លោកអ្នកដែលមានថវិការគ្រប់គ្រាន់សម្រាប់ទិញអចលនទ្រព្យ ឬចង់បានលំនៅដ្ឋានសម្រាប់រស់នៅត្រូវតែប្រាកដ ថាគោលដៅនៃការទិញអចលនទ្រព្យរបស់លោកអ្នកជាអ្វី!
ប្រសិនបើយើងមានថវិការសម្យល្មមតើអចលនទ្រព្យប្រភេទណាដែលយើងគួរតែទិញ?ប្រសិនបើយើងមានថវិការសម្យល្មមហើយចង់មានប្រាក់ចំណូលប្រចាំខែផងយើងគួរទិញ អចលនទ្រព្យប្រភេទលំនៅដ្ឋានខុនដូ១ទៅ២យ៉ូនីត ឬផ្ទះល្វែងដែលស្ថិតក្នុងក្រុងសម្រាប់ដាក់ជួល លទ្ធភាពនៃការជួលមានភាពងាយស្រួល ហើយអាចមានចំណូលថេរប្រមាណ១៥០០ដុល្លារជាប្រចំាខែ។
ចំណែកឯអ្នកដែលចង់វិនិយោគផងស្នាក់នៅផងគួរតែទិញលំនៅដ្ឋានបែបបុរីអាចនៅក្នុងក្រុងកុំឆ្ងាយពេកវាមានឱកាសច្រើនទំាងការលក់ ឬជួលជាដើមប៉ុន្តែការចំណេញមានកម្រឹត វាមិនអាចចំណេញបានច្រើនឡើយ។
ប៉ុន្តែអ្នកវិនិយោគបែបផ្សេងទៀតដែលមានដើមទុនច្រើន ការវិនិយោគអចលនទ្រព្យធំៗដូចជា៖ អគារ ឬដីនៅតាមតំបន់ពាណិជ្ជកម្ម វាត្រូវចំណាយដើមទុនច្រើនប្រហែល២ទៅ៥លានដុល្លារ វាអាចមានផលចំណេញចំពោះថ្លៃជួលមានតម្លៃខ្ពស់ងាយស្រួលជួល។
សម្រាប់អ្នកមានលទ្ធភាពល្មម ហើយមានបំណងចង់ទិញអចលនទ្រព្យទុកចំណេញនៅថ្ងៃ អនាគត នេះគឺជាភាពវៃឆ្លាតពីការមើលឃើញប្រយោជន៍នៅតំបន់ទំាងនោះដោយអ្នកទំាងដទៃមើលមិនឃើញ។ តំបន់នៅជាយក្រុងគឺល្អសម្រាប់អ្នកវិនិយោគការវិនិយោគទៅតំបន់ដែលទើបតែអភិវឌ្ឍន៍ថ្មីៗ គឺជាការអភិវឌ្ឍន៍រយៈពេលវែង ការលក់ចេញដើម្បីចំណេញត្រូវតែចំាប្រមាណ៥ទៅ៦ឆ្នំា។
សូមចូលមើលបន្ថែមពី TOWNCITY’S PROPERTY LISTING តាមគេហទំព័រ REALESTATE.COM.KH ឥឡូវនេះ!
តើលោកមានគំនិត ឬការរំពឹងទុកអ្វីនៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា នាពេលអនាគត?សម្រាប់យោបល់របស់ខ្ញុំ បច្ចុប្បន្នការអភិវឌ្ឍន៍ទៅទិសខាងជើង ទិសខាងលិច និង ទិសខាងត្បូង ឈាងខាងកើត បានអភិវឌ្ឍន៍រួចហើយ។ បើយើងសំលឹងមើលទិសខាងត្បូងឈាងខាងកើត យើងឃើញថាមានការអភិវឌ្ឍន៍លំនៅដ្ឋានបែបបុរីធំយ៉ាងច្រើនមានដូចជា៖ បុរីប៉េង ហ៊ួត បុរីហាយទិកជាដើម។
ហើយទិសខាងកើតនៅតាមបណ្តោយផ្លូវជាតិលេខ៦ដូចជា៖ នៅតំបន់ជ្រោយចង្វារ មានខុនដូ បុរី និងលំនៅដ្ឋានជាច្រើនមកហើយ។ ទិសខាងជើងមានការអភិវឌ្ឍន៍យូរដែរហើយ បុរីខ្នាតធំខ្នាតតូច មានអស់ហើយជាពិសេសតំបន់ទីក្រុងរណប Camko និង Grand Phnom Penh ការអភិវឌ្ឍន៍ទិសខាងនោះមានភាពជោគជ័យដោយសារ៖ ហេដ្ឋារចនាសម្ព័ន្ធល្អ ដង់ស៊ីតេប្រជាជន តំបន់ពាណិជ្ជកម្ម ជាពិសេសតំបន់នោះមានផ្លូវផ្សារភ្ជាប់ទៅខេត្តជាច្រើនដូចជា ខេត្តព្រះសីហនុ កំពត ជាដើម រាល់អចលនទ្រព្យនៅតំបន់នោះមានការលក់ដូរយ៉ាងសកម្ម។
យើងហាក់បីដូចជាបំភ្លេចនៅទិសខាងកើត ប៉ុន្តែបច្ចុប្បន្នហាក់បីដូចកំពុងត្រូវគេសំលឹងមើល យ៉ាងម៉ត់ចត់ ក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់នោះ។ ថ្ងៃអនាគតទិសខាងត្បូងគឺជាទិសមួយដ៏ល្អ សម្រាប់ការវិនិយោគ ឆ្លងតាមបទពិសោធន៍របស់ខ្ញុំដីដែលឡើងថ្លៃលឿនដោយសារ ទិសដៅ អភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការវិនិយោគបរទេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក៏ល្អ សព្វថ្ងៃតម្លៃអចលនទ្រព្យនៅតំបន់នោះក៏មានតម្លៃសមរម្យ ដូចនេះអ្នកវិនិយោគទំាងឡាយ គួរតែរួសរាន់ឡើង៕
Comments