្នាំ Skim coat emulsion ការពារបាននូវការកាន់ស្លែស្នាមប្រឡាក់ ងាយសម្អាត និងមិនប៉ះពាល់ដល់ខុសភាពទាំងជញ្ជាំងនៅច្រកចូលបន្ទប់ទទួលភ្ញៀវបន្ទប់បរិភោគអាហារបន្ទប់គេងទាំងអស់ ច្រកផ្លូវដើរខាងក្នុង និងកន្លែងទុកដាក់សម្ភារនៃបន្ទប់ខុនដូ។ ដោយសារថាឥដ្ឋការ៉ូ (homogeneous tiles) នឹងត្រូវបានប្រើប្រាស់សម្រាប់ពេញផ្ទៃបន្ទប់ទឹកទាំងអស់ដូចនេះឥដ្ឋការ៉ូប្រភេទនេះ និងឥដ្ឋការ៉ូសេរ៉ាមិចនឹងត្រូវបានប្រើសម្រាប់ជញ្ជាំងផ្ទះបាយ និងតុរៀបម្ហូបអាហារ និងទូចង្ក្រានខាងលើផងដែរ។ម៉ាស៊ីនត្រជាក់ដែលបំពាក់ជាប់ជញ្ជាំងនឹងត្រូវដំឡើងនៅក្នុងបន្ទប់ខុនដូនីមួយៗ។ សម្រាប់បរិក្ខារបន្ទប់ទឹកនឹងបំពាក់នូវអាង ងូតទឹកមួយឈុត ក្បាលផ្កាឈូកងូតទឹកជាមួយដងកាន់ដៃមួយឈុត និងឡាវ៉ាបូលាងដៃមួយឈុតតុដាក់សម្ភារសំអាងជាមួយនិងកញ្ចក់ឆ្លុះមួយឈុត ចានបង្គន់មួយឈុត ទម្រដាក់កន្សែង ឬទំពក់អាវសម្រាប់បន្ទប់ទឹកមេ (អាស្រ័យទៅតាមប្រភេទបន្ទប់ខុនដូនីមួយៗ)។ក្រៅពីនេះមានលក្ខណៈពិសេសបន្ថែមទៀតដូចជាទូផ្ទះបាយត្រូវបានរួមបញ្ចូលគ្នាទៅនឹងបំពង់ និងគម្របម៉ាស៊ីនកំដៅទឹកអគ្គិសនី។ជាមួយការងារសាងសង់ដ៏លឿនគម្រោងនេះត្រូវបានគេរំពឹងទុកថានឹងត្រូវបញ្ចប់មុនដំណាច់ឆ្នាំ២០១៨ទៅតាមកាលកំណត់របស់ខ្លួន។ អចលនទ្រព្យនេះផ្តល់ជូននូវបន្ទប់ខុនដូបួនប្រភេទដូចជា៖ បន្ទប់ (Studio) ចំនួន២៤២យូនីត មានតម្លៃចាប់ពី ៩២.០០០ ដុល្លារក្នុងមួយយូនីតបន្ទប់ (Suite) ប្រភេទ (បន្ទប់គេង ២-៣) ចំនួន៩២យូនីតមានតម្លៃចាប់ពី១២៩,០០០ដុល្លារ បន្ទប់ប្រភេទ Embassy (បន្ទប់គេង ២-៣) មាន៩៤យូនីតមានតម្លៃចាប់ពី ១៧២,០០០ ដុល្លារ និងបន្ទប់ប្រភេទ President (បន្ទប់គេង៣) មាន១៤យូនីតតម្លៃចាប់ពី២៧២,០០០ដុល្លារ ។ ចុងក្រោយគឺបន្ទប់ប្រភេទ Richmond Penthouse (បន្ទប់គេង ២,​ ៣, ៤) មានចំនួន ១៦ យូនីត និងតម្លៃចាប់ពី ២៩០,០០០ដុល្លារ។ប្រមាណ៦៥%នៃយូនីតត្រូវបានលក់ជាមួួយនឹងការរំពឹងទុកនឹងអាចលក់បានដល់រហូត៨៥%នៅចុងឆ្នាំនេះ យោងតាមកញ្ញា Sunna Lee ប្រធានផ្នែកទីផ្សារនៃគម្រោងលំនៅដ្ឋាន  The Penthouse Residence។គម្រោង The Penthouse Residence គឺជាគម្រោងខុនដូមួយក្នុងចំណោមគម្រោងខុនដូដែលលក់ដាច់ជាងគេបំផុតនៅទីក្រុងភ្នំពេញក្នុងរយៈពេលកន្លងមកដល់ពេលនេះគម្រោងនេះផ្តល់ជូននូវគុណភាពដែលល្អបំផុត និងតម្លៃសមរម្យ។ The Penthouse Residence នឹងផ្តល់ជូនទាំងគុណភាព និងតម្លៃដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យដែលមានអាហារដ្ឋានដ៏ប្រណីតនៅជាន់ដំបូលអគារ និងចំណតរថយន្តចំនួន១០ជាន់។ សម្រាប់ពេលឥឡូវនេះក្រុមហ៊ុនមានការលក់បញ្ចុះតម្លៃ៣ភាគរយហើយមានភោជនីយដ្ឋាននៅលើដំបូល និងមានការធានាលើការជួលត្រលប់ដែលផ្តល់ជូន៦%ក្នុងមួយឆ្នាំឬ១៨%សម្រាប់រយៈពេល៣ឆ្នាំ។ ការរស់នៅប្រកបដោយភាពប្រណិត និងឱកាសវិនិយោគដ៏សមប្រកបជាមួយនឹងគម្រោងលំនៅដ្ឋានមួយនេះ៕សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង  The Penthouse សូមចូលទៅកាន់ Realestate.com.kh
ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមត្រឹមតែ៣សប្តាហ៍ទៀតប៉ុណ្ណោះ!
ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមត្រឹមតែ៣សប្តាហ៍ទៀតប៉ុណ្ណោះ!
June 6, 2022, 5:04 p.m.
Realestate News
Events & Announcements
ជាមួយនឹងភាពរីកចម្រើនដ៏ខ្លាំងក្លានិងការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ និងសំណង់ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងតែផ្លាស់ប្តូរការវិនិយោគរបស់ពួកគេមកកាន់ទីផ្សារប្រទេសកម្ពុជា។ដើម្បីបង្ហាញឱកាសវិនិយោគ និងការអភិវឌ្ឍន៍ឈានមុខគេដែលប្រទេសកម្ពុជាផ្តល់ជូននាពេលបច្ចុប្បន្ន គេហទំព័រ Realestate.com.kh បានរៀបចំពិព័រណ៍អចលនទ្រព្យដ៏ធំមួយក្នុងប្រទេកម្ពុជា។ ការតាំងពិព័រណ៍នេះនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែឧសភា ឆ្នាំ២០១៧ក្នុងសាលធំ (grand ballroom) នៅជាន់ទីពីរក្នុងសណ្ឋាគារណាហ្គាវើលក្នុងរាជធានីភ្នំពេញ។​ សណ្ឋាគារណាហ្គាវើលគឺជាកាស៊ីណូដែលមានអជ្ញាប័ណ្ណស្របច្បាប់នៅក្នុងទីក្រុងភ្នំពេញ។ព្រឹត្តិការណ៍នេះមានអ្នកចូលរួមវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនពាន់នាក់  ហើយក៏ដូចជាជួយដល់អ្នកស្វែងរកអចលនទ្រព្យឱ្យដឹងអំពីរបៀបវិនិយោគដោយភាពជោគជ័យនៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងតែរីកចម្រើនមួយនេះផងដែរ។ជាមួយនឹងការជួយជ្រោមជ្រែងពីប្រព័ន្ធផ្សព្វផ្សាយជាដៃគូ Realestate.com.kh កំពុងតែផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីទាក់ទាញវិនិយោគិនដែលមានសក្ដានុពលទាំងអស់ក្នុងតំបន់អាស៊ីនិងប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយដៃគូមានដូចជា៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា, សារព័ត៌មាន​អ៊នឡាញ Bizkhmer, Khmernavi/Enjoy Cambodia សារព័ត៌មានភាសាចិន Sin Chew Daily ទស្សនាវដ្តីពាណិជ្ជកម្ម B2B សភាពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអង់គ្លេស សមាគមន៍សាងអ្នកសង់កម្ពុជា(CCA) សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA)  គេហទំព័រអចលនទ្រព្យ Property Guru ទស្សនាវដ្តី Property​ Report អន្តរជាតិ ទស្សនាវដ្តី Property Report គេហទំព័រអចលនទ្រព្យ Asian Property Review គេហទំព័រអចលនទ្រព្យ Property Guru អន្តរជាតិ  គេហទំព័រអចលនទ្រព្យ Juwai.com, កាសែត Khmer Times និងការសែត La Reine។រហូតដល់ពេលនេះព្រឹត្តិការណ៍ដ៏ធំមួយនេះមានអ្នកចុះឈ្មោះជាង១,៥០០នាក់ហើយ។ ពួកគេបានចុះឈ្មោះតាមរយៈគេហៈទំព័រជាភាសាអង់គ្លេស និងភាសាចិនដោយបានផ្តល់ជាលេខទូរស័ព្ទនិងអ៊ីម៉ែលរបស់ពួកគេមកកាន់យើងខ្ញុំ។ បន្ថែមពីនេះកម្មវិធីនេះមានអ្នកចាប់អារម្មណ៍ជាង១,៣០០​នាក់ផ្សេងទៀតតាមរយៈទំព័រហ្វេសបុក។ កម្មវិធីនេះអាចចូលរួមដោយសេរី ហើយចំនួនទាំងនេះជាចំនួនពិតដែលពួកគេនឹងអញ្ជើញចូលរួម។ បន្ថែមពីនេះទៅទៀតចំនួនអ្នកចូលរួមយ៉ាងច្រើនរំពឹងថានឹងមកគ្រប់ទិសទី។ នៅសណ្ឋាគារណាហ្គាវើលមានដាក់បង្ហាញផ្ទាំងបាដាផ្សព្វផ្សាយក្នុងបន្ទប់ពិព័រណ៍ហើយការផ្សព្វផ្យាយពាណិជ្ជកម្មផ្សេងៗនឹងធ្វើនៅក្នុងអំឡុងពេលនៃកម្មវិធីនេះតែម្តង។ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងពិសេសដោយអ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ហើយក៏ដូចជាទាក់ទងទៅនឹងអាជីវកម្មដែលផ្ដោតទៅលើវិស័យអចលនទ្រព្យ និងភ្ញៀវដែលមានសក្តានុពលជាច្រើន។ ព្រឹត្តិការណ៍នេះចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន៖  LASTMILE VR និងក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡា Seara Sports Systems និង Ezecom។  អ្នកដែលបានចូលរួមដាក់បង្ហាញគម្រោងអភិវឌ្ឍន៍របស់ពួកគេមានដូចជា៖ ក្រុមហ៊ុន Camhomes/HLH Group  គម្រោង Habitat Condo  ក្រុមហ៊ុន Royal HM Trading  គម្រោង Sky31 Condo  ក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍ NC Maxworld Real Estate & Development  គម្រោងអភិវឌ្ឍន៍ចម្រុះ Core PPSEZ   គម្រោង VKirirom  គម្រោងខុនដូ HighLand Condo  ក្រុមហ៊ុន GRED/ One Park  គម្រោង Parkway Condo  គម្រោង Elements Condo  គម្រោង Golden One  ក្រុមហ៊ុន SC Capital  និងគម្រោងខុនដូ SkyTree Condominium។អំឡុងពេលពីរថ្ងៃនៃការពិព័រណ៍អចលនទ្រព្យ ក៏មានសិក្ខាសាលាដ៏សំខាន់មួយផងដែរដែលធ្វើឡើងដោយអ្នកជំនាញនៃវិស័យផ្សេងៗដែលរួមមាន៖ លោក​បណ្ឌិត​ សុខ ស៊ីផាន់ណាដែលជាដៃគូគ្រប់គ្រងរបស់ក្រុម ហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ Zicolaw  លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិក Zicolaw   លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Management   លោក Jasper Shin ជាអ្នកអភិវឌ្ឍន៍ និងជាអ្នកប្រឹក្សាអចលនទ្រព្យ   លោក Christophe Forsetti ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន JSM indochina  លោក Simon Griffiths  នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន  Metro Global Pte Ltd  លោក Takeshi Izuka នាយកគ្រប់គ្រងរបស់ Vikirirom  លោក Athanasius Pang នាយកផ្នែកផ្សព្វផ្សាយនៃ DL Edvance លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍនធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន  PropertyGuru Group  លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh  និង លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capital។​វាគ្មិនទាំងនេះនឹងជជែកអំពីប្រធានបទផ្សេងៗគ្នា ហើយអ្នកចូលរួមទាំងអស់នឹងមានឱកាសដើម្បីស្វែងយល់អំពីប្រធានបទដូចខាងក្រោម៖ទស្សនកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ការឈានចូលទីផ្សារក្នុងតំបន់អាស៊ាន។គម្រោងអភិវឌ្ឍន៍ vKIRIROMសិទ្ធិនៃការកាន់កាប់របស់ជនបរទេសក្នុងប្រទេសកម្ពុជា៖ ច្បាប់ និងការអនុវត្តការបង្កើនឱកាសទីផ្សារ និងតម្លៃនៃអចលនទ្រព្យពន្ធសម្រាប់វិនិយោគិន៖ ការគិតពន្ធអចលនទ្រព្យ សម្រាប់ម្ចាស់អចលនទ្រព្យក្នុងប្រទេសកម្ពុជាទស្សនវិស័យរបស់វិនិយោគិនសិង្ហបុរីក្នុងទីផ្សារអចលនទ្រព្យកម្ពុជាការវិវត្តន៍នៃការគ្រប់គ្រងអចលនទ្រព្យនិន្នាការនៃតម្រូវការអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាអចលនទ្រព្យបែបឧស្សាហកម្ម ជាមួយនឹងការវិនិយោគ និងផលប្រយោជន៍របស់រោងចក្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។ឱកាសវិនិយោគនៅក្នុងតំបន់ជ្រោយចង្វារការរីកចម្រើនក្នុងខេត្តព្រះសីហនុ៖ ការវិនិយោគតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ។ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា៖ ការកើនឡើងសម្រាប់វិនិយោគិនអាស៊ាន។ការគ្រប់គ្រងអចលនទ្រព្យរបស់អ្នក៖ ការពិចារណាលើកាគ្រប់គ្រងអចលនទ្រព្យរបស់អ្នកសម្រាប់វិនិយោគិន។ទិន្នន័យចម្រុះនៅក្នុងទីផ្សារអចលនទ្រព្យអាចចូលរួមដោយសេរី ដូច្នេះសូមកុំខកខានព្រឹត្តការណ៍ដ៏ធំមួយនេះ!ចុះឈ្មោះដោយសេរី៖សម្រាប់ការឧបត្ថម្ភ និងឱកាសនៃការពិព័រណ៍៖ស្វែងរកព័ត៌មានអចលនទ្រព្យមានប្រយោជន៍តាមរយៈ Realestate.com.kh
គម្រោងផ្សារទំនើបអ៊ីអន២បានជម្រុញតម្លៃអចលនទ្រព្យក្នុងតំបន់ទួលគោកកើនឡើង
គម្រោងផ្សារទំនើបអ៊ីអន២បានជម្រុញតម្លៃអចលនទ្រព្យក្នុងតំបន់ទួលគោកកើនឡើង
June 6, 2022, 5:04 p.m.
ការវិនិយោគបរទេសបានកំពុងតែហូរចូលយ៉ាងខ្លាំងក្នុងទីក្រុងភ្នំពេញ ហើយអ្នកអភិវឌ្ឍន៍និងវិនិយោគិនអន្តរជាតិភាគច្រើនហាក់បីដូចជាចាប់អារម្មណ៍ក្នុងវិស័យលំនៅដ្ឋាន និងពាណិជ្ជកម្ម។ខណ្ឌទួលគោកត្រូវបានគេចាត់ទុកថាជាតំបន់ដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័យនៅក្នុងទីក្រុងភ្នំពេញជាពិសេទាក់ទងទៅនឹងទីផ្សារលំនៅដ្ឋាន និងពាណិជ្ជកម្ម។ បើធៀបទៅនឹងខណ្ឌផ្សេងៗទៀតនៅតំបន់កណ្តាលទីក្រុងអ្នកវាយតម្លៃអចលនទ្រព្យមួយចំនួនបាននិយាយថាតំបន់មួយនេះនឹងក្លាយជាបឹងកេងកង១ទី២នៅេពេលអនាគតឆាប់ៗខាងមុខ។ ខណ្ឌទួលគោក បច្ចុប្បន្នកំពុងតែប្រែក្លាយទៅជាតំបន់ដែលមានផ្សារទំនើបថ្មីៗចម្រុះគ្នាដែលនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខ។ផ្សារទំនើបអ៊ីអនម៉ល២ក៏កំពុងតែត្រូវបានសាងសង់ក្នុងតំបន់នេះផងដែរគម្រោងនេះមានទីតាំងស្ថិតនៅតំបន់គម្រោង ពោង ពាយស៊ីធីខណ្ឌទួលគោកតំបន់ជាយនៃទីក្រុងភ្នំពេញ។ គម្រោងដ៏ធំមួយនេះបានសាងសង់ប៉ុន្មានឆ្នាំបន្ទាប់ពីគម្រោងអ៊ីអនទី១ ត្រូវបានសាងសង់នឹងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីពាក់កណ្ដាលឆ្នាំ២០១៤នៅតាមបណ្ដោយមហាវិថីព្រះសុធារសជិតនឹងសណ្ឋាគារសូហ្វីតែល និងស្ថានទូតរុស្ស៊ី។តួយ៉ាងការមកដល់នៃផ្សារទំនើបអ៊ីអនម៉លទី១ធ្វើឱ្យមានបម្រែបម្រួលវិជ្ជមានជាច្រើនទាក់ទងទៅនឹងផ្សារលក់ទំនិញ និងបរិស្ថានថ្មីនៃការដើរផ្សាររបស់អតិថិជន  ហើយជាពិសេសនោះគឺកំណើននៃតម្លៃអចលនទ្រព្យនៅក្នុងតំបន់។ ការសាងសង់ផ្សារទំនើបអ៊ីអនម៉ល២ក្នុងខណ្ឌទួលគោគក៏រំពឹងផងដែរថានឹងធ្វើឱ្យតំបន់នេះមានសក្ដានុពលយ៉ាងខ្លាំងសម្រាប់ពាណិជ្ជកម្ម អាជីវកម្មថ្មីៗ អ្នកអភិវឌ្ឍន៍ក្នុងស្រុក  និងជាពិសេសតម្លៃអចលនទ្រព្យក្នុងតំបន់។លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៅក្រុមហ៊ុន VTrust Appraisal បាននិយាយថាផ្សារទំនើបអ៊ីអនម៉លគឺជាមជ្ឍមណ្ឌលពាណិជ្ជកម្ម និងជាទីផ្សារពាណិជ្ជកម្មដ៍ធំមួយដែលត្រូវបានគេស្គាល់ថាជា “anchored tenant” ដែលមានន័យថាវានឹងទាក់ទាញ គម្រោងថ្មីៗផ្សេងទៀត មកអភិវឌ្ឍន៍ជុំវិញតំបន់នេះយ៉ាងពិតប្រាកដ។លោក ម៉ម សិរីបញ្ញា អគ្គនាយករបស់ក្រុមហ៊ុន Easy Property Investment បាននិយាយថា “ការសាងសង់ គម្រោងផ្សារទំនើបអ៊ីអនម៉ល២ នៅតំបន់នេះនឹងផ្តល់ផលអត្ថប្រយោជន៍ជាច្រើនចំពោះ វិស័យអចលនទ្រព្យ។ លោកបានបន្ថែមថា វាក៏នឹងជម្រុញឱ្យមានកំណើនតម្លៃអចលនទ្រព្យជម្រុញដល់ប្រតិបត្តិការទិញលក់អចលនទ្រព្យ និងចូលរួមជម្រុញដល់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្ទើរតែ១០០% ។ជាក់ស្ដែងដូចជាបុរីពីភពថ្មី និងបុរីអង្គរភ្នំពេញដែលមានទីតាំងជិតនឹងផ្សារទំនើបអ៊ីអនម៉ល២គឺមានការប្រែប្រួលយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងតម្លៃផ្ទះ។ តម្លៃកើនឡើងរហូតដល់ពីរដងក្នុងមួយខ្នង ដោយសារតែមនុស្សជាច្រើនកំពុងតែសំរុកទៅទិញលំនៅដ្ឋានក្នុងតំបន់នេះបើតាមការលើកឡើងរបស់លោក សិរីបញ្ញា។លោកបានបន្ថែមផងដែរថាដោយសារតែសក្ដានុពលនៃតំបន់នេះ ហើយដីក្នុងតំបន់នៅទំនេរច្រើនសម្រាប់គម្រោងអភិវឌ្ឍន៍បុរីបន្ថែមទៀត ជាពិសេសគម្រោងដែលមានស្រាប់បានកំពុង ពង្រីកយូនីត របស់ខ្លួនដើម្បីបំពេញតាមតម្រូវការអតិថិជនរបស់ពួកគេ។ទាក់ទងទៅនឹងតម្លៃដីវិញ លោក សិរីបញ្ញា បាននិយាយថា “កាលពី៣ឬ៤ឆ្នាំមុនពេលដែលគេដឹងថាមានគម្រោងអ៊ីអនចូលមកតម្លៃដីក្នុងតំបន់មានកម្រិតទាបនៅឡើយ។ ក៏ប៉ុន្តែឥឡូវវិញតម្លៃដីទាំងនោះបានកើនឡើងទ្វេដងឫបីដង។ ដីនៅតាមបណ្ដោយ ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី​ (ដែលនៅជិតផ្សារទំនើបអ៊ីអនម៉ល) ពីមុនមានតម្លៃទាបត្រឹមតែពី ៦០០ដុល្លារ ទៅ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក៏ប៉ុន្តែឥឡូវដីនេះមានតម្លៃកើនឡើងដល់ជាង ២,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតាមបណ្ដោយផ្លូវ ជា សុផារ៉ា ពីមុនមានតម្លៃពី ៤០០ដុល្លារ ទៅ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្នបានកើនឡើងដល់ និង១០០០ដុល្លារទៅ ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ហើយសម្រាប់ដីដែលស្ថិតនៅឆ្ងាយពីផ្លូវធំ និងចូលទៅក្នុង ជ្រៅបន្តិច មានតម្លៃជាងជាង ១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោក សីហាក៏បានបន្ថែមដែរថាទាក់ទងទៅនឹងតម្លៃដីការមកដល់នៃគម្រោងផ្សារទំនើបអ៊ីអនម៉លទី២បានធ្វើឱ្យតម្លៃអចលនទ្រព្យកើនយ៉ាងឆាប់រហ័ស។ លោកបានរកឃើញថាចាប់តាំងពីឆ្នាំ២០១៣ដល់ពាក់កណ្ដាលឆ្នាំ២០១៦តម្លៃដីក្នុងសង្កាត់ភ្នំពេញថ្មីបានកើនឡើងប្រហែល១៩%ក្នុងមួយឆ្នាំ។ជប៉ុនជាវិនិយោគិនដែលវិនិយោគលើផ្សារទំនើបអ៊ីអនម៉ល២ដោយបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់របស់កូរ៉េ ក្រុមហ៊ុន HYUNDAI Engineering (Cambodia) Co., Ltd ហើយក្រុមហ៊ុនកូរ៉េបានព្រមព្រៀងផ្តល់ផ្នែកខ្លះដល់ក្រុមហ៊ុនអភិវឌ្ឍន៍កម្ពុជា SOMA Construction & Development Co., Ltd, ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SOMA Group Co., Ltd ឲ្យទទួលខុសត្រូវការកសាងនិងអភិវឌ្ឍន៍គម្រោងនេះ។គម្រោងនេះគ្រប់ដណ្ដប់លើទំហំផ្ទៃដីសរុបប្រមាណ១៥១,០០០ម៉ែត្រការ៉េ ខណៈដែលគម្រោងទី១មានទំហំត្រឹមតែ៦៨,០០០ ម៉ែត្រ ការ៉េ។ គម្រោងផ្សារទំនើបអ៊ីអនម៉ល ទី២កន្លែង មានទំហំធំដែលរួមមានតូបលក់ទំនិញប្រណិតៗ រោងកុន កន្លែងបោះប៊ូលីង ភោជនីយដ្ឋាន ទាមស្រា និងកន្លែងលក់អាហារ។ ទីផ្សារខាងក្រៅធ្វើជាចំណតរថយន្តយ៉ាងធំទូលាយដែលអាចផ្ទុករថយន្តបាន២,៥០០គ្រឿង និងម៉ូតូជាង២,០០០គ្រឿង។គម្រោងនេះរំពឹងថានឹងសាងសង់រួចរាល់ហើយបើកឱ្យដំណើការនៅខែ ឧសភា ឆ្នាំ២០១៨ ខាងមុខ។ក្រៅពីផ្សារទំនើបអ៊ីអនម៉ល២ក៏មានផ្សារទំនើបផ្សេងៗទៀតដែលគ្រោងនឹងបើកក្នុងឆ្នាំនេះនៅក្នុងខណ្ឌទួលគោកដូចជាផ្សារទំនើប ផាកសិនម៉ល ក្រុមហ៊ុនផ្សារទំនើបប្រទេសថៃ Central Group ក៏នឹងវិនិយោគក្នុងតំបន់ទួលគោកផងដែរ។តំបន់ទួលគោកនឹងក្លាយជាតំបន់ដ៏មានសក្តានុពលមួយ! ស្វែងរកអចលនទ្រព្យនៅទីនេះ
ខេត្តព្រះសីហនុកំពុងតែរីកចម្រើនលើគ្រប់វិស័យ
ខេត្តព្រះសីហនុកំពុងតែរីកចម្រើនលើគ្រប់វិស័យ
June 6, 2022, 5:04 p.m.
ខេត្តព្រះសីហនុត្រូវបានគេស្គាល់ថាមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ទេសភាពថ្ងៃលិចដ៏ឆើតឆាយ និងទឹកសមុទ្រខៀវស្រងាត់។ បច្ចុប្បន្នជាតំបន់ដែលទាក់ទាញបំផុតសម្រាប់ទេសចរហើយក៏ត្រូវបានចាត់ទុកជាតំបន់ដែលមានការអភិវឌ្ឍន៍គ្រប់វិស័យជាពិសេសការឆ្ពោះទៅមុខឥតឈប់ឈរវិស័យឧស្សាហកម្មជាច្រើនប្រភេទ។ ហើយខេត្តមួយនេះត្រូវបានគេចាត់ទុកថាជាទីក្រុងថ្មីមួយទៀតនាពេលអនាគតបន្ទាប់ពីទីក្រុងភ្នំពេញ ខេត្តព្រះសីហនុកំពុងតែមានការកើនឡើងនូវគម្រោង និងការអភិវឌ្ឍន៍ជាច្រើនពីគ្រឹះសេដ្ឋកិច្ចចំបង រួមមាន៖ ទេសចរ ប្រេង និងកំពង់ផែ។ក៏ប៉ុន្តែតើមានផែនការអភិវឌ្ឍន៍ថ្មីៗអ្វីខ្លះ ហើយហេតុអ្វីមនុស្សជាច្រើនកំពុងតែផ្លាស់ទី និងវិនិយោគទៅក្នុងខេត្តព្រះសីហនុ? Realestate.com.kh សូមផ្ដល់ព័ត៌មានទាំងនេះជូនលោកអ្នកដូចខាងក្រោម៖ទេសចរមិនមានហេតុផលណាដែលបញ្ជាក់ថាខេត្តមួយនេះមិនមានការកើនឡើងវិស័យទេសចរនោះទេ។ ខេត្តព្រះសីហនុជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែលមានការរីកចម្រើនយ៉ាងខ្លាំងបំផុត។ ជាក់ស្ដែងមានភ្ញៀវទេសចរជាង១.៥លាននាក់បានទៅទស្សនាខេត្តមួយនេះគិតត្រឹមតែឆ្នាំកន្លងទៅប៉ុណ្ណោះ។ហើយគម្រោងព្រលានយន្តហោះខេត្តព្រះសីហនុក៏នឹងក្លាយជាព្រលានយន្តហោះដែលធំបំផុតក្នុងប្រទេស ហើយជើងហោះហើរក្នុងស្រុកជាច្រើននឹងហោះហើរដោយផ្ទាល់ទៅខេត្តព្រះសីហនុ និងពីព្រលានហោះអន្តរជាតិជាច្រើនផងដែរ។គម្រោងព្រលានយន្តហោះមួយផ្សេងទៀតដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងក៏នឹងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Grand Union Group ដែលជាក្រុមហ៊ុនទើបតែទទួលបានការអនុញ្ញាតិការសាងសង់គម្រោងនេះនាពេលថ្មីៗនេះផងដែរ។ជាមួយនឹងការបន្ថែមគម្រោងហោះហើរថ្មីៗ ទន្ទឹមនឹងនេះផងដែរចំនួននៃគម្រោងសណ្ឋាគារប្រណិតៗក៏កំពុងតែមានការកើន ឡើងផងដែរ។ គម្រោងទាំងនោះមានដូចជា៖ គម្រោងសណ្ឋាគារនៅកោះ  Six Senses Krabey Island ដែលនឹងត្រូវបើកដំណើរការនៅឆ្នាំ២០១៧នេះហើយ។ក្រៅពីគម្រោងហោះហើរតាមផ្លូវអាកាស ក៏មានគម្រោងផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញទៅង​ខេត្តព្រះសីហនុផងដែរ។ គម្រោងផ្លូវនេះនឹងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់ចិនមួយ ហើយគ្រោងនឹងសាងសង់រួចរាល់នៅឆ្នាំ២០២០។ គម្រោងនេះនឹងក្លាយជាផ្លូវដ៏ល្អមួយសម្រាប់អ្នកធ្វើដំណើរទៅទស្សនាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដើម្បីសម្រាកលំហែកាយ។ក៏ប៉ុន្តែបើទោះបីជាមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែកើនឡើងយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋាន ទេសចរនៅតែស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីបង្កើនភ្ញៀវទេសចរឱ្យកាន់តែច្រើនឡើងនៅក្នុងខេត្តមួយនេះផងដែរ។ ហេតុដូចនេះហើយបានជាក្រសួងបានចាប់ដៃគូរជាមួយធនាគាអភិវឌ្ឍន៍អាស៊ីដើម្បីសុំជំនួយស្រាវជ្រាវអំពីសង្គមនិងបរិស្ថានដើម្បីពង្រឹង និងអភិវឌ្ឍន៍ធនធានធម្មជាតិនៅក្នុងតំបន់ឲ្យកាន់មានភាពទាក់ទាញភ្ញៀវទេសចរបានច្រើនជាងនេះក៏ដូចជាការការពារបរិស្ថានផងដែរ។ជាមួយនឹងសកម្មភាពស្រាវជ្រាវ និងពង្រឹងការទាក់ទាញភ្ញៀវទេសចរឲ្យកើនឡើងអគ្គនាយកដ្ឋានទេសចររំពឹងថានឹងមានភ្ញៀវទេសចរមកទស្សនា៣លាននាក់ប្រចាំឆ្នាំនៅចុងឆ្នាំ២០២០នេះ១លាននាក់ជាភ្ញៀវអន្តរជាតិ និង២លាននាក់ជាភ្ញៀវក្នុងតំបន់។រឿងមួយផ្សេងទៀតដែលមានក្នុងខេត្តព្រះសីហនុគឺការអន្តរាគមរបស់រដ្ឋាភិបាលដើម្បីឱ្យមានស្ថេរភាពតម្លៃជាពិសេសក្នុងវិស័យបដិសណ្ឋារកិច្ច និងដឹកជញ្ជូន។ ផ្នែកមួយចំនួនទៀតនៃដំណើរការនេះស្ថិតនៅក្នុងការពិភាក្សាជាមួយម្ចាស់ និងបុគ្គលិកសណ្ឋាគារ និងគុណភាពស្នាក់នៅផ្សេងៗទៀង និងសារសំខាន់មួយទៀតគឺការកំណត់តម្លៃដ៏សមរមមួយ។បន្ថែមលើការស្នាក់នៅរបស់ភ្ញៀវទេសចរត្រូវបានកាត់បន្ថយឱ្យមានតម្លៃទាបគឺដើម្បីធ្វើឱ្យមានស្ថេរភាព រដ្ឋាភិបាលក៏បានបញ្ជារឱ្យប្រតិបត្តិករ និងម្ចាស់អាជីវកម្មទេសចរណ៍តាមសមុទ្រទាំងអស់ឱ្យកាត់បន្ថយសំបុត្រលក់ពី២០ដុល្លារមកត្រឹម១៥ដុល្លារវិញដើម្បីជម្រុញឱ្យអាជីវកម្មកើនឡើងនិងមានស្ថេរភាព។ទីផ្សារលំនៅដ្ឋានក៏មានការពាក់ព័ន្ធយ៉ាងសំខាន់ផងដែរជាមួយនឹងទេសចរតួយ៉ាងយើងឃើញថាគម្រោង D’Seaview  ជាគម្រោងលំនៅដ្ឋានដ៏ទំនើបមួយក៏មានវត្តមាននៅក្នុងតំបន់អភិវឌ្ឍន៍ទាំងនោះផងដែរ។ នេះជាឳកាសដ៏ធំមួយដែលពួកគេបានបង្កើតនៅក្នុងខេត្តមួយនេះ គម្រោងលំនៅដ្ឋានប្រភេទខុនដូ នេះមានមានចំងាយប្រមាន១គីឡូម៉ែត្រពីឆ្នេរសុខាដែលជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយចំណោមឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដទៃទៀតប្រចាំខេត្តព្រះសីហនុ។ អ្នកដែលស្នាក់នៅក្នុងគម្រោងលំនៅដ្ឋាននេះពិតជាទទួលបានការរស់នៅដោយភាពសុខស្រួលជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃតំបន់មាត់សមុទ្រផងដែរ។ការអភិវឌ្ឍន៍លំនៅដ្ឋានពិតជាផ្នែកមួយជួយឲ្យវិស័យទេសចរនៅក្នុងខេត្តព្រះសីហនុរីកចម្រើនដោយអាចរកប្រាក់ចំណូលបន្ថែមតាមរយៈការជួលលំនៅដ្ឋាន។ ជាមួយនឹងអត្រាកំណើននៃការជួលកើនឡើងរហូតដល់៣០ភាគរយក្នុងរយៈពេល៣ឆ្នាំជាក់ស្តែង១០ភាគរយក្នុងមួយឆ្នាំ។ ស្វែងយល់បន្ថែមអំពីគម្រោងអភិវឌ្ឍន៍ D’Seaview សម្រាប់ទទួលបានប្រាក់ចំណេញពីការវិនិយោគរបស់លោកអ្នក!កំពង់ផែក្រៅពីផ្លូវល្បឿនលឿនតភ្ជាប់ពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុសម្រាប់ភ្ញៀវទេសចរក្នុងការធ្វើដំណើរនោះវានឹងធ្វើឱ្យមានក្រុមហ៊ុនជាច្រើនដឹកជញ្ជូនសម្ភារៈពីកំពង់ផែទឹកជ្រៅយ៉ាងមានប្រសិទ្ធិភាពទៀតផង។ទាក់ទងទៅនឹងកំពង់ផែទឹកជ្រៅត្រូវបានគេប្រកាសក្នុងខែធ្នូ ឆ្នាំ២០១៦ថាកំពង់ផែស្វ័យ័តខេត្ត ព្រះសីហនុទទួលបានការដឹកជញ្ជូនដំបូងរបស់ខ្លួនជាមួយឧបករណ៍ស្ទួចថ្មីស្រលាងមកពីប្រទេសជប៉ុន។ តម្លៃនៃដើមទុនសរុបនៃការវិនិយោគមានសរុប ២២លានដុល្លារហើយនឹងជួយឱ្យការដឹកជញ្ជូនមានភាពសកម្មជាងមុនប្រមាណ៨០%។នាយកគ្រប់គ្រងកំពុងផែស្វ័យ័ត្តក្រុងព្រះសីហនុលោក លូ គីមឈុនបានពន្យល់ថា “គ្រឿងចក្រថ្មីនឹងបង្កើនចំនួន ហើយសមត្ថភាពកំពង់ផែអាចធ្វើការផ្ទុកកើនដល់ ៧០០,០០០ TEUs។”បច្ចុប្បន្នដោយសារតែសមត្ថភាពកំពង់ផែត្រូវបានគេរំពឹងថានឹងកើនឡើងរាជរដ្ឋាភិបាលក៏បានអំពាវនាវឱ្យមានជំនួយពីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដើម្បីសិក្សាពីសមត្ថភាពនៃការរចនាសម្ព័ន្ធកំពង់ផែថ្មីសម្រាប់ពហុគោលបំណង។ នៅពេលដែលមានការព្រមព្រៀងមួយត្រូវបានសម្រេចរដ្ឋាភិបាលមានផែនការចំណាយទឹកប្រាក់ប្រហែល៣០០លានដុល្លារសម្រាប់គម្រោងដ៏ធំមួយនេះ។ប្រេង និងឧស្ម័នហ្គាសកាលពីដើមឆ្នាំកន្លងទៅមួយក្នុងចំណោមក្រុមហ៊ុនវិនិយោគដ៏ធំរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Royal Group បានជជែកពិភាក្សាជាមួយក្រុមហ៊ុនប្រេងភាគីបរទេស Indonesia-based Petramina និងក្រុមហ៊ុនមួយចំនួនទៀតរបស់ប្រទេសចិន ទាក់ទងទៅនឹងលទ្ធភាពចំពោះទុយោបង្ហូរប្រេងដែលរត់កាត់ពីខេត្តព្រះសីហនុ ទៅទីក្រុងភ្នំពេញ។ទោះបីជាការធ្វើឱ្យមានភាពកាន់តែទំនើបយ៉ាងណាក្តីក៏យើងនៅតែត្រូវពង្រឹងសមត្ថភាពគម្រោងអភិវឌ្ឍទៅមុខរហូតនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មកនេះនឹងអនុញ្ញាតឱ្យបង្កើតរោងចក្រចម្រាញ់ប្រេងនិងរោងចក្រផលិតអគ្គិសនី។ក៏ប៉ុន្តែការសាងសង់រោងចក្រចម្រាញ់ប្រេងដំបូងបង្អស់របស់ប្រទេសនឹងធ្វើឡើងឆាប់ៗនាពេលខាងមុខ ប្រសិនបើអ្វីៗទាំងអស់ដំណើរការបានយ៉ាងរលូន។ រោងចក្រចម្រាញ់ប្រេងដែលមានទំហំទឹកប្រាក់៣០០លានដុល្លារកំពុងតែត្រូវបានសាងសង់រួចរាល់ហើយក្នុងទំហំដីសរុប៣៩០ហិចតាក្នុងខេត្រព្រះសីហនុ។ រោងចក្រនេះរំពឹងថានឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៨ វាគឺជាការសហការមួយក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering and the Cambodian Petrochemical Company (CPC)។លោកបន្តថាកាកសំណល់ដែលនៅសល់ផលិតដោយរោងចក្រចម្រាញ់ប្រេងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ផលិតកម្មផ្សេងៗដូចជា៖ សំបកកង់ ជី និងផលិតផលផ្សេងទៀតសម្រាប់វិស័យឧស្សាហកម្ម។ លើសពីនេះតំបន់សេដ្ឋកិច្ចពិសេសនៅស្ទឹងហាវផងដែរត្រូវបានផ្តល់អាជ្ញាប័ណ្ណដើម្បីសាងសង់កំពង់ផែសមុទ្រទឹកជ្រៅមួយទៀតនាពេលអនាគត។ផែនការពង្រីក និងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅវាពិតជាមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយថ្លៃដើមដល់វិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុបានយ៉ាងពិតប្រាកដមែន។ មើលទៅខេត្តព្រះសីហនុពិតជាត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងវាត្រូវបានក្លាយជាតំបន់ដ៏មានសក្តា នុពលថ្មីមួយសម្រាប់ការវិនិយោគ។ ជាក់ស្តែងយើងឃើញថាគម្រោងខុនដូ D’Seaview  គឺជាគោលដៅវិនិយោគមួយគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ គម្រោងនេះនឹងត្រូវក្លាយជាអគារលំនៅដ្ឋានដ៏ខ្ពស់មួយនៅក្នុងខេត្តជាមួយរចនាបថស្ថាបត្យកម្មបែបផែនសិល្បៈយ៉ាងស្រស់ស្អាតប្រកបដោយគុណភាព និងស្នាដៃប្រកបដោយស្តង់ដាអន្តរខ្ពស់។ ឳកាសវិនិយោគបានមកដល់ហើយនៅក្នុងខេត្តព្រះសីហនុ អ្នកវិនិយោគជាច្រើនបានកំពុងតែបញ្ជាទិញ អចលនទ្រព្យយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ នៅខេត្តព្រះសីហនុនៅតែជាឳកាសវិនិយោគដែលមិន អាចរំលងបានយ៉ាងពិតប្រាកដ។កុំខកខានឳកាសវិនិយោគជាមួយនឹងគម្រោងខុនដូ D’Seaview!ប្រសិនប់ើអ្នកត្រៀមខ្លួនក្លាយជាម្ចាស់លំនៅដ្ឋានដ៏ប្រណិតនេះហើយ នេះជាព័ត៌មានដ៏ល្អសម្រាប់លោកអ្នកដោយធនាគារ Maybank ផ្តល់ជូនដល់អតិថិជនដែលមានបំណងទិញគម្រោង D’Seaview អាចស្នើសុំប្រាក់កម្ចីបានដល់៧០ភាគរយសម្រាប់ជនជាតិខ្មែរ សម្រាប់ជនជាតិបរទេសអាចស្នើសុំប្រាក់កម្ចីរហូតដល់៥០ភាគរយ។ ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌកម្ចីសូមចុចនៅទីនេះ!មើលទៅហាក់បីដូចជាខេត្តព្រះសីហនុកំពុងតែបានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិឲ្យមកកាន់ទីនេះកាន់តែច្រើន!សម្រាប់អបអរពិធីបុណ្យប្រពៃណីខ្មែរគម្រោង D’Seaview នឹងប្រារព្ធកម្មវិធីពិសេសចាប់ពីថ្ងៃទី១៤ ទី១៥ ទី១៦ ខែមេសា ឆ្នាំ ២០១៧ដែលកម្មវិធីនេះធ្វើឡើងនៅរង្វង់មូលរូបសំណាកតោ២ ផ្លូវឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! សូមស្វាគមន៍អ្នកទាំង គ្នាចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាមួយគម្រោង D’Seaview ទន្ទឹមនឹងនេះលោកអ្នកក៏មានឱកាសទទួលបាន ការផ្តល់ជូនពិសេសពីគម្រោងនេះផងដែរ។ ទទួលបានព័ត៌មានថ្មីៗអំពីការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh
តំបន់ជ្រោយចង្វារអាចនឹងក្លាយជាទីតាំងថ្មីសម្រាប់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
តំបន់ជ្រោយចង្វារអាចនឹងក្លាយជាទីតាំងថ្មីសម្រាប់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
June 6, 2022, 5:04 p.m.
បច្ចុប្បន្ននេះតំបន់ជ្រោយចង្វារបានក្លាយជាតំបន់មួយមានភាពរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ទីផ្សារលំនៅដ្ឋាន​នៃតំបន់ជាយក្រុងភ្នំពេញ។ ដែលជាទីតាំងមួយអាចទទួលខ្យល់អាកាសបរិសុទ្ធមានភាពធំទូលាយ​ និងស្ថានភាពចរាចរប្រសើរជាងតំបន់កណ្តាលទីក្រុង។ តំបន់នេះកាន់តែមានភាពទាក់ទាញទាំងពីសំណាក់អតិថិជនក្នុងស្រុកនិងក្រៅស្រុក។​ គម្រោងលំនៅដ្ឋានក្នុងតំបន់នេះបានបើកដំណើរការឥតដាច់។ ចំណែកការផ្តល់ជូលលំនៅដ្ឋានជូនអតិថិជនក៏មានសកម្មភាពយ៉ាងខ្លំាងផងដែរ ហើយចំណែកតម្លៃដីវិញក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សំគាល់។កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៧ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងទិវាវប្បធម៌ជាតិលើកទី១៩បានលើកឡើងពីគម្រោងផ្លាស់ប្តូរទីតាំងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានទីតាំងនៅជាប់សារៈមន្ទីរជាតិកម្ពុជានៅក្នុងសង្កាត់ដូនពេញទៅកាន់ទីតាំងថ្មីនៅតំបន់ជ្រោយចង្វារ។ លោក​នាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ១២​​លានដុល្លារ។សម្រាប់ទីតាំងដែលនឹងត្រូវប្រើប្រាស់ជាទីតាំងថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងគ្រប់ដណ្តប់លើផ្ទៃដីប្រមាណជាង៣​ហិចតា។ បន្ថែមលើលពីនេះទៀតរដ្ឋាភិបាលក៏នឹងប្រើបាស់ទំហំដីមួយហិចតាផ្សេងទៀតនៅជាប់នឹងសាកលវិទ្យាល័យដើម្បី សាងសង់ជាមជ្ឈមណ្ឌលវប្បធម៌ សាលប្រគុំតន្រ្តី និងរោងមហោស្រព។លោក ណយ សំណាង​ ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាននិយាយថា​ “ខ្ញុំបានចាប់ផ្តើមរៀននៅទីនេះ ហើយក៏កំពុងរៀននៅទីនេះ​ដែរ ប្រសិនបើសាលារៀនរបសខ្ញុំត្រូវផ្លាស់ប្តូរទីតាំងមែននោះខ្ញុំពិតជាសោកស្តាយខ្លាំងបំផុត ព្រោះនៅទីនេះខ្ញុំទទួលបានអនុស្សាវរីយ៍យ៉ាងច្រើន ចំណែកទីតាំងថ្មីវិញគឺទាំងឆ្ងាយ​ទាំងថ្មីដែលខ្ញុំចំណាយពេលសម្របខ្លួន។ទោះជាយ៉ាងណារដ្ឋាភិបាលវិញលើកឡើងថាដោយសារតែ​សកលវិទ្យា​ល័យភូមិន្ទវិចិត្រសិល្បៈបច្ចុប្បន្នមាន​សភាព​តូចចង្អៀត ហើយរដ្ឋមានផែនការប្រើប្រាស់ទីតាំងរបស់សាលាដើម្បីពង្រីកសារៈមន្ទីរជាតិឲ្យមានទំហំធំជាងនេះ។លោក នង សាមឌី ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឲ្យដឹងថា លោកមានការសោកស្តាយប្រសិនបើ សាលាមួយនេះពិតជាត្រូវបានផ្លាស់ប្តូរទៅតំបន់ជ្រោយចង្វារពិតមែនដោយមូលហេតុថាសាលានេះជាសាលាដ៏ចំណាស់ជាងគេមួយក្នុងប្រទេស មានអាយុកាល១០០ឆ្នាំហើយមកដល់បច្ចុប្បន្ននេះ។ទោះបីយ៉ាងណាលោកសាមឌីបាននិយាយថាប្រសិនបើរដ្ឋាភិបាលពិតជាប្រើប្រាស់ទីតាំងនេះធ្វើជាសារៈមន្ទីរ ហើយរក្សា​ទុករាល់សំណង់អគារទាំងអស់នៅដដែលនោះលោកគាំទ្រលើការផ្លាស់ប្ដូរនេះដែរ។ លោកសាមឌីបន្ថែមថាការផ្លាស់ប្តូរអាចជារឿងល្អប្រសិនបើសាលាថ្មីមានសម្ភារៈសិក្សាគ្រប់គ្រាន់មានទីធ្លាធំទូលាយ និងសេវាកម្មផ្សេងៗទៀតមានការផ្គត់ផ្គង់គ្រប់គ្រាន់។លោក អ៊ិន ស៊ីថា ដែលជាទីប្រឹក្សារបស់ក្រុមហ៊ុន VTrust Property Co., Ltd.​ បានលើកឡើងថា​ប្រសិនបើយើងពិនិត្យមើលក្នុងវិស័យអចលនទ្រព្យនេះជាសញ្ញាណល្អមួយដែលអាចជម្រុញសក្តានុពលទីផ្សារអចលនទ្រព្យឲ្យកាន់តែរីកចម្រើនឡើងនៅក្នុងតំបន់។ជាក់ស្តែងសាកលវិទ្យាល័យន័រតុនក៏មានទីតាំងនៅតំបន់ជ្រោយចង្វារ លោកស៊ីថាបានលើកឡើងថាមុនពេលន័រតុនទៅដល់ទីនេះ  តំបន់នេះគ្មានអាជីវកម្ម​នោះទេ ហើយមានពលរដ្ឋរស់នៅតិចនៅឡើយ ប៉ុន្តែក្រោយពេលដែលមានសាកលវិទ្យាល័យមក​ អាជីវកម្ម​ និងសកម្មភាពសេដ្ឋកិច្ចជាច្រើនបានរីកដុះដាលឡើងយ៉ាងច្រើន។លោក ស៊ីថា បានលើកឡើងដែរថា​សម្រាប់វិស័យលំនៅដ្ឋានវិញការផ្លាស់ប្តូរសាលានេះក៏នឹងជម្រុញទិសដៅលំនៅដ្ឋានមកកាន់តំបន់ក្រៅក្រុងឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារកាន់តែច្រើនឡើងដោយសារតែជាតំបន់នេះមានលំនៅដ្ឋាន និងដីនៅមានតម្លៃសមរម្យនៅឡើយសម្រាប់អ្នកក្នុងស្រុក។លោកជំទាវ ភឿង សកុណា រដ្ឋម​ន្ត្រី​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្ប:បានឲ្យដឹងថាគម្រោងនឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នៅអំឡុងខែមេសាខាងមុខ ហើយការសាងសង់នឹងត្រូវចំណាយពេលប្រមាណ៣ឆ្នាំដើម្បីបញ្ចប់ការដ្ឋានសំណង់មួយនេះ។សូមជម្រាបផងដែរថា នៅថ្ងៃទី ២៣​ ដល់ទី ២៥ ខែមីនា ឆ្នាំ ២០១៧ សាលារចនានឹងប្រារព្ធខួប១០០ឆ្នាំ និងពិព័រណ៌ការសិក្សា ដែលនឹងដាក់បង្ហាញដល់សិស្សនិស្សិតពីជំនាញនៃមហាវិទ្យាល័យទាំងប្រាំរបស់សាលារួមមាន៖ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យសិល្បះសូនរូប មហាវិទ្យាល័យស្ថាបត្យកម្ម និងមហាវិទ្យាល័យតូរ្យតន្រ្តី៕   ស្វែងរកអចលនទ្រព្យគ្រប់ប្រភេទនៅតំបន់ជ្រោយចង្វាតាមរយៈ Realestate.com.kh
រាជរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យមីក្រូហិរញ្ញវត្ថុទាំងអស់កំណត់អត្រាការប្រាក់ទាបត្រឹមតែ១៨%ក្នុង១ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យមីក្រូហិរញ្ញវត្ថុទាំងអស់កំណត់អត្រាការប្រាក់ទាបត្រឹមតែ១៨%ក្នុង១ឆ្នាំ
June 6, 2022, 5:04 p.m.
យោងទៅតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ​២០១៧ ធនាគារជាតិបានសម្រេចទម្លាក់អត្រាការប្រាក់ឥណទាន(ឬប្រាក់កម្ចី)​ គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាឲ្យមានកម្រិតទាបត្រឹមតែ១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ។​ការកំណត់លើអត្រាការប្រាក់ឲ្យមានកម្រិតទាបមកត្រឹម១៨%ក្នុងមួយឆ្នាំឬ១.៥% ក្នុងមួយខែគឺដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋ​​ក្រីក្រទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការប្រាក់អត្រាខ្ពស់ពេកពីគ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុ និងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមាន​ការប្រុងប្រយ័ត្នខ្ពស់ជាងមុន។កន្លងមកអត្រាការប្រាក់គឺមិនមានការកំណត់ច្បាស់លាស់នោះទេហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានកំណត់អត្រាការប្រាក់យ៉ាងខ្ពស់រហូតដល់ ៣%​ ក្នុងមួយខែ ឬ ៣៦%ក្នុងមួយឆ្នាំ​​ដែលនេះជាកត្តាមួយដែលបានធ្វើឲ្យពលរដ្ឋជំពាក់បំណុលឯកជនកាន់តែច្រើន។ពិនិត្យទៅតាមការប្រកាសថ្មីនេះវាជាសញ្ញាណដ៏ល្អមួយនៃការដោះស្រាយក៏ដូចជាការកាត់បន្ថយលើការជំពាក់បំណុលរបស់ពលរដ្ឋ ហើយវាក៏នឹងក្លាយជាប្រយោជន៍ដ៏ធំមួយសម្រាប់អាជីវកម្មខ្នាតតូច និងសកម្មសភាពសេដ្ឋកិច្ចផ្សេងៗទៀតជាច្រើននៅក្នុងប្រទេស។ប្រកាសរបស់ធនគារជាតិនៃកម្ពុជានេះនឹងត្រូវនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧តទៅជាកំហិត។មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងដែរថាសេចក្តីប្រកាសនេះគឺអនុវត្តន៍សម្រាប់តែអតិថិជនថ្មីតែប៉ុណ្ណោះ ដោយ ឡែកដោយសម្រាប់អតិថិជនចាស់គឺរក្សាតាមគោលការណ៍អត្រាការប្រាក់ដដែល។ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យសំខាន់តាមរយៈ Realestate.com.kh
ជប៉ុនតាំងបង្ហាញស្នាដៃស្ថាបត្យកម្មខ្មែរសម័យទំនើបដល់យុវជនកម្ពុជា
ជប៉ុនតាំងបង្ហាញស្នាដៃស្ថាបត្យកម្មខ្មែរសម័យទំនើបដល់យុវជនកម្ពុជា
June 6, 2022, 5:04 p.m.
ស្ថាបត្យកម្មខ្មែរបានទទួលភាពល្បីល្បាញយ៉ាងខ្លាំងក្នុងអំឡុងទសវត្សឆ្នាំ៦០ក្រោមស្ថាដៃនៃការសាងសង់ដ៏ ល្អប្រណិតរបស់លោក វណ្ណ ម៉ូលីវណ្ណ។ លោក​បានកសាងនូវស្នាដៃស្ថាបត្យកម្មជាច្រើនក្នុងសម័យដែលលោកទទួលភារៈកិច្ចជាអ្នកគ្រប់គ្រងការសាងសង់ និងជាអ្នករចនាប្លង់សម្រាប់គម្រោងជាច្រើនទាំងនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស។នៅពេលគេនិយាយពីការសាងសង់របស់លោក វណ្ណ ម៉ូលីវណ្ណ គេតែងតែកោតសរសើរពីលក្ខណៈ​ពិសេសនៃសំណង់ដែលរំលេចចេញពីបែបផែនរបស់ខ្មែររួមផ្សំជាមួយនឹងលក្ខណៈធម្មជាតិដែលក្នុងពេលនោះត្រូវបានគេទទួលស្គាល់ថាជា “ស្ថាបត្យកម្មខ្មែរសម័យទំនើប”។ជប៉ុនជាប្រទេសមួយដែលបានចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងផ្នែកស្ថាបត្យកម្មសម្រាប់ប្រទេសកម្ពុជានាសម័យនោះ ផងដែរ។​ក្នុងពេលថ្មីៗនេះក្រោមកិច្ចសហប្រតិបត្តិការរៀបចំរវាងសាកលវិទ្យាល័យ Kyushu របស់ជប៉ុន និងក្រសួងវប្បធម៌​​​ និងវិចិត្រសិល្បៈ សារៈមន្ទីរជាតិកម្ពុជា និងភ្នាក់ងារជប៉ុន The Japan Foundation ជាមួយនឹងការជ្រោមជ្រែងរបស់សាកលវិទ្យាល័យរដ្ឋរបស់កម្ពុជាបានរៀបចំការតាំងពិព័រណ៍មួយស្តីអំពី New Khmer Architecture and Japan ឫស្ថាបត្យកម្មខ្មែរសម័យទំនើប និងជប៉ុន។ការតាំងពិព័រណ៍នេះត្រូវធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦​ ខែមិនា ឆ្នាំ ២០១៧​ នៅសារៈមន្ទីរជាតិ​ភ្នំពេញ។ ការតាំងពិព័ណ៍នេះគឺដើម្បីបង្ហាញពីស្ថាបត្យកម្មខ្មែរ និងជប៉ុន​ក្នុងអំឡុងទសវត្សឆ្នាំ១៩៥០​ដល់៦០ដែលក្នុងនោះចង់បង្ហាញថា អ្នកជំនាញការជប៉ុន​បានធ្វើការសហការគ្នាជាមួយលោក វណ្ណ ម៉ូលីវណ្ណ ក្នុងសកម្មភាពនៃការសាងសង់សំណង់សំខាន់ៗមួយចំនួននៃស្ថាបត្យកម្មកម្ពុជាចាប់តាំងពីការបង្កើតប្លង់​នៃគម្រោង ការសិក្សាគម្រោង ការធ្វើផែនការសម្រាប់ទីក្រុងរហូតទៅដល់ការសាងសង់ គម្រោងទាំងមូល។​ យើងបានឃើញគម្រោងជាច្រើនដែលបានសហការជាមួយជប៉ុនដោយគម្រោងខ្លះបានបញ្ចប់ ខ្លះមិនទាន់បានបញ្ចប់ យោងទៅតាមឯកសារដើមដែលបានរកឃើញនៅប្រទេសជប៉ុន។ឆ្លើយតបទៅនឹងគោលបំណងនៃការតាំងពិព័រណ៍ស្នាដៃស្ថាបត្យកម្មនេះ លោក Masaaki Iwamoto, បាននិយាយថានេះជាពិព័រណ៍លើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយការតាំងពិព័រណ៍នេះគឺចង់ឲ្យយុវជន និងសិស្សនិស្សិតខ្មែរជំនាន់ក្រោយ ជាពិសេសអ្នកដែលសិក្សាផ្នែកជំនាញស្ថាបត្យកម្មបានស្វែងយល់ពី លក្ខណៈពិសេសនៃស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្មែរក្នុងទសវត្សកន្លងមក។លោកបានបន្តថា ទាំងនេះជាស្នាដៃជំនាន់មុនរ​បស់កម្ពុជាប៉ុន្តែវាក៏នៅតែជាអ្វីដែលថ្មីបំផុតដែលប្រជាជនខ្មែរជំនាន់ក្រោយមិនដឹងទាល់តែសោះ។នៅក្នុងការពិព័រណ៍នេះមានគម្រោងសរុបទាំងអស់ចំនួន៩ ដែលក្នុងនោះរួមមានគម្រោងចំនួន៧​បានបញ្ចប់ការសាងសង់ដែលមានដូចជា៖ គម្រោងពន្លារបស់ប្រទេសកម្ពុជាក្នុងពិព័រណ៍អូសាកា គម្រោងស្ពានជ្រោយចង្វារ គម្រោងមជ្ឍមណ្ឌលកសិកម្មនិងវេជ្ជសាស្ត្រ គម្រោងសាលមហាស្រពព្រះសុរាម្រិត ប្លង់មេមាត់ទន្លេបាសាក់ (អគារប៊ូឌិញ) ប្លង់មេក្រុងព្រះសីហនុ និងសាលសន្និសីទចតុមុខ។គម្រោងចំនួនពីរមិនបានដំណើរការសាងសង់ឡើយគម្រោងដែលមិនបានសាងសង់នោះមានដូចជា៖សភាកម្ពុជានៅទួលគោក ដែលបានសហការជាមួយក្រុមហ៊ុនសាជីវកម្មអូបាយ៉ាស៊ី និងគម្រោងពហុកីឡាដ្ឋានអូឡាំពិក (ពេលនោះប្លង់គម្រោងពហុកីឡាដ្ឋានអូឡាំពិកមានពីរមួយគូរជាមួយជប៉ុន មួយគូរជាមួយបារាំង ហើយប្លង់ដែលគូរជាមួយបារាំងត្រូវបានជ្រើសយក មក សាងសង់)។អ្នកចូលរួមក្នុងការតាំងពិព័រណ៍នេះមានសិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន សាធារណៈជនទូទៅនិងមានជនបរទេសផងដែរ។ លោក​ កែវ ស៊ីថា ជា​និស្សិតឆ្នាំទី៣ជំនាញស្ថាបត្យកម្មបាននិយាយដោយភាពរីករាយថានេះជាឱកាសដ៏ល្អមួយដែលលោកបានឃើញប្លង់នៃគម្រោងផ្សេងៗគ្នារបស់លោក វណ្ណ ម៉ូលីវណ្ណ។ នេះគឺជាលើកដំបូងរបស់ខ្ញុំដែលបានឃើញប្លង់គម្រោងទាំងនេះដោយផ្ទាល់វាពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំមានការចាប់អារម្មណ៍ស្ទើរតែគ្រប់គម្រោង​នីមួយៗគឺនៅត្រង់ថាវាត្រូវ​បានគូរយ៉ាងលម្អិតនិងមានភាព​ស្មុគស្មាញបំផុត។ បើមើលទៅលើប្លង់ខ្ញុំគិតថាលោក វណ្ណ ម៉ូលីវណ្ណ ចេះយ៉ាងច្បាស់ទាំងជំនាញក្នុងការគូរប្លង់​ និងជំនាញនៃការសាងសង់ (Architecture and Engineer)។”មួយវិញទៀតលោកបានលើកឡើងដែរថានៅសាលាមួយចំនួនគឺមិនបានបង្រៀនយ៉ាងលម្អិតបែបនេះឡើយដោយលោកបញ្ជាក់ ថាកម្រិតនៃការបង្រៀនគូរប្លង់គឺមានលក្ខណៈងាយស្រួលជាងនេះ។លោក សំ សុម៉ាណិត ជានិស្សិតផ្នែកស្ថាបត្យកម្មឆ្នាំទី៥ នៅសាលាភូមិន្ទវិចិត្រសិល្បៈ បានលើកថាតាមការពិតទៅនៅសាលាដែលលោករៀនគឺមានបង្រៀនការគូរប្លង់លក្ខណៈលម្អិតបែបនេះដែរ ហើយវាពិតជាមានការលំបាកក្នុងការស្វែងយល់ខ្លាំងណាស់។ តែទោះយ៉ាងណា ការយល់ ឬ មិនយល់លើចំណុចដ៏ស្មុកស្មាញមួយនេះគឺអាស្រ័យការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ប៉ុណ្ណោះ។លោក សុម៉ាណិតបាននិយាយថាអ្វីដែលខ្ញុំកោតសរសើរចំពោះលោក វណ្ណ ម៉ូលីវណ្ណគឺការគូរប្លង់ទាំងអស់នេះដោយដៃផ្ទាល់ខ្ញុំប្រើប្រាស់កុំព្យូទ័រនៅតែមានអារម្មណ៍ពិបាក។ ខ្ញុំចាប់អារម្មណ៍បំផុតនោះគឺការចនាម៉ូត​ និងទម្រង់នៃសំណង់ដែលទាំងនេះបានកើតចេញពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ។នេះពិតជាការតាំងពិព័រណ៍ល្អមួយសម្រាប់អ្នកដែលរៀនជំនាញស្ថាបត្យកម្ម។ ខ្ញុំចូលចិត្តការតាំងពិព័រណ៍នេះខ្លំាងណាស់លោក ហ៊ុន ចាន់សាន ជានាយកនៃក្រុមហ៊ុន Re-edge architecture and design​​ បានចូលរួមក្នុងពិព័រណ៍នេះផងដែរ។ លោកបាននិយាយថា “ខ្ញុំមានការភ្ញាក់ផ្អើលដែលជប៉ុនក៏បានចូលរួមជាមួយការងាររបស់ លោក វណ្ណ ម៉ូលីវណ្ណ ដែលនៅពេលនោះដែរ វាប្រហែលដោយសារឥទ្ធិពលនយោបាយ និងការធ្វើជំនួញ។លោកបន្ថែមទៀតថា​ខ្ញុំគិតថានេះជាពិព័រណ៍ដ៏ល្អមួយដែលបានបង្ហាញពីការសហការគ្នាក្នុងវិស័យស្ថាបត្យកម្ម​យើងអាចរៀនសូត្របន្ថែមពីប្លង់នីមួយៗដែលបានដាក់បង្ហាញទាំងនេះ។ ហើយស្របពេលនេះខ្ញុំក៏មានគំនិតក្នុងការរចនាគម្រោងរបស់ខ្ញុំទៅតាមលក្ខណៈបែបនេះផងដែរ៕”ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យសំខាន់តាមរយៈ Realestate.com.kh
ប្រាក់ចំណេញត្រលប់មកវិញពីការវិនិយោគលើការជួលក្នុងទីក្រុងភ្នំំពេញ
ប្រាក់ចំណេញត្រលប់មកវិញពីការវិនិយោគលើការជួលក្នុងទីក្រុងភ្នំំពេញ
June 7, 2022, 2:01 a.m.
មានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែត្រូវបានសាងសង់ក្នុង និងជុំវិញទីក្រុងភ្នំពេញហើយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងនេះមានឱកាសវិនិយោគល្អៗជាច្រើន។  ជាមួយនឹងគុណភាពដ៏គួរឱ្យទាក់ទាញជាច្រើននៃគម្រោងអភិវឌ្ឍន៍ថ្មីៗទាំងនេះដែលមានការផ្តល់ជូនការធានានៃការជួលត្រឡប់ដែលអាចទទួលបានប្រហែល២០%ក្នុងរយៈពេលពី២ទៅ៥ឆ្នាំបន្ទាប់ពីការ ទិញ។ ក៏ប៉ុន្តែអ្នកជំនាញមួយចំនួនដូចជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huttons CPL លោក Sharon Liew បានពន្យល់ថា “ជាទូទៅនៅពេលមានការធានាលើការជួលត្រឡប់ច្រើនជាង២០%គឺហាក់បីដូចជាមិនពិតនោះទេ។”ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដីវាពិតជាងាយស្រួលខ្លាំងណាស់ដើម្បីស្វែងរកអត្រាទាបជាងនេះ និងមានការធានាលើការជួលត្រឡប់ពិតនៅលើទីផ្សារបច្ចប្បន្ន។ ដូច្នេះប្រសិនបើលោកអ្នកកំពុងតែស្វែងរកទិញការិយាល័យសម្រាប់ជួលសម្រាប់ផលចំណេញនាពេលអនាគត តើលោកអ្នកត្រូវគិតលើអ្វីជាដំបូងហើយតើអ្នកសន្និដ្ឋានយ៉ាងដូចម្ដេចថាតើការធានាលើផលនៃការជួលត្រឡប់នោះពិតឬយ៉ាងណា?តើអ្វីជាគុណសម្បត្តិសម្រាប់ផលចំណេញនៃការវិនិយោគ?អ្នកអភិវឌ្ឍន៍សន្យានឹងផ្ដល់ឱ្យអត្ថប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគជាច្រើន។ ក៏ប៉ុន្តែនេះគ្រាន់តែជាការសន្យាតែប៉ុណ្ណោះដូច្នេះការប្រុងប្រយ័ត្នត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអ្នកអាចការពារការវិនិយោគរបស់អ្នកកុំឱ្យមានការខាតបង់។ការស្រាវជ្រាវ៖ ជាដំបូងអ្វីដែលអ្នកត្រូវធ្វើមុននឹងជជែកជាមួយអ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងអចលនទ្រព្យ គឺត្រូវប្រាកដថាការធានាលើផលជួលត្រឡប់គឺស្របទៅនឹងលក្ខខណ្ឌទីផ្សារ។ ដូច្នេះ ទីតាំង តម្លៃ លក្ខខណ្ឌ និងការព្យាករណ៍អចលនទ្រព្យនឹងធ្វើឱ្យមានភាពស្មើគ្នា។ ប្រសិនបើមានតម្រូវការណាមួយកើនឡើងនៅពេលអនាគតក្នុងកន្លែងជាក់លាក់ណាមួយនោះគឺជាការវិនិយោគដ៏ល្អមួយ។ ក៏ប៉ុន្តែប្រសិនបើអ្នកអភិវឌ្ឍន៍សន្យាថាមានកាធានាលើផលជួលត្រឡប់ខ្ពស់ហើយអ្វីៗដែលទាក់ទងនឹងទិន្នន័យហាក់បីដូចជាមានអត្រាខ្ពស់ខ្លាំងពេកចូរសិក្សាស្រាវជ្រាវបន្ថែម។  ហើយចូរមើលបម្រែបម្រួលលើអត្រាការជួលលើទីផ្សារឲ្យបានច្បាស់លាស់។ពិនិត្យមើលកិច្ចសន្យា៖ នៅពេលដែលលោកអ្នកប្រាកដថាការធានាលើកផលជួលត្រឡប់អាចជឿទុកចិត្តបានហើយអ្នកត្រូវធ្វើការជាមួយភ្នាក់អារអចលនទ្រព្យអ្នកអភិវឌ្ឍន៍ ឬអ្នកតំណាងគ្រប់គ្រងអចលនទ្រព្យដើម្បីស្នើសុំមើលនូវគំរូនៃកិច្ចសន្យា។ ចូរពិនិត្យមើលឯកសារទាំងអស់ ហើយរកមើលថាតើមានការ លើក ឡើង ផលជួលត្រឡប់ក្នុងកិច្ចសន្យាដែរ ឬយ៉ាងណា។ ដូច្នេះអ្នកមិនចាំបាច់មានអ្វីមួយដើម្បីឱ្យពួកគេរងចាំនោះទេ។ ប្រសិនបើអាចចូររកអ្នកប្រឹក្សាហិរញ្ញវត្ថុនិងអ្នកប្រឹក្សាច្បាប់ដើម្បីត្រួតពិនិត្យមើលរាល់ឯកសារទាំងអស់នោះ។សួរៈ ត្រូវប្រាកដផងដែរថាត្រូវពិនិត្យមើលសមត្ថភាពរបស់អ្នកគ្រប់គ្រងអចលនទ្រព្យ ប្រសិនបើអាចស្នើសុំពួកគេអំពីការព្យាករណ៍ហិរញវត្ថុរបស់ពួកគេ និងផែនការអចលនទ្រព្យនោះវាជារឿងមួយដ៏ប្រសើរ។ ជាងនេះទៅទៀតជាទូទៅការគ្រប់គ្រង រយៈពេលប៉ុន្មានឆ្នាំដំបូងគឺល្អបន្ទាប់មកហិរញ្ញវត្ថុរបស់ពួកគេ​ និងគុណភាពបានក្លាយជាយ៉ាប់យឺននេះជាចំណុចដែលត្រូវចាប់អារម្មណ៍។ ត្រូវប្រាកដថាពួកគេមានផែនការសម្រាប់សេណារីយូផ្សេងៗគ្នា ដែលបង្ហាញថាពួកគេបានស្រាវជ្រាវដោយពួកគេផ្ទាល់ផងដែរ។  តើខ្ញុំត្រូវគណនាផលចំណេញនៃការវិនិយោគដោយរបៀបណា?រហូតមកទល់ពេលនេះអ្វីៗគ្រប់យ៉ាងត្រូវបានធ្វើរួចរាល់ហើយ នេះជាពេលដែលអ្នកត្រូវគណនាផលចំណេញ នៃការវិនិយោគរបស់អ្នកហើយ។ ក៏ប៉ុន្តែតើត្រូវគណនាដោយរបៀបណា? មានមធ្យោបាយជាទូទៅពីរដើម្បីគណនាហើយវាអាស្រ័យទៅលើថាតើអ្នកនឹងចំណាយវាជាសាច់ប្រាក់ ឬតាមរយៈផែនការហិរញវត្ថុ។តើខ្ញុំត្រូវគណនាផលចំណេញត្រឡប់នៃការវិនិយោគដោយរបៀបណាប្រសិនបើខ្ញុំទិញជាសាច់ប្រាក់?នេះគឺជាមធ្យោបាយដ៏ងាយស្រួលបំផុតដើម្បីគណនាផលចំណេញលើការវិនិយោគការជួល។ អ្វីដែលលោកអ្នកត្រូវធ្វើគឺបែងចែង ផលចំណេញដែលបានរំពឹងទុកប្រចាំឆ្នាំលើការវិនិយោគសុទ្ធ។ ត្រូវចងចាំថាផលចំណេញដែលរំពឹងទុកប្រចាំឆ្នាំគឺជាចំនួនមួយបន្ទាប់ពីកាត់ពន្ធរួចហើយចំនួននៃការវនិយោគសរុបរួមបញ្ចូលទាំងថ្លៃដើមដូចជាការរចនាម៉ូតឡើងវិញជាដើម។ជាឧទាហរណ៍ប្រសិនបើអ្នកទិញយូនីតមួយដែលមានតម្លៃ២៣៥,០០០ដុល្លារហើយបានសម្រេចចិត្តថាបន្ថែមសម្ភារៈមួយចំនួន។ ដូច្នេះវាអាចកើនតម្លៃដល់២៤៥,០០០ដុល្លារ។ ប្រសិនបើអ្នកជួលឱ្យអ្នកជួលក្នុងតម្លៃ១,៨០០ដុល្លារក្នុងមួយខែ អ្នកនឹងទទួលបាន២១,៦០០ដុល្លារក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែលោកអ្នកត្រូវបង់ពន្ធអចលនទ្រព្យ០.១% ហើយពន្ធលើប្រាក់ចំណូលពីការជួលចំនួន ១៤%។ ចំនួននោះប្រហែលជា ៣ ២៥៩ ដុល្លារ ដែលធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះនៅសល់ប្រហែល១៨,៣៤១ដុល្លារក្នុងមួយឆ្នាំ។ដូច្នេះផលចំណេញនៃការវិនិយោពីការជួលអចលនទ្រព្យត្រូវបានគណនាដោយបែងចែកជា១៨,៣៤១ ដុល្លារនៃ២៤៥​,០០០ដុល្លារ លោកអ្នកទទួលបានប្រហែល ៧.៤% នៃផលចំណេញក្នុងមួយឆ្នាំ។តើខ្ញុំត្រូវគណនាផលចំណេញត្រឡប់នៃការវិនិយោដោយរបៀបណាប្រសិនបើខ្ញុំទិញជាតាមរយៈប្រាក់កម្ចី? ការខ្ចីប្រាក់ ឬកម្ចីអ៊ីប៉ូតែកធ្វើឱ្យដំណើការនៃការគណនាផលចំណេញនៃការវិនិយោគមានលក្ខណៈស្មុគស្មាញក៏ប៉ុន្តែនៅតែអាចធ្វើបាន។ យកតាមការឧទាហរណ៍ខាងលើសន្និដ្ឋានថាអ្នកទិញយូនីតដូចគ្នា។ ក្នុងលក្ខខណ្ឌ ធានាគារបានបង្ហាញថាអ្នកអាចកម្ចីបាន៧០%ជាមួយនឹងអត្រាការប្រាក់៨.២៥%ក្នុងមួយឆ្នាំក្នុងរយៈពេល២០ឆ្នាំ។ ចាត់ទុកថាអ្នកបានបង់ជាលើកដំបូង ៣០%រួចហើយទៅចុះការបង់ប្រាក់ជាលើកដំបូងរបស់អ្នកគឺ៧០,៥០០ដុល្លារ។ ហើយសន្នត់ថាអ្នកបន្ថែមសម្ភារៈមានតម្លៃប្រហែល១០,០០០ដុល្លារទៅចុះដូចនេះតម្លៃដែលលោកអ្នកត្រូវបង់ជាលើកដំបូងគឺ៨០,៥០០ដុល្លារ។បន្ទាប់មកត្រូវពិចារណាលើតម្លៃបន្ថែមដែលពាក់ព័ន្ធជាមួយប្រាក់កម្ចី។ ប្រសិនបើអ្នកកម្ចីរយៈពេល ២០ឆ្នាំដោយមានអត្រាការប្រាក់ថេរ ៨.២៥%។ នេះមានន័យថាអ្នកត្រូវបង់ប្រហែល ១ ៤០២ដុល្លារក្នុងមួយខែហើយង ១៦,៨២៤ដុល្លារ ក្នុងមួយឆ្នាំ។សម្រាប់ជំនួយគណនាប្រាក់កម្ចី អ្នកអាចប្រើប្រាស់ការគណនាប្រាក់កម្ចីរបស់យើងនៅទីនេះ!មានការបន្ថែមពន្ធប្រចាំឆ្នាំដែលលោកអ្នកត្រូវចំណាយប្រហែល៣,២៥៩ដុល្លារ ទៅ១៦,៨២៤ដុល្លារដែលអ្នកត្រូវចំណាយប្រចាំឆ្នាំ។ ឥឡូវសន្និដ្ឋានថាអ្នកត្រូវបង់ប្រហែល១,៨០០ដុល្លារក្នុងមួយខែ ហើយដកប្រាក់ដែលអ្នកបានចំណាយប្រចាំឆ្នាំដូច្នេះអ្នកនៅសល់ប្រហែល១,៥១៧ដុល្លារក្នុងមួយឆ្នាំ។អ្វីដែលនៅសល់យើងត្រូវបែងចែកប្រាក់ចំណេញប្រចាំឆ្នាំនៃតម្លៃសរុបត្រូវបានសន្នមត់ថាផលចំណេញ នៃការវិនិយោគគឺ១ ៥១៧ដុល្លារនៃ៨០,៥០០ដុល្លារស្មើរនឹង១.៩%ក្នុងមួយឆ្នាំ។ដូច្នេះតើការទិញដោយប្រាក់សុទ្ធ ល្អជាងការទិញដោយប្រាក់កម្ចីលើការវិនិយោគនៃការជួលឬយ៉ាងណា?មានភាពខុសគ្នាយ៉ាងខ្លាំងបន្ទាប់ពីប្រៀបធៀបអត្រាជួលនៃការវិនិយោគដោយប្រើប្រាស់វិធីសាស្រ្តទាំងពីរ នៃការបង់ខាងលើ។ ក៏ប៉ុន្តែការជ្រើសរើសរវាងជម្រើសហិរញវត្ថុពីររអាចធ្វើឱ្យមានការធ្លាក់ចុះបញ្ហានៃការពេញចិត្តនោះបាន។ ប្រសិនបើលោកអ្នកទិញអចលនទ្រព្យគ្រាន់តែចង់បានផលចំណេញពីការជួលដូច្នេះការទិញជាសាច់ប្រាក់អាចចំណេញបានច្រើនជាង។ ក៏ប៉ុន្តែចំពោះវិនិយោគិនដែលទិញសម្រាប់លក់បន្តទៅអនាគតនៅពេលដែលតម្លៃកើនឡើង ដូចនេះវិធីសាស្រ្តទី២អាចមានលក្ខណៈល្អប្រសើរជាង។ក៏ប៉ុន្តែតើមានអ្វីកើតឡើងប្រសិនខ្ញុំមានគម្រោងជួលឱ្យនរណាម្នាក់កាន់កាប់វាជាបណ្ដោះអាសន្ន?ប្រសិនបើលោកអ្នកមានគម្រោងក្នុងការធ្វើបែបនេះ ហើយមានការបង់សាច់ប្រាក់ផ្សេងៗគ្នាផលចំណេញនៃការវិនិយោគគឺនឹងទទួលបានដូចលោកអ្នកលក់វានៅពេលអនាគតដែរ។ រឿងតែមួយគត់ប៉ុណ្ណោះដែលនឹងកើតឡើងគឺនៅពេលដែលអ្នកទទួលបានផលចំណេញត្រឡប់។ ប្រសិនបើអ្នកធ្វើដូចនេះនៅពេលដែលអ្នកមានកម្ចីអ៊ីប៉ូតែកអ្នកជួលនឹងចេញថ្លៃប្រាក់កម្ចី ហើយចេញតម្លៃផ្ទះជាប្រចាំខែដែលប្រាក់ចំណេញរបស់អ្នកអាចយកទៅបង់ប្រាក់កម្ចីប្រចាំខែបាន។ចូរប្រើប្រាស់វិធីស្វែងរករបស់យើងតាមរយៈគេហទំព័រ Realestate.com.kh ដើម្បីជួយអ្នកស្វែងរកអចល នទ្រព្យសម្រាប់វិនិយោគល្អៗឥឡូវនេះ!តើមានវិធីណាមួយដែលងាយស្រួលក្នុងការគណនាដែរឬទេ?ចម្លើយគឺមាន! ប្រសិនបើលោកអ្នកកម្ចីប្រាក់ពីធនាគារដូច្នេះធនាគារដែលលោកអ្នកខ្ចីនោះប្រហែលជាបានវាយតម្លៃលើអចលនទ្រព្យនោះរួចរាល់ហើយ។ នេះមានន័យថាពួកគេបានវាយតម្លៃលើតម្លៃអត្ថប្រយោជន៍និងហានិភ័យរួចរាល់ហើយដើម្បីធានាថាពួកគេនឹងមិនបាត់បង់ប្រាក់ចំណេញ ឬមិនមានហានិភ័យណាមួយកើតឡើងនោះទេ។ ដូច្នេះប្រហែលជាលោកអ្នកចង់ដឹងហានិភ័យដែលនឹងកើតឡើងលើសក្ដានុពលរបស់អចលនទ្រព្យ ហើយថាតើអ្នកនឹងទទួលបានប្រាក់ចំណេញប៉ុន្មានពីវា។ ដូចនេះលោកអ្នកអាចប្រើប្រាស់សេវាកម្មវាយតម្លៃសម្រាប់គោលបំណងបុគ្គលបានផងដែរ។យើងមិននិយាយថាការគណនាផលចំណេញនៃការវិនិយោគខាងលើមិនមានប្រយោជន៍នោះទេ ក៏ប៉ុន្តែត្រូវមានការវាតម្លៃទៅលើកត្តាជាច្រើនជាជាងគ្រាន់តែពន្ធប្រាក់ចំណេញ និងតម្លៃដើមប៉ុណ្ណោះទេ។ វាផ្ដល់នូវភាពច្បាស់លាស់នៃអ្វីដែលលោកអ្នកបានធ្វើដោយខ្លួនឯងដោយវាយតម្លៃលើទីតាំងភូមិសាស្រ្តភាពចាស់ទុំនៃអចលនទ្រព្យការប្រើប្រាស់នាពេលបច្ចុប្បន្ន និងអ្វីដែលអាចប្រើប្រាស់បានកត្តាគ្រោះថ្នាក់ ការធានា គុណភាពសំណង់ អាយុកាលរបស់សំណង់ឯកសារពាក់ព័ន្ធដែលបានអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងការថែទាំអចលនទ្រព្យ។ទាំងអស់នេះ ពួកគេនឹងអាចផ្ដល់ឱ្យអ្នកនូវទិដ្ឋភាពជាក់ស្ដែងរបស់អចលនទ្រព្យ និងអ្វីដែលអាចកើតឡើងនាពេលអនាគតបាន ក្នុងករណីដែលអ្នកមានបំណងលក់អចលនទ្រព្យនោះ ឬរស់នៅវា។ ពេលខ្លះនេះអាចជាដំណើការរបស់វិនិយោគិន ក៏ប៉ុន្តែពីព្រោះសេវាកម្មវាយតម្លៃត្រូវបានធ្វើដោយអ្នកជំនាញរួចរាល់ហើយពួកគេអាចប្រាប់លោកអ្នកថាថាតើលោកអ្នកអាចធ្វើឱ្យវាទៅជាការវិនិយោគដ៏ល្អ មួយឬយ៉ាងណា!មានឱកាសវិនិយោគជាច្រើនដើម្បីវិនិយោគអចលនទ្រព្យក្នុងទីក្រុងភ្នំពេញក៏ប៉ុន្តែត្រូវដឹងថាតើត្រូវវិនិយោគលើអ្វីហើយថាតើត្រូវវិនិយោគដោយរបៀបណាដើម្បីឱ្យទទួលបានផលចំណេញច្រើនពីការវិនិយោគ។ ដូច្នេះចូរស្វែងរកវាហើយស្វែងយល់មើលអចលនទ្រព្យឱ្យបានច្រើន។សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានស្ដីពីការវាតម្លៃសូមចូលមើល Realestate.com.kh ឥឡូវនេះ!
គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅក្នុងរាជធានីភ្នំពេញ
គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅក្នុងរាជធានីភ្នំពេញ
June 6, 2022, 5:04 p.m.
នៅពេលដែលការអភិវឌ្ឍបែបទំនើបកាន់តែមានការកើនឡើងនៅក្នុងរាជធានីភ្នំពេញ បញ្ហាទំហំ នៃទីក្រុង និងការធ្វើដំណើរបានកើតមានឡើង។ ហើយនៅខណៈពេលដែលអាគារខ្ពស់បានក្លាយជាអគារសំខាន់នៅក្នុងរាជធានីចរាចរនៅតែជាបញ្ហាចោទសម្រាប់អ្នករស់នៅក្នុងក្រុង។ ចាប់តាំងពីមានបញ្ហាទាំងនេះកើតមានឡើងរដ្ឋាភិបាលបានសំលឹងទៅរកមធ្យោបាយផ្សេងៗមួយចំនួនដើម្បីសម្រួលដល់ការធ្វើចរាចរ។ ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកពួកគេបានសំលឹងទៅមើលតំបន់ផ្ទៃទឹកដែលនឹងអាចក្លាយជាមធ្យោបាយដឹក ជញ្ជូនមួយដ៏ប្រសើរ។ដូច្នេះអ្វីទៅដែលរដ្ឋាភិបាលកំពុងជួបប្រទះ និងកំពុងរៀបចំគម្រោងជាមួយនឹងទំហំផ្ទៃទឹកយ៉ាងធំនោះ? អ្នកអាចនឹងមានការភ្ញាក់ផ្អើលអំពីអ្វីដែលមានរៀបរាប់បន្ត។ចរាចរណ៍ក្នុងពេលថ្មីៗនេះសាលារាជធានីភ្នំពេញបានចាត់វិធានការដើម្បីគ្រប់គ្រងលើការកើនឡើងនៃចរាចរណ៍នៅក្នុងតំបន់នេះ។ ក្នុងនោះមានការអនុវត្តច្បាប់តឹងរ៉ឹងលើការងារសាងសង់ដែលមិនមានអនុញ្ញាតដោយក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗដើម្បីការពារ ការ ខូចខាតដែលអាចបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ។ ពួកគេបានដំឡើងកាមេរ៉ាសម្រាប់តាមដានតាមដងផ្លូវមានចំនួនប្រហែល៦០០ និងភ្លើងសញ្ញាចរាចរណ៍នៅតាមផ្លូវប្រមាណ60តាមបណ្តោយផ្លូវធំៗនៅក្នុងរដ្ឋធានីដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍តាមដែលអាចធ្វើបាន។ប៉ុន្តែលើសពីនេះទៅទៀតទឹកនៅរាជធានីភ្នំពេញមានប្រព័ន្ធទឹកគ្រប់គ្រាន់ និងមានលក្ខណៈល្អសម្រាប់រដ្ឋាភិបាលក្នុងការធ្វើអ្វីមួយជាមួយប្រព័ន្ធដ៏ត្រឹមត្រូវមួយហើយសាលារាជធានីភ្នំពេញមិនទុកឱ​កាសនេះចោលឡើយ។ នេះជាមូលហេតុដោយមានជំនួយពីក្រុមហ៊ុន LYP Group ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងដោយឯកឧត្តម លី យ៉ុងផាត សមាជិកសភាគណបក្សប្រជាជនកម្ពុជាពួកគេកំពុងសម្លឹងរកមើលការស្តាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកតាមរយៈការប្រើប្រាស់តាក់ស៊ីទឹកដើម្បីជួយ សម្រួលស្ថានភាពចរាចរណ៍ក្នុងរាជធានី។ការដឹកជញ្ជូនពេលដែលក្រុមហ៊ុន LYP បានផ្ដល់នូវការសិក្សាពេញលេញលើផលប៉ះពាល់នៃតាក់ស៊ីទឹកទៅលើភូមិអណ្តែត និងកំណត់ថាវានឹងមិនបង្កគ្រោះថ្នាក់ណាមួយ​ នោះគម្រោងដែលមានទឹកប្រាក់២២លានដុល្លារនឹងត្រូវ បើកដំណើរការនៅដើមឆ្នាំ២០១៨។នៅក្នុងកិច្ចសម្ភាសន៍ជាមួយខ្មែរថាមស៍នាយកនៃនាយកដ្ឋានសាធារណៈការនិងដឹកជញ្ជូនរាជធានី ភ្នំពេញ លោក សាំង ពិសិដ្ឋបានពន្យល់ថាផ្លូវដែលបានស្នើឡើងនេះនឹងគ្របដណ្តប់ចំនួន៩ស្ថានីយ៍លើផ្លូវទឹកប្រវែង២៥គីឡូម៉ែត្រ។ នេះនឹងរួមបញ្ចូលទីតាំងចាប់ពីស្ពានព្រែកព្នៅតាមផ្លូវទៅដល់ក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ជើងតាក់ស៊ីទឹកនេះនឹងរត់តាមទន្លេសាប និងទន្លេបាសាក់។ទីប្រឹក្សាជាន់ខ្ពស់របស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចនៃរដ្ឋាភិបាល លោក ម៉ី កល្យាណ ក៏បានពន្យលដែរថាការប្រើប្រាស់ផ្លូវទឹកនឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងចំពោះការដឹកជញ្ជូនក៏ដូចជាការតភ្ជាប់នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមថាសេវានេះនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ប្រទេស ដោយការបញ្ចុះថ្លៃដឹកជញ្ជូនសម្រាប់ឧស្សាហកម្មជាច្រើន។គម្រោងនេះនឹងផលិតទូកប្រហែល២០ទូកដែលនឹងធ្វើដំណើរប្រមាណ​៣០គីឡូម៉ែត្រក្នុងមួយម៉ោងអាចដឹកធ្វើដំណើរបានរហូតដល់ទៅ៩០​ក្នុងមួយជើង។ នៅពេលដែលការងារបានបញ្ចប់ទាំងស្រុងការដឹកជញ្ជូននេះនឹងរត់ពីម៉ោង៦ព្រឹកដល់ម៉ោង៨យប់ជារៀងរាល់ថ្ងៃ។វិស័យទេសចរណ៍លើសពីការកាត់បន្ថយបញ្ហាចរាចរណ៍ និងការផ្តល់នូវប្រព័ន្ធដឹកជញ្ជូនមួយដែលកាន់តែមានប្រសិទ្ធិភាពតាក់ស៊ីទឹកនឹងជួយដល់វិស័យទេសចរណ៍។អគ្គលេខាធិការសម្ព័ន្ធជាតិទេសចរណ៍ជាតិកម្ពុជា លោកហូ វណ្ឌី បានថ្លែងថា “អ្នកដំណើរនិងភ្ញៀវ ទេសចរអាចរីករាយនឹងការធ្វើដំណើរកម្សាន្ត។ វានឹងក្លាយជារបៀបថ្មីមួយផ្សេងទៀតដែលលើកទឹកចិត្តដល់ភ្ញៀវទេសចរឱ្យមកទស្សនាទីក្រុងមួយនេះ។”​  លោកបានបន្តថាទីភ្នាក់ងារទេសចរណ៍ នឹងសប្បាយចិត្តដែលឃើញរាជធានីភ្នំពេញមានការដឹកជញ្ជូនតាមផ្លូវទឹកដូច្នេះពួកគេមាន ជម្រើសមួយផ្សេងទៀតដើម្បីផ្តល់ជូនដល់ភ្ញៀវទេសចរ។”បើទោះបីជាផែនការបានដាក់ចេញហើយក៏ដោយ  ក៏នៅមានភាពមិនច្បាស់លាស់មួយចំនួនចំពោះ គម្រោងនេះដូចគ្នាទៅនឹងគម្រោងផ្សេងទៀតដែរ។ ប៉ុន្តែចំណុចមួយដែលពិតប្រាកដនោះ វាជាឱកាសមួយដែលនឹងផ្តល់សម្រាប់វិស័យឯកជននិងក្រុមហ៊ុនសម្រាប់ឧស្សាហកម្មនានា។ មិនថាវាបានជោគជ័យឬមិនទទួលបានជោគជ័យសម្រាប់ក្តីសង្ឃឹមច្រើនរបស់ពលរដ្ឋនោះទេ  គម្រោងនេះគឺតែនៅតែបោះជំហានទៅមុខមួយឆ្ពោះទៅរកភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Realestate.com.kh ឥឡូវនេះ!
ក្រុមហ៊ុន CPL ធ្វើការងារដើម្បីបំពេញតម្រូវការរបស់អតិថិជន
ក្រុមហ៊ុន CPL ធ្វើការងារដើម្បីបំពេញតម្រូវការរបស់អតិថិជន
June 6, 2022, 5:04 p.m.
ទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងដ៏ខ្លាំង។ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងបែបនេះ ក្រុមហ៊ុន CPL Cambodia Properties Limited កំពុងព្យាយាមនាំមកនូវតម្លាភាព និរន្តរភាពនិងការពេញចិត្ត​ តាមរយៈការផ្តល់សេវាកម្ម ដែលមានតម្លៃសម្រាប់អតិថិជនរបស់ខ្លួន។CPL គឺជាក្រុមហ៊ុនអចលនទ្រព្យមួយដែលមានវ័យចំណាស់ក្នុងចំនោមក្រុមហ៊ុនអចលនទ្រព្យកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ក្រោមកិច្ចសហការគ្នារវាងអ្នកជំនាញអចលនទ្រព្យជនជាតិអាមេរិកម្នាក់ជាមួយនិងលោកឧកញ៉ា ចេង ខេង ដែលជាអ្នកមានបទពិសោធនន៍យ៉ាងច្រើនក្នុងវិស័យទិញលក់ជួលក៏ដូចជាការវាយតម្លៃអចលនទ្រព្យ។ ជាមួយនឹងការរីកចម្រើន និងការជឿទុកចិត្តពីសំណាក់អតិថិជនក្រុមហ៊ុន CPL បានក្លាយទៅជាសមាជិក និងជាដៃគូរបស់ក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា៖ ក្រុមហ៊ុន Pacific Appraisal Co., Ltd (របស់កូរ៉េ) និង សមាគមន៏ VPC Asia Pacific, និងបានចូលរួមសហការជាមួយក្រុមហ៊ុន Cluttonsផងដែរ។ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមអំពីក្រុមហ៊ុននេះ Realestate.com.kh  បានពិភាក្សាជាមួយ លោក សុត សុខហេងដែលជាប្រធានគ្រប់គ្រងប្រតិបត្តិការនៃក្រុមហ៊ុន CPL Cambodia Properties Limited ។តើមានអ្វីជាចំណុចខ្លាំងរបស់ក្រុមហ៊ុន CPL? លោក សុខហេង បាននិយាយថា “ក្រុមហ៊ុន CPL ផ្តល់ជូននូវសេវាកម្មជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ។ ក្នុងនោះយើងមានជំនាញក្នុងការ ទិញ​ លក់ ឬជួលអចលនទ្រព្យដែលមានលក្ខណៈជាលំនៅដ្ឋាន បែបពាណិជ្ជកម្ម បែបឧស្សាហកម្មព្រមទាំងការផ្តល់សេវាកម្ម ផ្នែកវាយតម្លៃអចលនទ្រព្យទូទៅផងដែរ។ ក្រុមហ៊ុន CPL ត្រូវបានអតិថិជនទទួលស្គាល់ថាជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មអចលនទ្រព្យល្អប្រសើរមួយដោយសារក្រុមហ៊ុនមានក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ និងអាចទុកចិត្តបានដែលបច្ចុប្បន្នក្រុមហ៊ុនបន្តប្រតិបត្តិការរបស់ខ្លួនក្នុងកម្រិតស្តង់ដារខ្ពស់បំផុត” ។លោកបានបន្ថែមថា “ដោយផ្អែកលើបទពិសោធន៍ដ៏ជំនាញរបស់យើង​ក្រុមហ៊ុន CPL ទទួលបានការជឿទុកចិត្តពីស្ថាប័នហិរញ្ញវត្ថុអ្នកអភិវឌ្ឍន៍ និងវិនិយោគិនអន្ដរជាតិនៅទូទាំងសកលលោក”។​លោក សុខហេង បានបន្តថាក្រុមហ៊ុនCPLកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការងារបែបទំនើបមួយហៅថា “Portal”  ដែលប្រព័ន្ធនេះដើរតួរយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុនការធ្វើទីផ្សារ​ ការស្រាវជ្រាវនិងការប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាដ៏សម្បូរបែបដែលបុគ្គលិកអាច​ប្រើប្រាស់បានគ្រប់ពេលវេលា។ ​ជាមួយសេវាកម្មអនឡាញរបស់ក្រុមហ៊ុនក៏បានធ្វើអោយអតិថិជន មានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យទៅតាមតម្រូវការរបស់ខ្លួនក៏ដូចជាអាចធ្វើការទំនាក់ទំនងជាមួយភ្នាក់ងាររបស់យើងបានគ្រប់ពេលផងដែរ។ទាក់ទងទៅនឹងទីផ្សារលំនៅដ្ឋាននៅកម្ពុជា លោក សុខហេង​ បាននិយាយថា “ចំពោះការសាងសង់លំនៅដ្ឋានគឺនៅតែមានការកើនឡើងជានិច្ច។ តួយ៉ាងដូចយើងឃើញមានការផុសឡើងនូវគម្រោងថ្មីៗជាច្រើនដែលសំដៅទៅរកអតិថិជនដែលមានប្រាក់ចំណូលមធ្យម។ គម្រោង សាងសង់ថ្មីៗមាននៅតាមបណ្តោយផ្លូវជាតិលេខ១ លេខ២ លេខ៣​ លេខ៤និងលេខ៥ត្រូវបាន ទទួលការគាំទ្រជាច្រើនពីសំណាក់អតិថិជនដែលមានប្រាក់ចំណូលចាប់ពី២៥០ដុល្លាក្នុងមួយខែ។​ទន្ទឹមនឹងនេះដែរទីផ្សារសម្រាប់អ្ន​កដែលមានប្រាក់ចំណូលខ្ពស់ហាក់ដូចជានៅទ្រឹងមួយកន្លែងអាស្រ័យដោយការផ្គត់ផ្គង់គឺ លើសតម្រូវការ​ទោះយ៉ាងណាក៏ដោយចំណុចនេះមិនបានបណ្តាលឲ្យតម្លៃរបស់លំនៅដ្ឋានមានការធ្លាក់ចុះនោះទេ។ជាក់ស្តែងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះគឺមិនបានធ្លាក់ចុះឡើយ។  គ្រាន់តែទីផ្សារបានធ្វើការផ្លាស់ប្តូរទិសដៅពីគ្រួសារដែលមានប្រាក់ចំណូលខ្ពស់ទៅគ្រួសារដែលមានប្រាក់ចំណូលមធ្យម។ដូច្នេះវាក៏ជាឱកាសល្អមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យធ្វើការផ្លាស់ប្ដូរទិសដៅពីធ្វើការជាមួយអ្នកដែលមានប្រាក់ចំណូលខ្ពស់ មកធ្វើការជាមួយអ្នកដែល មានប្រាក់ចំណូលមធ្យមដើម្បីទទួលបានភាពជោគជ័យទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ចំណុចពិសេសរបស់ក្រុមហ៊ុន CPL គឺភ្នាក់ងារទាំងអស់មានការប្តេជ្ញាក្នុងការជួយ និងធានាដល់អតិថិជនឬម្ចាស់អាជីវកម្មឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេ។ លោក សុខ ហេង បាននិយាយថា“យើងដឹងថាអតិថិជនចង់បានការពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់ដែលមានចំណេះដឹងច្បាស់លាស់មានជំនាញនិងមានភាពស្មោះត្រង់។ យើងប្តេជ្ញាយ៉ាងមុតមាំដើម្បីសម្រេចបាននូវកិច្ចការទាំងអស់នេះសម្រាប់អតិថិជនរបស់យើង។”លោកបានបន្ថែមទៀតថា“យើងយល់ឃើញថាអតិថិជនចង់ជួបពិភាក្សាជាមួយភ្នាក់ងារដែលមានបទពិសោធន៏និងចំណេះដឹងពិតប្រាកដ។ នោះហើយជាមូលហេតុដែលយើងផ្តោតសំខាន់លើការបង្កើតទំនាក់ទំនងដ៏រឹងមាំ និងដើម្បីទទួលបានការជឿទុកចិត្តពីអតិថិជនទាំងអស់របស់យើង។ នេះជាទស្សនវិស័យរបស់ក្រុមហ៊ុនដែលអាចជួយយើងឲ្យសម្រេចបាននូវការពេញចិត្តការលើកទឹកចិត្តខ្ពស់និងភាពជោគជ័យ។លោក សុខហេង បានបន្តទៀតថា យើងហៅខ្លួនយើងថាជា “ភ្នាក់ងារអចលនទ្រព្យដំបូងដែលអតិថិជនធ្វើការជ្រើសរើស” (THE FIRST AGENCY OF CHOICE)។ យើងក៏ធ្វើការដើម្បីឲ្យក្លាយជាក្រុមហ៊ុននាំមុខគេដោយផ្តល់នូវការលក់ ការជួលនិងសេវាកម្មវាយតម្លៃល្អបំផុតក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។“ក្រុមហ៊ុន CPL ក៏ចង់ប្រកាសដល់សាធារណជនដែលថា ក្រុមហ៊ុននឹងប្រារព្ធខួបលើកទី២០របស់ខ្លួននៅថ្ងៃទី៧ ខែកក្កដាឆ្នាំ ២០១៧ខាងមុខ។ កម្មវិធីនេះនឹងបង្ហាញពីការខិតខំធ្វើការងាររបស់យើងដែលបាននាំយើងពីចំណុចសូន្យរហូតដល់បច្ចុប្បន្ននេះ។ យើងសូមគោរពអញ្ជើញឯកឧត្ដម លោកជំទាវ លោកឧកញ៉ា​ លោក​ លោកស្រី និងអ្នកទាំងអស់គ្នាឲ្យចូលរួមជាមួយ ពួកយើងក្នុងឱកាសនេះនេះបើតាមលោកសុខហេងបានលើកឡើង។សូមស្វែងរកអចលនទ្រព្យល្អៗជាមួយ CPLតាមរយៈ  Realestate.com.kh
ទីផ្សារលំនៅដ្ឋានប្រភេទផ្ទាល់ដីទ​ន្ទឹងរងចាំអ្នកមានប្រាក់ចំណូលមធ្យម
ទីផ្សារលំនៅដ្ឋានប្រភេទផ្ទាល់ដីទ​ន្ទឹងរងចាំអ្នកមានប្រាក់ចំណូលមធ្យម
June 6, 2022, 5:04 p.m.
របាយការទីផ្សារលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញដែលចេញដោយក្រុមហ៊ុន VTrust កាលពីសប្ដាហ៍មុនបានបង្ហាញ ពីការកើនឡើងទំហំការវិនិយោគក្នុងវិស័យសំណង់ដែលមានទឹកប្រាក់សរុបជាង៨.៥រយលានដុល្លារក្នុងឆ្នាំ២០១៦ នេះគឺបានមកពីការវិនិយោគដោយផ្ទាល់ពីបរទេសតែមួយប៉ុណ្ណោះ។ទោះជាយ៉ាងណាក៏ដោយកត្តាទាំងនេះក្នុងទីផ្សារលំនៅដ្ឋានជាប់ដីបានធ្វើឱ្យមានចម្ងល់មួយចំនួនទាក់ទងទៅនឹងស្ថេរភាពនៃគម្រោងថ្មីៗទាំងនេះ និងគម្រោងអភិវឌ្ឍន៍ថ្មីៗជាពិសេសក្នុងតម្រូវការបច្ចុប្បន្ន។បរិយាកាសទីផ្សារលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញនៅតែមានសក្ដានុពលសម្រាប់ការវិនិយោគ បើធៀបទៅនឹងអ្វីដែលបានកើតឡើងកាលពីឆ្នាំ២០០២ ដែលជាពេលដែលគម្រោងបុរីបានចាប់កកើតឡើងដំបូង។ របាយការណ៍បានបង្ហាញថាទីផ្សារលំនៅដ្ឋានជាប់ដីក្នុងទីក្រុងភ្នំពេញបានកើនឡើងចាប់តាំងពីតម្រូវការលំនៅដ្ឋានបានងើបឡើងពេលនោះក្នុងខណ្ឌសែនសុខ។ បន្ទាប់មកការផ្គត់ផ្គង់លំនៅដ្ឋានក្នុងខណ្ឌផ្សេងៗបានកើនឡើងយ៉ាងឆាប់រហ័សហើយក្នុងឆ្នាំ២០១៧នេះគឺជាទីផ្សារលំនៅដ្ឋានដែលគួរឱ្យកត់សម្គាល់។ក៏ប៉ុន្តែលោក  Miguel Chanco អ្នកវិភាគរបស់ក្រុមហ៊ុន Asean’s Economic Intelligence Unit បាននិយាយថា “មានសញ្ញាជាច្រើនកាលពីប៉ុន្មានឆ្នាំកន្លងទៅអំពីទីផ្សារលំនៅដ្ឋានជាពិសេសក្នុងទីក្រុងភ្នំពេញគឺមានការផ្គត់ផ្គង់លើសតម្រូវការ។” ដោយ សារតែគម្រោងអភិវឌ្ឍន៍ជាច្រើនត្រូវបានអនុញ្ញាតឱ្យសាងសង់។ នេះគឺប្រាកដណាស់សម្រាប់ទីផ្សារខុនដូនៅក្នុងប្រទេសតែម្ដង។​តួយ៉ាងប្រភេទលំនៅដ្ឋានជាប់ដី ការផ្គត់ផ្គង់បានកើនឡើងដល់ ១០០​,២៧៨ យូនីតនៅចុងឆ្នាំ២០១៦នេះ។បើយោងទៅតាមរបាយការទីផ្សារលំនៅដ្ឋានទីក្រុងភ្នំពេញ មានយូនីតជាង២៨,០៩៧បន្ថែមសម្រាប់ការផ្គត់ផ្គង់នៅចុងឆ្នាំ ២០១៧នេះ។លោក Chanco ជឿជាក់ថាកាធ្វើដូចនេះធ្វើឱ្យការលក់មានការធ្លាក់ចុះនៅឆ្នាំខាងមុខៗទៀត។ក៏ប៉ុន្តែលោក Chanco បាននិយាយថាការផ្គត់ផ្គង់លំនៅដ្ឋានប្រភេទនៅជាប់ដីខាងមុខនឹងនៅតែមានតម្រូវការនៅឆ្នាំខាងមុខៗ ហើយនេះក៏ព្រោះតែការកើនឡើងប្រាក់ខែរបស់អ្នកធ្វើការផងដែរ។លោក Chanco បាននិយាយថាប្រជាជនក្នុងទីក្រុងមានចំនួនតិចនៅឡើយបើធៀបទៅនឹងទីក្រុងផ្សេងៗក្នុងតំបន់អាស៊ាន ហើយប្រាក់ខែក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។កាលពីឆ្នាំកន្លងទៅប្រទេសកម្ពុជាទើបតែបានធនាគារពិភពលោកអះអាងថាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រឹតទាប។ បើយោងទៅតាមការអះអាងនេះ “កម្ពុជាមានសេដ្ឋកិច្ចកើនឡើងប្រហែលជា៧.៦%ក្នុងមួយឆ្នាំកាលពីប៉ុន្មានទសវត្សកន្លងទៅបានធ្វើឱ្យប្រទេសរួចផុតចេញពីប្រទេសដែលក្រីក្របំផុតទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រឹតទាបនា ពេលបច្ចុប្បន្ននេះ។”រដ្ឋាភិបាលបានបង្ហាញថាមិនមានសញ្ញាណាមួយនៃការធ្លាក់ចុះដើម្បីសម្រេចបានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០នោះទេ។លោក Chanco នៅក្នុងបទសម្ភាសន៍ផ្សេងគ្នាមួយបាននិយាយអំពីបេសកកម្មរបស់រដ្ឋាភិបាលដូច្នេះថា “ខ្ញុំមិនគិតថាប្រទេសកម្ពុជាអាចទទួលបានប្រាក់ចំណូលមធ្យមកម្រឹតខ្ពស់នៅក្នុងឆ្នាំ២០៣៣នោះទេជាពិសេសដោយសារតែ មានការប្រកួតប្រជែងមកពីប្រទេសជាច្រើនក្នុងតំបន់ក៏កំពុងតែស្វែងរកប្រភេទលំនៅដ្ឋានសម្រាប់វិនិយោគដែលអាចធ្វើឱ្យប្រទេសកម្ពុជាមានសេដ្ឋកិច្ចកើនឡើងនៅ១០ទៅ១៥ឆ្នាំខាងមុខ។”ក៏ប៉ុន្តែនេះគឺគ្រប់គ្រាន់ហើយដើម្បីឱ្យវិនិយោគិនទិញអចលនទ្រព្យនៅពេលអនាគត។ Chanco បានលើកឡើងថា “ខ្ញុំមិនហ៊ានប៉ាន់ប្រមាណសក្ដានុពេលរយៈពេលវែងនៃប្រាក់ចំណូលមធ្យមទាំងមូលរបស់កម្ពុជានោះទេ។”កត្តាផ្សេងៗទៀតដែលជាសក្តានុពលឆ្លើយតបទៅនឹងការផ្គត់ផ្គង់លើសតម្រូវការរួមបញ្ជូលនូវការអនុវត្តនៃគម្រោងដែលអាច បត់បែនបានដូចជា៖ ជម្រើសនៃការបង់ប្រាក់ពីខ្ពស់មកទាបជាដើមលក្ខខណ្ឌទាំងនេះកំពុងតែត្រូវបានផ្ដល់ជូនទៅឱ្យអ្នកអភិវឌ្ឍន៍ជាច្រើនដើម្បីពង្រីកសក្ដានុពលទីផ្សារឆ្ពោះទៅរកអតិថិជនដែលមានប្រាក់ចំណូលមធ្យមកម្រឹតទាបការកើនឡើង ហិរញ្ញវត្ថុនេះនឹងធ្វើឱ្យតម្រូវការកើនឡើងក្នុងឆ្នាំ២០១៧នេះ។“ក្នុងលក្ខខ័ណ្ឌសេដ្ឋអចលនទ្រព្យទីផ្សារលំនៅដ្ឋានអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅត្រូវបានគ្រប់គ្រងដោយ អ្នកអភិវឌ្ឍន៍ពីព្រោះ តែការផ្គត់ផ្កង់លើទីផ្សារមានតិចតួចបើធៀបទៅនឹងតម្រូវការទីផ្សារ ដូច្នេះតម្លៃបានកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំនៅពេលដែលទីផ្សារលំនៅដ្ឋានបានងើបឡើងនេះបើតាមប្រសាសន៍របស់លោក ហ៊ឹម សីហា ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Vtrust Appraisal និងជាអ្នកសរសេររបាយការណ៍នេះផងដែរ។លោកសីហាបានបន្តនិយាយថា“ក៏ប៉ុន្តែដោយសារតែការផ្គត់ផ្គង់សព្វថ្ងៃការទាក់ទាញទីផ្សារមកវិញមានរយៈពេលយូរជាងមុន ដែលធ្វើឱ្យមានការធ្លាក់ចុះនូវការផ្គត់ផ្គង់ថ្មីហើយក៏ដូចជាតម្លៃ។ នេះបង្ហាញជាសញ្ញាណមួយនៃទីផ្សារលំនៅដ្ឋានឈានដល់ចំនុចលំនឹងនៃការផ្គត់ផ្គង់តម្រូវការ និងតម្លៃអាចដើរទន្ទឹមគ្នានៅពេលពីរបីឆ្នាំខាងមុខ។របាយការណ៍បានថ្លែងថា “តម្លៃអចលនទ្រព្យអាចចាប់ផ្ដើមនៅថេរអំឡុងឆ្នាំ២០១៧ទៅឆ្នាំ២០១៨។ សម្រាប់អ្នកដែលទិញអចលនទ្រព្យបច្ចុប្បន្នពួកគេបានទិញ យូនីតដែលបានសាងសង់រួចជាច្រើនតាមរយៈគម្រោងអភិវឌ្ឍន៍ថ្មីៗដោយផ្ដល់នូវជម្រើសទីផ្សារ និងជម្រើសហិរញ្ញវត្ថុដែលអាចបត់បែនតបតាមតម្រូវការរបស់ពួកគេសូមស្វែងរកព័ត៌មានថ្មីៗបំផុតតាមរយៈ Realestate.com.kh​ ឥឡូវនេះ!
គម្រោងលំនៅដ្ឋានតម្លៃសមរម្យទី២ចម្ងាយ២១គីឡូម៉ែត្រពីទីក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៥
គម្រោងលំនៅដ្ឋានតម្លៃសមរម្យទី២ចម្ងាយ២១គីឡូម៉ែត្រពីទីក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៥
June 6, 2022, 5:04 p.m.
កាលពី​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ ​២០១៧ កន្លងទៅនេះក្រសួង​រៀបចំ​ដែនដីនគរូប​នីយកម្ម និង​សំណង់បាន​រៀចំ​ពិធី​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​រវាងអគ្គ​នាយក​ដ្ឋាន​លំ​នៅ​ដ្ឋាន​នៃ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់ និងក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម និង​សំណង់។អនុស្សរណៈ​យោគ​យល់គ្នានេះធ្វើលើ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​ន៍គម្រោង​លំនៅដ្ឋានមាន​តម្លៃ​សមរម្យ​សម្រាប់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋទូទៅដែល​មាន​ប្រាក់ចំណូល​ទាបនិង​​មធ្យម និង​ជនងាយ​រងគ្រោះនៅក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នឹងត្រូវទទួលខុសត្រូវក្នុងការចាត់ចែង រៀបចំ និងចាប់ផ្តើម ដំណើរការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យនេះនៅថ្ងៃទី១ ខែ​ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ។ ហើយនេះក៏ជាគម្រោងតម្លៃសមរម្យលើ​កទីមួយរបស់ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នៅក្នុងប្រទេសកម្ពុជា។​ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប មានបទពិសោធន៍ក្នុងការសាងសង់ជាច្រើនឆ្នាំនិងបានបញ្ចប់គម្រោងជាច្រើននៅកម្ពុជាដូចជា៖ Toul Kork Warehouse, គម្រោង Town Houses- Mekong,​ គម្រោង Mekong View Tower និងមានគម្រោងផ្សេងៗទៀត។គម្រោងលំនៅដ្ឋាននេះមានចំនួនសរុប ៥៣៤០​ខ្នង ដែលចែកចេញជា ពីរទំហំផ្សេងគ្នាគឺ ប្រភេទ​លំនៅដ្ឋាន​ទំហំ​ ៥,១ម  x ១៣ ម  ចំនួន៨៦៤ខ្នង និង​ប្រភេទ​លំនៅដ្ឋាន ៥,១ ម x៧,២ ម ចំនួន ៤៤៧៦ខ្នង។រីឯគម្រោងលំនៅដ្ឋានតម្លៃសមរម្យលើកទីមួយដែលមានចម្ងាយ១៧គីឡូម៉ែត្រពីក្រុងភ្នំពេញ បានបើកដំណើរការការដ្ឋានសាង សង់របស់ខ្លួន កាលពីថ្ងៃទី​៧​ ខែមករា ឆ្នាំ ២០១៧​កន្លងទៅ។គម្រោងនេះបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន WorldBridge Land ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ២០​ហិចតា។ ក្នុងនោះផ្ទៃដីសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅមានទំហំ១០​ហិចតា ហើយដីសម្រាប់សាងសង់ជាផ្លូវថ្នល់ និងសួនកំសាន្តមានទំហំជាង ៧ហិចតា។  គម្រោងលំនៅដ្ឋានតម្លៃសមរម្យលើកទីមួយនេះត្រូវសាងសង់ឡើងចំនួន២,៤០០ខ្នងសម្រាប់អ្នកមានប្រាក់ណូលទាប និងមធ្យម ចាប់ពី២៥០​ដុល្លារទៅ៥០០ដុល្លារក្នុងមួយខែ។ ហើយតម្លៃផ្ទះក្នុងមួយខ្នងអាចមានតម្លៃចាប់ពី២០,០០០ដុល្លារ ទៅដល់ ២៥,០០០ ដុល្លារ។សូមរំលឹកផងដែរថាចំណែកឯគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យថ្មីចុងក្រោយនេះមិនទាន់បានបញ្ជាក់អំពីតម្លៃលក់ជា សាធារណៈនៅឡើយទេ។សរុបសេចក្តីមក​ទាំងគម្រោងលំនៅដ្ឋានតម្លៃមធ្យមលើកទីមួយ​​ និងគម្រោងថ្មីនេះ គឺមានគោលបំណងក្នុងការផ្តល់លំនៅដ្ឋានសមរម្យមួយសម្រាប់ពលរដ្ឋកម្ពុជាពិសេសអ្នកដែលមានកម្រិតជី​វ ភាពមធ្យម​៕ស្វែងរកព័ត៌មានអំពីអចលនទ្រព្យថ្មីៗតាមរយៈ Realestate.com.kh