+855 92 92 1000
Logo
ម្តងផ្ទុះ ម្តងស្ងាត់ ! អ្នកជំនាញបង្ហាញទស្សនៈឥទ្ធិពលអូមីក្រុងជះលើវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២២
Updated on: May 29, 2022, 6:00 p.m.
Published on: February 17, 2022, 7:28 a.m.

ម្តងផ្ទុះ ម្តងស្ងាត់ ! អ្នកជំនាញបង្ហាញទស្សនៈឥទ្ធិពលអូមីក្រុងជះលើវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២២


ក្រោយ​រង​ឥទ្ធិពល​ពី​ជំងឺ​កូ​វី​ដ​-១៩​អស់​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ កម្ពុជា​ទើបតែ​បាន​ធូរស្រាល​បាន​មួយ​រយៈ​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ក៏​ដូច​ជា​អ្នកជំនាញ​សេដ្ឋកិច្ច និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាដើម​ហាក់​មាន​ក្តី​រំពឹង​ខ្ពស់​ចំពោះ​ការ​ស្តារ​សេដ្ឋកិច្ច​ក៏​ដូច​ជា​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ។

ប៉ុន្តែ​ដើមឆ្នាំ​២០២២​នេះ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​បាន​វាយលុក​ក្នុង​ប្រទេស​កម្ពុជា​ជា​ថ្មី​ដែល​អាច​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ចំពោះ​វិស័យ​មួយ​ចំនួន​ជា​ពិសេស​វិស័យ​អចលនទ្រព្យ និង​ការ​សាងសង់​សំណង់​តែ​ម្តង ដែល​វា​អាច​ជា​បញ្ហា​ចោទ និង​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ជះ​ឥទ្ធិពល​របស់​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​នេះ​លើ​វិស័យ​អចលនទ្រព្យ ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ដែល​ជា​កូ​វី​ដ​-១៩​ប្រភេទ​ថ្មី​វា​មាន​ចំនួន​ឆ្លង​ច្រើន​ក៏​ពិតមែន តែ​វា​ងាយស្រួល​ក្នុង​ការ​ព្យាបាល ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​ប្រភេទ​អូ​មី​ក្រុង​នៅឡើយ​ទេ ។

លោក ច្រឹ​ក សុខ​នី​ម បន្ត​ថា មាន​ប្រទេស​ជា​ច្រើន​កំពុង​រៀបចំ​ដាក់​ជំងឺ​កូ​វី​ដ​-១៩​ជា​ប្រភេទ​ជំងឺ​ផ្តាសាយ​ធម្មតា​ដែល​អ្នកជំងឺ​អាច​រក​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន​ដើម្បី​ព្យាបាល​បាន ដូច្នេះ​លោក​យល់​ថា អ្នក​វិនិយោគ​នៅ​តែ​អាច​បន្តសកម្មភាព​វិនិយោគ​របស់​ខ្លួន​បាន​ដដែល ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​បន្ថែម​ថា ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ដែល​អាច​ជំរុញ​សកម្មភាព​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​កំណើន​ឡើង​វិញ ៕

Comments