+855 92 92 1000
Logo
ហេតុអ្វីអ្នកអភិវឌ្ឍន៍គម្រោងទាំងអស់ត្រូវចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា2021-22?
Updated on: May 16, 2022, 7:30 a.m.
Published on: December 16, 2021, 7:51 a.m.

ហេតុអ្វីអ្នកអភិវឌ្ឍន៍គម្រោងទាំងអស់ត្រូវចូលរួមព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា2021-22?


ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh បានសហការជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បង្ហាញមោទកភាពចំពោះពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២១-២២ ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២២ (CREA) ដោយនឹងផ្តល់កិត្តិយសដល់ការអភិវឌ្ឍន៍អចលនទ្រព្យជាពិសេសបំផុតប្រចាំឆ្នាំ និងការផ្តួចផ្តើមគំនិតថ្មីក្រោយទទួលបានជោគជ័យលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២១-២២ នេះផងដែរក៏មានពានរង្វាន់សម្រាប់ភ្នាក់ងារអចលនវត្ថុគ្រប់ប្រភេទរួមទាំងលំនៅដ្ឋាន, ពាណិជ្ជកម្ម ឬការអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍ដីធ្លី ។

Cambodia Real Estate Award

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ពានរង្វាន់អចលនទ្រព្យកម្ពុជាបានបន្ថែមប្រភេទពានរង្វាន់ថ្មីផ្សេងៗសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលរួមមានដូចជា ៖ អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ (Developer of the Year) , អ្នកអភិវឌ្ឍន៍ខុនដូប្រចាំឆ្នាំ (Condominium Developer of the Year) , អ្នកអភិវឌ្ឍន៍បុរីប្រចាំឆ្នាំ (Borey Developer of the Year), អ្នកអភិវឌ្ឍន៍ពាណិជ្ជកម្មប្រចាំឆ្នាំ (Commercial Developer of the Year) និង CSR & Social Impact Developer of the Year ។

Cambodia Real Estate Award

ពានរង្វាន់អចលនទ្រព្យកម្ពុជាត្រូវបានចាត់ទុកថាជាពានរង្វាន់ថ្នាក់ជាតិដ៏សំខាន់សម្រាប់ឧត្តមភាពក្នុងវិស័យអចលនទ្រព្យ ។ គោលបំណងនៃពាននេះគឺដើម្បីទទួលស្គាល់ និងផ្តល់កិត្តិយសដល់គម្រោង និងការអភិវឌ្ឍន៍ឆ្នើមក្នុងឆ្នាំនេះ ដែលបានលើកតម្កើងវិស័យអចលនទ្រព្យកម្ពុជា ។ ពានរង្វាន់អចលនទ្រព្យកម្ពុជា មានគោលបំណងទទួលស្គាល់សមិទ្ធិផលនៃវិស័យអចលនទ្រព្យនេះប្រកបដោយវត្ថុបំណងច្បាស់លាស់ និងគ្មានភាពលំអៀង ដែលផ្តល់ឱកាសដល់ក្រុមហ៊ុន និងបុគ្គលទាំងអស់ដើម្បីចូលរួមដោយមិនគិតពីទំហំ ឬទ្រព្យសម្បត្តិនៃប្រតិបត្តិការរបស់ពួកគេ ។

Cambodia Real Estate Award

អ្នកជំនាញផ្នែកវាយតម្លៃក្នុងវិស័យអចលនទ្រព្យ និងអ្នកដឹកនាំទទួលខុសត្រូវ នឹងរួមគ្នាក្នុងការកំណត់អត្តសញ្ញាណសម្រាប់អ្នកឈ្នះកំពូលទាំងបីសម្រាប់ពានរង្វាន់អលចនទ្រព្យនៅគ្រប់ប្រភេទពានទាំងអស់ ។ ចៅក្រមទាំងនេះនឹងជ្រើសរើសអ្នកឈ្នះដោយផ្អែកលើកំណើនអាជីវកម្ម រួមជាមួយនឹងការអភិវឌ្ឍន៍ និងភាពជោគជ័យរបស់ពួកគេ ។

សម្រាប់អ្នកឈ្នះរង្វាន់នឹងទទួលបាន ៖

  • ពានរង្វាន់ដែលបានរចនាយ៉ាងស្រស់ស្អាត ដែលមានការរចនាដ៏អស្ចារ្យដែលបំផុសគំនិតដោយស្ថាបត្យកម្មវប្បធម៌កម្ពុជា ។
  • ត្រាពានរង្វាន់អចលនទ្រព្យកម្ពុជាដ៏មានកិត្យានុភាពដែលអាចប្រើបានសម្រាប់ការបណ្តាក់ទុននាពេលអនាគតរបស់ពួកគេក្នុងទីផ្សារបន្ទាប់ពីព្រឹត្តិការណ៍
  • វិញ្ញាបនបត្រដែលមានស៊ុមបញ្ជាក់ពីសមិទ្ធិផលរបស់ពួកគេ ដែលនឹងត្រូវប្រគល់ជូនពួកគេ ។

ដំណើរការវិនិច្ឆ័យនឹងត្រូវបានត្រួតពិនិត្យដោយល្អិតល្អន់ និងមានតម្លាភាពដើម្បីធានាបាននូវភាពត្រឹមត្រូវនៃពានរង្វាន់ ។ ចៅក្រមនឹងត្រូវបានតម្រូវឱ្យដាក់លិខិតបញ្ជាក់របស់ពួកគេសម្រាប់ការវាយតម្លៃឯករាជ្យពីសាជីវកម្មដែលពាក់ព័ន្ធ ។ ចៅក្រមនឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដែលគូសបញ្ជាក់ដោយអង្គការ ។

Cambodia Real Estate Award

ការ​ចូលរួម​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​បាន​បើក​ជា​ផ្លូវការ​ហើយ ​! ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមដើម្បីទទួលបានពានរង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភនៃពានរង្វាន់ សូមចុចលើតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការខាងក្រោម ឬស្វែងរកព័ត៌មានទំនាក់ទំនងខាងក្រោម ។

https://cambodiarealestateawards.com/

Key Contacts:

Developers & Development Awards Entry Contacts:

English & Khmer: 

Name: Khiem Darina Stefania (Steff) 

Position: CREA Developers & Development

Entry Facilitator & REAKH Relationship Manager 

Email: stefania.khiem@realestate.com.kh 

Phone: +855 (0) 10 699 333

Chinese: 

Name: Taing Muyngy (Muyngy) 

Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager 

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

 

Agency Awards Entry Contacts: 

English & Khmer: 

Name: Tin Mashington (Ton) 

Position: CREA Agent Entry Facilitator & 

REAKH Relationship Manager 

Email: ton.mashington@realestate.com.kh

Phone: +855 (0) 81 305 205

Chinese: 

Name: Taing Muyngy (Muyngy) 

Position: CREA Agent Entry Facilitator & 

REAKH Relationship Manager 

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

 

Cambodia Real Estate Awards - Sponsorship Contacts:

Name: Jeff Steeves 

Position: Business Development Manager

Email: jeff.steeves@realestate.com.kh 

Phone: +855 (0) 85 250 962

Comments