+855 92 92 1000
Logo

Recent Property Guides

គ្រប់ទឹក ! ធ្លាប់តែជាដីទុកចោលពេលនេះដីក្នុងតំបន់១នេះត្រូវប៉ាន់ខ្លាំងថ្លៃជាងមាស
គ្រប់ទឹក ! ធ្លាប់តែជាដីទុកចោលពេលនេះដីក្នុងតំបន់១នេះត្រូវប៉ាន់ខ្លាំងថ្លៃជាងមាស
June 3, 2022, 12:31 p.m.
បច្ចុប្បន្នបើនិយាយពីការរីកចម្រើននៃគម្រោងបុរី និងផ្ទះល្វែងគឺគ្មានបណ្ដាខេត្ដណាដែលមានគម្រោង​អភិវឌ្ឍន៍​បុរី​ច្រើន​ជាងទីក្រុងភ្នំពេញឡើយ គ្រាដែលរាជធានីមួយនេះជាបណ្ដុំនៃការងារ និងកំពុងមាន​តម្រូវ​ការ​លំនៅឋានច្រើននាពេលបច្ចុប្បន្ន ។ ការរីកចម្រើននៃគម្រោងផ្ទះបុរី ផ្ទះល្វែង ខុនដូ អគារពាណិជ្ជកម្មធំៗ រោងចក្រ សហគ្រាស -ល- ជាច្រើនដែលជាកត្តាមួយធ្វើឱ្យមានតម្រូវការដីកាន់តែច្រើនឡើងដើម្បីបំពេញតម្រូវរបស់អ្នកវិនិយោគនានា ។ស្ថិតក្នុងសភាពមេរោគកូវីដ១៩នៅមិនទាន់បាត់ទាំងស្រុងអាចធ្វើឱ្យទីផ្សារអចលនទ្រព្យមានការប្រែប្រួលធ្លាក់តម្លៃទាបបានជាងពេលធម្មតា ប៉ុន្តែក៏មានតំបន់ខ្លះនៅតែអាចរក្សាតម្លៃបានដដែលដូចជាតំបន់កណ្តាលក្រុងជាដើម ។ ប៉ុន្តែទន្ទឹមនឹងនោះប្រសិនបើមានលុយចង់វិនិយោគលើអចលនទ្រព្យ តើគួរតែជ្រើសរើសតំបន់ណាដែលអាចទទួលបានចំណេញច្រើន?ការជ្រើសទិញដីនៅតាមបណ្ដាតំបន់ជាយក្រុងក៏ជាជម្រើសល្អក្នុងអំឡុងពេលកូវីដ១៩មិនទាន់សាបសូន្យនេះ ប្រសិនជាមានឱកាសវាក៏ប្រសើរជាងការទិញដីនៅតាមបណ្ដាខេត្ដដែលមិនសូវមានភាពចំណេញ និងអាចនឹងកប់ ហើយទីផ្សារវិញមិនថា ស្ថិតក្នុងតំណាក់កាលណានោះទេគឺដីនៅតំបន់ជាយក្រុងអាចនៅតែលក់បានមានអ្នកទិញ ។ ជាក់ស្តែង តម្លៃ​ដីឋិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ បានកើនឡើង​យ៉ាងគំហុកក្នុងរយៈពេលជិត៨ឆ្នាំចុងក្រោយ ដោយ​កើនឡើងដល់ទៅ១១ដងក្នុងរយៈពេល​​ពីឆ្នាំ២០១៣មកដល់បច្ចុប្បន្ន ។ នេះបើតាមការសិក្សាពីក្រុមហ៊ុនអចលនទ្រព្យ ។​តាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ទាក់ទងនឹងអនាគតនៃទីផ្សារអចលនទ្រព្យភាគខាងត្បូងរាជធានីភ្នំពេញបានចេញផ្សាយថា ទីតាំងដីតាមបណ្តោយ​ផ្លូវ៦០ម៉ែត្រដែល​មានតម្លៃជាមធ្យម ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០១៣ បានកើនដល់ជាមធ្យម ២២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន ។ តម្លៃនេះបង្ហាញពីការកើនឡើង១១ដងក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ ។នៅតាមបណ្ដាខេត្ដមិនសូវជាអ៊ូអរ ហើយបើខេត្ដមួយមានឱកាសទីផ្សារខ្លាំង លុះត្រាតែខេត្ដនោះមានសក្ដានុពលអភិវឌ្ឈខ្លាំងដែរ ។ ចំណែកដីនៅក្នុងតំបន់ជាយក្រុងយ៉ាងណាក៏ដោយ ក៏មានភាពងាយស្រួលក្នុងការសាងសង់លំនៅដ្ឋាន ក្បែរទីក្រុងបានងាយស្រួល ហើយការចេញមកប្រកបការងារក៏មិនមានភាពលំបាកដែរ ។ការលើកឡើងនេះមិនមែនមានន័យថា ដីនៅខេត្តមិនល្អទេ វាល្អគ្រាន់តែត្រូវចំណាយពេលយូរ និងទទួលបានផលចំណេញតិចជាងជាយក្រុង ។ តាមពិតដីធ្លីនៅតំបន់ណាក៏ល្អដែរ តែសម្រាប់តំបន់ដែលមានចរាចរណ៍ទិញលក់ច្រើន គឺនៅឆៀងខាងលិចក្រុងភ្នំពេញ ៕កំពុងស្វែងរកអចលនទ្រព្យក្នុងក្តីស្រមៃរបស់លោកអ្នកមែនទេ? ពួកយើងអាចជួយបាន!
ធ្លាប់តែជាដីវាលស្រែពេលនេះដី២តំបន់នេះក្នុងខេត្តកំពង់ស្ពឺកំពុងត្រូវប៉ាន់ខ្លាំង
ធ្លាប់តែជាដីវាលស្រែពេលនេះដី២តំបន់នេះក្នុងខេត្តកំពង់ស្ពឺកំពុងត្រូវប៉ាន់ខ្លាំង
June 6, 2022, 8:48 p.m.
ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្មចំពោះគម្រោងកែលម្អហេដ្ឋរចនាសម្ព័ន្ធនានានៅទូទាំងប្រទេសដើម្បីជំរុញ និងទាក់ទាញការវិនិយោគរួមទាំងវិស័យអចលនទ្រព្យផងដែរដែលជាការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចដោយក្នុងនោះខេត្តកំពង់ស្ពឺកំពុងតែក្លាយជាគោលដៅដ៏មានប្រជាប្រិយភាព ។ខេត្តកំពុងស្ពឺដែលធ្លាប់តែជាខេត្តមួយសម្បូរដីវាលស្រែដើមត្នោតដុះពាសវាលពាសកាល ប៉ុន្តែនាពេល​បច្ចុប្បន្នខេត្តមួយនេះបានប្រែក្លាយខ្លួនទៅជាខេត្តសរសៃរឈាមសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា ។ មិនតែប៉ុណ្ណោះដោយសារតែមានសក្តានុពលបានធ្វើឱ្យខេត្តកំពុងស្ពឺទាក់ទាញគម្រោងវិនិយោគធំៗជាច្រើនដែលធ្វើឱ្យតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺកើនឡើងជាបន្តបន្ទាប់ ។មានវិនិយោគិនជាច្រើនបានបោះទុកជាបន្តបន្ទាប់លើវិស័យអចលនទ្រព្យជាពិសេសដីធ្លីនៅតាមបណ្តោយផ្លូវដែលមានសក្តានុពលទាំងប៉ុន្មាន ។ ចំពោះផ្លូវជាតិលេខ៤៤ ចាប់ពីទីរួមខេត្តកំពង់ស្ពឺទៅកាន់​ភ្នំឪរ៉ាល់ដោយនៅលើផ្លូវជាតិលេខ៤៤មានគម្រោងអភិវឌ្ឍឧស្សាហកម្មដូចជាតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុនវិនិយោគចិនប្រមាណ៦៦ហិកតា ។ បើយើងទៅមើលជាក់ស្ដែង យើងឃើញមានរោងចក្រផ្សេងៗទៀតជាច្រើនទៀតគឺសុទ្ធតែនៅជុំវិញផ្លូវជាតិលេខ៤៤ទាំង ។សម្រាប់ផ្លូវជាតិលេខ៥១ សេដ្ឋីជំនួញអ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ចេញកញ្ចប់ថវិការមួយចំនួន​ធំដើម្បី​វិនិយោគ​តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិកតា ក្នុងទំហំវិនិយោគប្រមាណ ៥០លានដុល្លារអាមេរិក នៅខេត្តដ៏មានប្រជាប្រិយមួយនេះ ស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ហើយក៏បានចាប់ផ្ដើមដំណើរការសាងសង់មួយរយៈពេលមកហើយ ។តាមប្រភពលោក គីម ហេង ដែលជាអ្នកលក់ដីឡូត៍នៅតំបន់ផ្លូវជាតិលេខ៥១បានឱ្យដឹងថា ចំពោះដីដែល​មានទំហំធំៗ ហើយនៅជាផ្លូវជាតិលេខ៥១នេះមានតម្លៃចាប់ពី ២០០ដុល្លារអាមេរិកឡើង​នៅក្នុង​មួយម៉ែត្រការ៉េ និងទៅមុខទៀតអាចកើនដល់ ៣០០-៤០០ ដុល្លារអាមេរិក ព្រោះមានរោងចក្រ​ធំៗកំពុងដំណើរការសាងសង់ ដូចជាគម្រោងរោងចក្រតម្លើងម៉ូតូហុងដារ និងសួនឧស្សាហកម្មរបស់​កាណាឌីយ៉ា ។ខេត្តកំពង់ស្ពឺគឺជាទីតាំងមួយល្អសំរាប់ឧស្សាហកម្មរោងចក្រ និងអនុគ្រោះពីធម្មជាតិផងដែរ ។ ជាក់ស្ដែង កំឡុងពេលគ្រោះទឹកជំនន់កាលពីខែតុលា ក្នុងឆ្នាំ២០២០ កន្លងទៅផ្លូវ និងតំបន់ជុំវិញនេះមិនទទួលរងការលិចទឹក ឬខូចខាតអ្វីឡើយដែលវាជាកត្តាជម្រុញមួយបូករួមជាមួយគម្រោងធំៗជាច្រើនទៀតនោះបានទាញឱ្យតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺកាន់តែត្រូវប៉ាន់ឡើងថ្លៃជាបន្តបន្ទាប់ ៕លោកអ្នកអាចព្រឹក្សាយោបល់អំពីការ ទិញ លក់ និងជួល អចលនទ្រព្យនានាបានគ្រប់ពេលដោយគ្រាន់តែទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបានតាមរយៈប៊ូតុងខាងក្រោម !!!
កាត់ប្លង់ដីដោយខ្លួនឯងមិនអស់លុយពឹងអ្នករត់ការសូម្បី១រៀល
កាត់ប្លង់ដីដោយខ្លួនឯងមិនអស់លុយពឹងអ្នករត់ការសូម្បី១រៀល
June 7, 2022, 1:27 a.m.
កំណើននៃការទិញ-លក់ដីកាន់តែមានការកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជាដោយសារតែវិស័យអចលនទ្រព្យកំពុងតែមានសក្តានុពលខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសចរន្តក្នុងការទិញ-លក់ដីធ្លីកំពុងទទួលបានប្រជាប្រិយភាព ។ ការទិញ-លក់ដីធ្លីកាន់តែមានសន្ទុះតម្រូវការនៃការកាត់ប្លង់ដីរវាងម្ចាស់ដី និងអ្នកទិញគឺកាន់តែសំខាន់ និងចាំបាច់ដើម្បីឱ្យការទិញ-លក់ប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ។ក្នុងនោះផងដែរ មានប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់មានបទពិសោធន៍រួចទៅហើយលើការទិញ-លក់ដីធ្លីច្បាស់ជាធ្លាប់ឆ្លងកាត់ការកាត់ប្លង់ដីដោយខ្លួនឯង ឬត្រូវចំណាយថវិការរកអ្នករត់ការដើម្បីជាជំនួយក្នុងការកាត់ប្លង់ដីជាដើម ។ ប៉ុន្តែក្នុងថ្ងៃនេះផងដែរសម្រាប់ប្រជាពលរដ្ឋដែលមិនចង់ចំណាយថវិការលើអ្នករត់ការដើម្បីកាត់ប្លង់ដី លោកអ្នកអាចកាត់ប្លង់ដីដោយខ្លួនឯងតាមរយៈ៣ជំហានដូចខាងក្រោម ៖រូបតំណាងជំហានទី១ ៖ ក្នុងនាមលោកអ្នកដែលជាទិញដី លោកអ្នកត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយប្លង់ដីច្បាប់ដើម, អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកដែលជាអ្នកទិញ ទៅកាន់ទីស្នាក់ការសុរិយោដីស្រុកដើម្បីបំពេញលិខិតលក់ផ្តាច់, ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃដើម្បីយល់ព្រមទាំងអស់គ្នា (បុគ្គលិកសុរិយោដីស្រុកនឹងបំពេញឯកសារពាក់ព័ន្ធទាំងអស់នោះ) ។រូបតំណាងជំហានទី២ ៖ ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃនៅចំពោះមុខបុគ្គលិកសុរិយោដៃរួចហើយ បន្ទាប់មកអ្នកទិញដែលជាម្ចាស់ដីថ្មីត្រូវយកឯកសារទាំងអស់ទៅជួបមេភូមិ និងមេឃុំដើម្បីចុះហត្ថលេខា និងបោះត្រា (មេភូមិ និងមេឃុំមានសិទ្ធិចុះហត្ថលេខា និងបោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉ុណ្ណោះ) ។ ក្រោយចុះហត្ថលេខា និងបោះត្រារួចហើយលោកអ្នកត្រូវយកឯកសារទាំងនោះទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញដើម្បីហត្ថលេខាសម្រេច និងបោះត្រាបញ្ចប់ការផ្ទេរសិទ្ធិត្រឹមស្រុក ។ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល ៥០% នៃដំណើរការផ្ទេរសិទ្ធិ ប៉ុន្តែប្លង់ដីដដែលគឺនៅតែជាប់ឈ្មោះម្ចាស់ដីដើមនៅឡើយ តែគ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និងលក់ផ្តាច់អមជាមួយដោយស្របច្បាប់មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ ។រូបតំណាងជំហានទី៣ ៖ លោកអ្នកដែលជាម្ចាស់ដីថ្មី (អ្នកទិញ) ត្រូវយកឯកសារទាំងអស់ដែលបានធ្វើរួចរាល់ពីមន្ទីសុរិយោដីស្រុកយកទៅកាន់មន្ទីសុរិយោដីខេត្តដើម្បីត្រួតពិនិត្យឡើងវិញ និងបោះត្រាបញ្ជាក់ថា មានឯកសារបញ្ជាក់លិខិតស្នាមគ្រប់គ្រាន់ដោយអនុវត្តគ្រប់តាមនីតិវិធី ។រូបតំណាងរួចត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រានៃតម្លៃដីតាមច្បាប់កំណត់នៅឯអគ្គនាយដ្ឋានពន្ធដាខេត្តដោយរងចាំរយៈពេល១ខែដើម្បីវាយតម្លៃដីក្នុងតំបន់ ។ ក្រោយពីវាយតម្លៃដី និងគណនាពន្ធប្រថាប់ត្រារួច ខាងអគ្គនាយដ្ឋានពន្ធដាខេត្តនឹងទាក់ទងទៅម្ចាស់ដីថ្មី ឬអ្នកទិញដើម្បីមកបង់ពន្ធប្រថាប់ត្រារួចដកយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិត្រឡប់មកវិញ ។បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួចហើយ លោកអ្នកដែលជាម្ចាស់ដី (អ្នកទិញ) ត្រូវយកលិខិតទាំងអស់នោះទៅកាន់មន្ទីរសុរិយោដីខេត្តវិញដើម្បីចុះហត្ថលេខា និងបោះត្រាសម្រេចដោយជោគជ័យដើម្បីចេញជាប្លង់ដីថ្មីជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញដែលជាម្ចាស់ដីថ្មី ហើយរយៈពេលទទួលបានប្លង់ថ្មីអាចចន្លោះពី៣ខែទៅ៦ខែ ៕ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!
សួរខ្លួនឯង3សំណួរនេះសិនមុនចង់ទិញផ្ទះឬដីកុំឱ្យត្រដាបត្រដួសពេលទិញហើយ
សួរខ្លួនឯង3សំណួរនេះសិនមុនចង់ទិញផ្ទះឬដីកុំឱ្យត្រដាបត្រដួសពេលទិញហើយ
June 3, 2022, 10:01 p.m.
ស្របពេលវិស័យអចលនទ្រព្យកំពុងតែមានសន្ទុះសក្តានុពលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យចរន្តនៃការទិញលក់អចលនទ្រព្យកាន់តែមានការកើនឡើងជាហូរហែ មិនតែប៉ុណ្ណោះការទិញអចលនទ្រព្យវាគឺជារឿងល្អសម្រាប់អ្នកដែលមានលទ្ធភាពដែលអាចទិញផ្តាច់ដោយសារតែគេមានប្រភពចំណូលច្បាស់លាស់ ។ប៉ុន្តែសម្រាប់អ្នកដែលទិញដោយជ្រើសរើសជម្រើសបង់រំលស់វិញត្រូវសិក្សាឱ្យបានច្បាស់ជាមុនសិនចៀសវាងជួបបញ្ហាត្រដាបត្រដួសក្រោយពីទិញដី ឬផ្ទះរួច ។ ខាងក្រោមនេះជាចំណុចធំៗ៣ដែលអ្នកត្រូវសួរខ្លួនឯងជាមុនសិនមុននឹងសម្រេចចិត្តទិញដី ឬផ្ទះ ៖ទី១- តើប្រភពចំណូលរបស់លោកអ្នកនឹងនរហើយឬនៅ?បើសិនយើងមិនមានប្រភពចំណូលទៀងទាត់ទេ ហើយយើងចង់បង់រំលស់អចលនទ្រព្យនោះគឺជារឿងពិបាក បញ្ហាហិរញ្ញវត្ថុដែលកើតឡើងផ្ទាល់ចំពោះខ្លួនឯងណាមួយប្រាកដជាប៉ះពាល់ដល់ការវិនិយោគទិញអចលនទ្រព្យបង់រំលស់ ។ ដូចនេះត្រូវត្រូតពិនិត្យមើលប្រភពប្រាក់ចំណូលយើងឱ្យបានច្បាស់លាស់ជាមុនសិន មុនសម្រេចចិត្តវិនិយោគទិញអចលនទ្រព្យបង់រំលស់ចៀសវាងហានិភ័យ ។ ទី២- តើលោកអ្នកបង់រំលស់ជាមួយធនាគារ ឬម្ចាស់គម្រោងផ្ទាល់?លោកអ្នកត្រូវធ្វើការប្រៀបធៀបជាមួយការបង់រំលស់ជាមួយម្ចាស់គម្រោង និងធនាគារថា តើមួយណាល្អជាង និងផ្តល់លក្ខណៈងាយស្រួលក៏ដូចជាហុចផលចំណេញខ្ពស់ជាងសម្រាប់លោកអ្នក ។ ត្រូវប្រៀបធៀបការប្រាក់មួយណាមានការប្រាក់កម្ចីទិញអចលនទ្រព្យដែលមានភាគរយទាបជាង ។ មួយវិញទៀតលក្ខខណ្ឌនៃជម្រើសបង់ប្រាក់រវាងធនាគារ និងម្ចាស់គម្រោងផ្ទាល់មួយណាមានលក្ខណៈងាយស្រួល និងល្អប្រសើរជាង ។ទី៣- តើលោកអ្នកនឹងចំណាយរយៈពេលប៉ុន្មាន?បើសិនគាត់ទិញអចលនទ្រព្យដោយបង់រំលស់ក្នុងរយៈពេលខ្លីចាប់ពី៣ខែ គឺការវិនិយោគនោះអាចទទួលបានផលអវិជ្ជមាន និងផ្តល់ផលចំណេញប្រហែល ៥-១០% ក្នុងការវិនិយោគក្នុងរយៈពេលខ្លី ។ ការវិនិយោគក្នុងរយៈពេលខ្លីយើងក៏ត្រូវមើលដើមទុនបម្រុងផងដែរ ដើម្បីការពារហានិភ័យណាមួយដែលជាប់គាំង ៕ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!
អ្នកជំនាញប្រាប់ចំៗបង់រំលស់ផ្ទះជាមួយធនាគារនិងម្ចាស់បុរីមួយណាមិនសូវវេទនា
អ្នកជំនាញប្រាប់ចំៗបង់រំលស់ផ្ទះជាមួយធនាគារនិងម្ចាស់បុរីមួយណាមិនសូវវេទនា
June 1, 2022, 4:07 p.m.
ទន្ទឹមនឹងការឆ្ពោះទៅរកភាពរីកចម្រើនលើវិស័យអចលនទ្រព្យនៅកម្ពុជា ទីផ្សារផ្ទះល្វែង ផ្ទះបុរី និងលំនៅដ្ឋានប្រភេទផ្សេងៗកាន់តែរីកដុះដាលដូចផ្សិតជាបន្តបន្ទាប់មិនថាតែនៅតំបន់រាជធានីភ្នំពេញ ឬតាមបណ្តាខេត្តដែលមានសក្តានុពលនោះទេ ។ ជាងនេះទៅទៀតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្រទេសកម្ពុជានឹងត្រូវការលំនៅដ្ឋានជាង១លានខ្នងបន្ថែមទៀតនៅក្នុងឆ្នាំ២០៣០ ។ដោយសារតែសន្ទុះនៃការអភិវឌ្ឍ ការផ្គត់ផ្គង់ និងតម្រូវការលំនៅដ្ឋានកំពុងហក់ឡើងខ្លាំង ដូចនេះអ្នកអភិវឌ្ឍន៍បុរីលំនៅដ្ឋាន ផ្ទះល្វែង និងខុនដូជាច្រើនបានស្វែងរកមធ្យោយបាយ និងយុទ្ធសាស្ត្រនានាដើម្បីលក់បុរីលំនៅដ្ឋាន និងអចលនទ្រព្យរបស់ពួករបស់ខ្លួនទៅឱ្យអតិថិជនរៀងៗខ្លួនតាមវិធីសាស្ត្រផ្សេងៗគ្នា ។ក្នុងនោះអ្នកអភិវឌ្ឍន៍បុរីមួយចំនួនបានផ្តល់សេវាបង់រំលស់ផ្ទាល់ជាមួយបុរីទៅដល់អតិថិជន ដោយមិនចាំបាច់ឆ្លងកាត់ និងការវាយតម្លៃពីធនាគារ ឬកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានានោះទេ ហើយម្ចាស់គម្រោងផ្សេងៗទៀតបានផ្តល់ជម្រើសទៅដល់អតិថិជនក្នុងការសហការជាមួយគ្រឹះស្ថានធនាគារ ។ជាទូទៅក្នុងពេលបច្ចុប្បន្ននេះភាគច្រើនអតិថិជនមិនមានប្រាក់សុទ្ធសម្រាប់បង់ផ្តាច់នោះទេ ពោលគឺពួកគាត់ត្រូវការបង់រំលស់ជាមួយបុរី ឬធនាគារ ។ តើការទិញផ្ទះបង់រំលស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោង និងបង់រំលស់តាមរយៈធនាគារ តើមួយណាល្អជាង?ការទិញផ្ទះបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់មានភាពវិជ្ជមានតិចជាងការទិញផ្ទះបង់រំលស់តាមរយៈកម្ចីពីធនាគារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះថា ការបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់មានភាគរយការប្រាក់ខ្ពស់ជាងការបង់រំលស់ជាមួយនឹងធនាគារ អ្នកបង់រំលស់កាន់តែច្រើនឆ្នាំនោះភាគរយនៃការប្រាក់កាន់តែកើនឡើងផងដែរ ហើយប្រសិនបើបង់ជាមួយគម្រោងអ្នកទិញអាចទទួលបានប្លង់ដរាបណាបង់ប្រាក់បាន១០០% ។រីឯការបង់រំលស់ជាមួយធនាគារវិញ ក្នុងស្ថាប័នធនាគាររាល់កម្ចីទិញអចលនទ្រព្យគឺគេមានអ្នកជំនាញវាយតម្លៃអចលនទ្រព្យ និងអ្នកច្បាប់ផ្នែកអចលនទ្រព្យច្បាស់លាស់ ហើយគេបានសិក្សាលើគម្រោងដែលអតិថិជនខ្ចីបង់រំលស់នោះយ៉ាងច្បាស់មុននឹងសម្រេចចិត្តផ្តល់កម្ចីជូនលោកអ្នក ។បើសិនខាងធនាការគេមិនឱ្យខ្ចីមានន័យថា គម្រោងអចលនទ្រព្យដែលអ្នកទិញបង់រំលស់នោះខុសច្បាប់ ឬខុសលក្ខខណ្ឌរបស់ធនាគារ ឬមួយមកពីខ្លួនអ្នកផ្ទាល់ដែលមិនមានប្រភពចំណូលមិនច្បាស់លាស់ទើបខាងធនាគារមិនផ្តល់កម្ចីជូន ។ ហើយប្រសិនបើខាងធនាគារផ្តល់កម្ចីឱ្យអ្នកហើយមានន័យថា គម្រោងនោះពិតជាត្រឹមត្រូវ១០០% និងត្រូវតាមគោលការណ៍របស់ធនាគារ ។ប៉ុន្តែដំណើរការនៃការបង់រំលស់តាមរយៈធនាគារមានភាពស្មុគស្មាញជាងការបង់រំលស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោង ។ ដោយហេតុថា ការទិញផ្ទះបង់រំលស់ដែលទទួលកម្ចីពីធនាគារមានភាពស្មុគស្មាញក៏ព្រោះតែខាងធនាគារមានភ្ជាប់នូវលក្ខខណ្ឌតឹងរ៉ឹងច្រើន ប៉ុន្តែសម្រាប់ការបង់រំលស់ជាមួយម្ចាស់គម្រោងវិញពុំសូវមានលក្ខខណ្ឌតឹងរ៉ឹងដូចធនាការនោះទេ ឱ្យតែខាងអតិថិជនគិតថា ខ្លួនមានលទ្ធភាពបង់រំលស់គឺអាចទិញបានភ្លាមដោយកក់ប្រាក់ជាមុនតិចតួចប៉ុណ្ណោះ ។ការបង់រំលស់ជាមួយធនាគារអតិថិជនមានភាពចំណេញជាងក៏ពិតមែន ក៏ប៉ុន្តែជម្រើសទាំងពីរសុទ្ធតែមានគុណសម្បិត្តរៀងៗខ្លួនចំពោះអតិថិជន ដោយគ្រាន់តែផ្អែកលើលក្ខណៈថាអតិថិជនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បង់ជាមួយបុរី និងអតិថិជនមានលក្ខណៈគ្រប់គ្រាន់ឱ្យធនាគារផ្តល់ប្រាក់កម្ចីដែរឬទេ?ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!
CREA News Page 590x250 KH
សុទ្ធតែខេត្តខ្លឹម ! ទិសដៅវិនិយោគអចលនទ្រព្យនឹងបែរមុខព្រួញទៅកាន់ខេត្ត៥នេះ
សុទ្ធតែខេត្តខ្លឹម ! ទិសដៅវិនិយោគអចលនទ្រព្យនឹងបែរមុខព្រួញទៅកាន់ខេត្ត៥នេះ
June 4, 2022, 2:39 p.m.
កម្ពុជាគឺជាប្រទេសដែលត្រូវបានគេចាត់ទុកថាមានវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩បានល្អជាងគេនៅក្នុងតំបន់អាស៊ាន ។ មិនតែប៉ុណ្ណោះបញ្ហាជំងឺរាតត្បាតកូវីដ-១៩នាពេលកន្លងមកនេះបានធ្វើឱ្យមានការជះឥទ្ធិពលសេដ្ឋកិច្ចគ្រប់ៗប្រទេសលើពិភពលោកក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ។តាមប្រភពធនាគារជាតិពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា​កំពុង​ងើបឡើងវិញ​​ជា​បណ្តើរៗ តាមការព្យាករណ៍​​នឹង​កើនចំនួន ៤% នៅឆ្នាំ២០២១នេះបន្ទាប់ពីមានការថយចុះចំនួន ៣.១% នៅឆ្នាំ២០២០កន្លងទៅនេះ ។ ការងើបឡើងវិញនេះគឺដោយសារតែការវិលត្រឡប់នៃ​តម្រូវការ​សកល ។ការស្តារឡើងវិញនូវសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវពឹងផ្នែកសំខាន់លើវិធានការទប់ស្កាត់ និងបង្ការជំងឺរីករាលដាលកូវីដ-១៩ទើបអាចបើកដំណើរការប្រទេសឡើងវិញបាន ។ បណ្តាវិនិយោគិនទាំងក្នុងស្រុក និងបរទេសអាចនឹងវិលត្រឡប់មកអភិវឌ្ឍន៍ជាថ្មីលើវិស័យអចលនទ្រព្យដែលជាវិស័យមួយទទួលបានសន្ទុះអភិវឌ្ឍន៍លឿនជាងគេ ។តាមប្រភពពីជំនាញជាច្រើននៅក្នុងប្រទេសកម្ពុជាដែលមើលឃើញពីសក្តានុពលអចលនទ្រព្យមិនថាតែ ដីឡូត៍, គម្រោងផ្ទះបុរី, ខុនដូ, អាផាតមិន, រីសត ។ល។ នឹងធ្វើការបែរមុខព្រួញវិនិយោគទៅកាន់ខេត្តធំៗទាំងនេះដែលស្ថិតក្នុងបញ្ជីជាខេត្តដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេសកម្ពុជាក្រៅពីរាជធានីភ្នំពេញ ។ទី១- ខេត្តព្រះសីហនុខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ហើយរដ្ឋាភិបាលកំពុងរៀបចំតំបន់នេះទៅជាតំបន់ពាណិជ្ជកម្មនាពេលអនាគត អ្នកវិនិយោគដែលមានគោលដៅធ្វើការ​វិនិយោគរយៈពេលវែងបានងាកទៅកាន់តំបន់នេះដោយសារវាជាតំបន់ដែលមានសក្តានុពលសម្រាប់ពេលអនាគត ។ ការរីកចម្រើនសេដ្ឋកិច្ចបានធ្វើឱ្យក្រុងព្រះសីហនុជាទិសដៅវិនិយោគអចលនទ្រព្យដ៏សំខាន់ផងដែរក្រៅពីរាជធានីភ្នំពេញជាពិសេសការអភិវឌ្ឍន៍កំពុងតែមានការពុះកញ្ជ្រោលនៅក្នុងតំបន់ ។មិនតែប៉ុណ្ណោះសក្តានុពលខេត្តព្រះសីហនុត្រូវបានគេមើលឃើញថាមានច្រើនគួរឱ្យកត់សម្គាល់រួមមាន ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កំពង់ផែទឹកជ្រៅ), តំបន់ឆ្នេរដ៏ទាក់ទាញ, គម្រោងហេដ្ឋារចនាសម្ព័ន្ធ, តំបន់សេដ្ឋកិច្ចពិសេស នៃគំនិតផ្តួចផ្តើមក្រវ៉ាត់មួយផ្លូវមួយ, ផ្លូវល្បឿនលឿន និងបណ្តាញផ្លូវដែក ដែលតភ្ជាប់សកម្មភាពពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតឆាប់ៗនេះ ។ទី២- ខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺ ដែលស្ថិតនៅមិនឆ្ងាយពីប៉ុន្មាន​ពី​រាជធានីភ្នំពេញ នៅ​តែ​បន្ត​ទាក់ទាញ​គម្រោងវិនិយោគលើការសាងសង់រោងចក្រឧស្សាហកម្មជាហូរហែ ។ ចំនួននៃគម្រោងវិនិយោគកើតមានជាបន្តបន្ទាប់នេះបាន​ជំរុញ និងលើកមុខមាត់ខេត្តកំពង់ស្ពឺឱ្យកាន់តែមានសក្តានុពលប្រែក្លាយជាតំបន់ប្រមូលផ្តុំដោយ​រោងចក្រ​ឧស្សាហកម្ម និងពាណិជ្ជកម្ម ស្របពេលដែលអ្នក​ជំនាញអចលនទ្រព្យលើកឡើងថា ចរន្តទិញ​លក់ដីធ្លីក៏មានការកើនឡើងផងដែរ ។ខេត្តកំពង់ស្ពឺ ជាខេត្តមួយកំពុងមានភាពទាក់ទាញអ្នកវិនិយោគ លើវិស័យឧស្សាហកម្ម ដោយសារខេត្តមួយនេះនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិបីខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១ ដែលជាផ្លូវមានគម្រោង អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស ។ ក្នុងនោះផ្លូវ៥១ ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCICដែលមានផ្ទៃដី ៥០០ហិកតា ផ្លូវលេខ៤១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសិង្ហបុរី និងផ្លូវលេខ៤៤ មានក្រុមហ៊ុនជាច្រើនកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ កត្តាទាំងនេះហើយដែលធ្វើឱ្យខេត្តកំពង់ស្ពឺ កំពុងមានភាពទាក់ទាញលើវិស័យអចលនទ្រព្យផងដែរ ។ទី៣- ខេត្តសៀបរាមខេត្តសៀមរាបជាតំបន់ទាក់ទាញទេសចរដ៏សំខាន់របស់ជាតិវាហាក់ដូចជាក្លោងទ្វារទៅកាន់ប្រវត្តិសាស្ត្រអង្គរ ។ រៀងរាល់ឆ្នាំក្រុមអ្នកទេសចរទៅកាន់ទីក្រុងអង្គរដើម្បីឈ្វេងយល់នូវបុរាណវត្ថុវិទ្យាអង្គរដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកមានប្រាសាទបុរាណជាច្រើនដែលឆ្លុះបញ្ចាំងពីអរិយធម៌អង្គរវត្តក្នុងសតវត្សទី១២ដ៏ឆើតឆាយជាមជ្ឈមណ្ឌលប្រវត្តិសាស្រ្ត ។វិថីផាប់ស្ទ្រីត និងតំបន់ស្ថិតនៅជិតនោះគឺជាចំណុចតម្រូវការខ្ពស់បំផុតសម្រាប់អចលនទ្រព្យលក់រាយដ៏ចម្បងនេះជាការផ្លាស់ប្តូរដ៏អស្ចារ្យស្របតាមកំណើនអ្នកទេសចរសម្បូរទ្រព្យធនដែលនាំឲ្យអាជីវកម្មក្នុងតំបន់កាន់តែមានការរីកចម្រើនដែលនាំឲ្យចំណុចសំខាន់សម្រាប់ឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈមានការលូតលាស់ ។ កំណើនអចលនទ្រព្យត្រូវបានកើនឡើងយ៉ាងច្រើននៅជុំវិញក្រុងសៀមរាបដែលស្ថិតនៅក្នុងសង្កាត់សំខាន់ៗបួនគឺ៖ ស្លរក្រាម, ស្វាយដង្គុំ សាលាកម្រើក និងគោកចក ។ ជាងនេះទៅទៀតខេត្តសៀមរាបទើបតែបានស្តារនូវហេដ្ឋារចនាសម្ព័ន្ធខេត្តជាច្រើនកន្លែង ។ទី៤- ខេត្តបាត់ដំបងខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាលមានបំណងប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចស្នូលត្រឹមឆ្នាំ២០៣០ ។ ដីនៅក្នុងខេត្តបាត់ដំបងចាប់ផ្តើមមានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាក់ស្តែងដីនៅកណ្តាលក្រុងតំបន់មានសក្តានុពលដូចជា សង្កាត់ស្វាយប៉ោ គឺមានតម្លៃចន្លោះពី ២,៤០០ ដុល្លារ ទៅដល់ ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីចេញក្រៅក្រុងមានតម្លៃជាមធ្យមចាប់ពី ១០០ ដុល្លារ ទៅ ៣០០ ដុល្លារក្នុងមួយមែត្រការ៉េ ។នៅខេត្តបាត់តំបងមានផ្ទះវីឡាច្រើនចាប់ពីវីឡាធម្មតារហូតដល់ផ្ទះវីឡាប្រណិតដែលមានទំហំផ្សេងៗ គ្នា ។ ភាគច្រើនស្ថិតនៅតាមជាយក្រុង​ ចំពោះវីឡាខ្នាតតូចមានតម្លៃចាប់ពី ៥០,០០០ ដុល្លារ ចំណែកវិឡាខ្នាតធំវិញគឺមានតម្លៃរហូតដល់ ៦០០,០០០ ដុល្លារ ។ លើសពីកន្លែងស្នាក់នៅធម្មតា ជាទូទៅផ្ទះវីឡាទាំងនេះត្រូវបានគេប្រើជាការិយាល័យការងារ និងមួយចំនួនទៀតជាផ្ទះលម្ហែ ។ទី៥- ខេត្តកំពតក្នុងនាមជាខេត្តទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលជាប់មាត់សមុទ្រនាទិសនិរតីនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានប្រសិទ្ធិនាមថាជា «តារារះនាទិសនិរតី» ។ វិស័យអចលនទ្រព្យចាប់ផ្តើមកម្រើកឡើងវិញយ៉ាងក្តៅគគុកសម្រាប់ខេត្តសក្តានុពលទេសចរណ៍ និងពាណិជ្ជកម្មមួយនេះ ។គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែតាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូនការសាងសង់អាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ ។ ចំណែកកំពង់ផែជាតិ និងអន្តរជាតិចំនួន០៤ក៏បាន និងកំពុងសម្រុកសាងសង់ទាំងយប់ទាំងថ្ងៃផងដែរ ។គម្រោងអភិវឌ្ឍន៍ពង្រីកក្រុងកំពតជាទីក្រុងវ័យឆ្លាតក៏ត្រូវបានរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត អនុម័តរួចហើយ ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ ផ្លូវបេតុង អគារពាណិជ្ជកម្ម ផ្ទះល្វែង បុរី ខុនដូ ឆ្នេរកម្សាន្ត រមណីយដ្ឋាន រីសត ប៊ូទិច បឹងកាឡូត៍ ជាច្រើនបានកំពុងរីកដុះដាល ដូចផ្សិត ។ទី៦- ខេត្តកោះកុងខេត្តកោះកុង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយនៃបណ្តាខេត្តទាំងបួននៅតាមឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះនាទិសនិរតី ខេត្តនេះមើលទៅដូចឋានសួគ៌លើដី ដោយមានមនុស្សម្នា និងភ្ញៀវទេសចរជាច្រើនពិតជាចាប់ចិត្តក្រៃលែងនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងរបស់ខេត្តកោះកុង ។មិនតែប៉ុណ្ណោះ ការត្រៀម​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា ព្រមជាមួយ​នឹង​ផែនការ​បើកដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ (​ខេត្តកោះកុង​) នៅ​ដំណាច់​ឆ្នាំនេះ​នឹង​រួមចំណែក​យ៉ាងច្រើន​នៅក្នុង​ការធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្តកោះកុង និង​តំបន់​ក្បែរ​ខាង​មាន​សម្ទុះ​កើនឡើង​ ។ មួយវិញទៀត ដោយសារ​វា​ជា​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ និង​នៅជាប់​មាត់សមុទ្រ ដូច្នេះ​វា​នឹងមាន​សក្តានុពល​ក្នុង​ការទាក់ទាញ​ការវិនិយោគ​ធំៗឱ្យទៅ​បណ្តាក់ទុន​នៅក្បែរៗ​នោះ​ ។កត្តាសំខាន់ៗផ្សេងៗទៀតដូចជាតំបន់សេដ្ឋកិច្ចពិសេស​ និងសកម្មភាពដោះដូរពាណិជ្ជកម្មតាមច្រកព្រំដែនអន្តរជាតិចាំយាមជាមួយប្រទេសថៃកំពុងជំរុញកំណើនសេដ្ឋកិច្ចខេត្ត ហើយទាក់ទាញអ្នកចំណូលថ្មី និងអ្នកវិនិយោគជាហូរហែរ ។តំបន់មួយកន្លែងឋិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុងកំពុងបង្កើនសក្តានុពលវិនិយោគ និង​មានប្រតិបត្តិការទិញ-លក់ដីធ្លីមមាញឹកជាងគេ​នាពេលបច្ចុប្បន្ន រួមទាំងកំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តផងនោះ និងធ្វើឱ្យខេត្តកោះកុងកាន់តែមានសន្ទុះសក្តានុពលអចលនទ្រព្យនាពេលខាងមុខ ៕ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!
មិនធម្មតា ! ទិញផ្ទះរដូវភ្លៀងអាចដឹងអាថ៌កំបាំងពិសេសទាំង៥នេះ
មិនធម្មតា ! ទិញផ្ទះរដូវភ្លៀងអាចដឹងអាថ៌កំបាំងពិសេសទាំង៥នេះ
July 20, 2022, 6:48 a.m.
ការទិញអចលនទ្រព្យគឺជារឿងដ៏ស្មុគស្មាញមួយ ប្រសិនបើអ្នកចង់បានទាំងគុណភាព និងតម្លៃ ។ ដូច្នេះ វាត្រូវទាមទាឱ្យអ្នកទិញផ្ទាល់ត្រូវចំណាយពេលដើម្បីទទួលបាននូវអ្វីដែលពួកគេត្រូវការ ។ ហើយចំណុចមួយចំនួនដែលអ្នកទិញគួរត្រូវយកចិត្តទុកដាក់ព្រោះវាអាចជួយអ្នកទទួលបានផលចំណេញដ៏ច្រើននៅពេលអនាគត ។បើទោះបីជាយ៉ាងណានៅក្នុងរដូវភ្លៀងគេមើលឃើញថា បានផ្តល់ផលចំណេញមួយចំនួនធំសម្រាប់អ្នកដែលមានបំណងចង់ទិញអចលនទ្រព្យដូចជាផ្ទះ និងដីជាដើម ។ ខាងក្រោមនេះគឺជាលក្ខណៈពិសេស ៥ យ៉ាងសម្រាប់ការស្វែងរកទិញអចលនទ្រព្យនៅក្នុងរដូវមានភ្លៀងធ្លាក់ ៖ទី១) ដឹងថាតំបន់មានទឹកជំនន់ ឬអត់ជាការពិតណាស់ នៅក្នុងរដូវស្សាតែងតែមានភ្លៀងធ្លាក់ញឹកញាប់ហើយវាគ្មានអ្វីដែលអាចលាក់បាំងមិនឱ្យអ្នកដឹងបានឡើយថា តើតំបន់ដែលអ្នកចង់ទិញអចលនទ្រព្យនោះ​មានទឹកជំនន់ ឬអត់ ប្រសិនបើអ្នកស្វែងរកទិញដី ឬផ្ទះ និងបានចុះទៅដល់ទីតាំងនោះផ្ទាល់ ។ ដូច្នេះអ្នកអាចរើសយកទីតាំងមួយល្អបំផុតសម្រាប់ការវិនិយោគរបស់អ្នក ។ទី២) គុណភាពសំណង់​ទឹកភ្លៀងអាចឱ្យអ្នកមើលបានយ៉ាងច្បាស់ថា គុណភាពនៃសំណង់មានកម្រិតដូចម្ដេច សំណង់ខ្លះអ្នកមិនអាចពិនិត្យមើលពីគុណភាព ឬពិសោធន៍មើលភ្លាមៗបាននោះឡើយ ។ វិធីមួយដែលធ្វើឱ្យការពិនិត្យមានភាពងាយស្រួលគឺពេលភ្លៀង ។ ព្រោះក្រោយពេលភ្លៀងអ្នកនឹងអាចដឹងបានយ៉ាងងាយថា តើផ្ទះនោះមានលិច ឬជ្រាបទឹកហូរមកលើជញ្ជាំងដែរឬទេ ។ទី៣) ប្រព័ន្ធលូជាកត្ដាសំខាន់សម្រាប់ការរស់នៅដ៏សមប្រកបគឺប្រព័ន្ធលូល្អអាចធ្វើឱ្យទឹកមិនលិច ឬដក់នៅតំបន់ជុំវិញផ្ទះរបស់លោកអ្នក ប្រព័ន្ធលូល្អអាចបង្ហាញច្បាស់នៅពេលភ្លៀងធ្លាក់ ។ យើងអាចពិនិត្យបាននៅពេលភ្លៀងមួយមេ យើងអាចចាប់អារម្មណ៍ឃើញភ្លាមថា តើសំរាមនៅមុខផ្ទះតើវាហូរទៅកន្លែងណា? តើទឹកភ្លៀងនឹងហូរពីតំបន់ណាទៅតំបន់ណា?​ លូមុខផ្ទះយើងអាចសម្គាល់លើទំហំរបស់លូថា តើវាមានទំហំប៉ុណ្ណា?​ ហើយវាអាចដក់ទឹកដល់ក​ម្រិតណា?យើងអាចសាកល្បងបើកបង្ហូរទឹកពីក្បាលរ៉ូមានេគ្រប់ កន្លែងក្នុងផ្ទះ ហើយពិនិត្យពីល្បឿននៃការហូរទឹកចូលក្នុងប្រព័ន្ធលូក្នុងផ្ទះនោះ ថាតើវាហូរទឹកបានលឿនប៉ុនណា? ម្យ៉ាងវិញទៀត អ្នកអាចមើលទៅលើជើងជញ្ជាំង ថាមានស្នាមដក់ទឹកដែរឬទេ?​ បើមានស្នាមនោះអ្នកអាចសន្នត់ថាផ្ទះនេះពិតជាលិចទឹក ជាមិនខាន។ ទីតាំងផ្ទះ ទីតាំងនីមួយៗរមែងអាចមានកន្លែងខ្ពស់ ឬទាបជាងគ្នាបន្ដិចបន្ដួច ដូចនេះនៅពេលមានភ្លៀងម្ដងៗ ទឹកតែងតែហូរពីខ្ពស់ទៅទាប ដូចនេះអ្នកអាចដឹងថាផ្ទះ នោះដក់ ឬលិចទឹកជាមិនខាន។៤) គុណភាពបរិក្ខារខាងក្រៅផ្ទះនៅខែប្រាំងអ្នកដែលស្វែងរកទិញផ្ទះ អាចមើលឃើញផ្ទះស្អាតព្រោះគុណភាពនៃសំណង់ និងបរិក្ខារពិបាកនឹងមើលណាស់ ប៉ុន្ដែអ្នកអាចដឹងខ្លះៗនៅក្នុងខែមានភ្លៀង ។ ព្រោះថ្នាំលាបជញ្ជាំងប្រសិនទឹកថ្នាំល្អនោះពេលត្រូវភ្លៀងវាឆាប់ស្ងួតមិនដក់ជាប់ជញ្ជាំងយូរទេ ចំណែកទ្វា និងបង្អួចវិញនៅពេលភ្លៀងមានខ្យល់បក់អ្នកអាចមើលដឹងថា បង្អួចនឹងរង្គឺឬទេហើយមានទឹកជ្រាបចូលដែរឬទេ ។៥) ងាយនឹងចរចាតម្លៃដោយសារនៅក្នុងខែភ្លៀង ប្រតិបត្ដិការនៃការទិញ-លក់អចលនទ្រព្យមានកម្រិតទាបជាងខែប្រាំង អ្នកអាចមានជម្រើសច្រើនជាង និងអាចងាយស្រួលចចារតម្លៃម្យ៉ាងវិញទៀត ដោយសារតែទឹកភ្លៀងអ្នកអាចដឹងបានគុណភាព និងចំណុចខ្លះខាតនៃអចលនទ្រព្យនីមួយៗ ដូចនេះអ្នកអាចងាយស្រួលចចារ និងទទួលតម្លៃល្អ ៕ ស្វែងរកផ្ទះតម្លៃទាបសមរម្យមែនទេ? យើងអាចជួយបាន !
មុនសម្រេចទិញផ្ទះមុនគម្រោងមើល៤ចំណុចនេះឱ្យច្បាស់ប្រយ័ត្នអស់លុយតែមិនឃើញផ្ទះ
មុនសម្រេចទិញផ្ទះមុនគម្រោងមើល៤ចំណុចនេះឱ្យច្បាស់ប្រយ័ត្នអស់លុយតែមិនឃើញផ្ទះ
June 7, 2022, 6:36 a.m.
ប្រសិនបើអ្នកធ្លាប់បានទៅទីក្រុងភ្នំពេញអ្នកនឹងមើលឃើញពីឱកាសយ៉ាងច្រើនអ្នកបានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើននៅតាមផ្លូវ ឬតាមបណ្តាញសង្គមហ្វេសប៊ុកជាដើមទាក់ទងទៅនឹងការលក់អចលនទ្រព្យដែលមានវិនិយោគិនជាច្រើនកំពុងអភិវឌ្ឍន៍អចលនទ្រព្យ និងដាក់លក់មុនគម្រោង ។ ការផ្សព្វផ្សាយលក់អចលនទ្រព្យមុនគម្រោងទាំងនោះហាក់បីដូចជាកំពុងស្រែកហៅអ្នក ប៉ុន្តែវាក៏​មានលក្ខណៈពិសេសដែលផ្តល់ជូន​ហើយធ្វើឱ្យអ្នកចាប់អារម្មណ៍ផងដែរ ។ការទិញគេហដ្ឋានមុនគម្រោងជារឿយៗធ្វើឱ្យអ្នកទិញផ្ទះថ្មីថ្មោងមានការខ្វល់ចិត្ត វាអាចជាការខ្វល់ចិត្តដែលអ្នកត្រូវយកប្រាក់ទៅទិញផ្ទះដែលមិនទាន់លេចចេញជារូបរាងនៅឡើយ ។ យ៉ាងណាក៏ដោយការទិញមុនគម្រោងអាចឱ្យអ្នកមានលទ្ធភាពទិញផ្ទះដែលមានគុណភាពខ្ពស់ស្របទៅតាមចំនួនថវិការបស់អ្នកដែលតាមធម្មតាថវិកានេះអ្នកមិនអាចទិញផ្ទះដែលសាងសង់រួចបានទេ ។* អ្វីទៅជាការលក់អចលនទ្រព្យមុនគម្រោង?ការលក់អចលនទ្រព្យមុនគម្រោងគឺជា ការបញ្ចេញ ឬក៏លក់អចលនទ្រព្យដែលមាន ផ្ទះ ឬដីឡូត៍ នៅក្នុងទីផ្សារក្នុងដំណាក់កាលណាមួយមុនពេលការអភិវឌ្ឍន៍បានបញ្ចប់ ឬចេញជារូបរាង ។ ការលក់មុនគម្រោង​ត្រូវបានអនុវត្តក្នុងហេតុ​ផលមួយចំនួន ។ អ្នកអភិវឌ្ឍន៍ខ្លះធ្វើការលក់មុនគម្រោងដើម្បីយកប្រាក់ទៅសាងសង់គម្រោង ខណៈដែលអ្នកអភិវឌ្ឍន៍ខ្លះទៀតបានអនុវត្តតាមវិធីនេះដើម្បីធានាថា អចលនទ្រព្យទាំងអស់ត្រូវបានលក់នៅមុនពេលការសាងសង់ត្រូវបានបញ្ចប់ ។ អ្នកអភិវឌ្ឍន៍មួយចំនួនទៀតបានធ្វើការលក់មុនគម្រោងសម្រាប់ហេតុផលទាំងពីរ ប៉ុន្តែការទិញអចលនទ្រព្យមុនគម្រោងសុទ្ធតែមានគុណសម្បត្តិ និងហានិភ័យស្មើគ្នាផងដែរ ។ ថ្ងៃនេះ Realestate.com.kh សូមលើកយកហានិភ័យមួយចំនួនដែលអាចកើតមានពេលទិញអចលនទ្រព្យមុនគម្រោង ៖ទី១- ការផ្លាស់ប្តូរលក្ខខណ្ឌកិច្ចសន្យាលក់មុនគម្រោងអាចនឹងមានភាពមិនប្រាកដ និងមិនច្បាស់លាស់ពេលខ្លះអាចមានការផ្លាស់ប្តូរបន្ថែមទៀតមិនថា ស្របច្បាប់ ឬតាមបច្ចេកទេស ឬភាពចន្លោះប្រហោងដែលមិនបានបំពេញក្នុងកិច្ចសន្យា ។ ហានិភ័យដែលកើតមានគឺអ្នកប្រហែលពិតជាទទួលបានយូនីតដែលខុសពីអ្វីដែលគេបានសន្យាជាមួយ ។ នេះរួមបញ្ចូលទាំងការផ្លាស់ប្តូរនៅក្នុងសម្ភារ ទីតាំង ប្លង់ ទំហំ និងក្បាច់រចនាជាដើម ។ ហើយដោយសារតែអ្នកបានចុះហត្ថលេខាលើកិច្ចសន្យារួចហើយអ្នកនឹងមិនអាចធ្វើអ្វីបាននោះឡើយ ប៉ុន្តែមានតែរស់នៅទីនោះ ។ អ្វីដែលអ្នកមួយចំនួនអាចបានធ្វើគឺពួកគេជួលយូនីតទាំងនោះសម្រាប់ប្រាក់ចំណេញដែលជាមធ្យោបាយមួយដើម្បីពន្យាពេលនៃការខកចិត្តរបស់អ្នក ។ទី២- បំរែបម្រួលការបញ្ចប់គម្រោងពេលខ្លះក្នុងកិច្ចសន្យាលក់មុនគម្រោងមាន(ខ)សន្យានៃការពន្យាពេល ដែលអាចជួយឱ្យអ្នកអភិវឌ្ឍន៍គេចផុតពីការទទួលខុសត្រូវក្នុងការបញ្ចប់គម្រោងឱ្យទាន់ពេលវេលា ។  នោះហើយជាមូលហេតុសំខាន់ដែលអ្នកត្រូវតែពិនិត្យមើលក្នុងកិច្ចសន្យាឱ្យបានល្អិតល្អន់មុនទិញអចលនទ្រព្យមុនគម្រោង ។ទី៣- ការបាត់បង់ហិរញ្ញវត្ថុប្រសិនបើអ្នកអភិវឌ្ឍន៍ក្ស័យធន ឬគម្រោងត្រូវជាប់គាំងមិនអាចដំណើរការទៅមុខបាន ជាធម្មតាអតិថិជនដែលទិញមិនទទួលបានអ្វីទាំងអស់ ។ សូមប្រាកដថា អ្នកអាចប្តឹងពួកគេបាន ប៉ុន្តែវានឹងចំណាយពេលយូរក្នុងការសងប្រាក់ត្រឡប់មកអ្នកវិញ ។ទី៤- ក្រុមហ៊ុនតំណាងរញ៉េរញ៉ៃដោយសារអចលនទ្រព្យគឺនៅលើដំណាក់កាលនៃការលក់មុនគម្រោង ដូច្នេះអ្នកអាចជួបហានិភ័យនៃការបោកប្រាស់ដែលពួកគេមានបំណងបញ្ចុះបញ្ចូលអ្នកឱ្យបង់ប្រាក់តាមលក្ខខណ្ឌ ឬរូបភាពផ្សេងៗរួចយកប្រាក់របស់អ្នករត់គេចខ្លួនបាត់ក៏មាន ។​  ហើយប្រសិន បើមិនមែនជាករណីនេះទេការអភិវឌ្ឍន៍មួយចំនួនអាចមានហានីភ័យដោយសារជួលអ្នកតំណាងលក់ពុករលួយដែលកឹបកេងកំណត់តម្លៃទ្វេដងនៅពេលធ្វើបទបង្ហាញលក់ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នកមែនទេ? ពួកយើងអាចជួយបាន !
មិនចង់ឱ្យភ្ញៀវជួបមុខហើយរត់បាត់អ្នកលក់អចលនទ្រព្យត្រូវចេះក្តោបឱកាស៥នេះ
មិនចង់ឱ្យភ្ញៀវជួបមុខហើយរត់បាត់អ្នកលក់អចលនទ្រព្យត្រូវចេះក្តោបឱកាស៥នេះ
May 22, 2022, 2:24 p.m.
សម្រាប់ភ្នាក់ងារអចលនទ្រព្យការជូនភ្ញៀវទៅដើរមើលអចលនទ្រព្យដែលខ្លួនណែនាំគឺជារឿងសំខាន់បំផុតនៅក្នុងដំណើរទិញលក់​ ព្រោះភ្ញៀវម្នាក់ៗដែលសម្រេចចិត្តទៅមើលអចលនទ្រព្យនោះរមែងជាភ្ញៀវដែលចាប់អារម្មណ៍ខ្លាំង និងមានភាគរយនៃការបញ្ជាទិញខ្ពស់ ដូច្នេះដំណាក់កាលមួយនេះតម្រូវ​ឱ្យភ្នាក់ងារអចលនទ្រព្យចេះក្តោបឱកាសឱ្យបានជាប់មិនឱ្យរំលង ។​ក្នុងនោះដើម្បីជួយ​ឱ្យដំណាក់កាលនេះរឹតតែប្រកបទៅដោយភាពជោគជ័យខាងក្រោមនេះ realestate.com.kh សូមណែនាំ៥ចំណុចដែលអ្នកត្រូវធ្វើ ៖១). ស្តាប់នៅពេលដែលអ្នកចង់រៀបចំអចលនទ្រព្យដើម្បី​នាំភ្ញៀវទៅមើលរឿងដែលអ្នកត្រូវធ្វើសំខាន់ដំបូងគេនោះគឺ «ស្តាប់» ។ អ្នកត្រូវស្តាប់ថាអ្វីទៅដែលជាតម្រូវការរបស់ភ្ញៀវ និងតើអ្វីដែលភ្ញៀវមិនចង់បាន។ ឧទាហរណ៍ ៖ ប្រសិនជាភ្ញៀវតម្រូវឱ្យមានអាងទឹកដែលអាចហែលលំហែកាយបានអ្នកមិនគួរបង្ហាញ អចលនទ្រព្យដែលមានអាងទឹកតូចទំហំប៉ុនអាងចិញ្ចឹមត្រីនោះឡើយ ព្រោះគ្រាន់តែភ្ញៀវឃើញអចលនទ្រព្យភ្លាមគេអាចលែងមានអារម្មណ៍ទុកចិត្តលើអ្នកបាត់ទៅហើយ ។ រឿងម្យ៉ាងដែលអ្នកត្រូវចាំទៀតគឺថាភ្ញៀវម្នាក់កម្រនឹងទៅមើលអចនលទ្រព្យជាមួយអ្នកលើកទី២ ឬទី៣ណាស់ប្រសិនជាលើកទី១អ្នកមិនបានធ្វើ​ឱ្យគេពេញចិត្ត លុះត្រាណាតែភ្ញៀវនោះជាភ្ញៀវប្រចាំរបស់អ្នក។២). ត្រូវប្រាកដថាអចលនទ្រព្យនោះរួចរាល់សម្រាប់មើលបានប្រសិនជាអ្នកចង់ឱ្យភ្ញៀវទៅមើលអចលនទ្រព្យណាមួយ អ្នកត្រូវ​ឱ្យប្រាកដថាអចលនទ្រព្យនោះរួចរាល់សម្រាប់មើលបាន ។ ឧទាហរណ៍ ៖ អ្នកបាននាំភ្ញៀវឱ្យមើលដីមួយកន្លែងដោយប្រាប់ថាដីនោះល្អដោយសារតែគេបានសាងសង់ផ្លូវបេតុងក្បែរនោះរួចរាល់ហើយ ដូច្នេះអ្វីដែលអ្នកប្រាប់ទៅភ្ញៀវត្រូវឱ្យសាកសមនឹងការលើកឡើងរបស់អ្នកដូចគ្នា ។៣). រៀបចំឯកសារផ្សេងៗឱ្យបានរួចរាល់នៅពេលដែលអ្នកនាំភ្ញៀវទៅមើលអចលនទ្រព្យ ជាពិសេសពេលដែលមើលច្រើនកន្លែងអ្នកត្រូវរៀបចំឯកសារដែលពាក់ព័ន្ធនឹងអចលនទ្រព្យនោះឱ្យបានរួចរាល់ដែលឯកសារទាំងនោះមាន ដូចជាឯកសារ ដែលបង្ហាញពីព័ត៌មានពីផ្ទះ ឬគម្រោងបង់ប្រាក់ជាដើម ដោយសារនៅពេលដែលអ្នកដើរមើលនោះ ភ្ញៀវរបស់អ្នកប្រហែលជាមិនអាចចាំព័ត៌មានអស់នោះឡើយ ។​ ដូច្នេះហើយល្អបំផុតគឺរៀបចំឯកសារដែលជួយផ្តល់ព័ត៌មានបន្ថែម​ឱ្យទៅកាន់ភ្ញៀវឱ្យហើយងាយស្រួលពួកគេអាចពិនិត្យបានពេលត្រលប់មកផ្ទះវិញ ។៤). សួរសំណួរវាជារឿងចាំបាច់មួយនៅពេលដែលអ្នកនាំភ្ញឿវទៅមើលអចលនទ្រព្យដែលអ្នកត្រូវព្យាយាមសួរសំណួរឱ្យបានច្រើនព្រោះវានឹងជួយឱ្យអ្នកដឹងពីតម្រូវការក៏ដូចជាគំនិតរបស់ភ្ញៀវពាក់ព័ន្ធនឹងអចលនទ្រព្យនេះ ។ លើសពីនេះទៅទៀតវាក៏ថែមទាំងអាចឱ្យអ្នកដឹងថា តើអ្នកត្រូវធ្វើអ្វីបន្តទៀតដែរ ។ តើអ្នកគួរតែរកអចលនទ្រព្យផ្សេង ឬក៏ដោយសារតែបញ្ហាអ្វីផ្សេងទៀត ។៥). បន្តទំនាក់ទំនងជាមួយភ្ញៀវប្រសិនជាភ្ញៀវបានបង្ហាញសញ្ញាថា ពួកគេពេញចិត្តអចលនទ្រព្យនោះ ឬពួកគេសុំពេលគិតសិន អ្នកត្រូវឧស្សាហ៍ទំនាក់ទំនងទៅសួរពីភ្ញៀវជានិច្ច ។ ការរក្សាទំនាក់ទំនងឱ្យបានជាប់លាប់ជាមួយនឹងភ្ញៀវរបស់អ្នកនឹងជួយឱ្យអ្នកអាចសម្រេចការលក់ជាមួយពួកគេនៅក្នុងថ្ងៃណាមួយ បើទោះបីជាពេលនេះពួកគេមិនទាន់មានតម្រូវការនូវអ្វីដែលអ្នកនាំឱ្យពួកគេក៏ដោយ ៕
លុយពិ​បាករកណាស់ ! មុនសម្រេចិត្តកាន់លុយទៅទិញផ្ទះត្រូវច្បាស់ប៉ុន្មានចំណុចនេះសិន
លុយពិ​បាករកណាស់ ! មុនសម្រេចិត្តកាន់លុយទៅទិញផ្ទះត្រូវច្បាស់ប៉ុន្មានចំណុចនេះសិន
October 3, 2022, 7:09 a.m.
នាពេលបច្ចុប្បន្ននេះមានអ្នកអភិវឌ្ឍជាច្រើនបានវិនិយោគលើវិស័យអចលនទ្រព្យជាពិសេសលើគម្រោង​ផ្ទះបុរី ផ្ទះល្វែង និងផ្ទះវីឡាជាច្រើន មិនតែប៉ុណ្ណោះ​ក៏កំពុង​តែ​ចរាចរណ៍​ដាក់លក់នៅលើទីផ្សារយ៉ាង​ហូរហែ ប៉ុន្តែអ្វីដែលជាកត្តាដែលធ្វើឱ្យលោក​អ្នក​​ដែល​មានបំណងចង់ស្វែងរកទិញផ្ទះគឺស្ថិតនៅត្រង់ថា គួរតែជ្រើសរើសយកគម្រោងមួយណាដែលល្អ ស័ក្តិសមក្នុងការរស់នៅ ឬប្រកបអាជីវកម្ម និងមិន​មាន​បញ្ហាក្រោយពេលទិញរួចរាល់ ។មុននឹងឈានដល់ចំណុចសំខាន់ អ្វីដែលលោកអ្នកត្រូវពិចារណាមុនសម្រេចចិត្តទិញផ្ទះនៅក្នុងគម្រោងណាមួយត្រូវច្បាស់ខ្លួនឯងថា តើទិញ​ដើម្បីអ្វី? ដើម្បីរស់នៅ...! ដើម្បីប្រកបអាជីវកម្ម...! ឬដើម្បីវិនិយោគបន្តដើម្បីយកផលចំណេញ ។ មិនតែ​ប៉ុណ្ណោះអ្វីដែលលោកអ្នកត្រូវពិនិត្យមើលបន្ថែមមុនសម្រេចចិត្តទិញផ្ទះគឺ ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ក្នុង និងក្រៅគម្រោងដែលលោកអ្នកចង់ទិញថា តើមានហេដ្ឋារចនាសម្ព័ន្ធអំណោយ​ផលសម្រាប់​ការរស់នៅ សម្រាប់ការប្រកបអាជីវកម្មដែលឬទេ អ្វីដែលកាន់តែពិសេសទៀតនោះ​គឺត្រូវមើលដូច​គ្នាទាក់ទង​ទៅនឹងសុវត្ថិភាពជាចំបង ។ប៉ុន្មានចំណុចខាងលើនេះជាចំណុចត្រួសៗសម្រាប់លោកអ្នកដែលមានបំណងក្នុងការទិញផ្ទះសម្រាប់ពិចារណាជាមុន មុននឹងសម្រេចចិត្តទិញផ្ទះតែបែរជាមិនបានសមដូចបំណង ប៉ុន្តែក្នុងនោះផងដែរ អ្វីដែល​លោក​អ្នកត្រូវគិតគូរឱ្យបានល្អិតល្អន់បំផុតដើម្បីទិញផ្ទះឱ្យបានត្រឹមត្រូវ និងចៀសវាងទិញហើយ​ត្រូវជួប​នឹងហានិភ័យនានាដែលអាចកើតមានត្រូវមើលទៅលើចំណុចសំខាន់ៗធំៗបន្ថែមប៉ុន្មានចំណុចខាងក្រោម ៖ទី១- ទីតាំងគម្រោងយើងទាំងអស់គ្នាសុទ្ធសឹងតែដឹងហើយថា ទីតាំងគឺជាចំណុចសំខាន់ក្នុងការជ្រើសរើស ឬវិនិយោគទៅលើអចលនទ្រព្យនីមួយៗ ហើយលោកអ្នកអាចជ្រើសរើសទីតាំងដែលលោកអ្នកពេញចិត្ត និងផ្តល់អាទិភាពក្នុងការរស់នៅដូចជា ជិតកន្លែងធ្វើការ ផ្សារ ឬជិតសាលារៀនកូនៗ ឬស្ថិតនៅក្បែរតំបន់ពាណិជ្ជកម្មផ្សេងៗជាដើម ។ ហើយមួយវិញទៀតលោកអ្នកក៏ជ្រើសរើស និងសម្លឹងមើលបន្ថែមនូវភាពរីកចម្រើននៅតំបន់នោះ ។ ជានិច្ចកាលតំបន់ដែលទើបតែអភិវឌ្ឍថ្មីតែងតែផ្តល់ឱកាសនូវផលចំណេញ លឿនជាងតំបន់ដែលបានអភិវឌ្ឍរួចហើយ ។ទី២- ប្រវត្តិក្រុមហ៊ុន (ម្ចាស់អភិវឌ្ឍគម្រោង)យើងគប្បីគួរតែសិក្សាពីម្ចាស់គម្រោង តើមានជីវប្រវត្តិ និងស្នាដៃយ៉ាងដូចម្តេច? ចំណុចនេះអាចធ្វើ​ឱ្យ​យើង​​​ស្វែងយល់អំពីទំនួលខុសត្រូវរបស់ក្រុមហ៊ុន ។ ជាក់ស្តែងយើង​សម្គាល់ឃើញមាន​គម្រោងមួយ​ចំនួន​មាន​តែ​ច្បាប់សាងសង់ ប៉ុន្តែពុំមានវិញ្ញាបនបត្រអភិវឌ្ឍន៍គម្រោងនោះទេ ដែលធ្វើឱ្យគម្រោង​នេះ​មិនមាន​លក្ខណៈស្របច្បាប់ពេញលេញ ។ ហើយយើងក៏ត្រូវតែពិនិត្យមើលបន្ថែមទៀតថា គម្រោងនេះមានផ្តល់ជូននៅកម្មសិទ្ធប្លង់រឹងជូនពេលបញ្ចប់ការសាងសង់នេះដែរឬទេ? ហើយយើងក៏ត្រូវសិក្សាអំពីកុងត្រាទិញ-លក់របស់ក្រុមហ៊ុនផងដែរ ។ទី៣- គុណភាពសំណង់បើ​ចង់​ទិញ​ផ្ទះ​ក្នុង​បុរី ត្រូវ​សម្លឹង​មើល​ពី​គុណភាព​សំណង់ផ្ទះ​ផង​ដែរ ព្រោះ​កន្លង​មក​អ្នកទិញ​ផ្ទះ​ក្នុង​បុរី​ទិញទើបតែ​បាន​ប៉ុន្មាន​ឆ្នាំ​សោះបែរជា​ប្រេះ​បែក​ជញ្ជាំង​បាត់​ទៅ​ហើយ ។ ចំពោះសំណង់ផ្ទះដែលរឹងមាំ និងមានស្តង់ដារធ្វើឱ្យការរស់នៅប្រកបទៅដោយផាសុកភាព។ ហើយលោកអ្នកក៏ត្រូវមើលបន្ថែមថា តើនឹងមានផ្តល់អ្វីខ្លះដែលបន្ថែមជូនដល់អតិថិជន ដូចជា សម្ភារក្នុងផ្ទះ គ្រឿងបរិក្ខារក្នុងបុរី សេវាកម្ម​គ្រប់​គ្រងថែរក្សាទូទៅ និងសេវាកម្មគ្រប់គ្រងសន្តិសុខ ។ទី៤- អាជ្ញាប័ណ្ណសាងសង់ក្រៅពីផែនការមេ គម្រោងបុរីនោះត្រូវតែមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួង​រៀប​ចំ​ដែនដីនគរូ​បនីយកម្ម​ និង​សំណង់ ។   ដើម្បីទទួលបានអាជ្ញាប័ណ្ណ​នេះគម្រោង​ត្រូវមានផែនការមេ​មាន​ប្រាក់​​តម្កល់ ២% ប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន មានវត្ថុដាក់ធានា មានប្លង់ និងទ្រព្យផ្សេងៗ​ទៀត​ដែលជួយគាំទ្រដល់គម្រោងនោះ ។ទី៥- អាជ្ញាប័ណ្ណបុរីអាជ្ញាប័ណ្ណបុរីជាឯកសារដ៏សំខាន់មួយទៀតដែលអ្នកត្រូវតែត្រួតពិនិត្យ ។ ឯកសារនេះត្រូវបានចេញ និងទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គម្រោងមួយអាចទទួលបានអាជ្ញាប័ណ្ណនេះ មានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញនូវតម្រូវការរបស់ក្រសួងទាក់ទងនឹង គុណភាព ការរចនា ផែន​ការលក់ និងឯកសារសំខាន់ៗផ្សេងទៀត ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
មូលហេតុសំខាន់ទាំង៥ដែលអ្នកគួរប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យ
មូលហេតុសំខាន់ទាំង៥ដែលអ្នកគួរប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យ
May 27, 2022, 1:09 p.m.
ជាទូទៅគេដឹងថាភ្នាក់ងារអចលនទ្រព្យមានជំនាញក្នុងការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងការប្រឹក្សាយោបល់ ។ ទោះបីជាយ៉ាងណា បើពិនិត្យលើស្ថានភាពជាក់ស្តែង ក្នុងវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន​ប្រជាពលរដ្ឋមួយចំនួននៅតែងមានទស្សនៈថាមិនចង់ជួលភ្នាក់ងារអចលនទ្រព្យ ដោយសារតែមានការតម្រូវឱ្យបង់ប្រាក់ជាដើម ។ទទឹមជាមួយគ្នានេះ ការវិនិយោគអចលនទ្រព្យបានក្លាយជាផ្នត់គំនិតថ្មីមួយសម្រាប់របស់ប្រជាជនក្នុងស្រុក ។ ជាការពិតណាស់ សម្រាប់អ្នកដែលវិនិយោគបានត្រឹមត្រូវ ពួកគេអាចទទួលបានផលចំណេញខ្ពស់ជាទីគាប់ចិត្ត ។ ប៉ុន្តែពួកគេប្រហែលជាមិនដឹងទេថា ភ្នាក់ងារអាចជួយគេបានច្រើនបំផុត និងចំណេញច្រើនលើសពីហិរញ្ញវត្ថុ ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែដឹង ៖ ទី១-​ ទទួលបានផ្ទះតាមក្តីស្រមៃជាធម្មតា នៅពេលមានបំណងចង់ទិញផ្ទះ អ្នកតែងតែស្រមៃឃើញពីលក្ខណៈ និងស្ថានភាពផ្ទះដែលអ្នកចង់បាន ។ ប៉ុន្តែមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលទទួលបានផ្ទះ ដូចការស្រមៃរបស់ខ្លួន ។ អ្នកខ្លះចង់បានផ្ទះ ដែលមានទីតាំងជិត សាលារៀន មន្ទីរពេទ្យ ឬកន្លែងកម្សាន្តនានា ជាមួយនឹងបរិយាកាសសមប្រកប ប៉ុន្តែអ្វីដែលគេទទួលបាន គឺគ្រាន់តែជាផ្ទះសាមញ្ញធម្មតា ។ អ្វីទាំងអស់នេះ អាចកើតឡើងដោយសារតែការមិនមាន ការជួយជ្រោមជ្រែងពីភ្នាក់ងារអចលនទ្រព្យ ក្នុងការជួយរកផ្ទះតាមការចង់បានរបស់ របស់ពួកគេ ។ ម្ចាស់ផ្ទះមួយចំនួនដាក់លក់ផ្ទះ​តាមរយៈភ្នាក់ងារ (ដោយមិនមានការដាក់ផ្លាកផ្សព្វផ្សាយនោះទេ) ។  ដូចនេះប្រសិនបើអ្នកមិនមែនជាភ្នាក់ងារអចលនទ្រព្យ អ្នកប្រហែលជាមិនអាចដឹងបានថា ផ្ទះនោះត្រូវបានដាក់លក់នោះទេ ។ ដូច្នេះការជួលភ្នាក់ងារអចលនទ្រព្យអាចជួយអ្នកឱ្យរកបានផ្ទះតាមក្តីស្រមៃ ក្នុងតម្លៃសមរម្យណាមួយ ។ ទី២- តិចនិចនៃការចរចាតម្រូវការទិញលក់ក្នុងពេលបច្ចុប្បន្ន មានការកើនឡើង ប៉ុន្តែការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យហាក់នៅមានកម្រិតនៅឡើយ ដោយសារគេសម្រេចចិត្តចរចាជាមួយអ្នកលក់ដោយខ្លួនឯង ។ ប៉ុន្តែជាធម្មតា ការចរចាតែងភ្ជាប់មួយអារម្មណ៍ ដែលឧបសគ្គយ៉ាងខ្លាំងក្នុងការសម្រេចចិត្ត ឬធ្វើឱ្យអ្នកមិនអាចទទួលបានផ្ទះ ក្នុងតម្លៃដែលអ្នកចង់បាន ។  ចំណែកភ្នាក់ងារអចលនទ្រព្យ ដែលប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាពបញ្ចុះបញ្ចូលអ្នកលក់ឱ្យម្ចាស់ផ្ទះព្រមបញ្ចុះតម្លៃទៅតាមការចង់បានរបស់អ្នក ។ ដូច្នេះ អ្នកមិនចាំបាច់ចូលនិយាយចរចាដោយផ្ទាល់នោះទេ ។ទី៣- ច្បាស់លាស់លើលិខិតស្នាមផ្សេងៗជាទូទៅ លិខិតស្នាមផ្លូវច្បាប់តែងត្រូវបានភ្ជាប់មកជាមួយនៅពេលដែលអ្នកមានសកម្មភាពសេដ្ឋកិច្ចអ្វីមួយ ។ លើសពីនេះទៅទៀត លិខិតស្នាមក្នុងវិស័យអចលនទ្រព្យប្រហែលជាមានលក្ខណៈស្មុគស្មាញច្រើន ប្រសិនបើអ្នកមិនមែនជាអ្នកប្រឡូកក្នុងវិស័យនោះ ។ អ្នកអាចជួបបញ្ហាច្រើន ដូចជាការឆបោកផ្សេងៗ ដែលកំពុងតែកើតមានច្រើននៅក្នុងវិស័យអចលនទ្រព្យសព្វថ្ងៃនេះ ។ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យអាចជួយដោះស្រាយបញ្ហានេះបាន ដោយសារតែពួកគេបានទទួលការហ្វឹកហ្វឺនទាក់ទងនឹងផ្នែកនេះ ។ គុណសម្បត្តិមួយ គឺអាចជួយឱ្យអ្នកជៀសវាងបានពីបញ្ហាផ្សេងៗ និងការឆបោកផងដែរ ។ទី៤- ភ្នាក់ងារអចលនទ្រព្យបានចំណេះដឹងច្រើនជាងអ្នកដោយសារតែភ្នាក់ងារអចលនទ្រព្យ ប្រឡូកក្នុងវិស័យនេះ និងបានចំណាយពេលវេលាច្រើនជាមួយនឹងអចលនវត្ថុ ពួកគេដឹងច្រើនពីស្ថានភាពផ្សេងៗរបស់ផ្ទះ ដី អចលនទ្រព្យណាមួយ ពាក់ព័ន្ធនឹងទីតាំង ប្រព័ន្ធលូ ច្បាប់ទំលាប់ផ្សេងៗ ។ប្រសិនបើអ្នកទិញដោយខ្លួនឯង អ្នកអាចនឹងមិនដឹងពីព័ត៌មានទាំងអស់នេះ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកនៅពេលដែលអ្នកចូលទៅរស់នៅ ។ ការជួលភ្នាក់ងារអចលនទ្រព្យអាចធ្វើឱ្យអ្នកដឹងពីស្ថានភាពទាំងនេះ និងធ្វើឱ្យអ្នកសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ។​ទី៥- ជួយបិទការលក់ដោយជោគជ័យការចុះកិច្ចសន្យាជាផ្លូវការអាចមានដំណើរការយូរ ដែលធ្វើឱ្យអ្នកមានភាពធុនទ្រាន់ ។ ប៉ុន្តែបើអ្នកមានជំនួយពីភ្នាក់ងារតាមដំណាក់កាលនីមួយៗ អ្នកនឹងមិនស្មុកស្មាញច្រើននោះទេ ។ លើសពីនេះក្រោយពីអ្នកបានសម្រេចចិត្ត​ទិញផ្ទះនោះហើយ អ្នកក៏នៅតែមានរឿងជាច្រើនទៀតត្រូវគិតគូរដូចជា៖ ការបង់ពន្ធ ការផ្ទេរទ្រព្យសម្បត្តិជាដើម ។ ប្រសិនបើអ្នកមិនមានភ្នាក់ងារអចលនទ្រព្យនោះទេ អ្នកប្រហែលជាពិបាកក្នុងតំណាក់កាលនេះបន្តិច ។ ដូច្នេះ ការមានភ្នាក់ងារចាំជួយយើងរាល់កិច្ចការស្មុគស្មាញទាំងនេះ វាក៏ជួយយើងឱ្យធូស្រាលមួយកម្រិតទៀតដែរ ៕
ទិញដីថែមនេះថែមនោះ ! ប្រយ័ត្នធ្លាក់ចូលស៊ងក្នុងល្បិចបោកដែលស្ថិតក្នុងបញ្ជីខ្មៅមួយនេះ
ទិញដីថែមនេះថែមនោះ ! ប្រយ័ត្នធ្លាក់ចូលស៊ងក្នុងល្បិចបោកដែលស្ថិតក្នុងបញ្ជីខ្មៅមួយនេះ
June 1, 2022, 11:06 p.m.
រូបតំណាងទន្ទឹមនឹងវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពលេចធ្លោកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែកំណើនតម្រូវការកាន់តែមានជាបន្តបន្ទាប់ធ្វើឱ្យវិនិយោគិនជាច្រើនបណ្តាក់ទុនវិនិយោគលើដីឡូត៍ជាច្រើន ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏មានជនឱកាសនិយមមួយចំនួនបានឆ្លៀតឱកាសដើម្បីបោកប្រាស់អតិថិជនតាមរយៈរូបភាពផ្សេងៗ និងធ្លាប់មានប្រជាពលរដ្ឋជាច្រើនមកហើយដែលធ្លាប់ត្រូវបានរងគ្រោះដោយសារការទិញដីឡូត៍ជាហូរហែ ។ជាក់ស្តែងកាលពីកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានស្រាវ​ជ្រាវ និងបង្ក្រាបមុខសញ្ញាជនសង្ស័យឆបោកដីធ្លីជាក្រុម (លក់ដីឡូត៍ខ្យល់) តាមដីកាបង្គាប់ឱ្យចាប់ខ្លួន​របស់ចៅ​ក្រម​ស៊ើបសួរសាលាដំបូងខេត្តកោះកុង ។ជនរងគ្រោះម្នាក់ក្នុងករណីឆបោកខាងលើលោក ហេង ធារៈ ភេទប្រុស អាយុ៥៣ឆ្នាំ ជាអតីតកងទ័ព (ចូលនិវត្តន៍) ដែលមានទីលំនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងតំណាងឱ្យជនរងគ្រោះជាច្រើនទៀតបានបញ្ជាក់ប្រាប់សហការី Realestate.com.kh ថា ៖ «ពីដំបូងឡើង កាលពីកំឡុងចុងឆ្នាំ២០១៩ ក្រុមហ៊ុនខាងលើបានរៀបចំដីឡូត៍របស់ខ្លួនដើម្បីធ្វើទីផ្សារ និងបានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២០ ថែមទាំងបានដើរឃោសនាផ្សាយពាណិជ្ជកម្មពីគម្រោងដីឡូត៍របស់ក្រុមហ៊ុន និងឃោសនាពីសក្តានុពលរបស់គម្រោងដីឡូត៍នោះ» ។ប្រភពបានបន្តថា ៖«គ្រួសាររបស់គាត់បានទិញដីចំនួន៤ឡូត៍ ដោយ២ឡូត៍បង់ប្រាក់ដាច់ និង២ឡូត៍ទៀតបង់រំលស់ក្នុងទំហំដី ៥ម៉ែត្រx២០ម៉ែត្រ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនខាងលើក៏មានប្រូម៉ូសិនពិសេសទិញដី២ឡូត៍ដោយបង់ប្រាក់ដាច់ថែមជូនម៉ូតូ១គ្រឿងថែមទៀតផង ។ ហើយក្រុមហ៊ុនបានសន្យាថា ក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុននឹងប្រគល់ប្លង់ជូនអតិថិជន ប៉ុន្តែក្រុមហ៊ុនស្រាប់តែមានរឿងឆបោកនេះកើតឡើង ហើយរហូតមកដល់ពេលនេះនៅមិនទាន់ទទួលបានប្លង់នៅឡើយនោះទេ» ។តាមប្រភពលោកពូដែលជាជនរងគ្រោះ និងជាតំណាងឱ្យជនរងគ្រោះដទៃទៀតបានបញ្ជាក់ឱ្យដឹងបន្ថែមថា ៖«ទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋចាញ់បោកក្រុមហ៊ុនដីឡូត៍ខាងលើមានរហូតដល់រាប់ម៉ឺនដុល្លារឯណោះ ហើយពេលនេះនៅមិនទាន់មានសំណងអ្វីពីខាងក្រុមហ៊ុននៅឡើយនោះទេ ។ ប្រសិនបើមានការសម្របសម្រួលពីខាងក្រុមហ៊ុន គឺត្រូវអនុវត្តគោលការណ៍ដែលក្រុមហ៊ុនបានសន្យា» ។គួររម្លឹកផងដែរថា ករណីឆបោកលក់ដីខ្យល់នេះមិនមែនទើបតែកើតឡើងនោះទេ ពោលគឺបានកើតឡើងច្រើនមកហើយតាមរយៈរូបភាពឆបោកផ្សេងៗគ្នាដែលធ្វើឱ្យប្រជាពលរដ្ឋដែលស្លូតត្រង់ខាតបង់អស់ថវិការដែលខ្លួនខិតខំរកដោយលំបាកអស់ជាច្រើន ។ ដូច្នេះមុននឹងឃើញការផ្សព្វផ្សាយលក់ដោយភ្ជាប់មកជាមួយនឹងការបញ្ចុះតម្លៃ ឬប្រូម៉ូសិនថែមនេះថែមនោះសូមពិចារណា និងស្រាវជ្រាវឱ្យបានល្អិតល្អិនទាក់ទងទៅនឹងភាពស្របច្បាប់របស់ក្រុមហ៊ុន ឬអ្នកលក់ជាដើមចៀសវាងទទួលរងការឆបោកពីជនខិលខូចមួយចំនួន ៕
ប្រយ័ត្ន៥ចំណុចនេះពេលទិញផ្ទះតពីគេបើមិនចង់នាំទុក្ខដាក់ខ្លួន
ប្រយ័ត្ន៥ចំណុចនេះពេលទិញផ្ទះតពីគេបើមិនចង់នាំទុក្ខដាក់ខ្លួន
June 7, 2022, 6:12 a.m.
ជាធម្មតាមនុស្សគ្រប់រូបតែងតែមានបំណងចង់បានផ្ទះដែលជារបស់ខ្លួនដើម្បីរស់នៅ ប៉ុន្តែអ្វីដែលសំខាន់​នោះគឺការទិញផ្ទះនីមួយៗមិនមែនជារឿងលេងសើចដូចទិញទំនិញផ្សេងៗនោះទេ ព្រោះថាផ្ទះមុន​នឹង​ទិញត្រូវតែគិតគូរឱ្យបានល្អិតល្អន់ដោយហេតុអាចនឹងជួបហានិភ័យនានាដោយមិនដឹងខ្លួនជាពិសេស​ផ្ទះដែលទិញបន្តពីអ្នកដទៃតែម្តង ។សម្រាប់លោកអ្នកដែលមានបំណងចងស្វែងរកទិញផ្ទះដែលបន្តពីគេត្រូវតែប្រុងប្រយ័ត្នបំផុតចំពោះបញ្ហា​មួយចំនួនដែលអាចកើតមានឡើងធ្វើឱ្យលោកអ្នកពិបាកនៅពេលក្រោយ ។ ខាងក្រោមនេះ Realestate.com.kh នឹងលើកយកចំណុចមួយចំនួនសម្រាប់លោកអ្នកដែលមានបំណងចង់ស្វែង​រកទិញផ្ទះ (ទិញតពីគេ) ជាជំនួយសម្រាប់ពិចារណាដើម្បីបញ្ចៀសហានិភ័យនាពេលក្រោយ ៖១- សាវតាផ្ទះ​វាមានសារៈសំខាន់ណាស់សម្រាប់អ្នកទិញអចលនទ្រព្យគ្រប់ប្រភេទ ទោះជាប្រភេទដីទទេរ ឬដីមានសំណង់ (ផ្ទះ) ខុនដូ សណ្ឋាគារ ឬអចលនទ្រព្យណាមួយក៏ដោយ អ្នកត្រូវតែសិក្សាស្រាវជ្រាវជាមុនដើម្បីប្រាកដថា អចលនទ្រព្យនោះមានភាពស្របច្បាប់ដោយមិនមានបញ្ហា ឬវិវាទផ្លូវច្បាប់ណាមួយនោះទេ ។ នេះជាចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ដទៃទៀតដែលលោកអ្នកត្រូវស្រាវជ្រាវឱ្យបានច្បាស់លាស់ ពោលគឺមុន​សម្រេច​ចិត្ត​ទិញ ត្រូវ​សាកសួរ​អាជ្ញាធរ​មូលដ្ឋានអំពីប្រវត្តិរបស់ផ្ទះនោះទាក់ទងនឹងភាពស្រប់ច្បាប់ជាមុនសិន ​។ មូលហេតុដែលលោកអ្នកត្រូវតែស៊ើបឱ្យច្បាស់លាស់នោះដើម្បីការពារករណីម្ចាស់ផ្ទះអាចជាប់បំណុលដោយយកផ្ទះនោះទៅបញ្ចាំធនាគាររួចប្រកាសលក់ដោយមិនទាន់បានសងបំណុលរួចនៅឡើយ ។ មិនតែប៉ុណ្ណោះ សាវតាផ្ទះអាចជួយលោកអ្នកឱ្យដឹងស្ថានភាពរឿងរ៉ាវរបស់ផ្ទះថា តើកំពុងមានជាប់រឿងរ៉ាវប្តឹងផ្តល់គ្នា ឬកំពុងមានជម្លោះព្រំប្រទល់ផ្ទះជាមួយនឹងអ្នកជិតខាងដែរឬទេ?​២- សិទ្ធកាន់កាប់យក​ល្អ​មុន​ទិញ​ផ្ទះ​ដែល​មាន​ម្ចាស់​បែប​នេះ​គួរ​រក​​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​ជួយ​ធ្វើ​ការ​លើ​រឿង​នេះ​ព្រោះថា ភាពជាម្ចាស់​កម្មសិទ្ធិ​ផ្ទះ​ក៏​ជា​រឿងមួយដែល​សំខាន់​មិន​គួរ​មើល​រំលង ជួន​កាល​ផ្ទះ​មួយ​នឹង​អាច​មាន​ម្ចាស់​កម្មសិទ្ធិ​ច្រើន​អ្នក អាច​មាន​ករណី​អ្នក​លួច​លក់​ផ្ទះ​ហើយ​ម្ចាស់​ផ្សេង​ទៀត​មិន​ដឹង​គឺ​១០០%​ប្រាកដ​ជា​មាន​បញ្ហា​មិន​ខាន ​។ ចំណែក​ឯ​ការ​ផ្ទេរ​កម្មសិទ្ធិ​គឺ​ដូចគ្នា ត្រូវ​ប្រាកដ​ថា​ផ្ទះ​ និង​ប្លង់​ដី​ផ្ទះ​នោះ​មិន​មាន​ការ​ដាក់​បញ្ចាំ​ប្លង់​រឹង​នៅ​ធនាគារ​ ព្រោះ​បើ​ប្លង់​ត្រូវ​បាន​បញ្ចាំ​មាន​ន័យ​ថា ​បាន​តែ​សំបក​ផ្ទះ​ទេ រី​ឯ​ផ្ទះ​ពិត​ប្រាកដ​ធនាគារ​ជា​អ្នក​គ្រប់​គ្រង ​។​៣- តម្លៃ​ផ្ទះរឿង​តម្លៃ​ផ្ទះគឺ​ជា​រឿង​សំខាន់​ត្រូវ​ស៊ើប​ពី​តម្លៃ​ផ្ទះ​ក្នុង​ទីផ្សារ​សិន​​ថា ​តើ​ផ្ទះ​នៅ​តំបន់​នោះ​មាន​តម្លៃ​ប៉ុណ្ណា? ត្រូវ​នឹង​តម្លៃ​ទីផ្សារ​ដែរ​ឬទេ? រឿង​សំខាន់​មួយ​ទៀត​នោះ​គឺថា ​តើ​ចំពោះ​តម្លៃ​បង់​ពន្ធ​ជូន​រដ្ឋ​តើ​ម្ចាស់​ផ្ទះ​ជា​អ្នក​ត្រូវ​បង់ ឬ​ត្រូវ​បង់​ខ្លួន​ឯង​ ព្រោះ​ទាក់ទង​នឹង​ការ​បង់ពន្ធ​នេះ​ផ្ទះ​ដែល​មាន​ការ​ផ្ទេរ​ឈ្មោះ​បែប​នេះ គឺ​ត្រូវ​ជាប់​ពន្ធ​ ។ ក្នុង​ករណី​នេះ​ត្រូវ​និយាយ​គ្នា​ជាមួយ​ម្ចាស់​ផ្ទះ​ឱ្យ​ច្បាស់ចំពោះ​ការ​បង់ពន្ធ​ ។​៤- គុណភាពសំណង់ជា​ធម្មតា​ផ្ទះ​ដែល​ទិញ​ត​ពី​គេមិន​ដូច​ផ្ទះ​ទិញ​ថ្មី​ទេ​ អាច​ប្រឈម​នឹង​ហានិភ័យ​ច្រើន ​។ ដូចនេះ​មុន​ទិញ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​ច្បាស់​ដូចជា​គុណភាព​នៃ​សំណង់ មាន​ការ​ប្រេះ​ស្រាំ​ ឬ​បែក​បាក់​ត្រង់​ចំណុច​ណា​ទេ​? ក្រោយ​​​ពេល​ទិញ​តើ​ត្រូវ​ចំណាយ​លុយ​ជួសជុល​អស់​ច្រើន​ឬ​ក៏​អត់? បើ​​អស់​ច្រើន​ពេក​មិន​ចាំ​បាច់​ទិញ​ទេ​។​៥- បរិស្ថាន​ជុំវិញ​ផ្ទះ​​បរិស្ថាន​មនុស្ស​មាន​ន័យ​ថា មនុស្ស​នៅ​ជុំវិញ​ផ្ទះ​ជា​មនុស្ស​ល្អមិន​មាន​ក្រុម​ខិល​ខូច​រស់​នៅ​ទី​នោះ មិន​មាន​ចោរ​លួច​ចោរ​ឆក់​ជា​ដើម ​។ ចំណែក​ឯ​បរិស្ថាន​ជុំវិញ​មាន​ន័យ​ថា តើ​មាន​បរិយាកាស​ល្អ​ដែរ​ឬ​ទេ? ​ព្រោះ​តំបន់​ខ្លះ​ពិបាក​រស់​នៅ​ដូចជា​ មាន​សំឡេង​​រំខាន បរិយាកាស​អាប់អួ​ប៉ះពាល់​សុខភាព​ដែរ​ឬ​ទេ? ហើយ​តើ​នៅ​តំបន់​នោះ​មាន​សក្ដានុពល​សេដ្ឋកិច្ច អាច​ប្រកប​របរ​រកស៊ី​បាន​ដែរ​ឬ​ទេ? ប្រសិន​មាន​គ្រប់​លក្ខខណ្ឌ​ទាំង​នេះ​ទិញ​ទៅ​មិន​ខុស​ទេ​ ៕
មុនទិញផ្ទះបុរីដាច់ខាតត្រូវមើលយ័ន្តទាំង៥នេះកុំឱ្យទឹកភ្នែកក្រោយទិញ
មុនទិញផ្ទះបុរីដាច់ខាតត្រូវមើលយ័ន្តទាំង៥នេះកុំឱ្យទឹកភ្នែកក្រោយទិញ
May 21, 2022, 5:57 a.m.
គម្រោងផ្ទះបុរីក្នុងប្រទេសកម្ពុជាកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ក្រោយពីមានតម្រូវការកាន់តែច្រើនឡើងៗ ស្របពេលវិស័យអចលនទ្រព្យបោះជំហានឆ្ពោះទៅមុខពីមួយថ្ងៃទៅមួយថ្ងៃដែលជាហេតុធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងផ្ទះបុរី ។រូបតំណាងទន្ទឹមនឹងនោះផងដែរ សម្រាប់ប្រជាពលរដ្ឋដែលកំពុងស្វែងរកគម្រោងផ្ទះបុរីនានាមុននឹងសម្រេចចិត្តចំណាយលុយទិញគួរណាតែពិចារណា និងពិនិត្យឱ្យបានល្អិតល្អន់បំផុត ព្រោះថាកន្លងមកធ្លាប់មានប្រជាពលរដ្ឋមួយចំនួនបានជួបហានិភ័យជាច្រើនករណីមកហើយ ។ ថ្ងៃនេះ Realestate.com.kh នឹងចែករំលែកចំណេះដឹងបន្ថែមសម្រាប់លោកអ្នកដែលមានគម្រោងទិញផ្ទះបុរីដើម្បីបញ្ចៀសហានិភ័យដោយត្រូវពិនិត្យឯកសារចាំបាច់សំខាន់ៗទាំង៥ខាងក្រោមនេះ ៖ ១- ប្លង់រឹងអ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់​កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍​នេះ ហើយ​គម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែល​ត្រូវ​ធ្វើ​ការបែង​ចែក​ប្លង់រឹងទៅឲ្យម្ចាស់ផ្ទះនីមួយៗជាចំាបាច់ ។  ឯកសារខាងលើវាពិតជាចំណុចចាំបាច់ត្រូវយល់ដឹងដើម្បីកុំឲ្យមានការខាតបង់ថវិកាជា​យ​ថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ ។២- លិខិតចុះបញ្ជីក្រុមហ៊ុនក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះជាកាតព្វកិច្ចដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញជាចាំបាច់ ។៣- ផែនការមេផែនការមេរបស់គម្រោងបុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោង ។ វាបង្ហាញពីប្លង់រួមនៃគម្រោងមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានគ្រប់ប្រភេទទាំងអស់ដែលមាននៅក្នុងគម្រោងនេះ ។ មុនពេលផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឱ្យ​គម្រោង​អភិវឌ្ឍន៍ណាមួយក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និង​សំណង់តម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេនៃគម្រោង របស់ពួកគេជាមុនសិន ។ ការអភិវឌ្ឍទំាងអស់ត្រូវគោរពតាមគោលការណ៍នៃការ​ផែនការមេ​សម្រាប់​​​អភិវឌ្ឍទីក្រុង និយាយជារួមការមានផែនការមេមួយច្បាស់លាស់​វាពិតជាធ្វើ​ឱ្យ​គម្រោង​​បុរីនោះ​អាចដំណើរការបានប្រកបដោយស្តង់ដារខ្ពស់ ។៤- អាជ្ញាបណ្ណសាងសង់អាជ្ញាបណ្ណសាងសង់ ក្រៅពីផែនការមេគម្រោងបុរីត្រូវតែមានអាជ្ញាបណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និង​សំណង់ ។ ដើម្បីទទួលបានអាជ្ញាបណ្ណនេះ ម្ចាស់គម្រោងត្រូវមានផែនការមេ​ ប្រាក់តម្កល់២% ប្រភពប្រាក់ចំណូលច្បាស់លាស់ដើមទុន និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ ។៥- អាជ្ញាបណ្ណបុរីឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះគឺអាជ្ញាបណ្ណបុរី ។ នៅពេលដែលបុរីមានឯកសារនេះបានន័យថាបុរីនេះជាបុរីដែលទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ តួយ៉ាងមានគម្រោងផ្ទះល្វែងមួយចំនួនដែលមានការសាងសង់មានភាព​ប្រហាក់ប្រហែលទៅនឹងគម្រោងបុរី ប៉ុន្តែពួកគេមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញដោយក្រសួងឡើយ​ ដោយសារពួកគេចង់ជៀសវាងការចំណាយច្រើនក៏ដូចជាគេចវេសពីការត្រួតពិនិត្យបទដ្ឋានផ្លូវច្បាប់ផ្សេងៗ ។ ដូច្នេះការទិញផ្ទះពីគម្រោងដែលមិនមានអាជ្ញាបណ្ណត្រឹមត្រូវគឺមានការប្រឈមជាមួយហានិភ័យខ្ពស់ ៕កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? សូមចុចប៊ូតុងនេះ !
បើរំលង៣ចំណុចនេះ ! ទិញផ្ទះ ឬដីបង់រំលស់នឹងក្លាយជាបំណុលវ័ណ្ឌ.ក
បើរំលង៣ចំណុចនេះ ! ទិញផ្ទះ ឬដីបង់រំលស់នឹងក្លាយជាបំណុលវ័ណ្ឌ.ក
September 2, 2022, 9:07 a.m.
ការដែលមានបំណងប្រាថ្នាចង់បានផ្ទះ ឬដីដែលជារបស់ខ្លួនគឺជារឿងមួយដែលត្រឹមត្រូវ ប៉ុន្តែស្របពេលបច្ចុប្បន្នវិស័យ​អចលន​ទ្រព្យ​កំពុងតែមានសន្ទុះ​​កើនឡើងដោយសារតែកត្តាតម្រូវការមានការកើនឡើងខ្លាំងធ្វើឱ្យតម្លៃកាន់តែប្រដេញឡើងជា​បន្តបន្ទាប់ ។ ម្ចាស់គម្រោងជាច្រើនបានចំណាយ​ទុន​ដើម្បីផ្គត់ផ្គង់លើវិស័យអចលនទ្រព្យមួយនេះ ជាពិសេសលើគម្រោងផ្ទះ​បុរី និងដីឡូត៍ដែលកំពុងត្រូវប៉ាន់ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយម្ចាស់​គម្រោងតែងតែព្យាយាមរកវិធីសាស្ត្រងាយស្រួល​សម្រាប់អតិថិជនដោយផ្តល់ឱ្យអតិថិជននូវលក្ខខណ្ឌបង់ប្រាក់ងាយៗតាមរយៈការបង់រំលស់ជាដើម ។សម្រាប់អតិថិជនដែលមានហិរញ្ញវត្ថុល្អប្រសើរការទិញផ្ទះ ឬដីមិនមែនជាកង្វល់សម្រាប់ពួកគេនោះទេ ប៉ុន្តែបើមិនយាយពី​លោកអ្នកដែលមានកម្រិតជីវភាព និងប្រាក់ចំណូលមធ្យម ឬទាបដែលមានគម្រោងក្នុងការទិញផ្ទះសម្រាប់រស់នៅ ឬទិញដី​ដើម្បីទុកសាងសង់ផ្ទះ និងទុកវិនិយោគជាដើម អ្វីដែលលោកអ្នកត្រូវពិចារណាបំផុតនោះគឺចរន្តលំហូរប្រាក់ចំណូល​របស់​លោកអ្នក ដើម្បីធានាឱ្យច្បាស់ថា ក្រោយពេលទិញផ្ទះ ឬដីរួចហើយវាមិនធ្វើឱ្យលោកអ្នកជួបហានិភ័យបំណុលវ័ណ្ឌ.ក ។ ថ្ងៃនេះ realestate.com.kh នឹងលើកយកចំណុចសំខាន់៣ដែលលោកអ្នកត្រូវតែគិតគូរឱ្យបានល្អិតល្អន់​មុនសម្រេចចិត្តទិញផ្ទះ ឬដីដើម្បីចៀសវាងបញ្ហានៅពេលក្រោយ ៖ចំណុចទី១- ប្រភពចំណូល បើសិនយើងមិនមានប្រភពចំណូលទៀងទាត់ទេ ហើយយើងចង់បង់រំលស់អចលនទ្រព្យនោះគឺជារឿងពិបាក បញ្ហាហិរញ្ញ​វត្ថុ​ដែល​កើតឡើងផ្ទាល់ចំពោះខ្លួនឯងណាមួយប្រាកដជាប៉ះពាល់ដល់ការវិនិយោគទិញអចលនទ្រព្យបង់រំលស់ ។ ដូច្នោះត្រូវត្រូត​ពិនិត្យ​មើលប្រភពប្រាក់ចំណូលយើងឱ្យបានច្បាស់លាស់សិនមុនវិនិយោគទិញអចលនទ្រព្យបង់រំលស់ចៀសវាងហានិភ័យ ។ ចំណុចទី២- រយៈពេល បើសិនគាត់ទិញអចលនទ្រព្យដោយបង់រំលស់ក្នុងរយៈពេលខ្លីចាប់ពី៣ខែ គឺការវិនិយោគនោះអាចទទួលបានផលអវិជ្ជមាន និងផ្តល់​ផល​ចំណេញប្រហែល ៥-១០% ក្នុងការវិនិយោគក្នុងរយៈពេលខ្លី ។ ការវិនិយោគក្នុងរយៈពេលខ្លី​យើងក៏ត្រូវ​មើលដើម​ទុន​បម្រុងផងដែរ ដើម្បីការពារហានិភ័យណាមួយដែលជាប់គាំង ។ ចំណុចទី៣- រំលស់ជាមួយធនាគារ ឬម្ចាស់គម្រោងផ្ទាល់ អ្នកវិនិយោគត្រូវធ្វើការប្រៀបធៀបជាមួយការបង់រំលស់រវាងម្ចាស់គម្រោងនិងធនាគារមួយណាល្អជាង ។ ត្រូវប្រៀបធៀប​ការ​ប្រាក់​មួយ​​ណាមានការប្រាក់កម្ចីទិញអចលនទ្រព្យដែលមានភាគរយទាបជាង ។ មួយវិញទៀតលក្ខខណ្ឌនៃ​ជម្រើស​បង់​ប្រាក់រវាងធនាគារ និងម្ចាស់គម្រោងផ្ទាល់មួយណាមានលក្ខណៈងាយស្រួលល្អប្រសើរជាង ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
មុនទិញដីឡូត៍ដាច់ខាត់ត្រូវប្រយ័ត្នចំណុចគ្រោះថ្នាក់បំផុត១នេះ
មុនទិញដីឡូត៍ដាច់ខាត់ត្រូវប្រយ័ត្នចំណុចគ្រោះថ្នាក់បំផុត១នេះ
June 6, 2022, 11:33 p.m.
ទន្ទឹមនឹងពេលបច្ចុប្បន្ននេះវិស័យអចលនទ្រព្យកំពុងបោះជំហានទៅមុនជាបន្តបន្ទាប់ ជាពិសេសកំណើននៃការទិញ-លក់ដីឡូត៍មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែទីផ្សារមានការផ្លាស់ប្តូរទើបធ្វើឱ្យចរន្តនៃការទិញ-លក់ដីធ្លីមានការកើនឡើង ។ ដោយភាគច្រើនសង្កេត​ឃើញ​មានការ​ពុះ​ដីឡូត៍​លក់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពោលដោយសារតែការលក់ទាំងប្លង់ធំៗពិបាកក្នុងការលក់ចេញ និងមិន​ងាយ​មាន​អ្នកទិញដីប្លង់ធំៗនោះទេ ទើបបានជាម្ចាស់គម្រោង​​បំបែកជាដីឡូត៍ប្លង់តូចៗសម្រាប់លក់ដែលវាផ្តល់ភាពងាយស្រួលជាង ។ក្នុងការទិញដីឡូត៍មិនមែនសុទ្ធតែអាចសម្រេចបានជោគជ័យដោយងាយៗនោះទេ បើទោះជាអ្នកមានលុយសម្រាប់ចំណាយក្នុងការទិញក៏ដោយពីព្រោះថា មានប្រជាពលរដ្ឋជាច្រើននាក់មកហើយដែលធ្លាប់មានបញ្ហាជាមួយនឹងការទិញដីឡូត៍រហូតខាត់បង់ទាំងពេលវេលា និងប្រាក់កាក់ដែលខ្លួនរកបានដោយលំបាក ដោយទិញដីរួចហើយបែរជាត្រូវមានបញ្ហាដោះស្រាយមិនចេះចប់មិនចេះហើយទៅវិញ ។ការទិញ-លក់ដីឡូត៍បញ្ហាប្រឈមចម្បងបំផុតគឺ «បញ្ហាកម្មសិទ្ធិ» ។ ជាទូទៅ​គម្រោង​ដីឡូត៍តែង​តែមាន​លិខិត​ផ្ទេរសិទ្ធិដើម្បីបញ្ជាក់ពីម្ចាស់កម្មសិទ្ធ ប៉ុន្តែអ្វីដែល​ជាបញ្ហាគួរឱ្យបារម្ភនោះគឺដីឡូត៍ដែលមានប្លង់រឹងហើយលក់​ទៅឱ្យ​អតិថិ​ជន​ដោយផ្ទេរសិទ្ធិត្រឹមតែខ័ណ្ឌ នោះនឹងកើតមានបញ្ហាត្រូវដោះស្រាយជាក់ជាមិនខាន ។ដោយឡែក សម្រាប់គម្រោងដីឡូត៍ដែលមានប្លង់រឹងហើយម្ចាស់គម្រោងបានស្នើរសុំសិទ្ធិធ្វើអាជីវកម្មពុះដីឡូត៍លក់​បានត្រឹម​ត្រូវស្រប​ច្បាប់ និងលក់ឱ្យអតិថិជន​ដោយបំបែក​ក្បាលដីចេញ​ប្លង់រឹង​ត្រឹមត្រូវជូនអ្នកទិញនោះជាចំណុចវិសេសវិសាលបំផុត ។ជារួមមុននឹងលោកអ្នកមានបំណងចង់ទិញដីឡូត៍អ្នកត្រូវប្រុងប្រយ័ត្នលើចំណុច​គ្រោះ​ថ្នាក់បំផុតនៅក្នុងការទិញដីឡូត៍គឺស្ថិតនៅ​ត្រង់ «ភាពជាកម្មសិទ្ធិកាន់កាប់ស្របច្បាប់» ។ ពោល ៖ «បើមានប្លង់ទន់ គឺផ្ទេរប្លង់ទន់ឱ្យអ្នកទិញ ប៉ុន្តែ​ប្រសិន​បើមានប្លង់រឹងគឺត្រូវបំបែកក្បាល​ដីរួចផ្ទេរប្លង់​រឹងជូនអ្នកទិញ» ។ក្នុងនោះផងដែរ ដីឡូត៍ដែលលោកអ្នកគួរតែទិញអាចពិចារណាលើប៉ុន្មានចំណុចដូចជា ត្រូវមានទាំងប្លង់រឹងត្រឹមត្រូវ និងរត់ការក្នុងការធ្វើប្លង់រឹងជូនលោកអ្នកត្រឹមត្រូវស្របច្បាប់ ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រឹមត្រូវដូចជាប្រព័ន្ធលូ, ប្រព័ន្ធទឹកភ្លើងដើម្បីងាយស្រួលសម្រាប់លោកអ្នកអាចសាង់សង់ផ្ទះ ឬធ្វើអាជីវកម្មផ្សេងៗនៅពេលក្រោយ ៕
ព្រោះតែត្រូវប៉ាន់ខ្លាំង​ ! លក់អចលនទ្រព្យ១ប្រភេទនេះអាចកើបលុយរាប់ម៉ឺនដុល្លារ
ព្រោះតែត្រូវប៉ាន់ខ្លាំង​ ! លក់អចលនទ្រព្យ១ប្រភេទនេះអាចកើបលុយរាប់ម៉ឺនដុល្លារ
June 7, 2022, 5:41 a.m.
វិស័យអចលនទ្រព្យកម្ពុជាកំពុងតែបោះជំហានទៅរកភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃបើទោះបីជាបច្ចុប្បន្នកំពុងប្រឈមជាមួយនឹងជំងឺរាតត្បាតកូវីដ១៩ក្តី ។ បណ្តាវិនិយោគិនទាំងក្នុង និងក្រៅស្រុកសម្រុុកធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមិនថាតែផ្នែកដីធ្លី ផ្ទះបុរី ផ្ទះវីឡា ខុនដូ ជាដើម ។  សឹងតែគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យកំពុងតែមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ជាពិសេសអត្រានៃអ្នកអភិវឌ្ឍន៍កាន់តែមានច្រើនឡើងៗ ដូច្នេះសម្រាប់ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា តើអចលនទ្រព្យប្រភេទណាដែលកំពុងទទួលបានការពេញនិយមខ្លាំងសម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការចំណាយទុនសម្រាប់វិនិយោគយកចំណេញនាពេលបច្ចុប្បន្នបាន?  បើតាមប្រភពអ្នកជំនាញអចលនទ្រព្យជាច្រើនធ្លាប់បានលើកឡើងឱ្យដឹងថា អចលនទ្រព្យមួយប្រភេទដែលមានការពេញនិយម និងទទួលបានការចំណេញច្រើនក្នុងការជួញដូរនោះគឺ «វិស័យដីធ្លី» ។ ព្រោះបច្ចុប្បន្នការអភិវឌ្ឍន៍បន្តរីករាលដាលគ្រប់ទិសទី ហើយតំបន់ទេសចរណ៍កែច្នៃក៏ចេះតែកើនឡើងដែលធ្វើឱ្យតម្រូវការដីធ្លីនៅតែកើនឡើងជាបន្តបន្ទាប់ ។មិនតែប៉ុណ្ណោះ បើតំបន់ដែលមានវិនិយោគិនចិនទៅដល់ទៀតនោះ តម្លៃដីគឺកើនឡើងទ្វេដងតែម្ដងដោយ​សារ​តែការវិនិយោគរបស់វិនិយោគិនចិនសុទ្ធតែជាគម្រោងធំ ដូច្នេះហើយគេត្រូវការទិញយកឱ្យបានលឿនមិនសូវចរចាយូរពេកនោះទេ ។តម្លៃដីធ្លីនៅកម្ពុជាចាប់ផ្ដើមមានសន្ទុះបន្តិចម្ដងៗអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ហើយបន្ទាប់ពីមានវត្តមានវិនិយោគិនចិនរួចមក តម្លៃដីបានហក់ឡើងទ្វេដង ដោយតម្លៃដីនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តព្រសីហនុ និងខេត្តកំពតជាដើម បានឡើងថ្លៃស្ទើរស្មើនឹងតម្លៃដីធ្លីនៅក្នុងទីក្រុងភ្នំពេញទៅហើយ ៕
ជីវិតរស់នៅខុនដូធ្វើឱ្យអ្នកទទួលបានលក្ខណៈពិសេស៥យ៉ាងនេះ
ជីវិតរស់នៅខុនដូធ្វើឱ្យអ្នកទទួលបានលក្ខណៈពិសេស៥យ៉ាងនេះ
June 3, 2022, 11:38 a.m.
កំណើន​ខុន​ដូ​បាន​កើន​ឡើងជា​លំដាប់ ហើយ​ខុន​ដូ​ក៏​មាន​ប្រជាប្រិយ​គួរ​ឱ្យ​កត់សំគាល់​ផង​ដែរ​សម្រាប់​មនុស្ស​សម័យ​ថ្មី​ដែល​ចូល​ចិត្ត​រស់នៅ​ក្នុង​ស្តង់ដារ​មួយ​ដែល​មាន​ភាព​ស៊ី​វិ​ល័យ ។ រាជ​ធា​ភ្នំពេញ គឺជា​ទីក្រុង​មួយ​ដែល​មាន​សក្តានុពល​សម្រាប់​ការ​វិនិយោគ​មក​ពី​ក្រៅប្រទេស ។ តួយ៉ាង​ក៏​មាន​កំណើន​ជនបរទេស​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​យ៉ាងច្រើន​ដោយសារ​ការ​ចាយវាយ​នៅ​ក្នុង​ប្រទេស​មាន​កម្រិត​ទាប ហើយ​ជា​ទិស​ដៅ​ក្នុង​ការ​វិនិយោគ ។ទីក្រុង​ភ្នំពេញ​គឺជា​ទីក្រុង​នៃ​ទីផ្សារ​លំនៅ​ដ្ឋា​ន​ថ្មី​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​គេ​មើលឃើញ​ថា ការ​អភិវឌ្ឍន៍​ខុន​ដូ​មានការ​កើនឡើង ។ ដែល​ក្នុង​នោះ​បាន​ផ្លាស់​ពី​អគារ​សំណង់​អគារ​ទាប​ទៅ​ជា​អគារ​ខ្ពស់​ៗ​ដែល​មាន​លក្ខណៈ​ទំនើប និង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ​ជាដើម ។ ដើម្បី​ឱ្យ​ជីវិត​របស់​លោក​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល realestate.com.kh នឹង​បង្ហាញ​អំពី​លក្ខណៈសម្បត្តិ​៥​យ៉ាង​សម្រាប់​ការ​រស់នៅ​ខុន​ដូ ៖ទី​១-​ជួយ​សន្សំ​ពេលវេលា​ងាយស្រួល​ក្នុង​ការ​ធ្វើការជា​ធម្មតា​គម្រោង​ខុន​ដូ​នីមួយ​ៗ​ត្រូវ​បាន​អ្នក​វិនិយោគ​មួយ​ចំនួន​សាងសង់​ភាគច្រើន​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ដើម្បី​ជា​ការ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​កន្លែងធ្វើការ ដែល​វា​ខុស​ប្លែក​ពី​គម្រោង​ផ្ទះ​បុរី​មួយ​ចំនួន​ដែល​ត្រូវរ​សាត់អណ្តែត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​កណ្តាល​ក្រុង ។២-​ផ្តល់​អារម្មណ៍​នៃ​ការ​រស់នៅ​បែប​ឯកជន និង​ស៊ី​វិ​ល័យសម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ក្នុង​ការ​រស់នៅ​តាម​បែបផែន​ជីវិត​ស៊ី​វិ​ល័យ និង​ប្រកបដោយ​ឯកជន​ភាព ខុន​ដូ ជា​ជម្រើស​សាក​សម​ល្អ​បំផុត​សម្រាប់​លោក​អ្នក ដោយហេតុ​ថា ខុន​ដូ ងាយស្រួល​រស់នៅ​មិន​មានការ​រំខាន​ពី​បរិស្ថាន​ខាងក្រៅ​នោះ​ឡើយ ។៣-​សុវត្ថិភាព​ខ្ពស់គម្រោង​ខុន​ដូ​ជា​ច្រើន​ដែល​កំពុង​បង្ហាញខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​តែងតែ​ផ្តោត​សំខាន់​លើ​បញ្ហា​សុវត្ថិភាព​ជា​ចំបង​ដោយ​អ្នក​អភិវឌ្ឍន៍​ទាំងនោះ​មាន​ផ្តល់​ជូន​នូវ​សន្តិសុខ​ការពារ​យាមកាម​២៤​ម៉ោង​ក្នុង​១​ស​ប្តា​ហ៍​ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​រស់នៅ​ខុន​ដូ ។៤-​ទីតាំង​នៅ​កណ្តាល​ក្រុងចំណុច​សំខាន់​របស់​គម្រោង​ខុន​ដូ​ជា​ច្រើន​គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​តំបន់ និង​ទីតាំង​របស់​ខ្លួន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការ​ធ្វើ​ដំណើរ​ដូច​ជា ជិត​ផ្សារ​ទំនើប​, តំបន់​កំសាន្ត​, ភោជនីយដ្ឋាន ។​ល​។ ជាក់ស្តែង​ដូច​ជា​គម្រោង​ខុន​ដូ Parc 21 Residence ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​បឹង​ត្របែក​ជាដើម​ដែល​ស្ថិត​ក្នុង​តំបន់​ពាណិជ្ជកម្ម​ងាយស្រួល​សម្រាប់​ការ​រស់នៅ និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែងធ្វើការ​ជាដើម ។៥-​មិន​ពិបាក​ក្នុង​ការ​ជួសជុលខុស​ប្លែក​ពី​គម្រោង​ផ្ទះ​នានា ការ​ស្នាក់​នៅ​ខុន​ដូ​គឺ​ផ្តល់​ភាព​ងាយស្រួល​ដោយ​មិន​បារម្ភ​អំពី​ការ​ជួសជុល​នានា​ដែល​កើត​មាន​ឡើង​ព្រោះថា ម្ចាស់​គម្រោង​ខុន​ដូ​មាន​ផ្តល់​មក​ជាមួយនឹង​សេវាកម្ម​ជួល​ជុល​រួច​ជា​ច្រើន​ករណី​ដែល​មាន​តម្រូវការ​ណាមួយ​ពី​អតិថិជន​ដោយ​មិន​ធ្វើ​ឱ្យ​អតិថិជន​ពិបាក​ក្នុង​ការ​ដើរ​រក​ជាង​នានា​មក​ជួសជុល ៕
ទប់កូវីដសិន ! ៣ចំណុចសំខាន់ៗដែលអ្នកគួរដកឃ្លាទិញផ្ទះក្នុងសម័យកូវីដនេះ
ទប់កូវីដសិន ! ៣ចំណុចសំខាន់ៗដែលអ្នកគួរដកឃ្លាទិញផ្ទះក្នុងសម័យកូវីដនេះ
May 27, 2022, 7:07 p.m.
ការ​ដែល​មាន​បំណង​ក្នុង​ការ​ដែល​មានផ្ទះ​ជា​របស់​ខ្លួន​ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ​សម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ដែល​ចង់បាន​នេះ​ផង​ដែរ​ក៏​ត្រូវ​មើលទៅ​តាម​កាលៈទេសៈ​ជាក់ស្តែង​ដូច​គ្នា​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ណាមួយ​កើតឡើង ។​ក្នុង​សម័យកាល​កូ​វី​ដ​១៩​នេះ ទោះបីជា​អ្នក​ចង់បាន​ផ្ទះ​ខ្លាំង​យ៉ាងណា​ក៏​អ្នក​គួរតែ​ទ្រាំ​សិន​ដែរ ព្រោះ​វា​មិនមែន​ជា​ពេល​សម​ស្រប​សម្រាប់​អ្នក​ក្នុង​ការ​ទិញ​ផ្ទះ​នោះ​ទេ ។ ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់​ៗ​ទាំង​៣​ដែល​អ្នក​មិន​គួរ​សម្រេចចិត្ត​ទិញ​ផ្ទះ​ក្នុង​កំឡុង​វិបត្តិ​កូ​វី​ដ​១៩​នេះ​ទេ ៖​ទី​១-​កត្តាការ​ចំណាយ​បើ​អ្នក​សម្រេចចិត្ត​ទិញ​ផ្ទះ​នៅ​ពេល​នេះ អ្នក​នឹង​ត្រូវ​ចំណាយ​លុយ​យ៉ាងច្រើន​ក្នុង​ការ​បង់​ដំណាក់កាល​ដំបូង និង​ការ​បង់​ជា​ប្រចាំខែ ក្នុង​ខណៈ​ដែល​ស្ថានភាព​បច្ចុប្បន្ន​តម្រូវ​ឱ្យ​អ្នក​ព្យាយាម​កាត់​បន្ថយ​ការ​ចាយវាយ​ឱ្យ​បាន​តិច​ជាង​មុន ។ មួយវិញទៀត បច្ចុប្បន្ន​ផ្ទះ​ដែល​មាន​តម្លៃ​សមរម្យ​គឺ​មាន​តែ​នៅ​ជាយក្រុង និង​ក្រៅ​ក្រុង​ប៉ុណ្ណោះ ហើយ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ចំណាយ​កាន់​ច្រើន​លើ​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ ដែល​វា​មិន​សម​ស្រប​ជាមួយ​ស្ថានភាព​ក្នុង​កំឡុង​វិបត្តិ​កូ​វី​ដ​១៩​នេះ​ឡើយ ។​ទី​២-​កត្តាស្ថានភាព​មិនប្រាកដប្រជាគិត​មក​ទល់​ពេល​នេះ ស្ថានភាព​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​កំពុង​តែ​អូស​បន្លាយ​នៅឡើយ ដូច្នេះ​ទោះបី​អ្នក​មិន​ស្ថិត​ក្នុង​ចំណោម​អ្នក​បាត់បង់​ការងារ​ក៏​ដោយ ប៉ុន្តែ​បើ​កូ​វី​ដ​១៩ នៅ​តែ​អូស​បន្លាយ​ទៅ​ទៀត អ្នក​ក៏​នៅ​តែ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ដូច​គ្នា ហើយ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​អ្នក ។​ទី​៣-កត្តា​បញ្ហា​សេដ្ឋកិច្ច​​បើ​យោង​តាមប្រភព ADB បានឱ្យដឹងថា ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​បណ្ដា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​នឹង​ជួយ​ទ្រទ្រង់​នូវ​តម្រូវការ​ខ្លាំង​នៃ​ផលិតផល​សម្រេច​នាំ​ចេញ​របស់​កម្ពុជា និង​លំហូរ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​ក្នុង​ប្រទេស ។ កំណើន​សេដ្ឋកិច្ច​កម្ពុជា​៤%​សម្រាប់​ឆ្នាំ​២០២១​នេះ​ជា​ការ​កើន​ផ្លា​ត​ត្រឡប់​ពី​ការ​ធ្លាក់​ចុះ​ក្នុង​អត្រា -៣,១% កាលពី​ឆ្នាំ​២០២០ ដោយសារ​វិបត្តិ​កូ​វី​ដ​១៩ ។ ប្រទេស​កម្ពុជា​ក៏​មិន​ខុស​នឹង​ប្រទេស​ដទៃ​ទៀត​ដែរ​នៅ​ជុំវិញ​ពិភពលោក​ដែល​ត្រូវ​បាន​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត​ផ្លូវដង្ហើម​កូ​វី​ដ​១៩ ហើយ​ទោះបី​បញ្ចប់​កូ​វី​ដ​១៩​ក៏​ពិភពលោក​ទាំងមូល​រួម​ទាំង​កម្ពុជា​ផង​អាច​នឹង​ជួប​បញ្ហា​សេដ្ឋកិច្ច​ផង​ដែរ ។ ព្រោះ​ភ្លាម​ៗ​អ្វី​គ្រប់យ៉ាង​មិន​អាច​ងើបឡើង​ដូច​ដើម​បាន​ទេ ពិសេស​បច្ចុប្បន្ន​ពិភពលោក​ទាំងមូល​គឺ​រស់​ក្នុង​សកលភាវូបនីយកម្ម ដែល​ការ​ធ្វើ​ពាណិជ្ជកម្ម​គឺជា​លក្ខណៈ​អន្តរជាតិ ៕
ប្រយ័ត្ន ! នេះជាល្បិចបោកលក់ដីទាំង៥ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅ
ប្រយ័ត្ន ! នេះជាល្បិចបោកលក់ដីទាំង៥ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅ
June 5, 2022, 4:36 p.m.
រូបតំណាងទន្ទឹម​នឹង​និន្នាការ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឱ្យ​មាន​កំណើន​ការ​ទិញ​-​លក់​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​ប្រយោជន៍​​ច្រើន​ប្រសិនបើ​អ្នក​ធ្វើ​បាន​ត្រឹមត្រូវ ។ ស្រប​ពេល​សន្ទុះ​តម្រូវការ​មានការ​កើនឡើង​នេះ​ផង​ដែរ ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​កន្លង​មក​ហើយ​ដែល​ធ្លាប់​ត្រូវ​បាន​ចាញ់បោក​ជនខិលខូច​ដែល​ជា​ដង្កូវ​ក្នុង​សាច់​បង្កបខ្លួន​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​មាន​សក្តានុពល​មួយ​នេះ ។​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​អាច​ជឿ​ទុកចិត្ត​បាន និង​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​អាច​ធ្វើការ​ជាមួយ​អ្នក ជួយ​អ្នក និង​ប្រាប់​អ្នក​ពី​ការ​ឆបោក​គ្រប់​រូបភាព​បាន ។ លើស​ពី​នេះ​ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ​ថា អ្នក​កំពុង​ត្រូវ​បាន​គេ​បោកប្រាស់ សូម​ស្វែងរក​ដំបូន្មាន​ផ្នែក​ច្បាប់​មុន​ពេល​ដែល​អ្នក​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​ណាមួយ ។ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ការ​បោកប្រាស់​ទាំងនេះ​បន្លាច​អ្នក​នោះ​ទេ ដូច្នេះ​ថ្ងៃនេះ realestate.com.kh នឹង​លើកយក​ល្បិច​ឆបោក​របស់​ជនខិលខូច​ទាំង​៥​ដែល​អ្នក​ត្រូវ​យល់​ដឹង ៖​ទី​១- ល្បិចលក់​ដី​ឡូត៍​ខ្យល់​ពួក​គេ​ប្រើប្រាស់​គម្រោង​អ្នក​ដ៏​ទៃ​មក​ធ្វើ​ទីផ្សារ​ដោយ​ប្រាប់​ថា​ជា​ដី​របស់​ក្រុមហ៊ុន ឬ​គម្រោង​របស់​ពួក​គេ ។ ​ពួក​គេ​មិន​មាន​ក្រុមហ៊ុន​ច្បាស់លាស់​តែ​មាន​ក្រុមការងារ​ច្រើន និង​មាន​ជា​ការិយាល័យ​បណ្តោះអាសន្ន ។ អ្នក​ចាញ់បោក​អ្នកលក់​ដី​ឡូត៍​ខ្យល់​អាច​មក​ពី​មិន​បាន​ធ្វើការ​ឈ្វេងយល់​ស៊ីជម្រៅ​ពី​គម្រោង​ពិសេស​អ្នកធ្វើការ​នៅ​ក្រៅប្រទេស (​ដូច​ជា​ប្រទេស​កូរ៉េ​ជាដើម​) ។​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ ៖«អ្នកទិញ​មិន​ត្រូវ​ជឿ​ដោយ​គ្រាន់តែ​ឃើញ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ហ្វេ​ក​ប៊ុ​ក​នោះ​ឡើយ ។ អ្នក​ត្រូវ​ដឹង​ពី​ប្រវត្តិ​ក្រុមហ៊ុន និង​ភាព​ស្របច្បាប់​របស់​ក្រុមហ៊ុន និង​កម្មសិទ្ធិ​ស្របច្បាប់​នៃ​អចលនទ្រព្យ​នោះ ។ ករណី​បើ​អ្នក​មិនសូវ​យល់​ដឹង​ពី​ទីផ្សារ អ្នក​ត្រូវ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ជាមួយ​ភ្នាក់ងារ អចលនទ្រព្យ ឬ​អ្នកជំនាញ​មុន​នឹង​សម្រេចចិត្ត​ទិញ​» ។​ទី​២- ល្បិច​បោក​ប្រាក់​កក់​អ្នកលក់​ដី​ឡូត៍​ខ្យល់​ម្ចាស់​ក្លែងក្លាយ ឬ​អ្នកលក់​ក្លែង​តែងតែ​ចង់បាន​ប្រាក់​កក់​មុន​បំផុត ។ អ្នកទិញ​ត្រូវ​បាន​ស្នើរ​ឱ្យ​កក់​ប្រាក់​ដើម្បី​ទទួល​បាន​អចលនទ្រព្យ​មុនគេ ។ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​កក់​អ្នកលក់​ក្លែងក្លាយ​នឹង​គេចខ្លួន​បាត់​ស្រមោល ។ ដូច្នេះ​ដើម្បី​ចៀសវាង​ពី​ករណី​ឆបោក​នេះ «​អ្នក​អាច​ជ្រើស​យក​ជម្រើស​នៃ​ការ​ផ្ញើ​ប្រាក់​កក់​តាម​រយៈ​ភាគី​ទី​បី​ដែល​អាច​ទុកចិត្ត​បាន ឬ​ដាក់​ក្នុង​គណនី​ធនាគារ​អន្តរការី​រង​ចាំ​រហូត​ដល់​អ្វី​គ្រប់យ៉ាង​ត្រូវ​បាន​ដោះស្រាយ ។  ​ធ្វើ​បែប​នេះ​អាច​ការពារ​ខ្លួន​អ្នក​ពី​ការ​ឆបោក​» ។​ទី​៣- ល្បិច​បង់ប្រាក់​មុន​គម្រោង​អ្នក​អភិវឌ្ឍ​ក្លែងក្លាយ​ច្រើន​តែ​ផ្សព្វផ្សាយ​ថា ពួក​គេ​មាន​គម្រោង​ថ្មី និង​ចាប់​បើក​លក់​មុន​គម្រោង ។ ​ពួក​គេ​បើក​ឱ្យ​មានការ​ទិញ និង​បង់ប្រាក់ ឬ​កក់​ប្រាក់​មុន​គម្រោង ហើយ​បន្ទាប់​ពី​ប្រមូល​បាន​ប្រាក់​ច្រើន​ល្មម​ពួក​គេ​ស្រាប់តែ​គេចខ្លួន​បាត់ ។​ដើម្បី​ជា​ដំណោះស្រាយ​ចៀសវាង​រាល់​បញ្ហា​ទាំងនេះ ៖«​អ្នក​អាច​ធ្វើការ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​លើ​ប្រវត្តិ​របស់​គម្រោង​ពី​មុន​ៗ​របស់​អ្នក​អភិវឌ្ឍន៍ ។ អ្នក​អភិវឌ្ឍន៍​ដែល​ទុកចិត្ត​បានជា​ធម្មតា​បាន​បន្សល់​ទុក​កេរ្តិ៍ឈ្មោះ​ល្អ​តាម​រយៈ​គម្រោង​កន្លង​មក ។ អ្នក​អាច​ព្យាយាម​រក​មើល​អត្ថបទ​ព័ត៌មាន​ល្អ​ៗ​ពី​គេហទំព័រ ដែល​អាច​ទុកចិត្ត​បាន​ដែល​ផ្សព្វផ្សាយ​ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​នានា ។ ​ប្រសិនបើជា​ក្រុមហ៊ុន​ស្របច្បាប់​ពួក​គេ​មាន​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន អាជ្ញាប័ណ្ណ​សាងសង់ អាជ្ញាប័ណ្ណ​បុរី ផែនការមេ និង​ប្លង់​រឹង​ជាដើម ។ ប្រសិនបើ​អ្នក​អភិវឌ្ឍន៍​មិន​បង្ហាញ​នូវ​ឯកសារ​ទាំងនេះ​ច្បាស់លាស់​ទេ នេះ​ជា​សញ្ញា​មិនល្អ​សម្រាប់​អ្នកទិញ ។ ប៉ុន្តែ​សូម​ចំណាំ​ថា នេះ​មិនមែន​មាន​ន័យ​ថា អ្នក​អភិវឌ្ឍន៍​ថ្មី​គឺ​សុទ្ធតែ​ជា​អ្នក​បោកប្រាស់​ទាំងអស់​នោះ​ទេ​»​។​ទី​៤- ល្បិច​ឆបោក​ជា​ប្រព័ន្ធ​ការ​ឆបោក​បែប​នេះ​ត្រូវធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ពីរ ឬ​មនុស្ស​ពីរ​នាក់​ធ្វើការ​រួម​គ្នា​ដើម្បី​បង្កើន​តម្លៃ​អចលនទ្រព្យ​ណាមួយ ។ អ្នក​ទី​១​ទិញ​ដី​ដែល​មិន​ទាន់​មានការ​អភិវឌ្ឍន៍​ចំណែក​អ្នក​ទី​២​បាន​ប្រកាស​ថា នឹង​មាន​គម្រោង​អភិវឌ្ឍន៍​នៅ​ក្បែរ​នោះ ។ ប៉ុន្តែ​ការ​អភិវឌ្ឍន៍​នេះ​ជា​ធម្មតា​មិន​បាន​បញ្ជាក់​ពី​ទីតាំង​ជាក់លាក់​ណាមួយ​ទេ ។ បន្ទាប់​មក​អ្នក​ទី​១​ចាប់ផ្តើម​លក់​ដី​ដែល​មិន​ទាន់​មានការ​អភិវឌ្ឍ​នោះ​វិញ​ក្នុង​តម្លៃ​ខ្ពស់ ។ រួច​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ចែក​ប្រាក់​ចំណេញ​គ្នា ហើយ​ទីបំផុត​ទៅ​ដី​នៅ​ក្នុង​តំបន់​នោះ​មិន​មាន​គម្រោង​សាងសង់ ឬ​ការ​អភិវឌ្ឍ​ណាមួយ​ឡើយ ។​ក្នុង​ករណី​នេះ​ដើម្បី​គេច​ចេញពី​ការ​ឆបោក​ជា​ប្រព័ន្ធ​នេះ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ ៖ «​អ្នក​អាច​មើល​ដឹង​ថា វា​ជា​ការ​ឆបោក ឬ​អត់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ត្រូវ​ទាមទារ​ការ​ឯកភាព​ពី​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន និង​ត្រូវ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍​ជោគជ័យ ។ ជា​ធម្មតា​ជន​បោកប្រាស់​មិន​មាន​ការិយាល័យ​ពិតប្រាកដ​ឡើយ ។ ដូច​បាន​លើក​ឡើង​ខាងលើ​ពួក​គេ​ចាំបាច់​ត្រូវ​តែ​មានបាន​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន អាជ្ញាប័ណ្ណ​សាងសង់ ប្លង់​រឹង​មេ និង​ប្លង់​មេ​របស់​គម្រោង​អភិវឌ្ឍ និង​អាជ្ញាប័ណ្ណ​សាងសង់​។ ប្រសិនបើ​ការ​អភិវឌ្ឍ​នេះ​មិន​បង្ហាញ​នូវ​ឯកសារ​ទាំងនេះ​ច្បាស់លាស់​ទេវា​ជា​សញ្ញា​មិនល្អ​សម្រាប់​អ្នកទិញ​នោះ​ឡើយ​» ។​ទី​៥- ម្ចាស់​ក្លែងក្លាយ​អ្នក​ប្រហែល​ធ្លាប់​ឃើញ​ដី​ទំនេរ​ធំ​ៗ​ដាក់​ប្រកាស​លក់​ជា​ច្រើន​កន្លែង​មក​ហើយ ។ ការ​ឆបោក​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​នរណា​ម្នាក់​ដែល​តាំងខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ណាមួយ​នោះ​ដែល​ខ្លួន​មិនមែន​ជា​ម្ចាស់​ពិតប្រាកដ ប៉ុន្តែ​ដើរ​ស្រែក​ប្រាប់​គេ​ថា វា​ជា​ដី​របស់​ខ្លួន ។​ក្នុង​ករណី​នេះ​ដំណោះស្រាយ​ដែល​ល្អ​បំផុត ៖«​អ្នក​ត្រូវ​សាកសួរ​អ្នក​ជិតខាង និង​ប្រធាន​ភូមិ​អំពី​អចលនទ្រព្យ និង​ប្រវត្តិ​របស់​ម្ចាស់​ដី​នោះ ។ បន្ទាប់​មក​ពិនិត្យ​ថា តើ​អ្វី​ជា​ភាព​ខុស​គ្នា​រវាង​ព័ត៌មាន​ដែល​អ្នក​ទទួល​បាន​ពី​មេ​ភូមិ និង​ព័ត៌មាន​ដែល​អ្នកលក់​នោះ​បាន​អះអាង ។​ ​ការ​ត្រួតពិនិត្យ​ប្លង់​កម្មសិទ្ធិ​គឺ​មាន​សារៈសំខាន់ ហើយ​ប្រសិនបើ​ម្ចាស់​ដី​មិន​មាន​ប្លង់​កម្មសិទ្ធិ នោះ​គឺ​ប្រាកដ​មាន​អ្វីមួយ​មិន​ប្រក្រតី​ជា​មិន​ខាន ។ ជា​រួម​ទៅ​ជំនួយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​អាច​បញ្ជាក់​ថា នរណា​ជា​ម្ចាស់​ពិតប្រាកដ​» ៕