+855 92 92 1000
Logo

Recent Property Guides

ប្រយ័ត្នទិញដីហើយវ័ណ្ឌ.ក ! មិនចង់ទិញដីហើយខាតត្រដាបត្រដួសកុំរំលង៣ចំណុចនេះឱ្យសោះ
ប្រយ័ត្នទិញដីហើយវ័ណ្ឌ.ក ! មិនចង់ទិញដីហើយខាតត្រដាបត្រដួសកុំរំលង៣ចំណុចនេះឱ្យសោះ
January 5, 2023, 7:30 a.m.
ស្របពេលវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃមិនថាតែសំណង់ផ្ទះល្វែង ផ្ទះបុរី ដីឡូត៍ និងខុនដូក៏ដោយសុទ្ធសឹងតែទទួលបានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីបណ្តាវិនិយោគិនខ្មែរ និងបរទេស ។បើក្រឡេកមើលចំពោះវិស័យដីធ្លីវិញហាក់មានភាពល្អប្រសើរខ្លាំងជាងគេដោយសារតែប្រជាពលរដ្ឋមួយចំនួនមានថវិការគ្រប់គ្រាន់ក្នុងការទិញដីមិនថាបង់រំលស់ ឬបង់ផ្តាច់នោះទេ ។ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួនក៏ត្រូវខាតបង់ប្រាក់ដោយសារការចាញ់បោកការលក់គម្រោងដីខ្យល់ជាដើម ។មិនតែប៉ុណ្ណោះក៏មានប្រជាពលរដ្ឋមួយចំនួនបានខ្ចីបុលពីធនាគារ (ស្នើកម្ទី) ឬចងការប្រាក់ពីប្រភពនានាដើម្បីទៅទិញដីដោយមិនមានគោលបំណងច្បាស់លាស់ ឬការគិតគូរឱ្យបានល្អិតល្អន់ព្រោះតែឃើញគេផ្អើលទិញដីរួចចំណេញក៏ចំណាយប្រាក់ដើម្បីទិញតាមការឃោសនារបស់ម្ចាស់គម្រោងណាមួយជាដើម ។ការទិញដីទុកជាសម្បត្តិផ្ទាល់ខ្លួនគឺជារឿងមួយដែលល្អ ហើយក៏មិនមែនសុទ្ធតែអាក្រក់នោះទេ ប្រសិន បើលោកអ្នកមានគម្រោងការច្បាស់លាស់ក្នុងការទិញដីនោះមកដើម្បីទុកជួល និងវិនិយោគបន្ត ឬក៏ទិញហើយទុកចោល ។ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group លោកឧកញ៉ា សៀ ឬទ្ធី ដែលជាវិនិយោគិនខ្មែរដ៏ល្បីឈ្មោះមួយរូបលើវិស័យអចលនទ្រព្យធ្លាប់បានផ្តល់ដំបូន្មានចំនួន៣ចំណុចសំខាន់ទៅកាន់អ្នកចង់ប្រឡូកនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យដើម្បីទទួលបានផលចំណេញខ្ពស់ ។ទី១- ទិញដីដែលអាចជួលវិញបានក្នុងន័យនេះផងដែរលោកឧកញ៉ាណែនាំឱ្យយើងត្រូវគិត និងបែងចែកឱ្យច្បាស់នូវការទិញដើម្បីវិនិយោគ និងទិញទុកចោល ។ ពោលគឺប្រសិនបើយើងស្រេចចិត្តខ្ចីលុយធនាគារមកទិញដីឬផ្ទះត្រូវច្បាស់ថាយើងនឹងអាចដាក់អចលនទ្រព្យនោះជួលដើម្បីទទួលបានកម្រៃមកវិញនោះគឺជារឿងដែលល្អប្រសើរ ប៉ុន្តែបើយើងគ្មានលុយគ្រប់គ្រាន់ហើយទៅខ្ចីបុលពីធនាគារដើម្បីទិញហើយទុកចោល «កុំទិញឱ្យសោះ» ។ទី២- ចៀសវាងដីមិនស្របច្បាប់ និងដីមានជម្លោះបើតាមប្រសាសន៍ណែនាំរបស់លោកឧកញ៉ា សៀ ឬទ្ធី ដើម្បីទិញដីទទួលបានផលចំណេញយើងត្រូវសម្លឹងមើលទីតាំងដីនោះជាដីស្របច្បាប់ មានកម្មសិទ្ធិច្បាស់លាស់ ដោយកុំទិញឱ្យសោះដីដែលមានជម្លោះ បើទោះបីជាតម្លៃដីថោក ឬថ្លៃមិនសំខាន់នោះទេ ប៉ុន្តែកុំឱ្យមានជម្លោះ ។ទី៣- ទិញដីត្រូវមើលគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលលោកឧកញ៉ាបានណែនាំឱ្យវិនិយោគិនទាំងអស់ត្រូវស្វែងយល់ពីព័ត៌មាន និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានដិតដល់ដើម្បីដាក់ទុនវិនិយោគទៅវានឹងទទួលបានផលចំណេញមកវិញមិនខានឡើយ ។យើងត្រូវឈ្វេងយល់ថា តើរាជរដ្ឋាភិបាលកំពុងមានទិសដៅនៃការអភិវឌ្ឍន៍ទៅទិសខាងណា ។ ឧបមាថា ៖ យើងចង់ទិញផ្ទះសំរាប់រស់នៅ និងដីសម្រាប់សាងសង់លំនៅឋាន ឧទាហរណ៍យើងឃើញថា ការរីកចម្រើននៅតាមបណ្តោយផ្លូវជាតិលេខ១ ហើយយើងទៅទិញនៅផ្លូវជាតិលេខ៥ វាគ្មានចំណេញនោះទេ ។គួររម្លឹកផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាពិសេសបច្ចុប្បន្ននេះដូចជាតំបន់ក្បែរពហុកីឡដ្ឋាន​ជាតិមរតកតេជោដែលធ្វើតែសាងសង់រួចរាល់ត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិស៊ីហ្គេមឆ្នាំ២០២៣ខាងមុខកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ច្បាស់៣ចំណុចនេះវិនិយោគដីធ្លីលុយចូលគ្រាក់ៗ
ច្បាស់៣ចំណុចនេះវិនិយោគដីធ្លីលុយចូលគ្រាក់ៗ
January 5, 2023, 3:46 a.m.
បច្ចុប្បន្នការវិនិយោគលើវិស័យដីធ្លី ត្រូវបានគេមើលឃើញថាជាប្រភពចំណូលសំខាន់ដ៏ធំ ដោយសារតែអ្នក​វិនិ​យោគ​​មានឱកាសទទួលបានការចំណេញប្រាក់យ៉ាងច្រើន ។ ប៉ុន្តែការវិនិយោគមួយចំនួនក៏ទទួលបរាជ័យផងដែរ ដោយ​​សារតែកត្តាផ្សេងៗ ។ អ្នកជំនាញមួយចំនួនបានផ្តល់​យោបល់ដើម្បី​ជួយបង្ហាញផ្លូវដល់​អ្នកដែលមាន​បំណង​វិនិយោគ​ក្នុងវិស័យដីធ្លីឲ្យទទួលបានជោគជ័យ ៖ទី១. ឈ្វេងយល់តម្រូវការទីផ្សារ និងវិភាគស្ថានភាពទីផ្សារក្នុងវិស័យអចលនទ្រព្យតម្រូវការទីផ្សារមានការផ្លាស់ប្តូរគ្រប់ពេលទៅតាមការវិវឌ្ឍនៃស្ថានភាពសង្គមជាតិមួយ ។ អ្នក​ដែលមានបំណងវិនិយោគក្នុងវិស័យអចលនទ្រព្យ គប្បីសិក្សាស្វែងយល់ឲ្យបានច្បាស់ពីរបត់សេដ្ឋកិច្ច និងតម្រូវ​ការទាំងក្នុងពេលបច្ចុប្បន្ន និងប្រមើលមើលទៅក្នុងអនាគតផងដែរ។ អាចនិយាយម្យ៉ាងទៀតថា ជាការ​ស្វែង​យល់ពីអ្វីដែលអតិថិជនត្រូវការ ហើយព្យាយាមបំពេញតម្រូវការនោះ។នៅពេលដែលអ្នកស្វែងយល់បានច្បាស់ទាក់ទងនឹងតម្រូវការទីផ្សារហើយ អ្នកត្រូវវិភាគស្ថាន​ភាពនោះ​ឲ្យបាន​ត្រឹម​ត្រូវ​មុនចាប់ផ្តើមហក់ប្រឡូកចូលវិស័យដីធ្លី។ ការស្វែងយល់ និងការវិភាគនេះ អាចជួយឲ្យ​អ្នក​ចៀសផុត​ពីការ​ផ្អើលតាមគ្នា ដែលជាហេតុធ្វើឲ្យដីរបស់អ្នកកប់ចោល និងជួយឲ្យអ្នកអាចមើលឃើញឱកាសល្អមុនអ្នកដទៃ។ចំណុចនេះក៏មានន័យថា ​ការទិញលក់ដីធ្លីមិនមែនជាស្រមើស្រមៃ ។ ឧទាហរណ៍ជាក់ស្តែង យើងឃើញ​កំណើន​ភ្ញៀវ​ទេសចរត្រូវការកន្លែងស្នាក់អាស្រ័យដែលមានបំពាក់ដោយបរិក្ខារទំនើប អ្នកវិនិយោគជាច្រើនបាន​ចាប់ផ្តើម​បង្កើ​ត​សណ្ឋាគារបែបទំនើប សម្រាប់បំពេញតាមតម្រូវការនេះ។​ នេះបញ្ជាក់ពីការមុន​វិនិយោគ​គេសិក្សា​ច្បាស់​ពី​តម្រូវ​ការទីផ្សារ និងវិភាគពីស្ថានភាព ដើម្បីទទួលបានប្រាក់ចំណេញ ។ទី២. តាមដានការវិវឌ្ឍឲ្យបានជាប់លាប់ភាពជោគជ័យ និងបរាជ័យនៃវិស័យអចលនទ្រព្យស្ថិតនៅលើការសម្រេចចិត្តបន្តិចបន្តួចប៉ុណ្ណោះ ។ ដូច្នេះដើម្បីធ្វើ​ការ​​សម្រេចចិត្តធ្វើអ្វីមួយឲ្យបានត្រឹមត្រូវ អ្នកគប្បីតាមដាន និងសិក្សាស្វែងយល់ពីលក្ខណៈអចលនទ្រព្យ ដើម្បីកុំ​ឲ្យធ្វើ​ឲ្យខ្លួនជាប់អន្ទាក់ការវិវឌ្ឍដ៏លឿននៃវិស័យនេះ ។ទី៣. ផែនការវិនិយោគចំណុចនេះ ជាចំណុចសំខាន់មួយដែលអ្នកវិនិយោគគួរយកចិត្តទុកដាក់ ។ វិនិយោគិនមាន​យុទ្ធសាស្រ្ត​ផ្សេងៗ​គ្នាចំពោះ​ការវិនិយោគរបស់ខ្លួន ។  មនុស្សមួយចំនួនទិញដីស្តុកទុក ដើម្បីរង់ចាំការអភិវឌ្ឍ ដែលធ្វើឲ្យតម្លៃដីរបស់​គេកើនឡើង​យ៉ាងខ្លាំង។ ការធ្វើបែបនេះ ទាមទារឲ្យអ្នករង់ចាំរយៈពេលយូរ ដើម្បីទទួលបានប្រាក់​ចំណេញ​មកវិញ ។ ដូច្នេះ អ្នកត្រូវពិចារណាពីលទ្ធភាពផ្ទាល់ខ្លួនឲ្យបានច្បាស់ថា តើអ្នកមានលទ្ធភាព​ទប់ទល់​ហានិភ័យ​បាន​យូរ​ប៉ុន​ណា​ជាដើម ។លោក ច្រឹក សុខនីម ដែលជាប្រធានសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការវិនិ​យោគ​​​លើដីទំនេរ ក៏មានសក្តានុពលផងដែរ ដែលជនបរទេស ដែលដឹងពីគម្រោងមេនៃទីក្រុង បោះទុនទីញដីដើម្បីចំណេញក្នុងរយៈពេល៥ ទៅ១០ឆ្នាំ។ ដូច្នេះ អ្នកត្រូវមានផែនការសមស្របមួយ ដើម្បីវិនិយោគយ៉ាងដូចម្តេចដើម្បីចំណេញ ហើយត្រូវពិនិត្យមើលលទ្ធភាពដែលអ្នកអាចវិនិយោគផងដែរ ដើម្បីចៀសវាងហានិភ័យ ដែលអាចកើតមានឡើង ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ស្រាយចម្ងល់ ! ទិញដីឡៃឡុងពីធនាគារអាចផ្ទេរកម្មសិទ្ធិបានដែរឬទេ?
ស្រាយចម្ងល់ ! ទិញដីឡៃឡុងពីធនាគារអាចផ្ទេរកម្មសិទ្ធិបានដែរឬទេ?
January 4, 2023, 7:39 a.m.
ការទិញលក់ដីធ្លីតែងតែមានការផ្ទេរកម្មសិទ្ធិរវាងម្ចាស់ដើមទៅកាន់ម្ចាស់ដីថ្មី និងការបំពេញបែបបទឯកសារផ្សេង​ទៀតដើម្បីធ្វើឱ្យការទិញលក់នោះប្រកបដោយភាពស្របច្បាប់ ។ ប៉ុន្តែប្រសិនបើម្ចាស់ដីដើមត្រូវបានខាង​ធនាគាររឹប​អូស ដោយសារម្ចាស់បំណុលគេចវេសពីការបង់ការប្រាក់ហើយបានរត់គេច​មិនដឹងទៅ​ដល់ទីណា​ទេ ។ តើម្ចាស់ថ្មីអាចស្នើរផ្ទេរកម្មសិទ្ធិបានដែរឬទេ?លោក ង៉ែត ឆៃលាង អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និង​អចលនទ្រព្យ នៃអគ្គនាយកដា្ឋនពន្ធដារបាន​ឱ្យដឹងក្នុងកម្មវិធីផ្សាយផ្ទាល់ស្តីពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ​កាន់​​កាប់អចលនទ្រព្យ​ថា ៖ «ខ្ញុំធ្លាប់បានជួបករណីរបៀបនេះច្រើនដែរ ឃើញ​ជំពាក់​បំណុលដាក់នៅធនាគារអីហ្នឹង ហើយមិន​មែន​នៅ​សុខៗ​បានមកលើម្ចាស់បំណុលទេ គឺមានការ​កាត់​ក្ដីដោយសាលក្រមតុលាការច្បាស់លាស់ណាស់ ចឹងហើយ​សម្រាប់​ការបង់ពន្ធប្រថាប់ត្រាគឺរត់ទៅតាមអ្វីដែលជា​ការ​កាត់សេចក្ដីពីតុលាការថា តើកាត់​ពីអ្នក​ជំពាក់​បំណុល​មក​យើង​ហើយយកទៅធ្វើនិតិវិធីនៅខាងសុរិយោដី រដ្ឋ​បាល​ថ្នាក់ក្រោមជាតិអីក្ដី កសាងសំណុំឯកសារ ភ្ជាប់ជាមួយ​ដីកា​តុលា​ការមកខាងអគ្គនាយកដ្ឋានពន្ធដារ យើង​អាច​​បង់ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធបានហើយ» ។លោក ង៉ែត ឆៃលាង បានបន្ដថា ៖«ចឹងមិនមែននៅសុខៗបានមកហើយ យើងយកទៅបង់ពន្ធតែម្តងបានទេ យើង​អត់​មានមូលដ្ឋានអីទេ ទាល់​តែ​ធ្វើបែបបទដូចការទិញលក់ចឹងដែរ រួមជាមួយដីការតុលាការអីអមគ្នា» ។ជារួមប្រសិនបើចង់ធ្វើការផ្ទេរកម្មសិទ្ធិលើការទិញលក់ដីធ្លីនោះបាន លុះត្រាតែខាងធនាគារ និងម្ចាស់បំណុលដែល​ជា​ម្ចាស់​ដីដើមមានការដោះស្រាយគ្នាចប់រួចរាល់សិន ទើបម្ចាស់ដីថ្មីអាចមានសិទ្ធិធ្វើពន្ធប្រថាប់ត្រាដើម្បីផ្ទេរកម្មសិទ្ធដីធ្លីនោះបាន ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
លក់ដីឬផ្ទះដោយខ្លួនឯង និងលក់តាមរយៈភ្នាក់ងារ តើមួយណាលឿនជាង?
លក់ដីឬផ្ទះដោយខ្លួនឯង និងលក់តាមរយៈភ្នាក់ងារ តើមួយណាលឿនជាង?
January 3, 2023, 8:26 a.m.
ប្រសិនបើអ្នកកំពុងស្វែងរកទិញដី ផ្ទះ ឬអចលនទ្រព្យណាមួយអ្នកអាចទៅរកភ្នាក់ងារអចលនទ្រព្យឱ្យជួយអ្នក នោះអ្នកអាចទិញបានលឿន និងតាមតម្រូវការរបស់អ្នក ។ វាមិនខុសគ្នាទេ ប្រសិនបើអ្នកចង់ដាក់លក់ ឬជួល​អចល​ន​ទ្រព្យ​ អ្នកក៏អាចទៅរកភ្នាក់ងារអចលនទ្រព្យឱ្យជួយអ្នកបានដែរ ។​ ទោះយ៉ាងណា ប្រសិន​បើអ្នក​មិន​ត្រូវ​ការ​ជំនួយពីក្រុមហ៊ុនទាំងនេះទេ អ្នកអាចធ្វើការងារនេះដោយខ្លួនឯងក៏បាន ។ ​ ប៉ុន្តែតើអ្នកបានពិចារណាច្បាស់លាស់ពីគុណសម្បត្តិរវាងធ្វើការដោយខ្លួនឯង និងការជួល​ក្រុមហ៊ុន​ភ្នាក់ងារ​ឱ្យជួយ​លក់ជូនដែរឬទេ? ខាងក្រោមជាចំណុចខ្លះៗថា តើអ្នកគួរជ្រើសរើស ជម្រើសណា​មួយក្នុង​ចំណោម​ជម្រើស​ទាំងពីរ ។ *ហេតុអ្វីគួរប្រើភ្នាក់ងារឱ្យជួយលក់អចលនទ្រព្យរបស់លោកអ្នក? ទី១-លក់លឿនភ្នាក់ងារមានភ្ញៀវក្នុងដៃស្រាប់ ហើយពួកគេងដឹងថា ភ្ញៀវបែបណាត្រូវការអចលនទ្រព្យប្រភេទណា ។ វាមិនមែន​ជារឿង​លំបាកខ្លាំងនោះទេក្នុងការលក់ដី ឬផ្ទះរបស់អ្នកឱ្យបានឆាប់រហ័ស ។ ភ្នាក់ងារមានបណ្តាញក្រុមហ៊ុមការងារ ដែលពួកគេទាំងអស់បានធ្វើការជាមួយគ្នាដើម្បីជំរុញការលក់ដី ឬផ្ទះរបស់អ្នកឱ្យបានលឿងបំផុត ។ (ទាក់ទងភ្នាក់ងារទិញ-លក់ឬជួលអចលនទ្រព្យឥតគិតថ្លៃ)ទី២-ភ្នាក់ងារវិជ្ជាជីវៈមានជំនាញលក់ប្រសិនបើម្ចាស់អចលនទ្រព្យគ្មានជំនាញលក់អាចធ្វើឱ្យអ្នកទិញដឹងបានយ៉ាងច្បាស់ថា អ្នក​លក់​អាច​មាន​ចំណុច​ខ្សោយ ។ អ្នកលក់អាចត្រង់ពេក ឬលាក់បាំងច្រើនពេកដែលទាំងនេះ​អាច​ធ្វើឱ្យរាំង​ស្ទះ​ដល់​ដំណើរ​ការ​នៃការ​លក់ ។ ប៉ុន្តែអ្នកជំនាញអាចធ្វើការនេះបានយ៉ាងល្អដោយសារពួកគេដឹងពីអ្វីដែលអតិជនត្រូវការ និងដឹងអ្វី​ដែល​អ្នក​លក់​ចង់​បាន ។ ដូច្នេះអ្នកជំនាញនឹងនិយាយតែព័ត៌មានដែលចាំបាច់ប៉ុណ្ណោះដើម្បីជំរុញការលក់ជោគជ័យ ។ ទី៣-ចៀសវាងអារម្មណ៍ក្នុងការលក់អ្នកលក់អាចនឹងសម្រេចចិត្តបដិសេធនៅពេលដែលអ្នកទិញឱ្យតម្លៃទាបនៅពេលការចរចាដំបូង ប៉ុន្តែភ្នាក់ងារ​អាច​មាន​​វិធីសាស្រ្តក្នុងការចរចាតម្លើងតម្លៃបាន ។ ការសម្រេចចិត្ត ដោយមិនមានភ្នាក់ងារ​អាចនឹង​ធ្វើឱ្យម្ចាស់​អចលន​ទ្រព្យ​បដិសេធដោយសារតែតម្លៃផ្តល់ឱ្យមិនស្របនឹងអ្វីដែលខ្លួនចង់បាន ។ ជាធម្មតា​អ្នកទិញ​តែងតែចង់​បានតម្លៃ​ទាប រីឯអ្នកលក់តែងតែចង់បានតម្លៃខ្ពស់ ដូច្នេះការសម្រេចចិត្តដោយអារម្មណ៍អាច​ធ្វើឱ្យការលក់មិន​ទទួលបាន​ជោគជ័យ​នោះទេ ។ទី៤-ចំណេញពេលវេលាមិនថាអ្នកជាអ្នកធ្វើការ ម្ចាស់ក្រុមហ៊ុន ឬប្រកបអាជីវកម្មណាមួយក៏ដោយ អ្នកប្រហែលជាមានពេលវេលា​តិចតួច​បន្ទាប់​ពី​ការងារ។ ដូច្នេះអ្នកមិនអាចឈប់ធ្វើការងាររបស់អ្នកដើម្បីតែការលក់អចលនទ្រព្យរបស់អ្នកនោះទេ ។ មូលហេតុនេះហើយទើបភ្នាក់ងារជាជម្រើសដ៏ល្អបំផុតដែលអាចជួយសម្រួលពេលវេលាទាំងនេះជំនួសអ្នកបាន ។ ភ្នាក់ងារជាអ្នកតំណាងរបស់អ្នក នៅពេលអ្នកទិញសុំមើលផ្ទះរបស់អ្នក ហើយនៅពេលដែលអ្នករវល់​ភ្នាក់ងារ​របស់​អ្នក​អាចតំណាងឱ្យអ្នកក្នុងការចរចាលក់អចលនទ្រព្យនោះឱ្យអ្នកបាន ។ទី៤-ភ្នាក់ងារមានរបៀបលក់ និងបណ្តាញលក់ប្រសិនបើអ្នកមានបណ្តាញលក់ នោះប្រហែលជាមានអ្នកចាប់អារម្មណ៍ទិញផ្ទះរបស់អ្នកច្រើន ។ ប៉ុន្តែអ្នកមិន​មានទេ ។ ចំណែកភ្នាក់ងារអចលនទ្រព្យដែលជាអ្នកប្រឡូកក្នុងវិស័យនេះ ពួកគេស្គាល់អ្នកមនុស្ស​ច្រើនមាន​បណ្តាញ និងមានទិន្នន័យរបស់អ្នកចង់ទិញផ្ទះច្រើនជាងអ្នក ។ នេះហើយជាមូលហេតុ ដែលអ្នកអាចលក់ផ្ទះ​ដ៏មានប្រសិទ្ធ​ភាព​តាមរយៈក្រុមហ៊ុនភ្នាក់ងារ ។​ទី៥-ជំនាញចរចាបើអ្នកមិនចេះចរចា អ្នកអាចបាត់បង់ឱកាសលក់ ។ អ្នកទិញខ្លះបន្ទាបតម្លៃផ្ទះរបស់អ្នក ប៉ុន្តែមិនមែនមានន័យថា ពួកគេ​មិនចង់ទិញនោះទេ ។ ភ្នាក់ងារអចលនទ្រព្យអាចតំណាងម្ចាស់អចលនទ្រព្យ​ដើម្បីចរចាតម្លៃតាមដែល​អ្នកចង់​បាន ដោយសារតែភ្នាក់ងារនោះមានបទពិសោធន៍ចរចាតម្លៃផ្ទះក្នុងស្ថានភាពជាច្រើនមកហើយ។ ការចរចា​របស់របស់ភ្នាក់ងារ តែងតែមានប្រសិទ្ធិភាព។ ទី៦-ជួយបំពេញចន្លោះប្រហោងរបស់ផ្ទះម្ចាស់ផ្ទះអាចនឹងមើលរំលងភាពចន្លោះប្រហោងផ្សេងៗនៅក្នុងផ្ទះ ដែលកត្តានេះអាចធ្វើឱ្យ ឱកាសក្នុងការលក់​ចេញ​របស់អ្នកចុះទាប ឬអាចលក់បានតម្លៃទាប។ ប៉ុន្តែការធ្វើការងារជាមួយភ្នាក់ងារ អាចជួយអ្នកឱ្យមើលឃើញ​ចន្លោះបញ្ហាទាំងនោះបាន ហើយអ្នកអាចកែលម្អមុននឹងដាក់ផ្ទះលក់ ។ បន្ថែមលើសពីនេះអ្នកអាចអ្នកតុបតែង ឬឱ្យក្រុមហ៊ុន​លាងសម្អាតមុននឹងដាក់លក់ផងដែរ ។ ទាំងនេះសុទ្ធជាគន្លឹះខ្លីៗ ដែលជួយឱ្យអ្នកអាចលក់ផ្ទះបាន​ក្នុងតម្លៃខ្ពស់ និងបង្កើនឱកាសក្នុងការលក់ចេញដ៏មានប្រសិទ្ធិភាព ។ ទី៧-បញ្ហាផ្លូវច្បាប់នេះជាចំណុចសំខាន់បំផុតនៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យ។ ក្នុងការងារអនុវត្តជាក់ស្តែង បញ្ហាផ្លូវច្បាប់​ទាក់​ទង​នឹងវិស័យអចលនទ្រព្យមានភាពចំរូងចំរាស់ជាខ្លាំង ប្រសិនបើមិនមានការគិត​គូធ្វើតាមអ្វីដែលច្បាប់​តាំង​ពី​ដំបូង ។ នៅក្នុងប្រទេសកម្ពុជាបញ្ហាដី និងផ្ទះមានច្រើន ដោយសារតែអ្នកលក់ និងអ្នកទិញមិនសូវមានការ​យល់​ដឹង​ផ្នែកច្បាប់។ សម្រាប់ភ្នាក់ងារអចលនទ្រព្យ គេមានការហ្វឹកហាត់ទាក់ទងនឹងនីតិវិធីច្បាប់ និងបញ្ញត្តិនានា ដើម្បីការពារបញ្ហានៅពេលខាងមុខ ។*បើសិនខ្ញុំលក់ដីឬផ្ទះដោយខ្លួនឯង តើអាចចំណេញអ្វីខ្លះ? ប្រសិនបើអ្នកសម្រេចចិត្តលក់ផ្ទះរបស់អ្នក​ដោយខ្លួនឯង​ អ្នកនឹងចំណេញផ្នែកហិរញ្ញវត្ថុ ដោយសារ​អ្នកនឹង​មិន​ចំណាយ​លើថ្លៃកម្រៃជើងសារ ដែលមានន័យថា​អ្នកនឹងមិនបង់ថ្លៃសេវាកម្ម៣ភាគរយទៅឱ្យភ្នាក់ងារលក់ឡើយ ។ ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារនេះ ។ ផ្ទុយមកវិញ​ ប្រសិនបើអ្នកមិន​ចង់​រវល់​ជាមួយ​នឹងការងារនេះទេ អ្ន​កអាចប្រើប្រាស់សេវាកម្មពីភ្នាក់ងារទិញលក់អចលនទ្រព្យ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
CREA News Page 590x250 KH
តំបន់ខ្លឹម ! បើចង់ទិញដីទុកចំណេញខ្ពស់គួរមើលតំបន់១នេះ
តំបន់ខ្លឹម ! បើចង់ទិញដីទុកចំណេញខ្ពស់គួរមើលតំបន់១នេះ
January 2, 2023, 9:27 a.m.
ការវិនិយោគលើដីធ្លីបច្ចុប្បន្នកំពុងតែមានភាពពេញនិយមដោយសារតែតម្រូវការប្រើប្រាស់ដីធ្លីកំពុងតែមានការកើនឡើងខ្លាំង ហើយអាចហុចផលចំណេញខ្ពស់សម្រាប់អ្នកវិនិយោគដែលអាចទិញបានដីស្ថិតនៅទីតាំងល្អ ។ ជាពិសេសតំបន់ដែលនៅក្បែររាជធានីភ្នំពេញដែលអ្នកវិនិយោគមិនគួរមើលរំលង ។មុខព្រួញសំខាន់ដែលល្អសម្រាប់ការវិនិយោគលើដីធ្លីសម្រាប់រយៈពេលខាងមុខគឺតំបន់ទិសខាងត្បូងរាជធានីភ្នំពេញ​ដែល​ជាទីកន្លែងរីកចម្រើនខ្លាំងនៅថ្ងៃក្រោយ ។ ទិសខាងត្បូងរាជធានីភ្នំពេញនឹងអភិវឌ្ឍន៍ខ្លាំងដោយសារទីនោះ​គឺជាតំបន់​ដែល​អភិវឌ្ឍន៍ថ្មី ដូច្នេះអ្នកដែលចង់ទិញដីឥឡូវ ហើយចង់ចំណេញ៥ទៅ១០ឆ្នាំក្រោយគឺអាចពិចារណាទិញនៅទិស​ខាងត្បូងរាជធានីភ្នំពេញល្អបំផុត ។ក្រៅពីតំបន់ខាងត្បូង ចំពោះដីដែលនៅខាងលិចក្រុង​ក៏ជាដីដែលអភិវឌ្ឍន៍ដែរព្រោះថា នៅទីនោះ​សម្បូរ​ទៅដោយរោចក្រ តំបន់​ឧស្សាហកម្ម និងជាតំបន់លំនៅឋានផងដែរ ។ តែបើលោកអ្នក​ចង់សាង​សងផ្ទះ​រស់នៅ​បែប​ទំនើប តំបន់​ដែល​មិនគួរ​មើលរំលងគឺតំបន់ខាងជើង ​ព្រោះនៅតំបន់នោះមានផ្សារទំនើបធំជាច្រើន ។តំបន់ភាគខាងត្បូងរាជធានីភ្នំពេញបច្ចុប្បនុ្នកំពុងមានការ​រីកចម្រើនខ្លាំង​ដោយសារ​តំបន់នោះមានគម្រោង​ធំៗ​ដូច​ជា ផ្សាទំនើប ជីប ម៉ុង, ផ្សារទំនើប ប៉េង ហ៊ួត, ផ្សារទំនើប អ៊ីអនទី៣, បុរីតូចធំ គម្រោងព្រលានយន្ដហោះភ្នំពេញថ្មី ផ្លូវ​ក្រវាត់​ក្រុងជាដើម ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ចង់ឱ្យលុយចូលរយៈពេលយូរអ្នកជំនាញប្រាប់ចំៗឱ្យទិញអចលនទ្រព្យ១ប្រភេទនេះ
ចង់ឱ្យលុយចូលរយៈពេលយូរអ្នកជំនាញប្រាប់ចំៗឱ្យទិញអចលនទ្រព្យ១ប្រភេទនេះ
December 26, 2022, 7:19 a.m.
ការប្រើប្រាស់ដីធ្លីតែងតែមានបន្តជាហូរហែដើម្បីបំពេញតម្រូវការអភិវឌ្ឍលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យលំនៅឋាននៅ​តាមបណ្តាខេត្ត-ក្រុង ឬតាមតំបន់ដែលកំពុងតែមានសក្តានុពលអចលនទ្រព្យជាដើម ។ បើតាមអ្នកជំនាញបានបង្ហាញ​ទស្សនៈថា ប្រសិនបើចង់វិនិយោគក្នុងរយៈពេលវែងគួរតែវិនិយោគដីធ្លីជាការប្រសើរបំផុត ។ពេលនេះជាឱកាសស័ក្តិសមល្អក្នុងការវិនិយោគដីធ្លីសំរាប់បង្កើតជាចំណូល និងបំរើដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច ក្នុងរយៈ​ពេល​១០ឆ្នាំខាងមុខ ។ នេះបើតាមការលើកឡើងរបស់លោក ង៉ែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ច និងវិនិយោគ ។បើតាមអ្នកជំនាញខាងលើបានឱ្យដឹងថា «តាមការប្រមើមើលរបស់អ្នកជំនាញឃើញថា លើ​សពី១០ឆ្នាំទៅមុខទៀត ការវិនិ​យោគ​លើដីធ្លី ដោយ​គ្រាន់​តែទិញទុកលក់យកចំណេញនឹងមិនសូវមានផលចំណេញខ្ពស់ទៀតទេ» ។លោក ង៉ែត ជូ បានបន្តថា «ដោយហេតុថា ដូចប្រទេស​អ្នកមានដទៃទៀតដែរ ទីផ្សារកាន់តែមានភាពចាស់ទុំ តម្លៃដីធ្លីនឹង​កាន់តែ​​​​​ថ្លៃខ្លាំង និងសេដ្ឋកិច្ចកាន់តែ​មានភាព​រីកចម្រើន ដែលមានទំនោរទៅរកការប្រើប្រាស់ដីធ្លី ដើម្បីបម្រើដល់​សកម្មភាព​សេដ្ឋកិច្ច​ពិតប្រាកដ» ។លោក ង៉ែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ច និងវិនិយោគអះអាងថា ពេលនេះជាឱកាសវិនិយោគ​ទាន់ស្ថាន​ភាពសេដ្ឋ​កិច្ច​មិន​សូវល្អតម្លៃដីធ្លីនៅមានថ្លៃទាប និងអាចប្រែក្លាយដីធ្លីទាំងនោះដើម្បីបង្កើតជាចំណូលអកម្មតាមរយៈការជួល ឬអភិវឌ្ឍជា​គម្រោង​នានាជាដើមនាពេលអនាគត ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
កុំឃើញប្រូម៉ូសិនគ្រាក់ៗជះលុយទិញ ! មុនទិញអចលនទ្រព្យមុនគម្រោងគួរដឹងហានិភ័យទាំងនេះសិន
កុំឃើញប្រូម៉ូសិនគ្រាក់ៗជះលុយទិញ ! មុនទិញអចលនទ្រព្យមុនគម្រោងគួរដឹងហានិភ័យទាំងនេះសិន
December 20, 2022, 8:39 a.m.
វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងមានសន្ទុះយ៉ាងផុះផុលធ្វើឱ្យអ្នកវិនិយោគជាច្រើនបានបណ្តាក់ទុនវិនិយោគលើគម្រោងអចលនទ្រព្យជាច្រើនប្រភេទដូចជា គម្រោងផ្ទះបុរី, គម្រោងខុនដូ និងដីឡូត៍ជាដើម ។ មិនតែប៉ុណ្ណោះ ដើម្បីអាចបង្កើនការលក់នៃគម្រោងទាំងនោះ អ្នកអភិវឌ្ឍន៍គម្រោងតែងតែធ្វើការផ្សព្វផ្សាយលក់​អចលន​ទ្រព្យមុនគម្រោង ដោយភ្ជាប់ជាមួយការផ្តល់ជូននានាសម្រាប់ទាក់ទាញអតិថិជនគោលដៅរបស់ខ្លួន ។ដូចច្នេះតើការលក់មុនគម្រោងមានន័យដូចម្តេច? ហើយវាផ្តល់គុណសម្បត្តិ និងហានិភ័យអ្វីខ្លះដល់អ្នកទិញ? ថ្ងៃនេះ Realestate.com.kh នឹងបកស្រាយចម្ងល់អំពីគុណសម្បត្តិ និងហានិភ័យនៃការទិញអចលនទ្រព្យ​មុន​គម្រោង !ដំបូងត្រូវស្គាល់ថា តើអ្វីទៅជាការលក់អចលនទ្រព្យមុនគម្រោង?ការលក់អចលនទ្រព្យមុនគម្រោងគឺជាការបញ្ចេញ ឬក៏លក់អចលនទ្រព្យដែលមាន ផ្ទះ, ខុនដូ ឬដីឡូត៍ នៅក្នុង​ទីផ្សារ​ក្នុងដំណាក់កាលណាមួយមុនពេលការអភិវឌ្ឍបានបញ្ចប់ ។ អ្នកអភិវឌ្ឍន៍ខ្លះធ្វើការលក់មុន​គម្រោង​ដើម្បី​យកប្រាក់ទៅសាងសង់គម្រោង ខណៈដែលអ្នកអភិវឌ្ឍន៍ខ្លះទៀត​បានអនុវត្តន៍​តាមវិធីនេះ​ដើម្បីធានាថា ផ្ទះ, យូនីត​ខុនដូ ឬដីឡូត៍​ទាំងអស់ត្រូវបានលក់នៅមុនពេលការសាងសង់ត្រូវបានបញ្ចប់ ។ អ្នកអភិវឌ្ឍន៍​មួយ​ចំនួន​ទៀតបាន​ធ្វើការ​លក់មុនគម្រោងសម្រាប់ហេតុផលទាំងពីរ។  ប៉ុន្តែការទិញអចលនទ្រព្យមុនគម្រោងគឺមានទាំងគុណសម្បត្តិ និងហានិភ័យស្មើគ្នាផងដែរ។តើអ្វីដែលជាគុណសម្បត្តិនៃការទិញអចលនទ្រព្យមុនគម្រោង?ទី១- ផ្តល់ជូនតម្លៃសមរម្យភាគច្រើននៃការលក់មុនគម្រោងគឺផ្តល់ជូននូវតម្លៃទាប ឬលក្ខខណ្ឌទូទាត់ប្រាក់អាចបត់បែនបាន ជាងអចលន​ទ្រព្យ​ដែលចាប់ផ្តើមសាងសង់ ឬសាងសង់រួច​ខ្លះៗ ព្រោះតែអ្នកទិញនៅមិនទាន់ឃើញ​ជាក់ស្តែង​នូវការសាង​សង់អចលន​ទ្រព្យទាំងនោះទេ ។ សម្រាប់ការទិញអចលនទ្រព្យមុនគម្រោង អ្នកអភិវឌ្ឍន៍អាចផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ពិសេស​ផ្សេងៗដល់អតិថិជន ឬអាចបង់រម្លស់ ព្រមទាំងការប្រាក់ទាបទៅ​គ្មានការប្រាក់​តែម្តង​ដែលនេះ​គឺជាយុទ្ធ​សាស្ត្រ​ទីផ្សារ (Marketing Strategies) របស់ម្ចាស់គម្រោង ដើម្បីធ្វើឱ្យអចលនទ្រព្យ​ទាំងអស់​កាន់តែ​ទាក់​ទាញ ។ទី២-ជាការវិនិយោគដ៏ល្អបំផុតអចលនទ្រព្យដែលលក់មុនគម្រោងភាគច្រើននឹងកើនឡើងតម្លៃនៅពេលដែលគម្រោងជិតបញ្ចប់ ដែលវាគឺជាផល​ប្រយោជន៍មួយ​សម្រាប់អ្នកទិញ ។ ឧទាហរណ៍ ៖ ប្រសិនបើអ្នក​ទិញអចលនទ្រព្យ​មួយដែលនៅ​ក្នុងដំណាក់​កាល​មុន​គម្រោងគេលក់ត្រឹម ១០០,០០០​ដុល្លារ (១០ម៉ឺនដុល្លារ) ហើយប្រហែលពីរទៅបីឆ្នាំក្រោយនៅពេល​ដែល​គម្រោង​​​បានបញ្ចប់សាងសង់ តម្លៃលក់វិញអាចនឹងកើនឡើងដល់ទៅប្រហែល១៣ទៅ១៥ម៉ឺនដុល្លារ (ទៅតាម​លក្ខណៈ​​ពិសេស និងអំណោយផលរបស់គម្រោងនោះ) ។ ដូច្នេះលោកអ្នកអាច​ចំណេញ​៣ទៅ៥ម៉ឺន​ដុល្លារ ដោយ​មិន​ចាំបាច់​ធ្វើអ្វីសោះ​គ្រាន់​តែរង់​ចាំការអភិវឌ្ឍន៍បញ្ចប់ប៉ុណ្ណោះ។ ប៉ុន្តែជាការពិតណាស់ អ្នកក៏ត្រូវតែធ្វើការសិក្សា​ឱ្យ​បានច្បាស់លាស់លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនោះជាមុនសិន ។ទី៣-មានជម្រើសច្រើនដោយសារតែអចលនទ្រព្យស្ថិតនៅក្នុងដំណាក់កាលលក់មុនគម្រោងទើបមិនសូវមានមនុស្សច្រើនបានទៅមើល និងទិញអចលនទ្រព្យនោះ ។ ដូច្នេះក្នុងនាមជាអ្នកទិញអចលនទ្រព្យ​មុនគម្រោង​អ្នកមាន​សេរីភាព​ក្នុងការជ្រើស​រើសយកយូនីតដែលអ្នកចង់បាន ទីតាំងបែបណា ជាន់ទីប៉ុន្មាន និងចំណុចជាច្រើនទៀត ។  ជាមួយនឹង​យូនីត​ដែលសាង​សង់រួចគឺមិនមានផ្តល់ជូនបែបនេះនោះទេ ។តើអាចមានហានិភ័យអ្វីខ្លះពេលទិញអចលនទ្រព្យមុនគម្រោង?ទី១-ការផ្លាស់ប្តូរលក្ខខណ្ឌនៅពេលខ្លះ កិច្ចសន្យាលក់មុនគម្រោងអាចនឹងមានភាពមិនប្រាកដ និងមិនច្បាស់លាស់ និងអាច​មានការផ្លាស់​ប្តូរបន្ថែម​ទៀតមិនថា ស្របច្បាប់ ឬតាមបច្ចេកទេស ឬភាពចន្លោះប្រហោងដែលមិនបានបំពេញក្នុងកិច្ចសន្យា​ជាដើម ។ ហានិភ័យដែលអាចកើតមាន​គឺអ្នកលោកអ្នកដែលទិញមុនគម្រោងអាចនឹង​បានយូនីត​ដែលខុស​ពីអ្វីដែល​គេបានសន្យាជាមួយ ។ នេះរួមបញ្ចូលទាំងការផ្លាស់ប្តូរនៅក្នុងសម្ភារៈ ទីតាំង ប្លង់ ទំហំ និងក្បាច់រចនាជា​ដើម ។ ហើយដោយសារតែអ្នកបានចុះហត្ថលេខាលើ​កិច្ចសន្យារួចទៅហើយ​ អ្នកនឹងមិនអាចធ្វើអ្វីបាននោះ​ឡើយប៉ុន្តែមានតែទ្រាំទទួលយកតែប៉ុណ្ណោះ ។ ហើយអ្វីដែលអ្នកទិញមួយចំនួនអាចធ្វើបាន គឺពួកគេជួល​អចលន​ទ្រព្យ​ទាំង​នោះសម្រាប់ប្រាក់ចំណេញដែលជាមធ្យោបាយមួយដើម្បីលួងការខកចិត្ត ។ទី២-ការគ្រប់គ្រងពេលវេលាពន្យាពេលក្នុងការបញ្ចប់គម្រោង និងការបញ្ចប់ហួសពេលកំណត់ គឺជាការប្រឈមមុខមួយទៀត​ដែល​អ្នកចង់​ទិញ​អចលន​ទ្រព្យមុនគម្រោងត្រូវតែពិចារណា ។ ពេលខ្លះក្នុងកិច្ចសន្យាលក់មុនគម្រោង​មាន (ខ) សន្យា​នៃការពន្យា​ពេល ដែលអាចជួយឱ្យ​អ្នកអភិវឌ្ឍន៍គេចផុតពីការទទួលខុសត្រូវក្នុងការបញ្ចប់គម្រោងឱ្យទាន់ពេលវេលា ។  នោះ​ហើយ​ជាមូលហេតុសំខាន់ដែលអ្នកត្រូវតែពិនិត្យមើលក្នុងកិច្ចសន្យាឱ្យបានល្អិតល្អន់ ។ទី៣-ការបាត់បង់ហិរញ្ញវត្ថុប្រសិនបើអ្នកអភិវឌ្ឍន៍ក្ស័យធន ឬគម្រោងមិនអាចដំណើរការទៅមុខបាន អ្នកដែលទិញអចលនទ្រព្យមុន​គម្រោង​នោះ​ច្បាស់ណា​ស់គឺមិនទទួលបានអ្វីទាំងអស់ ។ អ្នកអាចប្តឹងអ្នកអភិវឌ្ឍន៍គម្រោងនោះបាន ប៉ុន្តែវានឹង​ចំណាយ​ពេល​​យូរក្នុងការសងប្រាក់ត្រលប់មកអ្នកវិញ ឬមិនអាចសងគ្រប់ចំនួនជាដើម ។ទី៤-ក្រុមហ៊ុនតំណាងរញ៉េរញ៉ៃដោយសារអចលនទ្រព្យគឺនៅលើដំណាក់កាលនៃការលក់មុនគម្រោង អ្នកដែលទិញអាចជួបហានិភ័យ​នៃការ​បោក​ប្រាស់​ដែលពួកគេមានបំណងយកប្រាក់របស់អ្នករួចរត់គេចខ្លួនបាត់ ។​ ហើយប្រសិន​បើ​មិនមែន​ជាករណីនេះទេ ការអភិវឌ្ឍមួយចំនួនអាចមានហានីភ័យដោយសារជួល អ្នកតំណាងលក់ពុករលួយ ដែលកឹប​កេង​កំណត់​តម្លៃទ្វេរ​ដង​នៅពេលធ្វើបទបង្ហាញលក់ឱ្យអ្នក ។*គន្លឹះនៅពេលទិញអចលនទ្រព្យមុនគម្រោងទោះបីជាមានហានិភ័យជាក់ស្តែងទាំងនេះក៏ដោយតាមពិតទៅចំណុចល្អពិតជាអាចមានច្រើនជាងអាក្រក់ ប្រសិន​បើអ្នក​ដឹងពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកកំពុងតែស្វែងរក ។ ដូច្នេះខាងក្រោមនេះ​គឺជាចំណុចមួយចំនួន​សម្រាប់លោកអ្នកដែលចង់ទិញអចលនទ្រព្យមុនគម្រោងពិចារណា សង្ឃឹមថាអាចជាជំនួយខ្លះសម្រាប់លោកអ្នក​នៅពេល​ដែលដើរមើលចង់ទិញអចលនទ្រព្យមុនគម្រោង ។ទី១- មុននឹងទិញលោកអ្នកគួរតែចំណាយពេលវេលាក្នុងការស្វែងរកអ្នកអភិវឌ្ឍន៍​មួយដែល​មានកេរ្តិ៍​ឈ្មោះ​ល្អដើម្បីបង្ការហានិភ័យខាងលើ ។ទី២-ត្រូវស្វែងរកភ្នាក់ងារដែលមានល្បីឈ្មោះល្បីដែលអាចទុកចិត្តបានដូចជា «ក្រុមហ៊ុន Realestate.com.kh មានភ្នាក់ងារល្បីៗជាច្រើនសម្រាប់ជួយលោកអ្នកជាដើម» ។ទី៣-រកមេធាវីល្អម្នាក់ដើម្បីជួយធានាលើកិច្ចសន្យាជាមួយអ្នកដើម្បីពិនិត្យមើលភាពពុំត្រឹមត្រូវណាមួយ ឬ(ខ)សន្យា ណាដែលមិនប្រក្រតី ។ទី៤-ត្រូវផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃការអភិវឌ្ឍជាមួយភ្នាក់ងាររដ្ឋាភិបាល និងក្រសួង​ពាក់ព័ន្ធ​ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាដើម ។​ការទិញអចលនទ្រព្យមុនគម្រោងប្រកបដោយការប្រុងប្រយ័ត្នបានត្រឹមត្រូវ និងការស្រាវជ្រាវបានល្អិតល្អន់ រួមផ្សំជាមួយ​នឹងគន្លឹះទាំងនេះ អាចនឹងធ្វើឱ្យលោកអ្នកចៀសផុតពីហានិភ័យបានខ្ពស់ និងអាច​ទទួល​បាន​ផល​ចំណេញ​ច្រើនមកវិញ ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ប្រាប់ច្បាស់ចំៗ ! អចលនទ្រព្យ១ប្រភេទនេះនឹងត្រូវប៉ាន់ខ្លាំងនៅឆ្នាំ២០២៣
ប្រាប់ច្បាស់ចំៗ ! អចលនទ្រព្យ១ប្រភេទនេះនឹងត្រូវប៉ាន់ខ្លាំងនៅឆ្នាំ២០២៣
December 19, 2022, 8:02 a.m.
ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសក្តានុពលខ្លាំងដែលធ្វើឱ្យការវិនិយោគលើវិស័យមួយនេះកាន់តែលេចធ្លោ ។ ស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញ និងរំពឹងថាចិនដែលនាំមុខគេ វិនិយោគវិស័យចលនទ្រព្យនៅកម្ពុជា នឹងបើកប្រទេសវិញ នៅដើមឆ្នាំ២០២៣ ។តាមប្រភពឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នកជំនួញខាងផ្នែកអចលនទ្រព្យបានឱ្យដឹងថា ឆ្នាំ២០២៣ សេដ្ឋកិច្ចនឹងមានភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២២​ដែលអំណោយផលសម្រាប់ការរកស៊ី ឬវិនិយោគផ្សេងៗ ។ ហើយសេដ្ឋកិច្ចនឹងស្ទុះងើបឡើង​វិញជា​សញ្ញា​ល្អសម្រាប់​វិស័យអចលនទ្រព្យ ។លោកលើកឡើងបន្តថា សម្រាប់វិស័យអចលនទ្រព្យដើម្បីរកស៊ីចំណេញគ្មានអ្វីល្អជាការទិញដីនោះទេ ។ លោកពន្យល់ថា នៅឆ្នាំ​២០២៣​ខាងមុខនេះការវិនិយោគដីធ្លីនៅតែជាឱកាសល្អជាងគេដែលហុចផលចំណេញខ្ពស់ ជាពិសេសគួរទិញដីទំនេរ ឬដីស្រែ​ដែល​ទិញ​ពីម្ចាស់ដើម ។ ហើយតំបន់ដែលមានសន្ទុះអភិវឌ្ឍល្អគឺនៅភាគខាងជើងក្រុងភ្នំពេញ ដែលនឹង​កំពុង​ក្លាយ​ជាទីតាំង​ដ៏មាន​សក្តានុពល ។ បើធៀបនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ ភាគខាងជើងទីក្រុងនេះជាតំបន់មានការអភិវឌ្ឍលឿន និងអាច​ពង្រីក​ក្រុងបានឆ្ងាយនាពេលអនាគត ។គួរជម្រាបថា កាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅនេះរដ្ឋាភិបាលចិនបានសម្រេចបន្ធូរបន្ថយច្បាប់ប្រឆាំងកូវីដ-១៩ ដែលជា​ការផ្លាស់​ប្តូរមួយ​ដ៏ធំ គិតចាប់តាំងជំងឺនេះបានរាតត្បាតរយៈពេល៣ឆ្នាំមកនេះ ។ ករណីនេះ គេរំពឹងថា ចិននឹងឈានទៅបើកប្រទេសឡើងវិញ នាពេលខាងមុខនេះ ដែលជំរុញឱ្យអ្នកវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជា ៕ កំពុងស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយលោកអ្នក !
ចង់រកខុនដូបែបទំនើបទិញភ្លាមកាន់សោចូលនៅភ្លែតគួរមើលគម្រោង១នេះ
ចង់រកខុនដូបែបទំនើបទិញភ្លាមកាន់សោចូលនៅភ្លែតគួរមើលគម្រោង១នេះ
December 13, 2022, 8:49 a.m.
គម្រោង​ 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ដែលជាគម្រោងសាងសង់រួចរាល់ជាស្ថាពរ និង​កំពុងតែ​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។ ឈ្វេងយល់បន្ថែមអំពីគម្រោងនេះ បន្ទប់មានទំហំ​ចាប់ពី30ម៉ែត្រការ៉េដល់127ម៉ែត្រការ៉េ ជាមួយនឹងកន្លែងកំសាន្តជាង១០០ផ្សេងទៀត ថែមទាំង​មាន​អាង​ហែល​ទឹកដែលមានទំហំដល់ទៅ១ហិកតា ។ ​ប្រសិនបើលោកអ្នកកំពុងស្វែងរកការរស់​នៅក្នុងបរិយា​កាស​ប្រណីត ​​និងមានខ្យល់អាកាសល្អបរិសុទ្ធ ខុនដូនេះគឺជាកន្លែងដែលល្អបំផុតសម្រាប់លោកអ្នក ព្រោះយូនីត​នីមួយៗ​ មា​ន​​បង្អួច និងវេរ៉ង់ដាធំទូលាយដែលនាំឱ្យពន្លឺ និងខ្យល់ចេញចូលបានល្អ ផ្តល់នូវអារម្មណ៍ស្រស់ថ្លា​ក្នុង​ការ​រស់នៅ ។សូមចុចប៊ូតុងខាងក្រោមដើម្បីធ្វើការប្រឹក្សាយោបល់បន្ថែម ប្រឹក្សាយោបល់អំពីគម្រោងនេះ
ទិញអចលនទ្រព្យហើយខ្ជិលផ្ទេរឈ្មោះព្រោះស្តាយលុយដូចយកបញ្ហាទាំងនេះដាក់ខ្លួន
ទិញអចលនទ្រព្យហើយខ្ជិលផ្ទេរឈ្មោះព្រោះស្តាយលុយដូចយកបញ្ហាទាំងនេះដាក់ខ្លួន
October 17, 2022, 12:09 p.m.
ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុតក្នុងការ​ទិញលក់​អចលន​​ទ្រព្យ ។ ដូច្នេះទាំងអ្នកលក់ និងអ្នកទិញត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និងរបៀប​នៃការ​ផ្ទេរ​កម្ម​សិទ្ធិនេះ ដើម្បីចៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុ ។ការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុសំដៅលើកិច្ចសន្យា ឬលិខិតគតិយុត្តនានា ដែល​បញ្ជាក់​ពីការ​ផ្ទេរសិទ្ធិ​នៃអចលនវត្ថុ​ពី​ម្ចាស់អចលនទ្រព្យដើមទៅម្ចាស់អចលនទ្រព្យថ្មី ដោយ​មាន​ការ​ទទួល​ស្គាល់​តាមផ្លូវច្បាប់ ។ ប៉ុន្តែក្នុងនោះផងដែរ ប្រសិនបើលោកអ្នកមិនបានធ្វើការផ្ទេរសិទ្ធិកាន់កាប់ (ផ្ទេរឈ្មោះ) ពីម្ចាស់ដើម មកឈ្មោះរបស់លោក​ដែល​ជាម្ចាស់​អចលន​ទ្រព្យថ្មីទេនោះ តើដឹងឬទេលោកអ្នក (ម្ចាស់ថ្មី) អាចនឹងជួបបញ្ហាជាច្រើនដូចខាងក្រោមនេះ ៖ម្ចាស់ដើមអាចបាត់ខ្លួន ឬប្តូរទីលំនៅថ្មីដែលជាផលពិបាកក្នុងការស្វែងរកទទួលមរណៈភាពម្ចាស់ដើមអាចនឹងទាមទារប្រាក់ជាថ្នូរនឹងការផ្តិតមេដៃផ្ទេរឈ្មោះម្ចាស់ដើមអាចនឹងបដិសេធមិនព្រមផ្តិតមេដៃទាំងម្ចាស់ដើម និងម្ចាស់ថ្មីអាចនឹងបាត់កិច្ចសន្យាទិញលក់ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់ថាអចលនទ្រព្យនោះពិតជាបានធ្វើការទិញលក់ពិតប្រាកដមែនបាត់ប្លង់រឹង ឬត្រូវទឹកខូច ឬត្រូវភ្លើងឆេះ និងដាច់រហែកប្លង់រឹងជាដើមករណីក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុននោះក្ស័យធន ទ្រព្យដែលមានឈ្មោះក្រុមហ៊ុន​អាចនឹងត្រូវបាន​ដាក់​លក់ឡៃ​ឡុង ។ល។ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ដឹង​អត់ ! សំណង់​បែប​ណា​ខ្លះ​ដែល​ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?
ដឹង​អត់ ! សំណង់​បែប​ណា​ខ្លះ​ដែល​ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?
October 6, 2022, 4:31 a.m.
វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​កំពុង​វិវឌ្ឍន៍​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាក់ស្តែង​ការ​សាងសង់​លំនៅ​ឋាន អគារ​ខុន​ដូ អគារ​ពាណិជ្ជកម្ម ជាដើម​មានការ​រីក​ចម្រើន​នៅ​ពាសពេញ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ។ប៉ុន្តែ​ក្នុង​នោះ​ផង​ដែរ រាល់​ការងារ​សាងសង់​សំណង់​ត្រូវ​ធ្វើការ​ស្នើ​សុំ​ការ​អនុញ្ញាត​សាងសង់ និង​អនុលោម​តាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស​សំណង់ និង​ការ​ត្រួតពិនិត្យ​អនុលោម​ភាព​តាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ត្រូវ​អនុវត្ត​ដោយ​អ្នកត្រួតពិនិត្យ និង​បញ្ជាក់​ដែល​មាន​អាជ្ញា​បណ្ណ ឬ​ការ​អនុញ្ញាត​ផ្តល់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។តើ​សំណង់​បែប​ណាខ្លះ​ដែល​ត្រូវ​ធ្វើការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?ចំពោះ​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​ត្រូវ​បាន​កំណត់​ចំនួន​៣​ថ្នាក់​ផ្សេង​គ្នា​ទៅ​តាម​ទំហំ​នៃ​ការ​សាងសង់ គម្រោង​នីមួយ​ៗ ៖ចំពោះ​សំណង់​ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​តូច​ជាង ឬ​ស្មើ ៥០០ ម៉ែត្រការ៉េ និង​មាន​កម្ពស់​ទាប​ជាង ឬ​ស្មើ​៤​ជាន់ (​គិត​ទាំង​ជាន់​ផ្ទាល់​ដី និង​គ្មាន​ជាន់​ក្រោម​ដី​) ត្រូវ​ធ្វើការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​នៅ ក្រុង​-​ស្រុក​-​ខណ្ឌ ។ចំពោះ​សំណង់​ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ធំ​ជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣,០០០ ម៉ែត្រការ៉េ ទាប​ជាង ឬ​ស្មើ​១១​ជាន់ (​គិត​ទាំង​ជាន់​ផ្ទាល់​ដី និង​គ្មាន​ជាន់​ក្រោម​ដី​) ត្រូវ​ធ្វើការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​នៅ​រាជធានី​-​ខេត្ត ។ចំពោះ​គម្រោង​សាងសង់​ណា​ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ធំ​ជាង ៣,០០០ ម៉ែត្រការ៉េ ត្រូវ​ទៅ​សុំ​ការ​អនុញ្ញាត​សាងសង់​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ផ្ទាល់​តែ​ម្តង ។តើ​ត្រូវ​ត្រៀម​ឯកសារ​អ្វីខ្លះ​ពេល​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់?ឯកសារ​ចាំបាច់​សម្រាប់​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​មាន​ដូច​ជា ៖ពាក្យ​ស្នុំ​សុំ​លិខិតអនុញ្ញាត​សាងសង់ (១​ច្បាប់​)ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ម្ចាស់​សំណង់ (​ថតចម្លង​) (២​ច្បាប់​)ឯកសារ​បញ្ជាក់​ការ​កាន់កាប់​ដី​ស្របច្បាប់ (​ថតចម្លង​) (២​ច្បាប់​)សលាក​ប​ត្រ​ក្បាលដី (២​ច្បាប់​)លិខិតបញ្ជាក់​ព័ត៌មាន​សុរិយោដី (២​ច្បាប់​)ប្លង់​ស្ថាបត្យកម្ម (៥​ច្បាប់​)របាយការណ៍​ស្តី​ពី​ការ​ត្រួតពិនិត្យ និង​បញ្ជាក់​គម្រោង​ប្លង់​ស្ថាបត្យកម្ម (៥​ច្បាប់​)លិខិតបញ្ជាក់​អនុលោម​ភាព​នៃ​គម្រោង​ប្លង់​ស្ថាបត្យកម្ម (៥​ច្បាប់​)រយៈពេល​នៃ​ការ​ស្នើ​សុំ ៖សម្រាប់​លិខិតអនុញ្ញាត​សាងសង់ ដែល​ត្រូវការ​អនុញ្ញាត​ពី​រដ្ឋមន្ត្រីក្រសួង​ដែនដី ត្រូវ​ចំណាយពេល​អតិបរមា ៤៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ។សម្រាប់​លិខិតអនុញ្ញាត​សាងសង់ ដែល​ត្រូវការ​អនុញ្ញាត​ពី​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ចំណាយពេល​អតិបរមា ២៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ។សម្រាប់​លិខិតអនុញ្ញាត​សាងសង់ ដែល​ត្រូវការ​អនុញ្ញាត​ពី​អភិបាលក្រុង​-​ស្រុក​-​ខណ្ឌ ត្រូវ​ចំណាយពេល​អតិបរមា ១៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ។តើ​មាន​បញ្ហា​អ្វី​កើតឡើង​បើ​សាងសង់​ដោយ​មិន​សុំ​ការ​អនុញ្ញាត?រាល់​សំណង់​ដែល​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត សំណង់​នោះ​នឹង​នឹង​ត្រូវ​ចាត់ទុកជា​សំណង់​ខុសច្បាប់ (​បទល្មើស​) ហើយ​ការដ្ឋាន​សាងសង់​នឹង​ត្រូវ​បាន​បញ្ឈប់​ជា​បន្ទាន់ ។ លើស​ពី​នេះ បុគ្គល​ដែល​ក្លែងបន្លំ​ឯកសារ ឬ​ផ្តល់​ព័ត៌មាន​មិន​ពិត​ដល់​អាជ្ញាធរ ឬ​រដ្ឋមន្ត្រី​ដើម្បី​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​នឹង​ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​តាម​បទ​ប្បញត្តិ នៃ​ក្រមព្រហ្មទណ្ឌ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ប្រយ័ត្ន​ឱ្យ​មែនទែន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ
ប្រយ័ត្ន​ឱ្យ​មែនទែន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ
September 13, 2022, 7:55 a.m.
សកម្មភាពនៃការពុះដីឡូតិ៍លក់បានចាប់ផ្តើមជាបន្តបន្ទាប់ ហើយវាបានរីកដុះដាលបនិ្តចម្តងៗរហូតមកចាប់ផ្តើម​កក្រើក​ខ្លាំង​ក្នុងឆ្នាំ២០១៦ និងបន្តមកដល់ពេលបច្ចុប្បន្ននេះតែម្តង ។ ដំបូងឡើយ សកម្មភាព​នៃការ​ពុះដីឡូតិ៍​លក់​នេះ មានតែនៅទីក្រុងភ្នំពេញ និងជាយៗក្រុងភ្នំពេញ នៃទឹកដីខេត្តកណ្តាល និងកំពង់ស្ពឺប៉ុណ្ណោះ ។ ក្រោយមកវាក៏​បាន​រីករាលដាលទៅដល់ខេត្តសៀមរាប ក្រុងព្រះសីហនុ បន្ទាប់មកធ្លាយដល់កំពត កំពង់ចាម ត្បូងឃុំ ក្រុងតាខ្មៅ (ខេត្តកណ្តាល) ក្រុងបាវិត (ស្វាយរៀង) ហើយបច្ចុប្បន្ននេះបានរីកសាយគ្រប់ខេត្ត-ក្រុងទៅហើយ ។មូលហេតុចម្បងដែលនាំឱ្យមានការពុះដីឡូតិ៍លក់នេះដោយសារតែម្ចាស់ដីដែលមានដីធំៗពិបាកក្នុងការរកអតិថិជនមកទិញដីនោះទាំងមូលទើបពួកគាត់សម្រេចចិត្តពុះជាឡូត៍តូចៗដើម្បីលក់ជូនសាធារណៈជនវិញ ។ដីឡូត៍ក្នុងមួយឡូត៍មានតម្លៃចាប់ពី ១,៥០០ ដុល្លាររហូតដល់តម្លៃ ២០,០០០ ដុល្លារ (គិតជាមធ្យម) អាស្រ័យ​តាម​ទីតាំង​ជិត ឬឆ្ងាយ ទីតាំងល្អ ឬមិនល្អ ទីប្រជុំជន ឬដាច់ស្រយ៉ាល តំបន់អភិវឌ្ឍន៍ ឬមិនសូវមានការអភិវឌ្ឍជាដើម ។ល។ការវិនិយោគ ឬការទិញដីឡូត៍វាជាឱកាសសម្រាប់អ្នកខ្សត់ខ្សោយ ឬអ្នកមានជីវភាពក្រោមមធ្យម ដែលគាត់​មាន​លុយ​​បន្តិចបន្តួចអាចទិញដីឡូត៍យកមកសង់លំនៅឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកប្រាក់ចំណេញ ប៉ុន្តែក៏អាច​ក្លាយ​ទៅជាហានិភ័យដែរ ប្រសិនបើអ្នកទិញមិនបានសិក្សាឱ្យបានច្បាស់លាស់ និងស៊ីជម្រៅទៅលើគម្រោង ឬដីឡូត៍ដែលចង់ទិញ ឬនឹងទិញនោះ ។ ដូច្នេះមានន័យថា ការទិញដីឡូត៍វាអាចជាឱកាសផង ជាហានិភ័យផង គឺវាអាស្រ័យទៅលើអ្នកទិញចេះពិនិត្យ និងវាយ​តម្លៃឱ្យ​បានត្រឹមត្រូវឬទេមុននឹងទិញដីឡូត៍ពីគម្រោងណាមួយ ។ ជាប្រការល្អបំផុតសម្រាប់អ្នកទិញ​មុន​នឹង​ទិញ​ដីឡូត៍ត្រូវស្វែងរកអ្នកជំនាញឱ្យជួយផ្តល់ប្រឹក្សាយោបល់ ប្រសិនបើពួកគេ​មិនចេះ​ធ្វើការ​ស្រាវ​ជ្រាវដោយ​ខ្លួនឯង ឬមិនដឹងថា​ត្រូវធ្វើយ៉ាងម៉េចដើម្បីទិញបានដីឡូត៍ល្អ ៕ ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងជួយបាន!
ចង់រកខុនដូបែបទំនើបទិញភ្លាមកាន់សោចូលនៅភ្លែតគួរមើល5គម្រោងនេះ
ចង់រកខុនដូបែបទំនើបទិញភ្លាមកាន់សោចូលនៅភ្លែតគួរមើល5គម្រោងនេះ
September 1, 2022, 10:12 a.m.
One Park (ទីតាំង ៖ ដូនពេញ,តម្លៃចាប់ពី ៖ $27x,xxx) ចាប់អារម្មណ៍គម្រោងនេះ !គម្រោងនេះបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ2019 ហើយបានក្លាយទៅជាទីសម្គាល់ថ្មី​មួយនៃ​ទីក្រុងភ្នំពេញ។ ជាមួយនឹងទីតាំងដ៏ប្រណីតស្ថិតនៅក្នុងតំបន់ស្នូលនៃទីក្រុងរណបភ្នំពេញ ស៊ីធី សេនធ័រ (Phnom Penh City Center) គម្រោង វ័ន្តផាក់ ហ៊ុមព័ទ្ធទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ គោលដៅ​កម្សាន្តដ៏សម្បូរបែប ក៏ដូចជាអគាររដ្ឋាភិបាល មជ្ឈមណ្ឌលសុខភាព និងស្ថាប័នអប់រំជាច្រើនទៀត ដែល​មាន​ចម្ងាយត្រឹមតែ5នាទី ពីគម្រោងនេះ ។ បន្ថែមពីលើនេះទៀត ម្ចាស់អាផាតមិននឹងទទួលបាន​បទពិសោធន៍​រស់នៅ​ដ៏រីករាយជាមួយនឹងអាងហែលទឹក កន្លែងហាត់ប្រាណ អាងត្រាំទឹក “Jacuzzi” កន្លែងក្មេងលេង និងសេវាកម្មជាច្រើន​ទៀត។ អានបន្ថែមJ Tower 2 (ទីតាំង ៖ បឹងកេងកង1 ,តម្លៃចាប់ពី ៖ 18x,xxx) ចាប់អារម្មណ៍គម្រោងនេះ !ស្ថិតក្នុងសង្កាត់បឹងកេងកង1 អគារខុនដូ J Tower 2 មានកម្ពស់43ជាន់ត្រូវបានរចនា និងសាងសង់​ស្របតាម​ស្តង់ដារ​ជប៉ុន ដើម្បីផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពងាយស្រួល ។ យូនីតនីមួយៗ​បំពាក់​​ដោយគ្រឿងសង្ហារឹមទំនើបៗទាន់សម័យ ។ លក្ខណៈ​ពិសេស​របស់​អគារ​គឺ​គ្មាន​គូប្រៀប​ ដោយលោកអ្នកអាច​ចូលទស្សនាកន្លែងហាត់ប្រាណដោយឥតគិតថ្លៃ, កន្លែងចតរថយន្តធំទូលាយ, កន្លែងប្រដាល់, ហាងកាហ្វេ, អាង​ហែល​ទឹកលើអាកាស និងស្កាយបារ ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យ​នៃទីក្រុងភ្នំពេញ និងតំបន់ជុំវិញ។ អានបន្ថែមThe Peninsula Private Residences (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី ៖ $15x,xxx) ចាប់អារម្មណ៍គម្រោងនេះ !គម្រោងនេះបានសាងសង់រួចរាល់ជាស្ថាពរ ដែលផ្តល់នូវការ​រស់នៅ​ជាមួយ​បទ​ពិសោធន៍​ថ្មី អម​ដោយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទីក្រុង និង​សេវាកម្ម​ រួម​ជាមួយការ​កំសាន្ត​ជា​ច្រើន​មាន​ដូច​ជា ៖ កន្លែង​ហាត់ប្រាណ, សូ​ណា, សួនច្បារ និង​អាង​ហែល​ទឹក ។ល។ កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់​លំនៅ​ឋាន​គម្រោង​មាន​ចំណតរថយន្ត៥ជាន់ ដែល​ជាចំណត​ស្វ័យប្រវត្តិ ។ អានបន្ថែមR&F City (ទីតាំង ៖ ផ្លូវ60ម៉ែត្រ, តម្លៃចាប់ពី ៖ $10x,xxx) ចាប់អារម្មណ៍គម្រោងនេះ !R&F City គឺជា​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ថ្មី​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌមានជ័យ ផ្នែក​ខាងត្បូង នៃ​ក្រុងភ្នំពេញ​។ តំបន់​ជុំវិញ​គម្រោង​នេះ​គឺ​កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​តំបន់​លំនៅ​ឋាន និង ពាណិជ្ជកម្ម ជាមួយនឹង​ការ​អភិវឌ្ឍ​អគារ​ខ្ពស់​ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រណីត​មួយ​ចំនួន រួម​ទាំង​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន​សែន (​ផ្លូវ​60​ម៉ែត្រ​), មហាវិថី​ព្រះ​មុនី​វង្ស​ដែល​ជា​មហាវិថី​សំខាន់ និង​អម​ទៅ​ដោយ​ស្ថានទូត​នានា​ក៏​ស្ថិត​នៅ​ក្បែរ​មួយ​នេះ​ផង​ដែរ ។ អានបន្ថែមOrkide The Royal Condominium (ទីតាំង ៖ ផ្លូវ2004 សែនសុខ, តម្លៃចាប់ពី ៖ $7x,xxx) ចាប់អារម្មណ៍គម្រោងនេះ !គម្រោង​នេះ​កំពុង​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។ អានបន្ថែម ចង់ទិញលក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយបាន !
ចង់រក​ខុន​ដូ​ដែល​មាន​អាង​ហែល​ទឹក​លើ​អាកាស និង Sky Bar មិន​គួរ​រំលង​៤​គម្រោង​នេះ
ចង់រក​ខុន​ដូ​ដែល​មាន​អាង​ហែល​ទឹក​លើ​អាកាស និង Sky Bar មិន​គួរ​រំលង​៤​គម្រោង​នេះ
August 9, 2022, 7:30 a.m.
គម្រោង One 70 Condo (ទីតាំង ៖ ដូនពេញ, តម្លៃចាប់ពី $5x,xxx)ជាខុនដូឯកជនដ៏ប្រណីតមួយដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលជាតំបន់ដែលមាន​ភាព​រុងរឿង​បំផុត​លើមហាវិថី​ព្រះមុនីវង្ស ។ គម្រោងនេះមានដូចជាអាងហែលទឹកដ៏ធំលើអាកាស, Sky Bar, បន្ទប់ស្ទីមសូណា, មានក្លឹបហាត់ប្រាណប្រចាំថ្ងៃ, មានសួនលំហរខ្យល់ និងកន្លែងអង្គុយលំហែគ្រប់ជាន់, មានហាងទំនិញ ភោជនីយដ្ឋាន និងផ្សារទំនើបខ្នាតតូច, មានសេវាកម្មទទួលភ្ញៀវ និងសំអាតជាប្រចាំ, មានចំណតធំទូលាយ និងសន្តិសុខ ២៤/៧ ។ល។ គម្រោង One 70 Condo នេះស្ថិតនៅជិតផ្សារទំនើប, អាហារដ្ឋាន, មជ្ឈមណ្ឌលកំសាន្ត និងកីឡា ដោយគ្រាន់តែចំណាយពេលត្រឹមតែ 5 នាទីប៉ុណ្ណោះជាមួយនឹង EDEN GARDEN មជ្ឈមណ្ឌលផ្សារទំនើប ផ្សារទំនើប ជីបម៉ុង រោងកុន LEGEND និង PPCC ទីលានវាយកូនហ្គោល ។ ចាប់អារម្មណ៍គម្រោងនេះ !គម្រោង Vue Aston (ទីតាំង ៖ ច្បាអំពៅ, តម្លៃចាប់ពី $7x,xxx)Vue Aston ខុនដូថ្មីទំនើបបែបស៊ីវីល័យលក្ខណៈសណ្ឋាគារផ្កាយ5 ដែលមានទីតាំងនៅលើ​កោះ​នរាណ៍​​ ក្បែរទីក្រុងកោះពេជ្រ ដែលអាចមើលទេសភាពទន្លេបាសាក់ និងទន្លេមេគង្គបានស្រស់ស្រាយ ថែមទាំងជាតំបន់ពាណិជ្ជកម្មសំបូរទៅដោយ ភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថានទូត ផ្សេងៗ...។ល។ មិនតែប៉ុណ្ណោះគម្រោងនេះមានអាងហែលទឹកលើអាកាស, ក្លឹបហាត់ប្រាណ, សួនច្បារលើអាកាស, Sky Bar, ស្ទីមសោណា និងម៉ាស្សា, រោងកុន និងផ្លូវសម្រាប់រត់ហាត់ប្រាណជាដើម ។ ចាប់អារម្មណ៍គម្រោងនេះ !គម្រោង Parc 21 Residence (ទីតាំង ៖ បឹងត្របែក, តម្លៃចាប់ពី $7x,xxx)គម្រោង ផាក ២១ រេស៊ីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់អ្នកស្វែង​រកលំនៅ​ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយ​សក្ដានុពល​ដ៏ច្រើន ដោយ​មាន​អាងហែលទឹកលើអាកាស, ក្លឹបហាត់ប្រាណ, បន្ទប់ស្ទីមសោណា, Sky Bar ។ល។ ចម្ងាយ​ត្រឹម១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើន ក្នុងរាជធានី​ភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និង ផ្សារទំនិញរួចពន្ធ ក្រោមដីក្នុងអគារ Naga World ។ ចាប់អារម្មណ៍គម្រោងនេះ !គម្រោង Morgan EnMaison (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី $8x,xxx)គម្រោងនេះនៅជាប់នឹងមាត់ទន្លេមេគង្គ ដែលស្ថិតនៅកណ្ដាលរាជធានី ហើយក៏ជាគម្រោងដំបូងគេបង្អស់​នៅកម្ពុជា​ដែលលោកអ្នកអាចទស្សនាដងទន្លេមេគង្គរួមជាមួយទេសភាពនៃទីក្រុងភ្នំពេញ ។ ជាមួយនឹង Morgan EnMaison ដែលជាប្រភេទខុនដូទំនើបរចនាម៉ូតដ៏ប្រណីត បែបស៊ីវិល័យ សក្ដិសមបំផុត​សម្រាប់​គ្រួសារ​​តូចដែលចង់រស់នៅក្នុងបរិយាកាសប្រកបដោយផាសុខភាពដោយមានទាំង Sky Bar, អាងហែលទឹកលើអាកាស, ក្លឹបហាត់ប្រាណ ។ល។ ចាប់អារម្មណ៍គម្រោងនេះ !
ពេលជួបភ្ញៀវសាញច្រើន ! ប្រើយ័ន្ត៤នេះ ភ្ញៀវទម្លាក់លុយមិនចាំស្អែក
ពេលជួបភ្ញៀវសាញច្រើន ! ប្រើយ័ន្ត៤នេះ ភ្ញៀវទម្លាក់លុយមិនចាំស្អែក
August 4, 2022, 8:14 a.m.
ការ​បិទ​ការ​លក់​គឺជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​បុគ្គលិក ឬ​ភ្នាក់ងារ​លក់​អចលនទ្រព្យ ហើយ​ប្រសិនបើ​អ្នក​ពូកែ​អត់ទ្រាំ និង​មាន​យុទ្ធសាស្ត្រ​ល្អ​ក្នុង​ការ​បិទ​ការ​លក់​នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ ។ ប៉ុន្តែ​ការ​បិទ ការ​លក់​អចលនទ្រព្យ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ព្រោះ​វា​មាន​តម្លៃ​ថ្លៃ ដូច្នេះ​វា​ទាមទារ​ឱ្យ​បុគ្គលិក ឬ​ភ្នាក់ងារ​លក់​ត្រូវ​មាន​បច្ចេកទេស​បិទ​ការ​លក់ និង​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​នឹង​ត្រូវ​ប្រឈម​នៅ​ពេល​អតិថិជន​ឆ្លើយ​តប ។ប្រសិនបើ​អតិថិជន​របស់​លោក​អ្នក​និយាយ​ថា សុំ​គិត​មើល​សិន? តើ​អ្នក​នឹង​បិទ​ការ​លក់​នោះ​ដោយ​របៀប​ណា? ថ្ងៃនេះ Realestate.com.kh នឹង​នាំ​យក​បច្ចេកទេស​បិទ​ការ​លក់​ដែល​ពេញ​និយម​ទាំង​៤​ជា​ជំនួយ​សម្រាប់​លោក​អ្នក​ក្នុង​ការ​បិទ​ការ​លក់​ឱ្យ​បាន​ជោគជ័យ ៖ទី​១- បិទ​ឱ្យ​ចំ​ចំណុចក្តៅអ្វី​ទៅ​ជា​ការ «​បិទ​ឱ្យ​ចំ​ចំណុចក្តៅ​» របស់​អតិថិជន? ការ​បិទ​ឱ្យ​ចំ​ចំណុចក្តៅ ជា​ការ​លើកយក​ចំណុច​ពិសេស​របស់​គម្រោង​អចលនទ្រព្យ​ដែល​លោក​អ្នក​កំពុង​លក់​ឱ្យ​ចំ​ចំណុចក្តៅ​ដែល​អតិថិជន​ត្រូវការ​បំផុត ។ ហើយ​ក្នុង​នាម​លោក​អ្នក ជា​អ្នកលក់​ម្នាក់​ត្រូវ​តែ​ស្វែងរក​ចំណុចក្តៅ​របស់​អតិថិជន​ឱ្យ​បាន ហើយ​ត្រូវ​ចុច​ចំណុច​នោះ​ម្តង​ហើយ​ម្តងទៀត ដើម្បី​បង្កើន​ចំណង់​របស់​អតិថិជន​ឱ្យ​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង ។ទី​២- បិទ​មុំស្រួចបិទ​មុំស្រួច គឺជា​បច្ចេកទេស​ប្រើ​នៅ​ពេល​អតិថិជន​ចង់​ប្រើ​គម្រោង តែ​បែរជា​ស្វែងរក​ហេតុផល​ផ្សេង​ដែល​គាត់​មិន​អាច​ទិញ​បាន ។ ការ​ស្វែងរក​ហេតុផល​ពិតប្រាកដ​នៃ​ការ​បដិសេធ គឺជា​ចំណុច​សំខាន់​ក្នុង​ការ​លក់ ។ នៅ​ពេល​ដែល​អតិថិជន​របស់​លោក​អ្នក​លើក​ហេតុផល​មក​ថា «​ខ្ញុំ​ចង់បាន​ការ​បង់​ប្រចាំខែ​ដែល​ទាប​បំផុត​ ឬ​ខ្ញុំ​មិន​ទាន់​មាន​លុយ -​ល​-» ។ប្រសិនបើ​លោក​អ្នក​ចង់​ដឹង​ថា ការ​បដិសេធ​របស់​អតិថិជន​តាម​រយៈ​ការ​ផ្តល់​ចម្លើយ​ដូច​ខាងលើ លោក​អ្នក​អាច​សាកល្បង​សួរ​ថា «​ប្រសិនបើ​មានការ​បង់​ប្រចាំខែ​ទាប​ ឬ​ប្រសិនបើ​បង​មាន​លុយ​គ្រប់គ្រាន់ -​ល​-» តើ​បង​នឹង​ប្រើប្រាស់ ឬ​ទិញ​គម្រោង​នេះ​ឬទេ? បើ​គាត់​ឆ្លើយ «​បាទ​» ការ​បដិសេធ​នោះ​គឺ​ពិតប្រាកដ តែបើ​គាត់​ស្ទាក់ស្ទើរ ការ​បដិសេធ​នោះ​គឺ​មិន​ពិតប្រាកដ ឬ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ។ទី​៣- បិទ​ការ​សន្មតបិទ​ការ​សន្មត គឺជា​បច្ចេកទេស​ដែល​យើង​អាច​ប្រើប្រាស់​នៅ​ពេល​ដែល​អតិថិជន​និយាយ​ថា គាត់​មិន​មាន​លទ្ធភាព ។ នៅ​ពេល​ដែល​អតិថិជន​និយាយ​ដូច្នេះ យើង​អាច​ឆ្លើយ​តប​ទៅ​កាន់​គាត់​វិញ​ថា «​បង​កុំ​ទាន់​គិត​ពី​រឿង​លុយ សន្មត​ថា​បង​មាន​លុយ​គ្រាប់​គ្រាន់​ទៅ​ចុះ !» ។ នៅ​ពេល​នោះ​អតិថិជន​អាច​នឹង​ស្រែ​កថា «​ថ្លៃ​ណាស់​» ។ ត្រង់​ចំណុច​នេះ​វា​មិនមែន​ជា​កា​រប​ដិ​សេ​ដ​តម្លៃ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​សួរ​អំពី​មូលហេតុ​នៃ​តម្លៃ ។តម្លៃ​មិន​សំខាន់ តែ​អ្វី​ដែល​សំខាន់​គឺ​មូលហេតុ​នៃ​តម្លៃ ។ លោក​អ្នក​ត្រូវ​លើក​ហេតុផល និង​គុណសម្បត្តិ​របស់​គម្រោង​ដែល​ជា​ហេតុ​នាំ​ឱ្យ​តម្លៃ​កើនឡើង ឬ​ថ្លៃ ។ នៅ​ពេល​ដែល​អតិថិជន​បាន​យល់​អំពី​គុណ​តម្លៃ ពេល​នោះ​តម្លៃនឹង​លែង​ជា​បញ្ហា​ទៀត​ហើយ ។ទី​៤- ការ​បិទ​លក់​បន្ទាន់ការ​បិទ​លក់​បន្ទាន់ គឺជា​បច្ចេកទេស​ដែល​យើង​ប្រើ​ដើម្បី​បង្ខំ​ឱ្យ​អតិថិជន​ប្រើ ឬ​ទិញ​គម្រោង​របស់​យើង ។ វា​គឺជា​បច្ចេកទេស​បិទ​ការ​លក់​មួយ​ដែល​ត្រូវ​ឱ្យ​អតិថិជន​សម្រេចចិត្ត​ក្នុង​រយៈពេល​ខ្លី ។ ឧទាហរណ៍ ៖ គម្រោង​នេះ​ជិត​អស់ ឬ​ជិត​ផុត​ការ​ផ្តល់​ជូន​ពិសេស​ហើយ (​បើ​មាន​ប្រូ​ម៉ូ​សិន​) ។ ការ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង ឱកាស​នៃ​ការ​លក់​អាច​នឹង​កើត​មាន​ឡើង​កាន់តែ​ខ្ពស់ ។ ទោះជា​យ៉ាងណា​បច្ចេកទេស​មួយ​នេះ​មិន​ដូច​បច្ចេកទេស​បិទ​ផ្សេង​ៗ​ទៀត​ទេ លោក​អ្នក​គួរតែ​ប្រើ​ម្តងម្កាល​ចៀសវាង​ផ្តល់​សម្ពាធ​ខ្លាំង​ទៅ​កាន់​អតិថិជន ៕ កំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃមែនទេ? ចុចប៊ូតុងនេះយើងនឹងជួយអ្នក !អត្ថបទដោយ
ទិញ​ផ្ទះ​មុន​គម្រោង ! តើ​គួរ ឬ​មិន​គួរ?
ទិញ​ផ្ទះ​មុន​គម្រោង ! តើ​គួរ ឬ​មិន​គួរ?
July 26, 2022, 9:55 a.m.
អត្ថបទ​ណែនាំ ៖ ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​រីក​ដុះដាល​ជាមួយនឹង​យុទ្ធសាស្ត្រ​លក់​ថ្មី «​លក់​មុន​គម្រោង​» ។ ការ​លក់​មុន​គម្រោង​មាន​ន័យ​ថា ម្ចាស់​គម្រោង​ចាប់ផ្តើម​លក់​គម្រោង​លំនៅ​ឋាន​របស់​ពួក​គេ​មុន​ពេល​គម្រោង​ចាប់ផ្តើម​សាងសង់ ឬ​កំពុង​សាងសង់ ។អ្នកដែលមិនធ្លាប់មានបទពិសោធន៍ទិញផ្ទះកន្លងមក ពោលគឺបទពិសោធន៍ថ្មីថ្មោងក្នុងការទិញដើម្បីស្នាក់នៅ ឬវិនិយោគ គួរធ្វើការត្រិះរិះពិចារណា និងឈ្វេងយល់ពីហេតុផលមួយចំនួនសិន ដើម្បីចៀសវាងការខាតបង់ និងវិប្បដិសារីនៅថ្ងៃក្រោយ។ការ​ទិញ​ផ្ទះ ឬ​យូ​នី​ត​ខុន​ដូ​មុន​គម្រោង​អាច​មាន​គុណសម្បត្តិ ព្រោះ​អ្នក​អាច​ទទួល​បានការ​បញ្ចុះតម្លៃ អ្នក​អាច​ជ្រើសរើស​ផ្ទះ ឬ​យូ​នី​ត​នៅ​ក្នុង​គម្រោង​បាន​មុនគេ ហើយ​ថែម​ទាំង​អាច​កម្ម​ង់​យក​ការ​រចនា​ផ្ទះ ឬ​យូ​នី​ត​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​បាន​ទៀត​ផង ។ប៉ុន្តែ​ទន្ទឹមនឹងនោះ ការ​ទិញ​មុន​គម្រោង​ក៏​អាច​មាន​ហានិភ័យ​កើតឡើង​នៅ​ពេល​អនាគត​ដូច​គ្នា​សម្រាប់​អ្នកទិញ​មាន​ដូច​ជា ការ​សាងសង់​ជាប់​គាំង ឬ​ការ​លុប​ចោល​គម្រោង​តែ​ម្តង ។ ដើម្បី​ឱ្យ​អ្នក​អាច​ចៀស​ផុត​ពី​បញ្ហា​បែប​នេះ លោក​អ្នក​គួរ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ត្រួតពិនិត្យ​ឯកសារ​ផ្លូវច្បាប់​របស់​គម្រោង​ឱ្យ​បាន​ច្បាស់លាស់ មុន​ពេល​ទិញ​ផ្ទះ ឬ​ខុន​ដូ​ពី​គម្រោង​ណាមួយ ៕ចុចអាន ៖ មុនសម្រេចទិញផ្ទះមុនគម្រោងមើល៤ចំណុចនេះឱ្យច្បាស់ប្រយ័ត្នអស់លុយតែមិនឃើញផ្ទះ ចុចប៊ូតុងនេះយើងនឹងជួយស្វែករកផ្ទះជូនលោកអ្នក
គម្រោងកំពុងលេចធ្លោទាំង10ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ
គម្រោងកំពុងលេចធ្លោទាំង10ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ
July 26, 2022, 6:59 a.m.
ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​ៗ​ធ្វើ​ឱ្យ​មាន​កំណើន​ការ​អភិវឌ្ឍ​លំនៅ​ឋាន​កាន់តែ​ច្រើន​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តម្រូវការ​ជាក់ស្តែង ។ សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​លំនៅ​ឋាន​មាន​សន្ទុះ​ខ្លាំង​ទៅ​លើ​ប្រភេទ​គម្រោង​ផ្ទះ​បុរី និង​ខុន​ដូ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​គម្រោង​ផ្ទះ​បុរី​ដែល​កាន់តែ​ឃ្លាត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​ក្រុងភ្នំពេញ ។ខាងក្រោម​នេះ​ជា​ជម្រើស​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ដែល​កំពុង​លេចធ្លោ​ជាងគេ​ទាំង​១០​សម្រាប់​លោក​អ្នក​ដែល​កំពុង​ស្វែងរក​ខុន​ដូ​បែប​ប្រណីត ទាំង​ការ​រចនា ទេសភាព​ជុំវិញ សុវត្ថិភាព និង​តម្លៃ​សមរម្យ ៖10- គម្រោង The Peninsula Private Residences (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $15x,xxx)ការ​រស់នៅ​ជាមួយ​បទ​ពិសោធន៍​ថ្មី អម​ដោយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទីក្រុង និង​សេវាកម្ម​រួម​ជាមួយ ការ​កំសាន្ត​ជា​ច្រើន​មាន​ដូច​ជា ៖ កន្លែង​ហាត់ប្រាណ សូ​ណា សួនច្បារ និង​អាង​ហែល​ទឹក ។ កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់​លំនៅ​ឋាន​គម្រោង​មាន​ចំណតរថយន្ត ៥ ជាន់ ដែល​ជា ចំណត​ស្វ័យប្រវត្តិ ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម9- គម្រោង R&F City (​ទីតាំង ៖ ផ្លូវ​60​ម៉ែត្រ​, តម្លៃ​ចាប់ពី $10x,xxx)R&F City គឺជា​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ថ្មី​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌមានជ័យ ផ្នែក​ខាងត្បូង នៃ​ក្រុងភ្នំពេញ​។ តំបន់​ជុំវិញ​គម្រោង​នេះ​គឺ​កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​តំបន់​លំនៅ​ឋាន និង ពាណិជ្ជកម្ម ជាមួយនឹង​ការ​អភិវឌ្ឍ​អគារ​ខ្ពស់​ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រណីត​មួយ​ចំនួន រួម​ទាំង​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន​សែន (​ផ្លូវ​60​ម៉ែត្រ​), មហាវិថី​ព្រះ​មុនី​វង្ស​ដែល​ជា​មហាវិថី​សំខាន់ និង​អម​ទៅ​ដោយ​ស្ថានទូត​នានា​ក៏​ស្ថិត​នៅ​ក្បែរ​មួយ​នេះ​ផង​ដែរ ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម8- គម្រោង Time Square 306 (​ទីតាំង ៖ បឹង​កេងកង​១, តម្លៃ​ចាប់ពី $9x,xxx)គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សហគមន៍​ដ៏​មាន​សក្ដានុពល​មួយ ដែល​ស្ថិត​នៅ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​គម្រោង​ខុន​ដូ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ជាមួយនឹង​សហគ្រាស​ចម្រុះ​ជាតិ​សាសន៍ និង​ហាង​តូច​ធំ​ជា​ច្រើន ។ Time Square 306 ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​រស់នៅ​លំដាប់​ខ្ពស់ និង​ការ​រស់នៅ​បែប​ទំនើប ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម7- គម្រោង Morgan EnMaison | Smart Loft (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $8x,xxx)គម្រោង​នេះ​នៅ​ជាប់​នឹង​មាត់ទន្លេ​មេគង្គ ដែល​ស្ថិត​នៅ​កណ្ដាល​រាជធានី ហើយ​ក៏​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​លោក​អ្នក​អាច​ទស្សនា​ដង​ទន្លេមេគង្គ​រួម​ជាមួយ​ទេសភាព​នៃ​ទីក្រុង​ភ្នំពេញ ។ ជាមួយនឹង Morgan EnMaison SMART LOFT ដែល​ជា​ប្រភេទ​ខុន​ដូ​ទំនើប​មាន​ឡៅតឿ រចនា​ម៉ូត​ដ៏​ប្រណីត បែប​ស៊ី​វិ​ល័យ សក្ដិ​សម​បំផុត​សម្រាប់​គ្រួសារ​តូច​ដែល​ចង់​រស់នៅ​ក្នុង​បរិយាកាស​ប្រកបដោយ​ផា​សុខភាព ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម6- គម្រោង Orkide The Royal Condominium (​ទីតាំង ៖ ផ្លូវ​2004, តម្លៃ​ចាប់ពី $7x,xxx)គម្រោង​នេះ​កំពុង​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម5- គម្រោង Parc 21 Residence (​ទីតាំង ៖ បឹង​ត្របែក​, តម្លៃ​ចាប់ពី $7x,xxx)គម្រោង ផាក ២១ រេ​ស៊ី​ឌិន កំពុង​ទទួល​បានការ​គាំទ្រ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ស្វែងរក​លំនៅ​ឋាន​បែប​ប្រណីត ដោយសារ​តែ​គម្រោង​នេះ​មាន​ទីតាំង​ដ៏​ល្អ និង​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ដ៏​ច្រើន ដោយ​មាន​ចម្ងាយ​ត្រឹម​១០​នាទី​ប៉ុណ្ណោះ​ពី​ផ្សារ​ទំនើប​ដ៏​ល្បីឈ្មោះ​ជា​ច្រើនក្នុង​រាជធានី​ភ្នំពេញ មាន​ដូច​ជា​ផ្សារ AEON 1, The Bridge Shopping Mall និង ផ្សារ​ទំនិញ​រួច​ពន្ធ ក្រោម​ដី​ក្នុង​អគារ Naga World ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម4- គម្រោង Vue Aston (​ទីតាំង ៖ ច្បា​អំពៅ​, តម្លៃ​ចាប់ពី $7x,xxx)Vue Aston ខុន​ដូ​ថ្មី​ទំនើប​បែប​ស៊ី​វី​ល័យ ស្ថិត​ក្បែរ​កោះ​ពេជ្រ ទេសភាព​មាត់ទន្លេ ទីតាំង​នៅ​លើ​កោះន​រា​ណ៍​ក្បែរ​កោះ​ពេជ្រ ដែល​ជា​តំបន់​ពាណិជ្ជកម្ម សំបូរ​ទៅ​ដោយ ភោជនីយដ្ឋាន ហាង​កាហ្វេ សាលារៀន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្ថានទូត ផ្សេង​ៗ...​។​ល​។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម3- គម្រោង WorldBridge Sport Village (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $6x,xxx)មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​យ៉ាង​សម្បូរ​បែប​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ ស្ពាន ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ មន្ទីរពេទ្យ សាលារៀន​ជាតិ និង​អន្តរជាតិ ក្លឹ​ប​ហាត់ប្រាណ កន្លែង​វាយ​កូន​ហ្គោ​ល​លំដាប់​ផ្កាយ​៥ និង ផ្សេង​ៗ​ទៀត​។ គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម និង លំនៅ​ឋាន​ដ៏​ធំ​ស្កឹមស្កៃ​ទំនើប​ដំបូង​គេ​បង្អស់​មួយ​នេះ​នឹង​ផុស​រូបរាង​ឡើង​នៅ​ក្នុង​ទីក្រុង​នាគ​សម្តេច​តេ​ជោ​សែន ភាគ​ខាងជើង​រាជធានី​ភ្នំពេញ និង​ត្រៀម​សម្រាប់​ការ​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម2- គម្រោង One 70 Condo (​ទីតាំង ៖ ដូនពេញ​, តម្លៃ​ចាប់ពី $5x,xxx)ជា​ខុន​ដូ​ឯកជន​ដ៏​ប្រណីត​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ ដែល​ជា​តំបន់​ដែល​មាន​ភាព​រុងរឿង​បំផុត​លើ​មហាវិថី​ព្រះ​មុនី​វង្ស ។ គម្រោង One 70 Condo នេះ​ស្ថិត​នៅ​ជិត​ផ្សារ​ទំនើប​, អាហារ​ដ្ឋា​ន​, មជ្ឈមណ្ឌល​កំសាន្ត និង​កីឡា ដោយ​គ្រាន់តែ​ចំណាយពេល​ត្រឹមតែ 5 នាទី​ប៉ុណ្ណោះ ជាមួយនឹង EDEN GARDEN មជ្ឈមណ្ឌល​ផ្សារ​ទំនើប ផ្សារ​ទំនើប ជីប​ម៉ុង រោងកុន LEGEND និង PPCC ទីលាន​វាយ​កូន​ហ្គោ​ល​។ ចាប់អារម្មណ៍ចង់ដឹងបន្ថែម1- គម្រោង Residence H Sen Sok (​ទីតាំង ៖ សែន​សុខ​, តម្លៃ​ចាប់ពី $4x,xxx)គម្រោង​នេះ​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌ​សែន​សុខ ដែល​ជា​តំបន់​ដែល​មាន​សក្តានុពល​ខ្លាំង និង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ថែម​ទាំង​នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តំបន់​ពាណិជ្ជកម្ម និង​អាជីវកម្ម​សំខាន់​ៗ​ផ្សេង​ៗ​ទៀត ៕ ចាប់អារម្មណ៍ចង់ដឹងបន្ថែម
មាន​លុយ​ល្មម​ៗ​ចង់​រស់នៅ​កណ្តាល​ក្រុង​អាច​ពិចារណា​មើល​គម្រោង​ទាំង​៤​នេះ
មាន​លុយ​ល្មម​ៗ​ចង់​រស់នៅ​កណ្តាល​ក្រុង​អាច​ពិចារណា​មើល​គម្រោង​ទាំង​៤​នេះ
July 22, 2022, 7:41 a.m.
ទន្ទឹមនឹងការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យដែលកំពុងមានសន្ទុះកាន់តែ​ខ្លាំងឡើងៗធ្វើឱ្យមានកំណើនការអភិវឌ្ឍលំនៅឋានកាន់តែច្រើនដើម្បីផ្គត់ផ្គង់សម្រាប់តម្រូវការជាក់ស្តែង ។ សម្រាប់ការអភិវឌ្ឍផ្នែកលំនៅឋានមានសន្ទុះខ្លាំងទៅលើប្រភេទគម្រោងផ្ទះបុរី និងខុនដូ ប៉ុន្តែអ្វីដែលគួរឱ្យកត់​សម្គាល់នោះគឺគម្រោងផ្ទះបុរីដែលកាន់តែឃ្លាតកាន់តែឆ្ងាយទៅៗពីក្រុងភ្នំពេញ ។ដូច្នេះជម្រើសដែលល្អបំផុត​សម្រាប់ការរស់ក្នុងទីក្រុងភ្នំពេញគឺការរស់នៅខុនដូ ដែលមានតម្លៃប្រហាក់ប្រហែលទៅ​នឹង​គម្រោង​ផ្ទះបុរី តែផ្តល់អត្ថប្រយោជន៍បានច្រើនជាងផ្ទះបុរីដែលនៅឆ្ងាយក្រុង ។ ​​​​​​​​​​​​​តើគម្រោងខុនដូណាខ្លះដែល​មាន​ទីតាំង​ស្ថិត​នៅ​កណ្តាលក្រុង ហើយមានតម្លៃសមរម្យ? តោះមកមើល​គម្រោង​ទាំង​នោះជា​មួយ Realestate.com.kh ទាំងអស់គ្នា ៖គម្រោង Parc 21 Residence (ទីតាំង ៖ បឹងត្របែក, តម្លៃចាប់ពី $7x,xxx, មានបង់រម្លស់) គម្រោង Parc 21 Residence កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់អ្នកស្វែង​រកលំនៅឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយ​សក្ដានុពល​ដ៏ច្រើន ដោយមានចម្ងាយត្រឹម១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើនក្នុងរាជធានីភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និង ផ្សារទំនិញរួចពន្ធ ក្រោមដីក្នុងអគារ Naga World ។  ចាប់អារម្មណ៍ចង់ដឹងបន្ថែមគម្រោង Morgan EnMaison (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី $8x,xxx, មានបង់រម្លស់)គម្រោងនេះនៅជាប់នឹងមាត់ទន្លេមេគង្គ ដែលស្ថិតនៅកណ្ដាលរាជធានី ហើយក៏ជាគម្រោងដំបូងគេបង្អស់​នៅកម្ពុជា​ដែលលោកអ្នកអាចទស្សនាដងទន្លេមេគង្គរួមជាមួយទេសភាពនៃទីក្រុងភ្នំពេញ ។ ជាមួយនឹង Morgan EnMaison SMART LOFT ដែលជាប្រភេទខុនដូទំនើបមានឡៅតឿ រចនាម៉ូតដ៏ប្រណីត បែបស៊ីវិល័យ សក្ដិសមបំផុត​សម្រាប់​គ្រួសារ​​តូចដែលចង់រស់នៅក្នុងបរិយាកាសប្រកបដោយផាសុកភាព ។ ចាប់អារម្មណ៍ចង់ដឹងបន្ថែមគម្រោង Vue Aston (ទីតាំង ៖ ច្បាអំពៅ, តម្លៃចាប់ពី $7x,xxx, មានបង់រម្លស់)Vue Aston ខុនដូថ្មីទំនើបបែបស៊ីវីល័យ ស្ថិតក្បែរកោះពេជ្រ ទេសភាពមាត់ទន្លេ ទីតាំងនៅលើ​កោះ​នរាណ៍​​ក្បែរកោះពេជ្រ ដែលជាតំបន់ពាណិជ្ជកម្ម សំបូរទៅដោយ ភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថានទូត ផ្សេងៗ...។ល។ ចាប់អារម្មណ៍ចង់ដឹងបន្ថែមគម្រោង Orkide The Royal Condominium (ទីតាំង ៖ ផ្លូវ2004, តម្លៃចាប់ពី $7x,xxx, មានបង់រម្លស់)គម្រោងនេះកំពុងមានភាពលេចធ្លោយ៉ាងខ្លាំង ដោយស្ថិតនៅតាមបណ្តោយផ្លូវ2004 ក្បែរសាលាអន្តរជាតិ Northbridge តែម្តង ។ បង់មុខត្រឹមតែ 10% លោកអ្នកអាចកាន់សោចូលរស់នៅបានតែម្តង និងក្លាយជាម្ចាស់ខុនដូប្រណីត Orkide The Royal Condominium ភ្លាមៗតែម្តង ។ ក្នុងនោះមានទាំង​ការបញ្ចុះ​តម្លៃថែម​ជូនជាពិសេស និងអាចបង់រម្លស់ជាមួយធនាគារបានថែមទៀតផង ៕ ចាប់អារម្មណ៍ចង់ដឹងបន្ថែម ចុចប៊ូតុងនេះ ! ដើម្បីស្វែងរកទិញ-លក់ ឬជួលអចលនទ្រព្យ
គាស់​មក​អស់ហើយ ! ខណៈ​បុរី​រសាត់​ឆ្ងាយ​ក្រុង ចង់​រស់នៅ​ខុន​ដូ​គួរ​មើល​ចំណុច​ទាំងនេះ
គាស់​មក​អស់ហើយ ! ខណៈ​បុរី​រសាត់​ឆ្ងាយ​ក្រុង ចង់​រស់នៅ​ខុន​ដូ​គួរ​មើល​ចំណុច​ទាំងនេះ
July 19, 2022, 4:22 a.m.
សព្វថ្ងៃ​យើង​អាច​មើលឃើញ​ជាក់ស្តែង​អំពី​ការ​វិវឌ្ឍន៍​ខ្លួន​របស់​គម្រោង​ខុន​ដូ ដោយសារ​តែ​វិស័យ​អចលនទ្រព្យ​កាន់តែ​រីក​ធំធាត់ ស្រប​ពេល​ប្រទេស​កម្ពុជា​កាន់តែមាន​ទំនើប​កម្ម​ជា​បន្តបន្ទាប់ ពោល​ការ​វិនិយោគ​លើ​ខុន​ដូ​អាច​នឹង​ទទួល​បាន​នូវ​ប្រាក់​ចំណូល​ប្រចាំខែ​ខ្ពស់ ហើយ​តម្លៃ​ជួល​របស់​ខុន​ដូ​អាច​បាន​ផល​ចំណេញ​រហូត​ដល់​១២%​ក្នុង​១​ឆ្នាំ​ដែល​ជា​អត្រា​ខ្ពស់​បើ​ធៀប​ការ​ជួល​ផ្ទះ​បុរី ។ ដោយឡែក​ចំពោះ​ការ​រស់នៅ​ខុន​ដូ​វិញ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ជាង​ការ​រស់នៅ​គម្រោង​ផ្ទះ​បុរី​ដូច​ជា ៖ទី​1- សន្សំ​សំចៃ​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​បំពេញការងារ (​ទីតាំង​ស្ថិត​នៅ​កណ្តាល​ក្រុង​ស្រាប់ ខុស​ពី​បុរី​ដែល​នៅ​ឆ្ងាយ​ពី​ក្រុង​)ទី​2- ស្ទីល​រស់នៅ​បែប​ទំនើប​ប្រកបដោយ​ឯកជន​ភាព (​ខុន​ដូ​ផ្តល់​នូវ​សេរីភាព និង​ភាព​ស្ងប់ស្ងាត់ ខុស​ពី​បុរី​ដែល​រស់នៅ​បែប​សហគមន៍​)ទី​3- ផ្តល់​សុវត្ថិភាព​ខ្ពស់ (​ខុន​ដូ​តែងតែមាន​សន្តិសុខ​ការពារ​២៤​ម៉ោង ខុស​ឆ្ងាយ​ពី​បុរី​ដែល​តែងតែ​មានការ​គាស់​ផ្ទះ​ជា​រឿយ​ៗ)ទី​4- ងាយស្រួល​ក្នុង​ការ​ចូល​នៅ (​ខុន​ដូ​ខុស​ប្លែក​ពី​ផ្ទះ​បុរី​នានា ដោយសារ​ខុន​ដូ​ភាគច្រើន​ត្រូវ​បាន​ម្ចាស់​គម្រោង​បាន​ធ្វើការ​តុបតែង​គ្រឿង​សង្ហា​រឹម​សំខាន់​ៗ​សម្រាប់​ឱ្យ​ប្រើប្រាស់​រួច​ជា​ស្រេចស្រាប់​ទៅ​ហើយ ដូច្នេះ​អតិថិជន​គ្រាន់តែ​រើ​ខោ​អាច​អាច​ចូល​ទៅ​រស់នៅ​បាន​តែ​ម្ដង​) ។ទី​5-​រស់នៅ​ជាមួយ​ជីវិត​បែប​ស៊ី​វិ​ល័យ (​ការ​រស់នៅ​ខុន​ដូ​ផ្តល់​ទាំង​ភាព​ទាន់សម័យ ស៊ី​វិ​ល័យ និង​ឯកជន​ភាព​ជាង​ការ​រស់នៅ​តាម​បុរី ឬ​ផ្ទះល្វែង​នានា​)ទី​6- មិន​ពិបាក​សម្អាត​ខុន​ដូ (​ខុន​ដូ​មាន​ទីធ្លា​តូច​ល្មម ហើយ​យូ​នី​តនៃ​ខុន​ដូ​ទៀត​សោត​ក៏​ងាយស្រួល​ក្នុង​ការ​សម្អាត ថែទាំ ដូច្នេះ​អ្នក​ដែល​រស់នៅ​ខុន​ដូ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ច្រើន​ក្នុង​ការ​សម្អាត​នោះ​ទេ​)ទី​7- ទទួល​បានការ​យកចិត្តទុកដាក់​ពី​ម្ចាស់​គម្រោង (​ម្ចាស់​គម្រោង​ដែល​ជា​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​តែងតែ​យកចិត្តទុកដាក់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ទិញ​យូ​នី​ត​ខុន​ដូរ​បស់​ពួក​គេ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ផាសុកភាព​ខ្ពស់​គ្រប់​អតិថិជន​ដែល​រស់នៅ​ខុន​ដូ ដែល​នេះ​ខុន​ពី​ការ​រស់នៅ​តាម​បុរី​នានា​ដែល​មានការ​ថែទាំ​ត្រឹម​១​ឬ​២​ឆ្នាំ​)ទី​8- អត្រា​ចំណេញ (​ខុន​ដូ​ក្រៅពី​លក់​បន្ត​នៅ​តម្លៃ​ដែល​ខ្ពស់​ហើយ​នោះ លោក​អ្នក​នៅ​អាច​យក​វា​ជួល​យក​ចំណូល​ប្រចាំខែ​បាន​ទៀត​ផង​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​)តើ​គួរ​ជ្រើសរើស​គម្រោង​ខុន​ដូ​ណា​ដែល​ល្អ​សក្តិ​សម​ទាំង​សម្រាប់​ការ​រស់នៅ និង​វិនិយោគ?5)- គម្រោង​ខុន​ដូ Morgan EnMaisonមាន​ទីតាំង​ស្ថិត​នៅ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​មាន​តម្លៃ​ចាប់ពី $8x,xxx អាច​រស់នៅ និង​ទស្សនា​ទិដ្ឋភាព​មាត់ទន្លេ​បាន​យ៉ាង​ច្បាស់ ថែម​ទាំង​មាន​គម្រោង OCIC New City, ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, សណ្ឋាគារ​សុខា​, សាកលវិទ្យាល័យ​ន័​រ​តុ​ន​, សួន​សា​ហ្វា​រី​, សួន​ទឹក Garden City Waterpark និង​ផ្សារ​ទំនើប​អ៊ី​អន ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម4)- គម្រោង​ខុន​ដូ Orkide The Royal Condominiumគម្រោង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​2004 សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​ហើយ ។ គម្រោង អ័​រ​គី​ដេ ដឹ​រ៉ូ​យ៉ា​ល​ខុន​ដូ​មី​នី​ម ផ្តល់​ជូន​គ្រប់យ៉ាង​ដែល​លោក​អ្នក​ត្រូវការ ដោយ​គ្រាន់តែ​បង់​មុន​10%​លោក​អ្នក​អាច​រើ​ខោអាវ​ចូល​នៅ​បាន​ភ្លាម​ជាមួយ​តម្លៃ​ចាប់ពី $7x,xxx តែ​ប៉ុណ្ណោះ ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម 3)- គម្រោង Phnom Penh Galaxy Gardenគម្រោង Phnom Penh Galaxy Garden នេះ​មាន​តម្លៃ​ចាប់ពី $7x,xxx ហើយ​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​2 និង​ផ្សារ​ម៉ា​ក្រូ ដែល​ជា​ផ្សារ​ទំនើប​បោះ​ដុំ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ គម្រោង​នេះ​ត្រូវ​បាន​រចនា​ឡើងជា​សួនច្បារ​លើ​អាកាស​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​, ផ្សារ​ទំនើប​ក្រោម​ដី ដែល​មាន​ដាក់​តាំង​លក់​នូវ​ទំនិញ​ល្បី​ៗ​ជា​ច្រើន​, ស្កា​យ​បារ​ដែល​អាច​លំហែ​អារម្មណ៍ និង​ស្ពាន​កញ្ចក់​លើ​អាកាស​ផង​ដែរ ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម 2)- គម្រោង​ខុន​ដូ WorldBridge Sport Villageគម្រោង​នេះ​មានតម្លៃចាប់ពី $6x,xxx សាងសង់​ឡើង​ក្បែរ​នឹង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា SEAGAME 2023 ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​យ៉ាង​សម្បូរ​បែប​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ ស្ពាន ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ មន្ទីរពេទ្យ សាលារៀន​ជាតិ និង​អន្តរជាតិ ក្លឹ​ប​ហាត់ប្រាណ កន្លែង​វាយ​កូន​ហ្គោ​ល​លំដាប់​ផ្កាយ​៥ និង​កន្លែង​ផ្សេង​ៗ​ទៀត ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម 1)- គម្រោង​ខុន​ដូ Residence H Sen Sokតម្លៃ​ចាប់ពី $4x,xxx តែ​ប៉ុណ្ណោះ​ដោយ​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​សាងសង់​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍​ដែល​មានបទពិសោធន៍​ល្អ ជាមួយនឹង​ការ​ជួល​ត្រឡប់​ជាមួយ​អត្រា​ចំណេញ​ខ្ពស់ ។ ចាប់អារម្មណ៍​ចង់​ដឹង​បន្ថែម