មិនថាខ្មែរឬបរទេស ! បើធ្វើរឿងនេះហើយមិនកើតអីអាចចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ

16 ខែ វិច្ឆិកា ឆ្នាំ 2021, 14:44

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច​លុបចោល​រាល់​លក្ខខណ្ឌ​ដែលដាក់ឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍​ដែលបាន​ចាក់វ៉ាក់​សាំងទាំងស្រុង ទាំងជនជាតិខ្មែរ និងជនបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា នេះតទៅ ។

ក្នុងសារពិសេសផ្ញើជូនមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធកាលពីថ្ងៃទី១៤ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គោលនយោបាយនេះនឹងអាចឱ្យប្រទេសបើកដំណើរការឡើងវិញបានពេញលេញ ហើយថាវាឆ្លុះបញ្ចាំងពីគោលនយោបាយរបស់ប្រទេសផ្សេងទៀតនៅក្នុងតំបន់ ។ សម្តេច​ក៏​បាន​សង្កត់​ធ្ងន់​ថា អ្នក​ធ្វើ​ដំណើរ​ណា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ត្រូវ​នៅ​តែ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​រយៈពេល ១៤​ថ្ងៃ ។

សម្តេចមានប្រសាសន៍ឱ្យដឹងយ៉ាងដូច្នេះថា ៖ «ប្រទេសកម្ពុជាត្រូវបានចាក់​វ៉ាក់សាំង​ស្ទើរតែពេញ​លេញ​ជិត៨៨ភាគរយនៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់ ។ ដូច្នេះមិន​មាន​ការ​តម្រូវ​ឱ្យ​នៅ​ដាច់​ពី​គេ​ទៀត​ទេ លើក​លែង​តែ​អ្នក​ដែល​មិន​បាន​ទទួល​ថ្នាំ​បង្ការ​ដែល​នៅ​តែ​ត្រូវ​ធ្វើ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល១៤​ថ្ងៃ​ដូច​មុន» ។

សម្តេចលោកបានមានប្រសាសន៍បញ្ជាក់ផងដែរថា អ្នកដំណើរដែលទទួលថ្នាំបង្ការពេញលេញ​នឹងត្រូវធ្វើតេស្តរហ័ស និងរង់ចាំលទ្ធផលនៅឯកន្លែងស្នាក់នៅរបស់ពួកគេតែម្តង ។ ប្រសិនបើលទ្ធផលអវិជ្ជមាន ពួកគេអាចធ្វើដំណើរទៅណាមកណាក្នុងប្រទេសកម្ពុជាបាន ៕

លោកអ្នកអាចព្រឹក្សាយោបល់អំពីការ ទិញ លក់ និងជួល អចលនទ្រព្យនានាបានគ្រប់ពេលដោយគ្រាន់តែទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបានតាមរយៈប៊ូតុងខាងក្រោម !!!

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: