+855 92 92 1000
Logo
ឡើងថ្លៃណាស់ ! អ្នកជំនាញបង្ហាញច្បាស់ៗដីធ្លី៣តំបន់នេះកំពុងត្រូវប៉ាន់ខ្លាំង
Updated on: November 4, 2022, 8:50 a.m.
Published on: November 4, 2022, 8:50 a.m.

ឡើងថ្លៃណាស់ ! អ្នកជំនាញបង្ហាញច្បាស់ៗដីធ្លី៣តំបន់នេះកំពុងត្រូវប៉ាន់ខ្លាំង


សន្ទុះទីផ្សារតម្លៃដីធ្លីកាន់តែមានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យដីធ្លីកាន់តែមានការទិញលក់ច្រើនឡើងៗដោយសារតែវិស័យមួយនេះកំពុងតែត្រូវប៉ាន់ជាខ្លាំងនៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែក្នុងនោះផងដែរ តើមានកត្តាអ្វីខ្លះ​ដែលបណ្តាលឱ្យដីធ្លីនៅក្នុងប្រទេសកម្ពុជាឡើងថ្លៃជាបន្តបន្ទាប់ ហើយដីនៅតំបន់ណាខ្លះកំពុងត្រូវប៉ាន់?

តាមប្រភពលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា ជាមធ្យមដីធ្លីមានការឡើងថ្លៃចន្លោះ១០%ទៅ១៥% និងមានចន្លោះពី៣០%រហូតដល់១០០%អាស្រ័យលើទីតាំង​ដែលមានសក្តានុពលខ្លាំងដែលដីនោះស្ថិតនៅ ។ មូលហេតុដីនៅតែឡើងថ្លៃដោយសារគោលនយោបា​យពង្រីក​រាជធានី ការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ឋ​របស់​រដ្ឋាភិបាល និងការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុនានា ដើម្បី​ជម្រុញ​ការរីក​ចម្រើន​ក្នុងវិស័យនេះ ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបន្តថា តំបន់ដែលកំពុងតែមាន​ចរន្តដីធ្លីមានការរីកចម្រើនខ្លាំង គឺនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ បន្ទាប់​មកតំបន់​ក្រាំងធ្នង់ ខណ្ឌសែនសុខ និងតំបន់ភ្នំប្រសិទ្ឋ​ដោយសារតំបន់​នោះមាន​ហេដ្ឋា​រចនា​​សម្ព័ន្ធល្អ  ហើយប្រជាពលរដ្ឋ​នៅ​ទី​នោះកំពុងទទួល​បាល​ផល​ចំណេញ​ពីការលក់ដីធ្លី ៕

Comments