+855 92 92 1000
Logo

Realestate News

ការសាងសង់លំនៅដ្ឋានសម្រាប់សហគមន៏ក្រីក្រ
ការសាងសង់លំនៅដ្ឋានសម្រាប់សហគមន៏ក្រីក្រ
June 6, 2022, 5:05 p.m.
Realestate News
ទោះបីជាមានការប្រកាសនាពេលថ្មីៗថាមានគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងប្រទេសកម្ពុជាផ្ដោតទៅលើគម្រោងប្រភេទ “លំនៅដ្ឋានដែលមានតម្លៃសមរម្យ” សម្រាប់អ្នកមានជីវភាពមធ្យម ក៏ដូចជាប្រជាជនដែលមានជីវភាពក្រីក្រនៅតែមានគម្លាតយ៉ាងខ្លាំងនៅឡើយនៅក្នុងទីផ្សារលំនៅដ្ឋាន ជាពិសេសនៅតាមតំបន់ជនបទក្រីក្រ ក៏ដូចជានៅពេលដែលប្រជានជននៅតាមជនបទផ្លាស់ប្តូរទៅទីក្រុងក្នុងគោលបំណងស្វែងរកការងារធ្វើ។ ខណៈដែលតម្លៃដីបន្តកើនឡើងខ្ពស់ត្រដែតក្នុងទីក្រុង នោះធ្វើឲ្យតម្រូវការប្រភេទលំនៅដ្ឋានដែលមានតម្លៃទាបសម្រាប់អ្នកមានជីវភាពក្រីក្រត្រូវបានរុញច្រានឲ្យកាន់តែឃ្លាតឆ្ងាយពីឱកាសរស់នៅក្នុងលំនៅដ្ឋានសមរម្យមួយ។អង្គការក្រៅរដ្ឋាភិបាលចំនួន២កំពុងតែស្វែងរកវិធីសាស្រ្តដើម្បីដោះស្រាយបញ្ហានេះ ហើយបានរកឃើញនូវគន្លឹះសាមញ្ញមួយគឺការសហការគ្នា និងការបង្កើតវប្បធម៏នៃការសន្ទនារវាងវិស័យឯកជន វិស័យសារធារណៈ  និងអង្គការក្រៅរដ្ឋាភិបាល។អង្គការ Habitat ជាអង្គការអន្តរជាតិដែលមានវត្តមានក្នុង៧០ប្រទេសលើពិភពលោកកំពុងតែស្វែងរកវិធីសាស្រ្តដើម្បីកាត់បន្ថយភាពគ្មានលំនៅដ្ឋាន និងភាពក្រីក្រនៅលើពិភពលោក។លោក Kif Nguyen ដែលជាអគ្គនាយករបស់អង្គការលំនៅដ្ឋានប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា “ការស្រាវជ្រាវបង្ហាញថា មានលំនៅដ្ឋានប្រហែល២លានខ្នងក្នុងប្រទេសកម្ពុជាមិនទាន់ឆ្លើយតបទៅនឹងស្តង់ដារស់នៅ ទាំងស្ថានភាពរស់នៅ អាយុកាលសំណង់ ប្រព័ន្ធទឹក អនាម័យ និងទំហំដី។ លំនៅដ្ឋានក្រោមស្តង់ដាគឺជាបញ្ហាសំខាន់មួយដែលធ្វើឲ្យមានការរាំងស្ទះដល់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាពនៅក្នុងប្រទេស ដោយសារតែលំនៅដា្ឋនមិនមានស្តង់ដាត្រឹមត្រូវគឺជាផលវិបាកតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាឫសគល់នៃភាពក្រីក្រផងដែរ។ លើសពីនេះទៅទៀតលោក Kif Nguyen បាននិយាយថា “យោងតាមគោលនយោបាយលំនៅដ្ឋានជាតិឆ្នាំ២០៣០ កម្ពុជាត្រូវការលំនៅដ្ឋានចំនួន១,១លានខ្នងទៀតដើម្បីបំពេញតម្រូវការ ហើយតម្រូវការដ៏ច្រើនលើសលុបនេះ នៅតែត្រូវការបន្ថែមទៀតសម្រាប់ប្រជាជនក្រីក្រជាពិសេសនៅតាមតំបន់ប្រជុំជន។”ក្នុងពេលជាមួយគ្នានេះដែរ Building Trust International ឫអង្គការទំនុកចិត្តអន្តរជាតិ ជាអង្គការដែលបានចុះបញ្ជីក្នុងចក្រភពអង់គ្លេស បានផ្ដល់ជំនួយនៃការច្នៃម៉ូតលំនៅដ្ឋានដល់សហគមន៏ និងជាលក្ខណៈបុគ្គលដែលមានតម្រូវការលំនៅដ្ឋាន។ លោក David Cole ដែលជាអគ្គនាយកប្រតិបត្តិរបស់អង្គការ Building Trust International ប្រចាំប្រទេសកម្ពុជាមានជំនឿថា “លំនៅដ្ឋានគឺជាកន្លែងសម្រាប់គ្រួសារ និងការវិនិយោគជាលក្ខណៈសហគមន៍ក្នុងតំបន់សម្រាប់រយៈពេលវែងបន្ទាប់ពីគម្រោងបញ្ចប់ទៅ តាមរយៈការច្នៃម៉ូតលំនៅដ្ឋានទៅតាមកម្រឹតនីមួយៗ ក្នុងទម្រង់ជាការផ្ដល់ការងារ និងការបណ្ដុះបណ្ដាល។”នៅក្នុងប្រទេសកម្ពុជា អង្គការទាំងពីរនេះបានផ្ដល់ជំនួយគាំទ្រជាដំណោះស្រាយនៃការសាងសង់លំនៅដ្ឋាន ដែលមាននិរន្តភាព ដែលអាចឆ្លើយតបនឹងតម្រូវការដែលកំពុងតែកើនឡើងនៅតំបន់ប្រជុំជននៃជនបទក្រីក្រ។ អង្គការក៏ជម្រុញឱ្យមានការអភិវឌ្ឍសហគមន៏តាមរយៈការផ្តល់ប្រាក់កម្ចីទិញផ្ទះដល់អ្នកដែលមានប្រាក់ចំណូលទាប និងលើកទឹកចិត្តគាំទ្រលើគម្រោងរបស់ពួកគេទាំងវិស័យឯកជននិងរដ្ឋ។គម្រោងថ្មីមួយដែលអង្គការ Habitat  និង អង្គការ Building Trust បានសហការគ្នាក្នុងប្រទេសកម្ពុជាក្នុងការរៀបចំ និងការអនុវត្តនូវគម្រោងមួយដែលមានឈ្មោះថា “Framework Housing” ដែលជាគម្រោងលំនៅដ្ឋានមានសេ្ថរភាព និងមានតម្លៃសមរម្យ ដែលលំនៅដ្ឋានទំាងនោះត្រូវសាងសង់ពីដើមឫស្សី និងឈើដែលមានក្នុងតំបន់ដោយគិតតម្លៃសមរម្យពីពលរដ្ឋត្រឹមតែ ២, ៥០០ដុល្លាប៉ុណ្ណោះ។តម្លៃថោកក៏ពិតមែនប៉ុន្តែមានភាពច្នៃប្រឌិតខ្ពស់  លំនៅដ្ឋានទាំងនេះត្រូវបានធ្វើឡើងសម្រាប់ប្រជាជនកម្ពុជា។ បង្អួចអាចមានខ្យល់ចេញចូលគ្រប់គ្រាន់នៅក្នុងផ្ទះ ហើយដំបូលផ្ទះដាក់ទ្រេតចុះដែលធ្វើឲ្យទឹកអាច ហូរបានលឿន។ផែនការរចនា និងការសាកល្បងជំហានទីមួយរបស់គម្រោង “Framework House” បានបញ្ចប់រួចរាល់ហើយបច្ចុប្បន្នអង្គការទាំងពីរកំពុងតែអនុវត្តផែនការបន្ទាប់  គឺគម្រោងលំនៅដ្ឋានដែលមានច្រើនជាន់សម្រាប់តំបន់ទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យគម្រោងនេះជោគជ័យបានដោយរលូនអង្គការទាំងពីរយល់ឃើញថា ការជួយជ្រោមជ្រែងពីវិស័យឯកជន និងវិស័យសាធារណៈគឺមានភាពចាំបាច់។  យោងទៅតាមលោក Nguyen បានឱ្យដឹងថារដ្ឋាភិបាលបានផ្ដល់ជំនួយ និងបានបង្ហាញឆន្ទៈមួយចំនួនដើម្បីឱ្យការសហការគ្នាកាន់តែជិតស្និតជាងនេះទៀត។ ជាក់ស្តែងនៅខេត្តបាត់ដំបងអង្គការ Habitat បានធ្វើការជាមួយអាជ្ញាធរក្នុងតំបន់ដើម្បីជួយសម្រួលផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារដែលបានរស់នៅលើដីរដ្ឋជាច្រើនឆ្នាំមកហើយ។ទោះបីជាដំណើការនៃការទទួលបានដីកាន់កាប់ដោយស្របច្បាប់គឺគ្រាន់តែជាជំហ៊ានដំបូងរបស់គម្រោងអភិវឌ្ឍន៏លំនៅដ្ឋានដោយនិរន្តរភាព។ លោក Nguyen បាននិយាយទាំងភាពសោកស្តាយថា “វាមិនងាយស្រួលនោះទេ ប៉ុន្តែយើងត្រូវតែខិតខំប្រឹងប្រែងធ្វើវាឲ្យបាន។”បន្ទាប់ពីគ្រួសានីមួយៗ ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី អង្គការ Habitat នឹងជួយនៅកន្លែងអភិវឌ្ឍន៍លើគម្រោងលំនៅដ្ឋានផ្ទាល់ និងជួយគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ និងប្រព័ន្ធលូជាដើម។លោក Nguyen បានបន្ថែមថា “ជំនួយឬទុនបម្រុងដីធ្លីគឺជាគន្លឹះដ៏សំខាន់មួយ យើងអាចសាងសង់លំនៅដ្ឋានមានគុណភាពដែលមានតម្លៃសមរម្យ ដូចដែល Habitatបានធ្វើនៅទូទាំងពិភពលោក ប៉ុន្តែនៅពេលដែលតម្លៃដីកើនឡើងនៅតំបន់ប្រជុំជន យើងត្រូវការជំនួយពីវិស័យឯកជន និងវិស័យសាធារណៈ ដើម្បីឱ្យទទួលបានទីតាំងសមរម្យ និងតម្លៃអាចឱ្យអ្នកដែលមានចំណូលទាបអាចទទួលយកបាននៅក្នុងទីផ្សារ។”តាមរយៈគម្រោង “ដីសម្បទាន” ដែលចូលរួមដោយភាគីទំាង៣ លោក Nguyen មានជំនឿយ៉ាងមុតមាំថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានស្ដង់ដារស់នៅដ៏ល្អមួយ។ អង្គការក្រៅរដ្ឋាភិបាលមានសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់ទាក់ទងទៅនឹងគម្រោងលំនៅដ្ឋានសម្រាប់សហគមន៍ ហើយវិស័យឯកជនមានប្រាក់គ្រប់គ្រាន់ ចំណែកឯរដ្ឋាភិបាលមានដី។ ប្រសិនបើយើងចង់បង្កើតឱ្យមានវប្បធម៏សន្ទនានិងសហការគ្នា រវាងវិស័យទាំងបីនេះយើងអាចផ្លាសប្តូរស្ថានភាពបច្ចុប្បន្នបាន ហើយគ្រប់គ្នាអាចទទួលបានភាពជោគជ័យ។ការអភិវឌ្ឍន៏ទីផ្សារគឺជាចំណងមិត្តភាពផ្សេងទៀតដែលអង្គការលំនៅដ្ឋាអន្តរជាតិអាចឈរនៅប្រទេសកម្ពុជាបាន ជាអង្គការជួយដល់គ្រួសារដែលមានប្រាក់ចំណូលទាបក្នុងការទទួលបានប្រាក់កម្ចីទិញផ្ទះ។លោកបាននិយាយថា “យើងបានជួយគ្រួសារជាង៦០០០គ្រួសារដើម្បីឱ្យទទួលបានប្រាក់កម្ចីទិញផ្ទះកាលពីឆ្នាំកន្លងទៅ ប៉ុន្តែដោយមានជំនួយពីរដ្ឋាភិបាលកើនឡើងហើយ យើងមានសក្ដានុពលផ្តល់កម្ចីទិញផ្ទះដើម្បីជួយដល់ពួកគេ។ វាជាទីផ្សារដែលអាចសម្រេចបាន និងការរួមចំណែកធំបំផុត ប៉ុន្តែវាតម្រូវឱ្យមានការយល់ដឹងនិងការអប់រំកាន់តែច្រើនទៅកាន់ប្រជាជនដែលមានជីវភាពថ្នាក់ទាប និងនៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ។”លោក Cole និយាយថា “ក្នុងប្រទេសកម្ពុជាមានក្រុងធំៗ៣ដែលមានប្រជាជនរស់នៅច្រើនដូចជា ក្រុងភ្នំពេញ បាត់ដំបង និងក្រុងសៀមរាប ដែលមានសហគមន៏រស់នៅច្រើនស្រាប់នឹងត្រូវការចំណែកដីជំនួយបម្រុងទុកសម្រាប់សាងសង់លំនៅដ្ឋានដែលមានតម្លៃទាប ឫតំបន់ដែលមានកំណើនប្រជាជនច្រើននាពេលបច្ចុប្បន្ន តាមការប៉ាន់ស្មានតម្លៃដីនឹងកើនឡើងខ្ពស់។លោក Cole និយាយថា “បើនិយាយអំពីការវិនិយោគលំនៅដ្ឋានដែលមានតម្លៃទាបពួកយើងមានភាពរីករាយ ប៉ុន្តែក្នុងករណីប្រសិនបើមិនមានការជួយទំនុកបម្រុងពីរដ្ឋាភិបាលតម្លៃរបស់យ៉ូនីតនៅក្នុងគម្រោងនេះនៅតែមានតម្លៃមួយខ្ពស់ដដែល នេះមិនរាប់បញ្ចូលនូវប្រាក់ឈ្នួលកម្មករ និងថ្លៃសេវាសំខាន់ៗនៅឡើយផង ដូចនេះពួកគេអាចនឹងធ្វើការស្នើកម្ចី វាជាហេតុនាំឲ្យមានការជំពាក់បំណុល និងបញ្ហាសង្គមនឹងអាចកើតមានឡើង។”លោក Cole បញ្ជាក់ទៀតថា “ប្រសិនបើគម្រោងលំនៅដ្ឋានមានគុណភាពដែលមានតម្លៃសមរម្យ ត្រូវបានសាងសង់ដោយជោគជ័យនៅតំបន់ដូចជា ទីក្រុងភ្នំពេញ យើងជឿថារដ្ឋាភិបាលត្រូវតែផ្ដល់ទាំងដីជាទុនបម្រុងដើម្បីធ្វើគម្រោងនេះ ឬក៏ផ្ដល់ដីនិងអគារក្រោមជំនួយរបស់អង្គការក្រៅរដ្ឋាភិបាលដូចជា អង្គការ Building Trust និងអង្គការ Habitat ដែលត្រូវចំណាយថ្លៃជួលថេរសងទៅដល់រដ្ឋាភិបាលវិញ ចំណាយលើការថែរក្សា និងកសាងគម្រោងខាងមុខទៀត។”  លោក Cole និយាយថា “ប្រសិនបើរដ្ឋាភិបាលដាក់គម្រោងនេះជាគម្រោងអាទិភាព នេះនឹងមានក្រុមហ៊ុនវិនិយោគបរទេស និងដៃគូឯកជន និងរដ្ឋមកវិនិយោគមន្ថែមទៀត។” ស្វែងរកអចលនទ្រព្យនៅប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
ការសោយទីវង្គតរបស់ស្ដេចថៃ៖ តើពួកយើងនឹងឃើញមានការវិនិយោគផ្លាស់ប្តូរទិសដៅផ្សេងទៀតដែរឬទេ?
ការសោយទីវង្គតរបស់ស្ដេចថៃ៖ តើពួកយើងនឹងឃើញមានការវិនិយោគផ្លាស់ប្តូរទិសដៅផ្សេងទៀតដែរឬទេ?
June 6, 2022, 5:06 p.m.
Realestate News
បម្រើឱ្យភាពរឹងមាំសម្រាប់ស្ថេរភាពនយោបាយនិងសេដ្ឋកិច្ចអស់រយៈពេល៧ទស្សវត្ស ព្រះរាជាណាចក្រថៃឥឡូវនេះនៅមានភាពជាប់គាំងសេដ្ឋកិច្ចមួយរយៈ។ ស្រាប់តែនៅពេលថ្មីៗនេះប្រទេសថៃបានបាត់បង់នូវព្រះមហាក្សត្ររបស់ខ្លួន ដែលប្រជាពលរដ្ឋថៃគោរពស្រលាញ់ជាទីបំផុតនោះគឺព្រះអង្គម្ចាស់ Bhumibol Adulyadejដែលជាព្រះមហាក្សត្រសោយរាជ្យយូរជាងគេក្នុងពិភពលោក។ ព្រះវរាជបិតាជាតិថៃបានសោយទីវង្គតកាលពីម្សិលមិញនៅវេលាម៉ោង ២ៈ៥២ នាទីរសៀលម៉ោងនៅប្រទេសថៃ។ ការិយាល័យព្រះបរមរាជវាំងគ្រួសារថៃ បានកំណត់ថានេះជាការស្លាប់បាត់បង់នូវសន្តិភាពទាំងមូលរបស់ព្រះរាជាណាចក្រថៃ។ ដំណោះស្រាយក្នុងភាពស្រពិចស្រពិល៖ដូច្នោះហើយប្រជាជនជាច្រើនបានប្រមូលជួបជុំគ្នានៅឯមន្ទីពេទ្យដើម្បីបង្ហាញនូវការអាណិតអាសូរនិងភាពសោកស្តាយរបស់ពួកគេ។ ហើយប្រជាជនមួយចំនួនទៀតបានសម្ដែងការព្រួយបារម្មណ៏នូវការប្រែប្រួលសេដ្ឋកិច្ច។ ការរៀបចំអភិបាលកិច្ចរបស់ព្រះអង្គបាននាំមកនូវស្ថេរភាពសេដ្ឋកិច្ចនិងនយោបាយអស់ រយៈពេលជាច្រើនទស្សវត្សកន្លងមកហើយ។ប្រជាជនមួយចំនួនខ្លាចមានការវិនិយោអចលនទ្រព្យបរទេសមកវិនិយោគក្នុងប្រទេសរបស់ខ្លួន ដែលជាទីផ្សារពេញនិយមនៅក្នុងតំបន់ហើយទទួលបានប្រាក់ចំណេញខ្ពស់ទៀតផងនោះ ដោយមើលឃើញនូវចន្លោះប្រហោងនៃភាពមិនច្បាស់លាស់នេះដែលធ្វើឱ្យមានការធ្លាក់ចុះទីផ្សារក្នុងប្រទេស។លោក Alex Evengroen ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Key Real Estate Co., Ltd.,បានសន្និដ្ឋានអំពីស្ថានភាពនេះថា “ការប្រគួតប្រជែងឧស្សាហកម្មអចលនទ្រព្យថៃនិងធ្វើឱ្យមានភាពប្រសើឡើងនិងឆ្ពោះទៅរកវិនិយោគិនបរទេសនិងវិនិយោគិនក្នុងស្រុករបស់ប្រទេសថៃ។ យើងនៅតែរងចាំមើលថាតើនៅពេលអនាគតគោលនយោបាយរបស់ប្រទេសថៃនៅតែដដែលឬក៏វាក្លាយទៅជាការបត់បែនតាមការរស់នៅរបស់ប្រជាជនទូទាំងពិភពលោក?”តើវិនិយោគិនទៅវិនិយោគនៅប្រទេសថៃឬមកពីប្រទេសថៃ?ទោះបីជាមានទស្សនៈជាច្រើនផ្សេងៗគ្នាចំពោះព្រឹត្តិការណ៏អកុសលមួយនេះក៏ដោយ អ្នកជំនាញមួយចំនួនបានបង្ហាញថាសក្ដានុពលវិនិយោគិនប្រហែលជាការជ្រើសរើសទិសដៅវិនិយោគរបស់ពួកគេក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៏ដូចជាប្រទេសកម្ពុជារហូតទាល់តែភាពមិនច្បាស់លាស់នេះបានស្ងប់ស្ងាត់ទៅវិញ ហើយធានាឱ្យមានស្ថេរភាពនយោបាយឡើងវិញ។ លោក Bobby Peoples ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Home Connect ដែលជាក្រុមហ៊ុនដែលមានជនបទេសយ៉ាងច្រើនស្វែងរកទិញផ្ទះតាមរយៈក្រុមហ៊ុនអចលនទ្រព្យមួយនេះបានពន្យល់ថា “ការសោយទីវង្គតព្រះមហាក្សត្រថៃ Bhumibol Adulyadej រដ្ឋាភិបាលយោធាថៃត្រូវតែបង្ហាញប្រជាជនថៃនូវភាពប្រាកដប្រជាក្នុងអំឡុងនេះ ពួកគេអាចផ្ដល់នូវសន្តិសុខស្ថេរភាព និងការផ្សះផ្សាជាតិឡើងវិញ។ ប្រសិនបើពួកគេមិនអាចគ្រប់គ្រងបាននោះទេ ទាំងវិនិយោគិនថៃនិងបទរទេសដែលវិនិយោគក្នុងប្រទេសថៃនឹងងាកមករកប្រទេសកម្ពុជាវិញ ព្រោះជាជម្រើសល្អជាង។ ប្រសិនបើនៅតែមានសភាពបែបនេះ!”លោក Alex Evengroenនៅតែមានមន្ទិលសង្ស័យថា “ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យខ្ញុំមិនគិតថាវាអាចប៉ះពាល់ទីផ្សារអចលនទ្រព្យកម្ពុជាឡើយ ព្រោះថាវិនិយោគិនថៃ ឬអ្នកទិញលំនៅដ្ឋានជាច្រើនបានវិនិយោគក្នុងវិស័យអចលនទ្រព្យទូទៅ។”ប៉ុន្តែលោក Alex Evengroen នៅតែសង្ឃឹមយ៉ាងមុតមាំថា “នាពេលអនាគត ប្រទេសទាំងពីរនឹងដើរលើផ្លូវតែមួយហើយពិភាក្សាជាមួយឱកាសសក្ដានុពលសម្រាប់ឧស្សាហកម្ម និងសង្ឃឹមថានឹងមានចំណងមិត្តភាពរឹងមាំនាពេលអនាគត។” ពិភពលោកបានបាត់មនុស្សដ៏អស្ចារ្យម្នាក់ ហើយប្រទេសថៃបានបាត់បង់បិតាជាតិរបស់ខ្លួន ប៉ុន្តែតើវាជាការបាត់បង់សេដ្ឋកិច្ចដែរឬទេ? ពីរបីថ្ងៃបន្ទាប់គឺជាថ្ងៃដែលមានសារសំខាន់សម្រាប់ប្រជាជនថៃ ហើយប្រជាជនគ្រប់រូបនឹងរងចាំមើលអនាគតប្រទេសថៃឈានចូលក្នុងទំព័រប្រវត្តិសាស្រ្តថ្មីមួយ។ តាមដាននូវព័ត៌មានអចលនទ្រព្យថ្មីៗ ជារៀងរាល់ថ្ងៃ!Click here to download your free copy!
ភាពខុសគ្នាសំខាន់ៗអំពីប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា ជាមួយលោកGrant Fitzgerald នៅ Realestate.com.khTV
ភាពខុសគ្នាសំខាន់ៗអំពីប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា ជាមួយលោកGrant Fitzgerald នៅ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
ក្នុងរយៈពេលពីរទសវត្សកន្លងមក ទម្រង់ផ្សេងគ្នានៃប័ណ្ណកម្មសិទ្ធិដីធ្លីបានកើតមានឡើង។ ប្រតិបត្តិ ការ បានធ្វើឲ្យមានការផ្លាស់ប្តូរបណ្តើរៗដែលជាលទ្ធផលបែបនេះ។ លោក Grant Fitzgerald អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់របស់ក្រុមហ៊ុន IPS កម្ពុជា ផ្តល់នូវទស្សនខ្លះៗ ទៅលើប្រភេទ នៃប្លង់កម្មសិទ្ធិ មួយក្នុងអំឡុងពេលជជែកពិភាក្សារបស់លោកជាមួយនឹង Realestate.com.kh ក្នុងពេលថ្មីៗនេះ។ប្លង់ទន់នៅកម្ពុជា៖ លោក Fitzgerald បានលើកឡើងថា ប្លង់ទន់គឺជាទម្រង់ទូទៅុមួយនៃកម្មសិទ្ធិកាន់កាន់។ ប្រមាណជា ៨៥ ភាគរយនៃអចលនវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានកាន់កាន់តាមរយៈប្លង់ទន់ និងត្រូវ បានចុះបញ្ជីទាំងនៅសង្កាត់ និងខណ្ឌ ដែលមានតែក្រុមប្រឹក្សា និងថ្នាក់ស្រុកទទួលស្គាល់ប៉ុណ្ណោះ។ លោកបានលើកឡើងទៀតថាប្លង់ទន់ត្រូវបានផ្ទេរក្នុងពេលតិចជាង១០ ថ្ងៃ និងមានតម្លៃទាប។ប្លង់រឹងនៅកម្ពុជា៖លោក Fitzgerald បានពន្យល់ថា ប្លងរឹង គឺជា “ទម្រង់នៃប័ណ្ណកម្មសិទ្ធិកាន់កាប់រឹងមាំមួយនៅក្នុងប្រ ទេសកម្ពុជា។”  ប្លង់រឹងបានចុះបញ្ជីនៅថ្នាក់ជាតិ តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំ ណង់។ ការផ្ទេរប្លង់រឹងគឺត្រូវធ្វើនៅការិយាល័យសុរិយោដី និងជាធម្មតាត្រូវចំណាយពេល ១២ សប្តាហ៍ទើបរួចរាល់។  អ្នកត្រូវបង់ពន្ធលើការផ្ទេរ ៤ភាគរយ។ប្លង់រឹងប្រភេទLMAP នៅកម្ពុជា៖លោក Fitzgerald បានពន្យល់ថា ប្លង់រឹង LMAP ឬ “ប្លង់រដ្ឋបាលនិងការគ្រប់គង់ដីធ្លី” បានចូលជា អត្ថិភាពនៅក្នុងឆ្នាំ ២០០២ ដោយមានជំនួយពីធនាគារពិភពលោក។ លោកបាននិយាយថាគម្រោង នេះត្រូវបានបង្កើតឡើង “ជាមួយនឹងគំនិតនៃការពង្រឹងគុណភាពនៃ ព័ត៌មានពីប្លង់កម្មសិទ្ធិនៃអចលន ទ្រព្យនៅក្នុងប្រទេសកម្ពុជា។”ដូចគ្នានេះដែរ ថ្លៃសេវាលើការផ្ទេរ និងរយៈពេល គឺស្ទើរតែដូចគ្នារវាងប្លងរឹងប្រភេទLMAP និងប្លង់រឹង។ ភាពខុសគ្នាគឺត្រង់ថាប្លងរឹងប្រភេទ LMAP គឺមានការកំណត់ដោយប្រព័ន្ធ GPS និងប្លង់ប្រភេទនេះមានគោលបំណងឆ្ពោះទៅរកទីតាំងភូមិសាស្រ្តនៅតាមជនបទ។ប័ណ្ណសហកម្មសិទ្ធិ “ប័ណ្ណកម្មសិទ្ធិរួម”លោក Fitzgerald បានពន្យល់ថា “ប័ណ្ណកម្មសិទ្ធិកាន់កាប់រួម ប្រើបានសម្រាប់ជនបរទេស ដែលអ្នក ដទៃទៀតមិនអាចប្រើបា្រស់បាន។” លោកបានលើកឡើងថា ប័ណ្ណកម្មសិទ្ធិរួមមានគុណសម្បត្តិជាក់ លាក់ជាច្រើន។ ក្នុងចំណោមលក្ខណៈសម្បត្តិទាំងនេះគឺជាការរឹតបណ្តឹងកម្មសិទ្ធិបរទេសឲ្យមានត្រឹម តែ ៧០ភាគរយនៃអគារ ដែលមិនឲ្យជាប់ជាន់ផ្ទាល់ដីទេ។ ចំណុចនេះអាចត្រូវអនុវត្តសម្រាប់តែការ សាងសង់អគារបន្ទាប់ពីឆ្នាំ ២០១០ និងមិនគួរសាងសង់ក្នុងចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែននៃប្រ ទេសណាមួយទេ។ប័ណ្ណកម្មសិទ្ធិរួម ក៏បានទទួលស្គាល់នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ផងដែរ។ ហើយទាំងពេលវេលា និងថ្លៃសេវានៃការផ្ទេរប្លង់ គឺស្រដៀងគ្នាទៅប្លង់រឹងនិងប្លង់រឹងប្រភេទ LMAP។សូមស្វែងរក អចលនទ្រព្យរបស់ក្រុមហ៊ុន IPS សម្រាប់លក់ និងជួល ថ្ងៃនេះ!  Click here to download your free copy!
អាផាតមេនសម្រាប់ជួលនៅខេត្តសៀមរាប ជាមួយលោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV
អាផាតមេនសម្រាប់ជួលនៅខេត្តសៀមរាប ជាមួយលោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ជាមួយនឹងកំណើនជនបរទេស និងទេសចរណ៍ នៅក្នុងខេត្តសៀមរាប មានសកម្មភាពទាក់ទាញមួយចំនួនដូចជា “ការជិះម៉ូតូធំ” និង កម្មវិធីពិសេសចូលទស្សនាប្រាសាទអង្គរវត្តដោយឥតគិតថ្លៃ។ ប៉ុន្តែថាតើទីតាំងអាផាតមេនមួយណាដែលផ្តល់នូវតម្លៃថ្លៃបំផុតសម្រាប់អ្នកទាំងផ្នែកហិរញ្ញវត្ថុ និងបទពិសោធន៍? លោក Grant Fitzgerald ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន IPSកម្ពុជា បានពិភាក្សាអំពីទីតាំងដែលមានសក្តានុពលបំផុតនៅក្នុងការវិនិយោគនៅក្នុងពេលបច្ចុប្បន្ននេះ។តើតំបន់ណាមានការពេញនិយម និងមានភាពទាក់ទាញសម្រាប់ភ្ញៀវបរទេស ដែលស្វែងរកអាផាត មេនសម្រាប់ជួលនៅក្នុងខេត្តសៀមរាប?លោក Fitzgerald បានពន្យល់ថា ជាទូទៅនៅសៀមរាបមានកន្លែងសំខាន់ល្អៗច្រើនសម្រាប់ជនបរទេស ប៉ុន្តែតំបន់ពេញនិយមបំផុតគឺវត្តដំណាក់ វត្តបូរ វត្តពោធិ៍លង្កានិងតំបន់ផ្សារថ្មី។តាមបទពិសោធន៍មួយ លោក Fitzgerald បាននិយាយថា វត្តបូរ គឺមានភាពទាក់ទាញ ដោយសារមានអាផាតមេនជាច្រើនលេចរូបរាងឡើង ត្រឹមតែ៥នាទីពីភោជនីយដ្ឋាននិងតំបន់ផាប់ស្ត្រីត។ លោកបានបន្តទៀតថាមានដើមឈើ និងបន្លែជាច្រើននៅក្នុងវត្តបូរផងដែរ។ តើអាផាតមេនសម្រាប់ជួលនៅសៀមរាបមានតម្លៃប៉ុន្មានក្នុងមួយខែ? លោក Fitzgerald បាននិយាយថា “ទីផ្សារពិតជាមានការរីកចម្រើនឡើងនៅទីនោះក្នុងពេលបច្ចុប្បន្ន ដោយសារមានការសាងសង់ជាច្រើន។” លោកបាននិយាយថាមានប្រមាណ៣០០យ៉ូនីតនៃលំនៅដ្ឋានថ្មីដែលបានដាក់ចូលនៅលើបណ្ដាញអនឡាញអចលនទ្រព្យ។លោកបានលើកឡើងថាអាផាតមេនស្តង់ដាមានមួយបន្ទប់គេងសម្រាប់ជួលនៅក្នុងខេត្តសៀមរាប មានតម្លៃ៣៥០ដុល្លារក្នុងមួយខែ។ ផ្តល់ជូនបន្ថែមនូវសេវាកម្មដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ និងសន្តិសុខ សេវាកម្មទំាងអស់នេះអាចបង្កើនតម្លៃទៅដល់ប្រហែល៥០០ដុល្លារ ទៅ ៦០០ដុល្លារក្នុងមួយខែ។អាផាតមេនប្រណិតមានតម្លៃពី ៨០០ដុល្លារ ទៅ ១២០០ដុល្លារក្នុងមួយខែ លោក Fitzgerald បាននិយាយថាការបន្ថែម២៥ ភាគរយនៃតម្លៃទាំងនោះនឹងត្រូវចំណាយសម្រាប់បន្ទប់នីមួយៗបន្ថែមទៀត។ដំបូន្មានសម្រាប់ការស្វែងរកអចលនទ្រព្យនៅក្នុងខេត្តសៀមរាប៖ លោកបាននិយាយថាតម្លៃជួលនៅក្នុងខេត្តសៀមរាបជាទូទៅមានតម្លៃថោកជាង ធៀបទៅនឹងតម្លៃជួលនៅរាជធានីភ្នំពេញ។សរុបរួមមក លោក Fitzgerald បានផ្តល់អនុសាសន៍ ឲ្យអ្នកចេះស្វែងរកផ្ទះនៅលើគេហទំព័រដែលមានព័ត៌មានថ្មីៗដូចជាគេហទំព័រ www.realestate.com.kh ឬ www.IPS-Cambodia.com ។ លោកបាននិយាយថានៅក្នុងគោលបំណងដើម្បីជៀសវាងការខកចិត្ត ដូចនេះអ្នកត្រូវទុកចិត្តភ្នាក់ងារអចលនទ្រព្យដែលជាអ្នកជំនាញក្នុងវិស័យនេះ ហើយនេះគួរជាផ្នែកចម្បងមួយនៃការពិចារណានៅក្នុងការស្វែងរកអចលនទ្រព្យ។ស្វែងរកអាផាតមេននៅក្នុងខេត្តសៀមរាបឥលូវនេះ! អាផាតមេនសម្រាប់ជួលClick here to download your free copy!
សាលារាជធានីភ្នំពេញបង្ហើបពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបក្នុងពេលឆាប់ៗ
សាលារាជធានីភ្នំពេញបង្ហើបពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបក្នុងពេលឆាប់ៗ
June 6, 2022, 11:28 p.m.
Realestate News
សាលារាជធានីភ្នំពេញគ្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបមួយកន្លែងទៀតដើម្បីតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារមកកាន់តំបន់ឬស្សីកែវត្រង់ចំណុចគីឡូម៉ែត្រលេខ៦។កាលពីព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៦ សាលារាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំជាមួយមន្រី្តជំនាញដើម្បីពិ ភាក្សាគ្នាលើគម្រោងស្ថាបនាផ្លូវថ្មី ហើយរុះរើផ្លូវដែកចាស់ចេញ។ ក្នុងឱកាសនោះដែរ លោក ប៉ា សុជាតិវង្ស ជាអភិបាលក្រុងភ្នំពេញបានមានប្រសាសន៍ទាក់ទងទៅនឹងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប។ លោកថា “ការរសាងសង់ស្ពានចម្លងថ្មីមួយនេះគឺបានត្រៀមកញ្ចប់ថវិការួចរាល់ហើយ ចំណែកឯការសាងសង់នឹងត្រូវដំណើរការក្នុងពេលឆាប់ៗនេះ។”លោកបានបញ្ជាក់ថាក្នុងជំហានបន្ទាប់មន្ត្រីជំនាញធ្វើការចុះសិក្សាពីលក្ខខណ្ឌតំបន់ និងទីតាំងដែលត្រូវសាង សង់ ដោយធ្វើយ៉ាងណាឲ្យការតភ្ជាប់គ្នាវាងត្រើយខាងលិច និងខាងកើត ដោយធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ និងសម្រួលឲ្យការធ្វើ ចរាចរណ៍កាន់តែមានភាពងាយស្រួល។ នៅក្នុងពេលបច្ចុប្បន្ននៅត្រើយខាងកើតក៏មានការអភិវឌន្ឍន៍ ជាទីក្រុងរណបថ្មីមួយដែរ។លោកបញ្ជាក់ទៀតថា៖ "សម្រាប់ត្រើយខាងលិចគម្រោងស្ពានថ្មីនឹងនឹងត្រូវភ្ជាប់មកលើផ្លូវដែកចាស់ស្ថិតនៅក្នុងសង្កាត់ឬស្សី កែវខណ្ឌឬស្សីកែវឆ្លងកាត់ផ្លូវជាតិលេខ៥ហើយឆ្លងទន្លេឆ្ពោះទៅផ្លូវលេខ៧០ទំនប់ទួលគោក។លោកអភិបាលបានលើកឡើងថា ដើម្បីដោះស្រាយលើផលប៉ះពាល់នៃការធ្វើដំណើរ ក៏ដូចជាន្លឿនដំណើរការនៃការសង់ អាជ្ញាធរក្នុងតំបន់ នឹងធ្វើការសហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីដកយកផ្លូវចាស់ចេញ ហើយជំនួសមកវិញនូវការសាងសង់ផ្លូវបេតុងទំហំទទឹង ៣០ម៉ែត្រដែលមានប្រវែងសរុប ៦គីឡូម៉ែត្រជូនប្រជាពលរដ្ឋ។លោកសង្កត់ធ្ងន់ថា នៅពេលដែលគម្រោងទំាង២នេះបានស្ថាបនារួចរាល់នោះ  បានជួយរំដោះបញ្ហាចរាចរណ៍ដ៏មមាញឹកនៅច្រកចូលក្នុងរាជធានីភ្នំពេញបានមួយចំណែកពីផ្លូវជាតិលេខ៥ត្រង់គីឡូម៉ែត្រលេខ៦ទៅដល់ស្ពានជ្រោយចង្វារ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ឬស្សីកែវនេះដែលត្រូវឆ្លងកាត់តំបន់ជ្រោយចង្វារគឺពុំចាំបាច់ទៅឆ្លងស្ពានជ្រោយចង្វារទៀតឡើយ។ទាក់ទងទៅនឹងគម្រោងថ្មីនេះ លោក អ៊ិន ស៊ីថា ជាទីប្រឹក្សាក្រុមហ៊ុន VTrust Appraisal ជឿថាគម្រោងនេះនឹងត្រូវបានសាង សង់ប្រាកដមែន ដោយសារតែវាក៏ជាផ្នែកមួយនៃផែនការយុទ្ធ សាស្រ្តរបស់រដ្ឋាភិបាលនៅក្នុងតំបន់។ លោកបានពន្យល់ថា បច្ចុប្បន្នមានផ្លូវតែផ្លូវជាតិពីរខ្សែប៉ុណ្ណោះនៅក្នុងតំបន់សម្រាប់ជាផ្លូវ ចេញចូល ទីក្រុង រួមមានផ្លូវលេខ ៥ និងលេខ៦។  នៅក្នុងឱកាសបុណ្យសំខាន់ៗដូចជា បុណ្យភ្ជំបិណ្ឌ និង បុណ្យចូលឆ្នាំខ្មែរ ការធ្វើចរាចរណ៍កាន់តែមានការលំបាក។ ដូច្នេះការកសាងផ្លូវ ឫស្ពានថ្មីនេះនឹង ជួយបន្ធូរបន្ថយស្ថានភាពចរាចរណ៍ ទាំងនៅក្នុងតំបន់ និងទីក្រុងទាំងមូល។លោកបានបន្តលើកឡើងទៀតថាការកសាងស្ពានថ្មីនេះគឺមានសារៈសំខាន់ដល់ប្រជាជនមូលដ្ឋាន។ នៅពេលដែលការសាងសង់ស្ពាននេះត្រូវបានបញ្ចប់ ផ្លូវថ្នល់ ក៏ដូចជាពាណិជ្ជកម្មផ្សេងទៀតនឹងកើត មានច្រើនឡើងនៅក្នុងតំបន់។ បន្ថែមលើសពីនេះទៅទៀត លក្ខខណ្ឌទាំងនេះនឹងនាំមកនូវការធ្វើអា ជីវកម្មបន្ថែមទៀតនៅលើផ្លូវដងផ្លូវ។ ផ្ទះអនាធិបតេយ្យមួយចំនួនក៏នឹងត្រូវកែប្រែក្លាយជាសំណង់ ដែលមានសណ្តាប់ធ្នាប់  ហើយការអភិវឌ្ឍន៍កាន់តែច្រើននឹងកើនឡើងនៅក្នុងតំបន់នោះ។នៅពេលដែលគម្រោងស្ពានថ្មីនេះបានសាងសង់តាមផែនការ នោះនឹងធ្វើឲ្យរាជធានីភ្នំពេញមានស្ពានឆ្លងកាត់ ទន្លេសាបចំនួន៤កន្លែងដូចជា ៖ ស្ពានជ្រោយចង្វារចំនួន២ ស្ពានព្រែកភ្នៅ និងស្ពានថ្មីនៅខ័ណ្ឌឫស្សីកែវនេះ ៕ ស្វែងរកព័ត៌មានពីគម្រោងអភិវឌ្ឍន៍ថ្មីៗ នៅប្រទេសកម្ពុជាជាមួយ realestate.com.kh!   Click here to download your free copy!
CREA News Page 590x250 KH
តុបតែងបន្ទប់តូចឲ្យទៅជាបន្ទប់ដែលផ្តល់នូវអារម្មណ៍ធំទូលាយ
តុបតែងបន្ទប់តូចឲ្យទៅជាបន្ទប់ដែលផ្តល់នូវអារម្មណ៍ធំទូលាយ
June 7, 2022, 4:05 a.m.
Realestate News
ទីក្រុងធំជាមួយនឹងកន្លែងរស់នៅតូចៗជារឿងដែលត្រូវបាននិយាយជាយូរមកហើយ ដោយសារតែបញ្ហាថវិកាសម្រាប់ទិញលំនៅដ្ឋាន និងការកែលំអ ឬប្រហែលដោយសារតែការខ្វះខាតធ្វើផែនការត្រឹមត្រូវ និងការច្នៃប្រឌិតថ្មី។ ខណៈពេលដែលមនុស្សមួយចំនួនបានជ្រើសរើសយកប្រើប្រាស់នៃអ្វីដែលពួកគេមិនមាន អ្នកផ្សេងទៀតបានជ្រើសរើសយកនូវអ្វីដែលពួកគេមាន ដោយព្យាយាមកែលំអ និងពង្រីកលំនៅដ្ឋានរបស់ពួកគេ ដើម្បីឲ្យមានភាពទាក់ទាញ និងមានភាពងាយស្រួលក្នុងការរស់នៅ ឫយ៉ាងហោចណាស់ គ្រាន់តែតុបតែងឲ្យមានភាពស្រស់ស្អាត។ ដូច្នេះអ្នកគួរធ្វើដូចម្តេច ប្រសិនបើអ្នកមានភាពទើសទាល់ ឬមិនមានផាសុកភាកពក្នុងការស្នាក់នៅក្នុងផ្ទះរបស់អ្នក?នេះគឺជាគន្លឹះងាយៗមួយចំនួនដើម្បីធ្វើឱ្យខុនដូតូច ផ្ទះល្វែង ឬផ្ទះអាជីវកម្មទៅជាលំនៅដ្ឋានដែលផ្តល់នូវផាសុកភាព ហើយរៀបចំនៅក្នុងគេហដ្ឋានដើម្បីឲ្យមានភាពទូលាយងាយស្រួលក្នុងរស់នៅ។ នេះអាចធ្វើឱ្យប្រសើរឡើងនៃរបៀបរស់នៅរបស់អ្នកដែលស្នាក់នៅក្នុងលំនៅដ្ឋានប្រភេទខុនដូ វាគឺជាវិធីសាស្រ្តដ៏ឆ្លាតវៃ និងមានប្រយោជន៍ដើម្បីប្រើនៅពេលដែលអ្នកចង់លក់ ឬជួលកន្លែងនោះផងដែរ។ការលេងពណ៌៖អស់រយៈពេលជាច្រើនឆ្នាំក្រុមអ្នកចិត្តសាស្ត្របានធ្វើការស្រាវជ្រាវអំពីពណ៍ ការប្រើប្រាស់ពណ៌ពិតជាដើរតួនាទីយ៉ាងសំខាន់ជាមួយអារម្មណ៍ និងឥរិយាបថរបស់យើង ក៏ដូចជាការជំរុញទៅលើការគិតរបស់អ្នកផងដែរ។ការប្រើពណ៌ច្បាស់ៗនៅលើជញ្ជាំងរបស់អ្នកអាចមើលទៅឃើញថាបន្ទប់មួយនោះមានទំហំធំជាងមុន ហេតុផលនោះដោយសារយើងទទួលបានអារម្មណ៍ថា ពណ៌ខ្មៅប្រៀបបីដូចជាគុក មឈូស និងដូចទូដាក់សំលៀកបំពាក់ វាជាពណ៌អាប់ធ្វើឲ្យបរិយាកាសតានតឹងជាទីបំផុត។ ពណ៌ភ្លឺថ្លារំឭកយើងនូវភាពស្រស់ស្រាយ នៃផ្ទៃមេឃ ឆ្នេរសមុទ្រ និងបរិយាកាសបើកចំហ ទាំងអស់នេះវាជាអំណោយផលនៃការប្រើពណ៌ និងផ្នត់គំនិតរបស់មនុស្ស។ការច្នៃប្រឌិត៖ទោះបីជាអ្នកចង់បានពណ៌ច្រើនជាងមួយពណ៌ក៏ដោយ ការប្រើតែពណ៍ច្បាស់ៗមិនមានន័យថាអ្នកមិនអាច ប្រើពណ៌ស្រមោលបែបដុតៗផ្សេងទៀតនៅលើជញ្ជាំងដើម្បីបង្កើតភាពទាក់ទាញបាននោះទេ។ វាជាតុល្យភាពនៃការជ្រើសរើសពណ៌នៃជញ្ជាំង ឲ្យសាកសមនឹងពណ៌នៃគ្រឿងសង្ហារឹមរបស់អ្នក។ លោកអ្នកអាចជ្រើសរើសគ្រឿងសង្ហារិម មានពណ៌ដូចពណ៌ជញ្ជាំង ឫមានពណ៌ខុសគ្នាតិចតួច ឬវត្ថុតំាងលំអផ្សេងៗត្រូវតែជ្រើសរើសពណ៌ឲ្យដូចគ្នា ឬពណ៌ប្រហាក់ប្រហែលគ្នា។ អ្នកក៏អាចប្រើប្រាស់ពណ៌ភ្លឺដុត ដើម្បីធ្វើឲ្យលំនៅដ្ឋានរបស់អ្នក មើលទៅមានសភាពស្រស់ស្អាតទាក់ទាញ។ធ្វើឲ្យផ្ទះរបស់អ្នកមានភាពធំទូលាយ៖តាមទំនោរធម្មតារបស់មនុស្សទូទៅដើម្បីធ្វើឲ្យទំហំលំនៅដ្ឋាន កាន់តែមានភាពធំទូលាយនៅផ្នែកកណ្តាល ពួកគេបានយកគ្រឿងសង្ហារឹមទៅដាក់នៅជាប់ជញ្ជាំង។ ប៉ុន្តែការធ្វើបែបនេះវាហាក់បីដូចជាមិនបានធ្វើឲ្យបន្ទប់ ឬគេហដ្ឋានរបស់អ្នកកាន់តែមានភាពទូលាយនោះទេ។ការផ្តល់នូវចន្លោះតូចសម្រាប់គ្រឿងសង្ហារឹមវាមិនត្រឹមតែធ្វើឲ្យបន្ទប់របស់អ្នកសល់ចន្លោះទំនេរនោះទេ ប៉ុន្តែវាធ្វើឲ្យបន្ទប់របស់អ្នកកាន់តែធំជាងមុន។ លោកអ្នកអាចរៀបចំសម្ភារៈទំាងនោះតាមលំដាប់លំដោយនៅក្នុងបន្ទប់របស់អ្នក រៀបចំវត្ថុទំាងនោះនៅតាមជ្រុងបន្ទប់ឲ្យមានសណ្តាប់ធ្នាប់ គំនិតបែបនេះជាក់ស្តែងេធ្វើឲ្យបន្ទប់ធំទូលាយជាងមុន។បើកចំហរ៖គ្រាន់តែដោយសារអ្នកកំពុងព្យាយាមធ្វើឱ្យចន្លោះនៅក្នុងបន្ទប់របស់អ្នកមើលទៅធំជាងមុនមិនមានន័យថាអ្នកមិនអាចប្រើប្រាស់ចន្លោះនៅខាងក្រៅបន្ទប់សម្រាប់ធ្វើឲ្យវាមានភាពកាន់តែប្រសើរនោះឡើយ ឧទារហរណ៍ធ្វើអាងហែលទឹកនៅខាងក្រៅ នេះជាគំនិតមួយដ៏អស្ចារ្យ។ប្រសិនបើអ្នកមានបង្អួចសូមកុំដាក់វំាងនន ការដែលគ្មានវំាងននវាមិនត្រឹមតែទទួលពន្លឺចូលក្នុងបន្ទប់ធ្វើឲ្យមានសោភ័ណភាព ប៉ុណ្ណោះទេហើយថែមទំាងធ្វើឲ្យបរិយាកាសនៅក្នុងបន្ទប់កាន់តែមានភាពស្រស់ស្រាយថែមទៀតផង។ប្រសិនបើលំនៅដ្ឋានរបស់អ្នកស្ថិតនៅចំកណ្តាលនៃផ្ទះផ្សេងៗ អ្នកអាចមានជម្រើសដោយធ្វើបង្អួចតូចទៅបន្ទប់ផ្សេងទៀត។ ឧទាហរណ៍អ្នកអាចដំឡើងបង្អួចរវាងបន្ទប់ទទួលទានពេលល្ងាចនិងផ្ទះបាយ នេះនឹងធ្វើឲ្យបន្ទប់ទាំងពីរមើលទៅមានភាពទូលាយជាងមុន។ធ្វើឲ្យក្លាយជាបន្ទប់ស្អាតបំផុត៖ហាក់បីដូចជាអ្នកឆ្ពិនភ្នែកគឺពោពេញទៅដោយល្បិច ពួកគេប្រើប្រាក់ការទាក់ទាញអារម្មណ៍ជាច្រើន ប្រើបាតដៃ ការបន្លំភ្នែក ដើម្បីបង្ហាញដល់អតិថិជនពីអ្វីដែលមាន និងមិនមាន។ យើងអាចប្រើប្រាស់គន្លឹះតាមវិធីនេះ ដូចជា ការប្រើប្រាស់កញ្ចក់ដើម្បីឲ្យមើលឃើញថាកន្លែង ឫបន្ទប់នោះធំទូលាយដោយសារទំហំដែលមើលឃើញជាទំហំផ្លាតចេញពីកញ្ចក់។តាមរៀបងាយៗ និងគន្លឹះឆ្លាតវៃនេះបានត្រូវប្រើប្រាស់ក្នុងការរចនាផ្នែកខាងក្នុងនៃបន្ទប់តូចៗសម្រាប់ពេលបច្ចុប្បន្ន បន្ទប់តូចមែន ប៉ុន្តែអ្នកមិនមានអារម្មណ៍ថាអ្នករស់នៅក្នុងបន្ទប់តូចនោះទេ។ នេះជាវិធីសាមញ្ញងាយៗ និងជាគំនិតច្នៃប្រឌិតខ្លះសម្រាប់ការតុបតែងលំអផ្ទៃខាងក្នុងបន្ទប់តូច ឲ្យអ្នកមានអារម្មណ៍ថាប្រសើរឡើង! លោកអ្នកអាចសាកល្បងប្រើប្រាស់វិធីងាយៗទំាងនេះនៅក្នុងផ្ទះរបស់អ្នកថ្ងៃនេះ!អានព័ត៌មាន និងចំណេះដឹងផ្សេងៗតាមរយៈ Realestate.com.kh news!
សិក្សាពីការអភិវឌ្ឍន៍នៃតំបន់ទួលគោក
សិក្សាពីការអភិវឌ្ឍន៍នៃតំបន់ទួលគោក
June 6, 2022, 5:06 p.m.
Realestate News
ការផ្លាស់ប្តូរពីអតីតកាលដែលគ្មានការអភិវឌ្ឍន៍ សព្វថ្ងៃនេះតំបន់ទួលគោកបានក្លាយទៅជាតំបន់ ទីប្រជុំជនមួយដែលពេញនិយម និងពោរពេញទៅដោយប្រភេទវីឡាផ្សេងៗគ្នា ដែលគេអាចជួល ឬទិញកាន់កាប់ផ្ទាល់ខ្លួន ក៏មានជាអាផាតមេន និងការិយាល័យផងដែរ។ ក្នុងតំបន់នេះ តម្លៃដីនៅមាន កម្រិតទាបជាងខណ្ឌផ្សេងៗទៀតនៅក្នុងទីក្រុងដូចជាខណ្ឌចំការមន និងខណ្ឌដូនពេញ ក្រុមគ្រួសារ មានឱកាសសម្រាប់រស់នៅក្នុងតំបន់ដែលធំទូលាយ នៅពេលដែលពួកគេបានផ្លាស់ប្តូររស់នៅទួល គោក។ តំបន់ជាយក្រុងនៃទួលគោកជាតំបន់ឧស្សាហកម្មសំខាន់របស់ទីក្រុង និងមានអ្នកស្រុកជា ច្រើននៅក្នុងតំបន់នេះធ្វើការនៅជិតៗតំបន់នេះផងដែរ។ នៅឆ្នាំ 2016 ទួលគោកត្រូវបានមើលឃើញ ថាមានការកើនឡើងយ៉ាងច្រើននូវអាជីវកម្មដូចជា ភោជនីយដ្ឋាន គ្លីនិក សាលារៀនឯកជន និងវប្បធម៌ចំរុះនៃគ្រួសារបែបខ្មែរ និងជនបរទេស។ទីផ្សារអចលនទ្រព្យមានលក្ខណៈដូចម្តេច? ទីផ្សារដីយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ  V Trust Appraisal បង្ហាញថាតម្លៃដីមានការកើន ឡើងបន្តិចនៅតំបន់នេះពីឆ្នាំ ២០១៣ ដល់ដើមឆ្នាំ ២០១៦ ដែលបានផ្លាស់ប្តូរអត្រាការប្រាក់ជា មធ្យមពី ២,១៥០ដុល្លារ ទៅ ២,៥៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ តំបន់ដែលមានពាណិជ្ជកម្មធំៗ តាមដងផ្លូវបានកើនឡើងដល់ ៥,៧៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅកណ្តាលខណ្ឌទួលគោក។ តម្លៃដីទាបបំផុតជាមធ្យមនៅសង្កាត់បឹងកក់នៅទី១ ត្រឹម១,៨២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីខ្ពស់បំផុតជាមធ្យមនៅសង្កាត់ផ្សារដេប៉ូទីបីត្រឹម ៣,៦៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ យោងតាម របាយការណ៍ V Trust ដដែល “ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ជាយភាគខាងជើងនៃខណ្ឌទួលគោកជាទិសដៅសំខាន់ទីមួយសម្រាប់ផ្លាស់ប្តូរទីលំនៅដោយសារតែតំបន់នេះនៅមានដីទំនេរច្រើន និងជាតំបន់ដែលស្ថិតនៅជិតតំបន់កណ្តាលទីក្រុងភ្នំពេញ។ "V Trust ក៏បានបានបង្ហាញដែរថា បច្ចុប្បន្ន មានទីតាំងជាច្រើននៅក្នុងសង្កាត់ទួលគោកហាក់ដូចជា បានឈានដល់តម្លៃទីផ្សារខ្ពស់បំផុតរួចទៅហើយ។ លោក ហ៊ឹម សីហា ប្រធានផ្នែកស្រាវជ្រាវរបស់ ក្រុមហ៊ុននេះបាននិយាយថា: “ទីផ្សារបានចាប់ផ្តើមដើម្បីបង្ហាញសញ្ញាណនៃការធ្លាក់ចុះចាប់តាំងពី ត្រីមាទីបួននៃឆ្នាំ ២០១៥  ពេញមួយឆ្នាំ នៃឆ្នាំ(2016) ត្រូវបានព្យាករណ៍ថាត្រូវបានធ្លាក់ចុះបន្តិច”។ប្រភេទលំនៅដ្ឋាន៖ អាស្រ័យលើចំណង់ចំណូលចិត្ត និងតម្រូវការរបស់អ្នក អ្នកអាចជ្រើសរើសយកការជួលខុនដូនៅ ទួលគោក។ អ្នកអាចជួលខុនដូមួយយូនីតមានមួយបន្ទប់គេង រួមជាមួយគ្រឿងសង្ហារិម ក្នុងតម្លៃ ១៨០ ដុល្លារក្នុងមួយខែ ចំណែឯប្រភេទខុនដូមាន៤បន្ទប់គេង ជាមួយគ្រឿងសង្ហារិមមួយឈុតក្នុងតម្លៃ ២,០០០ដុល្លារក្នុងមួយខែ នៅជិតមជ្ឈមណ្ឌល TK Avenue ។ សម្រាប់ប្រភេទយូនីតលំដាប់ខ្ពស់នៅតំបន់បឹងកក់១ មានយូនីតដែលមាន៣បន្ទប់គេង ក្នុងតម្លៃប្រមាណជា ២,១០០ដុល្លារ ក្នុងមួយខែ។សេវាកម្មអាផាតមេនមានផ្តល់ជូនយ៉ាងទូលំទូលាយ តម្លៃចាប់ផ្តើមពី៣៥០ដុល្លារ ដល់ប្រហែល ៤,000ដុល្លារ ក្នុងមួយខែអាស្រ័យលើតំបន់ សេវាកម្ម និងភាពគាប់ចិត្តផ្សេងៗទៀត។សម្រាប់ វីឡា  តម្លៃជួលមានចាប់ពី ៥៥០ដុល្លារ ឡើងទៅ អាស្រ័យលើគុណភាព ចំនួនបន្ទប់ និង សេវាកម្មដូចជាអាងហែលទឹក។ ផ្ទះវីឡាគឺមានច្រើនអាចរកបានដោយងាយមានសម្រាប់ជួល និង សម្រាប់លក់នៅទួលគោក បើធៀបទៅនឹងតំបន់សំខាន់នៅក្នុងទីក្រុងបច្ចុប្បន្ននៅមានវីឡាតិចតួច ណាស់ដែលអាចរកបាន ចំណែកតម្លៃវិញគឺថ្លៃជាងនៅទួលគោកឆ្ងាយណាស់។កំណើននៃចំនួននៃការអភិវឌ្ឍបុរីកំពុងលេចរូបរាងឡើងនៅជុំវិញតំបន់ទួលគោក ដែលមានការពេញ និយមពីសំណាក់អ្នកទិញក្នុងស្រុកដែលស្វែងរកផ្ទះដែលអាចលក់ទំនិញបាន និងវីឡាដែលហេដ្ឋា រចនាសម្ព័ន្ធល្អមានសុវត្ថិភាព និងបរិស្ថានជុំវិញល្អ។ការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម៖មានការិយាល័យសម្រាប់ជួលជាច្រើននៅទួលគោក។ តម្លៃជួលការិយាល័យទាំងនេះ មានតម្លៃទាបបំផុតចាប់ពី ៤៥០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ អ្នកក៏អាចជួលអគារកម្រិតមួយសមរម្យក្នុងតម្លៃ ៨,000 ដុល្លារក្នុងមួយខែ។ក្រៅពីការជួលការិយាល័យ សហគ្រិន អាជីវកម្មខ្នាតតូច និងការចាប់ផ្ដើមអាជីវកម្មថ្មីប្រហែលជាចង់ ស្វែងរក SmallWorld Business Center ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មតែមួយគត់  ដែលផ្ដល់នូវ ភាពងាយស្រួល សេវាកម្ម ការណែនាំ ការអភិវឌ្ឍន៍សហគមន៍ និងការផ្តល់ជូនសម្រាប់ការចាប់ផ្តើម អាជីវកម្ម។ ភាគច្រើនពួកគេផ្តល់ជូនដល់យុវជនជំនាន់ក្រោយ ប៉ុន្តែបានស្វាគមន៍ដល់សហគ្រិនទាំង អស់ដែលចង់បានការគាំទ្រ និងចែករំលែកនៅទីនេះ។  មានបណ្តុំនៃសហគ្រិនបរទេស និងក្នុងស្រុកនៅក្នុង បញ្ជីឈ្មោះរបស់ខ្លួន។ការអភិវឌ្ឍន៍ថ្មីគម្រោងខុនដូថ្មី Appenines Condominium អភិវឌ្ឍន៍ដោយក្រុមហ៊ុន KHSI Investment PTE LTD នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០១៨ ឬចុងឆ្នាំ ២០១៧។ គម្រោងនឹងក្លាយជាអគារ ដែលមានកម្ពស់ ១៧ជាន់ ហើយនឹងរួមមានយូនីតដែលមានចាប់ពី១ បន្ទប់គេង ទៅ ៣ បន្ទប់គេង។ ហើយគម្រោងនឹងមានជាសេវាកម្មខុនដូរួមគ្នា ដូចជាកន្លែងហាត់ប្រាណ ចំណតរថយន្ត និងអាងទឹកមួយ។នៅក្នុងទីតាំងដ៏ងាយស្រួលខាងមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គម្រោង TK Royal One គឺជាគម្រោងលំនៅដ្ឋាន និងការិយាល័យប្រណិត នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី នៅជិតនឹងទួលគោកបំផុត។  អចលនទ្រព្យ នេះផ្ដល់នូវអ្នករស់នៅទីនេះជាមួយនឹងទេសភាពទាំង មូលនៃ parkland និងរាជធានីភ្នំពេញ។ សេវាកម្មសម្រាប់ការរស់នៅរួមមាន កន្លែងហាត់ប្រាណ អាងហែលទឹក និងកន្លែងអង្គុយលេង និងសួនលើដំបូល។ TK Royal One នៅជិតទីស្តីការគណៈរដ្ឋមន្ត្រី ធនាគារធំៗ ផ្សារទំនើប និងស្ពានអាកាសនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីដើម្បីធានាឱ្យការធ្វើ ចរាចរណ៍មានភាពងាយស្រួល រវាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតភ្ជាប់មកកណ្តាលក្រុង។ការរស់នៅក្នុងតំបន់ទួលគោក៖តើមានសាលារៀនអ្វីខ្លះនៅក្នុងតំបន់នោះ?នៅទួលគោលមិនខ្វះសាលារៀនទេ ស្ថាប័នអប់រំនៅក្នុងតំបន់នេះបានបំពេញទៅនឹងតម្រូវការរបស់សិស្សពីថ្នាក់មត្តេយ្យរហូតដល់មហាវិទ្យាល័យ។តំបន់នេះគឺល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រស់នៅជិតស្ថាប័នអប់រំល្អៗ។មានសាលារៀនក្នុងស្រុក និងសាលាអន្តរជាតិចម្រុះគ្នានៅក្នុងតំបន់នេះដូចជា៖ សាលាអន្តរជាតិហ្វូតព្រីន សាលាអន្តរជាតិ(Learning Jungle School) សាលាអន្តរជាតិហូប, សាលាវេស្ទើនអន្តរជាតិ សាកលវិទ្យាល័យវេស្ទើន សាលាអន្តរជាតិស្ទេមហ្វត សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា វិទ្យាស្ថានបច្ចេកទេសកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ភាគច្រើននៃសាលាទាំងនេះមានការទទួលស្គាល់គុណភាពជាអន្តរជាតិពីអង្គការដូចជា៖ សមាគមន៍នៃសាលារៀន និងមហាវិទ្យាល័យនៃប្រទេសលោកខាងលិច(Western Association of Schools and Colleges) ក្រសួងអប់រំយុវជន និងកីឡា Cambridge International Examination Centre និង  International Baccalaureateតើខ្ញុំអាចធ្វើដំណើរជុំវិញទីក្រុងបានដោយរបៀបណា?មានមធ្យោបាយមួយចំនួននៃការដឹកជញ្ជូនដែលអ្នកប្រហែលជាស្គាល់ដូចជា៖ តាក់ស៊ី តុតុ និងរថយន្តក្រុងសាធារណៈ។ម៉ូតូឌុប បានបម្រើជាប្រភពនៃប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងស្រុក តុតុ និងម៉ូតូឌុបអាចជាវិធីងាយស្រួលបំផុត និងលឿនបំផុត ដើម្បីធ្វើដំណើរជុំវិញទីក្រុង ប្រសិនបើអ្នកមិនមានរថយន្តផ្ទាល់ខ្លួនទេ  ប៉ុន្តែខ្សែរថយន្ដក្រុងក្នុងរាជធានីភ្នំពេញក៏ឆ្លងកាត់តាមតំបន់ទួលគោកនេះដែរ។ស្ថានីយ៍រថយន្តក្រុងនៅក្នុងតំបន់នេះរួមមានស្ថានីយ៍រថយន្ដក្រុងផ្សារដើមគរ និងស្ថានីយ៍រថយន្តក្រុង កំពតអ៊ិចប្រេសលីម៉ូហ្ស៊ីន។តើហេដ្ឋារចនាសម្ព័ន្ធនៅទួលគោកការមានលក្ខណៈដូចម្តេច?មានផ្លូវសំខាន់ពីររួចទៅហើយ គឺមហាវិថីម៉ៅសេទុង និងមហាវិថីសហព័ន្ធរុស្ស៊ី  ដែលភ្ជាប់ទួល គោកទៅខណ្ឌផ្សេងនៅរាជធានីភ្នំពេញ ធ្វើឱ្យខណ្ឌ និងសង្កាត់អាចចេញចូលបាន និងធ្វើឲ្យអ្នករស់នៅខណ្ឌទួលគោកធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញឆាប់រហ័ស។ស្ពានអាកាសមហាវិថីសហព័ន្ធរុស្ស៊ីតភ្ជាប់ទួលគោកទៅនឹងផ្នែកខ្លះនៃទីក្រុងបានធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំង ហើយការកកស្ទះចរាចរដែលធ្លាប់កើតមាននៅផ្លូវបំបែកសំខាន់ទាំងនេះបានថយចុះយ៉ាង ខ្លាំង។ ផ្លូវហាណូយមើលឃើញថាមានការប្រសើរឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន។ ការអភិវឌ្ឍដែលកំពុងដំណើរការនៅតំបន់បឹងកក់នឹងបន្ធូរបន្ថយសម្ពាធលើហេដ្ឋារចនាសម្ព័ន្ធនៅ ទួលគោកដំណើរដែលមានការរីកចម្រើនទៅមុខ។ប្រសិនបើខ្ញុំមានជម្ងឺ? តើនៅតំបន់ទួលគោលមានមណ្ឌលសុខភាពដែរឫទេ? តំបន់ទួលគោកមិនខ្វះមន្ទីរពេទ្យនោះទេ ទួលគោកមានស្ថាប័នកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យ កុមារជាតិ មន្ទីរសម្រាកព្យាបាល  និងមន្ទីរពេទ្យសម្ភព ទួលគោក មន្ទីរពេទ្យប៊ីយ៉ូរម៉ដភ្នំពេញ និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ វាក៏ជាទីតាំងនៃក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា ផងដែរ។សម្រាប់តម្រូវសុខភាពមាត់ធ្មេញ អ្នកអាចបង់ទៅគ្លីនិកព្យាបាលធ្មេញ Le Sourire ដែលមានទីតាំង ស្ថិតនៅមហាវិថីសហព័ន្ធ រុស្ស៊ី គ្លីនិកមន្តសាស្រ្តអាមេរិកកាំងនៅផ្លូវ ២៨៩។តើតំបន់ន់ទួលគោកងាយនឹងទទួលរងគ្រោះធម្មជាតិដែរឫទេ?ពេលដែលរដ្ឋាភិបាល និងវិស័យឯកជនបានធ្វើការអភិវឌ្ឍន៍នៅតំបន់បឹងកក់ ប្រព័ន្ធលូបង្ហូរទឹកត្រូវ បានដំឡើងដើម្បីការផ្ទេរទឹកទៅទន្លេដែលនៅជុំវិញនោះ ដោយសារពីមុនក្នុងតំបន់នេះមានបឹងដែល បានជួយគ្រប់គ្រងលើទឹកជំនន់នៅក្នុងតំបន់នេះ។ ប៉ុន្តែចាប់តាំងពីមានការអភិវឌ្ឍតំបន់បឹងកក់នេះ ទឹកជំនន់បានក្លាយជាបញ្ហានៅក្នុងតំបន់ជុំវិញដូចជា ទួលគោកនិងដូនពេញ។ ប៉ុន្តែមិនមែនត្រូវទីតាំង ទាំងអស់នៅទីនេះ សុទ្ធតែងាយជន់លិចនោះទេ។  កន្លែងនេះ “គ្មានទឹកជំនន់ ទេ”  គឺបានក្លាយជាលក្ខណៈពិសេសសម្រាប់អចលនទ្រព្យមួយចំនួនសម្រាប់លក់ ដែលមាននៅក្នុង បញ្ជីអចលនទ្រព្យ អនឡាញ។  ដូច្នេះប្រសិនបើអ្នកកំពុងសម្លឹងមើលអចលនទ្រព្យជាប់ដីនៅទួល គោក ជាការល្អបំផុត ត្រូវពិនិត្យមើលជាមួយភ្នាក់ងារអចលនទ្រព្យ និងម្ចាស់ពីមុន/ អ្នកជួលពីមុនមក ថាតើពេលអនាគត ផ្ទះរបស់អ្នក និងនៅតាមផ្លូវដែលអ្នករស់នៅ ជាតំបន់មានទឹកជំនន់ទឹកជំនន់ដែរ ឫក៏អត់។ ប្រសិនបើ អ្នកមិនបានសួរឲ្យច្បាស់លាស់ទេ អ្នកនឹងមានការភ្ញាក់ផ្អើលនៅរដូវវស្សាឆ្នាំ ក្រោយ!ការកំសាន្តពេលរាត្រីនៅទួលគោកមានអ្វីខ្លះ?បើទោះបីគេស្គាល់ថាជាតំបន់ស្ងប់ស្ងាត់ទួលគោកមានកន្លែងជាច្រើន សម្រាប់សម្រាកលំហែកាយ បន្ទាប់ពីធ្វើការងារក្នុងមួយថ្ងៃពេញ។ ប្រសិនបើអ្នកចង់ចេញទៅក្រៅដើម្បីភាពសប្បាយរីករាយ មួយចំនួនដូចជា៖ ខារ៉ាអូខេ ញ៉ាំអាហារ និងជួបជុំមិត្តភក្តិ អ្នកអាចទៅកាន់ KTV និងភោជនីយដ្ឋានដែល មានទីតាំងស្ថិតនៅទីនេះ។  អ្នកអាចជ្រើសយកRomantic KTV  ភោជនីយដ្ឋាន M2 & KTV ភោជនីយដ្ឋាន Moonlight & KTV និងមានផ្សេងៗទៀតជាច្រើន។ប្រសិនបើអ្នកចង់រាំលេងកំសាន្ត និងស្តាប់តន្ត្រី ក៏មានក្លឹបរាត្រី Egypt Nightclub នៅលើផ្លូវ ១១២ នៅបឹងកក់លើកទី២ វាមានកន្លែងរាំធំទូលាយ បទចម្រៀងក្នុងស្រុកពិរោះៗ  ម្ហូបអាហារ និងភេសជ្ជៈ និង បើកពីម៉ោង ៨:00 យប់ ដល់ម៉ោង ៨:00 ព្រឹក។តើមានកន្លែងដើម្បីទិញទំនិញ និងការបរិភោគអាហារនៅទួលគោក?មានផ្សារទំនើបជាច្រើន និងកន្លែងគាប់ចិត្តនៅក្នុងតំបន់ដូចជា ហ៊ីន សុខា ប៉ុន្តែមនុស្សភាគច្រើនចង់ បើកកន្លែងលក់ឥវ៉ាន់នៅខាងក្រៅ TK Avenue។សម្រាប់អ្នកដែលចង់ស្វែងរកម្ហូបបែបអន្តរជាតិ និងចង់ធ្វើការទិញទំនិញ ឬមើលខ្សែភាពយន្ត ជម្រើសល្អបំផុតរបស់អ្នកគឺនៅ TK Avenue។  ការដើរទិញឥវ៉ាន់ និងការញ៉ាំអាហារនៅផ្លាហ្សាពេញ និយមសម្រាប់អ្នកក្នុងស្រុក និងជនបរទេស មជ្ឈមណ្ឌល TK Avenue មានអាហារបារាំង កូរ៉េ ជប៉ុន និងអាមេរិកសម្រាប់ផ្តល់ជូន និងមានជាច្រើនមុខផ្សេងទៀត។ អ្នកក៏អាចទស្សនាខ្សែភាពយន្ដថ្មីបំផុតលើអេក្រង់ដ៏ធំ។ ផ្លាហ្សាក៏មានផ្សារទំនើបរបស់ខ្លួនផ្ទាល់ផងដែរ ប្រសិនបើអ្នកត្រូវការទិញគ្រឿងទេស ខណៈពេលដែលអ្នកនៅទីនោះ។សែ្វងរកការលក់រាយជាច្រើន  គ្រឿងអេឡិចត្រូនិក និងអាជីវកម្មលើអាហារ & ភេសជ្ជៈ ដូចជា Dairy Queen,  Chatime, កាហ្វេប្រោន, Breadtalk, Penshoppe,Romanson, Pedro, Chateau De Sable, Lily, ក្រុមហ៊ុន Sony, OSIM និង Esprit ។ប្រសិនបើអ្នកចង់បានជម្រើសច្រើននៃអាហារ ភេសជ្ជៈ និងផលិតផ្សេងៗ  អ្នកប្រហែលជាចង់រកមើលនៅក្នុងផ្សារថៃហួត គ្រាន់តែធ្វើដំណើរមួយភ្លែតពី TK Avenue។ វាត្រូវបានសាងសង់ដើម្បីបម្រើ សេចក្តីត្រូវការទាំងអ្នកក្នុងស្រុក និងជនបរទេស ដោយការផ្តល់នូវផលិតផលក្នុងស្រុក និងអន្តរជាតិ ដែលអ្នកកម្រនឹងរកឃើញមាននៅកន្លែងផ្សេង។ ប៉ុន្តែក៏មានទីផ្សារផ្សេងទៀតនៅក្នុងតំបន់នេះដូចជាផ្សារដើមគរ ផ្សារនាគមាស និងផ្សារផ្លែឈើ។មានភោជនីយដ្ឋានជាច្រើននៅតំបន់ទួលគោក ប៉ុន្តែមួយដែលមានការពេញនិយមច្រើនក្នុងតំបន់នេះ គឺសាខាមួយរបស់ភោជនីយដ្ឋានអាហារសមុទ្រស្រស់ Sonivid ដែលមានបម្រើសេវាម្ហូបសមុទ្រ ច្រើនមុខតាមបែបអាស៊ី។ ប៉ុន្តែប្រសិនបើបែបនេះមិនពេញចិត្តអ្នកទេ អ្នកអាចចូលទៅកាន់ Burger King ហាងរតនាស្រីម៉ៅមាន ហាងMetro Azura   ភោជនីយដ្ឋាន The Blue Pumpkin អាហាកូរ៉េ J8 Korean Grill & Casual Dining ឬហាងRed Wine House ដើម្បីបំពេញតាមការចំណង់របស់អ្នក។តំបន់ទួលគោកនឹងក្លាយជាទីតាំងផ្សារទំនើបអ៊ីអនទី២  ដែលមានចំនួនបួនជាន់លើផ្ទៃដីសរុប ចំនួន ១៥១,០០០ ម៉ែត្រការ៉េ ដែលមានគោលបំណងដើម្បីបំពេញតាមកំណើនឡើងនៃចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមានជីវភាពមធ្យម។ ផ្សារទំនើបអ៊ីអនទី២  ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ ការសាងសង់នៅនៅខែឧសភាឆ្នាំ២០១៨ ។តើកន្លែងហាត់ប្រាណ និងមជ្ឈមណ្ឌលសុខភាពនៅទួលគោកមាននៅឯណា?សម្រាប់កន្លែងហាត់ប្រាណ មានច្រើននៅក្នុងតំបន់នេះដូចជា៖ Core Fitness Center  តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងមជ្ឈមណ្ឌល SeaStone Fitness Center  តាមបណ្តោយផ្លូវ ២១៩។ប៉ុន្តែប្រសិនបើអ្នកកំពុងសម្លឹងរកសកម្មភាពមួយចំនួនតាមរយៈការលេងកីឡា  មានមជ្ឈមណ្ឌលកីឡានៅទួលគោកចំនួន២ ដែលជាកន្លែងដែលអ្នកអាចលេងបាល់ទាត់  កីឡាវាយសី និងសកម្មភាពផ្សេង ទៀតផងដែរ។ បញ្ជីនេះរួមបញ្ចូលទាំងក្លឹបកីឡា Akira ក្លឹបកីឡាទួលគោក ក្លឹបPremium Sport Club និងក្លឹបបាល់ទាត់ Ramar។ប្រសិនបើអ្នកអស់កម្លាំងលេខកីឡា សេវាកម្មស្ប៉ា ដូចជាម៉ាស្សា ស្ទីម សូណា TK  និងសណ្ឋាគារ New Men City Hotel & Spa កំពុងរង់ចាំអ្នកដើម្បីជួយឱ្យអ្នកបានសម្រាក។តើរស់នៅតំបន់ទួលគោក ខ្ញុំត្រូវចំណាយអស់ប៉ុន្មាន?ក្នុងការស្ទង់មតិរបស់Numbeoនាពេលថ្មីៗ បានបង្ហាញថាសំបុត្រនៃការដឹកជញ្ជូនមួយជើង អាចនឹងចំណាយអស់ជាមធ្យម ២ដុល្លារ  និងចំណាយលើការដឹកជញ្ជូនប្រចាំខែ ២៩.៦៩ ដុល្លារ។ ក្នុងពេលដំណាលគ្នា រថយន្តតាក់ស៊ីមាន តម្លៃចាប់ពី ១ ដុល្លារ សម្រាប់ការធ្វើដំណើរជិតៗនៅក្នុងទីក្រុង។ ប្រសិនបើអ្នក មានរថយន្តផ្ទាល់ខ្លួនវិញនោះ តម្លៃប្រេងសាំងនៅក្នុងរាជធានីភ្នំពេញត្រូវបានគេរំពឹងថា  ០.៩៣ ដុល្លារ ក្នុងមួយលីត្រ។អាស្រ័យលើការប្រើប្រាស់របស់អ្នក ថ្លៃទឹកភ្លើងអាចមានតម្លៃផ្សេងគ្នា ប៉ុន្តែតម្លៃជាមូលដ្ឋានដូចជា៖  ថ្លៃ សំរាម ថ្លៃទឹក និងថ្លៃអគ្គិសនីគឺជាមធ្យម ៨៤,១២ ដុល្លារក្នុងមួយខែ សម្រាប់អាផាតមេន មានបន្ទប់ មួយ និងថ្លៃអ៊ិនធើណិប្រហែល ៣៤ដុល្លារ សម្រាប់១០Mbpsទិន្នន័យគ្មានដែនកំណត់។ ហៅទូរស័ព្ទចេញមួយនាទី នៅលើទូរស័ព្ទបង់ប្រាក់ជាមុនរបស់អ្នកចំណាយត្រឹមតែ ០,០៦ ដុល្លារ។សម្រាប់ថ្លៃអាហារ  ទឹកដោះគោគឺ ២,៣៦ដុល្លារក្នុងមួយលីត្រ  ស៊ុតមួយឡូ(១០)មានតម្លៃ ១,៥៥ ដុល្លារ  អង្ករមួយគីឡូក្រាមគឺ ១,០៣ ដុល្លារ នំប៉័ងមួយចំណិត ១,៣៣ដុល្លារ និងទឹកតម្លៃ ០,៧៧ ដុល្លារ ក្នុង១,៥លីត្រ។ តម្លៃអាហារអាចខុសគ្នា។ អាហារនៅក្នុងភោជនីយដ្ឋានដែលមានតំលៃថោក តម្លៃមធ្យម ២,៧៥ដុល្លារ សម្រាប់ម្នាក់។ អាហារបីមុខផ្សេងគ្នាសម្រាប់មនុស្សពីរនាក់នៅភោជនីយ ដ្ឋានថ្នាក់មធ្យមមានតម្លៃប្រហែល ១៦ ដុល្លារ។សិក្សាបន្ថែមអំពីវិស័យអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ!
អគារពាណិជ្ជកម្មកំពស់៧៨ជាន់នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំក្រោយ
អគារពាណិជ្ជកម្មកំពស់៧៨ជាន់នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំក្រោយ
June 6, 2022, 8:10 p.m.
Realestate News
Events & Announcements
មុខមាត់ទីក្រុងភ្នំពេញពិតជាបានផ្លាស់ប្តូរគួរឲ្យភ្ញាក់ផ្អើល ក្នុងមួយទសវត្សរ៍ចុងក្រោយនេះដែលសំណង់អគារកប់ពពកកំពុង តែសាងសង់សព្វថ្ងៃនេះបានប្រែក្លាយទីក្រុងខ្មោចនេះទៅជាទីក្រុងប្រកបដោយភាពស៊ីវិល័យថ្មី និងរសរវើកមួយក្នុងពិភព លោក។វត្តមានអគារពាណិជ្ជកម្មកំពស់៧៨ជាន់ ជាលើកតំបូងនៅទីក្រុងភ្នំពេញនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ នឹងបន្ថែមលើចំនួនអគារខ្ពស់ៗជាង៦០០អគារនៅទីក្រុងនេះ ដែលនេះជាមោទនភាពមួយរបស់កម្ពុជា បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ីបានដាក់ឈ្មោះថ្មីឲ្យកម្ពុជា “ជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់អាស៊ី”។បុគ្គលិកក្រុមហ៊ុនយុង ឆ័ងបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការឌីសាញប្លង់អគារនេះបានបញ្ចប់ហើយ និងគ្រោងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខ ប៉ុន្តែសាលតាំងបង្ហាញគម្រោងនេះនឹងបើកដំណើរការនៅខែវិច្ឆិកាឆ្នាំនេះ។លោកបន្តថា អគារនេះនឹងប្រើប្រាស់ចម្រុះ រួមមានផ្សារទំនើប ខុនដូ និងសណ្ឋាគារ ព្រមទាំងមានអាងហែលទឹក និងភោជនីយដ្ឋានវិលលើអាកាសនាជាន់ទី៧៨ផងដែរ។លោកបន្តថា ផែនការប្រើប្រាស់អាគារនេះលំអិត ក៏បានបញ្ចប់ផងដែរ ប៉ុន្តែលោកបដិសេធមិននិយាយលំអិតនោះទេ។ គម្រោងនេះបានទទួលការអនុម័តយល់ព្រមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចហើយ។លោកសេង ឡូតអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងថា ក្រសួងបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនយន្តជ័ង រៀលអេស្ទេត ដើម្បីសាងសង់អាគារកំពស់៧៨ជាន់នេះរួចហើយ។អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា តាមព៌តមានដែលអ្នកនាងទទួលបាន អគារនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលនឹងសាងសង់នៅពេលខាងមុខនេះ ប៉ុន្តែដោយសារទីផ្សារនេះមិនសូវល្អ គម្រោងនេះអាចពន្យាពេលសាងសង់។ អ្នកនាងបន្តថា តាមអ្វីដែលជាភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនទៅលើអាគារនេះ គំរោងនេះនឹងមិនមានបញ្ហានោះទេ សម្រាប់ទីផ្សារកម្ពុជា។ អ្នកនាងបន្តថាគម្រោងនេះមានទីតាំងនៅក្រោយអគារ The Bridge ដែលមានទីតាំងនៅក្បែរកោះពេជ្រ ទោះជាយ៉ាងណាអ្នកនាង មិនបញ្ជាក់ឲ្យដឹងពីព៌តមានលំអិតរបស់គំរោងនេះនោះទេ។ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថាគម្រោងអគារកប់ពពកនេះនឹងវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន ស្ថិតនៅលើផ្ទៃដី៤៥០០ម៉ែត្រការ៉េដែលមានតំលៃក្រោម២០លានដុល្លារអាមេរិក។ លោកបន្តថាប្រសិនជាម្ចាស់គម្រោងមានប្រាក់គ្រប់គ្រាន់ ដើម្បីសាងសង់អគារបញ្ចប់គម្រោងនេះ អគារធំបែបនេះនឹងមិនបញ្ហាសម្រាប់ទីផ្សារនេះនោះទេ។ប្រសិនជាអគារនេះសាងសង់បញ្ចប់ វានឹងក្លាយជាអគារខ្ពស់ជាងគេទី២នៅទីក្រុងភ្នំពេញ បន្ទាប់ពីអាគារមជ្ឈមណ្ឌលពាណិជ្ជ កម្មថៃ ប៊ុនរ៉ុង១៣៣ជាន់ និងមានកំពស់៥០០ម៉ែត្រ។លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា កម្ពុជាមានបទបញ្ញត្តិស្តីពីការកំណត់កំពស់អគាររួចហើយ ដូច្នេះប្រសិនជាយើងអនុវត្តន៍ច្បាប់បញ្ញត្តិដែលមានបានល្អ វាមិនត្រឹមតែជួយការពារបាននូវបេតិកភ័ណ្ឌក្នុងទីក្រុងនោះទេ តែវានឹងរក្សាបាននូវទេសភាព សោភ័ណភាព និងកាត់បន្ថយបាននូវផលប៉ះពាល់បរិស្ថានផងដែរ។ លោកបន្តថាតាមធម្មតាការសាងសង់អាគារខ្ពស់បែបនេះ ក្រុមហ៊ុនបានសិក្សាពីបទដ្ឋានបច្ចេកទេសអស់ហើយ ចំណែកក្រសួងជំនាញគ្រាន់តែជាអ្នក ពិនិត្យលើបទដ្ឋានសំណង់ ដើម្បីធ្វើឲ្យប្រាកដថាក្រុមហ៊ុនគោរពបានតាមគោលការ ណ៍ស្នើសុំឬអត់ប៉ុណ្ណោះ។លោកបន្តថា “ការមានអាគារខ្ពស់ៗបែបនេះវាជាមោទនភាពជាតិ ព្រោះវាមិនត្រឹមតែជួយដល់សេដ្ឋកិច្ចនោះទេតែវាក៏ផ្តល់ការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ”។ទទួលព័ត៌មានថ្មីៗអំពីគម្រោងអភិវឌ្ឍន៍នានាតាមគេហទំព័រ Realestate.com.khអត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68
ទីក្រុងខាមខូបានក្លាយជាបេះដូងនៃចំណុចកណ្តាលនៅភាគខាងជើងរាជធានី
ទីក្រុងខាមខូបានក្លាយជាបេះដូងនៃចំណុចកណ្តាលនៅភាគខាងជើងរាជធានី
June 7, 2022, 4:51 a.m.
Realestate News
ប្រហែលជាមួយទស្សវត្សមុនតំបន់ទីក្រុងខាមខូ គ្រាន់តែជាតំបន់បឹងមួយប៉ុណ្ណោះនៅរាជធានីភ្នំពេញគឺបឹងពោងពាយ។ នៅពេលនោះ តំបន់នេះត្រូវចាត់ទុកជាតំបន់ចុងភាគខាងជើងតំបន់ទួលគោក ដែលជាតំបន់លំនៅស្ថាន សម្រាប់អ្នកមានជាយូរមកហើយ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន ទិដ្ឋភាពនេះបានផ្លាស់ប្ដូរយ៉ាងខ្លាំងដោយបានប្រែក្លាយជាមជ្ឈមណ្ឌលភាគខាងជើងរាជធានី។ចាប់តាំងពីគម្រោងទីក្រុងរណបដំបូងបំផុត ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០០៥មកក្រុមហ៊ុន World City Co., Ltd.ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ CAMKO City បាននាំមកនូវបរិបទតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម និងជំនួញស្តង់ដាពិភពលោកជាលើកដំបូងក្នុងទីផ្សារអចលទ្រព្យ។ទោះបីជាសកម្មភាពអភិវឌ្ឍន៍មានល្បឿនយឹតយ៉ាវបណ្ដាលមកពីភាពចលាចលពីខាងក្រៅដូចជា វិបត្តិសេដ្ឋកិច្ចពិភពលោក កង្វះខាតហិរញ្ញវត្ថុ និងវិបត្តិហិរញ្ញវត្ថុរបស់ដៃគូយ៉ាងណាក៏ដោយ  បច្ចុប្បន្ននេះយើងសង្កេតឃើញថាតំបន់នេះក្លាយជាតំបន់ ដែលអ្នកស្វែងរកលំនៅដ្ឋាន ចាប់អា រម្មណ៍បំផុតក្នុងការមកតាំងទីលំនៅ។ប្រជាជនប្រហែល១.៥០០នាក់មានសញ្ជាតិផ្សេងៗគ្នាកំពុងតាំងលំនៅនៅទីក្រុងCAMKO ប្រែក្លាយតំបន់នេះជាតំបន់ទាក់ ទាញជនបរទេស។ តំបន់លំនៅស្ថានR1រួមមានអគារខុនដូសាងសង់រួចរាល់ចំនួន៨អគារ ដែលមានចំនួន៤៤១យូនីត ផ្ទះល្វែង១៦៤ខ្នង វីឡា១៨ខ្នង និងហាងទំនិញតាមផ្លូវចំនួន៣០កន្លែង ជាតំបន់ដែលមានបរិយាកាសរស់នៅគួរឲ្យទាក់ទាញ និងប្រកបដោយផាសុកភាព។ ខុសប្លែកគ្នាពីតំបន់លំនៅស្ថានកណ្ដាលក្រុងតំបន់លំនៅដ្ឋាននេះមានចំណតរថយន្តគ្រប់គ្រាន់ព្រមទាំងទេសភាពស្រស់ត្រកាល ដែលគ្រួសារអាចចំណាយពេលជាមួយគ្នានៅក្រៅផ្ទះប្រកបដោយសុវត្ថិភាព នៅអាងហែលទឹក កន្លែងហាត់ប្រាណ សួនកុមារ និងផ្លូវដើរ។តំបន់នេះ ក៏ជាសួនក្នុងក្រុងសម្រាប់ប្រជាជនដែលស្នាក់នៅក្នុង និងជុំវិញទីក្រុងCAMKOនេះផងដែរ។ យើងពិតជាងាយនឹងឃើញប្រជាជនមកហាត់ប្រាណពេលព្រឹក និងញ៉ាំអាហារខាងក្រៅនៅពេលល្ងាច។ សេវាកម្ម សន្តិសុខ ថែទាំ និងអ៊ិនធឺណែតក៏មានកម្រិតខ្ពស់ផងដែរ។ ជាពិសេសសព្វថ្ងៃនេះល្បឿនអ៊ិនធឺណែត ត្រូវបានតម្លើងដល់ល្បឿនអតិបរមា160mbps ដើម្បីផ្តល់នូវសេវកម្មអ៊ិនធឺណែតក្នុងលំនៅដ្ឋាន ចំណាតថ្នាក់ទី១នៅក្នុងប្រទេសកម្ពុជា។វីឡាប្រណិតៗមួយចំនួនក្នុងគម្រោង R2 Secret Garden កំពុងបញ្ចប់ការសាងសង់ជាបណ្ដើរៗ និងអាចចូល ស្នាក់នៅបាន។ អចលនទ្រព្យដ៏ប្រណិតបំផុតទាំងនេះ នឹងធ្វើឲ្យតំបន់លំនៅស្ថានដែលមានស្រាប់នេះកាន់តែមានតម្លៃថែមទៀត។សកម្មភាពពាណិជ្ជកម្មកាន់តែរស់រវើក។ ចំនួនម្ចាស់អាជីវកម្មកាន់តែមានច្រើនឡើងជាលំដាប់ នៅតាមហាង នានាដែលស្របនឹងមហាវិថីអង្គរទំហំ៣០ម៉ែត្រ ចំកណ្ដាលទីក្រុងCamKoហើយម្ចាស់ហាងទាំងនោះហាក់ដូចជាពេញចិត្តនឹងភាពរីកចំរើន នឹងកំណើនអ្នកស្នាក់នៅ និងអ្នកដើរលំហែនៅទីនេះ។ក្រុមហ៊ុន World City Co., Ltd. បានចាប់ផ្ដើមដំណើរឡើងវិញនូវគម្រោងខុនដូដែលត្រូវបានផ្អាក និងកំពុងរៀបចំ យ៉ាងយកចិត្តទុកដាក់ក្នុងការចាប់ដំណើរការគម្រោងថ្មីៗរបស់ខ្លួន ។ចំពោះគម្រោងថ្មីៗលោកLEE SeungHyung អនុប្រធានជាន់ខ្ពស់នៃគម្រោងទីក្រុង CamKo បានលើកឡើងថា “ឥឡូវនេះ គម្រោងជាបន្តបន្ទាប់របស់យើងកំពុងស្ថិតក្នុងដំណាក់កាលធ្វើផែនការ និងរៀបចំដោយប្រុងប្រយ័ត្ន។ ទីផ្សារអចលនវត្ថុ ជាពិសេសនិន្នាការលើការវិនិយោគអចលនវត្ថុ និងតម្រូវការទីផ្សារបានផ្លាស់ប្ដូរ។គម្រោងបន្ទាប់របស់យើង នឹងឆ្លើយតបទៅនឹងនិន្នាការខាងលើនេះ”។លោកLEEបន្តទៀតថា “ខណៈពេលដែលចំនួនប្រជាជនបន្តកើនឡើងក្នុងតំបន់នេះ តម្រូវការលើបរិក្ខាបំរើអោយ វិស័យពាណិជ្ជកម្ម និងអាជីវកម្មខ្នាតធំក៏កាន់តែខ្លាំងដែរ។ ដូច្នេះ យើងកំពុងរៀបចំតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញ និងវិថីធំៗក្នុងដីឡូតិ៍C10 នៅចន្លោះអគារខុនដូតំបន់ R1 និងតំបន់វីឡា R2 Secret Garden។ ជាមួយគ្នានេះដែរ យើងក៏បានរៀបចំរួចរាល់ហើយនូវគម្រោងអភិវឌ្ឍក្នុងតំបន់ M6 ដែលស្ថិតនៅភាគខាងជើងនៃតំបន់អគារខន់ដូរR1 ដែលយើងនឹងគ្រោងជាការអភិវឌ្ឍន៍ ចម្រុះនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អគារការិយាល័យ តំបន់លំនៅស្ថានសេវាកម្ម និងហាងលក់ទំនិញរាយ។ គម្រោងថ្មីទាំងនេះ នឹងចាប់ផ្ដើមជាបន្តបន្ទាប់យ៉ាងសមស្រប”។ចុងក្រោយនេះ ការចូលរួមចំណែកគោលនយោបាយជាតិស្ដីពីលំនៅស្ថាន គឺជាចំណាប់អារម្មណ៍ធំបំផុតរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ។ កំណើនតម្រូវការលំនៅស្ថាន និងកង្វះខាតការផ្ដល់លំនៅស្ថានដែលមានតម្លៃសមរម្យនោះ បានក្លាយជាក្ដីកង្វល់ដ៏ធំក្នុងសង្គម។ យើងបានលឺថាទីក្រុងខាមខូ បានរៀបចំការផ្គត់ផ្គង់អគារ លំនៅដ្ឋានសម្រាប់អ្នកមានកម្រិតជីវភាពមធ្យមរួចរាល់ហើយដែរ ដោយគ្រាន់តែរង់ចាំពេលវេលាចាប់ផ្ដើមប៉ុណ្ណោះ ដោយសារតែគម្រោងនេះបានឃើញនូវតម្រូវការនៃលំនៅដ្ឋានដែលមានតម្លៃសមស្របនេះ។ការអភិវឌ្ឍន៍នៅតំបន់ជុំវិញទីក្រុងCamKo ក្នុងខណ្ឌសែនសុខ និងឬស្សីកែវ ក៏កំពុងមានសកម្មភាពខ្លាំងក្លាគួរជាទីកត់សម្គាល់ផងដែរ។ នាពេលថ្មីៗនេះ នៅភាគខាងលិចទីក្រុង CamKo អគារផ្សារទំនើប AEON Mall ទីពីរបានចាប់ដំណើរការសាងសង់ហើយ និងរំពឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងឆ្នាំ២០១៨។ នៅចុងភាគខាងជើងទីក្រុងCamKoសាលាAustralian International School Phnom Penh (AISPP) ដ៏ល្បីល្បាញក៏នឹងបញ្ចប់ការសាងសង់ផងដែរ។ លើសពីនេះទៅទៀត គម្រោងលំនៅស្ថានទ្រង់ទ្រាយធំដ៏ទាក់ទាញជាច្រើនក៏បានបញ្ចប់ការសាងសង់រួចរាល់ និងខ្លះទៀតកំពុងដំណើការសាងសង់នៅជិតគម្រោងទីក្រុងខាមខូនេះដែរ។ជាមួយនឹងការអភិវឌ្ឍន៍ទាំងក្នុងទីក្រុងCamKo និងតំបន់ជុំវិញនោះ ព្រមទាំងការពង្រីករាជធានីភ្នំពេញ យើងរំពឹងទុកថានឹងបានឃើញ និងរីករាយជាមួយនឹងការប្រែក្លាយតំបន់នេះជាទីក្រុងរណបស្ដង់ដារអន្តរជាតិដូចដែលគម្រោងទីក្រុង CamKo បានរំពឹងទុកពីមុន។ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើ Realestate.com.kh!អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយការចេញផ្សាយទស្សនាវដ្តីអចលនទ្រព្យ  Property View របស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68
និន្នាការរស់នៅខុនដូរបស់ប្រជាពលរដ្ឋខ្មែរនឹងកើនឡើង ពេលដីក្នុងទីក្រុងឡើងថ្លៃ
និន្នាការរស់នៅខុនដូរបស់ប្រជាពលរដ្ឋខ្មែរនឹងកើនឡើង ពេលដីក្នុងទីក្រុងឡើងថ្លៃ
June 6, 2022, 5:05 p.m.
Realestate News
ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកជំនាញនៅតែអះអាងពីគោលជំហរ និងភាពជឿជាក់លើការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសការវិនិយោគអគារខុនដូ ព្រោះថានិន្នាការរបស់ប្រជាពលរដ្ឋខ្មែរទាក់ទង នឹងការរស់នៅខុនដូនឹងកើនឡើងច្រើននៅថ្ងៃអនាគត ខណៈដែលតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញបានកើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ។លោក ឃាង ពុទ្ធី នាយកក្រុមហ៊ុនស្លឹកប្ញទ្ធរៀលធីបាននិយាយថា មិនយូរទេនិន្នាការរស់នៅតាមខុនដូ របស់ប្រជាពលរដ្ឋខ្មែរនឹងកើនឡើង។ អ្នកដែលរស់នៅខុនដូ ភាគច្រើនជាអ្នកដែលធ្លាប់បានទៅរស់នៅ ឬសិក្សានៅក្រៅប្រទេស។ ការរស់នៅខុនដូ គឺមានភាពឯករាជ្យ និងមានសុវត្ថិភាពខ្ពស់។ លោកបានបន្តថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរ ដែលមានប្រាក់ចំណូលពីមធ្យមទៅខ្ពស់កាន់តែច្រើន បានងាកមកចាប់អារម្មណ៍ចំពោះការស្នាក់នៅខុនដូវិញ ពីព្រោះខុនដូមានទីតាំងនៅកណ្តាលក្រុង ស្របពេលការកកស្ទះចរាចរណ៍ និងការកើនឡើងនៃតម្លៃដី ក៏បានចូលរួមចំណែកធ្វើឱ្យការគិតរបស់ប្រជាពលរដ្ឋប្រែប្រួលផងដែរ។ តាមដានព័ត៌មានអំពីអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh!លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរ ត្រូវតែមានគំនិតសុទិដ្ឋិនិយមចំពោះភាពរីកចម្រើននៃវិស័យខុនដូ និងត្រូវនាំគ្នាគាំទ្រ ព្រោះបើយើងមានគំនិតអវិជ្ជមានប្រាកដណាស់ថាវានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាមិនខាន ខណៈប្រទេសជិតខាងកម្ពុជា គេបានធ្វើដំណើរលឿនជាងប្រទេសយើងឆ្ងាយណាស់ទៅហើយ ចំពោះផ្នត់គំនិតនៃការរស់នៅខុនដូ ដូច្នេះយើងមិនត្រូវគិតថា ការសាងសង់នេះវាលើសតម្រូវការទេ ព្រោះបើលើសមែនរាជរដ្ឋាភិបាលនឹងមានវិធានការណ៍ដោះស្រាយជាមិនខាន។នាយកក្រុមហ៊ុនSpring CJW Development លោក Anthony Ong ដែលកំពុងវិនិយោគលើគម្រោងខុនដូ Axis Residences ដែលមានចំនួន៥៦៦យូនីត ស្ថិតនៅតាមបណ្តោយផ្លូវ2004 ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានលើកឡើងកាលពីពេលថ្មីៗនេះថា“ប្រជាពលរដ្ឋខ្មែរ នៅតែជាសសរគ្រឹះដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ច និងអចលនវត្ថុក្នុងប្រទេសកម្ពុជា”។ លោកបន្តថា “យើងពិតជាមានការជឿជាក់ និងចង់ឱ្យប្រជាពលដ្ឋខ្មែរ ទទួលបានកន្លែងរស់នៅដ៏ស្អាតកម្រិតស្តង់ដា”។លោក Anthonyបញ្ជាក់ថា “យើងពិតជាចង់ចូលរួមជួយលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈកាលផ្តល់ជូននូវកន្លែងរស់នៅមួយដ៏ល្អដូចនៅប្រទេសសឹង្ហបុរី”។ លោកបន្តថា“គោលបំណងដែលយើងធ្វើការវិនិយោគខុនដូ Axis Residences គឺមិនគ្រាន់តែដើម្បីបង្កើតជាផ្ទះស្នាក់នៅរួមនោះទេ តែការពិតវាជាលំនៅឋានដែលគួរឱ្យចង់រស់នៅ និងមានអ្វីៗគ្រប់យ៉ាងជាតម្រូវការរបស់អ្នកស្នាក់នៅ”។ទាក់ទងវិស័យខុនដូនេះដែរ លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិលបាននិយាយថា ការរស់នៅខុនដូ គឺជាបែបបទនៃការរស់នៅមួយដែលមានភាពស៊ីវិល័យ និងទាន់សម័យ ដោយសារខុនដូអាចមានអ្វីៗសព្វបែបយ៉ាង ដូចជាចំណតរថយន្តសមរម្យ ផ្សារទំនើប កន្លែងហាត់ប្រាណ ស្ទីម សូណា អាងហែលទឹក និងសួនច្បារជាដើម។លោកឧកញ៉ាបានបញ្ជាក់ថា “ខ្មែរយើងចេះតែគិតថា ការរស់នៅខុនដូគឺជើងមិនជាប់ដី (សំណង់ដែលមានកម្ពស់ច្រើនជាន់)ប៉ុន្តែបច្ចុប្បន្ននៅតាមប្រទេសរីកចម្រើននានាគេបានធ្វើរួចហើយ ព្រោះការរស់នៅក្នុងខុនដូគឺបានផ្តល់ឱ្យយើងឱ្យកន្លែងរស់នៅមួយដែលមានភាពសុខុដុមរមនា ទំនើប និងទាន់សម័យ”។យោងតាមរបាយការណ៍ស្រាវជ្រាវពីភ្នាក់ងារអចលនទ្រព្យកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នដីធ្លីក្នុងរាជធានីភ្នំពេញតំបន់ធ្វើពាណិជ្ជកម្ម តាមបណ្តោយមហាវិថីសំខាន់ៗ ដូចជា មហាវិថីព្រះនរោត្តម អាចមានតម្លៃចន្លោះពី៣,៥០០ដុល្លារទៅដល់៦,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ មហាវិថីព្រះមុនីវង្ស មានតម្លៃចន្លោះពី៣,០០០ដុល្លារ ទៅ៥,៥០០ដុល្លារ។ មហាវិថីសហព័ន្ធរុស្សី មានតម្លៃចន្លោះពី១,៥០០-៣,០០០ដុល្លារ និងមហាវិថីម៉ៅសេទុង មានតម្លៃចន្លោះពី៣,០០០ដុល្លារទៅ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកតំបន់លំនៅឋានក្នុងខណ្ឌសំខាន់ទាំង៤ក្នុងរាជធានីភ្នំពេញ មានខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក ដីអាចមានតម្លៃចន្លោះពី១,៥០០ដុល្លារទៅ៤,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។លោកសារុន ឫទ្ធាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានទទួលស្គាល់ថា ប្រជាពលរដ្ឋខ្មែរពិតជាមានការលំបាក ក្នុងការរកទិញដីដើម្បីសាងសង់ផ្ទះនៅកណ្តាលក្រុងណាស់ ព្រោះដីនៅតំបន់សំខាន់ៗដូចជា បឹងកេងកង ដូនពេញ ឬទួលគោក តម្លៃរបស់វាបានឡើងថ្លៃខ្ពស់ខ្លាំងណាស់។ ការកើនឡើងនៃតម្លៃនេះ គឺដោយសារតែដីនៅកណ្តលក្រុង កំពុងក្លាយជាដីសម្រាប់វិនិយោគិនទិញយកទៅសាងសង់អគារខ្ពស់ៗ អគារពាណិជ្ជកម្មនិងខុនដូជាដើម។ លោកបានបន្តថា យោងតាមផែនការមេរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាសាលារាជធានីភ្នំពេញ ក្នុងការពង្រីកផ្ទៃដីចំនួន២០គីឡូម៉ែត្រការ៉េជុំវិញរាជធានីភ្នំពេញនោះ បានធ្វើឱ្យនិន្នាការតម្លៃដីធ្លីនៅជាយក្រុងក៏កើនឡើងច្រើនផងដែរ ប៉ុន្តែវាមិនឡើងថ្លៃខ្ពស់ដូចនៅកណ្តាលទីក្រុងទេ ដែលអាចអនុញ្ញាតឱ្យអ្នកមានប្រាក់ចំណូលមធ្យម ឬលើសពីមធ្យមអាចទិញបាន។លោកបញ្ជាក់ថា “នៅរាជធានីភ្នំពេញ សម្រាប់អ្នកដែលមានផ្ទះចាប់ពី១ដល់១០ គឺមានប្រហែល១០ភាគរយ ចំណែកអ្នកមានផ្ទះនៅដោយខ្លួនឯងមានប្រហែល២០ភាគរយ និងអ្នកមិនមានផ្ទះតែមានប្រាក់ខែ និងចំណូលមធ្យមថេរ ឬលើសមធ្យមអាចមានចំនួន៧០ភាគរយ(ពួកគេពុំទាន់មានផ្ទះនៅឡើយទេដោយអ្នកខ្លះមានផ្ទះនៅ ប៉ុន្តែជួនកាលអាចបង់រំលោះជាមួយធនាគារ)។របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា កំណើនអគារខុនដូនៅកម្ពុជាក្នុងឆ្នាំ២០១៥កន្លងមកមានចំនួន១៥,០០០យូនីត ហើយចំនួននេះនឹងបន្តកើនឡើងដល់៤៥,០០០យូនីត នៅក្នុងឆ្នាំ២០១៨ខាងមុខ។បើទោះបីជានៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះ ចំនួនខុនដូថ្មីៗបានឡើងជាបន្តបន្ទាប់ក៏ដោយ ក៏គេដឹងថាអតិថិជនដែលបានទិញខុនដូ នៅក្នុងគម្រោងអភិវឌ្ឍន៍ទាំងនោះមិនសូវមានជនជាតិខ្មែរទេ។ ភាគច្រើនសុទ្ធតែជាជនបរទេស ដូចជា ចិន តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុននិងបារាំង ជាដើម។ ស្ថិតិមួយបានបង្ហាញថា មានជនជតិខ្មែរប្រហែលតែ២០ភាគរយប៉ុណ្ណោះ ដែលជាម្ចាស់លើបន្ទប់ខុនដូ ខណៈ៨០ភាគរយទៀតសុទ្ធតែជាជនបរទេស៕តាមដានព័ត៌មានអំពីអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh!អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយការចេញផ្សាយទស្សនាវដ្តីអចលនទ្រព្យ  Property View របស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68
ការធានារ៉ាប់រងអាចការពារហានិភ័យលើកំណើនខ្លាំងនៃអចលនទ្រព្យ
ការធានារ៉ាប់រងអាចការពារហានិភ័យលើកំណើនខ្លាំងនៃអចលនទ្រព្យ
June 7, 2022, 6:58 a.m.
Realestate News
បើយោងតាមទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានគម្រោងអភិវឌ្ឍន៍ប្រមាណជា២,៥០០គ្រប់ ដណ្តប់លើផ្ទៃដី ៧,៧ លានម៉ែត្រការ៉េកាលពីឆ្នាំមុន ហើយអគារប្រហែល៧០០ដែលមានកម្ពស់ពី៥ ទៅ ៥៥ជាន់បាន សាងសង់ឡើងនៅទូទាំងប្រទេស។ភាគច្រើននៃអគារទាំងនោះមានទីតាំងស្ថិតនៅខេត្តកណ្តាល សៀមរាប ព្រះសីហនុ និងខេត្ត បាត់ដំបង។ នេះបានរួមចំណែកជាមួយនឹងការវិនិយោគនៅក្នុងវិស័យសំណង់ដែលបានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនដល់ជិត ៣,៥ ពាន់លានដុល្លារ ឬរហូតដល់ ៤០ ភាគរយពីឆ្នាំ ២០១៤ ។ប៉ុន្តែទោះបីជាវិស័យសំណង់បានបង្ហាញពីកំណើនវិនិយោគយ៉ាងខ្លាំងម្ចាស់គ្រប់គ្រងលើការសាងសង់ ហាក់នៅតែមានការទទួល យកតិចតួតទាក់ទងនឹងសេវាធានារ៉ាប់រង។បើយោងតាមនាយក និងជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនធានារ៉ាប់រង Forte Insurance លោក យុគ ចំរើនរិទ្ធិ លើកឡើងថា ដោយមានកំណើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យនេះ ហានិភ័យបានក្លាយទៅជាកត្តាជៀសមិនរួចក្នុងការគ្រប់គ្រងការដ្ឋានសាងសង់ ហើយក៏ជាផ្នែកមួយនៃបញ្ហាបឋមដែលម្ចាស់ក្រុមហ៊ុន និងក្រុមហ៊ុនកំពុងតែផ្តោតអារម្មណ៍របស់ពួកគេចំពោះ បញ្ហានេះ។ លោកបាននិយាយថា "នៅក្នុងវិស័យធានារ៉ាប់រងលើការសាងសង់នៅកម្ពុជា ម្នាក់ៗហាក់ដូចជាយល់ដឹងអំពីលើចំណុចនេះមានកម្រិតនៅឡើយ ខណៈដែលប្រទេសផ្សេងទៀតយកចិត្តទុកដាក់លើការធានារ៉ាប់រងលើការសាងសង់ និងហា និភ័យក្នុងការដ្ឋានសំណង់នេះ។”លោកបានបញ្ជាក់ថាការកើនឡើងបញ្ហាទាំងនេះ បានជម្រុញឱ្យលោកបង្ហាញពីហានិភ័យទៅ ឱ្យម្ចាស់សំណង់។ លោកបានលើកទឹកចិត្តបន្ថែមទៀតថា ប្រជាជន អ្នកវិនិយោគ និងព្រមទាំង ម្ចាស់សំណង់គួរតែសិក្សាឲ្យបានយ៉ាងច្បាស់ និងពិចារណាអំពីសារៈសំខាន់នៃការធានារ៉ាប់រង លើការសាងសង់នេះ។ ប្រសិនបើការសាងសង់ជួបបញ្ហាតូចតាច នោះគ្មានបញ្ហាអ្វីទេ ។ ប៉ុន្តែប្រសិនបើមានបញ្ហាធំ ឬអ្នកចុះកិច្ចសន្យារត់បាត់ ការសាងសង់នេះនឹងជាប់គាំង" ហើយម្ចាស់នឹងត្រូវចំណាយច្រើនជាងតម្លៃដែលពួកគេបានរំពឹងទុក។ក្តីសង្ឃឹមសម្រាប់អនាគតនៃការធានារ៉ាប់រង លោក ចំរើនរិទ្ធិបាននិយាយថា "ក្នុងពេលកន្លងមកក្រុមហ៊ុន Forte ចំណាយប្រាក់រាប់លានដុល្លារលើថ្លៃធានារ៉ាប់រងសម្រាប់ម្ចាស់សំណង់មួយចំនួន ទោះជាយ៉ាងណាចំនួននៃការទិញធានារ៉ាប់រងនៃម្ចាស់សំណង់គឺនៅមានកម្រិតទាបនៅឡើយ។ ប៉ុន្តែខ្ញុំសង្ឃឹមថាប្រជាជន និងម្ចាស់សាងសង់នឹងយល់កាន់តែច្បាស់អំពីការធានារ៉ាប់រងលើការសាងសង់។”ទស្សននេះត្រូវបានគាំទ្រដោយ លោកឆាយ រតនៈ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថាវិស័យធានារ៉ាប់រងបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ហើយក៏ជាសសរស្តម្ភមួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការទប់ស្កាត់គ្រោះថ្នាក់នៅក្នុង វិស័យសំណង់វិស័យឧស្សាហកម្មនិងសេវាកម្ម។"ដើមទុនក្នុងការធានារ៉ាប់រងកាលពីឆ្នាំមុនមានចំនួនសរុបចំនួន៨លានដុល្លារ ដែលការធានារ៉ាប់រងនៅក្នុងវិស័យវិស្វកម្មមាន ៣,៥ លានដុល្លារ។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយវិស័យនេះ ឃើញថាមានការកើនឡើង ២០% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឱ្យអ្នកពាក់ព័ន្ធរៀបចំបទបញ្ញត្តិក្នុងការកែលម្អវិស័យនេះ។” លោកបានពន្យល់បន្ថែមថា "ជាមួយនឹងកំណើនយ៉ាងខ្លាំងនៃវិស័យសំណង់នេះ ក្រសួងបានអំពាវនាវឱ្យមានក្រុមហ៊ុនសាងសង់ និងម្ចាស់សំណង់ឲ្យទិញការធានារ៉ាប់រង ដើម្បីការពារការដ្ឋានសាងសង់របស់ខ្លួន។ ទោះជាយ៉ាងណាការទិញធានារ៉ាប់រងពីម្ចាស់សំណង់នៅតែមានកម្រិតទាបដែលតម្រូវឱ្យក្រសួងត្រូវធ្វើការរៀបចំ និងជំរុញឱ្យពួកគេឱ្យទិញធានារ៉ាប់រង។” ក្នុងឆ្នាំ២០១៥ មនុស្យប្រមាណ៥០០,០០០នាក់បានធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃប្រមាណ២២លានដុល្លារ ដែលមានការកើនឡើងបីដងពីមួយឆ្នាំមុន។ ការធានារ៉ាប់រងទូទៅសរុបបានកើនឡើង ១៦,៤ភាគរយ កាលពីឆ្នាំមុនពី ៥៣ លានដុល្លារ ដល់ប្រហែល ៦១,៦លានដុល្លារ ជាមួយនឹងការធានាលើអចលនទ្រព្យ អគ្គីភ័យ យានយន្ត និងសេវាធានារ៉ាប់រង សុខភាពឈានមុខគេ យោងតាមការលើកឡើងនៃសមាគមន៍ធានារ៉ាប់រងកម្ពុជា។របាយការណ៍ពីសមាគមនេះបានបង្ហាញថាផ្នែកនៃការធានារ៉ាប់រងដែលលូតលាស់លឿនបំផុតគឺអចលនទ្រព្យ និងអគ្គីភ័យដែលការធានារ៉ាប់រងកើនឡើង ៥៣,១ភាគរយ បន្ទាប់មកការធានា រ៉ាប់រងយានយន្តដែលបានកើនឡើង ១៤,៥ ភាគរយ ការធានារ៉ាប់រងលើសុខភាពមាន ២៦ ភាគរយ និងការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គលមាន ១៨,៨ ភាគរយពីឆ្នាំ ២០១៤ ។ប្រទេសកម្ពុជាបានមើលឃើញពីការកើនឡើងនៃសុវត្ថិភាពនៃសំណង់តាមរយៈការអប់រំលើការធានារ៉ាប់រង និងការកោតសរសើរដែលសង្ឃឹមថាថ្ងៃណាមួយទស្សនៈវិស័យរបស់លោក ចំរើនរិទ្ធិ និងលោករតនៈនឹងមកក្លាយជាការពិត។អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយការចេញផ្សាយទស្សនាវដ្តីអចលនទ្រព្យ  Property View របស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68
ភាពអស្ចារ្យរបស់ 88 Suites (SoHo)  ជួបជាមួយ លោក Chee Eun Tang ក្នុងកម្មវិធី Realestate.com.khTV
ភាពអស្ចារ្យរបស់ 88 Suites (SoHo) ជួបជាមួយ លោក Chee Eun Tang ក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ជាមួយនឹងការកើនឡើងលំនៅដ្ឋានប្រភេទខុនដូដែលបានឈានជើងចូលក្នុងទីផ្សារកម្ពុជា  មនុស្សជាច្រើន បានសម្តែងការព្រួយបារម្ភរបស់ពួកគេលើគម្រោងខុនដូ ដែលកំពុងបន្តកើនឡើងនាពេលអនាគត ដែលអាចរួមចំណែកទៅនឹងការផ្គត់ផ្គង់លើសតម្រូវការ។ ប៉ុន្តែនេះមិនបានបង្អាក់ក្រុមហ៊ុន YCT Land Pte Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ប្រទេសម៉ាឡេស៊ី ក្នុងការសាងសង់នូវអ្វីដែលនឹងក្លាយជាគម្រោងលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះឡើយ។ការត្រួសត្រាយផ្លូវ និងការប្រើប្រាស់ជំនាញការរបស់ក្រុមហ៊ុនស្ថាបត្យកម្ម SW1P Collective ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួ គម្រោង88 Suites ជាប្រភេទការិយាល័យផង និងលំនៅដ្ឋានរួមបញ្ចូលតែមួយ(SOHO) ឥឡូវនេះគម្រោងប្រភេទនេះបានឈានជើងចូលក្នុងចំណោមគម្រោងអគារខ្ពស់ៗក្រុងភ្នំពេញ និងទីផ្សារអចលនទ្រព្យក្នុងប្រទេស។ម្យ៉ាងវិញទៀតគម្រោងប្រភេទនេះត្រូវបានគេស្គាល់ថាជាប្រភេទគម្រោង SOHO ដែលរួមបញ្ចូលការិយាល័យ និងលំនៅដ្ឋានបញ្ចូលគ្នាតែមួយ គម្រោងប្រភេទនេះមានការពេញនិយមនៅក្នុងប្រទេសជាច្រើនដូចជា៖ ប្រទេសម៉ាឡេស៊ី និងហុងកុង។ “ដោយសារតែលក្ខណៈពិសេសនៃគម្រោងប្រភេទ នេះវាអាចជាការិយាល័យសម្រាប់ធ្វើការផង និងជាលំនៅដ្ឋានផង វាផ្តល់នូវផលប្រយោជន៍ និងគោលបំណងជាច្រើនសម្រាប់អ្នកស្នាក់នៅ” នេះបើយោងតាមសម្តីលោក Chee Eun Tang  នាយកគ្រប់គ្រងក្រុមហ៊ុនSW1P។  គម្រោងនេះនឹងផ្តល់លក្ខណៈពិសេសសម្រាប់ទាំងមនុស្សជំនាន់មុន និងអ្នកជំនាន់ក្រោយ ដែលកំពុងតែស្វែងរកលំនៅដ្ឋានប្រភេទនេះសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាសម្រាប់ការវិនិយោគនាពេលអនាគត។សម្រាប់គម្រោង 88 Suites ត្រូវបានក្រុមហ៊ុនSW1Pបានបង្កើតឲ្យមានអគារដែលមានកម្ពស់ខ្ពស់ឆើតឆាយ និងអគារអេកូធម្មជាតិតំបន់ត្រូពិក ដែលជះជាមួយពន្លឺភ្លែតៗក្រោមពន្លឺព្រះអាទិត្យយ៉ាងស្រស់ស្អាត។ ផ្ទាំងសំណាញ់ដែកនៅខាងក្រៅអគារមិនមែនត្រឹមតែបានផ្តល់ជាស្រមោលព្រះអាទិត្យដោយសម្រួលដល់ពន្លឺថ្ងៃធម្មជាតិឲ្យចេញចូលបានគ្រប់គ្រាន់តែប៉ុណ្ណោះនោះទេ ប៉ុន្តែអគារនេះថែមទាំងត្រូវបានបញ្ចូលរចនាបថបែបប្រពៃណីខ្មែរក្នុងនោះផងដែរ។ នៅផ្នែកខាងក្រៅអគារដែលមានចំនួនបីប្រភេទនៃប្រភេទយូនីតSOHO និងត្រូវបំពាក់គ្រឿងសង្ហារឹមដែលមានគុណភាពស្របតាមលក្ខណៈស្តង់ដារអន្ដរជាតិ។ យ៉ូនីតទាំងនេះរួមមាន៖ 85ម៉ែត្រការ៉េជា SOHO Luxe ទំហំ100 ម៉ែត្រការ៉េជា SOHO Loft (ស្នាក់នៅបានពីរគ្រួរសារក្នុងមួយយ៉ូនីត) និង50ម៉ែត្រការ៉េជា SOHO Executive។88 Suites  បានបំពាក់ប្រព័ន្ធចំណតរថយន្តស្វ័យប្រវត្តិឆ្លាតវៃជាលើកដំបូងក្នុងរាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឱ្យ មានការចាត់ចែងកន្លែងចតរថយន្តដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់មានអ្នកបើកបរឡើយ ទំាងអស់នេះផ្តល់ជូននូវការថែរក្សា ភាពងាយស្រួលនិង ធានាសុវត្ថិភាពជូនលោកអ្នក។"តុល្យភាពនៃជីវិត"ជាបរិបទរស់នៅរបស់លំនៅដ្ឋានប្រភេទSOHOនៃគម្រោង 88 Suites! រស់និយមបែបជីវិតស៊ីវិល័យទំនើប “រស់នៅ ការងារ កំសាន្ត!” យោងតាមសម្តី លោក Tang។ ម្ចាស់លំនៅដ្ឋានអាចរស់នៅក្នុងបរិស្ថានមួយដែលមានផាសុកភាពនិងមានសុវត្ថិភាពយ៉ាងពេញលេញ ខណៈពេលភាពសប្បាយរីករាយជាមួយ ភាពងាយស្រួល នៃអាជីវកម្មរួមបញ្ចូលទំាងអស់ក្នុងលំនៅដ្ឋាននេះ និងបូករួមការកំសាន្តដែលរួមមានដូចជា៖ កន្លែងលំហែរកាយលើអគារខ្ពស់(sky lounge) បន្ទប់ប្រជុំមជ្ឈមណ្ឌលពាណិជ្ជកម្ម អាងហែលទឹក ក្លឹបហាត់ប្រាណ ស្ទីម សូណា ក្លឹបហាត់កីឡា ការការពារសន្តិសុខ24ម៉ោង ជាមួយប្រព័ន្ធសន្តិសុខ4ជាន់ ។ ជាមួយបន្ទប់ទឹកទំនើប និងផ្ទះបាយ បំពាក់ជាមួយនឹងផលិតផលយីហោលំដាប់ពិភពលោកដូចជា៖ Villeroy & Boch និង GROHE  អគារនេះក៏មានការតភ្ជាប់អ៊ីនធើណិតនៅទូទាំងអគារទំាងមូលផងដែរ។មានទីតាំងស្ថិតនៅកណ្តាលរាជធានីក្នុងតំបន់បឹងកេងកង1  គម្រោងអគារ 88 Suites គឺមានទីតំាងដ៏ល្អដែលស្ថិតជិតទៅនឹងទិសដៅ និងផ្លូវសំខាន់ៗរួមមាន មហាវិថីម៉ៅសេទុង  មហាវិថីព្រះនរោត្តម ណាហ្គាវើល  អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  វិថីព្រះស៊ីសុវត្ថិ និងផ្សារទំនើបអ៊ីអន។ វាបានភ្ជាប់មកជាមួយទិដ្ឋភាព360ដឺក្រេ ដែលយើងអាចមើលទេសភាពនៃទីក្រុងភ្នំពេញទំាងមូលក៏ដូចជាទេសភាពទន្លេមេគង្គផងដែរ។ខណៈពេលមានកំណើនចំនួននៃការអភិវឌ្ឍគម្រោងខុនដូធម្មតា គម្រោង 88 Suites បានផ្តល់ជូននូវខ្យល់អាកាសដកដង្ហើមបរិសុទ្ធ និងការប្រកួតប្រជែងសម្រាប់អ្នកអភិវឌ្ឍន៍បច្ចុប្បន្ន និងអនាគត ដើម្បីឈានជើងចូលក្នុងការប្រកួតប្រជែងក្នុងទីផ្សារ។ គំនិតថ្មីនៃលំនៅដ្ឋានប្រភេទ SOHO របស់ពួកគេកំពុងស្វែងរកភាពជោគជ័យ នេះអាចជាការចាប់ផ្តើមមួយនៃទីផ្សារអចលនទ្រព្យថ្មីមួយនៅក្នុងប្រទេសកម្ពុជាទាំងមូល។មើលព័ត៌មានរបស់គម្រោងទំាងស្រុង និងធ្វើការទំនាក់ទំនងនៅថ្ងៃនេះ!
ខុនដូសម្រាប់មនុស្សសម័យថ្មី៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?
ខុនដូសម្រាប់មនុស្សសម័យថ្មី៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?
June 6, 2022, 5:05 p.m.
Realestate News
លំនៅដ្ឋានប្រណិតដែលរួមមានដូចជា៖ បុរី វីឡា និងខុនដូ ដែលជាតម្រូវការរបស់អ្នករស់នៅក្នុងក្រុងភ្នំពេញ។ ជាក់ស្តែងមានគម្រោងធំៗដែលមានលំនៅដ្ឋានសម្រាប់ដាក់លក់ឬជួលជាច្រើន! ក្រលេកមើលលំនៅដ្ឋានប្រណិតៗទំាងនោះវិញ យើងចាប់អារម្មណ៍ថាអគារខុនដូខ្ពស់ៗក៏មានការកើនឡើងផងដែរ ស្របតាមស្តង់ដាររស់នៅថ្មីរបស់ប្រជាជនក្នុងតំបន់ ជាពិសេសយុវជន និងគ្រួសារសម័យថ្មី។ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើ Realestate.com.khតើប្រជាជនរស់នៅក្នុងតំបន់គិតយ៉ាងណាក្នុងការរស់នៅក្នុងខុនដូ?វាជានិន្នាការមួយថ្មីសម្រាប់ប្រទេសកម្ពុជាអំពីលំនៅដ្ឋានប្រភេទខុនដូ លោក វ៉ន ចាន់ថន នាយក ប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Town City បាននិយាយថា “ប្រសិនបើយើងមានថវិការសម្យល្មមហើយចង់មានប្រាក់ចំណូលប្រចាំខែទៀងទាត់ យើងគួរទិញអចលនទ្រព្យប្រភេទលំនៅដ្ឋានខុនដូ១ទៅ២យ៉ូនីត ឬផ្ទះល្វែងដែលស្ថិតក្នុងក្រុងសម្រាប់ដាក់ជួល លទ្ធភាពនៃការជួលមានភាពងាយស្រួលហើយអាចមានចំណូលថេរប្រមាណ១៥០០ដុល្លារប្រចំាខែ។”មនុស្សសម័យថ្មីពួកគេគិតអំពី ភាពទាន់សម័យ ផាសុកភាព ទំាងទីតំាងអំណោយផលជាពិសេសការស្នាក់នៅប្រកបដោយស្តង់ដាររួមជាមួយនឹងភាពឯកជន។ ទំាងអស់នេះជាអ្វីដែលអ្នកទិញខុនដូមួយបានលើកឡើង លោក ពិន ពិសីជាអ្នកជំនួញម្នាក់យល់ស្របនឹងទស្សនៈនេះ គាត់បាននិយាយថា “ខ្ញុំទិញផ្ទះប្រភេទខុនដូបានរយៈពេលពីរឆ្នំានៅជិតវត្តសន្សំកុសល្យដោយការបង់រំលោះជាមួយធនាគារ ហើយខ្ញុំដូចជាមិនសូវចាប់អារម្មណ៍លើការលក់ដូរដើម្បីចំណេញអ្វីនោះទេ ខ្ញុំចូលចិត្តបរិយាកាសរស់នៅបែបនេះវាមានសុវត្តិភាព និងមានភាពឯកជនផ្ទាល់ខ្លួន”។ការសម្របខ្លួនយ៉ាងលឿនជាមួយនឹងការរស់នៅក្នុងភាពប្រណិតទាន់សម័យបែបនេះ ជាពិសេសការរស់នៅក្នុងលំនៅដ្ឋានប្រភេទខុនដូ អាចនិយាយបានថានេះជាលក្ខខណ្ឌរស់នៅដ៏សមស្រប និងថ្មីស្រឡាងសម្រាប់ប្រជាជនក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរ លោក រស់ស្ត្រា ធិបតី ជាអ្នករស់នៅក្នុងខុនដូបានបន្ថែមទៀតថា “ខ្ញុំរស់នៅក្នុង Rose Condo ប្រហែលជាង2ឆ្នំា ហើយពេលថ្មីៗនេះខ្ញុំបានទិញគម្រោងខុនដូ D' Seaview នៅខេត្តព្រះសីហនុ។ និយាយពីការរស់នៅវាពិតជាប្រកបដោយផាសុកភាព សុវត្ថិភាព មានទីតំាងដ៏ល្អដែលស្ថិតនៅទីប្រជុំ់ជន ជាពិសេសវាមានភាពឯកជន និងមានសេវាជាច្រើនរួមគ្នានៅក្នុងអគារខុនដូ ដូចជា៖ ផ្សារទំនើប ក្លឹបហាត់ប្រាណ និងអាងហែលទឹក ស្នាក់នៅខុនដូពិតជាមានភាពងាយស្រួល”។ប៉ុន្តែលោក ម៉ៅ សុវណ្ណ មានមតិផ្ទុយពីនេះទៅវិញ “ទោះបីជាខុនដូជាប្រភេទផ្ទះសម្រាប់ការរស់នៅបែបទំនើបក៏ពិតមែន ប៉ុន្តែវាមិនទាន់សាកសម្យជាមួយនឹងកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅឡើយទេ។ ខ្ញុំមិននឹងមិនទិញខុនដូនោះទេព្រោះថា ខ្ញុំមិនមានជំនឿចិត្តជាមួយនឹងម្ចាស់គម្រោងអភិវឌ្ឍន៍ទំាងនោះទេ ភាគច្រើនពួកគេមិនមែនជាម្ចាស់ដីផ្ទាល់នោះទេ ពួកគេគ្រាន់តែប្រើប្រាស់ប្រាក់របស់អតិថិជនដើម្បីសាងសង់អគារនោះតែប៉ុណ្ណោ ហើយគម្រោងមួយចំនួនមានរយៈពេលកំណត់ត្រឹមតែរយៈពេល៩៩ឆ្នំាទៀតផង បួករួមទំាងតម្លៃសេវាផ្សេងៗប្រចំាខែទោះបីជាអ្នកបានទិញហើយក៏ដោយ។” លោកបានបន្ថែមថា “ពួកយើងចង់បានអចលនទ្រព្យមួយគង់វង្សសម្រាប់បន្សល់ទុកទ្រព្យដល់កូនចៅជំនាន់ក្រោយ ហេតុនេះហើយខ្ញុំសម្រេចទិញផ្ទះធម្មតាមួយដើម្បីយកមកតុបតែងបន្ថែមឲ្យមានភាពទាន់សម័យទៅបានហើយ។ យើងគួរតែទិញអចលនទ្រព្យណាដែលជាកម្មសិទ្ធិផ្តាច់មុខ ជាក់ស្តែងយើងឃើញថាមានដី និងផ្ទះជាច្រើនសម្រាប់ទិញក្នុងប្រទេសកម្ពុជា។"ហាក់បីដូចជាមានការផ្លាស់ប្តូររបៀបរស់នៅថ្មីមួយរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាជនបរទេសដែលមករស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា។“ចំនួនភ្ញៀវទិញលំនៅដ្ឋានក៏ដូចជាស្នើប្រាក់កម្ចីសម្រាប់ទិញផ្ទះប្រភេទខុនដូមានចំនួនច្រើនគួរឲ្យកត់សម្គាល់ មានទំាងភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេស។  ប្រជាជនក្នុងស្រុកគិតថាមានភាពងាយស្រួសរស់នៅ ជាពិសេសពួកគាត់ចង់សាកល្បងរស់នៅក្នុងផ្ទះប្រភេទខុនដូនេះ តម្លៃអាចទទួលយកបាន ដែលសំខាន់អគារខុនដូភាគច្រើនមានទីតំាងនៅទីប្រជុំជន។ ចំណែកជនបរទេសគាត់ទិញសម្រាប់វិនិយោគ និងសម្រាប់ស្នាក់នៅ” នេះជាការលើកឡើងរបស់ កញ្ញា ហេង ស្រីនាង មន្រ្តីឥណទានផ្នែកលំនៅដ្ឋានរបស់ ធនាគារ កាណាឌីយ៉ា។“គម្រោងខុនដូThe Borey Villa Toul Sangke condoវាជាការផ្តល់ជូនពិសេសសម្រាប់ប្រជាជនក្នុងតំបន់ វាមានតម្លៃសមរម្យនិងផ្តល់ជូនលក្ខខណ្ឌរស់នៅដ៏ប្រសើរសម្រាប់ពួកគាត់ផងដែរ។” យោងតាមការស្រង់សម្តីរបស់លោក Andy Kong  ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ។យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Century 21 បានឲ្យដឹងអំពីចំនួនគម្រោងខុនដូ ដែលមានប្រមាណ១១០គម្រោង ជាមួយនឹងអគារចំនួន១៤៨ គម្រោងទំាងអស់នេះបានបញ្ចប់ និងកំពុងតែដំណើរការសាងសង់ ហើយចំនួនយូនីតនឹងកើនឡើងដល់៣៧,៥៧០យូនីតដល់ឆ្នំា២០២០។ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើ Realestate.com.kh
ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុន Royal Railway!
ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុន Royal Railway!
June 6, 2022, 5:06 p.m.
Realestate News
រយៈ១៤ឆ្នាំបានកន្លងផុតទៅខ្សែរថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេប្រទេសកម្ពុជាបានផ្អាកដំណើរការសម្រាប់សេវាកម្មដឹកអ្នកដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ ដោយសារតែសេវាកម្មកាន់តែយ៉ាប់យឺន និងខាតបង់ហិរញ្ញវត្ថុ។ បានលេខមុខជា ថ្មីក្នុងប្រទេស ដោយបានដំណើរការឡើងវិញនៅឆ្នាំ២០១៣សម្រាប់សេវាកម្មដឹកជញ្ជូនទំនិញជាលើកដំបូង។ ទោះបីជាយ៉ាងណា ផ្លូវរថភ្លើងបានយកមកប្រើប្រាស់ជាថ្មី ដោយបានប្រកាសនៅដើមឆ្នាំថ្មីៗ ក្រុមហ៊ុនកំពុងបើកដំណើរ ការចាប់ផ្តើមជាថ្មីនូវសេវាកម្មអ្នកដំណើររបស់ខ្លួនពីភ្នំពេញ និងក្រុងព្រះសីហនុក្នុងអំឡុងបុណ្យចូលឆ្នាំខែ្មរ។ ឥឡូវ ក្នុងរយៈពេលប៉ុន្មានខែបានកន្លងផុតទៅ របាយការណ៍ទាក់ទងនឹងសេវាកម្មអ្នកដំណើរ បានបង្ហាញពីភាពវិជ្ជមានកាន់តែខ្លាំងឡើង។ ហេតុអ្វីត្រូវដំណើរការពេលឥឡូវនេះ?ទោះបីប្រតិបត្តិការសម្រាប់ផ្លូវរថភ្លើងនេះទើបតែចាប់ផ្តើម  កាលពីខែមេសា មុនក៏ដោយ ដំណើរមានភាពរលូនគួរឲ្យកត់ សម្គាល់ជាមួយនឹងគម្រោងរបស់ ADB និង ជំនួយរបស់ AusAiD សម្រាប់ការសាងសង់ឡើងវិញ និងការធ្វើឲ្យកាន់តែមានភាពប្រសើរឡើង។ រដ្ឋាភិបាលកម្ពុជាមានប្រភពទុនខាងក្រៅក្នុងការធ្វើប្រតិបត្តិការឡើងវិញនូវផ្លូវរថភ្លើងនេះក្នុងឆ្នាំ២០០៩ ដោយមានការគ្រប់គ្រងទាំងស្រុងទៅឲ្យក្រុមហ៊ុន Toll Royal Railway ដែលមានរយៈពេលា៣០ឆ្នាំ។ គម្រោងបានធ្វើការប៉ាន់ស្មានពីការ ចំណាយការពី២ឆ្នាំមុនថាអស់ប្រមាណជាង១៤៣លានដុល្លារ។ ហើយបើទោះជាខ្សែប៉ែកខាងត្បូង ពីទីក្រុងភ្នំពេញទៅឆ្នេរក្រុងព្រះសីហនុបាន បញ្ចប់រួចរាល់ក៏ដោយ គម្រោងផ្សេងៗទៀត ដែលនៅក្រោមថវិកាជាមួយគ្នា ដែរមានដូចជា៖ ខ្សែផ្លូវប៉ែកខាងជើងភ្ជាប់ទៅប្រទេសថៃតាមព្រំដែនប៉ោយ ប៉ែតគឺសាងសង់ជិតរួចរាល់។  ទីនេះខ្សែនៅតំបន់ប៉ោយប៉ែតគឺរំពឹងថា នឹងតភ្ជាប់ព្រះរាជាណាចក្រកម្ពុជាទៅប្រទេសថៃនៅចុងឆ្នាំ ២០១៧ ដើម្បីបង្កើនទាំង ផ្នែកទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ និងអភិវឌ្ឍន៍តំបន់ប៉ោយប៉ែតដែលជាតំបន់សំខាន់សម្រាប់ការ ដឹកជញ្ជូន និងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម។ ជម្រើសមួយមានការចំណាយតិច សម្រាប់អ្នកធ្វើដំណើរកំសាន្ត និងអ្នកធ្វើការងារ៖វាមានតម្លៃថ្លៃជាងការជិះរថយន្តក្រុងតម្លៃ៤ដុល្លារ និងតម្លៃទាបជាងរថយន្តខ្នាតតូចលឿនលឿន ដែលមានម៉ាស៊ីនត្រជាក់ តម្លៃ១២ដុល្លារ និយាយពីគុណសម្បត្តិមួយនៃការជិះរថភ្លើងគឺដោះស្រាយលើការកក់ស្ទះចរាចរ ពីភាពស្មុគស្មាញ កាត់បន្ថយពេលមួយ ឫពីរម៉ោង អាចធ្វើដំណើរទៅដល់តាកែវ កំពត កែប និងក្រុងព្រះសីហនុ។ វាក៏មានតម្លៃទាបជាងជើងយន្តហោះដែល មានតម្លៃទៅដល់១៤០ដុល្លារ!តាមស្ថានភាពចរាចរបច្ចុប្បន្នតាមផ្លូវជាតិលេខ៣ និងលេខ៤ ទៅក្រុងព្រះសីហនុ ជាធម្មតាមានភាពមមាញឹកខ្លាំង ជាមួយរថយន្តដឹកទំនិញធំៗទៅមកកំពង់ផែក្រុងព្រះសីហនុ នោះផ្លូវរថភ្លើងផ្តល់ជូនជម្រើសដ៏មានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។ យោងតាម អត្ថបទមួយចេញដោយ The Guardian  កាលពីខែមិថុនា សំបុត្រពីភ្នំពេញទៅក្រុងព្រះសីហនុត្រឹមតែ ៧ដុល្លារ ខណៈពេលដែលសំបុត្រតម្លៃ៦ដុល្លារពីទីក្រុងភ្នំពេញទៅខេត្តកំពត តម្លៃទាំងនេះហាក់មិនទាន់មានការផ្លាស់ប្តូរនៅឡើយនោះទេ។ សមត្ថភាព៖ទូរថភ្លើងចំនួន៥ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ និងដាក់ស្រោបក្រណាត់ទន់ក្រាស់លើកន្លែងអង្គុយ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរ រថភ្លើងអាចផ្ទុកចំនួនមនុស្សរហូតដល់៣០០នាក់។ ទូចំនួនពីរត្រូវធើ្វជាទូម៉ាស៊ីនត្រជាក់ដែលអាចផ្ទុករហូតដល់ទៅ១៧០នាក់ដោយសំគាល់ដោយ "បន្ទាត់ពណ៌ខៀវ" ហើយទូរថភ្លើងពីរផ្សេងទៀតប្រើកង្ហារដែលអាចផ្ទុកមនុស្ស១៣០នាក់សំគាល់ដោយ "បន្ទាត់ពណ៌លឿង" ។ និងទូចុងក្រោយត្រូវបានបម្រុងទុកសម្រាប់ ភ្ញៀវទេសចរដែលចង់បានភាពឯកជនផ្ទាល់ខ្លួន។ ទូរថភ្លើងម៉ាស៊ីនត្រជាក់នឹងធ្វើដំណើរឆ្ពោះទៅរកក្រុងព្រះសីហនុក្នុងអំឡុងពេលថ្ងៃហើយវិលត្រឡប់មកវិញពេលណាមួយក៏បាន ខណៈពេលដែលទូររថភ្លើងដែលបំពាក់ជាមួយកង្ហារធ្វើដំណើរតាមកាលវិភាគរបស់ខ្លួន ផ្ទុយគ្នាវិញ។កាលវិភាគវិលត្រលប់មកវិញ៖បើយោងតាមគេហទំព័រក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរថភ្លើងប្រតិបត្ដិរៀងរាល់ចុងសប្ដាហ៍ សូម្បីតែនៅថ្ងៃឈប់សម្រាកសាធារណៈ។ ពួកគេបានបង្កើតឲ្យមានការិយាល័យនៅក្នុងរាជធានីភ្នំពេញដោយសង្ឃឹមថានឹងបង្កើនការលក់សម្រាប់ទិសដៅទាំងអស់។ ការិយាល័យស្ថិតនៅទីស្នាក់ការកណ្តាលស្ថានីយ៍រថភ្លើងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកពីម៉ោង ៨ៈ០០ ព្រឹកដល់ម៉ោង ៤ៈ៣០ រសៀលនៅពេលថ្ងៃ និងម៉ោង ៦ៈ០០ ព្រឹកដល់ម៉ោង១២ៈ០០ ថ្ងៃត្រង់រៀងរាល់ចុងសប្តាហ៍។ចំពោះព័ត៌មានបន្ថែមពីការធ្វើដំណើររបស់រថភ្លើង ការមកដល់ តម្លៃ និងការកក់សំបុត្រ អ្នកអាចទាក់ទងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរ បានតាមរយៈទូរស័ព្ទលេខ 078 888 582 ឬ 078 888 583 ឬផ្ញើសារទំនាក់ទំនងដោយផ្ទាល់ទៅកាន់ពួកគេ។សិក្សារបន្ថែមទៀតពីសេវាកម្មដឹកជញ្ជូននៅកម្ពុជានៅក្នុង បណ្តុំទីតាំង ពិតច្បាស់លាស់របស់យើង!
ពិពណ៌អចលនទ្រព្យ និងការអភិវឌ្ឍន៍នៅកម្ពុជា ថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦
ពិពណ៌អចលនទ្រព្យ និងការអភិវឌ្ឍន៍នៅកម្ពុជា ថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦
June 6, 2022, 5:05 p.m.
Realestate News
Events & Announcements
មិនថាអ្នកកំពុងស្វែងរកផ្ទះក្នុងក្តីស្រម៉ៃរបស់អ្នក ឫក៏ទិញអចលនទ្រព្យសម្រាប់វិនិយោគ លោកអ្នកអាច ស្វែងរកបានជាមួយការតាំងពិពណ៌អចលនទ្រព្យ & ការវិនិយោគកម្ពុជា ឆ្នាំ ២០១៦។ នេះជាព្រឹតិ្តការណ៍ពាណិជ្ជកម្ម ឧស្សាហកម្ម និង អចលនទ្រព្យកម្ពុជាចុងក្រោយគេសម្រាប់ឆ្នាំ ២០១៦ ដែលមានការដាក់បង្ហាញនូវអចលនទ្រព្យពីអ្នកអភិវឌ្ឍន៍ល្បីៗ ជាងនេះទៅទៀត អ្នកអាចទទួល បានឱកាសដ៏អស្ចារ្យ ជាមួយនឹងការបញ្ចុះតម្លៃ និងការដូរដោយឥតគិតថ្លៃ ដែលមានត្រឹមតែថ្ងៃតាំង ពិពណ៌នេះតែប៉ុណ្ណោះ។ត្រូវបា្រកដកថាអ្នកបានចូលរួមនៅការតាំងពិពណ៌កោះពេជ្រ និងកាជួបជុំនៅជម្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែកញ្ញាឆ្នាំ ២០១៦ ដែលជាព្រឹត្តិការអចលនទ្រព្យដ៏ធំបំផុតនៅក្នុងឆ្នាំនេះ! នៅពេលដែលលោកអ្នកស្ថិតនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌ អ្នកអាចទស្សនាការសាងសង់កម្ពុជាឆ្នាំ ២០១៦ (CAMBUILD’16)   ដែលជាការបង្ហាញពីការសាងសង់តាមបែនអន្តរជាតិ  និងការរចនាតុបតែង ផ្នែកខាងក្នុងនៅក្នុងអាគារ  និងរចនាបទនៃប្រភេទសំណង់នីមួយៗសូមអញ្ជើញចូលរួមទស្សនា ការអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នៅក្នុងការតាំងពិពណ៌ក្នុងឆ្នាំនេះ ហើយស្វែងរកព័ត៌មានបន្ថែមទៀតសម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំនេះ!
របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត
របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត
June 7, 2022, 3:14 a.m.
Realestate News
ក្រុមហ៊ុន Knight Frank បានទើបតែបង្ហាញពីសន្ទស្សន៍អភិវឌ្ឍន៍ដីធ្លីដ៏ខ្លាំងនៅតំបន់អាស៊ី សម្រាប់ ពាក់កណ្តាលទីមួយឆ្នាំ ២០១៦។ ក្នុងតារាងសន្ទស្សន៍មានបង្ហាញពីតម្លៃដីសម្រាប់ សាងសង់លំនៅ ដ្ឋាន (ដីប្រើ សម្រាប់សាងសង់អាផាតមេន ឫខុនដូ) ដីសម្រាប់ការិយាល័យ ពាណិជ្ជកម្ម និងការិយាល័យ និងដីសម្រាប់អភិវឌ្ឍន៍ដែលមានតម្លៃថ្លៃនៅក្នុងទីក្រុង សំខាន់ៗចំនួន ១៣ នៅតំបន់អាស៊ាន។តម្លៃដីខ្ពស់នៅទីក្រុងភ្នំពេញបានបង្ហាញថាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ទៅមិញ។ របាយកាណ៍បញ្ជាក់ថា សន្ទស្សន៍តម្លៃដីលំនៅដ្ឋានខ្ពស់នៅទីក្រុងភ្នំពេញ បច្ចុប្បន្នគឺ ៥.៨% នៅក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦ យឺតជាងធៀបទៅនឹងពាក់កណ្តាល ទីមួយឆ្នាំ ២០១៥ ដែលពេលនោះគឺ ខ្ពស់ដល់ ១៦.២%។ កំណត់សម្គាល់នេះ ជាការធ្លាក់ចុះនូវតម្លៃនៃដីលំនៅ ដ្ឋាន ដ្ឋាននៅក្នុងទីក្រុង។ ដីការិយាល័យដែលមានតម្លៃថ្លៃបង្ហាញក្នុងរបាយការណ៍ស្រដៀងគ្នាថាមានការធ្លាក់ចុះ។ នៅក្នុងពាក់កណ្តាលឆមាសទីមួយឆ្នាំ ២០១៦ សន្ទស្សន៍តម្លៃដីនៅភ្នំពេញមាន ៥.៦% ធៀបទៅ ១៤.៨% ពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ តម្លៃមិនបានធ្លាក់ចុះទេ ប៉ុន្តែគ្រាន់តែអត្រានៃការកើនឡើងយឺត។តាមតារាងបង្ហាញថាតម្លៃកើន ឡើងសម្រាប់ពាក់កណ្តាលទីមួយនៃឆ្នាំ (កំណើន ៥.៨% សម្រាប់លំនៅដ្ឋាន)និងតម្លៃកើនឡើង អំឡុងឆ្នាំទៅមិញ - ដល់ខែមិថុនាឆ្នាំមុន ដូច្នេះតម្លៃកើនឡើងពីខែមិថុនាឆ្នាំ២០១៥ ដល់ខែមិថុនា ឆ្នាំ២០១៦ (១៦.២% សម្រាប់លំនៅដ្ឋាន)។ ដូច្នេះ ប្រសិនបើយើងទ្វេរជាពីរដងនៃ ៥.៨% ផ្តល់ជាការចង្អុលបង្ហាញមួយនៃកំណើនតម្លៃក្នុងឆ្នាំ ២០១៦យើងនឹងទទួលបាន ១១.៦%។ ដូច្នេះ នេះនៅ តែជាកំណើនល្អមួួយ ប៉ុន្តែវាបានបង្ហាញថាទីផ្សារកំពុងធ្លាក់ចុះយឺតៗ តែមិនធ្លាក់ចុះទេ (កំណើន ១១.៦% ធៀបជាមួយកំណើន ១៦.២%)។លោក Ross Wheble ជាអ្នកគ្រប់គ្រងប្រចាំប្រទេសសម្រាប់ក្រុមហ៊ុន Knight Frank Cambodia លើកឡើងថា “ទោះបីជាទីក្រុងភ្នំពេញនៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងចំនួន៤ ដែលមានកំណើនតម្លៃដីខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ទាំងដីលំនៅដ្ឋាន និងដីពាណិជ្ជកម្ម តួលេខសម្រាប់ពាក់កណ្តាលទីមួយឆ្នាំ ២០១៦ បង្ហាញថាអត្រាកំណើនយឺតដែលជាផ្នែកមួយ អាចចូលរួមធ្វើឲ្យមានការផ្គត់ផ្គង់ខុនដូលើសតម្រូវការក្នុងរយៈពេលខ្លី ដែលបានជះឥទ្ធពល លើតម្រូវការដីធ្លីក្នុង ទីតាំងសំខាន់ៗ។ ទោះជាយ៉ាងណា  ខណៈ ពេលដែលអត្រានៃកំណើន នៅក្នុងកម្រិតមធ្យម តម្លៃដី នៅតែសង្ឃឹមថាទទួលបានតួលេខនៃកំណើនទេ្វរដងក្នុងអំឡុងឆ្នាំ ២០១៦ ហើយយើងបន្តមើល ឃើញការវិនិយោគហូរចូលមកប្រទេសកម្ពុជា។” ការប្រែប្រួល នៅក្នុងទីក្រុងភ្នំពេញទាំងនេះបង្ហាញ ពីការចុះត្រជាក់ក្នុងតំបន់។ របាយណ៍ការណ៍បានលម្អិតថា ទំហំនៃការវិនិយោគក្នុងការភិវឌ្ឍន៍ដីធ្លីនៅក្នុងអាស៊ីទាំងមូល គឺដូច គ្នាទៅនឹងអំឡុងឆ្នាំ ២០១៥។ សន្ទស្សន៍តម្លៃលំនៅដ្ឋានថយចុះ ១.៩% នៅក្នុងតំបន់ ធៀបទៅនឹង ២.៨%  ក្នុងពាក់កណ្តាលឆ្នាំមុន។ ទោះជាយ៉ាងណាដីអភិវឌ្ឍន៍ការិយាល័យកើនឡើង ៣ ចំណុច ពី ១.៩% ទៅ២.៨%។ ចង់សិក្សាបន្ថែមទៀត ពីរបាយការណ៍ចុងក្រោយបង្អស់ ការសិក្សាពីទីផ្សារជាមួយ Knight Frank  Cambodia
សេវាការិយាល័យក្នុងក្រុងភ្នំពេញជួបជាមួយលោកAnthony Galliano ក្នុងកម្មវិធីRealestate.com.khTV
សេវាការិយាល័យក្នុងក្រុងភ្នំពេញជួបជាមួយលោកAnthony Galliano ក្នុងកម្មវិធីRealestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
ទីផ្សារសេវាកម្មការិយាល័យនៅក្នុងទីក្រុងភ្នំពេញ គឺជាទីផ្សារអចលនទ្រព្យថ្មីមួយនៅកម្ពុជា ដែលមានឥទ្ធិពលខ្លាំងនៅលើ អាជីវកម្មក្នុងស្រុក ដោយសារចំនួនយូនីតនៃការិយាល័យបានចាប់ផ្តើមកើនឡើង ហើយអាចងាយស្រួលក្នុងការរកជួល បាននៅទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ លោក Anthony Galliano ជាប្រធានក្រុមហ៊ុន BG Serviced Offices នៅទីក្រុងភ្នំពេញ លើកឡើងពីបទពិសោធន៍ របស់លោកនៅកម្ពុជាថា មុនឆ្នាំ២០១២ ភ្នំពេញគឺមិនមានសេវាកម្មការិយាល័យ នោះទេ។លោក Galliano បានពន្យល់ថា៖ “ខ្ញុំគិតថាទីផ្សារការិយាល័យបានយកពេលវេលារបស់ខ្លួនដើម្បីយល់ដឹងពីបទពិសោធន៍ ផ្សេងៗប៉ុន្តែនេះជាអាជីវកម្មដ៏អស្ចារ្យមួយ។” លោកបាននិយាយបន្តទៀតថា ឥឡូវនេះមានសេវាកម្មការិយាល័យគឺជាគំរូ អាជីវកម្មមានស្រាប់នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងអ្នកប្រតិបត្តិផ្សេងគ្នាជាច្រើននៅទូទាំងទីក្រុង។ដំណោះស្រាយទាំងអស់រួមគ្នាតែមួយ៖គុណសម្បត្ដិមួយដែលបានធ្វើឱ្យសេវាកម្មការិយាល័យនៅភ្នំពេញមានការពេញនិយមគឺភាពងាយស្រួលដែលមិនចាំបាច់នាំយកឧបករណ៍ការិយាល័យផ្សេងៗទាំងអស់ យកមកដំណើរការអាជីវកម្ម ជំនួសមកវិញគ្រប់តម្រូវការចាំបាច់ត្រូវបានរៀប ចំរួចជាស្រេចសម្រាប់អាជីវកម្មរបស់អ្នក។ លក្ខណៈនេះគឺមានប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្មបរទេស ជាពិសេសអាជីវកម្ម ខ្នាតតូចដែលមើលទៅចង់សាកល្បងជាមួយទីផ្សារកម្ពុជាដោយមិនមានការលំបាកក្នុងការផ្ទេរអាជីវកម្មទាំងមូលពីបរទេស។លោក Galliano បាននិយាយថានេះជាលក្ខណៈល្អប្រសើរពីការរៀបចំទាំងនេះគឺថាអ្នកមិនគ្រាន់តែបង់ប្រាក់សម្រាប់ ការិយាល័យនោះទេ មានន័យថា អ្នកកំពុងចំណាយប្រាក់សម្រាប់ការិយាល័យមួយដែលមានសម្ភារៈប្រើប្រាស់គ្រប់យ៉ាងនៅ ក្នុនោះស្រាប់។ ប៉ុន្តែជាការពិតណាស់អាស្រ័យទៅលំដាប់ថ្នាក់នៃប្រភេទការិយាល័យសំភារៈប្រើប្រាស់ខុសគ្នានឹងត្រូវបានរាប់បញ្ចូល។ការប្រែប្រួល៖លោក Galliano បានបញ្ជាក់ថា បច្ចុប្បន្នអ្នកអាចជួលការិយាល័យទំហំចាប់ពី ១០-៤៦ ម៉ែត្រការ៉េ ហើយអ្នកនឹង ចំណាយប្រហែល ២៥$ ទៅ ២៨ $ ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ប្រសិនបើអ្នកទើបតែចាប់ផ្ដើមអាជីវកម្មមួយ ហើយគ្រាន់ តែត្រូវការការិយាល័យតូចមួយយូនីតទំហំពី១០ម៉ែត្រការ៉េអាចគ្រប់គ្រាន់សម្រាប់បុគ្គលិកពីរនាក់។ ប៉ុន្តែតម្លៃនៅតែអាចប្រែប្រួល អាស្រ័យលើប្រភេទលំដាប់នៃការិយាល័យដែលអ្នកជ្រើសរើសយក។ បច្ចុប្បន្ននេះមានសេវា កម្មនៃ ការិយាល័យប្រភេទទី៣ (C-Grade) ជាច្រើននៅជុំវិញរាជធានីភ្នំពេញ។លោក Galliano បានពន្យល់ថានេះគឺដោយសារតែការិយាល័យកម្រិតA មានតម្លៃជួលខ្ពស់ខ្លាំងបើធៀបទៅនឹងបទដ្ឋាន ក្នុងតំបន់។ ប៉ុន្តែដោយសារតែម្ចាស់អចលនទ្រព្យបានយល់ពីអារម្មណ៍របស់អ្នកជួល និងផ្តល់ជូនអត្រាតម្លៃជួលសមរម្យនិង ឥឡូវនេះឃើញថាតម្រូវការមានការកើនឡើងគួរកត់សម្គាល់។លោកបន្ថែមទៀតថាការិយាល័យកម្រិតB មានតម្រូវការយ៉ាងច្រើនសម្បើមនាពេលបច្ចុប្បន្នព្រោះវាមានគុណភាពល្អជាង កម្រិតC ប៉ុន្តែកម្រិតB នៅតែមានតំលៃសមរម្យ។ ហេតុផលមួយផ្សេងទៀតសម្រាប់ការិយាល័យកម្រិតBមានការពេញ និយមគឺដោយសារតែការផ្គត់ផ្គង់ការិយាល័យកម្រិត B មិនមានច្រើនដូចការិយាល័យកម្រិតCឡើយ។ជាភស្តុតាងនៃកំណើនខ្លាំងនៃការិយាល័យកម្រិតខ្ពស់ នំាឲ្យសេវាកម្មការិយាល័យនឹងធ្វើឲ្យមានការទាមទារគុណភាពខ្ពស់ ជាងមុន ដើម្បីទទួលបានផលប្រយោជន៍ពីតម្រូវការដែលកំពុងកើនឡើងច្រើន។ ដើម្បីទទួលបានផលប្រយោជន៍ពីតម្រូវ ការដែលកំពុងកើនឡើងច្រើន។ជាការប្រុងប្រយ័ត្នទុកជាមុន លោកGalliano  បានព្រមានថាការិយាល័យកម្រិត C គឺមិនមានបញ្ហាអ្វីទេប៉ុន្តែអ្នក ត្រូវស្វែងរក ម្ចាស់ដីត្រឹមត្រូវ អាចទុកចិត្តបាន ដែលអាចពិភាក្សាអំពីលក្ខខណ្ឌជាមួយពួកគេបានងាយស្រួល។ ដោយសារការិយាល័យ កម្រិត Cគឺជាការរិយាល័យថ្នាក់ទាប ទើបម្ចាស់កម្មសិទ្ធិមិនសូវផ្តល់ការយកចិត្តទុកដាក់ច្រើន។ការជួល ធៀបនឹង ការធ្វើជាម្ចាស់:នៅពេលសួរអំពីការអភិវឌ្ឍដែលបច្ចុប្បន្នត្រូវបានកំណត់ទិសដៅលើប្រភេទវិញ្ញាបនបត្រកម្មសិទ្ធិកាន់កាប់ការិយាល័យដើម្បីអាចផ្តល់ជូននូវឱកាសសម្រាប់អ្នកស្រុក និងវិនិយោគិនបរទេសធ្វើជាម្ចាស់ការិយាល័យ លោក Galliano បាននិយាយ ថាវាជាគំនិតចម្លែកមួយដោយសារតែវាមិនអាចបម្រើផលប្រយោជន៍ល្អបំផុតរបស់ម្ចាស់អាជីវកម្មនោះទេ។លោកពន្យល់ថា នេះអាចបង្កឱ្យមានការលំបាកក្នុងការផ្ទេរពីការិយាល័យមួយទៅមួយទៀត ជាពិសេសសម្រាប់ការពង្រីក ឬការច្របាច់បញ្ចូលគ្នា។ លោកបានលើកឡើងថា “អ្នកមិនចង់ត្រូវបានជាប់ឈ្មោះជាម្ចាស់ទ្រព្យសម្បត្តិ ដែលអ្នក ត្រូវចំណាយឲ្យអចលនទ្រព្យនោះរាល់ខែ "ពីព្រោះអ្នកនឹងចំណាយបន្ថែមលើអាជីវកម្មរបស់អ្នកលើថ្លៃជួលនេះ។ លោកបាន បញ្ជាក់ថាទោះបីវាប្រហែលជាមានសក្តានុពលមួយចំនួន  នៅពេលបច្ចុប្បន្ននេះសេដ្ឋកិច្ចដែលកំពុងតែមាននេះ មិនមានន័យ អ្វីសម្រាប់លោកនោះទេ។ករណីនេះគ្មានបញ្ហាអ្វីនោះទេ មានការរំពឹងទុកច្បាស់លាស់មួយនៃការបន្តកើនឡើងសម្រាប់វិស័យការិយាល័យនៅក្នុង ប៉ុន្មានឆ្នាំខាងមុខនេះ ដោយសាររាជធានីភ្នំពេញនៅតែបន្តទាក់ទាញការបណ្តាក់ទុនអាជីវកម្មថ្មីៗបន្ថែមទៀតពីបរទេស។ស្វែងយល់ពីទស្សនៈវិស័យនៃពាណិជ្ជកម្មការិយាល័យនាពេលចុងក្រោយនៅក្នុងរបាយការណ៍ឆមាសទី១ឆ្នំា២០១៦របស់ Knight Frank !
គម្រោងហេដ្ឋារចនាសម្ព័ន្ធជម្រុញកម្ពុជាទៅក្នុងតំបន់អាស៊ាន
គម្រោងហេដ្ឋារចនាសម្ព័ន្ធជម្រុញកម្ពុជាទៅក្នុងតំបន់អាស៊ាន
June 6, 2022, 5:06 p.m.
Realestate News
នៅក្នុងអត្ថបទសង្ខេបមួយដែលមានឈ្នោះថា ’’ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន និងតំលៃអចលនទ្រព្យMeru County, Kenya’’ និពន្ធដោយ Mbaya Murungi និង James Gatawa ដោយបានរៀបរាប់អំពីហេដ្ឋារចនាសម្ព័ន្ធដូចជាធាតុម្យ៉ាងដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើតម្លៃអចលនទ្រព្យមួយ។ ហើយនេះវាជាភាពងាយស្រួលដែលអាចធ្វើអោយមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាំអោយមានកត្តាសំខាន់មួយចំនួនដែលនៅក្នុងវិធីសាស្រ្តនៃការលក់អចលនទ្រព្យជាច្រើននៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក។ប្រសិនបើទំនាក់ទំនងនេះគឺជាការពិត បន្ទាប់មកនេះគួរកំណត់វាសនាតែមួយដើម្បីអោយមានការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជានាពេលអនាគត និងអាចផ្ដល់យោបល់ទស្សនវិស័យជាវិជ្ជមានទៅកាន់អ្នកទិញដែលកំពុងទទួលបាននៅលើទីផ្សារបច្ចុប្បន្ននេះ។ក្រុមអ្នកវិនិយោគិនមួយចំនួនបាននំាប្រជាជាតិឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ហើយហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅតែបន្តការកើនឡើងយ៉ាងឆាប់រហ័សដើម្បីជួយអ្នកវិនិយោគ និងប្រជាជនមានការរីកចំរើននៃសេដ្ឋកិច្ច នេះជាទំនាក់ទំនងរវាងអ្នកវិនិយោគអន្តរជាតិ និងប្រជាជននៅក្នុងស្រុក។ ហើយខណះពេលដែលការទូរទាត់ និងបន្ថែមតម្លៃថ្លៃដើមទៀតសម្រាប់អ្នកទិញ និងអ្នកជួល ក៏ដូចជាផ្តល់នូវភាពងាយស្រួលដល់ប្រជាជនដែលបានផ្លាស់ប្តូរទីលំនៅមកពីគ្រប់តំបន់ក្នុងប្រទេស។ការរីកចម្រើននៃអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ៖យោងតាមការចុះផ្សាយរបាយការណ៍នៃគេហទំព័រ Property Report បានបង្ហាញអំពីគម្រោងព្រលានយន្តហោះនៅតំបន់ណាមួយ ហើយតម្លៃដីនៅតំបន់នោះក៏កើនឡើង។ ពួកគេបានធ្វើការកត់សំគាល់ទៅលើការកើនឡើងខ្លាំងនៃអ្នកវិនិយោគមួយចំនួនជាមួយនឹងងអចនលទ្រព្យនៅក្នុងស្រុកជាច្រើនដែលនៅជិតព្រលានយន្តហោះអន្តរជាតិ ដោយមានការកើនឡើងការលក់ជុំវិញតំបន់អភិវឌ្ឍន៍នោះ។ខណះពេលដែលការចំណាយប្រាក់វិនិយោគរហូតដល់ទៅ២៣លានដុល្លារអាមេរិចទៅលើព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយក្រុមហ៊ុនម៉ាឡេស៊ីក្នុងឆ្នាំ2015 ដៃគូប្រគួតប្រជែងសារទរខណៈពេលដែលវាត្រូវបានគេរំពឹងថានឹងនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន និងវិនិយោគិនយ៉ាងច្រើនផងដែរ។ យ៉ាងណាមិញវានៅតែមានភាពស្រពិចស្រពិលតាមរយៈ ការផ្សព្វផ្សាយ គម្រោងត្រួវបានបញ្ឈប់ការចាប់ផ្តើមក្នុងការសាងសង់ យោងតាមព័ត៌មានពីការតវ៉ារបស់ប្រជាជនដែលមានទីលំនៅស្ថិតនៅជិតព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ។ក្នុងការឆ្លើយតបវិញនោះ ប្រភពព័ត៌មានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានប្រាប់អំពីគម្រោងអាកាសយាន្តដ្ឋានថ្មីដែលមានទីតំាងស្ថិតនៅតំបន់ជាយក្រុង។ប្រសិនជាផែនកានេះបានជួយជំរុញដោយរដ្ឋាភិបាល ហើយវានឹងបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២៥ជាមួយនឹងព្រលានយន្តហោះថ្មីមួយ ដូចគ្នានេះផងដែររដ្ឋាភិបាលនឹងទទួលបានប្រព័ន្ឋដឹកជញ្ជូនយ៉ាងល្អដែលវាធ្វើការតាមដានយ៉ាងឆាប់រហ័សទៅលើការធ្វើដំណើរពីព្រលានយន្តហោះទៅកាន់ទីក្រុង។ជាមួយនេះផងដែរប្រទេសកម្ពុជាក៏មានប្រភេទទិដ្ឋាការថ្មីសម្រាប់ទេសចរណ៍និងអាជីវកម្ម នឹងកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី 01 ខែកញ្ញាឆ្នាំ 2016 វាមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគមួយចំនួននិងអ្នកចូលនិវត្ត។កាបញ្ចប់ការសាងសងផ្លូវរថភ្លើងនៅប៉ោយប៉ែតប្រជាជននៅក្បែតំបន់ព្រំដែនកម្ពុជាថៃហើយប្រជាជននៅក្រុងប៉ោយប៉ែតបានធ្វើដំណើរងាយស្រួល ជាមួយចំណុចប្រសព្វនៃផ្លូវឆ្លងកាត់នៃអ្នកធ្វើដំណើរ និងការដឹកជញ្ជុន។ ប៉ុន្តែត្រួវបានខកខានដោយសារផ្លួវតូចៗដែលសម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូនសម្ភារ ទំាងនេះអាចមានផលប៉ះពាល់លើកាធ្វើជំនួញជូនដួរ។មានដំណោះស្រាយមួយដែលត្រូវបានគេរកឃើញហើយនៅពេលថ្មីៗនេះគីអាចឈានទៅដល់ការបង្កើតប្រព័ន្ធផ្លូវដែកថ្មីមួយ ដែលនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត។ នៅក្នុងប្រព័ន្ឋថ្មីនេះគេបានរំពឹងទុកថានិងអនុញ្ញាតអោយមានការឆ្លងកាត់ដោយផ្ទាល់ពីទីក្រុងបាងកកមករាជធានីភ្នំពេញហើយពីរាជធានីភ្នំពេញទៅទីក្រុងបាងកកវិញផងដែរ។ ប្រវែងផ្លូវតែ៦គីឡូម៉ែតតែប៉ុនណ្ណោះពិផ្លូវជាតិហើយរំពឹងថានិងបញ្ចប់នៅចុងឆ្នាំ២០១៦។បន្ថែមពីនេះទៀតខេត្តព្រះសីហនុត្រូវបានគេរំពឹងទុកផងដែរថានិងមានការជម្រុញដោយវិស័យទេសចរណ៍ និងពាណិជ្ជកម្មតាមរយៈការបើកផ្លូវរថភ្លើងដឹកអ្នកដំណើរដែលតភ្ជាប់ទៅកាន់រាជធានីភ្នំពេញផងដែរ។ការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបន្ថែមពីនេះទៀតការកែលម្អកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្ន នៅក្នុងតំបន់ឆ្នេរនៃខេត្តព្រះសីហនុមានច្រើនទៅលើឱកាស ការងារជាច្រើនត្រូវបានគេដាក់ចូលទៅក្នុងការពង្រីកតំបន់កំពង់ផែ។មានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់នៅក្នុងប្រទេសកម្ពុជា វាជាចំណុចពិសេសមួយក្នុងការធានានូវការផ្ទុកទំហំទំនិញធំៗ និងការជួញដូរពាណិជ្ជកម្មអន្តរជាតិ។ នេះជាការធ្វើឱ្យប្រសើរឡើងនៃការពង្រីកមុខងារជាច្រើនក្នុងរយៈកាលកន្លងមកនេះ។ វាបាននាំផលប្រយោជន៍ដល់ម្ចាស់អាជីវកម្មជាច្រើនដែលជាកត្តាសំខាន់មួយដែលមានការវិនិយោគផ្ទាល់ពីបរទេសចូលមកកាន់ខេត្តនេះ។ពហុគម្រោងអភិវឌ្ឍន៍ស្ថានីយកំពង់ផែក្រុងព្រះសីហនុ ដែលប្រទេសជប៉ុនបានផ្តល់មូលនិធិជំនួយ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ 75 លានដុល្លារ ហើយនឹងអាចត្រូវបញ្ចប់គម្រោងនៅចុងឆ្នាំ 2017 ។គោលដៅចុងក្រោយសម្រាប់កំពង់ផែក្រុងព្រះសីហនុនោះគឺថានាវាដឹកទំនិញដែលមានទំហំធំនឹងអាចចតនៅកំពង់ផែក្រុងព្រះសីហនុដែលធ្វើឱ្យការនាំចូលនិងនាំចេញទៅជុំវិញពិភពលោកដែលមានតម្លៃទាប និងឆាប់រហ័ស។  នៅពេលបច្ចប្បន្ននេះខេត្តព្រះសីហនុអាចជាកំពង់ផែដែលមានតម្រូវការខ្ពស់សម្រាប់ការធ្វើដំណើរទៅកាន់កំពង់ផែអន្តរជាតិផ្សេងៗដូចជា៖ ហុងកុងសិង្ហបុរី និងនៅក្នុងតំបន់ផ្សេងទៀតក្នុងគោលបំណងដើម្បីផ្ទេរទំនិញទៅលើនាវាក្នុងរយៈពេលយូរដែលមានទំហំធំ។ នៅពេលអនាគតទំហំនៃការដឹកជញ្ជូននឹងអាចធ្វើដំណើរដោយផ្ទាល់ទៅកាន់គោលដៅនៅទូទាំងពិភពលោក។ផ្លូវនិងការដឹកជញ្ជូនជាមួយនឹងការកើនឡើងនៃប្រជាជនរបស់ប្រទេសកម្ពុជា ហើយជាពិសេសរាជធានីភ្នំពេញដែលអាចធ្វើដំណើរទៅដល់បានយ៉ាងងាយស្រួល ចរាចរណ៍ពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងតម្លៃលំនៅដ្ឋាននិងការជួញដូរអចលនទ្រព្យ។ព័ត៌មាននៃការបរិច្ចាគរថយន្តក្រុងថ្មីរបស់ជប៉ុនចំនួន140គ្រឿង ដែលមានតម្លៃជាង $10លានដុល្លាអាមេរិចត្រូវបានទទួលការស្វាគមន៍ដោយប្រជាជនដែលកំពុងធ្វើការរាជធានីភ្នំពេញ។ រថយន្តក្រុងទាំងនេះត្រូវបានគេរំពឹងថានឹងជួយប្រជាជនបានយ៉ាងច្រើន និងមានប្រសិទ្ធិភាពក្នុងឆ្នាំ 2020 ខ្សែរត់របស់រថយន្ដក្រុងត្រូវបានកំណត់នឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នមានខ្សែរត់របស់រថយន្តក្រុងចំនួន១០ខ្សែដែលធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ។ ប្រព័ន្ធផ្លូវផ្លូវក្នុងតំបន់ត្រូវបានរំពឹងថានឹងជួបប្រទះការផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ តាមរយៈវិទ្យាស្ថានHenanប្រទេសចិនដែលជាក្រុមហ៊ុនទំនាក់ទំនង និងរៀបចំផែនការនៃការស្ទង់មតិ និងការរចនាបានធ្វើកា អភិវឌ្ឍទៅលើផ្លូវល្បឿនលឿនមួយខ្សែនៅតាមបណ្តោយផ្លូវជាតិលេខ4 (ភ្នំពេញទៅក្រុងព្រះសីហនុ) ដោយនៅពេលថ្មីៗនេះក្រុមហ៊ុនទទួលគម្រោងសាងសង់ដោយក្រុមហ៊ុនចិនChina Road and Bridge Corporationបានស្នើធ្វើការលើគម្រោងផ្លូវហ្វាយវ៉េនៅពេលថ្មីនេះ។បន្ទាប់ពីខេត្តព្រះសីហនុស្ថិតនៅក្នុងរយៈពេលនៃកំណើន និងមានការអភិវឌ្ឍន៏កាន់តែខ្លាំង ប្រជាជនជាច្រើនបានធ្វើដំណើរទៅលេងឆ្នេរសមុទ្រដោយធ្វើដំណើរតាមផ្លូវ នឹងបានដឹងយ៉ាងទំលំទូលាយនៃការអភិវឌ្ឍន៍នូវតំបន់មួយនេះ។ បន្ថែមពីនេះផងដែរ ផ្លូវជាតិលេខ 5ត្រូវបានគេរំពឹងផងដែរថា នឹងពង្រឹងប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃតាមរយៈការផ្ដល់ជំនួយឥតសំណងថ្មីមួយពីប្រទេសជប៉ុន។ ស្វែងយល់បន្ថែមអំពីកម្ពុជានូវទីតាំងអភិវឌ្ឍន៍ជាច្រើនបន្ថែមទៀត!
សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ, ជម្រើសលំដាប់ទីមួយសម្រាប់ការស្នាក់នៅរយៈពេលវែង ឬខ្លី
សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ, ជម្រើសលំដាប់ទីមួយសម្រាប់ការស្នាក់នៅរយៈពេលវែង ឬខ្លី
June 7, 2022, 3:59 a.m.
Realestate News
កម្ពុជាកំពុងក្លាយខ្លួនយ៉ាងឆាប់រហ័សជាគោលដៅដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ភ្ញៀវទេសចរដែលចង់ទទួលបាននូវបទពិសោធន៍ដែនដីថ្មី នៅក្នុងវិស័យទេសចរណ៍ជាសកល។ ហេតុអ្វីក៏ដូច្នេះ? កម្ពុជាជាប្រទេសមានប្រវត្តិសាស្ត្រ វប្បធម៌ចម្រុះសំបូរបែប និងជាប្រទេសដែលពោរពេញដោយអច្ឆរិយៈ ឆ្នេរធម្មជាតិដែលគ្មានការបំពុល។ ក្នុងខណៈសេដ្ឋកិច្ចកំពុងមាន ការលូតលាស់ កម្ពុជាបានផ្ដល់ជូនភ្ញៀវទេសចរនូវជម្រើសកាន់តែប្រណិត ដើម្បីធ្វើឲ្យការស្នាក់នៅរបស់ពួកគេកាន់តែមាន លក្ខណៈពិសេសថែមទៀត។ យោងតាមអត្ថបទចុះផ្សាយរបស់គេហទំព័រ TripAdvisor.com ស្ដីពី “ពានរង្វាន់ជម្រើសគោលដៅទេសចរណ៍ឆ្នាំ ២០១៥” កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ០២ ជាគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាពជាងគេក្នុងពិភពលោក។ គិតត្រឹមឆ្នាំ ២០១៦ កម្ពុជាមានសណ្ឋាគារប្រមាណជា ៥០០ ប៉ុន្តែក្នុងនោះសណ្ឋាគារប្រមាណជា ៣០ ប៉ុណ្ណោះដែលមានចំនួនបន្ទប់ចាប់ពី ១០០ បន្ទប់ឡើងទៅ ហើយសណ្ឋាគារតែ ៦ ឬ ៧ ប៉ុណ្ណោះ ដែលផ្ដល់ជូននូវសេវាបដិសណ្ឋារកិច្ចស្ដង់ដារអន្តរជាតិ។ ក្នុងវិស័យនេះ SOKHA GROUP (សុខា គ្រុប) គឺជាក្រុមហ៊ុនឈានមុខគេទូទាំងប្រទេស... ក្រុមហ៊ុន SOKHA GROUP មានបទពិសោធន៍ទូលំទូលាយក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចបែបខ្មែរពិតប្រាកដនៅកម្ពុជា ដោយសារបណ្ដាញបម្រើសេវាកម្មលំដាប់ផ្កាយប្រាំទូទាំងប្រទេសរួមមាន ៖ រមណីយដ្ឋានឆ្នេរសុខានៅក្រុងព្រះសីហនុ សណ្ឋាគារសុខាអង្គរនៅខេត្តសៀមរាប រមណីយដ្ឋានឋានសួគ៌បូគោនៅខេត្តកំពត សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ នៅជ្រោយចង្វារ រាជធានីភ្នំពេញ និងសណ្ឋាគារសុខាសៀមរាបថ្មីមួយទៀត ដែលនឹងចាប់ផ្តើមបើកសម្ភោធនៅពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ផ្ដល់ជូននូវបទពិសោធន៍ស្នាក់នៅប្រកបដោយប្រណិតភាព បដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អឯក មិនថាលោកអ្នកចង់ស្នាក់នៅ ០២ ថ្ងៃ ឬ ០២ ឆ្នាំនោះទេ គ្រាន់តែជ្រើសរើសយកសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ យើងខ្ញុំអាចធានាបានថា ជារៀងរាល់ថ្ងៃលោកអ្នកនឹងទទួលបាននូវសេវាកម្មបម្រើល្អបំផុត ដែលកម្ពុជាអាចផ្ដល់ជូនបាននាពេលបច្ចប្បន្ននេះ។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញបានបញ្ចប់ការសាងសង់ទាំងស្រុងក្នុងឆ្នាំ២០១៥ មានកំពស់ ២០ជាន់ មានបន្ទប់សណ្ឋាគារចំនួន ៥៤៩ បន្ទប់ និងសេវាអាផាតតឺមឹន(Serviced Apartment) ចំនួន ១៩៥ បន្ទប់។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ មានឈ្មោះល្បីល្បាញក្នុងការផ្តល់ជូននូវស្ដង់ដាររស់នៅប្រកបដោយប្រណិតភាព ដោយសារ តែអំណោយផលនៃទីតាំងខ្ពស់ស្ថិតនៅលើដីជ្រោយ ជាចំនុចប្រសព្វរវាងទន្លេមេគង្គ និងទន្លេបាសាក់។ មិនតែប៉ុណ្ណោះ សណ្ឋាគារក៏មានទទួលរៀបចំកម្មវិធីផ្សេងៗដូចជាកិច្ចប្រជុំ សន្និសិទពាណិជ្ជកម្ម ឬការតាំងពិពណ៌ និងការផ្ដល់ជូននូវចម្រើសដ៏ពេញនិយមក្នុងការទទួលទានអាហារសម្រាប់អភិជននៅក្នុងប្រទេស។ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ មានទេសភាពដ៏ស្រស់ត្រកាលគ្មានផ្ទឹមនៃដងទន្លេមេគង្គ ទេសភាពពណ៏បៃតងស្រស់នៃត្រើយខាងកើត ព្រះបរមរាជវាំងដ៏ល្បីល្បាញរបស់កម្ពុជា ទិដ្ឋភាពទីក្រុងភ្នំពេញ ព្រមទាំងមានបរិយាកាសជាទីមនោរម្យ ដែលពុំអាចមានកន្លែងល្បីៗផ្សេងទៀតនៅក្នុងទីក្រុងអាចប្រៀបផ្ទឹមបានឡើយ។ សម្រាប់លោកអ្នកដែលមានបំណងស្នាក់នៅដើម្បីបំពេញការងារ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ លោកអ្នកកំពុងសម្រាកស្នាក់នៅក្បែរទីតាំងនៃបណ្តុំពាណិជ្ជកម្មសំខាន់ៗរបស់រាជធានី។ សេវាកម្មផ្សេងទៀតសម្រាប់ភ្ញៀវធុរកិច្ចរួមមាន បន្ទប់ប្រជុំធំសម្រាប់សន្នីសិទអន្តរជាតិ សេវាអ៊ីនធឺណិតមានល្បឿនលឿន និងសេវាកម្មដឹកជញ្ជូនភ្ញៀវពីសណ្ឋាគារ ទៅកាន់ទីកន្លែងសំខាន់ៗ នៃទីក្រុងភ្នំពេញ។ សេវាអាផាតតឺមឹន(Services Apartment) ទាំង ១៩៥ បន្ទប់ ត្រូវបានតុបតែងលំអរដោយកម្រាលឈើប្រណិតរលើបរលោង និងមានបំពាក់គ្រឿងបរិក្ខារជាច្រើនដើម្បីផ្តល់ជូននូវផាសុខភាព និងភាពងាយស្រួលក្នុងការស្នាក់នៅរបស់លោកអ្នក។ បន្ទប់ទន្លេបាសាក់ (ទំហំ ៥២ ម៉ែត្រការ៉េ /៥៦០ ហ្វ៊ីតការ៉េ) ត្រូវបានរចនាឡើងយ៉ាងពិសេសជាបន្ទប់ស្ទូឌីយោ(Studio) ដែលស័ក្ដិសមសម្រាប់ការស្នាក់នៅលំហែដោយភាពស្ងៀមស្ងាត់។ បន្ទប់ទន្លេសាប (ទំហំ ៩០ មែត្រការ៉េ/៩៦៩ ហ្វ៊ីតការ៉េ) គឺជាបន្ទប់គ្រែមួយ មានបន្ទប់ទទួលភ្ញៀវធំទូលាយ ដែលផ្ដល់ជូននូវផាសុខភាព ហើយបន្ទប់នីមួយៗដាច់ដោយឡែកពីគ្នាដូចជាគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកអ្នកដូច្នេះដែរ។ បន្ទប់មេគង្គ មានគ្រែពីរ (ទំហំ ១០៤ មែត្រការ៉េ/ ១,១១៩ ហ្វ៊ីតការ៉េ) រចនាដោយគ្រឿងសង្ហារឹមគ្រប់គ្រាន់ ជាជម្រើសលំដាប់ទីមួយនៃការរស់នៅប្រកបដោយប្រណិតភាពសម្រាប់ភ្ញៀវទេសចរជាលក្ខណៈគ្រួសារ និងភ្ញៀវធុរកិច្ចដែលស្នាក់នៅរយៈពេលវែង។ បន្ទប់ទាំងនេះ អាចមើលឃើញទេសភាពដ៏អស្ចារ្យនៃដងទន្លេមេគង្គ ទន្លេសាប និងទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ។ តើអ្នកចូលចិត្តហែលទឹកដែរឬទេ? នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ លោកអ្នកអាចហាត់ប្រាណដោយការហែលទឹក ថែរក្សាសុខភាពរបស់លោកអ្នក នៅអាងហែលទឹកដ៏ធំ ទំហំ ១,៦៥០ មែត្រការ៉េ/ ១៧,៧៦០ ហ្វ៊ីតការ៉េ ។ មិនតែប៉ុណ្ណោះ ភ្ញៀវស្នាក់នៅក្នុងសេវាអាផាតតឺមឹន(Services Apartment) អាចអញ្ជើញទៅកន្លែងហាត់ប្រាណ ស្ប៉ា ស្ទីម ស័រណា និងអាងទឹក Jacuzzi ដ៏ប្រណិត។ ចំណតយានយន្តក្រោមដី មានទីតាំងធំទូលាយ មានភ្លើងបំភ្លឺ ផ្ដល់ជូននូវភាពងាយស្រួលដល់ភ្ញៀវស្នាក់ដែលនៅសេវាអាផាតតឺមឹន(Services Apartment)។ បន្ទប់នីមួយៗមានភ្ជាប់អ៊ីនធឺណិតឥតខ្សែ (Wifi) ទូទឹកកក មាស៊ីនបោកគក់/សម្ងួតសំលៀកបំពាក់ បរិក្ខារផ្ទះបាយទំទើប និងមានទូរទស្សន៍ LCD ទំហំ ៤៧ អ៊ីង ដាច់ដោយឡែកនៅបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ។ ភ្ញៀវស្នាក់នៅក៏អាចប្រើមណ្ឌលពាណិជ្ជកម្ម (Business Centre) របស់សណ្ឋាគារនៅឯកន្លែងទទួលភ្ញៀវ និង ផ្តល់ជូននូវ ទីកន្លែងជប់លៀងសមរម្យជាលក្ខណៈគ្រួសារ អាហារបាប៊ីឃ្យូ(BBQ) នៅ Surkea Rooftop (ទីធ្លាសម្រាប់ទទួលទានអាហារ /ជប់លៀង/គយគន់ទេសភាព) ផងដែរ។ ភ្ញៀវអាចរីករាយជាមួយការទទួលទាននៅភោជនីយដ្ឋានលំដាប់អន្តរជាតិ មានបម្រើ ជូននូវមុខម្ហូបនៅជុំវិញពិភពលោក (ម្ហូបចិន ជប៉ុន អាស៊ី លោកខាងលិច អ៊ីតាលី ជាដើម)។ តើលោកអ្នកចូលចិត្តការជួបជុំមិត្តភក្តិក្រោយសម្រាកពីការងារដែរឬទេ? Wave Club (វេវក្លឹប) នៅជាន់ទី ១៩ និងបន្ទប់ខារ៉ាអូខេ Stardust Karaoke នៅជាន់ក្រោមដីនៃសណ្ឋាគារត្រៀមលក្ខណៈជាស្រេចដើម្បីស្វាគមន៍បម្រើលោកអ្នកចាប់ពី ម៉ោង ៦ល្ងាចទៅ។ ជាមួយនឹងសេវាបដិសណ្ឋារកិច្ចលំដាប់ផ្កាយប្រាំ ការត្រួតពិនិត្យសន្តិសុខ សេវាកម្មបន្ទប់ ២៤ ម៉ោង ការសម្អាត (គ្រែគេង ដូរកន្សែងពោះគោ) និងសេវាដឹកជញ្ជូនភ្ញៀវប្រចាំថ្ងៃពីសណ្ឋាគារទៅកាន់ផ្សារទំនើបអ៊ីអន (AEON Shopping Mall) ភ្ញៀវស្នាក់នៅអាចសម្រាកលំហែ និងរីករាយជាមួយការស្នាក់នៅ ខណៈពេលដែលបុគ្គលិកសណ្ឋាគារសុខាបានត្រៀមខ្លួនជាស្រេចដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក មិនថាពេលយប់ ឬក៏ពេលថ្ងៃនោះទេ។ សូមសាកសួរព័ត៌មានអំពីសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញនៅថ្ងៃនេះ ដើម្បីឲ្យការស្នាក់នៅរបស់លោកអ្នកនៅរាជធានីភ្នំពេញក្លាយជាបទពិសោធន៍ដ៏ល្អគួរឲ្យចងចាំដែលមិនអាចបំភ្លេចបាន!
កម្មវិធីសិក្សាពីអចលនទ្រព្យ Apennines Condominium នៅ Realestate.com.khTV
កម្មវិធីសិក្សាពីអចលនទ្រព្យ Apennines Condominium នៅ Realestate.com.khTV
June 7, 2022, 2:09 a.m.
Realestate News
ជំរាបសួរ! សូមស្វាគមន៍កម្មវិធីសិក្សាពីអចលនទ្រព្យជាមួយRealestate.com.kh. សម្រាប់សប្តាហ៍នេះ យើងកំពុងនៅឯបន្ទប់តាំងបង្ហាញនៅខុនដូ Apennines នៅទីក្រុងភ្នំពេញ ជួបជាមួយ កញ្ញា វត្តី ប្រធានផ្នែកលក់របស់គម្រោងខុនដូ Apennines។សូមមើលពីអចលនទ្រព្យទាំងអស់ និងសាកសួរបន្ថែមថ្ងៃនេះ!សូមប្រាប់ពួកយើងអំពីទីតាំងនៃខុនដូ Apennines៖Apennines ជាខុនដូបែបទាន់សម័យ ស្ថិតនៅក្នុងចំណោមទីតាំងដែលល្អបំផុតនៅទួលគោក ទីក្រុង ភ្នំពេញ។ ពិសេសជាងនេះទៅទៀត ទីតាំងរបស់គម្រោងរបស់យើងនៅផ្ទះលេខ ៤០ ផ្លូវ ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ។ ស្ថិតនៅខាងក្រោយសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខា ទួលគោក។ គម្រោងខុនដូ Apennines ស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយចំ ចំណាយពេលត្រឹមតែ ១០ នាទី និងនៅជិតទីតាំងនេះមាន សាលារៀន ភោជនីយដ្ឋាន ផ្សារទំនើប ក្លឹបកីឡា ហាងកាហ្វេ និងមជ្ឍមណ្ឌលកំសាន្តផ្សេងៗទៀត។សូមប្រាប់យើងបន្ថែមទៀតពីអ្នកអភិវឌ្ឍន៍៖ខុនដូ Apennines គឺត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុន KHSI INVESTMENT PTE LTD ជាក្រុមក្រុមហ៊ុន ទទួលបានជ័យលាភីផ្នែក ស្ថាបត្យកម្ម និងសំណង់ ជាមួយបទពិសោធន៍ជាច្រើននៅការសាងសង់ នៅម៉ាឡេស៊ី និងសិង្ហបុរី។ KHSI ប្តេជ្ញាួយ៉ាងមុតមាំក្នុងការធ្វើឲ្យគុណភាពភាពល្អបំផុត និងបង្កើតនូវ ភាពទាន់សម័យ និង គុណភាពនៃការរស់នៅតាមរយៈមធ្យោបាយប្រកបភាពច្នៃប្រឌិត។តើគម្រោងខុនដូនេះមានលក្ខណៈសម្បត្តិប្រភេទណាខ្លះ?ជាមួយអគារដែលមាន ១៧ ជាន់ ផ្តល់ជូនប្រភេទខុនដូមាន ១ ឫ ២ ឫ ៣ បន្ទប់គេង ទៅតាមទំហំ ផ្សេងៗគ្នា ដែលអ្នកត្រូវការ។ គ្រប់យូនីតនីមួយ ផ្ទៃខាងក្នុងត្រូវបានរចនាឡើងដោយអ្នកជំនាញសិង្ហ បុរី និងបំពាក់ដោយបរិក្ខាមានគុណភាពខ្ពស់។ ខុនដូដែលមានសេវាកម្មរួមគ្នារួមមាន អាងហែលទឹក កន្លែងហាត់ប្រាណ និងប្រព័ន្ធចំណតរថយន្តល្អឥតខ្ចោះតែមួយគត់ និងចណតប្រើជណ្តើរយន្ត។តើ KHSI ផ្តល់ជូនអតិថិជនអ្វីខ្លះ?ផ្តល់ជូនប្លង់កម្មសិទ្ធិកាន់កាប់ សម្រាប់អ្នកក្នុងស្រុក និងជនបរទេស។សន្តិសុខពេញលេញ (CCTV, បុគ្គលិកសន្តិសុខ ២៤/៧)សេវាកម្មទូទៅដូចជា អាងហែលទឹក មជ្ឍមណ្ឌលហាត់ប្រាណសុខភាព សួនច្បារ និងបាខ្នាត តូច។ការគ្រប់គ្រងអចលនទ្រព្យពេញលេញ និងសេចវាកម្មថែរក្សាអគារ(ទាំងក្នុង និងក្រៅ)ការធានាលើផលចំណេញពីការជួលត្រលប់ចំនួន ៦%ប្រចាំឆ្នាំ។ចំណតរថយន្តប្រើដោយប្រព័ន្ធជណ្តើរយន្តដែលត្រូវបានប្រើលើកដំបូងក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវប្រសិទ្ធិភាព សុវត្ថិភាព ផាសុកភាព និងទំហំធំទូលាយ។តើខុនដូ Apennines មានចំណុចពិសេសអ្វីនៅពេលដែលឈានជើងចូលក្នុងទីផ្សារប្រទេសលំនៅដ្ឋានកម្ពុជា?ម៉ូតស្ថាបត្សកម្មរបស់យើង ទំាងក្នុង និងផ្នែកខាងក្រៅ ពួកយើងបានឈ្នះពានរង្វាន់ ស្ថាបគម្រោងវិស្វកម្មរបស់ពួកយើងត្រូវបានរៀបចំដោយក្រុមហ៊ុនអន្តរជាតិ LSW Consultingគម្រោងសាងសង់អគាររួមទំាងមូលរួមទំាងជញ្ជាំងស៊ីម៉ង់ ការសាងសង់ឡើងជាជាន់នីមួយៗ ត្រូវបានធ្វើឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលសុទ្ធសឹងជាស្នាដៃល្អប្រណិត។ហើយគម្រោងដែលស្ថិតនៅក្នុងតំបន់លំនៅដ្ឋានដែលជាតំបន់ទាក់ទាញ និងមានសក្តានុពល ផលចំណេញលើការវិនិយោគ។តើលំនៅដ្ឋានប្រភេទណាដែលកំពុងដាក់លក់?ប្រភេទ A៖ ៨៩.៧២ ម២ ប្រភេទB ១៣២.៦២ ម២ ប្រភេទC ៦៧.៧៤ ម២ ប្រភេទD ១១០.២២ ម២ ហើយតម្លៃលក់ចាប់ពី ១៥០,០០០ ដុល្លារប្រសិនបើអ្នកមានបំណងទទួលព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យតំាងបង្ហាញផ្ទះគំរូ ជួបជាមួយកញ្ញាវត្តីនៅថ្ងៃនេះ ដែលមានទំតំាងនៅទួលគោក ហើយពិនិត្យមើលដំណើរការសាងសង់គម្រោងផងដែរ។សូមអញ្ញើញមើលបញ្ជីអចលនទ្រព្យ និងស្វែងរកព័ត៌មានបន្ថែមនៅថ្ងៃនេះ!