+855 92 92 1000
Logo
ប្រញាប់ឡើង! ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅសល់តែ២០%ទៀតប៉ុណ្ណោះ!
Updated on: June 6, 2022, 5:01 p.m.
Published on: November 3, 2020, 7:12 a.m.

ប្រញាប់ឡើង! ស្តង់ក្នុងពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅសល់តែ២០%ទៀតប៉ុណ្ណោះ!


ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលជាពិធីអចនលទ្រព្យធំបំផុតប្រចាំឆ្នាំ ២០២០ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះហើយ ពោលគឺនៅសល់ពេលមិនដល់មួយខែទៀតទេ។ ពិព័រណ៍នេះនឹងប្រារព្ធឡើងនៅដឺ ព្រេមៀ សេនធ័រ សែនសុខ (ក្បែរផ្សារទំនើបអ៊ីអនម៉លសែនសុខ) និងមានអ្នកចូលរួមរហូតដល់ជាង១០,០០០នាក់ ដែលសុទ្ធសឹងជាអ្នកដែលកំពុងស្វែងរក រឺមានចំនាប់អារម្មណ៍ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ពិព័រណ៍នេះក៏មានបូករួមបញ្ចូលជាមួយការដាក់តាំងលើប្រព័ន្ធអនឡាយផងដែរ ដូច្នេះប្រសិនជាលោកអ្នកមិនអាចធ្វើដំណើរមកបានផ្ទាល់ លោកអ្នកនៅតែធ្វើការទស្សនា រឺទិញផលិតផលទាំងនេះបានតាមប្រព័ន្ធអ៊ីនធឺណែតដូចគ្នា។​

ក្នុងរយៈពេល២ថ្ងៃនៃពិព័រណ៍នេះ នឹងមានការដាក់តាំងបង្ហាញនូវគម្រោងអចលនទ្រព្យល្បីៗជាច្រើន ក័ដូចជាសេវាកម្មគ្រប់ប្រភេទដែលអតិថិជនអាចធ្វើការទស្សនា និងជាវដើម្បីទទួលបានការផ្តល់ជូនពិសេសដែលមានតែនៅក្នុងពិព័រណ៍នេះតែមួយគត់។ លើសពីនេះទៅទៀតក៏មានការចូលរួមពីសំណាក់វាគ្មិនល្បីៗដែលមានបទពិសោធន៍ និងភាពជោគជ័យក្នុងវិស័យអចលនទ្រព្យកន្លងមក នឹងមកចែករំលែកបទពិសោធន៍របស់ខ្លួន តាមរយៈប្រធានបទដែលទាក់ទងទៅទិដ្ឋភាពសេដ្ឋកិច្ចទូទៅនាពេលបច្ចុប្បន្ន គន្លឹះផ្សេងៗក្នុងវិស័យអចលនព្រទ្យ និងការវិនិយោគនានា ដែលទាំងនេះសុទ្ធតែមាននៅក្នុងសិក្ខាសាលារយៈពេល២ថ្ងៃនេះផងដែរ។

ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលនឹងលិចរូបរាងឡើយនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន ត្រូវបានរំពឹងថាអាចស្វាគមន៍អ្នកចូលរួមរាប់ម៉ឺននាក់មកពីទូទាំងប្រទេសដែលទន្ទឹងរង់ចាំដើម្បីទទួលបានឱកាសបញ្ចុះតម្លៃពិសេស ជាពិសេសពីគម្រោងអភិវឌ្ឍន៍ដែលមានផ្ដល់ជូនតែនៅក្នុងពិព័រណ៍បញ្ចុះតម្លៃនេះប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ផ្តល់ឱកាសពិសេសចំពោះលោកអ្នកអតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យ ផលិតផល និងសេវាកម្មផ្សេងៗដែលមានការបញ្ចុះតម្លៃខ្ពស់មិនធ្លាប់មាននៅខាងក្រៅ។ ដូចគ្នាផងដែរ ពិព័រណ៍នេះមានក្រុមហ៊ុនល្បីៗចូលរួមជាង៤០គម្រោងដែលក្នុងនេះរួចមានដូចជា៖

ក្រុមហ៊ុនLM Car, ក្រុមហ៊ុនអចលនទ្រព្យ Fazwaz Cambodia,ក្រុមហ៊ុន ខេមបូឌាន សុីងមុឹង ធេលីមីឌា,​ ក្រុមហ៊ុនប្រឹក្សាវិនិយោគ Graval Consulting,  ក្រុមហ៊ុន C-Herald, ហាងលក់គ្រឿងអលង្ការឡុកហ្វុក Lukfook (កម្ពុជា), ក្រុមហ៊ុន LeanderCB Consultants Limited, ក្រុមហ៊ុនព្រីន រៀលអ៊ីស្ទេត គ្រុប,ក្រុមហ៊ុន Morgan Group, ក្រុមហ៊ុន Food Panda,គម្រោងខុនដូ Urban Village,ក្រុមហ៊ុនអចលនទ្រព្យ Prestige Home,ក្រុមហ៊ុន Creed Cambodia, គម្រោងខុនដូ ភ្នំពេញ ហ្កាឡាក់ស៊ី ហ្គាឌិន,ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន,គម្រោងបុរី លី សុវណ្ណ,គម្រោងបុរី Icon,គម្រោងបុរី De Pearl,ក្រុមហ៊ុនអចលនទ្រព្យ ផញធើ ប្រផឹធី, គម្រោងដូឡូដ៍ ខេ អេច លែន​ ឯ.ក,គម្រោងខុនដូ Garden One,គម្រោងខុនដូ City Gem, គម្រោងខុនដូ Agile Sky Residence, គម្រោងខុនដូ Won Majestic,គម្រោងផ្ទះលំហែរកាយឆ្នេរតារាចន្ទ,គម្រោងផ្ទះអាជីវកម្ម ដាលីនប្រផឹធី,ក្រុមហ៊ុនអចលនទ្រព្យ Grand New Asia,ក្រុមហ៊ុន ប៊ី២អូ អ៊ីនវេសមិន គ្រុប,ក្រុមហ៊ុន Gintell, ក្រុមហ៊ុន R&F Media, គម្រោងខុនដូ The One,ក្រុមហ៊ុនធានារ៉ាប់រង ដាយ​​ អ៊ិឈិ ឡាយហ្វ៍ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃេភីថល,ក្រុមហ៊ុន អេ អាយ អិម អេស,ក្រុមហ៊ុន Broaden Elevator (Cambodia) ក្រុមហ៊ុន T.C.U Polys Enterprise Co., Ltd,សារព័ត៌មាន Tnaot, សារព័ត៌មាន Khmer Times, សារព័ត៌មាន Panasialife,សារព័ត៌មាន Gold Zone Media、ក្រុមហ៊ុន 58.comក្រុមហ៊ុន Fang.com、ក្រុមហ៊ុន Huione Pay、ទស្សនាវដ្តី Good Morning Cambodia、សារពត៌មាន Netease、ក្រុមហ៊ុន CDL 、ក្រុមហ៊ុន Greptech

ចំពោះលោកអ្នកជាម្ចាស់គម្រោង​ និងក្រុមហ៊ុននានា ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នក នៅក្នុងពិព័រណ៍លក់អចលនទ្រព្យ បំណាច់ឆ្នាំ២០២០នេះ សូមទំនាក់ទំនងមកកាន់ Realestate.com.khឥឡូវនេះតាមរយៈលេខទំនាក់ទំនងដូចខាងក្រោម។

សម្រាប់ព័ត៌មានអំពី៖
សម្រាប់អ្នកវិនិយោគបុរី និងដីឡូតិ៍ៈ
សួន ស៊ូមុី (ខ្មែរ/អង់គ្លេស)
mey.soun@realestate.com.kh
+855 77 241 285
សម្រាប់អ្នកវិនិយោគខុនដូនិងអ្នកវិនិយោគចម្រុះ:
នីន កាំង (ខ្មែរ និង ចិន)
nin.kang@realestate.com.kh
+855 78 637 323 / +855 93 552 305
សម្រាប់អ្នកវិនិយោគអចលនទ្រព្យ និងអ្នកតាំងពិព័រណ៍ដែលមានចំណាប់អារម្មណ៍ផ្សេងទៀត៖
James Whitehead (អង់គ្លេស)
james.whitehead@realestate.com.kh
+855 086 972 061

Comments