+855 92 92 1000
Logo

Recent Articles

កម្រើកឡើងវិញហើយ ! ទីផ្សារអចលនទ្រព្យ១នេះនឹងត្រូវប៉ាន់ក្រោយចិនត្រលប់មកវិញ
កម្រើកឡើងវិញហើយ ! ទីផ្សារអចលនទ្រព្យ១នេះនឹងត្រូវប៉ាន់ក្រោយចិនត្រលប់មកវិញ
July 25, 2022, 9:08 a.m.
រាជធានីភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានមើលឃើញថា ទីផ្សាខុនដូនៅក្នុងប្រទេសកម្ពុជានឹងមានសន្ទុះឡើង​វិញ​នៅត្រីមាសទី2 ឆ្នាំ2022នេះក្រោយពីមានការស្ងប់ស្ងាត់នៃជំងឺកូវីដ19 ។ មិនតែប៉ុណ្ណោះបណ្តាការដ្ឋានខុនដូដែលបាន​ផ្អាកដំណើរការនាពេលកន្លងមកនេះបាន និងកំពុងតែចាប់ផ្តើមដំណើរការឡើងវិញ ដែលវាអាចនឹងជម្រុញ​បន្ថែម​នូវចរន្ត​នៃការ​ទិញ​ល​​ក់ខុនដូជាបន្តបន្ទាប់ផងដែរ ។ការងើបឡើងវិញនៃទីផ្សារខុនដូនេះត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យលោក Marcus chu អគ្គនាយកក្រុមហ៊ុន ERA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក យល់ថា ដោយសារតែវិបត្តិនៃជំងឺកូវីដ19មាន​ការថមថយធ្វើឱ្យជនជាតិចិនជា​ច្រើន​​បានចេញ​ទៅក្រៅប្រទសផ្សេងៗរួមទាំងប្រទេសកម្ពុជាផងដែរ ។ ពោលប្រទេសកម្ពុជា​នឹងទទួលបានវិនិយោគិនចិន និងទេសចរចិនបន្ថែមនៅរយៈពេល3-4ខែខាងមុខ ដែលវាជាឱកាសល្អសម្រាប់សន្ទុះនៃទីផ្សារ​ខុនដូក្នុងប្រទេសកម្ពុជា ។ស្របពេលស្ថានភាពទីផ្សារខុនដូក្នុងប្រទេសកម្ពុជាបានកម្រើកឡើងវិញដែលនេះជាឱកាសល្អមួយសម្រាប់អ្នកអភិវឌ្ឍន៍ខុនដូ និងអ្នកដែលកំពុងស្វែងរកវិនិយោគលើខុនដូជាដើម ខណៈដែលជនជាតិចិនមួយចំនួនដែលចូលមកកម្ពុជាអាចទិញ​ហើយ​លក់​បន្តទៅជនជាតិចិនដូចគ្នាដើម្បីចំណេញ ៕ចុចអាន ៖ គម្រោងកំពុងលេចធ្លោទាំង10ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ចុចប៊ូតុងនេះយើងនឹងជួយស្វែករកខុនដូជូនលោកអ្នក
ផ្លូវវាងក្រុងដ៏សំខាន់មួយនៅខេត្តព្រះសីហនុសាងសង់បាន ៩៩,៨១% ហើយ
ផ្លូវវាងក្រុងដ៏សំខាន់មួយនៅខេត្តព្រះសីហនុសាងសង់បាន ៩៩,៨១% ហើយ
August 8, 2022, 7:38 a.m.
ខេត្តព្រះសីហនុ ៖ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកក្រុម​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​​របស់ក្រសួង អញ្ជើញចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃ​រាជ​ទេព​វង្ស) និងផ្លូវលេខ១៤៨ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេស​មន្ទីរសាធារណការ និងដឹកជញ្ជូន តំណាង​ក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ។ ការអញ្ជើញ​ចុះត្រួត​ពិនិត្យ​គម្រោង​នេះធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ។ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ ក៏ដូចជាដើម្បីផ្ទៀងផ្ទាត់​គុណភាព​ក្រោយ​​​ប​ញ្ចប់ការសាងសង់ជាស្ថាពរ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារបច្ចេកទេស​របស់​ក្រសួង​ដែលបានព្រមព្រៀងដែរយ៉ាងណា ។ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ ក្រុមការងារ​បច្ចេក​ទេសក្រសួង ដែលដឹកនាំដោយអគ្គនាយកដ្ឋានបច្ចេកទេស បានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ នេះដោយប្រើឧបករណ៍ទំនើបៗជាច្រើន ដូចជា ម៉ាស៊ីន FWD , ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថា តើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរយ៉ាងណា?ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ផ្លូវនេះសាងសង់បានល្អ មាន​គុណ​ភាពរឹងមាំដោយហេតុថា មានការធ្វើតេស្តសាកល្បងចំនួន៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះមាន គុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។ ហើយចំពោះកំណាត់ផ្លូវក្រាល AC វិញ កម្រិត​នៃភាពរលាក់ IRI មានតម្លៃតូចជាង ២m/km ដែលស្ថិតក្នុងកម្រិតល្អណាស់។ ហើយចំពោះផ្លូវបេតុង ការ​ពិនិត្យ​កម្រិតនៃភាពកកិត ក៏ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដែរ ហើយជាលទ្ធផលឃើញថា តម្លៃនៃ​ភាព​កកិត​របស់ផ្ទៃកម្រាល​បេតុង គឺខ្ពស់ជាងស្តង់ដារដែលបានកំណត់ ។បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផ្លូវនេះអាចជួយសម្រួលដល់​ឡាន​ដឹកទំនិញ​ធុនធ្ងន់​ធ្វើ​ដំណើរ​​វាង​ផ្លូវជាតិលេខ៤ ជួយកាត់បន្ថយគ្រោះ​ថ្នាក់​ចរាចរណ៍ និងការកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ ដែល​កន្លង​​មកតែងតែបង្កភាពយឺតយ៉ាវដល់ការនាំទំនិញទៅលក់នៅបរទេស ហើយក្រសួង​គ្រោង​ស្នើទៅ​អភិបាល​ក្រុង​ព្រះសីហនុដើម្បីពិនិត្យរួមគ្នាលើលទ្ធភាពនៃការអនុញ្ញាតឱ្យរថយន្តដឹកជញ្ជនទំនិញធុនធ្ងន់ចេញពីកំពង់ផែក្រុងព្រះសីនុធ្វើដំណើរចូលផ្លូវល្បឿនលឿនតែម្ដង ដើម្បីចំណេញពេលវេលា និងកាត់បន្ថយបន្ទុក​នៃការ​ដឹកជ​ញ្ជូន​លើផ្លូវ​លេខ៤​ដែលកំពុងមានចរាចរណ៍មមាញឹកខ្លាំង ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យក្រុមហ៊ុនសាងសង់ផ្លូវទាំងអស់ធ្វើផ្លូវឱ្យបានរឹង មាំតាម​លក្ខណៈ​បច្ចេកទេសដែលបានឯកភាពគ្នា ដោយហេតុថាក្រសួងមានឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ​ច្រើន​ដែល​អាចយកមកត្រួតពិនិត្យគុណភាពនៃការសាងសង់ផ្លូវបាន និងបានអំពាវនាវដល់​ម្ចាស់យានយន្ត​ដឹកជញ្ជូន​ទំនិញទាំងអស់ដែលប្រើប្រាស់ផ្លូវកម្ពុជា ទាំងឡានបរទេស ទាំងឡានកម្ពុជា ត្រូវតែគោរពច្បាប់របស់​ព្រះរាជាណា​ចក្រកម្ពុជា​ឱ្យបានម៉ឺងម៉ាត់ មិនត្រូវបំផ្លាញផ្លូវរបស់កម្ពុជាទេ កម្ពុជាត្រូវការថវិកាច្រើនណាស់ក្នុងកា​រកសាងប្រព័ន្ធផ្លូ​វ​ថ្នល់ឱ្យបាន​ល្អជូនប្រជាពលរដ្ឋ ក៏ដូចជាជូនអ្នកដឹកទំនិញផងដែរ ។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោង​ធ្វើឱ្យប្រសើរ​ឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍន​ភាព​ការងារ​បាន៩៩,៨១% ហើយគិតរហូតមកទល់ពេលនេះ ។សូមជម្រាបជូនថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់​នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ ៕ ស្វែងរកផ្ទះតម្លៃទាបសមរម្យមែនទេ? យើងអាចជួយបាន !
សេដ្ឋកិច្ច​កម្ពុជាត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​បាន​អត្រាកំណើន​ក្នុង​រង្វង់​៦,៦%
សេដ្ឋកិច្ច​កម្ពុជាត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​បាន​អត្រាកំណើន​ក្នុង​រង្វង់​៦,៦%
July 13, 2022, 4:17 a.m.
បើ​តាម​សារាចរ​ណែនាំ​ស្តី​ពី ការ​រៀបចំ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​បាន​អត្រាកំណើន​ក្នុង​រង្វង់​៦,៦% ដោយសារ​ការ​រំពឹង​ទុក​ការ​បន្ត​និន្នាការ​ល្អ​ប្រសើរ​នៃ​តម្រូវការ​សកល និង​ទំនុកចិត្ត​វិនិយោគ ស្រប​ពេល​ដែល​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ស្រាកស្រាន្ត និង​អាច​គ្រប់គ្រង​បាន ។ទន្ទឹម​នេះ "​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣" នឹង​បន្ត​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ និង​ការ​បង្កើន​តម្លៃបន្ថែម​ទៀត​ដល់​អនុ​វិស័យ​ជំរុញ​កំណើន​ដែល​មាន​ស្រាប់ ក៏​ដូច​ជា​លើកកម្ពស់​អនុ​វិស័យ​សក្តានុពល​ដែល​ជា​ចន្ទល់​កំណើន​ថ្មី​រួម​មាន​អនុ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ និង​អនុ​វិស័យ​គមនាគមន៍ ព្រមទាំង​ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ។ជាមួយ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​គិតគូរ​បង្កើន​កញ្ចប់​អន្តរាគមន៍ ជា​ពិសេស​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ការ​កើនឡើង​អតិផរណា និង​ការ​បង្កើន​កាវ​វិនិយោគ​ក្នុងស្រុក​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាជន​ផង​ដែរ ៕ ស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? យើងអាចជួយអ្នកបាន !
ដំណឹង​បន្ទាន់ ! ក្រសួង​ជូនដំណឹង​ហាម​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ព្រោះ​មូលហេតុ​នេះ
ដំណឹង​បន្ទាន់ ! ក្រសួង​ជូនដំណឹង​ហាម​បើកបរ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ព្រោះ​មូលហេតុ​នេះ
July 12, 2022, 4:08 a.m.
រាជធានីភ្នំពេញ ៖ ក្រោយ​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​នៅ​លើ​ដងផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា កន្លង​ទៅ​នេះ​ទើបតែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង ស្ថិត​ត្រង់​ចំណុច​ភូមិ​កុមារ​ពេទ្យ ឃុំ​អូរ ស្រុក​ភ្នំស្រួច (​លើ​ផ្លូវ​ល្បឿន​លឿន​) ដែល​បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​ចំនួន​០៦​នាក់​(​ស្រី​២​នាក់​) ដោយ​មាន​អ្នក​របួសធ្ងន់​៣​នាក់ (​ស្រី​១) ពេល​នេះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្តីជូនដំណឹង​ហាម​មិន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ ។​យោង​តាម​ប្រភព​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ដែល​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) បាន និង​កំពុង​ដំណើរការ​សាងសង់​មិន​ទាន់​បញ្ចប់​ទាំងស្រុង​ទេ ជា​ពិសេស​នៅ​មិន​ទាន់​បាន​បំពាក់​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍​នៅឡើយ ។​សេចក្តីជូនដំណឹង​របស់​ក្រសួង​បានឱ្យ​ដឹង​បន្ត​ថា បច្ចុប្បន្ន​ការ​ធ្វើ​ចរាចរ​យានយន្ត​របស់​សាធារណជន និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចូល​ប្រើប្រាស់​ផ្លូវ​នេះ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ និង​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់ ។ ដើម្បី​ចៀសវាង​ការ​រំខាន​ដល់​ដំណើរការ​ធ្វើ​ដំណើរ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​សាងសង់​បិទ​គ្រប់​ច្រកចេញ​-​ចូល​ដោយ​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ក្រៅពី​យានយន្ត​ដែល​បម្រើ​ការងារ​ឱ្យ​គម្រោង និង​យានយន្ត​មាន​តម្រូវការ​ចាំបាច់​ដែល​មានការ​អនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ ៕ ស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? យើងអាចជួយអ្នកបាន !
មិន​តិច​ទេ ! ជាង​១០០០​អគារ​កំពុង​ជាប់​គាំង​ក្នុង​ក្រុងព្រះសីហនុ​ក្រោយ​រឿង​២​នេះ​កើតឡើង
មិន​តិច​ទេ ! ជាង​១០០០​អគារ​កំពុង​ជាប់​គាំង​ក្នុង​ក្រុងព្រះសីហនុ​ក្រោយ​រឿង​២​នេះ​កើតឡើង
July 11, 2022, 7:45 a.m.
យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ឆ្នាំ​២០២១​បាន​បង្ហាញ​ឱ្យ​ដឹង​ត្បិត​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​កើន​ក្នុង​ទំហំ​២៦% ប៉ុន្តែ​សម្រាប់​វិស័យ​អចលនទ្រព្យ​មានការ​ធ្លាក់​ចុះ​ក្នុង​អត្រា​១១% ។ មិនតែប៉ុណ្ណោះ​សម្រាប់​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ត្រូវ​បាន​អ្នកជំនាញ​វាយតម្លៃ​ថា អាច​នឹង​ធ្លាក់​ចុះ​បន្ត​ទៀត ព្រោះតែ​វិបត្តិដែលពិភពលោក​កំពុង​តែជួប​បណ្តាល​មកពី​សង្គ្រាម​រវាង​មហាអំណាច​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ។ក្នុង​នោះ​ផង​ដែរ សម្រាប់​ប្រទេស​កម្ពុជា​វិញ​ក្រោយ​ការ​ចាកចេញ​របស់​វិនិយោគិន​ចិន ព្រោះតែ​វិបត្តិ​កូ​វី​ដ​១៩ និង​ការ​បិទ​ហ្គេ​ម​អន​ឡាញ​ពី​សំណាក់​រាជរដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​សំណង់​អគារ​ជាង​១០០០​កន្លែង​កំពុង​តែ​នៅ​ជាប់​គាំង​ពាសពេញ​ក្រុងព្រះសីហនុ ស្រប​ពេល​អាជ្ញាធរ​កំពុង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​អគារ​ដែល​ជាប់​គាំង​ទាំងនោះ ។ ការដ្ឋាន​សំណង់​ប្រមាណ​១១០០​កន្លែង​នៅ​ក្រុងព្រះសីហនុ កំពុង​ជាប់​គាំង​ការ​សាងសង់ ដោយ​ភាគច្រើន​មាន​ម្ចាស់​ទីតាំង​ជា​ជនជាតិ​ខ្មែរ រីឯ​គម្រោង​សំណង​អគារ​នានា​គឺជា​ការ​វិនិយោគ​ផ្ទាល់​របស់​ជនជាតិ​ចិន ។តាម​ប្រភព​លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ និង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​លើ​ការ​បិទ​ហ្គេ​ម​អន​ឡាញ​រួច​មក​មាន​សំណង់​អគារ​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ក្រុងព្រះសីហនុ​កំពុង​ជាប់​គាំង ខណៈ​អាជ្ញាធរ​កំពុង​តែ​រក​វិធី​ដោះស្រាយ​លើ​បញ្ហា​នេះ ។លោក ឡុ​ង ឌី​ម៉​ង់ បាន​បន្ត​ថា សំណង់​អគារ​ដែល​ជាប់​គាំង​ទាំងនោះ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ផ្នែក​សោភ័ណ​ភាព​ក្រុងព្រះសីហនុ និង​ស្ថានភាព​សេដ្ឋកិច្ចដោយ​អាច​បង្ក​ជា​គ្រោះថ្នាក់​នា​ពេល​អនាគត​ផង​ដែរ ។ លោក​អភិបាលរង​ខាងលើ​ក៏​បាន​បន្ថែម​ផង​ដែរ​ថា ការ​ដោះស្រាយ​បញ្ហា​សំណង់​ជាប់​គាំង​ទាំងនោះ​គឺ​វា​ទាមទារ​ពេលវេលា​ក្នុង​ការ​ការ​ជជែក​គ្នា និងការ​យល់​គ្នាពីសំណាក់​គ្រប់​ភាគី ៕ ស្វែងរកទិញលក់ ឬជួលផ្ទះ និងដីមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយអ្នក !
News Page Concierge Service 590x250 KH
ក្រុមហ៊ុន លន ស៊ីធី គ្រុប ប្រកាសបើកលក់គម្រោងវីឡាម៉ូតថ្មី ក្នុងទឹកដី ក្រុងព្រះសីហនុ
ក្រុមហ៊ុន លន ស៊ីធី គ្រុប ប្រកាសបើកលក់គម្រោងវីឡាម៉ូតថ្មី ក្នុងទឹកដី ក្រុងព្រះសីហនុ
July 7, 2022, 10:03 a.m.
ក្រុងព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចធំមួយ និងជាកំពង់ផែសមុទ្រធំបំផុត របស់ប្រទេសកម្ពុជា។ កំឡុងរយៈពេលជាង៥ឆ្នាំកន្លងមកនេះ ក្រុងព្រះសីហនុមានការកែប្រែមុខមាត់ថ្មី ប្លែកខ្លាំងជាងមុន ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ឆ្នេរសមុទ្រ អគារពាណិជ្ជកម្ម  ទេសចរ សណ្ឋាគារ ។ល។ ជាមួយគ្នានេះដែរការវិនិយោគផ្នែកអចលនទ្រព្យក៏មានសន្ទុះខ្លាំងក្លា តម្រូវការទីផ្សារច្រើនកុះករកកើនឡើងខ្លាំងផងដែរ។ ក្រឡេកមកមើលពីការវិនិយោគអចលនទ្រព្យ គម្រោងបុរី លន ស៊ីធី (បុរី ធូ លន) ដែលធ្លាប់តែមានវត្តមានក្នុងរាជធានីភ្នំពេញ នាតំបន់ចោមចៅជាង២០ឆ្នាំក៏មានវត្តមាននៅក្រុងព្រះសីហនុនេះផងដែរតាំងពីឆ្នាំ២០១៨មក ហើយឆាប់ៗនេះ ក្រុមហ៊ុននឹងប្រារព្ធកម្មវិធីបើកលក់ (Soft Opening) គម្រោងថ្មីបន្ថែមទៀតក្នុងទីតាំង បុរី លន ស៊ីធី ២ ក្រុងព្រះសីហនុ ។តាមការផ្តល់បទសម្ភាសផ្ទាល់ជាមួយ នាយកប្រតិបត្ត គម្រោងផ្ទាល់ លោករុណ រដ្ឋា បានបង្ហើបឱ្យដឹងថា “គម្រោង ឡូតធឺសវីឡា ជាគម្រោងថ្មីបន្ថែមទៀតរបស់គម្រោងបុរី លន ស៊ីធី ២ ក្រុងព្រះសីហនុ ហើយគម្រោងនេះគឺមានប្រភេទផ្ទះម៉ូតថ្មីរបស់យើងជាប្រភេទ វីឡាទោល វីឡាភ្លោះ ខុសប្លែកពីរាល់ដង ហើយការរចនាម៉ូតផ្ទះទាំងមូល គឺកាន់តែប្លែក តាមយុគ្គសម័យថ្មី ស័ក្តិសមជាវីឡាសម្រាកលម្ហែកាយ និងជាវីឡាដែលមានឯកជនភាពខ្ពស់ ស្ងប់ស្ងាត់ ក្នុងការរស់នៅ ជាមួយនឹងទីតាំងពិសេសក្នុងក្រុងព្រះសីហនុ តាមបណ្តោយមហាវិថីមិត្តភាពចម្ងាយត្រឹមតែ០៣នាទីពីផ្សារលើក្រុងព្រះសីហនុ រង្វង់មូលតោពីរ ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងតំបន់កំសាន្តនានា ក្នុងក្រុងព្រះសីហនុ” ។វីឡាឃីង Emota និង វីឡាធ្វីន Rony Riya មានការរចនាទំនើបប្រណិត ប្លែកពីគេ មានភាពខ្ពស់ស្រឡះ  និងផ្ទៃខាងក្នុងធំទូលាយ ងាយស្រួលក្នុងការរស់នៅតុបតែងលម្អ ការប្រើផ្ទៃកញ្ចក់នៃវីឡាអាចទាញយកពន្លឺថ្ងៃនៃធម្មជាតិ ឱ្យជះចូលបានគ្រប់គ្រាន់ក្នុងគេហដ្ឋាន ជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងងាយស្រួលទទួលយកការសម្រាកលម្ហែរកាយ ក្រោមពន្លឺព្រះអាទិត្យ គយគន់ទេសភាពនានា។ លើសពីនេះទៅទៀតក៏មានទីធ្លា ដែលនៅជុំវិញបរិវេនផ្ទះបន្ថែមទៀត សម្រាប់ការរៀបចំ តុបតែងសួនផ្ការ និងប្រើប្រាស់តាមបែបឯកជន ងាយស្រួលសម្រាប់សមាជិកគ្រួសារ ជាពិសេសបុត្រធីតា លេងកំសាន្ត។ដូចបងប្អូន អតិថិជន បានដឹង នឹងស្កាល់ កន្លងមកពី គម្រោងក្រុមហ៊ុន លន ស៊ីធីគ្រុប ទាំង បុរី ធូ លន បុរីលនស៊ីធីចោមចៅ លនស៊ីធី ១ ក្រុងព្រះសីហនុ លនស៊ីធី ២ ក្រុងព្រះសីហនុ លនស៊ីធីឡូតធឺសសាណា លនស៊ីធី ឡូតធឹសស៊ី គម្រោងផ្សារទំនើប ធី អិល ស្កាយម៉ល គឺតែងតែមានអ្វីប្លែកការរចនាថ្មីៗមិនសាំដែលមកជូនអតិថិជន ។ក្នុងចំណុចនេះផងដែរ ខ្ញុំសូមរំលឹកបន្តិច ណែនាំពីប្រវត្តរបស់ក្រុមហ៊ុនដែលមានលោកអ៊ុំឯកឧត្តម តុល លន សព្វថ្ងៃជា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន លន ស៊ីធី គ្រុប យើងគឺគាត់មានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការអភិវឌ្ឍសំណង់លំនៅឋានតាំងពី២០០៤មកម្លេះ រហូតមានការកកើតឡើង បុរី ធូលន ដំបូងគេ​ក្នុងឆ្នាំ២០១៤ ហើយ ដើម្បីឆ្លើយតបនៅការគាំទ្រពីអតិថិជនតម្រូវការទីផ្សារលំនៅឋាន ការផ្លាស់ប្តូរបរិបទរស់នៅរបស់មនុស្សក្នុងយុគ្គសម័យថ្មីក្រោមដំបូលសន្តិភាព ថ្នាក់ដឹកនាំ និងស្ថាបត្យកររបស់ក្រុមហ៊ុន បានរចនានូវប្រភេទផ្ទះថ្មីទំនើបបន្ថែមទៀត ដើម្បីបំពេញបន្ថែមក្នុងគម្រោងឱ្យប្រែក្លាយជាសហគមរស់នៅមួយសម្បូរបែបក្នុងបុរី លន ស៊ីធី ២ ក្រុងព្រះសីហនុ ក្នុងនោះ យើងក៏នឹងមានការលម្អសួនច្បារបន្ថែមទៀត តាមដំណាក់កាលនីមួយៗជូនដល់អតិថិជនយើងផងដែរ ។  ក្នុងឱកាសបើកលក់នេះក្រុមហ៊ុនបានផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ 9% ឬស្មើរនឹង3ម៉ឺនដុល្លារ មានការចាប់រង្វាន់រថយន្ត Kia Picanto 2022 កង់អគ្គិសនី នាឡិកា Garmin ជាច្រើនរង្វាន់បន្ថែមទៀត រួមនឹងការផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយៗអាចរម្លស់ជាមួយបុរីផ្ទាល់ ឬរម្លស់ជាមួយធនាគារបានដល់២០ឆ្នាំ។លោកអ្នកអាចទំនាក់ទំនងទៅកាន់ Facebook page: https://www.facebook.com/Boreylorncitygroup ឬ លេខទូរសព្ទ : 095 999 345 / 081 999 599 ឬ ការិយាល័យលក់ផ្ទាល់ តាមបណ្តោយផ្លូវមិត្តភាព សង្កាត់ ០៤ ក្រុងព្រះសីហនុ ។ចុចប៊ូតុងនេះ ! ពួកយើងនឹងស្វែងរកអចលនទ្រព្យជូនលោកអ្នក
ត្រឹម​ពេល​2​ថ្ងៃ ! ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​2022​ធ្វើ​ឱ្យ​កក្រើក​ក្នុង​វិស័យ​អចលនទ្រព្យ
ត្រឹម​ពេល​2​ថ្ងៃ ! ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​2022​ធ្វើ​ឱ្យ​កក្រើក​ក្នុង​វិស័យ​អចលនទ្រព្យ
July 19, 2022, 9:23 a.m.
រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​មាន​ក្រុមហ៊ុន​ម៉ាក​យីហោ​ធំ​ៗ, អ្នក​អភិវឌ្ឍន៍​គម្រោង​ល្បី​ៗ, ភ្នាក់ងារ​, ធនាគារ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជាង​១០០​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​កម្មវិធី​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ «​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០២២» ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Realestate.com.kh នៅ​មជ្ឈមណ្ឌល ដឹ ព្រេ​មៀរ សេន​ធ័​រ សែន​សុខ កាលពី​ថ្ងៃ​ទី​២-៣ ខែកក្កដា កន្លង​ទៅ ។ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០២២ ឆ្នាំ​នេះ​បាន​បន្ត​ជោគជ័យ​ជាមួយនឹង​ការ​លក់​គម្រោង​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ជាង​៣០​លាន​ដុល្លារ ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​ថ្លៃ​តាំងពិព័រណ៍ និង​រង្វាន់​ធំ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​បាន​ផ្តល់​ជូន​អតិថិជន​ក្នុង​ថ្ងៃ​នៃ​កម្មវិធី​ផង​ដែរ ។លោក Tom O’Sullivan នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Realestate.com.kh បាន​មាន​ប្រសាសន៍​ថា ៖"​យើង​បានដឹង​ហើយ​ថា បន្ទាប់​ពី​ខកខាន​មិន​អាច​រៀបចំ​ព្រឹត្តិការណ៍​បែប​នេះ​អស់​រយៈពេល​ជាង 2 ឆ្នាំ ពេល​នេះ​យើង​បាន​ធ្វើ​ឱ្យ​មាន​ប្រជាប្រិយភាព និង​ការ​ចូលរួម​យ៉ាងច្រើន​កុះករ ។ ប៉ុន្តែ​យើង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ចំនួន​នៃ​កិច្ចព្រមព្រៀង​ទិញ​លក់​ដែល​ធ្វើ​បាន​សម្រេច​អំឡុង​ពេល​ព្រឹត្តិការណ៍​នេះ ។ ខណៈ​ការ​លក់​ឈាន​ដល់ 30 លាន​ដុល្លារ គឺជា​ភាព​ជោគជ័យ​ដ៏​ធំធេង​មួយ ក្នុង​នោះ​ក៏​នឹង​មានការ​លក់​រាប់រយ​ផ្សេង​ទៀត​ដែល​អាច​នឹង​កើតឡើង​ក្នុង​ស​ប្តា​ហ៍​ក្រោយ​ពី​ព្រឹត្តិការណ៍​នេះ​” ។លោក Tom បាន​បន្ត​ថា ៖“​ខ្ញុំ​គិត​ថា​នេះ​គឺជា​គុណភាព​នៃ​គម្រោង​នៅ​លើ​ទីផ្សារ ក៏​ដូច​ជា​ទំនុកចិត្ត​ពី​អ្នកទិញ​ក្នុងស្រុក និង​អន្តរជាតិ ។ ជា​ការ​ពិត​ណាស់ វា​មិន​អាច​ទៅ​រួច​ទេ​បើ​គ្មាន​ការ​គាំទ្រ​ពី​អ្នក​អភិវឌ្ឍន៍​គម្រោង​ដែល​មានគុណ​ភាពល្អ​បំផុត​, ភ្នាក់ងារ ធនាគារ និង​ម៉ាក​យីហោ​ផ្សេង​ៗ​ដែល​បន្ត​គាំទ្រ Realestate.com.kh និង​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​នេះ​” ។ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 បាន​ទទួល​ការ​គាំទ្រ ដោយ​មានការ​ចូលរួម​ពី ​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​, កាសែត​ខ្មែរ​ថា​ម​ស៍​, សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA), សភាពាណិជ្ជកម្ម ព្រមទាំង​ដៃគូ​សំខាន់​ៗ​ផ្សេង​ទៀត​ក្នុង​វិស័យ​ឯកជន​រួម​មាន Ezecom, Legend Cinema, LM Car, Nham24, Provida Spring Water និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ជោគជ័យ​នេះ ។ក្នុង​អំឡុង​រយៈពេល​២​ថ្ងៃ​នៃ​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន ភាព​រំជើបរំជួល​ដល់​អ្នកទិញ​សម្រាប់​ការ​តាំង​ពិ​ព័រ​ណ៌ ក្រុមហ៊ុន Realestate.com.kh ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​ឡើង​ក៏​មាន​ផ្តល់​ជូន​ការ​វាយ​បំបែក​ស៊ុត​មាស​ដែល​មាន​រង្វាន់​ចាប់ពី​គ្រឿងអលង្ការ​, ប័ណ្ណ​ភាពយន្ត​, គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ​, ឧបករណ៍​ប្រើប្រាស់ រួម​ជាមួយនឹង​សេវាកម្ម​ពិសេស​ៗ​ជា​ច្រើន​ដែល​អ្នក​ឧបត្ថម្ភ​បាន​ផ្តល់​ជូន​សម្រាប់​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០២២​នេះ ។ការ​បញ្ចុះតម្លៃ និង​រង្វាន់​ធំ​របស់​ពិព័រណ៍ EXPO 2022 បាន​បង្កើត​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង ខណៈ​ដែល​មនុស្ស​ជាង 12,000 នាក់​បាន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ក្នុង​រយៈពេល​ត្រឹមតែ 2 ថ្ងៃ​ប៉ុណ្ណោះ ពោល​ភ្ញៀវ​កិត្តិយស​ដែល​អញ្ជើញ​ចូលរួម​ទទួល​បាន​ឱកាស​ជួប​និយាយ​ដោយ​ផ្ទាល់​ជាមួយ​អ្នក​អភិវឌ្ឍន៍ និង​ទទួល​បាន​ដំបូន្មាន រួម​ជាមួយនឹង​ជំនួយ​ជា​ច្រើន​ក្នុង​ការ​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ និង​ការ​វិនិយោគ​អចលនទ្រព្យ​របស់​ពួក​គេ ។អ្នកជំនាញ​មួយ​ចំនួន​មក​ពី​ឧស្សាហកម្ម​ផ្សេង​ៗ​ដូច​ជា អចលនទ្រព្យ​, សំណង់​, ធនាគារ និង​ហិរញ្ញវត្ថុ ធានា​រ៉ាប់រង និង​ផ្នែក​បន្ថែម​ជា​ច្រើន​ទៀត​បាន​រៀបចំ​សិក្ខាសាលា​ផ្តាច់មុខ និង​ឥត​គិតថ្លៃ​សម្រាប់​អ្នកចូលរួម​ដែល​គ្របដណ្តប់​លើ​ប្រធានបទ​ផ្សេង​ៗ​អំពី​អចលនទ្រព្យ​កម្ពុជា ចាប់ពី​គន្លឹះ​ទិញ​អចលនទ្រព្យ​ទូទៅ​រហូត​ដល់​ទស្សនវិស័យ​រយៈពេល​វែង ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ទីផ្សារ​ក្រោយ​ជំងឺ​រាតត្បាត ។ការ​លក់​ជាង​៣០​លាន​ដុល្លារ​ក្នុង​ពិព័រណ៍ EXPO 2022 បាន​បង្ហាញ​ពី​ទីផ្សារ​កម្ពុជា​ដែល​មាន​ភាព​ធន់​ជាមួយនឹង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ទិញ​ផ្ទះ និង​វិនិយោគ​លើ​អចលនទ្រព្យ ។ Realestate.com.kh នៅ​តែ​បន្ត​ទទួល​បានការ​សាកសួរ​បន្ថែម​ពី​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​អចលនទ្រព្យ​ជា​បន្តបន្ទាប់​ពី​អ្នក​តាំងពិព័រណ៍ EXPO 2022​។Realestate.com.kh បន្ត​កំណត់​ស្តង់ដារ​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​ក្រៅ​បណ្តាញ​សម្រាប់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពួក​យើង​រង់ចាំ​ការ​ណែនាំ និង​ឱកាស​ដ៏​ល្អ​ត្រឹមត្រូវ​មួយ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​ជា​ថ្មី​ម្តងទៀត ៕ចុចប៊ូតុងនេះ ! ពួកយើងនឹងស្វែងរកអចលនទ្រព្យជូនលោកអ្នក
អ្វីៗនឹងបង្ហាញទាំងអស់ ! នៅថ្ងៃទី02-03 កក្កដា ជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែលរៀបចំដោយ Realestate.com.kh
អ្វីៗនឹងបង្ហាញទាំងអស់ ! នៅថ្ងៃទី02-03 កក្កដា ជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែលរៀបចំដោយ Realestate.com.kh
June 29, 2022, 3:39 a.m.
ក្រុមហ៊ុនធំៗ និងម៉ាកយីហោល្បីៗដ៏ធំបំផុតនៅក្នុងទីផ្សារកម្ពុជាកំពុងប្រមូលផ្តុំគ្នាសម្រាប់ការតាំងបង្ហាញអចលនទ្រព្យ​កំពូល​ប្រចាំឆ្នាំ “Realestate.com.kh EXPO 2022” ។ ពិព័រណ៍នេះបាននាំយកអ្នកអភិវឌ្ឍន៍, គម្រោង, ភ្នាក់ងារ, ធនាគារ, អ្នកផ្តល់សេវាធានារ៉ាប់រង, ទូរគមនាគមន៍ល្បីៗបំផុតដើម្បីបង្ហាញជូនអ្នកចូលរួម។ ក្រុមហ៊ុន និងសេវាកម្ម​ផ្សេងៗ​ជាច្រើនទៀតនឹងប្រមូលផ្តុំគ្នានៅកន្លែងតែមួយ ចាប់ពីម៉ោង09:00ព្រឹករហូតដល់06:00ល្ងាច ថ្ងៃទី2 ដល់ថ្ងៃទី3 ខែកក្កដា ខាងមុខនេះ នៅដឹ ព្រេមៀរ សេនធ័រ សែនសុខ។សេដ្ឋកិច្ច​ប្រទេសកម្ពុជា​បានត្រលប់ងើប​ឡើង​វិញ ដោយបាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​បើក​ដំណើរការ​ឡើង​វិញ​នៅ​អាស៊ី​អាគ្នេយ៍ ។ ហើយជាមួយនឹងភាពជឿជាក់ជាថ្មី អតិថិជនក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិបានងាកមកស្វែងរកការផ្តល់ជូនល្អបំផុត​លើគម្រោងបុរី, ខុនដូ និងផ្ទះលំហែកាយទូទាំងប្រទេស!តើ​លោកអ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ការ​តាំង​ពិព័រណ៍​អចលន​ទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា? ចុះឈ្មោះឥឡូវនេះ!ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃម្ចាស់ឧបត្ថម្ភធំជាមួយរង្វាន់ធំមានតម្លៃជាង $50,000 មិនត្រឹមតែអ្នកស្វែងរកអចលនទ្រព្យនឹងអាចទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតមួយចំនួននៅក្នុងអចលនទ្រព្យសម្រាប់ពេញមួយឆ្នាំនោះទេ អ្នកចូលរួមក៏អាចទស្សនាការតាំងពិព័រណ៌ពីម៉ាកយីហោសាជីវកម្ម និងរបៀបរស់នៅឈានមុខគេនៅក្នុងប្រទេសផងដែរ ។ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណេតពិសេសរបស់កម្ពុជា Ezecom នឹងផ្តល់ជូនសេវាអ៊ីនធឺណេតដោយឥតគិតថ្លៃ​សម្រាប់​ព្រឹត្តិការណ៍​ទាំងមូល, Nham24 ផ្តល់សេវាដឹកជញ្ជូនលើ​អាហារពេញ​មួយថ្ងៃ, ទឹក Provida នឹងបំពេញ​ជាតិទឹក​សម្រាប់​លោកអ្នក ហើយ LM Car នឹងធ្វើឱ្យលោកអ្នកអាចធ្វើដំណើរទៅមកពីព្រឹត្តិការណ៍​នេះជាមួយ​នឹងការ​បញ្ចុះតម្លៃ 50% លើការជិះទាំងអស់។មិនតែប៉ុណ្ណោះថែមទាំងមានឱកាសច្រើនដើម្បីឈ្នះរង្វាន់ធំអំឡុងពេលតាំងពិព័រណ៍ជាមួយនឹងរោងកុន Legend ផ្តល់ជូនអ្នកឈ្នះរង្វាន់ចំនួនបីនាក់, Diamond Hall Vouchers និងផ្សេងៗទៀត, ឈ្នះគ្រឿងអលង្ការពី Princess Alanka, ឈ្នះផលិតផល Apple ពី IOne, នាឡិការដ៏ស្រស់ស្អាតពី Watch Empire, ម៉ាស៊ីនត្រជាក់ពី Mitsubishi, ម៉ាស៊ីនបន្សុតទឹកពី Fotile, ស្រាក្រហមពី Rigo Wine Shop, គ្រឿងសង្ហារឹមពី Beyond Design, ពិិនិត្យសុខភាពពី Olympia Medical Hub, សម្ភារៈកីឡាពី Seara Sport និងផ្សេងៗជាច្រើនទៀត ។អចលនទ្រព្យឈានមុខគេ, កិច្ចព្រមព្រៀងទិញលក់ល្អបំផុត និងការបញ្ចុះតម្លៃធំបំផុតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022នេះប្រមូលផ្តុំទៅដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេរួមមាន ៖ Prince Real Estate Group, Overseas Cambodian Investment Corporation (OCIC), Chip Mong Land, Morgan Group, Orkide Development, Golden Cambodia Century (GCC), Borey Bosba, Coastal City, Creed Cambodia, The Flora, KH Land, Borey Kasen Phnom Penh, Oasis Harmony, Golf Harmony, Borey Sovannaphumi, Borey HM Lucky Home, Borey Williams និងគម្រោងជាង 60 ទៀតនឹងដាក់តាំងបង្ហាញ ។ភ្នាក់ងារអចលនទ្រព្យឈានមុខគេក៏នឹងនៅទីនោះផងដែរ ដើម្បីពិភាក្សាអំពីតម្រូវការអចលនទ្រព្យរបស់អ្នក រួមមានអ្នកជំនាញគម្រោង Fazwaz Cambodia, Century 21 Cambodia, CBRE Cambodia, GCR និងជាច្រើនទៀត។អតិថិជនក៏នឹងអាចពិគ្រោះជាមួយធនាគារ និងក្រុមហ៊ុនពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុដ៏ល្អបំផុតនៅក្នុងប្រទេសនៅថ្ងៃនោះ ដើម្បីជួយលោកអ្នកអាចទទួលបានផ្ទះក្នុងក្តីស្រមៃនៅទីនោះរួមមាន ៖ The Credit Bureau of Cambodia, Canadia Bank, Chip Mong Bank, Prince Bank, Sathapana Bank, Bank of China (Hong Kong) Limited Phnom Penh Branch, KB Daehan Specialized Bank Plc និងធនាគារផ្សេងៗទៀត ។អ្នកចូលរួមក៏នឹងមានឱកាសសាកល្បងបើកបររថយន្តទំនើបម៉ាក Maserati ឬ Volvo នៅក្នុងព្រឹត្តិការណ៍នេះផងដែរ! ខណៈដែលអ្នកទិញផ្ទះក៏អាចពិនិត្យមើលគ្រឿងសង្ហារឹមប្រណិតៗ គ្រឿងប្រើប្រាស់ ការរចនា និងតម្រូវការគ្រួសារផ្សេងទៀតពីក្រុមហ៊ុនដូចជា Fotile, WeWatch, Beyond Design, Ezecom, Cellcard, ADA និង Smart Axiata ជាដើម ។សិក្ខាសិលាអចលនទ្រព្យឈានមុខគេក្នុងវិស័យអចលនទ្រព្យទទួលបានការណែនាំល្អៗពីសំណាក់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យដោយផ្ទាល់នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា (EXPO 2022) ។ អ្នកជំនាញជាច្រើនដែលមានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យ​អចលនទ្រព្យដើម្បីផ្តល់សិក្ខាសាលាដោយឥតគិតថ្លៃលើប្រធានបទជាច្រើនដែលទាក់ទងទៅនឹងការទិញផ្ទះ, ការស្វែងរកឱកាស ក៏ដូចជាទស្សនវិស័យរបស់អ្នកជំនាញលើសេដ្ឋកិច្ចកម្ពុជា។ខាងក្រោមជាបញ្ជីឈ្មោះរបស់អ្នកជំនាញដែលនឹងចូលរួមធ្វើបទបង្ហាញ ៖*ថ្ងៃទី១10:00 - 10:25 លោក អ៊ិត អេរ៉ូ ប្រធាននាយកដ្ឋានស្ថិតិធនាគារជាតិ​នៃកម្ពុជា10:25 - 10:50 លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)10:50 - 11:15 Mr. Lawrence Lennon, Managing Director, CBRE Cambodia11:15 - 11:40 លោក ទឹម វណ្ណី នាយកប្រតិបត្តិ នៃក្រុមហ៊ុន Bosba Property1:15-1:45 លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា (CVEA)2:00 - 2:30 អ្នកនាង ម៉ម សុថាវត្តី អ្នកគ្រប់គ្រង Fazwaz Cambodia ប្រចាំនៅកម្ពុជា 2:30 - 3:00 Mr Sreraj Sutton, COO & Director, Century 21 Cambodia 3:00 - 3:30 លោក កាំង នីន នាយក និងជាដៃគូអាជីវកម្មរបស់ Golden Cambodia Realty3:30 - 4:00 Mr Chu Zexu 褚泽旭, General Manager, Morgan Group4:00 - 4:30 អ្នកនាង រី ណាវី ប្រធានផ្នែកលក់ OCIC4:30 - 5:00 លោក ង៉ឺយ ធី ជំនួយការអគ្គនាយក KH Land*ថ្ងៃទី២10:00 - 10:30 Mr. Anthony Galliano, Chief​ Executive Officer, Cambodian Investment Management & President of the American Chamber of Commerce 10:30 - 11:00 Mr Edward Lee, Chief​ Executive Officer, Prince Real Estate11:00 - 11:20 Mr. Chu Zexu 褚泽旭, General Manager, Morgan Group11:20 - 11:50 Zeus Lam & Sharen Liew, CM2H Project Director & CM2H District Director1:30 - 2:00 Ms. Hazel Zhao, Deputy CEO, Forte Insurance2:00 - 2:30 Hon. Meng Heang, Property Manager, C-Herald Cambodia 2:30 - 3:00 Ms. Smallove Teoh, Chief Marketing Officer,Titan Stone Group3:00 - 3:30 Mr. Eddy Wang, Deputy General Manager, Coastal City សិក្ខាសាលាអាចចូលរួមបានដោយសេរីសម្រាប់លោកអ្នកដែលបានចុះឈ្មោះទាំងអស់នៃ EXPO 2022!ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមិនគួររំលង !ការចុះឈ្មោះ និងការចូលរួមក្នុងព្រឹត្តិការណ៍នេះគឺឥតគិតថ្លៃ។ រួសរាន់ចុះឈ្មោះចូលរួមឥឡូវនេះ ដើម្បីងាយស្រួល​ចូលរួម​ក្នុងថ្ងៃទី2-3 កក្កដា នៅ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដោយមិនចាំបាច់រងចាំ !ចូលរួមកម្មវិធី REAL ESTATE EXPO 2022 ចុងសប្តាហ៍នេះ - ថ្ងៃទី2-3 កក្កដា នៅ ដឹ ព្រេមៀរ សេនធ័រ សែនសុខ (ក្បែរផ្សារទំនើបអ៊ីអន2) សម្រាប់ការផ្តល់ជូនពិសេសបំផុតលើគម្រោងខុនដូ, បុរី, រថយន្ត និងផ្សេងៗទៀត។ ចូលរួមសិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងឈ្នះរង្វាន់ធំនៅពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ 2022។ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ
ផ្លូវ​សេដ្ឋកិច្ចជាតិ​ដែល​ចាយ​លុយ​ជិត​130​លាន​ដុល្លារ​សាងសង​បាន​37%​ហើយ
ផ្លូវ​សេដ្ឋកិច្ចជាតិ​ដែល​ចាយ​លុយ​ជិត​130​លាន​ដុល្លារ​សាងសង​បាន​37%​ហើយ
July 19, 2022, 12:13 p.m.
Realestate News
ខេត្ត​ត្បូងឃ្មុំ ៖ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧១C ដែល​មាន​ប្រវែង​សរុប​១១៤,៦២​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​គីឡូម៉ែត្រ​លេខ​១៥៤+៧០០​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់ នៅ​គីឡូម៉ែត្រ​លេខ​៣០+៤០០​ផ្លូវជាតិ​លេខ​៧១ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម សាងសង់​បាន​៣៧%​ហើយ ។ នេះ​បើ​យោង​តាម​ការ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​តាមដាន​វឌ្ឍនភាព​ការងារ ក្រោយ​អធិបតីភាព​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ នា​ពេល​កន្លង​ទៅ​នេះ ។ការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស តាមដាន​វឌ្ឍនភាព​ការងារ​សាងសង់ និង​ពិនិត្យ​ថា​តើ​ក្រុមហ៊ុន​សាងសង់​កំពុង​អនុវត្ត​ការងារ​នីមួយ​ៗ​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក ឬ​កិច្ចសន្យា​ដែរ​ឬទេ ដើម្បី​ធានា​គុណភាព​ផ្លូវថ្នល់​រឹង​មាំ និង​ប្រើប្រាស់​ជាប់​បាន​យូ​អង្វែង ។ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នា​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​លក្ខណៈ បច្ចេកទេស​នៃ​ការ​សាងសង់​ផ្លូវ​នេះ​ដែល​ក្នុង​នោះ​រួម​មាន​៖ ការ​សិក្សា​លម្អិត​លើ​ស្ថានភាព​ភូមិសាស្ត្រ កា​រលើ​កម្ពស់​តួ​ផ្លូវ​ឱ្យ​ផុត​ពី​ទឹក​នៅ​រដូវវស្សា​ពេល​មាន​ទឹកជំនន់​ធំ ការ​សាងសង់​ស្ពាន​បើកមុខ​ទឹក​ប្រវែង​៤០០ ម៉ែត្រ​ការពារ​ទឹក​ហូរ​បុក​ដាច់​ផ្លូវ និង​គ្រឹះ​ផ្លូវ នៅ​ទីប្រជុំជន​មានការ​ជីក​ប្រឡាយ​ទឹក និង​ដាក់​លូ​បង្ហូរទឹក ដើម្បី​ជា​មូលដ្ឋាន​ជាក់ស្ដែង​ក្នុង​ការ​ធានា​ឱ្យ​គុណភាព​ផ្លូវ​មាន​ភាពរឹងមាំ អាច​ប្រើប្រាស់​បាន​យូរអង្វែង ។បន្ថែម​ពីលើ​នេះ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ឱ្យ​ក្រុម​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​យកចិត្តទុកដាក់​សាងសង់​ដោយ​ឈរ​លើ​គោលការណ៍​គុណភាព​ជា​ចម្បង និង​ត្រូវ​ស្រោច​ទឹក​ឱ្យ​បានជា​ប្រចាំ ដើម្បី​កុំឱ្យ​រំខាន និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ធ្វើ​ដំណើរ និង​បង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នោះ​។គួរ​កត់សម្គាល់​ផង​ដែរ​ថា ផ្លូវជាតិ​លេខ​៧១C នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា​ដែល​អាច​ជួយ​សម្រួល​ដល់​កា​រត​ភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង​ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង ។តាម​គម្រោងការ​សាងសង់​ផ្លូវជាតិ​លេខ​៧១C នេះ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៤២​ខែ គ្រោង បញ្ចប់​ការ​សាងសង់​នៅ​ខែតុលា ឆ្នាំ​២០២៤ សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) និង​ត្រួត ពិនិត្យ​បច្ចេកទេស​ដោយ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វា​ង​ចូ​វ​វ៉ា​ន អាន គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១២៩,៩៨​លាន ដុល្លារ​អា​មេ​រិ​ក ៕ចង់ស្វែងរកទិញ ឬលក់ដីមែនទេ? យើងអាចជួយបាន !
សម្តេចសម្រេចបង្កកដីជាង១០០០ហិកតាទុកធ្វើរឿង១នេះក្បែរព្រំដែនកម្ពុជា-វៀតណាម
សម្តេចសម្រេចបង្កកដីជាង១០០០ហិកតាទុកធ្វើរឿង១នេះក្បែរព្រំដែនកម្ពុជា-វៀតណាម
June 20, 2022, 9:10 a.m.
សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​ឱ្យ​បង្កក​ដី​ប្រមាណ​១១៧៦​ហិ​កតា​ដើម្បី​ទុក​ធ្វើ​ជា​តំបន់​ពាណិជ្ជកម្ម និង​ការ​ផ្លាស់​ប្តូរ​ទំនិញ ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម​X16 ស្ថិត​នៅ​ក្នុង​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ នេះ​បើ​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​៤៥​ឆ្នាំ ទិវា​នៃ​ការ​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ដួល​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​ប្រវត្តិសាស្ដ្រ​សម្ដេច​តេ​ជោ​កោះ​ថ្ម កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា គោលដៅ​របស់​សម្តេច​គឺ​កែប្រែ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅ​ជា​តំបន់​សន្តិភាព ព្រំដែន​មិត្តភាព ព្រំដែន​សហ​ប្រតិប្តិ​ត​ការ និង​ការ​អភិវឌ្ឍ​។ បន្ថែម​ពី​នេះ សម្តេច និង​នាយក​រដ្ឋមន្ត្រី វៀតណាម មាន​បង្កើត​ព្រំដែន​អន្តរជាតិ នៅ​តំបន់ X16 នា​ពេល​អនាគត ក្នុង​ពេល​សម​ស្រប​ណាមួយ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ សម្ត​ច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ក្តី​សង្ឃឹម​ជឿជាក់​ថា ថ្ងៃ​អនាគត​តំបន់​ប្រវត្តិសាស្ត្រ X16 នេះ​នឹង​ក្លាយទៅជា​តំបន់​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​ចេ​ញា​សេ​ក្តី​សម្រេច​តាម​រយៈ​ការ​ស្នើ​សុំ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ការ​ស្នើ​របស់​ឯកឧត្តម ជា សុ​ផា​រ៉ា បាន​សេចក្តី​ថា​យើង​ត្រូវ​បង្កក់​ដី​ចំនួន ១,១៧៦​ហិច​តា ដើម្បី​បម្រុង​ទុក ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​តំបន់​រោងចក្រ ឬ​ថ្ងៃក្រោយ​តំបន់​នេះ​អាច​ក្លាយជា​តំបន់​ផ្លាស់​ប្តូរ​ទំនិញ​ដ៏​ល្អ ព្រោះ​តំបន់​នេះ​នៅ​ជិត​កំពង់​ផែ​សមុទ្រ​របស់​វៀតណាម​...! ឬ​ក្លាយជា​តំបន់​កែ​ច្នៃ ព្រោះ​កសិផល​របស់​កម្ពុជា នៅ​តំបន់​នេះ និង​តំបន់​ឥ​សាន មាន​ច្រើន​»​។បន្ថែម​ពី​នេះ​សម្តេច​តេ​ជោ​បាន​ស្នើ​ឱ្យ​ឯកឧត្តម ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ធ្វើការ ពង្រីក​ផ្លូវថ្នល់​ពី​កោះ​ថ្ម​មក​ភ្ជាប់​ព្រំដែន ដែល​មាន​ទំហំ​ទទឹង​ត្រឹម​៨​ម៉ែត្រ​ឱ្យ​ក្លាយជា​ផ្លូវជាតិ​វិញ​ដោយ​ត្រូវ​ចាប់ផ្តើម​គិតគូ​ក្នុង​ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ត្រូវ​រក្សា​ដី​ជាង​១​ពាន់​ហិច​តា​នេះ គឺ​ធ្វើ​យ៉ាងណា​គ្រប់គ្រង​ឱ្យ​បាន​ល្អ ដើម្បី​ទាក់ទាញ​វិនិយោគិន​នានា ចូល​មក​អភិវឌ្ឍន៍​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស បន្ថែម​ពី​នេះ ត្រូវ​ពិនិត្យ​លើ​ប្រព័ន្ធ​សេវា​ទូរស័ព្ទ ទឹក ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​ត​ភ្ជាប់​មក​កាន់​តំបន់ X16 នេះ​ជាដើម ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ការ​វិនិយោគ ៕ចង់ស្វែងរកទិញ ឬលក់ដីមែនទេ? យើងអាចជួយបាន !
មិនធ្លាប់មានទេ ! ផ្ទះ1ខ្នង $16,990 មាននៅពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022នេះ
មិនធ្លាប់មានទេ ! ផ្ទះ1ខ្នង $16,990 មាននៅពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022នេះ
June 17, 2022, 10:35 a.m.
ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យឆ្នាំ 2022 ដែលរៀបចំដោយ Realestate.com.kh កំពុងប្រមូលផ្តុំអ្នកអភិវឌ្ឍន៍មកពីទូទាំង​ប្រទេស​កម្ពុជា និងជុំវិញពិភពលោក​។ ទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ ហើយពេលនេះយើងកំពុងផ្តល់ឱកាសឱ្យអ្នកចូលអាចចូលរួមនៅក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ 2022 ដើម្បីទស្សនា​គម្រោងជាច្រើននៅកន្លែងតែមួយ !ប្រមូលផ្តុំអ្នកអភិវឌ្ឍន៍ល្បីៗក្នុងតំបន់ជាច្រើនអ្នកអភិវឌ្ឍន៍មកពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជាកំពុងត្រៀមខ្លួនបង្ហាញអំពីផលិតផលរបស់ពួកគេក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ 2022 ដើម្បីផ្តល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់ភ្ញៀវដែលអញ្ជើញចូលរួមទាំងអស់ ។KH Land ដែលជាអ្នកអភិវឌ្ឍន៍ ក្នុងស្រុកមួយបានបង្កើតអចលនទ្រព្យច្រើនជាងគេក្នុងវិស័យអចលនទ្រព្យក្នុង​ប្រទេសកម្ពុជា ត្រៀមនឹងផ្តល់កាដូពិសេសសម្រាប់គម្រោងផ្ទះថ្មីរបស់ខ្លួនដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ តម្លៃត្រឹមតែ $16,990 ប៉ុណ្ណោះ ។ ប៉ុន្តែក្នុងនោះផងដែរ ក៏មានអ្នកអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតដែលនឹង​ចូល​រួម​កម្មវិធី «តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022» ​ដ៏​អស្ចារ្យ​ !អ្នកអភិវឌ្ឍន៍ដែលកំពុងធ្វើការអភិវឌ្ឍន៍ក្នុងតំបន់ផ្សេងទៀតក៏ចូលរួមផងដែរមានដូចជា ៖ Borey Cheyoudom (កំពង់ស្ពឺ), Golf Harmony and Oasis Harmony (កំពត), Borey Lorn City Lotussea (ក្រុងព្រះសីហនុ), Platinum Coast (ក្រុងព្រះសីហនុ), Star Bay (ក្រុងព្រះសីហនុ), Coastal City (កោះកុង), Angkor Grace Residence & Wellness Resort (សៀមរាប) ។អ្នកអភិវឌ្ឍន៍ទាំងអស់នឹងមកបង្ហាញគម្រោងរបស់ពួកគេនៅ The Premier Center Sen Sok ចាប់ពីថ្ងៃទី2 ដល់ថ្ងៃទី 3 ខែកក្កដា ចាប់ពីម៉ោង 9:00 ព្រឹក រហូតដល់ 06:00 ល្ងាច ។ អ្នកចូលរួមនឹងមានឱកាសជួបដោយផ្ទាល់ និងសួរសំណួរទៅកាន់អ្នកអភិវឌ្ឍន៍ ទទួលបានការបញ្ចុះតម្លៃ និងរង្វាន់ផ្តាច់មុខ ក៏ដូចជាធ្វើការប្រៀបធៀប និងជ្រើសរើសគម្រោងដែលពួកគេចូលចិត្តក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ !ស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់អ្នកនៅឯការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ក្រុមហ៊ុន Realestate.com.kh បាននាំយកមកវិញនូវពិព័រណ៍អចលនទ្រព្យ EXPO 2022 ដើម្បីជាជំនួយដល់​អ្នកទិញ​អចលន​ទ្រព្យកម្ពុជាភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្បីៗបំផុតនៅក្នុងប្រទេស ។ ពិព័រណ៍ EXPO 2022 គឺជាវិថីមួយដែលអ្នកទិញអចលនទ្រព្យអាចទទួលបានការទិញលក់​ដ៏ល្អបំផុតសម្រាប់​លំនៅ​ឋាន​នៅក្នុង​ប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ននេះ ។ចុះឈ្មោះឥឡូវនេះ ដើម្បីមានឱកាសស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់អ្នក នៅថ្ងៃទី 2-3 ខែកក្កដា នៅ The Premier Center Sen Sok !ចុះឈ្មោះចូលរួមដោយសេរី
កុំថាមិនបានប្រាប់ ! សំណង់ទាំងនេះត្រូវរុះរើចេញជាបន្ទាន់បើមិនចង់ប្រឈមមុខចំពោះច្បាប់
កុំថាមិនបានប្រាប់ ! សំណង់ទាំងនេះត្រូវរុះរើចេញជាបន្ទាន់បើមិនចង់ប្រឈមមុខចំពោះច្បាប់
June 17, 2022, 3:13 a.m.
ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន គណៈអភិបាល នៃអភិបាលខេត្តកំពតក្រោយទទួលបានដីកា បានបញ្ជា​ឱ្យរុះរើ​ចេញ​ជា​បន្ទាន់នូវសំណង់ខុសច្បាប់ដែលបានសាងសង់នៅមាត់សមុទ្រ និងច្រាំងទន្លេនាខេត្តកំពត បើមិនសហការ​នឹង​ត្រូវ​​បញ្ជូនទៅតុលាការ ។តាមប្រភពលោក​ ​លាង​ ​រឿន​សុធី​ អភិបាល​ក្រុង​កំពត បានឱ្យដឹងថា ក្រោយពីមានការបំពានច្រាំងទន្លេ ពេលនេះ​អាជ្ញាធរ​បាន​នឹងកំពុងតែធ្វើការចុះរុះរើសំណង់ដែលខុសច្បាប់ទាំងនោះចេញ និងព្រមានដល់​ម្ចាស់សំណង់ខុស​ច្បាប់ទាំង​អស់ត្រូវគោរពតាមបទបញ្ជារបស់រដ្ឋបាលខេត្តបើមិនចង់ប្រឈមមុខនឹងការផាកពិន័យ និងអាចឈាន​ដល់ការកាត់ទោសទេ ។​អាជ្ញាធរ​បាន​ចាប់ផ្តើម​រុះរើ​សំណង់​ខុសច្បាប់​នៅ​តាម​មាត់ទន្លេ​ ​និង​មាត់សមុទ្រ​ ​ដែល​ជា​ដី​របស់​រដ្ឋ​ ​ហើយ​ម្ចាស់​ដែល​កាន់កាប់​ ​បើ​ពួកគេ​មិនព្រម​ផ្លាស់​ទី​​នឹង​ត្រូវ​កាត់ទោស​ ។​ ហើយប្រជាពលរដ្ឋដែលសង់ខ្ទម​នៅតាម​មាត់ទន្លេ​ក្នុង​ខេត្ត​ត្រូវ​​​តែរុះរើចេញជាបន្ទាន់ បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងវិធានការ ។ នេះបើតាមការឱ្យដឹងរបស់លោក​អភិបាល​ក្រុងកំពត ។ដោយឡែក ​លោក​ ​អ៊ុក​ ​សំណាង​ ប្រធានមន្ទីរ​ព័ត៌មាន​ខេត្ត​កំពត​ បាន​មានប្រសាសន៍​​ថា​ ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុងតែ​ចុះ​ពិនិត្យ​ឆ្នេរ​ខេត្ត​ដើម្បី​កំណត់​មុខសញ្ញា​ជនល្មើស​ ។​ ​ប្រសិនបើ​អាជ្ញាធរ​រក​ឃើញ​រចនា​ស​ម្ព័ន្ធ​នឹង​ត្រូវ​រុះរើ​ភ្លាម​ៗ​ ។ប្រធានមន្ទីរខេត្តកំពតបានបញ្ជាក់​ថា​ ៖​«​អភិបាល​ខេត្ត​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ថែរក្សា​សោភ័ណ​ភាព​ឆ្នេរ​ ​និង​ទន្លេ​ក្នុង​ខេត្ត​កំពត​ ​ដើម្បីកុំឲ្យ​មាន​ឧក្រិដ្ឋជន​ប្រើប្រាស់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​»​ ៕ស្វែងរកទិញលក់អចលនទ្រព្យគ្រប់ប្រភេទទីនេះ !
កម្ពុជា-វៀតណាមគ្រោងភ្ជាប់ខេត្តកែបនឹងកោះត្រល់ឱ្យជិតបង្កើយដោយប្រើទូកពិសេស១នេះ
កម្ពុជា-វៀតណាមគ្រោងភ្ជាប់ខេត្តកែបនឹងកោះត្រល់ឱ្យជិតបង្កើយដោយប្រើទូកពិសេស១នេះ
June 15, 2022, 9:02 a.m.
ខេត្ត​កែប​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិត​នៅ​តាម​ឆ្នេរសមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​។ ខេត្ត​កែប​ស្ថិត​នៅ​មិន​ប៉ុន្មាន​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​ឡើយ ។ ក្រុងកែប​ធ្លាប់​ជាទី​ក្រុង​ឆ្នេរសមុទ្រ​ដ៏​ពេញ​និយម​របស់​កម្ពុជា ហើយឆ្នេរសមុទ្រ​នៅ​ក្រុងកែប​ជា​ឆ្នេរ​ព្រៃកោងកាង និងគ្រួ​ស​ខ្មៅ​ៗ ។ស្រប​ពេល​ដែល​ខេត្ត​កែប និង​ខេត្តកំពត​កំពុង​តែ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់​ផែ​ទេសចរណ៍​ដែល​គ្រោង​ដាក់​ឱ្យ​ដំណើរការ​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ខេត្ត ថ្មី​ៗ​នេះ​អាជ្ញាធរ​កម្ពុជា​-​វៀតណាម​កំពុង​តែ​ពិភាក្សា​លើ​កា​រត​ភ្ជាប់​ខេត្ត​កេ​ប​ជាមួយនឹង​កោះត្រល់ ប្រទេស​វៀតណាម ។បើ​តាម​ការ​ចេញផ្សាយ​ដោយ TTG មន្ត្រី​នៃ​ភាគី​ទាំង​២​កំពុង​ពិភាក្សា​លើ​កា​រត​ភ្ជាប់​ខេត្ត​កែប និង​កោះត្រល់ ប្រទេស​វៀតណាម​ដោយ​ប្រើ​ទូក​ល្បឿន​លឿន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កំសាន្ត​រវាង​ប្រទេស​ទាំង​ពីរ ។“​ការ​ផ្តល់​ជូន​នេះ​នឹង​ជំរុញ​ដល់​ភ្ញៀវ​ទេសចរណ៍​វៀតណាម និង​អាស៊ាន​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ដំណើរ​ដោយ​ពុំ​ចាំ​បាប់​ស្នើ​សុំ​ទិដ្ឋាការ​” ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Pham Ha ស្ថាបនិក​ក្រុមហ៊ុន Lux Travel DMC ។លោក​បន្ត​ថា “​វា​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ល្អ ដោយសារ​វា​ភ្ជាប់​កោះ Phu Quoc ជាមួយនឹង​តំបន់​ដែល​មិនសូវ​មាន​គេ​ស្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ផ្តល់​ឱកាស​ឱ្យ​អ្នកដំណើរ​វៀតណាម​ទៅ​លេង​កន្លែង​នានា​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ និង​កោះទន្សាយ​បាន​ដោយ​ងាយស្រួល​ថែម​ទៀត​ផង​” ។ក្រុងកែប​សំបូរ​គ្រឿង​សមុទ្រ​ថោក​ៗ​តែ​ឆ្ងាញ់ ជា​ពិសេស​គឺ ក្ដាម​សមុទ្រ​។ ខេត្ត​កែប​ក៍​មាននូវ​ផលិតផល​ជា​ច្រើន​ផង​ដែរ​ដូច​ជា ម្រេច អំបិល ផ្លែ​ឈើ ធុ​រ៉េ​ន ស្វាយ ដូង សាវម៉ាវ ហើយ​និង​មាន​តំបន់​ទេសចរ​ណ៏ ជា​ច្រើន​ដូច​ជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និង រមណីយដ្ឋាន ជា​ច្រើន ៕ស្វែងរកទិញលក់អចលនទ្រព្យគ្រប់ប្រភេទទីនេះ !
ចង្កៀងសូឡា Panasonic បំភ្លឺជនបទនៃប្រទេសកម្ពុជា
ចង្កៀងសូឡា Panasonic បំភ្លឺជនបទនៃប្រទេសកម្ពុជា
June 15, 2022, 3:10 a.m.
Realestate News
ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា ក្រោមការសហការជាមួយអង្គការក្រៅរដ្ឋាភិបាលហៅកាត់ថា “LWD” ឬអង្គការជីវិតថ្លៃថ្នូរ បានបរិច្ចាគចង្កៀងសូឡាចំនួន ១០៥០ ជូនប្រជាជនដែលមានជីវភាពខ្វះខាត និងពុំមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅឯខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ក្រុមហ៊ុន Panasonic បានផ្តល់ជាជំនួយដល់ប្រទេសកម្ពុជាតាមរយៈកម្មវិធី “ផ្តល់ពន្លឺដើម្បីអនាគតភ្លឺស្វាង” ដែលជាការផ្តួចផ្តើមដើម្បីជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលកង្វះខាតថាមពលសម្រាប់ការប្រើប្រាស់។លោក យ៉ាស៊ូណូប៊ូ ម៉ាតស៊ូម៉ូតុ​ នាយកប្រតិបត្តិប្រចាំ Panasonic កម្ពុជា បានដឹកនាំបេសសកម្មមនុស្សធម៌មួយនេះទៅកាន់ភូមិវាល ក្រោមការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកចាហ្វាយស្រុក ក៏ដូចជាមេឃុំផងដែរ។ ក្រុមគ្រួសារដែលទទួលបានចង្កៀងសូឡាគឺជាប្រជាជនដែលរស់នៅឯភូមិព្រែកពីរ ភូមិតាដេត ភូមិបឹងក្រឡ ភូមិវាល នៃខេត្តពោតិ៍សាត់ និងខេត្តបាត់ដំបង។ លោកបានបង្ហាញពីចំណាប់អារម្មណ៍សប្បាយរីករាយ ដោយបានជួបផ្ទាល់ជាមួយប្រពលរដ្ឋ និងមានគម្រោងនាពេលអនាគតដើម្បីជួយជ្រោមជ្រែងដល់សហគមន៍ជាច្រើនទៀតតាមដែលអាចធ្វើបាន។ “នេះមិនមែនជាគម្រោងចុងក្រោយនោះទេ Panasonic នៅតែជួយទ្រទ្រង់ដើម្បីធ្វើឱ្យប្រសើរឡើងនៅពន្លឺគ្រប់គ្រាន់សម្រាប់ជនបទក្នុងប្រទេសកម្ពុជា” លោកបានមានប្រសាសន៍បន្ថែម។មុនពេលប្រតិបត្តិការបរិច្ចាគចង្កៀងសូឡា ក្រុមការងាររបស់អង្គការជីវិតថ្លៃថ្នូរបានធ្វើការសម្ភាសន៍ និងត្រួតពិនិត្យមើលសកម្មភាពជាក់ស្តែងរបស់ក្រុមគ្រួសារនីមួយៗ។ បងប្អូន​ប្រជាពលរដ្ឋដែលទទួលបាន អាចប្រើប្រាស់ដើម្បីបំភ្លឺលំនៅឋានរបស់ពួកគេក្នុងការចម្អិនម្ហូបអាហារ ឬកូនៗតូចដើម្បីសិក្សានាពេលរាត្រី។ មិនត្រឹមតែប៉ុណ្ណោះពួកគាត់ក៏អាចបំពាក់នៅតាមផ្លូវក្នុងតំបន់ខ្លះផងដែរ។ក្រុមការងារតំណាង Panasonic កម្ពុជាបានបញ្ជាក់ថា “ពួកយើងនឹងប្តេជ្ញាដើម្បីពង្រឹងសង្គមមួយដែលគ្មានភាពក្រីក្រតាមរយៈការចូលរួមសកម្មភាពសង្គមផ្សេងៗ”។ កម្មវិធី “ផ្តល់ពន្លឺដើម្បីអនាគតភ្លឺស្វាង” ប្រព្រឹត្តឡើងក្នុងគោលបំណងលុបបំបាត់ភាពក្រីក្រ ក្រោមការសហករណ៍ជាមួយអង្គការជីវិតថ្លៃថ្នូរដើម្បី ប្រជាជន និងសហគមន៍ ដើម្បីផ្លាស់ប្តូរជីវភាព សេដ្ឋកិច្ចសង្គមឆ្ពោះទៅកាន់ស្វ័យភាពនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជារួម។អំពីសាជីវកម្ម Panasonicសាជីវកម្ម Panasonic គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិក និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៏អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន គេហដ្ឋាន ទោចក្រយានតន្ត និង អាជីវកម្មផ្សេងៗ។ Panasonic បានប្រារព្ធខួប 100 ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ 2018 ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 522 និងក្រុមហ៊ុនសហការណ៍ចំនួន 69 នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន 6,698.8 ពាន់លានយ៉េន គិតត្រឹមថ្ងៃទី31 ខែមីនា ឆ្នាំ2021 ។ ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗនៅតាមខ្សែស្រឡាយផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់ថ្លាសម្រាប់អតិថិជនរបស់ខ្លួន។ឈ្វេងយល់បន្ថែមអំពីក្រុមហ៊ុន Panasonic ៖ https://www.panasonic.com/globalក្រុមហ៊ុន Panasonic ប្រចាំនៅប្រទេសកម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ 2010 គឺជាការិយាល័យតំណាងចែកចាយផ្លូវការរបស់ Panasonic Singapore មកកាន់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការផ្តល់នូវបរិយាកាសរស់នៅកាន់តែប្រសើរដល់សង្គម និងសហគមន៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ៖ www.panasonic.com/kh
LOUISE ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅអូស្ត្រាលីក៏ត្រៀមបង្ហាញមុខនៅក្នុងការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែរ
LOUISE ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅអូស្ត្រាលីក៏ត្រៀមបង្ហាញមុខនៅក្នុងការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែរ
June 13, 2022, 10:13 a.m.
Realestate News
Events & Announcements
ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 (Cambodia Real Estate Expo 2022) ដែលនឹង​មកដល់​នាខែក្រោយថ្ងៃទី02-03 កក្កដា ជាភាពរីករាយបំផុតមួយសម្រាប់វិស័យអចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីធំប្រចាំឆ្នាំមួយនេះនឹងផ្តល់ឱកាសច្រើនសម្រាប់វិនិយោគិនមិនថាខ្មែរ ឬបរទេស ម្ចាស់អភិវឌ្ឍន៍គម្រោងនានា ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនល្បីៗ​ជាច្រើន​ផ្សេង​ទៀត ។ល។ អាចបង្ហាញវត្តមានរបស់ពួកគេនៅកន្លែងតែមួយដើម្បីផ្តល់ផលិតផល ឬសេវាកម្មរបស់ខ្លួន​ទៅកាន់អតិថិជនគោលដៅរៀងៗខ្លួន ។ក្នុងនោះផងដែរ សម្រាប់អ្នកដែលត្រៀមនឹងចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួនក្នុង​អំឡុង​ថ្ងៃតាំង​ពិព័រណ៍​​ក៏មានក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅប្រទេសអូស្ត្រាលីដែលមានឈ្មោះថា « LOUISE » មានមូលដ្ឋាននៅទីក្រុងមែលប៊នក៏នឹងត្រៀមដាក់តាំងបង្ហាញអចលនទ្រព្យរបស់ពួកគេក្នុងសាលតាំងពិព័រណ៍ផងដែរ ។LOUISE ផ្តល់ជូនអ្វីគ្រប់យ៉ាងគ្រប់តម្រូវការLOUISE ជា​ក្រុមហ៊ុនអចលនទ្រព្យ​លំនៅឋាន​ថ្មី ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ត្រៀមនឹងបង្ហាញជូននូវឱកាសដ៏ល្អសម្រាប់លោកអ្នកវិនិយោគដែលកំពុងស្វែងរកឱកាសនៅ​ក្រៅប្រទេស និងក្នុងប្រទេសអូស្ត្រាលី!មានទីតាំងស្ថិតនៅមន្ទីរពេទ្យ Alfred ដែលជាតំបន់មានប្រជាប្រិយមួយក្នុងប្រទេសអូស្ត្រាលីចម្ងាយត្រឹមតែ 10 នាទីប៉ុណ្ណោះពីសកលវិទ្យាល័យកំពូលៗក្នុងប្រទេសអូស្ត្រាលី រួមមាន Melbourne Uni & RMITត្រឹមតែ 2 គីឡូម៉ែត្រពីសង្កាត់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងមែលប៊នសាងសង់ដោយអ្នកអភិវឌ្ឍន៍ដែលអាចជឿទុកចិត្ត និងមានបទពិសោធន៍ក្នុងប្រទេសអូស្ត្រាលីក្នុងនាមជាគម្រោងថ្មីបំផុតមួយនៅក្នុងតំបន់កណ្តាលទីក្រុងមែលប៊ន ដែលអាចរីករាយនឹងបច្ចេកវិទ្យាថ្មីៗ និងការ​រចនាចុងក្រោយបំផុតសម្រាប់លំនៅឋានបែបទំនើប ។ LOUISE ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Cera Stribley ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាផ្ទៃខាងក្នុងដ៏ល្បីល្បាញនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីបង្ហាញ​​ពី​អារម្មណ៍​ក្នុងការស្នាក់នៅលំនៅឋានដែលបំផុសគំនិតដោយទាំងបេតិកភណ្ឌប្រចាំសង្កាត់ និងអគារ​សហសម័យ​សម្រាប់​សម្គាល់តំបន់នាថ្ងៃអនាគត ។ការវិនិយោគនៅទីក្រុងមែលប៊នជាការវិនិយោគសម្រាប់ពេលអនាគតជាមួយនឹងសេដ្ឋកិច្ចដ៏រឹងមាំ ហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក និងទីផ្សារការងារដ៏រឹងមាំ ដែលជាកត្តាធ្វើឱ្យ​ទីក្រុង Melbourne ក្លាយទៅជាទីក្រុងដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសអូស្ត្រាលី ។ វិស័យឯកជន និងសាធារណៈរបស់ទីក្រុងមែលប៊នកំពុងវិនិយោគយ៉ាងច្រើនជាបន្តបន្ទាប់ដូចជា ការអប់រំ, ឱសថ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។គួរកត់សម្គាល់ថា ទីក្រុងមែលប៊នបានទាក់ទាញវិនិយោគិនលោកខាងលិច និងអាស៊ីជាច្រើនរួចមកហើយសម្រាប់​អ្នក​ដែល​ចង់បង្កើតគ្រួសារនៅក្នុងទីក្រុង ។ យ៉ាងណាមិញ សកលវិទ្យាល័យចំនួន 2 ក្នុងចំណោមសកល​វិទ្យាល័យ​​កំពូលទាំង 100 មានទីតាំងនៅទីក្រុង Melbourne ដែលមាន​សកលវិទ្យាល័យ Melbourne និងសកលវិទ្យាល័យ Monash ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អមួយសម្រាប់និស្សិតក្នុងការសិក្សានៅក្នុងស្ថាប័នអប់រំលំដាប់កំពូល​នៅ​លើ​ពិភពលោក ។ការផ្តល់ជូនពិសេសៗពី LOUISE មានតែក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022តែប៉ុណ្ណោះLOUISE នឹងមានការផ្តល់ជូនផ្តាច់មុខជាច្រើនក្នុងអំឡុងពេល EXPO 2022 ក្នុងនាមជាអ្នកតាំងពិព័រណ៍អចលន​ទ្រព្យ​ប​រទេស​សម្រាប់​ភ្ញៀវរបស់ខ្លួន។ ជាការពិត អ្នកចូលរួមពិព័រណ៍ EXPO 2022 នឹងទទួលបានការទស្សនាពិធី​សម្ពោធ​ផ្តាច់មុខរបស់ LOUISE ។ការតាំងពិព័រណ៍ EXPO 2022 មិនខុសពីព្រឹត្តិការណ៍មុនៗដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh នោះឡើយ ។ ព្រឹត្ត្តការណ៍នេះនឹងទាក់ទាញអ្នកទស្សនា​រាប់ពាន់​នាក់ក្នុង​រយៈ​ពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 2-3 ខែកក្កដា ឆ្នាំ2022 នៅសាលពិព័រណ៍ដ៏ធំ The Premier Center Sen Sok ។កុំឱ្យ​ឱកាស​នេះ​កន្លង​ហួស​ឱ្យសោះ ! លោកអ្នកនឹងទទួលបានបទសោធន៍ថ្មីសម្រាប់​គេហឋានបែប​ទំនើប​ដែលក្រុមហ៊ុនអភិវឌ្ឍន៍អាច​ផ្ដល់​ជូន ។ សូមចុចប៊ូតុងខាងក្រោមដើម្បីចុះឈ្មោះចូលរួមដោយសេរី !ចុះឈ្មោះចូលរួម !
មិនចាញ់អ្នកជិតខាង ! ទោះបី​កូ​វី​ដ​តែ​រាជធានី​ភ្នំពេញ​នៅ​តែ​ទទួល​បាន​រឿង​មួយ​នេះ​ជា​បន្តបន្ទាប់
មិនចាញ់អ្នកជិតខាង ! ទោះបី​កូ​វី​ដ​តែ​រាជធានី​ភ្នំពេញ​នៅ​តែ​ទទួល​បាន​រឿង​មួយ​នេះ​ជា​បន្តបន្ទាប់
June 8, 2022, 8:02 a.m.
រាជធានី​ភ្នំពេញ ៖ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ឯកឧត្តម ឃួ​ង ស្រេង បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ បើ​ទោះបីជា​ពេល​កន្លង​មក​ប្រទេស​កម្ពុជា​បាន​ជួប​ផលវិបាក​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​១៩​បាន​ផ្ទុះ​ឡើង​ក្តី តែ​រាជធានី​ភ្នំពេញ​បាន​ទទួល​គម្រោង​សាងសង់​ថ្មី​ៗ​ជា​ច្រើន​រហូត​ដល់​១០៥០​គម្រោង ដែល​មាន​ទំហំ​វិនិយោគ​ប្រមាណ​ជាង​២,២៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​ថ្លែង​របស់​ឯកឧត្តម ឃួ​ង ស្រេង ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សម្ពោធ​ផ្សារ​ទំនើប ព្រី​ន​ស៍ មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ។នា​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី​ឯកឧត្តម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា មាន​សំណង់ផ្ទះ​បុរី និង​ផ្ទះល្វែង​ជា​ច្រើន​ចំនួន​៣១០​កន្លែង​រួម​ជាមួយនឹង​អគារ​ខ្ពស់​ៗ​ប្រមាណ​១៦០៣​អគារ​មាន​បង្ហាញ​វត្ត​មាននៅ​ពាសពេញ​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ដើមឆ្នាំ​២០២២​នេះ ។ ភាព​រីក​ចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នេះ​បាន​រុញច្រាន​ឱ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​ស្រស់បំព្រង​មិន​ចាញ់​បណ្តា​ទីក្រុង​ប្រទេស​ជិតខាង និង​ក្នុង​តំបន់​អាស៊ាន​ឡើយ ។ឯកឧត្ដម ឃួ​ង ស្រេង ចាត់​ទុក​កំណើនសេដ្ឋកិច្ច​កម្ពុជា ជា​សក្តានុពល​ដ៏​ធំ​សម្រាប់​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ជា​ពិសេស​អគារ​ពាណិជ្ជកម្ម​, សណ្ឋាគារ​, សំណង់​បុរី​, អគារ​ស្នាក់​នៅ​រួម​, ខុន​ដូ​, និង​ផ្សារ​ទំនើប​ជាដើម ។ បើ​តាម​ឯកឧត្ដម ឃួ​ង ស្រេង កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​នា​បណ្តា​ឆ្នាំ​ខាង​មុខ ស្រប​តាម​ការ​កើនឡើង​នូវ​តម្រូវការ​សកល និង​ទំនុកចិត្ត​របស់​វិនិយោគិន​ទាំង​ក្នុងស្រុក និង​បរទេស ៕ចង់ទិញលក់អចលនទ្រព្យមានអីពិបាកចុចតែប៊ូតុងនេះបានដូចចិត្ត!
ក្រុមហ៊ុន Realestate.com.kh បាននាំយកកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាត្រលប់​មក​វិញ​​​​ហើយ
ក្រុមហ៊ុន Realestate.com.kh បាននាំយកកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាត្រលប់​មក​វិញ​​​​ហើយ
June 7, 2022, 7:05 a.m.
Events & Announcements
Realestate News
រាជធានីភ្នំពេញ (អគារ Morgan) ៖ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកមកវិញនូវការតាំង​ពិព័រណ៍​អចលនទ្រព្យ​ដ៏ពេញ​និយម​របស់​​ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី02-03 ខែកក្កដា ខាងមុខនេះនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ។កម្មវិធីតាំងពិព័រណ៍​អចលន​ទ្រព្យកម្ពុជា​ឆ្នាំ2022នេះ (Real Estate EXPO 2022) គឺជា​​​ព្រឹត្តិការណ៍ពិសេសមួយ​ដែល​រៀប​ចំ​ឡើង​ដោយ Realestate.com.kh ដើម្បីជំរុញវិស័យអចលនទ្រព្យ និង​ឧស្សាហ​​ក​ម្ម​ពាក់ព័ន្ធផ្សេងៗ​ឱ្យ​​ឈាន​​​​​​ដល់​កម្រិត​មួយថ្មី និងផ្តល់ជូននូវការទិញលក់ផ្តាច់មុខ និងសេវាកម្ម​សំខាន់ៗ​ទាំង​អស់​នៅកន្លែងតែមួយ សម្រាប់​បំពេញតម្រូវការទីផ្សារកម្ពុជា​ដែលកំពុងតែរីកចម្រើន ។ពិព័រណ៍អចលនទ្រព្យនេះគឺជាការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ដែលបង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក នៃ Realestate.com.kh និងនាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O'Sullivan ជាមួយនឹងចក្ខុវិស័យ​ដើម្បីធានាដល់​អតិថិជន​​​ដែលមានបំណង និងកំពុងស្វែងរកលំនៅឋាន, យានយន្ត និងការ​ទិញ​លក់​​​​ផលិត​ផលផ្សេងៗជាច្រើនទៀត ទទួលបាននូវអ្វីដែលពួកគេត្រូវការប្រកបដោយទំនុកចិត្ត​ ទាំងអតិថិជនក្នុង​ស្រុក និងអតិថិជនបរទេស​ដែលកំពុ​ង​ស្នាក់​នៅ​ក្នុង​ប្រទេសកម្ពុជាជាដើម ។ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅទូទាំងប្រទេសកម្ពុជានឹងដាក់តាំងបង្ហាញរួមមាន ៖ OCIC, Orkide Development, Chip Mong Land, Borey The Flora, Golden Cambodia Century, Morgan Group, Prince Real Estate, Borey Kasen, Borey Bosba, Borey Arey Ksat, Coastal City និងជាច្រើនទៀត។ដើម្បីបំពេញបន្ថែមសម្រាប់ការសម្រេចចិត្តទិញផ្ទះ ក្នុងនោះវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏នឹងចូលរួមដើម្បីពិគ្រោះយោបល់សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះផងដែរ ដោយមានដូចជា CBRE Cambodia, Cambodia Properties Limited, GC Realty, Pointer Property និងអ្នកជំនាញប្រឹក្សាទិញលក់អចលនទ្រព្យ Fazwaz Cambodia ជាដើម ។ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍មានឱកាសឈ្នះរង្វាន់ធំក្រៅពីការធានាបាននូវកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ និងទំនិញផ្សេងៗទៀតហើយ អ្នកចូលរួមទាំងអស់នឹងមានឱកាសក្នុងការចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ដ៏ធំបំផុតមួយចំនួនដែលមិនធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះរួមមានទាំងគ្រឿងអលង្ការពី Princess Alanka, នាឡិកាពី Watch Empire, គ្រឿងបរិក្ខារពី Seara Sports Systems, សំបុត្រកុនពីរោងភាពយន្ត Legend,គ្រឿងប្រើប្រាស់ពី Fotile, Mitsubishi និងជាច្រើនទៀត ។អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកតាំងពិព័រណ៍នឹងផ្តល់ជូននូវការលើកទឹកចិត្តដល់អ្នកទិញជាច្រើនក្នុងអំឡុងពេលពីរថ្ងៃនេះ រួមទាំងការបញ្ចុះតម្លៃដ៏ច្រើន និងការបង្ហាញសម្រាប់តែអ្នកទិញដែលមានសំណាង រួមទាំងគម្រោងថ្មីៗ និងរថយន្តផងដែរ !តើកម្មវិធីនេះប្រារព្ធធ្វើឡើងនៅពេលណា? ទីកន្លែងណា?ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ 2022 នឹងប្រព្រឹត្តទៅនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដែលនឹង​​ចាប់​​ផ្តើម​​នៅថ្ងៃទី02-03 ខែកក្កដា ចាប់ពីវេលាម៉ោង 09:00 ព្រឹក រហតូដល់ម៉ោង 06:00 ល្ងាច ។ពិព័រណ៍អចលនទ្រព្យកម្ពុជាលើសពីការតាំងបង្ហាញអចលនទ្រព្យ និងសេវាកម្មលោក Thomas O'Sullivan នាយកប្រតិបត្តិ Realestate.com.kh បានថ្លែងថា ៖«ចាប់តាំងពីបានបំបែកកំណត់ត្រាតាំងពិព័រណ៍ក្នុងឆ្នាំ 2019 មក យើងបានខកខានប្រារព្ធកម្មវិធីនេះជាបន្តបន្ទាប់ដោយសារជំងឺរាតត្បាត ប៉ុន្តែខណៈនេះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយើងពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការចុះឈ្មោះចូលរួមពីអ្នកតាំងពិព័រណ៍ទាំងពីរប្រភេទដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ ដោយនេះគឺសញ្ញាល្អណាស់ពីអ្នកចូលរួមដែលមានចំនួនជាង 5000 ដោយអ្នកទាំងនោះបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចហើយ‍» ។លោក Thomas O'Sullivan បានបន្តថា ៖«ជាចុងក្រោយ គោលដៅរបស់យើង​គឺផ្តល់​ឱ្យគ្រួសារកម្ពុជា​នូវឱកាស​មួយ​ដើម្បី​ទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតសម្រាប់ពួកគេ និងបង្កើតបទពិសោធន៍ថ្មី ដើម្បីឱ្យ​ពួកគេអាចមាន​ថ្ងៃដ៏​អស្ចារ្យជា​មួយ​គ្នា ដោយការបន្ថែមភាពទាក់ទាញ និងសកម្មភាពដូចជាសិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, មានកន្លែងក្មេងលេង, កន្លែងបង្ហាញរថយន្ត, អាហារ និងភេសជ្ជៈដ៏ធំទូលាយ និងអ្វីៗជាច្រើនផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យយើងដាក់តាំងបង្ហាញនៅលើពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុត ដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល» ។អ្នកសារព័ត៌មាន ៖ តើ​ហេតុ​អ្វី​បានជា​គម្រោង អ័​រ​គី​ដេ គិត​ថា​អាច​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​នៅ​ក្នុង​ឱកាស​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០២២​នេះ?ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានលោក គ្រួច សុភត្ត្រា ជំនួយការនាយិកាប្រតិបត្តិទូទៅ និងជានាយក នាយកដ្ឋានធនធានមនុស្ស រដ្ឋបាល សេវាអតិថិជន កិច្ចសន្យា ច្បាប់ និងព័ត៌មានវិទ្យា បានឱ្យដឹងយ៉ាងដូច្នេះថា សម្រាប់ពួកយើង (គម្រោងអ័រគីដេ) តែងតែមានទស្សនៈវិស័យដូចដែលធ្លាប់បានខិតខំប្រឹងប្រែងនាពេលកន្លងមកព្រោះយើងនៅតែមានភាពជាខ្លួនឯង ។ ពោលគឺការអភិវឌ្ឍន៍របស់អ្នកអភិវឌ្ឍន៍ (Developer) នីមួយៗតែងតែមានគំនិតច្នៃប្រឌិតរៀងៗខ្លួន ។ ភាពច្នៃប្រឌិតរបស់ អ័រគីដេ គឺតែងតែអភិវឌ្ឍន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃជាបន្តបន្ទាប់ ដូច្នេះហើយអតិថិជនអាចមើលឃើញពីភាពលូតលាស់ ពីភាពរឹងមាំ និងសំខាន់បំផុតគឺទំនុកចិត្តដែលអាចធ្វើឱ្យអតិថិជនអាចគិតពិចារណាក្នុងការរស់នៅក្នុងគម្រោងរបស់ អ័រគីដេ ។ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍បំបែកកំណត់ត្រាប្រកបដោយជោគជ័យពិព័រណ៍អចលនទ្រព្យកម្ពុជាលើកចុងក្រោយដែលទើបតែបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ គឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ចេញដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនជាង 30លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 20,000 នាក់ ។ មិនតែប៉ុណ្ណោះកាលពីដើមឆ្នាំ 2019 ព្រឹត្តិការណ៍ Home & Lifestyle បានទាក់ទាញអ្នកចូលរួមជាង 15,000 នាក់ និងឈានដល់ការលក់ជាង 20 លានដុល្លារ ។វត្តមានក្រុមហ៊ុនអភិវឌ្ឍន៍, បុរី, ខុនដូ និងម៉ាកយីហោល្បីៗឈានមុខគេមួយចំនួនទៀតនៅកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ និងសេវាកម្មបន្ថែមនានាក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជាច្រើននឹងមានវត្តមានចូលរួមតាំងពិព័រណ៍ ខណៈពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 នៅថ្ងៃទី02 និង03 ខែកក្កដា កាន់តែខិតជិតមកដល់ ។អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ The Khmer Times, Cambodian Investment Management, Princess Alanka, B2B Cambodia, Watch Empire, Mitsubishi Heavy Industries, Panasialife, Gold Zone Media, Seara Sports Systems, Fotile and LM Car.អ្នកចូលរួមតាំងពិព័រណ៍ ៖ Orkide Development: Orkide The Botanic City, Orkide The Pochentong, Orkide The Royal Condominium, Morgan Group: Morgan Tower, Morgan EnMaison, Overseas Cambodian Investment Corporation (OCIC), Chip Mong Land, Prince Real Estate Group, Creed Cambodia, Canopy Sands, Borey Kasen Phnom Penh, Borey Bosba, Borey Williams, Genrich Investment, Credit Bureau of Cambodia, Chroy Changva Satellite City, Norea City, Borey Heng Heang, The Elysee, Elite Town 3, Olympia City, Borey New Hope, Kien Svay Plaza, Tourism City, Diamond Bay Garden, Golden Cambodia Century (GCC): Borey Nadi, GC Orussey Market, Borey The Flora, KH Land, Platinum Coast, Golden Cambodia Realty, Phnom Penh Galaxy Garden, Coastal City, Century 21 Cambodia, Oasis Harmony, Golf Harmony, City Gem, Borey Lorn City, Fortune City, Borey Arey Ksat, Borey Chey Oudom, One 70, LM Car, Fotile, JTH Lawyers, API Global, TCU Polys Enterprise, Harvey Law Group, Beike Realsee, FazWaz, Buildmax International, Sathapana Bank, Cellcard, Yuan Dian Advertising Mediaដៃគូប្រព័ន្ធផ្សព្វផ្សាយ ៖ Khmer Times,  B2B Cambodia, AmCham, ADA, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Thmey Thmey, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times, PanasiaLifeចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍
ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត
ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត
June 7, 2022, 6:28 a.m.
Events & Announcements
Realestate News
រាជធានី​ភ្នំពេញ ៖ Prince Trust ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Prince Holding Group ( Prince Group ) ដែល​ជា​ក្រុមហ៊ុន​អាជីវកម្ម​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ Cambodia Investment Management និង Realestate.com.kh ដើម្បី​សហការ​គ្នា​លើ​ឱកាស​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ក្នុង​ប្រទេស តាម​រយៈ​គោលការណ៍​ច្បាប់​ទំនុកចិត្ត​របស់​កម្ពុជា (Cambodia’s Trust Law) ។ ពិធី​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​27 ខែឧសភា ឆ្នាំ​2022 នៅ​ការិយាល័យ​ក្រុមហ៊ុន Prince Holding Group ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​កោះ​ពេជ្រ ។ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Prince Trust, លោក Anthony Galliano នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ការ​វិនិយោគ​កម្ពុជា និង​លោក Tom O'Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh ។ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​នៃ MoU ភាគី​ទាំង​បី​នឹង​រួម​គ្នា​បង្កើត​សមត្ថភាព​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម ដោយ​ផ្តល់​នូវ​បទ​ពិសោធន៍​ប្រកបដោយ​ភាព​រលូន​, ភាព​ជឿជាក់ និង​តម្លាភាព​សម្រាប់​វិនិយោគិន​បរទេស ។ ស្រប​ពេល​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ទំនុកចិត្ត​នៅ​ឆ្នាំ 2019 ក្រុមហ៊ុន Prince Trust ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​។លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Prince Trust បាន​មាន​ប្រសាសន៍​កត់សម្គាល់​ថា ៖«​យើង​បាន​បង្កើត Prince Trust នេះ​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​បរទេស​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ការ​លើកកម្ពស់​ច្បាប់​ទំនុកចិត្ត ។ រួម​ជាមួយនឹង​ភាព​ជឿជាក់​ដ៏​រឹង​មាំ និង​ការ​យល់​ដឹង​ពី​ទីផ្សារ​របស់​ក្រុមហ៊ុន Cambodian Investment Management និង​ក្រុមហ៊ុន Realeastate.com.kh យើង​នឹង​អាច​ប្រើប្រាស់​កម្លាំង​ប្រកួតប្រជែង​រៀង​ៗ​ខ្លួន ក្នុង​ការ​ដោះស្រាយ​តម្រូវការ​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ​បរទេស​ដែល​កំពុង​សម្លឹង​រក​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​» ។ខណៈនោះ​ផង​ដែរ លោក Anthony Galliano នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Cambodian Investment Management បាន​ផ្តល់​នូវ​ពាក្យ​ដ៏​មាន​អត្ថន័យ​ថា «​វិនិយោគ​កម្ពុជា​» នៅ​ក្នុង​ការ​សុន្ទរកថា​របស់​លោក ដោយ​កត់​សម្គាល់ថា​ការ​គ្រប់គ្រង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​កម្ពុជា​ចំពោះ​ជំងឺ​រាតត្បាត Covid-19 បាន​ធ្វើ​ឱ្យ​ទីផ្សារ​មានការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រទេស​នេះ​ជា​កន្លែង​ដ៏​ប្រសើរ​សម្រាប់​វិនិយោគិន​បរទេស ។លោក Tom O'Sullivan នាយក​ប្រតិបត្តិ នៃ Realestate.com.kh បាន​កត់​សម្គាល់ថា ៖«​ចំនួន​អ្នក​ដែល​ចូល​ប្រើប្រាស់​គេហទំព័រ​បាន​កើនឡើង​លើស 200,000 នាក់​ក្នុង​1​ខែ ក្នុង​ឆមាស​ទី​1 នៃ​ឆ្នាំ 2022 ដែល​ក្នុង​ចំណោម​អ្នក​ដែល​ចូល​ប្រើប្រាស់​ទាំងអស់​មាន​ពាក់កណ្តាល​មក​ពី​ទីផ្សារ​អន្តរជាតិ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ថា ការ​វិនិយោគ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​កើនឡើង​ម្ដងទៀត​» ។លោក O'Sullivan បាន​បន្ត​ទៀត​ថា ៖«​លោក​ទន្ទឹងរង់ចាំ​ម្តងទៀត​ក្នុង​ការ​ក្លាយជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ រួម​ជាមួយនឹង​ក្រុមហ៊ុន Prince Trust និង Cambodian Investment Management ក្នុង​ការ​ផ្តល់​ជូន​អំពី​ចំណេះដឹង​ទីផ្សារ​វិនិយោគិន​អន្តរជាតិ និង​អ្នកលក់​ក្នុងស្រុក​អំពី​ច្បាប់​ទំនុកចិត្ត​នៅ​កម្ពុជា ដែល​ជា​ច្បាប់​មួយ​សម្រាប់​ជា យានជំនិះ​ប្រកបដោយ​តម្លាភាព​ក្នុង​ការ​សម្រួល​ដល់​ប្រតិបត្តិការ​អចលនទ្រព្យ​សម្រាប់​អ្នក​វិនិយោគ​បរទេស​» ។តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​អចលនទ្រព្យ?ទំនុកចិត្តអចលនទ្រព្យ គឺជា​យន្តការ​មួយ​ដើម្បី​ជួយ​វិនិយោគិន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​អចលនទ្រព្យរបស់​ពួក​គេ ។ ការ​ទុកចិត្ត​គឺជា​មធ្យោបាយ​នៃ​ការ​កាន់កាប់ និង​គ្រប់គ្រង​អចលនទ្រព្យ សម្រាប់​បុគ្គល​ដែល​បង្កើត​ការ​ទុកចិត្ត ដែល​អាច​ហៅ​បាន​ថា អ្នក​ផ្តល់​សិទ្ធិ​, អ្នក​តាំង​លំនៅ ឬ​អ្នក​ទុកចិត្ត ដើម្បី​ផ្ទេរ​ទ្រព្យសម្បត្តិ​ទៅ​ឱ្យ​អ្នក​ធានា ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​សម្រាប់​ផលប្រយោជន៍​អ្នក​ដទៃ (​ហៅ​ថា​អ្នក​ទទួលផល​) ៕សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ ៖ www.princetrust.com, www.princeholdinggroup.com, www.facebook.com/CambodianInvestmentManagement  និង www.realestate.com.khកំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ពិព័រណ៍​អចលនទ្រព្យ​កម្ពុជាឆ្នាំ 2022 បង្ហាញ​បញ្ជីឈ្មោះអ្នក​តាំងពិព័រណ៍​ជាង​30​ដំបូងសម្រាប់​ខែកក្កដា​ខាង​មុខ​នេះ !
ពិព័រណ៍​អចលនទ្រព្យ​កម្ពុជាឆ្នាំ 2022 បង្ហាញ​បញ្ជីឈ្មោះអ្នក​តាំងពិព័រណ៍​ជាង​30​ដំបូងសម្រាប់​ខែកក្កដា​ខាង​មុខ​នេះ !
June 23, 2022, 8:05 a.m.
Events & Announcements
Realestate News
កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​បាន​ត្រលប់​មក​វិញ​ហើយ ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន ៖ Orkide Development, Morgan Group, Overseas Cambodian Investment Corporation (OCIC), Prince Real Estate Group និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​នឹង​ប្រមូលផ្តុំ​គ្នា​ទាំងអស់​នៅ​ក្នុង​កន្លែង​តាំងពិព័រណ៍​តែ​មួយ ។ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 កាន់តែ​ខិត​ជិត​មក​ដល់ ហើយ Realestate.com.kh ដែល​ជា​វេទិកា​ចាត់​ថ្នាក់​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា មាន​មោទកភាព​ក្នុង​ការ​ប្រកាស​ពី​បញ្ជី​អ្នកចូលរួម​តាំងពិព័រណ៍​ដំបូង​ផង​ដែរ ។ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 គឺជា​ពិព័រណ៍​អចលនទ្រព្យ​លំដាប់​កំពូល​របស់​កម្ពុជា ដែល​មាន​ភ្នាក់ងារ​, អ្នក​អភិវឌ្ឍន៍​, ធនាគារ​, ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​សេវាកម្ម​ផ្សេង​ទៀត ដែល​អ្នកទិញ​ផ្ទះ និង​អ្នក​វិនិយោគ​ត្រូវការ​នៅ​ពេល​ទិញ​លក់​អចលនទ្រព្យ​ទាំងអស់​នៅ​កន្លែង​តាំងពិព័រណ៍​តែ​ម្តង ។កម្មវិធី​តាំងពិព័រណ៍​នេះ​មាន​អ្នកចូលរួម​តាំងពិព័រណ៍​ជាង 30 បាន​ចុះ​ឈ្មោះ​រួច​ហើយ និង​រៀបចំ​សម្រាប់​ការ​តាំង​ពិ​ពណ៌​លើក​ដំបូង​ក្នុង​រយៈពេល​ជាង 2 ឆ្នាំ ដែល​អតិថិជន​អាច​រំពឹង​ថា​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​ទិញ​លក់​ដ៏​ល្អ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​នេះ ដោយ​អ្នក​អភិវឌ្ឍន៍​ភាគច្រើន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​សម្រាប់​តែ​ថ្ងៃ​តាំងពិព័រណ៍ និង​ការ​ផ្តល់​ជូន​មួយ​ចំនួន​ផ្សេង​ៗ​ទៀត រួម​ទាំង​ការ​បញ្ចុះតម្លៃ​រហូត​ដល់ 20% ។បន្ត​តាមដាន​ព័ត៌មាន​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ព្រឹត្តិការណ៍​ដែល​ទាក់ទង​ទៅ​នឹង​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​ដែល​មាន​ទាំង​អ្នក​តាំងពិព័រណ៍ ការ​បើក​ដំណើរការ​គម្រោង និង​វគ្គ​សិក្ខាសាលា​ផ្តាច់​មុខជា​ច្រើន​ទៀត ។ ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នេះ​គឺ​ឥត​គិតថ្លៃ ដោយ​គ្រាន់តែ​លោក​អ្នកធ្វើការ​ចុះ​ឈ្មោះ​ចូលរួម ឬ​ចុះ​ឈ្មោះ​កក់​ស្តង់​សម្រាប់​តាំង​ផលិតផល​របស់​លោក​អ្នក ។កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ 2022 នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​2 និង​ទី​3 ខែកក្កដា នៅ​មជ្ឈមណ្ឌល ដឹ ព្រី​មៀរ សែន​ធឺ សែន​សុខ (The Premier Center Sen Sok) ដែល​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌ​សែន​សុខ និង​នៅ​ជាប់​ផ្សារ​ទំនើប AEON Mall 2 ដែល​ជា​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។ចាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​កម្មវិធី​នេះ កុំ​ភ្លេច​ចុះ​ឈ្មោះ​ចូលរួម ឬ​កក់​ស្តង់​ឥឡូវនេះ !ចុះឈ្មោះចូលរួម !
លែងពិបាកហើយ ! ផ្លូវជាតិ១ខ្សែនេះក្រសួងកំពុងសិក្សារពង្រីកបន្ថែម
លែងពិបាកហើយ ! ផ្លូវជាតិ១ខ្សែនេះក្រសួងកំពុងសិក្សារពង្រីកបន្ថែម
June 7, 2022, 6:59 a.m.
Realestate News
ដើម្បី​បង្កើត​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពេល​នេះ​ក្រសួង​កំពុង​សិក្សា​អំពី​ការ​អនុវត្ត​គម្រោង​ស្ថាបនា និង​ពង្រីក​បន្ថែម​ផ្លូវជាតិ​លេខ​៤​ក្រោម​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក ។ការ​សិក្សា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី​ស្តីទី តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោក Benedict L.J Eijbergen ប្រធាន​គ្រប់គ្រង​ផ្នែក​ដឹក​ជញ្ជូន ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួល​បន្ទុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្ដីការក្រសួង ។អង្គប្រជុំ​បាន​ពិភាក្សា​អំពី​ការ​បំពាក់​សម្ភារ​ឧបករណ៍​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​ប្រភេទ​នេះ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា និង​ចូលរួម​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​, គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​រថយន្តក្រុង (Bus) នៅ​ខេត្តសៀមរាប​, ការ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត​សំខាន់​ៗ ជា​ពិសេស​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ និង​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ភ្នំពេញ (PPLC) ។ជាមួយ​គ្នា​នោះ អង្គប្រជុំ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ស្ថានភាព​នៃ​ការ​អនុវត្ត​គម្រោង​ស្ថាបនា និង​ពង្រីក​ផ្លូវជាតិ​លេខ​៤ ក្រោម​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​បង្កើន​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។គួរ​កត់​សម្គាល់ថា ធនាគារពិភពលោក​បាន​ផ្តល់​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​រចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា និង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ទឹក​ស្អាត សំដៅ​លើកកម្ពស់ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ៕ចង់ទិញ-លក់ ឬជួលអចលនទ្រព្យមានអីពិបាក? ចុចតែប៊ូតុងនេះយើងនឹងជួយលោកអ្នកភ្លាម !