+855 92 92 1000
Logo

Location Profiles

ទីផ្សារអចលនទ្រព្យឆ្នាំ ២០១៨៖ អ្នកជំនាញពិភាក្សាអំពីតម្លៃជួលខុនដូ ការិយាល័យ និងហាងលក់រាយ
ទីផ្សារអចលនទ្រព្យឆ្នាំ ២០១៨៖ អ្នកជំនាញពិភាក្សាអំពីតម្លៃជួលខុនដូ ការិយាល័យ និងហាងលក់រាយ
June 7, 2022, 5:38 a.m.
Location Profiles
វិស័យអចលនទ្រព្យកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧កន្លងមកក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសរុបចំនួន ៣,៤១៨ នៅទូទាំងប្រទេស។តម្លៃសរុបទឹកប្រាក់ការវិនិយោគដែលបានអនុម័តនៅក្នុងវិស័យសំណង់បានកើនឡើង២២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដែលមានរហូតដល់៦,៨ពាន់លានដុល្លារ។ នៅឆ្នាំ២០១៧គម្រោងលំនៅដ្ឋានមានចំនួន៨២ភាគរយនៃគម្រោងដែលបានអនុម័តទាំងអស់ខណៈដែលគម្រោង បែបពាណិជ្ជកម្មមានត្រឹមតែ៨ភាគរយប៉ុណ្ណោះ។ គម្រោងដែលបានអនុម័តនៅឆ្នាំ ២០១៧ នឹងផ្គត់ផ្គង់លំនៅដ្ឋាន និងពាណិជ្ជកម្មកាន់តែច្រើននៅឆ្នាំ ២០១៨ ដែលនេះទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើទីផ្សារជួល ជាពិសេសនៅខុនដូ ការិយាល័យ និងលក់រាយ។ ទីផ្សារជួលខុនដូយោងតាមរបាយការណ៍របស់ CBRE​ កម្ពុជា ឆ្នាំ ២០១៧ នៅដំណាច់ឆ្នាំ ២០១៧ ការផ្គត់ផ្គង់ខុនដូក្នុងទីក្រុងភ្នំពេញមានចំនួន ៨,៦០០ យូនីត ដែលបានកើនឡើង ១០៨ ភាគរយ បើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០១៦។ ប្រហែល ៦៣ ភាគរយ នៃចំនួនយូនីតសរុបនៅចុងត្រីមាសទី ៤ ត្រូវបានចាត់ថ្នាក់ជាយូនីតកម្រិតមធ្យម ដែលមានខុនដូជាង ៥,០០០​ យូនីតបានបញ្ចប់ការសាងសង់។ខុនដូសម្រាប់ជួលនៅទីតាំងសំខាន់ៗបានស្ថិតក្នុងសភាពថេរនៅក្នុងឆ្នាំ២០១៧។ ខុនដូតម្លៃខ្ពស់នៅក្នុងទីតាំងសំខាន់ៗ មានតម្លៃជួលចន្លោះពី១៤ទៅ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែខណៈខុនដូតម្លៃមធ្យមមានតម្លៃជួលចន្លោះពី១១ទៅ ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូដែលមានតម្លៃសមរម្យនៅក្នុងទីតាំងសំខាន់ៗតម្លៃជួលមានត្រឹម១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។អ្នកស្រី អាន សុធីតា នាយិការរបស់ក្រុមហ៊ុន CBRE កម្ពុជាបានមានប្រសាសន៍ថា "ទីផ្សារខុនដូនៅឆ្នាំ២០១៧ មានភាពល្អប្រសើរក្នុងនោះអត្រាស្នាក់នៅមានប្រហែល៨៥ភាគរយ។ ទោះជាយ៉ាងណាទីផ្សារប្រហែលត្រូវការពេលវេលាដើម្បីស្រូបយកការផ្គត់ផ្គង់ថ្មីៗបន្ថែមទៀត ដូច្នេះយើងគិតថាអត្រានៃការកាន់កាប់ទំនងជានឹងធ្លាក់ចុះនៅឆ្នាំ ២០១៨ ។អ្នកស្រី ធីតា បានបន្ថែមទៀតថា នៅឆ្នាំ ២០១៨ នេះនឹងមានការផ្គត់ផ្គង់ខុនដូបន្ថែមចំនួន ១៣,០០០ យូនីត សេវាកម្មអាផាតមេនចំនួន១,២០០ យូនីត។ លោកស្រីបានបញ្ជាក់ថា "ការផ្គត់ផ្គង់ត្រឹមឆ្នាំ ២០១៨ នឹងកើនឡើង៨៧​ភាគរយកើនឡើងពី១៦,៣០០យូនីតទៅដល់៣០,៥០០​យូនីត"។ បើពិនិត្យមើលអំពីការផ្គត់ផ្គង់លំនៅដ្ឋានសំខាន់ៗនៅក្នុងទីផ្សារ អ្នកស្រី ធីតា បាននិយាយថាអត្រាជួល លំនៅដ្ឋានទំនងជានឹងធ្លាក់ចុះប្រហែល១០ភាគរយនៅឆ្នាំ២០១៨។ទីផ្សារជួលការិយាល័យ៖ អត្រាជួលរំពឹងថានឹងកើនឡើងឆ្នាំ២០១៧មានការកើនឡើងនៃតម្រូវការការិយាល័យដែលមានគុណភាពខ្ពស់ទាំងតម្រូវការជួលពីអ្នកក្នុងស្រុក និងបរទេសហើយក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនបានកំពុងកាន់កាប់ការិយាល័យជួលធំៗ។ កត្តានេះបានធ្វើឲ្យការិយាល័យកម្រិត B កើនឡើងអត្រាជួលប្រហែល១០ភាគរយក្នុងមួយឆ្នាំ។របាយការណ៍របស់ CBRE បង្ហាញថា នៅចុងឆមាសទី៤ឆ្នាំ២០១៧ការផ្គត់ផ្គង់ការិយាល័យទំនើប នៅទីក្រុងភ្នំពេញបានកើនឡើង១១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និង២ភាគរយពីមួយត្រីមាសទៅមួយត្រីមាស។ គិតត្រឹមត្រីមាសទី៤ឆ្នាំ២០១៧ការកាន់កាប់ក្នុងវិស័យនេះទាំងមូលមានចំនួន៨២,៧ភាគរយដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០០៩មកហើយការិយាល័យទំហំប្រមាណ160,000 ម៉ែត្រការ៉េកំពុងត្រូវបានសាងសង់ ហើយនឹងត្រូវបញ្ចេញទៅក្នុងទីផ្សារក្នុងអំឡុងពេល២៤ខែខាងមុខនេះ។ការកាន់កាប់ការិយាល័យជិតពាក់កណ្តាល​ដែលស្មើនឹង៣៦ភាគរយនៃការផ្គត់ផ្គង់ការិយាល័យនាពេលអនាគតខណៈពេលអគារការិយាល័យប្លង់កម្មសិទ្ធិរួមកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ដែលអាចផ្តល់ជូនទំហំជួលប្រហែល១០៥,០០០ម៉ែត្រ ការ៉េ។ទាក់ទងទៅនឹងការជួលការិយាល័យ អ្នកស្រី ធីតា បាននិយាយថា "តម្លៃជួលជាមធ្យមសម្រាប់ការិយាល័យបែបទំនើបគ្រប់កម្រិតទាំងអស់បានកើនឡើង១ភាគរយក្នុងឆ្នាំនេះរហូតដល់ខែធ្នូឆ្នាំ២០១៧។ សម្រង់តម្លៃការិយាល័យជួលកម្រិតA មាននៅចន្លោះ ២៨ដុល្លារ និង៣៨ដុល្លារក្នុងមួយខែ។"អ្នកស្រី ធីតា បានបន្ថែមថា “តម្លៃជួលជាមធ្យមគ្រប់កម្រិតការិយាល័យទាំងអស់មានស្ថិរភាពនៅក្នុងត្រីមាសទី៤ប្រៀបធៀបនឹងត្រីមាសទី៣។  ទោះជាយ៉ាងណាការជួលការិយាល័យកម្រិតBនៅក្នុងទីតាំងក្រៅពីតំបន់ពាណិជ្ជកម្មទីក្រុងបានកើនឡើង៤,៤ភាគរយនៅត្រីមាសទី៤ធៀបនឹង ត្រីមាសទី៤ឆ្នាំ២០១៧។”​នៅពេល ដែលតម្រូវការការិយាល័យនៅតែរឹងមាំនៅឆ្នាំនេះ បន្ថែមលើការផ្គត់ផ្គង់ការិយា ល័យថែមទៀតនៅពេលបច្ចុប្បន្ន អ្នកស្រីធីតា រំពឹងថាការជួលការិយាល័យនឹងមានការកើនឡើងបន្តិច នៅឆ្នាំនេះ។ លោក June Zeng មកពីក្រុមហ៊ុន Tings & Associates Co. , LTD បាននិយាយថា "ខ្ញុំមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសម្រាប់វិស័យការិយាល័យនៅកម្ពុជា។ សម្រាប់អ្នកទាំង​ ឡាយណា ដែលបានអភិឌ្ឍន៍គម្រោងជាមួយនឹងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចជាគម្រោង  Exchange Square ប្រាកដជានឹងទទួលបានជោគជ័យ។ ហើយនេះក៏មិនខុសអ្វីអំពីវិស័យលំនៅដ្ឋានដែរ ប្រសិន បើមិនមានផែនការច្បាស់លាស់នោះទេ ក៏មិនទទួលបានជោគជ័យដែរ។ ខ្ញុំយល់ឃើញថាវិស័យការិយាល័យនៅឆ្នាំ ២០១៨ គឺមានបញ្ហាជាមួយវិជ្ជាជីវៈជាជាងតម្រូវការ និងការផ្គត់ផ្គង់។" ស្របជាមួយគ្នានេះ ការិយាល័យសម្រាប់ជួលនៅភ្នំពេញនៅតែមាននៅលើទីផ្សារ។ទីផ្សារលក់រាយជួល៖ សំណង់ថ្មីៗនឹងផ្គត់ផ្គង់ទ្វេដងបន្ថែមលើកន្លែងលក់រាយបច្ចុប្បន្នយោងតាមរបាយការណ៍ CBRE កម្ពុជា បង្ហាញថានៅដំណាច់ត្រីមាសទី៤ឆ្នាំ២០១៧ទំហំកន្លែងលក់រាយទំនើបប្រមាណ៣០០,០០០ម៉ែត្រការ៉េកំពុងសាងសង់ ឬគ្រោងនឹងសាងសង់ ហើយនៅពេលបញ្ចប់នឹងបន្ថែមការផ្គត់ផ្គង់ទ្វេដងក្នុងរយៈពេល២៤ខែខាងមុខនេះតម្លៃជួលកន្លែងលក់រាយធំៗ មានស្ថេរភាពក្នុងអំឡុងត្រីមាសទី៤ឆ្នាំ ២០១៧ បើប្រៀបធៀបទៅនឹងត្រីមាសមុន(ត្រីមាសទី៣) ដែលមិនបានការផ្លាស់ប្តូរគួរឱ្យកត់សំគាល់ណាមួយទេសម្រាប់ផ្សារទំនើបធំៗ ឬផ្សារទំនើបលក្ខណៈសហគមន៍។ តម្លៃជួលរបស់ស្តង់​ដែលមានកម្រិតខ្ពស់មានតម្លៃត្រឹម៦៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។​លោកស្រី ធីតា បានមានប្រសាសន៍ថា "ទំហំហាងលក់រាយបន្ថែមចំនួន ២០០,០០០ ម៉ែត្រការ៉េ នឹង មាននៅក្នុងគម្រោងប្រាំពីរនៅក្នុងឆ្នាំ ២០១៨ ដែលនឹងបង្កើនតួលេខទ្វេដងបន្ថែមលើការផ្គត់ផ្គង់ បច្ចុប្បន្ន។ ការផ្គត់ផ្គង់ថ្មីនេះត្រូវបានជម្រុញ ដោយការរួមបញ្ចូលគ្នានៃផ្សារទំនើបថ្មី ដែលបង្កើតឡើង ដោយ ក្រុមហ៊ុនអន្ដរជាតិ និងអ្នកលក់រាយដ៏សំខាន់នៅក្នុងគម្រោងប្រើប្រាស់ចម្រុះ។"ទោះជាយ៉ាងណាក៏​ដោយសារគម្រោងអភិវឌ្ឍន៍កន្លែងលក់រាយដែលបន្ថែមលើទីផ្សារនៅឆ្នាំ២០១៨ បានរីករាលដាលយ៉ាងខ្លាំងទៅតំបន់ពាណិជ្ជកម្មទីក្រុងទី២ និងទីតាំងផ្សេងៗទៀត ហើយតម្រូវការ នៅតែមានច្រើន។ អ្នកស្រី ធីតា រំពឹងថានៅក្នុងឆ្នាំ២០១៨ តម្លៃជួលហាងលក់រាយនឹងនៅថេរបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧។ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬក៏អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ!
គម្រោងអភិវឌ្ឍន៍ដែលមានទឹកប្រាក់ ២៣,២ពាន់លានដុល្លារនៅតំបន់ឆ្នេរខេត្តកំពត និងកែបនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នំា២០១៧
គម្រោងអភិវឌ្ឍន៍ដែលមានទឹកប្រាក់ ២៣,២ពាន់លានដុល្លារនៅតំបន់ឆ្នេរខេត្តកំពត និងកែបនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នំា២០១៧
June 6, 2022, 5:05 p.m.
Realestate News
Events & Announcements
Location Profiles
លោក ឈាង សុផាន់ណា ជាប្រធានផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន Pallas Group បានឲ្យដឹងថាក្រុមហ៊ុនរបស់លោកគ្រោងនឹងចាប់ផ្តើមដំណើរការគម្រោងអភិវឌ្ឍន៍របស់ខ្លួនដែលស្ថិតនៅតំបន់មាត់សមុទ្រនៅក្នុងខេត្តកំពត និងកែប នៅក្នុងខែមិនា ឆ្នាំ២០១៧ ខាងមុខលើគម្រោងសាងសង់ដែលគ្រោងនឹងចំណាយទឹកប្រាក់វិនិយោគរហូតដល់ទៅ ២៣,២ ពាន់លានដុល្លារអាមេរិក នេះបើយោងទៅតាមសារព័ត៌មានក្នុងស្រុករបស់ទូរទ្ទស្សន៍ BTV។រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ឌសាងសង់ឲ្យក្រុមហ៊ុនកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ។លោក ឈាង សុផាន់ណា បានឱ្យដឹងបន្តទៀតថាគម្រោងអភិវឌ្ឍន៍នេះគឺសម្រាប់ធ្វើជាលំនៅដ្ឋានសម្រាប់រស់នៅតំបន់ធុរកិច្ច តំបន់ទេសចរណ៍ និងលំនៅដ្ឋានលម្ហែកាយជាដើម។ នេះជាគម្រោងដ៏ធំទីមួយលំដាប់អន្តរជាតិដែលមិនធ្លាប់មានពីមុនមក ហើយនឹងអាចទទួលភ្ញៀវបរទេសមកពីគ្រប់តំបន់ជុំវិញពិភពលោក។Pallas Group គឺជាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិដែលនឹងវិនិយោគលើផ្ទៃដីចំនួន៤,១៥៨ហិចតា នៅខេត្តកំពត និង ១៤៤ហិចតានៅក្នុងខេត្តកែប ហើយក្នុងពេលជាមួយគ្នានេះដែរក្រុមហ៊ុនកំពុងសម្លឹងមើលទៅប្រទេសថៃ និងវៀតណាមសម្រាប់គម្រោងស្រដៀងគ្នានេះផងដែរ។ សូមបញ្ជាក់ថាទីរួមខេត្តកំពតមានចម្ងាយប្រមាណជា១៤៨គីឡូម៉ែត្រ ចំណែកខេត្តកែបមានចម្ងាយ១៧០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ កញ្ញា Siriluck Choochart ដែលជាប្រធានក្រុមហ៊ុន Pallas Group បាននិ់់យាយថាគម្រោងនៅក្នុងខេត្តទាំងពីរនេះមានឈ្មោះថា French Riviera Marina។សម្រាប់គម្រោង French Riviera Marina ខេត្តកែបនឹងក្លាយជាគោលដៅអន្តរជាតិសម្រាប់ការរស់នៅ ការធ្វើធុរកិច្ច ទេសចរណ៍ និងការផលិតភាពយន្ត។ កញ្ញា Siriluck បានលើកឡើងទៀតថាគម្រោងរបស់ក្រុមហ៊ុននេះគឺនឹងបង្កើតការងារជាង៥០,០០០កន្លែងក្នុងអំឡុងពេលកំពុងសាងសង់ និងរាប់ពាន់នាក់ក្រោយពេលការអភិវឌ្ឍន៍បានបញ្ចប់។  ហើយគម្រោងនីមួយៗធ្វើយ៉ាងណាឲ្យសមស្របទៅជាមួយនឹងបរិស្ថានដោយប្រើប្រាស់មធ្យោបាយសាងសង់ទំនើប និងវត្ថុធាតុដើមកម្រិតខ្ពស់បំផុតហើយសំណង់នៃគម្រោងទាំង នេះនឹងក្លាយជាសំណង់់ដែលមានគុណភាពល្អប្រណិតជាងគេបង្អស់នៅកម្ពុជា។ចំណែក French Riviera Marina នៅខេត្តកំពតនឹងក្លាយជាតំបន់ឧទ្យាននៅតាមសមុទ្រដ៏មានសុវត្ថិភាព និងប្រណិតបំផុត ក្នុងនោះរួមមានសណ្ឋាគារ ភូមិគ្រឹះ ផ្ទះល្វែង ឧទ្យាន អាងហែលទឹក ឆ្នេរសមុទ្រសិប្បនិមិ្មត ឆ្នេរសមុទ្រឯកជន ទីលានវាយកូនហ្គោល កំពង់ផែ ឧទ្យានសម្រាប់លេងកម្សាន្ត ហាងលក់សម្លៀកបំពាក់ និងកន្លែងកំសាន្តជាច្រើនទៀត។តាមដានព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យចុងក្រោយបំផុត!Click here to download your free copy!
CREA News Page 590x250 KH