+855 92 92 1000
Logo
គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានការផ្តល់ជូនពិសេស​សម្រាប់​​ខុនដូ​ប្រភេទ​ស្ទូឌីយ៉ូបញ្ចុះតម្លៃរហូតដល់១៥%
Updated on: May 30, 2022, 5:13 a.m.
Published on: September 6, 2021, 10:18 a.m.

គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានការផ្តល់ជូនពិសេស​សម្រាប់​​ខុនដូ​ប្រភេទ​ស្ទូឌីយ៉ូបញ្ចុះតម្លៃរហូតដល់១៥%


គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង លំនៅឋាន «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដ៏ធំស្កឹម​ស្កៃទំនើប​ដំបូង​គេបង្អស់​មួយ​នឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើង​រាជធានីភ្នំពេញ​ក្នុងពេល​ឆាប់ៗខាងមុខនេះហើយ ។ គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដ៏ធំចម្លែកប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការ​សាងសង់​សម្រាប់​ការ​ប្រកួត​​កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើ​ឡើង​នៅលើ​ទឹក​ដី​អច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ។

គម្រោងនេះនឹងសាងសង់អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិកតា ជាប់នឹ​ង​ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹង​លើផ្ទៃដី​ចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មីរបស់រាជធានីភ្នំពេញ ។

ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ត្រូវបានសិក្សាយ៉ាង​ល្អិតល្អន់ជាមួយ​នឹងរចនា​បថ​លំនៅឋានសម័យទំនើបដែលមានខុនដូ១២អគារស្មើនឹង ១៣១៩បន្ទប់ អគារខុនដូ​ប្រភេទ​ស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត ។

អ្វីដែលកាន់តែពិសេសក្នុងពេលនេះគម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានការផ្តល់ជូនពិសេស​សម្រាប់​​ខុនដូ​ប្រភេទ​ស្ទូឌីយ៉ូដោយបញ្ចុះតម្លៃដល់ទៅ15% និងធានា​ជួលត្រឡប់វិញ 8% រយៈ​ពេល10ឆ្នាំ ជាមួយ​តម្លៃ​ចាប់ពី $89,811 ឡើងទៅ និង​បញ្ចុះ​តម្លៃចំនួន 2% បន្ថែមទៀត​តាម​រយៈធានាគារដែលជាដៃគូ​សហការ​របស់​គម្រោង«ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ»មានដូចជា ស្ថាបនា និងហ្វីលីប ជាដើម ។ 

 
គម្រោងលំដាប់អន្តរជាតិ The World Bridge Sport Village មានទីតាំងនៅជាប់នឹង ស្តាតមរតកតេជោថ្មី មានតែមួយគត់នៅ ព្រះរាជណាចក្រ កម្ពុជា ដោយមានរួមបញ្ចូលយ៉ាងសំបូរបែបដូចជា៖ ផ្ទះវីឡាភ្លោះ ផ្ទះវីឡាទោល ផ្ទះអាជីវកម្ម និង ខុនដូទំនើបមាន12អាគារ ។
លក្ខណៈពិសេសរបស់គម្រោងមានដូចជា៖
- ជាប់នឹងស្តាត មរតកតេជោ ផ្ទាល់តែម្តង
- បណ្តុំទៅដោយគម្រោងធំៗជាច្រើន ល្អបំផុតសម្រាប់ វិនិយោគគិន ក្នុងនិងក្រៅស្រុក
- ជាតំបន់អភិជន បរិយាកាសល្អ បរិសុទ្ធ ពិសេសបំផុតសម្រាប់ការរស់នៅ
- ធ្វើដំណើរត្រឹមតែ 15នាទីប៉ុណ្ណោះពីស្ពានជ្រោយចង្វារ តាមផ្លូវជាតិលេខ 6A ផ្លូវធំទូលាយមិនស្ទះចរាចរណ៍
- តម្លៃធូរថ្លៃនៅឡើយសម្រាប់អតិថិជនដំបូងៗ
ប្រញាប់ឡើងចំនួនមានកំណត់កុំអោយឱកាសពិសេសនេះកន្លងហួសឱ្យសោះ ។ គម្រោងទាំងមូលនឹងបញ្ចប់ការសាងសង់មុនព្រឹត្តិការណ៍ ស៊ីហ្គេម 2023 ដែល កម្ពុជា យើងជាម្ចាស់ផ្ទះ ។
សំណង់អគាររំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯក បូករួមនឹងសោភណ្ឌភាព​ដ៏គួរឱ្យ​ចាប់អារម្មណ៍​បំផុត​បែប​នេះគឺជាការសាងសង់ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក ដែលជាបុត្រសម្ព័ន្ឋ​ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់​លំនៅដ្ឋាន​ដែលមាន​កេរ្តិ៍ឈ្មោះ​បោះសម្លេង​ល្បី​ល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ ។

មិនតែប៉ុណ្ណោះ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុម​ព័ទ្ធទៅ​ដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និង ផ្សេងៗទៀត ។

Comments