+855 92 92 1000
Logo

Recent Articles

ប្រទេសល្បីខាងនាំចេញប្រេង១នេះចង់វិនិយោគវិស័យប្រេង និងផ្លូវល្បឿនលឿននៅកម្ពុជា
ប្រទេសល្បីខាងនាំចេញប្រេង១នេះចង់វិនិយោគវិស័យប្រេង និងផ្លូវល្បឿនលឿននៅកម្ពុជា
December 5, 2022, 7:16 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំក្រសួងពាណិជ្ជកម្មបានជួបពិភាក្សាការងារជាមួយឯកឧត្តម Mohamad SSHS Alhajri ដែលជាឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជាស្តីអំពីការលើកក​ម្ពស់​កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ វិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពលប្រេងឥន្ទនៈ និងការ​សាង​សង់ផ្លូវល្បឿនលឿន ព្រមទាំងវិស័យហិរញ្ញវត្ថុ​ ផងដែរ ។ ជំនួបនេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក៏បានលើកឡើងថា ការធ្វើពិពិធ​កម្ម​ទីផ្សារ​នាំចេញ​តាមរយៈ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្តសំខាន់ៗដូចជា ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ គឺជាច្បាប់គោលនយោបាយសំខាន់ៗ និងហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ។លើសពីនេះ ឯកឧត្តម Mohamad S SH S Alhajri ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់កិច្ច​ព្រម​ព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការ​ក្នុងគ្រប់វិ​ស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តមបានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និង​វេទិកា​​​ធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ ។បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ ម៉ឺនដុល្លារអាមេរិក គិតត្រឹម​ខែតុលា ឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា សម្លៀកបំពាក់និងវាយនភណ្ឌ ថ្នាំជក់ ផលិតផលធ្វើដំណើរ ម៉ាស៊ីន​ និងឧបករណ៍អគ្គីសនី ប៉ូលីមែរនៃអេទីឡែន កែវ និងវត្ថុធ្វើពីកែវជាដើម ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ទៅផ្លូវជាតិលេខ៦០Bត្រៀមបើកការដ្ឋានឆាប់ៗ
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ទៅផ្លូវជាតិលេខ៦០Bត្រៀមបើកការដ្ឋានឆាប់ៗ
November 29, 2022, 7:00 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី១ នៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវ​ជាតិលេខ៦០B ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាង​ក្រុមហ៊ុន​សំណង់​សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញ​ពាក់​ព័ន្ធ​​ជាច្រើន​រូបផង​ដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្ដីការក្រសួង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចំនួន៣ធំៗរួមមាន ៖ទី១)- ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ទៅ​​កាន់​ក្រុមការងារបច្ចេកទេសក្រុមហ៊ុន​សំណង់​សៀងហៃ (SCG) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីអនុញ្ញាត​ឱ្យ​ក្រុមការងារទាំងអស់បង្កើតទំនាក់ទំនង និងសហការបានរលូនប្រកបដោយប្រសិទ្ធភាពទី២)- ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់​ដោយ​តំណាង​ក្រុមហ៊ុនសាងសង់ទី៣)- បំណែងចែកក្រុមការងារបណ្តោះអាសន្នសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំឯកសារផ្សេងៗ និងការស្វែងរកទីតាំងសមស្របសម្រាប់ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ។សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះ​ត្រូវសាង​សង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំ​បុស​លាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ចំណែក​ឯផ្លូវ​តភ្ជាប់​​មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ គ្រោងនឹង​បើក​ការ​ដ្ឋា​ន​​​​នា​ពេល​​ឆាប់ៗខាងមុខ ដែលគម្រោងនេះនឹងចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លាសហរដ្ឋ​អាមេរិក ជា​ហិរញ្ញប្បទាន​ពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023ចាប់បើកហើយ
ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023ចាប់បើកហើយ
December 13, 2022, 3:53 a.m.
ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realesestate.com.kh មានមោទកភាពសូមជម្រាបជូនដល់សាធារណជន​ទាំង​អស់​ឱ្យបានជ្រាបថា ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ (CREA 2023) លើកទី4 ចាប់ផ្តើមបើកហើយ ។ ព្រឹត្តិការណ៍​​​ជួបជុំអាហារពេលល្ងាច (Gala Dinner) នឹងត្រូវធ្វើឡើងនៅខែមេសា ឆ្នាំ2023 ដើម្បីទទួលស្គាល់ និងអបអរលទ្ធផលជាមួយនឹងសមិទ្ធិផលដ៏លេចធ្លោរបស់អ្នកទទួលពានរង្វាន់នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ។ពានរង្វាន់ CREA 2023 ត្រូវបានបែងចែកដូចខាងក្រោម ៖អ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើម / ពានរង្វាន់សម្រាប់ការអភិវឌ្ឍពានរង្វាន់សម្រាប់ភ្នាក់ងារឆ្នើមពានរង្វាន់កិត្តិនាមអចលនទ្រព្យអត្ថប្រយោជន៍នៃការចូលរួម CREA 2023ពានរង្វាន់អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពសម្រាប់អបអរសាទរនូវសមិទ្ធិផលដ៏ល្អបំផុតក្នុងវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា ។ ការចូលរួមក្នុងពានរង្វាន់អចលនទ្រព្យកម្ពុជា CREA 2023 អាចធ្វើឱ្យភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់​ក្លាយជាសមាជិក​ដែលត្រូវបានគេទទួលស្គាល់ និងទុកចិត្តសម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ ម្ចាស់ពានរង្វាន់ និងបេក្ខភាពទាំងអស់​ដែល​ឈ្នះ​រង្វាន់​នឹង​ទទួល​បានដូចខាងក្រោម ៖ធ្វើឱ្យកេរ្តិ៍ឈ្មោះ និងការអភិវឌ្ឍរបស់លោកអ្នកកាន់តែសាយភាពទៅកាន់អតិថិជនក្នុងស្រុក និងអន្តរជាតិ ម្ចាស់អចលនទ្រព្យ និងវិនិយោគិនត្រូវបានវិនិច្ឆ័យដោយអ្នកដឹកនាំជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យកម្ពុជា និងសាធារណជនទូទៅប្រកបដោយ​សុក្រិតភាពទទួលស្គាល់ និងគាំទ្រដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទទួលស្គាល់ និងគាំទ្រដោយនិយតករអចលនទ្រព្យនៃប្រទេសកម្ពុជាអ្នកឈ្នះនឹងទទួលបានពានរង្វាន់ CREA ដ៏មានកិត្យានុភាព និងវិញ្ញាបនបត្របញ្ជាក់​ ដើម្បី​អាច​ដាក់​តាំង​បង្ហាញនៅក្នុងការិយាល័យ ឬបន្ទប់តាំងបង្ហាញ និងអាចប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ​សម្រាប់បង្ហាញដល់អតិថិជន ឬអ្នកវិនិយោគអ្នកឈ្នះនឹងទទួលបានត្រាផ្លូវការរបស់ CREA សម្រាប់ការ​ប្រើប្រាស់​លើសម្ភារដើម្បីការធ្វើ​ទីផ្សារ​របស់លោកអ្នកEnter the Cambodia Real Estate Awards 2023ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បេក្ខជនដែលអាចចូលរួមក្នុងពានរង្វាន់នេះក្រុមហ៊ុន និងបុគ្គលដែលមានអាជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង ព្រឹត្តិការណ៍ CREA 2023 នេះដោយមិនគិតពីចំនួន ឬទំហំទ្រព្យសម្បត្តិនៃប្រតិបត្តិការក្រុមហ៊ុន របស់ពួកគេ ។ក្នុងនោះផងដែរក៏មានការចូលរួមពីរដ្ឋាភិបាល, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយតករ​អចលន​ទ្រព្យ​នៃប្រទេសកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា ដើម្បីផ្តល់នូវភាពយុត្តិធម៌ និង​សុក្រិត​ភាពតាំងពីការវិច្ឆ័យដំបូងរហូតដល់បញ្ចប់ ។ ភាពយុត្តិធម៌ និងសុក្រិតភាព​ទាំងអស់​នេះត្រូវ​បានធ្វើ​ឡើង​ដើម្បីទទួលស្គាល់នូវសមិទ្ធផលនានាក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប្រកបដោយតម្លាភាព និងផ្អែក​លើ​មូលដ្ឋាន​ទាំងស្រុង ។របៀបចុះឈ្មោះចូលរួម ៖ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា CREA 2023 សូមធ្វើការ​ទាក់ទង​មក​ក្រុមការងារ​របស់យើងខ្ញុំ ឬទាញយកទម្រង់ចុះឈ្មោះនៅ «ទីនេះ» ។អត្ថប្រយោជន៍នៃការចូលរួម ៖ អាចពង្រឹងជំហរបន្ថែមនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាទទួលស្គាល់ជាផ្លូវការ ជាអ្នកឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាអាចបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញនានាមកពីវិស័យអចលនទ្រព្យអាចទទួលបានការសិក្សាបន្ថែមលើការអភិវឌ្ឍក្នុងវិស័យកម្មអចលនទ្រព្យទទួលបានពានរង្វាន់អចលនទ្រព្យកម្ពុជា និងវិញ្ញាបនបត្របញ្ជាក់អាចប្រើប្រាស់កិត្យានុភាពពានរង្វាន់ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនតើលោកអ្នកចាប់អារម្មណ៍ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា 2023 ដ៏មានកិត្យានុភាពនេះឬទេ? សូមចូលទៅកាន់គេហទំពរ www.cambodiarealestateawards.com ឬតាមដាននៅលើហ្វេសប៊ុកផេកផ្លូវការ «Cambodia Real Estate Awards» ។Enter the Cambodia Real Estate Awards 2023សម្រាប់ព័ត៌មានបន្ថែមនៃការចូលរួម CREA 2023 សូមទំនាក់ទំនង ៖ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍ (ភាសាខ្មែរ & អង់គ្លេស) ៖Name: Ms. Annabelle Vong (Anna)Position: Event - Sales ManagerEmail: annabelle.vong@realestate.com.khPhone: +855 (0) 17 426 797 Chinese:Name: Ms. Muyngy Taing (Muyngy)Position: CREA Developers & Development Entry Facilitator & REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10 723 379ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ  (ភាសាខ្មែរ & អង់គ្លេស) ៖Name: Ms. Sokphea Rorm (Phea)Position: CREA Agent Entry Facilitator & REAKH Relationship ManagerEmail: sokphea.rorm@realestate.com.khPhone: +855 (0) 81 921 707 / (0) 89 428 028Chinese:Name: Ms. Muyngy Taing (Muyngy)Position: CREA Agent Entry Facilitator & REAKH Relationship ManagerEmail: muyngy.taing@realestate.com.khPhone: +855 (0) 10 723 379ផ្នែកម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា ៖Name: Ms. Annabelle Vong (Anna)Position: Event - Sales ManagerEmail: annabelle.vong@realestate.com.khPhone: +855 (0) 17 426 797
ផ្លូវជាតិលេខ៧ចាប់ពីស្គន់ដល់ក្រុងកំពង់ចាមដែលពង្រីកទៅជាផ្លូវ៤គន្លងគ្រោងបើកការដ្ឋានឆាប់ៗ
ផ្លូវជាតិលេខ៧ចាប់ពីស្គន់ដល់ក្រុងកំពង់ចាមដែលពង្រីកទៅជាផ្លូវ៤គន្លងគ្រោងបើកការដ្ឋានឆាប់ៗ
November 28, 2022, 6:03 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​លើក​ទី១ នៃគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយ​មានការ​អញ្ជើញ​ចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងមន្ត្រី ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូបផង​ដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្ដីការក្រសួងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចំនួន៣ធំៗដើម្បីរៀបចំ និងបែងចែកក្រុមការងារដើម្បីដោះស្រាយបញ្ហា​ប្រឈមសម្រាប់ការបើកការដ្ឋានសាងសង់នាពេលខាងមុខដូចជា ៖ ទី១)- ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និង ដឹកជញ្ជូន ទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីឱ្យក្រុមការងារទាំងពីរ​អាចសហការ​ការងារ​បានរលូន​ប្រកប​ដោយ​ប្រសិទ្ធភាពទី២)- ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាមទី៣)-បែងចែកក្រុមការងារសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំ​សណ្ដាប់ធ្នាប់​ទីតាំង​ការ​ដ្ឋាន និងត្រៀម​ផ្សព្វ​ផ្សាយ​ជូនដំណឹងដល់ប្រជាពលរដ្ឋអំពីការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧​នេះ​នា​ពេលឆាប់ៗខាងមុខ ។សូមជម្រាបជូនថា គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៥០ គីឡូម៉ែត្រ គិតចាប់ ពីស្គន់ ដល់​ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពង្រីកទៅជាផ្លូវ៤គន្លង (ពីរគន្លងទៅពីរគន្លងមក) គ្រោងចំណាយថវិកា​សរុប​ប្រមាណ ១១៤,៨៩ លានដុល្លាសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន គ្រោងចំណាយ​ពេល​សាងសង់ប្រមាណ៣៦ខែ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ចំណាំទុកកុំឱ្យចាញ់បោកគេ ! ក្រសួងបរិស្ថានហាមពលរដ្ឋកុំទិញដី១៨០០ហិកតាក្នុងតំបន់នេះ
ចំណាំទុកកុំឱ្យចាញ់បោកគេ ! ក្រសួងបរិស្ថានហាមពលរដ្ឋកុំទិញដី១៨០០ហិកតាក្នុងតំបន់នេះ
November 25, 2022, 8:45 a.m.
ខេត្តកំពត ៖ អ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវដល់បងប្អូន​ប្រជាពល​រដ្ឋ​កុំបន្តចាញ់បោក​ក្រុមជនខិលខូច​ដែល​បាន​គប់​គិតគ្នាបោកប្រាស់ប្រជាពលរដ្ឋទិញលក់ដីនៅក្នុងតំបន់​ការពារធម្មជាតិដែលមានផ្ទៃដីទំហំ ១,៨០០ហិកតា ដោយអះអាងថាជាដីស្របច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន ប៉ុន្តែតាមពិត​គឺមិនអាចទៅរួចឡើយ ។លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ផ្ទៃដីដែលមានទំហំ ១,៨០០ហិកតា ដែលជនខិលខូចរៀបចំផែនទីដាក់លក់នោះជាផ្ទៃដីព្រៃ ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ។ ផ្ទៃដី​មួយ​ចំនួនត្រូវបានជនទុច្ចរិតលួចចូលឈូសឆាយទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីលក់ដូរ ហើយ​ត្រូវ​​បាន​កសាង​សំណុំរឿងនៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយដែរ ។មន្ត្រីនៃមន្ទីរបរិស្ថានបានធ្វើការតាមដាន និងធ្វើចំណាត់លើហ្វេសប៊ុកមួយឈ្មោះថា NL Real Estate Cambodia បាន​ដាក់បង្ហាញផែនទី និងទីតាំងដីទំហំ ១,៨០០ហិកតា និងរូបភាពមួយចំនួនសម្រាប់លក់ ។ ក្រុមមន្ត្រី​បាន​សួរ​នាំ​ភ្នា​ក់​ងារ​លក់ដីដែលធ្វើសកម្មភាពនោះដោយបានបញ្ជាក់ថាឈ្មោះ សុខ ម៉ាប់ ជាតំណាងម្ចាស់ដី ។តាមការបញ្ជាក់របស់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត ឈ្មោះ សុខ ម៉ាប់ នេះគឺជាជនសង្ស័យមួយរូបក្នុងចំណោម២រូប ដែលមន្ទីរបរិស្ថានខេត្តកំពត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធ​នឹងការ​ទន្ទ្រាន​ដីព្រៃខុស​ច្បាប់​នៅ​ក្នុង​ភូមិអន្លង់ក្មេងលេង ឃុំតេជោ អភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាមួយឈ្មោះ ឡៅ អាន់ ដែលជាឪពុករបស់ខ្លួន ។មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បានបន្តថា ជាមួយភស្តុតាង និងសាក្សីថ្មីនេះ មន្ទីរបរិស្ថានខេត្ត កំពត នឹងរៀប​ចំសំណុំ​ឯកសារភស្តុតាងបន្ថែមដាក់ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ដើម្បីចាត់ការលើជនទុច្ចរិត រួមនឹងបក្ខពួក​នៅពី​ក្រោយដែលឃុបឃិតគ្នាចូលរុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
REAKH Survey 2023 KH 590 x 250
គម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥អាចនឹងពន្យាពេល
គម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥អាចនឹងពន្យាពេល
November 24, 2022, 7:28 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួល បន្ទុក​ជាប្រធានគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) បានអញ្ជើញដឹកនាំគណៈកម្មការវិវេចនាលទ្ធកម្ម (PRC) ស្តីពី​គម្រោងរៀបចំច្រកទ្វាអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ដោយមានការចូល រួមពីថ្នាក់​ដឹក​នាំ​ក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រី ជំនាញផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើង​នាទីស្ដី​ការ​ក្រសួងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការងារពន្យារពេលសាងសង់ បម្រែបម្រួល ការងារក្នុងកិច្ចសន្យា ការពន្យាពេលកិច្ចសន្យា និងការបន្ថែមប្រាក់ឈ្នួលសម្រាប់សេវាត្រួតពិនិត្យបច្ចេក ទេសគម្រោង ព្រមទាំងការស្នើសុំពិនិត្យលើបម្រែបម្រួលតម្លៃសម្ភារៈសំណង់ និងអត្រាប្តូរប្រាក់របស់ ក្រុមហ៊ុនសាងសង់ផងដែរ ។សូមជម្រាបជូនថា គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៧២%ហើយ ដែលក្នុងនោះរួមមាន៖ អគារច្រក ទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និង ទីលានកុងតឺន័រផងដែរ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
តម្រូវការទីផ្សារអចលនទ្រព្យប្រណីតៗនៅកម្ពុជាកំពុងតែមានការកើនឡើង
តម្រូវការទីផ្សារអចលនទ្រព្យប្រណីតៗនៅកម្ពុជាកំពុងតែមានការកើនឡើង
December 13, 2022, 7:55 a.m.
វិស័យអចលនទ្រព្យកម្ពុជាមានការរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលកំណើន​សេដ្ឋកិច្ច​របស់ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានសភាពល្អប្រសើរ បើទោះបីជាត្រូវរងផលប៉ះពាល់​ពីជំងឺ​រាតត្បាត​កូវីដ-១៩ក៏​ដោយ ។អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនបានព្យាយាមអភិវឌ្ឍន៍អចលនទ្រព្យរបស់ខ្លួនដើម្បីបំពេញ​តាមតម្រូ​វការ​នៃ​លំនៅឋានសម្រាប់វណ្ណៈកណ្តាល ជនបរទេស និងវិនិយោគិនអន្តរជាតិដែលចាប់អារម្មណ៍លើវិស័យ​អចលន​ទ្រព្យ​នៅក្នុង​ប្រទេសកម្ពុជាយ៉ាងខ្លាំងដែលផ្តល់ HNWI (High Net Worth Individuals) ទាំងក្នុងស្រុក និងអន្តរជាតិ ។ក្រុមអ្នកវិនិយោគ និងប្រជាជនកម្ពុជា ដែលដើរតួយ៉ាងសំខាន់ជំរុញឱ្យត្រូវការលំនៅឋានប្រណីតៗ​នៅក្នុងប្រទេស​កម្ពុជា​មានការកើនឡើងជាបន្តបន្ទាប់ ។ទោះបីជាទីផ្សារអចលនទ្រព្យក្នុងស្រុកកំពុងបង្ហាញពីការងើបឡើងវិញយឺតបន្តិចក៏ដោយ ជាមួយនឹង​ការផ្គត់​ផ្គង់​ទីផ្សារអចលនទ្រព្យដែលកំពុងមានតម្រូវការ ត្រូវបានគេមើលឃើញថា ជាឱកាសដ៏ធំសម្រាប់ការ​វិនិយោគ​ក្នុងវិស័យ​អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ការកើនឡើងនៃ HNWIទោះបីជាគេមិនទាន់ដឹងច្បាស់ថាចំនួន HNWI មានចំនួនប៉ុន្មាននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ "របាយ​ការណ៍​អចលន​ទ្រព្យ​ឆ្នាំ2015" បានប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់បំផុត (អ្នកដែល​មាន​ទ្រព្យ​សម្បត្តិ​សរុបជាង 30 លានដុល្លារ) បានកើនឡើងជិតបីដងក្នុងរយៈពេលមួយទសវត្សរ៍ ។តាមរយៈរបាយការណ៍ Capgemini ដែលត្រូវបានចេញផ្សាយថ្មីៗក្នុងឆ្នាំ 2021 បានបង្ហាញថា ឥឡូវនេះមាន​មហា​សេដ្ឋី​ជា​ង​​បីពាន់​នាក់​នៅក្នុងប្រទេសកម្ពុជា (កើនឡើងជាងពីរពាន់នាក់ក្នុងរយៈពេលប្រាំឆ្នាំ!)ផ្អែកលើរបាយការណ៍ទ្រព្យសម្បត្តិប្រចាំឆ្នាំ 2022 របស់ APAC ចន្លោះឆ្នាំ 2021 ដល់ឆ្នាំ 2026 ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើន​គួរឱ្យកត់សម្គាល់​បំផុតនៅក្នុង​ចំនួន​ប្រជាជន HNWIs (59.8%) និង UHNWIs (32.7%)  ហើយវានឹងក្លាយជាមជ្ឈមណ្ឌលទ្រព្យសម្បត្តិក្នុងតំបន់ដ៏ធំបំផុតនៅឆ្នាំ 2026 ។Capgemini បន្ថែមថា ប្រទេសកំពូលទាំង 5 នៅអាស៊ីដែលមាន HNWI ច្រើនជាងគេក្នុងឆ្នាំ 2022 គឺ៖ប្រទេសជប៉ុន (3.65 លាននាក់)ប្រទេសចិន (1.53 លាននាក់)អូស្ត្រាលី (319,000)ប្រទេសឥណ្ឌា (308,000)កូរ៉េខាងត្បូង (272,000)របាយការណ៍បានបន្ថែមថា ផ្នែកសិល្បៈ, រថយន្ត និងស្រា ជាប់ចំណាត់ថ្នាក់ក្នុងចំណោមចំណូលចិត្តកំពូលទាំងបី​សម្រាប់​ប្រជាជនអ្នកមាននៅអាស៊ីប៉ាស៊ីហ្វិក ហើយវាក៏ត្រូវបានគេចាប់អារម្មណ៍ផងដែរ​នៅក្នុង​ប្រទេស​កម្ពុជា ។បន្ទប់តាំងបង្ហាញរថយន្តដែលបង្ហាញម៉ាករថយន្តស្ព័រល្អបំផុតមួយចំនួនដូចជា Ferraris និង Lamborghinis , Maserati, Bentley, McLaren, Aston Martin និង Rolls-Royce ក្នុង​ប្រទេស​កម្ពុជា មាន​អត្រា​លក់​ជោគជ័យ​បំផុត​នៅ​ទូទាំង​ពិភពលោក ។ទន្ទឹមនឹងនេះដែរម៉ាកប្រណីតជាច្រើនដូចជា Brioni, Balenciaga, Burberry, Bottega Veneta, Canali, Clarins, Christofle, Dolce&Gabbana, Salvatore Ferragamo, Frette, Hugo Boss, L'Occitane en Provence, Moncler, Poltrona Frau, Stefano Ricci និង Santoni ក៏បានចូលទីផ្សារកម្ពុជាដែរ ។ទីផ្សារអចលនទ្រព្យប្រណីតនៅកម្ពុជាលោក Tom O’Sullivan នាយកប្រតិបត្តិ នៃក្រុមហ៊ុន DCG Cambodia (FazWaz Cambodia & Realestate.com.kh) បាន​និយាយអំពីការស្វែងរកអចលនទ្រព្យនៅលើវេទិកាអនឡាញអចលនទ្រព្យក្នុងឆ្នាំ 2022 ថា អតិថិជនជាច្រើនគឺជាបុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់ ។ ចំនួនអ្នកស្វែងរកតាមអ៊ីនធឺណិតនៅលើ realestate.com.kh ដែលកំពុងស្វែងរកអចលនទ្រព្យដែលមានតម្លៃលើសពី $4.5 លានដុល្លារបានកើនឡើង 50% នៅឆ្នាំនេះ ។ថ្មីៗនេះ ក្រុមហ៊ុន Moody's Investors Service Inc បានទម្លាក់ចំណាត់ថ្នាក់​នៃទស្សនវិស័យរបស់ប្រទេសកម្ពុជា​បានយោងទីផ្សារអចលនទ្រព្យ ដោយក្នុងរបាយការណ៍របស់ពួកគេដែលនិយាយថា "ការថយចុះនៃសកម្មភាពនៅ​ក្នុង​វិស័យអចលនទ្រព្យប្រណីតបង្កហានិភ័យយ៉ាងទូលំទូលាយដល់កំណើន" ។ ប្រសិនបើ​អ្វី​មួយ​នេះ​បញ្ជាក់​ពី​ការ​ផ្គត់ផ្គង់​លើស​កម្រិត​នៃ​អចលនទ្រព្យ​កម្រិត​មធ្យម ប៉ុន្តែ​មិន​មាន​ប្រភេទ​ប្រណីត​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​ទេ ។ដូច្នេះ តើ​ការ​អភិវឌ្ឍ​ប្រណីត និង​ការ​ផ្លាស់​ប្តូរ​និន្នាការ​អ្វី​ខ្លះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទាក់ទាញ​អ្នក​ទិញ​ក្រុម​អភិជន​នេះ?អ្នកអភិវឌ្ឍន៍បុរីបានចាប់ផ្តើមបន្ថែមផ្ទះវីឡាតម្លៃរាប់លានដុល្លារទៅក្នុងផលិតផលរបស់ពួកគេ ដោយអ្នក​អភិវឌ្ឍន៍​តិចតួច​ណាស់ដែលមានបំណងរចនាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យប្រណីត ជាមួយនឹងផ្ទះខ្លះមានដល់ទៅ 4.5 លានដុល្លារ ឬច្រើនជាងនេះ ។គម្រោងឧត្តម គឺជាឧទាហរណ៍មួយនៃការអភិវឌ្ឍន៍ខុនដូលំដាប់ខ្ពស់ ដើម្បីចូលមកទីផ្សារកម្ពុជា ទោះជាយ៉ាងនេះក្តី នៅតែមិនទាន់មានការអភិវឌ្ឍន៍អចលនទ្រព្យប្រណីតនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។វីឡាទោលដ៏ប្រណីតនៅទួលគោក ជាទូទៅមានតម្លៃចន្លោះពី ៥ ទៅ ៨ លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យទាំងនេះកម្រមាននៅលើទីផ្សារសម្រាប់លក់ណាស់។តម្រូវការកំពុងកើនឡើងសម្រាប់ការជួលអចលនទ្រព្យប្រណីត - វីឡាលំដាប់ខ្ពស់មួយត្រូវបានជួលនាពេលថ្មីៗនេះក្នុងតម្លៃ $15,000 ក្នុងមួយខែនៅក្នុងរដ្ឋធានី។ ផ្ទះវីឡានេះមានបន្ទប់គេង 7 បន្ទប់ទឹក 8 ទីធ្លាស្មៅធំទូលាយ អាងហែលទឹក និងកន្លែងផ្សេងៗទៀត។ទោះបីជាមានការកើនឡើងនៃតម្រូវការអចលនទ្រព្យប្រណីតនៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់​នៅលើ​ទីផ្សារមានកម្រិត។ High Networth Individuals និង Ultra High Networth Individuals មិនមានជម្រើសច្រើនទេ​​នៅពេលស្វែងរកផ្ទះប្រណីត ប៉ុន្តែពួកគេមានធនធានហិរញ្ញវត្ថុកាន់តែច្រើនឡើ​ងដើម្បី​ចំណាយលើទ្រព្យ​សម្បត្តិ​ទាំងនេះ។អ្នកអភិវឌ្ឍន៍កំពុងស្វែងរកការផ្លាស់ប្តូរម៉ាកយីហោដើម្បីទាក់ទាញទីផ្សារប្រណីត ហើយបានកំណត់ថា នេះជា​វិស័យ​ដែលរកប្រាក់ចំណេញ និងរីកចម្រើននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ហើយអ្នកអភិវឌ្ឍន៍ និងអ្នកទីផ្សារ​នឹង​ជួយ​​បង្កើត​រូបភាពនៃទីផ្សារលំនៅឋានប្រណីតនេះបើធៀបនឹងលំនៅឋានធម្មតា ។ដោយសាររដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ និងជាមួយគោលនយោបាយ​វិនិយោគ​ដែល​គាំទ្រ​វិនិយោគិនពីបរទេស សូចនាករនេះមានភាពភ្លឺស្វាងសម្រាប់ទីផ្សារក្នុងស្រុក ហើយវា​នៅតែ​ស្ថិតក្នុង​ទីតាំង​ល្អមិនគួរឱ្យជឿនៅក្នុងតំបន់អាស៊ាន ។ការអភិវឌ្ឍន៍ប្រណីតភាពពិសេស និងលំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជាមានភាពចំណេញ និងមានសក្ដានុពលខ្ពស់ អ្នកទិញកំពុងសម្លឹងមើលទីផ្សារអចលនទ្រព្យប្រណីតក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងសកម្ម ហើយការវិវឌ្ឍន៍​ណាខ្លះ​អាចស័ក្តិសមនឹងការរស់នៅប្រកបដោយគុណភាព និងរសជាតិសម្រាប់អ្វីដែលល្អជាងក្នុងជីវិត ៕
លែងស្ទះហើយ ! ពេលនេះក្រសួងរកបានវិធីថ្មីបង់លុយផ្លូវល្បឿនលឿនដោយមិនបាច់រងចាំ
លែងស្ទះហើយ ! ពេលនេះក្រសួងរកបានវិធីថ្មីបង់លុយផ្លូវល្បឿនលឿនដោយមិនបាច់រងចាំ
November 17, 2022, 6:53 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​អញ្ជើញ​ដឹក​នាំកិ​ច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើវិធីធ្វើឱ្យប្រសើរឡើងលើការគ្រប់គ្រងការចេញចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានលឿនរហ័ស កាត់បន្ថយការកកស្ទះ ដោយមានការចូលរួមពី លោក Zhou Yang អគ្គនាយក​ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន លោក Mo Kun អគ្គនាយកក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ថ្នាក់ដឹក​នាំក្រសួង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ។ កិច្ចប្រជុំនេះ​ធ្វើឡើង​នាទីស្តី​ការ​ក្រសួងកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការធានាលំហូរយានយន្តចូលចេញដែលកន្លងទៅតម្រូវឱ្យបង់ជាសាច់ប្រាក់នៅគ្រប់គន្លងច្រកចេញ ពីផ្លូវល្បឿនលឿន ជាបច្ច័យអាចធ្វើឱ្យការកកស្ទះ នៅពេលមានតម្រូវការចរាចរណ៍ខ្ពស់ ជា​ពិសេស​ថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកនានា ។អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុសផុល ដោយលើកយកបញ្ហាប្រឈមមួយចំនួន ដែលបានកើតឡើង​ក្នុងរយៈ​ពេល​ពីរ​សប្តាហ៍កន្លងទៅ និងពិភាក្សាលើដំណោះស្រាយថ្មី តាមប្រព័ន្ធបច្ចេកវិទ្យា DIP អនុញ្ញាតឱ្យបញ្ចូល​ប្រាក់​តាម​ផ្លាក​លេខ ANPR មុនចូលចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដែលបានប្រកាសដាក់ឱ្យសាកល្បង កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២២ កន្លងទៅ ។សូមជម្រាបជូនថា ប្រព័ន្ធបច្ចេកវិទ្យា DIP គឺជាគំនិតផ្តួចផ្តើមមួយ ត្រូវបានដាក់ចេញដើម្បី ធានាការ​ធ្វើអាជីវកម្ម​របស់​ក្រុមហ៊ុន កាន់តែមានតម្លាភាព ក្នុងការគ្រប់គ្រងការងារផ្តល់សេវាប្រើប្រាស់ផ្លូវ ការកត់ត្រាការប្រមូល​​ចំណូល​សម្រាប់​​​​​​ការបង់ពន្ធជូនរាជរដ្ឋាភិបាល ឱ្យបានត្រឹមត្រូវ ។ ប្រព័ន្ធនេះក៏នឹងធានា​ឱ្យការ​ធ្វើដំណើរ​កាន់តែ​មាន​សុវត្ថិ​ភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសេវាប្រើប្រាស់ផ្លូវបានលឿនរហ័ស ជៀសផុតពីជំងឺកូវី-១៩ កាត់បន្ថយភាពស្មុគស្មាញ និងកាត់បន្ថយការរង់ចាំយូរដែលបណ្តាលមកពីការកកស្ទះចរាចរណ៍ ជាដើម…។ល។ដើម្បីឱ្យការចេញពីផ្លូវបានលឿនរហ័ស ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណ​ការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានសហការរួមគ្នាជាមួយ​ក្រុមហ៊ុនផ្លូវ​ល្បឿនលឿន បានសម្រួលផ្តល់លទ្ធភាព ឱ្យអ្នកបើកបរ អាចធ្វើការបញ្ចូលសមតុល្យទឹកប្រាក់ជាមុនទៅក្នុង ផ្លាកលេខសម្គាល់យានយន្ត មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន។ នេះគឺជាផ្នែកមួយនៃ ប្រព័ន្ធបច្ចេកវិទ្យា DIP របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ការបញ្ចូលទឹកប្រាក់ក្នុងផ្លាកលេខ ជាមុន (Prepaid License Plate Top-Up) ត្រូវបានផ្តល់លទ្ធភាពឱ្យធ្វើ តាមកម្មវិធីទូរសព្ទដៃទូទាត់ប្រាក់អេឡិចត្រូនិក (Mobile Banking) ឬបញ្ជរបង់ប្រាក់ របស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ៕កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ឡើងថ្លៃណាស់ ! អ្នកជំនាញបង្ហាញច្បាស់ៗដីធ្លី៣តំបន់នេះកំពុងត្រូវប៉ាន់ខ្លាំង
ឡើងថ្លៃណាស់ ! អ្នកជំនាញបង្ហាញច្បាស់ៗដីធ្លី៣តំបន់នេះកំពុងត្រូវប៉ាន់ខ្លាំង
November 4, 2022, 8:50 a.m.
សន្ទុះទីផ្សារតម្លៃដីធ្លីកាន់តែមានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យដីធ្លីកាន់តែមានការទិញលក់ច្រើនឡើងៗដោយសារតែវិស័យមួយនេះកំពុងតែត្រូវប៉ាន់ជាខ្លាំងនៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែក្នុងនោះផងដែរ តើមានកត្តាអ្វីខ្លះ​ដែលបណ្តាលឱ្យដីធ្លីនៅក្នុងប្រទេសកម្ពុជាឡើងថ្លៃជាបន្តបន្ទាប់ ហើយដីនៅតំបន់ណាខ្លះកំពុងត្រូវប៉ាន់?តាមប្រភពលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា ជាមធ្យមដីធ្លីមានការឡើងថ្លៃចន្លោះ១០%ទៅ១៥% និងមានចន្លោះពី៣០%រហូតដល់១០០%អាស្រ័យលើទីតាំង​ដែលមានសក្តានុពលខ្លាំងដែលដីនោះស្ថិតនៅ ។ មូលហេតុដីនៅតែឡើងថ្លៃដោយសារគោលនយោបា​យពង្រីក​រាជធានី ការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ឋ​របស់​រដ្ឋាភិបាល និងការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុនានា ដើម្បី​ជម្រុញ​ការរីក​ចម្រើន​ក្នុងវិស័យនេះ ។ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបន្តថា តំបន់ដែលកំពុងតែមាន​ចរន្តដីធ្លីមានការរីកចម្រើនខ្លាំង គឺនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ បន្ទាប់​មកតំបន់​ក្រាំងធ្នង់ ខណ្ឌសែនសុខ និងតំបន់ភ្នំប្រសិទ្ឋ​ដោយសារតំបន់​នោះមាន​ហេដ្ឋា​រចនា​​សម្ព័ន្ធល្អ  ហើយប្រជាពលរដ្ឋ​នៅ​ទី​នោះកំពុងទទួល​បាល​ផល​ចំណេញ​ពីការលក់ដីធ្លី ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
កម្ពុជាស្វាគមន៍ការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ
កម្ពុជាស្វាគមន៍ការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ
November 2, 2022, 7:23 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានអនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ដឹកនាំដោយលោក Laurent OLMETA នាយកប្រតិបត្តិ​ក្រុមហ៊ុន CMA CGM Asia Pacific Limited រួមជាមួយសហការី ចូលជួបពិភាក្សាការងារ​ដោយ​មាន​ការ​ចូល​រួមផង​ដែរ​ពី​សំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ។ ជំនួបនេះធ្វើឡើងនាទីស្តីការក្រសួងកាលពីរសៀល​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ជំនួបពិភាក្សាការងារនេះ បានផ្តោតជាសំខាន់លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក កំពង់ផែ វិស័យភស្តុភារកម្មនៅកម្ពុជា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ដែលកំពុងមានមានការរីកចម្រើន​គួរឱ្យកត់សម្គាល់នា​ពេល​បច្ចុប្បន្ន​នេះ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតក្រុងព្រះសីហនុ និង​​​ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតភ្នំពេញ ការពង្រីកចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ ការងារ​សាង​សង់​​កំពង់ផែពហុបំណងខេត្តកំពត គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោង​​សិក្សា​ជីក​ព្រែក​តភ្ជាប់​ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានសាងសង់​រួចរាល់ និងបានបញ្ចប់ការដាក់ឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ និងគម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ដែលកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ។ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖ វិស័យដឹកជញ្ចូន និងភស្តុភាកម្ម​នៅកម្ពុជា​កំពុង​​តែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស សក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI) ហើយកម្ពុជា​សូម​ស្វាគមន៍​យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស។សូមជម្រាបជូនដែរថា៖ ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CMA CGM Group ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួនឋិតនៅរាជធានីភ្នំពេញ និងមានសាខា​នៅ​កំពង់ផែ​ក្រុង​ព្រះសី​ហនុផង​ដែរ ។ ក្រុមហ៊ុន CMA CGM (Cambodia) Co.,Ltd ផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដល់អតិថិជនរបស់ខ្លួន​នៅទូទាំងពិភពលោក​ប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ក្រសួងកោះប្រជុំស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាសម្រាប់គម្រោងផ្លូវល្បឿនលឿនទី២
ក្រសួងកោះប្រជុំស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាសម្រាប់គម្រោងផ្លូវល្បឿនលឿនទី២
November 1, 2022, 6:52 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​កិច្ច​​​​ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ទាក់ទងនឹងកិច្ចព្រមព្រៀង​សម្បទាន​​សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រ​ចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹក​នាំ​ក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ។ កិច្ចប្រជុំស្តីពី​កិច្ច​ព្រម​ព្រៀង​​សម្បទាន​​សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះធ្វើឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សារិះរកដំណោះស្រាយធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយអាចទទួលយកបាន និងអាចអនុវត្តដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធ​ភាពការងារខ្ពស់ ជាពិសេសដើម្បីជំរុញឱ្យគម្រោងការងារនេះអាចសម្រេចបានតាមផែនការ​ដែល​បាន​គ្រោងទុក ។អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើចំណុចសំខាន់ៗមួយចំនួនដែលមិនទាន់ទទួលបានការសម្រេចជាផ្លូវការ ជាពិសេស​ការវិភាគលើការព្យាករណ៍ទំហំចរាចរណ៍ដែលនឹងអាចកើតមាននៅពេលអនាគត ។សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងក្លាយជាផ្លូវល្បឿនលឿនទីពីរនៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។ ផ្លូវល្បឿនលឿនខ្សែទីពីរនេះ នឹងក្លាយជា​ខ្សែ​ផ្លូវ​ដ៏​សំខាន់​មួយ​ទៀតសម្រាប់បម្រើឱ្យសកម្មភាពដឹកជញ្ជូន និងពាណិជ្ជកម្ម​ឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាមផងដែរ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
កាដូពីចិន ! ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបត្រៀមកែមុខមាត់ដើម្បីរឿង១នេះ
កាដូពីចិន ! ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបត្រៀមកែមុខមាត់ដើម្បីរឿង១នេះ
October 31, 2022, 7:32 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់​ពីចំណុច​ប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប ដោយ​មាន​ការ​ចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងមន្ត្រីជំនាញពាក់ព័ន្ធ ។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ។តំណាងក្រុមហ៊ុនសំណង់សៀងហៃបានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោង ដោយ​បានបង្ហាញនូវចំណុចសំខាន់រួមមាន ៖របាយការណ៍លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពជាមូលដ្ឋានលក្ខខណ្ឌបរិស្ថាននៃគម្រោងសក្កានុពលនៃទំហំចរាចរណ៍បទដ្ឋាន លក្ខណៈបច្ចេកទេសនៃការសាងសង់គ្រោងការណ៍នៃការសាងសង់ត្រង់កំណាត់ផ្លូវក្រៅក្រុងសៀមរាបគ្រោងការណ៍នៃការសាងសង់ត្រង់កំណាត់ផ្លូវក្នុងក្រុងសៀមរាបការប៉ាន់ស្មានតម្លៃនៃការវិនិយោគ និងហិរញ្ញប្បទាន  ការវាយតម្លៃផ្នែកសេដ្ឋកិច្ចឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានសម្តែងការគាំទ្រលើការគិតគូរអំពីបរិស្ថានជុំវិញការអនុវត្ត គម្រោងនេះ ជាពិសេសការរក្សាទុកដើមឈើធំៗនៅអមសងខាងផ្លូវ ដោយយកដើមឈើទាំងនោះធ្វើ ជាសួនពុះចែកទ្រូងផ្លូវ និង​សួ​នអមសងខាងផ្លូវ (ត្រង់ចំណុចខ្លះ) និងបានសំណូមពរឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់​លើបច្ចេកទេស​នៃការ​សាង​សង់ដោយផ្តោតលើគុណភាពរឹងមាំជាចម្បង តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងធានាបានថាប្រព័ន្ធរំដោះទឹកអាចរំដោះចេញពីផ្លូវបានដោយប្រសិទ្ធភាព មិនបង្កជាការជន់លិច នាំឱ្យខូចដល់ស្រទាប់គ្រឹះផ្លូវនៅពេលខាងមុខ ។ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការសិក្សា នេះឱ្យ​បាន​​​ចប់សព្វគ្រប់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ផងដែរ ដើម្បីឈានទៅបើក​ការដ្ឋានសាង​សង់ឱ្យ​បានឆាប់​តាម​​ដែលអាចធ្វើទៅបាន ដោយហេតុថាព្រលានយន្តហោះថ្មីខេត្តសៀមរាបគ្រោងបញ្ចប់ ការសាងសង់ និងបើកឱ្យ​ដំណើរការទទួលអ្នកដំណើរក្នុងឆ្នាំក្រោយនេះហើយ ។គួរបញ្ជាក់ផងដែរថា គម្រោងពង្រីកនេះមានទីតាំងតាមកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប មានប្រវែងសរុប ១៩,៩៤ គីឡូម៉ែត្រ ពោល​គឺចាប់​​​​​ពីចំណុចគីឡូម៉ែត្រលេខ ២៩៣+៦៥០ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៣១៣+៥៩០។ គម្រោង​ពង្រីក​កំណាត់​ផ្លូវនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ និងបង្កើនសមត្ថភាពដឹកជញ្ជូន ដែលនឹងមានការកើនឡើង ដោយ​សារការបើកដំណើរការព្រលានយន្តហោះ ថ្មីនៅពេលខាងមុខ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
1ម៉ោង120តោន ! រោងចក្រផលិតបេតុងកៅស៊ូថ្នល់មួយនេះនៅកំពតធ្វើឱ្យខ្មែរលែងរត់ទៅទិញគេទៀត
1ម៉ោង120តោន ! រោងចក្រផលិតបេតុងកៅស៊ូថ្នល់មួយនេះនៅកំពតធ្វើឱ្យខ្មែរលែងរត់ទៅទិញគេទៀត
October 26, 2022, 8:00 a.m.
ខេត្តកំពត ៖ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) ដែលមានទីតាំងស្ថិត​នៅភូមិ​កណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ការអញ្ជើញចុះពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ។ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលសកម្មភាពការងារផលិតបេតុងកៅស៊ូរបស់រោងចក្រ ការពិភាក្សាលម្អិតអំពីគម្រោងផែនការការងារ និងការត្រៀមដាក់ដំណើរការរោងចក្រជា​ផ្លូវការនា​ពេលឆាប់ៗ​ខាងមុខ ។សូមជម្រាបជូនថា រោងចក្រនេះអាចផលិតបេតុងកៅស៊ូបានប្រមាណ១២០តោនក្នុងមួយម៉ោង​ដែលអាច​ជួយ​ផ្គត់ផ្គង់​ដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ ក៏ដូចជាសម្រួលឱ្យតម្លៃផលិតផលបេតុ​ង​កៅស៊ូកាន់​តែមាន​តម្លៃប្រកួតប្រជែង និងជួយជំរុញឱ្យគុណភាពផ្លូវថ្នល់កាន់តែប្រសើរ អាចប្រើប្រាស់បានជាប់យូរអង្វែង និងចំណេញ​ថវិកាជាតិផងដែរ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ច្បាស់ការហើយ ! ពេលវេលាសង់ស្ពានភ្នំពេញ-អរិយក្សត្រ និងមូលហេតុស្ពានគ្មានសសរទ្រពីក្រោម
ច្បាស់ការហើយ ! ពេលវេលាសង់ស្ពានភ្នំពេញ-អរិយក្សត្រ និងមូលហេតុស្ពានគ្មានសសរទ្រពីក្រោម
October 31, 2022, 3:05 a.m.
គម្រោងស្ពានអរិយក្សត្រដែលជាស្ពានមិត្តភាពដំបូងរវាងកម្ពុជា​ និងកូរ៉េខាងត្បូង មានទីតាំង​ពីផ្សាររាត្រី​ទៅកាន់​តំបន់​ជ្រោយ​​ចង្វារតភ្ជាប់រហូតដល់អរិយក្សត្រ នឹងត្រូវចាប់​ផ្តើម​បើកការដ្ឋានសាងសង់នៅ​ឆ្នាំ២០២៣​ខាងមុខ​នេះ​ ដោយ​សាង​សង់ឡើងជាប្រភេទស្ពានយោងកាប្លិ៍មិនមានសសរកណ្តាលនោះទេ ដើម្បីបង្កភាពងាយស្រួល​ដល់​ការ​ចរាចរណ៍​ផ្លូវទឹក ។សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ (ឆ្នាំ​២០២៣) ដោយទទួល​បាន​ជំនួយ​​ឥតសំណង និងកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ។ នេះបើយោង​តាម​លោក​ជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋ​កូរ៉េ កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ ។សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកា​សម្រាប់​សាង​សង់​ស្ពាន​តភ្ជាប់ភ្នំពេញទៅកាន់តំបន់អរិយក្សត្ររួចហើយ ។ គម្រោងនេះនឹងសាងសង់ជាស្ពាន២ មួយនឹងភ្ជាប់​ផ្សារ​រាត្រី​ទៅជ្រោយចង្វារ និងមួយទៀតពីជ្រោយចង្វាទៅកាន់តំបន់អរិយក្សត្រ ដោយនឹង​សាង​សង់​ជា​ស្ពាន​យោង​កាប្លិ៍​ខ្ពស់​​គ្មាន​សសរ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីចំនួន​២នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា​​
ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ល្បីចំនួន​២នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា​​
October 20, 2022, 7:10 a.m.
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ហៅកាត់ថា CDC បានឱ្យដឹងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ​ក្នុង​ការ​បើករោងចក្រដំឡើងរថយន្ដម៉ាកល្បីៗទាំងពីរខាងលើនេះរួមមាន គឺក្រុមហ៊ុន​ Toyota Tsusho Manufacturing ដែលមានទុនវិនិយោគសរុបប្រមាណ ៣៦.៧លានដុល្លារអាមេរិក និងបង្កើតឱកាសការងារប្រមាណ១៥០កន្លែង ។ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញនេះគ្រោងនឹងបើករោងចក្ររបស់ខ្លួន នៅក្នុងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ ។ចំណែកឯក្រុមហ៊ុនមួយទៀតមានឈ្មោះថា ក្រុមហ៊ុន K (CAMBODIA) CO., LTD ។ ក្រុមហ៊ុននេះដែរ មាន​ទុន​វិនិយោគ​ប្រមាណ ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង ខណៈក្រុមហ៊ុនេះ​គ្រោង​បង្កើត​រោងចក្រផ្គុំដំឡើងរថយន្ត ISUZU ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ទីផ្សារបុរីអាចនឹងបិទការដ្ឋានព្រោះកត្តាទាំងនេះ
ទីផ្សារបុរីអាចនឹងបិទការដ្ឋានព្រោះកត្តាទាំងនេះ
October 17, 2022, 7:21 a.m.
ទីផ្សារផ្ទះបុរីអាចនឹងជួបបញ្ហាអវិជ្ជមានមួយចំនួនដែលនឹងអាចធ្វើឱ្យអ្នកអភិវឌ្ឍបុរីខ្នាតតូច និងមធ្យមជួបផលវិបាក​រហូតអាចឈានដល់ការផ្អាកការដ្ឋានដោយសារតែបញ្ហាកើនឡើងនៃតម្លៃសម្ភារៈនៃគ្រឿងសំណង់ និងការប្រកួត​ប្រជែងក្នុងទីផ្សារ ។ នេះបើយោងតាមការព្យាករណ៍ដោយអ្នកជំនាញ CBRE Cambodia ។អ្នកស្រី គីម គីនកេសា នាយករង នៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ទីផ្សារបុរីមិនថាតែខ្នាតតូច និងមធ្យម​នោះទេ អាចនឹងជួបការលំបាករហូតឈានដល់ការផ្អាកការដ្ឋានសាងសង់ជាដើម ប៉ុន្តែមិន​ច្រើន​រហូត​ដល់​បង្ក​ជាវិបត្តិថ្នាក់ជាតិនោះទេ ក៏ព្រោះតែទីផ្សារអ្នកអភិវឌ្ឍបុរីមានកាន់តែច្រើនឡើងៗដែលធ្វើឱ្យមានការប្រកួត​ប្រជែង​ខ្លាំង គួបផ្សំនឹងការកើនឡើងតម្លៃនៃសម្ភារៈគ្រឿងសំណង់ដែលធ្វើឱ្យមានការប៉ះពាល់មួយចំនួនលើការសាងសង់បុរី ។នាយករង នៃក្រុមហ៊ុន CBRE Cambodia បានបញ្ជាក់ផងដែរថា «ក្នុងទីផ្សារប្រកួតប្រជែង​បែប​នេះ អ្នកអភិវឌ្ឍ​មិន​​អាចលក់ផ្ទះបានថ្លៃដូចមុនទេ ហើយក៏មិនអាចលក់បានច្រើនដូចមុនដែរ  ព្រោះអតិថិជនមាន​ជម្រើស​ច្រើន ។​ នេះកត្តា​​​​ដែលធ្វើឱ្យអ្នកអភិវឌ្ឍអាចនឹងមានបញ្ហាលំហូរសាច់ប្រាក់» ។អ្នកស្រី គីម គីនកេសា បន្ថែមទៀតថា ក្រៅពីកត្តាខាងលើ នៅមានកត្តាសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ច​សកល​ដែល​មិនទាន់ប្រសើរ​ឡើង​ទៀតផង ដែលធ្វើឱ្យអ្នកទិញមិនសូវចង់ចាយវាយខ្លាំង។ ដូច្នេះ ជាលទ្ធផល អ្នកអភិវឌ្ឍ​ខ្នាតមធ្យម និងខ្នាតតូចមួយចំនួន អាចផ្អាកការដ្ឋាន ឬសង់តែប្លុកដែលមានអ្នកទិញប៉ុណ្ណោះ ៕ កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ខុនដូទាំង5បញ្ចុះតម្លៃចាប់ពី1ម៉ឺនដល់3ម៉ឺនដុល្លារត្រូវការលក់បន្ទាន់
ខុនដូទាំង5បញ្ចុះតម្លៃចាប់ពី1ម៉ឺនដល់3ម៉ឺនដុល្លារត្រូវការលក់បន្ទាន់
October 13, 2022, 10:00 a.m.
សម្រាប់លោកអ្នកដែលកំពុងស្វែងរកខុនដូដែលមានតម្លៃក្រោមទីផ្សារ ពេលនេះជាឱកាសល្អសម្រាប់លោកអ្នក​ដោយក្រុមហ៊ុន Realestate.com.kh នឹងនាំយកខុនដូដែលត្រូវការលក់បន្ទាន់ មានតម្លៃក្រោមទីផ្សារ​ទាំង៥មក​ជូន​លោកអ្នក ៖5/- ខុនដូ2បន្ទប់គេងតម្លៃដើម ៖ $120,000 លក់បន្ទាន់ត្រឹមតែ $90,000 ប៉ុណ្ណោះទំហំសរុប ៖ 110㎡ , ទំហំបន្ទប់ ៖ 70㎡ប្រភេទបន្ទប់ ៖ បន្ទប់គេង2, បន្ទប់ទឹក2 និងមានចំណតរថយន្តទីតាំង ៖ ជ្រោយចង្វារ ត្រឹមតែ1គីឡូម៉ែត្រប៉ុណ្ណោះពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ) ដែលមានធនាគារ ABA bank, Lucky supermarket, Starbucks, Aeon max value ដែលល្អសាកសមបំផុតសម្រាប់រស់នៅ ។ មើលបន្ថែមអំពីគម្រោងនេះ! 4/- ខុនដូស្ទូឌីយ៉ូ (គម្រោង Orkide Royal Condominium)តម្លៃដើម ៖ $70,000 លក់បន្ទាន់ត្រឹមតែ $45,000 ប៉ុណ្ណោះទំហំបន្ទប់ ៖ 37.8㎡, អគារ D , ជាន់ទី6ដេគ័រ ៖ មានការតុបតែងរួចរាល់ និងអាចចូលនៅបានភ្លាមៗទីតាំង ៖ ស្ថិតនៅតាមបណ្តោយផ្លូវ2004 នៃគម្រោងខុនដូ Orkide Royal Condominium មើលបន្ថែមអំពីគម្រោងនេះ! 3/- ខុនដូស្ទូឌីយ៉ូ (គម្រោង Orkide Royal Condominium)បន្ទប់ស្ទូឌីយ៉ូបំពាក់ទៅដោយគ្រឿងសង្ហារឹមពេញលេញនៅ អ័រគីដេ ដឹរ៉ូយ៉ាល់ ខុនដូ ផ្លូវ ២០០៤ ខណ្ឌសែនសុខ ។តម្លៃដើម ៖ $68,000 លក់បន្ទាន់ត្រឹមតែ $58,000ទំហំ ៖ 30㎡, ជាន់ទី ៖ 8 , អាចចូលនៅបានភ្លាមៗទីតាំង ៖ ស្ថិតនៅតាមបណ្តោយផ្លូវ2004 នៃគម្រោងខុនដូ Orkide Royal Condominium មើលបន្ថែមអំពីគម្រោងនេះ! 2/- ខុនដូបន្ទប់គេង1 (គម្រោង L Residence)តម្លៃដើម ៖ $68,000 លក់បន្ទាន់ត្រឹមតែ $52,000ទំហំ ៖ 38㎡ , គ្រឿងសង្ហារឹមពេញលេញ និងមានប្លង់រឹងទីតាំង ៖ បឹងត្របែក មើលបន្ថែមអំពីគម្រោងនេះ! 1/- ខុនដូស្ទូឌីយ៉ូតម្លៃដើម ៖ $66,499 លក់បន្ទាន់ត្រឹមតែ $50,000ទំហំសរុប ៖ 46㎡, ទំហំបន្ទប់ ៖ 37.1㎡ជាន់ទី ៖ 6 , អាចចូលរស់នៅបានភ្លាមៗជាមួយគ្រឿងសង្ហារឹមពេញលេញទីតាំង ៖ ទួលគោក ចម្ងាយត្រឹមតែ350ម៉ែត្រប៉ុណ្ណោះពី TK Avenue, មានហាងការហ្វេល្បីៗ, ភោជនីយដ្ឋាន, សាលារៀន, កន្លែងលេងកីឡា ដែលល្អបំផុតសម្រាប់ការរស់នៅបែបទីប្រជុំជន ។ មើលបន្ថែមអំពីគម្រោងនេះ! កំពុងស្វែងរកទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
មន្ត្រី​ជំនាញ​បង្ហាញ​វី​ធី​៣​សម្រាប់​ជួសជុល​ផ្លូវ​កំពត​-​វាល​រេញ​ដែល​សម្បូរ​ដី​ស្អុយ​ឱ្យ​រឹង​មាំ
មន្ត្រី​ជំនាញ​បង្ហាញ​វី​ធី​៣​សម្រាប់​ជួសជុល​ផ្លូវ​កំពត​-​វាល​រេញ​ដែល​សម្បូរ​ដី​ស្អុយ​ឱ្យ​រឹង​មាំ
October 10, 2022, 8:29 a.m.
ខេត្តកំពត ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង និង​អង្គភាព​ក្រោម​ឱវាទ បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ ដែល​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២២ ។ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​នៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ អំពី​ស្ថានភាព​ទូទៅ​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ ដែល​មាន​ប្រវែង​៥៤​គីឡូម៉ែត្រ ក្នុង​នោះ​៣៤​គីឡូម៉ែត្រ​មាន​សភាព​ល្អ​ប្រសើរ និង ២០​គីឡូម៉ែត្រ​ទៀត​តែងតែ​ខូច​ជា​ប្រចាំ ។ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ចាត់​ឱ្យ​ក្រុមការងារ​បច្ចេកទេស​គម្រោង​ធ្វេី​បទ​បង្ហាញ​ដោយ​សង្កត់ធ្ងន់​លេី​បច្ចេកទេស​ដោះស្រាយ ឆ្លេ​ី​យ​តប​ចំពោះ​កំណាត់​ផ្លូវ​២០​គីឡូម៉ែត្រ​ដែល​តែងតែ​ខូច​ជា​ប្រចាំ ដេ​ី​ម្បី​ធានា​ថា​ផ្លូវ​នេះ​នឹង​មាន​ភាព​គង់វង្ស​យូរអង្វែង បញ្ចៀស​នូវ​ការ​ជួសជុល​ដដែល​ៗ ម្តង​ហេ​ី​យ​ម្តងទៀត​។ផ្លូវ​២០​គីឡូម៉ែត្រ​ដែល​មាន​បញ្ហា​នេះ​ត្រូវ​បែងចែក​ជា​ពីរ​កំណាត់​ក្នុង​នោះ ៖ កំណាត់​៥​គីឡូម៉ែត្រ មាន​ដី​ស្អុយ​ជម្រៅ​រហូត​ដល់ ១៨​ម៉ែត្រ​នៅ​ផ្នែក​ខាងក្រោម ចំពោះ​ការងារ​សាង់សង់​គឺ​តម្រូវ​ឱ្យ​វាយ​សសរ​គ្រឹះ​ឱ្យ​ដល់​ជម្រៅ ១៨​ម៉ែត្រ​ដើម្បី​ធ្វើ​ឱ្យ​កំណាត់​នេះ​រឹង​មាំ ដោយឡែក​ចំពោះ​កំណាត់ ១៥​គីឡូម៉ែត្រ​ទៀត អាច​ប្រើប្រាស់​វិធីសាស្ត្រ​២​ផ្សេង​ទៀត​ទៅ​តាម​កម្រិត​ជម្រៅ​ដី​ស្អុយ​រួម​មាន​វិធី​ទម្លាក់​សេរី​ទម្ងន់ ២០០​តោន និង​វិធី​កាយ​ពង្រឹង​គ្រឹះ​រួច​ចាក់​បេតុង ទើប​ផ្លូវ​នេះ​អាច​មាន​ភាពរឹងមាំ​ជាប់​បាន​យូរ ។ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​ទទួល​បន្ទុក​ជួសជុល​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ កំណាត់​២០​គីឡូម៉ែត្រ​នេះ​ធ្វើ​សកម្មភាព​ជួសជុល​បណ្ដោះអាសន្ន​ផ្លូវ​ដែល​ខូច មុន​ពេល​ទទួល​បាន​ថវិកា​គម្រោង​សាងសង់​ធ្វើ​កំណាត់​ផ្លូវ​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ការ​ដឹក​ជញ្ជូន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។បន្ថែម​ពីលើ​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ បាន​ឯកភាព​លើ​នីតិវិធី​សាងសង់​ចំនួន​បី​សំខាន់​ៗ​ដែល​បាន​លើក​បង្ហាញ​សម្រាប់​ការ​ជួសជុល​ផ្លូវ​ប្រវែង​២០​គីឡូម៉ែត្រ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​មាន​ភាពរឹងមាំ​ផង​ដែរ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងបែបនេះក្រោយឃើញផ្លូវកំពត-វាលរេញជង្ហុកប៉ុនៗពាង
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងបែបនេះក្រោយឃើញផ្លូវកំពត-វាលរេញជង្ហុកប៉ុនៗពាង
September 28, 2022, 8:36 a.m.
ប្រជាពលរដ្ឋដែលធ្វើដំណើរតាម​កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ត្រង់ចំណុច​ប្រវែង២០គីឡូម៉ែត្រ​ដែល​មាន​​សភាពខូចខាតជាទម្ងន់ មានជង្ហុកដក់ទឹកធំៗ ដែលពិបាក​ក្នុងការធ្វើដំណើរទៅមក ។ ក្នុងនោះផងដែរ ប្រជា​ពលរដ្ឋ​ជាច្រើនបានស្នើរសុំឱ្យរាជរដ្ឋាភិបាល ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន​ ជួយធ្វើការជួសជុលកែលម្អឡើងវិញ​ដើម្បីផ្តល់ភាព​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបាននូវបញ្ហាផ្លូវកំពត-វាលរេញនេះហើយ ដោយក្រសួង​មិនមែន​ឃើញហើយមិនជួសជុលនោះទេ ។ ក្រសួងបានសិក្សារួចរាល់អស់ហើយ ប៉ុន្តែនៅឡើយមិនទាន់មានថវិការ​​ ដោយសារតែមិត្តចិនមិនទាន់អនុម័តថវិកាដោយអាចពន្យាពេលដល់ឆ្នាំ២០២៣-២០២៤ ។ ឯកឧត្តមបាន​បញ្ជាក់​ថា ចំពោះបញ្ហានេះវាជារឿងគួរឱ្យអាម៉ាស់ខ្លាំងណាស់ ហើយក្រសួងក៏សុំធ្វើការអភ័យទោស​ពីបងប្អូនប្រជា​ពលរដ្ឋផង​ដែរ ។ទាក់ទងនឹងស្ថានភាពផ្លូវនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីការខំប្រឹងប្រែងរបស់ខ្លួនផងដែរ​លើ​ការ​ស្តារឡើងវិញ និងថែទាំ ជាពិសេសប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមជាង៤៥គីឡូម៉ែត្ររវាងកំពត-វាលរេញ ។ បើតាមក្រសួងផ្លូវនេះស្ថិតនៅតំបន់ភូមិសាស្ត្រទាបជាងគេ និងមានស្រទាប់ដីខាងក្រោមជ្រាយខ្លាំង ។ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវកំពត-វាលរេញនេះត្រូវជួសជុលបែបស៊ីជម្រៅ ព្រោះកំណាត់​ផ្លូវខ្លះ​មាន​ដីស្អុយ​ជម្រៅដល់ទៅ១៨ម៉ែត្រចុះក្រោម ដែលតម្រូវឱ្យក្រសួងធ្វើការកសាងគ្រឹះក្រោមដី ។ ជាបណ្តោះអាសន្ន​ក្រសួង​បានស្នើដល់ក្រុមហ៊ុនចិន CRBC ជួយកិនបង្ហាប់ដីដើម្បីសម្រួល​ដល់ចរាចរ​មួយរយៈ​ពេល​ខ្លីនសិន ដោយក្រសួងមិនចង់ចំណាយប្រាក់១ឬ២លានដុល្លារជួសជុលបណ្តោះអាសន្នតែមិនជាប់ធន់នោះទេ និងរងចាំ​ការអនុម័តថវិការពីមិត្តចិនដើម្បីយើងអាចជួសជុលតាមបច្ចេកទេសជាប់បានយូរតែម្តង ។ ដូច្នេះខ្ញុំសូមអភ័យទោស និងស្នើដល់សាធារណជនឱ្យជួយយោគយល់ពីបញ្ហានេះ ។សូមបញ្ជាក់ផងដែរថា តាមការសិក្សារបស់ក្រសួង​សាធារណការ និងដឹកជញ្ជូន ការជួសជុលផ្លូវកំពត-វាលរេញ​នេះ​គ្រោង​ចំណាយ ៦០ ទៅ ៧០លានដុល្លារ ដោយក្រសួងសេដ្ឋកិច្ចបានស្នើទៅមិត្តចិនរួ​ចហើយ​ពេលនេះ​នៅរង់ចាំ​ចម្លើយ​តែប៉ុណ្ណោះ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ច្បាស់ហើយ ! ដឹងពេលវេលាដែលត្រូវសាងសង់ផ្លូវល្បឿនលឿនទី២ហើយ
ច្បាស់ហើយ ! ដឹងពេលវេលាដែលត្រូវសាងសង់ផ្លូវល្បឿនលឿនទី២ហើយ
September 22, 2022, 8:07 a.m.
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលជាផ្លូវសរសៃឈាមសេដ្ឋកិច្ចនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា​  និងជាផ្លូវល្បឿនលឿនទី២របស់ប្រទេសកម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនោះ​នឹងត្រូវ​ចាប់​ផ្តើម​សាង​សង់នាពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ ។នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីអញ្ជើញចុះពិនិត្យ​ការងារត្រៀមរៀប​ចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល បានអះអាងថា៖ «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ហើយៗ...ជាមួយគាត់! យើងនឹងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀមនាខែ១១នេះ គាត់សិក្សាហើយ ត្រៀមរៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំ ដើម្បីឱ្យគាត់បើកការដ្ឋានឆ្នាំក្រោយ យើងគ្រោងនឹងបើកការដ្ឋានឱ្យបានពាក់កណ្តាលឆ្នាំក្រោយ»។ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឱ្យដឹងផងដែរថា រាជរដ្ឋាភិ​បាលកម្ពុជាបានសម្រេចឯកភាពផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ជាក្រុមហ៊ុនទទួលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ វិនិយោគសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត ដោយសារក្រុមហ៊ុននេះមានបទពិសោធន៍ស្រាប់ក្នុងការសាងសង់ផ្លូវល្បឿនលឿន (ភ្នំពេញ-ក្រុងព្រះសីហនុ) និងមានសម្ភារៈសាងសង់គ្រប់គ្រាន់រួមទាំងអាចយល់ដឹងពីបញ្ហាអាកាសធាតុនៅកម្ពុជាស្រាប់ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!