ទាំងនេះគឺជាហេតុផលទាំង ៦ ដែលបកស្រាយថា ការស្វែងយល់ពីទីផ្សារអនឡាញ ជាជម្រើសទី ១ ក្នុងការបង្កើនមុខជំនួញរបស់អ្នក មិនថាជាភ្នាក់ងារអចលនទ្រព្យ ឬកម្លាំងលក់អចលនទ្រព្យនោះទេ។ វាក៏ជាមូលហេតុដែលបង្ហាញថា ជាចុងក្រោយវានឹងជំនួសឲ្យវិធីលក់តាមបែបធម្មតាផ្សេងៗទៀត។
១. ពិសោធន៍អំពីគំនិតស្វែងយល់ពីទីផ្សារលឿន៖
ការរៀបចំយុទ្ធនាការស្វែងយល់ពីទីផ្សារអនឡាញ មានភាពឆាប់រហ័ស និងងាយស្រួល។ ទន្ទឹមនឹងនោះយើងក៏អាចបិទ ឬបើកយុទ្ធនាការនោះដោយគ្រាន់តែចុចលើ mouse យើងតែប៉ុណ្ណោះ។ លោកអ្នកក៏អាចរៀបចំឲ្យមានយុទ្ធនាការច្រើនកើតឡើងស្របគ្នា (ការពិសោធផ្សេងគ្នា) ដែលធ្វើឲ្យអ្នកមានលទ្ធភាពប្រៀបធៀបយុទ្ធនាការការស្វែងយល់ទីផ្សារពីរ ដោយផ្ទាល់ក្នុងពេលតែមួយ។ ដូច្នេះហើយ វាជាវិធីដែលអាចឲ្យអ្នកពិសោធគំនិតបានយ៉ាងឆាប់រហ័ស។
២. ពង្រីកបានលឿន៖
នៅពេលដែលអ្នកមានយុទ្ធនាការស្វែងរកទីផ្សារមួយដែលកំពុងទទួលបានជោគជ័យក្នុងការពង្រីកវាឲ្យធំជាងមុននឹងមានភាពងាយស្រួលផងដែរ។ដោយសារតែអ្នកមានទិន្នន័យ និងការវិភាគទាំងអស់នៅក្នុងកណ្តាប់ដៃរបស់អ្នក អ្នកដឹងច្បាស់ថា អ្វីដែលប្រសើរ និងអ្វីដែលមិនប្រសើរ។ ប្រការនេះធ្វើឲ្យយុទ្ធនាការស្វែងរកទីផ្សារអនឡាញ សមបំផុតក្នុងការពង្រីកយុទ្ធនាការរបស់ខ្លួន។
៣. ទៅលើសពីទីកន្លែងដែលអ្នកអាចទៅដល់ជាធម្មតា៖
បណ្តាញអ៊ីនធឺណិតជួយឲ្យអ្នកស្វែងរកបានមនុស្សនៅជុំវិញពិភពលោក។ ទីផ្សារគោលដៅរបស់អ្នកនឹងត្រូវបានពង្រីកយ៉ាងខ្លាំង នៅពេលដែលអ្នកមានលទ្ធភាពទាក់ទងជាមួយនឹងមនុស្សដែលរស់នៅក្រៅពីទីតាំងរបស់អ្នក ជាពិសេសនៅពេលអ្នកកំពុងស្វែងរកអ្នកបណ្តាក់ទុនផ្នែកអចលនទ្រព្យអន្តរជាតិ។
ដោយប្រើប្រាស់ការស្វែងរកទីផ្សារអនឡាញ អ្នកអាចទាក់ទងនឹងមនុស្សម្នាក់ ដែលស្គាល់ម្នាក់ទៀត ដែលស្គាល់បន្តទៅម្នាក់ទៀត ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយដែលពួកគេអាចនឹងរស់នៅរាប់ពាន់គីឡូម៉ែតពីអ្នក។ នេះហើយគឺជាអំណាចរបស់បណ្តាញសង្គម និងការស្វែងរកទីផ្សារអនឡាញ។ ប្រសិនបើអ្នកមានបណ្តាញតូចមួយក្នុងអ៊ិនធឺណិតដែលមានសមាជិកប្រហែល ៤៥០ រូប អ្នកអាចមានសក្តានុពលយ៉ាងខ្លាំងក្នុងការពង្រីកបណ្តាញនេះតាមអ៊ិនធឺណិត។
៤.ការស្វែងរកទីផ្សារអនឡាញមានប្រសិទ្ធភាពជាងការអំពាវនាវលក់ពីព្រោះអតិថិជនរបស់អ្នកមានលក្ខខណ្ឌគ្រប់គ្រាន់ និងមានសេចក្តីរំភើប!
ប្រសិនបើអ្នកគោះទ្វារផ្ទះ ឬផ្ញើរអ៊ីមែលទៅកាន់ជនចម្លែក នោះបានន័យថា ពួកគេមិនដឹងអ្វីទាំងអស់ពីសេវាកម្ម ឬកេរ្តិ៍ឈ្មោះរបស់អ្នក។ ប្រការនេះអាចនឹងធ្វើឲ្យការលក់របស់អ្នកធ្លាក់ចុះ និងយឺត។ ដោយសារការស្វែងរកទីផ្សារអនឡាញ អតិថិជនរបស់អ្នកអាចដឹងនូវគ្រប់ពត៌មានទាំងអស់មុននឹងពួកគេទំនាក់ទំនងមកអ្នក ហើយពួកគេមានភាពរំភើបទៀតផង! តើអតិថិជនប្រភេទណាដែលអាចនឹងទិញទំនិញរបស់អ្នកច្រើនជាង?
ការស្វែងរកទីផ្សារអនឡាញ ជួយឲ្យអ្នកបង្កើតនូវក្រុមអតិថិជន «ជាប់» ដែលងាយស្រួលនឹងត្រូវបានផ្លាស់ប្តូរឲ្យក្លាយទៅជាការទិញ ពីព្រោះពួកគេមានចំណេះដឹងទាក់ទងនឹងសេវាកម្មរបស់អ្នក ហើយពួកគេទទួលបានការបញ្ចុះបញ្ចូលរួចហើយមុននឹងអ្នកនិយាយទៅកាន់ពួកគេ។ ការជួបជាមួយនឹងមនុស្សដែលចង់និយាយជាមួយអ្នកតែងតែមានភាពសប្បាយជាងជានិច្ច!
៥. មានតម្លៃថោកជាង ៖
ការប្រើប្រាស់បណ្តាញអ៊ិនធឺណិតដើម្បីស្វែងរកអតិថិជនអចលនទ្រព្យ មានតម្លៃថោកជាង បើប្រៀបធៀបទៅនឹងវិធីផ្សេងៗ ដោយសារហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិតមានតម្លៃថោកជាងហេដ្ឋារចនាសម្ព័ន្ធពិតប្រាកដឆ្ងាយណាស់។ ហើយអ្វីដែលល្អជាងនេះទៅទៀតនោះ គឺអ្នកគ្រាន់តែចំណាយលើអ្វីដែលអ្នកប្រើប៉ុណ្ណោះ ហើយអ្នកអាចចាប់ផ្តើមពីតូចទៅបាន!
៦. បង្កើតម៉ាករបស់អ្នកតាមអ៊ិនធឺណិត៖
អ្នកនឹងមានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងដ៏ខ្លាំងមួយ ប្រសិនបើអ្នកអាចធ្វើឲ្យខ្លួនអ្នកខុសពីគូប្រកួតរបស់ខ្លួនតាមរយៈការបង្កើតម៉ាករបស់អ្នកនៅក្នុងអ៊ិនធឺណិត។ ការស្វែងរកទីផ្សារអនឡាញ ជួយឲ្យអ្នកបង្កើត និងផ្សព្វផ្សាយ ម៉ាកនោះយ៉ាងស្រួល និងចំណាយ ថោកបំផុត។
ជាសរុបមក ការស្វែងរកទីផ្សារអនឡាញអាចជាឧបករណ៍លក់ដ៏ខ្លាំងក្លាសម្រាប់ពាណិជ្ជកម្មអចលនទ្រព្យរបស់អ្នក ទោះបីជាអ្នកជាភ្នាក់ងារម្នាក់ ឬជាអ្នកសាងសង់អចលនទ្រព្យក៏ដោយ ដោយសារមូលហេតុពីរធំៗ។ ទី១ វាជួយឲ្យអ្នកពិសោធគំនិតរបស់អ្នក ហើយវាក៏ជួយឲ្យអ្នកពង្រីកយុទ្ធនាការរបស់អ្នកផងដែរ។
ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី សូមកុំភ្លេចនូវរឿងទាំងពីរនេះ៖
១. អ្នកត្រូវមានគម្រូពាណិជ្ចកម្មដែលសមរម្យមួយសិន ៖
អ្នកត្រូវមានគំរូពាណិជ្ជកម្មដែលមានភាពរឹងមាំមួយ ដែលត្រូវបានបង្កើតឡើងពីការវាយតម្លៃរបស់អតិថិជនពេលអ្នកអាចគិតពីការស្វែងរកទីផ្សារអនឡាញ។ ការស្វែងរកទីផ្សារអនឡាញមិនអាចជំនួស ឬជួយឲ្យគំនិតពាណិជ្ជកម្មមិនល្អមួយឲ្យមានភាពប្រសើរជាងមុនឡើយ។
២. កុំភ្លេចពីការស្វែងរកទីផ្សារធម្មតា
នេះមិនមែនជាការជជែករកខុសត្រូវរវាងការស្វែងរកទីផ្សារអនឡាញ និងការស្វែងរកទីផ្សារធម្មតានោះទេ។ អ្នកគួរតែបន្ថែមការស្វែងរកទីផ្សារធម្មតា នៅពេលដែលជំនួញរបស់អ្នកកាន់តែធំទៅៗ តែអ្នកគួរតែចាប់ផ្តើមដោយប្រើប្រាស់ការស្វែងរកទីផ្សារអនឡាញ ដោយសំអាងលើមូលហេតុខាងលើ។
តើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមស្តីពី ឱកាសនៃការស្វែងរកទីផ្សារអនឡាញ សម្រាប់ភ្នាក់ងារ និងអ្នកសាងសង់ទេ? សូមចូលទៅកាត់ realestate.com.kh នៅថ្ងៃនេះ!
Comments