+855 92 92 1000
Logo
សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន
Updated on: June 6, 2022, 5:05 p.m.
Published on: July 29, 2016, 9:21 a.m.
Realestate News

សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន


Housing Global Conference

សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន 2016 ដែលភាសាអង់គ្លេសហៅថា Zero Energy Mass Customized Housing Global Conference ដែលប្រព្រឹត្តិ៍ឡើងនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ខែធ្នូ គឺជាការប្រជុំលក្ខណៈសកលដ៏សំខាន់លើកទី៥ ដោយចូលរួមដោយ ស្ថាបត្សករ អ្នកអភិវិឌ្ឍន៍គម្រោង អ្នកគ្រប់គ្រងគម្រោង ជជែកអំពីការកាត់បន្ថយដល់សូន្យ ពោលការកាត់បន្ថយឲ្យអស់់ការសាងសង់លំនៅដ្ឋានដោយប្រើប្រាស់ថាមពល ជំនួសមកវិញដោយស្ថាបត្សកម្មបៃតង។ 

ជាមួយនឹងចំណេះដឹងជ្រៅជ្រះ និងការស្រាវជ្រាវសិក្សា សហគមន៍ ក៏ដូចជាពិភពលោកបានធ្វើការសហការជាបណ្តាញ ដើម្បីព្យាយាមបន្តការស្រាវជ្រាវបន្ថែមទៀតអំពីប្រព័ន្ធដែលអាចឋិតឋេរសម្រាប់សាងសង់លំនៅដ្ឋានក៏ដូចជាការរួមចំណែកមួយដើម្បីទប់ស្កាត់ការឡើងកំដៅផែនដីជាសកលដោយច្ចេកវិទ្យាបៃតងប្រកបដោយប្រសិទ្ធភាព។

វាជារឿងថ្មីៗដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀងប៉ារីសនៅខែធ្នូឆ្នាំ2015 ដោយមានគោលដៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុ កិច្ចប្រជុំមានមហិច្ឆតារារាំងការកើនឡើងបន្ថែមនៃកំដៅផែនដីកម្រិតអតិបរមា១អង្សាក្នុងឆ្នាំ 2050 ។

Housing Global Conference 2

ជាប្រធានបទសំខាន់នៃសន្និសីទឆ្នាំនេះដោយផ្អែកលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយមានពាក្យគន្លឹះ "ការអនុវត្ត" និង "សកម្មភាព" នេះសម្រាប់ពេលអនាគត ហើយក៏ជាការការពារផងដែរ។ ហេតុនេះហើយបានជាប្រធានបទនៃសន្និសីទនេះគឺ "ការកាត់បន្ថយរហូតដល់សូន្យនៅលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ - លំនៅដ្ឋាននិងការប្រើប្រាស់ថាមពល" ។

ការផ្តោតសំខាន់មួយគឺថាតើនិរន្តរភាពទាក់ទងទៅក្នុងការសន្សំ និងការកាន់កាប់សម្រាប់ម្ចាស់ និងការកាន់កាប់នៃអគារលំនៅដ្ឋាន។

អ្នករៀបចំកម្មវិធីដែលមកពីសាកលវិទ្យាល័យគូឡាឡាំពួបានរួមគ្នាជាមួយសាកលវិទ្យាល័យBrighton, ត្រូវបានរំពឹងថានឹងជ្រើសអ្នកវិភាគទានចំនួន40នាក់នៅជុំវិញពិភពលោក។ សន្និសីទនេះរួមមានប្រធានបទដូចជា៖ "ការបំភាយឧស្ម័នផ្ទះកញ្ចក់ ឧស្ម័នពីវិស័យលំនៅដ្ឋាន ឬថាមពល" ឬ "ប្រសិទ្ធភាពគុណភាពខ្យល់បរិសុទ្ធក្នុងផ្ទះ៖ ការពិនិត្យឡើងវិញនៃអគារខ្ពស់បំផុតដែលមានស្រាប់ "។

ការផុតកំណត់ចុះឈ្មោះសម្រាប់អ្នកចុះឈ្មោះមុន(Early Bird)នឹងត្រូវបិទនៅថ្ងៃ១៥ ខែតុលា ឆ្នំា២០១៦ ធ្វើការកក់តាម៖

គេហទំព័រ zemch2016.com និងធ្វើការសាកសួរព័ត៍មានបន្ថែមសូមអញ្ជើញផ្ញើអ៊ីម៉េលទៅកាន់អាស័យដ្ឋាន ZEMCH2016@unikl.edu.my

 

Comments