ទស្សនាវដ្ដីលំនៅដ្ឋានកម្ពុជាលេខ ២
ទស្សនាវដ្ដីលំនៅដ្ឋានកម្ពុជាលេខ ២ មាននៅទីនេះ។
ការបោះពុម្ភផ្សាយជាភាសាខ្មែរនឹងត្រូវធ្វើឡើង ២ ដងក្នុងមួយឆ្នាំ ហើយសម្រាប់ឆ្នាំ២០១៩នេះ ទស្សនាវដ្ដីលំនៅេដ្ឋានកម្ពុជាបានដាក់បញ្ចូលព័ត៌មានសំខាន់ៗ ស្របតាមនិន្នាការនៃទីផ្សារអចលនទ្រព្យបច្ចុប្បន្ន ការវិនិយោគធំៗ ព្រឹត្តិការណ៍អចលនទ្រព្យថ្មីៗ ការណែនាំសម្រាប់វិនិយោគិន និងគន្លឹះសំខាន់ៗជុំវិញការទិញ និងជួលអចលនទ្រព្យ រួមទាំងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទាញយកទស្សនាវដ្តីដោយឥតគិតថ្លៃជាមួយលីងខាងក្រោមទីនេះ!
មានអត្ថបទសំខាន់ៗជាច្រើនមានដូចជា៖
- ការស្ទង់មតិអចលនទ្រព្យឆ្នាំ២០១៨ ដោយផ្តោតសំខាន់លើតំបន់ពេញនិយមនៅក្នុងប្រទេសកម្ពុជា
- ឱកាសវិនិយោគថ្មីៗនៅក្នុងខេត្តកំពត និងកំណើនឡើងនៃគម្រោងអភិវឌ្ឍន៍តាមតំបន់ឆ្នេរ
- និន្នាការនៃការទិញខុនដូរបស់ជាតិខ្មែរ និងការនិយោគលើវិស័យខុនដូ
- ការណែនាំសម្រាប់អ្នកទិញផ្ទះលើកដំបូង និងការស្វែងយល់ពីការចំណាយលើសេវាបន្ថែម
- ការព្យាករសម្រាប់វិស័យអចលនទ្រព្យកម្ពុជាក្នុងរយៈពេល៥ឆ្នាំ
- ការពិចារណាមុននឹងធ្វើការព្រមព្រៀងលើកិច្ចសន្យាជួលនៅក្នុងប្រទេសកម្ពុជា
- គន្លឹះសាមញ្ញ៤យ៉ាងក្នុងការគ្រប់គ្រងថវិកាសម្រាប់ទិញផ្ទះថ្មី
- កំពង់ផែទេសចរណ៍អន្តរជាតិតម្លៃជិត១០លានដុល្លារនឹងបើកមុខទីផ្សារអចលនទ្រព្យ ខេត្តកំពត
- ផ្លូវជាតិលេខ ៥១ មានសក្តានុពលខ្លាំងសម្រាប់វិស័យអចលនទ្រព្យ
- បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត និងការសាងសង់ព្រលានយន្តហោះថ្មី
- ទិដ្ឋភាពទូទៅនៃផ្ទះជួលតម្លៃទាបនៅរាជធានីភ្នំពេញ
- មហាវិថី សម្តេច ហ៊ុន សែន ស្រូបកំពុងស្រូបយកកំណើនវិនិយោគធំៗ
- ស្ថាបត្យកម្មបែបទំនើបនឹងជម្រុញឲ្យជីវិតរស់នៅកាន់តែប្រសើរ ភ្នាក់ងារអចលនទ្រព្យកម្ពុជាទាមទាវិជ្ជាជីវៈច្បាស់លាស់ ដើម្បីរក្សាកំណើន
- យុវជន និងការងារក្នុងវិស័យ Interior Design
ទស្សនាវដ្ដីលំនៅដ្ឋានកម្ពុជាលេខ ១
ទស្សនាវដ្ដីលំនៅដ្ឋានកម្ពុជាលេខ ១ អាចទាញយកបាននៅទីនេះ។ ការបោះពុម្ភផ្សាយ ជាភាសាខ្មែរនេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីទីផ្សារអចលនទ្រព្យកម្ពុជាឲ្យកាន់តែទូលំទូលាយ។ សម្រាប់ការបោះពុម្ភផ្សាយលើកដំបូងនេះ យើងបានដាក់បញ្ចូលព័ត៌មានសំខាន់ៗជុំវិញទីផ្សារអចលនទ្រព្យ ច្បាប់ ការវិនិយោគធំៗ និងគន្លឹះណែនាំសម្រាប់អ្នកស្វែងរកអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។
ចំណុចទាំងនេះមានដូចជា៖
- ការស្វែងយល់អំពីឯកសារផ្លូវច្បាប់សំខាន់ៗ មុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី
- គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃទាបនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគាំទ្រដោយ UNDP
- ទស្សនៈរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជុំវិញការបោះឆ្នោតឆ្នាំ២០១៨
- ស្វែងស្វែងយល់អំពីច្បាប់ពន្ធអចលនទ្រព្យនៅកម្ពុជា
- ការសិក្សាអំពីតំបន់៖ ខណ្ឌពោធិ៍សែនជ័យគ្របដណ្ដប់ដោយគម្រោងលំនៅដ្ឋានតម្លៃសមរម្យ
- តម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងនៅពេលមានគម្រោងផ្សារទំនើបអ៉ីអនម៉ល២
- គម្រោងបុរីមួយចំនួននៅភ្នំពេញ ត្រូវបានដាក់បង្ហាញសម្រាប់ជម្រើសសម្រាប់អ្នកទិញ៕