+855 92 92 1000
Logo

Realestate.com.khTV

ការិយាល័យរួមទទួលបានភាពពេញនិយមនៅកម្ពុជា
ការិយាល័យរួមទទួលបានភាពពេញនិយមនៅកម្ពុជា
June 6, 2022, 5:04 p.m.
Realestate.com.khTV
បរិបទនៃប្រភេទការិយាល័យធ្វើការរួមគ្នាជាគំនិតថ្មីដែលបានចូលមកកម្ពុជាក្នុងរយៈពេលខ្លីមួយហើយទីបំផុតបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងដោយវាបានបំពេញទៅតាមតម្រូវការនៃការជួលកន្លែងធ្វើការងារក្នុងរយៈពេលខ្លីនៅក្នុងប្រទេស។ ភាគច្រើននៃការិយាល័យរួមគឺជាក្រុមហ៊ុនបរទេសដែលទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងត្រឹមតែក្នុងរយៈពេលពីរបីឆ្នាំកន្លងមក។ កន្លែងធ្វើការរួមគ្នាទាំងនោះបានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមបុគ្គលម្នាក់ៗ ឬសហគ្រិន អ្នកចាប់ផ្ដើមអាជីវកម្មថ្មី និងអាជីវកម្មខ្នាតតូច។ ការិយាល័យរួមគឺជានិន្នាការថ្មីនាំទៅដល់បរិស្ថានការងាររួមគ្នាមួយ ជាធម្មតាស្រដៀងគ្នាទៅនឹងការិយាល័យដែរ។ តែមិនដូចការិយាល័យធម្មតាទេ ដោយសារការិយាល័យរួមទាំងនេះជាធម្មតាគឺមិនត្រូវបានកាន់កាប់ដោយអង្គការ ឬក្រុមហ៊ុនតែមួយនោះទេ។ ប្រភេទការិយាល័យរួមនេះបានរីកចម្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការិយាល័យរួមមួយចំនួននៅក្នុងទីក្រុងភ្នំពេញមានដូចជា៖ Impact Hub Phnom Penh, Small world, Colap​ និងផ្សេងៗទៀត។ ជាមួួយគ្នានេះខេត្តសៀមរាបក៏មានការិយាល័យរួមដូចជា៖ The 1961 Co-working & Art Space និង Angkor Hub. ទោះបីជាការិយាល័យរួមនៅតែជាគំនិតថ្មីនៅកម្ពុជា ដែលទើបចាប់ផ្តើមឡើងនៅឆ្នាំ ២០១៥ អ្នកស្រី Olivia Hough ប្រធានប្រតិបត្តិការ​នៅការិយាល័យរួម Impact Hub បានបញ្ចាក់ថាការិយាល័យរួមទទួលបានការពេញនិយមខ្លាំងក្នុងរយៈពេល២ឆ្នាំមកនេះ​។ អ្នកស្រីនិយាយថា “យើងបានពង្រីកធំជាងមុនបីដង។ វាទំនងជាបន្តកើនឡើងថែមទៀតនៅពេលដែលអាជីវកម្មថ្មីៗបន្តកើនឡើងនៅក្នុងប្រទេសកម្ពុជា។ យើងចង់គាំទ្រ​និងជម្រុញឲ្យប្រជាជនកម្ពុជាចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគាត់។  អ្នកស្រី Olivia ពន្យល់ទៀតថាការិយាល័យរួមគឺជាកន្លែងធ្វើការដែលមានភាពធំទូលាយមិនមានជញ្ជាំង ដែលនរណាក៏អាចចូលរួមបាន។ កន្លែងធ្វើការងាររួមគ្នានៃសហគមន៍របស់យើងនៅ Impact Hub ត្រូវបានបង្កើតឡើងសម្រាប់ អ្នកធ្វើការងារផ្នែកបច្ចេកវិទ្យា អ្នកស្រាវជ្រាវបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល សហគ្រិន អ្នកធ្វើការឯករាជ្យ ឬអ្នកនិពន្ធជាដើម។ ការិយាល័យរួមគឺជាសេវាកម្មថ្មីដែលអ្នកអាចធ្វើការនៅក្នុងបរិស្ថានស្ងប់ស្ងាត់មានអ៊ិនធើណិតល្បឿនលឿនហើយក៏ជាកន្លែងល្អបំផុតក្នុងការបង្កើតបណ្តាញទំនាក់ទំនង និងជួបមនុស្សថ្មីៗ។ រួមជាមួយគ្នានេះដែរ លោក ហម គីមហួន ជានាយកផ្នែកបណ្តុះបណ្តាលនៅ Wecreate Cambodia​ បាននិយាយថា “ថ្វីបើជាបរិបទថ្មីមួយ តែការិយាល័យរួមគឺជាការិយាល័យសម្រាប់អ្នកគ្រប់គ្នាដែលកំពុងធ្វើការនៅឆ្ងាយពីកន្លែងការងារជាការងារផ្ទាល់ខ្លួន ឬការងារជាក្រុមតូចមួយ។ ការិយាល័យរួមផ្តល់ជូននូវលក្ខណៈពិសេស និងភាពបត់បែនដែលក្នុងនោះមានដូចជាវគ្គបណ្តុះបណ្តាល ទំនាក់ទំនងហើយក៏ជាកន្លែងមួយដែលបើកទូលាយសម្រាប់ការពិភាក្សាគ្នា។  ជាក់ស្តែង ការិយាល័យរួមនៅកម្ពុជាបានផ្តល់ជូននូវឱកាសដ៏ល្អក្នុងការជួបមនុស្សមកពីវិស័យផ្សេងគ្នាឲ្យពួកគេបានជួបគ្នារៀនពីគ្នាទៅវិញទៅមក ក៏ដូចជាផ្លាស់ប្តូរនូវគំនិតអាជីវកម្មខុសគ្នាឲ្យគ្នាទៅវិញទៅមក។  ខេត្តសៀមរាបជាខេត្តដែលប្រជុំដោយជនបរទេសចម្រុះគ្នាបានផ្តល់ឱកាសដ៏ប្រសើរសម្រាប់ការិយាល័យរួម ជាមួយនឹងការជម្រុញលើកទឹកចិត្តច្រើន។ លោក Loven Ramos ជានាយកគ្រប់គ្រងនៅ The 1961 Co-working and Art Space នៅខេត្តសៀមរាបបាននិយាយថា “កម្ពុជាមានទីផ្សារដ៏មានសក្តានុពលសម្រាប់ប្រភេទការិយាល័យរួមនេះ ហើយខេត្តសៀមរាបគឺជាទីផ្សារធំទីពីរបន្ទាប់ពីទីក្រុងភ្នំពេញដោយសារតែខេត្តនេះប្រមូលផ្តុំដោយភ្ញៀវទេសចរណ៍ ជនបរទេស និងយុវជនជាច្រើននៅក្នុងតំបន់។ ហើយជាមួយនឹងការិយាល័យរួមរ​បស់  The 1961 សមាជិកអាចទទួលបានសេវាកម្មពិសេសជាច្រើនដូចជា បន្ទប់ប្រជុំបន្ទ​ប់ប្រជុំភ្ជា​ប់ជាមួយប្រព័ន្ធស្កាយ និងបន្ទប់រួមធំ ទូលាយ និងបន្ទប់ផ្សេងៗដែលអាចប្រើប្រាស់បានតាមតម្រូវការ។  លោក Loven​ បានបន្ថែមថា The 1961 បានប្រែក្លាយមកពីសណ្ឋាគារនៅឆ្នាំ២០១៤។ ការផ្លាស់ប្តូរនេះគឺដោយសារតែមើលឃើញពីសក្ដានុពលនៅក្នុងតំបន់​ ហើយមើលឃើញថាយុវជនមានគំនិតអាជីវកម្មជាច្រើន ប៉ុន្តែពួកគេមានធនធានមិនគ្រប់គ្រាន់ទាក់ទងទៅនឹងតម្រូវការការិយាល័យ ហើយការិយាល័យជួលមានតម្លៃថ្លៃ។  ទាក់ទងនឹងតម្លៃជួលការិយាល័យរួម អ្នកស្រី Olivia និយាយថា “សម្រាប់សមាជិកពេញម៉ោងមានតម្លៃ៦០ដុល្លារក្នុងមួយខែ ហើយសមាជិកមិនពេញម៉ោង (ជួល៣​ដងក្នុងមួយសប្តាហ៍) មានតម្លៃ៣៥​ដុល្លារ។ សមាជិកក៏អាចជ្រើសរើសយកប្រភេទតុអង្គុយផ្ទាល់ខ្លួនជាមួយកូនសោរក្នុងតម្លៃ១៥០ដុល្លារ។  រីឯលោក Loven​ បាននិយាយថាតម្លៃគឺអាស្រ័យលើតម្រូវការរបស់សមាជិកប្រសិនបើសមាជិកជួលក្នុង១ថ្ងៃគឺមានតម្លៃ៥ដុល្លារ១០​ដុល្លារសម្រាប់រយៈពេល៣​​ថ្ងៃ២០​ដុល្លារសម្រាប់មួយសប្តាហ៍ និង១០០​ដុល្លារសម្រាប់ការជួលមួយខែ។ នេះជាតម្លៃសម្រាប់រដូវកាលដែលមានសមាជិកតិចតែសម្រាប់រដូវដែលមានសមាជិកច្រើនវិញតម្លៃក៏កើនឡើងខ្ពស់ជាងនេះដែរ។ ទោះបីជាយ៉ាងណា តម្លៃនៃការជួល នេះនៅតែទាបជាងធ្វើការនៅក្នុងការិយាល័យផ្ទាល់ខ្លួន ឬក៏នៅហាងកាហ្វេដែលមិនមានអ៊ីនធើណិតប្រើងាយស្រួល និងបរិយាកាសល្អបែបនេះឡើយ។  លោក Loven បានបន្ថែមទៀតថាការិយាល័យរួមគឺមិនបានចូលរួមក្នុងវិស័យអចលនទ្រព្យ ១០០%​នោះទេ ប៉ុន្តែវាជាកន្លែងដែលគេអាចរៀបចំអាជីវកម្មរបស់គេមុនពេលពួកគេមានភាពរួចរាល់ក្នុងការកាន់កាប់នូវអគារការិយាល័យជាក់លាក់សម្រាប់បង្កើតជាក្រុមហ៊ុន។  ដូច្នេះការិយាល័យរួមបានជួយរៀបចំ និងសម្រួលដល់ទីផ្សារអចលនទ្រព្យឲ្យក្លាយទៅជាអាជីវកម្មមួយពិតប្រាកដនៅពេលបន្ទាប់។  ការិយាល័យរួមមិនត្រឹមតែជាប្រភេទការិយាល័យដែលសម្រាប់តែធ្វើការរួមគ្នាប៉ុណ្ណោះទេ វាក៏ជាសហគមន៍ថ្មីមួយនៃសហគ្រិន និងអ្នកធ្វើអាជីវកម្មក្មេងៗជាច្រើនទៀត។ នេះជាឱកាសដ៏ល្អក្នុងការរៀនសូត្រ និងបង្កើតទំនាក់ទំនងជាមួយគ្នា។ ដោយសារតែប្រភេទអាជីវកម្មថ្មីៗទំនងជានៅតែកើតមានច្រើនយើងរំពឹងថាវិស័យការិយាល័យរួមនៅតែបន្តពរីកចម្រើនទៅមុខបន្ថែមទៀត។  ស្វែងរកការិយាល័យសម្រាប់ជួលក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
សណា្ឋគារ LUMIERE HOTEL ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន
សណា្ឋគារ LUMIERE HOTEL ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន
June 6, 2022, 5:04 p.m.
Realestate.com.khTV
ស្ថិតនៅលើដងវិថីសម្តេចមង្គលអែម ផ្លូវលេខ​២២៨ កែងនឹងផ្លូវ៥៥ ស្ថិតនៅក្នុងខណ្ឌដូនពេញនៃរាជធានីភ្នំពេញ យើងឃើញមានអគារស្រស់ស្អាតនិងប្លែកដាច់គេរំលេចឡើងនូវឈ្មោះថា LUMIERE HOTEL ជាសណ្ឋាគារលំដាប់ផ្កាយបួនមានកម្ពស់១៦ជាន់។ ទោះបីជាសណ្ឋាគារនេះវិនិយោគដោយវិនិយោគិនសិង្ហបុរីក៏ដោយអគារដ៏ស្រស់ស្អាតនេះគឺត្រូវបានរចនានិងសាងសង់ឡើងដោយក្រុមហ៊ុនខ្មែរសុធសាធ។ ក្រុមហ៊ុនខ្មែរដែលម៉ៅការសាងសង់សណ្ឋាគារដ៏ប្រណិតនេះមានឈ្មោះថា សោម៉ា ខនស្រ្តាក់សិន & ឌីវេឡុបមេន (SOMA Construction & Development Co., Ltd.) ។ ការសាងសង់សណ្ឋាគារនេះមានសភាពលឿនខ្លាំងនិងគួរឲ្យកត់សម្គាល់ពោលគឺចាប់ផ្តើមសាងសង់នៅខែ​ សីហា ឆ្នាំ ២០១៥ និងបញ្ចប់ជាស្ថាពរនៅខែ មករា ឆ្នាំ២០១៧។  ​​​​​ ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍តាមរយៈ Realestate.com.kh
កំណើនសន្សឹមៗនៃការវិនិយោគនៅក្នុងខេត្តព្រះសីហនុក្នុង​ឆ្នាំ២០១៧
កំណើនសន្សឹមៗនៃការវិនិយោគនៅក្នុងខេត្តព្រះសីហនុក្នុង​ឆ្នាំ២០១៧
June 6, 2022, 5:04 p.m.
Realestate.com.khTV
ចាប់តាំងពីត្រីមាសទីមួយឆ្នាំ២០១៧វេទិកាស្តីអំពីអចលនទ្រព្យ និងសំណង់បាននាំយកអ្នកជំ​នាញវិស័យអចលនទ្រព្យ និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា និងពិភពលោកឲ្យសម្រេចបាននូវគោលបំណងរបស់ពួកគេ។ ដើម្បីពង្រឹងចំណេះដឹងពួកគេនៅក្នុងវិស័យនេះ លោក Tom O’Sullivan​ អគ្គនាយករបស់ក្រុម ហ៊ុន Realestate.com.kh​​ បាននិយាយអំពីចំណុចសំខាន់ៗមួយចំនួននៅក្នុងវិស័យអចនទ្រព្យកម្ពុជា។ ហើយក្នុងនោះសក្តានុពល និងកំណើនឆាប់រហ័សនៅក្នុងខេត្តព្រះសីហនុជាប្រធានបទមួយដែលត្រូវបានលើកឡើង។ការវិនិយោគនៅខេត្តព្រះសីហនុបានបង្ហាញពីកំណើនបន្តិចម្តងៗនៅក្នុងឆ្នាំ២០១៧។ ប៉ុន្តែតើអ្វីទៅជាលក្ខណៈពិសេសរបស់ខេត្តព្រះសីហនុ ហើយថាហេតុអ្វីគេចាប់ផ្តើមចាប់អារម្មណ៍ខ្លាំងលើតំបន់មួយនេះ? លោក Tom O’Sullivan​ បានលើកឡើងអំពីកត្តាសំខាន់ៗមួយចំនួនខេត្តមួយនេះ។ហេតុអ្វីវិនិយោគិនចាប់ផ្តើមវិនិយោគនៅខេត្តព្រះសីហនុ?លោក O’Sullivan​ បានលើកឡើងពីចំណុចទីមួយគឺជំហានដំបូងនៃការធ្វើផែនការមេ ហើយផែនការនេះបានបញ្ចប់រួចរាល់ហើយ។ លោកបាននិយាយថាផែនការមេនេះគឺដើម្បីការពារធនធានធម្មជាតិរបស់ខេត្តព្រះសីហនុ ហើយបើទោះបីជាវាអាចផ្តល់ផលលំបាកដល់អាជីវកម្ម យ៉ាងណាក្តី តែចុងក្រោយវានឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់ខេត្តមួយនេះ។ គម្រោងអភិវឌ្ឍន៍ថ្មីលំដាប់អន្តរជាតិដូចជា គម្រោង D’Seaview គម្រោង Blue Bay គម្រោង Royal Bayview គម្រោង Sunshine Bay គម្រោង Novotel គម្រោង Marriott គម្រោង Grand Mercure គម្រោង Alila និងគម្រោង Six Senses​បានចាប់ផ្តើមដំណើរការអភិវឌ្ឍន៍នៅក្នុងខេត្តមួយនេះ។​គម្រោងកាស៊ីណូក៏បានកំពុងអភិវឌ្ឍន៍​នៅខេត្តព្រះសីហនុផងដែរ។ លោក O’Sullivan​ បាននិយាយថាការអភិវឌ្ឍន៍ទាំងនេះបានបង្កើននូវទំនុកចិត្តបន្ថែមទៀតដល់វិនិយោគិន និងអ្នកអភិវឌ្ឍន៍។លោកក៏បានបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវជាតិ ផ្លូវថ្នល់ការពង្រីកកំពង់ផែ​នឹងផ្តល់ផលប្រយោជន៍បន្ថែមទៀតសម្រាប់អាជីវកម្មទាំងអស់ដោយសារវាមិនត្រឹមតែបានជួយដល់ការធ្វើដំណើរ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានភ្ជាប់តំបន់ផ្សេងៗទៀតនៅក្នុងខេត្តព្រះសីហនុទៅតំបន់ឆ្នេរ ឬតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចនេះផ្តល់ការងារដល់មនុស្សរាប់ពាន់នាក់។​សូមស្វែងយល់បន្ថែមពីការវិនិយោគនៅខេត្តព្រះសីហនុនៅក្នុង location profile!តើការផ្លាស់ប្តូរទាំងនេះបានផ្តល់ផលចំណេញដល់អតិថិជនដែរឬទេ?ដើម្បីស្វែងយល់ពីស្ថានភាពពីជ្រុងមួយផ្សេងទៀតលោក O'Sullivan បាននិយាយថា Realestate.com.kh បានធ្វើការស្រាវជ្រាវរបស់ខ្លួនមួយដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់លាស់ពី ទស្សនៈយល់ឃើញរបស់អតិថិជនចំពោះវិស័យអចលនទ្រព្យកម្ពុជា។មនុស្សប្រមាណ ៥,០០០​ នាក់ បានចូលរួមក្នុងការស្ទង់មតិមួយនេះ លោក O'Sullivan បាននិយាយថានេះគឺជាការបញ្ជាក់ពីចំណាប់អារម្មណ៍ចំពោះអចលនទ្រព្យក្នុងប្រទេសនេះ។ ការស្ទង់មតិក៏បានបង្ហាញដែរថាប្រហែល៧៣%នៃអ្នកចូលរួមស្ទង់មតិមានចំណាប់អារម្មណ៍ក្នុងការទិញនៅក្នុងរយៈពេលប្រាំមួយខែទៀត ហើយភាគច្រើនៃថវិកាដែលពួកគេគ្រោងនឹងប្រើប្រាស់គឺ ៥០,០០០ ដុល្លារ។ជាមួយនឹងមនុស្សជាងមួយលានអ្នកដែលបានចូលមើលគេហទំព័រ Realestate.com.kh រៀងរាល់ឆ្នាំការវិភាគបានបង្ហាញថា រាជធានីភ្នំពេញនៅតែជាតំបន់ដែលពេញនិយមបំផុតសម្រាប់អ្នកស្វែងរកអចលនទ្រព្យចំណែកទីតាំងទី២គឺខេត្តព្រះសីហនុ។លោក O'Sullivan បាននិយាយថាដោយផ្អែកលើទិន្នន័យនៃអ្នកចាប់អារម្មណ៍ទិញដែលលទទួលបានពីអតិថិជនមាន២៥% បានកើនឡើងនៅឆ្នាំ២០១៧ដែលក្នុងឆ្នាំកន្លងទៅមានតែ១០%។​ លោកបានថ្លែងថាភាគច្រើនបំផុតនៃអ្នកចាប់អារម្មណ៍ទិញអចលនទ្រព្យទាំងនោះគឺជាអតិថិជនដែលមានបំណងចង់ទិញនៅក្នុងខេត្តព្រះសីហនុជាពិសេសដីធ្លី។ ភាគច្រើនបំផុតគឺអ្នកវិនិយោគចិន។ លោក O'Sullivan បានដកស្រង់ទិន្នន័យពីគេហទំព័រ Juwai.com ដែលជាគេហទំព័រអចលនទ្រព្យអនឡាញដ៏ល្បីល្បាញរបស់ចិនដែលបានបង្ហាញថា៥៧%នៃអតិថិជនចិនគឺមានគម្រោងនឹងទិញអចលនទ្រព្យនៅក្នុងប្រទេសដែលពួកគេធ្វើដំណើរទៅ។តើខេត្តព្រះសីហនុនឹងវ៉ាដាច់រាជធានីភ្នំពេញដែរឬទេ?ដើម្បីដឹងថាល្បឿននៃការផ្លាស់ប្តូរទីផ្សារសន្សឹមៗ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ លោក O'Sullivan បានពន្យល់ថាបរិយាកាសនៃទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញនៅតែមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា។ ជាការពិតការស្ទង់មតិបានបង្ហាញថាសន្ទស្សន៍នៃការអារម្មណ៍រ​បស់អតិថិជននៅ រាជធានីភ្នំពេញគឺនៅតែជា “ជម្រើសដំបូង”​ សម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យដែលមានរហូតដល់ ៦៥ % ចំណែកឯខេត្តព្រះសីហនុគឺឈរលំដាប់ទី២ ដែលមាន១៥%។សរុបជារួមខេត្តព្រះសីហនុមានទីផ្សារអចលនទ្រព្យដែលគួរឱ្យទាក់ទាញមួយ មិនមែនដោយសារតែមានសុវត្ថិភាពជាងការវិនិយោគនៅក្នុងរាជធានីភ្នំពេញនោះទេ។ ខេត្តព្រះសីហនុជាទីផ្សារគួរឱ្យទាក់ទាញដោយសារតែវាបានកំពុងបន្តភាពរីកចម្រើនដោយលក្ខណៈពិសេសផ្ទាល់ខ្លួនដោយមានទាំងវិស័យទេសចរណ៍ និងឧស្សាហកម្មដែលបានកំណត់លក្ខណៈដាច់ពីគ្នាពីទីក្រុងភ្នំពេញ និងខេត្តសៀមរាប។តើអ្នកចង់ធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុមែនទេ? សូមមើលពីការអភិវឌ្ឍថ្មីៗ​ នៅក្នុងប្រទេសកម្ពុជាឥឡូវនេះ!
CREA News Page 590x250 KH