តើអ្នក ជាអតិថិជន ដែលខកខានមិនបានចូលរួម ក្នុងកម្មវិធីពិព័រណ៍ លក់អចលនទ្រព្យបញ្ចុះតម្លៃ តាមអនឡាញ ឬមួយអ្នកជាអតិថិជន ដែលកំពុងតែស្វែងរកទិញអចលនទ្រព្យ ក្នុងឱកាសពិសេសណាមួយ មែនឬទេ? ពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើងដោយ Realestate.com.kh គឺជាជម្រើសល្អបំផុតសម្រាប់អ្នក ដើម្បីទទួលបាន តម្លៃដ៏ពិសេសមួយ ជាមួយគម្រោងអភិវឌ្ឍន៍ដែលអ្នកចាប់អារម្មណ៍ និងរង្វាន់បន្ថែមផ្សេងៗជាច្រើនទៀត។
ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សែនសុខ។ ពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ នេះនឹងមានអ្នកតាំងពិព័រណ៍ជាង ៦០ស្តង់ មកបង្ហាញពីគម្រោង និងការផ្តល់ជូនរបស់ពួកគេនូវផលិតផលប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់គម្រោងអភិវឌ្ឍអចលនទ្រព្យធំៗ ។ ពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ បាននឹងកំពុងរៀបចំខ្លួន ដើម្បីឲ្យក្លាយទៅពិព័រណ៍ សម្រាប់អតិថិជនដ៏រំភើបបំផុតប្រចាំឆ្នាំ២០២០នេះ។
ពិសេសជាងនេះទៅទៀត កម្មវិធីពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ គឺជាការតាំងពិព័រណ៍នៅនឹងកន្លែងលើកដំបូង ដែលមិនធ្លាប់មានពីមុនមកធ្វើឡើយ និងលើអនឡាញ ដែលប្រព្រឹត្តិឡើងដំណាលពេលគ្នា គឺ ចាប់ផ្ដើមនៅ ថ្ងៃទី ២៧ ខែវិច្ឆិកា ដែលនឹងបញ្ចប់ទៅវិញនៅថ្ងៃទី ១១ ខែ ធ្នូ ។ អ្នកដែលបានចុះឈ្មោះរួចរាល់ នឹងអាចទទួលបានការបញ្ចុះតម្លៃពិសេស លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលកំពុងស្វែងរកបំផុតនៅកម្ពុជា។
ការចុះឈ្មោះក្នុងកម្មវិធីលក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ និងការតាំងពិព័រណ៍អនឡាញ
ចំណាំ៖ មានតែអ្នកដែលបានចុះឈ្មោះប៉ុណ្ណោះ ដែលអាចចូលរួមក្នុងព្រឹត្តិការណ៍តាមអ៊ីនធឺណិតនេះ។ ចុះឈ្មោះឥឡូវនេះ (https://www.yearendpropertysale.realestate.com.kh/km) ដូច្នេះអ្នកនឹងមិនខកខានក្នុងការទទួលបានកិច្ចព្រមព្រៀងដ៏អស្ចារ្យនាពេលខាងមុខទេ!
ទីផ្សារដ៏ធំចំណាយអស់ជាង ១០ ម៉ឺនដុល្លារ ចូលរួមជាមួយយើង ក្នុងនាមជាអ្នកតាំងពិព័រណ៍ / អ្នកឧបត្ថម្ភថ្ងៃនេះ!
ពិព័រណ៍លក់អចលនទ្រព្យបំណាច់ឆ្នាំ២០២០ រំពឹងទុកថានឹងមានមនុស្សប្រមាណ ១០,០០០នាក់ចូលរួម នៅក្នុងកម្មវិធីនេះ និង មានមនុស្សកាន់តែច្រើន និងចូលរួមក្នុងសប្តាហ៍បន្តបន្ទាប់តាមរយៈការតាំងពិព័រណ៍តាមអ៊ិនធឺណេតចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកាដល់ថ្ងៃទី ១១ ខែធ្នូ។ នេះជាឱកាសទីផ្សារមួយ ដែលអាជីវកម្មរបស់អ្នកកំពុងត្រូវការ។
ពិព័រណ៍ដ៏ធំនៅឆ្នាំ ២០២០នេះ មិនមែនធំត្រឹមតែតាមពាក្យដែលពួកយើងនិយាយប៉ុណ្ណោះទេ វាបានចំណាយថវិកាលើសពី ១០,០០០ ដុល្លារអាមេរិកទៅលើការធ្វើទីផ្សារផ្សព្វផ្សាយ ទៅលើប្រព័ន្ធបោះពុម្ភផ្សព្វផ្សាយ វិទ្យុ បណ្ដាញសង្គម សារអេឡិចត្រូណិច អ្នកផ្ញើសំបុត្រដោយផ្ទាល់ ទំនាក់ទំនងសាធារណៈ និងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត។
អ្នកនឹងមិនសូវបានឃើញកម្មវិធីនៅក្នុងព្រះរាជាណាចក្រកម្ពុជាណា ដែលអាចធ្វើបានដូច Realestate.com.kh មាននោះទេ មុនពេលដែលព្រឹត្តិការណ៍នេះចាប់ផ្តើមនៅថ្ងៃទី 27 ខែវិច្ឆិកា។ នេះជាដំណឹងដ៏ល្អមួយសម្រាប់អ្នកតាំងពិព័រណ៍ និងម្ចាស់ឧបត្ថម្ភ ដែលគាត់បាន ចុះឈ្មោះរួចរាល់ហើយ នៅពេលពួកគេកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន បំផុតពីយុទ្ធនាការទីផ្សារនេះ។ស្តង់ធំ ៗ សម្រាប់អ្នកឧបត្ថម្ភ និងអ្នកតាំងពិព័រណ៍ ចាប់ផ្តើមដំឡើងហើយ នោះជាមូលហេតុ ដែលយើងកំពុងអញ្ជើញ អ្នកតាំងពិព័រណ៍ អ្នកឧបត្ថម្ភ និងអាជីវកម្ម ដែលចាប់អារម្មណ៍ ទាំងអស់ដែលចង់ជិះរលកទីផ្សារដ៏ធំនេះដើម្បីទាក់ទងមកយើងនៅថ្ងៃនេះ។
ប្រសិនបើលោកអ្នកជាម្ចាស់គម្រោង ក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធផ្សេងៗក្នុងវិស័យអចលនទ្រព្យ ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នក នៅក្នុងពិព័រណ៍លក់អចលនទ្រព្យ បំណាច់ឆ្នាំ២០២០នេះ សូមទំនាក់ទំនងមកកាន់ Realestate.com.kh ឥឡូវនេះ!
សម្រាប់ព័ត៌មានអំពី៖
សម្រាប់អ្នកវិនិយោគបុរី និងដីឡូតិ៍ៈ
សួន ស៊ូមុី (ខ្មែរ/អង់គ្លេស)
mey.soun@realestate.com.kh
+855 77 241 285
សម្រាប់អ្នកវិនិយោគខុនដូនិងអ្នកវិនិយោគចម្រុះ:
នីន កាំង (ខ្មែរ និង ចិន)
nin.kang@realestate.com.kh
+855 78 637 323 / +855 93 552 305
សម្រាប់អ្នកវិនិយោគអចលនទ្រព្យ និងអ្នកតាំងពិព័រណ៍ដែលមានចំណាប់អារម្មណ៍ផ្សេងទៀត៖
James Whitehead (អង់គ្លេស)
james.whitehead@realestate.com.kh
+855 086 972 061
Comments