+855 92 92 1000
Logo
សហគ្រិន​អចលនទ្រព្យ​វ័យ​ក្មេង​ វិនិយោគ​លើ​ទូ​កុងតឺន័រ​
Updated on: June 6, 2022, 5:04 p.m.
Published on: April 6, 2016, 4:01 a.m.
Realestate News

សហគ្រិន​អចលនទ្រព្យ​វ័យ​ក្មេង​ វិនិយោគ​លើ​ទូ​កុងតឺន័រ​


​លោក លុន វុទ្ធី មាន​ដើម​កំណើត​ក្នុង​ខេត្តកំពត បាន​ចាប់​ផ្តើម​អាជីព​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​វៀតណាម​នាំ​ចូល​ទូ​កុងតឺន័រ​សម្រាប់​ដាក់​អីវ៉ាន់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​បំណង​ដើម្បី​កែច្នៃ​វា​ឲ្យ​ទៅ​ជា​លំនៅឋាន​វិញ​ម្តង។ ​ខណៈ​ដែល​ម្ចាស់​ក្រុមហ៊ុន​ដែល​លោក​ធ្វើ​ការ​ជាមួយ​ដំបូង​ផ្តោត​លើ​ការ​លក់​ទូ​កុងតឺន័រ​សម្រាប់​ដឹក​ជញ្ជូន​របស់​របរ​ផ្សេងៗ​នោះ លោក វុទ្ធី បាន​ចំណាយ​ពេល​វេលា​ពីរ​បី​ឆ្នាំ​ដំបូង​របស់​លោក​ធ្វើ​ការ​ស្រាវជ្រាវ​តាម​រយៈ​ទូរស័ព្ទ​ដៃ​លើ​គម្រោង​កែច្នៃ​ការ​ប្រើ​កុងតឺន័រ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ជុំវិញ​ពិភពលោក​។

vuthycambodiaowner

​នៅ​ពេល​ដែល​លោក​ឆែក​មើល​អគារ​ខុនដូ ហាង​កាហ្វេ ការិយាល័យ​សម្រាប់​ជួល និង​ស្ទូឌីយោ​ថត​សំឡេង​ក្នុង​តំបន់​ធំៗ​នៅ​ជុំវិញ​ពិភពលោក លោក វុទ្ធី បាន​ឃើញ​នូវ​ឱកាស​ដ៏​ពិសេស​មួយ​ដែល​លោក​អាច​យក​ទូរ​កុងតឺន័រ​ដែក​ទាំងអស់​នេះ​មក​ច្នៃ​ប្រឌិត​ក្នុង​មុខ​ជំនួញ​របស់​លោក​។ លោក​បាន​ថ្លែង​ថា ៖ «​ទូ​កុងតឺន័រ​មួយៗ​វា​ដូច​ជា​ផ្ទាំង​សំពត់​ដែល​ផ្នែក​ខាង​ក្នុង​ទទេ​ស្អាត​។ វា​ដូចជា​សម្បក​អគារ​អីចឹង​ដែរ ប៉ុន្តែ​យើង​អាច​តុបតែង និង​កែច្នៃ​ទាំង​ផ្នែក​ខាង​ក្នុង និង​ខាងក្រៅ​បាន​បាន​យ៉ាង ច្រើន​បែប​ផែន​រាប់​មិន​អស់​»​។ ​កាលពី​៣​ឆ្នាំមុន ម្ចាស់​ក្រុមហ៊ុន​ជនជាតិ​វៀតណាម​របស់លោក វុទ្ធី បាន​បិទ​ហាង​របស់ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​បាន​ដក​ខ្លួន​ពី​ទីផ្សារ​កម្ពុជា ដែល​បាន​ហុច​ឱកាស​ឲ្យ​លោក វុទ្ធី អាច​ចាប់​ផ្តើម​មុខ​ជំនួញ​នេះ​ដោយ​ខ្លួន​ឯង​បាន​ដែល​លោក​បាន​ដាក់​ឈ្មោះ​អាជីវកម្ម​របស់​ខ្លួន​ថា Vuthy Container​។ ​ក្រុមហ៊ុន​របស់​លោក​បាន​ដំណើរ​ការ​ចាប់​ពី​នោះ​មក ហើយ​នា​ពេល​បច្ចុប្បន្ន សហគ្រិន​វ័យ ២៨​ឆ្នាំ​រូប​នេះ មាន​សមាជិក ១៥​នាក់ ខណៈ​ដែល​ក្រុមហ៊ុន​របស់​លោក​កំពុង​តែ​ត្រូវ​បាន​ពង្រីក​សេវាកម្ម​របស់​ខ្លួន ដើម្បី​រួម​បញ្ចូល​នូវ​ការ​ច្នៃ​ប្រឌិត​លើ​គម្រោង​អចលនទ្រព្យ​ដែល​ចង់​យក​ទូ​កុងតឺន័រ​ទៅ​សាងសង់​។ ​ក្រុមហ៊ុន​របស់​លោក វុទ្ធី មាន​ការ កុម្ម៉ង់​ទិញ​ទូ​កុងតឺន័រ​ពី​ប្រទេស​ចិន វៀតណាម ឬ​កូរ៉េ ក្នុង​តម្លៃ​ប្រហែល​ជា ១០០០​ ដុល្លារ ក្នុង​ ១ ​កុងតឺន័រ បន្ទាប់​មក​យក​ទៅ​ច្នៃ​សាងសង់​ជា​សំណង់​លំនៅឋាន ឬ​សំណង់​ពាណិជ្ជកម្ម​ផ្សេងៗ​។ ​បន្ទប់​ការិយាល័យ​ដ៏​ស័ក្តិសម​បំផុត​ដោយ​មាន​ក្រាល​កម្រាល​ព្រំ​ផ្ទាំង​កៅស៊ូ​ការពារ និង​ម៉ាស៊ីន​ត្រជាក់​ផង​ដែរ ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៣ ០០០ ​ដុល្លារ​សម្រាប់​មួយ​ទូ​ដែល​មាន​ទំហំ​ផ្ទៃ​ក្រឡា​ប្រមាណ ៨​ម៉ែត្រ​ការ៉េ​។ ​ក្រុមហ៊ុន​របស់​លោក​ធ្លាប់​បាន​សាងសង់​សម្រាប់​គម្រោង​ក្រុមហ៊ុន​កសិករ ម្ចាស់​រោងចក្រ និង​អ្នក​ដែល​ត្រូវ​ការ​បន្ទប់​ការិយាល័យ​តូចៗ ដោយ​ជោគជ័យ​រួច​មក​ហើយ​។​

vuthycontainerhouse

​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ក៏​បាន​ចុះ​កិច្ច​សន្យា​ទិញ​កុងតឺន័រ​របស់​លោក វុទ្ធី ធ្វើ​ជា​បន្ទប់​ស្ទូឌីយោ​ថត​សំឡេង​បិទ​ជិត​បាន​ផង​ដែរ​។ ​គម្រោង​ដ៏​ធំ និង​ពិសេស​មួយ​របស់​លោក​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​បារ៍ K-Race ជា​ទូ​កុងតឺន័រ​ដែល​មាន​ទីតាំង​នៅ​ផ្លូវ​លេខ​៥៩ ខណ្ឌ​ដូនពេញ​។ K-Race គឺជា​បារ៍​ផង ជា​ភោជនីយដ្ឋាន​ផង និង​ជា​កន្លែង​ប្រគំ​តន្ត្រី​ផ្ទាល់ ដោយ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ទូ​កុងតឺន័រ​ចំនួន​២០​ភ្ជាប់​គ្នា​។ ​សម្រាប់​គម្រោង​នេះ លោក វុទ្ធី បាន​ចាប់​ដៃគូ​សហការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ស្ថាបត្យករ​មួយ​រូប ដើម្បី​បង្កើត​នូវ​សំណង់​មួយ​ដែល​ប្លែក​ទាក់​ភ្នែក តែ​ក៏​អាច​ប្រើការ​បាន​យ៉ាង​ល្អ​ផង​ដែរ​។ បារ៍ K-Race ដែល​ជា​មុខ​ជំនួញ​មួយ​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន​នេះ មាន​អគារ​ជា​លក្ខណៈ​មុខ​ជំនួញ​ធំ ដែលមាន​បុគ្គលិក​បម្រើការ​ពាក់មួក​មួយ​រឹង​។ ផ្នែក​ខាងក្នុង​របស់ K-Race ត្រូវបាន​តុបតែង​ដោយ​របស់របរ​ចាស់ៗ​យកមក​ច្នៃ​ជាថ្មី​ដូចជា​បង្អួច​ធ្វើ​ពី​ដប និង​កន្លែង​អង្គុយ​ធ្វើ​ពី​ពពួក​ធុងសាំង​ធំៗ​ចំណុះ​៤០​ហ្គាឡុន​(Gallon)​ផង​ដែរ​។ ​គម្រោង​របស់​លោក​វុទ្ធី​ដែល​នឹង​ចាប់​ផ្តើម​ឆាប់ៗ​ខាង​មុខ​នេះ គឺ​ក្រុមហ៊ុន Vuthy Container នឹង​ចាប់​ដៃគូ​យ៉ាង​ជិត​ស្និ​ទិ​ជា​មួយគូ​ស្វាមីភរិយា​ជនជាតិ​អាល្លឺម៉ង់ និង​ម៉ាឡេស៊ី ដើម្បី​សាងសង់​ជា​សណ្ឋាគា​របៀប​បង់​ហ្គា​ឡូ នៅក្នុង​ខេត្ត​កំពត ដែល​នឹងមាន​ការ​តុបតែង​ដោយ​ប្រើ​របស់​របរ​ចាស់ៗ​មក​កែច្នៃ​ជាថ្មី​ផង​ដែរ​។ ​អ្នក​លក់​ភេសជ្ជៈ និង​អាហារ​ជនជាតិ​សិង្ហ​បុរី​ម្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក៏​កំពុង​តែ​ធ្វើ​ការ​ជាមួយ​លោក វុទ្ធី ដើម្បី​បើក​ហាង​កាហ្វេ​មួយ​ដែល​មាន​ទូ​កុងតឺន័រ​ចំនួន​៦​ទូ​។ ​ទន្ទឹមនឹង​នេះដែរ លោក វុទ្ធី បាន​ឃើញ​នូវ​ការ​រីក​លូតលាស់​មុខ​ជំនួញ​របស់​លោក ដែល​អាច​អនុញ្ញាត​ឲ្យ​លោក​ប្រឡូក​ចូល​ក្នុង​ទីផ្សារ​សំណង់​លំនៅឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថែម​ទៀត​ផង​។

vuthycontainer5

​ជាមួយ​នឹង​តម្លៃ​ទាប​ជាង​៦​ពាន់​ដុល្លារ​ក្នុង​មួយ​ទូ​ដែល​មាន​ទំហំ​ប្រមាណ​៩​ម៉ែត្រ​ការ៉េ​នេះ គេ​អាច​យក​ទៅ​ច្នៃ​ធ្វើជា​បន្ទប់​គេង ដែល​មាន​គ្រែ​៣ មាន​បន្ទប់​ទឹក បន្ទប់​គេង កន្លែង​ទទួលភ្ញៀវ ឬ​ចង្ក្រាន​បាយ​ថែម​ទៀត​ផង​។ ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ទូ​កុងតឺន័រ​យក​ទៅ​សាងសង់​ជា​សំណង់​លំនៅឋាន​បែប​អា​ផាត​មិន​នេះ​ក៏​ផ្តល់​អំណោយ​ផល​ដល់​គម្រោង​ធ្វើ​លំនៅឋាន​ដែល​ពុំមាន​ដី​ធំ​គ្រប់គ្រាន់ ហើយក៏​មានតម្លៃ​សមរម្យ​ទៀតផង​។ ​ដោយមាន​ការតុបតែង​បន្ថែម​ដោយ​ប្រើ​វត្ថុ​ធាតុ​ដើម​ដូចជា​ស្នោរ​(Styrofoam) និង​សំឡី​ឡែន (Rock Wool) ព្រមទាំង​មាន​ប្រហោង​ខ្យល់ កង្ហារ និង​ម៉ាស៊ីនត្រជាក់ ទៅតាម​តម្រូវការ​របស់​អតិថិជន​នោះ លោក វុទ្ធី អាចបង្កើត​លំនៅឋាន​មួយ​ដែល​អាច​រស់​នៅបាន​យ៉ាង​ងាយស្រួល និង​មាន​តម្លៃ​សមស្រប​ទៀត​ផង​។

vuthycontainer2

​លោក វុទ្ធី ថ្លែងថា ទូ​កុងតឺន័រ​អាច​យក​ទៅ​ប្រឡូក​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​បាន ពិសេស​គឺ​ក្នុង​ទីក្រុង​ភ្នំពេញ តែ​ម្តង​។ ​លោក វុទ្ធី ថ្លែង​ថា ៖ «​វា​មាន​តម្លៃ​សមរម្យ មិន​ខ្ទរ​សំឡេង និង​ធន់​នឹង​កម្តៅ​ទៀត​ផង​។ វា​មិន​ស៊ី​ទំហំ​ដី​ហើយ​ងាយ​ស្រួល​រក​ទិញ​បាន​គ្រប់​ពេល​»​។ ​លោក​បន្ត​ថា ៖ «​ដោយ​អាច​យក​កុងតឺន័រ​មក​ច្នៃ​ប្រឌិត និង​ប្រើ​សម្រាប់​គម្រោង​ផ្សេងៗ​បាន នោះ យើង​អាចជួយ​សម្រេច​គោលដៅ​អតិថិជន​បាន​យ៉ាង​ច្រើន​»៕​

Get in touch with Vuthy today: 089 / 098 / 068 822977 

FOOTERNEWJAMESWHITEHEAD

Comments