+855 92 92 1000
Logo

Comparisons

មូលហេតុសំខាន់ៗទាំង៤ដែលអ្នកគួរទិញអចលនទ្រព្យជាដីធ្លី
មូលហេតុសំខាន់ៗទាំង៤ដែលអ្នកគួរទិញអចលនទ្រព្យជាដីធ្លី
June 6, 2022, 5:07 p.m.
Comparisons
Property Buyers & Sellers Advice
(រូបភាពដោយ លី វណ្ណា / Realestate.com.kh) រឿងដំបូងដែលអ្នករៀននៅក្នុងវិស័យអចលនទ្រព្យគឺតម្លៃដីធ្លីតែងបន្ដកើនឡើង។ នៅប្រទេសកម្ពុជាអ្នកអាចកត់សម្គាល់បានយ៉ាងច្បាស់ជាពិសេសនៅជុំវិញទីប្រជុំជនគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ​។យោងទៅតាមរបាយការណ៍ព្យាករណ៍ទីផ្សារអចលនទ្រព្យឆ្នាំ២០២០របស់ក្រុមហ៊ុន CBRE Cambodia តម្លៃដីធ្លីនៅគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញបានកើនឡើងគួរឲ្យកត់សម្គាល់។ ដោយឡែកសម្រាប់ខណ្ឌដូនពេញ ចំការមន និង៧មករា កាលពីមួយទសវត្សមុនដីក្នុងតំបន់ទាំងនេះមានតម្លៃប្រមាណត្រឹម២០០០ដុល្លារប៉ុណ្ណោះក្នុង មួយម៉ែត្រការ៉េ ក៏ប៉ុន្ដែកាលពីឆ្នាំ២០១៩តម្លៃដីក្នុងតំបន់ទាំងនេះបានហក់ឡើងជិត៦០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េកើនឡើងជិត២០០%។ក្នុងពេលបច្ចុប្បន្ននេះខណ្ឌទួលគោកគឺជាតំបន់មួយក្នុងចំណោមតំបន់អភិវឌ្ឍខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ ដែលក្នុងឆ្នាំ២០១០តម្លៃដីគឺ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្ដែក្នុងឆ្នាំ២០១៩ តម្លៃនេះបានកើនឡើងជាមធ្យមប្រមាណ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ អចលនទ្រព្យនៅជនបទក៏បានកើនឡើង ដោយសារតែការស្ដារឡើងវិញនូវបណ្ដាញផ្លូវធំៗ។ ឧទាហរណ៍ ខេត្តកណ្ដាលដីមួយម៉ែត្រការ៉េធ្លាប់តែមានតម្លៃ៥ដុល្លារ។ ប៉ុន្ដែនៅពេលដែលមានការសាងសង់ផ្លូវជាតិលេខ៣ តម្លៃនេះបានកើនឡើងដល់១៣ដុល្លារ។ នេះប្រហែលជាមិនថ្លៃប៉ុន្មានទេបើប្រៀបជាមួយនឹងតម្លៃក្នុងទីក្រុង។​កំណើននៃការទិញដីធ្លីនិងការអភិវឌ្ឍមិនបានបង្ហាញពីសញ្ញាណនៃការធ្លាក់ចុះនោះឡើយ។ នេះហើយជាមូលហេតុដែលអ្នកគួរពិចារណាទិញអចលនទ្រព្យជាដីធ្លី ស្របពេលដែលតម្លៃរបស់វានៅទាបនៅឡើយ។ ប៉ុន្ដែមុនពេលដែលអ្នកទិញអ្នកត្រូវយល់ពីកត្តាដែលជះឥទ្ធិពលទៅលើតម្លៃដីជាមុនសិន។ហេតុអ្វីបានជាតម្លៃដីនៅបន្ដកើនឡើង?ដីជាអចលនទ្រព្យដែលមានតម្លៃមិនអាចកាត់ថ្លៃបានពីព្រោះវាអាចប្រើប្រាស់បានសម្រាប់គម្រោងជាច្រើន ដូចជា​ធ្វើជាទីតាំងសម្រាប់ផលិតទំនិញ ឬផ្ដល់សេវាកម្មអ្វីមួយ។ ដើម្បីឲ្យងាយស្រួលយល់ពីតម្លៃដីអ្នកគួរមើលពីតម្លៃនៃរូបិយប័ណ្ណឌីជីថល។ បើសិនជាគ្មាននរណាម្នាក់ទទួលយករូបិយប័ណ្ណឌីជីថលជាប្រតិបត្តិការនោះទេ វានឹងមិនអាចប្រើប្រាស់ក្នុងការបង្កើតអ្វីមួយបានឡើយ។ម្យ៉ាងវិញទៀតប្រសិនបើដីមិនអាចប្រើប្រាស់សម្រាប់ការដោះដូរអ្វីនោះទេ អ្នកនៅតែអាចប្រើប្រាស់វាសម្រាប់សាងសង់ផ្ទះ ឬខុនដូសម្រាប់ដាក់ជួលក៏បាន។ អ្នកអាចសាងសង់ជាផ្សារ ឬហាងទំនិញ។ ប្រសិនបើអ្នកមិនមានដើមទុន អ្នកក៏អាចមានជម្រើសប្រើប្រាស់វាជាកន្លែងផ្ញើយានយន្ដដើម្បីទទួលបានប្រាក់ចំណូលជាប្រចាំ។ ជាមួយនឹងការកែលំអបន្ដិចបន្ដួចតម្លៃដីរបស់អ្នកនឹងកើនឡើងបន្ថែមទៀត នៅពេលដែលមានហេដ្ឋានរចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីតភ្ជាប់ទៅកាន់តំបន់ផ្សេងៗ។វត្តមាននៃហេដ្ឋារចនាសម្ព័ន្ធទោះបីបញ្ហានេះមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាក៏ដោយ វានៅតែជាបញ្ហាដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍ និងការកំណត់តម្លៃអចលនទ្រព្យនៅកម្ពុជាផងដែរ។ តំបន់សេដ្ឋកិច្ច ឧទាហរណ៍៖ រាជធានីភ្នំពេញ​ និងក្រុងព្រះសីហនុ ទីក្រុងទាំងនេះមានការអភិវឌ្ឍគម្រោងលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលតម្រូវឲ្យមានការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងការគាំទ្រគម្រោងរបស់ពួកគេ។ ចំពោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យដូចជាបុរី ពួកគេខ្លះត្រូវស្ថាបនាការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតដោយខ្លួនឯងដែលជាកត្តាធ្វើឲ្យគម្រោងអភិវឌ្ឍកាន់តែថ្លៃ។ទីតាំងមានដីទំនេរជាច្រើនដែលស្ថិតនៅក្បែរតំបន់កណ្តាលទីក្រុង។ ផ្នែកមួយនៃទីក្រុង ឬខេត្ត នៃតំបន់ដែលមានភាពមមាញឹក និងចំនួនប្រជាជនច្រើននឹងក្លាយជាតំបន់ដែលទទួលបានការចាប់អារម្មណ៍ច្រើនបំផុត ដោយសារតែវាមានទីតាំងក្បែរទីក្រុងដែលអាចផ្ដល់ភាពងាយស្រួលក្នុងការចូលទៅកាន់ទីក្រុង។កត្តាសំខាន់៤ដែលអ្នកគួរពិចារណាទិញដីនៅថ្ងៃនេះនៅពេលប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង វាទាមទារឲ្យមានការអភិវឌ្ឍន៍លំនៅដ្ឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្មកាន់តែច្រើន។ គម្រោងជាច្រើនពីរដ្ឋាភិបាល និងវិស័យ ឯកជននឹងត្រូវបានដាក់ចេញឲ្យដំណើរការ។ ដូច្នេះការទិញដីទំនេរនៅថ្ងៃនេះក្នុងតម្លៃទាប នឹងផ្ដល់ផលចំណេញច្រើននៅថ្ងៃអនាគត។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអ្នកគួរពិចារណាក្នុងការទិញដី៖គម្រោងបុរីកំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង(រូបភាព ផន សីហា / Realestate.com.kh) គម្រោងបុរីកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជនកម្ពុជា ដោយសារពួកវាអាចផ្ដល់អារម្មណ៍នៃការរស់នៅបែបសហគមន៍ និងមានសុវត្ថិភាពខ្ពស់ បូករួមជាមួយសេវាកម្មបន្ថែម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា៖ សួនច្បារ អាងហែលទឹក និងសេវាកម្មសន្ដិសុខ២៤ម៉ោង។ដើម្បីបង្ហាញពីប្រជាប្រិយភាពរបស់បុរី សូមអ្នកមើលលើឧទាហរណ៍ខាងក្រោមនេះ៖ យោងតាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៩របស់ក្រុមហ៊ុន Knight Frank បានបង្ហាញថា ផ្ទះចំនួន ៥១ ២៧៨ ត្រូវបានសាងសង់ឡើងក្នុងចំណោមគម្រោងអភិវឌ្ឍទាំង១៣១នៅ ទូទាំងកម្ពុជា។ នៅបំណាច់ចុងឆ្នាំនោះក៏មានគម្រោងបុរីចំនួន ១៨ បន្ថែមទៀត ដែលមានយូនីតសរុបចំនួន ២២៥០០ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ខាង មុខ។ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុនទៀត គម្រោងបុរីសរុបជាង ៨០០០០យូនីត រួមមានវីឡា ផ្ទះអាជីវកម្ម និងលំនៅដ្ឋានផ្សេងទៀតនឹងត្រូវបានសាងសង់រួចរាល់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង ស្រុក។ការស្ថាបនាផ្លូវជាតិឡើងវិញ(ប្រភពរូបភាព Khmer Times) ការអភិវឌ្ឍន៍កំពុងលាតសន្ធឹងទៅតំបន់សេដ្ឋកិច្ចសំខាន់ៗដូចជា៖ ភ្នំពេញ សៀមរាប និងព្រះសីហនុ ជារៀងរាល់ឆ្នាំ។ រដ្ឋាភិបាលកម្ពុជា បានប្រកាសអំពីគម្រោងស្ថាបនាផ្លូវថ្នល់សំខាន់ៗជាច្រើន ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តសំខាន់ៗ ដូចជាផ្លូវជាតិលេខ ២ លេខ ៣ និងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម ។ជារឿងសំខាន់អ្នកគួរកត់សម្គាល់ថា ផ្លូវជាតិធំសំខាន់ៗនីមួយៗមានទំនាក់ទំនង ជាមួយផ្លូវជាតិផ្សេងទៀតបែបណា ហើយអាចនាំអ្នកទៅដល់ផ្នែកណាខ្លះក្នុងប្រទេស។ វាជាការល្អអ្នកគួរតែពិនិត្យមើលផែនទីក្នុងតំបន់របស់អ្នក ដើម្បីស្វែងរកតំបន់ដែលមានសក្ដានុពលខ្លាំង។មិនតម្រូវឲ្យមានការគ្រប់គ្រងច្រើនការថែរក្សាដីទំនេរមិនទាមទារការថែទាំ ឬយកចិត្តទុកដាក់ច្រើនឡើយ។ ផ្ទុយពីការគ្រប់គ្រងអាជីវកម្ម ឬទ្រព្យសម្បត្តិជួល ដីទំនេរត្រូវការតែរបង និងការត្រួតពិនិត្យតិចតួចប៉ុណ្ណោះ។ ការវិនិយោគលើដីធ្លីមានភាពងាយស្រួលច្រើនជាងការវិនិយោគលើអចលនទ្រព្យដទៃទៀត។គ្មានការប្រកួតប្រជែងគ្រប់ដីធ្លីទាំងអស់តែងមានសណ្ឋាន និងលក្ខណៈខុសគ្នា យ៉ាងហោចណាស់ពួកវាមានចំណុចខុសគ្នាតិច ឬច្រើន តួយ៉ាង ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និង ការតភ្ជាប់ទៅកាន់ផ្លូវធំៗជាដើម។ ផ្ទុយពីអ្នកអភិវឌ្ឍន៍ខុនដូ ឬបុរី ដែលតែងចំណាយច្រើនលើការផ្សព្វផ្សាយគម្រោងរបស់ពួកគេ ម្ចាស់ដីទំនេរមិនចាំបាច់ចំណាយច្រើនលើការផ្សព្វផ្សាយដើម្បីដណ្ដើមចំណែកទីផ្សារនោះឡើយ។តើអ្នកគួរធ្វើអ្វីជាមួយដីដែលអ្នកបានទិញរួច?អាស្រ័យទៅលើគោលបំណងរបស់អ្នក ប៉ុន្ដែ យោងតាមការស្ទង់មតិរបស់អ្នកប្រើប្រាស់គេហទំព័រ Realestate.com.kh បានបង្ហាញថាការទិញអចលនទ្រព្យដីធ្លីភាគច្រើន គឺក្នុងគោលបំណងវិនិយោគ។ ឧទាហរណ៍៖ អត្ថបទមួយដែលធ្លាប់បានចុះផ្សាយនៅលើគេហទំព័រ Realestate.com.kh អ្នកស្រុកកំពង់ស្ពឺម្នាក់ជាមួយមិត្តភក្តិរបស់គាត់បានទិញដីជាច្រើននៅនៅបណ្ដាយផ្លូវជាតិលេខ៣មុនពេលនៃការប្រកាសអំពីការស្ថាបនាឡើងវិញនៃផ្លូវជាតិនោះ។ ពួកគាត់រំពឹងថាការវិនិយោគរបស់ពួកគាត់នឹងទទួលបានប្រាក់ចំណេញក្នុងរយៈពេលពីរ ឬបីឆ្នាំ។ផ្ទុយពីការរំពឹងទុក ពួកគាត់បែរជាទទួលបានប្រាក់ចំណេញទ្វេដងក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីពួកគេបានទិញដីទាំងនោះ ពោលគឺបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសជាផ្លូវការនូវគម្រោងស្ថាបនាផ្លូវជាតិលេខ៣ឡើងវិញ។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
តើមូលនិធិប្រាក់សន្សំ (Sinking Fund) ជាអ្វី?​ ប្រើសម្រាប់ធ្វើអ្វី?
តើមូលនិធិប្រាក់សន្សំ (Sinking Fund) ជាអ្វី?​ ប្រើសម្រាប់ធ្វើអ្វី?
June 7, 2022, 4:36 a.m.
Realestate News
Comparisons
តើមូលនិធិប្រាក់សន្សំជាអ្វី?មូលនិធិប្រាក់សន្សំ គឺជាមូលនិធិផ្នែកហិរញ្ញាវត្ថុសំខាន់សម្រាប់ក្រុមហ៊ុនសាជីវកម្ម ម្ចាស់អាជីវកម្ម ឬ គណៈកម្មាធិការនៃក្រុមម្ចាស់អគារទាំងមូល ដើម្បីធានាអំពីការចំណាយ ការថែទាំ និងការពង្រឹងគុណភាពនៃសំណង់អគារសហកម្មសិទ្ធិ។តើមូលនិធិប្រាក់សន្សំប្រើសម្រាប់ធ្វើអ្វី?មូលនិធិប្រាក់សន្សំប្រើសម្រាប់ទូទាត់ថ្លៃចំណាយចំាបាច់នៅពេលអនាគត ឬ សម្រាប់ការងារដែលត្រូវចំណាយដើមទុនធំៗ។ ឧទាហរណ៍អំពីផ្ទះរបស់អ្នក៖ ប្រសិនបើក្បឿងដំបូលផ្ទះរបស់អ្នកមានបញ្ហាបាក់បែក ថ្លៃជួសជុលនេះនឹងត្រូវចំណាយដោយមូលនិធិថែទាំ។ ចំណែកការជួសជុលដំបូលទាំងមូលវិញ រាល់ចំណាយនឹងត្រូវចេញដោយមូលនិធិប្រាក់សន្សំ។តើមូលនិធិប្រាក់សន្សំត្រូវបានគណនាដោយរបៀបណា?ឧទាហរណ៍ពីប្រទេសផ្សេងទៀត៖ មូលនិធិប្រាក់សន្សំត្រូវបានគណនាតាមសភាពនិងគុណភាពរបស់អគារ ដែលហៅថាការព្យាករណ៍នៃមូលនិធិប្រាក់សន្សំ (sinking fund forecast)។ ការវាយតម្លៃមូយនឹងត្រូវបានធ្វើឡើងដោយអ្នកជំនាញ និងមានការចូលរួមដោយផ្ទាល់ពីម្ចាស់សាជីវកម្ម ឬអ្នកតំណាងក្រុម។ អ្នកវាយតម្លៃនឹងត្រួតពិនិត្យទៅលើគុណភាពរបស់អគារ សួនច្បារ និងគ្រឿងម៉ាស៊ីន សម្រាប់គណនានូវវដ្ដជីវិតរបស់ពួកវា ដើម្បីព្យាករពី ការជួសជុល និងការផ្លាស់ប្ដូរផ្សេងៗនៅថ្ងៃអនាគត។ ការកំណត់អាយុកាល ឬ វដ្ដជីវិតនេះ អាចកំណត់បានពី ៧ ទៅ ១៥ ឬ ២០ឆ្នាំ គិតចាប់ពីថ្ងៃវាយតម្លៃរួច។ការវាយតម្លៃនេះក៏បានគិតបញ្ចូលពីការចំណាយនៅថ្ងៃអនាគតផងដែរ។ ការចំណាយទាំងនេះនឹងត្រូវបែងចែក និងបង់ជាប្រចាំខែ ឬប្រចាំឆ្នាំ​ ហើយប្រាក់ទាំងអស់នេះនឹងត្រូវបានរក្សាទុកដោយអ្នកតំណាងក្រុមម្នាក់ រហូតដល់ពេលមានតម្រូវការជួសជុលផ្សេងៗ។បើគ្មានការបង្កើត និងការគ្រប់គ្រងល្អនៃមូលនិធិប្រាក់សន្សំនោះទេ ម្ចាស់អចលនទ្រព្យទាំងនោះនឹងប្រឈមមុខនឹងការចំណាយខ្ពស់នៅក្នុងទម្រង់មួយដែលតម្រូវឲ្យមានការប្រមូលប្រាក់ភ្លាមៗ។ មូលនិធិសន្សំប្រាក់នេះមានតួនាទីយ៉ាងសំខាន់ ក្នុងករណីដែលសំណង់មានបញ្ហា​ឬតម្រូវឲ្យមានការផ្លាស់ប្ដូរសម្ភារផ្សេងៗ ដូចជាជណ្ដើរយន្ដជាដើម។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
CREA News Page 590x250 KH